(និរោធវារៈ ទី២)
សង្ខេប
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ya 09 02 02 បាលី cs-km: abh.ya.09.02.02 អដ្ឋកថា: abh.ya.09.02.02_att PTS: ?
(និរោធវារៈ ទី២)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
២. និរោធវារោ
(បច្ចុប្បន្នវារៈ ទី១)
(១) បច្ចុប្បន្នវារោ
(អនុលោមបុគ្គល)
(ក) អនុលោមបុគ្គលោ
[១៩០] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ មិនមែនទេ។
[១៩១] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏រលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត រលត់ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[១៩២] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏រលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជន ទាំងអស់នោះ កាលច្យុត រលត់ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងបវត្តិកាល តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។
(អនុលោមឱកាស)
(ខ) អនុលោមឱកាសោ
[១៩៣] ពួកកុសលធម៌ រលត់ ក្នុងទីណា ពួកអកុសលធម៌ រលត់ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ រលត់ ក្នុងទីណា ពួកកុសលធម៌ រលត់ ក្នុងទីនោះ ដែរឬ។ អើ។
[១៩៤] ពួកកុសលធម៌ រលត់ ក្នុងទីណា ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ ក្នុងទីណា ពួកកុសលធម៌ រលត់ ក្នុងទីនោះដែរឬ។ ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[១៩៥] ពួកអកុសលធម៌ រលត់ ក្នុងទីណា ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ ក្នុងទីណា ពួកអកុសលធម៌ រលត់ ក្នុងទីនោះដែរឬ។ ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកអកុសលធម៌ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
(អនុលោមបុគ្គលោកាស)
(គ) អនុលោមបុគ្គលោកាសា
[១៩៦] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ក្នុងទីនោះដែរឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះដែរឬ។ មិនមែនទេ។
[១៩៧] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ រលត់ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏រលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[១៩៨] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ រលត់ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏រលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងបវត្តិកាល តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។
(បច្ចនីកបុគ្គល)
(ឃ) បច្ចនីកបុគ្គលោ
[១៩៩] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយទេ តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល និងចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល និងចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត ទាំងពួកកុសលធម៌ ក៏មិនរលត់ដែរ។
[២០០] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភពទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកកុសលធម៌ ក៏មិនរលត់ដែរ។
[២០១] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភពទេ តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវតិ្តកាល ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។
(បច្ចនីកឱកាស)
(ង) បច្ចនីកឱកាសោ
[២០២] ពួកកុសលធម៌ មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ មិនរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ មិនរលត់ ក្នុងទីណា ពួកកុសលធម៌ មិនរលត់ ក្នុងទីនោះឬ។ អើ។
[២០៣] ពួកកុសលធម៌ មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីនោះឬ។ រលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីណា ពួកកុសលធម៌ មិនរលត់ ក្នុងទីនោះឬ។ មិនមានទេ។
[២០៤] ពួកអកុសលធម៌ មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីនោះឬ។ រលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ មិនរលត់ ក្នុងទីនោះឬ។ មិនមានទេ។
(បច្ចនីកបុគ្គលោកាស)
(ច) បច្ចនីកបុគ្គលោកាសា
[២០៥] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយទេ តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល និងចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល និងចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត ទាំងពួកកុសលធម៌ ក៏មិនរលត់ដែរ។
[២០៦] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភពទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកកុសលធម៌ ក៏មិនរលត់ដែរ។
[២០៧] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។
(អតីតវារៈ ទី២)
(២) អតីតវារោ
(អនុលោមបុគ្គល)
(ក) អនុលោមបុគ្គលោ
[២០៨] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។
[២០៩] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។
[២១០] ពួកអកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។
(អនុលោមឱកាស)
(ខ) អនុលោមឱកាសោ
[២១១] ពួកកុសលធម៌ រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ រលត់ហើយ ក្នុងទីនោះឬ។ អើ។
[២១២] ពួកកុសលធម៌ រលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ រលត់ហើយ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏រលត់ហើយដែរ។
[២១៣] ពួកអកុសលធម៌ រលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ រលត់ហើយ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏រលត់ហើយដែរ។
(អនុលោមបុគ្គលោកាស)
(គ) អនុលោមបុគ្គលោកាសា
[២១៤] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយក្នុងទីនោះឬ។ កាលអកុសលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកសត្វនោះ រលត់ហើយ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏រលត់ហើយដែរ។
