យមកៈ («ជាគូ») មានដប់ជំពូកលើប្រធានបទផ្សេងៗ គ្នា។ ប្រធានបទទាំងអស់ត្រូវបានវិភាគយ៉ាងលម្អិត ទៅមុខ និងថយក្រោយ។
abh ya បាលី cs-km: abh.ya អដ្ឋកថា: abh.ya_att PTS: ?
យមកៈ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
ទាញយកឯកសារ ដែលបានបង្ហាប់ នៃការសំឡេងអានរបស់យមកៈ (ថតរហូតដល់ថ្ងៃទី ? ខែសីហា ឆ្នាំ ? ~?GB) ។
មូលយមកៈ ទី១ | ខន្ធយមកៈ ទី២ | អាយតនយមកៈ ទី៣ | ធាតុយមកៈ ទី៤ | សច្ចយមកៈ ទី៥ | សង្ខារយមកៈ ទី៦ | អនុសយយមកៈ ទី៧ | ចិត្តយមកៈ ទី៨ | ធម្មយមកៈ ទី៩ | ឥន្ទ្រិយយមកៈ ទី១០ |
(ក) ឧទ្ទេសោ
(ក) ១. មូលវារោ
(ក) ១. កុសលា ធម្មា
(ក ១.១) មូលនយោ
[១] ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានកុសលជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានកុសលជាមូល ពួកធម៌ទាំងអស់នោះ ជាកុសល។
ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសល។
ពួកធម៌ណាមួយ មានមូលតែមួយ ដោយកុសលមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសល។
(ក ១.២) មូលមូលនយោ
ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានកុសលជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានកុសលមូលជាមូល ពួកធម៌ទាំងអស់នោះ ជាកុសល។
ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសល។
ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសល។
(ក ១.៣) មូលកនយោ
ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានកុសលជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានកុសលជាមូល ពួកធម៌ទាំងអស់នោះ ជាកុសល។
ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសល។
ពួកធម៌ណាមួយ មានមូលតែមួយ ដោយកុសលមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសល។
(ក ១.៤) មូលមូលកនយោ
ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានកុសលមូលជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានកុសលមូលជាមូល ពួកធម៌ទាំងអស់នោះ ជាកុសល។
ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសល។
ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសល។
(ក) ២. អកុសលា ធម្មា
(ក ២.១) មូលនយោ
[២] ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានអកុសលជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានអកុសលជាមូល ពួកធម៌ទាំងអស់នោះ ជាអកុសល។
ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយអកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសល។
ពួកធម៌ណាមួយ មានមូលតែមួយ ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយអកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសល។
(ក ២.២) មូលមូលនយោ
ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានអកុសលមូលជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានអកុសលមូលជាមូល ពួកធម៌ទាំងអស់នោះ ជាអកុសល។
ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយអកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសល។
ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយអកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសល។
(ក ២.៣) មូលកនយោ
ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានអកុសលជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានអកុសលជាមូល ពួកធម៌ទាំងអស់នោះ ជាអកុសល។
ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយអកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសល។
ពួកធម៌ណាមួយ មានមូលតែមួយ ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយអកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសល។
(ក ២.៤) មូលមូលកនយោ
ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានអកុសលមូលជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានអកុសលមូលជាមូល ពួកធម៌ទាំងអស់នោះ ជាអកុសល។
ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយអកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសល។
ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយអកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសល។
(ក) ៣. អព្យាកតា ធម្មា
(ក ៣.១) មូលនយោ
[៣] ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ ជាមូលនៃអព្យាក្រឹត មួយយ៉ាងទៀត ពួកធម៌ណា ជាមូលនៃអព្យាក្រឹត ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹត។
ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយអព្យាកតមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹត។
ពួកធម៌ណាមួយ មានមូលតែមួយ ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយអព្យាកតមូល មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹត។
(ក ៣.២) មូលមូលនយោ
ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានមូលនៃអព្យាក្រឹតជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃអព្យាក្រឹតជាមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹត។
ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយអព្យាកតមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹត។
ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយអព្យាកតមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹត។
(ក ៣.៣) មូលកនយោ
ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានអព្យាក្រឹតជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានអព្យាក្រឹតជាមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹត។
ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយអព្យាកតមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹត។
ពួកធម៌ណាមួយ មានមូលតែមួយ ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយអព្យាកតមូល មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹត។
(ក ៣.៤) មូលមូលកនយោ
ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានអព្យាកតមូលជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានអព្យាកតមូលជាមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹត។
ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយអព្យាកតមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹត។
ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយអព្យាកតមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹត។
(ក) ៤. នាមា ធម្មា
(ក ៤.១) មូលនយោ
[៤] ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ ជាមូលនៃនាម មួយយ៉ាងទៀត ពួកធម៌ណា ជាមូលនៃនាម ពួកធម៌ទាំងអស់នោះ ជានាម។
ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយនាមមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាម។
ពួកធម៌ណាមួយ មានមូលតែមួយ ដោយនាមមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយនាមមូល មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាម។
(ក ៤.២) មូលមូលនយោ
ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មាននាមមូលជាមូល មួយយ៉ាងទៀត ពួកធម៌ណា មាននាមមូល ជាមូល ពួកធម៌ទាំងអស់នោះ ជានាម។
ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយនាមមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាម។
ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយនាមមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាម។
(ក ៤.៣) មូលកនយោ
ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មាននាមជាមូល មួយយ៉ាងទៀត ពួកធម៌ណា មាននាមជាមូល ពួកធម៌ទាំងអស់នោះ ជានាម។
ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយនាមមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាម។
ពួកធម៌ណាមួយ មានមូលតែមួយ ដោយនាមមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយនាមមូល មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាម។
(ក ៤.៤) មូលមូលកនយោ
ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មាននាមមូលជាមូល មួយយ៉ាងទៀត ពួកធម៌ណា មាននាមមូលជាមូល ពួកធម៌ទាំងអស់នោះ ជានាម។
ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយនាមមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាម។
ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយនាមមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាម។
(ក) ២-១០. ហេតុវារាទិ
[៥] ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ ជាហេតុនៃកុសល។ បេ។ ជានិទាននៃកុសល។ បេ។ ជាទីកើតនៃកុសល។ បេ។ ជាដែនកើតនៃកុសល។ បេ។ ជាសមុដ្ឋាននៃកុសល។ បេ។ ជាអាហារនៃកុសល។ បេ។ ជាអារម្មណ៍នៃកុសល។ បេ។ ជាបច្ច័យនៃកុសល។ បេ។ ជាសមុទ័យនៃកុសល។ បេ។
មូល ១ ហេតុ ១ និទាន ១ សម្ភវៈ ១ បភវៈ ១ សមុដ្ឋាន ១ អាហារ ១ អារម្មណ៍ ១ បច្ច័យ ១ សមុទ័យ ១។
ចប់ ឧទ្ទេសវារៈ។
(ខ) និទ្ទេសោ
(ខ) ១. មូលវារោ
(ខ) ១. កុសលា ធម្មា
(ខ ១.១) មូលនយោ
[៦] ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ ជាកុសលមូលឬ។ កុសលមូល មានត្រឹមតែ ៣ ឯពួកធម៌ជាកុសលដ៏សេស មិនមែនជាកុសលមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា ជាកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ អើ។ ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយកុសលមូលឬ។ អើ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ រូប មានកុសលជាសមុដ្ឋាន មានមូលតែមួយ ដោយកុសលមូល តែមិនមែនជាកុសលឡើយ ឯកុសល មានមូលតែមួយ ដោយកុសលមូលផង ជាកុសលផង។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយកុសលមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយកុសលមូលឬ។ មូលទាំងឡាយណា ជាកុសលមូល កើតក្នុងទីជាមួយគ្នា មានមូលតែមួយផង មានគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតជាមួយនឹងកុសលមូល ឈ្មោះថាមានមូលតែមួយ ដោយកុសលមូលតែមិនមែនឈ្មោះថា មានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ អើ។
(ខ ១.២) មូលមូលនយោ
[៧] ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានកុសលមូលជាមូលឬ។ ពួកកុសលមូលជាមូល មានត្រឹមតែ ៣ ពួកធម៌ជាកុសលដ៏សេស មិនមែនឈ្មោះថា មានកុសលមូលជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានកុសលមូលជាមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ អើ។ ពួកធម៌ណាមួយជាកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយកុសលមូលឬ។ អើ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ រូប មានកុសលជាសមុដ្ឋាន មានមូលតែមួយជាមូល ដោយកុសលមូល តែមិនមែនជាកុសល ឯកុសល មានមូលតែមួយជាមូល ដោយកុសលមូលផង ជាកុសលផង។ ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយកុសលមូលឬ។ មូលទាំងឡាយណា ជាកុសលមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) ឈ្មោះថាមានមូលតែមួយជាមូលផង ឈ្មោះថាមានមូលនៃគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតជាមួយនឹងកុសលមូល ឈ្មោះថា មានមូលតែមួយជាមូល ដោយកុសលមូល តែមិនមែនឈ្មោះថាមានមូលនៃគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ អើ។
(ខ ១.៣) មូលកនយោ
[៨] ពួកធម៌ណាមួយជាកុសល ពួកធម៌ទាំងអស់នោះ មានកុសលជាមូលឬ។ អើ។ មួយយ៉ាងទៀត ពួកធម៌ណា មានកុសលជាមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ រូប មានកុសលជាសមុដ្ឋាន មានកុសលជាមូល តែមិនមែនជាកុសលឡើយ ឯកុសល មានកុសលជាមូលផង ជាកុសលផង។ ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយកុសលមូលឬ។ អើ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ រូប មានកុសលជាសមុដ្ឋាន មានមូលតែមួយ ដោយកុសលមូល តែមិនមែនជាកុសលឡើយ ឯកុសល មានមូលតែមួយ ដោយកុសលមូលផង ជាកុសលផង។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយកុសលមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយកុសលមូលឬ។ មូលទាំងឡាយណា ជាកុសលមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយផង មានគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតជាមួយនឹងកុសលមូល គ្រាន់តែមានមូលតែមួយ ដោយកុសលមូល តែមិនមែនមានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ អើ។
(ខ ១.៤) មូលមូលកនយោ
[៩] ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានកុសលមូលជាមូលឬ។ អើ។ មួយយ៉ាងទៀត ពួកធម៌ណា មានកុសលមូលជាមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ រូប មានកុសលជាសមុដ្ឋាន មានកុសលមូលជាមូល តែមិនមែនជាកុសលឡើយ ឯកុសល មានកុសលមូលជាមូលផង ជាកុសលផង។ ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយកុសលមូលឬ។ អើ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ រូប មានកុសលជាសមុដ្ឋាន មានមូលតែមួយជាមូល ដោយកុសលមូល តែមិនមែនជាកុសលឡើយ ឯកុសល ឈ្មោះថាមានមូលតែមួយជាមូល ដោយកុសលមូលផង ជាកុសលផង។ ពួកធម៌ណាមួយ មានមូលតែមួយ ជាមូលដោយកុសលមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយកុសលមូលឬ។ មូលទាំងឡាយណា ជាកុសលមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយជាមូលផង មានមូលនៃគ្នានិងគ្នាជាមូលផង ពួកធម៌ដ៏សេស ដែលកើតជាមួយនឹងកុសលមូល គ្រាន់តែមានមូលតែមួយជាមូល ដោយកុសលមូល តែមិនមែនមានមូលនៃគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលមូលឬ។ អើ។
(ខ) ២. អកុសលា ធម្មា
(ខ ២.១) មូលនយោ
[១០] ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ ជាអកុសលមូលឬ។ ពួកអកុសលមូលមានត្រឹមតែ ៣ ឯពួកធម៌ជាអកុសលដ៏សេស មិនមែនឈ្មោះថា អកុសលមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា ជាអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ អើ។ ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយអកុសលមូលឬ។ អកុសល ជាអហេតុកៈ មិនមែនមានមូលតែមួយ ដោយអកុសលមូលឡើយ ឯអកុសល ជាសហេតុកៈ ទើបមានមូលតែមួយ ដោយអកុសលមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ រូប មានអកុសលជាសមុដ្ឋាន មានមូលតែមួយ ដោយអកុសលមូល តែមិនមែនជាអកុសលឡើយ ឯអកុសល មានមូលតែមួយ ដោយអកុសលមូលផង ជាអកុសលផង។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយអកុសលមូលឬ។ មូលទាំងឡាយណា ជាអកុសលមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយផង មានគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតជាមួយនឹងអកុសលមូល មានមូលតែមួយ ដោយអកុសលមូល តែមិនមែនមានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ អើ។
(ខ ២.២) មូលមូលនយោ
[១១] ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានអកុសលមូលជាមូលឬ។ ពួកអកុសលមូលជាមូល មានត្រឹមតែ ៣ ឯពួកធម៌ជាអកុសលដ៏សេស មិនមែនឈ្មោះថាមានអកុសលមូលជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានអកុសលមូលជាមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ អើ។ ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយអកុសលមូលឬ។ អកុសល ជាអហេតុកៈ មិនមែនមានមូលតែមួយជាមូល ដោយអកុសលមូលឡើយ ឯអកុសល ជាសហេតុកៈ ទើបមានមូលតែមួយជាមូល ដោយអកុសលមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ រូប មានអកុសលជាសមុដ្ឋាន មានមូលតែមួយជាមូល ដោយអកុសលមូល តែមិនមែនជាអកុសលឡើយ ឯអកុសល មានមូលតែមួយជាមូល ដោយអកុសលមូលផង ជាអកុសលផង។ ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយអកុសលមូលឬ។ មូលទាំងឡាយណា ជាអកុសលមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយជាមូលផង មានមូលនៃគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងអកុសលមូល គ្រាន់តែមានមូលតែមួយជាមូល ដោយអកុសលមូល តែមិនមែនមានមូលនៃគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ អើ។
(ខ ២.៣) មូលកនយោ
[១២] ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានអកុសលជាមូលឬ។ អកុសល ជាអហេតុកៈ មិនមែនមានអកុសលជាមូលឡើយ ឯអកុសល ជាសហេតុកៈ ទើបមានអកុសលជាមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានអកុសលជាមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ រូប មានអកុសល ជាសមុដ្ឋាន មានអកុសលជាមូល តែមិនមែនជាអកុសលឡើយ ឯអកុសល ទើបមានអកុសលជាមូលផង ជាអកុសលផង។ ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយអកុសលមូលឬ។ អកុសលជាអហេតុកៈ មិនមែនមានមូលតែមួយ ដោយអកុសលមូលឡើយ ឯអកុសល ជាសហេតុកៈ ទើបមានមូលតែមួយ ដោយអកុសលមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ រូប មានអកុសលជាសមុដ្ឋាន មានមូលតែមួយ ដោយអកុសលមូល តែមិនមែនជាអកុសលឡើយ ឯអកុសល មានមូលតែមួយ ដោយអកុសលមូលផង ជាអកុសលផង។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយអកុសលមូលឬ។ មូលទាំងឡាយណា ជាអកុសលមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយផង ជាមូលនៃគ្នានិងគ្នាផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងអកុសលមូល គ្រាន់តែមានមូលតែមួយ ដោយអកុសលមូល តែមិនមែនមានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានឹងគ្នាជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ អើ។
(ខ ២.៤) មូលមូលកនយោ
[១៣] ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានកុសលមូល ជាមូលឬ។ អកុសល ជាអហេតុកៈ មិនមែនមានអកុសលមូលជាមូលឡើយ ឯអកុសល ជាសហេតុកៈ ទើបមានអកុសលមូលជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានអកុសលមូល ជាមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ រូប មានអកុសលជាសមុដ្ឋាន មានអកុសលមូលជាមូល តែមិនមែនជាអកុសលឡើយ ឯអកុសល មានអកុសលមូលជាមូលផង ជាអកុសលផង។ ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយអកុសលមូលឬ។ អកុសល ជាអហេតុកៈ មិនមែនមានមូលតែមួយជាមូល ដោយអកុសលមូលឡើយ ឯអកុសល ជាសហេតុកៈ ទើបមានមូលតែមួយជាមូល ដោយអកុសលមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ រូប មានអកុសលជាសមុដ្ឋាន មានមូលតែមួយជាមូល ដោយអកុសលមូល តែមិនមែនជា អកុសលឡើយ ឯអកុសល មានមូលតែមួយជាមូល ដោយអកុសលមូលផង ជាអកុសលផង។ ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយអកុសលមូលឬ។ មូលទាំងឡាយណា ជាអកុសលមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយជាមូលផង មានមូលនៃគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងអកុសលមូល គ្រាន់តែមានមូលតែមួយជាមូល ដោយអកុសលមូល តែមិនមែនមានមូលនៃគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ អើ។
(ខ) ៣. អព្យាកតា ធម្មា
(ខ ៣.១) មូលនយោ
[១៤] ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ ជាមូលនៃអព្យាក្រឹតឬ។ អព្យាកតមូលទាំងឡាយ មានត្រឹមតែ ៣ ឯពួកធម៌ជាអព្យាក្រឹតដ៏សេស មិនមែនឈ្មោះថាអព្យាកតមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណាមួយ ជាមូលនៃអព្យាក្រឹត ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។ ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយអព្យាកតមូលឬ។ អព្យាក្រឹត ជាអហេតុកៈ មិនមែនមានមូលតែមួយ ដោយអព្យាកតមូលឡើយ ឯអព្យាក្រឹត ជាសហេតុកៈ ទើបមានមូលតែមួយ ដោយអព្យាកតមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយអព្យាកតមូលឬ។ មូលទាំងឡាយណា ជាអព្យាកតមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយផង មានគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងអព្យាកតមូល គ្រាន់តែមានមូលតែមួយ ដោយអព្យាកតមូល តែមិនមែនមានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។
(ខ ៣.២) មូលមូលនយោ
[១៥] ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ ជាមូលនៃអព្យាកតមូលឬ។ មូលនៃអព្យាកតមូល មានត្រឹមតែ ៣ ឯពួកធម៌ជាអព្យាក្រឹតដ៏សេស មិនមែនជាមូលនៃអព្យាកតមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា ជាមូលនៃអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។ ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយអព្យាកតមូលឬ។ អព្យាក្រឹត ជាអហេតុកៈ មិនមែនមានមូលតែមួយជាមូល ដោយអព្យាកតមូលឡើយ ឯអព្យាក្រឹត ជាសហេតុកៈ ទើបមានមូលតែមួយជាមូល ដោយអព្យាកតមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។ ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយអព្យាកតមូលឬ។ មូលទាំងឡាយណា ជាអព្យាកតមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយជាមូលផង មានមូលនៃគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងអព្យាកតមូល គ្រាន់តែមានមូលតែមួយជាមូល ដោយអព្យាកតមូល តែមិនមែនមានមូលនៃគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។
(ខ ៣.៣) មូលកនយោ
[១៦] ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានអព្យាក្រឹតជាមូលឬ។ អព្យាក្រឹត ជាអហេតុកៈ មិនមែនមានអព្យាក្រឹតជាមូលឡើយ ឯអព្យាក្រឹត ជាសហេតុកៈ ទើបមានអព្យាក្រឹតជាមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានអព្យាក្រឹតជាមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។ ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយអព្យាកតមូលឬ។ អព្យាក្រឹត ជាអហេតុកៈ មិនមែនមានមូលតែមួយ ដោយអព្យាកតមូលឡើយ ឯអព្យាក្រឹត ជាសហេតុកៈ ទើបមានមូលតែមួយ ដោយអព្យាកតមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយអព្យាកតមូលឬ។ មូលទាំងឡាយណា ជាអព្យាកតមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយផង មានគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងអព្យាកតមូល គ្រាន់តែមានមូលតែមួយ ដោយអព្យាកតមូល តែមិនមែនមានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។
(ខ ៣.៤) មូលមូលកនយោ
[១៧] ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានអព្យាកតមូលជាមូលឬ។ អព្យាក្រឹត ជាអហេតុកៈ មិនមែនមានអព្យាកតមូលជាមូលឡើយ ឯអព្យាក្រឹត ជាសហេតុកៈ ទើបមានអព្យាកតមូលជាមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានអព្យាកតមូលជាមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។ ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយអព្យាកតមូលឬ។ អព្យាក្រឹត ជាអហេតុកៈ មិនមែនមានមូលតែមួយជាមូល ដោយអព្យាកតមូលឡើយ ឯអព្យាក្រឹត ជាសហេតុកៈ ទើបមានមូលតែមួយជាមូល ដោយអព្យាកតមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។ ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយអព្យាកតមូលឬ។ មូលទាំងឡាយណា ជាអព្យាកតមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយ ជាមូលផង មានមូលនៃគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងអព្យាកតមូល គ្រាន់តែមានមូលតែមួយជាមូល ដោយអព្យាកតមូល តែមិនមែនមានមូលនៃគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។
(ខ) ៤. នាមា ធម្មា
(ខ ៤.១) មូលនយោ
[១៨] ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ ជាមូលនៃនាមឬ។ មូលនៃនាមទាំងឡាយ មានត្រឹមតែ ៩ ប៉ុណ្ណោះ ឯពួកធម៌ជានាមដ៏សេស មិនមែនជាមូលនៃនាមឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា ជាមូលនៃនាម ពួកធម៌ទាំងអស់នោះ ជានាមឬ។ អើ។ ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយនាមមូលឬ។ នាម ជាអហេតុកៈ មិនមែនមានមូលតែមួយ ដោយនាមមូលឡើយ ឯនាម ជាសហេតុកៈ ទើបមានមូលតែមួយ ដោយនាមមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ រូប មាននាមជាសមុដ្ឋាន មានមូលតែមួយ ដោយនាមមូល តែមិនមែនជានាមឡើយ ឯនាម មានមូលតែមួយ ដោយនាមមូលផង ជានាមផង។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយនាមមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយនាមមូលឬ។ មូលទាំងឡាយណា ជានាមមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយផង មានគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងនាមមូល គ្រាន់តែមានមូលតែមួយ ដោយនាមមូល តែមិនមែនមានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ អើ។
(ខ ៤.២) មូលមូលនយោ
[១៩] ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលនៃនាមជាមូលឬ។ មូលនៃនាមជាមូលទាំងឡាយ មានត្រឹមតែ ៩ ប៉ុណ្ណោះ ឯពួកធម៌ជានាមដ៏សេស មិនមែនមានមូលនៃនាមជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃនាមជាមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ អើ។ ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយនាមមូលឬ។ នាមជាអហេតុកៈ មិនមែនមានមូលតែមួយជាមូល ដោយនាមមូលឡើយ ឯនាមជាសហេតុកៈ ទើបមានមូលតែមួយជាមូល ដោយនាមមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ រូប មាននាមជាសមុដ្ឋាន មានមូលតែមួយជាមូល ដោយនាមមូល តែមិនមែនជានាមឡើយ ឯនាមមានមូលតែមួយជាមូល ដោយនាមមូលផង ជានាមផង។ ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយនាមមូលឬ។ មូលទាំងឡាយណា ជានាមមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយជាមូលផង មានមូលនៃគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងនាមមូល គ្រាន់តែមានមូលតែមួយជាមូល ដោយនាមមូល តែមិនមែនមានមូលនៃគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ អើ។
(ខ ៤.៣) មូលកនយោ
[២០] ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មាននាមជាមូលឬ។ នាមជាអហេតុកៈ មិនមែនមាននាមជាមូលឡើយ ឯនាម ជាសហេតុកៈ ទើបមាននាមជាមូល។ មួយយ៉ាងទៀត ពួកធម៌ណា មាននាមជាមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ រូប មាននាមជាសមុដ្ឋាន មាននាមជាមូល តែមិនមែនជានាមឡើយ ឯនាម មាននាមជាមូលផង ជានាមផង។ ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយនាមមូលឬ។ នាម ជាអហេតុកៈ មិនមែនមានមូលតែមួយ ដោយនាមមូលឡើយ ឯនាម ជាសហេតុកៈ ទើបមានមូលតែមួយ ដោយនាមមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ រូប មាននាមជាសមុដ្ឋាន មានមូលតែមួយ ដោយនាមមូល តែមិនមែនជានាមឡើយ ឯនាម មានមូលតែមួយ ដោយនាមមូលផង ជានាមផង។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយនាមមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយនាមមូលឬ។ មូលទាំងឡាយណា ជានាមមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយផង មានគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នា នឹងនាមមូល គ្រាន់តែមានមូលតែមួយ ដោយនាមមូល តែមិនមែនមានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ អើ។
(ខ ៤.៤) មូលមូលកនយោ
[២១] ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលនៃនាមជាមូលឬ។ នាមជាអហេតុកៈ មិនមែនមាននាមមូលជាមូលឡើយ ឯនាម ជាសហេតុកៈ ទើបមាននាមមូលជាមូល។ មួយយ៉ាងទៀត ពួកធម៌ណា មាននាមមូលជាមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ រូប មាននាមជាសមុដ្ឋាន មាននាមមូលជាមូល តែមិនមែនជានាមឡើយ ឯនាម មាននាមមូលជាមូលផង ជានាមផង។ ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយនាមមូលឬ។ នាម ជាអហេតុកៈ មិនមែនមានមូលតែមួយជាមូល ដោយនាមមូលឡើយ ឯនាម ជាសហេតុកៈ ទើបមានមូលតែមួយជាមូល ដោយនាមមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ រូប មាននាមជាសមុដ្ឋាន មានមូលតែមួយជាមូល ដោយនាមមូល តែមិនមែនជានាមឡើយ ឯនាម មានមូលតែមួយជាមូល ដោយនាមមូលផង ជានាមផង។ ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយនាមមូលឬ។ មូលទាំងឡាយណា ជានាមមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយជាមូលផង មានមូលនៃគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងនាមមូល គ្រាន់តែមានមូលតែមួយជាមូល ដោយនាមមូល តែមិនមែនមានមូលនៃគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ អើ។
(ខ) ២-១០. ហេតុវារាទិ
[២២] ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ ជាហេតុនៃកុសល … ជានិទាននៃកុសល ជាទីកើតនៃកុសល ជាដែនកើតនៃកុសល ជាសមុដ្ឋាននៃកុសល ជាអាហារនៃកុសល ជាអារម្មណ៍នៃកុសល ជាបច្ច័យនៃកុសល ជាសមុទ័យនៃកុសល …។ ពួកធម៌ណាមួយ ជាអកុសល … ពួកធម៌ណាមួយ ជាអព្យាក្រឹត… ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ ជាហេតុនៃនាម… ជានិទាននៃនាម ជាទីកើតនៃនាម ជាដែនកើតនៃនាម ជាសមុដ្ឋាននៃនាម ជាអាហារនៃនាម ជាអារម្មណ៍នៃនាម ជាបច្ច័យនៃនាម ជាសមុទ័យនៃនាម…។
មូល ១ ហេតុ ១ និទាន ១ សម្ភព ១ ប្រភព ១ សមុដ្ឋាន ១ អាហារ ១ អារម្មណ៍ ១ បច្ច័យ ១ សមុទ័យ ១។
ចប់ មូលយមកៈ។
១. បណ្ណត្តិវារោ
(ក) ឧទ្ទេសោ
[២៣] ពួកខន្ធ ៥ គឺរូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ។
១. បទសោធនវារោ
(ក) អនុលោមំ
[២៤] រូប ហៅថារូបក្ខន្ធ រូបក្ខន្ធ ហៅថារូប។ វេទនា ហៅថាវេទនាខន្ធ វេទនាខន្ធ ហៅថាវេទនា។ សញ្ញា ហៅថាសញ្ញាខន្ធ សញ្ញាខន្ធ ហៅថាសញ្ញា។ ពួកសង្ខារ ហៅថាសង្ខារក្ខន្ធ សង្ខារក្ខន្ធ ហៅថាពួកសង្ខារ។ វិញ្ញាណ ហៅថាវិញ្ញាណក្ខន្ធ វិញ្ញាណក្ខន្ធ ហៅថាវិញ្ញាណ។
(ខ) បច្ចនីកំ
[២៥] មិនមែនរូប មិនហៅថារូបក្ខន្ធ មិនមែនរូបក្ខន្ធ មិនហៅថារូប។ មិនមែនវេទនា មិនហៅថាវេទនាខន្ធ មិនមែនវេទនាខន្ធ មិនហៅថាវេទនា។ មិនមែនសញ្ញា មិនហៅថាសញ្ញាខន្ធ មិនមែនសញ្ញាខន្ធ មិនហៅថាសញ្ញា។ មិនមែនពួកសង្ខារ មិនហៅថាសង្ខារក្ខន្ធ មិនមែនសង្ខារក្ខន្ធ មិនហៅថាសង្ខារ។ មិនមែនវិញ្ញាណ មិនហៅថាវិញ្ញាណក្ខន្ធ មិនមែនវិញ្ញាណក្ខន្ធ មិនហៅថាវិញ្ញាណ។
២. បទសោធនមូលចក្កវារោ
(ក) អនុលោមំ
[២៦] រូប ហៅថារូបក្ខន្ធ ខន្ធទាំងឡាយ ហៅថាវេទនាខន្ធ។ រូប ហៅថារូបក្ខន្ធ ខន្ធទាំងឡាយ ហៅថាសញ្ញាខន្ធ។ រូប ហៅថារូបក្ខន្ធ ខន្ធទាំងឡាយ ហៅថាសង្ខារក្ខន្ធ។ រូប ហៅថារូបក្ខន្ធ ខន្ធទាំងឡាយ ហៅថាវិញ្ញាណក្ខន្ធ។ វេទនា ហៅថាវេទនាខន្ធ ខន្ធទាំងឡាយ ហៅថារូបក្ខន្ធ។ វេទនា ហៅថាវេទនាខន្ធ ខន្ធទាំងឡាយ ហៅថាសញ្ញាខន្ធ។ វេទនា ហៅថាវេទនាខន្ធ ខន្ធទាំងឡាយ ហៅថាសង្ខារក្ខន្ធ។ វេទនា ហៅថាវេទនាខន្ធ ខន្ធទាំងឡាយ ហៅថាវិញ្ញាណក្ខន្ធ។ សញ្ញា ហៅថាសញ្ញាខន្ធ ខន្ធទាំងឡាយ ហៅថារូបក្ខន្ធ។ សញ្ញា ហៅថាសញ្ញាខន្ធ ខន្ធទាំងឡាយ ហៅថាវេទនាខន្ធ។ សញ្ញា ហៅថាសញ្ញាខន្ធ ខន្ធទាំងឡាយ ហៅថាសង្ខារក្ខន្ធ។ សញ្ញា ហៅថាសញ្ញាខន្ធ ខន្ធទាំងឡាយ ហៅថាវិញ្ញាណក្ខន្ធ។ ពួកសង្ខារ ហៅថាសង្ខារក្ខន្ធ ខន្ធទាំងឡាយ ហៅថារូបក្ខន្ធ។ ពួកសង្ខារ ហៅថាសង្ខារក្ខន្ធ ខន្ធទាំងឡាយ ហៅថាវេទនាខន្ធ។ ពួកសង្ខារ ហៅថាសង្ខារក្ខន្ធ ខន្ធទាំងឡាយ ហៅថាសញ្ញាខន្ធ។ ពួកសង្ខារ ហៅថាសង្ខារក្ខន្ធ ខន្ធទាំងឡាយ ហៅថាវិញ្ញាណក្ខន្ធ។ វិញ្ញាណ ហៅថាវិញ្ញាណក្ខន្ធ ខន្ធទាំងឡាយ ហៅថារូបក្ខន្ធ។ វិញ្ញាណ ហៅថាវិញ្ញាណក្ខន្ធ ខន្ធទាំងឡាយ ហៅថាវេទនាខន្ធ។ វិញ្ញាណ ហៅថាវិញ្ញាណក្ខន្ធ ខន្ធទាំងឡាយ ហៅថាសញ្ញាខន្ធ។ វិញ្ញាណ ហៅថាវិញ្ញាណក្ខន្ធ ខន្ធទាំងឡាយ ហៅថាសង្ខារក្ខន្ធ។
(ខ) បច្ចនីកំ
