(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ya 04 01 01 បាលី cs-km: abh.ya.04.01.01 អដ្ឋកថា: abh.ya.04.01.01_att PTS: ?
ឧទ្ទេសវារៈ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(ក) ឧទ្ទេសោ
[១] ធាតុ១៨ គឺចក្ខុធាតុ ១ សោតធាតុ ១ ឃានធាតុ ១ ជិវ្ហាធាតុ ១ កាយធាតុ ១ រូបធាតុ ១ សទ្ទធាតុ ១ គន្ធធាតុ ១ រសធាតុ ១ ផោដ្ឋព្វធាតុ ១ ចក្ខុវិញ្ញាណធាតុ ១ សោតវិញ្ញាណធាតុ ១ ឃានវិញ្ញាណធាតុ ១ ជិវ្ហាវិញ្ញាណធាតុ ១ កាយវិញ្ញាណធាតុ ១ មនោធាតុ ១ មនោវិញ្ញាណធាតុ១ ធម្មធាតុ ១។
១. បទសោធនវារោ
(ក) អនុលោមំ
[២] ចក្ខុ ហៅថាចក្ខុធាតុ ចក្ខុធាតុ ហៅថាចក្ខុ។ សោតៈ ហៅថាសោតធាតុ សោតធាតុ ហៅថាសោតៈ។ បេ។ ចក្ខុវិញ្ញាណ ហៅថាចក្ខុវិញ្ញាណធាតុ ចក្ខុវិញ្ញាណធាតុ ហៅថាចក្ខុវិញ្ញាណ។ បេ។ មនៈ ហៅថាមនោធាតុ មនោធាតុ ហៅថាមនៈ។ មនោវិញ្ញាណ ហៅថាមនោវិញ្ញាណធាតុ មនោវិញ្ញាណធាតុ ហៅថាមនោវិញ្ញាណ។ ធម៌ ហៅថាធម្មធាតុ ធម្មធាតុ ហៅថាធម៌។
(ខ) បច្ចនីកំ
[៣] មិនមែនចក្ខុ មិនហៅថាចក្ខុធាតុ មិនមែនចក្ខុធាតុ មិនហៅថាចក្ខុ។ មិនមែនសោតៈ មិនហៅថាសោតធាតុ មិនមែនសោតធាតុ មិនហៅថាសោតៈ។ បេ។ មិនមែនចក្ខុវិញ្ញាណ មិនហៅថាចក្ខុវិញ្ញាណធាតុ មិនមែនចក្ខុវិញ្ញាណធាតុ មិនហៅថាចក្ខុវិញ្ញាណ។ បេ។ មិនមែនមនៈ មិនហៅថាមនោធាតុ មិនមែនមនោធាតុ មិនហៅថាមនៈ។ មិនមែនមនោវិញ្ញាណ មិនហៅថា មនោវិញ្ញាណធាតុ មិនមែនមនោវិញ្ញាណធាតុ មិនហៅថា មនោវិញ្ញាណ។ មិនមែនធម៌ មិនហៅថាធម្មធាតុ មិនមែនធម្មធាតុ មិនហៅថាធម៌។
២. បទសោធនមូលចក្កវារោ
(ក) អនុលោមំ
[៤] ចក្ខុ ហៅថាចក្ខុធាតុ ធាតុទាំងឡាយ ហៅថាសោតធាតុ។ បេ។ ចក្ខុ ហៅថា ចក្ខុធាតុ ធាតុទាំងឡាយ ហៅថាធម្មធាតុ។ ចក្រ ដែលលោកចង ក្នុងអាយតនយមកៈ យ៉ាងណា ចក្រដែលលោកចង ក្នុងធាតុយមកៈនេះ យ៉ាងនោះដែរ។
(ខ) បច្ចនីកំ
[៥] មិនមែនចក្ខុ មិនហៅថាចក្ខុធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា សោតធាតុ។ មិនមែនចក្ខុ មិនហៅថាចក្ខុធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា ឃានធាតុ។ បេ។ មិនមែនចក្ខុ មិនហៅថាចក្ខុធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា ធម្មធាតុ។ បេ។ មិនមែនធម៌ មិនហៅថាធម្មធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា ចក្ខុធាតុ។ បេ។ មិនមែនធម៌ មិនហៅថាធម្មធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាមនោវិញ្ញាណធាតុ។ ចក្រ បណ្ឌិតគប្បីចង។
៣. សុទ្ធធាតុវារោ
(ក) អនុលោមំ
[៦] ចក្ខុ ហៅថាធាតុ ធាតុ ហៅថាចក្ខុ។ សោតៈ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាសោតៈ។ ច្រមុះ អណ្តាត កាយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ។ ចក្ខុវិញ្ញាណ ហៅថា ធាតុ ធាតុទាំងឡាយ ហៅថាចក្ខុវិញ្ញាណ។ សោតវិញ្ញាណ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាសោតវិញ្ញាណ។ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ។ មនៈ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាមនៈ។ មនោវិញ្ញាណ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាមនោវិញ្ញាណ។ ធម៌ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាធម៌។
(ខ) បច្ចនីកំ
[៧] មិនមែនចក្ខុ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាចក្ខុ។ មិនមែនសោតៈ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាសោតៈ។ មិនមែនច្រមុះ មិនមែនអណ្តាត មិនមែនកាយ មិនមែនរូប មិនមែនសំឡេង មិនមែនក្លិន មិនមែនរស មិនមែនផោដ្ឋព្វៈ។ មិនមែនចក្ខុវិញ្ញាណ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា ចក្ខុវិញ្ញាណ។ មិនមែនសោតវិញ្ញាណ មិនមែនឃានវិញ្ញាណ មិនមែនជិវ្ហាវិញ្ញាណ។ មិនមែនកាយវិញ្ញាណ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា កាយវិញ្ញាណ។ មិនមែនមនៈ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា មនៈ។ មិនមែនមនោវិញ្ញាណ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា មនោវិញ្ញាណ។ មិនមែនធម៌ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាធម៌។
៤. សុទ្ធធាតុមូលចក្កវារោ
(ក) អនុលោមំ
[៨] ចក្ខុ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាសោតៈ។ បេ។ ចក្ខុ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាធម៌។ បេ។ ធម៌ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាចក្ខុ។ បេ។ ធម៌ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាមនោវិញ្ញាណ។ ចក្រ បណ្ឌិតគប្បីចង។
(ខ) បច្ចនីកំ
[៩] មិនមែនចក្ខុ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាសោតៈ។ មិនមែនចក្ខុ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាឃានៈ។ បេ។ មិនមែនចក្ខុ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាធម៌។ បេ។ មិនមែនធម៌ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាចក្ខុ។ បេ។ មិនមែនធម៌ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាមនោវិញ្ញាណ។ ចក្រ បណ្ឌិតគប្បីចង។
ចប់ ឧទ្ទេសវារៈ។