User Tools

Site Tools


Translations of this page?:
km:tipitaka:book_070

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៧០ - Book 70

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20200728 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20200728 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៧០ - Tipitaka Book 070, for change log on ati.eu see here: រាយការណ៍ ភាគ ០៧០



book_070.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_070.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ៧០

ទ. ១

សុត្តន្តបិដក

ខុទ្ទកនិកាយគ

(ខុទ្ទកនិកាយេ)

​បដិសម្ភិទាមគ្គ

(បដិសម្ភិទាមគ្គ)

ភាគទី ៧០

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

មហាវគ្គ

(១. មហាវគ្គោ)

ទិដិ្ឋកថា (ទី២)

(២. ទិដ្ឋិកថា)

(ទិដ្ឋិកថា)

(ទិដ្ឋិកថា)

[១] ហេតុនៃទិដ្ឋិ1) ប៉ុន្មានយ៉ាង ការរួបរឹតគឺទិដ្ឋិ ប៉ុន្មានយ៉ាង ទិដ្ឋិប៉ុន្មានយ៉ាង ការប្រកាន់ស្អិតគឺទិដ្ឋិ ប៉ុន្មានយ៉ាង ធម៌ជាគ្រឿងដកឡើងនូវហេតុនៃទិដ្ឋិ តើដូចម្ដេច ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែល តើដូចម្ដេច។

ត្រង់សំនួរថា ហេតុនៃទិដ្ឋិ ប៉ុន្មានយ៉ាង ចម្លើយថា ហេតុនៃទិដ្ឋិ ៨ យ៉ាង។ សំនួរថា ការរួបរឹតគឺទិដ្ឋិ ប៉ុន្មានយ៉ាង ការរួបរឹត គឺទិដ្ឋិ ១៨ យ៉ាង។ សំនួរថា ទិដ្ឋិ ប៉ុន្មានយ៉ាង ទិដ្ឋិ ១៦ យ៉ាង។ សំនួរថា ការប្រកាន់ស្អិតគឺទិដ្ឋិ ប៉ុន្មានយ៉ាង ការប្រកាន់ស្អិតគឺទិដ្ឋិ ១៣០ យ៉ាង។ សំនួរថា ធម៌ជាគ្រឿងដកឡើងនូវហេតុនៃទិដ្ឋិ តើដូចម្ដេច សោតាបត្តិមគ្គ ជាគ្រឿងដកឡើងនូវហេតុនៃទិដ្ឋិ។

[២] សំនួរថា ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែល តើដូចម្ដេច ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលចំពោះរូបថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលចំពោះវេទនាថា នុ៎ះរបស់អញ។បេ។ ចំពោះសញ្ញាថា នុ៎ះរបស់អញ ចំពោះសង្ខារថា នុ៎ះរបស់អញ ចំពោះវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលចំពោះចក្ខុថា នុ៎ះរបស់អញ ចំពោះសោតៈថា នុ៎ះរបស់អញ ចំពោះឃានៈថា នុ៎ះរបស់អញ ចំពោះជិវ្ហាថា នុ៎ះរបស់អញ ចំពោះកាយថា នុ៎ះរបស់អញ ចំពោះចិត្តថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលចំពោះរូបថា នុ៎ះរបស់អញ ចំពោះសំឡេងថា នុ៎ះរបស់អញ ចំពោះក្លិនថា នុ៎ះរបស់អញ ចំពោះរសថា នុ៎ះរបស់អញ ចំពោះផ្សព្វថា នុ៎ះរបស់អញ ចំពោះធម្មារម្មណ៍ថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។

[៣] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះចក្ខុវិញ្ញាណថា នុ៎ះរបស់អញ ចំពោះសោតវិញ្ញាណថា នុ៎ះរបស់អញ ចំពោះឃានវិញ្ញាណថា នុ៎ះរបស់អញ ចំពោះជិវ្ហាវិញ្ញាណថា នុ៎ះរបស់អញ ចំពោះកាយវិញ្ញាណថា នុ៎ះរបស់អញ ចំពោះមនោវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះចក្ខុសម្ផ័ស្សថា នុ៎ះរបស់អញ ចំពោះសោតសម្ផ័ស្សថា នុ៎ះរបស់អញ ចំពោះឃានសម្ផ័ស្សថា នុ៎ះរបស់អញ ចំពោះជិវ្ហាសម្ផ័ស្សថា នុ៎ះរបស់អញ ចំពោះកាយសម្ផ័ស្សថា នុ៎ះរបស់អញ ចំពោះមនោសម្ផ័ស្សថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះវេទនាដែលកើតអំពីចក្ខុសម្ផ័ស្ស ចំពោះវេទនាដែលកើតអំពីសោតសម្ផ័ស្ស ចំពោះវេទនាដែលកើតអំពីឃានសម្ផ័ស្ស ចំពោះវេទនាដែលកើតអំពីជិវ្ហាសម្ផ័ស្ស ចំពោះវេទនាដែលកើតអំពីកាយសម្ផ័ស្ស ចំពោះវេទនាដែលកើតអំពីមនោសម្ផ័ស្សថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។

[៤] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះរូបសញ្ញាថា នុ៎ះរបស់អញ ចំពោះសទ្ទសញ្ញា ចំពោះគន្ធសញ្ញា ចំពោះរសសញ្ញា ចំពោះផោដ្ឋព្វសញ្ញា ចំពោះធម្មសញ្ញាថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះរូបសញ្ចេតនាថា នុ៎ះរបស់អញ ចំពោះសទ្ទសញ្ចេតនា ចំពោះគន្ធសញ្ចេតនា ចំពោះរសសញ្ចេតនា ចំពោះផោដ្ឋព្វសញ្ចេតនា ចំពោះធម្មសញ្ចេតនាថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះរូបតណ្ហាថា នុ៎ះរបស់អញ ចំពោះសទ្ទតណ្ហាថា នុ៎ះរបស់អញ ចំពោះគន្ធតណ្ហា ចំពោះរសតណ្ហា ចំពោះផោដ្ឋព្វតណ្ហា ចំពោះធម្មតណ្ហាថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះរូបវិតក្កៈថា នុ៎ះរបស់អញ ចំពោះសទ្ទវិតក្កៈ ចំពោះគន្ធវិតក្កៈ ចំពោះរសវិតក្កៈ ចំពោះផោដ្ឋព្វវិតក្កៈ ចំពោះធម្មវិតក្កៈថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះរូបវិចារៈថា នុ៎ះរបស់អញ ចំពោះសទ្ទវិចារៈថា នុ៎ះរបស់អញ ចំពោះគន្ធវិចារៈថា នុ៎ះរបស់អញ ចំពោះរសវិចារៈថា នុ៎ះរបស់អញ ចំពោះផោដ្ឋព្វវិចារៈថា នុ៎ះរបស់អញ ចំពោះធម្មវិចារៈថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។

[៥] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះបឋវីធាតុថា នុ៎ះរបស់អញ ចំពោះអាបោធាតុថា នុ៎ះរបស់អញ ចំពោះតេជោធាតុថា នុ៎ះរបស់អញ ចំពោះវាយោធាតុថា នុ៎ះរបស់អញ ចំពោះអាកាសធាតុថា នុ៎ះរបស់អញ ចំពោះវិញ្ញាណធាតុថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះបឋវីកសិណ អាបោកសិណ តេជោកសិណ វាយោកសិណ នីលកសិណ បីតកសិណ លោហិតកសិណ ឱទាតកសិណ អាកាសកសិណ និងវិញ្ញាណកសិណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។

[៦] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះសក់ថា នុ៎ះរបស់អញ ចំពោះរោមថា នុ៎ះរបស់អញ ចំពោះក្រចកថា នុ៎ះរបស់អញ ចំពោះធ្មេញថា នុ៎ះរបស់អញ ចំពោះស្បែកថា នុ៎ះរបស់អញ ចំពោះសាច់ថា នុ៎ះរបស់អញ ចំពោះសរសៃថា នុ៎ះរបស់អញ ចំពោះឆ្អឹងថា នុ៎ះរបស់អញ ចំពោះខួរក្នុងឆ្អឹងថា នុ៎ះរបស់អញ ចំពោះទាចថា នុ៎ះរបស់អញ ចំពោះបេះដូងថា នុ៎ះរបស់អញ ចំពោះថ្លើមថា នុ៎ះរបស់អញ ចំពោះវាវថា នុ៎ះរបស់អញ ចំពោះក្រពះថា នុ៎ះរបស់អញ។បេ។ ចំពោះទឹកមាត់ថា នុ៎ះរបស់អញ ចំពោះទឹកសំបោរថា នុ៎ះរបស់អញ ចំពោះទឹករំអិលថា នុ៎ះរបស់អញ ចំពោះទឹកមូត្រថា នុ៎ះរបស់អញ ចំពោះខួរក្នុងក្បាលថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។

[៧] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះចក្ខ្វាយតនៈថា នុ៎ះរបស់អញ ចំពោះរូបាយតនៈថា នុ៎ះរបស់អញ ចំពោះសោតាយតនៈថា នុ៎ះរបស់អញ ចំពោះសទ្ទាយតនៈថា នុ៎ះរបស់អញ ចំពោះឃានាយតនៈថា នុ៎ះរបស់អញ ចំពោះគន្ធាយតនៈថា នុ៎ះរបស់អញ ចំពោះជិវ្ហាយតនៈ សោតាយតនៈ កាយាយតនៈ ផោដ្ឋព្វាយតនៈ មនាយតនៈ និងធម្មាយតនៈថា នុ៎ះរបស់អញ ចំពោះចក្ខុធាតុថា នុ៎ះរបស់អញ ចំពោះរូបធាតុថា នុ៎ះរបស់អញ ចំពោះចក្ខុវិញ្ញាណធាតុថា នុ៎ះរបស់អញ ចំពោះសោតធាតុថា នុ៎ះរបស់អញ ចំពោះសទ្ទធាតុថា នុ៎ះរបស់អញ ចំពោះសោតវិញ្ញាណធាតុថា នុ៎ះរបស់អញ ចំពោះឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហាវិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយវិញ្ញាណធាតុ និងមនោធាតុថា នុ៎ះរបស់អញ ចំពោះធម្មធាតុថា នុ៎ះរបស់អញ ចំពោះមនោវិញ្ញាណធាតុថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។

[៨] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះចក្ខុន្ទ្រិយថា នុ៎ះរបស់អញ ចំពោះសោតិន្ទ្រិយថា នុ៎ះរបស់អញ ចំពោះឃានិន្ទ្រិយថា នុ៎ះរបស់អញ ចំពោះជិវ្ហិន្ទ្រិយ កាយិន្ទ្រិយ ជីវិតិន្ទ្រិយ សោមនស្សិន្ទ្រិយ ទោមនស្សិន្ទ្រិយ ឧបេក្ខិន្ទ្រិយ សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ និងបញ្ញិន្ទ្រិយថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។

[៩] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះកាមធាតុថា នុ៎ះរបស់អញ ចំពោះរូបធាតុថា នុ៎ះរបស់អញ ចំពោះអរូបធាតុថា នុ៎ះរបស់អញ ចំពោះកាមភពថា នុ៎ះរបស់អញ ចំពោះរូបភពថា នុ៎ះរបស់អញ ចំពោះអរូបភពថា នុ៎ះរបស់អញ ចំពោះសញ្ញាភពថា នុ៎ះរបស់អញ ចំពោះអសញ្ញាភពថា នុ៎ះរបស់អញ ចំពោះនេវសញ្ញានាសញ្ញាភពថា នុ៎ះរបស់អញ ចំពោះឯកវោការភពថា នុ៎ះរបស់អញ ចំពោះចតុវោការភពថា នុ៎ះរបស់អញ ចំពោះបញ្ចវោការភពថា នុ៎ះរបស់អញ ចំពោះបឋមជ្ឈានថា នុ៎ះរបស់អញ ចំពោះទុតិយជ្ឈានថា នុ៎ះរបស់អញ ចំពោះតតិយជ្ឈានថា នុ៎ះរបស់អញ ចំពោះចតុត្ថជ្ឈានថា នុ៎ះរបស់អញ ចំពោះមេត្តាចេតោវិមុត្តិថា នុ៎ះរបស់អញ ចំពោះករុណាចេតោវិមុត្តិថា នុ៎ះរបស់អញ ចំពោះមុទិតាចេតោវិមុត្តិថា នុ៎ះរបស់អញ ចំពោះឧបេក្ខាចេតោវិមុត្តិថា នុ៎ះរបស់អញ ចំពោះអាកាសានញ្ចាយតនសមាបត្តិ វិញ្ញាណញ្ចាយតនសមាបត្តិ អាកិញ្ចញ្ញាយតនសមាបត្តិ និងនេវសញ្ញានាសញ្ញាយតនសមាបត្តិថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។

[១០] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះអវិជ្ជាថា នុ៎ះរបស់អញ ចំពោះសង្ខារទាំងឡាយថា នុ៎ះរបស់អញ ចំពោះវិញ្ញាណថា នុ៎ះរបស់អញ ចំពោះនាមរូបថា នុ៎ះរបស់អញ ចំពោះសឡាយតនៈថា នុ៎ះរបស់អញ ចំពោះផស្សៈថា នុ៎ះរបស់អញ ចំពោះវេទនាថា នុ៎ះរបស់អញ ចំពោះតណ្ហាថា នុ៎ះរបស់អញ ចំពោះឧបាទានថា នុ៎ះរបស់អញ ចំពោះភពថា នុ៎ះរបស់អញ ចំពោះជាតិថា នុ៎ះរបស់អញ ចំពោះជរាមរណៈថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលយ៉ាងនេះឯង។

[១១] ហេតុនៃទិដ្ឋិ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ខន្ធ ជាហេតុនៃទិដ្ឋិ ១ អវិជ្ជា ជាហេតុនៃទិដ្ឋិ ១ ផស្សៈ ជាហេតុនៃទិដ្ឋិ ១ សញ្ញា ជាហេតុនៃទិដ្ឋិ ១ វិតក្កៈ ជាហេតុនៃទិដ្ឋិ ១ អយោនិសោមនសិការៈ ជាហេតុនៃទិដ្ឋិ ១ បាបមិត្ត ជាហេតុនៃទិដ្ឋិ ១ បរតោឃោសៈ (សំដីឃោសនារបស់បុគ្គលដទៃ) ជាហេតុនៃទិដ្ឋិ ១។

ខន្ធជាហេតុ ខន្ធជាបច្ច័យ ដោយអត្ថថា តាំងឡើងព្រម ព្រោះអាស្រ័យនូវហេតុនៃទិដ្ឋិ ខន្ធឈ្មោះថា ហេតុនៃទិដ្ឋិ យ៉ាងនេះ ១ អវិជ្ជាជាហេតុ អវិជ្ជាជាបច្ច័យ ដោយអត្ថថា តាំងឡើងព្រម ព្រោះអាស្រ័យនូវហេតុនៃទិដ្ឋិ អវិជ្ជាឈ្មោះថា ហេតុនៃទិដ្ឋិ យ៉ាងនេះ ១ ផស្សៈជាហេតុ ផស្សៈជាបច្ច័យ ដោយអត្ថថា តាំងឡើងព្រម ព្រោះអាស្រ័យនូវហេតុនៃទិដ្ឋិ ផស្សៈឈ្មោះថា ហេតុនៃទិដ្ឋិ យ៉ាងនេះ ១ សញ្ញាជាហេតុ សញ្ញាជាបច្ច័យ ដោយអត្ថថា តាំងឡើងព្រម ព្រោះអាស្រ័យនូវហេតុនៃទិដ្ឋិ សញ្ញាឈ្មោះថា ហេតុនៃទិដ្ឋិ យ៉ាងនេះ ១ វិតក្កៈជាហេតុ វិតក្កៈជាបច្ច័យ ដោយអត្ថថា តាំងឡើងព្រម ព្រោះអាស្រ័យនូវហេតុនៃទិដ្ឋិ វិតក្កៈឈ្មោះថា ហេតុនៃទិដ្ឋិ យ៉ាងនេះ ១ អយោនិសោមនសិការៈ ជាហេតុ អយោនិសោមនសិការៈ ជាបច្ច័យ ដោយអត្ថថា តាំងឡើងព្រម ព្រោះអាស្រ័យនូវហេតុនៃទិដ្ឋិ អយោនិសោមនសិការៈ ឈ្មោះថា ហេតុនៃទិដ្ឋិ យ៉ាងនេះ ១ បាបមិត្តជាហេតុ បាបមិត្តជាបច្ច័យ ដោយអត្ថថា តាំងឡើងព្រម ព្រោះអាស្រ័យនូវហេតុនៃទិដ្ឋិ បាបមិត្ត ឈ្មោះថា ហេតុនៃទិដ្ឋិ យ៉ាងនេះ ១ បរតោឃោសៈ (សំដីឃោសនានៃបុគ្គលដទៃ) ជាហេតុ បរតោឃោសៈ ជាបច្ច័យ ដោយអត្ថថា តាំងឡើងព្រម ព្រោះអាស្រ័យនូវហេតុនៃទិដ្ឋិ បរតោឃោសៈ ឈ្មោះថា ហេតុនៃទិដ្ឋិ យ៉ាងនេះ ១ នេះ ហេតុនៃទិដ្ឋិ ៨ យ៉ាង។

[១២] ការរួបរឹត គឺទិដ្ឋិ ១៨ យ៉ាង តើដូចម្ដេចខ្លះ។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ ១ ការប្រកាន់គឺទិដ្ឋិ ១ ផ្លូវកន្តារៈគឺទិដ្ឋិ ១ ចម្រូងគឺទិដ្ឋិ ១ ការវិបត្តិគឺទិដ្ឋិ ១ សំយោជនៈគឺទិដ្ឋិ ១ សរគឺទិដ្ឋិ ១ ការចង្អៀតចិត្តគឺទិដ្ឋិ ១ ការកង្វល់គឺទិដ្ឋិ ១ ចំណងគឺទិដ្ឋិ ១ ជ្រោះគឺទិដ្ឋិ ១ អនុស័យគឺទិដ្ឋិ ១ កម្ដៅគឺទិដ្ឋិ ១ ក្រហល់ក្រហាយគឺទិដ្ឋិ ១ គ្រឿងចាក់ស្រែះគឺទិដ្ឋិ ១ គ្រឿងប្រកាន់គឺទិដ្ឋិ ១ ការប្រកាន់ស្អិតគឺទិដ្ឋិ ១ ការស្ទាបអង្អែលគឺទិដ្ឋិ ១ នេះ ការរួបរឹតគឺទិដ្ឋិ ១៨ យ៉ាង។

[១៣] ទិដ្ឋិ ១៦ យ៉ាង តើដូចម្ដេចខ្លះ។ អស្សាទទិដ្ឋិ ១ អត្តានុទិដ្ឋិ ១ មិច្ឆាទិដ្ឋិ ១ សក្កាយទិដ្ឋិ ១ សក្កាយវត្ថុកសស្សតទិដ្ឋិ ១ សក្កាយវត្ថុកឧច្ឆេទទិដ្ឋិ ១ អន្តគ្គាហិកទិដ្ឋិ ១ បុព្វន្តានុទិដ្ឋិ ១ អបរន្តានុទិដ្ឋិ ១ សញ្ញោជនិកទិដ្ឋិ ១ ទិដ្ឋិដែលជាប់ដោយមានះថាអញ ១ ទិដ្ឋិដែលជាប់ដោយមានះថារបស់អញ ១ អត្តវាទប្បដិសំយុត្តទិដ្ឋិ ១ លោកវាទប្បដិសំយុត្តទិដ្ឋិ ១ ភវទិដ្ឋិ ១ វិភវទិដ្ឋិ ១ នេះ ទិដ្ឋិ ១៦ យ៉ាង។

[១៤] ការប្រកាន់ស្អិតនៃអស្សាទទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃអត្តានុទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃមិច្ឆាទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃសក្កាយទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃសក្កាយវត្ថុកសស្សតទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃសក្កាយវត្ថុកឧច្ឆេទទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃបុព្វន្តានុទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃអបរន្តានុទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃសញ្ញោជនិកទិដ្ឋិដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃទិដ្ឋិដែលជាប់ដោយមានះថាអញ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃទិដ្ឋិដែលជាប់ដោយមានះថារបស់អញ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃអត្តវាទប្បដិសំយុត្តទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃលោកវាទប្បដិសំយុត្តទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃភវទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃវិភវទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង។

[១៥] ការប្រកាន់ស្អិតនៃអស្សាទទិដ្ឋិ ដោយអាការ ៣៥ យ៉ាង ការប្រកាន់ស្អិតនៃអត្តានុទិដ្ឋិ ដោយអាការ ២០ យ៉ាង ការប្រកាន់ស្អិតនៃមិច្ឆាទិដ្ឋិ ដោយអាការ ១០ យ៉ាង ការប្រកាន់ស្អិតនៃសក្កាយទិដ្ឋិ ដោយអាការ ២០ យ៉ាង ការប្រកាន់ស្អិតនៃសក្កាយវត្ថុកសស្សតទិដ្ឋិ ដោយអាការ ១៥ យ៉ាង ការប្រកាន់ស្អិតនៃសក្កាយវត្ថុកឧច្ឆេទទិដ្ឋិ ដោយអាការ ៥ យ៉ាង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិ ដោយអាការ ៥០ យ៉ាង ការប្រកាន់ស្អិតនៃបុព្វន្តានុទិដ្ឋិ ដោយអាការ ១៨ យ៉ាង ការប្រកាន់ស្អិតនៃអបរន្តានុទិដ្ឋិ ដោយអាការ ៤៤ យ៉ាង ការប្រកាន់ស្អិតនៃសញ្ញោជនិកទិដ្ឋិ ដោយអាការ ១៨ យ៉ាង ការប្រកាន់ស្អិតនៃទិដ្ឋិដែលជាប់ដោយមានះ ថាអញ ដោយអាការ ១៨ យ៉ាង ការប្រកាន់ស្អិតនៃទិដ្ឋិដែលជាប់ដោយមានះ ថារបស់អញ ដោយអាការ ១៨ យ៉ាង ការប្រកាន់ស្អិតនៃអត្តវាទប្បដិសំយុត្តទិដ្ឋិ ដោយអាការ ២០ យ៉ាង ការប្រកាន់ស្អិតនៃលោកវាទប្បដិសំយុត្តទិដ្ឋិ ដោយអាការ ៨ យ៉ាង ការប្រកាន់ស្អិតនៃភវទិដ្ឋិ ដោយអាការ ១៩ យ៉ាង ការប្រកាន់ស្អិតនៃវិភវទិដ្ឋិ ដោយអាការ ១៩ យ៉ាង។

(អស្សាទទិដ្ឋិនិទ្ទេសៈ ទី១)

(១. អស្សាទទិដ្ឋិនិទ្ទេសោ)

[១៦] ការប្រកាន់ស្អិតនៃអស្សាទទិដ្ឋិដោយអាការ ៣៥ យ៉ាង តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា សុខ និងសោមនស្ស កើតឡើងព្រោះអាស្រ័យរូប នេះឈ្មោះថា អស្សាទៈ (តម្រេក) ចំពោះរូបនោះ ទិដ្ឋិ មិនមែនអស្សាទៈ អស្សាទៈក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក អស្សាទៈដោយឡែក ទិដ្ឋិណា និងអស្សាទៈណា នេះលោកហៅថា អស្សាទទិដ្ឋិ អស្សាទទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ បុគ្គលដែលប្រកបដោយទិដ្ឋិវិបត្តិនោះ ឈ្មោះថា អ្នកវិបត្តិព្រោះទិដ្ឋិ បុគ្គលដែលវិបត្តិព្រោះទិដ្ឋិ គេមិនត្រូវសេពគប់ គេមិនត្រូវគប់រក គេមិនត្រូវចូលទៅអង្គុយជិតទេ ដំណើរនោះព្រោះហេតុអ្វី ព្រោះថា ទិដ្ឋិរបស់បុគ្គលនោះ ជាធម្មជាតិដ៏លាមក ទិដ្ឋិណា រាគៈណា រាគៈនោះមិនមែនទិដ្ឋិ ទិដ្ឋិក៏មិនមែនរាគៈ ទិដ្ឋិដោយឡែក រាគៈដោយឡែក ទិដ្ឋិណា និងរាគៈណា នេះហៅថា ទិដ្ឋិរាគៈ បុគ្គលប្រកបដោយទិដ្ឋិនោះផង ដោយរាគៈនោះផង ឈ្មោះថា អ្នកត្រេកអរក្នុងទិដ្ឋិរាគៈ ទានដែលបុគ្គលឲ្យហើយ ដល់បុគ្គលអ្នកត្រេកអរក្នុងទិដ្ឋិរាគៈ ជាទានមិនមានផលច្រើន មិនមានអានិសង្សច្រើនទេ ដំណើរនោះព្រោះហេតុអ្វី ព្រោះថា ទិដ្ឋិរបស់បុគ្គលនោះ ជាធម្មជាតិដ៏លាមក ជាអស្សាទទិដ្ឋិ ជាមិច្ឆាទិដ្ឋិ បុរសបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិ មានគតិ ២ យ៉ាង គឺនរក ១ កំណើតតិរច្ឆាន ១ កាយកម្មណាបរិបូណ៌ដោយទិដ្ឋិ ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិ កាន់យកហើយក្ដី វចីកម្មណា មនោកម្មណា បរិបូណ៌ដោយទិដ្ឋិ ដែលបុរសបុគ្គលកាន់យកហើយក្ដី ចេតនាណាក្ដី សេចក្ដីប្រាថ្នាណាក្ដី ការតម្កល់ទុកណាក្ដី សង្ខារទាំងឡាយណាក្ដី (ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដិ្ឋកាន់យកហើយ) ធម៌ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត មិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដំណើរនោះព្រោះហេតុអ្វី ព្រោះថា ទិដ្ឋិរបស់បុគ្គលនោះ ជាធម្មជាតិដ៏លាមក ប្រៀបដូចពូជស្ដៅក្ដី ពូជននោងព្រៃក្ដី ពូជឃ្លោកល្វីងក្ដី ដែលគេដាំក្នុងផែនដីសើម រមែងជញ្ជក់យករសផែនដីណាក្ដី ជញ្ជក់យករសទឹកណាក្ដី ពូជទាំងអស់នោះ រមែងប្រព្រឹត្តទៅដើម្បីល្វីង ដើម្បីក្រពុល ដើម្បីមិនឆ្ងាញ់ពិសា ដំណើរនោះព្រោះហេតុអ្វី ព្រោះថា ពូជឈើនោះ ជាវត្ថុដ៏អាក្រក់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាកាយកម្មណា បរិបូណ៌ដោយទិដ្ឋិ ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិកាន់យកហើយក្ដី វចីកម្មណា មនោកម្មណា បរិបូណ៌ដោយទិដ្ឋិ ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិ កាន់យកហើយក្ដី ចេតនាណាក្ដី សេចក្ដីប្រាថ្នាណាក្ដី ការតម្កល់ទុកណាក្ដី សង្ខារទាំងឡាយណាក្ដី (ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដិ្ឋកាន់យកហើយ) ធម៌ទាំងអស់នោះ រមែងប្រព្រឹត្តទៅដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត មិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដំណើរនោះព្រោះហេតុអ្វី ព្រោះថា ទិដ្ឋិរបស់បុគ្គលនោះ ជាធម្មជាតិដ៏លាមក ជាអស្សាទទិដ្ឋិ ជាមិច្ឆាទិដ្ឋិ បានខាងទិដ្ឋិ ដំណើរគឺទិដ្ឋិ ញៀតស្បាតគឺទិដ្ឋិ។បេ។ ការប្រកាន់ស្អិត និងការស្ទាបអង្អែលគឺទិដ្ឋិ។

[១៧] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា សុខ និងសោមនស្សកើតឡើង ព្រោះអាស្រ័យវេទនា ព្រោះអាស្រ័យសញ្ញា ព្រោះអាស្រ័យសង្ខារទាំងឡាយ ព្រោះអាស្រ័យវិញ្ញាណ ព្រោះអាស្រ័យចក្ខុ ព្រោះអាស្រ័យសោតៈ ព្រោះអាស្រ័យឃានៈ ព្រោះអាស្រ័យជិវ្ហា ព្រោះអាស្រ័យកាយ ព្រោះអាស្រ័យចិត្ត ព្រោះអាស្រ័យរូប ព្រោះអាស្រ័យសទ្ទៈ ព្រោះអាស្រ័យគន្ធៈ ព្រោះអាស្រ័យរសៈ ព្រោះអាស្រ័យផោដ្ឋព្វៈ ព្រោះអាស្រ័យធម្មារម្មណ៍ ព្រោះអាស្រ័យចក្ខុវិញ្ញាណ ព្រោះអាស្រ័យសោតវិញ្ញាណ ព្រោះអាស្រ័យឃានវិញ្ញាណ ព្រោះអាស្រ័យជិវ្ហាវិញ្ញាណ ព្រោះអាស្រ័យកាយវិញ្ញាណ ព្រោះអាស្រ័យមនោវិញ្ញាណ ព្រោះអាស្រ័យចក្ខុសម្ផ័ស្ស ព្រោះអាស្រ័យសោតសម្ផ័ស្ស ព្រោះអាស្រ័យឃានសម្ផ័ស្ស ព្រោះអាស្រ័យជិវ្ហាសម្ផ័ស្ស ព្រោះអាស្រ័យកាយសម្ផ័ស្ស ព្រោះអាស្រ័យមនោសម្ផ័ស្ស ព្រោះអាស្រ័យវេទនាដែលកើតអំពីចក្ខុសម្ផ័ស្ស ព្រោះអាស្រ័យវេទនាដែលកើតអំពីសោតសម្ផ័ស្ស ព្រោះអាស្រ័យវេទនាដែលកើតអំពីឃានសម្ផ័ស្ស ព្រោះអាស្រ័យវេទនាដែលកើតអំពីជិវ្ហាសម្ផ័ស្ស ព្រោះអាស្រ័យវេទនាដែលកើតអំពីកាយសម្ផ័ស្ស ព្រោះអាស្រ័យវេទនាដែលកើតអំពីមនោសម្ផ័ស្ស នេះជាអស្សាទៈ ចំពោះវេទនាដែលកើតអំពីមនោសម្ផ័ស្ស ទិដ្ឋិមិនមែនអស្សាទៈ អស្សាទៈក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក អស្សាទៈដោយឡែក ទិដ្ឋិណា និងអស្សាទៈណា នេះលោកហៅថា អស្សាទទិដ្ឋិ អស្សាទទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ បុគ្គលប្រកបដោយទិដ្ឋិវិបត្តិនោះ ឈ្មោះថា អ្នកវិបត្តិព្រោះទិដ្ឋិ បុគ្គលដែលវិបត្តិព្រោះទិដ្ឋិ គេមិនត្រូវសេពគប់ គេមិនត្រូវគប់រក គេមិនត្រូវចូលទៅអង្គុយជិតទេ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ទិដ្ឋិរបស់បុគ្គលនោះ ជាធម្មជាតិដ៏លាមក ទិដ្ឋិណា រាគៈណា រាគៈនោះ មិនមែនទិដ្ឋិ ទិដ្ឋិក៏មិនមែនរាគៈ ទិដ្ឋិដោយឡែក រាគៈដោយឡែក ទិដ្ឋិណា និងរាគៈណា នេះលោកហៅថា ទិដ្ឋិរាគៈ បុគ្គលប្រកបដោយទិដ្ឋិនោះផង ដោយរាគៈនោះផង ឈ្មោះថាអ្នកត្រេកអរក្នុងទិដ្ឋិរាគៈ ទានដែលទាយកឲ្យហើយដល់បុគ្គលអ្នកត្រេកអរក្នុងទិដ្ឋិរាគៈ ជាទានមិនមានផលច្រើន មិនមានអានិសង្សច្រើនទេ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ទិដ្ឋិរបស់បុគ្គលនោះ ជាធម្មជាតិដ៏លាមក ជាអស្សាទទិដ្ឋិ ជាមិច្ឆាទិដ្ឋិ បុរសបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិ មានគតិ ២ យ៉ាង គឺនរក ១ កំណើតតិរច្ឆាន ១ កាយកម្មណា បរិបូណ៌ដោយទិដ្ឋិ ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិ កាន់យកហើយក្ដី វចីកម្មណា មនោកម្មណា បរិបូណ៌ដោយទិដ្ឋិ ដែលបុរសបុគ្គលកាន់យកហើយក្ដី ចេតនាណាក្ដី សេចក្ដីប្រាថ្នាណាក្ដី ការតម្កល់ទុកណាក្ដី សង្ខារទាំងឡាយណាក្ដី (ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដិ្ឋកាន់យកហើយ) ធម៌ទាំងអស់នោះ ប្រព្រឹត្តទៅដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត មិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដំណើរនោះព្រោះហេតុអ្វី ព្រោះថា ទិដ្ឋិរបស់បុគ្គលនោះ ជាធម្មជាតិដ៏លាមក ប្រៀបដូចពូជស្ដៅក្ដី ពូជននោងព្រៃក្ដី ពូជឃ្លោកល្វីងក្ដី ដែលគេដាំក្នុងផែនដីសើម រមែងជញ្ជក់យករសផែនដីណាក្ដី ជញ្ជក់យករសទឹកណាក្ដី ពូជទាំងអស់នោះ រមែងប្រព្រឹត្តទៅដើម្បីល្វីង ដើម្បីក្រពុល ដើម្បីមិនឆ្ងាញ់ពិសា ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ពូជឈើនោះ ជាវត្ថុដ៏អាក្រក់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាកាយកម្មណា បរិបូណ៌ដោយទិដ្ឋិ ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិ កាន់យកហើយក្ដី វចីកម្មណា មនោកម្មណា បរិបូណ៌ដោយទិដ្ឋិ ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិ កាន់យកហើយក្ដី ចេតនាណាក្ដី សេចក្ដីប្រាថ្នាណាក្ដី ការតម្កល់ទុកណាក្ដី សង្ខារទាំងឡាយណាក្ដី (ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដិ្ឋ កាន់យកហើយ) ធម៌ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត មិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ទិដ្ឋិរបស់បុគ្គលនោះ ជាធម្មជាតិដ៏លាមក ជាអស្សាទទិដ្ឋិ ជាមិច្ឆាទិដ្ឋិ បានខាងទិដ្ឋិ ដំណើរគឺទិដ្ឋិ ញៀតស្បាតគឺទិដ្ឋិ។បេ។ ការប្រកាន់ស្អិត និងការស្ទាបអង្អែលគឺទិដ្ឋិ ការប្រកបព្រមនៃចិត្តដែលត្រូវកិលេសរួបរឹត គឺមិច្ឆាទិដ្ឋិ ជាអស្សាទទិដ្ឋិ ដោយអាការ ១៨ យ៉ាងនេះឯង។

[១៨] សំយោជនៈផង ទិដ្ឋិផងក៏មាន សំយោជនៈមិនមែនទិដ្ឋិក៏មាន។ សំយោជនៈផង ទិដ្ឋិផង តើដូចម្ដេចខ្លះ។ សក្កាយទិដ្ឋិបរាមាសៈ និងសក្កាយទិដ្ឋិសីលព្វតបរាមាសៈ ទាំងនេះ ឈ្មោះថា សំយោជនៈផង ទិដ្ឋិផង។ សំយោជនៈមិនមែនទិដ្ឋិ តើដូចម្ដេចខ្លះ។ កាមរាគសំយោជនៈ បដិឃសំយោជនៈ មានសំយោជនៈ វិចិកិច្ឆាសំយោជនៈ ភវរាគសំយោជនៈ ឥស្សាសំយោជនៈ មច្ឆរិយសំយោជនៈ អនុសយសំយោជនៈ អវិជ្ជាសំយោជនៈ ទាំងនេះឈ្មោះថា សំយោជនៈមិនមែនទិដ្ឋិ។ នេះឯងការប្រកាន់ស្អិតនៃអស្សាទទិដ្ឋិ ដោយអាការ ៣៥។

(អត្តានុទិដ្ឋិនិទ្ទេសៈ ទី២)

(២. អត្តានុទិដ្ឋិនិទ្ទេសោ)

[១៩] ការប្រកាន់ស្អិតនៃអត្តានុទិដ្ឋិ ដោយអាការ ២០ យ៉ាង តើដូចម្ដេចខ្លះ។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានជួបប្រទះនឹងពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនបានហាត់ចិត្តក្នុងធម៌របស់ព្រះអរិយៈ មិនឈ្លាសវៃចំពោះធម៌របស់សប្បុរស មិនបានហាត់ចិត្តក្នុងធម៌របស់សប្បុរស ពិចារណាឃើញរូបថាជាខ្លួន ១ ពិចារណាឃើញខ្លួនថាមានរូប ១ ពិចារណាឃើញរូបថាមានក្នុងខ្លួន ១ ពិចារណាឃើញខ្លួនថាមានក្នុងរូប ១ ពិចារណាឃើញវេទនា2) … សញ្ញា3) … សង្ខារទាំងឡាយ4) … ពិចារណាឃើញវិញ្ញាណថាជាខ្លួន ១ ពិចារណាឃើញខ្លួនថាមានវិញ្ញាណ ១ ពិចារណាឃើញវិញ្ញាណថាមានក្នុងខ្លួន ១ ពិចារណាឃើញខ្លួនថាមានក្នុងវិញ្ញាណ ១ (នេះការប្រកាន់ស្អិតនៃអត្តានុទិដ្ឋិ ដោយអាការ ២០ យ៉ាង)។

[២០] បុគ្គលពិចារណាឃើញរូបថាជាខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញបឋវីកសិណ ថាជាខ្លួន ណាជាបឋវីកសិណ នោះគឺអញ ណាជាអញ នោះ គឺបឋវីកសិណ ឈ្មោះថាពិចារណាឃើញបឋវីកសិណ និងខ្លួន ថាមិនមែនពីរ គឺតែមួយ ប្រៀបដូចប្រទីបប្រេងដែលឆេះឡើង មានអណ្ដាតភ្លើងណា នោះគឺរស្មី ណាជារស្មី នោះក៏គឺអណ្ដាតភ្លើង ឈ្មោះថា ពិចារណាឃើញអណ្ដាតភ្លើង និងរស្មី ថាមិនមែនពីរ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញបឋវីកសិណថាជាខ្លួនថា ធម្មជាតណាជាបឋវីកសិណ សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតនោះគឺបឋវីកសិណ ឈ្មោះថាពិចារណាឃើញបឋវីកសិណ និងខ្លួន ថាមិនមែនពីរ គឺតែមួយ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មានមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថាអត្តានុទិដ្ឋិ ជារូបវត្ថុកៈទី ១ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ បុរសបុគ្គលប្រកបដោយអត្តានុទិដ្ឋិ មានគតិ ២ យ៉ាង។បេ។ នេះឈ្មោះថាសំយោជនៈ មិនមែនទិដ្ឋិ បុគ្គលក្នុងលោកនេះ ពិចារណាឃើញអាបោកសិណ តេជោកសិណ វាយោកសិណ នីលកសិណ បីតកសិណ លោហិតកសិណ ឱទាតកសិណ ថាជាខ្លួន ថាធម្មជាតណាជាឱទាតកសិណ សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតនោះគឺឱទាតកសិណ ឈ្មោះថា ពិចារណាឃើញឱទាតកសិណ និងខ្លួន ថាមិនមែនពីរ ប្រៀបដូចប្រទីបប្រេងដែលឆេះឡើង មានអណ្ដាតភ្លើងណា សភាពនោះក៏គឺរស្មី សភាពណាជារស្មី ធម្មជាតិនោះគឺអណ្ដាតភ្លើង ឈ្មោះថាពិចារណាឃើញអណ្ដាតភ្លើង និងរស្មី ថាមិនមែនពីរ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ។បេ។ ឈ្មោះថាពិចារណាឃើញឱទាតកសិណ និងខ្លួន ថាមិនមែនពីរ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មានមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជារូបវត្ថុកៈទី ១ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះឈ្មោះថាសំយោជនៈ មិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញរូប ថាជាខ្លួន យ៉ាងនេះឯង។

[២១] បុគ្គលពិចារណាឃើញខ្លួន ថាមានរូប តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវេទនា សញ្ញា សង្ខារ និងវិញ្ញាណ ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯងមានរូប ព្រោះរូបនេះ ឈ្មោះថាពិចារណាឃើញខ្លួនថាមានរូប ប្រៀបដូចដើមឈើបរិបូណ៌ដោយម្លប់ បុរសគប្បីពោលចំពោះដើមឈើនោះយ៉ាងនេះថា នេះដើមឈើ នេះម្លប់ឈើ ដើមឈើ ដោយឡែក ម្លប់ដោយឡែក តែដើមឈើនោះឯងមានម្លប់ ព្រោះម្លប់នេះ ឈ្មោះថា ពិចារណាឃើញដើមឈើថាមានម្លប់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវេទនា សញ្ញា សង្ខារ និងវិញ្ញាណ ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯងមានរូប ព្រោះរូបនេះ ឈ្មោះថាពិចារណាឃើញខ្លួនថាមានរូប ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជារូបវត្ថុកៈទី ២ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះឈ្មោះថា សំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួនថាមានរូប យ៉ាងនេះឯង។

[២២] បុគ្គលពិចារណាឃើញរូប ថាមានក្នុងខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវេទនា សញ្ញា សង្ខារ និងវិញ្ញាណ ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ ឯរូបនេះ (ក៏មាន) ក្នុងខ្លួននេះដែរ ឈ្មោះថាពិចារណាឃើញរូបថាមានក្នុងខ្លួន ប្រៀបដូចផ្កាដែលបរិបូណ៌ដោយក្លិន បុរសគប្បីពោលចំពោះផ្កានោះយ៉ាងនេះថា នេះផ្កា នេះក្លិន ផ្កាដោយឡែក ក្លិនដោយឡែក តែក្លិននោះឯង (មាន) ក្នុងផ្កានេះ ឈ្មោះថាពិចារណាឃើញក្លិនថាមានក្នុងផ្កា មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវេទនា សញ្ញា សង្ខារ និងវិញ្ញាណ ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ ឯរូបនេះ (ក៏មាន) ក្នុងខ្លួននេះដែរ ឈ្មោះថាពិចារណាឃើញរូបថាមានក្នុងខ្លួន ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ។បេ។ នេះឈ្មោះថា អត្តានុទិដ្ឋិ ជារូបវត្ថុកៈទី ៣ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញរូបថាមានក្នុងខ្លួន យ៉ាងនេះឯង។

[២៣] បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងរូប តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវេទនា សញ្ញា សង្ខារ និងវិញ្ញាណ ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯង (មាន) ក្នុងរូបនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងរូប ប្រៀបដូចកែវមណីដែលគេដាក់ក្នុងដប បុរសគប្បីពោលចំពោះកែវមណីនោះយ៉ាងនេះថា នេះកែវមណី នេះដប កែវមណីដោយឡែក ដបដោយឡែក តែកែវមណីនោះឯងមានក្នុងដបនេះ ឈ្មោះថាពិនិត្យឃើញកែវមណីថាមានក្នុងដប មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវេទនា សញ្ញា សង្ខារ និងវិញ្ញាណថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯង (មាន) ក្នុងរូបនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងរូប ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជារូបវត្ថុកៈទី ៤ អត្តានុទិដ្ឋិជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងរូប យ៉ាងនេះឯង។

[២៤] បុគ្គលពិចារណាឃើញវេទនា ថាជាខ្លួន ដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវេទនាដែលកើតអំពីចក្ខុសម្ផ័ស្ស វេទនាដែលកើតអំពីសោតសម្ផ័ស្ស វេទនាដែលកើតអំពីឃានសម្ផ័ស្ស វេទនាដែលកើតអំពីជិវ្ហាសម្ផ័ស្ស វេទនាដែលកើតអំពីកាយសម្ផ័ស្ស វេទនាដែលកើតអំពីមនោសម្ផ័ស្ស ថាជាខ្លួន ថាធម្មជាតិណា ជាវេទនាដែលកើតអំពីមនោសម្ផ័ស្ស សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតិនោះគឺវេទនាដែលកើតអំពីមនោសម្ផ័ស្ស ឈ្មោះថាពិចារណាឃើញនូវវេទនា ដែលកើតអំពីមនោសម្ផ័ស្សផង នូវខ្លួនផង ថាមិនមែនពីរ ប្រៀបដូចប្រទីបប្រេងដែលឆេះឡើង មានអណ្ដាតភ្លើងណា សភាពនោះជារស្មី សភាពណាជារស្មី ធម្មជាតិនោះគឺអណ្ដាតភ្លើង ឈ្មោះថាពិចារណាឃើញអណ្ដាតភ្លើង និងរស្មី ថាមិនមែនពីរ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវេទនាដែលកើតអំពីមនោសម្ផ័ស្ស ថាជាខ្លួន ថាធម្មជាតិណា ជាវេទនាដែលកើតអំពីមនោសម្ផ័ស្ស សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតិនោះគឺវេទនា ដែលកើតអំពីមនោសម្ផ័ស្ស ឈ្មោះថាពិចារណាឃើញនូវវេទនា ដែលកើតអំពីមនោសម្ផ័ស្សផង នូវខ្លួនផង ថាមិនមែនពីរ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ ឯវត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវេទនាវត្ថុកៈទី ១ អត្តានុទិដ្ឋិជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញវេទនា ថាជាខ្លួន យ៉ាងនេះឯង។

[២៥] បុគ្គលពិចារណាឃើញខ្លួន ថាមានវេទនា តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូប ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯង មានវេទនា ព្រោះវេទនានេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានវេទនា ប្រៀបដូចដើមឈើដែលបរិបូណ៌ដោយម្លប់ បុរសគប្បីពោលចំពោះដើមឈើនោះយ៉ាងនេះថា នេះដើមឈើ នេះម្លប់ ដើមឈើដោយឡែក ម្លប់ដោយឡែក តែដើមឈើនោះឯងមានម្លប់ ព្រោះម្លប់នេះ ឈ្មោះថាពិចារណាឃើញដើមឈើថាមានម្លប់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូប ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯង មានវេទនា ព្រោះវេទនានេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានវេទនា ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ ឯវត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវេទនាវត្ថុកៈទី ២ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានវេទនា យ៉ាងនេះឯង។

[២៦] បុគ្គលពិចារណាឃើញវេទនា ថាមានក្នុងខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូប ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ ឯវេទនានេះ (ក៏មាន) ក្នុងខ្លួននេះដែរ ឈ្មោះថាពិចារណាឃើញវេទនាថាមានក្នុងខ្លួន ប្រៀបដូចផ្កាឈើដែលបរិបូណ៌ដោយក្លិន បុរសគប្បីពោលចំពោះផ្កាឈើនោះយ៉ាងនេះថា នេះផ្កា នេះក្លិន ផ្កាដោយឡែក ក្លិនដោយឡែក តែក្លិននោះឯងក៏មានក្នុងផ្កានេះ ឈ្មោះថាពិចារណាឃើញក្លិនថាមានក្នុងផ្កា មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូបថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ ឯវេទនានេះ (ក៏មាន) ក្នុងខ្លួននេះដែរ ឈ្មោះថា ពិចារណាឃើញវេទនាថាមានក្នុងខ្លួន ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថា ទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ ទាំងវត្ថុក៏មិនមែនទិដ្ឋិ។បេ។ នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវេទនាវត្ថុកៈទី ៣ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញវេទនា ថាមានក្នុងខ្លួន យ៉ាងនេះឯង។

[២៧] បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងវេទនា តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូប ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯង (មាន) ក្នុងវេទនានេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងវេទនា ប្រៀបដូច។បេ។ ឈ្មោះថាពិចារណាឃើញកែវមណី ថាមានក្នុងដប មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូប ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯង (មាន) ក្នុងវេទនានេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងវេទនា ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ ទាំងវត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវេទនាវត្ថុកៈទី ៤ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងវេទនា យ៉ាងនេះឯង។

[២៨] បុគ្គលពិចារណាឃើញសញ្ញា ថាជាខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសញ្ញាដែលកើតអំពីចក្ខុសម្ផ័ស្ស សញ្ញាដែលកើតអំពីសោតសម្ផ័ស្ស សញ្ញាដែលកើតអំពីឃានសម្ផ័ស្ស សញ្ញាដែលកើតអំពីជិវ្ហាសម្ផ័ស្ស សញ្ញាដែលកើតអំពីកាយសម្ផ័ស្ស សញ្ញាដែលកើតអំពីមនោសម្ផ័ស្សថាជាខ្លួន ថាសញ្ញាណាដែលកើតអំពីមនោសម្ផ័ស្ស សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតិនោះគឺសញ្ញាដែលកើតអំពីមនោសម្ផ័ស្ស ឈ្មោះថាពិចារណាឃើញនូវសញ្ញាដែលកើតអំពីមនោសម្ផ័ស្សផង នូវខ្លួនផង ថាមិនមែនពីរ ប្រៀបដូចប្រទីបប្រេងដែលឆេះឡើង មានអណ្ដាតភ្លើងណា សភាពនោះក៏គឺរស្មី សភាពណាជារស្មី ធម្មជាតិនោះក៏គឺអណ្ដាតភ្លើង ឈ្មោះថាពិចារណាឃើញអណ្ដាតភ្លើង និងរស្មី ថាមិនមែនពីរ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញនូវសញ្ញាដែលកើតអំពីមនោសម្ផ័ស្ស ថាជាខ្លួន ថាសញ្ញាណាដែលកើតអំពីមនោសម្ផ័ស្ស សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតិនោះគឺសញ្ញាដែលកើតអំពីមនោសម្ផ័ស្ស ឈ្មោះថាពិចារណាឃើញសញ្ញាដែលកើតអំពីមនោសម្ផ័ស្សផង នូវខ្លួនផង ថាមិនមែនពីរ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ ទាំងវត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាសញ្ញាវត្ថុកៈទី ១ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញសញ្ញាថាជាខ្លួន យ៉ាងនេះឯង។

[២៩] បុគ្គលពិចារណាឃើញខ្លួនថាមានសញ្ញា តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសង្ខារ វិញ្ញាណ រូប និងវេទនាថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯង មានសញ្ញា ព្រោះសញ្ញានេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានសញ្ញា ប្រៀបដូចដើមឈើដែលបរិបូណ៌ដោយម្លប់ បុរសគប្បីពោលចំពោះដើមឈើនោះ យ៉ាងនេះថា នេះដើមឈើ នេះម្លប់ ដើមឈើដោយឡែក ម្លប់ដោយឡែក តែដើមឈើនេះឯងមានម្លប់ ព្រោះម្លប់នេះ ឈ្មោះថាពិចារណាឃើញដើមឈើ ថាមានម្លប់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសង្ខារ វិញ្ញាណ រូប និងវេទនាថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯងមានសញ្ញា ព្រោះសញ្ញានេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានសញ្ញា ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ ទាំងវត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាសញ្ញាវត្ថុកៈទី ២ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានសញ្ញា យ៉ាងនេះឯង។

[៣០] បុគ្គលពិចារណាឃើញសញ្ញា ថាមានក្នុងខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសង្ខារ វិញ្ញាណ រូប និងវេទនា ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ ឯសញ្ញានេះ (ក៏មាន) ក្នុងខ្លួននេះដែរ ឈ្មោះថាពិចារណាឃើញសញ្ញាថាមានក្នុងខ្លួន ប្រៀបដូចផ្កាដែលបរិបូណ៌ដោយក្លិន បុរសគប្បីពោលចំពោះផ្កានោះយ៉ាងនេះថា នេះផ្កា នេះក្លិន ផ្កាដោយឡែក ក្លិនដោយឡែក តែក្លិននោះឯង (មាន) ក្នុងផ្កានេះ ឈ្មោះថាពិចារណាឃើញក្លិនថាមានក្នុងផ្កា មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសង្ខារ វិញ្ញាណ រូប និងវេទនា ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ ឯសញ្ញានេះ (ក៏មាន) ក្នុងខ្លួននេះដែរ ឈ្មោះថាពិចារណាឃើញសញ្ញា ថាមានក្នុងខ្លួន ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាសញ្ញាវត្ថុកៈទី ៣ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញសញ្ញា ថាមានក្នុងខ្លួន យ៉ាងនេះឯង។

[៣១] បុគ្គលពិចារណាឃើញខ្លួនថាមានក្នុងសញ្ញា តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសង្ខារ វិញ្ញាណ រូប និងវេទនា ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង (មាន) ក្នុងសញ្ញានេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងសញ្ញា ប្រៀបដូចកែវមណីដែលបុគ្គលដាក់ក្នុងដប បុរសគប្បីពោលចំពោះកែវមណីនោះយ៉ាងនេះថា នេះកែវមណី នេះដប កែវមណីដោយឡែក ដបដោយឡែក តែកែវមណីនេះឯង (មាន) ក្នុងដបនេះ ឈ្មោះថាពិចារណាឃើញកែវមណីថាមានក្នុងដប មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសង្ខារ វិញ្ញាណ រូប និងវេទនា ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង (មាន) ក្នុងសញ្ញានេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងសញ្ញា ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាសញ្ញាវត្ថុកៈទី ៤ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងសញ្ញា យ៉ាងនេះឯង។

[៣២] បុគ្គលពិចារណាឃើញសង្ខារថាជាខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញចេតនាដែលកើតអំពីចក្ខុសម្ផ័ស្ស ចេតនាដែលកើតអំពីសោតសម្ផ័ស្ស ចេតនាដែលកើតអំពីឃានសម្ផ័ស្ស ចេតនាដែលកើតអំពីជិវ្ហាសម្ផ័ស្ស ចេតនាដែលកើតអំពីកាយសម្ផ័ស្ស ចេតនាដែលកើតអំពីមនោសម្ផ័ស្ស ថាជាខ្លួន ថាធម្មជាតិណាជាចេតនាដែលកើតអំពីមនោសម្ផ័ស្ស សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតិនោះគឺចេតនាដែលកើតអំពីមនោសម្ផ័ស្ស ឈ្មោះថាពិចារណាឃើញនូវចេតនាដែលកើតអំពីមនោសម្ផ័ស្សផង នូវខ្លួនផង ថាមិនមែនពីរ ប្រៀបដូចប្រទីបប្រេងដែលឆេះឡើង មានអណ្ដាតភ្លើងណា សភាពនោះគឺរស្មី សភាពណាជារស្មី ធម្មជាតិនោះគឺអណ្ដាតភ្លើង ឈ្មោះថាពិចារណាឃើញអណ្ដាតភ្លើង និងរស្មី ថាមិនមែនពីរ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញចេតនាដែលកើតអំពីមនោសម្ផ័ស្ស ថាជាខ្លួន ថាធម្មជាតិណាជាចេតនាដែលកើតអំពីមនោសម្ផ័ស្ស សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតិនោះគឺចេតនាដែលកើតអំពីមនោសម្ផ័ស្ស ឈ្មោះថាពិចារណាឃើញនូវចេតនាដែលកើតអំពីមនោសម្ផ័ស្សផង នូវខ្លួនផង ថាមិនមែនពីរ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាសង្ខារវត្ថុកៈទី ១ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញសង្ខារ ថាជាខ្លួន យ៉ាងនេះឯង។

