User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.18.04.01

(កាមធាតុ ទី១)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 18 04 01 បាលី cs-km: abh.vb.18.04.01 អដ្ឋកថា: abh.vb.18.04.01_att PTS: ?

(កាមធាតុ ទី១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. កាមធាតុ)

[៣២៩] ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ ខន្ធប៉ុន្មាន កើតប្រាកដ។ បេ។ ចិត្តប៉ុន្មាន កើតប្រាកដ។ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ ខន្ធ ៥ នៃសត្វទាំងពួង កើតប្រាកដ។ អាយតនៈ ១១ នៃសត្វពួកខ្លះ កើតប្រាកដ អាយតនៈ ១០ នៃសត្វ​ពួក​​ខ្លះ កើតប្រាកដ អាយតនៈ ១០ នៃសត្វពួកខ្លះដទៃទៀត កើតប្រាកដ អាយតនៈ ៩ នៃសត្វពួកខ្លះ កើតប្រាកដ អាយតនៈ ៧ នៃសត្វពួកខ្លះ កើតប្រាកដ។ ធាតុ ១១ នៃសត្វពួកខ្លះ កើតប្រាកដ ធាតុ ១០ នៃសត្វពួកខ្លះ កើតប្រាកដ ធាតុ ១០ នៃសត្វ​ពួកខ្លះ ដទៃទៀត កើតប្រាកដ ធាតុ ៩ នៃសត្វពួកខ្លះ កើតប្រាកដ ធាតុ ៧ នៃសត្វ​ពួកខ្លះ កើតប្រាកដ។ សច្ចៈ ១ នៃសត្វទាំងពួង កើតប្រាកដ។ ឥន្រ្ទិយ ១៤ នៃសត្វ​ពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ១៣ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ១៣ នៃសត្វពួក​ខ្លះ ដទៃទៀត កើត​ប្រាកដ ឥន្រ្ទិយ ១២ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ១០ នៃសត្វពួកខ្លះ កើត​ប្រាកដ ឥន្រ្ទិយ ៩ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៩ ដទៃ​ទៀត នៃសត្វ​ពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៨ នៃសត្វ​ពួកខ្លះ កើត​ប្រាកដ ឥន្រ្ទិយ ៨ ដទៃទៀត នៃសត្វ​ពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៧ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៥ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៤ នៃសត្វពួកខ្លះ កើត​ប្រាកដ។ ហេតុ ៣ នៃសត្វពួកខ្លះ កើត​ប្រាកដ ហេតុ ២ នៃសត្វពួកខ្លះ កើត​ប្រាកដ សត្វពួកខ្លះ ជាអហេតុកៈ កើតប្រាកដ។ អាហារ ៤ នៃសត្វទាំងពួង កើត​ប្រាកដ។ ផស្សៈ ១ នៃសត្វទាំងពួង កើតប្រាកដ។ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ នៃសត្វទាំងពួង កើតប្រាកដ។

