-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៣៧ - Book 37
Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!
សូមថ្វាយបង្គំចំពោះព្រះសង្ឃ, ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់ នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 20170101 សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: sangham.net ឬប្រាប់ឧបាសិកា Norum នៅលើ sangham.net សូមអនុមោទនា!
A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៣៧ - Tipitaka Book 037, for change log on ati.eu see here: រាយការណ៍ ភាគ ០៣៧
គំរូ ឯកសារ ផ្សេងទៀត ៖
ទាញយកភាគ ទី៣៧ (book_037.pdf)
លេខសម្គាល់
លេខទំព៍រ
ទ. 1
(មហាវគ្គោ)
នវមភាគ
ភាគទី ៣៧
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
(១. អវិជ្ជាវគ្គោ)
(១. អវិជ្ជាសុត្តំ)
[១] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូល ដូច្នេះ។
[២] ម្នាលភិក្ខុទាំងឡាយ អវិជ្ជា ជាប្រធាននៃអកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីញ៉ាំងសេចក្តីមិនខ្មាសបាប និងមិនខ្លាចបាប ឲ្យកើតឡើងជាលំដាប់។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឃើញខុស រមែងកើតឡើង ដល់បុគ្គលល្ងង់ខ្លៅ ប្រកបដោយអវិជ្ជា សេចក្តីត្រិះរិះខុសកើតឡើង ដល់បុគ្គលមានសេចក្តីឃើញខុស វាចាខុសកើតឡើង ដល់បុគ្គលមានសេចក្តីត្រិះរិះខុស ការងារខុសកើតឡើង ដល់បុគ្គលមានវាចាខុស ការចិញ្ចឹមជីវិតខុស កើតឡើង ដល់បុគ្គលមានការងារខុស ការព្យាយាមខុស កើតឡើង ដល់បុគ្គលមានការចិញ្ចឹមជីវិតខុស ការរឭកខុស កើតឡើង ដល់បុគ្គលមានព្យាយាមខុស ការតាំងចិត្តមាំខុស កើតឡើង ដល់បុគ្គលមានការរឭកខុស។
[៣] ម្នាលភិក្ខុទំាងឡាយ ឯវិជ្ជា ជាប្រធាន នៃកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីញ៉ាំងសេចក្តីខ្មាសបាប និងសេចក្តីខ្លាចបាប ឲ្យកើតឡើងជាលំដាប់។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឃើញត្រូវ រមែងកើតឡើង ដល់បុគ្គលអ្នកដឹងច្បាស់ ប្រកបដោយវិជ្ជាសេចក្តីត្រិះរិះត្រូវ កើតឡើង ដល់បុគ្គលមានសេចក្តីឃើញត្រូវ វាចាត្រូវ កើតឡើងដល់បុគ្គលមានសេចក្តីត្រិះរិះត្រូវ ការងារត្រូវ កើតឡើងដល់បុគ្គលមានវាចាត្រូវ ការចិញ្ចឹមជីវិតត្រូវ កើតឡើងដល់បុគ្គលមានការងារត្រូវ ការព្យាយាមត្រូវ កើតឡើង ដល់បុគ្គលមានការចិញ្ចឹមជីវិតត្រូវ ការរឭកត្រូវ កើតឡើងដល់បុគ្គល អ្នកមានព្យាយាមត្រូវ ការតាំងចិត្តមាំត្រូវ កើតឡើង ដល់បុគ្គលអ្នកមានការរឭកត្រូវ។
(២. ឧបឌ្ឍសុត្តំ)
[៤] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងសក្ករនិគម របស់ពួកសក្យៈ ក្នុងដែនសក្យៈ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គុណជាតឯណា គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ គុណជាតនេះ ចាត់ជាពាក់កណ្តាល នៃព្រហ្មចរិយធម៌។
[៥] ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ គុណជាតឯណា គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ គុណជាតនេះឯង ចាត់ជាព្រហ្មចរិយធម៌ទាំងមូល។ ម្នាលអានន្ទ ព្រហ្មចរិយធម៌នេះឯង ប្រាកដដល់ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ និងចំរើន នូវមគ្គ ដ៏ប្រសើរ ប្រកបដោយអង្គ ៨ និងធ្វើឲ្យច្រើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨។
[៦] ម្នាលអានន្ទ ចុះភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ ចំរើន នូវមគ្គ ដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់ ចំរើននូវសម្មាសង្កប្បៈ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់។បេ។ ចំរើន នូវសម្មាវាចា។បេ។ ចំរើន នូវសម្មាកម្មន្តៈ។បេ។ ចំរើន នូវសម្មាអាជីវៈ។បេ។ ចំរើននូវសម្មាវាយាមៈ។បេ។ ចំរើន នូវសម្មាសតិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាលអានន្ទ ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ ចំរើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើន នូវមគ្គ ដ៏ប្រសើរ ប្រកបដោយអង្គ ៨ យ៉ាងនេះឯង។
[៧] ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនោះ ដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។ ម្នាលអានន្ទ ព្រោះអាស្រ័យតថាគត ដែលជាមិត្តល្អ បានជាពួកសត្វ ដែលមានជាតិជាធម្មតា រួចស្រឡះ ចាកជាតិទៅបាន ពួកសត្វ ដែលមានជរា ជាធម្មតា រួចស្រឡះ ចាកជរាទៅបាន ពួកសត្វ ដែលមានមរណៈ ជាធម្មតា រួចស្រឡះ ចាកមរណៈទៅបាន ពួកសត្វ ដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ជាធម្មតា រួចស្រឡះ ចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទៅបាន។ ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនុ៎ះដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។
(៣. សារិបុត្តសុត្តំ)
[៨] សាវត្ថីនិទាន។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។
[៩] ម្នាលសារីបុត្ត ប្រពៃណាស់ហើយ ម្នាលសារីបុត្ត នេះហើយជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។ ម្នាលសារីបុត្ត ព្រហ្មចរិយធម៌នេះ ប្រាកដដល់ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ និងចំរើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ និងធ្វើឲ្យច្រើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨។
[១០] ម្នាលសារីបុត្ត ចុះភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ តែងចំរើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាលសារីបុត្ត ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ តែងចំរើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ យ៉ាងនេះឯង។
[១១] ម្នាលសារីបុត្ត អ្នកគប្បីដឹង នូវសេចក្តីនោះ ដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។ ម្នាលសារីបុត្ត ព្រោះអាស្រ័យ នូវតថាគត ជាមិត្តល្អ បានជាពួកសត្វ ដែលមានជាតិជាធម្មតា រួចស្រឡះ ចាកជាតិទៅបាន ពួកសត្វ ដែលមានជរា ជាធម្មតា រួចស្រឡះ ចាកជរាទៅបាន ពួកសត្វ ដែលមានមរណៈ ជាធម្មតា រួចស្រឡះ ចាកមរណៈទៅបាន ពួកសត្វ ដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំកាយចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ជាធម្មតា រួចស្រឡះ ចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទៅបាន។ ម្នាលសារីបុត្ត អ្នកគប្បីដឹងសេចក្តីនុ៎ះ ដោយបរិយាយនេះចុះថា នេះហើយជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។
(៤. ជាណុស្សោណិព្រាហ្មណសុត្តំ)
[១២] សាវត្ថីនិទាន។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ ព្រះអានន្ទដ៏មានអាយុ បានឃើញព្រាហ្មណ៍ឈ្មោះ ជាណុស្សោណិ បររថ ទឹមមេសេះសសុទ្ធ ចេញអំពីក្រុងសាវត្ថីទៅ ជាណុស្សោណិព្រាហ្មណ៍ ទឹមសេះស មានគ្រឿងប្រដាប់ក៏ស រថក៏ស មានគ្រឿងបិទបាំងក៏ស ខ្សែក៏ស ដងជន្លួញក៏ស ឆ័ត្រក៏ស ឆ្នួតក្បាលក៏ស សំពត់ក៏ស ស្បែកជើងក៏ស គេបក់ដោយផ្លិតរោមសត្វស។ ជនបានឃើញជាណុស្សោណិព្រាហ្មណ៍នោះហើយក៏ពោលយ៉ាងនេះថា អើហ្ម៎ប្រសើរពេកណាស់ អើហ្ន៎ យានមានសភាពដូចជាយានរបស់ព្រហ្ម។
[១៣] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ត្រាច់ទៅក្នុងក្រុងសាវត្ថី ដើម្បីបិណ្ឌបាត្រ លុះត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងកាលជាខាងក្រោយនៃភត្ត ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញជាណុស្សោណិព្រាហ្មណ៍ បររថទឹមដោយមេសេះសសុទ្ធ ចេញអំពីក្រុងសាវត្ថី ជាណុស្សោណិព្រាហ្មណ៍ ទឹមសេះស មានគ្រឿងប្រដាប់ក៏ស រថក៏ស មានគ្រឿងបិទបាំងក៏ស ខ្សែក៏ស ដងជន្លួញក៏ស ឆ័ត្រក៏ស ឆ្នួតក្បាលក៏ស សំពត់ក៏ស ស្បែកជើងក៏ស គេបក់ដោយផ្លិតរោមសត្វក៏សទៀត។ ជនបានឃើញជាណុស្សោណិព្រាហ្មណ៍នោះហើយ ក៏ពោលយ៉ាងនេះថា អើហ្ម៎ យានប្រសើរពេកណាស់ អើហ្ន៎ យានមានសភាពដូចជាយានរបស់ព្រហ្ម។ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គ អាចនឹងបញ្ញត្ត នូវព្រហ្មយាន ក្នុងធម្មវិន័យនេះបានដែរឬ។
[១៤] ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ តថាគត អាចនឹងបញ្ញត្តបាន ហើយក៏ត្រាស់ថា ម្នាលអានន្ទ ពាក្យថា ព្រហ្មយាន ដូច្នេះក្តី ធម្មយាន ដូច្នេះក្តី ថា អនុត្តរសង្គាមវិជ័យ (ការឈ្នះសង្គ្រាម ដ៏ប្រសើរក្រៃលែង) ដូច្នេះក្តី នេះជាឈ្មោះ នៃមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង។
[១៥] ម្នាលអានន្ទ សម្មាទិដ្ឋិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈ ជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។
[១៦] ម្នាលអានន្ទ សម្មាសង្កប្បៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។
[១៧] ម្នាលអានន្ទ សម្មាវាចា ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈ ជាទីបំផុត។
[១៨] ម្នាលអានន្ទ សម្មាកម្មន្តៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈ ជាទីបំផុត មានការកំចាត់បង់ នូវទោសៈ ជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។
[១៩] ម្នាលអានន្ទ សម្មាអាជីវៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។
[២០] ម្នាលអានន្ទ សម្មាវាយាមៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈ ជាទីបំផុត។
[២១] ម្នាលអានន្ទ សម្មាសតិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈ ជាទីបំផុត មានការកំចាត់បង់ នូវមោហៈ ជាទីបំផុត។
[២២] ម្នាលអានន្ទ សម្មាសមាធិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈ ជាទីបំផុត មានការកំចាត់បង់ នូវមោហៈ ជាទីបំផុត។
[២៣] ម្នាលអានន្ទ អ្នកគប្បីដឹង នូវសេចក្តីនុ៎ះ ដោយបរិយាយនេះចុះថា ពាក្យថា ព្រហ្មយាន ដូច្នេះក្តី ថាធម្មយាន ដូច្នេះក្តី ថាអនុត្តរសង្គាមវិជ័យ ដូច្នេះក្តី នេះជាឈ្មោះ នៃមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ នូវព្រះពុទ្ធដីកានេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់ នូវព្រះពុទ្ធដីការនេះរួចហើយ ក៏ទ្រង់ត្រាស់ នូវព្រះពុទ្ធដីកានេះ តទៅទៀតថា
[២៤]
ធម៌ទាំងឡាយជាគូគ្នា គឺសទ្ធា និងបញ្ញារបស់រថ គឺអរិយមគ្គឯណា ឯសទ្ធា ទុកជានឹម ហិរិជាចន្ទោល មនោជាខ្សែបរ សតិជាសារថីអ្នកថែរក្សា។ រថ គឺ អរិយមគ្គ (នោះ) មានសីល ជាគ្រឿងពាស មានឈានជាភ្លៅ មានវិរិយៈជាកង់ មានឧបេក្ខាជាកំណល់នឹម មានអនិច្ចា (សេចក្តីមិនលោភ) ជារនាំបាំង។ សេចក្តីមិនព្យាបាទ សេចក្តីមិនបៀតបៀន និងសេចក្តីស្ងប់ស្ងាត់ ទុកជាអាវុធ របស់កុលបុត្ត (អ្នកស្ថិតនៅក្នុងរថ គឺអរិយមគ្គ) ឯណា (កុលបុត្តនោះ) មានធម៌ គឺអធិវាសនខន្តី ជាគ្រឿងក្រោះ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាទីក្សេមចាកយោគៈ។ ព្រហ្មយាននេះ រកគុណជាតដទៃ ក្រៃលែងជាងគ្មាន កើតព្រមក្នុងខ្លួន អ្នកប្រាជ្ញទាំងឡាយ កាលមានជ័យជំនះ (នូវរាគាទិកិលេស) រមែងចេញចាកលោកបានដោយពិត។
(៥. កិមត្ថិយសុត្តំ)
[២៥] សាវត្ថីនិទាន។ គ្រានោះ ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ពួកអន្យតិរ្ថិយបរិព្វាជក សួរខ្ញុំព្រះអង្គទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពួកលោកនៅប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុង សំណាក់ព្រះសមណគោតម ដើម្បីប្រយោជន៍អ្វី។ បពិត្រព្រះអង្គដ៏ចំរើន កាលបើពួកអន្យតិរ្ថិយបរិព្វាជក សួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គទាំងឡាយ ក៏ដោះស្រាយ ដល់ពួកអន្យតិរ្ថិយបរិព្វាជកទាំងនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពួកយើងនៅប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីកំណត់ដឹង នូវទុក្ខ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ កាលបើគេសួរ យ៉ាងនេះហើយ ដោះស្រាយយ៉ាងនេះ ឈ្មោះថា ពោលតាមពាក្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយផង មិនពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង ដោះស្រាយ នូវធម៌ តាមសមគួរដល់ធម៌ផង ទាំងពាក្យពោលធំតូចនីមួយ ដែលប្រកបដោយធម៌ ក៏មិនដល់ នូវហេតុ ដែលបណ្ឌិតគប្បីតិះដៀលផងទេឬ។
[២៦] ម្នាលភិក្ខុទាំងឡាយ អើ កាលបើគេសួរ យ៉ាងនេះហើយ អ្នកទាំងឡាយ ដោះស្រាយយ៉ាងនេះ ឈ្មោះថា ពោលតាមពាក្យ ដែលតថាគត ពោលហើយផង មិនឈ្មោះថា ពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ដោះស្រាយ នូវធម៌ តាមសមគួរ ដល់ធម៌ផង ទាំងពាក្យពោលធំតូចនីមួយ ដែលប្រកបដោយធម៌ ក៏មិនដល់នូវហេតុដែលបណ្ឌិតគប្បីតិះដៀលផងទេ ព្រោះអ្នកទាំងឡាយ នៅប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់តថាគត ដើម្បីកំណត់នូវទុក្ខពិត។
[២៧] ម្នាលភិក្ខុទំាងឡាយ បើពួកអន្យតិរ្ថិយបរិព្វាជក សួរអ្នកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចុះមគ្គ និងបដិបទា ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវទុក្ខនុ៎ះ មានដែរឬ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកអន្យតិរិ្ថយបរិព្វាជក សួរយ៉ាងនេះ អ្នកទាំងឡាយ គប្បីដោះស្រាយ ដល់ពួកអន្យតិរ្ថិយបរិព្វាជកទាំងនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ មគ្គ និងបដិបទា ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវទុក្ខនុ៎ះ មានដែរ។
[២៨] ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវទុក្ខនុ៎ះ។ គឺមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ហ្នឹងឯង។ មគ្គទាំង ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះជាមគ្គ នេះជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវទុក្ខនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកអន្យតិរិ្ថយបរិព្វាជក សួរយ៉ាងនេះហើយ អ្នកទាំងឡាយ គប្បីដោះស្រាយ ដល់ពួកអន្យតិរ្ថិយបរិព្វាជកទាំងនោះ យ៉ាងនេះចុះ។
(៦. បឋមអញ្ញតរភិក្ខុសុត្តំ)
[២៩] សាវត្ថីនិទាន។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ កា្របថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើនព្រហ្មចរិយៈ តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ តើដូចម្តេច។
[៣០] ម្នាលភិក្ខុ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ហៅថា ព្រហ្មចរិយៈ។ មគ្គទាំង ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុ ការអស់ទៅ នៃរាគៈ ការអស់ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា ទីបំផុត នៃព្រហ្មចរិយៈ។
(៧. ទុតិយអញ្ញតរភិក្ខុសុត្តំ)
[៣១] សាវត្ថីនិទាន។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គេតែងនិយាយថា ការកំចាត់បង់ នូវរាគៈ ការកំចាត់បង់ នូវទោសៈ ការកំចាត់បង់ នូវមោហៈ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ចុះពាក្យថា ការកំចាត់បង់ នូវរាគៈ ការកំចាត់បង់ នូវទោសៈ ការកំចាត់បង់ នូវមោហៈនុ៎ះ ជាឈ្មោះនៃអ្វីហ្ន៎។ ម្នាលភិក្ខុ ពាក្យថា ការកំចាត់បង់ នូវរាគៈ ការកំចាត់បង់ នូវទោសៈ និងការកំចាត់បង់ នូវមោហៈនុ៎ះ ជាឈ្មោះ នៃនិព្វានធាតុ។ ព្រោះហេតុនោះ ទើបហៅថា ការអស់ទៅ នៃអាសវៈទាំងឡាយ។
[៣២] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុនោះ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គេតែងនិយាយថា អមតៈ អមតៈ (មិនស្លាប់ មិនស្លាប់) ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន អមតៈ តើដូចម្តេច ផ្លូវជាដំណើរទៅកាន់អមតៈ តើដូចម្តេច។ ម្នាលភិក្ខុ ការអស់ទៅនៃរាគៈ ការអស់ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា អមតៈ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាផ្លូវ ដំណើរទៅកាន់អមតៈ។ មគ្គទាំង ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។
(៨. វិភង្គសុត្តំ)
[៣៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង នឹងចែក នូវមគ្គដ៏ប្រសើរ ប្រកដោយអង្គ ៨ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់ នូវមគ្គនោះ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ មគ្គទាំង ៨ គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។
[៣៤] ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីដឹង ក្នុងទុក្ខ សេចក្តីដឹងក្នុងហេតុ ជាទីកើតឡើងនៃទុក្ខ សេចក្តីដឹងក្នុងការរលត់នៃទុក្ខ សេចក្តីដឹង ក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃទុក្ខឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាទិដ្ឋិ។
[៣៥] ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តត្រិះរិះ ក្នុងការចេញចាកកាម សេចក្តីត្រិះរិះ ក្នុងការមិនព្យាបាទ សេចក្តីត្រិះរិះក្នុងការមិនបៀតបៀនឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាសង្កប្បៈ។
[៣៦] ម្នាលភិក្ខុទាំងឡាយ សម្មាវាចា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចេតនាវៀរចាកការនិយាយកុហក ចេតនាវៀរចាកការនិយាយញុះញង់ ចេតនាវៀរចាកការនិយាយទ្រគោះ ចេតនាវៀរចាកការនិយាយរោយរាយឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាវាចា។
[៣៧] ម្នាលភិក្ខុទាំងឡាយ សម្មាកម្មន្តៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចេតនាវៀរចាកការសម្លាប់សត្វ ចេតនាវៀរចាកការលួចទ្រព្យគេ ចេតនាវៀរចាកការប្រព្រឹត្តធម៌មិនប្រសើរឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាកម្មន្តៈ។
[៣៨] ម្នាលភិក្ខុទាំងឡាយ សម្មាអាជីវៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ លះបង់ នូវការចិញ្ចឹមជីវិតខុស សម្រេចការចិញ្ចឹមជីវិតដោយការចិញ្ចឹមជីវិតត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាអាជីវៈ។
[៣៩] ម្នាលភិក្ខុទាំងឡាយ សម្មាវាយាមៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនេះ ញ៉ាំងឆន្ទៈ ឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំង ព្យាយាមមាំ ដើម្បីញ៉ាំងពួកអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើងបាន ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់ នូវពួកអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យតាំងនៅ មិនឲ្យភ្លេចភ្លាំងទៅវិញ ឲ្យចំរើនធំទូលាយ ពេញបរិបូណ៌ ក្រៃលែងឡើង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាវាយាមៈ។
[៤០] ម្នាលភិក្ខុទាំងឡាយ សម្មាសតិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ ពិចារណាឃើញរឿយៗ នូវវេទនាក្នុងវេទនាទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាសតិ។
[៤១] ម្នាលភិក្ខុទាំងឡាយ សម្មាសមាធិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់ នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានតែបីតិ និងសុខ កើតអំពីវិវេក ហើយសម្រេចសម្រាន្តនៅ បានដល់ នូវទុតិយជ្ឈាន ជាធម្មជាតិកើតមាន ក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់ នូវវិតក្កៈ និងវិចារៈ ហើយសម្រេចសម្រាន្តនៅ ភិក្ខុមានចិត្តនឿយណាយ ចាកបីតិ ប្រកបដោយឧបេក្ខា មានស្មារតីដឹងខ្លួន សោយនូវសុខ ដោយនាមកាយ ព្រះអរិយទាំងឡាយ តែងសរសើរ នូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា បុគ្គល ដែលបាននូវតតិយជ្ឈាន មានចិត្ត ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានឯណា ក៏បានដល់ នូវតតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅ ភិក្ខុលះបង់ នូវសុខផង លះបង់ នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ហើយ ក្នុងកាលមុន ក៏បានដល់នូវចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែសតិ ដ៏បរិសុទ្ធិដែលកើតអំពីឧបេក្ខា ហើយសម្រេចសម្រាន្តនៅ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាសមាធិ។
(៩. សូកសុត្តំ)
[៤២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចចុងស្រូវខ្សាយ ឬចុងស្រូវដំណើប ដែលគេដំកល់ទុកខុស នឹងមុតដៃ ឬជើង ឬនឹងញ៉ាំងឈាម ឲ្យកើតឡើងបាន ដល់បុគ្គល ដែលច្រត់ដោយដៃ ឬជាន់ដោយជើង ហេតុនេះ រមែងមិនមានឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចុងនៃស្រូវគេដំកល់ទុកខុស យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ នឹងអាចទំលាយ នូវអវិជ្ជា នឹងញ៉ាំងវិជ្ជា ឲ្យកើតឡើង នឹងបានធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ខុស ដោយមគ្គភាវនា ដែលខ្លួនដំកល់ខុស ហេតុនេះ រមែងមិនមានឡើយ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ទិដ្ឋិដែលភិក្ខុនោះ ដំកល់ខុស ក៏យ៉ាងនោះដែរ។
[៤៣] ម្នាលភិក្ខុទាំងឡាយ ដូចចុងស្រូវខ្សាយ ឬចុងស្រូវដំណើប ដែលបុគ្គលដំកល់ទុកត្រូវ នឹងអាចមុតដៃ ឬជើង ឬនឹងញ៉ាំងឈាម ឲ្យកើតឡើងបាន ដល់បុគ្គល ដែលច្រត់ដោយដៃ ឬជាន់ដោយជើង ហេតុនេះ រមែងមានជាប្រាកដ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចុងនៃស្រូវ គេដំកល់ទុកត្រូវ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ នឹងទំលាយ នូវអវិជ្ជា នឹងញ៉ាំងវិជ្ជាឲ្យកើតឡើង នឹងបានធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វានបាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ត្រូវ ដោយមគ្គភាវនា ដែលខ្លួនដំកល់ត្រូវ ហេតុនេះ រមែងមាន ជាប្រាកដ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ទិដ្ឋិដែលភិក្ខុនោះ ដំកល់ត្រូវ ក៏យ៉ាងនោះដែរ។
[៤៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុនឹងទំលាយ នូវអវិជ្ជា ញ៉ាំងវិជ្ជា ឲ្យកើតឡើង នឹងបានធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ត្រូវ ដោយមគ្គភាវនា ដែលខ្លួនដំកល់ត្រូវ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវសេចក្តីស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវសេចក្តីស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនឹងទំលាយ នូវអវិជ្ជា ញ៉ាំងវិជ្ជា ឲ្យកើតឡើង នឹងធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ត្រូវ ដោយមគ្គភាវនា ដែលខ្លួនដំកល់ត្រូវ យ៉ាងនេះឯង។
(១០. នន្ទិយសុត្តំ)
[៤៥] សាវត្ថីនិទាន។ គ្រានោះ នន្ទិយបរិព្វាជក ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ទៅរកព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះនន្ទិយបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌មានដំណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វាន ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មាន ព្រះនិព្វាន ជាទីបំផុត មានប៉ុន្មានហ្ន៎។ ម្នាលនន្ទិយៈ ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌មានដំណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វានជាទីប្រព្រឹត្តទៅខាងមុខ មានព្រះនិព្វាន ជាទីបំផុតនេះ មាន ៨ យ៉ាង។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលនន្ទិយៈ ធម៌ទាំង ៨ នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌មានដំណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វាន ជាទីប្រព្រឹត្តទៅខាងមុខ មានព្រះនិព្វាន ជាទីបំផុត។
[៤៦] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះហើយ នន្ទិយៈបរិព្វាជក ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចបុគ្គលផ្ងារឡើង នូវរបស់ ដែលគេផ្កាប់ ឬបើកឡើង នូវរបស់ដែលបិទបាំង ពុំនោះសោត ប្រាប់ នូវផ្លូវ ដល់អ្នកវង្វេងផ្លូវ ឬទ្រោលប្រទីបប្រេង បំភ្លឺក្នុងទីងងឹត ដោយគិតថា បុរសអ្នកមានភ្នែក នឹងបានឃើញរូបទាំងឡាយ យ៉ាងណាមិញ។ ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់សំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង ខ្ញុំព្រះអង្គ សូមដល់ នូវព្រះគោតមដ៏ចំរើន ទាំងព្រះធម៌ និងព្រះភិក្ខុសង្ឃ ជាទីពឹង ទីរឭក សូមព្រះគោតមដ៏ចំរើន ចាំទុក នូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់ នូវព្រះរតនត្រ័យ ជាទីពឹង ទីរឭក ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។
ចប់ អវិជ្ជាវគ្គ ទី១។
ឧទ្ទាននៃអវិជ្ជាវគ្គនោះ គឺ
និយាយអំពីអវិជ្ជា១ អំពីពាក់កណ្តាល នៃព្រហ្មចរិយៈ១ អំពីព្រះសារីបុត្ត១ អំពីជាណុស្សោណិព្រាហ្មណ៍១ អំពីការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីប្រយោជន៍អ្វី១ អំពីភិក្ខុមួយរូប ចូលទៅក្រាបបង្គំទូលព្រះដ៏មានព្រះភាគ មាន២លើក អំពីព្រះដ៏មានព្រះភាគ សំដែងចែក អដ្ឋង្គិកមគ្គ១ អំពីសេចក្តីប្រៀបដូចចុង នៃស្រូវ១ អំពីនន្ទិយបរិព្វាជក១។
(២. វិហារវគ្គោ)
(១. បឋមវិហារសុត្តំ)
[៤៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាថ្នាដើម្បីសម្ងំនៅក្នុងទីស្ងាត់អស់កន្លះខែ អ្នកណាកុំគប្បីចូលទៅរកតថាគតឡើយ វៀរលែងតែភិក្ខុមួយរូប អ្នកនាំ នូវចង្ហាន់បិណ្ឌបាតទៅ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ អ្នកណាមួយ ក៏មិនហ៊ានចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងទីនោះឡើយ វៀរលែងតែភិក្ខុមួយរូប អ្នកនាំនូវចង្ហាន់បិណ្ឌបាតទៅ។
[៤៨] គ្រានោះ ព្រះដ៏មានព្រះភាគ លុះកន្លងកាលកន្លះខែនោះហើយ ក៏ទ្រង់ចេញចាកទីស្ងាត់ ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត បានត្រាស់ដឹងជាដំបូង ដោយធម៌ ជាគ្រឿងនៅឯណា តថាគត ក៏បានសម្រេចសម្រាន្តនៅដោយចំណែក នៃធម៌ ជាគ្រឿងនៅនោះ តថាគត ដឹងច្បាស់យ៉ាងនេះថា ការសោយ អារម្មណ៍ ព្រោះមិច្ឆាទិដ្ឋិ ជាបច្ច័យ ក៏មាន ការសោយអារម្មណ៍ព្រោះសម្មាទិដ្ឋិ ជាបច្ច័យក៏មាន។បេ។ ការសោយអារម្មណ៍ ព្រោះមិច្ឆាសមាធិជាបច្ច័យ ក៏មាន ការសោយអារម្មណ៍ព្រោះសម្មាសមាធិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះឆន្ទៈជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះវិតក្កៈជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះសញ្ញាជាបច្ច័យក៏មាន ឆន្ទៈមិនរម្ងាប់ក៏មាន វិតក្កៈមិនរម្ងាប់ក៏មាន សញ្ញាមិនរម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះមិនរម្ងាប់នោះជាបច្ច័យក៏មាន ឆន្ទៈរម្ងាប់ក៏មាន វិតក្កៈរម្ងាប់ក៏មាន សញ្ញារម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់នោះជាបច្ច័យក៏មាន សេចក្តីព្យាយាម ប្រព្រឹត្តទៅ ដើម្បីដល់ នូវគុណវិសេស ដែលមិនទាន់បានដល់ក៏មាន កាលបើហេតុនោះមិនទាន់សម្រេចហើយ ការសោយអារម្មណ៍ព្រោះមិនសម្រេចនោះជាបច្ច័យក៏មាន។
(២. ទុតិយវិហារសុត្តំ)
[៤៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នាដើម្បីសម្ងំនៅក្នុងទីស្ងាត់ អស់៣ខែ អ្នកណាមួយ កុំគប្បីចូលទៅរកតថាគតឡើយ វៀរលែងតែភិក្ខុមួយរូប អ្នកនាំ នូវចង្ហាន់បិណ្ឌបាតទៅ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ អ្នកណាមួយ ក៏មិនហ៊ានចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងទីនោះឡើយ វៀរលែងតែភិក្ខុមួយរូប អ្នកនាំនូវចង្ហាន់បិណ្ឌបាតទៅ។
[៥០] គ្រានោះ ព្រះដ៏មានព្រះភាគ លុះកន្លង៣ខែនោះហើយ ក៏ចេញចាកទីស្ងាត់ ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតបានត្រាស់ដឹងជាដំបូង ដោយធម៌ជាគ្រឿងនៅឯណា តថាគត ក៏បានសម្រេចសម្រាន្តនៅ ដោយចំណែកនៃធម៌ ជាគ្រឿងនៅនោះ តថាគត ដឹងច្បាស់យ៉ាងនេះថា ការសោយអារម្មណ៍ព្រោះមិច្ឆាទិដ្ឋិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់មិច្ឆាទិដ្ឋិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះសម្មាទិដ្ឋិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់សម្មាទិដ្ឋិជាបច្ច័យក៏ មាន។បេ។ ការសោយអារម្មណ៍ព្រោះមិច្ឆាសមាធិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់មិច្ឆាសមាធិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះសម្មាសមាធិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់សម្មាសមាធិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះឆន្ទៈជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់ឆន្ទៈជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះវិតក្កៈជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់វិតក្កៈជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះសញ្ញាជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់សញ្ញាជាបច្ច័យក៏មាន ឆន្ទៈមិនរម្ងាប់ក៏មាន វិតក្កៈមិនរម្ងាប់ក៏មាន សញ្ញាមិនរម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះមិនរម្ងាប់នោះជាបច្ច័យក៏មាន ឆន្ទៈរម្ងាប់ក៏មាន វិតក្កៈរម្ងាប់ក៏មាន សញ្ញារម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់នោះជាបច្ច័យក៏មាន សេចក្តីព្យាយាម ប្រព្រឹត្តទៅ ដើម្បីដល់ នូវគុណវិសេស ដែលមិនទាន់បានដល់ក៏មាន កាលបើហេតុនោះមិនទាន់សម្រេចហើយ ការសោយអារម្មណ៍ ព្រោះហេតុមិនសម្រេចនោះ ជាបច្ច័យ ក៏មាន។
(៣. សេក្ខសុត្តំ)
[៥១] សាវត្ថីនិទាន។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា សេក្ខៈ សេក្ខៈ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ដែលឈ្មោះថា សេក្ខៈនោះ ដោយហេតុប៉ុន្មានយ៉ាង។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ ប្រកបដោយសេក្ខសម្មាទិដ្ឋិ។បេ។ ប្រកបដោយសេក្ខសម្មាសមាធិ។ ម្នាលភិក្ខុ ដែលឈ្មោះថាសេក្ខៈ ដោយហេតុប៉ុណ្ណេះឯង។
(៤. បឋមឧប្បាទសុត្តំ)
[៥២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីការកើតប្រាកដ នៃព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធទេ។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីការកើតប្រាកដនៃព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធទេ។
(៥. ទុតិយឧប្បាទសុត្តំ)
[៥៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីវិន័យព្រះសុគតទេ។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីវិន័យព្រះសុគតទេ។
(៦. បឋមបរិសុទ្ធសុត្តំ)
[៥៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបរិសុទ្ធិផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេសហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីការកើតប្រាកដ នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធទេ។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបរិសុទ្ធិ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេសហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីការកើតប្រាកដ នៃព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធទេ។
(៧. ទុតិយបរិសុទ្ធសុត្តំ)
[៥៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបរិសុទ្ធិផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេសហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីវិន័យព្រះសុគតទេ។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបរិសុទ្ធិផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេសហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីវិន័យព្រះសុគតទេ។
(៨. បឋមកុក្កុដារាមសុត្តំ)
[៥៦] សាវត្ថីនិទាន។ ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះអានន្ទដ៏មានអាយុ និងព្រះភទ្ទៈដ៏មានអាយុ គង់នៅក្នុងកុក្កុដារាម ជិតក្រុងបាដលិបុត្ត។ គ្រានោះ ព្រះភទ្ទៈដ៏មានអាយុ ចេញចាកទីពួនសម្ងំ ក្នុងវេលាសាយណ្ហសម័យ ហើយចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើ នូវសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះភទ្ទៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោអានន្ទ ពាក្យគេតែងនិយាយថា អព្រហ្មចរិយៈ អព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ អព្រហ្មចរិយៈ តើដូចម្តេច។ ម្នាលអាវុសោភទ្ទៈ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលអាវុសោភទ្ទៈ ការស្វែងប្រស្នា របស់អ្នក ល្អពេកណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរក៏មានទំនងល្អ ម្នាលអាវុសោភទ្ទៈ ព្រោះថា អ្នកសួរយ៉ាងនេះថា ម្នាលអាវុសោ អានន្ទ ពាក្យថាគេតែងនិយាយថា អព្រហ្មចរិយៈ អព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ អព្រហ្មចរិយៈ តើដូចម្តេច។ យ៉ាងនេះហើយ អាវុសោ។ ម្នាលអាវុសោ មិច្ឆាមគ្គ ប្រកបដោយអង្គ ៨ នេះឯង ហៅថា អព្រហ្មចរិយៈ។ មិច្ឆាមគ្គ ទាំង ៨ តើដូចម្តេច។ គឺមិច្ឆាទិដ្ឋិ១។បេ។ មិច្ឆាសមាធិ១។
(៩. ទុតិយកុក្កុដារាមសុត្តំ)
[៥៧] បាដលិបុត្តនិទាន។បេ។ ម្នាលអាវុសោអានន្ទ ពាក្យគេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ តើដូចម្តេច។ ម្នាលអាវុសោភទ្ទៈ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលអាវុសោភទ្ទៈ ការស្វែងរកប្រស្នារបស់អ្នក ល្អពេកណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរក៏មានទំនងល្អ ម្នាលអាវុសោភទ្ទៈ ព្រោះថា អ្នកសួរយ៉ាងនេះថា ម្នាលអាវុសោអានន្ទ ពាក្យគេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ តើដូចម្តេច។ យ៉ាងនេះហើយ អាវុសោ។ ម្នាលអាវុសោ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ហៅថា ព្រហ្មចរិយៈ។ មគ្គទាំង ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលអាវុសោ ការអស់ទៅនៃរាគៈ ការអស់ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា ទីបំផុតរបស់ព្រហ្មចរិយៈ។
(១០. តតិយកុក្កុដារាមសុត្តំ)
[៥៨] បាដលិបុត្តនិទាន។ ម្នាលអាវុសោ អានន្ទ ពាក្យគេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ តើដូចម្តេច ព្រហ្មចារី (បុគ្គលអ្នកប្រព្រឹត្ត នូវធម៌ដ៏ប្រសើរ) តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ តើដូចម្តេច។ ម្នាលអាវុសោភទ្ទៈ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលអាវុសោភទ្ទៈ ការស្វែងរកប្រស្នារបស់អ្នក ល្អពេកណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរ ក៏មានទំនងល្អ ម្នាលអាវុសោភទ្ទៈ ព្រោះថា អ្នកសួរយ៉ាងនេះថា ម្នាលអាវុសោ អានន្ទ ពាក្យគេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ តើដូចម្តេចព្រហ្មចារី តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ តើដូចម្តេច។ យ៉ាងនេះហើយ អាវុសោ។ ម្នាលអាវុសោ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ហៅថា ព្រហ្មចរិយៈ។ មគ្គទាំង ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលអាវុសោ បុគ្គលឯណា ប្រកបដោយមគ្គ ដ៏ប្រសើរ មានដោយអង្គ ៨ នេះ បុគ្គលនេះ ហៅថា ព្រហ្មចារី។ ម្នាលអាវុសោ ការអស់ទៅនៃរាគៈ ការអស់ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា ទីបំផុត របស់ព្រហ្មចរិយៈ។ ក្នុងសូត្រ៣នេះ មាននិទានតែមួយ។
ចប់ វិហារវគ្គ ទី២។
ឧទ្ទាននៃវិហារវគ្គនោះ គឺ
និយាយអំពីវិហារធម៌របស់ព្រះដ៏មានព្រះភាគ មាន២លើក អំពីសេក្ខៈ១ អំពីធម៌ ៨ យ៉ាង ដែលបុគ្គលចំរើនឲ្យច្រើនហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មាន២លើក និយាយអំពីធម៌ ៨ យ៉ាង ដែលបរិសុទ្ធិ មាន២លើក អំពីធម៌ ដែលព្រះភទ្ទៈដ៏មានអាយុ សួរព្រះអានន្ទ ក្នុងកុក្កុដារាម មាន៣លើក។
(៣. មិច្ឆត្តវគ្គោ)
(១. មិច្ឆត្តសុត្តំ)
[៥៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង នូវភាវៈខុសផង នូវភាវៈត្រូវផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។
[៦០] ម្នាលភិក្ខុទាំងឡាយ ភាវៈខុស តើដូចម្តេច។ អ្វីខ្លះ។ គឺមិច្ឆាទិដ្ឋិ១។បេ។ មិច្ឆាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាវៈខុស។
[៦១] ភាវៈត្រូវ តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាវៈត្រូវ។
(២. អកុសលធម្មសុត្តំ)
[៦២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវធម៌ ជាអកុសលផង នូវធម៌ជាកុសលផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្ដាប់នូវធម៌នោះចុះ។
[៦៣] ម្នាលភិក្ខុទាំងឡាយ ធម៌ជាអកុសល តើដូចម្តេច។ អ្វីខ្លះ។ គឺមិច្ឆាទិដ្ឋិ១។បេ។ មិច្ឆាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ជាអកុសល។
[៦៤] ម្នាលភិក្ខុទាំងឡាយ ធម៌ជាកុសល តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ជាកុសល។
(៣. បឋមបដិបទាសុត្តំ)
[៦៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវបដិបទាខុសផង នូវបដិបទាត្រូវផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវបដិបទានោះចុះ។
[៦៦] ម្នាលភិក្ខុទាំងឡាយ បដិបទាខុស តើដូចម្តេច។ អ្វីខ្លះ។ គឺមិច្ឆាទិដ្ឋិ១។បេ។ មិច្ឆាសមាធិ១។ ម្នាលភិក្ខុងទាំងឡាយ នេះហៅថា បដិបទាខុស។
[៦៧] ម្នាលភិក្ខុទាំងឡាយ បដិបទាត្រូវ តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទាត្រូវ។
(៤. ទុតិយបដិបទាសុត្តំ)
[៦៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនសរសើរបដិបទាខុស របស់គ្រហស្ថក្តី របស់បព្វជិតក្តីទេ។ ម្នាលភិក្ខុទាំងឡាយ គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិខុសហើយ រមែងមិនញ៉ាំងធម៌ ដែលបណ្ឌិគប្បីដឹង គឺអរិយមគ្គ ជាកុសល ឲ្យសម្រេចបាន ព្រោះហេតុនៃអធិករណ៍ គឺប្រតិបត្តិខុសទេ។ ម្នាលភិក្ខុទាំងឡាយ បដិបទាខុស តើដូចម្តេច។ អ្វីខ្លះ។ គឺមិច្ឆាទិដ្ឋិ១។បេ។ មិច្ឆាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទាខុស។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនសរសើរបដិបទាខុស របស់គ្រហស្ថក្តី របស់បព្វជិតក្តីទេ។ ម្នាលភិក្ខុទាំងឡាយ គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិខុសហើយ រមែងមិនញ៉ាំងធម៌ ដែលបណ្ឌិតគប្បីដឹង គឺអរិយមគ្គ ជាកុសល ឲ្យសម្រេចបាន ព្រោះហេតុនៃអធិករណ៍ គឺប្រតិបត្តិខុសទេ។
[៦៩] ម្នាលភិក្ខុទាំងឡាយ តថាគតសរសើរតែបដិបទាត្រូវ របស់គ្រហស្ថក្តី របស់បព្វជិតក្តី។ ម្នាលភិក្ខុទាំងឡាយ គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិត្រូវហើយ រមែងញ៉ាំងធម៌ ដែលបណ្ឌិគប្បីដឹង គឺអរិយមគ្គ ជាកុសល ឲ្យសម្រេចទៅបាន ព្រោះហេតុនៃអធិករណ៍ គឺសេចក្តីប្រតិបត្តិត្រូវ។ ម្នាលភិក្ខុទាំងឡាយ បដិបទាត្រូវ តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទាត្រូវ។ ម្នាលភិក្ខុទាំងឡាយ តថាគត សរសើរតែបដិបទាត្រូវ របស់គ្រហស្ថក្តី របស់បព្វជិតក្តី។ ម្នាលភិក្ខុទាំងឡាយ គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិត្រូវហើយ រមែងញ៉ាំងធម៌ ដែលបណ្ឌិតគប្បីដឹង គឺអរិយមគ្គ ជាកុសល ឲ្យសម្រេចទៅបាន ព្រោះហេតុនៃអធិករណ៍ គឺសេចក្តីប្រតិបត្តិត្រូវ។
(៥. បឋមអសប្បុរិសសុត្តំ)
[៧០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវអសប្បុរសផង នូវសប្បុរសផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវសេចក្តីនោះចុះ។
[៧១] ម្នាលភិក្ខុទាំងឡាយ អសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញខុស ត្រិះរិះខុស និយាយខុស ធ្វើការងារខុស ចិញ្ចឹមជីវិតខុស ព្យាយាមខុស រឭកខុស ដំកល់ចិត្តខុស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស។
[៧២] ម្នាលភិក្ខុទាំងឡាយ សប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញត្រូវ ត្រិះរិះត្រូវ និយាយត្រូវ ធ្វើការងារត្រូវ ចិញ្ចឹមជីវិតត្រូវ ព្យាយាមត្រូវ រឭកត្រូវ ដំកល់ចិត្តត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាសប្បុរស។
(៦. ទុតិយអសប្បុរិសសុត្តំ)
[៧៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវអសប្បុរសផង នូវអសប្បុរស ដ៏លើសជាងអសប្បុរសទៅទៀតផង ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវសប្បុរសផង នូវសប្បុរសដ៏លើសជាងសប្បុរសទៅទៀតផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវសេចក្តីនោះចុះ។
[៧៤] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញខុស។បេ។ ដំកល់ចិត្តមាំខុស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស។
[៧៥] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរសដ៏លើសជាងអសប្បុរសទៅទៀត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញខុស។បេ។ ដំកល់ចិត្តមាំខុស មានសេចក្តីដឹងខុស មានចិត្តរួចស្រឡះខុស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស ដ៏លើសជាងអសប្បុរសទៅទៀត។
[៧៦] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញត្រូវ។បេ។ ដំកល់ចិត្តមាំត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរស។
[៧៧] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរសដ៏លើសជាងសប្បុរសទៅទៀត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញត្រូវ។បេ។ ដំកល់ចិត្តមាំត្រូវ មានសេចក្តីដឹងត្រូវ មានចិត្តរួចស្រឡះត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរស ដ៏លើសជាងសប្បុរសទៅទៀត។
(៧. កុម្ភសុត្តំ)
[៧៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចក្អមដែលមិនមានរង្វេលទ្រ តែងបង្វិលបានដោយងាយ ដែលមានរង្វេលទ្រ តែងបង្វិលបានដោយលំបាក យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលមិនមានរង្វេលទ្រ តែងបង្វិលបានដោយងាយ ដែលមានរង្វេលទ្រ តែងបង្វិលបានដោយលំបាក ក៏យ៉ាងនោះឯង។
[៧៩] ម្នាលភិក្ខុទាំងឡាយ ចុះរង្វេលទ្រនៃចិត្ត តើដូចម្តេច។ គឺមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ហ្នឹងឯង។ មគ្គទាំង ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ នេះហៅថា រង្វេលទ្រចិត្ត។
[៨០] ម្នាលភិក្ខុទាំងឡាយ ដូចក្អមមិនមានរង្វេលទ្រ តែងបង្វិលបានដោយងាយ ដែលមានរង្វេលទ្រ តែងបង្វិលបានដោយលំបាក យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលមិនមានរង្វេលទ្រ តែងបង្វិលបានដោយងាយ ដែលប្រកបដោយរង្វេលទ្រ តែងបង្វិលបានដោយលំបាក ក៏យ៉ាងនោះឯង។
(៨. សមាធិសុត្តំ)
[៨១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវអរិយសម្មាសមាធិ ប្រកបដោយបច្ច័យ ប្រកបដោយបរិក្ខារ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវធម៌នោះចុះ។
[៨២] ម្នាលភិក្ខុទាំងឡាយ ចុះអរិយសម្មាសមាធិ ប្រកបដោយបច្ច័យ ប្រកបដោយបរិក្ខារ តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។
[៨៣] ម្នាលភិក្ខុទាំងឡាយ ភាវៈនៃចិត្តមានអារម្មណ៍តែមួយ ដែលប្រកបដោយបរិក្ខារ ដោយអង្គទាំង៧នេះឯង ម្នាលភិក្ខុទាំងឡាយ នេះហៅថា អរិយសម្មាសមាធិ ប្រកបដោយបច្ច័យផង ប្រកបដោយបរិក្ខារផង។
(៩. វេទនាសុត្តំ)
[៨៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន៣យ៉ាង។ វេទនា៣ តើដូចម្តេច។ គឺវេទនាជាសុខ១ វេទនាជាទុក្ខ១ វេទនាមិនជាទុក្ខមិនជាសុខ១។ ម្នាលភិក្ខុទាំងឡាយ វេទនា មាន៣យ៉ាងនេះឯង។
[៨៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលគប្បីចំរើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ដើម្បីកំណត់ដឹង នូវវេទនា ទាំង៣នេះ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលគប្បីចំរើន នូវមគ្គ ដ៏ប្រសើរ ប្រកបដោយង្គ ៨ ដើម្បីកំណត់ដឹង នូវវេទនា ទាំង៣នេះឯង។
(១០. ឧត្តិយសុត្តំ)
[៨៦] សាវត្ថីនិទាន។ គ្រានោះ ព្រះឧត្តិយដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះព្រះឧត្តិយដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ នៅក្នុងទីស្ងាត់ សម្ងំនៅតែម្នាក់ឯង កើតចិត្តត្រិះរិះ យ៉ាងនេះថា កាមគុណ ៥យ៉ាង ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ។ កាមគុណ ទាំង៥ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ តើដូចម្តេច។
[៨៧] ម្នាលឧត្តិយ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលឧតិ្តយ កាមគុណ ទាំង៥ នេះឯង ដែលតថាគត បានសំដែងហើយ។ កាមគុណ ទាំង៥ តើដូចម្តេច។ គឺរូប ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរជាទីតម្រេក១។ សំឡេង ដែលគប្បីដឹង ដោយត្រចៀក១។ ក្លិនដែលគប្បីដឹង ដោយច្រមុះ១។ រសដែលគប្បីដឹង ដោយអណ្តាត១។ ផ្សព្វដែលគប្បីដឹង ដោយកាយ ជាទីប្រាថ្នា ជាត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរជាទីតម្រេក១។ ម្នាលឧត្តិយ កាមគុណ ទាំង៥នេះឯង ដែលតថាគតសំដែងហើយ។
[៨៨] ម្នាលឧត្តិយ បុគ្គលគប្បីចំរើនមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ដើម្បីលះបង់ នូវកាមគុណ ទាំង៥នេះ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលឧត្តិយ បុគ្គលគប្បីចំរើនមគ្គ ដ៏ប្រសើរ ប្រកបដោយអង្គ ៨ ដើម្បីលះបង់ នូវកាមគុណ ទាំង៥នេះឯង។
ចប់ មិច្ឆត្តវគ្គ ទី៣។
ឧទ្ទាននៃមិច្ឆត្តវគ្គនោះ គឺ
និយាយអំពីមិច្ឆត្ត១ អំពីអកុសលធម៌១ អំពីបដិបទា មាន២លើក អំពីអសប្បុរស មាន២លើក អំពីចិត្តប្រៀបដូចក្អម១ អំពីអរិយសម្មាសមាធិ១ អំពីវេទនា១ អំពីព្រះឧត្តិយដ៏មានអាយុ១។
(៤. បដិបត្តិវគ្គោ)
(១. បឋមបដិបត្តិសុត្តំ)
[៨៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងសេចក្តីប្រតិបត្តិខុស និងសេចក្តីប្រតិបត្តិត្រូវ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់សេចក្តីនោះចុះ។
[៩០] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្រតិបត្តិខុស តើដូចម្តេច។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញខុស១។បេ។ សេចក្តីតាំងចិត្តខុស១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាសេចក្តីប្រតិបត្តិខុស។
[៩១] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្រតិបត្តិត្រូវ តើដូចម្តេច។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាសេចក្តីប្រតិបត្តិត្រូវ។
(២. ទុតិយបដិបត្តិសុត្តំ)
[៩២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងបុគ្គល អ្នកប្រតិបត្តិខុស និងបុគ្គលអ្នកប្រតិបត្តិត្រូវ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវដំណើរបុគ្គលនោះចុះ។
[៩៣] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិខុស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញខុស១។បេ។ ជាអ្នកតាំងចិត្តខុស១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលអ្នកប្រតិបត្តិខុស។
[៩៤] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិត្រូវ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញត្រូវ១។បេ។ ជាអ្នកតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អ្នកប្រតិបត្តិត្រូវ។
(៣. វិរទ្ធសុត្តំ)
[៩៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អរិយមគ្គ ប្រកបដោយអង្គ ៨ ដែលបុគ្គលទាំងឡាយឯណានីមួយ លះបង់ហើយ អរិយមគ្គ ប្រកបដោយអង្គ ៨ មានប្រក្រតីដល់នូវការអស់ទៅ នៃកងទុក្ខ ដោយប្រពៃ បុគ្គលទាំងនោះ ក៏លះបង់ដែរ។ ម្នាលភិក្ខុទាំងឡាយ អរិយមគ្គ ប្រកបដោយអង្គ ៨ ដែលបុគ្គលទាំងឡាយឯណានីមួយ ប្រារព្ធហើយ អរិយមគ្គ ប្រកបដោយអង្គ ៨ មានប្រក្រតី ដល់នូវការអស់ទៅ នៃកងទុក្ខដោយប្រពៃ បុគ្គលទាំងនោះ ក៏ឈ្មោះថា ប្រារព្ធហើយដែរ។
[៩៦] ម្នាលភិក្ខុទាំងឡាយ ចុះអរិយមគ្គ ប្រកបដោយអង្គ ៨ តើដូចម្តេច។ អ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ អរិយមគ្គ ប្រកបដោយអង្គ ៨ ដែលបុគ្គលទាំងឡាយឯណានីមួយ លះបង់ហើយ អរិយមគ្គ ប្រកបដោយអង្គ ៨ មានប្រក្រតី ដល់នូវការអស់ទៅ នៃកងទុក្ខ ដោយប្រពៃ បុគ្គលទាំងនោះ ក៏លះបង់ហើយដែរ។ ម្នាលភិក្ខុទាំងឡាយ អរិយមគ្គ ប្រកបដោយអង្គ ៨ ដែលបុគ្គលទាំងឡាយឯណានីមួយ ប្រារព្ធហើយ អរិយមគ្គ ប្រកបដោយអង្គ ៨ មានប្រក្រតី ដល់នូវការអស់ទៅ នៃកងទុក្ខ ដោយប្រពៃ បុគ្គលទាំងនោះ ក៏ឈ្មោះថា ប្រារព្ធហើយដែរ។
(៤. បារង្គមសុត្តំ)
[៩៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទំាងឡាយ ធម៌ទាំង ៨ យ៉ាងនេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីចេញចាកវដ្ត ទៅកាន់ព្រះនិព្វាន។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច។ អ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីចេញចាកវដ្ត ទៅកាន់ព្រះនិព្វាន។ ព្រះដ៏មានព្រះភាគ បានត្រាស់នូវព្រះពុទ្ធដីកានេះហើយ ព្រះសុគត លុះត្រាស់នូវព្រះពុទ្ធដីកានេះហើយ លំដាប់នោះ ព្រះសាស្តា ទើបទ្រង់ត្រាស់ នូវព្រះពុទ្ធដីការនេះ តទៅទៀតថា។
[៩៨]
ក្នុងពួកមនុស្ស ជនទាំងឡាយឯណា ដល់នូវត្រើយ គឺព្រះនិព្វាន ជនទាំងឡាយនោះ មានប្រមាណតិចទេ ចំណែកពួកសត្វដទៃ ក្រៅពីនេះ តែងសសៀរទៅតាមច្រាំង (វដ្តសង្សារ)។ មួយទៀត ពួកជនណា មានប្រក្រតីប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលព្រះតថាគត ត្រាស់ប្រពៃហើយ ពួកជននោះ នឹង (ឆ្លង) នូវវដ្តៈ ជាលំនៅនៃមច្ចុ ដែលឆ្លងបានដោយកម្រក្រៃពេក ហើយដល់នូវត្រើយ គឺព្រះនិព្វាន។ បណ្ឌិត គប្បីលះធម៌ខ្មៅ ញ៉ាំងធម៌ស ឲ្យចំរើន ហើយគប្បីចេញចាកអាល័យ គឺវដ្តៈ អាស្រ័យព្រះនិព្វាន ដែលមិនមានអាល័យ គួរលះកាមទាំងឡាយចេញ ហើយជាអ្នកមិនមានកង្វល់ ប្រាថ្នា នូវសេចក្តីត្រេកអរក្នុងវិវេក ដែលសត្វត្រេកអរបានដោយកម្រ បណ្ឌិត គួរធ្វើខ្លួនឲ្យផូរផង់ ចាកគ្រឿងសៅហ្មងចិត្ត។ ចិត្តដែលបណ្ឌិតពួកណា អប់រំល្អប្រពៃហើយ ក្នុងអង្គនៃធម៌ ជាគ្រឿងត្រាស់ដឹងទំាងឡាយ បណ្ឌិតទាំងឡាយឯណា អ្នកត្រេកអរ ក្នុងការលះបង់ នូវសេចក្តីប្រកាន់ ដោយឥតមានសេចក្តីប្រកាន់ បណ្ឌិតនោះ ឈ្មោះថា អ្នកមានអាសវៈអស់ហើយ មានសេចក្តីរុងរឿង បរិព្វានក្នុងលោកហើយ។
(៥. បឋមសាមញ្ញសុត្តំ)
[៩៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវសាមញ្ញគុណ និងផល របស់សាមញ្ញគុណទាំងឡាយ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់សេចក្តីនោះចុះ។
[១០០] ម្នាលភិក្ខុទាំងឡាយ ចុះសាមញ្ញគុណ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សាមញ្ញគុណ។
[១០១] ម្នាលភិក្ខុទាំងឡាយ ចុះផលរបស់សាមញ្ញគុណទាំងឡាយ តើដូចម្តេច។ គឺសោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផលរបស់សាមញ្ញគុណទាំងឡាយ។
(៦. ទុតិយសាមញ្ញសុត្តំ)
[១០២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវសាមញ្ញគុណ និងប្រយោជន៍ នៃសាមញ្ញគុណ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវសេចក្តីនោះចុះ។
[១០៣] ម្នាលភិក្ខុទាំងឡាយ ចុះសាមញ្ញគុណ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សាមញ្ញគុណ។
[១០៤] ម្នាលភិក្ខុទាំងឡាយ ចុះប្រយោជន៍ នៃសាមញ្ញគុណ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈឯណា ជាទីអស់ទៅ នៃរាគៈ ជាទីអស់ទៅនៃទោសៈ ជាទីអស់ទៅនៃមោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រយោជន៍នៃសាមញ្ញគុណ។
(៧. បឋមព្រហ្មញ្ញសុត្តំ)
[១០៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវព្រហ្មញ្ញគុណ និងផល របស់ព្រហ្មញ្ញគុណទាំងឡាយ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវសេចក្តីនោះចុះ។
[១០៦] ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មញ្ញគុណ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្រហ្មញ្ញគុណ។
[១០៧] ម្នាលភិក្ខុទាំងឡាយ ចុះផលរបស់ព្រហ្មញ្ញគុណទាំងឡាយ តើដូចម្តេច។ គឺសោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផលរបស់ព្រហ្មញ្ញគុណទាំងឡាយ។
(៨. ទុតិយព្រហ្មញ្ញសុត្តំ)
[១០៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវព្រហ្មញ្ញគុណ និងប្រយោជន៍ នៃព្រហ្មញ្ញគុណ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវសេចក្តីនោះចុះ។
[១០៩] ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មញ្ញគុណ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្រហ្មញ្ញគុណ។
[១១០] ម្នាលភិក្ខុទាំងឡាយ ចុះប្រយោជន៍របស់ព្រហ្មញ្ញគុណ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈឯណា ជាទីអស់ទៅ នៃរាគៈ ជាទីអស់ទៅ នៃទោសៈ ជាទីអស់ទៅនៃមោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រយោជន៍ នៃព្រហ្មញ្ញគុណ។
(៩. បឋមព្រហ្មចរិយសុត្តំ)
[១១១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវព្រហ្មចរិយៈ និងផលរបស់ព្រហ្មចរិយទាំងឡាយ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវសេចក្តីនោះចុះ។
[១១២] ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្រហ្មចរិយៈ។
[១១៣] ម្នាលភិក្ខុទាំងឡាយ ចុះផលទាំងឡាយ របស់ព្រហ្មចរិយៈ តើដូចម្តេច។ គឺសោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផលរបស់ព្រហ្មចរិយទាំងឡាយ។
(១០. ទុតិយព្រហ្មចរិយសុត្តំ)
[១១៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវព្រហ្មចរិយៈ និងប្រយោជន៍ របស់ព្រហ្មចរិយៈ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវសេចក្តីនោះចុះ។
[១១៥] ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្រហ្មចរិយៈ។
[១១៦] ម្នាលភិក្ខុទាំងឡាយ ចុះប្រយោជន៍ នៃព្រហ្មចរិយៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈឯណា ជាទីអស់ទៅ នៃរាគៈ ជាទីអស់ទៅនៃទោសៈ ជាទីអស់ទៅនៃមោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រយោជន៍ នៃព្រហ្មចរិយៈ។
ចប់ បដិបត្តិវគ្គ ទី៤។
ឧទ្ទាននៃបដិបត្តិវគ្គនោះ គឺ
ពោលអំពីសេចក្តីប្រតិបត្តិ១ អំពីបុគ្គលអ្នកប្រតិបត្តិ១ អំពីការលះបង់១ អំពីការដល់ត្រើយ គឺព្រះនិព្វាន១ អំពីសាមញ្ញគុណ មាន២លើក អំពីព្រហ្មញ្ញគុណដទៃទៀត មាន២លើក អំពីព្រហ្មចរិយៈ មាន២លើក ព្រោះហេតុនោះ ទើបហៅថា បដិបត្តិវគ្គ។
(៥. អញ្ញតិត្ថិយបេយ្យាលវគ្គោ)
(១. រាគវិរាគសុត្តំ)
[១១៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរពួកអ្នក យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះសមណគោតម មានប្រយោជន៍អ្វី។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នក ដែលគេសួរយ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីនឿយណាយ ចាករាគៈ។
[១១៨] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរពួកអ្នក យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ ចុះមគ្គ និងបដិបទា ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ចាករាគៈ មានដែរឬ។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នក ដែលគេសួរយ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ មគ្គ និងបដិបទា ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ចាករាគៈ មានដែរ។
[១១៩] ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីនឿយណាយ ចាករាគៈ។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ មគ្គ និងបដិបទានេះឯង ដែលប្រព្រឹត្តទៅ ដើម្បីនឿយណាយ ចាករាគៈ។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នក ដែលគេសួរយ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ យ៉ាងនេះចុះ។
(២-៧. សំយោជនប្បហានាទិសុត្តឆក្កំ)
[១២០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរិ្ថយ គប្បីសួរពួកអ្នក យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះសមណគោតម មានប្រយោជន៍អ្វី។ ម្នាលភិក្ខុងទាំងឡាយ ពួកអ្នក ដែលគេសួរយ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីលះសញ្ញោជនៈ។បេ។
[១២១] ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីដកចេញ នូវអនុស័យ។បេ។
[១២២] ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីកំណត់ដឹង នូវកាលវែងឆ្ងាយ។បេ។
[១២៣] ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីអស់ទៅ នៃអាសវៈទាំងឡាយ។បេ។
[១២៤] ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ។បេ។
[១២៥] ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីញាណទស្សនៈ។បេ។
(៨. អនុបាទាបរិនិព្វានសុត្តំ)
[១២៦] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរពួកអ្នកយ៉ាងនេះថាមា្នលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះសមណគោតម មានប្រយោជន៍អ្វី។ មា្នលភិក្ខុទាំងឡាយ ពួកអ្នក ដែលគេសួរ យ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីអនុបាទាបរិនិព្វាន។
[១២៧] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរពួកអ្នក យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ ចុះមគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីអនុបាទាបរិនិព្វាន មានដែរឬ។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នក ដែលគេសួរ យ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីអនុបាទាបរិនិព្វាន មានដែរ។
[១២៨] ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅដើម្បីអនុបាទាបរិនិព្វាន។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ មគ្គ និងបដិបទានេះឯង ដែលប្រព្រឹត្តទៅ ដើម្បីអនុបាទាបរិនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នក ដែលគេសួរ យ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ យ៉ាងនេះចុះ។
ចប់ អញ្ញតិត្ថិយវគ្គ ទី៥។
ឧទ្ទាននៃអញ្ញតិត្ថិយវគ្គនោះ គឺ
ពោលអំពីការប្រាសចាករាគៈ១ អំពីការលះសញ្ញោជនៈ១ អំពីការដកចេញ នូវអនុស័យ១ អំពីការកំណត់ដឹងកាលដ៏វែងឆ្ងាយ១ អំពីការអស់ទៅ នៃអាសវៈ១ អំពីការធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិ១ អំពីញាណទស្សៈ១ អំពីអនុបាទាបរិនិព្វាន១ ទៀត ជាគម្រប់ ៨។
(៦. សូរិយបេយ្យាលវគ្គោ)
(១. កល្យាណមិត្តសុត្តំ)
[១២៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើង នៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត (គ្រឿងកំណត់មុន) នៃព្រះអាទិត្យ ដែលរះឡើង។ ម្នាលភិក្ខុទាំងឡាយ ការមានមិត្តល្អ នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅ ដើម្បីញ៉ាំងអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង ដល់ភិក្ខុ ដោយប្រការយ៉ាងនេះដែរ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលមានមិត្តល្អ ភិក្ខុនោះ នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។
[១៣០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលមានមិត្តល្អ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្តល្អ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
(២-៦. សីលសម្បទាទិសុត្តបញ្ចកំ)
[១៣១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើង នៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលរះឡើង។ ម្នាលភិក្ខុទាំងឡាយ ការបរិបូណ៌ដោយសីល នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅ ដើម្បីញ៉ាំងអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង ដល់ភិក្ខុដោយប្រការយ៉ាងនេះដែរ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលបរិបូណ៌ដោយសីល។បេ។
[១៣២] គឺការបរិបូណ៌ដោយសេចក្តីពេញចិត្ត។បេ។
[១៣៣] គឺការបរិបូណ៌ដោយចិត្តជ្រះថ្លា។បេ។
[១៣៤] គឺការបរិបូណ៌ដោយការឃើញ។បេ។
[១៣៥] គឺការបរិបូណ៌ដោយសេចក្តីមិនប្រមាទ។បេ។
(៧. យោនិសោមនសិការសម្បទាសុត្តំ)
[១៣៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើង នៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលរះឡើង។ ម្នាលភិក្ខុទាំងឡាយ ការបរិបូណ៌ ដោយយោនិសោមនសិការៈ នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅ ដើម្បីញ៉ាំងអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង ដល់ភិក្ខុដោយប្រការ យ៉ាងនេះដែរ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។
[១៣៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅ ក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ដែលដល់ព្រម ដោយយោនិសោមនសិការៈ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
(១. កល្យាណមិត្តសុត្តំ)
[១៣៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើង នៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលរះឡើង។ ម្នាលភិក្ខុទាំងឡាយ ការមានមិត្តល្អ នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅ ដើម្បីញ៉ាំងអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង ដល់ភិក្ខុដោយប្រការយ៉ាងនេះដែរ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលមានមិត្តល្អ ភិក្ខុនោះ នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។
[១៣៩] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលមានមិត្តល្អ រមែងចំរើនអរិយមគ្គប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ មានការកំចាត់បង់ នូវរាគៈ ជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈ ជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ មានការកំចាត់បង់ នូវរាគៈ ជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈ ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្តល្អ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
(២-៦. សីលសម្បទាទិសុត្តបញ្ចកំ)
[១៤០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលរះឡើង។ ម្នាលភិក្ខុទាំងឡាយ ការបរិបូណ៌ ដោយសីល នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅ ដើម្បីញ៉ាំងអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង ដល់ភិក្ខុ ដោយប្រការយ៉ាងនេះដែរ។បេ។
[១៤១] គឺការបរិបូណ៌ដោយសេចក្តីពេញចិត្ត។បេ។
[១៤២] គឺការបរិបូណ៌ដោយចិត្តជ្រះថ្លា។បេ។
[១៤៣] គឺការបរិបូណ៌ដោយការឃើញ។បេ។
[១៤៤] គឺការបរិបូណ៌ដោយសេចក្តីមិនប្រមាទ។បេ។
(៧. យោនិសោមនសិការសម្បទាសុត្តំ)
[១៤៥] សាវត្ថីនិទាន។ គឺការបរិបូណ៌ ដោយយោនិសោមនសិការៈ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។
[១៤៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
ចប់ សុរិយបេយ្យាល ទី៦។
ឧទ្ទាននៃសុរិយបេយ្យាលនោះ គឺ
ពោលអំពីការបរិបូណ៌ ដោយមិត្តល្អ១ អំពីសីល១ អំពីសេចក្តីពេញចិត្ត១ អំពីការបរិបូណ៌ ដោយចិត្តជ្រះថ្លា១ អំពីការឃើញត្រូវ១ អំពីសេចក្តីមិនប្រមាទ១ អំពីយោនិសោមនសិការៈ១ ទៀត ជាគម្រប់៧។
(៧. ឯកធម្មបេយ្យាលវគ្គោ)
(១. កល្យាណមិត្តសុត្តំ)
[១៤៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌១ មានឧបការៈច្រើន ដើម្បីញ៉ាំងអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង។ ធម៌១ តើដូចម្តេច។ គឺការមានមិត្តល្អ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកមានមិត្តល្អ ភិក្ខុនោះ នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។
[១៤៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលមានមិត្តល្អ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើន នូវសេចក្តីឃើញត្រូវ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅ ក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅ ក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
(២-៦. សីលសម្បទាទិសុត្តបញ្ចកំ)
[១៤៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌១ មានឧបការៈច្រើន ដើម្បីញ៉ាំងអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង។ ធម៌១ តើដូចម្តេច។ គឺការបរិបូណ៌ ដោយសីល។បេ។
[១៥០] គឺការបរិបូណ៌ដោយសេចក្តីពេញចិត្ត។បេ។
[១៥១] គឺការបរិបូណ៌ដោយចិត្តជ្រះថ្លា។បេ។
[១៥២] គឺការបរិបូណ៌ដោយការឃើញ។បេ។
[១៥៣] គឺការបរិបូណ៌ដោយសេចក្តីមិនប្រមាទ។បេ។
(៧. យោនិសោមនសិការសម្បទាសុត្តំ)
[១៥៤] សាវត្ថីនិទាន។ គឺការបរិបូណ៌ ដោយយោនិសោមនសិការៈ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។
[១៥៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅ ក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅ ក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
(១. កល្យាណមិត្តសុត្តំ)
[១៥៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌១ មានឧបការៈច្រើន ដើម្បីញ៉ាំងអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង។ ធម៌១ តើដូចម្តេច។ គឺការមានមិត្តល្អ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកមានមិត្តល្អ ភិក្ខុនោះ នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។
[១៥៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្តល្អ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
(២-៦. សីលសម្បទាទិសុត្តបញ្ចកំ)
[១៥៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌១ មានឧបការៈច្រើន ដើម្បីញ៉ាំងអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង។ ធម៌១ តើដូចម្តេច។ គឺការបរិបូណ៌ដោយសីល។បេ។
[១៥៩] គឺការបរិបូណ៌ដោយសេចក្តីពេញចិត្ត។បេ។
[១៦០] គឺការបរិបូណ៌ដោយចិត្តជ្រះថ្លា។បេ។
[១៦១] គឺការបរិបូណ៌ដោយការឃើញ។បេ។
[១៦២] គឺការបរិបូណ៌ដោយសេចក្តីមិនប្រមាទ។បេ។
(៧. យោនិសោមនសិការសម្បទាសុត្តំ)
[១៦៣] សាវត្ថីនិទាន។ គឺការបរិបូណ៌ដោយយោនិសោមនសិការៈ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។
[១៦៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
ចប់ ឯកធម្មបេយ្យាល ទី៧។
ឧទ្ទាននៃឯកធម្មបេយ្យាលនោះ គឺ
ពោលអំពីកល្យាណមិត្ត១ អំពីសីល១ អំពីសេចក្តីពេញចិត្ត១ អំពីការបរិបូណ៌ដោយចិត្តជ្រះថ្លា១ អំពីការឃើញ១ អំពីសេចក្តីមិនប្រមាទ១ អំពីយោនិសោមនសិការៈ១ ទៀត ជាគម្រប់៧។
(៨. ទុតិយឯកធម្មបេយ្យាលវគ្គោ)
(១. កល្យាណមិត្តសុត្តំ)
[១៦៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាមិនឃើញ នូវធម៌ដទៃសូម្បីមួយ ដែលជាហេតុឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ មិនទាន់កើងឡើង ឲ្យកើតឡើងបានក្តី ឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ ដែលកើតឡើងហើយ ដល់នូវការពេញបរិបូណ៌ ដោយភាវនាក្តី។ ម្នាលភិក្ខុទាំងឡាយ (តថាគត ពិចារណាមិនឃើញធម៌ដទៃ) ដូចជាការមានមិត្តល្អនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកមានមិត្តល្អ ភិក្ខុនោះ នឹងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។
[១៦៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅ ក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
(២-៦. សីលសម្បទាទិសុត្តបញ្ចកំ)
[១៦៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាមិនឃើញ នូវធម៌ដទៃសូម្បីមួយ ដែលជាហេតុឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ ដែលកើតឡើងហើយ ដល់នូវការពេញបរិបូណ៌ ដោយភាវនាបានក្តី។ ម្នាលភិក្ខុទាំងឡាយ (តថាគត ពិចារណាមិនឃើញធម៌ដទៃ) ដូចជាការបរិបូណ៌ ដោយសីលនេះឡើយ។បេ។
[១៦៨] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយសេចក្តីពេញចិត្តនេះឡើយ។បេ។
[១៦៩] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយចិត្តជ្រះថ្លានេះឡើយ។បេ។
[១៧០] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយការឃើញនេះឡើយ។បេ។
[១៧១] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយសេចក្តីមិនប្រមាទនេះឡើយ។ បេ។
(៧. យោនិសោមនសិការសម្បទាសុត្តំ)
[១៧២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយយោនិសោមនសិការៈនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។
[១៧៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
(១. កល្យាណមិត្តសុត្តំ)
[១៧៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាមិនឃើញ នូវធម៌ដទៃសូម្បីមួយ ដែលជាហេតុឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ ដែលកើតឡើងហើយ ដល់នូវការពេញបរិបូណ៌ ដោយភាវនាបានក្តី។ ម្នាលភិក្ខុទាំងឡាយ (តថាគត ពិចារណាមិនឃើញធម៌ដទៃ) ដូចជាការមានមិត្តល្អនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកមានមិត្តល្អ ភិក្ខុនោះ នឹងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។
[១៧៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
(២-៦. សីលសម្បទាទិសុត្តបញ្ចកំ)
[១៧៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាមិនឃើញ នូវធម៌ដទៃសូម្បីមួយ ដែលជាហេតុឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ កើតឡើងហើយ ដល់នូវការពេញបរិបូណ៌ ដោយភាវនាក្តី។ ម្នាលភិក្ខុទាំងឡាយ (តថាគត ពិចារណាមិនឃើញធម៌ដទៃ) ដូចជាការបរិបូណ៌ ដោយសីលនេះឡើយ។បេ។
[១៧៧] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយសេចក្តីពេញចិត្តនេះឡើយ។បេ។
[១៧៨] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយចិត្តជ្រះថ្លានេះឡើយ។បេ។
[១៧៩] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយការឃើញនេះឡើយ។បេ។
[១៨០] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយសេចក្តីមិនប្រមាទនេះឡើយ។បេ។
(៧. យោនិសោមនសិការសម្បទាសុត្តំ)
[១៨១] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយយោនិសោមនសិការៈនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
