User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ya:abh.ya.03.02.01

មាតិកា

ឧប្បាទវារៈ (ទី១)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ya 03 02 01 បាលី cs-km: abh.ya.03.02.01 អដ្ឋកថា: abh.ya.03.02.01_att PTS: ?

ឧប្បាទវារៈ (ទី១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

១. ឧប្បាទវារោ

បច្ចុប្បន្នវារៈ (ទី១)

(១) បច្ចុប្បន្នវារោ

(អនុលោមបុគ្គលោ)

(ក) អនុលោមបុគ្គលោ

[២៩៦] ចក្ខាយតនៈ របស់សត្វណា កើតឡើង សោតាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយចក្ខុ មិនមានសោតៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង តែសោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ ប្រកបដោយសោតៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈរបស់សត្វទាំងនោះ កើតឡើងផង សោតាយតនៈ កើតឡើងផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា កើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយសោតៈ មិនមានចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ កើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយសោតៈ ប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ចក្ខាយតនៈកើតឡើងផង។

[២៩៧] ចក្ខាយតនៈ របស់សត្វណា កើតឡើង ឃានាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយចក្ខុ មិនមានឃានៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ ប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ឃានាយតនៈ កើតឡើងផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា កើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយឃានៈ មិនមានចក្ខុ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយឃានៈ ប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ចក្ខាយតនៈ កើតឡើងផង។

[២៩៨] ចក្ខាយតនៈ របស់សត្វណា កើតឡើង រូបាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា កើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយរូប មិនមានចក្ខុ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ចក្ខាយតនៈ កើតឡើងផង។

[២៩៩] ចក្ខាយតនៈ របស់សត្វណា កើតឡើង មនាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយចិត្ត មិនមានចក្ខុ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ចក្ខាយតនៈ កើតឡើងផង។

[៣០០] ចក្ខាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ចក្ខាយតនៈ កើតឡើងផង។

[៣០១] ឃានាយតនៈ របស់សត្វណា កើតឡើង រូបាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈរបស់សត្វណា កើតឡើង ឃានាយតនៈរបស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយរូប មិនមានឃានៈ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ឃានាយតនៈ កើតឡើងផង។

[៣០២] ឃានាយតនៈ របស់សត្វណា កើតឡើង មនាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើង ឃានាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយចិត្ត មិនមានឃានៈ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ឃានាយតនៈ កើតឡើងផង។

[៣០៣] ឃានាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើង ឃានាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ឃានាយតនៈ កើតឡើងផង។

[៣០៤] រូបាយតនៈ របស់សត្វណា កើតឡើង មនាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយរូប ប្រកបដោយចិត្ត កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ កើតឡើងផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើង រូបាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលមិនមានរូប កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចិត្ត ប្រកបដោយរូប កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងផង រូបាយតនៈ កើតឡើងផង។

[៣០៥] រូបាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើង រូបាយតនៈ របស់សត្វនោះកើតឡើងដែរឬ។ ពួកសត្វដែលមិនមានរូប កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយរូប កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងផង រូបាយតនៈ កើតឡើងផង។

[៣០៦] មនាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើង មនាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ កើតឡើងផង។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៣០៧] ចក្ខាយតនៈ កើតឡើង ក្នុងទីណា សោតាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ កើតឡើង ក្នុងទីណា ចក្ខាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។

[៣០៨] ចក្ខាយតនៈ កើតឡើង ក្នុងទីណា ឃានាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ កើតឡើង ក្នុងរូបាវចរភពនោះ តែឃានាយតនៈ មិនកើតឡើង ក្នុងរូបាវចរភពនោះទេ ចក្ខាយតនៈ កើតឡើងផង ឃានាយតនៈ កើតឡើងផង ក្នុងកាមាវចរភពនោះ។ មួយយ៉ាងទៀត ឃានាយតនៈ កើតឡើង ក្នុងទីណា ចក្ខាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។

[៣០៩] ចក្ខាយតនៈ កើតឡើង ក្នុងទីណា រូបាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ កើតឡើង ក្នុងទីណា ចក្ខាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ រូបាយតនៈ កើតឡើង ក្នុងអសញ្ញសត្វនោះ តែចក្ខាយតនៈ មិនកើតឡើង ក្នុងអសញ្ញសត្វនោះទេ រូបាយតនៈ កើតឡើងផង ចក្ខាយតនៈ កើតឡើងផង ក្នុងបញ្ចវោការភពនោះ។

[៣១០] ចក្ខាយតនៈ កើតឡើង ក្នុងទីណា មនាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ កើតឡើង ក្នុងទីណា ចក្ខាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ មនាយតនៈ កើតឡើង ក្នុងអរូបភពនោះ តែចក្ខាយតនៈ មិនកើតឡើង ក្នុងអរូបភពនោះទេ មនាយតនៈ កើតឡើងផង ចក្ខាយតនៈ កើតឡើងផង ក្នុងបញ្ចវោការភពនោះ។

[៣១១] ចក្ខាយតនៈ កើតឡើង ក្នុងទីណា ធម្មាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ កើតឡើង ក្នុងទីណា ចក្ខាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ ធម្មាយតនៈ កើតឡើង ក្នុងអសញ្ញសត្វ និងអរូបភពនោះ តែចក្ខាយតនៈ មិនកើតឡើង ក្នុងទីនោះទេ ធម្មាយតនៈ កើតឡើងផង ចក្ខាយតនៈ កើតឡើងផង ក្នុងបញ្ចវោការភពនោះ។

