User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.17.03

មាតិកា

(តិកនិទ្ទេស ទី៣)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 17 03 បាលី cs-km: abh.vb.17.03 អដ្ឋកថា: abh.vb.17.03_att PTS: ?

(តិកនិទ្ទេស ទី៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. តិកនិទ្ទេសោ)

(តីណិ អកុសលមូលានិ ទី១)

( (១) តីណិ អកុសលមូលានិ)

[១៦០] បណ្តាធម៌ទាំងនោះ អកុសលមូល ៣ តើដូចម្តេច។ លោភៈ ទោសៈ មោហៈ។

បណ្តាអកុសលមូល ៣ នោះ លោភៈ តើដូចម្តេច។ តម្រេក តម្រេកខ្លាំង សេចក្តីត្រេកអរ សេចក្តីត្រេកត្រអាល សេចក្តីរីករាយ សេចក្តី​ស្រើបស្រាល តម្រេកខ្លាំងនៃចិត្ត សេចក្តីប្រាថ្នា សេចក្តីងល់ងប់ សេចក្តីជ្រប់ សេចក្តីចង់បាន សេចក្តីចង់បានខ្លាំង សេចក្តីជាប់ចំពាក់គឺតណ្ហា ភក់គឺតណ្ហា សេចក្តីស្វែងរក សេចក្តីបិទបាំង តណ្ហាជាគ្រឿងញ៉ាំងសត្វឲ្យកើត តណ្ហាជា​គ្រឿងញ៉ាំងសត្វឲ្យកើតព្រម តណ្ហាជាគ្រឿងចាក់ស្រែះ ធម្មជាតិមានបណ្តាញ ធម្មជាតិផ្សាយទៅ ធម្មជាតិដែលផ្សាយទៅផ្សេងៗ ធម្មជាតិជាគ្រឿងលក់ ធម្មជាតិដ៏ទូលាយ ធម្មជាតិជាគ្រឿងប្រមូល ធម្មជាតិជាគម្រប់ពីរ សេចក្តី​តាំងទុក ធម្មជាតិជាគ្រឿងនាំសត្វទៅកាន់ភព ព្រៃធំគឺតណ្ហា ព្រៃតូចគឺតណ្ហា សេចក្តីស្និទ្ធស្នាល សេចក្តីស្នេហា សេចក្តីអាឡោះអាល័យ ផៅពង្សគឺតណ្ហា ការសង្ឃឹម អាការសង្ឃឹម ភាពនៃសេចក្តីសង្ឃឹម សេចក្តីប្រាថ្នារូប សេចក្តី​ប្រាថ្នាសំឡេង សេចក្តីប្រាថ្នាក្លិន សេចក្តីប្រាថ្នារស សេចក្តីប្រាថ្នាផ្សព្វ សេចក្តី​ប្រាថ្នាលាភ សេចក្តីប្រាថ្នាទ្រព្យ សេចក្តីប្រាថ្នាកូន សេចក្តីប្រាថ្នាជីវិត ការប៉ុន​ប៉ង អាការប៉ុនប៉ង សេចក្តីប៉ង បំណង អាការបំណង ភាពនៃសេចក្តីប៉ង ការ​ចង់បាន អាការចង់បាន ភាពនៃសេចក្តីចង់បាន សេចក្តីស្វិតស្វាញ សេចក្តី​ប្រាថ្នាល្អ តម្រេកក្នុងអធម៌ សេចក្តីលោភហួសហេតុ សេចក្តីអាល័យ ការផ្តេកផ្តិត សេចក្តីប្រាថ្នា សេចក្តីស្រឡាញ់ សេចក្តីប្រាថ្នាខ្លាំង សេចក្តីប្រាថ្នាកាម សេចក្តីប្រាថ្នាភព សេចក្តីប្រាថ្នាប្រាសចាកភព សេចក្តីប្រាថ្នារូបភព សេចក្តីប្រាថ្នាអរូបភព សេចក្តីប្រាថ្នាការរំលត់ សេចក្តីប្រាថ្នារូប សេចក្តីប្រាថ្នាសំឡេង សេចក្តីប្រាថ្នាក្លិន សេចក្តីប្រាថ្នារស សេចក្តីប្រាថ្នាផ្សព្វ សេចក្តីប្រាថ្នាធម៌ ឱឃៈ (ធម៌ញ៉ាំងសត្វឲ្យលង់នៅក្នុងវដ្តៈ) យោគៈ (ធម៌ញ៉ាំងសត្វឲ្យជាប់នៅក្នុង​វដ្តៈ) គន្ថៈ (ធម៌ដោតក្រងសត្វទុកក្នុងវដ្ដៈដោយអំណាចចុតិ និងបដិសន្ធិ) សេចក្តីប្រកាន់មាំ ធម្មជាតិជាគ្រឿងរាំង ធម្មជាតិជាគ្រឿងឃាត់ ធម្មជាតិជា​គ្រឿងបិទ ធម្មជាតិជាគ្រឿងចង សភាពជាគ្រឿងចូលទៅធ្វើឲ្យសៅហ្មង កិលេសជាគ្រឿងដេកនៅរឿយៗ កិលេសជាតជាគ្រឿងគ្របសង្កត់នូវចិត្ត តណ្ហាដូចជាវល្លិ សេចក្តីស្វិតស្វាញ ឫសគល់នៃសេចក្តីទុក្ខ ធម្មជាតជាហេតុ​នៃទុក្ខ សភាពមានទុក្ខជាដែនកើតមុន អន្ទាក់គឺមារ សន្ទូចគឺមារ វិស័យគឺមារ ស្ទឹងគឺតណ្ហា សំណាញ់គឺតណ្ហា ខ្នោះគឺតណ្ហា សមុទ្រគឺតណ្ហា សេចក្តី​សំឡឹងរំពៃ សេចក្តីចង់បាន ឫសគល់នៃអកុសល​ណា នេះហៅថា សេចក្តី​លោភ។ បណ្តាអកុសលមូលទាំងនោះ ទោសៈ តើដូចម្តេច។ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ កំពុងប្រព្រឹត្តនូវ​អំពើមិនជាប្រយោជន៍ដល់អាត្មាអញ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គល​ឯណោះ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ សេចក្តីគុំគួន​តែងកើតឡើងថា បុគ្គលឯណោះ បានប្រព្រឹត្តហើយនូវអំពើមិនជាប្រយោជន៍ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តរបស់អាត្មាអញ សេចក្តីគុំគួនតែងកើត​ឡើងថា បុគ្គលឯណោះ បានប្រព្រឹត្តហើយនូវអំពើជាប្រយោជន៍ កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍ នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍ដល់បុគ្គលមិនជាទី​ស្រឡាញ់ មិនជាទីពេញចិត្ត របស់អាត្មាអញ មួយវិញទៀត សេចក្តីគុំគួនតែង​កើតឡើង ក្នុងទីមិនមែនជាហេតុ សេចក្តីគុំគួននៃចិត្ត សេចក្តីចង្អៀតចង្អល់ សេចក្តីតានតឹង សេចក្តីថ្នាំងថ្នាក់ សេចក្តីខឹង សេចក្តីខឹងខ្លាំង សេចក្តីខឹងក្រៃលែង សេចក្តីប្រទូស្ត សេចក្តីប្រទូស្តខ្លាំង សេចក្តីប្រទូស្តក្រៃលែង ការព្យាបាទ​នៃចិត្ត សេចក្តីប្រទូស្តក្នុងចិត្ត ការក្រោធ អាការក្រោធ ភាពនៃសេចក្តីក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃសេចក្តីប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃសេចក្តីព្យាបាទ ការពិរោធ ការពិរោធផ្សេងៗ សេចក្តីកាច ការខឹង សេចក្តីអាក់អន់ចិត្ត មានសភាពយ៉ាងនេះណា នេះហៅថា ទោសៈ។ បណ្តា​អកុសលមូលទាំង ៣ នោះ មោហៈ តើដូចម្តេច។ សេចក្តីមិនដឹងក្នុងទុក្ខ សេចក្តីមិន​ដឹងក្នុងហេតុដែលនាំឲ្យកើតទុក្ខ សេចក្តីមិនដឹងក្នុងការរំលត់ទុក្ខ សេចក្តីមិន​ដឹងក្នុងបដិបទាជាដំណើរដល់នូវការរំលត់ទុក្ខ សេចក្តីមិន​ដឹងក្នុងទីបំផុតខាង​ដើម សេចក្តីមិនដឹងក្នុងទីបំផុតខាងចុង សេចក្តីមិនដឹងក្នុងទីបំផុតខាងដើម និង​ទីបំផុតខាងចុង សេចក្តីមិនដឹងក្នុងធម៌ទាំងឡាយ ដែលកើតឡើងព្រោះ​អាស្រ័យធម៌ នេះជាបច្ច័យ សេចក្តីមិនដឹង សេចក្តីមិនយល់។ បេ។ គន្លឹះគឺ​អវិជ្ជា សេចក្តីវង្វេង ឫសគល់នៃអកុសល មានសភាពយ៉ាងនេះណា នេះហៅថា មោហៈ។ នេះ អកុសលមូល ៣។

(តយោ អកុសលវិតក្កា ទី២)

( (២) តយោ អកុសលវិតក្កា)

[១៦១] បណ្តាធម៌ទាំងនោះ អកុសលវិតក្កៈ ៣ តើដូចម្តេច។ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១។ បណ្តាអកុសលវិតក្កៈទាំង ៣ នោះ កាមវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកបដោយកាម។ បេ។ សេចក្តីត្រិះរិះខុស នេះហៅថា កាមវិតក្កៈ។ បណ្តាអកុសលវិតក្កៈទាំង ៣ នោះ ព្យាបាទវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកបដោយព្យាបាទ។ បេ។ សេចក្តីត្រិះរិះខុស នេះហៅថា ព្យាបាទវិតក្កៈ។ បណ្តាអកុសលវិតក្កៈ​ទាំង ៣ នោះ វិហឹសាវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកប​ដោយការបៀតបៀន។ បេ។ សេចក្តីត្រិះរិះខុស នេះហៅថា វិហឹសាវិតក្កៈ។ នេះ អកុសលវិតក្កៈ ៣។

(តិស្សោ អកុសលសញ្ញា ទី៣)

( (៣) តិស្សោ អកុសលសញ្ញា)

[១៦២] បណ្តាធម៌ទាំងនោះ អកុសលសញ្ញា ៣ តើដូចម្តេច។ កាមសញ្ញា ១ ព្យាបាទសញ្ញា ១ វិហឹសាសញ្ញា ១។ បណ្តាអកុសលសញ្ញាទាំង ៣ នោះ កាមសញ្ញា តើដូចម្តេច។ ការសំគាល់ អាការសំគាល់ ភាពនៃសេចក្តីសំគាល់ ប្រកបដោយកាម នេះហៅថា កាមសញ្ញា។ បណ្តាអកុសលសញ្ញាទាំង ៣ នោះ ព្យាបាទសញ្ញា តើដូចម្តេច។ ការសំគាល់ អាការសំគាល់ ភាពនៃសេចក្តី​សំគាល់ប្រកបដោយព្យាបាទ នេះហៅថា ព្យាបាទសញ្ញា។ បណ្តាអកុសលសញ្ញាទាំង ៣ នោះ វិហឹសាសញ្ញា តើដូចម្តេច។ ការសំគាល់ អាការសំគាល់ ភាពនៃសេចក្តីសំគាល់ ប្រកបដោយការបៀតបៀន នេះហៅថា វិហឹសាសញ្ញា។ នេះ អកុសលសញ្ញា ៣។

(តិស្សោ អកុសលធាតុយោ ទី៤)

( (៤) តិស្សោ អកុសលធាតុយោ)

[១៦៣] បណ្តាធម៌ទាំងនោះ អកុសលធាតុ ៣ តើដូចម្តេច។ កាមធាតុ ១ ព្យាបាទធាតុ ១ វិហឹសាធាតុ ១។ បណ្តាអកុសលធាតុទាំង ៣ នោះ កាមធាតុ តើដូចម្តេច។ ការជញ្ជឹងក្នុងកាម ឈ្មោះថា កាមធាតុ។ ការជញ្ជឹងក្នុងព្យាបាទ​ ឈ្មោះថា ព្យាបាទធាតុ។ ការជញ្ជឹងក្នុងសេចក្តីបៀតបៀន ឈ្មោះថា វិហឹសាធាតុ។ បណ្តាវិតក្កៈទាំង ៣ នោះ កាមវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តី​ជញ្ជឹងប្រកបដោយកាម។ បេ។ សេចក្តីត្រិះរិះខុស នេះហៅថា កាមវិតក្កៈ។ បណ្តាវិតក្កៈទាំង ៣ នោះ ព្យាបាទវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកបដោយព្យាបាទ។ បេ។ សេចក្តីត្រិះរិះខុស នេះហៅថា ព្យាបាទវិតក្កៈ។ បណ្តាវិតក្កៈទាំង ៣ នោះ វិហឹសាវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកបដោយការបៀតបៀន។ បេ។ សេចក្តីត្រិះរិះខុស នេះហៅ​ថា វិហឹសាវិតក្កៈ។ នេះ អកុសលធាតុ ៣។

(តីណិ ទុច្ចរិតានិ ទី៥)

( (៥) តីណិ ទុច្ចរិតានិ)

[១៦៤] បណ្តាធម៌ទាំងនោះ ទុច្ចរិត ៣ តើដូចម្តេច។ កាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១។ បណ្តាទុច្ចរិតទាំង ៣ នោះ កាយទុច្ចរិត តើដូចម្តេច។ ការសម្លាប់សត្វ ការកាន់យកទ្រព្យដែលគេមិនបានឲ្យ ការប្រព្រឹត្តិខុសក្នុងកាម​ទាំងឡាយ នេះហៅថា កាយទុច្ចរិត។ បណ្តាទុច្ចរិតទាំង ៣ នោះ វចីទុច្ចរិត តើ​ដូចម្តេច។ ការពោលពាក្យកុហក វាចាញុះញង់ វាចាអាក្រក់ ការពោលពាក្យ​រោយរាយ នេះហៅថា វចីទុច្ចរិត។ បណ្តាទុច្ចរិតទាំង ៣ នោះ មនោទុច្ចរិត តើ​ដូចម្តេច។ ការសំឡឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ការគុំគួនគេ សេចក្តីយល់​ខុស នេះហៅថា មនោទុច្ចរិត។ បណ្តាទុច្ចរិតទាំង ៣ នោះ កាយទុច្ចរិត តើដូចម្តេច។ កាយកម្មជាអកុសល ឈ្មោះថា កាយទុច្ចរិត។ វចីកម្មជាអកុសល ឈ្មោះថា វចីទុច្ចរិត។ មនោកម្មជាអកុសល ឈ្មោះថា មនោទុច្ចរិត។ បណ្តាទុច្ចរិតទាំង ៣ នោះ កាយកម្មជាអកុសល តើដូចម្តេច។ អាការក្លែងដោយ​កាយ ជាអកុសល ឈ្មោះថា កាយកម្មជាអកុសល។ អាការក្លែងដោយ​វាចា ជាអកុសល ឈ្មោះថា វចីកម្មជាអកុសល។ អាការក្លែងដោយ​ចិត្ត ជាអកុសល ឈ្មោះថា មនោកម្មជាអកុសល។ នេះ ទុច្ចរិត ៣។

