(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 18 04 04 បាលី cs-km: abh.vb.18.04.04 អដ្ឋកថា: abh.vb.18.04.04_att PTS: ?
(អរូបធាតុ ទី៤)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៤. អរូបធាតុ)
[៣៣៤] ចុះខន្ធប៉ុន្មាន។ បេ។ ចិត្តប៉ុន្មាន កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ខន្ធ ៤ កើតប្រាកដ អាយតនៈ ២ កើតប្រាកដ ធាតុ ២ កើតប្រាកដ សច្ចៈ ១ កើតប្រាកដ ឥន្រ្ទិយ ៨ កើតប្រាកដ ហេតុ ៣ កើតប្រាកដ អាហារ ៣ កើតប្រាកដ ផស្សៈ ១ កើតប្រាកដ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។
[៣៣៥] ចុះខន្ធ ៤ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺវេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះ ខន្ធ ៤ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះអាយតនៈ ២ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺ មនាយតនៈ ១ ធម្មាយតនៈ ១ នេះ អាយតនៈ ២ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះធាតុ ២ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺមនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នេះ ធាតុ ២ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះសច្ចៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺ ទុក្ខសច្ចៈ នេះសច្ចៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងអរូបធាតុ។ ចុះឥន្រ្ទិយ ៨ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងអរូបធាតុ តើដូចម្ដេច។ គឺមនិន្រ្ទិយ ១ ជីវិតន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ នេះ ឥន្រ្ទិយ ៨ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះហេតុ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្តេច។ គឺ អលោភៈ ជាវិបាកហេតុ ១ អទោសៈ ជាវិបាកហេតុ ១ អមោហៈ ជាវិបាកហេតុ ១ នេះ ហេតុ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះអាហារ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះអាហារ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះផស្សៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺមនោវិញ្ញាណធាតុសម្ផ័ស្ស នេះ ផស្សៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះវេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺមនោវិញ្ញាណធាតុ នេះ ចិត្ត ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។