(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 18 04 បាលី cs-km: abh.vb.18.04 អដ្ឋកថា: abh.vb.18.04_att PTS: ?
(ធម្មទស្សនវារោ ទី៤)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៤. ធម្មទស្សនវារោ)
(១. កាមធាតុ)
[៣២៩] ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ ខន្ធប៉ុន្មាន កើតប្រាកដ។ បេ។ ចិត្តប៉ុន្មាន កើតប្រាកដ។ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ ខន្ធ ៥ នៃសត្វទាំងពួង កើតប្រាកដ។ អាយតនៈ ១១ នៃសត្វពួកខ្លះ កើតប្រាកដ អាយតនៈ ១០ នៃសត្វពួកខ្លះ កើតប្រាកដ អាយតនៈ ១០ នៃសត្វពួកខ្លះដទៃទៀត កើតប្រាកដ អាយតនៈ ៩ នៃសត្វពួកខ្លះ កើតប្រាកដ អាយតនៈ ៧ នៃសត្វពួកខ្លះ កើតប្រាកដ។ ធាតុ ១១ នៃសត្វពួកខ្លះ កើតប្រាកដ ធាតុ ១០ នៃសត្វពួកខ្លះ កើតប្រាកដ ធាតុ ១០ នៃសត្វពួកខ្លះ ដទៃទៀត កើតប្រាកដ ធាតុ ៩ នៃសត្វពួកខ្លះ កើតប្រាកដ ធាតុ ៧ នៃសត្វពួកខ្លះ កើតប្រាកដ។ សច្ចៈ ១ នៃសត្វទាំងពួង កើតប្រាកដ។ ឥន្រ្ទិយ ១៤ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ១៣ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ១៣ នៃសត្វពួកខ្លះ ដទៃទៀត កើតប្រាកដ ឥន្រ្ទិយ ១២ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ១០ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៩ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៩ ដទៃទៀត នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៨ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៨ ដទៃទៀត នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៧ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៥ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៤ នៃសត្វពួកខ្លះ កើតប្រាកដ។ ហេតុ ៣ នៃសត្វពួកខ្លះ កើតប្រាកដ ហេតុ ២ នៃសត្វពួកខ្លះ កើតប្រាកដ សត្វពួកខ្លះ ជាអហេតុកៈ កើតប្រាកដ។ អាហារ ៤ នៃសត្វទាំងពួង កើតប្រាកដ។ ផស្សៈ ១ នៃសត្វទាំងពួង កើតប្រាកដ។ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ នៃសត្វទាំងពួង កើតប្រាកដ។
[៣៣០] ខន្ធ ៥ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ តើដូចម្ដេច។ រូបក្ខន្ធ ១។ បេ។ វិញ្ញាណក្ខន្ធ ១ ខន្ធទាំង ៥ នេះ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះអាយតនៈ ១១ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ អាយតនៈ ១១ គឺ ចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃពួកទេវតាជាកាមាវចរ នៃមនុស្សដែលកើតក្នុងបឋមកប្ប នៃប្រេតជាឱបបាតិកៈ នៃអសុរ ជាឱបបាតិកៈ នៃតិរច្ឆាន ជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលមានអាយតនៈគ្រប់គ្រាន់ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះអាយតនៈ ១១ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះអាយតនៈ ១០ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ អាយតនៈ ១០ គឺរូបាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃប្រេត ជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរកជាសត្វដែលខ្វាក់អំពីកំណើត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះអាយតនៈ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះអាយតនៈ ១០ ដទៃទៀត នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ អាយតនៈ ១០ គឺ ចក្ខាយតនៈ ១ រូបាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលថ្លង់អំពីកំណើត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះអាយតនៈ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះអាយតនៈ ៩ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ អាយតនៈ ៩ គឺរូបាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលខ្វាក់ និងថ្លង់អំពីកំណើត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះអាយតនៈ ៩ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះអាយតនៈ ៧ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ អាយតនៈ ៧ គឺ រូបាយតនៈ ១ គន្ធាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃសត្វដេកក្នុងគភ៌ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះ អាយតនៈ ៧ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះធាតុ ១១ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ធាតុ ១១ គឺ ចក្ខុធាតុ ១ រូបធាតុ ១ សោតធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃទេវតាជាកាមាវចរ នៃមនុស្សដែលកើតក្នុងបឋមកប្ប នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលមានអាយតនៈគ្រប់គ្រាន់ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះធាតុ ១១ នៃសត្វទាំងនុ៎ះ កើតប្រាកដក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះធាតុ ១០ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ធាតុ ១០ គឺ រូបធាតុ ១ សោតធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលខ្វាក់អំពីកំណើត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះធាតុ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះធាតុ ១០ ដទៃទៀត នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ធាតុ ១០ គឺចក្ខុធាតុ ១ រូបធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃប្រេត ជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆាន ជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលថ្លង់អំពីកំណើត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះធាតុ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះធាតុ ៩ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ធាតុ ៩ គឺ រូបធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលខ្វាក់ និងថ្លង់អំពីកំណើត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះធាតុ ៩ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះធាតុ ៧ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ធាតុ ៧ គឺ រូបធាតុ ១ គន្ធធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃសត្វដេកក្នុងគក៌ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះធាតុ ៧ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះសច្ចៈ ១ នៃសត្វទាំងពួង កើតប្រាកដក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ តើដូចម្ដេច។ ទុក្ខសច្ច នេះសច្ចៈ ១ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១៤ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ១៤ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ នៃកាមាវចរទេវតា ជាសហេតុកៈ [ប្រកបដោយហេតុ មានអលោភៈជាដើម។] ជាញាណសម្បយុត្ត1) តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ១៤ នៃទេវតាទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១៣ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ឥន្រ្ទិយ ១៣ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ នៃកាមាវចរទេវតា ជាសហេតុកៈ ជាញាណវិប្បយុត្ត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ១៣ នៃទេវតាទាំងនុ៎ះកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១៣ ដទៃទៀត នៃសត្វណា កើតប្រាកដក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ១៣ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ នៃមនុស្សដែលកើតក្នុងបឋមកប្ប ជាសហេតុកៈ ជាញាណសម្បយុត្ត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ១៣ នៃមនុស្សទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១២ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ១២ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ នៃមនុស្សដែលកើតក្នុងបឋមកប្ប ជាសហេតុកៈ ជាញាណវិប្បយុត្ត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ១២ នៃមនុស្សទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១០ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ១០ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្ទ្រិយ ១ នៃសត្វដែលដេកក្នុងគភ៌ ជាសហេតុកៈ ជាញាណសម្បយុត្ត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ៩ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ៩ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ នៃសត្វដែលដេកក្នុងគភ៌ ជាសហេតុកៈ ជាញាណវិប្បយុត្ត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ៩ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ៩ ដទៃទៀត នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ឥន្រ្ទិយ ៩ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលមានអាយតនៈគ្រប់គ្រាន់ តែងកើតប្រាកដក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ៩ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ៨ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ៨ គឺ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលខ្វាក់អំពីកំណើត តែងកើតប្រាកដក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ៨ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ៨ ដទៃទៀត នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ឥន្រ្ទិយ ៨ គឺ ចក្ខុន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលថ្លង់អំពីកំណើត តែងកើតប្រាកដក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ៨ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ៧ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ឥន្រ្ទិយ ៧ គឺ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលខ្វាក់ និងថ្លង់អំពីកំណើត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ៧ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ៥ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ឥន្រ្ទិយ ៥ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃសត្វដែលដេកក្នុងគភ៌ ជាអហេតុកៈ វៀរលែងតែពួកសត្វខ្ទើយចេញ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ៥ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ៤ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ឥន្រ្ទិយ ៤ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃពួកសត្វខ្ទើយដែលដេកក្នុងគភ៌ ជាអហេតុកៈ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ៤ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះហេតុ ៣ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ហេតុ ៣ គឺអលោភៈ ជាវិបាកហេតុ ១ អទោសៈ ជាវិបាកហេតុ ១ អមោហៈ ជាវិបាកហេតុ ១ នៃកាមាវចរទេវតា នៃមនុស្សដែលកើតក្នុងបឋមកប្ប នៃសត្វជាសហេតុកៈ ជាញាណសម្បយុត្ត ដែលដេកក្នុងគភ៌ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះហេតុ ៣ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះហេតុ ២ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ហេតុ ២ គឺអលោភៈ ជាវិបាកហេតុ ១ អទោសៈ ជាវិបាកហេតុ ១ នៃកាមាវចរទេវតា នៃមនុស្សដែលកើតក្នុងបឋមកប្ប នៃសត្វជាសហេតុកៈ ជាញាណវិប្បយុត្ត ដែលដេកក្នុងគភ៌ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះហេតុ ២ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ អហេតុកៈ នៃពួកសត្វដ៏សេស កើតប្រាកដ។ ចុះអាហារ ៤ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ តើដូចម្ដេច។ កពឡិង្ការាហារ ១ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះអាហារ ៤ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះផស្សៈ ១ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ តើដូចម្ដេច។ មនោវិញ្ញាណធាតុសម្ផ័ស្សៈ នេះផស្សៈ ១ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ តើដូចម្ដេច។ មនោវិញ្ញាណធាតុ នេះចិត្ត ១ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។
