-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ២ - Book 2
Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!
សូមថ្វាយបង្គំចំពោះព្រះសង្ឃ, ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់ នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 20170101 សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: sangham.net ឬប្រាប់ឧបាសិកា Norum នៅលើ sangham.net សូមអនុមោទនា!
A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០០២ - Tipitaka Book 002, for change log on ati.eu see here: រាយការណ៍ ភាគ ០០២
គំរូ ឯកសារ ផ្សេងទៀត ៖
book_002.pdf
ឯកសារសំឡេង អានដោយ ព្រះខេមានន្ទ
សង្ឃាទិសេស៖ ទី១ ទី២ ទី៣ ទី៤ ទី៥ ទី៦ ទី៧ ទី៨ ទី៩ ទី១០ ទី១១ ទី១២ ទី១៣
អនិយត៖ អនិយតទី ១ អនិយតទី ២
លេខសម្គាល់
លេខទំព៍រ
ទ. ១
(២. សង្ឃាទិសេសកណ្ឌំ)
បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិឈ្មោះ សង្ឃាទិសេសទាំង១៣ សិក្ខាបទនេះមកកាន់ឧទ្ទេស។1)
(១. សុក្កវិស្សដ្ឋិសិក្ខាបទំ)
[១] សម័យនោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់នៅក្នុងវត្តជេតពន ជារបស់អានាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ សេយ្យសកភិក្ខុដ៏មានអាយុ មិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយធម៌ (ចង់សឹក)។ ដោយហេតុនោះ សេយ្យសកភិក្ខុ ក៏ទៅជាស្គាំងស្គម មានសម្បុរអាប់អន់ កើតមានរោគស្គមលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ឧទាយិត្ថេរ2) ដ៏មានអាយុឃើញសេយ្យសកភិក្ខុដ៏មានអាយុស្គាំងស្គម មានសម្បុរអាប់អន់ កើតមានរោគស្គមលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ លុះឃើញហើយ ទើបសួរសេយ្យសកភិក្ខុថា ម្នាលអាវុសោសេយ្យសក ហេតុអ្វី បានជាលោកស្គាំស្គម មានសម្បុរអាប់អន់ កើតមានរោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ (ដូច្នេះ) ម្នាលអាវុសោសេយ្យសក លោកមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឬអ្វី។ សេយ្យសកភិក្ខុឆ្លើយថា ករុណា អាវុសោ។ ឧទាយិក៏បង្គាប់ថា ម្នាលអាវុសោសេយ្យសក បើដូច្នោះ លោកចូរឆាន់ឲ្យឆ្អែត សិងឲ្យស្កប់ ស្រង់ឲ្យពេញចំណង់ទៅ លុះដល់ឆាន់ឆ្អែត សិងស្កប់ ស្រង់ពេញចំណង់ហើយ កាលណាបើសេចក្តីអផ្សុកកើតមានដល់លោក រាគៈគ្របសង្កត់ចិត្តលោក លោកចូរព្យាយាមដោយដៃ ញុំាងទឹកអសុចិឲ្យឃ្លាតចេញក្នុងកាលនោះចុះ។ ទើបសេយ្យសកភិក្ខុសួរថា ម្នាលអាវុសោ កិរិយាដែលសមណៈធ្វើយ៉ាងហ្នឹងគួរដែរឬ។ ឧទាយិឆ្លើយថា ករុណា អាវុសោ ទុកជាខ្ញុំក៏ធ្វើយ៉ាងហ្នឹងដែរ។ លំដាប់តពីនោះមក សេយ្យសកដ៏មានអាយុ ក៏ឆាន់ទាល់តែឆ្អែត សិងទាល់តែស្កប់ ស្រង់ទាល់តែពេញចំណង់ លុះដល់ឆាន់ឆ្អែត សិងស្កប់ ស្រង់ពេញចំណង់ហើយ កាលណាសេចក្តីអផ្សុកកើតឡើង រាគៈគ្របសង្កត់ចិត្ត ក៏ព្យាយាមដោយដៃ ញុំាងទឹកអសុចិឲ្យឃ្លាតចេញក្នុងកាលនោះ។ គ្រាតមក សេយ្យសកភិក្ខុក៏ត្រឡប់មានសម្បុរ មានឥន្ទ្រិយពេញលេញ មានសម្បុរមុខស្រស់បស់ មានសម្បុរស្បែកដ៏ផូរផង់ឡើងវិញ។ គ្រានោះ ពួកភិក្ខុដែលជាសំឡាញ់របស់សេយ្យសកដ៏មានអាយុ ក៏សួរសេយ្យសកដ៏មានអាយុថា ម្នាលអាវុសោសេយ្យសក កាលពីដើម លោកស្គាំងស្គម មានសម្បុរអាប់អន់ កើតទៅជារោគស្គមលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ឥឡូវនេះ លោកមានសម្បុរ មានឥន្ទ្រិយពេញលេញ មានសម្បុរមុខស្រស់បស់ មានសម្បុរស្បែកផូរផង់ឡើងវិញ លោកបានធ្វើថ្នាំអ្វី (ឆាន់) អាវុសោសេយ្យសក។ សេយ្យសកភិក្ខុឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ ខ្ញុំគ្មានធ្វើថ្នាំអ្វី (ឆាន់) ទេ តែខ្ញុំបានឆាន់ឆ្អែត សិងស្កប់ ស្រង់ទឹកពេញចំណង់ លុះបានឆាន់ឆ្អែត សិងស្កប់ ស្រង់ទឹកពេញចំណង់ហើយ កាលណាសេចក្តីអផ្សុកកើតឡើង រាគគ្របសង្កត់ចិត្តខ្ញុំ ៗព្យាយាមបញ្ចេញទឹកអសុចិដោយដៃក្នុងកាលនោះ។ ទើបពួកភិក្ខុជាសំឡាញ់សួរថា ម្នាលអាវុសោសេយ្យសក លោកទទួលបរិភោគនូវរបស់ដែលគេឲ្យដោយសទ្ធា ដោយដៃណា លោកព្យាយាមបញ្ចេញទឹកអសុចិដោយដៃនោះឯង ឬអ្វី។ សេយ្យសកឆ្លើយថា ម្នាលអាវុសោទាំងឡាយ ពិតដូច្នោះឯង។ ភិក្ខុទាំងឡាយណាដែលជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោសត្មះតិះដៀលថា ហេតុអ្វីបានជាសេយ្យសកដ៏មានអាយុ ព្យាយាមបញ្ចេញទឹកអសុចិដោយដៃ (ដូច្នោះ)។ គ្រានោះ ពួកភិក្ខុទាំងនោះក៏តិះដៀលសេយ្យសកដ៏មានអាយុ ដោយអនេកបរិយាយ ហើយបានក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទើបព្រះដ៏មានព្រះភាគ អាស្រ័យហេតុនេះ អាស្រ័យដំណើរនេះ ទ្រង់ត្រាស់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរចំពោះទៅសេយ្យសកដ៏មានអាយុថា ម្នាលសេយ្យសក បានឮថាអ្នកឯងព្យាយាមញុំាងទឹកអសុចិឲ្យឃ្លាតចេញដោយដៃមែនឬ។ សេយ្យសកទូលតបថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលបុរសឥតអំពើ កម្មនុ៎ះមិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បីសោះ មិនគួរធ្វើសោះ ម្នាលមោឃបុរស ហេតុអ្វីបានជាអ្នកឯងព្យាយាមបញ្ចេញទឹកអសុចិដោយដៃ (ដូច្នោះ) ម្នាលមោឃបុរស ធម៌ដែលតថាគតសំដែងហើយ ដោយបរិយាយដ៏ច្រើន (សុទ្ធតែ) ដើម្បីឲ្យប្រាសចាករាគៈ មិនមែនដើម្បីប្រកបដោយរាគៈទេ ធម៌ដែលតថាគតសំដែងហើយ ដើម្បីឲ្យប្រាសចាកគ្រឿងប្រកប មិនមែនដើម្បីគ្រឿងប្រកបទេ ធម៌ដែលតថាគតសំដែងហើយ ដើម្បីឲ្យប្រាសចាកសេចក្តីប្រកាន់មាំ មិនមែនដើម្បីសេចក្តីប្រកាន់មាំទេ (ដូច្នេះ) មិនមែនឬ ម្នាលមោឃបុរស កាលបើ ធម៌ដែលតថាគតសំដែងហើយ (សុទ្ធតែ) ដើម្បីឲ្យប្រាសចាករាគៈ អ្នកឯងបែរជារិះគិតត្រង់ធម៌នោះ ដើម្បីប្រកបដោយរាគៈទៅវិញ កាលបើធម៌ដែលតថាគតសំដែងហើយ ដើម្បីឲ្យប្រាសចាកគ្រឿងប្រកប អ្នកឯងបែរជារិះគិតដើម្បីគ្រឿងប្រកបវិញ កាលបើធម៌ដែលតថាគតសំដែងហើយ ដើម្បីឲ្យប្រាសចាកសេចក្តីប្រកាន់មាំ អ្នកឯងបែរជារិះគិតដើម្បីប្រកបដោយសេចក្តីប្រកាន់មាំវិញ ម្នាលមោឃបុរស ធម៌ដែលតថាគតសំដែងហើយ ដោយបរិយាយដ៏ច្រើន (សុទ្ធតែ) ដើម្បីនឿយណាយចាករាគៈ ដើម្បីញាំញីនូវសេចក្តីស្រវឹង ដើម្បីបន្ទោបង់នូវសេចក្តីស្រេក ដើម្បីដករំលើងនូវសេចក្តីអាល័យ ដើម្បីកាត់ផ្តាច់នូវវដ្ត ដើម្បីឲ្យអស់ទៅនៃតណ្ហា ដើម្បីឲ្យប្រាសចាករាគៈ ដើម្បីកិរិយារលត់ ដើម្បីនិព្វាន (ដូច្នេះ) មិនមែនឬ ម្នាលមោឃបុរស កិរិយាលះបង់នូវកាមទាំងឡាយ តថាគតបានសំដែងហើយដោយអនេកបរិយាយ កិរិយាកំណត់ដឹងនូវសេចក្តីសំគាល់ក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយ កិរិយាបន្ទោបង់នូវសេចក្តីស្រេកក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយ កិរិយាដករំលើងនូវកាមវិតក្កទាំងឡាយ តថាគតបានសំដែងហើយ កិរិយារម្ងាប់បង់នូវសេចក្តីក្តៅក្រហាយព្រោះកាមទាំងឡាយ តថាគតបានសំដែងហើយ មិនមែនឬ ម្នាលមោឃបុរស អំពើដែលអ្នកឯងធ្វើនុ៎ះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា (នោះ) ទេ មិនមែននាំឲ្យរឹងរឹតតែជ្រះថ្លាឡើងដល់ជនទាំងឡាយដែលមានសេចក្តីជ្រះថ្លាហើយ (នោះ)ទេ ម្នាលមោឃបុរស អំពើរបស់អ្នកឯងនុ៎ះ បានតែខាងនាំមិនឲ្យជ្រះថ្លាដល់ពួកជនខ្លះដែលមិនទាន់មានសេចក្តីជ្រះថ្លា នាំឲ្យរាយមាយរសាយចិត្តបាត់សេចក្តីជ្រះថ្លាដល់ជនពួកខ្លះដែលមានសេចក្តីជ្រះថ្លាហើយ (នោះ) ប៉ុណ្ណោះឯង។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលសេយ្យសកភិក្ខុដ៏មានអាយុដោយអនេកបរិយាយ ហើយទ្រង់សំដែងទោសនៃកោសជ្ជ ដែលជាហេតុនាំឲ្យគេចិញ្ចឹមបីបាច់រក្សាបានដោយកម្រ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុមានចិត្តក្លែង ញុំាងទឹកសុក្កឲ្យឃ្លាតចេញ ត្រូវសង្ឃាទិសេស។
សិក្ខាបទនេះព្រះដ៏មានព្រះភាគបានទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះឯង។
[២] សម័យនោះ ភិក្ខុទាំងឡាយបានឆាន់បណីតភោជនទាំងឡាយ ហើយភ្លេចស្មារតី មិនដឹងខ្លួន សិងលក់ទៅ។ កាលបើភិក្ខុទាំងនោះកំពុងតែភ្លេចស្មារតី មិនដឹងខ្លួន សិងលក់ ទឹកអសុចិក៏ឃ្លាតចេញដោយយល់សប្តិ។ ភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យដូច្នេះថា សិក្ខាបទព្រះដ៏មានព្រះភាគបានទ្រង់បញ្ញត្តហើយថា ភិក្ខុក្លែងញុំាងទឹកសុក្កឲ្យឃ្លាតចេញ ត្រូវសង្ឃាទិសេស ក៏ទឹកអសុចិរបស់យើងទាំងឡាយឃ្លាតចេញដោយយល់សប្តិ ឯចេតនាក៏មានក្នុងកាលដែលយល់សប្តិនោះដែរ យើងត្រូវអាបត្តិសង្ឃាទិសេសហើយដឹង។ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចេតនានោះមានមែន ប៉ុន្តែចេតនានោះជាអព្វោហារិកា។3) ព្រះដ៏មានព្រះភាគទ្រង់អាស្រ័យដំណើរនេះជាហេតុ អាស្រ័យដំណើរនេះជាទីតាំង ទើបទ្រង់សំដែងធម្មកថាហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុក្លែងញុំាងទឹកសុក្កឲ្យឃ្លាតចេញ ត្រូវសង្ឃាទិសេស លើកលែងតែយល់សប្តិ។
[៣] ត្រង់ពាក្យថា ភិក្ខុក្លែង សេចក្តីថា ភិក្ខុកំពុងដឹង កំពុងចាំច្បាស់ ហើយក្លែងបំពានធ្វើឲ្យកន្លង។ ត្រង់ពាក្យថា ទឹកសុក្ក សេចក្តីថា ទឹកសុក្កមាន១០យ៉ាងគឺ ទឹកសុក្កពណ៌ខៀវ១ ទឹកសុក្កពណ៌លឿង១ ទឹកសុក្កពណ៌ក្រហម១ ទឹកសុក្កពណ៌ស១ ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ១ ទឹកសុក្កពណ៌ដូចទឹក១ ទឹកសុក្កពណ៌ដូចប្រេង១ ទឹកសុក្កពណ៌ដូចទឹកដោះស្រស់១ ទឹកសុក្កពណ៌ដូចទឹកដោះជូរ១ ទឹកសុក្កពណ៌ដូចទឹកដោះថ្លា១។ ត្រង់ពាក្យថា ឲ្យឃ្លាតចេញសេចក្តីថាឲ្យកក្រើកឃ្លាតចេញចាកទីកន្លែង (ដើម) តថាគតហៅថា ឲ្យឃ្លាតចេញ។ ត្រង់ពាក្យថា លើកលែងតែយល់សប្តិ (នោះ) សេចក្តីថា វៀរលែងតែយល់សប្តិ។ ត្រង់ពាក្យថា សង្ឃាទិសេស (នោះ) សេចក្តីថា សង្ឃតែម្យ៉ាងដែលឲ្យនូវបរិវាសព្រោះអាបត្តិនោះ ត្រឡប់សើរើចាកមូលាបត្តិ ឲ្យនូវមានត្ត ឲ្យនូវអព្ភាន មិនមែនភិក្ខុច្រើនរូប មិនមែនបុគ្គលតែ១រូប ព្រោះហេតុនោះបានជាតថាគតហៅថា សង្ឃាទិសេស។ ម្យ៉ាងទៀតថា ជានាមកម្ម គឺថាជាឈ្មោះរបស់កងអាបត្តិនោះឯង ព្រោះហេតុនោះ បានជាហៅថាសង្ឃាទិសេស។
[៤] ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញក្នុងរូបខាងក្នុង (អវយវខ្លួនឯង) ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញក្នុងរូបខាងក្រៅ (អវយវអ្នកដទៃ) ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញក្នុងរូបខាងក្នុង និងរូបខាងក្រៅ ភិក្ខុធ្វើចង្កេះឲ្យញ័រក្នុងអាកាស ញុំាងទឹកសុក្កឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញព្រោះសេចក្តីឧបត្ថម្ភដោយរាគៈ ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញ ព្រោះសេចក្តីឧបត្ថម្ភដោយលាមក ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញ ព្រោះសេចក្តីឧបត្ថម្ភដោយមូត្រ ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញ ព្រោះសេចក្តីឧបត្ថម្ភដោយខ្យល់ ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញ ព្រោះសេចក្តីឧបត្ថម្ភដោយដង្កូវរមាស់រោល ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍មិនឲ្យមានរោគ ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ឲ្យបានសេចក្តីសុខ ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីត្រូវការដោយភេសជ្ជៈ ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ទាន ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់បុណ្យ ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ការបូជា ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ស្ថានសួគ៌ ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ពូជ ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ការល្បងមើល ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ការលេង ភិក្ខុញុំាងទឹកសុក្កពណ៌ខៀវឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កពណ៌លឿងឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កពណ៌ក្រហមឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កពណ៌សឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កពណ៌ដូចទឹកឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កពណ៌ដូចប្រេងឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កពណ៌ដូចទឹកដោះស្រស់ឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កពណ៌ដូចទឹកដោះជូរឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កពណ៌ដូចទឹកដោះថា្លឲ្យឃ្លាតចេញ។
[៥] ត្រង់ពាក្យថា ក្នុងរូបខាងក្នុង សេចក្តីថា ក្នុងរូបដែលមានវិញ្ញាណចូលទៅអាស្រ័យនៅជាខាងក្នុង។ ត្រង់ពាក្យថា ក្នុងរូបខាងក្រៅ សេចក្តីថា ក្នុងរូបដែលមានវិញ្ញាណក្តី ក្នុងរូបដែលឥតវិញ្ញាណក្តីជាខាងក្រៅ។ ត្រង់ពាក្យថា ក្នុងរូបខាងក្នុង និងរូបខាងក្រៅ សេចក្តីថា ក្នុងរូបទាំង២នោះ។ ត្រង់ពាក្យថា ធ្វើចង្កេះឲ្យញ័រក្នុងអាកាស សេចក្តីថា អង្គជាតរបស់ភិក្ខុដែលកំពុងព្យាយាមទៅក្នុងអាកាស ក៏ជាអវយវៈគួរដល់កម្ម។ ត្រង់ពាក្យថា ព្រោះសេចក្តីឧបត្ថម្ភដោយរាគៈ សេចក្តីថា អង្គជាតរបស់ភិក្ខុដែលរាគៈបៀតបៀនហើយ ជាអរយវៈគួរដល់កម្ម។ ត្រង់ពាក្យថា ព្រោះសេចក្តីឧបត្ថម្ភដោយលាមក សេចក្តីថា អង្គជាតរបស់ភិក្ខុដែលលាមកបៀតបៀនហើយ ជាអវយវៈគួរដល់កម្ម។ ត្រង់ពាក្យថា ព្រោះសេចក្តីឧបត្ថម្ភដោយមូត្រ សេចក្តីថា អង្គជាតរបស់ភិក្ខុដែលមូត្របៀតបៀនហើយ ជាអវយវៈគួរដល់កម្ម។ ត្រង់ពាក្យថា ព្រោះសេចក្តីឧបត្ថម្ភដោយខ្យល់ សេចក្តីថា អង្គជាតរបស់ភិក្ខុដែលខ្យល់បក់ត្រូវហើយ ជាអវយវៈគួរដល់កម្ម។ ត្រង់ពាក្យថា ព្រោះសេចក្តីឧបត្ថម្ភដោយដង្កូវរមាស់រោល សេចក្តីថា អង្គជាតរបស់ភិក្ខុដែលដង្កូវរមាស់រោលបៀតបៀនហើយ ជាអវយវៈគួរដល់កម្ម។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍មិនឲ្យមានរោគ សេចក្តីថា ភិក្ខុគិតថា អញនឹងជាអ្នកមិនមានរោគ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ឲ្យបានសេចក្តីសុខ សេចក្តីថា ភិក្ខុគិតថា អញនឹងញុំាងសុខវេទនាឲ្យកើតឡើង។ ត្រង់ពាក្យថា ដើម្បីត្រូវការដោយភេសជ្ជៈ សេចក្តីថា ភិក្ខុគិតថា ទឹកសុក្កនេះនឹងបានជាថ្នាំ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ទាន សេចក្តីថា ភិក្ខុគិតថា អញនឹងឲ្យទឹកសុក្កជាទាន។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់បុណ្យ សេចក្តីថា ភិក្ខុគិតថា ទឹកសុក្កនេះនឹងជាបុណ្យ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ការបូជា សេចក្តីថា ភិក្ខុតាំងចិត្តថា អញនឹងបូជាទឹកសុក្កជាគ្រឿងយញ្ញ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ស្ថានសួគ៌ សេចក្តីថា ភិក្ខុគិតថា អញនឹងទៅកាន់ស្ថានសួគ៌។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ពូជ សេចក្តីថា ភិក្ខុគិតថា ទឹកសុក្កនេះនឹងជាពូជ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ការល្បងមើល សេចក្តីថា ភិក្ខុគិតថា អញនឹងល្បងមើល ទឹកសុក្កនេះនឹងជាពណ៌ខៀវ នឹងជាពណ៌លឿង នឹងជាពណ៌ក្រហម នឹងជាពណ៌ស។បេ។ ទឹកសុក្កនេះនឹងជាពណ៌ដូចទឹកដោះថ្លា។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ការលេង សេចក្តីថា ភិក្ខុមានបំណងក្នុងការលេង។
[៦] ភិក្ខុគិតចំពោះរូបខាងក្នុង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតចំពោះរូបខាងក្រៅ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតចំពោះរូបខាងក្នុង និងរូបខាងក្រៅ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតនឹងធ្វើចង្កេះឲ្យញ័រទៅក្នុងអាកាស ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយរាគៈ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយលាមក ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយមូត្រ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយខ្យល់ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយសត្វដង្កូវរមាស់រោល ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតដើម្បីប្រយោជន៍មិនឲ្យមានរោគ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតដើម្បីប្រយោជន៍ឲ្យបានសេចក្តីសុខ។បេ។ ដើម្បីត្រូវការដោយភេសជ្ជៈ ដើម្បីប្រយោជន៍ដល់ទាន ដើម្បីប្រយោជន៍ដល់បុណ្យ ដើម្បីប្រយោជន៍ដល់ការបូជា ដើម្បីប្រយោជន៍ដល់ស្ថានសួគ៌ ដើម្បីប្រយោជន៍ដល់ពូជ ដើម្បីប្រយោជន៍ដល់ការល្បងមើល ដើម្បីប្រយោជន៍ដល់ការលេង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតចំពោះទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតចំពោះទឹកសុក្កពណ៌លឿង ចំពោះទឹកសុក្កពណ៌ក្រហម ចំពោះទឹកសុក្កពណ៌ស ចំពោះទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ ចំពោះទឹកសុក្កពណ៌ដូចទឹក ចំពោះទឹកសុក្កពណ៌ដូចប្រេង ចំពោះទឹកសុក្កពណ៌ដូចទឹកដោះស្រស់ ចំពោះទឹកសុក្កពណ៌ដូចទឹកដោះជូរ ចំពោះទឹកសុក្កពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
បទភាជនីយសុទ្ធិក ចប់។
[៧] ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ និងដើម្បីសេចក្តីសុខ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ និងដើម្បីជាភេសជ្ជ។ ដើម្បីមិនឲ្យមានរោគ និងដើម្បីជាទាន។ ដើម្បីមិនឲ្យមានរោគ និងដើម្បីជាបុណ្យ។ ដើម្បីមិនឲ្យមានរោគ និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីមិនឲ្យមានរោគ និងដើម្បីស្ថានសួគ៌។ ដើម្បីមិនឲ្យមានរោគ និងដើម្បីជាពូជ។ ដើម្បីមិនឲ្យមានរោគ និងដើម្បីល្បងមើល។ ដើម្បីមិនឲ្យមានរោគ និងដើម្បីការលេង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ខណ្ឌចក្កមានមូល១ ចប់។
[៨] ភិក្ខុគិតដើម្បីសេចក្តីសុខ និងដើម្បីជាភេសជ្ជៈ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតដើម្បីសេចក្តីសុខ និងដើម្បីជាទាន។ ដើម្បីសេចក្តីសុខ និងដើម្បីជាបុណ្យ។ ដើម្បីសេចក្តីសុខ និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីសេចក្តីសុខ និងដើម្បីស្ថានសួគ៌។ ដើម្បីសេចក្តីសុខ និងដើម្បីជាពូជ។ ដើម្បីសេចក្តីសុខ និងដើម្បីល្បងមើល។ ដើម្បីសេចក្តីសុខ និងដើម្បីការលេង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតដើម្បីសេចក្តីសុខ និងដើម្បីមិនឲ្យមានរោគ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[៩] ភិក្ខុគិត ដើម្បីភេសជ្ជៈ និងដើម្បីជាទាន ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាភេសជ្ជៈ និងដើម្បីជាបុណ្យ។ ដើម្បីជាភេសជ្ជៈ និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីជាភេសជ្ជៈ និងដើម្បីស្ថានសួគ៌។ ដើម្បីជាភេសជ្ជៈ និងដើម្បីជាពូជ។ ដើម្បីជាភេសជ្ជៈ និងដើម្បីល្បងមើល។ ដើម្បីជាភេសជ្ជៈ និងដើម្បីការលេង។ ដើម្បីជាភេសជ្ជៈ និងដើម្បីមិនឲ្យមានរោគ។ ដើម្បីជាភេសជ្ជៈ និងដើម្បីសេចក្តីសុខ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[១០] ភិក្ខុគិត ដើម្បីជាទាន និងដើម្បីជាបុណ្យ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាទាន និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីជាទាន និងដើម្បីស្ថានសួគ៌។ ដើម្បីជាទាន និងដើម្បីជាពូជ។ ដើម្បីជាទាន និងដើម្បីល្បងមើល។ ដើម្បីជាទាន និងដើម្បីការលេង។ ដើម្បីជាទាន និងដើម្បីមិនឲ្យមានរោគ។ ដើម្បីជាទាន និងដើម្បីសេចក្តីសុខ។ ដើម្បីជាទាន និងដើម្បីជាភេសជ្ជៈ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[១១] ភិក្ខុគិត ដើម្បីជាបុណ្យ និងដើម្បីជាគ្រឿងយញ្ញ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាបុណ្យ និងដើម្បីស្ថានសួគ៌។ ដើម្បីជាបុណ្យ និងដើម្បីជាពូជ។ ដើម្បីជាបុណ្យ និងដើម្បីល្បងមើល។ ដើម្បីជាបុណ្យ និងដើម្បីការលេង។ ដើម្បីជាបុណ្យ និងដើម្បីមិនឲ្យមានរោគ។ ដើម្បីជាបុណ្យ និងដើម្បីសេចក្តីសុខ។ ដើម្បីជាបុណ្យ និងដើម្បីជាភេសជ្ជៈ។ ដើម្បីជាបុណ្យ និងដើម្បីជាទាន ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[១២] ភិក្ខុគិត ដើម្បីជាគ្រឿងយញ្ញ និងដើម្បីស្ថានសួគ៌ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាគ្រឿងយញ្ញ និងដើម្បីជាពូជ។ ដើម្បីជាគ្រឿងយញ្ញ និងដើម្បីល្បងមើល។ ដើម្បីជាគ្រឿងយញ្ញ និងដើម្បីការលេង។ ដើម្បីជាគ្រឿងយញ្ញ និងដើម្បីមិនឲ្យមានរោគ។ ដើម្បីជាគ្រឿងយញ្ញ និងដើម្បីសេចក្តីសុខ។ ដើម្បីជាគ្រឿងយញ្ញ និងដើម្បីជាភេសជ្ជៈ។ ដើម្បីជាគ្រឿងយញ្ញ និងដើម្បីជាទាន។ ដើម្បីជាគ្រឿងយញ្ញ និងដើម្បីជាបុណ្យ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[១៣] ភិក្ខុគិត ដើម្បីស្ថានសួគ៌ និងដើម្បីជាពូជ។ ដើម្បីស្ថានសួគ៌ និងដើម្បីល្បងមើល។ ដើម្បីស្ថានសួគ៌ និងដើម្បីការលេង។ ដើម្បីស្ថានសួគ៌ និងដើម្បីមិនឲ្យមានរោគ។ ដើម្បីស្ថានសួគ៌ និងដើម្បីសេចក្តីសុខ។ ដើម្បីស្ថានសួគ៌ និងដើម្បីជាភេសជ្ជៈ។ ដើម្បីស្ថានសួគ៌ និងដើម្បីជាទាន។ ដើម្បីស្ថានសួគ៌ និងដើម្បីជាបុណ្យ។ ដើម្បីស្ថានសួគ៌ និងដើម្បីជាគ្រឿងយញ្ញ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[១៤] ភិក្ខុគិត ដើម្បីជាពូជ និងដើម្បីល្បងមើល។ ដើម្បីជាពូជ និងដើម្បីការលេង។ ដើម្បីជាពូជ និងដើម្បីមិនឲ្យមានរោគ។ ដើម្បីជាពូជ និងដើម្បីសេចក្តីសុខ។ ដើម្បីជាពូជ និងដើម្បីជាភេសជ្ជៈ។ ដើម្បីជាពូជ និងដើម្បីជាទាន។ ដើម្បីជាពូជ និងដើម្បីជាបុណ្យ។ ដើម្បីជាពូជ និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីជាពូជ និងដើម្បីស្ថានសួគ៌ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[១៥] ភិក្ខុគិត ដើម្បីល្បងមើល និងដើម្បីការលេង។ ដើម្បីល្បងមើល និងដើម្បីមិនឲ្យមានរោគ។ ដើម្បីល្បងមើល និងដើម្បីសេចក្តីសុខ។ ដើម្បីល្បងមើល និងដើម្បីជាភេសជ្ជៈ។ ដើម្បីល្បងមើល និងដើម្បីជាទាន។ ដើម្បីល្បងមើល និងដើម្បីជាបុណ្យ។ ដើម្បីល្បងមើល និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីល្បងមើល និងដើម្បីស្ថានសួគ៌។ ដើម្បីល្បងមើល និងដើម្បីជាពូជ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[១៦] ភិក្ខុគិត ដើម្បីការលេង និងដើម្បីមិនឲ្យមានរោគ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីការលេង និងដើម្បីសេចក្តីសុខ។ ដើម្បីការលេង និងដើម្បីជាភេសជ្ជៈ។ ដើម្បីការលេង និងដើម្បីជាទាន។ ដើម្បីការលេង និងដើម្បីជាបុណ្យ។ ដើម្បីការលេង និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីការលេង និងដើម្បីស្ថានសួគ៌។ ដើម្បីការលេង និងដើម្បីជាពូជ។ ដើម្បីការលេង និងដើម្បីល្បងមើល ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្ក មានមូលមួយ ចប់។
ឯចក្កមានមូលពីរជាដើម បណ្ឌិតគប្បីនាំមក (សំដែង) ដូចគ្នាផងចុះ។
[១៧] ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ ដើម្បីសេចក្តីសុខ និងដើម្បីជាភេសជ្ជៈ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ ដើម្បីសេចក្តីសុខ និងដើម្បីការលេង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ខណ្ឌចក្ក មានមូលពីរ។
[១៨] ភិក្ខុគិត ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ និងដើម្បីជាទាន ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ និងដើម្បីការលេង។បេ។ ភិក្ខុគិត ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ និងដើម្បីមិនឲ្យមានរោគ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត ដើម្បីល្បងមើល ដើម្បីការលេង និងដើម្បីមិនឲ្យមានរោគ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត ដើម្បីល្បងមើល ដើម្បីការលេង និងដើម្បីជាពូជ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្កមានមូលពីរ ចប់។
[១៩] ពទ្ធចក្កមានមូល៣ មូល៤ មូល៥ មូល៦ មូល៧ មូល៨ មូល៩ បណ្ឌិតគប្បីធ្វើយ៉ាងនេះឯង។
នេះចក្កមានមូលគ្រប់ទាំងអស់ (ដូចមានសេចក្តីខាងក្រោយនេះ)។
[២០] ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ ដើម្បីជាគ្រឿងបូជា ដើម្បីស្ថានសួគ៌ ដើម្បីជាពូជ ដើម្បីល្បងមើល និងដើម្បីការលេង ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ចក្កមានមូលគ្រប់ទាំងអស់ ចប់។
[២១] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ និងពណ៌លឿង ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ និងពណ៌ក្រហម។បេ។ ពណ៌ខៀវ និងពណ៌ស។ ពណ៌ខៀវ និងពណ៌ដូចទឹកដោះជូរឡើងពពុះ។ ពណ៌ខៀវ និងពណ៌ដូចទឹក។ ពណ៌ខៀវ និងពណ៌ដូចប្រេង។ ពណ៌ខៀវ និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ខៀវ និងពណ៌ដូចទឹកដោះជូរ។ ពណ៌ខៀវ និងពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ខណ្ឌចក្កមានមូលមួយ ចប់។
[២២] ភិក្ខុគិត បញ្ចេញទឹកសុក្ក ពណ៌លឿង និងពណ៌ក្រហម ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌លឿង និងពណ៌ស។បេ។ ពណ៌លឿង និងពណ៌ដូចទឹកដោះជូរឡើងពពុះ។ ពណ៌លឿង និងពណ៌ដូចទឹក។ ពណ៌លឿង និងពណ៌ដូចប្រេង។ ពណ៌លឿង និងពណ៌ដូចទឹកដោះស្រស់។ ពណ៌លឿង និងពណ៌ដូចទឹកដោះជូរ។ ពណ៌លឿង និងពណ៌ដូចទឹកដោះថ្លា។ ពណ៌លឿង និងពណ៌ខៀវ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ក្រហម និងពណ៌ស ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ក្រហម និងពណ៌ដូចទឹកដោះជូរឡើងពពុះ។ ពណ៌ក្រហម និងពណ៌ដូចទឹក។ ពណ៌ក្រហម និងពណ៌ដូចប្រេង។ ពណ៌ក្រហម និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ក្រហម និងពណ៌ដូចទឹកដោះជូរ។ ពណ៌ក្រហម និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ក្រហម និងពណ៌ខៀវ។ ពណ៌ក្រហម និងពណ៌លឿង ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ស និងពណ៌ដូចទឹកដោះជូរឡើងពពុះ។ ពណ៌ស និងពណ៌ដូចទឹក។ ពណ៌ស និងពណ៌ដូចប្រេង។ ពណ៌ស និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ស និងពណ៌ដូចទឹកដោះជូរ។ ពណ៌ស និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ស និងពណ៌ខៀវ។ ពណ៌ស និងពណ៌លឿង។ ពណ៌ស និងពណ៌ក្រហម ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ដូចទឹក។ ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ដូចប្រេង។ ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ដូចទឹកដោះជូរ។ ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ខៀវ។ ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌លឿង។ ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ក្រហម។ ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ស ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ដូចទឹក និងពណ៌ដូចប្រេង។ ពណ៌ដូចទឹក និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ដូចទឹក និងពណ៌ដូចទឹកដោះជូរ។ ពណ៌ដូចទឹក និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ដូចទឹក និងពណ៌ខៀវ។ ពណ៌ដូចទឹក និងពណ៌លឿង។ ពណ៌ដូចទឹក និងពណ៌ក្រហម។ ពណ៌ដូចទឹក និងពណ៌ស។ ពណ៌ដូចទឹក និងពណ៌ដូចទឹកដោះជូរឡើងពពុះ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ដូចប្រេង និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ដូចប្រេង និងពណ៌ដូចទឹកដោះជូរ។ ពណ៌ដូចប្រេង និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ដូចប្រេង និងពណ៌ខៀវ។ ពណ៌ដូចប្រេង និងពណ៌លឿង។ ពណ៌ដូចប្រេង និងពណ៌ក្រហម។ ពណ៌ដូចប្រេង និងពណ៌ស។ ពណ៌ដូចប្រេង និងពណ៌ដូចទឹកដោះជូរឡើងពពុះ។ ពណ៌ដូចប្រេង និងពណ៌ដូចទឹក ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះស្រស់ និងពណ៌ដូចទឹកដោះជូរ។ ពណ៌ដូចទឹកដោះស្រស់ និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ដូចទឹកដោះស្រស់ និងពណ៌ខៀវ។ ពណ៌ដូចទឹកដោះស្រស់ និងពណ៌លឿង។ ពណ៌ដូចទឹកដោះស្រស់ និងពណ៌ក្រហម។ ពណ៌ដូចទឹកដោះស្រស់ និងពណ៌ស។ ពណ៌ដូចទឹកដោះស្រស់ និងពណ៌ដូចទឹកដោះជូរឡើងពពុះ។ ពណ៌ដូចទឹកដោះស្រស់ និងពណ៌ដូចទឹក។ ពណ៌ដូចទឹកដោះស្រស់ និងពណ៌ដូចប្រេង ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរ និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ដូចទឹកដោះជូរ និងពណ៌ខៀវ។ ពណ៌ដូចទឹកដោះជូរ និងពណ៌លឿង។ ពណ៌ដូចទឹកដោះជូរ និងពណ៌ក្រហម។ ពណ៌ដូចទឹកដោះជូរ និងពណ៌ស។ ពណ៌ដូចទឹកដោះជូរ និងពណ៌ដូចទឹកដោះជូរឡើងពពុះ។ ពណ៌ដូចទឹកដោះជូរ និងពណ៌ដូចទឹក។ ពណ៌ដូចទឹកដោះជូរ និងពណ៌ដូចប្រេង។ ពណ៌ដូចទឹកដោះជូរ និងពណ៌ដូចទឹកដោះស្រស់ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះថ្លា និងពណ៌ខៀវ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះថ្លា និងពណ៌លឿង។ ពណ៌ដូចទឹកដោះថ្លា និងពណ៌ក្រហម។ ពណ៌ដូចទឹកដោះថ្លា និងពណ៌ស។ ពណ៌ដូចទឹកដោះថ្លា និងពណ៌ដូចទឹកដោះជូរឡើងពពុះ។ ពណ៌ដូចទឹកដោះថ្លា និងពណ៌ដូចទឹក។ ពណ៌ដូចទឹកដោះថ្លា និងពណ៌ដូចប្រេង។ ពណ៌ដូចទឹកដោះថ្លា និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ដូចទឹកដោះថ្លា និងពណ៌ដូចទឹកដោះជូរ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្កមានមូលមួយ ចប់។
ឯចក្កមានមូលពីរ ជាដើម បណ្ឌិតគប្បីនាំមក (សំដែង) ដូចគ្នាផងចុះ។
[២៣] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង និងពណ៌ក្រហម ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង និងពណ៌ស ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិតបញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង និងពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ខណ្ឌចក្កមានមូលពីរ ចប់។
[២៤] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌លឿង ពណ៌ក្រហម និងពណ៌ស ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌លឿង ពណ៌ក្រហម និងពណ៌ខៀវ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិតបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរ ពណ៌ដូចទឹកដោះថ្លា និងពណ៌ខៀវ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរ ពណ៌ដូចទឹកដោះថ្លា និងពណ៌ដូចទឹកដោះស្រស់ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្កមានមូលពីរ ចប់។
[២៥] ចក្កមានមូល៣ មូល៤ មូល៥ មូល៦ មូល៧ មូល៨ មូល៩ បណ្ឌិតគប្បីធ្វើយ៉ាងនោះផងចុះ។
នេះចក្កមានមូលគ្រប់ទាំងអស់ (ដូចមានសេចក្តីខាងក្រោយនេះ)។
[២៦] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ ពណ៌ដូចទឹកដោះជូរ និងពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ចក្កមានមូលគ្រប់ទាំងអស់ ចប់។
[២៧] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវតែម្យ៉ាង ដើម្បីមិនឲ្យមានរោគតែម្យ៉ាង ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ និងពណ៌លឿង ដើម្បីមិនឲ្យមានរោគ និងដើម្បីឲ្យស្រួលខ្លួន ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង និងពណ៌ក្រហម ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន និងដើម្បីជាភេសជ្ជៈ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម និងពណ៌ស ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ និងដើម្បីជាទាន ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស និងពណ៌ដូចទឹកដោះជូរឡើងពពុះ ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន និងដើម្បីជាបុណ្យ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ដូចទឹក ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ និងដើម្បីជាគ្រឿងបូជា ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក និងពណ៌ដូចប្រេង ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ ដើម្បីជាគ្រឿងបូជា និងដើម្បីស្ថានសួគ៌ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង និងពណ៌ដូចទឹកដោះស្រស់ ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ ដើម្បីជាគ្រឿងបូជា ដើម្បីស្ថានសួគ៌ និងដើម្បីជាពូជ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ និងពណ៌ដូចទឹកដោះជូរ ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ ដើម្បីជាគ្រឿងបូជា ដើម្បីស្ថានសួគ៌ ដើម្បីជាពូជ និងដើម្បីល្បងមើល ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ ពណ៌ដូចទឹកដោះជូរ និងពណ៌ដូចទឹកដោះថ្លា ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ ដើម្បីជាគ្រឿងបូជា ដើម្បីស្ថានសួគ៌ ដើម្បីជាពូជ ដើម្បីល្បងមើល និងដើម្បីការលេង ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ឧភតោពទ្ធមិស្សកចក្ក ចប់។
[២៨] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌លឿងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ក្រហមឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌សឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចប្រេងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះស្រស់ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះជូរឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះថ្លាឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ខណ្ឌចក្ក ចប់។
[២៩] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌លឿង ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ ក្រហមឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌លឿង ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌សឃ្លាតចេញវិញ។បេ។ (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ។ ពណ៌ដូចទឹកឃ្លាតចេញវិញ។ ពណ៌ដូចប្រេងឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះស្រស់ឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះជូរឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះថ្លាឃ្លាតចេញវិញ។ ពណ៌ខៀវឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្ក ចប់។
[៣០] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌សឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ។បេ។ (បែរជា) ទឹកសុក្កពណ៌ដូចទឹកឃ្លាតចេញវិញ។ ពណ៌ដូចប្រេងឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះស្រស់ឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះជូរឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះថ្លាឃ្លាតចេញវិញ។ ពណ៌ខៀវឃ្លាតចេញវិញ។ ពណ៌លឿងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ស ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ (បែរជា) ទឹកសុក្កពណ៌ក្រហមឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ (ចក្កទាំងឡាយ បណ្ឌិតគប្បីដឹងដោយអាការយ៉ាងនេះ) ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌លឿងឃ្លាតចេញវិញ។បេ។ (បែរជា) ទឹកសុក្កពណ៌ក្រហមឃ្លាតចេញវិញ។ ពណ៌សឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ។ ពណ៌ដូចទឹកឃ្លាតចេញវិញ។ ពណ៌ដូចប្រេងឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះស្រស់ឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះជូរឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
កុច្ឆិចក្ក ចប់។
[៣១] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌លឿង ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ស ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹក ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចប្រេង ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះស្រស់ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី ១ ចប់។
[៣២] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌លឿងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ ពណ៌ដូចទឹកដោះជូរ ពណ៌ដូចទឹកដោះថ្លា។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌លឿងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី ២ ចប់។
[៣៣] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ស ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ក្រហមឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ ពណ៌ដូចទឹកដោះជូរ ពណ៌ដូចទឹកដោះថ្លា ពណ៌ខៀវ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌លឿង ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ក្រហមឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី ៣ ចប់។
[៣៤] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌សឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌ដូចទឹក ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ ពណ៌ដូចទឹកដោះជូរ ពណ៌ដូចទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌សឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី ៤ ចប់។
[៣៥] ] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹក ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ ពណ៌ដូចទឹកដោះជូរ ពណ៌ដូចទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង។ ពណ៌ក្រហម។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ស ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី ៥ ចប់។
[៣៦] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចប្រេង ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌ដូចទឹកដោះស្រស់ ពណ៌ដូចទឹកដោះជូរ ពណ៌ដូចទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី ៦ ចប់។
[៣៧] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះស្រស់ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចប្រេងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌ដូចទឹកដោះជូរ ពណ៌ដូចទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹក ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចប្រេងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី ៧ ចប់។
[៣៨] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះស្រស់ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌ដូចទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចប្រេង ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះស្រស់ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី ៨ ចប់។
[៣៩] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះជូរឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះស្រស់ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះជូរឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី ៩ ចប់។
[៤០] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះថ្លាឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះថ្លាឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី ១០ ចប់។
បិដ្ឋិចក្ក ចប់ហើយ។
[៤១] ភិក្ខុគិត ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ក៏ព្យាយាម (ប៉ុន្តែ) ទឹកសុក្កមិនឃ្លាតចេញ ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុគិត (តែ) មិនព្យាយាម (ក៏ស្រាប់តែ) ទឹកសុក្កឃ្លាតចេញឯង មិនត្រូវអាបត្តិឡើយ។ ភិក្ខុគិត (តែ) មិនព្យាយាម ទឹកសុក្កក៏មិនឃ្លាតចេញ មិនត្រូវអាបត្តិឡើយ។ ភិក្ខុមិនគិតទេ (តែ) ព្យាយាម ទឹកសុក្កឃ្លាតចេញ មិនត្រូវអាបត្តិឡើយ។ ភិក្ខុមិនគិតទេ (តែ) ព្យាយាម ទឹកសុក្កមិនឃ្លាតចេញ មិនត្រូវអាបត្តិឡើយ។ ភិក្ខុមិនគិត មិនព្យាយាម (តែ) ទឹកសុក្កឃ្លាតចេញ មិនត្រូវអាបត្តិឡើយ។ ភិក្ខុមិនគិត មិនព្យាយាម ទឹកសុក្កក៏មិនឃ្លាតចេញ មិនត្រូវអាបត្តិឡើយ។
[៤២] (ភិក្ខុ ៦ពួក) គឺ ភិក្ខុយល់សប្តិ១ ភិក្ខុមិនមានបំណងឲ្យទឹកសុក្កឃ្លាតចេញ១ ភិក្ខុឆ្កួត១ ភិក្ខុមានចិត្តរវើរវាយ១ ភិក្ខុដែលទុក្ខវេទនាគ្របសង្កត់១ ភិក្ខុជាអាទិកម្មិក (អ្នកធ្វើខុសមុនបញ្ញត្តិ)១ មិនត្រូវអាបត្តិឡើយ។
(វិនីតវត្ថុឧទ្ទានគាថា)
[៤៣] (មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅដូចមានខាងក្រោយនេះ)
រឿង ភិក្ខុយល់សប្តិ១ (§៤៤) ភិក្ខុបន្ទោបង់ឧច្ចារ១ (§៤៥) ភិក្ខុបន្ទោបង់បស្សាវ១ (§៤៦) ភិក្ខុត្រិះរិះចំពោះកាមវិតក្ក១ (§៤៧) ភិក្ខុងូតទឹកក្តៅ១ (§៤៨) ភិក្ខុលាបថ្នាំ១ (§៤៩) ភិក្ខុអេះរមាស់ត្រង់អណ្ឌ១ (§៥០) ភិក្ខុដើរតាមផ្លូវ១ (§៥១) ភិក្ខុកាន់ស្បែកចុងអង្គជាត១ (§៥២) ភិក្ខុកំដៅដម្បារពោះក្នុងរោងភ្លើង១ (§៥៣, §៥៤) ភិក្ខុដដុសអង្គជាតនឹងភ្លៅ១ (§៥៥) ភិក្ខុឲ្យសាមណេរកាន់អង្គជាត១ (§៥៦) ភិក្ខុចាប់អង្គជាតសាមណេរកំពុងដេកលក់១ (§៥៧) ភិក្ខុត្បៀតអង្គជាតនឹងភ្លៅទាំងពីរ១ (§៥៨) ភិក្ខុក្តាប់អង្គជាតនឹងដៃ១ (§៥៩) ភិក្ខុពើងចង្កេះព្ធដ៏អាកាស១ (§៦០) ភិក្ខុមឹតពត់កាយ១ (§៦១) ភិក្ខុសំឡឹងមើលអង្គជាតមាតុគ្រាម១ (§៦២) ភិក្ខុបញ្ចូលអង្គជាតក្នុងប្រហោងដាន១4) (§៦៣) ភិក្ខុដដុសអង្គជាតនឹងកំណាត់ឈើ១ (§៦៤) ភិក្ខុងូតទឹកក្នុងទីច្រាសខ្សែទឹក១ (§៦៥) ភិក្ខុលេងទឹកដែលមានល្បាប់១ (§៦៦) ភិក្ខុស្ទុះចុះទៅក្នុងទឹក១ (§៦៧) ភិក្ខុលេងកងធ្វើដោយផ្កា១ (§៦៨) ភិក្ខុស្ទុះចូលទៅក្នុងព្រៃឈូក១ (§៦៩) ភិក្ខុបញ្ចូលអង្គជាតក្នុងដីខ្សាច់១ (§៧០) ភិក្ខុបញ្ចូលអង្គជាតក្នុងភក់១ (§៧១) ភិក្ខុស្រោចអង្គជាតនឹងទឹក១ (§៧២) ភិក្ខុផ្ទាប់អង្គជាតនឹងកន្លែងដេក១ (§៧៣) ភិក្ខុដដុសអង្គជាតនឹងមេជើង១ (§៧៤)។
(វិនីតវត្ថុ)
[៤៤] សម័យនោះឯង ភិក្ខុ១រូប កំពុងយល់សប្តិ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយដឹង។ ទើបភិក្ខុនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនមានអាបត្តិព្រោះយល់សប្តិទេ។
[៤៥] សម័យនោះឯង ភិក្ខុ១រូប កំពុងបន្ទោបង់ឧច្ចារ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយដឹង។ ភិក្ខុនោះ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញទេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនមានអាបត្តិដល់ភិក្ខុដែលមិនមានប្រាថ្នាឲ្យអសុចិឃ្លាតចេញ (នោះ)ទេ។
[៤៦] សម័យនោះឯង ភិក្ខុមួយរូប កំពុងបន្ទោបង់បស្សាវ អសុចិក៏ឃ្លាតចេញ។ សេចក្តីសង្ស័យមានដល់ភិក្ខុនោះ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនមានអាបត្តិដល់ភិក្ខុដែលមិនមានប្រាថ្នាឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។
[៤៧] សម័យនោះឯង ភិក្ខុមួយរូប កំពុងត្រិះរិះចំពោះកាមវិតក្ក អសុចិក៏ឃ្លាតចេញ។ សេចក្តីសង្ស័យមានដល់ភិក្ខុនោះ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនមានអាបត្តិដល់ភិក្ខុដែលត្រិះរិះចំពោះកាមវិតក្កទេ។
[៤៨] សម័យនោះឯង ភិក្ខុមួយរូប កំពុងងូតទឹកក្តៅ អសុចិក៏ឃ្លាតចេញ។ សេចក្តីសង្ស័យមានដល់ភិក្ខុនោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនមានបំណងឲ្យអសុចិឃ្លាតចេញទេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងនឹងឲ្យអសុចិឃ្លាតចេញ កំពុងតែងូតទឹកក្តៅ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងនឹងឲ្យអសុចិឃ្លាតចេញ កំពុងងូតទឹកក្តៅដែរ (តែ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៤៩] សម័យនោះឯង ភិក្ខុមួយរូប កើតដម្បៅត្រង់អង្គជាត។ កាលដែលភិក្ខុនោះលាបថ្នាំដម្បៅ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយទេដឹង។ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គនឹងមានបំណងចង់ឲ្យអសុចិឃ្លាតចេញក៏ទេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប កើតដម្បៅត្រង់អង្គជាត។ ភិក្ខុនោះមានបំណងនឹងឲ្យអសុចិឃ្លាតចេញ កាលដែលលាបថ្នាំដម្បៅ អសុចិ5) ក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥០] សម័យនោះឯង ភិក្ខុមួយរូប អេះត្រង់អណ្ឌ6) អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងនឹងឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ហើយអេះអណ្ឌ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥១] សម័យនោះឯង ភិក្ខុមួយរូប កំពុងដើរទៅតាមផ្លូវ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ កំពុងដើរទៅតាមផ្លូវ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥២] សម័យនោះឯង ភិក្ខុមួយរូប កំពុងកាន់ស្បែកខាងចុងនៃអង្គជាតធ្វើបស្សាវ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងនឹងឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ កំពុងចាប់ស្បែកខាងចុងនៃអង្គជាតធ្វើបស្សាវ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥៣] សម័យនោះឯង ភិក្ខុមួយរូប កំពុងកំដៅដំបារពោះក្នុងរោងភ្លើង អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ កំពុងកំដៅដំបារពោះក្នុងរោងភ្លើង អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥៤] សម័យនោះឯង ភិក្ខុមួយរូប កំពុងគក់ច្របាច់ខ្នងឲ្យឧបជ្ឈាយ៍ក្នុងរោងភ្លើង អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ កំពុងគក់ច្របាច់ខ្នងឲ្យឧបជ្ឈាយ៍ក្នុងរោងភ្លើង អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥៥] សម័យនោះឯង ភិក្ខុមួយរូប យកអង្គជាតដដុសនឹងភ្លៅ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ក៏យកអង្គជាតដដុសនឹងភ្លៅ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥៦] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ បានពោលពាក្យនេះនឹងសាមណេរមួយរូបថា នែអាវុសោសាមណេរ អ្នកចូរមកនេះ ចូរកាន់អង្គជាតអញចុះ។ សាមណេរនោះ បានកាន់អង្គជាតភិក្ខុនោះ។ អសុចិរបស់ភិក្ខុនោះក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។
[៥៧] សម័យនោះឯង ភិក្ខុមួយរូប បានចាប់អង្គជាតសាមណេរដែលកំពុងដេកលក់។ អសុចិភិក្ខុនោះក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[៥៨] សម័យនោះឯង ភិក្ខុមួយរូប ត្បៀតនូវអង្គជាតដោយភ្លៅទាំងពីរ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ត្បៀតនូវអង្គជាតដោយភ្លៅទាំងពីរ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥៩] សម័យនោះឯង ភិក្ខុមួយរូប ក្តាប់អង្គជាតដោយកណ្តាប់ដៃ អសុចិឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ក្តាប់អង្គជាតដោយកណ្តាប់ដៃ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៦០] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ប្រឹងបំពើងចង្កេះព្ធដ៏អាកាស អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៦១] សម័យនោះឯង ភិក្ខុមួយរូប ប្រឹងមឹតពត់កាយ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ប្រឹងមឹតពត់កាយ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៦២] សម័យនោះឯង ភិក្ខុមួយរូប ត្រេកអរ សំឡឹងមើលអង្គជាតមាតុគ្រាម។ អសុចិភិក្ខុនោះក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ម្នាលភិក្ខុទាំងឡាយ តែថាភិក្ខុមិនគួរត្រេកអរ សំឡឹងមើលអង្គជាតមាតុគ្រាមឡើយ ភិក្ខុណាសំឡឹងមើល ភិក្ខុនោះត្រូវអាបត្តិទុក្កដ។
[៦៣] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ក៏បញ្ចូលអង្គជាតទៅនឹងប្រហោងដាន អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៦៤] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ដដុសអង្គជាតនឹងកំណាត់ឈើ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៦៥] សម័យនោះឯង ភិក្ខុមួយរូប ងូតទឹកក្នុងទីច្រាសខ្សែទឹក អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងនឹងឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ងូតទឹកក្នុងទីច្រាសខ្សែទឹក អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៦៦] សម័យនោះឯង ភិក្ខុមួយរូប លេងទឹកដែលមានល្បាប់ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ លេងទឹកដែលមានល្បាប់ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៦៧] សម័យនោះឯង ភិក្ខុមួយរូប ស្ទុះចុះទៅក្នុងទឹក អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ស្ទុះចុះទៅក្នុងទឹក អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៦៨] សម័យនោះឯង ភិក្ខុមួយរូប លេងកងផ្កា អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ លេងកងធ្វើដោយផ្កា អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៦៩] សម័យនោះឯង ភិក្ខុមួយរូប ស្ទុះចូលទៅក្នុងព្រៃឈូក អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ស្ទុះចូលទៅក្នុងព្រៃឈូក អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៧០] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ដាក់បញ្ចូលអង្គជាតទៅក្នុងដីខ្សាច់ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៧១] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ដាក់បញ្ចូលអង្គជាតទៅក្នុងភក់ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៧២] សម័យនោះឯង ភិក្ខុមួយរូប ស្រោចអង្គជាតដោយទឹក អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ស្រោចអង្គជាតដោយទឹក អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៧៣] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ផ្ទប់អង្គជាតលើទីដេក អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៧៤] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ដដុសអង្គជាតនឹងមេជើង អសុចិក៏ឃ្លាតចេញ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយទេដឹង។ ក៏ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ដដុសអង្គជាតនឹងមេជើង អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយទេដឹង។ ក៏ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
សង្ឃាទិសេស ទី១ ចប់។