[៣៣] បុគ្គលពិចារណាឃើញខ្លួន ថាមានសង្ខារ តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវិញ្ញាណ រូប វេទនា និងសញ្ញា ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានសង្ខារ ព្រោះសង្ខារនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានសង្ខារ ប្រៀបដូចដើមឈើដែលបរិបូណ៌ដោយម្លប់ បុរសគប្បីពោលចំពោះដើមឈើនោះ យ៉ាងនេះថា នេះដើមឈើ នេះម្លប់ ដើមឈើដោយឡែក ម្លប់ដោយឡែក តែដើមឈើនេះឯង មានម្លប់ ព្រោះម្លប់នេះ ឈ្មោះថាពិចារណាឃើញដើមឈើ ថាមានម្លប់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវិញ្ញាណ រូប វេទនា និងសញ្ញា ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានសង្ខារ ព្រោះសង្ខារទាំងនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានសង្ខារ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក នេះឈ្មោះថា អត្តានុទិដ្ឋិ ជាសង្ខារវត្ថុកៈ ទី ២ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានសង្ខារ យ៉ាងនេះឯង។

[៣៤] បុគ្គលពិចារណាឃើញសង្ខារ ថាមានក្នុងខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវិញ្ញាណ រូប វេទនា និងសញ្ញាថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ ឯសង្ខារទាំងនេះ (ក៏មាន) ក្នុងខ្លួននេះឯង ឈ្មោះថាពិចារណាឃើញសង្ខារ ថាមានក្នុងខ្លួន ប្រៀបដូចផ្កាដែលបរិបូណ៌ដោយក្លិន បុរសគប្បីពោលចំពោះផ្កានោះយ៉ាងនេះថា នេះផ្កា នេះក្លិន ផ្កាដោយឡែក ក្លិនដោយឡែក តែក្លិននេះឯង (ក៏មាន) ក្នុងផ្កានេះ ឈ្មោះថាពិចារណាឃើញក្លិនថាមានក្នុងផ្កា មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវិញ្ញាណ រូប វេទនា និងសញ្ញា ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ ឯសង្ខារទាំងនេះ (ក៏មាន) ក្នុងខ្លួននេះឯង ឈ្មោះថាពិចារណាឃើញសង្ខារ ថាមានក្នុងខ្លួន ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាសង្ខារវត្ថុកៈទី ៣ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញសង្ខារ ថាមានក្នុងខ្លួន យ៉ាងនេះឯង។

[៣៥] បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងសង្ខារ តើដូចម្ដេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាឃើញវិញ្ញាណ រូប វេទនា និងសញ្ញា ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង (មាន) ក្នុងសង្ខារទាំងនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងសង្ខារ ប្រៀបដូចកែវមណីដែលគេដាក់ក្នុងដប បុរសគប្បីពោលចំពោះកែវមណីនោះយ៉ាងនេះថា នេះកែវមណី នេះដប កែវមណីដោយឡែក ដបដោយឡែក តែកែវមណីនេះឯង (មាន) ក្នុងដបនេះ ឈ្មោះថា ពិចារណាឃើញកែវមណី ថាមានក្នុងដប មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវិញ្ញាណ រូប វេទនា និងសញ្ញា ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានក្នុងសង្ខារនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងសង្ខារ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាសង្ខារវត្ថុកៈទី ៤ អត្តានុទិដ្ឋិជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងសង្ខារយ៉ាងនេះឯង។

[៣៦] បុគ្គលពិចារណាឃើញវិញ្ញាណ ថាជាខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ ថាជាខ្លួន ថាធម្មជាតិណា ជាមនោវិញ្ញាណ សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតិនោះគឺមនោវិញ្ញាណ ឈ្មោះថាពិចារណាឃើញនូវមនោវិញ្ញាណផង នូវខ្លួនផង ថាមិនមែនពីរ ប្រៀបដូចប្រទីបប្រេងដែលឆេះឡើង មានអណ្ដាតភ្លើងណា សភាពនោះគឺរស្មី សភាពណាជារស្មី ធម្មជាតិនោះគឺអណ្ដាតភ្លើង ឈ្មោះថាពិចារណាឃើញអណ្ដាតភ្លើង និងរស្មី ថាមិនមែនពីរ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញមនោវិញ្ញាណ ថាជាខ្លួន ថាធម្មជាតិណា ជាមនោវិញ្ញាណ សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតិនោះ គឺមនោវិញ្ញាណ ឈ្មោះថាពិចារណាឃើញនូវមនោវិញ្ញាណផង នូវខ្លួនផង ថាមិនមែនពីរ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវិញ្ញាណវត្ថុកៈទី ១ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញវិញ្ញាណ ថាជាខ្លួន យ៉ាងនេះឯង។

[៣៧] បុគ្គលពិចារណាឃើញខ្លួនថាមានវិញ្ញាណ តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញរូប វេទនា សញ្ញា និងសង្ខារ ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានវិញ្ញាណ ព្រោះវិញ្ញាណនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានវិញ្ញាណ ប្រៀបដូចដើមឈើដែលបរិបូណ៌ដោយម្លប់ បុរសគប្បីពោលចំពោះដើមឈើនោះយ៉ាងនេះថា នេះដើមឈើ នេះម្លប់ ដើមឈើដោយឡែក ម្លប់ដោយឡែក តែដើមឈើនេះឯង មានម្លប់ ព្រោះម្លប់នេះ ឈ្មោះថាពិចារណាឃើញដើមឈើ ថាមានម្លប់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញរូប វេទនា សញ្ញា និងសង្ខារ ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានវិញ្ញាណ ព្រោះវិញ្ញាណនេះ ឈ្មោះថាពិចារណាឃើញខ្លួនថាមានវិញ្ញាណ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថាអត្តានុទិដ្ឋិ ជាវិញ្ញាណវត្ថុកៈទី ២ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានវិញ្ញាណ យ៉ាងនេះឯង។

[៣៨] បុគ្គលពិចារណាឃើញវិញ្ញាណ ថាមានក្នុងខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញរូប វេទនា សញ្ញា សង្ខារ ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ ឯវិញ្ញាណនេះក៏មានក្នុងខ្លួននេះដែរ ឈ្មោះថាពិចារណាឃើញវិញ្ញាណ ថាមានក្នុងខ្លួន ប្រៀបដូចផ្កាដែលបរិបូណ៌ដោយក្លិន បុរសគប្បីពោលចំពោះផ្កានុ៎ះយ៉ាងនេះថា នេះផ្កា នេះក្លិន ផ្កាដោយឡែក ក្លិនដោយឡែក តែក្លិននេះឯង (មាន) ក្នុងផ្កានេះ ឈ្មោះថាពិចារណាឃើញក្លិន ថាមានក្នុងផ្កា មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញរូប វេទនា សញ្ញា សង្ខារ ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ ឯវិញ្ញាណនេះក៏មានក្នុងខ្លួននេះដែរ ឈ្មោះថាពិចារណាឃើញវិញ្ញាណ ថាមានក្នុងខ្លួន ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវិញ្ញាណវត្ថុកៈទី ៣ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញវិញ្ញាណ ថាមានក្នុងខ្លួន យ៉ាងនេះឯង។

[៣៩] បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងវិញ្ញាណ តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញរូប វេទនា សញ្ញា សង្ខារ ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានក្នុងវិញ្ញាណនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងវិញ្ញាណ ប្រៀបដូចកែវមណីដែលបុគ្គលដាក់ក្នុងដប បុរសគប្បីពោលចំពោះកែវមណីនុ៎ះ យ៉ាងនេះថា នេះកែវមណី នេះដប កែវមណីដោយឡែក ដបដោយឡែក តែកែវមណីនេះឯង មានក្នុងដបនេះ ឈ្មោះថាពិចារណាឃើញកែវមណី ថាមានក្នុងដប មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញរូប វេទនា សញ្ញា សង្ខារ ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានក្នុងវិញ្ញាណនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងវិញ្ញាណ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវិញ្ញាណវត្ថុកៈទី ៤ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងវិញ្ញាណ យ៉ាងនេះឯង នេះឯង ការប្រកាន់ស្អិតរបស់អត្តានុទិដ្ឋិ ដោយអាការ ២០ យ៉ាង។

(មិច្ឆាទិដ្ឋិនិទ្ទេសៈ ទី៣)

(៣. មិច្ឆាទិដ្ឋិនិទ្ទេសោ)

[៤០] ការប្រកាន់ស្អិតរបស់មិច្ឆាទិដ្ឋិ ដោយអាការ ១០ តើដូចម្ដេច។ ការប្រកាន់ពោលយ៉ាងនេះ ចំពោះវត្ថុថា ទានដែលបុគ្គលឲ្យហើយមិនមានផល ដូច្នេះ ឈ្មោះថាទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលនៃមិច្ឆាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថាមិច្ឆាទិដ្ឋិ ជាមិច្ឆាវត្ថុកៈ ទី ១ មិច្ឆាទិដ្ឋិ ជាទិដិ្ឋវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ។ ចំពោះវត្ថុថា ការបូជាធំ មិនមានផល។បេ។ ចំពោះវត្ថុថា ការបូជាតូចមិនមានផល ចំពោះវត្ថុថា ផលវិបាកនៃកម្មដែលបុគ្គលធ្វើល្អ និងអាក្រក់មិនមាន ចំពោះវត្ថុថា លោកនេះមិនមាន ចំពោះវត្ថុថា លោកខាងមុខមិនមាន ចំពោះវត្ថុថា មាតាមិនមានគុណ ចំពោះវត្ថុថា បិតាមិនមានគុណ ចំពោះវត្ថុថា សត្វជាឱបបាតិកៈកំណើតមិនមាន ការប្រកាន់ពោលយ៉ាងនេះ ចំពោះវត្ថុថា ពួកសមណៈ និងព្រាហ្មណ៍ ក្នុងលោកដែលជាអ្នកព្រមព្រៀងគ្នា ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ដោយបញ្ញារបស់ខ្លួន នូវលោកនេះ និងលោកខាងមុខ ហើយប្រកាសបាន មិនមានឡើយ ដូច្នេះ ឈ្មោះថាទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលនៃមិច្ឆាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា មិច្ឆាទិដ្ឋិមានវត្ថុ ១០ មិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ បុរសបុគ្គលអ្នកប្រកបដោយមិច្ឆាទិដ្ឋិ តែងមានគតិពីរយ៉ាង។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ នេះឯងការប្រកាន់ស្អិតនៃមិច្ឆាទិដ្ឋិ ដោយអាការ ១០ យ៉ាង។

(សក្កាយទិដ្ឋិនិទ្ទេសៈ ទី៤)

(៤. សក្កាយទិដ្ឋិនិទ្ទេសោ)

[៤១] ការប្រកាន់ស្អិតនៃសក្កាយទិដ្ឋិ ដោយអាការ ២០ តើដូចម្ដេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានជួបប្រទះនឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់សប្បុរស តែងពិចារណាឃើញរូប ថាជាខ្លួន ពិចារណាឃើញខ្លួន ថាមានរូបខ្លះ ពិចារណាឃើញរូប ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញខ្លួន ថាមានក្នុងរូបខ្លះ ពិចារណាឃើញវេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួន ពិចារណាឃើញខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។

បុគ្គលពិចារណាឃើញរូប ថាជាខ្លួន តើដូចម្ដេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាឃើញបឋវីកសិណ។បេ។ ពិចារណាឃើញឱទាតកសិណ ថាជាខ្លួន ថាធម្មជាតណា ជាឱទាតកសិណ សភាពនោះគឺអញ សភាពណាគឺអញ ធម្មជាតនោះ គឺឱទាតកសិណ ឈ្មោះថាពិចារណាឃើញឱទាតកសិណ និងខ្លួន ថាមិនមែនពីរ ប្រៀបដូចប្រទីបប្រេងដែលឆេះ។បេ។ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញឱទាតកសិណ ថាជាខ្លួន ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ។បេ។ នេះឈ្មោះថា សក្កាយទិដ្ឋិ ជារូបវត្ថុកៈទី ១ សក្កាយទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញរូប ថាជាខ្លួន យ៉ាងនេះឯង។បេ។ នេះឯងការប្រកាន់ស្អិតនៃសក្កាយទិដ្ឋិ ដោយអាការ ២០ យ៉ាង។

(សស្សតទិដ្ឋិនិទ្ទេសៈ ទី៥)

(៥. សស្សតទិដ្ឋិនិទ្ទេសោ)

[៤២] ការប្រកាន់ស្អិតនៃសស្សតទិដ្ឋិ ជាសក្កាយវត្ថុកៈ ដោយអាការ ១៥ យ៉ាង តើដូចម្ដេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានជួបប្រទះនឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់សប្បុរស តែងពិចារណាឃើញនូវខ្លួនថាមានរូបខ្លះ នូវរូបថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងរូបខ្លះ នូវខ្លួនថាមានវេទនាខ្លះ នូវខ្លួនថាមានសញ្ញាខ្លះ នូវខ្លួនថាមានសង្ខារខ្លះ នូវខ្លួនថាមានវិញ្ញាណខ្លះ នូវវិញ្ញាណថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងវិញ្ញាណខ្លះ។

បុគ្គលពិចារណាឃើញខ្លួន ថាមានរូប តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានរូប ព្រោះរូបនេះ ឈ្មោះថា ពិចារណាឃើញខ្លួន ថាមានរូប ប្រៀបដូចដើមឈើដែលបរិបូណ៌ដោយម្លប់ បុរសគប្បីពោលចំពោះដើមឈើនុ៎ះ យ៉ាងនេះថា នេះដើមឈើ នេះម្លប់ ដើមឈើដោយឡែក ម្លប់ដោយឡែក តែដើមឈើនេះឯង មានម្លប់ ព្រោះម្លប់នេះ ឈ្មោះថាពិចារណាឃើញដើមឈើថាមានម្លប់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះ ក្នុងលោកនេះ (ពិចារណាឃើញ) នូវវេទនា។បេ។ នេះឈ្មោះថា សស្សតទិដ្ឋិ ជាសក្កាយវត្ថុកៈទី ១ សស្សតទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានរូប យ៉ាងនេះឯង។បេ។ នេះឯងការប្រកាន់ស្អិតនៃសស្សតទិដ្ឋិ ជាសក្កាយវត្ថុកៈ ដោយអាការ ១៥ យ៉ាង។

(ឧច្ឆេទទិដ្ឋិនិទ្ទេសៈ ទី៦)

(៦. ឧច្ឆេទទិដ្ឋិនិទ្ទេសោ)

[៤៣] ការប្រកាន់ស្អិតនៃឧច្ឆេទទិដ្ឋិ ជាសក្កាយវត្ថុកៈ ដោយអាការ ៥ យ៉ាង តើដូចម្ដេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានជួបប្រទះនឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់សប្បុរស តែងពិចារណាឃើញរូប ថាជាខ្លួន ពិចារណាឃើញវេទនា ថាជាខ្លួន ពិចារណាឃើញសញ្ញា ថាជាខ្លួន ពិចារណាឃើញសង្ខារ ថាជាខ្លួន ពិចារណាឃើញវិញ្ញាណថាជាខ្លួន។

បុគ្គលពិចារណាឃើញរូប ថាជាខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញបឋវីកសិណ។បេ។ ពិចារណាឃើញឱទាតកសិណ ថាជាខ្លួន ថាធម្មជាតណាជាឱទាតកសិណ សភាពនោះគឺអញ សភាពណាគឺអញ ធម្មជាតនោះ គឺឱទាតកសិណ ឈ្មោះថាពិចារណាឃើញឱទាតកសិណផង នូវខ្លួនផង ថាមិនមែនពីរ ប្រៀបដូចប្រទីបប្រេងដែលឆេះ។បេ។ នេះឧច្ឆេទទិដ្ឋិ ជាសក្កាយវត្ថុកៈទី ១ ឧច្ឆេទទិដ្ឋិជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញរូប ថាជាខ្លួន យ៉ាងនេះឯង។បេ។ នេះការប្រកាន់ស្អិតនៃឧច្ឆេទទិដ្ឋិ ជាសក្កាយវត្ថុកៈ ដោយអាការ ៥ យ៉ាង។

(អន្តគ្គាហិកាទិដ្ឋិនិទ្ទេសៈ ទី៧)

(៧. អន្តគ្គាហិកាទិដ្ឋិនិទ្ទេសោ)

[៤៤] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិ ដោយអាការ ៥០ តើដូចម្ដេច។ ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកទៀង ដោយអាការប៉ុន្មាន ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនទៀង ដោយអាការប៉ុន្មាន ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមានទីបំផុតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនមានទីបំផុតនៃអន្តគ្គាហិកទិដ្ឋិថា ជីវៈនោះ សរីរៈនោះ នៃអន្តគ្គាហិកទិដ្ឋិថា ជីវៈដទៃ សរីរៈដទៃ ថាសត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀត។បេ។ ថា សត្វខាងមុខអំពីសេចក្ដីស្លាប់ មិនកើតទៀត ថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មាន មិនកើតទៀតក៏មាន ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន តើដោយអាការប៉ុន្មាន។ ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកទៀង ដោយអាការ ៥ យ៉ាង។បេ។ ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដោយអាការ ៥ យ៉ាង។

[៤៥] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកទៀង ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា រូបជាលោកផង ជាធម្មជាតទៀងផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថាអន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ថា លោកទៀង ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិឈ្មោះថា មិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ។ ថា វេទនាជាលោកផង ជាធម្មជាតទៀងផង។បេ។ ថា សញ្ញាជាលោកផង ជាធម្មជាតទៀងផង។បេ។ ថា សង្ខារជាលោកផង ជាធម្មជាតទៀងផង។បេ។ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា វិញ្ញាណជាលោកផង ជាធម្មជាតទៀងផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ថាលោកទៀង ជាទិដ្ឋិទី ៥ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ នេះឯងការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិ ថាលោកទៀង ដោយអាការ ៥ យ៉ាង។

[៤៦] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនទៀង ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា រូបជាលោកផង ជាធម្មជាតមិនទៀងផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិថា លោកមិនទៀង ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ។បេ។ ថា វេទនាជាលោកផង ជាធម្មជាតមិនទៀងផង។បេ។ ថា សញ្ញាជាលោកផង ជាធម្មជាតមិនទៀងផង។បេ។ ថា សង្ខារជាលោកផង ជាធម្មជាតមិនទៀងផង។បេ។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា វិញ្ញាណជាលោកផង ជាធម្មជាតមិនទៀងផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថាអន្តគ្គាហិកទិដ្ឋិ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ នេះឯងការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនទៀង ដោយអាការ ៥ យ៉ាង។

[៤៧] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមានទីបំផុត ដោយអាការ ៥ តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ មាននីលកសិណបរិកម្មហើយ តែងផ្សាយទៅកាន់ឱកាសតិចតួច បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា លោកនេះមានទីបំផុត មានផ្លូវជុំវិញ បុគ្គលនោះ ឈ្មោះថាអ្នកមានសេចក្ដីសម្គាល់នូវទីបំផុត ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា ធម្មជាតណាផ្សាយទៅ ធម្មជាតនោះឈ្មោះថាវត្ថុផង ឈ្មោះថាលោកផង វត្ថុ និងលោក ផ្សាយទៅដោយសភាវៈណា សភាវៈនោះឈ្មោះថាខ្លួនផង ឈ្មោះថាលោកផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថាអន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ថា លោកមានទីបំផុត ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ។ បុគ្គលខ្លះ ក្នុងលោកនេះ មានបីតកសិណបរិកម្មហើយ តែងផ្សាយទៅកាន់ឱកាសតិចតួច មានលោហិតកសិណបរិកម្មហើយ តែងផ្សាយទៅ មានឱទាតកសិណបរិកម្មហើយ តែងផ្សាយទៅ មានឱកាសកសិណបរិកម្មហើយ តែងផ្សាយទៅ បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា លោកនេះ មានទីបំផុត មានផ្លូវជុំវិញ បុគ្គលនោះ ឈ្មោះថាមានសេចក្ដីសម្គាល់នូវទីបំផុត ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា ធម្មជាតណាផ្សាយទៅ ធម្មជាតនោះ ឈ្មោះថាវត្ថុផង ឈ្មោះថាលោកផង វត្ថុ និងលោក ផ្សាយទៅដោយសភាវៈណា សភាវៈនោះ ឈ្មោះថាខ្លួនផង ឈ្មោះថាលោកផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិ ថា លោកមានទីបំផុត ដោយអាការ ៥ យ៉ាង។

[៤៨] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនមានទីបំផុត ដោយអាការ ៥ តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ មាននីលកសិណបរិកម្មហើយ តែងផ្សាយទៅកាន់ឱកាសដ៏ធំទូលាយ បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា លោកនេះមិនមានទីបំផុត មិនមានទីបំផុតដោយជុំវិញ បុគ្គលនោះ ឈ្មោះថាអ្នកមានសេចក្ដីសម្គាល់ថា មិនមានទីបំផុត ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា ធម្មជាតណាផ្សាយទៅ ធម្មជាតនោះ ឈ្មោះថាវត្ថុផង ឈ្មោះថាលោកផង វត្ថុ និងលោក ផ្សាយទៅដោយសភាវៈណា សភាវៈនោះ ឈ្មោះថាខ្លួនផង ឈ្មោះថាលោកផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ថា លោកមិនមានទីបំផុត ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ។ បុគ្គលខ្លះក្នុងលោកនេះ មានបីតកសិណបរិកម្មហើយ តែងផ្សាយទៅកាន់ឱកាសដ៏ធំទូលាយ មានលោហិតកសិណបរិកម្មហើយ តែងផ្សាយទៅ មានឱទាតកសិណបរិកម្មហើយ តែងផ្សាយទៅ មានឱកាសកសិណបរិកម្មហើយ តែងផ្សាយទៅ បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា លោកនេះមិនមានទីបំផុត មិនមានទីបំផុតដោយជុំវិញ បុគ្គលនោះ ឈ្មោះថាអ្នកមានសេចក្ដីសម្គាល់ថា មិនមានទីបំផុត ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា ធម្មជាតណាផ្សាយទៅ ធម្មជាតនោះ ឈ្មោះថាវត្ថុផង ឈ្មោះថាលោកផង វត្ថុ និងលោក តែងផ្សាយទៅ ដោយសភាវៈណា សភាវៈនោះ ឈ្មោះថាខ្លួនផង ឈ្មោះថាលោកផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនមានទីបំផុត ដោយអាការ ៥ យ៉ាង។

[៤៩] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា ជីវិតនោះ សរីរៈនោះ ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា រូបជាជីវិតផង ជាសរីរៈផង ធម្មជាតណាជាជីវិត ធម្មជាតនោះ ជាសរីរៈ បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិថា ជីវិតនោះ សរីរៈនោះ ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ មិនមែនទិដ្ឋិ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា វេទនាជាជីវិតផង ជាសរីរៈផង សញ្ញាជាជីវិតផង ជាសរីរៈផង សង្ខារជាជីវិតផង ជាសរីរៈផង វិញ្ញាណជាជីវិតផង ជាសរីរៈផង ធម្មជាតណាជាជីវិត ធម្មជាតនោះ ជាសរីរៈ បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា ជីវិតនោះ សរីរៈនោះ ដោយអាការ ៥ យ៉ាង។

[៥០] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា ជីវិតដទៃ សរីរៈដទៃ ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា រូបជាសរីរៈ មិនមែនជាជីវិតទេ រូបនោះ ពិតជាសរីរៈ ជីវិតដទៃ សរីរៈដទៃ បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិថា ជីវិតដទៃ សរីរៈដទៃ ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះ សំយោជនៈ មិនមែនទិដ្ឋិ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា វេទនាជាសរីរៈ មិនមែនជាជីវិតទេ សញ្ញាជាសរីរៈ មិនមែនជាជីវិតទេ សង្ខារជាសរីរៈ មិនមែនជាជីវិតទេ វិញ្ញាណជាសរីរៈ មិនមែនជាជីវិតទេ វិញ្ញាណនោះ ពិតជាសរីរៈ ជីវិតដទៃ សរីរៈដទៃ បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា ជីវិតដទៃ សរីរៈដទៃ ដោយអាការ ៥ យ៉ាង។

[៥១] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀត ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា រូប ក្នុងលោកនេះឯង មានមរណៈជាធម្មតា សត្វលុះទម្លាយរាងកាយស្លាប់ទៅ កើតទៀតខ្លះ តាំងនៅខ្លះ កើតឡើងខ្លះ កើតប្រាកដខ្លះ បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀត ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះ សំយោជនៈមិនមែនទិដ្ឋិ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា វេទនាក្នុងលោកនេះឯងមានមរណៈជាធម្មតា សញ្ញាក្នុងលោកនេះឯង មានមរណៈជាធម្មតា សង្ខារក្នុងលោកនេះឯង មានមរណៈជាធម្មតា វិញ្ញាណក្នុងលោកនេះឯង មានមរណៈជាធម្មតា សត្វលុះទម្លាយរាងកាយស្លាប់ទៅ កើតទៀតខ្លះ តាំងនៅខ្លះ កើតឡើងខ្លះ កើតប្រាកដខ្លះ បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀត ដោយអាការ ៥ យ៉ាង។

[៥២] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ មិនកើតទៀត ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា រូបក្នុងលោកនេះឯង មានមរណៈជាធម្មតា សត្វលុះទម្លាយរាងកាយស្លាប់ទៅ តែងសូន្យ តែងវិនាស សត្វខាងមុខអំពីសេចក្ដីស្លាប់ មិនកើតទៀតទេ បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ មិនកើតទៀត ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះ សំយោជនៈមិនមែនទិដ្ឋិ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា វេទនាក្នុងលោកនេះឯង មានមរណៈជាធម្មតា សញ្ញាក្នុងលោកនេះឯង មានមរណៈជាធម្មតា សង្ខារក្នុងលោកនេះឯង មានមរណៈជាធម្មតា វិញ្ញាណក្នុងលោកនេះឯងមានមរណៈជាធម្មតា សត្វលុះទម្លាយរាងកាយស្លាប់ទៅ តែងសូន្យ តែងវិនាស សត្វខាងមុខអំពីសេចក្ដីស្លាប់ មិនកើតទៀតទេ បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ មិនកើតទៀត ដោយអាការ ៥ យ៉ាង។

[៥៣] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មាន មិនកើតទៀតក៏មាន ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា រូបក្នុងលោកនេះឯង មានមរណៈជាធម្មតា សត្វលុះទម្លាយរាងកាយស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ មិនមែនទិដ្ឋិ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា វេទនាក្នុងលោកនេះឯង មានមរណៈជាធម្មតា សញ្ញាក្នុងលោកនេះឯង មានមរណៈជាធម្មតា សង្ខារក្នុងលោកនេះឯង មានមរណៈជាធម្មតា វិញ្ញាណក្នុងលោកនេះឯង មានមរណៈជាធម្មតា សត្វលុះទម្លាយរាងកាយស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មាន មិនកើតទៀតក៏មាន ដោយអាការ ៥ យ៉ាង។

[៥៤] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា រូបក្នុងលោកនេះឯង មានមរណៈជាធម្មតា សត្វលុះទម្លាយរាងកាយស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថាអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះ សំយោជនៈមិនមែនទិដ្ឋិ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា វេទនាក្នុងលោកនេះឯង មានមរណៈជាធម្មតា សញ្ញាក្នុងលោកនេះឯង មានមរណៈជាធម្មតា សង្ខារក្នុងលោកនេះឯង មានមរណៈជាធម្មតា វិញ្ញាណក្នុងលោកនេះឯង មានមរណៈជាធម្មតា សត្វលុះទម្លាយរាងកាយស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ជាទិដ្ឋិទី ៥ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះ សំយោជនៈមិនមែនទិដ្ឋិ នេះការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដោយអាការ ៥ យ៉ាង នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិ ដោយអាការ ៥០ យ៉ាង។

(បុព្ពន្តានុទិដ្ឋិនិទ្ទេសៈ ទី៨)

(៨. បុព្ពន្តានុទិដ្ឋិនិទ្ទេសោ)

[៥៥] ការប្រកាន់ស្អិតនៃបុព្វន្តានុទិដ្ឋិ ដោយអាការ ១៨ តើដូចម្ដេច។ សស្សតវាទ ៤ ឯកច្ចសស្សតវាទ ៤ អន្តានន្តវាទ ៤ អមរាវិក្ខេបវាទ ៤ អធិច្ចសមុប្បន្នវាទ ២ នេះ ការប្រកាន់ស្អិតនៃបុព្វន្តានុទិដ្ឋិ ដោយអាការ ១៨ យ៉ាង។

(អបរន្តានុទិដ្ឋិនិទ្ទេសៈ ទី៩)

(៩. អបរន្តានុទិដ្ឋិនិទ្ទេសោ)

[៥៦] ការប្រកាន់ស្អិតនៃអបរន្តានុទិដ្ឋិ ដោយអាការ ៤៤ តើដូចម្ដេច។ សញ្ញិវាទ ១៦ អសញ្ញិវាទ ៨ នេវសញ្ញិនាសញ្ញិវាទ ៨ ឧច្ឆេទវាទ ៧ ទិដ្ឋធម្មនិព្វានវាទ ៥ នេះការប្រកាន់ស្អិតនៃអបរន្តានុទិដ្ឋិ ដោយអាការ ៤៤ យ៉ាង។

(សញ្ញោជនិកាទិទិដ្ឋិនិទ្ទេសៈ ទី១០-១២)

(១០-១២. សញ្ញោជនិកាទិទិដ្ឋិនិទ្ទេសោ)

[៥៧] ការប្រកាន់ស្អិតនៃទិដ្ឋិប្រកបដោយសំយោជនៈ ដោយអាការ ១៨ តើដូចម្ដេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ ការប្រកាន់គឺទិដ្ឋិ។បេ។ ការប្រកាន់ស្អិតគឺទិដ្ឋិ ការស្ទាបអង្អែលគឺទិដ្ឋិ ឯណា នេះការប្រកាន់ស្អិតនៃទិដ្ឋិប្រកបដោយសំយោជនៈ ដោយអាការ ១៨ យ៉ាង។

[៥៨] ការប្រកាន់ស្អិតនៃមានវិនិពន្ធទិដ្ឋិថាអញ ដោយអាការ ១៨ តើដូចម្ដេច។ ការប្រកាន់ស្អិតថា ភ្នែកជាអញ ឈ្មោះថា មានវិនិពន្ធទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា មានវិនិពន្ធទិដ្ឋិថាអញ ជាទិដ្ឋិទី ១ មានវិនិពន្ធទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ។ ការប្រកាន់ស្អិតថា ត្រចៀកជាអញ។បេ។ ថា ច្រមុះជាអញ ថា អណ្ដាតជាអញ ថា កាយជាអញ ថា ចិត្តជាអញ។បេ។ ថា ធម៌ទាំងឡាយជាអញ ថា ចក្ខុវិញ្ញាណជាអញ។បេ។ ការប្រកាន់ស្អិត និងការស្ទាបអង្អែលថា មនោវិញ្ញាណជាអញ ឈ្មោះថាមានវិនិពន្ធទិដ្ឋិថាអញ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា មានវិនិពន្ធទិដ្ឋិថាអញ ជាទិដ្ឋិទី ១៨ មានវិនិពន្ធទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ នេះឯង ការប្រកាន់ស្អិតនៃមានវិនិពន្ធទិដ្ឋិថាអញ ដោយអាការ ១៨ យ៉ាង។

[៥៩] ការប្រកាន់ស្អិតនៃមានវិនិពន្ធទិដ្ឋិថា របស់អញ ដោយអាការ ១៨ តើ ដូចម្ដេច។ ការប្រកាន់ស្អិតថា ភ្នែករបស់អញ ឈ្មោះថា មានវិនិពន្ធទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថាមានវិនិពន្ធទិដ្ឋិថា របស់អញ ជាទិដ្ឋិទី ១ មានវិនិពន្ធទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ។ ការប្រកាន់ស្អិតថា ត្រចៀករបស់អញ។បេ។ ថា ច្រមុះរបស់អញ ថា អណ្ដាតរបស់អញ។បេ។ ថា ចិត្តរបស់អញ។បេ។ ថា ធម៌ទាំងឡាយរបស់អញ ថា ចក្ខុវិញ្ញាណរបស់អញ។បេ។ ការប្រកាន់ស្អិត និងការស្ទាបអង្អែលថា មនោវិញ្ញាណ របស់អញ ឈ្មោះថា មានវិនិពន្ធទិដ្ឋិថា របស់អញ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា មានវិនិពន្ធទិដ្ឋិ ថារបស់អញ ជាទិដ្ឋិទី ១៨ មានវិនិពន្ធទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ នេះឯង ការប្រកាន់ស្អិតនៃមានវិនិពន្ធទិដ្ឋិថា របស់អញ ដោយអាការ ១៨ យ៉ាង។

(អត្តវាទបដិសំយុត្តទិដ្ឋិនិទ្ទេសៈ ទី១៣)

(១៣. អត្តវាទបដិសំយុត្តទិដ្ឋិនិទ្ទេសោ)

[៦០] ការប្រកាន់ស្អិតនៃអត្តវាទប្បដិសំយុត្តទិដ្ឋិ ដោយអាការ ២០ តើដូចម្ដេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានជួបប្រទះនឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់សប្បុរស តែងពិចារណាឃើញនូវរូប ថាជាខ្លួន នូវខ្លួនថាមានរូបខ្លះ នូវរូបថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងរូបខ្លះ។បេ។ ពិចារណាឃើញនូវវេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួន នូវខ្លួនថាមានវិញ្ញាណខ្លះ នូវវិញ្ញាណថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងវិញ្ញាណខ្លះ។បេ។

បុគ្គលពិចារណាឃើញរូប ថាជាខ្លួន តើដូចម្ដេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាឃើញបឋវីកសិណ។បេ។ ពិចារណាឃើញឱទាតកសិណ ថាជាខ្លួន ថាធម្មជាតណាជាឱទាតកសិណ សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតនោះគឺឱទាតកសិណ ឈ្មោះថាពិចារណាឃើញឱទាតកសិណ និងខ្លួន ថាមិនមែនពីរ ប្រៀបដូចប្រទីបប្រេងដែលឆេះ មានអណ្ដាតភ្លើងណា សភាពនោះ គឺរស្មី សភាពណាជារស្មី ធម្មជាតិនោះ គឺអណ្ដាតភ្លើង ឈ្មោះថាពិចារណាឃើញអណ្ដាតភ្លើង និងរស្មី ថាមិនមែនពីរ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញឱទាតកសិណ ថាជាខ្លួន។បេ។ នេះឈ្មោះថា អត្តវាទប្បដិសំយុត្តទិដ្ឋិ ជារូបវត្ថុកៈទី ១ អត្តវាទប្បដិសំយុត្តទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ នេះឯង ការប្រកាន់ស្អិតនៃអត្តវាទប្បដិសំយុត្តទិដ្ឋិ ដោយអាការ ២០ យ៉ាង។

(លោកវាទបដិសំយុត្តទិដ្ឋិនិទ្ទេសៈ ទី១៤)

(១៤. លោកវាទបដិសំយុត្តទិដ្ឋិនិទ្ទេសោ)

[៦១] ការប្រកាន់ស្អិតនៃលោកវាទប្បដិសំយុត្តទិដ្ឋិ ដោយអាការ ៨ តើដូចម្ដេច។ ការប្រកាន់ស្អិត និងការស្ទាបអង្អែលថា ខ្លួនក្ដី លោកក្ដី ទៀង ឈ្មោះថា លោកវាទប្បដិសំយុត្តទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា លោកវាទប្បដិសំយុត្តទិដ្ឋិទី ១ លោកវាទប្បដិសំយុត្តទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ (ការប្រកាន់ស្អិត និងការស្ទាបអង្អែល) ថា ខ្លួនក្ដី លោកក្ដី មិនទៀង ថា ខ្លួនក្ដី លោកក្ដី ទៀងក៏មាន មិនទៀងក៏មាន។បេ។ ការប្រកាន់ស្អិត និងការស្ទាបអង្អែលថា ខ្លួនក្ដី លោកក្ដី ទៀងក៏មិនមែន មិនទៀងក៏មិនមែន ថាខ្លួនក្ដី លោកក្ដី មានទីបំផុត ថាខ្លួនក្ដី លោកក្ដី មិនមានទីបំផុត ថាខ្លួនក្ដី លោកក្ដី មានទីបំផុតក៏មាន មិនមានទីបំផុតក៏មាន ថាខ្លួនក្ដី លោកក្ដី មានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន ឈ្មោះថា លោកវាទប្បដិសំយុត្តទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា លោកវាទប្បដិសំយុត្តទិដ្ឋិ ទី ៨ លោកវាទប្បដិសំយុត្តទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ នេះឯង ការប្រកាន់ស្អិតនៃលោកវាទប្បដិសំយុត្តទិដ្ឋិ ដោយអាការ ៨ យ៉ាង។

(ភវ-វិភវទិដ្ឋិនិទ្ទេសៈ ទី១៥-១៦)

(១៥-១៦. ភវ-វិភវទិដ្ឋិនិទ្ទេសោ)

[៦២] ការប្រកាន់ស្អិតដោយការក្រាញនៅ ឈ្មោះថាភវទិដ្ឋិ ការប្រកាន់ស្អិតដោយការស្ទុះទៅក្រៃលែង ឈ្មោះថាវិភវទិដ្ឋិ អស្សាទទិដ្ឋិ មានការប្រកាន់ស្អិតដោយអាការ ៣៥ តើជាភវទិដ្ឋិប៉ុន្មាន ជាវិភវទិដ្ឋិប៉ុន្មាន អត្តានុទិដ្ឋិ មានការប្រកាន់ស្អិតដោយអាការ ២០ តើជាភវទិដ្ឋិប៉ុន្មាន ជាវិភវទិដ្ឋិប៉ុន្មាន។បេ។ លោកវាទប្បដិសំយុត្តទិដ្ឋិ មានការប្រកាន់ស្អិតដោយអាការ ៨ តើជាភវទិដ្ឋិប៉ុន្មាន ជាវិភវទិដ្ឋិប៉ុន្មាន។ អស្សាទទិដ្ឋិ មានការប្រកាន់ស្អិតដោយអាការ ៣៥ គឺជាភវទិដ្ឋិក៏មាន ជាវិភវទិដ្ឋិក៏មាន អត្តានុទិដ្ឋិ មានការប្រកាន់ស្អិតដោយអាការ ២០ គឺជាភវទិដ្ឋិ ១៥ ជាវិភវទិដ្ឋិ ៥ មិច្ឆាទិដ្ឋិ មានការប្រកាន់ស្អិតដោយអាការ ១០ គឺជាវិភវទិដ្ឋិទាំងអស់ សក្កាយទិដ្ឋិ មានការប្រកាន់ស្អិតដោយអាការ ២០ គឺជាភវទិដ្ឋិ ១៥ ជាវិភវទិដ្ឋិ ៥ សស្សតទិដ្ឋិ ជាសក្កាយវត្ថុកៈ មានការប្រកាន់ស្អិតដោយអាការ ១៥ គឺជាភវទិដ្ឋិទាំងអស់ ឧច្ឆេទទិដ្ឋិ ជាសក្កាយវត្ថុកៈ មានការប្រកាន់ស្អិតដោយអាការ ៥ គឺជាវិភវទិដ្ឋិទាំងអស់ អន្តគ្គាហិកទិដ្ឋិថា លោកទៀង មានការប្រកាន់ស្អិតដោយអាការ ៥ គឺជាភវទិដ្ឋិទាំងអស់ អន្តគ្គាហិកទិដ្ឋិថា លោកមិនទៀង មានការប្រកាន់ស្អិត ដោយអាការ ៥ គឺជាវិភវទិដ្ឋិទាំងអស់ អន្តគ្គាហិកទិដ្ឋិថា លោកមានទីបំផុត មានការប្រកាន់ស្អិត ដោយអាការ ៥ គឺជាភវទិដ្ឋិក៏មាន ជាវិភវទិដ្ឋិក៏មាន អន្តគ្គាហិកទិដ្ឋិថា លោកមិនមានទីបំផុត មានការប្រកាន់ស្អិតដោយអាការ ៥ គឺជាភវទិដ្ឋិក៏មាន ជាវិភវទិដ្ឋិក៏មាន អន្តគ្គាហិកទិដ្ឋិថា ជីវិតនោះ សរីរៈនោះ មានការប្រកាន់ស្អិតដោយអាការ ៥ គឺជាវិភវទិដ្ឋិទាំងអស់ អន្តគ្គាហិកទិដ្ឋិថា ជីវិតដទៃ សរីរៈដទៃ មានការប្រកាន់ស្អិតដោយអាការ ៥ គឺជាភវទិដ្ឋិទាំងអស់ អន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀត មានការប្រកាន់ស្អិត ដោយអាការ ៥ គឺជាភវទិដ្ឋិទាំងអស់ អន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ មិនកើតទៀត មានការប្រកាន់ស្អិតដោយអាការ ៥ គឺជាវិភវទិដ្ឋិទាំងអស់ អន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មាន មិនកើតទៀតក៏មាន មានការប្រកាន់ស្អិតដោយអាការ ៥ គឺជាភវទិដ្ឋិក៏មាន ជាវិភវទិដ្ឋិក៏មាន អបរន្តានុទិដ្ឋិ មានការប្រកាន់ស្អិតដោយអាការ ៤៤ គឺជាភវទិដ្ឋិក៏មាន ជាវិភវទិដ្ឋិក៏មាន ទិដ្ឋិប្រកបដោយសំយោជនៈ មានការប្រកាន់ស្អិត ដោយអាការ ១៨ គឺជាភវទិដ្ឋិក៏មាន ជាវិភវទិដ្ឋិក៏មាន មានវិនិពន្ធទិដ្ឋិថា អញ មានការប្រកាន់ស្អិត ដោយអាការ ១៨ គឺជាវិភវទិដ្ឋិទាំងអស់ មានវិនិពន្ធទិដ្ឋិថា របស់អញ មានការប្រកាន់ស្អិតដោយអាការ ១៨ គឺជាភវទិដ្ឋិទាំងអស់ អត្តវាទប្បដិសំយុត្តទិដ្ឋិ មានការប្រកាន់ស្អិតដោយអាការ ២០ គឺជាភវទិដ្ឋិ ១៥ ជាវិភវទិដ្ឋិ ៥ លោកវាទប្បដិសំយុត្តទិដ្ឋិ មានការប្រកាន់ស្អិត ដោយអាការ ៨ គឺជាភវទិដ្ឋិក៏មាន ជាវិភវទិដ្ឋិក៏មាន ទិដ្ឋិទាំងអស់ ឈ្មោះថា អត្តានុទិដ្ឋិ ទិដ្ឋិទាំងអស់ ឈ្មោះថា មិច្ឆាទិដ្ឋិ ទិដ្ឋិទាំងអស់ ឈ្មោះថា សក្កាយទិដ្ឋិ ទិដ្ឋិទាំងអស់ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិទាំងអស់ ឈ្មោះថា សញ្ញោជនិកទិដ្ឋិ ឈ្មោះថាអត្តវាទប្បដិសំយុត្តទិដ្ឋិ ឈ្មោះថា ភវទិដ្ឋិ ឈ្មោះថា វិភវទិដ្ឋិ ពួកជនណា ជាអ្នកត្រិះរិះ ហើយអាស្រ័យនូវទិដ្ឋិទាំងពីរនុ៎ះ ការដឹងក្នុងនិរោធរបស់ពួកជននោះ មិនមានឡើយ ដ្បិតថា សត្វលោកនេះ តែងមានសេចក្ដីសម្គាល់ខុស។

[៦៣] ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សមួយពួក ដែលត្រូវទិដ្ឋិទាំងពីររួបរឹតហើយ តែងក្រាញ មួយពួក តែងស្ទុះស្ទា ឯពួកបុគ្គលអ្នកមានចក្ខុ តែងឃើញច្បាស់។

ម្នាលភិក្ខុទាំងឡាយ ចុះទេវតា និងមនុស្សមួយពួក តែងក្រាញ តើដូចម្ដេច ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ មានភពជាទីត្រេកអរ ត្រេកអរក្នុងភព រីករាយក្នុងភព កាលដែលតថាគតកំពុងសម្តែងធម៌ (ឲ្យស្ដាប់) ដើម្បីរំលត់ភព ចិត្តរបស់ទេវតា និងមនុស្សទាំងនោះ រមែងមិនស្ទុះស្ទា មិនជ្រះថ្លា មិនតាំងនៅ មិនជឿស៊ប់ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សមួយពួក តែងក្រាញ យ៉ាងនេះឯង។

ម្នាលភិក្ខុទាំងឡាយ ចុះទេវតា និងមនុស្សមួយពួក តែងស្ទុះស្ទា តើដូចម្ដេច ទេវតា និងមនុស្សមួយពួក កាលនឿយណាយ ធុញទ្រាន់ ជិនឆ្អន់ ដោយសារភព ក៏ត្រេកអរចំពោះការប្រាសចាកភព ដោយគិតថា ឱហ្ន៎ អង្កាល់ណា ខ្លួននឹងទម្លាយកាយទៅហើយ សូន្យ វិនាស ខាងមុខអំពីសេចក្ដីស្លាប់ មិនកើតទៀត (ឬដោយគិតថា) នេះជាធម្មជាតស្ងប់ នេះជាធម្មជាតដ៏ឧត្ដមដោយពិត ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សមួយពួក តែងស្ទុះស្ទា យ៉ាងនេះឯង។

ម្នាលភិក្ខុទាំងឡាយ ចុះពួកបុគ្គលអ្នកមានចក្ខុ តែងឃើញច្បាស់ តើដូចម្ដេច ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញនូវភូតរូប ថាជាភូតរូប លុះឃើញនូវភូតរូប ថាជាភូតរូបហើយ តែងជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់នូវភូតរូប ម្នាលភិក្ខុទាំងឡាយ ពួកបុគ្គលអ្នកមានចក្ខុ តែងឃើញច្បាស់ យ៉ាងនេះឯង។

ភិក្ខុណា ឃើញនូវភូតរូប ថាជាភូតរូប ហើយប្រព្រឹត្តកន្លងនូវភូតរូប រមែងជឿស៊ប់ក្នុងការពិត ព្រោះការអស់ទៅនៃភវតណ្ហា ថាបើភិក្ខុនោះ បានកំណត់ដឹងនូវភូតរូបហើយ ទាំងជាអ្នកមានតណ្ហាទៅប្រាសហើយ ក្នុងរូបភព និងអរូបភព រមែងមិនបាននូវភពថ្មីទៀតទេ ព្រោះការមិនមានភូតរូប។

[៦៤] បុគ្គល ៣ ពួក មានទិដ្ឋិវិបត្តិ បុគ្គល ៣ ពួក បរិបូណ៌ដោយទិដ្ឋិ។ បុគ្គល ៣ ពួក មានទិដ្ឋិវិបត្តិ តើដូចម្ដេច។ ពួកតិរ្ថិយ ១ ពួកសាវ័កនៃតិរ្ថិយ ១ ពួកជនដែលជាមិច្ឆាទិដ្ឋិ ១ នេះបុគ្គល ៣ ពួកដែលមានទិដ្ឋិវិបត្តិ។

បុគ្គល ៣ ពួក បរិបូណ៌ដោយទិដ្ឋិ តើដូចម្ដេច។ ព្រះតថាគត ១ សាវ័កនៃព្រះតថាគត ១ ពួកជនដែលជាសម្មាទិដ្ឋិ ១ នេះបុគ្គល ៣ ពួក ដែលបរិបូណ៌ដោយទិដ្ឋិ។

នរជនណា មានសេចក្ដីក្រោធផង ចងសេចក្ដីក្រោធទុកផង ជាសត្វលាមក លុបគុណគេផង មានទិដ្ឋិវិបត្តិផង មានពុតត្បុតផង បុគ្គលគប្បីដឹងនូវនរជននោះថា អ្នកទាំងនេះ ជាមនុស្សថោកទាប។ អ្នកប្រាជ្ញ មិនមានសេចក្ដីក្រោធ មិនចងសេចក្ដីក្រោធទុក មិនលុបគុណគេ ដល់នូវភាពជាអ្នកបរិសុទ្ធ មានទិដ្ឋិបរិបូណ៌ បុគ្គលគប្បីដឹងនូវអ្នកប្រាជ្ញនោះថា អ្នកនេះ ជាមនុស្សប្រសើរ។

[៦៥] ទិដ្ឋិវិបត្តិ ៣ យ៉ាង ទិដ្ឋិសម្បត្តិ ៣ យ៉ាង។

ទិដ្ឋិវិបត្តិ ៣ យ៉ាង តើដូចម្ដេចខ្លះ។ ការយល់ឃើញថា នុ៎ះជារបស់អញ ឈ្មោះថាទិដ្ឋិវិបត្តិ ការយល់ឃើញថា នុ៎ះជាអញ ឈ្មោះថាទិដ្ឋិវិបត្តិ ការយល់ឃើញថា នុ៎ះជាខ្លួនរបស់អញ ឈ្មោះថាទិដ្ឋិវិបត្តិ នេះឯង ទិដ្ឋិវិបត្តិ ៣ យ៉ាង។

ទិដ្ឋិសម្បត្តិ ៣ យ៉ាង តើដូចម្ដេចខ្លះ។ ការយល់ឃើញថា នុ៎ះមិនមែនជារបស់អញ ឈ្មោះថាទិដ្ឋិសម្បត្តិ ការយល់ឃើញថា នុ៎ះមិនមែនជាអញ ឈ្មោះថាទិដ្ឋិសម្បត្តិ ការយល់ឃើញថា នុ៎ះមិនមែនជាខ្លួនរបស់អញ ឈ្មោះថាទិដ្ឋិសម្បត្តិ នេះឯង ទិដ្ឋិសម្បត្តិ ៣ យ៉ាង។

[៦៦] ការយល់ឃើញថា នុ៎ះរបស់អញ ឈ្មោះទិដ្ឋិអ្វី មានទិដ្ឋិប៉ុន្មាន ទិដ្ឋិទាំងនោះ គេប្រកាន់យកចំណែកដូចម្ដេច ការយល់ឃើញថា នុ៎ះជាអញ ឈ្មោះទិដ្ឋិអ្វី មានទិដ្ឋិប៉ុន្មាន ទិដ្ឋិទាំងនោះ គេប្រកាន់យកចំណែកដូចម្ដេច ការយល់ឃើញថា នុ៎ះជាខ្លួនរបស់អញ ឈ្មោះទិដ្ឋិអ្វី មានទិដ្ឋិប៉ុន្មាន ទិដ្ឋិទាំងនោះ គេប្រកាន់យកចំណែកដូចម្ដេច។ ការយល់ឃើញថា នុ៎ះរបស់អញ ឈ្មោះបុព្វន្តានុទិដ្ឋិ មានទិដ្ឋិ ១៨ ទិដ្ឋិទាំងនោះ គេប្រកាន់យកចំណែកខាងដើម ការយល់ឃើញថា នុ៎ះជាអញ ឈ្មោះអបរន្តានុទិដ្ឋិ មានទិដ្ឋិ ៤៤ ទិដ្ឋិទាំងនោះ គេប្រកាន់យកចំណែកខាងចុង ការយល់ឃើញថា នុ៎ះជាខ្លួនរបស់អញ ឈ្មោះវីសតិវត្ថុកអត្តានុទិដ្ឋិ ឈ្មោះវីសតិវត្ថុកសក្កាយទិដ្ឋិ មានទិដ្ឋិ ៦២ ដោយមានសក្កាយទិដ្ឋិជាប្រធាន ទិដ្ឋិទាំងនោះ គេប្រកាន់យកចំណែកខាងដើម និងចំណែកខាងចុង។

[៦៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ដល់នូវការសម្រេច ព្រោះតថាគត បុគ្គលទាំងអស់នោះ ឈ្មោះថាអ្នកបរិបូណ៌ដោយទិដ្ឋិ បុគ្គល ៥ ពួក សម្រេចក្នុងលោកនេះ បុគ្គល ៥ ពួក លះលោកនេះហើយ សម្រេច។

បុគ្គល ៥ ពួក សម្រេចក្នុងលោកនេះ តើដូចម្ដេច។ សត្តក្ខត្តុបរមបុគ្គល ១ កោលង្កោលបុគ្គល ១ ឯកពីជិបុគ្គល ១ សកទាគាមិបុគ្គល ១ បុគ្គលដែលជាព្រះអរហន្ត ក្នុងបច្ចុប្បន្ន ១ នេះ បុគ្គល ៥ ពួក សម្រេចក្នុងលោកនេះ។

បុគ្គល ៥ ពួក លះលោកនេះហើយ សម្រេច តើដូចម្ដេច។ អន្តរាបរិនិព្វាយិបុគ្គល ១ ឧបហច្ចបរិនិព្វាយិបុគ្គល ១ អសង្ខារបរិនិព្វាយិបុគ្គល ១ សសង្ខារបរិនិព្វាយិបុគ្គល ១ ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ១ នេះ បុគ្គល ៥ ពួក លះលោកនេះហើយ សម្រេច។

ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ដល់នូវការសម្រេច ព្រោះតថាគត បុគ្គល ទាំងអស់នោះ ឈ្មោះថាអ្នកបរិបូណ៌ដោយទិដ្ឋិ នេះឯង បុគ្គល ៥ ពួក សម្រេចក្នុងលោកនេះ នេះឯង បុគ្គល ៥ ពួក លះលោកនេះហើយ សម្រេច។

[៦៨] ម្នាលភិក្ខុទាំងឡាយ ពួកបុគ្គលណានីមួយ ជ្រះថ្លាមិនកម្រើកចំពោះតថាគត បុគ្គលទាំងអស់នោះ ឈ្មោះថាសោតាបន្នបុគ្គល សោតាបន្នបុគ្គលទាំងនោះ ៥ ពួកនេះ សម្រេចក្នុងលោកនេះ ឯបុគ្គល ៥ ពួកទៀត លះលោកនេះហើយ សម្រេច។

បុគ្គល ៥ ពួកសម្រេចក្នុងលោកនេះ តើដូចម្ដេច។ សត្តក្ខត្តុបរមបុគ្គល ១ កោលង្កោលបុគ្គល ១ ឯកពីជិបុគ្គល ១ សកទាគាមិបុគ្គល ១ បុគ្គលដែលជាព្រះអរហន្តក្នុងបច្ចុប្បន្ន ១ នេះ បុគ្គល ៥ ពួក សម្រេចក្នុងលោកនេះ។

