(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ya 08 02 01 បាលី cs-km: abh.ya.08.02.01 អដ្ឋកថា: abh.ya.08.02.01_att PTS: ?
(សុទ្ធចិត្តសាមញ្ញ ទី១)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
១. សុទ្ធចិត្តសាមញ្ញំ
១. បុគ្គលវារោ
(១) ឧប្បាទនិរោធកាលសម្ភេទវារោ
[៤៤] សួរៈ ចិត្តរបស់បុគ្គលណា រមែងកើតឡើង រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ នឹងរលត់ នឹងមិនកើតឡើងទេឬ។ ឆ្លើយ ចិត្តរបស់ពួកជននោះ រមែងកើតឡើង រមែងមិនរលត់ នឹងរលត់ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈ (ខណៈជាទីកើត) នៃបច្ឆិមចិត្ត ឯចិត្តរបស់ពួកជននោះ ក្រៅនេះ រមែងកើតឡើង រមែងមិនរលត់ នឹងរលត់ផង នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងរលត់ នឹងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ រមែងកើតឡើង រមែងមិនរលត់មែនឬ។ អើ។ ចិត្តរបស់បុគ្គលណា រមែងមិនកើតឡើង រមែងរលត់ ចិត្តរបស់បុគ្គលនោះ នឹងមិនរលត់ នឹងកើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនរលត់ នឹងកើតឡើង ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើង រមែងរលត់ឬ។ មិនមានទេ។
(២) ឧប្បាទុប្បន្នវារោ
[៤៥] ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ រមែងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ កើតឡើងហើយ ក្នុងភង្គក្ខណៈ (ខណៈជាទីបែកធ្លាយ) នៃចិត្ត តែចិត្តរបស់ពួកជននោះ រមែងមិនកើតឡើងទេ ចិត្តរបស់ពួកជននោះ កើតឡើងហើយផង រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា រមែងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តរបស់ពួកជននោះ រមែងមិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ ឈ្មោះថា មិនកើតឡើងហើយ ក៏មិនមែន ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រមែងមិនកើតឡើងផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើងឬ។ អើ។
(៣) និរោធុប្បន្នវារោ
[៤៦] ចិត្ត របស់បុគ្គលណា រមែងរលត់ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ រមែងរលត់ឬ។ ចិត្តរបស់ពួកជននោះ កើតឡើងហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ រមែងមិនរលត់ទេ ចិត្តរបស់ពួកជននោះ កើតឡើងហើយផង រមែងរលត់ផង ក្នុងភង្គក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តរបស់ពួកជននោះ រមែងមិនរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ ឈ្មោះថា មិនកើតឡើងហើយ ក៏មិនមែន ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រមែងមិនរលត់ផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ រមែងមិនរលត់ទេឬ។ អើ។
(៤) ឧប្បាទវារោ
[៤៧] ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ រមែងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ធ្លាប់កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ រមែងមិនកើតឡើងទេ ចិត្តរបស់ពួកជននោះ ឈ្មោះថា ធ្លាប់កើតឡើងហើយផង រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា រមែងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយទេឬ។ ធ្លាប់កើតឡើងហើយ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើងឬ។ មិនមានទេ។ ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ នឹងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ រមែងកើតឡើង ក្នុងឧប្បាទក្ខណៈ (ខណៈជាទីកើតឡើង) នៃបច្ឆិមចិត្ត តែចិត្តរបស់ពួកជននោះ នឹងកើតឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ ក្រៅនេះ រមែងកើតឡើងផង នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងកើតឡើង ចិត្តរបស់បុគ្គលនោះ រមែងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ឈ្មោះថា នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ជនពួកនោះ រមែងមិនកើតឡើងទេ ក៏មិនមែន ចិត្តរបស់ពួកជននោះ នឹងកើតឡើងផង រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា រមែងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ នឹងមិនកើតឡើងទេឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រមែងមិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ នឹងមិនកើតឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ រមែងមិនកើតឡើងផង នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើងទេឬ។ ចិត្តរបស់ពួកជននោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត តែចិត្តរបស់ពួកជននោះ រមែងមិនកើតឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ នឹងមិនកើតឡើងផង រមែងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត។ ចិត្តរបស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ នឹងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ ធ្លាប់កើតឡើងហើយ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែចិត្តរបស់ពួកជននោះ នឹងកើតឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ ក្រៅពីនេះ ធ្លាប់កើតឡើងហើយផង នឹងកើតឡើងផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងកើតឡើង ចិត្តរបស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។ ចិត្តរបស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយទេឬ។ ធ្លាប់កើតឡើងហើយ។
