User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ya:abh.ya.05.03

បរិញ្ញាវារៈ (ទី៣)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ya 05 03 បាលី cs-km: abh.ya.05.03 អដ្ឋកថា: abh.ya.05.03_att PTS: ?

បរិញ្ញាវារៈ (ទី៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

៣. បរិញ្ញាវារោ

(បច្ចុប្បន្នវារៈ ទី១)

១. បច្ចុប្បន្នវារោ

[២២៤] សត្វណា កំណត់ដឹងនូវទុក្ខសច្ច សត្វនោះ លះបង់នូវសមុទយសច្ចឬ។ អើ។ មួយយ៉ាងទៀត សត្វណា លះបង់នូវសមុទយសច្ច សត្វនោះ កំណត់ដឹងនូវទុក្ខសច្ចឬ។ អើ។ សត្វណា មិនកំណត់ដឹងនូវទុក្ខសច្ច សត្វនោះ មិនលះបង់នូវសមុទយសច្ចឬ។ អើ។ មួយយ៉ាងទៀត សត្វណា មិនលះបង់នូវសមុទយសច្ច សត្វនោះ មិនកំណត់ដឹងនូវទុក្ខសច្ចឬ។ អើ។

(អតីតវារៈ ទី២)

២. អតីតវារោ

[២២៥] សត្វណា កំណត់ដឹងហើយនូវទុក្ខសច្ច សត្វនោះលះបង់ហើយ នូវសមុទយសច្ចឬ។ អើ។ មួយយ៉ាងទៀត សត្វណា លះបង់ហើយ នូវសមុទយសច្ច សត្វនោះ កំណត់ដឹងហើយនូវទុក្ខសច្ចឬ។ អើ។ សត្វណា មិនកំណត់ដឹងហើយនូវទុក្ខសច្ច សត្វនោះ មិនលះបង់ហើយ នូវសមុទយសច្ចឬ។ អើ។ មួយយ៉ាងទៀត សត្វណា មិនលះបង់ហើយ នូវសមុទយសច្ច សត្វនោះ មិនកំណត់ដឹងហើយនូវទុក្ខសច្ចឬ។ អើ។

(អនាគតវារៈ ទី៣)

៣. អនាគតវារោ

[២២៦] សត្វណា នឹងកំណត់ដឹងនូវទុក្ខសច្ច សត្វនោះ នឹងលះបង់នូវសមុទយសច្ចឬ។ អើ។ មួយយ៉ាងទៀត សត្វណា នឹងលះបង់នូវសមុទយសច្ច សត្វនោះ នឹងកំណត់ដឹងនូវទុក្ខសច្ចឬ។ អើ។ សត្វណា នឹងមិនកំណត់ដឹងនូវទុក្ខសច្ច សត្វនោះ នឹងមិនលះបង់នូវសមុទយសច្ចឬ។ អើ។ មួយយ៉ាងទៀត សត្វណា នឹងមិនលះបង់នូវសមុទយសច្ច សត្វនោះ នឹងមិនកំណត់ដឹងនូវទុក្ខសច្ចឬ។ អើ។

(បច្ចុប្បន្នាតីតវារៈ ទី៤)

៤. បច្ចុប្បន្នាតីតវារោ

[២២៧] សត្វណា កំណត់ដឹងនូវទុក្ខសច្ច សត្វនោះ លះបង់ហើយនូវសមុទយសច្ចឬ។ មិនមែនទេ។ មួយយ៉ាងទៀត សត្វណា លះបង់ហើយនូវសមុទយសច្ច សត្វនោះ កំណត់ដឹងនូវទុក្ខសច្ចឬ។ មិនមែនទេ។ សត្វណា មិនកំណត់ដឹងនូវទុក្ខសច្ច សត្វនោះ មិនលះបង់ហើយនូវសមុទយសច្ចឬ។ ព្រះអរហន្ត មិនកំណត់ដឹង នូវទុក្ខសច្ច តែមិនមែនជាមិនលះបង់ហើយនូវសមុទយសច្ចទេ ពួកបុគ្គលដ៏សេស លើកលែងតែបុគ្គលដែលប្រកបដោយមគ្គដ៏ប្រសើរ និងព្រះអរហន្តចេញ មិនកំណត់ដឹងនូវទុក្ខសច្ចផង មិនលះបង់ហើយ នូវសមុទយសច្ចផង។ មួយយ៉ាងទៀត សត្វណា មិនលះបង់ហើយនូវសមុទយសច្ច សត្វនោះ មិនកំណត់ដឹងនូវទុក្ខសច្ចឬ។ បុគ្គលដែលប្រកបដោយមគ្គដ៏ប្រសើរ មិនលះបង់ហើយនូវសមុទយសច្ច តែមិនមែនជាមិនកំណត់ដឹងនូវទុក្ខសច្ចទេ ពួកបុគ្គលដ៏សេស លើកលែងតែបុគ្គលដែលប្រកបដោយមគ្គដ៏ប្រសើរ និងព្រះអរហន្តចេញ មិនលះបង់ហើយនូវសមុទយសច្ចផង មិនកំណត់ដឹងនូវទុក្ខសច្ចផង។

