(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ya 06 01 01 បាលី cs-km: abh.ya.06.01.01 អដ្ឋកថា: abh.ya.06.01.01_att PTS: ?
ឧទ្ទេសវារៈ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(ក) ឧទ្ទេសោ
[២៣០] សង្ខារ ៣ យ៉ាង គឺកាយសង្ខារ ១ វចីសង្ខារ ១ ចិត្តសង្ខារ ១។ ពួកអស្សាសបស្សាសៈ ឈ្មោះថា កាយសង្ខារ ពួកវិតក្កវិចារៈ ឈ្មោះថា វចីសង្ខារ សញ្ញា និងវេទនា ឈ្មោះថា ចិត្តសង្ខារ ពួកធម៌ទាំងអស់ ដែលសម្បយុត្តដោយចិត្ត វៀរលែងតែពួកវិតក្កៈ និងវិចារៈចេញ ឈ្មោះថា ចិត្តសង្ខារដែរ។
១. បទសោធនវារោ
(ក) អនុលោមំ
[២៣១] កាយ ហៅថា កាយសង្ខារ កាយសង្ខារ ហៅថាកាយ។ វចី ហៅថា វចីសង្ខារ វចីសង្ខារ ហៅថា វចី។ ចិត្ត ហៅថា ចិត្តសង្ខារ ចិត្តសង្ខារ ហៅថា ចិត្ត។
[២៣២] មិនមែនកាយ មិនហៅថា កាយសង្ខារ មិនមែនកាយសង្ខារ មិនហៅថា កាយ។ មិនមែនវចី មិនហៅថា វចីសង្ខារ មិនមែនវចីសង្ខារ មិនហៅថា វចី។ មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារ មិនមែនចិត្តសង្ខារ មិនហៅថា ចិត្ត។
២. បទសោធនមូលចក្កវារោ
(ក) អនុលោមំ
[២៣៣] កាយ ហៅថា កាយសង្ខារ សង្ខារទាំងឡាយ ហៅថា វចីសង្ខារ។ កាយ ហៅថាកាយសង្ខារ សង្ខារទាំងឡាយ ហៅថា ចិត្តសង្ខារ។ វចី ហៅថា វចីសង្ខារ សង្ខារទាំងឡាយ ហៅថា កាយសង្ខារ។ វចី ហៅថា វចីសង្ខារ សង្ខារទាំងឡាយ ហៅថា ចិត្តសង្ខារ។ ចិត្ត ហៅថា ចិត្តសង្ខារ សង្ខារទាំងឡាយ ហៅថា កាយសង្ខារ។ ចិត្ត ហៅថា ចិត្តសង្ខារ សង្ខារទាំងឡាយ ហៅថា វចីសង្ខារ។
[២៣៤] មិនមែនកាយ មិនហៅថា កាយសង្ខារ មិនមែនសង្ខារទាំងឡាយ មិនហៅថា វចីសង្ខារ។ មិនមែនកាយ មិនហៅថា កាយសង្ខារ មិនមែនសង្ខារទាំងឡាយ មិនហៅថា ចិត្តសង្ខារ។ មិនមែនវចី មិនហៅថា វចីសង្ខារ មិនមែនសង្ខារទាំងឡាយ មិនហៅថា កាយសង្ខារ។ មិនមែនវចី មិនហៅថា វចីសង្ខារ មិនមែនសង្ខារទាំងឡាយ មិនហៅថា ចិត្តសង្ខារ។ មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារ មិនមែនសង្ខារទាំងឡាយ មិនហៅថា កាយសង្ខារ។ មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារ មិនមែនសង្ខារទាំងឡាយ មិនហៅថា វចីសង្ខារ។
៣. សុទ្ធសង្ខារវារោ
(ក) អនុលោមំ
[២៣៥] កាយសង្ខារ ហៅថា វចីសង្ខារ វចីសង្ខារ ហៅថា កាយសង្ខារ។ កាយសង្ខារ ហៅថា ចិត្តសង្ខារ ចិត្តសង្ខារ ហៅថា កាយសង្ខារ។ វចីសង្ខារ ហៅថា ចិត្តសង្ខារ ចិត្តសង្ខារ ហៅថា វចីសង្ខារ។
(ខ) បច្ចនីកំ
[២៣៦] មិនមែនកាយសង្ខារ មិនហៅថា វចីសង្ខារ មិនមែនវចីសង្ខារ មិនហៅថា កាយសង្ខារ។ មិនមែនកាយសង្ខារ មិនហៅថា ចិត្តសង្ខារ មិនមែនចិត្តសង្ខារ មិនហៅថា កាយសង្ខារ។ មិនមែនវចីសង្ខារ មិនហៅថា ចិត្តសង្ខារ មិនមែនចិត្តសង្ខារ មិនហៅថា វចីសង្ខារ។
ចប់ ឧទ្ទេសវារៈ។