(២. រូបធាតុ)
[៣៣១] ខន្ធប៉ុន្មាន កើតប្រាកដ។ បេ។ ចិត្តប៉ុន្មាន កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ វៀរលែងតែពួកទេវតាជាអសញ្ញសត្វចេញ ខន្ធ ៥ កើតប្រាកដ អាយតនៈ ៥ កើតប្រាកដ ធាតុ ៥ កើតប្រាកដ សច្ចៈ ១ កើតប្រាកដ ឥន្រ្ទិយ ១០ កើតប្រាកដ ហេតុ ៣ កើតប្រាកដ អាហារ ៣ កើតប្រាកដ ផស្សៈ ១ កើតប្រាកដ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។
[៣៣២] ចុះខន្ធ ៥ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ រូបក្ខន្ធ ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះខន្ធ ៥ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះអាយតនៈ ៥ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ ចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នេះ អាយតនៈ ៥ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះធាតុ ៥ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ ចក្ខុធាតុ ១ រូបធាតុ ១ សោតធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នេះ ធាតុ ៥ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះសច្ចៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ ទុក្ខសច្ច នេះ សច្ចៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះឥន្រ្ទិយ ១០ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្តេច។ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ នេះ ឥន្រ្ទិយ ១០ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះហេតុ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ អលោភៈ ជាវិបាកហេតុ ១ អទោសៈ ជាវិបាកហេតុ ១ អមោហៈ ជាវិបាកហេតុ ១ នេះ ហេតុ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះអាហារ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះ អាហារ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងរូបធាតុ។ ចុះផស្សៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ មនោវិញ្ញាណធាតុសម្ផ័ស្ស នេះ ផស្សៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះវេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ មនោវិញ្ញាណធាតុ នេះ ចិត្ត ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។
(៣. អសញ្ញសត្តា)
[៣៣៣] ចុះខន្ធប៉ុន្មាន។ បេ។ ចិត្តប៉ុន្មាន នៃទេវតាជាអសញ្ញសត្វ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ។ ទេវតាជាអសញ្ញសត្វ មានខន្ធ ១ គឺរូបក្ខន្ធ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ។ មានអាតនៈ ២ គឺ រូបាយតនៈ ១ ធម្មាយតនៈ ១ កើតប្រាកដ។ មានធាតុ ២ គឺរូបធាតុ ១ ធម្មធាតុ ១ កើតប្រាកដ។ មានសច្ចៈ ១ គឺ ទុក្ខសច្ច ១ កើតប្រាកដ។ មានឥន្រ្ទិយ ១ គឺរូបជីវិតិន្រ្ទិយ កើតប្រាកដ (ក្នុងខណៈនៃបដិសន្ធិ)។ ពួកទេវតាជាអសញ្ញសត្វ មិនមានហេតុ មិនមានអាហារ មិនមានផស្សៈ មិនមានវេទនា មិនមានសញ្ញា មិនមានចេតនា មិនមានចិត្ត កើតប្រាកដ (ក្នុងខណៈនៃបដិសន្ធិ)។
(៤. អរូបធាតុ)
[៣៣៤] ចុះខន្ធប៉ុន្មាន។ បេ។ ចិត្តប៉ុន្មាន កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ខន្ធ ៤ កើតប្រាកដ អាយតនៈ ២ កើតប្រាកដ ធាតុ ២ កើតប្រាកដ សច្ចៈ ១ កើតប្រាកដ ឥន្រ្ទិយ ៨ កើតប្រាកដ ហេតុ ៣ កើតប្រាកដ អាហារ ៣ កើតប្រាកដ ផស្សៈ ១ កើតប្រាកដ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។
[៣៣៥] ចុះខន្ធ ៤ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺវេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះ ខន្ធ ៤ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះអាយតនៈ ២ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺ មនាយតនៈ ១ ធម្មាយតនៈ ១ នេះ អាយតនៈ ២ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះធាតុ ២ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺមនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នេះ ធាតុ ២ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះសច្ចៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺ ទុក្ខសច្ចៈ នេះសច្ចៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងអរូបធាតុ។ ចុះឥន្រ្ទិយ ៨ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងអរូបធាតុ តើដូចម្ដេច។ គឺមនិន្រ្ទិយ ១ ជីវិតន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ នេះ ឥន្រ្ទិយ ៨ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះហេតុ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្តេច។ គឺ អលោភៈ ជាវិបាកហេតុ ១ អទោសៈ ជាវិបាកហេតុ ១ អមោហៈ ជាវិបាកហេតុ ១ នេះ ហេតុ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះអាហារ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះអាហារ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះផស្សៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺមនោវិញ្ញាណធាតុសម្ផ័ស្ស នេះ ផស្សៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះវេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺមនោវិញ្ញាណធាតុ នេះ ចិត្ត ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។