(២. កាយសំសគ្គសិក្ខាបទំ)
[៧៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់នៅក្នុងវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុ សម្រេចឥរិយាបថនៅក្នុងព្រៃ។ លំនៅឧទាយិភិក្ខុដ៏មានអាយុនោះ ល្អគួរឲ្យចង់មើល គួរឲ្យជ្រះថ្លា មានបន្ទប់ខាងក្នុង មានរបៀងជុំវិញ គ្រែ តាំង ពូក ខ្នើយ ក៏រៀបចំល្អ ទឹកសម្រាប់ឆាន់ និងទឹកសម្រាប់ប្រើប្រាស់ក៏ដម្កល់ទុកស្រួល ទាំងទីបរិវេណសោតក៏បោសរលីងស្អាត។ មានមនុស្សជាច្រើននាក់ ដែលត្រូវការមើលលំនៅរបស់ឧទាយិភិក្ខុដ៏មានអាយុ ក៏តែងតែមកមើល។ (កាលនោះ) មានព្រាហ្មណ៍ម្នាក់នាំប្រពន្ធចូលទៅរកឧទាយិភិក្ខុដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងឧទាយិដ៏មានអាយុថា យើងខ្ញុំចង់មើលលំនៅរបស់លោកម្ចាស់ឧទាយិ។ ឧទាយិក៏និយាយតបថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរមើលចុះ (ថាហើយ) ក៏កាន់កូនសោរ ដកគន្លឹះហើយច្រានសន្ទះទ្វារ ចូលទៅកាន់កុដិលំនៅ។ ឯព្រាហ្មណ៍នោះឯង ក៏ដើរចូលទៅតាមក្រោយឧទាយិដ៏មានអាយុទៅ។ ចំណែកខាងនាងព្រាហ្មណីនោះឯង ក៏ដើរចូលតាមក្រោយព្រាហ្មណ៍នោះទៅ។ គ្រានោះឯង ឧទាយិដ៏មានអាយុ ក៏បើកបង្អួចកន្លែងខ្លះ បិទបង្អួចកន្លែងខ្លះ ដើរក្រឡឹងតាមបន្ទប់ហើយ មកពីក្រោយខ្នង ហើយក៏ស្ទាបអង្អែលអវយវតូចធំនៃនាងព្រាហ្មណីនោះ។ គ្រានោះឯង ព្រាហ្មណ៍នោះនិយាយរួសរាយជាមួយនឹងឧទាយិដ៏មានអាយុ ហើយក៏លាទៅ។ លំដាប់តមក ព្រាហ្មណ៍នោះពេញចិត្ត ក៏បញ្ចេញវាចាតាមសេចក្តីពេញចិត្តថា ពួកសមណដែលនៅក្នុងព្រៃមានសភាពយ៉ាងនេះ សុទ្ធសឹងតែពួកសមណ ជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រថ្កុំថ្កើងណាស់ លោកឧទាយិដែលនៅក្នុងព្រៃ មានសភាពយ៉ាងនេះ លោកឧទាយិដ៏ចំរើននុ៎ះក៏ថ្កុំថ្កើងដែរ។ កាលបើព្រាហ្មណ៍ពោលពាក្យសរសើរយ៉ាងនេះហើយ នាងព្រាហ្មណីនោះបានពោលពាក្យនេះនឹងព្រាហ្មណ៍នោះថា សេចក្តីថ្កុំថ្កើងរបស់លោកឧទាយិនោះមានពីណា (ឥតមានថ្កុំថ្កើងអ្វីទេ) ខ្លួនអ្នកស្ទាបអង្អែលអវយវតូចធំរបស់ខ្ញុំយ៉ាងណា សមណឈ្មោះឧទាយិ ក៏ស្ទាបអង្អែលអវយវតូចធំរបស់ខ្ញុំយ៉ាងនោះដែរ។ គ្រានោះឯង ព្រាហ្មណ៍នោះ ក៏និយាយពោលទោស ដៀលត្មះថា សមណជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រពួកនេះមិនមានខ្មាស ជាមនុស្សទ្រុស្តសីល តែងពោលពាក្យមុសា ព្រោះសមណអម្បាលនេះ ប្តេជ្ញាខ្លួនថា យើងសុទ្ធតែជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តព្រហ្មចារ្យ ពោលតែពាក្យសត្យ ជាអ្នកមានសីល មានធម៌ល្អ (ឥឡូវនេះ) សាមញ្ញគុណរបស់សមណពួកនេះមិនមានទេ ព្រហ្មញ្ញគុណរបស់សមណពួកនេះមិនមានទេ សាមញ្ញគុណរបស់សមណពួកនេះវិនាសហើយ ព្រហ្មញ្ញគុណរបស់សមណពួកនេះវិនាសអស់ហើយ សាមញ្ញគុណរបស់សមណពួកនេះមានពីណា ព្រហ្មញ្ញគុណរបស់សមណពួកនេះមានពីណា សមណពួកនេះឃ្លាតផុតចាកសាមញ្ញគុណអស់ហើយ សមណពួកនេះឃ្លាតផុតចាកព្រហ្មញ្ញគុណអស់ហើយ ដូចយ៉ាង សមណឈ្មោះឧទាយិ ហ៊ានស្ទាបអង្អែលអវយវតូចធំរបស់ភរិយាអញទៅហើយ ពួកស្ត្រីក្នុងត្រកូល7)) ធីតារបស់ត្រកូល កុមារីរបស់ត្រកូល ស្ត្រីជាកូនប្រសារបស់ត្រកូល ទាសីរបស់ត្រកូលទាំងឡាយ ម្តេចនឹងហ៊ានទៅកាន់អារាម ឬវិហារបាន ព្រោះថា បើពួកស្រ្តីក្នុងត្រកូល ធីតារបស់ត្រកូល កុមារីរបស់ត្រកូល ស្ត្រីជាកូនប្រសារបស់ត្រកូល ទាសីរបស់ត្រកូលទាំងឡាយខំទៅកាន់អារាម ឬវិហារ មុខជាសមណទាំងឡាយជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រនឹងប្រទុស្តចំពោះស្ត្រីទាំងអម្បាលនោះមិនខាន។ ភិក្ខុទាំងឡាយ ក៏បានឮពាក្យដែលព្រាហ្មណ៍ពោលទោស ដៀលត្មះនិយាយដើម (នោះ)។ ភិក្ខុទាំងឡាយឯណា ដែលមានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស មានសេចក្តីអៀនខ្មាសក្រែងរអែងបាប ពេញចិត្តនឹងការសិក្សា ភិក្ខុអម្បាលនោះ ក៏ពោលទោស ត្មះតិះដៀលថា ភិក្ខុឈ្មោះឧទាយិដ៏មានអាយុមិនសមបីបើនឹងហ៊ានដល់ស្ទាបអង្អែលកាយមាតុគ្រាមសោះ។ ទើបភិក្ខុអម្បាលនោះក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រោះហេតុដំណើរនុ៎ះ ទើបព្រះដ៏មានព្រះភាគឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរចំពោះឧទាយិភិក្ខុដ៏មានអាយុថា ម្នាលឧទាយិ ឮថាអ្នកឯងស្ទាបអង្អែលកាយមាតុគ្រាមមែនឬ។ ឧទាយិក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ (ដំណើរនុ៎ះ) ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់ត្មះតិះដៀលថា ម្នាលមោឃបុរស អំពើដែលអ្នកឯងធ្វើ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនជារបស់សមណ មិនគប្បីសោះ មិនគួរធ្វើសោះ នែមោឃបុរស មិនគួរបើអ្នកឯងនឹងហ៊ានដល់ស្ទាបអង្អែលកាយមាតុគ្រាមសោះ នែមោឃបុរស ធម៌ដែលតថាគតសំដែងហើយដោយបរិយាយដ៏ច្រើន (សុទ្ធតែ) ដើម្បីប្រាសចាកតម្រេក មិនមែនដើម្បីប្រកបដោយតម្រេកឡើយ មិនមែនឬ។បេ។ ដំណើរស្ងប់រម្ងាប់នៃសេចក្តីក្តៅក្រហាយព្រោះកាមទាំងឡាយ តថាគតក៏បានសំដែងហើយ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ក៏អ្នកទាំងឡាយត្រូវសំដែងសិក្ខាបទនេះឡើងយ៉ាងនេះថា
ភិក្ខុណាមួយគឺកាមរាគគ្របសង្កត់ហើយ មានចិត្តប្រែប្រួលហើយ ដល់ព្រមនូវកាយសំសគ្គមួយអន្លើដោយមាតុគ្រាម ទោះចាប់ដៃក្តី ចាប់ផ្នួងសក់ក្តី ឬស្ទាបអង្អែលអវយវត្រង់ណាៗក្តី ភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេស។
[៧៦] ត្រង់ពាក្យថា ណាមួយ សេចក្តីថា ឯណា គឺថា ដូចជាឯណា។បេ។ ត្រង់ពាក្យថា ភិក្ខុ។បេ។ ភិក្ខុដែលបានសម្រេចឧបសម្បទាដោយញត្តិចតុត្ថកម្មវាចាដ៏ត្រឹមត្រូវ តថាគតសំដៅយកឲ្យឈ្មោះថាភិក្ខុ ក្នុងអត្ថនេះ។ ភិក្ខុដែលត្រេកអរ មានសេចក្តីអាឡោះអាល័យ មានចិត្តប្រតិព័ទ្ធ ហៅថា (ភិក្ខុ) គឺកាមរាគគ្របសង្កត់ហើយ។ ត្រង់ពាក្យថា ប្រែប្រួលហើយ សេចក្តីថា ចិត្តដែលត្រេកអរក៏ហៅថា ប្រែប្រួលហើយ ចិត្តដែលខឹង ក៏ហៅថាប្រែប្រួលហើយ ចិត្តដែលវង្វេង ក៏ហៅថាប្រែប្រួលហើយ ប៉ុន្តែក្នុងអត្ថនេះ តថាគតសំដៅយកចិត្តដែលត្រេកអរ ឲ្យឈ្មោះថា ចិត្តប្រែប្រួលហើយ។ មនុស្សស្រី ហៅថា មាតុគ្រាម ឯយក្សស្រី ប្រេតស្រី សត្វតិរច្ឆានញី មិនហៅថា មាតុគ្រាមទេ (ក្នុងសិក្ខាបទនេះ) ដោយហោចទៅ ទោះក្មេងស្រ្តីសូម្បីកើតក្នុងថ្ងៃនោះ ក៏ហៅថា មាតុគ្រាមដែរ មិនបាច់ពោលដល់ស្ត្រីដែលធំជាងនោះទេ។ ត្រង់ពាក្យថា មួយអន្លើ គឺជាមួយគ្នា។ សេចក្តីប្រព្រឹត្តល្មើស តថាគតហៅថា គប្បីដល់ព្រមដោយកាយសំសគ្គ។ សរីរប្រទេសរាប់តាំងពីត្រឹមដុំដៃដរាបដល់ចុងក្រចក ហៅថាដៃ។ សក់សុទ្ធក្តី សក់លាយដោយអម្បោះក្តី លាយដោយផ្កាកម្រងក្តី លាយដោយប្រាក់ក្តី លាយដោយមាសក្តី លាយដោយកែវមុក្តាក្តី លាយដោយកែវមណីក្តី ហៅថាផ្នួងសក់។ ត្រង់ពាក្យថាអវយវ (នោះ) គឺ សរីរដ៏សេស លើកលែងតែដៃ និងផ្នួងសក់ចេញ ហៅថា អវយវ។
[៧៧] (ប្រភេទ១២យ៉ាង) គឺ កិរិយាស្ទាប អង្អែល ស្ទាប់ចុះ ស្ទាបឡើង ផ្ងុបចុះ ផ្ងើយឡើង ទាញមក ទាញត្រឡប់ ចាប់សង្កត់ ចាប់ឈ្លេច កាន់ ពាល់។
[៧៨] កិរិយាគ្រាន់តែលូកពាល់ ហៅថា ស្ទាប។ កិរិយាស្ទាបបន្ថើរពីខាងនេះខាងនោះ ហៅថា អង្អែល។ កិរិយាពាល់ចុះក្រោម ហៅថា ស្ទាបចុះ។ កិរិយាពាល់ខាងលើ ហៅថា ស្ទាបឡើង។ កិរិយាចាប់បន្ទន់ទៅក្រោម ហៅថា ផ្ងុបចុះ។ កិរិយាចាប់ផ្ងាទៅខាងលើ ហៅថា ផ្ងើយឡើង។ កិរិយាទាញចូលមក ហៅថា ទាញមក។ កិរិយាបង្អោនត្រឡប់ (ទាញពីក្រោយ) ហៅថា ទាញត្រឡប់។ កិរិយាចាប់អវយវហើយច្របាច់ឈ្លេច ហៅថា ចាប់សង្កត់។ កិរិយាត្បៀត គាបដោយអវយវណានីមួយ ហៅថា ចាប់ឈ្លេច។ កិរិយាគ្រាន់តែចាប់ ហៅថាកាន់។ កិរិយាប៉ះត្រូវ ហៅថាពាល់។
[៧៩] ត្រង់ពាក្យថា សង្ឃាទិសេស (សេចក្តីក្នុងបេយ្យាល មានអធិប្បាយក្នុងសង្ឃាទិសេសទី១ រួចហើយ)។
[៨០] មនុស្សស្រីពិត ភិក្ខុសំគាល់ថាជាស្រី មានសេចក្តីត្រេកអរ ក៏យកកាយ (ខ្លួន) ស្ទាប អង្អែល ស្ទាបចុះ ស្ទាបឡើង ផ្ងុបចុះ ផ្ងើយឡើង ទាញមក ទាញត្រឡប់ ចាប់សង្កត់ ចាប់ឈ្លេច កាន់ ពាល់ កាយស្រីនោះ ត្រូវអាបត្តិសង្ឃាទិសេស។ មនុស្សស្រីពិត តែភិក្ខុមានសេចក្តីសង្ស័យ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ មនុស្សស្រីពិត ភិក្ខុសំគាល់ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ មនុស្សស្រីពិត តែភិក្ខុសំគាល់ថាប្រុស ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ មនុស្សស្រីពិត តែភិក្ខុសំគាល់ថាសត្វតិរច្ឆាន ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ មនុស្សខ្ទើយពិត ភិក្ខុក៏សំគាល់ថាជាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សខ្ទើយនោះ ត្រូវអាបត្តិថុល្លច្ច័យ។ មនុស្សខ្ទើយពិត តែភិក្ខុសង្ស័យ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សខ្ទើយនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សខ្ទើយពិត តែភិក្ខុសំគាល់ថាប្រុស ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សខ្ទើយនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សខ្ទើយពិត តែភិក្ខុសំគាល់ថាសត្វតិរច្ឆាន ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សខ្ទើយនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សខ្ទើយពិត តែភិក្ខុសំគាល់ថាស្រី ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សខ្ទើយនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សប្រុសពិត ភិក្ខុសំគាល់ថាប្រុស ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សប្រុសពិត តែភិក្ខុសង្ស័យ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សប្រុសពិត តែភិក្ខុសំគាល់ថាសត្វតិរច្ឆាន ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សប្រុសពិត តែភិក្ខុសំគាល់ថាស្រី ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សប្រុសពិត តែភិក្ខុសំគាល់ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសនោះ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆានឈ្មោលពិត ភិក្ខុសំគាល់ថាសត្វតិរច្ឆានឈ្មោល ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយសត្វតិរច្ឆាននោះ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆានឈ្មោលពិត តែភិក្ខុសង្ស័យ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយសត្វតិរច្ឆាននោះ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆានឈ្មោលពិត តែភិក្ខុសំគាល់ថាមនុស្សស្រី ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយសត្វតិរច្ឆានឈ្មោលនោះ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆានឈ្មោលពិត តែភិក្ខុសំគាល់ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយសត្វតិរច្ឆានឈ្មោលនោះ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆានឈ្មោលពិត តែភិក្ខុសំគាល់ថាមនុស្សប្រុស ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយសត្វតិរច្ឆាននោះ ត្រូវអាបត្តិទុក្កដ។
[៨១] ស្រីពីរនាក់ ភិក្ខុសំគាល់ថាជាស្រីទាំងពីរនាក់ ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ស្រីពីរនាក់ ភិក្ខុសង្ស័យនឹងស្រីទាំងពីរនាក់ ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាខ្ទើយ។បេ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាប្រុស។បេ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាសត្វតិរច្ឆានឈ្មោល ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ មនុស្សខ្ទើយពីរនាក់ ភិក្ខុសំគាល់មនុស្សខ្ទើយទាំងពីរនាក់ថាខ្ទើយ ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយខ្ទើយទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ មនុស្សខ្ទើយពីរនាក់ ភិក្ខុសង្ស័យមនុស្សខ្ទើយទាំងពីរនាក់។បេ។ មនុស្សខ្ទើយពីរនាក់ ភិក្ខុសំគាល់មនុស្សខ្ទើយទាំងពីរនាក់ថាប្រុស។បេ។ មនុស្សខ្ទើយពីរនាក់ ភិក្ខុសំគាល់មនុស្សខ្ទើយទាំងពីរនាក់ថាសត្វតិរច្ឆានឈ្មោល។បេ។ មនុស្សខ្ទើយពីរនាក់ ភិក្ខុសំគាល់មនុស្សខ្ទើយទាំងពីរនាក់ថាស្រី ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយខ្ទើយទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ មនុស្សប្រុសពីរនាក់ ភិក្ខុសំគាល់ប្រុសទាំងពីរនាក់ថាជាប្រុស ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសពីរនាក់ ភិក្ខុសង្ស័យប្រុសទាំងពីរនាក់។បេ។ ប្រុសពីរនាក់ ភិក្ខុសំគាល់ប្រុសទាំងពីរនាក់ថាសត្វតិរច្ឆានឈ្មោល។បេ។ ប្រុសពីរនាក់ ភិក្ខុសំគាល់ប្រុសទាំងពីរនាក់ថាជាស្រី។បេ។ ប្រុសពីរនាក់ ភិក្ខុសំគាល់ប្រុសទាំងពីរនាក់ថាជាខ្ទើយ ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ សត្វតិរច្ឆានឈ្មោលពីរ ភិក្ខុសំគាល់សត្វតិរច្ឆានឈ្មោលទាំងពីរថាជាសត្វតិរច្ឆានឈ្មោល ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយសត្វតិរច្ឆានឈ្មោលទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។ សត្វតិរច្ឆានឈ្មោលពីរ ភិក្ខុសង្ស័យនឹងសត្វតិរច្ឆានទាំងពីរ។បេ។ សត្វតិរច្ឆានឈ្មោលពីរ ភិក្ខុសំគាល់សត្វតិរច្ឆានឈ្មោលទាំងពីរថាមនុស្សស្រី។បេ។ សត្វតិរច្ឆានឈ្មោលពីរ ភិក្ខុសំគាល់សត្វតិរច្ឆានឈ្មោលទាំងពីរថាខ្ទើយ។បេ។ សត្វតិរច្ឆានឈ្មោលពីរ ភិក្ខុសំគាល់សត្វតិរច្ឆានឈ្មោលទាំងពីរថាមនុស្សប្រុស ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយសត្វតិរច្ឆានឈ្មោលទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។
[៨២] ស្រីនិងខ្ទើយ ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាស្រី ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយជនទាំងពីរនោះ ត្រូវអាបត្តិសង្ឃាទិសេសនិងទុក្កដ។ ស្រីនិងខ្ទើយ ភិក្ខុសង្ស័យនឹងមនុស្សទាំងពីរនាក់ ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យនិងទុក្កដ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាខ្ទើយ ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាប្រុស ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យនិងទុក្កដ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាសត្វតិរច្ឆានឈ្មោល ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យនិងទុក្កដ។ ស្រីនិងប្រុស ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាស្រី ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីនិងប្រុស ភិក្ខុសង្ស័យនឹងមនុស្សទាំងពីរនាក់ ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីនិងប្រុស ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីនិងប្រុស ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាប្រុស ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីនិងប្រុស ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាសត្វតិរច្ឆានឈ្មោល ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីនិងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់មនុស្សស្រី និងសត្វតិរច្ឆានទាំងពីរថាមនុស្សស្រី ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រី និងតិរច្ឆានទាំងពីរនោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រី និងតិរច្ឆានឈ្មោល ភិក្ខុសង្ស័យស្រីនិងតិរច្ឆានទាំងពីរ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រី និងតិរច្ឆានទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រី និងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ស្រីនិងតិរច្ឆានទាំងពីរថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រី និងតិរច្ឆានទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រី និងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ស្រីនិងសត្វតិរច្ឆានទាំងពីរថាប្រុស ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រី និងតិរច្ឆានទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រី និងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ស្រីនិងសត្វតិរច្ឆានទាំងពីរថាសត្វតិរច្ឆានឈ្មោល ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រី និងតិរច្ឆានទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ មនុស្សខ្ទើយ និងប្រុស ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ មនុស្សខ្ទើយ និងប្រុស ភិក្ខុសង្ស័យនឹងមនុស្សទាំងពីរនាក់។បេ។ ត្រូវអាបត្តិទុក្កដពីរ។ មនុស្សខ្ទើយ និងប្រុស ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាប្រុស។បេ។ មនុស្សខ្ទើយ និងប្រុស ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាសត្វតិរច្ឆានឈ្មោល។បេ។ មនុស្សខ្ទើយ និងប្រុស ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាស្រី ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។ ខ្ទើយនិងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ខ្ទើយនិងសត្វតិរច្ឆានទាំងពីរថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយខ្ទើយ និងតិរច្ឆានទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ខ្ទើយនិងសត្វតិរច្ឆានឈ្មោល ភិក្ខុសង្ស័យខ្ទើយ និងសត្វតិរច្ឆានឈ្មោលទាំងពីរ។បេ។ ខ្ទើយនិងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ខ្ទើយ និងសត្វតិរច្ឆានទាំងពីរថាប្រុស។បេ។ ខ្ទើយនិងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ខ្ទើយនិងសត្វតិរច្ឆានទាំងពីរថាសត្វតិរច្ឆានឈ្មោល។បេ។ ខ្ទើយនិងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ខ្ទើយនិងសត្វតិរច្ឆានទាំងពីរថាស្រី ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយខ្ទើយនិងសត្វតិរច្ឆានទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសនិងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ប្រុសនិងតិរច្ឆានទាំងពីរថាប្រុស ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសនិងសត្វតិរច្ឆានទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសនិងសត្វតិរច្ឆានឈ្មោល ភិក្ខុសង្ស័យប្រុសនិងសត្វតិរច្ឆានទាំងពីរ។បេ។ ប្រុសនិងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ប្រុសនិងសត្វតិរច្ឆានទាំងពីរថា សត្វតិរច្ឆានឈ្មោល។បេ។ ប្រុសនិងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ប្រុសនិងសត្វតិរច្ឆានទាំងពីរថាស្រី។បេ។ ប្រុសនិងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ ប្រុសនិងសត្វតិរច្ឆានទាំងពីរថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សប្រុសនិងសត្វតិរច្ឆានទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។
[៨៣] ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយស្រីនោះដោយកាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយស្រីទាំងពីរនាក់នោះដោយកាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយជនទាំងពីរនាក់នោះដោយកាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យនិងទុក្កដ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់កាយស្រីនោះដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់កាយស្រីទាំងនោះដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនាក់នោះថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែល។បេ។ កាន់ ពាល់កាយជនទាំងពីរនាក់នោះដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យនិងទុក្កដ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយស្រីនោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយស្រីទាំងពីរនាក់នោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយជនទាំងពីរនាក់នោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែលកាយស្រីនោះដោយនិស្សគ្គិយវត្ថុ8) (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល កាយស្រីទាំងពីរនាក់នោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនោះថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែលកាយជនទាំងពីរនាក់នោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែលនូវវត្ថុដែលជាប់នឹងកាយស្រីនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល នូវវត្ថុដែលជាប់នឹងកាយស្រីទាំងពីរនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់នោះថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែលនូវវត្ថុដែលជាប់នឹងកាយជនទាំងពីរនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែលនូវនិស្សគ្គិយវត្ថុរបស់ស្រីនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល នូវនិស្សគ្គិយវត្ថុរបស់ស្រីទាំងពីរនាក់នោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់នោះថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែលនូវនិស្សគ្គិយវត្ថុរបស់ជនទាំងពីរនាក់នោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។
ភិក្ខុបេយ្យាល ចប់។
[៨៤] ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីនោះសោត ក៏ស្ទាបអង្អែល ស្ទាបចុះ ស្ទាបឡើង ផ្ងុបចុះ ផ្ងើយឡើង ទាញមក ទាញត្រឡប់ ចាប់សង្កត់ ចាប់ឈ្លេច កាន់ ពាល់ នូវកាយរបស់ភិក្ខុនោះដោយកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នានឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិសង្ឃាទិសេស។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីទាំងនោះសោត ក៏ស្ទាបអង្អែល ស្ទាបចុះ ស្ទាបឡើង ផ្ងុបចុះ ផ្ងើយឡើង ទាញមក ទាញត្រឡប់ ចាប់សង្កត់ ចាប់ឈ្លេច កាន់ ពាល់ នូវកាយរបស់ភិក្ខុនោះដោយកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ជនទាំងពីរនាក់សោត ក៏ស្ទាបអង្អែល។បេ។ កាន់ ពាល់ កាយរបស់ភិក្ខុនោះដោយកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិសង្ឃាទិសេសនិងទុក្កដ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីសោត ក៏ស្ទាបអង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយភិក្ខុនោះ ដោយកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិថុល្លច្ច័យ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីទាំងនោះសោត ក៏ស្ទាបអង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយរបស់ភិក្ខុនោះ ដោយកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ជនទាំងពីរនាក់សោត ក៏ស្ទាបអង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយភិក្ខុនោះ ដោយកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នានឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិថុល្លច្ច័យនិងទុក្កដ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីសោត ក៏ស្ទាបអង្អែល។បេ។ ចាប់ ពាល់ នូវ កាយរបស់ភិក្ខុនោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នានឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិថុល្លច្ច័យ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីទាំងនោះសោត ក៏ស្ទាបអង្អែល។បេ។ ចាប់ ពាល់ នូវកាយរបស់ភិក្ខុនោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ជនទាំងពីរនាក់សោត ក៏ស្ទាបអង្អែល។បេ។ ចាប់ ពាល់ កាយរបស់ភិក្ខុនោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិថុល្លច្ច័យនិងទុក្កដ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីសោត ក៏ស្ទាបអង្អែល។បេ។ ចាប់ ពាល់ នូវវត្ថុដែលជាប់នឹងកាយភិក្ខុនោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីទាំងពីរនាក់នោះ ស្ទាបអង្អែល។បេ។ ចាប់ ពាល់ នូវវត្ថុដែលជាប់នឹងកាយរបស់ភិក្ខុនោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនោះថាជាស្រីពិតមែន ហើយមានសេចក្តីត្រេកអរ ជនទាំងពីរនោះ ស្ទាបអង្អែល។បេ។ ចាប់ ពាល់ នូវវត្ថុដែលជាប់នឹងកាយភិក្ខុនោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុក៏មានសេចក្តីប្រាថ្នាដើម្បីនឹងសេព ហើយព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុក៏សំគាល់ថាស្រីពិតមែន ហើយមានសេចក្តីត្រេកអរ ស្រីនោះ ស្ទាបអង្អែល នូវកាយរបស់ភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុក៏មានសេចក្តីប្រាថ្នាដើម្បីនឹងសេព ហើយព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុក៏សំគាល់ស្រីទាំងពីរនាក់នោះថាជាស្រីពិតមែន ហើយមានសេចក្តីត្រេកអរ ស្រី(ទាំងពីរនាក់នោះ) ស្ទាប អង្អែលនូវកាយរបស់ភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុក៏មានសេចក្តីប្រាថ្នាដើម្បីនឹងសេព ហើយព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិងខ្ទើយ ភិក្ខុក៏សំគាល់ជនទាំងពីរនោះថាជាស្រី មានសេចក្តីត្រេកអរ ជនទាំងពីរនោះ ស្ទាប អង្អែលកាយរបស់ភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុក៏មានសេចក្តីប្រាថ្នាដើម្បីនឹងសេព ហើយព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុក៏សំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីនោះសោតក៏ស្ទាប អង្អែល នូវវត្ថុដែលជាប់នឹងកាយភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីទាំងនោះសោត ក៏ស្ទាប អង្អែលនូវវត្ថុដែលជាប់នឹងកាយភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនោះថាជាស្រី ក៏មានសេចក្តីត្រេកអរ ជនទាំងពីរនោះសោត ក៏ស្ទាប អង្អែលនូវវត្ថុដែលជាប់នឹងកាយភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីនោះសោតក៏ស្ទាប អង្អែល នូវនិស្សគ្គិយវត្ថុរបស់ភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដ។9) ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់នោះថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីទាំងនោះសោត ក៏ស្ទាប អង្អែលនូវនិស្សគ្គិយវត្ថុរបស់ភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនោះថាជាស្រី ហើយមានសេចក្តីត្រេកអរ ជនទាំងពីរនោះ ស្ទាប អង្អែលនូវនិស្សគ្គិយវត្ថុរបស់ភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុក៏មានសេចក្តីប្រាថ្នាដើម្បីនឹងសេព ហើយព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដពីរ។
[៨៥] ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ តែមិនដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព តែមិនព្យាយាមដោយកាយ គ្រាន់តែដឹងច្បាស់នូវផស្ស មិនត្រូវអាបត្តិឡើយ។ ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព តែមិនព្យាយាមដោយកាយ មិនដឹងច្បាស់នូវផស្ស មិនត្រូវអាបត្តិឡើយ។ ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងដោះខ្លួនឲ្យរួច ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស មិនត្រូវអាបត្តិឡើយ។ ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងដោះខ្លួនឲ្យរួច ក៏ព្យាយាមដោយកាយ តែមិនដឹងច្បាស់នូវផស្ស មិនត្រូវអាបត្តិឡើយ។ ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងដោះខ្លួនឲ្យរួច តែមិនព្យាយាមដោយកាយ គ្រាន់តែដឹងច្បាស់នូវផស្ស មិនត្រូវអាបត្តិឡើយ។ ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងដោះខ្លួនឲ្យរួច តែមិនព្យាយាមដោយកាយ មិនដឹងច្បាស់នូវផស្ស មិនត្រូវអាបត្តិឡើយ។
[៨៦] អាបត្តិមិនមាន (ដល់ភិក្ខុ៨ពួក) គឺ ភិក្ខុមិនក្លែង១ ភិក្ខុភ្លេចស្មារតី១ ភិក្ខុមិនដឹង១ ភិក្ខុមិនត្រេកអរ១ ភិក្ខុឆ្កួត១ ភិក្ខុមានចិត្តរវើរវាយ១ ភិក្ខុដែលវេទនាគ្របសង្កត់១ ភិក្ខុជាខាងដើមបញ្ញត្តិ១។
(វិនីតវត្ថុឧទ្ទានគាថា)
[៨៧] (មាតិកានុក្រម គឺបញ្ជីរឿងតាមរបៀបដូចមានសេចក្តីខាងក្រោយនេះ)
រឿងមាតា រឿងធីតា រឿងបងប្អូនស្រី រឿងប្រពន្ធ រឿងយក្សស្រី រឿងខ្ទើយ រឿងស្រីដេកលក់ រឿងស្រីស្លាប់ រឿងតិរច្ឆានញី រឿងរូបចំឡាក់ឈើ (រូបតុក្កតា) រឿងស្រីចាប់កៀកភិក្ខុ រឿងស្រីឡើងលើស្ពាន រឿងផ្លូវ រឿងដើមឈើ រឿងទូក រឿងខ្សែ រឿងដំបង រឿងភិក្ខុច្រានស្រីដោយបាត្រ រឿងស្រីថ្វាយបង្គំភិក្ខុ រឿងភិក្ខុព្យាយាមចាប់ស្រីតែចាប់មិនត្រូវ។
(វិនីតវត្ថុ)
[៨៨] សម័យនោះឯង ភិក្ខុមួយរូប ចាប់ពាល់មាតាដោយសេចក្តីស្រឡាញ់មាតា។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសទេដឹង។ ទើបក្រាបទូលសេចក្តីនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុមួយរូប ចាប់ពាល់កូនស្រីដោយសេចក្តីស្រឡាញ់កូនស្រី។បេ។ ចាប់ពាល់បងប្អូនស្រីដោយសេចក្តីស្រឡាញ់បងប្អូនស្រី។បេ។ ភិក្ខុនោះ មានសេចក្តីសង្ស័យ។ ទើបក្រាបទូលសេចក្តីនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[៨៩] សម័យនោះឯង ភិក្ខុមួយរូប ចាប់កាយស្រីជាប្រពន្ធដើម។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង ភិក្ខុមួយរូប ចាប់ត្រូវកាយយក្សស្រី។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង ភិក្ខុមួយរូប ចាប់ត្រូវកាយមនុស្សខ្ទើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង ភិក្ខុមួយរូប ចាប់ត្រូវកាយស្រីដែលកំពុងដេកលក់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង ភិក្ខុមួយរូប ចាប់ត្រូវកាយស្រីដែលស្លាប់ហើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង ភិក្ខុមួយរូប ចាប់ត្រូវកាយសត្វតិរច្ឆានញី។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុមួយរូប ចាប់ត្រូវរូបឈើធ្វើជារូបស្រី។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[៩០] សម័យមួយនោះ មានស្រីច្រើននាក់ចាប់កៀកភិក្ខុ១រូប នាំទៅដោយដើមដៃតៗគ្នា។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គមានព្រះបន្ទូលសួរថា ម្នាលភិក្ខុ អ្នកឯងត្រេកអរដែរឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនត្រេកអរទេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ (បើ) មិនត្រេកអរ មិនត្រូវអាបត្តិទេ។
[៩១] សម័យនោះឯង ភិក្ខុមួយរូប មានសេចក្តីត្រេកអរ ក៏ចាប់អង្រួនស្ពានដែលស្រីកំពុងឡើង។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[៩២] សម័យនោះឯង ភិក្ខុមួយរូប ប្រទះស្រីក្នុងផ្លូវជួបគ្នា មានសេចក្តីត្រេកអរ ក៏ទង្គិចស្រីនោះដោយចង្កួយស្មា។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។
[៩៣] សម័យនោះឯង ភិក្ខុមួយរូប មានសេចក្តីត្រេកអរ ក៏អង្រួនដើមឈើដែលស្រីឡើង។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[៩៤] សម័យនោះឯង ភិក្ខុមួយរូប មានសេចក្តីត្រេកអរ ក៏អង្រួនទូកដែលស្រីឡើងជិះ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[៩៥] សម័យនោះឯង ភិក្ខុមួយរូប មានសេចក្តីត្រេកអរ ក៏ចាប់ទាញខ្សែដែលស្រីកំពុងកាន់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង ភិក្ខុមួយរូប មានសេចក្តីត្រេកអរ ក៏ចាប់ទាញដំបងដែលស្រីកំពុងកាន់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៩៦] សម័យនោះឯង ភិក្ខុមួយរូប មានសេចក្តីត្រេកអរ ក៏ច្រានស្រីដោយបាត្រ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង ភិក្ខុមួយរូប កាលស្រីកំពុងថ្វាយបង្គំ មានសេចក្តីត្រេកអរ ក៏លើកជើងឡើងរងឲ្យចំពប់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង ភិក្ខុមួយរូប គិតថា អញនឹងចាប់ស្រី ក៏ព្យាយាម តែចាប់មិនត្រូវ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយដឹង។ ទើបក្រាបទូលសេចក្តីនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
សង្ឃាទិសេស ទី២ ចប់។
(៣. ទុដ្ឋុល្លវាចាសិក្ខាបទំ)
[៩៧] សម័យនោះ ព្រះសព្វញ្ញូពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុសម្រេចឥរិយាបថនៅក្នុងព្រៃ។ គ្រានោះ មានស្រីច្រើននាក់ ជាពួកអ្នកត្រូវការមើលវិហារ ហើយក៏នាំគ្នាទៅកាន់អារាម។ ស្រីទាំងនោះក៏ចូលទៅរកឧទាយិភិក្ខុដ៏មានអាយុក្នុងពេលនោះ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងឧទាយិភិក្ខុដ៏មានអាយុថា បពិត្រលោកដ៏ចំរើន យើងទាំងឡាយចង់មើលវិហាររបស់លោកម្ចាស់។ លំដាប់នោះ ឧទាយិភិក្ខុដ៏មានអាយុ ក៏នាំស្រីទាំងនោះមើលវិហាររួចហើយ ពោលសរសើរខ្លះ ពោលបង្អាប់ខ្លះ សូមខ្លះ អង្វរខ្លះ សួរខ្លះ សួរតបខ្លះ ប្រាប់ខ្លះ ប្រៀនប្រដៅខ្លះ ជេរខ្លះ ចំពោះវច្ចមគ្គ និងបស្សាវមគ្គនៃស្រីទាំងនោះ។ ស្រីណាដែលគ្មានសេចក្តីខ្លាច ជាស្រីអ្នកលេងឥតមានអៀនខ្មាស ស្រីនោះក៏ញញឹមញញែម និយាយបញ្ជោរ សើចក្អាកក្អាយចំអន់ជាមួយនឹងឧទាយិភិក្ខុដ៏មានអាយុ ចំណែកខាងស្រីណាដែលមានសេចក្តីអៀនខ្មាស ស្រីនោះចេញមក ក៏ពោលទោសឧទាយិប្រាប់ភិក្ខុទាំងឡាយថា បពិត្រលោកម្ចាស់ដ៏ចំរើន ការនេះគ្មានលាក់បាំង គ្មានគួរសមសោះ ចុះហេតុអ្វីក៏លោកម្ចាស់ឧទាយិនិយាយយ៉ាងនេះ សូម្បីដល់ទៅប្តី បើនិយាយយ៉ាងនេះ ក៏យើងទាំងឡាយមិនប្រាថ្នាដែរ។ ភិក្ខុទាំងឡាយឯណាដែលមានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស មានសេចក្តីអៀនខ្មាស ជាអ្នករង្កៀស ប្រាថ្នាតែខាងការរៀនសូត្រ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ចុះហេតុអ្វី បានជាឧទាយិភិក្ខុដ៏មានអាយុ ពោលចង់មាតុគ្រាមដោយសំដីអាក្រក់ (ដូច្នោះ)។ កាលនោះ ភិក្ខុទាំងនោះ យកសេចក្តីនុ៎ះក្រាបទូលដល់ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរឧទាយិភិក្ខុដ៏មានអាយុក្នុងកាលនោះថា ម្នាលឧទាយិ បានឮថា អ្នកឯងពោលចង់មាតុគ្រាមដោយសំដីអាក្រក់មែនឬ។ ឧទាយិភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ (សេចក្តីនុ៎ះ) ពិតមែន។ ព្រះសព្វញ្ញុពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលបុរសសោះសូន្យ ដំណើរនេះមិនទំនង មិនសមគួរ មិនត្រូវបែប មិនមែនជារបស់សមណ មិនគប្បីសោះ មិនគួរធ្វើសោះ នែមោឃបុរស ចុះហេតុអ្វី បានជាអ្នកឯងពោលចង់មាតុគ្រាមដោយសំដីអាក្រក់ (ដូច្នោះ) ម្នាលមោឃបុរស ធម៌ដែលតថាគតសំដែងហើយដោយអនេកបរិយាយ (សុទ្ធតែ) ដើម្បីប្រាសចាកតម្រេក មិនមែនសំដែងឲ្យប្រកបដោយតម្រេកឡើយ។បេ។ ការរម្ងាប់សេចក្តីក្តៅក្រហាយព្រោះកាមទាំងឡាយ ក៏តថាគតសំដែងរួចអស់ហើយតើ មិនមែនឬ នែមោឃបុរស ដំណើរនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លា (នោះ) ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះដូច្នេះថា
ភិក្ខុណាមួយ គឺរាគគ្របសង្កត់ហើយ មានចិត្តប្រែប្រួល និយាយចង់មាតុគ្រាមដោយសំដីអាក្រក់ ដូចប្រុសកំឡោះនិយាយចង់ស្រីក្រមុំដោយសំដីដែលប្រកបដោយមេថុន ភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេស។
[៩៨] ត្រង់ពាក្យថា ណាមួយ អធិប្បាយថា ឯណាក៏ដោយ។បេ។ ត្រង់ពាក្យថា ភិក្ខុ។បេ។ (ភិក្ខុដែលបានសម្រេចឧបសម្បទាដោយញត្តិចតុត្ថកម្មវាចាដ៏ត្រឹមត្រូវ) តថាគតសំដៅឲ្យឈ្មោះថា ភិក្ខុក្នុងអត្ថនេះ។ ត្រង់ពាក្យថា គឺរាគគ្របសង្កត់ហើយ សេចក្តីថា ភិក្ខុដែលត្រេកអរ មានសេចក្តីអាឡោះអាឡ័យ មានចិត្តប្រតិព័ទ្ធ។ ត្រង់ពាក្យថា មានចិត្តប្រែប្រួល សេចក្តីថា ចិត្តដែលត្រេកអរ ក៏ហៅថាប្រែប្រួល ចិត្តដែលខឹង ក៏ហៅថាប្រែប្រួល ចិត្តដែលវង្វេង ក៏ហៅថាប្រែប្រួល ប៉ុន្តែក្នុងអត្ថនេះ តថាគតសំដៅយកចិត្តដែលត្រេកអរ ឲ្យឈ្មោះថា ចិត្តប្រែប្រួល។ មនុស្សស្រីដែលដឹងសេចក្តី ឆ្លៀវឆ្លាស អាចដឹងច្បាស់នូវពាក្យដែលគេនិយាយល្អនិងអាក្រក់ សំដីគួរនិងមិនគួរ ហៅថាមាតុគ្រាម (ក្នុងសិក្ខាបទនេះ) ឯយក្សស្រី ប្រេតស្រី តិរច្ឆានញី មិនហៅថាមាតុគ្រាមទេ។ ឯសំដីដែលហៅថាអាក្រក់នោះ បានដល់សំដីដែលប្រកបដោយមេថុនធម្ម ចំពោះវច្ចមគ្គ និងបស្សាវមគ្គ។ សេចក្តីប្រព្រឹត្តិល្មើស តថាគតត្រាស់ហៅថា និយាយចង់។ ត្រង់ពាក្យថា ដូចប្រុសកំឡោះនិយាយចង់ស្រីក្រមុំ សេចក្តីថា ប្រុសកំឡោះនិយាយចង់ស្រីក្រមុំ ប្រុសជំទង់និយាយចង់ស្រីជំទង់ ប្រុសអ្នកបរិភោគកាមនិយាយចង់ស្រីអ្នកបរិភោគកាម។ ត្រង់ពាក្យថា ដោយសំដីដែលប្រកបដោយមេថុន គឺសំដីដែលប្រកបព្រមចំពោះដោយមេថុនធម្ម។ ត្រង់ពាក្យថា ត្រូវអាបត្តិសង្ឃាទិសេស មានអធិប្បាយពិស្តារក្នុងសង្ឃាទិសេសទី១ រួចហើយ។
[៩៩] ពោលសរសើរក្តី ពោលបង្អាប់ក្តី សូមក្តី អង្វរក្តី សួរក្តី សួរបញ្ជាក់ក្តី ប្រាប់ក្តី ប្រៀនប្រដៅក្តី ជេរក្តី ចំពោះទ្វារមគ្គទាំងពីរ។
[១០០] ភិក្ខុនិយាយស្ងើចពណ៌នាសរសើរទ្វារមគ្គទាំងពីរ ហៅថា ពោលសរសើរ។ ភិក្ខុជេរតិះដៀលនិន្ទាទ្វារមគ្គទាំងពីរ ហៅថា ពោលបង្អាប់។ ភិក្ខុនិយាយថា នាងចូរឲ្យ (មេថុនធម្ម) ដល់អាត្មា នាងចូរដាក់ទាន (មេថុនធម្ម) ដល់អាត្មា នាងគួរឲ្យ (មេថុនធម្ម) ដល់អាត្មា ហៅថា សូម។ ភិក្ខុនិយាយថា មាតារបស់នាងនឹងជ្រះថ្លាក្នុងកាលណា បិតារបស់នាងនឹងជ្រះថ្លាក្នុងកាលណា ទេវតាទាំងឡាយរបស់នាងនឹងជ្រះថ្លាក្នុងកាលណា ពេលល្អ ស្របក់ល្អ យាមល្អ របស់នាងនឹងមានក្នុងកាលណា អាត្មានឹងបាននូវមេថុនធម្មរបស់នាងក្នុងកាលណា (និយាយយ៉ាងនេះ) ហៅថា អង្វរ។ ភិក្ខុនិយាយថា នាងឲ្យ (មេថុនធម្ម) ដល់ប្តីដូចម្តេច នាងឲ្យ (មេថុនធម្ម) ដល់សហាយដូចម្តេច (យ៉ាងនេះ) ហៅថា សួរ។ ភិក្ខុនិយាយថា បានឮថា នាងឲ្យ (មេថុនធម្ម) ដល់ប្តីយ៉ាងនេះ នាងឲ្យ (មេថុនធម្ម) ដល់សហាយយ៉ាងនេះ ដូច្នេះ ហៅថាសួរបញ្ជាក់។ ភិក្ខុដែលស្រីសួរហើយ និយាយថា នាងចូរឲ្យ (មេថុនធម្ម) យ៉ាងនេះ កាលបើឲ្យ (មេថុនធម្ម) យ៉ាងនេះ នាងឯងនឹងជាទីស្រឡាញ់ផង ជាទីគាប់ចិត្តផងរបស់ប្តី ដូច្នេះ ហៅថាប្រាប់។ ភិក្ខុដែលស្រីមិនសួរសោះទេ ស្រាប់តែនិយាយថា នាងចូរឲ្យ (មេថុនធម្ម) យ៉ាងនេះ កាលបើឲ្យ (មេថុនធម្ម) យ៉ាងនេះ នាងឯងនឹងជាទីស្រឡាញ់ផង ជាទីគាប់ចិត្តផងរបស់ប្តី ដូច្នេះ ហៅថា ប្រៀនប្រដៅ។ ភិក្ខុពោលពាក្យថា មេគ្មាននិមិត្ត មេមានហេតុគ្រាន់តែជានិមិត្ត មេគ្មានឈាម មេមានឈាមជានិច្ច មេមានកំណាត់សម្ពត់ជានិច្ច មេហូរឈាមជានិច្ច មេសិខិរណី10) មេស្រីខ្ទើយ មេស្រីមានរូបដូចប្រុស មេមានទ្វារមគ្គរលាយចូលគ្នា មេឧភតោព្យញ្ជនក ដូច្នេះ ហៅថាជេរ។
[១០១] ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី សូមក្តី អង្វរក្តី សួរក្តី សួរបញ្ជាក់ក្តី ប្រាប់ក្តី ប្រៀនប្រដៅក្តី ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គរបស់ស្រីនោះ ត្រូវអាបត្តិសង្ឃាទិសេស។ ស្រីជាប្រាកដ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាខ្ទើយ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គរបស់ស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយជាប្រាកដ ភិក្ខុសំគាល់ថាខ្ទើយពិតមែន ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គរបស់ខ្ទើយនោះ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយជាប្រាកដ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) សំគាល់ថាស្រី (ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គរបស់ខ្ទើយនោះ ត្រូវអាបត្តិទុក្កដ។ ប្រុសជាប្រាកដ ភិក្ខុសំគាល់ថាប្រុសពិតមែន មានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) សំគាល់ថាស្រី (ក្តី) សំគាល់ថាខ្ទើយ (ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃប្រុសនោះ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆានឈ្មោលជាប្រាកដ ភិក្ខុសំគាល់ថាសត្វតិរច្ឆានឈ្មោលពិតមែន មានសេចក្តីសង្ស័យក្តី សំគាល់ថាស្រី (ក្តី) សំគាល់ថាខ្ទើយ (ក្តី) សំគាល់ថាប្រុស (ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃសត្វតិរច្ឆានឈ្មោលនោះ ត្រូវអាបត្តិទុក្កដ។
[១០២] ស្រីពីរនាក់ពិតមែន ភិក្ខុក៏សំគាល់ស្រីទាំងពីរនាក់ថាស្រី មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ស្រីពីរនាក់ ភិក្ខុមានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាខ្ទើយ (ក្តី) សំគាល់ថាប្រុសក្តី សំគាល់ថាតិរច្ឆានក្តី ចំពោះស្រីទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ខ្ទើយពីរនាក់ ភិក្ខុសំគាល់ខ្ទើយទាំងពីរនាក់ថាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃខ្ទើយទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ខ្ទើយពីរនាក់ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី (ក្តី) ចំពោះខ្ទើយទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃខ្ទើយទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសពីរនាក់ ភិក្ខុសំគាល់ថាប្រុសក្តី មានសេចក្តីសង្ស័យក្តី សំគាល់ថាតិរច្ឆានក្តី សំគាល់ថាស្រីក្តី សំគាល់ថាខ្ទើយក្តី ចំពោះប្រុសទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃប្រុសទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ តិរច្ឆានពីរ ភិក្ខុសំគាល់ថាតិរច្ឆានក្តី មានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាស្រី(ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស (ក្តី) ចំពោះតិរច្ឆានទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃតិរច្ឆានទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។
[១០៣] ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុមានសេចក្តីសង្ស័យចំពោះជន ទាំងពីរនាក់។បេ។ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។បេ។ ភិក្ខុសំគាល់ថាខ្ទើយ។បេ។ ត្រូវអាបត្តិថុល្លច្ច័យពីរ។បេ។ ភិក្ខុសំគាល់ថាប្រុស។បេ។ ភិក្ខុសំគាល់ថាតិរច្ឆាន ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីម្នាក់ ប្រុសម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីម្នាក់ ប្រុសម្នាក់ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាខ្ទើយ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) ចំពោះជនទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់ជនទាំងពីរថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីម្នាក់ តិរច្ឆានមួយ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាខ្ទើយ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ខ្ទើយម្នាក់ ប្រុសម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ខ្ទើយម្នាក់ ប្រុសម្នាក់ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) សំគាល់ថាស្រី (ក្តី) ចំពោះជនទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ ខ្ទើយម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់នូវជនទាំងពីរថាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ខ្ទើយម្នាក់ តិរច្ឆានមួយ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) សំគាល់ថាស្រី (ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់ថាប្រុស (ក្តី) មានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) សំគាល់ថាស្រី (ក្តី) សំគាល់ថាជាខ្ទើយ (ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។
[១០៤] ស្រីពិតមែន ភិក្ខុសំគាល់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី (ចំពោះកាយ) ខាងក្រោមពីត្រឹមដងកាំបិតចុះមក ខាងលើពីត្រឹមមណ្ឌលជង្គង់ឡើងទៅ វៀរលែងតែវច្ចមគ្គ ឬបស្សាវមគ្គនៃស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយពិតមែន ភិក្ខុសំគាល់ថាជាស្រី។បេ។ ប្រុសពិតមែន ភិក្ខុសំគាល់ថាជាស្រី។បេ។ តិរច្ឆានពិតមែន ភិក្ខុសំគាល់ថាស្រី។បេ។ ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី (ចំពោះកាយ) ខាងក្រោមពីត្រឹមដងកាំបិតចុះមក ខាងលើពីត្រឹមមណ្ឌលជង្គង់ឡើងទៅ វៀរលែងតែវច្ចមគ្គ ឬបស្សាវមគ្គនៃស្រីទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី (ចំពោះកាយ) ខាងក្រោមពីត្រឹមដងកាំបិតចុះមក ខាងលើពីត្រឹមមណ្ឌលជង្គង់ឡើងទៅ វៀរលែងតែវច្ចមគ្គ ឬបស្សាវមគ្គស្រីទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។
[១០៥] ស្រីពិតមែន ភិក្ខុសំគាល់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី (ចំពោះកាយ) ខាងលើពីត្រឹមដងកាំបិតឡើងទៅ ខាងក្រោមពីត្រឹមមណ្ឌលជង្គង់ចុះមកនៃស្រីនោះ ត្រូវអាបត្តិទុក្កដ។ ខ្ទើយពិតមែន ភិក្ខុសំគាល់ថាជាស្រី។បេ។ ប្រុសពិតមែន ភិក្ខុសំគាល់ថាជាស្រី។បេ។ តិរច្ឆានឈ្មោលពិតមែន ភិក្ខុសំគាល់ថាស្រី។បេ។ ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី (ចំពោះកាយ) ខាងលើពីត្រឹមដងកាំបិតឡើងទៅ ខាងក្រោមពីត្រឹមមណ្ឌលជង្គង់ចុះមកនៃស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី (ចំពោះកាយ) ខាងលើពីត្រឹមដងកាំបិតឡើងទៅ ខាងក្រោមពីត្រឹមមណ្ឌលជង្គង់ចុះមកនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។បេ។ ស្រីពិតមែន ភិក្ខុសំគាល់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវត្ថុដែលជាប់នឹងកាយស្រីនោះ ត្រូវអាបត្តិទុក្កដ។ ខ្ទើយពិតមែន។បេ។ ប្រុសពិតមែន។បេ។ តិរច្ឆានឈ្មោលពិតមែន។បេ។ ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវត្ថុដែលជាប់នឹងកាយនៃស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវត្ថុដែលជាប់នឹងកាយនៃស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។
[១០៦] អាបត្តិមិនមាន (ដល់ភិក្ខុ៥ពួក) គឺ ភិក្ខុដែលកំពុងអធិប្បាយសេចក្តី11) ១ ភិក្ខុដែលកំពុងបង្រៀនធម៌12) ១ ភិក្ខុដែលកំពុងប្រៀនប្រដៅ13) ១ ភិក្ខុឆ្កួត១ ភិក្ខុជាខាងដើមបញ្ញត្តិ១។
(វិនីតវត្ថុឧទ្ទានគាថា)
[១០៧] (មាតិកានុក្រម គឺបញ្ជីរឿងតាមរបៀបហូរហែ ដែលនឹងសំដែងតទៅដូចមានខាងក្រោយនេះ)
សម្ពត់កម្ពលក្រហម១ សម្ពត់កម្ពលមានរោមខ្លី១ សម្ពត់កម្ពលមានរោមក្រញាញ់១ សម្ពត់កម្ពលមានរោមរឹង១ សម្ពត់កម្ពលមានរោមវែង១ ស្រីព្រោះស្រូវ១ ភិក្ខុសួរថាផ្លូវប្រព្រឹត្តទៅស្រួលទេឬ១ សទ្ធា១ ទានដ៏ប្រសើរ១ ស្រីកំពុងធ្វើការងារ១។
(វិនីតវត្ថុ)
[១០៨] សម័យនោះឯង មានស្រីម្នាក់ដណ្តប់សម្ពត់កម្ពលជ្រលក់ថ្មី។ ភិក្ខុ១រូបមានសេចក្តីត្រេកអរ ក៏និយាយនូវពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងក្រហមឬ។ ស្រីនោះមិនដឹងច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់កម្ពលខ្ញុំជ្រលក់ថ្មី។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយទេដឹង។ ទើបក្រាបទូលសេចក្តីនោះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង មានស្រីម្នាក់ដណ្តប់សម្ពត់កម្ពលមានរោមខ្លី។ ភិក្ខុមួយរូបមានសេចក្តីត្រេកអរ ក៏និយាយនូវពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងមានរោមខ្លីឬ។ ស្រីនោះមិនដឹងច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់កម្ពលខ្ញុំមានរោមខ្លី។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង មានស្រីម្នាក់ដណ្តប់សម្ពត់កម្ពលទើបតែនឹងលាងថ្មី។ ភិក្ខុ១រូបមានសេចក្តីត្រេកអរ ក៏និយាយនូវពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងមានរោមក្រញាញ់ឬ។ ស្រីនោះមិនដឹងច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់កម្ពលខ្ញុំទើបតែលាងថ្មី។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង មានស្រីម្នាក់ដណ្តប់សម្ពត់កម្ពលមានរោមរឹង។ មានភិក្ខុ១រូបមានសេចក្តីត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងមានរោមរឹងឬ។ ស្រីនោះមិនដឹងច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់កម្ពលខ្ញុំមានរោមរឹង។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[១០៩] សម័យនោះឯង មានស្រីម្នាក់ដណ្តប់សម្ពត់បាវារមានរោមវែង។ មានភិក្ខុ១រូបមានសេចក្តីត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងមានរោមវែងឬ។ ស្រីនោះមិនដឹងច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់បាវារខ្ញុំមានរោមវែង។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[១១០] សម័យនោះឯង មានស្រីម្នាក់ ប្រើគេឲ្យព្រោះស្រូវស្រែរួចហើយ ត្រឡប់មកវិញ។ មានភិក្ខុ១រូប មានសេចក្តីត្រេកអរ និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងឲ្យគេព្រោះហើយឬ។ ស្រីនោះមិនដឹងច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ ស្រែខ្ញុំគេមិនទាន់ព្រោះទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[១១១] សម័យនោះឯង មានភិក្ខុ១រូប ប្រទះនឹងនាងបរិព្វាជិកាត្រង់ផ្លូវជួបគ្នា មានសេចក្តីត្រេកអរ ក៏និយាយពាក្យនេះនឹងបរិព្វាជិកានោះថា ម្នាលប្អូនស្រី ផ្លូវរបស់នាងប្រព្រឹត្តទៅស្រួលទេឬ។ នាងនោះមិនដឹងច្បាស់ ក៏ឆ្លើយថា ករុណាលោក លោកនឹងដើរទៅបាន។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[១១២] សម័យនោះឯង មានភិក្ខុ១រូប មានសេចក្តីត្រេកអរ និយាយពាក្យនេះនឹងស្រីម្នាក់ថា ម្នាលប្អូនស្រី នាងជាស្រីមានសទ្ធា ប៉ុន្តែនាងឲ្យវត្ថុណាដល់ស្វាមី នាងមិនឲ្យវត្ថុនោះដល់អាត្មាផងសោះ។ ស្រីនោះសួរថា អ្វីលោកម្ចាស់។ ភិក្ខុនោះឆ្លើយថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង មានភិក្ខុ១រូប មានសេចក្តីត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីម្នាក់ថា ម្នាលប្អូនស្រី នាងជាស្រីមានសទ្ធា ប៉ុន្តែទានណាដ៏ប្រសើរ នាងមិនឲ្យទាននោះដល់អាត្មាផងសោះ។ ស្រីនោះសួរថា បពិត្រលោកដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះឆ្លើយថា ទានដ៏ប្រសើរនោះ គឺមេថុនធម្ម។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។
[១១៣] សម័យនោះឯង មានស្រីម្នាក់កំពុងធ្វើការងារ។ មានភិក្ខុ១រូប មានសេចក្តីត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី នាងឈប់ចុះចាំអាត្មាធ្វើឲ្យ។ ស្រីនោះមិនដឹងច្បាស់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង មានស្រីម្នាក់កំពុងធ្វើការងារ។ មានភិក្ខុ១រូប មានសេចក្តីត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី នាងចូរអង្គុយទៅ អាត្មានឹងធ្វើឲ្យ។ ស្រីនោះមិនដឹងច្បាស់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង មានស្រីម្នាក់កំពុងធ្វើការងារ។ មានភិក្ខុ១រូប មានសេចក្តីត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី នាងចូរដេកទៅ អាត្មានឹងធ្វើឲ្យ។ ស្រីនោះមិនដឹងច្បាស់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
