User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ya:abh.ya.05.02.01

មាតិកា

(ឧប្បាទវារៈ ទី១)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ya 05 02 01 បាលី cs-km: abh.ya.05.02.01 អដ្ឋកថា: abh.ya.05.02.01_att PTS: ?

(ឧប្បាទវារៈ ទី១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

១. ឧប្បាទវារោ

(បច្ចុប្បន្នវារោៈ ទី១)

(១) បច្ចុប្បន្នវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៤០] ទុក្ខសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ រមែងកើតឡើងឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ទុក្ខសច្ច របស់សត្វទាំងនោះ រមែងកើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកតណ្ហា ក្នុងកាលជាបច្ចុប្បន្ន ឯសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ទុក្ខសច្ច របស់សត្វទាំងនោះ រមែងកើតឡើងផង សមុទយសច្ច រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា។ មួយទៀត សមុទយសច្ច របស់សត្វណា កើតឡើង ទុក្ខសច្ច របស់សត្វនោះ រមែងកើតឡើងឬ។ អើ។

[៤១] ទុក្ខសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ រមែងកើតឡើងឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ទុក្ខសច្ច របស់សត្វទាំងនោះ រមែងកើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកមគ្គ ក្នុងបច្ចុប្បន្ន ឯមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ទុក្ខសច្ច របស់សត្វទាំងនោះ រមែងកើតឡើងផង មគ្គសច្ច រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃមគ្គ ក្នុងបញ្ចវោការភព។ មួយទៀត មគ្គសច្ច របស់សត្វណា កើតឡើង ទុក្ខសច្ច របស់សត្វនោះ រមែងកើតឡើងឬ។ មគ្គសច្ច របស់សត្វទាំងនោះ រមែងកើតឡើង ក្នុងឧប្បាទក្ខណៈនៃមគ្គ ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ មគ្គសច្ច របស់សត្វទាំងនោះ រមែងកើតឡើងផង ទុក្ខសច្ច រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃមគ្គ ក្នុងបញ្ចវោការភព។

[៤២] សមុទយសច្ច របស់សត្វណា កើតឡើង មគ្គសច្ចរបស់សត្វនោះ រមែងកើតឡើងឬ។ មិនកើតឡើងទេ។ មួយទៀត មគ្គសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ រមែងកើតឡើងឬ។ មិនកើតឡើងទេ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៤៣] ទុក្ខសច្ច កើតឡើង ក្នុងទីណា សមុទយសច្ច រមែងកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច រមែងកើតឡើង ក្នុងអសញ្ញសត្វនោះ ឯសមុទយសច្ច មិនកើតឡើង ក្នុងទីនោះទេ ទុក្ខសច្ច រមែងកើតឡើងផង សមុទយសច្ច រមែងកើតឡើងផង ក្នុងចតុវោការសត្វ និងបញ្ចវោការសត្វនោះ។ មួយទៀត សមុទយសច្ច កើតឡើង ក្នុងទីណា ទុក្ខសច្ច រមែងកើតឡើង ក្នុងទីនោះឬ។ អើ។

[៤៤] ទុក្ខសច្ច កើតឡើង ក្នុងទីណា មគ្គសច្ច រមែងកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច រមែងកើតឡើង ក្នុងអបាយសត្វ និងអសញ្ញសត្វនោះ ឯមគ្គសច្ច មិនកើតឡើង ក្នុងទីនោះទេ ទុក្ខសច្ច រមែងកើតឡើងផង មគ្គសច្ច រមែងកើតឡើងផង ក្នុងចតុវោការសត្វ និងបញ្ចវោការសត្វដ៏សេសនោះ។ មួយទៀត មគ្គសច្ច កើតឡើង ក្នុងទីណា ទុក្ខសច្ច រមែងកើតឡើង ក្នុងទីនោះឬ។ អើ។

