User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.15.02.02

(អកុសលវារ ទី២)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 15 02 02 បាលី cs-km: abh.vb.15.02.02 អដ្ឋកថា: abh.vb.15.02.02_att PTS: ?

(អកុសលវារ ទី២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. អកុសលវារោ)

[១៩] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអកុសល តើដូចម្តេច។ ក្នុង​សម័យណា ចិត្តជាអកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយទិដ្ឋិ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើត​ឡើង ក្នុងសម័យនោះ ផស្សៈក៏កើតមាន។ បេ។ សេចក្តីមិនរាយមាយក៏កើត​មាន នេះពួកធម៌ជាអកុសល សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងវិបាកនៃធម៌ទាំងឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោល​នូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំង​ឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំង​ឡាយនេះ ជាធម្មជាត ញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអកុសល តើដូចម្តេច។ ក្នុង​សម័យណា ចិត្តជាអកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយទិដ្ឋិ ប្រកបដោយសង្ខារ។ បេ។ ច្រឡំ​ដោយសោមនស្ស ប្រាសចាកទិដ្ឋិ។ បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកទិដ្ឋិ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយទិដ្ឋិ។ បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយទិដ្ឋិ ប្រកបដោយ​សង្ខា។ បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកទិដ្ឋិ។ បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកទិដ្ឋិ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយ​ទោមនស្ស សម្បយុត្តដោយ​បដិឃៈ។ បេ។ ច្រឡំដោយទោមនស្ស សម្បយុត្ត​ដោយបដិឃៈ ប្រកបដោយ​សង្ខារ។ បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយ​វិចិកិច្ឆា។ បេ។ ច្រឡំ​ដោយ​ឧបេក្ខា សម្បយុត្តដោយឧទ្ធច្ចៈ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌​ជា​អារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ ផស្សក៏កើតមាន។ បេ។ សេចក្តីមិនរាយមាយក៏កើតមាន នេះពួក​ធម៌​ជាអកុសល សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តី​ដឹងក្នុងវិបាកនៃធម៌ទាំងឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិ​នៃធម៌ទាំងឡាយ​នោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះ​ថា និរុត្តិប្បដិសម្ភិទា។ សេចក្តីដឹងក្នុងញាណទាំង​ឡាយថា បុគ្គលដឹងនូវញាណ​ទាំងឡាយនោះ ដោយញាណណា ញាណទាំង​ឡាយនេះ ជា​ធម្មជាត​ញ៉ាំង​អត្ថ​នេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។

 

លេខយោង

km/tipitaka/abh/vb/abh.vb.15.02.02.txt · ពេលកែចុងក្រោយ: 2024/08/13 12:13 និពន្ឋដោយ 127.0.0.1