(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ya 09 02 បាលី cs-km: abh.ya.09.02 អដ្ឋកថា: abh.ya.09.02_att PTS: ?
បវត្តិវារៈ (ទី២)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
២. បវត្តិវារោ
១. ឧប្បាទវារោ
(១) បច្ចុប្បន្នវារោ
(ក) អនុលោមបុគ្គលោ
[៩៤] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ មិនមែនទេ។
[៩៥] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកកុសលធម៌ របស់ពួកសត្វនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃពួកកុសល ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើងទេ ឯពួកកុសលធម៌ របស់ពួកសត្វនោះ ទើបកើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏កើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា កើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកសត្វទាំងអស់នោះ កាលកើតឡើង កើតឡើងក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៩៦] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកសត្វនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើងទេ ឯពួកអកុសលធម៌ របស់ពួកសត្វនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏កើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា កើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកសត្វទាំងអស់នោះ កាលកើតឡើង កើតឡើងក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងបវត្តិកាល តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។
(ខ) អនុលោមឱកាសោ
[៩៧] ពួកកុសលធម៌ កើតឡើង ក្នុងទីណា ពួកអកុសលធម៌ កើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ កើតឡើងក្នុងទីណា ពួកកុសលធម៌ កើតឡើង ក្នុងទីនោះឬ។ អើ។
[៩៨] ពួកកុសលធម៌ កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ កើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ កើតឡើង ក្នុងទីណា ពួកកុសលធម៌ កើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ កើតឡើង ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ ទើបកើតឡើង ក្នុងទីនោះ គឺក្នុងចតុវោការភព និងក្នុងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៩៩] ពួកអកុសលធម៌ កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ កើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ កើតឡើងក្នុងទីណា ពួកអកុសលធម៌ កើតឡើងក្នុងទីនោះឬ។ ពួកអព្យាកតធម៌ កើតឡើងក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកអកុសលធម៌ មិនកើតឡើងក្នុងទីនោះទេ ឯពួកអព្យាកតធម៌ ទើបកើតឡើងក្នុងទីនោះ គឺក្នុងចតុវោការភព និងក្នុងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។
(គ) អនុលោមបុគ្គលោកាសា
[១០០] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងក្នុងទីនោះឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងក្នុងទីនោះឬ។ មិនមែនទេ។
[១០១] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ កើតឡើងក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកសត្វនោះ កើតឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើងក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកសត្វនោះ ទើបកើតឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏កើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា កើតឡើងក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកសត្វទាំងអស់នោះ កាលកើតឡើង កើតឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ទើបកើតឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[១០២] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ កើតឡើងក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកសត្វនោះ កើតឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើងក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកសត្វនោះ ទើបកើតឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏កើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា កើតឡើងក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកសត្វទាំងអស់នោះ កាលកើតឡើង កើតឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងបវត្តិកាល តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ទើបកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។
(ឃ) បច្ចនីកបុគ្គលោ
[១០៣] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក៏មិនមែន ឯពួកកុសលធម៌ របស់សត្វទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល និងចិត្តដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈ (ខណៈជាទីបែកធ្លាយ) នៃចិត្ត ទាំងពួកអកុសលធម៌ ក៏មិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយទេ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វទាំងអស់នោះ គឺពួកលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកអកុសល និងចិត្តដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[១០៤] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនកើតឡើងដែរឬ។ ពួកកុសលធម៌ របស់ពួកសត្វទាំងអស់នោះ កាលកើតឡើង មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកសត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកសត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[១០៥] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកសត្វទាំងអស់នោះ កាលកើតឡើង មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភពទេ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកសត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអកុសលធម៌ ក៏មិនកើតឡើងដែរ។
(ង) បច្ចនីកឱកាសោ
[១០៦] ពួកកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ មិនកើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[១០៧] ពួកកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ មិនកើតឡើង ក្នុងទីនោះឬ។ កើតឡើង។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ មិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។
[១០៨] ពួកអកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ មិនកើតឡើង ក្នុងទីនោះឬ។ កើតឡើង។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ មិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[១០៩] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល និងចិត្តដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត ទាំងពួកអកុសលធម៌ ក៏មិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល និងចិត្តដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[១១០] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកសត្វទាំងអស់នោះ កាលកើតឡើង មិនកើតឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកសត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនកើតឡើងក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភពទេ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកសត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[១១១] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកសត្វទាំងអស់នោះ កាលកើតឡើង មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភពទេ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកសត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអកុសលធម៌ ក៏មិនកើតឡើងដែរ។