[៤៥] សមុទយសច្ច កើតឡើង ក្នុងទីណា មគ្គសច្ច រមែងកើតឡើង ក្នុងទីនោះឬ។ សមុទយសច្ច រមែងកើតឡើង ក្នុងអបាយសត្វនោះ ឯមគ្គសច្ច មិនកើតឡើង ក្នុងទីនោះទេ សមុទយសច្ច រមែងកើតឡើងផង មគ្គសច្ច រមែងកើតឡើងផង ក្នុងចតុវោការសត្វ និងបញ្ចវោការសត្វដ៏សេសនោះ។ មួយទៀត មគ្គសច្ច កើតឡើង ក្នុងទីណា សមុទយសច្ច រមែងកើតឡើង ក្នុងទីនោះឬ។ អើ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៤៦] ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ រមែងកើតឡើង ក្នុងទីនោះឬ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី បណ្ឌិតគប្បីឲ្យពិស្តារដូចគ្នាចុះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៤៧] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង សមុទយសច្ច របស់សត្វនោះ មិនកើតឡើងដែរឬ។ អើ។ មួយទៀត សមុទយសច្ច របស់សត្វណា មិនកើតឡើង ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ សមុទយសច្ច របស់សត្វទាំងនោះ រមែងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកតណ្ហា ក្នុងបច្ចុប្បន្ន ឯទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត សមុទយសច្ច របស់សត្វទាំងអស់នោះ មិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្នផង ក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភពផង។

[៤៨] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃមគ្គ ក្នុងអរូបភពទេ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្នផង ក្នុងឧប្បាទក្ខណៈនៃផល ក្នុងអរូបភពផង។ មួយទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើង ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកមគ្គ ក្នុងបច្ចុប្បន្ន ឯទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្នផង ក្នុងឧប្បាទក្ខណៈនៃផល ក្នុងអរូបភពផង។

[៤៩] សមុទយសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ មិនកើតឡើងឬ។ សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃមគ្គ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ សមុទយសច្ច របស់ពួកអសញ្ញសត្វទាំងនោះ ដែលចូលកាន់និរោធ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកតណ្ហា និងប្រាសចាកមគ្គ របស់ពួកសត្វទាំងអស់។ មួយទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើង សមុទយសច្ច របស់សត្វនោះ មិនកើតឡើងដែរឬ។ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃតណ្ហា ឯសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ មគ្គសច្ច របស់អសញ្ញសត្វទាំងនោះ ដែលចូលកាន់និរោធ មិនកើតឡើងផង សមុទយសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកមគ្គ និងប្រាសចាកតណ្ហា របស់ពួកសត្វទាំងអស់។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៥០] ទុក្ខសច្ច មិនកើតឡើង ក្នុងទីណា សមុទយសច្ច មិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។ មួយទៀត សមុទយសច្ច មិនកើតឡើង ក្នុងទីណា ទុក្ខសច្ច មិនកើតឡើង ក្នុងទីនោះឬ។ កើតឡើង។

[៥១] ទុក្ខសច្ច មិនកើតឡើង ក្នុងទីណា មគ្គសច្ច មិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។ មួយទៀត មគ្គសច្ច មិនកើតឡើង ក្នុងទីណា ទុក្ខសច្ច មិនកើតឡើង ក្នុងទីនោះឬ។ កើតឡើង។

[៥២] សមុទយសច្ច មិនកើតឡើង ក្នុងទីណា មគ្គសច្ច មិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត មគ្គសច្ច មិនកើតឡើង ក្នុងទីណា សមុទយសច្ច មិនកើតឡើង ក្នុងទីនោះឬ។ មគ្គសច្ច មិនកើតឡើង ក្នុងអបាយនោះ ឯសមុទយសច្ច មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មគ្គសច្ច មិនកើតឡើងផង សមុទយសច្ច មិនកើតឡើងផង ក្នុងអសញ្ញសត្វនោះ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៥៣] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយទៀត សមុទយសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកតណ្ហា ក្នុងបច្ចុប្បន្ន ក្នុងទីនោះ ឯទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វទាំងអស់ កាលច្យុត សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ក្នុងទីនោះ។

[៥៤] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃមគ្គ ក្នុងអរូបភពនោះ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វទាំងអស់ កាលច្យុត ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃផល ក្នុងអរូបភព ក្នុងទីនោះ។ មួយទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកមគ្គ ក្នុងបច្ចុប្បន្ន ក្នុងទីនោះ ឯទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វទាំងអស់ កាលច្យុត មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃផល ក្នុងអរូបភព ក្នុងទីនោះ។

[៥៥] សមុទយសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃមគ្គ ក្នុងទីនោះ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សមុទយសច្ច របស់ពួកអសញ្ញសត្វទាំងនោះ ដែលចូលកាន់និរោធ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកតណ្ហា និងប្រាសចាកមគ្គ របស់ពួកសត្វទាំងអស់។ មួយទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះដែរឬ។ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃតណ្ហា ក្នុងទីនោះ ឯសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មគ្គសច្ច របស់ពួកអសញ្ញសត្វទាំងនោះ ដែលចូលកាន់និរោធ មិនកើតឡើងផង សមុទយសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកមគ្គ និងប្រាសចាកតណ្ហា របស់ពួកសត្វទាំងអស់ ក្នុងទីនោះ។

