User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ya:abh.ya.02.03

បរិញ្ញាវារៈ (ទី៣)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ya 02 03 បាលី cs-km: abh.ya.02.03 អដ្ឋកថា: abh.ya.02.03_att PTS: ?

បរិញ្ញាវារៈ (ទី៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

៣. បរិញ្ញាវារោ

(បច្ចុប្បន្នវារៈ ទី១)

១. បច្ចុប្បន្នវារោ

[២៧៣] បុគ្គលណា កំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងនូវវេទនាខន្ធដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹង នូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងនូវរូបក្ខន្ធដែរឬ។ អើ។ បុគ្គលណា មិនកំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងនូវវេទនាខន្ធដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងនូវរូបក្ខន្ធដែរឬ។ អើ។

(អតីតវារៈ ទី២)

២. អតីតវារោ

[២៧៤] បុគ្គលណា កំណត់ដឹងហើយ នូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថា កំណត់ដឹងហើយ នូវវេទនាខន្ធដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងហើយ នូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយ នូវរូបក្ខន្ធដែរឬ។ អើ។ បុគ្គលណា មិនកំណត់ដឹងហើយ នូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវវេទនាខន្ធដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងហើយ នូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវរូបក្ខន្ធដែរឬ។ អើ។

(អនាគតវារៈ ទី៣)

៣. អនាគតវារោ

[២៧៥] បុគ្គលណា នឹងកំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថានឹងកំណត់ដឹងនូវវេទនាខន្ធដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា នឹងកំណត់ដឹងនូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថានឹងកំណត់ដឹងនូវរូបក្ខន្ធដែរឬ។ អើ។ បុគ្គលណា នឹងមិនកំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថានឹងមិនកំណត់ដឹង នូវវេទនាខន្ធដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា នឹងមិនកំណត់ដឹងនូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថានឹងមិនកំណត់ដឹងនូវរូបក្ខន្ធដែរឬ។ អើ។

(បច្ចុប្បន្នាតីតវារៈ ទី៤)

៤. បច្ចុប្បន្នាតីតវារោ

[២៧៦] បុគ្គលណា កំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយនូវវេទនាខន្ធដែរឬ។ ទេ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងហើយ នូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងនូវរូបក្ខន្ធដែរឬ។ ទេ។ បុគ្គលណា មិនកំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវវេទនាខន្ធដែរឬ។ ព្រះអរហន្ត មិនកំណត់ដឹងនូវរូបក្ខន្ធ តែមិនមែនជាមិនកំណត់ដឹងហើយ នូវវេទនាខន្ធទេ បុគ្គលទាំងឡាយដ៏សេសសល់ លើកលែងតែអគ្គមគ្គសមង្គិបុគ្គល និងព្រះអរហន្តចេញ សុទ្ធតែមិនកំណត់ដឹងនូវរូបក្ខន្ធផង មិនកំណត់ដឹងហើយនូវវេទនាខន្ធផង។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងហើយនូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងនូវរូបក្ខន្ធដែរឬ។ អគ្គមគ្គសមង្គិបុគ្គល មិនកំណត់ដឹងហើយនូវវេទនាខន្ធ តែមិនមែនជាមិនកំណត់ដឹងនូវរូបក្ខន្ធទេ បុគ្គលទាំងឡាយដ៏សេសសល់ វៀរលែងតែអគ្គមគ្គសមង្គិបុគ្គល និងព្រះអរហន្តចេញ សុទ្ធតែមិនកំណត់ដឹងហើយ នូវវេទនាខន្ធផង មិនកំណត់ដឹងនូវរូបក្ខន្ធផង។

(បច្ចុប្បន្នានាគតវារៈ ទី៥)