សង្ឃាទិសេស ទី៣ ចប់។
(៤. អត្តកាមបារិចរិយសិក្ខាបទំ)
[១១៤] សម័យនោះឯង ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុ ជាអ្នកចូលទៅកាន់ត្រកូល14) ក៏ចូលទៅរកត្រកូលមានប្រមាណច្រើន ក្នុងក្រុងសាវត្ថី។ សម័យនោះឯង មានស្រីម្នាក់ជាស្រីមេម៉ាយស្លាប់ប្តី មានរូបល្អគួរពិតពិលរមិលមើល ជាទីនាំមកនូវសេចក្តីជ្រះថ្លា។ គ្រានោះ ឧទាយិភិក្ខុដ៏មានអាយុ ស្លៀកស្បង់ ទ្រង់បាត្រចីវរ ហើយចូលទៅកាន់លំនៅរបស់ស្រីនោះក្នុងពេលព្រឹកព្រហាម។ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនដែលគេក្រាលប្រគេន។ ស្រីនោះក៏ចូលមករកឧទាយិភិក្ខុដ៏មានអាយុក្នុងពេលនោះ លុះចូលមកជិតហើយ ក៏ឱនកាយថ្វាយបង្គំឧទាយិភិក្ខុដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ ឧទាយិភិក្ខុដ៏មានអាយុ ក៏ញុំាងស្រីនោះ ដែលអង្គុយនៅក្នុងទីដ៏សមគួរ ឲ្យឃើញច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយវាចាដ៏ប្រកបដោយធម៌។ ឯស្រីនោះ លុះឧទាយិភិក្ខុដ៏មានអាយុឲ្យឃើញច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយដោយវាចាដ៏ប្រកបដោយធម៌ដូច្នោះហើយ ក៏បាននិយាយពាក្យនេះនឹងឧទាយិភិក្ខុដ៏មានអាយុថា បពិត្រលោកម្ចាស់ លោកម្ចាស់ត្រូវការដោយវត្ថុណាដែលខ្ញុំព្រះករុណាល្មមនឹងប្រគេនលោកម្ចាស់បាន ដូចជាចីវរ បិណ្ឌបាត គ្រឿងសេនាសន គ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់មនុស្សឈឺនោះ លោកម្ចាស់និមន្តប្រាប់មកចុះ។ ឧទាយិភិក្ខុឆ្លើយថា ម្នាលប្អូនស្រី ចីវរ បិណ្ឌបាត គ្រឿងសេនាសន គ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់មនុស្សមានជម្ងឺដែលជារបស់នាង យើងមិនមែនបានដោយកម្រទេ តែថារបស់ណាដែលយើងបានដោយកម្រ នាងចូរឲ្យរបស់នោះដល់យើងវិញចុះ។ ស្រីនោះសួរថា ឲ្យអ្វីលោកម្ចាស់។ ឧទាយិភិក្ខុឆ្លើយថា ឲ្យមេថុនធម្ម។ ស្រីនោះសួរថា លោកម្ចាស់ត្រូវការឬ។ ឧទាយិភិក្ខុឆ្លើយថា ម្នាលប្អូនស្រី អាត្មាត្រូវការដែរ។ ស្រីនោះឆ្លើយថា លោកម្ចាស់និមន្តមកចុះ ថាហើយ ក៏ចូលទៅក្នុងបន្ទប់តូច ដោះសំពត់សាដកចេញ ហើយដេកផ្ងាលើគ្រែ។ ឧទាយិភិក្ខុដ៏មានអាយុ ក៏ចូលទៅជិតស្រីនោះក្នុងពេលនោះឯង លុះចូលទៅដល់ហើយ ក៏ស្តីឲ្យថា អ្នកណានឹងហ៊ានស្ទាបអង្អែលស្រីអាក្រក់មានក្លិនស្អុយយ៉ាងនេះ ថាហើយក៏ខាកស្តោះដើរចេញទៅ។ គ្រានោះឯង ស្រីនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណទាំងនេះជាកូនចៅព្រះពុទ្ធ ជាសក្យបុត្តគ្មានសេចក្តីអៀនខ្មាស ទ្រុស្តសីល និយាយពាក្យកុហក ព្រោះថាសមណទាំងនេះប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តត្រឹមត្រូវ ប្រព្រឹត្តធម៌ ប្រព្រឹត្តដ៏ប្រសើរ និយាយពាក្យពិត មានសីល មានធម៌ជាកុសល សាមញ្ញគុណរបស់សមណទាំងនេះគ្មានទេ ព្រហ្មញ្ញគុណរបស់សមណទាំងនេះគ្មានទេ សាមញ្ញគុណរបស់សមណទាំងនេះវិនាសអស់ហើយ ព្រហ្មញ្ញគុណរបស់សមណទាំងនេះវិនាសអស់ហើយ សាមញ្ញគុណរបស់សមណទាំងនេះមានពីណា ព្រហ្មញ្ញគុណរបស់សមណទាំងនេះមានពីណា សមណទាំងនេះប្រាសចាកសាមញ្ញគុណហើយ សមណទាំងនេះប្រាសចាកព្រហ្មញ្ញគុណអស់ហើយ មិនសមបីបើ សមណឈ្មោះឧទាយិសុំមេថុនធម្មនឹងអញដោយខ្លួនឯង ហើយស្តីថា អ្នកណានឹងហ៊ានស្ទាបអង្អែលស្រីអាក្រក់មានក្លិនស្អុយយ៉ាងនេះ ថាហើយក៏ខាកស្តោះចៀសចេញទៅ (ដូច្នេះសោះ) ការលាមករបស់អញដូចម្តេច ក្លិនអញអាក្រក់ដូចម្តេច អញដូចម្តេច អញអន់ (ជាងស្រីឯទៀត) ដោយអ្វី។ ស្រីទាំងឡាយឯទៀតក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណទាំងនេះជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រ គ្មានសេចក្តីអៀនខ្មាស ទ្រុស្តសីល និយាយកុហក ព្រោះថា សមណទាំងនេះប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តត្រឹមត្រូវ ប្រព្រឹត្តធម៌ ប្រព្រឹត្តដ៏ប្រសើរ និយាយពាក្យពិត មានសីល មានធម៌ជាកុសល សាមញ្ញគុណរបស់សមណទាំងនេះគ្មានទេ ព្រហ្មញ្ញគុណរបស់សមណទាំងនេះគ្មានទេ សាមញ្ញគុណរបស់សមណទាំងនេះវិនាសអស់ហើយ ព្រហ្មញ្ញគុណរបស់សមណទាំងនេះវិនាសអស់ហើយ សាមញ្ញគុណរបស់សមណទាំងនេះមានពីណា ព្រហ្មញ្ញគុណរបស់សមណទាំងនេះមានពីណា សមណទាំងនេះប្រាសចាកសាមញ្ញគុណហើយ សមណទាំងនេះប្រាសចាកព្រហ្មញ្ញគុណហើយ មិនសមបីបើ សមណឈ្មោះឧទាយិសុំមេថុនធម្មនឹងស្រីនេះដោយខ្លួនឯង ហើយបែរជាស្តីថា អ្នកណានឹងហ៊ានស្ទាបអង្អែលស្រីអាក្រក់មានក្លិនស្អុយយ៉ាងនេះ ហើយខាកស្តោះចៀសចេញទៅ (ដូច្នេះសោះ) ការលាមករបស់ស្រីនេះដូចម្តេច ក្លិនរបស់ស្រីនេះអាក្រក់ដូចម្តេច ស្រីនេះដូចម្តេច ស្រីនេះថោកថយ (ជាងស្រីឯទៀត) ដោយអ្វី។ ភិក្ខុទាំងឡាយបានឮស្រីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះហើយ) ភិក្ខុទាំងឡាយណាដែលមានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស មានសេចក្តីខ្មាស មានសេចក្តីរង្គៀស ប្រាថ្នាតែការសិក្សា ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបីបើ ឧទាយិភិក្ខុដ៏មានអាយុពោលសរសើរការបម្រើខ្លួនដោយកាមក្នុងសំណាក់មាតុគ្រាមសោះ។ ភិក្ខុទាំងនោះ ក៏ក្រាបទូលសេចក្តីនុ៎ះដល់ព្រះដ៏មានព្រះភាគក្នុងពេលនោះ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរបញ្ជាក់ឧទាយិភិក្ខុដ៏មានអាយុក្នុងពេលនោះថា ម្នាលឧទាយិ បានឮថា អ្នកឯងពោលសរសើរការបម្រើខ្លួនដោយកាមក្នុងសំណាក់មាតុគ្រាមមែនឮ។ ឧទាយិភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនុ៎ះពិតមែន។ ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលបុរសសាបសូន្យ ដំណើរនេះមិនទំនង មិនសមគួរ មិនត្រូវបែប មិនមែនជារបស់សមណ មិនគប្បីសោះ មិនគួរធ្វើសោះ ម្នាលមោឃបុរស មិនសមបីបើ អ្នកឯងពោលសរសើរការបម្រើខ្លួនដោយកាមក្នុងសំណាក់មាតុគ្រាម (ដូច្នោះទេ) ម្នាលមោឃបុរស ធម៌ដែលតថាគតសំដែងហើយដោយអនេកបរិយាយ (សុទ្ធតែ) ដើម្បីឲ្យប្រាសចាករាគ មិនមែនសំដែងឲ្យប្រកបដោយរាគទេ។បេ។ ការរម្ងាប់សេចក្តីក្តៅក្រហាយព្រោះកាម តថាគតក៏បានសំដែងហើយ ម្នាលមោឃបុរស អំពើលាមករបស់អ្នកឯងនុ៎ះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លានោះទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ គឺរាគគ្របសង្កត់ហើយ មានចិត្តប្រែប្រួល ពោលសរសើរការបម្រើជាកាមដើម្បីខ្លួនក្នុងសំណាក់នៃមាតុគ្រាម ដោយសំដីប្រកបដោយមេថុនធម្មថា ស្រីណាគប្បីបម្រើនូវភិក្ខុមានសីល មានធម៌ជាកុសល ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរប្រហែលដូចអាត្មាដោយធម៌នេះ ម្នាលប្អូនស្រី ការបម្រើនេះរបស់ស្រីនោះ ជាការប្រសើរជាងការបម្រើទាំងអស់ (ពោលពាក្យដូច្នោះ) ភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេស។
[១១៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីអធិប្បាយក្នុងបារាជិកកណ្ឌសិក្ខាបទទី១រួចហើយ។ ភិក្ខុមានសេចក្តីត្រេកអរ ក្រឡេកមៀងមើល មានចិត្តប្រតិព័ទ្ធ ហៅថា មានចិត្តគឺរាគគ្របសង្កត់ហើយ។ ត្រង់ពាក្យថា ប្រែប្រួល សេចក្តីថា ចិត្តត្រេកអរក៏ហៅថា ប្រែប្រួល ចិត្តគឺទោសប្រទុស្ត ក៏ហៅថាប្រែប្រួល ចិត្តវង្វេង ក៏ហៅថាប្រែប្រួល តែថាព្រះដ៏មានព្រះភាគសំដៅយកចិត្តដែលត្រេកអរថាជាចិត្តប្រែប្រួល ក្នុងអត្ថនេះ។ មនុស្សស្រីដែលដឹងសេចក្តី ឆ្លៀវឆ្លាស អាចដឹងច្បាស់នូវពាក្យដែលគេនិយាយល្អ និងអាក្រក់ សំដីគួរ នឹងមិនគួរ ហៅថា មាតុគ្រាម (ក្នុងសិក្ខាបទនេះ) ឯយក្សស្រី ប្រេតស្រី តិរច្ឆានញី មិនហៅថាមាតុគ្រាមទេ។ ត្រង់ពាក្យថា ក្នុងសំណាក់នៃមាតុគ្រាម សេចក្តីថា ជិតខាងមាតុគ្រាម គឺមិនឆ្ងាយអំពីមាតុគ្រាម។ ត្រង់ពាក្យថា កាមដើម្បីខ្លួន សេចក្តីថា ចំណង់ដើម្បីខ្លួន ហេតុដើម្បីខ្លួន សេចក្តីប្រាថ្នាដើម្បីខ្លួន ការបម្រើដើម្បីខ្លួន។ ត្រង់ពាក្យថា ការបម្រើនេះប្រសើរ សេចក្តីថា ការបម្រើនេះប្រសើរ ការបម្រើនេះប្រសើរបំផុត ការបម្រើនេះជាគ្រឿងដោះខ្លួនឲ្យរួចចាកទុក្ខ ការបម្រើនេះខ្ពង់ខ្ពស់ ការបម្រើនេះ គួរប្រាថ្នាណាស់។ ត្រង់ពាក្យថា ស្រីណា សេចក្តីថា ស្រីក្សត្រិយ៍ក្តី ស្រីព្រាហ្មណ៍ក្តី ស្រីអ្នកឈ្មួញក្តី ស្រីអ្នកគ្រួក្តី។ ត្រង់ពាក្យថា ប្រហែលដូចអាត្មា សេចក្តីថាក្សត្រិយ៍ក្តី ព្រាហ្មណ៍ក្តី អ្នកឈ្មួញក្តី អ្នកគ្រួក្តី។ ត្រង់ពាក្យថា មាសីល សេចក្តីថា វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកមុសាវាទ។ ត្រង់ពាក្យថា ប្រព្រឹត្តធម៌ដ៏ប្រសើរ គឺវៀរចាកមេថុនធម្ម។ មានធម៌ជាកុសលដោយសីលនោះផង ដោយព្រហ្មចរិយនោះផង ហៅថា មានធម៌ជាកុសល។ ត្រង់ពាក្យថា ដោយធម៌នេះ គឺដោយមេថុនធម្ម។ ត្រង់ពាក្យថា គប្បីបម្រើ គឺគប្បីត្រេកអរចំពោះ។ ត្រង់ពាក្យថា ប្រកបដោយមេថុន គឺប្រកបព្រមចំពោះដោយមេថុនធម្ម។ ត្រង់ពាក្យថា ត្រូវអាបត្តិសង្ឃាទិសេសនោះ មានអធិប្បាយពិស្តារក្នុងសង្ឃាទិសេសសិក្ខាបទទី១រួចហើយ។
[១១៦] ស្រីពិតមែន ភិក្ខុសំគាល់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃស្រីនោះ ត្រូវអាបត្តិសង្ឃាទិសេស។ ស្រីពិតមែន ភិក្ខុមានសេចក្តីសង្ស័យក្តី សំគាល់ថាខ្ទើយក្តី សំគាល់ថាប្រុសក្តី សំគាល់ថាតិរច្ឆានក្តី ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយពិតមែន ភិក្ខុសំគាល់ថាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃខ្ទើយនោះ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយពិតមែន ភិក្ខុមានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី(ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃខ្ទើយនោះ ត្រូវអាបត្តិទុក្កដ។ ប្រុសពិតមែន ភិក្ខុសំគាល់ថាប្រុស(ក្តី) មានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាតិរច្ឆានក្តី សំគាល់ថាស្រី(ក្តី) សំគាល់ថាខ្ទើយ(ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃប្រុសនោះ ត្រូវអាបត្តិទុក្កដ។ តិរច្ឆានពិតមែន ភិក្ខុសំគាល់ថាតិរច្ឆាន(ក្តី) មានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាស្រី(ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃតិរច្ឆាននោះ ត្រូវអាបត្តិទុក្កដ។
[១១៧] ស្រីពីនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃស្រីទាំងពីរនោះ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ស្រីពីរនាក់ ភិក្ខុមានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) ចំពោះស្រីទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃស្រីទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ខ្ទើយពីរនាក់ ភិក្ខុសំគាល់ខ្ទើយទាំងពីរថាជាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃខ្ទើយទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ខ្ទើយពីរនាក់ ភិក្ខុមានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី(ក្តី) ចំពោះខ្ទើយទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃខ្ទើយទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសពីរនាក់ ភិក្ខុសំគាល់ប្រុសទាំងពីរ។បេ។ តិរច្ឆានពីរ ភិក្ខុសំគាល់ថាតិរច្ឆាន(ក្តី) មានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាស្រី(ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) ចំពោះតិរច្ឆានទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់តិរច្ឆានទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុមានសេចក្តីសង្ស័យចំពោះជនទាំងពីរនាក់។បេ។ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។បេ។ ភិក្ខុសំគាល់ថាខ្ទើយ។បេ។ ត្រូវអាបត្តិថុល្លច្ច័យពីរ។បេ។ ភិក្ខុសំគាល់ថាប្រុស។បេ។ ភិក្ខុសំគាល់ថាតិរច្ឆាន ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងអាបត្តិទុក្កដ។ ស្រីម្នាក់ ប្រុសម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីម្នាក់ ប្រុសម្នាក់ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) ចំពោះជនទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់ជនទាំងពីរថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីម្នាក់ តិរច្ឆានមួយ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ខ្ទើយម្នាក់ ប្រុសម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ខ្ទើយម្នាក់ ប្រុសម្នាក់ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ ខ្ទើយម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់ជនទាំងពីរនោះថាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ខ្ទើយម្នាក់ តិរច្ឆានមួយ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី(ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់ថាប្រុស(ក្តី) មានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី(ក្តី) សំគាល់ថាខ្ទើយ(ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។
[១១៨] អាបត្តិមិនមាន (ដល់ភិក្ខុ៣ពួក) គឺ ភិក្ខុពោលថា នាងចូរបម្រើអាត្មាដោយចីវរ បិណ្ឌបាត សេនាសន និងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់អ្នកមានជម្ងឺ១ ភិក្ខុឆ្កួត១ ភិក្ខុជាខាងដើមបញ្ញត្តិ១។
(វិនីតវត្ថុឧទ្ទានគាថា)
[១១៩] (មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅ ដូចមានខាងក្រោយនេះ គឺ)
ស្រីអារ ស្រីបានកូន ស្រីចង់ឲ្យប្តីស្រឡាញ់ ស្រីចង់បានរូបល្អ សួរភិក្ខុថាធ្វើដូចម្តេច ស្រីចង់ឲ្យទាន ស្រីចង់បម្រើ សួរភិក្ខុថាធ្វើដូចម្តេច ស្រីចង់ទៅសុគតិ សួរភិក្ខុថាធ្វើដូចម្តេច។
(វិនីតវត្ថុ)
[១២០] សម័យនោះឯង មានស្រីម្នាក់ជាស្រីអារ បាននិយាយពាក្យនេះនឹងភិក្ខុដែលតែងទៅមកកាន់ត្រកូលថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណានឹងគិតធ្វើដូចម្តេចឲ្យមានកូន។ ភិក្ខុនោះឆ្លើយថា ម្នាលប្អូនស្រី បើដូច្នោះ នាងចូរឲ្យទានដ៏ប្រសើរចុះ។ ស្រីអារនោះសួរថា បពិត្រលោកដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទើបយកសេចក្តីនោះក្រាបទូលដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង មានស្រីម្នាក់ជាស្រីមានកូន បាននិយាយពាក្យនេះនឹងភិក្ខុដែលតែងទៅមកកាន់ត្រកូលថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណាត្រូវធ្វើដូចម្តេចដើម្បីកុំឲ្យបានកូន។ ភិក្ខុនោះប្រាប់ថា ម្នាលប្អូនស្រី បើដូច្នោះ នាងចូរឲ្យទានដ៏ប្រសើរចុះ។ ស្រីនោះសួរថា បពិត្រលោកដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង មានស្រីម្នាក់ បាននិយាយពាក្យនេះនឹងភិក្ខុដែលតែងទៅមកកាន់ត្រកូលថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណាត្រូវធ្វើដូចម្តេចឲ្យជាទីស្រឡាញ់នៃប្តី។ ភិក្ខុនោះប្រាប់ថា ម្នាលប្អូនស្រី បើដូច្នោះ នាងចូរឲ្យទានដ៏ប្រសើរចុះ។ ស្រីនោះសួរថា បពិត្រលោកដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង មានស្រីម្នាក់ បាននិយាយពាក្យនេះនឹងភិក្ខុដែលតែងទៅមកកាន់ត្រកូលថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណាត្រូវធ្វើដូចម្តេចឲ្យជាស្រីមានរូបល្អ។ ភិក្ខុនោះប្រាប់ថា ម្នាលប្អូនស្រី បើដូច្នោះ នាងចូរឲ្យទានដ៏ប្រសើរចុះ។ ស្រីនោះសួរថា បពិត្រលោកដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង មានស្រីម្នាក់ បាននិយាយពាក្យនេះនឹងភិក្ខុដែលតែងទៅមកកាន់ត្រកូលថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណានឹងឲ្យទានដូចម្តេចដល់លោកម្ចាស់។ ភិក្ខុនោះប្រាប់ថា ម្នាលប្អូនស្រី នាងចូរឲ្យទានដ៏ប្រសើរចុះ។ ស្រីនោះសួរថា បពិត្រលោកដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង មានស្រីម្នាក់ បាននិយាយពាក្យនេះនឹងភិក្ខុដែលតែងទៅមកកាន់ត្រកូលថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណាផ្គត់ផ្គង់លោកម្ចាស់ដោយទានដូចម្តេច។ ភិក្ខុនោះប្រាប់ថា ម្នាលប្អូនស្រី ចូរនាងផ្គត់ផ្គង់ដោយទានដ៏ប្រសើរចុះ។ ស្រីនោះសួរថា បពិត្រលោកដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង មានស្រីម្នាក់ បាននិយាយពាក្យនេះនឹងភិក្ខុដែលតែងទៅមកកាន់ត្រកូលថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណាគប្បីទៅកាន់សុគតិដោយកុសលដូចម្តេច។ ភិក្ខុនោះប្រាប់ថា ម្នាលប្អូនស្រី បើដូច្នោះ នាងចូរឲ្យទានដ៏ប្រសើរចុះ។ ស្រីនោះសួរថា បពិត្រលោកដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយទេដឹង។ ទើបយកសេចក្តីនោះក្រាបទូលដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។
សង្ឃាទិសេស ទី៤ ចប់។
(៥. សញ្ចរិត្តសិក្ខាបទំ)
[១២១] សម័យនោះឯង ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុ ជាអ្នកចូលទៅកាន់ត្រកូល ក្នុងក្រុងសាវត្ថី តែងចូលទៅកាន់ត្រកូលទាំងឡាយមានប្រមាណច្រើន ឃើញកុមារដែលគ្មានប្រពន្ធក្តី ឃើញនាងកុមារីដែលគ្មានប្តីក្តីក្នុងទីណា ក៏និយាយសរសើរនាងកុមារីក្នុងសំណាក់នៃមាតាបិតារបស់កុមារ (ក្នុងទីនោះ)ថា នាងកុមារីរបស់ត្រកូលឯណោះ មានរូបល្អ គួរគយគន់មើល ល្មមជ្រះថ្លា ជាស្រីមានប្រាជ្ញាអង់អាច ឆ្លៀវឆ្លាស វាងវៃ មិនខ្ជិលច្រអូស នាងកុមារីនោះ សមគ្នានឹងកុមារនេះណាស់។ មាតាបិតារបស់កុមារនោះ ក៏និយាយយ៉ាងនេះថា បពិត្រលោកម្ចាស់ អ្នកអស់នោះ គេមិនធ្លាប់ស្គាល់យើងខ្ញុំថា អ្នកអស់ទាំងនុ៎ះជាអ្វីក្តី ជាកូនចៅអ្នកណាក្តី ដូច្នេះឡើយ បពិត្រលោកដ៏ចម្រើន ប្រសិនបើលោកម្ចាស់ឲ្យគេឲ្យ យើងខ្ញុំគួរនាំនាងកុមារីនោះមកផ្សំឲ្យកុមារនេះដែរ។ ឧទាយិភិក្ខុដ៏មានអាយុ ពោលសរសើរកុមារក្នុងសំណាក់មាតាបិតារបស់នាងកុមារីថា កុមាររបស់ត្រកូលឯណោះ មានរូបល្អគួរគយគន់មើល ល្មមជ្រះថ្លា ជាប្រុសមានប្រាជ្ញាអង់អាច ឆ្លៀវឆ្លាស វាងវៃ មិនខ្ជិលច្រអូស កុមារនោះ សមគ្នានឹងកុមារីនេះណាស់។ ម្តាយអាពុកនាងកុមារីនោះឆ្លើយថា បពិត្រលោកម្ចាស់ អ្នកអស់នោះ គេមិនធ្លាប់ស្គាល់យើងថា អ្នកអស់នុ៎ះជាអ្វីក្តី ជាកូនចៅអ្នកណាក្តី ការដែលយើងនិយាយព្រោះនាងកុមារីដូចជាអៀនមាត់ពេកណាស់ បពិត្រលោកដ៏ចម្រើន បើលោកម្ចាស់ឲ្យគេមកដណ្តឹងយើង ៗគួរឲ្យនាងកុមារីនេះដល់កុមារនោះដែរ។ ឧទាយិភិក្ខុតែងឲ្យត្រកូលរៀបចំអាវាហមង្គលផង វិវាហមង្គលផង ឲ្យស្តីដណ្តឹងគ្នានឹងគ្នាផង សុទ្ធតែដោយឧបាយនេះឯង។
[១២២] សម័យនោះឯង មានកូនក្រមុំនៃស្រីមេម៉ាយម្នាក់ជាប្រពន្ធហោរាចាស់ មានរូបឆោមស្រស់បស់ គួរគយគន់មើលនាំឲ្យជ្រះថ្លា។ ពួកសាវករបស់អាជីវកនៅស្រុកក្រៅ បានចូលមកនិយាយនឹងប្រពន្ធហោរានោះថា ម្នាលអ្នកស្រី អ្នកចូរឲ្យនាងកុមារីនេះមកកុមាររបស់យើងទៅ។ ប្រពន្ធហោរាក៏និយាយយ៉ាងនេះថា បពិត្រអ្នកម្ចាស់ទាំងឡាយ ខ្ញុំឯងមិនធ្លាប់ស្គាល់អស់អ្នកថា អ្នកទាំងឡាយជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ធីតានេះ ជាធីតាតែមួយរបស់ខ្ញុំ ហើយថាត្រូវទៅស្រុកក្រៅផងទៀត ខ្ញុំមិនឲ្យទេ។ មនុស្សទាំងឡាយសួរទៅពួកសាវករបស់អាជីវកនោះថា បពិត្រអ្នកម្ចាស់ទាំងឡាយ អស់អ្នកមកនេះមានការអ្វី។ ពួកសាវករបស់អាជីវកនោះប្រាប់ថា យើងមកដណ្តឹងធីតារបស់អ្នកស្រីប្រពន្ធហោរាឈ្មោះឯណោះក្នុងស្រុកនេះ ឲ្យកុមាររបស់យើង តែនាងនោះនិយាយថា បពិត្រអ្នកម្ចាស់ទាំងឡាយ ខ្ញុំឯងមិនធ្លាប់ស្គាល់អស់អ្នកថា អ្នកទាំងឡាយជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ធីតានេះ ជាធីតាតែមួយរបស់ខ្ញុំ ហើយថាត្រូវទៅស្រុកក្រៅផងទៀត ខ្ញុំមិនឲ្យទេ។ មនុស្សទាំងឡាយនោះប្រាប់ទៅពួកសាវករបស់អាជីវកវិញថា បពិត្រអ្នកម្ចាស់ទាំងឡាយ ថ្វីបានជាអ្នកទៅដណ្តឹងធីតារបស់ប្រពន្ធហោរានោះ ក្រែងត្រូវអ្នកទាំងឡាយពិតលោកម្ចាស់ឧទាយិ លោកម្ចាស់ឧទាយិនឹងបង្គាប់ឲ្យគេឲ្យទេឬ។ គ្រានោះឯង ពួកសាវករបស់អាជីវក ក៏ចូលទៅឯទីដែលឧទាយិភិក្ខុនៅ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងឧទាយិភិក្ខុដ៏មានអាយុថា បពិត្រលោកដ៏ចំរើន យើងមកដណ្តឹងធីតារបស់ប្រពន្ធហោរាឈ្មោះឯណោះក្នុងស្រុកនេះ ឲ្យកុមាររបស់យើង តែនាងនោះនិយាយយ៉ាងនេះថា ខ្ញុំឯងមិនធ្លាប់ស្គាល់អស់អ្នកថា អ្នកទាំងឡាយជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ធីតានេះ ជាធីតាតែមួយរបស់ខ្ញុំ ហើយថាត្រូវទៅស្រុកក្រៅផងទៀត ខ្ញុំមិនឲ្យទេ បពិត្រលោកដ៏ចំរើន យើងសូមពឹងលោកម្ចាស់ សូមលោកម្ចាស់និយាយនឹងប្រពន្ធហោរាឲ្យៗកូនស្រីមកកុមាររបស់យើងទៅ។ គ្រានោះឯង ឧទាយិភិក្ខុដ៏មានអាយុ ក៏ចូលទៅត្រង់ទីដែលប្រពន្ធហោរានៅ លុះចូលទៅដល់ហើយ ទើបនិយាយពាក្យនេះនឹងប្រពន្ធហោរានោះថា ហេតុអ្វីបានជានាងមិនឲ្យធីតាដល់អ្នកអស់នេះ។ ប្រពន្ធហោរាក៏ឆ្លើយថា បពិត្រលោកម្ចាស់ ខ្ញុំព្រះករុណា មិនធ្លាប់ស្គាល់អ្នកអស់នេះថា អ្នកទាំងនេះជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ធីតានេះ ជាធីតាតែមួយរបស់ខ្ញុំ ហើយថាត្រូវទៅស្រុកក្រៅផងទៀត ខ្ញុំមិនឲ្យទេ។ ឧទាយិភិក្ខុក៏និយាយថា នាងចូរឲ្យទៅអ្នកទាំងនេះចុះ អាត្មាធ្លាប់ស្គាល់គេដែរ។ ប្រពន្ធហោរានិយាយថា បពិត្រលោកដ៏ចំរើន បើលោកម្ចាស់ស្គាល់ ខ្ញុំព្រះករុណានឹងឲ្យ។ គ្រានោះឯង ប្រពន្ធហោរានោះ ក៏បានឲ្យធីតាទៅពួកសាវករបស់អាជីវកនោះ។ លំដាប់នោះ ពួកសាវករបស់អាជីវកនោះឯង ក៏បាននាំនាងកុមារីនោះទៅ ហើយប្រើប្រាស់នាងដោយការបម្រើជាកូនប្រសាបានតែត្រឹម១ខែ តពីនោះមក ប្រើប្រាស់នាងដោយការបម្រើជាទាសីទៅវិញ។
[១២៣] គ្រានោះឯង នាងកុមារីនោះក៏ប្រើបម្រើទៅឯសំណាក់ម្តាយដោយពាក្យថា ខ្លួនខ្ញុំដល់នូវសេចក្តីក្រីក្រលំបាក មិនបានសេចក្តីសុខទេ ព្រោះពួកសាវករបស់អាជីវកប្រើប្រាស់ខ្ញុំ ដោយការបម្រើជាកូនប្រសាបានតែត្រឹម១ខែទេ តពីនោះមក ក៏ប្រើប្រាស់ខ្ញុំដោយការបម្រើជាទាសីទៅវិញ សូមឲ្យអ្នកម្តាយខ្ញុំ មកនាំយកខ្ញុំទៅផង។ គ្រានោះឯង ប្រពន្ធហោរានោះ ក៏ចូលទៅត្រង់ទីដែលពួកសាវករបស់អាជីវកនៅ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងពួកសាវករបស់អាជីវកនោះថា បពិត្រអ្នកម្ចាស់ទាំងឡាយ អ្នកទាំងឡាយកុំប្រើប្រាស់នាងកុមារីនេះដោយការបម្រើជាទាសីឡើយ ត្រូវប្រើប្រាស់នាងកុមារីនេះ ដោយការបម្រើជាកូនប្រសាវិញ។ ពួកសាវករបស់អាជីវកក៏និយាយថា យើងគ្មានទាក់ទងជាមួយនឹងនាងឯងទេ យើងមានទាក់ទងតែនឹងសមណរបស់យើងទេតើ នាងឯងទៅៗ យើងមិនស្គាល់នាងឯងទេ។ ឯប្រពន្ធហោរានោះ កាលបើពួកសាវករបស់អាជីវកទាំងនោះធ្វើមិនឲ្យជ្រះថ្លាហើយ ក៏ត្រឡប់មកក្រុងសាវត្ថីវិញ។ នាងកុមារីក៏ប្រើបម្រើទៅឯសំណាក់ម្តាយ ក្នុងលើកទី២ទៀតថា ខ្លួនខ្ញុំដល់នូវសេចក្តីក្រីក្រលំបាក មិនបានសេចក្តីសុខទេ ព្រោះពួកសាវករបស់អាជីវកប្រើប្រាស់ខ្ញុំ ដោយការបម្រើជាកូនប្រសាបានតែត្រឹម១ខែទេ តពីនោះមក ក៏ប្រើប្រាស់ខ្ញុំដោយការបម្រើជាទាសីទៅវិញ សូមឲ្យអ្នកម្តាយខ្ញុំ មកនាំយកខ្ញុំទៅផង។ ឯប្រពន្ធហោរា ក៏ចូលទៅត្រង់ទីដែលឧទាយិភិក្ខុដ៏មានអាយុនៅ លុះចូលទៅដល់ហើយ និយាយពាក្យនេះនឹងឧទាយិភិក្ខុដ៏មានអាយុថា បពិត្រលោកដ៏ចំរើន ឮដំណឹងថា នាងកុមារីនោះ ដល់នូវសេចក្តីក្រីក្រលំបាក មិនបានសេចក្តីសុខសោះ ព្រោះពួកសាវករបស់អាជីវកប្រើប្រាស់វា ដោយការបម្រើជាកូនប្រសាបានតែត្រឹម១ខែទេ តពីនោះមក ក៏ប្រើប្រាស់ដោយការបម្រើជាទាសីទៅវិញ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់និយាយនឹងគេដូច្នេះថា ម្នាលអ្នកទាំងឡាយ អ្នកទាំងអស់គ្នា កុំប្រើប្រាស់នាងកុមារីនេះ ដោយការបម្រើជាទាសីឡើយ ចូរប្រើប្រាស់នាងកុមារីនេះដោយការបម្រើជាកូនប្រសាវិញ។ គ្រានោះឯង ឧទាយិដ៏មានអាយុចូលទៅត្រង់ទីដែលពួកសាវករបស់អាជីវកនៅ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងពួកសាវករបស់អាជីវកនោះថា ម្នាលអ្នកទាំងឡាយ អ្នកទាំងអស់គ្នា កុំប្រើប្រាស់នាងកុមារីនេះ ដោយការបម្រើជាទាសីឡើយ ចូរប្រើប្រាស់នាងកុមារីនេះដោយការបម្រើជាកូនប្រសាវិញ។ ពួកសាវករបស់អាជីវកនោះឆ្លើយថា យើងគ្មានទាក់ទងជាមួយនឹងលោកទេ យើងមានទាក់ទងតែនឹងប្រពន្ធហោរាទេតើ សមណមិនត្រូវខ្វល់ខ្វាយទេ សមណត្រូវតែជាសមណល្អ លោកចូរទៅវិញទៅ យើងមិនស្គាល់លោកទេ។ ឯឧទាយិភិក្ខុដ៏មានអាយុ កាលដែលពួកសាវករបស់អាជីវកមិនឲ្យជ្រះថ្លាហើយ ក៏ត្រឡប់មកកាន់ក្រុងសាវត្ថីវិញ។ នាងកុមារីនោះ ក៏ប្រើបម្រើទៅឯសំណាក់ម្តាយក្នុងលើកទី៣ទៀតថា ខ្លួនខ្ញុំដល់នូវសេចក្តីក្រីក្រលំបាកណាស់ មិនបានសេចក្តីសុខទេ ព្រោះពួកសាវករបស់អាជីវកប្រើប្រាស់ខ្ញុំ ដោយការបម្រើជាកូនប្រសាបានតែត្រឹម១ខែទេ តពីនោះមក ក៏ប្រើប្រាស់ខ្ញុំដោយការបម្រើជាទាសីទៅវិញ សូមឲ្យអ្នកម្តាយខ្ញុំ អញ្ជើញមកនាំយកខ្ញុំទៅផង។ ប្រពន្ធហោរានោះ ចូលទៅឯទីដែលឧទាយិភិក្ខុនៅ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងឧទាយិភិក្ខុដ៏មានអាយុក្នុងលើកទី២ថា បពិត្រលោកម្ចាស់ ឮដំណឹងថា នាងកុមារីនោះ ជាស្រីដល់នូវសេចក្តីក្រីក្រលំបាកណាស់ មិនបានសេចក្តីសុខទេ ព្រោះពួកសាវករបស់អាជីវកប្រើប្រាស់វា ដោយការបម្រើជាកូនប្រសាបានតែត្រឹម១ខែទេ តពីនោះមក ក៏ប្រើប្រាស់ដោយការបម្រើជាទាសីទៅវិញ បពិត្រលោកដ៏ចំរើន គួរលោកម្ចាស់ទៅនិយាយនឹងគេថា ម្នាលអ្នកទាំងឡាយ អ្នកទាំងអស់គ្នា កុំប្រើប្រាស់នាងកុមារីនេះ ដោយការបម្រើជាខ្ញុំស្រី ចូរប្រើប្រាស់នាងកុមារីនេះដោយការបម្រើជាកូនប្រសាវិញ។ ឧទាយិភិក្ខុឆ្លើយថា កាលពីមុន ពួកសាវករបស់អាជីវក ធ្វើអាត្មាមិនឲ្យជ្រះថ្លាម្តងទៅហើយ ឥឡូវនេះ នាងចូលទៅចុះ អាត្មាមិនទៅទៀតទេ។
[១២៤] គ្រានោះឯង ប្រពន្ធហោរានោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ឧទាយិភិក្ខុថា នាងកុមារីកូនអញ ដល់នូវសេចក្តីក្រីក្រលំបាក មិនបានសេចក្តីសុខយ៉ាងណាៗ ក៏ព្រោះតែម្តាយក្មេកអាក្រក់ ព្រោះតែអាពុកក្មេកអាក្រក់ ព្រោះតែប្តីអាក្រក់ ចូរឲ្យលោកម្ចាស់ឧទាយិក្រីក្រដូចយ៉ាងកូនអញ ចូរឲ្យលោកម្ចាស់ឧទាយិលំបាកដូចយ៉ាងកូនអញ ចូរឲ្យលោកម្ចាស់ឧទាយិកុំបានសេចក្តីសុខដូចយ៉ាងកូនអញទៅចុះ ទាំងនាងកុមារីសោត ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ឧទាយិភិក្ខុថា អញដល់នូវសេចក្តីក្រីក្រលំបាក មិនបានសេចក្តីសុខយ៉ាងណាៗ ក៏ព្រោះតែម្តាយក្មេកអាក្រក់ ព្រោះតែអាពុកក្មេកអាក្រក់ ព្រោះតែប្តីអាក្រក់ ចូរឲ្យលោកម្ចាស់ឧទាយិក្រីក្រដូចយ៉ាងអញ ឲ្យលោកម្ចាស់ឧទាយិលំបាកដូចយ៉ាងអញ ឲ្យលោកម្ចាស់ឧទាយិកុំបានសេចក្តីសុខដូចយ៉ាងអញទៅចុះ។ ទាំងពួកស្រីដទៃ ដែលម្តាយក្មេកក្តី អាពុកក្មេកក្តី ប្តីក្តី មិនត្រេកអរ ស្រីទាំងនោះក៏ផ្តន់ទាថា យើងដល់នូវសេចក្តីក្រីក្រលំបាក មិនបានសេចក្តីសុខយ៉ាងណាៗ ក៏ព្រោះតែម្តាយក្មេកអាក្រក់ ព្រោះតែអាពុកក្មេកអាក្រក់ ព្រោះតែប្តីអាក្រក់ ឲ្យលោកម្ចាស់ឧទាយិក្រីក្រដូចយ៉ាងយើង ឲ្យលោកម្ចាស់ឧទាយិលំបាកដូចយ៉ាងយើង ឲ្យលោកម្ចាស់ឧទាយិកុំបានសេចក្តីសុខដូចយ៉ាងយើងទៅចុះ។ ឯពួកស្រីណាដែលម្តាយក្មេកក្តី អាពុកក្មេកក្តី ប្តីក្តី ត្រេកអរហើយ ពួកស្រីទាំងនោះក៏បន់ស្រន់យ៉ាងនេះថា យើងដល់នូវសេចក្តីសុខបរិបូណ៌ដោយគ្រឿងស្អិតស្អាង ដល់នូវសេចក្តីសប្បាយយ៉ាងណាៗ ក៏ព្រោះតែម្តាយក្មេកល្អ ព្រោះតែអាពុកក្មេកល្អ ព្រោះតែប្តីល្អ សូមឲ្យលោកម្ចាស់ឧទាយិដល់នូវសេចក្តីសុខដូចយ៉ាងយើង សូមឲ្យលោកម្ចាស់ឧទាយិបរិបូណ៌ដោយគ្រឿងស្អិតស្អាងដូចយ៉ាងយើង សូមឲ្យលោកម្ចាស់ឧទាយិដល់នូវសេចក្តីសប្បាយដូចយ៉ាងយើងចុះ។
[១២៥] ភិក្ខុទាំងឡាយឮស្រីខ្លះកាលផ្តន់ទាឲ្យវិនាស ស្រីខ្លះកាលបន់ស្រន់ឲ្យចំរើន (ដល់ឧទាយិភិក្ខុនោះ)។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច មានសេចក្តីសន្តោស។បេ។ ពួកភិក្ខុនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើឧទាយិភិក្ខុដ៏មានអាយុប្រព្រឹត្តនិយាយដឹកនាំស្រីឲ្យប្រុស ដឹកនាំប្រុសឲ្យស្រីសោះ។ គ្រានោះឯង ភិក្ខុទាំងឡាយនោះក៏ក្រាបទូលរឿងនុ៎ះដល់ព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះរឿងនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគឲ្យប្រជុំភិក្ខុសង្ឃមកក្នុងពេលនោះ ហើយទ្រង់សួរបញ្ជាក់ឧទាយិភិក្ខុដ៏មានអាយុដូច្នេះថា ម្នាលឧទាយិ ឮថាអ្នកឯង ប្រព្រឹត្តនិយាយដឹកនាំស្រីប្រុសពិតមែនឬ។ ឧទាយិភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អំពើដែលអ្នកឯងធ្វើនុ៎ះ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណ មិនគួរសោះ មិនគប្បីធ្វើសោះឡើយ ម្នាលមោឃបុរស គួរបើដែរ អ្នកឯងហ៊ានប្រព្រឹត្តនិយាយដឹកនាំស្រីប្រុស ម្នាលមោឃបុរស អំពើនេះមិនមែននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លានោះទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ ប្រព្រឹត្តនិយាយដឹកនាំ គឺប្រាប់សេចក្តីប្រាថ្នាប្រុសដល់ស្រីក្តី ប្រាប់សេចក្តីប្រាថ្នាស្រីដល់ប្រុសក្តី ឲ្យបានគ្នាជាប្រពន្ធក្តី ជាប្តីឬជាសហាយក្តី ភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេស។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ ដល់ភិក្ខុទាំងឡាយដោយប្រការដូច្នេះឯង។
[១២៦] សម័យនោះឯង មានពួកអ្នកលេងច្រើនអ្នក ជាអ្នកញុំាងស្រីឲ្យបម្រើក្នុងឱទ្យាន បានប្រើបម្រើទៅឯសំណាក់ស្រីផ្កាមាសម្នាក់ថាឲ្យនាងមក យើងទាំងឡាយនឹងឲ្យនាងបម្រើយើងក្នុងឱទ្យាន។ ស្រីផ្កាមាសនោះ បាននិយាយតបយ៉ាងនេះថា ម្នាលអ្នកទាំងឡាយ ខ្ញុំឯងឥតស្គាល់អស់អ្នករាល់គ្នាថា អ្នកទាំងនេះជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ខ្ញុំជាអ្នកមានទ្រព្យច្រើន មានបរិក្ខារច្រើន ទាំងមានកិច្ចត្រូវទៅខាងក្រៅក្រុងផង ខ្ញុំនឹងទៅមិនបានទេ។ លំដាប់នោះឯង អ្នកបម្រើនោះក៏បានប្រាប់សេចក្តីនុ៎ះដល់ពួកអ្នកលេងទាំងនោះវិញ។ កាលបើអ្នកបម្រើប្រាប់យ៉ាងនេះហើយ មានបុរសម្នាក់និយាយពាក្យនេះនឹងពួកអ្នកលេងនោះថា នែអ្នកទាំងឡាយ ចុះអ្នកទាំងអស់គ្នាអង្វរស្រីផ្កាមាសនោះធ្វើអ្វី គួរតែអ្នកទាំងឡាយនិយាយនឹងលោកម្ចាស់ឧទាយិទេតើ លោកម្ចាស់ឧទាយិនឹងបញ្ជូន (ស្រីផ្កាមាសនោះ) មកឲ្យ។ កាលបើបុរសនោះនិយាយយ៉ាងនេះហើយ មានឧបាសកម្នាក់ពោលពាក្យនេះនឹងបុរសនោះថា អ្នកកុំនិយាយយ៉ាងនេះ កិរិយាធ្វើនូវអំពើមានសភាពយ៉ាងនេះ មិនគួរដល់ពួកសមណ ជាកូនចៅព្រះពុទ្ធជាសក្យបុត្រទេ លោកម្ចាស់ឧទាយិក៏មិនធ្វើអំពើយ៉ាងនេះដែរ។ កាលបើឧបាសកនោះពោលដូច្នេះហើយ ជនទាំងឡាយក៏តាំងភ្នាល់គ្នាថា លោកម្ចាស់ឧទាយិនឹងធ្វើអំពើនេះ នឹងមិនធ្វើអំពើនេះ។ គ្រានោះឯង ពួកអ្នកលេងក៏ចូលទៅត្រង់ទីដែលឧទាយិភិក្ខុនៅ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងឧទាយិភិក្ខុដ៏មានអាយុថា បពិត្រលោកដ៏ចំរើន ពួកយើងកាលឲ្យស្រីបម្រើក្នុងឱទ្យាននេះ បានប្រើបម្រើទៅឯសំណាក់ស្រីផ្កាមាសឈ្មោះឯណោះថា ឲ្យស្រីផ្កាមាសមក យើងនឹងឲ្យនាងបម្រើក្នុងឱទ្យាន តែស្រីផ្កាមាសនោះឆ្លើយតបយ៉ាងនេះថា ម្នាលអ្នកទាំងឡាយ ខ្លួនខ្ញុំមិនធ្លាប់ស្គាល់អ្នកទាំងឡាយថា អ្នកទាំងនេះជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ខ្ញុំជាអ្នកមានទ្រព្យច្រើន មានគ្រឿងបរិក្ខារច្រើន ទាំងមានកិច្ចត្រូវទៅខាងក្រៅក្រុងផង ខ្ញុំនឹងមិនទៅទេ បពិត្រលោកដ៏ចំរើន យើងសូមពឹងលោកម្ចាស់ សូមលោកម្ចាស់បញ្ជូនស្រីផ្កាមាសនោះមកឲ្យយើង។ គ្រានោះឯង ឧទាយិភិក្ខុដ៏មានអាយុក៏ចូលទៅត្រង់ទីដែលស្រីផ្កាមាសនោះនៅ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងស្រីផ្កាមាសនោះថា ហេតុដូចម្តេច បានជានាងឯងមិនទៅរកអ្នកលេងទាំងនេះ។ ស្រីផ្កាមាសនោះឆ្លើយថា បពិត្រលោកម្ចាស់ ខ្ញុំព្រះករុណាមិនស្គាល់អ្នកអស់នេះថា អ្នកទាំងនេះជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ខ្ញុំព្រះករុណាជាអ្នកមានទ្រព្យច្រើន មានគ្រឿងបរិក្ខារច្រើន ទាំងមានកិច្ចត្រូវទៅខាងក្រៅក្រុងផង ខ្ញុំនឹងមិនទៅទេ។ ឧទាយិភិក្ខុឆ្លើយថា នាងចូរទៅរកអ្នកទាំងនេះចុះ អាត្មាធ្លាប់ស្គាល់អ្នកទាំងនេះដែរ។ ស្រីផ្កាមាសឆ្លើយថា បពិត្រលោកម្ចាស់ បើលោកម្ចាស់ស្គាល់គេ ខ្ញុំព្រះករុណានឹងទៅ។ គ្រានោះឯង ពួកអ្នកលេងនោះ ក៏នាំស្រីផ្កាមាសនោះទៅឯឱទ្យាន។ វេលានោះ ឧបាសកនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើលោកម្ចាស់ឧទាយិប្រព្រឹត្តនិយាយដឹកនាំស្រី ដែលបុរសគប្បីសេពមួយរំពេចនោះសោះ។ ភិក្ខុទាំងឡាយបានឮពាក្យឧបាសកនោះពោលទោស តិះដៀលបន្តុះបង្អាប់ (ដូច្នោះ)។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើឧទាយិដ៏មានអាយុប្រព្រឹត្តនិយាយដឹកនាំស្រីដែលបុរសគប្បីសេពមួយរំពេចនោះសោះ។ គ្រានោះឯង ពួកភិក្ខុនោះ ក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ឲ្យប្រជុំភិក្ខុសង្ឃក្នុងពេលនោះ ហើយទ្រង់សួរបញ្ជាក់ឧទាយិភិក្ខុដ៏មានអាយុដូច្នេះទៀតថា ម្នាលឧទាយិ ឮថាអ្នកឯង ប្រព្រឹត្តនិយាយដឹកនាំស្រីដែលបុរសគប្បីសេពមួយរំពេចនោះមែនឬ។ ឧទាយិ ភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិនសមគួរទេ មិនត្រូវទំនងទេ។បេ។ ម្នាលមោឃបុរស គួរបើដែរ អ្នកឯងប្រព្រឹត្តនិយាយដឹកនាំស្រីដែលបុរសគប្បីសេពមួយរំពេចនោះ ម្នាលមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយប្រព្រឹត្តនិយាយដឹកនាំ គឺប្រាប់សេចក្តីប្រាថ្នាប្រុសដល់ស្រីក្តី ប្រាប់សេចក្តីប្រាថ្នាស្រីដល់ប្រុសក្តី ឲ្យបានគ្នាជាប្រពន្ធក្តី ជាប្តីឬជាសហាយក្តី ដោយហោចទៅសូម្បីតែស្រីដែលបុរសគប្បីនៅរួមអសទ្ធម្មមួយរំពេច15) នោះ ត្រូវអាបត្តិសង្ឃាទិសេស។
[១២៧] ត្រង់ពាក្យថា ភិក្ខុណាមួយ បានអធិប្បាយក្នុងសិក្ខាបទទី១នៃបឋមបារាជិករួចហើយ។ ត្រង់ពាក្យថា ប្រព្រឹត្តនិយាយដឹកនាំ សេចក្តីថា ភិក្ខុដែលស្រីបង្គាប់ឲ្យទៅកាន់សំណាក់ប្រុសក្តី ភិក្ខុដែលប្រុសបង្គាប់ឲ្យទៅកាន់សំណាក់ស្រីក្តី។ ត្រង់ពាក្យថា ប្រាប់សេចក្តីប្រាថ្នាប្រុសដល់ស្រីក្តី គឺប្រាប់បំណងរបស់ប្រុសដល់ស្រីក្តី។ ត្រង់ពាក្យថា ប្រាប់សេចក្តីប្រាថ្នាស្រីដល់ប្រុសក្តី គឺប្រាប់គំនិតរបស់ស្រីដល់ប្រុសក្តី។ ត្រង់ពាក្យថា ឲ្យបានគ្នាជាប្រពន្ធក្តី គឺប្រាប់ថា នាងឯងនឹងជាប្រពន្ធគេ។ ត្រង់ពាក្យថា ជាប្តីឬជាសហាយក្តី គឺប្រាប់ថា អ្នកឯងនឹងជាសហាយគេ។ ត្រង់ពាក្យថា ដោយហោចទៅ សូម្បីតែស្រីដែលបុរសគប្បីសេពមួយរំពេចនោះ គឺប្រាប់ថា នាងឯងនឹងជាស្រីដែលបុរសគប្បីសេពមួយស្របក់។ ត្រង់ពាក្យថា សង្ឃាទិសេស បានអធិប្បាយក្នុងសង្ឃាទិសេសទី១រួចហើយ។
[១២៨] ស្រីមាន១០ពួក គឺមាតុរក្ខិតា១ បិតុរក្ខិតា១ មាតាបិតុរក្ខិតា១ ភាតុរក្ខិតា១ ភគិនីរក្ខិតា១ ញាតិរក្ខិតា១ គោត្តរក្ខិតា១ ធម្មរក្ខិតា១ សរក្ខា១ សបរិទណ្ឌា១។
[១២៩] ភរិយាមាន១០ពួកគឺ ធនក្កីតា១ ឆន្ទវាសិនី១ ភោគវាសិនី១ បដវាសិនី១ ឱទបត្តកិនី១ ឱភតចុម្ពដា១ ទាសីភរិយា១ កម្មការីភរិយា១ ធជាហដា១ មុហុត្តិកា១។
[១៣០] ស្រីដែលម្តាយថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថាមាតុរក្ខិតា។ ស្រីដែលឪពុកថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា បិតុរក្ខិតា។ ស្រីដែលម្តាយឪពុកថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា មាតាបិតុរក្ខិតា។ ស្រីដែលបងប្អូនប្រុសថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា ភាតុរក្ខិតា។ ស្រីដែលបងប្អូនស្រីថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា ភគិនីរក្ខិតា។ ស្រីដែលពួកញាតិថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា ញាតិរក្ខិតា។ ស្រីដែលជនមានគោត្រវង្សស្មើគ្នាថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា គោត្តរក្ខិតា។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នាថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា ធម្មរក្ខិតា។ ស្រីដែលប្រុសថែរក្សាទុកតាំងពីក្នុងផ្ទៃ ដោយតាំងចិត្តថា នាងនេះជារបស់អញ ដោយហោចទៅសូម្បីតែស្រីដែលប្រុសបំពាក់ផ្កាកម្រង (ស្រីនេះឯង) ហៅថា សារក្ខា។ អាជ្ញាដែលស្តេចអង្គណា១ ទ្រង់តាំងទុកដូច្នេះថា បើបុរសណាមករួមនឹងស្រីឈ្មោះនេះ នឹងត្រូវពិន័យប៉ុណ្ណេះដល់បុរសនោះ (ស្រីនេះ) ហៅថា សបរិទណ្ឌា។
[១៣១] ភរិយាដែលបុរសលោះនឹងទ្រព្យ ហើយឲ្យនៅរួមជាមួយ ហៅថា ធនក្កីតា។ ប្រុសជាទីស្រឡាញ់របស់ស្រី ឲ្យស្រីជាទីស្រឡាញ់នៅរួមជាមួយ ហៅថា ឆន្ទវាសិនី។ ភរិយាដែលប្រុសឲ្យភោគ16) ហើយឲ្យនៅរួមជាមួយ ហៅថា ភោគវាសិនី។ ភរិយាដែលប្រុសឲ្យសម្ពត់ស្លៀកដណ្តប់ ហើយឲ្យនៅរួមជាមួយ ហៅថា បដវាសិនី។ ភរិយាដែលញាតិចាប់ដៃផ្គុមជាមួយនឹងបុរសជ្រលក់ក្នុងភាជនទឹក ហើយគេផ្សំឲ្យនៅរួមជាមួយ ហៅថា ឱទបត្តកិនី។ ភរិយាដែលប្រុសដាក់ទ្រនូលឲ្យ ហើយឲ្យនៅរួមជាមួយគ្នា ហៅថាឱភតចុម្ពដា។ ស្រីដែលប្រើប្រាស់ជាខ្ញុំផង ជាភរិយាផង ហៅថា ទាសីភរិយា។ ស្រីដែលធ្វើការឈ្នួលផង ជាភរិយាផង ហៅថា កម្មការីភរិយា។ ស្រីដែលគេចាប់ពីកងទ័ព យកមកធ្វើជាភរិយា ហៅថា ធជាហដា។ ស្រីដែលប្រុសបាននៅរួមគ្នាមួយរំពេចនោះ ហៅថា មុហុត្តិកា។
[១៣២] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះ ដែលមាតារក្សាដូច្នេះថា គេថានាងឯងចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះ ដែលបិតារក្សា។បេ។ សូមលោកទៅនិយាយនឹងស្រីដែលមាតានិងបិតារក្សា។ សូមលោកទៅនិយាយនឹងស្រីដែលបងប្អូនប្រុសរក្សា។ សូមលោកទៅនិយាយនឹងស្រីដែលបងប្អូនស្រីរក្សា។ សូមលោកទៅនិយាយនឹងស្រីដែលញាតិរក្សា។ សូមលោកទៅនិយាយនឹងស្រីដែលជនមានគោត្រវង្សស្មើគ្នារក្សា។ សូមលោកទៅនិយាយនឹងស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សា។ សូមលោកទៅនិយាយនឹងស្រីដែលប្រុសប្រកាន់ទុក។ សូមលោកទៅនិយាយនឹងស្រីដែលមានអាជ្ញាស្តេចតាំងទុកដូច្នេះថា គេថានាងឯងចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយវិលមក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
និក្ខេបបទទាំងឡាយ ចប់។
[១៣៣] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះ ដែលមាតារក្សាផង និងស្រីឈ្មោះនេះដែលបិតារក្សាផងថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះ ដែលមាតារក្សាផង និងស្រីឈ្មោះនេះដែលមាតាបិតារក្សាផង។បេ។ ស្រីដែលមាតារក្សាផង ស្រីដែលបងប្អូនប្រុសរក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលញាតិរក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលប្រុសហួងហែងផង។សូមលោកទៅនិយាយនឹងស្រីដែលមាតារក្សាផង និង ស្រីដែលស្តេចដាក់អាជ្ញាផងដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ខណ្ឌចក្ក ចប់។
[១៣៤] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះ ដែលបិតារក្សាផង និងស្រីឈ្មោះនេះដែលមាតាបិតារក្សាផងដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ។ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះ ដែលបិតារក្សាផង និងស្រីឈ្មោះនេះដែលបងប្អូនប្រុសរក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលញាតិរក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលប្រុសហួងហែងផង។ ស្រីដែលបិតារក្សាផង ស្រីដែលស្តេចដាក់អាជ្ញាផងដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះ ដែលបិតារក្សាផង និងស្រីឈ្មោះនេះដែលមាតារក្សាផងដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្ក ចប់។
[១៣៥] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះ ដែលមាតាបិតារក្សាផង និងស្រីឈ្មោះនេះដែលបងប្អូនប្រុសរក្សាផង។ ស្រីដែលមាតាបិតារក្សាផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលមាតាបិតារក្សាផង ស្រីដែលញាតិរក្សាផង។ ស្រីដែលមាតាបិតារក្សាផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលមាតាបិតារក្សាផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលមាតាបិតារក្សាផង ស្រីដែលប្រុសហួងហែងផង។ ស្រីដែលមាតាបិតារក្សាផង ស្រីដែលស្តេចដាក់អាជ្ញាផង។ ស្រីដែលមាតាបិតារក្សាផង ស្រីដែលមាតារក្សាផង។ ស្រីដែលមាតាបិតារក្សាផង ស្រីដែលបិតារក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្កទី ២ ចប់។
[១៣៦] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះ ដែលបងប្អូនប្រុសរក្សាផង និងស្រីឈ្មោះនេះដែលបងប្អូនស្រីរក្សាផង។ ស្រីដែលបងប្អូនប្រុសរក្សាផង ស្រីដែលញាតិរក្សាផង។ ស្រីដែលបងប្អូនប្រុសរក្សាផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលបងប្អូនប្រុសរក្សាផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលបងប្អូនប្រុសរក្សាផង ស្រីដែលប្រុសហួងហែងផង។ ស្រីដែលបងប្អូនប្រុសរក្សាផង ស្រីដែលស្តេចដាក់អាជ្ញាផង។ ស្រីដែលបងប្អូនប្រុសរក្សាផង ស្រីដែលមាតារក្សាផង។ ស្រីដែលបងប្អូនប្រុសរក្សាផង ស្រីដែលបិតារក្សាផង។ ស្រីដែលបងប្អូនប្រុសរក្សាផង ស្រីដែលមាតាបិតារក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្កទី ៣ ចប់។
[១៣៧] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះ ដែលបងប្អូនស្រីរក្សាផង និងស្រីឈ្មោះនេះដែលញាតិរក្សាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលប្រុសហួងហែងផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលស្តេចដាក់អាជ្ញាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលមាតារក្សាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលបិតារក្សាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលមាតាបិតារក្សាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលបងប្អូនប្រុសរក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្កទី ៤ ចប់។
[១៣៨] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលញាតិរក្សាផង និងស្រីឈ្មោះនេះដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលញាតិរក្សាផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលញាតិរក្សាផង ស្រីដែលប្រុសហួងហែងផង។ ស្រីដែលញាតិរក្សាផង ស្រីដែលស្តេចដាក់អាជ្ញាទុកផង។ ស្រីដែលញាតិរក្សាផង ស្រីដែលមាតារក្សាផង។ ស្រីដែលញាតិរក្សាផង ស្រីដែលបិតារក្សាផង។ ស្រីដែលញាតិរក្សាផង ស្រីដែលមាតាបិតារក្សាផង។ ស្រីដែលញាតិរក្សាផង ស្រីដែលបងប្អូនប្រុសរក្សាផង ស្រីដែលញាតិរក្សាផង ស្រីដែលបងប្អូនស្រីរក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្កទី ៥ ចប់។
[១៣៩] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលជនមានគោត្រស្មើគ្នារក្សាផង និងស្រីឈ្មោះនេះដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង ស្រីដែលប្រុសហួងហែងផង។ ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង ស្រីដែលស្តេចដាក់អាជ្ញាទុកផង។ ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង ស្រីដែលមាតារក្សាផង។ ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង ស្រីដែលបិតារក្សាផង។ ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង ស្រីដែលមាតាបិតារក្សាផង។ ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង ស្រីដែលបងប្អូនប្រុសរក្សាផង។ ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង ស្រីដែលញាតិរក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្កទី ៦ ចប់។
[១៤០] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង និងស្រីឈ្មោះនេះដែលបុរសហួងហែងផង។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែលស្តេចដាក់អាជ្ញាទុកផង។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែលមាតារក្សាផង។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែលបិតារក្សាផង។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែលមាតាបិតារក្សាផង។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែលបងប្អូនប្រុសរក្សាផង។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែលញាតិរក្សាផង។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្កទី ៧ ចប់។
[១៤១] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលប្រុសហួងហែងផង និងស្រីឈ្មោះនេះដែលស្តេចដាក់អាជ្ញាទុកផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលមាតារក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលបិតារក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលមាតាបិតារក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលបងប្អូនប្រុសរក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលញាតិរក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្កទី ៨ ចប់។
[១៤២] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលស្តេចដាក់អាជ្ញាទុកផង និងស្រីឈ្មោះនេះដែលមាតារក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលបិតារក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលមាតាបិតារក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលបងប្អូនប្រុសរក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលញាតិរក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលប្រុសហួងហែងផង ដូច្នេះថា គេថា នាងទាំងពីរ ចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្កមានមូល៩ ចប់។
ចក្កមានមូល១ ចប់។
[១៤៣] ចក្កមានមូល២ មូល៣ មូល៤ មូល៥ មូល៦ មូល៧ មូល៨ មូល៩ ត្រូវធ្វើដូចចក្កមានមូល១ផងចុះ។
នេះចក្កមានមូល១០ (ដូចមានសេចក្តីតទៅនេះ)
[១៤៤] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលមាតារក្សាផង នឹងស្រីឈ្មោះនេះដែលបិតារក្សាផង នឹងស្រីឈ្មោះនេះដែលមាតាបិតារក្សាផង នឹងស្រីឈ្មោះនេះដែលបងប្អូនប្រុសរក្សាផង នឹងស្រីឈ្មោះនេះដែលបងប្អូនស្រីរក្សាផង នឹងស្រីឈ្មោះនេះដែលញាតិរក្សាផង នឹងស្រីឈ្មោះនេះដែលជនមានគោត្រស្មើគ្នារក្សាផង នឹងស្រីឈ្មោះនេះដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង នឹងស្រីឈ្មោះនេះដែលប្រុសហួងហែងផង នឹងស្រីឈ្មោះនេះដែលស្តេចដាក់អាជ្ញាទុកផង ដូច្នេះថា គេថា នាងទាំងអស់គ្នា ចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ធនក្កីតាចក្ក ចប់។
[១៤៥] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលមាតារក្សា ដូច្នេះថា គេថា នាងចូរជាឆន្ទវាសិនីភរិយា ជាភោគវាសិនីភរិយា ជាបដវាសិនីភរិយា ជាឱទបត្តកិនីភរិយា ជាឱភតចុម្ពដាភរិយា ជាទាសីផង ជាភរិយាផង ជាកម្មការីផង ជាភរិយាផង ជាធជាហដាភរិយា ជាមុហុត្តិកាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលបិតារក្សា។ សូមលោកទៅនិយាយនឹងស្រីដែលមាតាបិតារក្សា។ សូមលោកទៅនិយាយនឹងស្រីដែលបងប្អូនប្រុសរក្សា។ សូមលោកទៅនិយាយនឹងស្រីដែលញាតិរក្សា។ សូមលោកទៅនិយាយនឹងស្រីដែលជនមានគោត្រស្មើគ្នារក្សា។ សូមលោកទៅនិយាយនឹងស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សា។ សូមលោកទៅនិយាយនឹងស្រីដែលប្រុសហួងហែង។ សូមលោកទៅនិយាយនឹងស្រីដែលស្តេចដាក់អាជ្ញាទុកថាដូច្នេះ គេថា នាងចូរជាមុហុត្តិកាភរិយានៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
និក្ខេបបទទាំងឡាយ ចប់។
[១៤៦] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលមាតារក្សាផង និងស្រីឈ្មោះនេះដែលបិតារក្សាផង ថាដូច្នេះ គេថា នាងទាំងពីរនាក់ ចូរជាមុហុត្តិកាភរិយានៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលមាតារក្សាផង និងស្រីឈ្មោះនេះដែលមាតាបិតារក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលបងប្អូនប្រុសរក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលញាតិរក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលប្រុសហួងហែងផង។ ស្រីដែលមាតារក្សាផង ស្រីដែលស្តេចដាក់អាជ្ញាទុកផង ថាដូច្នេះ គេថា នាងរាល់គ្នា ចូរជាមុហុត្តិកាភរិយានៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ខណ្ឌចក្ក ចប់។
[១៤៧] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលបិតារក្សាផង និងស្រីឈ្មោះនេះដែលមាតាបិតារក្សាផង ថាដូច្នេះ គេថា នាងរាល់គ្នា ចូរជាមុហុត្តិកាភរិយានៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលបិតារក្សាផង និងស្រីឈ្មោះនេះដែលបងប្អូនប្រុសរក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលញាតិរក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលបុរសហួងហែងផង។ ស្រីដែលបិតារក្សាផង ស្រីដែលស្តេចដាក់អាជ្ញាទុកផង។ ស្រីដែលបិតារក្សាផង ស្រីដែលមាតារក្សាផង ថាដូច្នេះ គេថា នាងរាល់គ្នា ចូរជាមុហុត្តិកាភរិយានៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្ក ចប់។
នេះជាមូលដែលព្រះដ៏មានព្រះភាគសំដែងដោយសង្ខេប។
[១៤៨] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលស្តេចដាក់អាជ្ញាទុកផង និងស្រីឈ្មោះនេះដែលមាតារក្សាផង ថាដូច្នេះ គេថា នាងទាំងពីរនាក់ ចូរជាមុហុត្តិកាភរិយានៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលស្តេចដាក់អាជ្ញាទុកផង និងស្រីឈ្មោះនេះដែលបិតារក្សាផង ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលមាតាបិតារក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលបងប្អូនប្រុសរក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលញាតិរក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលប្រុសហួងហែងផង ថាដូច្នេះ គេថា នាងរាល់គ្នា ចូរជាមុហុត្តិកាភរិយានៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ចក្កមានមូល១ ចប់។
[១៤៩] ចក្កមានមូល២ មានមូល៣ មានមូល៤ មានមូល៥ មានមូល៦ មានមូល៧ មានមូល៨ មានមូល៩ បណ្ឌិតគប្បីធ្វើដូចចក្កដែលមានមូល១ផងចុះ។
នេះចក្កមានមូល១០ (ដូចមានសេចក្តីតទៅនេះ)
[១៥០] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលមាតារក្សាផង នឹងស្រីឈ្មោះនេះដែលបិតារក្សាផង នឹងស្រីឈ្មោះនេះដែលមាតាបិតារក្សាផង នឹងស្រីឈ្មោះនេះដែលបងប្អូនប្រុសរក្សាផង នឹងស្រីឈ្មោះនេះដែលបងប្អូនស្រីរក្សាផង នឹងស្រីឈ្មោះនេះដែលញាតិរក្សាផង នឹងស្រីឈ្មោះនេះដែលជនមានគោត្រស្មើគ្នារក្សាផង នឹងស្រីឈ្មោះនេះដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង នឹងស្រីឈ្មោះនេះដែលប្រុសហួងហែងផង នឹងស្រីឈ្មោះនេះដែលស្តេចដាក់អាជ្ញាទុកផង ថាដូច្នេះ គេថា នាងទាំងអស់គ្នា ចូរជាមុហុត្តិកាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
មុហុត្តិកាចក្ក ចប់។
