User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.17.00.03

(តិកមាតិកា ទី៣)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 17 00 03 បាលី cs-km: abh.vb.17.00.03 អដ្ឋកថា: abh.vb.17.00.03_att PTS: ?

(តិកមាតិកា ទី៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. តិកមាតិកា)

[៨៥] អកុសលមូល ៣ អកុសលវិតក្កៈ ៣ អកុសលសញ្ញា ៣ អកុសលធាតុ ៣ ទុច្ចរិត ៣ អាសវៈ ៣ សញ្ញោជនៈ ៣ តណ្ហា ៣ តណ្ហាដទៃទៀត ៣ តណ្ហាដទៃទៀត ៣ ការស្វែងរក ៣ ការឆ្មើងឆ្មៃ ៣ ភ័យ ៣ ងងឹត ៣ លទ្ធិដូចជាកំពង់ ៣ កង្វល់ ៣ ទីទួល ៣ មន្ទិល ៣ ធម្មជាតមិនរាបស្មើ ៣ ធម្មជាតមិនរាប​ស្មើដទៃទៀត ៣ ភ្លើង ៣ ទឹកចត់ ៣ ទឹកចត់ដទៃទៀត ៣ សេចក្តីយល់ឃើញថា​គួរត្រេកអរ សេចក្តីយល់ឃើញថាជាខ្លួន សេចក្តីយល់ឃើញខុស សេចក្តីមិន​ត្រេកអរ សេចក្តីបៀតបៀន ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ ការប្រដៅក្រ ភាព​អ្នកមានមិត្តអាក្រក់ សញ្ញាផ្សេងៗ សេចក្តីរាយមាយ សេចក្តីខ្ជិល សេចក្តី​ប្រមាទ សេចក្តីមិនសន្តោស សេចក្តីមិនដឹងខ្លួន សេចក្តីប្រាថ្នាធំ សេចក្តីមិន​ខ្មាសបាប សេចក្តីមិនក្តៅនឹងបាប សេចក្តីប្រមាទ សេចក្តីមិនអើពើ ការប្រដៅ​ក្រ ភាពនៃបុគ្គលមានមិត្តអាក្រក់ សេចក្តីមិនជឿ ការមិនធ្វើដឹងឮពាក្យ (ស្មូម) សេចក្តីខ្ជិល សេចក្តីរាយមាយ សេចក្តីមិនសង្រួម សេចក្តីទ្រុស្តសីល សេចក្តី​មិនប្រាថ្នាដើម្បីឃើញព្រះអរិយៈ សេចក្តីមិនប្រាថ្នាដើម្បីស្តាប់ព្រះសទ្ធម្ម ភាពនៃ​បុគ្គលមានចិត្តប្រណាំងប្រជែង សេចក្តីភ្លេចស្មារតី សេចក្តីមិនដឹងខ្លួន សេចក្តី​រាយមាយនៃចិត្ត ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ ការសេពផ្លូវខុស ភាពនៃ​ចិត្តរួញរា។

 

លេខយោង

km/tipitaka/abh/vb/abh.vb.17.00.03.txt · ពេលកែចុងក្រោយ: 2024/08/13 14:03 និពន្ឋដោយ Johann