(៥) និរោធវារោ
[៤៨] ចិត្តរបស់បុគ្គលណា រមែងរលត់ ចិត្តរបស់បុគ្គលនោះ ធ្លាប់រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ តែងរលត់ឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ធ្លាប់រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ តែងរលត់ ក៏មិនមែន ចិត្តរបស់ពួកជននោះ ធ្លាប់រលត់ហើយផង តែងរលត់ផង ក្នុងភង្គក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ មិនធ្លាប់រលត់ហើយទេឬ។ ធ្លាប់រលត់ហើយ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ រមែងមិនរលត់ទេឬ។ មិនមានទេ។ ចិត្តរបស់បុគ្គលណា រមែងរលត់ ចិត្តរបស់បុគ្គលនោះ នឹងរលត់ឬ។ ចិត្តរបស់ពួកជននោះ រមែងរលត់ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែចិត្តរបស់ពួកជននោះ នឹងរលត់ ក៏មិនមែន ចិត្តរបស់ពួកជននោះ ក្រៅពីនេះ រមែងរលត់ផង នឹងរលត់ផង ក្នុងភង្គក្ខណៈនៃចិត្ត។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងរលត់ ចិត្តរបស់បុគ្គលនោះ រមែងរលត់ឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ រមែងរលត់ ក៏មិនមែន ចិត្តរបស់ពួកជននោះ នឹងរលត់ផង រមែងរលត់ផង ក្នុងភង្គក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ នឹងមិនរលត់ឬ។ នឹងរលត់។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនរលត់ ចិត្តរបស់បុគ្គលនោះ រមែងមិនរលត់ទេឬ។ រមែងរលត់។ ចិត្តរបស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ នឹងរលត់ឬ។ ចិត្តរបស់ពួកជននោះ ធ្លាប់រលត់ហើយ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែចិត្តរបស់ពួកជននោះ នឹងរលត់ ក៏មិនមែន ចិត្តរបស់ពួកជននោះ ក្រៅពីនេះ ធ្លាប់រលត់ហើយផង នឹងរលត់ផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងរលត់ ចិត្តរបស់បុគ្គលនោះ ធ្លាប់រលត់ហើយឬ។ អើ។ ចិត្តរបស់បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ នឹងមិនរលត់ឬ។ មិនមានទេ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនរលត់ ចិត្តរបស់បុគ្គលនោះ មិនធ្លាប់រលត់ហើយឬ។ ធ្លាប់រលត់ហើយ។
(៦) ឧប្បាទនិរោធវារោ
[៤៩] ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ ធ្លាប់រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ រមែងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ធ្លាប់រលត់ហើយ ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ រមែងកើតឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ ធ្លាប់រលត់ហើយផង រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា រមែងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ មិនធ្លាប់រលត់ហើយឬ។ ធ្លាប់រលត់ហើយ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើងឬ។ មិនមាន។ ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ នឹងរលត់ឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងរលត់ ចិត្តរបស់បុគ្គលនោះ រមែងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ រមែងកើតឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ នឹងរលត់ផង រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា រមែងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ នឹងមិនរលត់ទេឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រមែងមិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ចិត្តរបស់ពួកជននោះ រមែងមិនកើតឡើងផង នឹងមិនរលត់ផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនរលត់ ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើងឬ។ អើ។ ចិត្តរបស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ នឹងរលត់ឬ។ ចិត្តរបស់ពួកជននោះ ធ្លាប់កើតឡើងហើយ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែចិត្តរបស់ពួកជននោះ នឹងរលត់ ក៏មិនមែន ចិត្តរបស់ពួកជននោះ ក្រៅពីនេះ ធ្លាប់កើតឡើងហើយផង នឹងរលត់ផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងរលត់ ចិត្តរបស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ អើ។ ចិត្តរបស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ នឹងមិនរលត់ទេឬ។ មិនមានទេ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនរលត់ ចិត្តរបស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។
