User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.18

មាតិកា

ធម្មហទយវិភង្គ (ទី១៨)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 18 បាលី cs-km: abh.vb.18 អដ្ឋកថា: abh.vb.18_att PTS: ?

ធម្មហទយវិភង្គ (ទី១៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៨. ធម្មហទយវិភង្គោ)

(សព្ពសង្គាហិកវារោ ទី១)

(១. សព្ពសង្គាហិកវារោ)

[៣០៧] ខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន សច្ចៈប៉ុន្មាន ឥន្រ្ទិយប៉ុន្មាន ហេតុប៉ុន្មាន អាហារប៉ុន្មាន ផស្សៈប៉ុន្មាន វេទនាប៉ុន្មាន សញ្ញាប៉ុន្មាន ចេតនាប៉ុន្មាន ចិត្តប៉ុន្មាន។

[៣០៨] ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ សច្ចៈ ៤ ឥន្រ្ទិយ ២២ ហេតុ ៩ អាហារ ៤ ផស្សៈ ៧ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧។

[៣០៩] បណ្ដាធម៌ទាំងនោះ ខន្ធ ៥ តើដូចម្ដេច។ រូបក្ខន្ធ ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះហៅថា ខន្ធ ៥។

[៣១០] បណ្ដាធម៌ទាំងនោះ អាយតនៈ ១២ តើដូចម្ដេច។ ចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ សទ្ទាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នេះហៅថា អាយតនៈ ១២។

[៣១១] បណ្ដាធម៌ទាំងនោះ ធាតុ ១៨ តើដូចម្ដេច។ ចក្ខុធាតុ ១ រូបធាតុ ១ ចក្ខុវិញ្ញាណធាតុ ១ សោតធាតុ ១ សទ្ទធាតុ ១ សោតវិញ្ញាណធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ឃានវិញ្ញាណធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ ជិវ្ហា​វិញ្ញាណធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ កាយវិញ្ញាណធាតុ ១ មនោធាតុ ១ ធម្មធាតុ ១ មនោវិញ្ញាណធាតុ ១ នេះហៅថា ធាតុ ១៨។

[៣១២] បណ្ដាធម៌ទាំងនោះ សច្ចៈ ៤ តើដូចម្ដេច។ ទុក្ខសច្ច ១ សមុទយសច្ច ១ មគ្គសច្ច ១ និរោធសច្ច ១ នេះហៅថា សច្ចៈ ៤។

[៣១៣] បណ្ដាធម៌ទាំងនោះ ឥន្រ្ទិយ ២២ តើដូចម្ដេច។ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ១ បុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សុខិន្រ្ទិយ ១ ទុក្ខិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ទោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អនញ្ញតញ្ញស្សាមីតិន្រ្ទិយ ១ អញ្ញិន្រ្ទិយ ១ អញ្ញាតាវិន្រ្ទិយ ១ នេះហៅថា ឥន្រ្ទិយ ២២។

[៣១៤] បណ្ដាធម៌ទាំងនោះ ហេតុ ៩ តើដូចម្ដេច។ កុសលហេតុ ៣ អកុសលហេតុ ៣ អព្យាកតហេតុ ៣។ បណ្ដាហេតុទាំងនោះ កុសលហេតុ ៣ តើដូចម្ដេច។ អលោភៈ ជាកុសលហេតុ ១ អទោសៈ ជាកុសលហេតុ ១ អមោហៈ ជាកុសលហេតុ ១ នេះ កុសលហេតុ ៣។ បណ្ដាហេតុទាំងនោះ អកុសលហេតុ ៣ តើដូចម្ដេច។ លោភៈ ជាអកុសលហេតុ ១ ទោសៈ ជា​អកុសលហេតុ ១ មោហៈ ជាអកុសលហេតុ ១ នេះ អកុសលហេតុ ៣។ បណ្ដា​ហេតុទាំងនោះ អព្យាកតហេតុ ៣ តើដូចម្ដេច។ អលោភៈ ១ អទោសៈ ១ អមោហៈ ១ ក្នុងវិបាក​នៃកុសលធម៌ទាំងឡាយ ឬក្នុងកិរិយាព្យាកតធម៌ទាំង​ឡាយ នេះ អព្យាកតហេតុ ៣។ នេះហៅថា ហេតុ ៩។

[៣១៥] បណ្ដាធម៌ទាំងនោះ អាហារ ៤ តើដូចម្ដេច។ កពឡិង្ការាហារ ១ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះហៅថា អាហារ ៤។

[៣១៦] បណ្ដាធម៌ទាំងនោះ ផស្សៈ ៧ តើដូចម្ដេច។ ចក្ខុសម្ផ័ស្ស ១ សោតសម្ផ័ស្ស ១ ឃានសម្ផ័ស្ស ១ ជិវ្ហាសម្ផ័ស្ស ១ កាយសម្ផ័ស្ស ១ មនោធាតុសម្ផ័ស្ស ១ មនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា ផស្សៈ ៧។

[៣១៧] បណ្ដាធម៌ទាំងនោះ វេទនា ៧ តើដូចម្ដេច។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស ១ វេទនាកើតអំពីសោតសម្ផ័ស្ស ១ វេទនាកើតអំពីឃានសម្ផ័ស្ស ១ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស ១ វេទនាកើតអំពីកាយសម្ផ័ស្ស ១ វេទនាកើតអំពី​មនោធាតុសម្ផ័ស្ស ១ វេទនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា វេទនា ៧។

[៣១៨] បណ្ដាធម៌ទាំងនោះ សញ្ញា ៧ តើដូចម្ដេច។ សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស ១ សញ្ញាកើតអំពីសោតសម្ផ័ស្ស ១ សញ្ញាកើតអំពីឃានសម្ផ័ស្ស ១ សញ្ញា​កើតអំពីជិវ្ហាសម្ផ័ស្ស ១ សញ្ញាកើតអំពីកាយសម្ផ័ស្ស ១ សញ្ញាកើតអំពីមនោធាតុសម្ផ័ស្ស ១ សញ្ញាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា សញ្ញា ៧។

[៣១៩] បណ្ដាធម៌ទាំងនោះ ចេតនា ៧ តើដូចម្ដេច។ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស ១ ចេតនាកើតអំពីសោតសម្ផ័ស្ស ១ ចេតនាកើតអំពីឃានសម្ផ័ស្ស ១ ចេតនាកើតអំពីជិវ្ហាសម្ផ័ស្ស ១ ចេតនាកើតអំពីកាយសម្ផ័ស្ស ១ ចេតនាកើត​អំពី​មនោសម្ផ័ស្ស ១ ចេតនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា ចេតនា ៧។

[៣២០] បណ្ដាធម៌ទាំងនោះ ចិត្ត ៧ តើដូចម្ដេច។ ចក្ខុវិញ្ញាណ ១ សោតវិញ្ញាណ ១ ឃានវិញ្ញាណ ១ ជិវ្ហាវិញ្ញាណ ១ កាយវិញ្ញាណ ១ មនោធាតុ ១ មនោវិញ្ញាណធាតុ ១ នេះហៅថា ចិត្ត ៧។

(ឧប្បត្តានុប្បត្តិវារោ ទី២)

(២. ឧប្បត្តានុប្បត្តិវារោ)

(កាមធាតុ ទី១)

(១. កាមធាតុ)

[៣២១] ក្នុងកាមធាតុ មានខន្ធប៉ុន្មាន។ បេ។ មានចិត្តប៉ុន្មាន។ ក្នុងកាមធាតុ មានខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ សច្ចៈ ៣ ឥន្រ្ទិយ ២២ ហេតុ ៩ អាហារ ៤ ផស្សៈ ៧ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧។ បណ្ដាធម៌ទាំងនោះ ក្នុងកាមធាតុ មានខន្ធ ៥ តើដូចម្ដេច។ រូបក្ខន្ធ ១។ បេ។ វិញ្ញាណក្ខន្ធ ១ នេះហៅថា ក្នុង​កាមធាតុ មានខន្ធ ៥។ បណ្ដាធម៌ទាំងនោះ ក្នុងកាមធាតុ មានអាយតនៈ ១២ តើដូចម្ដេច។ ចក្ខាយតនៈ ១ រូបាយតនៈ ១។ បេ។ មនាយតនៈ ១ ធម្មាយតនៈ ១ នេះហៅថា ក្នុងកាមធាតុ មានអាយតនៈ ១២។ បណ្ដាធម៌ទាំងនោះ ក្នុងកាម​ធាតុ មានធាតុ ១៨ តើដូចម្ដេច។ ចក្ខុធាតុ ១ រូបធាតុ ១ ចក្ខុវិញ្ញាណធាតុ ១។ បេ។ មនោធាតុ ១ ធម្មធាតុ ១ មនោវិញ្ញាណធាតុ ១ នេះហៅថា ក្នុងកាមធាតុ មាន​​ធាតុ ១៨។ បណ្ដាធម៌ទាំងនោះ ក្នុងកាម​ធាតុ មានសច្ចៈ ៣ តើដូចម្ដេច។ ទុក្ខ​សច្ច ១ សមុទយសច្ច ១ មគ្គសច្ច ១ នេះហៅថា ក្នុងកាមធាតុ មានសច្ចៈ ៣។ បណ្ដាធម៌ទាំងនោះ ក្នុងកាមធាតុ មានឥន្រ្ទិយ ២២ តើដូចម្តេច។ ចក្ខុន្រ្ទិយ ១។ បេ។ អញ្ញាតាវិន្រ្ទិយ ១ នេះហៅថា ក្នុងកាមធាតុ មានឥន្រ្ទិយ ២២។ បណ្តា​ធម៌ទាំងនោះ ក្នុងកាមធាតុមានហេតុ ៩ តើដូចម្ដេច។ កុសលហេតុ ៣ អកុសល​ហេតុ ៣ អព្យាកតហេតុ ៣ នេះហៅថា ក្នុងកាមធាតុ មានហេតុ ៩។ បណ្តាធម៌​ទាំងនោះ ក្នុងកាមធាតុ មានអាហារ ៤ តើដូចម្ដេច។ កពឡិង្ការាហារ ១ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះហៅថា ក្នុងកាមធាតុ មាន​អាហារ ៤។ បណ្តាធម៌​ទាំងនោះ ក្នុងកាមធាតុ មានផស្សៈ ៧ តើដូចម្ដេច។ ចក្ខុសម្ផ័ស្ស ១។ បេ។ មនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា ក្នុងកាមធាតុមាន​ផស្សៈ ៧។ បណ្តាធម៌​ទាំងនោះ ក្នុងកាមធាតុ មានវេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧ តើដូចម្ដេច។ ចក្ខុវិញ្ញាណ ១។ បេ។ មនោធាតុ ១ មនោវិញ្ញាណធាតុ ១ នេះហៅថា ក្នុងកាមធាតុ មានចិត្ត ៧។

(រូបធាតុ ទី២)

(២. រូបធាតុ)

[៣២២] ក្នុងរូបធាតុ មានខន្ធប៉ុន្មាន។ បេ។ មានចិត្តប៉ុន្មាន។ ក្នុងរូបធាតុ មានខន្ធ ៥ អាយតនៈ ៦ ធាតុ ៩ សច្ចៈ ៣ ឥន្រ្ទិយ ១៤ ហេតុ ៨ អាហារ ៣ ផស្សៈ ៤ វេទនា ៤ សញ្ញា ៤ ចេតនា ៤ ចិត្ត ៤។ បណ្ដាធម៌ទាំងនោះ ក្នុងរូបធាតុ មានខន្ធ ៥ តើដូចម្ដេច។ រូបក្ខន្ធ ១។ បេ។ វិញ្ញាណក្ខន្ធ ១ នេះហៅថា ក្នុងរូប​ធាតុ មានខន្ធ ៥។ បណ្ដាធម៌ទាំងនោះ ក្នុងរូបធាតុ មានអាយតនៈ ៦ តើដូចម្ដេច។ ចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ សទ្ទាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នេះហៅថា ក្នុងរូបធាតុ មានអាយតនៈ ៦។ បណ្តាធម៌ទាំងនោះ​ ក្នុងរូបធាតុ មានធាតុ ៩ តើដូចម្ដេច។ ចក្ខុធាតុ ១ រូបធាតុ ១ ចក្ខុវិញ្ញាណធាតុ ១ សោតធាតុ ១ សទ្ទធាតុ ១ សោតវិញ្ញាណធាតុ ១ មនោធាតុ ១ ធម្មធាតុ ១ មនោវិញ្ញាណធាតុ ១ នេះហៅថា ក្នុងរូបធាតុ មានធាតុ ៩។ បណ្តាធម៌ទាំងនោះ​ ក្នុងរូបធាតុ មានសច្ចៈ ៣ តើដូចម្ដេច។ ទុក្ខសច្ច ១ សមុទយសច្ច ១ មគ្គសច្ច ១ នេះហៅថា ក្នុងរូបធាតុ មានសច្ចៈ ៣។ បណ្តាធម៌ទាំងនោះ​ ក្នុងរូបធាតុ មាន​ឥន្រ្ទិយ ១៤ តើដូចម្ដេច។ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមា​ធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អនញ្ញតញ្ញស្សាមីតិន្រ្ទិយ ១ អញ្ញិន្រ្ទិយ ១ អញ្ញាតាវិ​ន្រ្ទិយ ១ នេះហៅថា ក្នុង​រូបធាតុ មានឥន្រ្ទិយ ១៤។ បណ្តាធម៌ទាំងនោះ​ ក្នុងរូបធាតុ មាន​ហេតុ ៨ តើ​ដូច​ម្ដេច។ កុសលហេតុ ៣ អកុសលហេតុ ២ អព្យាកតហេតុ ៣។ បណ្តា​ហេតុ​ទាំងនោះ កុសលហេតុ ៣ តើដូចម្ដេច។ អលោភៈ ជាកុសល​ហេតុ ១ អទោសៈ ជាកុសលហេតុ ១ អមោហៈ ជាកុសលហេតុ ១ នេះហៅថា កុសលហេតុ ៣។ បណ្តាធម៌ទាំងនោះ​ អកុសលហេតុ ២ តើដូចម្ដេច។ លោភៈ ជាអកុសល​ហេតុ ១ មោហៈ ជាអកុសលហេតុ ១ នេះហៅថា អកុសលហេតុ ២។ បណ្តាហេតុ​ទាំងនោះ អព្យាកតហេតុ ៣ តើដូចម្ដេច។ អលោភៈ ១ អទោសៈ ១ អមោហៈ ១ ក្នុងវិបាកនៃកុសលធម៌ទាំងឡាយ ឬក្នុងកិរិយាព្យាកតធម៌ទាំង​ឡាយ នេះហៅថា អព្យាកតហេតុ ៣។ នេះហៅថា ក្នុងរូបធាតុ មានហេតុ ៨។ បណ្ដាធម៌ទាំងនោះ ក្នុងរូបធាតុ មានអាហារ ៣ តើដូចម្ដេច។ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះហៅថា ក្នុងរូបធាតុ មានអាហារ ៣។ បណ្ដាធម៌ទាំងនោះ ក្នុងរូបធាតុ មានផស្សៈ ៤ តើដូចម្ដេច។ ចក្ខុសម្ផ័ស្ស ១ សោតសម្ផ័ស្ស ១ មនោធាតុសម្ផ័ស្ស ១ មនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅ​ថា ក្នុងរូបធាតុ មានផស្សៈ ៤។ បណ្ដាធម៌ទាំងនោះ ក្នុងរូបធាតុ មានវេទនា ៤ តើដូចម្ដេច។ សញ្ញាបួន ១ ចេតនាបួន ១ ចិត្តបួន ១ ចក្ខុវិញ្ញាណ សោតវិញ្ញាណ មនោធាតុ មនោវិញ្ញាណធាតុ ១ នេះហៅថា ក្នុងរូបធាតុ មានចិត្ត ៤។