បុគ្គល ៥ ពួក លះលោកនេះហើយ សម្រេច តើដូចម្ដេច។ អន្តរាបរិនិព្វាយិបុគ្គល ១ ឧបហច្ចបរិនិព្វាយិបុគ្គល ១ អសង្ខារបរិនិព្វាយិបុគ្គល ១ សសង្ខារបរិនិព្វាយិបុគ្គល ១ ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ១ នេះ បុគ្គល ៥ ពួក លះលោកនេះហើយ សម្រេច។

ម្នាលភិក្ខុទាំងឡាយ ពួកបុគ្គលណានីមួយ ជ្រះថ្លាមិនកម្រើកចំពោះតថាគត បុគ្គលទាំងអស់នោះ ឈ្មោះថាសោតាបន្នបុគ្គល នេះឯង សោតាបន្នបុគ្គលទាំង ៥ ពួកនោះ សម្រេចក្នុងលោកនេះ នេះឯង បុគ្គល ៥ ពួក លះលោកនេះហើយ សម្រេច។

ចប់ ទិដ្ឋិកថា។

អានាបានកថា (ទី៣)

(៣. អានាបានស្សតិកថា)

(គណនវារៈ ទី១)

(១. គណនវារ)

[៦៩] កាលភិក្ខុចម្រើនអានាបានស្សតិសមាធិ មានវត្ថុ ១៦ ញាណចំនួន ២២០ ក៏កើតឡើង គឺបរិបន្ថញ្ញាណ ៨ ឧបការញ្ញាណ ៨ ឧបក្កិលេសញ្ញាណ ១៨ វោទានញ្ញាណ ១៣ សតោការិញ្ញាណ ៣២ សមាធិញ្ញាណ ២៤ វិបស្សនាញាណ ៧២ និព្វិទាញាណ ៨ និព្វិទានុលោមញាណ ៨ និព្វិទាបដិប្បស្សទ្ធិញ្ញាណ ៨ វិមុត្តិសុខញ្ញាណ ២១។

[៧០] បរិបន្ថញ្ញាណ ៨ និងឧបការញ្ញាណ ៨ តើដូចម្ដេច។ កាមឆន្ទៈ ជាសត្រូវដល់សមាធិ នេក្ខម្មៈ ជាឧបការៈដល់សមាធិ ព្យាបាទ ជាសត្រូវដល់សមាធិ អព្យាបាទ ជាឧបការៈដល់សមាធិ ថីនមិទ្ធៈ ជាសត្រូវដល់សមាធិ អាលោកសញ្ញា ជាឧបការៈដល់សមាធិ ឧទ្ធច្ចៈ ជាសត្រូវដល់សមាធិ អវិក្ខេបៈ ជាឧបការៈដល់សមាធិ វិចិកិច្ឆាជាសត្រូវដល់សមាធិ ធម្មវវត្ថានៈ ជាឧបការៈដល់សមាធិ អវិជ្ជា ជាសត្រូវដល់សមាធិ ញាណ ជាឧបការៈដល់សមាធិ អរតិ ជាសត្រូវដល់សមាធិ បាមុជ្ជៈជាឧបការៈដល់សមាធិ អកុសលធម៌ទាំងអស់ សុទ្ធតែជាសត្រូវដល់សមាធិ កុសលធម៌ទាំងអស់សុទ្ធតែជាឧបការៈដល់សមាធិ ទាំងនេះឈ្មោះថាបរិបន្ថញ្ញាណ ៨ និងឧបការញ្ញាណ ៨ ចិត្តដែលស្ទុះខ្ពស់ឡើង ចិត្តដែលអណ្ដែតត្រសែតផុតឡើង រមែងតាំងនៅស៊ប់ក្នុងឯកត្តៈ រមែងស្អាតចាកនីវរណៈ ដោយអាការទាំង ១៦ នេះ។

(សោឡសញាណនិទ្ទេសៈ ទី២)

(២. សោឡសញាណនិទ្ទេសោ)

[៧១] ឯកត្តៈទាំងនោះ តើដូចម្ដេច។ នេក្ខម្មៈ ឈ្មោះថាឯកត្តៈ អព្យាបាទឈ្មោះថាឯកត្តៈ អាលោកសញ្ញា ឈ្មោះថាឯកត្តៈ អវិក្ខេបៈ ឈ្មោះថាឯកត្តៈ ធម្មវវត្ថានៈ ឈ្មោះថាឯកត្តៈ ញាណ ឈ្មោះថាឯកត្តៈ បាមុជ្ជៈ ឈ្មោះថាឯកត្តៈ កុសលធម៌ទាំងអស់ឈ្មោះថាឯកត្តៈ។ នីវរណៈ ទាំងនោះ តើដូចម្ដេច។ កាមច្ឆន្ទៈ ឈ្មោះថានីវរណៈ ព្យាបាទឈ្មោះថានីវរណៈ ថីនមិទ្ធៈ ឈ្មោះថានីវរណៈ ឧទ្ធច្ចកុក្កុច្ចៈ ឈ្មោះថានីវរណៈ វិចិកិច្ឆាឈ្មោះថានីវរណៈ អវិជ្ជា ឈ្មោះថានីវរណៈ អរតិ ឈ្មោះថានីវរណៈ អកុសលធម៌ទាំងអស់ ឈ្មោះថានីវរណៈ។

[៧២] សំនួរត្រង់ពាក្យថា នីវរណៈ ចុះនីវរណៈ ដោយអត្ថដូចម្ដេច។ នីវរណៈ ដោយអត្ថថា ធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន)។ ដំណើរទៅ (កាន់ព្រះនិព្វាន) ទាំងនោះ តើដូចម្ដេច។ នេក្ខម្មៈ ឈ្មោះថាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារនេក្ខម្មៈនោះ កាមច្ឆន្ទៈ ឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនស្គាល់ច្បាស់នេក្ខម្មៈ ដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ព្រោះត្រូវកាមច្ឆន្ទៈនោះបិទបាំង ហេតុនោះ កាមច្ឆន្ទៈ ឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) អព្យាបាទឈ្មោះថា ដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារអព្យាបាទនោះ។ ព្យាបាទឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនស្គាល់ច្បាស់អព្យាបាទ ដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ព្រោះត្រូវព្យាបាទនោះបិទបាំង ហេតុនោះ ព្យាបាទឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) អាលោកសញ្ញា ឈ្មោះថាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារអាលោកសញ្ញានោះ ថីនមិទ្ធៈ ឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនស្គាល់ច្បាស់អាលោកសញ្ញាដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ព្រោះត្រូវថីនមិទ្ធៈនោះបិទបាំង ហេតុនោះ ថីនមិទ្ធៈ ឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) អវិក្ខេបៈ ឈ្មោះថាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារអវិក្ខេបៈនោះ ឧទ្ធច្ចៈ ឈ្មោះធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនស្គាល់ច្បាស់អវិក្ខេបៈ ដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ព្រោះត្រូវឧទ្ធច្ចៈនោះបិទបាំង ហេតុនោះ ឧទ្ធច្ចៈ ឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) ធម្មវវត្ថានៈ ឈ្មោះថាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារធម្មវវត្ថានៈនោះ វិចិកិច្ឆាឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនស្គាល់ច្បាស់ធម្មវវត្ថានៈ ដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ព្រោះត្រូវវិចិកិច្ឆានោះបិទបាំង ហេតុនោះ វិចិកិច្ឆា ឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) ញាណ ឈ្មោះថាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារញាណនោះ អវិជ្ជា ឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនដឹងច្បាស់ញាណ ដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ព្រោះត្រូវអវិជ្ជានោះបិទបាំង ហេតុនោះ អវិជ្ជា ឈ្មោះថាជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បាមុជ្ជៈ ឈ្មោះថាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារបាមុជ្ជៈនោះ អរតិ ឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនដឹងច្បាស់បាមុជ្ជៈ ដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ព្រោះត្រូវអរតិនោះ បិទបាំង ហេតុនោះ អរតិ ឈ្មោះថាជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) កុសលធម៌ទាំងអស់ជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារធម៌ទាំងឡាយនោះ អកុសលធម៌ទាំងអស់ សុទ្ធតែជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនស្គាល់ ច្បាស់នូវកុសលធម៌ ដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ព្រោះត្រូវអកុសលធម៌នោះ បិទបាំង ហេតុនោះ ពួកអកុសលធម៌ទាំងអស់នោះ ឈ្មោះថាជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) កាលភិក្ខុមានចិត្តបរិសុទ្ធ ចាកនីវរណធម៌ទាំងនេះ ចម្រើនអានាបានស្សតិសមាធិដែលមានវត្ថុ ១៦ ខណិកសមោធាន (ក៏កើតមាន)។

(ឧបក្កិលេសញាណនិទ្ទេសៈ ទី៣)

(៣. ឧបក្កិលេសញាណនិទ្ទេសោ)

(បឋមច្ឆក្ក)

(បឋមច្ឆក្កំ)

[៧៣] ឧបក្កិលេសញ្ញាណ ១៨ កើតឡើង តើដូចម្ដេច។ កាលបុគ្គលផ្ចង់ស្មារតីទៅកាន់ខ្យល់ដកដង្ហើមចេញ ខាងដើម កណ្ដាល និងខាងចុង ចិត្តដែលបោះទៅក្នុងខ្យល់ដង្ហើមខាងក្នុង ជាសត្រូវរបស់សមាធិ កាលបុគ្គលផ្ចង់ស្មារតីទៅកាន់ខ្យល់ដកដង្ហើមចូល ខាងដើម កណ្ដាល និងខាងចុង ចិត្តដែលបោះទៅក្នុងខ្យល់ដង្ហើមខាងក្រៅ ជាសត្រូវរបស់សមាធិ សេចក្ដីប្រាថ្នាចំពោះខ្យល់ដកដង្ហើមចេញ សេចក្ដីត្រេកត្រអាល សេចក្ដីប្រព្រឹត្តនៃចំណង់ ជាសត្រូវរបស់សមាធិ សេចក្ដីប្រាថ្នាចំពោះខ្យល់ដកដង្ហើមចូល សេចក្ដីត្រេកត្រអាល សេចក្ដីប្រព្រឹត្តនៃចំណង់ ជាសត្រូវរបស់សមាធិ ការជ្រប់ចិត្តក្នុងការបានចំពោះនូវខ្យល់ដកដង្ហើមចូល សម្រាប់បុគ្គលដែលលំបាកដោយខ្យល់ដង្ហើមចេញ ជាសត្រូវរបស់សមាធិ ការជ្រប់ចិត្តក្នុងការបានចំពោះនូវខ្យល់ដកដង្ហើមចេញ សម្រាប់បុគ្គលដែលទប់ខ្យល់ដកដង្ហើមចូល ជាសត្រូវរបស់សមាធិ។

ប្រសិនបើចិត្តរបស់បុគ្គលកាលនៅញាប់ញ័រ មិនទាន់ផុត ស្រឡះ ចាកឧបក្កិលេសទាំងឡាយណា ឧបក្កិលេសរបស់អានាបានស្សតិសមាធិនោះ មាន ៦ គឺការផ្ចង់ស្មារតីទៅកាន់ខ្យល់ដកដង្ហើមចេញ ១ ការផ្ចង់ស្មារតីទៅកាន់ខ្យល់ដកដង្ហើមចូល ១ សតិ ១ ការបោះចិត្តទៅក្នុងខ្យល់ដង្ហើមខាងក្នុង ១ សេចក្ដីប៉ុនប៉ង ១ សេចក្ដីប្រាថ្នាក្នុងការបោះចិត្តទៅក្នុងខ្យល់ដង្ហើមខាងក្រៅ ១ ពួកជននោះ កាលដែលមិនទាន់ដឹងច្បាស់នូវវិមោក្ខ តែងនៅជឿអ្នកដទៃ។

(ទុតិយច្ឆក្ក)

(ទុតិយច្ឆក្កំ)

[៧៤] កាលបុគ្គលកំពុងនឹកនិមិត្ត ចិត្តរមែងញាប់ញ័រក្នុងខ្យល់ដកដង្ហើមចេញ ជាសត្រូវរបស់សមាធិ កាលបុគ្គលកំពុងនឹកខ្យល់ដកដង្ហើមចេញ ចិត្តរមែងញាប់ញ័រ ក្នុងនិមិត្ត ជាសត្រូវរបស់សមាធិ កាលបុគ្គលកំពុងនឹកនិមិត្ត ចិត្តរមែងញាប់ញ័រក្នុងខ្យល់ដកដង្ហើមចូល ជាសត្រូវរបស់សមាធិ កាលបុគ្គលកំពុងនឹកខ្យល់ដកដង្ហើមចូល ចិត្តរមែងញាប់ញ័រក្នុងនិមិត្ត ជាសត្រូវរបស់សមាធិ កាលបុគ្គលកំពុងនឹកខ្យល់ដកដង្ហើមចេញ ចិត្តរមែងញាប់ញ័រក្នុងខ្យល់ដកដង្ហើមចូល ជាសត្រូវរបស់សមាធិ កាលបុគ្គលកំពុងនឹកខ្យល់ដកដង្ហើមចូល ចិត្តរមែងញាប់ញ័រក្នុងខ្យល់ដកដង្ហើមចេញ ជាសត្រូវរបស់សមាធិ។

ប្រសិនបើចិត្តរបស់បុគ្គល កាលនៅញាប់ញ័រ មិនទាន់ផុតស្រឡះចាកឧបក្កិលេសទាំងឡាយណា ឧបក្កិលេសទាំងឡាយនោះ របស់អានាបានស្សតិសមាធិ មាន ៦ យ៉ាង គឺ កាលបុគ្គលកំពុងនឹកនិមិត្ត ចិត្តរមែងញាប់ញ័រក្នុងខ្យល់ដកដង្ហើមចេញ ១ កាលបុគ្គលកំពុងនឹកខ្យល់ដកដង្ហើមចេញ ចិត្ត រមែងញាប់ញ័រក្នុងនិមិត្ត ១ កាលបុគ្គលកំពុងនឹកនិមិត្ត ចិត្តរមែងញាប់ញ័រក្នុងខ្យល់ដកដង្ហើមចូល ១ កាលបុគ្គលកំពុងនឹកខ្យល់ដកដង្ហើមចូល ចិត្តរមែងញាប់ញ័រក្នុងនិមិត្ត ១ កាលបុគ្គលកំពុងនឹកខ្យល់ដកដង្ហើមចេញ ចិត្តរមែងញាប់ញ័រក្នុងខ្យល់ដកដង្ហើមចូល ១ កាលបុគ្គលកំពុងនឹកខ្យល់ដកដង្ហើមចូល ចិត្តរមែងញាប់ញ័រក្នុងខ្យល់ដកដង្ហើមចេញ ១ ជនទាំងនោះ កាលមិនទាន់ដឹងច្បាស់នូវវិមោក្ខ តែងនៅជឿអ្នកដទៃ។

(តតិយច្ឆក្ក)

(តតិយច្ឆក្កំ)

[៧៥] ចិត្តស្ទុះទៅរកអារម្មណ៍ជាអតីត ដែលធ្លាក់ទៅក្នុងសេចក្ដីរាយមាយ ជាសត្រូវរបស់សមាធិ ចិត្តប្រាថ្នារកអារម្មណ៍ជាអនាគតដែលញាប់ញ័រ ជាសត្រូវរបស់សមាធិ ចិត្តរួញរាដែលធ្លាក់ទៅក្នុងសេចក្ដីខ្ជិលច្រអូស ជាសត្រូវរបស់សមាធិ ចិត្តផ្គងហួសពេកដែលធ្លាក់ទៅក្នុងឧទ្ធច្ចៈ ជាសត្រូវរបស់សមាធិ ចិត្តប្រាកដដែលធ្លាក់ទៅក្នុងរាគៈ ជាសត្រូវរបស់សមាធិ ចិត្តមិនប្រាកដដែលធ្លាក់ទៅក្នុងព្យាបាទ ជាសត្រូវរបស់សមាធិ។

បុគ្គលមានសង្កប្បៈសៅហ្មងហើយ រមែងមិនស្គាល់ច្បាស់នូវអធិចិត្ត ដោយសារពួកឧបក្កិលេសណា ឧបក្កិលេសទាំងឡាយនោះ របស់អានាបានស្សតិសមាធិ មាន ៦ យ៉ាង គឺ ចិត្តស្ទុះទៅរកអារម្មណ៍ជាអតីតៈ ១ ចិត្តប្រាថ្នារកអារម្មណ៍ជាអនាគត ១ ចិត្តរួញរា ១ ចិត្តផ្គងហួសពេក ១ ចិត្តប្រាកដ ១ ចិត្តមិនប្រាកដ ១ រមែងមិនតម្កល់នៅមាំឡើយ។

[៧៦] កាលភិក្ខុផ្ចង់ស្មារតីទៅកាន់ខ្យល់ដកដង្ហើមចេញ ខាងដើម កណ្ដាល និងខាងចុង កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ដោយសារចិត្តដែលបោះទៅក្នុងខ្យល់ដង្ហើមខាងក្នុង កាលភិក្ខុផ្ចង់ស្មារតីទៅកាន់ខ្យល់ដកដង្ហើមចូល ខាងដើម កណ្ដាល និងខាងចុង កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ដោយសារចិត្តដែលបោះទៅក្នុងខ្យល់ដង្ហើមខាងក្រៅ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ដោយសេចក្ដីប្រាថ្នារកខ្យល់ដកដង្ហើមចេញ ដោយសេចក្ដីត្រេកអរ ដោយសេចក្ដីប្រព្រឹត្តនៃចំណង់ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ដោយសារសេចក្ដីប្រាថ្នារកខ្យល់ដកដង្ហើមចូល ដោយសេចក្ដីត្រេកអរ ដោយសេចក្ដីប្រព្រឹត្តនៃចំណង់ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះជ្រប់ចិត្តក្នុងការបានចំពោះនូវខ្យល់ដកដង្ហើមចូល សម្រាប់អ្នកទប់ខ្យល់ដកដង្ហើមចេញ កាលភិក្ខុនឹកនិមិត្ត កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តញាប់ញ័រក្នុងខ្យល់ដកដង្ហើមចេញ កាលភិក្ខុនឹកខ្យល់ដកដង្ហើមចេញ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តញាប់ញ័រក្នុងនិមិត្ត កាលភិក្ខុនឹកនិមិត្ត កាយ និងចិត្តរមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តញាប់ញ័រក្នុងខ្យល់ដកដង្ហើមចូល កាលភិក្ខុនឹកខ្យល់ដកដង្ហើមចូល កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តញាប់ញ័រក្នុងនិមិត្ត កាលភិក្ខុនឹកខ្យល់ដកដង្ហើមចេញ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តញាប់ញ័រក្នុងខ្យល់ដកដង្ហើមចូល កាលភិក្ខុនឹកខ្យល់ដកដង្ហើមចូល កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តញាប់ញ័រក្នុងខ្យល់ដកដង្ហើមចេញ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តស្ទុះទៅរកអារម្មណ៍ជាអតីតៈ ដែលធ្លាក់ទៅក្នុងសេចក្ដីរាយមាយ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តប្រាថ្នារកអារម្មណ៍ជាអនាគត ដែលញាប់ញ័រ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តរួញរាដែលធ្លាក់ទៅក្នុងសេចក្ដីខ្ជិលច្រអូស កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តផ្គងហួសពេក ដែលធ្លាក់ទៅក្នុងឧទ្ធច្ចៈ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តដែលប្រាកដ ដែលធ្លាក់ទៅក្នុងរាគៈ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តមិនប្រាកដដែលធ្លាក់ទៅក្នុងព្យាបាទ។

បុគ្គលណាមិនបានបំពេញ មិនបានចម្រើនអានាបានស្សតិ បុគ្គលនោះ រមែងមានកាយរំភើបផង មានចិត្តរំភើបផង មានកាយញាប់ញ័រផង មានចិត្តញាប់ញ័រផង បុគ្គលណា បានបំពេញ បានចម្រើនល្អនូវអានាបានស្សតិ បុគ្គលនោះ រមែងមានកាយមិនរំភើបផង មានចិត្តមិនរំភើបផង មានកាយមិនញាប់ញ័រផង មានចិត្តមិនញាប់ញ័រផង។

កាលភិក្ខុមានចិត្តស្អាត ចាកនីវរណធម៌ទាំងនោះ ចម្រើនអានាបានស្សតិសមាធិ មានវត្ថុ ១៦ ខណិកសមោធាន (ក៏កើតមាន) នេះឯង ឧបក្កិលេសទាំង ១៨ កើតឡើង។

(វោទានញាណនិទ្ទេសៈ ទី៤)

(៤. វោទានញាណនិទ្ទេសោ)

[៧៧] វោទានញ្ញាណ ១៣ តើដូចម្ដេច។ ចិត្តស្ទុះទៅរកអារម្មណ៍ជាអតីត ដែលធ្លាក់ទៅក្នុងសេចក្ដីរាយមាយ បុគ្គលវៀរនូវចិត្តនោះ ហើយតម្កល់ទុកក្នុងឋានមួយ ចិត្តមិនដល់សេចក្ដីរាយមាយ យ៉ាងនេះខ្លះ ចិត្តប្រាថ្នារកអារម្មណ៍ជាអនាគត ដែលញាប់ញ័រ បុគ្គលវៀរនូវចិត្តនោះហើយ រមែងរួចស្រឡះចាកចិត្តនោះឯង ចិត្តមិនដល់សេចក្ដីរាយមាយ យ៉ាងនេះខ្លះ ចិត្តរួញរា ដែលធ្លាក់ទៅក្នុងសេចក្ដីខ្ជិលច្រអូស បុគ្គលផ្គងនូវចិត្តនោះ ហើយលះបង់សេចក្ដីខ្ជិលច្រអូស ចិត្តមិនដល់សេចក្ដីរាយមាយ យ៉ាងនេះខ្លះ ចិត្តផ្គងហួសពេក ដែលធ្លាក់ទៅក្នុងឧទ្ធច្ចៈ បុគ្គលសង្កត់សង្កិនចិត្តនោះហើយ លះបង់ឧទ្ធច្ចៈ ចិត្តរមែងមិនដល់សេចក្ដីរាយមាយ យ៉ាងនេះខ្លះ ចិត្តប្រាកដដែលធ្លាក់ទៅក្នុងរាគៈ បុគ្គលជាអ្នកស្គាល់ចិត្តនោះច្បាស់ លះបង់រាគៈ ចិត្តរមែងមិនដល់សេចក្ដីរាយមាយ យ៉ាងនេះខ្លះ ចិត្តមិនប្រាកដ ដែលធ្លាក់ទៅក្នុងព្យាបាទ បុគ្គលជាអ្នកស្គាល់ចិត្តនោះច្បាស់ លះបង់ព្យាបាទ ចិត្តរមែងមិនដល់សេចក្ដីរាយមាយ យ៉ាងនេះខ្លះ ចិត្តរមែងស្អាត ផូរផង់ ដល់នូវឯកត្តៈ ដោយឋានទាំងឡាយ ៦ នេះឯង។

[៧៨] ឯកត្តៈទាំងនោះ តើដូចម្ដេច។ ទានវោស្សគ្គុបដ្ឋាន ឈ្មោះថាឯកត្តៈ សមថនិមិត្តុបដ្ឋាន ឈ្មោះថាឯកត្តៈ វយលក្ខណុបដ្ឋាន ឈ្មោះថាឯកត្តៈ និរោធុបដ្ឋាន ឈ្មោះថាឯកត្តៈ ទានវោស្សគ្គុបដ្ឋានរបស់បុគ្គលអ្នកចុះចិត្តស៊ប់ ក្នុងការលះបង់ឈ្មោះថាឯកត្តៈ ១ សមថនិមិត្តុបដ្ឋានរបស់ពួកបុគ្គលអ្នកប្រកបរឿយៗ ក្នុងអធិចិត្ត ឈ្មោះ ថាឯកត្តៈ វយលក្ខណុបដ្ឋាន របស់បុគ្គលអ្នកពិចារណា ឈ្មោះថាឯកត្តៈ និងនិរោធុបដ្ឋាន របស់ពួកអរិយបុគ្គល ឈ្មោះថាឯកត្តៈ ចិត្តដែលដល់នូវឯកត្តៈ ដោយឋានទាំង ៤ នេះ ឈ្មោះថាជាធម្មជាតជ្រះថ្លា ដោយបដិបទាវិសុទ្ធិផង ឈ្មោះថាការចម្រើនរឿយ ៗ នៃការសំឡឹងពិនិត្យផង ឈ្មោះថារីករាយដោយញាណផង។

[៧៩] បឋមជ្ឈាន មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង។ បឋមជ្ឈាន មានបដិបទាវិសុទ្ធិជាខាងដើម មានការចម្រើនរឿយ ៗ នៃការសំឡឹងពិនិត្យ ជាកណ្ដាល មានការរីករាយព្រមជាខាងចុង។

[៨០] បឋមជ្ឈាន មានបដិបទាវិសុទ្ធិ ជាខាងដើម តើបដិបទាវិសុទ្ធិ ជាខាងដើម មាន លក្ខណៈប៉ុន្មានយ៉ាង។ បដិបទាវិសុទ្ធិជាខាងដើម មានលក្ខណៈ ៣ យ៉ាងគឺ ធម៌ណា ជាសត្រូវនៃបឋមជ្ឈាននោះ ចិត្តរមែងបរិសុទ្ធចាកធម៌នោះ ចិត្តរមែងដើរឆ្ពោះទៅកាន់ សមថនិមិត្តជាកណ្ដាល ព្រោះសេចក្ដីស្អាត ចិត្តរមែងស្ទុះទៅក្នុងសមថនិមិត្តនោះ ព្រោះការដើរឆ្ពោះ គឺត្រង់ដែលចិត្តបរិសុទ្ធ ចាកធម៌ជាសត្រូវ ១ ត្រង់ដែលចិត្តដើរឆ្ពោះទៅកាន់សមថនិមិត្តជាកណ្ដាល ព្រោះសេចក្ដីស្អាត ១ ត្រង់ដែលចិត្តស្ទុះទៅក្នុងសមថនិមិត្តនោះ ព្រោះការដើរឆ្ពោះ ១ (ទាំង ៣ នេះ) ឈ្មោះថា បដិបទាវិសុទ្ធិ ជាខាងដើមរបស់បឋមជ្ឈាន នេះឯង លក្ខណៈ ៣ យ៉ាងរបស់បដិបទាវិសុទ្ធិ ជាខាងដើម ហេតុនោះ លោកពោលថា បឋមជ្ឈាន មានលំអខាងដើមផង បរិបូណ៌ដោយលក្ខណៈផង។

[៨១] បឋមជ្ឈាន មានការចម្រើនរឿយ ៗ នៃការសំឡឹងពិនិត្យ ជាកណ្ដាល តើការសំឡឹងពិនិត្យ ជាកិច្ចកណ្ដាល មានលក្ខណៈប៉ុន្មានយ៉ាង។ ការសំឡឹងពិនិត្យ ទុកជាកិច្ចកណ្ដាល មានលក្ខណៈ ៣ យ៉ាងគឺ ចិត្តដែលបរិសុទ្ធ រមែងសំឡឹងផ្ទៀងផ្ទាត់ ចិត្តដែលដើរឆ្ពោះទៅរកសមថៈ រមែងសំឡឹងផ្ទៀងផ្ទាត់ ចិត្តដែលតាំងឡើងក្នុងឯកត្តៈ រមែងសំឡឹងផ្ទៀងផ្ទាត់ គឺត្រង់ដែលចិត្តបរិសុទ្ធ សំឡឹងផ្ទៀងផ្ទាត់ ១ ត្រង់ដែលចិត្តដើរឆ្ពោះទៅរកសមថៈ សំឡឹងផ្ទៀងផ្ទាត់ ១ ត្រង់ដែលចិត្តតាំងឡើងក្នុងឯកត្តៈ សំឡឹងផ្ទៀងផ្ទាត់ ១ (ទាំង ៣ នេះ) ឈ្មោះថា ការចម្រើនរឿយ ៗ នៃការសំឡឹងពិនិត្យ ទុកជាកិច្ចកណ្ដាលនៃបឋមជ្ឈាន នេះឯង លក្ខណៈ ៣ យ៉ាងរបស់ការចម្រើនរឿយៗនៃការសំឡឹងពិនិត្យ ជាកិច្ចកណ្ដាល ហេតុនោះ លោកពោលថា បឋមជ្ឈាន មានលំអក្នុងកណ្ដាលផង បរិបូណ៌ដោយលក្ខណៈផង។

[៨២] បឋមជ្ឈាន មានការរីករាយព្រមជាខាងចុង តើការរីករាយព្រម ជាខាងចុង មានលក្ខណៈប៉ុន្មានយ៉ាង។ ការរីករាយព្រម ជាខាងចុង មានលក្ខណៈ ៤ យ៉ាងគឺ ការរីករាយព្រម ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវពួកធម៌ដែលកើតក្នុងបឋមជ្ឈាននោះ ១ ការរីករាយព្រម ដោយអត្ថថា ឥន្ទ្រិយទាំងឡាយមានរសតែមួយ ១ ការរីករាយព្រម ដោយអត្ថថា នាំទៅនូវព្យាយាម គួរដល់ឥន្ទ្រិយនោះ ១ ការរីករាយព្រម ដោយអត្ថថាសេព ១ (ទាំង ៤ នេះ) ឈ្មោះថា ការរីករាយព្រមជាខាងចុងរបស់បឋមជ្ឈាន នេះឯងការរីករាយព្រមជាខាងចុង មានលក្ខណៈ ៤ យ៉ាង ហេតុនោះ លោកពោលថា បឋមជ្ឈាន មានលំអខាងចុងផង បរិបូណ៌ដោយលក្ខណៈផង ចិត្តដែលប្រព្រឹត្តទៅក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោលមកហើយយ៉ាងនេះឯង រមែងជាចិត្តបរិបូណ៌ដោយលក្ខណៈ ១០ យ៉ាងគឺ បរិបូណ៌ដោយវិតក្កៈ ១ បរិបូណ៌ដោយវិចារៈ ១ បរិបូណ៌ដោយបីតិ ១ បរិបូណ៌ដោយសុខៈ ១ បរិបូណ៌ដោយអធិដ្ឋានចិត្ត ១ បរិបូណ៌ដោយសទ្ធា ១ បរិបូណ៌ដោយវីរិយៈ ១ បរិបូណ៌ដោយសតិ ១ បរិបូណ៌ដោយសមាធិ ១ បរិបូណ៌ដោយបញ្ញា ១។

[៨៣] ទុតិយជ្ឈាន មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង។ ទុតិយជ្ឈាន មានបដិបទាវិសុទ្ធិ ជាខាងដើម មានការចម្រើនរឿយ ៗ នៃការសំឡឹងពិនិត្យជាកណ្ដាល មានការរីករាយព្រមជាខាងចុង។បេ។ ចិត្តដែលប្រព្រឹត្តទៅក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោលមកហើយយ៉ាងនេះឯង រមែងជាចិត្តបរិបូណ៌ដោយលក្ខណៈ ១០ យ៉ាងគឺ បរិបូណ៌ដោយវិចារៈ ១ បរិបូណ៌ដោយបីតិ ១ បរិបូណ៌ដោយសុខ ១ បរិបូណ៌ដោយអធិដ្ឋានចិត្ត ១ បរិបូណ៌ដោយសទ្ធា ១ បរិបូណ៌ដោយវីរិយៈ ១ បរិបូណ៌ដោយសតិ ១ បរិបូណ៌ដោយសមាធិ ១ បរិបូណ៌ដោយបញ្ញា ១។

[៨៤] តតិយជ្ឈាន មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង។បេ។ ចិត្តដែលប្រព្រឹត្តទៅក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោលមកហើយ យ៉ាងនេះឯង រមែងជាចិត្តបរិបូណ៌ដោយលក្ខណៈ ១០ យ៉ាងគឺ បរិបូណ៌ដោយបីតិ ១ បរិបូណ៌ដោយសុខ ១ បរិបូណ៌ដោយអធិដ្ឋានចិត្ត ១ បរិបូណ៌ដោយសទ្ធា ១ បរិបូណ៌ដោយវីរិយៈ ១ បរិបូណ៌ដោយសតិ ១ បរិបូណ៌ដោយសមាធិ ១ បរិបូណ៌ដោយបញ្ញា ១។

[៨៥] ចតុត្ថជ្ឈាន មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង។បេ។ ចិត្តដែលប្រព្រឹត្តទៅក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោលមកហើយយ៉ាងនេះឯង រមែងជាចិត្តបរិបូណ៌ដោយលក្ខណៈ ១០ យ៉ាងគឺ បរិបូណ៌ដោយឧបេក្ខា ១ បរិបូណ៌ដោយអធិដ្ឋានចិត្ត ១ បរិបូណ៌ដោយសទ្ធា ១ បរិបូណ៌ដោយវីរិយៈ ១ បរិបូណ៌ដោយសតិ ១ បរិបូណ៌ដោយសមាធិ ១ បរិបូណ៌ដោយបញ្ញា ១។

[៨៦] អាកាសានញ្ចាយនតសមាបត្តិ វិញ្ញាណញ្ចាយតនសមាបត្តិ អាកិញ្ចញ្ញាយតនសមាបត្តិ និងនេវសញ្ញានាសញ្ញាយតនសមាបត្តិ មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង។បេ។ ចិត្តដែលប្រព្រឹត្តទៅក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោលមកហើយយ៉ាងនេះឯង រមែងជាចិត្តបរិបូណ៌ដោយលក្ខណៈ ១០ យ៉ាងគឺ បរិបូណ៌ដោយឧបេក្ខា ១ បរិបូណ៌ដោយអធិដ្ឋានចិត្ត ១។បេ។ បរិបូណ៌ ដោយបញ្ញា ១។

[៨៧] អនិច្ចានុបស្សនា មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង។បេ។ ចិត្តដែលប្រព្រឹត្តទៅក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោលមកហើយយ៉ាងនេះឯង រមែងជាចិត្តបរិបូណ៌ដោយលក្ខណៈ ១០ យ៉ាងគឺ បរិបូណ៌ដោយវិចារៈ ១ បរិបូណ៌ដោយបីតិ ១ បរិបូណ៌ដោយសុខ ១ បរិបូណ៌ដោយអធិដ្ឋានចិត្ត ១ បរិបូណ៌ដោយសទ្ធា ១ បរិបូណ៌ដោយវីរិយៈ ១ បរិបូណ៌ដោយសតិ ១ បរិបូណ៌ដោយសមាធិ ១ បរិបូណ៌ដោយបញ្ញា ១។ ទុក្ខានុបស្សនា អនត្តានុបស្សនា និព្វិទានុបស្សនា វិរាគានុបស្សនា និរោធានុបស្សនា បដិនិស្សគ្គានុបស្សនា ខយានុបស្សនា វយានុបស្សនា វិបរិណាមានុបស្សនា អនិមិត្តានុបស្សនា អប្បណិហិតានុបស្សនា សុញ្ញតានុបស្សនា អធិប្បញ្ញាធម្មវិបស្សនា យថាភូតញ្ញាណទស្សនៈ អាទីនវានុបស្សនា បដិសង្ខានុបស្សនា វិវដ្ដនានុបស្សនា សោតាបត្តិមគ្គ សកិទាគាមិមគ្គ និងអនាគាមិមគ្គ (មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង)។បេ។

[៨៨] អរហត្តមគ្គ មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង។ អរហត្តមគ្គ មានបដិបទាវិសុទ្ធិជាខាងដើម មានការចម្រើនរឿយ ៗ នៃការសំឡឹងពិនិត្យជាកណ្ដាល មានការរីករាយព្រមជាខាងចុង។ អរហត្តមគ្គ មានបដិបទាវិសុទ្ធិជាខាងដើម តើបដិបទាវិសុទ្ធិជាខាងដើម មានលក្ខណៈប៉ុន្មានយ៉ាង។ បដិបទាវិសុទ្ធិ ជាខាងដើមមានលក្ខណៈ ៣ យ៉ាងគឺ ធម៌ណាជាសត្រូវរបស់អរហត្តមគ្គនោះ ចិត្តបរិសុទ្ធចាកធម៌នោះ ចិត្តរមែងដើរឆ្ពោះទៅកាន់សមថនិមិត្តជាកណ្ដាល ព្រោះសេចក្ដីស្អាត ចិត្តស្ទុះទៅក្នុងសមថនិមិត្តនោះ ព្រោះការដើរឆ្ពោះ គឺត្រង់ដែលចិត្តស្អាតចាកធម៌ជាសត្រូវ ១ ត្រង់ដែលចិត្តដើរឆ្ពោះទៅកាន់សមថនិមិត្តជាកណ្ដាល ព្រោះសេចក្ដីស្អាត ១ ត្រង់ដែលចិត្តស្ទុះទៅក្នុងសមថនិមិត្តនោះ ព្រោះការដើរឆ្ពោះ ១ (ទាំង ៣ នេះ) ឈ្មោះថា បដិបទាវិសុទ្ធិ ជាខាងដើម របស់អរហត្តមគ្គ នេះឯងលក្ខណៈ ៣ យ៉ាងរបស់បដិបទាវិសុទ្ធិ ជាខាងដើម ហេតុនោះ លោកពោលថា អរហត្តមគ្គ មានលំអខាងដើមផង បរិបូណ៌ដោយលក្ខណៈផង។

[៨៩] អរហត្តមគ្គមានការចម្រើនរឿយ ៗ នៃការសំឡឹងពិនិត្យជាកណ្ដាល តើការសំឡឹងពិនិត្យ ជាកិច្ចកណ្ដាល មានលក្ខណៈប៉ុន្មានយ៉ាង។ ការសំឡឹងពិនិត្យជាកិច្ចកណ្ដាល មានលក្ខណៈ ៣ យ៉ាងគឺ ចិត្តដែលស្អាតរមែងសំឡឹងផ្ទៀងផ្ទាត់ ចិត្តដែលដើរឆ្ពោះទៅរកសមថៈ រមែងសំឡឹងផ្ទៀងផ្ទាត់ ចិត្តដែលតាំងឡើងក្នុងឯកត្តៈ រមែងសំឡឹងផ្ទៀងផ្ទាត់ គឺត្រង់ដែលចិត្តស្អាតសំឡឹងផ្ទៀងផ្ទាត់ ១ ត្រង់ចិត្តដែលដើរឆ្ពោះ ទៅរកសមថៈសំឡឹងផ្ទៀងផ្ទាត់ ១ ត្រង់ដែលចិត្តតាំងឡើងក្នុងឯកត្តៈ សំឡឹងផ្ទៀងផ្ទាត់ ១ ហេតុនោះ លោកពោលថា អរហត្តមគ្គ មានលំអត្រង់កណ្ដាលផង បរិបូណ៌ដោយលក្ខណៈផង។

[៩០] អរហត្តមគ្គ មានការរីករាយព្រម ជាខាងចុង តើការរីករាយព្រម ជាខាងចុង មានលក្ខណៈប៉ុន្មាន។ ការរីករាយព្រម ជាខាងចុង មានលក្ខណៈ ៤ យ៉ាងគឺ ការរីករាយព្រម ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវពួកធម៌ដែលកើតហើយ ក្នុងអរហត្តមគ្គនោះ ១ ការរីករាយព្រម ដោយអត្ថថា ឥន្ទ្រិយទាំងឡាយមានរសតែមួយ ១ ការរីករាយព្រម ដោយអត្ថថា នាំទៅនូវព្យាយាមគួរដល់ឥន្ទ្រិយនោះ ១ ការរីករាយព្រមដោយអត្ថថា សេព ១ (ទាំង ៤ នេះ) ឈ្មោះថា ការរីករាយព្រម ជាខាងចុង របស់អរហត្តមគ្គ នេះឯង ការរីករាយព្រម ជាខាងចុង មានលក្ខណៈ ៤ យ៉ាង ហេតុនោះ លោកពោលថា អរហត្តមគ្គ មានលំអខាងចុងផង បរិបូណ៌ដោយលក្ខណៈផង ចិត្តដែលប្រព្រឹត្តទៅក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោលមកហើយយ៉ាងនេះឯង រមែងជាចិត្តបរិបូណ៌ដោយលក្ខណៈ ១០ យ៉ាងគឺ បរិបូណ៌ដោយវិតក្កៈ ១ បរិបូណ៌ដោយវិចារៈ ១ បរិបូណ៌ដោយបីតិ ១ បរិបូណ៌ដោយសុខ ១ បរិបូណ៌ដោយអធិដ្ឋានចិត្ត ១ បរិបូណ៌ដោយសទ្ធា ១ បរិបូណ៌ដោយវីរិយៈ ១ បរិបូណ៌ដោយសតិ ១ បរិបូណ៌ដោយសមាធិ ១ បរិបូណ៌ដោយបញ្ញា ១។បេ។

[៩១]

កាលបុគ្គលមិនស្គាល់នូវអនារម្មណ៍របស់ចិត្តតែមួយ ការចម្រើននូវធម៌ ៣ ប្រការ គឺនិមិត្ត ១ អស្សាសៈ ១ បស្សាសៈ ១ គេរមែងមិនបាន កាលបុគ្គលដឹងនូវអនារម្មណ៍នៃចិត្តតែមួយ ការចម្រើននូវធម៌ ៣ ប្រការគឺ និមិត្ត ១ អស្សាសៈ ១ បស្សាសៈ ១ គេរមែងបាន។

[៩២] ធម៌ទាំង ៣ យ៉ាងនេះ មិនមែនជាអារម្មណ៍នៃចិត្តមួយផង ធម៌ទាំង ៣ យ៉ាងនេះ មិនមែនជាមិនប្រាកដផង តើដូចម្ដេច ចិត្តមិនដល់នូវសេចក្ដីរាយមាយ ១ ព្យាយាមប្រាកដ ១ ភិក្ខុញ៉ាំងព្យាយាមឲ្យសម្រេចបាននូវគុណវិសេស ១។ ប្រៀបដូចដើមឈើដែលគេដាំលើភូមិភាគរាបស្មើ បុរសអារដើមឈើនោះដោយរណារ ស្មារតីរបស់បុរសរមែងតាំងឡើងចំពោះដើមឈើ ដោយអំណាចនៃធ្មេញរណារដែលពាល់ត្រូវ បុរសមិនធ្វើទុកក្នុងចិត្តត្រង់ធ្មេញរណារ ដែលទាញមកទាញទៅ ធ្មេញរណារដែលទាញមកក្ដី ទាញទៅក្ដី មិនមែនជាមិនប្រាកដទេ ព្យាយាមរមែងប្រាកដផង បុរសរមែងញ៉ាំងព្យាយាមឲ្យសម្រេចបាននូវគុណវិសេសផង ឯការចូលទៅជិតចងនិមិត្តទុកដូចដើមឈើដែលគេដាំ លើភូមិភាគដ៏រាបស្មើ ខ្យល់ដកដង្ហើមចេញ និងដកដង្ហើមចូល ទុកដូចធ្មេញរណារ ភិក្ខុតម្កល់ទុកស្មារតី ត្រង់ចុងច្រមុះ ឬទ្វារមាត់ ហើយអង្គុយមិនធ្វើទុកក្នុងចិត្តនូវខ្យល់ដកដង្ហើមចេញ និងខ្យល់ដកដង្ហើមចូល ទាំងដែលមក ទាំងដែលទៅ ខ្យល់ដកដង្ហើមចេញ និងដកដង្ហើមចូល ដែលមកក្ដី ដែលទៅក្ដី មិនមែនជាមិនប្រាកដទេ ព្យាយាមរមែងប្រាកដផង ភិក្ខុញ៉ាំងព្យាយាមឲ្យសម្រេចបាននូវគុណវិសេសផង ប្រៀបដូចជាស្មារតីបុរសតាំងឡើងចំពោះដើមឈើ ដោយអំណាចនៃធ្មេញរណារដែលពាល់ត្រូវ បុរសមិនធ្វើទុកក្នុងចិត្តត្រង់ធ្មេញរណារ ដែលទាញមកទាញទៅ ធ្មេញរណារដែលទាញមកក្ដី ទាញទៅក្ដី មិនមែនជាមិនប្រាកដទេ ព្យាយាមប្រាកដផង បុរសញ៉ាំងព្យាយាមឲ្យសម្រេចបានគុណវិសេសផង។

[៩៣] ការព្យាយាម តើដូចម្ដេច។ ភិក្ខុមានព្យាយាមប្រារព្ធហើយ តែងមានកាយ និងចិត្ត គួរដល់ការងារ នេះឈ្មោះថា ការព្យាយាម។ ការប្រកបព្យាយាម តើដូចម្ដេច។ ភិក្ខុមានព្យាយាមប្រារព្ធហើយ រមែងលះបង់នូវពួកឧបក្កិលេស មានវិតក្កៈស្ងប់រម្ងាប់ នេះឈ្មោះថា ការប្រកបព្យាយាម។ គុណវិសេស តើដូចម្ដេច។ ភិក្ខុមានព្យាយាមប្រារព្ធហើយ រមែងលះបង់ស្រឡះនូវពួកសញ្ញោជនៈ មានពួកអនុសយធម៌វិនាស នេះឈ្មោះថាគុណវិសេស។ នេះធម៌ ៣ យ៉ាង ដែលមិនមែនជាអារម្មណ៍នៃឯកចិត្ត នេះធម៌ ៣ យ៉ាង ដែលភិក្ខុមិនមែនជាមិនដឹង គឺចិត្តមិនដល់នូវសេចក្ដីរាយមាយ ១ ព្យាយាមប្រាកដ ១ ភិក្ខុញ៉ាំងព្យាយាមឲ្យសម្រេចបាននូវគុណវិសេស ១ យ៉ាងនេះឯង។

[៩៤]

អានាបានស្សតិបុគ្គលណា បានបំពេញហើយ ចម្រើនហើយដោយប្រពៃ សន្សំហើយដោយលំដាប់ ឲ្យដូចព្រះពុទ្ធ ទ្រង់សម្តែងទុកហើយ បុគ្គលនោះ រមែងញ៉ាំងលោកនេះឲ្យភ្លឺច្បាស់ ដូចជាព្រះចន្ទដែលផុតស្រឡះចាកពពក។

ពាក្យថា អានៈ ប្រែថា ខ្យល់ដកដង្ហើមចេញ មិនមែនប្រែថា ខ្យល់ដកដង្ហើមចូលទេ។ ពាក្យថា អបានៈ ប្រែថា ខ្យល់ដកដង្ហើមចូល មិនមែនប្រែថា ខ្យល់ដកដង្ហើមចេញទេ។ សតិ (ស្មារតី) ជាទីតាំងមាំ រមែងតាំងមាំដល់ភិក្ខុដែលដកដង្ហើមចេញ តាំងមាំដល់ភិក្ខុដែលដកដង្ហើមចូល ដោយអំណាចនៃខ្យល់ដកដង្ហើមចេញ និងដកដង្ហើមចូល។ ពាក្យថា បានបំពេញហើយ គឺបានបំពេញហើយ ដោយអត្ថថាថែធួន បានបំពេញហើយ ដោយអត្ថថា ជាបរិវារ បានបំពេញហើយ ដោយអត្ថថា គ្រប់គ្រាន់។

ពាក្យថា ចម្រើនហើយដោយប្រពៃ បានដល់ភាវនា ៤ យ៉ាង គឺភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវពួកធម៌ដែលកើតក្នុងមគ្គនោះ ១ ភាវនា ដោយអត្ថថា ឥន្ទ្រិយទាំងឡាយ មានរសតែមួយ ១ ភាវនា ដោយអត្ថថានាំទៅនូវព្យាយាមគួរដល់ឥន្ទ្រិយនោះ ១ ភាវនា ដោយអត្ថថាសេព ១ នេះឯង អត្ថរបស់ភាវនា ៤ យ៉ាងដែលគេធ្វើឲ្យដូចជាយាន ធ្វើឲ្យដូចជាវត្ថុជាទីតាំង ឲ្យតាំងឡើងរឿយ ៗ សន្សំហើយ ប្រារព្ធសេចក្ដីស្ងប់ប្រពៃហើយ។

ពាក្យថា ធ្វើឲ្យដូចជាយាន សេចក្ដីថា ភិក្ខុប៉ុនប៉ងធម៌ណា ៗ រមែងជាអ្នកដល់នូវការស្ទាត់ជំនាញ ដល់នូវកម្លាំង ដល់នូវសេចក្ដីក្លៀវក្លាក្នុងធម៌នោះ ៗ ធម៌ទាំងឡាយនោះ ៗ របស់ភិក្ខុនោះ រមែងជាប់ចំពោះដោយការនឹករំពឹង ជាប់ចំពោះដោយការប៉ុនប៉ងជាប់ចំពោះដោយការធ្វើទុកក្នុងចិត្ត ជាប់ចំពោះដោយការកើតឡើងនៃចិត្ត ហេតុនោះ លោកទើបពោលថា ធ្វើឲ្យដូចជាយាន។

ពាក្យថា ធ្វើឲ្យដូចជាវត្ថុជាទីតាំង សេចក្ដីថា ចិត្តដែលភិក្ខុអធិដ្ឋានល្អចំពោះវត្ថុណា ៗ ស្មារតីរមែងតម្កល់ស៊ប់ចំពោះវត្ថុនោះ ៗ ឬក៏ស្មារតីតម្កល់ស៊ប់ ចំពោះវត្ថុណាៗ ចិត្ត ភិក្ខុនោះក៏អធិដ្ឋានល្អក្នុងវត្ថុនោះ ៗ ហេតុនោះ លោកទើបពោលថា ធ្វើឲ្យដូចជាវត្ថុជាទីតាំង។

ពាក្យថា ឲ្យតាំងឡើងរឿយ ៗ សេចក្ដីថា ចិត្តឱនទៅក្នុងធម៌ណា ៗ ស្មារតី ក៏ប្រព្រឹត្តទៅក្នុងធម៌នោះ ៗ ឬក៏ ស្មារតីប្រព្រឹត្តទៅក្នុងធម៌ណា ៗ ចិត្តភិក្ខុនោះក៏ឱនទៅក្នុងធម៌នោះ ៗ ហេតុនោះ លោកទើបពោលថា ឲ្យតាំងឡើងរឿយ ៗ។

ពាក្យថា សន្សំហើយ សេចក្ដីថា សន្សំហើយ ដោយអត្ថថាគ្រប់គ្រង សន្សំហើយដោយអត្ថថាជាបរិវារ សន្សំហើយ ដោយអត្ថថាបំពេញ បុគ្គលកាលគ្រប់គ្រង (ធម៌) ដោយស្មារតី រមែងឈ្នះពួកអកុសលធម៌ដ៏លាមក ហេតុនោះ លោកទើបពោលថា សន្សំហើយ។

ពាក្យថា ប្រារព្ធសេចក្ដីស្ងប់ប្រពៃ សេចក្ដីថា ការប្រារព្ធសេចក្ដីស្ងប់ប្រពៃ ៤ យ៉ាង គឺការប្រារព្ធនូវសេចក្ដីស្ងប់ប្រពៃ ដោយអត្ថថាមិនប្រព្រឹត្តកន្លងនូវពួកធម៌ដែលកើតក្នុងមគ្គនោះ ១ ការប្រារព្ធសេចក្ដីស្ងប់ប្រពៃ ដោយអត្ថថាពួកឥន្ទ្រិយមានរសតែមួយ ១ ការប្រារព្ធសេចក្ដីស្ងប់ប្រពៃ ដោយអត្ថថានាំទៅនូវព្យាយាមគួរដល់ឥន្ទ្រិយនោះ ១ ការប្រារព្ធសេចក្ដីស្ងប់ប្រពៃ ព្រោះគាស់រំលើងនូវពួកកិលេសជាសត្រូវរបស់មគ្គនោះ ១។

ពាក្យថា សេចក្ដីស្ងប់ប្រពៃ សេចក្ដីថា ការស្ងប់ក៏មាន ការស្ងប់ប្រពៃក៏មាន។ ការស្ងប់ តើដូចម្ដេច។ ពួកពោធិបក្ខិយធម៌ណាដែលកើតក្នុងភាវនានោះ ជាធម៌មិនមានទោស ជាកុសល នេះឈ្មោះថា ការស្ងប់។ ការស្ងប់ប្រពៃ តើដូចម្ដេច។ អារម្មណ៍គឺការរំលត់ ការរំងាប់នូវពួកធម៌នោះ ឯណា នេះឈ្មោះថាការស្ងប់ប្រពៃ។ ឯការស្ងប់ និងការស្ងប់ប្រពៃនេះ ព្រះអរិយៈទាំងឡាយដឹងហើយ ឃើញហើយ ជ្រាបច្បាស់ហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា ព្យាយាមដ៏មិនថោកថយ ព្រះអរិយៈទាំងឡាយប្រារព្ធហើយ ស្មារតីដែលលោកតម្កល់មាំហើយ រមែងមិនវង្វេងភ្លេច កាយដែលស្ងប់ហើយ ព្រះអរិយៈទាំងឡាយប្រារព្ធហើយ ចិត្តដែលតម្កល់មាំហើយ រមែងមានអារម្មណ៍តែមួយ ហេតុនោះ លោកទើបពោលថា ប្រារព្ធសេចក្ដីស្ងប់ប្រពៃ ដោយប្រការដូច្នេះឯង។

ពាក្យថា សន្សំហើយដោយលំដាប់ គឺអានាបានស្សតិភាវនាខាងដើម ៗ បុគ្គល សន្សំហើយ អានាបានស្សតិភាវនាខាងចុង ៗ បុគ្គលសន្សំរឿយ ៗ ហើយ ដោយអំណាចនៃខ្យល់ដកដង្ហើមចេញវែង អានាបានស្សតិភាវនាខាងដើម ៗ បុគ្គលសន្សំហើយ អានាបានស្សតិភាវនាខាងចុង ៗ បុគ្គលសន្សំរឿយ ៗ ហើយ ដោយអំណាចនៃខ្យល់ដកដង្ហើមចូលវែង អានាបានស្សតិភាវនាខាងដើម ៗ បុគ្គលសន្សំហើយ អានាបានស្សតិភាវនាខាងចុង ៗ បុគ្គលសន្សំរឿយ ៗ ហើយ ដោយអំណាចនៃខ្យល់ដកដង្ហើមចេញខ្លី អានាបានស្សតិភាវនាខាងដើម ៗ បុគ្គលសន្សំហើយ អានាបានស្សតិភាវនាខាងចុង ៗ បុគ្គលសន្សំរឿយ ៗ ហើយ ដោយអំណាចនៃខ្យល់ដកដង្ហើមចូលខ្លី។បេ។ អានាបានស្សតិ ភាវនាខាងដើម ៗ បុគ្គលសន្សំហើយ អានាបានស្សតិភាវនាខាងចុង ៗ បុគ្គលសន្សំរឿយ ៗ ហើយ ដោយអំណាចនៃខ្យល់ដកដង្ហើមចេញ របស់បុគ្គលអ្នកពិចារណានូវការលះបង់ស្រឡះ អានាបានស្សតិភាវនាខាងដើម ៗ បុគ្គលសន្សំហើយ អានាបានស្សតិភាវនាខាងចុង ៗ បុគ្គលសន្សំរឿយ ៗ ហើយ ដោយអំណាចនៃខ្យល់ដកដង្ហើមចូល របស់បុគ្គលអ្នកពិចារណានូវការលះបង់ស្រឡះ រួមអានាបានស្សតិទាំងអស់ មានវត្ថុ ១៦ បុគ្គលសន្សំហើយផង សន្សំរឿយ ៗ ហើយ ទៅវិញទៅមកផង ហេតុនោះ លោកទើបពោលថា សន្សំហើយដោយលំដាប់។