[១៨២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
ចប់ នាហន្តឯកធម្មបេយ្យាល ទី៨។
ឧទ្ទាននៃនាហន្តឯកធម្មបេយ្យាលនោះ គឺ
ពោលអំពីការបរិបូណ៌ដោយកល្យាណមិត្ត១ អំពីសីល១ អំពីសេចក្តីពេញចិត្ត១ អំពីការបរិបូណ៌ ដោយចិត្តជ្រះថ្លា១ អំពីការឃើញត្រូវ១ អំពីសេចក្តីមិនប្រមាទ១ អំពីយោនិសោមនសិការៈ១ ទៀត ជាគម្រប់៧។
(១. គង្គាបេយ្យាលវគ្គោ)
(១. បឋមបាចីននិន្នសុត្តំ)
[១៨៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេគង្គា ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
[១៨៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅកាន់ព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅ ក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅ ក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
(២-៥. ទុតិយាទិបាចីននិន្នសុត្តចតុក្កំ)
[១៨៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេយមុនាជាធម្មជាតិហូរទៅកាន់ទិសខាងកើតទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[១៨៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេអចិរវតី ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[១៨៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេសរភូ ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[១៨៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេមហី ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏យ៉ាងនោះដែរ។បេ។
(៦. ឆដ្ឋបាចីននិន្នសុត្តំ)
[១៨៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេធំៗណាមួយ។ គឺណាខ្លះ។ គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
[១៩០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
(១. បឋមសមុទ្ទនិន្នសុត្តំ)
[១៩១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេគង្គា ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅរកសមុទ្រ ជ្រាលទៅរកសមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ក៏រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
[១៩២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ក៏រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅ ក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ក៏រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
(២-៦. ទុតិយាទិសមុទ្ទនិន្នសុត្តបញ្ចកំ)
[១៩៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេយមុនាជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[១៩៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេអចិរវតី ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[១៩៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេសរភូ ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[១៩៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេមហី ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[១៩៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេធំៗណាមួយ។ គឺណាខ្លះ។ គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជាធម្មជាតិ ហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ក៏រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
[១៩៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ក៏រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
គង្គាបេយ្យាលវារៈ សរសេរដោយសង្ខេបទេ អ្នកប្រាជ្ញ គួរឲ្យពិស្តារ ក្នុងបេយ្យាលផងចុះ។
ឧទ្ទាននៃគង្គាបេយ្យាលនោះ គឺ
ពោលអំពីទន្លេហូរទៅកាន់ទិសខាងកើត មាន៦លើក អំពីទន្លេហូរទៅកាន់សមុទ្រ មាន៦លើក រួមជាធម៌ មាន១២លើក ព្រោះហេតុនោះ ទើបហៅថា មួយវគ្គ។ និយាយអំពីមគ្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ ដូចទន្លេ ដែលហូរទៅកាន់ទិសខាងកើត មានក្នុងគង្គាបេយ្យាល រួមជា១២លើក ចាត់ថាចប់ឧបមាទី១។
(២. ទុតិយគង្គាបេយ្យាលវគ្គោ)
(១. បឋមបាចីននិន្នសុត្តំ)
[១៩៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
[២០០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
(២-៦. ទុតិយាទិបាចីននិន្នសុត្តបញ្ចកំ)
[២០១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេយមុនា ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២០២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេអចិរវតី ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២០៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេសរភូ ជាធម្មជាតិហូរ ទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២០៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេមហី ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២០៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេធំៗណាមួយ។ គឺណាខ្លះ។ គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជាធម្មជាតិ ហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
(១. បឋមសមុទ្ទនិន្នសុត្តំ)
[២០៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅរកសមុទ្រ ជ្រាលទៅរកសមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ក៏រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
[២០៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
(២-៦. ទុតិយាទិសមុទ្ទនិន្នសុត្តបញ្ចកំ)
[២០៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេយមុនា ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២០៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេអចិរវតី ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២១០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេសរភូ ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២១១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេមហី ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២១២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេធំៗណាមួយ។ គឺណាខ្លះ។ គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជាធម្មជាតិ ហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
[២១៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ មានការកំចាត់បង់ នូវរាគៈ ជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។ និយាយអំពីការកំចាត់បង់ នូវរាគៈ មាន១២លើក ចាត់ថាចប់ឧបមាទីពីរ ដែលប្រៀបដូចទន្លេ ហូរទៅកាន់សមុទ្រ។
(១. បឋមបាចីននិន្នសុត្តំ)
[២១៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
[២១៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ចុះស៊ប់ទៅក្នុងអមតៈ មានអមតៈជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ ចុះស៊ប់ទៅក្នុងអមតៈ មានអមតៈជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
(២-៦. ទុតិយាទិបាចីននិន្នសុត្តបញ្ចកំ)
[២១៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេយមុនា ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២១៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេអចិរវតី ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២១៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេសរភូ ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២១៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេមហី ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២២០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេធំៗណាមួយ។ គឺណាខ្លះ។ គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជាធម្មជាតិ ហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
(១. បឋមសមុទ្ទនិន្នសុត្តំ)
[២២១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
[២២២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ចុះស៊ប់ទៅក្នុងអមតៈ មានអមតៈ ប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ ចុះស៊ប់ទៅក្នុងអមតៈ មានអមតៈ ប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
(២-៦. ទុតិយាទិសមុទ្ទនិន្នសុត្តបញ្ចកំ)
[២២៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេយមុនា ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២២៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេអចិរវតី ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២២៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេសរភូ ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២២៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេមហី ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២២៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេធំៗណាមួយ។ គឺណាខ្លះ។ គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
[២២៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ចុះស៊ប់ទៅក្នុងអមតៈ មានអមតៈ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ ចុះស៊ប់ទៅក្នុងអមតៈ មានអមតៈជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈ ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។ ពោលអំពីមគ្គ ដ៏រាប់បញ្ចូល ក្នុងអមតៈ មាន១២លើក ចាត់ថាចប់ឧបមាទី៣។
(១. បឋមបាចីននិន្នសុត្តំ)
[២២៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
[២៣០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ដែលបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ ដែលបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
(២-៦. ទុតិយាទិបាចីននិន្នសុត្តបញ្ចកំ)
[២៣១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេយមុនា ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២៣២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេអចិរវតី ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២៣៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេសរភូ ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២៣៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេមហី ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២៣៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេធំៗណាមួយ។ គឺណាខ្លះ។ គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជាធម្មជាតិ ហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
[២៣៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ដែលបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
(១. បឋមសមុទ្ទនិន្នសុត្តំ)
[២៣៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
[២៣៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ជាធម្មជាតិបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ ជាធម្មជាតិបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
(២-៦. ទុតិយាទិសមុទ្ទនិន្នសុត្តបញ្ចកំ)
[២៣៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេយមុនា ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២៤០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេអចិរវតី ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២៤១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេសរភូ ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២៤២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេមហី ជាធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២៤៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេធំៗណាមួយ។ គឺណាខ្លះ។ គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជាធម្មជាតិ ហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
[២៤៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ដែលបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវដែលបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
ចប់ គង្គាបេយ្យាលី ទី៩។
ឧទ្ទាននៃគង្គាបេយ្យាលីនោះ គឺ ពោលអំពីទឹកទន្លេហូរទៅកាន់ទិសខាងកើត មាន៦លើក ហូរទៅកាន់សមុទ្រ មាន៦លើក ៦ពីរដងនេះ ត្រូវជា១២លើក ព្រោះហេតុនោះ ទើបហៅថាមួយវគ្គ។ ពោលអំពីមគ្គ ដែលបង្អោនទៅរកព្រះនិព្វាន មាន១២លើក មាន៦លើកពីរដង រួមជា១២លើក ចាត់ថាចប់ឧបមាទី៤។
(៥. អប្បមាទបេយ្យាលវគ្គោ)
(១. តថាគតសុត្តំ)
[២៤៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងប៉ុន្មាន ជាសត្វឥតជើងក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ កុសលធម៌ទាំងឡាយ ឯណានីមួយ កុសលធម៌ទាំងអស់នោះ មានអប្បមាទជាមូល មានអប្បមាទជាទីប្រជុំចុះ អប្បមាទធម៌ ប្រាកដជាប្រសើរជាងធម៌ទាំងនេះ យ៉ាងនោះដែរ។ មា្នលភិក្ខុទាំងឡាយ ពាក្យថាប្រសើរនុ៎ះ ជាទីសង្ឃឹម របស់ភិក្ខុដែលមិនប្រមាទ ភិក្ខុអ្នកមិនប្រមាទ នឹងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ នឹងធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។
[២៤៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទ រមែងចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។ (បណ្ឌិតគប្បីពង្រីកសេចក្តី នៃសូត្រទាំង៣ខាងលើ ឲ្យពិស្តារផងចុះ)។
[២៤៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងប៉ុន្មាន ជាសត្វឥតជើងក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ កុសលធម៌ទាំងឡាយ ឯណានីមួយ កុសលធម៌ទាំងអស់នោះ មានអប្បមាទជាមូល មានអប្បមាទជាទីប្រជុំចុះ អប្បមាទធម៌ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ យ៉ាងនោះដែរ។ មា្នលភិក្ខុទាំងឡាយ ពាក្យថាប្រសើរនុ៎ះ ជាទីសង្ឃឹម របស់ភិក្ខុដែលមិនប្រមាទ ភិក្ខុអ្នកមិនប្រមាទ នឹងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ នឹងធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។
[២៤៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ មានការកំចាត់បង់រាគៈ ជាទីបំផុត មានការកំចាត់បង់ទោសៈ ជាទីបំផុត មានការកំចាត់បង់មោហៈ ជាទីបំផុត។បេ។ ចំរើន នូវសម្មាសមាធិ មានការកំចាត់បង់រាគៈ ជាទីបំផុត មានការកំចាត់បង់ទោសៈ ជាទីបំផុត មានការកំចាត់បង់មោហៈ ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ យ៉ាងនេះឯង។
[២៤៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងប៉ុន្មាន ជាសត្វឥតជើងក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ កុសលធម៌ទាំងឡាយឯណានីមួយ កុសលធម៌ទាំងអស់នោះ មានអប្បមាទជាមូល មានអប្បមាទជាទីប្រជុំចុះ អប្បមាទធម៌ ប្រាកដជាប្រសើរជាងធម៌ទាំងនេះ យ៉ាងនោះដែរ។ មា្នលភិក្ខុទាំងឡាយ ពាក្យថាប្រសើរនុ៎ះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលមិនប្រមាទ ភិក្ខុអ្នកមិនប្រមាទ នឹងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។
[២៥០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលចុះស៊ប់ ទៅក្នុងអមតៈ មានអមតៈ ប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។បេ។ ចំរើននូវសម្មាសមាធិ ដែលចុះស៊ប់ ទៅក្នុងអមតៈ មានអមតៈ ប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។
[២៥១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងប៉ុន្មាន ជាសត្វឥតជើងក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ កុសលធម៌ទាំងឡាយឯណានីមួយ កុសលធម៌ទាំងអស់នោះ មានអប្បមាទជាមូល មានអប្បមាទជាទីប្រជុំចុះ អប្បមាទធម៌ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ យ៉ាងនោះដែរ។ មា្នលភិក្ខុទាំងឡាយ ពាក្យថាប្រសើរនុ៎ះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលមិនប្រមាទ ភិក្ខុអ្នកមិនប្រមាទ នឹងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។
[២៥២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលបង្អោនទៅកាន់ព្រះនិព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់ព្រះនិព្វាន។បេ។ ចំរើននូវសម្មាសមាធិ ដែលបង្អោនទៅកាន់ព្រះនិព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្នុអ្នកមិនប្រមាទ ចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។
(២. បទសុត្តំ)
[២៥៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ស្នាមជើងឯណានីមួយ នៃសត្វដែលត្រាច់លើផែនដី ស្នាមជើងទាំងអស់នោះ តែងដល់ នូវការច្រកចុះ ក្នុងស្នាមជើង នៃដំរី ស្នាមជើងនៃដំរី ប្រាកដជាប្រសើរជាងស្នាមជើង នៃពួកសត្វទាំងនោះ ព្រោះហេតុថា ស្នាមជើងនោះ ជាស្នាមជើងធំ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កុសលធម៌ទាំងឡាយ ឯណានីមួយ កុសលធម៌ទាំងអស់នោះ មានអប្បមាទជាមូល មានអប្បមាទ ជាទីប្រជុំចុះ អប្បមាទធម៌ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ ក៏យ៉ាងនោះដែរ។ មា្នលភិក្ខុទាំងឡាយ ពាក្យថាប្រសើរនុ៎ះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលមិនប្រមាទ ភិក្ខុអ្នកមិនប្រមាទ នឹងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។
[២៥៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទរមែងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។
(៣-៧. កូដាទិសុត្តបញ្ចកំ)
[២៥៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ បង្កង់ឯណានីមួយ នៃផ្ទះមានកំពូល បង្កង់ទាំងអស់នោះ ស្របទៅរកកំពូល ឈមទៅរកកំពូល មានកំពូលជាទីប្រជុំចុះ កំពូល រមែងប្រាកដជាប្រសើរជាងបង្កង់ទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។ (បណ្ឌិត គប្បីពង្រីកសេចក្តីឲ្យពិស្តារ ដូចសូត្រខាងក្រោយផងចុះ)។
[២៥៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្លិននៃឫសឯណានីមួយ ឫសស្គា រមែងប្រាកដជាប្រសើរជាងឫសទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។
[២៥៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្លិននៃខ្លឹមឯណានីមួយ ចន្ទន៍ក្រហម រមែងប្រាកដជាប្រសើរជាងខ្លឹមទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។
[២៥៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្លិននៃផ្កាឯណានីមួយ ម្លិះលា រមែងប្រាកដជាប្រសើរជាងផ្កាទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។
[២៥៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកស្តេចសាមញ្ញឯណានីមួយ ស្តេចទាំងអស់នោះ សឹងចុះចូលនឹងស្តេចចក្រពត្តិ ឯស្តេចចក្រពត្តិ រមែងប្រាកដជា
ប្រសើរជាងស្តេចទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។
(៨-១០. ចន្ទិមាទិសុត្តតតិយកំ)
[២៦០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពន្លឺឯណានីមួយ នៃរូបផ្កាយទាំងឡាយ ពន្លឺទាំងអស់នោះ មិនដល់ នូវចំណិតទីដប់ប្រាំមួយ ៗ ដង នៃពន្លឺព្រះចន្ទឡើយ ពន្លឺនៃព្រះចន្ទ រមែងប្រាកដជាប្រសើរជាងពន្លឺ នៃផ្កាយទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។
[២៦១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងសរទសម័យ ដែលស្រឡះ ប្រាសចាកពពក ភ្លៀង ព្រះអាទិត្យ រះត្រដែតឡើងកាន់អាកាស កំចាត់បង់នូវអាកាស ដែលងងឹតទាំងអស់ រមែងភ្លឺផង ក្តៅផង រុងរឿងផង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។
[២៦២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ បណ្តាសំពត់ ដែលគេត្បាញ សំពត់ឯណានីមួយ សំពត់ក្នុងដែនកាសី រមែងប្រាកដជាប្រសើរជាងសំពត់ទាំងនោះ យ៉ាងណាមិញ។។ ម្នាលភិក្ខុទាំងឡាយ កុសលធម៌ទាំងឡាយឯណានីមួយ កុសលធម៌ទាំងអស់នោះ មានអប្បមាទជាមូល មានអប្បមាទជាទីប្រជុំចុះ អប្បមាទធម៌ រមែងប្រាកដជាប្រសើរជាងធម៌ទាំងនោះ ក៏យ៉ាងនោះដែរ។ មា្នលភិក្ខុទាំងឡាយ ពាក្យថាប្រសើរនុ៎ះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលមិនប្រមាទ ភិក្ខុអ្នកមិនប្រមាទ នឹងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។
[២៦៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដូចពោលមក យ៉ាងនេះឯង។
ចប់ អប្បមាទវគ្គ ទី១០។
ឧទ្ទាននៃអប្បមាទវគ្គនោះ គឺ
និយាយអំពីព្រះតថាគត ប្រសើរជាងពួកសត្វ១ អំពីស្នាមជើង (សត្វ) ១ អំពីបង្កង់ផ្ទះមានកំពូល១ អំពីក្លិននៃឫស១ អំពីក្លិននៃខ្លឹម១ អំពីផ្កាម្លិះលា១ អំពីស្តេច១ អំពីព្រះចន្ទ១ ព្រះអាទិត្យ១ អំពីសំពត់១ ត្រូវជាបទគម្រប់១០។
(បណ្ឌិតគប្បីពង្រីកសេចក្តី ឲ្យពិស្តារ ត្រង់សេចក្តី ដែលនិយាយអំពីព្រះតថាគតផងចុះ)។
(៦. ពលករណីយវគ្គោ)
(១. ពលសុត្តំ)
[២៦៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយឯណានីមួយ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលត្រូវអាស្រ័យ នូវផែនដី ឋិតនៅលើផែនដី ទើបធ្វើបាន ការងារទាំងនោះ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង ក៏រមែងធ្វើបានប្រាកដ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើបចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ក៏យ៉ាងនោះដែរ។
[២៦៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើបចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។ (បរគង្គាបេយ្យាល មានដំណើរពិស្តារថា ព្រះសូត្រ ដ៏បរិបូណ៌ របស់បណ្ឌិតកាលពណ៌នា)។
[២៦៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយឯណានីមួយ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលត្រូវអាស្រ័យនូវផែនដី ឋិតនៅលើផែនដី ទើបធ្វើបាន ការងារទាំងនោះ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង រមែងធ្វើបានប្រាកដ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើបចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ក៏យ៉ាងនោះដែរ។
[២៦៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ មានការកំចាត់បង់ នូវរាគៈជាទីបំផុត កំចាត់បង់ នូវទោសៈជាទីបំផុត កំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ ចំរើន នូវសម្មាសមាធិ មានការកំចាត់បង់ នូវរាគៈជាទីបំផុត កំចាត់បង់ នូវទោសៈជាទីបំផុត កំចាត់បង់ នូវមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។
[២៦៨] ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយឯណានីមួយ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលត្រូវអាស្រ័យ នូវផែនដី ឋិតនៅលើផែនដី ទើបធ្វើបាន ការងារទាំងនោះ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង ក៏រមែងធ្វើបានប្រាកដ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ក៏យ៉ាងនោះដែរ។
[២៦៩] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលចុះស៊ប់ កាន់អមតៈ មានអមតៈ ប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។បេ។ ចំរើននូវសម្មាសមាធិ ដែលចុះស៊ប់កាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។
[២៧០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយឯណានីមួយ ដែលបុគ្គលធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលត្រូវអាស្រ័យ នូវផែនដី ឋិតនៅលើផែនដី ទើបធ្វើបាន ការងារទាំងនោះ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង រមែងធ្វើបានប្រាកដ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ក៏យ៉ាងនោះដែរ។
[២៧១] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលឱនទៅកាន់ព្រះនិព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់ព្រះនិព្វាន។បេ។ ចំរើន នូវសម្មាសមាធិ ដែលឱនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។
(២. ពីជសុត្តំ)
[២៧២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកពីជគាម និងភូតគាមឯណានីមួយ ដល់នូវការចំរើនដុះដាល លូតលាស់ឡើងបាន ពួកពីជគាម និងភូតគាមទាំងអស់នោះ អាស្រ័យ នូវផែនដី តាំងនៅលើផែនដី ទើបពួកពីជគាម និងភូតគាមទាំងនុ៎ះ ដល់នូវការចំរើនដុះដាល លូតលាស់ឡើងបាន ប្រាកដយ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចំរើន ដុះដាល លូតលាស់ឡើង ក្នុងធម៌ទាំងឡាយបាន ក៏យ៉ាងនោះដែរ។
[២៧៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល កាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចំរើន ដុះដាល លូតលាស់ឡើង ក្នុងធម៌ទាំងឡាយបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល កាលចំរើន នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់ នូវការចំរើន ដុះដាល លូតលាស់ឡើង ក្នុងធម៌ទាំងឡាយបាន យ៉ាងនេះឯង។
(៣. នាគសុត្តំ)
[២៧៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកនាគ អាស្រ័យ នូវសេ្តចភ្នំឈ្មោះហិមពាន្ត ចំរើនកាយ បំប៉នកម្លាំង លុះពួកនាគនោះ ចំរើនកាយ បំប៉នកម្លាំង ក្នុងទីនោះហើយ ក៏ចុះទៅកាន់បឹងតូច លុះចុះទៅកាន់បឹងតូចហើយ ក៏ចុះទៅកាន់បឹងធំ លុះចុះទៅកាន់បឹងធំហើយ ក៏ចុះទៅកាន់ស្ទឹងតូច លុះចុះទៅកាន់ស្ទឹងតូចហើយ ក៏ចុះទៅកាន់ស្ទឹងធំ លុះចុះទៅកាន់ស្ទឹងធំហើយ ក៏ចុះទៅកាន់មហាសមុទ្ទសាគរ ពួកនាគនោះក៏ដល់នូវការធំធាត់ឡើង ដោយកាយក្នុងទីនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល កាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់ នូវការធំទូលាយឡើង ក្នុងកុសលធម៌ទាំងឡាយបាន ក៏យ៉ាងនោះដែរ។
[២៧៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល កាលចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការធំទូលាយឡើង ក្នុងកុសលធម៌ទាំងឡាយបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល កាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់ នូវការធំទូលាយឡើង ក្នុងកុសលធម៌ទាំងឡាយបាន យ៉ាងនេះឯង។
(៤. រុក្ខសុត្តំ)
[២៧៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដើមឈើដែលទេ្រតទៅទិសខាងកើត ទេរទៅទិសខាងកើត ឈមទៅទិសខាងកើត ឈើនោះ កាលបើគេផ្តាច់ឫសហើយ ក៏រលំទៅត្រង់ទីដែលទ្រេត ដែលទេរ ដែលឈម យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ក៏ឈ្មោះថា ជាអ្នកឱនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏យ៉ាងនោះដែរ។
[២៧៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ឈ្មោះថា ជាអ្នកឱនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ឈ្មោះថា ជាអ្នកឱនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។
(៥. កុម្ភសុត្តំ)
[២៧៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្អមដែលគេផ្កាប់ចុះ រមែងខ្ជាក់ចោល នូវទឹក មិនស្រូបចូលមកវិញឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងខ្ជាក់ចោល នូវអកុសលធម៌ ដ៏លាមកចេញ មិនស្រូបចូលទៅវិញឡើយ ក៏យ៉ាងនោះដែរ។
[២៧៩] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងខ្ជាក់ចោល នូវអកុសលធម៌ ដ៏លាមកចេញ មិនស្រូបចូលទៅវិញឡើយ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងខ្ជាក់ចោល នូវអកុសលធម៌ទាំងឡាយ ដ៏លាមកចេញ មិនស្រូបចូលទៅវិញឡើយ យ៉ាងនេះឯង។
(៦. សូកសុត្តំ)
[២៨០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចចុងស្រួចនៃស្រូវខ្សាយ ឬចុងស្រួចនៃស្រូវដំណើប ដែលគេដាក់ទុកដោយល្អ ដែលគេសង្កត់ដោយដៃ ឬជាន់ដោយជើង នឹងមុតដៃ ឬជើងពុំខាន នឹងញ៉ាំងឈាមឲ្យកើតឡើងបាន ហេតុនេះរមែងមាន។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុចុងស្រួចនៃស្រូវ គេបានដាក់ទុកដោយល្អ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ក៏យ៉ាងនេះឯង កាលបើទិដ្ឋិ ដែលភិក្ខុដំកល់ទុកដោយល្អ មគ្គភាវនា ដែលភិក្ខុដំកល់ទុកដោយល្អហើយ ភិក្ខុនឹងទម្លាយ នូវអវិជ្ជា នឹងញ៉ាំងវិជ្ជា ឲ្យកើតឡើង ធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ហេតុនេះរមែងមាន។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនៃទិដ្ឋិ ភិក្ខុបានដំកល់ទុកដោយល្អ។
[២៨១] ម្នាលភិក្ខុទាំងឡាយ ចុះកាលទិដ្ឋិ ដែលភិក្ខុបានដំកល់ទុកដោយល្អមគ្គភាវនា ដែលភិក្ខុដំកល់ទុកដោយល្អហើយ ភិក្ខុរមែងទម្លាយ នូវអវិជ្ជា រមែងញ៉ាំងវិជ្ជា ឲ្យកើតឡើង ធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលទិដ្ឋិ ដែលភិក្ខុបានដំកល់ទុកដោយល្អ មគ្គភាវនា ដែលភិក្ខុបានដំកល់ទុកដោយល្អហើយ ភិក្ខុរមែងទម្លាយ នូវអវិជ្ជា រមែងញ៉ាំងវិជ្ជា ឲ្យកើតឡើង ធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន យ៉ាងនេះឯង។
(៧. អាកាសសុត្តំ)
[២៨២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ខ្យល់ផ្សេងៗ តែងបក់ក្នុងអាកាស គឺខ្យល់ក្នុងទិសខាងកើត បក់ទៅខ្លះ ខ្យល់ទិសខាងលិចបក់ទៅខ្លះ ខ្យល់ទិសខាងជើងបក់ទៅខ្លះ ខ្យល់ទិសខាងត្បូងបក់ទៅខ្លះ ខ្យល់ប្រកបដោយធូលី បក់ទៅខ្លះ ខ្យល់មិនមានធូលី បក់ទៅខ្លះ ខ្យល់ត្រជាក់បក់ទៅខ្លះ ខ្យល់ក្តៅបក់ទៅខ្លះ ខ្យល់តិចបក់ទៅខ្លះ ខ្យល់ខ្លាំងបក់ទៅខ្លះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ សតិប្បដ្ឋាន ៤ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា សម្មប្បធាន ៤ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ឥទ្ធិបាទ ៤ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ឥន្ទ្រិយ ៥ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ពល ៥ ក្តី ក៏ដល់ នូវការពេញលេញ ដោយភាវនា ពោជ្ឈង្គ ៧ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ក៏យ៉ាងនោះដែរ។
[២៨៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ សតិប្បដ្ឋាន ៤ ក្តីក៏រមែងដល់ នូវការពេញលេញ ដោយភាវនា សម្មប្បធាន ៤ ក្តី ក៏ដល់នូវការពេញពេញ ដោយភាវនា ឥទ្ធិបាទ ៤ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ឥន្ទ្រិយ ៥ ក្តី ក៏ដល់ នូវការពេញលេញ ដោយភាវនា ពល ៥ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ពោជ្ឈង្គ ៧ ក្តី ក៏ដល់ នូវការពេញលេញ ដោយភាវនា តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបើចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ សតិប្បដ្ឋាន ៤ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា សម្មប្បធាន ៤ ក្តី ក៏ដល់ នូវការពេញលេញ ដោយភាវនា ឥទ្ធិបាទ ៤ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ឥន្ទ្រិយ ៥ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ពល ៥ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ពោជ្ឈង្គ ៧ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា យ៉ាងនេះឯង។
(៨. បឋមមេឃសុត្តំ)
[២៨៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ផង់ធូលី ដែលហុយឡើង ក្នុងខែជាខាងចុង នៃគិម្ហរដូវ (ខែអាសាឍ) ភ្លៀងពុំជួកាលដ៏ធំ រមែងញ៉ាំងផង់ធូលីនោះ ឲ្យវិនាស ឲ្យស្ងប់ស្ងាត់ទៅដោយឆាប់ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយៗ ឲ្យវិនាស ឲ្យស្ងប់ស្ងាត់ទៅដោយស្រួល ក៏យ៉ាងនោះដែរ។
[២៨៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយៗ ឲ្យវិនាស ឲ្យស្ងប់រម្ងាប់ទៅដោយស្រួល តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយៗ ឲ្យវិនាស ឲ្យស្ងប់រម្ងាប់ទៅដោយស្រួល យ៉ាងនេះឯង។
(៩. ទុតិយមេឃសុត្តំ)
[២៨៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ខ្យល់ខ្លាំងរមែងញ៉ាំងភ្លៀងធំ ដែលកើតឡើងនោះ ឲ្យវិនាស ឲ្យស្ងប់ក្នុងចន្លោះទៅបាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ ដ៏លាមក ទាំងឡាយ ដែលកើតឡើងហើយៗ ឲ្យវិនាស ឲ្យស្ងប់រម្ងាប់ ក្នុងចន្លោះទៅបាន ក៏យ៉ាងនោះដែរ។
[២៨៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ ដ៏លាមកទាំងឡាយ ដែលកើតឡើងហើយៗ ឲ្យវិនាស ឲ្យស្ងប់រម្ងាប់ ក្នុងចន្លោះទៅបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយៗ ឲ្យវិនាស ឲ្យស្ងប់រម្ងាប់ ក្នុងចន្លោះទៅបានដោយស្រួល យ៉ាងនេះឯង។
(១០. នាវាសុត្តំ)
[២៨៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ នាវាដែលប្រើប្រាស់ក្នុងសមុទ្រ គេចងដោយពួរផ្តៅ ទម្លាក់ចុះទៅក្នុងទឹក អស់៦ខែ លុះដល់ហេមន្តរដូវ ទើបគេលើកឡើង មកកាន់ទីគោក ពួរទាំងនោះ ដែលនៅហាលខ្យល់ ហាលកំដៅថ្ងែ លុះភ្លៀងជោកជាំ ធ្លាក់បង្អុរមក ក៏រមែងពុកផុយដោយងាយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ សញ្ញោជនធម៌ ក៏ស្ងប់រម្ងាប់ ស្អុយរលួយទៅ ដោយមិនយឺតយូរឡើយ ក៏យ៉ាងនោះដែរ។
[២៨៩] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ សញ្ញោជនធម៌ រមែងស្ងប់រម្ងាប់ ស្អុយរលួយទៅ ដោយមិនយឺតយូរ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ សញ្ញោជនធម៌ ក៏រមែងស្ងប់រម្ងាប់ ស្អុយរលួយទៅ ដោយមិនយឺតយូរឡើយ យ៉ាងនេះឯង។
(១១. អាគន្តុកសុត្តំ)
[២៩០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សមកកាន់ផ្ទះសម្រាប់ទទួលភ្ញៀវ អំពីទិសខាងកើត សម្រេចការនៅក្នុងផ្ទះនោះក្តី មកអំពីទិសខាងលិច សម្រេចការស្នាក់នៅក្តី មកអំពីទិសខាងជើង សម្រេចការស្នាក់នៅក្តី មកអំពីទិសខាងត្បូង សម្រេចការស្នាក់នៅក្តី ពួកក្សត្រ មកសម្រេចការស្នាក់នៅក្តី ពួកព្រាហ្មណ៍ មកសម្រេចការស្នាក់នៅក្តី ពួកវេស្សៈ មកសម្រេចការស្នាក់នៅក្តី ពួកសុទ្ទៈ មកសម្រេចការស្នាក់នៅក្តី យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា ដែលគួរកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម រមែងកំណត់ដឹង នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ពួកធម៌ណា ដែលគួរលះបង់ ដោយប្រាជ្ញាដ៏ឧត្តម រមែងលះបង់ នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ពួកធម៌ណា ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ឧត្តម រមែងធ្វើឲ្យជាក់ច្បាស់ នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ពួកធម៌ណា ដែលគួរចំរើន ដោយប្រាជ្ញា ដ៏ឧត្តម រមែងចំរើន នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ក៏យ៉ាងនោះដែរ។