[៣១២] ឃានាយតនៈ កើតឡើង ក្នុងទីណា រូបាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ កើតឡើងក្នុងទីណា ឃានាយតនៈ កើតឡើងក្នុងទីនោះដែរឬ។ រូបាយតនៈ កើតឡើង ក្នុងរូបាវចរភពនោះ តែឃានាយតនៈ មិនកើតឡើង ក្នុងរូបាវចរភពនោះទេ រូបាយតនៈ កើតឡើងផង ឃានាយតនៈ កើតឡើងផង ក្នុងកាមាវចរភពនោះ។ (បណ្ឌិតគប្បីដឹងថា ឃានាយតនៈ កើតឡើងក្នុងទីណា មនាយតនៈក្ដី ធម្មាយតនៈក្ដី ដូចគ្នា ឬផ្សេងគ្នា មិនមានក្នុងទីនោះ សេចក្ដីសង្ខេប មានក្នុងវារៈខាងលើ)។

[៣១៣] ឃានាយតនៈ កើតឡើងក្នុងទីណា ធម្មាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ កើតឡើងក្នុងទីណា ឃានាយតនៈ កើតឡើងក្នុងទីនោះដែរឬ។ ធម្មាយតនៈ កើតឡើង ក្នុងរូបាវចរភព និងអរូបាវចរភពនោះ តែឃានាយតនៈ មិនកើតឡើងក្នុងទីនោះទេ ធម្មាយតនៈ កើតឡើងផង ឃានាយតនៈ កើតឡើងផង ក្នុងកាមាវចរភពនោះ។

[៣១៤] រូបាយតនៈ កើតឡើងក្នុងទីណា មនាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ រូបាយតនៈ កើតឡើងក្នុងអសញ្ញសត្វនោះ តែមនាយតនៈ មិនកើតឡើងក្នុងអសញ្ញសត្វនោះទេ រូបាយតនៈ កើតឡើងផង មនាយតនៈ កើតឡើងផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត មនាយតនៈ កើតឡើងក្នុងទីណា រូបាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ មនាយតនៈ កើតឡើង ក្នុងអរូបភពនោះ តែរូបាយតនៈ មិនកើតឡើង ក្នុងអរូបភពនោះទេ មនាយតនៈ កើតឡើងផង រូបាយតនៈ កើតឡើងផង ក្នុងបញ្ចវោការភពនោះ។

[៣១៥] រូបាយតនៈ កើតឡើងក្នុងទីណា ធម្មាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ កើតឡើង ក្នុងទីណា រូបាយតនៈ កើតឡើងក្នុងទីនោះដែរឬ។ ធម្មាយតនៈ កើតឡើង ក្នុងអរូបភពនោះ តែរូបាយតនៈ មិនកើតឡើង ក្នុងអរូបភពនោះទេ ធម្មាយតនៈ កើតឡើងផង រូបាយតនៈ កើតឡើងផង ក្នុងបញ្ចវោការភព និងអសញ្ញសត្វនោះ។

[៣១៦] មនាយតនៈ កើតឡើង ក្នុងទីណា ធម្មាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ កើតឡើងក្នុងទីណា មនាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ ធម្មាយតនៈ កើតឡើងក្នុងអសញ្ញសត្វនោះ តែមនាយតនៈ មិនកើតឡើង ក្នុងអសញ្ញសត្វនោះទេ ធម្មាយតនៈ កើតឡើងផង មនាយតនៈ កើតឡើងផង ក្នុងចតុវោការភព និងបញ្ចវោការភពនោះ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៣១៧] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា សោតាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលប្រកបដោយចក្ខុ មិនមានសោតៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ ប្រកបដោយសោតៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង សោតាយតនៈ កើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ចក្ខាយតនៈរបស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលប្រកបដោយសោតៈ មិនមានចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ។ ពួកសត្វដែលប្រកបដោយសោតៈ ប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។ (សេចក្ដីដែលលោកបង្រួញហើយ សុទ្ធតែដូចគ្នា)។

[៣១៨] មនាយតនៈ របស់សត្វណា កើតឡើងក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ កើតឡើងផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៣១៩] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង សោតាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយសោតៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែសោតាយតនៈរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ មិនមានសោតៈ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈរបស់សត្វទាំងនោះ មិនកើតឡើងផង សោតាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា មិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានសោតៈ ប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ ដែលមិនមានសោតៈ មិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង។

[៣២០] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ មិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា មិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានឃានៈ ប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ មិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង។

[៣២១] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង រូបាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយរូប កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ អើ។

[៣២២] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង មនាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយចិត្ត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ អើ។

[៣២៣] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ អើ។

[៣២៤] ឃានាយតនៈ របស់សត្វណា មិនកើតឡើង រូបាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានឃានៈ ប្រកបដោយរូប កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនកើតឡើង ឃានាយតនៈរបស់សត្វនោះ មិនកើតឡើងដែរឬ។ អើ។

[៣២៥] ឃានាយតនៈ របស់សត្វណា មិនកើតឡើង មនាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានឃានៈ ប្រកបដោយចិត្ត កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលច្យុត កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើង ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ អើ។

[៣២៦] ឃានាយតនៈ របស់សត្វណា មិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើង ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ អើ។

[៣២៧] រូបាយតនៈ របស់សត្វណា មិនកើតឡើង មនាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានរូប កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើង រូបាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង។

[៣២៨] រូបាយតនៈ របស់សត្វណា មិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានរូប កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈរបស់សត្វណា មិនកើតឡើង រូបាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ អើ។

