(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ya 01 02 01 បាលី cs-km: abh.ya.01.02.01 អដ្ឋកថា: abh.ya.01.02.01_att PTS: ?
(មូលវារៈ ទី១)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(ខ) ១. មូលវារោ
(ខ) ១. កុសលា ធម្មា
(ខ ១.១) មូលនយោ
[៦] ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ ជាកុសលមូលឬ។ កុសលមូល មានត្រឹមតែ ៣ ឯពួកធម៌ជាកុសលដ៏សេស មិនមែនជាកុសលមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា ជាកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ អើ។ ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយកុសលមូលឬ។ អើ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ រូប មានកុសលជាសមុដ្ឋាន មានមូលតែមួយ ដោយកុសលមូល តែមិនមែនជាកុសលឡើយ ឯកុសល មានមូលតែមួយ ដោយកុសលមូលផង ជាកុសលផង។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយកុសលមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយកុសលមូលឬ។ មូលទាំងឡាយណា ជាកុសលមូល កើតក្នុងទីជាមួយគ្នា មានមូលតែមួយផង មានគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតជាមួយនឹងកុសលមូល ឈ្មោះថាមានមូលតែមួយ ដោយកុសលមូលតែមិនមែនឈ្មោះថា មានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ អើ។
(ខ ១.២) មូលមូលនយោ
[៧] ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានកុសលមូលជាមូលឬ។ ពួកកុសលមូលជាមូល មានត្រឹមតែ ៣ ពួកធម៌ជាកុសលដ៏សេស មិនមែនឈ្មោះថា មានកុសលមូលជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានកុសលមូលជាមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ អើ។ ពួកធម៌ណាមួយជាកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយកុសលមូលឬ។ អើ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ រូប មានកុសលជាសមុដ្ឋាន មានមូលតែមួយជាមូល ដោយកុសលមូល តែមិនមែនជាកុសល ឯកុសល មានមូលតែមួយជាមូល ដោយកុសលមូលផង ជាកុសលផង។ ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយកុសលមូលឬ។ មូលទាំងឡាយណា ជាកុសលមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) ឈ្មោះថាមានមូលតែមួយជាមូលផង ឈ្មោះថាមានមូលនៃគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតជាមួយនឹងកុសលមូល ឈ្មោះថា មានមូលតែមួយជាមូល ដោយកុសលមូល តែមិនមែនឈ្មោះថាមានមូលនៃគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ អើ។
(ខ ១.៣) មូលកនយោ
[៨] ពួកធម៌ណាមួយជាកុសល ពួកធម៌ទាំងអស់នោះ មានកុសលជាមូលឬ។ អើ។ មួយយ៉ាងទៀត ពួកធម៌ណា មានកុសលជាមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ រូប មានកុសលជាសមុដ្ឋាន មានកុសលជាមូល តែមិនមែនជាកុសលឡើយ ឯកុសល មានកុសលជាមូលផង ជាកុសលផង។ ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយកុសលមូលឬ។ អើ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ រូប មានកុសលជាសមុដ្ឋាន មានមូលតែមួយ ដោយកុសលមូល តែមិនមែនជាកុសលឡើយ ឯកុសល មានមូលតែមួយ ដោយកុសលមូលផង ជាកុសលផង។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយកុសលមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយកុសលមូលឬ។ មូលទាំងឡាយណា ជាកុសលមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយផង មានគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតជាមួយនឹងកុសលមូល គ្រាន់តែមានមូលតែមួយ ដោយកុសលមូល តែមិនមែនមានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ អើ។
(ខ ១.៤) មូលមូលកនយោ
