(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ya 09 02 03 បាលី cs-km: abh.ya.09.02.03 អដ្ឋកថា: abh.ya.09.02.03_att PTS: ?
(ឧប្បាទនិរោធវារៈ ទី៣)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
៣. ឧប្បាទនិរោធវារោ
(១) បច្ចុប្បន្នវារោ
(ក) អនុលោមបុគ្គលោ
[២៨២] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ មិនមែនទេ។
[២៨៣] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ មិនមែនទេ។
[២៨៤] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ មិនមែនទេ។
(ខ) អនុលោមឱកាសោ
[២៨៥] ពួកកុសលធម៌ កើតឡើង ក្នុងទីណា ពួកអកុសលធម៌ រលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ រលត់ក្នុងទីណា ពួកកុសលធម៌ កើតឡើង ក្នុងទីនោះឬ។ អើ។
[២៨៦] ពួកកុសលធម៌ កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ ក្នុងទីណា ពួកកុសលធម៌ កើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[២៨៧] ពួកអកុសលធម៌ កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ក្នុងទីណា ពួកអកុសលធម៌ កើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកអកុសលធម៌ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។
(គ) អនុលោមបុគ្គលោកាសា
[២៨៨] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះឬ។ មិនមែនទេ។
[២៨៩] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះឬ។ មិនមែនទេ។
[២៩០] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះឬ។ មិនមែនទេ។
(ឃ) បច្ចនីកបុគ្គលោ
[២៩១] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ឬ។ ពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ នៃពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈ នៃចិត្តដែលប្រាសចាកអកុសល ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[២៩២] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនកើតឡើង ក្នុងភង្គក្ខណៈនៃកុសលនិងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងឧប្បាទក្ខណៈ នៃកុសលចិត្តទាំងឡាយ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[២៩៣] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជនទាំងអស់ កាលកើតឡើង មិនកើតឡើង ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកអកុសល ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងឧប្បាទក្ខណៈ នៃអកុសលទាំងឡាយ តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងបវត្តិកាល ទាំងពួកអកុសលធម៌ ក៏មិនកើតឡើងដែរ។
(ង) បច្ចនីកឱកាសោ
[២៩៤] ពួកកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ មិនរលត់ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ មិនរលត់ ក្នុងទីណា ពួកកុសលធម៌ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[២៩៥] ពួកកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីនោះឬ។ រលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីណា ពួកកុសលធម៌ មិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។
[២៩៦] ពួកអកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីនោះឬ។ រលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ មិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[២៩៧] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយទេ ឯពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈ នៃចិត្តដែលប្រាសចាកអកុសល ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[២៩៨] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[២៩៩] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយទេ តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងបវត្តិកាល ទាំងពួកអកុសលធម៌ ក៏មិនកើតឡើងដែរ។
(២) អតីតវារោ
(ក) អនុលោមបុគ្គលោ
[៣០០] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។
[៣០១] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។
[៣០២] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។
(ខ) អនុលោមឱកាសោ
[៣០៣] ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៣០៤] ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។
[៣០៥] ពួកអកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកអកុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏កើតឡើងហើយដែរ។
(គ) អនុលោមបុគ្គលោកាសា
[៣០៦] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួក អកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ កាលអកុសលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកសត្វនោះ រលត់ហើយ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។
[៣០៧] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ រលត់ហើយ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។
[៣០៨] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ រលត់ហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏កើតឡើងហើយដែរ។
(ឃ) បច្ចនីកបុគ្គលោ
[៣០៩] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ មិនមានទេ។
[៣១០] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ មិនមានទេ។
[៣១១] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ មិនមានទេ។
(ង) បច្ចនីកឱកាសោ
[៣១២] ពួកកុសលធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ ឈ្មោះថា មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៣១៣] ពួកកុសលធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ ឈ្មោះថា មិនកើតឡើងហើយ ក្នុងទីនោះឬ។ មិនមានទេ។
[៣១៤] ពួកអកុសលធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ ឈ្មោះថា មិនកើតឡើងហើយ ក្នុងទីនោះឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[៣១៥] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាលអកុសលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ កាលចូលទៅកាន់សុទ្ធាវាសៈ មិនកើតឡើងហើយ ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៣១៦] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនកើតឡើងហើយ ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៣១៧] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនកើតឡើងហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ អើ។
(៣) អនាគតវារោ
(ក) អនុលោមបុគ្គលោ
[៣១៨] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ (ពួកជន) ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ពួកកុសលធម៌ របស់ពួកជននោះ នឹងកើតឡើង តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ នឹងកើតឡើង ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ អើ។
[៣១៩] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ នឹងរលត់ តែពួកកុសលធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ នឹងរលត់ ទាំងពួកកុសលធម៌ ក៏នឹងកើតឡើងដែរ។
[៣២០] ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងរលត់ (ក្នុងលំដាប់នៃចិត្តនោះ) តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ នឹងរលត់ ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។
(ខ) អនុលោមឱកាសោ
[៣២១] ពួកកុសលធម៌ នឹងកើតឡើង ក្នុងទីណា ពួកអកុសលធម៌ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។
[៣២២] ពួកកុសលធម៌ នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ នឹងកើតឡើងដែរ។
[៣២៣] ពួកអកុសលធម៌ នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកអកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។
(គ) អនុលោមបុគ្គលោកាសា
[៣២៤] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តនោះ នឹងកើតឡើង ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងកើតឡើង ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។
[៣២៥] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វនោះ នឹងរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏នឹងកើតឡើងដែរ។