(អរូបធាតុ ទី៣)

(៣. អរូបធាតុ)

[៣២៣] ក្នុងអរូបធាតុ មានខន្ធប៉ុន្មាន។ បេ។ មានចិត្តប៉ុន្មាន។ ក្នុងអរូបធាតុ មានខន្ធ ៤ អាយតនៈ ២ ធាតុ ២ សច្ចៈ ៣ ឥន្រ្ទិយ ១១ ហេតុ ៨ អាហារ ៣ ផស្សៈ ១ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១។ បណ្ដាធម៌ទាំងនោះ ក្នុងអរូប​ធាតុ មានខន្ធ ៤ តើដូចម្ដេច។ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះហៅថា ក្នុងអរូបធាតុ មានខន្ធ ៤។ បណ្ដាធម៌ទាំងនោះ ក្នុងអរូបធាតុ មាន​អាយតនៈ ២ តើដូចម្ដេច។ មនាយតនៈ ១ ធម្មាយតនៈ ១ នេះហៅថា ក្នុង​អរូបធាតុ មាន​អាយតនៈ ២។ បណ្ដាធម៌ទាំងនោះ ក្នុងអរូបធាតុ មានធាតុ ២ តើដូចម្ដេច។ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នេះហៅថា ក្នុងអរូបធាតុ មាន​ធាតុ ២។ បណ្ដា​ធម៌ទាំងនោះ ក្នុងអរូបធាតុ មានសច្ចៈ ៣ តើដូចម្ដេច។ ទុក្ខសច្ចៈ ១ សមុទយសច្ចៈ ១ មគ្គសច្ច ១ នេះហៅថា ក្នុងអរូបធាតុ មានសច្ចៈ ៣។ បណ្ដាធម៌ទាំងនោះ ក្នុងអរូបធាតុ មានឥន្រ្ទិយ ១១ តើដូចម្ដេច។ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អញ្ញិន្រ្ទិយ ១ អញ្ញាតាវិន្រ្ទិយ ១ នេះ​ហៅថា ក្នុងអរូបធាតុ មានឥន្រ្ទិយ ១១។ បណ្ដាធម៌ទាំងនោះ ក្នុងអរូបធាតុ មានហេតុ ៨ តើដូចម្ដេច។ កុសលហេតុ ៣ អកុសលហេតុ ២ អព្យាកតហេតុ ៣ នេះហៅថា ក្នុងអរូបធាតុ មានហេតុ ៨។ បណ្ដាធម៌ទាំងនោះ ក្នុងអរូបធាតុ មានអាហារ ៣ តើដូចម្ដេច។ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះហៅថា ក្នុងអរូបធាតុ មានអាហារ ៣។ បណ្ដាធម៌ទាំងនោះ ក្នុង​អរូបធាតុ មានផស្សៈ ១ តើដូចម្ដេច។ មនោវិញ្ញាណធាតុសម្ផ័ស្ស នេះហៅថា ក្នុងអរូបធាតុ មានផស្សៈ ១។ បណ្តាធម៌ទាំងនោះ ក្នុងអរូបធាតុ មានវេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ តើដូចម្ដេច។ មនោវិញ្ញាណធាតុ នេះហៅថា ក្នុងអរូបធាតុ មានចិត្ត ១។

(អបរិយាបន្នំ ទី៤)

(៤. អបរិយាបន្នំ)

[៣២៤] ក្នុងអបរិយាបន្នធម៌ (លោកុត្តរភូមិ) មានខន្ធប៉ុន្មាន។ បេ។ មាន​ចិត្តប៉ុន្មាន។ ក្នុងអបរិយាបន្នធម៌ មានខន្ធ ៤ អាយតនៈ ២ ធាតុ ២ សច្ចៈ ២ ឥន្រ្ទិយ ១២ ហេតុ ៦ អាហារ ៣ ផស្សៈ ១ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១។ បណ្ដាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានខន្ធ ៤ តើដូចម្ដេច។ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មាន​ខន្ធ ៤។ បណ្ដាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានអាយតនៈ ២ តើដូចម្ដេច។ មនាយតនៈ ១ ធម្មាយតនៈ ១ នេះហៅថា ក្នុង​អបរិយាបន្នធម៌ មានអាយតនៈ ២។ បណ្ដាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានធាតុ ២ តើដូចម្ដេច។ មនោ​វិញ្ញាណធាតុ ១ ធម្មធាតុ ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មាន​ធាតុ ២។ បណ្ដាធម៌​ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានសច្ចៈ ២ តើដូចម្ដេច។ មគ្គសច្ច ១ និរោធសច្ច ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មានសច្ចៈ ២។ បណ្ដាធម៌​ទាំងនោះ ក្នុង​អបរិយាបន្នធម៌ មានឥន្រ្ទិយ ១២ តើដូចម្ដេច។ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អនញ្ញតញ្ញស្សាមីតិន្រ្ទិយ ១ អញ្ញិន្រ្ទិយ ១ អញ្ញាតាវិន្រ្ទិយ ១ នេះ​ហៅថា ក្នុងអបរិយាបន្នធម៌ មានឥន្រ្ទិយ ១២។ បណ្ដា​ធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានហេតុ ៦ តើដូចម្ដេច។ កុសលហេតុ ៣ អព្យាកតហេតុ ៣។ បណ្ដាហេតុទាំងនោះ កុសលហេតុ តើដូចម្ដេច។ អលោភៈ ជាកុសលហេតុ ១ អទោសៈ ជាកុសលហេតុ ១ អមោហៈ ជាកុសលហេតុ ១ នេះ​ហៅថា កុសលហេតុ ៣។ បណ្ដាហេតុទាំងនោះ អព្យាកតហេតុ ៣ តើដូចម្ដេច។ អលោភៈ ១ អទោសៈ ១ អមោហៈ ១ ក្នុងវិបាកនៃកុសលធម៌ទាំងឡាយ នេះ​ហៅថា អព្យាកតហេតុ ៣។ នេះហៅថា ក្នុងអបរិយាបន្នធម៌ មានហេតុ ៦។ បណ្ដាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានអាហារ ៣ តើដូចម្ដេច។ ផស្សា​ហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មានអាហារ ៣។ បណ្ដាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានផស្សៈ ១ តើដូច​ម្តេច។ មនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មាន​ផស្សៈ ១។ បណ្តាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានវេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ តើដូចម្ដេច។ មនោវិញ្ញាណធាតុ នេះហៅថា ក្នុងអបរិយាបន្ន​ធម៌ មានចិត្ត ១។

(បរិយាបន្នាបរិយាបន្នវារោ ទី៣)

(៣. បរិយាបន្នាបរិយាបន្នវារោ)

(កាមធាតុ ទី១)

(១. កាមធាតុ)

[៣២៥] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន រាប់បញ្ចូលក្នុងកាមធាតុ ខន្ធប៉ុន្មាន មិនរាប់បញ្ចូលក្នុងកាមធាតុ។ បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន រាប់បញ្ចូល​ក្នុងកាមធាតុ ចិត្តប៉ុន្មាន មិនរាប់បញ្ចូលក្នុងកាមធាតុ។ រូបក្ខន្ធ រាប់បញ្ចូលក្នុង​កាមធាតុ ខន្ធ ៤ រាប់បញ្ចូលក្នុងកាមធាតុ ក៏មាន មិនរាប់បញ្ចូលក្នុងកាម​ធាតុក៏មាន។ អាយតនៈ ១០ រាប់បញ្ចូលក្នុងកាមធាតុ អាយតនៈ ២ រាប់​បញ្ចូល​ក្នុងកាមធាតុក៏មាន មិនរាប់បញ្ចូលក្នុងកាម​ធាតុក៏មាន។ ធាតុ ១៦ រាប់បញ្ចូល​ក្នុងកាមធាតុ ធាតុ ២ រាប់បញ្ចូលក្នុងកាមធាតុក៏មាន មិនរាប់បញ្ចូល​ក្នុងកាម​ធាតុក៏មាន។ សមុទយសច្ច រាប់បញ្ចូលក្នុងកាមធាតុ សច្ច ២ មិនរាប់​បញ្ចូលក្នុង​កាមធាតុ ទុក្ខសច្ច រាប់បញ្ចូលក្នុងកាមធាតុ ក៏មាន មិនរាប់បញ្ចូល​ក្នុងកាម​ធាតុ ក៏មាន។ ឥន្រ្ទិយ ១០ រាប់បញ្ចូលក្នុងកាមធាតុ ឥន្រ្ទិយ ៣ មិនរាប់​បញ្ចូលក្នុង​កាមធាតុ ឥន្រ្ទិយ ៩ រាប់បញ្ចូលក្នុងកាមធាតុ ក៏មាន មិនរាប់បញ្ចូល​ក្នុងកាម​ធាតុ ក៏មាន។ អកុសលហេតុ ៣ រាប់បញ្ចូលក្នុងកាមធាតុ ហេតុ ៦ រាប់បញ្ចូល​ក្នុងកាមធាតុក៏មាន មិនរាប់បញ្ចូលក្នុងកាម​ធាតុក៏មាន។ កពឡិង្កា​រាហារ រាប់បញ្ចូលក្នុងកាមធាតុ អាហារ ៣ រាប់បញ្ចូលក្នុងកាមធាតុក៏មាន មិនរាប់​បញ្ចូល​ក្នុងកាម​ធាតុក៏មាន។ ផស្សៈ ៦ រាប់បញ្ចូលក្នុងកាមធាតុ មនោ​វិញ្ញាណធាតុសម្ផ័ស្ស រាប់បញ្ចូលក្នុងកាមធាតុក៏មាន មិនរាប់បញ្ចូលក្នុងកាម​ធាតុក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ រាប់បញ្ចូលក្នុងកាមធាតុ មនោវិញ្ញាណធាតុ រាប់បញ្ចូលក្នុងកាមធាតុក៏មាន មិនរាប់បញ្ចូលក្នុងកាមធាតុក៏មាន។

(រូបធាតុ ទី២)

(២. រូបធាតុ)

[៣២៦] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន រាប់បញ្ចូលក្នុងរូបធាតុ ខន្ធប៉ុន្មាន មិនរាប់បញ្ចូលក្នុងរូបធាតុ។ បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន រាប់បញ្ចូល​ក្នុង​រូបធាតុ ចិត្តប៉ុន្មាន មិនរាប់បញ្ចូលក្នុងរូបធាតុ។ រូបខន្ធ មិនរាប់បញ្ចូល​ក្នុងរូបធាតុ ខន្ធ ៤ រាប់បញ្ចូលក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងរូប​ធាតុក៏មាន។ អាយតនៈ ១០ មិនរាប់បញ្ចូលក្នុងរូបធាតុ អាយតនៈ ២ រាប់​បញ្ចូលក្នុង​រូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងរូប​ធាតុក៏មាន។ ធាតុ ១៦ មិនរាប់បញ្ចូលក្នុង​រូបធាតុ ធាតុ ២ រាប់​បញ្ចូល​​ក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូល​ក្នុងរូប​ធាតុក៏មាន។ សច្ចៈ ៣ មិនរាប់​បញ្ចូលក្នុងរូបធាតុ ទុក្ខសច្ច រាប់បញ្ចូលក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូល​ក្នុងរូប​ធាតុក៏មាន។ ឥន្រ្ទិយ ១៣ មិនរាប់​បញ្ចូលក្នុងរូបធាតុ ឥន្រ្ទិយ ៩ រាប់បញ្ចូល​ក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូល​ក្នុងរូប​ធាតុក៏មាន។ អកុសលហេតុ ៣ មិន​រាប់បញ្ចូលក្នុងរូបធាតុ ហេតុ ៦ រាប់បញ្ចូលក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូល​ក្នុងរូប​ធាតុ ក៏មាន។ កពឡិង្កា​រាហារ មិនរាប់បញ្ចូលក្នុង​រូបធាតុ អាហារ ៣ រាប់​បញ្ចូល​​ក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងរូបធាតុក៏មាន។ ផស្សៈ ៦ មិនរាប់​បញ្ចូលក្នុងរូបធាតុ មនោវិញ្ញាណធាតុសម្ផ័ស្ស រាប់បញ្ចូលក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងរូបធាតុក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ មិនរាប់​បញ្ចូលក្នុងរូបធាតុ ​មនោវិញ្ញាណធាតុ រាប់បញ្ចូលក្នុងរូបធាតុ ក៏មាន មិនរាប់​បញ្ចូល​ក្នុងរូបធាតុ ក៏មាន។