(៧) ឧប្បជ្ជមានននិរោធវារោ
[៥០] ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ មិនរលត់ទេឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ រមែងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រមែងមិនរលត់ទេ តែចិត្តរបស់ពួកជននោះ រមែងកើតឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ រមែងមិនរលត់ផង រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា រមែងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ តែងរលត់ឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រមែងមិនកើតឡើងទៀតទេ តែចិត្តរបស់ពួកជននោះ រមែងរលត់ ក៏មិនមែន ចិត្តរបស់ពួកជននោះ រមែងមិនកើតឡើងផង រមែងរលត់ផង ក្នុងភង្គក្ខណៈនៃចិត្ត។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា រមែងរលត់ ចិត្តរបស់បុគ្គលនោះ មិនកើតឡើងឬ។ អើ។
(៨) ឧប្បជ្ជមានុប្បន្នវារោ
[៥១] ចិត្តរបស់បុគ្គលណា កំពុងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កំពុងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ កំពុងកើតឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ កើតឡើងហើយផង កំពុងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ តែចិត្តរបស់បុគ្គលណា កាលមិនកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តរបស់ពួកជននោះ កាលមិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ កាលមិនកើតឡើងផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងទេឬ។ អើ។
(៩) និរុជ្ឈមានុប្បន្នវារោ
[៥២] ចិត្តរបស់បុគ្គលណា កាលរលត់ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាកើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កំពុងរលត់ឬ។ ចិត្តរបស់ពួកជននោះ កើតឡើងហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ កំពុងរលត់ ក៏មិនមែន ចិត្តរបស់ពួកជននោះ កើតឡើងហើយផង កំពុងរលត់ផង ក្នុងភង្គក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា កាលមិនរលត់ ចិត្តរបស់បុគ្គលនោះ មិនកើតឡើងហើយឬ។ ចិត្តរបស់ពួកជននោះ កាលមិនរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ កាលមិនរលត់ផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ កាលមិនរលត់ឬទេ។ អើ។
(១០) ឧប្បន្នុប្បាទវារោ
[៥៣] ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ធ្លាប់កើតឡើងហើយ តែចិត្តរបស់ពួកជននោះ កើតឡើងហើយ ក៏មិនមែន ចិត្តរបស់ពួកជននោះ ដែលព្រមព្រៀងដោយចិត្ត ធ្លាប់កើតឡើងហើយផង កើតឡើងហើយផង។ ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ នឹងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ ដែលព្រមព្រៀងដោយបច្ឆិមចិត្ត កើតឡើងហើយ តែចិត្តរបស់ពួកជននោះ នឹងកើតឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ ក្រៅពីនេះ ដែលព្រមព្រៀងដោយចិត្ត កើតឡើងហើយផង នឹងកើតឡើងផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងកើតឡើង តែចិត្តរបស់ពួកជននោះ កើតឡើងហើយ ក៏មិនមែន ចិត្តរបស់ពួកជននោះ ដែលព្រមព្រៀងដោយចិត្ត នឹងកើតឡើងផង កើតឡើងហើយផង។ ចិត្តរបស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ ចិត្តរបស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ នឹងកើតឡើង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។
(១១) អតីតានាគតវារោ
[៥៤] ចិត្តរបស់បុគ្គលណា ធ្លាប់កើតឡើងហើយ តែចិត្តរបស់បុគ្គលនោះ កើតឡើងហើយ ក៏មិនមែន ចិត្តរបស់បុគ្គលនោះ នឹងកើតឡើងឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងកើតឡើង តែចិត្តរបស់បុគ្គលនោះ កើតឡើងហើយ ក៏មិនមែន ចិត្តរបស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ អើ។ ចិត្តរបស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ តែចិត្តរបស់បុគ្គលនោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តរបស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនកើតឡើង តែចិត្តរបស់បុគ្គលនោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តរបស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។
(១២) ឧប្បន្នុប្បជ្ជមានវារោ