(អតីតវារៈ ទី២)

(២) អតីតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៥៦] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ សមុទយសច្ច របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត សមុទយសច្ច របស់សត្វណា កើតឡើងហើយ ទុក្ខសច្ច របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[៥៧] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ មគ្គសច្ច របស់សត្វនោះ កើតឡើងហើយឬ។ ទុក្ខសច្ច របស់សត្វទាំងនោះ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយ ឯមគ្គសច្ចរបស់សត្វទាំងនោះ មិនកើតឡើងហើយទេ ទុក្ខសច្ច របស់សត្វទាំងនោះ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយផង មគ្គសច្ចកើតឡើងហើយផង។ មួយទៀត មគ្គសច្ច របស់សត្វណា (កើតឡើងហើយ)។ បេ។ ឬ។ អើ។

[៥៨] សមុទយសច្ច របស់សត្វណា កើតឡើងហើយ មគ្គសច្ច របស់សត្វនោះ កើតឡើងហើយឬ។ សមុទយសច្ច របស់សត្វទាំងនោះ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយទេ សមុទយសច្ច របស់សត្វទាំងនោះ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយផង មគ្គសច្ច កើតឡើងហើយផង។ មួយទៀត មគ្គសច្ច របស់សត្វណា (កើតឡើងហើយ)។ បេ។ ឬ។ អើ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៥៩] ទុក្ខសច្ច កើតឡើងហើយ ក្នុងទីណា។ បេ។ ពាក្យថា ក្នុងទីណា ប្រហែលៗគ្នា ក្នុងទីទាំងពួង ការធ្វើនូវរបៀបផ្សេងៗ ក៏ប្រហែលគ្នានឹងពាក្យថា ក្នុងទីណា ខាងក្រោមដែរ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៦០] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ទុក្ខសច្ច កើតឡើងហើយ ក្នុងចិត្តទី២1) របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វទាំងនោះ ក្នុងទីនោះ ឯសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ទុក្ខសច្ច របស់សត្វទាំងនោះ ក្រៅនេះ ដែលឋិតនៅក្នុងចតុវោការភព និងបញ្ចវោការភព កើតឡើងហើយផង សមុទយសច្ច កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត សមុទយសច្ច របស់សត្វណា (កើតឡើងហើយ) ក្នុងទីណា។ បេ។ ឬ។ អើ។

[៦១] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ទុក្ខសច្ច កើតឡើង ក្នុងចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វទាំងនោះ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងទីនោះ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ទុក្ខសច្ច របស់សត្វទាំងនោះ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយផង មគ្គសច្ច កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត មគ្គសច្ច របស់សត្វណា (កើតឡើងហើយ) ក្នុងទីណា។ បេ។ ឬ។ អើ។

[៦២] សមុទយសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ សមុទយសច្ច កើតឡើងហើយ ក្នុងអកុសលចិត្ត2) ទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកសត្វទាំងនោះ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងទីនោះ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សមុទយសច្ច របស់សត្វទាំងនោះ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយផង មគ្គសច្ច កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា។ បេ។ ឬ។ អើ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៦៣] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ មួយទៀត សមុទយសច្ច របស់សត្វណា (មិនកើតឡើងហើយ)។ បេ។ ឬ។ មិនមានទេ។

[៦៤] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ មគ្គសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ មួយទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[៦៥] សមុទយសច្ច របស់សត្វណា មិនកើតឡើងហើយ មគ្គសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ មួយទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៦៦] ទុក្ខសច្ច មិនកើតឡើងហើយ ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៦៧] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត សមុទយសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ សមុទយសច្ច មិនកើតឡើងហើយ ក្នុងចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វនោះ ក្នុងទីនោះ ឯទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង ទុក្ខសច្ច មិនកើតឡើងហើយផង ក្នុងទីនោះទេ។

[៦៨] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វ ដែលមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង ទុក្ខសច្ច មិនកើតឡើងហើយផង ក្នុងទីនោះ។

[៦៩] សមុទយសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អកុសលចិត្ត ទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកសត្វ ដែលមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង សមុទយសច្ច មិនកើតឡើងហើយផង ក្នុងទីនោះ។