[២៧] មិនមែនរូប មិនហៅថារូបក្ខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាវេទនាខន្ធ។ មិនមែនរូប មិនហៅថារូបក្ខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាសញ្ញាខន្ធ។ មិនមែនរូប មិនហៅថារូបក្ខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាសង្ខារក្ខន្ធ។ មិនមែនរូប មិនហៅថារូបក្ខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាវិញ្ញាណក្ខន្ធ។ មិនមែនវេទនា មិនហៅថាវេទនាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថារូបក្ខន្ធ។ មិនមែនវេទនា មិនហៅថាវេទនាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាសញ្ញាខន្ធ។ មិនមែនវេទនា មិនហៅថាវេទនាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាសង្ខារក្ខន្ធ។ មិនមែនវេទនា មិនហៅថាវេទនាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាវិញ្ញាណក្ខន្ធ។ មិនមែនសញ្ញា មិនហៅថា សញ្ញាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថារូបក្ខន្ធ។ មិនមែនសញ្ញា មិនហៅថាសញ្ញាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាវេទនាខន្ធ។ មិនមែនសញ្ញា មិនហៅថាសញ្ញាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាសង្ខារក្ខន្ធ។ មិនមែនសញ្ញា មិនហៅថាសញ្ញាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាវិញ្ញាណក្ខន្ធ។ មិនមែនពួកសង្ខារ មិនហៅថាសង្ខារក្ខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថារូបក្ខន្ធ។ មិនមែនពួកសង្ខារ មិនហៅថាសង្ខារក្ខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាវេទនាខន្ធ។ មិនមែនពួកសង្ខារ មិនហៅថាសង្ខារក្ខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាសញ្ញាខន្ធ។ មិនមែនពួកសង្ខារ មិនហៅថាសង្ខារក្ខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាវិញ្ញាណក្ខន្ធ។ មិនមែនវិញ្ញាណ មិនហៅថាវិញ្ញាណក្ខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថារូបក្ខន្ធ។ មិនមែនវិញ្ញាណ មិនហៅថាវិញ្ញាណក្ខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាវេទនាខន្ធ។ មិនមែនវិញ្ញាណ មិនហៅថាវិញ្ញាណក្ខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាសញ្ញាខន្ធ។ មិនមែនវិញ្ញាណ មិនហៅថាវិញ្ញាណក្ខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាសង្ខារក្ខន្ធ។
៣. សុទ្ធខន្ធវារោ
(ក) អនុលោមំ
[២៨] រូប ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថារូប។ វេទនា ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថាវេទនា។ សញ្ញា ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថាសញ្ញា។ ពួកសង្ខារ ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថាសង្ខារ។ វិញ្ញាណ ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថាវិញ្ញាណ។
(ខ) បច្ចនីកំ
[២៩] មិនមែនរូប មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថារូប។ មិនមែនវេទនា មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាវេទនា។ មិនមែនសញ្ញា មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាសញ្ញា។ មិនមែនពួកសង្ខារ មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាពួកសង្ខារ។ មិនមែនវិញ្ញាណ មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាវិញ្ញាណ។
៤. សុទ្ធខន្ធមូលចក្កវារោ
(ក) អនុលោមំ
[៣០] រូប ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថាវេទនា។ រូប ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថាសញ្ញា។ រូបហៅថាខន្ធ ខន្ធទាំងឡាយ ហៅថាពួកសង្ខារ។ រូប ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថាវិញ្ញាណ។ វេទនា ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថារូប។ វេទនា ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថាសញ្ញា។ វេទនា ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថាពួកសង្ខារ។ វេទនា ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថាវិញ្ញាណ។ សញ្ញា ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថារូប។ សញ្ញា ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថាវេទនា។ សញ្ញា ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថាពួកសង្ខារ។ សញ្ញា ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថាវិញ្ញាណ។ ពួកសង្ខារ ហៅថាខន្ធខន្ធទាំងឡាយ ហៅថារូប។ ពួកសង្ខារ ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថាវេទនា។ ពួកសង្ខារ ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថាសញ្ញា។ ពួកសង្ខារ ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថាវិញ្ញាណ។ វិញ្ញាណ ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថារូប។ វិញ្ញាណ ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថាវេទនា។ វិញ្ញាណ ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថាសញ្ញា។ វិញ្ញាណ ហៅថាខន្ធ ខន្ធទាំងឡាយ ហៅថាពួកសង្ខារ។
(ខ) បច្ចនីកំ
[៣១] មិនមែនរូប មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាវេទនា។ មិនមែនរូប មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាសញ្ញា។ មិនមែនរូប មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាពួកសង្ខារ។ មិនមែនរូប មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាវិញ្ញាណ។ មិនមែនវេទនា មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថារូប។ មិនមែនវេទនា មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាសញ្ញា។ មិនមែនវេទនា មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាពួកសង្ខារ។ មិនមែនវេទនា មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាវិញ្ញាណ។ មិនមែនសញ្ញា មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថារូប។ មិនមែនសញ្ញា មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាវេទនា។ មិនមែនសញ្ញា មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាពួកសង្ខារ។ មិនមែនសញ្ញា មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាវិញ្ញាណ។ មិនមែនពួកសង្ខារ មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថារូប។ មិនមែនពួកសង្ខារ មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាវេទនា។ មិនមែនពួកសង្ខារ មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាសញ្ញា។ មិនមែនពួកសង្ខារ មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាវិញ្ញាណ។ មិនមែនវិញ្ញាណ មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថារូប។ មិនមែនវិញ្ញាណ មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាវេទនា។ មិនមែនវិញ្ញាណ មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាសញ្ញា។ មិនមែនវិញ្ញាណ មិនហៅថាខន្ធ មិនមែនខន្ធទាំងឡាយ មិនហៅថាពួកសង្ខារ។
(ខ) និទ្ទេសោ ១. បណ្ណត្តិវារនិទ្ទេស
១. បទសោធនវារោ
(ក) អនុលោមំ
[៣២] រូប ហៅថារូបក្ខន្ធឬ។ រូបជាទីស្រឡាញ់ រូបដ៏ឆ្ងាញ់ពិសា ហៅថារូប តែមិនមែនហៅថា រូបក្ខន្ធទេ ឯរូបក្ខន្ធ ហៅថារូបផង ហៅថារូបក្ខន្ធផង។ រូបក្ខន្ធ ហៅថារូបឬ។ អើ។
[៣៣] វេទនា ហៅថាវេទនាខន្ធឬ។ អើ។ វេទនាខន្ធ ហៅថាវេទនាឬ។ អើ។
[៣៤] សញ្ញា ហៅថាសញ្ញាខន្ធឬ។ ទិដ្ឋិសញ្ញា ហៅថាសញ្ញា តែមិនមែនហៅថាសញ្ញាខន្ធទេ ឯសញ្ញាខន្ធ ហៅថាសញ្ញាផង ហៅថាសញ្ញាខន្ធផង។ សញ្ញាខន្ធ ហៅថាសញ្ញាឬ។ អើ។
[៣៥] ពួកសង្ខារ ហៅថាសង្ខារក្ខន្ធឬ។ ពួកសង្ខារដ៏សេស លើកលែងតែសង្ខារក្ខន្ធចេញ ហៅថាពួកសង្ខារ តែមិនមែនហៅថាសង្ខារក្ខន្ធទេ ឯសង្ខារក្ខន្ធ ហៅថាពួកសង្ខារផង ហៅថាសង្ខារក្ខន្ធផង។ សង្ខារក្ខន្ធ ហៅថាពួកសង្ខារឬ។ អើ។
[៣៦] វិញ្ញាណ ហៅថាវិញ្ញាណក្ខន្ធឬ។ អើ។ វិញ្ញាណក្ខន្ធ ហៅថាវិញ្ញាណឬ។ អើ។
(ខ) បច្ចនីកំ
[៣៧] មិនមែនរូប មិនហៅថារូបក្ខន្ធឬ។ អើ។ មិនមែនរូបក្ខន្ធ មិនហៅថារូបឬ។ រូបជាទីស្រឡាញ់ រូបដ៏ឆ្ងាញ់ពិសា មិនមែនហៅថារូបក្ខន្ធទេ គ្រាន់តែជារូប ឯធម៌ទាំងឡាយដ៏សេស វៀរលែងតែរូប និងរូបក្ខន្ធចេញ មិនមែនហៅថារូបផង មិនមែនហៅថា រូបក្ខន្ធផង។
[៣៨] មិនមែនវេទនា មិនហៅថាវេទនាខន្ធឬ។ អើ។ មិនមែនវេទនាខន្ធ មិនហៅថាវេទនាឬ។ អើ។
[៣៩] មិនមែនសញ្ញា មិនហៅថាសញ្ញាខន្ធឬ។ អើ។ មិនមែនសញ្ញាខន្ធ មិនហៅថាសញ្ញាឬ។ ទិដ្ឋិសញ្ញា មិនមែនហៅថាសញ្ញាខន្ធទេ គ្រាន់តែជាសញ្ញាប៉ុណ្ណោះ ឯពួកធម៌ដ៏សេស វៀរលែងតែសញ្ញា និងសញ្ញាខន្ធចេញ មិនមែនហៅថាសញ្ញាផង មិនមែនហៅថាសញ្ញាខន្ធផង។
[៤០] មិនមែនពួកសង្ខារ មិនហៅថាសង្ខារក្ខន្ធឬ។ អើ។ មិនមែនសង្ខារក្ខន្ធ មិនហៅថាពួកសង្ខារឬ។ ពួកសង្ខារដ៏សេស វៀរលែងតែសង្ខារក្ខន្ធចេញ មិនមែនហៅថាសង្ខារក្ខន្ធទេ។ គ្រាន់តែជាពួកសង្ខារប៉ុណ្ណោះ ឯពួកធម៌ដ៏សេស វៀរលែងតែពួកសង្ខារ និងសង្ខារក្ខន្ធចេញ មិនមែនហៅថាពួកសង្ខារផង មិនមែនហៅថា សង្ខារក្ខន្ធផង។
[៤១] មិនមែនវិញ្ញាណ មិនហៅថាវិញ្ញាណក្ខន្ធឬ។ អើ។ មិនមែនវិញ្ញាណក្ខន្ធ មិនហៅថាវិញ្ញាណឬ។ អើ។
២. បទសោធនមូលចក្កវារោ
(ក) អនុលោមំ
[៤២] រូប ហៅថារូបក្ខន្ធឬ។ រូបជាទីស្រឡាញ់ រូបដ៏ឆ្ងាញ់ពិសា ហៅថារូប តែមិនមែនហៅថារូបក្ខន្ធទេ ឯរូបក្ខន្ធ ហៅថារូបផង ហៅថារូបក្ខន្ធផង។ ខន្ធទាំងឡាយ ហៅថាវេទនាខន្ធឬ។ វេទនាខន្ធ ហៅថាខន្ធផង ហៅថាវេទនាខន្ធផង ឯខន្ធទាំងឡាយដ៏សេស ហៅថាពួកខន្ធ តែមិនមែនហៅថាវេទនាខន្ធទេ។
[៤៣] រូប ហៅថារូបក្ខន្ធឬ។ រូបជាទីស្រឡាញ់ រូបដ៏ឆ្ងាញ់ពិសា ហៅថារូប តែមិនមែនហៅថារូបក្ខន្ធទេ ឯរូបក្ខន្ធ ហៅថារូបផង ហៅថារូបក្ខន្ធផង។ ខន្ធទាំងឡាយ ហៅថាសញ្ញាខន្ធឬ។ សញ្ញាខន្ធ ហៅថាខន្ធផង ហៅថាសញ្ញាខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាសញ្ញាខន្ធទេ។
[៤៤] រូប ហៅថារូបក្ខន្ធឬ។ រូបជាទីស្រឡាញ់ រូបដ៏ឆ្ងាញ់ពិសា ហៅថារូប តែមិនមែនហៅថារូបក្ខន្ធទេ ឯរូបក្ខន្ធ ហៅថារូបផង ហៅថារូបក្ខន្ធផង។ ខន្ធទាំងឡាយ ហៅថាសង្ខារក្ខន្ធឬ។ សង្ខារក្ខន្ធ ហៅថាខន្ធផង ហៅថាសង្ខារក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាសង្ខារក្ខន្ធទេ។
[៤៥] រូប ហៅថារូបក្ខន្ធឬ។ រូបជាទីស្រឡាញ់ រូបដ៏ឆ្ងាញ់ពិសា ហៅថារូប តែមិនមែនហៅថារូបក្ខន្ធទេ ឯរូបក្ខន្ធ ហៅថារូបផង ហៅថារូបក្ខន្ធផង។ ខន្ធទាំងឡាយ ហៅថាវិញ្ញាណក្ខន្ធឬ។ វិញ្ញាណក្ខន្ធ ហៅថាខន្ធផង ហៅថាវិញ្ញាណក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាវិញ្ញាណក្ខន្ធទេ។
[៤៦] វេទនា ហៅថាវេទនាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថារូបក្ខន្ធឬ។ រូបក្ខន្ធ ហៅថាខន្ធផង ហៅថារូបក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថារូបក្ខន្ធទេ។
[៤៧] វេទនា ហៅថាវេទនាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសញ្ញាខន្ធឬ។ សញ្ញាខន្ធ ហៅថាខន្ធផង ហៅថាសញ្ញាខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាសញ្ញាខន្ធទេ។
[៤៨] វេទនា ហៅថាវេទនាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសង្ខារក្ខន្ធឬ។ សង្ខារក្ខន្ធ ហៅថាខន្ធផង ហៅថាសង្ខារក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាសង្ខារក្ខន្ធទេ។
[៤៩] វេទនា ហៅថាវេទនាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាវិញ្ញាណក្ខន្ធឬ។ វិញ្ញាណក្ខន្ធ ហៅថាខន្ធផង ហៅថាវិញ្ញាណក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាវិញ្ញាណក្ខន្ធទេ។
[៥០] សញ្ញា ហៅថាសញ្ញាខន្ធឬ។ ទិដ្ឋិសញ្ញា ហៅថាសញ្ញា តែមិនមែនហៅថាសញ្ញាខន្ធទេ ឯសញ្ញាខន្ធ ហៅថាសញ្ញាផង ហៅថាសញ្ញាខន្ធផង។ ខន្ធទាំងឡាយ ហៅថារូបក្ខន្ធឬ។ រូបក្ខន្ធ ហៅថាខន្ធផង ហៅថារូបក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថារូបក្ខន្ធទេ។
[៥១] សញ្ញា ហៅថាសញ្ញាខន្ធឬ។ ទិដ្ឋិសញ្ញា ហៅថាសញ្ញា តែមិនមែនហៅថា សញ្ញាខន្ធទេ ឯសញ្ញាខន្ធ ហៅថាសញ្ញាផង ហៅថាសញ្ញាខន្ធផង។ ខន្ធទាំងឡាយ ហៅថាវេទនាខន្ធឬ។ វេទនាខន្ធ ហៅថាខន្ធផង ហៅថាវេទនាខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាវេទនាខន្ធទេ។
[៥២] សញ្ញា ហៅថាសញ្ញាខន្ធឬ។ ទិដ្ឋិសញ្ញា ហៅថាសញ្ញា តែមិនមែនហៅថាសញ្ញាខន្ធទេ ឯសញ្ញាខន្ធ ហៅថាសញ្ញាផង ហៅថាសញ្ញាខន្ធផង។ ខន្ធទាំងឡាយ ហៅថាសង្ខារក្ខន្ធឬ។ សង្ខារក្ខន្ធ ហៅថាខន្ធផង ហៅថាសង្ខារក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាសង្ខារក្ខន្ធទេ។
[៥៣] សញ្ញា ហៅថាសញ្ញាខន្ធឬ។ ទិដ្ឋិសញ្ញា ហៅថាសញ្ញា តែមិនមែនហៅថា សញ្ញាខន្ធទេ ឯសញ្ញាខន្ធ ហៅថាសញ្ញាផង ហៅថាសញ្ញាខន្ធផង។ ខន្ធទាំងឡាយ ហៅថាវិញ្ញាណក្ខន្ធឬ។ វិញ្ញាណក្ខន្ធ ហៅថាខន្ធផង ហៅថាវិញ្ញាណក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាវិញ្ញាណក្ខន្ធទេ។
[៥៤] ពួកសង្ខារ ហៅថាសង្ខារក្ខន្ធឬ។ ពួកសង្ខារដ៏សេស វៀរលែងតែសង្ខារក្ខន្ធចេញ ហៅថាពួកសង្ខារ តែមិនមែនហៅថា សង្ខារក្ខន្ធទេ ឯសង្ខារក្ខន្ធ ហៅថាពួកសង្ខារផង ហៅថាសង្ខារក្ខន្ធផង។ ខន្ធទាំងឡាយ ហៅថារូបក្ខន្ធឬ។ រូបក្ខន្ធ ហៅថាខន្ធផង ហៅថារូបក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថារូបក្ខន្ធទេ។
[៥៥] ពួកសង្ខារ ហៅថាសង្ខារក្ខន្ធឬ។ ពួកសង្ខារដ៏សេស វៀរលែងតែសង្ខារក្ខន្ធចេញ ហៅថាពួកសង្ខារ តែមិនមែនហៅថា សង្ខារក្ខន្ធទេ ឯសង្ខារក្ខន្ធ ហៅថាពួកសង្ខារផង ហៅថាសង្ខារក្ខន្ធផង។ ខន្ធទាំងឡាយ ហៅថាវេទនាខន្ធឬ។ វេទនាខន្ធ ហៅថាខន្ធផង ហៅថាវេទនាខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាវេទនាខន្ធទេ។
[៥៦] ពួកសង្ខារ ហៅថាសង្ខារក្ខន្ធឬ។ ពួកសង្ខារដ៏សេស វៀរលែងតែសង្ខារក្ខន្ធចេញ ហៅថាពួកសង្ខារ តែមិនមែនហៅថា សង្ខារក្ខន្ធទេ ឯសង្ខារក្ខន្ធ ហៅថាពួកសង្ខារផង ហៅថាសង្ខារក្ខន្ធផង។ ខន្ធទាំងឡាយ ហៅថាសញ្ញាខន្ធឬ។ សញ្ញាខន្ធ ហៅថាខន្ធផង ហៅថាសញ្ញាខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាសញ្ញាខន្ធទេ។
[៥៧] ពួកសង្ខារ ហៅថាសង្ខារក្ខន្ធឬ។ ពួកសង្ខារដ៏សេស វៀរលែងតែសង្ខារក្ខន្ធចេញ ហៅថាពួកសង្ខារ តែមិនមែនហៅថា សង្ខារក្ខន្ធទេ ឯសង្ខារក្ខន្ធ ហៅថាពួកសង្ខារផង ហៅថាសង្ខារក្ខន្ធផង។ ខន្ធទាំងឡាយ ហៅថាវិញ្ញាណក្ខន្ធឬ។ វិញ្ញាណក្ខន្ធ ហៅថាខន្ធផង ហៅថាវិញ្ញាណក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាវិញ្ញាណក្ខន្ធទេ។
[៥៨] វិញ្ញាណ ហៅថាវិញ្ញាណក្ខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថារូបក្ខន្ធឬ។ រូបក្ខន្ធ ហៅថាខន្ធផង ហៅថារូបក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថារូបក្ខន្ធទេ។
[៥៩] វិញ្ញាណ ហៅថាវិញ្ញាណក្ខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាវេទនាខន្ធឬ។ វេទនាខន្ធ ហៅថាខន្ធផង ហៅថាវេទនាខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាវេទនាខន្ធទេ។
[៦០] វិញ្ញាណ ហៅថាវិញ្ញាណក្ខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសញ្ញាខន្ធឬ។ សញ្ញាខន្ធ ហៅថាខន្ធផង ហៅថាសញ្ញាខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាសញ្ញាខន្ធទេ។
[៦១] វិញ្ញាណ ហៅថាវិញ្ញាណក្ខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសង្ខារក្ខន្ធឬ។ សង្ខារក្ខន្ធ ហៅថាខន្ធផង ហៅថាសង្ខារក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាសង្ខារក្ខន្ធទេ។
(ខ) បច្ចនីកំ
[៦២] មិនមែនរូប មិនហៅថារូបក្ខន្ធឬ។ អើ។ មិនមែនខន្ធទាំងឡាយ មិនហៅថា វេទនាខន្ធឬ។ អើ។ មិនមែនរូប មិនហៅថារូបក្ខន្ធឬ។ អើ។ មិនមែនខន្ធទាំងឡាយ មិនហៅថាសញ្ញាខន្ធឬ។ អើ។ មិនមែនរូប មិនហៅថារូបក្ខន្ធឬ។ អើ។ មិនមែនខន្ធទាំងឡាយ មិនហៅថាសង្ខារក្ខន្ធឬ។ អើ។ មិនមែនរូប មិនហៅថារូបក្ខន្ធឬ។ អើ។ មិនមែនខន្ធទាំងឡាយ មិនហៅថាវិញ្ញាណក្ខន្ធឬ។ អើ។
[៦៣] មិនមែនវេទនា មិនហៅថាវេទនាខន្ធឬ។ អើ។ មិនមែនខន្ធទាំងឡាយ មិនហៅថារូបក្ខន្ធឬ។ អើ។ មិនមែនវេទនា មិនហៅថាវេទនាខន្ធឬ។ អើ។ មិនមែនខន្ធទាំងឡាយ មិនហៅថាសញ្ញាខន្ធឬ។ អើ។ មិនមែនវេទនា មិនហៅថា វេទនាខន្ធឬ។ អើ។ មិនមែនខន្ធទាំងឡាយ មិនហៅថាសង្ខារក្ខន្ធឬ។ អើ។ មិនមែនវេទនា មិនហៅថាវេទនាខន្ធឬ។ អើ។ មិនមែនខន្ធទាំងឡាយ មិនហៅថាវិញ្ញាណក្ខន្ធឬ។ អើ។
[៦៤] មិនមែនសញ្ញា មិនហៅថាសញ្ញាខន្ធឬ។ អើ។ មិនមែនខន្ធទាំងឡាយ មិនហៅថារូបក្ខន្ធឬ។ អើ។ មិនមែនសញ្ញា មិនហៅថាសញ្ញាខន្ធឬ។ អើ។ មិនមែនខន្ធទាំងឡាយ មិនហៅថាវេទនាខន្ធឬ។ អើ។ មិនមែនសញ្ញា មិនហៅថាសញ្ញាខន្ធឬ។ អើ។ មិនមែនខន្ធទាំងឡាយ មិនហៅថា សង្ខារក្ខន្ធឬ។ អើ។ មិនមែនសញ្ញា មិនហៅសញ្ញាខន្ធឬ។ អើ។ មិនមែនខន្ធទាំងឡាយ មិនហៅថាវិញ្ញាណក្ខន្ធឬ។ អើ។
[៦៥] មិនមែនពួកសង្ខារ មិនហៅថាសង្ខារក្ខន្ធឬ។ អើ។ មិនមែនខន្ធទាំងឡាយ មិនហៅថារូបក្ខន្ធឬ។ អើ។ មិនមែនពួកសង្ខារ មិនហៅថាសង្ខារក្ខន្ធឬ។ អើ។ មិនមែនខន្ធទាំងឡាយ មិនហៅថា វេទនាខន្ធឬ។ អើ។ មិនមែនពួកសង្ខារ មិនហៅថា សង្ខារក្ខន្ធឬ។ អើ។ មិនមែនខន្ធទាំងឡាយ មិនហៅថាសញ្ញាខន្ធឬ។ អើ។ មិនមែនពួកសង្ខារ មិនហៅថាសង្ខារក្ខន្ធឬ។ អើ។ មិនមែនខន្ធទាំងឡាយ មិនហៅថា វិញ្ញាណក្ខន្ធឬ។ អើ។
[៦៦] មិនមែនវិញ្ញាណ មិនហៅថាវិញ្ញាណក្ខន្ធឬ។ អើ។ មិនមែនខន្ធទាំងឡាយ មិនហៅថារូបក្ខន្ធឬ។ អើ។ មិនមែនវិញ្ញាណ មិនហៅថាវិញ្ញាណក្ខន្ធឬ។ អើ។ មិនមែនខន្ធទាំងឡាយ មិនហៅថាវេទនាខន្ធឬ។ អើ។ មិនមែនវិញ្ញាណ មិនហៅថា វិញ្ញាណក្ខន្ធឬ។ អើ។ មិនមែនខន្ធទាំងឡាយ មិនហៅថាសញ្ញាខន្ធឬ។ អើ។ មិនមែនវិញ្ញាណ មិនហៅថាវិញ្ញាណក្ខន្ធឬ។ អើ។ មិនមែនខន្ធទាំងឡាយ មិនហៅថាសង្ខារក្ខន្ធឬ។ អើ។
៣. សុទ្ធខន្ធវារោ
(ក) អនុលោមំ
[៦៧] រូប ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថារូបក្ខន្ធឬ។ រូបក្ខន្ធ ហៅថាខន្ធផង ហៅថារូបក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថារូបក្ខន្ធទេ។
[៦៨] វេទនា ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាវេទនាខន្ធឬ។ វេទនាខន្ធ ហៅថាខន្ធផង ហៅថាវេទនាខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាវេទនាខន្ធទេ។
[៦៩] សញ្ញា ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសញ្ញាខន្ធឬ។ សញ្ញាខន្ធ ហៅថាខន្ធផង ហៅថាសញ្ញាខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាសញ្ញាខន្ធទេ។
[៧០] ពួកសង្ខារ ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសង្ខារក្ខន្ធឬ។ សង្ខារក្ខន្ធ ហៅថាខន្ធផង ហៅថាសង្ខារក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា សង្ខារក្ខន្ធទេ។
[៧១] វិញ្ញាណ ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាវិញ្ញាណក្ខន្ធឬ។ វិញ្ញាណក្ខន្ធ ហៅថាខន្ធផង ហៅថាវិញ្ញាណក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាវិញ្ញាណក្ខន្ធទេ។
(ខ) បច្ចនីកំ
[៧២] មិនមែនរូប មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែរូបចេញ មិនហៅថារូបទេ ហៅថាពួកខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែរូប និងពួកខន្ធចេញ មិនហៅថារូបផង មិនហៅថាពួកខន្ធផង។ មិនមែនពួកខន្ធ មិនហៅថារូបក្ខន្ធឬ។ អើ។
[៧៣] មិនមែនវេទនា មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវេទនាចេញ មិនហៅថាវេទនាទេ ហៅថាពួកខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវេទនា និងពួកខន្ធចេញ មិនហៅថាវេទនាផង មិនហៅថាពួកខន្ធផងទេ។ មិនមែនពួកខន្ធ មិនហៅថាវេទនាខន្ធឬ។ អើ។
[៧៤] មិនមែនសញ្ញា មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែសញ្ញាចេញ មិនហៅថាសញ្ញាទេ ហៅថាពួកខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែសញ្ញា និងពួកខន្ធចេញ មិនហៅថាសញ្ញាផង មិនហៅថាពួកខន្ធផងទេ។ មិនមែនពួកខន្ធ មិនហៅថាសញ្ញាខន្ធឬ។ អើ។
[៧៥] មិនមែនពួកសង្ខារ មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែពួកសង្ខារចេញ មិនហៅថាពួកសង្ខារទេ ហៅថាពួកខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែពួកសង្ខារ និងពួកខន្ធចេញ មិនហៅថាពួកសង្ខារផង មិនហៅថាពួកខន្ធផងទេ។ មិនមែនពួកខន្ធ មិនហៅថាសង្ខារក្ខន្ធឬ។ អើ។
[៧៦] មិនមែនវិញ្ញាណ មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវិញ្ញាណចេញ មិនហៅថាវិញ្ញាណទេ ហៅថាពួកខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវិញ្ញាណ និងពួកខន្ធចេញ មិនហៅថាវិញ្ញាណផង មិនហៅថាពួកខន្ធផងទេ។ មិនមែនពួកខន្ធ មិនហៅថាវិញ្ញាណក្ខន្ធឬ។ អើ។
៤. សុទ្ធខន្ធមូលចក្កវារោ
(ក) អនុលោមំ
[៧៧] រូប ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាវេទនាខន្ធឬ។ វេទនាខន្ធ ហៅថាខន្ធផង ហៅថាវេទនាខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា វេទនាខន្ធទេ។
[៧៨] រូប ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសញ្ញាខន្ធឬ។ សញ្ញាខន្ធ ហៅថាខន្ធផង ហៅថាសញ្ញាខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា សញ្ញាខន្ធទេ។
[៧៩] រូប ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសង្ខារក្ខន្ធឬ។ សង្ខារក្ខន្ធ ហៅថាខន្ធផង ហៅថាសង្ខារក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា សង្ខារក្ខន្ធទេ។
[៨០] រូប ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាវិញ្ញាណក្ខន្ធឬ។ វិញ្ញាណក្ខន្ធ ហៅថាខន្ធផង ហៅថាវិញ្ញាណក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា វិញ្ញាណក្ខន្ធទេ។
[៨១] វេទនា ហៅថាខន្ធឬ។ អើ។ ខន្ធ ហៅថារូបក្ខន្ធឬ។ រូបក្ខន្ធ ហៅថាខន្ធផង ហៅថារូបក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា រូបក្ខន្ធទេ។
[៨២] វេទនា ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសញ្ញាខន្ធឬ។ សញ្ញាខន្ធ ហៅថាខន្ធផង ហៅថាសញ្ញាខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា សញ្ញាខន្ធទេ។
[៨៣] វេទនា ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសង្ខារក្ខន្ធឬ។ សង្ខារក្ខន្ធ ហៅថាខន្ធផង ហៅថាសង្ខារក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា សង្ខារក្ខន្ធទេ។
[៨៤] វេទនា ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាវិញ្ញាណក្ខន្ធឬ។ វិញ្ញាណក្ខន្ធ ហៅថាខន្ធផង ហៅថាវិញ្ញាណក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា វិញ្ញាណក្ខន្ធទេ។
[៨៥] សញ្ញា ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថារូបក្ខន្ធឬ។ រូបក្ខន្ធ ហៅថាខន្ធផង ហៅថារូបក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា រូបក្ខន្ធទេ។
[៨៦] សញ្ញាហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាវេទនាខន្ធឬ។ វេទនាខន្ធ ហៅថាខន្ធផង ហៅថាវេទនាខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា វេទនាខន្ធទេ។
[៨៧] សញ្ញា ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសង្ខារក្ខន្ធឬ។ សង្ខារក្ខន្ធ ហៅថាខន្ធផង ហៅថាសង្ខារក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា សង្ខារក្ខន្ធទេ។
[៨៨] សញ្ញា ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាវិញ្ញាណក្ខន្ធឬ។ វិញ្ញាណក្ខន្ធ ហៅថាខន្ធផង ហៅថាវិញ្ញាណក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា វិញ្ញាណក្ខន្ធទេ។
[៨៩] ពួកសង្ខារ ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថារូបក្ខន្ធឬ។ រូបក្ខន្ធ ហៅថាខន្ធផង ហៅថារូបក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា រូបក្ខន្ធទេ។
[៩០] ពួកសង្ខារ ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាវេទនាខន្ធឬ។ វេទនាខន្ធ ហៅថាខន្ធផង ហៅថាវេទនាខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា វេទនាខន្ធទេ។
[៩១] សង្ខារទាំងឡាយ ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសញ្ញាខន្ធឬ។ សញ្ញាខន្ធ ហៅថាខន្ធផង ហៅថាសញ្ញាខន្ធផង ឯខន្ធទាំងឡាយដ៏សេស ហៅថាខន្ធ មិនមែនហៅថា សញ្ញាខន្ធទេ។
[៩២] សង្ខារទាំងឡាយ ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថា វិញ្ញាណក្ខន្ធឬ។ វិញ្ញាណក្ខន្ធ ហៅថាខន្ធផង ហៅថាវិញ្ញាណក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស ហៅថាខន្ធ មិនមែនហៅថា វិញ្ញាណក្ខន្ធទេ។
[៩៣] វិញ្ញាណ ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថារូបក្ខន្ធឬ។ រូបក្ខន្ធ ហៅថាខន្ធផង ហៅថារូបក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស ហៅថាខន្ធ មិនមែនហៅថារូបក្ខន្ធទេ។
[៩៤] វិញ្ញាណ ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថា វេទនាខន្ធឬ។ វេទនាខន្ធ ហៅថាខន្ធផង ហៅថាវេទនាខន្ធផង ឯខន្ធទាំងឡាយដ៏សេស ហៅថាខន្ធ មិនមែនហៅថា វេទនាខន្ធទេ។
[៩៥] វិញ្ញាណ ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសញ្ញាខន្ធឬ។ សញ្ញាខន្ធ ហៅថាខន្ធផង ហៅថាសញ្ញាខន្ធផង ឯខន្ធទាំងឡាយដ៏សេស ហៅថាខន្ធ មិនមែនហៅថាសញ្ញាខន្ធទេ។
[៩៦] វិញ្ញាណ ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសង្ខារក្ខន្ធឬ។ សង្ខារក្ខន្ធ ហៅថាខន្ធផង ហៅថាសង្ខារក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស ហៅថាខន្ធ មិនមែនហៅថាសង្ខារក្ខន្ធទេ។
(ខ) បច្ចនីកំ
[៩៧] មិនមែនរូប មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែរូបចេញ មិនហៅថារូបទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែរូប និងខន្ធចេញ មិនហៅថារូបផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធទាំងឡាយ មិនហៅថាវេទនាខន្ធឬ។ អើ។
[៩៨] មិនមែនរូប មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែរូបចេញ មិនហៅថារូបទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែរូប និងខន្ធចេញ មិនហៅថារូបផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធ មិនហៅថាសញ្ញាខន្ធឬ។ អើ។
[៩៩] មិនមែនរូប មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែរូបចេញ មិនហៅថារូបទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែរូប និងខន្ធចេញ មិនហៅថារូបផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធ មិនហៅថាសង្ខារក្ខន្ធឬ។ អើ។
[១០០] មិនមែនរូប មិនហៅថា ខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែរូបចេញ មិនហៅថារូបទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែរូប និងខន្ធចេញ មិនហៅថារូបផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធ មិនហៅថាវិញ្ញាណក្ខន្ធឬ។ អើ។
[១០១] មិនមែនវេទនា មិនហៅថា ខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវេទនាចេញ មិនហៅថាវេទនាទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវេទនា និងខន្ធចេញ មិនហៅថាវេទនាផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធ មិនហៅថា រូបក្ខន្ធឬ។ អើ។
[១០២] មិនមែនវេទនា មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវេទនាចេញ មិនហៅថាវេទនាទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវេទនា និងខន្ធចេញ មិនហៅថាវេទនាផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធ មិនហៅថា សញ្ញាខន្ធឬ។ អើ។
[១០៣] មិនមែនវេទនា មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវេទនាចេញ មិនហៅថាវេទនាទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវេទនា និងខន្ធចេញ មិនហៅថាវេទនាផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធ មិនហៅថា សង្ខារក្ខន្ធឬ។ អើ។
[១០៤] មិនមែនវេទនា មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវេទនាចេញ មិនហៅថាវេទនាទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវេទនា និងខន្ធចេញ មិនហៅថាវេទនាផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធ មិនហៅថាវិញ្ញាណក្ខន្ធឬ។ អើ។
[១០៥] មិនមែនសញ្ញា មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែសញ្ញាចេញ មិនហៅថាសញ្ញាទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែសញ្ញា និងខន្ធចេញ មិនហៅថាសញ្ញាផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធ មិនហៅថា រូបក្ខន្ធឬ។ អើ។
[១០៦] មិនមែនសញ្ញា មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែសញ្ញាចេញ មិនហៅថាសញ្ញាទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែសញ្ញា និងខន្ធចេញ មិនហៅថាសញ្ញាផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធ មិនហៅថា វេទនាខន្ធឬ។ អើ។
[១០៧] មិនមែនសញ្ញា មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែសញ្ញាចេញ មិនហៅថាសញ្ញាទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែសញ្ញា និងខន្ធចេញ មិនហៅថាសញ្ញាផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធ មិនហៅថា សង្ខារក្ខន្ធឬ។ អើ។
[១០៨] មិនមែនសញ្ញា មិនហៅថា ខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែសញ្ញាចេញ មិនហៅថាសញ្ញាទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែសញ្ញា និងខន្ធចេញ មិនហៅថាសញ្ញាផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធ មិនហៅថា វិញ្ញាណក្ខន្ធឬ។ អើ។
[១០៩] មិនមែនសង្ខារ មិនហៅថាខន្ធឬ។ អើ។ មិនមែនខន្ធ មិនហៅថា រូបក្ខន្ធឬ។ អើ។
[១១០] មិនមែនសង្ខារ មិនហៅថាខន្ធឬ។ អើ។ មិនមែនខន្ធ មិនហៅថា វេទនាខន្ធឬ។ អើ។
[១១១] មិនមែនសង្ខារ មិនហៅថាខន្ធឬ។ អើ។ មិនមែនខន្ធ មិនហៅថាសញ្ញាខន្ធឬ។ អើ។
[១១២] មិនមែនសង្ខារ មិនហៅថាខន្ធឬ។ អើ។ មិនមែនខន្ធ មិនហៅថា វិញ្ញាណក្ខន្ធឬ។ អើ។
[១១៣] មិនមែនវិញ្ញាណ មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវិញ្ញាណចេញ មិនហៅថាវិញ្ញាណទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវិញ្ញាណ និងខន្ធចេញ មិនហៅថាវិញ្ញាណផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធ មិនហៅថា រូបក្ខន្ធឬ។ អើ។
[១១៤] មិនមែនវិញ្ញាណ មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវិញ្ញាណចេញ មិនហៅថាវិញ្ញាណទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវិញ្ញាណ និងខន្ធចេញ មិនហៅថាវិញ្ញាណផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធ មិនហៅថាវេទនាខន្ធឬ។ អើ។
[១១៥] មិនមែនវិញ្ញាណ មិនហៅថាវិញ្ញាណក្ខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវិញ្ញាណចេញ មិនហៅថាវិញ្ញាណទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវិញ្ញាណ និងខន្ធចេញ មិនហៅថាវិញ្ញាណផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធ មិនហៅថាសញ្ញាខន្ធឬ។ អើ។
[១១៦] មិនមែនវិញ្ញាណ មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវិញ្ញាណចេញ មិនហៅថាវិញ្ញាណទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវិញ្ញាណ និងខន្ធចេញ មិនហៅថាវិញ្ញាណផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធ មិនហៅថា សង្ខារក្ខន្ធឬ។ អើ។
ចប់ បណ្ណត្តិវារៈ។
២. បវត្តិវារោ
១. ឧប្បាទវារោ
(១) បច្ចុប្បន្នវារោ
(ក) អនុលោមបុគ្គលោ
[១១៧] រូបក្ខន្ធ របស់សត្វណា កើតឡើង វេទនាខន្ធ របស់សត្វនោះ ក៏កើតឡើងដែរឬ។ ពួកសត្វចូលទៅកាន់អសញ្ញសត្វ រូបក្ខន្ធ របស់សត្វទាំងនោះ កើតឡើង ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វចូលទៅកាន់បញ្ចវោការភព រូបក្ខន្ធកើតឡើងផង របស់សត្វទាំងនោះ វេទនាខន្ធ កើតឡើងផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណាកើតឡើង រូបក្ខន្ធ របស់សត្វនោះ ក៏កើតឡើងដែរឬ។ ពួកសត្វចូលទៅកាន់អរូបភព វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើង ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វចូលទៅកាន់បញ្ចវោការភព វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើងផង រូបក្ខន្ធ កើតឡើងផង។
(ខ) អនុលោមឱកាសោ
[១១៨] រូបក្ខន្ធ កើតឡើងក្នុងទីណា វេទនាខន្ធ ក៏កើតឡើងក្នុងទីនោះដែរឬ។ រូបក្ខន្ធ កើតឡើងក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ មិនកើតឡើងក្នុងអសញ្ញសត្វនោះទេ រូបក្ខន្ធ រមែងកើតឡើងផង វេទនាខន្ធ រមែងកើតឡើងផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត វេទនាខន្ធកើតឡើងក្នុងទីណា រូបក្ខន្ធក៏កើតឡើងក្នុងទីនោះដែរឬ។ វេទនាខន្ធ កើតឡើងក្នុងអរូបភពនោះ ឯរូបក្ខន្ធ មិនកើតឡើងក្នុងទីនោះទេ វេទនាខន្ធ រមែងកើតឡើងផង រូបក្ខន្ធ រមែងកើតឡើងផង ក្នុងបញ្ចវោការភពនោះ។
(គ) អនុលោមបុគ្គលោកាសា