៥. បច្ចុប្បន្នានាគតវារោ

[២៧៧] បុគ្គលណា កំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះឈ្មោះថា នឹងកំណត់ដឹងនូវវេទនាខន្ធដែរឬ។ ទេ។ មួយយ៉ាងទៀត បុគ្គលណា នឹងកំណត់ដឹងនូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងនូវរូបក្ខន្ធដែរឬ។ ទេ។ បុគ្គលណា មិនកំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថានឹងមិនកំណត់ដឹងនូវវេទនាខន្ធដែរឬ។ បុគ្គលទាំងឡាយណា នឹងបាននូវមគ្គ បុគ្គលទាំងឡាយនោះ មិនកំណត់ដឹងនូវរូបក្ខន្ធ តែមិនមែនជានឹងមិនកំណត់ដឹងនូវវេទនាខន្ធទេ បុគ្គលណា ជាព្រះអរហន្តក្ដី ជាបុថុជ្ជនក្ដី នឹងមិនបាននូវមគ្គ បុគ្គលទាំងឡាយនោះ មិនកំណត់ដឹងនូវរូបក្ខន្ធផង នឹងមិនកំណត់ដឹងនូវវេទនាខន្ធផង។ មួយយ៉ាងទៀត បុគ្គលណា នឹងមិនកំណត់ដឹងនូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងនូវរូបក្ខន្ធដែរឬ។ អគ្គមគ្គសមង្គិបុគ្គល នឹងមិនកំណត់ដឹងនូវវេទនាខន្ធ តែមិនមែនជាមិនកំណត់ដឹងនូវរូបក្ខន្ធទេ បុគ្គលទាំងឡាយណា ជាព្រះអរហន្តក្ដី ជាបុថុជ្ជនក្ដី នឹងមិនបាននូវមគ្គ បុគ្គលទាំងឡាយនោះ នឹងមិនកំណត់ដឹងនូវវេទនាខន្ធផង មិនកំណត់ដឹងនូវរូបក្ខន្ធផង។

(អតីតានាគតវារៈ ទី៦)

៦. អតីតានាគតវារោ

[២៧៨] បុគ្គលណា កំណត់ដឹងហើយ នូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថានឹងកំណត់ដឹងនូវវេទនាខន្ធដែរឬ។ ទេ។ មួយយ៉ាងទៀត បុគ្គលណា នឹងកំណត់ដឹងនូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយ នូវរូបក្ខន្ធដែរឬ។ ទេ។ បុគ្គលណា មិនកំណត់ដឹងហើយ នូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថានឹងមិនកំណត់ដឹងនូវវេទនាខន្ធដែរឬ។ បុគ្គលទាំងឡាយណា នឹងបាននូវមគ្គ បុគ្គលទាំងឡាយនោះ នឹងមិនកំណត់ដឹងហើយ នូវរូបក្ខន្ធ តែមិនមែនជានឹងមិនកំណត់ដឹងនូវវេទនាខន្ធទេ បុគ្គលទាំងឡាយណា ជាអគ្គមគ្គសមង្គិបុគ្គលក្ដី ជាបុថុជ្ជនក្ដី នឹងមិនបាននូវមគ្គ បុគ្គលទាំងឡាយនោះ មិនកំណត់ដឹងហើយ នូវរូបក្ខន្ធផង នឹងមិនកំណត់ដឹងនូវវេទនាខន្ធផង។ មួយយ៉ាងទៀត បុគ្គលណា នឹងមិនកំណត់ដឹងនូវវេទនាខន្ធ បុគ្គនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវរូបក្ខន្ធដែរឬ។ ព្រះអរហន្ត នឹងមិនកំណត់ដឹងនូវវេទនាខន្ធ តែមិនមែនជាមិនកំណត់ដឹងហើយនូវរូបក្ខន្ធទេ បុគ្គលទាំងឡាយណា ជាអគ្គមគ្គសមង្គិបុគ្គលក្ដី ជាបុថុជ្ជនក្ដី នឹងមិនបាននូវមគ្គ បុគ្គលទាំងឡាយនោះ នឹងមិនកំណត់ដឹងនូវវេទនាខន្ធផង មិនកំណត់ដឹងហើយ នូវរូបក្ខន្ធផង។

ចប់ បរិញ្ញាវារៈ។

ចប់ ខន្ធយមកៈ។

 

លេខយោង

km/tipitaka/abh/ya/abh.ya.02.03.txt · ពេលកែចុងក្រោយ: 2024/09/04 11:11 និពន្ឋដោយ 127.0.0.1