(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ya 03 02 02 បាលី cs-km: abh.ya.03.02.02 អដ្ឋកថា: abh.ya.03.02.02_att PTS: ?
(បវត្តិ ទី២ និរោធវារៈ ទី២)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
២. បវត្តិ ២. និរោធវារោ
(១) បច្ចុប្បន្នវារោ
(ក) អនុលោមបុគ្គលោ
[៥២១] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ សោតាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយចក្ខុ មិនមានសោតៈ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែសោតាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ ប្រកបដោយសោតៈ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង សោតាយតនៈ រលត់ទៅផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា រលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយសោតៈ មិនមានចក្ខុ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយសោតៈ ប្រកបដោយចក្ខុ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ចក្ខាយតនៈ រលត់ទៅផង។
[៥២២] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ឃានាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយចក្ខុ មិនមានឃានៈ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ ប្រកបដោយឃានៈ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ឃានាយតនៈ រលត់ទៅផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា រលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយឃានៈ មិនមានចក្ខុ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយឃានៈ ប្រកបដោយចក្ខុទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ចក្ខាយតនៈ រលត់ទៅផង។
[៥២៣] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ រូបាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា រលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយរូប មិនមានចក្ខុ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ចក្ខាយតនៈ រលត់ទៅផង។
[៥២៤] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា រលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយចិត្ត មិនមានចក្ខុ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ចក្ខាយតនៈ រលត់ទៅផង។
[៥២៥] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ធម្មាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ចក្ខាយតនៈ រលត់ទៅផង។
[៥២៦] ឃានាយតនៈ របស់សត្វណា រលត់ទៅ រូបាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា រលត់ទៅ ឃានាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយរូប មិនមានឃានៈ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយឃានៈ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ឃានាយតនៈ រលត់ទៅផង។
[៥២៧] ឃានាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា រលត់ទៅ ឃានាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយចិត្ត មិនមានឃានៈ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វ ដែលប្រកបដោយឃានៈ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ឃានាយតនៈ រលត់ទៅផង។
[៥២៨] ឃានាយតនៈ របស់សត្វណា រលត់ទៅ ធម្មាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ទៅ ឃានាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយឃានៈ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ឃានាយតនៈ រលត់ទៅផង។
[៥២៩] រូបាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយរូប មិនមានចិត្ត កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែមនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយរូប ប្រកបដោយចិត្ត កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង មនាយតនៈ រលត់ទៅផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា រលត់ទៅ រូបាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលមិនមានរូប កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយរូប ប្រកបដោយចិត្ត កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង រូបាយតនៈ រលត់ទៅផង។
[៥៣០] រូបាយតនៈ របស់សត្វណា រលត់ទៅ ធម្មាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ទៅ រូបាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលមិនមានរូប កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយរូប កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង រូបាយតនៈ រលត់ទៅផង។
[៥៣១] មនាយតនៈ របស់សត្វណា រលត់ទៅ ធម្មាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែមនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចិត្ត កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង មនាយតនៈ រលត់ទៅផង។
(ខ) អនុលោមឱកាសោ
[៥៣២] ចក្ខាយតនៈ រលត់ទៅ ក្នុងទីណា។ បេ។ (ប្រយោគ ដែលប្រកបដោយពាក្យថា ក្នុងទីណា គឺក្នុងឧប្បាទៈក្ដី ក្នុងនិរោធៈក្ដី ក្នុងឧប្បាទៈ និងនិរោធៈក្ដី ប្រហែលៗគ្នា ក្នុងទីទាំងពួង)។
(គ) អនុលោមបុគ្គលោកាសា
[៥៣៣] ចក្ខាយតនៈ របស់សត្វណា រលត់ទៅក្នុងទីណា សោតាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ បេ។ ឃានាយតនៈ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ រលត់ទៅដែរឬ។ (សូម្បីប្រយោគ ដែលប្រកបដោយពាក្យថា របស់សត្វណា ក្នុងទីណា ជាពាក្យប្រហែលៗគ្នា បណ្ឌិតគប្បីសំដែងឲ្យពិស្ដារផងចុះ)។
(ឃ) បច្ចនីកបុគ្គលោ
[៥៣៤] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ សោតាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយសោតៈ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ មិនមានសោតៈ កាលចាប់បដិសន្ធិ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង សោតាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា មិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានសោតៈ ប្រកបដោយចក្ខុ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានសោតៈ មិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ទៅផង។
[៥៣៥] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយឃានៈ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ មិនមានឃានៈ កាលចាប់បដិសន្ធិ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ឃានាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានឃានៈ ប្រកបដោយចក្ខុ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ មិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ទៅផង។