[៥៥] ចិត្តកើតឡើងហើយ (ក៏មាន) កំពុងកើតឡើង (ក៏មាន) ឬ។ ចិត្តកើតឡើងហើយ ក្នុងភង្គក្ខណៈ ឈ្មោះថា កំពុងកើតឡើង ក៏មិនមែន គឺកើតឡើងហើយផង កំពុងកើតឡើងផង ក្នុងឧប្បាទក្ខណៈ។ ចិត្តកំពុងកើតឡើង (ក៏មាន) កើតឡើងហើយ (ក៏មាន) ឬ។ អើ។ ចិត្តមិនកើតឡើងហើយ (ក៏មាន) កាលមិនកើតឡើង (ក៏មាន) ឬ។ អើ។ ចិត្តកាលមិនកើតឡើង (ក៏មាន) មិនកើតឡើងហើយ (ក៏មាន) ឬ។ ចិត្តកាលមិនកើតឡើង ក្នុងភង្គក្ខណៈ ឈ្មោះថា មិនកើតឡើងហើយ ក៏មិនមែន ចិត្តជាអតីត និងអនាគត ឈ្មោះថា កាលមិនកើតឡើងផង មិនកើតឡើងហើយផង។
(១៣) និរុទ្ធនិរុជ្ឈមានវារោ
[៥៦] ចិត្ត រលត់ហើយ (ក៏មាន) កាលរលត់ (ក៏មាន) ឬ។ មិនមែនទេ។ ចិត្ត កាលរលត់ (ក៏មាន) រលត់ហើយ (ក៏មាន) ឬ។ មិនមែនទេ។ ចិត្តមិនរលត់ហើយ (ក៏មាន) កាលមិនរលត់ (ក៏មាន) ឬ។ ចិត្តមិនរលត់ហើយ ក្នុងភង្គក្ខណៈ តែឈ្មោះថា កាលមិនរលត់ ក៏មិនមែន គឺចិត្តជាអនាគត មិនរលត់ផង កាលមិនរលត់ផង ក្នុងឧប្បាទក្ខណៈ។ ចិត្ត កាលមិនរលត់ (ក៏មាន) មិនរលត់ហើយ (ក៏មាន) ឬ។ ចិត្តជាអតីត កាលមិនរលត់ទេ តែឈ្មោះថា មិនរលត់ហើយ ក៏មិនមែន ចំណែកខាងចិត្តជាអនាគត កាលមិនរលត់ផង មិនរលត់ហើយផង ក្នុងឧប្បាទក្ខណៈ។
[៥៧] ចិត្តរបស់បុគ្គលណា កាលកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តរបស់បុគ្គលនោះ កាលរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយឬ។ ចិត្តក្នុងភង្គក្ខណៈ ជាចិត្តកន្លងនូវឧប្បាទក្ខណៈ មិនកន្លងនូវភង្គក្ខណៈទេ ចិត្តកន្លងហើយ ជាចិត្តកន្លងនូវឧប្បាទក្ខណៈផង កន្លងនូវភង្គក្ខណៈផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា កំពុងរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តរបស់បុគ្គលនោះ កំពុងកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយឬ។ ចិត្តកន្លងហើយ។ ចិត្តរបស់បុគ្គលណា កាលមិនកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តរបស់បុគ្គលនោះ កាលមិនរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយឬ។ ចិត្ត ក៏ជាអនាគត ក្នុងឧប្បាទក្ខណៈ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា កាលមិនរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តរបស់បុគ្គលនោះ កាលមិនកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយឬ។ ចិត្តក្នុងភង្គក្ខណៈ ជាចិត្តមិនកន្លងនូវភង្គក្ខណៈទេ ទាំងមិនកន្លងនូវឧប្បាទក្ខណៈ ក៏មិនមែន គឺចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ មិនកន្លងនូវភង្គក្ខណៈផង មិនកន្លងនូវឧប្បាទក្ខណៈផង។
២. ធម្មវារោ
(១) ឧប្បាទនិរោធកាលសម្ភេទវារោ
[៥៨] ចិត្តណា រមែងកើតឡើង រមែងមិនរលត់ ចិត្តនោះ នឹងរលត់ នឹងមិនកើតឡើងទេឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា នឹងរលត់ នឹងមិនកើតឡើង ចិត្តនោះ រមែងកើតឡើង រមែងមិនរលត់ទេឬ។ អើ។ ចិត្តណា រមែងមិនកើតឡើង រមែងរលត់ ចិត្តនោះ នឹងមិនរលត់ នឹងកើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា នឹងមិនរលត់ នឹងកើតឡើង ចិត្តនោះ រមែងមិនកើតឡើង រមែងរលត់ឬ។ មិនមានទេ។
(២) ឧប្បាទុប្បន្នវារោ
[៥៩] ចិត្តណា រមែងកើតឡើង ចិត្តនោះ ឈ្មោះថា កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា កើតឡើងហើយ ចិត្តនោះ រមែងកើតឡើងឬ។ ចិត្តកើតឡើងហើយ ក្នុងភង្គក្ខណៈ តែចិត្តនោះ រមែងកើតឡើង ក៏មិនមែន ចិត្តកើតឡើងហើយផង រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈ។ ចិត្តណា រមែងមិនកើតឡើង ចិត្តនោះ មិនកើតឡើងហើយឬ។ ចិត្តរមែងមិនកើតឡើងក្នុងភង្គក្ខណៈ តែចិត្តនោះ មិនកើតឡើងហើយ ក៏មិនមែន គឺចិត្តជាអតីត និងអនាគត រមែងមិនកើតឡើងផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ រមែងមិនកើតឡើងឬ។ អើ។
(៣) និរោធុប្បន្នវារោ
[៦០] ចិត្តណា រមែងរលត់ ចិត្តនោះ ឈ្មោះថា កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា កើតឡើងហើយ ចិត្តនោះ រមែងរលត់ឬ។ ចិត្តកើតឡើងហើយ ក្នុងឧប្បាទក្ខណៈ តែចិត្តនោះ រមែងរលត់ ក៏មិនមែន ចិត្តកើតឡើងហើយផង រមែងរលត់ផង ក្នុងភង្គក្ខណៈ។ ចិត្តណា រមែងមិនរលត់ ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តរមែងមិនរលត់ ក្នុងឧប្បាទក្ខណៈ (តែចិត្តនោះ រមែងមិនរលត់ ក៏មិនមែន) ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយ ក៏មិនមែន គឺចិត្តជាអតីត និងអនាគត រមែងមិនរលត់ផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ រមែងមិនរលត់ទេឬ។ អើ។
(៤) ឧប្បាទវារោ
