(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ya 04 01 បាលី cs-km: abh.ya.04.01 អដ្ឋកថា: abh.ya.04.01_att PTS: ?
បណ្ណត្តិវារៈ (ទី១)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
១. បណ្ណត្តិវារោ
(ក) ឧទ្ទេសោ
[១] ធាតុ១៨ គឺចក្ខុធាតុ ១ សោតធាតុ ១ ឃានធាតុ ១ ជិវ្ហាធាតុ ១ កាយធាតុ ១ រូបធាតុ ១ សទ្ទធាតុ ១ គន្ធធាតុ ១ រសធាតុ ១ ផោដ្ឋព្វធាតុ ១ ចក្ខុវិញ្ញាណធាតុ ១ សោតវិញ្ញាណធាតុ ១ ឃានវិញ្ញាណធាតុ ១ ជិវ្ហាវិញ្ញាណធាតុ ១ កាយវិញ្ញាណធាតុ ១ មនោធាតុ ១ មនោវិញ្ញាណធាតុ១ ធម្មធាតុ ១។
១. បទសោធនវារោ
(ក) អនុលោមំ
[២] ចក្ខុ ហៅថាចក្ខុធាតុ ចក្ខុធាតុ ហៅថាចក្ខុ។ សោតៈ ហៅថាសោតធាតុ សោតធាតុ ហៅថាសោតៈ។ បេ។ ចក្ខុវិញ្ញាណ ហៅថាចក្ខុវិញ្ញាណធាតុ ចក្ខុវិញ្ញាណធាតុ ហៅថាចក្ខុវិញ្ញាណ។ បេ។ មនៈ ហៅថាមនោធាតុ មនោធាតុ ហៅថាមនៈ។ មនោវិញ្ញាណ ហៅថាមនោវិញ្ញាណធាតុ មនោវិញ្ញាណធាតុ ហៅថាមនោវិញ្ញាណ។ ធម៌ ហៅថាធម្មធាតុ ធម្មធាតុ ហៅថាធម៌។
(ខ) បច្ចនីកំ
[៣] មិនមែនចក្ខុ មិនហៅថាចក្ខុធាតុ មិនមែនចក្ខុធាតុ មិនហៅថាចក្ខុ។ មិនមែនសោតៈ មិនហៅថាសោតធាតុ មិនមែនសោតធាតុ មិនហៅថាសោតៈ។ បេ។ មិនមែនចក្ខុវិញ្ញាណ មិនហៅថាចក្ខុវិញ្ញាណធាតុ មិនមែនចក្ខុវិញ្ញាណធាតុ មិនហៅថាចក្ខុវិញ្ញាណ។ បេ។ មិនមែនមនៈ មិនហៅថាមនោធាតុ មិនមែនមនោធាតុ មិនហៅថាមនៈ។ មិនមែនមនោវិញ្ញាណ មិនហៅថា មនោវិញ្ញាណធាតុ មិនមែនមនោវិញ្ញាណធាតុ មិនហៅថា មនោវិញ្ញាណ។ មិនមែនធម៌ មិនហៅថាធម្មធាតុ មិនមែនធម្មធាតុ មិនហៅថាធម៌។
២. បទសោធនមូលចក្កវារោ
(ក) អនុលោមំ
[៤] ចក្ខុ ហៅថាចក្ខុធាតុ ធាតុទាំងឡាយ ហៅថាសោតធាតុ។ បេ។ ចក្ខុ ហៅថា ចក្ខុធាតុ ធាតុទាំងឡាយ ហៅថាធម្មធាតុ។ ចក្រ ដែលលោកចង ក្នុងអាយតនយមកៈ យ៉ាងណា ចក្រដែលលោកចង ក្នុងធាតុយមកៈនេះ យ៉ាងនោះដែរ។
(ខ) បច្ចនីកំ
[៥] មិនមែនចក្ខុ មិនហៅថាចក្ខុធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា សោតធាតុ។ មិនមែនចក្ខុ មិនហៅថាចក្ខុធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា ឃានធាតុ។ បេ។ មិនមែនចក្ខុ មិនហៅថាចក្ខុធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា ធម្មធាតុ។ បេ។ មិនមែនធម៌ មិនហៅថាធម្មធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា ចក្ខុធាតុ។ បេ។ មិនមែនធម៌ មិនហៅថាធម្មធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាមនោវិញ្ញាណធាតុ។ ចក្រ បណ្ឌិតគប្បីចង។