[៥៣៦] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយរូប កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលចាប់បដិសន្ធិ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
[៥៣៧] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ មនាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយចិត្ត កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលចាប់បដិសន្ធិ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង មនាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
[៥៣៨] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
[៥៣៩] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានឃានៈ ប្រកបដោយរូប កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលចាប់បដិសន្ធិ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
[៥៤០] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ មនាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានឃានៈ ប្រកបដោយចិត្ត កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលចាប់បដិសន្ធិ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង មនាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
[៥៤១] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
[៥៤២] រូបាយតនៈ របស់សត្វណា មិនរលត់ទៅ មនាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានរូប កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង មនាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបាយតនៈ មិនរលត់ទៅផង។
[៥៤៣] រូបាយតនៈ របស់សត្វណា មិនរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានរូប កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
[៥៤៤] មនាយតនៈ របស់សត្វណា មិនរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ទៅ មនាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
(ច) បច្ចនីកបុគ្គលោកាសា
[៥៤៦] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា។ បេ។ (ប្រយោគ ដែលប្រកបដោយពាក្យថា របស់សត្វណាក្ដី របស់សត្វណា ក្នុងទីណាក្ដី ជាពាក្យប្រហែលៗគ្នា។)
(២) អតីតវារោ
(ក) អនុលោមបុគ្គលោ
[៥៤៧] ចក្ខាយតនៈ របស់សត្វណា រលត់ហើយ សោតាយតនៈ របស់សត្វនោះ រលត់ហើយឬ។ អើ។ (បុច្ឆាជាអតីត ក្នុងឧប្បាទវារៈក្ដី ក្នុងនិរោធវារៈក្ដី ក្នុងឧប្បាទនិរោធវារៈក្តី ជាអនុលោមក្ដី បដិលោមក្ដី ប្រហែលៗគ្នា។)
(៣) អនាគតវារោ
(ក) អនុលោមបុគ្គលោ
[៥៤៨] ចក្ខាយតនៈ របស់សត្វណា នឹងរលត់ទៅ សោតាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។
[៥៤៩] ចក្ខាយតនៈ របស់សត្វណា នឹងរលត់ទៅ ឃានាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់រូបាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ចក្ខាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង ឃានាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។
[៥៥០] ចក្ខាយតនៈ របស់សត្វណា នឹងរលត់ទៅ រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។
[៥៥១] ចក្ខាយតនៈ របស់សត្វណា នឹងរលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់អរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ធម្មាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង ចក្ខាយតនៈ នឹងរលត់ទៅផង។
[៥៥២] ឃានាយតនៈ របស់សត្វណា នឹងរលត់ទៅ រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងរលត់ទៅ ឃានាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់រូបាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ រូបាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង ឃានាយតនៈ នឹងរលត់ទៅផង។
[៥៥៣] ឃានាយតនៈ របស់សត្វណា នឹងរលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ឃានាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់រូបាវចរភព នឹងកាន់អរូបាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព នឹងកាន់អរូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ធម្មាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង ឃានាយតនៈ នឹងរលត់ទៅផង។
[៥៥៤] រូបាយតនៈ របស់សត្វណា នឹងរលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់អរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ធម្មាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង រូបាយតនៈ នឹងរលត់ទៅផង។
[៥៥៥] មនាយតនៈ របស់សត្វណា នឹងរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ មនាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។
(គ) អនុលោមបុគ្គលោកាសា
[៥៥៧] ចក្ខាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៥៥៨] ចក្ខាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វជារូបាវចរៈ។ បេ។ ជាកាមាវចរៈ។ ពួកអសញ្ញសត្វ។ បេ។ ពួកសត្វជាបញ្ចវោការៈ។ ពួកអរូបព្រហ្ម។ បេ។ ពួកសត្វជាបញ្ចវោការៈ។ ពួកអសញ្ញសត្វ ពួកអរូបព្រហ្ម។ បេ។ ពួកសត្វជាបញ្ចវោការៈ។
[៥៥៩] ឃានាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វជារូបាវចរៈ។ បេ។ ពួកសត្វជាកាមាវចរៈ។ ពួកសត្វជារូបាវចរៈ និងអរូបាវចរៈ។ បេ។ ជាកាមាវចរៈ។
[៥៦០] រូបាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកអសញ្ញសត្វ។ បេ។ ពួកសត្វជាបញ្ចវោការៈ។ ពួកអរូបព្រហ្ម។ បេ។ ពួកសត្វជាបញ្ចវោការៈ។ ពួកអរូបព្រហ្ម។ បេ។ ពួកសត្វជាបញ្ចវោការៈ និងពួកអសញ្ញសត្វ។
[៥៦១] មនាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកអសញ្ញសត្វ។ បេ។ ពួកសត្វជាចតុវោការៈ និងជាបញ្ចវោការៈ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅផង មនាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ បុច្ឆាជាអនាគត ក្នុងពាក្យថា របស់សត្វណា ក្នុងទីណា ក្នុងឧប្បាទវារៈ ដែលបណ្ឌិតឲ្យពិស្ដារហើយយ៉ាងណា ក្នុងនិវោធៈ ក៏បណ្ឌិត គប្បីឲ្យពីស្ដារ យ៉ាងនោះដែរ។
(ឃ) បច្ចនីកបុគ្គលោ
[៥៦២] ចក្ខាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ សោតាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។
[៥៦៣] ចក្ខាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់រូបាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ នឹងមិនរលត់ទៅផង។
[៥៦៤] ចក្ខាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។
[៥៦៥] ចក្ខាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់អរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វ កាលបរិនិព្វាន ចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។
