User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ya:abh.ya.03.03

បរិញ្ញាវារៈ (ទី៣)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ya 03 03 បាលី cs-km: abh.ya.03.03 អដ្ឋកថា: abh.ya.03.03_att PTS: ?

បរិញ្ញាវារៈ (ទី៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

៣. បរិញ្ញាវារោ

(បច្ចុប្បន្នវារៈ ទី១)

១. បច្ចុប្បន្នវារោ

[៧៨៨] សត្វណា កំណត់ដឹងនូវចក្ខាយតនៈ សត្វនោះ ឈ្មោះថាកំណត់ដឹងនូវសោតាយតនៈដែរឬ។ អើ។ មួយយ៉ាងទៀត សត្វណា កំណត់ដឹងនូវសោតាយតនៈ សត្វនោះ ឈ្មោះថាកំណត់ដឹងនូវចក្ខាយតនៈដែរឬ។ អើ។ សត្វណា មិនកំណត់ដឹងនូវចក្ខាយតនៈ សត្វនោះ ឈ្មោះថាមិនកំណត់ដឹងនូវសោតាយតនៈដែរឬ។ អើ។ មួយយ៉ាងទៀត សត្វណា មិនកំណត់ដឹងនូវសោតាយតនៈ សត្វនោះ ឈ្មោះថាមិនកំណត់ដឹងនូវចក្ខាយតនៈដែរឬ។ អើ។

(អតីតវារៈ ទី២)

២. អតីតវារោ

[៧៨៩] សត្វណា កំណត់ដឹងហើយនូវចក្ខាយតនៈ សត្វនោះ ឈ្មោះថា កំណត់ដឹងហើយនូវសោតាយតនៈដែរឬ។ អើ។ មួយយ៉ាងទៀត សត្វណា កំណត់ដឹងហើយនូវសោតាយតនៈ សត្វនោះ ឈ្មោះថាកំណត់ដឹងហើយនូវចក្ខាយតនៈដែរឬ។ អើ។ សត្វណា មិនកំណត់ដឹងហើយនូវចក្ខាយតនៈ សត្វនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវសោតាយតនៈដែរឬ។ អើ។ មួយយ៉ាងទៀត សត្វណា មិនកំណត់ដឹងហើយនូវសោតាយតនៈ សត្វនោះ ឈ្មោះថាមិនកំណត់ដឹងហើយនូវចក្ខាយតនៈដែរ។ អើ។

(អនាគតវារៈ ទី៣)

៣. អនាគតវារោ

[៧៩០] សត្វណា នឹងកំណត់ដឹង នូវចក្ខាយតនៈ សត្វនោះ ឈ្មោះថានឹងកំណត់ដឹង នូវសោតាយតនៈដែរឬ។ អើ។ មួយយ៉ាងទៀត សត្វណា នឹងកំណត់ដឹង នូវសោតាយតនៈ សត្វនោះ ឈ្មោះថានឹងកំណត់ដឹងនូវចក្ខាយតនៈដែរឬ។ អើ។ សត្វណា នឹងមិនកំណត់ដឹង នូវចក្ខាយតនៈ សត្វនោះ ឈ្មោះថានឹងមិនកំណត់ដឹង នូវសោតាយតនៈដែរឬ។ អើ។ មួយយ៉ាងទៀត សត្វណា នឹងមិនកំណត់ដឹង នូវសោតាយតនៈ សត្វនោះ ឈ្មោះថានឹងមិនកំណត់ដឹង នូវចក្ខាយតនៈដែរឬ។ អើ។

(បច្ចុប្បន្នាតីតវារៈ ទី៤)

៤. បច្ចុប្បន្នាតីតវារោ

[៧៩១] សត្វណា កំណត់ដឹងនូវចក្ខាយតនៈ សត្វនោះ ឈ្មោះថាកំណត់ដឹងហើយនូវសោតាយតនៈដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត សត្វណា កំណត់ដឹងហើយនូវសោតាយតនៈ សត្វនោះ ឈ្មោះថាកំណត់ដឹងនូវចក្ខាយតនៈដែរឬ។ មិនមែនទេ។ សត្វណា មិនកំណត់ដឹងនូវចក្ខាយតនៈ សត្វនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវសោតាយតនៈដែរឬ។ ព្រះអរហន្ត មិនកំណត់ដឹងនូវចក្ខាយតនៈ តែមិនមែនជាមិនកំណត់ដឹងហើយ នូវសោតាយតនៈទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលដែលប្រកបដោយមគ្គដ៏ប្រសើរ និងព្រះអរហន្តចេញ មិនកំណត់ដឹង នូវចក្ខាយតនៈផង មិនកំណត់ដឹងហើយ នូវសោតាយតនៈផង។ មួយយ៉ាងទៀត សត្វណា មិនកំណត់ដឹងហើយនូវសោតាយតនៈ សត្វនោះ ឈ្មោះថាមិនកំណត់ដឹងនូវចក្ខាយតនៈដែរឬ។ បុគ្គល ប្រកបដោយមគ្គដ៏ប្រសើរ មិនកំណត់ដឹងហើយនូវសោតាយតនៈ តែមិនមែនជាមិនកំណត់ដឹងនូវចក្ខាយតនៈទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលដែលប្រកបដោយមគ្គដ៏ប្រសើរ និងព្រះអរហន្តចេញ មិនកំណត់ដឹងហើយនូវសោតាយតនៈផង មិនកំណត់ដឹងនូវចក្ខាយតនៈផង។