[៦១] ចិត្តណា រមែងកើតឡើង ចិត្តនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា ធ្លាប់កើតឡើងហើយ ចិត្តនោះ រមែងកើតឡើងឬ។ មិនមែនទេ។ ចិត្តណា រមែងមិនកើតឡើង ចិត្តនោះ មិនធ្លាប់កើតឡើងហើយឬ។ ចិត្តដែលកន្លងហើយ រមែងមិនកើតឡើងទេ តែចិត្តនោះ ឈ្មោះថា មិនធ្លាប់កើតឡើងហើយ ក៏មិនមែន គឺចិត្តជាអនាគត ក្នុងភង្គក្ខណៈ រមែងមិនកើតឡើងផង មិនធ្លាប់កើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ រមែងមិនកើតឡើងឬ។ ចិត្តក្នុងឧប្បាទក្ខណៈ មិនធ្លាប់កើតឡើងហើយ ទាំងចិត្តនោះ រមែងមិនកើតឡើង ក៏មិនមែន គឺចិត្តជាអនាគត ក្នុងភង្គក្ខណៈ មិនធ្លាប់កើតឡើងហើយផង រមែងមិនកើតឡើងផង។ ចិត្តណា រមែងកើតឡើង ចិត្តនោះ នឹងកើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា នឹងកើតឡើង ចិត្តនោះ រមែងកើតឡើងឬ។ មិនមែនទេ។ ចិត្តណា រមែងមិនកើតឡើង ចិត្តនោះ នឹងមិនកើតឡើងទេឬ។ ចិត្តជាអនាគត រមែងមិនកើតឡើងទេ តែចិត្តនោះ នឹងមិនកើតឡើង ក៏មិនមែន គឺចិត្តដែលកន្លងហើយ ក្នុងភង្គក្ខណៈ រមែងមិនកើតឡើងផង នឹងមិនកើតឡើងផង។ ម្យ៉ាងទៀត ចិត្តណា នឹងមិនកើតឡើង ចិត្តនោះ រមែងមិនកើតឡើងឬ។ ចិត្តក្នុងឧប្បាទក្ខណៈ នឹងមិនកើតឡើងទេ តែចិត្តនោះ រមែងមិនកើតឡើង ក៏មិនមែន គឺចិត្តដែលកន្លងហើយ ក្នុងភង្គក្ខណៈ នឹងមិនកើតឡើងផង រមែងមិនកើតឡើងផង។ ចិត្តណា ធ្លាប់កើតឡើងហើយ ចិត្តនោះនឹងកើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា នឹងកើតឡើង ចិត្តនោះ ធ្លាប់កើតឡើងហើយឬ។ មិនមែនទេ។ ចិត្តណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ នឹងមិនកើតឡើងទេឬ។ ចិត្តជាអនាគត មិនធ្លាប់កើតឡើងហើយ តែចិត្តនោះ នឹងមិនកើតឡើង ក៏មិនមែន ចិត្តជាបច្ចុប្បន្ន មិនធ្លាប់កើតឡើងហើយផង នឹងមិនកើតឡើងផង។ ម្យ៉ាងទៀត ចិត្តណា នឹងមិនកើតឡើង ចិត្តនោះ មិនធ្លាប់កើតឡើងហើយទេឬ។ ចិត្តជាអតីត នឹងមិនកើតឡើងទេ តែចិត្តនោះ មិនធ្លាប់កើតឡើងហើយ ក៏មិនមែន ចិត្តជាបច្ចុប្បន្ន នឹងមិនកើតឡើងផង មិនធ្លាប់កើតឡើងហើយផង។
(៥) និរោធវារោ
[៦២] ចិត្តណា រមែងរលត់ ចិត្តនោះ ធ្លាប់រលត់ហើយឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា ធ្លាប់រលត់ហើយ ចិត្តនោះ រមែងរលត់ឬ។ មិនមែនទេ។ ចិត្តណា រមែងមិនរលត់ ចិត្តនោះ មិនធ្លាប់រលត់ហើយឬ។ ចិត្តជាអតីត រមែងមិនរលត់ តែចិត្តនោះ មិនធ្លាប់រលត់ហើយ ក៏មិនមែន ចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ រមែងមិនរលត់ផង មិនធ្លាប់រលត់ហើយផង។ ម្យ៉ាងទៀត ចិត្តណា មិនធ្លាប់រលត់ហើយ ចិត្តនោះ រមែងមិនរលត់ទេឬ។ ចិត្តក្នុងភង្គក្ខណៈ មិនធ្លាប់រលត់ហើយ តែចិត្តនោះ រមែងមិនរលត់ ក៏មិនមែន ចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ មិនធ្លាប់រលត់ហើយផង រមែងមិនរលត់ផង។ ចិត្តណា រមែងរលត់ ចិត្តនោះ នឹងរលត់ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា នឹងរលត់ ចិត្តនោះ រមែងរលត់ឬ។ មិនមែនទេ។ ចិត្តណា រមែងមិនរលត់ ចិត្តនោះ នឹងមិនរលត់ទេឬ។ ចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ រមែងមិនរលត់ទេ តែចិត្តនោះ នឹងមិនរលត់ ក៏មិនមែន ចិត្តជាអតីត រមែងមិនរលត់ផង នឹងមិនរលត់ផង។ ម្យ៉ាងទៀត ចិត្តណា នឹងមិនរលត់ ចិត្តនោះ រមែងមិនរលត់ទេឬ។ ចិត្តក្នុងភង្គក្ខណៈ នឹងមិនរលត់ តែចិត្តនោះ រមែងមិនរលត់ ក៏មិនមែន ចិត្តជាអតីត នឹងមិនរលត់ផង រមែងមិនរលត់ផង។ ចិត្តណា ធ្លាប់រលត់ហើយ ចិត្តនោះ នឹងរលត់ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា នឹងរលត់ ចិត្តនោះ ធ្លាប់រលត់ហើយឬ។ មិនមែនទេ។ ចិត្តណា មិនធ្លាប់រលត់ហើយ ចិត្តនោះ នឹងមិនរលត់ទេឬ។ ចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ មិនធ្លាប់រលត់ហើយ តែចិត្តនោះ នឹងមិនរលត់ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ មិនធ្លាប់រលត់ហើយផង នឹងមិនរលត់ផង។ ម្យ៉ាងទៀត ចិត្តណា នឹងមិនរលត់ ចិត្តនោះ មិនធ្លាប់រលត់ហើយទេឬ។ ចិត្តជាអតីត នឹងមិនរលត់ទេ តែចិត្តនោះ មិនធ្លាប់រលត់ហើយ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ នឹងមិនរលត់ផង មិនធ្លាប់រលត់ហើយផង។
(៦) ឧប្បាទនិរោធវារោ
[៦៣] ចិត្តណា រមែងកើតឡើង ចិត្តនោះ ធ្លាប់រលត់ហើយឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា ធ្លាប់រលត់ហើយ ចិត្តនោះ រមែងកើតឡើងឬ។ មិនមែនទេ។ ចិត្តណា រមែងមិនកើតឡើង ចិត្តនោះ មិនធ្លាប់រលត់ហើយឬ។ ចិត្តជាអតីត រមែងមិនកើតឡើងទេ តែចិត្តនោះ មិនធ្លាប់រលត់ហើយ ក៏មិនមែន ចំណែកចិត្តជាអនាគត ក្នុងភង្គក្ខណៈ រមែងមិនកើតឡើងផង មិនធ្លាប់រលត់ហើយផង។ ម្យ៉ាងទៀត ចិត្តណា មិនធ្លាប់រលត់ហើយ ចិត្តនោះ រមែងមិនកើតឡើងទេឬ។ ចិត្តក្នុងឧប្បាទក្ខណៈ មិនធ្លាប់រលត់ហើយ តែចិត្តនោះ រមែងមិនកើតឡើង ក៏មិនមែន ចំណែកខាងចិត្តជាអនាគត ក្នុងភង្គក្ខណៈ មិនធ្លាប់រលត់ហើយផង រមែងមិនកើតឡើងផង។ ចិត្តណា រមែងកើតឡើង ចិត្តនោះ នឹងរលត់ឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា នឹងរលត់ ចិត្តនោះ រមែងកើតឡើងឬ។ ចិត្តជាអនាគត នឹងរលត់ តែចិត្តនោះ រមែងកើតឡើង ក៏មិនមែន ចិត្តក្នុងឧប្បាទក្ខណៈ នឹងរលត់ផង រមែងកើតឡើងផង។ ចិត្តណា រមែងមិនកើតឡើង ចិត្តនោះ នឹងមិនរលត់ទេឬ។ ចិត្តជាអនាគត រមែងមិនកើតឡើងទេ តែចិត្តនោះ នឹងមិនរលត់ ក៏មិនមែន ចំណែកខាងចិត្តជាអតីត ក្នុងភង្គក្ខណៈ រមែងមិនកើតឡើងផង នឹងមិនរលត់ផង។ ម្យ៉ាងទៀត ចិត្តណា នឹងមិនរលត់ ចិត្តនោះ រមែងមិនកើតឡើងឬ។ អើ។ ចិត្តណា ធ្លាប់កើតឡើងហើយ ចិត្តនោះ នឹងមិនរលត់ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា នឹងរលត់ ចិត្តនោះ ធ្លាប់កើតឡើងហើយឬ។ មិនមែនទេ។ ចិត្តណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ នឹងមិនរលត់ទេឬ។ ចំណែកខាងចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ មិនធ្លាប់កើតឡើងហើយ តែចិត្តនោះ នឹងមិនរលត់ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ មិនធ្លាប់កើតឡើងហើយផង នឹងមិនរលត់ផង។ ម្យ៉ាងទៀត ចិត្តណា នឹងមិនរលត់ ចិត្តនោះ មិនធ្លាប់កើតឡើងហើយទេឬ។ ចិត្តជាអតីត នឹងមិនរលត់ទេ តែចិត្តនោះ មិនធ្លាប់កើតឡើងហើយ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ នឹងមិនរលត់ផង មិនធ្លាប់កើតឡើងហើយផង។