[៥៦៦] ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់រូបាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។
[៥៦៧] ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់រូបាវចរភព និងកាន់អរូបាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងកាន់អរូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វ កាលបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។
[៥៦៨] រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់អរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វ កាលបរិនិព្វាន រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។
[៥៦៩] មនាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ អើ។
(ច) បច្ចនីកបុគ្គលោកាសា
[៥៧១] ចក្ខាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៥៧២] ចក្ខាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព របស់ពួកអសញ្ញសត្វ និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។
[៥៧៣] ចក្ខាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅផង រូបាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៥៧៤] ចក្ខាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វ កាលបរិនិព្វាន និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ទៅផង មនាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៥៧៥] ចក្ខាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់ពួកអសញ្ញសត្វ និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៥៧៦] ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅផង រូបាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៥៧៧] ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វ កាលបរិនិព្វាន និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ទៅផង មនាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៥៧៨] ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៥៧៩] រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ រូបាយតនៈ របស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង មនាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ មនាយតនៈ របស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន មនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។
[៥៨០] រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ រូបាយតនៈ របស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ អើ។
[៥៨១] មនាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ មនាយតនៈ របស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន មនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ អើ។
(៤) បច្ចុប្បន្នាតីតវារោ
(ក) អនុលោមបុគ្គលោ
[៥៨២] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ សោតាយតនៈ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា រលត់ហើយ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ រលត់ហើយ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ចក្ខាយតនៈ រលត់ទៅផង។
[៥៨៣] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ឃានាយតនៈ។ បេ។ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ហើយ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ចក្ខាយតនៈ រលត់ទៅផង។
[៥៨៤] ឃានាយតនៈ របស់សត្វណា រលត់ទៅ រូបាយតនៈ។ បេ។ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ហើយ ឃានាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយឃានៈ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ឃានាយតនៈ រលត់ទៅផង។
[៥៨៥] រូបាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ហើយ រូបាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយ តែរូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយរូប កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង រូបាយតនៈ រលត់ទៅផង។
[៥៨៦] មនាយតនៈ របស់សត្វណា រលត់ទៅ ធម្មាយតនៈ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ហើយ មនាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយ តែមនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចិត្ត កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង មនាយតនៈ រលត់ទៅផង។
(គ) អនុលោមបុគ្គលោកាសា
[៥៨៨] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង សោតាយតនៈ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់បញ្ចវោការភព កាលច្យុតចាកកាមាវចរភព សោតាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ចក្ខាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៨៩] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលច្យុតចាកកាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុតចាកកាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ឃានាយតនៈ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់កាមាវចរភព កាលច្យុតចាកកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ រលត់ហើយ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុតចាកកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ចក្ខាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩០] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វាន ក្នុងសុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង រូបាយតនៈ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់បញ្ចវោការភព កាលច្យុតចាកកាមាវចរភព និងពួកអសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ចក្ខាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩១] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង មនាយតនៈ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់បញ្ចវោការភព និងពួកអរូបព្រហ្ម កាលច្យុតចាកកាមាវចរភព មនាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ចក្ខាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩២] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ធម្មាយតនៈ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ចក្ខាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩៣] ឃានាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ កាលច្យុតចាកកាមាវចរភព រូបាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ឃានាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩៤] ឃានាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលចូលទៅកាន់កាមាវចរភព ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ កាលច្យុតចាកកាមាវចរភព មនាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ឃានាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩៥] ឃានាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ឃានាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩៦] រូបាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស និងពួកសត្វ កាលច្យុតចាកអសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលច្យុតចាកបញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង មនាយតនៈ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកអរូបព្រហ្ម កាលចូលទៅកាន់បញ្ចវោការភព មនាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលច្យុតចាកបញ្ចវោការភព មនាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង រូបាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩៧] រូបាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយរូប កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ធម្មាយតនៈ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយរូប កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង រូបាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩៨] មនាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្តក្រៅនេះ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ធម្មាយតនៈ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្ត កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង មនាយតនៈ រលត់ទៅផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[៥៩៩] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ សោតាយតនៈ របស់សត្វនោះ មិនរលត់ហើយដែរឬ។ រលត់ហើយ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា មិនរលត់ហើយ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ មិនមានទេ។
[៦០០] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ឃានាយតនៈ។ បេ។ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ មិនរលត់ហើយដែរឬ។ រលត់ហើយ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ហើយ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ មិនមានទេ។
[៦០១] ឃានាយតនៈ។ បេ។ រូបាយតនៈ មនាយតនៈ របស់សត្វណា មិនរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ មិនរលត់ហើយដែរឬ។ រលត់ហើយ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ហើយ មនាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[៦០៣] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់បញ្ចវោការភព កាលច្យុតចាកកាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង សោតាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វាន ក្នុងសុទ្ធាវាស សោតាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម សោតាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង ចក្ខាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦០៤] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់កាមាវចរភព កាលច្យុតចាកកាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់រូបាវចរភព និងពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ឃានាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលច្យុតចាករូបាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់រូបាវចរភព និងពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង ចក្ខាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦០៥] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់បញ្ចវោការភព និងពួកអសញ្ញសត្វ កាលច្យុតចាកកាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង ចក្ខាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦០៦] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់បញ្ចវោការភព និងពួកអរូបព្រហ្ម កាលច្យុតចាកកាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង មនាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វាន មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ មនាយតនៈ របស់ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ហើយផង ចក្ខាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦០៧] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ចក្ខាយតនៈ របស់សត្វទាំងនោះ កាលចូលទៅកាន់សុទ្ធាវាស មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង ចក្ខាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦០៨] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានឃានៈ កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ កាលច្យុតចាកកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់ពួកអរូបព្រហ្មនោះ មិនរលត់ទៅផង រូបាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៦០៩] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ កាលច្យុតចាកកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់ពួកអសញ្ញសត្វនោះ មិនរលត់ទៅផង មនាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ អើ។
[៦១០] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលចាប់បដិសន្ធិ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វនោះ មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៦១១] រូបាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកអរូបព្រហ្ម កាលចូលទៅកាន់បញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស ពួកសត្វកាលចូលទៅកាន់អសញ្ញសត្វនោះ រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង មនាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស កាលច្យុតចាកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស និងពួកសត្វកាលចូលទៅកាន់អសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង រូបាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦១២] រូបាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលចាប់បដិសន្ធិ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង រូបាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦១៣] មនាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលចាប់បដិសន្ធិ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វាន ក្នុងសុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង មនាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