[២១៥] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ រលត់ហើយក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនធ្លាប់រលត់ហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏រលត់ហើយដែរ។
[២១៦] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ រលត់ហើយក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏រលត់ហើយដែរ។
(បច្ចនីកបុគ្គល)
(ឃ) បច្ចនីកបុគ្គលោ
[២១៧] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។
[២១៨] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។
[២១៩] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។
(បច្ចនីកឱកាស)
(ង) បច្ចនីកឱកាសោ
[២២០] ពួកកុសលធម៌ មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ អើ។
[២២១] ពួកកុសលធម៌ មិនរលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ មិនមានទេ។
[២២២] ពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីណា ពួកអ្យាកតធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ មិនមានទេ។
(បច្ចនីកបុគ្គលោកាស)
(ច) បច្ចនីកបុគ្គលោកាសា
[២២៣] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាលអកុសលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏រលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ អើ។
[២២៤] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនរលត់ហើយ ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ អើ។
[២២៥] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនរលត់ហើយ ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ អើ។
(អនាគតវារៈ ទី៣)
(៣) អនាគតវារោ
(អនុលោមបុគ្គល)
(ក) អនុលោមបុគ្គលោ
[២២៦] ពួកកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងរលត់ តែពួកកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ នឹងរលត់ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ អើ។
[២២៧] ពួកកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្តនោះ នឹងរលត់ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ តែពួកកុសលធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ នឹងរលត់ ទាំងពួកកុសលធម៌ ក៏នឹងរលត់ដែរ។
[២២៨] ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជនដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងរលត់ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ នឹងរលត់ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។
(អនុលោមឱកាស)
(អនុលោមបុគ្គលោកាស)
(គ) អនុលោមបុគ្គលោកាសា
[២៣០] ពួកកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងរលត់ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។
[២៣១] ពួកកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត និងរបស់ពួកអសញ្ញសត្វនោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ តែពួកកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏នឹងរលត់ដែរ។
[២៣២] ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងរលត់ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។
(បច្ចនីកបុគ្គល)
(ឃ) បច្ចនីកបុគ្គលោ
[២៣៣] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ ពួកអកុលសធម៌របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនរលត់ទេ តែពួកកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនរលត់ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ ទាំងពួកកុសលធម៌ ក៏នឹងមិនរលត់ដែរ។
[២៣៤] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនរលត់ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ តែពួកអព្យាកតធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនរលត់ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ អើ។
[២៣៥] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ទេ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ អើ។
(បច្ចនីកឱកាស)
(បច្ចនីកបុគ្គលោកាស)
(ច) បច្ចនីកបុគ្គលោកាសា
[២៣៧] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនរលត់ ក្នុងទីនោះទេ តែពួកកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ ទាំងពួកកុសលធម៌ ក៏នឹងមិនរលត់ដែរ។
[២៣៨] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ អើ។
[២៣៩] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងមិនរលត់ ក្នុងទីនោះទេ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ អើ។
(បច្ចុប្បន្នាតីតវារៈ ទី៤)
(៤) បច្ចុប្បន្នាតីតវារោ
(អនុលោមបុគ្គល)
(ក) អនុលោមបុគ្គលោ
[២៤០] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រលត់ហើយ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[២៤១] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រលត់ហើយ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[២៤២] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជន ទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រលត់ហើយ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។
(អនុលោមឱកាស)
(អនុលោមបុគ្គលោកាស)
(គ) អនុលោមបុគ្គលោកាសា
[២៤៤] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[២៤៥] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺពួកអសញ្ញសត្វ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[២៤៦] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។
(បច្ចនីកបុគ្គល)
(ឃ) បច្ចនីកបុគ្គលោ