៣. សុទ្ធធាតុវារោ
(ក) អនុលោមំ
[៦] ចក្ខុ ហៅថាធាតុ ធាតុ ហៅថាចក្ខុ។ សោតៈ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាសោតៈ។ ច្រមុះ អណ្តាត កាយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ។ ចក្ខុវិញ្ញាណ ហៅថា ធាតុ ធាតុទាំងឡាយ ហៅថាចក្ខុវិញ្ញាណ។ សោតវិញ្ញាណ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាសោតវិញ្ញាណ។ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ។ មនៈ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាមនៈ។ មនោវិញ្ញាណ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាមនោវិញ្ញាណ។ ធម៌ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាធម៌។
(ខ) បច្ចនីកំ
[៧] មិនមែនចក្ខុ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាចក្ខុ។ មិនមែនសោតៈ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាសោតៈ។ មិនមែនច្រមុះ មិនមែនអណ្តាត មិនមែនកាយ មិនមែនរូប មិនមែនសំឡេង មិនមែនក្លិន មិនមែនរស មិនមែនផោដ្ឋព្វៈ។ មិនមែនចក្ខុវិញ្ញាណ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា ចក្ខុវិញ្ញាណ។ មិនមែនសោតវិញ្ញាណ មិនមែនឃានវិញ្ញាណ មិនមែនជិវ្ហាវិញ្ញាណ។ មិនមែនកាយវិញ្ញាណ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា កាយវិញ្ញាណ។ មិនមែនមនៈ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា មនៈ។ មិនមែនមនោវិញ្ញាណ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា មនោវិញ្ញាណ។ មិនមែនធម៌ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាធម៌។
៤. សុទ្ធធាតុមូលចក្កវារោ
(ក) អនុលោមំ
[៨] ចក្ខុ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាសោតៈ។ បេ។ ចក្ខុ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាធម៌។ បេ។ ធម៌ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាចក្ខុ។ បេ។ ធម៌ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាមនោវិញ្ញាណ។ ចក្រ បណ្ឌិតគប្បីចង។
(ខ) បច្ចនីកំ