(អរូបធាតុ ទី៣)

(៣. អរូបធាតុ)

[៣២៧] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន រាប់បញ្ចូលក្នុងអរូបធាតុ ខន្ធប៉ុន្មាន មិនរាប់បញ្ចូលក្នុងអរូបធាតុ។ បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន រាប់បញ្ចូល​ក្នុងអរូបធាតុ ចិត្តប៉ុន្មាន មិនរាប់បញ្ចូលក្នុងអរូបធាតុ។ រូបខន្ធ មិនរាប់បញ្ចូលក្នុងអរូបធាតុ ខន្ធ ៤ រាប់បញ្ចូលក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងអរូបធាតុក៏មាន។ អាយតនៈ ១០ មិនរាប់បញ្ចូលក្នុងអរូបធាតុ អាយតនៈ ២ រាប់​បញ្ចូល​ក្នុងអរូបធាតុ ក៏មាន មិនរាប់បញ្ចូលក្នុងអរូបធាតុ ក៏មាន។ ធាតុ ១៦ មិនរាប់​បញ្ចូល​ក្នុងអរូបធាតុ ធាតុ ២ រាប់បញ្ចូលក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូល​ក្នុងអរូបធាតុក៏មាន។ សច្ចៈ ៣ មិនរាប់​បញ្ចូលក្នុងអរូបធាតុ ទុក្ខសច្ច រាប់បញ្ចូលក្នុង​អរូបធាតុ ក៏មាន មិនរាប់បញ្ចូល​ក្នុងអរូប​ធាតុ ក៏មាន។ ឥន្រ្ទិយ ១៤ មិនរាប់​បញ្ចូល​ក្នុង​អរូបធាតុ ឥន្រ្ទិយ ៨ រាប់បញ្ចូលក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូល​ក្នុងអរូប​ធាតុក៏មាន។ អកុសលហេតុ ៣ មិនរាប់បញ្ចូលក្នុងអរូបធាតុ ហេតុ ៦ រាប់បញ្ចូល​ក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងអរូបធាតុក៏មាន។ កពឡិង្ការាហារ មិន​រាប់បញ្ចូលក្នុង​អរូបធាតុ អាហារ ៣ រាប់បញ្ចូលក្នុងអរូបធាតុក៏មាន មិនរាប់​បញ្ចូល​ក្នុងអរូបធាតុក៏មាន។ ផស្សៈ ៦ មិនរាប់បញ្ចូលក្នុងអរូបធាតុ មនោវិញ្ញាណធាតុសម្ផ័ស្ស រាប់បញ្ចូលក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុង​អរូបធាតុក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ មិនរាប់បញ្ចូលក្នុង​អរូបធាតុ មនោវិញ្ញាណធាតុ រាប់បញ្ចូល​​ក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុង​អរូបធាតុក៏មាន។

(បរិយាបន្នាបរិយាបន្នំ ទី៤)

(៤. បរិយាបន្នាបរិយាបន្នំ)

[៣២៨] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន ជាបរិយាបន្នៈ ខន្ធប៉ុន្មាន ជាអបរិយាបន្នៈ។ បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន ជាបរិយាបន្នៈ ចិត្តប៉ុន្មាន ជាអបរិយាបន្នៈ។ រូបក្ខន្ធ ជាបរិយាបន្នៈ ខន្ធ ៤ ជាបរិយាបន្នៈ ក៏មាន ជាអបរិយាបន្នៈ ក៏មាន។ អាយតនៈ ១០ ជាបរិយាបន្នៈ អាយតនៈ ២ ជាបរិយាបន្នៈ ក៏មាន ជា​អបរិយាបន្នៈ ក៏មាន។ ធាតុ ១៦ ជាបរិយាបន្នៈ ធាតុ ២ ជាបរិយាបន្នៈ ក៏មាន ជាអបរិយាបន្នៈ ក៏មាន។ សច្ចៈ ២ ជាបរិយាបន្នៈ សច្ចៈ ២ ជាអបរិយាបន្នៈ​។ ឥន្រ្ទិយ ១០ ជាបរិយាបន្នៈ ឥន្រ្ទិយ ៣ ជាអបរិយាបន្នៈ ឥន្រ្ទិយ ៩ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ អកុសលហេតុ ៣ ជាបរិយាបន្នៈ ហេតុ ៦ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ កពឡិង្ការាហារ ជាបរិយាបន្នៈ អាហារ ៣ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ ផស្សៈ ៦ ជាបរិយាបន្នៈ មនោវិញ្ញាណធាតុសម្ផ័ស្ស ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ ជាបរិយាបន្នៈ មនោវិញ្ញាណធាតុ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។

(ធម្មទស្សនវារោ ទី៤)

(៤. ធម្មទស្សនវារោ)

(កាមធាតុ ទី១)

(១. កាមធាតុ)

[៣២៩] ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ ខន្ធប៉ុន្មាន កើតប្រាកដ។ បេ។ ចិត្តប៉ុន្មាន កើតប្រាកដ។ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ ខន្ធ ៥ នៃសត្វទាំងពួង កើតប្រាកដ។ អាយតនៈ ១១ នៃសត្វពួកខ្លះ កើតប្រាកដ អាយតនៈ ១០ នៃសត្វ​ពួក​​ខ្លះ កើតប្រាកដ អាយតនៈ ១០ នៃសត្វពួកខ្លះដទៃទៀត កើតប្រាកដ អាយតនៈ ៩ នៃសត្វពួកខ្លះ កើតប្រាកដ អាយតនៈ ៧ នៃសត្វពួកខ្លះ កើតប្រាកដ។ ធាតុ ១១ នៃសត្វពួកខ្លះ កើតប្រាកដ ធាតុ ១០ នៃសត្វពួកខ្លះ កើតប្រាកដ ធាតុ ១០ នៃសត្វ​ពួកខ្លះ ដទៃទៀត កើតប្រាកដ ធាតុ ៩ នៃសត្វពួកខ្លះ កើតប្រាកដ ធាតុ ៧ នៃសត្វ​ពួកខ្លះ កើតប្រាកដ។ សច្ចៈ ១ នៃសត្វទាំងពួង កើតប្រាកដ។ ឥន្រ្ទិយ ១៤ នៃសត្វ​ពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ១៣ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ១៣ នៃសត្វពួក​ខ្លះ ដទៃទៀត កើត​ប្រាកដ ឥន្រ្ទិយ ១២ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ១០ នៃសត្វពួកខ្លះ កើត​ប្រាកដ ឥន្រ្ទិយ ៩ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៩ ដទៃ​ទៀត នៃសត្វ​ពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៨ នៃសត្វ​ពួកខ្លះ កើត​ប្រាកដ ឥន្រ្ទិយ ៨ ដទៃទៀត នៃសត្វ​ពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៧ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៥ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៤ នៃសត្វពួកខ្លះ កើត​ប្រាកដ។ ហេតុ ៣ នៃសត្វពួកខ្លះ កើត​ប្រាកដ ហេតុ ២ នៃសត្វពួកខ្លះ កើត​ប្រាកដ សត្វពួកខ្លះ ជាអហេតុកៈ កើតប្រាកដ។ អាហារ ៤ នៃសត្វទាំងពួង កើត​ប្រាកដ។ ផស្សៈ ១ នៃសត្វទាំងពួង កើតប្រាកដ។ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ នៃសត្វទាំងពួង កើតប្រាកដ។

[៣៣០] ខន្ធ ៥ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុង​កាម​ធាតុ តើដូចម្ដេច។ រូបក្ខន្ធ ១។ បេ។ វិញ្ញាណក្ខន្ធ ១ ខន្ធទាំង ៥ នេះ នៃសត្វ​ទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះអាយតនៈ ១១ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ អាយតនៈ ១១ គឺ ចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃពួក​ទេវតាជាកាមាវចរ នៃមនុស្សដែលកើតក្នុងបឋមកប្ប នៃ​ប្រេតជា​ឱបបាតិកៈ នៃអសុរ ជាឱបបាតិកៈ នៃតិរច្ឆាន ជាឱបបាតិកៈ នៃសត្វ​នរក ជាសត្វ​ដែល​មានអាយតនៈគ្រប់គ្រាន់ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះអាយតនៈ ១១ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុង​កាមធាតុ។ ចុះអាយតនៈ ១០ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុង​កាមធាតុ។ អាយតនៈ ១០ គឺរូបាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃប្រេត ជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជា​ឱបបាតិកៈ នៃសត្វ​នរកជាសត្វដែលខ្វាក់អំពីកំណើត តែងកើត​ប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ នេះអាយតនៈ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុង​កាមធាតុ។ ចុះអាយតនៈ ១០ ដទៃទៀត នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុង​កាមធាតុ។ អាយតនៈ ១០ គឺ ចក្ខាយ​តនៈ ១ រូបាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វ​នរក ជាសត្វដែលថ្លង់អំពីកំណើត តែងកើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះអាយ​តនៈ ១០ នៃសត្វទាំងនុ៎ះ កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុង​កាមធាតុ។ ចុះអាយតនៈ ៩ នៃសត្វណា កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ អាយតនៈ ៩ គឺរូបាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វ​នរក ជាសត្វដែលខ្វាក់ និងថ្លង់​អំពី​កំណើត តែងកើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះអាយតនៈ ៩ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុង​កាមធាតុ។ ចុះអាយតនៈ ៧ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ អាយតនៈ ៧ គឺ រូបាយតនៈ ១ គន្ធាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃសត្វដេក​ក្នុងគភ៌ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះ អាយតនៈ ៧ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ចុះធាតុ ១១ នៃសត្វណា កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ធាតុ ១១ គឺ ចក្ខុធាតុ ១ រូបធាតុ ១ សោតធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃទេវតាជាកាមាវចរ នៃ​មនុស្សដែលកើតក្នុងបឋមកប្ប នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលមាន​អាយតនៈគ្រប់គ្រាន់ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះធាតុ ១១ នៃសត្វ​ទាំងនុ៎ះ កើតប្រាកដក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះធាតុ ១០ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ធាតុ ១០ គឺ រូបធាតុ ១ សោតធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលខ្វាក់អំពីកំណើត​ តែងកើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះធាតុ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដក្នុងខណៈ​នៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះធាតុ ១០ ដទៃទៀត នៃសត្វណា កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ធាតុ ១០ គឺចក្ខុធាតុ ១ រូបធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណ​ធាតុ ១ ធម្មធាតុ ១ នៃប្រេត ជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆាន ជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលថ្លង់អំពីកំណើត តែងកើត​ប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ នេះធាតុ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុងកាមធាតុ។ ចុះធាតុ ៩ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ធាតុ ៩ គឺ រូបធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ​ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជា​សត្វ​ដែលខ្វាក់ និងថ្លង់អំពីកំណើត តែងកើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិ នេះធាតុ ៩ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាម​ធាតុ។ ចុះធាតុ ៧ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ធាតុ ៧ គឺ រូបធាតុ ១ គន្ធធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃសត្វដេកក្នុងគក៌ តែងកើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ នេះធាតុ ៧ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះសច្ចៈ ១ នៃសត្វទាំងពួង កើតប្រាកដក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ តើដូចម្ដេច។ ទុក្ខសច្ច នេះសច្ចៈ ១ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាម​ធាតុ។ ចុះឥន្រ្ទិយ ១៤ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ១៤ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬ​ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ នៃកាមាវចរទេវតា ជាសហេតុកៈ [ប្រកបដោយហេតុ មានអលោភៈជាដើម។]​ ជាញាណសម្បយុត្ត1) តែងកើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ១៤ នៃទេវតាទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១៣ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ឥន្រ្ទិយ ១៣ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ នៃកាមាវចរទេវតា ជាសហេតុកៈ ជាញាណវិប្បយុត្ត តែងកើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះ​ឥន្រ្ទិយ ១៣ នៃទេវតាទាំងនុ៎ះកើតប្រាកដ ក្នុង​ខណៈ​នៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១៣ ដទៃទៀត នៃសត្វណា កើត​ប្រាកដក្នុងខណៈនៃបដិសន្ធិក្នុងកាម​ធាតុ។ ឥន្រ្ទិយ ១៣ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ នៃមនុស្ស​ដែលកើតក្នុងបឋមកប្ប ជាសហេតុកៈ ​ជាញាណសម្បយុត្ត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះ​ឥន្រ្ទិយ ១៣ នៃ​មនុស្សទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១២ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ១២ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិ​ន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ នៃមនុស្ស​ដែល​កើតក្នុងបឋមកប្ប ជាសហេតុកៈ ជាញាណវិប្បយុត្ត តែងកើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ នេះ​ឥន្រ្ទិយ ១២ នៃមនុស្ស​ទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១០ នៃសត្វ​ណា កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុងកាម​ធាតុ។ ឥន្រ្ទិយ ១០ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្ទ្រិយ ១ នៃសត្វ​ដែលដេកក្នុងគភ៌​ ជាសហេតុកៈ ជាញាណសម្បយុត្ត តែងកើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ នេះ​ឥន្រ្ទិយ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ៩ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ៩ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ នៃសត្វ​ដែលដេកក្នុងគភ៌​ ជាសហេតុកៈ ជាញាណវិប្បយុត្ត តែងកើត​ប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ នេះ​ឥន្រ្ទិយ ៩ នៃសត្វ​ទាំងនុ៎ះ កើត​ប្រាកដ ក្នុងខណៈ​នៃ​បដិសន្ធិ ក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ៩ ដទៃទៀត នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិ ក្នុងកាម​ធាតុ។ ឥន្រ្ទិយ ៩ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិ​ន្រ្ទិយ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជា​ឱបបាតិកៈ នៃ​តិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលមាន​អាយតនៈ​គ្រប់​គ្រាន់ តែង​កើតប្រាកដក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ៩ នៃសត្វ​ទាំងនុ៎ះ កើត​ប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ៨ នៃសត្វណា កើតប្រាកដ ក្នុង​ខណៈនៃ​បដិសន្ធិក្នុងកាម​ធាតុ។ ឥន្រ្ទិយ ៨ គឺ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិ​ន្រ្ទិយ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃ​តិរច្ឆានជា​ឱប​បាតិកៈ នៃសត្វនរក ជាសត្វដែលខ្វាក់អំពីកំណើត តែងកើតប្រាកដ​ក្នុងខណៈ​នៃបដិសន្ធិ នេះឥន្រ្ទិយ ៨ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិក្នុង​កាមធាតុ។ ចុះឥន្រ្ទិយ ៨ ដទៃទៀត នៃសត្វណា កើតប្រាកដ ក្នុង​ខណៈនៃ​បដិសន្ធិ ក្នុងកាម​ធាតុ។ ឥន្រ្ទិយ ៨ គឺ ចក្ខុន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិ​ន្រ្ទិយ ១ នៃប្រេតជា​ឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃ​តិរច្ឆានជាឱបបាតិកៈ នៃសត្វ​នរក ជាសត្វ​ដែលថ្លង់អំពីកំណើត តែងកើតប្រាកដ​ក្នុងខណៈ​នៃបដិសន្ធិ នេះ​ឥន្រ្ទិយ ៨ នៃសត្វ​ទាំង​នុ៎ះ កើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ចុះឥន្រ្ទិយ ៧ នៃសត្វ​ណា កើតប្រាកដ ក្នុង​ខណៈនៃ​បដិសន្ធិ ក្នុងកាម​ធាតុ។ ឥន្រ្ទិយ ៧ គឺ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃ​តិរច្ឆានជាឱប​បាតិកៈ នៃសត្វ​នរក ជាសត្វដែលខ្វាក់ និងថ្លង់​អំពីកំណើត តែងកើតប្រាកដ ​ក្នុង​ខណៈ​នៃបដិសន្ធិ នេះ​ឥន្រ្ទិយ ៧ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ចុះឥន្រ្ទិយ ៥ នៃសត្វណា កើតប្រាកដ ក្នុង​ខណៈនៃ​បដិសន្ធិ ក្នុងកាម​ធាតុ។ ឥន្រ្ទិយ ៥ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃសត្វដែល​ដេកក្នុងគភ៌ ជាអហេតុកៈ វៀរលែង​តែពួកសត្វខ្ទើយចេញ តែងកើតប្រាកដ ​ក្នុង​ខណៈ​នៃបដិសន្ធិ នេះ​ឥន្រ្ទិយ ៥ នៃសត្វ​ទាំងនុ៎ះ កើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ចុះឥន្រ្ទិយ ៤ នៃសត្វ​ណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ឥន្រ្ទិយ ៤ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃពួកសត្វខ្ទើយដែលដេកក្នុងគភ៌ ជាអហេតុកៈ តែងកើតប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ នេះឥន្រ្ទិយ ៤ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ចុះហេតុ ៣ នៃសត្វណា កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាម​ធាតុ។ ហេតុ ៣ គឺអលោភៈ ជាវិបាកហេតុ ១ អទោសៈ ជាវិបាកហេតុ ១ អមោហៈ ជាវិបាកហេតុ ១ នៃកាមាវចរទេវតា នៃមនុស្សដែលកើតក្នុងបឋម​កប្ប ​នៃសត្វជាសហេតុកៈ ជាញាណសម្បយុត្ត ដែល​ដេក​ក្នុងគភ៌ តែងកើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះហេតុ ៣ នៃសត្វទាំងនុ៎ះ កើត​​ប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះហេតុ ២ នៃសត្វណា កើត​ប្រាកដ ក្នុងខណៈនៃ​បដិសន្ធិ ក្នុងកាម​ធាតុ។ ហេតុ ២ គឺអលោភៈ ជាវិបាកហេតុ ១ អទោសៈ ជា​វិបាកហេតុ ១ នៃកាមាវចរទេវតា នៃមនុស្សដែលកើតក្នុង​បឋម​កប្ប​ នៃសត្វជា​សហេតុកៈ ជា​ញាណវិប្បយុត្ត ដែលដេកក្នុងគភ៌ តែងកើត​ប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ នេះហេតុ ២ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ ក្នុង​កាមធាតុ។ អហេតុកៈ នៃពួកសត្វដ៏សេស កើតប្រាកដ។ ចុះអាហារ ៤ នៃ​សត្វ​ទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ តើដូចម្ដេច។ កពឡិង្ការាហារ ១ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះអាហារ ៤ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះផស្សៈ ១ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ តើដូចម្ដេច។ មនោវិញ្ញាណធាតុសម្ផ័ស្សៈ នេះផស្សៈ ១ នៃសត្វទាំងពួង កើត​ប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ នៃសត្វ​ទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ តើដូចម្ដេច។ មនោវិញ្ញាណធាតុ នេះចិត្ត ១ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុង​កាមធាតុ។