[៣២៦] ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងរលត់ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និង បញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។
(ឃ) បច្ចនីកបុគ្គលោ
[៣២៧] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ តែពួកកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ នឹងមិនរលត់ទេ ទាំងពួក កុសលធម៌ ក៏នឹងមិនកើតឡើងដែរ។
[៣២៨] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ នោះ នឹងមិនកើតឡើងទេ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ អើ។
[៣២៩] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនកើតឡើង តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ អើ។
(ង) បច្ចនីកឱកាសោ
[៣៣០] ពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ នឹងមិនរលត់ ក្នុងទីនោះទេ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៣៣១] ពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងមិនរលត់ ក្នុងទីនោះឬ។ នឹងរលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។
[៣៣២] ពួកអកុសលធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងមិនរលត់ ក្នុងទីនោះឬ។ នឹងរលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[៣៣៣] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះ ក៏មិនមែន តែពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ ក្នុងទីនោះទេ ទាំងពួកកុសលធម៌ ក៏នឹងមិនកើតឡើងដែរ។
[៣៣៤] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៣៣៥] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងមិនកើតឡើង ក្នុងទីនោះ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
(៤) បច្ចុប្បន្នាតីតវារោ
(ក) អនុលោមបុគ្គលោ
[៣៣៦] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៣៣៧] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៣៣៨] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។
(គ) អនុលោមបុគ្គលោកាសា
[៣៤០] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៣៤១] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ រលត់ហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៣៤២] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ រលត់ហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។
(ឃ) បច្ចនីកបុគ្គលោ
[៣៤៣] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងដែរឬ។ មិនមានទេ។
[៣៤៤] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ មិនមានទេ។
[៣៤៥] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ មិនមានទេ។
(ច) បច្ចនីកបុគ្គលោកាសា
[៣៤៧] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើង ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៣៤៨] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ កាលចូលទៅកាន់សុទ្ធាវាស មិនកើតឡើង ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៣៤៩] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វ ទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ កាលចូលទៅកាន់សុទ្ធាវាស មិនកើតឡើង ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
(៥) បច្ចុប្បន្នានាគតវារោ
(ក) អនុលោមបុគ្គលោ
[៣៥០] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ កើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្រៅពីនេះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៣៥១] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៣៥២] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។
(គ) អនុលោមបុគ្គលោកាសា
[៣៥៤] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ កើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ កើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្រៅពីនេះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកជន ទាំងអស់នោះ នឹងរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៣៥៥] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះ ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ នឹងរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៣៥៦] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ នឹងរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។
(ឃ) បច្ចនីកបុគ្គលោ
[៣៥៧] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្តនោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ ក្នុងភង្គក្ខណៈនៃចិត្តនោះទេ ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[៣៥៨] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ អើ។
[៣៥៩] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ អើ។
(ច) បច្ចនីកបុគ្គលោកាសា
[៣៦១] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងពួកអសញ្ញសត្វនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តនោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងពួកអសញ្ញសត្វនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តនោះ ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[៣៦២] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៣៦៣] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
(៦) អតីតានាគតវារោ
(ក) អនុលោមបុគ្គលោ
[៣៦៤] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា កើតឡើងហើយ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ កើតឡើងហើយ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។
[៣៦៥] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ កើតឡើងហើយ ក្នុងភង្គក្ខណៈ នៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ កើតឡើងហើយ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។
[៣៦៦] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ កើតឡើងហើយ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។
(គ) អនុលោមបុគ្គលោកាសា
[៣៦៨] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា កើតឡើងហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ កើតឡើងហើយ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។
[៣៦៩] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ កើតឡើងហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ កើតឡើងហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ នឹងរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។
[៣៧០] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ កើតឡើងហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ កើតឡើងហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ នឹងរលត់ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ កើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏កើតឡើងហើយដែរ។
(ឃ) បច្ចនីកបុគ្គលោ
[៣៧១] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។
[៣៧២] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយឬ។ មិនកើតឡើងហើយ។
[៣៧៣] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។
(ង) បច្ចនីកឱកាសោ
[៣៧៤] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា។ បេ។
(ច) បច្ចនីកបុគ្គលោកាសា
[៣៧៥] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះដែរឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងព្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងហើយ ក្នុងទីនោះទេ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកអសញ្ញសត្វនោះ ក៏មិនរលត់ ក្នុងទីនោះទេ ទាំងពួកកុសលធម៌ ក៏មិនកើតឡើងហើយដែរ។
[៣៧៦] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ នឹងរលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។
[៣៧៧] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ នឹងរលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។
ចប់ ឧប្បាទនិរោធវារៈ។
ចប់ បវត្តិវារៈ។