(អនាគតវារៈ ទី៣)

(៣) អនាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៧០] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង សមុទយសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ទុក្ខសច្ច របស់សត្វទាំងនោះ នឹងកើតឡើង (ក្នុងលំដាប់នៃចិត្តនោះ) តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ទុក្ខសច្ច របស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង សមុទយសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងកើតឡើងឬ។ បេ។ អើ។

[៧១] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកសត្វណាជាបុថុជ្ជន នឹងមិនបាននូវមគ្គ ទុក្ខសច្ច របស់សត្វទាំងនោះ នឹងកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏សត្វដទៃណា នឹងបាននូវមគ្គ ទុក្ខសច្ចរបស់សត្វទាំងនោះ នឹងកើតឡើងផង មគ្គសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា (នឹងកើតឡើង) ឬ។ បេ។ អើ។

[៧២] សមុទយសច្ច របស់សត្វណា នឹងកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង មគ្គសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង សមុទយសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើង (ក្នុងលំដាប់នៃចិត្តនោះ) តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឬក៏សត្វដទៃណា នឹងបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង សមុទយសច្ច នឹងកើតឡើងផង។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៧៣] ទុក្ខសច្ច នឹងកើតឡើង ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៧៤] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា និងពួកអសញ្ញសត្វ ទុក្ខសច្ច របស់សត្វទាំងនោះ នឹងកើតឡើងក្នុងទីនោះ (ក្នុងលំដាប់នៃចិត្តនោះ) តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលឋិតនៅក្នុងចតុវោការភព និងបញ្ចវោការភព ទុក្ខសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង សមុទយសច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា (នឹងកើតឡើង) ក្នុងទីណាឬ។ បេ។ អើ។

[៧៥] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកសត្វណាជាបុថុជ្ជន នឹងមិនបាននូវមគ្គ ពួកសត្វដែលកើតក្នុងអបាយ និងពួកអសញ្ញសត្វ ទុក្ខសច្ច របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ទុក្ខសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង មគ្គសច្ច នឹងកើតឡើងផង ក្នុងទីនោះ (ក្នុងលំដាប់នៃចិត្តនោះ)។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។

[៧៦] សមុទយសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកសត្វដែលកើតក្នុងអបាយ និងពួកសត្វណាជាបុថុជ្ជន នឹងមិនបាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើងក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង មគ្គសច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ (ក្នុងលំដាប់នៃចិត្តនោះ) តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង សមុទយសច្ច នឹងកើតឡើងផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៧៧] ទុក្ខសច្ច របស់សត្វណា នឹងមិនកើតឡើង សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង ទុក្ខសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង (ក្នុងលំដាប់នៃចិត្តនោះ) តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត3) សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ទុក្ខសច្ច នឹងមិនកើតឡើងផង។

[៧៨] ទុក្ខសច្ច របស់សត្វណា នឹងមិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ទុក្ខសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ទុក្ខសច្ច នឹងមិនកើតឡើងផង។

[៧៩] សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង មគ្គសច្ច នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង សមុទយសច្ច នឹងមិនកើតឡើងផង។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៨០] ទុក្ខសច្ច នឹងមិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៨១] ទុក្ខសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា និងពួកអសញ្ញសត្វ សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ (ក្នុងលំដាប់នៃចិត្តនោះ) តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ទុក្ខសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។

[៨២] ទុក្ខសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ នឹងមិនកើតឡើងក្នុងទីនោះឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ ពួកសត្វដែលកើតក្នុងអបាយ និងពួកអសញ្ញសត្វ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ទុក្ខសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។

[៨៣] សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើងក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងក្នុងទីនោះឬ។ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ (ក្នុងលំដាប់នៃចិត្តនោះ) តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកអសញ្ញសត្វ សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង មគ្គសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វដែលកើតក្នុងអបាយ និងពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកអសញ្ញសត្វ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង សមុទយសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។

(បច្ចុប្បន្នាតីតវារៈ ទី៤)

(៤) បច្ចុប្បន្នាតីតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៨៤] ទុក្ខសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា កើតឡើងហើយ ទុក្ខសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងហើយ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង ទុក្ខសច្ច កើតឡើងផង។

[៨៥] ទុក្ខសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ កើតឡើងហើយឬ។ ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គសច្ច កើតឡើងហើយផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយ ទុក្ខសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង ទុក្ខសច្ច កើតឡើងផង។