(រូបធាតុ ទី២)

(២. រូបធាតុ)

[៣៣១] ខន្ធប៉ុន្មាន កើតប្រាកដ។ បេ។ ចិត្តប៉ុន្មាន កើតប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ ក្នុងរូបធាតុ។ វៀរលែងតែពួកទេវតាជាអសញ្ញសត្វចេញ ខន្ធ ៥ កើត​ប្រាកដ អាយតនៈ ៥ កើតប្រាកដ ធាតុ ៥ កើតប្រាកដ សច្ចៈ ១ កើតប្រាកដ ឥន្រ្ទិយ ១០ កើតប្រាកដ ហេតុ ៣ កើតប្រាកដ អាហារ ៣ កើតប្រាកដ ផស្សៈ ១ កើតប្រាកដ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។

[៣៣២] ចុះខន្ធ ៥ កើតប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ រូបក្ខន្ធ ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះខន្ធ ៥ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះអាយតនៈ ៥ កើតប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ ក្នុងរូបធាតុ តើដូច​ម្ដេច។ ចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នេះ អាយតនៈ ៥ កើតប្រាកដ ក្នុងខណៈនៃបដិ​សន្ធិ ក្នុងរូបធាតុ។ ចុះធាតុ ៥ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ ចក្ខុធាតុ ១ រូបធាតុ ១ សោតធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នេះ ធាតុ ៥ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះសច្ចៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ ទុក្ខសច្ច នេះ សច្ចៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះឥន្រ្ទិយ ១០ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្តេច។ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ នេះ ឥន្រ្ទិយ ១០ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះហេតុ ៣ កើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ អលោភៈ ជាវិបាកហេតុ ១ អទោសៈ ជាវិបាកហេតុ ១ អមោហៈ ជាវិបាកហេតុ ១ នេះ ហេតុ ៣ កើតប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះអាហារ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះ អាហារ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងរូបធាតុ។ ចុះផស្សៈ ១ កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ មនោវិញ្ញាណធាតុសម្ផ័ស្ស នេះ ផស្សៈ ១ កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះវេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ មនោវិញ្ញាណធាតុ នេះ ចិត្ត ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។

(អសញ្ញសត្តា ទី៣)

(៣. អសញ្ញសត្តា)

[៣៣៣] ចុះខន្ធប៉ុន្មាន។ បេ។ ចិត្តប៉ុន្មាន នៃទេវតាជាអសញ្ញសត្វ កើត​ប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ។ ទេវតាជាអសញ្ញសត្វ មានខន្ធ ១ គឺរូបក្ខន្ធ កើត​ប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ។ មានអាតនៈ ២ គឺ រូបាយតនៈ ១ ធម្មាយតនៈ ១ កើតប្រាកដ។ មានធាតុ ២ គឺរូបធាតុ ១ ធម្មធាតុ ១ កើតប្រាកដ។ មានសច្ចៈ ១ គឺ ទុក្ខសច្ច ១ កើតប្រាកដ។ មានឥន្រ្ទិយ ១ គឺរូបជីវិតិន្រ្ទិយ កើតប្រាកដ (ក្នុង​ខណៈនៃបដិសន្ធិ)។ ពួកទេវតាជាអសញ្ញសត្វ មិនមានហេតុ មិន​មានអាហារ មិនមានផស្សៈ មិនមានវេទនា មិនមានសញ្ញា មិនមានចេតនា មិន​មាន​ចិត្ត កើតប្រាកដ (ក្នុងខណៈនៃបដិសន្ធិ)។

(អរូបធាតុ ទី៤)

(៤. អរូបធាតុ)

[៣៣៤] ចុះខន្ធប៉ុន្មាន។ បេ។ ចិត្តប៉ុន្មាន កើត​ប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ ក្នុងអរូបធាតុ។ ខន្ធ ៤ កើតប្រាកដ អាយតនៈ ២ កើត​ប្រាកដ ធាតុ ២ កើត​ប្រាកដ សច្ចៈ ១ កើតប្រាកដ ឥន្រ្ទិយ ៨ កើតប្រាកដ ហេតុ ៣ កើតប្រាកដ អាហារ ៣ កើតប្រាកដ ផស្សៈ ១ កើតប្រាកដ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។

[៣៣៥] ចុះខន្ធ ៤ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូច​ម្ដេច។ គឺវេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះ ខន្ធ ៤ កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះអាយតនៈ ២ កើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺ មនាយតនៈ ១ ធម្មាយតនៈ ១ នេះ អាយតនៈ ២ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះធាតុ ២ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺមនោវិញ្ញាណ​ធាតុ ១ ធម្មធាតុ ១ នេះ ធាតុ ២ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះសច្ចៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺ ទុក្ខសច្ចៈ នេះសច្ចៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងអរូបធាតុ។ ចុះឥន្រ្ទិយ ៨ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងអរូបធាតុ តើដូចម្ដេច។ គឺមនិន្រ្ទិយ ១ ជីវិត​ន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ នេះ ឥន្រ្ទិយ ៨ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះហេតុ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្តេច។ គឺ អលោភៈ ជាវិបាកហេតុ ១ អទោសៈ ជាវិបាកហេតុ ១ អមោហៈ ជាវិបាកហេតុ ១ នេះ ហេតុ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះអាហារ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះអាហារ ៣ កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិ ក្នុងអរូបធាតុ។ ចុះផស្សៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូប​ធាតុ តើដូចម្ដេច។ គឺមនោវិញ្ញាណធាតុសម្ផ័ស្ស នេះ ផស្សៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះវេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺមនោវិញ្ញាណធាតុ នេះ ចិត្ត ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។

(ភូមន្តរទស្សនវារោ ទី៥)

(៥. ភូមន្តរទស្សនវារោ)

[៣៣៦] ពួកធម៌ជាកាមវចរ ពួកធម៌មិនមែនជាកាមាវចរ ពួកធម៌ជា​រូបាវចរ ពួកធម៌មិនមែនជារូបាវចរ ពួកធម៌ជាអរូបាវចរ ពួកធម៌មិនមែនជាអរូបាវចរ ពួកធម៌ជាបរិយាបន្នៈ ពួកធម៌ជាអបរិយាបន្នៈ។

[៣៣៧] ពួកធម៌ជាកាមាវចរ តើដូចម្ដេច។ ខាងក្រោមរាប់តាំងអំពីអវីចិនរកជាទីបំផុត ខាងលើ រាប់តាំងអំពីបរនិម្មិតវសវត្តីទេវតាជាទីបំផុត ខន្ធ ធាតុ អាយតនៈ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា ក្នុងចន្លោះនុ៎ះ ត្រាច់ចុះ​ក្នុង​ចន្លោះនុ៎ះ រាប់បញ្ចូលក្នុងចន្លោះនុ៎ះ នេះពួកធម៌ជាកាមាវចរ។ ពួកធម៌មិន​មែនជាកាមាវចរ តើដូចម្ដេច។ (ពួកធម៌) ជារូបាវចរ ជាអរូបាវចរ ជាអបរិយាបន្នៈ នេះពួកធម៌ មិនមែនជាកាមាវចរ។ ពួកធម៌ជារូបាវចរ តើដូចម្ដេច។ ខាង​ក្រោមរាប់តាំងអំពីព្រហ្មលោកជាទីបំផុត ខាងលើ រាប់តាំងអំពីអកនិដ្ឋទេវតា ជាទី​បំផុត ពួកធម៌ ប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក ណា របស់បុគ្គលណា ដែលចូល​ឈានក្តី ដែលទៅកើតហើយក្ដី ដែលនៅជាសុខក្នុងបច្ចុប្បន្នក្ដី ក្នុង​ចន្លោះនុ៎ះ ត្រាច់ចុះក្នុងចន្លោះនុ៎ះ រាប់បញ្ចូលក្នុងចន្លោះនុ៎ះ នេះពួកធម៌ជារូបាវចរ។ ចុះពួក​ធម៌ មិនមែនជារូបាវចរ តើដូចម្ដេច។ (ពួកធម៌) ជាកាមាវចរ ជាអរូបាវចរ ជាអបរិយាបន្នៈ នេះពួកធម៌មិនមែនជារូបាវចរ។ ចុះពួកធម៌ជាអរូបាវចរ តើដូច​ម្ដេច។ ខាង​ក្រោម រាប់តាំងអំពីអាកាសានញ្ចាយតនទេវតា ជាទីបំផុត ខាងលើ រាប់តាំងអំពីនេវសញ្ញានាសញ្ញាយតនទេវតាជាទីបំផុត ពួកធម៌ប្រព្រឹត្ត​ទៅក្នុងចិត្ត និងចេតសិកណា របស់បុគ្គលដែលចូលឈានក្ដី ដែលទៅកើត​ហើយក្ដី ដែល​នៅ​​ជា​​សុខក្នុងបច្ចុប្បន្នក្ដី ក្នុងចន្លោះនុ៎ះ ត្រាច់ចុះក្នុងចន្លោះនុ៎ះ រាប់​បញ្ចូល​ក្នុង​ចន្លោះ​នុ៎ះ នេះពួកធម៌ជាអរូបាវចរ។ ចុះពួកធម៌មិនមែនជាអរូបាវចរ តើដូចម្ដេច។ (ពួក​ធម៌) ជាកាមាវចរ ជារូបាវចរ ជាអបរិយាបន្នៈ នេះពួកធម៌មិនមែនជា​អរូបាវចរ។ ចុះពួកធម៌ជាបរិយាបន្នៈ តើដូចម្ដេច។ ពួកធម៌ជា​កុសល ជា​អកុសល ជាអព្យាក្រឹត ប្រកបដោយអាសវៈ ជាកាមាវចរ ជារូបាវចរ ជា​អរូបាវចរ និងរូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាបរិយាបន្នៈ។ ពួកធម៌ជាអបរិយាបន្នៈ តើដូចម្ដេច។ មគ្គផង ផលនៃមគ្គ​ផង ធាតុមិនមានបច្ច័យតាក់តែងផង នេះពួកធម៌ជាអបរិយាបន្នៈ។

