(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 18 08 បាលី cs-km: abh.vb.18.08 អដ្ឋកថា: abh.vb.18.08_att PTS: ?
(សារម្មណានារម្មណវារោ ទី៨)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៨. សារម្មណានារម្មណវារោ)
[៣៤៣] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន មានអារម្មណ៍ ខន្ធប៉ុន្មាន មិនមានអារម្មណ៍។ បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន មានអារម្មណ៍ ចិត្តប៉ុន្មាន មិនមានអារម្មណ៍។ រូបក្ខន្ធមិនមានអារម្មណ៍ ខន្ធ ៤ មានអារម្មណ៍។ អាយតនៈ ១០ មិនមានអារម្មណ៍ មនាយតនៈ មានអារម្មណ៍ ធម្មាយតនៈ មានអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៧ មានអារម្មណ៍ ធម្មធាតុ មានអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ សច្ចៈ ២ មានអារម្មណ៍ និរោធសច្ច មិនមានអារម្មណ៍ ទុក្ខសច្ច មានអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ឥន្រ្ទិយ ៧ មិនមានអារម្មណ៍ ឥន្រ្ទិយ ១៤ មានអារម្មណ៍ ជីវិតិន្រ្ទិយ មានអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ហេតុ ៩ មានអារម្មណ៍។ កពឡិង្ការាហារ មិនមានអារម្មណ៍ អាហារ ៣ មានអារម្មណ៍។ ផស្សៈ ៧ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧ មានអារម្មណ៍។
[៣៤៤] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ ខន្ធប៉ុន្មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ ខន្ធប៉ុន្មាន មិនមានអារម្មណ៍។ បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ ចិត្តប៉ុន្មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ ចិត្តប៉ុន្មាន មិនមានអារម្មណ៍។ រូបក្ខន្ធ មិនមានអារម្មណ៍ ខន្ធ ៤ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន។ អាយតនៈ ១០ មិនមានអារម្មណ៍ មនាយតនៈ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន ធម្មាយតនៈ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៦ មិនមានអារម្មណ៍ តែជាអារម្មណ៍ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន ធម្មធាតុ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ និរោធសច្ច មិនមានអារម្មណ៍ មគ្គសច្ច មិនមានអារម្មណ៍ តែជាអារម្មណ៍ សមុទយសច្ច ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន ទុក្ខសច្ច ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ឥន្រ្ទិយ ៧ មិនមានអារម្មណ៍ ឥន្រ្ទិយ ៥ មិនមានអារម្មណ៍ តែជាអារម្មណ៍ ឥន្រ្ទិយ ៩ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន ជីវិតិន្រ្ទិយ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ហេតុ ៩ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន។ កពឡិង្ការាហារ មិនមានអារម្មណ៍ អាហារ ៣ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន។ ផស្សៈ ៦ មិនមានអារម្មណ៍ តែជាអារម្មណ៍ មនោវិញ្ញាណធាតុសម្ផ័ស្ស ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ មិនមានអារម្មណ៍ តែជាអារម្មណ៍ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន។