km:tipitaka:abh:vb:abh.vb.17.11.01

(អជ្ឈត្តិកស្ស ឧបាទាយ ទី១)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 17 11 01 បាលី cs-km: abh.vb.17.11.01 អដ្ឋកថា: abh.vb.17.11.01_att PTS: ?

(អជ្ឈត្តិកស្ស ឧបាទាយ ទី១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

( (១) អជ្ឈត្តិកស្ស ឧបាទាយ)

[២៦៧] បណ្ដាធម៌ទាំងនោះ តណ្ហាវិចរិត (ការប្រព្រឹត្តិនៃតណ្ហា) ១៨ អាស្រ័យខន្ធបញ្ចកៈខាងក្នុង តើដូចម្ដេច។ តណ្ហាវិចរិតថា អញមាន ១ តណ្ហាវិចរិតថា អញមានដោយប្រការនេះ ១ តណ្ហាវិចរិតថា អញមានយ៉ាងនេះ ១ តណ្ហាវិចរិតថា អញមានដោយប្រការដទៃ ១ តណ្ហាវិចរិតថា អញនឹងមាន ១ តណ្ហាវិចរិតថា អញនឹងមានដោយប្រការនេះ ១ តណ្ហាវិចរិតថា អញនឹងមានយ៉ាងនេះ ១ តណ្ហាវិចរិតថា អញនឹងមានដោយប្រការដទៃ ១ តណ្ហាវិចរិតថា អញទៀង ១ តណ្ហាវិចរិតថា អញសុខស្រួល ១ តណ្ហាវិចរិតថា អញគួរមាន ១ តណ្ហាវិចរិតថា អញគួរមានដោយប្រការនេះ ១ តណ្ហាវិចរិតថា អញគួរមានយ៉ាងនេះ ១ តណ្ហាវិចរិតថា អញគួរមានដោយប្រការដទៃ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយ​ប្រការនេះ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានយ៉ាងនេះ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយប្រការដទៃ ១។

[២៦៨] ចុះតណ្ហាវិចរិតថា អញមាន តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណា​មួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញពីគ្នាហើយ បាននូវឆន្ទៈថា អញមាន បាននូវមានះថា អញមាន បាននូវទិដ្ឋិថា អញមាន កាលបើ​ធម៌មានឆន្ទៈជាដើមនោះ មាន ដំណើរយឺតយូរនេះ ក៏មាន ថា អញមានដោយប្រការនេះខ្លះ ថាអញមានយ៉ាងនេះខ្លះ ថាអញមានដោយប្រការដទៃខ្លះ។

[២៦៩] ចុះតណ្ហាវិចរិតថា អញមានដោយប្រការនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហាថា អញជាក្ស័ត្រ ឬថា អញជាព្រាហ្មណ៍ ថាអញជាអ្នក​ជំនួញ ឬថា អញជាអ្នកគ្រួ ថាអញជាគ្រហស្ថ ឬថាអញជាបព្វជិត ថាអញជាទេវតា ឬថាអញជាមនុស្ស ថាអញមានរូប ឬថាអញមិនមានរូប ថាអញមានសញ្ញា ឬថា អញមិនមានសញ្ញា ថាអញមានសញ្ញាក៏មិនមែន មិនមាន​សញ្ញាក៏មិនមែន យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមានដោយប្រការនេះ។

[២៧០] ចុះតណ្ហាវិចរិតថា អញមានយ៉ាងនេះ តើដូចម្ដេច។ ដំណើរនៃ​តណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាង​ណា អញក៏ជាក្ស័ត្រយ៉ាងនោះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញក៏ជាព្រាហ្មណ៍យ៉ាងនោះដែរ ថាបុគ្គលនោះ ជាអ្នកជំនួញយ៉ាងណា អញក៏ជាអ្នកជំនួញយ៉ាងនោះដែរ ឬថា បុគ្គលនោះជាអ្នកគ្រួយ៉ាងណា អញក៏ជា​អ្នកគ្រួយ៉ាងនោះដែរ ថា បុគ្គលនោះ ជាគ្រហស្ថយ៉ាងណា អញក៏ជាគ្រហស្ថយ៉ាងនោះដែរ ឬថា បុគ្គលនោះ ជាបព្វជិតយ៉ាងណា អញក៏ជាបព្វជិតយ៉ាង​នោះដែរ ថា បុគ្គលនោះជាទេវតាយ៉ាងណា អញក៏ជាទេវតាយ៉ាងនោះដែរ ឬថា បុគ្គលនោះ ជាមនុស្សយ៉ាងណា អញក៏ជាមនុស្សយ៉ាងនោះដែរ ថា បុគ្គលនោះ មានរូបយ៉ាងណា អញក៏មានរូបយ៉ាងនោះដែរ ឬថា បុគ្គលនោះ​មិនមានរូបយ៉ាង​ណា អញក៏មិនមានរូបយ៉ាងនោះដែរ ថា បុគ្គលនោះមាន​សញ្ញាយ៉ាងណា អញក៏មានសញ្ញាយ៉ាងនោះដែរ ឬថា បុគ្គលនោះមិនមាន​សញ្ញាយ៉ាងណា អញក៏មិនមានសញ្ញាយ៉ាងនោះដែរ ថា បុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញជាបុគ្គលមានសញ្ញាក៏មិន​មែន មិនមាន​សញ្ញាក៏មិនមែនយ៉ាងនោះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមាន​យ៉ាងនេះ។