[២៤៧] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ មិនមានទេ។
[២៤៨] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ទេឬ។ មិនមានទេ។
[២៤៩] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ទេឬ។ មិនមានទេ។
(បច្ចនីកឱកាស)
(បច្ចនីកបុគ្គលោកាស)
(ច) បច្ចនីកបុគ្គលោកាសា
[២៥១] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកសត្វទាំងអស់នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន កាលចិត្តទី ២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ អើ។
[២៥២] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនរលត់ ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ អើ។
[២៥៣] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនរលត់ ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ អើ។
(បច្ចុប្បន្នានាគតវារៈ ទី៥)
(៥) បច្ចុប្បន្នានាគតវារោ
(អនុលោមបុគ្គល)
(ក) អនុលោមបុគ្គលោ
[២៥៤] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ រលត់ ក្នុងភង្គក្ខណៈនៃចិត្តនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្រៅពីនេះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[២៥៥] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ ក្នុងភង្គក្ខណៈ នៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[២៥៦] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ ក្នុងភង្គក្ខណៈ នៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។
(អនុលោមឱកាសោ)
(អនុលោមបុគ្គលោកាស)
(គ) អនុលោមបុគ្គលោកាសា
[២៥៨] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ រលត់ ក្នុងភង្គក្ខណៈនៃចិត្តនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ពួកកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្រៅពីនេះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួក ជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[២៥៩] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[២៦០] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។
(បច្ចនីកបុគ្គល)
(ឃ) បច្ចនីកបុគ្គលោ
[២៦១] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា មិនរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនរលត់ ក្នុងភង្គក្ខណៈនៃចិត្តនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងមិនរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះទេ ទាំងពួកកុសលធម៌ ក៏មិនរលត់ដែរ។
[២៦២] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ អើ។
[២៦៣] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ទេឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ទេឬ។ អើ។
(បច្ចនីកឱកាស)
(បច្ចនីកបុគ្គលោកាស)
(ច) បច្ចនីកបុគ្គលោកាសា
[២៦៥] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ មិនរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះទេឬ។ ពួកអកុសលធម៌ របស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងមិនរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះទេ ទាំងពួកកុសលធម៌ ក៏មិនរលត់ដែរ។
[២៦៦] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះទេឬ។ អើ។
[២៦៧] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វ ទាំងអស់នោះ មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះទេឬ។ អើ។
(អតីតានាគតវារៈ ទី៦)
(៦) អតីតានាគតវារោ
(អនុលោមបុគ្គល)
(ក) អនុលោមបុគ្គលោ
[២៦៨] ពួកកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ រលត់ហើយ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ រលត់ហើយ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។
[២៦៩] ពួកកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ រលត់ហើយ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។
[២៧០] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ រលត់ហើយ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។
(អនុលោមឱកាស)
(អនុលោមបុគ្គលោកាស)
(គ) អនុលោមបុគ្គលោកាសា
[២៧២] ពួកកុសលធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ រលត់ហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកសត្វនោះ នឹងរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏រលត់ហើយដែរ។
[២៧៣] ពួកកុសលធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ នឹងរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏រលត់ហើយដែរ។
[២៧៤] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ នឹងរលត់ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏រលត់ហើយដែរ។
(បច្ចនីកបុគ្គល)
(ឃ) បច្ចនីកបុគ្គលោ
[២៧៥] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។
[២៧៦] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។
[២៧៧] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។
(បច្ចនីកឱកាស)
(បច្ចនីកបុគ្គលោកាស)
(ច) បច្ចនីកបុគ្គលោកាសា
[២៧៩] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងមិនរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ ក្នុងទីនោះទេ ទាំងពួកកុសលធម៌ ក៏មិនរលត់ហើយដែរ។
[២៨០] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ នឹងមិនរលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណាពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។
[២៨១] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ នឹងរលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។
ចប់ និរោធវារៈ។