[៩] ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានកុសលមូលជាមូលឬ។ អើ។ មួយយ៉ាងទៀត ពួកធម៌ណា មានកុសលមូលជាមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ រូប មានកុសលជាសមុដ្ឋាន មានកុសលមូលជាមូល តែមិនមែនជាកុសលឡើយ ឯកុសល មានកុសលមូលជាមូលផង ជាកុសលផង។ ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយកុសលមូលឬ។ អើ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ រូប មានកុសលជាសមុដ្ឋាន មានមូលតែមួយជាមូល ដោយកុសលមូល តែមិនមែនជាកុសលឡើយ ឯកុសល ឈ្មោះថាមានមូលតែមួយជាមូល ដោយកុសលមូលផង ជាកុសលផង។ ពួកធម៌ណាមួយ មានមូលតែមួយ ជាមូលដោយកុសលមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយកុសលមូលឬ។ មូលទាំងឡាយណា ជាកុសលមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយជាមូលផង មានមូលនៃគ្នានិងគ្នាជាមូលផង ពួកធម៌ដ៏សេស ដែលកើតជាមួយនឹងកុសលមូល គ្រាន់តែមានមូលតែមួយជាមូល ដោយកុសលមូល តែមិនមែនមានមូលនៃគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលមូលឬ។ អើ។
(ខ) ២. អកុសលា ធម្មា
(ខ ២.១) មូលនយោ
[១០] ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ ជាអកុសលមូលឬ។ ពួកអកុសលមូលមានត្រឹមតែ ៣ ឯពួកធម៌ជាអកុសលដ៏សេស មិនមែនឈ្មោះថា អកុសលមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា ជាអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ អើ។ ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយអកុសលមូលឬ។ អកុសល ជាអហេតុកៈ មិនមែនមានមូលតែមួយ ដោយអកុសលមូលឡើយ ឯអកុសល ជាសហេតុកៈ ទើបមានមូលតែមួយ ដោយអកុសលមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ រូប មានអកុសលជាសមុដ្ឋាន មានមូលតែមួយ ដោយអកុសលមូល តែមិនមែនជាអកុសលឡើយ ឯអកុសល មានមូលតែមួយ ដោយអកុសលមូលផង ជាអកុសលផង។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយអកុសលមូលឬ។ មូលទាំងឡាយណា ជាអកុសលមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយផង មានគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតជាមួយនឹងអកុសលមូល មានមូលតែមួយ ដោយអកុសលមូល តែមិនមែនមានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ អើ។
(ខ ២.២) មូលមូលនយោ
[១១] ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានអកុសលមូលជាមូលឬ។ ពួកអកុសលមូលជាមូល មានត្រឹមតែ ៣ ឯពួកធម៌ជាអកុសលដ៏សេស មិនមែនឈ្មោះថាមានអកុសលមូលជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានអកុសលមូលជាមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ អើ។ ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយអកុសលមូលឬ។ អកុសល ជាអហេតុកៈ មិនមែនមានមូលតែមួយជាមូល ដោយអកុសលមូលឡើយ ឯអកុសល ជាសហេតុកៈ ទើបមានមូលតែមួយជាមូល ដោយអកុសលមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ រូប មានអកុសលជាសមុដ្ឋាន មានមូលតែមួយជាមូល ដោយអកុសលមូល តែមិនមែនជាអកុសលឡើយ ឯអកុសល មានមូលតែមួយជាមូល ដោយអកុសលមូលផង ជាអកុសលផង។ ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយអកុសលមូលឬ។ មូលទាំងឡាយណា ជាអកុសលមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយជាមូលផង មានមូលនៃគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងអកុសលមូល គ្រាន់តែមានមូលតែមួយជាមូល ដោយអកុសលមូល តែមិនមែនមានមូលនៃគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ អើ។
(ខ ២.៣) មូលកនយោ