(២) អតីតវារោ
(ក) អនុលោមបុគ្គលោ
[១១២] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។
[១១៣] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។
[១១៤] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។
(ខ) អនុលោមឱកាសោ
[១១៥] ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[១១៦] ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។
[១១៧] ពួកអកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកអកុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏កើតឡើងហើយដែរ។
(គ) អនុលោមបុគ្គលោកាសា
[១១៨] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ កាលអកុសលចិត្ត1) ទី២ របស់ពួកសត្វ ក្នុងសុទ្ធាវាស កាលប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកសុទ្ធាវាសសត្វនោះ កើតឡើងហើយ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសុទ្ធាវាសសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺចតុវោការៈ និងបញ្ចវោការៈ កើតឡើងហើយ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។
[១១៩] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទី ២ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ កើតឡើងហើយ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯពួកអព្យាកតធម៌ របស់សត្វទាំងនោះ ក្រៅពីនេះ គឺចតុវោការៈ និងបញ្ចវោការៈ កើតឡើងហើយ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។
[១២០] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទី ២ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ កើតឡើងហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺចតុវោការៈ និងបញ្ចវោការៈ កើតឡើងហើយ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏កើតឡើងហើយដែរ។
(ឃ) បច្ចនីកបុគ្គលោ
[១២១] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយឬ។ មិនមានទេ។
[១២២] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយឬ។ មិនមានទេ។
[១២៣] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយឬ។ មិនមានទេ។
(ង) បច្ចនីកឱកាសោ
[១២៤] ពួកកុសលធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[១២៥] ពួកកុសលធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះឬ។ មិនមានទេ។
[១២៦] ពួកអកុសលធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[១២៧] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាលអកុសលចិត្តទី ២ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន កាលចិត្តទី ២ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏មិនកើតឡើងហើយដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[១២៨] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទី ២ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាសៈ មិនកើតឡើងហើយ ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនកើតឡើងហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[១២៩] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាសៈ មិនកើតឡើងហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏មិនកើតឡើងហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
(៣) អនាគតវារោ
(ក) អនុលោមបុគ្គលោ
[១៣០] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ គឺគោត្រភូចិត្ត ក្នុងលំដាប់នៃចិត្តណា ពួកកុសលធម៌ របស់ពួកសត្វនោះ នឹងកើតឡើង តែពួកអកុសលធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើងទេ ឯពួកកុសលធម៌ របស់ពួកសត្វនោះ ក្រៅពីនោះ នឹងកើតឡើង ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ អើ។
[១៣១] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកបុគ្គលដែលជាព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ នឹងកើតឡើង តែពួកកុសលធម៌ របស់ពួកបុគ្គលនោះ នឹងមិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកបុគ្គលនោះ ក្រៅពីនេះ នឹងកើតឡើង ទាំងពួកកុសលធម៌ ក៏នឹងកើតឡើងដែរ។
[១៣២] ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងកើតឡើង តែពួកអកុសលធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ នឹងកើតឡើង ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។
(ខ) អនុលោមឱកាសោ
[១៣៣] ពួកកុសលធម៌ នឹងកើតឡើង ក្នុងទីណា ពួកអកុសលធម៌ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ នឹងកើតឡើង ក្នុងទីណា ពួកកុសលធម៌ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។
[១៣៤] ពួកកុសលធម៌ នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងកើតឡើង ក្នុងទីណា ពួកកុសលធម៌ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ នឹងកើតឡើង ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ នឹងកើតឡើង ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏នឹងកើតឡើងដែរ។
[១៣៥] ពួកអកុសលធម៌ នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងកើតឡើង ក្នុងទីណា ពួកអកុសលធម៌ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ នឹងកើតឡើង ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកអកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ នឹងកើតឡើង ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។
(គ) អនុលោមបុគ្គលោកាសា
[១៣៦] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកសត្វនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងចតុវោការភព និងបញ្ចវោការភព នឹងកើតឡើង តែពួកអកុសលធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺចតុវោការៈ និងបញ្ចវោការៈ នឹងកើតឡើង ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។
[១៣៧] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វនោះ នឹងកើតឡើង ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺចតុវោការៈ និងបញ្ចវោការៈ នឹងកើតឡើង ទាំងពួកកុសលធម៌ ក៏នឹងកើតឡើងដែរ។
[១៣៨] ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា និងរបស់ពួកអសញ្ញសត្វនោះ នឹងកើតឡើង ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺចតុវោការៈ និងបញ្ចវោការៈ នឹងកើតឡើង ទាំងពួកអកុសលធម៌ ក៏នឹងកើត ឡើងដែរ។
(ឃ) បច្ចនីកបុគ្គលោ
[១៣៩] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកសត្វនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនកើតឡើងទេ តែពួកកុសលធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ នឹងមិនកើតឡើងទេ ទាំងពួកកុសលធម៌ ក៏នឹងមិនកើតឡើងដែរ។
