km:tipitaka:abh:vb:abh.vb.17.01.49

(សេយ្យោហមស្មីតិ មានោ ទី៤៩)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 17 01 49 បាលី cs-km: abh.vb.17.01.49 អដ្ឋកថា: abh.vb.17.01.49_att PTS: ?

(សេយ្យោហមស្មីតិ មានោ ទី៤៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

( (៤៩) សេយ្យោហមស្មីតិ មានោ)

[១១៧] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ថា អញប្រសើរជាងគេ តើ​ដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដំឡើងមានះឲ្យប្រព្រឹត្តទៅ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយ​ទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី ការ​មើលងាយគេ អាការមើលងាយគេ ភាពនៃសេចក្តីមើលងាយគេ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់ថា អញប្រសើរជាងគេ។

 

លេខយោង

km/tipitaka/abh/vb/abh.vb.17.01.49.txt · ពេលកែចុងក្រោយ: 2024/08/13 12:13 និពន្ឋដោយ 127.0.0.1