[២៩១] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច។ គប្បីឆ្លើយថា បានដល់ឧបាទានក្ខន្ធ ទាំង៥។ ឧបាទានក្ខន្ធ ទាំង៥ គឺអ្វីខ្លះ។ ឧបាទានក្ខន្ធ ទាំង៥ គឺ។ រូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ដែលគួរកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម។
[២៩២] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរលះបង់ ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច។ គឺអវិជ្ជា១ ភវតណ្ហា១។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ដែលគួរលះបង់ ដោយប្រាជ្ញាដ៏ឧត្តម។
[២៩៣] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច។ គឺវិជ្ជា១ វិមុត្តិ១។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម។
[២៩៤] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរចំរើន ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច។ គឺសមថៈ១ និងវិបស្សនា១។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ដែលគួរចំរើន ដោយប្រាជ្ញាដ៏ឧត្តម។
[២៩៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា ដែលគួរកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម រមែងកំណត់ដឹង នូវពួកធម៌នោះ ដោយប្រាជ្ញា ដ៏ឧត្តម។បេ។ ពួកធម៌ណា ដែលគួរចំរើន ដោយប្រាជ្ញា ដ៏ឧត្តម រមែងចំរើន នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទំាងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា ដែលគួរកំណត់ដឹងដោយប្រាជ្ញា ដ៏ឧត្តម រមែងកំណត់ដឹង នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ពួកធម៌ណា ដែលគួរលះបង់ ដោយប្រាជ្ញាដ៏ឧត្តម រមែងលះបង់ នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ពួកធម៌ណា ដែលគួរធើ្វឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ឧត្តម រមែងធ្វើឲ្យជាក់ច្បាស់ នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ពួកធម៌ណា ដែលគួរចំរើន ដោយប្រាជ្ញាដ៏ឧត្តម រមែងចំរើន នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម យ៉ាងនេះឯង។
(១២. នទីសុត្តំ)
[២៩៦] ម្នាលភិក្ខុទាំងឡាយ ដូចទន្លេគង្គា ដែលជ្រាលទៅទិសខាងកើត ទេរទៅទិសខាងកើត ឈមទៅទិសខាងកើត កាលនោះ ពួកមហាជន កាន់យកចប និងកញ្ជើដើរមក គិតថា ពួកយើងនឹងបង្វែរទន្លេគង្គានេះ ឲ្យជ្រាលទៅកាន់ទិសខាងលិច ឲ្យទេរទៅទិសខាងលិច ឲ្យឈមទៅទិសខាងលិចវិញ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ពួកមហាជននោះ គួរបង្វែរទន្លេគង្គា ឲ្យជ្រាលទៅទិសខាងលិច ឲ្យទេរទៅទិសខាងលិច ឲ្យឈមទៅទិសខាងលិចវិញ បានដែរឬ។ បង្វែរមិនបានទេ ព្រះអង្គ។ ដំណើរនោះ តើព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន (ព្រោះ) ទន្លេគង្គា ជ្រាលទៅទិសខាងកើត ទេរទៅទិសខាងកើត ឈមទៅទិសខាងកើត ទន្លេគង្គានោះ គេមិនងាយនឹងបង្វែរ ឲ្យជ្រាលទៅទិសខាងលិច ឲ្យទេរទៅទិសខាងលិច ឲ្យឈមទៅទិសខាងលិចវិញបានទេ នាំឲ្យតែពួកមហាជននោះ បានចំណែកនៃសេចក្តីលំបាក សេចក្តីហត់នឿយប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ក៏ដូច្នោះដែរ ពួកស្តេចក្តី ពួកមហាមាត្យនៃសេ្តចក្តី ពួកមិត្តក្តី ពួកអមាត្យក្តី ពួកញាតិសាលោហិតក្តី មកលួងលោម នូវភិក្ខុ ដែលកំពុងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ កំពុងធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ឲ្យបែរមកត្រេកអរ ដោយភោគសម្ប័ទវិញថា ម្នាលបុរសអើយ អ្នកចូរមក សំពត់កាសាវៈ របស់អ្នកនេះ រមែងដុតកំដៅទេដឹង អ្នកម្តេចក៏ធ្វើជាមនុស្សកំណោរ ប្រព្រឹត្តកាន់អំបែងវិញ អ្នកចូរត្រឡប់មកកាន់ហីនភេទវិញទៅ ហើយប្រើប្រាស់ នូវភោគសម្ប័ទផង ធ្វើនូវបុណ្យផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ក៏លះបង់ នូវសិក្ខា ហើយត្រឡប់មកកាន់ហីនភេទវិញ ពាក្យដូច្នេះនេះ មិនជាឋានៈឡើយ។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តឯណា ដែលឱនទៅកាន់សេចក្តីស្ងប់ស្ងាត់ ទេរទៅកាន់សេចក្តីស្ងប់ស្ងាត់ ឈមទៅកាន់សេចក្តីស្ងប់ស្ងាត់ អស់កាលយូរ ចិត្តនោះឯង នឹងត្រឡប់មកកាន់ហីនភេទវិញ ពាក្យដូច្នេះនេះ មិនមែនជាឋានៈឡើយ។
[២៩៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ក៏យ៉ាងនេះឯង។ (បណ្ឌិតគប្បីពង្រីកសេចក្តីត្រង់ពលករណីយវគ្គ ឲ្យពិស្តារផងចុះ)។
ចប់ ពលករណីយវគ្គ ទី១១។
ឧទ្ទាននៃពលករណីយវគ្គនោះ គឺ
និយាយអំពីការងារដែលត្រូវធើ្វដោយកម្លាំង១ អំពីពីជគាម និងភូតគាមដែលលូតលាស់១ អំពីនាគអាស្រ័យនៅក្នុងភ្នំ១ អំពីដើមឈើ១ អំពីក្អមផ្កាប់១ អំពីចុងស្រួចនៃស្រូវ១ អំពីខ្យល់ឯអាកាស១ អំពីភ្លៀង ពីរលើក អំពីនាវា១ អំពីពួកមនុស្ស មកកាន់ផ្ទះសម្រាប់ទទួលភ្ញៀវ១ អំពីទន្លេគង្គា១។
(៧. ឯសនាវគ្គោ)
(១. ឯសនាសុត្តំ)
[២៩៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក ៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាង នេះឯង។
[២៩៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាង នេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរំលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាង នេះឯង។
[៣០០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក ៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាង នេះឯង។
[៣០១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាង នេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើននូវសម្មាសមាធិ ដែលមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ដើម្បីដឹងច្បាស់ នូវការស្វែងរក៣យ៉ាងនេះឯង។
[៣០២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក ៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាងនេះឯង។
[៣០៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាងនេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលចុះស៊ប់កាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាងនេះឯង។
[៣០៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាងនេះឯង។
[៣០៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាងនេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលឱនទៅកាន់ព្រះនិព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាងនេះឯង។
[៣០៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក ៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាងនេះឯង។
[៣០៧] ម្នាលភិក្ខុទាំងឡាយ ដើម្បីកំណត់ដឹង នូវការស្វែងរក ៣យ៉ាងនេះ។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
[៣០៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌១។បេ។ (បណ្ឌិតគប្បីពង្រីកសេចក្តីត្រង់បទដែលថា ដើម្បីកំណត់ដឹង ឲ្យពិស្តារដូចបទដែលថា ដើម្បីដឹងច្បាស់ផងចុះ)។បេ។
[៣០៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក ៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាង នេះឯង។
[៣១០] ម្នាលភិក្ខុទាំងឡាយ ដើម្បីអស់ទៅ នូវការស្វែងរក ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។ (បណ្ឌិតគប្បីពង្រីកសេចក្តីត្រង់បទដែលថា ដើម្បីកំណត់ដឹង ឲ្យពិស្តារ ដើម្បីអស់ទៅ ឲ្យពិស្តារ ឲ្យដូចបទ ដែលថា ដើម្បីដឹងច្បាស់ផងចុះ)។បេ។
[៣១១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក ៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាង នេះឯង។
[៣១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីលះបង់ នូវការស្វែងរក ៣យ៉ាងនេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ដើម្បីលះបង់ នូវការស្វែងរក ៣យ៉ាងនេះឯង។ (បណ្ឌិតគប្បីពង្រីកសេចក្តីត្រង់បទដែលថា ដើម្បីលះបង់ ឲ្យពិស្តារ ឲ្យដូចបទដែលថា ដើម្បីដឹងច្បាស់ផងចុះ)។បេ។
(២. វិធាសុត្តំ)
[៣១៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រកាន់នេះ មាន៣យ៉ាង។ សេចក្តីប្រកាន់ ៣យ៉ាង តើអ្វីខ្លះ។ គឺប្រកាន់ថា អញជាបុគ្គលប្រសើរ (ជាងគេ)១ ប្រកាន់ថា អញជាបុគ្គលស្មើ (នឹងគេ)១ ប្រកាន់ថា អញជាបុគ្គលថោកទាប (ជាងគេ) ១។ ម្នាលភិក្ខុទាំងឡាយ ការប្រកាន់ មាន៣យ៉ាង នេះឯង។
[៣១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវការប្រកាន់ ៣យ៉ាងនេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវការប្រកាន់ ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។ (បណ្ឌិតគប្បីពង្រីកសេចក្តី ឲ្យពិស្តារ ដូចការស្វែងរកផងចុះ)។បេ។
(៣. អាសវសុត្តំ)
[៣១៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អាសវៈនេះ មាន៣យ៉ាង។ អាសវៈ មាន៣យ៉ាង តើអ្វីខ្លះ។ គឺកាមាសវៈ១ ភវាសវៈ១ អវិជ្ជាសវៈ១។ ម្នាលភិក្ខុទាំងឡាយ អាសវៈ មាន៣យ៉ាង នេះឯង។
[៣១៦] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវអាសវៈ ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
(៤. ភវសុត្តំ)
[៣១៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ភពនេះ មាន៣យ៉ាង។ ភព មាន៣យ៉ាង តើអ្វីខ្លះ។ គឺកាមភព១ រូបភព១ អរូបភព១។ ម្នាលភិក្ខុទាំងឡាយ ភព មាន៣យ៉ាង នេះឯង។
[៣១៨] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវភព ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
(៥. ទុក្ខតាសុត្តំ)
[៣១៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខនេះ មាន៣យ៉ាង។ សេចក្តីទុក្ខ មាន៣យ៉ាង តើអ្វីខ្លះ។ គឺសេចក្តីទុក្ខ ព្រោះអត់ធន់បានដោយក្រ១ សេចក្តីទុក្ខព្រោះសង្ខារ១ សេចក្តីទុក្ខព្រោះការប្រែប្រួល១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ មាន៣យ៉ាងនេះឯង។
[៣២០] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសេចក្តីទុក្ខ ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
(៦. ខិលសុត្តំ)
[៣២១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សសរគោលនេះ មាន៣យ៉ាង។ សសរគោល មាន៣យ៉ាង តើអ្វីខ្លះ។ គឺរាគៈ ជាសសរគោល១ ទោសៈជាសសរគោល១ មោហៈជាសសរគោល១។ ម្នាលភិក្ខុទាំងឡាយ សសរគោល មាន៣យ៉ាងនេះឯង។
[៣២២] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសសរគោល ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
(៧. មលសុត្តំ)
[៣២៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ មន្ទិលនេះ មាន៣យ៉ាង។ មន្ទិលមាន៣យ៉ាង តើអ្វីខ្លះ។ គឺរាគៈជាមន្ទិល១ ទោសៈជាមន្ទិល១ មោហៈជាមន្ទិល១។ ម្នាលភិក្ខុទាំងឡាយ មន្ទិល មាន៣យ៉ាង នេះឯង។
[៣២៤] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវមន្ទិល ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
(៨. នីឃសុត្តំ)
[៣២៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកនេះ មាន៣យ៉ាង។ សេចក្តីលំបាក មាន៣យ៉ាង តើអ្វីខ្លះ។ គឺរាគៈ ជាសេចក្តីលំបាក១ ទោសៈជាសេចក្តីលំបាក១ មោហៈជាសេចក្តីលំបាក១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាក មាន៣យ៉ាង នេះឯង។
[៣២៦] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសេចក្តីលំបាក ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
(៩. វេទនាសុត្តំ)
[៣២៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន៣យ៉ាង។ វេទនាមាន៣យ៉ាង តើអ្វីខ្លះ។ គឺសុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១។ ម្នាលភិក្ខុទាំងឡាយ វេទនា មាន៣យ៉ាងនេះឯង។
[៣២៨] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវវេទនា ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
(១០. តណ្ហាសុត្តំ)
[៣២៩] ម្នាលភិក្ខុទាំងឡាយ តណ្ហានេះ មាន៣យ៉ាង។ តណ្ហា មាន៣យ៉ាង តើអ្វីខ្លះ។ គឺកាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ ម្នាលភិក្ខុទាំងឡាយ តណ្ហា មាន៣យ៉ាងនេះឯង។
[៣៣០] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវតណ្ហា ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវតណ្ហា ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
(១១. តសិនាសុត្តំ)
[៣៣១] ម្នាលភិក្ខុទាំងឡាយ តណ្ហានេះ មាន៣យ៉ាង។បេ។
[៣៣២] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវតណ្ហា ៣យ៉ាងនេះឯង។បេ។ (ភិក្ខុចំរើន នូវសម្មាទិដ្ឋិ) មានការកំចាត់បង់ នូវរាគៈជាទីបំផុត កំចាត់បង់ នូវទោសៈជាទីបំផុត កំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ ចុះស៊ប់កាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។បេ។ ឱនទៅកាន់ព្រះនិព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់ ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវតណ្ហា ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
ចប់ ឯសនាវគ្គ ទី១២។
ឧទ្ទាននៃឯសនាវគ្គនោះ គឺ
និយាយអំពីការស្វែងរក១ អំពីការប្រកាន់១ អំពីអាសវៈ១ អំពីទុក្ខតាធម៌១ អំពីសសរគោល ៣យ៉ាង១ អំពីមន្ទិល១ អំពីសេចក្តីលំបាក១ អំពីវេទនា១ អំពីការអស់ទៅ នៃតណ្ហា ២លើក។
(៨. ឱឃវគ្គោ)
(១. ឱឃសុត្តំ)
[៣៣៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឱឃៈ (អន្លង់) នេះ មាន៤យ៉ាង។ ឱឃៈ មាន៤យ៉ាង តើអ្វីខ្លះ។ គឺកាមោឃៈ១ ភវោឃៈ១ ទិដ្ឋោឃៈ១ អវិជ្ជោឃៈ១។ ម្នាលភិក្ខុទាំងឡាយ ឱឃៈ មាន៤យ៉ាងនេះឯង។
[៣៣៤] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឱឃៈ៤យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។ (បណ្ឌិតគប្បីពង្រីកសេចក្តី ឲ្យពិស្តារ ដូចសេចក្តីស្វែងរកផងចុះ)។
(២. យោគសុត្តំ)
[៣៣៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ យោគៈ (កិលេសជាគ្រឿង ប្រកប) នេះ មាន៤យ៉ាង។ យោគៈ មាន៤យ៉ាង តើអ្វីខ្លះ។ គឺកាមយោគៈ១ ភវយោគៈ១ ទិដ្ឋិយោគៈ១ អវិជ្ជាយោគៈ១។ ម្នាលភិក្ខុទាំងឡាយ យោគៈ មាន៤យ៉ាងនេះឯង។
[៣៣៦] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវយោគៈ ៤យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
(៣. ឧបាទានសុត្តំ)
[៣៣៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឧបាទាន (សេចក្តីប្រកាន់មាំ) នេះមាន៤យ៉ាង។ ឧបាទាន មាន៤យ៉ាង តើអ្វីខ្លះ។ គឺកាមូបាទាន១ ទិដ្ឋូបាទាន១ សីលព្វតូបាទាន១ អត្តវាទូបបាទាន១។ ម្នាលភិក្ខុទាំងឡាយ ឧបាទាន មាន៤យ៉ាងនេះឯង។
[៣៣៨] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧបាទាន៤យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
(៤. គន្ថសុត្តំ)
[៣៣៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ គន្ថៈ (កិលេសជាគ្រឿងដោតក្រង) នេះ មាន៤យ៉ាង។ គន្ថៈ ៤យ៉ាង តើអ្វីខ្លះ។ គឺអភិជ្ឈាកាយគន្ថៈ១ ព្យាបាទកាយគន្ថៈ១ សីលព្វតបរាមាសកាយគន្ថៈ១ ឥទំសច្ចាភិនិវេសកាយគន្ថៈ1) ១។ ម្នាលភិក្ខុទាំងឡាយ គន្ថៈ មាន៤យ៉ាងនេះឯង។
[៣៤០] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវគន្ថៈ ៤យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
(៥. អនុសយសុត្តំ)
[៣៤១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អនុស័យកិលេស (ជាគ្រឿងដេកត្រាំ) នេះ មាន៧យ៉ាង។ អនុស័យ ៧យ៉ាង តើអ្វើខ្លះ។ គឺកាមរាគានុស័យ១ បដិឃានុស័យ១ ទិដ្ឋានុស័យ១ វិចិកិច្ឆានុស័យ១ មានានុស័យ១ ភវរាគានុស័យ១ អវិជ្ជានុស័យ១។ ម្នាលភិក្ខុទាំងឡាយ អនុស័យ មាន៧យ៉ាង នេះឯង។
[៣៤២] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវអនុស័យ ៧យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
(៦. កាមគុណសុត្តំ)
[៣៤៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន៥យ៉ាង។ កាមគុណ ៥យ៉ាង តើអ្វីខ្លះ។ គឺរូប ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរត្រេកអរ១ សំឡេងដែលគប្បីដឹងដោយត្រចៀក។បេ។ ក្លិនដែលគប្បីដឹងដោយច្រមុះ។ រសដែលគប្បីដឹងដោយអណ្តាត។ ផ្សព្វ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរត្រេកអរ១។ ម្នាលភិក្ខុទាំងឡាយ កាមគុណ មាន៥យ៉ាងនេះឯង។
[៣៤៤] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវកាមគុណ ៥យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
(៧. នីវរណសុត្តំ)
[៣៤៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ នីវរណៈ (កិលេសជាគ្រឿងរារាំង) នេះ មាន៥យ៉ាង។ នីវរណៈ ៥យ៉ាង តើអ្វីខ្លះ។ គឺកាមច្ឆន្ទនីវរណៈ១ ព្យាបាទនីវរណៈ១ ថីនមិទ្ធនីវរណៈ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ១ វិចិកិច្ឆានីវរណៈ១។ ម្នាលភិក្ខុទាំងឡាយ នីវរណៈ មាន៥យ៉ាងនេះឯង។
[៣៤៦] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវនីវរណៈ ៥យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
(៨. ឧបាទានក្ខន្ធសុត្តំ)
[៣៤៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធនេះ មាន៥យ៉ាង។ ឧបាទានក្ខន្ធ ៥យ៉ាង តើដូចម្តេច។ គឺអ្វីខ្លះ។ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធ មាន៥យ៉ាងនេះឯង។
[៣៤៨] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧបាទានក្ខន្ធ ៥យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
(៩. ឱរម្ភាគិយសុត្តំ)
[៣៤៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងក្រោមនេះ មាន៥យ៉ាង។ សញ្ញោជនៈ ៥យ៉ាង តើអ្វីខ្លះ។ គឺសក្កាយទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វតបរាមាសៈ១ កាមឆន្ទៈ១ ព្យាបាទៈ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងក្រោម មាន៥យ៉ាងនេះឯង។
[៣៥០] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងក្រោម ៥យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
(១០. ឧទ្ធម្ភាគិយសុត្តំ)
[៣៥១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើនេះ មាន៥យ៉ាង។ សញ្ញោជនៈ ៥យ៉ាង តើអ្វីខ្លះ។ គឺរូបរាគ១ អរូបរាគ១ មានះ១ ឧទ្ធច្ច១ អវិជ្ជា១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើ មាន៥យ៉ាងនេះឯង។
[៣៥២] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេគង្គា។បេ។
[៣៥៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើនេះ មាន៥យ៉ាង។ សញ្ញោជនៈ ៥យ៉ាង តើអ្វីខ្លះ។ គឺរូបរាគ១ អរូបរាគ១ មានះ១ ឧទ្ធច្ច១ អវិជ្ជា១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើ មាន៥យ៉ាងនេះឯង។
[៣៥៤] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនេះ រមែងចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត ដែលចុះស៊ប់ ទៅកាន់អមតៈ មានអមតៈ ប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត ដែលឱនទៅកាន់ព្រះនិព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
ចប់ ឱឃវគ្គ ទី១៣។
ឧទ្ទាននៃឱឃវគ្គនោះ គឺ
និយាយអំពីឱឃៈ១ អំពីយោគៈ១ អំពីឧបាទាន១ អំពីគន្ថៈ១ អំពីអនុសយៈ១ អំពីកាមគុណ១ អំពីនីវរណៈ១ អំពីខន្ធ១ អំពីសញ្ញោជនៈ ជាចំណែកខាងក្រោម១ ខាងលើ១។
ចប់ មគ្គសំយុត្ត។
(១. បព្វតវគ្គោ)
(១. ហិមវន្តសុត្តំ)
[៣៥៥] ម្នាលភិក្ខុទាំងឡាយ នាគទាំងឡាយ តែងធ្វើរាងកាយឲ្យចំរើន ឲ្យមានកម្លាំង ព្រោះអាស្រ័យស្តេចភ្នំឈ្មោះ ហិមវន្ត នាគទាំងនោះ លុះធ្វើរាងកាយឲ្យចំរើន ឲ្យមានកម្លាំង ក្នុងស្តេចភ្នំឈ្មោះ ហិមវន្តនោះហើយ ទើបចុះក្នុងបឹងតូច លុះចុះក្នុងបឹងតូចហើយ ទើបចុះក្នុងបឹងធំ លុះចុះក្នុងបឹងធំហើយ ទើបចុះក្នុងស្ទឹងតូច លុះចុះក្នុងស្ទឹង តូចហើយ ទើបចុះក្នុងស្ទឹងធំ លុះចុះក្នុងស្ទឹងធំហើយ ទើបចុះកាន់មហាសមុទ្ទសាគរ នាគទាំងនោះ រមែងមានកាយដល់នូវការចំរើន ធំទូលាយ ក្នុងមហាសមុទ្ទសាគរនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងស៊ប់នៅក្នុងសីល កាលចំរើននូវពោជ្ឈង្គ (អង្គនៃធម៌ ជាគ្រឿងត្រាស់ដឹង) ទាំង៧ កាលធ្វើឲ្យក្រាស់ក្រែល នូវពោជ្ឈង្គ ទាំង៧ រមែងដល់នូវការចំរើន ធំទូលាយ ក្នុងធម៌ទាំងឡាយ យ៉ាងនោះឯង។
[៣៥៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងស៊ប់នៅក្នុងសីល កាលចំរើន នូវពោជ្ឈង្គ ទាំង៧ កាលធ្វើឲ្យក្រាស់ក្រែល នូវពោជ្ឈង្គ ទាំង៧ តែងដល់នូវការ ចំរើន ធំ ទូលាយ ក្នុងធម៌ទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ បង្អោនទៅរកការលះបង់ ចំរើនធម្មវិចយសម្ពោជ្ឈង្គ។បេ។ ចំរើនវីរិយសម្ពោជ្ឈង្គ។ ចំរើនបីតិសម្ពោជ្ឈង្គ។ ចំរើនបស្សទ្ធិសម្ពោជ្ឈង្គ។ ចំរើន សមាធិសម្ពោជ្ឈង្គ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ បង្អោនទៅរកការលះបង់។ មា្នលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងនៅស៊ប់ក្នុងសីល កាលចំរើន នូវពោជ្ឈង្គ ទាំង៧ កាលធ្វើឲ្យក្រាស់ក្រែល នូវពោជ្ឈង្គ ទាំង៧ រមែងដល់នូវការចំរើន ធំទូលាយ ក្នុងធម៌ទាំងឡាយ យ៉ាងនោះឯង។
(២. កាយសុត្តំ)
[៣៥៧] ម្នាលភិក្ខុទាំងឡាយ កាយនេះតាំងនៅដោយសារអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ នីវរណៈ ទាំង៥ តាំងនៅដោយសារអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ ក៏យ៉ាងនោះដែរ។
[៣៥៨] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងកាមច្ឆន្ទៈ មិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងកាមច្ឆន្ទៈ ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយឡើង។ ម្នាលភិក្ខុទាំងឡាយ សុភនិមិត្ត រមែងមានការធ្វើទុកក្នុងចិត្តខុសទំនង និងការធ្វើឲ្យក្រាស់ក្រែល ក្នុងសុភនិមិត្តនោះ នេះជាអាហារ ដែលញ៉ាំងកាមច្ឆន្ទៈ មិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងកាមច្ឆន្ទៈ ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។
[៣៥៩] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងព្យាបាទមិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងព្យាបាទ ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុទាំងឡាយ បដិឃនិមិត្ត (និមិត្តនាំឲ្យចង្អៀតចង្អល់ចិត្ត) រមែងមាន ការធ្វើទុកក្នុងចិត្តខុសទំនង និងធ្វើឲ្យក្រាស់ក្រែល ក្នុងបដិឃនិមិត្តនោះ នេះជាអាហារ ដែលញ៉ាំងព្យាបាទមិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងព្យាបាទ ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។
[៣៦០] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងថីនមិទ្ធមិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងថីនមិទ្ធ ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីធុញទ្រាន់ សេចក្តីខ្ជិល មិតពត់កាយ ពុលបាយ រួញរាចិត្ត រមែងមាន ការធ្វើទុកក្នុងចិត្តខុសទំនង និងការធ្វើឲ្យក្រាស់ក្រែល ក្នុងការទាំងនោះ នេះជាអាហារ ដែលញ៉ាំងថីនមិទ្ធមិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងថីនមិទ្ធ ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។
[៣៦១] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងឧទ្ធច្ចកុក្កុច្ច មិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងឧទ្ធច្ចកុក្កុច្ច ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនស្ងប់ចិត្ត រមែងមាន ការធ្វើទុកក្នុងចិត្តមិនត្រូវទំនង និងការធ្វើឲ្យក្រាស់ក្រែល ក្នុងរឿងនោះ នេះជាអាហារ ដែលញ៉ាំងឧទ្ធច្ចកុក្កុច្ចមិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងឧទ្ធច្ចកុក្កុច្ច ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។
[៣៦២] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងវិចិកិច្ឆាមិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងវិចិកិច្ឆា ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលជាទីតាំង នៃវិចិកិច្ឆា រមែងមាន ការធ្វើទុកក្នុងចិត្តមិនត្រូវទំនង និងការធ្វើឲ្យក្រាស់ក្រែល ក្នុងធម៌ទាំងនោះ នេះជាអាហារដែលញ៉ាំងវិចិកិច្ឆាមិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងវិចិកិច្ឆា ដែលកើតឡើងហើយឲ្យរឹតតែកើតធំទូលាយទៅ។
[៣៦៣] ម្នាលភិក្ខុទាំងឡាយ កាយនេះតែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ នីវរណៈ ទាំង៥នេះ តែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ ក៏តាំងនៅមិនបានទេ យ៉ាងនោះដែរ។
[៣៦៤] ម្នាលភិក្ខុទាំងឡាយ កាយនេះតែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ តែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ ក៏យ៉ាងនោះដែរ។
[៣៦៥] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីតាំង នៃសតិសម្ពោជ្ឈង្គ រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងធ្វើឲ្យក្រាស់ក្រែល ក្នុងធម៌ទាំងនោះ នេះជាអាហារ នាំសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនពេញលេញឡើងបាន។
[៣៦៦] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំធម្មវិចយសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើន ពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាកុសល និងអកុសល ធម៌ដែល ប្រកបដោយទោស និងមិនមានទោស ធម៌ថោកទាប និងឧត្តម ធម៌ជាចំណែកខុសគ្នា គឺធម៌ខ្មៅ និងធម៌ស រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងធ្វើឲ្យក្រាស់ក្រែលក្នុងធម៌ទាំងនោះ នេះជាអាហារ នាំធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំធម្មវិចយសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើន ពេញលេញឡើងបាន។
[៣៦៧] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំវីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំវីរិយសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើន ពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធាតុ គឺសេចក្តីផ្តួចផ្តើម ធាតុ គឺសេចក្តីព្យាយាម ធាតុ គឺសេចក្តីខ្នះខ្នែង ប្រឹងប្រែង រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងធ្វើឲ្យក្រាស់ក្រែល ក្នុងធាតុទាំងនោះ នេះជាអាហារ នាំវីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំវីរិយសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើន ពេញលេញឡើងបាន។
[៣៦៨] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំបីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំបីតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីតាំង នៃបីតិសម្ពោជ្ឈង្គ រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងធ្វើឲ្យក្រាស់ក្រែល ក្នុងធម៌ទាំងនោះ នេះជាអាហារ នាំបីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំបីតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើន ពេញលេញឡើងបាន។
[៣៦៩] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំបស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំបស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងធ្វើឲ្យក្រាស់ក្រែល ក្នុងសេចក្តីស្ងប់ទាំងនោះ នេះជាអាហារនាំបស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំបស្សទ្ធិសម្ពោជ្ឈង្គដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើន ពេញលេញឡើងបាន។
[៣៧០] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំសមាធិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំសមាធិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ហេតុនៃការតាំងចិត្តមាំ ហេតុមិនរាយមាយ រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងការធ្វើឲ្យក្រាស់ក្រែល ក្នុងហេតុទាំងនោះ នេះជាអាហារ នាំសមាធិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំសមាធិសម្ពោជ្ឈង្គដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើន ពេញលេញឡើងបាន។
[៣៧១] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីតាំង នៃឧបេក្ខាសម្ពោជ្ឈង្គ រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងការធ្វើឲ្យក្រាស់ក្រែល ក្នុងធម៌ទាំងនោះ នេះជាអាហារ នាំឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើន ពេញលេញឡើងបាន។
[៣៧២] ម្នាលភិក្ខុទាំងឡាយ កាយនេះតែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ នេះសោត តែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ ក៏យ៉ាងនោះដែរ។
(៣. សីលសុត្តំ)
[៣៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយឯណា បរិបូណ៌ដោយសីល បរិបូណ៌ដោយសមាធិ បរិបូណ៌ដោយបញ្ញា បរិបូណ៌ដោយផលវិមុត្តិ បរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ (បច្ចវេក្ខណញ្ញាណ) ម្នាលភិក្ខុទាំងឡាយ តថាគតសរសើរ នូវការឃើញ នូវភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគតសរសើរ នូវការស្តាប់ នូវភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគតសរសើរ នូវការចូលទៅរកភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគត សរសើរនូវការចូលទៅអង្គុយជិតភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគត សរសើរនូវការរឭករឿយៗ នូវភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគត សរសើរនូវការបួសតាមភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលបានស្តាប់ធម៌ របស់ពួកភិក្ខុបែបនោះហើយ រមែងឃា្លតចេញ ដោយការឃ្លាតកាយ និងការឃ្លាតចិត្តទាំងពីរ កាលបើភិក្ខុនោះ ឃ្លាតចេញដូច្នោះហើយ រមែងរឭករឿយៗ ត្រិះរិះរឿយៗ នូវធម៌នោះ។
[៣៧៤] ម្នាលភិក្ខុទាំងឡាយ សម័យណាភិក្ខុបានឃ្លាតចេញ យ៉ាងនោះ ហើយរឭករឿយៗ ពិចារណារឿយៗ នូវធម៌នោះ សតិសម្ពោជ្ឈង្គ ឈ្មោះថាភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនសតិសម្ពោជ្ឈង្គ ក្នុងសម័យនោះ សតិសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើន របស់ភិក្ខុក្នុងសម័យនោះ ភិក្ខុនោះដែលបាននឹករឭកដូច្នោះ ឈ្មោះថា ពិចារណា ត្រិះរិះ គន់រក នូវធម៌នោះ ដោយបញ្ញា។
[៣៧៥] ម្នាលភិក្ខុទាំងឡាយ សម័យណាភិក្ខុបាននឹករឭកដូច្នោះ ពិចារណាត្រិះរិះ គន់រកនូវធម៌នោះ ដោយបញ្ញាហើយ ធម្មវិចយសម្ពោជ្ឈង្គ ឈ្មោះថាភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនធម្មវិចយសម្ពោជ្ឈង្គ ក្នុងសម័យនោះ ធម្មវិចយសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើនរបស់ភិក្ខុ ក្នុងសម័យនោះ កាលភិក្ខុនោះ ពិចារណា ត្រិះរិះ គន់រកនូវធម៌នោះ ដោយបញ្ញា សេចក្តីព្យាយាមមិនធូរថយ ឈ្មោះថាបានប្រារព្ធហើយ។
[៣៧៦] ម្នាលភិក្ខុទាំងឡាយ សម័យណាភិក្ខុពិចារណា ត្រិះរិះគន់រក នូវធម៌នោះដោយបញ្ញា សេចក្តីព្យាយាមមិនធូរថយ ឈ្មោះថា បានប្រារព្ធហើយ វីរិយសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើន នូវវីរិយសម្ពោជ្ឈង្គ ក្នុងសម័យនោះ វីរិយសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើន របស់ភិក្ខុក្នុងសម័យនោះ បីតិដែលប្រាសចាកអាមិស រមែងកើតឡើង ដល់ភិក្ខុដែលមានព្យាយាមបរិបូណ៌ហើយ។
[៣៧៧] ម្នាលភិក្ខុទាំងឡាយ បីតិដែលប្រាសចាកអាមិស កើតឡើងដល់ភិក្ខុ ដែលបរិបូណ៌ ដោយព្យាយាមហើយ ក្នុងសម័យណា បីតិសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើន នូវបីតិសម្ពោជ្ឈង្គ ក្នុងសម័យនោះ បីតិសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើនរបស់ភិក្ខុ ក្នុងសម័យនោះ កាលបើភិក្ខុ មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ ចិត្តក៏ស្ងប់រម្ងាប់បាន។
[៣៧៨] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុមានចិត្ត ប្រកបដោយបីតិ កាយក៏ស្ងប់រម្ងាប់ ចិត្តក៏ស្ងប់រម្ងាប់ ក្នុងសម័យណា បស្សទ្ធិសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើន នូវបស្សទ្ធិសម្ពោជ្ឈង្គ ក្នុងសម័យនោះ បស្សទ្ធិសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើនរបស់ភិក្ខុ ក្នុងសម័យនោះ កាលបើភិក្ខុមានកាយស្ងប់រម្ងាប់ ប្រកបដោយសេចក្តីសុខចិត្ត ក៏តាំងនៅមាំ។
[៣៧៩] ម្នាលភិក្ខុទាំងឡាយ ចិត្តរបស់ភិក្ខុអ្នកមានកាយស្ងប់រម្ងាប់ មានសេចក្តីសុខ បានតាំងមាំ ក្នុងសម័យណា ម្នាលភិក្ខុទាំងឡាយ សមាធិសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើន នូវសមាធិសម្ពោជ្ឈង្គ ក្នុងសម័យនោះ សមាធិសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើន របស់ភិក្ខុ ក្នុងសម័យនោះ ភិក្ខុនោះឈ្មោះថា ធ្វើចិត្តដែលតាំងមាំ យ៉ាងនោះ ឲ្យជាឧបេក្ខាបានល្អ។
[៣៨០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុធ្វើចិត្តដែលតាំងមាំ យ៉ាងនោះ ឲ្យជាឧបេក្ខាបានល្អ ក្នុងសម័យណា ឧបេក្ខាសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ក្នុងសម័យនោះ ឧបេក្ខាសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើនរបស់ភិក្ខុ ក្នុងសម័យនោះ។
[៣៨១] ម្នាលភិក្ខុទាំងឡាយ កាលបើពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចំរើនយ៉ាងនេះ ធ្វើឲ្យក្រាស់ក្រែល យ៉ាងនេះហើយ រមែងបានផល៧ អានិសង្ស៧។ ផលទាំង៧ អានិសង្សទាំង៧ តើអ្វីខ្លះ។
[៣៨២] ភិក្ខុរមែងសម្រេច នូវព្រះអរហត្ត ក្នុងបច្ចុប្បន្ននេះឯង មុន (ស្លាប់) បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ រមែងសម្រេចអរហត្ត ក្នុងកាលជិតស្លាប់។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ បើមិនសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ គង់បានជាអន្តរាបរិនិព្វាយី2) ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ បើមិនសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម ៥ ទេ គង់បានជាឧបហច្ចបរិនិព្វាយី3) ព្រោះអស់សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ។ បើមិនសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ខាងក្រោម៥ទេ បើមិនបានជាឧបហច្ចបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ គង់បានជាអសង្ខារបរិនិព្វាយី4) ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិនបានសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ បើមិនបានសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិនបានជាឧបហច្ចបរិនិព្វាយី ព្រោះការអស់សំយោជនៈ ខាងក្រោម៥ទេ បើមិនបានជាអសង្ខារបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ គង់បានជាសសង្ខារបរិនិព្វាយី5) ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ បើមិនសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិនបានជាឧបហច្ចបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិនបានជាអសង្ខារបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិនបានជាសសង្ខារបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ គង់នឹងបានជាឧទ្ធំសោតអកនិដ្ឋគាមី6) ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥។ ម្នាលភិក្ខុទាំងឡាយ កាលបើពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចំរើនយ៉ាងនេះ ធ្វើឲ្យរឿយៗ យ៉ាងនេះហើយ ផល៧ អានិសង្ស៧ នេះ ក៏កើតប្រាកដ។