[១៤០] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ នឹងមិនកើតឡើងទេ តែពួកអព្យាកតធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនកើតឡើង ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ នឹងមិនកើតឡើង ទាំងពួកអព្យាកតធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ អើ។
[១៤១] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងមិនកើតឡើងទេ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ ក៏នឹងមិនកើតឡើងទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ អើ។
(ង) បច្ចនីកឱកាសោ
[១៤២] ពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
[១៤៣] ពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ នឹងកើតឡើង។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។
[១៤៤] ពួកអកុសលធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ នឹងកើតឡើង។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[១៤៥] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកសត្វនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនកើតឡើង ក្នុងទីនោះទេ តែពួកកុសលធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងទេ ទាំងពួកកុសលធម៌ ក៏នឹងមិនកើតឡើងដែរ។
[១៤៦] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
[១៤៧] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
(៤) បច្ចុប្បន្នាតីតវារោ
(ក) អនុលោមបុគ្គលោ
[១៤៨] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ធ្លាប់កើតឡើងហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងទេ ឯពួកអកុសលធម៌ របស់ពួកសត្វនោះ ធ្លាប់កើតឡើងហើយ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ក៏កើតឡើងដែរ។
[១៤៩] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ធ្លាប់កើតឡើងហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ធ្លាប់កើតឡើងហើយ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ក៏កើតឡើងដែរ។
[១៥០] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ធ្លាប់កើតឡើងហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែអកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ធ្លាប់កើតឡើងហើយ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។
(គ) អនុលោមបុគ្គលោកាសា
[១៥២] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[១៥៣] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈ នៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[១៥៤] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។
(ឃ) បច្ចនីកបុគ្គលោ
[១៥៥] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ មិនមានទេ។
[១៥៦] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ មិនមានទេ។
[១៥៧] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[១៥៩] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកសត្វទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន កាលបើចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើង ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏មិនធ្លាប់កើតឡើងហើយដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[១៦០] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលបា្រសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនកើតឡើងក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនធ្លាប់កើតឡើងហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[១៦១] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលបា្រសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនកើតឡើង ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏មិនធ្លាប់កើតឡើងហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
(៥) បច្ចុប្បន្នានាគតវារោ
(ក) អនុលោមបុគ្គលោ
[១៦២] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ ពួកជន នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ពួកកុសលធម៌ របស់ពួកជននោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើងទេ ឯពួកកុសលធម៌ របស់ពួកជននោះ កើតឡើងក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្រៅពីនេះ ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[១៦៣] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[១៦៤] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។
(គ) អនុលោមបុគ្គលោកាសា
[១៦៦] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ កើតឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ទើបកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្រៅពីនេះ ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ នឹងកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងកើតឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[១៦៧] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ នឹងកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[១៦៨] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ នឹងកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។
(ឃ) បច្ចនីកបុគ្គលោ
[១៦៩] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្តនោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងទេឬ។ ពួកអកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តនោះទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកជនដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនកើតឡើងក្នុងភង្គក្ខណៈនៃចិត្តនោះទេ ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[១៧០] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជនអ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ មិនកើតឡើងទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ អើ។
[១៧១] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជនអ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ មិនកើតឡើងទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងទេឬ។ អើ។
(ច) បច្ចនីកបុគ្គលោកាសា
[១៧៣] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា និងរបស់ពួកអសញ្ញសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តនោះ ទាំងពួកអកុសលធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកជនដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តនោះទេ ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[១៧៤] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ មិនកើតឡើង ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[១៧៥] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វអ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ មិនកើតឡើង ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