(៧) ឧប្បជ្ជមាន-ននិរោធវារោ
[៦៤] ចិត្តណា រមែងកើតឡើង ចិត្តនោះ រមែងមិនរលត់ទេឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា រមែងមិនរលត់ ចិត្តនោះ រមែងកើតឡើងឬ។ ចិត្តជាអតីត និងអនាគត រមែងមិនរលត់ទេ តែចិត្តនោះ កើតឡើង ក៏មិនមែន ចិត្តក្នុងឧប្បាទក្ខណៈ រមែងមិនរលត់ផង រមែងកើតឡើងផង។ ចិត្តណា រមែងមិនកើតឡើង ចិត្តនោះ រមែងរលត់ឬ។ ចិត្តជាអតីត និងអនាគត រមែងមិនកើតឡើងទេ តែចិត្តនោះ រមែងរលត់ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ រមែងមិនកើតឡើងផង រមែងរលត់ផង។ ម្យ៉ាងទៀត ចិត្តណា រមែងរលត់ ចិត្តនោះ រមែងមិនកើតឡើងឬ។ អើ។
(៨) ឧប្បជ្ជមានុប្បន្នវារោ
[៦៥] ចិត្តណា កំពុងកើតឡើង ចិត្តនោះ ឈ្មោះថា កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា កើតឡើងហើយ ចិត្តនោះ ឈ្មោះថា កំពុងកើតឡើងឬ។ ចិត្តក្នុងភង្គក្ខណៈ កើតឡើងហើយ តែចិត្តនោះ ឈ្មោះថា កំពុងកើតឡើង ក៏មិនមែន ចិត្តក្នុងឧប្បាទក្ខណៈ កើតឡើងហើយផង កំពុងកើតឡើងផង។ ចិត្តណា កាលមិនកើតឡើង ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តក្នុងភង្គក្ខណៈ កាលមិនកើតឡើងទេ តែចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយ ក៏មិនមែន ចិត្តជាអតីត និងអនាគត កាលមិនកើតឡើងផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ ឈ្មោះថា កាលមិនកើតឡើងឬ។ អើ។
(៩) និរុជ្ឈមានុប្បន្នវារោ
[៦៦] ចិត្តណា កំពុងរលត់ ចិត្តនោះ ឈ្មោះថា កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា កើតឡើងហើយ ចិត្តនោះ ឈ្មោះថា កំពុងរលត់ឬ។ ចិត្តក្នុងឧប្បាទក្ខណៈ កើតឡើងហើយ តែចិត្តនោះ កាលរលត់ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ កើតឡើងហើយផង កំពុងរលត់ផង។ ចិត្តណា កាលមិនរលត់ ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តក្នុងឧប្បាទក្ខណៈ កាលមិនរលត់ទេ តែចិត្តនោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តជាអតីត និងអនាគត កាលមិនរលត់ផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ ឈ្មោះថា កាលមិនរលត់ឬ។ អើ។
(១០) ឧប្បន្នុប្បាទវារោ
[៦៧] ចិត្តណា កើតឡើងហើយ ចិត្តនោះ ធ្លាប់កើតឡើងហើយឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា ធ្លាប់កើតឡើងហើយ ចិត្តនោះ ឈ្មោះថា កើតឡើងហើយឬ។ មិនមែនទេ។ ចិត្តណា កើតឡើងហើយ ចិត្តនោះ នឹងកើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា នឹងកើតឡើង ចិត្តនោះ ឈ្មោះថា កើតឡើងហើយឬ។ មិនមែនទេ។ ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយឬ។ ចិត្តជាអតីត មិនកើតឡើងហើយ តែចិត្តនោះ មិនធ្លាប់កើតឡើងហើយ ក៏មិនមែន ចិត្តជាអនាគត មិនកើតឡើងហើយផង មិនធ្លាប់កើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តជាបច្ចុប្បន្ន មិនធ្លាប់កើតឡើងហើយ តែចិត្តនោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តជាអនាគត មិនធ្លាប់កើតឡើងហើយផង មិនកើតឡើងហើយផង។ ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ នឹងមិនកើតឡើងទេឬ។ ចិត្តជាអនាគត មិនកើតឡើងហើយ តែចិត្តនោះ នឹងមិនកើតឡើង ក៏មិនមែន ចិត្តជាអតីត មិនកើតឡើងហើយផង នឹងមិនកើតឡើងផង។ ម្យ៉ាងទៀត ចិត្តណា នឹងមិនកើតឡើង ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តជាបច្ចុប្បន្ន នឹងមិនកើតឡើងទេ តែចិត្តនោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តជាអតីត នឹងមិនកើតឡើងផង មិនកើតឡើងហើយផង។
(១១) អតីតានាគតវារោ
[៦៨] ចិត្តណា ធ្លាប់កើតឡើងហើយ តែចិត្តនោះ ឈ្មោះថា កើតឡើងហើយ ក៏មិនមែន ចិត្តនោះ នឹងកើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា នឹងកើតឡើង តែចិត្តនោះ កើតឡើងហើយ ក៏មិនមែន ចិត្តនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយឬ។ មិនមែនទេ។ ចិត្តណា មិនធ្លាប់កើតឡើងហើយ តែចិត្តនោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តនោះ នឹងមិនកើតឡើងទេឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា នឹងមិនកើតឡើងទេ តែចិត្តនោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តនោះ ឈ្មោះថា មិនធ្លាប់កើតឡើងហើយឬ។ អើ។
