(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ya 06 02 03 បាលី cs-km: abh.ya.06.02.03 អដ្ឋកថា: abh.ya.06.02.03_att PTS: ?
(បវត្តិ ទី២ ឧប្បាទនិរោធវារៈ ទី៣)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
២. បវត្តិ ៣. ឧប្បាទនិរោធវារោ
(១) បច្ចុប្បន្នវារោ
(ក) អនុលោមបុគ្គលោ
[៣៨៩] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ រលត់ទៅឬ។ មិនមែនទេ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា រលត់ទៅ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ មិនមែនទេ។ កាយសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ រលត់ទៅឬ។ មិនមែនទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា រលត់ទៅ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ មិនមែនទេ។ វចីសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ រលត់ទៅឬ។ មិនមែនទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា រលត់ទៅ វចីសង្ខារ របស់សត្វនោះ កើតឡើងឬ។ មិនមែនទេ។ កាយសង្ខារ កើតឡើង ក្នុងទីណា វចីសង្ខារ រលត់ទៅ ក្នុងទីនោះឬ។
(ខ) អនុលោមឱកាសោ
កាយសង្ខារ កើតឡើង ក្នុងទុតិយជ្ឈាន និងក្នុងតតិយជ្ឈាននោះ តែវចីសង្ខារ មិនរលត់ទៅ ក្នុងទីនោះទេ។ បេ។ (ពាក្យថា របស់សត្វក្រៅនេះ ដូចគ្នានឹងពាក្យថា ក្នុងទីណា។)
(គ) អនុលោមបុគ្គលោកាសា
កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា។ បេ។ (ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ដូចៗគ្នា។)
(ឃ) បច្ចនីកបុគ្គលោ
[៣៩០] កាយសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិនរលត់ទៅទេឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងភង្គក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង វចីសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សសៈ និងបស្សាសៈ និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ វចីសង្ខារ របស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ រលត់ទៅផង កាយសង្ខារ មិនកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ។
[៣៩១] កាយសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង កាយសង្ខារ មិនកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ។
[៣៩២] វចីសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ វចីសង្ខារ របស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង វចីសង្ខារ មិនកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ។
(ច) បច្ចនីកបុគ្គលោកាសា
[៣៩៤] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា។ បេ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ដូចៗគ្នា។ ពាក្យថា របស់ពួកសត្វ ដែលចូលកាន់និរោធ បណ្ឌិតមិនបាន (មិនគួរពោល) ក្នុងពាក្យថា របស់សត្វណា ក្នុងទីណាឡើយ។
(២) អតីតវារោ
(ក) អនុលោមបុគ្គលោ
[៣៩៥] កាយសង្ខារ របស់សត្វណា កើតឡើងហើយ វចីសង្ខារ របស់សត្វនោះ រលត់ហើយឬ។ អើ។ បុច្ឆាជាអតីតៈ បណ្ឌិត គប្បីឲ្យពិស្តារ ដូចៗគ្នា ក្នុងឧប្បាទវារៈផង ក្នុងនិរោធវារៈផង ក្នុងឧប្បាទនិរោធវារៈផង។
(៣) អនាគតវារោ
(ក) អនុលោមបុគ្គលោ
[៣៩៦] កាយសង្ខារ របស់សត្វណា នឹងកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត វចីសង្ខារ របស់ពួកសត្វជាកាមាវចរៈ និងរបស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់ពួកសត្វនោះៗ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត នឹងរលត់ទៅ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ វចីសង្ខារ របស់ពួកសត្វក្រៅនេះ នឹងរលត់ទៅផង កាយសង្ខារ នឹងកើតឡើងផង។
[៣៩៧] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ ចិត្តសង្ខារ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់ពួកសត្វនោះៗ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន នឹងរលត់ទៅ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វក្រៅនេះ នឹងរលត់ទៅផង កាយសង្ខារ នឹងកើតឡើងផង។
[៣៩៨] វចីសង្ខារ របស់សត្វណា នឹងកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ វចីសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វក្រៅនេះ នឹងរលត់ទៅផង វចីសង្ខារ នឹងកើតឡើងផង។
(គ) អនុលោមបុគ្គលោកាសា
[៤០០] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន នឹងកើតឡើងផង វចីសង្ខារ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ វចីសង្ខារ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងរលត់ទៅក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វ ដែលចូលកាន់បឋមជ្ឈាន និងពួកសត្វជាកាមាវចរៈទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង កាយសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។
[៤០១] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ ចិត្តសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់ចតុត្ថជ្ឈាន នឹងរលត់ទៅ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន និងរបស់ពួកសត្វ ជាកាមាវចរៈទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង កាយសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។
[៤០២] វចីសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ចិត្តសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន នឹងរលត់ទៅ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វ ជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន និងរបស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង វចីសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[៤០៣] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់ពួកសត្វនោះៗ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត នឹងមិនកើតឡើង តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង វចីសង្ខារ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា។ បេ។ អើ។