(៦) អតីតានាគតវារោ
(ក) អនុលោមបុគ្គលោ
[១៧៦] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណានោះ ធ្លាប់កើតឡើងហើយ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើងទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ ធ្លាប់កើតឡើងហើយ ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ អើ។
[១៧៧] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ ពួកកុសលធម៌ របស់ពួកជន អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ ធ្លាប់កើតឡើងហើយ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនកើតឡើងទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ ធ្លាប់កើតឡើងហើយ ទាំងពួកអព្យាកតធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ អើ។
[១៧៨] ពួកអកុសលធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកជន អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ ធ្លាប់កើតឡើងហើយ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនកើតឡើងទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ ធ្លាប់កើតឡើងហើយ ទាំងពួកអព្យាកតធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអកុសលធម៌របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ អើ។
(គ) អនុលោមបុគ្គលោកាសា
[១៨០] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកសត្វនោះ នឹងកើតឡើង ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងកើតឡើង ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏ធ្លាប់កើតឡើងហើយដែរ។
[១៨១] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើងក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជន អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ នឹងកើតឡើង ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងកើតឡើង ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏ធ្លាប់កើតឡើងហើយដែរ។
[១៨២] ពួកអកុសលធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើងក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជន អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ នឹងកើតឡើង ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ នឹងកើតឡើង ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏ធ្លាប់កើតឡើងហើយដែរ។
(ឃ) បច្ចនីកបុគ្គលោ
[១៨៣] ពួកកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។
[១៨៤] ពួកកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។
[១៨៥] ពួកអកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។
(ង) បច្ចនីកឱកាសោ
[១៨៦] ពួកកុសលធម៌ មិនធ្លាប់កើតឡើងហើយ ក្នុងទីណា។ បេ។
(ច) បច្ចនីកបុគ្គលោកាសា
[១៨៧] ពួកកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកសត្វនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងមិនកើតឡើង ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកអសញ្ញសត្វនោះ ក៏នឹងមិនកើតឡើង ក្នុងទីនោះទេ ទាំងពួកកុសលធម៌ ក៏មិនធ្លាប់កើតឡើងហើយដែរ។
[១៨៨] ពួកកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ នឹងកើតឡើង។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ ធ្លាប់កើតឡើងហើយ។
[១៨៩] ពួកអកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ នឹងកើតឡើង។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ ធ្លាប់កើតឡើងហើយ។
ចប់ ឧប្បាទវារៈ។
២. និរោធវារោ
(១) បច្ចុប្បន្នវារោ
(ក) អនុលោមបុគ្គលោ
[១៩០] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ មិនមែនទេ។
[១៩១] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏រលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត រលត់ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[១៩២] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏រលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជន ទាំងអស់នោះ កាលច្យុត រលត់ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងបវត្តិកាល តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។
(ខ) អនុលោមឱកាសោ
[១៩៣] ពួកកុសលធម៌ រលត់ ក្នុងទីណា ពួកអកុសលធម៌ រលត់ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ រលត់ ក្នុងទីណា ពួកកុសលធម៌ រលត់ ក្នុងទីនោះ ដែរឬ។ អើ។
[១៩៤] ពួកកុសលធម៌ រលត់ ក្នុងទីណា ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ ក្នុងទីណា ពួកកុសលធម៌ រលត់ ក្នុងទីនោះដែរឬ។ ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[១៩៥] ពួកអកុសលធម៌ រលត់ ក្នុងទីណា ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ ក្នុងទីណា ពួកអកុសលធម៌ រលត់ ក្នុងទីនោះដែរឬ។ ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកអកុសលធម៌ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
(គ) អនុលោមបុគ្គលោកាសា
[១៩៦] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ក្នុងទីនោះដែរឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះដែរឬ។ មិនមែនទេ។
[១៩៧] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ រលត់ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏រលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[១៩៨] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ រលត់ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏រលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងបវត្តិកាល តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។
(ឃ) បច្ចនីកបុគ្គលោ
[១៩៩] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយទេ តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល និងចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល និងចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត ទាំងពួកកុសលធម៌ ក៏មិនរលត់ដែរ។
[២០០] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភពទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកកុសលធម៌ ក៏មិនរលត់ដែរ។
[២០១] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភពទេ តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវតិ្តកាល ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។
(ង) បច្ចនីកឱកាសោ
[២០២] ពួកកុសលធម៌ មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ មិនរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ មិនរលត់ ក្នុងទីណា ពួកកុសលធម៌ មិនរលត់ ក្នុងទីនោះឬ។ អើ។
[២០៣] ពួកកុសលធម៌ មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីនោះឬ។ រលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីណា ពួកកុសលធម៌ មិនរលត់ ក្នុងទីនោះឬ។ មិនមានទេ។