(ឧប្បាទកកម្មអាយុប្បមាណវារោ ទី៦)

(៦. ឧប្បាទកកម្មអាយុប្បមាណវារោ)

(ភូមន្តរទស្សនវារោ ទី៥)

(១. ឧប្បាទកកម្មំ)

[៣៣៨] ទេវតា ៣ ពួក គឺ សម្មតិទេវតា ១ ឧបបត្តិទេវតា ១ វិសុទ្ធិទេវតា ១ ឈ្មោះថាទេវតា។ ពួកស្តេច ពួកព្រះរាជទេពី ពួករាជកុមារ ឈ្មោះថា សម្មតិទេវតា។ ពួកទេវតា រាប់តាំងអំពីទេវតាជាន់ចាតុម្មហារាជិកៈ ទៅទល់​នឹងទេវតាជាន់លើនោះៗ ឈ្មោះថាឧបបត្តិទេវតា។ ពួកព្រះអរហន្ត ហៅថា វិសុទ្ធិទេវតា។

[៣៣៩] ចុះបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម តើកើតក្នុង​ទីណា។ បុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ពួកខ្លះ កើតជាមួយ​នឹងខត្តិយមហាសាល ពួកខ្លះកើតជាមួយនឹងពួកព្រាហ្មណមហាសាល ពួកខ្លះកើតជាមួយនឹងពួកគហបតិមហាសាល ពួកខ្លះកើតជាមួយនឹងទេវតាជាន់ចាតុម្មហារាជិកៈ ពួកខ្លះ កើតជាមួយនឹងទេវតាជាន់តាវត្តិង្ស ពួកខ្លះ កើតជាមួយនឹង​ពួកទេវតាជាន់យាមៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់តុសិតៈ ពួកខ្លះកើត​ជាមួយនឹងពួកទេវតាជាន់និម្មានរតី ពួកខ្លះ កើតជាមួយនឹងពួកទេវតាជាន់បរនិម្មិតវសវត្តី។

(អាយុប្បមាណំ ទី២)

(២. អាយុប្បមាណំ)

[៣៤០] ចុះប្រមាណនៃអាយុរបស់មនុស្ស តើប៉ុន្មាន។ កំណត់មួយរយ​ឆ្នាំ ឬតិចជាង ឬក៏ច្រើនជាងមួយរយឆ្នាំ។ ប្រមាណនៃអាយុរបស់ទេវតា ជាន់​ចាតុម្មហារាជិកៈ តើប៉ុន្មាន។ ៥០ ឆ្នាំ ណា ជារបស់នៃមនុស្ស ៥០ ឆ្នាំនុ៎ះ ជា​មួយ​យប់មួយថ្ងៃ នៃទេវតាជាន់ចាតុម្មហារាជិកៈ ៣០រាត្រី ដោយរាត្រីនោះ ជា​មួយខែ ១២ ខែ ដោយខែនោះ ជាមួយឆ្នាំ ៥ រយឆ្នាំទិព្វ ដោយឆ្នាំនោះ ជាប្រមាណ​នៃអាយុរបស់ទេវតា ជាន់ចាតុម្មហារាជិកៈ។ (ចុះបើ) រាប់ជាឆ្នាំរបស់មនុស្ស​វិញ តើត្រូវ​ជាប៉ុន្មានឆ្នាំ។ ត្រូវជា ៩ លានឆ្នាំ។ ចុះប្រមាណនៃអាយុរបស់​ទេវតាជាន់​តាវត្តិង្ស តើប៉ុន្មាន។ មួយរយឆ្នាំណា ជារបស់នៃមនុស្ស មួយរយ​ឆ្នាំនុ៎ះ ជាមួយ​យប់មួយថ្ងៃ របស់ទេវតាជាន់តាវត្តិង្ស ៣០ រាត្រី ដោយរាត្រីនោះ ជាមួយខែ ១២ ខែ ដោយខែនោះ ជាមួយឆ្នាំ មួយពាន់ឆ្នាំទិព្វ ដោយឆ្នាំនោះ ជាប្រមាណនៃអាយុរបស់ទេវតាជាន់តាវត្តិវង្ស។ (ចុះបើ) រាប់ជាឆ្នាំមនុស្ស​ តើត្រូវជាប៉ុន្មានឆ្នាំ។ ត្រូវជា ៣ កោដិ ៦ លានឆ្នាំ។ ចុះប្រមាណនៃអាយុរបស់​ទេវតាជាន់យាមៈ តើប៉ុន្មាន។ ពីររយឆ្នាំណា ជារបស់នៃមនុស្ស ពីររយ​ឆ្នាំនុ៎ះ ជាមួយយប់មួយថ្ងនៃទេវតា ជាន់យាមៈ ៣០ រាត្រី ដោយរាត្រីនោះ ជាមួយខែ ១២ ខែ ដោយខែនោះ ជាមួយឆ្នាំ ពីរពាន់ឆ្នាំទិព្វ ដោយឆ្នាំនោះ ជាប្រមាណនៃ​អាយុរបស់ទេវតាជាន់​យាមៈ។ (ចុះបើ) រាប់ជាឆ្នាំមនុស្ស​វិញ តើត្រូវជា​ប៉ុន្មានឆ្នាំ។ ត្រូវជា ១៤ កោដិ ៤ លានឆ្នាំ។ ចុះប្រមាណនៃអាយុរបស់​ទេវតាជាន់តុសិត តើប៉ុន្មាន។ បួនរយឆ្នាំណា ជារបស់នៃមនុស្ស បួនរយ​ឆ្នាំនុ៎ះ ជាមួយយប់មួយថ្ងៃនៃទេវតាជាន់តុសិត ៣០ រាត្រី ដោយរាត្រីនោះ ជាមួយខែ ១២ ខែ ដោយខែនោះ ជាមួយឆ្នាំ បួនពាន់ឆ្នាំទិព្វ ដោយឆ្នាំនោះ ជាប្រមាណនៃអាយុរបស់ទេវតាជាន់តុសិត។ (ចុះបើ) រាប់ជាឆ្នាំរបស់មនុស្ស​វិញ តើត្រូវជាប៉ុន្មានឆ្នាំ។ ត្រូវជា ៥៧ កោដិ ៦ លានឆ្នាំ។ ចុះប្រមាណនៃអាយុរបស់​ទេវតាជាន់និម្មានរតី តើប៉ុន្មាន។ ៨ រយឆ្នាំណា ជារបស់នៃមនុស្ស ៨ រយ​ឆ្នាំនុ៎ះ ជាមួយយប់មួយថ្ងៃនៃទេវតាជាន់និម្មានរតី ៣០ រាត្រី ដោយរាត្រីនោះ ជាមួយខែ ១២ ខែ ដោយខែនោះ ជាមួយឆ្នាំ ៨ ពាន់ឆ្នាំទិព្វ ដោយឆ្នាំនោះ ជាប្រមាណនៃអាយុរបស់ទេវតាជាន់​និម្មានរតី។ (ចុះបើ) រាប់ជាឆ្នាំមនុស្ស​វិញ តើត្រូវជាប៉ុន្មានឆ្នាំ។ ត្រូវជា ២៣០ កោដិ ៤ លានឆ្នាំ។ ចុះប្រមាណនៃអាយុរបស់​ទេវតា ជាន់បរនិម្មិតវសវត្តី តើប៉ុន្មាន។ ១៦ រយឆ្នាំ (១៦០០) ណា ជារបស់នៃមនុស្ស ១៦ រយ​ឆ្នាំនុ៎ះ ជាមួយយប់មួយថ្ងៃនៃទេវតាជាន់បរនិម្មិតវសវត្តី ៣០ រាត្រី ដោយរាត្រីនោះ ជាមួយខែ ១២ ខែ ដោយ​ខែនោះ ជាមួយឆ្នាំ ១៦ ពាន់ឆ្នាំទិព្វ (១ ម៉ឺន ៦ ពាន់ឆ្នាំ) ដោយឆ្នាំនោះ ជាប្រមាណ​នៃ​អាយុរបស់ទេវតាជាន់បរនិម្មិតវសវត្តី។ (ចុះបើ) រាប់ជាឆ្នាំមនុស្សវិញ តើ​ត្រូវជាប៉ុន្មានឆ្នាំ។ ត្រូវជា ៩០០ កោដិផង ២១ កោដិផង ៦ លានឆ្នាំផង។

ពួកទេវតា ដែលឋិតនៅក្នុងកាមាវចរសួគ៌ទាំង ៦ ជាន់នោះ ជាអ្នកសម្រេចនូវកាមទាំងពួង។ អាយុរបស់ពួកទេវតាទាំងអស់ ដែលបណ្ឌិត រាប់ដោយរួបរួម តើប៉ុន្មានឆ្នាំ ១២ រយកោដិផង ២៨ កោដិផង ៥ សែនឆ្នាំ​ផង ជាអាយុរបស់ទេវតាទាំងនោះ ដែលបណ្ឌិត ប្រកាសហើយ ដោយទី​បំផុតនៃឆ្នាំ។