[៣២៩] មនាយតនៈ របស់សត្វណា មិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើង មនាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ អើ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៣៣០] ចក្ខាយតនៈ មិនកើតឡើង ក្នុងទីណា សោតាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ មិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ មិនកើតឡើងក្នុងទីនោះដែរឬ។ អើ។

[៣៣១] ចក្ខាយតនៈ មិនកើតឡើងក្នុងទីណា ឃានាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ឃានាយតនៈ មិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ ឃានាយតនៈ មិនកើតឡើង ក្នុងរូបាវចរភពនោះ តែចក្ខាយតនៈ មិនមែនជាមិនកើតឡើងក្នុងទីនោះទេ ឃានាយតនៈ មិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងអសញ្ញសត្វ និងក្នុងអរូបភពនោះ។

[៣៣២] ចក្ខាយតនៈ មិនកើតឡើង ក្នុងទីណា រូបាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ មិនកើតឡើងក្នុងអសញ្ញសត្វនោះ តែរូបាយតនៈ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ មិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង ក្នុងអរូបភពនោះ។ មួយយ៉ាងទៀត រូបាយតនៈ មិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។

[៣៣៣] ចក្ខាយតនៈ មិនកើតឡើង ក្នុងទីណា មនាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ មិនកើតឡើង ក្នុងអរូបភពនោះ តែមនាយតនៈ មិនមែនជាមិនកើតឡើងក្នុងទីនោះទេ ចក្ខាយតនៈ មិនកើតឡើងផង មនាយតនៈ មិនកើតឡើងផង ក្នុងអសញ្ញសត្វនោះ។ មួយយ៉ាងទៀត មនាយតនៈ មិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។

[៣៣៤] ចក្ខាយតនៈ មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ កើតឡើង។ មួយយ៉ាងទៀត ធម្មាយតនៈ មិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ មិនមានទេ។

[៣៣៥] ឃានាយតនៈ មិនកើតឡើង ក្នុងទីណា រូបាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ ឃានាយតនៈ មិនកើតឡើង ក្នុងរូបាវចរភពនោះ តែរូបាយតនៈ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ មិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង ក្នុងអរូបភពនោះ។ មួយយ៉ាងទៀត រូបាយតនៈ មិនកើតឡើង ក្នុងទីណា ឃានាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។

[៣៣៦] ឃានាយតនៈ មិនកើតឡើង ក្នុងទីណា មនាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ ឃានាយតនៈ មិនកើតឡើង ក្នុងរូបាវចរភព និងអរូបាវចរភពនោះ តែមនាយតនៈ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ មិនកើតឡើងផង មនាយតនៈ មិនកើតឡើងផង ក្នុងអសញ្ញសត្វនោះទេ។ មួយយ៉ាងទៀត មនាយតនៈ មិនកើតឡើង ក្នុងទីណា ឃានាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។

[៣៣៧] ឃានាយតនៈ មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ កើតឡើង។ មួយយ៉ាងទៀត ធម្មាយតនៈ មិនកើតឡើង ក្នុងទីណា ឃានាយតនៈ មិនកើតឡើង ក្នុងទីនោះដែរឬ។ មិនមានទេ។

[៣៣៨] រូបាយតនៈ មិនកើតឡើង ក្នុងទីណា មនាយតនៈ មិនកើតឡើង ក្នុងទីនោះទេឬ។ កើតឡើង។ មួយយ៉ាងទៀត មនាយតនៈ មិនកើតឡើង ក្នុងទីណា រូបាយតនៈ មិនកើតឡើង ក្នុងទីនោះទេឬ។ កើតឡើង។

[៣៣៩] រូបាយតនៈ មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ មិនកើតឡើង ក្នុងទីនោះទេឬ។ កើតឡើង។ មួយយ៉ាងទៀត ធម្មាយតនៈ មិនកើតឡើង ក្នុងទីណា រូបាយតនៈ មិនកើតឡើង ក្នុងទីនោះទេឬ។ មិនមានទេ។

[៣៤០] មនាយតនៈ មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ មិនកើតឡើង ក្នុងទីនោះទេឬ។ កើតឡើង។ មួយយ៉ាងទៀត ធម្មាយតនៈ មិនកើតឡើង ក្នុងទីណា មនាយតនៈ មិនកើតឡើង ក្នុងទីនោះទេឬ។ មិនមានទេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៣៤១] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា សោតាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយសោតៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងក្នុងទីនោះទេ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ មិនមានសោតៈ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង សោតាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វ ដែលមិនមានសោតៈ ប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វទាំងអស់ ដែលមិនមានសោតៈ មិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។ បេ។

[៣៤២] មនាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចិត្ត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វទាំងអស់ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ អើ។

(អតីតវារៈ ទី២)

(២) អតីតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៣៤៣] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ សោតាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា កើតឡើងហើយ ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។

[៣៤៤] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ឃានាយតនៈ របស់សត្វនោះ។ បេ។ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ បេ។

[៣៤៥] ឃានាយតនៈ របស់សត្វណា។ បេ។ រូបាយតនៈ មនាយតនៈ កើតឡើងហើយ ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ មនាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៣៤៦] ចក្ខាយតនៈ កើតឡើងហើយ ក្នុងទីណា។ បេ។ (ប្រយោគ ដែលប្រកបដោយពាក្យថា ក្នុងទីណា ជាពាក្យប្រហែលគ្នាទាំងអស់ ក្នុងបច្ចុប្បន្នក្ដី ក្នុងអតីតក្ដី ក្នុងអនាគតក្ដី ក្នុងអតីតជិតបច្ចុប្បន្នក្ដី ក្នុងអនាគតជិតបច្ចុប្បន្នក្ដី ក្នុងអនាគតជិតអតីតក្ដី បណ្ឌិតគប្បីធ្វើឲ្យក្រៃលែង នូវឈ្មោះថា កើតឡើង កើតឡើងហើយ)។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៣៤៧] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។