(៤. វត្ថសុត្តំ)
[៣៨៣] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ បានហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ ដូច្នេះ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ ពោជ្ឈង្គនេះ មាន៧។ ពោជ្ឈង្គ ទាំង៧ តើអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១ ធម្មវិចយសម្ពោជ្ឈង្គ១ វីរិយសម្ពោជ្ឈង្គ១ បីតិសម្ពោជ្ឈង្គ១ បស្សទ្ធិសម្ពោជ្ឈង្គ១ សមាធិសម្ពោជ្ឈង្គ១ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលអាវុសោទាំងឡាយ នេះឯង ពោជ្ឈង្គ ទាំង៧។
[៣៨៤] ម្នាលអាវុសោទាំងឡាយ បណ្តាពោជ្ឈង្គ ទាំង៧ប្រការនេះឯង បើខ្ញុំប្រាថ្នានឹងនៅ ដោយពោជ្ឈង្គណាៗ ក្នុងបុព្វណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងបុព្វណ្ហសម័យបាន ប្រាថ្នានឹងនៅដោយពោជ្ឈង្គណាៗ ក្នុងមជ្ឈន្តិកសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងមជ្ឈន្តិកសម័យបាន ប្រាថ្នានឹងនៅដោយពោជ្ឈង្គណាៗ ក្នុងសាយណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងសាយណ្ហសម័យបាន។
[៣៨៥] ម្នាលអាវុសោទាំងឡាយ បើសតិសម្ពោជ្ឈង្គ កើតមានដល់ខ្ញុំដូច្នេះសេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ បរិបូណ៌ល្អហើយ កាលបើសតិសម្ពោជ្ឈង្គតាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គតាំងនៅ បើសតិសម្ពោជ្ឈង្គ របស់ខ្ញុំឃ្លាតទៅ ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះ ជាបច្ច័យ។បេ។
[៣៨៦] ម្នាលអាវុសោទាំងឡាយ បើឧបេក្ខាសម្ពោជ្ឈង្គ កើតដល់ខ្ញុំ ដូច្នេះ សេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ បរិបូណ៌ល្អហើយ កាលបើឧបេក្ខាសម្ពោជ្ឈង្គតាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គតាំងនៅ បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះជាបច្ច័យ។
[៣៨៧] ម្នាលអាវុសោទាំងឡាយ ដូចទូដាក់សំពត់ ពេញដោយសំពត់ ដែលជ្រលក់ដោយពណ៌ផ្សេងៗ របស់ព្រះរាជាក្តី របស់រាជមហាមាត្យក្តី ព្រះរាជា ឬមហាមាត្យនោះ ប្រាថ្នានឹងស្លៀកដណ្តប់គូសំពត់ណាៗ ក្នុងបុព្វណ្ហសម័យ ក៏យកគូសំពត់នោះៗឯង ស្លៀកក្នុងបុព្វណ្ហសម័យបាន បើប្រាថ្នានឹងស្លៀកដណ្តប់គូសំពត់ណាៗ ក្នុងមជ្ឈន្តិកសម័យ ក៏យកគូសំពត់នោះៗឯង ស្លៀកដណ្តប់ក្នុងមជ្ឈន្តិកសម័យបាន បើប្រាថ្នានឹងស្លៀកដណ្តប់គូសំពត់ណាៗ ក្នុងសាយណ្ហសម័យ ក៏យកគូសំពត់នោះៗឯង ស្លៀកដណ្តប់ក្នុងសាយណ្ហសម័យបាន យ៉ាងណាមិញ។ ម្នាលអាវុសោទាំងឡាយ បណ្តាពោជ្ឈង្គ ទាំង៧នេះឯង ខ្ញុំប្រាថ្នានឹងនៅ ដោយពោជ្ឈង្គណាៗ ក្នុងបុព្វណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងបុព្វណ្ហសម័យបាន ខ្ញុំប្រាថ្នានឹងនៅ ដោយពោជ្ឈង្គណាៗ ក្នុងមជ្ឈន្តិកសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងមជ្ឈន្តិកសម័យបាន ខ្ញុំប្រាថ្នានឹងនៅ ដោយពោជ្ឈង្គណាៗ ក្នុងសាយណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងសាយណ្ហសម័យបាន ក៏យ៉ាងនោះដែរ។
[៣៨៨] ម្នាលអាវុសោទាំងឡាយ បើសតិសម្ពោជ្ឈង្គ កើតមានដល់ខ្ញុំ ដូច្នេះសេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ បរិបូណ៌ល្អ កាលបើសតិសម្ពោជ្ឈង្គតាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គតាំងនៅ បើសតិសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះ ជាបច្ច័យ។បេ។
[៣៨៩] ម្នាលអាវុសោទាំងឡាយ បើឧបេក្ខាសម្ពោជ្ឈង្គ កើតមានដល់ខ្ញុំ ដូច្នេះ សេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ បរិបូណ៌ល្អ កាលបើឧបេក្ខាសម្ពោជ្ឈង្គតាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គតាំងនៅ បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះ ជាបច្ច័យ។
(៥. ភិក្ខុសុត្តំ)
[៣៩០] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា ពោជ្ឈង្គ ពោជ្ឈង្គ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន គេតែងនិយាយថា ពោជ្ឈង្គ ដូច្នេះ តើដោយហេតុប៉ុន្មាន។ ម្នាលភិក្ខុ ពួកធម៌ណា ប្រព្រឹត្តទៅ ដើម្បីឲ្យត្រាស់ដឹង ហេតុនោះ បានជាហៅថា ពោជ្ឈង្គ ដូច្នេះ។
[៣៩១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ទន់ទោរទៅក្នុងការលះបង់។បេ។
[៣៩២] ភិក្ខុចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរទៅក្នុងការលះបង់។
[៣៩៣] កាលបើភិក្ខុនោះ ចំរើនពោជ្ឈង្គ ទាំង៧នេះ ចិត្តក៏ផុតស្រឡះ ចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះ ចាកភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង។ កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តរួចស្រឡះហើយ។ ភិក្ខុនោះ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចារ្យ បានប្រព្រឹត្តស្រេចហើយ សោឡសកិច្ចបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុ ពួកធម៌ណា ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ហេតុនោះ បានជាហៅថា ពោជ្ឈង្គ។
(៦. កុណ្ឌលិយសុត្តំ)
[៣៩៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃអញ្ជ័ន ជាទីឲ្យអភ័យដល់ម្រឹគ ជិតក្រុងសាកេត។ គ្រានោះឯង បរិព្វាជក ឈ្មោះ កុណ្ឌលិយ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះកុណ្ឌលិយបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកចេញចូលក្នុងសួនច្បារ ជាអ្នកអង់អាច ក្នុងបរិស័ទ បពិត្រព្រះគោតមដ៏ចំរើន ការទៅសួនច្បារនេះ ជាអាហាររបស់ខ្ញុំ ដែលបរិភោគបាយព្រឹក ក្នុងកាលជាខាងក្រោយភត្ត រួចហើយខ្ញុំព្រះអង្គ តែងចង្រ្កម និងត្រាច់រង្គាត់អំពីសួនច្បារមួយ ទៅកាន់សួនច្បារមួយ អំពីឱទ្យានមួយ ទៅកាន់ឱទ្យានមួយ ខ្ញុំព្រះអង្គ តែងឃើញសមណព្រាហ្មណ៍មួយពួក ក្នុងអារាម និងឱទ្យាននោះ ថ្លែងនូវអានិសង្ស នៃការដោះវាទៈរួចផង នូវអានិសង្ស នៃការប្រណាំងប្រជែងផង ដូច្នេះ ចំណែកខាងព្រះគោតមដ៏ចំរើន តើមានអ្វី ជាអានិសង្សដែរឬ។ ម្នាលកុណ្ឌលិយ ព្រះតថាគត មានវិជ្ជា និងវិមុត្តិ ជាផលានិសង្ស។
[៣៩៥] បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាលកុណ្ឌលិយ ពោជ្ឈង្គ ទាំង៧ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យពេញលេញបាន។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាលកុណ្ឌលិយ សតិប្បដ្ឋាន ទាំង៤ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យពេញលេញបាន។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឲ្យពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឲ្យពេញលេញបាន។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ញ៉ាំងសុចរិត ទាំង៣ ឲ្យពេញលេញបាន តើដូចម្តេចខ្លះ។
[៣៩៦] ម្នាលកុណ្ឌលិយ ឥន្ទ្រិយសំវរ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងសុចរិត ទាំង៣ ឲ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ឥន្ទ្រិយសំវរ ដែលបុគ្គលចំរើនហើយ ដូចម្តេច ធ្វើឲ្យរឿយៗហើយ ដូចម្តេច ទើបញ៉ាំងសុចរិត ទាំង៣ ឲ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ ឃើញរូប ជាទីគាប់ចិត្ត ដោយចក្ខុហើយ មិនសំឡឹងរំពៃ មិនបៀតបៀន មិនញ៉ាំងតម្រេក ឲ្យកើត នាមកាយរបស់ភិក្ខុនោះ ដំកល់នៅបាន ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ភិក្ខុឃើញរូប ដែលមិនគាប់ចិត្ត ដោយភ្នែកហើយ ជាអ្នកមិនមានមុខជ្រប់ មានចិត្តមិនតាំងខ្ជាប់ (ដោយអំណាច នៃកិលេស) មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុនោះ ដំកល់នៅហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ម្នាលកុណ្ឌលិយ មួយទៀត ភិក្ខុឮសំឡេង ដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។ ជញ្ជាប់រស ដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់ នូវធម្មារម្មណ៍ ជាទីគាប់ចិត្ត ដោយមនោហើយ មិនសំឡឹងរំពៃ មិនបៀតបៀន មិនញ៉ាំងសេចក្តីត្រេកត្រអាលឲ្យកើត នាមកាយរបស់ភិក្ខុនោះ តាំងនៅបាន ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ លុះដឹងច្បាស់ នូវធម្មារម្មណ៍មិនជាទីគាប់ចិត្ត ដោយមនោហើយ មិនមានមុខជ្រប់ មានចិត្តមិនតាំងនៅស៊ប់ មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុនោះ តាំងនៅហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ម្នាលកុណ្ឌលិយ កាលណាភិក្ខុ ឃើញរូបដោយភ្នែកហើយ តាំងនៅក្នុងរូប ជាទីគាប់ចិត្ត និងមិនគាប់ចិត្ត មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុនោះ តាំងនៅហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ឮសំឡេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។ លិទ្ធភ្លក្សរស ដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយមនោ កាយរបស់ភិក្ខុនោះ តាំងនៅក្នុងធម៌ទាំងឡាយ ជាទីពេញគាប់ចិត្ត និងមិនគាប់ចិត្តហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ម្នាលកុណ្ឌលិយ ឥន្ទ្រិយសំវរ ដែលភិក្ខុចំរើនយ៉ាងនេះហើយ ធ្វើឲ្យរឿយៗយ៉ាងនេះហើយ រមែងញ៉ាំងសុចរិត ទាំង៣ ឲ្យពេញលេញបាន។
[៣៩៧] ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលភិក្ខុចំរើនហើយ ដូចម្តេច ធ្វើឲ្យរឿយៗហើយ ដូចម្តេច ទើបញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឲ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ លះបង់ នូវកាយទុច្ចរិត ចំរើននូវកាយសុចរិត លះបង់ នូវវចីទុច្ចរិត ចំរើន នូវវចីសុចរិត លះបង់ នូវមនោទុច្ចរិត ចំរើននូវមនោសុចរិត។ ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលភិក្ខុចំរើនយ៉ាងនេះហើយ ធ្វើឲ្យរឿយៗ យ៉ាងនេះហើយ រមែងញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឲ្យពេញលេញបាន។
[៣៩៨] ម្នាលកុណ្ឌលិយ សតិប្បដ្ឋាន ទាំង៤ ដែលភិក្ខុចំរើនហើយ ដូចម្តេច ធ្វើឲ្យរឿយៗហើយ ដូចម្តេច ទើបញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក ក្នុងវេទនាទាំងឡាយ។បេ។ ក្នុងចិត្ត។បេ។ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលកុណ្ឌលិយ សតិប្បដ្ឋាន ទាំង៤ ដែលភិក្ខុចំរើនយ៉ាងនេះហើយ ធ្វើឲ្យរឿយៗយ៉ាងនេះហើយ រមែងញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យពេញលេញបាន។
[៣៩៩] ម្នាលកុណ្ឌលិយ ពោជ្ឈង្គ ទាំង៧ ដែលភិក្ខុចំរើនហើយ ដូចម្តេច ធ្វើឲ្យរឿយៗហើយ ដូចម្តេច ទើបញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ ដែលទន់ទោរទៅ ក្នុងការលះបង់។ ម្នាលកុណ្ឌលិយ ពោជ្ឈង្គ ទំាង៧ ដែលបុគ្គលចំរើនហើយ យ៉ាងនេះ ធ្វើរឿយៗហើយយ៉ាងនេះឯង រមែងញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យពេញលេញបាន។
[៤០០] កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ កុណ្ឌលិយបរិព្វាជក ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន (ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ) ដូចជាគេផ្ងារ នូវវត្ថុដែលផ្កាប់ ឬបើកបង្ហាញ របស់ដែលកំបាំង ឬក៏ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេង ពុំនោះសោត ដូចគេទ្រោលប្រទីបប្រេង ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានចក្ខុ នឹងមើលឃើញរូបទាំងឡាយ។ ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់ប្រកាសហើយ ដោយអនេកបរិយាយ ក៏ដូច្នោះដែរ ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ ចាប់ដើមតាំងអំពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់ នូវសរណៈ ស្មើដោយជីវិត។
(៧. កូដាគារសុត្តំ)
[៤០១] ម្នាលភិក្ខុទាំងឡាយ ដូចជាបង្កង់ នៃផ្ទះមានកំពូលឯណាមួយ បង្កង់ទាំងអស់នោះ បង្អោនទៅរកកំពូល ទេរទៅរកកំពូល ឈមទៅរកកំពូល យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ ជាបុគ្គលមានចិត្តបង្អោនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វានក៏យ៉ាងនោះដែរ។
[៤០២] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន នូវពោជ្ឈង្គ ទាំង៧ ធើ្វឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ តែងមានចិត្តឱនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាករាគៈ អាស្រ័យ នូវសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។បេ។ ចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាករាគៈ អាស្រ័យ នូវសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន នូវពោជ្ឈង្គ ទាំង៧ ធើ្វឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ តែងមានចិត្តឱនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។
(៨. ឧបវានសុត្តំ)
[៤០៣] សម័យមួយ ព្រះឧបវាណដ៏មានអាយុ និងព្រះសារីបុត្តដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ គ្រានោះឯង ព្រះសារីបុត្តដ៏មានអាយុ ចេញអំពីទីសំងំ ក្នុងសាយណ្ហសម័យ ចូលទៅរកព្រះឧបវាណដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះឧបវាណដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីយរាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏និយាយនឹងព្រះឧបវាណដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោឧបវាណ ភិក្ខុគប្បីដឹង ដោយកិរិយាធ្វើទុកក្នុងចិត្ត ដោយឧបាយចំពោះខ្លួនថា សត្តពោជ្ឈង្គ ដែលអាត្មាអញ ប្រារព្ធល្អ យ៉ាងនេះហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅសប្បាយ ដូច្នេះដែរឬ។ ម្នាលអាវុសោ សារីបុត្ត ភិក្ខុគប្បីដឹង ដោយកិរិយាធ្វើទុកក្នុងចិត្ត ដោយឧបាយចំពោះខ្លួនថា សត្តពោជ្ឈង្គ ដែលអាត្មាអញ ប្រារព្ធល្អ យ៉ាងនេះហើយ រមែងប្រព្រឹត្តទៅ ដើម្បីសប្បាយ ដូច្នេះបាន។
[៤០៤] ម្នាលអាវុសោ កាលភិក្ខុចំរើន នូវសតិសម្ពោជ្ឈង្គ រមែងដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ផុតល្អហើយ ថីនមិទ្ធ អាត្មាអញ ក៏បានគាស់រំលើងល្អហើយ ឧទ្ធច្ចកុក្កុច្ច អាត្មាអញ ក៏បានបន្សាត់បង់ល្អហើយ ព្យាយាម អាត្មាអញ ក៏បានប្រារព្ធហើយ អាត្មាអញ មានសេចក្តីត្រូវការ ទើបធ្វើទុកក្នុងចិត្ត ព្យាយាមមិនធូរថយឡើយ។បេ។
[៤០៥] ម្នាលអាវុសោ កាលភិក្ខុចំរើនឧបេក្ខាសម្ពោជ្ឈង្គ រមែងដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ផុតល្អហើយ ថីនមិទ្ធ អាត្មាអញ បានគាស់រំលើងហើយ ឧទ្ធច្ចកុក្កុច្ច អាត្មាអញ ក៏បានបន្សាត់បង់ល្អហើយ សេចក្តីព្យាយាម អាត្មាអញ ក៏បានប្រារព្ធហើយ អាត្មាអញ មានសេចក្តីត្រូវការ ទើបធ្វើទុកក្នុងចិត្ត ព្យាយាមមិនធូរថយឡើយ។
[៤០៦] ម្នាលអាវុសោសារីបុត្ត ភិក្ខុគប្បីដឹង ដោយការធ្វើទុកក្នុងចិត្ត ដោយឧបាយចំពោះខ្លួន យ៉ាងនេះថា សត្តពោជ្ឈង្គ អាត្មាអញ ធ្វើល្អយ៉ាងនេះហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅសប្បាយ។
(៩. បឋមឧប្បន្នសុត្តំ)
[៤០៧] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន តែក្រៅអំពីការកើតប្រាកដ នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធចេញ កើតឡើងមិនបានទេ។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន តែក្រៅអំពីការកើតឡើង នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធចេញ កើតឡើងមិនបានទេ។
(១០. ទុតិយឧប្បន្នសុត្តំ)
[៤០៨] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ដែលមិនដែលកើតឡើង រមែងកើតឡើងបាន តែក្រៅអំពីវិន័យ របស់ព្រះសុគតចេញ កើតឡើងមិនបានទេ។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន តែក្រៅអំពីវិន័យ របស់ព្រះសុគតចេញ កើតឡើងមិនបានទេ។
ចប់ បព្វតវគ្គ ទី១។
ឧទ្ទាននៃបព្វតវគ្គនោះ គឺ
និយាយអំពីស្តេចភ្នំ ឈ្មោះហិមវន្ត១ កាយ១ សីល១ វត្តរបស់ព្រះសារីបុត្ត១ ភិក្ខុសួរនូវពាក្យថា ពោជ្ឈង្គ១ បរិព្វាជកឈ្មោះ កុណ្ឌលិយ ១ ផ្ទះមានកំពូល១ ព្រះឧបវាណ១ និងការកើតឡើង នៃសត្តពោជ្ឈង្គ ២លើក ដទៃទៀត។
(២. គិលានវគ្គោ)
(១. បាណសុត្តំ)
[៤០៩] ម្នាលភិក្ខុទាំងឡាយ ដូចសត្វទាំងឡាយណាមួយ សម្រេចឥរិយាបថទាំង៤ គឺដើរតាមកាល ឈរតាមកាល អង្គុយតាមកាល ដេកតាមកាល សត្វទាំងអស់នោះ អាស្រ័យផែនដី តាំងស៊ប់លើផែនដី ទើបសម្រេចឥរិយាបថ ទាំង៤នោះ យ៉ាងនេះឯង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងមំាក្នុងសីល ទើបចំរើនពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ បាន ក៏យ៉ាងនោះដែរ។
[៤១០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងមំាក្នុងសីល ទើបចំរើនពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ បាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងមំាក្នុងសីល តែងចំរើនពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។
(២. បឋមសូរិយូបមសុត្តំ)
[៤១១] ម្នាលភិក្ខុទាំងឡាយ ការរះឡើង នៃអរុណនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលកើតឡើង (យ៉ាងណា) ភាវៈ នៃកល្យាណមិត្តនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃការញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យកើតឡើងដល់ភិក្ខុ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ ភិក្ខុដែលនឹងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គទាំង៧ (នោះ) គួរប្រាថ្នានូវភិក្ខុ ដែលជាកល្យាណមិត្ត (កុំខាន)។
[៤១២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានកល្យាណមិត្ត រមែងចំរើនពោជ្ឈង្គ ទាំង៧ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ អាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកល្យាណមិត្ត តែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។
(៣. ទុតិយសូរិយូបមសុត្តំ)
[៤១៣] ម្នាលភិក្ខុទាំងឡាយ ការរះឡើង នៃអរុណនុ៎ះ ជាប្រធាន ជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលកើតឡើង (យ៉ាងណា) ម្នាលភិក្ខុទាំងឡាយ យោនិសោមនសិការ (ការធ្វើទុកក្នុងចិត្ត ដោយឧបាយ) នុ៎ះជាប្រធាន ជាបុព្វនិមិត្ត នៃការញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យកើតឡើងដល់ភិក្ខុ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ ភិក្ខុដែលនឹងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ (នោះ) គួរប្រាថ្នានូវភិក្ខុ ដែលបរិបូណ៌ ដោយយោនិសោមនសិការ (កុំខាន)។
[៤១៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការ រមែងចំរើននូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ ចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការ រមែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។
(៤. បឋមគិលានសុត្តំ)
[៤១៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមហាកស្សបដ៏មានអាយុ គង់នៅក្នុងបិប្ផលិគុហា លោកមានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺជាទម្ងន់។
[៤១៦] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់ចូលទៅរកព្រះមហាកស្សបដ៏មានអាយុ លុះចូទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ទ្រង់មានព្រះពុទ្ធដីកា នឹងព្រះមហាកស្សបដ៏មានអាយុដូច្នេះថា ម្នាលកស្សប សរីរយន្តរបស់អ្នក ល្មមអត់ធន់បានខ្លះដែរឬ ល្មមឲ្យប្រព្រឹត្តទៅបានដែរឬ ទុក្ខវេទនាធូរថយ មិនចំរើនឡើង មានតែស្រាកស្រាន្តទៅ មិនរឹតឡើងទេឬ។ បពិត្រព្រះអង្គដ៏ចំរើន សរីរយន្តរបស់ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ក្លៀវក្លាខ្លាំងណាស់ មិនធូរថយទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ។
[៤១៧] ម្នាលកស្សប ពោជ្ឈង្គ ទាំង៧នេះ ដែលតថាគត សំដែងប្រពៃហើយ បានចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើអ្វីខ្លះ។
[៤១៨] ម្នាលកស្សប សតិសម្ពោជ្ឈង្គ ដែលតថាគត បានសំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។បេ។ ម្នាលកស្សប ឧបេក្ខាសម្ពោជ្ឈង្គ ដែលតថាគត សំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បនិព្វាន។ ម្នាលកស្សប សម្ពោជ្ឈង្គ ទាំង៧ នេះឯង ដែលតថាគត សំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។
[៤១៩] បពិត្រព្រះដ៏មានព្រះភាគ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ បពិត្រព្រះសុគត ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ។ លុះព្រះដ៏មានព្រះភាគ បានត្រាស់ធម៌នេះចប់ហើយ។ ព្រះមហាកស្សបដ៏មានអាយុ ក៏ត្រេកអរ ចំពោះភាសិត របស់ព្រះដ៏មានព្រះភាគ។ ឯព្រះមហាកស្សបដ៏មានអាយុ ក៏បានជាសះស្បើយ ចាកអាពាធនោះ មួយទៀត អាពាធនោះ ក៏ព្រះមហាកស្សបដ៏មានអាយុ បានលះបង់ យ៉ាងនោះហើយ។
(៥. ទុតិយគិលានសុត្តំ)
[៤២០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលទ្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ គង់នៅជិតភ្នំគិជ្ឈកូដ មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺធ្ងន់។
[៤២១] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ក៏មានព្រះពុទ្ធដីកា នឹងព្រះមហាមោគ្គល្លាន ដ៏មានអាយុ ដូច្នេះថា ម្នាលមោគ្គលា្លន សរីរយន្តរបស់អ្នក ល្មមអត់ធន់បានខ្លះដែរឬ អ្នកល្មមឲ្យប្រព្រឹត្តទៅបានខ្លះដែរឬ ទុក្ខវេទនាធូរថយទៅ មិនចំរើនឡើង មានតែស្រាកស្រាន្តទៅ មិនរឹតឡើងទេឬ។ បពិត្រព្រះអង្គដ៏ចំរើន សរីរយន្តរបស់ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ពេកណាស់ មិនធូរថយទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ។
[៤២២] នែមោគ្គលា្លន ពោជ្ឈង្គ ទាំង៧នេះ ដែលតថាគត សំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ សម្ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។
[៤២៣] ម្នាលមោគ្គលា្លន សតិសម្ពោជ្ឈង្គ ដែលតថាគតសំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។បេ។ ម្នាលមោគ្គល្លាន ឧបេក្ខាសម្ពោជ្ឈង្គ ដែលតថាគតសំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ម្នាលមោគ្គល្លាន ពោជ្ឈង្គ ទាំង៧ នេះឯង ដែលតថាគត សំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។
[៤២៤] បពិត្រព្រះដ៏មានព្រះភាគ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ បពិត្រព្រះសុគត ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ធម៌នេះចប់ហើយ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះដ៏មានព្រះភាគ។ ឯព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏បានជាសះស្បើយ ចាកអាពាធនោះ អាពាធនោះ ក៏ព្រះមហាមោគ្គល្លាន បានលះបង់ យ៉ាងនោះហើយ។
(៦. តតិយគិលានសុត្តំ)
[៤២៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលទ្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺធ្ងន់។
[៤២៦] គ្រានោះឯង ព្រះមហាចុន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទី
ដ៏សមគួរ។ លុះព្រះមហាចុន្ទដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគបានត្រាស់ ដូច្នេះថា ម្នាលចុន្ទ ចូរអ្នកសំដែងពោជ្ឈង្គទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន ពោជ្ឈង្គ ទាំង៧នេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។
[៤២៧] បពិត្រព្រះអង្គដ៏ចំរើន សតិសម្ពោជ្ឈង្គ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបេក្ខាសម្ពោជ្ឈង្គ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ បពិត្រព្រះអង្គដ៏ចំរើន ពោជ្ឈង្គ ទាំង៧នេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។
[៤២៨] ម្នាលចុន្ទ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ ម្នាលចុន្ទ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ។ លុះព្រះមហាចុន្ទដ៏មានអាយុ សំដែងនូវធម៌នេះចប់ហើយ ព្រះសាស្តា ក៏ទ្រង់ពេញព្រះហឫទ័យ។ ព្រះដ៏មានព្រះភាគ ក៏បានជាសះស្បើយ ចាកអាពាធនោះ អាពាធនោះ ព្រះដ៏មានព្រះភាគ ក៏បានលះបង់ យ៉ាងនោះហើយ។
(៧. បារង្គមសុត្តំ)
[៤២៩] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យឃ្លាតចាកទី មិនមែនជាត្រើយ ឲ្យដល់ទីជាត្រើយ។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យឃ្លាតចាកទី មិនមែនជាត្រើយ ឲ្យដល់ទីជាត្រើយ។
[៤៣០]
បណ្តាមនុស្សទាំងឡាយ ជនទាំងឡាយឯណា ដល់នូវត្រើយ គឺព្រះនិព្វាន ជនទាំងឡាយនោះ មានចំនួនតិចទេ សត្វក្រៅពីនេះ សសៀរទៅតាមត្រើយ គឺវដ្តៈ។ ពួកជនណា ប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលព្រះតថាគត សំដែងប្រាប់ប្រពៃហើយ ពួកជននោះ នឹងឆ្លងផុតទីកន្លែងរបស់មច្ចុ ដែលគេឆ្លងបានដោយលំបាកពេក ហើយដល់នូវត្រើយ គឺព្រះនិព្វានបាន។ បណ្ឌិតលះបង់ នូវធម៌ខ្មៅ ហើយចំរើនធម៌ស ចេញចាកអាល័យ អាស្រ័យព្រះនិព្វាន ដែលគ្មានសេចក្តីអាល័យហើយ គប្បីលះបង់កាមទាំងឡាយ ជាអ្នកឥតមានកង្វល់ ប្រាថ្នានូវសេចក្តីត្រេកអរចំពោះ ក្នុងសេចក្តីស្ងប់ស្ងាត់ ដែលសត្វត្រេកអរបាន ដោយកម្រនោះ បណ្ឌិតត្រូវធ្វើខ្លួនឲ្យផូរផង់ ចាកសេចក្តីសៅហ្មងនៃចិត្ត ពួកជនណា បានចំរើនចិត្ត ដោយប្រពៃ ក្នុងសម្ពោជ្ឈង្គទាំងឡាយ ហើយមិនបានប្រកាន់មាំ ត្រេកអរក្នុងការលះសេចក្តីប្រកាន់ ពួកជននោះ រមែងអស់អាសវៈ មានសេចក្តីរុងរឿង បរិនិព្វានហើយក្នុងលោក។
(៨. វិរទ្ធសុត្តំ)
[៤៣១] ម្នាលភិក្ខុទាំងឡាយ ពួកជនណាមួយ លះបង់ពោជ្ឈង្គ ទាំង៧ ហើយ ពួកជននោះ ក៏ឈ្មោះថា លះបង់អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃដែរ។ ម្នាលភិក្ខុទាំងឡាយ អ្នកណាមួយ បានប្រារព្ធពោជ្ឈង្គ ទាំង៧ហើយ អ្នកនោះ ក៏ឈ្មោះថា បានប្រារព្ធអរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃដែរ។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។
[៤៣២] ម្នាលភិក្ខុទាំងឡាយ ពួកជនណាមួយ លះបង់ពោជ្ឈង្គ ទាំង៧នេះ ពួកជននោះ ក៏ឈ្មោះថា លះបង់អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ ពួកជនណាមួយ ប្រារព្ធពោជ្ឈង្គ ទាំង៧នេះ ពួកជននោះក៏ឈ្មោះថា បានប្រារព្ធ នូវអរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃដែរ។
(៩. អរិយសុត្តំ)
[៤៣៣] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ជាធម៌ប្រសើរ ជាទីស្រោចស្រង់សត្វ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខ ដល់អ្នកចំរើនពោជ្ឈង្គនោះ។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ជានិយ្យានិកធម៌ ដ៏ប្រសើរ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ ដល់អ្នកចំរើនពោជ្ឈង្គនោះ។
(១០. និព្វិទាសុត្តំ)
[៤៣៤] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយដោយពិត ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បីចូលទៅជិតរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយដោយពិត ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បីចូលទៅជិតរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។
ចប់ គិលានវគ្គ ទី២។
ឧទ្ទាននៃគិលានវគ្គនោះ គឺ
និយាយអំពីពួកសត្វ១ ឧបមាដូចព្រះអាទិត្យ មាន២រឿង ជំងឺ មាន៣រឿងដទៃទៀត បុគ្គលដល់ត្រើយ១ លះបង់ពោជ្ឈង្គ១ មគ្គដ៏ប្រសើរ១ ពោជ្ឈង្គ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន១។
(៣. ឧទាយិវគ្គោ)
(១. ពោធាយសុត្តំ)
[៤៣៥] គ្រានោះឯង ភិក្ខុមួយរូប បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា ពោជ្ឈង្គ ពោជ្ឈង្គ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា ពោជ្ឈង្គ តើដោយហេតុដូចម្តេច។ ម្នាលភិក្ខុ ធម៌ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ព្រោះហេតុនោះ ទើបហៅថា ពោជ្ឈង្គ។
[៤៣៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុ ធម៌ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ព្រោះហេតុនោះ ទើបហៅថា ពោជ្ឈង្គ។
(២. ពោជ្ឈង្គទេសនាសុត្តំ)
[៤៣៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវពោជ្ឈង្គ ទាំង៧ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ មាន៧នេះឯង។
(៣. ឋានិយសុត្តំ)
[៤៣៨] ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងកាមច្ឆន្ទៈ ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃកាមរាគៈ។
[៤៣៩] ម្នាលភិក្ខុទាំងឡាយ ព្យាបាទ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងព្យាបាទ ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃព្យាបាទ។
[៤៤០] ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងថីនមិទ្ធៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃថីនមិទ្ធៈ។
[៤៤១] ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃឧទ្ធច្ចកុក្កុច្ចៈ។
[៤៤២] ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា ដែលមិនទាន់កើតឡើង ក៏កើតឡើង និងវិចិកិច្ឆា ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃវិចិកិច្ឆា។
[៤៤៣] ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់ នូវការពេញបរិបូណ៌ ដោយភាវនាព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃសតិសម្ពោជ្ឈង្គ។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់ នូវការពេញបរិបូណ៌ដោយភាវនា ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃឧបេក្ខាសម្ពោជ្ឈង្គ។
(៤. អយោនិសោមនសិការសុត្តំ)
[៤៤៤] ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលធ្វើទុកក្នុងចិត្ត ដោយមិនមានឧបាយប្រាជ្ញា កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងកាមច្ឆន្ទៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។ ព្យាបាទ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងព្យាបាទ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងថីនមិទ្ធៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។ ឧទ្ធច្ចកុក្កុច្ចៈដែលមិនទាន់កើតឡើង ក៏កើតឡើង និងឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។ វិចិកិច្ឆា ដែលមិនទាន់កើតឡើង ក៏កើតឡើង និងវិចិកិច្ឆា ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈដ៏ធំទូលាយ ជាភិយ្យោភាព។
[៤៤៥] សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏រលត់ទៅវិញ។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏រលត់ទៅវិញ។
[៤៤៦] ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងកាមច្ឆន្ទៈ ដែលកើតឡើងហើយ ក៏លះចេញបាន។ ព្យាបាទ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងព្យាបាទ ដែលកើតឡើងហើយ ក៏លះចេញបាន។ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងថីនមិទ្ធៈ ដែលកើតឡើងហើយ ក៏លះចេញបាន។ ឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ក៏លះចេញបាន។ វិចិកិច្ឆា ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងវិចិកិច្ឆា ដែលកើតឡើងហើយ ក៏លះចេញបាន។
[៤៤៧] សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើង ទាំងសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់ នូវការពេញ បរិបូណ៌ដោយភាវនា។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើង ទាំងឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់ នូវការពេញ បរិបូណ៌ដោយភាវនា។
(៥. អបរិហានិយសុត្តំ)
[៤៤៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវអបរិហានីយធម៌ គឺធម៌ ដែលមិនសាបសូន្យ ៧ប្រការ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះអបរិហានីយធម៌ ទាំង៧ប្រការ តើដូចម្តេច។ គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង។ ចុះពោជ្ឈង្គ ទាំង៧ ប្រការ តើដូចម្តេច។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ អបរិហានីយធម៌ មាន៧ប្រការនេះឯង។
(៦. តណ្ហក្ខយសុត្តំ)
[៤៤៩] ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា ប្រព្រឹត្តទៅ ដើម្បីការអស់ទៅ នៃតណ្ហា ចូរអ្នកទាំងឡាយ ចំរើនមគ្គនោះ បដិបទានោះចុះ។ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីការអស់ទៅ នៃតណ្ហា។ គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង។ ចុះពោជ្ឈង្គ ទាំង៧ ប្រការតើអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។
[៤៥០] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះពោជ្ឈង្គ ទាំង៧ប្រការ ដែលបុគ្គលបានចំរើនដូចម្តេច បានធ្វើឲ្យច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីការអស់ទៅ នៃតណ្ហា។ ម្នាលឧទាយិ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ កាលភិក្ខុនោះ ចំរើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុនោះ ក៏លះបង់តណ្ហាចេញបាន។បេ។ ភិក្ខុចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ កាលភិក្ខុនោះ កំពុងចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុនោះ ក៏លះបង់តណ្ហាចេញ ព្រោះការលះបង់តណ្ហាបាន ទើបលះបង់កម្មបាន ព្រោះការលះបង់កម្មបាន ទើបលះបង់សេចក្តីទុក្ខបាន។ ម្នាលឧទាយិ ការអស់ទៅ នៃកម្ម ព្រោះអស់ទៅនៃតណ្ហា ការអស់ទៅ នៃសេចក្តីទុក្ខ ព្រោះអស់ទៅនៃកម្ម ដោយប្រការដូច្នេះឯង។
(៧. តណ្ហានិរោធសុត្តំ)
[៤៥១] ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីរលត់ នៃតណ្ហា ចូរអ្នកទាំងឡាយ ចំរើនមគ្គនោះ បដិបទានោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីរលត់ទៅ នៃតណ្ហា។ គឺពោជ្ឈង្គ ទាំង៧នេះឯង។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។
[៤៥២] ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គ ទាំង៧ប្រការ ដែលភិក្ខុបានចំរើនដូចម្តេច បានធ្វើឲ្យច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីសេចក្តីរលត់ នៃតណ្ហា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីលះបង់។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធ បង្អោនទៅដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចំរើនយ៉ាងនេះ ធ្វើឲ្យច្រើនយ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីរលត់ នៃតណ្ហា។