[១២] ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានអកុសលជាមូលឬ។ អកុសល ជាអហេតុកៈ មិនមែនមានអកុសលជាមូលឡើយ ឯអកុសល ជាសហេតុកៈ ទើបមានអកុសលជាមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានអកុសលជាមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ រូប មានអកុសល ជាសមុដ្ឋាន មានអកុសលជាមូល តែមិនមែនជាអកុសលឡើយ ឯអកុសល ទើបមានអកុសលជាមូលផង ជាអកុសលផង។ ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយអកុសលមូលឬ។ អកុសលជាអហេតុកៈ មិនមែនមានមូលតែមួយ ដោយអកុសលមូលឡើយ ឯអកុសល ជាសហេតុកៈ ទើបមានមូលតែមួយ ដោយអកុសលមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ រូប មានអកុសលជាសមុដ្ឋាន មានមូលតែមួយ ដោយអកុសលមូល តែមិនមែនជាអកុសលឡើយ ឯអកុសល មានមូលតែមួយ ដោយអកុសលមូលផង ជាអកុសលផង។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយអកុសលមូលឬ។ មូលទាំងឡាយណា ជាអកុសលមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយផង ជាមូលនៃគ្នានិងគ្នាផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងអកុសលមូល គ្រាន់តែមានមូលតែមួយ ដោយអកុសលមូល តែមិនមែនមានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានឹងគ្នាជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ អើ។
(ខ ២.៤) មូលមូលកនយោ
[១៣] ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានកុសលមូល ជាមូលឬ។ អកុសល ជាអហេតុកៈ មិនមែនមានអកុសលមូលជាមូលឡើយ ឯអកុសល ជាសហេតុកៈ ទើបមានអកុសលមូលជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានអកុសលមូល ជាមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ រូប មានអកុសលជាសមុដ្ឋាន មានអកុសលមូលជាមូល តែមិនមែនជាអកុសលឡើយ ឯអកុសល មានអកុសលមូលជាមូលផង ជាអកុសលផង។ ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយអកុសលមូលឬ។ អកុសល ជាអហេតុកៈ មិនមែនមានមូលតែមួយជាមូល ដោយអកុសលមូលឡើយ ឯអកុសល ជាសហេតុកៈ ទើបមានមូលតែមួយជាមូល ដោយអកុសលមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ រូប មានអកុសលជាសមុដ្ឋាន មានមូលតែមួយជាមូល ដោយអកុសលមូល តែមិនមែនជា អកុសលឡើយ ឯអកុសល មានមូលតែមួយជាមូល ដោយអកុសលមូលផង ជាអកុសលផង។ ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយអកុសលមូលឬ។ មូលទាំងឡាយណា ជាអកុសលមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយជាមូលផង មានមូលនៃគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងអកុសលមូល គ្រាន់តែមានមូលតែមួយជាមូល ដោយអកុសលមូល តែមិនមែនមានមូលនៃគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ អើ។
(ខ) ៣. អព្យាកតា ធម្មា
(ខ ៣.១) មូលនយោ
[១៤] ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ ជាមូលនៃអព្យាក្រឹតឬ។ អព្យាកតមូលទាំងឡាយ មានត្រឹមតែ ៣ ឯពួកធម៌ជាអព្យាក្រឹតដ៏សេស មិនមែនឈ្មោះថាអព្យាកតមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណាមួយ ជាមូលនៃអព្យាក្រឹត ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។ ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយអព្យាកតមូលឬ។ អព្យាក្រឹត ជាអហេតុកៈ មិនមែនមានមូលតែមួយ ដោយអព្យាកតមូលឡើយ ឯអព្យាក្រឹត ជាសហេតុកៈ ទើបមានមូលតែមួយ ដោយអព្យាកតមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយអព្យាកតមូលឬ។ មូលទាំងឡាយណា ជាអព្យាកតមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយផង មានគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងអព្យាកតមូល គ្រាន់តែមានមូលតែមួយ ដោយអព្យាកតមូល តែមិនមែនមានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។
(ខ ៣.២) មូលមូលនយោ