[១១៩] រូបក្ខន្ធ របស់សត្វណាកើតឡើង ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ ក៏កើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វចូលទៅកាន់អសញ្ញសត្វ រូបក្ខន្ធ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វចូលទៅកាន់បញ្ចវោការភព រូបក្ខន្ធរបស់សត្វទាំងនោះ ក៏កើតឡើងផង វេទនាខន្ធ ក៏កើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា កើតឡើងក្នុងទីណា រូបក្ខន្ធរបស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វចូលទៅកាន់អរូបភព វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ។ ពួកសត្វចូលទៅកាន់បញ្ចវោការភព វេទនាខន្ធរបស់សត្វទាំងនោះ ក៏កើតឡើងផង រូបក្ខន្ធក៏កើតឡើងផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[១២០] រូបក្ខន្ធ របស់សត្វណា មិនកើតឡើង វេទនាខន្ធរបស់សត្វនោះ ក៏មិនកើតឡើងដែរឬ។ ពួកសត្វចូលទៅកាន់អរូបភព រូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើង ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ កាលពួកសត្វទាំងពួងច្យុត រូបក្ខន្ធរបស់សត្វទាំងនោះ ក៏មិនកើតឡើងផង វេទនាខន្ធក៏មិនកើតឡើងផង។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា មិនកើតឡើង រូបក្ខន្ធរបស់សត្វនោះ ក៏មិនកើតឡើងដែរឬ។ ពួកសត្វចូលទៅកាន់ អសញ្ញសត្វ វេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើង ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ កាលពួកសត្វទាំងពួងច្យុត វេទនាខន្ធរបស់សត្វទាំងនោះ ក៏មិនកើតឡើងផង រូបក្ខន្ធ ក៏មិនកើតឡើងផង។
(ង) បច្ចនីកឱកាសោ
[១២១] រូបក្ខន្ធ មិនកើតឡើងក្នុងទីណា វេទនាខន្ធមិនកើតឡើងក្នុងទីនោះដែរឬ។ កើតឡើង។ មួយយ៉ាងទៀត វេទនាខន្ធ មិនកើតឡើងក្នុងទីណា រូបក្ខន្ធ មិនកើតឡើងក្នុងទីនោះដែរឬ។ កើតឡើង។
(ច) បច្ចនីកបុគ្គលោកាសា
[១២២] រូបក្ខន្ធរបស់សត្វណា មិនកើតឡើងក្នុងទីណា វេទនាខន្ធរបស់សត្វនោះ មិនកើតឡើងក្នុងទីនោះដែរឬ។ កាលពួកសត្វចូលទៅកាន់អរូបភព រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងក្នុងទីនោះទេ ពួកសត្វទាំងពួងកាលច្យុត រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើងផង វេទនាខន្ធ ក៏មិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា មិនកើតឡើងក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ មិនកើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វកាលចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងក្នុងទីនោះទេ។ ពួកសត្វទាំងពួង កាលច្យុត វេទនាខន្ធរបស់សត្វទាំងនោះ ក៏មិនកើតឡើងផង រូបក្ខន្ធក៏មិនកើតឡើងផង ក្នុងទីនោះ។
(២) អតីតវារោ
(ក) អនុលោមបុគ្គលោ
[១២៣] រូបក្ខន្ធ របស់សត្វណា កើតឡើងហើយ វេទនាខន្ធរបស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា កើតឡើងហើយ រូបក្ខន្ធរបស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
(ខ) អនុលោមឱកាសោ
[១២៤] រូបក្ខន្ធ កើតឡើងហើយ ក្នុងទីណា វេទនាខន្ធ កើតឡើងហើយ ក្នុងទីនោះដែរឬ។ រូបក្ខន្ធ កើតឡើងហើយ ក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ មិនកើតឡើងហើយ ក្នុងទីនោះទេ រូបក្ខន្ធ ក៏កើតឡើងហើយផង វេទនាខន្ធក៏កើតឡើងហើយផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត វេទនាខន្ធ កើតឡើងហើយ ក្នុងទីណា រូបក្ខន្ធ កើតឡើងហើយ ក្នុងទីនោះដែរឬ។ វេទនាខន្ធ កើតឡើងហើយ ក្នុងអរូបភពនោះ ឯរូបក្ខន្ធ មិនកើតឡើងហើយ ក្នុងទីនោះទេ វេទនាខន្ធ ក៏កើតឡើងហើយផង រូបក្ខន្ធ ក៏កើតឡើងហើយផង ក្នុងបញ្ចវោការភពនោះ។
(គ) អនុលោមបុគ្គលោកាសា
[១២៥] រូបក្ខន្ធរបស់សត្វណា កើតឡើងហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ រូបក្ខន្ធរបស់ពួកអសញ្ញសត្វនោះ កើតឡើងហើយ ក្នុងទីនោះ ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ រូបក្ខន្ធរបស់ពួកបញ្ចវោការសត្វនោះ ក៏កើតឡើងហើយផង វេទនាខន្ធ ក៏កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបក្ខន្ធរបស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ វេទនាខន្ធរបស់ពួកអរូបព្រហ្មនោះ កើតឡើងហើយ ក្នុងទីនោះ ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ វេទនាខន្ធ របស់ពួកបញ្ចវោការសត្វនោះ ក៏កើតឡើងហើយផង រូបក្ខន្ធ ក៏កើតឡើងហើយផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[១២៦] រូបក្ខន្ធរបស់សត្វណា មិនកើតឡើងហើយ វេទនាខន្ធរបស់សត្វនោះ មិនកើតឡើងហើយដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា មិនកើតឡើងហើយ រូបក្ខន្ធរបស់សត្វនោះ មិនកើតឡើងហើយដែរឬ។ មិនមានទេ។
(ង) បច្ចនីកឱកាសោ
[១២៧] រូបក្ខន្ធ កើតឡើងហើយ ក្នុងទីណា វេទនាខន្ធ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត វេទនាខន្ធ មិនកើតឡើងហើយ ក្នុងទីណា រូបក្ខន្ធ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ កើតឡើងហើយ។
(ច) បច្ចនីកបុគ្គលោកាសា
[១២៨] រូបក្ខន្ធ របស់សត្វណាមិនកើតឡើងហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ រូបក្ខន្ធ របស់ពួកអរូបព្រហ្មនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ រូបក្ខន្ធរបស់ពួកសុទ្ធាវាសសត្វនោះ ក៏មិនកើតឡើងហើយផង វេទនាខន្ធ ក៏មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ វេទនាខន្ធរបស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯរូបក្ខន្ធរបស់ពួកសត្វនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ វេទនាខន្ធ របស់ពួកសុទ្ធាវាសសត្វនោះ ក៏មិនកើតឡើងហើយផង រូបក្ខន្ធ ក៏មិនកើតឡើងហើយផង ក្នុងទីនោះ។
(៣) អនាគតវារោ
(ក) អនុលោមបុគ្គលោ
[១២៩] រូបក្ខន្ធ របស់សត្វណា នឹងកើតឡើង វេទនាខន្ធរបស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា នឹងកើតឡើង រូបក្ខន្ធរបស់សត្វនោះ នឹងកើតឡើងដែរឬ។ សត្វទាំងឡាយណា ចូលទៅកាន់អរូបព្រហ្មហើយ នឹងបរិនិព្វាន វេទនាខន្ធរបស់សត្វទាំងនោះ នឹងកើតឡើង ឯរូបក្ខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើងទេ វេទនាខន្ធរបស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង រូបក្ខន្ធនឹងកើតឡើងផង។
(ខ) អនុលោមឱកាសោ
[១៣០] រូបក្ខន្ធ នឹងកើតឡើងក្នុងទីណា វេទនាខន្ធ នឹងកើតឡើងក្នុងទីនោះដែរឬ។ រូបក្ខន្ធ នឹងកើតឡើងក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ នឹងមិនកើតឡើងក្នុងទីនោះទេ រូបក្ខន្ធ នឹងកើតឡើងផង វេទនាខន្ធ នឹងកើតឡើងផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត វេទនាខន្ធ នឹងកើតឡើងក្នុងទីណា រូបក្ខន្ធ នឹងកើតឡើង ក្នុងទីនោះដែរឬ។ វេទនាខន្ធ នឹងកើតឡើង ក្នុងអរូបភពនោះ ឯរូបក្ខន្ធ នឹងមិនកើតឡើងក្នុងទីនោះទេ វេទនាខន្ធ នឹងកើតឡើងផង រូបក្ខន្ធ នឹងកើតឡើងផង ក្នុងបញ្ចវោការភពនោះ។
(គ) អនុលោមបុគ្គលោកាសា
[១៣១] រូបក្ខន្ធ របស់សត្វណា នឹងកើតឡើងក្នុងទីណា វេទនាខន្ធរបស់សត្វនោះ នឹងកើតឡើងក្នុងទីនោះដែរឬ។ រូបក្ខន្ធរបស់ពួកអសញ្ញសត្វនោះ នឹងកើតឡើងក្នុងទីនោះ ឯវេទនាខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើងក្នុងទីនោះទេ រូបក្ខន្ធរបស់ពួកបញ្ចវោការសត្វនោះ នឹងកើតឡើងផង វេទនាខន្ធនឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបក្ខន្ធរបស់សត្វនោះ នឹងកើតឡើងក្នុងទីនោះដែរឬ។ វេទនាខន្ធរបស់ពួកអរូបព្រហ្មនោះ នឹងកើតឡើងក្នុងទីនោះ ឯរូបក្ខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើងក្នុងទីនោះទេ វេទនាខន្ធរបស់ពួកបញ្ចវោការសត្វនោះ នឹងកើតឡើងផង រូបក្ខន្ធនឹងកើតឡើងផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[១៣២] រូបក្ខន្ធរបស់សត្វណា នឹងមិនកើតឡើង វេទនាខន្ធរបស់សត្វនោះ នឹងមិនកើតឡើងដែរឬ។ សត្វទាំងឡាយណា ចូលទៅកាន់អរូបព្រហ្មហើយ នឹងបរិនិព្វាន រូបក្ខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើង ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ រូបក្ខន្ធរបស់ពួកសត្វជាបច្ឆិមភពនោះ នឹងមិនកើតឡើងផង វេទនាខន្ធ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា នឹងមិនកើតឡើង រូបក្ខន្ធរបស់សត្វនោះ នឹងមិនកើតឡើងដែរឬ។ អើ។
(ង) បច្ចនីកឱកាសោ
[១៣៣] រូបក្ខន្ធ នឹងមិនកើតឡើងក្នុងទីណា វេទនាខន្ធ នឹងមិនកើតឡើង ក្នុងទីនោះដែរឬ។ នឹងកើតឡើង។ មួយយ៉ាងទៀត វេទនាខន្ធ នឹងមិនកើតឡើងក្នុងទីណា រូបក្ខន្ធ នឹងមិនកើតឡើងក្នុងទីនោះដែរឬ។ នឹងកើតឡើង។
(ច) បច្ចនីកបុគ្គលោកាសា
[១៣៤] រូបក្ខន្ធរបស់សត្វណា នឹងមិនកើតឡើងក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងមិនកើតឡើងក្នុងទីនោះដែរឬ។ រូបក្ខន្ធរបស់ពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងក្នុងទីនោះ ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងក្នុងទីនោះទេ រូបក្ខន្ធរបស់ពួកសត្វជាបច្ឆិមភពនោះ នឹងមិនកើតឡើងផង វេទនាខន្ធ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា នឹងមិនកើតឡើងក្នុងទីណា រូបក្ខន្ធរបស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះដែរឬ។ វេទនាខន្ធរបស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងក្នុងទីនោះ ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ វេទនាខន្ធរបស់ពួកសត្វជាបច្ឆិមភពនោះ នឹងមិនកើតឡើងផង រូបក្ខន្ធនឹងមិនកើតឡើងផង ក្នុងទីនោះ។
(៤) បច្ចុប្បន្នាតីតវារោ
(ក) អនុលោមបុគ្គលោ
[១៣៥] រូបក្ខន្ធ របស់សត្វណា កើតឡើង វេទនាខន្ធ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា កើតឡើងហើយ រូបក្ខន្ធរបស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងពួងកាលច្យុត ចូលទៅកាន់អរូបភព វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើងហើយ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វកាលចូលទៅកាន់បញ្ចវោការភព ចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើងហើយផង រូបក្ខន្ធ កើតឡើងផង។
[១៣៦] វេទនាខន្ធ របស់សត្វណាកើតឡើង សញ្ញាខន្ធរបស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធរបស់សត្វណា កើតឡើងហើយ វេទនាខន្ធរបស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងពួង កាលច្យុត ចូលទៅកាន់អសញ្ញសត្វ សញ្ញាខន្ធរបស់សត្វទាំងនោះ កើតឡើងហើយ ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វកាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធរបស់សត្វទាំងនោះ កើតឡើងហើយផង វេទនាខន្ធកើតឡើងផង។
(ខ) អនុលោមឱកាសោ
[១៣៧] រូបក្ខន្ធ កើតឡើងក្នុងទីណា វេទនាខន្ធ កើតឡើងហើយ ក្នុងទីនោះដែរឬ។ រូបក្ខន្ធកើតឡើងក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ មិនកើតឡើងហើយ ក្នុងទីនោះទេ រូបក្ខន្ធកើតឡើងផង វេទនាខន្ធ កើតឡើងហើយផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត វេទនាខន្ធកើតឡើងហើយ ក្នុងទីណា រូបក្ខន្ធ កើតឡើងក្នុងទីនោះដែរឬ។ វេទនាខន្ធ កើតឡើងហើយ ក្នុងអរូបភពនោះ ឯរូបក្ខន្ធ មិនកើតឡើងក្នុងទីនោះទេ វេទនាខន្ធកើតឡើងហើយផង រូបក្ខន្ធកើតឡើងផង ក្នុងបញ្ចវោការភពនោះ។
[១៣៨] វេទនាខន្ធ កើតឡើងក្នុងទីណា សញ្ញាខន្ធកើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធកើតឡើងហើយ ក្នុងទីណា វេទនាខន្ធ កើតឡើងក្នុងទីនោះដែរឬ។ អើ។
(គ) អនុលោមបុគ្គលោកាសា
[១៣៩] រូបក្ខន្ធរបស់សត្វណា កើតឡើងក្នុងទីណា វេទនាខន្ធរបស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ចូលទៅកាន់អសញ្ញសត្វ រូបក្ខន្ធរបស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់បញ្ចវោការភព រូបក្ខន្ធរបស់សត្វទាំងនោះ កើតឡើងផង វេទនាខន្ធ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបក្ខន្ធរបស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកអរូបព្រហ្ម កាលច្យុតចាកបញ្ចវោការភព វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់បញ្ចវោការភព វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើងហើយផង រូបក្ខន្ធកើតឡើងផង ក្នុងទីនោះ។
[១៤០] វេទនាខន្ធរបស់សត្វណា កើតឡើងក្នុងទីណា សញ្ញាខន្ធរបស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ ឯសញ្ញាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព វេទនាខន្ធ កើតឡើងផង សញ្ញាខន្ធរបស់សត្វទាំងនោះ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា កើតឡើងហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វកាលច្យុតចាកចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធរបស់សត្វទាំងនោះ កើតឡើងហើយក្នុងទីនោះ ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធរបស់សត្វទាំងនោះ កើតឡើងហើយផង វេទនាខន្ធ កើតឡើងផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[១៤១] រូបក្ខន្ធរបស់សត្វណា មិនកើតឡើង វេទនាខន្ធរបស់សត្វនោះ មិនកើតឡើងហើយដែរឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា មិនកើតឡើងហើយ រូបក្ខន្ធរបស់សត្វនោះ មិនកើតឡើងដែរឬ។ មិនមានទេ។
[១៤២] វេទនាខន្ធរបស់សត្វណា មិនកើតឡើង សញ្ញាខន្ធរបស់សត្វនោះ មិនកើតឡើងហើយដែរឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត សញ្ញាខន្ធរបស់សត្វណា មិនកើតឡើងហើយ វេទនាខន្ធរបស់សត្វនោះ មិនកើតឡើងដែរឬ។ មិនមានទេ។
(ង) បច្ចនីកឱកាសោ
[១៤៣] រូបក្ខន្ធ មិនកើតឡើងក្នុងទីណា វេទនាខន្ធ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត វេទនាខន្ធ មិនកើតឡើងហើយ ក្នុងទីណា រូបក្ខន្ធ មិនកើតឡើងក្នុងទីនោះដែរឬ។ កើតឡើង។
[១៤៤] វេទនាខន្ធ មិនកើតឡើងក្នុងទីណា សញ្ញាខន្ធ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ មិនកើតឡើងហើយ ក្នុងទីណា វេទនាខន្ធ មិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។
(ច) បច្ចនីកបុគ្គលោកាសា
[១៤៥] រូបក្ខន្ធ របស់សត្វណា មិនកើតឡើងក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកអរូបព្រហ្ម កាលច្យុតចាកបញ្ចវោការភព រូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វដែលបរិនិព្វានក្នុងសុទ្ធាវាស និងពួកសត្វដែលច្យុតចាកអសញ្ញសត្វ រូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើងផង វេទនាខន្ធមិនកើតឡើងហើយផង ក្នុងទីនោះទេ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ មិនកើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកសត្វកាលចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងក្នុងទីនោះទេ ពួកសត្វដែលបរិនិព្វានក្នុងសុទ្ធាវាស និងពួកសត្វដែលច្យុតចាកអសញ្ញសត្វ វេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងហើយផង រូបក្ខន្ធមិនកើតឡើងផង ក្នុងទីនោះទេ។
[១៤៦] វេទនាខន្ធ របស់សត្វណា មិនកើតឡើងក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វដែលបរិនិព្វានក្នុងសុទ្ធាវាស និងពួកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើងផង សញ្ញាខន្ធមិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា មិនកើតឡើងហើយក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនកើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស សញ្ញាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងក្នុងទីនោះទេ ពួកសត្វដែលបរិនិព្វានក្នុងសុទ្ធាវាស និងពួកអសញ្ញសត្វ សញ្ញាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងហើយផង វេទនាខន្ធ មិនកើតឡើងផង ក្នុងទីនោះ។
(៥) បច្ចុប្បន្នានាគតវារោ
(ក) អនុលោមបុគ្គលោ
[១៤៧] រូបក្ខន្ធ របស់សត្វណា កើតឡើង វេទនាខន្ធរបស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព រូបក្ខន្ធរបស់សត្វទាំងនោះ កើតឡើង ឯវេទនាខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់បញ្ចវោការភព និងចូលទៅកាន់អសញ្ញសត្វ រូបក្ខន្ធរបស់សត្វទាំងនោះ កើតឡើងផង វេទនាខន្ធ នឹងកើតឡើងផង។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា នឹងកើតឡើង រូបក្ខន្ធរបស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងពួង កាលច្យុតចូលទៅកាន់អរូបព្រហ្ម វេទនាខន្ធរបស់សត្វទាំងនោះ នឹងកើតឡើង ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វ កាលចូលទៅកាន់បញ្ចវោការភព និងចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធរបស់សត្វទាំងនោះ នឹងកើតឡើងផង រូបក្ខន្ធកើតឡើងផង។
[១៤៨] វេទនាខន្ធ របស់សត្វណា កើតឡើង សញ្ញាខន្ធរបស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ វេទនាខន្ធ របស់សត្វទាំងនោះ កើតឡើង ឯសញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើងផង សញ្ញាខន្ធនឹងកើតឡើងផង។ មួយយ៉ាងទៀត សញ្ញាខន្ធរបស់សត្វណា នឹងកើតឡើង វេទនាខន្ធរបស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងពួងកាលច្យុត និងពួកសត្វកាលចូលទៅកាន់អសញ្ញសត្វ សញ្ញាខន្ធរបស់សត្វទាំងនោះ នឹងកើតឡើង ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វកាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធរបស់សត្វទាំងនោះ នឹងកើតឡើងផង វេទនាខន្ធកើតឡើងផង។
(ខ) អនុលោមឱកាសោ
[១៤៩] រូបក្ខន្ធ កើតឡើង ក្នុងទីណា វេទនាខន្ធ នឹងកើតឡើងក្នុងទីនោះដែរឬ។ រូបក្ខន្ធកើតឡើងក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ នឹងមិនកើតឡើង ក្នុងទីនោះទេ រូបក្ខន្ធ កើតឡើងផង វេទនាខន្ធ នឹងកើតឡើងផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត វេទនាខន្ធ នឹងកើតឡើងក្នុងទីណា រូបក្ខន្ធ កើតឡើង ក្នុងទីនោះដែរឬ។ វេទនាខន្ធ នឹងកើតឡើង ក្នុងអរូបភពនោះ ឯរូបក្ខន្ធ មិនកើតឡើងក្នុងទីនោះទេ វេទនាខន្ធ នឹងកើតឡើងផង រូបក្ខន្ធកើតឡើងផង ក្នុងបញ្ចវោការភពនោះ។
[១៥០] វេទនាខន្ធ កើតឡើងក្នុងទីណា សញ្ញាខន្ធនឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធនឹងកើតឡើងក្នុងទីណា វេទនាខន្ធ កើតឡើងក្នុងទីនោះដែរឬ។ អើ។
(គ) អនុលោមបុគ្គលោកាសា
[១៥១] រូបក្ខន្ធ របស់សត្វណា កើតឡើង ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព និងចូលទៅកាន់អសញ្ញសត្វ រូបក្ខន្ធរបស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ ឯវេទនាខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់បញ្ចវោការភព រូបក្ខន្ធរបស់សត្វទាំងនោះ កើតឡើងផង វេទនាខន្ធ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបក្ខន្ធរបស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកអរូបព្រហ្ម កាលច្យុតចាកបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់បញ្ចវោការភព វេទនាខន្ធរបស់សត្វទាំងនោះ នឹងកើតឡើងផង រូបក្ខន្ធកើតឡើងផង ក្នុងទីនោះ។
[១៥២] វេទនាខន្ធ របស់សត្វណា កើតឡើងក្នុងទីណា សញ្ញាខន្ធរបស់សត្វនោះ នឹងកើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើងផង សញ្ញាខន្ធនឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធរបស់សត្វណា នឹងកើតឡើង ក្នុងទីណា វេទនាខន្ធរបស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វកាលច្យុតចាកចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធរបស់សត្វទាំងនោះ នឹងកើតឡើងក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធរបស់សត្វទាំងនោះ នឹងកើតឡើងផង វេទនាខន្ធ កើតឡើងផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[១៥៣] រូបក្ខន្ធ របស់សត្វណា មិនកើតឡើង វេទនាខន្ធរបស់សត្វនោះ នឹងមិនកើតឡើងដែរឬ។ ពួកសត្វទាំងពួង កាលច្យុតចូលទៅកាន់អរូបភព រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើង ឯវេទនាខន្ធរបស់សត្វទាំងនោះ នឹងមិនមែនជាមិនកើតឡើងទេ ពួកសត្វដែលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបព្រហ្ម រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើងផង វេទនាខន្ធ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនកើតឡើង រូបក្ខន្ធរបស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលកើតឡើងក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបព្រហ្ម វេទនាខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើងផង រូបក្ខន្ធ មិនកើតឡើងផង។
[១៥៤] វេទនាខន្ធ របស់សត្វណា មិនកើតឡើង សញ្ញាខន្ធរបស់សត្វនោះ នឹងមិនកើតឡើងដែរឬ។ ពួកសត្វទាំងពួង កាលច្យុតចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើង ឯសញ្ញាខន្ធរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ វេទនាខន្ធរបស់សត្វទាំងនោះ ដែលបរិនិព្វាន មិនកើតឡើងផង សញ្ញាខន្ធនឹងមិនកើតឡើងផង។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនកើតឡើង វេទនាខន្ធ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលកើតឡើងក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព សញ្ញាខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើង ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ សញ្ញាខន្ធរបស់សត្វទាំងនោះ ដែលបរិនិព្វាន នឹងមិនកើតឡើងផង វេទនាខន្ធមិនកើតឡើងផង។
(ង) បច្ចនីកឱកាសោ
[១៥៥] រូបក្ខន្ធ មិនកើតឡើង ក្នុងទីណា វេទនាខន្ធ នឹងមិនកើតឡើង ក្នុងទីនោះដែរឬ។ នឹងកើតឡើង។ មួយយ៉ាងទៀត វេទនាខន្ធ នឹងមិនកើតឡើង ក្នុងទីណា រូបក្ខន្ធមិនកើតឡើង ក្នុងទីនោះដែរឬ។ កើតឡើង។
[១៥៦] វេទនាខន្ធ មិនកើតឡើង ក្នុងទីណា សញ្ញាខន្ធ នឹងមិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ នឹងមិនកើតឡើង ក្នុងទីណា វេទនាខន្ធ មិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។
(ច) បច្ចនីកបុគ្គលោកាសា
[១៥៧] រូបក្ខន្ធរបស់សត្វណា មិនកើតឡើង ក្នុងទីណា វេទនាខន្ធរបស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះដែរឬ។ ពួកអរូបព្រហ្ម កាលច្យុតចាកបញ្ចវោការភព រូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលបរិនិព្វាន ក្នុងបញ្ចវោការភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបព្រហ្ម និងពួកសត្វដែលច្យុតចាកអសញ្ញសត្វ រូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើងផង វេទនាខន្ធ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនកើតឡើងក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព និងចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងក្នុងទីនោះទេ ពួកសត្វដែលបរិនិព្វានក្នុងបញ្ចវោការភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបព្រហ្ម និងពួកសត្វដែលច្យុតចាកអសញ្ញសត្វ វេទនាខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើងផង រូបក្ខន្ធមិនកើតឡើងផង ក្នុងទីនោះ។
[១៥៨] វេទនាខន្ធរបស់សត្វណា មិនកើតឡើងក្នុងទីណា សញ្ញាខន្ធរបស់សត្វនោះ នឹងមិនកើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វកាលច្យុតចាកចតុវោការភព និងបញ្ចវោការភព វេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឯសញ្ញាខន្ធរបស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលបរិនិព្វាន និងពួកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះមិនកើតឡើងផង សញ្ញាខន្ធ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនកើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ សញ្ញាខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើងក្នុងទីនោះ ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សញ្ញាខន្ធ របស់ពួកសត្វដែលបរិនិព្វាន និងពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង វេទនាខន្ធ មិនកើតឡើងផង ក្នុងទីនោះ។
(៦) អតីតានាគតវារោ
(ក) អនុលោមបុគ្គលោ
[១៥៩] រូបក្ខន្ធរបស់សត្វណា កើតឡើងហើយ វេទនាខន្ធរបស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព រូបក្ខន្ធរបស់សត្វទាំងនោះ កើតឡើងហើយ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ រូបក្ខន្ធរបស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង វេទនាខន្ធ នឹងកើតឡើងផង។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា នឹងកើតឡើង រូបក្ខន្ធរបស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
[១៦០] វេទនាខន្ធ របស់សត្វណា កើតឡើងហើយ សញ្ញាខន្ធរបស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើងហើយ ឯសញ្ញាខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើងទេ វេទនាខន្ធរបស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង សញ្ញាខន្ធ នឹងកើតឡើងផង។ មួយយ៉ាងទៀត សញ្ញាខន្ធរបស់សត្វណា នឹងកើតឡើង វេទនាខន្ធ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
(ខ) អនុលោមឱកាសោ
[១៦១] រូបក្ខន្ធ កើតឡើងហើយ ក្នុងទីណា វេទនាខន្ធ នឹងកើតឡើង ក្នុងទីនោះដែរឬ។ រូបក្ខន្ធ កើតឡើងហើយ ក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ នឹងមិនកើតឡើងក្នុងទីនោះទេ រូបក្ខន្ធ កើតឡើងហើយផង វេទនាខន្ធ នឹងកើតឡើងផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត វេទនាខន្ធ នឹងកើតឡើង ក្នុងទីណា រូបក្ខន្ធ កើតឡើងហើយ ក្នុងទីនោះដែរឬ។ វេទនាខន្ធ នឹងកើតឡើង ក្នុងអរូបភពនោះ។ ឯរូបក្ខន្ធ មិនកើតឡើងហើយ ក្នុងទីនោះទេ វេទនាខន្ធ នឹងកើតឡើងផង រូបក្ខន្ធ កើតឡើងហើយផង ក្នុងបញ្ចវោការភពនោះ។
[១៦២] វេទនាខន្ធ កើតឡើងហើយ ក្នុងទីណា សញ្ញាខន្ធ នឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ នឹងកើតឡើងក្នុងទីណា វេទនាខន្ធ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។
(គ) អនុលោមបុគ្គលោកាសា
[១៦៣] រូបក្ខន្ធ របស់សត្វណា កើតឡើងហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព និងពួកអសញ្ញសត្វ រូបក្ខន្ធរបស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលកើតក្នុងបញ្ចវោការភព រូបក្ខន្ធរបស់សត្វទាំងនោះ កើតឡើងហើយផង វេទនាខន្ធ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបក្ខន្ធរបស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ វេទនាខន្ធ របស់ពួកអរូបព្រហ្មទាំងនោះ នឹងកើតឡើង ក្នុងទីនោះ ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ វេទនាខន្ធរបស់សត្វទាំងនោះ ដែលកើតក្នុងបញ្ចវោការភព នឹងកើតឡើងផង រូបក្ខន្ធកើតឡើងហើយផង ក្នុងទីនោះ។
[១៦៤] វេទនាខន្ធ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ នឹងកើតឡើងក្នុងទីនោះដែរឬ។ វេទនាខន្ធរបស់ពួកសត្វ កើតឡើងហើយ ក្នុងទីនោះ ដែលកើតក្នុងបច្ឆិមភពនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ (ដែលកើត) ក្នុងចតុវោការភព និងបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ កើតឡើងហើយផង សញ្ញាខន្ធ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងកើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។
(ឃ) បច្ចនីកបុគ្គលោ
[១៦៥] រូបក្ខន្ធ របស់សត្វណា មិនកើតឡើងហើយ វេទនាខន្ធ របស់សត្វនោះ នឹងមិនកើតឡើងដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា នឹងមិនកើតឡើង រូបក្ខន្ធរបស់សត្វនោះ មិនកើតឡើងហើយដែរឬ។ កើតឡើងហើយ។
[១៦៦] វេទនាខន្ធ របស់សត្វណា មិនកើតឡើងហើយ សញ្ញាខន្ធរបស់សត្វនោះ នឹងមិនកើតឡើងដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនកើតឡើង វេទនាខន្ធរបស់សត្វនោះ មិនកើតឡើងហើយដែរឬ។ កើតឡើងហើយ។
(ង) បច្ចនីកឱកាសោ
[១៦៧] រូបក្ខន្ធ មិនកើតឡើងហើយ ក្នុងទីណា វេទនាខន្ធ នឹងមិនកើតឡើង ក្នុងទីនោះដែរឬ។ នឹងកើតឡើង។ មួយយ៉ាងទៀត វេទនាខន្ធ នឹងមិនកើតឡើង ក្នុងទីណា រូបក្ខន្ធ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ កើតឡើងហើយ។
[១៦៨] វេទនាខន្ធ មិនកើតឡើងហើយ ក្នុងទីណា សញ្ញាខន្ធ នឹងមិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ នឹងមិនកើតឡើង ក្នុងទីណា វេទនាខន្ធ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។
(ច) បច្ចនីកបុគ្គលោកាសា
[១៦៩] រូបក្ខន្ធ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះដែរឬ។ ពួកអរូបព្រហ្ម រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសុទ្ធាវាសសត្វ និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព រូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើងផង វេទនាខន្ធ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា រូបក្ខន្ធរបស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព និងពួកអសញ្ញសត្វ វេទនាខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសុទ្ធាវាសសត្វ និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង រូបក្ខន្ធ មិនកើតឡើងហើយផង ក្នុងទីនោះ។
[១៧០] វេទនាខន្ធ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធរបស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព សញ្ញាខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើងក្នុងទីនោះ ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកអសញ្ញសត្វដែលកើតក្នុងសុទ្ធាវាស សញ្ញាខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើងផង វេទនាខន្ធ មិនកើតឡើងហើយផង ក្នុងទីនោះ។
ចប់ ឧប្បាទវារៈ។
២. បវត្តិ ២. និរោធវារោ
(១) បច្ចុប្បន្នវារោ
(ក) អនុលោមបុគ្គលោ
[១៧១] រូបក្ខន្ធរបស់សត្វណា រលត់ទៅ វេទនាខន្ធរបស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វ ដែលច្យុតចាកអសញ្ញសត្វ រូបក្ខន្ធរបស់សត្វទាំងនោះ រមែងរលត់ទៅ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនរលត់ទៅទេ ពួកសត្វដែលច្យុតចាកបញ្ចវោការភព រូបក្ខន្ធរបស់សត្វទាំងនោះ រលត់ទៅផង វេទនាខន្ធ រលត់ទៅផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា រលត់ទៅ រូបក្ខន្ធ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលច្យុតចាកអរូបភព វេទនាខន្ធ របស់សត្វទាំងនោះ រលត់ទៅ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនរលត់ទៅទេ ពួកសត្វដែលច្យុតចាកបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ រលត់ទៅផង រូបក្ខន្ធ រលត់ទៅផង។
(ខ) អនុលោមឱកាសោ
[១៧២] រូបក្ខន្ធ រលត់ទៅក្នុងទីណា វេទនាខន្ធ រលត់ទៅក្នុងទីនោះដែរឬ។ រូបក្ខន្ធ រលត់ទៅ ក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ មិនរលត់ទៅក្នុងទីនោះទេ រូបក្ខន្ធ រលត់ទៅផង វេទនាខន្ធ រលត់ទៅផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត វេទនាខន្ធ រលត់ទៅក្នុងទីណា រូបក្ខន្ធរលត់ទៅក្នុងទីនោះដែរឬ។ វេទនាខន្ធ រលត់ទៅក្នុងអរូបភពនោះ ឯរូបក្ខន្ធ មិនរលត់ទៅក្នុងទីនោះទេ វេទនាខន្ធ រលត់ទៅផង រូបក្ខន្ធរលត់ទៅផង ក្នុងបញ្ចវោការភពនោះ។
(គ) អនុលោមបុគ្គលោកាសា
[១៧៣] រូបក្ខន្ធ របស់សត្វណា រលត់ទៅក្នុងទីណា វេទនាខន្ធ របស់សត្វនោះ រលត់ទៅក្នុងទីនោះដែរឬ។ ពួកសត្វដែលច្យុតចាកអសញ្ញសត្វ រូបក្ខន្ធ របស់សត្វទាំងនោះ រលត់ទៅក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅក្នុងទីនោះទេ ពួកសត្វដែលច្យុតចាកបញ្ចវោការភព រូបក្ខន្ធ របស់សត្វទាំងនោះ រលត់ទៅផង វេទនាខន្ធ រលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា រលត់ទៅក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលច្យុតចាកអរូបភព វេទនាខន្ធ របស់សត្វទាំងនោះ រលត់ទៅក្នុងទីនោះ ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនមែនរលត់ទៅក្នុងទីនោះទេ ពួកសត្វដែលច្យុតចាកបញ្ចវោការភព វេទនាខន្ធរបស់សត្វទាំងនោះ រលត់ទៅផង រូបក្ខន្ធ រលត់ទៅផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[១៧៤] រូបក្ខន្ធ របស់សត្វណា មិនរលត់ទៅ វេទនាខន្ធ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលច្យុតចាកអរូបភព រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅផង វេទនាខន្ធ មិនរលត់ទៅផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា មិនរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលច្យុតចាកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបក្ខន្ធ មិនរលត់ទៅផង។