[២០៤] ពួកអកុសលធម៌ មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីនោះឬ។ រលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ មិនរលត់ ក្នុងទីនោះឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[២០៥] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយទេ តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល និងចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល និងចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត ទាំងពួកកុសលធម៌ ក៏មិនរលត់ដែរ។
[២០៦] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភពទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកកុសលធម៌ ក៏មិនរលត់ដែរ។
[២០៧] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។
(២) អតីតវារោ
(ក) អនុលោមបុគ្គលោ
[២០៨] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។
[២០៩] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។
[២១០] ពួកអកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។
(ខ) អនុលោមឱកាសោ
[២១១] ពួកកុសលធម៌ រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ រលត់ហើយ ក្នុងទីនោះឬ។ អើ។
[២១២] ពួកកុសលធម៌ រលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ រលត់ហើយ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏រលត់ហើយដែរ។
[២១៣] ពួកអកុសលធម៌ រលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ រលត់ហើយ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏រលត់ហើយដែរ។
(គ) អនុលោមបុគ្គលោកាសា
[២១៤] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយក្នុងទីនោះឬ។ កាលអកុសលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកសត្វនោះ រលត់ហើយ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏រលត់ហើយដែរ។
[២១៥] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ រលត់ហើយក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនធ្លាប់រលត់ហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏រលត់ហើយដែរ។
[២១៦] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ រលត់ហើយក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏រលត់ហើយដែរ។
(ឃ) បច្ចនីកបុគ្គលោ
[២១៧] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។
[២១៨] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។
[២១៩] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។
(ង) បច្ចនីកឱកាសោ
[២២០] ពួកកុសលធម៌ មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ អើ។
[២២១] ពួកកុសលធម៌ មិនរលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ មិនមានទេ។
[២២២] ពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីណា ពួកអ្យាកតធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[២២៣] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាលអកុសលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏រលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ អើ។
[២២៤] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនរលត់ហើយ ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ អើ។
[២២៥] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនរលត់ហើយ ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ អើ។
(៣) អនាគតវារោ
(ក) អនុលោមបុគ្គលោ
[២២៦] ពួកកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងរលត់ តែពួកកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ នឹងរលត់ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ អើ។
[២២៧] ពួកកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្តនោះ នឹងរលត់ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ តែពួកកុសលធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ នឹងរលត់ ទាំងពួកកុសលធម៌ ក៏នឹងរលត់ដែរ។
[២២៨] ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជនដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងរលត់ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ នឹងរលត់ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។
(គ) អនុលោមបុគ្គលោកាសា
[២៣០] ពួកកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងរលត់ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។
[២៣១] ពួកកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត និងរបស់ពួកអសញ្ញសត្វនោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ តែពួកកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏នឹងរលត់ដែរ។
[២៣២] ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងរលត់ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។
(ឃ) បច្ចនីកបុគ្គលោ
[២៣៣] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ ពួកអកុលសធម៌របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនរលត់ទេ តែពួកកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនរលត់ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ ទាំងពួកកុសលធម៌ ក៏នឹងមិនរលត់ដែរ។
[២៣៤] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនរលត់ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ តែពួកអព្យាកតធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនរលត់ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ អើ។
[២៣៥] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ទេ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ អើ។
(ច) បច្ចនីកបុគ្គលោកាសា
[២៣៧] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនរលត់ ក្នុងទីនោះទេ តែពួកកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ ទាំងពួកកុសលធម៌ ក៏នឹងមិនរលត់ដែរ។
[២៣៨] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ អើ។
[២៣៩] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងមិនរលត់ ក្នុងទីនោះទេ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ អើ។
(៤) បច្ចុប្បន្នាតីតវារោ
(ក) អនុលោមបុគ្គលោ
[២៤០] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រលត់ហើយ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[២៤១] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រលត់ហើយ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[២៤២] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជន ទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រលត់ហើយ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។
(គ) អនុលោមបុគ្គលោកាសា
[២៤៤] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[២៤៥] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺពួកអសញ្ញសត្វ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[២៤៦] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។
(ឃ) បច្ចនីកបុគ្គលោ
[២៤៧] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ មិនមានទេ។
[២៤៨] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ទេឬ។ មិនមានទេ។
