User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.14

សិក្ខាបទវិភង្គ (ទី១៤)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 14 បាលី cs-km: abh.vb.14 អដ្ឋកថា: abh.vb.14_att PTS: ?

សិក្ខាបទវិភង្គ (ទី១៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៤. សិក្ខាបទវិភង្គោ)

(អភិធម្មភាជនីយ ទី១)

(១. អភិធម្មភាជនីយំ)

[១] សិក្ខាបទ ៥ គឺ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត​ ឲ្យធ្លាក់ចុះកន្លង ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា​កាន់យកនូវវត្ថុដែលគេមិនបានឲ្យ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយា​ប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយា​ពោលនូវពាក្យកុហក ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទី​តាំងនៃ​សេចក្តី​ប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ១។

[២] បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង តើដូចម្ដេច។ ក្នុងសម័យណា ចិត្តជា​កាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកបាណាតិបាត គឺការមិនធ្វើ ការមិនសាង ការមិនល្មើស ការមិនប្រព្រឹត្តិ​កន្លងវេលា ការសម្លាប់ហេតុណា របស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិតឲ្យ​ធ្លាក់ចុះកន្លង ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនាជា​ហេតុវៀរ។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង តើដូចម្តេច។ ក្នុងសម័យណា ចិត្ត​ជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ កើតឡើង ក្នុងសម័យនោះ ការគិត អាការគិត សេចក្តីគិតណា របស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា​ញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនា។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុ​វៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង តើដូចម្តេច។ ក្នុងសម័យ​ណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ​ កើតឡើង ក្នុងសម័យនោះ ការពាល់ត្រូវ។បេ។ ការផ្គងឡើង ការមិនរាយ​មាយ របស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនា​ជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង។ បណ្តា​សិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វ​មានជីវិត ឲ្យធ្លាក់ចុះកន្លង តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្ត​ដោយញាណ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្ត​ដោយញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំដោយ​ឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកបាណាតិបាត គឺការមិនធ្វើ ការមិនសាង ការមិនល្មើស ការមិនប្រព្រឹត្តិកន្លងវេលា ការ​សម្លាប់ហេតុណា របស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនា ជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះ​កន្លង ធម៌ទាំង​ឡាយ​ដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនាជាហេតុវៀរ។ បណ្តា​សិក្ខាបទ​ទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំង​សត្វមាន​ជីវិត ឲ្យធ្លាក់ចុះកន្លង តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរ​កុសល ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ កើតឡើង ក្នុងសម័យ​នោះ ការគិត អាការគិត សេចក្តីគិតណា របស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនា។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជា​ហេតុវៀរចាកកិរិយាញ៉ាំង​សត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរ​កុសល ប្រកបដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ កើតឡើង ក្នុងសម័យនោះ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិនរាយមាយរបស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង។

[៣] បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ តើដូចម្ដេច។បេ។ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ។បេ។ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។បេ។ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹក​នូវទឹកស្រវឹង គឺសុរា និងមេរ័យ។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកហេតុជា​ទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ បានដល់ការមិន​ធ្វើ ការមិនសាង ការមិនល្មើស ការមិនប្រព្រឹត្តិកន្លងវេលា ការសម្លាប់ហេតុ​ណា របស់បុគ្គលដែលវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​ហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ធម៌ទាំង​ឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនាជាហេតុវៀរ។ បណ្តា​សិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ តើដូចម្តេច។ ក្នុងសម័យ​ណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ កើតឡើង ក្នុងសម័យនោះ ការគិត អាការគិត សេចក្តីគិតណា របស់បុគ្គល​ដែលវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង​មេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនា។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ តើដូចម្តេច។ ក្នុងសម័យ​ណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ កើតឡើង ក្នុងសម័យនោះ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិនរាយមាយ របស់បុគ្គល​ដែលវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង​មេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ តើដូចម្តេច។ ក្នុងសម័យ​ណា ចិត្តជា​កាមាវចរកុសល ច្រឡំដោយ​សោមនស្ស សម្បយុត្តដោយញាណ ប្រកបដោយ​សង្ខារ កើតឡើង។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាក​ញាណ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាក​ញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្ត​ដោយញាណ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំដោយ​ឧបេក្ខា ប្រាសចាកញាណ ប្រកប​ដោយសង្ខារ កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរ​ស្រឡះ ការបណ្តេញនូវពៀរ ចាកហេតុជាទីតាំង​នៃ​សេចក្តីប្រមាទ គឺផឹកនូវទឹក​ស្រវឹង គឺសុរា និងមេរ័យ បានដល់ការមិនធ្វើ ការ​មិនសាង ការមិនល្មើស ការ​មិនប្រព្រឹត្តិកន្លងវេលា ការសម្លាប់ហេតុណា របស់បុគ្គលដែលវៀរចាកហេតុ​ជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុ​ជា​ទីតាំង​នៃសេចក្តីប្រមាទ គឺផឹកនូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ ធម៌ទាំងឡាយដ៏​សេស ក៏ឈ្មោះថា សម្បយុត្ត ដោយចេតនាជាហេតុវៀរ។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនា​ជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ តើដូចម្តេច។ ក្នុងសម័យ​ណា ចិត្តជា​កាមាវចរកុសល ច្រឡំដោយ​ឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ កើតឡើង ក្នុងសម័យនោះ ការគិត អាការគិត សេចក្តីគិតណា របស់បុគ្គល​ដែលវៀរចាកហេតុជាទី​តាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង​មេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្ត​ដោយចេតនា។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនា​ជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ តើដូចម្តេច។ ក្នុងសម័យ​ណា ចិត្តជាកាមាវចរកុសល ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ កើតឡើង ក្នុងសម័យ​នោះ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិនរាយមាយ របស់បុគ្គល​ដែល​វៀរចាកហេតុជា​ទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង​មេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តី​ប្រមាទ គឺផឹកនូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ។