[១៥] ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ ជាមូលនៃអព្យាកតមូលឬ។ មូលនៃអព្យាកតមូល មានត្រឹមតែ ៣ ឯពួកធម៌ជាអព្យាក្រឹតដ៏សេស មិនមែនជាមូលនៃអព្យាកតមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា ជាមូលនៃអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។ ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយអព្យាកតមូលឬ។ អព្យាក្រឹត ជាអហេតុកៈ មិនមែនមានមូលតែមួយជាមូល ដោយអព្យាកតមូលឡើយ ឯអព្យាក្រឹត ជាសហេតុកៈ ទើបមានមូលតែមួយជាមូល ដោយអព្យាកតមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។ ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយអព្យាកតមូលឬ។ មូលទាំងឡាយណា ជាអព្យាកតមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយជាមូលផង មានមូលនៃគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងអព្យាកតមូល គ្រាន់តែមានមូលតែមួយជាមូល ដោយអព្យាកតមូល តែមិនមែនមានមូលនៃគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។
(ខ ៣.៣) មូលកនយោ
[១៦] ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានអព្យាក្រឹតជាមូលឬ។ អព្យាក្រឹត ជាអហេតុកៈ មិនមែនមានអព្យាក្រឹតជាមូលឡើយ ឯអព្យាក្រឹត ជាសហេតុកៈ ទើបមានអព្យាក្រឹតជាមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានអព្យាក្រឹតជាមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។ ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយអព្យាកតមូលឬ។ អព្យាក្រឹត ជាអហេតុកៈ មិនមែនមានមូលតែមួយ ដោយអព្យាកតមូលឡើយ ឯអព្យាក្រឹត ជាសហេតុកៈ ទើបមានមូលតែមួយ ដោយអព្យាកតមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយអព្យាកតមូលឬ។ មូលទាំងឡាយណា ជាអព្យាកតមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយផង មានគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងអព្យាកតមូល គ្រាន់តែមានមូលតែមួយ ដោយអព្យាកតមូល តែមិនមែនមានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។
(ខ ៣.៤) មូលមូលកនយោ
[១៧] ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានអព្យាកតមូលជាមូលឬ។ អព្យាក្រឹត ជាអហេតុកៈ មិនមែនមានអព្យាកតមូលជាមូលឡើយ ឯអព្យាក្រឹត ជាសហេតុកៈ ទើបមានអព្យាកតមូលជាមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានអព្យាកតមូលជាមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។ ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយអព្យាកតមូលឬ។ អព្យាក្រឹត ជាអហេតុកៈ មិនមែនមានមូលតែមួយជាមូល ដោយអព្យាកតមូលឡើយ ឯអព្យាក្រឹត ជាសហេតុកៈ ទើបមានមូលតែមួយជាមូល ដោយអព្យាកតមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។ ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយអព្យាកតមូលឬ។ មូលទាំងឡាយណា ជាអព្យាកតមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយ ជាមូលផង មានមូលនៃគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងអព្យាកតមូល គ្រាន់តែមានមូលតែមួយជាមូល ដោយអព្យាកតមូល តែមិនមែនមានមូលនៃគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។
(ខ) ៤. នាមា ធម្មា
(ខ ៤.១) មូលនយោ
[១៨] ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ ជាមូលនៃនាមឬ។ មូលនៃនាមទាំងឡាយ មានត្រឹមតែ ៩ ប៉ុណ្ណោះ ឯពួកធម៌ជានាមដ៏សេស មិនមែនជាមូលនៃនាមឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា ជាមូលនៃនាម ពួកធម៌ទាំងអស់នោះ ជានាមឬ។ អើ។ ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយនាមមូលឬ។ នាម ជាអហេតុកៈ មិនមែនមានមូលតែមួយ ដោយនាមមូលឡើយ ឯនាម ជាសហេតុកៈ ទើបមានមូលតែមួយ ដោយនាមមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ រូប មាននាមជាសមុដ្ឋាន មានមូលតែមួយ ដោយនាមមូល តែមិនមែនជានាមឡើយ ឯនាម មានមូលតែមួយ ដោយនាមមូលផង ជានាមផង។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយនាមមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយនាមមូលឬ។ មូលទាំងឡាយណា ជានាមមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយផង មានគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងនាមមូល គ្រាន់តែមានមូលតែមួយ ដោយនាមមូល តែមិនមែនមានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ អើ។