[៨៦] សមុទយសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ កើតឡើងហើយឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា សមុទយសច្ច របស់សត្វទាំងនោះ កើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គសច្ច កើតឡើងហើយផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយ សមុទយសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា និងពួកសត្វដែលចូលកាន់និរោធ ក្នុងចិត្តដែលប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយ តែសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង សមុទយសច្ច កើតឡើងផង។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៨៧] ទុក្ខសច្ច កើតឡើងក្នុងទីណា។ បេ។ ក្នុងទីណា ប្រហែលគ្នា ទាំងអស់។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៨៨] ទុក្ចសច្ច របស់សត្វណា កើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកសុទ្ធាវាសសត្វ ក្នុងឧប្បាទក្ខណៈនៃឧប្បត្តិចិត្ត និងពួកសត្វ កាលចូលទៅកាន់អសញ្ញសត្វ ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង សមុទយសច្ច កើតឡើងហើយផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង ទុក្ខសច្ច កើតឡើងផង ក្នុងទីនោះ។

[៨៩] ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកសុទ្ធាវាសសត្វ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃឧប្បត្តិចិត្ត និងពួកសត្វ កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ចសច្ច របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គសច្ច កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើងក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុតក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង ទុក្ខសច្ច កើតឡើងផង ក្នុងទីនោះ។

[៩០] សមុទយសច្ច របស់សត្វណា កើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា សមុទយសច្ច របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គសច្ច កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា ក្នុងចិត្តដែលប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង សមុទយសច្ច កើតឡើងផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៩១] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា មិនកើតឡើងហើយ ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។

[៩២] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយទេ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងហើយផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង ទុក្ខសច្ច មិនកើតឡើងផង។

[៩៣] សមុទយសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា និងពួកសត្វដែលចូលកាន់និរោធ ក្នុងចិត្តដែលប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយទេ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា និងពួកអសញ្ញសត្វ ក្នុងចិត្តដែលប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងហើយផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ សមុទយសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹង នូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា និងពួកអសញ្ញសត្វ ក្នុងចិត្តដែលប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង សមុទយសច្ច មិនកើតឡើងផង។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៩៤] ទុក្ខសច្ច មិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៩៥] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសុទ្ធាវាសសត្វ និងពួកអសញ្ញសត្វ កាលច្យុត ក្នុងភង្គក្ខណៈនៃឧប្បត្តិចិត្ត ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង សមុទយសច្ច មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសុទ្ធាវាសសត្វ និងពួកសត្វ កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃឧប្បត្តិចិត្ត សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសុទ្ធាវាសសត្វ និងពួកអសញ្ញសត្វ កាលច្យុត ក្នុងភង្គក្ខណៈនៃឧប្បត្តិចិត្ត សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងទីនោះ។

[៩៦] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសុទ្ធាវាសសត្វ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈ នៃឧប្បត្តិចិត្ត និងពួកអសញ្ញសត្វ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសុទ្ធាវាសសត្វ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹង នូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃឧប្បត្តិចិត្ត និងពួកសត្វ កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសុទ្ធាវាសសត្វ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈ នៃឧប្បតិ្តចិត្ត និងពួកអសញ្ញសត្វ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងទីនោះ។

[៩៧] សមុទយសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វ សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង សមុទយសច្ច មិនកើតឡើងផង ក្នុងទីនោះ។

(បច្ចុប្បន្នានាគតវារៈ ទី៥)

(៥) បច្ចុប្បន្នានាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៩៨] ទុក្ខសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ កើតឡើង តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង សមុទយសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងកើតឡើង ទុក្ខសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើង តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង ទុក្ខសច្ច កើតឡើងផង។

[៩៩] ទុក្ខសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វនោះ‌ៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន កើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ទុក្ខសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើង តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង ទុក្ខសច្ច កើតឡើងផង។