[៣៤៨] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់ពួកសត្វជារូបាវចរៈនោះ កើតឡើងហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វជាកាមាវចរៈនោះ កើតឡើងហើយផង ឃានាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។

[៣៤៩] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។

[៣៥០] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ មនាយតនៈ របស់អរូបព្រហ្មទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។

[៣៥១] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់ពួកអសញ្ញសត្វ និងអរូបព្រហ្មទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។

[៣៥២] ឃានាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់សត្វជារូបាវចរៈទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់សត្វជាកាមាវចរៈទាំងនោះ កើតឡើងហើយផង ឃានាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។

[៣៥៣] ឃានាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ មនាយតនៈ របស់ពួកសត្វជារូបាវចរៈ និងអរូបាវចរៈទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់សត្វជាកាមាវចរៈទាំងនោះ កើតឡើងហើយផង ឃានាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។

[៣៥៤] ឃានាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់ពួកសត្វជារូបាវចរៈ និងអរូបាវចរៈទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់សត្វជាកាមាវចរៈទាំងនោះ កើតឡើងហើយផង ឃានាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។

[៣៥៥] រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈរបស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈរបស់សត្វជាបញ្ចវោការៈទាំងនោះ កើតឡើងហើយផង មនាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ មនាយតនៈ របស់អរូបព្រហ្មទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ កើតឡើងហើយផង រូបាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។

[៣៥៦] រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់អរូបព្រហ្មទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាបញ្ចវោការៈ និងអសញ្ញសត្វទាំងនោះ កើតឡើងហើយផង រូបាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។

[៣៥៧] មនាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាចតុវោការៈ និងបញ្ចវោការៈទាំងនោះ កើតឡើងហើយផង មនាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៣៥៨] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ សោតាយតនៈ របស់សត្វនោះ មិនកើតឡើងហើយទេឬ។ មិនមានទេ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា កើតឡើងហើយ ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយទេឬ។ មិនមានទេ។ (នេះជាសេចក្ដីសង្ខេប)។

[៣៥៩] មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយទេឬ។ មិនមានទេ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយទេឬ។ មិនមានទេ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៣៦០] ចក្ខាយតនៈ មិនកើតឡើងហើយ ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៣៦១] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈរបស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។

[៣៦២] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់សត្វជារូបាវចរៈទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងពួកអសញ្ញសត្វ និងអរូបព្រហ្មទាំងនោះ មិនកើតឡើងហើយផង ចក្ខាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣៦៣] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងអរូបព្រហ្មទាំងនោះ មិនកើតឡើងហើយផង រូបាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។

[៣៦៤] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់អរូបព្រហ្មទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចក្ខាយតនៈរបស់ពួកសុទ្ធាវាសសត្វ និងអសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង មនាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។

[៣៦៥] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់ពួកអសញ្ញសត្វ និងអរូបព្រហ្មទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចក្ខាយតនៈ របស់សុទ្ធាវាសសត្វទាំងនោះ មិនកើតឡើងហើយផង ធម្មាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណាមិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។

[៣៦៦] ឃានាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈរបស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់សត្វជារូបាវចរៈទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងអរូបព្រហ្មទាំងនោះ មិនកើតឡើងហើយផង រូបាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈរបស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។

[៣៦៧] ឃានាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងអរូបាវចរៈទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងអសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង មនាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។

[៣៦៨] ឃានាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងអរូបាវចរៈទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់សុទ្ធាវាសសត្វទាំងនោះ មិនកើតឡើងហើយផង ធម្មាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។

[៣៦៩] រូបាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ រូបាយតនៈ របស់អរូបព្រហ្មទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់សុទ្ធាវាសសត្វទាំងនោះ មិនកើតឡើងហើយផង មនាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ មនាយតនៈ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់សុទ្ធាវាសសត្វទាំងនោះ មិនកើតឡើងហើយផង រូបាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣៧០] រូបាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ រូបាយតនៈ របស់អរូបព្រហ្មទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់សុទ្ធាវាសសត្វទាំងនោះ មិនកើតឡើងហើយផង ធម្មាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។

[៣៧១] មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ មនាយតនៈ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់សុទ្ធាវាសសត្វទាំងនោះ មិនកើតឡើងហើយផង ធម្មាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ អើ។

(អនាគតវារៈ ទី៣)

(៣) អនាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៣៧២] ចក្ខាយតនៈ របស់សត្វណា នឹងកើតឡើង សោតាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។

[៣៧៣] ចក្ខាយតនៈ របស់សត្វណា នឹងកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វណា ចូលទៅកាន់រូបាវចរភពហើយ នឹងបរិនិព្វាន ចក្ខាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង ឃានាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។

[៣៧៤] ចក្ខាយតនៈ របស់សត្វណា នឹងកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ (ចក្ខាយតនៈ របស់សត្វណា នឹងកើតឡើង មនាយតនៈក្ដី ធម្មាយតនៈក្ដី របស់សត្វនោះ ក៏ដូចគ្នា អាយតនៈទាំងពីរនេះ ដូចគ្នាតែម្យ៉ាង)។