(ខ ៤.២) មូលមូលនយោ
[១៩] ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលនៃនាមជាមូលឬ។ មូលនៃនាមជាមូលទាំងឡាយ មានត្រឹមតែ ៩ ប៉ុណ្ណោះ ឯពួកធម៌ជានាមដ៏សេស មិនមែនមានមូលនៃនាមជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃនាមជាមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ អើ។ ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយនាមមូលឬ។ នាមជាអហេតុកៈ មិនមែនមានមូលតែមួយជាមូល ដោយនាមមូលឡើយ ឯនាមជាសហេតុកៈ ទើបមានមូលតែមួយជាមូល ដោយនាមមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ រូប មាននាមជាសមុដ្ឋាន មានមូលតែមួយជាមូល ដោយនាមមូល តែមិនមែនជានាមឡើយ ឯនាមមានមូលតែមួយជាមូល ដោយនាមមូលផង ជានាមផង។ ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយនាមមូលឬ។ មូលទាំងឡាយណា ជានាមមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយជាមូលផង មានមូលនៃគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងនាមមូល គ្រាន់តែមានមូលតែមួយជាមូល ដោយនាមមូល តែមិនមែនមានមូលនៃគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ អើ។
(ខ ៤.៣) មូលកនយោ
[២០] ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មាននាមជាមូលឬ។ នាមជាអហេតុកៈ មិនមែនមាននាមជាមូលឡើយ ឯនាម ជាសហេតុកៈ ទើបមាននាមជាមូល។ មួយយ៉ាងទៀត ពួកធម៌ណា មាននាមជាមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ រូប មាននាមជាសមុដ្ឋាន មាននាមជាមូល តែមិនមែនជានាមឡើយ ឯនាម មាននាមជាមូលផង ជានាមផង។ ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយនាមមូលឬ។ នាម ជាអហេតុកៈ មិនមែនមានមូលតែមួយ ដោយនាមមូលឡើយ ឯនាម ជាសហេតុកៈ ទើបមានមូលតែមួយ ដោយនាមមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ រូប មាននាមជាសមុដ្ឋាន មានមូលតែមួយ ដោយនាមមូល តែមិនមែនជានាមឡើយ ឯនាម មានមូលតែមួយ ដោយនាមមូលផង ជានាមផង។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយនាមមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយនាមមូលឬ។ មូលទាំងឡាយណា ជានាមមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយផង មានគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នា នឹងនាមមូល គ្រាន់តែមានមូលតែមួយ ដោយនាមមូល តែមិនមែនមានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ អើ។
(ខ ៤.៤) មូលមូលកនយោ
[២១] ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលនៃនាមជាមូលឬ។ នាមជាអហេតុកៈ មិនមែនមាននាមមូលជាមូលឡើយ ឯនាម ជាសហេតុកៈ ទើបមាននាមមូលជាមូល។ មួយយ៉ាងទៀត ពួកធម៌ណា មាននាមមូលជាមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ រូប មាននាមជាសមុដ្ឋាន មាននាមមូលជាមូល តែមិនមែនជានាមឡើយ ឯនាម មាននាមមូលជាមូលផង ជានាមផង។ ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយនាមមូលឬ។ នាម ជាអហេតុកៈ មិនមែនមានមូលតែមួយជាមូល ដោយនាមមូលឡើយ ឯនាម ជាសហេតុកៈ ទើបមានមូលតែមួយជាមូល ដោយនាមមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ រូប មាននាមជាសមុដ្ឋាន មានមូលតែមួយជាមូល ដោយនាមមូល តែមិនមែនជានាមឡើយ ឯនាម មានមូលតែមួយជាមូល ដោយនាមមូលផង ជានាមផង។ ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយនាមមូលឬ។ មូលទាំងឡាយណា ជានាមមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយជាមូលផង មានមូលនៃគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងនាមមូល គ្រាន់តែមានមូលតែមួយជាមូល ដោយនាមមូល តែមិនមែនមានមូលនៃគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ អើ។