ពាក្យថា ដូចជា សេចក្ដីថា អត្ថថាដូចជា មាន ១០ យ៉ាង គឺអត្ថថាទូន្មាននូវខ្លួន ឈ្មោះអត្ថថាដូចជា ១ អត្ថថារម្ងាប់នូវខ្លួន ឈ្មោះអត្ថថាដូចជា ១ អត្ថថារំលត់នូវខ្លួន ឈ្មោះអត្ថថាដូចជា ១ អត្ថថាដឹងច្បាស់ ឈ្មោះអត្ថថាដូចជា ១ អត្ថថាកំណត់ដឹង ឈ្មោះអត្ថថាដូចជា ១ អត្ថថាលះបង់ ឈ្មោះអត្ថថាដូចជា ១ អត្ថថាចម្រើន ឈ្មោះអត្ថថាដូចជា ១ អត្ថថាធ្វើឲ្យជាក់ច្បាស់ ឈ្មោះអត្ថថាដូចជា ១ អត្ថថាត្រាស់ដឹងនូវសច្ចៈ ឈ្មោះអត្ថថាដូចជា ១ អត្ថថាតម្កល់ខ្លួនស៊ប់ក្នុងនិរោធ ឈ្មោះអត្ថថាដូចជា ១។

ពាក្យថា ព្រះពុទ្ធ បានដល់ ព្រះមានព្រះភាគ ដែលត្រាស់ដឹងដោយព្រះអង្គឯង ទ្រង់ពុំមានអាចារ្យ ទ្រង់ត្រាស់ដឹងនូវសច្ចៈក្នុងធម៌ទាំងឡាយ ដែលទ្រង់មិនធ្លាប់ឮក្នុងពេលមុន ដោយព្រះអង្គឯង ទ្រង់ដល់នូវសព្វញ្ញុតញ្ញាណ ក្នុងធម៌ទាំងឡាយនោះ ទ្រង់ដល់នូវសេចក្ដីស្ទាត់ក្នុងពលៈទាំងឡាយផង។

សំនួរត្រង់ពាក្យថា ព្រះពុទ្ធ តើព្រះពុទ្ធ ដោយអត្ថថាដូចម្ដេច។ ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុត្រាស់ដឹងនូវសច្ចៈទាំងឡាយ ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុព្រះអង្គញ៉ាំងពពួកសត្វឲ្យត្រាស់ដឹង ឈ្មោះថាព្រះពុទ្ធ ព្រោះព្រះអង្គត្រាស់ដឹងសព្វ ឈ្មោះថាព្រះពុទ្ធ ព្រោះទ្រង់ឃើញសព្វ ឈ្មោះថាព្រះពុទ្ធ ព្រោះព្រះអង្គឥតមានបុគ្គលដទៃណែនាំ ឈ្មោះថាព្រះពុទ្ធ ព្រោះព្រះអង្គមានការរឭកដោយវិសេស ឈ្មោះថាព្រះពុទ្ធ ព្រោះគេអាចរាប់ថា ព្រះអង្គមានអាសវៈអស់ហើយ ឈ្មោះថាព្រះពុទ្ធ ព្រោះគេអាចរាប់ថាព្រះអង្គមិនមានឧបក្កិលេស ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុព្រះអង្គប្រាសចាករាគៈដោយដាច់ខាត ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុព្រះអង្គប្រាសចាកទោសៈដោយដាច់ខាត ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុព្រះអង្គប្រាសចាកមោហៈដោយដាច់ខាត ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុព្រះអង្គមិនមានកិលេសដោយដាច់ខាត ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុព្រះអង្គទ្រង់ស្ដេចទៅកាន់ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុព្រះអង្គតែម្នាក់ឯង ត្រាស់ដឹងនូវសម្មាសម្ពោធិដ៏ប្រសើរ ឈ្មោះថាព្រះពុទ្ធ ព្រោះការបានចំពោះនូវបញ្ញា ដោយហេតុព្រះអង្គកម្ចាត់ចោលនូវធម្មជាតិផ្ទុយនឹងប្រាជ្ញាចេញ។

ព្រះនាមថាព្រះពុទ្ធនេះ មិនមែនជាព្រះនាម ដែលព្រះមាតាថ្វាយទេ មិនមែនព្រះបិតាថ្វាយទេ មិនមែនព្រះភាតាថ្វាយទេ មិនមែនព្រះភគិនីថ្វាយទេ មិនមែនពួកមិត្ត និងអាមាត្រថ្វាយទេ មិនមែនពួកញាតិសាលោហិតថ្វាយទេ មិនមែនពួកសមណព្រាហ្មណ៍ថ្វាយទេ មិនមែនពួកទេវតាថ្វាយទេ ព្រះនាមថាព្រះពុទ្ធនេះ ជាវិមោក្ខន្តិកនាម5) របស់ព្រះពុទ្ធទាំងឡាយ ទ្រង់មានព្រះភាគ ជានាមបញ្ញត្តិ ព្រោះការត្រាស់ដឹង ដំណាលនឹងការបាននូវសព្វញ្ញុតញ្ញាណ ក្រោមម្លប់ពោធិព្រឹក្ស។

ពាក្យថា ទ្រង់សម្តែងហើយ សេចក្ដីថា អត្ថថាទូន្មាននូវខ្លួន ឈ្មោះអត្ថថាដូចជា គឺដូចជាព្រះពុទ្ធទ្រង់សម្តែងហើយ អត្ថថារម្ងាប់នូវខ្លួន ឈ្មោះអត្ថថាដូចជា គឺដូចជាព្រះពុទ្ធទ្រង់សម្តែងហើយ អត្ថថារំលត់នូវខ្លួន ឈ្មោះអត្ថថាដូចជា គឺដូចជាព្រះពុទ្ធទ្រង់សម្តែងហើយ។បេ។ អត្ថថាឲ្យតម្កល់ខ្លួនស៊ប់ក្នុងនិរោធធម៌ ឈ្មោះអត្ថថាដូចជា គឺដូចជាព្រះពុទ្ធទ្រង់សម្តែងហើយ ទោះជាគ្រហស្ថក្ដី បព្វជិតក្ដី។

ពាក្យថា លោក បានដល់ខន្ធលោក ធាតុលោក អាយតនលោក វិបត្តិភវលោក វិបត្តិសម្ភវលោក សម្បត្តិភវលោក សម្បត្តិសម្ភវលោក លោក ១ បានដល់ពួកសត្វ ទាំងអស់ដែលតាំងនៅដោយសារអាហារ។បេ។ លោក ១៨ បានដល់ធាតុ ១៨។

ពាក្យថា រមែងឲ្យភ្លឺច្បាស់ គឺបុគ្គលនោះរមែងញ៉ាំងលោកនេះឲ្យភ្លឺស្វាង ឲ្យភ្លឺច្បាស់ ព្រោះត្រាស់ដឹងនូវអត្ថថាទូន្មាននូវខ្លួន ឈ្មោះអត្ថថាដូចជា បុគ្គលនោះរមែងញ៉ាំងលោកនេះឲ្យភ្លឺស្វាង ឲ្យភ្លឺច្បាស់ ព្រោះត្រាស់ដឹងនូវអត្ថថារម្ងាប់នូវខ្លួន ឈ្មោះ អត្ថថាដូចជា បុគ្គលនោះរមែងញ៉ាំងលោកនេះ ឲ្យភ្លឺស្វាង ព្រោះត្រាស់ដឹងនូវអត្ថថារំលត់នូវខ្លួន ឈ្មោះអត្ថថាដូចជា។បេ។ បុគ្គលនោះ រមែងញ៉ាំងលោកនេះ ឲ្យភ្លឺស្វាង ឲ្យភ្លឺច្បាស់ ព្រោះត្រាស់ដឹងនូវអត្ថថាតម្កល់ខ្លួនស៊ប់ក្នុងនិរោធធម៌ ឈ្មោះអត្ថថាដូចជា។

ពាក្យថា ដូចជាព្រះចន្ទ្រដែលផុតស្រឡះចាកពពក គឺពពកយ៉ាងណា កិលេសយ៉ាងនោះ ព្រះចន្ទយ៉ាងណា អរិយញ្ញាណយ៉ាងនោះ ចន្ទិមទេវបុត្តយ៉ាងណា ភិក្ខុយ៉ាងនោះ ព្រះចន្ទ្រដែលផុតស្រឡះហើយចាកពពក ផុតស្រឡះហើយចាកផ្សែង និងធូលីលើផែនដី ផុតស្រឡះហើយចាកបាតដៃនៃរាហូ រមែងភ្លឺផង រុងរឿងផង ថ្កើងថ្កានផងយ៉ាងណា ភិក្ខុដែលផុតស្រឡះហើយចាកកិលេសទាំងអស់ រមែងភ្លឺផង រុងរឿងផង ថ្កើងថ្កានផង យ៉ាងនោះដែរ ហេតុនោះ លោកពោលថា ដូចជាព្រះចន្ទ្រដែលផុតស្រឡះចាកពពក ទាំងនេះឈ្មោះថា វោទានញ្ញាណ ១៣ ប្រការ។

ចប់ ភាណវារៈ។

(សតោការិញាណនិទ្ទេសៈ ទី៥)

(៥. សតោការិញាណនិទ្ទេសោ)

[៩៥] សតោការិញ្ញាណ ៣២ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្ដី ទៅកាន់គល់ឈើក្ដី ទៅកាន់ផ្ទះស្ងាត់ក្ដី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ តាំងសតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន) ភិក្ខុនោះ មានសតិ ដកដង្ហើមចេញ។បេ។ សិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួង នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចូលទាំងពួង នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញកាលរម្ងាប់កាយសង្ខារ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលរម្ងាប់កាយសង្ខារ នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងច្បាស់នូវបីតិ កំណត់ដឹងច្បាស់នូវសេចក្ដីសុខ កំណត់ដឹងច្បាស់នូវចិត្តសង្ខារ គឺវេទនា និងសញ្ញា កាលរំងាប់នូវចិត្តសង្ខារ ជាអ្នកកំណត់ដឹងច្បាស់ចិត្ត កាលញ៉ាំងចិត្តឲ្យរីករាយខ្លាំង កាលតម្កល់ចិត្ត កាលដោះចិត្ត ជាអ្នកពិចារណានូវអនិច្ចលក្ខណៈ ជាអ្នកពិចារណានូវការប្រាសចាករាគៈ ជាអ្នកពិចារណានូវធម៌ជាទីរលត់ ជាអ្នកពិចារណានូវធម៌ជាគ្រឿងរលាស់ចិត្ត ចេញចាកកិលេស នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណានូវធម៌ជាគ្រឿងរលាស់ចិត្តចេញចាកកិលេស នឹងដកដង្ហើមចូល។

[៩៦] ពាក្យថា ក្នុងសាសនានេះ គឺក្នុងទិដ្ឋិនេះ ក្នុងសេចក្ដីពេញចិត្តនេះ ក្នុងសេចក្ដីគាប់ចិត្តនេះ ក្នុងសេចក្ដីប្រកាន់នេះ ក្នុងធម៌នេះ ក្នុងវិន័យនេះ ក្នុងធម្មវិន័យនេះ ក្នុងពាក្យជាប្រធាននេះ ក្នុងព្រហ្មចរិយៈនេះ ក្នុងសាសនានៃព្រះសាស្តានេះ ហេតុនោះ លោកពោលថា ក្នុងសាសនានេះ។

ពាក្យថា ភិក្ខុ បានដល់ភិក្ខុជាកល្យាណបុថុជ្ជន ឬជាសេក្ខៈ ឬក៏ជាអរហន្ត ដែលមានធម៌មិនកម្រើក។

ពាក្យថា ព្រៃ បានដល់ទីចេញទៅខាងក្រៅអំពីសសរគោល ទាំងអស់នេះ ឈ្មោះថាព្រៃ។

ពាក្យថា គល់ឈើ បានដល់អាសនៈ គឺគ្រែក្ដី តាំងក្ដី ពូកក្ដី កន្ទេលក្ដី ផ្ទាំងស្បែកក្ដី កម្រាលស្មៅក្ដី កម្រាលស្លឹកឈើក្ដី កម្រាលចំបើងក្ដី ដែលគេក្រាលសម្រាប់ភិក្ខុ ទៀបគល់ឈើនោះ ភិក្ខុចង្ក្រមក៏បាន ឈរក៏បាន អង្គុយក៏បាន សឹងក៏បាន លើអាសនៈនោះ។

ពាក្យថា ស្ងាត់ គឺមិនកុះករដោយពួកគ្រហស្ថ ឬពួកបព្វជិតណាមួយ។

ពាក្យថា ផ្ទះ បានដល់វិហារ អឌ្ឍយោគ ប្រាសាទវែង ប្រាសាទមានដំបូលរលីង គុហា។

ពាក្យថា អង្គុយពែនភ្នែន គឺជាអ្នកអង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ មានកាយត្រង់ នឹងធឹង នឹងនួន។

អធិប្បាយពាក្យថា តាំងសតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន) ត្រង់ពាក្យថា បរិ មានអត្ថថាកំណត់ ពាក្យថា មុខៈ មានអត្ថថាធម៌ជាគ្រឿងចេញទៅ ពាក្យថា សតិ មានអត្ថថាប្រុងប្រយ័ត្ន ហេតុនោះ លោកពោលថា តាំងសតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។

[៩៧] ពាក្យថា មានសតិដកដង្ហើមចេញ អធិប្បាយថា បុគ្គលធ្វើសតិដោយអាការ ៣២ គឺកាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវសភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយដោយអំណាចនៃដង្ហើមចូលវែង សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយដោយអំណាចនៃដង្ហើមចេញខ្លី សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយ ដោយអំណាចនៃដង្ហើមចូលខ្លី សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយញាណនោះ។បេ។ កាលបុគ្គលដឹងច្បាស់ នូវភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ សម្រាប់អ្នកពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ចេញចាកកិលេស ដោយអំណាចនៃដង្ហើមចូល សម្រាប់អ្នកពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ចេញចាកកិលេស សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយញាណនោះ។

(បឋមចតុក្កនិទ្ទេសៈ)

(បឋមចតុក្កនិទ្ទេសោ)

[៩៨] ភិក្ខុកាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង តើដូចម្ដេច។ ភិក្ខុដកចេញ នូវដង្ហើមចេញវែង ក្នុងចំណែកនៃកាលវែង ដកចូលនូវដង្ហើមចូលវែង ក្នុងចំណែកនៃកាលវែង ដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលវែង ក្នុងចំណែកនៃកាលវែង កាលភិក្ខុដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលវែង ក្នុងចំណែកនៃកាលវែង (ច្រើនដង) ឆន្ទៈ (ចំណង់ក្នុងអ្វីមួយ) រមែងកើតឡើង ភិក្ខុដកចេញនូវដង្ហើមចេញវែងល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចនៃឆន្ទៈ ដកចូលនូវដង្ហើមចូលវែងដ៏ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចឆន្ទៈ ដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលវែង ដ៏ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចនៃឆន្ទៈ កាលភិក្ខុដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលវែងដ៏ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចនៃឆន្ទៈ (ច្រើនដង) បាមុជ្ជៈ រមែងកើតឡើង ភិក្ខុដកចេញ នូវដង្ហើមចេញវែងដ៏ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចនៃបាមុជ្ជៈ ដកចូល នូវដង្ហើមចូលវែងដ៏ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចនៃបាមុជ្ជៈ ដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលវែងដ៏ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចនៃបាមុជ្ជៈ កាលភិក្ខុដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលវែងដ៏ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចនៃបាមុជ្ជៈ (ច្រើនដង) ចិត្តក៏ឃ្លាតចេញអំពី ដង្ហើមចេញ ឬដង្ហើមចូលវែង ឧបេក្ខាក៏តាំងនៅស៊ប់ នេះកាយគឺដង្ហើមចេញ និងដង្ហើមចូលវែង ដោយអាការ ៩ យ៉ាង ដែលឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថា អនុបស្សនាញាណ កាយ ឈ្មោះថាឧបដ្ឋាន មិនមែនឈ្មោះថាសតិទេ សតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង ភិក្ខុពិចារណាឃើញនូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

[៩៩] សំនួរត្រង់ពាក្យថា ភិក្ខុពិចារណាឃើញ តើភិក្ខុពិចារណាឃើញនូវកាយនោះ ដូចម្ដេច។ ភិក្ខុពិចារណាឃើញថាមិនទៀង មិនមែនថាទៀងទេ ពិចារណាឃើញថា ជាទុក្ខ មិនមែនថាជាសុខទេ ពិចារណាឃើញថាមិនមែនខ្លួន មិនមែនថាខ្លួនទេ (តមក) តែងនឿយណាយ មិនមែនរីករាយទេ តែងជិនឆ្អន់ មិនមែនត្រេកត្រអាលទេ តែងរំលត់ បង់ មិនមែនឲ្យកើតទេ តែងរលាស់ចោល មិនមែនកួចកាន់ទេ ភិក្ខុកាលពិចារណាឃើញ ថាមិនទៀង រមែងលះបង់នូវនិច្ចសញ្ញា កាលពិចារណាឃើញថាជាទុក្ខ រមែងលះបង់នូវសុខសញ្ញា កាលពិចារណាឃើញថាមិនមែនខ្លួន រមែងលះបង់នូវអត្តសញ្ញា កាលនឿយណាយ រមែងលះបង់នូវសេចក្ដីរីករាយ កាលជិនឆ្អន់ រមែងលះបង់នូវរាគៈ កាលរំលត់ រមែងលះបង់នូវហេតុជាគ្រឿងឲ្យកើត កាលរលាស់ចោល រមែងលះបង់នូវសេចក្ដីប្រកាន់ ភិក្ខុពិចារណាឃើញនូវកាយនោះ យ៉ាងនេះឯង។

[១០០] ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង គឺភាវនាដោយអត្ថថាមិនប្រព្រឹត្តកន្លងនូវពួកធម៌ដែលកើតក្នុងមគ្គនោះ ១ ភាវនាដោយអត្ថថាឥន្ទ្រិយទាំងឡាយមានរសតែមួយ ១ ភាវនាដោយអត្ថថានាំទៅនូវព្យាយាមដែលគួរដល់ឥន្ទ្រិយនោះ ១ ភាវនាដោយអត្ថថាសេព ១ កាលភិក្ខុដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលវែង វេទនាដ៏ប្រាកដ រមែងកើតឡើង វេទនាដ៏ប្រាកដ រមែងតាំងឡើង វេទនាដ៏ប្រាកដ រមែងដល់នូវសេចក្ដីវិនាស សញ្ញាដ៏ប្រាកដ រមែងកើតឡើង សញ្ញាដ៏ប្រាកដ រមែងតាំងឡើង សញ្ញាដ៏ប្រាកដ រមែងដល់នូវសេចក្ដីវិនាស វិតក្កៈដ៏ប្រាកដ រមែងកើតឡើង វិតក្កៈដ៏ប្រាកដ រមែងតាំងឡើង វិតក្កៈដ៏ប្រាកដ រមែងដល់នូវសេចក្ដីវិនាស។

[១០១] វេទនាដ៏ប្រាកដ រមែងកើតឡើង វេទនាដ៏ប្រាកដ រមែងតាំងឡើង វេទនាដ៏ប្រាកដ រមែងដល់នូវសេចក្ដីវិនាស តើដូចម្ដេច។

ការកើតឡើងនៃវេទនាដ៏ប្រាកដ តើដូចម្ដេច។ ការកើតឡើងនៃវេទនាដ៏ប្រាកដ ដោយអត្ថថាកើតឡើងព្រោះបច្ច័យ ព្រោះយល់ថា ការកើតឡើងនៃវេទនា ព្រោះការកើតឡើងនៃអវិជ្ជា ការកើតឡើងនៃវេទនាដ៏ប្រាកដ ដោយអត្ថថាកើតឡើងព្រោះបច្ច័យ ព្រោះយល់ថា ការកើតឡើងនៃវេទនាព្រោះការកើតឡើងនៃតណ្ហា ព្រោះយល់ថា ការកើតឡើងនៃវេទនា ព្រោះការកើតឡើងនៃកម្ម ព្រោះយល់ថា ការកើតឡើងនៃវេទនា ព្រោះការកើតឡើងនៃផស្សៈ កាលភិក្ខុពិចារណាឃើញនូវលក្ខណៈនៃកំណើត ការកើតឡើងនៃវេទនា ក៏ប្រាកដឡើង ការកើតឡើងនៃវេទនាដ៏ប្រាកដ យ៉ាងនេះឯង។

ការតាំងឡើងនៃវេទនាដ៏ប្រាកដ តើដូចម្ដេច។ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនទៀង ការតាំងឡើងថាអស់ទៅ រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ការតាំងឡើងថាគួរខ្លាច រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ការតាំងឡើងថាសូន្យ រមែងប្រាកដ ការតាំងឡើងនៃវេទនាដ៏ប្រាកដ យ៉ាងនេះឯង។

ការដល់នូវសេចក្ដីវិនាសនៃវេទនាដ៏ប្រាកដ តើដូចម្ដេច។ ការដល់នូវសេចក្ដីវិនាសនៃវេទនា រមែងប្រាកដដោយអត្ថថារលត់នៃបច្ច័យ ព្រោះយល់ថា ការរលត់វេទនាព្រោះការរលត់អវិជ្ជា ការដល់នូវសេចក្ដីវិនាសនៃវេទនា រមែងប្រាកដ ដោយអត្ថថារលត់នៃបច្ច័យ ព្រោះយល់ថា ការរលត់វេទនា ព្រោះការរលត់តណ្ហា ព្រោះយល់ថា ការរលត់វេទនា ព្រោះការរលត់កម្ម ព្រោះយល់ថា ការរលត់វេទនា ព្រោះការរលត់ផស្សៈ កាលភិក្ខុពិចារណាឃើញនូវលក្ខណៈនៃការប្រែប្រួល ការដល់នូវសេចក្ដីវិនាសនៃវេទនា រមែងប្រាកដ យ៉ាងនេះ វេទនាដ៏ប្រាកដ រមែងកើតឡើង វេទនាដ៏ប្រាកដរមែងតាំងឡើង វេទនាដ៏ប្រាកដ រមែងដល់នូវសេចក្ដីវិនាស យ៉ាងនេះឯង។

[១០២] សញ្ញាដ៏ប្រាកដ រមែងកើតឡើង សញ្ញាដ៏ប្រាកដ រមែងតាំងឡើង សញ្ញាដ៏ប្រាកដ រមែងដល់នូវសេចក្ដីវិនាស តើដូចម្ដេច។

ការកើតឡើងនៃសញ្ញាដ៏ប្រាកដ តើដូចម្ដេច។ ការកើតឡើងនៃសញ្ញា រមែងប្រាកដ ដោយអត្ថថាកើតឡើងព្រោះបច្ច័យ ព្រោះយល់ថា ការកើតឡើងនៃសញ្ញាព្រោះការកើតឡើងនៃអវិជ្ជា ការកើតឡើងនៃសញ្ញា រមែងប្រាកដដោយអត្ថថាកើតឡើង ព្រោះបច្ច័យ ព្រោះយល់ថា ការកើតឡើងនៃសញ្ញា ព្រោះការកើតឡើងនៃតណ្ហា ព្រោះយល់ថា ការកើតឡើងនៃសញ្ញា ព្រោះការកើតឡើងនៃកម្ម ព្រោះយល់ថា ការកើតឡើងនៃសញ្ញា ព្រោះការកើតឡើងនៃផស្សៈ កាលភិក្ខុពិចារណាឃើញនូវលក្ខណៈនៃកំណើត ការកើតឡើងនៃសញ្ញា រមែងប្រាកដ ការកើតឡើងនៃសញ្ញា រមែងប្រាកដ យ៉ាងនេះឯង។

ការតាំងឡើងនៃសញ្ញាដ៏ប្រាកដ តើដូចម្ដេច។ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនទៀង ការតាំងឡើងថាអស់ទៅ រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ការតាំងឡើងថាគួរខ្លាច រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ការតាំងឡើងថាសូន្យ រមែងប្រាកដ ការតាំងឡើងនៃសញ្ញាដ៏ប្រាកដ យ៉ាងនេះឯង។

ការដល់នូវសេចក្ដីវិនាសនៃសញ្ញាដ៏ប្រាកដ តើដូចម្ដេច។ ការដល់នូវសេចក្ដីវិនាសនៃសញ្ញា រមែងប្រាកដដោយអត្ថថារលត់បច្ច័យ ព្រោះយល់ថា ការរលត់សញ្ញា ព្រោះ ការរលត់អវិជ្ជា ការដល់នូវសេចក្ដីវិនាសនៃសញ្ញា រមែងប្រាកដដោយអត្ថថារលត់បច្ច័យ ព្រោះយល់ថាការរលត់សញ្ញា ព្រោះការរលត់តណ្ហា ព្រោះយល់ថា ការរលត់សញ្ញាព្រោះការរលត់កម្ម ព្រោះយល់ថាការរលត់សញ្ញា ព្រោះការរលត់ផស្សៈ កាលភិក្ខុពិចារណាឃើញនូវលក្ខណៈនៃការប្រែប្រួល ការដល់នូវសេចក្ដីវិនាសនៃសញ្ញា រមែងប្រាកដ ការដល់នូវសេចក្ដីវិនាសនៃសញ្ញា រមែងប្រាកដ យ៉ាងនេះ សញ្ញាដ៏ប្រាកដ រមែងកើតឡើង សញ្ញាដ៏ប្រាកដ រមែងតាំងឡើង សញ្ញាដ៏ប្រាកដ រមែងដល់នូវសេចក្ដីវិនាស យ៉ាងនេះឯង។

[១០៣] វិតក្កៈដ៏ប្រាកដ រមែងកើតឡើង វិតក្កៈដ៏ប្រាកដ រមែងតាំងឡើង វិតក្កៈដ៏ប្រាកដ រមែងដល់នូវសេចក្ដីវិនាស តើដូចម្ដេច។

ការកើតឡើងនៃវិតក្កៈដ៏ប្រាកដ តើដូចម្ដេច។ ការកើតឡើងនៃវិតក្កៈ រមែងប្រាកដ ដោយអត្ថថាកើតឡើង ព្រោះបច្ច័យ ព្រោះយល់ថាការកើតឡើងនៃវិតក្កៈ ព្រោះការកើតឡើងនៃអវិជ្ជា ការកើតឡើងនៃវិតក្កៈ រមែងប្រាកដដោយអត្ថថាកើតឡើង ព្រោះបច្ច័យ ព្រោះយល់ថា ការកើតឡើងនៃវិតក្កៈ ព្រោះការកើតឡើងនៃតណ្ហា ព្រោះយល់ថា ការកើតឡើងនៃវិតក្កៈ ព្រោះការកើតឡើងនៃកម្ម ព្រោះយល់ថា ការកើតឡើងនៃវិតក្កៈ ព្រោះការកើតឡើងនៃសញ្ញា កាលភិក្ខុពិចារណាឃើញនូវលក្ខណៈនៃកំណើត ការកើតឡើងនៃវិតក្កៈ រមែងប្រាកដ ការកើតឡើងនៃវិតក្កៈ រមែងប្រាកដ យ៉ាងនេះឯង។

ការតាំងឡើងនៃវិតក្កៈដ៏ប្រាកដ តើដូចម្ដេច។ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនទៀង ការតាំងឡើងថាអស់ទៅ រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ការតាំងឡើងថាគួរខ្លាច រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ការតាំងឡើងថាសូន្យ រមែងប្រាកដ ការតាំងឡើងនៃវិតក្កៈ រមែងប្រាកដ យ៉ាងនេះឯង។

ការដល់នូវសេចក្ដីវិនាសនៃវិតក្កៈដ៏ប្រាកដ តើដូចម្ដេច។ ការដល់នូវសេចក្ដីវិនាសនៃវិតក្កៈ រមែងប្រាកដដោយអត្ថថារលត់បច្ច័យ ព្រោះយល់ថា ការរលត់វិតក្កៈព្រោះ ការរលត់អវិជ្ជា ការដល់នូវសេចក្ដីវិនាសនៃវិតក្កៈ រមែងប្រាកដដោយអត្ថថារលត់បច្ច័យ ព្រោះយល់ថាការរលត់វិតក្កៈ ព្រោះការរលត់តណ្ហា ព្រោះយល់ថា ការរលត់វិតក្កៈ ព្រោះ ការរលត់កម្ម ព្រោះយល់ថា ការរលត់វិតក្កៈ ព្រោះការរលត់សញ្ញា កាលភិក្ខុពិចារណា ឃើញនូវលក្ខណៈនៃការប្រែប្រួល ការដល់នូវសេចក្ដីវិនាសនៃវិតក្កៈ រមែងប្រាកដ ការដល់នូវសេចក្ដីវិនាសនៃវិតក្កៈ រមែងប្រាកដ យ៉ាងនេះ វិតក្កៈដ៏ប្រាកដ រមែងកើតឡើង វិតក្កៈដ៏ប្រាកដ រមែងតាំងឡើង វិតក្កៈដ៏ប្រាកដ រមែងដល់នូវសេចក្ដីវិនាស យ៉ាងនេះឯង។

[១០៤] បុគ្គលកាលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ រមែងប្រមូលឥន្ទ្រិយទាំងឡាយ ដោយអំណាចនៃខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលវែង រមែងដឹងច្បាស់នូវគោចរផង រមែងចាក់ធ្លុះនូវអត្ថនៃការស្ងប់ផង។បេ។ រមែងប្រមូលនូវធម៌ទាំងឡាយ រមែងដឹងច្បាស់នូវគោចរផង រមែងចាក់ធ្លុះនូវអត្ថនៃការស្ងប់ផង។

សំនួរត្រង់ពាក្យថា ប្រមូលនូវឥន្ទ្រិយទាំងឡាយ តើប្រមូលឥន្ទ្រិយទាំងឡាយដូចម្ដេច។ បុគ្គលប្រមូលនូវសទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់ ប្រមូលនូវវីរិយិន្ទ្រិយ ដោយអត្ថថាផ្គងឡើង ប្រមូលនូវសតិន្ទ្រិយ ដោយអត្ថថាប្រុងប្រយ័ត្ន ប្រមូលនូវសមាធិន្ទ្រិយដោយអត្ថថាមិនរាយមាយ ប្រមូលនូវបញ្ញិន្ទ្រិយ ដោយអត្ថថាឃើញ បុគ្គលនេះឈ្មោះថាប្រមូលនូវឥន្ទ្រិយទាំងឡាយនេះ ទុកក្នុងអារម្មណ៍នេះ ហេតុនោះ លោកពោលថា ប្រមូលនូវឥន្ទ្រិយទាំងឡាយ ដោយប្រការដូច្នេះ។

ពាក្យថា ដឹងច្បាស់នូវគោចរ សេចក្ដីថា បុគ្គលដឹងច្បាស់ថា ធម្មជាតណាជាអារម្មណ៍នៃចិត្តនោះ ធម្មជាតនោះ ជាគោចរនៃចិត្តនោះ ធម្មជាតណា ជាគោចរនៃចិត្តនោះ ធម្មជាតនោះជាអារម្មណ៍នៃចិត្តនោះ ព្រោះហេតុនោះ ការដឹងច្បាស់ឈ្មោះថា បញ្ញា។

ពាក្យថា ការស្ងប់ គឺការតម្កល់អារម្មណ៍ ឈ្មោះថាការស្ងប់ ការមិនរាយមាយចិត្ត ឈ្មោះថាការស្ងប់ ការអធិដ្ឋានចិត្ត ឈ្មោះថាការស្ងប់ សេចក្ដីផូរផង់នៃចិត្ត ឈ្មោះថា ការស្ងប់។

អត្ថនៃការមិនមានទោស អត្ថនៃការមិនសៅហ្មង អត្ថនៃការផូរផង់ អត្ថនៃគុណក្រៃលែង ឈ្មោះថាអត្ថ។

ពាក្យថា ចាក់ធ្លុះ គឺចាក់ធ្លុះនូវអត្ថនៃការតម្កល់មាំ នូវអារម្មណ៍ ចាក់ធ្លុះនូវអត្ថនៃការមិនរាយមាយចិត្ត ចាក់ធ្លុះនូវអត្ថនៃការអធិដ្ឋានចិត្ត ចាក់ធ្លុះនូវអត្ថនៃការផូរផង់ចិត្ត ហេតុនោះ លោកពោលថា រមែងចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១០៥] សំនួរត្រង់ពាក្យថា ប្រមូលមកនូវកម្លាំងទាំងឡាយ តើប្រមូលមកនូវកម្លាំង ដូចម្ដេច។ ប្រមូលមកនូវសទ្ធាពលៈ ដោយអត្ថថាមិនកម្រើកព្រោះសេចក្ដីមិនជឿ ប្រមូលមកនូវវីរិយពលៈ ដោយអត្ថថាមិនកម្រើកព្រោះសេចក្ដីខ្ជិល ប្រមូលមកនូវសតិពលៈ ដោយអត្ថថាមិនកម្រើកព្រោះបមាទៈ ប្រមូលមកនូវសមាធិពលៈដោយអត្ថថាមិនកម្រើកព្រោះឧទ្ធច្ចៈ ប្រមូលមកនូវបញ្ញាពលៈ ដោយអត្ថថាមិនកម្រើកព្រោះអវិជ្ជា បុគ្គលនេះ ឈ្មោះថាប្រមូលមកនូវកម្លាំងទាំងឡាយនេះ ទុកក្នុងអារម្មណ៍នេះ ហេតុនោះ លោកពោលថា ប្រមូលមកនូវកម្លាំងទាំងឡាយ ដោយប្រការដូច្នេះ។

ពាក្យថា រមែងដឹងច្បាស់នូវគោចរ (អារម្មណ៍)។បេ។ ហេតុនោះ លោកពោលថា រមែងចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១០៦] សំនួរត្រង់ពាក្យថា ប្រមូលមកនូវពោជ្ឈង្គទាំងឡាយ តើប្រមូលមកនូវពោជ្ឈង្គ ដូចមេ្ដច។ ប្រមូលមកនូវសតិសម្ពោជ្ឈង្គ ដោយអត្ថថាប្រុងប្រយ័ត្ន ប្រមូលមកនូវធម្មវិចយសម្ពោជ្ឈង្គ ដោយអត្ថថាឈ្លេចឈ្លីរក ប្រមូលមកនូវវីរិយសម្ពោជ្ឈង្គ ដោយអត្ថថាផ្គងឡើង ប្រមូលមកនូវបីតិសម្ពោជ្ឈង្គ ដោយអត្ថថាផ្សាយទៅ ប្រមូលមកនូវបស្សទ្ធិសម្ពោជ្ឈង្គ ដោយអត្ថថាស្ងប់រម្ងាប់ ប្រមូលមកនូវសមាធិសម្ពោជ្ឈង្គ ដោយអត្ថថាមិនរាយមាយ ប្រមូលមកនូវឧបេក្ខាសម្ពោជ្ឈង្គ ដោយអត្ថថាពិចារណាឃើញច្បាស់ បុគ្គលនេះ ឈ្មោះថាប្រមូលមកនូវពោជ្ឈង្គទាំងឡាយនេះ ទុកក្នុងអារម្មណ៍នេះ ហេតុនោះ លោកពោលថា ប្រមូលមកនូវពោជ្ឈង្គទាំងឡាយ ដោយប្រការដូច្នេះ។

ពាក្យថា រមែងដឹងច្បាស់នូវគោចរ (អារម្មណ៍)។បេ។ ហេតុនោះ លោកពោលថា រមែងចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១០៧] សំនួរត្រង់ពាក្យថា ប្រមូលមកនូវមគ្គ តើប្រមូលមកនូវមគ្គ ដូចម្ដេច។ ប្រមូលមកនូវសម្មាទិដ្ឋិ ដោយអត្ថថាឃើញ ប្រមូលមកនូវសម្មាសង្កប្បៈ ដោយអត្ថថា លើកចិត្តឡើងកាន់អារម្មណ៍ ប្រមូលមកនូវសម្មាវាចា ដោយអត្ថថារក្សាទុក ប្រមូលមកនូវសម្មាកម្មន្តៈ ដោយអត្ថថាតាំងឡើងដោយប្រពៃ ប្រមូលមកនូវសម្មាអាជីវៈ ដោយអត្ថថាផូរផង់ ប្រមូលមកនូវសម្មាវាយាមៈ ដោយអត្ថថាផ្គងឡើង ប្រមូលមកនូវសម្មាសតិ ដោយអត្ថថាប្រុងប្រយ័ត្ន ប្រមូលមកនូវសម្មាសមាធិ ដោយអត្ថថាមិនរាយមាយ បុគ្គលនេះ ឈ្មោះថាប្រមូលមកនូវមគ្គនេះ ទុកក្នុងអារម្មណ៍នេះ ហេតុនោះ លោកពោលថា ប្រមូលមកនូវមគ្គ ដោយប្រការដូច្នេះ។

ពាក្យថា រមែងដឹងច្បាស់នូវគោចរ (អារម្មណ៍)។បេ។ ហេតុនោះ លោកពោលថា រមែងចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១០៨] សំនួរត្រង់ពាក្យថា ប្រមូលមកនូវធម៌ទាំងឡាយ តើប្រមូលមកនូវធម៌ដូចម្ដេច។ ប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ដោយអត្ថថាជាធំ ប្រមូលមកនូវពលៈទាំងឡាយ ដោយអត្ថថាមិនកម្រើក ប្រមូលមកនូវពោជ្ឈង្គទាំងឡាយ ដោយអត្ថថាចេញទៅ (ចាកធម៌ជាសត្រូវ) ប្រមូលមកនូវមគ្គ ដោយអត្ថថាជាហេតុ ប្រមូលមកនូវសតិប្បដ្ឋាន ដោយអត្ថថាប្រុងប្រយ័ត្ន ប្រមូលមកនូវសម្មប្បធាន ដោយអត្ថថាតម្កល់មាំ ប្រមូលមកនូវឥទ្ធិបាទ ដោយអត្ថថាសម្រេច ប្រមូលមកនូវសច្ចៈ ដោយអត្ថថាពិត ប្រមូលមកនូវសមថៈ ដោយអត្ថថាមិនរាយមាយ ប្រមូលមកនូវវិបស្សនា ដោយអត្ថថា ពិចារណាឃើញរឿយ ៗ ប្រមូលមកនូវសមថៈ និងវិបស្សនា ដោយអត្ថថាមានរសតែមួយ ប្រមូលមកនូវធម៌ដែលជាប់គ្នាជាគូ ដោយអត្ថថាមិនកន្លងគ្នា ប្រមូលមកនូវសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ប្រមូលមកនូវចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ប្រមូល មកនូវទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ ប្រមូលមកនូវវិមោក្ខ ដោយអត្ថថារួច ប្រមូលមក នូវវិជ្ជា ដោយអត្ថថាចាក់ធ្លុះ ប្រមូលមកនូវវិមុត្តិ ដោយអត្ថថាលះស្រឡះ ប្រមូលមក នូវខយញ្ញាណ ដោយអត្ថថាផ្ដាច់បង់ ប្រមូលមកនូវអនុប្បាទញ្ញាណ ដោយអត្ថថាស្ងប់ ប្រមូលមកនូវឆន្ទៈ ដោយអត្ថថាជាឫសគល់ ប្រមូលមកនូវមនសិការៈ ដោយអត្ថថា តាំងឡើងព្រម ប្រមូលមកនូវផស្សៈ ដោយអត្ថថាប្រមូលមក (នូវអារម្មណ៍) ប្រមូលមកនូវវេទនា ដោយអត្ថថាប្រជុំចុះ ប្រមូលមកនូវសមាធិ ដោយអត្ថថាជាប្រធាន ប្រមូលមកនូវសតិ ដោយអត្ថថាជាធំ ប្រមូលមកនូវសតិសម្បជញ្ញៈ ដោយអត្ថថា ប្រសើរជាងធម៌នោះ ប្រមូលមកនូវវិមុត្តិ ដោយអត្ថថាជាខ្លឹម ប្រមូលមកនូវនិព្វាន ឈ្មោះអមតៈ (ជាទីពឹងរបស់សត្វ) ដោយអត្ថថាទីបំផុត (នៃកិច្ចក្នុងសាសនា) បុគ្គលនេះ ឈ្មោះថាប្រមូលមកនូវធម៌ទាំងឡាយនេះ ទុកក្នុងអារម្មណ៍នេះ ហេតុនោះ លោកពោលថា ប្រមូលមកនូវធម៌ទាំងឡាយ ដោយប្រការដូច្នេះ។

ពាក្យថា រមែងដឹងច្បាស់នូវគោចរ សេចក្ដីថា បុគ្គលតែងដឹងច្បាស់ថា ធម្មជាតណាជាអារម្មណ៍នៃចិត្តនោះ ធម្មជាតនោះជាគោចរនៃចិត្តនោះ ធម្មជាតណាជាគោចរនៃចិត្តនោះ ធម្មជាតនោះជាអារម្មណ៍នៃចិត្តនោះ ព្រោះហេតុនោះ ការដឹងច្បាស់ ឈ្មោះថាបញ្ញា។

ពាក្យថា ការស្ងប់ គឺការតម្កល់ទុកនូវអារម្មណ៍ ឈ្មោះថាការស្ងប់ ការមិនរាយមាយនៃចិត្ត ឈ្មោះថាការស្ងប់ ការអធិដ្ឋានចិត្ត ឈ្មោះថាការស្ងប់ ការផូរផង់នៃចិត្តឈ្មោះថាការស្ងប់។

អត្ថនៃការមិនមានទោស អត្ថនៃការមិនមានកិលេស អត្ថនៃការផូរផង់ អត្ថនៃគុណដ៏ក្រៃលែង ឈ្មោះថាអត្ថ។

ពាក្យថា ចាក់ធ្លុះ គឺចាក់ធ្លុះ នូវអត្ថនៃការតម្កល់មាំនូវអារម្មណ៍ ចាក់ធ្លុះនូវអត្ថនៃការមិនរាយមាយចិត្ត ចាក់ធ្លុះនូវអត្ថនៃការអធិដ្ឋានចិត្ត ចាក់ធ្លុះនូវអត្ថនៃការផូរផង់ចិត្ត ហេតុនោះ លោកពោលថា ចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១០៩] បុគ្គលកាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី តើដូចម្ដេច។ បុគ្គលដកចេញ នូវដង្ហើមចេញខ្លី ក្នុងចំណែកកាលខ្លី ដកចូលនូវដង្ហើមចូលខ្លី ក្នុងចំណែក កាលខ្លី ដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលខ្លី ក្នុងចំណែកកាលខ្លី កាលបុគ្គលដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលខ្លី ក្នុងចំណែកកាលខ្លី (ច្រើនដង) ឆន្ទៈ (ចំណង់ក្នុងអ្វីមួយ) រមែងកើតឡើង បុគ្គលដកចេញនូវដង្ហើមចេញខ្លី ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចឆន្ទៈ ដកចូលនូវដង្ហើមចូលខ្លី ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចឆន្ទៈ ដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលខ្លី ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចឆន្ទៈ កាលបុគ្គលដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលខ្លីល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចឆន្ទៈ (ច្រើនដង) បាមុជ្ជៈរមែងកើតឡើង បុគ្គលដកចេញនូវដង្ហើមចេញខ្លី ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចបាមុជ្ជៈ ដកចូលនូវដង្ហើមចូលខ្លី ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចបាមុជ្ជៈ ដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលខ្លី ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចបាមុជ្ជៈ កាលបុគ្គលដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលខ្លី ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចបាមុជ្ជៈ (ច្រើនដង) ចិត្តក៏ឃ្លាតចេញអំពីដង្ហើមចេញ ឬដង្ហើមចូលខ្លី ឧបេក្ខាក៏តាំងនៅស៊ប់ កាយគឺដង្ហើមចេញ និងដង្ហើមចូលខ្លី ដោយអាការ ៩ នេះ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ កាយ ឈ្មោះថាឧបដ្ឋាន មិនមែនឈ្មោះថាសតិទេ ចំណែកខាងសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលរមែងពិចារណាឃើញនូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

[១១០] ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវកាយនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវកាយនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ភាវនា ដោយអត្ថថាសេព កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ ឬដង្ហើមចូលខ្លី វេទនាទាំងឡាយដែលប្រាកដ រមែងកើតឡើង។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ ឬដង្ហើមចូលខ្លី ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ។បេ។ ហេតុនោះ លោកពោលថា ចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១១១] បុគ្គលសិក្សាថា អាត្មាអញកំណត់ដឹងនូវកាយ គឺដង្ហើមចេញទាំងពួង ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកំណត់ដឹងនូវកាយ គឺដង្ហើមចូលទាំងពួង ទើបដកដង្ហើមចូល តើដូចម្ដេច។

ពាក្យថា កាយ បានដល់កាយ ២ យ៉ាង គឺនាមកាយ ១ រូបកាយ ១ នាមកាយ តើដូចម្ដេច។ វេទនា សញ្ញា ចេតនា ផស្សៈ មនសិការៈ ឈ្មោះថានាមផង ឈ្មោះថានាមកាយផង មួយទៀត ពួកធម៌ណាដែលលោកពោលថា ចិត្តសង្ខារ នេះឈ្មោះថា នាមកាយ។ រូបកាយ តើដូចម្ដេច។ មហាភូតរូប ៤ ផង ឧបាទាយរូប របស់មហាភូតរូប ៤ ផង ដង្ហើមចេញផង ដង្ហើមចូលផង និមិត្តផង ជាឧបនិពន្ធន៍ (ជាប់គ្នា) (ឈ្មោះថារូបកាយ) មួយទៀត ពួកធម៌ណាដែលលោកពោលថា កាយសង្ខារ នេះឈ្មោះថា រូបកាយ។

[១១២] កាយទាំងឡាយនោះ ដែលបុគ្គលដឹងច្បាស់ហើយ តើដូចម្ដេច។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែលមិនរាយមាយ សតិក៏ប្រុងទុកហើយ ដោយអំណាចនៃដង្ហើមចេញវែង កាយទាំងនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែលមិនរាយមាយ សតិក៏ប្រុងទុកហើយ ដោយអំណាចនៃដង្ហើមចូលវែង កាយទាំងឡាយនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែលមិនរាយមាយ សតិក៏ប្រុងទុកហើយ ដោយអំណាចនៃដង្ហើមចេញខ្លី កាយទាំងឡាយនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែលមិនរាយមាយ សតិក៏ប្រុងទុកហើយ ដោយអំណាចនៃដង្ហើមចូលខ្លី កាយទាំងឡាយនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលរំពឹង កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលដឹង កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលឃើញ កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលពិចារណា កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលអធិដ្ឋានចិត្ត កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលជឿស៊ប់ដោយសទ្ធា កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលផ្គងព្យាយាម កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលតម្កល់សតិ កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលតម្កល់ចិត្ត កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលដឹងច្បាស់ដោយប្រាជ្ញា កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលត្រាស់ដឹងនូវធម៌ដែលគួរត្រាស់ដឹង កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលកំណត់ដឹងនូវធម៌ដែលគួរកំណត់ដឹង កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលលះបង់នូវធម៌ដែលគួរលះបង់ កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលចម្រើននូវធម៌ដែលគួរចម្រើន កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាយទាំងឡាយនោះដែលបុគ្គលដឹងច្បាស់ហើយ យ៉ាងនេះឯង កាយគឺដង្ហើមចេញ និងដង្ហើមចូល សម្រាប់អ្នកកំណត់ដឹងនូវកាយទាំងពួង ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ កាយ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

[១១៣] ពាក្យថា ពិចារណាឃើញ។បេ។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលនៃបុគ្គលអ្នកកំណត់ដឹងនូវកាយទាំងពួង ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះថាចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាសង្រួម ធម៌នេះឈ្មោះថាអធិសីលសិក្ខា បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាមិនរាយមាយ ធម៌នេះឈ្មោះថាអធិចិត្តសិក្ខា បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាឃើញ ធម៌នេះឈ្មោះថាអធិប្បញ្ញាសិក្ខា បុគ្គលកាលរំពឹងនូវសិក្ខាទាំង ៣ នេះ ឈ្មោះថាសិក្សា កាលដឹង ឈ្មោះថាសិក្សា កាលឃើញ ឈ្មោះថាសិក្សា កាលពិចារណា ឈ្មោះថាសិក្សា កាលអធិដ្ឋានចិត្ត ឈ្មោះថាសិក្សា កាលជឿស៊ប់ដោយសទ្ធា ឈ្មោះថាសិក្សា កាលផ្គងនូវវីរិយៈ ឈ្មោះថាសិក្សា កាលប្រុងសតិ ឈ្មោះថាសិក្សា កាលតម្កល់ចិត្ត ឈ្មោះថាសិក្សា កាលដឹងច្បាស់ដោយប្រាជ្ញា ឈ្មោះថាសិក្សា កាលត្រាស់ដឹងធម៌ ដែលគួរត្រាស់ដឹង ឈ្មោះថាសិក្សា កាលកំណត់ដឹងនូវធម៌ដែលគួរកំណត់ដឹង ឈ្មោះថាសិក្សា កាលលះនូវធម៌ដែលគួរលះ ឈ្មោះថា សិក្សា កាលចម្រើននូវធម៌ដែលគួរចម្រើន ឈ្មោះថាសិក្សា កាលធ្វើឲ្យជាក់ច្បាស់នូវធម៌ ដែលគួរធ្វើឲ្យជាក់ច្បាស់ ឈ្មោះថាសិក្សា កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល សម្រាប់អ្នកកំណត់ដឹងនូវកាយទាំងពួង វេទនាទាំងឡាយដែលប្រាកដ រមែងកើតឡើង។បេ។ បុគ្គលកាលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល សម្រាប់អ្នកកំណត់ដឹងនូវកាយទាំងពួង រមែងប្រមូលមកនូវឥន្ទ្រិយទាំងឡាយ។បេ។ ហេតុនោះ លោកពោលថា រមែងចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១១៤] បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចូល តើដូចម្ដេច។

កាយសង្ខារ តើដូចម្ដេច។ ពួកខ្យល់ដង្ហើមចេញវែង ដែលប្រព្រឹត្តទៅក្នុងកាយ ធម៌ទាំងនេះជាប់ដោយកាយ ឈ្មោះថាកាយសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាបនូវកាយសង្ខារទាំងនោះ ឈ្មោះថាសិក្សា ពួកខ្យល់ដង្ហើមចូលវែង ដែលប្រព្រឹត្តទៅក្នុងកាយ ធម៌ទាំងនេះជាប់ដោយកាយ ឈ្មោះថាកាយសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាប នូវកាយសង្ខារទាំងនោះ ឈ្មោះថាសិក្សា ពួកខ្យល់ដង្ហើមចេញខ្លី ដង្ហើមចូលខ្លី ឬដង្ហើមចេញ សម្រាប់បុគ្គលអ្នកកំណត់ដឹងនូវកាយទាំងពួង ដែលប្រព្រឹត្តទៅក្នុងកាយ ធម៌ទាំងនេះជាប់ដោយកាយ ឈ្មោះថាកាយសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាប នូវកាយសង្ខារទាំងនោះ ឈ្មោះថាសិក្សា ការឱន ការងាក ការទម្រេត ការឈម ការរញ្ជួយ ការអន្ទះសា ការកម្រើក ការញាប់ញ័រណានៃកាយ ដោយកាយសង្ខារទាំងឡាយ មានសភាពយ៉ាងណា បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ មានសភាពយ៉ាងនោះ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចូល ការមិនឱន ការមិនងាក ការមិនទម្រេត ការមិនឈម ការមិនរញ្ជួយ ការមិនអន្ទះសា ការមិនកម្រើក ការមិនញាប់ញ័រណានៃកាយ ដោយកាយសង្ខារទាំងឡាយ មានសភាពយ៉ាងណា បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារដ៏ល្អិតសុខុម មានសភាពយ៉ាងនោះ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ កាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចូល បានឮថា បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចូល ដោយអាការយ៉ាងនេះហើយ កាលបើយ៉ាងនេះ ការប្រាកដនៃការបាននូវខ្យល់មិនទាន់មាន ការប្រាកដនៃដង្ហើមចេញ និងដង្ហើមចូល ក៏មិនទាន់មាន ការប្រាកដនៃអានាបានស្សតិ ក៏មិនទាន់មាន ទាំងការប្រាកដនៃអានាបានស្សតិសមាធិក៏មិនទាន់មានទេ បណ្ឌិតទាំងឡាយ រមែងមិនចូលកាន់សមាបត្តិនោះផង មិនចេញចាកសមាបត្តិនោះផង ឮថា បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចូល ដោយអាការយ៉ាងនេះហើយ កាលបើយ៉ាងនេះ ការប្រាកដនៃការបាននូវខ្យល់ក៏មាន ការប្រាកដនៃខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលក៏មាន ការប្រាកដនៃអានាបានស្សតិក៏មាន ទាំងការប្រាកដនៃអានាបានស្សតិសមាធិក៏មាន ទើបបណ្ឌិតទាំងឡាយ ចូលកាន់សមាបត្តិនោះផង ចេញចាកសមាបត្តិនោះផង ដំណើរនោះប្រៀបដូចជាអ្វី ប្រៀបដូចជារគាំងដែលគេគោះ សំឡេងគ្រោតគ្រាត រមែងប្រព្រឹត្តទៅជាដំបូង ព្រោះបុគ្គលកាន់យកល្អ ព្រោះធ្វើទុកក្នុងចិត្តល្អ ព្រោះចាំទុកល្អនូវនិមិត្តនៃសំឡេងដ៏គ្រោតគ្រាត កាលបើសំឡេងគ្រោតគ្រាតរលត់ហើយ បន្ទាប់មក សំឡេងដ៏ល្អិត រមែងប្រព្រឹត្តទៅជាខាងក្រោយ ព្រោះបុគ្គលកាន់យកល្អ ព្រោះធ្វើទុកក្នុងចិត្តល្អ ព្រោះចាំទុកល្អនូវនិមិត្តនៃសំឡេងដ៏ល្អិត កាលសំឡេងដ៏ល្អិតរលត់ហើយ បន្ទាប់មក ចិត្តក៏រមែងប្រព្រឹត្តទៅជាខាងក្រោយ ព្រោះចិត្តមាននិមិត្តដ៏ល្អិត ជាអារម្មណ៍ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យ ដូចជាខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលដ៏គ្រោតគ្រាត រមែងប្រព្រឹត្តទៅជាដំបូង ព្រោះបុគ្គលកាន់យកល្អ ព្រោះធ្វើទុកក្នុងចិត្តល្អ ព្រោះចាំទុកល្អនូវនិមិត្តនៃខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលដ៏គ្រោតគ្រាត កាលបើខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលដ៏គ្រោតគ្រាតរលត់ហើយ បន្ទាប់មក ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលដ៏ល្អិតរមែងប្រព្រឹត្តទៅជាខាងក្រោយ ព្រោះបុគ្គលកាន់យកល្អ ព្រោះធ្វើទុកក្នុងចិត្តល្អ ព្រោះចាំទុកល្អ នូវនិមិត្តនៃខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលដ៏ល្អិត កាលបើខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលដ៏ល្អិត រលត់ហើយ បន្ទាប់មក ចិត្តក៏មិនដល់នូវសេចក្ដីរាយមាយ ក្នុងកាលខាងក្រោយ ព្រោះចិត្តយកនិមិត្តនៃខ្យល់ដង្ហើមចេញ និងដង្ហើមចូលដ៏ល្អិតជាអារម្មណ៍ ក៏យ៉ាងនោះដែរ កាលបើយ៉ាងនេះ ការប្រាកដនៃការបាននូវខ្យល់ក៏មាន ការប្រាកដនៃខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលក៏មាន ការប្រាកដនៃអានាបានស្សតិក៏មាន ការប្រាកដនៃអានាបានស្សតិសមាធិក៏មាន បណ្ឌិតទាំងឡាយ រមែងចូលកាន់សមាបត្តិនោះផង រមែងចេញចាកសមាបត្តិនោះផង កាយគឺខ្យល់ដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គល កាលរម្ងាប់នូវកាយសង្ខារ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ កាយឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលរមែងពិចារណាឃើញនូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា។