[២៤៩] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ទេឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[២៥១] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកសត្វទាំងអស់នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន កាលចិត្តទី ២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ អើ។
[២៥២] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនរលត់ ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ អើ។
[២៥៣] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនរលត់ ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ អើ។
(៥) បច្ចុប្បន្នានាគតវារោ
(ក) អនុលោមបុគ្គលោ
[២៥៤] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ រលត់ ក្នុងភង្គក្ខណៈនៃចិត្តនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្រៅពីនេះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[២៥៥] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ ក្នុងភង្គក្ខណៈ នៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[២៥៦] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ ក្នុងភង្គក្ខណៈ នៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។
(គ) អនុលោមបុគ្គលោកាសា
[២៥៨] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ រលត់ ក្នុងភង្គក្ខណៈនៃចិត្តនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ពួកកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្រៅពីនេះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួក ជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[២៥៩] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[២៦០] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។
(ឃ) បច្ចនីកបុគ្គលោ
[២៦១] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា មិនរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនរលត់ ក្នុងភង្គក្ខណៈនៃចិត្តនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងមិនរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះទេ ទាំងពួកកុសលធម៌ ក៏មិនរលត់ដែរ។
[២៦២] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ អើ។
[២៦៣] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ទេឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ទេឬ។ អើ។
(ច) បច្ចនីកបុគ្គលោកាសា
[២៦៥] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ មិនរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះទេឬ។ ពួកអកុសលធម៌ របស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងមិនរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះទេ ទាំងពួកកុសលធម៌ ក៏មិនរលត់ដែរ។
[២៦៦] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះទេឬ។ អើ។
[២៦៧] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វ ទាំងអស់នោះ មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះទេឬ។ អើ។
(៦) អតីតានាគតវារោ
(ក) អនុលោមបុគ្គលោ
[២៦៨] ពួកកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ រលត់ហើយ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ រលត់ហើយ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។
[២៦៩] ពួកកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ រលត់ហើយ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។
[២៧០] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ រលត់ហើយ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។
(គ) អនុលោមបុគ្គលោកាសា
[២៧២] ពួកកុសលធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ រលត់ហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកសត្វនោះ នឹងរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏រលត់ហើយដែរ។
[២៧៣] ពួកកុសលធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ នឹងរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏រលត់ហើយដែរ។
[២៧៤] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ នឹងរលត់ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏រលត់ហើយដែរ។
(ឃ) បច្ចនីកបុគ្គលោ
[២៧៥] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។
[២៧៦] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។
[២៧៧] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។
(ច) បច្ចនីកបុគ្គលោកាសា
[២៧៩] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងមិនរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ ក្នុងទីនោះទេ ទាំងពួកកុសលធម៌ ក៏មិនរលត់ហើយដែរ។
[២៨០] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ នឹងមិនរលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណាពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។
[២៨១] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ នឹងរលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។
ចប់ និរោធវារៈ។
៣. ឧប្បាទនិរោធវារោ
(១) បច្ចុប្បន្នវារោ
(ក) អនុលោមបុគ្គលោ
[២៨២] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ មិនមែនទេ។
[២៨៣] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ មិនមែនទេ។
[២៨៤] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ មិនមែនទេ។
(ខ) អនុលោមឱកាសោ
[២៨៥] ពួកកុសលធម៌ កើតឡើង ក្នុងទីណា ពួកអកុសលធម៌ រលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ រលត់ក្នុងទីណា ពួកកុសលធម៌ កើតឡើង ក្នុងទីនោះឬ។ អើ។
[២៨៦] ពួកកុសលធម៌ កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ ក្នុងទីណា ពួកកុសលធម៌ កើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[២៨៧] ពួកអកុសលធម៌ កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ក្នុងទីណា ពួកអកុសលធម៌ កើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកអកុសលធម៌ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។
(គ) អនុលោមបុគ្គលោកាសា
[២៨៨] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះឬ។ មិនមែនទេ។
[២៨៩] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះឬ។ មិនមែនទេ។
[២៩០] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះឬ។ មិនមែនទេ។
(ឃ) បច្ចនីកបុគ្គលោ
[២៩១] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ឬ។ ពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ នៃពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈ នៃចិត្តដែលប្រាសចាកអកុសល ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[២៩២] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនកើតឡើង ក្នុងភង្គក្ខណៈនៃកុសលនិងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងឧប្បាទក្ខណៈ នៃកុសលចិត្តទាំងឡាយ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[២៩៣] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជនទាំងអស់ កាលកើតឡើង មិនកើតឡើង ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកអកុសល ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងឧប្បាទក្ខណៈ នៃអកុសលទាំងឡាយ តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងបវត្តិកាល ទាំងពួកអកុសលធម៌ ក៏មិនកើតឡើងដែរ។
