User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ya:abh.ya.03.01

បណ្ណត្តិវារៈ (ទី១)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ya 03 01 បាលី cs-km: abh.ya.03.01 អដ្ឋកថា: abh.ya.03.01_att PTS: ?

បណ្ណត្តិវារៈ (ទី១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

១. បណ្ណត្តិវារោ

ឧទេ្ទវារៈ

(ក) ឧទ្ទេសោ

[២៧៩] អាយតនៈ ១២ គឺ ចក្ខាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ ជិវ្ហាយតនៈ ១ កាយាយតនៈ ១ រូបាយតនៈ ១ សទ្ទាយតនៈ ១ គន្ធាយតនៈ ១ រសាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១។

(បទសោធនវារោៈ ទី១)

១. បទសោធនវារោ

(អនុលោម)

(ក) អនុលោមំ

[២៨០] ចក្ខុ ហៅថាចក្ខាយតនៈ ចក្ខាយតនៈ ហៅថាចក្ខុ។ សោតៈ ហៅថាសោតាយតនៈ សោតាយតនៈ ហៅថាសោតៈ។ ឃានៈ ហៅថាឃានាយតនៈ ឃានាយតនៈ ហៅថាឃានៈ។ ជិវ្ហា ហៅថាជិវ្ហាយតនៈ ជិវ្ហាយតនៈ ហៅថាជិវ្ហា។ កាយ ហៅថាកាយាយតនៈ កាយាយតនៈ ហៅថាកាយ។ រូប ហៅថារូបាយតនៈ រូបាយតនៈ ហៅថារូប។ សទ្ទៈ ហៅថាសទ្ទាយតនៈ សទ្ទាយតនៈ ហៅថាសទ្ទៈ។ គន្ធៈ ហៅថាគន្ធាយតនៈ គន្ធាយតនៈ ហៅថាគន្ធៈ។ រសៈ ហៅថារសាយតនៈ រសាយតនៈ ហៅថារសៈ។ ផោដ្ឋព្វៈ ហៅថាផោដ្ឋព្វាយតនៈ ផោដ្ឋព្វាយតនៈ ហៅថាផោដ្ឋព្វៈ។ មនៈ ហៅថា មនាយតនៈ មនាយតនៈ ហៅថា មនៈ។ ធម្មៈ ហៅថាធម្មាយតនៈ ធម្មាយតនៈ ហៅថាធម្មៈ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[២៨១] មិនមែនចក្ខុ មិនហៅថាចក្ខាយតនៈ មិនមែនចក្ខាយតនៈ មិនហៅថាចក្ខុ។ មិនមែនសោតៈ មិនហៅថាសោតាយតនៈ មិនមែនសោតាយតនៈ មិនហៅថាសោតៈ។ មិនមែនឃានៈ មិនហៅថា ឃានាយតនៈ មិនមែនឃានាយតនៈ មិនហៅថា ឃានៈ។ មិនមែនជិវ្ហា មិនហៅថា ជិវ្ហាយតនៈ មិនមែនជិវ្ហាយតនៈ មិនហៅថា ជិវ្ហា។ មិនមែនកាយ មិនហៅថា កាយាយតនៈ មិនមែនកាយាយតនៈ មិនហៅថា កាយ។ មិនមែនរូប មិនហៅថា រូបាយតនៈ មិនមែនរូបាយតនៈ មិនហៅថា រូប។ មិនមែនសទ្ទៈ មិនហៅថា សទ្ទាយតនៈ មិនមែនសទ្ទាយតនៈ មិនហៅថា សទ្ទៈ។ មិនមែនគន្ធៈ មិនហៅថា គន្ធាយតនៈ មិនមែនគន្ធាយតនៈ មិនហៅថា គន្ធៈ។ មិនមែនរសៈ មិនហៅថា រសាយតនៈ មិនមែនរសាយតនៈ មិនហៅថា រសៈ។ មិនមែនផោដ្ឋព្វៈ មិនហៅថាផោដ្ឋព្វាយតនៈ មិនមែនផោដ្ឋព្វាយតនៈ មិនហៅថា ផោដ្ឋព្វៈ។ មិនមែនមនៈ មិនហៅថា មនាយតនៈ មិនមែនមនាយតនៈ មិនហៅថា មនៈ។ មិនមែនធម្មៈ មិនហៅថា ធម្មាយតនៈ មិនមែនធម្មាយតនៈ មិនហៅថា ធម្មៈ។