[៣៧៥] ចក្ខាយតនៈ របស់សត្វណា នឹងកើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ធម្មាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង ចក្ខាយតនៈ នឹងកើតឡើងផង។

[៣៧៦] ឃានាយតនៈ របស់សត្វណា នឹងកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វណា ចូលទៅកាន់រូបាវចរភពហើយ នឹងបរិនិព្វាន រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ រូបាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង ឃានាយតនៈ នឹងកើតឡើងផង។

[៣៧៧] ឃានាយតនៈ របស់សត្វណា នឹងកើតឡើង មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិព្វាន ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ធម្មាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង ឃានាយតនៈ នឹងកើតឡើងផង។

[៣៧៨] រូបាយតនៈ របស់សត្វណា នឹងកើតឡើង មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ធម្មាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង រូបាយតនៈ នឹងកើតឡើងផង។

[៣៧៩] មនាយតនៈ របស់សត្វណា នឹងកើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង មនាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៣៨០] ចក្ខាយតនៈ នឹងកើតឡើង ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៣៨១] ចក្ខាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។

[៣៨២] ចក្ខាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់សត្វជារូបាវចរៈទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់សត្វជាកាមាវចរៈទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។

[៣៨៣] ចក្ខាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់អសញ្ញសត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។

[៣៨៤] ចក្ខាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ មនាយតនៈ របស់អរូបព្រហ្មទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ មនាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។

[៣៨៥] ចក្ខាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់ពួកអសញ្ញសត្វ និងអរូបព្រហ្មទាំងនោះ នឹងកើតឡើងក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ធម្មាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។

[៣៨៦] ឃានាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះ ដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់សត្វជារូបាវចរៈទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់សត្វជាកាមាវចរៈទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។

[៣៨៧] ឃានាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់ពួកសត្វជារូបាវចរៈ និងអរូបាវចរៈទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងក្នុងទីនោះទេ ធម្មាយតនៈ របស់សត្វជាកាមាវចរៈទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។

[៣៨៨] រូបាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់អសញ្ញសត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ នឹងកើតឡើងផង មនាយតនៈ កើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ មនាយតនៈ របស់អរូបព្រហ្មទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ មនាយតនៈ របស់ពួកសត្វជាបញ្ចវោការៈទាំងនោះ នឹងកើតឡើងផង រូបាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។

[៣៨៩] រូបាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់អរូបព្រហ្មទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាបញ្ចវោការៈ និងអសញ្ញសត្វទាំងនោះ នឹងកើតឡើងផង រូបាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។

[៣៩០] មនាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់អសញ្ញសត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាចតុវោការៈ និងបញ្ចវោការៈទាំងនោះ នឹងកើតឡើងផង មនាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៣៩១] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង សោតាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។

[៣៩២] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វណា ចូលទៅកាន់រូបាវចរភពហើយ នឹងបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ នឹងមិនកើតឡើងផង។

[៣៩៣] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។

[៣៩៤] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ចក្ខាយតនៈរបស់សត្វទាំងនោះ នឹងមិនកើតឡើង តែធម្មាយតនៈរបស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ចក្ខាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈរបស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។

[៣៩៥] ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វណា ចូលទៅកាន់រូបាវចរភពហើយ នឹងបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង រូបាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។

[៣៩៦] ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ឃានាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។

[៣៩៧] រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ រូបាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។

[៣៩៨] មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៣៩៩] ចក្ខាយតនៈ នឹងមិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៤០០] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។

[៤០១] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់សត្វជារូបាវចរៈទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព និងពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។

[៤០២] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង រូបាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។

[៤០៣] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់អរូបព្រហ្មទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈរបស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។

[៤០៤] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់ពួកអសញ្ញសត្វ និងអរូបព្រហ្មទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។

[៤០៥] ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់សត្វជារូបាវចរៈទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព និងពួកអរូបព្រហ្ម ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង រូបាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។

[៤០៦] ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងអរូបាវចរៈទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព និងអសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។

[៤០៧] ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងអរូបាវចរៈទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។

[៤០៨] រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ រូបាយតនៈ របស់អរូបព្រហ្មទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ មនាយតនៈ របស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ មនាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង រូបាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។

[៤០៩] រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ រូបាយតនៈ របស់អរូបព្រហ្មទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។

[៤១០] មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ មនាយតនៈ របស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ មនាយតនៈ របស់ពួកសត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។

(បច្ចុប្បន្នាតីតវារៈ ទី៤)

(៤) បច្ចុប្បន្នាតីតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៤១១] ចក្ខាយតនៈ របស់សត្វណា កើតឡើង សោតាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា កើតឡើងហើយ ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងផង។

[៤១២] ចក្ខាយតនៈ របស់សត្វណា កើតឡើង ឃានាយតនៈ។ បេ។ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងផង។

[៤១៣] ឃានាយតនៈ របស់សត្វណា កើតឡើង រូបាយតនៈ។ បេ។ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ឃានាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ឃានាយតនៈ កើតឡើងផង។

[៤១៤] រូបាយតនៈ របស់សត្វណា កើតឡើង មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ រូបាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយរូប កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង រូបាយតនៈ កើតឡើងផង។

[៤១៥] មនាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ មនាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង មនាយតនៈ កើតឡើងផង។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៤១៦] ចក្ខាយតនៈ កើតឡើង ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៤១៧] ចក្ខាយតនៈ របស់សត្វណា កើតឡើងក្នុងទីណា សោតាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសុទ្ធាវាសសត្វ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង សោតាយតនៈ កើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព សោតាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។