[២៧១] ចុះតណ្ហាវិចរិតថា អញមានដោយប្រការដទៃ តើដូចម្ដេច។ ដំណើរនៃ​តណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះ ជាក្ស័ត្រយ៉ាង​ណា អញមិនមែនជាក្ស័ត្រយ៉ាងនោះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញមិនមែនជាព្រាហ្មណ៍យ៉ាងនោះទេ ថាបុគ្គលនោះជាអ្នកជំនួញយ៉ាងណា អញមិនមែនជាអ្នកជំនួញយ៉ាងនោះទេ ឬថា បុគ្គលនោះជាអ្នកគ្រួយ៉ាងណា អញមិនមែនជា​អ្នកគ្រួយ៉ាងនោះទេ ថាបុគ្គលនោះជាគ្រហស្ថយ៉ាង​ណា អញមិនមែនជាគ្រហស្ថយ៉ាងនោះទេ ឬថា បុគ្គលនោះជាបព្វជិតយ៉ាងណា អញមិនមែនជាបព្វជិតយ៉ាង​នោះទេ ថាបុគ្គលនោះជាទេវតាយ៉ាងណា អញមិន​មែនជាទេវតាយ៉ាងនោះទេ ឬថា បុគ្គលនោះជាមនុស្សយ៉ាងណា អញមិនមែន​ជាមនុស្សយ៉ាងនោះទេ ថាបុគ្គលនោះមានរូបយ៉ាងណា អញមិនមានរូបយ៉ាងនោះទេ ឬថា បុគ្គលនោះ​មិនមានរូបយ៉ាងណា អញមិនមែនមិនមានរូបយ៉ាង​នោះទេ ថាបុគ្គលនោះមាន​សញ្ញាយ៉ាងណា អញមិនមានសញ្ញាយ៉ាង​នោះ​ទេ ឬថា បុគ្គលនោះមិនមាន​សញ្ញាយ៉ាងណា អញមិនមែនមិនមានសញ្ញាយ៉ាងនោះទេ ថាបុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញមិនមែនមានសញ្ញាក៏មិន​មែន មិនមានសញ្ញាក៏មិនមែនយ៉ាងនោះ​ទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមានដោយប្រការដទៃ។

[២៧២] ចុះតណ្ហាវិចរិតថា អញនឹងមាន តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌​ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញពីគ្នា ហើយបាន​នូវឆន្ទៈថា អញនឹងមាន បាននូវមានះថា អញនឹងមាន បាននូវទិដ្ឋិថា អញនឹងមាន កាលបើធម៌មានឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរនេះក៏មាន ថា អញនឹងមាន ដោយប្រការនេះខ្លះ ថាអញនឹងមានយ៉ាងនេះខ្លះ ថាអញនឹងមាន ដោយប្រការ​ដទៃខ្លះ។

[២៧៣] ចុះតណ្ហាវិចរិតថា អញនឹងមានដោយប្រការនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហាថា អញនឹងជាក្ស័ត្រ ឬថា អញនឹងជាព្រាហ្មណ៍ ថា អញនឹងជា​អ្នកជំនួញ ឬថា អញនឹងជាអ្នកគ្រួ ថា អញនឹងជាគ្រហស្ថ ឬថា អញនឹងជា​បព្វជិត ថា អញនឹងជាទេវតា ឬថា អញនឹងជាមនុស្ស ថា អញនឹងជាបុគ្គលមិន​មានរូប ឬថា អញនឹងជាបុគ្គលមានរូប ថា អញនឹងជាបុគ្គលមានសញ្ញា ឬថា អញ​នឹងជាបុគ្គល​មិនមានសញ្ញា ថា អញនឹងជាបុគ្គលមានសញ្ញា ក៏មិនមែន មិនមាន​សញ្ញាក៏មិន​មែន យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមានដោយ​ប្រការនេះ។