[១៥១] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលមាតារក្សា ដូច្នេះថា គេថា នាងចូរជាធនក្កីតាភរិយានៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលមាតារក្សា ថាដូច្នេះ គេថា នាងចូរជាឆន្ទវាសិនីភរិយា ចូរជាភោគវាសិនីភរិយា ចូរជាបដវាសិនីភរិយា ចូរជាឱទបត្តកិនីភរិយា ចូរជាឱភតចុម្ពដាភរិយា ចូរជាទាសីផង ភរិយាផង ចូរជាកម្មការីផង ជាភរិយាផង ចូរជាធជាហដាភរិយា ចូរជាមុហុត្តិកាភរិយានៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
និក្ខេបបទទាំងឡាយ ចប់។
[១៥២] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលមាតារក្សា ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផងនៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលមាតារក្សា ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយាផង ជាភោគវាសិនីភរិយាផង។ ជាធនក្កីតាភរិយាផង ជាបដវាសិនីភរិយាផង។ ជាធនក្កីតាភរិយាផង ជាឱទបត្តកិនីភរិយាផង។ ជាធនក្កីតាភរិយាផង ជាឱភតចុម្ពដាភរិយាផង។ ជាធនក្កីតាភរិយាផង និងជាទាសីផង ភរិយាផង។ ជាធនក្កីតាភរិយាផង និងជាកម្មការីផង ភរិយាផង។ ជាធនក្កីតាភរិយាផង ជាធជាហដាភរិយាផង។ ជាធនក្កីតាភរិយាផង ជាមុហុត្តិកាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ខណ្ឌចក្ក ចប់។
[១៥៣] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលមាតារក្សា ថាដូច្នេះ គេថា នាងចូរជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង នៃបុរសឈ្មោះនេះទៅ។បេ។ ជាឆន្ទវាសិនីភរិយាផង ជាមុហុត្តិកាភរិយាផង។ ជាឆន្ទវាសិនីភរិយាផង ជាធនក្កីតាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្ក ចប់។
នេះជាមូលដែលព្រះដ៏មានព្រះភាគសំដែងដោយសង្ខេប។
[១៥៤] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលមាតារក្សា ថាដូច្នេះ គេថា នាងចូរជាមុហុត្តិកាភរិយាផង ជាធនក្កីតាភរិយាផង នៃបុរសឈ្មោះនេះទៅ។ ជាមុហុត្តិកាភរិយាផង ជាឆន្ទវាសិនីភរិយាផង។បេ។ ជាមុហុត្តិកាភរិយាផង ជាធជាហដាភរិយាផង នៃបុរសឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ចក្កមានមូល១ ចប់។
[១៥៥] ចក្កមានមូល២ មានមូល៣ មានមូល៤ មានមូល៥ មានមូល៦ មានមូល៧ មានមូល៨ មានមូល៩ បណ្ឌិតគប្បីធ្វើដូចចក្កមានមូល១ផងចុះ។
នេះចក្កមានមូល១០ (ដូចមានសេចក្តីតទៅនេះ)។
[១៥៦] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលម្តាយរក្សា ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ជាបដវាសិនីភរិយាផង ជាឱទបត្តកិនីភរិយាផង ជាឱភតចុម្ពដាភរិយាផង និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយាផង ជាធជាហដាភរិយាផង ជាមុហុត្តិកាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
[១៥៧] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីបិតុរក្ខិតា17) ឈ្មោះនេះ។ សូមលោកទៅនិយាយនឹងស្រីមាតាបិតុរក្ខិតា។ សូមលោកទៅនិយាយនឹងស្រីភាតុរក្ខិតា។ សូមលោកទៅនិយាយនឹងស្រីភគិនីរក្ខិតា។ សូមលោកទៅនិយាយនឹងស្រីញាតិរក្ខិតា។ សូមលោកទៅនិយាយនឹងស្រីគោត្តរក្ខិតា។ សូមលោកទៅនិយាយនឹងស្រីធម្មរក្ខិតា។ សូមលោកទៅនិយាយនឹងស្រីសារក្ខា។ សូមលោកទៅនិយាយនឹងស្រីសបរិទណ្ឌាឈ្មោះនេះ ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយា នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីសបរិទណ្ឌាឈ្មោះនេះ ថាដូច្នេះ គេថា នាងចូរជាឆន្ទវាសិនីភរិយា ជាភោគវាសិនីភរិយា ជាបដវាសិនីភរិយា ជាឱទបត្តកិនីភរិយា ជាឱភតចុម្ពដាភរិយា និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយាផង ជាធជាហដាភរិយា ជាមុហុត្តិកាភរិយា នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
និក្ខេបបទទាំងឡាយ ចប់។
[១៥៨] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីសបរិទណ្ឌាឈ្មោះនេះ ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីសបរិទណ្ឌាឈ្មោះនេះ ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយាផង ជាភោគវាសិនីភរិយាផង នៃបុរសឈ្មោះនេះទៅ។ ជាធនក្កីតាភរិយាផង ជាបដវាសិនីភរិយាផង។ ជាធនក្កីតាភរិយាផង ជាឱទបត្តកិនីភរិយាផង។ ជាធនក្កីតាភរិយាផង ជាឱភតចុម្ពដាភរិយាផង។ ជាធនក្កីតាភរិយាផង និងជាទាសីផងភរិយាផង។ ជាធនក្កីតាភរិយាផង និងជាកម្មការីផងភរិយាផង។ ជាធនក្កីតាភរិយាផង ជាធជាហដាភរិយាផង។ ជាធនក្កីតាភរិយាផង ជាមុហុត្តិកាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ខណ្ឌចក្ក ចប់។
[១៥៩] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីសបរិទណ្ឌាឈ្មោះនេះ ថាដូច្នេះ គេថា នាងចូរជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាបដវាសិនីភរិយាផង។បេ។ ជាឆន្ទវាសិនីភរិយាផង ជាមុហុត្តិកាភរិយា ជាឆន្ទវាសិនីភរិយាផង ជាធនក្កីតាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្ក ចប់។
នេះជាមូលដែលព្រះដ៏មានព្រះភាគសំដែងដោយសង្ខេប។
[១៦០] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីសបរិទណ្ឌាឈ្មោះនេះ ថាដូច្នេះ គេថា នាងចូរជាមុហុត្តិកាភរិយាផង ជាធនក្កីតាភរិយាផង។បេ។ ជាមុហុត្តិកាភរិយាផង ជាធជាហដាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ចក្កមានមូល១ ចប់។
[១៦១] ចក្កមានមូល២ មានមូល៣ មានមូល៤ មានមូល៥ មានមូល៦ មានមូល៧ មានមូល៨ មានមូល៩ បណ្ឌិតគប្បីធ្វើដូចចក្កមានមូល១ផងចុះ។
នេះចក្កមានមូល១០ (ដូចមានសេចក្តីតទៅនេះ)។
[១៦២] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីសបរិទណ្ឌាឈ្មោះនេះ ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ជាបដវាសិនីភរិយាផង ជាឱទបត្តកិនីភរិយាផង ជាឱភតចុម្ពដាភរិយាផង និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយាផង ជាធជាហដាភរិយាផង ជាមុហុត្តិកាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
[១៦៣] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីមាតុរក្ខិតាឈ្មោះនេះ ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយា នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីមាតុរក្ខិតាឈ្មោះនេះផង បិតុរក្ខិតាឈ្មោះនេះផង ថាដូច្នេះ គេថា នាងរាល់គ្នាចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីមាតុរក្ខិតាឈ្មោះនេះផង បិតុរក្ខិតាឈ្មោះនេះផង ស្រីមាតាបិតុរក្ខិតាឈ្មោះនេះផង ថាដូច្នេះ គេថា នាងរាល់គ្នា ចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ឧភតោពទ្ធចក្ក បណ្ឌិតគប្បីធ្វើយ៉ាងនេះ។
នេះចក្កមានមូលគ្រប់ទាំងអស់18) (ដូចមានសេចក្តីតទៅនេះ)។
[១៦៤] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីមាតុរក្ខិតាឈ្មោះនេះផង បិតុរក្ខិតាឈ្មោះនេះផង មាតាបិតុរក្ខិតាឈ្មោះនេះផង ភាតុរក្ខិតាឈ្មោះនេះផង ភគិនីរក្ខិតាឈ្មោះនេះផង ញាតិរក្ខិតាឈ្មោះនេះផង គោត្តរក្ខិតាឈ្មោះនេះផង ធម្មរក្ខិតាឈ្មោះនេះផង សារក្ខាឈ្មោះនេះផង សបរិទណ្ឌាឈ្មោះនេះផង ថាដូច្នេះ គេថា នាងរាល់គ្នា ចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ជាបដវាសិនីភរិយាផង ជាឱទបត្តកិនីភរិយាផង ជាឱភតចុម្ពដាភរិយាផង និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយាផង ជាធជាហដាភរិយាផង ជាមុហុត្តិកាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ឧភតោពទ្ធចក្ក ចប់។
[១៦៥] ម្តាយបុរសបញ្ជូនភិក្ខុទៅ។បេ។ ឪពុកបុរសបញ្ជូនភិក្ខុទៅ។បេ។ ម្តាយឪពុកបុរសបញ្ជូនភិក្ខុទៅ។បេ។ បងប្អូនប្រុសរបស់បុរសបញ្ជូនភិក្ខុទៅ។បេ។ បងប្អូនស្រីរបស់បុរសបញ្ជូនភិក្ខុទៅ។បេ។ ពួកញាតិរបស់បុរសបញ្ជូនភិក្ខុទៅ។បេ។ ពួកគោត្ររបស់បុរសបញ្ជូនភិក្ខុទៅ។បេ។ ពួកជនប្រព្រឹត្តធម៌ត្រូវគ្នារបស់បុរសបញ្ជូនភិក្ខុទៅ។បេ។ (សេចក្តីបំប្រួញអំពីរឿងបុរស បណ្ឌិតគប្បីឲ្យពិស្តារចុះ។ ឧភតោពទ្ធក19) ដែលព្រះសង្គីតិកាចារ្យឲ្យពិស្តារហើយយ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះផងចុះ។
[១៦៦] ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើនចូរជាធនក្កីតាភរិយា នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើនចូរជាឆន្ទវាសិនីភរិយា ជាភោគវាសិនីភរិយា ជាបដវាសិនីភរិយា ជាឱទបត្តកិនីភរិយា ជាឱភតចុម្ពដាភរិយា និងជាទាសីផង ជាភរិយាផង ជាកម្មការីផងជាភរិយាផង ជាធជាហដាភរិយា ជាមុហុត្តិកាភរិយា នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
និក្ខេបបទទាំងឡាយ ចប់។
[១៦៧] ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើន ចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយា នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើន ចូរជាធនក្កីតាភរិយាផង ជាភោគវាសិនីភរិយាផង នៃបុរសឈ្មោះនេះទៅ។ ជាធនក្កីតាភរិយាផង ជាបដវាសិនីភរិយាផង។ ជាធនក្កីតាភរិយាផង ជាឱទបត្តកិនីភរិយាផង។ ជាធនក្កីតាភរិយាផង ជាឱភតចុម្ពដាភរិយាផង។ ជាធនក្កីតាភរិយាផង និងជាទាសីផងភរិយាផង។ ជាធនក្កីតាភរិយាផង និងជាកម្មការីផងភរិយាផង។ ជាធនក្កីតាភរិយាផង ជាធជាហដាភរិយាផង។ ជាធនក្កីតាភរិយាផង ជាមុហុត្តិកាភរិយាផង ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ខណ្ឌចក្ក ចប់។
[១៦៨] ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើន ចូរជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង នៃបុរសឈ្មោះនេះទៅ។បេ។ ជាឆន្ទវាសិនីភរិយាផង ជាមុហុត្តិកាភរិយាផង។ ជាឆន្ទវាសិនីភរិយាផង ជាធនក្កីតាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្ក ចប់។
នេះជាមូលដែលព្រះដ៏មានព្រះភាគសំដែងដោយសង្ខេប។
[១៦៩] ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើន ចូរជាមុហុត្តិកាភរិយាផង ជាធនក្កីតាភរិយាផង នៃបុរសឈ្មោះនេះទៅ។បេ។ ជាមុហុត្តិកាភរិយាផង ជាធជាហដាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ចក្កមានមូល១ ចប់។
តាំងពីចក្កមានមូល២ ដរាបដល់ចក្កមានមូល៩ បណ្ឌិតគប្បីធ្វើដូចចក្កមានមូល១ផងចុះ។
នេះចក្កមានមូល១០ (ដូចមានសេចក្តីតទៅនេះ)។
[១៧០] ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើន ចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ជាបដវាសិនីភរិយាផង ជាឱទបត្តកិនីភរិយាផង ជាឱភតចុម្ពដាភរិយាផង និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយាផង ជាធជាហដាភរិយាផង ជាមុហុត្តិកាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
[១៧១] បិតារបស់ស្រីបិតុរក្ខិតា បញ្ជូនភិក្ខុទៅ។ មាតាបិតារបស់ស្រីមាតាបិតុរក្ខិតា បញ្ជូនភិក្ខុទៅ។ បងប្អូនប្រុសរបស់ស្រីភាតុរក្ខិតា បញ្ជូនភិក្ខុទៅ។ បងប្អូនស្រីរបស់ស្រីភគិនីរក្ខិតា បញ្ជូនភិក្ខុទៅ។ ពួកញាតិរបស់ស្រីញាតិរក្ខិតា បញ្ជូនភិក្ខុទៅ។ ពួកគោត្ររបស់ស្រីគោត្តរក្ខិតា បញ្ជូនភិក្ខុទៅ។ ពួកជនប្រព្រឹត្តធម៌ត្រូវគ្នារបស់ស្រីធម្មរក្ខិតា បញ្ជូនភិក្ខុទៅ។ ស្រីដែលអ្នកណាបានប្រកាន់ទុកហើយ អ្នកនោះបញ្ជូនភិក្ខុទៅ ដើម្បីស្រីដែលខ្លួនប្រកាន់ទុក (នោះ)។ អាជ្ញាដែលស្តេចអង្គណាបានដាក់កំហិតហើយ ស្តេចអង្គនោះបញ្ជូនភិក្ខុទៅ ដើម្បីស្រីដែលព្រះអង្គដាក់កំហិតហើយ (នោះ) ថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើន ចូរជាធនក្កីតាភរិយា នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ អាជ្ញាដែលស្តេចអង្គណាបានដាក់កំហិតហើយ ស្តេចអង្គនោះបញ្ជូនភិក្ខុទៅ ដើម្បីស្រីដែលទ្រង់បានដាក់កំហិតហើយ (នោះ) ថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើន ចូរជាឆន្ទវាសិនីភរិយា ជាភោគវាសិនីភរិយា ជាបដវាសិនីភរិយា ជាឱទបត្តកិនីភរិយា ជាឱភតចុម្ពដាភរិយា និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយាផង ជាធជាហដាភរិយា ជាមុហុត្តិកាភរិយា នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
និក្ខេបបទទាំងឡាយ ចប់។
[១៧២] អាជ្ញា ដែលស្តេចអង្គណាបានដាក់កំហិតហើយ ស្តេចអង្គនោះបញ្ជូនភិក្ខុទៅ ដើម្បីស្រីដែលទ្រង់ដាក់កំហិតហើយ (នោះ) ថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើន ចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង នៃបុរសឈ្មោះនេះទៅ។បេ។ ជាធនក្កីតាភរិយាផង ជាមុហុត្តិកាភរិយាផង ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ខណ្ឌចក្ក ចប់។
[១៧៣] អាជ្ញាដែលស្តេចអង្គណាបានដាក់កំហិតហើយ ស្តេចអង្គនោះបញ្ជូនភិក្ខុទៅ ដើម្បីស្រីដែលទ្រង់ដាក់កំហិតហើយ (នោះ) ថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើន ចូរជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង នៃបុរសឈ្មោះនេះទៅ។បេ។ ជាឆន្ទវាសិនីភរិយាផង ជាមុហុត្តិកាភរិយាផង។ ជាឆន្ទវាសិនីភរិយាផង ជាធនក្កីតាភរិយាផង ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្ក ចប់។
នេះជាមូលដែលព្រះដ៏មានព្រះភាគសំដែងដោយសង្ខេប។
[១៧៤] អាជ្ញាដែលស្តេចអង្គណាបានដាក់កំហិតហើយ ស្តេចអង្គនោះបញ្ជូនភិក្ខុទៅ ដើម្បីស្រីដែលទ្រង់ដាក់កំហិតហើយ (នោះ) ថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើន ចូរជាមុហុត្តិកាភរិយាផង ជាធនក្កីតាភរិយាផង នៃបុរសឈ្មោះនេះ។បេ។ ជាមុហុត្តិកាភរិយាផង ជាធជាហដាភរិយាផង ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ចក្កមានមូល១ ចប់។
តាំងពីចក្កមានមូល២ ដរាបដល់ចក្កមានមូល៩ បណ្ឌិតគប្បីធ្វើដូចចក្កមានមូល១ផងចុះ។
នេះចក្កមានមូល១០ (ដូចមានសេចក្តីតទៅនេះ)។
[១៧៥] អាជ្ញាដែលស្តេចអង្គណាបានដាក់កំហិតហើយ ស្តេចអង្គនោះបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើន ចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ជាបដវាសិនីភរិយាផង ជាឱទបត្តកិនីភរិយាផង ជាឱភតចុម្ពដាភរិយាផង និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយាផង ជាធជាហដាភរិយាផង ជាមុហុត្តិកាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
[១៧៦] ស្រីមាតុរក្ខិតាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងបុរសឈ្មោះនេះថា ខ្ញុំជាធនក្កីតាភរិយានៃបុរសឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ ស្រីមាតុរក្ខិតាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងបុរសឈ្មោះនេះថា ខ្ញុំជាឆន្ទវាសិនីភរិយា ជាភោគវាសិនីភរិយា ជាបដវាសិនីភរិយា ជាឱទបត្តកិនីភរិយា ជាឱភតចុម្ពដាភរិយា និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយាផង ជាធជាហដាភរិយា ជាមុហុត្តិកាភរិយា នៃបុរសឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
និក្ខេបបទទាំងឡាយ ចប់។
[១៧៧] ស្រីមាតុរក្ខិតាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងប្រុសឈ្មោះនេះថា ខ្ញុំជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង នៃបុរសឈ្មោះនេះ។បេ។ ជាធនក្កីតាភរិយាផង ជាមុហុត្តិកាភរិយាផង ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ខណ្ឌចក្ក ចប់។
[១៧៨] ស្រីមាតុរក្ខិតាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងបុរសឈ្មោះនេះថា ខ្ញុំជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង នៃបុរសឈ្មោះនេះ។បេ។ ជាឆន្ទវាសិនីភរិយាផង ជាមុហុត្តិកាភរិយាផង។ ជាឆន្ទវាសិនីភរិយាផង ជាធនក្កីតាភរិយាផង ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្ក ចប់។
នេះជាមូលដែលព្រះដ៏មានព្រះភាគសំដែងដោយសង្ខេប។
[១៧៩] ស្រីមាតុរក្ខិតាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងប្រុសឈ្មោះនេះថា ខ្ញុំជាមុហុត្តិកាភរិយាផង ជាធនក្កីតាភរិយាផង នៃបុរសឈ្មោះនេះ។បេ។ ជាមុហុត្តិកាភរិយាផង ជាធជាហដាភរិយាផង ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ចក្កមានមូល១ ចប់។
ចក្កដ៏សេសមានចក្កមានមូល២ជាដើម បណ្ឌិតគប្បីធ្វើឲ្យដូចចក្កមានមូល១ផងចុះ។
នេះចក្កមានមូល១០ (ដូចមានសេចក្តីតទៅនេះ)។
[១៨០] ស្រីមាតុរក្ខិតាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងប្រុសឈ្មោះនេះថា ខ្ញុំជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ជាបដវាសិនីភរិយាផង ជាឱទបត្តកិនីភរិយាផង ជាឱភតចុម្ពដាភរិយាផង និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយាផង ជាធជាហដាភរិយាផង ជាមុហុត្តិកាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
[១៨១] ស្រីបិតុរក្ខិតាបញ្ជូនភិក្ខុទៅ។ ស្រីមាតាបិតុរក្ខិតាបញ្ជូនភិក្ខុទៅ។ ស្រីភាតុរក្ខិតាបញ្ជូនភិក្ខុទៅ។ ស្រីភគិនីរក្ខិតាបញ្ជូនភិក្ខុទៅ។ ស្រីញាតិរក្ខិតាបញ្ជូនភិក្ខុទៅ។ ស្រីគោត្តរក្ខិតាបញ្ជូនភិក្ខុទៅ។ ស្រីធម្មរក្ខិតាបញ្ជូនភិក្ខុទៅ។ ស្រីសារក្ខាបញ្ជូនភិក្ខុទៅ។ ស្រីសបរិទណ្ឌាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងប្រុសឈ្មោះនេះថា ខ្ញុំជាធនក្កីតាភរិយា របស់បុរសឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ ស្រីសបរិទណ្ឌាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងប្រុសឈ្មោះនេះថា ខ្ញុំជាឆន្ទវាសិនីភរិយា ជាភោគវាសិនីភរិយា ជាបដវាសិនីភរិយា ជាឱទបត្តកិនីភរិយា ជាឱភតចុម្ពដាភរិយា និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយាផង ជាធជាហដាភរិយា ជាមុហុត្តិកាភរិយា នៃបុរសឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
និក្ខេបបទទាំងឡាយ ចប់។
[១៨២] ស្រីសបរិទណ្ឌាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងប្រុសឈ្មោះនេះថា ខ្ញុំជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង នៃបុរសឈ្មោះនេះ។បេ។ ជាធនក្កីតាភរិយាផង ជាមុហុត្តិកាភរិយាផង ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ខណ្ឌចក្ក ចប់។
[១៨៣] ស្រីសបរិទណ្ឌាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងប្រុសឈ្មោះនេះថា ខ្ញុំជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង នៃបុរសឈ្មោះនេះ។បេ។ ជាឆន្ទវាសិនីភរិយាផង ជាមុហុត្តិកាភរិយាផង។ ជាឆន្ទវាសិនីភរិយាផង ជាធនក្កីតាភរិយាផង ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្ក ចប់។
នេះជាមូលដែលព្រះដ៏មានព្រះភាគសំដែងដោយសង្ខេប។
[១៨៤] ស្រីសបរិទណ្ឌាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងប្រុសឈ្មោះនេះថា ខ្ញុំជាមុហុត្តិកាភរិយាផង ជាធនក្កីតាភរិយាផង នៃបុរសឈ្មោះនេះ។បេ។ ជាមុហុត្តិកាភរិយាផង ជាធជាហដាភរិយាផង ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ចក្កមានមូល១ ចប់។
ចក្កមានមូល២ជាដើម បណ្ឌិតគប្បីធ្វើដូចចក្កមានមូល១ផងចុះ។
នេះចក្កមានមូល១០ (ដូចមានសេចក្តីតទៅនេះ)។
[១៨៥] ស្រីសបរិទណ្ឌាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងបុរសឈ្មោះនេះថា ខ្ញុំជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ជាបដវាសិនីភរិយាផង ជាឱទបត្តកិនីភរិយាផង ជាឱភតចុម្ពដាភរិយាផង និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយាផង ជាធជាហដាភរិយាផង ជាមុហុត្តិកាភរិយាផង នៃបុរសឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ចក្កបេយ្យាលគ្រប់ទាំងអស់ ចប់។
[១៨៦] ភិក្ខុទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុទទួលពាក្យ ទៅនិយាយល្បងមើល តែមិនបានវិលមក (ប្រាប់) វិញ ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុទទួលពាក្យ រួចមិនបាននិយាយល្បងមើលឡើយ គ្រាន់តែត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុទទួលពាក្យ តែមិនបាននិយាយល្បងមើល មិនបានត្រឡប់មក (ប្រាប់) វិញឡើយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមិនទទួលពាក្យ តែបាននិយាយល្បងមើល ហើយនាំសេចក្តីមក (ប្រាប់) វិញ ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុមិនបានទទួលពាក្យ តែបាននិយាយល្បងមើល ហើយមិនបានត្រឡប់មក (ប្រាប់) វិញឡើយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមិនបានទទួលពាក្យ មិនបាននិយាយល្បងមើល តែបាននាំសេចក្តីមក (ប្រាប់) ត្រូវអាបត្តិទុក្កដ។ ភិក្ខុមិនទទួលពាក្យ មិនបាននិយាយល្បងមើល មិនបានត្រឡប់មក (ប្រាប់) វិញទេ មិនត្រូវអាបត្តិឡើយ។
[១៨៧] បុរសបង្គាប់ភិក្ខុច្រើនរូបថា បពិត្រលោកដ៏ចំរើនទាំងឡាយ សូមលោកគ្រប់អង្គទៅនិយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុទាំងអស់ ក៏ទទួលពាក្យ ភិក្ខុទាំងអស់និយាយល្បងមើល ភិក្ខុទាំងអស់នាំសេចក្តីមក (ប្រាប់) វិញ ភិក្ខុទាំងអស់(នោះ) ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុច្រើនរូបថា បពិត្រលោកដ៏ចំរើនទាំងឡាយ សូមលោកគ្រប់អង្គទៅនិយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុទាំងអស់ ក៏ទទួលពាក្យ ភិក្ខុទាំងអស់ទៅនិយាយល្បងមើល ហើយបានឲ្យភិក្ខុមួយរូបវិលមក (ប្រាប់) វិញ ភិក្ខុទាំងអស់(នោះ) ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុច្រើនរូបថា បពិត្រលោកដ៏ចំរើនទាំងឡាយ សូមលោកគ្រប់អង្គទៅនិយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុទាំងអស់ ក៏ទទួលពាក្យ បានឲ្យភិក្ខុមួយរូបទៅនិយាយល្បងមើល ហើយភិក្ខុទាំងអស់ក៏វិលមក (ប្រាប់) វិញ ភិក្ខុទាំងអស់(នោះ) ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុច្រើនរូបថា បពិត្រលោកដ៏ចំរើនទាំងឡាយ សូមលោកគ្រប់អង្គទៅនិយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុទាំងអស់ក៏ទទួលពាក្យ បានចាត់ភិក្ខុមួយរូបឲ្យទៅនិយាយល្បងមើល ហើយឲ្យភិក្ខុមួយរូបនាំដំណឹងមក (ប្រាប់) វិញ ភិក្ខុទាំងអស់(នោះ) ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយវិលមក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយប្រើកូនសិស្សឲ្យវិលមក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ រួចប្រើកូនសិស្សឲ្យទៅនិយាយល្បងមើល ហើយវិលមក (ប្រាប់) ដោយខ្លួនឯងវិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ បានប្រើកូនសិស្សឲ្យទៅនិយាយល្បងមើល ឯកូនសិស្សនោះបាននិយាយល្បងមើល ហើយក៏ត្រឡប់មក ទៅប្រាប់បុរសដើម ក្រៅពីអាចារ្យដែលប្រើនោះ ត្រូវអាបត្តិថុល្លច្ច័យទាំងពីររូប។
[១៨៨] ភិក្ខុទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មកប្រាប់វិញដោយពាក្យកុហក20) ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុកាលទៅមិនទទួលបង្គាប់ តែបាននិយាយល្បងផង វិលមកប្រាប់វិញផង ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុកាលទៅ ក៏បានទទួលបង្គាប់ និយាយល្បងមើល ហើយវិលមកប្រាប់វិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុកាលទៅ ក៏មិនបានទទួលបង្គាប់ កាលមក មិននាំដំណឹងមកប្រាប់វិញ មិនត្រូវអាបត្តិឡើយ។
[១៨៩] ភិក្ខុដែលទៅ (កាន់សំណាក់ស្រីនិងប្រុស) ដោយកិច្ចដែលត្រូវធ្វើ ចំពោះសង្ឃក្តី ចំពោះចេតិយក្តី ចំពោះបុគ្គលឈឺក្តី ភិក្ខុឆ្កួត ភិក្ខុដើមបញ្ញត្តិ មិនត្រូវអាបត្តិឡើយ។
(វិនីតវត្ថុឧទ្ទានគាថា)
[១៩០] (មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅ ដូចមានខាងក្រោមនេះគឺ)
រឿងស្រីដេកលក់ រឿងស្រីស្លាប់ រឿងស្រីចេញពីលំនៅទៅ រឿងប្រុសច្រឡំជាស្រី រឿងស្រីខ្ទើយ រឿងឈ្លោះគ្នា ភិក្ខុបាននិយាយផ្សះផ្សា រឿងភិក្ខុនាំការឲ្យមនុស្សខ្ទើយ។
(វិនីតវត្ថុ)
[១៩១] សម័យនោះឯង បុរសម្នាក់បង្គាប់ភិក្ខុមួយរូបថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយល្បងមើលនឹងស្រីឈ្មោះនេះ។ ភិក្ខុនោះក៏ទៅហើយសួរមនុស្សទាំងឡាយថា ស្រីឈ្មោះនេះនៅឯណា។ មនុស្សទាំងឡាយឆ្លើយថា នាងនោះដេកលក់ទៅហើយ លោកម្ចាស់។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយដឹង។ ភិក្ខុនោះក៏ក្រាបទូលសេចក្តីនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង បុរសម្នាក់បង្គាប់ភិក្ខុមួយរូបថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយល្បងមើលនឹងស្រីឈ្មោះនេះ។ ភិក្ខុនោះក៏ទៅហើយសួរមនុស្សទាំងឡាយថា ស្រីឈ្មោះនេះនៅឯណា។ មនុស្សទាំងឡាយឆ្លើយថា បពិត្រលោកម្ចាស់ស្រីនោះស្លាប់ហើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង បុរសម្នាក់បង្គាប់ភិក្ខុមួយរូបថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយល្បងមើលនឹងស្រីឈ្មោះនេះ។ ភិក្ខុនោះក៏ទៅ ហើយសួរមនុស្សទាំងឡាយថា ស្រីឈ្មោះនេះនៅឯណា។ មនុស្សទាំងឡាយឆ្លើយថា នាងនោះចេញពីទីនេះទៅហើយ លោកម្ចាស់។បេ។ មនុស្សនោះមិនមែនជាស្រីទេ លោកម្ចាស់។បេ។ មនុស្សនោះជាស្រីខ្ទើយទេ លោកម្ចាស់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[១៩២] សម័យនោះឯង ស្រីម្នាក់ឈ្លោះគ្នានឹងប្តី ហើយរត់ទៅផ្ទះម្តាយ។ ភិក្ខុជាអ្នកចូលទៅកាន់ត្រកូល បាននិយាយផ្សះផ្សា។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ ស្រីនោះប្តីបានលែងលះគ្នាដាច់ខាតហើយឬ។ ភិក្ខុនោះឆ្លើយថា សូមទ្រង់ព្រះមេត្តាប្រោស មិនទាន់លែងដាច់ទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ មិនមានអាបត្តិទេ ព្រោះគេមិនទាន់លែងគ្នាដាច់ខាត។
[១៩៣] សម័យនោះឯង ភិក្ខុមួយរូបប្រព្រឹត្តនិយាយដឹកនាំការឲ្យមនុស្សខ្ទើយទាំងឡាយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
សង្ឃាទិសេស ទី៥ ចប់។
(៦. កុដិការសិក្ខាបទំ)
[១៩៤] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅវត្តវេឡុវន កលន្ទកនិវាបស្ថាន (កន្លែងដែលស្តេចប្រទានអភ័យនិងចំណីដល់សត្វកង្ហែន) ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង ពួកភិក្ខុនៅក្នុងដែនអាឡវី ប្រើគេឲ្យសាងនូវកុដិទាំងឡាយ ដែលមានគ្រឿងឧបករណ (គ្រឿងប្រដាប់សង់ផ្ទះ) សូមពីគេមកខ្លួនឯង ឥតមានទាយកជាម្ចាស់របស់ ចំពោះជាទីនៅរបស់ខ្លួន ធំហួសប្រមាណ។ កុដិទាំងនោះមិនទាន់សម្រេច។ ភិក្ខុទាំងនោះក៏ចេះតែសូមញឹកៗ ញយៗ ដោយពាក្យសូមថា អ្នកទាំងឡាយចូរឲ្យនូវបុរស ឲ្យគ្រឿងហត្ថកម្មនៃបុរស ឲ្យគោ ឲ្យរទេះ ឲ្យកាំបិត ឲ្យពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក ឲ្យវល្ល៍ ឲ្យឫស្សី ឲ្យស្មៅយ៉ាប្លង ឲ្យស្មៅដំណេកទន្សាយ ឲ្យស្មៅ ឲ្យដីស្អិត (ដល់យើងទាំងឡាយ)។ ពួកមនុស្សដែលភិក្ខុទាំងនោះចេះតែបៀតបៀនដោយការសូមញឹកញយហួសពេក លុះដល់ឃើញពួកភិក្ខុហើយ ក៏ភ្ញាក់ផ្អើលខ្លះ តក់ស្លុតខ្លះ លបរត់ទៅខ្លះ គេចទៅទីដទៃខ្លះ បែរមុខទៅទីដទៃខ្លះ បិទទ្វារផ្ទះខ្លះ សូម្បីគ្រាន់តែឃើញនូវគោញីទាំងឡាយ ក៏គេចរត់ដោយស្មានថាជាពួកភិក្ខុ។
[១៩៥] ខណៈនោះ ព្រះមហាកស្សបដ៏មានអាយុ គង់ចាំវស្សាក្នុងក្រុងរាជគ្រឹះ (គ្រប់ត្រៃមាស) ហើយ ក៏និមន្តចេញទៅឯដែនអាឡវី ត្រេចទៅកាន់ចារិកតាមលំដាប់ សំដៅទៅកាន់ដែនអាឡវីនោះ។ មានសេចក្តីដំណាលថា ព្រះមហាកស្សដ៏មានអាយុ សម្រេចឥរិយាបថនៅនាអគ្គាឡវចេតិយក្នុងដែនអាឡវីនោះ។ គ្រានោះជាវេលាព្រឹក ព្រះមហាកស្សបដ៏មានអាយុ ស្លៀកស្បង់ ទ្រង់បាត្រនិងចីវរចូលទៅកាន់ដែនអាឡវីដើម្បីបិណ្ឌបាត។ មនុស្សទាំងឡាយបានឃើញព្រះមហាកស្សបដ៏មានអាយុ ក៏ភ្ញាក់ផ្អើលខ្លះ តក់ស្លុតខ្លះ លបរត់ទៅខ្លះ គេចទៅទីដទៃខ្លះ បែរមុខទៅទីដទៃខ្លះ បិទទ្វារផ្ទះខ្លះ។ គ្រានោះ ព្រះមហាកស្សបដ៏មានអាយុត្រាច់ទៅបិណ្ឌបាតក្នុងដែនអាឡវីធ្វើភត្តកិច្ចស្រេចហើយ ដល់កាលជាខាងក្រោយអំពីភត្តកិច្ច ក៏ហៅពួកភិក្ខុមកហើយសួរថា ម្នាលលោកដ៏មានអាយុទាំងឡាយ កាលពីដើម ដែនអាឡវីនេះសម្បូណ៌ចង្ហាន់ បិណ្ឌបាតបានងាយ ងាយនឹងព្យាយាមស្វែងរកការចិញ្ចឹមជីវិត ប៉ុន្តែឥឡូវនេះ ដែនអាឡវីនេះ ប្រែជាកើតទុរ្ភិក្ស បិណ្ឌបាតបានដោយកម្រ លំបាកនឹងព្យាយាមស្វែងរកការចិញ្ចឹមជីវិតទៅវិញ ម្នាលលោកដ៏មានអាយុទាំងឡាយ អ្វីហ្ន៎ជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យដែនអាឡវីនេះប្រែជាកើតទុរ្ភិក្ស បិណ្ឌបាតបានដោយកម្រ លំបាកនឹងព្យាយាមស្វែងរកការចិញ្ចឹមជីវិតទៅវិញ។ ទើបភិក្ខុទាំងនោះពិតរឿងនុ៎ះដល់ព្រះមហាកស្សបដ៏មានអាយុ។
[១៩៦] គ្រានោះ ព្រះដ៏មានព្រះភាគ គង់នៅក្នុងក្រុងរាជគ្រឹះ គួរដល់ពុទ្ធអធ្យាស្រ័យ ហើយក៏យាងចេញទៅឯដែនអាឡវី យាងទៅកាន់ចារិកតាមលំដាប់ សំដៅទៅកាន់ដែនអាឡវីនោះ។ មានសេចក្តីដំណាលថា ព្រះដ៏មានព្រះភាគ ទ្រង់សម្រេចឥរិយាបថនៅនាអគ្គាឡវចេតិយ ក្នុងដែនអាឡវីនោះ។ ខណៈនោះ ព្រះមហាកស្សបដ៏មានអាយុ ចូលទៅគាល់ព្រះអង្គ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយខាងទីដ៏សមគួរ។ លុះអង្គុយក្នុងទីដ៏សមគួររួចហើយ ព្រះមហាកស្សបដ៏មានអាយុបានក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់ត្រាស់សួរបញ្ជាក់ពួកភិក្ខុដែនអាឡវីថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នករាល់គ្នាឲ្យគេធ្វើនូវកុដិទាំងឡាយដែលមានគ្រឿងឧបករណ៍ សូមអំពីគេមកដោយខ្លួនឯង មិនមានទាយកជាម្ចាស់របស់ ចំពោះជាទីនៅរបស់ខ្លួន ធំហួសប្រមាណ។ កុដិទាំងនោះមិនទាន់សម្រេច អ្នករាល់គ្នាចេះតែសូមគេញយៗថា អ្នកទាំងឡាយចូរឲ្យនូវបុរស ឲ្យគ្រឿងហត្ថកម្មនៃបុរស ឲ្យគោ ឲ្យរទេះ ឲ្យកាំបិត ឲ្យពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក ឲ្យវល្ល៍ ឲ្យឫស្សី ឲ្យស្មៅយ៉ាប្លង ឲ្យស្មៅដំណេកទន្សាយ ឲ្យស្មៅ ឲ្យដីស្អិត ពួកមនុស្សដែលអ្នកទាំងឡាយចេះតែបៀតបៀនដោយការសូមញឹកញយហួសពេក លុះដល់ឃើញភិក្ខុទាំងឡាយហើយ ក៏ភ្ញាក់ផ្អើលខ្លះ តក់ស្លុតខ្លះ លបរត់ទៅខ្លះ គេចទៅទីដទៃខ្លះ បែរមុខទៅទីដទៃខ្លះ បិទទ្វារផ្ទះខ្លះ សូម្បីគ្រាន់តែឃើញនូវគោញីទាំងឡាយហើយសំគាល់ថាភិក្ខុ ក៏គេចរត់ សេចក្តីនេះពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ដំណើរនេះមិនសមគួរទេ។បេ។ មិនមែនជាកិច្ចដែលត្រូវធ្វើទេ ម្នាលមោឃបុរសទាំងឡាយ មិនសមបីបើ អ្នកឯងរាល់គ្នាប្រើគេឲ្យសាងកុដិទាំងឡាយ ដែលមានគ្រឿងឧបករណ៍ សូមពីគេមកខ្លួនឯង ឥតមានទាយកជាម្ចាស់របស់ ចំពោះជាទីនៅរបស់ខ្លួន ធំហួសប្រមាណ កុដិទាំងនោះមិនទាន់សម្រេច អ្នកទាំងឡាយចេះតែសូមញយៗ ដោយពាក្យសូមថា អ្នកទាំងឡាយចូរឲ្យនូវបុរស ឲ្យគ្រឿងហត្ថកម្មនៃបុរស ឲ្យគោ ឲ្យរទេះ ឲ្យកាំបិត ឲ្យពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក ឲ្យវល្ល៍ ឲ្យឫស្សី ឲ្យស្មៅយ៉ាប្លង ឲ្យស្មៅដំណេកទន្សាយ ឲ្យស្មៅ ឲ្យដីស្អិត (ដល់យើងទាំងឡាយ) ម្នាលមោឃបុរសទាំងឡាយ អំពើដែលពួកអ្នកធ្វើនេះ មិននាំឲ្យជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា(នោះ)ទេ។បេ។ មានតែនាំឲ្យខូចចិត្ត ដល់ជនទាំងឡាយដែលមានសេចក្តីជ្រះថ្លាហើយ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលពួកភិក្ខុដែនអាឡវីដោយអនេកបរិយាយ។បេ។ ហើយទ្រង់សំដែងធម្មីកថាតាមសមគួរដល់ហេតុនោះៗ ដល់ភិក្ខុទាំងឡាយ ហើយត្រាស់ហៅពួកភិក្ខុមក ហើយ(ត្រាស់ថា)។
[១៩៧] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលពីដើម មានឥសីពីរនាក់ ជាបងប្អូននឹងគ្នា សំណាក់នៅអាស្រ័យនឹងស្ទឹងគង្គា។ ម្នាលភិក្ខុទាំងឡាយ វេលានោះ មានសេ្តចនាគមួយឈ្មោះមណិកណ្ឋ ឡើងមកអំពីស្ទឹងគង្គា ហើយចូលមករកឥសីជាប្អូន លុះចូលមកដល់ហើយ ក៏ព័ទ្ធព័ន្ធឥសីប្អូនដោយភ្នេន៧ជុំ ហើយបើកពពារដ៏ធំបាំងពីខាងលើសីរ្យនៃឥសីប្អូននោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ឥសីប្អូនហេតុតែមានសេចក្តីខ្លាចអំពីនាគនោះ ក៏ចេះតែស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតទៅជារោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ម្នាលភិក្ខុទាំងឡាយ ឥសីជាបងបានឃើញឥសីប្អូនស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ លុះឃើញហើយ ដ៏សួរទៅឥសីប្អូនថា ម្នាលអ្នកដ៏ចំរើន ហេតុអ្វីក៏អ្នក ស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ (ដូច្នេះ)។ ឥសីប្អូនប្រាប់ថា បពិត្រលោកបងដ៏ចំរើន នាគរាជឈ្មោះមណិកណ្ឋ ឡើងមកអំពីស្ទឹងគង្គា ហើយចូលមករកខ្ញុំក្នុងទីនេះ លុះចូលមកដល់ហើយ ក៏ព័ទ្ធព័ន្ធខ្ញុំដោយភ្នេន៧ជុំ ហើយបើកពពារដ៏ធំបាំងពីខាងលើក្បាលខ្ញុំ ព្រោះសេចក្តីខ្លាចនាគរាជនោះ បានជាខ្ញុំស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ឥសីបងសួរថា ម្នាលអ្នកដ៏ចំរើន អ្នកចង់មិនឲ្យនាគរាជនោះមកដែរឬ។ ឥសីប្អូនតបថា បពិត្រលោកបងដ៏ចំរើន ខ្ញុំចង់មិនឲ្យនាគរាជនោះមកទេ។ ឥសីបងសួរថា ម្នាលអ្នកដ៏ចំរើន ចុះអ្នកឯងបានឃើញវត្ថុអ្វីជារបស់នាគរាជនោះខ្លះ។ ឥសីប្អូនតបថា បពិត្រលោកបងដ៏ចំរើន ខ្ញុំបានឃើញកែវមណី ជាគ្រឿងប្រដាប់ព្ធដ៏កនៃនាគរាជនោះ។ ឥសីបងក៏បង្គាប់ថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ អ្នកចូរសូមកែវមណីចំពោះនាគរាជនោះថា អ្នកដ៏ចំរើន សូមអ្នកឲ្យកែវមណីដល់អាត្មា អាត្មាត្រូវការដោយកែវមណី។ ម្នាលភិក្ខុទាំងឡាយ ខណៈនោះ មណិកណ្ឋនាគរាជ ក៏ឡើងអំពីស្ទឹងគង្គា ហើយចូលមករកឥសីប្អូន លុះចូលមកដល់ហើយ ក៏ស្ថិតនៅក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ ឥសីប្អូនក៏បានពោលពាក្យនេះនឹងមណិកណ្ឋនាគរាជដែលស្ថិតនៅក្នុងទីដ៏សមគួរហើយ ថា ម្នាលអ្នកដ៏ចំរើន សូមអ្នកឲ្យកែវមណីដល់អាត្មា អាត្មាត្រូវការដោយកែវមណី។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មណិកណ្ឋនាគរាជគិតថា ភិក្ខុចេះតែសូមកែវមណី ភិក្ខុត្រូវការដោយកែវមណី គិតដូច្នេះហើយ ក៏វិលទៅវិញយ៉ាងឆាប់។ ម្នាលភិក្ខុទាំងឡាយ គ្រាទី២ មណិកណ្ឋនាគរាជឡើងមកអំពីស្ទឹងគង្គា ហើយចូលមករកឥសីប្អូន។ ម្នាលភិក្ខុទាំងឡាយ ឥសីប្អូនបានឃើញមណិកណ្ឋនាគរាជមកអំពីចម្ងាយ លុះឃើញហើយ ក៏ពោលពាក្យសូមកែវមណីនឹងមណិកណ្ឋនាគរាជថា ម្នាលអ្នកដ៏ចំរើន សូមអ្នកឲ្យកែវមណីដល់អាត្មា អាត្មាត្រូវការដោយកែវមណី។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មណិកណ្ឋនាគរាជក៏រំពឹងថា ភិក្ខុចេះតែសូមកែវមណី ភិក្ខុត្រូវការដោយកែវមណី ហើយត្រឡប់អំពីទីនោះបាត់ទៅ។ ម្នាលភិក្ខុទាំងឡាយ គ្រាទី៣ មណិកណ្ឋនាគរាជ ក៏ឡើងមកអំពីស្ទឹងគង្គា។ ម្នាលភិក្ខុទាំងឡាយ ឥសីប្អូនបានឃើញមណិកណ្ឋនាគរាជឡើងអំពីស្ទឹងគង្គា លុះឃើញហើយ ក៏ពោលពាក្យសូមកែវមណីនឹងមណិកណ្ឋនាគរាជថា ម្នាលអ្នកដ៏ចំរើន សូមអ្នកឲ្យកែវមណីដល់អាត្មា អាត្មាត្រូវការដោយកែវមណី។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មណិកណ្ឋនាគរាជពោលនឹងឥសីប្អូន ដោយគាថាទាំងឡាយថា បាយនិងទឹកដ៏ផ្ចិតផ្ចង់ជាច្រើន តែងកើតឡើងដល់ខ្ញុំ ព្រោះអាស្រ័យកែវមណីនេះ ខ្ញុំនឹងឲ្យកែវមណីនោះដល់លោកមិនបានទេ លោកជាអ្នកស្មូរសូមហួសពេក ខ្ញុំនឹងលែងមកកាន់អាស្រមរបស់លោកទៀតហើយ។ មនុស្សកំឡោះដែលមានដាវសំលៀងដោយថ្មខ្មៅយ៉ាងមុតក្នុងដៃ នឹងគប្បីធ្វើនរណាៗ ឲ្យស្លុតខ្លាចបានដូចម្តេចមិញ លោកសូមកែវមណីនឹងខ្ញុំ ធ្វើខ្ញុំឲ្យស្លុតខ្លាច ក៏ដូច្នោះដែរ ខ្ញុំនឹងឲ្យកែវមណីនោះដល់លោកមិនបានទេ លោកជាអ្នកស្មូរសូមហួសពេក ខ្ញុំនឹងលែងមកកាន់អាស្រមរបស់លោកទៀតហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មណិកណ្ឋនាគរាជក៏រំពឹងថា ភិក្ខុចេះតែសូមកែវមណី ភិក្ខុត្រូវការដោយកែវមណី ហើយចៀសចេញទៅ។ មណិកណ្ឋនាគរាជ កាលដែលចៀសចេញទៅដូច្នោះហើយ ក៏លែងត្រឡប់មកវិញទៀត។ ម្នាលភិក្ខុទាំងឡាយ លុះកាលតមក ឥសីប្អូន ព្រោះមិនបានឃើញនាគដែលគួរឃើញនោះ ក៏រឹងរឹតតែស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ម្នាលភិក្ខុទាំងឡាយ ឥសីបងបានឃើញឥសីប្អូនរឹងរឹតតែស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ លុះឃើញហើយ បានសួរឥសីប្អូនថា ម្នាលអ្នកដ៏ចំរើន ហេតុអ្វីបានជាអ្នករឹងរឹតតែស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ឥសីប្អូនឆ្លើយថា បពិត្រលោកបងដ៏ចំរើន ព្រោះមិនបានឃើញនាគនោះដែលគួរឃើញ បានជាខ្ញុំរឹងរឹតតែស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ឥសីបងបានពោលគាថានឹងឥសីប្អូនថា
បុគ្គលដឹងថារបស់ណាជាទីស្រឡាញ់របស់គេ មិនគួរសូមរបស់នោះអំពីគេ បុគ្គលជាទីស្អប់ខ្ពើមរបស់គេ ក៏ព្រោះសូមហួសពេក នាគដែលព្រាហ្មណ៍សូមកែវមណីហើយ លែងត្រឡប់មកកាន់ទីនោះឲ្យឃើញទៀត។
ម្នាលភិក្ខុទាំងឡាយ អម្បាលយ៉ាងពួកសត្វតិរច្ឆានទាំងនោះ ក៏មិនពេញចិត្តនឹងការសូម មិនពេញចិត្តនឹងការរៃអង្គាស នឹងបាច់ពោលថ្វីដល់មនុស្ស។
[១៩៨] (រឿងទី២ថា ) ម្នាលភិក្ខុទាំងឡាយ រឿងដែលមានអំពីអតីតកាល មានភិក្ខុមួយរូប សម្រេចឥរិយាបថនៅក្នុងដងព្រៃមួយ នាខាងភ្នំហិមវន្ត។ ម្នាលភិក្ខុទាំងឡាយ ក្នុងទីជិតដងព្រៃនោះឯង មានបឹងមួយជាទំនាបធំ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មានហ្វូងសត្វស្លាបជាច្រើន វេលាថ្ងៃត្រាច់រកអាហារព្ធដ៏បឹងដែលនៅជិតដងព្រៃនោះ ដល់វេលាល្ងាច នាំគ្នាមកអាស្រ័យនៅនាដងព្រៃនោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ភិក្ខុនោះធុញទ្រាន់ អផ្សុកដោយសំឡេងនៃហ្វូងសត្វស្លាបនោះ ក៏ចូលមករកតថាគត លុះចូលមកដល់ហើយ ថ្វាយបង្គំតថាគត ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះដល់ភិក្ខុនោះអង្គុយស៊ប់ហើយ តថាគតបានពោលពាក្យនេះនឹងភិក្ខុនោះថា ម្នាលភិក្ខុ ខន្ធបញ្ចកដែលមានចក្ក៤ មានទ្វារ៩ អ្នកល្មមអត់ធន់បានទេឬ ខន្ធបញ្ចកដែលមានចក្ក៤ មានទ្វារ៩ អ្នកល្មមឲ្យប្រព្រឹត្តទៅបានទេឬ អ្នកជាបុគ្គលមកកាន់ផ្លូវឆ្ងាយដោយឥតមានលំបាកទេឬ ម្នាលភិក្ខុ ចុះអ្នកមកអំពីទីណា។ ភិក្ខុនោះពោលថា បពិត្រព្រះដ៏មានព្រះភាគ ខន្ធបញ្ចកដែលមានចក្ក៤ មានទ្វារ៩ ខ្ញុំព្រះអង្គល្មមអត់ធន់បាន បពិត្រព្រះដ៏មានព្រះភាគ ខន្ធបញ្ចកដែលមានចក្ក៤ មានទ្វារ៩ ខ្ញុំព្រះអង្គល្មមឲ្យប្រព្រឹត្តទៅបាន បពិត្រព្រះអង្គដ៏ចំរើន មួយសោត ខ្ញុំព្រះអង្គជាបុគ្គលមកកាន់ផ្លូវឆ្ងាយដោយឥតមានលំបាកឡើយ បពិត្រព្រះអង្គដ៏ចំរើន ខាងភ្នំហិមវន្ត មានដងព្រៃមួយធំ បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុងទីជិតនៃដងព្រៃនោះ មានបឹងទំនាបធំ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ មានហ្វូងសត្វស្លាបច្រើន វេលាថ្ងៃ ត្រាច់រកអាហារនៅបឹងនោះ លុះដល់វេលាល្ងាច នាំគ្នាមកអាស្រ័យនៅនាដងព្រៃនោះ បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គបានជាមកអំពីទីនោះ ព្រោះអផ្សុកនឹងសំឡេងនៃហ្វូងសត្វស្លាបនោះ។ តថាគតបានសួរថា ម្នាលភិក្ខុ ចុះអ្នកចង់មិនឲ្យហ្វូងសត្វស្លាបនោះមកទេឬ ភិក្ខុនោះពោលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនចង់ឲ្យហ្វូងសត្វស្លាបនោះមកទេ។ ទើបតថាគតពោលថា ម្នាលភិក្ខុ បើដូច្នោះ អ្នកឯងទៅដល់ទីនោះហើយ ៗចូលទៅកាន់ដងព្រៃនោះ ហើយប្រកាសនូវសំឡេងបីដង អស់បឋមយាមនៃរាត្រីថា នែសត្វស្លាបដ៏ចំរើនទាំងឡាយ បណ្តាសត្វស្លាបដែលអាស្រ័យនៅក្នុងដងព្រៃនេះទាំងអម្បាលម៉ាណ ចូរស្តាប់យើង ៗត្រូវការដោយស្លាបរបស់សត្វស្លាបទាំងឡាយ អ្នករាល់គ្នាចូរឲ្យស្លាបមួយៗម្នាក់ដល់យើង (តពីនោះមក) ចូរប្រកាសនូវសំឡេងបីដង អស់មជ្ឈិមយាមនៃរាត្រីថា។បេ។ រួចចូរប្រកាសនូវសំឡេងបីដង អស់បច្ឆឹមយាមនៃរាត្រីថា នែសត្វស្លាបដ៏ចំរើនទាំងឡាយ បណ្តាសត្វស្លាបដែលអាស្រ័យនៅក្នុងដងព្រៃនេះទាំងអម្បាលម៉ាណ ចូរស្តាប់យើង ៗត្រូវការដោយស្លាបរបស់សត្វបក្សីទាំងឡាយ ម្នាលសត្វបក្សីដ៏ចំរើនទាំងឡាយ អ្នករាល់គ្នាចូរឲ្យស្លាបមួយៗម្នាក់ដល់យើង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ភិក្ខុនោះក៏ទៅក្នុងទីនោះ ហើយទើបចូលទៅកាន់ដងព្រៃនោះ ហើយប្រកាសនូវសំឡេងបីដង អស់បឋមយាមនៃរាត្រីថា នែសត្វបក្សីដ៏ចំរើនទាំងឡាយ បណ្តាសត្វបក្សីដែលអាស្រ័យនៅក្នុងដងព្រៃនេះទាំងអម្បាលម៉ាណ ចូរស្តាប់យើង ៗត្រូវការដោយស្លាបរបស់សត្វបក្សីទាំងឡាយ ម្នាលសត្វបក្សីដ៏ចំរើនទាំងឡាយ អ្នករាល់គ្នាចូរឲ្យស្លាបមួយៗម្នាក់ដល់យើង (តពីនោះមក) ក៏ប្រកាសនូវសំឡេងបីដង អស់មជ្ឈិមយាមនៃរាត្រី។បេ។ រួចបានប្រកាសនូវសំឡេងបីដង អស់បច្ឆិមយាមនៃរាត្រីថា នែសត្វបក្សីដ៏ចំរើនទាំងឡាយ បណ្តាសត្វបក្សីដែលអាស្រ័យនៅក្នុងដងព្រៃនេះទាំងអម្បាលម៉ាណ ចូរស្តាប់យើង ៗត្រូវការដោយស្លាបរបស់សត្វបក្សីទាំងឡាយ ម្នាលសត្វបក្សីដ៏ចំរើនទាំងឡាយ អ្នករាល់គ្នាចូរឲ្យស្លាបមួយៗម្នាក់ដល់យើង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ហ្វូងសត្វបក្សីក៏គិតគ្នាថា ភិក្ខុចេះតែសូមស្លាប ភិក្ខុត្រូវការដោយស្លាប (លុះគិតហើយ) ក៏ចៀសចេញទៅចាកដងព្រៃនោះ កាលដែលហ្វូងសត្វបក្សីចៀសចេញទៅដូច្នោះហើយ ក៏លែងត្រឡប់វិលមកទៀត។ ម្នាលភិក្ខុទាំងឡាយ អម្បាលយ៉ាងសត្វតិរច្ឆានទាំងឡាយនោះ ម្តេចគង់មិនពេញចិត្តនឹងការសូម មិនពេញចិត្តនឹងការរៃអង្គាស ចំណង់បើមនុស្សទាំងឡាយ នឹងបាច់និយាយទៅថ្វី។
[១៩៩] ម្នាលភិក្ខុទាំងឡាយ មានរឿងពីដើមមកថា បិតារបស់កុលបុត្តឈ្មោះរដ្ឋបាល បានពោលគាថានឹងរដ្ឋបាលកុលបុត្តថា
ម្នាលរដ្ឋបាល ជនទាំងឡាយណាច្រើននាក់ រមែងមកចោមរោមសូមអ្វីៗនឹងញោម តែញោមមិនស្គាល់ជនទាំងនោះឡើយ ហេតុអ្វីបានជាអ្នកមិនសូមអ្វីៗនឹងញោមខ្លះ។
រដ្ឋបាលកុលបុត្តក៏និយាយថា
អ្នកស្មូរសូមរមែងមិនជាទីស្រឡាញ់របស់អ្នកឲ្យ អ្នកមិនឲ្យរបស់ដែលគេសូម ក៏មិនជាទីស្រឡាញ់របស់អ្នកសូម ព្រោះហេតុនោះ ទើបខ្ញុំមិនសូមអ្វីៗនឹងអ្នក ដោយគិតថា មិនឲ្យជាទីស្អប់ខ្ពើមដល់ខ្ញុំ។
ម្នាលភិក្ខុទាំងឡាយ អម្បាលយ៉ាងរដ្ឋបាលកុលបុត្តនោះ ម្តេចគង់បានពោលយ៉ាងនេះនឹងបិតារបស់ខ្លួន នឹងបាច់ពោលទៅថ្វីដល់ជននឹងជន (នឹងខានស្តីថាឲ្យគ្នាឯណាបាន)។
[២០០] ម្នាលភិក្ខុទាំងឡាយ ក៏ភោគទាំងឡាយដែលពួកគ្រហស្ថសន្សំរកបានដោយកម្រ សូម្បីរកបានមកហើយ ក៏កម្រនឹងថែរក្សាទុកឲ្យគង់បាន ម្នាលមោឃបុរសទាំងឡាយ កាលបើភោគទាំងឡាយដែលពួកគ្រហស្ថសន្សំ រកបានដោយកម្រ សូម្បីរកបានមកហើយ ក៏កម្រនឹងថែរក្សាយ៉ាងនេះ អ្នកទាំងឡាយប្រព្រឹត្តតែសូមហួសពេក រៃអង្គាសហួសពេក ចំពោះភោគទាំងនោះថា អ្នកទាំងឡាយចូរឲ្យបុរស ឲ្យគ្រឿងហត្ថកម្មនៃបុរស ឲ្យគោ ឲ្យរទេះ ឲ្យកាំបិត ឲ្យពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក ឲ្យវល្ល៍ ឲ្យឫស្សី ឲ្យស្មៅយ៉ាប្លង ឲ្យស្មៅដំណេកទន្សាយ ឲ្យស្មៅ (ធម្មតា) ឲ្យដីស្អិត។ ម្នាលមោឃបុរសទាំងឡាយ អំពើដែលអ្នកទាំងអស់គ្នាធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់បានជ្រះថ្លា។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
កាលភិក្ខុឲ្យគេធ្វើកុដិដែលមិនមានទាយកជាម្ចាស់របស់ ចំពោះជាទីនៅនៃខ្លួន ដោយការសូមគ្រឿងឧបករណ៍មកខ្លួនឯង គប្បីធ្វើឲ្យប្រកបដោយប្រមាណ ប្រមាណកុដិនោះគឺ បណ្តោយ១២ចំអាម ទទឹង៧ចំអាម ដោយចំអាមព្រះសុគតវាស់ខាងក្នុង ត្រូវនាំពួកភិក្ខុមកដើម្បីសំដែងទីឲ្យ ភិក្ខុទាំងនោះគប្បីសំដែងទីដែលមិនមានអន្តរាយ និងមានឧបចារ បើភិក្ខុឲ្យគេធ្វើកុដិដោយការសូមគ្រឿងឧបករណ៍គេមកខ្លួនឯង ក្នុងទីដែលមានអន្តរាយ និងមិនមានឧបចារក្តី មិនបាននាំពួកភិក្ខុមកដើម្បីសំដែងទីឲ្យក្តី ធ្វើឲ្យកន្លងហួសប្រមាណក្តី ត្រូវអាបត្តិសង្ឃាទិសេស។
[២០១] ភិក្ខុបានសូមបុរសក្តី គ្រឿងហត្ថកម្មនៃបុរសក្តី គោក្តី រទេះក្តី កំាបិតក្តី ពូថៅក្តី ដឹងក្តី ចបក្តី ពន្លាកក្តី។បេ។ ស្មៅក្តី ដីស្អិតក្តី ដោយខ្លួនឯង ឈ្មោះថាសូមគ្រឿងឧបករណ៍គេមកខ្លួនឯង។ ដែលឈ្មោះថាកុដិនោះ គឺកុដិដែលលាបខាងក្នុង ឬកុដិដែលលាបខាងក្រៅ ឬកុដិដែលលាបទាំងខាងក្នុង ទាំងខាងក្រៅ។ ត្រង់ពាក្យថា កាលឲ្យគេធ្វើ គឺធ្វើខ្លួនឯងក្តី ឲ្យគេធ្វើក្តី។ ត្រង់ពាក្យថា មិនមានទាយកជាម្ចាស់របស់ សេចក្តីថា មិនមានអ្នកដទៃណាមួយទោះស្រីក្តី ប្រុសក្តី គ្រហស្ថក្តី បព្វជិតក្តី ជាម្ចាស់របស់។ ត្រង់ពាក្យថា ចំពោះជាទីនៅនៃខ្លួន គឺដើម្បីជាប្រយោជន៍ដល់ខ្លួន។ ត្រង់ពាក្យថា គប្បីធ្វើឲ្យប្រកបដោយប្រមាណ ប្រមាណកុដិនោះគឺ បណ្តោយ១២ចំអាម ដោយចំអាមព្រះសុគត គឺវាស់តាមទីដែលជាខាងក្រៅកុដិ។ ត្រង់ពាក្យថា ទទឹង៧ចំអាម វាស់ខាងក្នុង គឺវាស់តាមទីដែលជាខាងក្នុងកុដិ។
[២០២] ត្រង់ពាក្យថា ត្រូវនាំពួកភិក្ខុមកដើម្បីសំដែងទីឲ្យ សេចក្តីថា រូបភិក្ខុអ្នកធ្វើកុដិនោះ ត្រូវជំរះទីកុដិរួចចូលទៅរកសង្ឃ ហើយធ្វើចីវរឆៀងស្មាម្ខាង ថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោងប្រណម្យអញ្ជលីពោលពាក្យយ៉ាងនេះថា ខ្ញុំករុណាចង់ធ្វើកុដិមិនមានទាយកជាម្ចាស់របស់ ចំពោះជាទីនៅនៃខ្លួនដោយការសូមគ្រឿងឧបករណ៍គេមកខ្លួនឯង បពិត្រលោកដ៏ចំរើនទាំងឡាយ ខ្ញុំករុណាឯង សូមឲ្យសង្ឃពិនិត្យមើលទីធ្វើកុដិឲ្យទាន។ ភិក្ខុអ្នកធ្វើកុដិនោះ គប្បីសូមជាគំរប់ពីរដងផង គប្បីសូមជាគំរប់បីដងផង។ បើសង្ឃទាំងអស់ អាចដើម្បីពិនិត្យមើលទីធ្វើកុដិបាន សង្ឃទាំងអស់គប្បីពិនិត្យមើល។ បើសង្ឃទាំងអស់មិនអាចដើម្បីពិនិត្យមើលទីធ្វើកុដិបានទេ ភិក្ខុទាំងឡាយឯណាមាននៅក្នុងទីនោះ ជាអ្នកឆ្លាសអាចនឹងដឹងនូវទីដែលមានហេតុទាស់ និងទីដែលមិនមានហេតុទាស់ និងទីដែលមានឧបចារ និងមិនមានឧបចារ សង្ឃគប្បីអារាធនា ហើយសម្មតិភិក្ខុទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសម្មតិភិក្ខុទាំងនោះយ៉ាងនេះ គឺភិក្ខុដែលឆ្លាសប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹង (ដោយញត្តិទុតិយកម្មវាចា) ថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុរូបនេះ ឈ្មោះនេះ ចង់ធ្វើកុដិដែលឥតមានទាយកម្ចាស់របស់ ចំពោះជាទីនៅនៃខ្លួន ដោយការសូមគ្រឿងឧបករណ៍គេមកខ្លួនឯង ភិក្ខុនោះសូម ការពិនិត្យមើលទីធ្វើកុដិនិងសង្ឃ។ បើការពិនិត្យមើលទីធ្វើកុដិមានកាលសមគួរដល់សង្ឃហើយ សង្ឃគប្បីសម្មតិភិក្ខុទាំងឡាយឈ្មោះនេះផងៗ ដើម្បីឲ្យពិនិត្យមើលនូវទីធ្វើកុដិរបស់ភិក្ខុឈ្មោះនេះ។ នេះជាវាចាសម្រាប់ញុំាងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុរូបនេះ ឈ្មោះនេះ ចង់ធ្វើកុដិដែលឥតមានទាយកជាម្ចាស់របស់ចំពោះជាទីនៅនៃខ្លួន ដោយការសូមគ្រឿងឧបករណ៍គេមកខ្លួនឯង ភិក្ខុនោះសូមការពិនិត្យមើលទីធ្វើកុដិនឹងសង្ឃ។ សង្ឃសម្មតិភិក្ខុទាំងឡាយមានឈ្មោះនេះផងៗ ដើម្បីឲ្យពិនិត្យមើលទីធ្វើកុដិរបស់ភិក្ខុឈ្មោះនេះ។ ការសម្មតិនូវភិក្ខុទាំងឡាយឈ្មោះនេះផងៗ ដើម្បីឲ្យពិនិត្យមើលទីធ្វើកុដិរបស់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀម (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោល។ ភិក្ខុទាំងឡាយឈ្មោះនេះផងៗ សង្ឃបានសម្មតិដើម្បីឲ្យពិនិត្យមើលទីធ្វើកុដិរបស់ភិក្ខុឈ្មោះនេះ។ កិរិយាសម្មតិនេះសមគួរដល់សង្ឃ ព្រោះហេតុនោះ សង្ឃទើបស្ងៀម។ ខ្ញុំករុណា សូមចាំទុកនូវសេចក្តីនេះដោយកិរិយាស្ងៀមយ៉ាងនេះ។
[២០៣] ពួកភិក្ខុដែលសង្ឃបានសម្មតិហើយទាំងនោះ ត្រូវទៅក្នុងទីនោះហើយ ពិនិត្យមើលទីធ្វើកុដិ រួចត្រូវដឹងថាជាទីមានហេតុទាស់ ទីឥតមានហេតុទាស់ ទីមានឧបចារ ទីឥតមានឧបចារ។ បើទីមានហេតុទាស់ ទីមិនមានឧបចារ គប្បីប្រាប់ថា លោកកុំធ្វើក្នុងទីនេះឡើយ។ បើទីឥតមានហេតុទាស់ ទីមានឧបចារ គប្បីប្រាប់សង្ឃថា ទីនេះឥតមានហេតុទាស់ មានឧបចារ។ ភិក្ខុអ្នកធ្វើកុដិនោះត្រូវចូលទៅរកសង្ឃ ហើយធ្វើចីវរឆៀងស្មាម្ខាង ថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោងប្រណម្យអញ្ជលី ពោលពាក្យយ៉ាងនេះថា បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំករុណាចង់ធ្វើកុដិមិនមានទាយកជាម្ចាស់របស់ចំពោះជាទីនៅនៃខ្លួន ដោយការសូមគ្រឿងឧបករណ៍គេមកខ្លួនឯង បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំករុណាសូមការសំដែងទីធ្វើកុដិនឹងសង្ឃ។ ភិក្ខុអ្នកធ្វើកុដិនោះ គប្បីសូមជាគំរប់ពីរដងផង គប្បីសូមជាគំរប់បីដងផង។ ភិក្ខុអ្នកឆ្លាសប្រតិពល គប្បីញុំាងសង្ឃឲ្យដឹង (ដោយញត្តិទុតិយកម្មវាចា) ថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុរូបនេះ ឈ្មោះនេះ ចង់ធ្វើកុដិឥតមានទាយកជាម្ចាស់របស់ ចំពោះជាទីនៅនៃខ្លួនដោយសូមគ្រឿងឧបករណ៍គេមកខ្លួនឯង ភិក្ខុនោះសូមការសំដែងទីធ្វើកុដិនឹងសង្ឃ។ បើការសំដែងទីធ្វើកុដិមានកាលសមគួរដល់សង្ឃហើយ សង្ឃគប្បីសំដែងទីធ្វើកុដិ ដើម្បីភិក្ខុឈ្មោះនេះ។ នេះជាញត្តិ (វាចាប្រកាសឲ្យសង្ឃដឹង)។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុរូបនេះ ឈ្មោះនេះ ចង់ធ្វើកុដិឥតមានទាយកជាម្ចាស់របស់ ចំពោះជាទីនៅនៃខ្លួនដោយការសូមគ្រឿងឧបករណ៍គេមកខ្លួនឯង ភិក្ខុនោះសូមការសំដែងទីធ្វើកុដិនឹងសង្ឃ សង្ឃសំដែងទីធ្វើកុដិដើម្បីភិក្ខុឈ្មោះនេះ។ ការសំដែងទីធ្វើកុដិដើម្បីភិក្ខុឈ្មោះនេះសមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀម (បើ) មិនសមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោល។ សង្ឃបានសំដែងទីធ្វើកុដិដើម្បីភិក្ខុឈ្មោះនេះហើយ។ ការនេះសមគួរដល់សង្ឃ ព្រោះហេតុនោះ សង្ឃទើបស្ងៀម ខ្ញុំករុណា សូមចាំទុកសេចក្តីនេះ ដោយកិរិយាស្ងៀមយ៉ាងនេះ។
[២០៤] ដែលហៅថា ទីមានហេតុទាស់នោះ គឺបាននឹងកន្លែងជាទីអាស្រ័យនៅនៃពួកសត្វស្រមោចក្រហមក្តី ជាទីអាស្រ័យនៅនៃពួកសត្វកណ្តៀរក្តី ជាទីអាស្រ័យនៅនៃពួកសត្វកណ្តុរក្តី ជាទីអាស្រ័យនៅនៃពួកសត្វពស់ក្តី ជាទីអាស្រ័យនៅនៃពួកសត្វខ្ទួយក្តី ជាទីអាស្រ័យនៅនៃពួកសត្វក្អែបក្តី ជាទីអាស្រ័យនៅនៃពួកដំរីក្តី ជាទីអាស្រ័យនៅនៃពួកសេះក្តី ជាទីអាស្រ័យនៅនៃពួកសីហក្តី ជាទីអាស្រ័យនៅនៃពួកខ្លាធំក្តី ជាទីអាស្រ័យនៅនៃពួកខ្លាដំបងក្តី ជាទីអាស្រ័យនៅនៃពួកខ្លាឃ្មុំក្តី ជាទីអាស្រ័យនៅនៃពួកខ្លារខិនក្តី ជាទីអាស្រ័យនៅនៃពួកសត្វតិរច្ឆានណាមួយក្តី ជាទីតាំងនៅនៃបុព្វណ្ណ21) ជាតិក្តី ជាទីតាំងនៅនៃអបរណ្ណ22) ជាតិក្តី ជាទីដែលគេសម្លាប់ចោរក្តី ជាទីសម្រាប់ផ្ចាលទោស23) ក្តី ជាទីព្រៃស្មសានក្តី ជាទីឱទ្យានក្តី ជាទីស្រែចំការស្តេចក្តី ជាទីដែលគេសង់រោងដំរីក្តី ជាទីដែលគេសង់រោងសេះក្តី ជាទីដែលគេធ្វើគុកក្តី ជាទីដែលគេធ្វើរោងសុរាក្តី ជាទីអាស្រ័យនៅនៃផ្ទះលក់សាច់ក្តី ជាទីច្រកក្តី ជាទីវាលសម្រាប់លេងក្តី ជាទីរោងប្រជុំក្តី ជាកន្លែងផ្លូវទៅមកក្តី ទីប៉ុណ្ណេះ ហៅថាទីមានហេតុទាស់ គឺទីមានសេចក្តីអន្តរាយ។
[២០៥] ដែលហៅថា ទីមិនមានឧបចារនោះ គឺបាននឹងទីដែលមិនអាចនឹងបង្វិលរទេះ បង្វិលបង្អោងជុំវិញដោយស្រួលបាន ទីប៉ុណ្ណេះ ហៅថាទីមិនមានឧបចារ។
[២០៦] ដែលហៅថា ទីមិនមានអន្តរាយនោះ គឺបាននឹងទីដែលមិនមែនជាទីអាស្រ័យនៅនៃពួកសត្វស្រមោចក្រហមក្តី មិនមែនជាទីអាស្រ័យនៅនៃពួកសត្វកណ្តៀរក្តី មិនមែនជាទីអាស្រ័យនៅនៃពួកសត្វកណ្តុរក្តី មិនមែនជាទីអាស្រ័យនៅនៃពួកសត្វពស់ក្តី មិនមែនជាទីអាស្រ័យនៅនៃពួកសត្វខ្ទួយក្តី មិនមែនជាទីអាស្រ័យនៅនៃពួកសត្វក្អែបក្តី។បេ។ មិនមែនជាកន្លែងផ្លូវទៅមកក្តី ទីប៉ុណ្ណេះ ហៅថាទីមិនមានអន្តរាយ។
[២០៧] ដែលហៅថា ទីមានឧបចារនោះ គឺបាននឹងទីដែលអាចបង្វិលរទេះ បង្វិលបង្អោងដោយជុំវិញតាមស្រួលបាន ទីប៉ុណ្ណេះ ហៅថាទីមានឧបចារ។