(៨. និព្វេធភាគិយសុត្តំ)
[៤៥៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងមគ្គ ជាចំណែក នៃការចាក់ទម្លុះ នូវ (រាគាទិក្កិលេស) ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដែលជាចំណែក នៃការចាក់ទម្លុះ នូវ (រាគាទិក្កិលេស) តើដូចម្តេច។ គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង។ ពោជ្ឈង្គ ទាំង៧ប្រការ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។
[៤៥៤] កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពោជ្ឈង្គទាំង៧ ដែលភិក្ខុបានចំរើនដូចម្តេច បានធ្វើឲ្យច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីការចាក់ទម្លុះ នូវ (រាគាទិក្កិលេស)។ ម្នាលឧទាយិ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុនោះ មានចិត្តអប់រំ ដោយសតិសម្ពោជ្ឈង្គ រមែងចាក់ទម្លុះទម្លាយ នូវគំនរលោភៈ ដែលខ្លួនមិនទាន់ចាក់ទម្លុះ មិនទាន់ទម្លាយចេញ រមែងចាក់ទម្លុះទម្លាយ នូវគំនរទោសៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បានទម្លាយចេញ រមែងចាក់ទម្លុះទម្លាយ នូវគំនរមោហៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បានទម្លាយចេញ។បេ។ ភិក្ខុចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុនោះ មានចិត្តអប់រំ ដោយឧបេក្ខាសម្ពោជ្ឈង្គ រមែងចាក់ទម្លុះទម្លាយ នូវគំនរលោភៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បានទម្លាយចេញ រមែងចាក់ទម្លុះទម្លាយ នូវគំនរទោសៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បានទម្លាយចេញ រមែងចាក់ទម្លុះទម្លាយ នូវគំនរមោហៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បានទម្លាយចេញ។ ម្នាលឧទាយិ ពោជ្ឈង្គ ទាំង៧ ប្រការ ដែលភិក្ខុបានចំរើនយ៉ាងនេះ បានធ្វើឲ្យច្រើនយ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីការចាក់ទម្លុះ នូវ (រាគាទិក្កិលេស)។
(៩. ឯកធម្មសុត្តំ)
[៤៥៥] ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណារកមិនឃើញធម៌ដទៃណាមួយ ដែលភិក្ខុបានចំរើនយ៉ាងនេះ បានធ្វើឲ្យច្រើនយ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីលះបង់ នូវធម៌ទាំងឡាយ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ ដូចជាពោជ្ឈង្គ ទាំង៧នេះឡើយ។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។
[៤៥៦] ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចំរើនដូចម្តេច បានធ្វើឲ្យច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីលះបង់ នូវធម៌ទាំងឡាយ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីការលះបង់។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីការលះបង់។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ប្រការ ដែលភិក្ខុបានចំរើនយ៉ាងនេះ បានធ្វើឲ្យច្រើនយ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីលះបង់ នូវធម៌ទាំងឡាយ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ។
[៤៥៧] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុចាត់ជាធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ ការប្រកាន់មាំ ជាគ្រឿងរួបរឹត គឺសញ្ញោជនៈទាំងនោះ រមែងកើតឡើង ព្រោះចក្ខុនោះ សោតៈ ឃានៈ ជិវ្ហា ចាត់ជាធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈដែរ ការប្រកាន់មាំ ជាគ្រឿងរួបរឹត គឺសញ្ញោជនៈទាំងនុ៎ះ រមែងកើតឡើង ព្រោះធម៌ទាំងនោះ មនោ ចាត់ជាធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈដែរ ការប្រកាន់មាំ ជាគ្រឿងរួបរឹត គឺសញ្ញោជនៈទាំងនុ៎ះ រមែងកើតឡើង ព្រោះមនោនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ។
(១០. ឧទាយិសុត្តំ)
[៤៥៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគម ឈ្មោះ សេតកៈ របស់អ្នកស្រុកសុម្ភៈទាំងឡាយ ក្នុងដែនសុម្ភៈ។ គ្រានោះឯង ព្រះឧទាយិដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះឧទាយិដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះ។
[៤៥៩] បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះអស្ចារ្យ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ ចំឡែក បពិត្រព្រះអង្គដ៏ចំរើន សេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តីអៀនខ្មាស និងសេចក្តីកោតក្រែង ចំពោះព្រះដ៏មានព្រះភាគ ព្រោះមានឧបការៈច្រើន ដល់ខ្ញុំព្រះអង្គ ដោយពិត បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ កាលពីដើម នៅជាគ្រហស្ថ មិនមានសេចក្តីរាប់អានច្រើន ចំពោះព្រះធម៌ទេ មិនមានសេចក្តីរាប់អានច្រើន ចំពោះព្រះសង្ឃទេ ខ្ញុំព្រះអង្គ ពិចារណាឃើញ នូវសេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តីអៀនខ្មាស និងសេចក្តីកោតក្រែង ចំពោះព្រះដ៏មានព្រះភាគ ទើបចេញចាកផ្ទះ មកកាន់ផ្នួស ព្រះដ៏មានព្រះភាគ បានសំដែងធម៌ ដល់ខ្ញុំព្រះអង្គថា រូប ដូច្នេះ ហេតុជាទីកើត នៃរូប ដូច្នេះ សេចក្តីវិនាស នៃរូប ដូច្នេះ វេទនា ដូច្នេះ។បេ។ សញ្ញាដូច្នេះ។ សង្ខារទាំងឡាយ ដូច្នេះ។ វិញ្ញាណ ដូច្នេះ ហេតុជាទីកើត នៃវិញ្ញាណ ដូច្នេះ សេចក្តីវិនាស នៃវិញ្ញាណដូច្នេះ។
[៤៦០] បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គ នៅក្នុងផ្ទះដ៏ស្ងាត់ បានប្រែត្រឡប់ឲ្យផ្ងារឡើង និងផ្កាប់ចុះ នូវឧបាទានក្ខន្ធ ទាំង៥នេះ បានដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ បានដឹងច្បាស់តាមសេចក្តីពិតថា នេះជាហេតុ ជាទីកើត នៃទុក្ខ បានដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទីរលត់នៃទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់នៃទុក្ខ។
[៤៦១] បពិត្រព្រះអង្គដ៏ចំរើន ធម៌ ខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយផង មគ្គ ខ្ញុំព្រះអង្គ បានចំពោះហើយផង មគ្គឯណា ដែលខ្ញុំព្រះអង្គ បានចំរើនហើយ បានធ្វើឲ្យច្រើនហើយ មគ្គនោះ នឹងនាំខ្ញុំព្រះអង្គ ដែលកំពុងសម្រេចសម្រាន្តនៅ ដោយអាការនោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឲ្យខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន សតិសម្ពោជ្ឈង្គ ខ្ញុំព្រះអង្គ បានចំពោះហើយ សតិសម្ពោជ្ឈង្គឯណា ដែលខ្ញុំព្រះអង្គ បានចំរើន បានធ្វើឲ្យច្រើនហើយ សតិសម្ពោជ្ឈង្គនោះ នឹងនាំឲ្យខ្ញុំព្រះអង្គ ដែលកំពុងសម្រេចសម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឲ្យខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបេក្ខាសម្ពោជ្ឈង្គ ខ្ញុំព្រះអង្គ បានចំពោះហើយ ឧបេក្ខាសម្ពោជ្ឈង្គឯណា ដែលខ្ញុំព្រះអង្គ បានចំរើនហើយ បានធ្វើឲ្យច្រើនហើយ ឧបេក្ខាសម្ពោជ្ឈង្គនោះ នឹងនាំឲ្យខ្ញុំព្រះអង្គ ដែលកំពុងសម្រេចសម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឲ្យខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯង ជាមគ្គ ដែលខ្ញុំព្រះអង្គ បានចំពោះហើយ មគ្គឯណា ដែលខ្ញុំព្រះអង្គ បានចំរើនហើយ បានធ្វើឲ្យច្រើនហើយ មគ្គនោះ នឹងនាំឲ្យខ្ញុំព្រះអង្គ ដែលកំពុងសម្រេចសម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឲ្យខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[៤៦២] ម្នាលឧទាយិ ប្រពៃណាស់ហើយ ម្នាលឧទាយិ ប្រពៃណាស់ហើយព្រោះថា មគ្គនុ៎ះ អ្នកបានចំពោះហើយ មគ្គឯណា ដែលអ្នកបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ មគ្គនោះ នឹងនាំអ្នកដែលកំពុងសម្រេចសម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឲ្យអ្នកដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
ចប់ ឧទាយិវគ្គ ទី៣។
ឧទ្ទាននៃឧទាយិវគ្គនោះ គឺ
ពោលអំពីពោជ្ឈង្គ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង១ អំពីការសំដែងពោជ្ឈង្គ១ អំពីធម៌ជាហេតុ ជាទីតាំងនៃកាមរាគៈ១ អំពីការធ្វើទុកក្នុងចិត្ត ដោយមិនមានឧបាយប្រាជ្ញា១ អំពីអបរិហានីយធម៌១ អំពីការអស់ទៅ នៃតណ្ហា១ អំពីការរលត់ នៃតណ្ហា១ អំពីការចាក់ទម្លុះ នូវរាគាទិក្កិលេស១ អំពីទ្រង់មិនឃើញធម៌ដទៃ សូម្បីមួយ១ អំពីព្រះឧទាយិដ៏មានអាយុ១។
(៤. នីវរណវគ្គោ)
(១. បឋមកុសលសុត្តំ)
[៤៦៣] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយឯណានីមួយ ជាកុសល ជាចំណែកកុសល ជាបក្ខពួកកុសល ធម៌ទាំងអស់នោះ មានសេចក្តីមិនប្រមាទ ជាឫសគល់ ជាទីប្រជុំចុះ ក្នុងសេចក្តីមិនប្រមាទ សេចក្តីមិនប្រមាទ ប្រាកដជាកំពូល នៃកុសលធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ នឹងប្រាកដ ដល់ភិក្ខុដែលមិនប្រមាទ ភិក្ខុនោះ នឹងចំរើន នូវពោជ្ឈង្គ ទំាង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ប្រការ។
[៤៦៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនប្រមាទ រមែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនប្រមាទ រមែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។
(២. ទុតិយកុសលសុត្តំ)
[៤៦៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយឯណានីមួយ ជាកុសល ជាចំណែកនៃកុសល ជាបក្ខពួក នៃកុសល ធម៌ទាំងអស់នោះ មានយោនិសោមនសិការៈ ជាឫសគល់ មានយោនិសោមនសិការៈ ជាទីប្រជុំចុះ យោនិសោមនសិការៈ ប្រាកដជាកំពូល នៃធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ នឹងប្រាកដដល់ភិក្ខុ ដែលបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើន នូវពោជ្ឈង្គ ទំាង៧ នឹងធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។
[៤៦៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើនពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅរកការលះបង់។បេ។ រមែងចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិបូណ៌ដោយយោនិសោមនសិការៈ រមែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។
(៣. ឧបក្កិលេសសុត្តំ)
[៤៦៧] ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេស របស់មាសនេះ មាន៥យ៉ាង ដែលធ្វើឲ្យមាសសៅហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជាពុកពុយផង មិនគួរប្រកបការងារដោយប្រពៃផង។ ឧបក្កិលេស ទាំង៥ តើអ្វីខ្លះ។
[៤៦៨] ម្នាលភិក្ខុទាំងឡាយ ដែកជាឧបក្កិលេស របស់មាស ដែលធ្វើឲ្យមាសសៅហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជាពុកពុយផង មិនគួរប្រកបការងារដោយប្រពៃផង១។
[៤៦៩] ម្នាលភិក្ខុទាំងឡាយ ស្ពាន់ ជាឧបក្កិលេសរបស់មាស ដែលធ្វើឲ្យមាសសៅហ្មង។បេ។
[៤៧០] ម្នាលភិក្ខុទាំងឡាយ សំណប៉ាហាំង ជាឧបក្កិលេសរបស់មាស។បេ។
[៤៧១] ម្នាលភិក្ខុទាំងឡាយ សំណភក់ ជាឧបក្កិលេសរបស់មាស។បេ។
[៤៧២] ម្នាលភិក្ខុទាំងឡាយ ប្រាក់ ជាឧបក្កិលេស របស់មាស ដែលធ្វើឲ្យមាសសៅហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជាពុកពុយផង មិនគួរប្រកបការងារដោយប្រពៃផង១។
[៤៧៣] ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេស របស់មាស ទាំង៥នេះឯង ដែលធ្វើឲ្យមាសសៅហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជាពុកពុយផង មិនគួរប្រកបការងារដោយប្រពៃផង១។
[៤៧៤] ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ ឧបក្កិលេស នៃចិត្ត ទាំង៥នេះ ដែលធ្វើឲ្យចិត្តសៅហ្មង ទៅជាធម្មជាតមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ជាចិត្តអ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយផង។ ឧបក្កិលេស ទាំង៥ គឺអ្វីខ្លះ។
[៤៧៥] ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើចិត្តឲ្យសៅហ្មង ទៅជាចិត្តមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ជាចិត្តអ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយផង១។
[៤៧៦] ម្នាលភិក្ខុទាំងឡាយ ព្យាបាទ ជាឧបក្កិលេស នៃចិត្ត ធ្វើឲ្យចិត្តសៅហ្មង ទៅជាចិត្តមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ទៅជាអ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយផង។បេ។
[៤៧៧] ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេសនៃចិត្ត ទាំង៥នេះឯង ដែលធ្វើឲ្យចិត្តសៅហ្មង ជាចិត្តមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ទៅជាអ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយផង។
(៤. អនុបក្កិលេសសុត្តំ)
[៤៧៨] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ប្រការនេះ ជាគ្រឿងមិនរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។
[៤៧៩] ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ជាគ្រឿងមិនរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។បេ។
[៤៨០] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ ជាគ្រឿងមិនរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្ត បុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។
[៤៨១] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង មិនមែនជាគ្រឿងរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្តទេ បុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។
(៥. អយោនិសោមនសិការសុត្តំ)
[៤៨២] ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលធ្វើទុកក្នុងចិត្ត ដោយមិនមានឧបាយ ប្រាជ្ញា កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបាន ទាំងកាមច្ឆន្ទៈ ដែលកើតឡើងហើយ ក៏រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។
[៤៨៣] ព្យាបាទ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន ទាំងព្យាបាទ ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។
[៤៨៤] ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន ទាំងថីនមិទ្ធៈ ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។
[៤៨៥] ឧទ្ទច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង រមែងកើតឡើង ទាំងឧទ្ទច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ក៏រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។
[៤៨៦] វិចិកិច្ឆា ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបាន ទាំងវិចិកិច្ឆា ដែលកើតឡើងហើយ ក៏រមែងប្រព្រឹត្តទៅ ដើម្បីភាវៈដ៏ធំទូលាយ ជាភិយ្យោភាព។
(៦. យោនិសោមនសិការសុត្តំ)
[៤៨៧] ម្នាលភិក្ខុទាំងឡាយ ចំណែកឯបុគ្គល កាលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើងបាន ទាំងសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់នូវការពេញបរិបូណ៌ ដោយភាវនា។បេ។
[៤៨៨] ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើងបាន ទាំងឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់នូវការពេញបរិបូណ៌ ដោយភាវនា។
(៧. ពុទ្ធិសុត្តំ)
[៤៨៩] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីមិនសាបសូន្យ។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីមិនសាបសូន្យ។
(៨. អាវរណនីវរណសុត្តំ)
[៤៩០] ម្នាលភិក្ខុទាំងឡាយ ធម៌ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ មាន៥ប្រការនេះ។ ធម៌៥ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ឧទ្ទច្ចកុក្កុច្ចៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ធម៌៥ប្រការនេះឯង ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។
[៤៩១] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ជាគ្រឿងមិនរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ជាគ្រឿងមិនរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្តទេ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ មិនមែនជាគ្រឿងរារាំង មិនមែនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្តទេ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ៧នេះឯង មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្តទេ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។
[៤៩២] ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវកធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ផ្ចង់ចិត្តទាំងអស់ ផ្អៀងសោតប្រសាទ ស្តាប់ធម៌ សម័យនោះ នីវរណធម៌ ទាំង៥ មិនមានដល់ភិក្ខុនោះឡើយ ពោជ្ឈង្គ ទាំង៧ ក៏ដល់នូវការពេញ បរិបូណ៌ ដោយភាវនា ក្នុងសម័យនោះដែរ។
[៤៩៣] ចុះនីវរណធម៌ ទាំង៥ ដែលមិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ តើដូចម្តេច។ កាមច្ឆន្ទនីវរណៈ មិនមានក្នុងសម័យនោះ ព្យាបាទនីវរណៈ មិនមានក្នុងសម័យនោះ ថីនមិទ្ធនីវរណៈ មិនមានក្នុងសម័យនោះ ឧទ្ធច្ចកុក្កុច្ចនីវរណៈ មិនមានក្នុងសម័យនោះ វិចិកិច្ឆានីវរណៈ មិនមានក្នុងសម័យនោះ។ នីវរណធម៌ ទាំង៥ មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ។
[៤៩៤] ពោជ្ឈង្គ ទាំង៧ ដែលដល់ នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ តើដូចម្តេច។ សតិសម្ពោជ្ឈង្គ ដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។ ពោជ្ឈង្គ ទាំង៧នេះ រមែងដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។
[៤៩៥] ម្នាលភិក្ខុទាំងឡាយ សម័យណា ដែលអរិយសាវក ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ផ្ចង់ចិត្តទាំងអស់ ផ្អៀងសោតប្រសាទស្តាប់ធម៌ សម័យនោះ នីវរណធម៌ ៥ រមែងមិនមានដល់ភិក្ខុនោះឡើយ ពោជ្ឈង្គ ទាំង៧នេះ ក៏ដល់នូវការពេញ បរិបូណ៌ ដោយភាវនា ក្នុងសម័យនោះដែរ។
(៩. រុក្ខសុត្តំ)
[៤៩៦] ម្នាលភិក្ខុទាំងឡាយ មានដើមឈើធំៗ មានគ្រាប់តូច មានទំហំដើមធំ ដុះគ្របដើមឈើទាំងឡាយ ពួកដើមឈើដែលដើមឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ។
[៤៩៧] ម្នាលភិក្ខុទាំងឡាយ ចុះដើមឈើធំៗ ដែលមានគ្រាប់តូច មានទំហំដើមធំ ដុះគ្របដើមឈើទាំងឡាយ ពួកដើមឈើ ដែលឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ តើដូចម្តេច។ ដើមឈើទាំងនោះ គឺអ្វីខ្លះ។ គឺដើមពោធិ៍បាយ ដើមជ្រៃ ដើមលៀប ដើមល្វា ដើមជ្រៃក្រឹម ដើមត្រាង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើធំៗទាំងនេះឯង មានគ្រាប់តូច មានទំហំដើមធំ ដុះគ្របដើមឈើទាំងឡាយ ពួកដើមឈើ ដែលឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ។
[៤៩៨] ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ កុលបុត្តខ្លះ ក្នុងលោកនេះ លះបង់ពួកកាមបែបណា ហើយចេញចាកផ្ទះ ចូលកាន់ផ្នួស កុលបុត្តនោះ ត្រូវពួកកាមបែបនោះ ឬពួកកាមដ៏លាមកក្រៃលែងជាងនោះទៅទៀត គ្របសង្កត់ រួបរឹតដួលដេកទៅ។
[៤៩៩] ម្នាលភិក្ខុទាំងឡាយ ធម៌៥ប្រការនេះ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះរួបរឹតចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។ ធម៌៥ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ គឺកាមច្ឆន្ទៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញា ឲ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុទាំងឡាយ ឧទ្ទច្ចកុក្កុច្ចៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង៥នេះឯង ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។
[៥០០] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។បេ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។
(១០. នីវរណសុត្តំ)
[៥០១] ម្នាលភិក្ខុទាំងឡាយ នីវរណធម៌ ៥ប្រការនេះ ជាធម្មជាតធ្វើឲ្យខ្វាក់ ធ្វើមិនឲ្យមានចក្ខុ ធ្វើមិនឲ្យដឹងជាហេតុ ឲ្យរលត់នៃបញ្ញា ជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ មិនមែនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។ នីវរណៈធម៌ ៥ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទនីវរណៈ ជាធម្មជាត ធ្វើឲ្យខ្វាក់ ធ្វើមិនឲ្យមានចក្ខុ ធ្វើមិនឲ្យដឹង ជាហេតុឲ្យរលត់ទៅនៃបញ្ញា ជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទនីវរណៈ ជាធម្មជាតធ្វើឲ្យខ្វាក់។បេ។ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធនីវរណៈ ជាធម្មជាត ធ្វើឲ្យខ្វាក់។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ជាធម្មជាតធ្វើឲ្យខ្វាក់។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆានីវរណៈ ជាធម្មជាតធ្វើឲ្យខ្វាក់ ធ្វើមិនឲ្យមានចក្ខុ ធ្វើមិនឲ្យដឹង ជាហេតុឲ្យរលត់ទៅនៃបញ្ញា ជាបក្ខពួកនៃសេចក្តីចង្អៀតចង្អល់ មិនមែនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ នីវរណធម៌ ៥ប្រការនេះឯង ជាធម្មជាតធ្វើឲ្យខ្វាក់ ធ្វើមិនឲ្យមានចក្ខុ ធ្វើមិនឲ្យដឹង ជាហេតុឲ្យរលត់ទៅនៃបញ្ញា ជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។
[៥០២] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ជាធម៌ធ្វើឲ្យមានបញ្ញាចក្ខុ ធ្វើឲ្យដឹង ជាហេតុឲ្យចំរើនប្រាជ្ញា មិនមែនជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ ប្រព្រឹត្តទៅដើម្បីព្រះនិព្វាន។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ជាធម៌ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យដឹង ជាហេតុឲ្យចំរើនប្រាជ្ញា មិនមែនជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ ជាធម៌ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យដឹង ជាហេតុឲ្យចំរើនប្រាជ្ញា មិនមែនជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ជាធម៌ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យដឹង ជាហេតុឲ្យចំរើនប្រាជ្ញា មិនមែនជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។
ចប់ នីវរណវគ្គ ទី៤។
ឧទ្ទាននៃនីវរណវគ្គនោះ គឺ
និយាយអំពីកុសល មាន២លើក អំពីឧបក្កិលេស១ អំពីអយោនិសោមនសិការៈ និងយោនិសោមនសិការៈ ២លើក អំពីពោជ្ឈង្គ ទាំង៧ ប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន១ អំពីពោជ្ឈង្គ ទំាង៧ មិនមែនជាគ្រឿងរារាំង១ អំពីអបរិហានីយធម៌១ អំពីធម៌ជាគ្រឿងបិទបាំង និងធម៌ជាគ្រឿងរារាំង ប្រៀបដូចដើមឈើធំៗ១ អំពីនីវរណធម៌១ រួមទាំងអស់ជា១០។
(៥. ចក្កវត្តិវគ្គោ)
(១. វិធាសុត្តំ)
[៥០៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលកន្លងទៅហើយ ជាយូរអង្វែង បានលះបង់ នូវមានះ ទាំង៣ប្រការ ចេញបាន ព្រោះសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ជាអ្នកចំរើន ជាអ្នកធើ្វឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលជាអនាគត នឹងលះបង់ នូវមានះ ទាំង៣ប្រការចេញបាន ព្រោះសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ជាអ្នកចំរើន ជាអ្នកធើ្វឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដែលមានក្នុងកាលឥឡូវនេះ រមែងលះបង់ នូវមានះ ទាំង៣ប្រការចេញបាន ព្រោះសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ក៏ជាអ្នកចំរើន ជាអ្នកធើ្វឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ដែរ។
[៥០៤] ពោជ្ឈង្គទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលកន្លងទៅហើយ ជាយូរអង្វែង បានលះបង់ នូវមានះ ទាំង៣ ប្រការចេញបាន។បេ។ នឹងលះបង់។បេ។ រមែងលះបង់ ព្រោះពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ជាអ្នកចំរើន ជាអ្នកធើ្វឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។
(២. ចក្កវត្តិសុត្តំ)
[៥០៥] ម្នាលភិក្ខុទាំងឡាយ ការកើតឡើងប្រាកដ នៃរតនៈ ទាំង៧ ព្រោះការកើតប្រាកដ នៃស្តេចចក្រពត្តិ។ រតនៈ ទាំង៧ គឺអ្វីខ្លះ។ គឺការកើតប្រាកដ នៃចក្ករតន៍ (ចក្រកែវ)១ ការកើតប្រាកដ នៃហត្ថិរតន៍ (ដំរីកែវ)១ ការកើតប្រាកដ នៃអស្សរតន៍ (សេះកែវ)១ ការកើតប្រាកដ នៃមណិរតន៍ (កែវមណី)១ ការកើតប្រាកដ នៃឥត្ថីរតន៍ (ស្រីកែវ)១ ការកើតប្រាកដ នៃគហបតីរតន៍ (គហបតីកែវ)១ ការកើតប្រាកដនៃបរិនាយករតន៍ (នាយឃ្លាំងកែវ)១។ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដ នៃរតនៈទាំង៧នេះ ព្រោះការកើតប្រាកដ នៃសេ្តចចក្រពត្តិ។
[៥០៦] ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដ នៃពោជ្ឈង្គ រតនៈ ទាំង៧ ព្រោះការកើតប្រាកដ នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ពោជ្ឈង្គ រតនៈ ទាំង៧ គឺអ្វីខ្លះ។ គឺការកើតប្រាកដ នៃសតិសម្ពោជ្ឈង្គរតនៈ១។បេ។ ការកើតប្រាកដ នៃឧបេក្ខាសម្ពោជ្ឈង្គរតនៈ១។បេ។ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដ នៃពោជ្ឈង្គរតនៈ ទាំង៧នេះ ព្រោះការកើតប្រាកដ នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។
(៣. មារសុត្តំ)
[៥០៧] ម្នាលភិក្ខុងទាំងឡាយ តថាគតនឹងសំដែង នូវមគ្គ ជាគ្រឿងញ៉ាំញី នូវមារ និងសេនារបស់មារ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ ម្នាលភិក្ខុទាំងឡាយ ចុះមគ្គ ដែលជាគ្រឿងញ៉ាំញីមារ និងសេនានៃមារ តើដូចម្តេច។ គឺពោជ្ឈង្គ ទាំង៧នេះឯង។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មគ្គ ជាគ្រឿងញ៉ាំញីមារ និងសេនានៃមារ។
(៤. ទុប្បញ្ញសុត្តំ)
[៥០៨] សាវត្ថីនិទាន។ គ្រានោះឯង ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ មនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា មនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ តើដោយហេតុដូចម្តេច។
[៥០៩] ម្នាលភិក្ខុ ដែលហៅថាមនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ ព្រោះមិនបានចំរើន មិនបានធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។ ចុះពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែលហៅថាមនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ ព្រោះមិនបានចំរើន មិនបានធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។
(៥. បញ្ញវន្តសុត្តំ)
[៥១០] សាវត្ថីនិទាន។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ តើដូចម្តេច។
[៥១១] ម្នាលភិក្ខុ ដែលហៅថាមនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែលហៅថា មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។
(៦. ទលិទ្ទសុត្តំ)
[៥១២] សាវត្ថីនិទាន។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មនុស្សកំសត់ មនុស្សកំសត់ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា មនុស្សកំសត់ តើដោយហេតុដូចម្តេច។
[៥១៣] ម្នាលភិក្ខុ ដែលហៅថា មនុស្សកំសត់ ព្រោះមិនបានចំរើន មិនបានធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែលហៅថា មនុស្សកំសត់ ព្រោះមិនបានចំរើន មិនបានធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។
(៧. អទលិទ្ទសុត្តំ)
[៥១៤] សាវត្ថីនិទាន។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មនុស្សមិនកំសត់ មនុស្សមិនកំសត់ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា មនុស្សមិនកំសត់ តើដោយហេតុដូចម្តេច។
[៥១៥] ម្នាលភិក្ខុ ដែលហៅថា មនុស្សមិនកំសត់ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។ ចុះពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែលហៅថា មនុស្សមិនកំសត់ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។
(៨. អាទិច្ចសុត្តំ)
[៥១៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើង នៃអរុណនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលកើតឡើង ភាវៈនៃកល្យាណមិត្តនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃកិរិយាកើតឡើង នៃពោជ្ឈង្គ ទាំង៧យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ នេះជាគ្រឿងប្រាកដ ដល់ភិក្ខុដែលមានកល្យាណមិត្ត ភិក្ខុនោះ នឹងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។
[៥១៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលមានមិត្រល្អ រមែងចំរើន នូវពោជ្ឈង្គទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្រល្អ រមែងចំរើននូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧យ៉ាងនេះឯង។
(៩. អជ្ឈត្តិកង្គសុត្តំ)
[៥១៨] ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើធម៌ខាងក្នុង ឲ្យជាអង្គហើយ ក៏មិនឃើញមានធម៌ដទៃ សូម្បីតែអង្គ១ ដែលប្រព្រឹត្តទៅ ដើម្បីធ្វើពោជ្ឈង្គ ទាំង៧ ឲ្យកើតឡើងបាន ដូចជាយោនិសោមនសិការៈនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះជាគ្រឿងប្រាកដដល់ភិក្ខុ ដែលបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។
[៥១៩] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក។បេ។ ចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧យ៉ាងនេះឯង។
(១០. ពាហិរង្គសុត្តំ)
[៥២០] ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើធម៌ខាងក្រៅ ឲ្យជាអង្គហើយ ក៏មិនឃើញមានធម៌ដទៃ សូម្បីតែអង្គ១ ដែលប្រព្រឹត្តទៅ ដើម្បីកើតឡើង នៃពោជ្ឈង្គ ទាំង៧ បាន ដូចជាការមានមិត្រល្អនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះជាគ្រឿងប្រាកដ ដល់ភិក្ខុដែលមានមិត្រល្អ ភិក្ខុនោះ នឹងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។
[៥២១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្រល្អ រមែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក។បេ។ ចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្រល្អ រមែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។
ចប់ ចក្កវត្តិវគ្គ ទី៥។
ឧទ្ទាននៃចក្កវត្តិវគ្គនោះ គឺ
និយាយអំពីការលះបង់ មាន៣ប្រការ១ អំពីសេចក្តីប្រៀប ដោយសេ្តចចក្រពត្តិ១ អំពីមគ្គ ជាគ្រឿងញ៉ាំញីមារ និងសេនានៃមារ១ អំពីការប្រៀបដោយមនុស្សឥតប្រាជ្ញា១ ដោយមនុស្សមានប្រាជ្ញា១ ដោយមនុស្សកំសត់១ ដោយមនុស្សមិនកំសត់១ ដោយព្រះអាទិត្យរះឡើង១ អំពីធម៌ជាអង្គ មានពីរលើក រួមជា១០។
(៦. សាកច្ឆវគ្គោ)
(១. អាហារសុត្តំ)
[៥២២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវធម៌ជាអាហារ និងធម៌មិនមែនជាអាហារ នៃនីវរណៈ ទាំង៥ផង នៃពោជ្ឈង្គ ទាំង៧ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះចុះ។
[៥២៣] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលជាអាហារ របស់កាមច្ឆន្ទៈ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់កាមច្ឆន្ទៈ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែសុភនិមិត្ត និងការធ្វើឲ្យច្រើន នូវអយោនិសោមនសិការ ក្នុងសុភនិមិត្តនោះ នេះធម៌ជាអាហារ របស់កាមច្ឆន្ទៈ ដែលមិនទាន់កើត ឲ្យកើតឡើង ឬរបស់កាមច្ឆន្ទៈ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥២៤] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ព្យាបាទ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ព្យាបាទ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែបដិឃនិមិត្ត និងការធ្វើនូវអយោនិសោមនសិការឲ្យច្រើន ក្នុងបដិឃនិមិត្តនោះ នេះធម៌ជាអាហារ របស់ព្យាបាទ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ព្យាបាទ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥២៥] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ថីនមិទ្ធ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ថីនមិទ្ធ ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីមិនត្រេកអរ ខ្ជិល មិតពត់កាយ ពុលបាយ រួញរាចិត្ត និងការធ្វើនូវអយោនិសោមនសិការឲ្យច្រើន ក្នុងសេចក្តីមិនត្រេកអរ ជាដើមនោះ នេះធម៌ជាអាហារ របស់ថីនមិទ្ធ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ថីនមិទ្ធ ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥២៦] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ឧទ្ទច្ចកុក្កុច្ច ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែការមិនស្ងប់ស្ងាត់ចិត្ត និងការធ្វើនូវអយោនិសោមនសិការឲ្យច្រើន ក្នុងការមិនស្ងប់ស្ងាត់ចិត្តនោះ នេះធម៌ជាអាហារ របស់ឧទ្ទច្ចកុក្កុច្ច ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥២៧] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់វិចិកិច្ឆា ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានធម៌ទាំងឡាយ ដែលបណ្តាលឲ្យកើតវិចិកិច្ឆា និងការធ្វើនូវអយោនិសោមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ របស់វិចិកិច្ឆា ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥២៨] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់សតិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានធម៌ទាំងឡាយ ដែលនាំឲ្យកើតសតិសម្ពោជ្ឈង្គ និងការធ្វើនូវយោនិសោមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហាររបស់សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់សតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យចំរើនបរិបូណ៌។
[៥២៩] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ធម្មវិចយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានពួកធម៌ ជាកុសល ឬអកុសល ពួកធម៌ ប្រកបដោយទោស ឬឥតទោស ពួកធម៌ថោកទាប ឬថ្លៃថ្លា ពួកធម៌ជាចំណែកខ្មៅ ឬស និងការធ្វើ នូវយោនិសោមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ របស់ធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ធម្មវិចយសម្ពោជ្ឈង្គដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៣០] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហារ របស់វីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់វីរិយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីតាំងផ្តើម ការខ្នះខ្នែង ការប្រឹងប្រែង និងការធ្វើនូវយោនិសោមនសិការឲ្យច្រើន ក្នុងសេចក្តីតាំងផ្តើម ជាដើមនោះ នេះធម៌ជាអាហាររបស់វីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់វីរិយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៣១] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់បីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់បីតិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានធម៌ទាំងឡាយ ដែលនាំឲ្យកើតបីតិសម្ពោជ្ឈង្គ និងការធ្វើនូវយោនិសោមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ របស់បីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់បីតិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៣២] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានការស្ងប់ស្ងាត់កាយ ការស្ងប់ស្ងាត់ចិត្ត និងការធ្វើ នូវយោនិសោមនសិការឲ្យច្រើន ក្នុងការស្ងប់ស្ងាត់នោះ នេះធម៌ជាអាហារ របស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៣៣] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់សមាធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់សមាធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានតែសមាធិនិមិត្ត អព្យគ្គនិមិត្ត និងការធ្វើ នូវយោនិសោមនសិការឲ្យច្រើន ក្នុងនិមិត្តទាំងនោះ នេះធម៌ជាអាហារ របស់សមាធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់សមាធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៣៤] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានពួកធម៌ ដែលនាំឲ្យកើតឧបេក្ខាសម្ពោជ្ឈង្គ និងការធ្វើនូវយោនិសោមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ របស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៣៥] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី មិនមែនជាអាហាររបស់កាមច្ឆន្ទៈ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់កាមច្ឆន្ទៈ ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែអសុភនិមិត្ត និងការធ្វើ នូវយោនិសោមនសិការឲ្យច្រើន ក្នុងអសុភនិមិត្តនោះ នេះធម៌ដែលមិនមែនជាអាហារ របស់កាមច្ឆន្ទៈ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់កាមច្ឆន្ទៈ ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥៣៦] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ព្យាបាទ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ព្យាបាទ ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែចេតោវិមុត្តិ និងការធ្វើ នូវយោនិសោមនសិការឲ្យច្រើន ក្នុងចេតោវិមុត្តិនោះ នេះធម៌ដែលមិនមែនជាអាហារ របស់ព្យាបាទ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ព្យាបាទ ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥៣៧] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ថីនមិទ្ធ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ថីនមិទ្ធ ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែការតាំងផ្តើម ការខ្នះខ្នែង ការប្រឹងប្រែង និងការធ្វើនូវយោនិសោមនសិការឲ្យច្រើន ក្នុងការតាំងផ្តើម ជាដើមនោះ នេះធម៌មិនមែនជាអាហារ របស់ថីនមិទ្ធ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ថីនមិទ្ធ ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥៣៨] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ឧទ្ទច្ចកុក្កុច្ច ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែការស្ងប់ស្ងាត់ចិត្ត និងការធ្វើនូវយោនិសោមនសិការឲ្យច្រើន ក្នុងការស្ងប់ស្ងាត់ចិត្តនោះ នេះធម៌ដែលមិនមែនជាអាហារ របស់ឧទ្ទច្ចកុក្កុច្ច ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥៣៩] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី មិនមែនជាអាហារ របស់វិចិកិច្ឆា ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានពួកធម៌ជាកុសល និងអកុសល ពួកធម៌ដែលប្រកបដោយទោស និងឥតទោស ពួកធម៌ដែលថោកទាប និងថ្លៃថ្លា ពួកធម៌ជាចំណែកខ្មៅ និងស និងការធ្វើនូវយោនិសោមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌មិនមែនជាអាហារ របស់វិចិកិច្ឆា ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥៤០] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់សតិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានតែពួកធម៌ ជាទីតាំងរបស់សតិសម្ពោជ្ឈង្គ និងការធ្វើ នូវអមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌មិនមែនជាអាហារ របស់សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់សតិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៤១] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ធម្មវិចយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានតែពួកធម៌ ជាកុសល និងអកុសល ពួកធម៌ដែលប្រកបដោយទោស និងឥតទោស ពួកធម៌ដែលថោកទាប និងថ្លៃថ្លា ពួកធម៌ជាចំណែកខ្មៅ និងស និងការធ្វើនូវអមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌មិនមែនជាអាហារ របស់ធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ធម្មវិចយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៤២] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី មិនមែនជាអាហារ របស់វីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់វីរិយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានការតាំងផ្តើម ការខ្នះខ្នែង ការប្រឹងប្រែង ការធ្វើ នូវអមនសិការឲ្យច្រើន ក្នុងការតាំងផ្តើម ជាដើមនោះ នេះធម៌មិនមែនជាអាហាររបស់វីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់វីរិយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៤៣] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់បីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់បីតិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានតែពួកធម៌ ដែលនាំឲ្យកើតបីតិសម្ពោជ្ឈង្គ និងការធ្វើនូវអមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌មិនមែនជាអាហារ របស់បីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់បីតិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៤៤] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានតែការស្ងប់ស្ងាត់កាយ ការស្ងប់ស្ងាត់ចិត្ត និងការធ្វើ នូវអមនសិការឲ្យច្រើន ក្នុងការស្ងប់ស្ងាត់ទាំងនោះ នេះធម៌មិនមែនជាអាហារ របស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៤៥] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់សមាធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់សមាធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានតែសមាធិនិមិត្ត អព្យគ្គនិមិត្ត និងការធ្វើ នូវអមនសិការឲ្យច្រើន ក្នុងនិមិត្តទាំងនោះ នេះធម៌មិនមែនជាអាហារ របស់សមាធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់សមាធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៤៦] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ឧបេក្ខាសម្ពោជ្ឈង្គដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានពួកធម៌ ដែលនាំឲ្យកើតឧបេក្ខាសម្ពោជ្ឈង្គ និងការធ្វើ នូវអមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌មិនមែនជាអាហារ របស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
(២. បរិយាយសុត្តំ)
[៥៤៧] លំដាប់នោះឯង ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ រួចចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ ទើបពួកភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា (ឥឡូវនេះ) យើងនឹងចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីទៅ ហាក់ដូចជានៅព្រឹកពេក បើដូច្នោះ ពួកយើងគួរចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរិ្ថយសិនចុះ ហើយក៏ពួកភិក្ខុទាំងនោះ ចូលទៅឯអារាម របស់បរិព្វាជក ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ និយាយដូច្នេះថា ម្នាលអាវុសោទាំងឡាយ សមណគោតម តែងសំដែងធម៌ ដល់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ មកណេះ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌ ទាំង៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ រួចហើយចំរើនពោជ្ឈង្គ ទាំង៧ ឲ្យកើតមានឡើង។ ម្នាលអាវុសោទាំងឡាយ សូម្បីយើង ក៏សំដែងធម៌ ប្រាប់សាវកទាំងឡាយយ៉ាងនេះថា នែអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកណេះ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌ ទាំង៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញា ឲ្យមានកម្លាំងថយ រួចហើយចំរើនពោជ្ឈង្គ ទាំង៧ ឲ្យកើតមានឡើង ដូច្នេះដែរ។ ម្នាលអាវុសោទាំងឡាយ ចុះក្នុងរឿងនេះ តើមានសេចក្តីប្លែកគ្នាដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគ្នាដូចម្តេច របស់ព្រះសមណគោតមក្តី របស់យើងក្តី អំពីដំណើរធៀបធម៌ទេសនា នឹងធម៌ទេសនា ធៀបពាក្យប្រៀនប្រដៅ នឹងពាក្យប្រៀនប្រដៅ។
[៥៤៨] លំដាប់នោះ ភិក្ខុទាំងនោះ មិនត្រេកអរ មិនឃាត់ហាមភាសិត របស់បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះមិនត្រេកអរ មិនឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ ហើយនិយាយគ្នាថា យើងគង់តែនឹងយល់សេចក្តី នៃភាសិតនោះ ក្នុងសំណាក់ នៃព្រះដ៏មានបុណ្យជាមិនខាន។
[៥៤៩] លំដាប់នោះឯង ភិក្ខុទាំងនោះ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី លុះត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយ នៃភត្ត ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ក្នុងថ្ងៃនេះ ពួកខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា (ឥឡូវនេះ) ពួកយើងទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីទៅ ហាក់ដូចជានៅព្រឹកពេក បើដូច្នោះ ពួកយើងគួរចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយសិនចុះ។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ពួកខ្ញុំព្រះអង្គ ក៏បាននាំគ្នាចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីយរាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះពួកខ្ញុំព្រះអង្គ អង្គុយក្នុងទីដ៏សមគួរហើយ ទើបពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ និយាយដូច្នេះថា ម្នាលអាវុសោទាំងឡាយ សមណគោតម តែងសំដែងធម៌ ដល់ពួកសាវកយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកណេះ ចូរអ្នកទាំងឡាយ លះបង់ នូវនីវរណធម៌ ៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ចំរើនពោជ្ឈង្គ ៧ ឲ្យកើតមានឡើង។ ម្នាលអាវុសោទាំងឡាយ សូម្បីយើង ក៏តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរអ្នកទាំងឡាយ លះបង់ នូវនីវរណធម៌ ៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ចំរើន នូវពោជ្ឈង្គ៧ ឲ្យកើតមានឡើងដែរ។ ម្នាលអាវុសោទាំងឡាយ ចុះក្នុងដំណើរនេះ តើមានសេចក្តីប្លែកគ្នាដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគ្នាដូចម្តេច របស់ព្រះសមណគោតម និងរបស់យើង អំពីដំណើរធម៌ទេសនា នឹងធម៌ទេសនា ពាក្យប្រៀនប្រដៅ នឹងងពាក្យប្រៀនប្រដៅ។
[៥៥០] សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកខ្ញុំព្រះអង្គ មិនបានត្រេកអរ មិនបានឃាត់ហាមភាសិត របស់បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះទេ លុះមិនត្រេកអរ មិនបានឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ដើរចេញមក និយាយថា ពួកយើងគង់តែនឹងយល់សេចក្តី នៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគមិនខាន។
[៥៥១] ម្នាលភិក្ខុទាំងឡាយ បើបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ អ្នកទាំងឡាយ ត្រូវសួរយ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចុះហេតុដែលនាំឲ្យនីវរណៈ ៥ បែកទៅជា១០ ពោជ្ឈង្គ៧ បែកទៅជា១៤ តើមានឬទេ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ សួរយ៉ាងនេះ ពួកបរិព្វាជក ជាអន្យតិរិ្ថយ មុខជាឆ្លើយមិនរួចផង នឹងដល់នូវសេចក្តីចង្អៀតចង្អល់ចិត្ត តទៅទៀតផង។ ចុះដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ដំណើរនោះ មិនជាវិស័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញអ្នកណា ដែលគួរដោះស្រាយប្រស្នាទាំងនេះ ឲ្យពេញចិត្តបាន លើកតែព្រះតថាគត ឬសាវករបស់ព្រះតថាគត ឬក៏បុគ្គល ដែលបានស្តាប់អំពីសាវក របស់ព្រះតថាគតចេញ។
[៥៥២] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដូចម្តេច ដែលនាំឲ្យនីវរណៈ៥ បែកទៅជា១០។
[៥៥៣] ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈណា ជាខាងក្នុង កាមច្ឆន្ទៈនោះ ជានីវរណៈ១ កាមច្ឆន្ទៈណា ជាខាងក្រៅ កាមច្ឆន្ទៈនោះ ជានីវរណៈ១ ព្រោះថាកាមច្ឆន្ទនីវរណៈនេះ តែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនោះឯង។
[៥៥៤] ម្នាលភិក្ខុទាំងឡាយ ព្យាបាទណា ជាខាងក្នុង ព្យាបាទនោះ ជានីវរណៈ១ ព្យាបាទណា ជាខាងក្រៅ ព្យាបាទនោះ ជានីវរណៈ១ ព្រោះថា ព្យាបាទនីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៥៥] ម្នាលភិក្ខុទាំងឡាយ ថីនៈណា ថីនៈនោះ ជានីវរណៈ១ មិទ្ធៈណា មិទ្ធៈនោះ ជានីវរណៈ១ ព្រោះថា ថីនមិទ្ធនីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៥៦] ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចៈណា ឧទ្ធច្ចៈនោះ ជានីវរណៈ១ កុក្កុច្ចៈណា កុក្កុច្ចៈនោះ ជានីវរណៈ១ ព្រោះថា ឧទ្ធច្ចកុក្កុច្ចនីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៥៧] ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆាណា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង វិចិកិច្ឆានោះ ជានីវរណៈ១ វិចិកិច្ឆាណា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ វិចិកិច្ឆានោះ ជានីវរណៈ១ ព្រោះថា វិចិកិកិច្ឆានីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៥៨] ម្នាលភិក្ខុទាំងឡាយ នេះឯង ជាហេតុនាំឲ្យនីវរណៈ៥ បែកទៅជា១០។
[៥៥៩] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលនាំឲ្យពោជ្ឈង្គ ៧ បែកទៅជា ១៤ តើដូចម្តេច។
[៥៦០] ម្នាលភិក្ខុទាំងឡាយ សតិណា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង សតិនោះឯង ជាសតិសម្ពោជ្ឈង្គ១ សតិណា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ សតិនោះឯង ជាសតិសម្ពោជ្ឈង្គ១ ព្រោះថា សតិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ សតិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦១] ម្នាលភិក្ខុទាំងឡាយ បុគ្គលត្រិះរិះពិចារណា ដោយប្រាជ្ញា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង រមែងដល់នូវកិរិយាពិចារណា ការពិចារណានោះឯង ជាធម្មវិចយសម្ពោជ្ឈង្គ១ បុគ្គលត្រិះរិះពិចារណា ដោយប្រាជ្ញា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ រមែងដល់នូវកិរិយាពិចារណា ការពិចារណានោះឯង ជាធម្មវិចយសម្ពោជ្ឈង្គ១ ព្រោះថា ធម្មវិចយសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ ធម្មវិចយសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦២] ម្នាលភិក្ខុទាំងឡាយ សេចក្តីព្យាយាមណា ប្រព្រឹត្តទៅក្នុងកាយ សេចក្តីព្យាយាមនោះ ជាវីរិយសម្ពោជ្ឈង្គ១ សេចក្តីព្យាយាមណា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីព្យាយាមនោះ ជាវីរិយសម្ពោជ្ឈង្គ១ ព្រោះថា វីរិយសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ វីរិយសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦៣] ម្នាលភិក្ខុទាំងឡាយ បីតិណា ប្រកបដោយវិតក្កៈ និងវិចារៈ បីតិនោះឯង ឈ្មោះថា បីតិសម្ពោជ្ឈង្គ១ បីតិណា មិនមានវិតក្កៈ និងវិចារៈ បីតិនោះ ឈ្មោះថា បីតិសម្ពោជ្ឈង្គ១ ព្រោះថា បីតិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ បីតិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីស្ងប់ស្ងាត់កាយណា សេចក្តីស្ងប់ស្ងាត់កាយនោះ ឈ្មោះថា បស្សទ្ធិសម្ពោជ្ឈង្គ១ សេចក្តីស្ងប់ស្ងាត់ចិត្តណា សេចក្តីស្ងប់ស្ងាត់ចិត្តនោះ ឈ្មោះថា បស្សទ្ធិសម្ពោជ្ឈង្គ១ ព្រោះថា បស្សទ្ធិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ បស្សទ្ធិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦៥] ម្នាលភិក្ខុទាំងឡាយ សមាធិណា មានវិតក្កៈ មានវិចារៈ សមាធិនោះឈ្មោះថា សមាធិសម្ពោជ្ឈង្គ១ សមាធិណា មិនមានវិតក្កៈ មិនមានវិចារៈ សមាធិនោះឈ្មោះថា សមាធិសម្ពោជ្ឈង្គ១ ព្រោះថា សមាធិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ សមាធិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦៦] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាណា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង ឧបេក្ខានោះ ឈ្មោះថា ឧបេក្ខាសម្ពោជ្ឈង្គ១ ឧបេក្ខាណា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ ឧបេក្ខានោះ ឈ្មោះថា ឧបេក្ខាសម្ពោជ្ឈង្គ១ ព្រោះថា ឧបេក្ខាសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ ឧបេក្ខាសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦៧] ម្នាលភិក្ខុទាំងឡាយ នេះឯងជាហេតុ ដែលនាំឲ្យពោជ្ឈង្គ ៧ បែកទៅជា ១៤។
(៣. អគ្គិសុត្តំ)
[៥៦៨] គ្រានោះ ភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ (រឿងទាំងអស់ ដូចក្នុងបរិយាយសូត្រ)។ ម្នាលភិក្ខុទាំងឡាយ បើបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ អ្នកទាំងឡាយ គប្បីសួរ យ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចិត្តរួញរា ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចំរើនពោជ្ឈង្គអ្វីខ្លះ។ សម័យនោះ ជាកាលគួរនឹងចំរើនពោជ្ឈង្គអ្វីខ្លះ។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចំរើនពោជ្ឈង្គអ្វីខ្លះ។ សម័យនោះ ជាកាលគួរនឹងចំរើនពោជ្ឈង្គអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ សួរយ៉ាងនេះ ពួកបរិព្វាជក ជាអន្យតិរ្ថិយ មុខជាដោះស្រាយមិនរួចផង នឹងដល់ នូវសេចក្តីចង្អៀតចង្អល់ចិត្ត ដ៏លើសលុបផង។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មិនមែនជាវិស័យ របស់ពួកបរិព្វាជកទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញអ្នកណា ដែលគួរដោះស្រាយប្រស្នាទាំងនេះ ឲ្យពេញចិត្តបាន លើកតែតថាគត ឬសាវករបស់តថាគត ឬក៏បុគ្គល ដែលបានស្តាប់អំពីសាវក របស់តថាគតចេញ។
[៥៦៩] ម្នាលភិក្ខុទាំងឡាយ បើចិត្តរួញរាក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនសមាធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនឧបេក្ខាសម្ពោជ្ឈង្គឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តដែលរួញរា ចិត្តនោះ មិនងាយនឹងឲ្យស្ទុះឡើង ដោយធម៌ទាំងឡាយនុ៎ះបានទេ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងបង្កាត់ភ្លើងតូចឲ្យឆេះ បុរសនោះ ក៏ដាក់ស្មៅស្រស់ផង ដាក់គោម័យស្រស់ផង ដាក់ឧសស្រស់ផង ផ្លុំខ្យល់លាយទឹកផង រោយអាចម៍ដីផង ក្នុងភ្លើងតូចនោះ តើបុរសនោះ គួរនឹងបង្កាត់ភ្លើងតូច ឲ្យឆេះបានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស មិនគួរនឹងបង្កាត់ឲ្យឆេះបានទេ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ ចិត្តដែលរួញរា ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនសមាធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនឧបេក្ខាសម្ពោជ្ឈង្គឡើយ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរួញរាហើយ ចិត្តនោះ មិនងាយនឹងឲ្យស្ទុះឡើង ដោយធម៌ទាំងឡាយនុ៎ះបានទេ។
[៥៧០] ម្នាលភិក្ខុទាំងឡាយ បើចិត្តរួញរាក្នុងសម័យណា សម័យនោះ ជាកាលគួរនឹងចំរើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនវីរិយសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនបីតិសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះចិត្តរួញរា ចិត្តនោះ ងាយនឹងឲ្យស្ទុះឡើងបាន ដោយធម៌ទាំងឡាយនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងបង្កាត់ភ្លើងតូច បុរសនោះ ក៏ដាក់ស្មៅស្ងួតផង ដាក់គោម័យស្ងួតផង ដាក់ឧសស្ងួតផង ផ្លុំខ្យល់អំពីមាត់ផង មិនរោយអាចម៍ដីផង ក្នុងភ្លើងតូចនោះ តើបុរសនោះ គួរនឹងបង្កាត់ភ្លើងតូច ឲ្យឆេះឡើងបានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស បើយ៉ាងហ្នឹង គួរនឹងបង្កាត់ឲ្យឆេះបាន។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ ចិត្តរួញរា ក្នុងសម័យណា សម័យនោះ ជាកាលគួរនឹងចំរើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនវីរិយសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនបីតិសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរួញរា ចិត្តនោះ ងាយនឹងឲ្យស្ទុះឡើងបាន ដោយធម៌ទាំងឡាយនុ៎ះ។
[៥៧១] ម្នាលភិក្ខុទាំងឡាយ បើចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចំរើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនវីរិយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនបីតិសម្ពោជ្ឈង្គទេ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ ចិត្តនោះ មិនងាយនឹងឲ្យស្ងប់រម្ងាប់ ដោយធម៌ទាំងឡាយនុ៎ះបានទេ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងលត់គំនរភ្លើងដ៏ធំ បុរសនោះ ក៏ដាក់ស្មៅស្ងួតផង ដាក់គោម័យស្ងួតផង ដាក់ឧសស្ងួតផង ផ្លុំខ្យល់អំពីមាត់ផង មិនរោយអាចម៍ដីផង ទៅក្នុងគំនរភ្លើងធំនោះ តើបុរសនោះ គួរនឹងលត់គំនរភ្លើងធំបានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស មិនគួរនឹងលត់បានទេ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ ចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចំរើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនវីរិយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនបីតិសម្ពោជ្ឈង្គឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ ចិត្តនោះ មិនងាយនឹងឲ្យស្ងប់រម្ងាប់ ដោយធម៌ទាំងឡាយនុ៎ះបានឡើយ។
[៥៧២] ម្នាលភិក្ខុទាំងឡាយ បើចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលគួរនឹងចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនសមាធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនឧបេក្ខាសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ ចិត្តនោះ ងាយឲ្យស្ងប់រម្ងាប់បាន ដោយធម៌ទាំងឡាយនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងលត់គំនរភ្លើងធំ បុរសនោះ ក៏ដាក់ស្មៅស្រស់ផង ដាក់គោម័យស្រស់ផង ដាក់ឧសស្រស់ផង ផ្លុំខ្យល់លាយទឹកផង រោយអាចម៍ដីផង ក្នុងគំនរភ្លើងធំនោះ តើបុរសនោះ គួរនឹងលត់គំនរភ្លើងធំបានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស បើយ៉ាងនេះ លត់បាន។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ ចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលគួរនឹងចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនសមាធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនឧបេក្ខាសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ ចិត្តនោះ ងាយឲ្យស្ងប់រម្ងាប់បាន ដោយធម៌ទាំងឡាយនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សតិ ជាគ្រឿងសម្រេចប្រយោជន៍គ្រប់យ៉ាង។
(៤. មេត្តាសហគតសុត្តំ)
[៥៧៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងហលិទ្ទវសននិគម របស់ពួកកោលិយ ក្នុងដែនកោលិយ។ គ្រានោះឯង ភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគម។ ទើបពួកភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ដំណើរដែលយើងចូលទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគមនោះ ដូចជានៅព្រឹកណាស់នៅឡើយ បើដូច្នោះ គួរពួកយើង នាំគ្នាចូលទៅឯអារាម របស់បរិព្វាជក ជាអន្យតិរ្ថិយសិនចុះ។
[៥៧៤] លំដាប់នោះឯង ពួកភិក្ខុទាំងនោះ ក៏នាំគ្នាចូលទៅឯអារាម របស់បរិព្វាជក ជាអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ និយាយដូច្នេះថា នែលោកដ៏មានអាយុទាំងឡាយ ព្រះសមណគោតម តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូលមកអាយ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌៥ ជាគ្រឿងសៅហ្មងនៃចិត្ត ដែលធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយមេត្តា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូចៗ ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។
[៥៧៥] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយករុណា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយករុណា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។
[៥៧៦] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយមុទិតា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយមុទិតា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។
[៥៧៧] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។
[៥៧៨] នែលោកដ៏មានអាយុទាំងឡាយ សូម្បីពួកយើង ក៏តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌៥ ជាគ្រឿងសៅហ្មងនៃចិត្ត ដែលធ្វើប្រាជ្ញា ឲ្យមានកម្លាំងថយ ផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។
[៥៧៩] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះដែរ។
[៥៨០] នែលោកដ៏មានអាយុទាំងឡាយ ចុះក្នុងរឿងនេះ មានសេចក្តីវិសេសដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគ្នាដូចម្តេច របស់ព្រះសមណគោតមក្តី យើងក្តី អំពីដំណើរធម៌ទេសនា នឹងធម៌ទេសនា អំពីពាក្យប្រៀនប្រដៅ នឹងពាក្យប្រៀនប្រដៅ។
[៥៨១] គ្រានោះឯង ពួកភិក្ខុទាំងនោះ មិនបានត្រេកអរ មិនបានឃាត់ហាមភាសិត របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះមិនត្រេកអរ មិនឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ដើរចេញទៅ ដោយគិតគ្នាថា យើងគង់នឹងដឹងសេចក្តី នៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគមិនខាន។
[៥៨២] លំដាប់នោះឯង ភិក្ខុទាំងនោះ ត្រាច់ទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគម លុះកន្លងបិណ្ឌបាត ក្នុងកាលជាខាងក្រោយភត្ត ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានទូលស្នើសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ ដូច្នេះថា
[៥៨៣] សូមទ្រង់ព្រះមេត្តាប្រោស ក្នុងទីឯណោះ ពួកខ្ញុំព្រះអង្គ បានស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត្រ ក្នុងហលិទ្ទវសននិគម។ សូមទ្រង់ព្រះមេត្តាប្រោស ពួកខ្ញុំព្រះអង្គទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ដំណើរដែលយើងត្រាច់ទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគម នៅព្រឹកណាស់នៅឡើយ បើដូច្នោះ គួរតែពួកយើង ចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយសិនចុះ។
[៥៨៤] សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកខ្ញុំព្រះអង្គ ក៏បាននាំគ្នាចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះពួកខ្ញុំព្រះអង្គ អង្គុយក្នុងទីដ៏សមគួរហើយ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ បាននិយាយដូច្នេះថា នែលោកដ៏មានអាយុទាំងឡាយ ព្រះសមណគោតម តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌៥ ជាគ្រឿងសៅហ្មងចិត្ត ដែលធ្វើប្រាជ្ញា ឲ្យមានកម្លាំងថយ រួចផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។
[៥៨៥] ចិត្ត ប្រកបដោយករុណា។
[៥៨៦] ចិត្ត ប្រកបដោយមុទិតា។
[៥៨៧] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួងតាមទំនងនេះចុះ។
[៥៨៨] នែលោកដ៏មានអាយុទាំងឡាយ សូម្បីពួកយើង ក៏តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌៥ ជាគ្រឿងសៅហ្មងចិត្ត ដែលធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ចូរផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។
[៥៨៩] ចិត្ត ប្រកបដោយករុណា។
[៥៩០] ចិត្ត ប្រកបដោយមុទិតា។
[៥៩១] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង ដូច្នេះដែរ។
[៥៩២] នែលោកដ៏មានអាយុទាំងឡាយ ចុះក្នុងដំណើរនេះ តើមានសេចក្តីវិសេសដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគា្នដូចម្តេច របស់ព្រះសមណគោតមក្តី យើងក្តី អំពីដំណើរធម៌ទេសនា នឹងធម៌ទេសនា អំពីពាក្យប្រៀនប្រដៅ នឹងពាក្យប្រៀនប្រដៅ។
[៥៩៣] សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកខ្ញុំព្រះអង្គ មិនបានត្រេកអរ មិនឃាត់ហាមភាសិត របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះទេ លុះមិនត្រេកអរ មិនឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ដើរចេញមក ដោយគិតគ្នាថា យើងគង់នឹងដឹងសេចក្តី នៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគមិនខាន។
[៥៩៤] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរិ្ថយ និយាយយ៉ាងនេះ អ្នកទាំងឡាយ ត្រូវសួរយ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចុះមេត្តាចេតោវិមុត្តិ ត្រូវចំរើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ចុះករុណាចេតោវិមុត្តិ ត្រូវចំរើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ចុះមុទិតាចេតោវិមុត្តិ ត្រូវចំរើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ចុះឧបេក្ខាចេតោវិមុត្តិ ត្រូវចំរើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ សួរយ៉ាងនេះ ពួកបរិព្វាជក ជាអន្យតិរិ្ថយ មុខជានឹងដោះស្រាយមិនរួចផង នឹងដល់ នូវសេចក្តីចង្អៀតចង្អល់ចិត្ត ដ៏ក្រៃលែងផង។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ មិនជាវិស័យ របស់ពួកអន្យតិរិ្ថយបរិព្វាជកទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញអ្នកណា អាចដោះស្រាយប្រស្នាទាំងនេះ ឲ្យពេញចិត្តបានឡើយ លើកលែងតែតថាគត ឬសាវករបស់តថាគត ឬក៏បុគ្គល ដែលបានស្តាប់អំពីសាវក របស់តថាគតមក។
[៥៩៥] ម្នាលភិក្ខុទាំងឡាយ ចុះមេត្តាចេតោវិមុត្តិ តើត្រូវចំរើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយមេត្តា។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយមេត្តា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាប់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវធម៌ ជាគ្រឿងរលត់ បង្អោនទៅកាន់ការលះបង់។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មា មានសេចក្តីសំគាល់ ក្នុងរបស់ដែលមិនគួរខ្ពើម ថាជារបស់គួរខ្ពើមដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ ក្នុងរបស់ដែលគួរខ្ពើម ថាជារបស់មិនគួរខ្ពើមវិញ ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះ ថាមិនគួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ ក្នុងរបស់មិនគួរខ្ពើម និងគួរខ្ពើមថា ជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យអាត្មាអញមានសេចក្តីសំគាល់ ក្នុងរបស់គួរខ្ពើម និងមិនគួរខ្ពើមថា ជារបស់មិនគួរខ្ពើមដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ ក្នុងរបស់នោះថា ជារបស់មិនគួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យ អាត្មាអញ កុំជាប់ជំពាក់នឹងរបស់ទាំង ២ នោះ គឺរបស់មិនគួរខ្ពើម និងរបស់គួរខ្ពើម ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈដូច្នេះ ទៅជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ ក្នុងរបស់នោះ ឬក៏បានសម្រេចវិមោក្ខដ៏ល្អ។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅមេត្តាចេតោវិមុត្តិថា ជាគុណជាតិល្អក្រៃលែង។ បើភិក្ខុមិនទាន់ចាក់ធ្លុះ នូវវិមុត្តិដ៏លើសលុបទេ បា្រជ្ញាក៏គង់មានក្នុងលោកនេះដែរ។
[៥៩៦] ម្នាលភិក្ខុទាំងឡាយ ករុណាចេតោវិមុត្តិ តើត្រូវចំរើន ដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លា ដូចម្តេច មានផល ដូចម្តេច មានទីបំផុត ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយករុណា។ បេ។ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយករុណា ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់ ដែលមិនគួរខ្ពើម ថាជារបស់គួរខ្ពើម ដូច្នេះ ទៅជាអ្នកមានសេចក្តីសំគាល់ ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន។ បេ។ បើប្រាថ្នាថា សូមឲ្យអាត្មាអញ កុំជាប់ជំពាក់នឹងរបស់ទាំង ២ នោះ គឺរបស់មិនគួរខ្ពើម និងរបស់គួរខ្ពើម ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ ដូច្នេះ ទៅជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ ក្នុងរបស់នោះ ហើយកន្លងបង់នូវរូបសញ្ញាសព្វអន្លើ រលត់នូវបដិឃសញ្ញា មិនយកចិត្តទុកដាក់ នូវនានត្តសញ្ញា ក៏ចូលកាន់អាកាសានញ្ចាយតនៈ ដោយបរិកម្មថា អាកាសមិនមានទីបំផុត។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅករុណាចេតោវិមុត្តិថា មានអាកាសានញ្ចាយតនៈដ៏ឧត្តម។ បើភិក្ខុមិនទាន់ចាក់ធ្លុះ នូវវិមុត្តិដ៏លើសលុបទេ ប្រាជ្ញាក៏គង់មានក្នុងលោកនេះដែរ។
[៥៩៧] ម្នាលភិក្ខុទាំងឡាយ មុទិតាចេតោវិមុត្តិ តើត្រូវចំរើន ដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លា ដូចម្តេច មានផល ដូចម្តេច មានទីបំផុត ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយមុទិតា។ បេ។ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយមុទិតា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាស់ចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ ក្នុងរបស់ដែលមិនគួរខ្ពើម ថាជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន។ បេ។ បើប្រាថ្នាថា សូមឲ្យអាត្មាអញ កុំជាប់ជំពាក់នឹងរបស់ទាំង ២ នោះ គឺរបស់មិនគួរខ្ពើម និងរបស់គួរខ្ពើម ហើយជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈដូច្នេះ ជាអ្នកព្រងើយកន្តើយ មានសតិសម្បជញ្ញៈ ក្នុងរបស់នោះ ក៏កន្លងបង់នូវអាកាសានញ្ចាយតនៈសព្វអន្លើ រួចចូលកាន់វិញ្ញាណញ្ចាយតនៈ ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅមុទិតាចេតោវិមុត្តិថា ជា វិញ្ញាណញ្ចាយតនៈដ៏ឧត្តម។ បើភិក្ខុមិនទាន់ចាក់ធ្លុះ នូវវិមុត្តិដ៏លើសលុបទេ ប្រាជ្ញាក៏គង់មានក្នុងលោកនេះដែរ។