[២៧៤] ចុះតណ្ហាវិចរិតថា អញនឹងមានយ៉ាងនេះ តើដូចម្ដេច។ ដំណើរ​នៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃ ថាបុគ្គលនោះជាក្ស័ត្រ យ៉ាង​ណា អញនឹងបានជាក្ស័ត្រយ៉ាងនោះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាង​ណា អញនឹងបានជាព្រាហ្មណ៍យ៉ាងនោះដែរ។ បេ។ ថា បុគ្គលនោះមានសញ្ញា​ក៏មិន​មែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អញនឹងមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនេះ​ដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមានយ៉ាងនេះ។

[២៧៥] ចុះតណ្ហាវិចរិតថា អញនឹងមានដោយប្រការដទៃ តើដូចម្ដេច។ ដំណើរ​នៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃ ថាបុគ្គលនោះជាក្ស័ត្រយ៉ាង​​ណា អញនឹងមិនមែនជាក្ស័ត្រយ៉ាងនោះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍ យ៉ាង​ណា អញនឹងមិនមែនជាព្រាហ្មណ៍ យ៉ាងនោះទេ។ បេ។ ថា បុគ្គលនោះ​មានសញ្ញា​ក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញនឹងមិនមែនមាន​សញ្ញា ក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមានដោយប្រការដទៃ។

[២៧៦] ចុះតណ្ហាវិចរិតថា អញទៀង តើដូចម្ដេច។ ដំណើរនៃតណ្ហា​ព្រោះ​ធ្វើ​នូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញ​ពីគ្នា ថា អញជាបុគ្គលទៀង មាំមួន ប្រាកដ មិនប្រែប្រួលជាធម្មតា យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញទៀង។

[២៧៧] ចុះតណ្ហាវិចរិតថា អញសុខស្រួល តើដូចម្ដេច។ ដំណើរនៃតណ្ហា​ព្រោះធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញ​ពីគ្នា ថា អញនឹងដាច់សូន្យ នឹងវិនាស នឹងមិនកើតទៀត យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញសុខស្រួល។

[២៧៨] ចុះតណ្ហាវិចរិតថា អញគួរមាន តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌​ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញ​ពីគ្នា ហើយបាន​នូវឆន្ទៈថា អញគួរមាន បាននូវមានះថា អញគួរមាន បាននូវទិដ្ឋិថា អញគួរមាន កាលបើធម៌មានឆន្ទៈជាដើមនោះ មានដំណើរយឺតយូរនេះក៏មាន ថា អញគួរមាន ដោយប្រការនេះខ្លះ ថា អញគួរមាន យ៉ាងនេះខ្លះ ថា អញគួរមាន ដោយប្រការ​ដទៃខ្លះ។

[២៧៩] ចុះតណ្ហាវិចរិតថា អញគួរមានដោយប្រការនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ថាអញគួរតែជាក្ស័ត្រ ឬថា អញគួរតែជាព្រាហ្មណ៍ ថាអញគួរ​តែជាអ្នកជំនួញ ឬថា អញគួរតែជាអ្នកគ្រួ ថាអញគួរតែជាគ្រហស្ថ ឬថា អញគួរ​តែជាបព្វជិត ថាអញគួរតែជាទេវតា ឬថា អញគួរតែជាមនុស្ស ថាអញគួរតែជា​បុគ្គលមានរូប ឬថា អញគួរតែជាបុគ្គលមិនមានរូប ថាអញ​គួរតែជាបុគ្គលមាន​សញ្ញា ឬថា អញគួរតែជាបុគ្គលមិនមានសញ្ញា ថាអញគួរ​តែជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរ​មាន ដោយប្រការនេះ។

[២៨០] ចុះតណ្ហាវិចរិតថា អញគួរមានយ៉ាងនេះ តើដូចម្ដេច។ ដំណើរ​នៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃ ថាបុគ្គលនោះជាក្ស័ត្រយ៉ាង​ណា អញគួរតែជាក្ស័ត្រយ៉ាងនោះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាង​ណា អញ​គួរ​តែជាព្រាហ្មណ៍យ៉ាងនោះដែរ។ បេ។ ថា បុគ្គលនោះ មានសញ្ញាក៏​មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញគួរតែជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងនោះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមាន យ៉ាងនេះ។

[២៨១] ចុះតណ្ហាវិចរិតថា អញគួរមានដោយប្រការដទៃ តើដូចម្ដេច។ ដំណើរ​នៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រ យ៉ាងណា អញគួរតែមិនមែនជាក្ស័ត្រ យ៉ាងនោះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍ យ៉ាង​ណា អញគួរតែមិនមែនជាព្រាហ្មណ៍យ៉ាងនោះទេ។ បេ។ ថា បុគ្គលនោះ មានសញ្ញា ក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អញគួរតែមិនមែន​ជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមានដោយប្រការដទៃ។