[១០០] សមុទយសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ សមុទយសច្ច របស់សត្វនោះ‌ៗ កើតឡើង ក្នុងឧប្បាទក្ខណៈនៃតណ្ហា តែមគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វនោះ‌ៗ កើតឡើងផង មគ្គសច្ច នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង សមុទយសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ មគ្គសច្ច របស់សត្វនោះៗ ក្នុងភង្គក្ខណៈនៃតណ្ហា និងរបស់ពួកសត្វដែលចូលកាន់និរោធ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងរបស់ពួកអសញ្ញសត្វ នឹងកើតឡើង តែសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គ មគ្គសច្ច របស់សត្វនោះៗ នឹងកើតឡើងផង សមុទយសច្ច កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[១០១] ទុក្ខសច្ច កើតឡើង ក្នុងទីណា។ បេ។ ពាក្យថា ក្នុងទីណា បណ្ឌិត គប្បីធ្វើឲ្យប្រហែលនឹងពាក្យថា របស់សត្វណា ក្នុងទីណាដែរ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[១០២] ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ កើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង សមុទយសច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង ទុក្ខសច្ច កើតឡើងផង ក្នុងទីនោះ។

[១០៣] ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ និងរបស់ពួកសត្វនោះ កាលចូលទៅកាន់អបាយ និងអសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន កើតឡើងក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គសច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើងក្នុងទីនោះឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង ទុក្ខសច្ច កើតឡើងផង ក្នុងទីនោះ។

[១០៤] សមុទយសច្ច របស់សត្វណា កើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ្។ សមុទយសច្ច របស់ពួកសត្វដែលកើតក្នុងអបាយ និងរបស់សត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ កើតឡើងក្នុងឧប្បាទក្ខណៈនៃតណ្ហា ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វនោះៗ កើតឡើងផង មគ្គសច្ច នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ កើតឡើងក្នុងទីនោះឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គក្នុងឧប្បាទក្ខណៈនៃចិត្តនោះ មគ្គសច្ច របស់សត្វនោះៗ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គ មគ្គសច្ចរបស់សត្វនោះៗ នឹងកើតឡើងផង សមុទយសច្ច កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[១០៥] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងភង្គក្ខណៈនៃចិត្តនោះ និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មិនកើតឡើងផង សមុទយសច្ច នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ នឹងមិនកើតឡើង តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងភង្គក្ខណៈនៃចិត្តនោះ និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង។

[១០៦] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព និងមិនកើតឡើងផង មគ្គសច្ច មិនកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន នឹងមិនកើតឡើង តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព នឹងមិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង។

[១០៧] សមុទយសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ សមុទយសច្ច របស់ពួកសត្វនោះ ក្នុងភង្គក្ខណៈនៃតណ្ហា និងរបស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មិនកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃតណ្ហា និងរបស់ពួកសត្វដែលចូលកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មិនកើតឡើងផង មគ្គសច្ច នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង សមុទយសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គសច្ច របស់ពួកសត្វនោះៗ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃតណ្ហា តែសមុទយសច្ច របស់ពួកសត្វនោះ មិនមែនជាមិនកើតឡើងទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃតណ្ហា និងរបស់ពួកសត្វដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ នឹងមិនកើតឡើងផង សមុទយសច្ច មិនកើតឡើងផង។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[១០៨] ទុក្ខសច្ច មិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[១០៩] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់អសញ្ញសត្វទាំងនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្តនោះ និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព មិនកើតឡើងផង សមុទយសច្ច នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្តនោះ និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព នឹងមិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងទីនោះ។

[១១០] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងរបស់ពួកអសញ្ញសត្វនោះ កាលច្យុត ក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មិនកើតឡើងផង មគ្គសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងរបស់សត្វទាំងនោះ កាលចូលទៅកាន់អសញ្ញសត្វ នឹងមិនកើតឡើង ក្នុងទីនោះ។ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងរបស់ពួកអសញ្ញសត្វនោះ កាលច្យុត ក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព នឹងមិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងទីនោះ។

[១១១] សមុទយសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គក្នុងឧប្បាទក្ខណៈនៃចិត្តនោះ សមុទយសច្ច របស់ពួកសត្វនោះៗ មិនកើតឡើង ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ តែមគ្គសច្ច របស់ពួកសត្វនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃតណ្ហា និងរបស់ពួកអសញ្ញសត្វនោះ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មិនកើតឡើងផង មគ្គសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មគ្គសច្ច របស់ពួកសត្វដែលកើតក្នុងអបាយ និងរបស់ពួកសត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃតណ្ហា នឹងមិនកើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃតណ្ហា និងរបស់អសញ្ញសត្វទាំងនោះ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ នឹងមិនកើតឡើងផង សមុទយសច្ច មិនកើតឡើងផង ក្នុងទីនោះ។