[២០៨] ភិក្ខុសូមបុរសក្តី គ្រឿងហត្ថកម្មនៃបុរសក្តី។បេ។ ពន្លាកក្តី ដោយខ្លួនឯង ហៅថាសូមគ្រឿងឧបករណ៍គេមកខ្លួនឯង។ លំនៅរបស់ភិក្ខុដែលលាបខាងក្នុង ឬលាបខាងក្រៅ ឬដែលលាបទាំងខាងក្នុងទាំងខាងក្រៅ ហៅថាកុដិ។ ត្រង់ពាក្យថា ឲ្យគេធ្វើ គឺធ្វើខ្លួនឯងក្តី ឲ្យគេធ្វើក្តី។ ត្រង់ពាក្យថា មិនបាននាំពួកភិក្ខុមកដើម្បីសំដែងទីឲ្យក្តី ធ្វើឲ្យកន្លងហួសប្រមាណក្តី សេចក្តីថា មិនបានឲ្យសង្ឃសំដែងទីធ្វើកុដិ ដោយបណ្តោយក្តី ដោយទទឹងក្តី ដោយញត្តិទុតិយកម្ម ហើយធ្វើខ្លួនឯងក្តី ប្រើគេឲ្យធ្វើក្តី ឲ្យកន្លងហួសប្រមាណ សូម្បីប្រមាណប៉ុនចុងសក់ ត្រូវអាបត្តិទុក្កដរាល់ប្រយោគ កាលនៅតែបូក១ដុំនឹងហើយ ត្រូវអាបត្តិថុល្លច្ច័យ កាលបើបូក១ដុំនោះហើយស្រេច ត្រូវអាបត្តិសង្ឃាទិសេស។ ត្រង់ពាក្យថា សង្ឃាទិសេស មានសេចក្តីអធិប្បាយពិស្តារក្នុងសង្ឃាទិសេសសិក្ខាបទទី១ រួចហើយ។
[២០៩] ភិក្ខុធ្វើកុដិដែលឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ គឺទីមានអន្តរាយ មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ និង អាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិដែលឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ តែមានឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិដែលឥតមានពួកភិក្ខុសំដែងទីឲ្យ មិនមានហេតុទាស់ មិនមានឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិដែលឥតមានពួកភិក្ខុសំដែងទីឲ្យ មិនមានហេតុទាស់ តែមានឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិដែលមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ។ ភិក្ខុធ្វើកុដិដែលមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ តែមានឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិដែលមានពួកភិក្ខុសំដែងទីឲ្យ មិនមានហេតុទាស់ មិនមានឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិដែលមានពួកភិក្ខុសំដែងទីឲ្យ មិនមានហេតុទាស់ តែមានឧបចារ ជាអនាបត្តិ (មិនត្រូវអាបត្តិឡើយ)។
[២១០] ភិក្ខុធ្វើកុដិហួសប្រមាណ មានហេតុទាស់ មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិហួសប្រមាណ មានហេតុទាស់ តែមានឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិហួសប្រមាណ មិនមានហេតុទាស់ និងមិនមានឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិហួសប្រមាណ តែមិនមានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិត្រូវប្រមាណ តែមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ។ ភិក្ខុធ្វើកុដិប្រកបដោយប្រមាណ តែមានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិប្រកបដោយប្រមាណ ឥតមានហេតុទាស់ តែឥតមានទីឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិប្រកបដោយប្រមាណ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។
[២១១] ភិក្ខុធ្វើកុដិដែលឥតមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ និង អាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុធ្វើកុដិដែលឥតមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដមួយ និងអាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុធ្វើកុដិដែលឥតមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ ឥតមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដមួយ និងអាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុធ្វើកុដិដែលឥតមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ តែឥតមានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេសពីរ។
[២១២] ភិក្ខុធ្វើកុដិដែលមានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយប្រមាណ តែមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ។ ភិក្ខុធ្វើកុដិដែលមានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយប្រមាណ តែមានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិដែលមានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយប្រមាណ ឥតមានហេតុទាស់ តែមិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិដែលមានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយប្រមាណ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។
[២១៣] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ មិនមានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលប្រកបដោយប្រមាណ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលមិនមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដមួយ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដមួយ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ មិនមានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយប្រមាណ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។
[២១៤] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែមិនបានបង្គាប់ដោយពាក្យថា កុដិនោះគួរជាកុដិដែលមានពួកភិក្ខុសំដែងទីឲ្យផង មិនមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ មិនមានទីឧបចារ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ មិនមានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែមិនបានពន្យល់ដោយពាក្យថា កុដិនោះគួរជាកុដិដែលមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ មិនមានទីឧបចារ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែមិនបានពន្យល់ដោយពាក្យថា កុដិនោះត្រូវប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែមិនបានពន្យល់ដោយពាក្យថា កុដិនោះគួរជាកុដិប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលប្រកបដោយប្រមាណ មានហេតុទាស់ មិនមានទីឧបចារ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែមិនបានពន្យល់ដោយពាក្យថា កុដិនោះគួរជាកុដិដែលមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលមិនមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ មិនមានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែមិនបានពន្យល់ដោយពាក្យថា កុដិនោះគួរជាកុដិដែលមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង មិនមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយប្រមាណ តែមានហេតុទាស់ មិនមានទីឧបចារ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មានទីឧបចារ មិនត្រូវអាបត្តិឡើយ។
[២១៥] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែបានពន្យល់ដោយពាក្យថា កុដិនោះគួរជាកុដិដែលមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ មិនមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិដែលមិនមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ មិនមានទីឧបចារ ដើម្បីអាត្មាអញ។ ភិក្ខុនោះ គប្បីទៅខ្លួនឯងក្តី ប្រើបម្រើទៅក្តី ដោយពាក្យថា កុដិនោះគួរជាកុដិដែលមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែបានពន្យល់ដោយពាក្យថា កុដិនោះគួរជាកុដិដែលមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ តែមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិដើម្បីខ្លួនអញដែលឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ តែមានទីឧបចារ។ ភិក្ខុនោះ គប្បីទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជាកុដិដែលមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង។ បើភិក្ខុនោះមិនទៅខ្លួនឯងក្តី មិនបានប្រើបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែបានពន្យល់ដោយពាក្យថា កុដិនោះគួរជាកុដិដែលមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលឥតមានពួកភិក្ខុសំដែងទីឲ្យ ឥតមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិដើម្បីខ្លួនអញ ដែលឥតមានពួកភិក្ខុសំដែងទីឲ្យ ឥតមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ គប្បីទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជាកុដិដែលមានពួកភិក្ខុសំដែងទីឲ្យផង មានទីឧបចារផង។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែបានពន្យល់ដោយពាក្យថា កុដិនោះគួរជាកុដិដែលមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលមិនមានពួកភិក្ខុសំដែងទីឲ្យ ឥតមានហេតុទាស់ មានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិដើម្បីខ្លួនអញ ដែលមិនមានពួកភិក្ខុសំដែងទីឲ្យ ឥតមានហេតុទាស់ មានទីឧបចារ។ ភិក្ខុនោះ គប្បីទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជាកុដិដែលមានពួកភិក្ខុសំដែងទីឲ្យ។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែបានពន្យល់ដោយពាក្យថា កុដិនោះគួរជាកុដិដែលមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុសំដែងទីឲ្យ តែមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិដើម្បីខ្លួនអញ ដែលមានពួកភិក្ខុសំដែងទីឲ្យ តែមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ គប្បីទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជាកុដិឥតមានហេតុទាស់ផង មានទីឧបចារផង។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែបានពន្យល់ដោយពាក្យថា កុដិនោះគួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុសំដែងទីឲ្យ តែមានហេតុទាស់ មានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិដើម្បីខ្លួនអញ ដែលមានពួកភិក្ខុសំដែងទីឲ្យ តែមានហេតុទាស់ មានទីឧបចារ។ ភិក្ខុនោះ ត្រូវទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជាកុដិឥតមានហេតុទាស់។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែបានពន្យល់ដោយពាក្យថា កុដិនោះគួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុសំដែងទីឲ្យ ឥតមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិដើម្បីខ្លួនអញ មានពួកភិក្ខុសំដែងទីឲ្យ ឥតមានហេតុទាស់ តែឥតមានទីឧបចារ។ ភិក្ខុនោះ ត្រូវទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជាកុដិមានទីឧបចារ។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែបានពន្យល់ដោយពាក្យថា កុដិនោះគួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុសំដែងទីឲ្យ ឥតមានហេតុទាស់ មានទីឧបចារ មិនត្រូវអាបត្តិឡើយ។
[២១៦] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែបានពន្យល់ថា កុដិនោះគួរជាកុដិប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ធំហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិដើម្បីខ្លួនអញ ធំហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ។ ភិក្ខុនោះ ត្រូវទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផង។បេ។ គួរប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង។បេ។ គួរប្រកបដោយប្រមាណផង គួរមានទីឧបចារផង។បេ។ គួរប្រកបដោយប្រមាណ។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែបានពន្យល់ថា កុដិនោះគួរប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ ប្រកបដោយប្រមាណ តែមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិឲ្យអាត្មាអញ ប្រកបដោយប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ ត្រូវទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជាកុដិឥតមានហេតុទាស់ផង មានទីឧបចារផង។បេ។ គួរជាកុដិឥតមានហេតុទាស់។បេ។ មានទីឧបចារ។បេ។ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែបានពន្យល់ដោយថា កុដិនោះគួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ ជាកុដិឥតមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិឲ្យអាត្មាអញ ជាកុដិឥតមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ ត្រូវទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផង។បេ។ គួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង។បេ។ គួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង មានទីឧបចារ។បេ។ គួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង។ បើភិក្ខុនោះ មិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែបានពន្យល់ថា កុដិនោះគួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ ជាកុដិមានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយប្រមាណ តែមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិឲ្យអាត្មាអញ ជាកុដិមានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយប្រមាណ តែមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះត្រូវទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជាកុដិឥតមានហេតុទាស់ផង មានទីឧបចារផង។បេ។ ឥតមានហេតុទាស់ផង។បេ។ មានទីឧបចារ។បេ។ ជាអនាបត្តិ។
[២១៧] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែបានពន្យល់ថា កុដិនោះគួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ ជាកុដិឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដបី។បេ។ មានហេតុទាស់ មានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែបានពន្យល់ថា កុដិនោះគួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ ជាកុដិមានពួកភិក្ខុសំដែងទីឲ្យ តែមានហេតុទាស់ ឥតមានទីឧបចារ ភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ មានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែបានពន្យល់ថា កុដិនោះគួរជាកុដិប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ ជាកុដិហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដបី។បេ។ មានហេតុទាស់ មានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែបានពន្យល់ថា កុដិនោះគួរជាកុដិប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ ប្រកបដោយប្រមាណ តែមានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ តែឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែបានពន្យល់ថា កុដិនោះគួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ ឥតមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ៤។បេ។ មានហេតុទាស់ តែមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដបី។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដបី។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែបានពន្យល់ថា កុដិនោះគួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផង។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ មានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយប្រមាណ តែមានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ តែឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។
[២១៨] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ ឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ ឥតមានទីឧបចារ។ កាលបើការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះត្រូវឲ្យកុដិនោះដល់ភិក្ខុដទៃ ឬត្រូវទំលាយបង់ ហើយឲ្យធ្វើជាថ្មីទៀត។ បើភិក្ខុនោះមិនបានឲ្យកុដិនោះដល់ភិក្ខុដទៃទេ ឬមិនបានទំលាយបង់ ហើយឲ្យធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ ឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ តែមានទីឧបចារ។ កាលបើការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះត្រូវឲ្យកុដិនោះដល់ភិក្ខុដទៃ ឬត្រូវទំលាយបង់ ហើយឲ្យធ្វើជាថ្មី។ បើភិក្ខុនោះមិនបានឲ្យកុដិនោះដល់ភិក្ខុដទៃទេ ឬមិនបានទំលាយបង់ ហើយឲ្យធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ តែឥតមានទីឧបចារ…ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ មានពួកភិក្ខុសំដែងទីឲ្យ តែមានហេតុទាស់ ឥតមានទីឧបចារ។ កាលបើការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះត្រូវឲ្យកុដិនោះដល់ភិក្ខុដទៃ ឬគប្បីទំលាយបង់ ហើយឲ្យធ្វើជាថ្មីទៀត។ បើភិក្ខុនោះមិនបានឲ្យកុដិនោះដល់ភិក្ខុដទៃទេ ឬមិនបានទំលាយបង់ ហើយឲ្យធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ…ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ តែឥតមានទីឧបចារ… ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ កាលបើការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះគប្បីឲ្យកុដិនោះដល់ភិក្ខុដទៃ ឬត្រូវទំលាយបង់ ហើយឲ្យធ្វើជាថ្មីទៀត។ បើភិក្ខុនោះមិនបានឲ្យកុដិនោះដល់ភិក្ខុដទៃទេ ឬមិនបានទំលាយបង់ ហើយឲ្យធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ តែមានទីឧបចារ…ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ តែឥតមានទីឧបចារ… ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ មានទីឧបចារ…ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ ប្រកបដោយប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ កាលបើការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះគប្បីឲ្យកុដិនោះដល់ភិក្ខុដទៃ ឬគប្បីទំលាយបង់ ហើយឲ្យធ្វើជាថ្មីទៀត។ បើភិក្ខុនោះមិនបានឲ្យកុដិនោះដល់ភិក្ខុដទៃទេ ឬមិនបានទំលាយបង់ ហើយឲ្យធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ…ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ តែឥតមានទីឧបចារ… ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ មិនមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ កាលបើការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះគប្បីឲ្យកុដិនោះដល់ភិក្ខុដទៃ ឬគប្បីរុះរើធ្វើជាថ្មីទៀត។ បើភិក្ខុនោះមិនបានឲ្យកុដិនោះដល់ភិក្ខុដទៃទេ ឬមិនបានរុះរើធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ…ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ ឥតមានហេតុទាស់ តែឥតមានទីឧបចារ… ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេសពីរ។ ឥតមានហេតុទាស់ មានទីឧបចារ…ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ មានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយប្រមាណ តែមានហេតុទាស់ ឥតមានទីឧបចារ។ កាលបើការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះគប្បីឲ្យកុដិនោះដល់ភិក្ខុដទៃ ឬគប្បីឲ្យរុះរើធ្វើជាថ្មីទៀត។ បើភិក្ខុនោះមិនបានឲ្យកុដិនោះដល់ភិក្ខុដទៃទេ ឬមិន ឲ្យរុះរើធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ…ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ… ត្រូវអាបត្តិទុក្កដ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។
[២១៩] ភិក្ខុធ្វើកុដិមិនទាន់ស្រេចដោយខ្លួនឯង ហើយធ្វើបង្ហើយដោយខ្លួនឯង ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិមិនទាន់ស្រេចដោយខ្លួនឯង ហើយឲ្យភិក្ខុដទៃធ្វើបង្ហើយ (ភិក្ខុអ្នកប្រើ) ត្រូវអាបត្តិសង្ឃាទិសេស។ ពួកភិក្ខុដទៃធ្វើកុដិ (ឲ្យភិក្ខុរូបណា) មិនទាន់ស្រេច ហើយភិក្ខុ (រូបនោះ) ធ្វើបង្ហើយដោយខ្លួនឯង ត្រូវអាបត្តិសង្ឃាទិសេស។ ពួកភិក្ខុដទៃធ្វើកុដិ (ឲ្យភិក្ខុរូបណា) មិនទាន់ស្រេច ហើយភិក្ខុ (រូបនោះ) ឲ្យពួកភិក្ខុដទៃធ្វើបង្ហើយ ត្រូវអាបត្តិសង្ឃាទិសេស។
[២២០] ដំណើរដែលមិនត្រូវអាបត្តិនោះ គឺភិក្ខុធ្វើលេណ24) គុហា25) កុដិស្មៅ និងកុដិសម្រាប់ភិក្ខុដទៃ (មានឧបជ្ឈាយ៍ជាដើម) និងទីសេនាសនទាំងពួង (មានរោងឧបោសថជាដើម) វៀរលែងតែធ្វើកុដិសម្រាប់នៅរបស់ខ្លួន (ម្យ៉ាងទៀត) ដំណើរដែលមិនត្រូវអាបត្តិនោះ គឺភិក្ខុឆ្កួត និងភិក្ខុដើមបញ្ញត្តិ។
សង្ឃាទិសេស ទី៦ ចប់។
(៧. វិហារការសិក្ខាបទំ)
[២២១] សម័យនោះ ព្រះសព្វញ្ញុពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម26) ទៀបក្រុងកោសម្ពី។ សម័យនោះឯង មានគហបតីជាឧបដ្ឋាកឆន្នភិក្ខុដ៏មានអាយុ បាននិយាយពាក្យនេះនឹងឆន្នភិក្ខុដ៏មានអាយុថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ជ្រាបទីសម្រាប់សង់វិហារ27) ខ្ញុំព្រះករុណានឹងឲ្យមនុស្សធ្វើវិហារប្រគេនលោកម្ចាស់។ ឆន្នភិក្ខុដ៏មានអាយុ កាលដែលជម្រះទីសម្រាប់សង់វិហារ ក៏ឲ្យមនុស្សកាប់ឈើមួយដើម ដែលគេសន្មតជាចេតិយ ជាឈើដែលអ្នកស្រុក អ្នកនិគម អ្នកក្រុង អ្នកជនបទ អ្នកដែន ធ្លាប់គោរពបូជា។ មនុស្សទាំងឡាយពោលទោស និន្ទា តិះដៀលថា ចុះហេតុអ្វី បានជាសមណទាំងឡាយ ជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រ ឲ្យមនុស្សកាប់ឈើ ដែលគេសន្មតជាចេតិយ ជាឈើដែលអ្នកស្រុក អ្នកនិគម អ្នកក្រុង អ្នកជនបទ អ្នកដែន ធ្លាប់គោរពបូជា សមណទាំងឡាយ ជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រ បៀតបៀនដើមឈើរស់ដែលមានឥន្ទ្រីយតែមួយ។ ពួកភិក្ខុបានឮពាក្យមនុស្សទាំងឡាយនោះ ពោលទោស និន្ទា តិះដៀល (ដូច្នោះ) ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះ ក៏ពោលទោស និន្ទា តិះដៀលថា ចុះហេតុអ្វី បានជាឆន្នភិក្ខុដ៏មានអាយុ ឲ្យមនុស្សកាប់ឈើដែលគេសន្មតថា ជាចេតិយ ជាឈើដែលអ្នកស្រុកគេបូជា។បេ។ អ្នកដែនធ្លាប់គោរពបូជា។ គ្រានោះ ភិក្ខុទាំងឡាយនោះ ក្រាបទូលសេចក្តីនុ៎ះ ដល់ព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលឆន្ន ឮថាអ្នកឯងឲ្យមនុស្សកាប់ឈើ ដែលគេសន្មតថា ជាចេតិយ ដែលអ្នកស្រុកគេបូជា។បេ។ អ្នកដែនធ្លាប់គោរពបូជា មែនឬ។ ឆន្នភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់តិះដៀលថា។បេ។ នែបុរសទទេ ចុះហេតុអ្វី បានជាអ្នកឯងឲ្យមនុស្សកាប់ដើមឈើ ដែលគេសន្មតថា ជាចេតិយ ជាឈើដែលអ្នកស្រុក អ្នកនិគម អ្នកក្រុង អ្នកជនបទ អ្នកដែនតែងគោរពបូជា (ដូច្នោះ) ម្នាលមោឃបុរស ព្រោះមនុស្សទាំងឡាយ មានសេចក្តីសំគាល់ថា ឈើជាសភាវមានជីវិត នែបុរសសោះសូន្យ ហេតុនេះមិននាំឲ្យជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា
ភិក្ខុកាលឲ្យគេធ្វើវិហារ28) មានម្ចាស់ចំពោះជាទីនៅរបស់ខ្លួន ត្រូវនាំភិក្ខុទាំងឡាយមកសំដែងទីឲ្យ ភិក្ខុទាំងឡាយនោះត្រូវសំដែងទីដែលមិនមានសេចក្តីរង្កៀស មានឧបចារ ថាបើទីដីប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារហើយ ភិក្ខុគប្បីឲ្យធ្វើវិហារធំ ឬមិននាំភិក្ខុទាំងឡាយទៅដើម្បីសំដែងទីឲ្យ ត្រូវអាបត្តិសង្ឃាទិសេស។
[២២២] វិហារដែលមានម្ចាស់ តថាគតត្រាស់ហៅថា វិហារធំ។ (ទីនៅរបស់សង្ឃ) គឺទីដែលលាបខាងក្នុងក្តី លាបខាងក្រៅក្តី លាបទាំងខាងក្នុង ទាំងខាងក្រៅក្តី ហៅថា វិហារ។ ត្រង់ពាក្យថា កាលឲ្យគេធ្វើ សេចក្តីថា ធ្វើឯងក្តី ប្រើអ្នកដទៃឲ្យធ្វើក្តី។ ត្រង់ពាក្យថា មានម្ចាស់ គឺអ្នកណាមួយដទៃ ទោះស្រីក្តី ប្រុសក្តី គ្រហស្ថក្តី អ្នកបួសក្តី ជាម្ចាស់។ ត្រង់ពាក្យថា ចំពោះជាទីនៅរបស់ខ្លួន គឺដើម្បីជាប្រយោជន៍ដល់ខ្លួន។
[២២៣] ត្រង់ពាក្យថា ត្រូវនាំភិក្ខុទាំងឡាយមកសំដែងទីឲ្យ គឺត្រូវភិក្ខុអ្នកធ្វើវិហារនោះ ជម្រះទីសម្រាប់ធ្វើវិហារ រួចហើយចូលទៅរកសង្ឃ ហើយធ្វើសម្ពត់ឧត្តរាសង្គ29) ឆៀងស្មាម្ខាង ហើយថ្វាយបង្គំជើងរបស់ភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី ហើយពោលយ៉ាងនេះថា បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណាមានសេចក្តីប្រាថ្នាដើម្បីធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះជាទីនៅរបស់ខ្លួន បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណានោះ សូមសង្ឃត្រួតត្រាមើលទីសម្រាប់ធ្វើវិហារឲ្យ។ ភិក្ខុអ្នកធ្វើវិហារ ត្រូវសូមជាគំរប់ពីរដងផង សូមជាគំរប់បីដងផង។ បើសង្ឃទាំងអស់អាចត្រួតត្រាមើលទីសម្រាប់សង់វិហារបាន ត្រូវសង្ឃទាំងអស់ត្រួតមើល។ បើសង្ឃទាំងអស់មិនអាចត្រួតមើលទីសម្រាប់សង់វិហារបានទេ ហើយក្នុងទីនោះ មានភិក្ខុទាំងឡាយណា ឈ្លាសប្រតិពល ដឹងទីដែលមានសេចក្តីរង្កៀស30) ទីដែលមិនមានសេចក្តីរង្កៀស ទីមានឧបចារ ទីមិនមានឧបចារ ភិក្ខុសង្ឃត្រូវសូមភិក្ខុទាំងឡាយនោះ ហើយសន្មត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ សង្ឃត្រូវសន្មតយ៉ាងនេះ។ ភិក្ខុអ្នកឈ្លាសប្រតិពល ត្រូវឲ្យសង្ឃដឹងដោយពាក្យថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ភិក្ខុឈ្មោះនេះនេះ ចង់ធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះជាទីនៅរបស់ខ្លួន ភិក្ខុនោះសូមសង្ឃត្រួតមើលទីសម្រាប់សង់វិហារឲ្យ។ បើការត្រួតមើលទីសម្រាប់សង់វិហារមានកាលដ៏គួរដល់សង្ឃហើយ សង្ឃគប្បីសន្មតនូវភិក្ខុទាំងឡាយឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីត្រួតមើលនូវទីសម្រាប់សង់វិហាររបស់ភិក្ខុឈ្មោះនេះ។ ពាក្យនេះជាពាក្យសម្រាប់ញុំាងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ភិក្ខុឈ្មោះនេះនេះ ចង់ធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះជាទីនៅរបស់ខ្លួន ភិក្ខុនោះសូមការត្រួតមើលទីសម្រាប់ធ្វើវិហារនឹងសង្ឃ។ ព្រះសង្ឃសន្មតនូវភិក្ខុទាំងឡាយឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីត្រួតមើលទីសម្រាប់សង់វិហាររបស់ភិក្ខុឈ្មោះនេះ។ ការសន្មតិនូវភិក្ខុទាំងឡាយឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីត្រួតមើលទីសម្រាប់សង់វិហាររបស់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀម (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង ភិក្ខុទាំងឡាយឈ្មោះនេះផង ឈ្មោះនេះផង សង្ឃបានសន្មតហើយ ដើម្បីត្រួតមើលទីសម្រាប់សង់វិហាររបស់ភិក្ខុឈ្មោះនេះ។ (ការសន្មតិ ដើម្បីត្រួតមើលទីសម្រាប់សង់វិហាររបស់ភិក្ខុឈ្មោះនេះ) គួរដល់សង្ឃ ព្រោះហេតុនោះបានជាសង្ឃស្ងៀម។ ខ្ញុំព្រះករុណា ចាំទុកនូវដំណើរនេះ ដោយកិរិយាស្ងៀមយ៉ាងនេះ។
[២២៤] ភិក្ខុទាំងឡាយដែលសង្ឃបានសន្មតហើយនោះ ត្រូវទៅក្នុងទីនោះ ហើយត្រួតមើលទីដីសម្រាប់សង់វិហារ។ ភិក្ខុទាំងនោះត្រូវដឹងទីដែលមានសេចក្តីរង្កៀស និងទីដែលមិនមានសេចក្តីរង្កៀស ទីមានឧបចារ ទីមិនមានឧបចារ។ បើទីមានសេចក្តីរង្កៀស មិនមានឧបចារ គប្បីប្រាប់ថា លោកកុំធ្វើក្នុងទីនេះ។ បើទីមិនមានសេចក្តីរង្កៀស មានឧបចារ គប្បីប្រាប់ដល់សង្ឃថា ទីមិនមានសេចក្តីរង្កៀស មានឧបចារ។ ភិក្ខុអ្នកធ្វើវិហារនោះ គប្បីចូលទៅរកសង្ឃ ហើយធ្វើនូវចីពរឆៀងស្មាម្ខាង ហើយថ្វាយបង្គំជើងនៃភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលី ពោលយ៉ាងនេះថា បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណាមានសេចក្តីប្រាថ្នាធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះជាទីនៅរបស់ខ្លួន បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណានោះ សូមសង្ឃសំដែងទីសម្រាប់សង់វិហារឲ្យ។ ភិក្ខុអ្នកធ្វើវិហារ ត្រូវសូមជាគំរប់ពីរដងផង សូមជាគំរប់បីដងផង។ ភិក្ខុអ្នកឈ្លាសប្រតិពល ត្រូវឲ្យសង្ឃដឹងដោយពាក្យថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ភិក្ខុឈ្មោះនេះនេះ ចង់ធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះជាទីនៅរបស់ខ្លួន ភិក្ខុនោះសូមឲ្យសង្ឃសំដែងទីសម្រាប់សង់វិហារឲ្យ។ បើការសំដែងទីសម្រាប់សង់វិហារមានកាលដ៏គួរដល់សង្ឃហើយ សង្ឃគប្បីសំដែងទីសម្រាប់ធ្វើវិហាររបស់ភិក្ខុឈ្មោះនេះ។ ពាក្យនេះជាពាក្យសម្រាប់ញុំាងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ភិក្ខុឈ្មោះនេះនេះ ចង់ធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះជាទីនៅរបស់ខ្លួន ភិក្ខុនោះសូមសង្ឃសំដែងទីសម្រាប់ធ្វើវិហារឲ្យ។ ព្រះសង្ឃសំដែងទីសម្រាប់ធ្វើវិហារដល់ភិក្ខុឈ្មោះនេះ។ ការដែលសង្ឃសំដែងទីសម្រាប់ធ្វើវិហាររបស់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀម (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ ទីសម្រាប់សង់វិហាររបស់ភិក្ខុឈ្មោះនេះ សង្ឃបានសំដែងហើយ។ ការសំដែងទីសម្រាប់សង់វិហារនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំព្រះករុណា ចាំទុកនូវដំណើរនេះ ដោយកិរិយាស្ងៀមយ៉ាងនេះ។
[២២៥] ទីដែលហៅថា ប្រកបដោយសេចក្តីរង្កៀស (នោះ) គឺទីជាលំនៅនៃពួកស្រមោចក្រហមក្តី ជាលំនៅនៃពួកកណ្តៀរក្តី ជាលំនៅនៃពួកកណ្តុរក្តី ជាលំនៅនៃពួកពស់ក្តី ជាលំនៅនៃពួកខ្ទួយក្តី ជាលំនៅនៃពួកក្អែបក្តី ជាលំនៅនៃពួកដំរីក្តី ជាលំនៅនៃពួកសេះក្តី ជាលំនៅនៃពួកខ្លាធំក្តី ជាលំនៅនៃពួកខ្លាដំបងក្តី ជាលំនៅនៃពួកខ្លាឃ្មុំក្តី ជាលំនៅនៃពួកខ្លារខិន31) ក្តី ជាលំនៅរបស់ពួកសត្វតិរច្ឆានឯណានីមួយក្តី ទីសម្រាប់ដាំបុព្វណ្ណ32) ជាតិក្តី ទីសម្រាប់ដាំអបរណ្ណ33) ជាតិក្តី កន្លែងសម្រាប់សម្លាប់ចោរក្តី កន្លែងសម្រាប់ផ្ចាលទោស34) ក្តី កន្លែងព្រៃស្មសានក្តី កន្លែងឱទ្យានក្តី កន្លែងស្រែស្តេចក្តី កន្លែងរោងដំរីក្តី កន្លែងរោងសេះក្តី កន្លែងសម្រាប់ឃុំឃំាងមនុស្សទោសក្តី កន្លែងរោងសុរាក្តី កន្លែងផ្ទះលក់សាច់ក្តី កន្លែងជាច្រកល្ហកក្តី កន្លែងវាលសម្រាប់លេងក្តី កន្លែងរោងប្រជុំនិយាយក្តី កន្លែងផ្លូវជាទីដើរទៅមកក្តី ទីទាំងប៉ុន្មាននេះ ហៅថាទីប្រកបដោយសេចក្តីរង្កៀស។
[២២៦] ទីដែលហៅថា មិនមានឧបចារ (នោះ) គឺទីដែលរទេះគេទឹមស្រេចហើយ បត់មិនបាន ឬបង្វិលបង្អោងជុំវិញមិនបាន ទីទាំងនេះ ហៅថា ទីមិនមានឧបចារ។
[២២៧] ទីដែលហៅថា មិនមានសេចក្តីរង្កៀស (នោះ) គឺទីដែលមិនមែនជាលំនៅនៃពួកស្រមោចក្រហមក្តី។បេ។ ទីមិនមែនជាផ្លូវដែលគេដើរទៅមកក្តី ទីទាំងនេះ ហៅថាទីមិនមានសេចក្តីរង្កៀស។
[២២៨] ទីដែលហៅថា មានឧបចារ (នោះ) គឺទីដែលរទេះគេទឹមស្រេចហើយ បត់បាន ឬបង្វិលបង្អោងជុំវិញបាន ទីទាំងនេះហៅថា ទីមានឧបចារ។
[២២៩] វិហារដែលមានទាយកជាម្ចាស់ តថាគតហៅថាវិហារធំ។ ទីដែលគេលាបខាងក្នុងក្តី លាបខាងក្រៅក្តី លាបទាំងខាងក្នុងទាំងខាងក្រៅក្តី ហៅថាវិហារ។ ត្រង់ពាក្យថា គប្បីឲ្យគេធ្វើ គឺធ្វើខ្លួនឯងក្តី ឲ្យគេធ្វើក្តី។ ត្រង់ពាក្យថា ឬមិននាំភិក្ខុទាំងឡាយទៅដើម្បីសំដែងទីឲ្យ សេចក្តីថា ភិក្ខុអ្នកធ្វើវិហារ មិនឲ្យភិក្ខុទាំងឡាយសំដែងទីសម្រាប់សង់វិហារដោយកម្មមានញត្តិជាគំរប់ពីរ ហើយធ្វើខ្លួនឯងក្តី ឲ្យគេធ្វើក្តី ត្រូវអាបត្តិទុក្កដគ្រប់ប្រយោគ នៅបាយអ១ដុំទៀតនឹងសម្រេច ត្រូវអាបត្តិថុល្លច្ច័យ លុះយកដុំនោះបូកសម្រេច ត្រូវអាបត្តិសង្ឃាទិសេស។ ត្រង់ពាក្យថា សង្ឃាទិសេស មានសេចក្តីអធិប្បាយក្នុងសង្ឃាទិសេសសិក្ខាបទទី១រួចហើយ។
[២៣០] ភិក្ខុធ្វើវិហារដែលសង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ និងសង្ឃាទិសេស។ ភិក្ខុធ្វើវិហារដែលសង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស តែជាទីមានឧបចារ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។ ភិក្ខុធ្វើវិហារដែលសង្ឃមិនបានសំដែងទីឲ្យ ជាទីមិនមានសេចក្តីរង្កៀស តែមិនមានឧបចារ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។ ភិក្ខុធ្វើវិហារដែលសង្ឃមិនបានសំដែងទីឲ្យ ជាទីមិនមានសេចក្តីរង្កៀស មានឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើវិហារដែលសង្ឃបានសំដែងទីឲ្យ ជាទីប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ។ ភិក្ខុធ្វើវិហារដែលសង្ឃបានសំដែងទីឲ្យ ជាទីប្រកបដោយសេចក្តីរង្កៀស តែមានឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើវិហារដែលសង្ឃបានសំដែងទីឲ្យ ជាទីមិនមានសេចក្តីរង្កៀស តែមិនមានឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើវិហារដែលសង្ឃបានសំដែងទីឲ្យ ជាទីមិនមានសេចក្តីរង្កៀស មានឧបចារ មិនត្រូវអាបត្តិឡើយ។
[២៣១] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ។ ភិក្ខុទាំងឡាយក៏ធ្វើវិហារឲ្យភិក្ខុនោះ ដែលសង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ (ភិក្ខុអ្នកប្រើនោះ) ត្រូវអាបត្តិទុក្កដពីរ និងសង្ឃាទិសេស។បេ។ ប្រកបដោយសេចក្តីរង្កៀស តែមានឧបចារ ត្រូវអាបត្តិសង្ឃាទិសេស និងអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស មិនមានឧបចារ ត្រូវទុក្កដ និងសង្ឃាទិសេស។បេ។ មិនមានសេចក្តីរង្កៀស តែមានឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ។ ភិក្ខុទាំងឡាយក៏ធ្វើវិហារឲ្យភិក្ខុនោះ ដែលសង្ឃបានសំដែងទីឲ្យ ជាទីប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ។បេ។ ប្រកបដោយសេចក្តីរង្កៀស តែមានឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស តែមិនមានឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស មានឧបចារ មិនត្រូវអាបត្តិឡើយ។
[២៣២] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ តែមិនបានពន្យល់ថា វិហារនោះគួរជាវិហារដែលសង្ឃសំដែងទីឲ្យផង មិនមានសេចក្តីរង្កៀសផង មានទីឧបចារផង។ ភិក្ខុទាំងឡាយក៏ធ្វើវិហារឲ្យភិក្ខុនោះ ដែលសង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ និងសង្ឃាទិសេស។បេ។ ប្រកបដោយសេចក្តីរង្កៀស តែមានឧបចារ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។បេ។ មិនមានសេចក្តីរង្កៀស តែមិនមានឧបចារ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។បេ។ មិនមានសេចក្តីរង្កៀស មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ តែមិនបានពន្យល់ថា វិហារនោះ គួរជាវិហារដែលសង្ឃសំដែងទីឲ្យផង មិនមានសេចក្តីរង្កៀសផង មានឧបចារផង ភិក្ខុទាំងឡាយក៏ធ្វើវិហារឲ្យភិក្ខុនោះ ដែលសង្ឃបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ។បេ។ ប្រកបដោយសេចក្តីរង្កៀស តែមានឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស តែមិនមានឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស មានឧបចារ មិនត្រូវអាបត្តិឡើយ។
[២៣៣] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ តែបានពន្យល់ថា វិហារនោះ គួរជាវិហារមានសង្ឃសំដែងទីឲ្យផង មិនមានសេចក្តីរង្កៀសផង មានឧបចារផង។ ភិក្ខុទាំងឡាយក៏ធ្វើវិហារឲ្យភិក្ខុនោះ ដែលសង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ។ ភិក្ខុនោះ ឮដំណឹងថា បានឮថា វិហារគេធ្វើឲ្យអាត្មាអញ សង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ។ ភិក្ខុនោះ ត្រូវទៅដោយខ្លួនឯងក្តី បញ្ជូនបម្រើឲ្យទៅក្តី ដោយពាក្យថា វិហារនោះ គួរជាវិហារដែលមានសង្ឃសំដែងទីឲ្យផង មិនមានសេចក្តីរង្កៀសផង មានទីឧបចារផង។ បើភិក្ខុមិនទៅដោយខ្លួនឯងក្តី មិនបញ្ជូនបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។បេ។ វិហារនោះ គួរជាវិហារដែលសង្ឃសំដែងទីឲ្យផង មិនមានសេចក្តីរង្កៀសផង។បេ។ វិហារនោះ គួរជាវិហារដែលសង្ឃបានសំដែងទីឲ្យផង មិនមានឧបចារផង។បេ។ វិហារនោះ គួរជាវិហារដែលសង្ឃសំដែងទីឲ្យផង។ បើភិក្ខុមិនទៅដោយខ្លួនឯងក្តី មិនបញ្ជូនបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ តែភិក្ខុនោះបានពន្យល់ថា វិហារនោះ គួរជាវិហារដែលសង្ឃបានសំដែងទីឲ្យផង មិនមានសេចក្តីរង្កៀសផង មានទីឧបចារផង។ ភិក្ខុទាំងឡាយក៏ធ្វើវិហារឲ្យភិក្ខុនោះ ជាវិហារដែលសង្ឃបានសំដែងទីឲ្យ តែប្រកបដោយសេចក្តីរង្កៀស មិនមានទីឧបចារ។ ភិក្ខុនោះ ឮដំណឹងថា បានឮថា គេធ្វើវិហារឲ្យអាត្មាអញ ជាវិហារដែលសង្ឃបានសំដែងទីឲ្យ ដែលប្រកបដោយសេចក្តីរង្គៀស មិនមានទីឧបចារ។ ភិក្ខុនោះគប្បីទៅដោយខ្លួនឯង ឬប្រើបម្រើឲ្យទៅដោយពាក្យថា វិហារនោះ គួរជាវិហារមិនមានសេចក្តីរង្កៀសផង មានទីឧបចារផង។បេ។ គួរជាវិហារមិនមានសេចក្តីរង្កៀស។បេ។ គួរជាវិហារមានទីឧបចារ។បេ។ មិនត្រូវអាបត្តិឡើយ។
[២៣៤] ភិក្ខុបង្គាប់ពួកភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ តែបានពន្យល់ថា វិហារនោះ គួរជាវិហារដែលសង្ឃសំដែងទីឲ្យផង មិនប្រកបដោយសេចក្តីរង្កៀសផង មានឧបចារផង ភិក្ខុទាំងឡាយក៏ធ្វើវិហារឲ្យភិក្ខុនោះ ជាវិហារដែលសង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានទីឧបចារ។ (ភិក្ខុទាំងឡាយអ្នកធ្វើ) ត្រូវអាបត្តិទុក្កដបី។បេ។ ប្រកបដោយសេចក្តីរង្កៀស តែមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មិនមានសេចក្តីរង្កៀស តែមិនមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មិនមានសេចក្តីរង្កៀស មានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ តែបានពន្យល់ថា វិហារនោះ គួរជាវិហារមានសង្ឃសំដែងទីឲ្យផង មិនមានសេចក្តីរង្កៀសផង មានទីឧបចារផង។ ភិក្ខុទាំងឡាយក៏ធ្វើវិហារឲ្យភិក្ខុនោះ ជាវិហារដែលសង្ឃបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ ប្រកបដោយសេចក្តីរង្កៀស តែមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស មិនមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស មានទីឧបចារ មិនត្រូវអាបត្តិឡើយ។
[២៣៥] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ។ ភិក្ខុទាំងឡាយក៏ធ្វើវិហារឲ្យភិក្ខុនោះ ជាវិហារដែលសង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានទីឧបចារ បើវិហារនោះមិនទាន់ហើយស្រេច ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះ គប្បីឲ្យវិហារនោះទៅភិក្ខុដទៃ ឬរុះរើវិហារនោះធ្វើជាថ្មីទៀត។ បើភិក្ខុនោះ មិនឲ្យវិហារនោះដល់ភិក្ខុដទៃទេ ឬមិនឲ្យគេរុះរើធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ និងសង្ឃាទិសេស។បេ។ ប្រកបដោយសេចក្តីរង្កៀស តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។បេ។ មិនប្រកបដោយសេចក្តីរង្កៀស តែមិនមានឧបចារ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។បេ។ មិនមានសេចក្តីរង្កៀស មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ។ ភិក្ខុទាំងឡាយក៏ធ្វើវិហារឲ្យភិក្ខុនោះ ជាវិហារដែលសង្ឃបានសំដែងទីឲ្យ តែប្រកបដោយសេចក្តីរង្កៀស មិនមានទីឧបចារ។ បើភិក្ខុនោះមកដល់ ក្នុងពេលដែលវិហារមិនទាន់ហើយ។ ភិក្ខុនោះ គប្បីឲ្យវិហារនោះទៅភិក្ខុដទៃ ឬរុះរើធ្វើជាថ្មីទៀត។ បើភិក្ខុនោះ មិនឲ្យវិហារនោះទៅភិក្ខុដទៃ មិនឲ្យគេរុះរើធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ។បេ។ ប្រកបដោយសេចក្តីរង្កៀស តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស តែមិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស មានទីឧបចារ មិនត្រូវអាបត្តិឡើយ។
[២៣៦] ភិក្ខុធ្វើ(វិហារ) ដោយខ្លួនឯងមិនទាន់ហើយ (គ្រាក្រោយ) ក៏ធ្វើបង្ហើយដោយខ្លួនឯង ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើ(វិហារ) ដោយខ្លួនឯងមិនទាន់ហើយ ឲ្យអ្នកដទៃធ្វើបង្ហើយ ត្រូវអាបត្តិសង្ឃាទិសេស។ អ្នកដទៃធ្វើ(វិហារ) មិនទាន់ហើយ ភិក្ខុ (ម្ចាស់វិហារ) ធ្វើបង្ហើយដោយខ្លួនឯង ត្រូវអាបត្តិសង្ឃាទិសេស។ អ្នកដទៃធ្វើ(វិហារ) មិនទាន់ហើយ ភិក្ខុឲ្យអ្នកដទៃធ្វើបង្ហើយ ត្រូវអាបត្តិសង្ឃាទិសេស។
[២៣៧] ដំណើរដែលមិនត្រូវអាបត្តិនោះ គឺភិក្ខុធ្វើលេណ35) (ទីសម្រាប់ជ្រកល្មមនៅបាន) គូហា (ទីបិទបាំងល្មមនៅបាន) កុដិស្មៅ និងកុដិសម្រាប់ភិក្ខុដទៃ មានឧបជ្ឈាយ៍ជាដើម ម្យ៉ាងទៀត ដំណើរដែលមិនត្រូវអាបត្តិដល់ភិក្ខុអ្នកធ្វើសេនាសន មានរោងឧបោសថជាដើម និងភិក្ខុឆ្កួត នឹងភិក្ខុដើមបញ្ញត្តិ វៀរលែងតែធ្វើទីសម្រាប់នៅរបស់ខ្លួនចេញ។
សង្ឃាទិសេស ទី៧ ចប់។
(៨. ទុដ្ឋទោសសិក្ខាបទំ)
[២៣៨] សម័យនោះ ព្រះសព្វញ្ញុពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះទព្វមល្លបុត្ត36) ដ៏មានអាយុ មានអាយុ៧ឆ្នាំអំពីកំណើត បានសម្រេចព្រះអរហត្តផល គុណជាតឯណានីមួយដែលសាវកត្រូវដល់ គុណជាតទាំងអស់ (នោះ) ក៏ព្រះទព្វមល្លបុត្តនោះបានដល់ដោយលំដាប់ហើយ កិច្ចអ្វីបន្តិចបន្តួច (សោឡសកិច្ច) ដែលព្រះទព្វមល្លបុត្តនោះគប្បីធ្វើតទៅទៀត ឬកិច្ចដែលព្រះទព្វមល្លបុត្តបានធ្វើរួចហើយ នឹងធ្វើកិច្ចនោះឲ្យចំរើនឡើងទៅទៀតក៏មិនមានឡើយ។
[២៣៩] លំដាប់នោះ ព្រះទព្វមល្លបុត្តដ៏មានអាយុ ទៅកាន់ទីស្ងាត់ សម្ងំនៅក្នុងកម្មដ្ឋាន មានចិត្តត្រិះរិះកើតឡើងយ៉ាងនេះថា អញកើតឡើងបាន៧ឆ្នាំ បានសម្រេចអរហត្តផល គុណជាតឯណានីមួយដែលសាវកត្រូវដល់ គុណជាតទាំងអស់ (នោះ) ក៏អញបានដល់ដោយលំដាប់ហើយ ម្យ៉ាងទៀត កិច្ចអ្វីនីមួយ ដែលអញត្រូវធ្វើតទៅទៀត ឬកិច្ចដែលអញបានធ្វើរួចហើយ នឹងធ្វើកិច្ចនោះឲ្យចំរើនឡើងទៅទៀតក៏មិនមានឡើយ (បើដូច្នោះ) អញគប្បីធ្វើការខ្វល់ខ្វាយ បម្រើដល់សង្ឃឬអ្វីហ្ន។ កាលនោះ ព្រះទព្វមល្លបុត្តដ៏មានអាយុ បានត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអញត្រូវរៀបចំសេនាសនផង ត្រូវចាត់ចែងចង្ហាន់ទាំងឡាយផង ដល់ព្រះសង្ឃ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏ចេញអំពីទីសម្ងំក្នុងកម្មដ្ឋាននៅពេលសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគក្នុងពេលនោះ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ លុះព្រះទព្វមល្លបុត្តដ៏មានអាយុគង់ក្នុងទីដ៏សមគួរមួយហើយ ក៏ក្រាបទូលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទៅក្នុងទីស្ងាត់ សម្ងំនៅក្នុងកម្មដ្ឋានក្នុងថ្ងៃនេះ មានចិត្តត្រិះរិះកើតឡើងយ៉ាងនេះថា អាត្មាឯងកើតឡើងបាន៧ឆ្នាំ បានសម្រេចអរហត្តផល គុណជាតឯណានីមួយដែលសាវកត្រូវដល់ គុណជាតទាំងអស់ (នោះ) ក៏អាត្មាបានដល់ដោយលំដាប់ហើយ ម្យ៉ាងទៀត កិច្ចអ្វីនីមួយ ដែលអាត្មាគប្បីធ្វើតទៅទៀត ឬកិច្ចដែលអាត្មាបានធ្វើរួចហើយ នឹងធ្វើកិច្ចនោះឲ្យចំរើនឡើងតទៅទៀតក៏មិនមានឡើយ (បើដូច្នោះ) អាត្មាគប្បីធ្វើការខ្វល់ខ្វាយ បម្រើដល់សង្ឃឬអ្វីហ្ន បពិត្រព្រះអង្គដ៏ចំរើន សេចក្តីត្រិះរិះនេះកើតមានដល់ខ្ញុំព្រះអង្គនោះថា បើដូច្នោះ មានតែអាត្មាត្រូវរៀបចំសេនាសនផង ត្រូវចាត់ចែងចង្ហាន់ទាំងឡាយផង ដល់ព្រះសង្ឃ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចង់រៀបចំសេនាសនផង ចាត់ចែងចង្ហាន់ទាំងឡាយផង ដល់ព្រះសង្ឃ។ ព្រះបរមគ្រូ ទ្រង់ត្រាស់ថា ម្នាលទព្វ ប្រពៃណាស់ហើយៗ បើដូច្នោះ អ្នកចូររៀបចំសេនាសនៈផង ចូរចាត់ចែងចង្ហាន់ទាំងឡាយផង ដល់ព្រះសង្ឃចុះ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគ ដោយពាក្យថា ករុណាព្រះអង្គ។
[២៤០] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងធម្មីកថា ហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរសម្មតិទព្វមល្លបុត្ត ឲ្យជាអ្នករៀបចំសេនាសនៈផង ជាអ្នកចាត់ចែងចង្ហាន់ផងចុះ។ ម្នាលភិក្ខុទាំងឡាយ ទព្វភិក្ខុត្រូវសង្ឃសម្មតិយ៉ាងនេះ មុនដំបូង ត្រូវសង្ឃអង្វរទព្វភិក្ខុ លុះអង្វររួចហើយ ត្រូវភិក្ខុមួយរូបដែលឆ្លាសវាងវៃផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ បើការសម្មតិមានកាលដ៏គួរដល់សង្ឃហើយ សូមព្រះសង្ឃសម្មតិទព្វមល្លបុត្តដ៏មានអាយុ ឲ្យជាអ្នករៀបចំសេនាសនផង ជាអ្នកចាត់ចែងចង្ហាន់ផង។ ពាក្យនេះជាពាក្យសម្រាប់ញុំាងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ព្រះសង្ឃសម្មតិទព្វមល្លបុត្តដ៏មានអាយុ ឲ្យជាអ្នករៀបចំសេនាសនៈផង ជាអ្នកចាត់ចែងចង្ហាន់ផង។ ការសម្មតិទព្វមល្លបុត្តដ៏មានអាយុ ឲ្យជាអ្នករៀបចំសេនាសនផង ជាអ្នកចាត់ចែងចង្ហាន់ផង គួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀម (បើ) មិនគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវនិយាយឡើង។ ទព្វមល្លបុត្តដ៏មានអាយុ ជាអ្នករៀបចំសេនាសនផង ជាអ្នកចាត់ចែងចង្ហាន់ផង សង្ឃបានសន្មតរួចហើយ។ ការសម្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ ព្រះសង្ឃទើបស្ងៀម។ ខ្ញុំព្រះករុណាចាំទុកនូវសេចក្តីស្ងៀមរបស់សង្ឃនេះយ៉ាងនេះ។
[២៤១] ទព្វមល្លបុត្តដ៏មានអាយុដែលសង្ឃបានសន្មតរួចហើយ ក៏រៀបចំសេនាសនក្នុងទីជាមួយគ្នា ដើម្បីភិក្ខុទាំងឡាយដែលមានគុណធម៌ស្មើគ្នា ភិក្ខុទាំងឡាយឯណា ជាអ្នករៀនព្រះសូត្រ ទព្វមល្លបុត្តដ៏មានអាយុ ក៏រៀបចំសេនាសនក្នុងទីជាមួយគ្នា ដើម្បីភិក្ខុទាំងឡាយនោះ ដោយគិតថា ភិក្ខុទាំងឡាយនោះនឹងរួបរួមគ្នា ស្វាធ្យាយនូវព្រះសូត្រ។ ភិក្ខុទាំងឡាយឯណា ជាអ្នកទ្រទ្រង់វិន័យ ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនក្នុងទីជាមួយគ្នា សម្រាប់ភិក្ខុទាំងឡាយនោះ ដោយគិតថា ភិក្ខុអ្នកទ្រទ្រង់វិន័យទាំងឡាយនោះ នឹងវិនិច្ឆ័យវិន័យជាមួយគ្នាទៅវិញទៅមក ភិក្ខុទាំងឡាយឯណា ជាអ្នករៀនព្រះអភិធម្ម ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនក្នុងទីជាមួយគ្នា សម្រាប់ភិក្ខុទាំងឡាយនោះ ដោយគិតថា ភិក្ខុអ្នករៀនព្រះអភិធម្ម នឹងសាកសួរព្រះអភិធម្មទៅវិញទៅមក ភិក្ខុទាំងឡាយឯណា ជាអ្នកចំរើនឈាន ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនក្នុងទីជាមួយគ្នា សម្រាប់ភិក្ខុទាំងឡាយនោះ ដោយគិតថា ភិក្ខុអ្នកចំរើនឈានទាំងឡាយនោះមិនបៀតបៀនគ្នាទៅវិញទៅមក ភិក្ខុទាំងឡាយឯណា ជាអ្នកពោលតិរច្ឆានកថា37) ច្រើនដោយការថ្នមខ្លួន ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនជាមួយគ្នា ដើម្បីភិក្ខុទាំងឡាយនោះ ដោយគិតថា លោកដ៏មានអាយុទាំងឡាយនេះ នឹងនៅទាល់ភ្លឺដោយពោលនូវតិរច្ឆានកថានេះ ភិក្ខុទាំងឡាយឯណា មកដល់ក្នុងពេលដែលងងិត ព្រះទព្វមល្លបុត្ត ក៏ចូលកាន់តេជោធាតុ38) ហើយរៀបចំសេនាសនដោយពន្លឺនៃតេជោធាតុ ដើម្បីភិក្ខុទាំងឡាយនោះ។ ជួនកាលមានភិក្ខុទាំងឡាយក្លែងក្លាយ ហើយមកក្នុងពេលងងិត ដោយគិតថា យើងទាំងឡាយនឹងឃើញឥទ្ធិបាដិហារិយ៍របស់ទព្វមល្លបុត្តដ៏មានអាយុ។ ភិក្ខុទាំងនោះ ចូលទៅរកព្រះទព្វមល្លបុត្តដ៏មានអាយុ ហើយពោលយ៉ាងនេះថា ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនដើម្បីយើងទាំងឡាយ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏ពោលនូវពាក្យយ៉ាងនេះនឹងភិក្ខុទាំងឡាយនោះថា លោកទាំងឡាយដ៏មានអាយុចង់បានក្នុងទីណា ខ្ញុំត្រូវរៀបចំក្នុងទីដូចម្តេច។ ភិក្ខុទាំងឡាយនោះ (ខ្លះ) ក៏ក្លែងចង្អុលទៅរកទីឆ្ងាយដោយពាក្យថា ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនលើភ្នំគិជ្ឈកូដ ដើម្បីយើងទាំងឡាយចុះ ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនជិតជ្រោះសម្រាប់ទម្លាក់ចោរ ដើម្បីយើងទាំងឡាយចុះ ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនលើកាឡសិលានាខាងភ្នំឥសិគិលិ ដើម្បីយើងទាំងឡាយចុះ ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនក្នុងសត្តបណ្ណគុហាខាងភ្នំវេភារ ដើម្បីយើងទាំងឡាយចុះ ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនទៀបញកភ្នំ ឈ្មោះសប្បសោណ្ឌិកក្នុងព្រៃត្រជាក់ (ព្រៃជាំ) ដើម្បីយើងទាំងឡាយចុះ ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនទៀបច្រកភ្នំឈ្មោះគោមដ ដើម្បីយើងទាំងឡាយចុះ ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនទៀបច្រកភ្នំឈ្មោះតិន្ទុក ដើម្បីយើងទាំងឡាយចុះ ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនទៀបច្រកភ្នំឈ្មោះកបោត ដើម្បីយើងទាំងឡាយចុះ ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនក្នុងតបោទារាម ដើម្បីយើងទាំងឡាយចុះ ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនក្នុងជីវកម្ពវន ដើម្បីយើងទាំងឡាយចុះ ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនក្នុងព្រៃឈ្មោះមទ្ទកុច្ឆិ ជាទីឲ្យអភ័យដល់ម្រឹគ ដើម្បីយើងទាំងឡាយចុះ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏ចូលកាន់តេជោធាតុ (ចំរើនតេជោកសិណ) ហើយមានម្រាមដៃដ៏ភ្លឺរុងរឿង ដើរទៅក្នុងទីខាងមុខៗ។ ភិក្ខុទាំងឡាយនោះ ក៏ដើរទៅអំពីខាងក្រោយៗនៃព្រះទព្វមល្លបុត្តដោយពន្លឺនោះឯង។ ព្រះទព្វមល្លបុត្តដ៏មានអាយុ រៀបចំក្រាលសេនាសនដល់ភិក្ខុទាំងឡាយនោះដោយរបៀបយ៉ាងនេះគឺ នេះគ្រែ នេះតាំង នេះពូក នេះខ្នើយ នេះទីសម្រាប់ដោះទុក្ខសត្វធំ នេះទីសម្រាប់ដោះទុក្ខសត្វតូច នេះទឹកសម្រាប់ផឹក នេះទឹកសម្រាប់ប្រើប្រាស់ នេះឈើច្រត់ នេះទីកតិកសញ្ញារបស់សង្ឃ ពេលនេះត្រូវអ្នកទាំងឡាយចូល ពេលនេះត្រូវអ្នកទាំងឡាយចេញ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ រៀបចំសេនាសនយ៉ាងនេះដល់ភិក្ខុទាំងឡាយនោះ ហើយក៏និមន្តត្រឡប់មកវត្តវេឡុវនវិញ។
[២៤២] សម័យនោះឯង មេត្តិយភិក្ខុ និងភុម្មជក39) ភិក្ខុទាំងឡាយ ជាអ្នកបួសថ្មីផង មានបុណ្យតិចផង សេនាសនទាំងឡាយឯណាដែលថោកទាប ជាសេនាសនរបស់សង្ឃ សេនាសនទាំងឡាយនោះតែងបានមកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ទាំងភត្តណាដែលថោកទាប ក៏តែងបានមកភិក្ខុទាំងពីររូបនោះដែរ។ សម័យនោះឯង មនុស្សទាំងឡាយ ក្នុងក្រុងរាជគ្រឹះ ចង់ឲ្យសប្បិផង ប្រេងផង សម្លឧត្តរិភង្គ40) ផង ដែលគេតាក់តែងដើម្បីភិក្ខុទាំងឡាយជាថេរ តែមនុស្សទាំងឡាយនោះ ឲ្យបាយចុងអង្ករ មានទឹកជ្រក់ជាគំរប់ពីរ ដែលខ្លួនប្រារព្ធហើយយ៉ាងណាជាប្រក្រតី ដល់មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ឆាន់ចង្ហាន់រួចហើយ ក៏សួរភិក្ខុទាំងឡាយជាថេរថា ម្នាលអាវុសោទាំងឡាយ ក្នុងរោងភត្តរបស់ពួកលោក មានអ្វីខ្លះ ម្នាលអាវុសោទាំងឡាយ វត្ថុអ្វីខ្លះ មានក្នុងរោងភត្តរបស់លោកទាំងឡាយ។ ព្រះថេរទាំងឡាយពួកខ្លះប្រាប់យ៉ាងនេះថា ម្នាលអាវុសោ ក្នុងរោងយើងមានសប្បិ ក្នុងរោងយើងមានប្រេង ក្នុងរោងយើងមានសម្លឧត្តរិភង្គ។ ឯមេត្តិយភិក្ខុ និងភុម្មជកភិក្ខុនិយាយប្រាប់យ៉ាងនេះថា ម្នាលអាវុសោ យើងគ្មានវត្ថុអ្វីបន្តិចបន្តួចទេ មានតែបាយចុងអង្ករ និងទឹកជ្រក់ជាគំរប់ពីរ តាមដំណើរដែលគេប្រារព្ធជាប្រក្រតីប៉ុណ្ណោះ។
