User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.15.03.01

(តិក)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 15 03 01 បាលី cs-km: abh.vb.15.03.01 អដ្ឋកថា: abh.vb.15.03.01_att PTS: ?

(តិក)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. តិកំ)

[២៤] បដិសម្ភិទា ជាកុសល ក៏មាន ជាអព្យាក្រឹត ក៏មាន ប្រកបដោយ​វេទនាជាសុខ ក៏មាន ប្រកបដោយវេទនាមិនមែនទុក្ខ មិនមែនសុខ ក៏មាន។ បដិសម្ភិទា ៣ មានវិបាកធម៌ជាប្រក្រតី ក៏មាន មិនមែនជាវិបាក ទាំងមិនមែនមាន​វិបាកធម៌ជាប្រក្រតី ក៏មាន អត្ថប្បដិសម្ភិទាជាវិបាក ក៏មាន មានវិបាកធម៌ជា​ប្រក្រតី ក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ក៏មាន។ បដិសម្ភិទា ៣ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក​ហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន អត្ថប្បដិសម្ភិទា មានកម្មប្រកបដោយ​កិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ក៏​មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំង​មិនជាប្រយោជន៍ដល់ឧបាទាន ក៏មាន។ បដិសម្ភិទា ៣ ជាធម៌មិនសៅហ្មង តែ​គួរដល់នូវសេចក្តីសៅហ្មង អត្ថប្បដិសម្ភិទា ជាធម៌មិនសៅហ្មង តែគួរដល់នូវ​សេចក្តីសៅហ្មង ក៏មាន ជាធម៌មិនសៅហ្មង ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ក៏មាន។ បដិសម្ភិទា ៣ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជា​មួយនឹងវិចារៈ អត្ថប្បដិសម្ភិទា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជា​មួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន។ បដិសម្ភិទា កើតព្រមដោយបីតិក៏មាន កើតព្រម​ដោយសុខក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនគួរលះដោយទស្សនៈ មិន​គួរលះដោយភាវនា មានហេតុដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយ​ភាវនាក៏មាន។ បដិសម្ភិទា ៣ ដល់នូវការសន្សំកពូនឡើង (ដោយកម្មក្កិលេស) ក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន អត្ថប្បដិសម្ភិទា ដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំ​កពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំ​កពូនឡើងក៏មាន។ បដិសម្ភិទា ៣ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជា​របស់អសេក្ខបុគ្គល អត្ថប្បដិសម្ភិទា ជារបស់សេក្ខបុគ្គលក៏មាន មិនមែនជា​របស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់​អសេក្ខបុគ្គលក៏មាន។ បដិសម្ភិទា ៣ មានសភាពតូចឆ្មារ អត្ថប្បដិសម្ភិទា មាន​សភាពតូចឆ្មារក៏មាន ប្រមាណមិនបានក៏មាន។ និរុត្តិប្បដិសម្ភិទា មានអារម្មណ៍តូចឆ្មារ បដិសម្ភិទា ៣ មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍​ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន។ បដិសម្ភិទា ៣ ជាកណ្តាល អត្ថប្បដិសម្ភិទា ជាកណ្តាលក៏មាន ឧត្តមក៏មាន។ បដិសម្ភិទា ៣ មានសភាពមិនទៀង អត្ថប្បដិសម្ភិទា មានសភាពត្រូវ និងទៀងក៏មាន មាន​សភាពមិនទៀងក៏មាន។ និរុត្តិប្បដិសម្ភិទា មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងឡើយ អត្ថប្បដិសម្ភិទា មិនមានមគ្គជាអារម្មណ៍ទេ តែមានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន បដិសម្ភិទា ២ មានមគ្គជាអារម្មណ៍ តែមិនមានមគ្គជាហេតុក៏មាន មាន​មគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជា​អធិបតីផងក៏មាន។ បដិសម្ភិទា ៣ កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន មិនគួរពោលថា បម្រុងនឹងកើតឡើងទេ អត្ថប្បដិសម្ភិទា កើតឡើង​ហើយក៏មាន មិនទាន់កើតឡើងក៏មាន បម្រុងនឹងកើតឡើងក៏មាន។ បដិសម្ភិទាជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។ និរុត្តិប្បដិសម្ភិទា មានអារម្មណ៍ជាបច្ចុប្បន្ន បដិសម្ភិទា ២ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន អត្ថប្បដិសម្ភិទា មាន​អារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជា​បច្ចុប្បន្នក៏មាន មិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍​ជាបច្ចុប្បន្នផងក៏មាន។ បដិសម្ភិទា ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជា​ខាងក្នុង និងខាងក្រៅក៏មាន។ និរុត្តិប្បដិសម្ភិទា មានអារម្មណ៍ខាងក្រៅ បដិសម្ភិទា ៣ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មាន​អារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។ បដិសម្ភិទា មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។

 

លេខយោង

km/tipitaka/abh/vb/abh.vb.15.03.01.txt · ពេលកែចុងក្រោយ: 2024/08/13 13:57 និពន្ឋដោយ Johann