User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ya:abh.ya.06.01.02

និទ្ទេសវារៈ

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ya 06 01 02 បាលី cs-km: abh.ya.06.01.02 អដ្ឋកថា: abh.ya.06.01.02_att PTS: ?

និទ្ទេសវារៈ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(ខ) និទ្ទេសោ

(បទសោធនវារៈ ទី១)

១. បទសោធនវារោ

(អនុលោម)

(ក) អនុលោមំ

[២៣៧] កាយ ហៅថា កាយសង្ខារឬ។ មិនមែនទេ។ កាយសង្ខារ ហៅថា កាយឬ។ មិនមែនទេ។ វចី ហៅថា វចីសង្ខារឬ។ មិនមែនទេ។ វចីសង្ខារ ហៅថា វចីឬ។ មិនមែនទេ។ ចិត្ត ហៅថា ចិត្តសង្ខារឬ។ មិនមែនទេ។ ចិត្តសង្ខារ ហៅថា ចិត្តឬ។ មិនមែនទេ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[២៣៨] មិនមែនកាយ មិនហៅថា កាយសង្ខារឬ។ កាយសង្ខារ មិនហៅថា កាយទេ ហៅថា កាយសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែកាយ និងកាយសង្ខារចេញ មិនហៅថា កាយផង មិនហៅថា កាយសង្ខារផង។ មិនមែនកាយសង្ខារ មិនហៅថា កាយឬ។ កាយ មិនហៅថា កាយសង្ខារទេ ហៅថា កាយ ឯពួកធម៌ដ៏សេស វៀរលែងតែកាយ និងកាយសង្ខារចេញ មិនហៅថា កាយផង មិនហៅថា កាយសង្ខារផង។ មិនមែនកាយសង្ខារ មិនហៅថា កាយឬ។ កាយ មិនហៅថា កាយសង្ខារទេ ហៅថា កាយ ឯពួកធម៌ដ៏សេស វៀរលែងតែកាយ និងកាយសង្ខារចេញ មិនហៅថា កាយផង មិនហៅថា កាយសង្ខារផង។ មិនមែនវចី មិនហៅថា វចីសង្ខារឬ។ វចីសង្ខារ មិនហៅថា វចីទេ ហៅថា វចីសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែវចី និងវចីសង្ខារចេញ មិនហៅថា វចីផង មិនហៅថា វចីសង្ខារផង។ មិនមែនវចីសង្ខារ មិនហៅថា វចីឬ។ វចី មិនហៅថា វចីសង្ខារទេ ហៅថា វចី ឯពួកធម៌ដ៏សេស វៀរលែងតែវចី និងវចីសង្ខារចេញ មិនហៅថា វចីផង មិនហៅថា វចីសង្ខារផង។ មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ មិនហៅថា ចិត្តទេ ហៅថា ចិត្តសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែចិត្ត និងចិត្តសង្ខារចេញ មិនហៅថា ចិត្តផង មិនហៅថា ចិត្តសង្ខារផង។ មិនមែនចិត្តសង្ខារ មិនហៅថា ចិត្តឬ។ ចិត្ត មិនហៅថា ចិត្តសង្ខារទេ ហៅថា ចិត្ត ឯពួកធម៌ដ៏សេស វៀរលែងតែចិត្ត និងចិត្តសង្ខារចេញ មិនហៅថា ចិត្តផង មិនហៅថា ចិត្តសង្ខារផង។

(បទសោធនមូលចក្កវារៈ ទី២)

២. បទសោធនមូលចក្កវារោ

(អនុលោម)