(បទសោធនមូលចក្កវារៈ ទី២)

២. បទសោធនមូលចក្កវារោ

(អនុលោម)

(ក) អនុលោមំ

[២៨២] ចក្ខុ ហៅថាចក្ខាយតនៈ អាយតនៈទាំងឡាយ ហៅថា សោតាយតនៈ។ ចក្ខុ ហៅថា ចក្ខាយតនៈ អាយតនៈទាំងឡាយ ហៅថា ឃានាយតនៈ។ ចក្ខុ ហៅថា ចក្ខាយតនៈ អាយតនៈទាំងឡាយ ហៅថា ជិវ្ហាយតនៈ។ បេ។ អាយតនៈទាំងឡាយ ហៅថា ធម្មាយតនៈ។ សោតៈ ហៅថា សោតាយតនៈ អាយតនៈទាំងឡាយ ហៅថា ចក្ខាយតនៈ។ សោតៈ ហៅថា សោតាយតនៈ អាយតនៈទាំងឡាយ ហៅថា ឃានាយតនៈ។ បេ។ អាយតនៈទាំងឡាយ ហៅថា ធម្មាយតនៈ។ ឃានៈ ហៅថា ឃានាយតនៈ។ បេ។ អាយតនៈទាំងឡាយ ហៅថា ធម្មាយតនៈ។ បេ។ ធម្មៈ ហៅថា ធម្មាយតនៈ អាយតនៈទាំងឡាយ ហៅថា ចក្ខាយតនៈ។ ធម្មៈ ហៅថា ធម្មាយតនៈ អាយតនៈទាំងឡាយ ហៅថា សោតាយតនៈ។ បេ។ អាយតនៈទាំងឡាយ ហៅថា មនាយតនៈ។ (ចក្កៈ បណ្ឌិតគប្បីចងទុក)។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[២៨៣] មិនមែនចក្ខុ មិនហៅថា ចក្ខាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សោតាយតនៈ។ មិនមែនចក្ខុ មិនហៅថា ចក្ខាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ឃានាយតនៈ។ មិនមែនចក្ខុ មិនហៅថា ចក្ខាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ជិវ្ហាយតនៈ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈ។ មិនមែនសោតៈ មិនហៅថា សោតាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈ។ មិនមែនសោតៈ មិនហៅថា សោតាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ឃានាយតនៈ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈ។ មិនមែនឃានៈ មិនហៅថា ឃានាយតនៈ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈ។ បេ។ មិនមែនធម្មៈ មិនហៅថា ធម្មាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈ។ មិនមែនធម្មៈ មិនហៅថា ធម្មាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សោតាយតនៈ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា មនាយតនៈ។ (ចក្កៈបណ្ឌិតគប្បីចងទុក)។

(សុទ្ធាយតនវារៈ ទី៣)

៣. សុទ្ធាយតនវារោ

(អនុលោម)

(ក) អនុលោមំ

[២៨៤] ចក្ខុ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា ចក្ខុ។ សោតៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា សោតៈ។ ឃានៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា ឃានៈ។ ជិវ្ហា ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា ជិវ្ហា។ កាយ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា កាយ។ រូប ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា រូប។ សទ្ទៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា សទ្ទៈ។ គន្ធៈ ហៅថាអាយតនៈ អាយតនៈទាំងឡាយ ហៅថា គន្ធៈ។ រសៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា រសៈ។ ផោដ្ឋព្វៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា ផោដ្ឋព្វៈ។ មនៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា មនៈ។ ធម្មៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា ធម្មៈ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[២៨៥] មិនមែនចក្ខុ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខុ។ មិនមែនសោតៈ មិនហៅថាអាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សោតៈ។ មិនមែនឃានៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ឃានៈ។ មិនមែនជិវ្ហា មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ជិវ្ហា។ មិនមែនកាយ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា កាយ។ មិនមែនរូប មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា រូប។ មិនមែនសទ្ទៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សទ្ទៈ។ មិនមែនគន្ធៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា គន្ធៈ។ មិនមែនរសៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា រសៈ។ មិនមែនផោដ្ឋព្វៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ផោដ្ឋព្វៈ។ មិនមែនមនៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា មនៈ។ មិនមែនធម្មៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា មនៈ។

