User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ya:abh.ya.07

អនុសយយមកៈ (ទី៧)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ya 07 បាលី cs-km: abh.ya.07 អដ្ឋកថា: abh.ya.07_att PTS: ?

អនុសយយមកៈ (ទី៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

៧. អនុសយយមកំ

អនុស័យ ៧ គឺ

កាមរាគានុស័យ ១ បដិឃានុស័យ ១ មានានុស័យ ១ ទិដ្ឋានុស័យ ១ វិចិកិច្ឆានុស័យ ១ ភវរាគានុស័យ ១ អវិជ្ជានុស័យ ១។

ឧប្បត្តិដ្ឋានវារៈ (ទី១)

១. ឧប្បត្តិដ្ឋានវារោ

[១] (សួរ) កាមរាគានុស័យ ដេកសម្ងំនៅ (គឺកើត) ក្នុងទីណា។ (ឆ្លើយ) កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ (គឺសុខវេទនា ១ ឧបេក្ខាវេទនា ១) ក្នុងកាមធាតុ។ បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា។ បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ។ មានានុស័យ ដេកសម្ងំនៅ ក្នុងទីណា។ មានានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។ ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីណា។ ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងពួកធម៌ ដែលរាប់បញ្ចូល ក្នុងសក្កាយទាំងអស់នុ៎ះ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងពួកធម៌ ដែលរាប់បញ្ចូលក្នុងសក្កាយទាំងអស់នុ៎ះ។ ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា។ ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ។ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា។ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងពួកធម៌ ដែលរាប់បញ្ចូលក្នុងសក្កាយទាំងអស់នុ៎ះ។

(មហាវារៈ ទី២)

២. មហាវារោ

អនុសយវារៈ (ទី១)

១. អនុសយវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[២] កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ (គឺកើតមាន) បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ មានានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ ឯកាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ មានានុស័យ របស់បុគ្គល ៣ ពួក (គឺបុថុជ្ជន ១ សោតាបន្នបុគ្គល ១ សកទាគាមិបុគ្គល ១) ដេកសម្ងំនៅ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ កាមរាគានុស័យ របស់បុគ្គលពីរពួក (គឺសោតាបន្នបុគ្គល ១ សកទាគាមិបុគ្គល ១) ដេកសម្ងំនៅ ឯទិដ្ឋានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅទេ កាមរាគានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងទិដ្ឋានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ទិដ្ឋានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ កាមរាគានុស័យ របស់បុគ្គលពីរពួក ដេកសម្ងំនៅ ឯវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅទេ កាមរាគានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ ភវរាគានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ ឯកាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ ភវរាគានុស័យ របស់បុគ្គល ៣ ពួក ដេកសម្ងំនៅ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ ឯកាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួក ដេកសម្ងំនៅ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។

[៣] បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ មានានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ ឯបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ មានានុស័យ របស់បុគ្គល ៣ ពួក ដេកសម្ងំនៅ ទាំងបដិឃានុស័យ ក៏ដេកសម្ងំនៅដែរ។ បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ បដិឃានុស័យ របស់បុគ្គលពីរពួក ដេកសម្ងំនៅ ឯវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅទេ បដិឃានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ។ បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ ឯបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួក ដេកសម្ងំនៅ ទាំងបដិឃានុស័យ ក៏ដេកសម្ងំនៅដែរ។

[៤] មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ មានានុស័យ របស់បុគ្គល ៣ ពួក ដេកសម្ងំនៅ ឯវិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅទេ មានានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ។ បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។

[៥] ទិដ្ឋានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ ទិដ្ឋានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ។ បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួក ដេកសម្ងំនៅ ឯទិដ្ឋានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងទិដ្ឋានុស័យ ក៏ដេកសម្ងំនៅដែរ។

[៦] វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ។ បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួក ដេកសម្ងំនៅ តែវិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។

[៧] ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។

[៨] កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ មានានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ តែកាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ មានានុស័យ របស់បុគ្គល ៣ ពួក ដេកសម្ងំនៅ ទាំងកាមរាគានុស័យ និងបដិឃានុស័យ ក៏ដេកសម្ងំនៅដែរ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលពីរពួក ដេកសម្ងំនៅ តែវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅទេ កាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ។ បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ តែកាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួក ដេកសម្ងំនៅ ទាំងកាមរាគានុស័យ និងបដិឃានុស័យ ក៏ដេកសម្ងំនៅដែរ។

[៩] កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលពីរពួក ដេកសម្ងំនៅ តែវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅទេ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរ។ អើ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ។ បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ និងមានានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ តែកាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួក ដេកសម្ងំនៅ ទាំងកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក៏ដេកសម្ងំនៅដែរ។

[១០] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ។ បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ និងមានានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ តែកាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលពីរពួក ដេកសម្ងំនៅ តែទិដ្ឋានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក៏ដេកសម្ងំនៅដែរ។

[១១] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ។ បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ និងមានានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ តែកាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលពីរពួក ដេកសម្ងំនៅ តែទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។

[១២] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ មានានុស័យ និងភវរាគានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ តែកាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងភវរាគានុស័យ របស់បុគ្គលពីរពួក ដេកសម្ងំនៅ តែទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក៏ដេកសម្ងំនៅដែរ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[១៣] កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត មានានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ ដេកសម្ងំនៅក្នុងទីនោះដែរឬ។ មានានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះទេ មានានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។

[១៤] បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត មានានុស័យ ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ទាំងបដិឃានុស័យ ក៏ដេកសម្ងំនៅដែរ។ បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ទាំងបដិឃានុស័យ ក៏ដេកសម្ងំនៅដែរ។

[១៥] មានានុស័យ ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ ទាំងមានានុស័យ ក៏ដេកសម្ងំនៅដែរ។ មានានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ មានានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ ទាំងភវរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មានានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ ទាំងមានានុស័យ ក៏ដេកសម្ងំនៅដែរ។

[១៦] ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងវេទនា ៣ នុ៎ះ ក្នុងកាមធាតុ តែភវរាគានុស័យ មិនដេកសម្ងំនៅក្នុងវេទនា ៣ នោះទេ ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ ទាំងភវរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[១៧] វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងវេទនា ៣ នុ៎ះ ក្នុងកាមធាតុ តែភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ ទាំងភវរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[១៨] ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងវេទនា ៣ នុ៎ះ ក្នុងកាមធាតុ តែភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ ទាំងភវរាគានុស័យ ក៏ដេកសម្ងំនៅដែរ។

[១៩] កាមរាគានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត មានានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មានានុស័យ និងកាមរាគានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។ កាមរាគានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ វិចិកិច្ឆានុស័យ និងកាមរាគានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ឯកាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។ កាមរាគានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ កាមរាគានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ និងកាមរាគានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។

[២០] កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ វិចិកិច្ឆានុស័យ កាមរាគានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែភវរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។

