User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ya:abh.ya.06.02.01

មាតិកា

ឧប្បាទវារៈ (ទី១)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ya 06 02 01 បាលី cs-km: abh.ya.06.02.01 អដ្ឋកថា: abh.ya.06.02.01_att PTS: ?

ឧប្បាទវារៈ (ទី១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

១. ឧប្បាទវារោ

(បច្ចុប្បន្នវារៈ ទី១)

(១) បច្ចុប្បន្នវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[២៤៣] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ កើតឡើងឬ។ កាយសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកកាមាវចរសត្វ ដែលចូលកាន់បឋមជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា កើតឡើង កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ កើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[២៤៤] កាយសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ កើតឡើងឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើង កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[២៤៥] វចីសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ កើតឡើងឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ កើតឡើងឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[២៤៦] កាយសង្ខារ កើតឡើង ក្នុងទីណា វចីសង្ខារ កើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ កើតឡើង ក្នុងទុតិយជ្ឈាន និងក្នុងតតិយជ្ឈាននោះ តែវចីសង្ខារ មិនកើតឡើង ក្នុងឈាននោះទេ កាយសង្ខារ កើតឡើងផង វចីសង្ខារ កើតឡើងផង ក្នុងបឋមជ្ឈាន និងក្នុងកាមាវចរៈនោះ។ មួយយ៉ាងទៀត វចីសង្ខារ កើតឡើង ក្នុងទីណា កាយសង្ខារ កើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ កើតឡើង ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈនោះ តែកាយសង្ខារ មិនកើតឡើង ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈនោះទេ វចីសង្ខារ កើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងបឋមជ្ឈាន និងក្នុងកាមាវចរៈនោះ។

[២៤៧] កាយសង្ខារ កើតឡើង ក្នុងទីណា ចិត្តសង្ខារ កើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ កើតឡើង ក្នុងទីណា កាយសង្ខារ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ កើតឡើង ក្នុងចតុត្ថជ្ឈាន ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈនោះ តែកាយសង្ខារ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ កើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងបឋមជ្ឈាន ក្នុងទុតិយជ្ឈាន ក្នុងតតិយជ្ឈាន និងក្នុងកាមាវចរៈនោះ។

[២៤៨] វចីសង្ខារ កើតឡើង ក្នុងទីណា ចិត្តសង្ខារ កើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ កើតឡើង ក្នុងទីណា វចីសង្ខារ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ កើតឡើង ក្នុងទុតិយជ្ឈាន ក្នុងតតិយជ្ឈាន និងក្នុងចតុត្ថជ្ឈាននោះ តែវចីសង្ខារ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ កើតឡើងផង វចីសង្ខារ កើតឡើងផង ក្នុងបឋមជ្ឈាន ក្នុងកាមាវចរៈ ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈនោះ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[២៤៩] កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា។ បេ។ (ពាក្យថា របស់សត្វណាក្តី ថា របស់សត្វណា ក្នុងទីណាក្តី ដូចៗគ្នា។)

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[២៥០] កាយសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ កាយសង្ខារ របស់សត្វទាំងអស់ ក្នុងភង្គក្ខណៈនៃចិត្ត និងរបស់ពួកសត្វ ដែលចូលកាន់និរោធ ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលមិនមានវិតក្កៈ មិនមានវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង វចីសង្ខារ មិនកើតឡើងផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនកើតឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងអស់ ក្នុងភង្គក្ខណៈនៃចិត្ត និងរបស់ពួកសត្វ ដែលចូលកាន់និរោធ ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលមិនមានវិតក្កៈ មិនមានវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង កាយសង្ខារ មិនកើតឡើងផង។

[២៥១] កាយសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ កាយសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ ក្នុងភង្គក្ខណៈនៃចិត្ត និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ មិនកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ អើ។

[២៥២] វចីសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ ក្នុងភង្គក្ខណៈនៃចិត្ត និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ មិនកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ អើ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[២៥៣] កាយសង្ខារ មិនកើតឡើង ក្នុងទីណា វចីសង្ខារ មិនកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ មិនកើតឡើង ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈនោះ តែវចីសង្ខារ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ កាយសង្ខារ មិនកើតឡើងផង វចីសង្ខារ មិនកើតឡើងផង ក្នុងចតុត្ថជ្ឈាន និងក្នុងអសញ្ញសត្វនោះ។ មួយយ៉ាងទៀត វចីសង្ខារ មិនកើតឡើង ក្នុងទីណា កាយសង្ខារ មិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ មិនកើតឡើង ក្នុងទុតិយជ្ឈាន និងក្នុងតតិយជ្ឈាននោះ តែកាយសង្ខារ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ មិនកើតឡើងផង កាយសង្ខារ មិនកើតឡើងផង ក្នុងចតុត្ថជ្ឈាន និងក្នុងអសញ្ញសត្វនោះ។