[៤១៨] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វកាលចូលទៅកាន់រូបាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចូលទៅកាន់កាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ឃានាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។

[៤១៩] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង រូបាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។

[៤២០] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអរូបព្រហ្ម មនាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។

[៤២១] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។

[៤២២] ឃានាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ រូបាយតនៈ កើតឡើងហើយផង ឃានាយតនៈ កើតឡើងផង ក្នុងទីនោះ។

[៤២៣] ឃានាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ មនាយតនៈរបស់សត្វទាំងនោះ កើតឡើងហើយផង ឃានាយតនៈ កើតឡើងផង ក្នុងទីនោះ។

[៤២៤] ឃានាយតនៈ របស់សត្វណា កើតឡើងក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង ឃានាយតនៈ កើតឡើងផង ក្នុងទីនោះ។

[៤២៥] រូបាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស កាលចូលទៅកាន់អសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់បញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វ កាលច្យុតចាកបញ្ចវោការភព និងពួកអរូបព្រហ្ម មនាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់បញ្ចវោការភព មនាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង រូបាយតនៈ កើតឡើងផង ក្នុងទីនោះ។

[៤២៦] រូបាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស រូបាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយរូប កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយរូប កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង រូបាយតនៈ កើតឡើងផង ក្នុងទីនោះ។

[៤២៧] មនាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស មនាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយផង មនាយតនៈ កើតឡើងផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៤២៨] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង សោតាយតនៈ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា មិនកើតឡើងហើយ ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។

[៤២៩] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ឃានាយតនៈ។ បេ។ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។

[៤៣០] ឃានាយតនៈ។ បេ។ រូបាយតនៈ មនាយតនៈ របស់សត្វណា មិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ មនាយតនៈ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៤៣១] ចក្ខាយតនៈ មិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៤៣២] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា សោតាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង សោតាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស សោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម សោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។

[៤៣៣] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វ ដែលមិនមានចក្ខុ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលច្យុតចាករូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់រូបាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលច្យុតចាករូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។

[៤៣៤] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអសញ្ញសត្វ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។

[៤៣៥] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស និងពួកអសញ្ញសត្វ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស និងពួកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។

[៤៣៦] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។

[៤៣៧] ឃានាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ពួកសត្វ ដែលមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងពួកអរូបព្រហ្មទាំងនោះ មិនកើតឡើងផង រូបាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ អើ។

[៤៣៨] ឃានាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ពួកសត្វ ដែលមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងពួកអសញ្ញសត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ អើ។

[៤៣៩] ឃានាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់សុទ្ធាវាសសត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ អើ។

[៤៤០] រូបាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលច្យុតចាកបញ្ចវោការភព និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស កាលច្យុតចាកអសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស កាលចូលទៅកាន់អសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស កាលច្យុតចាកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយផង រូបាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។

[៤៤១] រូបាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយផង រូបាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។

[៤៤២] មនាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចិត្តទាំងអស់ កាលច្យុត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយផង មនាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។

(បច្ចុប្បន្នានាគតវារៈ ទី៥)

(៥) បច្ចុប្បន្នានាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៤៤៣] ចក្ខាយតនៈ របស់សត្វណា កើតឡើង សោតាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ពួកសត្វនោះ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង តែសោតាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង សោតាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង។

[៤៤៤] ចក្ខាយតនៈ របស់សត្វណា កើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព សត្វទាំងឡាយណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិព្វាន ពួកសត្វនោះ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ឃានាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង។

[៤៤៥] ចក្ខាយតនៈ របស់សត្វណា កើតឡើង រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព សត្វទាំងឡាយណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ពួកសត្វនោះ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង រូបាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់ដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង។

[៤៤៦] ចក្ខាយតនៈ របស់សត្វណា កើតឡើង មនាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង។

[៤៤៧] ចក្ខាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង។

[៤៤៨] ឃានាយតនៈ របស់សត្វណា កើតឡើង រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព សត្វទាំងឡាយណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងផង រូបាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ឃានាយតនៈ របស់សត្វនោះកើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វ ដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ កើតឡើងផង។

[៤៤៩] ឃានាយតនៈ របស់សត្វណា កើតឡើង មនាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ឃានាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ កើតឡើងផង។

[៤៥០] ឃានាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ឃានាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ បណ្ដាពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ កើតឡើងផង។

[៤៥១] រូបាយតនៈ របស់សត្វណា កើតឡើង មនាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ កើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយរូប កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង រូបាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វ ដែលប្រកបដោយរូប កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង រូបាយតនៈ កើតឡើងផង។

[៤៥២] រូបាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ កើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយរូប កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង រូបាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយរូប កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង រូបាយតនៈ កើតឡើងផង។

[៤៥៣] មនាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង មនាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង មនាយតនៈ កើតឡើងផង។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៤៥៤] ចក្ខាយតនៈ កើតឡើង ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៤៥៥] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង សោតាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព សោតាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។

[៤៥៦] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព កាលចូលទៅកាន់រូបាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចូលទៅកាន់កាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ឃានាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈរបស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ ដែលប្រកបដោយចក្ខុ កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។

[៤៥៧] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង រូបាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព និងពួកអសញ្ញសត្វ កាលចូលទៅកាន់កាមាវចរភព រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។

[៤៥៨] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអរូបព្រហ្ម មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។