[១១៥] សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើបុគ្គលពិចារណាឃើញនូវកាយនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវកាយនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថាសេព។ ការដកដង្ហើមចេញ និងដកដង្ហើមចូល របស់បុគ្គល កាលរម្ងាប់នូវកាយសង្ខារ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះថាចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាសង្រួម ធម៌នេះឈ្មោះថាអធិសីលសិក្ខា បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាមិនរាយមាយ ធម៌នេះឈ្មោះថាអធិចិត្តសិក្ខា បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាឃើញ ធម៌នេះឈ្មោះថាអធិប្បញ្ញាសិក្ខា បុគ្គលកាលរំពឹងឃើញនូវសិក្ខាទាំង ៣ នេះ ឈ្មោះថា សិក្សា។បេ។ បុគ្គលកាលធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ឈ្មោះថា សិក្សា កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃខ្យល់ដង្ហើមចេញ និងដង្ហើមចូលរបស់អ្នក កាលរម្ងាប់នូវកាយសង្ខារ វេទនាទាំងឡាយដែលប្រាកដ រមែងកើតឡើង។បេ។ បុគ្គលកាលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលរបស់អ្នក កាលរម្ងាប់នូវកាយសង្ខារ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ។បេ។ ហេតុនោះ លោកពោលថា ចាក់ធ្លុះនូវអត្ថនៃការស្ងប់ អនុបស្សនាញាណ ៨ ឧបដ្ឋានានុបស្សតិ ៨ និងសុត្តន្តិកវត្ថុ ៤ (រមែងមាន) ក្នុងកាយេកាយានុបស្សនា។

(ទុតិយចតុក្កនិទ្ទេសៈ)

(ទុតិយចតុក្កនិទ្ទេសោ)

[១១៦] បុគ្គសិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងច្បាស់នូវបីតិ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងច្បាស់នូវបីតិ ទើបដកដង្ហើមចូល តើដូចម្ដេច។

បីតិ តើដូចម្ដេច។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង បីតិ និងបាមុជ្ជៈ រមែងកើតឡើង។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចូលវែង បីតិ និងបាមុជ្ជៈ រមែងកើតឡើង។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញខ្លី ដោយអំណាចនៃដង្ហើមចូលខ្លី ដោយអំណាចនៃដង្ហើមចេញ របស់អ្នកកំណត់ដឹងនូវកាយទាំងពួង ដោយអំណាចនៃដង្ហើមចូលរបស់អ្នកកំណត់ដឹង នូវកាយទាំងពួង ដោយអំណាចនៃដង្ហើមចេញរបស់អ្នក កាលរម្ងាប់នូវកាយសង្ខារ ដោយអំណាចនៃដង្ហើមចូលរបស់អ្នក កាលរម្ងាប់នូវកាយសង្ខារ បីតិ និងបាមុជ្ជៈ គឺធម្មជាតិជាគ្រឿងរីយរាយ និងរីករាយខ្លាំង ការត្រេកអរ ត្រេកអរខ្លាំង ការស្រស់ស្រាយ ស្រស់ស្រាយខ្លាំង ភាពនៃចិត្តខ្ពស់ឡើង ភាពនៃចិត្តអរសប្បាយ រមែងកើតឡើង នេះឈ្មោះថាបីតិ ដែលបុគ្គលដឹងច្បាស់ហើយ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង សតិក៏តម្កល់មាំ បីតិនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចូលវែង សតិក៏តម្កល់មាំ បីតិនោះឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញខ្លី ដោយអំណាចនៃដង្ហើមចូលខ្លី ដោយអំណាចនៃដង្ហើមចេញ របស់អ្នកកំណត់ដឹងនូវកាយទាំងពួង ដោយអំណាចនៃដង្ហើមចេញរបស់អ្នក កាលរម្ងាប់នូវកាយសង្ខារ ដោយអំណាចនៃដង្ហើមចូលរបស់អ្នក កាលរម្ងាប់នូវកាយសង្ខារ សតិក៏តម្កល់មាំ បីតិនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលរំពឹង បីតិនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលដឹង… កាលឃើញ កាលពិចារណា កាលអធិដ្ឋាននូវចិត្ត កាលជឿស៊ប់ដោយសទ្ធា កាលផ្គងនូវវីរិយៈ កាលប្រុងទុកនូវសតិ កាលតម្កល់នូវចិត្ត កាលដឹងច្បាស់ដោយបញ្ញា កាលត្រាស់ដឹងនូវធម៌ ដែលគួរត្រាស់ដឹង កាលកំណត់ដឹងនូវធម៌ ដែលគួរកំណត់ដឹង កាលលះនូវធម៌ ដែលគួរលះ កាលចម្រើននូវធម៌ដែលគួរចម្រើន កាលធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ បីតិនោះ ឈ្មោះថាគេដឹងច្បាស់ហើយ វេទនា ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់អ្នកកំណត់ដឹងនូវបីតិនោះ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ វេទនាឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង យ៉ាងនេះឯង បុគ្គលរមែងពិចារណាឃើញនូវវេទនានោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកទើបពោលថា វេទនាសុវេទនានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវវេទនានោះ ដូចម្ដេច។បេ។ បុគ្គលរមែងពិចារណាឃើញនូវវេទនានោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា សេព។ ខ្យល់ដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវបីតិ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់នូវភាព នៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់អ្នកកំណត់ដឹងនូវបីតិ។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលរមែងចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១១៧] បុគ្គលសិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងនូវសេចក្ដីសុខ ទើបដកដង្ហើមចូល តើដូចម្ដេច។

ពាក្យថា សុខ បានដល់សុខ ២ យ៉ាង គឺកាយិកសុខ ១ ចេតសិកសុខ ១។

កាយិកសុខ តើដូចម្ដេច។ សេចក្ដីឆ្ងាញ់ពិសា ដែលប្រព្រឹត្តទៅក្នុងកាយ សេចក្ដីសោយអារម្មណ៍ជាសុខ ដែលប្រព្រឹត្តទៅក្នុងកាយ សុខវេទនាដ៏ឆ្ងាញ់ពិសា ដែលកើតអំពីកាយសម្ផ័ស្សឯណា នេះឈ្មោះថាកាយិកសុខ។ ចេតសិកសុខ តើដូចម្ដេច។ សេចក្ដីសុខដែលប្រព្រឹត្តទៅក្នុងចិត្ត សេចក្ដីសោយអារម្មណ៍ជាសុខដ៏ឆ្ងាញ់ពិសា ដែលកើតអំពីចេតោសម្ផ័ស្ស សុខវេទនាដ៏ឆ្ងាញ់ពិសា ដែលកើតអំពីចេតោសម្ផ័ស្សឯណា នេះឈ្មោះថាចេតសិកសុខ។

សេចក្ដីសុខទាំងនោះ បុគ្គលដឹងច្បាស់ហើយ តើដូចម្ដេច។ កាលបុគ្គលដឹងច្បាស់ នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង សតិក៏តម្កល់មាំ សេចក្ដីសុខទាំងនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចូលវែង សតិក៏តម្កល់មាំ សេចក្ដីសុខទាំងនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ។បេ។ កាលបុគ្គលធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ សេចក្ដីសុខទាំងនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ សេចក្ដីសុខទាំងនុ៎ះ បុគ្គលដឹងច្បាស់ហើយ យ៉ាងនេះឯង វេទនា ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវសុខ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ វេទនា ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញ នូវវេទនានោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា វេទនាសុវេទនានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវវេទនា ដូចម្ដេច។ បុគ្គលពិចារណាឃើញ ថាមិនទៀង។បេ។ បុគ្គលពិចារណាឃើញនូវវេទនានោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា សេព។ ខ្យល់ដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវសុខ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងនូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវសុខ។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១១៨] បុគ្គលសិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងនូវចិត្តសង្ខារ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងនូវចិត្តសង្ខារ ទើបដកដង្ហើមចូល តើដូចម្ដេច។

ចិត្តសង្ខារ តើដូចម្ដេច។ សញ្ញា និងវេទនា ជាតួចេតសិក ធម៌ទាំងនុ៎ះ ជាប់ចំពោះ ដោយចិត្ត ដោយអំណាចនៃដង្ហើមចេញវែង ឈ្មោះថាចិត្តសង្ខារ សញ្ញា និងវេទនា ជាតួចេតសិក ធម៌ទាំងនុ៎ះ ជាប់ចំពោះដោយចិត្ត ដោយអំណាចនៃដង្ហើមចូលវែង ឈ្មោះថាចិត្តសង្ខារ។បេ។ សញ្ញា និងវេទនា ជាតួចេតសិក ធម៌ទាំងនុ៎ះ ជាប់ចំពោះដោយចិត្ត ដោយអំណាចនៃដង្ហើមចេញ របស់បុគ្គលអ្នកកំណត់ដឹងនូវសេចក្ដីសុខ ដោយអំណាចនៃដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវសេចក្ដីសុខ ឈ្មោះថាចិត្តសង្ខារ នេះឯង ឈ្មោះថាចិត្តសង្ខារ។

ចិត្តសង្ខារទាំងនោះ បុគ្គលដឹងច្បាស់ហើយ តើដូចម្ដេច។ កាលបុគ្គលដឹងច្បាស់ នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង សតិក៏តម្កល់មាំ ចិត្តសង្ខារទាំងនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចូលវែង សតិក៏តម្កល់មាំ ចិត្តសង្ខារទាំងឡាយនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ។បេ។ កាលបុគ្គលធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ចិត្តសង្ខារទាំងនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ចិត្តសង្ខារទាំងនោះ បុគ្គលដឹងច្បាស់ហើយ យ៉ាងនេះឯង វេទនា ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវចិត្តសង្ខារ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ វេទនា ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវវេទនានោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា វេទនាសុវេទនានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវវេទនានោះ ដូចម្ដេច។ បុគ្គលពិចារណាឃើញថាមិនទៀង។បេ។ បុគ្គលពិចារណាឃើញនូវវេទនានោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថាសេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវចិត្តសង្ខារ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវចិត្តសង្ខារ។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១១៩] បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់នូវចិត្តសង្ខារ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលរម្ងាប់នូវចិត្តសង្ខារ ទើបដកដង្ហើមចូល តើដូចម្ដេច។

ចិត្តសង្ខារ តើដូចម្ដេច។ សញ្ញា និងវេទនា ជាតួចេតសិក ធម៌ទាំងនុ៎ះ ជាប់ចំពោះ ដោយចិត្ត ដោយអំណាចនៃដង្ហើមចេញវែង ឈ្មោះថាចិត្តសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាប នូវចិត្តសង្ខារទាំងនោះ ឈ្មោះថាសិក្សា សញ្ញា និងវេទនា ជាតួចេតសិក ធម៌ទាំងនុ៎ះ ជាប់ចំពោះដោយចិត្ត ដោយអំណាចនៃដង្ហើមចូលវែង ឈ្មោះថាចិត្តសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាប នូវចិត្តសង្ខារទាំងនោះ ឈ្មោះថាសិក្សា សញ្ញា និងវេទនាជាតួចេតសិក ធម៌ទាំងនុ៎ះ ជាប់ចំពោះដោយចិត្ត ដោយអំណាចនៃដង្ហើមចេញ របស់បុគ្គលអ្នកកំណត់ដឹងនូវចិត្តសង្ខារ ដោយអំណាចនៃដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវចិត្តសង្ខារ ឈ្មោះថាចិត្តសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាប នូវចិត្តសង្ខារទាំងនោះ ឈ្មោះថាសិក្សា វេទនា ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលកាលរម្ងាប់នូវចិត្តសង្ខារ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ វេទនា ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលរមែងពិចារណាឃើញនូវវេទនានោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា វេទនាសុវេទនានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវវេទនានោះ ដូចម្ដេច។បេ។ បុគ្គលរមែងពិចារណាឃើញនូវវេទនានោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា សេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលរបស់បុគ្គល កាលរម្ងាប់នូវចិត្តសង្ខារ ឈ្មោះថា សីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ បុគ្គលកាលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលកាលរម្ងាប់នូវចិត្តសង្ខារ។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់ អនុបស្សនាញាណ ៨ ឧបដ្ឋានានុស្សតិ ៨ និងសុត្តន្តិកវត្ថុ ៤ (រមែងមាន) ក្នុងវេទនាសុវេទនានុបស្សនា។

ចប់ ភាណវារៈ។

(តតិយចតុក្កនិទ្ទេសៈ)

(តតិយចតុក្កនិទ្ទេសោ)

[១២០] បុគ្គលសិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងនូវចិត្ត ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងនូវចិត្ត ទើបដកដង្ហើមចូល តើដូចម្ដេច។

ចិត្តនោះ តើដូចម្ដេច។ ដោយអំណាចនៃដង្ហើមចេញវែង វិញ្ញាណចិត្ត បានដល់ចិត្ត ការដឹងអារម្មណ៍ សេចក្ដីប្រាថ្នាក្នុងចិត្ត ហឫទ័យ ធម្មជាតដ៏ផូរផង់គឺភវង្គចិត្ត មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណក្ខន្ធ (នេះឈ្មោះថាចិត្ត) ដោយអំណាចនៃដង្ហើមចូលវែង។បេ។ ដោយអំណាចនៃដង្ហើមចេញរបស់បុគ្គល កាលរម្ងាប់នូវចិត្តសង្ខារ វិញ្ញាណចិត្ត បានដល់ចិត្ត ការដឹងអារម្មណ៍ សេចក្ដីប្រាថ្នាក្នុងចិត្ត ហឫទ័យ ធម្មជាតដ៏ផូរផង់គឺភវង្គចិត្ត មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណក្ខន្ធ នេះឈ្មោះថាចិត្ត។

ចិត្តនោះ បុគ្គលដឹងច្បាស់ហើយ តើដូចម្ដេច។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្ត មានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង សតិក៏តម្កល់មាំ ចិត្តនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចូលវែង សតិក៏តម្កល់មាំ ចិត្តនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ។បេ។ កាលបុគ្គលធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ចិត្តនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ចិត្តនោះ បុគ្គលដឹងច្បាស់ហើយ យ៉ាងនេះឯង វិញ្ញាណចិត្ត ដោយអំណាចនៃដង្ហើមចេញ របស់បុគ្គលអ្នកកំណត់ដឹងនូវចិត្ត ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ ចិត្ត ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវចិត្តនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ចិត្តេចិត្តានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវចិត្តនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវចិត្តនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថាសេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវចិត្ត ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវចិត្ត។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១២១] បុគ្គលសិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរីករាយខ្លាំង ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរីករាយខ្លាំង ទើបដកដង្ហើមចូល តើដូចម្ដេច។

សេចក្ដីរីករាយខ្លាំងនៃចិត្ត តើដូចម្ដេច។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្ត មានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង សេចក្ដីរីករាយខ្លាំងនៃចិត្ត បានដល់ការរីករាយទួទៅ ការរីករាយខ្លាំង ការត្រេកអរ ការត្រេកអរខ្លាំង ភាពនៃចិត្តខ្ពស់ ភាពនៃចិត្តសប្បាយ ក៏កើតឡើង កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចូលវែង សេចក្ដីរីករាយខ្លាំងនៃចិត្ត បានដល់ការរីករាយទួទៅ ការរីករាយខ្លាំង ការត្រេកអរ ការត្រេកអរខ្លាំង ភាពនៃចិត្តខ្ពស់ ភាពនៃចិត្តសប្បាយ ក៏កើតឡើង។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញរបស់បុគ្គលអ្នកកំណត់ដឹងនូវចិត្ត ដោយអំណាចនៃដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវចិត្ត សេចក្ដីរីករាយខ្លាំងនៃចិត្ត បានដល់ការរីករាយទួទៅ ការរីករាយខ្លាំង ការត្រេកអរ ការត្រេកអរខ្លាំង ភាពនៃចិត្តខ្ពស់ ភាពនៃចិត្តសប្បាយ ក៏កើតឡើង នេះឈ្មោះថាសេចក្ដីរីករាយខ្លាំងនៃចិត្ត។ វិញ្ញាណចិត្ត ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូលរបស់បុគ្គល កាលញ៉ាំងចិត្តឲ្យរីករាយខ្លាំង ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ ចិត្ត ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវចិត្តនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ចិត្តេចិត្តានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវចិត្តនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវចិត្តនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថាសេព។

ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលរបស់បុគ្គល កាលញ៉ាំងចិត្តឲ្យរីករាយខ្លាំង ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូលរបស់បុគ្គល កាលញ៉ាំងចិត្តឲ្យរីករាយខ្លាំង។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១២២] បុគ្គលសិក្សាថា អាត្មាអញ កាលតម្កល់ទុកនូវចិត្ត ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលតម្កល់ទុកនូវចិត្ត ទើបដកដង្ហើមចូល តើដូចម្ដេច។

សមាធិ តើដូចម្ដេច។ ភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង ឈ្មោះថាសមាធិ ភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចូលវែង ឈ្មោះថាសមាធិ ភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញរបស់បុគ្គល កាលតម្កល់នូវចិត្ត ឈ្មោះថាសមាធិ បានដល់ការឋិតនៅនៃចិត្ត ការតម្កល់នៅនឹង ការតាំងមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ សមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ នេះឈ្មោះថាសមាធិ វិញ្ញាណចិត្ត ដោយអំណាចនៃដង្ហើមចេញរបស់បុគ្គល កាលតម្កល់ទុកនូវចិត្ត ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ ចិត្ត ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវចិត្តនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ចិត្តេចិត្តានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវចិត្តនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវចិត្តនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថាសេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលរបស់បុគ្គល កាលតម្កល់ទុកក្នុងចិត្ត ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញរបស់បុគ្គល កាលតម្កល់ទុកនូវចិត្ត។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១២៣] បុគ្គលសិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរួច ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរួច ទើបដកដង្ហើមចូល តើដូចម្ដេច។ បុគ្គលសិក្សាថា អាត្មាអញ កាលចិត្តញ៉ាំងឲ្យរួចចាករាគៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ កាលញ៉ាំងចិត្តឲ្យរួចចាករាគៈ ទើបដកដង្ហើមចូល សិក្សាថា អាត្មាអញកាលញ៉ាំងចិត្ត ឲ្យរួចចាកទោសៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរួចចាកទោសៈ ទើបដកដង្ហើមចូល សិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរួចចាកមោហៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ កាលញ៉ាំងចិត្តឲ្យរួចចាកមោហៈ ទើបដកដង្ហើមចូល។បេ។ សិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរួចចាកមានះ កាលញ៉ាំងចិត្តឲ្យរួចចាកទិដ្ឋិ កាលញ៉ាំងចិត្តឲ្យរួចចាកវិចិកិច្ឆា កាលញ៉ាំងចិត្តឲ្យរួចចាកថីនមិទ្ធៈ កាលញ៉ាំងចិត្តឲ្យរួចចាកឧទ្ធច្ចៈ កាលញ៉ាំងចិត្តឲ្យរួចចាកអហិរិកៈ កាលញ៉ាំងចិត្តឲ្យរួចចាកអនោត្តប្បៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ កាលញ៉ាំងចិត្តឲ្យរួចចាកអនោត្តប្បៈ ទើបដកដង្ហើមចូល វិញ្ញាណចិត្ត ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូលរបស់បុគ្គល កាលញ៉ាំងចិត្តឲ្យរួច ឈ្មោះថាឧបដ្ឋាន។បេ។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវចិត្តនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវចិត្តនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថាសេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលរបស់បុគ្គល កាលញ៉ាំងចិត្តឲ្យរួច ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូលរបស់បុគ្គល កាលញ៉ាំងចិត្តឲ្យរួច។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់។ អនុបស្សនាញាណ ៨ ឧបដ្ឋានានុស្សតិ ៨ និងសុត្តន្តិកវត្ថុ ៤ (រមែងមាន) ក្នុងចិត្តេចិត្តានុបស្សនា។

(ចតុត្ថចតុក្កនិទ្ទេសៈ)

(ចតុត្ថចតុក្កនិទ្ទេសោ)

[១២៤] បុគ្គលសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ ថាមិនទៀង ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ ថាមិនទៀង ទើបដកដង្ហើមចូល តើដូចម្ដេច។

សំនួរត្រង់ពាក្យថា មិនទៀង តើអ្វីមិនទៀង។ ខន្ធទាំង ៥ មិនទៀង។ ខន្ធទាំង ៥ មិនទៀង ដោយអត្ថដូចម្ដេច។ មិនទៀង ដោយអត្ថថាកើតឡើងហើយសូន្យទៅវិញ។ បុគ្គលកាលឃើញនូវការកើតឡើងនៃខន្ធ ៥ រមែងឃើញនូវលក្ខណៈប៉ុន្មានយ៉ាង កាលឃើញនូវការសូន្យ រមែងឃើញនូវលក្ខណៈប៉ុន្មានយ៉ាង កាលឃើញនូវការកើតឡើង និងការសូន្យ រមែងឃើញនូវលក្ខណៈប៉ុន្មានយ៉ាង។ បុគ្គលកាលឃើញនូវការកើតឡើងនៃខន្ធ ៥ រមែងឃើញនូវលក្ខណៈ ២៥ យ៉ាង។បេ។ បុគ្គលកាលឃើញនូវការកើតឡើង និងការសូន្យនៃខន្ធ ៥ រមែងឃើញនូវលក្ខណៈ ៥០ នេះឯង បុគ្គលសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ ថាមិនទៀងក្នុងរូប ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ ថាមិនទៀងក្នុងរូប ទើបដកដង្ហើមចូល សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ ថាមិនទៀង ក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារទាំងឡាយ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ ថាមិនទៀងក្នុងជរាមរណៈ ទើបដកដង្ហើមចូល ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ ធម៌ទាំងឡាយ ឈ្មោះឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញ ថាមិនទៀង បុគ្គលរមែងពិចារណាឃើញនូវធម៌ទាំងនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ធម្មេសុធម្មានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវធម៌ទាំងនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវធម៌ទាំងនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថាសេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញ ថាមិនទៀង ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញ ថាមិនទៀង។បេ។ បុគ្គលកាលឃើញច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១២៥] បុគ្គលសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការណាយ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការណាយ ទើបដកដង្ហើមចូល តើដូចម្ដេច។ បុគ្គលឃើញទោសក្នុងរូបហើយ ជាអ្នកដុះឆន្ទៈ ក្នុងការណាយចាករូប មានចិត្តចុះស៊ប់ក្នុងសទ្ធា ទាំងចិត្តរបស់បុគ្គលនោះ ក៏តម្កល់នៅស៊ប់សួន បុគ្គលនោះ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការណាយក្នុងរូប ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការណាយក្នុងរូប ទើបដកដង្ហើមចូល បុគ្គលឃើញទោសក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារទាំងឡាយ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈហើយ ជាអ្នកដុះឆន្ទៈ ក្នុងការណាយចាកជរាមរណៈ មានចិត្តចុះស៊ប់ក្នុងសទ្ធា ទាំងចិត្តរបស់បុគ្គលនោះ ក៏តម្កល់នៅស៊ប់សួន បុគ្គលនោះ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការណាយក្នុងជរាមរណៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការណាយក្នុងជរាមរណៈ ទើបដកដង្ហើមចូល ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ ធម៌ទាំងឡាយ ឈ្មោះឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលជាអ្នកពិចារណាឃើញនូវការណាយ បុគ្គលពិចារណាឃើញនូវធម៌ទាំងនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ធម្មេសុធម្មានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវធម៌ទាំងនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវធម៌ទាំងនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា សេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការ ណាយ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលឃើញច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការណាយ។បេ។ បុគ្គល កាលឃើញច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១២៦] បុគ្គលសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលត់ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលត់ ទើបដកដង្ហើមចូល តើដូចម្ដេច។ បុគ្គលឃើញទោសក្នុងរូបហើយ ជាអ្នកដុះឆន្ទៈ ក្នុងការរលត់នៃរូប មានចិត្តចុះស៊ប់ក្នុងសទ្ធា ទាំងចិត្តរបស់បុគ្គលនោះ ក៏តម្កល់នៅស៊ប់សួន បុគ្គលនោះ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលត់ក្នុងរូប ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលត់ក្នុងរូប ទើបដកដង្ហើមចូល បុគ្គលឃើញទោសក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារទាំងឡាយ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈហើយ ជាអ្នកដុះឆន្ទៈ ក្នុងការរលត់នៃជរាមរណៈ មានចិត្តចុះស៊ប់ក្នុងសទ្ធា ទាំងចិត្តរបស់បុគ្គលនោះ ក៏តម្កល់នៅស៊ប់សួន បុគ្គលនោះ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលត់ក្នុងជរាមរណៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលត់ ក្នុងជរាមរណៈ ទើបដកដង្ហើមចូល។

[១២៧] ទោសក្នុងអវិជ្ជា ដោយអាការប៉ុន្មានយ៉ាង អវិជ្ជារលត់ ដោយអាការ ប៉ុន្មានយ៉ាង។ ទោសក្នុងអវិជ្ជា ដោយអាការ ៥ យ៉ាង អវិជ្ជារលត់ ដោយអាការ ៨ យ៉ាង។

ទោសក្នុងអវិជ្ជា ដោយអាការ ៥ យ៉ាង តើអ្វីខ្លះ។ ទោសក្នុងអវិជ្ជា ដោយអត្ថថា មិនទៀង ១ ទោសក្នុងអវិជ្ជា ដោយអត្ថថាជាទុក្ខ ១ ទោសក្នុងអវិជ្ជា ដោយអត្ថថាជាអនត្តា ១ ទោសក្នុងអវិជ្ជា ដោយអត្ថថាក្ដៅសព្វ ១ ទោសក្នុងអវិជ្ជា ដោយអត្ថថាប្រែប្រួល ១ នេះ ទោសក្នុងអវិជ្ជា ដោយអាការ ៥ យ៉ាង។

អវិជ្ជារលត់ ដោយអាការ ៨ យ៉ាង តើអ្វីខ្លះ។ អវិជ្ជារលត់ ដោយការរលត់នៃធម៌ ជាគ្រឿងប្រគល់ឲ្យនូវផល ១ អវិជ្ជារលត់ ដោយការរលត់នៃហេតុជាទីប្រជុំកើត ១ អវិជ្ជារលត់ ដោយការរលត់នៃជាតិ ១ អវិជ្ជារលត់ ដោយការរលត់នៃអាហារ ១ អវិជ្ជារលត់ ដោយការរលត់នៃហេតុ ១ អវិជ្ជារលត់ ដោយការរលត់នៃបច្ច័យ ១ អវិជ្ជារលត់ ដោយការកើតឡើងនៃញាណ ១ អវិជ្ជារលត់ ដោយការប្រាកដនៃនិរោធធម៌ ១ នេះ អវិជ្ជារលត់ ដោយអាការ ៨ យ៉ាង បុគ្គលឃើញទោសក្នុងអវិជ្ជា ដោយអាការ ៥ យ៉ាងនេះ ហើយជាអ្នកដុះឆន្ទៈ ក្នុងការរលត់នៃអវិជ្ជា ដោយអាការ ៨ យ៉ាងនេះ មានចិត្តចុះស៊ប់ក្នុងសទ្ធា ទាំងចិត្តរបស់បុគ្គលនោះ ក៏តម្កល់នៅស៊ប់សួន បុគ្គលនោះសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលត់នៃអវិជ្ជា ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលត់នៃអវិជ្ជា ទើបដកដង្ហើមចូល។

[១២៨] ទោសក្នុងសង្ខារ ដោយអាការប៉ុន្មាន សង្ខាររលត់ ដោយអាការ ប៉ុន្មាន។បេ។ ទោសក្នុងវិញ្ញាណ ដោយអាការប៉ុន្មាន វិញ្ញាណរលត់ ដោយអាការប៉ុន្មាន ទោសក្នុងនាមរូប ដោយអាការប៉ុន្មាន នាមរូបរលត់ ដោយអាការប៉ុន្មាន ទោសក្នុងសឡាយតនៈ ដោយអាការប៉ុន្មាន សឡាយតនៈរលត់ ដោយអាការប៉ុន្មាន ទោសក្នុងផស្សៈ ដោយអាការប៉ុន្មានយ៉ាង ផស្សៈរលត់ ដោយអាការប៉ុន្មានយ៉ាង ទោសក្នុងវេទនា ដោយអាការប៉ុន្មានយ៉ាង វេទនារលត់ ដោយអាការប៉ុន្មានយ៉ាង ទោសក្នុងតណ្ហា ដោយអាការប៉ុន្មានយ៉ាង តណ្ហារលត់ ដោយអាការប៉ុន្មានយ៉ាង ទោសក្នុងឧបាទាន ដោយអាការប៉ុន្មានយ៉ាង ឧបាទានរលត់ ដោយអាការប៉ុន្មានយ៉ាង ទោសក្នុងភព ដោយអាការប៉ុន្មានយ៉ាង ភពរលត់ ដោយអាការប៉ុន្មានយ៉ាង ទោសក្នុងជាតិ ដោយអាការប៉ុន្មានយ៉ាង ជាតិរលត់ ដោយអាការប៉ុន្មានយ៉ាង ទោសក្នុងជរាមរណៈ ដោយអាការប៉ុន្មានយ៉ាង ជរាមរណៈរលត់ ដោយអាការប៉ុន្មានយ៉ាង។ ទោសក្នុងជរាមរណៈ ដោយអាការ ៥ យ៉ាង ជរាមរណៈរលត់ ដោយអាការ ៨ យ៉ាង។

ទោសក្នុងជរាមរណៈ ដោយអាការ ៥ យ៉ាង តើអ្វីខ្លះ។ ទោសក្នុងជរាមរណៈ ដោយអត្ថថាមិនទៀង ១ ដោយអត្ថថាជាទុក្ខ ១ ដោយអត្ថថាជាអនត្តា ១ ដោយអត្ថថាក្ដៅសព្វ ១ ទោសក្នុងជរាមរណៈ ដោយអត្ថថាប្រែប្រួល ១ នេះទោសក្នុងជរាមរណៈ ដោយអាការ ៥ យ៉ាង។

ជរាមរណៈរលត់ ដោយអាការ ៨ យ៉ាង តើអ្វីខ្លះ។ ជរាមរណៈរលត់ ដោយការរលត់នៃហេតុជាគ្រឿងប្រគល់ឲ្យនូវផល ១ ដោយការរលត់នៃហេតុជាទីប្រជុំកើត ១ ដោយការរលត់នៃជាតិ ១ ដោយការរលត់នៃភព ១ ដោយការរលត់នៃហេតុ ១ ដោយការរលត់នៃបច្ច័យ ១ ដោយការកើតឡើងនៃញាណ ១ ជរាមរណៈរលត់ ដោយការប្រាកដនៃនិរោធធម៌ ១ នេះជរាមរណៈរលត់ ដោយអាការ ៨ យ៉ាង។ បុគ្គលឃើញទោសក្នុងជរាមរណៈ ដោយអាការ ៥ យ៉ាង ហើយជាអ្នកដុះឆន្ទៈ ក្នុងការរលត់នៃជរាមរណៈ ដោយអាការ ៨ យ៉ាង ជាអ្នកមានចិត្តចុះស៊ប់ក្នុងសទ្ធា ទាំងចិត្តរបស់បុគ្គលនោះក៏តម្កល់នៅស៊ប់សួន បុគ្គលនោះសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ នូវការរលត់ជរាមរណៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ ជាអ្នកពិចារណាឃើញនូវការរលត់ជរាមរណៈ ទើបដកដង្ហើមចូល ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន សតិឈ្មោះថាអនុបស្សនាញាណ ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការរលត់ បុគ្គលពិចារណាឃើញ នូវធម៌ទាំងនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ធម្មេសុធម្មានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវធម៌ទាំងនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវធម៌ទាំងនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា សេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការរលត់ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការរលត់។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមក នូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១២៩] បុគ្គលសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ នូវការរលាស់ចេញ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ ជាអ្នកពិចារណាឃើញ នូវការរលាស់ចេញ ទើបដកដង្ហើមចូល តើដូចម្ដេច។ ការរលាស់ចេញមាន ២ យ៉ាង គឺការរលាស់ចេញ គឺការលះបង់ (បរិច្ចាគប្បដិនិស្សគ្គៈ) ១ ការរលាស់ចេញគឺការស្ទុះទៅ (បក្ខន្ទនប្បដិនិស្សគ្គៈ) ១។ ធម៌ណាលះស្រឡះនូវរូប ធម៌នោះ ឈ្មោះថាការរលាស់ចេញគឺ ការលះបង់ ចិត្តស្ទុះទៅក្នុងព្រះនិព្វាន ជាទីរលត់នៃរូប ឈ្មោះថាការរលាស់ចេញគឺការស្ទុះទៅ។ បុគ្គលសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលាស់រូបចេញ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ ជាអ្នកពិចារណាឃើញនូវការរលាស់រូបចេញ ទើបដកដង្ហើមចូល ធម៌ណាលះស្រឡះនូវវេទនា នូវសញ្ញា នូវសង្ខារ នូវវិញ្ញាណ នូវចក្ខុ។បេ។ នូវជរាមរណៈ ធម៌នោះ ឈ្មោះថាការរលាស់ចេញគឺការលះបង់ ចិត្តស្ទុះទៅក្នុងព្រះនិព្វាន ជាទីរលត់នៃជរាមរណៈ ឈ្មោះថាការរលាស់ចេញគឺការស្ទុះ ទៅ។ បុគ្គលសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលាស់ជរាមរណៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលាស់ជរាមរណៈ ទើបដកដង្ហើមចូល ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះ ថាឧបដ្ឋានផង ឈ្មោះថាសតិផង ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការរលាស់ចេញ បុគ្គលពិចារណាឃើញនូវធម៌ទាំងនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ធម្មេសុធម្មានុបស្សនា សតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវធម៌ទាំងនោះ ដូចម្ដេច។ បុគ្គលពិចារណាឃើញ ថាមិនទៀង មិនមែនថាទៀងទេ។បេ។ រលាស់ចេញ មិនមែនកាន់យកទេ បុគ្គលកាលពិចារណាឃើញ ថាមិនទៀង រមែងលះបង់នូវនិច្ចសញ្ញា (ការសម្គាល់ថាទៀង)។បេ។ បុគ្គលកាលរលាស់ចេញ ឈ្មោះថាលះបង់នូវសេចក្ដីប្រកាន់ បុគ្គលពិចារណាឃើញនូវធម៌ទាំងនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង ឈ្មោះថាភាវនា ដោយអត្ថថាមិនកន្លង នូវធម៌ទាំងឡាយ ដែលកើតក្នុងសមាធិនោះ។បេ។ ឈ្មោះថាភាវនាដោយអត្ថថា សេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការរលាស់ចេញ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះថាចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ អត្ថថាសង្រួមក្នុងធម៌នោះ ឯណា នេះឈ្មោះថាអធិសីលសិក្ខា អត្ថថាមិនរាយមាយក្នុងធម៌នោះ ឯណា នេះឈ្មោះថាអធិចិត្តសិក្ខា អត្ថថាឃើញក្នុងធម៌នោះ ឯណា នេះឈ្មោះថាអធិប្បញ្ញាសិក្ខា បុគ្គល កាលរំពឹងឃើញនូវសិក្ខាទាំង ៣ នេះ ឈ្មោះថាសិក្សា កាលដឹង ឈ្មោះថាសិក្សា។ កាលធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ឈ្មោះថាសិក្សា កាលបុគ្គលដឹងច្បាស់ នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការរលាស់ចេញ វេទនាដ៏ប្រាកដ រមែងកើតឡើង វេទនាដ៏ប្រាកដ រមែងតាំងឡើង វេទនាដ៏ប្រាកដ រមែងដល់នូវសេចក្ដីវិនាស។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការរលាស់ចេញ។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ឈ្មោះថាដឹងច្បាស់នូវគោចរផង ចាក់ធ្លុះនូវអត្ថនៃការស្ងប់ផង បុគ្គលប្រមូលមកនូវពលៈ ប្រមូលមកនូវពោជ្ឈង្គៈ ប្រមូលមកនូវមគ្គ ប្រមូលមកនូវធម៌ ឈ្មោះថាដឹងច្បាស់នូវគោចរផង ចាក់ធ្លុះនូវអត្ថនៃការស្ងប់ផង។

សំនួរត្រង់ពាក្យថា ប្រមូលមកនូវឥន្ទ្រិយទាំងឡាយ តើប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ដូចម្ដេច។ បុគ្គលប្រមូលមកនូវសទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់។បេ។ ហេតុនោះ លោកពោលថា ចាក់ធ្លុះនូវអត្ថនៃការស្ងប់ អនុបស្សនាញាណ ៨ ឧបដ្ឋានានុស្សតិ ៨ និងសុត្តន្តិកវត្ថុ ៤ (រមែងមាន) ក្នុងធម្មេសុធម្មានុបស្សនា ទាំងនេះ ឈ្មោះថាសតោការីញាណ ៣២ ប្រការ។

(ញាណរាសិឆក្កនិទ្ទេសៈ)

(៦. ញាណរាសិឆក្កនិទ្ទេសោ)

[១៣០] ញាណ ២៤ ដោយអំណាចនៃសមាធិ តើដូចម្ដេច។ ភាពនៃចិត្តមាន អារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង ឈ្មោះថា សមាធិ ភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើម ចូលវែង ឈ្មោះថាសមាធិ។បេ។ ភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ របស់បុគ្គល កាលញ៉ាំងចិត្តឲ្យរួច (ចាកកិលេស) ឈ្មោះថាសមាធិ នេះញាណ ២៤ ដោយអំណាចនៃសមាធិ។

ញាណ ៧២ ប្រការ ដោយអំណាចនៃវិបស្សនា តើដូចម្ដេចខ្លះ។ ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាមិនទៀង ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាជាទុក្ខ ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាជាអនត្តា នូវខ្យល់ដង្ហើមចេញវែង ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាមិនទៀង ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាជាទុក្ខ ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាជាអនត្តា នូវខ្យល់ដង្ហើមចូលវែង។បេ។ ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាមិនទៀង ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាជាទុក្ខ ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាជាអនត្តា នូវខ្យល់ដង្ហើមចេញ របស់បុគ្គល កាលញ៉ាំងចិត្តឲ្យរួច នូវខ្យល់ដង្ហើមចូល របស់បុគ្គល កាលញ៉ាំងចិត្តឲ្យរួច នេះញាណ ៧២ ប្រការ ដោយអំណាចនៃវិបស្សនា។

និព្វិទាញាណ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ឈ្មោះថានិព្វិទាញាណ ព្រោះហេតុដឹង ឃើញតាមពិត នូវខ្យល់ដង្ហើមចេញ របស់បុគ្គលអ្នកពិចារណាឃើញ ថាមិនទៀង ១ ឈ្មោះថានិព្វិទាញាណ ព្រោះហេតុដឹង ឃើញតាមពិត នូវខ្យល់ដង្ហើមចូល របស់បុគ្គល អ្នកពិចារណាឃើញ ថាមិនទៀង ១។បេ។ ឈ្មោះថានិព្វិទាញាណ ព្រោះហេតុដឹង ឃើញតាមពិត នូវខ្យល់ដង្ហើមចេញ របស់បុគ្គល អ្នកពិចារណាឃើញនូវការរលាស់ចេញ ១ ឈ្មោះថានិព្វិទាញាណ ព្រោះហេតុដឹង ឃើញតាមពិត នូវខ្យល់ដង្ហើមចូល របស់បុគ្គល អ្នកពិចារណាឃើញនូវការរលាស់ចេញ ១ នេះនិព្វិទាញាណ ៨ យ៉ាង។

និពិ្វទានុលោមញ្ញាណ ៨ យ៉ាង តើដូចម្ដេចខ្លះ។ បញ្ញាក្នុងការប្រាកដ ថាគួរភ័យ ចំពោះខ្យល់ដង្ហើមចេញរបស់បុគ្គល អ្នកពិចារណាឃើញថាមិនទៀង ឈ្មោះថា និព្វិទានុលោមញ្ញាណ ១ បញ្ញាក្នុងការប្រាកដ ថាគួរភ័យ ចំពោះខ្យល់ដង្ហើមចូល របស់បុគ្គល អ្នកពិចារណាឃើញ ថាមិនទៀង ឈ្មោះថានិព្វិទានុលោមញ្ញាណ ១។បេ។ បញ្ញាក្នុងការប្រាកដ ថាគួរភ័យ ចំពោះខ្យល់ដង្ហើមចេញរបស់បុគ្គលអ្នកពិចារណាឃើញ នូវការរលាស់ចេញ ឈ្មោះថានិព្វិទានុលោមញ្ញាណ ១ បញ្ញាក្នុងការប្រាកដ ថាគួរភ័យ ចំពោះខ្យល់ដង្ហើមចូលរបស់បុគ្គល អ្នកពិចារណាឃើញនូវការរលាស់ចេញ ឈ្មោះថា និព្វិទានុលោមញ្ញាណ ១ នេះនិព្វិទានុលោមញ្ញាណ ៨ យ៉ាង។

និព្វិទាបដិប្បស្សទ្ធិញ្ញាណស្ងប់ (ការដឹងក្នុងការនឿយណាយ និងការរម្ងាប់) ៨ យ៉ាង តើដូចម្ដេចខ្លះ។ បញ្ញា គឺការពិចារណា និងការរំពឹងនូវខ្យល់ដង្ហើមចេញរបស់បុគ្គលអ្នកពិចារណាឃើញ ថាមិនទៀង ឈ្មោះថានិព្វិទាបដិប្បស្សទ្ធិញ្ញាណ ១ បញ្ញាគឺការពិចារណា និងការរំពឹងនូវខ្យល់ដង្ហើមចូលរបស់បុគ្គលអ្នកពិចារណាឃើញ ថាមិនទៀង ឈ្មោះថា និព្វិទាបដិប្បស្សទ្ធិញ្ញាណ ១។បេ។ នេះនិព្វិទាបដិប្បស្សទ្ធិញ្ញាណ ៨ យ៉ាង។

វិមុត្តិសុខញ្ញាណ ២១ តើដូចម្ដេចខ្លះ។ ញាណកើតឡើង ព្រោះភាពនៃសក្កាយទិដ្ឋិ ដែលលោកលះបង់ហើយ ផ្ដាច់ផ្ដិលហើយ ដោយសោតាបត្តិមគ្គ ឈ្មោះថាវិមុត្តិសុខញ្ញាណ ញាណកើតឡើង ព្រោះភាពនៃវិចិកិច្ឆាដែលលោកលះបង់ហើយ ផ្ដាច់ផ្ដិលហើយ ដោយសោតាបត្តិមគ្គ ឈ្មោះថាវិមុត្តិសុខញ្ញាណ ញាណកើតឡើង ព្រោះភាពនៃសីលព្វតបរាមាសៈនៃទិដ្ឋានុស័យ នៃវិចិកិច្ឆានុស័យ ដែលលោកលះបង់ហើយ ផ្ដាច់ផ្ដិលហើយ ដោយសោតាបត្តិមគ្គ ឈ្មោះថាវិមុត្តិសុខញ្ញាណ ញាណកើតឡើង ព្រោះភាពនៃកាមរាគសញ្ញោជនៈ នៃបដិឃសញ្ញោជនៈ ជាកិលេសដ៏គ្រោតគ្រាត នៃកាមរាគានុស័យ នៃបដិឃានុស័យ ជាកិលេសដ៏គ្រោតគ្រាត ដែលលោកលះបង់ហើយ ផ្ដាច់ផ្ដិលហើយ ដោយសកទាគាមិមគ្គ ឈ្មោះថាវិមុត្តិសុខញ្ញាណ ញាណកើតឡើង ព្រោះភាពនៃកាមរាគសញ្ញោជនៈ នៃបដិឃសញ្ញោជនៈ ជាកិលេសដ៏ល្អិត នៃកាមរាគានុស័យ នៃបដិឃានុស័យ ជាកិលេសដ៏ល្អិត ដែលលោកលះបង់ហើយ ផ្ដាច់ផ្ដិលហើយ ដោយអនាគាមិមគ្គ ឈ្មោះថាវិមុត្តិសុខញ្ញាណ ញាណកើតឡើងព្រោះភាពនៃរូបរាគៈ នៃអរូបរាគៈ នៃមានះ នៃឧទ្ធច្ចៈ នៃអវិជ្ជា នៃមានានុស័យនៃភវរាគានុស័យ នៃអវិជ្ជានុស័យ ដែលលោកលះបង់ហើយ ផ្ដាច់ផ្ដិលហើយ ដោយអរហត្តមគ្គ ឈ្មោះថាវិមុត្តិសុខញ្ញាណ នេះវិមុត្តិសុខញ្ញាណ ២១ កាលបុគ្គលចម្រើននូវអានាបានស្សតិសមាធិ មានវត្ថុ ១៦ ញាណ ២២០ នេះ រមែងកើតឡើង។

ចប់ អានាបានកថា។

ឥន្ទ្រិយកថា (ទី៤)

(៤. ឥន្ទ្រិយកថា)

(បឋមសុត្តន្តនិទ្ទេសៈ ទី១)

(១. បឋមសុត្តន្តនិទ្ទេសោ)

[១៣១] ខ្ញុំបានស្ដាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥។ ឥន្ទ្រិយទាំង ៥ តើអ្វីខ្លះ។ សទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ នេះ ឥន្ទ្រិយ ៥ យ៉ាង។

[១៣២] ឥន្ទ្រិយទាំង ៥ នេះ បរិសុទ្ធ ដោយអាការប៉ុន្មាន។ ឥន្ទ្រិយទាំង ៥ នេះ បរិសុទ្ធ ដោយអាការ ១៥ ដូច្នេះ សទ្ធិន្ទ្រិយបរិសុទ្ធ ដោយអាការ ៣ នេះ គឺបុគ្គលវៀរបុគ្គលដែលឥតសទ្ធា ១ សេពគប់ គប់រក ចូលទៅអង្គុយជិតបុគ្គលដែលមានសទ្ធា ១ ពិចារណាព្រះសូត្រដែលជាទីជ្រះថ្លា ១ វីរិយិន្ទ្រិយបរិសុទ្ធដោយអាការ ៣ នេះ គឺបុគ្គលវៀរបុគ្គលដែលខ្ជិលច្រអូស ១ សេពគប់ គប់រក ចូលទៅអង្គុយជិតបុគ្គលដែលមាន សេចក្ដីព្យាយាម ១ ពិចារណាសម្មប្បធាន ១ សតិន្ទ្រិយបរិសុទ្ធ ដោយអាការ ៣ នេះ គឺ បុគ្គលវៀរបុគ្គលដែលភ្លេចស្មារតី ១ សេពគប់ គប់រក ចូលទៅអង្គុយជិតបុគ្គលដែលមានស្មារតីតម្កល់មាំ ១ ពិចារណាសតិប្បដ្ឋាន ១ សមាធិន្ទ្រិយបរិសុទ្ធ ដោយអាការ ៣ នេះ គឺបុគ្គលវៀរបុគ្គលដែលមានចិត្តមិននឹងធឹង ១ សេពគប់ គប់រក ចូលទៅអង្គុយជិតបុគ្គលដែលមានចិត្តនឹងធឹង ១ ពិចារណាឈាន និងវិមោក្ខ ១ បញ្ញិន្ទ្រិយបរិសុទ្ធដោយអាការ ៣ នេះ គឺបុគ្គលវៀរបុគ្គលដែលអាប់ឥតបញ្ញា ១ សេពគប់ គប់រក ចូលទៅអង្គុយជិតបុគ្គលដែលមានបញ្ញា ១ ពិចារណានូវញាណចរិយាដ៏ជ្រៅ ១ នេះឯង ឥន្ទ្រិយទាំង ៥ បរិសុទ្ធដោយអាការ ១៥ នេះ គឺបុគ្គលវៀរបុគ្គល ៥ សេពគប់ គប់រក ចូលទៅអង្គុយជិតបុគ្គល ៥ ពិចារណាកងព្រះសូត្រ ៥ ដូចពោលមកនេះឯង។

[១៣៣] ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ដោយអាការប៉ុន្មានយ៉ាង ការចម្រើននៃឥន្ទ្រិយ ទាំង ៥ ដោយអាការប៉ុន្មានយ៉ាង។

ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ដោយអាការ ១០ យ៉ាង ការចម្រើននៃឥន្ទ្រិយទាំង ៥ ក៏ដោយអាការ ១០ យ៉ាងដែរ គឺបុគ្គលកាលលះនូវអស្សទ្ធិយៈ (ការណ៍មិនគួរជឿ) ឈ្មោះថាចម្រើនសទ្ធិន្ទ្រិយ ១ កាលចម្រើននូវសទ្ធិន្ទ្រិយ ឈ្មោះថាលះអស្សទិ្ធយៈ ១ កាលលះនូវសេចក្ដីខ្ជិលច្រអូស ឈ្មោះថាចម្រើនវីរិយិន្ទ្រិយ ១ កាលចម្រើនវីរិយិន្ទ្រិយ ឈ្មោះថាលះសេចក្ដីខ្ជិលច្រអូស ១ កាលលះនូវសេចក្ដីប្រមាទ ឈ្មោះថាចម្រើនសតិន្ទ្រិយ ១ កាលចម្រើនសតិន្ទ្រិយ ឈ្មោះថាលះសេចក្ដីប្រមាទ ១ កាលលះនូវសេចក្ដីរាយមាយ ឈ្មោះថាចម្រើនសមាធិន្ទ្រិយ ១ កាលចម្រើនសមាធិន្ទ្រិយ ឈ្មោះថាលះ សេចក្ដីរាយមាយ ១ កាលលះអវិជ្ជា ឈ្មោះថាចម្រើនបញ្ញិន្ទ្រិយ ១ កាលចម្រើនបញ្ញិន្ទ្រិយ ឈ្មោះថាលះអវិជ្ជា ១ នេះឯង ឥន្ទ្រិយទាំង ៥ ដែលបុគ្គលចម្រើនដោយអាការ ១០ យ៉ាង នេះឯង ការចម្រើននៃឥន្ទ្រិយទាំង ៥ ដោយអាការ ១០ យ៉ាង។

[១៣៤] ឥន្ទ្រិយទាំង ៥ បុគ្គលបានចម្រើន ចម្រើនល្អហើយ ដោយអាការប៉ុន្មានយ៉ាង។ ឥន្ទ្រិយទាំង ៥ បុគ្គលបានចម្រើន ចម្រើនល្អហើយ ដោយអាការ ១០ យ៉ាង គឺសទ្ធិន្ទ្រិយ បុគ្គលបានចម្រើន ចម្រើនល្អហើយ ព្រោះបានលះបង់ លះបង់ល្អហើយ នូវអស្សទ្ធិយៈ ១ អស្សទ្ធិយៈ បុគ្គលបានលះបង់ លះបង់ល្អហើយ ព្រោះបានចម្រើន ចម្រើនល្អហើយ នូវសទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ បុគ្គលបានចម្រើន ចម្រើនល្អហើយ ព្រោះបានលះបង់ លះបង់ល្អហើយ នូវសេចក្ដីខ្ជិលច្រអូស ១ សេចក្ដីខ្ជិលច្រអូស បុគ្គលបានលះបង់ លះបង់ល្អហើយ ព្រោះបានចម្រើន ចម្រើនល្អហើយ នូវវីរិយិន្ទ្រិយ ១ សតិន្ទ្រិយបុគ្គលបានចម្រើន ចម្រើនល្អហើយ ព្រោះបានលះបង់ លះបង់ល្អហើយ នូវសេចក្ដីប្រមាទ ១ សេចក្ដីប្រមាទ ដែលបុគ្គលបានលះបង់ លះបង់ល្អហើយ ព្រោះបានចម្រើន ចម្រើនល្អហើយ នូវសតិន្ទ្រិយ ១ សមាធិន្ទ្រិយ បុគ្គលបានចម្រើន ចម្រើនល្អហើយ ព្រោះបានលះបង់ លះបង់ល្អហើយ នូវឧទ្ធច្ចៈ ១ ឧទ្ធច្ចៈ បុគ្គលបានលះបង់ លះបង់ល្អហើយ ព្រោះបានចម្រើន ចម្រើនល្អហើយ នូវសមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ បុគ្គលបានចម្រើន ចម្រើនល្អហើយ ព្រោះបានលះបង់ លះបង់ល្អហើយ នូវអវិជ្ជា ១ អវិជ្ជា បុគ្គលបានលះបង់ លះបង់ល្អហើយ ព្រោះបានចម្រើន ចម្រើនល្អហើយ នូវបញ្ញិន្ទ្រិយ ១ នេះ ឥន្ទ្រិយទាំង ៥ បុគ្គលបានចម្រើន ចម្រើនល្អហើយ ដោយអាការ ១០ យ៉ាង។

