User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.13.03

(បញ្ហាបុច្ឆកៈ ទី៣)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 13 03 បាលី cs-km: abh.vb.13.03 អដ្ឋកថា: abh.vb.13.03_att PTS: ?

(បញ្ហាបុច្ឆកៈ ទី៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. បញ្ហាបុច្ឆកំ)

[៥១១] អប្បមញ្ញា ៤ យ៉ាង។ គឺ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយ​ទៅកាន់ទិស១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិស​ខាងក្រោម ទិសទទឹងគឺទិសតូច មានចិត្ត​ប្រកបដោយមេត្តា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយ​ការយកខ្លួនទៅប្រៀបផ្ទឹម​នឹងសត្វ​ទាំងអស់ ក្នុងទីទាំងពួង ១។ ភិក្ខុ​មានចិត្ត​ប្រកប​ដោយ​ករុណា ផ្សាយទៅកាន់​ទិស១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា ផ្សាយទៅ​កាន់ទិស​ខាងលើ ទិសខាងក្រោម ទិសទទឹងគឺទិសតូច​ មានចិត្ត​ប្រកបដោយ​ករុណា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់​សត្វ​លោកទាំង​ពួង ដោយការយកខ្លួន​ទៅ​ប្រៀបផ្ទឹម​នឹងសត្វទាំងអស់ ក្នុងទីទាំងពួង ១។ ភិក្ខុមានចិត្តប្រកបដោយ​មុទិតា ផ្សាយទៅកាន់ទិស១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា ផ្សាយ​ទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹង​គឺទិសតូច មានចិត្ត​ប្រកបដោយ​មុទិតា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វ​លោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង ១។ ភិក្ខុមាន​ចិត្ត​ប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិស១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹង​គឺ​ទិសតូច មានចិត្តប្រកប​ដោយឧបេក្ខា ជាចិត្តធំ​ទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយ​ទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹម​នឹងសត្វទាំងអស់ ក្នុងទីទាំង​ពួង ១។ បណ្តាអប្បមញ្ញា ៤ យ៉ាង អប្បមញ្ញា​ជាកុសល​ប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។ បេ។ ជាសរណៈប៉ុន្មាន ជាអរណៈ​ប៉ុន្មាន។

(តិក)

(១. តិកំ)

[៥១២] ពួកអប្បមញ្ញាជាកុសល​ក៏មាន ជាអព្យាក្រឹត​ក៏មាន។ អប្បមញ្ញា ៣ ប្រកប​ដោយ​សុខវេទនា ឧបេក្ខា ប្រកបដោយអទុក្ខមសុខវេទនា។ អប្បមញ្ញា ជាវិបាក​ក៏មាន មានវិបាកធម៌​ជាប្រក្រតី​ក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌​ជាប្រក្រតី​ក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជា​ប្រយោជន៍​ដល់ឧបាទាន​ក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហា​ជាដើម មិនបានកាន់យក តែ​ជាប្រយោជន៍ដល់ឧបាទាន ដែលមិនសៅហ្មង តែគួរដល់សេចក្តី​សៅហ្មង​ក៏មាន។ អប្បមញ្ញា ៣ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ​ក៏មាន មិនមាន​វិតក្កៈ មាន​ត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ មិនមានវិចារៈក៏មាន ឧបេក្ខា មិនមានវិតក្កៈ មិនមានវិចារៈ។ អប្បមញ្ញា ៣ ច្រឡំដោយបីតិក៏មាន ច្រឡំដោយ​សុខ តែមិនច្រឡំដោយ​ឧបេក្ខាក៏មាន មិនគួរពោលថា ច្រឡំដោយបីតិ​ក៏មាន ឧបេក្ខា ច្រឡំដោយឧបេក្ខា។ ពួកអប្បមញ្ញា មិនគួរ​លះ​ដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា មានហេតុមិនគួរលះ​ដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ដល់នូវការសន្សំ (នូវកម្មក្កិលេស) ក៏មាន មិនដល់នូវការ​សន្សំ ទាំងមិនដល់នូវការមិនសន្សំ មិនមែនជារបស់​សេក្ខបុគ្គល ទាំងមិន​មែនជារបស់​អសេក្ខបុគ្គល ដល់នូវភាពធំ មិនគួរពោលថា មានអារម្មណ៍ដ៏តូចឆ្មារផង ថា​មានអារម្មណ៍​ដល់នូវភាពធំផង ថា​មានអារម្មណ៍​មិនមានប្រមាណផង ជាកណ្តាល ជាសភាពមិនទៀង មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថា​មានមគ្គជាហេតុផង ថា​មានមគ្គជាអធិបតីផងក៏មាន ដែលកើតហើយក៏មាន មិនទាន់កើតក៏មាន បម្រុង​នឹងកើត​​ក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្ន តែមិនគួរពោលថា មាន​អារម្មណ៍​ជាអតីតផង ថា​មានអារម្មណ៍ជាអនាគតផង មានអារម្មណ៍​ជាបច្ចុប្បន្នផង​ក៏មាន ជាខាង​ក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅ មាន​អារម្មណ៍​ជាខាងក្រៅ មិន​ប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់​ក៏មាន។

(ទុក)

(២. ទុកំ)