[៤៥៩] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។

[៤៦០] ឃានាយតនៈ របស់សត្វណា កើតឡើងក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងផង រូបាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួករូបាវចរសត្វ រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ កើតឡើងផង ក្នុងទីនោះ។

[៤៦១] ឃានាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែមនាយតនៈរបស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ កើតឡើងផង ក្នុងទីនោះ។

[៤៦២] ឃានាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ កើតឡើងផង ក្នុងទីនោះ។

[៤៦៣] រូបាយតនៈ របស់សត្វណា កើតឡើងក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងកើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព កាលចូលទៅកាន់អសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់បញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វកាលច្យុតចាកបញ្ចវោការភព និងពួកអរូបព្រហ្ម មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់បញ្ចវោការភព មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង រូបាយតនៈ កើតឡើងផង ក្នុងទីនោះ។

[៤៦៤] រូបាយតនៈ របស់សត្វណា កើតឡើងក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយរូប កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ ដែលប្រកបដោយរូប កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង រូបាយតនៈ កើតឡើងផង ក្នុងទីនោះ។

[៤៦៥] មនាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ធម្មាយតន របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង មនាយតនៈ កើតឡើងផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៤៦៦] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង សោតាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង សោតាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង។

[៤៦៧] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងកាន់អរូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ឃានាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងកាន់អរូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងកាន់អរូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង។

[៤៦៨] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្ដាពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង។

[៤៦៩] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងដែរឬ។ ពួកសត្វទាំងអស់ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង។

[៤៧០] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង។

[៤៧១] ឃានាយតនៈ របស់សត្វណា មិនកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងកាមាវចរភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ឃានាយតនៈ នឹងមិនកើតឡើងផង។

[៤៧២] ឃានាយតនៈ របស់សត្វណា មិនកើតឡើង មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ពួកសត្វ កាលបរិនិព្វានក្នុងកាមាវចរភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វ កាលបរិនិព្វានក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងផង។

[៤៧៣] រូបាយតនៈ របស់សត្វណា មិនកើតឡើង មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង រូបាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង។

[៤៧៤] មនាយតនៈ របស់សត្វណា មិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលច្យុត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ពួកសត្វ កាលបរិនិព្វាន មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង មនាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វ កាលបរិនិព្វាន ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង មនាយតនៈ មិនកើតឡើងផង។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៤៧៥] ចក្ខាយតនៈ មិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៤៧៦] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង សោតាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព សោតាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម សោតាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង។

[៤៧៧] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងកាមាវចរភព កាលច្យុតចាករូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ឃានាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព កាលចូលទៅកាន់រូបាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ ពួកសត្វ កាលបរិនិព្វានក្នុងកាមាវចរភព កាលច្យុតចាកកាមាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។

[៤៧៨] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអសញ្ញសត្វ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។

[៤៧៩] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកអសញ្ញសត្វ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។

[៤៨០] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។

[៤៨១] ឃានាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុត ចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងកាមាវចរភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងពួកអរូបព្រហ្ម ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងកាមាវចរភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។

[៤៨២] ឃានាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងកាមាវចរភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព និងពួកអសញ្ញសត្វ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងកាមាវចរភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព និងពួកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។

[៤៨៣] ឃានាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងកាមាវចរភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងកាមាវចរភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។

[៤៨៤] រូបាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វ កាលច្យុតចាកបញ្ចវោការភព និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងបញ្ចវោការភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកសត្វ កាលច្យុតចាកអសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព និងពួកសត្វកាលចូលទៅកាន់អសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកសត្វកាលច្យុតចាកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។

[៤៨៥] រូបាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ កាលច្យុត និងពួកអរូបព្រហ្ម កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតឡើងក្នុងបច្ឆិមភព ក្នុងអរូបភព រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ និងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។

[៤៨៦] មនាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលច្យុត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង មនាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។

(អតីតានាគតវារៈ ទី៦)

(៦) អតីតានាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៤៨៧] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ សោតាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ តែសោតាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខាយតនៈ របស់សត្វទាំងនោះក្រៅនេះ កើតឡើងហើយផង សោតាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។

[៤៨៨] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិព្វាន ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ឃានាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។

[៤៨៩] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង រូបាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈរបស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។

[៤៩០] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ចក្ខាយតនៈ របស់ពួកសត្វនោះ ដែលកើតក្នុងបច្ឆិមភព កើតឡើងហើយ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ធម្មាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។

[៤៩១] ឃានាយតនៈ របស់សត្វណា កើតឡើងហើយ រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង រូបាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។

[៤៩២] ឃានាយតនៈ របស់សត្វណា កើតឡើងហើយ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ឃានាយតនៈ របស់ពួកសត្វនោះ ដែលកើតក្នុងបច្ឆិមភព កើតឡើងហើយ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ធម្មាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។

[៤៩៣] រូបាយតនៈ របស់សត្វណា កើតឡើងហើយ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ រូបាយតនៈ របស់ពួកសត្វនោះ ដែលកើតក្នុងបច្ឆិមភព កើតឡើងហើយ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ រូបាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ធម្មាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង រូបាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។

[៤៩៤] មនាយតនៈ របស់សត្វណា កើតឡើងហើយ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ មនាយតនៈ របស់ពួកសត្វនោះ ដែលកើតក្នុងបច្ឆិមភព កើតឡើងហើយ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ មនាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ធម្មាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង មនាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៤៩៥] ចក្ខាយតនៈ កើតឡើងហើយ ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៤៩៦] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់ពួកសត្វនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព កើតឡើងហើយ ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វជាបញ្ចវោការៈនោះ ក្រៅនេះ កើតឡើងហើយផង សោតាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។