[២១] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ វិចិកិច្ឆានុស័យ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែភវរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។

[២២] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែភវរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។

[២៣] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ និងភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ មានានុស័យ និងភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[២៤] កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ របស់អនាគាមិបុគ្គលនោះ ដេកសម្ងំនៅ ក្នុងវេទនាពីរ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ មានានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មានានុស័យ របស់បុគ្គល ៣ ពួកនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរ ក្នុងកាមធាតុ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ របស់បុគ្គលពីរពួកនោះ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ កាមរាគានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។

[២៥] បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ របស់បុគ្គលពីរពួកនោះ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ បដិឃានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ទាំងបដិឃានុស័យ ក៏ដេកសម្ងំនៅដែរ។ បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ ដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួក នោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ទាំងបដិឃានុស័យ ក៏ដេកសម្ងំនៅដែរ។

[២៦] មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែវិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ មានានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែមានានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ ទាំងមានានុស័យ ក៏ដេកសម្ងំនៅដែរ។ មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ របស់បុគ្គល ៤1) ពួកនោះ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែភវរាគានុស័យ របស់បុគ្គល ៤ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ មានានុស័យ របស់បុគ្គល ៤ ពួកនោះឯង ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ ទាំងភវរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ របស់បុគ្គល ៤ ពួកនោះ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែមានានុស័យ របស់បុគ្គល ៤ ពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ របស់បុគ្គល ៤ ពួកនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ ទាំងមានានុស័យ ក៏ដេកសម្ងំនៅដែរ។

[២៧] ទិដ្ឋានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ បេ។

[២៨] វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែភវរាគានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ ទាំងភវរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែវិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ភវរាគានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែវិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ អវិជ្ជានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។

[២៩] ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ របស់បុគ្គល ៤ ពួកនោះ ដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែភវរាគានុស័យ របស់បុគ្គល ៤ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ អវិជ្ជានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ ទាំងភវរាគានុស័យ ក៏ដេកសម្ងំនៅដែរ។

[៣០] កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ របស់អនាគាមិបុគ្គលនោះ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ មានានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មានានុស័យ និងកាមរាគានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ វិចិកិច្ឆានុស័យ និងកាមរាគានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ ដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ និងកាមរាគានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។

[៣១] កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ និងមានានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ វិចិកិច្ឆានុស័យ កាមរាគានុស័យ និងមានានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ និងមានានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងមានានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ និងមានានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ និងមានានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។

[៣២] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ វិចិកិច្ឆានុស័យ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ និងមានានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ភវរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ។ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ និងមានានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងមានានុស័យ របស់បុគ្គលពីរពួកនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ និងមានានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។

[៣៣] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ និងមានានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ភវរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ។ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ និងមានានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងមានានុស័យ របស់បុគ្គលពីរពួកនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ និងមានានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។

[៣៤] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ មានានុស័យ និងភវរាគានុស័យ របស់អនាគាមិបុគ្គលនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ និងមានានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែកាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ មានានុស័យ និងភវរាគានុស័យ របស់បុគ្គលពីរពួកនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលទាំងពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ និងមានានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ និងភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ មានានុស័យ និងភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។

ចប់ អនុលោម។

(អនុសយវាៈ)

១. អនុសយវារ

(បដិលោមបុគ្គល)

(ឃ) បដិលោមបុគ្គលោ

[៣៥] កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ បដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ កាមរាគានុស័យ របស់អនាគាមិបុគ្គល មិនដេកសម្ងំនៅ តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅទេ កាមរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ តែកាមរាគានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ ទាំងកាមរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ភវរាគានុស័យ។ បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ កាមរាគានុស័យ របស់អនាគាមិបុគ្គល មិនដេកសម្ងំនៅ តែអវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅទេ កាមរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។

[៣៦] បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ បដិឃានុស័យ របស់អនាគាមិបុគ្គល មិនដេកសម្ងំនៅ តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅទេ បដិឃានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ បដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ បដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ តែបដិឃានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ភវរាគានុស័យ។ បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ បដិឃានុស័យ របស់អនាគាមិបុគ្គល មិនដេកសម្ងំនៅ តែអវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅទេ បដិឃានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ បដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។

[៣៧] មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួក មិនដេកសម្ងំនៅ តែមានានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ។ បេ។ ភវរាគានុស័យ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។

[៣៨] ទិដ្ឋានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ទិដ្ឋានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ បេ។

[៣៩] វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ភវរាគានុស័យ។ បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួក មិនដេកសម្ងំនៅ តែអវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។

[៤០] ភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។

[៤១] កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គល មិនដេកសម្ងំនៅ តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅទេ កាមរាគានុស័យ និងបដិឃានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ ទាំងកាមរាគានុស័យ និងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ភវរាគានុស័យ។ បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គល មិនដេកសម្ងំនៅ តែអវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅទេ កាមរាគានុស័យ និងបដិឃានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។

[៤២] កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ តែកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ កាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គល មិនដេកសម្ងំនៅ តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ភវរាគានុស័យ។ បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។

[៤៣] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ វិចិកិច្ឆានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ តែកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ កាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់អនាគាមិបុគ្គល មិនដេកសម្ងំនៅ តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក៏មិនដេកសម្ងំនៅដែរ។ បេ។

[៤៤] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ភវរាគានុស័យ។ បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។

[៤៥] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។

(បដិលោមឱកាស)

(ង) បដិលោមឱកាសោ

[៤៦] កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែបដិឃានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនុ៎ះ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែកាមរាគានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនុ៎ះ ទាំងកាមរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែមានានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ក្នុងអបរិយាបន្នៈ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែវិចិកិច្ឆានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែភវរាគានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ក្នុងអបរិយាបន្នៈ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែកាមរាគានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ក្នុងអបរិយាបន្នៈ ទាំងកាមរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអវិជ្ជានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៤៧] បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមានានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែបដិឃានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ មានានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែវិចិកិច្ឆានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែភវរាគានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែបដិឃានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអវិជ្ជានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៤៨] មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែវិចិកិច្ឆានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ មានានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែមានានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ក្នុងអបរិយាបន្នៈ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែអវិជ្ជានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ មានានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៤៩] ទិដ្ឋានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ បេ។

[៥០] វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នុ៎ះ ក្នុងកាមធាតុ តែវិចិកិច្ឆានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។ វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៥១] ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នុ៎ះ ក្នុងកាមធាតុ តែអវិជ្ជានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៥២] កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែមានានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ និងកាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែបដិឃានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ មានានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងកាមរាគានុស័យ និងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែវិចិកិច្ឆានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែភវរាគានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ និងកាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែបដិឃានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ ភវរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែកាមរាគានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងកាមរាគានុស័យ និងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែអវិជ្ជានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៥៣] កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែបដិឃានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ ភវរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែកាមរាគានុស័យ និងមានានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៥៤] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ បេ។