(ង) បច្ចនីកឱកាសោ
[១៧៥] រូបក្ខន្ធ មិនរលត់ទៅ ក្នុងទីណា វេទនាខន្ធ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ រលត់ទៅ។ មួយយ៉ាងទៀត វេទនាខន្ធ មិនរលត់ទៅ ក្នុងទីណា រូបក្ខន្ធ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ រលត់ទៅ។
(ច) បច្ចនីកបុគ្គលោកាសា
[១៧៦] រូបក្ខន្ធ របស់សត្វណា មិនរលត់ទៅក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលច្យុតចាកអរូបភព រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅផង វេទនាខន្ធ មិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលច្យុតចាកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបក្ខន្ធ មិនរលត់ទៅផង ក្នុងទីនោះ។
(២) អតីតវារោ
(ក) អនុលោមបុគ្គលោ
[១៧៧] រូបក្ខន្ធ របស់សត្វណា រលត់ហើយ វេទនាខន្ធ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា រលត់ហើយ រូបក្ខន្ធ របស់សត្វនោះ រលត់ដែរឬ។ អើ។
(ខ) អនុលោមឱកាសោ
[១៧៨] រូបក្ខន្ធ រលត់ហើយ ក្នុងទីណា វេទនាខន្ធ រលត់ហើយ ក្នុងទីនោះ ដែរឬ។ រូបក្ខន្ធ រលត់ហើយ ក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ មិនរលត់ហើយ ក្នុងទីនោះទេ រូបក្ខន្ធ រលត់ហើយផង វេទនាខន្ធ រលត់ហើយផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត វេទនាខន្ធ រលត់ហើយ ក្នុងទីណា រូបក្ខន្ធ រលត់ហើយ ក្នុងទីនោះដែរឬ។ វេទនាខន្ធ រលត់ហើយ ក្នុងអរូបភពនោះ ឯរូបក្ខន្ធ មិនរលត់ហើយ ក្នុងទីនោះទេ វេទនាខន្ធ រលត់ហើយផង រូបក្ខន្ធ រលត់ហើយផង ក្នុងបញ្ចវោការភពនោះ។
(គ) អនុលោមបុគ្គលោកាសា
[១៧៩] រូបក្ខន្ធ របស់សត្វណា រលត់ហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ រូបក្ខន្ធ របស់អសញ្ញសត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ រូបក្ខន្ធ របស់ពួកសត្វក្នុងបញ្ចវោការភពនោះ រលត់ហើយផង វេទនាខន្ធ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា រលត់ហើយ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ វេទនាខន្ធ របស់អរូបព្រហ្មទាំងនោះ រលត់ហើយ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយក្នុងទីនោះទេ វេទនាខន្ធ របស់ពួកសត្វក្នុងបញ្ចវោការភពនោះ រលត់ហើយផង រូបក្ខន្ធ រលត់ហើយផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[១៨០] រូបក្ខន្ធ របស់សត្វណា មិនរលត់ហើយ វេទនាខន្ធរបស់សត្វនោះ មិនរលត់ហើយដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា មិនរលត់ហើយ រូបក្ខន្ធរបស់សត្វនោះ មិនរលត់ហើយដែរឬ។ មិនមានទេ។
(ង) បច្ចនីកឱកាសោ
[១៨១] រូបក្ខន្ធ មិនរលត់ហើយ ក្នុងទីណា វេទនាខន្ធ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ រលត់ហើយ។ មួយយ៉ាងទៀត វេទនាខន្ធ មិនរលត់ហើយ ក្នុងទីណា រូបក្ខន្ធ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ រលត់ហើយ។
(ច) បច្ចនីកបុគ្គលោកាសា
[១៨២] រូបក្ខន្ធ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ រូបក្ខន្ធ របស់អរូបព្រហ្មទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ រូបក្ខន្ធ របស់ពួកសុទ្ធាវាសសត្វនោះ មិនរលត់ហើយផង វេទនាខន្ធ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ វេទនាខន្ធ របស់អសញ្ញសត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ វេទនាខន្ធ របស់ពួកសុទ្ធាវាសសត្វនោះ មិនរលត់ហើយផង រូបក្ខន្ធ មិនរលត់ហើយផង ក្នុងទីនោះ។
(៣) អនាគតវារោ
(ក) អនុលោមបុគ្គលោ
[១៨៣] រូបក្ខន្ធ របស់សត្វណា នឹងរលត់ទៅ វេទនាខន្ធ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលកាន់អរូបភព សត្វទាំងឡាយណា ចូលកាន់អរូបភពហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះ កំពុងច្យុត វេទនាខន្ធ របស់ពួកសត្វនោះ នឹងរលត់ទៅ ឯរូបក្ខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ វេទនាខន្ធ របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង រូបក្ខន្ធ នឹងរលត់ទៅផង។
(ខ) អនុលោមឱកាសោ
[១៨៤] រូបក្ខន្ធ នឹងរលត់ទៅ ក្នុងទីណា វេទនាខន្ធ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ រូបក្ខន្ធ នឹងរលត់ទៅក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ នឹងមិនរលត់ទៅ ក្នុងទីនោះទេ រូបក្ខន្ធ នឹងរលត់ទៅផង វេទនាខន្ធ នឹងរលត់ទៅផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត វេទនាខន្ធ នឹងរលត់ទៅ ក្នុងទីណា រូបក្ខន្ធ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ វេទនាខន្ធ នឹងរលត់ទៅ ក្នុងអរូបភពនោះ ឯរូបក្ខន្ធ នឹងមិនរលត់ទៅ ក្នុងទីនោះទេ វេទនាខន្ធ នឹងរលត់ទៅផង រូបក្ខន្ធ នឹងរលត់ទៅផង ក្នុងបញ្ចវោការភពនោះ។
(គ) អនុលោមបុគ្គលោកាសា
[១៨៥] រូបក្ខន្ធ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ រូបក្ខន្ធ របស់អសញ្ញសត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ រូបក្ខន្ធ របស់ពួកសត្វក្នុងបញ្ចវោការភពនោះ នឹងរលត់ទៅផង វេទនាខន្ធ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ វេទនាខន្ធ របស់អរូបព្រហ្មទាំងនោះ នឹងរលត់ទៅក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ វេទនាខន្ធ របស់ពួកសត្វក្នុងបញ្ចវោការភពនោះ នឹងរលត់ទៅផង រូបក្ខន្ធ នឹងរលត់ទៅផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[១៨៦] រូបក្ខន្ធ របស់សត្វណា នឹងមិនរលត់ទៅ វេទនាខន្ធ របស់សត្វនោះ នឹងមិនរលត់ដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់អរូបភព សត្វទាំងឡាយណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះ កំពុងច្យុត រូបក្ខន្ធរបស់ពួកសត្វទាំងនោះ នឹងមិនរលត់ទៅ ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វកាលបរិនិព្វាន រូបក្ខន្ធ របស់ពួកសត្វទាំងនោះ នឹងមិនរលត់ទៅផង វេទនាខន្ធ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ រូបក្ខន្ធរបស់សត្វនោះ នឹងមិនរលត់ដែរឬ។ អើ។
(ង) បច្ចនីកឱកាសោ
[១៨៧] រូបក្ខន្ធ នឹងមិនរលត់ទៅ ក្នុងទីណា វេទនាខន្ធ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ នឹងរលត់ទៅ។ មួយយ៉ាងទៀត វេទនាខន្ធ នឹងមិនរលត់ទៅ ក្នុងទីណា រូបក្ខន្ធ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ នឹងរលត់ទៅ។
(ច) បច្ចនីកបុគ្គលោកាសា
[១៨៨] រូបក្ខន្ធ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ រូបក្ខន្ធ របស់អរូបព្រហ្មទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន រូបក្ខន្ធ របស់ពួកសត្វទាំងនោះ នឹងមិនរលត់ទៅផង វេទនាខន្ធ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ វេទនាខន្ធ របស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន វេទនាខន្ធរបស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបក្ខន្ធ នឹងមិនរលត់ទៅផងក្នុងទីនោះ។
(៤) បច្ចុប្បន្នាតីតវារោ
(ក) អនុលោមបុគ្គលោ
[១៨៩] រូបក្ខន្ធ របស់សត្វណា រលត់ទៅ វេទនាខន្ធ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា រលត់ហើយ រូបក្ខន្ធ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ វេទនាខន្ធ របស់សត្វទាំងនោះ រលត់ហើយ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វ កាលច្យុតចាកបញ្ចវោការភព កាលច្យុតចាកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ រលត់ហើយផង រូបក្ខន្ធ រលត់ទៅផង។
[១៩០] វេទនាខន្ធ របស់សត្វណា រលត់ទៅ សញ្ញាខន្ធ របស់សត្វនោះ រលត់ទៅហើយដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា រលត់ហើយ វេទនាខន្ធ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ កាលច្យុតចាកអសញ្ញសត្វ សញ្ញាខន្ធ របស់សត្វទាំងនោះ រលត់ហើយ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធ របស់សត្វទាំងនោះ រលត់ហើយផង វេទនាខន្ធ រលត់ទៅផង។
(ខ) អនុលោមឱកាសោ
[១៩១] រូបក្ខន្ធ រលត់ទៅក្នុងទីណា វេទនាខន្ធ រលត់ហើយ ក្នុងទីនោះដែរឬ។ រូបក្ខន្ធ រលត់ទៅក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ មិនរលត់ហើយ ក្នុងទីនោះទេ រូបក្ខន្ធ រលត់ទៅផង វេទនាខន្ធ រលត់ហើយផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត វេទនាខន្ធ រលត់ហើយ ក្នុងទីណា រូបក្ខន្ធ រលត់ទៅ ក្នុងទីនោះដែរឬ។ វេទនាខន្ធ រលត់ហើយ ក្នុងអរូបភពនោះ ឯរូបក្ខន្ធ មិនរលត់ទៅ ក្នុងទីនោះទេ វេទនាខន្ធ រលត់ហើយផង រូបក្ខន្ធ រលត់ទៅផង ក្នុងបញ្ចវោការភពនោះ។
[១៩២] វេទនាខន្ធ រលត់ទៅ ក្នុងទីណា សញ្ញាខន្ធ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ រលត់ហើយ ក្នុងទីណា វេទនាខន្ធ រលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
(គ) អនុលោមបុគ្គលោកាសា
[១៩៣] រូបក្ខន្ធ របស់សត្វណា រលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស កាលច្យុតចាកអសញ្ញសត្វ រូបក្ខន្ធ របស់សត្វទាំងនោះ រលត់ទៅក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលច្យុតចាកបញ្ចវោការភព រូបក្ខន្ធ របស់សត្វទាំងនោះ រលត់ទៅផង វេទនាខន្ធ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា រលត់ហើយ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ រលត់ទៅក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់បញ្ចវោការភព និងពួកអរូបព្រហ្ម វេទនាខន្ធ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅក្នុងទីនោះទេ ពួកសត្វកាលច្យុតចាកបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ រលត់ហើយផង រូបក្ខន្ធ រលត់ទៅផង ក្នុងទីនោះ។
[១៩៤] វេទនាខន្ធ របស់សត្វណា រលត់ទៅក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស វេទនាខន្ធ របស់សត្វទាំងនោះ រលត់ទៅក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ រលត់ទៅផង សញ្ញាខន្ធ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា រលត់ហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលច្យុតចាកចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធ របស់សត្វទាំងនោះ រលត់ហើយផង វេទនាខន្ធ រលត់ទៅផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[១៩៥] រូបក្ខន្ធ របស់សត្វណា មិនរលត់ទៅ វេទនាខន្ធ របស់សត្វនោះ មិនរលត់ហើយដែរឬ។ រលត់ហើយ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា មិនរលត់ហើយ រូបក្ខន្ធ របស់សត្វនោះ មិនរលត់ទៅដែរឬ។ មិនមានទេ។
[១៩៦] វេទនាខន្ធ របស់សត្វណា មិនរលត់ទៅ សញ្ញាខន្ធ របស់សត្វនោះ មិនរលត់ហើយដែរឬ។ រលត់ហើយ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា មិនរលត់ហើយ វេទនាខន្ធ របស់សត្វនោះ មិនរលត់ទៅដែរឬ។ មិនមានទេ។
(ង) បច្ចនីកឱកាសោ
[១៩៧] រូបក្ខន្ធ ក្នុងទីណា (ពាក្យទាំងប៉ុន្មាន បណ្ឌិតគប្បីធ្វើឲ្យបរិបូណ៌)។
(ង) បច្ចនីកឱកាសោ
[១៩៨] រូបក្ខន្ធ របស់សត្វណា មិនរលត់ទៅក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វកាលចូលទៅកាន់បញ្ចវោការភព និងពួកអរូបព្រហ្ម រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស ចូលទៅកាន់អសញ្ញសត្វ រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅផង វេទនាខន្ធមិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស កាលច្យុតចាកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស ចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយផង រូបក្ខន្ធ មិនរលត់ទៅផង ក្នុងទីនោះ។
[១៩៩] វេទនាខន្ធ របស់សត្វណា មិនរលត់ទៅក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វកាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅផង សញ្ញាខន្ធ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនរលត់ទៅក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស សញ្ញាខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ សញ្ញាខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយផង វេទនាខន្ធ មិនរលត់ទៅផង ក្នុងទីនោះ។
(៥) បច្ចុប្បន្នានាគតវារោ
(ក) អនុលោមបុគ្គលោ
[២០០] រូបក្ខន្ធ របស់សត្វណា រលត់ទៅ វេទនាខន្ធ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព រូបក្ខន្ធ របស់សត្វទាំងនោះ រលត់ទៅ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ កាលច្យុតចាកបញ្ចវោការភព កាលច្យុតចាកអសញ្ញសត្វ រូបក្ខន្ធ របស់សត្វទាំងនោះ រលត់ទៅផង វេទនាខន្ធ នឹងរលត់ទៅផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ កំពុងកើត កំពុងច្យុត ចាកអរូបភព វេទនាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វកាលច្យុតចាកបញ្ចវោការភព កាលច្យុតចាកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅផង រូបក្ខន្ធ រលត់ទៅផង។
[២០១] វេទនាខន្ធ របស់សត្វណា រលត់ទៅ សញ្ញាខន្ធ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ពួកសត្វ កាលបរិនិព្វាន វេទនាខន្ធ របស់សត្វទាំងនោះ រលត់ទៅ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ រលត់ទៅផង សញ្ញាខន្ធ នឹងរលត់ទៅផង។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងរលត់ទៅ វេទនាខន្ធ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ កំពុងកើត កំពុងច្យុត ចាកអសញ្ញសត្វ សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅផង វេទនាខន្ធ រលត់ទៅផង។
(គ) អនុលោមបុគ្គលោកាសា
[២០៣] រូបក្ខន្ធ របស់សត្វណា រលត់ទៅក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព កាលច្យុតចាកអសញ្ញសត្វ រូបក្ខន្ធ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលច្យុតចាកបញ្ចវោការភព រូបក្ខន្ធ របស់សត្វទាំងនោះ រលត់ទៅផង វេទនាខន្ធ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ រលត់ទៅក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់បញ្ចវោការភព និងពួកអរូបព្រហ្ម វេទនាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលច្យុតចាកបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅផង រូបក្ខន្ធ រលត់ទៅផង ក្នុងទីនោះ។
[២០៤] វេទនាខន្ធ របស់សត្វណា រលត់ទៅ ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វាន វេទនាខន្ធ របស់សត្វទាំងនោះ រលត់ទៅក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ រលត់ទៅផង សញ្ញាខន្ធ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ រលត់ទៅក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅក្នុងទីនោះទេ ពួកសត្វកាលច្យុតចាកចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅផង វេទនាខន្ធ រលត់ទៅផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[២០៥] រូបក្ខន្ធ របស់សត្វណា មិនរលត់ទៅ វេទនាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ ពួកសត្វទាំងអស់ កាលកើត កាលច្យុត ចាកអរូបភព រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វកាលបរិនិព្វាន ក្នុងអរូបភព រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅផង វេទនាខន្ធ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ។ ពួកសត្វកាលបរិនិព្វាន ក្នុងអរូបភព វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបក្ខន្ធ មិនរលត់ទៅផង។
[២០៦] វេទនាខន្ធ របស់សត្វណា មិនរលត់ទៅ សញ្ញាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ នឹងរលត់ទៅ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ វេទនាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ រលត់ទៅ។
(ច) បច្ចនីកបុគ្គលោកាសា
[២០៨] រូបក្ខន្ធ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់បញ្ចវោការភព និងពួកអរូបព្រហ្ម រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងអរូបភព កាលចូលទៅកាន់អសញ្ញសត្វ រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅផង វេទនាខន្ធ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព កាលច្យុតចាកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងអរូបភព កាលចូលទៅកាន់អសញ្ញសត្វនោះ វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបក្ខន្ធ មិនរលត់ទៅផង ក្នុងទីនោះ។
[២០៩] វេទនាខន្ធ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ វេទនាខន្ធ របស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង សញ្ញាខន្ធ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វាន សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ សញ្ញាខន្ធ របស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង វេទនាខន្ធ មិនរលត់ទៅផង ក្នុងទីនោះ។
(៦) អតីតានាគតវារោ
(ក) អនុលោមបុគ្គលោ
[២១០] រូបក្ខន្ធ របស់សត្វណា រលត់ហើយ វេទនាខន្ធ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ពួកសត្វកាលបរិនិព្វាន រូបក្ខន្ធ របស់សត្វទាំងនោះ រលត់ហើយ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ រូបក្ខន្ធ របស់ពួកសត្វទាំងនោះ ក្រៅនេះ រលត់ហើយផង វេទនាខន្ធ នឹងរលត់ទៅផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។
[២១១] វេទនាខន្ធ របស់សត្វណា រលត់ហើយ សញ្ញាខន្ធ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ពួកសត្វកាលបរិនិព្វាន វេទនាខន្ធ របស់សត្វទាំងនោះ រលត់ហើយ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ វេទនាខន្ធ របស់ពួកសត្វទាំងនោះ ក្រៅនេះ រលត់ហើយផង សញ្ញាខន្ធ នឹងរលត់ទៅផង។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងរលត់ទៅ វេទនាខន្ធ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។
(គ) អនុលោមបុគ្គលោកាសា
[២១៣] រូបក្ខន្ធ របស់សត្វណា រលត់ហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកអសញ្ញសត្វ រូបក្ខន្ធ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅក្នុងទីនោះទេ រូបក្ខន្ធ របស់សត្វទាំងនោះ ក្រៅនេះ ជាបញ្ចវោការៈ រលត់ហើយផង វេទនាខន្ធ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអរូបព្រហ្ម វេទនាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ វេទនាខន្ធ របស់សត្វទាំងនោះ ក្រៅនេះ ជាបញ្ចវោការៈ នឹងរលត់ទៅផង រូបក្ខន្ធ រលត់ហើយផង ក្នុងទីនោះ។
[២១៤] វេទនាខន្ធ របស់សត្វណា រលត់ហើយ ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វាន វេទនាខន្ធ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ វេទនាខន្ធ របស់សត្វទាំងនោះ ក្រៅនេះ ជាចតុវោការៈ និងបញ្ចវោការៈ រលត់ហើយផង សញ្ញាខន្ធ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ សញ្ញាខន្ធ របស់សត្វទាំងនោះ ក្រៅនេះ ជាចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ទៅផង វេទនាខន្ធ រលត់ហើយផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[២១៥] រូបក្ខន្ធ របស់សត្វណា មិនរលត់ហើយ វេទនាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ មិនរលត់ទៅហើយដែរឬ។ រលត់ហើយ។
[២១៦] វេទនាខន្ធ របស់សត្វណា មិនរលត់ហើយ សញ្ញាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ វេទនាខន្ធ របស់សត្វនោះ មិនរលត់ហើយដែរឬ។ រលត់ហើយ។
(ច) បច្ចនីកបុគ្គលោកាសា
[២១៨] រូបក្ខន្ធ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអរូបព្រហ្ម រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស បរិនិព្វាន ក្នុងអរូបភព រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយផង វេទនាខន្ធ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ។ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស បរិនិព្វានក្នុងអរូបភព វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបក្ខន្ធ មិនរលត់ហើយផង ក្នុងទីនោះ។
[២១៩] វេទនាខន្ធ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស និងពួកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយផង សញ្ញាខន្ធ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស និងពួកអសញ្ញសត្វ សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង វេទនាខន្ធ មិនរលត់ហើយផង ក្នុងទីនោះ។
ចប់ និរោធវារៈ។
៣. ឧប្បាទនិរោធវារោ
(១) បច្ចុប្បន្នវារោ
(ក) អនុលោមបុគ្គលោ
[២២០] រូបក្ខន្ធ របស់សត្វណា កើតឡើង វេទនាខន្ធ របស់សត្វនោះ រលត់ទៅដែរឬ។ មិនរលត់ទេ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា រលត់ទៅ រូបខន្ធ របស់សត្វនោះ កើតឡើងដែរឬ។ មិនកើតឡើងទេ។
[២២១] វេទនាខន្ធ របស់សត្វណា កើតឡើង សញ្ញាខន្ធ របស់សត្វនោះ រលត់ទៅដែរឬ។ មិនរលត់ទេ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា រលត់ទៅ វេទនាខន្ធ របស់សត្វនោះ កើតឡើងដែរឬ។ មិនកើតឡើងទេ។
(ខ) អនុលោមឱកាសោ
[២២២] រូបក្ខន្ធ កើតឡើង ក្នុងទីណា វេទនាខន្ធ រលត់ទៅ ក្នុងទីនោះដែរឬ។ រូបក្ខន្ធ កើតឡើងក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ មិនរលត់ទៅ ក្នុងទីនោះទេ រូបក្ខន្ធ កើតឡើងផង វេទនាខន្ធ រលត់ទៅផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត វេទនាខន្ធ រលត់ទៅក្នុងទីណា រូបក្ខន្ធ កើតឡើង ក្នុងទីនោះដែរឬ។ វេទនាខន្ធ រលត់ទៅក្នុងអរូបភពនោះ ឯរូបក្ខន្ធ មិនកើតឡើងក្នុងទីនោះទេ វេទនាខន្ធ រលត់ទៅផង រូបក្ខន្ធក៏កើតឡើងផង ក្នុងបញ្ចវោការភពនោះ។
[២២៣] វេទនាខន្ធ កើតឡើងក្នុងទីណា សញ្ញាខន្ធ រលត់ទៅក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ រលត់ទៅក្នុងទីណា វេទនាខន្ធ កើតឡើងក្នុងទីនោះដែរឬ។ អើ។
(គ) អនុលោមបុគ្គលោកាសា
[២២៤] រូបក្ខន្ធរបស់សត្វណា កើតឡើងក្នុងទីណា វេទនាខន្ធ របស់សត្វនោះ រលត់ទៅក្នុងទីនោះដែរឬ។ មិនរលត់ទេ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា រលត់ទៅក្នុងទីណា រូបក្ខន្ធរបស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ មិនកើតឡើងទេ។
[២២៥] វេទនាខន្ធ របស់សត្វណា កើតឡើងក្នុងទីណា សញ្ញាខន្ធរបស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ មិនរលត់ទេ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា រលត់ទៅក្នុងទីណា វេទនាខន្ធរបស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ មិនកើតឡើងទេ។
(ឃ) បច្ចនីកបុគ្គលោ
[២២៦] រូបក្ខន្ធរបស់សត្វណា មិនកើតឡើង វេទនាខន្ធរបស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វកាលច្យុតចាកចតុវោការភព និងបញ្ចវោការភព រូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើង ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វកាលចូលទៅកាន់អរូបភព ច្យុតចាកអសញ្ញសត្វ រូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើងផង វេទនាខន្ធ មិនរលត់ទៅផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា មិនរលត់ទៅ រូបក្ខន្ធរបស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វកាលចូលទៅកាន់បញ្ចវោការភព ចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធរបស់សត្វទាំងនោះ មិនរលត់ទៅ ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វ កាលចូលទៅកាន់អរូបភព កាលច្យុតចាកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបក្ខន្ធ មិនកើតឡើងផង។
[២២៧] វេទនាខន្ធ របស់សត្វណា មិនកើតឡើង សញ្ញាខន្ធរបស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើង ឯសញ្ញាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ វេទនាខន្ធ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង សញ្ញាខន្ធ មិនរលត់ទៅផង។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា មិនរលត់ទៅ វេទនាខន្ធ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វកាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ សញ្ញាខន្ធ របស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង វេទនាខន្ធ មិនកើតឡើងផង។
(ង) បច្ចនីកឱកាសោ
[២២៨] រូបក្ខន្ធ មិនកើតឡើង ក្នុងទីណា វេទនាខន្ធ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ រលត់ទៅ។ មួយយ៉ាងទៀត វេទនាខន្ធ មិនរលត់ទៅ ក្នុងទីណា រូបក្ខន្ធ មិនកើតឡើង ក្នុងទីនោះដែរឬ។ កើតឡើង។
[២២៩] វេទនាខន្ធ មិនកើតឡើង ក្នុងទីណា សញ្ញាខន្ធ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ មិនរលត់ទៅ ក្នុងទីណា វេទនាខន្ធ មិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។
(ច) បច្ចនីកបុគ្គលោកាសា
[២៣០] រូបក្ខន្ធ របស់សត្វណា មិនកើតឡើង ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលច្យុតចាកចតុវោការភព និងបញ្ចវោការភព រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់អរូបភព ច្យុតចាកអសញ្ញសត្វ រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើងផង វេទនាខន្ធ មិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វកាលចូលទៅកាន់បញ្ចវោការភព ចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់អរូបភព កាលច្យុតចាកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបក្ខន្ធ មិនកើតឡើងផង ក្នុងទីនោះ។
[២៣១] វេទនាខន្ធ របស់សត្វណា មិនកើតឡើង ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលច្យុតចាកចតុវោការភព និងបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ វេទនាខន្ធ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង សញ្ញាខន្ធ មិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វកាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សញ្ញាខន្ធ របស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង វេទនាខន្ធ មិនកើតឡើងផង ក្នុងទីនោះ។
(២) អតីតវារោ
(ក) អនុលោមបុគ្គលោ
[២៣២] រូបក្ខន្ធ របស់សត្វណា កើតហើយ វេទនាខន្ធ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា រលត់ហើយ រូបក្ខន្ធ របស់សត្វនោះ កើតហើយដែរឬ។ អើ។
[២៣៣] វេទនាខន្ធ របស់សត្វណា កើតហើយ សញ្ញាខន្ធ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា រលត់ហើយ វេទនាខន្ធ របស់សត្វនោះ កើតហើយដែរឬ។ អើ។
(គ) អនុលោមបុគ្គលោកាសា
[២៣៥] រូបក្ខន្ធ របស់សត្វណា កើតហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ រូបក្ខន្ធ របស់អសញ្ញសត្វទាំងនោះ កើតហើយក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ រូបក្ខន្ធ របស់សត្វទាំងនោះ ជាបញ្ចវោការៈ កើតហើយផង វេទនាខន្ធ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា រលត់ហើយក្នុងទីណា រូបក្ខន្ធរបស់សត្វនោះ កើតហើយ ក្នុងទីនោះដែរឬ។ វេទនាខន្ធ របស់អរូបព្រហ្មទាំងនោះ រលត់ហើយក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតហើយ ក្នុងទីនោះទេ វេទនាខន្ធរបស់សត្វទាំងនោះ ជាបញ្ចវោការៈ រលត់ហើយផង រូបក្ខន្ធ កើតហើយផង ក្នុងទីនោះ។
[២៣៦] វេទនាខន្ធ របស់សត្វណា កើតហើយ ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា រលត់ហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ កើតហើយ ក្នុងទីនោះដែរឬ។ អើ។
(ឃ) បច្ចនីកបុគ្គលោ
[២៣៧] រូបក្ខន្ធ របស់សត្វណា មិនកើតហើយ វេទនាខន្ធ របស់សត្វនោះ មិនរលត់ហើយដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា មិនរលត់ហើយ រូបក្ខន្ធ របស់សត្វនោះ មិនកើតហើយដែរឬ។ មិនមានទេ។
[២៣៨] វេទនាខន្ធ របស់សត្វណា មិនកើតឡើងហើយ សញ្ញាខន្ធ របស់សត្វនោះ មិនរលត់ហើយដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា មិនរលត់ហើយ វេទនាខន្ធ របស់សត្វនោះ មិនកើតហើយដែរឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[២៤០] រូបក្ខន្ធ របស់សត្វណា មិនកើតហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ រូបក្ខន្ធ របស់អរូបព្រហ្មទាំងនោះ មិនកើតហើយ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ រូបក្ខន្ធ របស់សុទ្ធាវាសសត្វទាំងនោះ មិនកើតហើយផង វេទនាខន្ធ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា រូបក្ខន្ធរបស់សត្វនោះ មិនកើតហើយ ក្នុងទីនោះដែរឬ។ វេទនាខន្ធ របស់អសញ្ញសត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនកើតហើយ ក្នុងទីនោះទេ វេទនាខន្ធ របស់សុទ្ធាវាសសត្វទាំងនោះ មិនរលត់ហើយផង រូបក្ខន្ធ មិនកើតហើយផង ក្នុងទីនោះ។
[២៤១] វេទនាខន្ធ របស់សត្វណា មិនកើតហើយ ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនកើតហើយ ក្នុងទីនោះដែរឬ។ អើ។
(៣) អនាគតវារោ
(ក) អនុលោមបុគ្គលោ
[២៤២] រូបក្ខន្ធ របស់សត្វណា នឹងកើតឡើង វេទនាខន្ធ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ និងពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន វេទនាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅ ឯរូបក្ខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ វេទនាខន្ធ របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង រូបក្ខន្ធ នឹងកើតឡើងផង។
[២៤៣] វេទនាខន្ធ របស់សត្វណា នឹងកើតឡើង សញ្ញាខន្ធ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងរលត់ទៅ វេទនាខន្ធ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ សញ្ញាខន្ធ របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង វេទនាខន្ធ នឹងកើតឡើងផង។
(ខ) អនុលោមឱកាសោ
[២៤៥] រូបក្ខន្ធ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងរលត់ទៅក្នុងទីនោះដែរឬ។ រូបក្ខន្ធ របស់អសញ្ញសត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ រូបក្ខន្ធ របស់ពួកសត្វជាបញ្ចវោការៈនោះ នឹងកើតឡើងផង វេទនាខន្ធ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព និងពួកអរូបព្រហ្ម វេទនាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងក្នុងទីនោះទេ វេទនាខន្ធ របស់ពួកសត្វជាបញ្ចវោការៈនោះ ក្រៅនេះ នឹងរលត់ទៅផង រូបក្ខន្ធ នឹងកើតឡើងផង ក្នុងទីនោះ។
[២៤៦] វេទនាខន្ធ របស់សត្វណា នឹងកើតឡើងក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ នឹងរលត់ទៅក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងក្នុងទីនោះទេ សញ្ញាខន្ធ របស់ពួកសត្វជាចតុវោការៈ និងបញ្ចវោការៈ ក្រៅនេះ នឹងរលត់ទៅផង វេទនាខន្ធ នឹងកើតឡើងផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[២៤៧] រូបក្ខន្ធ របស់សត្វណា នឹងមិនកើតឡើង វេទនាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ និងពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន រូបក្ខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វកាលបរិនិព្វាន រូបក្ខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង វេទនាខន្ធ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ នឹងមិនកើតឡើងដែរឬ។ អើ។
[២៤៨] វេទនាខន្ធ របស់សត្វណា នឹងមិនកើតឡើង សញ្ញាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯសញ្ញាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វកាលបរិនិព្វាន វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង សញ្ញាខន្ធ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ វេទនាខន្ធ របស់សត្វនោះ នឹងមិនកើតឡើងដែរឬ។ អើ។
(ច) បច្ចនីកបុគ្គលោកាសា
[២៥០] រូបក្ខន្ធ របស់សត្វណា នឹងមិនកើតឡើងក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព និងពួកអរូបព្រហ្ម រូបក្ខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន រូបក្ខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង វេទនាខន្ធ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះដែរឬ។ វេទនាខន្ធ របស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបក្ខន្ធ នឹងមិនកើតឡើងផង ក្នុងទីនោះ។