[៤] សិក្ខាបទ ៥ គឺ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំង​សត្វមានជីវិត​ ឲ្យធ្លាក់ចុះកន្លង ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយា​កាន់យកនូវវត្ថុដែលគេមិនបានឲ្យ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាពោលនូវពាក្យកុហក ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុ​ជាទី​តាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ១។

[៥] បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង តើដូចម្ដេច។ ក្នុងសម័យណា ចិត្តជា​កាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ជាចិត្តថោកទាប កណ្តាល ឧត្តម ជាចិត្តមានឆន្ទៈជាអធិបតី មានវីរិយៈជាអធិបតី មានចិត្តជា​អធិបតី មានវីមំសាជាអធិបតី ជាចិត្តមានឆន្ទៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីរិយៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមាន​ចិត្តៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីមំសា​ជាអធិបតី តែ​ថោកទាប កណ្តាល ឧត្តម កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកបាណាតិបាត គឺការ​មិនធ្វើ ការមិន​សាង ការមិនល្មើស ការមិនប្រព្រឹត្តិកន្លងវេលា ការសម្លាប់ហេតុណា របស់បុគ្គល​ដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនា​ជាហេតុវៀរចាក​កិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនាជាហេតុវៀរ។ បណ្តាសិក្ខាបទ​ទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​​កិរិយាញ៉ាំងសត្វមានជីវិត​ឲ្យធ្លាក់ចុះកន្លង តើដូចម្ដេច។ ក្នុងសម័យណា ចិត្តជា​កាមាវចរកុសល ច្រឡំ​ដោយសោមនស្ស សម្បយុត្ត​ដោយញាណ ជាចិត្តថោកទាប កណ្តាល ឧត្តម ជាចិត្តមានឆន្ទៈអធិបតី មាន​វីរិយៈជាអធិបតី មានចិត្តជា​អធិបតី មានវីមំសា​ជាអធិបតី ជាចិត្តមានឆន្ទៈជា​អធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមាន​វីរិយៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានចិត្តៈជាអធិបតី តែ​ថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីមំសា​ជាអធិបតី តែថោកទាប កណ្តាល ឧត្តម កើតឡើងក្នុង​សម័យនោះ ការគិត អាការគិត សេចក្តីគិតណា របស់​បុគ្គលដែលវៀរចាក​បាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​​កិរិយាញ៉ាំង​សត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះ​ថា សម្បយុត្ត​ដោយចេតនា។ បណ្តាសិក្ខាបទ​ទាំង ៥ នោះ សិក្ខាបទ គឺចេតនា​ជាហេតុវៀរចាក​កិរិយាញ៉ាំងសត្វមានជីវិត​ឲ្យធ្លាក់ចុះកន្លង តើដូចម្ដេច។ ក្នុងសម័យណា ចិត្តជា​កាមាវចរកុសល ច្រឡំ​ដោយសោមនស្ស សម្បយុត្ត​ដោយញាណ ជាចិត្ត​ថោកទាប កណ្តាល ឧត្តម ជាចិត្តមានឆន្ទៈជាអធិបតី មានវីរិយៈជាអធិបតី មាន​ចិត្តៈជា​អធិបតី មានវីមំសា​ជាអធិបតី ជាចិត្តមាន​ឆន្ទៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមាន​វីរិយៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជា​ចិត្ត​មាន​ចិត្តៈជាអធិបតី តែ​ថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីមំសា​ជាអធិបតី តែថោកទាប កណ្តាល ឧត្តម កើតឡើង ក្នុងសម័យនោះ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិនរាយមាយ របស់​បុគ្គល​ដែលវៀរចាកបាណាតិបាត នេះ​ហៅថា សិក្ខាបទ គឺចេតនាជាហេតុ​វៀរចាកកិរិយាញ៉ាំងសត្វមានជីវិតឲ្យ​ធ្លាក់ចុះកន្លង។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង តើដូចម្តេច។ ក្នុងសម័យ​ណា ចិត្តជាកាមាវចរកុសល ច្រឡំដោយ​សោមនស្ស សម្បយុត្តដោយញាណ ប្រកប​ដោយសង្ខារ។បេ។ ច្រឡំដោយ​សោមនស្ស ប្រាសចាក​ញាណ។បេ។ ច្រឡំ​ដោយសោមនស្ស ប្រាសចាក​ញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយ​ឧបេក្ខា សម្បយុត្តដោយញាណ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយ​ញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រាស​ចាកញាណ ប្រកប​ដោយសង្ខារ ជាចិត្ត​ថោកទាប កណ្តាល ឧត្តម ជាចិត្តមាន​ឆន្ទៈអធិបតី មានវីរិយៈជាអធិបតី មាន​ចិត្តៈជា​អធិបតី ជាចិត្តមានឆន្ទៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្ត​មានវីរិយៈជាអធិបតី តែ​ថោកទាប កណ្តាល ឧត្តម ជាចិត្តមានចិត្តៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការ​បណ្តេញនូវពៀរ ចាកបាណាតិបាត គឺការមិនធ្វើ ការមិន​សាង ការមិនល្មើស ការមិនប្រព្រឹត្តិកន្លងវេលា ការសម្លាប់ហេតុណា របស់​បុគ្គលដែលវៀរចាក​បាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុ​វៀរចាកកិរិយាញ៉ាំង​សត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ធម៌ទាំងឡាយ​ដ៏សេស ក៏​ឈ្មោះថា សម្បយុត្ត​ដោយចេតនាជាហេតុវៀរ។បេ។ ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះ​ថា សម្បយុត្ត​ដោយចេតនា។បេ។ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិន​រាយមាយ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា​ញ៉ាំង​សត្វ​មានជីវិតឲ្យធ្លាក់ចុះកន្លង។

[៦] បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ តើដូចម្ដេច។បេ។ សិក្ខាបទ គឺចេតនា​ជាហេតុវៀរចាកកិរិយាប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ។បេ។ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។បេ។ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹក​នូវទឹកស្រវឹង គឺសុរា និងមេរ័យ។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយ​សោមនស្ស សម្បយុត្តដោយញាណ ជាចិត្តថោកទាប កណ្តាល ឧត្តម ជាចិត្ត​មានឆន្ទៈជាអធិបតី មានវីរិយៈជាអធិបតី មានចិត្តៈជា​អធិបតី មានវីមំសាជា​អធិបតី ជាចិត្តមាន​ឆន្ទៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមាន​វីរិយៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានចិត្តៈ​ជាអធិបតី តែ​ថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីមំសា​ជាអធិបតី តែថោកទាប កណ្តាល ឧត្តម កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀស​វាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកហេតុជា​ទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ បានដល់ការមិន​ធ្វើ ការមិនសាង ការមិន​ល្មើស ការមិន​ប្រព្រឹត្តិកន្លងវេលា ការសម្លាប់ហេតុ​ណា របស់បុគ្គលដែលវៀរចាកហេតុជា​ទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តី​ប្រមាទ គឺផឹកនូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ ធម៌ទាំង​ឡាយដ៏សេស ក៏ឈ្មោះ​ថា សម្បយុត្ត​ដោយចេតនាជាហេតុវៀរ។បេ។ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនា។បេ។ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិន​រាយមាយ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ បណ្តាសិក្ខាបទ​ទាំង ៥ នោះ សិក្ខាបទ គឺចេតនា​ជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តី​ប្រមាទ គឺ​ផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ តើដូចម្តេច។ ក្នុងសម័យ​ណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំដោយ​សោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា សម្បយុត្តដោយញាណ។បេ។ ច្រឡំដោយ​ឧបេក្ខា សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាក​ញាណ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ ជា​ចិត្តថោកទាប កណ្តាល ឧត្តម ជាចិត្តមានឆន្ទៈជាអធិបតី មានវីរិយៈជាអធិបតី មានចិត្តៈជា​អធិបតី ជា​ចិត្តមាន​ឆន្ទៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមាន​វីរិយៈជា​អធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានចិត្តៈ​ជាអធិបតី តែ​ថោកទាប កណ្តាល ឧត្តម កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការ​បណ្តេញនូវពៀរ ចាកហេតុជា​ទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ បានដល់ការមិន​ធ្វើ ការ​មិនសាង ការមិន​ល្មើស ការមិនប្រព្រឹត្តិ​កន្លងវេលា ការសម្លាប់ហេតុ​ណា របស់​បុគ្គលដែលវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះ​ហៅថា សិក្ខាបទ គឺ​ចេតនា​ជាហេតុវៀរចាកហេតុជា​ទីតាំងនៃសេចក្តី​ប្រមាទ គឺផឹកនូវទឹកស្រវឹង គឺ​សុរា និងមេរ័យ ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះ​ថា សម្បយុត្ត​ដោយចេតនា​ជា​ហេតុវៀរ។បេ។ ធម៌ទាំង​ឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនា។បេ។ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិន​រាយមាយ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។