[៩] មិនមែនចក្ខុ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាសោតៈ។ មិនមែនចក្ខុ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាឃានៈ។ បេ។ មិនមែនចក្ខុ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាធម៌។ បេ។ មិនមែនធម៌ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាចក្ខុ។ បេ។ មិនមែនធម៌ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាមនោវិញ្ញាណ។ ចក្រ បណ្ឌិតគប្បីចង។
ចប់ ឧទ្ទេសវារៈ។
(ខ) និទ្ទេសោ
១. បទសោធនវារោ
(ក) អនុលោមំ
[១០] សួរៈ ចក្ខុ ហៅថាធាតុឬ។ ឆ្លើយៈ ទិព្វចក្ខុ បញ្ញាចក្ខុ ហៅថាចក្ខុ មិនហៅថាចក្ខុធាតុទេ ឯចក្ខុធាតុ ហៅថាចក្ខុផង ហៅថាចក្ខុធាតុផង។ ចក្ខុធាតុ ហៅថាចក្ខុឬ។ អើ។ សោតៈ ហៅថាសោតធាតុឬ។ ទិព្វសោតៈ តណ្ហាសោតៈ ហៅថាសោតៈ មិនហៅថាសោតធាតុទេ ឯសោតធាតុ ហៅថាសោតៈផង ហៅថាសោតធាតុផង។ សោតធាតុ ហៅថាសោតៈឬ។ អើ។ ឃានៈ ហៅថាឃានធាតុឬ។ អើ។ ឃានធាតុ ហៅថា ឃានៈឬ។ អើ។ ជិវ្ហា ដូចគ្នានឹងឃានធាតុ។ កាយ ហៅថាកាយធាតុឬ។ កាយដ៏វិសេស វៀរលែងកាយធាតុចេញ ហៅថាកាយ មិនហៅថាកាយធាតុទេ ឯកាយធាតុ ហៅថាកាយផង ហៅថាកាយធាតុផង។ កាយធាតុ ហៅថាកាយឬ។ អើ។ រូប ហៅថារូបធាតុឬ។ រូបដ៏សេស វៀរលែងរូបធាតុចេញ ហៅថារូប មិនហៅថារូបធាតុទេ ឯរូបធាតុ ហៅថារូបផង ហៅថារូបធាតុផង។ រូបធាតុ ហៅថារូបឬ។ អើ។ សទ្ទៈ ដូចគ្នានឹងឃានៈ។ គន្ធៈ ហៅថា គន្ធៈធាតុឬ។ សីលគន្ធៈ សមាធិគន្ធៈ បញ្ញាគន្ធៈ ហៅថាគន្ធៈ មិនហៅ គន្ធធាតុទេ ឯគន្ធធាតុ ហៅថាគន្ធៈផង ហៅថាគន្ធធាតុផង។ គន្ធធាតុ ហៅថា គន្ធៈឬ។ អើ។ រស ហៅថារសធាតុឬ។ អត្ថរស ធម្មរស វិមុត្តិរស ហៅថារស មិនហៅថារសធាតុទេ ឯរសធាតុ ហៅថារសផង ហៅថារសធាតុផង។ រសធាតុ ហៅថារសឬ។ អើ។ ផោដ្ឋព្វៈ ដូចគ្នានឹងឃានៈ។ ចក្ខុវិញ្ញាណ ហៅថាចក្ខុវិញ្ញាណធាតុឬ។ អើ។ ចក្ខុវិញ្ញាណធាតុ ហៅថាចក្ខុវិញ្ញាណឬ។ អើ។ សោតវិញ្ញាណ។ បេ។ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ។ មនៈ ហៅថាមនោធាតុឬ។ មនៈដ៏សេស វៀរលែងមនោធាតុចេញ ហៅថាមនៈ មិនហៅថាមនោធាតុទេ ឯមនោធាតុ ហៅថា មនៈផង ហៅថាមនោធាតុផង។ មនោធាតុ ហៅថាមនៈឬ។ អើ។ មនោវិញ្ញាណ ហៅថាមនោវិញ្ញាណធាតុឬ។ អើ។ មនោវិញ្ញាណធាតុ ហៅថាមនោវិញ្ញាណឬ។ អើ។ ធម៌ ហៅថាធម្មធាតុឬ។ ធម៌ដ៏សេស វៀរលែងធម្មធាតុចេញ ហៅថាធម៌ មិនហៅថាធម្មធាតុទេ ឯធម្មធាតុ ហៅថាធម៌ផង ហៅថាធម្មធាតុផង។ ធម្មធាតុ ហៅថាធម៌ឬ។ អើ។
(ខ) បច្ចនីកំ