(ក) អនុលោមំ

[២៣៩] កាយ ហៅថា កាយសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា វចីសង្ខារឬ។ វចីសង្ខារ ហៅថា សង្ខារផង ហៅថា វចីសង្ខារផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារទាំងឡាយ មិនហៅថា វចីសង្ខារទេ។ កាយ ហៅថា កាយសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ ហៅថា សង្ខារផង ហៅថា ចិត្តសង្ខារផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារទាំងឡាយ មិនហៅថា ចិត្តសង្ខារទេ។ វចី ហៅថា វចីសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា កាយសង្ខារឬ។ កាយសង្ខារ ហៅថា សង្ខារផង ហៅថា កាយសង្ខារផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារទាំងឡាយ មិនហៅថា កាយសង្ខារទេ។ វចី ហៅថា វចីសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ ហៅថា សង្ខារផង ហៅថា ចិត្តសង្ខារផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារទាំងឡាយ មិនហៅថា ចិត្តសង្ខារទេ។ ចិត្ត ហៅថា ចិត្តសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា កាយសង្ខារឬ។ កាយសង្ខារ ហៅថា សង្ខារផង ហៅថា កាយសង្ខារផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារទាំងឡាយ មិនហៅថា កាយសង្ខារទេ។ ចិត្ត ហៅថា ចិត្តសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា វចីសង្ខារឬ។ វចីសង្ខារ ហៅថា សង្ខារផង ហៅថា វចីសង្ខារផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារទាំងឡាយ មិនមែនហៅថា វចីសង្ខារទេ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[២៤០] មិនមែនកាយ មិនហៅថា កាយសង្ខារឬ។ កាយសង្ខារ មិនហៅថា កាយទេ ហៅថា កាយសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែកាយ និងកាយសង្ខារចេញ មិនហៅថា កាយផង មិនហៅថា កាយសង្ខារផង។ មិនមែនសង្ខារទាំងឡាយ មិនហៅថា វចីសង្ខារឬ។ អើ។ មិនមែនកាយ មិនហៅថា កាយសង្ខារឬ។ កាយសង្ខារ មិនហៅថា កាយទេ ហៅថា កាយសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែកាយ និងកាយសង្ខារចេញ មិនហៅថា កាយផង មិនហៅថា កាយសង្ខារផង។ មិនមែនសង្ខារទាំងឡាយ មិនហៅថា ចិត្តសង្ខារឬ។ អើ។ មិនមែនវចី មិនហៅថា វចីសង្ខារឬ។ វចីសង្ខារ មិនហៅថា វចីទេ ហៅថា វចីសង្ខារ ឯពួកធម៌ដ៏សេស លើកលែងតែវចី និងវចីសង្ខារចេញ មិនហៅថា វចីផង មិនហៅថា វចីសង្ខារផង។ មិនមែនសង្ខារទាំងឡាយ មិនហៅថា កាយសង្ខារឬ។ អើ។ មិនមែនវចី មិនហៅថា វចីសង្ខារឬ។ វចីសង្ខារ មិនហៅថា វចីទេ ហៅថា វចីសង្ខារ ឯពួកធម៌ដ៏សេស លើកលែងតែវចី និងវចីសង្ខារចេញ មិនហៅថា វចីផង មិនហៅថា វចីសង្ខារផង។ មិនមែនសង្ខារទាំងឡាយ មិនហៅថា ចិត្តសង្ខារឬ។ អើ។ មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ មិនហៅថា ចិត្តទេ ហៅថា ចិត្តសង្ខារ ឯពួកធម៌ដ៏សេស លើកលែងតែចិត្ត និងចិត្តសង្ខារចេញ មិនហៅថា ចិត្តផង មិនហៅថា ចិត្តសង្ខារផង។ មិនមែនសង្ខារទាំងឡាយ មិនហៅថា កាយសង្ខារឬ។ អើ។ មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ មិនហៅថា ចិត្តទេ ហៅថា ចិត្តសង្ខារ ឯពួកធម៌ដ៏សេស លើកលែងតែចិត្ត និងចិត្តសង្ខារចេញ មិនហៅថា ចិត្តផង មិនហៅថា ចិត្តសង្ខារផង។ មិនមែនសង្ខារទាំងឡាយ មិនហៅថា វចីសង្ខារឬ។ អើ។

(សុទ្ធសង្ខារវារៈ ទី៣)

៣. សុទ្ធសង្ខារវារោ

(អនុលោម)

(ក) អនុលោមំ

[២៤១] កាយសង្ខារ ហៅថា វចីសង្ខារឬ។ មិនមែនទេ។ វចីសង្ខារ ហៅថា កាយសង្ខារឬ។ មិនមែនទេ។ កាយសង្ខារ ហៅថា ចិត្តសង្ខារឬ។ មិនមែនទេ។ ចិត្តសង្ខារ ហៅថា កាយសង្ខារឬ។ មិនមែនទេ។ វចីសង្ខារ ហៅថា ចិត្តសង្ខារឬ។ មិនមែនទេ។ ចិត្តសង្ខារ ហៅថា វចីសង្ខារឬ។ មិនមែនទេ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[២៤២] មិនមែនកាយសង្ខារ មិនហៅថា វចីសង្ខារឬ។ វចីសង្ខារ មិនហៅថា កាយសង្ខារទេ ហៅថា វចីសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែកាយសង្ខារ និងវចីសង្ខារចេញ មិនហៅថា កាយសង្ខារផង មិនហៅថា វចីសង្ខារផង។ មិនមែនវចីសង្ខារ មិនហៅថា កាយសង្ខារឬ។ កាយសង្ខារ មិនហៅថា វចីសង្ខារទេ ហៅថា កាយសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែវចីសង្ខារ និងកាយសង្ខារចេញ មិនហៅថា វចីសង្ខារផង មិនហៅថា កាយសង្ខារផង។ មិនមែនកាយសង្ខារ មិនហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ មិនហៅថា កាយសង្ខារទេ ហៅថា ចិត្តសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែកាយសង្ខារ និងចិត្តសង្ខារចេញ មិនហៅថា កាយសង្ខារផង មិនហៅថា ចិត្តសង្ខារផង។ មិនមែនចិត្តសង្ខារ មិនហៅថា កាយសង្ខារឬ។ កាយសង្ខារ មិនហៅថា ចិត្តសង្ខារទេ ហៅថា កាយសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែចិត្តសង្ខារ និងកាយសង្ខារចេញ មិនហៅថា ចិត្តសង្ខារផង មិនហៅថា កាយសង្ខារផង។ មិនមែនវចីសង្ខារ មិនហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ មិនហៅថា វចីសង្ខារទេ ហៅថា ចិត្តសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែវចីសង្ខារ និងចិត្តសង្ខារចេញ មិនហៅថា វចីសង្ខារផង មិនហៅថា ចិត្តសង្ខារផង។ មិនមែនចិត្តសង្ខារ មិនហៅថា វចីសង្ខារឬ។ វចីសង្ខារ មិនហៅថា ចិត្តសង្ខារទេ ហៅថា វចីសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែចិត្តសង្ខារ និងវចីសង្ខារចេញ មិនហៅថា ចិត្តសង្ខារផង មិនហៅថា វចីសង្ខារផង។

ចប់ បណ្ណតិ្តវារៈ។

 

លេខយោង

km/tipitaka/abh/ya/abh.ya.06.01.02.txt · ពេលកែចុងក្រោយ: 2024/09/04 11:58 និពន្ឋដោយ Johann