(សុទ្ធាយតនមូលចក្កវារៈ ទី៤)

៤. សុទ្ធាយតនមូលចក្កវារោ

(អនុលោម)

(ក) អនុលោមំ

[២៨៦] ចក្ខុ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា សោតៈ។ បេ។ ចក្ខុ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា ធម្មៈ។ សោតៈ ហៅថាអាយតនៈ អាយតនៈទាំងឡាយ ហៅថា ចក្ខុ។ បេ។ សោតៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយហៅថា ធម្មៈ។ ឃានៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា ចក្ខុ។ បេ។ អាយតនៈទាំងឡាយ ហៅថា ធម្មៈ។ ធម្មៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា ចក្ខុ។ ធម្មៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថាសោតៈ។ បេ។ អាយតនៈទាំងឡាយ ហៅថាមនៈ។ បេ។ (ចក្កៈ បណ្ឌិតគប្បីចងទុក)។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[២៨៧] មិនមែនចក្ខុ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សោតៈ។ បេ។ មិនមែនចក្ខុ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មៈ។ មិនមែនសោតៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខុ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មៈ។ មិនមែនឃានៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខុ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មៈ។ មិនមែនធម្មៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខុ។ មិនមែនធម្មៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថាសោតៈ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា មនៈ។ (ចក្កៈ បណ្ឌិតគប្បីចងទុក)។

ចប់ ឧទេ្ទសវារៈ។

និទ្ទេសវារៈ (ខ បណ្ណត្តិវារនិទ្ទេស ទី១)

(ខ) និទ្ទេសោ ១. បណ្ណត្តិវារនិទ្ទេស

(បទសោធនវារៈ ទី១)

១. បទសោធនវារោ

(អនុលោម)