(តយោ អាសវា ទី៦)

( (៦) តយោ អាសវា)

[១៦៥] បណ្តាធម៌ទាំងនោះ អាសវៈ ៣ តើដូចម្តេច។ កាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១។ បណ្តាអាសវៈទាំង ៣ នោះ កាមាសវៈ តើដូចម្តេច។ សេចក្តីពេញចិត្តនឹងកាម ក្នុងកាមទាំងឡាយ។ បេ។ សេចក្តីជ្រប់ក្នុងកាមណា នេះហៅថា កាមាសវៈ។ បណ្តាអាសវៈទាំង ៣ នោះ ភវាសវៈ តើដូចម្តេច។ សេចក្តីពេញចិត្តនឹងភព ក្នុងភពទាំងឡាយ។ បេ។ សេចក្តីជ្រប់ក្នុងភពណា នេះហៅថា ភវាសវៈ។ បណ្តាអាសវៈទាំង ៣ នោះ អវិជ្ជាសវៈ តើដូចម្តេច។ សេចក្តីមិនដឹងក្នុងទុក្ខ។ បេ។ គន្លឹះគឺអវិជ្ជា សេចក្តីវង្វេង ឫសគល់នៃអកុសល នេះហៅថា អវិជ្ជាសវៈ។ នេះ អាសវៈ ៣។

(តីណិ សំយោជនានិ ទី៧)

( (៧) តីណិ សំយោជនានិ)

[១៦៦] បណ្តាធម៌ទាំងនោះ សញ្ញោជនៈ ៣ តើដូចម្តេច។ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១។ បណ្តាសញ្ញោជនៈទាំង ៣ នោះ សក្កាយទិដ្ឋិ តើដូចម្តេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនបានស្តាប់ មិនបានជួបប្រទះនឹង​ពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់​ព្រះអរិយៈ មិនបានជួបប្រទះនឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញនូវរូបថា ជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានរូបខ្លះ ពិចារណាឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ រមែងពិចារណាឃើញនូវវេទនា។ បេ។ នូវសញ្ញា។ បេ។ នូវសង្ខារទាំងឡាយ។ បេ។ នូវវិញ្ញាណ ថាជាខ្លួន ពិចារណា​ឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តី​ប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា នេះហៅថា សក្កាយទិដ្ឋិ។ បណ្តាសញ្ញោជនៈទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ បុគ្គលងឿងឆ្ងល់ សង្ស័យក្នុងព្រះសាស្តា ងឿងឆ្ងល់ សង្ស័យក្នុងព្រះធម៌ ងឿងឆ្ងល់ សង្ស័យក្នុងព្រះសង្ឃ ងឿងឆ្ងល់ សង្ស័យក្នុងសិក្ខា ងឿងឆ្ងល់ សង្ស័យក្នុងទីបំផុតខាងដើម ងឿងឆ្ងល់ សង្ស័យក្នុងទីបំផុតខាងចុង ងឿងឆ្ងល់ សង្ស័យក្នុងទីបំផុតខាង​ដើម និងខាងចុង ងឿងឆ្ងល់ សង្ស័យក្នុងធម៌ទាំងឡាយ ដែលកើតឡើងអាស្រ័យនូវគ្នានឹងគ្នា ព្រោះធម៌នេះជាបច្ច័យ ការងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពនៃសេចក្តីងឿងឆ្ងល់។ បេ។ ភាពនៃចិត្តរឹងត្អឹង គំនូសនៃចិត្ត មានសភាព​យ៉ាងនេះណា នេះហៅថា វិចិកិច្ឆា។ បណ្តាសញ្ញោជនៈទាំង ៣ នោះ សីលព្វតបរាមាសៈ តើដូចម្តេច។ ពួកសមណព្រាហ្មណ៍ខាងក្រៅសាសនានេះ មានទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា សេចក្តីបរិសុទ្ធិព្រោះសីល សេចក្តីបរិសុទ្ធិព្រោះវត្ត សេចក្តីបរិសុទ្ធិព្រោះសីល និងវត្ត នេះហៅថា សីលព្វតបរាមាសៈ។ នេះ សញ្ញោជនៈ ៣។

(តិស្សោ តណ្ហា ទី៨)

( (៨) តិស្សោ តណ្ហា)

[១៦៧] បណ្តាធម៌ទាំងនោះ តណ្ហា ៣ តើដូចម្តេច។ កាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ បណ្តាតណ្ហាទាំង ៣ នោះ ភវតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រព្រឹត្តទៅមួយអន្លើដោយ​ភវទិដ្ឋិ នេះហៅថា ភវតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ វិភវតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រព្រឹត្តទៅមួយអន្លើដោយ​ឧច្ឆេទទិដ្ឋិ នេះហៅថា វិភវតណ្ហា។ តណ្ហាដ៏សេស ឈ្មោះថា កាមតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ កាមតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយកាមធាតុ នេះហៅថា កាមតណ្ហា។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយរូបធាតុ និងអរូបធាតុ នេះហៅថា ភវតណ្ហា។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រព្រឹត្តទៅមួយអន្លើដោយឧច្ឆេទទិដ្ឋិ នេះហៅថា វិភវតណ្ហា។ នេះ តណ្ហា ៣។

(អបរាបិ តិស្សោ តណ្ហា ទី៩)

( (៩) អបរាបិ តិស្សោ តណ្ហា)

[១៦៨] បណ្តាធម៌ទាំងនោះ តណ្ហា ៣ ដទៃទៀត តើដូចម្តេច។ កាមតណ្ហា ១ រូបតណ្ហា ១ អរូបតណ្ហា ១។ បណ្តាតណ្ហាទាំង ៣ នោះ កាមតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយ​កាមធាតុ នេះហៅថា កាមតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ រូបតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយរូបធាតុ នេះហៅថា រូបតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ អរូបតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយអរូបធាតុ នេះហៅថា អរូបតណ្ហា។ នេះ តណ្ហា ៣។

(អបរាបិ តិស្សោ តណ្ហា ទី១០)

( (១០) អបរាបិ តិស្សោ តណ្ហា)

[១៦៩] បណ្តាធម៌ទាំងនោះ តណ្ហា ៣ ដទៃទៀត តើដូចម្តេច។ រូបតណ្ហា ១ អរូបតណ្ហា ១ និរោធតណ្ហា ១។ បណ្តាតណ្ហាទាំង ៣ នោះ រូបតណ្ហា តើដូច​ម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយរូបធាតុ នេះហៅថា រូបតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ អរូបតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយអរូបធាតុ នេះហៅថា អរូបតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ និរោធតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រព្រឹត្តទៅមួយអន្លើដោយឧច្ឆេទទិដ្ឋិ នេះហៅថា និរោធតណ្ហា។ នេះតណ្ហា ៣។

(តិស្សោ ឯសនា ទី១១)

( (១១) តិស្សោ ឯសនា)