[៣៤១] ចុះបុគ្គលចំរើនបឋមជ្ឈាន យ៉ាងឱនថយ តើកើតក្នុងទីណា។ បុគ្គលចំរើនបឋមមជ្ឈាន​ យ៉ាងឱនថយ កើតជាមួយនឹងពួកទេវតាជាន់ព្រហ្មបារិសជ្ជៈ។ ចុះប្រមាណនៃអាយុ របស់ទេវតាជាន់នោះ តើប៉ុន្មាន។ កប្ប ១ ចែក​ជា ៣ ភាគ ឬ ៤ ភាគ (យកមួយភាគ ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះ​បុគ្គលចំរើនបឋមជ្ឈាន យ៉ាងកណ្តាល តើកើតក្នុងទីណា។ បុគ្គលចំរើន​បឋមជ្ឈាន យ៉ាងកណ្ដាល កើតជាមួយនឹងពួកទេវតាជាន់ព្រហ្មបរោហិត។ ចុះ​ប្រមាណនៃអាយុ របស់ទេវតាជាន់នោះ តើប៉ុន្មាន។ ពាក់កណ្ដាលកប្ប (ជា​អាយុ​​​របស់ទេវតាជាន់នោះ)។ ចុះបុគ្គលចំរើនបឋមជ្ឈានជាន់ខ្ពស់ តើកើតក្នុងទីណា។ បុគ្គលចំរើន​បឋមជ្ឈាន ជាន់ខ្ពស់ កើតជាមួយនឹងពួកទេវតាជាន់​មហាព្រហ្ម។ ចុះ​ប្រមាណនៃអាយុ របស់ទេវតា ជាន់នោះ តើប៉ុន្មាន។ មួយកប្ប (ជា​អាយុនៃទេវតាជាន់នោះ)។ ចុះបុគ្គល ចំរើនទុតិយជ្ឈាន យ៉ាងឱនថយ តើកើតក្នុងទីណា។ បុគ្គលចំរើន​ទុតិយជ្ឈាន យ៉ាងឱនថយ កើតជាមួយនឹង​ពួក​ទេវតាជាន់​បរិត្តាភៈ។ ចុះ​ប្រមាណនៃអាយុរបស់ទេវតាជាន់នោះ តើប៉ុន្មាន។ ពីរកប្ប (ជា​អាយុរបស់ទេវតាជាន់នោះ)។ ចុះបុគ្គលចំរើនទុតិយជ្ឈាន យ៉ាង​កណ្តាល តើកើតក្នុងទីណា។ បុគ្គលចំរើនទុតិយជ្ឈាន យ៉ាងកណ្តាល កើត​ជា​មួយនឹង​ពួកទេវតាជាន់​អប្បមាណាភៈ។ ចុះ​ប្រមាណនៃអាយុរបស់​ទេវតាជាន់នោះ តើប៉ុន្មាន។ ៤ កប្ប (ជា​អាយុរបស់ទេវតាជាន់នោះ)។ ចុះបុគ្គលចំរើន​​ទុតិយជ្ឈាន ជាន់ខ្ពស់ តើកើតក្នុងទីណា។ បុគ្គលចំរើន​ទុតិយជ្ឈាន ជាន់​ខ្ពស់ កើតជាមួយនឹង​ពួកទេវតាជាន់​អាភស្សរៈ។ ចុះប្រមាណ​នៃអាយុ របស់​ទេវតាជាន់នោះ តើប៉ុន្មាន។ ៨ កប្ប (ជា​អាយុរបស់ទេវតាជាន់នោះ)។ ចុះបុគ្គលចំរើនតតិយជ្ឈាន យ៉ាង​ឱនថយ តើកើតក្នុងទីណា។ បុគ្គលចំរើន​តតិយជ្ឈាន យ៉ាងឱនថយ កើតជាមួយនឹង​ពួកទេវតាជាន់​បរិត្តសុភៈ។ ចុះ​ប្រមាណនៃអាយុរបស់​ទេវតា ជាន់នោះ តើប៉ុន្មាន។ ១៦ កប្ប (ជា​អាយុរបស់​ទេវតាជាន់នោះ)។ ចុះបុគ្គលចំរើនតតិយជ្ឈាន យ៉ាងកណ្ដាល តើកើតក្នុងទីណា។ បុគ្គលចំរើនតតិយជ្ឈាន យ៉ាងកណ្តាល កើតជាមួយនឹង​ពួក​ទេវតាជាន់អប្បមាណសុភៈ។ ចុះ​ប្រមាណនៃអាយុរបស់ទេវតាជាន់នោះ តើប៉ុន្មាន។ ៣២ កប្ប (ជា​អាយុរបស់ទេវតាជាន់នោះ)។ ចុះបុគ្គលចំរើនតតិយជ្ឈានជាន់​ខ្ពស់ តើកើតក្នុងទីណា។ បុគ្គលចំរើនតតិយជ្ឈានជាន់ខ្ពស់ កើត​ជាមួយនឹង​ពួកទេវតាជាន់​សុភកិណ្ណៈ។ ចុះ​ប្រមាណនៃអាយុរបស់​ទេវតាជាន់​នោះ តើប៉ុន្មាន។ ៦៤ កប្ប (ជា​អាយុរបស់ទេវតាជាន់នោះ)។ បុគ្គលចំរើន​ចតុត្ថជ្ឈាន ព្រោះមានអារម្មណ៍ផ្សេងគ្នា ព្រោះមានមនសិការផ្សេងគ្នា ព្រោះ​មានឆន្ទៈផ្សេងគ្នា ព្រោះមានបណិធិ (ការតម្កល់) ផ្សេងគ្នា ព្រោះមានអធិមោក្ខ (ការ​ចុះចិត្ត) ផ្សេងគ្នា ព្រោះមានអភិនីហារ (ការកសាង) ផ្សេងគ្នា ព្រោះមាន​បញ្ញាផ្សេងគ្នា ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់អសញ្ញសត្វ ពួកខ្លះកើតជា​មួយនឹងពួកទេវតាជាន់វេហប្ផលៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់អវិហៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់អតប្បៈ ពួកខ្លះកើតជាមួយនឹងពួក​ទេវតា​ជាន់សុទស្សៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់សុទស្សី ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់អកនិដ្ឋៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់​អាកាសានញ្ចាយតនៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់វិញ្ញាណញ្ចាយតនៈ ពួកខ្លះកើតជា​មួយនឹងពួកទេវតាជាន់អាកិញ្ចញ្ញាយតនៈ ពួកខ្លះកើតជាមួយនឹង​ពួក​ទេវតាជាន់នេវសញ្ញានាសញ្ញាយតនៈ។ ចុះប្រមាណនៃអាយុរបស់ទេវតា​ជាន់​អសញ្ញសត្វក្ដី ជាន់វេហប្ផលៈក្តី តើប៉ុន្មាន។ ៥ រយកប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់អវិហៈ តើប៉ុន្មាន។ មួយ​ពាន់​កប្ប (ជាអាយុរបស់ទេវ​តាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់​ទេវតាជាន់អតប្បៈ តើប៉ុន្មាន។ ពីរពាន់កប្ប (ជាអាយុរបស់ទេវ​តាជាន់នោះ)។ ចុះប្រមាណ​នៃអាយុរបស់ទេវតាជាន់សុទស្សៈ តើប៉ុន្មាន។ ៤ ពាន់កប្ប ជា​អាយុរបស់ទេវតា​ជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់សុទស្សី តើប៉ុន្មាន។ ៨ ពាន់កប្ប (ជាអាយុរបស់ទេវ​តាជាន់នោះ)។ ចុះប្រមាណនៃ​អាយុរបស់ទេវតាជាន់អកនិដ្ឋៈ តើប៉ុន្មាន។ ១៦ ពាន់កប្ប (ជាអាយុរបស់ទេវ​តាជាន់នោះ)។ ចុះ​ប្រមាណ​នៃអាយុរបស់ទេវតាជាន់អាកាសានញ្ចាយតនៈ តើប៉ុន្មាន។ ២០ ពាន់កប្ប (ជាអាយុរបស់ទេវ​តាជាន់នោះ)។ ចុះប្រមាណនៃ​អាយុរបស់ទេវតាជាន់វិញ្ញាណញ្ចាយតនៈ តើប៉ុន្មាន។ ៤០ ពាន់កប្ប (ជាអាយុ​របស់ទេវ​តាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់អាកិញ្ចញ្ញាយតនៈ តើប៉ុន្មាន។ ៦០ ពាន់កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះ​ប្រមាណនៃអាយុរបស់ទេវតាជាន់នេវសញ្ញានាសញ្ញាយតនៈ តើប៉ុន្មាន។ ៨៤ ពាន់កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។

ពួកសត្វ ដែលតេជះគឺបុណ្យស្ទួយហើយ រមែងទៅកាន់ កាមគតិ និងរូបគតិ ឬឲ្យដល់ភវគ្គព្រហ្ម ក៏គង់ត្រឡប់មកកាន់ទុគ្គតិវិញ ពួកសត្វដែល​មានអាយុវែងដល់ម្ល៉ោះ ក៏គង់ច្យុតដោយអស់អាយុ ព្រះមហេសីត្រាស់ថា គ្មានភពណានីមួយទៀងទេ ព្រោះហេតុនោះ អ្នកប្រាជ្ញ​មានប្រាជ្ញារក្សា​ខ្លួន មានប្រាជ្ញាល្អិត អ្នកគិតនូវអត្ថ តែងចំរើន​នូវមគ្គដ៏ប្រសើរ ដើម្បីដោះ​ខ្លួនចាកជរា និងមរណៈ លុះចំរើននូវ​មគ្គដ៏​ស្អាត សម្រាប់ធ្វើដំណើរទៅ​កាន់អមតនិព្វានហើយ រមែងជាអ្នកមិន​មានអាសវៈ កំណត់នូវអាសវៈ​ទាំងពួង ហើយបរិនិព្វាន។

(អភិញ្ញេយ្យាទិវារោ ទី៧)

(៧. អភិញ្ញេយ្យាទិវារោ)

[៣៤២] បណ្តាខន្ធទាំង ៥ ខន្ធប៉ុន្មាន គួរគេដឹងច្បាស់ ខន្ធប៉ុន្មានគួរកំណត់​ដឹង ខន្ធប៉ុន្មាន គួរលះបង់ ខន្ធប៉ុន្មាន គួរចំរើន ខន្ធប៉ុន្មាន គួរធ្វើឲ្យជាក់ច្បាស់ ខន្ធប៉ុន្មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់។ បេ។ បណ្តាចិត្ត​ទាំង ៧ ចិត្តប៉ុន្មាន គួរដឹងច្បាស់ ចិត្តប៉ុន្មាន គួរកំណត់ដឹង ចិត្តប៉ុន្មាន គួរលះបង់ ចិត្តប៉ុន្មាន គួរចំរើន ចិត្តប៉ុន្មាន គួរធ្វើឲ្យជាក់ច្បាស់ ចិត្តប៉ុន្មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់។ រូបក្ខន្ធ គេគួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ទេ ខន្ធ ៤ គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ ក៏មាន គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន។ អាយតនៈ ១០ គួរ​ដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ អាយតនៈ ២ គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ក៏មាន គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន។ ធាតុ ១៦ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ទេ ធាតុ ២ គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ក៏មាន គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន។ សមុទយសច្ច គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ តែមិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ទេ មគ្គសច្ច គួរ​ដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ គួរចំរើន តែមិនគួរធ្វើឲ្យជាក់ច្បាស់​ទេ និរោធសច្ច គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន គួរ​ធ្វើឲ្យជាក់ច្បាស់ ទុក្ខសច្ច គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរលះបង់ក៏មាន។ ឥន្រ្ទិយ ៩ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ទេ ទោមនស្សិន្រ្ទិយ គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យ​ជាក់ច្បាស់ទេ អនញ្ញតញ្ញស្សាមីតិន្រ្ទិយ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរ​លះបង់ គួរចំរើន តែមិនគួរធ្វើឲ្យជាក់ច្បាស់ទេ អញ្ញិន្រ្ទិយ គួរដឹងច្បាស់ គួរ​កំណត់ដឹង មិនគួរលះបង់ គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន អញ្ញាតាវិន្រ្ទិយ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន គួរធ្វើឲ្យ​ជាក់ច្បាស់ ឥន្រ្ទិយ ៣ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរចំរើន មិនគួរធ្វើឲ្យ​ជាក់ច្បាស់ក៏មាន ឥន្រ្ទិយ ៦ គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ក៏មាន គួរចំរើនក៏មាន គួរធ្វើ​ឲ្យជាក់ច្បាស់ក៏មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន។ អកុសលហេតុ ៣ គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ តែមិនគួរចំរើន មិន​គួរធ្វើឲ្យជាក់ច្បាស់ទេ អកុសលហេតុ ៣ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិន​គួរលះបង់ គួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរចំរើនក៏មាន អព្យាកតហេតុ ៣ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន។ កពឡិង្ការាហារ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ទេ អាហារ ៣ គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ក៏មាន គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់​ច្បាស់ក៏មាន។ ផស្សៈ ៦ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរ​ចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ទេ មនោវិញ្ញាណធាតុសម្ផ័ស្ស គួរដឹងច្បាស់ គួរ​កំណត់ដឹង គួរលះបង់ក៏មាន គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិន​គួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យ​ជាក់ច្បាស់ទេ មនោវិញ្ញាណធាតុ គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ក៏មាន គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរ​ធ្វើឲ្យជាក់ច្បាស់ក៏មាន។

(សារម្មណានារម្មណវារោ ទី៨)

(៨. សារម្មណានារម្មណវារោ)

[៣៤៣] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន មានអារម្មណ៍ ខន្ធប៉ុន្មាន មិនមាន​អារម្មណ៍។ បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន មានអារម្មណ៍ ចិត្តប៉ុន្មាន មិនមានអារម្មណ៍។ រូបក្ខន្ធមិនមានអារម្មណ៍ ខន្ធ ៤ មានអារម្មណ៍។ អាយតនៈ ១០ មិនមានអារម្មណ៍ មនាយតនៈ មានអារម្មណ៍ ធម្មាយតនៈ មានអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៧ មាន​អារម្មណ៍ ធម្មធាតុ មានអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ សច្ចៈ ២ មានអារម្មណ៍ និរោធសច្ច មិនមានអារម្មណ៍ ទុក្ខសច្ច មានអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ឥន្រ្ទិយ ៧ មិនមានអារម្មណ៍ ឥន្រ្ទិយ ១៤ មាន​អារម្មណ៍ ជីវិតិន្រ្ទិយ មានអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ហេតុ ៩ មានអារម្មណ៍។ កពឡិង្ការាហារ មិនមានអារម្មណ៍ អាហារ ៣ មានអារម្មណ៍។ ផស្សៈ ៧ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧ មានអារម្មណ៍។

[៣៤៤] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំង​ជាអារម្មណ៍ ខន្ធប៉ុន្មាន មិនមាន​អារម្មណ៍ តែជាអារម្មណ៍ ខន្ធប៉ុន្មាន មិនមាន​អារម្មណ៍។ បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំង​ជាអារម្មណ៍ ចិត្តប៉ុន្មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ ចិត្តប៉ុន្មាន មិន​មានអារម្មណ៍។ រូបក្ខន្ធ មិនមានអារម្មណ៍ ខន្ធ ៤ ប្រព្រឹត្តទៅជាមួយនឹង​អារម្មណ៍ ទាំង​ជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន។ អាយតនៈ ១០ មិនមានអារម្មណ៍ មនាយតនៈ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំង​ជា​អារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន ធម្មាយតនៈ ប្រព្រឹត្ត​ទៅជាមួយនឹងអារម្មណ៍ ទាំង​ជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជា​អារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៦ មិនមាន​អារម្មណ៍ តែជាអារម្មណ៍ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅជាមួយ​នឹង​អារម្មណ៍ ទាំង​ជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន ធម្មធាតុ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំង​ជាអារម្មណ៍ក៏មាន មិនមាន​អារម្មណ៍ តែជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ និរោធសច្ច មិនមានអារម្មណ៍ មគ្គសច្ច មិនមានអារម្មណ៍ តែជាអារម្មណ៍ សមុទយសច្ច ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំង​ជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន ទុក្ខសច្ច ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជា​អារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ឥន្រ្ទិយ ៧ មិនមានអារម្មណ៍ ឥន្រ្ទិយ ៥ មិនមាន​អារម្មណ៍ តែជា​អារម្មណ៍ ឥន្រ្ទិយ ៩ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំង​ជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន ជីវិតិន្រ្ទិយ ប្រព្រឹត្តទៅជាមួយនឹង​អារម្មណ៍ ទាំង​ជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ហេតុ ៩ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជា​អារម្មណ៍ ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន។ កពឡិង្ការាហារ មិនមានអារម្មណ៍ អាហារ ៣ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំង​ជាអារម្មណ៍ក៏មាន មិនមាន​អារម្មណ៍ តែជាអារម្មណ៍ក៏មាន។ ផស្សៈ ៦ មិនមានអារម្មណ៍ តែជាអារម្មណ៍ មនោវិញ្ញាណធាតុសម្ផ័ស្ស ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំង​ជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ មិនមានអារម្មណ៍ តែជាអារម្មណ៍ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅ​ជាមួយ​នឹង​អារម្មណ៍ ទាំង​ជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន។