[២៤៣] សម័យនោះឯង មានគហបតី (ម្នាក់) ឈ្មោះកល្យាណភត្តិក41) តែងប្រគេននិច្ចភត្ត (ក្នុងមួយថ្ងៃ) ៤សម្រាប់ ដល់ព្រះសង្ឃ។ គហបតីនោះ ព្រមទាំងកូនប្រពន្ធ ចូលទៅបម្រើអង្គាស (ព្រះសង្ឃ) ក្នុងរោងភត្ត។ ភិក្ខុទាំងឡាយដទៃខ្លះសួររកបាយ ខ្លះសួររកសម្ល ខ្លះសួររកប្រេង ខ្លះសួររកសម្លឧត្តរិភង្គ។ សម័យនោះឯង មេត្តិយ និងភុម្មជកភិក្ខុត្រូវវេនទទួលចង្ហាន់ក្នុងថ្ងៃស្អែករបស់គហបតីឈ្មោះកល្យាណភត្តិក ជាចង្ហាន់ដែលភត្តុទ្ទេសក42) ភិក្ខុសំដែងឲ្យ។ គ្រានោះ គហបតីឈ្មោះកល្យាណភត្តិក បានទៅកាន់អារាមដោយមានកិច្ចការអ្វីមួយដែលខ្លួនត្រូវធ្វើ។ គហបតីនោះចូលទៅរកព្រះទព្វមល្លបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះទព្វមល្លបុត្តដ៏មានអាយុ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ បាននិយាយពន្យល់គហបតីឈ្មោះកល្យាណភត្តិកឲ្យឃើញច្បាស់ ឲ្យជឿជាក់ ឲ្យខ្មីឃ្មាត ឲ្យរីករាយព្រមដោយពាក្យដ៏ប្រកបដោយធម៌។ លំដាប់នោះ គហបតីឈ្មោះកល្យាណភត្តិក កាលដែលព្រះទព្វមល្លបុត្តដ៏មានអាយុ និយាយពន្យល់ឲ្យឃើញច្បាស់ ឲ្យជឿជាក់ ឲ្យខ្មីឃ្មាត ឲ្យរីករាយព្រម ដោយពាក្យដ៏ប្រកបដោយធម៌ (ដូច្នោះ) ពោលនូវពាក្យនេះនឹងព្រះទព្វមល្លបុត្តដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន ភត្តក្នុងផ្ទះរបស់យើងក្នុងថ្ងៃស្អែក លោកម្ចាស់បានចាត់ឲ្យលោកអង្គណា។ ព្រះទព្វមល្លបុត្តឆ្លើយថា ម្នាលគហបតី ភត្តក្នុងផ្ទះរបស់អ្នកក្នុងថ្ងៃស្អែក អាត្មាបានចាត់ឲ្យដល់មេត្តិយ និងភុម្មជកភិក្ខុទាំងឡាយ។ គ្រានោះ គហបតីឈ្មោះកល្យាណភត្តិក ក៏មានសេចក្តីអាក់អន់ចិត្ត ដោយគិតថា ចុះហេតុអ្វីបានជាភិក្ខុអាក្រក់ទាំងឡាយ នឹងត្រូវឆាន់ចង្ហាន់ក្នុងផ្ទះយើងដែរ (លុះគិតដូច្នេះហើយ) ក៏ទៅផ្ទះ បង្គាប់ទាសីថា នែហង ស្អែកត្រូវពួកលោកណាមកទទួលចង្ហាន់ ហងឯងចូរក្រាលអាសនក្នុងជង្រុក ហើយអង្គាសលោកទាំងនោះដោយបាយចុងអង្ករ មានទឹកជ្រក់ជាគំរប់ពីរចុះ។ ខ្ញុំស្រីនោះទទួលស្តាប់ពាក្យគហបតីឈ្មោះកល្យាណភត្តិកដោយពាក្យថា ច៎ាះ អ្នកម្ចាស់។ កាលនោះមេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយគិតគ្នាថា ម្នាលអាវុសោ ចង្ហាន់ក្នុងផ្ទះគហបតីឈ្មោះកល្យាណភត្តិក សង្ឃបានសំដែងឡើងដល់យើងទាំងឡាយអំពីថ្ងៃម្សិលមិញហើយ វេលាព្រឹកស្អែក គហបតីឈ្មោះកល្យាណភត្តិកព្រមទាំងកូនប្រពន្ធ នឹងចូលមកជិតបម្រើបម្រាស់អង្គាសយើង ភិក្ខុទាំងឡាយដទៃៗខ្លះនឹងសួររកបាយ ខ្លះនឹងសួររកសម្ល ខ្លះនឹងសួររកប្រេង ខ្លះនឹងសួររកសម្លឧត្តរិភង្គ។ ដោយសេចក្តីសោមនស្សនោះឯង មេត្តិយភិក្ខុ និងភុម្មជកភិក្ខុនោះ ទុកជាចង់ដេកយ៉ាងណា ដ៏ដេកមិនលក់អស់មួយយប់។ គ្រានោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ព្រឹកឡើងក៏ស្លៀកដណ្តប់ ហើយទ្រង់បាត្រនិងចីវរ ចូលទៅកាន់ទីលំនៅរបស់គហបតីឈ្មោះកល្យាណភត្តិក។ ខ្ញុំស្រីនោះបានឃើញមេត្តិយភិក្ខុនិងភុម្មជកភិក្ខុតាំងពីនិមន្តមកពីចម្ងាយ លុះឃើញហើយ ក៏ក្រាលអាសនក្នុងជង្រុក ហើយបាននិយាយពាក្យនេះនឹងមេត្តិយភុម្មជកភិក្ខុ (ទាំងពីររូប) ថា បពិត្រលោកដ៏ចំរើន សូមលោកទាំងឡាយគង់ (ក្នុងទីនេះ)ចុះ។ កាលនោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុមានសេចក្តីត្រិះរិះថា ប្រហែលជាចង្ហាន់មិនទាន់ឆ្អិនទេដឹង បានជាគេឲ្យយើងអង្គុយក្នុងជង្រុក (នេះ)។ ខ្ញុំស្រីនោះ ក៏លើកបាយចុងអង្ករ ជាគំរប់ពីរមុខនឹងទឹកជ្រក់ ហើយនិយាយនឹងមេត្តិយភិក្ខុ និងភុម្មជកភិក្ខុក្នុងពេលនោះថា បពិត្រលោកដ៏ចំរើន សូមលោកទាំងឡាយឆាន់ចុះ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី យើងទាំងឡាយសុទ្ធតែជាអ្នកត្រូវវេនបាននិច្ចភត្ត។ ខ្ញុំស្រីនោះឆ្លើយថា ខ្ញុំព្រះករុណាដឹងថា លោកម្ចាស់ទាំងឡាយជាអ្នកត្រូវវេនបាននិច្ចភត្តហើយ តែថាម្សិលមិញ គហបតីបង្គាប់ខ្ញុំព្រះករុណាថា នែហង លោកទាំងឡាយឯណាត្រូវការដោយចង្ហាន់និមន្តមកក្នុងថ្ងៃស្អែក ហងឯងចូរក្រាលអាសនក្នុងជង្រុកចុះ ហើយអង្គាសលោកទាំងនោះ ដោយបាយចុងអង្ករជាគំរប់ពីរមុខនឹងទឹកជ្រក់ (ហេតុនោះ) បពិត្រលោកដ៏ចំរើនទាំងឡាយ សូមលោកឆាន់ចុះ។ លំដាប់នោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុគិតគ្នាថា ម្នាលអាវុសោ កាលពីថ្ងៃម្សិល គហបតីឈ្មោះកល្យាណភត្តិក បានទៅកាន់សំណាក់ព្រះទព្វមល្លបុត្ត ឯអារាមយើង ប្រាកដជាទព្វមល្លបុត្តញុះញង់ក្នុងសំណាក់នៃគហបតីនោះហើយ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងនោះក៏ឆាន់ចង្ហាន់ដ៏សមគួរដល់ចិត្តមិនបាន ព្រោះតែសេចក្តីទោមនស្សនោះឯង។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆាន់ចង្ហាន់រួចហើយ ត្រឡប់ទៅអារាមក្នុងពេលនោះ ក៏រៀបទុកដាក់បាត្រ និងចីវរ ហើយអង្គុយរឹបសង្ឃាដីខាងក្រៅខ្លោងទ្វារវត្តវេឡុវន អង្គុយស្ងៀម មានសេចក្តីអៀនអន់ ឱនកសំយុងមុខចុះជ្រប់ ឥតមាននិយាយពីអ្វីសោះ។
[២៤៤] គ្រានោះ មេត្តិយាភិក្ខុនីចូលទៅរកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងមេត្តិយភុម្មជកភិក្ខុថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំម្ចាស់សូមថ្វាយបង្គំ។ កាលបើមេត្តិយាភិក្ខុនី និយាយយ៉ាងនេះហើយ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុមិននិយាយតបតសោះឡើយ។ មេត្តិយាភិក្ខុនីបាននិយាយពាក្យនេះនឹងមេត្តិយភុម្មជកភិក្ខុជាគំរប់ពីរដង។បេ។ ជាគំរប់បីដងថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំម្ចាស់សូមថ្វាយបង្គំ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុមិននិយាយតជាគំរប់បីដងដែរ។ ទើបមេត្តិយាភិក្ខុនីសួរថា ខ្ញុំម្ចាស់បានប្រទូស្តដល់លោកម្ចាស់រាល់អង្គដូចម្តេចខ្លះ បានជាលោកម្ចាស់រាល់អង្គមិននិយាយនឹងខ្ញុំម្ចាស់។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី បានជាយើងមិននិយាយនឹងនាង ព្រោះយើង ទព្វមល្លបុត្តគេបៀតបៀន ហើយនាងឯងធ្វើព្រងើយកន្តើយ។ មេត្តិយាភិក្ខុនីសួរថា (បើដូច្នោះ) លោកម្ចាស់ឲ្យខ្ញុំធ្វើដូចម្តេច។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី បើនាងចង់ឲ្យព្រះដ៏មានព្រះភាគធ្វើឲ្យទព្វមល្លបុត្តវិនាស (នោះ) ព្រះដ៏មានព្រះភាគនឹងធ្វើទព្វមល្លបុត្តឲ្យវិនាសក្នុងថ្ងៃនេះពុំខាន។ មេត្តិយាភិក្ខុនីសួរថា ចុះលោកម្ចាស់រាល់អង្គឲ្យខ្ញុំធ្វើដូចម្តេច ខ្ញុំអាចធ្វើម្តេច។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី ចូរនាងមក ចូរនាងចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅគាល់ហើយ ចូរនាងក្រាបទូលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ការនេះមិនមែនជាការបិទបាំង មិនមែនជាការសមគួរសោះឡើយ បពិត្រព្រះអង្គដ៏ចំរើន ទិសណាដែលមិនមានភ័យ មិនមានចង្រៃ មិនមានឧបទ្រព ទិសនោះត្រឡប់ជាប្រកបដោយភ័យ ប្រកបដោយចង្រៃ ប្រកបដោយឧបទ្រពវិញ ទីកន្លែងណាដែលមិនធ្លាប់មានខ្យល់ ទីកន្លែងនោះត្រឡប់ជាមានខ្យល់វិញ ដូចជាទឹកធ្លាប់ត្រជាក់ ប្រែជាក្តៅ ឥឡូវព្រះទព្វមល្លបុត្តជាម្ចាស់ លោកប្រទូស្ត43) នឹងខ្ញុំម្ចាស់ហើយ។ មេត្តិយាភិក្ខុនីទទួលស្តាប់ពាក្យមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ដោយពាក្យថា យ៉ាងហ្នឹងហើយលោកម្ចាស់ រួចហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយស្ថិតនៅក្នុងទីដ៏សមគួរ។ មេត្តិយាភិក្ខុនី លុះស្ថិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ការនេះមិនមែនជាការបិទបាំង មិនមែនជាការសមគួរសោះឡើយ បពិត្រព្រះអង្គដ៏ចំរើន ទិសណាដែលមិនធ្លាប់មានភ័យ មិនមានចង្រៃ មិនមានឧបទ្រព ទិសនោះត្រឡប់ជាប្រកបដោយភ័យ ប្រកបដោយចង្រៃ ប្រកបដោយឧបទ្រពវិញ ទីកន្លែងណាដែលមិនធ្លាប់មានខ្យល់ ទីកន្លែងនោះត្រឡប់ជាមានខ្យល់វិញ ដូចជាទឹកធ្លាប់ត្រជាក់ ប្រែជាក្តៅ ឥឡូវព្រះទព្វមល្លបុត្តជាម្ចាស់ លោកប្រទូស្តនឹងខ្ញុំព្រះអង្គហើយ។
[២៤៥] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរបញ្ជាក់ព្រះទព្វមល្លបុត្តដ៏មានអាយុក្នុងពេលនោះថា ម្នាលទព្វៈ អ្នករលឹកឃើញឬទេ នាងភិក្ខុនីនេះថាយ៉ាងណា អ្នកឯងបានធ្វើយ៉ាងនោះមែនឬទេ។ ព្រះទព្វមល្លបុត្តក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគជ្រាបនូវខ្ញុំព្រះអង្គដោយពិតហើយ។ ព្រះដ៏មានព្រះភាគមានបន្ទូលសួរព្រះទព្វមល្លបុត្តដ៏មានអាយុជាគំរប់ពីរដង។បេ។ ជាគំរប់បីដងថា ម្នាលទព្វៈ អ្នករលឹកឃើញឬ នាងភិក្ខុនីនេះថាយ៉ាងណា អ្នកឯងបានធ្វើយ៉ាងនោះមែនឬ។ ព្រះទព្វមល្លបុត្តក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គដោយពិតហើយ។ ព្រះបរមគ្រូត្រាស់ថា ម្នាលទព្វៈ អ្នកប្រាជ្ញទាំងឡាយ មិនពោលបណ្តោះបណ្តៃយ៉ាងនេះទេ បើអំពើដែលអ្នកបានធ្វើហើយ អ្នកចូរប្រាប់ថា ខ្ញុំធ្វើហើយ បើអំពើដែលអ្នកមិនបានធ្វើទេ អ្នកចូរប្រាប់ថា ខ្ញុំមិនបានធ្វើទេ។ ព្រះទព្វមល្លបុត្តក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គតាំងពីដួចកើតមក សូម្បីតែយល់សប្តិសេពមេថុនធម្ម ក៏មិនដែលស្គាល់សោះឡើយ នឹងបាច់ពោលទៅថ្វីដល់ការរលឹក (នោះ)។ លំដាប់នោះ ព្រះដ៏មានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយមក ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយចូរឲ្យមេត្តិយាភិក្ខុនីសឹកចេញ ម្យ៉ាងទៀត អ្នកទាំងឡាយចូរសាកសួរភិក្ខុទាំងឡាយនេះមើល។ លុះព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះហើយ ក៏ក្រោកចាកអាសនៈចូលទៅកាន់វិហារវិញ។ ភិក្ខុទាំងឡាយនោះ ក៏ឲ្យមេត្តិយាភិក្ខុនីសឹកក្នុងពេលនោះ។ ទើបមេត្តិយភិក្ខុ និងភុម្មជកភិក្ខុនិយាយពាក្យនេះនឹងភិក្ខុទាំងឡាយថា ម្នាលអាវុសោ ចូរលោកកុំផ្សឹកមេត្តិយាភិក្ខុនីៗនោះ ឥតមានកំហុសសោះទេ (ហេតុដើមមកពី) យើងខឹង មិនសប្បាយចិត្ត (យើង) ចង់ឲ្យទព្វមល្លបុត្តឃ្លាតចាកសមណភេទ ទើបឲ្យមេត្តិយាភិក្ខុនីនោះប្រឹងប្រែងឡើង។ ភិក្ខុទាំងឡាយសួរថា ម្នាលអាវុសោ អ្នកហ៊ានចោទព្រះទព្វមល្លបុត្តដ៏មានអាយុ ដោយអាបត្តិបារាជិកមិនមានមូល44) ឬ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលអាវុសោ យ៉ាងហ្នឹងមែនហើយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស និន្ទា តិះដៀលថា ចុះហេតុអ្វី បានជាមេត្តិយភិក្ខុ និងភុម្មជកភិក្ខុចោទព្រះទព្វមល្លបុត្តដ៏មានអាយុ ដោយអាបត្តិបារាជិកមិនមានមូល (ដូច្នោះ)។ ទើបភិក្ខុទាំងឡាយនោះ ក្រាបទូលសេចក្តីនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរចំពោះមេត្តិយភិក្ខុ និងភុម្មជកភិក្ខុក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយចោទទព្វមល្លបុត្ត ដោយអាបត្តិបារាជិកមិនមានមូល ពិតមែនឬ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ដំណើរនោះពិតមែន។ ព្រះសព្វញ្ញុពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ចុះហេតុអ្វីបានជា អ្នកទាំងឡាយចោទទព្វមល្លបុត្តដោយអាបត្តិបារាជិកមិនមានមូល (ដូច្នោះ) ម្នាលមោឃបុរសទាំងឡាយ ហេតុនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លានោះទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា
ភិក្ខុណាមួយ មានសេចក្តីក្រោធប្រទូស្ត មានចិត្តអាក់អន់ ចោទភិក្ខុផងគ្នាដោយអាបត្តិបារាជិកមិនមានមូល ដោយបំណងថា អញត្រូវធ្វើដូចម្តេចឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌45) នេះបាន លុះសម័យខាងក្រោយតពីនោះមក ទោះគេសាកសួរក្តី គេមិនសាកសួរក្តី អធិករណ៍នោះប្រាកដជាគ្មានមូល ភិក្ខុអ្នកចោទនោះ ក៏ប្តេជ្ញាទោស (ដោយខ្លួនឯង) ត្រូវអាបត្តិសង្ឃាទិសេស។
[២៤៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទខាងដើមរួចហើយ។ ត្រង់ពាក្យថា មានសេចក្តីក្រោធប្រទូស្ត អធិប្បាយថា ខឹង អន់ចិត្ត មិនត្រេកអរ មានចិត្តគឺទោសខ្ទំាងខ្ទប់ មានចិត្តចង្អៀតចង្អល់។ ត្រង់ពាក្យថា មានចិត្តអាក់អន់ គឺមានចិត្តមិនរីករាយ ព្រោះសេចក្តីខឹងនោះផង ព្រោះទោសនោះផង ព្រោះសេចក្តីអន់ចិត្តនោះផង ព្រោះសេចក្តីមិនត្រេកអរនោះផង។ ដែលហៅថា មិនមានមូល គឺមិនឃើញ មិនឮ មិនរង្កៀស។ ត្រង់ពាក្យថា ដោយអាបត្តិបារាជិក គឺបណ្តាអាបត្តិបារាជិកទាំង៤ អាបត្តិបារាជិកណាមួយ។ ត្រង់ពាក្យថា ចោទ គឺចោទខ្លួនឯងក្តី ឲ្យអ្នកដទៃចោទក្តី។ ពាក្យថា អញត្រូវធ្វើដូចម្តេច ឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌នេះបាន អធិប្បាយថា អញគប្បីឲ្យភិក្ខុនោះឃ្លាតចាកភិក្ខុភាព ឃ្លាតចាកសមណធម៌ ឃ្លាតចាកកងសីល ឃ្លាតចាកតបោគុណ។46)
[២៤៧] ត្រង់ពាក្យថា លុះសម័យខាងក្រោយតពីនោះមក សេចក្តីថា (រូបភិក្ខុនោះ) ចោទគេក្នុងខណៈណា ក្នុងខណៈនោះ ស្របក់នោះ ពេលនោះកន្លងទៅ។ ត្រង់ពាក្យថា ទោះគេសាកសួរក្តី សេចក្តីថា (រូបភិក្ខុនោះ) គេចោទដោយវត្ថុណា គេសាកសួរក្នុងវត្ថុនោះក្តី។ ត្រង់ពាក្យថា គេមិនសាកសួរក្តី សេចក្តីថា ឥតមានអ្នកណាមួយសាកសួរ។
[២៤៨] ដែលហៅថា អធិករណៈៗ នោះមាន៤យ៉ាងគឺ វិវាទាធិករណៈ១ អនុវាទាធិករណៈ១ អាបត្តាធិករណៈ១ កិច្ចាធិករណៈ១។
[២៤៩] ត្រង់ពាក្យថា ភិក្ខុអ្នកចោទនោះ ក៏ប្តេជ្ញាទោស (ដោយខ្លួនឯង) សេចក្តីថា អញពោលពាក្យទទេ អញពោលពាក្យព្រាង អញពោលពាក្យមិនពិត អញមិនដឹងហើយពោល។ ត្រង់ពាក្យថា អាបត្តិសង្ឃាទិសេស មានអធិប្បាយក្នុងសង្ឃាទិសេសសិក្ខាបទទី១រួចហើយ។
[២៥០] ភិក្ខុកាលត្រូវអាបត្តិបារាជិក តែភិក្ខុអ្នកចោទនោះមិនឃើញទេ បើភិក្ខុអ្នកចោទនោះ ចោទភិក្ខុនោះថា ខ្ញុំបានឃើញអ្នកឯងត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធ ជាសក្យបុត្តទេ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ (ភិក្ខុចោទដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ តែភិក្ខុអ្នកចោទនោះមិនបានឮ បើភិក្ខុអ្នកចោទ ចោទភិក្ខុនោះថា ខ្ញុំបានឮថាអ្នកឯងត្រូវបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធ ជាសក្យបុត្តទេ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ (ភិក្ខុចោទដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ តែភិក្ខុអ្នកចោទនោះមិនមានសេចក្តីរង្កៀស បើភិក្ខុអ្នកចោទ ចោទភិក្ខុនោះថា ខ្ញុំមានសេចក្តីរង្កៀសថា អ្នកឯងត្រូវបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្តទេ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។
[២៥១] ភិក្ខុកាលត្រូវអាបត្តិបារាជិក តែភិក្ខុអ្នកចោទនោះមិនឃើញ បើ (ភិក្ខុអ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវបារាជិកហើយ ខ្ញុំបានឃើញហើយផង បានឮផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុកាលត្រូវអាបត្តិបារាជិក តែភិក្ខុអ្នកចោទនោះមិនឃើញ បើ (ភិក្ខុអ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវបារាជិកហើយ ខ្ញុំបានឃើញហើយផង រង្កៀសហើយផង អ្នកឯងមិនមែនជាសមណៈ។បេ។ (ភិក្ខុចោទដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុកាលត្រូវអាបត្តិបារាជិក តែភិក្ខុអ្នកចោទនោះមិនឃើញ បើ (ភិក្ខុអ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំឃើញហើយផង ឮហើយផង រង្កៀសហើយផង។បេ។ (ភិក្ខុចោទដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ តែភិក្ខុអ្នកចោទមិនបានឮ ព្រោះហេតុនោះ ថាបើភិក្ខុអ្នកចោទ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ យើងបានឮផង រង្កៀសផង។បេ។ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ តែភិក្ខុអ្នកចោទនោះមិនបានឮ បើភិក្ខុអ្នកចោទនោះ ចោទភិក្ខុនោះថា យើងបានឮផង បានឃើញផងថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះមិនបានឮ បើភិក្ខុអ្នកចោទនោះ ចោទភិក្ខុនោះថា ខ្ញុំហើយឮផង រង្កៀសហើយផង ឃើញហើយផងថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះមិនបានរង្កៀស បើភិក្ខុអ្នកចោទនោះ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំរង្កៀសហើយផង ខ្ញុំឃើញហើយផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះមិនបានរង្កៀស បើភិក្ខុអ្នកចោទនោះ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំរង្កៀសហើយផង ខ្ញុំឮហើយផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះមិនបានរង្កៀស បើភិក្ខុអ្នកចោទនោះ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំរង្កៀសហើយផង ខ្ញុំឃើញហើយផង ខ្ញុំឮហើយផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។
[២៥២] ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទនោះបានឃើញមែន បើ (ភិក្ខុអ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវបារាជិកហើយ ខ្ញុំបានឮហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទបានឃើញមែន បើ (ភិក្ខុអ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវបារាជិកហើយ ខ្ញុំរង្កៀសហើយ។បេ។ បើ (ភិក្ខុអ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំឮហើយផង រង្កៀសហើយផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ (ភិក្ខុអ្នកចោទនោះ) បានឮ បើភិក្ខុអ្នកចោទនោះ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំរង្កៀសហើយ។បេ។ (បើភិក្ខុអ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំបានឃើញហើយ។បេ។ បើ (ភិក្ខុអ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំរង្កៀសហើយផង ឃើញហើយផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះបានរង្កៀស បើភិក្ខុអ្នកចោទនោះ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំឃើញហើយ។បេ។ បើ (ភិក្ខុអ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំឮហើយ។បេ។ បើ (ភិក្ខុអ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំឃើញហើយផង ខ្ញុំឮហើយផង អ្នកឯងមិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្តទេ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។
[២៥៣] ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទនោះបានឃើញមែន តែមានសេចក្តីសង្ស័យនឹងភិក្ខុដែលខ្លួនបានឃើញហើយ (គឺ) កំណត់មិនបាននូវភិក្ខុដែលខ្លួនឃើញហើយ រលឹកមិនបាននូវភិក្ខុដែលខ្លួនឃើញហើយ ភ្លេចនូវភិក្ខុដែលខ្លួនឃើញហើយ បើភិក្ខុអ្នកចោទ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំបានឃើញផង ខ្ញុំបានឮផង។បេ។ ខ្ញុំបានឃើញផង ខ្ញុំមានសេចក្តីរង្កៀសផង។បេ។ ខ្ញុំបានឃើញផង ខ្ញុំបានឮផង ខ្ញុំមានសេចក្តីរង្កៀសផង។បេ។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះបានឮ តែមានសេចក្តីសង្ស័យនឹងភិក្ខុដែលខ្លួនបានឮហើយ (គឺ) កំណត់មិនបាននូវភិក្ខុដែលខ្លួនឮហើយ រលឹកមិនបាននូវភិក្ខុដែលខ្លួនឮហើយ ភ្លេចនូវភិក្ខុដែលខ្លួនឮហើយ បើភិក្ខុអ្នកចោទ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំបានឮផង ខ្ញុំមានសេចក្តីរង្កៀសផង។បេ។ ខ្ញុំបានឮផង ខ្ញុំបានឃើញផង។បេ។ ខ្ញុំបានឮផង ខ្ញុំមានសេចក្តីរង្កៀសផង ខ្ញុំបានឃើញផង។បេ។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះមានសេចក្តីរង្កៀស ក៏មានសេចក្តីសង្ស័យនឹងភិក្ខុដែលខ្លួនមានសេចក្តីរង្កៀសហើយ កំណត់មិនបាននូវភិក្ខុដែលខ្លួនរង្កៀសហើយ រលឹកមិនបាននូវភិក្ខុដែលខ្លួនរង្កៀសហើយ ភ្លេចនូវភិក្ខុដែលខ្លួនរង្កៀសហើយ បើភិក្ខុអ្នកចោទ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំមានសេចក្តីរង្កៀសផង ខ្ញុំបានឃើញផង។បេ។ ខ្ញុំមានសេចក្តីរង្កៀសផង ខ្ញុំបានឮផង។បេ។ ខ្ញុំមានសេចក្តីរង្កៀសផង ខ្ញុំបានឃើញផង ខ្ញុំបានឮផង អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូននៃព្រះពុទ្ធជាសក្យបុត្ត ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។
[២៥៤] ភិក្ខុកាលត្រូវអាបត្តិបារាជិក តែភិក្ខុអ្នកចោទនោះមិនឃើញ បើ (ភិក្ខុអ្នកចោទ) ប្រើបុគ្គលដទៃឲ្យចោទភិក្ខុដែលត្រូវអាបត្តិបារាជិកនោះថា អ្នកឯងខ្ញុំឃើញហើយ អ្នកឯងត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្ត ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ (ភិក្ខុអ្នកចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទមិនបានឮ បើភិក្ខុអ្នកចោទ ប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំបានឮថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទមិនបានរង្កៀស បើភិក្ខុអ្នកចោទ ប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំមានសេចក្តីរង្កៀសថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។
[២៥៥] ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទមិនឃើញទេ បើ (ភិក្ខុអ្នកចោទ) ប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំបានឃើញហើយ អ្នកឯងខ្ញុំបានឮហើយ។បេ។ អ្នកឯងខ្ញុំបានឃើញហើយ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ។បេ។អ្នកឯងខ្ញុំបានឃើញហើយ អ្នកឯងខ្ញុំបានឮហើយ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះមិនបានឮ បើភិក្ខុអ្នកចោទ ប្រើភិក្ខុដទៃឲ្យចោទថា អ្នកឯងខ្ញុំបានឮហើយ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ។បេ។ អ្នកឯងខ្ញុំបានឮហើយ អ្នកឯងខ្ញុំបានឃើញហើយ។បេ។ អ្នកឯងខ្ញុំបានឮហើយ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងខ្ញុំបានឃើញហើយ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទមិនបានរង្កៀស បើភិក្ខុអ្នកចោទ ប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងខ្ញុំបានឃើញហើយ។បេ។ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងខ្ញុំបានឮហើយ។បេ។ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងខ្ញុំបានឃើញហើយ អ្នកឯងខ្ញុំបានឮហើយ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។
[២៥៦] ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទនោះបានឃើញហើយ បើ(ភិក្ខុអ្នកចោទ) ប្រើភិក្ខុដទៃឲ្យចោទភិក្ខុដែលត្រូវអាបត្តិបារាជិកនោះថា អ្នកឯងខ្ញុំបានឮហើយ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ អ្នកឯងខ្ញុំបានឮហើយ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ (ភិក្ខុអ្នកចោទ) បានឮហើយ បើភិក្ខុអ្នកចោទ ប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ។បេ។ បើ(ភិក្ខុអ្នកចោទ) ប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំឃើញហើយ។បេ។ បើ(ភិក្ខុអ្នកចោទ) ប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងខ្ញុំបានឃើញហើយ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទមានសេចក្តីរង្កៀស បើភិក្ខុអ្នកចោទ ប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំបានឃើញហើយថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ បើភិក្ខុអ្នកចោទ ប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំឃើញហើយ អ្នកឯងខ្ញុំឮហើយ។បេ។ បើភិក្ខុអ្នកចោទ ប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំឃើញហើយ អ្នកឯងខ្ញុំឮហើយថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។
[២៥៧] ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទនោះក៏ឃើញមែន តែ (ភិក្ខុអ្នកចោទ) មានសេចក្តីសង្ស័យនឹងភិក្ខុដែលខ្លួនឃើញហើយ កំណត់មិនបាននូវភិក្ខុដែលខ្លួនឃើញហើយ រលឹកមិនបាននូវភិក្ខុដែលខ្លួនឃើញហើយ ភ្លេចនូវភិក្ខុដែលខ្លួនឃើញហើយ។បេ។ មានសេចក្តីសង្ស័យនឹងភិក្ខុដែលខ្លួនឮហើយ កំណត់មិនបាននូវភិក្ខុដែលខ្លួនឮហើយ រលឹកមិនបាននូវភិក្ខុដែលខ្លួនឮហើយ ភ្លេចនូវភិក្ខុដែលខ្លួនឮហើយ។បេ។ មានសេចក្តីសង្ស័យនឹងភិក្ខុដែលខ្លួនរង្កៀស កំណត់មិនបាននូវភិក្ខុដែលខ្លួនរង្កៀសហើយ រលឹកមិនបាននូវភិក្ខុដែលខ្លួនរង្កៀសហើយ ភ្លេចនូវភិក្ខុដែលខ្លួនរង្កៀសហើយ បើភិក្ខុអ្នកចោទ ប្រើបុគ្គលដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំរង្កៀសហើយ អ្នកឯងខ្ញុំឃើញហើយ។បេ។ អ្នកឯង ខ្ញុំរង្កៀសហើយ អ្នកឯងខ្ញុំឮហើយ។បេ។ អ្នកឯងខ្ញុំរង្កៀសហើយ អ្នកឯងខ្ញុំឃើញហើយ អ្នកឯងខ្ញុំឮហើយថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្តឡើយ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ ភិក្ខុចោទគេដូច្នេះនេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។
[២៥៨] (មាតិកានុក្រម គឺបញ្ជីរឿងដែលនឹងត្រូវសំដែងតាមលំដាប់ហូរហែដូចមានខាងក្រោមនេះគឺ)
ភិក្ខុយល់ឃើញថាបរិសុទ្ធក្នុងបុគ្គលដែលមិនបរិសុទ្ធ១ យល់ឃើញថាមិនបរិសុទ្ធក្នុងបុគ្គលដែលបរិសុទ្ធ១ យល់ឃើញថាមិនបរិសុទ្ធក្នុងបុគ្គលដែលមិនបរិសុទ្ធ១ យល់ឃើញថាបរិសុទ្ធក្នុងបុគ្គលដែលបរិសុទ្ធ១។
[២៥៩] បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកឯណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ថា ភិក្ខុនោះបរិសុទ្ធល្អទេ ហើយមិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានសេចក្តីប្រាថ្នាឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបពោលចោទភិក្ខុនោះ (ដោយអាបត្តិបារាជិក ភិក្ខុអ្នកចោទ) ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។ បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ថា ភិក្ខុនោះបរិសុទ្ធល្អទេ ហើយឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នានឹងឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបពោលចោទភិក្ខុនោះ (ដោយអាបត្តិបារាជិក ភិក្ខុអ្នកចោទ) ត្រូវអាបត្តិសង្ឃាទិសេស។ បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ថា ភិក្ខុនោះបរិសុទ្ធល្អទេ ហើយមិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នានឹងជេរភិក្ខុនោះ ទើបជេរ (ភិក្ខុអ្នកជេរ) ត្រូវអាបត្តិទុក្កដ និងបាចិត្តិយៈ។ បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះបរិសុទ្ធល្អទេ ហើយឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នានឹងជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិបាចិត្តិយ។
[២៦០] បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ថា ភិក្ខុនោះមិនបរិសុទ្ធទេ ហើយមិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នានឹងឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបពោលចោទ ភិក្ខុអ្នកចោទ ត្រូវអាបត្តិទុក្កដ។ បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធល្អទេ ហើយឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នានឹងឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបពោលចោទ ភិក្ខុអ្នកចោទ មិនត្រូវអាបត្តិ។ បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធទេ មិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីនឹងជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិទុក្កដ និងបាចិត្តិយៈ។ បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធ ឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីនឹងជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិបាចិត្តិយ។
[២៦១] បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ ភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធល្អទេ ហើយមិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបពោលចោទ ភិក្ខុអ្នកចោទ ត្រូវអាបត្តិទុក្កដ។ បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធល្អទេ ហើយឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយប្រាថ្នាដើម្បីឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបពោលចោទ ភិក្ខុអ្នកចោទ មិនត្រូវអាបត្តិឡើយ។ បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធល្អទេ មិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិទុក្កដ និងបាចិត្តិយ។ បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ ភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធល្អទេ ហើយឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីនឹងជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិបាចិត្តិយ។
[២៦២] បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះបរិសុទ្ធល្អទេ មិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបចោទ ភិក្ខុអ្នកចោទ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។ បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះបរិសុទ្ធល្អទេ ឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបពោលចោទ ភិក្ខុអ្នកចោទ ត្រូវអាបត្តិសង្ឃាទិសេស។ បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះបរិសុទ្ធល្អទេ មិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិទុក្កដ និងបាចិត្តិយ។ បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះបរិសុទ្ធល្អទេ ឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិបាចិត្តិយ។
[២៦៣] អាបត្តិមិនមានដល់ភិក្ខុដែលយល់ឃើញថា មិនបរិសុទ្ធក្នុងបុគ្គលដែលបរិសុទ្ធ ដល់ភិក្ខុដែលយល់ឃើញថា មិនបរិសុទ្ធក្នុងបុគ្គលដែលមិនបរិសុទ្ធ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុខាងដើមបញ្ញត្តិ។
សង្ឃាទិសេស ទី៨ ចប់។
(៩. ទុតិយទុដ្ឋទោសសិក្ខាបទំ)
[២៦៤] សម័យនោះ ព្រះពុទ្ធដ៏មានជោគជាម្ចាស់ ទ្រង់គង់នៅក្នុងអារាមវេឡុវន47) ជាកលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ។ សម័យនោះឯង មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយ កាលនាំគ្នាចុះអំពីភ្នំគិជ្ឈកូដ បានឃើញពពែឈ្មោលកំពុងរួមសន្ថវៈនឹងពពែញី លុះឃើញហើយ ទើបនិយាយគ្នាយ៉ាងនេះថា អើអាវុសោ ពួកយើងនឹងសន្មតពពែឈ្មោលនេះឲ្យជាឈ្មោះទព្វមល្លបុត្ត (បុត្តមល្លក្សត្រ) សន្មតពពែញីនេះឲ្យជាឈ្មោះនាងមេត្តិយាភិក្ខុនី យើងនឹងនាំគ្នាហៅយ៉ាងនេះ ម្នាលអាវុសោ កាលអំពីដើម យើងបានចោទទព្វមល្លបុត្តដោយពាក្យថា យើងបានឮ ប៉ុន្តែឥឡូវនេះ ទព្វមល្លបុត្តសេពមេថុនធម្មនឹងនាងមេត្តិយាភិក្ខុនី យើងបានឃើញដោយខ្លួនឯង។ ភិក្ខុទាំងពីររូបនោះ ក៏បានតាំងសន្មតពពែឈ្មោលនោះជាឈ្មោះទព្វមល្លបុត្ត សន្មតពពែញីនោះជាឈ្មោះនាងមេត្តិយាភិក្ខុនី។ ភិក្ខុទាំងនោះទៅនិយាយប្រាប់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ កាលពីដើមយើងបានចោទទព្វមល្លបុត្តដោយបានឮ ប៉ុន្តែឥឡូវនេះ ទព្វមល្លបុត្តសេពមេថុនធម្មនឹងនាងមេត្តិយាភិក្ខុនី យើងបានឃើញដោយខ្លួនឯង។ ភិក្ខុទាំងឡាយបានឆ្លើយយ៉ាងនេះថា នែអាវុសោ លោកកុំនិយាយយ៉ាងហ្នឹង ឯទព្វមល្លបុត្តដ៏មានអាយុមុខជានឹងមិនធ្វើដូចលោកថាទេ។ គ្រានោះ ពួកភិក្ខុទាំងនោះ ក៏ក្រាបទូលសេចក្តីនុ៎ះដល់ព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះដំណើរនេះ រឿងនេះ ទើបព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរបញ្ជាក់ទព្វមល្លបុត្តដ៏មានអាយុថា នែទព្វៈ អ្នករលឹកឃើញឬទេ ពួកភិក្ខុទាំងនេះពោលយ៉ាងណា អ្នកបានធ្វើយ៉ាងនោះឬទេ។ ទព្វមល្លបុត្តទូលថា បពិត្រព្រះអង្គដ៏ចំរើន (រឿងអ្វីៗ) ព្រះដ៏មានព្រះភាគទ្រង់ជ្រាបខ្ញុំព្រះអង្គដោយពិតហើយ។ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់សួរពាក្យនេះនឹងទព្វមល្លបុត្តដ៏មានអាយុជាគំរប់ពីរដងផង។បេ។ ជាគំរប់បីដងផងថា នែទព្វៈ អ្នករលឹកបានឬទេ ពួកភិក្ខុទាំងនេះពោលយ៉ាងណា អ្នកបានធ្វើយ៉ាងនោះឬ។ ទព្វមល្លបុត្តក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគទ្រង់ជ្រាបខ្ញុំព្រះអង្គដោយពិតហើយ។ ព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់ថា នែទព្វៈ អ្នកប្រាជ្ញទាំងឡាយមិនពោលបណ្តោះបណ្តៃយ៉ាងនេះទេ បើ (អំពើអ្វី) ដែលអ្នកបានធ្វើហើយ អ្នកចូរឆ្លើយថាខ្ញុំបានធ្វើហើយ បើអ្នកមិនបានធ្វើទេ អ្នកចូរឆ្លើយថាខ្ញុំមិនបានធ្វើទេ។ ទព្វមល្លបុត្តទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គតាំងពីដួចកើតមកវេលាណា មិនដែលសេពមេថុនធម្មទេ សូម្បីតែយល់សប្តិ ក៏មិនដែលឃើញទេ បាច់និយាយថ្វីដល់ការភ្ញាក់រលឹក។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកតាំងឡាយចូរជំរះសួរភិក្ខុពួកនេះមើល។ លុះព្រះដ៏មានព្រះភាគត្រាស់យ៉ាងនេះហើយ ទ្រង់ក៏ក្រោកចាកអាសនៈ ចូលទៅកាន់ព្រះវិហារ។ គ្រានោះ ភិក្ខុទាំងឡាយបានជំរះសួរមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ។ ភិក្ខុទាំងនោះ កាលបើភិក្ខុទាំងឡាយជំរះសួរ ទើបប្រាប់សេចក្តីនេះដល់ភិក្ខុទាំងឡាយ (តាមពិតត្រង់)។ ភិក្ខុទាំងឡាយសួរថា នែអាវុសោ អ្នកទាំងពីរកាន់យកហេតុបន្តិចបន្តួចរបស់អធិករណ៍ដ៏ជាចំណែកដទៃមកជាគ្រឿងអាង ហើយចោទទព្វមល្លបុត្តដ៏មានអាយុ ដោយអាបត្តិបារាជិកឬ។ ភិក្ខុទាំងពីររូបឆ្លើយថា យ៉ាងហ្នឹងហើយ អាវុសោ។ ភិក្ខុទាំងឡាយណាជាអ្នកប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះពោលទោស តិះដៀល និន្ទាថា មេត្តិយភិក្ខុនិងភុម្មជកភិក្ខុមិនសម្បីបើនឹងកាន់យកហេតុបន្តិចបន្តួចរបស់អធិករណ៍ដ៏ជាចំណែកខាងក្រៅមកជាគ្រឿងអាង ហើយចោទទព្វមល្លបុត្តដ៏មានអាយុ ដោយអាបត្តិបារាជិកសោះ។ ទើបភិក្ខុទាំងនោះក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា នែភិក្ខុទាំងឡាយ ឮថាអ្នករាល់គ្នាកាន់យកហេតុបន្តិចបន្តួចរបស់អធិករណ៍ដ៏ជាចំណែកខាងក្រៅមកជាគ្រឿងអាង ហើយចោទទព្វមល្លបុត្ត ដោយអាបត្តិបារាជិក ពិតមែនឬ។ ភិក្ខុទាំងពីររូបក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នករាល់គ្នាមិនសម្បីបើនឹងកាន់យកហេតុបន្តិចបន្តួចរបស់អធិករណ៍ដ៏ជាចំណែកខាងក្រៅមកជាគ្រឿងអាង ហើយចោទទព្វមល្លបុត្ត ដោយអាបត្តិបារាជិកសោះ នែមោឃបុរស អំពើដែលអ្នកបានធ្វើមកនេះ មិននាំឲ្យកើតជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ មានទោសទ្រុស្តហើយ មានសេចក្តីក្រោធ មានចិត្តមិនរីករាយ បានកាន់យកហេតុបន្តិចបន្តួចរបស់អធិករណ៍ ជាចំណែកដទៃមកជាគ្រឿងអាង ហើយចោទភិក្ខុ ដោយអាបត្តិបារាជិក ដោយបំណងថា ធ្វើម្តេចហ្ន៎ អញគប្បីញុំាងភិក្ខុនោះឲ្យឃ្លាតចាកព្រហ្មចរិយធម៌ (សាសនា) នេះបាន លុះសម័យខាងក្រោយតពីនោះមក ភិក្ខុអ្នកចោទនោះ មានគេសាកសួរក្តី មិនមានគេសាកសួរក្តី តែអធិករណ៍នោះជាចំណែកដទៃទេ ភិក្ខុកាន់យកហេតុបន្តិចបន្តួចមកជាគ្រឿងអាង ហើយភិក្ខុប្តេជ្ញាទោស ភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេស។
[២៦៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ភិក្ខុ គឺ ភិក្ខុដទៃ។ ពាក្យថា មានទោសទ្រុស្តហើយ មានសេចក្តីក្រោធ គឺមានចិត្តក្រោធខឹង មានចិត្តមិនជារបស់ខ្លួន មិនត្រេកអរ មានចិត្តគុមគួន ចង្អៀតចង្អល់។ ពាក្យថា មានចិត្តមិនរីករាយ គឺមានចិត្តអាក់អន់ ព្រោះក្រោធខឹងនោះផង ព្រោះទោសនោះផង ព្រោះសេចក្តីអន់ចិត្តនោះផង ព្រោះសេចក្តីមិនត្រេកអរនោះផង។
[២៦៦] ពាក្យថា របស់អធិករណ៍ជាចំណែកដទៃ គឺចំណែកដទៃនៃអាបត្តិ ឬចំណែកដទៃនៃអធិករណ៍។
[២៦៧] (សួរថា) អធិករណ៍48) ដែលមានចំណែកផ្សេងពីអធិករណ៍នោះដូចម្តេច។ (ប្រាប់ថា) វិវាទាធិករណ៍49) មានចំណែកផ្សេងអំពីអនុវាទាធិករណ៍50) អាបត្តាធិករណ៍51) និងកិច្ចាធិករណ៍52) អនុវាទាធិករណ៍ ចាត់ដោយឡែកផ្សេងអំពីអាបត្តាធិករណ៍ កិច្ចាធិករណ៍ និងវិវាទាធិករណ៍ អាបត្តាធិករណ៍ ចាត់ដោយឡែកផ្សេងអំពីកិច្ចាធិករណ៍ វិវាទាធិករណ៍ និងអនុវាទាធិករណ៍ កិច្ចាធិករណ៍ ចាត់ដោយឡែកផ្សេងអំពីវិវាទាធិករណ៍ អនុវាទាធិករណ៍ និងអាបត្តាធិករណ៍។ អធិករណ៍យ៉ាងនេះ ហៅថា មានចំណែកផ្សេងគ្នាអំពីអធិករណ៍។
[២៦៨] (សួរថា) អធិករណ៍ដែលមានចំណែកដូចគ្នានឹងអធិករណ៍នោះដូចម្តេច។ (ប្រាប់ថា) វិវាទាធិករណ៍មានចំណែកដូចគ្នានឹងវិវាទាធិករណ៍ អនុវាទាធិករណ៍មានចំណែកដូចគ្នានឹងអនុវាទាធិករណ៍ អាបត្តាធិករណ៍មានចំណែកដូចគ្នានឹងអាបត្តាធិករណ៍ក៏មាន មានចំណែកផ្សេងអំពីគ្នាក៏មាន។ (សួរថា) អាបត្តាធិករណ៍មានចំណែកផ្សេងគ្នាអំពីអាបត្តាធិករណ៍នោះដូចម្តេច។ (ប្រាប់ថា) មេថុនធម្ម53) បារាជិកាបត្តិមានចំណែកផ្សេងគ្នាអំពីអទិន្នាទាន54) បារាជិកាបត្តិ មនុស្សវិគ្គហ55) បារាជិកាបត្តិ និងឧត្តរិមនុស្សធម្ម56) បារាជិកាបត្តិ អទិន្នាទានបារាជិកាបត្តិ មានចំណែកផ្សេងគ្នាអំពីមនុស្សវិគ្គហបារាជិកាបត្តិ ឧត្តរិមនុស្សធម្មបារាជិកាបត្តិ និងមេថុនធម្មបារាជិកាបត្តិ មនុស្សវិគ្គហបារាជិកាបត្តិ មានចំណែកផ្សេងគ្នាអំពីឧត្តរិមនុស្សធម្មបារាជិកាបត្តិ មេថុនធម្មបារាជិកាបត្តិ និងអទិន្នាទានបារាជិកាបត្តិ ឧត្តរិមនុស្សធម្មបារាជិកាបត្តិ មានចំណែកផ្សេងគ្នាអំពីមេថុនធម្មបារាជិកាបត្តិ អទិន្នាទានបារាជិកាបត្តិ និងមនុស្សវិគ្គហបារាជិកាបត្តិ។ អាបត្តាធិករណ៍យ៉ាងនេះ (ហៅថា) មានចំណែកផ្សេងគ្នាអំពីអាបត្តាធិករណ៍។ (សួរថា) អាបត្តាធិករណ៍មានចំណែកដូចគ្នានឹងអាបត្តាធិករណ៍នោះដូចម្តេច។ (ប្រាប់ថា) មេថុនធម្មបារាជិកាបត្តិមានចំណែកជាមួយគ្នានឹងមេថុនធម្មបារាជិកាបត្តិ អទិន្នាទានបារាជិកាបត្តិ មានចំណែកជាមួយគ្នានឹងអទិន្នាទានបារាជិកាបត្តិ មនុស្សវិគ្គហបារាជិកាបត្តិ មានចំណែកជាមួយគ្នានឹងមនុស្សវិគ្គហបារាជិកាបត្តិ ឧត្តរិមនុស្សធម្មបារាជិកាបត្តិ មានចំណែកជាមួយគ្នានឹងឧត្តរិមនុស្សធម្មបារាជិកាបត្តិ។ អាបត្តាធិករណ៍យ៉ាងនេះ (ហៅថា) មានចំណែកជាមួយគ្នានឹងអាបត្តាធិករណ៍។ កិច្ចាធិករណ៍ ក៏មានចំណែកជាមួយគ្នានឹងកិច្ចាធិករណ៍ដែរ។ អធិករណ៍យ៉ាងនេះ (ហៅថា) មានចំណែកជាមួយគ្នានឹងអធិករណ៍។
[២៦៩] ត្រង់ពាក្យថា កាន់យកហេតុបន្តិចបន្តួចមកជាគ្រឿងអាង ដែលហៅថាគ្រឿងអាងនោះ បានដល់គ្រឿងអាង១០យ៉ាង គឺគ្រឿងអាងជាតិ១ នាម១ គោត្រ១ ភេទ១ អាបត្តិ១ បាត្រ១ ចីវរ១ ឧបជ្ឈាយ៍១ អាចារ្យ១ សេនាសនៈ១។
[២៧០] ដែលហៅថា គ្រឿងអាងគឺជាតិនោះ បានដល់ភិក្ខុអ្នកចោទឃើញភិក្ខុជាក្សត្រត្រូវអាបត្តិបារាជិក (តែមិនបានចោទភិក្ខុជាក្សត្រនោះក្នុងខណៈនោះ) លុះបានឃើញភិក្ខុដទៃជាជាតិក្សត្រដែរ ហើយ (ក្លែង) ចោទថា ខ្ញុំបានឃើញលោកជាក្សត្រត្រូវអាបត្តិបារាជិកហើយ លោកមិនមែនជាសមណៈ លោកមិនមែនជាកូនចៅព្រះពុទ្ធបុត្តសក្យរាជ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី មិនមានជាមួយនឹងអ្នកទេដូច្នេះ ភិក្ខុអ្នកចោទត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។ ភិក្ខុអ្នកចោទ ឃើញភិក្ខុជាតិជាព្រាហ្មណ៍។បេ។ ឃើញភិក្ខុជាវេស្ស (អ្នកជំនួញ)។បេ។ ឃើញភិក្ខុជាសុទ្ទ (អ្នកធ្វើការគុលី) ត្រូវអាបត្តិបារាជិក (តែអ្នកចោទមិនបានចោទ) លុះបានឃើញភិក្ខុដទៃជាជាតិសុទ្ទដែរ ទើប (ក្លែង) ចោទថា ខ្ញុំបានឃើញអ្នកជាតិជាសុទ្ទ ត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធបុត្តសក្យរាជទេ។បេ។ ដូច្នេះ ភិក្ខុអ្នកចោទ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
[២៧១] ដែលហៅថា គ្រឿងអាងគឺនាមនោះ គឺភិក្ខុអ្នកចោទឃើញភិក្ខុឈ្មោះពុទ្ធរក្ខិត។បេ។ ឃើញភិក្ខុឈ្មោះធម្មរក្ខិត។បេ។ ឃើញភិក្ខុឈ្មោះសង្ឃរក្ខិត ត្រូវអាបត្តិបារាជិក (តែភិក្ខុអ្នកចោទមិនបានចោទ) លុះបានឃើញភិក្ខុដទៃឈ្មោះសង្ឃរក្ខិតដែរ ហើយ (ក្លែង) ចោទថា ខ្ញុំឃើញអ្នកឈ្មោះសង្ឃរក្ខិតត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈទេ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្តទេ។បេ។ ដូច្នេះ ភិក្ខុអ្នកចោទ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
[២៧២] ដែលហៅថា គ្រឿងអាងគឺគោត្រនោះ គឺភិក្ខុអ្នកចោទឃើញភិក្ខុដែលមានគោត្រជាគោតម។បេ។ ឃើញភិក្ខុមានគោត្រជាមោគ្គល្លាន។បេ។ ឃើញភិក្ខុមានគោត្រជាកច្ចាយន។បេ។ ឃើញភិក្ខុមានគោត្រជាវាសិដ្ឋ ត្រូវអាបត្តិបារាជិក (តែមិនបានចោទ) លុះបានឃើញភិក្ខុដទៃមានគោត្រជាវាសិដ្ឋដែរ ហើយ (ក្លែង) ចោទថា ខ្ញុំបានឃើញអ្នកមានគោត្រជាវាសិដ្ឋ ត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈទេ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្តទេ។បេ។ ដូច្នេះ ភិក្ខុអ្នកចោទ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
[២៧៣] ដែលហៅថា គ្រឿងអាងគឺភេទនោះ គឺភិក្ខុអ្នកចោទឃើញភិក្ខុមានរាងខ្ពស់។បេ។ ឃើញភិក្ខុមានរាងទាប។បេ។ ឃើញភិក្ខុមានសម្បុរខ្មៅ។បេ។ ឃើញភិក្ខុមានសម្បុរស ត្រូវអាបត្តិបារាជិក (តែមិនបានចោទ) លុះឃើញភិក្ខុដទៃមានសម្បុរសដែរ ហើយ(ក្លែង) ចោទថា ខ្ញុំបានឃើញអ្នកមានសម្បុរស ត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈទេ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្តទេ។បេ។ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
[២៧៤] ដែលហៅថា គ្រឿងអាងគឺអាបត្តិនោះ គឺភិក្ខុអ្នកចោទ ឃើញភិក្ខុត្រូវអាបត្តិស្រាល បើភិក្ខុអ្នកចោទ ៗភិក្ខុនោះដោយអាបត្តិបារាជិកថា ខ្ញុំបានឃើញលោកត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្ត។បេ។ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
[២៧៥] ដែលហៅថា គ្រឿងអាងគឺបាត្រនោះ គឺភិក្ខុអ្នកចោទ ឃើញភិក្ខុប្រើបាត្រទង់ដែង។បេ។ ឃើញភិក្ខុប្រើបាត្រដី។បេ។ ឃើញភិក្ខុប្រើបាត្រសម្ពត់សាដក។57) បេ។ ឃើញភិក្ខុប្រើបាត្រដី58) ដែលមានសម្បុររលើប ត្រូវអាបត្តិបារាជិក (តែមិនបានចោទ) លុះឃើញភិក្ខុដទៃប្រើបាត្រដីដែរ ហើយ (ក្លែង) ចោទថា ខ្ញុំឃើញអ្នកឯងប្រើបាត្រដី ត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្ត។បេ។ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
[២៧៦] ដែលហៅថា គ្រឿងអាងគឺចីវរនោះ គឺភិក្ខុអ្នកចោទ ឃើញភិក្ខុប្រើចីវរបង្សុកូល។បេ។ ឃើញភិក្ខុប្រើចីវររបស់គហបតី ត្រូវអាបត្តិបារាជិក (តែមិនបានចោទ) លុះឃើញភិក្ខុដទៃប្រើចីវររបស់គហបតីដែរ ហើយ (ក្លែង) ចោទថា ខ្ញុំបានឃើញអ្នកឯងប្រើចីវររបស់គហបតី ត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្ត។បេ។ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
[២៧៧] ដែលហៅថា គ្រឿងអាងគឺព្រះឧបជ្ឈាយ៍នោះ គឺភិក្ខុអ្នកចោទបាន ឃើញភិក្ខុសទ្ធិវិហារិករបស់ឧបជ្ឈាយ៍មានឈ្មោះយ៉ាងនេះ ត្រូវអាបត្តិបារាជិក (តែមិនបានចោទ) លុះឃើញភិក្ខុដទៃជាសទ្ធិវិហារិករបស់ព្រះឧបជ្ឈាយ៍មានឈ្មោះយ៉ាងហ្នឹងដែរ ហើយ (ក្លែង) ចោទថា ខ្ញុំបានឃើញអ្នកឯងជាសទ្ធិវិហារិករបស់ឧបជ្ឈាយ៍ឈ្មោះនេះ ត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្ត។បេ។ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
[២៧៨] ដែលហៅថា គ្រឿងអាងគឺអាចារ្យនោះ គឺភិក្ខុអ្នកចោទ ឃើញអន្តេវាសិករបស់អាចារ្យឈ្មោះនេះ ត្រូវអាបត្តិបារាជិក (តែមិនចោទ) លុះឃើញភិក្ខុដទៃជាអន្តេវាសិករបស់អាចារ្យឈ្មោះហ្នឹងដែរ ហើយ (ក្លែង) ចោទថា ខ្ញុំបានឃើញអ្នកឯងជាអន្តេវាសិករបស់អាចារ្យឈ្មោះនេះ ត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្ត។បេ។ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
[២៧៩] ដែលហៅថា គ្រឿងអាងគឺសេនាសនៈនោះ គឺភិក្ខុអ្នកចោទ ឃើញភិក្ខុនៅក្នុងសេនាសនៈរបស់ភិក្ខុឈ្មោះនេះ ត្រូវអាបត្តិបារាជិក (តែមិនចោទ) លុះឃើញភិក្ខុដទៃជាអ្នកនៅក្នុងសេនាសនៈរបស់ភិក្ខុឈ្មោះហ្នឹងដែរ ហើយ (ក្លែង) ចោទថា ខ្ញុំបានឃើញអ្នកឯងនៅក្នុងសេនាសនៈរបស់ភិក្ខុឈ្មោះនេះ ត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្ត ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី មិនមានជាមួយនឹងអ្នកឯងទេ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
[២៨០] ពាក្យថា ដោយអាបត្តិបារាជិក គឺបានដល់អាបត្តិបារាជិកទាំង៤ អាបត្តិបារាជិកណាមួយ។ ពាក្យថា ចោទ គឺចោទឯងក្តី ឲ្យអ្នកដទៃចោទក្តី។ ពាក្យថា ធ្វើដូចម្តេចហ្ន៎ អញគប្បីញុំាងភិក្ខុនោះឲ្យឃ្លាតចាកព្រហ្មចរិយធម៌នេះ គឺថាអញគប្បីញុំាងភិក្ខុនេះឲ្យឃ្លាតចាកភាវៈជាភិក្ខុ ឲ្យឃ្លាតចាកសមណធម៌ ឲ្យឃ្លាតចាកសីលក្ខន្ធ ឲ្យឃ្លាតចាកគុណគឺធម៌ជាគ្រឿងដុតកិលេស។
[២៨១] ពាក្យថា លុះសម័យខាងក្រោយ តអំពីនោះមក គឺភិក្ខុចោទគេក្នុងខណៈណា ខណៈនោះ ពេលនោះ ស្របក់នោះកន្លងទៅហើយ។ ពាក្យថា មានគេសាកសួរ គឺថាភិក្ខុចោទគេដោយវត្ថុណា គេសាកសួរចំពោះវត្ថុនោះ។ ពាក្យថា មិនមានគេសាកសួរ គឺមិនមានអ្នកណាមួយនិយាយឡើយ។
[២៨២] ដែលហៅថា អធិករណ បានដល់អធិករណៈ៤ គឺ វិវាទាធិករណៈ១ អនុវាទាធិករណៈ១ អាបត្តាធិករណៈ១ កិច្ចាធិករណៈ១។
[២៨៣] ពាក្យថា កាន់យកហេតុបន្តិចបន្តួចមកជាគ្រឿងអាង គឺបណ្តាគ្រឿងអាងទាំង១០យ៉ាងនោះ ភិក្ខុកាន់យកគ្រឿងអាងណាមួយ។
[២៨៤] ពាក្យថា ភិក្ខុប្តេជ្ញាទោស គឺ(ភិក្ខុប្តេជ្ញាថា) ខ្ញុំនិយាយពាក្យទទេសោះ ខ្ញុំនិយាយពាក្យកុហកសោះ ខ្ញុំនិយាយពាក្យមិនពិត ខ្ញុំនិយាយដោយមិនដឹង។ ពាក្យថា សង្ឃាទិសេស មានអធិប្បាយពិស្តារក្នុងសង្ឃាទិសេសសិក្ខាបទទី១រួចហើយ។
[២៨៥] ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេស ថាជាអាបត្តិសង្ឃាទិសេសមែន តែបើក្លែងចោទភិក្ខុនោះដោយអាបត្តិបារាជិកវិញថា អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្ត ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ ឯអធិករណៈយ៉ាងនេះ ក៏ឈ្មោះថាចំណែកដទៃនៃអាបត្តាធិករណៈ ទាំងលេស59) សោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។ ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេស ថាជាអាបត្តិថុល្លច្ច័យវិញ តែបើក្លែងចោទភិក្ខុនោះដោយអាបត្តិបារាជិកថា អ្នកឯងមិនមែនជាសមណៈ។បេ។ ឯអធិករណៈយ៉ាងនេះ ក៏ឈ្មោះថាចំណែកដទៃនៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។ ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិបាចិត្តិយវិញ តែបើក្លែងចោទភិក្ខុនោះដោយអាបត្តិបារាជិកថា អ្នកឯងមិនមែនជាសមណៈ។បេ។ ឯអធិករណៈយ៉ាងនេះ ក៏ឈ្មោះថាចំណែកដទៃនៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។ ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិបាដិទេសនីយវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិទុក្កដវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិទុព្ភាសិតវិញ តែបើក្លែងចោទភិក្ខុនោះដោយអាបត្តិបារាជិកថា អ្នកឯងមិនមែនជាសមណៈ។បេ។ ឯអធិករណៈយ៉ាងនេះ ក៏ឈ្មោះថាចំណែកដទៃនៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
[២៨៦] ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តីយល់ក្នុងអាបត្តិថុល្លច្ច័យថាជាអាបត្តិថុល្លច្ច័យ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិថុល្លច្ច័យថាជាអាបត្តិបាចិត្តិយវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិថុល្លច្ច័យថាជាអាបត្តិបាដិទេសនីយវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិថុល្លច្ច័យថាជាអាបត្តិទុក្កដវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិថុល្លច្ច័យថាជាអាបត្តិទុព្ភាសិតវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិថុល្លច្ច័យថាជាអាបត្តិសង្ឃាទិសេសវិញ បើក្លែងចោទភិក្ខុនោះដោយអាបត្តិបារាជិកថា អ្នកឯងមិនមែនជាសមណៈ។បេ។ សូម្បីអធិករណៈយ៉ាងនេះ ក៏ឈ្មោះថាចំណែកដទៃនៃអាបត្តាធិករណៈ និងលេសសោត ភិក្ខុអ្នកចោទក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។ ភិក្ខុត្រូវអាបត្តិបាចិត្តិយ។បេ។ ភិក្ខុត្រូវអាបត្តិបាដិទេសនីយ។បេ។ ភិក្ខុត្រូវអាបត្តិទុក្កដ។បេ។ ភិក្ខុត្រូវអាបត្តិទុព្ភាសិត ភិក្ខុអ្នកចោទ ក៏បានឃើញ និងមានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិទុព្ភាសិត។បេ។ មានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិសង្ឃាទិសេស។បេ។ មានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិថុល្លច្ច័យ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិបាចិត្តិយ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិបាដិទេសនីយ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិទុក្កដទៅវិញ បើក្លែងចោទភិក្ខុនោះដោយអាបត្តិបារាជិកថា អ្នកឯងមិនមែនជាសមណៈទេ។បេ។ សូម្បីអធិករណៈយ៉ាងនេះ ក៏ឈ្មោះថាចំណែកដទៃនៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
បណ្ឌិតគប្បីធ្វើអធិករណៈនោះៗ ឲ្យមានមូលមួយៗ ហើយចងជាចក្ក (ដូចគ្នា)។
[២៨៧] ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិសង្ឃាទិសេសដែរ បើឲ្យអ្នកដទៃចោទភិក្ខុនោះដោយអាបត្តិបារាជិកថា អ្នកឯងមិនមែនជាសមណៈទេ។បេ។ សូម្បីអធិករណៈយ៉ាងនេះ ក៏ឈ្មោះថាចំណែកដទៃនៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។ ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិថុល្លច្ច័យទៅវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិបាចិត្តិយវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិបាដិទេសនីយវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិទុក្កដទៅវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិទុព្ភាសិតទៅវិញ បើឲ្យអ្នកដទៃចោទភិក្ខុនោះដោយអាបត្តិបារាជិកថា អ្នកឯងមិនមែនជាសមណៈទេ។បេ។ សូម្បីអធិករណៈយ៉ាងនេះ ក៏ឈ្មោះថាចំណែកដទៃនៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
[២៨៨] ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តីយល់ក្នុងអាបត្តិថុល្លច្ច័យថាជាអាបត្តិថុល្លច្ច័យ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិថុល្លច្ច័យថាជាអាបត្តិបាចិត្តិយទៅវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិថុល្លច្ច័យថាជាអាបត្តិបាដិទេសនីយទៅវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិថុល្លច្ច័យថាជាអាបត្តិទុក្កដទៅវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិថុល្លច្ច័យថាជាអាបត្តិទុព្ភាសិតទៅវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិថុល្លច្ច័យថាជាអាបត្តិសង្ឃាទិសេសទៅវិញ បើឲ្យអ្នកដទៃចោទភិក្ខុនោះដោយអាបត្តិបារាជិកថា អ្នកឯងមិនមែនជាសមណៈ។បេ។ សូម្បីអធិករណៈយ៉ាងនេះ ក៏ឈ្មោះថាចំណែកដទៃនៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។ ភិក្ខុត្រូវអាបត្តិបាចិត្តិយ អ្នកចោទក៏បានឃើញ។បេ។ ភិក្ខុត្រូវអាបត្តិបាដិទេសនីយ។បេ។ ភិក្ខុត្រូវអាបត្តិទុក្កដ។បេ។ ភិក្ខុត្រូវអាបត្តិទុព្ភាសិត ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិទុព្ភាសិតដែរ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិសង្ឃាទិសេសទៅវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិថុល្លច្ច័យទៅវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិបាចិត្តិយទៅវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិបាដិទេសនីយទៅវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិទុក្កដទៅវិញ បើឲ្យអ្នកដទៃចោទភិក្ខុនោះដោយអាបត្តិបារាជិកថា អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្ត ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ សូម្បីអធិករណៈយ៉ាងនេះ ក៏ឈ្មោះថាចំណែកដទៃនៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