[១៧០] បណ្តាធម៌ទាំងនោះ ការស្វែងរក ៣ តើដូចម្តេច។ ការស្វែងរកកាម ១ ការស្វែងរកភព ១ ការស្វែងរកព្រហ្មចរិយៈ ១។ បណ្តាការស្វែងរក​ទាំង ៣ នោះ ការស្វែងរកកាម តើដូចម្តេច។ សេចក្តីពេញចិត្តនឹងកាម ក្នុងកាម​ទាំងឡាយ។ បេ។ សេចក្តីជ្រប់ក្នុងកាមណា នេះហៅថា ការស្វែងរកកាម។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកភព តើដូចម្តេច។ សេចក្តីពេញចិត្ត​នឹងភព ក្នុងភពទាំងឡាយ។ បេ។ សេចក្តីជ្រប់ក្នុងភពណា នេះហៅថា ការ​ស្វែងរកភព។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកព្រហ្មចរិយៈ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ ក្នុងការស្វែងរកខុស មាន​សភាពយ៉ាងនេះណា ដូច្នេះថា លោកទៀងខ្លះ ថា លោកមិនទៀងខ្លះ។ បេ។ ថាសត្វខាងមុខអំពីសេចក្តីស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀតក៏មិន​មែនខ្លះ នេះហៅថា ការស្វែងរកព្រហ្មចរិយៈ។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកកាម តើដូចម្តេច។ សេចក្តីត្រេកអរក្នុងកាម កាយកម្ម វចីកម្ម មនោកម្ម ជាអកុសលដែលតាំងនៅក្នុងទីជាមួយគ្នានឹងសេចក្តីត្រេកអរក្នុង​កាមនោះ នេះហៅថា ការស្វែងរកកាម។ បណ្តាការស្វែងរកទាំង ៣ នោះ ការ​ស្វែងរកភព តើដូចម្តេច។ សេចក្តីត្រេកអរក្នុងភព កាយកម្ម វចីកម្ម មនោកម្មជាអកុសល ដែលតាំងនៅក្នុងទីជាមួយគ្នានឹងសេចក្តីត្រេកអរក្នុងភពនោះ នេះ​ហៅថា ការស្វែងរកភព។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកព្រហ្មចរិយៈ តើដូចម្តេច។ អន្តគ្គាហិកទិដ្ឋិ (ទិដ្ឋិដែលកាន់យកនូវទីបំផុត) កាយកម្ម វចីកម្ម មនោកម្មជាអកុសល ដែលតាំងនៅក្នុងទីជាមួយគ្នានឹងអន្តគ្គាហិកទិដ្ឋិ​នោះ នេះហៅថា ការស្វែងរកព្រហ្មចរិយៈ។ នេះ ការស្វែងរក ៣។

(តិស្សោ វិធា ទី១២)

( (១២) តិស្សោ វិធា)

[១៧១] បណ្តាធម៌ទាំងនោះ ការឆ្មើងឆ្មៃ ៣ តើដូចម្តេច។ ការឆ្មើងឆ្មៃ ព្រោះតាំងខ្លួនថា អញប្រសើរជាងគេ ១ ការឆ្មើងឆ្មៃព្រោះតាំងខ្លួនថា អញស្មើនឹងគេ ១ ការឆ្មើងឆ្មៃព្រោះតាំងខ្លួនថា អញថោកទាបជាងគេ ១។ នេះ ការឆ្មើងឆ្មៃ ៣។

(តីណិ ភយានិ ទី១៣)

( (១៣) តីណិ ភយានិ)

[១៧២] បណ្តាធម៌ទាំងនោះ ភ័យ ៣ តើដូចម្តេច។ ភ័យព្រោះជាតិ ១ ភ័យព្រោះជរា ១ ភ័យព្រោះមរណៈ ១។ បណ្តាភ័យទាំង ៣ នោះ ភ័យព្រោះជាតិ តើដូចម្តេច។ ភ័យ ហេតុដែលគួរភ័យ សេចក្តីខ្លាច សេចក្តីព្រឺរោម សេចក្តីតក់ស្លុតនៃចិត្ត ព្រោះអាស្រ័យជាតិ នេះហៅថា ភ័យព្រោះជាតិ។ បណ្តាភ័យទាំង ៣ នោះ ភ័យព្រោះជរា តើដូចម្តេច។ ភ័យ ហេតុដែលគួរភ័យ សេចក្តីខ្លាច សេចក្តីព្រឺរោម សេចក្តីតក់ស្លុតនៃចិត្ត ព្រោះអាស្រ័យជរា នេះហៅថា ភ័យព្រោះជរា។ បណ្តាភ័យទាំង ៣ នោះ ភ័យព្រោះមរណៈ តើដូចម្តេច។ ភ័យ ហេតុ​ដែលគួរភ័យ សេចក្តីខ្លាច សេចក្តីព្រឺរោម សេចក្តីតក់ស្លុតនៃចិត្ត ព្រោះអាស្រ័យមរណៈ នេះហៅថា ភ័យព្រោះមរណៈ។ នេះ ភ័យ ៣។

(តីណិ តមានិ ទី១៤)

( (១៤) តីណិ តមានិ)

[១៧៣] បណ្តាធម៌ទាំងនោះ ងងឹត ៣ តើដូចម្តេច។ បុគ្គលងឿងឆ្ងល់ សង្ស័យ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ព្រោះប្រារព្ធនូវកាលជាអតីត ១ បុគ្គលងឿងឆ្ងល់ សង្ស័យ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ព្រោះប្រារព្ធនូវកាលជាអនាគត ១ បុគ្គលងឿងឆ្ងល់ សង្ស័យ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ព្រោះប្រារព្ធនូវកាលជា​បច្ចុប្បន្ន ១ នេះ ងងឹត ៣។

(តីណិ តិត្ថាយតនានិ ទី១៥)

( (១៥) តីណិ តិត្ថាយតនានិ)

[១៧៤] បណ្តាធម៌ទាំងនោះ លទ្ធិដូចជាកំពង់ ៣ តើដូចម្តេច។ បុគ្គលពួក​ខ្លះ ក្នុងលោកនេះ ជាសមណៈក្តី ជាព្រាហ្មណ៍ក្តី រមែងពោលយ៉ាងនេះ យល់​ឃើញយ៉ាងនេះថា បុរសបុគ្គលនេះរមែងទទួលនូវអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះ មានអំពើដែលខ្លួន​ធ្វើទុកក្នុងកាលមុនជាហេតុ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាសមណៈក្តី ជាព្រាហ្មណ៍ក្តី រមែងពោលយ៉ាងនេះ ឃើញយ៉ាងនេះថា បុរសបុគ្គលនេះ រមែងទទួលនូវអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះ មានការតាក់តែងរបស់ព្រះឥសូរជាហេតុ មួយវិញទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាសមណៈក្តី ជាព្រាហ្មណ៍ក្តី រមែងពោលយ៉ាងនេះ យល់ឃើញយ៉ាងនេះថា បុរសបុគ្គលនេះ រមែងទទួលនូវអារម្មណ៍ណាមួយ ជា​សុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះ មិនមាន​ហេតុ មិនមានបច្ច័យ នេះ លទ្ធិដូចជាកំពង់ ៣។

(តយោ កិញ្ចនា ទី១៦)

( (១៦) តយោ កិញ្ចនា)

[១៧៥] បណ្តាធម៌ទាំងនោះ កង្វល់ ៣ តើដូចម្តេច។ រាគៈជាកង្វល់ ១ ទោសៈជាកង្វល់ ១ មោហៈជាកង្វល់ ១ នេះ កង្វល់ ៣។

(តីណិ អង្គណានិ ទី១៧)

( (១៧) តីណិ អង្គណានិ)

[១៧៦] បណ្តាធម៌ទាំងនោះ ទីទួល ៣ តើដូចម្តេច។ រាគៈជាទីទួល ១ ទោសៈជាទីទួល ១ មោហៈជាទីទួល ១ នេះ ទីទួល ៣។

(តីណិ មលានិ ទី១៨)

( (១៨) តីណិ មលានិ)

[១៧៧] បណ្តាធម៌ទាំងនោះ មន្ទិល ៣ តើដូចម្តេច។ រាគៈជាមន្ទិល ១ ទោសៈជាមន្ទិល ១ មោហៈជាមន្ទិល ១ នេះ មន្ទិល ៣។

(តីណិ វិសមានិ ទី១៩)

( (១៩) តីណិ វិសមានិ)

