km:tipitaka:abh:ya:abh.ya.05.03.05

(បច្ចុប្បន្នានាគតវារៈ ទី៥)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ya 05 03 05 បាលី cs-km: abh.ya.05.03.05 អដ្ឋកថា: abh.ya.05.03.05_att PTS: ?

(បច្ចុប្បន្នានាគតវារៈ ទី៥)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

៥. បច្ចុប្បន្នានាគតវារោ

[២២៨] សត្វណា កំណត់ដឹងនូវទុក្ខសច្ច សត្វនោះ នឹងលះបង់នូវសមុទយសច្ចឬ។ មិនមែនទេ។ មួយយ៉ាងទៀត សត្វណា នឹងលះបង់នូវសមុទយសច្ច សត្វនោះ កំណត់ដឹងនូវទុក្ខសច្ចឬ។ មិនមែនទេ។ សត្វណា មិនកំណត់ដឹងនូវទុក្ខសច្ច សត្វនោះ នឹងមិនលះបង់នូវសមុទយសច្ចឬ។ ពួកសត្វណា នឹងបាននូវមគ្គ ពួកសត្វនោះ មិនកំណត់ដឹងនូវទុក្ខសច្ច តែមិនមែនជានឹងមិនលះបង់នូវសមុទយសច្ចទេ ព្រះអរហន្ត និងពួកបុថុជ្ជនណា នឹងមិនបាននូវមគ្គ ព្រះអរហន្ត និងពួកបុថុជ្ជននោះ មិនកំណត់ដឹងនូវទុក្ខសច្ចផង នឹងមិនលះបង់នូវសមុទយសច្ចផង។ មួយយ៉ាងទៀត សត្វណា នឹងមិនលះបង់នូវសមុទយសច្ច សត្វនោះ មិនកំណត់ដឹងនូវទុក្ខសច្ចឬ។ បុគ្គលប្រកបដោយមគ្គដ៏ប្រសើរ នឹងមិនលះបង់នូវសមុទយសច្ច តែមិនមែនជាមិនកំណត់ដឹងនូវសមុទយសច្ចទេ ព្រះអរហន្ត និងពួកបុថុជ្ជនណា នឹងមិនបាននូវមគ្គ ព្រះអរហន្ត និងពួកបុថុជ្ជននោះ នឹងមិនលះបង់នូវសមុទយសច្ចផង មិនកំណត់ដឹងនូវទុក្ខសច្ចផង។

 

លេខយោង

km/tipitaka/abh/ya/abh.ya.05.03.05.txt · ពេលកែចុងក្រោយ: 2024/09/04 11:56 និពន្ឋដោយ Johann