User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.17.00.01

(ឯកកមាតិកា ទី១)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 17 00 01 បាលី cs-km: abh.vb.17.00.01 អដ្ឋកថា: abh.vb.17.00.01_att PTS: ?

(ឯកកមាតិកា ទី១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. ឯកកមាតិកា)

[៨៣] សេចក្តីស្រវឹងព្រោះជាតិ សេចក្តីស្រវឹងព្រោះគោត្រ សេចក្តីស្រវឹងព្រោះការមិនមានរោគ សេចក្តីស្រវឹងព្រោះវ័យ សេចក្តីស្រវឹងព្រោះជីវិត សេចក្តីស្រវឹងព្រោះលាភ សេចក្តីស្រវឹងព្រោះសក្ការៈ សេចក្តីស្រវឹងព្រោះ​ការគោរព សេចក្តីស្រវឹងព្រោះខ្លួនជាប្រធាន សេចក្តីស្រវឹងព្រោះបរិវារ សេចក្តីស្រវឹងព្រោះភោគៈ សេចក្តីស្រវឹងព្រោះវណ្ណៈ សេចក្តីស្រវឹងព្រោះការ​ចេះដឹង សេចក្តីស្រវឹងព្រោះបញ្ញា សេចក្តីស្រវឹងព្រោះដឹងរាត្រី សេចក្តីស្រវឹងព្រោះប្រព្រឹត្តបិណ្ឌបាត សេចក្តីស្រវឹងព្រោះការណ៍គេមើលងាយមិនបាន សេចក្តីស្រវឹងព្រោះឥរិយាបថ សេចក្តីស្រវឹងព្រោះឫទ្ធិ សេចក្តីស្រវឹងព្រោះ​យស សេចក្តីស្រវឹងព្រោះសីល សេចក្តីស្រវឹងព្រោះឈាន សេចក្តីស្រវឹងព្រោះសិល្បសាស្រ្ត សេចក្តីស្រវឹងព្រោះកំពស់ សេចក្តីស្រវឹងព្រោះទំហំ សេចក្តីស្រវឹងព្រោះទ្រង់ទ្រាយ សេចក្តីស្រវឹងព្រោះសរីរៈពេញលេញ សេចក្តី​ស្រវឹង សេចក្តីប្រមាទ សេចក្តីចចេស សេចក្តីប្រណាំងវាស្នា សេចក្តីប្រាថ្នា​ក្រៃពេក សេចក្តីប្រាថ្នាធំ សេចក្តីប្រាថ្នាលាមក កិលេសជាតដូចស្នែង សេចក្តី​តិះដៀល ការឃ្លេងឃ្លោង (ហឺហា) សេចក្តីប្រព្រឹត្តិមិនស្មោះស្មើ សេចក្តីមិន​ត្រេកអរ សេចក្តីខ្ជិលច្រអូស សេចក្តីមិតពត់ សេចក្តីស្រវឹងព្រោះភត្ត ភាពនៃចិត្ត​រួញរា ការកុហក ការរួសរាយ ការធ្វើនូវនិមិត្ត ការធ្វើនូវសេចក្តីគម្រាម ការ​ទាក់លាភដោយលាភ សេចក្តីប្រកាន់ថា អញប្រសើរជាងគេ សេចក្តីប្រកាន់ថា អញស្មើនឹង​គេ សេចក្តីប្រកាន់ថា អញថោកទាបជាងគេ សេចក្តីប្រកាន់នៃ​បុគ្គលប្រសើរជាង​គេថា អញប្រសើរជាងគេ សេចក្តីប្រកាន់នៃបុគ្គលប្រសើរ​ជាងគេថា អញស្មើនឹង​គេ សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញ​ថោកទាបជាងគេ សេចក្តី​ប្រកាន់​​នៃបុគ្គលស្មើនឹងគេថា អញប្រសើរជាងគេ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹង​គេថា អញស្មើនឹងគេ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញថោកទាបជាងគេ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេ​ថា អញប្រសើរជាងគេ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញស្មើ​នឹងគេ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាង​គេថា អញថោកទាបជាងគេ សេចក្តីប្រកាន់ សេចក្តីមើលងាយគេ សេចក្តីប្រកាន់ក្រៃលែង សេចក្តីប្រកាន់​ថោកថយ សេចក្តីប្រកាន់លើសលុប សេចក្តីប្រកាន់ថា អញមាន សេចក្តី​ប្រកាន់ខុស សេចក្តីនឹកដល់ញាតិ សេចក្តីនឹកដល់ជនបទ សេចក្តីនឹកដល់ការមិន​ស្លាប់ សេចក្តីនឹកប្រកបដោយសេចក្តីអាណិតអាសូរដល់អ្នកដទៃ សេចក្តីនឹក ប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរ សេចក្តីនឹកប្រកបដោយការណ៍ ដែលគេមើលងាយមិនបាន។

 

លេខយោង

km/tipitaka/abh/vb/abh.vb.17.00.01.txt · ពេលកែចុងក្រោយ: 2024/08/13 14:02 និពន្ឋដោយ Johann