(ក) អនុលោមំ

[២៨៨] ចក្ខុ ហៅថា ចក្ខាយតនៈឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ហៅថាចក្ខុ មិនហៅថា ចក្ខាយតនៈទេ ចក្ខាយតនៈ ហៅថាចក្ខុផង ហៅថាចក្ខាយតនៈផង។ ចក្ខាយតនៈ ហៅថាចក្ខុដែរឬ។ អើ។ សោតៈ ហៅថា សោតាយតនៈដែរឬ។ ទិព្វសោតៈ តណ្ហាសោតៈ ហៅថាសោតៈ មិនហៅថា សោតាយតនៈទេ សោតាយតនៈ ហៅថា សោតៈផង ហៅថា សោតាយតនៈផង។ សោតាយតនៈ ហៅថា សោតៈដែរឬ។ អើ។ ឃានៈ ហៅថា ឃានាយតនៈដែរឬ។ អើ។ ឃានាយតនៈ ហៅថា ឃានៈដែរឬ។ អើ។ ជិវ្ហា ហៅថា ជិវ្ហាយតនៈដែរឬ។ អើ។ ជិវ្ហាយតនៈ ហៅថា ជិវ្ហាដែរឬ។ អើ។ កាយ ហៅថា កាយាយតនៈដែរឬ។ កាយដ៏សេស វៀរលែងតែកាយាយតនៈចេញ ហៅថា កាយ មិនហៅថា កាយាយតនៈទេ កាយាយតនៈ ហៅថាកាយផង ហៅថា កាយាយតនៈផង។ កាយាយតនៈ ហៅថា កាយដែរឬ។ អើ។ រូប ហៅថា រូបាយតនៈដែរឬ។ រូបដ៏សេស វៀរលែងតែរូបាយតនៈចេញ ហៅថា រូប មិនហៅថា រូបាយតនៈទេ រូបាយតនៈ ហៅថា រូបផង ហៅថា រូបាយតនៈផង។ រូបាយតនៈ ហៅថា រូបដែរឬ។ អើ។ សទ្ទៈ ហៅថា សទ្ទាយតនៈដែរឬ។ អើ។ សទ្ទាយតនៈ ហៅថា សទ្ទៈ ដែរឬ។ អើ។ គន្ធៈ ហៅថា គន្ធាយតនៈដែរឬ។ សីលគន្ធៈ សមាធិគន្ធៈ បញ្ញាគន្ធៈ ហៅថា គន្ធៈ មិនហៅថា គន្ធាយតនៈទេ គន្ធាយតនៈ ហៅថា គន្ធៈផង ហៅថា គន្ធាយតនៈផង។ គន្ធាយតនៈ ហៅថា គន្ធៈដែរឬ។ អើ។ រសៈ ហៅថា រសាយតនៈដែរឬ។ អត្ថរស ធម្មរស វិមុត្តិរស ហៅថា រសៈ មិនហៅថា រសាយតនៈទេ រសាយតនៈ ហៅថា រសៈផង ហៅថារសាយតនៈផង។ រសាយតនៈ ហៅថា រសៈដែរឬ។ អើ។ ផោដ្ឋព្វៈ ហៅថា ផោដ្ឋព្វាយតនៈដែរឬ។ អើ។ ផោដ្ឋព្វាយតនៈ ហៅថា ផោដ្ឋព្វៈដែរឬ។ អើ។ មនៈ ហៅថា មនាយតនៈដែរឬ។ អើ។ មនាយតនៈ ហៅថា មនៈដែរឬ។ អើ។ ធម្មៈ ហៅថា ធម្មាយតនៈដែរឬ។ ធម្មៈដ៏សេស វៀរលែងតែធម្មាយតនៈចេញ ហៅថា ធម្មៈ មិនហៅថា ធម្មាយតនៈទេ ធម្មាយតនៈ ហៅថា ធម្មៈផង ហៅថា ធម្មាយតនៈផង។ ធម្មាយតនៈ ហៅថា ធម្មៈដែរឬ។ អើ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[២៨៩] មិនមែនចក្ខុ មិនហៅថា ចក្ខាយតនៈទេឬ។ អើ។ មិនមែនចក្ខាយតនៈ មិនហៅថា ចក្ខុទេឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ មិនហៅថា ចក្ខាយតនៈទេ ហៅថា ចក្ខុ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែចក្ខុ និងចក្ខាយតនៈចេញ មិនហៅថា ចក្ខុផង មិនហៅថា ចក្ខាយតនៈផង។ មិនមែនសោតៈ មិនហៅថា សោតាយតនៈទេឬ។ អើ។ មិនមែនសោតាយតនៈ មិនហៅថា សោតៈទេឬ។ ទិព្វសោតៈ តណ្ហាសោតៈ មិនហៅថា សោតាយតនៈទេ ហៅថាសោតៈ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែសោតៈ និងសោតាយតនៈចេញ មិនហៅថាសោតៈផង មិនហៅថា សោតាយតនៈផង។ មិនមែនឃានៈ មិនហៅថា ឃានាយតនៈទេឬ។ អើ។ មិនមែនឃានាយតនៈ មិនហៅថា ឃានៈទេឬ។ អើ។ មិនមែនជិវ្ហា មិនហៅថា ជិវ្ហាយតនៈទេឬ។ អើ។ មិនមែនជិវ្ហាយតនៈ មិនហៅថា ជិវ្ហាទេឬ។ អើ។ មិនមែនកាយ មិនហៅថា កាយាយតនៈទេឬ។ អើ។ មិនមែនកាយាយតនៈ មិនហៅថា កាយទេឬ។ កាយដ៏សេស វៀរលែងតែកាយាយតនៈចេញ មិនហៅថា កាយាយតនៈទេ ហៅថា កាយ សភាវៈដ៏សេស វៀរលែងតែកាយ និងកាយាយតនៈចេញ មិនហៅថា កាយផង មិនហៅថា កាយាយតនៈផង។ មិនមែនរូប មិនហៅថា រូបាយតនៈទេឬ។ អើ។ មិនមែនរូបាយតនៈ មិនហៅថា រូបទេឬ។ រូបដ៏សេស វៀរលែងតែរូបាយតនៈចេញ មិនហៅថា រូបាយតនៈទេ ហៅថា រូប ធម្មជាតដ៏សេស វៀរលែងតែរូប និងរូបាយតនៈចេញ មិនហៅថារូបផង មិនហៅថា រូបាយតនៈផង។ មិនមែនសទ្ទៈ មិនហៅថា សទ្ទាយតនៈទេឬ។ អើ។ មិនមែនសទ្ទាយតនៈ មិនហៅថា សទ្ទៈទេឬ។ អើ។ មិនមែនគន្ធៈ មិនហៅថា គន្ធាយតនៈទេឬ។ អើ។ មិនមែនគន្ធាយតនៈ មិនហៅថា គន្ធៈទេឬ។ សីលគន្ធៈ សមាធិគន្ធៈ បញ្ញាគន្ធៈ មិនហៅថា គន្ធាយតនៈទេ ហៅថា គន្ធៈ សភាវៈទាំងឡាយដ៏សេស វៀរលែងតែគន្ធៈ និងគន្ធាយតនៈចេញ មិនហៅថា គន្ធៈផង មិនហៅថា គន្ធាយតនៈផង។ មិនមែនរសៈ មិនហៅថា រសាយតនៈទេឬ។ អើ។ មិនមែនរសាយតនៈ មិនហៅថា រសៈទេឬ។ អត្ថរស ធម្មរស វិមុត្តិរស មិនហៅថា រសាយតនៈទេ ហៅថា រសៈ សភាវៈទាំងឡាយដ៏សេស វៀរលែងតែរសៈ និងរសាយតនៈចេញ មិនហៅថារសៈផង មិនហៅថា រសាយតនៈផង។ មិនមែនផោដ្ឋព្វៈ មិនហៅថា ផោដ្ឋព្វាយតនៈទេឬ។ អើ។ មិនមែនផោដ្ឋព្វាយតនៈ មិនហៅថា ផោដ្ឋព្វៈទេឬ។ អើ។ មិនមែនមនៈ មិនហៅថា មនាយតនៈទេឬ។ អើ។ មិនមែនមនាយតនៈ មិនហៅថា មនៈទេឬ។ អើ។ មិនមែនធម្មៈ មិនហៅថា ធម្មាយតនៈទេឬ។ អើ។ មិនមែនធម្មាយតនៈ មិនហៅថា ធម្មៈទេឬ។ ធម៌ដ៏សេស វៀរលែងតែធម្មាយតនៈចេញ មិនហៅថា ធម្មាយតនៈទេ ហៅថា ធម្មៈ សភាវៈដ៏សេស វៀរលែងតែធម្មៈ និងធម្មាយតនៈចេញ មិនហៅថា ធម្មៈផង មិនហៅថា ធម្មាយតនៈផង។

