(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ya 05 01 01 បាលី cs-km: abh.ya.05.01.01 អដ្ឋកថា: abh.ya.05.01.01_att PTS: ?
ឧទេ្ទសវារៈ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
១. បទសោធនវារោ
(ក) អនុលោមំ
[២៤] ទុក្ខៈ ហៅថា ទុក្ខសច្ច ទុក្ខសច្ច ហៅថា ទុក្ខៈ។ សមុទយៈ ហៅថា សមុទយសច្ច សមុទយសច្ច ហៅថា សមុទយៈ។ និរោធៈ ហៅថានិរោធសច្ច និរោធសច្ច ហៅថានិរោធៈ។ មគ្គៈ ហៅថាមគ្គសច្ច មគ្គសច្ច ហៅថាមគ្គៈ។
(ខ) បច្ចនីកំ
[២៥] មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ច មិនមែនទុក្ខសច្ច មិនហៅថាទុក្ខៈ។ មិនមែនសមុទយៈ មិនហៅថាសមុទយសច្ច មិនមែនសមុទយសច្ច មិនហៅថា សមុទយៈ។ មិនមែននិរោធៈ មិនហៅថានិរោធសច្ច មិនមែននិរោធសច្ចៈ មិនហៅថានិរោធៈ។ មិនមែនមគ្គៈ មិនហៅថា មគ្គសច្ច មិនមែនមគ្គសច្ច មិនហៅថាមគ្គៈ។
២. បទសោធនមូលចក្កវារោ
(ក) អនុលោមំ
[២៦] ទុក្ខៈ ហៅថា ទុក្ខសច្ច សច្ចៈទាំងឡាយ ហៅថា សមុទយសច្ច។ ទុក្ខៈ ហៅថា ទុក្ខសច្ច សច្ចៈទាំងឡាយ ហៅថានិរោធសច្ច។ ទុក្ខៈ ហៅថា ទុក្ខសច្ច សច្ចទាំងឡាយ ហៅថាមគ្គសច្ច។ សមុទយៈ ហៅថា សមុទយសច្ច សច្ចៈទាំងឡាយ ហៅថា ទុក្ខសច្ច។ សមុទយៈ ហៅថា សមុទយសច្ច សច្ចៈទាំងឡាយ ហៅថា និរោធសច្ច។ សមុទយៈ ហៅថា សមុទយសច្ច សច្ចៈទាំងឡាយ ហៅថា មគ្គសច្ច។ និរោធៈ ហៅថា និរោធសច្ច សច្ចៈទាំងឡាយហៅថា ទុក្ខសច្ច។ និរោធៈ ហៅថា និរោធសច្ច សច្ចៈទាំងឡាយហៅថា សមុទយសច្ច។ និរោធៈ ហៅថានិរោធសច្ច សច្ចៈទាំងឡាយ ហៅថាមគ្គសច្ច។ មគ្គៈ ហៅថាមគ្គសច្ចៈ សច្ចៈទាំងឡាយ ហៅថា ទុក្ខសច្ច។ មគ្គៈ ហៅថាមគ្គសច្ចៈ សច្ចៈទាំងឡាយ ហៅថាសមុទយសច្ច។ មគ្គៈ ហៅថាមគ្គសច្ចៈ សច្ចៈទាំងឡាយ ហៅថានិរោធសច្ច។
(ខ) បច្ចនីកំ
[២៧] មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយសច្ច។ មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធសច្ច។ មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថា មគ្គសច្ច។ មិនមែនសមុទយៈ មិនហៅថា សមុទយសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថា ទុក្ខសច្ច។ មិនមែនសមុទយៈ មិនហៅថាសមុទយសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធសច្ច។ មិនមែនសមុទយៈ មិនហៅថា សមុទយសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថាមគ្គសច្ច។ មិនមែននិរោធៈ មិនហៅថានិរោធសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខសច្ច។ មិនមែននិរោធៈ មិនហៅថានិរោធសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថា សមុទយសច្ច។ មិនមែននិរោធៈ មិនហៅថា និរោធសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថា មគ្គសច្ច។ មិនមែនមគ្គៈ មិនហៅថា មគ្គសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខសច្ច។ មិនមែនមគ្គៈ មិនហៅថា មគ្គសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយសច្ច។ មិនមែនមគ្គៈ មិនហៅថា មគ្គសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធសច្ច។
៣. សុទ្ធសច្ចវារោ
(ក) អនុលោមំ
[២៨] ទុក្ខៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថាទុក្ខៈ។ សមុទយៈហៅថា សច្ចៈ សច្ចៈទាំងឡាយ ហៅថាសមុទយៈ។ និរោធៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថា និរោធៈ។ មគ្គៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថា មគ្គៈ។
(ខ) បច្ចនីកំ
[២៩] មិនមែនទុក្ខៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខៈ។ មិនមែនសមុទយៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយៈ។ មិនមែននិរោធៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធៈ។ មិនមែនមគ្គៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថាមគ្គៈ។
៤. សុទ្ធសច្ចមូលចក្កវារោ
(ក) អនុលោមំ
[៣០] ទុក្ខៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថាសមុទយៈ។ ទុក្ខៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថានិរោធៈ។ ទុក្ខៈ ហៅថាសច្ចៈ សច្ចទាំងឡាយ ហៅថាមគ្គៈ។ សមុទយៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថា ទុក្ខៈ។ បេ។ សច្ចៈទាំងឡាយ ហៅថាមគ្គៈ។ និរោធៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថាទុក្ខៈ។ បេ។ សច្ចៈទាំងឡាយ ហៅថាមគ្គៈ។ មគ្គៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថាទុក្ខៈ។ មគ្គៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថាសមុទយៈ។ មគ្គៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថានិរោធៈ។
(ខ) បច្ចនីកំ
[៣១] មិនមែនទុក្ខៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយៈ។ មិនមែនទុក្ខៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធៈ។ មិនមែនទុក្ខៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថាមគ្គៈ។ មិនមែនសមុទយៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខៈ។ បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាមគ្គៈ។ មិនមែននិរោធៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខៈ។ បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាមគ្គៈ។ មិនមែនមគ្គៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខៈ។ មិនមែនមគ្គៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយៈ។ មិនមែនមគ្គៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធៈ។
ចប់ ឧទ្ទេសវារៈ។