[២៥៤] កាយសង្ខារ មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ មិនកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ មិនកើតឡើង ក្នុងចតុត្ថជ្ឈាន ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈនោះ តែចិត្តសង្ខារ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ កាយសង្ខារ មិនកើតឡើងផង ចិត្តសង្ខារ មិនកើតឡើងផង ក្នុងអសញ្ញសត្វនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ មិនកើតឡើង ក្នុងទីណា កាយសង្ខារ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

[២៥៥] វចីសង្ខារ មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ មិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ មិនកើតឡើង ក្នុងទុតិយជ្ឈាន ក្នុងតតិយជ្ឈាន និងក្នុងចតុត្ថជ្ឈាននោះ តែចិត្តសង្ខារ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ មិនកើតឡើងផង ចិត្តសង្ខារ មិនកើតឡើងផង ក្នុងអសញ្ញសត្វនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ មិនកើតឡើង ក្នុងទីណា វចីសង្ខារ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[២៥៦] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ កាយសង្ខារ របស់អសញ្ញសត្វទាំងអស់នោះ មិនកើតឡើងផង វចីសង្ខារ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា។ បេ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី បណ្ឌិត គប្បីឲ្យពិស្តារ ដូចៗគ្នាចុះ។ ពាក្យថា របស់ពួកសត្វ ដែលចូលកាន់និរោធ បណ្ឌិត មិនបាន (មិនគួរពោល) ក្នុងបទថា របស់សត្វណា ក្នុងទីណាឡើយ។

(អតីតវារៈ ទី២)

(២) អតីតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[២៥៧] កាយសង្ខារ របស់សត្វណា កើតឡើងហើយ វចីសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា (កើតឡើងហើយ)។ បេ។ អើ។ កាយសង្ខារ របស់សត្វណា កើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា (កើតឡើងហើយ)។ បេ។ អើ។ វចីសង្ខារ របស់សត្វណា កើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា (កើតឡើងហើយ)។ បេ។ អើ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[២៥៨] កាយសង្ខារ កើតឡើងហើយ ក្នុងទីណា។ បេ។ ពាក្យថា ក្នុងទីណា ដូចគ្នាតែបែបមួយ ក្នុងទីទាំងពួង។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[២៥៩] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ ជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង វចីសង្ខារ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង កាយសង្ខារ កើតឡើងហើយផង ក្នុងទីនោះ។

[២៦០] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វជារូបាវចរៈ ដែលចូលកាន់ចតុត្ថជ្ឈាន និងពួកសត្វជាអរូបាវចរៈ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង កាយសង្ខារ កើតឡើងហើយផង ក្នុងទីនោះ។

[២៦១] វចីសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន និងរបស់សុទ្ធាវាសសត្វទាំងនោះ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ កើតឡើងហើយ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន និងរបស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្រៅនេះ កើតឡើងហើយផង វចីសង្ខារ កើតឡើងហើយផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[២៦២] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយដែរឬ។ មិនមានទេ។ កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[២៦៣] កាយសង្ខារ មិនកើតឡើងហើយ ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[២៦៤] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់ពួកសុទ្ធាវាសសត្វ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ និងរបស់ពួកអសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង វចីសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន មិនកើតឡើងហើយ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់ពួកសុទ្ធាវាសសត្វ ក្នុងចិត្តទី២ កំពុងប្រព្រឹត្ត និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង កាយសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។

[២៦៥] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វជារូបាវចរៈ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់ពួកសត្វជាអរូបាវចរៈទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយផង ចិត្តសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។

[២៦៦] វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន និងរបស់ពួកសុទ្ធាវាសសត្វទាំងនោះ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ មិនកើតឡើងហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ វចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយផង ចិត្តសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។

(អនាគតវារៈ ទី៣)

(៣) អនាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[២៦៧] កាយសង្ខារ របស់សត្វណា នឹងកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងកើតឡើង កាយសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលកើតក្នុងភពជាទីបំផុត ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងពួកសត្វទាំងនោះ ដែលជាសត្វចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត វចីសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើង តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ វចីសង្ខារ របស់ពួកសត្វក្រៅនេះ នឹងកើតឡើងផង កាយសង្ខារ នឹងកើតឡើងផង។

[២៦៨] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង កាយសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលកើតក្នុងភពជាទីបំផុត ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងពួកសត្វទាំងនោះ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើង តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វក្រៅនេះ នឹងកើតឡើងផង កាយសង្ខារ នឹងកើតឡើងផង។