[១៣៥] ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ដោយអាការប៉ុន្មានយ៉ាង ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើនហើយផង ចម្រើនល្អហើយផង ស្ងប់រម្ងាប់ហើយផង ស្ងប់រម្ងាប់ល្អហើយផង ដោយអាការប៉ុន្មានយ៉ាង។ ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ដោយអាការ ៤ យ៉ាង ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើនហើយផង ចម្រើនល្អហើយផង ស្ងប់រម្ងាប់ហើយផង ស្ងប់រម្ងាប់ល្អហើយផង ក៏ដោយអាការ ៤ យ៉ាងដែរ គឺឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ក្នុងខណៈនៃសោតាបត្តិមគ្គ ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើនហើយផង ចម្រើនល្អហើយផង ស្ងប់រម្ងាប់ហើយផង ស្ងប់រម្ងាប់ល្អហើយផង ក្នុងខណៈនៃសោតាបត្តិផល ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ក្នុងខណៈនៃសកទាគាមិមគ្គ ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើនហើយផង ចម្រើនល្អហើយផង ស្ងប់រម្ងាប់ហើយផង ស្ងប់រម្ងាប់ល្អហើយផង ក្នុងខណៈនៃសកទាគាមិផល ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ក្នុងខណៈនៃអនាគាមិមគ្គ ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើនហើយផង ចម្រើនល្អហើយផង ស្ងប់រម្ងាប់ហើយផង ស្ងប់រម្ងាប់ល្អហើយ ផង ក្នុងខណៈនៃអនាគាមិផល ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ក្នុងខណៈនៃអរហត្តមគ្គ ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើនហើយផង ចម្រើនល្អហើយផង ស្ងប់រម្ងាប់ហើយផង ស្ងប់ រម្ងាប់ល្អហើយផង ក្នុងខណៈនៃអរហត្តផល។

មគ្គវិសុទ្ធិ ៤ យ៉ាង ផលវិសុទ្ធិ ៤ យ៉ាង សមុច្ឆេទវិសុទ្ធិ ៤ យ៉ាង បដិប្បស្សទ្ធិវិសុទ្ធិ ៤ យ៉ាង ដោយប្រការដូច្នេះ នេះឯង ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ដោយអាការ ៤ យ៉ាង នេះឯង ឥន្ទ្រិយទាំង ៥ ដែលបុគ្គលចម្រើនហើយផង ចម្រើនល្អហើយផង ស្ងប់រម្ងាប់ ហើយផង ស្ងប់រម្ងាប់ល្អហើយផង ដោយអាការ ៤ យ៉ាង។

[១៣៦] បុគ្គលប៉ុន្មានពួក កំពុងមានការអប់រំឥន្ទ្រិយ បុគ្គលប៉ុន្មានពួក មានឥន្ទ្រិយ អប់រំហើយ។ បុគ្គល ៨ ពួក កំពុងមានការអប់រំឥន្ទ្រិយ បុគ្គល ៣ ពួក មានឥន្ទ្រិយ អប់រំហើយ។

បុគ្គល ៨ ពួក កំពុងមានការអប់រំឥន្ទ្រិយ តើដូចម្ដេចខ្លះ។ សេក្ខបុគ្គល ៧ និងកល្យាណបុថុជ្ជន ១ បុគ្គលទាំង ៨ ពួកនេះ កំពុងមានការអប់រំឥន្ទ្រិយ។ បុគ្គល ៣ ពួក (មានឥន្ទ្រិយអប់រំហើយ) តើដូចម្ដេចខ្លះ។ សាវ័ករបស់ព្រះតថាគត ជាព្រះខីណាស្រព មាននាមថាពុទ្ធៈ ដោយអំណាចលោកជាអ្នកមានឥន្ទ្រិយអប់រំហើយ ឈ្មោះថាមានឥន្ទ្រិយអប់រំហើយ ១ ព្រះបច្ចេកពុទ្ធ ដោយអត្ថថាត្រាស់ដឹងឯង ឈ្មោះថាមានឥន្ទ្រិយអប់រំហើយ ១ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ដោយអត្ថថាមានគុណរាប់មិនបាន ឈ្មោះថាមានឥន្ទ្រិយអប់រំហើយ ១ នេះឯង បុគ្គល ៣ ពួក ដែលមានឥន្ទ្រិយអប់រំហើយ បុគ្គល ៨ ពួកនេះ កំពុងមានការអប់រំឥន្ទ្រិយ បុគ្គល ៣ ពួកនេះ មានឥន្ទ្រិយអប់រំហើយ ដូចពោលមកនេះឯង។

(ទុតិយសុត្តន្តនិទ្ទេសៈ ទី២)

(២. ទុតិយសុត្តន្តនិទ្ទេសោ)

សាវត្ថីនិទាន។

[១៣៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង ឥន្ទ្រិយ ៥ យ៉ាង តើអ្វីខ្លះ។ សទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់តាមពិតនូវការកើតឡើងផង នូវសេចក្ដីវិនាសផង នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង របស់ឥន្ទ្រិយទាំង ៥ នេះទេ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនុ៎ះ គេមិនសន្មតថាជាសមណៈក្នុងពួកសមណៈ មិនសន្មតថាជាព្រាហ្មណ៍ក្នុងពួកព្រាហ្មណ៍ទេ មិនតែប៉ុណ្ណោះ សមណព្រាហ្មណ៍ដ៏មានអាយុទាំងនោះ រមែងមិនធ្វើឲ្យជាក់ច្បាស់សម្រេចនូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយបញ្ញាដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្ននេះបានឡើយ។

ម្នាលភិក្ខុទាំងឡាយ លុះតែសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់តាមពិត នូវការកើតឡើងផង នូវសេចក្ដីវិនាសផង នូវអានិសង្សផង នូវទោសផង នូវការ រលាស់ចេញផង របស់ឥន្ទ្រិយទាំង ៥ នេះ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ ទាំងនោះ ទើបគេសន្មតថាជាសមណៈក្នុងពួកសមណៈ សន្មតថាជាព្រាហ្មណ៍ក្នុងពួក ព្រាហ្មណ៍មែន មិនតែប៉ុណ្ណោះ សមណព្រាហ្មណ៍ដ៏មានអាយុទាំងនោះ រមែងធ្វើឲ្យជាក់ ច្បាស់សម្រេចនូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយបញ្ញាដ៏ឧត្តមរបស់ខ្លួនឯង ក្នុង បច្ចុប្បន្នបាន។

[១៣៨] ការកើតនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង បុគ្គលដឹងច្បាស់ នូវការកើតនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង សេចក្ដីវិនាសនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង បុគ្គលដឹងច្បាស់នូវសេចក្ដីវិនាសនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង អានិសង្សនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង បុគ្គលដឹងច្បាស់នូវអានិសង្សនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង ទោសនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង បុគ្គលដឹងច្បាស់នូវទោសនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង ការរលាស់ចេញនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង បុគ្គលដឹងច្បាស់នូវការរលាស់ចេញនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង។ ការកើតនៃឥន្ទ្រិយទាំង ៥ ដោយអាការ ៤០ យ៉ាង បុគ្គលដឹងច្បាស់នូវការកើតនៃឥន្ទ្រិយទាំង ៥ ក៏ដោយអាការ ៤០ យ៉ាងដែរ សេចក្ដីវិនាសនៃឥន្ទ្រិយទាំង ៥ ដោយអាការ ៤០ យ៉ាង បុគ្គលដឹងច្បាស់នូវសេចក្ដីវិនាសនៃឥន្ទ្រិយទាំង ៥ ក៏ដោយអាការ ៤០ យ៉ាងដែរ អានិសង្សនៃឥន្ទ្រិយទាំង ៥ ដោយអាការ ២៥ យ៉ាង បុគ្គលដឹងច្បាស់នូវអានិសង្សនៃឥន្ទ្រិយទាំង ៥ ក៏ដោយអាការ ២៥ យ៉ាងដែរ ទោសនៃឥន្ទ្រិយទាំង ៥ ដោយអាការ ២៥ យ៉ាង បុគ្គលដឹងច្បាស់នូវទោសនៃឥន្ទ្រិយទាំង ៥ ក៏ដោយអាការ ២៥ យ៉ាងដែរ ការរលាស់ចេញនៃឥន្ទ្រិយទាំង ៥ ដោយអាការ ១៨០ បុគ្គលដឹងច្បាស់ នូវការរលាស់ចេញនៃឥន្ទ្រិយទាំង ៥ ក៏ដោយអាការ ១៨០ ដែរ។

[១៣៩] ការកើតនៃឥន្ទ្រិយទាំង ៥ ដោយអាការ ៤០ យ៉ាង តើអ្វីខ្លះ បុគ្គលដឹងច្បាស់នូវការកើតនៃឥន្ទ្រិយទាំង ៥ ដោយអាការ ៤០ យ៉ាង តើអ្វីខ្លះ។ ការកើតនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការជឿស៊ប់ ឈ្មោះថាការកើតនៃសទ្ធិន្ទ្រិយ ១ ការកើតនៃឆន្ទៈ ដោយអំណាចនៃការជឿស៊ប់ ឈ្មោះថាការកើតនៃសទ្ធិន្ទ្រិយ ១ ការកើតនៃមនសិការៈ ដោយអំណាចនៃការជឿស៊ប់ ឈ្មោះថាការកើតនៃសទ្ធិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាការកើតនៃសទ្ធិន្ទ្រិយ ១ ការកើតនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការផ្គង ឈ្មោះថាការកើតនៃវីរិយិន្ទ្រិយ ១ ការកើតនៃឆន្ទៈ ដោយអំណាចនៃការផ្គង ឈ្មោះថាការកើតនៃវីរិយិន្ទ្រិយ ១ ការកើតនៃមនសិការៈ ដោយអំណាចនៃការផ្គង ឈ្មោះថាការកើតនៃវីរិយិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃវីរិយិន្ទ្រិយ ឈ្មោះថាការកើតនៃវីរិយិន្ទ្រិយ ១ ការកើតនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការប្រុងស្មារតី ឈ្មោះថាការកើតនៃសតិន្ទ្រិយ ១ ការកើតនៃឆន្ទៈ ដោយអំណាចនៃការប្រុងស្មារតី ឈ្មោះថាការកើតនៃសតិន្ទ្រិយ ១ ការកើតនៃមនសិការៈ ដោយអំណាចនៃការប្រុងស្មារតី ឈ្មោះថាការកើតនៃសតិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសតិន្ទ្រិយ ឈ្មោះថាការកើតនៃសតិន្ទ្រិយ ១ ការកើតនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការមិនរាយមាយ ឈ្មោះថាការកើតនៃសមាធិន្ទ្រិយ ១ ការកើតនៃឆន្ទៈ ដោយអំណាចនៃការមិនរាយមាយ ឈ្មោះថាការកើតនៃសមាធិន្ទ្រិយ ១ ការកើតនៃមនសិការៈ ដោយអំណាចនៃការមិនរាយមាយ ឈ្មោះថាការកើតនៃសមាធិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាការកើតនៃសមាធិន្ទ្រិយ ១ ការកើតនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការឃើញ ឈ្មោះថាការកើតនៃបញ្ញិន្ទ្រិយ ១ ការកើតនៃឆន្ទៈ ដោយអំណាចនៃការឃើញ ឈ្មោះថាការកើតនៃបញ្ញិន្ទ្រិយ ១ ការកើតនៃមនសិការៈ ដោយអំណាចនៃការឃើញ ឈ្មោះថាការកើតនៃបញ្ញិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃបញ្ញិន្ទ្រិយ ឈ្មោះថាការកើតនៃបញ្ញិន្ទ្រិយ ១ ការកើតនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការជឿស៊ប់ ឈ្មោះថាការកើតនៃសទ្ធិន្ទ្រិយ ១ ការកើតនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការផ្គង ឈ្មោះថាការកើតនៃវីរិយិន្ទ្រិយ ១ ការកើតនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការប្រុងស្មារតី ឈ្មោះថាការកើតនៃសតិន្ទ្រិយ ១ ការកើតនៃការពិចារណាដើម្បីប្រយោជន៍ ដល់ការមិនរាយមាយ ឈ្មោះថាការកើតនៃសមាធិន្ទ្រិយ ១ ការកើតនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការឃើញ ឈ្មោះថាការកើតនៃបញ្ញិន្ទ្រិយ ១ ការកើតនៃឆន្ទៈ ដោយ អំណាចនៃការជឿស៊ប់ ឈ្មោះថាការកើតនៃសទ្ធិន្ទ្រិយ ១ ការកើតនៃឆន្ទៈ ដោយអំណាចនៃការផ្គង ឈ្មោះថាការកើតនៃវីរិយិន្ទ្រិយ ១ ការកើតនៃឆន្ទៈ ដោយអំណាចនៃការប្រុងស្មារតី ឈ្មោះថាការកើតនៃសតិន្ទ្រិយ ១ ការកើតនៃឆន្ទៈ ដោយអំណាចនៃការមិនរាយមាយ ឈ្មោះថាការកើតនៃសមាធិន្ទ្រិយ ១ ការកើតនៃឆន្ទៈ ដោយអំណាចនៃការឃើញ ឈ្មោះថាការកើតនៃបញ្ញិន្ទ្រិយ ១ ការកើតនៃមនសិការៈ ដោយអំណាចនៃការជឿស៊ប់ ឈ្មោះថាការកើតនៃសទ្ធិន្ទ្រិយ ១ ការកើតនៃមនសិការៈ ដោយអំណាចនៃការផ្គង ឈ្មោះថាការកើតនៃវីរិយិន្ទ្រិយ ១ ការកើតនៃមនសិការៈ ដោយអំណាចនៃការប្រុងស្មារតី ឈ្មោះថាការកើតនៃសតិន្ទ្រិយ ១ ការកើតនៃមនសិការៈ ដោយអំណាចនៃការមិនរាយមាយ ឈ្មោះថាការកើតនៃសមាធិន្ទ្រិយ ១ ការកើតនៃមនសិការៈ ដោយអំណាចនៃការឃើញ ឈ្មោះថាការកើតនៃបញ្ញិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាការកើតនៃសទ្ធិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃវីរិយិន្ទ្រិយ ឈ្មោះថាការកើតនៃវីរិយិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសតិន្ទ្រិយ ឈ្មោះថាការកើតនៃសតិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាការកើតនៃសមាធិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃបញ្ញិន្ទ្រិយ ឈ្មោះថាការកើតនៃបញ្ញិន្ទ្រិយ ១ នេះឯង ការកើតនៃឥន្ទ្រិយទាំង ៥ ដោយអាការ ៤០ យ៉ាង នេះឯង បុគ្គលដឹងច្បាស់នូវការកើតនៃឥន្ទ្រិយទាំង ៥ ដោយអាការ ៤០ យ៉ាង។

[១៤០] សេចក្ដីវិនាសនៃឥន្ទ្រិយទាំង ៥ ដោយអាការ ៤០ យ៉ាង តើអ្វីខ្លះ បុគ្គលដឹងច្បាស់នូវសេចក្ដីវិនាសនៃឥន្ទ្រិយទាំង ៥ ដោយអាការ ៤០ យ៉ាង តើអ្វីខ្លះ។ សេចក្ដីវិនាសនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការជឿស៊ប់ ឈ្មោះថាការវិនាសនៃសទ្ធិន្ទ្រិយ ១ សេចក្ដីវិនាសនៃឆន្ទៈ ដោយអំណាចនៃការជឿស៊ប់ ឈ្មោះថាការវិនាសនៃសទ្ធិន្ទ្រិយ ១ សេចក្ដីវិនាសនៃមនសិការៈ ដោយអំណាចនៃការជឿស៊ប់ ឈ្មោះថា ការវិនាសនៃសទ្ធិន្ទ្រិយ ១ ការមិនប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាការវិនាសនៃសទ្ធិន្ទ្រិយ ១ សេចក្ដីវិនាសនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការផ្គង ឈ្មោះថាការវិនាសនៃវីរិយិន្ទ្រិយ ១ សេចក្ដីវិនាសនៃឆន្ទៈ ដោយអំណាចនៃការផ្គង ឈ្មោះថាការវិនាសនៃវីរិយិន្ទ្រិយ ១ សេចក្ដីវិនាសនៃមនសិការៈ ដោយអំណាចនៃការផ្គង ឈ្មោះថាការវិនាសនៃវីរិយិន្ទ្រិយ ១ ការមិនប្រាកដនៃចិត្ត មានអារម្មណ៍តែមួយ ដោយអំណាចនៃវីរិយិន្ទ្រិយ ឈ្មោះថាការវិនាសនៃវីរិយិន្ទ្រិយ ១ សេចក្ដីវិនាសនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការប្រុងស្មារតី ឈ្មោះថាការវិនាសនៃសតិន្ទ្រិយ ១ សេចក្ដីវិនាសនៃឆន្ទៈ ដោយអំណាចនៃការប្រុងស្មារតី ឈ្មោះថាការវិនាសនៃសតិន្ទ្រិយ ១ សេចក្ដីវិនាសនៃមនសិការៈ ដោយអំណាចនៃការប្រុងស្មារតី ឈ្មោះថាការវិនាសនៃសតិន្ទ្រិយ ១ ការមិនប្រាកដឡើងនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសតិន្ទ្រិយ ឈ្មោះថាការវិនាសនៃសតិន្ទ្រិយ ១ សេចក្ដីវិនាសនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការមិនរាយមាយ ឈ្មោះថាការវិនាសនៃសមាធិន្ទ្រិយ ១ សេចក្ដីវិនាសនៃឆន្ទៈ ដោយអំណាចនៃការមិនរាយមាយ ឈ្មោះថាការវិនាសនៃសមាធិន្ទ្រិយ ១ សេចក្ដីវិនាសនៃមនសិការៈ ដោយអំណាចនៃការមិនរាយមាយ ឈ្មោះថាការវិនាសនៃសមាធិន្ទ្រិយ ១ ការមិនប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាការវិនាសនៃសមាធិន្ទ្រិយ ១ សេចក្ដីវិនាសនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការឃើញ ឈ្មោះថាការវិនាសនៃបញ្ញិន្ទ្រិយ ១ សេចក្ដីវិនាសនៃឆន្ទៈ ដោយអំណាចនៃការឃើញ ឈ្មោះថាការវិនាសនៃបញ្ញិន្ទ្រិយ ១ សេចក្ដីវិនាសនៃមនសិការៈ ដោយអំណាចនៃការឃើញ ឈ្មោះថាការវិនាសនៃបញ្ញិន្ទ្រិយ ១ ការមិនប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃបញ្ញិន្ទ្រិយ ឈ្មោះថាការវិនាសនៃបញ្ញិន្ទ្រិយ ១ សេចក្ដីវិនាសនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការជឿស៊ប់ ឈ្មោះថាការវិនាសនៃសទ្ធិន្ទ្រិយ ១ សេចក្ដីវិនាសនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការផ្គង ឈ្មោះថាការវិនាសនៃវីរិយិន្ទ្រិយ ១ សេចក្ដីវិនាសនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការប្រុងស្មារតី ឈ្មោះថាការវិនាសនៃសតិន្ទ្រិយ ១ សេចក្ដីវិនាសនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការមិនរាយមាយ ឈ្មោះថាការវិនាសនៃសមាធិន្ទ្រិយ ១ សេចក្ដីវិនាសនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការឃើញ ឈ្មោះថាការ វិនាសនៃបញ្ញិន្ទ្រិយ ១ សេចក្ដីវិនាសនៃឆន្ទៈ ដោយអំណាចនៃការជឿស៊ប់ ឈ្មោះថាការ វិនាសនៃសទ្ធិន្ទ្រិយ ១ សេចក្ដីវិនាសនៃឆន្ទៈ ដោយអំណាចនៃការផ្គង ឈ្មោះថាការ វិនាសនៃវីរិយិន្ទ្រិយ ១ សេចក្ដីវិនាសនៃឆន្ទៈ ដោយអំណាចនៃការប្រុងស្មារតី ឈ្មោះថា ការវិនាសនៃសតិន្ទ្រិយ ១ សេចក្ដីវិនាសនៃឆន្ទៈ ដោយអំណាចនៃការមិនរាយមាយ ឈ្មោះថាការវិនាសនៃសមាធិន្ទ្រិយ ១ សេចក្ដីវិនាសនៃឆន្ទៈ ដោយអំណាចនៃការឃើញ ឈ្មោះថាការវិនាសនៃបញ្ញិន្ទ្រិយ ១ សេចក្ដីវិនាសនៃមនសិការៈ ដោយអំណាចនៃការ ជឿស៊ប់ ឈ្មោះថាការវិនាសនៃសទ្ធិន្ទ្រិយ ១ សេចក្ដីវិនាសនៃមនសិការៈ ដោយអំណាចនៃការផ្គង ឈ្មោះថាការវិនាសនៃវីរិយិន្ទ្រិយ ១ សេចក្ដីវិនាសនៃមនសិការៈ ដោយអំណាចនៃការប្រុងស្មារតី ឈ្មោះថាការវិនាសនៃសតិន្ទ្រិយ ១ សេចក្ដីវិនាសនៃមនសិការៈ ដោយអំណាចនៃការមិនរាយមាយ ឈ្មោះថាការវិនាសនៃសមាធិន្ទ្រិយ ១ សេចក្ដីវិនាសនៃមនសិការៈ ដោយអំណាចនៃការឃើញ ឈ្មោះថាការវិនាសនៃបញ្ញិន្ទ្រិយ ១ ការមិនប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាការវិនាសនៃសទ្ធិន្ទ្រិយ ១ ការមិនប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃវីរិយិន្ទ្រិយ ឈ្មោះថាការវិនាសនៃវីរិយិន្ទ្រិយ ១ ការមិនប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសតិន្ទ្រិយ ឈ្មោះថាការវិនាសនៃសតិន្ទ្រិយ ១ ការមិនប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាការវិនាសនៃសមាធិន្ទ្រិយ ១ ការមិនប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃ បញ្ញិន្ទ្រិយ ឈ្មោះថាការវិនាសនៃបញ្ញិន្ទ្រិយ ១ នេះឯង សេចក្ដីវិនាសនៃឥន្ទ្រិយទាំង ៥ ដោយអាការ ៤០ យ៉ាងនេះឯង បុគ្គលដឹងច្បាស់នូវសេចក្ដីវិនាសនៃឥន្ទ្រិយទាំង ៥ ដោយអាការ ៤០ យ៉ាង។

(ក. អស្សាទនិទ្ទេសៈ)

(ក. អស្សាទនិទ្ទេសោ)

[១៤១] អានិសង្សរបស់ឥន្ទ្រិយទាំង ៥ ដោយអាការ ២៥ យ៉ាង តើអ្វីខ្លះ បុគ្គលដឹងច្បាស់នូវអានិសង្សរបស់ឥន្ទ្រិយទាំង ៥ ដោយអាការ ២៥ យ៉ាង តើអ្វីខ្លះ។ ការមិនប្រាកដនៃសេចក្ដីមិនជឿ ឈ្មោះថាអានិសង្សរបស់សទ្ធិន្ទ្រិយ ១ ការមិនប្រាកដនៃសេចក្ដីក្ដៅក្រហាយ ព្រោះការមិនជឿ ឈ្មោះថាអានិសង្សរបស់សទ្ធិន្ទ្រិយ ១ សេចក្ដីក្លៀវក្លានៃការប្រព្រឹត្តតាមជំនឿ ឈ្មោះថាអានិសង្សរបស់សទ្ធិន្ទ្រិយ ១ ការស្ងប់ក្ដី ការបាននូវវិហារធម៌ក្ដី ឈ្មោះថាអានិសង្សរបស់សទ្ធិន្ទ្រិយ ១ សុខ និងសោមនស្សកើតឡើង ព្រោះអាស្រ័យសទ្ធិន្ទ្រិយឯណា នេះឈ្មោះថាអានិសង្សរបស់សទ្ធិន្ទ្រិយ ១ ការមិនប្រាកដនៃសេចក្ដីខ្ជិលច្រអូស ឈ្មោះថាអានិសង្សរបស់វីរិយិន្ទ្រិយ ១ ការមិនប្រាកដនៃសេចក្ដីក្ដៅក្រហាយ ព្រោះការខ្ជិលច្រអូស ឈ្មោះថាអានិសង្សរបស់វីរិយិន្ទ្រិយ ១ សេចក្ដីក្លៀវក្លានៃការប្រព្រឹត្តនូវការផ្គងឡើង ឈ្មោះថាអានិសង្សរបស់វីរិយិន្ទ្រិយ ១ ការស្ងប់រម្ងាប់ក្ដី ការបាននូវវិហារធម៌ក្ដី ឈ្មោះថាអានិសង្សរបស់វីរិយិន្ទ្រិយ ១ សុខ និងសោមនស្សកើតឡើង ព្រោះអាស្រ័យវីរិយិន្ទ្រិយឯណា នេះឈ្មោះថាអានិសង្សរបស់វីរិយិន្ទ្រិយ ១ ការមិនប្រាកដឡើងនៃសេចក្ដីប្រមាទ ឈ្មោះថាអានិសង្សរបស់សតិន្ទ្រិយ ១ ការមិនប្រាកដនៃសេចក្ដីក្ដៅក្រហាយ ព្រោះការប្រមាទ ឈ្មោះថាអានិសង្សរបស់សតិន្ទ្រិយ ១ សេចក្ដីក្លៀវក្លានៃការប្រព្រឹត្តប្រុងស្មារតី ឈ្មោះថាអានិសង្សរបស់សតិន្ទ្រិយ ១ ការស្ងប់រម្ងាប់ក្ដី ការបាននូវវិហារធម៌ក្ដី ឈ្មោះថាអានិសង្សរបស់សតិន្ទ្រិយ ១ សុខ និងសោមនស្សកើតឡើង ព្រោះអាស្រ័យសតិន្ទ្រិយឯណា នេះឈ្មោះថាអានិសង្សរបស់សតិន្ទ្រិយ ១ ការមិនប្រាកដនៃឧទ្ធច្ចៈ ឈ្មោះថាអានិសង្សរបស់សមាធិន្ទ្រិយ ១ ការមិនប្រាកដនៃសេចក្ដីក្ដៅក្រហាយ ព្រោះឧទ្ធច្ចៈ ឈ្មោះថាអានិសង្សរបស់សមាធិន្ទ្រិយ ១ សេចក្ដីក្លៀវក្លានៃការប្រព្រឹត្តមិនរាយមាយ ឈ្មោះថាអានិសង្សរបស់សមាធិន្ទ្រិយ ១ ការស្ងប់រម្ងាប់ក្ដី ការបាននូវវិហារធម៌ក្ដី ឈ្មោះថាអានិសង្សរបស់សមាធិន្ទ្រិយ ១ សុខ និងសោមនស្សកើតឡើង ព្រោះអាស្រ័យសមាធិន្ទ្រិយឯណា នេះឈ្មោះថាអានិសង្សរបស់សមាធិន្ទ្រិយ ១ ការមិនប្រាកដនៃអវិជ្ជា ឈ្មោះថាអានិសង្សរបស់បញ្ញិន្ទ្រិយ ១ ការមិនប្រាកដនៃសេចក្ដីក្ដៅក្រហាយ ព្រោះអវិជ្ជា ឈ្មោះថាអានិសង្សរបស់បញ្ញិន្ទ្រិយ ១ សេចក្ដីក្លៀវក្លានៃការប្រព្រឹត្តដោយការឃើញ ឈ្មោះថាអានិសង្សរបស់បញ្ញិន្ទ្រិយ ១ ការស្ងប់រម្ងាប់ក្ដី ការបាននូវវិហារធម៌ក្ដី ឈ្មោះថាអានិសង្សរបស់បញ្ញិន្ទ្រិយ ១ សុខ និងសោមនស្សកើតឡើង ព្រោះអាស្រ័យបញ្ញិន្ទ្រិយឯណា នេះឈ្មោះថាអានិសង្សរបស់បញ្ញិន្ទ្រិយ ១ នេះឯង អានិសង្សរបស់ឥន្ទ្រិយទាំង ៥ ដោយអាការ ២៥ យ៉ាង នេះឯង បុគ្គលដឹងច្បាស់នូវអានិសង្សរបស់ឥន្ទ្រិយទាំង ៥ ដោយអាការ ២៥ យ៉ាង។

(ខ. អាទីនវនិទ្ទេសៈ)

(ខ. អាទីនវនិទ្ទេសោ)

[១៤២] ទោសរបស់ឥន្ទ្រិយទាំង ៥ ដោយអាការ ២៥ យ៉ាង តើអ្វីខ្លះ បុគ្គលដឹងច្បាស់នូវទោសរបស់ឥន្ទ្រិយទាំង ៥ ដោយអាការ ២៥ យ៉ាង តើអ្វីខ្លះ។ ការប្រាកដនៃសេចក្ដីមិនជឿ ឈ្មោះថាទោសរបស់សទ្ធិន្ទ្រិយ ១ ការប្រាកដនៃសេចក្ដីក្ដៅក្រហាយ ព្រោះការមិនជឿ ឈ្មោះថាជាទោសរបស់សទ្ធិន្ទ្រិយ ១ ទោសរបស់សទ្ធិន្ទ្រិយ ដោយអត្ថថាមិនទៀង ១ ទោសរបស់សទ្ធិន្ទ្រិយ ដោយអត្ថថាជាទុក្ខ ១ ទោសរបស់សទ្ធិន្ទ្រិយ ដោយអត្ថថាមិនមែនខ្លួន ១ ការប្រាកដនៃសេចក្ដីខ្ជិលច្រអូស ឈ្មោះថាទោសរបស់វីរិយិន្ទ្រិយ ១ ការប្រាកដនៃសេចក្ដីក្ដៅក្រហាយ ព្រោះការខ្ជិលច្រអូស ឈ្មោះថាទោសរបស់វីរិយិន្ទ្រិយ ១ ទោសរបស់វីរិយិន្ទ្រិយ ដោយអត្ថថាមិនទៀង ១ ទោសរបស់វីរិយិន្ទ្រិយ ដោយអត្ថថាជាទុក្ខ ១ ទោសរបស់វីរិយិន្ទ្រិយ ដោយអត្ថថាមិនមែនខ្លួន ១ ការប្រាកដនៃសេចក្ដីប្រមាទ ឈ្មោះថាទោសរបស់សតិន្ទ្រិយ ១ ការប្រាកដនៃសេចក្ដីក្ដៅក្រហាយ ព្រោះការប្រមាទ ឈ្មោះថាទោសរបស់សតិន្ទ្រិយ ១ ទោសរបស់សតិន្ទ្រិយដោយអត្ថថាមិនទៀង ១ ទោសរបស់សតិន្ទ្រិយ ដោយអត្ថថាជាទុក្ខ ១ ទោសរបស់សតិន្ទ្រិយ ដោយអត្ថថាមិនមែនខ្លួន ១ ការប្រាកដនៃឧទ្ធច្ចៈ ឈ្មោះថាទោសរបស់សមាធិន្ទ្រិយ ១ ការប្រាកដនៃសេចក្ដីក្ដៅក្រហាយ ព្រោះឧទ្ធច្ចៈ ឈ្មោះថាទោសរបស់សមាធិន្ទ្រិយ ១ ទោសរបស់សមាធិន្ទ្រិយ ដោយអត្ថថាមិនទៀង ១ ទោសរបស់សមាធិន្ទ្រិយ ដោយអត្ថថាជាទុក្ខ ១ ទោសរបស់សមាធិន្ទ្រិយ ដោយអត្ថថាមិនមែនខ្លួន ១ ការប្រាកដនៃអវិជ្ជា ឈ្មោះថាទោសរបស់បញ្ញិន្ទ្រិយ ១ ការប្រាកដនៃសេចក្ដីក្ដៅក្រហាយ ព្រោះអវិជ្ជា ឈ្មោះថាទោសរបស់បញ្ញិន្ទ្រិយ ១ ទោសរបស់បញ្ញិន្ទ្រិយ ដោយអត្ថថាមិនទៀង ១ ទោសរបស់បញ្ញិន្ទ្រិយ ដោយអត្ថថាជាទុក្ខ ១ ទោសរបស់បញ្ញិន្ទ្រិយ ដោយអត្ថថាមិនមែនខ្លួន ១ នេះឯង ទោសរបស់ឥន្ទ្រិយទាំង ៥ ដោយអាការ ២៥ យ៉ាង នេះឯង បុគ្គលដឹងច្បាស់នូវទោសរបស់ឥន្ទ្រិយទាំង ៥ ដោយអាការ ២៥ យ៉ាង។

(គ. និស្សរណនិទ្ទេសៈ)

(គ. និស្សរណនិទ្ទេសោ)

[១៤៣] ការរលាស់ចេញរបស់ឥន្ទ្រិយទាំង ៥ ដោយអាការ ១៨០ តើអ្វីខ្លះ បុគ្គលដឹងច្បាស់នូវការរលាស់ចេញរបស់ឥន្ទ្រិយទាំង ៥ ដោយអាការ ១៨០ តើអ្វីខ្លះ។ សទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់ រលាស់ចាកសេចក្ដីមិនជឿ ១ រលាស់ចាកសេចក្ដីក្ដៅ ក្រហាយ ព្រោះការមិនជឿ ១ រលាស់ចាកពួកកិលេស ដែលប្រព្រឹត្តទៅតាមសេចក្ដីក្ដៅ ក្រហាយ ព្រោះការមិនជឿនោះ នឹងចាកពួកខន្ធ ១ រលាស់ចាកនិមិត្តទាំងពួង ឰដ៏ខាងក្រៅ ១ រលាស់ចាកសទ្ធិន្ទ្រិយមុនបង្អស់ ព្រោះកិរិយាបាននូវសទ្ធិន្ទ្រិយដ៏ឧត្ដមជាងនោះ ១ វីរិយិន្ទ្រិយ ដោយអត្ថថាផ្គងឡើង រលាស់ចាកសេចក្ដីខ្ជិលច្រអូស ១ រលាស់ចាកសេចក្ដីក្ដៅក្រហាយ ព្រោះការខ្ជិលច្រអូស ១ រលាស់ចាកពួកកិលេស ដែលប្រព្រឹត្តទៅតាមសេចក្ដីក្ដៅក្រហាយ ព្រោះការខ្ជិលច្រអូសនោះ នឹងចាកពួកខន្ធ ១ រលាស់ចាកនិមិត្តទាំងពួងឰដ៏ខាងក្រៅ ១ រលាស់ចាកវីរិយិន្ទ្រិយមុនបង្អស់ ព្រោះកិរិយាបាននូវវីរិយិន្ទ្រិយដ៏ឧត្ដមជាងនោះ ១ សតិន្ទ្រិយ ដោយអត្ថថាប្រុងស្មារតី រលាស់ចាកសេចក្ដីប្រមាទ ១ រលាស់ចាកសេចក្ដីក្ដៅក្រហាយ ព្រោះការប្រមាទ ១ រលាស់ចាកពួកកិលេស ដែលប្រព្រឹត្តទៅតាមសេចក្ដីក្ដៅក្រហាយ ព្រោះការប្រមាទនោះ នឹងចាកពួកខន្ធ ១ រលាស់ចាកនិមិត្តទាំងពួងឰដ៏ខាងក្រៅ ១ រលាស់ចាកសតិន្ទ្រិយមុនបង្អស់ ព្រោះកិរិយាបាននូវសតិន្ទ្រិយដ៏ឧត្ដមជាងនោះ ១ សមាធិន្ទ្រិយ ដោយអត្ថថាមិនរាយមាយ រលាស់ចាកឧទ្ធច្ចៈ ១ រលាស់ចាកសេចក្ដីក្ដៅក្រហាយ ព្រោះឧទ្ធច្ចៈ ១ រលាស់ចាកពួកកិលេស ដែលប្រព្រឹត្តទៅតាមសេចក្ដីក្ដៅក្រហាយ ព្រោះឧទ្ធច្ចៈនោះ នឹងចាកពួកខន្ធ ១ រលាស់ចាកនិមិត្តទាំងពួងឰដ៏ខាងក្រៅ ១ រលាស់ចាកសមាធិន្ទ្រិយមុនបង្អស់ ព្រោះកិរិយាបាននូវសមាធិន្ទ្រិយដ៏ឧត្ដមជាងនោះ ១ បញ្ញិន្ទ្រិយ ដោយអត្ថថាឃើញ រលាស់ចាកអវិជ្ជា ១ រលាស់ចាកសេចក្ដីក្ដៅក្រហាយ ព្រោះអវិជ្ជា ១ រលាស់ចាកពួកកិលេស ដែលប្រព្រឹត្តទៅតាមសេចក្ដីក្ដៅក្រហាយ ព្រោះអវិជ្ជានោះ នឹងចាកពួកខន្ធ ១ រលាស់ចាកនិមិត្តទាំងពួងឰដ៏ខាងក្រៅ ១ រលាស់ចាកបញ្ញិន្ទ្រិយមុនបង្អស់ ព្រោះកិរិយាបាននូវបញ្ញិន្ទ្រិយដ៏ឧត្ដមជាងនោះ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចបឋមជ្ឈាន រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងបុព្វភាគ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចទុតិយជ្ឈាន រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងបឋមជ្ឈាន ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចតតិយជ្ឈាន រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងទុតិយជ្ឈាន ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចចតុត្ថជ្ឈាន រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងតតិយជ្ឈាន ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចអាកាសានញ្ចាយតនសមាបត្តិ រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងចតុត្ថជ្ឈាន ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចវិញ្ញាណញ្ចាយតនសមាបត្តិ រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងអាកាសានញ្ចាយតនសមាបត្តិ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចអាកិញ្ចញ្ញាយតនសមាបត្តិ រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងវិញ្ញាណញ្ចាយតនសមាបត្តិ ១ ឥន្ទ្រិយទាំង ៥ ដោយ អំណាចនេវសញ្ញានាសញ្ញាយតនសមាបត្តិ រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងអាកិញ្ចញ្ញាយតនសមាបត្តិ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចអនិច្ចានុបស្សនា រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងនេវសញ្ញានាសញ្ញាយតនសមាបត្តិ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចទុក្ខានុបស្សនា រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងអនិច្ចានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចអនត្តានុបស្សនា រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងទុក្ខានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចនិព្វិទានុបស្សនា រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងអនត្តានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចវិរាគានុបស្សនា រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងនិព្វិទានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចនិរោធានុបស្សនា រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងវិរាគានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចបដិនិស្សគ្គានុបស្សនា រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងនិរោធានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចខយានុបស្សនា រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងបដិនិស្សគ្គានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចវយានុបស្សនា រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងខយានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចវិបរិណាមានុបស្សនា រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងវយានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចអនិមិត្តានុបស្សនា រលាស់ចាក ឥន្ទ្រិយទាំង ៥ ក្នុងវិបរិណាមានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាច អប្បណិហិតានុបស្សនា រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងអនិមិត្តានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចសុញ្ញតានុបស្សនា រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងអប្បណិហិតានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចអធិប្បញ្ញាធម្មវិបស្សនា រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងសុញ្ញតានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាច យថាភូតញ្ញាណទស្សនៈ រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងអធិប្បញ្ញាធម្មវិបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចអាទីនវានុបស្សនា រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងយថាភូតញ្ញាណទស្សនៈ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចបដិសង្ខានុបស្សនា រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងអាទីនវានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចវិវដ្ដនានុបស្សនា រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងបដិសង្ខានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចសោតាបត្តិមគ្គ រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងវិវដ្ដនានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចសោតាបត្តិផលសមាបត្តិ រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងសោតាបត្តិមគ្គ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចនៃសកទាគាមិមគ្គ រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងសោតាបត្តិផលសមាបត្តិ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចនៃសកទាគាមិផលសមាបត្តិ រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងសកទាគាមិមគ្គ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចនៃអនាគាមិមគ្គ រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងសកទាគាមិផលសមាបត្តិ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចនៃអនាគាមិផលសមាបត្តិ រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងអនាគាមិមគ្គ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចនៃអរហត្តមគ្គ រលាស់ចាកឥន្ទ្រិយទាំង ៥ ក្នុងអនាគាមិផលសមាបត្តិ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចនៃអរហត្តផលសមាបត្តិ រលាស់ចាកឥន្ទ្រិយ ទាំង ៥ ក្នុងអរហត្តមគ្គ ១ ឥន្ទ្រិយទាំង ៥ ក្នុងនេក្ខម្មៈ រលាស់ចាកកាមច្ឆន្ទៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងអព្យាបាទៈ រលាស់ចាកព្យាបាទ ១ ឥន្ទ្រិយទាំង ៥ ក្នុងអាលោកសញ្ញា រលាស់ចាកថីនមិទ្ធៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងអវិក្ខេបៈ រលាស់ចាកឧទ្ធច្ចៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងការកំណត់នូវធម៌ រលាស់ចាកវិចិកិច្ឆា ១ ឥន្ទ្រិយទាំង ៥ ក្នុងញាណ រលាស់ចាក អវិជ្ជា ១ ឥន្ទ្រិយទាំង ៥ ក្នុងបាមោជ្ជៈ (បីតិដែលមានកម្លាំងទន់) រលាស់ចាកអរតិ (សេចក្ដីមិនត្រេកអរ) ១ ឥន្ទ្រិយទាំង ៥ ក្នុងបឋមជ្ឈាន រលាស់ចាកពួកនីវរណៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងទុតិយជ្ឈាន រលាស់ចាកវិតក្កៈ និងវិចារៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងតតិយជ្ឈាន រលាស់ចាកបីតិ ១ ឥន្ទ្រិយទាំង ៥ ក្នុងចតុត្ថជ្ឈាន រលាស់ចាកសុខ និងទុក្ខ ១ ឥន្ទ្រិយទាំង ៥ ក្នុងអាកាសានញ្ចាយតនសមាបត្តិ រលាស់ចាករូបសញ្ញា បដិឃសញ្ញា និងនានត្តសញ្ញា ១ ឥន្ទ្រិយទាំង ៥ ក្នុងវិញ្ញាណញ្ចាយតនសមាបត្តិ រលាស់ចាកអាកាសានញ្ចាយតនសញ្ញា ១ ឥន្ទ្រិយទាំង ៥ ក្នុងអាកិញ្ចញ្ញាយតនសមាបត្តិ រលាស់ចាកវិញ្ញាណញ្ចាយតនសញ្ញា ១ ឥន្ទ្រិយទាំង ៥ ក្នុងនេវសញ្ញានាសញ្ញាយតនសមាបត្តិ រលាស់ចាកអាកិញ្ចញ្ញាយតនសញ្ញា ១ ឥន្ទ្រិយទាំង ៥ ក្នុងអនិច្ចានុបស្សនា រលាស់ចាកនិច្ចសញ្ញា ១ ឥន្ទ្រិយទាំង ៥ ក្នុងទុក្ខានុបស្សនា រលាស់ចាកសុខសញ្ញា ១ ឥន្ទ្រិយទាំង ៥ ក្នុងអនត្តានុបស្សនា រលាស់ចាកអត្តសញ្ញា ១ ឥន្ទ្រិយទាំង ៥ ក្នុងនិព្វិទានុបស្សនា រលាស់ចាកនន្ទិ ១ ឥន្ទ្រិយទាំង ៥ ក្នុងវិរាគានុបស្សនា រលាស់ចាករាគៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងនិរោធានុបស្សនា រលាស់ចាកសមុទ័យ ១ ឥន្ទ្រិយទាំង ៥ ក្នុងបដិនិស្សគ្គានុបស្សនា រលាស់ចាកអាទានៈ (សេចក្ដីប្រកាន់) ១ ឥន្ទ្រិយទាំង ៥ ក្នុងខយានុបស្សនា រលាស់ចាកឃនសញ្ញា (សេចក្ដីសម្គាល់ថារឹងប៉ឹង) ១ ឥន្ទ្រិយទាំង ៥ ក្នុងវយានុបស្សនា រលាស់ចាកអាយុហនធម៌ (ការប្រមូលមក) ១ ឥន្ទ្រិយទាំង ៥ ក្នុងវិបរិណាមានុបស្សនា រលាស់ចាកធុវសញ្ញា (សេចក្ដីសម្គាល់ថាទៀង) ១ ឥន្ទ្រិយទាំង ៥ ក្នុងអនិមិត្តានុបស្សនា រលាស់ចាកនិមិត្ត ១ ឥន្ទ្រិយទាំង ៥ ក្នុងអប្បណិហិតានុបស្សនា រលាស់ចាកបណិធិ (ការតម្កល់) ១ ឥន្ទ្រិយទាំង ៥ ក្នុងសុញ្ញតានុបស្សនា រលាស់ចាកអភិនិវេសៈ (សេចក្ដីប្រកាន់ស្អិត) ១ ឥន្ទ្រិយទាំង ៥ ក្នុងអធិប្បញ្ញាធម្មវិបស្សនា រលាស់ចាកសារាទានាភិនិវេសៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងយថាភូតញ្ញាណទស្សនៈ រលាស់ចាកសម្មោហាភិនិវេសៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងអាទីនវានុបស្សនា រលាស់ចាកអាលយាភិនិវេសៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងបដិសង្ខានុបស្សនា រលាស់ចាកអប្បដិសង្ខា (ការមិនត្រួតត្រា) ១ ឥន្ទ្រិយទាំង ៥ ក្នុងវិវដ្ដនានុបស្សនា រលាស់ចាកសញ្ញោគាភិនិវេសៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងសោតាបត្តិមគ្គ រលាស់ចាកពួកកិលេស ដែលតាំងនៅក្នុងចិត្តមួយ ជាមួយនឹងទិដ្ឋិ ១ ឥន្ទ្រិយទាំង ៥ ក្នុងសកទាគាមិមគ្គ រលាស់ចាកពួកកិលេសដ៏គ្រោតគ្រាត ១ ឥន្ទ្រិយទាំង ៥ ក្នុងអនាគាមិមគ្គ រលាស់ចាកពួកកិលេសដ៏ល្អិត ១ ឥន្ទ្រិយទាំង ៥ ក្នុងអរហត្តមគ្គ រលាស់ចាកពួកកិលេសទាំងពួង ១ ឥន្ទ្រិយទាំង ៥ ក្នុងធម៌នោះ ៗ របស់ព្រះខីណាស្រពទាំងអស់ រលាស់ហើយផង រលាស់ល្អហើយ ស្ងប់រម្ងាប់ហើយ ស្ងប់រម្ងាប់ល្អហើយ នេះឯង ការរលាស់ចេញរបស់ឥន្ទ្រិយទាំង ៥ ដោយអាការ ១៨០ នេះឯង បុគ្គលដឹងច្បាស់នូវការរលាស់ចេញ របស់ឥន្ទ្រិយទាំង ៥ ដោយអាការ ១៨០។

ចប់ ភាណវារៈ។

(តតិយសុត្តន្តនិទ្ទេសៈ ទិ៣)

(៣. តតិយសុត្តន្តនិទ្ទេសោ)

សាវត្ថីនិទាន។

[១៤៤] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ឥន្ទ្រិយ ៥ តើដូចម្ដេចខ្លះ សទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។

ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញក្នុងធម៌ណា សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ក្នុងអង្គនៃសោតាបត្តិមគ្គ ទាំង ៤ នុ៎ះ។

ម្នាលភិក្ខុទាំងឡាយ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញក្នុងធម៌ណា វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញក្នុងសម្មប្បធាន ទាំង ៤ នុ៎ះ។

ម្នាលភិក្ខុទាំងឡាយ សតិន្ទ្រិយ បុគ្គលគប្បីឃើញក្នុងធម៌ណា សតិន្ទ្រិយ បុគ្គលគប្បីឃើញក្នុងសតិប្បដ្ឋាន ទាំង ៤ នុ៎ះ។

ម្នាលភិក្ខុទាំងឡាយ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញក្នុងធម៌ណា សមាធិន្ទ្រិយ បុគ្គលគប្បីឃើញក្នុងឈាន ទាំង ៤ នុ៎ះ។

ម្នាលភិក្ខុទាំងឡាយ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញក្នុងធម៌ណា បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញក្នុងអរិយសច្ច ទាំង ៤ នុ៎ះ។

[១៤៥] ក្នុងអង្គនៃសោតាបត្តិមគ្គទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការប៉ុន្មាន ក្នុងសម្មប្បធានទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការប៉ុន្មាន ក្នុងសតិប្បដ្ឋានទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការប៉ុន្មាន ក្នុងឈានទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការប៉ុន្មាន ក្នុងអរិយសច្ចទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការប៉ុន្មាន។ ក្នុងអង្គនៃសោតាបត្តិមគ្គទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ ក្នុងសម្មប្បធានទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ ក្នុងសតិប្បដ្ឋានទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ ក្នុងឈានទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ ក្នុងអរិយសច្ចទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០។

(ក. បភេទគណននិទ្ទេសៈ)

(ក. បភេទគណននិទ្ទេសោ)

[១៤៦] ក្នុងអង្គនៃសោតាបត្តិមគ្គទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ ដូចម្ដេចខ្លះ។ ក្នុងអង្គនៃសោតាបត្តិមគ្គ គឺ សប្បុរិសសំសេវៈ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការជឿស៊ប់ ជាអធិបតី ១ ដោយអំណាចសទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ ក្នុងអង្គនៃសោតាបត្តិមគ្គ គឺសទ្ធម្មស្សវនៈ ក្នុងអង្គនៃសោតាបត្តិមគ្គ គឺយោនិសោមនសិការៈ ក្នុងអង្គនៃសោតាបត្តិមគ្គ គឺធម្មានុធម្មប្បដិបត្តិ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការជឿស៊ប់ជាអធិបតី ១ ដោយអំណាចនៃសទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ ក្នុងអង្គនៃសោតាបត្តិមគ្គទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០ នេះឯង។

[១៤៧] ក្នុងសម្មប្បធានទាំង ៤ តើឥន្ទ្រិយ ៥ ដោយអំណាចនៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០ ដូចម្ដេចខ្លះ។ ក្នុងសម្មប្បធាន ដើម្បីញ៉ាំងពួកអកុសលធម៌ដ៏លាមកដែលមិនទាន់កើត មិនឲ្យកើតឡើង វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការផ្គងឡើងជាអធិបតី ១ ដោយអំណាចនៃវីរិយិន្ទ្រិយ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ ក្នុងសម្មប្បធាន ដើម្បីលះពួកអកុសលធម៌ដ៏លាមកដែលកើតឡើងហើយ។បេ។ ក្នុងសម្មប្បធាន ដើម្បីញ៉ាំងពួកកុសលធម៌ដែលមិនទាន់កើត ឲ្យកើតឡើង។បេ។ ក្នុងសម្មប្បធាន ដើម្បីតាំងនៅ មិនវិនាស ចម្រើនក្រៃលែង ទូលំទូលាយ ចម្រើនពេញបរិបូណ៌នៃកុសលធម៌ ដែលកើតហើយ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការផ្គងជាអធិបតី ១ ដោយអំណាចនៃវីរិយិន្ទ្រិយ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ ក្នុងសម្មប្បធាន ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០ នេះឯង។

[១៤៨] ក្នុងសតិប្បដ្ឋានទាំង ៤ តើឥន្ទ្រិយ ៥ ដោយអំណាចនៃសតិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០ ដូចម្ដេចខ្លះ។ ក្នុងកាយេកាយានុបស្សនាសតិប្បដ្ឋាន សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការប្រុងប្រយ័ត្នជាអធិបតី ១ ដោយអំណាចនៃសតិន្ទ្រិយ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ ក្នុងវេទនាសុវេទនានុបស្សនាសតិប្បដ្ឋាន។បេ។ ក្នុងចិត្តេចិត្តានុបស្សនាសតិប្បដ្ឋាន ក្នុងធម្មេសុធម្មានុបស្សនាសតិប្បដ្ឋាន សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការប្រុងប្រយ័ត្នជាអធិបតី ១ ដោយអំណាចសតិន្ទ្រិយ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ ក្នុងសតិប្បដ្ឋាន ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ នេះឯង។

[១៤៩] ក្នុងឈានទាំង ៤ តើឥន្ទ្រិយ ៥ ដោយអំណាចនៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០ ដូចម្ដេចខ្លះ។ ក្នុងបឋមជ្ឈាន សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការមិនរាយមាយជាអធិបតី ១ ដោយអំណាចនៃសមាធិន្ទ្រិយ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ ក្នុងទុតិយជ្ឈាន។បេ។ ក្នុងតតិយជ្ឈាន ក្នុងចតុត្ថជ្ឈាន សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការមិនរាយមាយជាអធិបតី ១ ដោយអំណាចនៃសមាធិន្ទ្រិយ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ ក្នុងឈានទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០ នេះឯង។

[១៥០] ក្នុងអរិយសច្ចទាំង ៤ តើឥន្ទ្រិយ ៥ ដោយអំណាចនៃបញ្ញិន្ទ្រិយ បុគ្គល គប្បីឃើញដោយអាការ ២០ ដូចម្ដេចខ្លះ។ ក្នុងទុក្ខអរិយសច្ច បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការឃើញជាអធិបតី ១ ដោយអំណាចនៃបញ្ញិន្ទ្រិយ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថា ផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ ក្នុងទុក្ខសមុទយអរិយសច្ច។បេ។ ក្នុងទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការឃើញជាអធិបតី ១ ដោយអំណាចនៃបញ្ញិន្ទ្រិយ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ ក្នុងអរិយសច្ចទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០ នេះឯង។

(ខ. ចរិយវារៈ)

(ខ. ចរិយវារោ)

[១៥១] ក្នុងអង្គនៃសោតាបត្តិមគ្គទាំង ៤ តើចរិយា (ការប្រព្រឹត្ត) នៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការប៉ុន្មាន ក្នុងសម្មប្បធានទាំង ៤។បេ។ ក្នុងសតិប្បដ្ឋានទាំង ៤។បេ។ ក្នុងឈានទាំង ៤។ បេ។ ក្នុងអរិយសច្ចទាំង ៤ តើចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការប៉ុន្មាន។ ក្នុងអង្គនៃសោតាបត្តិមគ្គទាំង ៤ ចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០ ក្នុងសម្មប្បធានទាំង ៤។បេ។ ក្នុងសតិប្បដ្ឋានទាំង ៤ ក្នុងឈានទាំង ៤ ក្នុងអរិយសច្ចទាំង ៤ ចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០។

[១៥២] ក្នុងអង្គនៃសោតាបត្តិមគ្គ ៤ តើចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០ ដូចម្ដេចខ្លះ។

ក្នុងអង្គនៃសោតាបត្តិមគ្គ គឺសប្បុរិសសំសេវៈ ចរិយានៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថា មានការជឿស៊ប់ជាអធិបតី ១ ដោយអំណាចនៃសទ្ធិន្ទ្រិយ ចរិយានៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ ចរិយានៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ ចរិយានៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ ចរិយានៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ ក្នុងអង្គនៃសោតាបត្តិមគ្គ គឺសទ្ធម្មស្សវនៈ។បេ។ ក្នុងអង្គនៃសោតាបត្តិមគ្គ គឺយោនិសោមនសិការៈ ក្នុងអង្គនៃសោតាបត្តិមគ្គ គឺធម្មានុធម្មប្បដិបត្តិ ចរិយានៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការជឿស៊ប់ជាអធិបតី ១ ដោយអំណាចនៃសទ្ធិន្ទ្រិយ ចរិយានៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ ចរិយានៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ ចរិយានៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ ចរិយានៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាយល់ឃើញ ១ ក្នុងអង្គនៃសោតាបត្តិមគ្គទាំង ៤ ចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ នេះឯង។