[៧] ធម៌ទាំងឡាយដូចម្តេច ឈ្មោះថា សិក្ខា។ ក្នុងសម័យណា ចិត្តជា​កាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ មានរូបជា​អារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ កើត​ឡើង ក្នុងសម័យនោះ ការប៉ះពាល់ក៏កើតមាន។ បេ។ ការមិនរាយមាយ ក៏កើត​មាន ធម៌ទាំងឡាយនេះ ឈ្មោះថា សិក្ខា។ ធម៌ទាំងឡាយដូចម្តេច ឈ្មោះថា សិក្ខា។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្ត​​ដោយញាណ ប្រកបដោយ​សង្ខារ។ បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។ បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកប​ដោយសង្ខារ។ បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ។ បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំ​ដោយឧបេក្ខា ប្រាសចាកញាណ។ បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏​ប្រារព្ធនូវអារម្មណ៍ណាៗ កើតឡើង ក្នុងសម័យនោះ ការប៉ះពាល់ក៏កើតមាន។ បេ។ ការមិនរាយមាយ ក៏កើតមាន ធម៌ទាំងឡាយនេះ ឈ្មោះថា សិក្ខា។ ធម៌​ទាំងឡាយដូចម្តេច ឈ្មោះថា សិក្ខា។ ក្នុងសម័យណា បុគ្គលចំរើនមគ្គ ដើម្បី​កើតក្នុងរូបភព។ បេ។ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព។ បេ។ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ មិនដល់នូវការសន្សំ (កិលេសវដ្តៈ) ដើម្បីលះបង់នូវទិដ្ឋិ​ទាំង​ឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ចូលកាន់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិដ៏លំបាក មានការត្រាស់ដឹងដ៏យឺតយូរ កើត​ឡើង ក្នុងសម័យនោះ ការប៉ះពាល់ក៏កើតមាន។ បេ។ ការមិនរាយមាយក៏កើត​មាន ធម៌ទាំងឡាយនេះ ឈ្មោះថា សិក្ខា។

ចប់ អភិធម្មភាជនីយ។

បញ្ហាបុច្ឆកៈ (ទី២)

(២. បញ្ហាបុច្ឆកំ)

[៨] សិក្ខាបទ ៥ គឺ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំង​សត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា​កាន់យកនូវវត្ថុដែលគេមិនបានឲ្យ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា​ប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា​ពោលនូវពាក្យកុហក ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ១។ បណ្តាសិក្ខាបទទាំង ៥ សិក្ខាបទជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។ បេ។ ជា​សរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។

តិក

(១. តិកំ)