(បទសោធនមូលចក្កវារៈ ទី២)

២. បទសោធនមូលចក្កវារោ

(អនុលោម)

(ក) អនុលោមំ

[២៩០] ចក្ខុ ហៅថា ចក្ខាយតនៈដែរឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ហៅថា ចក្ខុ មិនហៅថា ចក្ខាយតនៈទេ ចក្ខាយតនៈ ហៅថា ចក្ខុផង ហៅថា ចក្ខាយតនៈផង។ អាយតនៈទាំងឡាយ ហៅថា សោតាយតនៈដែរឬ។ សោតាយតនៈ ហៅថាអាយតនៈផង ហៅថាសោតាយតនៈផង។ អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា សោតាយតនៈទេ។ ចក្ខុ ហៅថាចក្ខាយតនៈដែរឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ហៅថាចក្ខុ មិនហៅថា ចក្ខាយតនៈទេ ចក្ខាយតនៈ ហៅថា ចក្ខុផង ហៅថា ចក្ខាយតនៈផង។ អាយតនៈទាំងឡាយ ហៅថា ឃានាយតនៈដែរឬ។ បេ។ អាយតនៈទាំងឡាយ ហៅថា ធម្មាយតនៈដែរឬ។ ធម្មាយតនៈ ហៅថា អាយតនៈផង ហៅថាធម្មាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈទេ។ សោតៈ។ បេ។ ឃានៈ។ បេ។ ធម្មៈ ហៅថា ធម្មាយតនៈដែរឬ។ ធម្មៈដ៏សេស វៀរលែងតែធម្មាយតនៈចេញ ហៅថា ធម្មៈ មិនហៅថា ធម្មាយតនៈទេ ធម្មាយតនៈ ហៅថា ធម្មៈផង ហៅថា ធម្មាយតនៈផង។ អាយតនៈទាំងឡាយ ហៅថាចក្ខាយតនៈដែរឬ។ ចក្ខាយតនៈ ហៅថា អាយតនៈផង ហៅថាចក្ខាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈទេ។ ធម្មៈ ហៅថា ធម្មាយតនៈដែរឬ។ ធម្មៈដ៏សេស វៀរលែងតែធម្មាយតនៈចេញ មិនហៅថា ធម្មាយតនៈទេ ធម្មាយតនៈ ហៅថា ធម្មៈផង ហៅថា ធម្មាយតនៈផង។ អាយតនៈទាំងឡាយ ហៅថា សោតាយតនៈដែរឬ។ បេ។ អាយតនៈទាំងឡាយ ហៅថា មនាយតនៈដែរឬ។ មនាយតនៈ ហៅថា អាយតនៈផង ហៅថា មនាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា មនាយតនៈទេ។ (បណ្ឌិតគប្បីចងនូវចក្កៈ ដែលមានមូលនៃបទមួយ ៗ កុំឲ្យភ្លេច)។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[២៩១] មិនមែនចក្ខុ មិនហៅថា ចក្ខាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សោតាយតនៈទេឬ។ អើ។ មិនមែនចក្ខុ មិនហៅថា ចក្ខាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ឃានាយតនៈទេឬ។ អើ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈទេឬ។ អើ។ មិនមែនសោតៈ មិនហៅថា សោតាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈទេឬ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈទេឬ។ អើ។ មិនមែនឃានៈ មិនហៅថា ឃានាយតនៈទេឬ។ បេ។ មិនមែនធម្មៈ មិនហៅថា ធម្មាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈទេឬ។ អើ។ មិនមែនធម្មៈ មិនហៅថា ធម្មាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សោតាយតនៈទេឬ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា មនាយតនៈទេឬ។ អើ។ (បណ្ឌិត កាលចងនូវចក្កៈ គប្បីធ្វើនូវពាក្យថា អើ គ្រប់បទទាំងអស់)។

(សុទ្ធាយតនវារៈ ទី៣)

៣. សុទ្ធាយតនវារោ

(អនុលោម)

(ក) អនុលោមំ

[២៩២] ចក្ខុ ហៅថា អាយតនៈដែរឬ។ អើ។ អាយតនៈទាំងឡាយ ហៅថា ចក្ខាយតនៈដែរឬ។ ចក្ខាយតនៈ ហៅថា អាយតនៈផង ហៅថា ចក្ខាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈទេ។ សោតៈ ហៅថា អាយតនៈដែរឬ។ អើ។ បេ។ ឃានៈ ជិវ្ហា កាយៈ រូបៈ សទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ មនៈ។ ធម្មៈ ហៅថា អាយតនៈដែរឬ។ អើ។ អាយតនៈទាំងឡាយ ហៅថា ធម្មាយតនៈដែរឬ។ ធម្មាយតនៈ ហៅថា អាយតនៈផង ហៅថា ធម្មាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈទេ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[២៩៣] មិនមែនចក្ខុ មិនហៅថា អាយតនៈទេឬ។ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែចក្ខុចេញ មិនហៅថា ចក្ខុទេ ហៅថា អាយតនៈទាំងឡាយ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែចក្ខុ និងអាយតនៈចេញ មិនហៅថា ចក្ខុផង មិនហៅថា អាយតនៈទាំងឡាយផង។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈទេឬ។ អើ។ មិនមែនសោតៈ មិនហៅថា អាយតនៈទេឬ។ វៀរលែងតែសោតៈ។ បេ។ វៀរលែងតែឃានៈ វៀរលែងតែជិវ្ហាចេញ។ បេ។ មិនហៅថា អាយតនៈទាំងឡាយទេ។ មិនមែនកាយ មិនហៅថា អាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា កាយាយតនៈទេឬ។ អើ។ មិនមែនរូប មិនហៅថា អាយតនៈទេឬ។ វៀរលែងតែរូប។ បេ។ វៀរលែងតែសទ្ទៈ វៀរលែងតែគន្ធៈ វៀរលែងតែរសៈ វៀរលែងតែផោដ្ឋព្វៈចេញ។ បេ។ មិនហៅថា អាយតនៈទាំងឡាយទេ។ មិនមែនមនៈ មិនហៅថា អាយតនៈទេឬ។ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែមនៈចេញ មិនហៅថាមនៈទេ ហៅថា អាយតនៈទាំងឡាយ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែមនៈ និងអាយតនៈចេញ មិនហៅថាមនៈផង មិនហៅថាអាយតនៈទាំងឡាយផង។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា មនាយតនៈទេឬ។ អើ។ មិនមែនធម្មៈ មិនហៅថា អាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈទេឬ។ អើ។