(១២) ឧប្បន្នុប្បជ្ជមានវារោ
[៦៩] ចិត្តកើតឡើងហើយ (ក៏មាន) កំពុងកើតឡើង (ក៏មាន) ឬ។ ចិត្តក្នុងភង្គក្ខណៈកើតឡើងហើយ តែឈ្មោះថា កំពុងកើតឡើង ក៏មិនមែន គឺចិត្តក្នុងឧប្បាទក្ខណៈ កើតឡើងហើយផង កំពុងកើតឡើងផង។ ចិត្តកំពុងកើតឡើង (ក៏មាន) កើតឡើងហើយ (ក៏មាន) ឬ។ អើ។ ចិត្តមិនកើតឡើងហើយ (ក៏មាន) កាលមិនកើតឡើង (ក៏មាន) ឬ។ អើ។ ចិត្តកាលមិនកើតឡើង (ក៏មាន) មិនកើតឡើងហើយ (ក៏មាន) ឬ។ ចិត្តក្នុងភង្គក្ខណៈ កាលមិនកើតឡើង ឈ្មោះថា មិនកើតឡើងហើយ ក៏មិនមែន ចិត្តជាអតីត និងអនាគត កាលមិនកើតឡើងផង មិនកើតឡើងហើយផង។
(១៣) និរុទ្ធនិរុជ្ឈមានវារោ
[៧០] ចិត្តរលត់ហើយ (ក៏មាន) កំពុងរលត់ (ក៏មាន) ឬ។ មិនមែនទេ។ ចិត្តកំពុងរលត់ (ក៏មាន) រលត់ហើយ (ក៏មាន) ឬ។ មិនមែនទេ។ ចិត្តមិនរលត់ហើយ (ក៏មាន) កាលមិនរលត់ (ក៏មាន) ឬ។ ចិត្តក្នុងភង្គក្ខណៈ មិនរលត់ហើយ តែចិត្តនោះ កាលមិនរលត់ ក៏មិនមែន ចំណែកខាងចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ មិនរលត់ហើយផង កាលមិនរលត់ផង។ ចិត្តកាលមិនរលត់ (ក៏មាន) មិនរលត់ហើយ (ក៏មាន) ឬ។ ចិត្តជាអតីត កាលមិនរលត់ តែចិត្តនោះ មិនរលត់ហើយ ក៏មិនមែន ចំណែកខាងចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ កាលមិនរលត់ផង មិនរលត់ហើយផង។
(១៤) អតិក្កន្តកាលវារោ
[៧១] ចិត្តណា កាលកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ កាលនឹងរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយឬ។ ចិត្តក្នុងភង្គក្ខណៈ កន្លងនូវឧប្បាទក្ខណៈ មិនកន្លងនូវភង្គក្ខណៈទេ ចិត្តជាអតីត ទើបជាចិត្តកន្លងនូវឧប្បាទក្ខណៈផង កន្លងនូវភង្គក្ខណៈផង។ ម្យ៉ាងទៀត ចិត្តណា កាលរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ កាលនឹងកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយឬ។ ចិត្តកន្លងហើយ។ ចិត្តណា កាលមិនកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ កាលមិនរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយឬ។ ចំណែកខាងចិត្ត ក្នុងឧប្បាទក្ខណៈ មិនទាន់មកដល់ទេ។ ម្យ៉ាងទៀត ចិត្តណា កាលមិនរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ កាលមិនកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយឬ។ ចិត្តក្នុងភង្គក្ខណៈ មិនកន្លងនូវភង្គក្ខណៈទេ តែមិនកន្លងនូវឧប្បាទក្ខណៈ ក៏មិនមែន ចំណែកខាងចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ ទើបជាចិត្តមិនកន្លងនូវភង្គក្ខណៈផង មិនកន្លងនូវឧប្បាទក្ខណៈផង។
៣. បុគ្គលធម្មវារោ
(១) ឧប្បាទនិរោធកាលសម្ភេទវារោ
[៧២] ចិត្តណា របស់បុគ្គលណា រមែងកើតឡើង រមែងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ នឹងរលត់ នឹងមិនកើតឡើងឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងរលត់ នឹងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ រមែងកើតឡើង រមែងមិនរលត់ឬ។ អើ។ ចិត្តណា របស់បុគ្គលណា រមែងមិនកើតឡើង តែងរលត់ ចិត្តនោះ របស់បុគ្គលនោះ នឹងមិនរលត់ នឹងកើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងមិនរលត់ នឹងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ រមែងមិនកើតឡើង រមែងរលត់ឬ។ មិនមានទេ។
(២) ឧប្បាទុប្បន្នវារោ
[៧៣] ចិត្តណា របស់បុគ្គលណា រមែងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងកើតឡើងឬ។ ចិត្តក្នុងភង្គក្ខណៈ កើតឡើងហើយ តែចិត្តនោះ របស់បុគ្គលនោះ រមែងកើតឡើង ក៏មិនមែន ចិត្តក្នុងឧប្បាទក្ខណៈ កើតឡើងហើយផង រមែងកើតឡើងផង។ ចិត្តណា របស់បុគ្គលណា រមែងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តក្នុងភង្គក្ខណៈ រមែងមិនកើតឡើងទេ តែចិត្តនោះ របស់បុគ្គលនោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តជាអតីត និងអនាគត រមែងមិនកើតឡើងផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា មិនកើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងមិនកើតឡើងទេឬ។ អើ។
(៣) និរោធុប្បន្នវារោ
[៧៤] ចិត្តណា របស់បុគ្គលណា រមែងរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងរលត់ឬ។ ចិត្តក្នុងឧប្បាទក្ខណៈ កើតឡើងហើយ តែចិត្តនោះ របស់បុគ្គលនោះ រមែងរលត់ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ កើតឡើងហើយផង រមែងរលត់ផង។ ចិត្តណា របស់បុគ្គលណា រមែងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តក្នុងឧប្បាទក្ខណៈ រមែងមិនរលត់ទេ តែចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយផង ក៏មិនមែន ចិត្តជាអតីត និងអនាគត រមែងមិនរលត់ផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា មិនកើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងមិនរលត់ទេឬ។ អើ។
(៤) ឧប្បាទវារោ