[៥៥] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែបដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ ភវរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែកាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។ បេ។

[៥៦] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

(បដិលោមបុគ្គលោកាស)

(ច) បដិលោមបុគ្គលោកាសា

[៥៧] កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ កាមរាគានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនុ៎ះ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅ ក្នុងទីនោះដែរ កាមរាគានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែកាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ ទាំងកាមរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ បដិឃានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងកាមរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមានានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ កាមរាគានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងមានានុស័យ ក៏មិនដេកសម្ងំដែរ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែវិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ កាមរាគានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែកាមរាគានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ទាំងកាមរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងកាមរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែភវរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែភវរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែកាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងកាមរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ ភវរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងកាមរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ កាមរាគានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ កាមរាគានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៥៨] បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមានានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ បដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ បដិឃានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យរបស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ មានានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ មានានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែវិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ បដិឃានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែបដិឃានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែភវរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បដិឃានុស័យ របស់បុគ្គល ៣ ពួកនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងអបរិយាបន្នៈ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ បដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែភវរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បដិឃានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ បដិឃានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ ភវរាគានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ ភវរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ បដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ បដិឃានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ បដិឃានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៥៩] មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែវិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ មានានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ មានានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមានានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ វិចិកិច្ឆានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ របស់បុគ្គល ៤ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមានានុស័យ របស់បុគ្គល ៤ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ ភវរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ របស់បុគ្គល ៤ ពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែអវិជ្ជានុស័យ របស់បុគ្គល ៤ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ មានានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ មានានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៦០] ទិដ្ឋានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ បេ។

[៦១] វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែភវរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ វិចិកិច្ឆានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែវិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ ភវរាគានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ ភវរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។ វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ វិចិកិច្ឆានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៦២] ភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ របស់បុគ្គល ៤ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែអវិជ្ជានុស័យ របស់បុគ្គល ៤ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ ភវរាគានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ ភវរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ អវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៦៣] កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមានានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ និងបដិឃានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ និងកាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ មានានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងកាមរាគានុស័យ និងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ មានានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងកាមរាគានុស័យ និងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែវិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ របស់បុគ្គលពីរពួក ក្នុងទីទាំងអស់។ បេ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ និងកាមរាគានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែបដិឃានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ វិចិកិច្ឆានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែកាមរាគានុស័យ របស់បុគ្គលទាំងនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ ទាំងកាមរាគានុស័យ និងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ របស់បុគ្គលពីរពួក ក្នុងទីទាំងអស់។ បេ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែភវរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែភវរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនា ៣ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈនោះ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ របស់ព្រះអរហន្ត ក្នុងទីទាំងអស់។ បេ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ និងកាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ ភវរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែកាមរាគានុស័យ របស់បុគ្គលទាំងនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងកាមរាគានុស័យ និងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ របស់ព្រះអរហន្ត ក្នុងទីទាំងអស់។ បេ។ មួយយ៉ាងទៀត កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែអវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ របស់ព្រះអរហន្ត ក្នុងទីទាំងអស់។ បេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៦៤] កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។ បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ កាមរាគានុស័យ និងមានានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែបដិឃានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ វិចិកិច្ឆានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែកាមរាគានុស័យ និងមានានុស័យ របស់បុគ្គលទាំងនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមានានុស័យ របស់បុគ្គលទាំងនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ វិចិកិច្ឆានុស័យ កាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ របស់ព្រះអរហន្ត ក្នុងទីទាំងអស់។ បេ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ របស់បុគ្គលបីពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែបដិឃានុស័យ របស់បុគ្គលបីពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ ភវរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែកាមរាគានុស័យ និងមានានុស័យ របស់បុគ្គលទាំងនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ ភវរាគានុស័យ កាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ របស់ព្រះអរហន្ត ក្នុងទីទាំងអស់។ បេ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែអវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ របស់ព្រះអរហន្ត ក្នុងទីទាំងអស់។ បេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៦៥] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែបដិឃានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ វិចិកិច្ឆានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែកាមរាគានុស័យ និងមានានុស័យ របស់បុគ្គលទាំងនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ កាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមានានុស័យ របស់បុគ្គលទាំងនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក៏មិនដេកសម្ងំនៅដែរ វិចិកិច្ឆានុស័យ កាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក៏មិនដេកសម្ងំនៅដែរ វិចិកិច្ឆានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក៏មិនដេកសម្ងំនៅដែរ។ បេ។

[៦៦] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែបដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ ភវរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែកាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ ភវរាគានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែបដិឃានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ ភវរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែកាមរាគានុស័យ និងមានានុស័យ របស់បុគ្គលទាំងនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ ភវរាគានុស័យ កាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ របស់ព្រះអរហន្ត ក្នុងទីទាំងអស់។ បេ។

[៦៧] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែអវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

ចប់ អនុសយវារៈ។

សានុសយវារៈ (ទី២)

២. សានុសយវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៦៨] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យដែរឬ។ អើ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យទេ បុគ្គល ៣ ពួក (បុថុជ្ជន សោតាបន្នបុគ្គល និងសកទាគាមិបុគ្គល) ប្រកបដោយអនុស័យ ដោយមានានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ បុគ្គលពីរពួក (សោតាបន្នបុគ្គល និងសកទាគាមិបុគ្គល) ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ តែមិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យដែរឬ។ អើ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យទេ បុគ្គលបីពួក ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង។

[៦៩] បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យទេ បុគ្គលបីពួក ប្រកបដោយអនុស័យ ដោយមានានុស័យផង ប្រកបដោយអនុស័យ ដោយបដិឃានុស័យផង។ បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ បុគ្គលពីរពួក ប្រកបដោយអនុស័យ ដោយបដិឃានុស័យ តែមិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកបដោយអនុស័យ ដោយបដិឃានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យដែរឬ។ អើ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យទេ បុគ្គលបីពួក ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយបដិឃានុស័យផង។

[៧០] បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ បុគ្គល ៣ ពួក ប្រកបដោយអនុស័យ ដោយមានានុស័យ តែមិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកបដោយអនុស័យ ដោយមានានុស័យ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យដែរឬ។ អើ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យដែរឬ។ អើ។

[៧១] បុគ្គលណា ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យដែរឬ។ អើ។ បេ។

[៧២] បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ បុគ្គល ៣ ពួក ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ តែមិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង។