(៥) បច្ចុប្បន្នានាគតវារោ
(ក) អនុលោមបុគ្គលោ
[៦១៤] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ សោតាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែសោតាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង សោតាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅផង ចក្ខាយតនៈ រលត់ទៅផង។
[៦១៥] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ឃានាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងកាន់អរូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ឃានាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា។ បេ។
[៦១៦] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង រូបាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា។ បេ។
[៦១៧] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ធម្មាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បេ។
[៦១៨] ឃានាយតនៈ របស់សត្វណា រលត់ទៅ រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងកាមាវចរភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយឃានៈ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង រូបាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងរលត់ទៅ ឃានាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលចាប់បដិសន្ធិ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយឃានៈ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅផង ឃានាយតនៈ រលត់ទៅផង។
[៦១៩] ឃានាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ធម្មាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា។ បេ។
[៦២០] រូបាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយរូប កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ធម្មាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ រូបាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយរូប កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅផង រូបាយតនៈ រលត់ទៅផង។
[៦២១] មនាយតនៈ របស់សត្វណា រលត់ទៅ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ពួកសត្វកាលបរិនិព្វាន មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ធម្មាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ មនាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ តែមនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វ ដែលប្រកបដោយចិត្ត កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅផង មនាយតនៈ រលត់ទៅផង។
(គ) អនុលោមបុគ្គលោកាសា
[៦២៣] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង សោតាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ ដែលមិនមានចក្ខុ កាលចូលទៅកាន់បញ្ចវោការភព កាលច្យុតចាកកាមាវចរភព សោតាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ ដែលប្រកបដោយចក្ខុ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅផង ចក្ខាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៦២៤] ចក្ខាយតនៈ របស់សត្វណា រលត់ទៅក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងកាមាវចរភព កាលច្យុតចាករូបាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុតចាកកាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ឃានាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា។ បេ។ អាយតនៈទាំង ៣ យ៉ាង ក្នុងបច្ចុប្បន្ន និងអតីត ដែលលោកសំដែងឲ្យពិស្ដារហើយ យ៉ាងណា ក៏អាយតនៈនេះ បណ្ឌិតគប្បីសំដែងឲ្យពិស្ដារ យ៉ាងនោះដែរ។
[៦២៥] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង រូបាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា (រលត់ទៅ) ក្នុងទីណា។ បេ។
[៦២៦] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង មនាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា (រលត់ទៅ) ក្នុងទីណា។ បេ។
[៦២៧] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វានក្នុងបញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ធម្មាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅផង ចក្ខាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៦២៨] ឃានាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វានក្នុងកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយឃានៈ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង រូបាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា (រលត់ទៅ) ក្នុងទីណា។ បេ។
[៦២៩] ឃានាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វានក្នុងកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយឃានៈ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ធម្មាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា (រលត់ទៅ) ក្នុងទីណា។ បេ។
[៦៣០] រូបាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វានក្នុងបញ្ចវោការភព កាលច្យុតចាកអសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលច្យុតចាកបញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង មនាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា (រលត់ទៅ) ក្នុងទីណា។ បេ។
[៦៣១] រូបាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយរូប កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ធម្មាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយរូប កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅផង រូបាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៦៣២] មនាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វាន មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចិត្ត កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ធម្មាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្ត កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅផង មនាយតនៈ រលត់ទៅផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[៦៣៣] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ សោតាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង សោតាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅទេឬ។ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព សោតាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ទៅផង។