[៤៩៧] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព និងរបស់ពួកសត្វជារូបាវចរៈនោះ កើតឡើងហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វជាកាមាវចរៈនោះ ក្រៅនេះ កើតឡើងហើយផង ឃានាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា។ បេ។ អើ។

[៤៩៨] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព កើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់បញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង រូបាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់ពួកអសញ្ញសត្វនោះ នឹងកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វជាបញ្ចវោការៈនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។

[៤៩៩] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព កើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វជាបញ្ចវោការៈនោះ ក្រៅនេះ កើតឡើងហើយផង មនាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ មនាយតនៈ របស់ពួកអរូបព្រហ្មនោះ នឹងកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់ពួកសត្វជាបញ្ចវោការៈនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។

[៥០០] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព កើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់បញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់ពួកអសញ្ញសត្វ និងអរូបព្រហ្មទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈរបស់បញ្ចវោការសត្វនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។

[៥០១] ឃានាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ឃានាយតនៈ របស់ពួកសត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព កើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកកាមាវចរសត្វនោះ ក្រៅនេះ កើតឡើងហើយផង រូបាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់ពួកសត្វជារូបាវចរៈនោះ នឹងកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើងផង ឃានាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។

[៥០២] ឃានាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ឃានាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព កើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វជាកាមាវចរៈនោះ ក្រៅនេះ កើតឡើងហើយផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់ពួកសត្វជារូបាវចរៈនោះ នឹងកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់សត្វជាកាមាវចរៈទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។

[៥០៣] រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព និងរបស់ពួកអសញ្ញសត្វនោះ កើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ ក្រៅនេះ កើតឡើងហើយផង មនាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ មនាយតនៈ របស់អរូបព្រហ្មទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ កាលច្យុត នឹងកើតឡើងផង រូបាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។

[៥០៤] រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព កើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វជាបញ្ចវោការៈ និងរបស់អសញ្ញសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់ពួកអរូបព្រហ្មនោះ នឹងកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាបញ្ចវោការៈ និងរបស់អសញ្ញសត្វទាំងនោះ នឹងកើតឡើងផង រូបាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។

[៥០៥] មនាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ មនាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព កើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ មនាយតនៈ របស់ពួកសត្វជាចតុវោការៈ និងជាបញ្ចវោការៈនោះ ក្រៅនេះ កើតឡើងហើយផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើងក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់អសញ្ញសត្វទាំងនោះ នឹងកើតឡើងក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាចតុវោការៈ និងជាបញ្ចវោការៈនោះ នឹងកើតឡើងផង មនាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៥០៦] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ សោតាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ មិនមានទេ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយទេឬ។ កើតឡើងហើយ។

[៥០៧] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ឃានាយតនៈ។ បេ។ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ មិនមានទេ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយទេឬ។ មិនកើតឡើងហើយ។

[៥០៨] ឃានាយតនៈ។ បេ។ រូបាយតនៈ មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ មិនមានទេ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយទេឬ។ កើតឡើងហើយ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៥០៩] ចក្ខាយតនៈ មិនកើតឡើងហើយ ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៥១០] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ សោតាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ សោតាយតនៈ របស់ពួកសុទ្ធាវាសសត្វ របស់អសញ្ញសត្វ និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៥១១] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព និងរបស់ពួកសត្វជារូបាវចរៈនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វ របស់ពួកអសញ្ញសត្វ និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៥១២] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់ពួកអរូបព្រហ្មនោះ មិនកើតឡើងហើយផង រូបាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ រូបាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៥១៣] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់អរូបព្រហ្មទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសុទ្ធាវាសសត្វ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ មនាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់ពួកសុទ្ធាវាសសត្វ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៥១៤] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់ពួកអសញ្ញសត្វ និងរបស់ពួកអរូបព្រហ្មនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព មិនកើតឡើងហើយផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ធម្មាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៥១៥] ឃានាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះដែរឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងរបស់ពួកអរូបព្រហ្ម មិនកើតឡើងហើយផង រូបាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ រូបាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព នឹងមិនកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៥១៦] ឃានាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព និងរបស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ មនាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព នឹងមិនកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៥១៧] ឃានាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ មិនកើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព មិនកើតឡើងហើយផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ធម្មាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព នឹងមិនកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព នឹងមិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៥១៨] រូបាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ រូបាយតនៈ របស់ពួកអរូបព្រហ្មនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព មិនកើតឡើងហើយផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ មនាយតនៈ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព នឹងមិនកើតឡើងផង រូបាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៥១៩] រូបាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ រូបាយតនៈ របស់ពួកអរូបព្រហ្មនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព មិនកើតឡើងហើយផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ធម្មាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព នឹងមិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព នឹងមិនកើតឡើងផង រូបាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៥២០] មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ មនាយតនៈ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ មនាយតនៈ របស់ពួកសុទ្ធាវាសសត្វនោះ មិនកើតឡើងហើយផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ធម្មាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព នឹងមិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសុទ្ធាវាសសត្វនោះ នឹងមិនកើតឡើងផង មនាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។

ចប់ ឧប្បាទវារៈ។

 

លេខយោង

km/tipitaka/abh/ya/abh.ya.03.02.01.txt · ពេលកែចុងក្រោយ: 2024/09/04 11:22 និពន្ឋដោយ Johann