(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 18 05 បាលី cs-km: abh.vb.18.05 អដ្ឋកថា: abh.vb.18.05_att PTS: ?
(ភូមន្តរទស្សនវារោ ទី៥)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៥. ភូមន្តរទស្សនវារោ)
[៣៣៦] ពួកធម៌ជាកាមវចរ ពួកធម៌មិនមែនជាកាមាវចរ ពួកធម៌ជារូបាវចរ ពួកធម៌មិនមែនជារូបាវចរ ពួកធម៌ជាអរូបាវចរ ពួកធម៌មិនមែនជាអរូបាវចរ ពួកធម៌ជាបរិយាបន្នៈ ពួកធម៌ជាអបរិយាបន្នៈ។
[៣៣៧] ពួកធម៌ជាកាមាវចរ តើដូចម្ដេច។ ខាងក្រោមរាប់តាំងអំពីអវីចិនរកជាទីបំផុត ខាងលើ រាប់តាំងអំពីបរនិម្មិតវសវត្តីទេវតាជាទីបំផុត ខន្ធ ធាតុ អាយតនៈ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា ក្នុងចន្លោះនុ៎ះ ត្រាច់ចុះក្នុងចន្លោះនុ៎ះ រាប់បញ្ចូលក្នុងចន្លោះនុ៎ះ នេះពួកធម៌ជាកាមាវចរ។ ពួកធម៌មិនមែនជាកាមាវចរ តើដូចម្ដេច។ (ពួកធម៌) ជារូបាវចរ ជាអរូបាវចរ ជាអបរិយាបន្នៈ នេះពួកធម៌ មិនមែនជាកាមាវចរ។ ពួកធម៌ជារូបាវចរ តើដូចម្ដេច។ ខាងក្រោមរាប់តាំងអំពីព្រហ្មលោកជាទីបំផុត ខាងលើ រាប់តាំងអំពីអកនិដ្ឋទេវតា ជាទីបំផុត ពួកធម៌ ប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក ណា របស់បុគ្គលណា ដែលចូលឈានក្តី ដែលទៅកើតហើយក្ដី ដែលនៅជាសុខក្នុងបច្ចុប្បន្នក្ដី ក្នុងចន្លោះនុ៎ះ ត្រាច់ចុះក្នុងចន្លោះនុ៎ះ រាប់បញ្ចូលក្នុងចន្លោះនុ៎ះ នេះពួកធម៌ជារូបាវចរ។ ចុះពួកធម៌ មិនមែនជារូបាវចរ តើដូចម្ដេច។ (ពួកធម៌) ជាកាមាវចរ ជាអរូបាវចរ ជាអបរិយាបន្នៈ នេះពួកធម៌មិនមែនជារូបាវចរ។ ចុះពួកធម៌ជាអរូបាវចរ តើដូចម្ដេច។ ខាងក្រោម រាប់តាំងអំពីអាកាសានញ្ចាយតនទេវតា ជាទីបំផុត ខាងលើ រាប់តាំងអំពីនេវសញ្ញានាសញ្ញាយតនទេវតាជាទីបំផុត ពួកធម៌ប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិកណា របស់បុគ្គលដែលចូលឈានក្ដី ដែលទៅកើតហើយក្ដី ដែលនៅជាសុខក្នុងបច្ចុប្បន្នក្ដី ក្នុងចន្លោះនុ៎ះ ត្រាច់ចុះក្នុងចន្លោះនុ៎ះ រាប់បញ្ចូលក្នុងចន្លោះនុ៎ះ នេះពួកធម៌ជាអរូបាវចរ។ ចុះពួកធម៌មិនមែនជាអរូបាវចរ តើដូចម្ដេច។ (ពួកធម៌) ជាកាមាវចរ ជារូបាវចរ ជាអបរិយាបន្នៈ នេះពួកធម៌មិនមែនជាអរូបាវចរ។ ចុះពួកធម៌ជាបរិយាបន្នៈ តើដូចម្ដេច។ ពួកធម៌ជាកុសល ជាអកុសល ជាអព្យាក្រឹត ប្រកបដោយអាសវៈ ជាកាមាវចរ ជារូបាវចរ ជាអរូបាវចរ និងរូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាបរិយាបន្នៈ។ ពួកធម៌ជាអបរិយាបន្នៈ តើដូចម្ដេច។ មគ្គផង ផលនៃមគ្គផង ធាតុមិនមានបច្ច័យតាក់តែងផង នេះពួកធម៌ជាអបរិយាបន្នៈ។