(ទិដ្ឋសុតាទិទស្សនវារោ ទី៩)

(៩. ទិដ្ឋសុតាទិទស្សនវារោ)

[៣៤៥] បណ្តាខន្ធ ៥ ខន្ធប៉ុន្មាន ដែលបុគ្គលឃើញ ខន្ធប៉ុន្មាន ដែល​បុគ្គលឮ ខន្ធប៉ុន្មាន ដែលបុគ្គលពាល់ត្រូវ ខន្ធប៉ុន្មាន ដែលបុគ្គលដឹងច្បាស់ ខន្ធប៉ុន្មាន ដែលបុគ្គលមិនឃើញ មិនឮ មិនពាល់ត្រូវ មិនដឹងច្បាស់។ បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន ដែលបុគ្គលឃើញ ចិត្តប៉ុន្មាន ដែលបុគ្គលឮ ចិត្តប៉ុន្មាន ដែលបុគ្គល​ពាល់ត្រូវ ចិត្តប៉ុន្មាន ដែលបុគ្គលដឹងច្បាស់ ចិត្តប៉ុន្មាន ដែលបុគ្គលមិនឃើញ មិនពាល់ត្រូវ មិនដឹងច្បាស់។ រូបក្ខន្ធ ដែលបុគ្គលឃើញក៏មាន ឮក៏មាន ពាល់ត្រូវក៏មាន មិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់ក៏មាន ខន្ធ ៤ ដែលបុគ្គល មិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់។ រូបាយតនៈ ដែល​បុគ្គលឃើញ តែមិនឮ មិនពាល់ត្រូវ តែដឹងច្បាស់ សទ្ទាយតនៈ ដែលបុគ្គល មិនឃើញ តែឮ មិនពាល់ត្រូវ តែដឹងច្បាស់ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ដែលបុគ្គលមិនឃើញ មិនឮ តែពាល់ត្រូវ ដឹងច្បាស់ អាយតនៈ ៧ ដែលបុគ្គល មិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់។ រូបធាតុ ដែលបុគ្គលឃើញ តែមិនឮ មិនពាល់ត្រូវ តែដឹងច្បាស់ សទ្ទធាតុ ដែលបុគ្គល មិនឃើញ តែឮ មិនពាល់ត្រូវ តែដឹងច្បាស់ គន្ធធាតុ រសធាតុ ផោដ្ឋព្វធាតុ ដែលបុគ្គលមិនឃើញ មិនឮ តែពាល់ត្រូវ ដឹងច្បាស់ ធាតុ ១៣ ដែលបុគ្គល មិនឃើញ មិនឮ មិនពាល់​ត្រូវ តែដឹងច្បាស់។ សច្ចៈ ៣ ដែលបុគ្គលមិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់ ទុក្ខសច្ច ដែលបុគ្គលឃើញក៏មាន ឮក៏មាន ពាល់ត្រូវក៏មាន មិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់ក៏មាន។ ឥន្រ្ទិយ ២២ ដែលបុគ្គលមិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់។ ហេតុ ៩ ដែល​បុគ្គលមិនឃើញ មិនឮ មិន​ពាល់​ត្រូវ តែដឹងច្បាស់។ អាហារ ៤ ដែលបុគ្គលមិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់។ ផស្សៈ ៧ ដែលបុគ្គលមិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់។ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧ ដែល​បុគ្គលមិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់។

(តិកាទិទស្សនវារោ ទី១០)

(១០. តិកាទិទស្សនវារោ)

(កុសលត្តិកំ ទី១)

(១. កុសលត្តិកំ)

[៣៤៦] បណ្តាខន្ធទាំង ៥ ខន្ធប៉ុន្មាន ជាកុសល ខន្ធប៉ុន្មាន ជាអកុសល​ ខន្ធប៉ុន្មាន ជាអព្យាក្រឹត។ បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន ជាកុសល ចិត្ត​ប៉ុន្មាន ជាអកុសល ចិត្តប៉ុន្មាន ជាអព្យាក្រឹត។ រូបក្ខន្ធ ជាអព្យាក្រឹត ខន្ធ ៤ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ អាយតនៈ ១០ ជាអព្យាក្រឹត អាយតនៈ ២ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ ធាតុ ១៦ ជាអព្យាក្រឹត ធាតុ ២ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ សមុទយសច្ច ជាអកុសល មគ្គសច្ច ជាកុសល និរោធសច្ច ជា​អព្យាក្រឹត ទុក្ខសច្ច ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ ឥន្រ្ទិយ ១០ ជាអព្យាក្រឹត ទោមនស្សិន្រ្ទិយ ជាអកុសល អនញ្ញតញ្ញស្សាមីតិន្រ្ទិយ ជាកុសល ឥន្រ្ទិយ ៤ ជាកុសលក៏មាន ជាអព្យាក្រឹតក៏មាន ឥន្រ្ទិយ ៦ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ អកុសលហេតុ ៣ ជាអកុសល កុសលហេតុ ៣ ជាកុសល អព្យាកតហេតុ ៣ ជាអព្យាក្រឹត។ កពឡិង្ការាហារ ជាអព្យាក្រឹត អាហារ ៣ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ ផស្សៈ ៦ ជាអព្យាក្រឹត មនោវិញ្ញាណធាតុសម្ផ័ស្ស ជា​កុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ ជាអព្យាក្រឹត មនោវិញ្ញាណធាតុ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។

(វេទនាតិកំ ទី២)

(២. វេទនាតិកំ)

[៣៤៧] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន ប្រកបដោយសុខវេទនា ខន្ធប៉ុន្មាន ប្រកបដោយទុក្ខវេទនា ខន្ធប៉ុន្មាន ប្រកបដោយអទុក្ខមសុខវេទនា។ បេ។ បណ្តា​ចិត្តទាំង ៧ ចិត្តប៉ុន្មាន ប្រកបដោយសុខវេទនា ចិត្តប៉ុន្មាន ប្រកបដោយទុក្ខវេទនា ចិត្តប៉ុន្មាន ប្រកបដោយអទុក្ខមសុខវេទនា។ ខន្ធ ២ មិនគួរពោលថា ប្រកបដោយ​សុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនា​ផងទេ ខន្ធ ៣ ប្រកបដោយ​សុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។ អាយតនៈ ១០ មិនគួរពោលថា ប្រកប​ដោយ​សុខវេទនាផងថា ប្រកបដោយទុក្ខវេទនា​ផង ថាប្រកបដោយ​អទុក្ខមសុខវេទនាផងឡើយ មនាយតនៈ​ប្រកប​ដោយសុខ​វេទនាក៏មាន ប្រកបដោយ​ទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខ​វេទនាក៏មាន ធម្មាយតនៈ ប្រកបដោយ​សុខវេទនាក៏មាន ប្រកបដោយទុក្ខ​វេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន មិនគួរពោលថា ប្រកប​ដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងក៏មាន។ ធាតុ ១០ មិនគួរពោលថា ប្រកប​ដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយ​អទុក្ខមសុខវេទនាផងទេ ធាតុ ៥ ប្រកបដោយ​អទុក្ខមសុខវេទនា កាយវិញ្ញាណធាតុ ប្រកបដោយសុខវេទនាក៏មាន ប្រកប​ដោយ​​ទុក្ខវេទនាក៏មាន មនោវិញ្ញាណធាតុ ប្រកបដោយសុវេទនាក៏មាន ប្រកប​ដោយទុក្ខវេទនាក៏មាន ប្រកបដោយ​អទុក្ខមសុខវេទនាក៏មាន ធម្មធាតុ ប្រកប​ដោយ​សុខវេទនាក៏មាន ប្រកប​ដោយទុក្ខវេទនាក៏មាន ប្រកប​ដោយអទុក្ខមសុខវេទនាក៏មាន មិនគួរពោលថា ប្រកប​ដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនា​ផង ថាប្រកបដោយ​អទុក្ខមសុខវេទនាផងក៏មាន។ សច្ចៈ ២ ប្រកបដោយ​សុខវេទនាក៏មាន ប្រកប​ដោយអទុក្ខមសុខវេទនាក៏មាន និរោធសច្ច មិនគួរ​ពោលថា ប្រកបដោយ​សុខវេទនាផង ថាប្រកបដោយទុក្ខ​វេទនាផង ថាប្រកប​ដោយអទុក្ខមសុខវេទនាផងទេ ទុក្ខសច្ច ប្រកបដោយសុខ​វេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏​មាន មិនគួរ​ពោលថា ប្រកបដោយ​សុខវេទនាផង ថាប្រកបដោយទុក្ខវេទនា​ផង ថាប្រកប​ដោយ​​អទុក្ខមសុខវេទនាផងក៏មាន។ ឥន្រ្ទិយ ១២ មិនគួរពោលថា ប្រកប​ដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយ​អទុក្ខមសុខវេទនា​ផងឡើយ ឥន្រ្ទិយ ៦ ប្រកបដោយសុខវេទនាក៏មាន ប្រកប​ដោយអទុក្ខមសុខវេទនាក៏មាន ឥន្រ្ទិយ ៣ ប្រកបដោយសុខវេទនាក៏មាន ប្រកប​ដោយទុក្ខវេទនាក៏មាន ប្រកបដោយ​អទុក្ខមសុខវេទនាក៏មាន ជីវិតិន្រ្ទិយ ប្រកបដោយ​សុខវេទនាក៏មាន ប្រកបដោយ​ទុក្ខវេទនាក៏មាន ប្រកបដោយ​អទុក្ខមសុខវេទនាក៏មាន មិនគួរពោលថាប្រកប​ដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងក៏មាន។ ទោសៈ ជាអកុសលហេតុ ប្រកប​ដោយទុក្ខវេទនា ហេតុ ៧ ប្រកបដោយសុខ​វេទនាក៏មាន ប្រកបដោយ​អទុក្ខមសុខវេទនាក៏មាន មោហៈ ជាអកុសលហេតុ ប្រកបដោយសុខវេទនាក៏មាន ប្រកប​​ដោយទុក្ខវេទនាក៏មាន ប្រកបដោយ​អទុក្ខមសុខវេទនាក៏មាន។ កពឡិង្ការាហារ មិនគួរពោលថា ប្រកប​ដោយ​សុខវេទនាផង ថាប្រកបដោយ​ទុក្ខវេទនាផង ថាប្រកបដោយ​អទុក្ខមសុខវេទនា​ផងទេ អាហារ ៣ ប្រកបដោយ​សុខវេទនាក៏មាន ប្រកប​ដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។ ផស្សៈ ៥ ប្រកប​ដោយអទុក្ខមសុខវេទនា កាយសម្ផ័ស្សប្រកប​ដោយ​សុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន មនោវិញ្ញាណធាតុសម្ផ័ស្ស ប្រកប​ដោយ​សុខ​វេទនាក៏មាន ប្រកបដោយ​ទុក្ខវេទនាក៏មាន ប្រកបដោយ​អទុក្ខមសុខវេទនាក៏មាន។ វេទនា ៧ មិនគួរ​ពោលថា ប្រកបដោយ​សុខវេទនា​ផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកប​ដោយអទុក្ខមសុខវេទនាផងទេ។ សញ្ញា ៥ ចេតនា ៥ ចិត្ត ៥ ប្រកបដោយអទុក្ខមសុខវេទនា កាយវិញ្ញាណ ប្រកបដោយ​សុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន មនោវិញ្ញាណធាតុ ប្រកប​ដោយ​សុខវេទនាក៏មាន ប្រកបដោយ​ទុក្ខវេទនាក៏មាន ប្រកបដោយ​អទុក្ខមសុខវេទនាក៏មាន។

(វិបាកត្តិកំ ទី៣)

(៣. វិបាកត្តិកំ)

[៣៤៨] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន ជាវិបាក ខន្ធប៉ុន្មាន មានវិបាកធម៌ជាប្រក្រតី ខន្ធប៉ុន្មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី។ បេ។ បណ្តា​ចិត្តទាំង ៧ ចិត្តប៉ុន្មាន ជាវិបាក ចិត្តប៉ុន្មាន មានវិបាកធម៌ជា​ប្រក្រតី ចិត្តប៉ុន្មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី។ រូបក្ខន្ធ មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ខន្ធ ៤ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមាន​វិបាកធម៌ជាប្រក្រតីក៏មាន។ អាយតនៈ ១០ មិនមែនជាវិបាក ទាំងមិនមែន​មានវិបាកធម៌ជាប្រក្រតី អាយតនៈ ២ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន។ ធាតុ ១០ មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ធាតុ ៥ ជាវិបាក មនោធាតុ ជាវិបាកក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន ធាតុ ២ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន។ សច្ចៈ ២ មានវិបាកធម៌​ជាប្រក្រតី និរោធសច្ច មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ទុក្ខសច្ចជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន។ ឥន្រ្ទិយ ៧ មិនមែនជាវិបាក ទាំង​មិនមែនមានវិបាកធម៌ជាប្រក្រតី ឥន្រ្ទិយ ៣ ជាវិបាក ឥន្រ្ទិយ ២ មានវិបាកធម៌ជាប្រក្រតី អញ្ញិន្រ្ទិយ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន ឥន្រ្ទិយ ៩ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែន​មានវិបាកធម៌ជាប្រក្រតីក៏មាន។ ហេតុ ៦ មានវិបាកធម៌ជាប្រក្រតី អព្យាកតហេតុ ៣ ជាវិបាកក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន។ កពឡិង្ការាហារ មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជា​ប្រក្រតី អាហារ ៣ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជា​វិបាក ទាំងមិនមែនមានវិបាកធម៌ ជាប្រក្រតីក៏មាន។ ផស្សៈ ៥ ជាវិបាក មនោធាតុសម្ផ័ស្ស ជាវិបាកក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជា​ប្រក្រតីក៏មាន មនោវិញ្ញាណធាតុសម្ផ័ស្ស ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន។ វេទនា ៥ សញ្ញា ៥ ចេតនា ៥ ចិត្ត ៥ ជាវិបាក មនោធាតុ ជាវិបាកក៏មាន មិនមែន​ជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន មនោវិញ្ញាណធាតុ ជា​វិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមាន​វិបាកធម៌ជាប្រក្រតីក៏មាន។