[២៨២] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌​ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញ​ពីគ្នា ហើយបាន​នូវឆន្ទៈថា អម្បាលយ៉ាងអញ គួរមាន បាននូវមានះថា អម្បាល​យ៉ាងអញ គួរមាន បាននូវទិដ្ឋិថា អម្បាលយ៉ាងអញ គួរមាន កាលបើធម៌មាន​ឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរនេះក៏មាន ថាអម្បាលយ៉ាងអញ គួរមាន ដោយប្រការនេះខ្លះ ថា អម្បាលយ៉ាងអញគួរមាន យ៉ាងនេះខ្លះ ថាអម្បាល​យ៉ាងអញ គួរមាន ដោយប្រការ​ដទៃខ្លះ។

[២៨៣] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការនេះ តើដូចម្ដេច។ ដំណើរនៃ​តណ្ហាថា អម្បាលយ៉ាងអញ គួរតែជាក្ស័ត្រ ឬថា អម្បាល​យ៉ាងអញ គួរតែជាព្រាហ្មណ៍ ថាអម្បាលយ៉ាងអញ គួរតែជាអ្នក​ជំនួញ ឬថា អម្បាលយ៉ាងអញ គួរតែជាអ្នកគ្រួ ថាអម្បាលយ៉ាងអញ គួរតែ​ជាគ្រហស្ថ ឬថា អម្បាលយ៉ាងអញ គួរតែជាបព្វជិត ថាអម្បាលយ៉ាងអញ គួរតែជាទេវតា ឬថា អម្បាលយ៉ាងអញ គួរតែជាមនុស្ស ថាអម្បាលយ៉ាង​អញ គួរតែជាបុគ្គល​មានរូប ឬថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមិនមាន​រូប ថាអម្បាលយ៉ាង​អញ គួរតែជាបុគ្គលមានសញ្ញា ឬថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមិនមាន​សញ្ញា ថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមាន​សញ្ញាក៏មិនមែន មិនមាន​សញ្ញាក៏មិនមែន យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមាន ដោយប្រការ​នេះ។

[២៨៤] ចុះតណ្ហាវិចរិតថា អញគួរមាន យ៉ាងនេះ តើដូចម្ដេច។ ដំណើរ​នៃ​តណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃ ថា បុគ្គលនោះ ជាក្ស័ត្រយ៉ាង​ណា អម្បាលយ៉ាងអញ ក៏គួរជាក្ស័ត្រយ៉ាងនោះដែរ ឬថា បុគ្គលនោះជា​ព្រាហ្មណ៍យ៉ាងណា អម្បាលយ៉ាងអញក៏គួរជាព្រាហ្មណ៍យ៉ាងនោះដែរ។ បេ។ ថា​បុគ្គល​នោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អម្បាល​យ៉ាង​អញ ក៏គួរជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិន​មែន យ៉ាងនោះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរ​មានយ៉ាងនេះ។

[២៨៥] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយប្រការដទៃ តើដូចម្ដេច។ ដំណើរ​នៃ​តណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គល​នោះជាក្ស័ត្រយ៉ាង​ណា អម្បាលយ៉ាងអញ គួរតែមិនមែនជាក្ស័ត្រយ៉ាងនោះ​ទេ ឬថា បុគ្គលនោះជា​ព្រាហ្មណ៍យ៉ាងណា អម្បាលយ៉ាងអញ គួរតែមិនមែនជា​ព្រាហ្មណ៍ យ៉ាងនោះទេ។ បេ។ ថាបុគ្គលនោះមានសញ្ញាក៏មិនមែន មិនមាន​សញ្ញាក៏មិនមែន យ៉ាងណា អម្បាលយ៉ាងអញ គួរតែមិនមែនមានសញ្ញា​ក៏មិន​មែន មិនមានសញ្ញាក៏មិន​មែន យ៉ាងនោះទេ យ៉ាងនេះ ឈ្មោះថា តណ្ហា​វិចរិតថា អម្បាលយ៉ាងអញ គួរ​មានដោយប្រការដទៃ។

នេះតណ្ហាវិចរិត ១៨ អាស្រ័យខន្ធបពា្ចកៈខាងក្នុង។

 

លេខយោង

km/tipitaka/abh/vb/abh.vb.17.11.01.txt · ពេលកែចុងក្រោយ: 2024/08/13 12:15 និពន្ឋដោយ 127.0.0.1