[៥១៣] មេត្តា ជាហេតុ អប្បមញ្ញា ៣ មិនមែនហេតុ។ ពួកអប្បមញ្ញា ប្រព្រឹត្ត​ទៅ​ជា​មួយ​នឹង​ហេតុ ប្រកបដោយហេតុ។ មេត្តា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយ​នឹងហេតុ អប្បមញ្ញា ៣ មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយ​នឹងហេតុទេ គ្រាន់តែ​ប្រព្រឹត្តទៅជាមួយ​នឹងហេតុ តែមិនមែនហេតុ។ មេត្តា ជាហេតុ ទាំងប្រកបដោយហេតុ អប្បមញ្ញា ៣ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុទេ គ្រាន់តែប្រកបដោយ​ហេតុ​ តែមិនមែនហេតុ។ អប្បមញ្ញា ៣ មិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅជាមួយ​នឹង​ហេតុ មេត្តា មិនគួរពោលថា មិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅជាមួយ​នឹងហេតុផង ថាមិន​មែនហេតុ ទាំងឥតមានហេតុដូច្នេះផង។

[៥១៤] ពួកអប្បមញ្ញា ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកបដោយ​ការ​ឃើញ មិនប្រកបដោយការប៉ះពាល់ ឥតរូប ជាលោកិយ ដែលគប្បីដឹង​ដោយ​វិញ្ញាណ​ណាមួយ ដែលមិនគប្បីដឹង​ដោយវិញ្ញាណណាមួយ។ ពួកអប្បមញ្ញា មិនមែនអាសវៈ គ្រាន់តែប្រព្រឹត្តទៅជាមួយ​នឹងអាសវៈ ប្រាសចាកអាសវៈ មិនគួរពោលថា​ ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយ​នឹងអាសវៈឡើយ គ្រាន់តែ​ប្រព្រឹត្តទៅជាមួយ​នឹង​អាសវៈ តែមិន​មែនជាអាសវៈ មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថា​ប្រកប​ដោយអាសវៈ តែមិនមែនជាអាសវៈផងទេ ប្រាសចាកអាសវៈ គ្រាន់តែប្រព្រឹត្ត​ទៅជា​មួយនឹងអាសវៈ។ ពួកអប្បមញ្ញា មិនមែនសំយោជនៈ។ បេ។ មិនមែន​គន្ថៈ។ បេ។ មិនមែន​ឱឃៈ។ បេ។ មិនមែនយោគៈ។ បេ។ មិនមែននីវរណៈ។ បេ។ មិនមែន​បរាមាសៈ។ បេ។ ប្រកបដោយអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយ​ចិត្ត ច្រឡំដោយចិត្ត តាំងឡើងដោយចិត្ត កើតជាមួយនឹងចិត្ត ប្រព្រឹត្ត​ទៅតាមចិត្ត ច្រឡំ ទាំង​តាំងឡើងដោយចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយ​នឹងចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត​ជាខាងក្រៅ មិនមែនឧបាទា មានកម្មប្រកបដោយកិលេស មាន​តណ្ហា​ជាដើមកាន់យក​ក៏មាន មានកម្មប្រកបដោយ​កិលេស មានតណ្ហាជាដើម​មិនបាន​កាន់យកក៏មាន។ មិនមែនឧបាទាន។ បេ។ មិនមែន​កិលេស។ បេ។

[៥១៥] ពួកអប្បមញ្ញា មិនគួរលះដោយទស្សនៈ មិនគួរលះ​ដោយភាវនា មាន​ហេតុ​មិនគួរលះ​ដោយទស្សនៈ មានហេតុមិនគួរលះដោយភាវនា។ អប្បមញ្ញា ៣ ប្រកបដោយវិតក្កៈក៏មាន មិនមាន​វិតក្កៈ​ក៏​មាន ឧបេក្ខា មិនមានវិតក្កៈ។ អប្បមញ្ញា ៣ ប្រកបដោយវិចារៈក៏មាន មិនមានវិចារៈ​ក៏មាន ឧបេក្ខា មិនមានវិចារៈ។​ អប្បមញ្ញា ៣ ប្រកបដោយបីតិក៏មាន មិនមាន​បីតិ​ក៏មាន ឧបេក្ខា មិនមានបីតិ។ អប្បមញ្ញា ៣ ច្រឡំដោយបីតិ​ក៏មាន មិនច្រឡំដោយ​បីតិ​ក៏មាន ឧបេក្ខា មិនច្រឡំដោយបីតិ។ អប្បមញ្ញា ៣ ច្រឡំដោយសុខ ឧបេក្ខា មិនច្រឡំដោយ​សុខ។ ឧបេក្ខា ច្រឡំដោយឧបេក្ខា អប្បមញ្ញា ៣ មិនច្រឡំដោយ​ឧបេក្ខា។ អប្បមញ្ញា មិនមែន​កាមាវចរ តែជារូបាវចរ មិនមែនអរូបាវចរ តែជាបរិយាបន្នៈ ជាអនិយ្យានិកៈ ជាអនិយតៈ ជាសឧត្តរៈ ជាអរណៈ។

ចប់ បញ្ហាបុច្ឆកៈ។

ចប់ អប្បមញ្ញាវិភង្គ។

ចប់ ភាគ៨១។

 

លេខយោង

km/tipitaka/abh/vb/abh.vb.13.03.txt · ពេលកែចុងក្រោយ: 2024/08/13 13:41 និពន្ឋដោយ Johann