km:tipitaka:abh:vb:abh.vb.17.09.04

(នវ តណ្ហាមូលកា ធម្មា ទី៤)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 17 09 04 បាលី cs-km: abh.vb.17.09.04 អដ្ឋកថា: abh.vb.17.09.04_att PTS: ?

(នវ តណ្ហាមូលកា ធម្មា ទី៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

( (៤) នវ តណ្ហាមូលកា ធម្មា)

[២៥៧] បណ្ដាធម៌ទាំងនោះ ធម៌មានតណ្ហាជាមូល ៩ តើដូចម្ដេច។ ការ​ស្វែងរក (កើតមាន) ព្រោះអាស្រ័យតណ្ហា ១ លាភ (កើតមាន) ព្រោះ​អាស្រ័យការស្វែងរក ១ សេចក្ដីត្រិះរិះ (កើតមាន) ព្រោះអាស្រ័យលាភ ១ ឆន្ទរាគ (កើតមាន) ព្រោះអាស្រ័យសេចក្ដីត្រិះរិះ ១ សេចក្ដីចូលចិត្តខ្លាំង (កើត​មាន) ព្រោះអាស្រ័យឆន្ទរាគ ១ សេចក្ដីប្រកាន់ (កើតមាន) ព្រោះអាស្រ័យសេចក្ដីចូលចិត្តខ្លាំង ១ សេចក្ដីកំណាញ់ (កើតមាន) ព្រោះអាស្រ័យសេចក្ដី​ប្រកាន់ ១ ការរក្សា (កើតមាន) ព្រោះអាស្រ័យសេចក្ដីកំណាញ់ ១ ការកាន់​ដម្បង កាន់សស្រ្តាវុធ ឈ្លោះទាស់ទែង ជជែកគ្នាថា ឯងៗ ការពោលពាក្យ​ញុះញង់ ការពោលពាក្យកុហក អកុសលធម៌ដ៏លាមកដ៏ច្រើន (កើតមាន) ព្រោះការរក្សាជាហេតុ ១ នេះធម៌មានតណ្ហាជាមូល ៩។

 

លេខយោង

km/tipitaka/abh/vb/abh.vb.17.09.04.txt · ពេលកែចុងក្រោយ: 2024/08/13 12:15 និពន្ឋដោយ 127.0.0.1