[៧៣] បុគ្គលណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យដែរឬ។ អើ។

[៧៤] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យទេ បុគ្គល ៣ ពួក ប្រកបដោយអនុស័យ ដោយមានានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ បុគ្គលពីរពួក ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ តែមិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យដែរឬ។ អើ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យទេ បុគ្គល ៣ ពួក ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង។

[៧៥] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ បុគ្គលពីរពួក ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ តែមិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យដែរឬ។ អើ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយមានានុស័យ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យទេ បុគ្គល ៣ ពួក ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង។

[៧៦] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យដែរឬ។ អើ។ បេ។

[៧៧] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយមានានុស័យ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យទេ បុគ្គលពីរពួក ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ តែមិនប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យផង។

[៧៨] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ និងដោយភវរាគានុស័យ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យទេ បុគ្គលពីរពួក ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយភវរាគានុស័យ តែមិនប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យផង។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៧៩] បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ប្រកបដោយអនុស័យ ដោយមានានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។

[៨០] បុគ្គល ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ប្រកបដោយអនុស័យ ដោយបដិឃានុស័យផង ក្នុងទុក្ខវេទនានោះ។ បុគ្គល ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយបដិឃានុស័យផង ក្នុងទុក្ខវេទនានោះ។

[៨១] បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ប្រកបដោយអនុស័យ ដោយមានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។ បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយមានានុស័យផង ប្រកបដោយអនុស័យ ដោយភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយមានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។

[៨២] បុគ្គល ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។ បេ។

[៨៣] បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ប្រកបដោយអនុស័យ ដោយភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ បេ។

[៨៤] បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។

[៨៥] បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ប្រកបដោយអនុស័យ ដោយមានានុស័យ និងដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។

[៨៦] បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង ដោយបដិឃានុស័យផង ដោយមានានុស័យផង ក្នុងទីណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ។

[៨៧] បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយបដិឃានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយបដិឃានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ។

[៨៨] បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ។

[៨៩] បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ និងដោយភវរាគានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ និងដោយភវរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៩០] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គល ៣ ពួកនោះឯង ប្រកបដោយអនុស័យ ដោយមានានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលពីរពួកនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលពីរពួកនោះ មិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុថុជ្ជននោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។

[៩១] បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលពីរពួកនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលពីរពួកនោះ មិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងទុក្ខវេទនានោះ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុថុជ្ជននោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ប្រកបដោយអនុស័យ ដោយបដិឃានុស័យផង ក្នុងទុក្ខវេទនានោះ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាបីនោះទេ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយបដិឃានុស័យផង ក្នុងទុក្ខវេទនានោះ។

[៩២] បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយមានានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុថុជ្ជននោះ មិនប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ប្រកបដោយអនុស័យ ដោយមានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៤ ពួកនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គល ៤ ពួកនោះ មិនប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយមានានុស័យផង ប្រកបដោយអនុស័យ ដោយភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៤ ពួកនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គល ៤ ពួកនោះ មិនប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយមានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។

[៩៣] បុគ្គលណា ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។ បេ។

[៩៤] បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែបុថុជ្ជននោះ មិនប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ប្រកបដោយអនុស័យ ដោយភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនានោះទេ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។

[៩៥] បុគ្គលណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៤ ពួកនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែបុគ្គល ៤ ពួកនោះ មិនប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។

[៩៦] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយមានានុស័យ និងដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុថុជ្ជននោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលទាំងនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។

[៩៧] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុថុជ្ជននោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែអនាគាមិបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលទាំងនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ។

[៩៨] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុថុជ្ជននោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយបដិឃានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ។ បេ។

[៩៩] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ និងដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុថុជ្ជននោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែអនាគាមិបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលពីរពួកនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលពីរពួកនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលទាំងនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុថុជ្ជននោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ។

[១០០] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែអនាគាមិបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ និងដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលពីរពួកនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ និងដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលពីរពួកនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលទាំងនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទុក្ខវេទនានោះទេ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុថុជ្ជននោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ និងដោយភវរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ និងដោយភវរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។

ចប់ អនុលោម។

(សានុសយវារៈ)

២. សានុសយវារ

(បដិលោមបុគ្គល)

(ឃ) បដិលោមបុគ្គលោ

[១០១] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយបដិឃានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យដែរឬ។ អើ។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យដែរឬ។ អនាគាមិបុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយមានានុស័យទេ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យដែរឬ។ អើ។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យដែរឬ។ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យទេ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យផង។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ។ បេ។ មិនមានអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អនាគាមិបុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យទេ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យដែរឬ។ អើ។

[១០២] បុគ្គលណា មិនមានអនុស័យ ដោយបដិឃានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យដែរឬ។ អនាគាមិបុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយមានានុស័យទេ ព្រះអរហន្ត មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យដែរឬ។ អើ។ បុគ្គលណា មិនមានអនុស័យ ដោយបដិឃានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យដែរឬ។ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យទេ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយបដិឃានុស័យផង។ បុគ្គលណា មិនមានអនុស័យ ដោយបដិឃានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ។ បេ។ មិនមានអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អនាគាមិបុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យទេ ព្រះអរហន្ត មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យដែរឬ។ អើ។

[១០៣] បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យដែរឬ។ បុគ្គល ៣ ពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយមានានុស័យទេ ព្រះអរហន្ត មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង។ បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ។ បេ។ មិនមានអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យដែរឬ។ អើ។

[១០៤] បុគ្គលណា មិនមានអនុស័យ ដោយទិដ្ឋានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យដែរឬ។ អើ។ បេ។

[១០៥] បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ។ បេ។ មិនមានអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ បុគ្គល ៣ ពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យទេ ព្រះអរហន្ត មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ អើ។

[១០៦] បុគ្គលណា មិនមានអនុស័យ ដោយភវរាគានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យដែរឬ។ អើ។

[១០៧] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យដែរឬ។ អនាគាមិបុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយមានានុស័យទេ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យ និងបដិឃានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យដែរឬ។ អើ។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យដែរឬ។ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យទេ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ។ បេ។ មិនមានអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អនាគាមិបុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យទេ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យដែរឬ។ អើ។

[១០៨] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យដែរឬ។ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យទេ អនាគាមិបុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយមានានុស័យទេ ព្រះអរហន្ត មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ។ បេ។ មិនមានអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យដែរឬ។ អើ។

[១០៩] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យដែរឬ។ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយទិដ្ឋានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យទេ អនាគាមិបុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយទិដ្ឋានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយមានានុស័យទេ ព្រះអរហន្ត មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យផង។ បេ។

[១១០] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ។ បេ។ មិនមានអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យដែរឬ។ អើ។

[១១១] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យដែរឬ។ អើ។

(បដិលោមឱកាស)