[១១] មិនមែនចក្ខុ មិនហៅថាចក្ខុធាតុឬ។ អើ។ មិនមែនចក្ខុធាតុ មិនហៅថាចក្ខុឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ មិនហៅថាចក្ខុធាតុទេ ហៅថា ចក្ខុ ធម្មជាតដ៏សេស វៀរលែងចក្ខុ និងចក្ខុធាតុចេញ មិនហៅថាចក្ខុផង មិនហៅថាចក្ខុធាតុផង។ មិនមែនសោតៈ មិនហៅថាសោតធាតុឬ។ អើ។ មិនមែនសោតធាតុ មិនហៅថាសោតៈឬ។ ទិព្វសោតៈ តណ្ហាសោតៈ មិនហៅថាសោតធាតុទេ ហៅថាសោតៈ ធម្មជាតដ៏សេស វៀរលែងសោតៈ និងសោតធាតុចេញ មិនហៅថាសោតៈផង មិនហៅថាសោតធាតុផង។ មិនមែនឃានៈ មិនហៅថាឃានធាតុឬ។ អើ។ មិនមែនឃានធាតុ មិនហៅថាឃានៈឬ។ អើ។ ពាក្យណាដែលលោកបំប្រួញហើយ (ពាក្យនោះ) មានអាមន្តាពីរលើក។ មិនមែនជិវ្ហា។ បេ។ មិនមែនកាយ មិនហៅថាកាយធាតុឬ។ អើ។ មិនមែនកាយធាតុ មិនហៅថាកាយឬ។ កាយដ៏សេស វៀរលែងកាយធាតុចេញ មិនហៅថាកាយធាតុទេ ហៅថាកាយ ឯសភាវៈដ៏សេស វៀរលែងកាយ និងកាយធាតុចេញ មិនហៅថាកាយផង មិនហៅថាកាយធាតុផង។ មិនមែនរូប មិនហៅថារូបធាតុឬ។ អើ។ មិនមែនរូបធាតុ មិនហៅថារូបឬ។ រូបដ៏សេស វៀរលែងរូបធាតុចេញ មិនហៅថារូបធាតុទេ ហៅថារូប ឯធម្មជាតដ៏សេស វៀរលែងរូប និងរូបធាតុចេញ មិនហៅថារូបផង មិនហៅថារូបធាតុផង។ មិនមែនសទ្ទៈ។ បេ។ មិនមែនគន្ធៈ មិនហៅថាគន្ធធាតុឬ។ អើ។ មិនមែនគន្ធធាតុ មិនហៅថាគន្ធៈឬ។ សីលគន្ធៈ សមាធិគន្ធៈ បញ្ញាគន្ធៈ មិនហៅថាគន្ធធាតុទេ ហៅថាគន្ធៈ ឯសភាវៈដ៏សេស វៀរលែងគន្ធៈ និងគន្ធធាតុចេញ មិនហៅថាគន្ធៈផង មិនហៅថាគន្ធធាតុផង។ មិនមែនរសៈ មិនហៅថារសធាតុឬ។ អើ។ មិនមែនរសធាតុ មិនហៅថារសៈឬ។ អត្ថរស ធម្មរស វិមុត្តិរស មិនហៅថារសធាតុទេ ហៅថារសៈ ឯសភាវៈដ៏សេស វៀរលែងរសៈ និងរសធាតុចេញ មិនហៅថារសៈផង មិនហៅថារសធាតុផង។ មិនមែនផោដ្ឋព្វៈ។ បេ។ មិនមែនចក្ខុវិញ្ញាណ មិនហៅថាចក្ខុវិញ្ញាណធាតុឬ។ អើ។ មិនមែនចក្ខុវិញ្ញាណធាតុ មិនហៅថា ចក្ខុវិញ្ញាណឬ។ អើ។ មិនមែនសោតវិញ្ញាណ មិនមែនឃានវិញ្ញាណ មិនមែន ជិវ្ហាវិញ្ញាណ មិនមែនកាយវិញ្ញាណ។ មិនមែនមនៈ មិនហៅថាមនោធាតុឬ។ អើ។ មិនមែនមនោធាតុ មិនហៅថាមនៈឬ។ មនៈដ៏សេស វៀរលែងមនោធាតុចេញ មិនហៅថាមនោធាតុទេ ហៅថាមនៈ ឯសភាវៈដ៏សេស វៀរលែងមនៈ និងមនោធាតុចេញ មិនហៅថាមនៈផង មិនហៅថាមនោធាតុផង។ មិនមែនមនោវិញ្ញាណ មិនហៅថាមនោវិញ្ញាណធាតុឬ។ អើ។ មិនមែនមនោវិញ្ញាណធាតុ មិនហៅថា មនោវិញ្ញាណឬ។ អើ។ មិនមែនធម៌ មិនហៅថាធម្មធាតុឬ។ អើ។ មិនមែនធម្មធាតុ មិនហៅថាធម៌ឬ។ ធម៌ដ៏សេស វៀរលែងធម្មធាតុចេញ មិនហៅថាធម្មធាតុទេ ហៅថាធម៌ ឯសភាវៈដ៏សេស វៀរលែងធម៌ និងធម្មធាតុចេញ មិនហៅថាធម៌ផង មិនហៅថាធម្មធាតុផង។