[២៨៩] អាបត្តិមិនមានដល់ភិក្ខុអ្នកចោទមានសេចក្តីសំគាល់ពិត ហើយចោទឯង ឬឲ្យអ្នកដទៃចោទ ដល់ភិក្ខុខូចស្មារតី ដល់ភិក្ខុអាទិកម្មិក។
សង្ឃាទិសេស ទី៩ ចប់។
(១០. សង្ឃភេទសិក្ខាបទំ)
[២៩០] សម័យនោះ ព្រះពុទ្ធដ៏ទ្រង់ជោគ ប្រថាប់នៅក្នុងអារាមវេឡុវន ជាទីដែលស្តេចប្រទានចំណីដល់សត្វកង្ហែន ក្បែរក្រុងរាជគ្រឹះ។ គ្រានោះ ភិក្ខុឈ្មោះទេវទត្ត បានចូលទៅរកភិក្ខុឈ្មោះកោកាលិក ភិក្ខុឈ្មោះកដមោរកតិស្សក ភិក្ខុឈ្មោះខណ្ឌទេវីបុត្ត និងភិក្ខុឈ្មោះសមុទ្ទទត្ត ហើយបាននិយាយពាក្យនេះនឹងភិក្ខុឈ្មោះកោកាលិក ភិក្ខុឈ្មោះកដមោរកតិស្សក ភិក្ខុឈ្មោះខណ្ឌទេវីបុត្ត និងភិក្ខុឈ្មោះសមុទ្ទទត្តថា ម្នាលអាវុសោ អ្នកទាំងឡាយចូរមក ពួកយើងនឹងធ្វើការបំបែកសង្ឃ នឹងទំលាយចក្រ60) របស់ព្រះសមណគោតម។ កាលទេវទត្តពោលយ៉ាងនេះហើយ ទើបភិក្ខុឈ្មោះកោកាលិកនិយាយពាក្យនេះនឹងទេវទត្តថា អាវុសោ ព្រះសមណគោតមមានរិទ្ធិច្រើន មានអានុភាពធំ ពួកយើងនឹងធ្វើការបំបែកសង្ឃ នឹងទំលាយចក្ររបស់ព្រះសមណគោតមដូចម្តេចបាន។ ទេវទត្តឆ្លើយថា ម្នាលអាវុសោ អ្នកទាំងឡាយចូរមក ពួកយើងនាំគ្នាចូលទៅគាល់ព្រះសមណគោតម ទូលសូមវត្ថុ៥ប្រការថា បពិត្រព្រះសម្ពុទ្ធជាម្ចាស់ ព្រះដ៏មានព្រះភាគទ្រង់សរសើរគុណនៃបុគ្គលអ្នកប្រាថ្នាតិច ជាអ្នកសន្តោស ដុសខាត់ចិត្ត ទ្រទ្រង់ធុតង្គវត្ត ប្រកបដោយសេចក្តីជ្រះថ្លា មិនចំរើនកិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ វត្ថុ៥ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច ដើម្បីសន្តោស ដើម្បីដុសខាត់ចិត្ត ដើម្បីធុតង្គវត្ត ដើម្បីសេចក្តីជ្រះថ្លា ដើម្បីមិនចំរើនកិលេសវដ្ត ដើម្បីប្រារព្ធសេចក្តីព្យាយាមដោយបរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ សូមទ្រង់ព្រះមេត្តាករុណាចុះ សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណានៅក្នុងស្រុក ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ កាន់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយការនិមន្ត ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ ប្រើប្រាស់សម្ពត់បង្សុកូលជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយគហបតីចីវរ ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ នៅទៀបគល់ឈើជាវត្តអស់មួយជីវិត ភិក្ខុណាទៅនៅក្នុងទីប្រក់ទីបាំង ភិក្ខុនោះត្រូវទោស សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រីនិងសាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រីនិងសាច់ ភិក្ខុនោះត្រូវទោស បើយើងសូមយ៉ាងនេះ ព្រះសមណគោតមមុខជានឹងមិនអនុញ្ញាតឲ្យទេ ហើយពួកយើងឯងនឹងពន្យល់ជន (ឲ្យត្រេកអរនឹងយើង) ដោយវត្ថុ៥ប្រការទាំងនេះ។ ទើបកោកាលិកភិក្ខុពោលថា ម្នាលអាវុសោ ពួកយើងអាចនឹងធ្វើការបំបែកសង្ឃ និងទំលាយចក្ររបស់ព្រះសមណគោតមដោយវត្ថុ៥ប្រការនេះបាន ព្រោះមនុស្សទាំងឡាយដែលជ្រះថ្លាក្នុងវត្ថុសៅហ្មង (មានច្រើន) អាវុសោ។
[២៩១] គ្រានោះ ទេវទត្តភិក្ខុព្រមទាំងបរិសទ្យ ចូលទៅគាល់ព្រះដ៏មានព្រះភាគម្ចាស់ ហើយក្រាបថ្វាយបង្គំ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះទេវទត្តភិក្ខុអង្គុយស្រួលបួលហើយ ក៏ក្រាបទូលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះសម្ពុទ្ធជាម្ចាស់ ព្រះអង្គដ៏ទ្រង់ជោគ ទ្រង់សរសើរគុណរបស់បុគ្គលប្រាថ្នាតិច ជាអ្នកសន្តោស ដុសខាត់ចិត្ត ទ្រទ្រង់ធុតង្គ មានសេចក្តីជ្រះថ្លា មិនចំរើនកិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ វត្ថុ៥ប្រការទាំងនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច សន្តោស ដុសខាត់ចិត្ត កំចាត់ធម៌គ្រឿងសៅហ្មង ដើម្បីសេចក្តីជ្រះថ្លា មិនចំរើនកិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម បពិត្រព្រះសម្ពុទ្ធជាម្ចាស់ សូមទានទ្រង់ព្រះមេត្តាករុណាចុះ សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណាចូលមកកាន់ស្រុក ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយកាន់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយការនិមន្ត ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយប្រើប្រាស់សម្ពត់បង្សុកូលជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយគហបតីចីវរ ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ នៅទៀបគល់ឈើអស់មួយជីវិត ភិក្ខុណាចូលជ្រកទីប្រក់ទីបាំង ភិក្ខុនោះត្រូវទោស សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រីនិងសាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រីនិងសាច់ ភិក្ខុនោះត្រូវទោស។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា កុំទេវទត្ត ភិក្ខុណាចង់នៅព្រៃ ភិក្ខុនោះចូរនៅចុះ ភិក្ខុណាចង់នៅស្រុក ភិក្ខុនោះចូរនៅចុះ ភិក្ខុណាចង់ប្រព្រឹត្តបិណ្ឌបាតជាវត្ត ភិក្ខុនោះចូរប្រព្រឹត្តចុះ ភិក្ខុណាត្រូវការដោយកិច្ចនិមន្ត ភិក្ខុនោះចូរត្រេកអរចុះ ភិក្ខុណាចង់ប្រើប្រាស់សម្ពត់បង្សុកូល ភិក្ខុនោះចូរប្រើប្រាស់ចុះ ភិក្ខុណាចង់បានគហបតីចីវរ ភិក្ខុនោះចូរត្រេកអរនូវចីវរនោះចុះ នែទេវទត្ត តថាគតអនុញ្ញាតសេនាសនៈទៀបគល់ឈើអស់កាល៨ខែ អនុញ្ញាតត្រីសាច់ ដែលបរិសុទ្ធដោយទីបំផុត៣ប្រការ គឺមិនបានឃើញ មិនបានឮ មិនបានរង្កៀស (ឲ្យភិក្ខុទាំងឡាយឆាន់បាន)។
[២៩២] លំដាប់នោះ ទេវទត្តភិក្ខុព្រមទាំងបរិសទ្យត្រេកអររីករាយថា ព្រះដ៏មានព្រះភាគមិនព្រមអនុញ្ញាតវត្ថុ៥ប្រការនេះទេ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើបទក្សិណចៀសចេញទៅ។ ទើបទេវទត្តភិក្ខុព្រមទាំងបរិសទ្យ ចូលទៅក្រុងរាជគ្រឹះ ញុំាងជនឲ្យយល់ដោយវត្ថុ៥ប្រការ ហើយពោលថា អាវុសោទាំងឡាយ ពួកយើងបានចូលទៅគាល់ព្រះសមណគោតម ហើយទូលសូមវត្ថុ៥ប្រការថា បពិត្រព្រះសម្ពុទ្ធជាម្ចាស់ ព្រះដ៏មានព្រះភាគមានប្រក្រតីសរសើរគុណរបស់បុគ្គលអ្នកប្រាថ្នាតិច សន្តោស ដុសខាត់ចិត្ត កំចាត់ធម៌គ្រឿងសៅហ្មង មានសេចក្តីជ្រះថ្លា មិនចំរើនកិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ វត្ថុ៥ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច ដើម្បីសេចក្តីសន្តោស ដើម្បីសេចក្តីប្រតិបត្តិដ៏ផូរផង់់ ដើម្បីកំចាត់កិលេសធម៌ ដើម្បីសេចក្តីជ្រះថ្លា ដើម្បីមិនចំរើនកិលេសវដ្ត ដើម្បីប្រារព្ធសេចក្តីព្យាយាម បពិត្រព្រះសម្ពុទ្ធជាម្ចាស់ សូមទ្រង់ព្រះមេត្តា សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណាចូលមកកាន់ស្រុក ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយត្រាច់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយការនិមន្ត ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយប្រើប្រាស់សម្ពត់បង្សុកូលជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរចំពោះគហបតីចីវរ ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយនៅក្បែរគល់ឈើជាវត្តអស់មួយជីវិត ភិក្ខុណាចូលជ្រកទីប្រក់ទីបាំង ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយកុំឆាន់ត្រីនិងសាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រីនិងសាច់ ភិក្ខុនោះត្រូវទោស ព្រះសមណគោតមមិនទ្រង់អនុញ្ញាតវត្ថុ៥ប្រការនេះទេ តែពួកយើងទាំងនោះនាំគ្នាសមាទានវត្ថុ៥នេះវិញ។
[២៩៣] បណ្តាមនុស្សទាំងនោះ មនុស្សទាំងឡាយណាជាអ្នកឥតសទ្ធា មិនជ្រះថ្លា មានប្រាជ្ញាថោកថយ ទើបមនុស្សទាំងនោះពោលយ៉ាងនេះថា ពួកសមណៈទាំងនេះឯងជាកូនចៅព្រះពុទ្ធជាសក្យបុត្ត ជាអ្នកកំចាត់កិលេសធម៌ ជាអ្នកប្រព្រឹត្តក្នុងធម៌ដ៏ផូរផង់ ចំណែកព្រះសមណគោតម ជាអ្នកប្រព្រឹត្តល្មោភដោយបច្ច័យ មានចីវរបច្ច័យជាដើម តែងត្រិះរិះដោយបច្ច័យ មានចីវរបច្ច័យជាដើមដ៏ច្រើន។ ពួកមនុស្សណា ជាអ្នកមានសទ្ធាជ្រះថ្លា ជាបណ្ឌិតមានប្រាជ្ញា ពួកមនុស្សទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្តភិក្ខុមិនគួរសោះនឹងខំប្រឹងទំលាយសង្ឃ ទំលាយចក្ររបស់ព្រះដ៏មានព្រះភាគម្ចាស់។ ពួកភិក្ខុបានឮពួកមនុស្សទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)។ ភិក្ខុទាំងឡាយឯណា ជាអ្នកប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្តភិក្ខុមិនសម្បីបើខំខ្នះខ្នែង ដើម្បីទំលាយសង្ឃ ដើម្បីទំលាយចក្រសោះ។ ទើបភិក្ខុទាំងនោះ ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះហេតុនេះ ដំណើរនេះ ព្រះដ៏ទ្រង់ជោគ ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរបញ្ជាក់ទេវទត្តភិក្ខុក្នុងពេលនោះ។បេ។ នែទេវទត្ត គេថាអ្នកឯងព្យាយាមទំលាយសង្ឃ ទំលាយចក្រ ពិតមែនឬ។ ទេវទត្តក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនោះពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគតិះដៀលថា នែមោឃបុរស មិនសមគួរសោះ។បេ។ មោឃបុរស ហេតុម្តេចហ្ន៎ បានជាអ្នកឯងខំព្យាយាមទំលាយសង្ឃ ទំលាយចក្រ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយព្យាយាមដើម្បីទំលាយសង្ឃដ៏ព្រមព្រៀងគ្នា ឬប្រកាន់ផ្គងឡើងនូវអធិករណៈ ដែលដឹកនាំឲ្យសង្ឃបែកគ្នាហើយតាំងនៅ ភិក្ខុទាំងឡាយត្រូវពោល (ហាម) ភិក្ខុនោះដោយពាក្យយ៉ាងនេះថា លោកម្ចាស់កុំព្យាយាមដើម្បីបំបែកសង្ឃដែលព្រមព្រៀងគ្នាឡើយ ឬប្រកាន់ផ្គងឡើងនូវអធិករណៈ ដែលដឹកនាំឲ្យសង្ឃបែកគ្នាហើយតាំងនៅ សូមលោកម្ចាស់ព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះថា ព្រះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅជាសុខសប្បាយ។ ភិក្ខុនោះ កាលភិក្ខុទាំងឡាយពោល (ហាម) យ៉ាងនេះហើយ នៅប្រកាន់លទ្ធិយ៉ាងនោះដដែល ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម (ពោលប្រដៅហាមប្រាម) ជាកំណត់បីដង ដើម្បីឲ្យលះបង់សង្ឃភេទកម្មនោះ។ កាលបើភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម (ហាមប្រាម) ជាគំរប់បីដងហើយ ភិក្ខុនោះបានលះបង់សង្ឃភេទកម្មនោះចេញ ការលះបង់បាននេះជាការប្រពៃ បើភិក្ខុនោះមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។
[២៩៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយពិស្តារក្នុងបារាជិកកណ្ឌសិក្ខាបទទី១រួចហើយ។ សង្ឃដែលមានសំវាសស្មើគ្នា ស្ថិតនៅក្នុងសីមាជាមួយគ្នា ហៅថាព្រមព្រៀងគ្នា។ ពាក្យថា ព្យាយាមដើម្បីបំបែក គឺភិក្ខុស្វែងរកបក្ខពួក ចងជាគណៈដោយចិត្តបំណងថា ធ្វើម្តេចឲ្យភិក្ខុពួកនេះនៅផ្សេងៗគ្នា បែកគ្នាជាពួកជាកង។ ពាក្យថា អធិករណៈ ដែលដឹកនាំឲ្យសង្ឃបែកគ្នា គឺបានដល់រឿងដែលជាហេតុធ្វើឲ្យបែកគ្នាមាន១៨61)) ប្រការ។ ពាក្យថា ប្រកាន់ គឺកាន់យក។ ពាក្យថា ផ្គងឡើង គឺសំដែង។ ពាក្យថា តាំងនៅ គឺមិនលះបង់។
[២៩៥] ពាក្យថា ភិក្ខុនោះ គឺភិក្ខុអ្នកបំបែកសង្ឃនោះឯង។ ពាក្យថា ភិក្ខុទាំងឡាយ គឺភិក្ខុទាំងឡាយឯទៀត (ក្រៅពីភិក្ខុដែលបំបែកសង្ឃនោះ)។ ភិក្ខុណាបានឃើញ ឬបានឮ ពួកភិក្ខុទាំងនោះ ត្រូវនិយាយនឹងភិក្ខុដែលបំបែកសង្ឃនោះថា លោកម្ចាស់ កុំព្យាយាមដើម្បីបំបែកសង្ឃដ៏ព្រមព្រៀងគ្នា ឬប្រកាន់ផ្គងឡើងនូវអធិករណៈដែលដឹកនាំឲ្យសង្ឃបែកគ្នា សូមឲ្យលោកម្ចាស់ព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅជាសុខសប្បាយ។ ភិក្ខុទាំងឡាយត្រូវពោល (ហាម) ជាគំរប់ពីរដងផង ត្រូវពោល (ហាម) ជាគំរប់បីដងផង។ បើភិក្ខុនោះលះបង់បាន ការលះបង់បាននេះ ជាការល្អណាស់ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងឡាយបានឮហើយ មិនពោល(ហាម) ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះ ត្រូវតែភិក្ខុទាំងឡាយចាប់ទាញមកកាន់កណ្តាលជំនុំសង្ឃ ហើយពោល (ហាម)ថា លោកម្ចាស់ កុំព្យាយាមដើម្បីបំបែកសង្ឃដ៏ព្រមព្រៀងគ្នា ឬប្រកាន់ផ្គងឡើងនូវអធិករណៈដែលដឹកនាំឲ្យសង្ឃបែកគ្នាឡើយ សូមឲ្យលោកម្ចាស់ព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅជាសុខសប្បាយ។ ភិក្ខុទាំងឡាយត្រូវពោល (ហាម) ភិក្ខុជាអ្នកបំបែកសង្ឃនោះ ជាគំរប់ពីរដងផង ត្រូវពោល (ហាម) ជាគំរប់បីដងផង។ បើភិក្ខុនោះលះបង់បាន ការលះបង់បាននេះ ជាការប្រពៃ បើមិនលះបង់ទេ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។
[២៩៦] ភិក្ខុទាំងឡាយគប្បីសូត្រសមនុភាសនកម្មដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសូត្រសមនុភាសនកម្មយ៉ាងនេះ គឺភិក្ខុដែលឆ្លៀវឆ្លាស អង់អាច គប្បីប្រកាសឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ ព្យាយាមដើម្បីបំបែកសង្ឃដ៏ព្រមព្រៀងគ្នា។ ភិក្ខុនោះមិនលះបង់រឿងនោះទេ។ បើកម្មមានកាលសមគួរដល់សង្ឃហើយ សង្ឃគប្បីសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ។ នេះជាញត្តិ (វាចាប្រកាសដល់សង្ឃ)។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ ព្យាយាមដើម្បីបំបែកសង្ឃដ៏ព្រមព្រៀងគ្នា។ ភិក្ខុនោះមិនលះបង់រឿងនោះទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ។ ការសូត្រសមនុភាសនកម្មដល់ភិក្ខុមានឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ សមគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀម មិនសមគួរដល់លោកម្ចាស់អង្គណា សូមឲ្យលោកម្ចាស់អង្គនោះពោលឡើង។ ខ្ញុំពោលសេចក្តីនេះជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន ព្រះសង្ឃចូរស្តាប់ពាក្យខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ ព្យាយាមដើម្បីបំបែកសង្ឃដ៏ព្រមព្រៀងគ្នា។ ភិក្ខុនោះមិនលះបង់រឿងនោះទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះចេញ។ ការសូត្រប្រាប់ភិក្ខុមានឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ សមគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀម មិនសមគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវពោលឡើង។ ភិក្ខុឈ្មោះនេះ ព្រះសង្ឃបានសូត្រសមនុភាសនកម្មហើយ ដើម្បីឲ្យលះបង់រឿងនោះ។ សមនុភាសនកម្មនេះ សមគួរដល់សង្ឃ ហេតុនោះព្រះសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវពាក្យនេះដោយកិរិយាស្ងៀមនៅយ៉ាងនេះ។
[២៩៧] (កាលសង្ឃ)សូត្រញត្តិចប់ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ (កាលសង្ឃ) សូត្រកម្មវាចាពីរដង (ភិក្ខុនោះ) ត្រូវអាបត្តិថុល្លច្ច័យ (កាលសង្ឃ) សូត្រកម្មវាចាចប់ (ភិក្ខុនោះ) ត្រូវអាបត្តិសង្ឃាទិសេស។ កាលបើភិក្ខុត្រូវអាបត្តិសង្ឃាទិសេសហើយ ឯអាបត្តិទុក្កដដែលភិក្ខុនោះត្រូវក្នុងខណៈចប់ញត្តិក្តី និងអាបត្តិថុល្លច្ច័យទាំងឡាយដែលភិក្ខុនោះត្រូវក្នុងខណៈចប់កម្មវាចាជាគំរប់ពីរដងក្តី ក៏តែងរំងាប់ទៅឯង។ ពាក្យថា អាបត្តិសង្ឃាទិសេស មានអធិប្បាយក្នុងសិក្ខាបទទី១សង្ឃាទិសេសខាងដើមមកហើយ។
[២៩៨] ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មដែលសង្ឃធ្វើត្រូវតាមធម៌ ថាកម្មធ្វើត្រូវតាមធម៌ តែមិនលះបង់ (សង្ឃភេទកម្មនោះ) ភិក្ខុនោះ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីសង្ស័យក្នុងកម្មដែលសង្ឃធ្វើត្រូវតាមធម៌ តែមិនលះបង់ (គឺនៅប្រកាន់) ភិក្ខុនោះ ត្រូវអាបត្តិសង្ឃាទិសេសដែរ។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មដែលសង្ឃធ្វើត្រូវតាមធម៌ ថាកម្មមិនត្រូវតាមធម៌ មិនលះបង់ ភិក្ខុនោះ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មដែលសង្ឃធ្វើមិនត្រូវតាមធម៌ ថាកម្មធ្វើត្រូវតាមធម៌ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសង្ស័យក្នុងកម្មមិនមែនជាធម៌ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដដែរ។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មមិនមែនជាធម៌ ថាកម្មមិនមែនជាធម៌ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។
[២៩៩] អាបត្តិ មិនមានដល់ភិក្ខុដែលសង្ឃមិនទាន់សូត្រប្រកាសហាម ដល់ភិក្ខុដែលបានលះបង់ (សង្ឃភេទកម្ម) ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាអាទិកម្មិក។
សង្ឃាទិសេស ទី១០ ចប់។
(១១. ភេទានុវត្តកសិក្ខាបទំ)
[៣០០] សម័យនោះ ព្រះពុទ្ធដ៏មានឥស្សរិយយស ទ្រង់ប្រថាប់ក្នុងវត្តវេឡុវន ជាទីដែលស្តេចប្រទានចំណីដល់សត្វកង្ហែន ក្បែរក្រុងរាជគ្រឹះ។ សម័យនោះឯង ទេវទត្តភិក្ខុព្យាយាមដើម្បីបំបែកសង្ឃ ដើម្បីបំបែកចក្រ។ ភិក្ខុទាំងឡាយពោលយ៉ាងនេះថា ទេវទត្តជាអ្នកពោលខុសធម៌ ទេវទត្តជាអ្នកពោលខុសវិន័យ ទេវទត្តមិនគួរបើនឹងព្យាយាមដើម្បីបំបែកសង្ឃ ដើម្បីបំបែកចក្រ។ កាលភិក្ខុទាំងឡាយពោលយ៉ាងនេះហើយ ទើបកោកាលិកភិក្ខុ កដមោរកតិស្សកភិក្ខុ ខណ្ឌទេវីបុត្តភិក្ខុ និងសមុទ្ទទត្តភិក្ខុ ក៏ពោលពាក្យនេះនឹងពួកភិក្ខុទាំងនោះថា សូមលោកម្ចាស់ទាំងឡាយកុំពោលយ៉ាងហ្នឹង ទេវទត្តពោលត្រូវតាមធម៌ ទេវទត្តពោលត្រូវតាមវិន័យ ម្យ៉ាងទៀត ទេវទត្តកាន់យកសេចក្តីពេញចិត្ត និងសេចក្តីគាប់ចិត្តរបស់ពួកយើង ហើយទើបពោល លោកដឹង (សេចក្តីពេញចិត្តជាដើមរបស់ពួកយើង) ទើបពោល អំពើដែលលោកបានធ្វើមកនេះ ក៏សមគួរដល់យើងទាំងឡាយ។ ភិក្ខុទាំងឡាយណាជាអ្នកប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុម្តេចហ្ន៎ បានជាភិក្ខុទាំងឡាយប្រព្រឹត្តតាមទេវទត្ត ជាអ្នកព្យាយាមដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក។ ខណៈនោះ ពួកភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគម្ចាស់។ ព្រោះហេតុនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគម្ចាស់ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរបញ្ជាក់ភិក្ខុទាំងឡាយក្នុងខណៈនោះថា នែភិក្ខុទាំងឡាយ ឮថា មានពួកភិក្ខុប្រព្រឹត្តតាមទេវទត្តភិក្ខុ ជាអ្នកព្យាយាមដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះ ពិតមែន។ ព្រះពុទ្ធជាម្ចាស់មានឥស្សរិយយស ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើដែលមោឃបុរសទាំងនោះបានធ្វើ មិនសមគួរទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ហេតុម្តេច ក៏ពួកមោឃបុរសទាំងនោះ ប្រព្រឹត្តតាមទេវទត្ត ជាអ្នកព្យាយាមដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក នែភិក្ខុទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុទាំងឡាយមួយរូបក្តី ពីររូបក្តី បីរូបក្តី ជាអ្នកប្រព្រឹត្តតាមភិក្ខុដែលបំបែកសង្ឃនោះឯង និងជាអ្នកពោលប្រកាន់ពួក ហើយពួកភិក្ខុទាំងនោះពោលហាម ភិក្ខុទាំងឡាយ (ដែលជាភិក្ខុបរិសុទ្ធ) យ៉ាងនេះថា ម្នាលលោកម្ចាស់ទាំងឡាយ លោកទាំងឡាយកុំពោលពាក្យបន្តិចបន្តួចនឹងភិក្ខុនេះ ព្រោះភិក្ខុនេះ ជាអ្នកពោលត្រូវតាមធម៌ផង ភិក្ខុនេះ ជាអ្នកពោលត្រូវតាមវិន័យផង ម្យ៉ាងទៀត ភិក្ខុនេះកាន់យកសេចក្តីពេញចិត្ត និងសេចក្តីគាប់ចិត្តរបស់ពួកយើង ទើបពោល លោកដឹងសេចក្តីពេញចិត្តជាដើមរបស់ពួកយើង ទើបពោល អំពើនេះក៏គាប់ចិត្ត ដល់យើងទាំងឡាយ។ ពួកភិក្ខុទាំងនោះ ត្រូវតែភិក្ខុទាំងឡាយ (ដែលបរិសុទ្ធ) ពោលយ៉ាងនេះថា ម្នាលលោកម្ចាស់ទាំងឡាយ លោកកុំពោលយ៉ាងហ្នឹង ព្រោះភិក្ខុនេះ មិនមែនជាអ្នកពោលត្រូវតាមធម៌ផង ភិក្ខុនេះ មិនមែនជាអ្នកពោលត្រូវតាមវិន័យផង សូមលោកម្ចាស់ទាំងឡាយកុំគាប់ចិត្តនឹងសង្ឃភេទឡើយ សូមលោកម្ចាស់ទាំងឡាយព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះព្រះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅសប្បាយ។ ពួកភិក្ខុទាំងនោះ កាលដែលភិក្ខុទាំងឡាយពោលហាមយ៉ាងនេះ ក៏នៅប្រកាន់លទ្ធិយ៉ាងនោះដដែល ពួកភិក្ខុទាំងនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មអស់វារៈគំរប់បីដង ដើម្បីលះបង់នូវកម្មនោះ។ កាលបើភិក្ខុទាំងឡាយ សូត្រសមនុភាសនកម្មដល់គំរប់បីដងហើយ ពួកភិក្ខុទាំងនោះលះបង់នូវរឿងនោះចេញ ការលះបង់បានយ៉ាងនេះ ជាការល្អណាស់ បើមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។
[៣០១] ត្រង់ពាក្យថា ភិក្ខុនោះឯង គឺភិក្ខុជាអ្នកបំបែកសង្ឃនោះ។ ពាក្យថា ភិក្ខុទាំងឡាយ បានដល់ពួកភិក្ខុដទៃ។ ពាក្យថា ជាអ្នកប្រព្រឹត្តតាម គឺភិក្ខុអ្នកបំបែកសង្ឃយល់ឃើញ ត្រូវចិត្ត គាប់ចិត្តកម្មណា ភិក្ខុទាំងនោះក៏យល់តាម ត្រូវចិត្តតាម គាប់ចិត្តតាមនូវកម្មនោះដែរ។ ពាក្យថា ជាអ្នកពោលប្រកាន់ពួក គឺតាំងនៅក្នុងសេចក្តីសរសើរនូវភិក្ខុជាអ្នកបំបែកសង្ឃនោះផង ក្នុងពួកនៃភិក្ខុនោះផង។ ពាក្យថា មួយរូបក្តី ពីររូបក្តី បីរូបក្តី គឺភិក្ខុមួយរូបក្តី ពីររូបក្តី បីរូបក្តី ភិក្ខុទាំងនោះពោលនឹងភិក្ខុទាំងឡាយយ៉ាងនេះថា នែលោកម្ចាស់ទាំងឡាយ លោកកុំពោលពាក្យបន្តិចបន្តួចនឹងភិក្ខុនេះ ភិក្ខុនេះ ជាអ្នកពោលត្រូវតាមធម៌ផង ភិក្ខុនេះជាអ្នកពោលត្រូវតាមវិន័យផង ម្យ៉ាងទៀត ភិក្ខុនេះកាន់យកសេចក្តីពេញចិត្ត និងសេចក្តីគាប់ចិត្តរបស់ពួកយើងហើយ ទើបពោល លោកដឹង (សេចក្តីពេញចិត្តជាដើម) របស់ពួកយើងហើយ ទើបពោល អំពើដែលលោកធ្វើនេះ ក៏សមគួរដល់ពួកយើង។
[៣០២] ពាក្យថា ភិក្ខុទាំងនោះ គឺពួកភិក្ខុអ្នកប្រព្រឹត្តតាមអម្បាលនោះឯង។ ពាក្យថា ភិក្ខុទាំងឡាយ បានដល់ភិក្ខុឯទៀត (ក្រៅពីសង្ឃភេទកភិក្ខុនោះ)។ ពួកភិក្ខុដែលបានឃើញ បានឮ គប្បីពោលថា នែលោកម្ចាស់ទាំងឡាយ លោកកុំពោលយ៉ាងហ្នឹង ភិក្ខុនេះមិនមែនជាអ្នកពោលត្រូវតាមធម៌ផង ភិក្ខុនេះមិនមែនជាអ្នកពោលត្រូវតាមវិន័យផង សូមលោកម្ចាស់ទាំងឡាយ កុំគាប់ចិត្តនឹងសង្ឃភេទឡើយ សូមលោកម្ចាស់ទាំងឡាយព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅជាសុខសប្បាយ។ ភិក្ខុទាំងឡាយត្រូវពោលជាគំរប់ពីរដងផង ត្រូវពោលជាគំរប់បីដងផង។ បើពួកភិក្ខុទាំងនោះ លះបង់រឿងនោះបាន ការលះបង់បានយ៉ាងនេះ ជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។ ពួកភិក្ខុឯទៀតឮហើយ មិនពោលហាមប្រាម ត្រូវអាបត្តិទុក្កដដែរ។ ភិក្ខុទាំងឡាយ ត្រូវនាំគ្នាចាប់ទាញភិក្ខុទាំងនោះមកកាន់កណ្តាលជំនុំសង្ឃ ហើយពោលហាមថា នែលោកម្ចាស់ទាំងឡាយ លោកកុំពោលយ៉ាងហ្នឹង ភិក្ខុនេះមិនមែនជាអ្នកពោលត្រូវតាមធម៌ទេ ភិក្ខុនេះមិនមែនជាអ្នកពោលត្រូវតាមវិន័យទេ សូមលោកម្ចាស់ទាំងឡាយ កុំគាប់ចិត្តនឹងសង្ឃភេទឡើយ សូមលោកម្ចាស់ទាំងឡាយព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនទាស់ទែងគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅជាសុខសប្បាយ។ ភិក្ខុទាំងឡាយគប្បីពោលហាមជាគំរប់ពីរដងផង ជាគំរប់បីដងផង។ បើលោកទាំងនោះ លះបង់រឿងនោះបាន ការលះបង់បាននេះ ជាការឥតទោស បើលះបង់មិនបានទេ ត្រូវអាបត្តិទុក្កដ។
[៣០៣] ភិក្ខុទាំងឡាយ គប្បីសូត្រសមនុភាសនកម្មហាមពួកភិក្ខុទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុទាំងនោះ គឺភិក្ខុសង្ឃគប្បីសូត្រសមនុភាសនកម្មយ៉ាងនេះ គឺភិក្ខុដែលឆ្លាសប្រតិពល គប្បីផ្ទៀងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យរបស់ខ្ញុំ ភិក្ខុទាំងឡាយមានឈ្មោះនេះផង ឈ្មោះនេះផង ជាអ្នកប្រព្រឹត្តតាមភិក្ខុមានឈ្មោះនេះ ជាអ្នកព្យាយាមបំបែកសង្ឃ ហើយជាអ្នកពោលប្រកាន់ពួក។ ពួកភិក្ខុទាំងនោះ មិនលះបង់វត្ថុនោះទេ។ បើសមនុភាសនកម្មមានកាលសមគួរដល់សង្ឃហើយ សង្ឃគប្បីសូត្រសមនុភាសនកម្មហាមពួក ភិក្ខុមានឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យលះលែងនូវរឿងនោះចេញ។ វាចានេះសម្រាប់ញុំាងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យរបស់ខ្ញុំ ភិក្ខុទាំងឡាយមានឈ្មោះនេះផង ឈ្មោះនេះផង ជាអ្នកប្រព្រឹត្តតាមភិក្ខុមានឈ្មោះនេះ ជាអ្នកព្យាយាមដើម្បីបំបែកសង្ឃ ហើយជាអ្នកពោលប្រកាន់ពួក។ ពួកភិក្ខុទាំងនោះ មិនលះបង់នូវរឿងនោះទេ។ សង្ឃសូត្រសមនុភាសនកម្មហាមភិក្ខុមានឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យលះបង់នូវរឿងនោះ។ ការសូត្រសមនុភាសនកម្មដល់ភិក្ខុមានឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យលះបង់នូវរឿងនោះ សមគួរដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះស្ងៀមនៅ មិនសមគួរដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះពោលឡើង។ ខ្ញុំពោលសេចក្តីនេះជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យរបស់ខ្ញុំ ភិក្ខុមានឈ្មោះនេះផង ឈ្មោះនេះផង ជាអ្នកប្រព្រឹត្តតាមភិក្ខុមានឈ្មោះនេះ ជាអ្នកព្យាយាមដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក។ ពួកភិក្ខុទាំងនោះ មិនលះបង់នូវរឿងនោះទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្មហាមភិក្ខុមានឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យលះបង់នូវរឿងនោះ។ ការសូត្រសមនុភាសនកម្មហាមភិក្ខុមានឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យលះបង់នូវរឿងនោះ សមគួរដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះស្ងៀមនៅ មិនសមគួរដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះពោលឡើង។ ភិក្ខុមានឈ្មោះនេះផង ឈ្មោះនេះផង គឺព្រះសង្ឃបានសូត្រសមនុភាសនកម្មរួចហើយ ដើម្បីឲ្យលះបង់នូវរឿងនោះ។ (សមនុភាសនកម្មនោះ) សមគួរដល់សង្ឃ ហេតុនោះ ព្រះសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយកិរិយាស្ងៀមនៅយ៉ាងនេះ។
[៣០៤] (កាលសង្ឃ) សូត្រញត្តិចប់ (ភិក្ខុទាំងនោះ) ត្រូវអាបត្តិទុក្កដ (កាលសង្ឃ) សូត្រកម្មវាចាពីរដង (ភិក្ខុទាំងនោះ) ត្រូវអាបត្តិថុល្លច្ច័យ (កាលសង្ឃ) សូត្រកម្មវាចាចប់ (ភិក្ខុទាំងនោះ) ត្រូវអាបត្តិសង្ឃាទិសេស។ កាលបើភិក្ខុទាំងនោះត្រូវអាបត្តិសង្ឃាទិសេសហើយ ឯអាបត្តិទុក្កដដែល ភិក្ខុទាំងនោះត្រូវក្នុងខណៈចប់ញត្តិក្តី និងអាបត្តិថុល្លច្ច័យទាំងឡាយដែលភិក្ខុទាំងនោះត្រូវក្នុងខណៈចប់កម្មវាចាពីរដងក្តី ក៏តែងរំងាប់ទៅឯង។ សង្ឃគប្បីសូត្រសមនុភាសនកម្មហាមប្រាមភិក្ខុពីរ (ឬ) បីអង្គក្នុងទីជាមួយគ្នាបាន បើភិក្ខុច្រើនជាងចំនួននោះឡើងទៅ សង្ឃមិនគប្បីសូត្រទេ។ ពាក្យថា សង្ឃាទិសេស មានអធិប្បាយពិស្តារក្នុងសិក្ខាបទទី១ខាងដើមរួចហើយ។
[៣០៥] ភិក្ខុទាំងឡាយ (ជាអ្នកប្រព្រឹត្តតាមភិក្ខុបំបែកសង្ឃ) មានសេចក្តីសំគាល់ក្នុងកម្មដែលសង្ឃធ្វើត្រូវតាមធម៌ថា កម្មធ្វើត្រូវតាមធម៌ តែមិនលះបង់ចោល (គឺនៅប្រព្រឹត្តដដែល) ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុទាំងនោះមានសេចក្តីសង្ស័យក្នុងកម្មដែលត្រូវតាមធម៌ តែមិនលះបង់ចោល ត្រូវអាបត្តិសង្ឃាទិសេសដែរ។ ភិក្ខុទាំងនោះមានសេចក្តីសំគាល់ក្នុងកម្មដែលត្រូវតាមធម៌ថា កម្មមិនត្រូវតាមធម៌វិញ តែមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេសដែរ។ ភិក្ខុទាំងនោះមានសេចក្តីសំគាល់ក្នុងកម្មដែលមិនត្រូវតាមធម៌ ថាកម្មត្រូវតាមធម៌ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងនោះមានសេចក្តីសង្ស័យក្នុងកម្មមិនត្រូវតាមធម៌ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងនោះមានសេចក្តីសំគាល់ក្នុងកម្មដែលមិនត្រូវតាមធម៌ ថាកម្មមិនត្រូវតាមធម៌ ត្រូវអាបត្តិទុក្កដ។
[៣០៦] អាបត្តិ មិនមានដល់ពួកភិក្ខុដែលសង្ឃមិនទាន់សូត្រសមនុភាសនកម្ម ដល់ពួកភិក្ខុដែលបានលះបង់ ដល់ពួកភិក្ខុឆ្កួត ដល់ពួកភិក្ខុមានចិត្តរវើរវាយ ដល់ពួកភិក្ខុមានទុក្ខវេទនាគ្របសង្កត់ ដល់ពួកភិក្ខុជាអាទិកម្មិក។
សង្ឃាទិសេស ទី១១ ចប់។
(១២. ទុព្ពចសិក្ខាបទំ)
[៣០៧] សម័យនោះឯង ព្រះសម្ពុទ្ធអ្នកមានឥស្សរិយយស ទ្រង់ប្រថាប់នៅឃោសិតារាម ក្បែរក្រុងកោសម្ពី។ សម័យនោះឯង ឆន្នភិក្ខុដ៏មានអាយុប្រព្រឹត្តអនាចារ (មារយាទមិនសមគួរផ្សេងៗ)។ ភិក្ខុទាំងឡាយពោលប្រដៅយ៉ាងនេះថា ម្នាលអាវុសោឆន្ន លោកកុំធ្វើអំពើមានសភាពយ៉ាងនេះ អំពើនេះមិនសមគួរទេ។ ឆន្នភិក្ខុនោះឆ្លើយទៅវិញថា អាវុសោ លោកទាំងឡាយសំគាល់ថាលោកត្រូវពោលប្រដៅខ្ញុំឬ ខ្ញុំឯងទេតើ ទើបត្រូវប្រដៅលោកទាំងឡាយ (ព្រោះថា) ព្រះពុទ្ធរបស់យើង ព្រះធម៌របស់យើង ព្រះអយ្យបុត្តរបស់យើង បានត្រាស់ដឹងនូវព្រះធម៌ដូចខ្យល់ព្យុះធំបក់បោក ប្រមូលយកស្មៅ កំណាត់ឈើ ស្លឹកឈើ និងសំណាត់មកមូលជាមួយគ្នា ឬថាដូចជា ទឹកស្ទឹងដែលហូរចុះចាកភ្នំ តែងប្រមូលគួចយកនូវចកធំសារាយ និងចកបាយទាមករួមជាមួយគ្នាបាន មានឧបមាយ៉ាងណាមិញ លោកទាំងឡាយមានឈ្មោះផ្សេងៗ មានគោត្រផ្សេងៗ មានជាតិផ្សេងៗ ចេញចាកត្រកូលផ្សេងៗហើយបួស គឺគេប្រមូលមកឲ្យមូលត្រកូលគ្នា ក៏មានឧបមេយ្យដូច្នោះឯង នែអាវុសោទាំងឡាយ លោកទាំងឡាយនៅសំគាល់ថាលោកត្រូវពោលប្រដៅខ្ញុំឬ ខ្ញុំឯងទេតើ ទើបត្រូវប្រដៅលោកទាំងឡាយ (ព្រោះថា) ព្រះពុទ្ធរបស់យើង ព្រះធម៌របស់យើង ព្រះអយ្យបុត្តរបស់យើងបានត្រាស់ដឹងនូវព្រះធម៌។ ភិក្ខុទាំងឡាយណាជាអ្នកប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីអៀនខ្មាស មានសេចក្តីរំខាន ប្រាថ្នាការសិក្សា ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នភិក្ខុដ៏មានអាយុ កាលភិក្ខុទាំងឡាយពោលប្រដៅដោយធម៌ ឬដោយសិក្ខាបទដែលព្រះពុទ្ធទ្រង់បញ្ញត្តទុក មិនសម្បីបើនឹងធ្វើខ្លួនឲ្យគេពោលប្រដៅមិនបាន។ ទើបភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគម្ចាស់។ ព្រោះហេតុនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគម្ចាស់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរបញ្ជាក់ឆន្នភិក្ខុដ៏មានអាយុក្នុងពេលនោះថា ឆន្ន ឮថា អ្នកឯង កាលពួកភិក្ខុពោលប្រដៅដោយធម៌ ត្រឡប់ធ្វើខ្លួនឲ្យគេប្រដៅមិនបានវិញ មែនឬ។ ឆន្នភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធអ្នកមានឥស្សរិយយស ទ្រង់តិះដៀលថា នែមោឃបុរស មិនទំនងសោះ។បេ។ មិនគួរធ្វើសោះ នែមោឃបុរស ហេតុម្តេចបានជាអ្នកឯង កាលពួកភិក្ខុពោលប្រដៅដោយធម៌ (ត្រឡប់) ជាធ្វើខ្លួនឲ្យគេពោលប្រដៅមិនបានទៅវិញ នែមោឃបុរស អំពើនេះមិននាំឲ្យជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុមានជាតិដែលគេប្រដៅក្រ កាលភិក្ខុទាំងឡាយពោលប្រដៅ (ខ្លួន) ដោយធម៌ ក្នុងសិក្ខាបទទាំងឡាយដែលរាប់ចូលក្នុងឧទ្ទេស (បាតិមោក្ខ) ធ្វើខ្លួនឲ្យគេប្រដៅមិនបាន ដោយពាក្យថា លោកម្ចាស់ទាំងឡាយ លោកកុំនិយាយពាក្យបន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តី នឹងខ្ញុំឡើយ ចំណែកខ្ញុំក៏នឹងមិនពោលពាក្យបន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តី នឹងលោកម្ចាស់ទាំងឡាយដែរ បពិត្រលោកម្ចាស់ទាំងឡាយ ចូរលោកលែងនិយាយប្រដៅខ្ញុំទៅ។ ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយពោល (ហាម) យ៉ាងនេះថា លោកម្ចាស់កុំធ្វើខ្លួនឲ្យគេប្រដៅមិនបានឡើយ លោកម្ចាស់ត្រូវតែធ្វើខ្លួនឲ្យគេពោលប្រដៅបានផង ចំណែកលោកម្ចាស់ ចូរប្រដៅភិក្ខុទាំងឡាយដោយសហធម៌ (ពុទ្ធប្បញ្ញត្តិ) សូម្បីពួកភិក្ខុក៏ពោលប្រដៅលោកម្ចាស់ដោយសហធម៌ដែរ ព្រោះបរិសទ្យរបស់ព្រះដ៏មានព្រះភាគម្ចាស់នោះ តែងចំរើនឡើងដោយពាក្យជាប្រយោជន៍ដល់គ្នានឹងគ្នា និងដោយញុំាងគ្នានឹងគ្នាឲ្យចេញចាកអាបត្តិយ៉ាងនេះ។ កាលភិក្ខុទាំងឡាយពោលប្រដៅភិក្ខុនោះយ៉ាងនេះ (ភិក្ខុនោះ) ក៏នៅប្រកាន់យ៉ាងហ្នឹងដដែល ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម (ហាម) ជាគំរប់បីដង ដើម្បីឲ្យលះបង់នូវកម្មនោះ បើភិក្ខុនោះ កាលពួកភិក្ខុសូត្រសមនុភាសនកម្ម ជាគំរប់បីដង ហើយលះបង់រឿងនោះបាន ការលះបង់បានយ៉ាងនេះ ជាការរួចទោស បើមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។
[៣០៨] ត្រង់ពាក្យថា ភិក្ខុមានជាតិដែលគេប្រដៅក្រ គឺជាអ្នកដែលគេស្តីប្រដៅបានដោយក្រ ប្រកបដោយធម៌ជាហេតុធ្វើឲ្យប្រដៅក្រ មិនអត់ធន់ មិនកាន់យកពាក្យប្រៀនប្រដៅដោយខាងស្តាំ (មិនកាន់យកពាក្យប្រៀនប្រដៅដោយគោរព)។ ពាក្យថា ក្នុងសិក្ខាបទទាំងឡាយដែលរាប់បញ្ចូលក្នុងឧទ្ទេស គឺក្នុងសិក្ខាបទទាំងឡាយ ដែលរាប់បញ្ចូលក្នុងព្រះបាតិមោក្ខ។ ពាក្យថា ពូកភិក្ខុ គឺភិក្ខុទាំងឡាយដទៃ។ បទដែលឈ្មោះថា សហធម៌ គឺសិក្ខាបទណាដែលព្រះដ៏មានព្រះភាគបញ្ញត្តទុក សិក្ខាបទនេះឈ្មោះថា សហធម៌។ ភិក្ខុនោះគេស្តីប្រដៅដោយសហធម៌នោះ ត្រឡប់ជាធ្វើខ្លួនមិនឲ្យគេស្តីប្រដៅបាន ដោយពាក្យថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយ កុំនិយាយពាក្យបន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តីនឹងខ្ញុំ ចំណែកខ្ញុំក៏មិននិយាយពាក្យបន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តីនឹងពួកលោកម្ចាស់ សូមពួកលោកម្ចាស់វៀរចាកការពោលប្រដៅខ្ញុំ។
[៣០៩] ពាក្យថា ភិក្ខុនោះ គឺភិក្ខុមានជាតិដែលគេប្រដៅបានដោយក្រនោះឯង។ ពាក្យថាភិក្ខុទាំងឡាយ បានដល់ពួកភិក្ខុដទៃ។ មានអធិប្បាយថា ពួកភិក្ខុណាឃើញ ពួកភិក្ខុណាបានស្តាប់ (ដំណឹង)ពួកភិក្ខុទាំងនោះត្រូវពោលថា លោកម្ចាស់កុំធ្វើខ្លួនឲ្យគេស្តីប្រដៅមិនបាន លោកម្ចាស់ត្រូវតែធ្វើខ្លួនឲ្យគេស្តីប្រដៅបាន សូម្បីលោកម្ចាស់សោត ក៏ចូរពោលប្រដៅភិក្ខុទាំងឡាយដោយសហធម៌ សូម្បីភិក្ខុទាំងឡាយក៏នឹងពោលប្រដៅលោកម្ចាស់ដោយសហធម៌ដែរ ព្រោះបរិសទ្យរបស់ព្រះដ៏មានព្រះភាគម្ចាស់នោះ តែងចំរើនឡើងដោយអាការយ៉ាងនេះ គឺដោយកិរិយាពោលជាប្រយោជន៍ដល់គ្នានឹងគ្នា ដោយញុំាងគ្នានឹងគ្នាឲ្យចេញចាកអាបត្តិ។ ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយពោល (ហាម) ជាគំរប់ពីរដងផង ត្រូវពោល (ហាម) ជាគំរប់បីដងផង។ បើភិក្ខុនោះលះបង់បាន ការលះបង់បានយ៉ាងនេះ ជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងឡាយបានឮហើយមិនពោល (ហាម) ត្រូវអាបត្តិទុក្កដដែរ។ ភិក្ខុទាំងឡាយ គប្បីចាប់ភិក្ខុនោះមកកាន់កណ្តាលប្រជុំសង្ឃ ហើយពោល (ហាម) ថា លោកម្ចាស់កុំធ្វើខ្លួនឲ្យគេស្តីប្រដៅមិនបាន លោកម្ចាស់ចូរធ្វើខ្លួនឲ្យគេស្តីប្រដៅបានផង សូម្បីលោកម្ចាស់សោត ក៏ចូរពោលប្រដៅពួកភិក្ខុដោយសហធម៌ ចំណែកពួកភិក្ខុក៏នឹងពោលប្រដៅលោកម្ចាស់ដោយសហធម៌ដែរ ព្រោះបរិសទ្យរបស់ព្រះដ៏មានព្រះភាគម្ចាស់នោះ តែងចំរើនឡើងដោយអាការយ៉ាងនេះ គឺដោយកិរិយាពោលពាក្យជាប្រយោជន៍ដល់គ្នានឹងគ្នា ដោយកិរិយាញុំាងគ្នីគ្នាឲ្យចេញចាកអាបត្តិ។ ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយពោលហាមជាគំរប់ពីរដងផង ត្រូវពោលហាមជាគំរប់បីដងផង។ បើភិក្ខុលះបង់បាន ការលះបង់យ៉ាងនេះ ជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។
[៣១០] ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុត្រូវសូត្រសមនុភាសនកម្មយ៉ាងនេះ។ គឺភិក្ខុដែលឆ្លាសអង់អាច គប្បីប្រកាសឲ្យសង្ឃជ្រាបដោយពាក្យថា បពិត្រព្រះសង្ឃដ៏ចំរើន ព្រះសង្ឃចូរស្តាប់ពាក្យរបស់ខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ កាលភិក្ខុទាំងឡាយពោលពាក្យប្រកបដោយធម៌ ត្រឡប់ជាធ្វើខ្លួនឲ្យគេស្តីប្រដៅមិនបានវិញ។ ភិក្ខុនោះ មិនលះបង់រឿងនោះទេ។ ថាបើកម្មមានកាលសមគួរដល់សង្ឃហើយ ព្រះសង្ឃគប្បីសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុមានឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ។ នេះជាញត្តិ (គឺវាចាប្រកាសឲ្យសង្ឃដឹង)។ បពិត្រព្រះសង្ឃដ៏ចំរើន ព្រះសង្ឃចូរស្តាប់ពាក្យរបស់ខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ កាលភិក្ខុទាំងឡាយពោលពាក្យប្រកបដោយធម៌ ត្រឡប់ជាធ្វើខ្លួនឲ្យគេស្តីប្រដៅមិនបាន។ ភិក្ខុនោះ មិនលះបង់រឿងនោះទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុមានឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ។ ការសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុមានឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ គាប់ចិត្តដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះស្ងៀមនៅ មិនគាប់ចិត្តដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះពោលឡើង។ ខ្ញុំពោលសេចក្តីនេះជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន ព្រះសង្ឃចូរស្តាប់ពាក្យរបស់ខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ កាលភិក្ខុទាំងឡាយ ពោលពាក្យប្រកបដោយធម៌ នៅធ្វើខ្លួនឲ្យគេស្តីប្រដៅមិនបាន។ ភិក្ខុនោះ មិនលះបង់រឿងនោះទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុមានឈ្មោះនេះ ដើម្បីឲ្យលះបង់នូវរឿងនោះ។ ការសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុមានឈ្មោះនេះ ដើម្បីឲ្យលះបង់នូវរឿងនោះ គាប់ចិត្តដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះស្ងៀមនៅ មិនគាប់ចិត្តដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះពោលឡើង។ ភិក្ខុមានឈ្មោះនេះ គឺព្រះសង្ឃបានសូត្រសមនុភាសនកម្មហើយ ដើម្បីឲ្យលះបង់រឿងនោះ។ សមនុភាសនកម្មនោះ គាប់ចិត្តដល់ព្រះសង្ឃ ហេតុនោះ ព្រះសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយកិរិយាស្ងៀមនៅយ៉ាងនេះ។
[៣១១] (កាលសង្ឃ) សូត្រញត្តិចប់ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ (កាលសង្ឃ) សូត្រកម្មវាចាពីរដង (ភិក្ខុនោះ) ត្រូវអាបត្តិថុល្លច្ច័យ (កាលសង្ឃ) សូត្រកម្មវាចាចប់ (ភិក្ខុនោះ) ត្រូវអាបត្តិសង្ឃាទិសេស។ កាលបើភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេសហើយ ឯអាបត្តិទុក្កដដែល ភិក្ខុនោះត្រូវក្នុងខណៈចប់ញត្តិក្តី និងអាបត្តិថុល្លច្ច័យទាំងឡាយដែលភិក្ខុនោះត្រូវក្នុងខណៈចប់កម្មវាចាពីរដងក្តី ក៏តែងរំងាប់ទៅឯង។ ពាក្យថា អាបត្តិសង្ឃាទិសេស មានអធិប្បាយពិស្តារក្នុងសិក្ខាបទខាងដើមរួចហើយ។
[៣១២] ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មដែលប្រកបដោយធម៌ថា កម្មប្រកបដោយធម៌ តែមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីសង្ស័យក្នុងកម្មដែលប្រកបដោយធម៌ មិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេសដែរ។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មប្រកបដោយធម៌ថា កម្មមិនប្រកបដោយធម៌ មិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មមិនប្រកបដោយធម៌ ថាកម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសង្ស័យក្នុងកម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មមិនប្រកបដោយធម៌ ថាកម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដដែរ។
[៣១៣] អាបត្តិ មិនមានដល់ភិក្ខុដែលសង្ឃមិនទាន់សូត្រសមនុភាសនកម្ម ដល់ភិក្ខុលះបង់ស្រឡះ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាអាទិកម្មិក។
សង្ឃាទិសេស ទី១២ ចប់។
(១៣. កុលទូសកសិក្ខាបទំ)
[៣១៤] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានបុញ្ញសិរី គង់នៅក្នុងវត្តជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុពីររូបឈ្មោះអស្សជិ និងបុនព្វសុក ជាអ្នកនៅក្នុងអាវាសទៀបកិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស។ អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុនោះ ប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះគឺ ដាំកូនឈើផ្កាដោយខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ ធ្វើផ្កាកម្រងមានទងតែម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងមានទងទាំងពីរខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើចាក់រំលេចទង62) ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើដែលដោតជាចង្កោម63) ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ក្បាលខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ត្រចៀកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ទ្រូងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ។ អស្សជិភិក្ខុនិងបុនព្វសុកភិក្ខុនោះ នាំផ្កាកម្រងមានទងតែម្ខាងទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ ដើម្បីស្រីនៃត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃត្រកូលទាំងឡាយ នាំផ្កាកម្រងមានទងទាំងពីរខាងទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាឈើចាប់រំលេចទងទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាឈើដែលដោតជាចង្កោមទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាកម្រងសម្រាប់ប្រដាប់ក្បាលទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាកម្រងសម្រាប់ប្រដាប់ត្រចៀកទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាកម្រងប្រដាប់ទ្រូងទៅខ្លួនឯងខ្លះ ប្រើគេនាំទៅឲ្យខ្លះ។ អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុនោះឆាន់ (ភោជន) ក្នុងភាជន៍មួយជាមួយនឹងស្រីត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃត្រកូលទាំងឡាយខ្លះ ផឹក (ទឹក)ក្នុងផ្តិលជាមួយគ្នាខ្លះ អង្គុយលើអាសនៈជាមួយគ្នាខ្លះ ដេកលើគ្រែជាមួយគ្នាខ្លះ ដេកលើកម្រាលជាមួយគ្នាខ្លះ ដេកដណ្តប់ជាមួយគ្នាខ្លះ ដេកលើកម្រាល និងដណ្តប់ជាមួយគ្នាខ្លះ ស៊ីខុសពេលខ្លះ ផឹកទឹកស្រវឹងខ្លះ ទ្រទ្រង់ផ្កាកម្រងគ្រឿងក្រអូបនឹងគ្រឿងលាបខ្លះ រាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ កែក្រាយខ្លះ រាំជាមួយនឹងស្រីកំពុងរាំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងរាំខ្លះ ប្រគំជាមួយនឹងស្រីកំពុងរាំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងរាំខ្លះ រាំជាមួយនឹងស្រីកំពុងច្រៀងខ្លះ ច្រៀងជាមួយនឹងស្រីកំពុងច្រៀងខ្លះ ប្រគំជាមួយនឹងស្រីកំពុងច្រៀងខ្លះ កែក្រាយជាមួយនឹងស្រីកំពុងច្រៀងខ្លះ រាំជាមួយនឹងស្រីកំពុងប្រគំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងប្រគំខ្លះ ប្រគំជាមួយនឹងស្រីកំពុងប្រគំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងប្រគំខ្លះ រាំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ច្រៀងជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ប្រគំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ កែក្រាយជាមួយនឹងស្រីកំពុងកែក្រាយខ្លះ លេងបាស្កាមានក្រឡាប្រាំបី64) ខ្លះ លេងបាស្កាមានក្រឡាដប់65) ខ្លះ លេងបាស្កាក្នុងអាកាស66) ខ្លះ លេងផ្លូវវាងដែលខ្លួនគួរវាង67) ខ្លះ លេងផ្ទាត់គ្រាប់ មានក្រួសជាដើមខ្លះ លេងបាស្កាក្នុងលានសម្រាប់លេងខ្លះ លេងហ៊ឹងខ្លះ លេងដោយរលាស់ទឹកលាក់ឲ្យទាយរូបខ្លះ លេងអង្គុញខ្លះ លេងផ្លុំប៉ីស្លឹកខ្លះ លេងនង្គ័លតូចខ្លះ លេងដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់ដីខ្សាច់ (បាយឡុកបាយឡ) ខ្លះ លេងរថតូចខ្លះ លេងធ្នូតូចខ្លះ លេងសរសេរខ្យល់ឲ្យទាយខ្លះ លេងទាយចិត្ត (ស្តេចចង់) ខ្លះ លេងកំប្លែងត្រាប់គេខ្លះ ហាត់ដំរីខ្លះ ហាត់សេះខ្លះ ហាត់រថខ្លះ ហាត់ធ្នូខ្លះ ហាត់ដងមានដងដាវជាដើមខ្លះ ស្ទុះរត់ពីមុខដំរីខ្លះ ស្ទុះរត់ពីមុខសេះខ្លះ ស្ទុះរត់ពីមុខរថខ្លះ ស្ទុះរត់ទៅខ្លះ ស្ទុះរត់មកខ្លះ ស្រែកហ៊ោខ្លះ ទះដៃខ្លះ ចំបាប់គ្នាខ្លះ ដាល់គ្នាខ្លះ ក្រាលសង្ឃាដិក្នុងកណ្តាលរោងរាំ ហើយនិយាយនឹងស្រីដែលរាំ យ៉ាងនេះថា ម្នាលប្អូនស្រី នាងចូររាំក្នុងទីនេះខ្លះ ដាក់ម្រាមដៃលើថ្ងាសខ្លួន និងលើថ្ងាសស្រីរបាំខ្លះ ប្រព្រឹត្តអនាចារផ្សេងៗខ្លះ។
[៣១៥] សម័យនោះឯង ភិក្ខុមួយរូបចាំវស្សាក្នុងដែនឈ្មោះកាសី រួចហើយទៅកាន់ក្រុងសាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ ក៏ដើរទៅត្រង់កិដាគិរិជនបទ។ ភិក្ខុនោះឯង ក៏ស្លៀកស្បង់ ប្រដាប់បាត្រនិងចីវរក្នុងពេលព្រឹកព្រហាម មានដំណើរឈានដើរទៅមុខ ឈានថយក្រោយ ក្រឡេកមើលទៅមុខ ក្រឡេកមើលចំហៀង បត់ចូល និងលាចេញ គួរជាទីជ្រះថ្លា ព្រោះភិក្ខុអង្គនោះ មានភ្នែកសង្រួមចុះ និងមានឥរិយាបថរំទំ ចូលទៅកាន់កិដាគិរិជនបទ ដើម្បីបិណ្ឌបាត។ មនុស្សទាំងឡាយឃើញភិក្ខុនោះហើយ និយាយយ៉ាងនេះថា លោកអ្វីនេះ ដូចជាសង្រួមហួស ដូចជាទន់ល្វន់ពេក ដូចជាមុខស្រពោនពេក អ្នកណាគេនឹងឲ្យដុំបាយដល់លោកនេះដែលចូលទៅរក (គេនោះ) ចំណែកអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុជាម្ចាស់យើងពោលពាក្យផ្អែម ពោលពាក្យពីរោះ ពោលពាក្យជាសុខ មានញញឹមញញែមជាមុន តែងនិយាយថា អ្នកចូរមក អ្នកមកល្អហើយ មានមុខមិនស្រពោន មានមុខងើប តែងនិយាយមុន យើងគួរប្រគេនដុំបាយដល់លោកម្ចាស់អស់នោះ។ ឧបាសកមួយនាក់បានឃើញភិក្ខុនោះត្រាច់ទៅក្នុងកិដាគិរិជនបទ ដើម្បីបិណ្ឌបាត លុះឃើញហើយ ក៏ចូលទៅរកភិក្ខុនោះ ថ្វាយបង្គំហើយនិយាយពាក្យនេះថា មេត្តាប្រោស លោកម្ចាស់បានអាហារបិណ្ឌបាតខ្លះដែរឬ។ ភិក្ខុនោះប្រាប់ថា ម្នាលអាវុសោ អាហារបិណ្ឌបាតមិនទាន់បានទេ។ ឧបាសកនោះនិយាយថា លោកម្ចាស់សូមនិមន្តមក យើងនឹងទៅផ្ទះ។ ទើបឧបាសកនោះ នាំភិក្ខុនោះទៅផ្ទះ ឲ្យឆាន់ហើយ និយាយពាក្យនេះថា លោកម្ចាស់នឹងនិមន្តទៅក្នុងទីណា។ ភិក្ខុនោះប្រាប់ថា ម្នាលអាវុសោ អាត្មានឹងទៅកាន់ក្រុងសាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ។ ឧបាសកនោះពោលថា បើដូច្នោះ សូមលោកម្ចាស់ថ្វាយបង្គំព្រះបាទនៃព្រះដ៏មានព្រះភាគដោយត្បូងតាមពាក្យនៃខ្ញុំ ម្យ៉ាងទៀត សូមលោកម្ចាស់ក្រាបទូលយ៉ាងនេះថា សូមទ្រង់មេត្តាប្រោស អាវាសក្នុងកិដាគិរិជនបទខូចហើយ ព្រោះភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក ជាចៅអាវាស ក្នុងកិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស ភិក្ខុពីររូបនោះ ប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះគឺ ដាំកូនឈើផ្កាដោយខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ ធ្វើផ្កាកម្រងមានទងតែម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងមានទងទាំងពីរខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ។បេ។ ប្រព្រឹត្តអនាចារមានប្រការផ្សេងៗទៀត សូមទ្រង់ព្រះមេត្តាប្រោស ពួកមនុស្សណាមានសទ្ធាជ្រះថ្លាក្នុងកាលមុន ឥឡូវនេះមនុស្សអស់នោះ គ្មានសទ្ធា មិនជ្រះថ្លា ហើយទានទាំងឡាយណា (ដែលគេធ្លាប់ឲ្យ) ដល់សង្ឃក្នុងកាលមុន ឥឡូវនេះ ទានទាំងនោះ គេឈប់ឲ្យហើយ ភិក្ខុមានសីលជាទីស្រឡាញ់ ក៏រត់ខ្ចាត់ខ្ចាយ នៅតែពួកភិក្ខុលាមក សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ បញ្ជូនពួកភិក្ខុទៅកិដាគិរិជនបទ ប្រយោជន៍ឲ្យអាវាសក្នុងកិដាគិរិជនបទនេះរៀបរយល្អឡើងវិញ។ ភិក្ខុនោះទទួលស្តាប់ពាក្យឧបាសកនោះហើយថា អើអាវុសោ រួចក៏ចៀសចេញទៅកាន់ក្រុងសាវត្ថីដោយលំដាប់ ចូលទៅគាល់ព្រះដ៏មានព្រះភាគក្នុងវត្តជេតពនជារបស់អនាថបិណ្ឌិកគហបតី ទៀបក្រុងសាវត្ថី លុះចូលទៅហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។
[៣១៦] ព្រះពុទ្ធទាំងឡាយដ៏មានព្រះភាគ ព្រះអង្គតែធ្វើសេចក្តីរីករាយជាមួយនឹងភិក្ខុជាអាគន្តុកទាំងឡាយយ៉ាងនេះ។ ហេតុដូច្នោះ បានជាព្រះដ៏មានព្រះភាគទ្រង់ត្រាស់យ៉ាងនេះនឹងភិក្ខុនោះថា ម្នាលភិក្ខុ សរីរយន្តអ្នកល្មមអត់ធន់បានឬទេ អ្នកល្មមប្រព្រឹត្តទៅបានស្រួលឬទេ68) អ្នកមកកាន់ផ្លូវឆ្ងាយដោយមិនសូវនឿយហត់ទេឬ ម្យ៉ាងទៀត អ្នកទើបនឹងមកពីទីណា។ ភិក្ខុនោះឆ្លើយថា បពិត្រព្រះដ៏មានព្រះភាគ សរីរយន្តខ្ញុំព្រះអង្គល្មមអត់ធន់បាន ខ្ញុំព្រះអង្គល្មមប្រព្រឹត្តទៅបានស្រួលទេ បពិត្រព្រះអង្គដ៏ចំរើន ម្យ៉ាងទៀតខ្ញុំព្រះអង្គមកកាន់ផ្លូវឆ្ងាយដោយមិនសូវនឿយហត់ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គនៅចាំវស្សាក្នុងដែនកាសីនេះ ហើយមកកាន់ក្រុងសាវត្ថីដើម្បីគាល់ព្រះដ៏មានព្រះភាគ បានដើរទៅត្រង់កិដាគិរិជនបទ បពិត្រព្រះអង្គដ៏ចំរើន ក្នុងគ្រានោះ ខ្ញុំព្រះអង្គស្លៀកស្បង់ ហើយប្រដាប់បាត្រនិងចីវរ ចូលទៅកាន់កិដាគិរិជនបទ ដើម្បីបិណ្ឌបាតក្នុងពេលព្រឹកព្រហាម សូមទ្រង់ព្រះមេត្តាប្រោស ឧបាសកមួយនាក់ បានឃើញខ្ញុំព្រះអង្គកំពុងត្រាច់ទៅបិណ្ឌបាតក្នុងកិដាគិរិជនបទ លុះឃើញហើយ ក៏ចូលមករកខ្ញុំព្រះអង្គ លុះចូលមកហើយ ថ្វាយបង្គំខ្ញុំព្រះអង្គ រួចនិយាយពាក្យនេះថា បពិត្រលោកដ៏ចំរើន លោកម្ចាស់បានអាហារបិណ្ឌបាតខ្លះដែរឬ ខ្ញុំព្រះអង្គនិយាយថា ម្នាលអាវុសោ អាត្មាមិនទាន់បានអាហារបិណ្ឌបាតទេ ឧបាសកនោះនិយាយថា បពិត្រលោកដ៏ចំរើន លោកម្ចាស់ចូរនិមន្តមក យើងនឹងទៅផ្ទះ សូមទ្រង់ព្រះមេត្តាប្រោស ទើបឧបាសកនោះ នាំខ្ញុំព្រះអង្គទៅផ្ទះ ហើយឲ្យឆាន់ រួចហើយប្រាប់ពាក្យនេះថា បពិត្រលោកដ៏ចំរើន លោកម្ចាស់នឹងទៅក្នុងទីណា ខ្ញុំព្រះអង្គប្រាប់ថា ម្នាលអាវុសោ អាត្មានឹងទៅក្រុងសាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ ឧបាសកនោះពោលថា បពិត្រលោកដ៏ចំរើន បើដូច្នោះ សូមលោកម្ចាស់ថ្វាយបង្គំព្រះបាទនៃព្រះដ៏មានព្រះភាគដោយត្បូងតាមពាក្យនៃខ្ញុំ ម្យ៉ាងទៀត សូមលោកម្ចាស់ទូលព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស អាវាសក្នុងកិដាគិរិជនបទវិនាសខូចអស់ហើយ ព្រោះភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ជាចៅអាវាសក្នុងកិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស ភិក្ខុពីររូបនោះប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះគឺ ដាំកូនឈើផ្កាដោយខ្លួនឯងខ្លះ ប្រើគេដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេស្រោចខ្លះ។បេ។ ប្រព្រឹត្តអនាចារមានប្រការផ្សេងៗទៀត សូមទ្រង់ព្រះមេត្តាប្រោស កាលមុន មនុស្សទាំងឡាយណាធ្លាប់មានសទ្ធាជ្រះថ្លាហើយ ឥឡូវនេះមនុស្សអម្បាលនោះ មិនមានសទ្ធា មិនជ្រះថ្លាទេ ទានទាំងឡាយណា ដែលទាយកធ្លាប់ឲ្យដល់សង្ឃក្នុងកាលមុន ឥឡូវនេះ ទានទាំងនោះ គេឈប់ឲ្យហើយ ភិក្ខុទាំងឡាយមានសីលបរិសុទ្ធស្អាត ចៀសចេញទៅ ចំណែកពួកភិក្ខុលាមកក៏នៅ (ក្នុងទីនោះ) សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ចាត់ពួកភិក្ខុ (ពីសំណាក់ព្រះអង្គ) ទៅកិដាគិរិជនបទ ប្រយោជន៍ឲ្យអាវាសក្នុងកិដាគិរិជនបទបានរៀបរយល្អ បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទើបនឹងមកពីកិដាគិរិជនបទនោះ។