[១៧៨] បណ្តាធម៌ទាំងនោះ ធម្មជាតមិនរាបស្មើ ៣ តើដូចម្តេច។ រាគៈជាធម្មជាតមិនរាបស្មើ ១ ទោសៈជាធម្មជាតមិនរាបស្មើ ១ មោហៈជាធម្មជាត​មិនរាបស្មើ ១ នេះ ធម្មជាតមិនរាបស្មើ ៣។

(អបរានិបិ តីណិ វិសមានិ ទី២០)

( (២០) អបរានិបិ តីណិ វិសមានិ)

[១៧៩] បណ្តាធម៌ទាំងនោះ ធម្មជាតមិនរាបស្មើ ៣ ដទៃទៀត តើដូចម្តេច។ ធម្មជាតមិនរាបស្មើគឺកាយ ១ ធម្មជាតមិនរាបស្មើគឺវាចា ១ ធម្មជាតមិនរាបស្មើគឺចិត្ត ១ នេះ ធម្មជាតមិនរាបស្មើ ៣។

(តយោ អគ្គី ទី២១)

( (២១) តយោ អគ្គី)

[១៨០] បណ្តាធម៌ទាំងនោះ ភ្លើង ៣ តើដូចម្តេច។ ភ្លើងគឺរាគៈ ១ ភ្លើងគឺទោសៈ ១ ភ្លើងគឺមោហៈ ១ នេះ ភ្លើង ៣។

(តយោ កសាវា ទី២២)

( (២២) តយោ កសាវា)

[១៨១] បណ្តាធម៌ទាំងនោះ ទឹកចត់ ៣ តើដូចម្តេច។ ទឹកចត់គឺរាគៈ ១ ទឹកចត់គឺទោសៈ ១ ទឹកចត់គឺមោហៈ ១ នេះ ទឹកចត់ ៣។

(អបរេបិ តយោ កសាវា ទី២៣)

( (២៣) អបរេបិ តយោ កសាវា)

[១៨២] បណ្តាធម៌ទាំងនោះ ទឹកចត់ ៣ ដទៃទៀត តើដូចម្តេច។ ទឹកចត់គឺកាយ ១ ទឹកចត់គឺវាចា ១ ទឹកចត់គឺចិត្ត ១ នេះ ទឹកចត់ ៣។

(អស្សាទទិដ្ឋិ ទី២៤ ក)

( (២៤. ក) អស្សាទទិដ្ឋិ)

[១៨៣] បណ្តាធម៌ទាំងនោះ សេចក្តីយល់ឃើញថា គួរត្រេកអរ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាសមណៈក្តី ជាព្រាហ្មណ៍ក្តី រមែងពោល​យ៉ាងនេះ យល់ឃើញយ៉ាងនេះថា ទោសក្នុងកាមទាំងឡាយមិនមាន បុគ្គលនោះ តែងដល់នូវភាពជាអ្នកធ្លាក់ចុះក្នុងកាមទាំងឡាយ​ នេះហៅថា សេចក្តីយល់​ឃើញថា គួរត្រេកអរ។

(អត្តានុទិដ្ឋិ ខ)

( (ខ) អត្តានុទិដ្ឋិ)

បណ្តាធម៌ទាំងនោះ សេចក្តីយល់ឃើញថាជាខ្លួន តើដូចម្តេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនជួបប្រទះនឹងពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានជួបប្រទះនឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញនូវរូប ថាជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានរូបខ្លះ ពិចារណាឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ រមែងពិចារណាឃើញនូវវេទនា។ បេ។ នូវសញ្ញា។ បេ។ នូវសង្ខារទាំងឡាយ។ បេ។ នូវវិញ្ញាណ ថាជាខ្លួន ពិចារណា​ឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ រមែងពិចារណាឃើញនូវវិញ្ញាណ ថាមានក្នុង​ខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីយល់ឃើញ ថាជាខ្លួន។

(មិច្ឆាទិដ្ឋិ គ)

( (គ) មិច្ឆាទិដ្ឋិ)

បណ្តាធម៌ទាំងនោះ សេចក្តីយល់ឃើញខុស តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជា មិនមានផល។ បេ។ ពួកសមណព្រាហ្មណ៍ ដែលបានធ្វើឲ្យជាក់ច្បាស់នូវលោក​នេះផង នូវលោកដទៃផង ដោយបញ្ញារបស់ខ្លួនហើយសំដែង មិនមានទេ នេះ​ហៅថា សេចក្តីយល់ឃើញខុស។ សស្សតទិដ្ឋិ ឈ្មោះថា អស្សាទទិដ្ឋិ។ សក្កាយទិដ្ឋិ ឈ្មោះថា អត្តានុទិដ្ឋិ។ ឧច្ឆេទទិដ្ឋិ ឈ្មោះថា មិច្ឆាទិដ្ឋិ។

(អរតិ ទី២៥ ក)

( (២៥. ក) អរតិ)

[១៨៤] បណ្តាធម៌ទាំងនោះ សេចក្តីមិនត្រេកអរ តើដូចម្តេច។ ការមិន​ត្រេកអរ សេចក្តីមិនត្រេកអរ ការមិនរីករាយ សេចក្តីមិនរីករាយ សេចក្តីអផ្សុក សេចក្តីរសាប់រសល់ក្នុងសេនាសនៈដ៏ស្ងាត់ក្តី ក្នុងធម៌ជាកុសលដ៏លើសលុប​ដទៃទៀតក្តី នេះហៅថា សេចក្តីមិនត្រេកអរ។

(វិហេសា ខ)

( (ខ) វិហេសា)

បណ្តាធម៌ទាំងនោះ សេចក្តីបៀតបៀន តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ តែងបៀតបៀននូវសត្វទាំង​ឡាយដោយវត្ថុណាមួយ គឺដៃក្តី ដុំដីក្តី ដំបងក្តី គ្រឿងសស្រ្តាក្តី ខ្សែក្តី ការធ្វើ​ឲ្យលំបាក ការធ្វើឲ្យលំបាកខ្លាំង ការបៀតបៀន ការបៀតបៀនខ្លាំង ការប្រទូស្ត ការប្រទូស្ត​ខ្លាំង ការបៀតបៀននូវសត្វដទៃ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តី​បៀតបៀន។

(អធម្មចរិយា គ)

( (គ) អធម្មចរិយា)

បណ្តាធម៌ទាំងនោះ ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ តើដូចម្តេច។ ការប្រព្រឹត្តមិនស្មើដោយកាយ ឈ្មោះថា ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ ការ​ប្រព្រឹត្តិមិនស្មើដោយវាចា ឈ្មោះថា ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ ការប្រព្រឹត្តិ​មិនស្មើដោយចិត្ត ឈ្មោះថា ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ នេះហៅថា ការ​ប្រព្រឹត្តិ​នូវអំពើមិនមែនធម៌។

(ទោវចស្សតា ទី២៦ ក)

( (២៦. ក) ទោវចស្សតា)

[១៨៥] បណ្តាធម៌ទាំងនោះ ការប្រដៅក្រ តើដូចម្តេច។ ការប្រដៅក្រ អាការប្រដៅក្រ ភាពនៃសេចក្តីប្រដៅក្រ ការកាន់យកនូវអំពើដែលគួរខ្ពើម (អំពើផ្តេសផ្តាស) ការពេញចិត្តក្នុងធម៌ជាសត្រូវ ការមិនអើពើ សេចក្តីមិនអើពើ សេចក្តីមិនគោរព សេចក្តីមិនស្តាប់បង្គាប់ ចំពោះពាក្យប្រកបដោយធម៌ដែល​គេពោល នេះហៅថា ការប្រដៅក្រ។

(បាបមិត្តតា ខ)

( (ខ) បាបមិត្តតា)