(បច្ចុប្បន្នានាគតវារៈ ទី៥)

៥. បច្ចុប្បន្នានាគតវារោ

[២២៨] សត្វណា កំណត់ដឹងនូវទុក្ខសច្ច សត្វនោះ នឹងលះបង់នូវសមុទយសច្ចឬ។ មិនមែនទេ។ មួយយ៉ាងទៀត សត្វណា នឹងលះបង់នូវសមុទយសច្ច សត្វនោះ កំណត់ដឹងនូវទុក្ខសច្ចឬ។ មិនមែនទេ។ សត្វណា មិនកំណត់ដឹងនូវទុក្ខសច្ច សត្វនោះ នឹងមិនលះបង់នូវសមុទយសច្ចឬ។ ពួកសត្វណា នឹងបាននូវមគ្គ ពួកសត្វនោះ មិនកំណត់ដឹងនូវទុក្ខសច្ច តែមិនមែនជានឹងមិនលះបង់នូវសមុទយសច្ចទេ ព្រះអរហន្ត និងពួកបុថុជ្ជនណា នឹងមិនបាននូវមគ្គ ព្រះអរហន្ត និងពួកបុថុជ្ជននោះ មិនកំណត់ដឹងនូវទុក្ខសច្ចផង នឹងមិនលះបង់នូវសមុទយសច្ចផង។ មួយយ៉ាងទៀត សត្វណា នឹងមិនលះបង់នូវសមុទយសច្ច សត្វនោះ មិនកំណត់ដឹងនូវទុក្ខសច្ចឬ។ បុគ្គលប្រកបដោយមគ្គដ៏ប្រសើរ នឹងមិនលះបង់នូវសមុទយសច្ច តែមិនមែនជាមិនកំណត់ដឹងនូវសមុទយសច្ចទេ ព្រះអរហន្ត និងពួកបុថុជ្ជនណា នឹងមិនបាននូវមគ្គ ព្រះអរហន្ត និងពួកបុថុជ្ជននោះ នឹងមិនលះបង់នូវសមុទយសច្ចផង មិនកំណត់ដឹងនូវទុក្ខសច្ចផង។

(អតីតានាគតវារៈ ទី៦)

៦. អតីតានាគតវារោ

[២២៩] សត្វណា កំណត់ដឹងហើយនូវទុក្ខសច្ច សត្វនោះ នឹងលះបង់នូវសមុទយសច្ចឬ។ មិនមែនទេ។ មួយយ៉ាងទៀត សត្វណា នឹងលះបង់នូវសមុទយសច្ច សត្វនោះ កំណត់ដឹងហើយនូវទុក្ខសច្ចឬ។ មិនមែនទេ។ សត្វណា មិនកំណត់ដឹងហើយនូវទុក្ខសច្ច សត្វនោះ នឹងមិនលះបង់នូវសមុទយសច្ចឬ។ ពួកសត្វណា នឹងបាននូវមគ្គ ពួកសត្វនោះ មិនកំណត់ដឹងហើយនូវទុក្ខសច្ច តែមិនមែនជានឹងមិនលះបង់នូវសមុទយសច្ចទេ បុគ្គលដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកបុថុជ្ជនណា នឹងមិនបាននូវមគ្គ បុគ្គលប្រកបដោយមគ្គដ៏ប្រសើរ និងពួកបុថុជ្ជននោះ មិនកំណត់ដឹងហើយនូវទុក្ខសច្ចផង នឹងមិនលះបង់នូវសមុទយសច្ច។ មួយយ៉ាងទៀត សត្វណា នឹងមិនលះបង់នូវសមុទយសច្ច សត្វនោះ ឈ្មោះថា មិនកំណត់ដឹងហើយនូវទុក្ខសច្ចឬ។ ព្រះអរហន្ត នឹងមិនលះបង់នូវសមុទយសច្ច តែមិនមែនជាមិនកំណត់ដឹងហើយនូវទុក្ខសច្ចទេ ពួកបុគ្គលប្រកបដោយមគ្គដ៏ប្រសើរ និងពួកបុថុជ្ជនណា នឹងមិនបាននូវមគ្គ ពួកបុគ្គលប្រកបដោយមគ្គដ៏ប្រសើរ និងពួកបុថុជ្ជននោះ នឹងមិនលះបង់នូវសមុទយសច្ចផង មិនកំណត់ដឹងហើយនូវទុក្ខសច្ចផង។

ចប់ បរិញ្ញាវារៈ។

ចប់ សច្ចយមកៈ។

 

លេខយោង

km/tipitaka/abh/ya/abh.ya.05.03.txt · ពេលកែចុងក្រោយ: 2024/09/04 11:52 និពន្ឋដោយ Johann