km:tipitaka:abh:vb:abh.vb.17.05.07

(បញ្ច ចេតសោ វិនិពន្ធា ទី៧)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 17 05 07 បាលី cs-km: abh.vb.17.05.07 អដ្ឋកថា: abh.vb.17.05.07_att PTS: ?

(បញ្ច ចេតសោ វិនិពន្ធា ទី៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

( (៧) បញ្ច ចេតសោ វិនិពន្ធា)

[២១៦] បណ្ដាធម៌ទាំងនោះ ចំណងរបស់ចិត្ត ៥ តើដូចម្ដេច។ បុគ្គលមិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្ដី​ស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្រវល់ក្រវាយ មិនទាន់ប្រាសចាកសេចក្តីប្រាថ្នាក្នុងកាម ១ មិនទាន់ប្រាសចាក​តម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់​ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្រវល់ក្រវាយ មិនទាន់​ប្រាសចាកសេចក្ដីប្រាថ្នាក្នុងកាយ ១ មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដី​ស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្រវល់ក្រវាយ មិនទាន់ប្រាសចាក​សេចក្តី​ប្រាថ្នាក្នុងរូប ១ បរិភោគត្រាតែឆ្អែតពេញពោះ ហើយប្រកបរឿយៗ នូវ​សេចក្ដី​សុខក្នុងទីដេក នូវសេចក្ដីសុខ (ក្នុងការដេកប្រែប្រួល) ទៅខាងស្ដាំខាង​ឆ្វេង នូវ​សេចក្ដីសុខក្នុងការដេកលក់ស៊ប់ ១ ប្រព្រឹត្តព្រហ្មចរិយៈ ព្រោះប្រាថ្នានូវ​ពួក​ទេវតាណាមួយ ថាអាត្មាអញនឹងបានជាទេវតា (មានស័ក្តិធំ) ឬទេវតា (មានស័ក្តិតូច) ណាមួយ ដោយសីលនេះក្ដី ដោយវ័តនេះក្ដី ដោយតបៈនេះក្ដី ដោយ​ព្រហ្មចរិយៈនេះក្ដី នេះ ចំណងរបស់ចិត្ត ៥។

 

លេខយោង

km/tipitaka/abh/vb/abh.vb.17.05.07.txt · ពេលកែចុងក្រោយ: 2024/08/13 12:14 និពន្ឋដោយ 127.0.0.1