បណ្តាធម៌ទាំងនោះ ភាពជាអ្នកមានមិត្ត​អាក្រក់ តើដូចម្តេច។ បុគ្គលទាំងឡាយណា ជាអ្នកមិនមានសទ្ធា ទ្រុស្តសីល ចេះដឹងតិច មានសេចក្តីកំណាញ់ ឥតបា្រជ្ញា ការសេព ការសេពមិនដាច់ ការ​សេពរឿយៗ ការគប់រក ការគប់រករឿយៗ ការភប់ប្រសព្វ ការភប់ប្រសព្វ​រឿយៗ នូវបុគ្គលទាំងឡាយនោះ ការបែររេទៅរកបុគ្គលនោះណា នេះហៅថា ភាពជាអ្នកមានមិត្តអាក្រក់។

(នានត្តសញ្ញា គ)

( (គ) នានត្តសញ្ញា)

បណ្តាធម៌ទាំងនោះ សញ្ញាផ្សេងៗ តើដូចម្តេច។ សេចក្តីសំគាល់ក្នុងកាម សេចក្តីសំគាល់ក្នុងព្យាបាទ សេចក្តីសំគាល់ក្នុងការបៀតបៀន នេះហៅថា សញ្ញាផ្សេងៗ សូម្បីសេចក្តីសំគាល់ក្នុងអកុសលទាំង​អស់ ក៏ឈ្មោះថា សញ្ញាផ្សេងៗដែរ។

(ឧទ្ធច្ចំ ទី២៧ ក)

( (២៧. ក) ឧទ្ធច្ចំ)

[១៨៦] បណ្តាធម៌ទាំងនោះ សេចក្តីរាយមាយ តើដូចម្តេច។ សេចក្តីរាយមាយនៃចិត្ត ការមិនស្ងប់នៃចិត្ត ការរវើរវាយនៃចិត្ត សេចក្តីប្រែប្រួលនៃចិត្តណា នេះហៅថា សេចក្តីរាយមាយ។

(កោសជ្ជំ ខ)

( (ខ) កោសជ្ជំ)

បណ្តាធម៌ទាំងនោះ សេចក្តីខ្ជិល តើដូចម្តេច។ ការបណ្តោយចិត្ត ការឲ្យកម្លាំងដល់ការបណ្តោយចិត្តទៅក្នុងកាយទុច្ចរិតក្តី ក្នុងវចីទុច្ចរិតក្តី ក្នុងមនោទុច្ចរិតក្តី ក្នុងកាមគុណទាំង ៥ ក្ដី ឬការធ្វើដោយ​មិនគោរព ការធ្វើមិនរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចុះនូវ​ឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រក ការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការមិន​តាំងមាំ ការមិនប្រកបរឿយៗ ការធ្វេសប្រហែសក្នុងការចំរើននូវធម៌ជា​កុសល នេះហៅថា សេចក្តីខ្ជិល។

(បមាទោ គ)

( (គ) បមាទោ)

បណ្តាធម៌ទាំងនោះ សេចក្តីប្រមាទ តើដូចម្តេច។ ការបណ្ដោយចិត្ត ការឲ្យកម្លាំងដល់ការបណ្ដោយចិត្តទៅក្នុង​កាយទុច្ចរិតក្តី ក្នុងវចីទុច្ចរិតក្ដី ក្នុងមនោទុច្ចរិតក្ដី ក្នុងកាមគុណទាំង ៥ ក្ដី ឬការធ្វើ​ដោយ​មិន​គោរព ការធ្វើមិនរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់​ចុះនូវឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រក ការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការមិនតាំងមាំ ការមិនប្រកបរឿយៗ ការធ្វេសប្រហែសក្នុងការចំរើននូវធម៌​ជាកុសល ការធ្វេសប្រហែស អាការធ្វេសប្រហែស ភាពនៃសេចក្តីធ្វេស​ប្រហែស មាន​សភាពយ៉ាងនេះណា នេះហៅថា សេចក្តី​ប្រមាទ។

(អសន្តុដ្ឋិតា ទី២៨ ក)

( (២៨. ក) អសន្តុដ្ឋិតា)

[១៨៧] បណ្តាធម៌ទាំងនោះ សេចក្ដីមិនសន្ដោស តើដូចម្ដេច។ សេចក្ដី​ប្រាថ្នាដ៏ក្រៃលែង នៃបុគ្គលមិនសន្ដោស ដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ឬដោយ​កាមគុណទាំង ៥ សេចក្តីប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្ដីប្រាថ្នា សេចក្ដីមិន​សន្ដោស តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត មានសភាពយ៉ាងនេះណា នេះហៅថា សេចក្ដីមិនសន្ដោស។

(អសម្បជញ្ញតា ខ)

( (ខ) អសម្បជញ្ញតា)

បណ្ដាធម៌ទាំងនោះ សេចក្ដីមិនដឹងខ្លួន តើដូចម្ដេច។ សេចក្តីមិនដឹង សេចក្តីមិនយល់។ បេ។ គន្លឹះគឺអវិជ្ជា សេចក្ដី​វង្វេង ឫសគល់នៃអកុសលណា នេះហៅថា សេចក្ដីមិនដឹងខ្លួន។

(មហិច្ឆតា គ)

( (គ) មហិច្ឆតា)

បណ្ដាធម៌​ទាំងនោះ សេចក្ដីប្រាថ្នាធំ តើដូចម្ដេច។ សេចក្ដីប្រាថ្នាដ៏ក្រៃលែង នៃបុគ្គលមិន​សន្ដោស ដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ឬដោយកាមគុណទាំង ៥ សេចក្ដីប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្ដីប្រាថ្នា សេចក្ដីប្រាថ្នាធំ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត មានសភាពយ៉ាងនេះណា នេះហៅថា សេចក្ដីប្រាថ្នាធំ។

(អហិរិកំ ទី២៩ ក)

( (២៩. ក) អហិរិកំ)

[១៨៨] បណ្ដាធម៌ទាំងនោះ សេចក្ដីមិនខ្មាសបាប តើដូចម្ដេច។ ត្រង់​ដែលបុគ្គលមិនខ្មាសដោយវត្ថុដែលគួរខ្មាស មិនខ្មាសដោយការជួបប្រទះនឹង​ពួកអកុសលធម៌ដ៏លាមក នេះហៅថា សេចក្ដីមិនខ្មាសបាប។

(អនោត្តប្បំ ខ)

( (ខ) អនោត្តប្បំ)

បណ្ដាធម៌ទាំង​នោះ សេចក្តីមិនក្តៅនឹងបាប តើដូចម្ដេច។ ត្រង់ដែលបុគ្គលមិនតក់ស្លុតដោយ​វត្ថុដែលគួរតក់ស្លុត មិនតក់ស្លុតដោយការជួបប្រទះនឹងពួកអកុសលធម៌ដ៏លាមក នេះហៅថា សេចក្តីមិនក្តៅនឹងបាប។

(បមាទោ គ)

( (គ) បមាទោ)

បណ្ដាធម៌ទាំងនោះ សេចក្ដីប្រមាទ តើដូចម្ដេច។ ការបណ្ដោយចិត្ត ការឲ្យកម្លាំងដល់ការបណ្ដោយចិត្ដទៅក្នុងកាយទុច្ចរិតក្ដី ក្នុងវចីទុច្ចរិតក្ដី ក្នុងមនោទុច្ចក្ដី ក្នុងកាមគុណទាំង ៥ ក្ដី ឬការធ្វើដោយ​មិនគោរព ការធ្វើមិនរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចុះនូវ​ឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រក ការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការ​មិនតាំងមាំ ការមិនប្រកបរឿយៗ ការធ្វេសប្រហែសក្នុងការចំរើននូវធម៌ជា​កុសល ការធ្វេសប្រហែស អាការធ្វេសប្រហែស ភាពនៃសេចក្ដីធ្វេសប្រហែស មានសភាពយ៉ាងនេះណា នេះហៅថា សេចក្ដីប្រមាទ។