(ង) បដិលោមឱកាសោ

[១១២] បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១១៣] បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ។ បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនាពីរនោះទេ មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១១៤] បុគ្គល មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ បុគ្គល មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១១៥] បុគ្គល មិនមានអនុស័យ ដោយទិដ្ឋានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។ បេ។

[១១៦] បុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនមែនជាមិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១១៧] បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១១៨] បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយមានានុស័យ និងដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា បុគ្គល មិនមានអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ និងដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយភវរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គលមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១១៩] បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយភវរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះទេ មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១២០] បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។ បេ។

[១២១] បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយភវរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បេ។

[១២២] បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។

(បដិលោមបុគ្គលោកាស)

(ច) បដិលោមបុគ្គលោកាសា

[១២៣] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ បុគ្គលពីរពួក មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ បុគ្គលពីរពួក មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុថុជ្ជននោះ មិនមែនជាមិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ បុគ្គលពីរពួក មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលពីរពួកនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលពីរពួកនោះ មិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១២៤] បុគ្គលណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងអបរិយាបន្នៈនោះ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុថុជ្ជននោះ មិនមែនជាមិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ បុគ្គលពីរពួក មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលពីរពួកនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលពីរពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១២៥] បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុថុជ្ជននោះ មិនមែនជាមិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៤ ពួកនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គល ៤ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៤ ពួកនោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គល ៤ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១២៦] បុគ្គលណា មិនមានអនុស័យ ដោយទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។ បេ។

[១២៧] បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែបុថុជ្ជននោះ មិនមែនជាមិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១២៨] បុគ្គលណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៤ ពួកនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែបុគ្គល ៤ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១២៩] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងអបរិយាបន្នៈនោះ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយមានានុស័យ និងដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុថុជ្ជននោះ មិនមែនជាមិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ បុគ្គលពីរពួក មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលពីរពួកនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលពីរពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងអបរិយាបន្នៈ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយភវរាគានុស័យ និងដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៣០] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។ បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលពីរពួកនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលពីរពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលទាំងនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង ក្នុងអបរិយាបន្នៈនោះ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង ក្នុងអបរិយាបន្នៈនោះ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៣១] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលពីរពួកនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលពីរពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយបដិឃានុស័យ និងដោយទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយទិដ្ឋានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលទាំងនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យផង ក្នុងអបរិយាបន្នៈនោះ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យផង ក្នុងទុក្ខវេទនានោះ ព្រះអរហន្ត មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យផង ក្នុងទីទាំងអស់។ បេ។

[១៣២] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ មិនមានអនុស័យ ដោយភវរាគានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុថុជ្ជននោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ បុគ្គលពីរពួកនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលពីរពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៣៣] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទុក្ខវេទនានោះ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។

ចប់ សានុសយវារៈ។

បជហនវារៈ (ទី៣)

៣. បជហនវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[១៣៤] បុគ្គលណា លះបង់កាមរាគានុស័យ បុគ្គលនោះ លះបង់បដិឃានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់បដិឃានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យដែរឬ។ អើ។ បុគ្គលណា លះបង់កាមរាគានុស័យ បុគ្គលនោះ លះបង់មានានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់មានានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់កាមរាគានុស័យ បុគ្គលនោះ លះបង់ទិដ្ឋានុស័យ។ បេ។ លះបង់វិចិកិច្ឆានុស័យដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ បុគ្គលណា លះបង់កាមរាគានុស័យ បុគ្គលនោះ លះបង់ភវរាគានុស័យ។ បេ។ លះបង់អវិជ្ជានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យដែរឬ។ មិនមែនទេ។

[១៣៥] បុគ្គលណា លះបង់បដិឃានុស័យ បុគ្គលនោះ លះបង់មានានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់មានានុស័យ បុគ្គលនោះ លះបង់បដិឃានុស័យដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់បដិឃានុស័យ បុគ្គលនោះ លះបង់ទិដ្ឋានុស័យ។ បេ។ លះបង់វិចិកិច្ឆានុស័យដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់បដិឃានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ បុគ្គលណា លះបង់បដិឃានុស័យ បុគ្គលនោះ លះបង់ភវរាគានុស័យ។ បេ។ លះបង់អវិជ្ជានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់បដិឃានុស័យដែរឬ។ មិនមែនទេ។

[១៣៦] បុគ្គលណា លះបង់មានានុស័យ បុគ្គលនោះ (លះបង់) ទិដ្ឋានុស័យ។ បេ។ លះបង់វិចិកិច្ឆានុស័យដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់មានានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ បុគ្គលណា លះបង់មានានុស័យ បុគ្គលនោះ លះបង់ភវរាគានុស័យ។ បេ។ លះបង់អវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់មានានុស័យដែរឬ។ អើ។

[១៣៧] បុគ្គលណា លះបង់ទិដ្ឋានុស័យ បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់ទិដ្ឋានុស័យដែរឬ។ អើ។ បេ។

[១៣៨] បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ (លះបង់) ភវរាគានុស័យ។ បេ។ លះបង់អវិជ្ជានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យដែរឬ។ មិនមែនទេ។

[១៣៩] បុគ្គលណា លះបង់ភវរាគានុស័យ បុគ្គលនោះ លះបង់អវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់ភវរាគានុស័យដែរឬ។ អើ។

[១៤០] បុគ្គលណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ បុគ្គលនោះ លះបង់មានានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់មានានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ និងបដិឃានុស័យដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ បុគ្គលនោះ លះបង់ទិដ្ឋានុស័យ។ បេ។ លះបង់វិចិកិច្ឆានុស័យដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ និងបដិឃានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ បុគ្គលណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ បុគ្គលនោះ (លះបង់) ភវរាគានុស័យ។ បេ។ លះបង់អវិជ្ជានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ និងបដិឃានុស័យដែរឬ។ មិនមែនទេ។

[១៤១] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ បុគ្គលនោះ (លះបង់) ទិដ្ឋានុស័យ។ បេ។ លះបង់វិចិកិច្ឆានុស័យដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេសដែលតាំងនៅជាមួយនឹងអនុស័យនោះ។ បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ បុគ្គលនោះ (លះបង់) ភវរាគានុស័យ។ បេ។ លះបង់អវិជ្ជានុស័យដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យដែរឬ។ បុគ្គល លះបង់មានានុស័យ។

[១៤២] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យដែរឬ។ បុគ្គល លះបង់ទិដ្ឋានុស័យ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងកិលេសដែលតាំងនៅជាមួយនឹងអនុស័យនោះ។ បេ។

[១៤៣] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ បុគ្គលនោះ (លះបង់) ភវរាគានុស័យ។ បេ។ លះបង់អវិជ្ជានុស័យដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យដែរឬ។ បុគ្គល លះបង់មានានុស័យ។

[១៤៤] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ បុគ្គលនោះ លះបង់អវិជ្ជានុស័យដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យដែរឬ។ បុគ្គល លះបង់មានានុស័យ និងភវរាគានុស័យ។