[២៥១] វេទនាខន្ធ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន និងពួកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង សញ្ញាខន្ធ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។
(៤) បច្ចុប្បន្នាតីតវារោ
(ក) អនុលោមបុគ្គលោ
[២៥២] រូបក្ខន្ធ របស់សត្វណា មិនកើតឡើង វេទនាខន្ធ របស់សត្វនោះ រលត់ហើយឬ។ អើ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា រលត់ហើយ រូបក្ខន្ធ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ កាលច្យុត កាលចូលទៅកាន់អរូបភព វេទនាខន្ធ របស់សត្វទាំងនោះ រលត់ហើយ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វ កាលចូលទៅកាន់បញ្ចវោការភព ចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ រលត់ហើយផង រូបក្ខន្ធ កើតឡើងផង។ បេ។ (ពាក្យថា បច្ចុប្បន្ន និងអតីតៈ ក្នុងឧប្បាទវារៈ យើងបានចែកមកហើយ យ៉ាងណា បណ្ឌិតគប្បីចែកក្នុងទីនេះ ក៏យ៉ាងនោះដែរ)។
(៥) បច្ចុប្បន្នានាគតវារោ
(ក) អនុលោមបុគ្គលោ
[២៥៣] រូបក្ខន្ធ របស់សត្វណា កើតឡើង វេទនាខន្ធ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ កើតឡើងឬ។ ពួកសត្វទាំងអស់ កាលច្យុត កាលចូលទៅកាន់អរូបភព វេទនាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វ កាលចូលទៅកាន់បញ្ចវោការភព កាលចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅផង រូបក្ខន្ធ កើតឡើងផង។
[២៥៤] វេទនាខន្ធ របស់សត្វណា កើតឡើង សញ្ញាខន្ធ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងរលត់ទៅ វេទនាខន្ធ របស់សត្វនោះ កើតឡើងឬ។ ពួកសត្វទាំងអស់ កាលច្យុត កាលចូលទៅកាន់អសញ្ញសត្វ សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើងទេ។ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅផង វេទនាខន្ធ កើតឡើងផង។
(គ) អនុលោមបុគ្គលោកាសា
[២៥៦] រូបក្ខន្ធ របស់សត្វណា កើតឡើង ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់អសញ្ញសត្វ រូបក្ខន្ធ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់បញ្ចវោការភព រូបក្ខន្ធ របស់សត្វទាំងនោះ កើតឡើងផង វេទនាខន្ធ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់អរូបភព វេទនាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់បញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅផង រូបក្ខន្ធ កើតឡើងផង ក្នុងទីនោះ។
[២៥៧] វេទនាខន្ធ របស់សត្វណា កើតឡើង ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅផង វេទនាខន្ធ កើតឡើងផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[២៥៨] រូបក្ខន្ធ របស់សត្វណា មិនកើតឡើង វេទនាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វទាំងអស់ កាលច្យុត កាលចូលទៅកាន់អរូបភព រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើង ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វ កាលបរិនិព្វាន រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើងផង វេទនាខន្ធ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ មិនកើតឡើងឬ។ អើ។
[២៥៩] វេទនាខន្ធ របស់សត្វណា មិនកើតឡើង សញ្ញាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វទាំងអស់ កាលច្យុត កាលចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើង ឯសញ្ញាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វ កាលបរិនិព្វាន វេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើងផង សញ្ញាខន្ធ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ វេទនាខន្ធ របស់សត្វនោះ មិនកើតឡើងឬ។ អើ។
(ច) បច្ចនីកបុគ្គលោកាសា
[២៦១] រូបក្ខន្ធ របស់សត្វណា មិនកើតឡើង ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ កាលច្យុតចាកបញ្ចវោការភព និងពួកអរូបព្រហ្ម រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន កាលច្យុតចាកអសញ្ញសត្វ រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើងផង វេទនាខន្ធ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន កាលច្យុតចាកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបក្ខន្ធ មិនកើតឡើងផង ក្នុងទីនោះ។
[២៦២] វេទនាខន្ធ របស់សត្វណា មិនកើតឡើង ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វកាលច្យុតចាកចតុវោការភព និងបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន និងពួកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើងផង សញ្ញាខន្ធ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនកើតឡើងក្នុងទីនោះឬ។ អើ។
(៦) អតីតានាគតវារោ
(ក) អនុលោមបុគ្គលោ
[២៦៣] រូបក្ខន្ធ របស់សត្វណា មិនកើតហើយ វេទនាខន្ធ របស់សត្វនោះ នឹងរលត់ទៅឬ។ ពួកសត្វកាលបរិនិព្វាន រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតហើយ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ រូបក្ខន្ធ របស់ពួកសត្វនោះ ក្រៅនេះ កើតហើយផង វេទនាខន្ធ នឹងរលត់ទៅផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ កើតហើយឬ។ អើ។
[២៦៤] វេទនាខន្ធ របស់សត្វណា កើតហើយ សញ្ញាខន្ធ របស់សត្វនោះ នឹងរលត់ទៅឬ។ ពួកសត្វ កាលបរិនិព្វាន វេទនាខន្ធ របស់សត្វទាំងនោះ កើតហើយ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ វេទនាខន្ធ របស់ពួកសត្វនោះក្រៅនេះ កើតហើយផង សញ្ញាខន្ធ នឹងរលត់ទៅផង។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងរលត់ទៅ វេទនាខន្ធ របស់សត្វនោះ កើតហើយឬ។ អើ។
(គ) អនុលោមបុគ្គលោកាសា
[២៦៦] រូបក្ខន្ធ របស់សត្វណា កើតហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកអសញ្ញសត្វ រូបក្ខន្ធ របស់សត្វទាំងនោះ កើតហើយ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ រូបក្ខន្ធ របស់ពួកសត្វ ជាបញ្ចវោការៈនោះ ក្រៅនេះ កើតហើយផង វេទនាខន្ធ នឹងរលត់ទៅផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ កើតហើយ ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអរូបព្រហ្ម វេទនាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតហើយ ក្នុងទីនោះទេ វេទនាខន្ធ របស់ពួកសត្វជាបញ្ចវោការៈនោះ ក្រៅនេះ នឹងរលត់ទៅផង រូបក្ខន្ធ កើតហើយផង ក្នុងទីនោះ។
[២៦៧] វេទនាខន្ធ របស់សត្វណា កើតហើយ ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ កាលបរិនិព្វាន វេទនាខន្ធ របស់សត្វទាំងនោះ កើតហើយក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ វេទនាខន្ធ របស់ពួកសត្វជាចតុវោការៈ និងបញ្ចវោការៈនោះ ក្រៅនេះ កើតហើយផង សញ្ញាខន្ធ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ កើតហើយ ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនកើតហើយ ក្នុងទីនោះទេ សញ្ញាខន្ធ របស់ពួកសត្វជាចតុវោការៈ និងបញ្ចវោការៈនោះ ក្រៅនេះ នឹងរលត់ទៅផង វេទនាខន្ធ កើតហើយផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[២៦៨] រូបក្ខន្ធ របស់សត្វណា មិនកើតហើយ វេទនាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ មិនមានទេ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ មិនកើតហើយឬ។ កើតហើយ។
[២៦៩] វេទនាខន្ធ របស់សត្វណា មិនកើតហើយ សញ្ញាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ មិនមានទេ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ វេទនាខន្ធ របស់សត្វនោះ មិនកើតហើយឬ។ កើតហើយ។
(ច) បច្ចនីកបុគ្គលោកាសា
[២៧១] រូបក្ខន្ធ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស និងពួកអរូបព្រហ្ម រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងសុទ្ធាវាស កាលបរិនិព្វានក្នុងអរូបភព រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើងហើយផង វេទនាខន្ធ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកអសញ្ញសត្វ វេទនាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស កាលបរិនិព្វាន ក្នុងអរូបភព វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបក្ខន្ធ មិនកើតឡើងហើយផង ក្នុងទីនោះ។
[២៧២] វេទនាខន្ធ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស វេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស និងពួកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើងហើយផង សញ្ញាខន្ធ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនរលត់ទៅក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វាន សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស និងពួកអសញ្ញសត្វ សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង វេទនាខន្ធ មិនកើតឡើងហើយផង ក្នុងទីនោះ។
ចប់ ឧប្បាទនិរោធវារៈ។
ចប់ បវត្តិវារៈ។
៣. បរិញ្ញាវារោ
១. បច្ចុប្បន្នវារោ
[២៧៣] បុគ្គលណា កំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងនូវវេទនាខន្ធដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹង នូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងនូវរូបក្ខន្ធដែរឬ។ អើ។ បុគ្គលណា មិនកំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងនូវវេទនាខន្ធដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងនូវរូបក្ខន្ធដែរឬ។ អើ។
២. អតីតវារោ
[២៧៤] បុគ្គលណា កំណត់ដឹងហើយ នូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថា កំណត់ដឹងហើយ នូវវេទនាខន្ធដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងហើយ នូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយ នូវរូបក្ខន្ធដែរឬ។ អើ។ បុគ្គលណា មិនកំណត់ដឹងហើយ នូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវវេទនាខន្ធដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងហើយ នូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវរូបក្ខន្ធដែរឬ។ អើ។
៣. អនាគតវារោ
[២៧៥] បុគ្គលណា នឹងកំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថានឹងកំណត់ដឹងនូវវេទនាខន្ធដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា នឹងកំណត់ដឹងនូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថានឹងកំណត់ដឹងនូវរូបក្ខន្ធដែរឬ។ អើ។ បុគ្គលណា នឹងមិនកំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថានឹងមិនកំណត់ដឹង នូវវេទនាខន្ធដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា នឹងមិនកំណត់ដឹងនូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថានឹងមិនកំណត់ដឹងនូវរូបក្ខន្ធដែរឬ។ អើ។
៤. បច្ចុប្បន្នាតីតវារោ
[២៧៦] បុគ្គលណា កំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយនូវវេទនាខន្ធដែរឬ។ ទេ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងហើយ នូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងនូវរូបក្ខន្ធដែរឬ។ ទេ។ បុគ្គលណា មិនកំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវវេទនាខន្ធដែរឬ។ ព្រះអរហន្ត មិនកំណត់ដឹងនូវរូបក្ខន្ធ តែមិនមែនជាមិនកំណត់ដឹងហើយ នូវវេទនាខន្ធទេ បុគ្គលទាំងឡាយដ៏សេសសល់ លើកលែងតែអគ្គមគ្គសមង្គិបុគ្គល និងព្រះអរហន្តចេញ សុទ្ធតែមិនកំណត់ដឹងនូវរូបក្ខន្ធផង មិនកំណត់ដឹងហើយនូវវេទនាខន្ធផង។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងហើយនូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងនូវរូបក្ខន្ធដែរឬ។ អគ្គមគ្គសមង្គិបុគ្គល មិនកំណត់ដឹងហើយនូវវេទនាខន្ធ តែមិនមែនជាមិនកំណត់ដឹងនូវរូបក្ខន្ធទេ បុគ្គលទាំងឡាយដ៏សេសសល់ វៀរលែងតែអគ្គមគ្គសមង្គិបុគ្គល និងព្រះអរហន្តចេញ សុទ្ធតែមិនកំណត់ដឹងហើយ នូវវេទនាខន្ធផង មិនកំណត់ដឹងនូវរូបក្ខន្ធផង។
៥. បច្ចុប្បន្នានាគតវារោ
[២៧៧] បុគ្គលណា កំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះឈ្មោះថា នឹងកំណត់ដឹងនូវវេទនាខន្ធដែរឬ។ ទេ។ មួយយ៉ាងទៀត បុគ្គលណា នឹងកំណត់ដឹងនូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងនូវរូបក្ខន្ធដែរឬ។ ទេ។ បុគ្គលណា មិនកំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថានឹងមិនកំណត់ដឹងនូវវេទនាខន្ធដែរឬ។ បុគ្គលទាំងឡាយណា នឹងបាននូវមគ្គ បុគ្គលទាំងឡាយនោះ មិនកំណត់ដឹងនូវរូបក្ខន្ធ តែមិនមែនជានឹងមិនកំណត់ដឹងនូវវេទនាខន្ធទេ បុគ្គលណា ជាព្រះអរហន្តក្ដី ជាបុថុជ្ជនក្ដី នឹងមិនបាននូវមគ្គ បុគ្គលទាំងឡាយនោះ មិនកំណត់ដឹងនូវរូបក្ខន្ធផង នឹងមិនកំណត់ដឹងនូវវេទនាខន្ធផង។ មួយយ៉ាងទៀត បុគ្គលណា នឹងមិនកំណត់ដឹងនូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងនូវរូបក្ខន្ធដែរឬ។ អគ្គមគ្គសមង្គិបុគ្គល នឹងមិនកំណត់ដឹងនូវវេទនាខន្ធ តែមិនមែនជាមិនកំណត់ដឹងនូវរូបក្ខន្ធទេ បុគ្គលទាំងឡាយណា ជាព្រះអរហន្តក្ដី ជាបុថុជ្ជនក្ដី នឹងមិនបាននូវមគ្គ បុគ្គលទាំងឡាយនោះ នឹងមិនកំណត់ដឹងនូវវេទនាខន្ធផង មិនកំណត់ដឹងនូវរូបក្ខន្ធផង។
៦. អតីតានាគតវារោ
[២៧៨] បុគ្គលណា កំណត់ដឹងហើយ នូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថានឹងកំណត់ដឹងនូវវេទនាខន្ធដែរឬ។ ទេ។ មួយយ៉ាងទៀត បុគ្គលណា នឹងកំណត់ដឹងនូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយ នូវរូបក្ខន្ធដែរឬ។ ទេ។ បុគ្គលណា មិនកំណត់ដឹងហើយ នូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថានឹងមិនកំណត់ដឹងនូវវេទនាខន្ធដែរឬ។ បុគ្គលទាំងឡាយណា នឹងបាននូវមគ្គ បុគ្គលទាំងឡាយនោះ នឹងមិនកំណត់ដឹងហើយ នូវរូបក្ខន្ធ តែមិនមែនជានឹងមិនកំណត់ដឹងនូវវេទនាខន្ធទេ បុគ្គលទាំងឡាយណា ជាអគ្គមគ្គសមង្គិបុគ្គលក្ដី ជាបុថុជ្ជនក្ដី នឹងមិនបាននូវមគ្គ បុគ្គលទាំងឡាយនោះ មិនកំណត់ដឹងហើយ នូវរូបក្ខន្ធផង នឹងមិនកំណត់ដឹងនូវវេទនាខន្ធផង។ មួយយ៉ាងទៀត បុគ្គលណា នឹងមិនកំណត់ដឹងនូវវេទនាខន្ធ បុគ្គនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវរូបក្ខន្ធដែរឬ។ ព្រះអរហន្ត នឹងមិនកំណត់ដឹងនូវវេទនាខន្ធ តែមិនមែនជាមិនកំណត់ដឹងហើយនូវរូបក្ខន្ធទេ បុគ្គលទាំងឡាយណា ជាអគ្គមគ្គសមង្គិបុគ្គលក្ដី ជាបុថុជ្ជនក្ដី នឹងមិនបាននូវមគ្គ បុគ្គលទាំងឡាយនោះ នឹងមិនកំណត់ដឹងនូវវេទនាខន្ធផង មិនកំណត់ដឹងហើយ នូវរូបក្ខន្ធផង។
ចប់ បរិញ្ញាវារៈ។
ចប់ ខន្ធយមកៈ។
១. បណ្ណត្តិវារោ
(ក) ឧទ្ទេសោ
[២៧៩] អាយតនៈ ១២ គឺ ចក្ខាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ ជិវ្ហាយតនៈ ១ កាយាយតនៈ ១ រូបាយតនៈ ១ សទ្ទាយតនៈ ១ គន្ធាយតនៈ ១ រសាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១។
១. បទសោធនវារោ
(ក) អនុលោមំ
[២៨០] ចក្ខុ ហៅថាចក្ខាយតនៈ ចក្ខាយតនៈ ហៅថាចក្ខុ។ សោតៈ ហៅថាសោតាយតនៈ សោតាយតនៈ ហៅថាសោតៈ។ ឃានៈ ហៅថាឃានាយតនៈ ឃានាយតនៈ ហៅថាឃានៈ។ ជិវ្ហា ហៅថាជិវ្ហាយតនៈ ជិវ្ហាយតនៈ ហៅថាជិវ្ហា។ កាយ ហៅថាកាយាយតនៈ កាយាយតនៈ ហៅថាកាយ។ រូប ហៅថារូបាយតនៈ រូបាយតនៈ ហៅថារូប។ សទ្ទៈ ហៅថាសទ្ទាយតនៈ សទ្ទាយតនៈ ហៅថាសទ្ទៈ។ គន្ធៈ ហៅថាគន្ធាយតនៈ គន្ធាយតនៈ ហៅថាគន្ធៈ។ រសៈ ហៅថារសាយតនៈ រសាយតនៈ ហៅថារសៈ។ ផោដ្ឋព្វៈ ហៅថាផោដ្ឋព្វាយតនៈ ផោដ្ឋព្វាយតនៈ ហៅថាផោដ្ឋព្វៈ។ មនៈ ហៅថា មនាយតនៈ មនាយតនៈ ហៅថា មនៈ។ ធម្មៈ ហៅថាធម្មាយតនៈ ធម្មាយតនៈ ហៅថាធម្មៈ។
(ខ) បច្ចនីកំ
[២៨១] មិនមែនចក្ខុ មិនហៅថាចក្ខាយតនៈ មិនមែនចក្ខាយតនៈ មិនហៅថាចក្ខុ។ មិនមែនសោតៈ មិនហៅថាសោតាយតនៈ មិនមែនសោតាយតនៈ មិនហៅថាសោតៈ។ មិនមែនឃានៈ មិនហៅថា ឃានាយតនៈ មិនមែនឃានាយតនៈ មិនហៅថា ឃានៈ។ មិនមែនជិវ្ហា មិនហៅថា ជិវ្ហាយតនៈ មិនមែនជិវ្ហាយតនៈ មិនហៅថា ជិវ្ហា។ មិនមែនកាយ មិនហៅថា កាយាយតនៈ មិនមែនកាយាយតនៈ មិនហៅថា កាយ។ មិនមែនរូប មិនហៅថា រូបាយតនៈ មិនមែនរូបាយតនៈ មិនហៅថា រូប។ មិនមែនសទ្ទៈ មិនហៅថា សទ្ទាយតនៈ មិនមែនសទ្ទាយតនៈ មិនហៅថា សទ្ទៈ។ មិនមែនគន្ធៈ មិនហៅថា គន្ធាយតនៈ មិនមែនគន្ធាយតនៈ មិនហៅថា គន្ធៈ។ មិនមែនរសៈ មិនហៅថា រសាយតនៈ មិនមែនរសាយតនៈ មិនហៅថា រសៈ។ មិនមែនផោដ្ឋព្វៈ មិនហៅថាផោដ្ឋព្វាយតនៈ មិនមែនផោដ្ឋព្វាយតនៈ មិនហៅថា ផោដ្ឋព្វៈ។ មិនមែនមនៈ មិនហៅថា មនាយតនៈ មិនមែនមនាយតនៈ មិនហៅថា មនៈ។ មិនមែនធម្មៈ មិនហៅថា ធម្មាយតនៈ មិនមែនធម្មាយតនៈ មិនហៅថា ធម្មៈ។
២. បទសោធនមូលចក្កវារោ
(ក) អនុលោមំ
[២៨២] ចក្ខុ ហៅថាចក្ខាយតនៈ អាយតនៈទាំងឡាយ ហៅថា សោតាយតនៈ។ ចក្ខុ ហៅថា ចក្ខាយតនៈ អាយតនៈទាំងឡាយ ហៅថា ឃានាយតនៈ។ ចក្ខុ ហៅថា ចក្ខាយតនៈ អាយតនៈទាំងឡាយ ហៅថា ជិវ្ហាយតនៈ។ បេ។ អាយតនៈទាំងឡាយ ហៅថា ធម្មាយតនៈ។ សោតៈ ហៅថា សោតាយតនៈ អាយតនៈទាំងឡាយ ហៅថា ចក្ខាយតនៈ។ សោតៈ ហៅថា សោតាយតនៈ អាយតនៈទាំងឡាយ ហៅថា ឃានាយតនៈ។ បេ។ អាយតនៈទាំងឡាយ ហៅថា ធម្មាយតនៈ។ ឃានៈ ហៅថា ឃានាយតនៈ។ បេ។ អាយតនៈទាំងឡាយ ហៅថា ធម្មាយតនៈ។ បេ។ ធម្មៈ ហៅថា ធម្មាយតនៈ អាយតនៈទាំងឡាយ ហៅថា ចក្ខាយតនៈ។ ធម្មៈ ហៅថា ធម្មាយតនៈ អាយតនៈទាំងឡាយ ហៅថា សោតាយតនៈ។ បេ។ អាយតនៈទាំងឡាយ ហៅថា មនាយតនៈ។ (ចក្កៈ បណ្ឌិតគប្បីចងទុក)។
(ខ) បច្ចនីកំ
[២៨៣] មិនមែនចក្ខុ មិនហៅថា ចក្ខាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សោតាយតនៈ។ មិនមែនចក្ខុ មិនហៅថា ចក្ខាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ឃានាយតនៈ។ មិនមែនចក្ខុ មិនហៅថា ចក្ខាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ជិវ្ហាយតនៈ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈ។ មិនមែនសោតៈ មិនហៅថា សោតាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈ។ មិនមែនសោតៈ មិនហៅថា សោតាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ឃានាយតនៈ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈ។ មិនមែនឃានៈ មិនហៅថា ឃានាយតនៈ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈ។ បេ។ មិនមែនធម្មៈ មិនហៅថា ធម្មាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈ។ មិនមែនធម្មៈ មិនហៅថា ធម្មាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សោតាយតនៈ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា មនាយតនៈ។ (ចក្កៈបណ្ឌិតគប្បីចងទុក)។
៣. សុទ្ធាយតនវារោ
(ក) អនុលោមំ
[២៨៤] ចក្ខុ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា ចក្ខុ។ សោតៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា សោតៈ។ ឃានៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា ឃានៈ។ ជិវ្ហា ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា ជិវ្ហា។ កាយ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា កាយ។ រូប ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា រូប។ សទ្ទៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា សទ្ទៈ។ គន្ធៈ ហៅថាអាយតនៈ អាយតនៈទាំងឡាយ ហៅថា គន្ធៈ។ រសៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា រសៈ។ ផោដ្ឋព្វៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា ផោដ្ឋព្វៈ។ មនៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា មនៈ។ ធម្មៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា ធម្មៈ។
(ខ) បច្ចនីកំ
[២៨៥] មិនមែនចក្ខុ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខុ។ មិនមែនសោតៈ មិនហៅថាអាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សោតៈ។ មិនមែនឃានៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ឃានៈ។ មិនមែនជិវ្ហា មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ជិវ្ហា។ មិនមែនកាយ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា កាយ។ មិនមែនរូប មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា រូប។ មិនមែនសទ្ទៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សទ្ទៈ។ មិនមែនគន្ធៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា គន្ធៈ។ មិនមែនរសៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា រសៈ។ មិនមែនផោដ្ឋព្វៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ផោដ្ឋព្វៈ។ មិនមែនមនៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា មនៈ។ មិនមែនធម្មៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា មនៈ។
៤. សុទ្ធាយតនមូលចក្កវារោ
(ក) អនុលោមំ
[២៨៦] ចក្ខុ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា សោតៈ។ បេ។ ចក្ខុ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា ធម្មៈ។ សោតៈ ហៅថាអាយតនៈ អាយតនៈទាំងឡាយ ហៅថា ចក្ខុ។ បេ។ សោតៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយហៅថា ធម្មៈ។ ឃានៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា ចក្ខុ។ បេ។ អាយតនៈទាំងឡាយ ហៅថា ធម្មៈ។ ធម្មៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា ចក្ខុ។ ធម្មៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថាសោតៈ។ បេ។ អាយតនៈទាំងឡាយ ហៅថាមនៈ។ បេ។ (ចក្កៈ បណ្ឌិតគប្បីចងទុក)។
(ខ) បច្ចនីកំ
[២៨៧] មិនមែនចក្ខុ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សោតៈ។ បេ។ មិនមែនចក្ខុ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មៈ។ មិនមែនសោតៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខុ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មៈ។ មិនមែនឃានៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខុ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មៈ។ មិនមែនធម្មៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខុ។ មិនមែនធម្មៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថាសោតៈ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា មនៈ។ (ចក្កៈ បណ្ឌិតគប្បីចងទុក)។
ចប់ ឧទេ្ទសវារៈ។
(ខ) និទ្ទេសោ ១. បណ្ណត្តិវារនិទ្ទេស
១. បទសោធនវារោ
(ក) អនុលោមំ
[២៨៨] ចក្ខុ ហៅថា ចក្ខាយតនៈឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ហៅថាចក្ខុ មិនហៅថា ចក្ខាយតនៈទេ ចក្ខាយតនៈ ហៅថាចក្ខុផង ហៅថាចក្ខាយតនៈផង។ ចក្ខាយតនៈ ហៅថាចក្ខុដែរឬ។ អើ។ សោតៈ ហៅថា សោតាយតនៈដែរឬ។ ទិព្វសោតៈ តណ្ហាសោតៈ ហៅថាសោតៈ មិនហៅថា សោតាយតនៈទេ សោតាយតនៈ ហៅថា សោតៈផង ហៅថា សោតាយតនៈផង។ សោតាយតនៈ ហៅថា សោតៈដែរឬ។ អើ។ ឃានៈ ហៅថា ឃានាយតនៈដែរឬ។ អើ។ ឃានាយតនៈ ហៅថា ឃានៈដែរឬ។ អើ។ ជិវ្ហា ហៅថា ជិវ្ហាយតនៈដែរឬ។ អើ។ ជិវ្ហាយតនៈ ហៅថា ជិវ្ហាដែរឬ។ អើ។ កាយ ហៅថា កាយាយតនៈដែរឬ។ កាយដ៏សេស វៀរលែងតែកាយាយតនៈចេញ ហៅថា កាយ មិនហៅថា កាយាយតនៈទេ កាយាយតនៈ ហៅថាកាយផង ហៅថា កាយាយតនៈផង។ កាយាយតនៈ ហៅថា កាយដែរឬ។ អើ។ រូប ហៅថា រូបាយតនៈដែរឬ។ រូបដ៏សេស វៀរលែងតែរូបាយតនៈចេញ ហៅថា រូប មិនហៅថា រូបាយតនៈទេ រូបាយតនៈ ហៅថា រូបផង ហៅថា រូបាយតនៈផង។ រូបាយតនៈ ហៅថា រូបដែរឬ។ អើ។ សទ្ទៈ ហៅថា សទ្ទាយតនៈដែរឬ។ អើ។ សទ្ទាយតនៈ ហៅថា សទ្ទៈ ដែរឬ។ អើ។ គន្ធៈ ហៅថា គន្ធាយតនៈដែរឬ។ សីលគន្ធៈ សមាធិគន្ធៈ បញ្ញាគន្ធៈ ហៅថា គន្ធៈ មិនហៅថា គន្ធាយតនៈទេ គន្ធាយតនៈ ហៅថា គន្ធៈផង ហៅថា គន្ធាយតនៈផង។ គន្ធាយតនៈ ហៅថា គន្ធៈដែរឬ។ អើ។ រសៈ ហៅថា រសាយតនៈដែរឬ។ អត្ថរស ធម្មរស វិមុត្តិរស ហៅថា រសៈ មិនហៅថា រសាយតនៈទេ រសាយតនៈ ហៅថា រសៈផង ហៅថារសាយតនៈផង។ រសាយតនៈ ហៅថា រសៈដែរឬ។ អើ។ ផោដ្ឋព្វៈ ហៅថា ផោដ្ឋព្វាយតនៈដែរឬ។ អើ។ ផោដ្ឋព្វាយតនៈ ហៅថា ផោដ្ឋព្វៈដែរឬ។ អើ។ មនៈ ហៅថា មនាយតនៈដែរឬ។ អើ។ មនាយតនៈ ហៅថា មនៈដែរឬ។ អើ។ ធម្មៈ ហៅថា ធម្មាយតនៈដែរឬ។ ធម្មៈដ៏សេស វៀរលែងតែធម្មាយតនៈចេញ ហៅថា ធម្មៈ មិនហៅថា ធម្មាយតនៈទេ ធម្មាយតនៈ ហៅថា ធម្មៈផង ហៅថា ធម្មាយតនៈផង។ ធម្មាយតនៈ ហៅថា ធម្មៈដែរឬ។ អើ។
(ខ) បច្ចនីកំ
[២៨៩] មិនមែនចក្ខុ មិនហៅថា ចក្ខាយតនៈទេឬ។ អើ។ មិនមែនចក្ខាយតនៈ មិនហៅថា ចក្ខុទេឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ មិនហៅថា ចក្ខាយតនៈទេ ហៅថា ចក្ខុ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែចក្ខុ និងចក្ខាយតនៈចេញ មិនហៅថា ចក្ខុផង មិនហៅថា ចក្ខាយតនៈផង។ មិនមែនសោតៈ មិនហៅថា សោតាយតនៈទេឬ។ អើ។ មិនមែនសោតាយតនៈ មិនហៅថា សោតៈទេឬ។ ទិព្វសោតៈ តណ្ហាសោតៈ មិនហៅថា សោតាយតនៈទេ ហៅថាសោតៈ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែសោតៈ និងសោតាយតនៈចេញ មិនហៅថាសោតៈផង មិនហៅថា សោតាយតនៈផង។ មិនមែនឃានៈ មិនហៅថា ឃានាយតនៈទេឬ។ អើ។ មិនមែនឃានាយតនៈ មិនហៅថា ឃានៈទេឬ។ អើ។ មិនមែនជិវ្ហា មិនហៅថា ជិវ្ហាយតនៈទេឬ។ អើ។ មិនមែនជិវ្ហាយតនៈ មិនហៅថា ជិវ្ហាទេឬ។ អើ។ មិនមែនកាយ មិនហៅថា កាយាយតនៈទេឬ។ អើ។ មិនមែនកាយាយតនៈ មិនហៅថា កាយទេឬ។ កាយដ៏សេស វៀរលែងតែកាយាយតនៈចេញ មិនហៅថា កាយាយតនៈទេ ហៅថា កាយ សភាវៈដ៏សេស វៀរលែងតែកាយ និងកាយាយតនៈចេញ មិនហៅថា កាយផង មិនហៅថា កាយាយតនៈផង។ មិនមែនរូប មិនហៅថា រូបាយតនៈទេឬ។ អើ។ មិនមែនរូបាយតនៈ មិនហៅថា រូបទេឬ។ រូបដ៏សេស វៀរលែងតែរូបាយតនៈចេញ មិនហៅថា រូបាយតនៈទេ ហៅថា រូប ធម្មជាតដ៏សេស វៀរលែងតែរូប និងរូបាយតនៈចេញ មិនហៅថារូបផង មិនហៅថា រូបាយតនៈផង។ មិនមែនសទ្ទៈ មិនហៅថា សទ្ទាយតនៈទេឬ។ អើ។ មិនមែនសទ្ទាយតនៈ មិនហៅថា សទ្ទៈទេឬ។ អើ។ មិនមែនគន្ធៈ មិនហៅថា គន្ធាយតនៈទេឬ។ អើ។ មិនមែនគន្ធាយតនៈ មិនហៅថា គន្ធៈទេឬ។ សីលគន្ធៈ សមាធិគន្ធៈ បញ្ញាគន្ធៈ មិនហៅថា គន្ធាយតនៈទេ ហៅថា គន្ធៈ សភាវៈទាំងឡាយដ៏សេស វៀរលែងតែគន្ធៈ និងគន្ធាយតនៈចេញ មិនហៅថា គន្ធៈផង មិនហៅថា គន្ធាយតនៈផង។ មិនមែនរសៈ មិនហៅថា រសាយតនៈទេឬ។ អើ។ មិនមែនរសាយតនៈ មិនហៅថា រសៈទេឬ។ អត្ថរស ធម្មរស វិមុត្តិរស មិនហៅថា រសាយតនៈទេ ហៅថា រសៈ សភាវៈទាំងឡាយដ៏សេស វៀរលែងតែរសៈ និងរសាយតនៈចេញ មិនហៅថារសៈផង មិនហៅថា រសាយតនៈផង។ មិនមែនផោដ្ឋព្វៈ មិនហៅថា ផោដ្ឋព្វាយតនៈទេឬ។ អើ។ មិនមែនផោដ្ឋព្វាយតនៈ មិនហៅថា ផោដ្ឋព្វៈទេឬ។ អើ។ មិនមែនមនៈ មិនហៅថា មនាយតនៈទេឬ។ អើ។ មិនមែនមនាយតនៈ មិនហៅថា មនៈទេឬ។ អើ។ មិនមែនធម្មៈ មិនហៅថា ធម្មាយតនៈទេឬ។ អើ។ មិនមែនធម្មាយតនៈ មិនហៅថា ធម្មៈទេឬ។ ធម៌ដ៏សេស វៀរលែងតែធម្មាយតនៈចេញ មិនហៅថា ធម្មាយតនៈទេ ហៅថា ធម្មៈ សភាវៈដ៏សេស វៀរលែងតែធម្មៈ និងធម្មាយតនៈចេញ មិនហៅថា ធម្មៈផង មិនហៅថា ធម្មាយតនៈផង។
២. បទសោធនមូលចក្កវារោ
(ក) អនុលោមំ
[២៩០] ចក្ខុ ហៅថា ចក្ខាយតនៈដែរឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ហៅថា ចក្ខុ មិនហៅថា ចក្ខាយតនៈទេ ចក្ខាយតនៈ ហៅថា ចក្ខុផង ហៅថា ចក្ខាយតនៈផង។ អាយតនៈទាំងឡាយ ហៅថា សោតាយតនៈដែរឬ។ សោតាយតនៈ ហៅថាអាយតនៈផង ហៅថាសោតាយតនៈផង។ អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា សោតាយតនៈទេ។ ចក្ខុ ហៅថាចក្ខាយតនៈដែរឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ហៅថាចក្ខុ មិនហៅថា ចក្ខាយតនៈទេ ចក្ខាយតនៈ ហៅថា ចក្ខុផង ហៅថា ចក្ខាយតនៈផង។ អាយតនៈទាំងឡាយ ហៅថា ឃានាយតនៈដែរឬ។ បេ។ អាយតនៈទាំងឡាយ ហៅថា ធម្មាយតនៈដែរឬ។ ធម្មាយតនៈ ហៅថា អាយតនៈផង ហៅថាធម្មាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈទេ។ សោតៈ។ បេ។ ឃានៈ។ បេ។ ធម្មៈ ហៅថា ធម្មាយតនៈដែរឬ។ ធម្មៈដ៏សេស វៀរលែងតែធម្មាយតនៈចេញ ហៅថា ធម្មៈ មិនហៅថា ធម្មាយតនៈទេ ធម្មាយតនៈ ហៅថា ធម្មៈផង ហៅថា ធម្មាយតនៈផង។ អាយតនៈទាំងឡាយ ហៅថាចក្ខាយតនៈដែរឬ។ ចក្ខាយតនៈ ហៅថា អាយតនៈផង ហៅថាចក្ខាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈទេ។ ធម្មៈ ហៅថា ធម្មាយតនៈដែរឬ។ ធម្មៈដ៏សេស វៀរលែងតែធម្មាយតនៈចេញ មិនហៅថា ធម្មាយតនៈទេ ធម្មាយតនៈ ហៅថា ធម្មៈផង ហៅថា ធម្មាយតនៈផង។ អាយតនៈទាំងឡាយ ហៅថា សោតាយតនៈដែរឬ។ បេ។ អាយតនៈទាំងឡាយ ហៅថា មនាយតនៈដែរឬ។ មនាយតនៈ ហៅថា អាយតនៈផង ហៅថា មនាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា មនាយតនៈទេ។ (បណ្ឌិតគប្បីចងនូវចក្កៈ ដែលមានមូលនៃបទមួយ ៗ កុំឲ្យភ្លេច)។
(ខ) បច្ចនីកំ
[២៩១] មិនមែនចក្ខុ មិនហៅថា ចក្ខាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សោតាយតនៈទេឬ។ អើ។ មិនមែនចក្ខុ មិនហៅថា ចក្ខាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ឃានាយតនៈទេឬ។ អើ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈទេឬ។ អើ។ មិនមែនសោតៈ មិនហៅថា សោតាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈទេឬ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈទេឬ។ អើ។ មិនមែនឃានៈ មិនហៅថា ឃានាយតនៈទេឬ។ បេ។ មិនមែនធម្មៈ មិនហៅថា ធម្មាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈទេឬ។ អើ។ មិនមែនធម្មៈ មិនហៅថា ធម្មាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សោតាយតនៈទេឬ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា មនាយតនៈទេឬ។ អើ។ (បណ្ឌិត កាលចងនូវចក្កៈ គប្បីធ្វើនូវពាក្យថា អើ គ្រប់បទទាំងអស់)។
៣. សុទ្ធាយតនវារោ
(ក) អនុលោមំ
[២៩២] ចក្ខុ ហៅថា អាយតនៈដែរឬ។ អើ។ អាយតនៈទាំងឡាយ ហៅថា ចក្ខាយតនៈដែរឬ។ ចក្ខាយតនៈ ហៅថា អាយតនៈផង ហៅថា ចក្ខាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈទេ។ សោតៈ ហៅថា អាយតនៈដែរឬ។ អើ។ បេ។ ឃានៈ ជិវ្ហា កាយៈ រូបៈ សទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ មនៈ។ ធម្មៈ ហៅថា អាយតនៈដែរឬ។ អើ។ អាយតនៈទាំងឡាយ ហៅថា ធម្មាយតនៈដែរឬ។ ធម្មាយតនៈ ហៅថា អាយតនៈផង ហៅថា ធម្មាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈទេ។
(ខ) បច្ចនីកំ
[២៩៣] មិនមែនចក្ខុ មិនហៅថា អាយតនៈទេឬ។ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែចក្ខុចេញ មិនហៅថា ចក្ខុទេ ហៅថា អាយតនៈទាំងឡាយ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែចក្ខុ និងអាយតនៈចេញ មិនហៅថា ចក្ខុផង មិនហៅថា អាយតនៈទាំងឡាយផង។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈទេឬ។ អើ។ មិនមែនសោតៈ មិនហៅថា អាយតនៈទេឬ។ វៀរលែងតែសោតៈ។ បេ។ វៀរលែងតែឃានៈ វៀរលែងតែជិវ្ហាចេញ។ បេ។ មិនហៅថា អាយតនៈទាំងឡាយទេ។ មិនមែនកាយ មិនហៅថា អាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា កាយាយតនៈទេឬ។ អើ។ មិនមែនរូប មិនហៅថា អាយតនៈទេឬ។ វៀរលែងតែរូប។ បេ។ វៀរលែងតែសទ្ទៈ វៀរលែងតែគន្ធៈ វៀរលែងតែរសៈ វៀរលែងតែផោដ្ឋព្វៈចេញ។ បេ។ មិនហៅថា អាយតនៈទាំងឡាយទេ។ មិនមែនមនៈ មិនហៅថា អាយតនៈទេឬ។ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែមនៈចេញ មិនហៅថាមនៈទេ ហៅថា អាយតនៈទាំងឡាយ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែមនៈ និងអាយតនៈចេញ មិនហៅថាមនៈផង មិនហៅថាអាយតនៈទាំងឡាយផង។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា មនាយតនៈទេឬ។ អើ។ មិនមែនធម្មៈ មិនហៅថា អាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈទេឬ។ អើ។
៤. សុទ្ធាយតនមូលចក្កវារោ
(ក) អនុលោមំ
[២៩៤] ចក្ខុ ហៅថា អាយតនៈដែរឬ។ អើ។ អាយតនៈទាំងឡាយ ហៅថា សោតាយតនៈដែរឬ។ សោតាយតនៈ ហៅថា អាយតនៈផង ហៅថា សោតាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា សោតាយតនៈទេ។ ចក្ខុ ហៅថា អាយតនៈដែរឬ។ អើ។ អាយតនៈទាំងឡាយ ហៅថា ឃានាយតនៈ។ បេ។ អាយតនៈទាំងឡាយ ហៅថា ធម្មាយតនៈដែរឬ។ ធម្មាយតនៈ ហៅថា អាយតនៈផង ហៅថា ធម្មាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈទេ។ សោតៈ ហៅថា អាយតនៈដែរឬ។ អើ។ អាយតនៈទាំងឡាយ ហៅថា ចក្ខាយតនៈដែរ។ បេ។ មិនហៅថា ចក្ខាយតនៈទេ។ បេ។ អាយតនៈទាំងឡាយ ហៅថា ធម្មាយតនៈដែរឬ។ បេ។ មិនហៅថា ធម្មាយតនៈទេ។ ឃានៈ ជិវ្ហា។ បេ។ ធម្មៈ ហៅថា អាយតនៈដែរឬ។ អើ។ អាយតនៈទាំងឡាយ ហៅថា ចក្ខាយតនៈ។ បេ។ អាយតនៈទាំងឡាយ ហៅថា មនាយតនៈដែរឬ។ មនាយតនៈ ហៅថា អាយតនៈផង ហៅថា មនាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា មនាយតនៈទេ។ (ចក្កៈ បណ្ឌិតគប្បីចងក្រងទុក)។
(ខ) បច្ចនីកំ