[២៦៩] វចីសង្ខារ របស់សត្វណា នឹងកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត1) ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើង តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វក្រៅនេះ នឹងកើតឡើងផង វចីសង្ខារ កើតឡើងផង។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[២៧០] កាយសង្ខារ នឹងកើតឡើង ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[២៧១] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន កាយសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង វចីសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើងក្នុងលំដាប់នៃចិត្តណា វចីសង្ខារ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយសង្ខារ នឹងកើតឡើង ក្នុងទីនោះ។

[២៧២] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើងក្នុងលំដាប់នៃចិត្តណា ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ ដែលចូលកាន់ចតុត្ថជ្ឈាន ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។

[២៧៣] វចីសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន និងពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈក្រៅនេះ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង វចីសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[២៧៤] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ នឹងពួកសត្វនោះ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង វចីសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង កាយសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។

[២៧៥] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងពួកសត្វនោះ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ កាយសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង កាយសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។

[២៧៦] វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[២៧៧] កាយសង្ខារ នឹងមិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[២៧៨] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា កាយសង្ខារ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលចូលកាន់ចតុត្ថជ្ឈាន និងពួកអសញ្ញសត្វ កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង វចីសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលចូលកាន់ចតុត្ថជ្ឈាន និងពួកអសញ្ញសត្វ វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង កាយសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។

[២៧៩] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ ដែលចូលកាន់ចតុត្ថជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត និងពួកអសញ្ញសត្វ កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងក្នុងទីនោះឬ។ អើ។

[២៨០] វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។

(បច្ចុប្បន្នាតីតវារៈ ទី៤)

(៤) បច្ចុប្បន្នាតីតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[២៨១] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា កើតឡើងហើយ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ វចីសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ។

[២៨២] កាយសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើងហើយ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ ចិត្តសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ។

[២៨៣] វចីសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើងហើយ វចីសង្ខារ របស់សត្វនោះ កើតឡើងឬ។ ចិត្តសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[២៨៤] កាយសង្ខារ កើតឡើង ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[២៨៥] កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងផង វចីសង្ខារ កើតឡើងហើយផង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះឯង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ វចីសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[២៨៦] កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[២៨៧] វចីសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[២៨៨] កាយសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។

[២៨៩] កាយសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។

[២៩០] វចីសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ វចីសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[២៩១] កាយសង្ខារ មិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[២៩២] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វជាកាមាវចរៈនោះឯង ដែលចូលកាន់បឋមជ្ឈាន ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ មិនកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វដែលចូលកាន់ចតុត្ថជ្ឈាន ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសុទ្ធាវាសសត្វ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង វចីសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ វចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់សត្វទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសុទ្ធាវាសសត្វ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង កាយសង្ខារ មិនកើតឡើងផង ក្នុងទីនោះ។

[២៩៣] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងអស់នោះ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ កើតឡើងក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

[២៩៤] វចីសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ វចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

(បច្ចុប្បន្នានាគតវារៈ ទី៥)

(៥) បច្ចុប្បន្នានាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[២៩៥] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ កើតឡើងឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងកើតឡើង កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ វចីសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[២៩៦] កាយសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ ចិត្តសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ។

[២៩៧] វចីសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងផង ចិត្តសង្ខារ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង វចីសង្ខារ របស់សត្វនោះ កើតឡើងឬ។ ចិត្តសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[២៩៨] កាយសង្ខារ កើតឡើង ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[២៩៩] កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ កើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងផង វចីសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វជាកាមាវចរៈនោះឯង ដែលចូលកាន់បឋមជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ នឹងកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ វចីសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងទីនោះ។

[៣០០] កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់ពួកសត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[៣០១] វចីសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងផង ចិត្តសង្ខារ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៣០២] កាយសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ កាយសង្ខារ របស់សត្វទាំងអស់ ក្នុងភង្គក្ខណៈនៃចិត្ត និងរបស់ពួកសត្វដែលចូលកាន់និរោធ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើង តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងផង វចីសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ អើ។

[៣០៣] កាយសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ កាយសង្ខារ របស់សត្វទាំងអស់ ក្នុងភង្គក្ខណៈនៃចិត្ត និងរបស់ពួកសត្វ ដែលចូលកាន់និរោធ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើង តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ កាយសង្ខារ របស់ពួកសត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ អើ។

[៣០៤] វចីសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងអស់ ក្នុងភង្គក្ខណៈនៃចិត្ត និងរបស់ពួកសត្វ ដែលចូលកាន់និរោធ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើង តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ វចីសង្ខារ របស់ពួកសត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ នឹងមិនកើតឡើងផង វចីសង្ខារ មិនកើតឡើងផង។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៣០៥] កាយសង្ខារ មិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៣០៦] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះឯង ដែលចូលកាន់បឋមជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ មិនកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្ត ជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា កាយសង្ខារ របស់សត្វទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ មិនកើតឡើងផង វចីសង្ខារ មិនកើតឡើងផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ នឹងមិនកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ នឹងមិនកើតឡើងផង កាយសង្ខារ មិនកើតឡើងផង។

