(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ya 05 01 02 បាលី cs-km: abh.ya.05.01.02 អដ្ឋកថា: abh.ya.05.01.02_att PTS: ?
និទ្ទេសវារៈ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
១. បណ្ណត្តិវារ (ខ) និទ្ទេសោ
១. បទសោធនវារោ
(ក) អនុលោមំ
[៣២] ទុក្ខៈ ហៅថា ទុក្ខសច្ចឬ។ អើ។ ទុក្ខសច្ច ហៅថា ទុក្ខៈឬ។ ទុក្ខសច្ចដ៏សេស វៀរលែងទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ហៅថាទុក្ខសច្ច មិនហៅថាទុក្ខៈ ឯទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ហៅថាទុក្ខៈផង ហៅថាទុក្ខសច្ចផង។ សមុទយៈ ហៅថាសមុទយសច្ចឬ។ សមុទយៈដ៏សេស វៀរលែងសមុទយសច្ច ហៅថាសមុទយៈ មិនហៅថា សមុទយសច្ច ឯសមុទយសច្ច ហៅថាសមុទយៈផង ហៅថាសមុទយសច្ចផង។ សមុទយសច្ច ហៅថាសមុទយៈឬ។ អើ។ និរោធៈ ហៅថា និរោធសច្ចឬ។ និរោធៈដ៏សេស វៀរលែងនិរោធសច្ច ហៅថានិរោធៈ មិនហៅថានិរោធសច្ច ឯនិរោធសច្ច ហៅថានិរោធៈផង ហៅថានិរោធសច្ចផង។ និរោធសច្ច ហៅថានិរោធៈឬ។ អើ។ មគ្គៈ ហៅថា មគ្គសច្ចឬ។ មគ្គដ៏សេស វៀរលែងមគ្គសច្ច ហៅថាមគ្គៈ មិនហៅថាមគ្គសច្ច ឯមគ្គសច្ច ហៅថាមគ្គផង ហៅថាមគ្គសច្ចផង។ មគ្គសច្ច ហៅថាមគ្គៈឬ។ អើ។
(ខ) បច្ចនីកំ
[៣៣] មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ចៈឬ។ ទុក្ខសច្ចដ៏សេស វៀរលែងទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត មិនហៅថាទុក្ខៈ ហៅថាទុក្ខសច្ច ឯធម្មជាតដ៏សេស វៀរលែងទុក្ខៈ និងទុក្ខសច្ចចេញ មិនហៅថាទុក្ខៈផង មិនហៅថាទុក្ខសច្ចផង។ មិនមែនទុក្ខសច្ច មិនហៅថាទុក្ខៈឬ។ អើ។ មិនមែនសមុទយៈ មិនហៅថាសមុទយសច្ចឬ។ អើ។ មិនមែនសមុទយសច្ច មិនហៅថាសមុទយៈឬ។ សមុទយៈដ៏សេស វៀរលែងសមុទយសច្ច មិនហៅថាសមុទយសច្ច ហៅថាសមុទយៈ ឯសភាវៈដ៏សេស វៀរលែងសមុទយៈ និងសមុទយសច្ចចេញ មិនហៅថាសមុទយៈផង មិនហៅថា សមុទយសច្ចផង។ មិនមែននិរោធៈ មិនហៅថានិរោធសច្ចឬ។ អើ។ មិនមែននិរោធសច្ច មិនហៅថានិរោធៈឬ។ និរោធៈដ៏សេស វៀរលែងនិរោធសច្ច មិនហៅថានិរោធសច្ច ហៅថានិរោធៈ ឯសភាវៈដ៏សេស វៀរលែងនិរោធៈ និងនិរោធសច្ចចេញ មិនហៅថានិរោធៈផង មិនហៅថានិរោធសច្ចផង។ មិនមែនមគ្គៈ មិនហៅថាមគ្គសច្ចឬ។ អើ។ មិនមែនមគ្គសច្ច មិនហៅថាមគ្គៈឬ។ មគ្គៈដ៏សេស វៀរលែងមគ្គសច្ច មិនហៅថា មគ្គសច្ច ហៅថា មគ្គៈ ឯសភាវៈដ៏សេស វៀរលែងមគ្គៈ និងមគ្គសច្ចចេញ មិនហៅថា មគ្គៈផង មិនហៅថាមគ្គសច្ចផង។
២. បទសោធនមូលចក្កវារោ
(ក) អនុលោមំ
[៣៤] ទុក្ខៈ ហៅថា ទុក្ខសច្ចឬ។ អើ។ សច្ចៈទាំងឡាយ ហៅថា សមុទយសច្ចឬ។ សមុទយសច្ច ហៅថាសច្ចៈផង ហៅថាសមុទយសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថាសមុទយសច្ចទេ។ ទុក្ខៈ ហៅថាទុក្ខសច្ចឬ។ អើ។ សច្ចៈទាំងឡាយ ហៅថានិរោធសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថាមគ្គសច្ចឬ។ មគ្គសច្ច ហៅថាសច្ចៈផង ហៅថា មគ្គសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថាមគ្គសច្ចទេ។ សមុទយៈ ហៅថា សមុទយសច្ចឬ។ សមុទយៈដ៏សេស វៀរលែងសមុទយសច្ច ហៅថាសមុទយៈ មិនហៅថាសមុទយសច្ច ឯសមុទយសច្ច ហៅថាសមុទយៈផង ហៅថាសមុទយសច្ចផង។ សច្ចៈទាំងឡាយ ហៅថាទុក្ខសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថានិរោធសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថាមគ្គសច្ចឬ។ មគ្គសច្ច ហៅថាសច្ចៈផង ហៅថាមគ្គសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថាមគ្គសច្ចទេ។ និរោធៈ ហៅថានិរោធសច្ចឬ។ និរោធៈដ៏សេស វៀរលែងនិរោធសច្ច ហៅថានិរោធៈ មិនហៅថានិរោធសច្ចទេ ឯនិរោធសច្ច ហៅថានិរោធៈផង ហៅថានិរោធសច្ចផង។ សច្ចៈទាំងឡាយ ហៅថាទុក្ខសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថាសមុទយសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថាមគ្គសច្ចឬ។ មគ្គសច្ច ហៅថាសច្ចៈផង ហៅថាមគ្គសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថាមគ្គសច្ចទេ។ មគ្គៈ ហៅថាមគ្គសច្ចឬ។ មគ្គៈដ៏សេស វៀរលែងមគ្គសច្ច ហៅថាមគ្គៈ មិនហៅថា មគ្គសច្ចទេ ឯមគ្គសច្ច ហៅថាមគ្គៈផង ហៅថាមគ្គសច្ចផង។ សច្ចៈទាំងឡាយ ហៅថា ទុក្ខសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថាសមុទយសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថា និរោធសច្ចឬ។ និរោធសច្ច ហៅថាសច្ចៈផង ហៅថា និរោធសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថានិរោធសច្ចទេ។
(ខ) បច្ចនីកំ
[៣៥] មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ចៈឬ។ ទុក្ខសច្ចដ៏សេស វៀរលែងទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្តចេញ មិនហៅថាទុក្ខៈ ហៅថាទុក្ខសច្ច ធម្មជាតដ៏សេស វៀរលែងទុក្ខៈ និងទុក្ខសច្ចចេញ មិនហៅថាទុក្ខៈផង មិនហៅថាទុក្ខសច្ចផង។ មិនមែនសច្ចទាំងឡាយ មិនហៅថាសមុទយសច្ចឬ។ អើ។ មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ចៈឬ។ ទុក្ខសច្ចដ៏សេស វៀរលែងទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្តចេញ មិនហៅថាទុក្ខៈ ហៅថាទុក្ខសច្ច ធម្មជាតដ៏សេស វៀរលែងទុក្ខៈ និងទុក្ខសច្ចចេញ មិនហៅថាទុក្ខៈផង មិនហៅថាទុក្ខសច្ចផង។ មិនមែនសច្ចទាំងឡាយ មិនហៅថានិរោធសច្ចឬ។ បេ។ មិនមែនសច្ចទាំងឡាយ មិនហៅថាមគ្គសច្ចឬ។ អើ។ មិនមែនសមុទយៈ មិនហៅថាសមុទយសច្ចឬ។ អើ។ មិនមែនសច្ចទាំងឡាយ មិនហៅថាទុក្ខសច្ចឬ។ អើ។ មិនមែនសមុទយៈ មិនហៅថា សមុទយសច្ចឬ។ អើ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធសច្ច។ បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាមគ្គសច្ចឬ។ អើ។ មិនមែននិរោធ មិនហៅថានិរោធសច្ចឬ។ អើ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខសច្ចឬ។ បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយសច្ចឬ។ បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅមគ្គសច្ចឬ។ អើ។ មិនមែនមគ្គ មិនហៅថាមគ្គសច្ចឬ។ អើ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខសច្ចឬ។ អើ។ មិនមែនមគ្គ មិនហៅថាមគ្គសច្ចឬ។ អើ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយសច្ចឬ។ បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅនិរោធសច្ចឬ។ អើ។
៣. សុទ្ធសច្ចវារោ
(ក) អនុលោមំ
[៣៦] ទុក្ខ ហៅថាសច្ចៈឬ។ អើ។ សច្ចៈទាំងឡាយ ហៅថាទុក្ខសច្ចឬ។ ទុក្ខសច្ច ហៅថាសច្ចៈផង ហៅថាទុក្ខសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថាទុក្ខសច្ចទេ។ សមុទយៈ ហៅថាសច្ចៈឬ។ អើ។ បេ។ និរោធ ហៅថាសច្ចឬ។ អើ។ បេ។ មគ្គ ហៅថាសច្ចៈឬ។ អើ។ សច្ចៈទាំងឡាយ ហៅថាមគ្គសច្ចឬ។ មគ្គសច្ច ហៅថាសច្ចៈផង ហៅថា មគ្គសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថាមគ្គសច្ចទេ។
(ខ) បច្ចនីកំ