[៥៩៨] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាចេតោវិមុត្តិ តើត្រូវចំរើន ដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លា ដូចម្តេច មានផល ដូចម្តេច មានទីបំផុត ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយឧបេក្ខា។ បេ។ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយឧបេក្ខា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់ដែលមិនគួរខ្ពើមថា ជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់គួរខ្ពើមថា ជារបស់មិនគួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់មិនគួរខ្ពើម បើប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ ក្នុងរបស់មិនគួរខ្ពើមផង គួរខ្ពើមផងថា ជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់គួរខ្ពើម និងមិនគួរខ្ពើមថា ជារបស់មិនគួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់មិនគួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យអាត្មាអញ កុំជាប់ជំពាក់នឹងរបស់ទាំង ២ នោះ គឺរបស់មិនគួរខ្ពើម និងរបស់គួរខ្ពើម ហើយជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈដូច្នេះ ទៅជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈក្នុងរបស់នោះ ក៏កន្លងនូវវិញ្ញាណញ្ចាយតនៈសព្វអន្លើ រួចចូលកាន់អាកិញ្ចិញ្ញាយតនៈ ដោយបរិកម្មថា វត្ថុតិចតួចមិនមាន។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅឧបេក្ខាចេតោវិមុត្តិថា មានអាកិញ្ចិញ្ញាយតនៈដ៏ក្រៃលែង។ បើភិក្ខុមិនចាក់ធ្លុះ នូវវិមុត្តិដ៏លើសលុបទេ ប្រាជ្ញាក៏គង់មានក្នុងលោកនេះដែរ។
(៥. សង្គារវសុត្តំ)
[៥៩៩] សាវត្ថីនិទាន។ គ្រានោះឯង សគារវព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីយរាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះសគារវព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ទើបទូលសួរសេចក្តីនេះ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាជួនកាល មន្តទាំងឡាយ គេស្វាធ្យាយ អស់កាលយូរអង្វែងហើយ ក៏មិនភ្លឺច្បាស់បាន មន្តដែលគេមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាជួនកាលមន្តទាំងឡាយ គេមិនស្វាធ្យាយ អស់កាលយូរអង្វែងទេ តែភ្លឺច្បាស់បាន មន្តដែលគេស្វាធ្យាចំាបាច់និយាយថ្វី។
[៦០០] ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលកាមរាគៈរួបរឹត ដែលកាមរាគៈគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវការរលាស់កាមរាគៈ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញច្បាស់ នូវប្រយោជន៍អ្នកដទៃផង ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញច្បាស់នូវប្រយោជន៍ទាំង ២ ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។
[៦០១] ម្នាលព្រាហ្មណ៍ បាត្រដែលគេដាក់ទឹកលាយដោយល័ក្ខ ឬរមៀត ឬវត្ថុខៀវ ឬក៏វត្ថុមានពណ៌ហង្សបាទ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងបាត្រ ដែលដាក់ទឹកនោះ ក៏មិនគប្បីដឹង មិនគប្បីឃើញច្បាស់លាស់ឡើយ មានឧបមាយ៉ាងណាមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលកាមរាគៈរួបរឹត ដែលកាមរាគៈគ្របសង្កត់ មិនដឹង មិនឃើញនូវការរលាស់កាមរាគៈ ដែលកើតហើយ ឲ្យច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែងហើយ ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យយ៉ាងនោះដែរ។
[៦០២] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្ត ដែលព្យាបាទរួបរឹត ដែលព្យាបាទគ្របសង្កត់ មិនដឹង មិនឃើញ នូវការរលាស់ព្យាបាទ ដែលកើតហើយ ឲ្យច្បាស់ លាស់បានទេ ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយអស់កាលយូរអង្វែង ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលគេមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។
[៦០៣] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក កំពុងតែក្តៅ ពុះពោរដោយភ្លើង មានចំហាយទឹកហុយឡើង បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងបាត្រ ដែលដាក់ទឹកនោះ ក៏មិនដឹង មិនឃើញច្បាស់លាស់ឡើយ មានឧបមាយ៉ាងណាមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលព្យាបាទរួបរឹត ដែលព្យាបាទគ្របសង្កត់ រមែងមិនដឹង មិនឃើញ នូវការរលាស់ព្យាបាទ ដែលកើតហើយ ឲ្យច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញ នូវប្រយោជន៍របស់ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញ នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យយ៉ាងនោះ។
[៦០៤] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលថីនមិទ្ធៈរួបរឹត ដែលថីនមិទ្ធៈគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់ថីនមិទ្ធៈ ដែលកើតហើយ ឲ្យច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។
[៦០៥] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក មានសារាយ និងចក ត្រៀបត្រាជុំជិត បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ រមែងមិនដឹង មិនឃើញច្បាស់លាស់ឡើយ មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលថីនមិទ្ធៈរួបរឹត ដែលថីនមិទ្ធៈគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់ថីនមិទ្ធៈ ដែលកើតហើយ ឲ្យច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ។
[៦០៦] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈរួបរឹត ដែលឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ ដែលកើតហើយ ឲ្យច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញ នូវប្រយោជន៍របស់ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។
[៦០៧] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក ត្រូវខ្យល់បក់បោក រំភើប បែកកើតជារលក បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ មិនគប្បីដឹង មិនគប្បីឃើញច្បាស់លាស់បាន មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈរួបរឹត ដែលឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ រមែងមិនដឹង មិនឃើញ នូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ ដែលកើតហើយ ច្បាស់លាស់ទេ ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញ នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី ក៏មានឧបមេយ្យដូច្នោះដែរ។
[៦០៨] ម្នាលព្រាហ្មណ៍ មួយវិញទៀត បុគ្គលមានចិត្តដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់វិចិកិច្ឆា ដែលកើតហើយ ច្បាស់លាស់ទេ ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញ នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយអស់កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។
[៦០៩] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹកល្អក់ កករ កើតជាកណ្តេង គេទុកដាក់ក្នុងទីងងឹត បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ មិនគប្បីដឹង មិនគប្បីឃើញច្បាស់លាស់ឡើយ សេចក្តីនេះ មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ហើយ រមែងមិនដឹង មិនឃើញនូវការរលាស់វិចិកិច្ឆា ដែលកើតហើយ ច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍អ្នកដទៃច្បាស់លាស់ផង ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី ក៏មានឧបមេយ្យដូច្នោះដែរ។
[៦១០] ម្នាលព្រាហ្មណ៍ នេះជាហេតុ នេះជាបច្ច័យ បានជាជួនកាលមន្តទាំងឡាយ សូម្បីស្វាធ្យាយ អស់កាលយូរអង្វែងហើយ ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចាំបាច់និយាយថ្វី។
[៦១១] ម្នាលព្រាហ្មណ៍ បើសម័យណា បុគ្គលមានចិត្តដែលកាមរាគៈមិនរួបរឹត ដែលកាមរាគៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់កាមរាគៈ ដែលកើតហើយ សម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង សម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍អ្នកដទៃផង សម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍ ទាំង ២ ផង ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី។
[៦១២] ម្នាលព្រាហ្មណ៍ បាត្រពេញដោយទឹក មិនលាយល័ក្ខ ឬរមៀត ឬវត្ថុមានពណ៌ខៀវ ឬក៏វត្ថុមានពណ៌ហង្សបាទទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន សេចក្តីនេះ មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលកាមរាគៈមិនរួបរឹត ដែលកាមរាគៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់កាមរាគៈ ដែលកើតហើយ ក្នុងសម័យណា មានឧបមេយ្យ ដូច្នោះដែរ។
[៦១៣] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលព្យាបាទមិនរួបរឹត ដែលព្យាបាទមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ព្យាបាទ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផង នូវប្រយោជន៍អ្នកដទៃផង។ នូវប្រយោជន៍ទាំង ២ ផង។ បេ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី។
[៦១៤] ម្នាលព្រាហ្មណ៍ បាត្រពេញដោយទឹកមិនក្តៅ មិនពុះពោរដោយភ្លើង មិន មានចំហាយទឹកហុយឡើងទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន យ៉ាងណាមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលព្យាបាទមិនរួបរឹត ដែលព្យាបាទមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់ព្យាបាទ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផង នូវប្រយោជន៍អ្នកដទៃផង។ នូវប្រយោជន៍ ទាំង ២ ផង។ បេ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចាំបាច់និយាយថ្វី យ៉ាងនោះដែរ។
[៦១៥] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលថីនមិទ្ធៈមិនរួបរឹត ដែលថីនមិទ្ធៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ថីនមិទ្ធៈ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផង នូវប្រយោជន៍អ្នកដទៃផង។ នូវប្រយោជន៍ទាំង ២ ផង។ បេ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយអស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី។
[៦១៦] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក មិនមានសារាយ និងចកត្រៀបត្រា ជុំជិតទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍បុគ្គលមានចិត្ត ដែលថីនមិទ្ធៈមិនរួបរឹត ដែលថីនមិទ្ធៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់ថីនមិទ្ធៈ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង នូវប្រយោជន៍អ្នកដទៃផង។ នូវប្រយោជន៍ទាំង ២ ផង។ បេ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ។
[៦១៧] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលឧទ្ធច្ចកុក្កុច្ចៈមិនរួបរឹត ដែលឧទ្ធច្ចកុក្កុច្ចៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង នូវប្រយោជន៍អ្នកដទៃផង។ នូវប្រយោជន៍ទាំង ២ ផង។ បេ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី។
[៦១៨] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក មិនត្រូវខ្យល់បក់បោក មិនរំភើប មិនបែក មិនកើតទៅជារលកទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈមិនរួបរឹត ដែលឧទ្ធច្ចកុក្កុច្ចៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផង នូវប្រយោជន៍អ្នកដទៃផង។ នូវប្រយោជន៍ទាំង ២ ផង។ បេ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយអស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ។
[៦១៩] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលវិចិកិច្ឆាមិនរួបរឹត ដែលវិចិកិច្ឆាមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់វិចិកិច្ឆាដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍អ្នកដទៃផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ទាំង ២ ផង។ បេ។
[៦២០] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹកថ្លា ស្អាតមិនល្អក់ គេទុកដាក់ក្នុងកន្លែងភ្លឺ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលវិចិកិច្ឆាមិនរួបរឹត ដែលវិចិកិច្ឆាមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់វិចិកិច្ឆា ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍អ្នកដទៃផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ទាំង ២ ផង។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយអស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ។
[៦២១] ម្នាលព្រាហ្មណ៍ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលជួនណា មន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី។
[៦២២] ម្នាលព្រាហ្មណ៍ ពោជ្ឈង្គទាំង ៧ នេះឯង ជាធម៌មិនរារាំង មិនបាំងបិទមិនមានគ្រឿងសៅហ្មងចិត្ត បើអប់រំបន្ទុំឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ។ ពោជ្ឈង្គ ទាំង ៧ តើដូចម្តេចខ្លះ។ ម្នាលព្រាហ្មណ៍ សតិសម្ពោជ្ឈង្គ ជាធម៌មិនរារាំង មិនបិទបាំង មិនមានគ្រឿងសៅហ្មងចិត្ត បើអប់រំបន្ទុំឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ។ បេ។ ម្នាលព្រាហ្មណ៍ ឧបេក្ខាសម្ពោជ្ឈង្គ ជាធម៌មិនរារាំង មិនបាំងបិទ មិនមានគ្រឿងសៅហ្មងចិត្ត បើអប់រំបន្ទុំឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ។ ម្នាលព្រាហ្មណ៍ ពោជ្ឈង្គ ទាំង ៧ នេះហើយ ដែលជាធម៌មិនរារាំង មិនបាំងបិទ មិនមានគ្រឿងសៅហ្មងចិត្ត ដែលអប់រំបន្ទុំហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ។
[៦២៣] កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សគារវព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់។ បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត ចាប់តាំងអំពីថ្ងៃនេះតទៅ។
(៦. អភយសុត្តំ)
[៦២៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់សម្រេចព្រះឥរិយាបថលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង អភយរាជកុមារស្តេចចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះអភយរាជកុមារ គង់ក្នុងទីដ៏សមគួរហើយ ទើបទ្រង់ត្រាស់សួរព្រះដ៏មានព្រះភាគ ដូច្នេះថា
[៦២៥] បពិត្រព្រះអង្គដ៏ចំរើន បូរណកស្សប បាននិយាយយ៉ាងនេះថា ហេតុបច្ច័យ នៃការមិនដឹង មិនឃើញ មិនមានឡើយ ការមិនដឹង មិនឃើញ ឥតមានហេតុ ឥតមានបច្ច័យទេ។ ហេតុបច្ច័យនៃការដឹង ការឃើញ មិនមានឡើយ ការដឹង ការឃើញ ឥតមានហេតុ ឥតមានបច្ច័យទេ។ ចុះព្រះអង្គ ទ្រង់ត្រាស់ក្នុងសេចក្តីនេះ ថាដូចម្តេច។
[៦២៦] ម្នាលរាជកុមារ ហេតុបច្ច័យនៃការមិនដឹង មិនឃើញ រមែងមាន ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ។ ម្នាលរាជកុមារ ហេតុបច្ច័យ នៃការដឹង ការឃើញ មាន ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ។
[៦២៧] បពិត្រព្រះអង្គដ៏ចំរើន ហេតុ បច្ច័យ នៃការមិនដឹង មិនឃើញ តើដូចម្តេច។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ ដូចម្តេច។
[៦២៨] ម្នាលរាជកុមារ ក្នុងសម័យដែលបុគ្គលមានចិត្ត ដែលកាមរាគៈរួបរឹត ដែលកាមរាគៈគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវការរលាស់កាមរាគៈ ដែល កើតហើយ។ ម្នាលរាជកុមារ នេះឯង ជាហេតុ នេះជាបច្ច័យ នៃការមិនដឹង មិនឃើញ។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។
[៦២៩] ម្នាលរាជកុមារ មួយទៀត ក្នុងសម័យដែលបុគ្គលមានចិត្ត ដែលព្យាបាទ រួបរឹត ដែលព្យាបាទគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវការរលាស់ព្យាបាទ ដែលកើតហើយ។ ម្នាលរាជកុមារ នេះឯង ជាហេតុ នេះឯងជាបច្ច័យ នៃការមិនដឹង មិនឃើញ។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។
[៦៣០] ម្នាលរាជកុមារ មួយទៀត ក្នុងសម័យដែលបុគ្គលមានចិត្ត ដែលថីនមិទ្ធៈរួបរឹត។
[៦៣១] បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈរួបរឹត។
[៦៣២] បុគ្គលមានចិត្ត ដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវការរលាស់វិចិកិច្ឆា ដែលកើតហើយទេ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យ នៃការមិនដឹង មិនឃើញ។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះឯង។
[៦៣៣] បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ តើឈ្មោះដូចម្តេច។ ម្នាលរាជកុមារ ធម្មបរិយាយទាំងនុ៎ះ ឈ្មោះថា នីវរណៈ។ បពិត្រព្រះដ៏មានព្រះភាគ ឲ្យឈ្មោះថា នីវរណៈ សមហើយ បពិត្រព្រះសុគត ឲ្យឈ្មោះថា នីវរណៈ សមហើយ បពិត្រព្រះអង្គដ៏ចំរើន សូម្បីបុគ្គល ដែលមានតែនីវរណៈមួយ ៗ គ្របសង្កត់ គង់មិនគប្បីដឹង មិនគប្បីឃើញច្បាស់ទៅហើយ នឹងបាច់និយាយថ្វី ដល់ទៅនីវរណៈធម៌ ទាំង ៥ គ្របសង្កត់។
[៦៣៤] បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុ បច្ច័យ នៃការដឹង ការឃើញ តើដូចម្តេច។ ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ ដូចម្តេច។
[៦៣៥] ម្នាលរាជកុមារ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ ភិក្ខុនោះ ចំរើនសតិសម្ពោជ្ឈង្គ ក៏ដឹងច្បាស់ ឃើញច្បាស់ ដោយសារចិត្តនោះ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យ នៃការដឹង ការឃើញ។ ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។
[៦៣៦] ម្នាលរាជកុមារ មួយទៀត ភិក្ខុ។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ ភិក្ខុនោះ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ក៏ដឹងច្បាស់ ឃើញច្បាស់ ដោយសារចិត្តនោះ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យ នៃការដឹង ការឃើញ។ ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។
[៦៣៧] បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ តើឈ្មោះដូចម្តេច។ ម្នាលរាជកុមារ ធម្មបរិយាយទាំងនេះ ឈ្មោះថា ពោជ្ឈង្គ។ បពិត្រព្រះដ៏មានព្រះភាគ ឈ្មោះថាពោជ្ឈង្គសមហើយ បពិត្រព្រះសុគត ឈ្មោះពោជ្ឈង្គ សមហើយ បពិត្រអង្គដ៏ចំរើន សូម្បីបុគ្គល ដែលប្រកបដោយពោជ្ឈង្គមួយ ៗ ក៏គប្បីដឹងច្បាស់ ឃើញច្បាស់ទៅហើយ នឹងចាំបាច់និយាយថ្វី ដល់ទៅបុគ្គល ប្រកបដោយពោជ្ឈង្គ ទាំង ៧។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គឡើងភ្នំគិជ្ឈកូដ ក៏មានសេចក្តីលំបាកកាយ លំបាកចិត្ត. ( ឥឡូវ ) ខ្ញុំព្រះអង្គ បានរម្ងាប់សេចក្តីលំបាកកាយ និងលំបាកចិត្តនោះហើយ ទាំងធម៌ ខ្ញុំព្រះអង្គ ក៏បានត្រាស់ដឹងច្បាស់ហើយ។
មានឧទានថា
គឺនិយាយអំពីអាហារ អំពីបរិយាយ អំពីភ្លើង អំពីផ្សាយមេត្តា អំពីរឿងសគារវព្រាហ្មណ៍ អំពីរឿងអភយរាជកុមារ សួរប្រស្នានាភ្នំគិជ្ឈកូដ។
ចប់ ពោជ្ឈង្គសំយុត្ត ពោជ្ឈង្គឆដ្ឋក ទី៦។
ពោជ្ឈង្គ
(៧. អានាបានវគ្គោ)
(១. អដ្ឋិកមហប្ផលសុត្តំ)
[៦៣៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា7) ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ ដូចម្តេច បានធ្វើឲ្យច្រើនហើយដូចម្តេច ទើបជាគុណជាតិមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ យ៉ាងនេះ បានធ្វើឲ្យច្រើនហើយ យ៉ាងនេះ ទើបជាគុណជាតិមានផលច្រើន មានអានិសង្សច្រើន។
(អញ្ញតរផលសុត្តំ)
[៦៣៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលបើអដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺនឹងបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាននៅមានសេសសល់ ក៏គង់នឹងបានអនាគាមិផលដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះអដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ ដូចម្តេច បានធ្វើឲ្យច្រើនហើយ ដូចម្តេច ទើបបណ្តាផលទាំង ២ ផលណាមួយក៏កើតជាក់ស្តែង គឺនឹងបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលបើអដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើន យ៉ាងនេះហើយ បានធ្វើឲ្យច្រើនយ៉ាងនេះហើយ ទើបបណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺនឹងបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។
(មហត្ថសុត្តំ)
[៦៤០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនយ៉ាងនេះហើយ បានធ្វើឲ្យច្រើនយ៉ាងនេះហើយ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។
(យោគក្ខេមសុត្តំ)
[៦៤១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីក្សេម ចាកយោគៈដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ ដូចម្តេច បានធ្វើឲ្យច្រើនហើយ ដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីក្សេម ចាកយោគៈដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនយ៉ាងនេះហើយ បានធ្វើឲ្យច្រើនយ៉ាងនេះហើយ រមែងប្រព្រឹត្តទៅ ដើម្បីក្សេមចាកយោគៈដ៏ធំ។
(សំវេគសុត្តំ)
[៦៤២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ចុះអដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ ដូចម្តេច បានធ្វើឲ្យច្រើនហើយដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនយ៉ាងនេះហើយ បានធ្វើឲ្យច្រើនយ៉ាងនេះហើយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។
(ផាសុវិហារសុត្តំ)
[៦៤៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ចុះអដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ ដូចម្តេច បានធ្វើឲ្យច្រើនហើយដូចម្តេច រមែងប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសននេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ ប។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើន យ៉ាងនេះហើយ បានធ្វើឲ្យច្រើនយ៉ាងនេះហើយ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។
(២. បុឡវកសុត្តំ)
[៦៤៤] ម្នាលភិក្ខុទាំងឡាយ បុឡវកសញ្ញា ដែលបុគ្គលចំរើនហើយ។ បេ។
(១០. អានាបានសុត្តំ)
[៦៥២] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចំរើនហើយ។
ឧទ្ទានក្នុងអានាបានាទិបេយ្យាលនោះគឺ អដ្ឋិកសញ្ញា ១ បុឡវកសញ្ញា ១ វិនីលកសញ្ញា ១ វិច្ឆិទ្ទកសញ្ញា ១ ឧទ្ធុមាតសញ្ញា ១ ជាគំរប់ប្រាំ មេត្តា ១ ករុណា ១ មុទិតា ១ ឧបេក្ខា ១ អានាបានៈ ១ រួមទាំងអស់ជា ១០។ ចប់ ពោជ្ឈង្គសំយុត្ត អានាបានវគ្គ ទី៧។
(៨. និរោធវគ្គោ)
(១០. និរោធសុត្តំ)
[៦៦២] ម្នាលភិក្ខុទាំងឡាយ និរោធសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ ជាគុណជាតិ រមែងមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ចុះនិរោធសញ្ញា ដែលបុគ្គលបានចំរើនហើយ ដូចម្តេច បានធ្វើឲ្យច្រើនហើយ ដូចម្តេច ទើបជាគុណជាតិ មានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា អាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ និរោធសញ្ញា ដែលបុគ្គលបានចំរើនយ៉ាងនេះហើយ បានធ្វើឲ្យច្រើនយ៉ាងនេះហើយ ជាគុណជាតិ មានផលច្រើន មានអានិសង្សច្រើន។
[៦៦៣] ម្នាលភិក្ខុទាំងឡាយ កាលបើនិរោធសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាននៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះនិរោធសញ្ញា ដែលបុគ្គលបានចំរើនហើយ ដូចម្តេច បានធ្វើឲ្យច្រើនហើយ ដូចម្តេច ទើបបណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ និរោធសញ្ញា ដែលបុគ្គលបានចំរើនយ៉ាងនេះហើយ បានធ្វើឲ្យច្រើន យ៉ាងនេះហើយ បណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។
[៦៦៤] ម្នាលភិក្ខុទាំងឡាយ កាលបើនិរោធសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ធំ។ ប្រព្រឹត្តទៅ ដើម្បីក្សេមចាកយោគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ចុះនិរោធសញ្ញា ដែលបុគ្គលបានចំរើនហើយដូចម្តេច បានធ្វើឲ្យច្រើនហើយ ដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីក្សេមចាកយោគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា អាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលបើនិរោធសញ្ញា ដែលបុគ្គលបានចំរើនយ៉ាងនេះហើយ បានធ្វើឲ្យច្រើនយ៉ាងនេះហើយ ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីក្សេមចាកយោគៈដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។
[៦៦៥] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាងកើត ជម្រាលទៅខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើនូវពោជ្ឈង្គទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុចំរើន នូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនេះ ចំរើនសតិសម្ពោជ្ឈង្គ។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន នូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។ (គប្បីសម្តែងបាលីឲ្យពិស្តារ ដរាបដល់ការស្វែងរកផងចុះ)។
[៦៦៦] ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសំយោជនៈនេះ មាន ៥ យ៉ាង។ ឧទ្ធម្ភាគិយសំយោជនៈ ទាំង ៥ តើដូចម្តេចខ្លះ។ គឺរូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ នេះឯង ហៅថា ឧទ្ធម្ភាគិយសំយោជនៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវចំរើនពោជ្ឈង្គ ទាំង ៧ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះចេញ។ ចំរើនពោជ្ឈង្គ ទាំង ៧ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវចំរើនពោជ្ឈង្គ ទាំង ៧ នេះ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ទាំង ៥ នេះឯង។
[៦៦៧] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាងកើត ជម្រាលទៅខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើនពោជ្ឈង្គ ទាំង ៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើនពោជ្ឈង្គ ទាំង ៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលមានការលះបង់រាគៈ ជាទីបំផុត មានការលះបង់ទោសៈ ជាទីបំផុត មានការលះបង់មោហៈ ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើនពោជ្ឈង្គ ទាំង ៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។ (ត្រូវធ្វើបាលីឲ្យពិស្តារ តាំងអំពី ឯសនា រហូតដល់ការលះបង់រាគៈ ជាទីបំផុត យ៉ាងនេះផងចុះ)។
[៦៦៨] ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសំយោជនៈនេះ មាន ៥ យ៉ាង។ ឧទ្ធម្ភាគិយសំយោជនៈ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺរូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ នេះឯង ហៅថា ឧទ្ធម្ភាគិយសំយោជនៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវចំរើនពោជ្ឈង្គ ទាំង ៧ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះចេញ។ ចំរើននូវពោជ្ឈង្គ ទាំង ៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលមានការលះបង់រាគៈជាទីបំផុត មានការលះបង់ទោសៈជាទីបំផុត មានការលះបង់មោហៈជាទីបំផុត ជាធម៌យាងចុះកាន់ព្រះនិព្វាន ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើនពោជ្ឈង្គ ទាំង ៧ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះឯង។ (មគ្គសំយុត្ត បណ្ឌិតត្រូវធ្វើឲ្យពិស្តារយ៉ាងណា ពោជ្ឈង្គសំយុត្ត ក៏ត្រូវធ្វើឲ្យពិស្តារយ៉ាងនោះដែរ)។
អសុភសញ្ញា ១ មរណសញ្ញា ១ អាហារេបដិកូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេទុក្ខសញ្ញា ១ ទុក្ខេអនត្តសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១ រួមទាំងអស់ ត្រូវជា ១០គត់។
ចប់ ពោជ្ឈង្គសំយុត្ត និរោធវគ្គ ទី៨។
(៩. គង្គាបេយ្យាលវគ្គោ)
(១-១២. គង្គានទីអាទិសុត្តំ)
[៦៦៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាងកើត ជម្រាលទៅខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ បេ។
និយាយអំពីទន្លេគង្គា មានទំនាបទៅខាងកើត ៦លើក ទន្លេគង្គា មានទំនាបទៅរកសមុទ្រ ៦លើក ទាំង ៦លើក ២ដងនោះ រួមជា ១២លើក ហេតុនោះ បានជាលោកឲ្យឈ្មោះថា វគ្គ។
ចប់ គង្គាបេយ្យាល ទី៩។
(១០. អប្បមាទវគ្គោ)
(១-១០. តថាគតាទិសុត្តំ)
[៦៧០] ពាក្យថា ម្នាលភិក្ខុទាំងឡាយ រាប់តាំងពីពួកសត្វមិនមានជើងក្តី មានជើង ២ក្តី មានជើង ៤ក្តី មានជើងច្រើនក្តី បណ្ឌិតត្រូវធ្វើឲ្យពិស្តារផងចុះ។
ព្រះតថាគតប្រសើរជាងសត្វទាំងអស់ ១ ស្នាមជើងដំរី ធំជាងស្នាមជើង សត្វទាំងអស់ ១ កំពូលផ្ទះ ខ្ពស់ជាងគ្រឿងផ្ទះទាំងអស់ ១ ក្លិនឫសស្គា ប្រសើរជាងក្លិនឫសទាំងអស់ ១ ក្លិនខ្លឹមចន្ទន៍ក្រហម ប្រសើរជាងក្លិនខ្លឹមទាំងអស់ ១ ក្លិនផ្កាម្លិះ ប្រសើរជាងក្លិនផ្កាទាំងអស់ ១ សេ្តចចក្រពត្តិ ប្រសើរជាងស្តេចទាំងអស់ ១ ពន្លឺព្រះចន្ទ ប្រសើរជាងពន្លឺផ្កាយទាំងអស់ ១ ព្រះអាទិត្យរុងរឿង ក្នុងសរទសម័យ ១ សំពត់កាសិកពស្ត្រ ប្រសើរជាងសំពត់ទាំងអស់ ១ ត្រូវជា ១០ គត់។
( អប្បមាទវគ្គ បណ្ឌិតត្រូវធ្វើឲ្យពិស្តារ តាមទំនងពោជ្ឈង្គ នៃពោជ្ឈង្គសំយុត្តផងចុះ)។
ចប់ ពោជ្ឈង្គសំយុត្ត អប្បមាទវគ្គ ទី១០។
(១១. ពលករណីយវគ្គោ)
(១-១២. ពលាទិសុត្តំ)
[៦៧១] ពាក្យថា ម្នាលភិក្ខុទាំងឡាយ ដូចការងារណាមួយ ដែលត្រូវធ្វើដោយ កម្លាំង ដូច្នេះជាដើម បណ្ឌិតត្រូវសម្តែងឲ្យពិស្តារផងចុះ។
ការងារដែលត្រូវធ្វើដោយកម្លាំង ១ ពីជគាម និងភូតគាម (អាស្រ័យផែនដី ទើបលូតលាស់ឡើងបាន ) ១ នាគ (អាស្រ័យភ្នំហិមពាន្ត ទើបចំរើនកាយបាន ) ១ ដើមឈើទ្រេតទៅទិសខាងកើត កាលបើគេកាត់គល់ រមែងរលំទៅទិសខាងកើត ១ ឆ្នាំងផ្កាប់ ទឹកមិនដែលហូរចូល ១ ចុងស្រួចនៃស្រូវ គេដាក់មិនស្រួល តែងមុតដៃជើង ១ ខ្យល់លើអាកាស រមែងបក់ទៅគ្រប់ទិស ១ អកាលមេឃ បក់ផាត់ធូលីឲ្យស្រឡះ ១ ខ្យល់ព្យុះ បក់ផាត់មហាមេឃឲ្យស្រឡះ ១ ចំណងនាវាសមុទ្រ តែងពុកផុយ ១ ផ្ទះសម្រាប់អ្នកដំណើរ ១ ទន្លេគង្គា (ដែលមានទំនាបទៅទិសខាងកើត មិនអាចអ្នកណាបំបែរ ឲ្យមានទំនាបទៅរកទិសខាងលិចវិញបាន) ១។
(ពលករណីយវគ្គ បណ្ឌិតត្រូវសំដែងឲ្យពិស្តារ តាមទំនងពោជ្ឈង្គ នៃពោជ្ឈង្គសំយុត្តផងចុះ)។
ចប់ ពលករណីយវគ្គ ទី១១។
(១២. ឯសនាវគ្គោ)
(១-១០. ឯសនាទិសុត្តំ)
[៦៧២] ពាក្យថា ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន ៣ យ៉ាង។ ការស្វែងរក ៣ យ៉ាង តើដូចម្តេចខ្លះ។ ការស្វែងរក ៣ យ៉ាងនោះ គឺ ការស្វែងរកកាម ១ ការស្វែងរកភព ១ ការស្វែងរកព្រហ្មចរិយ ជាមិច្ឆាទិដ្ឋិ ១ ប៉ុណ្ណេះជាដើម បណ្ឌិតត្រូវធ្វើឲ្យពិស្តារផងចុះ។
និយាយអំពីការស្វែងរកផ្សេង ៗ ១ អាសវៈ ១ ភព ១ ទុក្ខតាធម៌ ៣យ៉ាង ១ (កិលេស) ដូចជាសសរខឿន ១ មន្ទិល ១ សេចក្តីលំបាក ១ វេទនា ១ តណ្ហា ១។
(ឯសនាបេយ្យាល នៃពោជ្ឈង្គសំយុត្ត អ្នកប្រាជ្ញទាំងឡាយ ត្រូវសំដែងឲ្យពិស្តារ តាមវិវេកនិស្សិតផងចុះ)។
ចប់ ឯសនាវគ្គ ទី១២។
(១៣. ឱឃវគ្គោ)
(១-៨. ឱឃាទិសុត្តំ)
[៦៧៣] ពាក្យថា ម្នាលភិក្ខុទាំងឡាយ ឱឃៈនេះ មាន ៤ យ៉ាង។ ឱឃៈ ៤ យ៉ាង តើដូចម្តេចខ្លះ។ ឱឃៈ ៤ យ៉ាងនោះ គឺ កាមោឃៈ ១ ភវោឃៈ ១ ទិដ្ឋោឃៈ ១ អវិជ្ជោឃៈ ១ ប៉ុណ្ណេះជាដើម បណ្ឌិតត្រូវធ្វើឲ្យពិស្តារផងចុះ។
(១០. ឧទ្ធម្ភាគិយសុត្តំ)
[៦៧៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសំយោជនៈនេះ មាន ៥ យ៉ាង។ ឧទ្ធម្ភាគិយសំយោជនៈ ៥ យ៉ាង តើដូចម្តេចខ្លះ។ ឧទ្ធម្ភាគិយសំយោជនៈ ៥ គឺ រូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ នេះ ឈ្មោះ ឧទ្ធម្ភាគិយសំយោជនៈ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ ភិក្ខុត្រូវចំរើន ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះឯង។ ចំរើនពោជ្ឈង្គ ៧ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យការរលត់ បង្អោនទៅកាន់ការលះបង់។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលមានការលះបង់រាគៈជាទីបំផុត មានការលះបង់ទោសៈជាទីបំផុត មានការលះបង់មោហៈជាទីបំផុត ចុះស៊ប់ទៅរកព្រះនិព្វាន មានព្រះនិព្វាននៅខាងមុខ មានព្រះនិព្វាន ជាទីបំផុត ជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ នេះ បណ្ឌិតត្រូវចំរើន ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ទាំង ៥ នេះឯង។
និយាយអំពីឱឃៈ ១ យោគៈ ១ ឧបាទាន ១ គន្ថៈ ១ អនុស័យ ១ កាមគុណ ១ នីវរណៈ ១ ខន្ធ ១ ឧទ្ធម្ភាគិយសំយោជនៈ ១។
ចប់ ឱឃវគ្គ ទី១៣។
(១៤. បុនគង្គាបេយ្យាលវគ្គោ)
(បុនគង្គានទីអាទិសុត្តំ)
និយាយអំពីទន្លេគង្គា មានទំនាបទៅខាងកើត ៦លើក ទន្លេគង្គា មានទំនាបទៅរកសមុទ្រ ៦លើក ទាំង ៦លើក ២ដងនោះ រួមជា ១២លើក ហេតុនោះ បានជាហៅថា វគ្គ។
(គង្គាបេយ្យាលនៃពោជ្ឈង្គសំយុត្ត បណ្ឌិតត្រូវសំដែងឲ្យពិស្តារ តាមទំនងរាគៈ ផងចុះ)។
ចប់ វគ្គ ទី១៤។
(១៥. បុនអប្បមាទវគ្គោ)
(តថាគតាទិសុត្តំ)
ព្រះតថាគត ប្រសើរជាងសត្វទាំងអស់ ១ ស្នាមជើងដំរី ធំជាងស្នាមជើងសត្វទាំងអស់ ១ កំពូលផ្ទះ ខ្ពស់ជាងគ្រឿងផ្ទះទាំងអស់ ១ ក្លិនឫសស្គា ប្រសើរជាងក្លិនឫសទាំងអស់ ១ ក្លិនខ្លឹមចន្ទន៍ក្រហម ប្រសើរជាងក្លិនខ្លឹមទាំងអស់ ១ ក្លិនផ្កាម្លិះ ប្រសើរជាងក្លិនផ្កាទាំងអស់ ១ សេ្តចចក្កពត្តិ ប្រសើរជាងស្តេចទាំងអស់ ១ រស្មីព្រះចន្ទ ប្រសើរជាងរស្មីផ្កាយទាំងអស់ ១ ព្រះអាទិត្យ រុងរឿងក្នុងសរទសម័យ ១ សំពត់កាសិកពស្ត្រ ប្រសើរជាងសំពត់ទាំងអស់ ១ ត្រូវជា ១០ គត់។
(អប្បមាទវគ្គ ត្រូវសំដែងឲ្យពិស្តារ តាមទំនងរាគៈផងចុះ)។
ចប់ វគ្គ ទី១៥។
(១៦. បុនពលករណីយវគ្គោ)
(បុនពលាទិសុត្តំ)
ការងារដែលត្រូវធ្វើដោយកម្លាំង ១ ពីជគាម និងភូតគាម (អាស្រ័យដី ទើបលូតលាស់បាន) ១ នាគ (អាស្រ័យភ្នំហិមពាន្ត ទើបចំរើនធំបាន) ១ ដើមឈើទ្រេតទៅទិសខាងកើត ១ ឆ្នាំងផ្កាប់ ទឹកមិនដែលហូរចូល ១ ចុងស្រួចនៃស្រូវ គេដាក់មិនស្រួល តែងមុតដៃជើង ១ ខ្យល់លើអាកាស រមែងបក់ទៅគ្រប់ទិស ១ អកាលមេឃ បក់ផាត់ផង់ធូលីឲ្យស្រឡះ ២លើក ចំណងនាវាសមុទ្រ តែងពុកផុយ ១ ផ្ទះសម្រាប់អ្នកដំណើរ ១ ទន្លេគង្គា (ដែលមានទំនាបទៅទិសខាងកើត មិនអាចអ្នកណាបំបែរ ឲ្យមានទំនាបទៅទិសខាងលិចវិញបាន) ១។
(ពលករណីយវគ្គ នៃពោជ្ឈង្គសំយុត្ត បណ្ឌិតត្រូវធ្វើឲ្យពិស្តារ តាមទំនងរាគៈផងចុះ)។
ចប់ វគ្គ ទី១៦។
(១៧. បុនឯសនាវគ្គោ)
(បុនឯសនាទិសុត្តំ)
និយាយពីការស្វែងរកផ្សេង ៗ ១ អាសវៈ ១ ភព ១ ទុក្ខតាធម៌ ៣យ៉ាង ១ (កិលេស) ដូចសសរខឿន ១ មិន្ទិល ១ សេចក្តីលំបាក ១ វេទនា ១ តណ្ហា ១។
ចប់ ឯសនាវគ្គ នៃពោជ្ឈង្គសំយុត្ត ទី១៧។
(១៨. បុនឱឃវគ្គោ)
(បុនឱឃាទិសុត្តំ)
និយាយអំពីឱឃៈ ១ យោគៈ ១ ឧបាទាន ១ គន្ថៈ ១ អនុស័យ ១ កាមគុណ ១ នីវរណៈ ១ ខន្ធ ១ ឧទ្ធម្ភាគិយសំយោជនៈ ១។
(ឱឃវគ្គ បណ្ឌិតត្រូវសំដែងឲ្យពិស្តារ តាមទំនងនៃការលះបង់រាគៈ ទោសៈ មោហៈ ជាទីបំផុតផងចុះ)។
ចប់ វគ្គ ទី១៨។
(មគ្គសំយុត្ត បណ្ឌិតបានធ្វើឲ្យពិស្តារហើយបែបណា ពោជ្ឈង្គសំយុត្ត ក៏ត្រូវសំដែងឲ្យពិស្តារបែបនោះដែរ)។
ចប់ពោជ្ឈង្គសំយុត្ត។