(អនាទរិយំ ទី៣០ ក)

( (៣០. ក) អនាទរិយំ)

[១៨៩] បណ្ដាធម៌ទាំងនោះ សេចក្ដីមិនអើពើ តើដូចម្ដេច។ ការមិនអើពើ សេចក្ដីមិនអើពើ សេចក្ដីមិនគោរព ការមិនស្ដាប់បង្គាប់ ការមិនកាន់យក អាការមិនកាន់យក ភាពនៃសេចក្ដីមិនកាន់យក ការមិនមានប្រក្រតី ការមិនធ្វើនូវ​សេចក្ដីឱនលំទោនណា នេះហៅថា សេចក្ដីមិនអើពើ។

(ទោវចស្សតា ខ)

( (ខ) ទោវចស្សតា)

បណ្ដាធម៌ទាំងនោះ ការប្រដៅក្រ តើដូចម្ដេច។ ការប្រដៅក្រ អាការប្រដៅក្រ ភាពនៃសេចក្ដី​ប្រដៅក្រ ការកាន់យកនូវអំពើដែលគួរខ្ពើម (អំពើផ្ដេសផ្ដាស) ការពេញចិត្ត​ក្នុងធម៌ជាសត្រូវ ការមិនអើពើ សេចក្ដីមិនអើពើ សេចក្ដីមិនគោរព សេចក្ដីមិន​ស្ដាប់បង្គាប់ ចំពោះពាក្យប្រកបដោយធម៌ ដែលគេពោល នេះហៅថា ការប្រដៅក្រ។

(បាបមិត្តតា គ)

( (គ) បាបមិត្តតា)

បណ្ដាធម៌ទាំងនោះ ភាពជាអ្នកមានមិត្រអាក្រក់ តើដូចម្ដេច។ បុគ្គលទាំងឡាយណា ជាអ្នកមិនមានសទ្ធា ទ្រុស្តសីល ចេះដឹងតិច មានសេចក្ដី​កំណាញ់ ឥតបញ្ញា ការសេព ការសេពមិនដាច់ ការគប់រក ការគប់រករឿយៗ ការភប់ប្រសព្វ ការភប់ប្រសព្វរឿយៗ នូវបុគ្គលទាំងឡាយនោះ ការបែររេទៅ​រកបុគ្គលនោះណា នេះហៅថា ភាពជាអ្នកមានមិត្តអាក្រក់។

(អស្សទ្ធិយំ ទី៣១ ក)

( (៣១. ក) អស្សទ្ធិយំ)

[១៩០] បណ្តាធម៌ទាំងនោះ សេចក្ដីមិនជឿ តើដូចម្ដេច។ បុគ្គលពួកខ្លះ​ ក្នុងលោកនេះ ជាអ្នកមិនមានសទ្ធា មិនជឿព្រះពុទ្ធក្ដី ព្រះធម៌ក្ដី ព្រះសង្ឃក្ដី សេចក្ដីមិនជឿ ការមិនជឿ ការមិនចុះចិត្តស៊ប់ ការមិនជ្រះថ្លាខ្លាំង មានសភាពយ៉ាង​នេះណា នេះហៅថា សេចក្ដីមិនជឿ។

(អវទញ្ញុតា ខ)

( (ខ) អវទញ្ញុតា)

បណ្ដាធម៌ទាំងនោះ ការមិនធ្វើដឹងឮ​ពាក្យ (ស្មូម) តើដូចម្ដេច។ សេចក្ដីកំណាញ់ ៥ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់សេចក្ដីសរសើរ ១ កំណាញ់ធម៌ ១ ការកំណាញ់ អាការកំណាញ់ សេចក្ដីកំណាញ់ សេចក្ដីប្រាថ្នាផ្សេងៗ សេចក្ដី​កំណាញ់រឹង សេចក្ដីស្វិតស្វាញ ភាពនៃចិត្តមិនយកចិត្តគេ មានសភាពយ៉ាងនេះណា នេះហៅថា ការមិនធ្វើដឹងឮពាក្យ (ស្មូម)។

(កោសជ្ជំ គ)

( (គ) កោសជ្ជំ)

បណ្ដាធម៌ទាំងនោះ សេចក្ដីខ្ជិល តើដូចម្ដេច។ ការបណ្តោយចិត្ត ការឲ្យកម្លាំងដល់ការបណ្ដោយចិត្តទៅក្នុងកាយទុច្ចរិតក្ដី វចីទុច្ចរិតក្ដី មនោទុច្ចរិតក្ដី ក្នុងកាមគុណទាំង ៥ ក្ដី ឬ ការ​ធ្វើដោយមិនគោរព ការធ្វើមិនរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការ​ដាក់ចុះនូវឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រក ការមិនអប់រំ ការមិនធ្វើឲ្យ​ច្រើន ការមិនតាំងមាំ ការមិនប្រកបរឿយៗ ការធ្វេសប្រហែសក្នុងការចំរើននូវ​ធម៌ជាកុសល នេះហៅថា សេចក្ដីខ្ជិល។

(ឧទ្ធច្ចំ ទី៣២ ក)

( (៣២. ក) ឧទ្ធច្ចំ)

[១៩១] បណ្តាធម៌ទាំងនោះ សេចក្តីរាយមាយ តើដូចម្តេច។ សេចក្តី​រាយមាយនៃចិត្ត ការមិនស្ងប់រម្ងាប់នៃចិត្ត ការរវើរវាយនៃចិត្ត សេចក្ដីប្រែប្រួលនៃចិត្តណា នេះហៅថា សេចក្ដីរាយមាយ។

(អសំវរោ ខ)

( (ខ) អសំវរោ)

បណ្តាធម៌ទាំងនោះ សេចក្ដីមិន​សង្រួម តើដូចម្ដេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ឃើញនូវរូបដោយចក្ខុ ហើយ​កាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជា​អកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គលដែលមិនបានសង្រួមនូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវចក្ខុន្រ្ទិយណា ក៏មិនប្រតិបត្តិដើម្បី​សង្រួមនូវចក្ខុន្រ្ទិយនោះ មិនរក្សានូវចក្ខុន្រ្ទិយ មិនដល់នូវសេចក្ដីសង្រួមក្នុង​ចក្ខុន្រ្ទិយ ឮសម្លេងដោយត្រចៀក។ បេ។ ធុំក្លិនដោយច្រមុះ។ បេ។ ជញ្ជក់រស​ដោយអណ្ដាត។ បេ។ ពាល់ត្រូវផ្សព្វដោយកាយ។ បេ។ ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ហើយកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និង​ទោមនស្ស ដែលជា​អកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គលដែល​មិនបានសង្រួមនូវមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវមនិន្រ្ទិយណា ក៏មិនប្រតិបត្តិ ដើម្បី​សង្រួមនូវមនិន្រ្ទិយនោះ មិនរក្សានូវមនិន្រ្ទិយ មិនដល់នូវ​សេចក្ដីសង្រួមក្នុង​មនិន្រ្ទិយ នេះហៅថា សេចក្ដីមិនសង្រួម។

(ទុស្សីល្យំ គ)

( (គ) ទុស្សីល្យំ)

បណ្តាធម៌ទាំង​នោះ សេចក្តីទ្រុស្តសីល តើដូចម្តេច។ ការប្រព្រឹត្តកន្លងប្រកបដោយកាយ ការ​ប្រព្រឹត្តិកន្លងប្រកបដោយវាចា ការប្រព្រឹត្តកន្លងប្រកបដោយកាយ និងប្រកប​ដោយវាចា នេះហៅថា សេចក្ដីទ្រុស្តសីល។