[២៩៥] មិនមែនចក្ខុ មិនហៅថា អាយតនៈទេឬ។ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែចក្ខុចេញ មិនហៅថាចក្ខុទេ ហៅថា អាយតនៈទាំងឡាយ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែចក្ខុ និងអាយតនៈចេញ មិនហៅថា ចក្ខុផង មិនហៅថា អាយតនៈទាំងឡាយផង។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សោតាយតនៈទេឬ។ អើ។ បេ។ មិនមែនចក្ខុ មិនហៅថា អាយតនៈទេឬ។ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែចក្ខុចេញ មិនហៅថា ចក្ខុទេ ហៅថា អាយតនៈទាំងឡាយ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែចក្ខុ និងអាយតនៈចេញ មិនហៅថា ចក្ខុផង មិនហៅថា អាយតនៈទាំងឡាយផង។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ឃានាយតនៈ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈទេឬ។ អើ។ មិនមែនសោតៈ មិនហៅថា អាយតនៈទេឬ។ វៀរលែងតែសោតៈ។ បេ។ វៀរលែងតែឃានៈ វៀរលែងតែជិវ្ហាចេញ។ បេ។ មិនហៅថា អាយតនៈទាំងឡាយផង។ មិនមែនកាយៈ មិនហៅថា អាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈទេឬ។ អើ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈទេឬ។ អើ។ បេ។ មិនមែនធម្មៈ មិនហៅថា អាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈទេឬ។ អើ។ មិនមែនធម្មៈ មិនហៅថា អាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សោតាយតនៈទេឬ។ អើ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា មនាយតនៈទេឬ។ អើ។ (ចក្កៈ បណ្ឌិតគប្បីចងក្រងទុក)។
ចប់ បណ្ណត្តិវារៈ។
២. បវត្តិវារោ
១. ឧប្បាទវារោ
(១) បច្ចុប្បន្នវារោ
(ក) អនុលោមបុគ្គលោ
[២៩៦] ចក្ខាយតនៈ របស់សត្វណា កើតឡើង សោតាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយចក្ខុ មិនមានសោតៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង តែសោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ ប្រកបដោយសោតៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈរបស់សត្វទាំងនោះ កើតឡើងផង សោតាយតនៈ កើតឡើងផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា កើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយសោតៈ មិនមានចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ កើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយសោតៈ ប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ចក្ខាយតនៈកើតឡើងផង។
[២៩៧] ចក្ខាយតនៈ របស់សត្វណា កើតឡើង ឃានាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយចក្ខុ មិនមានឃានៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ ប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ឃានាយតនៈ កើតឡើងផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា កើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយឃានៈ មិនមានចក្ខុ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយឃានៈ ប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ចក្ខាយតនៈ កើតឡើងផង។
[២៩៨] ចក្ខាយតនៈ របស់សត្វណា កើតឡើង រូបាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា កើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយរូប មិនមានចក្ខុ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ចក្ខាយតនៈ កើតឡើងផង។
[២៩៩] ចក្ខាយតនៈ របស់សត្វណា កើតឡើង មនាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយចិត្ត មិនមានចក្ខុ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ចក្ខាយតនៈ កើតឡើងផង។
[៣០០] ចក្ខាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ចក្ខាយតនៈ កើតឡើងផង។
[៣០១] ឃានាយតនៈ របស់សត្វណា កើតឡើង រូបាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈរបស់សត្វណា កើតឡើង ឃានាយតនៈរបស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយរូប មិនមានឃានៈ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ឃានាយតនៈ កើតឡើងផង។
[៣០២] ឃានាយតនៈ របស់សត្វណា កើតឡើង មនាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើង ឃានាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយចិត្ត មិនមានឃានៈ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ឃានាយតនៈ កើតឡើងផង។
[៣០៣] ឃានាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើង ឃានាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ឃានាយតនៈ កើតឡើងផង។
[៣០៤] រូបាយតនៈ របស់សត្វណា កើតឡើង មនាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយរូប ប្រកបដោយចិត្ត កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ កើតឡើងផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើង រូបាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលមិនមានរូប កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចិត្ត ប្រកបដោយរូប កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងផង រូបាយតនៈ កើតឡើងផង។
[៣០៥] រូបាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើង រូបាយតនៈ របស់សត្វនោះកើតឡើងដែរឬ។ ពួកសត្វដែលមិនមានរូប កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយរូប កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងផង រូបាយតនៈ កើតឡើងផង។
[៣០៦] មនាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើង មនាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ កើតឡើងផង។
(ខ) អនុលោមឱកាសោ
[៣០៧] ចក្ខាយតនៈ កើតឡើង ក្នុងទីណា សោតាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ កើតឡើង ក្នុងទីណា ចក្ខាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។
[៣០៨] ចក្ខាយតនៈ កើតឡើង ក្នុងទីណា ឃានាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ កើតឡើង ក្នុងរូបាវចរភពនោះ តែឃានាយតនៈ មិនកើតឡើង ក្នុងរូបាវចរភពនោះទេ ចក្ខាយតនៈ កើតឡើងផង ឃានាយតនៈ កើតឡើងផង ក្នុងកាមាវចរភពនោះ។ មួយយ៉ាងទៀត ឃានាយតនៈ កើតឡើង ក្នុងទីណា ចក្ខាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។
[៣០៩] ចក្ខាយតនៈ កើតឡើង ក្នុងទីណា រូបាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ កើតឡើង ក្នុងទីណា ចក្ខាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ រូបាយតនៈ កើតឡើង ក្នុងអសញ្ញសត្វនោះ តែចក្ខាយតនៈ មិនកើតឡើង ក្នុងអសញ្ញសត្វនោះទេ រូបាយតនៈ កើតឡើងផង ចក្ខាយតនៈ កើតឡើងផង ក្នុងបញ្ចវោការភពនោះ។
[៣១០] ចក្ខាយតនៈ កើតឡើង ក្នុងទីណា មនាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ កើតឡើង ក្នុងទីណា ចក្ខាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ មនាយតនៈ កើតឡើង ក្នុងអរូបភពនោះ តែចក្ខាយតនៈ មិនកើតឡើង ក្នុងអរូបភពនោះទេ មនាយតនៈ កើតឡើងផង ចក្ខាយតនៈ កើតឡើងផង ក្នុងបញ្ចវោការភពនោះ។
[៣១១] ចក្ខាយតនៈ កើតឡើង ក្នុងទីណា ធម្មាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ កើតឡើង ក្នុងទីណា ចក្ខាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ ធម្មាយតនៈ កើតឡើង ក្នុងអសញ្ញសត្វ និងអរូបភពនោះ តែចក្ខាយតនៈ មិនកើតឡើង ក្នុងទីនោះទេ ធម្មាយតនៈ កើតឡើងផង ចក្ខាយតនៈ កើតឡើងផង ក្នុងបញ្ចវោការភពនោះ។
[៣១២] ឃានាយតនៈ កើតឡើង ក្នុងទីណា រូបាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ កើតឡើងក្នុងទីណា ឃានាយតនៈ កើតឡើងក្នុងទីនោះដែរឬ។ រូបាយតនៈ កើតឡើង ក្នុងរូបាវចរភពនោះ តែឃានាយតនៈ មិនកើតឡើង ក្នុងរូបាវចរភពនោះទេ រូបាយតនៈ កើតឡើងផង ឃានាយតនៈ កើតឡើងផង ក្នុងកាមាវចរភពនោះ។ (បណ្ឌិតគប្បីដឹងថា ឃានាយតនៈ កើតឡើងក្នុងទីណា មនាយតនៈក្ដី ធម្មាយតនៈក្ដី ដូចគ្នា ឬផ្សេងគ្នា មិនមានក្នុងទីនោះ សេចក្ដីសង្ខេប មានក្នុងវារៈខាងលើ)។
[៣១៣] ឃានាយតនៈ កើតឡើងក្នុងទីណា ធម្មាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ កើតឡើងក្នុងទីណា ឃានាយតនៈ កើតឡើងក្នុងទីនោះដែរឬ។ ធម្មាយតនៈ កើតឡើង ក្នុងរូបាវចរភព និងអរូបាវចរភពនោះ តែឃានាយតនៈ មិនកើតឡើងក្នុងទីនោះទេ ធម្មាយតនៈ កើតឡើងផង ឃានាយតនៈ កើតឡើងផង ក្នុងកាមាវចរភពនោះ។
[៣១៤] រូបាយតនៈ កើតឡើងក្នុងទីណា មនាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ រូបាយតនៈ កើតឡើងក្នុងអសញ្ញសត្វនោះ តែមនាយតនៈ មិនកើតឡើងក្នុងអសញ្ញសត្វនោះទេ រូបាយតនៈ កើតឡើងផង មនាយតនៈ កើតឡើងផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត មនាយតនៈ កើតឡើងក្នុងទីណា រូបាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ មនាយតនៈ កើតឡើង ក្នុងអរូបភពនោះ តែរូបាយតនៈ មិនកើតឡើង ក្នុងអរូបភពនោះទេ មនាយតនៈ កើតឡើងផង រូបាយតនៈ កើតឡើងផង ក្នុងបញ្ចវោការភពនោះ។
[៣១៥] រូបាយតនៈ កើតឡើងក្នុងទីណា ធម្មាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ កើតឡើង ក្នុងទីណា រូបាយតនៈ កើតឡើងក្នុងទីនោះដែរឬ។ ធម្មាយតនៈ កើតឡើង ក្នុងអរូបភពនោះ តែរូបាយតនៈ មិនកើតឡើង ក្នុងអរូបភពនោះទេ ធម្មាយតនៈ កើតឡើងផង រូបាយតនៈ កើតឡើងផង ក្នុងបញ្ចវោការភព និងអសញ្ញសត្វនោះ។
[៣១៦] មនាយតនៈ កើតឡើង ក្នុងទីណា ធម្មាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ កើតឡើងក្នុងទីណា មនាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ ធម្មាយតនៈ កើតឡើងក្នុងអសញ្ញសត្វនោះ តែមនាយតនៈ មិនកើតឡើង ក្នុងអសញ្ញសត្វនោះទេ ធម្មាយតនៈ កើតឡើងផង មនាយតនៈ កើតឡើងផង ក្នុងចតុវោការភព និងបញ្ចវោការភពនោះ។
(គ) អនុលោមបុគ្គលោកាសា
[៣១៧] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា សោតាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលប្រកបដោយចក្ខុ មិនមានសោតៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ ប្រកបដោយសោតៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង សោតាយតនៈ កើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ចក្ខាយតនៈរបស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលប្រកបដោយសោតៈ មិនមានចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ។ ពួកសត្វដែលប្រកបដោយសោតៈ ប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។ (សេចក្ដីដែលលោកបង្រួញហើយ សុទ្ធតែដូចគ្នា)។
[៣១៨] មនាយតនៈ របស់សត្វណា កើតឡើងក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ កើតឡើងផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[៣១៩] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង សោតាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយសោតៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែសោតាយតនៈរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ មិនមានសោតៈ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈរបស់សត្វទាំងនោះ មិនកើតឡើងផង សោតាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា មិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានសោតៈ ប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ ដែលមិនមានសោតៈ មិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង។
[៣២០] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ មិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា មិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានឃានៈ ប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ មិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង។
[៣២១] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង រូបាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយរូប កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ អើ។
[៣២២] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង មនាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយចិត្ត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ អើ។
[៣២៣] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ អើ។
[៣២៤] ឃានាយតនៈ របស់សត្វណា មិនកើតឡើង រូបាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានឃានៈ ប្រកបដោយរូប កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនកើតឡើង ឃានាយតនៈរបស់សត្វនោះ មិនកើតឡើងដែរឬ។ អើ។
[៣២៥] ឃានាយតនៈ របស់សត្វណា មិនកើតឡើង មនាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានឃានៈ ប្រកបដោយចិត្ត កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលច្យុត កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើង ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ អើ។
[៣២៦] ឃានាយតនៈ របស់សត្វណា មិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើង ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ អើ។
[៣២៧] រូបាយតនៈ របស់សត្វណា មិនកើតឡើង មនាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានរូប កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើង រូបាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង។
[៣២៨] រូបាយតនៈ របស់សត្វណា មិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានរូប កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈរបស់សត្វណា មិនកើតឡើង រូបាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ អើ។
[៣២៩] មនាយតនៈ របស់សត្វណា មិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើង មនាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ អើ។
(ង) បច្ចនីកឱកាសោ
[៣៣០] ចក្ខាយតនៈ មិនកើតឡើង ក្នុងទីណា សោតាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ មិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ មិនកើតឡើងក្នុងទីនោះដែរឬ។ អើ។
[៣៣១] ចក្ខាយតនៈ មិនកើតឡើងក្នុងទីណា ឃានាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ឃានាយតនៈ មិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ ឃានាយតនៈ មិនកើតឡើង ក្នុងរូបាវចរភពនោះ តែចក្ខាយតនៈ មិនមែនជាមិនកើតឡើងក្នុងទីនោះទេ ឃានាយតនៈ មិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងអសញ្ញសត្វ និងក្នុងអរូបភពនោះ។
[៣៣២] ចក្ខាយតនៈ មិនកើតឡើង ក្នុងទីណា រូបាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ មិនកើតឡើងក្នុងអសញ្ញសត្វនោះ តែរូបាយតនៈ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ មិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង ក្នុងអរូបភពនោះ។ មួយយ៉ាងទៀត រូបាយតនៈ មិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។
[៣៣៣] ចក្ខាយតនៈ មិនកើតឡើង ក្នុងទីណា មនាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ មិនកើតឡើង ក្នុងអរូបភពនោះ តែមនាយតនៈ មិនមែនជាមិនកើតឡើងក្នុងទីនោះទេ ចក្ខាយតនៈ មិនកើតឡើងផង មនាយតនៈ មិនកើតឡើងផង ក្នុងអសញ្ញសត្វនោះ។ មួយយ៉ាងទៀត មនាយតនៈ មិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។
[៣៣៤] ចក្ខាយតនៈ មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ កើតឡើង។ មួយយ៉ាងទៀត ធម្មាយតនៈ មិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ មិនមានទេ។
[៣៣៥] ឃានាយតនៈ មិនកើតឡើង ក្នុងទីណា រូបាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ ឃានាយតនៈ មិនកើតឡើង ក្នុងរូបាវចរភពនោះ តែរូបាយតនៈ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ មិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង ក្នុងអរូបភពនោះ។ មួយយ៉ាងទៀត រូបាយតនៈ មិនកើតឡើង ក្នុងទីណា ឃានាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។
[៣៣៦] ឃានាយតនៈ មិនកើតឡើង ក្នុងទីណា មនាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ ឃានាយតនៈ មិនកើតឡើង ក្នុងរូបាវចរភព និងអរូបាវចរភពនោះ តែមនាយតនៈ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ មិនកើតឡើងផង មនាយតនៈ មិនកើតឡើងផង ក្នុងអសញ្ញសត្វនោះទេ។ មួយយ៉ាងទៀត មនាយតនៈ មិនកើតឡើង ក្នុងទីណា ឃានាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។
[៣៣៧] ឃានាយតនៈ មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ កើតឡើង។ មួយយ៉ាងទៀត ធម្មាយតនៈ មិនកើតឡើង ក្នុងទីណា ឃានាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ មិនមានទេ។
[៣៣៨] រូបាយតនៈ មិនកើតឡើង ក្នុងទីណា មនាយតនៈ មិនកើតឡើង ក្នុងទីនោះទេឬ។ កើតឡើង។ មួយយ៉ាងទៀត មនាយតនៈ មិនកើតឡើង ក្នុងទីណា រូបាយតនៈ មិនកើតឡើង ក្នុងទីនោះទេឬ។ កើតឡើង។
[៣៣៩] រូបាយតនៈ មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ មិនកើតឡើង ក្នុងទីនោះទេឬ។ កើតឡើង។ មួយយ៉ាងទៀត ធម្មាយតនៈ មិនកើតឡើង ក្នុងទីណា រូបាយតនៈ មិនកើតឡើង ក្នុងទីនោះទេឬ។ មិនមានទេ។
[៣៤០] មនាយតនៈ មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ មិនកើតឡើង ក្នុងទីនោះទេឬ។ កើតឡើង។ មួយយ៉ាងទៀត ធម្មាយតនៈ មិនកើតឡើង ក្នុងទីណា មនាយតនៈ មិនកើតឡើង ក្នុងទីនោះទេឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[៣៤១] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា សោតាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយសោតៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងក្នុងទីនោះទេ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ មិនមានសោតៈ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង សោតាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វ ដែលមិនមានសោតៈ ប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វទាំងអស់ ដែលមិនមានសោតៈ មិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។ បេ។
[៣៤២] មនាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចិត្ត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វទាំងអស់ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
(២) អតីតវារោ
(ក) អនុលោមបុគ្គលោ
[៣៤៣] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ សោតាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា កើតឡើងហើយ ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
[៣៤៤] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ឃានាយតនៈ របស់សត្វនោះ។ បេ។ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ បេ។
[៣៤៥] ឃានាយតនៈ របស់សត្វណា។ បេ។ រូបាយតនៈ មនាយតនៈ កើតឡើងហើយ ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ មនាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
(ខ) អនុលោមឱកាសោ
[៣៤៦] ចក្ខាយតនៈ កើតឡើងហើយ ក្នុងទីណា។ បេ។ (ប្រយោគ ដែលប្រកបដោយពាក្យថា ក្នុងទីណា ជាពាក្យប្រហែលគ្នាទាំងអស់ ក្នុងបច្ចុប្បន្នក្ដី ក្នុងអតីតក្ដី ក្នុងអនាគតក្ដី ក្នុងអតីតជិតបច្ចុប្បន្នក្ដី ក្នុងអនាគតជិតបច្ចុប្បន្នក្ដី ក្នុងអនាគតជិតអតីតក្ដី បណ្ឌិតគប្បីធ្វើឲ្យក្រៃលែង នូវឈ្មោះថា កើតឡើង កើតឡើងហើយ)។
(គ) អនុលោមបុគ្គលោកាសា
[៣៤៧] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។
[៣៤៨] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់ពួកសត្វជារូបាវចរៈនោះ កើតឡើងហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វជាកាមាវចរៈនោះ កើតឡើងហើយផង ឃានាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។
[៣៤៩] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៣៥០] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ មនាយតនៈ របស់អរូបព្រហ្មទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៣៥១] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់ពួកអសញ្ញសត្វ និងអរូបព្រហ្មទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៣៥២] ឃានាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់សត្វជារូបាវចរៈទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់សត្វជាកាមាវចរៈទាំងនោះ កើតឡើងហើយផង ឃានាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៣៥៣] ឃានាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ មនាយតនៈ របស់ពួកសត្វជារូបាវចរៈ និងអរូបាវចរៈទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់សត្វជាកាមាវចរៈទាំងនោះ កើតឡើងហើយផង ឃានាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៣៥៤] ឃានាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់ពួកសត្វជារូបាវចរៈ និងអរូបាវចរៈទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់សត្វជាកាមាវចរៈទាំងនោះ កើតឡើងហើយផង ឃានាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៣៥៥] រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈរបស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈរបស់សត្វជាបញ្ចវោការៈទាំងនោះ កើតឡើងហើយផង មនាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ មនាយតនៈ របស់អរូបព្រហ្មទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ កើតឡើងហើយផង រូបាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៣៥៦] រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់អរូបព្រហ្មទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាបញ្ចវោការៈ និងអសញ្ញសត្វទាំងនោះ កើតឡើងហើយផង រូបាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៣៥៧] មនាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាចតុវោការៈ និងបញ្ចវោការៈទាំងនោះ កើតឡើងហើយផង មនាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[៣៥៨] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ សោតាយតនៈ របស់សត្វនោះ មិនកើតឡើងហើយទេឬ។ មិនមានទេ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា កើតឡើងហើយ ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយទេឬ។ មិនមានទេ។ (នេះជាសេចក្ដីសង្ខេប)។
[៣៥៩] មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយទេឬ។ មិនមានទេ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយទេឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[៣៦១] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈរបស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។
[៣៦២] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់សត្វជារូបាវចរៈទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងពួកអសញ្ញសត្វ និងអរូបព្រហ្មទាំងនោះ មិនកើតឡើងហើយផង ចក្ខាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៣៦៣] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងអរូបព្រហ្មទាំងនោះ មិនកើតឡើងហើយផង រូបាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។
[៣៦៤] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់អរូបព្រហ្មទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចក្ខាយតនៈរបស់ពួកសុទ្ធាវាសសត្វ និងអសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង មនាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។
[៣៦៥] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់ពួកអសញ្ញសត្វ និងអរូបព្រហ្មទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចក្ខាយតនៈ របស់សុទ្ធាវាសសត្វទាំងនោះ មិនកើតឡើងហើយផង ធម្មាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណាមិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។
[៣៦៦] ឃានាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈរបស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់សត្វជារូបាវចរៈទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងអរូបព្រហ្មទាំងនោះ មិនកើតឡើងហើយផង រូបាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈរបស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។
[៣៦៧] ឃានាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងអរូបាវចរៈទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងអសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង មនាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។
[៣៦៨] ឃានាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងអរូបាវចរៈទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់សុទ្ធាវាសសត្វទាំងនោះ មិនកើតឡើងហើយផង ធម្មាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។
[៣៦៩] រូបាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ រូបាយតនៈ របស់អរូបព្រហ្មទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់សុទ្ធាវាសសត្វទាំងនោះ មិនកើតឡើងហើយផង មនាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ មនាយតនៈ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់សុទ្ធាវាសសត្វទាំងនោះ មិនកើតឡើងហើយផង រូបាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៣៧០] រូបាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ រូបាយតនៈ របស់អរូបព្រហ្មទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់សុទ្ធាវាសសត្វទាំងនោះ មិនកើតឡើងហើយផង ធម្មាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។
[៣៧១] មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ មនាយតនៈ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់សុទ្ធាវាសសត្វទាំងនោះ មិនកើតឡើងហើយផង ធម្មាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។
(៣) អនាគតវារោ
(ក) អនុលោមបុគ្គលោ
[៣៧២] ចក្ខាយតនៈ របស់សត្វណា នឹងកើតឡើង សោតាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។
[៣៧៣] ចក្ខាយតនៈ របស់សត្វណា នឹងកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វណា ចូលទៅកាន់រូបាវចរភពហើយ នឹងបរិនិព្វាន ចក្ខាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង ឃានាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។
[៣៧៤] ចក្ខាយតនៈ របស់សត្វណា នឹងកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ (ចក្ខាយតនៈ របស់សត្វណា នឹងកើតឡើង មនាយតនៈក្ដី ធម្មាយតនៈក្ដី របស់សត្វនោះ ក៏ដូចគ្នា អាយតនៈទាំងពីរនេះ ដូចគ្នាតែម្យ៉ាង)។
[៣៧៥] ចក្ខាយតនៈ របស់សត្វណា នឹងកើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ធម្មាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង ចក្ខាយតនៈ នឹងកើតឡើងផង។
[៣៧៦] ឃានាយតនៈ របស់សត្វណា នឹងកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វណា ចូលទៅកាន់រូបាវចរភពហើយ នឹងបរិនិព្វាន រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ រូបាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង ឃានាយតនៈ នឹងកើតឡើងផង។
[៣៧៧] ឃានាយតនៈ របស់សត្វណា នឹងកើតឡើង មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិព្វាន ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ធម្មាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង ឃានាយតនៈ នឹងកើតឡើងផង។
[៣៧៨] រូបាយតនៈ របស់សត្វណា នឹងកើតឡើង មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ធម្មាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង រូបាយតនៈ នឹងកើតឡើងផង។
[៣៧៩] មនាយតនៈ របស់សត្វណា នឹងកើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង មនាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។
(គ) អនុលោមបុគ្គលោកាសា
[៣៨១] ចក្ខាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។
[៣៨២] ចក្ខាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់សត្វជារូបាវចរៈទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់សត្វជាកាមាវចរៈទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។
[៣៨៣] ចក្ខាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់អសញ្ញសត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។
[៣៨៤] ចក្ខាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ មនាយតនៈ របស់អរូបព្រហ្មទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ មនាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។
[៣៨៥] ចក្ខាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់ពួកអសញ្ញសត្វ និងអរូបព្រហ្មទាំងនោះ នឹងកើតឡើងក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ធម្មាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។
[៣៨៦] ឃានាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះ ដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់សត្វជារូបាវចរៈទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់សត្វជាកាមាវចរៈទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។
[៣៨៧] ឃានាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់ពួកសត្វជារូបាវចរៈ និងអរូបាវចរៈទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងក្នុងទីនោះទេ ធម្មាយតនៈ របស់សត្វជាកាមាវចរៈទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។
[៣៨៨] រូបាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់អសញ្ញសត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ នឹងកើតឡើងផង មនាយតនៈ កើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ មនាយតនៈ របស់អរូបព្រហ្មទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ មនាយតនៈ របស់ពួកសត្វជាបញ្ចវោការៈទាំងនោះ នឹងកើតឡើងផង រូបាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។
[៣៨៩] រូបាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់អរូបព្រហ្មទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាបញ្ចវោការៈ និងអសញ្ញសត្វទាំងនោះ នឹងកើតឡើងផង រូបាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។
[៣៩០] មនាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់អសញ្ញសត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាចតុវោការៈ និងបញ្ចវោការៈទាំងនោះ នឹងកើតឡើងផង មនាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[៣៩១] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង សោតាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។
[៣៩២] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វណា ចូលទៅកាន់រូបាវចរភពហើយ នឹងបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ នឹងមិនកើតឡើងផង។
[៣៩៣] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។
[៣៩៤] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ចក្ខាយតនៈរបស់សត្វទាំងនោះ នឹងមិនកើតឡើង តែធម្មាយតនៈរបស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ចក្ខាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈរបស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។