[៤០៤] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ កាយសង្ខារ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់ពួកសត្វនោះៗ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត នឹងមិនកើតឡើង តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា។ បេ។ អើ។
[៤០៥] វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា។ បេ។ អើ។
(ច) បច្ចនីកបុគ្គលោកាសា
[៤០៧] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ កាយសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង វចីសង្ខារ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងមិនរលត់ទៅ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វចីសង្ខារ របស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង កាយសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។
[៤០៨] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ កាយសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់ចតុត្ថជ្ឈាន នឹងមិនកើតឡើង ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា ក្នុងទីណា។ បេ។ អើ។
[៤០៩] វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន នឹងមិនកើតឡើង ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា ក្នុងទីណា។ បេ។ អើ។
(៤) បច្ចុប្បន្នាតីតវារោ
(ក) អនុលោមបុគ្គលោ
[៤១០] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ រលត់ហើយឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា រលត់ហើយ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ រលត់ហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងនោះ រលត់ហើយផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។ បេ។ អនុលោមក្តី បច្ចនិយៈក្តី ជាបច្ចុប្បន្នបុច្ឆា និងជាអតីតបុច្ឆា ដែលចែកហើយ ក្នុងឧប្បាទវារៈយ៉ាងណា ក៏អនុលោមក្តី បច្ចនិយៈក្តី ជាបច្ចុប្បន្នបុច្ឆា និងជាអតីតបុច្ឆា ក្នុងឧប្បាទនិរោធវារៈ បណ្ឌិត គប្បីចែកយ៉ាងនោះដែរ។
(៥) បច្ចុប្បន្នានាគតវារោ
(ក) អនុលោមបុគ្គលោ
[៤១១] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ វចីសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។
[៤១២] កាយសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។
[៤១៣] វចីសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ វចីសង្ខារ របស់សត្វនោះ កើតឡើងឬ។ ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ។
(គ) អនុលោមបុគ្គលោកាសា
[៤១៥] កាយសង្ខារ របស់សត្វណា កើតឡើងក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន កើតឡើងក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងផង វចីសង្ខារ នឹងរលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះឯង ជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន នឹងរលត់ទៅផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។
[៤១៦] កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ នឹងរលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។
[៤១៧] វចីសង្ខារ របស់សត្វណា កើតឡើងក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ នឹងរលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ។
(ឃ) បច្ចនីកបុគ្គលោ
[៤១៨] កាយសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងផង វចីសង្ខារ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងទេឬ។ អើ។
[៤១៩] កាយសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងទេឬ។ អើ។
[៤២០] វចីសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ មិនកើតឡើងទេឬ។ អើ។
(ច) បច្ចនីកបុគ្គលោកាសា
[៤២២] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះឯង ដែលចូលកាន់បឋមជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្ត ជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ កាយសង្ខារ របស់សត្វទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ មិនកើតឡើងផង វចីសង្ខារ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងមិនរលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្របកដោយចិត្ត ជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វចីសង្ខារ របស់សត្វទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង កាយសង្ខារ មិនកើតឡើងផង ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។
[៤២៣] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
[៤២៤] វចីសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
(៦) អតីតានាគតវារោ
(ក) អនុលោមបុគ្គលោ
[៤២៥] កាយសង្ខារ របស់សត្វណា កើតឡើងហើយ វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វក្រៅនេះ មិនកើតឡើងហើយផង វចីសង្ខារ នឹងរលត់ទៅផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។អើ។
[៤២៦] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ចិត្តសង្ខារ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ បេ។ អនុលោមក្តី បច្ចនិយៈក្តី ជាអតីតបុច្ឆា និងជាអនាគតបុច្ឆា ដែលលោកចែកហើយ ក្នុងនិរោធវារៈយ៉ាងណា អនុលោមក្តី បច្ចនិយៈក្តី ជាអតីតបុច្ឆា និងជាអនាគតបុច្ឆា បណ្ឌិត ដែលមិនវង្វេង គប្បីចែកក្នុងឧប្បាទនិរោធវារៈ យ៉ាងនោះដែរ។ ពាក្យក្នុងនិរោធវារៈ ដូចៗគ្នា ការធ្វើឲ្យផ្សេងៗគ្នា មិនមានឡើយ។
ចប់ ឧប្បាទនិរោធវារៈ។
ចប់ បវត្តិវារៈ។