(ង) បច្ចនីកឱកាសោ
[២៩៤] ពួកកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ មិនរលត់ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ មិនរលត់ ក្នុងទីណា ពួកកុសលធម៌ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[២៩៥] ពួកកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីនោះឬ។ រលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីណា ពួកកុសលធម៌ មិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។
[២៩៦] ពួកអកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីនោះឬ។ រលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ មិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[២៩៧] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយទេ ឯពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈ នៃចិត្តដែលប្រាសចាកអកុសល ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[២៩៨] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[២៩៩] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយទេ តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងបវត្តិកាល ទាំងពួកអកុសលធម៌ ក៏មិនកើតឡើងដែរ។
(២) អតីតវារោ
(ក) អនុលោមបុគ្គលោ
[៣០០] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។
[៣០១] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។
[៣០២] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។
(ខ) អនុលោមឱកាសោ
[៣០៣] ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៣០៤] ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។
[៣០៥] ពួកអកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកអកុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏កើតឡើងហើយដែរ។
(គ) អនុលោមបុគ្គលោកាសា
[៣០៦] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួក អកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ កាលអកុសលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកសត្វនោះ រលត់ហើយ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។
[៣០៧] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ រលត់ហើយ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។
[៣០៨] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ រលត់ហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏កើតឡើងហើយដែរ។
(ឃ) បច្ចនីកបុគ្គលោ
[៣០៩] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ មិនមានទេ។
[៣១០] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ មិនមានទេ។
[៣១១] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ មិនមានទេ។
(ង) បច្ចនីកឱកាសោ
[៣១២] ពួកកុសលធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ ឈ្មោះថា មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៣១៣] ពួកកុសលធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ ឈ្មោះថា មិនកើតឡើងហើយ ក្នុងទីនោះឬ។ មិនមានទេ។
[៣១៤] ពួកអកុសលធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ ឈ្មោះថា មិនកើតឡើងហើយ ក្នុងទីនោះឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[៣១៥] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាលអកុសលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ កាលចូលទៅកាន់សុទ្ធាវាសៈ មិនកើតឡើងហើយ ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៣១៦] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនកើតឡើងហើយ ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៣១៧] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនកើតឡើងហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ អើ។
(៣) អនាគតវារោ
(ក) អនុលោមបុគ្គលោ
[៣១៨] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ (ពួកជន) ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ពួកកុសលធម៌ របស់ពួកជននោះ នឹងកើតឡើង តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ នឹងកើតឡើង ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ អើ។
[៣១៩] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ នឹងរលត់ តែពួកកុសលធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ នឹងរលត់ ទាំងពួកកុសលធម៌ ក៏នឹងកើតឡើងដែរ។
[៣២០] ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងរលត់ (ក្នុងលំដាប់នៃចិត្តនោះ) តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ នឹងរលត់ ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។
(ខ) អនុលោមឱកាសោ
[៣២១] ពួកកុសលធម៌ នឹងកើតឡើង ក្នុងទីណា ពួកអកុសលធម៌ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។
[៣២២] ពួកកុសលធម៌ នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ នឹងកើតឡើងដែរ។
[៣២៣] ពួកអកុសលធម៌ នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកអកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។
(គ) អនុលោមបុគ្គលោកាសា
[៣២៤] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តនោះ នឹងកើតឡើង ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងកើតឡើង ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។
[៣២៥] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វនោះ នឹងរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏នឹងកើតឡើងដែរ។
[៣២៦] ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងរលត់ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និង បញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។
(ឃ) បច្ចនីកបុគ្គលោ
[៣២៧] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ តែពួកកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ នឹងមិនរលត់ទេ ទាំងពួក កុសលធម៌ ក៏នឹងមិនកើតឡើងដែរ។
[៣២៨] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ នោះ នឹងមិនកើតឡើងទេ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ អើ។
[៣២៩] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនកើតឡើង តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ អើ។
(ង) បច្ចនីកឱកាសោ
[៣៣០] ពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ នឹងមិនរលត់ ក្នុងទីនោះទេ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៣៣១] ពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងមិនរលត់ ក្នុងទីនោះឬ។ នឹងរលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។