[១៥៣] ក្នុងសម្មប្បធានទាំង ៤ តើចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ ដូចម្ដេចខ្លះ។ ក្នុងសម្មប្បធាន ដើម្បីញ៉ាំង ពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង ចរិយានៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការផ្គងឡើងជាអធិបតី ១ ដោយអំណាចនៃវីរិយិន្ទ្រិយ ចរិយានៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១។បេ។ ចរិយានៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ ក្នុងសម្មប្បធាន ដើម្បីលះបង់នូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ។បេ។ ក្នុងសម្មប្បធាន ដើម្បីញ៉ាំងពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង។បេ។ ក្នុងសម្មប្បធាន ដើម្បីតាំងនៅ មិនឲ្យវិនាស ចម្រើនក្រៃលែង ធំទូលាយ ចម្រើនពេញបរិបូណ៌ នៃកុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ចរិយានៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថា មានការផ្គងឡើងជាអធិបតី ១ ដោយអំណាចនៃវីរិយិន្ទ្រិយ ចរិយានៃសតិន្ទ្រិយ។បេ។ ចរិយានៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ ក្នុងសម្មប្បធានទាំង ៤ ចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០ នេះឯង។

[១៥៤] ក្នុងសតិប្បដ្ឋាន ៤ តើចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ ដូចម្ដេចខ្លះ។ ក្នុងកាយេកាយានុបស្សនាសតិប្បដ្ឋាន ចរិយានៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការប្រុងប្រយ័ត្នជាអធិបតី ១ ដោយអំណាចនៃសតិន្ទ្រិយ ចរិយានៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថា មិនរាយមាយ ១ ចរិយានៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ ចរិយានៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ ចរិយានៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ ក្នុងវេទនាសុវេទនានុបស្សនាសតិប្បដ្ឋាន។បេ។ ក្នុងចិត្តេចិត្តានុបស្សនាសតិប្បដ្ឋាន។បេ។ ក្នុងធម្មេសុធម្មានុបស្សនាសតិប្បដ្ឋាន ចរិយានៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការប្រុងប្រយ័ត្នជាអធិបតី ១ ដោយអំណាចនៃសតិន្ទ្រិយ។បេ។ ចរិយានៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថា ផ្គងឡើង ១ ក្នុងសតិប្បដ្ឋានទាំង ៤ ចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ នេះឯង។

[១៥៥] ក្នុងឈានទាំង ៤ តើចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ ដូចម្ដេចខ្លះ។ ក្នុងបឋមជ្ឈាន ចរិយានៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការមិនរាយមាយជាអធិបតី ១ ដោយអំណាចនៃសមាធិន្ទ្រិយ ចរិយានៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ ចរិយានៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ ចរិយានៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ ចរិយានៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ ក្នុងទុតិយជ្ឈាន។បេ។ ក្នុងតតិយជ្ឈាន។បេ។ ក្នុងចតុត្ថជ្ឈាន ចរិយានៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការមិនរាយមាយជាអធិបតី ១ ដោយអំណាចនៃសមាធិន្ទ្រិយ។បេ។ ចរិយានៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ ក្នុងឈានទាំង ៤ ចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ នេះឯង។

[១៥៦] ក្នុងអរិយសច្ច ៤ តើចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ ដូចម្ដេចខ្លះ។ ក្នុងទុក្ខអរិយសច្ច ចរិយានៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការឃើញជាអធិបតី ១ ដោយអំណាចនៃបញ្ញិន្ទ្រិយ ចរិយានៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ ចរិយានៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ ចរិយានៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ ចរិយានៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ ក្នុងទុក្ខសមុទយអរិយសច្ច។បេ។ ក្នុងទុក្ខនិរោធអរិយសច្ច ក្នុងទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ចរិយានៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការឃើញជាអធិបតី ១ ដោយអំណាចនៃបញ្ញិន្ទ្រិយ ចរិយានៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ ចរិយានៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ ចរិយានៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ ចរិយានៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ ក្នុងអរិយសច្ចទាំង ៤ ចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ នេះឯង។

(គ. ចារវិហារនិទ្ទេសៈ)

(គ. ចារវិហារនិទ្ទេសោ)

[១៥៧] ការប្រព្រឹត្តក្ដី ការនៅក្ដី ឈ្មោះថាការត្រាស់ដឹងតាម ឈ្មោះថាការចាក់ធ្លុះ ពួកវិញ្ញូជន ជាសព្រហ្មចារី គប្បីកំណត់នូវបុគ្គល កាលប្រព្រឹត្តយ៉ាងណា កាលនៅយ៉ាងណា ក្នុងឋានទាំងឡាយ ដ៏ជ្រាលជ្រៅថា លោកមានអាយុនេះ ពិតជាសម្រេចហើយ ឬនឹងសម្រេច។

ពាក្យថា ការប្រព្រឹត្ត បានដល់ការប្រព្រឹត្ត គឺចរិយា ៨ គឺឥរិយាបថចរិយា ១ អាយតនចរិយា ១ សតិចរិយា ១ សមាធិចរិយា ១ ញាណចរិយា ១ មគ្គចរិយា ១ បត្តិចរិយា ១ លោកត្ថចរិយា ១។

ចរិយា ក្នុងឥរិយាបថទាំង ៤ ឈ្មោះថាឥរិយាបថចរិយា។

ចរិយា ក្នុងអាយតនៈខាងក្នុង និងខាងក្រៅ ៦ ឈ្មោះថាអាយតនចរិយា។ ចរិយា ក្នុងសតិប្បដ្ឋានទាំង ៤ ឈ្មោះថាសតិចរិយា។ ចរិយា ក្នុងឈានទាំង ៤ ឈ្មោះថាសមាធិចរិយា។ ចរិយា ក្នុងអរិយសច្ចទាំង ៤ ឈ្មោះថាញាណចរិយា។ ចរិយា ក្នុងអរិយមគ្គទាំង ៤ ឈ្មោះថាមគ្គចរិយា។ ចរិយាក្នុងសាមញ្ញផលទាំង ៤ ឈ្មោះថាបត្តិចរិយា។ ចរិយា ក្នុងព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ក្នុងព្រះបច្ចេកពុទ្ធទាំងឡាយ ដោយចំណែកខ្លះ ក្នុងសាវ័កទាំងឡាយ ដោយចំណែកខ្លះ ឈ្មោះថាលោកត្ថចរិយា។ ឥរិយាបថចរិយា របស់បុគ្គលទាំងឡាយដែលបរិបូណ៌ដោយឥរិយាបថ ស្រគត់ស្រគំ អាយតនចរិយា របស់បុគ្គលទាំងឡាយដែលមានទ្វារគ្រប់គ្រងហើយ ក្នុងឥន្ទ្រិយទាំងឡាយ សតិចរិយា របស់បុគ្គលទាំងឡាយដែលនៅដោយសេចក្ដីមិនប្រមាទ សមាធិចរិយា របស់បុគ្គលទាំងឡាយដែលប្រកបរឿយ ៗ នូវអធិចិត្ត ញាណចរិយារបស់បុគ្គលទាំងឡាយដែលបរិបូណ៌ដោយប្រាជ្ញា មគ្គចរិយា របស់បុគ្គលទាំងឡាយដែលប្រតិបត្តិដោយប្រពៃ បត្តិចរិយា របស់បុគ្គលទាំងឡាយដែលមានផលសម្រេចហើយ លោកត្ថចរិយារបស់ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធទាំងឡាយ របស់ព្រះបច្ចេកសម្ពុទ្ធទាំងឡាយ ដោយចំណែកខ្លះ របស់សាវ័កទាំងឡាយ ដោយចំណែកខ្លះ នេះឈ្មោះថាចរិយា ៨។

ចរិយា ៨ ដទៃទៀត គឺបុគ្គលកាលចុះចិត្តស៊ប់ ឈ្មោះថាប្រព្រឹត្តដោយសទ្ធា ១ កាលផ្គងឡើង ឈ្មោះថាប្រព្រឹត្តដោយវីរិយៈ ១ កាលប្រុងប្រយ័ត្ន ឈ្មោះថាប្រព្រឹត្តដោយ សតិ ១ កាលធ្វើមិនឲ្យរាយមាយ ឈ្មោះថាប្រព្រឹត្តដោយសមាធិ ១ កាលដឹងច្បាស់ ឈ្មោះថាប្រព្រឹត្តដោយប្រាជ្ញា ១ កាលដឹងផ្សេង ៗ ឈ្មោះថាប្រព្រឹត្តដោយវិញ្ញាណ ១ បុគ្គលប្រតិបត្តិយ៉ាងនេះ រមែងបាននូវគុណវិសេស ហេតុនោះ ឈ្មោះថាប្រព្រឹត្តដោយវិសេសចរិយា ១ កុសលធម៌ទាំងឡាយ របស់បុគ្គលដែលប្រតិបត្តិយ៉ាងនេះ រមែងប្រព្រឹត្តក្លៀវក្លា ហេតុនោះ ឈ្មោះថាប្រព្រឹត្តដោយអាយតនចរិយា ១ នេះឈ្មោះថាចរិយា ៨។

ចរិយា ៨ ដទៃទៀត គឺទស្សនចរិយា របស់សម្មាទិដ្ឋិ ១ អភិរោបនចរិយា របស់សម្មាសង្កប្បៈ ១ បរិគ្គហចរិយា របស់សម្មាវាចា ១ សមុដ្ឋានចរិយា របស់សម្មាកម្មន្តៈ ១ វោទានចរិយារបស់សម្មាអាជីវៈ ១ បគ្គហចរិយា របស់សម្មាវាយាមៈ ១ ឧបដ្ឋានចរិយា របស់សម្មាសតិ ១ អវិក្ខេបចរិយា របស់សម្មាសមាធិ ១ នេះឈ្មោះថាចរិយា ៨។

[១៥៨] ពាក្យថា ការនៅ សេចក្ដីថា បុគ្គលកាលជឿស៊ប់ ឈ្មោះថានៅដោយសទ្ធា កាលផ្គងឡើង ឈ្មោះថានៅដោយវីរិយៈ កាលប្រុងប្រយ័ត្ន ឈ្មោះថានៅដោយសតិ កាលធ្វើមិនឲ្យរាយមាយ ឈ្មោះថានៅដោយសមាធិ កាលដឹងច្បាស់ ឈ្មោះថានៅដោយប្រាជ្ញា។

ពាក្យថា ការត្រាស់ដឹងតាម សេចក្ដីថា អត្ថថាជឿស៊ប់នៃសទ្ធិន្ទ្រិយ ឈ្មោះថាការត្រាស់ដឹងតាម អត្ថថាផ្គងឡើងនៃវីរិយិន្ទ្រិយ ឈ្មោះថាការត្រាស់ដឹងតាម អត្ថថាប្រុងប្រយ័ត្ននៃសតិន្ទ្រិយ ឈ្មោះថាការត្រាស់ដឹងតាម អត្ថថាមិនរាយមាយនៃសមាធិន្ទ្រិយ ឈ្មោះថាការត្រាស់ដឹងតាម អត្ថថាឃើញនៃបញ្ញិន្ទ្រិយ ឈ្មោះថាការត្រាស់ដឹងតាម។

ពាក្យថា ការចាក់ធ្លុះ សេចក្ដីថា អត្ថថាជឿស៊ប់នៃសទ្ធិន្ទ្រិយ ឈ្មោះថាការចាក់ធ្លុះ អត្ថថាផ្គងឡើងនៃវីរិយិន្ទ្រិយ ឈ្មោះថាការចាក់ធ្លុះ អត្ថថាប្រុងប្រយ័ត្ននៃសតិន្ទ្រិយ ឈ្មោះថាការចាក់ធ្លុះ អត្ថថាមិនរាយមាយនៃសមាធិន្ទ្រិយ ឈ្មោះថាការចាក់ធ្លុះ អត្ថថាឃើញនៃបញ្ញិន្ទ្រិយ ឈ្មោះថាការចាក់ធ្លុះ។

ពាក្យថា កាលប្រព្រឹត្តយ៉ាងណា គឺបុគ្គលកាលប្រព្រឹត្តដោយសទ្ធាយ៉ាងនេះ កាលប្រព្រឹត្តដោយវីរិយៈយ៉ាងនេះ កាលប្រព្រឹត្តដោយសតិយ៉ាងនេះ កាលប្រព្រឹត្តដោយសមាធិយ៉ាងនេះ កាលប្រព្រឹត្តដោយប្រាជ្ញាយ៉ាងនេះ។

ពាក្យថា កាលនៅយ៉ាងណា គឺកាលនៅដោយសទ្ធាយ៉ាងនេះ កាលនៅដោយវីរិយៈយ៉ាងនេះ កាលនៅដោយសតិយ៉ាងនេះ កាលនៅដោយសមាធិយ៉ាងនេះ កាលនៅដោយប្រាជ្ញាយ៉ាងនេះ។

ពួកជនអ្នកដឹង អ្នកសំដែង អ្នកមានយោបល់ អ្នកប្រាជ្ញ អ្នកបរិបូណ៌ដោយប្រាជ្ញា ឈ្មោះថាវិញ្ញូជន។

បុគ្គលមានការងារតែមួយ មានឧទ្ទេសតែមួយ មានការសិក្សាស្មើគ្នា ឈ្មោះថា សព្រហ្មចារី។

ពាក្យថា ក្នុងឋានទាំងឡាយដ៏ជ្រាលជ្រៅ សេចក្ដីថា ឈាន វិមោក្ខ សមាធិ សមាបត្តិ មគ្គ ផល អភិញ្ញា និងបដិសម្ភិទា លោកហៅថា ឋានទាំងឡាយដ៏ជ្រាលជ្រៅ។

ពាក្យថា គប្បីកំណត់ គឺគប្បីជឿ គប្បីចុះចិត្តស៊ប់។

ពាក្យថា ពិតជា នេះជាពាក្យពោលដាច់ខាត នេះជាពាក្យពោលដោយមិនមាន សេចក្ដីសង្ស័យ នេះជាពាក្យពោលដោយមិនមានសេចក្ដីស្ទាក់ស្ទើរ នេះជាពាក្យមិនមានពីរ នេះជាពាក្យមិនបែកជាពីរ នេះជាពាក្យសម្រាប់ស្រោចស្រង់ នេះជាពាក្យមិនខុស ពាក្យថា ពិតជា នេះជាពាក្យកំណត់ដាច់ស្រេច។

ពាក្យថា លោកមានអាយុ នេះជាពាក្យពោលដោយសេចក្ដីស្រឡាញ់ នេះជាពាក្យពោលដោយសេចក្ដីគោរព ពាក្យថា លោកមានអាយុនេះ ជានាមរបស់បុគ្គលអ្នកដែលមានគេគោរពកោតក្រែង។

ពាក្យថា សម្រេចហើយ គឺត្រាស់ដឹងហើយ។ ពាក្យថា នឹងសម្រេច គឺនឹងត្រាស់ដឹង។

ចប់ បរិបុណ្ណនិទាន។

(ចតុត្ថសុត្តន្តនិទ្ទេសៈ ទី៤)

(៤. ចតុត្ថសុត្តន្តនិទ្ទេសោ)

[១៥៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ឥន្ទ្រិយ ៥ តើដូចម្ដេចខ្លះ សទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១ ម្នាលភិក្ខុទាំងឡាយ នេះឯង ឥន្ទ្រិយ ៥។

ឥន្ទ្រិយទាំង ៥ នេះ បុគ្គលគប្បីឃើញ ដោយអាការប៉ុន្មាន។ ឥន្ទ្រិយទាំង ៥ នេះ បុគ្គលគប្បីឃើញ ដោយអាការ ៦។ ឥន្ទ្រិយទាំង ៥ បុគ្គលគប្បីឃើញ ដោយអត្ថថាដូចម្ដេច។ ឥន្ទ្រិយទាំង ៥ បុគ្គលគប្បីឃើញ ដោយអត្ថថាជាអធិបតី ដោយអត្ថថាជម្រះ ក្នុងខាងដើម ដោយអត្ថថាក្រៃលែង ដោយអត្ថថាអធិដ្ឋាន ដោយអត្ថថាការគ្របសង្កត់ ដោយអត្ថថាតម្កល់ស៊ប់។

(ក. អាធិបតេយ្យដ្ឋនិទ្ទេសៈ)

(ក. អាធិបតេយ្យដ្ឋនិទ្ទេសោ)

[១៦០] ឥន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជាអធិបតី តើដូចម្ដេចខ្លះ។ កាលបុគ្គលលះបង់សេចក្ដីមិនជឿ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការជឿស៊ប់ជាអធិបតី ១6) ដោយអំណាចនៃសទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ កាលបុគ្គលលះបង់នូវកោសជ្ជៈ (សេចក្ដីខ្ជិល) វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការផ្គងឡើងជាអធិបតី ១ ដោយអំណាចនៃវីរិយិន្ទ្រិយ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ កាលបុគ្គលលះបង់នូវបមាទៈ (សេចក្ដីធ្វេសប្រហែស) សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការប្រុងប្រយ័ត្នជាអធិបតី ១ ដោយអំណាចនៃសតិន្ទ្រិយ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ កាលបុគ្គលលះបង់នូវឧទ្ធច្ចៈ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការមិនរាយមាយជាអធិបតី ១ ដោយអំណាចនៃសមាធិន្ទ្រិយ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ កាលបុគ្គលលះបង់នូវអវិជ្ជា បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការឃើញជាអធិបតី ១ ដោយអំណាចនៃបញ្ញិន្ទ្រិយ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ កាលបុគ្គលលះបង់នូវ កាមច្ឆន្ទៈ សទ្ធិន្ទ្រិយ ដោយអំណាចនៃនេក្ខម្មៈ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការជឿស៊ប់ជាអធិបតី ១ ដោយអំណាចនៃសទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ កាលបុគ្គលលះបង់នូវកាមច្ឆន្ទៈ វីរិយិន្ទ្រិយ ដោយអំណាចនៃនេក្ខម្មៈ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការផ្គងឡើងជាអធិបតី ១ ដោយអំណាចនៃវីរិយិន្ទ្រិយ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ កាលបុគ្គលលះបង់នូវកាមច្ឆន្ទៈ សតិន្ទ្រិយ ដោយអំណាចនៃនេក្ខម្មៈ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការប្រុងប្រយ័ត្នជាអធិបតី ១ ដោយអំណាចនៃសតិន្ទ្រិយ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ កាលបុគ្គលលះបង់កាមច្ឆន្ទៈ សមាធិន្ទ្រិយ ដោយអំណាចនៃនេក្ខម្មៈ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការមិនរាយមាយជាអធិបតី ១ ដោយអំណាចនៃសមាធិន្ទ្រិយ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ កាលបុគ្គលលះបង់កាមច្ឆន្ទៈ បញ្ញិន្ទ្រិយ ដោយអំណាចនៃនេក្ខម្មៈ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការឃើញជាអធិបតី ១ ដោយអំណាចនៃបញ្ញិន្ទ្រិយ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ កាលបុគ្គលលះបង់ព្យាបាទ សទ្ធិន្ទ្រិយ ដោយអំណាចនៃអព្យាបាទ។បេ។ កាលបុគ្គលលះបង់ថីនមិទ្ធៈ សទ្ធិន្ទ្រិយ ដោយអំណាចនៃអាលោកសញ្ញា។បេ។ កាលបុគ្គលលះបង់កិលេសទាំងពួង សទ្ធិន្ទ្រិយ ដោយអំណាចនៃអរហត្តមគ្គ បុគ្គលគប្បីឃើញ ដោយអត្ថថា មានការជឿស៊ប់ជាអធិបតី ១ ដោយអំណាចនៃសទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១។បេ។ កាលបុគ្គលលះបង់នូវកិលេសទាំងពួង បញ្ញិន្ទ្រិយ ដោយអំណាចនៃអរហត្តមគ្គ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការឃើញជាអធិបតី ១ ដោយអំណាចនៃបញ្ញិន្ទ្រិយ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាជាអធិបតី យ៉ាងនេះឯង។

(ខ. អាទិវិសោធនដ្ឋនិទ្ទេសៈ)

(ខ. អាទិវិសោធនដ្ឋនិទ្ទេសោ)

[១៦១] ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាជម្រះក្នុងខាងដើម តើដូចម្ដេច។ សទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់ ចាត់ជាសីលវិសុទ្ធិ ដោយអត្ថថារវាំងនូវ សេចក្ដីមិនជឿ ឈ្មោះថាជាគ្រឿងជម្រះក្នុងខាងដើមនៃសទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ ដោយអត្ថថាផ្គងឡើង ចាត់ជាសីលវិសុទ្ធិ ដោយអត្ថថារវាំងនូវសេចក្ដីខ្ជិល ឈ្មោះថាជាគ្រឿងជម្រះក្នុងខាងដើមនៃវីរិយិន្ទ្រិយ សតិន្ទ្រិយ ដោយអត្ថថាប្រុងប្រយ័ត្ន ចាត់ជាសីលវិសុទ្ធិ ដោយអត្ថថារវាំងនូវបមាទៈ ឈ្មោះថាជាគ្រឿងជម្រះក្នុងខាងដើមនៃសតិន្ទ្រិយ សមាធិន្ទ្រិយ ដោយអត្ថថាមិនរាយមាយ ចាត់ជាសីលវិសុទ្ធិ ដោយអត្ថថារវាំងនូវឧទ្ធច្ចៈ ឈ្មោះថាជាគ្រឿងជម្រះក្នុងខាងដើមនៃសមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ដោយអត្ថថាឃើញ ចាត់ជាសីលវិសុទ្ធិ ដោយអត្ថថារវាំងនូវអវិជ្ជា ឈ្មោះថាជាគ្រឿងជម្រះក្នុងខាងដើមនៃបញ្ញិន្ទ្រិយ ឥន្ទ្រិយទាំង ៥ ក្នុងនេក្ខម្មៈ ចាត់ជាសីលវិសុទ្ធិ ដោយអត្ថថារវាំងនូវកាមច្ឆន្ទៈ ឈ្មោះថាជាគ្រឿងជម្រះក្នុងខាងដើមនៃឥន្ទ្រិយទាំង ៥ ឥន្ទ្រិយទាំង ៥ ក្នុងអព្យាបាទ ចាត់ជាសីលវិសុទ្ធិ ដោយអត្ថថារវាំងនូវព្យាបាទ ឈ្មោះថាជាគ្រឿងជម្រះក្នុងខាងដើមនៃឥន្ទ្រិយទាំង ៥។បេ។ ឥន្ទ្រិយទាំង ៥ ក្នុងអរហត្តមគ្គ ចាត់ជាសីលវិសុទ្ធិ ដោយអត្ថថារវាំងនូវកិលេសទាំងពួង ឈ្មោះថាជាគ្រឿងជម្រះក្នុងខាងដើមនៃឥន្ទ្រិយទាំង ៥ ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាជាគ្រឿងជម្រះក្នុងខាងដើម យ៉ាងនេះឯង។

(គ. អធិមត្តដ្ឋនិទ្ទេសៈ)

(គ. អធិមត្តដ្ឋនិទ្ទេសោ)

[១៦២] ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាក្រៃលែង តើដូចម្ដេច។ ឆន្ទៈកើតឡើង ដើម្បីអប់រំនូវសទ្ធិន្ទ្រិយ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវអស្សទ្ធិយៈ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវសេចក្ដីក្ដៅក្រហាយ ព្រោះសេចក្ដីមិនជឿ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវកិលេសទាំងឡាយ ដែលតាំងនៅក្នុងទីមួយជាមួយនឹងទិដ្ឋិ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវកិលេសទាំងឡាយដ៏គ្រោតគ្រាត ឆន្ទៈកើតឡើង ដើម្បីលះបង់នូវកិលេសទាំងឡាយដ៏ល្អិត ឆន្ទៈកើតឡើង ដើម្បីលះបង់នូវកិលេសទាំងពួង សទ្ធិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃឆន្ទៈ និងដោយអំណាចនៃសទ្ធា បាមុជ្ជៈកើតឡើង ដោយអំណាចនៃឆន្ទៈ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃបាមុជ្ជៈ និងដោយអំណាចនៃសទ្ធា បីតិកើតឡើង ដោយអំណាចនៃបាមុជ្ជៈ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃបីតិ និងដោយអំណាចនៃសទ្ធា បស្សទ្ធិកើតឡើង ដោយអំណាចនៃបីតិ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃបស្សទ្ធិ និងដោយអំណាចនៃសទ្ធា សុខៈកើតឡើង ដោយអំណាចនៃបស្សទ្ធិ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃសុខៈ និងដោយអំណាចនៃសទ្ធា ឱភាស (ពន្លឺ) កើតឡើង ដោយអំណាចនៃសុខៈ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃឱភាស និងដោយអំណាចនៃសទ្ធា សង្វេគកើតឡើង ដោយអំណាចនៃឱភាស សទ្ធិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃសង្វេគ និងដោយអំណាចនៃសទ្ធា ចិត្តតក់ស្លុតហើយរមែងតម្កល់មាំ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃសមាធិ និងដោយអំណាចនៃសទ្ធា ចិត្តដែលបុគ្គលតម្កល់មាំហើយដូច្នោះ រមែងផ្គងឡើងដោយប្រពៃ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃការផ្គងឡើង និងដោយអំណាចនៃសទ្ធា ចិត្តដែលបុគ្គលផ្គងឡើងហើយដូច្នោះ រមែងព្រងើយកន្តើយ ដោយប្រពៃ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃសេចក្ដីព្រងើយកន្តើយ និងដោយអំណាចនៃសទ្ធា ចិត្តរួចស្រឡះចាកកិលេសផ្សេង ៗ ដោយអំណាចនៃសេចក្ដីព្រងើយកន្តើយ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃការរួចស្រឡះ និងដោយអំណាចនៃសទ្ធា ធម៌ទាំងឡាយនោះ មានរសតែមួយ ព្រោះការរួចស្រឡះ សទ្ធិន្ទ្រិយជាធម្មជាតដ៏ក្រៃលែង ដោយអត្ថថាមានរសតែមួយ ដោយអំណាចនៃការអប់រំ និងដោយអំណាចនៃសទ្ធា ធម៌ទាំងឡាយ វិលទៅរកធម៌ ដ៏ថ្លៃថ្លាជាងធម៌ទាំងនោះ ព្រោះធម៌ទាំងនោះ ខ្លួនបានអប់រំហើយ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃការវិលទៅ និងដោយអំណាចនៃសទ្ធា ធម៌ទាំងឡាយ លះចោលធម៌ទាំងនោះ ព្រោះធម៌ទាំងនោះ វិលទៅហើយ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃការលះចោល និងដោយអំណាចនៃសទ្ធា ធម៌ទាំងឡាយ រមែងរលត់ចាកធម៌ទាំងនោះ ព្រោះធម៌ទាំងនោះ គឺខ្លួនលះចោលហើយ សទ្ធិន្ទ្រិយជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃការរលត់ និងដោយអំណាចនៃសទ្ធា។ ការលះចោល ដោយអំណាចនៃការរលត់ មាន ២ យ៉ាង គឺការលះចោលដោយការលះបង់ ១ ការលះចោលដោយការស្ទុះទៅ ១។ សភាវៈណា លះបង់នូវកិលេស និងខន្ធ សភាវៈនោះ ឈ្មោះថាការលះចោលដោយការលះបង់ ចិត្តស្ទុះទៅក្នុងនិរោធនិព្វានធាតុ ឈ្មោះថាការលះចោលដោយការស្ទុះទៅ នេះការលះចោល ដោយអំណាចនៃការរលត់ ២ យ៉ាង។

[១៦៣] ឆន្ទៈកើតឡើង ដើម្បីអប់រំនូវវីរិយិន្ទ្រិយ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវកោសជ្ជៈ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវសេចក្ដីក្ដៅក្រហាយ ព្រោះកោសជ្ជៈ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវកិលេសទាំងឡាយ ដែលតាំងនៅក្នុងទីមួយជាមួយនឹងទិដ្ឋិ។បេ។ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវកិលេសទាំងពួង។បេ។ ឆន្ទៈកើតឡើង ដើម្បីអប់រំនូវសតិន្ទ្រិយ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវបមាទៈ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវសេចក្ដីក្ដៅក្រហាយ ព្រោះបមាទៈ។បេ។ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវកិលេសទាំងពួង។បេ។ ឆន្ទៈកើតឡើង ដើម្បីអប់រំនូវសមាធិន្ទ្រិយ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវឧទ្ធច្ចៈ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវសេចក្ដីក្ដៅក្រហាយព្រោះឧទ្ធច្ចៈ។បេ។ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវកិលេសទាំងពួង។បេ។ ឆន្ទៈកើតឡើង ដើម្បីអប់រំនូវបញ្ញិន្ទ្រិយ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវអវិជ្ជា ឆន្ទៈកើតឡើង ដើម្បីលះបង់ សេចក្ដីក្ដៅក្រហាយ ព្រោះអវិជ្ជា ឆន្ទៈកើតឡើង ដើម្បីលះបង់កិលេសទាំងឡាយ ដែលតាំងនៅក្នុងទីមួយជាមួយនឹងទិដ្ឋិ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវកិលេសទាំងឡាយដ៏គ្រោតគ្រាត ឆន្ទៈកើតឡើង ដើម្បីលះបង់នូវកិលេសទាំងឡាយដ៏ល្អិត ឆន្ទៈកើតឡើង ដើម្បីលះបង់នូវកិលេសទាំងពួង បញ្ញិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃឆន្ទៈ និងដោយអំណាចនៃបញ្ញា បាមុជ្ជៈកើតឡើង ដោយអំណាចនៃឆន្ទៈ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃបាមុជ្ជៈ និងដោយអំណាចនៃបញ្ញា បីតិកើតឡើង ដោយអំណាចនៃបាមុជ្ជៈ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃបីតិ និងដោយអំណាចនៃបញ្ញា បស្សទ្ធិកើតឡើង ដោយអំណាចនៃបីតិ បញ្ញិន្ទ្រិយជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃបស្សទ្ធិ និងដោយអំណាចនៃបញ្ញា សុខៈកើតឡើង ដោយអំណាចនៃបស្សទ្ធិ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃសុខៈ និងដោយអំណាចនៃបញ្ញា ឱភាសៈកើតឡើង ដោយអំណាចនៃសុខៈ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃឱភាសៈ និងដោយអំណាចនៃបញ្ញា សង្វេគកើតឡើង ដោយអំណាចនៃឱភាសៈ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃសង្វេគ និងដោយអំណាចនៃបញ្ញា ចិត្តតក់ស្លុតហើយ រមែងតម្កល់មាំ បញ្ញិន្ទ្រិយ ជាធម្មជាត ដ៏ក្រៃលែង ដោយអំណាចនៃសមាធិ និងដោយអំណាចនៃបញ្ញា ចិត្តដែលបុគ្គលតម្កល់មាំហើយដូច្នោះ រមែងផ្គងឡើងដោយប្រពៃ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃការផ្គងឡើង និងដោយអំណាចនៃបញ្ញា ចិត្តដែលបុគ្គលផ្គងឡើងហើយដូច្នោះ រមែងព្រងើយកន្តើយដោយប្រពៃ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃសេចក្ដីព្រងើយកន្តើយ និងដោយអំណាចនៃបញ្ញា ចិត្តរមែងរួចស្រឡះចាកកិលេសផ្សេង ៗ ដោយអំណាចនៃសេចក្ដីព្រងើយកន្តើយ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃការរួចស្រឡះ និងដោយអំណាចនៃបញ្ញា ធម៌ទាំងឡាយនោះ មានរសតែមួយ ព្រោះរួចស្រឡះ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអត្ថថាមានរសតែមួយ ដោយអំណាចនៃការអប់រំ និងដោយអំណាចនៃបញ្ញា ធម៌ទាំងឡាយ រមែងវិលទៅរកធម៌ ដ៏ថ្លៃថ្លាជាងធម៌ទាំងនោះ ព្រោះធម៌ទាំងនោះ ខ្លួនបានអប់រំហើយ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃការវិលទៅ និងដោយអំណាចនៃបញ្ញា ធម៌ទាំងឡាយ រមែងលះចោលធម៌ទាំងនោះ ព្រោះធម៌ទាំងនោះ វិលទៅហើយ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃការលះចោល និងដោយអំណាចនៃបញ្ញា ធម៌ទាំងឡាយ រមែងរលត់ចាកធម៌ទាំងនោះ ព្រោះធម៌ទាំងនោះ លះចោលហើយ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃការរលត់ និងដោយអំណាចនៃបញ្ញា។ ការលះចោល ដោយអំណាចនៃការរលត់ មាន ២ យ៉ាង គឺការលះចោលដោយការលះបង់ ១ ការលះចោលដោយការស្ទុះទៅ ១។ សភាវៈណា លះបង់នូវកិលេស និងខន្ធ សភាវៈនោះ ឈ្មោះថាការលះចោលដោយការលះបង់ ចិត្តស្ទុះទៅក្នុងនិរោធនិព្វានធាតុឈ្មោះថាការលះចោល ដោយការស្ទុះទៅ នេះការលះចោល ដោយអំណាចនៃការរលត់ ២ យ៉ាង។ ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាក្រៃលែង យ៉ាងនេះឯង។

ចប់ ភាណវារៈ។

(ឃ. អធិដ្ឋានដ្ឋនិទ្ទេសៈ)

(ឃ. អធិដ្ឋានដ្ឋនិទ្ទេសោ)

[១៦៤] ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាអធិដ្ឋាន (ការតាំងមាំ) តើដូចម្ដេច។ ឆន្ទៈកើតឡើង ដើម្បីអប់រំនូវសទ្ធិន្ទ្រិយ សទ្ធិន្ទ្រិយតាំងមាំ ដោយអំណាចនៃឆន្ទៈ និងដោយអំណាចនៃសទ្ធា បាមុជ្ជៈកើតឡើង ដោយអំណាចនៃឆន្ទៈ សទ្ធិន្ទ្រិយតាំងមាំ ដោយអំណាចនៃបាមុជ្ជៈ និងដោយអំណាចនៃសទ្ធា។បេ។ ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាតាំងមាំ យ៉ាងនេះឯង។

(ង. បរិយាទានដ្ឋនិទ្ទេសៈ)

(ង. បរិយាទានដ្ឋនិទ្ទេសោ)

[១៦៥] ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាគ្របសង្កត់ តើដូចម្ដេច។ សទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់ រមែងគ្របសង្កត់នូវអស្សទ្ធិយៈ រមែងគ្របសង្កត់នូវ សេចក្ដីក្ដៅក្រហាយ ព្រោះអស្សទ្ធិយៈ វីរិយិន្ទ្រិយ ដោយអត្ថថាផ្គងឡើង រមែងគ្របសង្កត់នូវកោសជ្ជៈ រមែងគ្របសង្កត់នូវសេចក្ដីក្ដៅក្រហាយ ព្រោះកោសជ្ជៈ សតិន្ទ្រិយ ដោយអត្ថថាប្រុងប្រយ័ត្ន រមែងគ្របសង្កត់នូវបមាទៈ រមែងគ្របសង្កត់នូវសេចក្ដីក្ដៅ ក្រហាយ ព្រោះបមាទៈ សមាធិន្ទ្រិយ ដោយអត្ថថាមិនរាយមាយ រមែងគ្របសង្កត់នូវឧទ្ធច្ចៈ រមែងគ្របសង្កត់នូវសេចក្ដីក្ដៅក្រហាយ ព្រោះឧទ្ធច្ចៈ បញ្ញិន្ទ្រិយ ដោយអត្ថថាឃើញ រមែងគ្របសង្កត់នូវអវិជ្ជា រមែងគ្របសង្កត់នូវសេចក្ដីក្ដៅក្រហាយ ព្រោះអវិជ្ជា ឥន្ទ្រិយ ៥ ក្នុងនេក្ខម្មៈ រមែងគ្របសង្កត់នូវកាមច្ឆន្ទៈ ឥន្ទ្រិយ ៥ ក្នុងការមិនព្យាបាទ រមែងគ្របសង្កត់នូវព្យាបាទ ឥន្ទ្រិយ ៥ ក្នុងអាលោកសញ្ញា រមែងគ្របសង្កត់នូវថីនមិទ្ធៈ ឥន្ទ្រិយ ៥ ក្នុងការមិនរាយមាយ រមែងគ្របសង្កត់នូវឧទ្ធច្ចៈ។បេ។ ឥន្ទ្រិយ ៥ ក្នុងអរហត្តមគ្គ រមែងគ្របសង្កត់នូវកិលេសទាំងពួង ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាគ្របសង្កត់ យ៉ាងនេះឯង។

(ច. បតិដ្ឋាបកដ្ឋនិទ្ទេសៈ)

(ច. បតិដ្ឋាបកដ្ឋនិទ្ទេសោ)

[១៦៦] ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាឲ្យតម្កល់ស៊ប់ តើដូចម្ដេច។ បុគ្គលមានសទ្ធា រមែងញ៉ាំងសទ្ធិន្ទ្រិយ ឲ្យតម្កល់ស៊ប់ក្នុងការជឿស៊ប់ សទ្ធិន្ទ្រិយ រមែងញ៉ាំងបុគ្គលមានសទ្ធាឲ្យតម្កល់ស៊ប់ក្នុងការជឿស៊ប់ បុគ្គលមានព្យាយាម រមែងញ៉ាំងវីរិយិន្ទ្រិយឲ្យតម្កល់ស៊ប់ក្នុងការផ្គងឡើង វីរិយិន្ទ្រិយ រមែងញ៉ាំងបុគ្គលមានព្យាយាមឲ្យតម្កល់ស៊ប់ ក្នុងការផ្គងឡើង បុគ្គលមានស្មារតី រមែងញ៉ាំងសតិន្ទ្រិយឲ្យតម្កល់ស៊ប់ ក្នុងការប្រុងប្រយ័ត្ន សតិន្ទ្រិយ រមែងញ៉ាំងបុគ្គលមានស្មារតីឲ្យតម្កល់ស៊ប់ ក្នុងការប្រុងប្រយ័ត្ន បុគ្គលមានចិត្តនឹងធឹង រមែងញ៉ាំងសមាធិន្ទ្រិយឲ្យតម្កល់ស៊ប់ក្នុងការមិនរាយមាយ សមាធិន្ទ្រិយ រមែងញ៉ាំងបុគ្គលមានចិត្តនឹងធឹងឲ្យតម្កល់ស៊ប់ ក្នុងការមិនរាយមាយ បុគ្គលមានបញ្ញា រមែងញ៉ាំងបញ្ញិន្ទ្រិយឲ្យតម្កល់ស៊ប់ក្នុងការឃើញ បញ្ញិន្ទ្រិយរមែងញ៉ាំងបុគ្គលមានបញ្ញាឲ្យតម្កល់ស៊ប់ ក្នុងការឃើញ យោគាវចររមែងញ៉ាំងឥន្ទ្រិយ ៥ ឲ្យតម្កល់ស៊ប់ ក្នុងនេក្ខម្មៈ ឥន្ទ្រិយ ៥ រមែងញ៉ាំងយោគាវចរឲ្យតម្កល់ស៊ប់ ក្នុងនេក្ខម្មៈ យោគាវចរ រមែងញ៉ាំងឥន្ទ្រិយ ៥ ឲ្យតម្កល់ស៊ប់ ក្នុងអព្យាបាទ ឥន្ទ្រិយ ៥ រមែងញ៉ាំងយោគាវចរឲ្យតម្កល់ស៊ប់ ក្នុងអព្យាបាទ យោគាវចរ រមែងញ៉ាំងឥន្ទ្រិយ ៥ ឲ្យតម្កល់ស៊ប់ ក្នុងអាលោកសញ្ញា ឥន្ទ្រិយ ៥ រមែងញ៉ាំងយោគាវចរឲ្យតម្កល់ស៊ប់ ក្នុងអាលោកសញ្ញា យោគាវចររមែងញ៉ាំងឥន្ទ្រិយ ៥ ឲ្យតម្កល់ស៊ប់ ក្នុងការមិនរាយមាយ ឥន្ទ្រិយ ៥ រមែងញ៉ាំងយោគាវចរឲ្យតម្កល់ស៊ប់ ក្នុងការមិនរាយមាយ។បេ។ យោគាវចរ រមែងញ៉ាំងឥន្ទ្រិយ ៥ ឲ្យតម្កល់ស៊ប់ ក្នុងអរហត្តមគ្គ ឥន្ទ្រិយ ៥ រមែងញ៉ាំង យោគាវចរឲ្យតម្កល់ស៊ប់ក្នុងអរហត្តមគ្គ ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាឲ្យតម្កល់ស៊ប់ យ៉ាងនេះឯង។

(ឥន្ទ្រិយសមោធានៈ ទី៥)

(៥. ឥន្ទ្រិយសមោធានំ)

[១៦៧] បុថុជ្ជន កាលចម្រើនសមាធិ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការប៉ុន្មាន សេក្ខបុគ្គល កាលចម្រើនសមាធិ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការប៉ុន្មាន បុគ្គលប្រាសចាករាគៈ កាលចម្រើនសមាធិ ជាអ្នកឈ្លាស ក្នុងការតម្កល់ទុក ដោយអាការប៉ុន្មាន។ បុថុជ្ជន កាលចម្រើនសមាធិ ជាអ្នកឈ្លាស ក្នុងការតម្កល់ទុក ដោយអាការ ៧ សេក្ខបុគ្គល កាលចម្រើនសមាធិ ជាអ្នកឈ្លាស ក្នុងការតម្កល់ទុក ដោយអាការ ៨ បុគ្គលប្រាសចាករាគៈ កាលចម្រើនសមាធិ ជាអ្នកឈ្លាស ក្នុង ការតម្កល់ទុក ដោយអាការ ១០។

[១៦៨] បុថុជ្ជន កាលចម្រើនសមាធិ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ៧ តើដូចម្ដេចខ្លះ។ បុថុជ្ជន ជាអ្នកឈ្លាសក្នុងការតម្កល់ទុកនូវអារម្មណ៍ ព្រោះអារម្មណ៍ ដែលខ្លួនបានពិចារណាហើយ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុកនូវសមថនិមិត្ត ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុកនូវបគ្គហនិមិត្ត ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុកនូវសេចក្ដីមិនរាយមាយ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុកនូវពន្លឺ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុកនូវសេចក្ដីរីករាយ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុកនូវសេចក្ដីព្រងើយកន្តើយ ១ បុថុជ្ជន កាលចម្រើនសមាធិ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ៧ នេះឯង។

សេក្ខបុគ្គល កាលចម្រើនសមាធិ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ៨ តើដូចម្ដេចខ្លះ។ សេក្ខបុគ្គល ជាអ្នកឈ្លាសក្នុងការតម្កល់ទុកនូវអារម្មណ៍ ព្រោះអារម្មណ៍ ដែលខ្លួនបានពិចារណាហើយ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុកនូវសមថនិមិត្ត ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុកនូវបគ្គហនិមិត្ត ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុកនូវសេចក្ដីមិនរាយមាយ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុកនូវពន្លឺ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុកនូវសេចក្ដីរីករាយ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុកនូវសេចក្ដីព្រងើយកន្តើយ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ១ សេក្ខបុគ្គល កាលចម្រើនសមាធិ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ៨ នេះឯង។

បុគ្គលប្រាសចាករាគៈ កាលចម្រើនសមាធិ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១០ តើដូចម្ដេចខ្លះ។ បុគ្គលប្រាសចាករាគៈ ជាអ្នកឈ្លាសក្នុងការតម្កល់ទុកនូវអារម្មណ៍ ព្រោះអារម្មណ៍ ដែលខ្លួនបានពិចារណាហើយ ១។បេ។ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុកនូវញាណ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុកនូវចិត្ត ១ បុគ្គលប្រាសចាករាគៈ កាលចម្រើនសមាធិ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១០ នេះឯង។

[១៦៩] បុថុជ្ជន កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការប៉ុន្មាន ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការប៉ុន្មាន សេក្ខបុគ្គល កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការប៉ុន្មាន ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការប៉ុន្មាន បុគ្គលប្រាសចាករាគៈ កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការប៉ុន្មាន ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការប៉ុន្មាន។ បុថុជ្ជន កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ៩ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ៩ សេក្ខបុគ្គល កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១០ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១០ បុគ្គលប្រាសចាករាគៈ កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១២ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១២។

[១៧០] បុថុជ្ជន កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ៩ តើដូចម្ដេចខ្លះ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ៩ តើដូចម្ដេចខ្លះ។ បុថុជ្ជន ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ថាមិនទៀង ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ថាទៀង ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ថាជាទុក្ខ ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ថាជាសុខ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ថាមិនមែនខ្លួន ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ថាខ្លួន ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ថាអស់ទៅ ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ថាជាដុំ (រឹងប៉ឹង) ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ថាសូន្យ ១ ជាអ្នកមិនឈ្លាស ក្នុងការតម្កល់ទុក ថាប្រមូលមក ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ថាប្រែប្រួល ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ថាទៀង ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ថាមិនមាននិមិត្ត ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ថាមាននិមិត្ត ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុកថាមិនមានទីតម្កល់ ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ថាមានទីតម្កល់ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ថាសូន្យ ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ថាប្រកាន់ស្អិត ១ បុថុជ្ជន កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ៩ នេះឯង ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ៩ នេះឯង។

សេក្ខបុគ្គល កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១០ តើដូចម្ដេចខ្លះ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១០ តើដូចម្ដេចខ្លះ។ សេក្ខបុគ្គល កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ថាមិនទៀង ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ថាទៀង ១។បេ។ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ថាសូន្យ ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ថាប្រកាន់ស្អិត ១ ជាអ្នកឈ្លាស ក្នុងការតម្កល់ទុកនូវញាណ ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុកនូវអញ្ញាណ ១ សេក្ខបុគ្គល កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១០ នេះឯង ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១០ នេះឯង។

បុគ្គលប្រាសចាករាគៈ កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១២ តើដូចម្ដេចខ្លះ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១២ តើដូចម្ដេចខ្លះ។ បុគ្គលប្រាសចាករាគៈ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ថាមិនទៀង ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ថាទៀង ១។បេ។ ជាអ្នកឈ្លាសក្នុងការតម្កល់ទុកនូវញាណ ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុកនូវអញ្ញាណ ១ ជាអ្នកឈ្លាសក្នុង ការតម្កល់ទុក នូវការប្រាសចាកសំយោជនៈ ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក នូវសំយោជនៈ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក នូវនិរោធ ១ ជាអ្នកមិនឈ្លាសក្នុងការ តម្កល់ទុក នូវសង្ខារ ១ បុគ្គលប្រាសចាករាគៈ កាលចម្រើនវិបស្សនា ជាអ្នកឈ្លាស ក្នុងការតម្កល់ទុក ដោយអាការ ១២ នេះឯង ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១២ នេះឯង បុគ្គលប្រាសចាករាគៈ រមែងប្រជុំនូវឥន្ទ្រិយទាំងឡាយ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុកនូវអារម្មណ៍ ព្រោះអារម្មណ៍ទាំងនោះ ខ្លួនបានពិចារណាហើយ ទាំងដឹងច្បាស់នូវគោចរផង ចាក់ធ្លុះនូវអត្ថនៃការស្ងប់ផង។បេ។ រមែងប្រជុំនូវធម៌ទាំងឡាយ ទាំងដឹងច្បាស់នូវគោចរផង ចាក់ធ្លុះនូវអត្ថនៃការស្ងប់ផង។

[១៧១] សំនួរត្រង់ពាក្យថា ប្រជុំនូវឥន្ទ្រិយទាំងឡាយ តើប្រជុំនូវឥន្ទ្រិយទាំងឡាយ ដូចម្ដេច។ បុគ្គលប្រជុំនូវសទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់។បេ។ ប្រជុំនូវឥន្ទ្រិយទាំងឡាយ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុកនូវសមថនិមិត្ត ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក នូវបគ្គហនិមិត្ត ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក នូវសេចក្ដីមិនរាយមាយ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក នូវសេចក្ដីរីករាយ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុកនូវឧបេក្ខា ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុកនូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុកនូវញាណ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុកនូវចិត្ត ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក ថាមិនទៀង ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុកថាទៀង ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក ថាជាទុក្ខ ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុក ថាជាសុខ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក ថាមិនមែនខ្លួន ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុកថាជាខ្លួន ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុកថាអស់ទៅ ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុក ថាជាដុំ (រឹងប៉ឹង) ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក ថាសូន្យ ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុក នូវការប្រមូលមក ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក នូវសេចក្ដីប្រែប្រួល ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុក ថាទៀង ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក ថាមិនមាននិមិត្ត ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុកនូវនិមិត្ត ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក នូវការមិនតម្កល់មាំ ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុក នូវការតម្កល់មាំ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក នូវការសូន្យ ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុក នូវការប្រកាន់ស្អិត ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក នូវញាណ ដោយអំណាចនៃសេចក្ដីមិនឈ្លាសក្នុងការតម្កល់ទុក នូវអញ្ញាណ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុកនូវការប្រាសចាកសំយោជនៈ ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុក នូវសំយោជនៈ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុកនូវនិរោធ បុគ្គលរមែងប្រមូលមក នូវឥន្ទ្រិយទាំងឡាយ ទាំងដឹងច្បាស់នូវគោចរផង ចាក់ធ្លុះនូវអត្ថនៃការស្ងប់ផង។

[១៧២] បញ្ញាគឺភាពស្ទាត់ របស់ឥន្ទ្រិយ ៣ ដោយអាការ ៦៤ ឈ្មោះថា អាសវក្ខយញ្ញាណ ឥន្ទ្រិយទាំង ៣ តើដូចម្ដេចខ្លះ អនញ្ញាតញ្ញស្សាមីតិន្ទ្រិយ ១ អញ្ញិន្ទ្រិយ ១ អញ្ញាតាវិន្ទ្រិយ ១។

អនញ្ញាតញ្ញស្សាមីតិន្ទ្រិយ ដល់នូវឋានប៉ុន្មាន អញ្ញិន្ទ្រិយ ដល់នូវឋានប៉ុន្មាន អញ្ញាតាវិន្ទ្រិយ ដល់នូវឋានប៉ុន្មាន។ អនញ្ញាតញ្ញស្សាមីតិន្ទ្រិយ ដល់នូវឋាន ១ គឺសោតាបត្តិមគ្គ អញ្ញិន្ទ្រិយ ដល់នូវឋាន ៦ គឺសោតាបត្តិផល សកទាគាមិមគ្គ សកទាគាមិផល អនាគាមិមគ្គ អនាគាមិផល អរហត្តមគ្គ អញ្ញាតាវិន្ទ្រិយ ដល់នូវឋាន ១ គឺអរហត្តផល។

[១៧៣] ក្នុងខណៈនៃសោតាបត្តិមគ្គ អនញ្ញាតញ្ញស្សាមីតិន្ទ្រិយ មានសទ្ធិន្ទ្រិយ ដែលមានការជឿស៊ប់ជាបរិវារ មានវីរិយិន្ទ្រិយ ដែលមានការផ្គងឡើងជាបរិវារ មាន សតិន្ទ្រិយ ដែលមានការប្រុងប្រយ័ត្នជាបរិវារ មានសមាធិន្ទ្រិយ ដែលមានការមិនរាយមាយជាបរិវារ មានបញ្ញិន្ទ្រិយ ដែលមានការឃើញជាបរិវារ មានមនិន្ទ្រិយ ដែលមានការដឹងច្បាស់ជាបរិវារ មានសោមនស្សិន្ទ្រិយ ដែលមានការរីករាយជាបរិវារ មានជីវិតិន្ទ្រិយ ដែលមានតំណនៃការប្រព្រឹត្តទៅជាអធិបតីជាបរិវារ ធម៌ទាំងឡាយ ដែលកើតហើយក្នុងខណៈនៃសោតាបត្តិមគ្គ វៀរលែងតែចិត្តសមុដ្ឋានរូបចេញ សុទ្ធតែជា កុសលទាំងអស់ សុទ្ធតែមិនមានអាសវៈទាំងអស់ សុទ្ធតែជានិយ្យានិកធម៌ទាំងអស់ សុទ្ធតែជាធម៌ដល់នូវការមិនសន្សំនូវវដ្ដៈទាំងអស់ សុទ្ធតែជាលោកុត្តរៈទាំងអស់ សុទ្ធតែជាធម៌មានព្រះនិព្វានជាអារម្មណ៍ទាំងអស់ ក្នុងខណៈនៃសោតាបត្តិមគ្គ អនញ្ញាតញ្ញស្សាមីតិន្ទ្រិយ មានឥន្ទ្រិយទាំង ៨ នេះជាសហជាតបរិវារ ជាអញ្ញមញ្ញបរិវារ ជានិស្សយបរិវារ ជាសម្បយុត្តបរិវារ ជាគុណជាតទៅជាមួយគ្នា កើតជាមួយគ្នា លាយឡំជាមួយគ្នា ប្រកបជាមួយគ្នា ធម៌ទាំងនោះឯង ជាអាការផង ជាបរិវារផង របស់អនញ្ញាតញ្ញស្សាមីតិន្ទ្រិយនោះ។ ក្នុងខណៈនៃសោតាបត្តិមគ្គ។បេ។

ក្នុងខណៈនៃអរហត្តផល អញ្ញាតាវិន្ទ្រិយ មានសទ្ធិន្ទ្រិយ ដែលមានការជឿស៊ប់ ជាបរិវារ។បេ។ មានជីវិតិន្ទ្រិយ ដែលមានតំណនៃការប្រព្រឹត្តទៅជាអធិបតីជាបរិវារ។ ធម៌ទាំងឡាយ ដែលកើតហើយ ក្នុងខណៈនៃអរហត្តផល សុទ្ធតែជាអព្យាក្រឹតទាំងអស់ វៀរលែងតែចិត្តសមុដ្ឋានរូបចេញ សុទ្ធតែមិនមានអាសវៈទាំងអស់ សុទ្ធតែជាលោកុត្តរៈ ទាំងអស់ សុទ្ធតែជាធម៌មានព្រះនិព្វាន ជាអារម្មណ៍ទាំងអស់។ ក្នុងខណៈនៃអរហត្តផល អញ្ញាតាវិន្ទ្រិយ មានឥន្ទ្រិយទាំង ៨ នេះជាសហជាតបរិវារ។បេ។ ធម៌ទាំងនោះឯង ជាអាការផង ជាបរិវារផង របស់អញ្ញាតាវិន្ទ្រិយនោះ ឥន្ទ្រិយប្រាំបី ៗ ដងនេះ ដូចសេចក្ដីដែលអធិប្បាយមកនេះ ត្រូវជា ៦៤។

[១៧៤] សំនួរត្រង់ពាក្យថា អាសវៈទាំងឡាយ តើអាសវៈទាំងឡាយនោះ ដូចម្ដេចខ្លះ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ។