[៧៥] ចិត្តណា របស់បុគ្គលណា រមែងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងកើតឡើងឬ។ មិនមែនទេ។ ចិត្តណា របស់បុគ្គលណា មិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយទេឬ។ ចិត្តជាអតីត រមែងមិនកើតឡើងទេ តែចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ ក៏មិនមែន ចំណែកខាងចិត្តជាអនាគត ក្នុងភង្គក្ខណៈ រមែងមិនកើតឡើងផង មិនធ្លាប់កើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងមិនកើតឡើងទេឬ។ ចិត្តក្នុងឧប្បាទក្ខណៈ មិនធ្លាប់កើតឡើងហើយ តែចិត្តនោះ របស់បុគ្គលនោះ រមែងមិនកើតឡើង ក៏មិនមែន ចំណែកខាងចិត្តជាអនាគត ក្នុងភង្គក្ខណៈ មិនធ្លាប់កើតឡើងហើយផង រមែងមិនកើតឡើងផង។ ចិត្តណា របស់បុគ្គលណា រមែងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ នឹងកើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ រមែងកើតឡើងឬ។ មិនមែនទេ។ ចិត្តណា របស់បុគ្គលណា រមែងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ នឹងមិនកើតឡើងទេឬ។ ចិត្តជាអនាគត រមែងមិនកើតឡើងទេ តែចិត្តនោះ របស់បុគ្គលនោះ នឹងមិនកើតឡើង ក៏មិនមែន ចំណែកខាងចិត្តជាអតីត ក្នុងភង្គក្ខណៈ រមែងមិនកើតឡើងផង នឹងមិនកើតឡើងផង។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ រមែងមិនកើតឡើងទេឬ។ ចិត្តក្នុងឧប្បាទក្ខណៈ នឹងមិនកើតឡើងទេ តែចិត្តនោះ របស់បុគ្គលនោះ រមែងមិនកើតឡើង ក៏មិនមែន ចំណែកខាងចិត្តជាអតីត ក្នុងភង្គក្ខណៈ នឹងមិនកើតឡើងផង រមែងមិនកើតឡើងផង។ ចិត្តណា របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ នឹងកើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ មិនមែនទេ។ ចិត្តណា របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ នឹងមិនកើតឡើងទេឬ។ ចិត្តជាអនាគត មិនធ្លាប់កើតឡើងហើយ តែចិត្តនោះ របស់បុគ្គលនោះ នឹងមិនកើតឡើង ក៏មិនមែន ចិត្តជាបច្ចុប្បន្ន មិនធ្លាប់កើតឡើងហើយផង នឹងមិនកើតឡើងផង។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយទេឬ។ ចិត្តជាអតីត នឹងមិនកើតឡើងទេ តែចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ ក៏មិនមែន ចិត្តជាបច្ចុប្បន្ន នឹងមិនកើតឡើងផង មិនធ្លាប់កើតឡើងហើយផង។
(៥) និរោធវារោ
[៧៦] ចិត្តណា របស់បុគ្គលណា រមែងរលត់ ចិត្តនោះ របស់បុគ្គលនោះ ធ្លាប់រលត់ហើយឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងរលត់ឬ។ មិនមែនទេ។ ចិត្តណា របស់បុគ្គលណា រមែងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់រលត់ហើយទេឬ។ ចិត្តជាអតីត រមែងមិនរលត់ទេ តែចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់រលត់ហើយ ក៏មិនមែន ចំណែកខាងចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ រមែងមិនរលត់ផង មិនធ្លាប់រលត់ហើយផង។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងមិនរលត់ទេឬ។ ចិត្តក្នុងភង្គក្ខណៈ មិនធ្លាប់រលត់ហើយ តែចិត្តនោះ របស់បុគ្គលនោះ រមែងមិនរលត់ ក៏មិនមែន ចំណែកខាងចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ មិនធ្លាប់រលត់ហើយផង រមែងមិនរលត់ផង។ ចិត្តណា របស់បុគ្គលណា រមែងរលត់ ចិត្តនោះ របស់បុគ្គលនោះ នឹងរលត់ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងរលត់ ចិត្តនោះ របស់បុគ្គលនោះ រមែងរលត់ឬ។ មិនមែនទេ។ ចិត្តណា របស់បុគ្គលណា រមែងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ នឹងមិនរលត់ទេឬ។ ចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ រមែងមិនរលត់ទេ តែចិត្តនោះ របស់បុគ្គលនោះ នឹងមិនរលត់ ក៏មិនមែន ចិត្តជាអតីត រមែងមិនរលត់ផង នឹងមិនរលត់ផង។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ រមែងមិនរលត់ទេឬ។ ចិត្តក្នុងភង្គក្ខណៈ នឹងមិនរលត់ទេ តែចិត្តនោះ របស់បុគ្គលនោះ រមែងមិនរលត់ ក៏មិនមែន ចិត្តជាអតីត នឹងមិនរលត់ផង រមែងមិនរលត់ផង។ ចិត្តណា របស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តនោះ របស់បុគ្គលនោះ នឹងរលត់ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងរលត់ ចិត្តនោះ របស់បុគ្គលនោះ ធ្លាប់រលត់ហើយឬ។ មិនមែនទេ។ ចិត្តណា របស់បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តនោះ របស់បុគ្គលនោះ នឹងមិនរលត់ទេឬ។ ចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ មិនធ្លាប់រលត់ហើយ តែចិត្តនោះ របស់បុគ្គលនោះ នឹងមិនរលត់ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ មិនធ្លាប់រលត់ហើយផង នឹងមិនរលត់ផង។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់រលត់ហើយទេឬ។ ចិត្តជាអតីត នឹងមិនរលត់ទេ តែចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់រលត់ហើយ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ នឹងមិនរលត់ផង មិនធ្លាប់រលត់ហើយផង។