(អនុលោមឱកាសោ)

(ខ) អនុលោមឱកាសោ

[១៤៥] បុគ្គល លះបង់កាមរាគានុស័យ ក្នុងទីណា លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គល លះបង់បដិឃានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល លះបង់កាមរាគានុស័យ ក្នុងទីណា លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់មានានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់មានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនលះបង់កាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ លះបង់មានានុស័យផង លះបង់កាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។ បុគ្គល លះបង់កាមរាគានុស័យ ក្នុងទីណា លះបង់ទិដ្ឋានុស័យ។ បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនលះបង់កាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ លះបង់វិចិកិច្ឆានុស័យផង លះបង់កាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។ បុគ្គល លះបង់កាមរាគានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល លះបង់កាមរាគានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនលះបង់កាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ លះបង់អវិជ្ជានុស័យផង លះបង់កាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។

[១៤៦] បុគ្គល លះបង់បដិឃានុស័យ ក្នុងទីណា លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គល លះបង់មានានុស័យ ក្នុងទីណា លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល លះបង់បដិឃានុស័យ ក្នុងទីណា (លះបង់) ទិដ្ឋានុស័យ។ បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ លះបង់វិចិកិច្ឆានុស័យផង លះបង់បដិឃានុស័យផង ក្នុងទុក្ខវេទនានោះ។ បុគ្គល លះបង់បដិឃានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល លះបង់បដិឃានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ លះបង់អវិជ្ជានុស័យផង លះបង់បដិឃានុស័យផង ក្នុងទុក្ខវេទនានោះ។

[១៤៧] បុគ្គល លះបង់មានានុស័យ ក្នុងទីណា (លះបង់) ទិដ្ឋានុស័យ។ បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែមិនលះបង់មានានុស័យ ក្នុងទុក្ខវេទនានោះទេ លះបង់វិចិកិច្ឆានុស័យផង លះបង់មានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។ បុគ្គល លះបង់មានានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់មានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនលះបង់ភវរាគានុស័យ ក្នុងវេទនាពីរនោះទេ លះបង់មានានុស័យផង លះបង់ភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។ មួយយ៉ាងទៀត បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គលលះបង់មានានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែមិនលះបង់មានានុស័យ ក្នុងទុក្ខវេទនានោះទេ លះបង់អវិជ្ជានុស័យផង លះបង់មានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។

[១៤៨] បុគ្គល លះបង់ទិដ្ឋានុស័យ ក្នុងទីណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់ទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។ បេ។

[១៤៩] បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនលះបង់ភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ លះបង់វិចិកិច្ឆានុស័យផង លះបង់ភវរាគានុស័យផង ក្នុងវេទនា ៣ នោះ។ មួយយ៉ាងទៀត បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៥០] បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនលះបង់ភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ លះបង់អវិជ្ជានុស័យផង លះបង់ភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។

[១៥១] បុគ្គល លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់មានានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់មានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ លះបង់មានានុស័យ និងកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ។ បុគ្គល លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា លះបង់ទិដ្ឋានុស័យ។ បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ លះបង់វិចិកិច្ឆានុស័យ និងកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ លះបង់វិចិកិច្ឆានុស័យ និងបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែមិនលះបង់កាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គល លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ បុគ្គល លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ លះបង់អវិជ្ជានុស័យ និងកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ លះបង់អវិជ្ជានុស័យ និងបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែមិនលះបង់កាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។

[១៥២] បុគ្គល លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា (លះបង់) ទិដ្ឋានុស័យ។ បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់វិចិកិច្ឆានុស័យ និងមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ លះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ និងមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ លះបង់វិចិកិច្ឆានុស័យ និងបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែមិនលះបង់កាមរាគានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គល លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់មានានុស័យ។ បុគ្គល លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់អវិជ្ជានុស័យ និងមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ លះបង់អវិជ្ជានុស័យ កាមរាគានុស័យ និងមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ លះបង់អវិជ្ជានុស័យ និងបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែមិនលះបង់កាមរាគានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះទេ។

[១៥៣] បុគ្គល លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទីណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់វិចិកិច្ឆានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ លះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ លះបង់វិចិកិច្ឆានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ ក្នុងទុក្ខវេទនានោះ តែមិនលះបង់កាមរាគានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះទេ។ បេ។

[១៥៤] បុគ្គល លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ។ បុគ្គល លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់អវិជ្ជានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ លះបង់អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ លះបង់អវិជ្ជានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែមិនលះបង់កាមរាគានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះទេ។

[១៥៥] បុគ្គល លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់អវិជ្ជានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ លះបង់អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនលះបង់បដិឃានុស័យ និងភវរាគានុស័យ ក្នុងវេទនាពីរនោះទេ លះបង់អវិជ្ជានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែមិនលះបង់កាមរាគានុស័យ មានានុស័យ និងភវរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[១៥៦] បុគ្គលណា លះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ទិដ្ឋានុស័យ។ បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨2) នោះ លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ និងលះបង់កាមរាគានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ បុគ្គលណា លះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។

[១៥៧] បុគ្គលណា លះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ទិដ្ឋានុស័យ។ បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ និងលះបង់បដិឃានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ បុគ្គលណា លះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។

[១៥៨] បុគ្គលណា លះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ទិដ្ឋានុស័យ។ បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនលះបង់មានានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ និងលះបង់មានានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ បុគ្គលណា លះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ លះបង់មានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង លះបង់មានានុស័យផង លះបង់ភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គលណា លះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ លះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនលះបង់មានានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង លះបង់អវិជ្ជានុស័យផង លះបង់មានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។

[១៥៩] បុគ្គលណា លះបង់ទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។ បេ។

[១៦០] បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ និងលះបង់ភវរាគានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បេ។

[១៦១] បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ លះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង លះបង់អវិជ្ជានុស័យផង លះបង់ភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។

[១៦២] បុគ្គលណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ទិដ្ឋានុស័យ។ បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ លះបង់វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ និងលះបង់កាមរាគានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ តែបុគ្គលនោះ មិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ និងលះបង់បដិឃានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គលណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។

[១៦៣] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ទិដ្ឋានុស័យ។ បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ លះបង់វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ និងលះបង់មានានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ លះបង់កាមរាគានុស័យ និងមានានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ តែបុគ្គលនោះ មិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ និងលះបង់បដិឃានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលនោះ លះបង់មានានុស័យ។ បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ លះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង លះបង់អវិជ្ជានុស័យ និងមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះទេ។