(អតីតានាគតវារៈ ទី៦)

(៦) អតីតានាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[១១២] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ សមុទយសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា កើតឡើងហើយ តែសមុទយសច្ច របស់ពួកសត្វនោះ នឹងមិនកើតឡើងទេ ទុក្ខសច្ច របស់ពួកសត្វនោះក្រៅនេះ កើតឡើងហើយផង សមុទយសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងកើតឡើង ទុក្ខសច្ច របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[១១៣] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ មគ្គសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ កើតឡើងហើយ តែមគ្គសច្ច របស់សត្វទាំងនោះ របស់ពួកសត្វនោះ នឹងមិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ទុក្ខសច្ច របស់ពួកសត្វនោះ កើតឡើងហើយផង មគ្គសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយ។ បេ។ អើ។

[១១៤] សមុទយសច្ច របស់សត្វណា កើតឡើងហើយ មគ្គសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ កើតឡើងហើយ តែមគ្គសច្ច របស់ពួកសត្វនោះ នឹងមិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង មគ្គសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយ។ បេ។ អើ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[១១៥] ទុក្ខសច្ច កើតឡើងហើយ ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[១១៦] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា និងរបស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ទុក្ខសច្ច របស់ពួកសត្វនោះ ក្រៅនេះ ដែលនៅក្នុងចតុវោការភព និងបញ្ចវោការភព កើតឡើងហើយផង សមុទយសច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ សមុទយសច្ច របស់សត្វទាំងនោះ ដែលចូលទៅកាន់សុទ្ធាវាស នឹងកើតឡើង ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សមុទយសច្ច របស់ពួកសត្វនោះ ក្រៅនេះ ដែលនៅក្នុងចតុវោការភព និងបញ្ចវោការភព នឹងកើតឡើងផង ទុក្ខសច្ច កើតឡើងហើយផង ក្នុងទីនោះ។

[១១៧] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វដែលកើតក្នុងអបាយផង និងរបស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង មគ្គសច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ មគ្គសច្ច របស់សត្វទាំងនោះ ដែលចូលទៅកាន់សុទ្ធាវាស នឹងកើតឡើង ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង ទុក្ខសច្ច កើតឡើងហើយផង ក្នុងទីនោះ។

[១១៨] សមុទយសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វនោះ ដែលកើតក្នុងអបាយ កើតឡើងហើយ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង មគ្គសច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ មគ្គសច្ច របស់ពួកសុទ្ធាវាសសត្វនោះ នឹងកើតឡើង ក្នុងកាលចិត្តទី២ កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង សមុទយសច្ច កើតឡើងហើយផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[១១៩] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[១២០] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[១២១] សមុទយសច្ច របស់សត្វណា មិនកើតឡើងហើយ មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង សមុទយសច្ច របស់សត្វនោះ កើតឡើងហើយឬ។ កើតឡើងហើយ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[១២២] ទុក្ខសច្ច មិនកើតឡើងហើយ ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[១២៣] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ នឹងកើតឡើង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។

[១២៤] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ នឹងកើតឡើង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។

[១២៥] សមុទយសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ សមុទយសច្ច របស់ពួកសុទ្ធាវាសសត្វនោះ មិនកើតឡើងហើយ ក្នុងកាលចិត្តទី២ កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ សមុទយសច្ច របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង មគ្គសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើងក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វនោះ ដែលកើតក្នុងអបាយ នឹងមិនកើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មគ្គសច្ច របស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង សមុទយសច្ច មិនកើតឡើងហើយផង ក្នុងទីនោះ។

ចប់ ឧប្បាទវារៈ។

 

លេខយោង

1)
គឺភវង្គចិត្ត ជាចិត្តទី២ ជាលំដាប់អំពីបដិសន្ធិចិត្តមក។ អដ្ឋកថា។
2)
អកុសលក្នុងទីនេះ បានដល់ជវនចិត្តទី២ ដែលនៅត្រេកអរនឹងភព។ អដ្ឋកថា។
3)
បានដល់ចិត្ត ដែលប្រកបដោយបដិសន្ធិ ជាខាងក្រោយជាងចិត្តទាំងអស់។ អដ្ឋកថា។
km/tipitaka/abh/ya/abh.ya.05.02.01.txt · ពេលកែចុងក្រោយ: 2024/09/04 11:41 និពន្ឋដោយ Johann