២. បទសោធនមូលចក្កវារោ
(ក) អនុលោមំ
[១២] ចក្ខុ ហៅថាចក្ខុធាតុឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ហៅថាចក្ខុ មិនហៅថាចក្ខុធាតុទេ ឯចក្ខុធាតុ ហៅថាចក្ខុផង ហៅថាចក្ខុធាតុផង។ ធាតុទាំងឡាយ ហៅថាសោតធាតុឬ។ សោតធាតុ ហៅថាធាតុផង ហៅថាសោតធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិនហៅថាសោតធាតុទេ។ ចក្ខុ ហៅថា ចក្ខុធាតុឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ហៅថាចក្ខុ មិនហៅថាចក្ខុធាតុទេ ឯចក្ខុធាតុ ហៅថាចក្ខុផង ហៅថាចក្ខុធាតុផង។ ធាតុទាំងឡាយ ហៅថាឃានធាតុ។ បេ។ ធាតុទាំងឡាយ ហៅថាធម្មធាតុឬ។ ធម្មធាតុ ហៅថាធាតុផង ហៅថាធម្មធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិនហៅថាធម្មធាតុទេ។ បណ្ណត្តិ ក្នុងអាយតនយមកៈ យ៉ាងណា បណ្ណត្តិ ក្នុងធាតុយមកៈ ក៏យ៉ាងនោះ។ ចក្រ បណ្ឌិតគប្បីចង។
(ខ) បច្ចនីកំ
[១៣] មិនមែនចក្ខុ មិនហៅថាចក្ខុធាតុឬ។ អើ។ មិនមែនធាតុទាំងឡាយ មិនហៅថាសោតធាតុឬ។ អើ។ មិនមែនចក្ខុ មិនហៅថាចក្ខុធាតុឬ។ អើ។ មិនមែនធាតុទាំងឡាយ មិនហៅថាឃានធាតុ។ បេ។ មិនមែនធាតុទាំងឡាយ មិនហៅថាធម្មធាតុឬ។ អើ។ ចក្រ បណ្ឌិតគប្បីចង។ អាមន្តាទាំងអស់ មានពីរក៏មាន មានសេសក៏មាន។
៣. សុទ្ធធាតុវារោ
(ក) អនុលោមំ
[១៤] ចក្ខុហៅថាធាតុឬ។ អើ។ ធាតុទាំងឡាយ ហៅថាចក្ខុធាតុឬ។ ចក្ខុធាតុ ហៅថាធាតុផង ហៅថាចក្ខុធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិនហៅថាចក្ខុធាតុទេ សោតៈ ហៅថាធាតុឬ។ អើ។ បេ។ ឃានៈ ជិវ្ហា កាយ រូប សទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ។ ចក្ខុវិញ្ញាណ ហៅថាធាតុឬ។ អើ។ ធាតុទាំងឡាយ ហៅថា ចក្ខុវិញ្ញាណធាតុឬ។ ចក្ខុវិញ្ញាណធាតុ ហៅថាធាតុផង ហៅថាចក្ខុវិញ្ញាណធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិនហៅថាចក្ខុវិញ្ញាណធាតុទេ។ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ។ មនៈ ហៅថាធាតុឬ។ អើ។ ធាតុទាំងឡាយ ហៅថាមនោធាតុឬ។ មនោធាតុ ហៅថាធាតុផង ហៅថាមនោធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិនហៅថាមនោធាតុទេ។ មនោវិញ្ញាណ ហៅថាធាតុឬ។ អើ។ ធាតុទាំងឡាយ ហៅថាមនោវិញ្ញាណធាតុឬ។ មនោវិញ្ញាណធាតុ ហៅថាធាតុផង ហៅថាមនោវិញ្ញាណធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិនហៅថាមនោវិញ្ញាណធាតុទេ។ ធម៌ ហៅថាធាតុឬ។ អើ។ ធាតុទាំងឡាយ ហៅថាធម្មធាតុឬ។ ធម្មធាតុ ហៅថាធាតុផង ហៅថាធម្មធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិនហៅថាធម្មធាតុទេ។