(បច្ចុប្បន្នានាគតវារៈ ទី៥)

៥. បច្ចុប្បន្នានាគតវារោ

[៧៩២] សត្វណា កំណត់ដឹងនូវចក្ខាយតនៈ សត្វនោះ នឹងកំណត់ដឹងនូវសោតាយតនៈដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត សត្វណា នឹងកំណត់ដឹងនូវសោតាយតនៈ សត្វនោះ ឈ្មោះថាកំណត់ដឹងនូវចក្ខាយតនៈដែរឬ។ មិនមែនទេ។ សត្វណា មិនកំណត់ដឹងនូវចក្ខាយតនៈ សត្វនោះ នឹងមិនកំណត់ដឹងនូវសោតាយតនៈដែរឬ។ ពួកសត្វណា នឹងបានចំពោះនូវមគ្គ ពួកសត្វនោះ ឈ្មោះថាមិនកំណត់ដឹងនូវចក្ខាយតនៈ តែមិនមែនជានឹងមិនកំណត់ដឹងនូវសោតាយតនៈទេ ព្រះអរហន្តក្ដី ពួកបុថុជ្ជនណាក្ដី នឹងមិនបាននូវមគ្គ ពួកបុគ្គលនោះ មិនកំណត់ដឹងនូវចក្ខាយតនៈផង នឹងមិនកំណត់ដឹងនូវសោតាយតនៈផង។ មួយយ៉ាងទៀត សត្វណា នឹងមិនកំណត់ដឹងនូវសោតាយតនៈ សត្វនោះ ឈ្មោះថាមិនកំណត់ដឹងនូវចក្ខាយតនៈដែរឬ។ បុគ្គលប្រកបដោយមគ្គដ៏ប្រសើរ នឹងមិនកំណត់ដឹងនូវសោតាយតនៈ តែមិនមែនជាមិនកំណត់ដឹងនូវចក្ខាយតនៈទេ ព្រះអរហន្តក្ដី ពួកបុថុជ្ជនណាក្ដី នឹងមិនបាននូវមគ្គ ពួកបុគ្គលនោះ ឈ្មោះថានឹងមិនកំណត់ដឹង នូវសោតាយតនៈផង មិនកំណត់ដឹងនូវចក្ខាយតនៈផង។

(អតីតានាគតវារៈ ទី៦)

៦. អតីតានាគតវារោ

[៧៩៣] សត្វណា កំណត់ដឹងហើយ នូវចក្ខាយតនៈ សត្វនោះ នឹងកំណត់ដឹងនូវសោតាយតនៈដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត សត្វណា នឹងកំណត់ដឹងនូវសោតាយតនៈ សត្វនោះ ឈ្មោះថាកំណត់ដឹងហើយនូវចក្ខាយតនៈដែរឬ។ មិនមែនទេ។ សត្វណា មិនកំណត់ដឹងហើយនូវចក្ខាយតនៈ សត្វនោះ នឹងមិនកំណត់ដឹងនូវសោតាយតនៈទេឬ។ ពួកបុគ្គលណា នឹងបាននូវមគ្គ ពួកបុគ្គលនោះ មិនកំណត់ដឹងហើយនូវចក្ខាយតនៈ តែមិនមែនជានឹងមិនកំណត់ដឹងនូវសោតាយតនៈទេ បុគ្គលប្រកបដោយមគ្គដ៏ប្រសើរក្ដី ពួកបុថុជ្ជនណាក្ដី នឹងមិនបាននូវមគ្គ ពួកបុគ្គលនោះ មិនកំណត់ដឹងហើយនូវចក្ខាយតនៈផង នឹងមិនកំណត់ដឹងនូវសោតាយតនៈផង។ មួយយ៉ាងទៀត សត្វណា នឹងមិនកំណត់ដឹងនូវសោតាយតនៈ សត្វនោះ មិនកំណត់ដឹងហើយនូវចក្ខាយតនៈដែរឬ។ ព្រះអរហន្ត នឹងមិនកំណត់ដឹងនូវសោតាយតនៈ តែមិនមែនជាមិនកំណត់ដឹងហើយនូវចក្ខាយតនៈទេ បុគ្គលប្រកបដោយមគ្គដ៏ប្រសើរក្ដី ពួកបុថុជ្ជនណាក្ដី នឹងមិនបាននូវមគ្គ ពួកបុគ្គលនោះ ឈ្មោះថានឹងមិនកំណត់ដឹង នូវសោតាយតនៈផង មិនកំណត់ដឹងហើយនូវចក្ខាយតនៈផង។

ចប់ បរិញ្ញាវារៈ។

ចប់ អាយតនយមកៈ។

ចប់ ភាគ៨៧។

 

លេខយោង

km/tipitaka/abh/ya/abh.ya.03.03.txt · ពេលកែចុងក្រោយ: 2024/09/04 11:23 និពន្ឋដោយ Johann