[៣០៧] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

[៣០៨] វចីសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ និងរបស់អសញ្ញសត្វទាំងនោះ ក្នុងភង្គក្ខណៈនៃចិត្ត ជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ និងរបស់អសញ្ញសត្វទាំងនោះ ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ នឹងមិនកើតឡើងផង វចីសង្ខារ មិនកើតឡើងផង ក្នុងទីនោះ។

(អតីតានាគតវារៈ ទី៦)

(៦) អតីតានាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៣០៩] កាយសង្ខារ របស់សត្វណា កើតឡើងហើយ វចីសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ កាយសង្ខារ របស់ពួកសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង វចីសង្ខារ នឹងកើតឡើងផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងកើតឡើង កាយសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[៣១០] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត កើតឡើងហើយ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ កាយសង្ខារ របស់ពួកសត្វ ក្រៅនេះ កើតឡើងហើយផង ចិត្តសង្ខារ នឹងកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា (កើតឡើងហើយ)។ បេ។ អើ។

[៣១១] វចីសង្ខារ របស់សត្វណា កើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត កើតឡើងហើយ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ វចីសង្ខារ របស់ពួកសត្វ ក្រៅនេះ កើតឡើងហើយផង ចិត្តសង្ខារ នឹងកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា (កើតឡើងហើយ)។ បេ។ អើ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៣១២] កាយសង្ខារ កើតឡើងហើយ ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៣១៣] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត ក្នុងកាមាវចរភព និងរបស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន កើតឡើងហើយ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វដែលចូលកាន់បឋមជ្ឈាន និងរបស់ពួកសត្វ ជាកាមាវចរៈទាំងនោះ ក្រៅនេះ កើតឡើងហើយផង វចីសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វដែលចូលកាន់បឋមជ្ឈាន និងរបស់សត្វជាកាមាវចរៈទាំងនោះ នឹងកើតឡើងផង កាយសង្ខារ កើតឡើងហើយផង ក្នុងទីនោះ។

[៣១៤] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត ក្នុងកាមាវចរៈ កើតឡើងហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វជាកាមាវចរៈទាំងនោះ ក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន កើតឡើងហើយផង ចិត្តសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់ចតុត្ថជ្ឈាន នឹងកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងកើតឡើងផង កាយសង្ខារ កើតឡើងហើយផង ក្នុងទីនោះ។

[៣១៥] វចីសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត ក្នុងសវិតក្កសវិចារភូមិ កើតឡើងហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វទាំងនោះ ក្រៅនេះ ក្នុងសវិតក្កសវិចារភូមិ កើតឡើងហើយផង ចិត្តសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ ក្នុងអវិតក្កអវិចារភូមិ នឹងកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ ក្នុងសវិតក្កសវិចារភូមិ នឹងកើតឡើងផង វចីសង្ខារ កើតឡើងហើយផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៣១៦] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[៣១៧] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[៣១៨] វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៣១៩] កាយសង្ខារ មិនកើតឡើងហើយ ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៣២០] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ កាយសង្ខារ របស់ពួកសត្វនោះ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង វចីសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ក្នុងកាមាវចរៈ និងរបស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងមិនកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វដែលប្រកបដោយចិត្ត ជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ វចីសង្ខារ របស់ពួកសត្វដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង កាយសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣២១] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់ចតុត្ថជ្ឈាន មិនកើតឡើងហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត ក្នុងកាមាវចរៈ នឹងមិនកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង កាយសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣២២] វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ក្នុងអវិតក្កអវិចារភូមិ មិនកើតឡើងហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ក្នុងអវិតក្កអវិចារភូមិ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត ក្នុងសវិតក្កសវិចារភូមិ នឹងមិនកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត ក្នុងអវិតក្កអវិចារភូមិ និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង វចីសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។

ចប់ ឧប្បាទវារៈ។

 

លេខយោង

1)
បានដល់ចុតិចិត្ត របស់រូបាវចរសត្វ ដែលប្រកបដោយទុតិយជ្ឈាន និងចុតិចិត្ត របស់អរូបាវចរសត្វ ដែលប្រកបដោយចតុត្ថជ្ឈាន។ អដ្ឋកថា។
km/tipitaka/abh/ya/abh.ya.06.02.01.txt · ពេលកែចុងក្រោយ: 2024/09/04 11:59 និពន្ឋដោយ Johann