(ឧបាទិន្នត្តិកំ ទី៤)

(៤. ឧបាទិន្នត្តិកំ)

[៣៤៩] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន មានកម្មប្រកបដោយកិលេស មាន​តណ្ហាជាដើម កាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន ខន្ធប៉ុន្មាន មានកម្មប្រកប​ដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន ខន្ធប៉ុន្មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិន​ជាប្រយោជន៍ដល់ឧបាទាន។ បេ។ បណ្តាចិត្តទាំង ៧ ចិត្តប៉ុន្មាន មានកម្មប្រកប​ដោយកិលេស មានតណ្ហាជាដើម កាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន ចិត្តប៉ុន្មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន ចិត្តប៉ុន្មាន មានកម្មប្រកបដោយកិលេស មានតណ្ហា​ជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន។ រូបក្ខន្ធ មាន​កម្មប្រកបដោយ​កិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់​​ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទានក៏មាន ខន្ធ ៤ មានកម្មប្រកបដោយកិលេស មាន​តណ្ហាជាដើម កាន់យក ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មានកម្ម​ប្រកប​ដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទានក៏មាន មានកម្ម​ប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំង​ជា​ប្រយោជន៍ដល់ឧបាទានក៏មាន។ អាយតនៈ ៥ មានកម្មប្រកបដោយកិលេស មានតណ្ហា​ជាដើមកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន សទ្ទាយតនៈ មាន​កម្ម​ប្រកប​ដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់​ឧបាទាន អាយតនៈ ៤ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំង​ជាប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មាន​តណ្ហាជា​ដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទានក៏មាន អាយតនៈ ២ មានកម្ម​ប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់​ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហា​ជា​ដើម មិនកាន់យក ទាំងមិនជា​ប្រយោជន៍ដល់ឧបាទានក៏មាន។ ធាតុ ១០ មានកម្ម ប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជា​ប្រយោជន៍ដល់ឧបាទាន សទ្ទធាតុ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិន​កាន់យក តែជា​ប្រយោជន៍ដល់ឧបាទាន ធាតុ ៥ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មានកម្ម​ប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យក តែជា​ប្រយោជន៍ដល់​ឧបាទានក៏មាន ធាតុ ២ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់​យក ទាំងជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយ​កិលេស មាន​តណ្ហាជាដើម មិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្ម​ប្រកប​ដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជា​ប្រយោជន៍ដល់​ឧបាទានក៏មាន។ សមុទយសច្ច មានកម្មប្រកបដោយកិលេស មានតណ្ហាជា​ដើមមិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន សច្ចៈ ២ មានកម្ម​ប្រកបដោយ​កិលេស មានតណ្ហាជាដើមមិនកាន់យក ទាំងមិនជា​ប្រយោជន៍ដល់ឧបាទាន ទុក្ខសច្ច មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់​យក ទាំងជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មាន​តណ្ហាជាដើម មិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទានក៏មាន។ ឥន្រ្ទិយ ៩ មានកម្ម​ប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក ទាំងជា​ប្រយោជន៍ដល់​ឧបាទាន ទោមនស្សិន្រ្ទិយ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទាន ឥន្រ្ទិយ ៣ មានកម្មប្រកបដោយ​កិលេស មានតណ្ហាជាដើមមិនកាន់យក ទាំងមិនជា​ប្រយោជន៍ដល់ឧបាទាន ឥន្រ្ទិយ ៩ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជា​ដើម មិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយ​កិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជា​ប្រយោជន៍ដល់ឧបាទានក៏មាន។ អកុសលហេតុ ៣ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទាន កុសលហេតុ ៣ មានកម្មប្រកប​ដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងជា​ប្រយោជន៍ដល់ឧបាទានក៏មាន មាន​កម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជា​ប្រយោជន៍ដល់ឧបាទានក៏មាន អព្យាកតហេតុ ៣ មានកម្មប្រកបដោយកិលេស មាន​តណ្ហាជាដើមកាន់យក ទាំងជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្ម​ប្រកប​ដោយកិលេស មានតណ្ហា ជាដើមមិនកាន់យក តែជា​ប្រយោជន៍ដល់​ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យក ទាំងមិនជា​ប្រយោជន៍ដល់ឧបាទានក៏មាន។ កពឡិង្ការាហារ មានកម្មប្រកប​ដោយកិលេស មាន​តណ្ហាជាដើមកាន់យក ទាំងជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្ម​ប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យក តែជា​ប្រយោជន៍ដល់​ឧបាទានក៏មាន អាហារ ៣ មានកម្មប្រកបដោយកិលេស មាន​តណ្ហាជាដើម កាន់​យក ទាំងជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកប​ដោយកិលេស មាន​តណ្ហាជាដើមមិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្ម​ប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជា​ប្រយោជន៍ដល់ឧបាទានក៏មាន ផស្សៈ ៥ មានកម្មប្រកបដោយកិលេស មានតណ្ហា​ជាដើមកាន់យក ទាំងជា​ប្រយោជន៍ដល់ឧបាទាន មនោធាតុសម្ផ័ស្ស មានកម្ម​ប្រកប​ដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជា​ប្រយោជន៍ដល់​ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទានក៏មាន មនោវិញ្ញាណធាតុសម្ផ័ស្ស មានកម្មប្រកប​ដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជា​ដើម មិនកាន់យក ទាំងមិនជា​ប្រយោជន៍ដល់ឧបាទានក៏មាន។ វេទនា ៥ សញ្ញា ៥ ចេតនា ៥ ចិត្ត ៥ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំង​ជា​ប្រយោជន៍ដល់ឧបាទាន មនោធាតុ មានកម្មប្រកបដោយកិលេស មានតណ្ហា​ជាដើមកាន់យក ទាំងជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយ​កិលេស មានតណ្ហាជាដើមមិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទានក៏មាន មនោវិញ្ញាណធាតុ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់​យក ទាំង​ជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម​មិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជា​ប្រយោជន៍ដល់ឧបាទានក៏មាន។

(វិតក្កត្តិកំ ទី៥)

(៥. វិតក្កត្តិកំ)

[៣៥០] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន ប្រកបដោយវិតក្កៈ ទាំងប្រកបដោយ​វិចារៈ ខន្ធប៉ុន្មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ខន្ធប៉ុន្មាន មិនមានវិតក្កៈ ទាំង​មិនមានវិចារៈ។ បេ។ បណ្តាចិត្តទាំង ៧ ចិត្តប៉ុន្មាន ប្រកបដោយវិតក្កៈ ទាំង​ប្រកបដោយវិចារៈ ចិត្តប៉ុន្មានមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ចិត្តប៉ុន្មាន មិនមាន​វិតក្កៈ ទាំងមិនមានវិចារៈ។ រូបក្ខន្ធ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ខន្ធ ៣ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន សង្ខារក្ខន្ធ ប្រកបដោយ​វិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន មិនគួរពោលថា ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈផង ថាមិនមានវិតក្កៈ មានត្រឹម​តែ​វិចារៈផង ថាមិន​មានវិតក្កៈ ទាំងមិនមាន​វិចារៈផងក៏មាន។ អាយតនៈ ១០ មិនមានវិតក្កៈ ទាំង​មិនមានវិចារៈ មនាយតនៈ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន ធម្មាយតនៈ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមាន​វិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន មិនគួរ​ពោលថា ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈផង ថាមិនមានវិតក្កៈ មានត្រឹម​តែ​វិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមាន​វិចារៈផងក៏មាន។ ធាតុ ១៥ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មនោធាតុប្រកបដោយវិតក្កៈ ទាំងប្រកប​ដោយវិចារៈ មនោវិញ្ញាណធាតុប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន ធម្មធាតុ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិន​មានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន មិនគួរពោលថា ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈផង ថាមិនមាន​វិតក្កៈ មានត្រឹម​តែ​វិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមាន​វិចារៈផងក៏មាន។ សមុទយសច្ច ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ និរោធសច្ច មិនមាន​វិតក្កៈ ទាំងមិនមានវិចារៈ មគ្គសច្ច ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិន​មានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន ទុក្ខសច្ចៈ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិន​មានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន មិនគួរពោលថា ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈផង ថាមិនមាន​វិតក្កៈ មានត្រឹម​តែ​វិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមាន​វិចារៈផងក៏មាន។ ឥន្រ្ទិយ ៩ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ទោមនស្សិន្រ្ទិយប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ ឧបេក្ខិន្រ្ទិយប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិន​មានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន ឥន្រ្ទិយ ១១ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិន​មានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមាន​វិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន។ អកុសលហេតុ ៣ ប្រកបដោយវិតក្កៈ ទាំង​ប្រកបដោយវិចារៈ ហេតុ ៦ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិន​មានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន។ កពឡិង្ការាហារ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ អាហារ ៣ ប្រកប​ដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិន​មានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន។ ផស្សៈ ៥ មិនមានវិតក្កៈ ទាំង​មិនមានវិចារៈ មនោធាតុសម្ផ័ស្ស ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ មនោវិញ្ញាណធាតុសម្ផ័ស្ស ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិន​មានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន។ វេទនា ៥ សញ្ញា ៥ ចេតនា ៥ ចិត្ត ៥ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មនោធាតុប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ មនោវិញ្ញាណធាតុ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិន​មានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន។

(រូបទុកំ ទី១)

( (១) រូបទុកំ)

[៣៥១] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន មានរូប ខន្ធប៉ុន្មាន មិនមានរូប។ បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន មានរូប ចិត្តប៉ុន្មាន មិនមានរូប។ រូបក្ខន្ធ មានរូប ខន្ធ ៤ មិនមានរូប។ អាយតនៈ ១០ មានរូប មនាយតនៈ មិនមានរូប ធម្មាយតនៈ មានរូបក៏មាន មិនមានរូបក៏មាន។ ធាតុ ១០ មានរូប ធាតុ ៧ មិនមានរូប ធម្មធាតុ មានរូបក៏មាន មិនមានរូបក៏មាន។ សច្ចៈ ៣ មិនមានរូប ទុក្ខសច្ច មានរូបក៏មាន មិនមានរូបក៏មាន។ ឥន្រ្ទិយ ៧ មានរូប ឥន្រ្ទិយ ១៤ មិនមានរូប ជីវិតិន្រ្ទិយ មានរូបក៏មាន មិនមានរូបក៏មាន។ ហេតុ ៩ មិនមានរូប។ កពឡិង្ការាហារ មានរូប អាហារ ៣ មិនមានរូប។ ផស្សៈ ៧ មិនមានរូប។ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧ មិនមានរូប។

(លោកិយទុកំ ទី២)

( (២) លោកិយទុកំ)

[៣៥២] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន ជាលោកិយ ខន្ធប៉ុន្មាន ជាលោកុត្តរ។ បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន ជាលោកិយ ចិត្តប៉ុន្មាន ជាលោកុត្តរ។ រូបក្ខន្ធ ជាលោកិយ ខន្ធ ៤ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ អាយតនៈ ១០ ជាលោកិយ អាយតនៈ ២ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ ធាតុ ១៦ ជាលោកិយ ធាតុ ២ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ សច្ចៈ ២ ជាលោកិយ សច្ចៈ ២ ជាលោកុត្តរ។ ឥន្រ្ទិយ ១០ ជាលោកិយ ឥន្រ្ទិយ ៣ ជាលោកុត្តរ ឥន្រ្ទិយ ៩ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ អកុសលហេតុ ៣ ជា​លោកិយ ហេតុ ៦ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ កពឡិង្ការាហារជាលោកិយ អាហារ ៣ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ ផស្សៈ ៦ ជា​លោកិយ មនោវិញ្ញាណធាតុសម្ផ័ស្ស ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ ជាលោកិយ មនោវិញ្ញាណធាតុ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។

ខន្ធដែលបុគ្គលដឹងច្បាស់ ខន្ធដែលមានអារម្មណ៍ទាំងពីរ ខន្ធដែលបុគ្គល​ឃើញហើយ ខន្ធដែលជាកុសល ខន្ធដែលប្រកបដោយវេទនា ខន្ធដែលជា​វិបាក ខន្ធដែលមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ខន្ធដែលប្រកបដោយវិតក្កៈ ខន្ធដែលមានរូប ខន្ធដែលជាលោកិយ។

ចប់ ធម្មហទយវិភង្គ។

ចប់ វិភង្គប្បករណៈ។

ចប់ ភាគ៨២។

 

លេខយោង

1)
មានកុសលចិត្ត​ប្រកបដោយបញ្ញា។
km/tipitaka/abh/vb/abh.vb.18.txt · ពេលកែចុងក្រោយ: 2024/08/13 12:15 និពន្ឋដោយ 127.0.0.1