[៣១៧] ព្រោះហេតុនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរបញ្ជាក់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុពីររូបឈ្មោះអស្សជិនិងបុនព្វសុកជាចៅអាវាស ក្នុងកិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស ភិក្ខុពីររូបនោះប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះគឺ ដាំកូនឈើផ្កាខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ ធ្វើផ្កាកម្រងមានទងតែម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងមានទងទាំងពីរខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើចាក់រំលេចទង69) ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើសម្រាប់ស៊កក្នុងបំពង់70) ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ក្បាល ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ត្រចៀកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងប្រដាប់ទ្រូងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ។បេ។ ប្រព្រឹត្តអនាចារផ្សេងទៀត មនុស្សទាំងឡាយណា ធ្លាប់មានសទ្ធាជ្រះថ្លាហើយក្នុងកាលមុន ឥឡូវនេះមនុស្សទាំងឡាយនោះ មិនមានសទ្ធា មិនជ្រះថ្លាទេ ទានទាំងឡាយណាដែលទាយកគេធ្លាប់ប្រគេនដល់សង្ឃក្នុងកាលមុន ឥឡូវនេះទានទាំងនោះ គេឈប់ឲ្យអស់ហើយ ភិក្ខុទាំងឡាយមានសីលស្អាតបរិសុទ្ធចៀសចេញទៅ ចំណែកខាងពួកភិក្ខុលាមកក៏នៅក្នុងទីនោះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ រឿងនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងនោះ មិនសមគួរទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ម្តេចឡើយ ពួកមោឃបុរសនោះប្រព្រឹត្តអនាចារមានសភាពយ៉ាងនេះគឺ ដាំកូនឈើផ្កាខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ ធ្វើផ្កាកម្រងមានទងតែម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាមានទងទាំងពីរខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាចាក់រំលេចទងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើសម្រាប់ស៊កក្នុងបំពង់ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាសម្រាប់ប្រដាប់ក្បាលខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាសម្រាប់ប្រដាប់ត្រចៀកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងប្រដាប់ទ្រូងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ភិក្ខុទាំងឡាយនោះ នាំផ្កាកម្រងមានទងតែម្ខាងទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ ដើម្បីស្រីនៃត្រកូលទាំងឡាយ ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃត្រកូលទាំងឡាយ នាំផ្កាកម្រងមានទងទាំងពីរខាងទៅឲ្យខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាចាក់រំលេចទងទៅឲ្យខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាឈើសម្រាប់ស៊កក្នុងបំពង់ខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាសម្រាប់ប្រដាប់ក្បាលទៅឲ្យខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាសម្រាប់ប្រដាប់ត្រចៀកទៅឲ្យខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាកម្រងប្រដាប់ទ្រូងទៅឲ្យខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ ភិក្ខុអម្បាលនោះ ឆាន់ក្នុងភាជន៍មួយជាមួយនឹងពួកស្រីនៃត្រកូល ពួកធីតានៃត្រកូល ពួកកុមារីនៃត្រកូល ពួកស្រីជាកូនប្រសានៃត្រកូល ពួកទាសីនៃត្រកូលខ្លះ ផឹក ក្នុងផ្តិលជាមួយគ្នាខ្លះ អង្គុយលើអាសនៈជាមួយគ្នាខ្លះ ដេកលើគ្រែជាមួយគ្នាខ្លះ ដេកលើកម្រាលជាមួយគ្នាខ្លះ ដេកដណ្តប់ជាមួយគ្នាខ្លះ មានគ្រឿងកម្រាល និងដេកដណ្តប់ជាមួយគ្នាខ្លះ ស៊ីខុសពេលខ្លះ ផឹកទឹកស្រវឹងខ្លះ ទ្រទ្រង់ផ្កាកម្រងគ្រឿងក្រអូបនិងគ្រឿងលាបខ្លះ រាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ កែក្រាយខ្លះ រាំជាមួយនឹងស្រីកំពុងរាំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងរាំខ្លះ ប្រគំជាមួយនឹងស្រីកំពុងរាំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងរាំខ្លះ រាំជាមួយនឹងស្រីកំពុងច្រៀងខ្លះ ច្រៀងជាមួយនឹងស្រីកំពុងច្រៀងខ្លះ ប្រគំជាមួយនឹងស្រីកំពុងច្រៀងខ្លះ កែក្រាយជាមួយនឹងស្រីកំពុងច្រៀងខ្លះ រាំជាមួយនឹងស្រីកំពុងប្រគំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងប្រគំខ្លះ ប្រគំជាមួយនឹងស្រីកំពុងប្រគំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងប្រគំខ្លះ រាំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ច្រៀងជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ប្រគំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ កែក្រាយជាមួយនឹងស្រីកំពុងកែក្រាយខ្លះ លេងបាស្កាមានក្រឡា៨ខ្លះ លេងបាស្កាមានក្រឡា១០ខ្លះ លេងបាស្កាក្នុងអាកាសខ្លះ លេងផ្លូវវាងដែលខ្លួនគួរវាង71) ខ្លះ លេងផ្ទាត់គ្រាប់ មានក្រួសជាដើមខ្លះ លេងបាស្កាក្នុងលានសម្រាប់លេងខ្លះ លេងហ៊ឹងខ្លះ លេងរលាស់ទឹកលាក់ឲ្យទាយរូបខ្លះ លេងអង្គុញខ្លះ លេងផ្លុំប៉ីស្លឹកខ្លះ លេងកូននង្គ័លខ្លះ លេងដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់ដីខ្សាច់ (បាយឡុកបាយឡ) ខ្លះ លេងដោយរថតូចខ្លះ លេងដោយធ្នូតូចខ្លះ លេងសរសេរអក្សរខ្យល់ឲ្យទាយខ្លះ លេងទាយចិត្ត (ស្តេចចង់) ខ្លះ លេងកំប្លែងត្រាប់គេខ្លះ ហាត់វិជ្ជាដំរីខ្លះ ហាត់វិជ្ជាសេះខ្លះ ហាត់សេះខ្លះ ហាត់វិជ្ជារថខ្លះ ហាត់វិជ្ជាធ្នូខ្លះ ហាត់ដងមានដងដាវជាដើមខ្លះ រត់ពីមុខដំរីខ្លះ រត់ទៅពីមុខសេះខ្លះ រត់ទៅពីមុខរថខ្លះ រត់ទៅខ្លះ រត់ត្រឡប់មកខ្លះ ស្រែកហ៊ោខ្លះ ទះដៃខ្លះ ចំបាប់ខ្លះ ដាល់គ្នាខ្លះ ក្រាលសង្ឃាដិក្នុងកណ្តាលរោងរាំ ហើយនិយាយនឹងស្រីដែលរាំ យ៉ាងនេះថា នែប្អូនស្រី នាងចូររាំក្នុងទីនេះចុះខ្លះ ដាក់ម្រាមដៃលើថ្ងាស (ខ្លួន និងថ្ងាសស្រីរបាំ) ខ្លះ ប្រព្រឹត្តអនាចារផ្សេងទៀត ម្នាលភិក្ខុទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់មនុស្សដែលមិនទាន់ជ្រះថ្លាហើយផង។បេ។
[៣១៨] លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ដោយបរិយាយច្រើន ហើយព្រះអង្គសំដែងធម្មីកថា រួចទ្រង់ហៅព្រះសារីបុត្តត្ថេរ និងព្រះមោគ្គល្លានត្ថេរមក ហើយត្រាស់ថា ម្នាលសារីបុត្ត និងមោគ្គល្លាន អ្នកទាំងឡាយចូរទៅកាន់កិដាគិរិជនបទ លុះទៅហើយ ចូរធ្វើបព្វាជនីយកម្ម72) ភិក្ខុឈ្មោះអស្សជិ និងបុនព្វសុកចេញពីកិដាគិរិជនបទ (ព្រោះ) ភិក្ខុអម្បាលនោះ ជាសទ្ធិវិហារិករបស់អ្នកទាំងឡាយ។ ព្រះសារីបុត្តត្ថេរ និងព្រះមោគ្គល្លានត្ថេរក្រាបទូលសួរថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គទាំងឡាយនឹងធ្វើបព្វាជនីយកម្ម ភិក្ខុឈ្មោះអស្សជិ និងបុនព្វសុកចេញពីកិដាគិរិជនបទដូចម្តេចបាន (ព្រោះ) ភិក្ខុទាំងនោះជាមនុស្សកាចអាក្រក់។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលសារីបុត្តនិងមោគ្គល្លាន បើដូច្នោះ អ្នកទាំងឡាយ ចូរទៅជាមួយនឹងភិក្ខុជាច្រើនរូប។ ព្រះសារីបុត្តត្ថេរ និងព្រះមោគ្គល្លានត្ថេរ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគ ហើយឆ្លើយថា យ៉ាងហ្នឹងហើយព្រះអង្គ។
[៣១៩] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវធ្វើយ៉ាងនេះគឺ ដម្បូងពួកអ្នកត្រូវដាស់តឿនភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកសិន លុះដាស់តឿនហើយ គួរឲ្យរលឹក លុះឲ្យរលឹកហើយ គួរលើកអាបត្តិឡើង លុះលើកអាបត្តិឡើងហើយ ភិក្ខុដែលឆ្លាសអង់អាច គួរឲ្យសង្ឃដឹងដោយពាក្យថា បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃចូរស្តាប់ពាក្យខ្ញុំ ពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកនេះ ជាអ្នកទ្រុស្តត្រកូល គឺញុំាងសេចក្តីជ្រះថ្លារបស់ត្រកូលឲ្យវិនាស ព្រោះសេចក្តីប្រព្រឹត្តិអាក្រក់។ សេចក្តីប្រព្រឹត្តិអាក្រក់របស់ពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកនេះ ប្រាកដជាគេឃើញផង គេឮផង ម្យ៉ាងទៀត ត្រកូលទាំងឡាយដែលពួកភិក្ខុនេះទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង។ បើបព្វាជនីយកម្មមានកាលគួរដល់សង្ឃហើយ សង្ឃត្រូវធ្វើបព្វាជនីយកម្មពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកឲ្យចេញពីកិដាគិរិជនបទថា ពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកមិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃចូរស្តាប់ពាក្យខ្ញុំ ពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុក ជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តិអាក្រក់។ សេចក្តីប្រព្រឹត្តអាក្រក់របស់លោកអម្បាលនេះ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយដែលភិក្ខុអម្បាលនេះទ្រុស្តហើយសោត ប្រាកដជាគេឃើញផង គេឮផង។ សង្ឃធ្វើបព្វាជនីយកម្មពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកឲ្យចេញពីកិដាគិរិជនបទថា ពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកមិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ ការធ្វើបព្វាជនីយកម្មពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុក ឲ្យចេញពីកិដាគិរិជនបទថា ភិក្ខុទាំងឡាយជាពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកមិនត្រូវនៅក្នុងកិដាគិរិជនបទទេ សមគួរដល់លោកដ៏មានអាយុអង្គណា លោកអង្គនោះត្រូវស្ងៀម មិនសមគួរដល់លោកអង្គណា លោកអង្គនោះត្រូវពោលឡើង។ ខ្ញុំសូត្រសេចក្តីនេះអស់វារៈពីរដងផង។បេ។ ខ្ញុំសូត្រសេចក្តីនេះអស់វារៈបីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃសូមស្តាប់ពាក្យខ្ញុំ។បេ។ លោកអង្គនោះត្រូវពោលឡើង។ សង្ឃបានធ្វើបព្វាជនីយកម្ម ដល់ពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ឲ្យចេញពីកិដាគិរិជនបទថា ពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ ការធ្វើបព្វាជនីយកម្មនោះសមគួរដល់សង្ឃ ហេតុនោះសង្ឃស្ងៀមនៅ។ ខ្ញុំចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[៣២០] លំដាប់នោះ ភិក្ខុសង្ឃ មានព្រះសារីបុត្តត្ថេរ និងព្រះមោគ្គល្លានត្ថេរជាប្រធាន ទៅកាន់កិដាគិរិជនបទ ហើយបានធ្វើបព្វាជនីយកម្ម ដល់ពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ចេញពីកិដាគិរិជនបទថា ពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ ភិក្ខុអម្បាលនោះដែលសង្ឃធ្វើបព្វាជនីយកម្មហើយ មិនប្រព្រឹត្តតាមដោយស្រួល មិនសម្លបរោម គឺមិនព្រមតាម មិនព្រមប្រតិបត្តិតាមទំនងជាទីរើខ្លួនចេញ មិនអង្វរភិក្ខុទាំងឡាយឲ្យអត់ទោស ត្រឡប់ជាជេរប្រទេច បន្ទោសការកសង្ឃថា សង្ឃលុះក្នុងសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីល្ងង់ សេចក្តីខ្លាច ហើយភិក្ខុទាំងនោះចៀសចេញទៅខ្លះ សឹកទៅខ្លះ។ ពួកភិក្ខុណាប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុដូចម្តេច ក៏ពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ដែលសង្ឃធ្វើបព្វាជនីយកម្មហើយ មិនប្រព្រឹត្តតាមដោយស្រួល មិនសម្លបរោម មិនព្រមប្រតិបត្តិតាមទំនងជាទីរលាស់ខ្លួនចេញ មិនអង្វរភិក្ខុទាំងឡាយឲ្យអត់ទោស ត្រឡប់ជាជេរប្រទេច បន្ទោសការកសង្ឃថា សង្ឃលុះក្នុងសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីល្ងង់ សេចក្តីខ្លាច ហើយភិក្ខុទាំងនោះចៀសចេញទៅខ្លះ សឹកទៅខ្លះ។
[៣២១] លំដាប់នោះ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះហេតុនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរបញ្ជាក់ ភិក្ខុទាំងឡាយក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ បានឮថាពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ដែលសង្ឃធ្វើបព្វាជនីយកម្មហើយ មិនប្រព្រឹត្តតាមដោយស្រួល។បេ។ ហើយភិក្ខុទាំងនោះសឹកទៅខ្លះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធដ៏មានបុញ្ញសិរី តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងនោះ មិនសមគួរ។បេ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូចម្តេចក៏មោឃបុរសទាំងនោះ ដែលសង្ឃធ្វើបព្វាជនីយកម្មហើយ មិនប្រព្រឹត្តតាមដោយស្រួល។បេ។ ភិក្ខុទាំងនោះសឹកទៅខ្លះ ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងឡាយនេះ មិននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាហើយផង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុចូលទៅជិតអាស្រ័យស្រុក ឬនិគម កន្លែងណាមួយ ហើយនៅ ជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តិអាក្រក់។ សេចក្តីប្រព្រឹត្តិអាក្រក់របស់ភិក្ខុនោះឯង ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយដែលភិក្ខុនោះទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង។ ភិក្ខុនោះ គឺភិក្ខុទាំងឡាយត្រូវនិយាយស្តីឲ្យយ៉ាងនេះថា លោកដ៏មានអាយុជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តអាក្រក់ សេចក្តីប្រព្រឹត្តអាក្រក់របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយដែលលោកដ៏មានអាយុទ្រុស្តហើយនោះ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញពីអាវាសនេះទៅ លោកមិនគួរនៅក្នុងទីនេះទេ។ ភិក្ខុនោះ ដែលភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាងនេះ ត្រឡប់ថាឲ្យភិក្ខុទាំងឡាយនោះយ៉ាងនេះវិញថា ភិក្ខុទាំងឡាយលុះក្នុងសេចក្តីស្រឡាញ់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីខឹងផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីល្ងង់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីខ្លាចផង (ព្រោះ) ភិក្ខុទាំងឡាយនោះ បណ្តេញភិក្ខុពួកខ្លះ មិនបណ្តេញភិក្ខុពួកខ្លះដោយអាបត្តិដូចគ្នាទេ។ ភិក្ខុនោះ ភិក្ខុទាំងឡាយត្រូវនិយាយប្រដៅយ៉ាងនេះថា លោកដ៏មានអាយុចូរកុំនិយាយយ៉ាងនេះ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីស្រឡាញ់ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីស្អប់ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីល្ងង់ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីខ្លាច លោកដ៏មានអាយុឯង ជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តិអាក្រក់ សេចក្តីប្រព្រឹត្តិអាក្រក់របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយសោត ដែលលោកដ៏មានអាយុទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញចាកអាវាសនេះទៅ លោកកុំនៅក្នុងអាវាសនេះ។ ភិក្ខុនោះ ដែលភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាងនេះ នៅតែប្រកាន់លទ្ធិយ៉ាងនេះដដែល ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មប្រកាសហាម ដើម្បីឲ្យលះបង់អំពើអាក្រក់នោះកំណត់បីដង។ ភិក្ខុនោះ បើភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មកំណត់បីដង លះអំពើអាក្រក់នោះបាន សេចក្តីលះបង់បាននេះ ជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។
[៣២២] ត្រង់ពាក្យថា ភិក្ខុ (ចូលទៅជិតអាស្រ័យនៅ) ស្រុក ឬនិគម កន្លែងណាមួយ សេចក្តីថា ស្រុកក្តី និគមក្តី នគរក្តី ក៏គឺស្រុក គឺនិគមហ្នឹងឯង។ ពាក្យថា ចូលទៅជិតអាស្រ័យនៅ (គឺភិក្ខុចូលទៅជិតអាស្រ័យនៅក្នុងស្រុកនិគមណា) ចីវរ បិណ្ឌបាត សេនាសនៈ និងគិលានបច្ចយភេសជ្ជបរិក្ខារជាប់ចំពោះមាននៅហើយ ក្នុងស្រុក និងនិគមនោះ។ ត្រកូល៤ពួក គឺ ត្រកូលក្សត្រ ត្រកូលព្រាហ្មណ៍ ត្រកូលអ្នកឈ្មួញ (ត្រកូលអ្នករកស៊ីធម្មតា) ត្រកូលអ្នកគ្រួ (អ្នកស៊ីឈ្នួល) ហៅថា ត្រកូល។ ពាក្យថា ជាអ្នកទ្រុស្តត្រកូល គឺភិក្ខុទ្រុស្តត្រកូលទាំងឡាយដោយ (ឲ្យ) ផ្កាខ្លះ (ឲ្យ)ផ្លែខ្លះ (ឲ្យ)គ្រឿងលំអិតសម្រាប់ងូតខ្លះ (ឲ្យ)ដីស្អិតខ្លះ (ឲ្យ)ឈើស្ទន់ខ្លះ (ឲ្យ)ឫស្សីខ្លះ ដោយកិរិយាធ្វើពេទ្យខ្លះ ដោយការបម្រើដោយស្មងខ្លះ។ ពាក្យថា មានសេចក្តីប្រព្រឹត្តអាក្រក់ គឺភិក្ខុដាំកូនឈើផ្កាខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ។
[៣២៣] ពាក្យថា ប្រាកដជាគេឃើញផង គេឮផង គឺអ្នកណានៅក្នុងទីចំពោះមុខ អ្នកនោះឃើញ អ្នកណានៅក្នុងទីកំបាំងមុខ អ្នកនោះឮ។ ពាក្យថា ត្រកូលទាំងឡាយសោត ដែលភិក្ខុនោះទ្រុស្តហើយ គឺពីមុន មនុស្សទាំងឡាយមានសទ្ធា ឥឡូវនេះជាមនុស្សមិនមានសទ្ធាវិញ ធ្លាប់ជ្រះថ្លា លែងជ្រះថ្លាទៅវិញ ព្រោះអាស្រ័យនឹងភិក្ខុនោះ។ ពាក្យថា ប្រាកដជាគេឃើញផង គេឮផង គឺអ្នកណានៅក្នុងទីចំពោះមុខ អ្នកនោះឃើញ អ្នកណានៅក្នុងទីកំបាំងមុខ អ្នកនោះឮ។
[៣២៤] ពាក្យថា ភិក្ខុនោះ គឺភិក្ខុណាមួយ ជាអ្នកទ្រុស្តត្រកូល។ ពាក្យថា គឺភិក្ខុទាំងឡាយ បានដល់ភិក្ខុទាំងឡាយដទៃ។ ភិក្ខុទាំងឡាយណាឃើញ ណាឮ ភិក្ខុទាំងឡាយនោះត្រូវនិយាយប្រដៅថា លោកដ៏មានអាយុជាអ្នកទ្រុស្តត្រកូល ជាអ្នកប្រព្រឹត្តអាក្រក់ សេចក្តីប្រព្រឹត្តិអាក្រក់របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយសោត ដែលលោកដ៏មានអាយុទ្រុស្តហើយនោះ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញពីអាវាសនេះទៅ លោកមិនគួរនៅក្នុងអាវាសនេះទេ។ ម្យ៉ាងទៀត ភិក្ខុនោះ ដែលភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាងនេះហើយ ត្រឡប់ថាឲ្យភិក្ខុទាំងឡាយនោះយ៉ាងនេះថា ភិក្ខុទាំងឡាយលុះក្នុងសេចក្តីស្រឡាញ់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីស្អប់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីល្ងង់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីខ្លាចផង ទើបបណ្តេញភិក្ខុពួកខ្លះ មិនបណ្តេញភិក្ខុពួកខ្លះ ព្រោះអាបត្តិដូចគ្នាទេ។
[៣២៥] ពាក្យថា ភិក្ខុនោះ គឺភិក្ខុដែលបានធ្វើកម្មនោះ។ ពាក្យថា គឺភិក្ខុទាំងឡាយ បានដល់ភិក្ខុទាំងឡាយឯទៀត។ ភិក្ខុណាឃើញ ភិក្ខុណាឮ ភិក្ខុទាំងឡាយនោះត្រូវនិយាយប្រដៅថា លោកដ៏មានអាយុ ចូរកុំនិយាយយ៉ាងនេះ ភិក្ខុទាំងឡាយមិនលុះក្នុងឆន្ទាគតិ ភិក្ខុទាំងឡាយមិនលុះក្នុងទោសាគតិ ភិក្ខុទាំងឡាយមិនលុះក្នុងមោហាគតិ ភិក្ខុទាំងឡាយមិនលុះក្នុងភយាគតិ លោកដ៏មានអាយុ ជាអ្នកទ្រុស្តត្រកូល ជាអ្នកប្រព្រឹត្តអាក្រក់ សេចក្តីប្រព្រឹត្តិអាក្រក់របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយសោត ដែលលោកដ៏មានអាយុទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញពីអាវាសនេះទៅ លោកមិនគួរនៅក្នុងអាវាសនេះទេ។ ភិក្ខុទ្រុស្តត្រកូលនោះ ត្រូវភិក្ខុទាំងឡាយនិយាយប្រដៅអស់វារៈជាគំរប់ពីរដងផង ត្រូវនិយាយប្រដៅអស់វារៈជាគំរប់បីដងផង។ បើភិក្ខុនោះលះបង់(កម្មនោះ) បាន ការលះបាននេះ ជាការល្អ បើភិក្ខុនោះមិនលះបង់ទេ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ ពួកភិក្ខុឮហើយ មិននិយាយប្រដៅ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ (ទ្រុស្តត្រកូល) នោះ គឺភិក្ខុទាំងឡាយត្រូវទាញមកកាន់ទីកណ្តាលសង្ឃ ហើយនិយាយប្រដៅថា លោកដ៏មានអាយុ កុំពោលពាក្យយ៉ាងនេះ ភិក្ខុទាំងឡាយមិនមែនលុះក្នុងឆន្ទាគតិទេ ភិក្ខុទាំងឡាយមិនមែនលុះក្នុងទោសាគតិទេ ភិក្ខុទាំងឡាយមិនមែនលុះក្នុងមោហាគតិទេ ភិក្ខុទាំងឡាយមិនមែនលុះក្នុងភយាគតិទេ លោកដ៏មានអាយុ ជាអ្នកទ្រុស្តត្រកូល ជាអ្នកប្រព្រឹត្តអាក្រក់ សេចក្តីប្រព្រឹត្តិអាក្រក់របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយសោត ដែលលោកដ៏មានអាយុទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញពីអាវាសនេះទៅ លោកមិនគួរនៅក្នុងអាវាសនេះទេ។ ភិក្ខុនោះ គឺភិក្ខុទាំងឡាយត្រូវនិយាយប្រដៅ អស់វារៈជាគំរប់ពីរដងផង ត្រូវនិយាយប្រដៅអស់វារៈជាគំរប់បីដងផង។ បើភិក្ខុនោះលះបង់បាន ការលះបង់បាននេះ ជាការល្អ បើភិក្ខុនោះលះបង់មិនបានទេ ត្រូវអាបត្តិទុក្កដ។
[៣២៦] ភិក្ខុនោះ សង្ឃត្រូវសូត្រប្រកាសហាម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះសង្ឃត្រូវសូត្រប្រកាសហាមយ៉ាងនេះ។ ភិក្ខុដ៏ឆ្លាសអង់អាច ត្រូវប្រកាសសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃសូមស្តាប់ពាក្យខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ សង្ឃបានធ្វើបព្វាជនីយកម្មហើយ ត្រឡប់ជាបន្ទោសភិក្ខុសង្ឃថា ភិក្ខុសង្ឃលុះក្នុងឆន្ទាគតិ លុះក្នុងទោសាគតិ លុះក្នុងមោហាគតិ លុះក្នុងភយាគតិ។ ភិក្ខុ (អ្នកទ្រុស្តត្រកូល) នោះ មិនលះបង់វត្ថុនោះ។ បើកម្មរបស់សង្ឃមានកាលដ៏គួរដល់ហើយ សង្ឃគប្បីសូត្រប្រកាសហាមភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះ។ នេះញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃសូមស្តាប់ពាក្យខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ សង្ឃបានធ្វើបព្វាជនីយកម្មហើយ ត្រឡប់ជាបន្ទោសភិក្ខុសង្ឃថា ភិក្ខុសង្ឃលុះក្នុងសេចក្តីស្រឡាញ់ លុះក្នុងសេចក្តីស្អប់ លុះក្នុងសេចក្តីល្ងង់ លុះក្នុងសេចក្តីខ្លាច។ ភិក្ខុ (អ្នកទ្រុស្តត្រកូល) នោះ មិនលះបង់វត្ថុនោះ។ សង្ឃសូត្រសមនុភាសនកម្ម (ប្រកាសហាម) ភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះ។ ការសូត្រសមនុភាសនកម្ម (ប្រកាសហាម) ភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនសមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ខ្ញុំពោលសេចក្តីនេះអស់វារៈពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះអស់វារៈបីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃសូមស្តាប់ពាក្យខ្ញុំ។បេ។ លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ភិក្ខុឈ្មោះនេះ សង្ឃសូត្រសមនុភាសនកម្ម (ប្រកាសហាម) ដើម្បីឲ្យលះបង់វត្ថុនោះហើយ។ សមនុភាសនកម្មនោះ សមគួរដល់សង្ឃហើយ ហេតុនោះ សង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[៣២៧] (កាលសង្ឃ) សូត្រញត្តិចប់ (ភិក្ខុអ្នកទ្រុស្តត្រកូលនោះ) ត្រូវអាបត្តិទុក្កដ (កាលសង្ឃ) សូត្រកម្មវាចាចប់ជាគំរប់ពីរដង (ភិក្ខុអ្នកទ្រុស្តត្រកូលនោះ) ត្រូវអាបត្តិថុល្លច្ច័យ (កាលសង្ឃ) សូត្រកម្មវាចាចប់ (ភិក្ខុអ្នកទ្រុស្តត្រកូលនោះ) ត្រូវអាបត្តិសង្ឃាទិសេស។ កាលបើភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេសហើយ ឯអាបត្តិទុក្កដដែលភិក្ខុនោះត្រូវក្នុងខណៈចប់ញត្តិក្តី និងអាបត្តិថុល្លច្ច័យទាំងឡាយដែលភិក្ខុនោះត្រូវក្នុងខណៈចប់កម្មវាចាជាគំរប់ពីរដងក្តី ក៏តែងរំងាប់ទៅឯង។ ត្រង់ពាក្យថា សង្ឃាទិសេស គឺសង្ឃ73) ពិត ទើបឲ្យបរិវាសដើម្បីអាបត្តិនោះបានរើចេញចាកអាបត្តិខាងដើម ឲ្យនូវមានត្ត សូត្រអព្ភាន (រាប់ភិក្ខុនោះចូលពួកកង)គណៈ74) ឲ្យមិនបាន បុគ្គល75) ម្នាក់ឲ្យមិនបាន ហេតុនោះ ព្រះដ៏មានព្រះភាគត្រាស់ថា សង្ឃាទិសេស។ នាមកម្ម76) ជាឈ្មោះពួកអាបត្តិនោះឯង ហេតុនោះ បានជាព្រះដ៏មានព្រះភាគត្រាស់ថា សង្ឃាទិសេស។
[៣២៨] ភិក្ខុសំគាល់ក្នុងកម្មប្រកបដោយធម៌ ថាកម្មប្រកបដោយធម៌ តែមិនលះបង់ (សេចក្តីប្រព្រឹត្តិអាក្រក់នោះ) ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីសង្ស័យក្នុងកម្មប្រកបដោយធម៌ មិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុសំគាល់ក្នុងកម្មប្រកបដោយធម៌ ថាកម្មមិនប្រកបដោយធម៌ មិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុសំគាល់ក្នុងកម្មមិនប្រកបដោយធម៌ ថាកម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ ភិក្ខុសង្ស័យក្នុងកម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់ក្នុងកម្មមិនប្រកបដោយធម៌ ថាកម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។
[៣២៩] អាបត្តិមិនមានដល់ភិក្ខុដែលសង្ឃមិនទាន់សូត្រសមនុភាសនកម្ម ដល់ភិក្ខុដែលបានលះបង់ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុមានចិត្តរវើរវាយ ដល់ភិក្ខុមានទុក្ខវេទនាគ្របសង្កត់ ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
សង្ឃាទិសេស ទី១៣ ចប់។
[៣៣០] បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិទាំងឡាយឈ្មោះសង្ឃាទិសេសទាំង១៣ ខ្ញុំសំដែងឡើងហើយ អាបត្តិទាំងឡាយ៩ ហៅថាបឋមាបត្តិកា គឺត្រូវអាបត្តិក្នុងវេលាធ្វើឲ្យកន្លងបញ្ញត្តិជាដម្បូង អាបត្តិទាំងឡាយ៤ ហៅថា យាវតតិយកា គឺត្រូវអាបត្តិក្នុងវេលាដែលសង្ឃសូត្រប្រកាសហាមជាគំរប់បីដង ហើយមិនលះបង់ការអាក្រក់នោះ បណ្តាអាបត្តិទាំង១៣ បើភិក្ខុណាត្រូវអាបត្តិណានីមួយ ហើយដឹងច្បាស់ បិទបាំងទុកអស់ប៉ុន្មានថ្ងៃ ភិក្ខុនោះត្រូវនៅបរិវាសអស់ប៉ុណ្ណោះថ្ងៃ ព្រោះខ្លួនមិនមានសេចក្តីប្រាថ្នានឹងនៅបរិវាស។ ភិក្ខុដែលនៅបរិវាសហើយ ត្រូវប្រព្រឹត្តភិក្ខុមានត្ត77) អស់៦រាត្រីតទៅទៀត។ ភិក្ខុប្រព្រឹត្តមានត្តហើយ ភិក្ខុសង្ឃពួក២០រូបមានក្នុងទីណា ភិក្ខុនោះ គឺភិក្ខុសង្ឃពួក២០រូប គប្បីឲ្យអព្ភាន78) កម្មក្នុងទីនោះ។ បើភិក្ខុសង្ឃមិនគ្រប់២០រូបទេ សូម្បីខ្វះតែមួយរូប ហើយខំតែឲ្យអព្ភានកម្មដល់ភិក្ខុនោះ។ ឯភិក្ខុនោះ មិនបានឈ្មោះថា សង្ឃឲ្យអព្ភានកម្មផង ទាំងពួកភិក្ខុ (ជាការកសង្ឃ) នោះ ឈ្មោះថា ត្រូវព្រះពុទ្ធជាម្ចាស់តិះដៀលបានផង។ សេចក្តីប្រតិបត្តិនេះ ជាការដ៏សមគួរក្នុងកម្មនោះ។ ខ្ញុំសូមសួរលោកដ៏មានអាយុទាំងឡាយក្នុងរឿងនោះ លោកទាំងឡាយ ជាភិក្ខុបរិសុទ្ធហើយឬ ខ្ញុំសួរអស់វារៈពីរដងផង លោកទាំងឡាយ ជាភិក្ខុបិរសុទ្ធហើយឬ ខ្ញុំសួរអស់វារៈបីដងផង លោកទាំងឡាយ ជាភិក្ខុបរិសុទ្ធហើយឬ លោកដ៏មានអាយុទាំងឡាយជាភិក្ខុបរិសុទ្ធក្នុងរឿងនេះហើយ ហេតុនោះ បានជាស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរនេះដោយអាការស្ងៀមនៅយ៉ាងនេះ។
សង្ឃាទិសេសទាំង១៣ ចប់។
បញ្ជីរឿងនៃសង្ឃាទិសេសនោះ
សង្ឃាទិសេស ទាំង១៣គឺ
វិសដ្ឋិ ការបញ្ចេញទឹកសុក្ក១
កាយសំសគ្គោ ស្ទាបអង្អែលកាយស្រី១
ទុដ្ឋុល្លំ ពោលពាក្យអាក្រក់១
អត្តកាមំ ឲ្យស្រីបម្រើខ្លួនដោយកាម១
សញ្ចរិត្តំ ដឹកនាំបុរសស្រ្តីឲ្យបានគ្នាជាប្តីប្រពន្ធ១
កុដិ ធ្វើកុដិ១
វិហារោ ធ្វើទីលំនៅ១
អមូលកំ ចោទអាបត្តិរកដើមហេតុគ្មាន១
កញ្ចិលេសំ ចោទអាងលេសនីមួយ១
ភេទោ បំបែកសង្ឃ១
តស្សេវអនុវត្តកា ពួកភិក្ខុប្រព្រឹត្តតាមភិក្ខុអ្នកបំបែកសង្ឃនោះឯង១
ទុព្វច្ចំ ប្រដៅក្រ១
កុលទូសំ ទ្រុស្តត្រកូល១
(៣. អនិយតកណ្ឌំ)
បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិទាំងឡាយពីរ ឈ្មោះអនិយតនេះ មកកាន់ឧទ្ទេស។
(១. បឋមអនិយតសិក្ខាបទំ)
[៣៣១] សម័យនោះ ព្រះពុទ្ធដ៏មានបុញ្ញសិរី គង់នៅវត្តជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ កាលណោះ ឧទាយិដ៏មានអាយុ ជាភិក្ខុចូលទៅរកត្រកូល តែងចូលទៅរកត្រកូលទាំងឡាយជាច្រើនក្នុងក្រុងសាវត្ថី។ សម័យនោះ កុមារិកានៃត្រកូលជាឧបដ្ឋាកលោកឧទាយិដ៏មានអាយុ មាតាបិតាបានផ្សំឲ្យដល់កុមារម្នាក់នៃត្រកូល។ គ្រាក្រោយ ឧទាយិដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់ដោយបាត្រចីវរក្នុងពេលព្រឹកព្រហាម ហើយចូលទៅរកត្រកូលនោះ លុះចូលទៅហើយ ក៏សួរមនុស្សទាំងឡាយថា កុមារិកាឈ្មោះនេះទៅណាហើយ។ មនុស្សអម្បាលនោះ បាននិយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន កុមារិកានោះ យើងខ្ញុំឲ្យទៅកុមារនៃត្រកូលឯណោះហើយ។ ឯត្រកូលនោះឯង ក៏ជាឧបដ្ឋាកឧទាយិដ៏មានអាយុដែរ។ គ្រានោះឯង ឧទាយិដ៏មានអាយុ ចូលទៅរកត្រកូលនោះ លុះចូលទៅហើយ ក៏សួរមនុស្សទាំងឡាយថា កុមារិកាឈ្មោះនេះនៅឯណា។ មនុស្សទាំងឡាយឆ្លើយថា លោកម្ចាស់ចូររកមើលចុះ កុមារិកានោះនៅក្នុងបន្ទប់តូច។ ទើបឧទាយិដ៏មានអាយុ តែម្នាកឯង ចូលទៅរកកុមារិកានោះ លុះចូលទៅហើយ ក៏អង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងកុមារិកាតែម្នាក់ឯងនោះ ហើយនិយាយគ្នាអស់កាលដ៏គួរ79) និងនិយាយធម៌អស់កាលដ៏គួរ។80)
[៣៣២] សម័យនោះឯង នាងវិសាខា ជាម្តាយនៃមិគារសេដ្ឋី នាងមានកូនច្រើន មានចៅច្រើន ទាំងកូនក៏មិនសូវមានរោគ ចៅក៏មិនសូវមានរោគ ជាស្រីមានមង្គលដ៏ប្រសើរ។ មនុស្សទាំងឡាយ កាលបើមានធ្វើទានធំ កាលបើមានអាវាហៈ និងវិវាហមង្គលជាដើម កាលបើមានមហោស្រព មានថ្ងៃចូលវស្សា និងចេញវស្សាជាដើម តែងឲ្យនាងវិសាខាជាម្តាយនៃមិគារសេដ្ឋី បរិភោគមុនគេជាដរាប។ គ្រានោះឯង នាងវិសាខាជាមិគារមាតា គេបានអញ្ជើញឲ្យទៅកាន់ត្រកូល ជាឧបដ្ឋាកនៃឧទាយិនោះ។ ឯនាងវិសាខាជាមិគារមាតា បានឃើញឧទាយិដ៏មានអាយុតែម្នាក់ឯង អង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងកុមារិកាតែម្នាក់ឯងនោះ លុះឃើញហើយ ក៏បាននិយាយពាក្យនេះនឹងឧទាយិដ៏មានអាយុថា បពិត្រលោកដ៏ចំរើន ការនេះ មិនមែនជាការស្ងាត់កំបាំងទេ មិនសមគួរទេ លោកម្ចាស់តែមួយអង្គ មកអង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង បពិត្រលោកម្ចាស់ដ៏ចំរើន លោកម្ចាស់មិនត្រូវការដោយធម៌នោះក៏ពិតមែនហើយ តែថា មនុស្សទាំងឡាយដែលមិនទាន់ជ្រះថ្លា នឹងឲ្យជឿបានដោយក្រ។ ចំណែកឧទាយិដ៏មានអាយុ ទុកជានាងវិសាខាជាមិគារមាតាថាឲ្យយ៉ាងនេះ ក៏នៅមិនអើពើសោះ។ ទើបនាងវិសាខាជាមិគារមាតាចេញទៅ ហើយពិតរឿងនោះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណា ជាអ្នកប្រាថ្នាតិច មានសេចក្តីសន្តោស។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុដូចម្តេចក៏ឧទាយិដ៏មានអាយុ ម្នាក់ឯង អង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង។ លំដាប់នោះឯង ភិក្ខុទាំងនោះ ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គត្រាស់ថា ម្នាលឧទាយិ ឮថាអ្នកឯង តែម្នាក់ឯង ទៅអង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង ពិតមែនឬ។ ឧទាយិក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធដ៏មានបុញ្ញសិរី ទ្រង់តិះដៀលថា ម្នាលមោឃបុរស ការដែលអ្នកធ្វើនោះ មិនស្រួល មិនទំនង។បេ។ ម្នាលមោឃបុរស ហេតុដូចម្តេចក៏អ្នកឯង តែម្នាក់ឯង អង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង ម្នាលមោឃបុរស ការដែលអ្នកធ្វើនោះ មិននាំឲ្យជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លាហើយផង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ តែម្នាក់ឯង អង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងមាតុគ្រាម មានឧបាសិកាដែលមានវាចាគួរជឿបាន ឃើញភិក្ខុនោះ ហើយគប្បីចោទដោយអាបត្តិបីយ៉ាង ចំពោះអាបត្តិណាមួយ គឺអាបត្តិបារាជិកក្តី សង្ឃាទិសេសក្តី បាចិត្តិយក្តី ភិក្ខុទទួលប្តេជ្ញាការអង្គុយ (នោះមែន) វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិបីយ៉ាង ចំពោះអាបត្តិណាមួយ គឺ អាបត្តិបារាជិក្តី សង្ឃាទិសេសក្តី បាចិត្តិយក្តី ម្យ៉ាងទៀត ឧបាសិកានោះមានវាចាគួរជឿបាន ចោទដោយអាបត្តិណា វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិនោះចំពោះភិក្ខុនោះ។ អាបត្តិនេះ ឈ្មោះថា អនិយត (មិនទៀង)។
[៣៣៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងបារាជិកកណ្ឌសិក្ខាបទទី១រួចហើយ។ មនុស្សស្រី ហៅថា មាតុគ្រាម យក្សស្រី ប្រេតស្រី តិរច្ឆានញី មិនឈ្មោះថាមាតុគ្រាមទេ ដោយហោចទៅ សូម្បីទារិកាកើតក្នុងថ្ងៃនោះ ក៏ហៅថា មាតុគ្រាមដែរ មិនបាច់ពោលដល់ស្រីធំទេ។ ពាក្យថា ជាមួយ គឺក្នុងទីជាមួយគ្នា។ ពាក្យថា តែម្នាក់និងម្នាក់ គឺភិក្ខុម្នាក់ មាតុគ្រាមម្នាក់។ កំបាំងភ្នែក ស្ងាត់ត្រចៀក ហៅថា ស្ងាត់។ ដែលហៅថា ទីកំបាំងភ្នែក គឺកាលបើភិក្ខុមិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី បុគ្គលមិនអាចនឹងឃើញបាន។ ដែលហៅថា ទីស្ងាត់ត្រចៀក គឺបុគ្គលមិនអាចស្តាប់ពាក្យជាប្រក្រតីបាន។ ដែលហៅថា អាសនៈកំបាំង គឺអាសនៈដែលបិទបាំងដោយជញ្ជាំងក្តី ដោយសន្ទះទ្វារក្តី ដោយកន្ទេលក្តី ដោយការពន្ធព័ទ្ធដោយវាំងននក្តី ដោយឈើក្តី ដោយសសរក្តី ដោយស៊ុមក្តី ដោយវត្ថុឯណានីមួយក្តី។ ពាក្យថា ល្មមធ្វើ (សេវនកិច្ច)បាន គឺភិក្ខុអាចសេពមេថុនធម្មបាន។ ពាក្យថា អង្គុយ គឺកាលបើមាតុគ្រាមអង្គុយហើយ ភិក្ខុទៅអង្គុយជិតក្តី ដេកជិតក្តី កាលបើភិក្ខុអង្គុយហើយ មាតុគ្រាមទៅអង្គុយជិតក្តី ដេកជិតក្តី អ្នកទាំងពីរអង្គុយក្តី អ្នកទាំងពីរដេកក្តី។
[៣៣៤] ស្រីដែលមានផលមកហើយ (សម្រេចសោតាបត្តិផល) ត្រាស់ដឹងសច្ចៈ៤ ស្គាល់សាសនាច្បាស់ ហៅថា មានវាចាគួរជឿបាន។ ស្រីដែលដល់ព្រះពុទ្ធជាទីរលឹក ដល់ព្រះធម៌ជាទីរលឹក ដល់ព្រះសង្ឃជាទីរលឹក ហៅថា ឧបាសិកា។ ពាក្យថា ឃើញ គឺមើលឃើញ។
[៣៣៥] ឧបាសិកានោះ ចោទដោយអាបត្តិបីយ៉ាង ចំពោះអាបត្តិណាមួយ គឺ អាបត្តិបារាជិក្តី សង្ឃាទិសេសក្តី បាចិត្តិយក្តី កាលភិក្ខុទទួលប្តេជ្ញាការអង្គុយ (នោះមែន) វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិបីយ៉ាង ចំពោះអាបត្តិណាមួយ គឺ អាបត្តិបារាជិក្តី សង្ឃាទិសេសក្តី បាចិត្តិយក្តី ម្យ៉ាងទៀត ម្យ៉ាងទៀតឧបាសិកាមានវាចាគួរជឿបាននោះ គប្បីចោទដោយអាបត្តិណា ភិក្ខុនោះ វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិនោះ។
[៣៣៦] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ហើយ លោកម្ចាស់អង្គុយសេពមេថុនធម្មនឹងមាតុគ្រាម។ ឯភិក្ខុនោះទទួលប្តេជ្ញាការអង្គុយនោះ វិនយធរត្រូវវិនិច្ឆ័យតាមអាបត្តិ (ដល់ភិក្ខុនោះ)។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់អង្គុយសេពមេថុនធម្មនឹងមាតុគ្រាមហើយ ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាអង្គុយមែន តែមិនសេពមេថុនធម្មទេ វិនយធរត្រូវវិនិច្ឆ័យអាបត្តិដោយការអង្គុយ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់អង្គុយសេពមេថុនធម្មនឹងមាតុគ្រាម ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាមិនមែនអង្គុយទេ តែថាអាត្មាដេក វិនយធរត្រូវវិនិច្ឆ័យអាបត្តិដោយការដេក។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់អង្គុយសេពមេថុនធម្មនឹងមាតុគ្រាម ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាមិនមែនអង្គុយទេ អាត្មាគ្រាន់តែឈរ វិនយធរមិនត្រូវវិនិច្ឆ័យឡើយ។
[៣៣៧] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ដេកសេពមេថុនធម្មនឹងមាតុគ្រាម ឯភិក្ខុនោះទទួលប្តេជ្ញាការដេក81) នោះ វិនយធរត្រូវវិនិច្ឆ័យទោសតាមអាបត្តិ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ដេកសេពមេថុនធម្មនឹងមាតុគ្រាម ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាដេកមែន តែអាត្មាមិនសេពមេថុនធម្មទេ វិនយធរត្រូវវិនិច្ឆ័យទោសដោយការដេក។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ដេកសេពមេថុនធម្មនឹងមាតុគ្រាម ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាមិនដេកទេ អាត្មាគ្រាន់តែអង្គុយ វិនយធរត្រូវវិនិច្ឆ័យទោសដោយការអង្គុយ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ដេកសេពមេថុនធម្មនឹងមាតុគ្រាម ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាមិនដេកទេ អាត្មាគ្រាន់តែឈរ វិនយធរមិនត្រូវវិនិច្ឆ័យឡើយ។
[៣៣៨] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់អង្គុយចាប់ពាល់រាងកាយមាតុគ្រាម ឯភិក្ខុនោះទទួលប្តេជ្ញានូវការចាប់នោះ វិនយធរត្រូវវិនិច្ឆ័យទោសតាមអាបត្តិ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់អង្គុយចាប់ពាល់រាងកាយ មាតុគ្រាម ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាអង្គុយមែន តែអាត្មាមិនបានចាប់ពាល់រាងកាយមាតុគ្រាមទេ វិនយធរត្រូវវិនិច្ឆ័យទោសដោយការអង្គុយ។បេ។ អាត្មាមិនមែនអង្គុយទេ តែថាអាត្មាដេក វិនយធរត្រូវវិនិច្ឆ័យទោសដោយការដេក។បេ។ អាត្មាមិនមែនអង្គុយទេ តែថាអាត្មាឈរ វិនយធរមិនត្រូវវិនិច្ឆ័យឡើយ។
[៣៣៩] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ដេកចាប់ពាល់រាងកាយមាតុគ្រាម ឯភិក្ខុនោះទទួលប្តេជ្ញាតាមពាក្យចោទនោះ វិនយធរត្រូវវិនិច្ឆ័យទោសតាមអាបត្តិ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ដេកចាប់ពាល់រាងកាយមាតុគ្រាម ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាដេកមែន តែអាត្មាមិនចាប់ពាល់រាងកាយមាតុគ្រាមទេ វិនយធរត្រូវវិនិច្ឆ័យទោសដោយការដេក។បេ។ ភិក្ខុពោលថា អាត្មាមិនមែនដេកទេ តែថាអាត្មាអង្គុយ វិនយធរត្រូវវិនិច្ឆ័យទោសដោយការអង្គុយ។បេ។ អាត្មាមិនមែនដេកទេ តែថាអាត្មាឈរ វិនយធរមិនត្រូវវិនិច្ឆ័យឡើយ។
[៣៤០] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ម្នាក់ឯងអង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង ឯភិក្ខុនោះទទួលប្តេជ្ញាការអង្គុយនោះ វិនយធរត្រូវវិនិច្ឆ័យទោសដោយការអង្គុយ។បេ។ អាត្មាមិនមែនអង្គុយទេ តែថា អាត្មាដេក វិនយធរត្រូវវិនិច្ឆ័យទោសដោយការដេក។បេ។ ថាអាត្មាមិនមែនអង្គុយទេ តែថាអាត្មាឈរ វិនយធរមិនត្រូវ ឡើយ។
[៣៤១] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ម្នាក់ឯងដេកលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង ឯភិក្ខុនោះទទួលប្តេជ្ញាការដេកនោះ វិនយធរត្រូវវិនិច្ឆ័យទោសដោយការដេក។បេ។ អាត្មាមិនមែនដេកទេ តែថា អាត្មាអង្គុយ វិនយធរត្រូវវិនិច្ឆ័យទោសដោយការអង្គុយ។បេ។ អាត្មាមិនមែនដេកទេ តែថាអាត្មាឈរ វិនយធរមិនត្រូវ ឡើយ។
[៣៤២] ពាក្យថា អនិយត គឺមិនប្រាកដជាអាបត្តិបារាជិក ឬសង្ឃាទិសេស ឬបាចិត្តិយ។
[៣៤៣] ភិក្ខុទទួលប្តេជ្ញានូវកិរិយាដើរ ប្តេជ្ញានូវកិរិយាអង្គុយ ប្តេជ្ញានូវអាបត្តិ វិនយធរត្រូវវិនិច្ឆ័យទោសតាមអាបត្តិ។ ភិក្ខុទទួលប្តេជ្ញានូវកិរិយាដើរ មិនប្តេជ្ញានូវកិរិយាអង្គុយ ប្តេជ្ញានូវអាបត្តិ វិនយធរត្រូវវិនិច្ឆ័យតាមអាបត្តិ។ ភិក្ខុទទួលប្តេជ្ញានូវកិរិយាដើរ ប្តេជ្ញានូវកិរិយាអង្គុយ មិនប្តេជ្ញានូវអាបត្តិ វិនយធរត្រូវវិនិច្ឆ័យទោសដោយកិរិយាអង្គុយ។ ភិក្ខុទទួលប្តេជ្ញានូវកិរិយាដើរ មិនប្តេជ្ញានូវកិរិយាអង្គុយ មិនប្តេជ្ញានូវអាបត្តិ វិនយធរមិនត្រូវវិនិច្ឆ័យឡើយ។ ភិក្ខុមិនទទួលប្តេជ្ញានូវកិរិយាដើរ តែប្តេជ្ញានូវកិរិយាអង្គុយ ប្តេជ្ញានូវអាបត្តិ វិនយធរត្រូវវិនិច្ឆ័យទោសតាមអាបត្តិ។ ភិក្ខុមិនទទួលប្តេជ្ញានូវកិរិយាដើរ មិនប្តេជ្ញានូវកិរិយាអង្គុយ តែប្តេជ្ញានូវអាបត្តិ វិនយធរត្រូវវិនិច្ឆ័យទោសតាមអាបត្តិ។ ភិក្ខុមិនទទួលប្តេជ្ញានូវកិរិយាដើរ តែប្តេជ្ញានូវកិរិយាអង្គុយ មិនប្តេជ្ញានូវអាបត្តិ វិនយធរត្រូវវិនិច្ឆ័យទោសតាមការអង្គុយ។ ភិក្ខុមិនទទួលប្តេជ្ញានូវកិរិយាដើរ មិនប្តេជ្ញានូវកិរិយាអង្គុយ មិនប្តេជ្ញានូវអាបត្តិ វិនយធរមិនត្រូវវិនិច្ឆ័យឡើយ។
អនិយតទី ១ ចប់។
(២. ទុតិយអនិយតសិក្ខាបទំ)
[៣៤៤] សម័យនោះ ព្រះពុទ្ធដ៏មានបុញ្ញសិរី គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ឧទាយិដ៏មានអាយុគិតថា ការដែលភិក្ខុម្នាក់ឯងទៅអង្គុយលើអាសនដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ (ក៏ខ្លួនឧទាយិនោះ) តែម្នាក់ឯង ទៅអង្គុយក្នុងទីស្ងាត់ ជាមួយនឹងកុមារិកាតែម្នាក់ឯងដដែលនោះ និយាយសមគួរតាមកាល និយាយធម៌សមគួរតាមកាល។ នាងវិសាខាជាមិគារមាតា គេបានអញ្ជើញទៅកាន់ត្រកូលនោះ អស់វារៈជាគំរប់ពីរដងទៀត។ នាងវិសាខាជាមិគារមាតា បានឃើញឧទាយិដ៏មានអាយុម្នាក់ឯង អង្គុយក្នុងទីស្ងាត់ ជាមួយនឹងកុមារិកាម្នាក់ឯងដដែលនោះ លុះឃើញឧទាយិដ៏មានអាយុហើយ បានពោលពាក្យនេះថា បពិត្រលោកម្ចាស់ដ៏ចំរើន កម្មដែលលោកធ្វើនេះ មិនមែនជាកម្មស្ងាត់កំបាំង មិនសមគួរទេ លោកម្ចាស់ម្នាក់ឯង ទៅអង្គុយក្នុងទីស្ងាត់ ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង បពិត្រលោកម្ចាស់ដ៏ចំរើន លោកម្ចាស់មិនត្រូវការដោយ (មេថុន) ធម៌នោះក៏ពិតមែន តែថា មនុស្សទាំងឡាយដែលមិនទាន់ជ្រះថ្លា នឹងឲ្យជឿបានដោយក្រ។ ឧទាយិដ៏មានអាយុ ទុកជានាងវិសាខាជាមិគារមាតាស្តីឲ្យយ៉ាងនេះក៏ដោយ ក៏នៅតែមិនអើពើឡើយ។ គ្រានោះឯង នាងវិសាខាជាមិគារមាតាចេញទៅ ហើយពិតដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណា ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនគួរសោះ ឧទាយិដ៏មានអាយុ ម្នាក់ឯង នឹងទៅអង្គុយក្នុងទីស្ងាត់ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង។ ទើបភិក្ខុទាំងឡាយនោះ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧទាយិ ឮថាអ្នកឯង តែម្នាក់ឯង ទៅអង្គុយក្នុងទីស្ងាត់ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង ពិតមែនឬ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនោះពិតមែន។ ព្រះពុទ្ធដ៏មានបុញ្ញសិរី ទ្រង់តិះដៀលថា។បេ។ នែមោឃបុរស អ្នកតែម្នាក់ឯង មិនសមបើទៅអង្គុយក្នុងទីស្ងាត់ជាមួយនឹងមាតុគ្រាមតែម្នាក់ឯងសោះ នែមោឃបុរស កម្មដែលអ្នកធ្វើនេះ មិននាំឲ្យជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
អាសនៈដែលគេមិនបានបិទបាំងមែន មិនល្មមធ្វើ (សេវនកិច្ច) បានមែន តែថា គួរអាចនឹងនិយាយចែចង់មាតុគ្រាមដោយវាចាអាក្រក់បាន។ ភិក្ខុណាមួយ តែម្នាក់និងម្នាក់ អង្គុយក្នុងទីកំបាំង លើអាសនៈមានសភាពយ៉ាងនោះ ជាមួយនឹងមាតុគ្រាម មានឧបាសិកាដែលមានវាចាគួរជឿបាន ឃើញភិក្ខុនោះ ហើយចោទដោយអាបត្តិពីរយ៉ាង ចំពោះអាបត្តិណាមួយ គឺសង្ឃាទិសេសក្តី បាចិត្តិយក្តី ភិក្ខុទទួលប្តេជ្ញាការអង្គុយ (នោះ) វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិពីរយ៉ាង ចំពោះអាបត្តិណាមួយ គឺសង្ឃាទិសេសក្តី ឬបាចិត្តិយក្តី ម្យ៉ាងទៀត ឧបាសិកាដែលមានសំដីគួរជឿបាននោះ ចោទដោយអាបត្តិណា វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិនោះចំពោះភិក្ខុនោះ។ សូម្បីធម៌នេះ ក៏ឈ្មោះ អនិយតដែរ។
[៣៤៥] ត្រង់ពាក្យថា អាសនៈដែលគេមិនបានបិទបាំងមែន សេចក្តីថា អាសនៈដែលមិនបិទបាំងដោយជញ្ជាំងក្តី សន្ទះទ្វារក្តី កន្ទេលផែងក្តី ពន្ធព័ទ្ធដោយវាំងននក្តី ដោយដើមឈើក្តី ដោយសសរក្តី ដោយស៊ុមក្តី ឬអាសនៈមិនបានបិទបាំងដោយរបស់ណាមួយ។ ពាក្យថា មិនល្មមធ្វើ (សេវនកិច្ច)បាន គឺភិក្ខុមិនអាចនឹងសេពមេថុនធម្មបាន។ ពាក្យថា តែថាល្មមនិយាយចែចង់មាតុគ្រាមដោយវាចាអាក្រក់បាន គឺភិក្ខុអាចនិយាយចែចង់មាតុគ្រាមដោយវាចាអាក្រក់បាន។
[៣៤៦] ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយរួចហើយក្នុងបារាជិកកណ្ឌសិក្ខាបទទី១។ ពាក្យថា លើអាសនៈមានសភាពយ៉ាងនោះ គឺលើអាសនៈបែបយ៉ាងនោះ។ មនុស្សស្រី ហៅថា មាតុគ្រាម ឯយក្សស្រី ប្រេតស្រី សត្វតិរច្ឆានញី មិនហៅថាមាតុគ្រាមទេ គឺស្រីដែលដឹងក្តី អង់អាចយល់ពាក្យជាសុភាសិត និងទុព្ភាសិត ពាក្យអាក្រក់ និងពាក្យល្អបាន ហៅថា មាតុគ្រាមក្នុងទីនេះ។ ពាក្យថា ជាមួយគ្នា គឺក្នុងទីជាមួយគ្នា។ ពាក្យថា តែម្នាក់និងម្នាក់ គឺមានតែភិក្ខុ និងមាតុគ្រាមប៉ុណ្ណោះ។ ទីកំបាំងភ្នែក ទីស្ងាត់ត្រចៀក ឈ្មោះថា ទីកំបាំង។ បុគ្គលមិនអាចនឹងឃើញជនទាំងឡាយ កាលមិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី ក្នុងទីណា ទីនោះហៅថា កំបាំងភ្នែក។ ទីដែលបុគ្គលមិនអាចឮសំដីជាប្រក្រតីបាន ហៅថាទីស្ងាត់ត្រចៀក។ ពាក្យថា ទៅអង្គុយ គឺកាលបើមាតុគ្រាមអង្គុយ ភិក្ខុអង្គុយជិតក្តី ដេកជិតក្តី ឬថា កាលបើភិក្ខុអង្គុយ មាតុគ្រាមអង្គុយជិតក្តី ដេកជិតក្តី ឬថាអង្គុយទាំងពីរនាក់ក្តី ដេកអ្នកទាំងពីរនាក់ក្តី។
[៣៤៧] ឧបាសិកាដែលមានផលមកហើយ (សម្រេចសោតាបត្តិផល) ត្រាស់ដឹងសច្ចៈ៤ ស្គាល់សាសនាច្បាស់ ហៅថា ឧបាសិកាមានសំដីគួរជឿបាន។ ស្រីដែលដល់ព្រះពុទ្ធជាទីពឹង ដល់ព្រះធម៌ជាទីពឹង ដល់ព្រះសង្ឃជាទីពឹង ហៅថា ឧបាសិកា។ ពាក្យថា ឃើញ គឺបានប្រទះឃើញ។
[៣៤៨] ឧបាសិកាចោទដោយអាបត្តិពីរយ៉ាង ចំពោះអាបត្តិណាមួយ គឺសង្ឃាទិសេសក្តី បាចិត្តិយក្តី ភិក្ខុក៏ទទួលប្តេជ្ញាការអង្គុយ វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិពីរយ៉ាង ចំពោះអាបត្តិណាមួយ គឺសង្ឃាទិសេសក្តី បាចិត្តិយក្តី ម្យ៉ាងទៀត ឧបាសិកាមានសំដីគួរជឿបាននោះ ចោទដោយអាបត្តិណា វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិនោះ ចំពោះភិក្ខុនោះ។
[៣៤៩] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់អង្គុយប៉ះពាល់កាយមាតុគ្រាម ឯភិក្ខុនោះប្តេជ្ញាការអង្គុយនោះ វិនយធរត្រូវវិនិច្ឆ័យតាមអាបត្តិ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់អង្គុយប៉ះពាល់កាយមាតុគ្រាម បើភិក្ខុនោះឆ្លើយយ៉ាងនេះថា ខ្ញុំអង្គុយមែន តែថាខ្ញុំមិនប៉ះពាល់កាយទេ វិនយធរត្រូវវិនិច្ឆ័យចំពោះតែការអង្គុយ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ប៉ះពាល់កាយមាតុគ្រាម បើភិក្ខុនោះឆ្លើយយ៉ាងនេះថា ខ្ញុំមិនអង្គុយទេ តែថាខ្ញុំដេក វិនយធរត្រូវវិនិច្ឆ័យចំពោះការដេក។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់អង្គុយប៉ះពាល់កាយមាតុគ្រាម បើភិក្ខុនោះឆ្លើយយ៉ាងនេះថា ខ្ញុំមិនអង្គុយទេ តែថាខ្ញុំឈរ វិនយធរមិនគួរនឹងកាត់ (ឲ្យត្រូវអាបត្តិអ្វីឡើយ)។
[៣៥០] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ដេកប៉ះពាល់កាយមាតុគ្រាម បើភិក្ខុនោះប្តេជ្ញាការដេកនោះ វិនយធរត្រូវកាត់ទោសតាមអាបត្តិ។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំបានដេកមែន តែថាខ្ញុំមិនបានប៉ះពាល់កាយមាតុគ្រាមទេទេ វិនយធរត្រូវវិនិច្ឆ័យចំពោះការដេក។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនដេកទេ តែថាខ្ញុំអង្គុយ វិនយធរត្រូវកាត់ទោសចំពោះការអង្គុយ។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនដេកទេ តែថាខ្ញុំឈរ វិនយធរមិនគួរកាត់ (អាបត្តិអ្វីឡើយ)។
[៣៥១] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំបានឮថា លោកម្ចាស់អង្គុយនិយាយចែចង់មាតុគ្រាមដោយវាចាអាក្រក់ បើភិក្ខុនោះប្តេជ្ញាតាមពាក្យនោះ វិនយធរត្រូវវិនិច្ឆ័យតាមអាបត្តិ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំបានឮថា លោកម្ចាស់អង្គុយនិយាយចែចង់មាតុគ្រាមដោយវាចាអាក្រក់ បើភិក្ខុនោះឆ្លើយយ៉ាងនេះថា ខ្ញុំអង្គុយមែន តែថាខ្ញុំមិនបាននិយាយចែចង់មាតុគ្រាមដោយវាចាអាក្រក់ទេ នោះវិនយធរត្រូវវិនិច្ឆ័យដោយការអង្គុយ។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនអង្គុយទេ តែថាខ្ញុំដេក វិនយធរត្រូវវិនិច្ឆ័យតាមការដេក។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនអង្គុយទេ តែថាខ្ញុំឈរ វិនយធរមិនគួរវិនិច្ឆ័យ (ឲ្យត្រូវអាបត្តិអ្វីឡើយ)។
[៣៥២] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំបានឮថា លោកម្ចាស់ដេកនិយាយចែចង់មាតុគ្រាមដោយវាចាអាក្រក់ បើភិក្ខុនោះប្តេជ្ញាតាមពាក្យចោទនោះ វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិ។ប។ បើភិក្ខុនោះឆ្លើយថា ខ្ញុំដេកមែន តែថាខ្ញុំមិនបាននិយាយចែចង់ (មាតុគ្រាម)ដោយវាចាអាក្រក់ទេ វិនយធរត្រូវវិនិច្ឆ័យតាមការដេក។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនដេកទេ តែថាខ្ញុំអង្គុយ វិនយធរត្រូវវិនិច្ឆ័យតាមការអង្គុយ។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនដេកទេ តែថាខ្ញុំឈរ វិនយធរមិនគួរវិនិច្ឆ័យ (ឲ្យត្រូវអាបត្តិអ្វីឡើយ)។
[៣៥៣] បើឧបាសិកានោះឆ្លើយយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ម្នាក់ឯងអង្គុយក្នុងទីស្ងាត់ជាមួយនឹងមាតុគ្រាម គឺស្រីតែម្នាក់ បើភិក្ខុប្តេជ្ញាតាមពាក្យចោទនោះ វិនយធរត្រូវកាត់អាបត្តិចំពោះការអង្គុយ។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនអង្គុយទេ តែថា ខ្ញុំដេក វិនយធរត្រូវវិនិច្ឆ័យតាមការដេក។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនអង្គុយទេ តែថាខ្ញុំឈរ វិនយធរមិនគួរកាត់(ឲ្យត្រូវអាបត្តិអ្វីឡើយ)។
[៣៥៤] បើឧបាសិកានោះឆ្លើយយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ម្នាក់ឯង ដេកក្នុងទីស្ងាត់ជាមួយនឹងមាតុគ្រាម គឺស្រីតែម្នាក់ បើភិក្ខុនោះប្តេជ្ញាការដេកនោះ វិនយធរត្រូវវិនិច្ឆ័យដោយការដេក។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនដេកទេ តែថា ខ្ញុំអង្គុយ វិនយធរត្រូវកាត់អាបត្តិតាមអង្គុយ។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនដេកទេ តែថាខ្ញុំឈរ វិនយធរមិនគួរកាត់ (ឲ្យត្រូវអាបត្តិអ្វីឡើយ)។
[៣៥៥] ត្រង់ពាក្យថា សូម្បីធម៌ គឺតថាគតពោលប្រៀបធៀបនឹងសិក្ខាបទមុន។ ត្រង់ពាក្យថា អនិយត គឺមិនប្រាកដជាអាបត្តិសង្ឃាទិសេស ឬបាចិត្តិយ។
[៣៥៦] ភិក្ខុប្តេជ្ញាការទៅ ប្តេជ្ញាការអង្គុយ ប្តេជ្ញាអាបត្តិ វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិ។ ភិក្ខុប្តេជ្ញាការទៅ មិនប្តេជ្ញាការអង្គុយ ប្តេជ្ញាអាបត្តិ វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិ។ ភិក្ខុប្តេជ្ញាការទៅ ប្តេជ្ញាការអង្គុយ មិនប្តេជ្ញាអាបត្តិ វិនយធរត្រូវវិនិច្ឆ័យដោយការអង្គុយ។ ភិក្ខុប្តេជ្ញាការទៅ មិនប្តេជ្ញាការអង្គុយ មិនប្តេជ្ញាអាបត្តិ វិនយធរមិនគួរវិនិច្ឆ័យអ្វីឡើយ។ ភិក្ខុមិនប្តេជ្ញាការទៅ ប្តេជ្ញាការអង្គុយ ប្តេជ្ញាអាបត្តិ វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិ។ ភិក្ខុមិនប្តេជ្ញាការទៅ មិនប្តេជ្ញាការអង្គុយ ប្តេជ្ញាអាបត្តិ វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិ។ ភិក្ខុមិនប្តេជ្ញាការទៅ ប្តេជ្ញាការអង្គុយ មិនប្តេជ្ញាអាបត្តិ វិនយធរត្រូវវិនិច្ឆ័យដោយការអង្គុយ។ ភិក្ខុមិនប្តេជ្ញាការទៅ មិនប្តេជ្ញាការអង្គុយ មិនប្តេជ្ញាអាបត្តិ នោះវិនយធរមិនគួរវិនិច្ឆ័យ (អ្វីឡើយ)។
អនិយតទី ២ ចប់។
[៣៥៧] លោកដ៏មានអាយុទាំងឡាយ អាបត្តិឈ្មោះអនិយតពីរ ខ្ញុំសំដែងឡើងហើយ។ ខ្ញុំសូមសួរលោកម្ចាស់ទាំងឡាយក្នុងអាបត្តិទាំងនោះ លោកម្ចាស់ជាអ្នកបរិសុទ្ធហើយឬ ខ្ញុំសូមសួរអស់វារៈពីរដងផង លោកម្ចាស់ជាអ្នកបរិសុទ្ធហើយឬ ខ្ញុំសូមសួរអស់វារៈបីដងផង លោកម្ចាស់ជាអ្នកបរិសុទ្ធហើយឬ លោកម្ចាស់បរិសុទ្ធក្នុងអាបត្តិទាំងនេះហើយ ហេតុនោះ បានជាលោកម្ចាស់ស្ងៀមនៅ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយកិរិយាស្ងៀមនៅយ៉ាងនេះ។
អនិយតកណ្ឌ ចប់។
ឧទ្ទាននៃអនិយតកណ្ឌនោះ
អនិយតាបត្តិ (ពីរ) គឺ អលំកម្មនិយ១ នាលំកម្មនិយ១ ដែលព្រះពុទ្ធជាម្ចាស់ដ៏ប្រសើរ មានព្រះគុណធម៌មាំមួន ទ្រង់បញ្ញត្តទុកល្អហើយ។
ចប់ ភាគ២។
តេរសកណ្ឌ | លេខ ទំព៍រ |
សង្ឃាទិសេស ទី | ១ |
---|---|
រឿងសេយ្យសកភិក្ខុ | ១ |
សេចក្តីបញ្ញតិ្តជាដម្បូង | ៦ |
សេចក្តីបញ្ញតិ្តជាបន្ទាប់ | ៧ |
បទភាជនីយ សុទ្ធិក | ៧ |
បទភាជនីយ និយាយអំពីខណ្ឌចក្ក | ១៣ |
បទភាជនីយ និយាយអំពីពទ្ធចក្ក | ១៥ |
បទភាជនីយ និយាយអំពីចក្កមានមូលគ្រប់ទាំងអស់ ជាដើម | ១៩ |
វារៈសំដែងអំពីអនាបត្តិ | ៣៧ |
វិនីតវត្ថុគាថា (មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែ) | ៣៨ |
វិនីតវត្ថុ សំដែងអំពីភិក្ខុ ១ រូប កំពុងយល់សប្តិ ជាដើម | ៣៩ |
សង្ឃាទិសេស ទី២ | ៥៣ |
រឿង ឧទាយិភិក្ខុ | ៥៣ |
សេចក្តីបញ្ញតិ្ត | ៥៧ |
ចំណែកសិក្ខាបទ | ៥៧ |
បទភាជនីយ និយាយអំពីភិក្ខុបេយ្យាល | ៥៩ |
បទភាជនីយ និយាយអំពីស្រីពីរនាក់ ជាដើម | ៦៣ |
សំដែងអំពីវារៈ ដែលមិនត្រូវអាបត្តិ | ៨០ |
វិនីតវត្ថុគាថា (មាតិកានុក្រម គឺបញ្ជីរឿងតាមរបៀបហូរហែ) | ៨០ |
វិនីតវត្ថុ រឿងភិក្ខុចាប់ពាល់ម្តាយដោយសេចក្តីស្រឡាញ់ ជាដើម | ៨១ |
សង្ |