[១៦៤] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ លះបង់វិចិកិច្ឆានុស័យ និងទិដ្ឋានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ និងលះបង់មានានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ និងទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ និងលះបង់កាមរាគានុស័យ និងមានានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ តែបុគ្គលនោះ មិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ និងទិដ្ឋានុស័យ ក្នុងទុក្ខវេទនានោះ និងលះបង់បដិឃានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនាពីរនោះទេ។ បេ។

[១៦៥] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះដែរឬ។ បុគ្គលនោះ លះបង់មានានុស័យ។ បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ លះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង លះបង់អវិជ្ជានុស័យ និងមានានុស័យ ក្នុងវេទនាពីនោះនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ។

[១៦៦] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ លះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង លះបង់អវិជ្ជានុស័យ និងមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង លះបង់អវិជ្ជានុស័យ មានានុស័យ និងភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ។

ចប់ អនុលោម។

(បជហនវាៈ)

៣. បជហនវារ

(បដិលោមបុគ្គល)

(ឃ) បដិលោមបុគ្គលោ

[១៦៧] បុគ្គលណា មិនលះបង់កាមរាគានុស័យ បុគ្គលនោះ មិនលះបង់បដិឃានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់បដិឃានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យដែរឬ។ អើ។ បុគ្គលណា មិនលះបង់កាមរាគានុស័យ បុគ្គលនោះ មិនលះបង់មានានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនលះបង់កាមរាគានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់កាមរាគានុស័យផង មិនលះបង់មានានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់មានានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់មានានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់មានានុស័យផង មិនលះបង់កាមរាគានុស័យផង។ បុគ្គលណា មិនលះបង់កាមរាគានុស័យ បុគ្គលនោះ មិនលះបង់ទិដ្ឋានុស័យ។ បេ។ មិនលះបង់វិចិកិច្ឆានុស័យដែរឬ។ បុគ្គលទី ៨ មិនលះបង់កាមរាគានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល ដែលព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់កាមរាគានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់វិចិកិច្ឆានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យផង។ បុគ្គលណា មិនលះបង់កាមរាគានុស័យ បុគ្គលនោះ មិនលះបង់ភវរាគានុស័យ។ បេ។ មិនលះបង់អវិជ្ជានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនលះបង់កាមរាគានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់កាមរាគានុស័យផង មិនលះបង់អវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់អវិជ្ជានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យផង។

[១៦៨] បុគ្គលណា មិនលះបង់បដិឃានុស័យ បុគ្គលនោះ មិនលះបង់មានានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនលះបង់បដិឃានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់បដិឃានុស័យផង មិនលះបង់មានានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់មានានុស័យ បុគ្គលនោះ មិនលះបង់បដិឃានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់មានានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់មានានុស័យផង មិនលះបង់បដិឃានុស័យផង។ បុគ្គលណា មិនលះបង់បដិឃានុស័យ បុគ្គលនោះ មិនលះបង់ទិដ្ឋានុស័យ។ បេ។ មិនលះបង់វិចិកិច្ឆានុស័យដែរឬ។ បុគ្គលទី ៨ មិនលះបង់បដិឃានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់បដិឃានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់បដិឃានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់វិចិកិច្ឆានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់បដិឃានុស័យផង។ បុគ្គលណា មិនលះបង់បដិឃានុស័យ បុគ្គលនោះ មិនលះបង់ភវរាគានុស័យ។ បេ។ មិនលះបង់អវិជ្ជានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនលះបង់បដិឃានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់បដិឃានុស័យផង មិនលះបង់អវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់បដិឃានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់អវិជ្ជានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់បដិឃានុស័យផង។

[១៦៩] បុគ្គលណា មិនលះបង់មានានុស័យ បុគ្គលនោះ មិនលះបង់ទិដ្ឋានុស័យ។ បេ។ មិនលះបង់វិចិកិច្ឆានុស័យដែរឬ។ បុគ្គលទី ៨ មិនលះបង់មានានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់មានានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់មានានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនលះបង់វិចិកិច្ឆានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់មានានុស័យផង។ បុគ្គលណា មិនលះបង់មានានុស័យ បុគ្គលនោះ មិនលះបង់ភវរាគានុស័យ។ បេ។ មិនលះបង់អវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់មានានុស័យដែរឬ។ អើ។

[១៧០] បុគ្គលណា មិនលះបង់ទិដ្ឋានុស័យ បុគ្គលនោះ មិនលះបង់វិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់ទិដ្ឋានុស័យដែរឬ។ អើ។ បេ។

[១៧១] បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់ភវរាគានុស័យ។ បេ។ មិនលះបង់អវិជ្ជានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនលះបង់វិចិកិច្ឆានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់អវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់វិចិកិច្ឆានុស័យដែរឬ។ បុគ្គលទី ៨ មិនលះបង់អវិជ្ជានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង។

[១៧២] បុគ្គលណា មិនលះបង់ភវរាគានុស័យ បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់ភវរាគានុស័យដែរឬ។ អើ។

[១៧៣] បុគ្គលណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ បុគ្គលនោះ មិនលះបង់មានានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គដ៏ប្រសើរចេញ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់មានានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់មានានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់មានានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់មានានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង។ បុគ្គលណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ បុគ្គលនោះ មិនលះបង់ទិដ្ឋានុស័យ។ បេ។ មិនលះបង់វិចិកិច្ឆានុស័យដែរឬ។ បុគ្គលទី ៨ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់វិចិកិច្ឆានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង។ បុគ្គលណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ បុគ្គលនោះ មិនលះបង់ភវរាគានុស័យ។ បេ។ មិនលះបង់អវិជ្ជានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់អវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់អវិជ្ជានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង។

[១៧៤] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ បុគ្គលនោះ មិនលះបង់ទិដ្ឋានុស័យ។ បេ។ មិនលះបង់វិចិកិច្ឆានុស័យដែរឬ។ បុគ្គលទី ៨ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់វិចិកិច្ឆានុស័យ និងមានានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យទេ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនលះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ និងបដិឃានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង។ បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ បុគ្គលនោះ មិនលះបង់ភវរាគានុស័យ។ បេ។ មិនលះបង់អវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់អវិជ្ជានុស័យ និងមានានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង។

[១៧៥] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ បុគ្គលនោះ មិនលះបង់វិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់វិចិកិច្ឆានុស័យ មានានុស័យ និងទិដ្ឋានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យទេ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនលះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យផង។ បេ។

[១៧៦] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ បុគ្គលនោះ (មិនលះបង់) ភវរាគានុស័យ។ បេ។ មិនលះបង់អវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យដែរឬ។ បុគ្គលទី ៨ មិនលះបង់អវិជ្ជានុស័យ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យទេ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់អវិជ្ជានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង។

[១៧៧] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យដែរឬ។ បុគ្គលទី ៨ មិនលះបង់អវិជ្ជានុស័យ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងភវរាគានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យទេ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់អវិជ្ជានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យផង។

(បដិលោមឱកាស)