[៩] សិក្ខាបទទាំង ៥ ជាកុសលតែម្យ៉ាង ប្រកបដោយវេទនាក៏មាន ប្រកប​ដោយអទុក្ខមសុខវេទនា មានវិបាកធម៌ជាប្រក្រតី មិនមានកម្មប្រកបដោយ​កិលេស មានតណ្ហាជាដើមកាន់យក តែជាប្រយោជន៍​ដល់ឧបាទាន មិនប្រកប​ដោយ​សេចក្តីសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង ប្រព្រឹត្តទៅជាមួយនឹង​វិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន កើតព្រម​ដោយបីតិក៏មាន កើត​ព្រមដោយ​សុខៈក៏មាន កើតព្រមដោយឧបេក្ខា តែមិនគួរ​លះដោយទស្សនៈ មិន​គួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដល់នូវការសន្សំ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិន​មែនជារបស់អសេក្ខបុគ្គល មានសភាពតូចឆ្មារ មានអារម្មណ៍តូចឆ្មារ ជា​កណ្តាល មានសភាពមិនទៀង ពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជា​ហេតុផង ថាមានមគ្គជាអធិបតី​ផងក៏មាន កើតឡើងហើយក៏មាន មិនទាន់កើត​ឡើង តែមិនគួរពោលថា បំរុងនឹង​កើតឡើងក៏មាន ជាអធិបតីក៏មាន ជា​អនាគត​ក៏មាន ជាបច្ចុប្បន្ន មានអារម្មណ៍​ជាបច្ចុប្បន្នក៏មាន ជាខាងក្នុងក៏មាន ជាខាង​ក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅ មានអារម្មណ៍ជាខាងក្រៅ មិន​ប្រកប​ដោយការឃើញ ទាំងមិនប្រកប​ដោយ​ការ​ប៉ះពាល់ក៏មាន។

ទុក

(២. ទុកំ)

[១០] ពួកសិក្ខាបទមិនមែនហេតុ ប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកប​ដោយហេតុ មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ មិនគួរពោលថាជាហេតុ ទាំង​ប្រកបដោយហេតុឡើយ ប្រកបដោយហេតុ តែមិនមែនហេតុ មិនមែនហេតុ តែ​ប្រព្រឹត្តទៅជាមួយនឹងហេតុ។ ពួកសិក្ខាបទប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ត្រូវ​បច្ច័យតាក់តែង មិនប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់ មិន​មានរូប ជាលោកិយ គួរដឹងច្បាស់ដោយវិញ្ញាណណាមួយ មិនគួរដឹងច្បាស់​ដោយវិញ្ញាណណាមួយ។ ពួកសិក្ខាបទមិនមែនអាសវៈ តែប្រព្រឹត្តទៅជាមួយ​នឹងអាសវៈ ប្រាសចាកអាសវៈ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជា​មួយនឹងអាសវៈទេ ប្រព្រឹត្តទៅជា​មួយនឹងអាសវៈ តែមិនមែនជាអាសវៈ មិនគួរ​ពោលថា ជាអាសវៈ ទាំងប្រកប​ដោយអាសវៈផង ថាប្រកបដោយអាសវៈ តែ​មិនមែនជាអាសវៈផងឡើយ គឺប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹង​អាសវៈ។ ពួកសិក្ខាបទ មិនមែនសញ្ញោជនៈ។ បេ។ មិនមែនគន្ថៈ។ បេ។ មិន​មែនឱឃៈ។ បេ។ មិនមែនយោគៈ។ បេ។ មិនមែននីវរណៈ។ បេ។ មិនមែន​បរាមាសៈ។ បេ។ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយចិត្ត ច្រឡំដោយចិត្ត តាំងឡើងដោយចិត្ត កើតជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមចិត្ត ច្រឡំ ទាំងតាំងឡើងដោយចិត្ត ច្រឡំ ទាំងតាំងឡើង ទាំង​កើតជាមួយនឹងចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ជាខាងក្រៅ មិនមែនឧបាទា មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកទេ។ ពួកសិក្ខាបទ មិនមែនឧបាទាន។ បេ។ មិនមែនកិលេស។ បេ។ មិនគួរលះ​ដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ មាន​ហេតុមិនគួរលះដោយភាវនា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ប្រព្រឹត្តទៅជាមួយ​នឹងវិចារៈ ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន កើតព្រមដោយ​បីតិក៏មាន មិនកើតព្រមដោយបីតិក៏មាន ប្រកបដោយសុខៈក៏មាន មិនកើត​ព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនកើតព្រមដោយ​ឧបេក្ខា ជាកាមាវចរៈ មិនមែនរូបាវចរៈ មិនមែនជាអរូបាវចរៈ ជាបរិយាបន្នៈ ជាអនិយ្យានិកៈ ជាអនិយតៈ ជាសឧត្តរៈ ជាអរណៈ។

ចប់ បញ្ហាបុច្ឆកៈ។

ចប់ សិក្ខាបទវិភង្គ។

 

លេខយោង

km/tipitaka/abh/vb/abh.vb.14.txt · ពេលកែចុងក្រោយ: 2024/08/13 12:12 និពន្ឋដោយ 127.0.0.1