(អរិយានំ អទស្សនកម្យតា ទី៣៣ ក)

( (៣៣. ក) អរិយានំ អទស្សនកម្យតា)

[១៩២] បណ្ដាធម៌ទាំងនោះ សេចក្ដីមិនប្រាថ្នាដើម្បីឃើញព្រះអរិយៈ តើ​ដូចម្តេច។ បណ្ដាបុគ្គលទាំងនោះ ព្រះអរិយៈ តើដូចម្ដេច។ ព្រះពុទ្ធទាំងឡាយក្ដី សាវ័ករបស់ព្រះពុទ្ធក្ដី ហៅថា ព្រះអរិយៈ ការមិនប្រាថ្នាដើម្បីឃើញ ការមិនប្រាថ្នាដើម្បីជួប ការមិនប្រាថ្នាដើម្បីទៅកាន់ទីជិត ការមិនប្រាថ្នាដើម្បីទៅជាមួយនឹង​ព្រះអរិយៈទាំងឡាយនេះណា នេះហៅថា សេចក្ដីមិនប្រាថ្នាដើម្បីឃើញព្រះអរិយៈ។

(សទ្ធម្មំ អសោតុកម្យតា ខ)

( (ខ) សទ្ធម្មំ អសោតុកម្យតា)

បណ្តាធម៌ទាំងនោះ សេចក្ដីមិនប្រាថ្នាដើម្បីស្ដាប់នូវព្រះសទ្ធម្ម តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ព្រះសទ្ធម្ម តើដូចម្ដេច។ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ នេះហៅថា ព្រះសទ្ធម្ម សេចក្ដីមិនប្រាថ្នាដើម្បីស្ដាប់ សេចក្ដីមិនប្រាថ្នាដើម្បីឮ សេចក្ដីមិនប្រាថ្នាដើម្បីរៀន សេចក្តីមិនប្រាថ្នាដើម្បីទ្រទ្រង់ នូវព្រះសទ្ធម្មនេះណា នេះហៅថា សេចក្តីមិនប្រាថ្នាដើម្បីស្ដាប់នូវព្រះសទ្ធម្ម។

(ឧបារម្ភចិត្តតា គ)

( (គ) ឧបារម្ភចិត្តតា)

បណ្ដាធម៌ទាំងនោះ ភាព​នៃបុគ្គលមានចិត្តប្រណាំងប្រជែង តើដូចម្ដេច។ បណ្តាធម៌ទាំងនោះ សេចក្ដី​ប្រណាំងប្រជែង តើដូចម្ដេច។ ការប្រណាំងប្រជែង ការប្រណាំង​ប្រជែងរឿយៗ អាការប្រណាំងប្រជែង អាការប្រណាំងប្រជែងរឿយៗ ភាព​នៃសេចក្ដីប្រណាំង​ប្រជែងរឿយៗ ការឆ្មើងឆ្មៃ ការមើលងាយ ការពេបជ្រាយ ការស្វែងរកទោសណា នេះហៅថា ភាពនៃបុគ្គលមានចិត្តប្រណាំងប្រជែង។

(មុដ្ឋស្សច្ចំ ទី៣៤ ក)

( (៣៤. ក) មុដ្ឋស្សច្ចំ)

[១៩៣] បណ្ដាធម៌ទាំងនោះ ការភ្លេចស្មារតី តើដូចម្ដេច។ ការមិនមាន​ស្មារតី ការមិនរលឹកឃើញ ការមិននឹកឃើញ ការមិនរលឹក សេចក្តីមិនរលឹក សេចក្តីមិនចងចាំ សេចក្តីភ្លេចភ្លាំង សេចក្តីវង្វេងណា នេះហៅថា ការភ្លេចស្មារតី។

(អសម្បជញ្ញំ ខ)

( (ខ) អសម្បជញ្ញំ)

បណ្ដាធម៌ទាំងនោះ សេចក្ដីមិនដឹងខ្លួន តើដូចម្តេច។ សេចក្ដីមិនដឹង សេចក្ដីមិនយល់។ បេ។ គន្លឹះគឺអវិជ្ជា សេចក្ដីវង្វេង ឫសគល់នៃអកុសលណា នេះហៅថា សេចក្តីមិនដឹងខ្លួន។

(ចេតសោ វិក្ខេបោ គ)

( (គ) ចេតសោ វិក្ខេបោ)

បណ្ដាធម៌ទាំងនោះ សេចក្ដីរាយមាយនៃ​ចិត្ត តើដូចម្ដេច។ សេចក្ដីអណ្ដែតអណ្ដូងនៃចិត្ត ការមិនស្ងប់រម្ងាប់នៃចិត្ត សេចក្ដីរាយមាយនៃចិត្ត ការប្រែប្រួលនៃចិត្តណា នេះហៅថា សេចក្ដីរាយមាយនៃចិត្ត។

(អយោនិសោ មនសិការោ ទី៣៥ ក)

( (៣៥. ក) អយោនិសោ មនសិការោ)

[១៩៤] បណ្ដាធម៌ទាំងនោះ ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ តើដូចម្ដេច។ ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ ក្នុងរបស់ដែលមិនទៀង ថាទៀង ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ ក្នុងរបស់ដែលជាទុក្ខ ថាសុខ ការធ្វើទុក​ក្នុងចិត្តដោយខុសឧបាយ ក្នុងរបស់ដែលមិនមែនខ្លួន ថាខ្លួន ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ ក្នុងរបស់មិនស្អាត ថាស្អាត មួយទៀត ការរំពឹង ការរំពឹង​រឿយៗ ការផ្គងចិត្តទុក ការតម្រង់ចិត្តទុក ការធ្វើទុកក្នុងចិត្តដោយខុសចាកសច្ចៈ នេះហៅថា ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ។

(កុម្មគ្គសេវនា ខ)

( (ខ) កុម្មគ្គសេវនា)

បណ្តាធម៌ទាំងនោះ ការសេពផ្លូវខុស តើដូចម្ដេច។ បណ្ដាធម៌ទាំងនោះ ផ្លូវខុស តើដូចម្ដេច។ សេចក្ដីយល់ខុស តម្រិះខុស វាចាខុស ការងារខុស ការចិញ្ចឹមជីវិតខុស ការព្យាយាមខុស សេចក្ដីរលឹកខុស ការតម្កល់ចិត្តខុស នេះហៅថា ផ្លូវខុស ការសេព ការសេពមិនដាច់ ការសេពព្រម ការគប់រក ការគប់រករឿយៗ សេចក្ដីគប់រក សេចក្ដីគប់រករឿយៗ នូវផ្លូវខុសនេះ ការបែររេទៅរកនូវផ្លូវខុសនេះណា នេះ​ហៅថា ការសេពផ្លូវខុស។

(ចេតសោ ច លីនត្តំ គ)

( (គ) ចេតសោ ច លីនត្តំ)

បណ្ដាធម៌ទាំងនោះ ភាពនៃចិត្តរួញរា តើដូចម្ដេច។ ភាពមិនគួរ ភាពមិនគួរដល់ការងារ ការរួញថយ ការរួញចូល ការលឹបល អាការលឹបល ភាពនៃសេចក្ដីលឹបល ការក្រាញនៅ អាការក្រាញនៅ ភាពនៃ​សេចក្ដីក្រាញនៅនៃចិត្តណា នេះហៅថា ភាពនៃចិត្តរួញរា។

ចប់ ពួកធម៌ ៣

 

លេខយោង

km/tipitaka/abh/vb/abh.vb.17.03.txt · ពេលកែចុងក្រោយ: 2024/08/13 14:14 និពន្ឋដោយ Johann