[៣៧] មិនមែនទុក្ខ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងទុក្ខ មិនហៅថាទុក្ខ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងទុក្ខ និងសច្ចៈចេញ មិនហៅថាទុក្ខផង មិនហៅថាសច្ចៈផង។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខសច្ចឬ។ អើ។ មិនមែនសមុទយៈ មិនហៅថាសច្ចៈឬ។ (សច្ចៈដ៏សេស) វៀរលែងសមុទយៈ។ បេ។ មិនមែននិរោធ មិនហៅថាសច្ចៈឬ។ (សច្ចៈដ៏សេស) វៀរលែងនិរោធ។ បេ។ មិនមែនមគ្គ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងមគ្គ មិនហៅថាមគ្គ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងមគ្គ និងសច្ចៈចេញ មិនហៅថាមគ្គផង មិនហៅថាសច្ចៈផង។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាមគ្គសច្ចឬ។ អើ។
៤. សុទ្ធសច្ចមូលចក្កវារោ
(ក) អនុលោមំ
[៣៨] ទុក្ខ ហៅថាសច្ចៈឬ។ អើ។ សច្ចៈទាំងឡាយ ហៅថាសមុទយសច្ចឬ។ សមុទយសច្ច ហៅថាសច្ចៈផង ហៅថាសមុទយសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថាសមុទយសច្ចទេ។ ទុក្ខ ហៅថាសច្ចៈឬ។ អើ។ សច្ចៈទាំងឡាយ ហៅថានិរោធសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថាមគ្គសច្ចឬ។ មគ្គសច្ច ហៅថាសច្ចៈផង ហៅថាមគ្គសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថា សច្ចៈ មិនហៅថាមគ្គសច្ចទេ។ សមុទយៈ ហៅថាសច្ចៈឬ។ អើ។ បេ។ និរោធ ហៅថាសច្ចៈឬ។ អើ។ បេ។ មគ្គ ហៅថាសច្ចៈឬ។ អើ។ សច្ចៈទាំងឡាយ ហៅថាទុក្ខសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថាសមុទយសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថានិរោធសច្ចឬ។ និរោធសច្ច ហៅថាសច្ចៈផង ហៅថានិរោធសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថា និរោធសច្ចទេ។
(ខ) បច្ចនីកំ
[៣៩] មិនមែនទុក្ខ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងទុក្ខ មិនហៅថាទុក្ខ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងទុក្ខ និងសច្ចៈចេញ មិនហៅថា ទុក្ខផង មិនហៅថាសច្ចៈផង។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយសច្ចឬ។ អើ។ មិនមែនទុក្ខ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងទុក្ខ មិនហៅថាទុក្ខ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងទុក្ខ និងសច្ចៈចេញ មិនហៅថាទុក្ខផង មិនហៅថាសច្ចៈផង។ មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធសច្ចឬ។ បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាមគ្គសច្ចឬ។ អើ។ មិនមែនសមុទយៈ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងសមុទយៈ មិនហៅថាសមុទយៈ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងសមុទយៈ និងសច្ចៈចេញ មិនហៅថា សមុទយៈផង មិនហៅថាសច្ចៈផង។ បេ។ មិនមែននិរោធ មិនហៅថាសច្ចៈឬ។ (សច្ចៈទាំងឡាយដ៏សេស) វៀរលែងនិរោធ។ បេ។ មិនមែនមគ្គ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងមគ្គ មិនហៅថាមគ្គ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងមគ្គ និងសច្ចៈចេញ មិនហៅថាមគ្គផង មិនហៅថាសច្ចៈផង។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខសច្ចឬ។ អើ។ មិនមែនមគ្គ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងមគ្គ មិនហៅថាមគ្គ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងមគ្គ និងសច្ចៈចេញ មិនហៅថាមគ្គផង មិនហៅថាសច្ចៈផង។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយសច្ចឬ។ បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធសច្ចឬ។ អើ។
ចប់ បណ្ណត្តិវារៈ។