[៦៣៤] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់រូបាវចរភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ឃានាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅទេឬ។ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងកាន់អរូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់រូបាវចរភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ទៅផង។
[៦៣៥] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅទេឬ។ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ទៅផង។
[៦៣៦] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វកាលបរិនិព្វានក្នុងអរូបភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វ កាលបរិនិព្វាន ក្នុងអរូបភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ទៅផង។
[៦៣៧] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលចាប់បដិសន្ធិ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វ កាលបរិនិព្វាន ក្នុងរូបាវចរភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅទេឬ។ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងកាមាវចរភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វ កាលបរិនិព្វាន ក្នុងរូបាវចរភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ឃានាយតនៈ មិនរលត់ទៅផង។
[៦៣៨] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលចាប់បដិសន្ធិ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វកាលបរិនិព្វានក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ ពួកសត្វកាលបរិនិព្វានក្នុងកាមាវចរភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វកាលបរិនិព្វានក្នុងរូបាវចរភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ឃានាយតនៈ មិនរលត់ទៅផង។
[៦៣៩] រូបាយតនៈ របស់សត្វណា មិនរលត់ទៅ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលចាប់បដិសន្ធិ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វ កាលបរិនិព្វានក្នុងអរូបភព រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ ពួកសត្វកាលបរិនិព្វានក្នុងបញ្ចវោការភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វកាលបរិនិព្វានក្នុងអរូបភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបាយតនៈ មិនរលត់ទៅផង។
[៦៤០] មនាយតនៈ របស់សត្វណា មិនរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ នឹងរលត់ទៅ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ រលត់ទៅ។
(ច) បច្ចនីកបុគ្គលោកាសា
[៦៤២] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់បញ្ចវោការភព កាលច្យុតចាកកាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកអសញ្ញសត្វ និងរបស់ពួកអរូបព្រហ្មនោះ មិនរលត់ទៅផង សោតាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព សោតាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ សោតាយតនៈ របស់ពួកអសញ្ញសត្វ និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦៤៣] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់កាមាវចរភព កាលច្យុតចាកកាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់រូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ឃានាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វានក្នុងកាមាវចរភព កាលច្យុតចាកកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់រូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦៤៤] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់បញ្ចវោការភព កាលច្យុតចាកកាមាវចរភព និងពួកអសញ្ញសត្វ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកអរូបព្រហ្មនោះ មិនរលត់ទៅផង រូបាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វានក្នុងបញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ រូបាយតនៈ របស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦៤៥] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់បញ្ចវោការភព កាលច្យុតចាកកាមាវចរភព និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងអរូបភព និងពួកអសញ្ញសត្វ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង មនាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វានក្នុងបញ្ចវោការភព មនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងអរូបភព និងពួកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦៤៦] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងអរូបភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងអរូបភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦៤៧] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានឃានៈ កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ កាលច្យុតចាកកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងរូបាវចរភព និងពួកអរូបព្រហ្ម ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វានក្នុងកាមាវចរភព រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងរូបាវចរភព និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ឃានាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦៤៨] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានឃានៈ កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ កាលច្យុតចាកកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងរូបាវចរភព និងក្នុងអរូបាវចរភព និងពួកអសញ្ញសត្វ ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង មនាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ឃានាយតន របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វានក្នុងកាមាវចរភព មនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងរូបាវចរភព និងក្នុងអរូបាវចរភព និងពួកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ឃានាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦៤៩] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលចាប់បដិសន្ធិ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វានក្នុងកាមាវចរភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ឃានាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦៥០] រូបាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលចូលទៅកាន់បញ្ចវោការភព និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងអរូបភព កាលចូលទៅកាន់អសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង មនាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព កាលច្យុតចាកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងអរូបភព កាលចូលទៅកាន់អសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦៥១] រូបាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលចាប់បដិសន្ធិ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងអរូបភព រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងអរូបភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦៥២] មនាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ នឹងរលត់ទៅ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ រលត់ទៅ។
(៦) អតីតានាគតវារោ
(ក) អនុលោមបុគ្គលោ
[៦៥៣] ចក្ខាយតនៈ របស់សត្វណា រលត់ទៅហើយ សោតាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅហើយ តែសោតាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ចក្ខាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ រលត់ទៅហើយផង សោតាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅហើយឬ។ អើ។
[៦៥៤] ចក្ខាយតនៈ របស់សត្វណា រលត់ទៅហើយ ឃានាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងកាន់អរូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅហើយ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ចក្ខាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ រលត់ទៅហើយផង ឃានាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា។ បេ។ អើ។
[៦៥៥] ចក្ខាយតនៈ របស់សត្វណា រលត់ទៅហើយ រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅហើយ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ចក្ខាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ រលត់ទៅហើយផង រូបាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា។ បេ។ អើ។
[៦៥៦] ចក្ខាយតនៈ របស់សត្វណា រលត់ទៅហើយ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ពួកសត្វ កាលបរិនិព្វាន ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅហើយ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ចក្ខាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ រលត់ទៅហើយផង ធម្មាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា។ បេ។ អើ។
[៦៥៧] ឃានាយតនៈ របស់សត្វណា រលត់ទៅហើយ រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅហើយ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ឃានាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ រលត់ទៅហើយផង រូបាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា។ បេ។ អើ។
[៦៥៨] ឃានាយតនៈ របស់សត្វណា រលត់ទៅហើយ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ពួកសត្វកាលបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅហើយ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ឃានាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ រលត់ទៅហើយផង ធម្មាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា។ បេ។ អើ។
[៦៥៩] រូបាយតនៈ របស់សត្វណា រលត់ទៅហើយ មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ ពួកសត្វ កាលបរិនិព្វាន រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅហើយ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ រូបាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ រលត់ទៅហើយផង ធម្មាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា។ បេ។ អើ។
[៦៦០] មនាយតនៈ របស់សត្វណា រលត់ទៅហើយ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ពួកសត្វ កាលបរិនិព្វាន មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅហើយ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ មនាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ រលត់ទៅហើយផង ធម្មាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា។ បេ។ អើ។
(គ) អនុលោមបុគ្គលោកាសា
[៦៦២] ចក្ខាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅហើយ ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វ ជាបញ្ចវោការៈនោះ ក្រៅនេះ រលត់ហើយផង សោតាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស សោតាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ សោតាយតនៈ របស់ពួកសត្វជាបញ្ចវោការៈនោះ ក្រៅនេះ នឹងរលត់ទៅផង ចក្ខាយតនៈ រលត់ហើយផង ក្នុងទីនោះ។
[៦៦៣] ចក្ខាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វជារូបាវចរៈ ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វជាកាមាវចរៈនោះ ក្រៅនេះ រលត់ហើយផង ឃានាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។
[៦៦៤] ចក្ខាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វជាបញ្ចវោការៈនោះ ក្រៅនេះ រលត់ហើយផង រូបាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វជាបញ្ចវោការៈនោះ ក្រៅនេះ នឹងរលត់ទៅផង ចក្ខាយតនៈ រលត់ហើយផង ក្នុងទីនោះ។
[៦៦៥] ចក្ខាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វជាបញ្ចវោការៈនោះ ក្រៅនេះ រលត់ហើយផង មនាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអរូបព្រហ្ម មនាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ មនាយតនៈ របស់ពួកសត្វជាបញ្ចវោការៈនោះ ក្រៅនេះ នឹងរលត់ទៅផង ចក្ខាយតនៈ រលត់ហើយផង ក្នុងទីនោះ។
[៦៦៦] ចក្ខាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វជាបញ្ចវោការៈនោះ ក្រៅនេះ រលត់ហើយផង ធម្មាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាបញ្ចវោការៈនោះ ក្រៅនេះ នឹងរលត់ទៅផង ចក្ខាយតនៈ រលត់ហើយផង ក្នុងទីនោះ។
