User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ya:abh.ya.07.02.07

ធាតុវារៈ (ទី៧)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ya 07 02 07 បាលី cs-km: abh.ya.07.02.07 អដ្ឋកថា: abh.ya.07.02.07_att PTS: ?

ធាតុវារៈ (ទី៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

៧. (ក) ធាតុបុច្ឆាវារោ

[១៣៥] បុគ្គល ដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គលដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យយប៉ុន្មានបែកធ្លាយទៅ។ បុគ្គលដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គលដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គលដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គលដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គលដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គលដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គលដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។

[១៣៦] បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គលដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងភពមិនមែនកាមធាតុ និងមិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។

[១៣៧] បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។

[១៣៨] បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។

[១៣៩] បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។

[១៤០] បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។

[១៤១] បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ មិនមែនជាអរូបធាតុ កាលទៅកើតក្នុងរូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ មានអនុស័យយប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើត ក្នុងភពមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។

[១៤២] បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងរូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងអរូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។

[១៤៣] បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើតក្នុងរូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើតក្នុងអរូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។

(ធាតុវិសជ្ជនាវារៈ)

៧. (ខ) ធាតុវិសជ្ជនាវារោ

[១៤៤] បុគ្គល ដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងកាមធាតុ ខ្លះមានអនុស័យ ៧1) ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥2) ដេកសម្ងំនៅ អនុស័យប៉ុន្មាន ដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣3) ដេកសម្ងំនៅ អនុស័យ ដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។

[១៤៥] បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យតែ ៧4) ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។

[១៤៦] បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកអរូបធាតុ ឈ្មោះថា ទៅកើតក្នុងរូបធាតុ មិនមានឡើយ [ព្រោះបុគ្គលនេះ មិនមានរូបាវចរជ្ឈាន ដែលជាហេតុឲ្យសម្រេចនូវឧបបត្តិ គឺបដិសន្ធិ (អដ្ឋកថា)។]។ បុគ្គលនោះ កាលទៅកើតក្នុងខាងក្រោម រមែងកើតតែក្នុងកាមធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកអរូបធាតុ ឈ្មោះថា ទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ មិនមានឡើយ។ បុគ្គលនោះ កាលទៅកើតក្នុងខាងក្រោម រមែងកើតតែក្នុងកាមធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។

[១៤៧] បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គលដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។

[១៤៨] បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងកាមធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គលដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។

[១៤៩] បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងកាមធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យ ដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។

[១៥០] បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គលដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។

[១៥១] បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងកាមធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធា្លយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។

[១៥២] បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើត ក្នុងកាមធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ ឈ្មោះថា ទៅកើតក្នុងរូបធាតុ មិនមានឡើយ។ បុគ្គលនោះ កាលទៅកើតក្នុងខាងក្រោម រមែងកើតតែក្នុងកាមធាតុ អនុស័យមានតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើតក្នុងអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ ឈ្មោះថា ទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ មិនមានឡើយ។ បុគ្គលនោះ កាលទៅកើតក្នុងខាងក្រោម រមែងទៅកើតតែក្នុងកាមធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។

ចប់ ធាតុវារៈ។

ចប់ អនុសយយមកៈ ទី៧។

ចប់ យមកប្បករណៈ លើកដំបូង។

ចប់ ភាគ៩០។

 

លេខយោង

1)
បានដល់បុថុជ្ជន។ អដ្ឋកថា។
2)
បានដល់សោតាបន្នបុគ្គល និងសកទាគាមិបុគ្គល ព្រោះទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ បុគ្គលពីរពួកនោះ បានលះបង់ហើយ នៅមានតែអនុស័យ ៥ ក្រៅពីនេះប៉ុណ្ណោះ។ អដ្ឋកថា។
3)
បានដល់អនាគាមិបុគ្គល ព្រោះអនុស័យ ៤យ៉ាងគឺ កាមរាគានុស័យ ១ បដិឃានុស័យ ១ ទិដ្ឋានុស័យ ១ វិចិកិច្ឆានុស័យ ១ លោកបានលះបង់ស្រឡះហើយ នៅមានតែអនុស័យ ៣យ៉ាង ក្រៅពីនេះប៉ុណ្ណោះ។ អដ្ឋកថា។
4)
បានដល់អនុស័យរបស់បុថុជ្ជន ព្រោះអរិយសាវ័ក ដែលច្យុតចាករូបធាតុហើយ ទៅកើតក្នុងកាមធាតុទៀត មិនមានឡើយ ឯបុគ្គលដែលច្យុតចាកអរូបធាតុ ទៅកើតក្នុងកាមធាតុ ក៏ដូចគ្នាដែរ (អដ្ឋកថា)។
km/tipitaka/abh/ya/abh.ya.07.02.07.txt · ពេលកែចុងក្រោយ: 2024/09/04 11:12 និពន្ឋដោយ 127.0.0.1