(សុទ្ធាយតនមូលចក្កវារៈ ទី៤)

៤. សុទ្ធាយតនមូលចក្កវារោ

(អនុលោម)

(ក) អនុលោមំ

[២៩៤] ចក្ខុ ហៅថា អាយតនៈដែរឬ។ អើ។ អាយតនៈទាំងឡាយ ហៅថា សោតាយតនៈដែរឬ។ សោតាយតនៈ ហៅថា អាយតនៈផង ហៅថា សោតាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា សោតាយតនៈទេ។ ចក្ខុ ហៅថា អាយតនៈដែរឬ។ អើ។ អាយតនៈទាំងឡាយ ហៅថា ឃានាយតនៈ។ បេ។ អាយតនៈទាំងឡាយ ហៅថា ធម្មាយតនៈដែរឬ។ ធម្មាយតនៈ ហៅថា អាយតនៈផង ហៅថា ធម្មាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈទេ។ សោតៈ ហៅថា អាយតនៈដែរឬ។ អើ។ អាយតនៈទាំងឡាយ ហៅថា ចក្ខាយតនៈដែរ។ បេ។ មិនហៅថា ចក្ខាយតនៈទេ។ បេ។ អាយតនៈទាំងឡាយ ហៅថា ធម្មាយតនៈដែរឬ។ បេ។ មិនហៅថា ធម្មាយតនៈទេ។ ឃានៈ ជិវ្ហា។ បេ។ ធម្មៈ ហៅថា អាយតនៈដែរឬ។ អើ។ អាយតនៈទាំងឡាយ ហៅថា ចក្ខាយតនៈ។ បេ។ អាយតនៈទាំងឡាយ ហៅថា មនាយតនៈដែរឬ។ មនាយតនៈ ហៅថា អាយតនៈផង ហៅថា មនាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា មនាយតនៈទេ។ (ចក្កៈ បណ្ឌិតគប្បីចងក្រងទុក)។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[២៩៥] មិនមែនចក្ខុ មិនហៅថា អាយតនៈទេឬ។ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែចក្ខុចេញ មិនហៅថាចក្ខុទេ ហៅថា អាយតនៈទាំងឡាយ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែចក្ខុ និងអាយតនៈចេញ មិនហៅថា ចក្ខុផង មិនហៅថា អាយតនៈទាំងឡាយផង។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សោតាយតនៈទេឬ។ អើ។ បេ។ មិនមែនចក្ខុ មិនហៅថា អាយតនៈទេឬ។ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែចក្ខុចេញ មិនហៅថា ចក្ខុទេ ហៅថា អាយតនៈទាំងឡាយ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែចក្ខុ និងអាយតនៈចេញ មិនហៅថា ចក្ខុផង មិនហៅថា អាយតនៈទាំងឡាយផង។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ឃានាយតនៈ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈទេឬ។ អើ។ មិនមែនសោតៈ មិនហៅថា អាយតនៈទេឬ។ វៀរលែងតែសោតៈ។ បេ។ វៀរលែងតែឃានៈ វៀរលែងតែជិវ្ហាចេញ។ បេ។ មិនហៅថា អាយតនៈទាំងឡាយផង។ មិនមែនកាយៈ មិនហៅថា អាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈទេឬ។ អើ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈទេឬ។ អើ។ បេ។ មិនមែនធម្មៈ មិនហៅថា អាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈទេឬ។ អើ។ មិនមែនធម្មៈ មិនហៅថា អាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សោតាយតនៈទេឬ។ អើ។ បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា មនាយតនៈទេឬ។ អើ។ (ចក្កៈ បណ្ឌិតគប្បីចងក្រងទុក)។

ចប់ បណ្ណត្តិវារៈ។

 

លេខយោង

km/tipitaka/abh/ya/abh.ya.03.01.txt · ពេលកែចុងក្រោយ: 2024/09/04 11:20 និពន្ឋដោយ Johann