(ង) បដិលោមឱកាសោ

[១៧៨] បុគ្គល មិនលះបង់កាមរាគានុស័យ ក្នុងទីណា មិនលះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់កាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់កាមរាគានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ មិនលះបង់បដិឃានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនលះបង់កាមរាគានុស័យ ក្នុងទីណា មិនលះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់កាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនលះបង់មានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនលះបង់កាមរាគានុស័យផង មិនលះបង់មានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់មានានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនលះបង់កាមរាគានុស័យ ក្នុងទីណា (មិនលះបង់) ទិដ្ឋានុស័យ។ បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់កាមរាគានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់កាមរាគានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនលះបង់កាមរាគានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់កាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនលះបង់ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនលះបង់កាមរាគានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ បុគ្គល មិនលះបង់កាមរាគានុស័យ ក្នុងទីណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់កាមរាគានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់កាមរាគានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៧៩] បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងទីណា មិនលះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ មិនលះបង់បដិឃានុស័យផង មិនលះបង់មានានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់មានានុស័យ ក្នុងទីណា មិនលះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់មានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់មានានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងទីណា (មិនលះបង់) ទិដ្ឋានុស័យ។ បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ មិនលះបង់បដិឃានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនលះបង់ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនលះបង់បដិឃានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទីណា មិនលះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់ភវរាគានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ។ បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងទីណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងវេទនាពីរនោះទេ មិនលះបង់បដិឃានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៨០] បុគ្គល មិនលះបង់មានានុស័យ ក្នុងទីណា (មិនលះបង់) ទិដ្ឋានុស័យ។ បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលមិនលះបង់មានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់មានានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់មានានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនលះបង់មានានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទីណា មិនលះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ មិនលះបង់ភវរាគានុស័យផង មិនលះបង់មានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ បុគ្គល មិនលះបង់មានានុស័យ ក្នុងទីណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់មានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់មានានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់ មានានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៨១] បុគ្គល មិនលះបង់ទិដ្ឋានុស័យ ក្នុងទីណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់ទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។ បេ។

[១៨២] បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទីណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ មិនលះបង់ភវរាគានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈ។ បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៨៣] បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទីណា មិនលះបង់វិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ មិនលះបង់ភវរាគានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៨៤] បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា មិនលះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនលះបង់មានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់មានានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់មានានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់មានានុស័យ និងកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់មានានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា មិនលះបង់ទិដ្ឋានុស័យ។ បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនលះបង់ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់ភវរាគានុស័យ និងកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់ភវរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៨៥] បុគ្គល មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា មិនលះបង់ទិដ្ឋានុស័យ។ បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់ភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់ភវរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនលះបង់កាមរាគានុស័យ និងមានានុស័យ ក្នុងវេទនាពីរនោះទេ មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៨៦] បុគ្គល មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទីណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។ បេ។

[១៨៧] បុគ្គល មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់ភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនលះបង់បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់ភវរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនលះបង់កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៨៨] បុគ្គល មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងទីណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។

(បដិលោមបុគ្គលោកាស)

(ច) បដិលោមបុគ្គលោកាសា

[១៨៩] បុគ្គលណា មិនលះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់កាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយអនាគាមិមគ្គចេញ មិនលះបង់កាមរាគានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់បដិឃានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គចេញ មិនលះបង់បដិឃានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យផង មិនលះបង់មានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់កាមរាគានុស័យផង មិនលះបង់មានានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់មានានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់មានានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ (មិនលះបង់) ទិដ្ឋានុស័យ។ បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ មិនលះបង់កាមរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់កាមរាគានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់កាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់កាមរាគានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់ភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់កាមរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់កាមរាគានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងទីទាំងអស់។

[១៩០] បុគ្គលណា មិនលះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់បដិឃានុស័យផង មិនលះបង់មានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់បដិឃានុស័យផង មិនលះបង់មានានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់មានានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់មានានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់មានានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ទិដ្ឋានុស័យ។ បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ មិនលះបង់បដិឃានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់បដិឃានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់បដិឃានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់បដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង មិនលះបង់បដិឃានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់បដិឃានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់ភវរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់ភវរាគានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់បដិឃានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់បដិឃានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់បដិឃានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងទីទាំងអស់។

[១៩១] បុគ្គលណា មិនលះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ (មិនលះបង់) ទិដ្ឋានុស័យ។ បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ មិនលះបង់មានានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់មានានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់មានានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់មានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់មានានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់ភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់មានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរចេញ មិនលះបង់ភវរាគានុស័យផង មិនលះបង់មានានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់មានានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់មានានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរចេញ មិនលះបង់មានានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់មានានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៩២] បុគ្គលណា មិនលះបង់ទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។ បេ។

[១៩៣] បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ មិនលះបង់ភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់ភវរាគានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ទី ៨ នោះ មិនលះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។

[១៩៤] បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់ភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរចេញ មិនលះបង់ភវរាគានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៩៥] បុគ្គលណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់មានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់មានានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់មានានុស័យ និងកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់មានានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់មានានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់មានានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ទិដ្ឋានុស័យ។ បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់វិចិកិច្ឆានុស័យ និងកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់ភវរាគានុស័យ និងកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់អវិជ្ជានុស័យ និងកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងទីទាំងអស់។

[១៩៦] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា បុគ្គលនោះ (មិនលះបង់) ទិដ្ឋានុស័យ។ បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់ភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់ភវរាគានុស័យ កាមរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងទុក្ខវេទនា ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់អវិជ្ជានុស័យ កាមរាគានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះ។ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងទីទាំងអស់។

[១៩៧] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យផង ក្នុងទីទាំងអស់។ បេ។

[១៩៨] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ មិនលះបង់ភវរាគានុស័យ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់ភវរាគានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់ភវរាគានុស័យ កាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ មិនលះបង់អវិជ្ជានុស័យ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់ភវរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។

[១៩៩] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ មិនលះបង់អវិជ្ជានុស័យ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យផង ក្នុងអបរិយាបន្នៈនោះ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់វិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យផង ក្នុងទីទាំងអស់។

ចប់ បជហនវារៈ។

ចប់ ភាគ៨៩។

 

លេខយោង

1)
បានដល់បុថុជ្ជន, សោតាបន្ន, សកទាគាមិ និងអនាគាមិ។
2)
បុគ្គល ដែលឋិតនៅក្នុងសោតាបត្តិមគ្គ ទុកជាបុគ្គលទី ៨ ដោយរាប់ព្រះអរហន្តជាទី ១ ចុះជាលំដាប់មក។
km/tipitaka/abh/ya/abh.ya.07.txt · ពេលកែចុងក្រោយ: 2024/09/04 11:12 និពន្ឋដោយ 127.0.0.1