[៣៩៥] ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វណា ចូលទៅកាន់រូបាវចរភពហើយ នឹងបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង រូបាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។
[៣៩៦] ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ឃានាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។
[៣៩៧] រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ រូបាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។
[៣៩៨] មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។
(ច) បច្ចនីកបុគ្គលោកាសា
[៤០០] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
[៤០១] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់សត្វជារូបាវចរៈទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព និងពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។
[៤០២] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង រូបាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
[៤០៣] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់អរូបព្រហ្មទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈរបស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
[៤០៤] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់ពួកអសញ្ញសត្វ និងអរូបព្រហ្មទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
[៤០៥] ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់សត្វជារូបាវចរៈទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព និងពួកអរូបព្រហ្ម ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង រូបាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
[៤០៦] ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងអរូបាវចរៈទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព និងអសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
[៤០៧] ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងអរូបាវចរៈទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
[៤០៨] រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ រូបាយតនៈ របស់អរូបព្រហ្មទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ មនាយតនៈ របស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ មនាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង រូបាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។
[៤០៩] រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ រូបាយតនៈ របស់អរូបព្រហ្មទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
[៤១០] មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ មនាយតនៈ របស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ មនាយតនៈ របស់ពួកសត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
(៤) បច្ចុប្បន្នាតីតវារោ
(ក) អនុលោមបុគ្គលោ
[៤១១] ចក្ខាយតនៈ របស់សត្វណា កើតឡើង សោតាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា កើតឡើងហើយ ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងផង។
[៤១២] ចក្ខាយតនៈ របស់សត្វណា កើតឡើង ឃានាយតនៈ។ បេ។ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងផង។
[៤១៣] ឃានាយតនៈ របស់សត្វណា កើតឡើង រូបាយតនៈ។ បេ។ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ឃានាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ឃានាយតនៈ កើតឡើងផង។
[៤១៤] រូបាយតនៈ របស់សត្វណា កើតឡើង មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ រូបាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយរូប កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង រូបាយតនៈ កើតឡើងផង។
[៤១៥] មនាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ មនាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង មនាយតនៈ កើតឡើងផង។
(គ) អនុលោមបុគ្គលោកាសា
[៤១៧] ចក្ខាយតនៈ របស់សត្វណា កើតឡើងក្នុងទីណា សោតាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសុទ្ធាវាសសត្វ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង សោតាយតនៈ កើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព សោតាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤១៨] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វកាលចូលទៅកាន់រូបាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចូលទៅកាន់កាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ឃានាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤១៩] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង រូបាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤២០] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអរូបព្រហ្ម មនាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤២១] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤២២] ឃានាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ រូបាយតនៈ កើតឡើងហើយផង ឃានាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤២៣] ឃានាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ មនាយតនៈរបស់សត្វទាំងនោះ កើតឡើងហើយផង ឃានាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤២៤] ឃានាយតនៈ របស់សត្វណា កើតឡើងក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ឃានាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤២៥] រូបាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស កាលចូលទៅកាន់អសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់បញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វ កាលច្យុតចាកបញ្ចវោការភព និងពួកអរូបព្រហ្ម មនាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់បញ្ចវោការភព មនាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង រូបាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤២៦] រូបាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស រូបាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយរូប កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយរូប កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង រូបាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤២៧] មនាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស មនាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង មនាយតនៈ កើតឡើងផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[៤២៨] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង សោតាយតនៈ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា មិនកើតឡើងហើយ ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។
[៤២៩] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ឃានាយតនៈ។ បេ។ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។
[៤៣០] ឃានាយតនៈ។ បេ។ រូបាយតនៈ មនាយតនៈ របស់សត្វណា មិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ មនាយតនៈ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[៤៣២] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា សោតាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង សោតាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស សោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម សោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
[៤៣៣] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វ ដែលមិនមានចក្ខុ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលច្យុតចាករូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់រូបាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលច្យុតចាករូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
[៤៣៤] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអសញ្ញសត្វ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
[៤៣៥] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស និងពួកអសញ្ញសត្វ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស និងពួកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
[៤៣៦] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
[៤៣៧] ឃានាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ពួកសត្វ ដែលមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងពួកអរូបព្រហ្មទាំងនោះ មិនកើតឡើងផង រូបាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
[៤៣៨] ឃានាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ពួកសត្វ ដែលមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងពួកអសញ្ញសត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
[៤៣៩] ឃានាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់សុទ្ធាវាសសត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
[៤៤០] រូបាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលច្យុតចាកបញ្ចវោការភព និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស កាលច្យុតចាកអសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស កាលចូលទៅកាន់អសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស កាលច្យុតចាកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយផង រូបាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
[៤៤១] រូបាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយផង រូបាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
[៤៤២] មនាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចិត្តទាំងអស់ កាលច្យុត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយផង មនាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
(៥) បច្ចុប្បន្នានាគតវារោ
(ក) អនុលោមបុគ្គលោ
[៤៤៣] ចក្ខាយតនៈ របស់សត្វណា កើតឡើង សោតាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ពួកសត្វនោះ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង តែសោតាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង សោតាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង។
[៤៤៤] ចក្ខាយតនៈ របស់សត្វណា កើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព សត្វទាំងឡាយណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិព្វាន ពួកសត្វនោះ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ឃានាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង។
[៤៤៥] ចក្ខាយតនៈ របស់សត្វណា កើតឡើង រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព សត្វទាំងឡាយណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ពួកសត្វនោះ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង រូបាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់ដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង។
[៤៤៦] ចក្ខាយតនៈ របស់សត្វណា កើតឡើង មនាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង។
[៤៤៧] ចក្ខាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង។
[៤៤៨] ឃានាយតនៈ របស់សត្វណា កើតឡើង រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព សត្វទាំងឡាយណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងផង រូបាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ឃានាយតនៈ របស់សត្វនោះកើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វ ដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ កើតឡើងផង។
[៤៤៩] ឃានាយតនៈ របស់សត្វណា កើតឡើង មនាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ឃានាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ កើតឡើងផង។
[៤៥០] ឃានាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ឃានាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ បណ្ដាពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ កើតឡើងផង។
[៤៥១] រូបាយតនៈ របស់សត្វណា កើតឡើង មនាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ កើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយរូប កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង រូបាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វ ដែលប្រកបដោយរូប កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង រូបាយតនៈ កើតឡើងផង។
[៤៥២] រូបាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ កើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយរូប កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង រូបាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយរូប កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង រូបាយតនៈ កើតឡើងផង។
[៤៥៣] មនាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង មនាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង មនាយតនៈ កើតឡើងផង។
(គ) អនុលោមបុគ្គលោកាសា
[៤៥៥] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង សោតាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព សោតាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤៥៦] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព កាលចូលទៅកាន់រូបាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចូលទៅកាន់កាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ឃានាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈរបស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ ដែលប្រកបដោយចក្ខុ កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤៥៧] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង រូបាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព និងពួកអសញ្ញសត្វ កាលចូលទៅកាន់កាមាវចរភព រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤៥៨] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអរូបព្រហ្ម មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤៥៩] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤៦០] ឃានាយតនៈ របស់សត្វណា កើតឡើងក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងផង រូបាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួករូបាវចរសត្វ រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤៦១] ឃានាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែមនាយតនៈរបស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤៦២] ឃានាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤៦៣] រូបាយតនៈ របស់សត្វណា កើតឡើងក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងកើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព កាលចូលទៅកាន់អសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់បញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វកាលច្យុតចាកបញ្ចវោការភព និងពួកអរូបព្រហ្ម មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់បញ្ចវោការភព មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង រូបាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤៦៤] រូបាយតនៈ របស់សត្វណា កើតឡើងក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយរូប កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ ដែលប្រកបដោយរូប កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង រូបាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤៦៥] មនាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ធម្មាយតន របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង មនាយតនៈ កើតឡើងផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[៤៦៦] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង សោតាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង សោតាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង។
[៤៦៧] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងកាន់អរូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ឃានាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងកាន់អរូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងកាន់អរូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង។
[៤៦៨] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្ដាពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង។
[៤៦៩] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងដែរឬ។ ពួកសត្វទាំងអស់ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង។
[៤៧០] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង។
[៤៧១] ឃានាយតនៈ របស់សត្វណា មិនកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងកាមាវចរភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ឃានាយតនៈ នឹងមិនកើតឡើងផង។
[៤៧២] ឃានាយតនៈ របស់សត្វណា មិនកើតឡើង មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ពួកសត្វ កាលបរិនិព្វានក្នុងកាមាវចរភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វ កាលបរិនិព្វានក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងផង។
[៤៧៣] រូបាយតនៈ របស់សត្វណា មិនកើតឡើង មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង រូបាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង។
[៤៧៤] មនាយតនៈ របស់សត្វណា មិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលច្យុត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ពួកសត្វ កាលបរិនិព្វាន មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង មនាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វ កាលបរិនិព្វាន ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង មនាយតនៈ មិនកើតឡើងផង។
(ច) បច្ចនីកបុគ្គលោកាសា
[៤៧៦] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង សោតាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព សោតាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម សោតាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង។
[៤៧៧] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងកាមាវចរភព កាលច្យុតចាករូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ឃានាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព កាលចូលទៅកាន់រូបាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ ពួកសត្វ កាលបរិនិព្វានក្នុងកាមាវចរភព កាលច្យុតចាកកាមាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
[៤៧៨] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអសញ្ញសត្វ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
[៤៧៩] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកអសញ្ញសត្វ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
[៤៨០] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
[៤៨១] ឃានាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុត ចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងកាមាវចរភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងពួកអរូបព្រហ្ម ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងកាមាវចរភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
[៤៨២] ឃានាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងកាមាវចរភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព និងពួកអសញ្ញសត្វ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងកាមាវចរភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព និងពួកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
[៤៨៣] ឃានាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងកាមាវចរភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងកាមាវចរភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
[៤៨៤] រូបាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វ កាលច្យុតចាកបញ្ចវោការភព និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងបញ្ចវោការភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកសត្វ កាលច្យុតចាកអសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព និងពួកសត្វកាលចូលទៅកាន់អសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកសត្វកាលច្យុតចាកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
[៤៨៥] រូបាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ កាលច្យុត និងពួកអរូបព្រហ្ម កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតឡើងក្នុងបច្ឆិមភព ក្នុងអរូបភព រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ និងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
[៤៨៦] មនាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលច្យុត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង មនាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
(៦) អតីតានាគតវារោ
(ក) អនុលោមបុគ្គលោ
[៤៨៧] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ សោតាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ តែសោតាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខាយតនៈ របស់សត្វទាំងនោះក្រៅនេះ កើតឡើងហើយផង សោតាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
[៤៨៨] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិព្វាន ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ឃានាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
[៤៨៩] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង រូបាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈរបស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
[៤៩០] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ចក្ខាយតនៈ របស់ពួកសត្វនោះ ដែលកើតក្នុងបច្ឆិមភព កើតឡើងហើយ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ធម្មាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
[៤៩១] ឃានាយតនៈ របស់សត្វណា កើតឡើងហើយ រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង រូបាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
[៤៩២] ឃានាយតនៈ របស់សត្វណា កើតឡើងហើយ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ឃានាយតនៈ របស់ពួកសត្វនោះ ដែលកើតក្នុងបច្ឆិមភព កើតឡើងហើយ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ធម្មាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
[៤៩៣] រូបាយតនៈ របស់សត្វណា កើតឡើងហើយ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ រូបាយតនៈ របស់ពួកសត្វនោះ ដែលកើតក្នុងបច្ឆិមភព កើតឡើងហើយ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ រូបាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ធម្មាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង រូបាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
[៤៩៤] មនាយតនៈ របស់សត្វណា កើតឡើងហើយ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ មនាយតនៈ របស់ពួកសត្វនោះ ដែលកើតក្នុងបច្ឆិមភព កើតឡើងហើយ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ មនាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ធម្មាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង មនាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
(គ) អនុលោមបុគ្គលោកាសា
[៤៩៦] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់ពួកសត្វនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព កើតឡើងហើយ ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វជាបញ្ចវោការៈនោះ ក្រៅនេះ កើតឡើងហើយផង សោតាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។
[៤៩៧] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព និងរបស់ពួកសត្វជារូបាវចរៈនោះ កើតឡើងហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វជាកាមាវចរៈនោះ ក្រៅនេះ កើតឡើងហើយផង ឃានាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា។ បេ។ អើ។
[៤៩៨] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព កើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់បញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង រូបាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់ពួកអសញ្ញសត្វនោះ នឹងកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វជាបញ្ចវោការៈនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៤៩៩] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព កើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វជាបញ្ចវោការៈនោះ ក្រៅនេះ កើតឡើងហើយផង មនាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ មនាយតនៈ របស់ពួកអរូបព្រហ្មនោះ នឹងកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់ពួកសត្វជាបញ្ចវោការៈនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៥០០] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព កើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់បញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់ពួកអសញ្ញសត្វ និងអរូបព្រហ្មទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈរបស់បញ្ចវោការសត្វនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៥០១] ឃានាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ឃានាយតនៈ របស់ពួកសត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព កើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកកាមាវចរសត្វនោះ ក្រៅនេះ កើតឡើងហើយផង រូបាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់ពួកសត្វជារូបាវចរៈនោះ នឹងកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើងផង ឃានាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៥០២] ឃានាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ឃានាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព កើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វជាកាមាវចរៈនោះ ក្រៅនេះ កើតឡើងហើយផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់ពួកសត្វជារូបាវចរៈនោះ នឹងកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់សត្វជាកាមាវចរៈទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៥០៣] រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព និងរបស់ពួកអសញ្ញសត្វនោះ កើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ ក្រៅនេះ កើតឡើងហើយផង មនាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ មនាយតនៈ របស់អរូបព្រហ្មទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ កាលច្យុត នឹងកើតឡើងផង រូបាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៥០៤] រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព កើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វជាបញ្ចវោការៈ និងរបស់អសញ្ញសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់ពួកអរូបព្រហ្មនោះ នឹងកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាបញ្ចវោការៈ និងរបស់អសញ្ញសត្វទាំងនោះ នឹងកើតឡើងផង រូបាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៥០៥] មនាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ មនាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព កើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ មនាយតនៈ របស់ពួកសត្វជាចតុវោការៈ និងជាបញ្ចវោការៈនោះ ក្រៅនេះ កើតឡើងហើយផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើងក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់អសញ្ញសត្វទាំងនោះ នឹងកើតឡើងក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាចតុវោការៈ និងជាបញ្ចវោការៈនោះ នឹងកើតឡើងផង មនាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[៥០៦] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ សោតាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ មិនមានទេ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយទេឬ។ កើតឡើងហើយ។
[៥០៧] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ឃានាយតនៈ។ បេ។ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ មិនមានទេ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយទេឬ។ មិនកើតឡើងហើយ។
[៥០៨] ឃានាយតនៈ។ បេ។ រូបាយតនៈ មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ មិនមានទេ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយទេឬ។ កើតឡើងហើយ។
(ច) បច្ចនីកបុគ្គលោកាសា