[៣៣២] ពួកអកុសលធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងមិនរលត់ ក្នុងទីនោះឬ។ នឹងរលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[៣៣៣] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះ ក៏មិនមែន តែពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ ក្នុងទីនោះទេ ទាំងពួកកុសលធម៌ ក៏នឹងមិនកើតឡើងដែរ។
[៣៣៤] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៣៣៥] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងមិនកើតឡើង ក្នុងទីនោះ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
(៤) បច្ចុប្បន្នាតីតវារោ
(ក) អនុលោមបុគ្គលោ
[៣៣៦] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៣៣៧] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៣៣៨] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។
(គ) អនុលោមបុគ្គលោកាសា
[៣៤០] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៣៤១] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ រលត់ហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៣៤២] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ រលត់ហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។
(ឃ) បច្ចនីកបុគ្គលោ
[៣៤៣] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងដែរឬ។ មិនមានទេ។
[៣៤៤] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ មិនមានទេ។
[៣៤៥] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[៣៤៧] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើង ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៣៤៨] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ កាលចូលទៅកាន់សុទ្ធាវាស មិនកើតឡើង ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៣៤៩] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វ ទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ កាលចូលទៅកាន់សុទ្ធាវាស មិនកើតឡើង ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
(៥) បច្ចុប្បន្នានាគតវារោ
(ក) អនុលោមបុគ្គលោ
[៣៥០] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ កើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្រៅពីនេះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៣៥១] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៣៥២] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។
(គ) អនុលោមបុគ្គលោកាសា
[៣៥៤] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ កើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ កើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្រៅពីនេះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកជន ទាំងអស់នោះ នឹងរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៣៥៥] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះ ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ នឹងរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៣៥៦] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ នឹងរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។
(ឃ) បច្ចនីកបុគ្គលោ
[៣៥៧] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្តនោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ ក្នុងភង្គក្ខណៈនៃចិត្តនោះទេ ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[៣៥៨] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ អើ។
[៣៥៩] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ អើ។
(ច) បច្ចនីកបុគ្គលោកាសា
[៣៦១] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងពួកអសញ្ញសត្វនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តនោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងពួកអសញ្ញសត្វនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តនោះ ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[៣៦២] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៣៦៣] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
(៦) អតីតានាគតវារោ
(ក) អនុលោមបុគ្គលោ
[៣៦៤] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា កើតឡើងហើយ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ កើតឡើងហើយ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។
[៣៦៥] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ កើតឡើងហើយ ក្នុងភង្គក្ខណៈ នៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ កើតឡើងហើយ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។
[៣៦៦] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ កើតឡើងហើយ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។
(គ) អនុលោមបុគ្គលោកាសា
[៣៦៨] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា កើតឡើងហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ កើតឡើងហើយ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។
[៣៦៩] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ កើតឡើងហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ កើតឡើងហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ នឹងរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។
[៣៧០] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ កើតឡើងហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ កើតឡើងហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ នឹងរលត់ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ កើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏កើតឡើងហើយដែរ។
(ឃ) បច្ចនីកបុគ្គលោ
[៣៧១] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។
[៣៧២] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយឬ។ មិនកើតឡើងហើយ។
[៣៧៣] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។
(ង) បច្ចនីកឱកាសោ
[៣៧៤] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា។ បេ។
(ច) បច្ចនីកបុគ្គលោកាសា
[៣៧៥] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះដែរឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងព្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងហើយ ក្នុងទីនោះទេ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកអសញ្ញសត្វនោះ ក៏មិនរលត់ ក្នុងទីនោះទេ ទាំងពួកកុសលធម៌ ក៏មិនកើតឡើងហើយដែរ។
[៣៧៦] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ នឹងរលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។
[៣៧៧] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ នឹងរលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។
ចប់ ឧប្បាទនិរោធវារៈ។
ចប់ បវត្តិវារៈ។