[៦៦៧] ឃានាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វជាកាមាវចរៈនោះ ក្រៅនេះ រលត់ហើយផង រូបាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់ពួកសត្វជារូបាវចរៈនោះ នឹងរលត់ទៅ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វជាកាមាវចរៈនោះ នឹងរលត់ទៅផង ឃានាយតនៈ រលត់ហើយផង ក្នុងទីនោះ។
[៦៦៨] ឃានាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា មនាយតនៈ។ បេ។ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វជាកាមាវចរៈនោះ ក្រៅនេះ រលត់ហើយផង ធម្មាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈនោះ នឹងរលត់ទៅ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាកាមាវចរៈនោះ នឹងរលត់ទៅផង ឃានាយតនៈ រលត់ហើយផង ក្នុងទីនោះ។
[៦៦៩] រូបាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកអសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វជាបញ្ចវោការៈនោះ ក្រៅនេះ រលត់ហើយផង មនាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអរូបព្រហ្ម មនាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ មនាយតនៈ របស់ពួកសត្វជាបញ្ចវោការៈនោះ ក្រៅនេះ នឹងរលត់ទៅផង រូបាយតនៈ រលត់ហើយផង ក្នុងទីនោះ។
[៦៧០] រូបាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វជាបញ្ចវោការៈ និងពួកអសញ្ញសត្វនោះ ក្រៅនេះ រលត់ហើយផង ធម្មាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអរូបព្រហ្ម ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាបញ្ចវោការៈ និងពួកអសញ្ញសត្វនោះ ក្រៅនេះ នឹងរលត់ទៅផង រូបាយតនៈ រលត់ហើយផង ក្នុងទីនោះ។
[៦៧១] មនាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វាន មនាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ មនាយតនៈ របស់ពួកសត្វជាចតុវោការៈ និងជាបញ្ចវោការៈនោះ ក្រៅនេះ រលត់ហើយផង ធម្មាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាចតុវោការៈ និងជាបញ្ចវោការៈនោះ ក្រៅនេះ នឹងរលត់ទៅផង មនាយតនៈ រលត់ហើយផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[៦៧២] ចក្ខាយតនៈ របស់សត្វណា មិនរលត់ហើយ សោតាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ មិនមានទេ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ហើយឬ។ រលត់ហើយ។
[៦៧៣] ចក្ខាយតនៈ របស់សត្វណា មិនរលត់ហើយ ឃានាយតនៈ។ បេ។ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ មិនមានទេ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅហើយឬ។ រលត់ហើយ។
[៦៧៤] ឃានាយតនៈ។ បេ។ រូបាយតនៈ មនាយតនៈ របស់សត្វណា មិនរលត់ហើយ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ មិនមានទេ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ មនាយតនៈ របស់សត្វនោះ មិនរលត់ហើយឬ។ រលត់ហើយ។
(ច) បច្ចនីកបុគ្គលោកាសា
[៦៧៦] ចក្ខាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែសោតាយតនៈ របស់សត្វនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង សោតាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព សោតាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម សោតាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។
[៦៧៧] ចក្ខាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ អើ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វជារូបាវចរៈ ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វ របស់ពួកអសញ្ញសត្វ របស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។
[៦៧៨] ចក្ខាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង រូបាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។
[៦៧៩] ចក្ខាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងសុទ្ធាវាស កាលបរិនិព្វាន ក្នុងអរូបភព និងពួកអសញ្ញសត្វ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង មនាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព មនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស កាលបរិនិព្វានក្នុងអរូបភព និងពួកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។
[៦៨០] ចក្ខាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស កាលបរិនិព្វានក្នុងអរូបភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស កាលបរិនិព្វានក្នុងអរូបភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។
[៦៨១] ឃានាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈនោះ មិនរលត់ហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងរូបាវចរភព និងពួកអរូបព្រហ្ម ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង រូបាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងកាមាវចរភព រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងរូបាវចរភព និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ឃានាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។
[៦៨២] ឃានាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈនោះ មិនរលត់ហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងរូបាវចរភព និងក្នុងអរូបាវចរភព និងពួកអសញ្ញសត្វ ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង មនាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងកាមាវចរភព មនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព និងពួកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ឃានាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។
[៦៨៣] ឃានាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វានក្នុងកាមាវចរភព ធម្មាយតនៈរបស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ឃានាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។
[៦៨៤] រូបាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស កាលបរិនិព្វាន ក្នុងអរូបភព រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង មនាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស កាលបរិនិព្វានក្នុងអរូបភព មនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។
[៦៨៥] រូបាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស កាលបរិនិព្វាន ក្នុងអរូបភព រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស កាលបរិនិព្វាន ក្នុងអរូបភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។
[៦៨៦] មនាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វាន ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង មនាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។
ចប់ និរោធវារៈ។