[៥១០] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ សោតាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ សោតាយតនៈ របស់ពួកសុទ្ធាវាសសត្វ របស់អសញ្ញសត្វ និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៥១១] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព និងរបស់ពួកសត្វជារូបាវចរៈនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វ របស់ពួកអសញ្ញសត្វ និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៥១២] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់ពួកអរូបព្រហ្មនោះ មិនកើតឡើងហើយផង រូបាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ រូបាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៥១៣] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់អរូបព្រហ្មទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសុទ្ធាវាសសត្វ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ មនាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់ពួកសុទ្ធាវាសសត្វ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៥១៤] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់ពួកអសញ្ញសត្វ និងរបស់ពួកអរូបព្រហ្មនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព មិនកើតឡើងហើយផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ធម្មាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៥១៥] ឃានាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះដែរឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងរបស់ពួកអរូបព្រហ្ម មិនកើតឡើងហើយផង រូបាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ រូបាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព នឹងមិនកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៥១៦] ឃានាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព និងរបស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ មនាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព នឹងមិនកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៥១៧] ឃានាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ មិនកើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព មិនកើតឡើងហើយផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ធម្មាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព នឹងមិនកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព នឹងមិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៥១៨] រូបាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ រូបាយតនៈ របស់ពួកអរូបព្រហ្មនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព មិនកើតឡើងហើយផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ មនាយតនៈ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព នឹងមិនកើតឡើងផង រូបាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៥១៩] រូបាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ រូបាយតនៈ របស់ពួកអរូបព្រហ្មនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព មិនកើតឡើងហើយផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ធម្មាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព នឹងមិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព នឹងមិនកើតឡើងផង រូបាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៥២០] មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ មនាយតនៈ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ មនាយតនៈ របស់ពួកសុទ្ធាវាសសត្វនោះ មិនកើតឡើងហើយផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ធម្មាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព នឹងមិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសុទ្ធាវាសសត្វនោះ នឹងមិនកើតឡើងផង មនាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
ចប់ ឧប្បាទវារៈ។
២. បវត្តិ ២. និរោធវារោ
(១) បច្ចុប្បន្នវារោ
(ក) អនុលោមបុគ្គលោ
[៥២១] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ សោតាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយចក្ខុ មិនមានសោតៈ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែសោតាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ ប្រកបដោយសោតៈ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង សោតាយតនៈ រលត់ទៅផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា រលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយសោតៈ មិនមានចក្ខុ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយសោតៈ ប្រកបដោយចក្ខុ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ចក្ខាយតនៈ រលត់ទៅផង។
[៥២២] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ឃានាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយចក្ខុ មិនមានឃានៈ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ ប្រកបដោយឃានៈ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ឃានាយតនៈ រលត់ទៅផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា រលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយឃានៈ មិនមានចក្ខុ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយឃានៈ ប្រកបដោយចក្ខុទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ចក្ខាយតនៈ រលត់ទៅផង។
[៥២៣] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ រូបាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា រលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយរូប មិនមានចក្ខុ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ចក្ខាយតនៈ រលត់ទៅផង។
[៥២៤] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា រលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយចិត្ត មិនមានចក្ខុ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ចក្ខាយតនៈ រលត់ទៅផង។
[៥២៥] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ធម្មាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ចក្ខាយតនៈ រលត់ទៅផង។
[៥២៦] ឃានាយតនៈ របស់សត្វណា រលត់ទៅ រូបាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា រលត់ទៅ ឃានាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយរូប មិនមានឃានៈ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយឃានៈ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ឃានាយតនៈ រលត់ទៅផង។
[៥២៧] ឃានាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា រលត់ទៅ ឃានាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយចិត្ត មិនមានឃានៈ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វ ដែលប្រកបដោយឃានៈ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ឃានាយតនៈ រលត់ទៅផង។
[៥២៨] ឃានាយតនៈ របស់សត្វណា រលត់ទៅ ធម្មាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ទៅ ឃានាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយឃានៈ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ឃានាយតនៈ រលត់ទៅផង។
[៥២៩] រូបាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយរូប មិនមានចិត្ត កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែមនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយរូប ប្រកបដោយចិត្ត កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង មនាយតនៈ រលត់ទៅផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា រលត់ទៅ រូបាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលមិនមានរូប កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយរូប ប្រកបដោយចិត្ត កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង រូបាយតនៈ រលត់ទៅផង។
[៥៣០] រូបាយតនៈ របស់សត្វណា រលត់ទៅ ធម្មាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ទៅ រូបាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលមិនមានរូប កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយរូប កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង រូបាយតនៈ រលត់ទៅផង។
[៥៣១] មនាយតនៈ របស់សត្វណា រលត់ទៅ ធម្មាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែមនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចិត្ត កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង មនាយតនៈ រលត់ទៅផង។
(ខ) អនុលោមឱកាសោ
[៥៣២] ចក្ខាយតនៈ រលត់ទៅ ក្នុងទីណា។ បេ។ (ប្រយោគ ដែលប្រកបដោយពាក្យថា ក្នុងទីណា គឺក្នុងឧប្បាទៈក្ដី ក្នុងនិរោធៈក្ដី ក្នុងឧប្បាទៈ និងនិរោធៈក្ដី ប្រហែលៗគ្នា ក្នុងទីទាំងពួង)។
(គ) អនុលោមបុគ្គលោកាសា
[៥៣៣] ចក្ខាយតនៈ របស់សត្វណា រលត់ទៅក្នុងទីណា សោតាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ បេ។ ឃានាយតនៈ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ រលត់ទៅដែរឬ។ (សូម្បីប្រយោគ ដែលប្រកបដោយពាក្យថា របស់សត្វណា ក្នុងទីណា ជាពាក្យប្រហែលៗគ្នា បណ្ឌិតគប្បីសំដែងឲ្យពិស្ដារផងចុះ)។
(ឃ) បច្ចនីកបុគ្គលោ
[៥៣៤] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ សោតាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយសោតៈ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ មិនមានសោតៈ កាលចាប់បដិសន្ធិ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង សោតាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា មិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានសោតៈ ប្រកបដោយចក្ខុ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានសោតៈ មិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ទៅផង។
[៥៣៥] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយឃានៈ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ មិនមានឃានៈ កាលចាប់បដិសន្ធិ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ឃានាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានឃានៈ ប្រកបដោយចក្ខុ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ មិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ទៅផង។
[៥៣៦] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយរូប កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលចាប់បដិសន្ធិ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
[៥៣៧] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ មនាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយចិត្ត កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលចាប់បដិសន្ធិ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង មនាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
[៥៣៨] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
[៥៣៩] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានឃានៈ ប្រកបដោយរូប កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលចាប់បដិសន្ធិ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
[៥៤០] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ មនាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានឃានៈ ប្រកបដោយចិត្ត កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលចាប់បដិសន្ធិ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង មនាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
[៥៤១] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
[៥៤២] រូបាយតនៈ របស់សត្វណា មិនរលត់ទៅ មនាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានរូប កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង មនាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបាយតនៈ មិនរលត់ទៅផង។
[៥៤៣] រូបាយតនៈ របស់សត្វណា មិនរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានរូប កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
[៥៤៤] មនាយតនៈ របស់សត្វណា មិនរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ទៅ មនាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
(ច) បច្ចនីកបុគ្គលោកាសា
[៥៤៦] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា។ បេ។ (ប្រយោគ ដែលប្រកបដោយពាក្យថា របស់សត្វណាក្ដី របស់សត្វណា ក្នុងទីណាក្ដី ជាពាក្យប្រហែលៗគ្នា។)
(២) អតីតវារោ
(ក) អនុលោមបុគ្គលោ
[៥៤៧] ចក្ខាយតនៈ របស់សត្វណា រលត់ហើយ សោតាយតនៈ របស់សត្វនោះ រលត់ហើយឬ។ អើ។ (បុច្ឆាជាអតីត ក្នុងឧប្បាទវារៈក្ដី ក្នុងនិរោធវារៈក្ដី ក្នុងឧប្បាទនិរោធវារៈក្តី ជាអនុលោមក្ដី បដិលោមក្ដី ប្រហែលៗគ្នា។)
(៣) អនាគតវារោ
(ក) អនុលោមបុគ្គលោ
[៥៤៨] ចក្ខាយតនៈ របស់សត្វណា នឹងរលត់ទៅ សោតាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។
[៥៤៩] ចក្ខាយតនៈ របស់សត្វណា នឹងរលត់ទៅ ឃានាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់រូបាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ចក្ខាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង ឃានាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។
[៥៥០] ចក្ខាយតនៈ របស់សត្វណា នឹងរលត់ទៅ រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។
[៥៥១] ចក្ខាយតនៈ របស់សត្វណា នឹងរលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់អរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ធម្មាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង ចក្ខាយតនៈ នឹងរលត់ទៅផង។
[៥៥២] ឃានាយតនៈ របស់សត្វណា នឹងរលត់ទៅ រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងរលត់ទៅ ឃានាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់រូបាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ រូបាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង ឃានាយតនៈ នឹងរលត់ទៅផង។
[៥៥៣] ឃានាយតនៈ របស់សត្វណា នឹងរលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ឃានាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់រូបាវចរភព នឹងកាន់អរូបាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព នឹងកាន់អរូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ធម្មាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង ឃានាយតនៈ នឹងរលត់ទៅផង។
[៥៥៤] រូបាយតនៈ របស់សត្វណា នឹងរលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់អរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ធម្មាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង រូបាយតនៈ នឹងរលត់ទៅផង។
[៥៥៥] មនាយតនៈ របស់សត្វណា នឹងរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ មនាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។
(គ) អនុលោមបុគ្គលោកាសា
[៥៥៧] ចក្ខាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៥៥៨] ចក្ខាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វជារូបាវចរៈ។ បេ។ ជាកាមាវចរៈ។ ពួកអសញ្ញសត្វ។ បេ។ ពួកសត្វជាបញ្ចវោការៈ។ ពួកអរូបព្រហ្ម។ បេ។ ពួកសត្វជាបញ្ចវោការៈ។ ពួកអសញ្ញសត្វ ពួកអរូបព្រហ្ម។ បេ។ ពួកសត្វជាបញ្ចវោការៈ។
[៥៥៩] ឃានាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វជារូបាវចរៈ។ បេ។ ពួកសត្វជាកាមាវចរៈ។ ពួកសត្វជារូបាវចរៈ និងអរូបាវចរៈ។ បេ។ ជាកាមាវចរៈ។
[៥៦០] រូបាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកអសញ្ញសត្វ។ បេ។ ពួកសត្វជាបញ្ចវោការៈ។ ពួកអរូបព្រហ្ម។ បេ។ ពួកសត្វជាបញ្ចវោការៈ។ ពួកអរូបព្រហ្ម។ បេ។ ពួកសត្វជាបញ្ចវោការៈ និងពួកអសញ្ញសត្វ។
[៥៦១] មនាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកអសញ្ញសត្វ។ បេ។ ពួកសត្វជាចតុវោការៈ និងជាបញ្ចវោការៈ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅផង មនាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ បុច្ឆាជាអនាគត ក្នុងពាក្យថា របស់សត្វណា ក្នុងទីណា ក្នុងឧប្បាទវារៈ ដែលបណ្ឌិតឲ្យពិស្ដារហើយយ៉ាងណា ក្នុងនិវោធៈ ក៏បណ្ឌិត គប្បីឲ្យពីស្ដារ យ៉ាងនោះដែរ។
(ឃ) បច្ចនីកបុគ្គលោ
[៥៦២] ចក្ខាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ សោតាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។
[៥៦៣] ចក្ខាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់រូបាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ នឹងមិនរលត់ទៅផង។
[៥៦៤] ចក្ខាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។
[៥៦៥] ចក្ខាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់អរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វ កាលបរិនិព្វាន ចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។
[៥៦៦] ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់រូបាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។
[៥៦៧] ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់រូបាវចរភព និងកាន់អរូបាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងកាន់អរូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វ កាលបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។
[៥៦៨] រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់អរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វ កាលបរិនិព្វាន រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។
[៥៦៩] មនាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។
(ច) បច្ចនីកបុគ្គលោកាសា
[៥៧១] ចក្ខាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៥៧២] ចក្ខាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព របស់ពួកអសញ្ញសត្វ និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។
[៥៧៣] ចក្ខាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅផង រូបាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៥៧៤] ចក្ខាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វ កាលបរិនិព្វាន និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ទៅផង មនាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៥៧៥] ចក្ខាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់ពួកអសញ្ញសត្វ និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៥៧៦] ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅផង រូបាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៥៧៧] ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វ កាលបរិនិព្វាន និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ទៅផង មនាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៥៧៨] ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៥៧៩] រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ រូបាយតនៈ របស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង មនាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ មនាយតនៈ របស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន មនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។
[៥៨០] រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ រូបាយតនៈ របស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ អើ។
[៥៨១] មនាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ មនាយតនៈ របស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន មនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ អើ។
(៤) បច្ចុប្បន្នាតីតវារោ
(ក) អនុលោមបុគ្គលោ
[៥៨២] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ សោតាយតនៈ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា រលត់ហើយ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ រលត់ហើយ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ចក្ខាយតនៈ រលត់ទៅផង។
[៥៨៣] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ឃានាយតនៈ។ បេ។ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ហើយ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ចក្ខាយតនៈ រលត់ទៅផង។
[៥៨៤] ឃានាយតនៈ របស់សត្វណា រលត់ទៅ រូបាយតនៈ។ បេ។ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ហើយ ឃានាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយឃានៈ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ឃានាយតនៈ រលត់ទៅផង។
[៥៨៥] រូបាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ហើយ រូបាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយ តែរូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយរូប កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង រូបាយតនៈ រលត់ទៅផង។
[៥៨៦] មនាយតនៈ របស់សត្វណា រលត់ទៅ ធម្មាយតនៈ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ហើយ មនាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយ តែមនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចិត្ត កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង មនាយតនៈ រលត់ទៅផង។
(គ) អនុលោមបុគ្គលោកាសា
[៥៨៨] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង សោតាយតនៈ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់បញ្ចវោការភព កាលច្យុតចាកកាមាវចរភព សោតាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ចក្ខាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៨៩] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលច្យុតចាកកាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុតចាកកាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ឃានាយតនៈ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់កាមាវចរភព កាលច្យុតចាកកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ រលត់ហើយ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុតចាកកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ចក្ខាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩០] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វាន ក្នុងសុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង រូបាយតនៈ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់បញ្ចវោការភព កាលច្យុតចាកកាមាវចរភព និងពួកអសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ចក្ខាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩១] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង មនាយតនៈ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់បញ្ចវោការភព និងពួកអរូបព្រហ្ម កាលច្យុតចាកកាមាវចរភព មនាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ចក្ខាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩២] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ធម្មាយតនៈ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ចក្ខាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩៣] ឃានាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ កាលច្យុតចាកកាមាវចរភព រូបាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ឃានាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩៤] ឃានាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលចូលទៅកាន់កាមាវចរភព ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ កាលច្យុតចាកកាមាវចរភព មនាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ឃានាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩៥] ឃានាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ឃានាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩៦] រូបាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស និងពួកសត្វ កាលច្យុតចាកអសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលច្យុតចាកបញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង មនាយតនៈ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកអរូបព្រហ្ម កាលចូលទៅកាន់បញ្ចវោការភព មនាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលច្យុតចាកបញ្ចវោការភព មនាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង រូបាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩៧] រូបាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយរូប កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ធម្មាយតនៈ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយរូប កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង រូបាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩៨] មនាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្តក្រៅនេះ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ធម្មាយតនៈ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្ត កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង មនាយតនៈ រលត់ទៅផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[៥៩៩] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ សោតាយតនៈ របស់សត្វនោះ មិនរលត់ហើយដែរឬ។ រលត់ហើយ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា មិនរលត់ហើយ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ មិនមានទេ។
[៦០០] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ឃានាយតនៈ។ បេ។ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ មិនរលត់ហើយដែរឬ។ រលត់ហើយ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ហើយ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ មិនមានទេ។
[៦០១] ឃានាយតនៈ។ បេ។ រូបាយតនៈ មនាយតនៈ របស់សត្វណា មិនរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ មិនរលត់ហើយដែរឬ។ រលត់ហើយ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ហើយ មនាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[៦០៣] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់បញ្ចវោការភព កាលច្យុតចាកកាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង សោតាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វាន ក្នុងសុទ្ធាវាស សោតាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម សោតាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង ចក្ខាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦០៤] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់កាមាវចរភព កាលច្យុតចាកកាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់រូបាវចរភព និងពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ឃានាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលច្យុតចាករូបាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់រូបាវចរភព និងពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង ចក្ខាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦០៥] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់បញ្ចវោការភព និងពួកអសញ្ញសត្វ កាលច្យុតចាកកាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង ចក្ខាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦០៦] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់បញ្ចវោការភព និងពួកអរូបព្រហ្ម កាលច្យុតចាកកាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង មនាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វាន មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ មនាយតនៈ របស់ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ហើយផង ចក្ខាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦០៧] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ចក្ខាយតនៈ របស់សត្វទាំងនោះ កាលចូលទៅកាន់សុទ្ធាវាស មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង ចក្ខាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦០៨] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានឃានៈ កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ កាលច្យុតចាកកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់ពួកអរូបព្រហ្មនោះ មិនរលត់ទៅផង រូបាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៦០៩] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ កាលច្យុតចាកកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់ពួកអសញ្ញសត្វនោះ មិនរលត់ទៅផង មនាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ អើ។
[៦១០] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលចាប់បដិសន្ធិ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វនោះ មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៦១១] រូបាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកអរូបព្រហ្ម កាលចូលទៅកាន់បញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស ពួកសត្វកាលចូលទៅកាន់អសញ្ញសត្វនោះ រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង មនាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស កាលច្យុតចាកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស និងពួកសត្វកាលចូលទៅកាន់អសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង រូបាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦១២] រូបាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលចាប់បដិសន្ធិ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង រូបាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦១៣] មនាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលចាប់បដិសន្ធិ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វាន ក្នុងសុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង មនាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
(៥) បច្ចុប្បន្នានាគតវារោ
(ក) អនុលោមបុគ្គលោ
[៦១៤] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ សោតាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែសោតាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង សោតាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅផង ចក្ខាយតនៈ រលត់ទៅផង។
[៦១៥] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ឃានាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងកាន់អរូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ឃានាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា។ បេ។
[៦១៦] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង រូបាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា។ បេ។
[៦១៧] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។