(ខ) បច្ចនីកំ
[១៥] មិនមែនចក្ខុ មិនហៅថាធាតុឬ។ ពួកធាតុដ៏សេស វៀរលែងចក្ខុចេញ មិនហៅថាចក្ខុធាតុ ឯធម្មជាតិដ៏សេស វៀរលែងចក្ខុ និងធាតុចេញ មិនហៅថាចក្ខុផង មិនហៅថាធាតុផង។ មិនមែនធាតុទាំងឡាយ មិនហៅថា ចក្ខុធាតុឬ។ អើ។ មិនមែនសោតៈ មិនហៅថាធាតុឬ។ (ពួកធាតុដ៏សេស) វៀរលែងសោតៈចេញ។ បេ។ វៀរលែងឃានៈ វៀរលែងជិវ្ហាចេញ។ បេ។ មិនមែនកាយ មិនហៅថាធាតុឬ។ អើ។ មិនមែនធាតុទាំងឡាយ មិនហៅថាកាយធាតុឬ។ អើ។ មិនមែនរូប មិនហៅថាធាតុឬ។ (ពួកធាតុដ៏សេស) វៀរលែងរូបចេញ។ បេ។ វៀរលែងសទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនៈ មនោវិញ្ញាណចេញ។ បេ។ មិនមែនធម៌ មិនហៅថាធាតុឬ។ អើ។ មិនមែនធាតុទាំងឡាយ មិនហៅថាធម្មធាតុឬ។ អើ។
៤. សុទ្ធធាតុមូលចក្កវារោ
(ក) អនុលោមំ
[១៦] ចក្ខុ ហៅថាធាតុឬ។ អើ។ ធាតុទាំងឡាយ ហៅថាសោតធាតុឬ។ សោតធាតុ ហៅថាធាតុផង ហៅថាសោតធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិនហៅថាសោតធាតុទេ។ ចក្ខុ ហៅថាធាតុឬ។ អើ។ ធាតុទាំងឡាយ ហៅថាឃានធាតុ។ បេ។ ធាតុទាំងឡាយ ហៅថាធម្មធាតុឬ។ ធម្មធាតុ ហៅថាធាតុផង ហៅថាធម្មធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិនហៅថាធម្មធាតុទេ។ ចក្រ បណ្ឌិតគប្បីចង។
(ខ) បច្ចនីកំ
[១៧] មិនមែនចក្ខុ មិនហៅថាធាតុឬ។ ពួកធាតុដ៏សេស វៀរលែងចក្ខុចេញ មិនហៅថាចក្ខុធាតុ ឯធម្មជាតិដ៏សេស វៀរលែងចក្ខុ និងធាតុចេញ មិនហៅថាចក្ខុផង មិនហៅថាធាតុផង។ មិនមែនធាតុ មិនហៅថាសោតធាតុឬ។ អើ។ មិនមែនចក្ខុ មិនហៅថាធាតុឬ។ ពួកធាតុដ៏សេស វៀរលែងចក្ខុចេញ មិនហៅថាចក្ខុ ហៅថាធាតុ ឯធម្មជាតិដ៏សេស វៀរលែងចក្ខុ និងធាតុចេញ មិនហៅថាចក្ខុផង មិនហៅថាធាតុផង។ មិនមែនធាតុទាំងឡាយ មិនហៅថា ឃានធាតុ។ បេ។ មិនមែនពួកធាតុ មិនហៅថាធម្មធាតុឬ។ អើ។ បេ។ មិនមែនធម៌ មិនហៅថាធាតុឬ។ អើ។ មិនមែនធាតុទាំងឡាយ មិនហៅថាសោតធាតុ។ បេ។ មិនមែនធាតុទាំងឡាយ មិនហៅថាមនោវិញ្ញាណធាតុឬ។ អើ។ ចក្រ បណ្ឌិតគប្បីចង។ បណ្ណត្តិ នៃអាយតនយមកៈ យ៉ាងណា បណ្ណត្តិ នៃធាតុយមកៈ បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះដែរ។
ចប់ បណ្ណត្តិវារៈ។