[៣៣០] ខន្ធ ៥ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុង​កាម​ធាតុ តើដូចម្ដេច។ រូបក្ខន្ធ ១។ បេ។ វិញ្ញាណក្ខន្ធ ១ ខន្ធទាំង ៥ នេះ នៃសត្វ​ទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះអាយតនៈ ១១ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ អាយតនៈ ១១ គឺ ចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃពួក​ទេវតាជាកាមាវចរ នៃមនុស្សដែលកើតក្នុងបឋមកប្ប នៃ​ប្រេតជា​ឱបបាតិកៈ នៃអសុរ ជាឱបបាតិកៈ នៃតិរច្ឆាន ជាឱបបាតិកៈ នៃសត្វ​នរក ជាសត្វ​ដែល​មានអាយតនៈគ្រប់គ្រាន់ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះអាយតនៈ ១១ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុង​កាមធាតុ។ ចុះអាយតនៈ ១០ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុង​កាមធាតុ។ អាយតនៈ ១០ គឺរូបាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃប្រេត ជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជា​ឱបបាតិកៈ នៃសត្វ​នរកជាសត្វដែលខ្វាក់អំពីកំណើត តែងកើត​ប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ នេះអាយតនៈ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុង​កាមធាតុ។ ចុះអាយតនៈ ១០ ដទៃទៀត នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុង​កាមធាតុ។ អាយតនៈ ១០ គឺ ចក្ខាយ​តនៈ ១ រូបាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វ​នរក ជាសត្វដែលថ្លង់អំពីកំណើត តែងកើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះអាយ​តនៈ ១០ នៃសត្វទាំងនុ៎ះ កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុង​កាមធាតុ។ ចុះអាយតនៈ ៩ នៃសត្វណា កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ អាយតនៈ ៩ គឺរូបាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វ​នរក ជាសត្វដែលខ្វាក់ និងថ្លង់​អំពី​កំណើត តែងកើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះអាយតនៈ ៩ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុង​កាមធាតុ។ ចុះអាយតនៈ ៧ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ អាយតនៈ ៧ គឺ រូបាយតនៈ ១ គន្ធាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃសត្វដេក​ក្នុងគភ៌ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះ អាយតនៈ ៧ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ចុះធាតុ ១១ នៃសត្វណា កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ធាតុ ១១ គឺ ចក្ខុធាតុ ១ រូបធាតុ ១ សោតធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃទេវតាជាកាមាវចរ នៃ​មនុស្សដែលកើតក្នុងបឋមកប្ប នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលមាន​អាយតនៈគ្រប់គ្រាន់ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះធាតុ ១១ នៃសត្វ​ទាំងនុ៎ះ កើតប្រាកដក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះធាតុ ១០ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ធាតុ ១០ គឺ រូបធាតុ ១ សោតធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលខ្វាក់អំពីកំណើត​ តែងកើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះធាតុ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដក្នុងខណៈ​នៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះធាតុ ១០ ដទៃទៀត នៃសត្វណា កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ធាតុ ១០ គឺចក្ខុធាតុ ១ រូបធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណ​ធាតុ ១ ធម្មធាតុ ១ នៃប្រេត ជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆាន ជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលថ្លង់អំពីកំណើត តែងកើត​ប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ នេះធាតុ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុងកាមធាតុ។ ចុះធាតុ ៩ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ធាតុ ៩ គឺ រូបធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ​ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជា​សត្វ​ដែលខ្វាក់ និងថ្លង់អំពីកំណើត តែងកើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិ នេះធាតុ ៩ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាម​ធាតុ។ ចុះធាតុ ៧ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ធាតុ ៧ គឺ រូបធាតុ ១ គន្ធធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃសត្វដេកក្នុងគក៌ តែងកើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ នេះធាតុ ៧ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះសច្ចៈ ១ នៃសត្វទាំងពួង កើតប្រាកដក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ តើដូចម្ដេច។ ទុក្ខសច្ច នេះសច្ចៈ ១ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាម​ធាតុ។ ចុះឥន្រ្ទិយ ១៤ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ១៤ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬ​ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ នៃកាមាវចរទេវតា ជាសហេតុកៈ [ប្រកបដោយហេតុ មានអលោភៈជាដើម។]​ ជាញាណសម្បយុត្ត1) តែងកើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ១៤ នៃទេវតាទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១៣ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ឥន្រ្ទិយ ១៣ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ នៃកាមាវចរទេវតា ជាសហេតុកៈ ជាញាណវិប្បយុត្ត តែងកើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះ​ឥន្រ្ទិយ ១៣ នៃទេវតាទាំងនុ៎ះកើតប្រាកដ ក្នុង​ខណៈ​នៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១៣ ដទៃទៀត នៃសត្វណា កើត​ប្រាកដក្នុងខណៈនៃបដិសន្ធិក្នុងកាម​ធាតុ។ ឥន្រ្ទិយ ១៣ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ នៃមនុស្ស​ដែលកើតក្នុងបឋមកប្ប ជាសហេតុកៈ ​ជាញាណសម្បយុត្ត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះ​ឥន្រ្ទិយ ១៣ នៃ​មនុស្សទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១២ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ១២ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិ​ន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ នៃមនុស្ស​ដែល​កើតក្នុងបឋមកប្ប ជាសហេតុកៈ ជាញាណវិប្បយុត្ត តែងកើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ នេះ​ឥន្រ្ទិយ ១២ នៃមនុស្ស​ទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១០ នៃសត្វ​ណា កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុងកាម​ធាតុ។ ឥន្រ្ទិយ ១០ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្ទ្រិយ ១ នៃសត្វ​ដែលដេកក្នុងគភ៌​ ជាសហេតុកៈ ជាញាណសម្បយុត្ត តែងកើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ នេះ​ឥន្រ្ទិយ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ៩ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ៩ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ នៃសត្វ​ដែលដេកក្នុងគភ៌​ ជាសហេតុកៈ ជាញាណវិប្បយុត្ត តែងកើត​ប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ នេះ​ឥន្រ្ទិយ ៩ នៃសត្វ​ទាំងនុ៎ះ កើត​ប្រាកដ ក្នុងខណៈ​នៃ​បដិសន្ធិ ក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ៩ ដទៃទៀត នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិ ក្នុងកាម​ធាតុ។ ឥន្រ្ទិយ ៩ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិ​ន្រ្ទិយ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជា​ឱបបាតិកៈ នៃ​តិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលមាន​អាយតនៈ​គ្រប់​គ្រាន់ តែង​កើតប្រាកដក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ៩ នៃសត្វ​ទាំងនុ៎ះ កើត​ប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ៨ នៃសត្វណា កើតប្រាកដ ក្នុង​ខណៈនៃ​បដិសន្ធិក្នុងកាម​ធាតុ។ ឥន្រ្ទិយ ៨ គឺ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិ​ន្រ្ទិយ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃ​តិរច្ឆានជា​ឱប​បាតិកៈ នៃសត្វនរក ជាសត្វដែលខ្វាក់អំពីកំណើត តែងកើតប្រាកដ​ក្នុងខណៈ​នៃបដិសន្ធិ នេះឥន្រ្ទិយ ៨ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិក្នុង​កាមធាតុ។ ចុះឥន្រ្ទិយ ៨ ដទៃទៀត នៃសត្វណា កើតប្រាកដ ក្នុង​ខណៈនៃ​បដិសន្ធិ ក្នុងកាម​ធាតុ។ ឥន្រ្ទិយ ៨ គឺ ចក្ខុន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិ​ន្រ្ទិយ ១ នៃប្រេតជា​ឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃ​តិរច្ឆានជាឱបបាតិកៈ នៃសត្វ​នរក ជាសត្វ​ដែលថ្លង់អំពីកំណើត តែងកើតប្រាកដ​ក្នុងខណៈ​នៃបដិសន្ធិ នេះ​ឥន្រ្ទិយ ៨ នៃសត្វ​ទាំង​នុ៎ះ កើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ចុះឥន្រ្ទិយ ៧ នៃសត្វ​ណា កើតប្រាកដ ក្នុង​ខណៈនៃ​បដិសន្ធិ ក្នុងកាម​ធាតុ។ ឥន្រ្ទិយ ៧ គឺ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃ​តិរច្ឆានជាឱប​បាតិកៈ នៃសត្វ​នរក ជាសត្វដែលខ្វាក់ និងថ្លង់​អំពីកំណើត តែងកើតប្រាកដ ​ក្នុង​ខណៈ​នៃបដិសន្ធិ នេះ​ឥន្រ្ទិយ ៧ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ចុះឥន្រ្ទិយ ៥ នៃសត្វណា កើតប្រាកដ ក្នុង​ខណៈនៃ​បដិសន្ធិ ក្នុងកាម​ធាតុ។ ឥន្រ្ទិយ ៥ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃសត្វដែល​ដេកក្នុងគភ៌ ជាអហេតុកៈ វៀរលែង​តែពួកសត្វខ្ទើយចេញ តែងកើតប្រាកដ ​ក្នុង​ខណៈ​នៃបដិសន្ធិ នេះ​ឥន្រ្ទិយ ៥ នៃសត្វ​ទាំងនុ៎ះ កើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ចុះឥន្រ្ទិយ ៤ នៃសត្វ​ណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ឥន្រ្ទិយ ៤ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃពួកសត្វខ្ទើយដែលដេកក្នុងគភ៌ ជាអហេតុកៈ តែងកើតប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ នេះឥន្រ្ទិយ ៤ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ចុះហេតុ ៣ នៃសត្វណា កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាម​ធាតុ។ ហេតុ ៣ គឺអលោភៈ ជាវិបាកហេតុ ១ អទោសៈ ជាវិបាកហេតុ ១ អមោហៈ ជាវិបាកហេតុ ១ នៃកាមាវចរទេវតា នៃមនុស្សដែលកើតក្នុងបឋម​កប្ប ​នៃសត្វជាសហេតុកៈ ជាញាណសម្បយុត្ត ដែល​ដេក​ក្នុងគភ៌ តែងកើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះហេតុ ៣ នៃសត្វទាំងនុ៎ះ កើត​​ប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះហេតុ ២ នៃសត្វណា កើត​ប្រាកដ ក្នុងខណៈនៃ​បដិសន្ធិ ក្នុងកាម​ធាតុ។ ហេតុ ២ គឺអលោភៈ ជាវិបាកហេតុ ១ អទោសៈ ជា​វិបាកហេតុ ១ នៃកាមាវចរទេវតា នៃមនុស្សដែលកើតក្នុង​បឋម​កប្ប​ នៃសត្វជា​សហេតុកៈ ជា​ញាណវិប្បយុត្ត ដែលដេកក្នុងគភ៌ តែងកើត​ប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ នេះហេតុ ២ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ ក្នុង​កាមធាតុ។ អហេតុកៈ នៃពួកសត្វដ៏សេស កើតប្រាកដ។ ចុះអាហារ ៤ នៃ​សត្វ​ទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ តើដូចម្ដេច។ កពឡិង្ការាហារ ១ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះអាហារ ៤ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះផស្សៈ ១ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ តើដូចម្ដេច។ មនោវិញ្ញាណធាតុសម្ផ័ស្សៈ នេះផស្សៈ ១ នៃសត្វទាំងពួង កើត​ប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ នៃសត្វ​ទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ តើដូចម្ដេច។ មនោវិញ្ញាណធាតុ នេះចិត្ត ១ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុង​កាមធាតុ។

 

លេខយោង

1)
មានកុសលចិត្ត​ប្រកបដោយបញ្ញា។
km/tipitaka/abh/vb/abh.vb.18.04.01.txt · ពេលកែចុងក្រោយ: 2024/08/13 17:40 និពន្ឋដោយ Johann