អាសវៈទាំងឡាយនុ៎ះ រមែងអស់ ក្នុងធម៌ដូចម្ដេច។ ទិដ្ឋាសវៈ រមែងអស់ ឥតមានសេសសល់ កាមាសវៈ នាំសត្វទៅកាន់អបាយ រមែងអស់ ភវាសវៈ នាំសត្វទៅកាន់អបាយ រមែងអស់ អវិជ្ជាសវៈ នាំសត្វទៅកាន់អបាយ រមែងអស់ ដោយសោតាបត្តិមគ្គ អាសវៈទាំងឡាយនុ៎ះ រមែងអស់ ក្នុងធម៌នុ៎ះឯង។ កាមាសវៈ ដ៏គ្រោតគ្រាត រមែងអស់ ភវាសវៈ ដែលតាំងនៅក្នុងទីមួយជាមួយនឹងកាមាសវៈនោះ រមែងអស់ អវិជ្ជាសវៈដែលតាំងនៅក្នុងទីមួយជាមួយនឹងភវាសវៈនោះ រមែងអស់ ដោយសកទាគាមិមគ្គ អាសវៈទាំងឡាយនុ៎ះ រមែងអស់ ក្នុងធម៌នុ៎ះឯង។ កាមាសវៈ រមែងអស់ ឥតមានសេសសល់ ភវាសវៈ ដែលតាំងនៅក្នុងទីមួយជាមួយនឹងកាមាសវៈនោះ រមែងអស់ អវិជ្ជាសវៈ ដែលតាំងនៅក្នុងទីមួយជាមួយគ្នានឹងភវាសវៈនោះ រមែងអស់ ដោយអនាគាមិមគ្គ អាសវៈទាំងឡាយនុ៎ះ រមែងអស់ ក្នុងធម៌នុ៎ះឯង។ ភវាសវៈ រមែងអស់ ឥតមានសេសសល់ អវិជ្ជាសវៈ រមែងអស់ ឥតមានសេសសល់ ដោយអរហត្តមគ្គ អាសវៈទាំងឡាយនុ៎ះ រមែងអស់ ក្នុងធម៌នុ៎ះឯង។

ធម្មជាតតិចតួចក្នុងលោកនេះ ដែលព្រះតថាគតនោះ មិនបានឃើញហើយ មិនដឹងហើយ មិនគប្បីដឹង មិនមានឡើយ ធម្មជាតណា ដែលព្រះតថាគតគប្បីដឹង ព្រះតថាគតបានដឹងធម្មជាតនោះទាំងអស់ហើយ ហេតុនោះ ទើបព្រះតថាគតឈ្មោះថា សមន្តចក្ខុ។

សំនួរត្រង់ពាក្យថា សមន្តចក្ខុ តើសមន្តចក្ខុ ដោយអត្ថថា ដូចម្ដេច។ ពុទ្ធញ្ញាណ ១៤ គឺសេចក្ដីដឹងក្នុងទុក្ខ ឈ្មោះថាពុទ្ធញ្ញាណ ១ សេចក្ដីដឹងក្នុងទុក្ខសមុទ័យ ឈ្មោះថាពុទ្ធញ្ញាណ ១។បេ។ សេចក្ដីដឹងសព្វឥតចន្លោះ ឈ្មោះថាពុទ្ធញ្ញាណ ១ សេចក្ដីដឹងឥតមានអ្វីរារាំង ឈ្មោះថាពុទ្ធញ្ញាណ ១ នេះ ពុទ្ធញ្ញាណ ១៤ បណ្ដាពុទ្ធញ្ញាណ ១៤ នេះ ញាណ ៨ ទួទៅដល់សាវ័ក ញាណ ៦ មិនទួទៅដល់សាវ័កទាំងឡាយទេ។

[១៧៥] ទុក្ខសច្ច មានអត្ថថាលំបាកទាំងប៉ុន្មាន ព្រះតថាគតដឹងហើយ ទុក្ខសច្ច មានអត្ថថាលំបាក ព្រះតថាគតមិនបានដឹងហើយ មិនមានឡើយ ហេតុនោះ ព្រះតថាគត ឈ្មោះថាសមន្តចក្ខុ ធម្មជាតណាជាសមន្តចក្ខុ ធម្មជាតនោះក៏គឺបញ្ញិន្ទ្រិយ សទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់ វីរិយិន្ទ្រិយ ដោយអត្ថថាផ្គងឡើង សតិន្ទ្រិយ ដោយអត្ថថាប្រុងប្រយ័ត្ន សមាធិន្ទ្រិយ ដោយអត្ថថាមិនរាយមាយ (មានឡើង) ដោយអំណាចនៃបញ្ញិន្ទ្រិយ ទុក្ខសច្ច មានអត្ថថាលំបាកទាំងប៉ុន្មាន ព្រះតថាគតឃើញហើយ ជា្របហើយ ធើ្វឲ្យជាក់ច្បាស់ហើយ ប៉ះពាល់ហើយដោយប្រាជ្ញា ទុក្ខសច្ច មានអត្ថថាលំបាក ព្រះតថាគតមិនបានប៉ះពាល់ហើយ ដោយប្រាជ្ញាមិនមានឡើយ ហេតុនោះ ព្រះតថាគត ឈ្មោះថាសមន្តចក្ខុ ធម្មជាតណាជាសមន្តចក្ខុ ធម្មជាតនោះក៏គឺបញ្ញិន្ទ្រិយ សទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់ វីរិយិន្ទ្រិយ ដោយអត្ថថាផ្គងឡើង សតិន្ទ្រិយ ដោយអត្ថថាប្រុងប្រយ័ត្ន សមាធិន្ទ្រិយ ដោយអត្ថថាមិនរាយមាយ (មានឡើង) ដោយអំណាចនៃបញ្ញិន្ទ្រិយ សមុទយសច្ច មានអត្ថថាកើតឡើង ទាំងប៉ុន្មាន។បេ។ និរោធសច្ច មានអត្ថថារលត់ទាំងប៉ុន្មាន មគ្គសច្ចៈ មានអត្ថថាជាផ្លូវទាំងប៉ុន្មាន អត្ថប្បដិសម្ភិទា មានអត្ថថាបែកធ្លាយនូវអត្ថទាំងប៉ុន្មាន។បេ។ ធម្មប្បដិសម្ភិទា មានអត្ថថាបែកធ្លាយនូវធម៌ទាំងប៉ុន្មាន និរុត្តិប្បដិសម្ភិទា មានអត្ថថាបែកធ្លាយ និរុត្តិទាំងប៉ុន្មាន បដិភាណប្បដិសម្ភិទា មានអត្ថថាបែកធ្លាយ បដិភាណទាំងប៉ុន្មាន ឥន្ទ្រិយបរោបរិយត្តញ្ញាណ ទាំងប៉ុន្មាន សត្តាសនុសយញ្ញាណ ទាំងប៉ុន្មាន យមកប្បាដិហិរញ្ញាណទាំងប៉ុន្មាន មហាករុណាសមាបត្តិញ្ញាណ ទាំងប៉ុន្មាន។បេ។ ធម្មជាតដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដែលពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឃើញ ឮ ហិត ដឹងច្បាស់ សម្រេច ស្វែងរក ត្រាច់ទៅតាមហើយ ដោយចិត្ត ព្រះតថាគតទ្រង់ដឹង ឃើញ ជ្រាបច្បាស់ ធ្វើឲ្យជាក់ច្បាស់ ប៉ះពាល់ហើយដោយប្រាជ្ញា ព្រះតថាគតមិនប៉ះពាល់ហើយ ដោយប្រាជ្ញា មិនមានទេ ហេតុនោះ ព្រះតថាគត ឈ្មោះថាសមន្តចក្ខុ ធម្មជាតណាជាសមន្តចក្ខុ ធម្មជាតនោះ ក៏គឺបញ្ញិន្ទ្រិយ សទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់ វីរិយិន្ទ្រិយ ដោយអត្ថថាផ្គងឡើង សតិន្ទ្រិយ ដោយអត្ថថាប្រុងប្រយ័ត្ន សមាធិន្ទ្រិយ ដោយអត្ថថាមិនរាយមាយ (មានឡើង) ដោយអំណាចនៃបញ្ញិន្ទ្រិយ បុគ្គលកាលជឿ ឈ្មោះថាផ្គងឡើង កាលផ្គងឡើង ឈ្មោះថាជឿ កាលជឿ ឈ្មោះថាប្រុងប្រយ័ត្ន កាលប្រុងប្រយ័ត្ន ឈ្មោះថាជឿ កាលជឿ ឈ្មោះថាតម្កល់មាំ កាលតម្កល់មាំ ឈ្មោះថាជឿ កាលជឿ ឈ្មោះថាដឹងច្បាស់ កាលដឹងច្បាស់ ឈ្មោះថាជឿ កាលផ្គងឡើង ឈ្មោះថាប្រុងប្រយ័ត្ន កាលប្រុងប្រយ័ត្ន ឈ្មោះថាផ្គងឡើង កាលផ្គងឡើង ឈ្មោះថាតម្កល់មាំ កាលតម្កល់មាំ ឈ្មោះថាផ្គងឡើង កាលផ្គងឡើង ឈ្មោះថាដឹងច្បាស់ កាលដឹងច្បាស់ ឈ្មោះថាផ្គងឡើង កាលផ្គងឡើង ឈ្មោះថាជឿ កាលជឿ ឈ្មោះថាផ្គងឡើង កាលប្រុងប្រយ័ត្ន ឈ្មោះថាតម្កល់មាំ កាលតម្កល់មាំ ឈ្មោះថាប្រុងប្រយ័ត្ន កាលប្រុងប្រយ័ត្ន ឈ្មោះថាដឹងច្បាស់ កាលដឹងច្បាស់ ឈ្មោះថាប្រុងប្រយ័ត្ន កាលប្រុងប្រយ័ត្ន ឈ្មោះថាជឿ កាលជឿ ឈ្មោះថាប្រុងប្រយ័ត្ន កាលប្រុងប្រយ័ត្ន ឈ្មោះថាផ្គងឡើង កាលផ្គងឡើង ឈ្មោះថាប្រុងប្រយ័ត្ន កាលតម្កល់មាំ ឈ្មោះថាដឹងច្បាស់ កាលដឹងច្បាស់ ឈ្មោះថាតម្កល់មាំ កាលតម្កល់មាំ ឈ្មោះថាជឿ កាលជឿ ឈ្មោះថាតម្កល់មាំ កាលតម្កល់មាំ ឈ្មោះថាផ្គងឡើង កាលផ្គងឡើង ឈ្មោះថាតម្កល់មាំ កាលតម្កល់មាំ ឈ្មោះថាប្រុងប្រយ័ត្ន កាលប្រុងប្រយ័ត្ន ឈ្មោះថាតម្កល់មាំ កាលដឹងច្បាស់ ឈ្មោះថាជឿ កាលជឿ ឈ្មោះថាដឹងច្បាស់ កាលដឹងច្បាស់ ឈ្មោះថាផ្គងឡើង កាលផ្គងឡើង ឈ្មោះថាដឹងច្បាស់ កាលដឹងច្បាស់ ឈ្មោះថាប្រុងប្រយ័ត្ន កាលប្រុងប្រយ័ត្ន ឈ្មោះថាដឹងច្បាស់ កាលដឹងច្បាស់ ឈ្មោះថាតម្កល់មាំ កាលតម្កល់មាំ ឈ្មោះថាដឹងច្បាស់ ចិត្តដែលបុគ្គលផ្គងឡើងហើយ ព្រោះជឿ ធម្មជាតដែលបុគ្គលជឿហើយ ព្រោះផ្គងឡើង ចិត្តដែលបុគ្គលប្រុងប្រយ័ត្នហើយ ព្រោះជឿ ធម្មជាតដែលបុគ្គលជឿហើយ ព្រោះប្រុងប្រយ័ត្ន ចិត្តដែលបុគ្គលតម្កល់មាំហើយ ព្រោះជឿ ធម្មជាតដែលបុគ្គលជឿហើយ ព្រោះតម្កល់មាំ ធម្មជាតដែលបុគ្គលដឹងច្បាស់ហើយ ព្រោះជឿ ធម្មជាតដែលបុគ្គលជឿហើយ ព្រោះដឹងច្បាស់ ចិត្តដែលបុគ្គលប្រុងប្រយ័ត្នហើយ ព្រោះផ្គងឡើង ចិត្តដែលបុគ្គលផ្គងឡើងហើយ ព្រោះប្រុងប្រយ័ត្ន ចិត្តដែលបុគ្គលតម្កល់មាំហើយ ព្រោះផ្គងឡើង ចិត្តដែលបុគ្គលផ្គងឡើងហើយ ព្រោះតម្កល់មាំ ធម្មជាតដែលបុគ្គលដឹងច្បាស់ហើយ ព្រោះផ្គងឡើង ចិត្តដែលបុគ្គលផ្គងឡើងហើយ ព្រោះដឹងច្បាស់ ធម្មជាតដែលបុគ្គលជឿហើយ ព្រោះផ្គងឡើង ចិត្តដែលបុគ្គលផ្គងឡើងហើយ ព្រោះជឿ ចិត្តដែលបុគ្គលតម្កល់មាំហើយ ព្រោះប្រុងប្រយ័ត្ន ចិត្តដែលបុគ្គលប្រុងប្រយ័ត្នហើយ ព្រោះតម្កល់មាំ ធម្មជាតដែលបុគ្គលដឹងច្បាស់ហើយ ព្រោះប្រុងប្រយ័ត្ន ចិត្តដែលបុគ្គលប្រុងប្រយ័ត្នហើយ ព្រោះដឹងច្បាស់ ធម្មជាតដែលបុគ្គលជឿហើយ ព្រោះប្រុងប្រយ័ត្ន ចិត្តដែលបុគ្គលប្រុងប្រយ័ត្នហើយ ព្រោះជឿ ចិត្តដែលបុគ្គលផ្គងឡើងហើយ ព្រោះប្រុងប្រយ័ត្ន ចិត្តដែលបុគ្គលប្រុងប្រយ័ត្នហើយ ព្រោះផ្គងឡើង ធម្មជាតដែលបុគ្គលដឹងច្បាស់ហើយ ព្រោះតម្កល់មាំ ចិត្តដែលបុគ្គលតម្កល់មាំហើយ ព្រោះដឹងច្បាស់ ធម្មជាតដែលបុគ្គលជឿហើយ ព្រោះតម្កល់មាំ ចិត្តដែលបុគ្គលតម្កល់មាំហើយ ព្រោះជឿ ចិត្តដែលបុគ្គលផ្គងឡើងហើយ ព្រោះតម្កល់មាំ ចិត្តដែលបុគ្គលតម្កល់មាំហើយ ព្រោះផ្គងឡើង ចិត្តដែលបុគ្គលប្រុងប្រយ័ត្នហើយ ព្រោះតម្កល់មាំ ចិត្តដែលបុគ្គលតម្កល់មាំហើយ ព្រោះប្រុងប្រយ័ត្ន ធម្មជាតដែលបុគ្គលជឿហើយ ព្រោះដឹងច្បាស់ ធម្មជាតដែលបុគ្គលដឹងច្បាស់ហើយ ព្រោះជឿ ចិត្តដែលបុគ្គលផ្គងឡើងហើយ ព្រោះដឹងច្បាស់ ធម្មជាតដែលបុគ្គលដឹងច្បាស់ហើយ ព្រោះផ្គងឡើង ចិត្តដែលបុគ្គលប្រុងប្រយ័ត្នហើយ ព្រោះដឹងច្បាស់ ធម្មជាតដែលបុគ្គលដឹងច្បាស់ហើយ ព្រោះប្រុងប្រយ័ត្ន ចិត្តដែលបុគ្គលតម្កល់មាំហើយ ព្រោះដឹងច្បាស់ ធម្មជាតដែលបុគ្គលដឹងច្បាស់ហើយ ព្រោះតម្កល់មាំ ធម្មជាតណា ដែលជាពុទ្ធចក្ខុ ធម្មជាតនោះ ក៏គឺពុទ្ធញ្ញាណ ធម្មជាតណា ដែលជាពុទ្ធញ្ញាណ ធម្មជាតនោះ គឺពុទ្ធចក្ខុ ព្រះតថាគតទ្រង់ឃើញ ដោយចក្ខុណា នូវសត្វទាំងឡាយ ដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្ទ្រិយក្លៀវក្លា មានឥន្ទ្រិយទន់ មានអាការល្អ មានអាការមិនល្អ គួរឲ្យត្រាស់ដឹងបានដោយងាយ គួរឲ្យត្រាស់ដឹងបានដោយក្រ ពួកខ្លះ ឃើញភ័យ ចំពោះទោសក្នុងបរលោក ពួកខ្លះ មិនឃើញភ័យ ចំពោះទោសក្នុងបរលោក (ចក្ខុនោះ ក៏គឺពុទ្ធញ្ញាណ)។

[១៧៦] ពាក្យថា មានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក គឺបុគ្គលមានសទ្ធា ឈ្មោះថាមានធូលីតិចក្នុងភ្នែក បុគ្គលមិនមានសទ្ធា ឈ្មោះថាមានធូលីច្រើនក្នុងភ្នែក បុគ្គលមានព្យាយាមប្រារព្ធហើយ ឈ្មោះថាមានធូលីតិចក្នុងភ្នែក បុគ្គលខ្ជិលច្រអូស ឈ្មោះថាមានធូលីច្រើនក្នុងភ្នែក បុគ្គលមានស្មារតីតម្កល់មាំ ឈ្មោះថាមានធូលីតិចក្នុងភ្នែក បុគ្គលមានស្មារតីភ្លេចភ្លាំង ឈ្មោះថាមានធូលីច្រើនក្នុងភ្នែក បុគ្គលមានចិត្តតម្កល់ខ្ជាប់ ឈ្មោះថាមានធូលីតិចក្នុងភ្នែក បុគ្គលមានចិត្តមិនតម្កល់ខ្ជាប់ ឈ្មោះថាមានធូលីច្រើនក្នុងភ្នែក បុគ្គលមានប្រាជ្ញា ឈ្មោះថាមានធូលីតិចក្នុងភ្នែក បុគ្គលឥតប្រាជ្ញា ឈ្មោះថាមានធូលីច្រើនក្នុងភ្នែក។

ពាក្យថា មានឥន្ទ្រិយក្លៀវក្លា មានឥន្ទ្រិយទន់ គឺបុគ្គលមានសទ្ធា ឈ្មោះថាមានឥន្ទ្រិយក្លៀវក្លា បុគ្គលមិនមានសទ្ធា ឈ្មោះថាមានឥន្ទ្រិយទន់។បេ។ បុគ្គលមានប្រាជ្ញា ឈ្មោះថាមានឥន្ទ្រិយក្លៀវក្លា បុគ្គលឥតប្រាជ្ញា ឈ្មោះថាមានឥន្ទ្រិយទន់។

ពាក្យថា មានអាការល្អ មានអាការមិនល្អ គឺបុគ្គលមានសទ្ធា ឈ្មោះថាមានអាការល្អ។បេ។ បុគ្គលមានប្រាជ្ញា ឈ្មោះថាមានអាការល្អ បុគ្គលឥតប្រាជ្ញា ឈ្មោះថាមានអាការមិនល្អ។

ពាក្យថា គួរឲ្យត្រាស់ដឹងបានដោយងាយ គួរឲ្យត្រាស់ដឹងបានដោយក្រ គឺបុគ្គលមានសទ្ធា ឈ្មោះថាគួរឲ្យត្រាស់ដឹងបានដោយងាយ បុគ្គលមិនមានសទ្ធា ឈ្មោះថា ឲ្យត្រាស់ដឹងបានដោយក្រ។បេ។ បុគ្គលមានប្រាជ្ញា ឈ្មោះថាគួរឲ្យត្រាស់ដឹងបាន ដោយងាយ បុគ្គលឥតប្រាជ្ញា ឈ្មោះថាគួរឲ្យត្រាស់ដឹងបានដោយក្រ។

ពាក្យថា ពួកខ្លះឃើញភ័យ ចំពោះទោសក្នុងបរលោក ពួកខ្លះមិនឃើញភ័យ ចំពោះទោសក្នុងបរលោក គឺបុគ្គលមានសទ្ធា ឈ្មោះថាឃើញភ័យ ចំពោះទោសក្នុងបរលោក បុគ្គលមិនមានសទ្ធា ឈ្មោះថាមិនឃើញភ័យ ចំពោះទោសក្នុងបរលោក បុគ្គលមានព្យាយាមប្រារព្ធហើយ ឈ្មោះថាឃើញភ័យ ចំពោះទោសក្នុងបរលោក បុគ្គលខ្ជិលច្រអូស ឈ្មោះថាមិនឃើញភ័យ ចំពោះទោសក្នុងបរលោក។បេ។ បុគ្គលមានប្រាជ្ញា ឈ្មោះថាឃើញភ័យ ចំពោះទោសក្នុងបរលោក បុគ្គលឥតប្រាជ្ញា ឈ្មោះថា មិនឃើញភ័យ ចំពោះទោសក្នុងបរលោក។

ពាក្យថា លោក បានដល់ខន្ធលោក ធាតុលោក អាយតនលោក វិបត្តិភវលោក វិបត្តិសម្ភវលោក សម្បត្តិភវលោក សម្បត្តិសម្ភវលោក។ លោក ១ គឺសត្វទាំងអស់ ដែលតាំងនៅបានដោយសារអាហារ។ លោក ២ គឺនាម ១ រូប ១។ លោក ៣ គឺវេទនា ៣។ លោក ៤ គឺអាហារ ៤។ លោក ៥ គឺឧបាទានក្ខន្ធទាំង ៥។ លោក ៦ គឺអាយតនៈខាងក្នុងទាំង ៦។ លោក ៧ គឺវិញ្ញាណដ្ឋិតិ ៧។ លោក ៨ គឺលោកធម៌ ៨។ លោក ៩ គឺសត្តាវាសៈ ៩។ លោក ១០ គឺអាយតនៈ ១០។ លោក ១២ គឺអាយតនៈ ១២។ លោក ១៨ គឺធាតុ ១៨។

ពាក្យថា ទោស គឺកិលេសទាំងអស់ ឈ្មោះថាទោស (ទោសដែលបុគ្គលគួរវៀរ) ទុច្ចរិតទាំងអស់ ឈ្មោះថាទោស អភិសង្ខារទាំងអស់ ឈ្មោះថាទោស ភវគាមិកម្ម (កម្មដែលនាំសត្វកាន់ភព) ទាំងអស់ ឈ្មោះថាទោស ព្រោះហេតុនោះ សេចក្ដីសម្គាល់ ក្នុងលោកនេះ និងក្នុងទោសនេះ ថាជាភ័យ យ៉ាងខ្លាំងក្លា រមែងតាំងឡើងប្រាកដ ដូចជាពេជ្ឈឃាត ដែលយារដាវឡើង (ប្រុងប្រហារ) ព្រះតថាគតទ្រង់ជ្រាប ឃើញ ត្រាស់ដឹង ចាក់ធ្លុះនូវឥន្ទ្រិយ ៥ នេះ ដោយអាការ ៥០ នេះឯង។

ចប់ តតិយភាណវរៈ។

ចប់ ឥន្ទ្រិយកថា។

វិមោក្ខកថា (ទី៥)

(៥. វិមោក្ខកថា)

បរិបុណ្ណនិទាន (ទី១)

(១. ឧទ្ទេសោ)

[១៧៧] ម្នាលភិក្ខុទាំងឡាយ វិមោក្ខនេះ មាន ៣ យ៉ាង វិមោក្ខ ៣ យ៉ាង តើដូចម្ដេច គឺសុញ្ញតវិមោក្ខ ១ អនិមិត្តវិមោក្ខ ១ អប្បណិហិតវិមោក្ខ ១ ម្នាលភិក្ខុទាំងឡាយ នេះវិមោក្ខ ៣ យ៉ាង។

ម៉្យាងទៀត វិមោក្ខ មាន ៦៨7) យ៉ាង គឺសុញ្ញតវិមោក្ខ ១ អនិមិត្តវិមោក្ខ ១ អប្បណិហិតវិមោក្ខ ១ អជ្ឈត្តវុដ្ឋានវិមោក្ខ ១ ពហិទ្ធាវុដ្ឋានវិមោក្ខ ១ ទុភតោវុដ្ឋានវិមោក្ខ ១ អជ្ឈត្តវុដ្ឋានវិមោក្ខ ៤ ពហិទ្ធាវុដ្ឋានវិមោក្ខ ៤ ទុភតោវុដ្ឋានវិមោក្ខ ៤ អជ្ឈត្តវុដ្ឋានានុលោមវិមោក្ខ ៤ ពហិទ្ធាវុដ្ឋានានុលោមវិមោក្ខ ៤ ទុភតោវុដ្ឋានានុលោមវិមោក្ខ ៤ អជ្ឈត្តវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤ ពហិទ្ធាវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤ ទុភតោវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤ រូបី រូបានិ បស្សតីតិ វិមោក្ខ (បុគ្គលមានរូប ឃើញរូប ហៅថា វិមោក្ខ) ១ អជ្ឈត្តំ អរូបសញ្ញី ពហិទ្ធារូបានិ បស្សតីតិ វិមោក្ខ (បុគ្គលមានសេចក្ដីសម្គាល់ ក្នុងអរូបខាងក្នុង ឃើញរូបខាងក្រៅ ហៅថាវិមោក្ខ) ១ សុភន្តេវ អធិមុត្តោ ហោតីតិ វិមោក្ខ (បុគ្គលមានចិត្តចុះស៊ប់ក្នុងទីបំផុតនៃអារម្មណ៍ដ៏ល្អ ហៅថាវិមោក្ខ) ១ អាកាសានញ្ចាយតនសមាបត្តិវិមោក្ខ ១ វិញ្ញាណញ្ចាយតនសមាបត្តិវិមោក្ខ ១ អាកិញ្ចញ្ញាយតនសមាបត្តិវិមោក្ខ ១ នេវសញ្ញានាសញ្ញាយតនសមាបត្តិវិមោក្ខ ១ សញ្ញាវេទយិតនិរោធសមាបត្តិវិមោក្ខ ១ សមយវិមោក្ខ ១ អសមយវិមោក្ខ ១ សាមយិកវិមោក្ខ ១ អសាមយិកវិមោក្ខ ១ កុប្បវិមោក្ខ ១ អកុប្បវិមោក្ខ ១ លោកិយវិមោក្ខ ១ លោកុត្តរវិមោក្ខ ១ សាសវវិមោក្ខ ១ អនាសវវិមោក្ខ ១ សាមិសវិមោក្ខ ១ និរាមិសវិមោក្ខ ១ និរាមិសតរវិមោក្ខ ១ បណិហិតវិមោក្ខ ១ អប្បណិហិតវិមោក្ខ ១ បណិហិតប្បដិប្បស្សទ្ធិវិមោក្ខ ១ សញ្ញុត្តវិមោក្ខ ១ វិសញ្ញុត្តវិមោក្ខ ១ ឯកត្តវិមោក្ខ ១ នានត្តវិមោក្ខ ១ សញ្ញាវិមោក្ខ ១ ញាណវិមោក្ខ ១ សីតិសិយាវិមោក្ខ ១ ឈានវិមោក្ខ ១ អនុបាទាចិត្តវិមោក្ខ ១។

(និទ្ទេសៈ ទី២)

(២. និទ្ទេសោ)

[១៧៨] សុញ្ញតវិមោក្ខ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ ទៅនៅក្នុងព្រៃក្ដី ទៅនៅ ក្រោមម្លប់ឈើក្ដី ទៅនៅក្នុងផ្ទះស្ងាត់ក្ដី រមែងពិចារណាដូច្នេះថា នេះជារបស់សូន្យចាក ខ្លួន ឬចាកបរិក្ខារជារបស់នៃខ្លួន ភិក្ខុនោះមិនធ្វើនូវសេចក្ដីប្រកាន់មាំក្នុងខ្លួន ឬក្នុង បរិក្ខារជារបស់នៃខ្លួននោះទេ ហេតុនោះ ទើបឈ្មោះថា សុញ្ញតវិមោក្ខ នេះ សុញ្ញតវិមោក្ខ។

អនិមិត្តវិមោក្ខ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ ទៅនៅក្នុងព្រៃក្ដី ទៅនៅក្រោម ម្លប់ឈើក្ដី ទៅនៅក្នុងផ្ទះស្ងាត់ក្ដី រមែងពិចារណាដូច្នេះថា នេះជារបស់សូន្យចាកខ្លួន ឬចាកបរិក្ខារជារបស់នៃខ្លួន ភិក្ខុនោះមិនធ្វើនូវនិមិត្តក្នុងខ្លួន ឬក្នុងបរិក្ខារជារបស់នៃខ្លួននោះទេ ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ នេះ អនិមិត្តវិមោក្ខ។

អប្បណិហិតវិមោក្ខ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ ទៅនៅក្នុងព្រៃក្ដី ទៅនៅក្រោមម្លប់ឈើក្ដី ទៅនៅក្នុងផ្ទះស្ងាត់ក្ដី រមែងពិចារណាដូច្នេះថា នេះជារបស់សូន្យចាកខ្លួន ឬចាកបរិក្ខារជារបស់នៃខ្លួន ភិក្ខុនោះ មិនធ្វើនូវសេចក្ដីប្រាថ្នាក្នុងខ្លួន ឬក្នុងបរិក្ខារជារបស់នៃខ្លួននោះទេ ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ នេះ អប្បណិហិតវិមោក្ខ។

អជ្ឈត្តវុដ្ឋានវិមោក្ខ តើដូចម្ដេច។ ឈានទាំង ៤ នេះ អជ្ឈត្តវុដ្ឋានវិមោក្ខ។

ពហិទ្ធាវុដ្ឋានវិមោក្ខ តើដូចម្ដេច។ អរូបសមាបត្តិទាំង ៤ នេះ ពហិទ្ធាវុដ្ឋានវិមោក្ខ។

ទុភតោវុដ្ឋានវិមោក្ខ តើដូចម្ដេច។ អរិយមគ្គទាំង ៤ នេះ ទុភតោវុដ្ឋានវិមោក្ខ។

[១៧៩] អជ្ឈត្តវុដ្ឋានវិមោក្ខ ៤ យ៉ាង តើដូចម្ដេច។ បឋមជ្ឈានចេញចាកនីវរណៈ ទាំងឡាយ ១ ទុតិយជ្ឈានចេញចាកវិតក្កៈ និងវិចារៈទាំងឡាយ ១ តតិយជ្ឈានចេញចាកបីតិ ១ ចតុត្ថជ្ឈានចេញចាកសុខៈ និងទុក្ខទាំងឡាយ ១ នេះ អជ្ឈត្តវុដ្ឋានវិមោក្ខ ៤។

ពហិទ្ធាវុដ្ឋានវិមោក្ខ ៤ យ៉ាង តើដូចម្ដេច។ អាកាសានញ្ចាយតនសមាបត្តិ ចេញចាករូបសញ្ញា បដិឃសញ្ញា និងនានត្តសញ្ញា ១ វិញ្ញាណញ្ចាយតនសមាបត្តិ ចេញចាក អាកាសានញ្ចាយតនសញ្ញា ១ អាកិញ្ចញ្ញាយតនសមាបត្តិ ចេញចាកវិញ្ញាណញ្ចាយតនសញ្ញា ១ នេវសញ្ញានាសញ្ញាយតនសមាបត្តិ ចេញចាកអាកិញ្ចញ្ញាយតនសញ្ញា ១ នេះ ពហិទ្ធាវុដ្ឋានវិមោក្ខ ៤។

ទុភតោវុដ្ឋានវិមោក្ខ ៤ យ៉ាង តើដូចម្ដេច។ សោតាបត្តិមគ្គ ចេញចាកសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ និងទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ចេញចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមសក្កាយទិដ្ឋិជាដើមនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងជាខាងក្រៅផង ១ សកទាគាមិមគ្គ ចេញចាកកាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈដ៏គ្រោតគ្រាត ចាកកាមរាគានុស័យ បដិឃានុស័យដ៏គ្រោតគ្រាត ចេញចាកកិលេស ដែលប្រព្រឹត្តទៅតាមកាមរាគសញ្ញោជនៈជាដើមនោះផង ចាកខន្ធ ទាំងឡាយផង ចេញចាកនិមិត្តទាំងពួងជាខាងក្រៅផង ១ អនាគាមិមគ្គ ចេញចាកកាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈ ដ៏ល្អិត ចាកកាមរាគានុស័យ បដិឃានុស័យដ៏ល្អិត ចេញចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមកាមរាគសញ្ញោជនៈជាដើមនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងជាខាងក្រៅផង ១ អរហត្តមគ្គ ចេញចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ ចេញចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមរូបរាគៈជាដើមនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងជាខាងក្រៅផង ១ នេះ ទុភតោវុដ្ឋានវិមោក្ខ ៤។

[១៨០] អជ្ឈត្តវុដ្ឋានានុលោមវិមោក្ខ ៤ យ៉ាង តើដូចម្ដេច។ វិតក្កៈ វិចារៈ បីតិ សុខៈ ចិត្តេកគ្គតា ប្រព្រឹត្តទៅដើម្បីបាននូវបឋមជ្ឈាន ១ វិតក្កៈ វិចារៈ បីតិ សុខៈ ចិត្តេកគ្គតា ប្រព្រឹត្តទៅដើម្បីបាននូវទុតិយជ្ឈាន ១ ដើម្បីបាននូវតតិយជ្ឈាន ១ ដើម្បីបាននូវចតុត្ថជ្ឈាន ១ នេះ អជ្ឈត្តវុដ្ឋានានុលោមវិមោក្ខ ៤។

ពហិទ្ធាវុដ្ឋានានុលោមវិមោក្ខ ៤ យ៉ាង តើដូចម្ដេច។ វិតក្កៈ វិចារៈ បីតិ សុខៈ ចិត្តេកគ្គតា ប្រព្រឹត្តទៅដើម្បីបាននូវអាកាសានញ្ចាយតនសមាបត្តិ ១ វិតក្កៈ វិចារៈ បីតិ សុខៈ ចិត្តេកគ្គតា ប្រព្រឹត្តទៅដើម្បីបាននូវវិញ្ញាណញ្ចាយតនសមាបត្តិ ១ នូវអាកិញ្ចញ្ញាយតនសមាបត្តិ ១ នូវនេវសញ្ញានាសញ្ញាយតនសមាបត្តិ ១ នេះ ពហិទ្ធាវុដ្ឋានានុលោមវិមោក្ខ ៤។

ទុភតោវុដ្ឋានានុលោមវិមោក្ខ ៤ យ៉ាង តើដូចម្ដេច។ អនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ប្រព្រឹត្តទៅដើម្បីបាននូវសោតាបត្តិមគ្គ ១ អនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ប្រព្រឹត្តទៅដើម្បីបាននូវសកទាគាមិមគ្គ ១ ដើម្បីបាននូវអនាគាមិមគ្គ ១ ដើម្បីបាននូវអរហត្តមគ្គ ១ នេះ ទុភតោវុដ្ឋានានុលោមវិមោក្ខ ៤។

[១៨១] អជ្ឈត្តវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤ យ៉ាង តើដូចម្ដេច។ ការបាននូវបឋមជ្ឈាន ឬវិបាករបស់បឋមជ្ឈាន ១ ការបាននូវទុតិយជ្ឈាន ឬវិបាករបស់ទុតិយជ្ឈាន ១ ការបាននូវតតិយជ្ឈាន ឬវិបាករបស់តតិយជ្ឈាន ១ ការបាននូវចតុត្ថជ្ឈាន ឬវិបាករបស់ចតុត្ថជ្ឈាន ១ នេះ អជ្ឈត្តវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤។

ពហិទ្ធាវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤ យ៉ាង តើដូចម្ដេច។ ការបាននូវអាកាសានញ្ចាយតនសមាបត្តិ ឬវិបាករបស់អាកាសានញ្ចាយតនសមាបត្តិ ១ ការបាននូវវិញ្ញាណញ្ចាយតនសមាបត្តិ ឬវិបាករបស់វិញ្ញាណញ្ចាយតនសមាបត្តិ ១ ការបាននូវ អាកិញ្ចញ្ញាយតនសមាបត្តិ ឬវិបាករបស់អាកិញ្ចញ្ញាយតនសមាបត្តិ ១ ការបាននូវ នេវសញ្ញានាសញ្ញាយតនសមាបត្តិ ឬវិបាករបស់នេវសញ្ញានាសញ្ញាយតនសមាបត្តិ ១ នេះ ពហិទ្ធាវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤។

ទុភតោវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤ យ៉ាង តើដូចម្ដេច។ សោតាបត្តិផល របស់ សោតាបត្តិមគ្គ ១ សកទាគាមិផល របស់សកទាគាមិមគ្គ ១ អនាគាមិផល របស់ អនាគាមិមគ្គ ១ អរហត្តផល របស់អរហត្តមគ្គ ១ នេះ ទុភតោវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤។

[១៨២] រូបី រូបានិ បស្សតីតិ វិមោក្ខ តើដូចម្ដេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ធ្វើទុកក្នុងចិត្តនូវនិមិត្តមានពណ៌ខៀវដ៏ប្រាកដ ជានិមិត្តខាងក្នុង តែងបាននូវសេចក្ដី សម្គាល់ក្នុងពណ៌ខៀវ បុគ្គលនោះ ក៏ធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្ត គឺខ្លួនកាន់យកដោយ ប្រពៃ ពិចារណានូវនិមិត្តនោះឲ្យជានិមិត្ត គឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្ត គឺខ្លួនកំណត់ទុកដោយប្រពៃ លុះបុគ្គលនោះ ធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្ត គឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃហើយ ក៏ប្រមូលចិត្តទៅក្នុងនិមិត្តមានពណ៌ខៀវ ជានិមិត្តខាងក្រៅ តែងបាននូវសេចក្ដីសម្គាល់ក្នុងពណ៌ខៀវ បុគ្គលនោះធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃ លុះបុគ្គលនោះ ធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃហើយ ក៏សេព ចម្រើន ធ្វើឲ្យច្រើន (នូវនិមិត្តនោះ) បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា រូបខាងក្នុង និងរូបខាងក្រៅ ទាំងពីរនេះ ឈ្មោះថារូប (ដូចគ្នា) បុគ្គលនោះ ឈ្មោះថាអ្នកមានសេចក្ដីសម្គាល់ក្នុងរូប បុគ្គលខ្លះក្នុងលោកនេះ ធ្វើទុកក្នុងចិត្ត នូវនិមិត្តមានពណ៌លឿង នូវនិមិត្តមានពណ៌ក្រហម នូវនិមិត្តមានពណ៌ស ដ៏ប្រាកដ ជានិមិត្តខាងក្នុង តែងបាននូវសេចក្ដីសម្គាល់ក្នុងពណ៌ស បុគ្គលនោះ ធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃ លុះបុគ្គលនោះ ធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃហើយ ក៏ប្រមូលចិត្តទៅក្នុងនិមិត្តមានពណ៌ស ជានិមិត្តខាងក្រៅ តែងបាននូវសេចក្ដីសម្គាល់ក្នុងពណ៌ស បុគ្គលនោះក៏ធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃ លុះបុគ្គលនោះ ធ្វើទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃហើយ ក៏សេព ចម្រើន ធ្វើឲ្យច្រើននូវនិមិត្តនោះ បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា រូបខាងក្នុង និងរូបខាងក្រៅ ទាំងពីរនេះឈ្មោះថារូបដូចគ្នា បុគ្គលនោះ ឈ្មោះថាជាអ្នកមានសេចក្ដីសម្គាល់ក្នុងរូប យ៉ាងនេះឯង ឈ្មោះថា រូបី រូបានិ បស្សតីតិ វិមោក្ខ។

[១៨៣] អជ្ឈត្តំ អរូបសញ្ញី ពហិទ្ធា រូបានិ បស្សតីតិ វិមោក្ខ តើដូចម្ដេច។ បុគ្គលពួកខ្លះក្នុងលោកនេះ មិនធ្វើទុកក្នុងចិត្ត នូវនិមិត្តមានពណ៌ខៀវដ៏ប្រាកដ ជានិមិត្តខាងក្នុង មិនបាននូវសេចក្ដីសម្គាល់ក្នុងពណ៌ខៀវទេ តែប្រមូលចិត្តទៅក្នុងនិមិត្តមានពណ៌ខៀវ ជានិមិត្តខាងក្រៅ បាននូវសេចក្ដីសម្គាល់ក្នុងពណ៌ខៀវ បុគ្គលនោះ ក៏ធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃ លុះបុគ្គលនោះ ធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃហើយ ក៏សេព ចម្រើន ធ្វើឲ្យច្រើននូវនិមិត្តនោះ បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អរូបគឺរបស់ឥតរូបខាងក្នុង នេះឯងជារូបខាងក្រៅ បុគ្គលនោះ ឈ្មោះថាជាអ្នកមានសេចក្ដីសម្គាល់ក្នុងរូប បុគ្គលខ្លះក្នុងលោកនេះ មិនធ្វើទុកក្នុងចិត្ត នូវនិមិត្តមានពណ៌លឿង នូវនិមិត្តមានពណ៌ក្រហម នូវនិមិត្តមានពណ៌សដ៏ប្រាកដ ជានិមិត្តខាងក្នុង មិនបាននូវសេចក្ដីសម្គាល់ក្នុងពណ៌ស តែប្រមូលចិត្តទៅក្នុងនិមិត្តមានពណ៌ស ជានិមិត្តខាងក្រៅ បាននូវសេចក្ដីសម្គាល់ក្នុងពណ៌ស បុគ្គលនោះ ធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្ត គឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃ លុះបុគ្គលនោះ ធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃហើយ ក៏សេព ចម្រើន ធ្វើឲ្យច្រើននូវនិមិត្តនោះ បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អរូបគឺរបស់ឥតរូបខាងក្នុង នេះឯងជារូបខាងក្រៅ បុគ្គលនោះ ឈ្មោះថាជាអ្នកមានសេចក្ដីសម្គាល់ក្នុងរូប។ យ៉ាងនេះឯង ឈ្មោះថា អជ្ឈត្តំ អរូបសញ្ញី ពហិទ្ធា រូបានិ បស្សតីតិ វិមោក្ខ។

[១៨៤] សុភន្តេវ អធិមុត្តោ ហោតីតិ វិមោក្ខ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ក៏ដូចគ្នា ទិសទី ៣ ក៏ដូចគ្នា ទិសទី ៤ ក៏ដូចគ្នា តាមទំនងនេះ សូម្បីទិសខាងលើ ទិសខាងក្រោម ទិសទទឹង ក៏មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ រកប្រមាណមិនបាន ជាចិត្តឥតចងពៀរ ឥតព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ព្រោះហេតុប្រៀបផ្ទឹមខ្លួនឲ្យស្មើនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង សត្វទាំងឡាយ ដែលគេមិនគួរខ្ពើមរអើម ព្រោះបានចម្រើនមេត្តា ភិក្ខុមានចិត្តប្រកបដោយករុណា ផ្សាយទៅកាន់ទិសទី ១។បេ។ សត្វទាំងឡាយ ដែលគេមិនគួរខ្ពើមរអើម ព្រោះបានចម្រើនករុណា ភិក្ខុមានចិត្តប្រកបដោយមុទិតា។បេ។ សត្វទាំងឡាយ ដែលគេមិនគួរខ្ពើមរអើម ព្រោះបានចម្រើនមុទិតា ភិក្ខុមានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១។បេ។ សត្វទាំងឡាយ ដែលគេមិនគួរខ្ពើមរអើម ព្រោះបានចម្រើនឧបេក្ខា យ៉ាងនេះឯង ឈ្មោះថា សុភន្តេវ អធិមុត្តោ ហោតីតិ វិមោក្ខ។

[១៨៥] អាកាសានញ្ចាយតនសមាបត្តិវិមោក្ខ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងបង់នូវរូបសញ្ញា ព្រោះដល់នូវសេចក្ដីវិនាសនៃបដិឃសញ្ញា ព្រោះមិនបាន ធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ក៏ចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុត នេះឈ្មោះថា អាកាសានញ្ចាយតន សមាបត្តិវិមោក្ខ។

វិញ្ញាណញ្ចាយតនសមាបត្តិវិមោក្ខ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ កន្លងបង់នូវ អាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត នេះឈ្មោះថាវិញ្ញាណញ្ចាយតនសមាបត្តិវិមោក្ខ។

អាកិញ្ចញ្ញាយតនសមាបត្តិវិមោក្ខ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ កន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា អ្វីតិចតួចមិនមាន នេះឈ្មោះថាអាកិញ្ចញ្ញាយតនសមាបត្តិវិមោក្ខ។

នេវសញ្ញានាសញ្ញាយតនសមាបត្តិវិមោក្ខ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ កន្លង បង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញា យតនជ្ឈាន នេះឈ្មោះថានេវសញ្ញានាសញ្ញាយតនសមាបត្តិវិមោក្ខ។

សញ្ញាវេទយិតនិរោធសមាបត្តិវិមោក្ខ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ កន្លងបង់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់សញ្ញាវេទយិតនិរោធ (សេចក្ដីរលត់នៃសញ្ញា និងវេទនា) នេះឈ្មោះថាសញ្ញាវេទយិតនិរោធសមាបត្តិវិមោក្ខ។

[១៨៦] សមយវិមោក្ខ តើដូចម្ដេច។ ឈាន ៤ អរូបសមាបត្តិ ៤ នេះឈ្មោះថា សមយវិមោក្ខ។

អសមយវិមោក្ខ តើដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញផល ៤ និព្វាន ១ នេះឈ្មោះថា អសមយវិមោក្ខ។

សាមយិកវិមោក្ខ តើដូចម្ដេច។ ឈាន ៤ អរូបសមាបត្តិ ៤ នេះឈ្មោះថា សាមយិកវិមោក្ខ។

អសាមយិកវិមោក្ខ តើដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញផល ៤ និព្វាន ១ នេះឈ្មោះថាអសាមយិកវិមោក្ខ។

កុប្បវិមោក្ខ តើដូចម្ដេច។ ឈាន ៤ អរូបសមាបត្តិ ៤ នេះឈ្មោះថាកុប្បវិមោក្ខ។

អកុប្បវិមោក្ខ តើដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញផល ៤ និព្វាន ១ នេះឈ្មោះថា អកុប្បវិមោក្ខ។

លោកិយវិមោក្ខ តើដូចម្ដេច។ ឈាន ៤ អរូបសមាបត្តិ ៤ នេះឈ្មោះថា លោកិយវិមោក្ខ។

លោកុត្តរវិមោក្ខ តើដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញផល ៤ និព្វាន ១ នេះឈ្មោះថា លោកុត្តរវិមោក្ខ។

សាសវវិមោក្ខ តើដូចម្ដេច។ ឈាន ៤ អរូបសមាបត្តិ ៤ នេះឈ្មោះថា សាសវវិមោក្ខ។

អនាសវវិមោក្ខ តើដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញផល ៤ និព្វាន ១ នេះឈ្មោះថា អនាសវវិមោក្ខ។

[១៨៧] សាមិសវិមោក្ខ តើដូចម្ដេច។ វិមោក្ខប្រកបព្រមដោយរូប នេះឈ្មោះថា សាមិសវិមោក្ខ។

និរាមិសវិមោក្ខ តើដូចម្ដេច។ វិមោក្ខមិនប្រកបព្រមដោយរូប នេះឈ្មោះថា និរាមិសវិមោក្ខ។

និរាមិសតរវិមោក្ខ តើដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញផល ៤ និព្វាន ១ នេះឈ្មោះថានិរាមិសតរវិមោក្ខ។

បណិហិតវិមោក្ខ តើដូចម្ដេច។ ឈាន ៤ អរូបសមាបត្តិ ៤ នេះឈ្មោះថា បណិហិតវិមោក្ខ។

អប្បណិហិតវិមោក្ខ តើដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញផល ៤ និព្វាន ១ នេះឈ្មោះថាអប្បណិហិតវិមោក្ខ។

បណិហិតប្បដិប្បស្សទ្ធិវិមោក្ខ តើដូចម្ដេច។ ការបាននូវបឋមជ្ឈាន ឬវិបាករបស់បឋមជ្ឈាន។បេ។ ការបាននូវនេវសញ្ញានាសញ្ញាយតនសមាបត្តិ ឬវិបាករបស់នេវសញ្ញានាសញ្ញាយតនសមាបត្តិ នេះឈ្មោះថាបណិហិតប្បដិប្បស្សទ្ធិវិមោក្ខ។

សញ្ញុត្តវិមោក្ខ តើដូចម្ដេច។ ឈាន ៤ អរូបសមាបត្តិ ៤ នេះឈ្មោះថា សញ្ញុត្តវិមោក្ខ។

វិសញ្ញុត្តវិមោក្ខ តើដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញផល ៤ និព្វាន ១ នេះឈ្មោះថា វិសញ្ញុត្តវិមោក្ខ។

ឯកត្តវិមោក្ខ តើដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញផល ៤ និព្វាន ១ នេះឈ្មោះថា ឯកត្តវិមោក្ខ។

នានត្តវិមោក្ខ តើដូចម្ដេច។ ឈាន ៤ អរូបសមាបត្តិ ៤ នេះឈ្មោះថានានត្តវិមោក្ខ។

[១៨៨] សញ្ញាវិមោក្ខ តើដូចម្ដេច។ សញ្ញាវិមោក្ខ ១ បែកចេញជាសញ្ញាវិមោក្ខ ១០ សញ្ញាវិមោក្ខ ១០ រួមមកជាសញ្ញាវិមោក្ខ ១ វិញ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។

សំនួរត្រង់ពាក្យថា ក៏មាន តើក៏មាន ដូចម្ដេច។ អនិច្ចានុបស្សនាញាណ (ញាណជា គ្រឿងពិចារណាឃើញ ថាមិនទៀង) ផុតស្រឡះចាកសេចក្ដីសម្គាល់ ថាទៀង ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ ទុក្ខានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញ ថាជាទុក្ខ) ផុតស្រឡះចាកសេចក្ដីសម្គាល់ថាជាសុខ ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ អនត្តានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួន) ផុតស្រឡះ ចាកសេចក្ដីសម្គាល់ថាជាខ្លួន ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ និព្វិទានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញ ថាគួរនឿយណាយ) ផុតស្រឡះចាកសេចក្ដីសម្គាល់ក្នុងការត្រេកអរ ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ វិរាគានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងប្រាសចាករាគៈ) ផុតស្រឡះចាកសេចក្ដីសម្គាល់ ថារាគៈ ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ និរោធានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញនូវសេចក្ដីរលត់) ផុតស្រឡះចាកសេចក្ដីសម្គាល់ថាកើតឡើង ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ បដិនិស្សគ្គានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ចេញ) ផុតស្រឡះចាកសេចក្ដីសម្គាល់ ថាគួរប្រកាន់ ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ អនិមិត្តានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញនូវធម៌មិនមាននិមិត្ត) ផុតស្រឡះ ចាកសេចក្ដីសម្គាល់ថាជានិមិត្ត ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ អប្បណិហិតានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញនូវធម៌មិនមានតម្កល់ទុក) ផុតស្រឡះចាកសេចក្ដីសម្គាល់ថាតម្កល់ទុក ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ សុញ្ញតានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញថាសូន្យ) ផុតស្រឡះចាកសេចក្ដីសម្គាល់ថាគួរប្រកាន់ស្អិត ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ យ៉ាងនេះឯង សញ្ញាវិមោក្ខ ១ បែកចេញជាសញ្ញាវិមោក្ខ ១០ សញ្ញាវិមោក្ខ ១០ រួមមកជាសញ្ញាវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។ អនិច្ចានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញថាមិនទៀង) ក្នុងរូប ផុតស្រឡះចាកសេចក្ដីសម្គាល់ថាទៀង ហេតុនោះ ឈ្មោះថា សញ្ញាវិមោក្ខ។បេ។ សុញ្ញតានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញថាសូន្យ) ក្នុងរូប ផុតស្រឡះចាកសេចក្ដីសម្គាល់ ដោយការប្រកាន់ស្អិត ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ យ៉ាងនេះឯង សញ្ញាវិមោក្ខ ១ បែកចេញជាសញ្ញាវិមោក្ខ ១០ សញ្ញាវិមោក្ខ ១០ រួមមកជាសញ្ញាវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។ អនិច្ចានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញថាមិនទៀង) ក្នុងវេទនា។បេ។ ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ផុតស្រឡះចាកសេចក្ដីសម្គាល់ថាទៀង ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ។បេ។ សុញ្ញតានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញថាសូន្យ) ក្នុងជរាមរណៈ ផុតស្រឡះចាកសេចក្ដីសម្គាល់ថាគួរប្រកាន់ស្អិត ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ យ៉ាងនេះឯង សញ្ញាវិមោក្ខ ១ បែកចេញជាសញ្ញាវិមោក្ខ ១០ សញ្ញាវិមោក្ខ ១០ រួមមកជាសញ្ញាវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន នេះ សញ្ញាវិមោក្ខ។

[១៨៩] ញាណវិមោក្ខ តើដូចម្ដេច។ ញាណវិមោក្ខ ១ បែកចេញជាញាណវិមោក្ខ ១០ ញាណវិមោក្ខ ១០ រួមមកជាញាណវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។

សំនួរត្រង់ពាក្យថា ក៏មាន តើក៏មាន ដូចម្ដេច។ សេចក្ដីដឹងតាមពិត ជាគ្រឿង ពិចារណាឃើញ ថាមិនទៀង ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹង ថាទៀង ហេតុនោះ ឈ្មោះថាញាណវិមោក្ខ សេចក្ដីដឹងតាមពិតជាគ្រឿងពិចារណាឃើញ ថាជា ទុក្ខ ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹង ថាជាសុខ ហេតុនោះ ឈ្មោះថា ញាណវិមោក្ខ សេចក្ដីដឹងតាមពិតជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួន ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹងថាជាខ្លួន ហេតុនោះ ឈ្មោះថាញាណវិមោក្ខ សេចក្ដីដឹងតាមពិតជាគ្រឿងពិចារណាឃើញ នូវធម៌ជាគ្រឿងនឿយណាយ ផុតស្រឡះ ចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹង ក្នុងសេចក្ដីត្រេកអរ ហេតុនោះ ឈ្មោះថាញាណវិមោក្ខ សេចក្ដីដឹងតាមពិត ជាគ្រឿងពិចារណាឃើញនូវធម៌ ជាគ្រឿងប្រាសចាក តម្រេក ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹង ថារាគៈ ហេតុនោះ ឈ្មោះថា ញាណវិមោក្ខ សេចក្ដីដឹងតាមពិត ជាគ្រឿងពិចារណាឃើញនូវធម៌ ជាគ្រឿងរលត់ ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹង ថាកើតឡើត ហេតុនោះ ឈ្មោះថា ញាណវិមោក្ខ សេចក្ដីដឹងតាមពិត ជាគ្រឿងពិចារណាឃើញនូវធម៌ ជាគ្រឿងរលាស់ ចេញ ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹង ថាគួរប្រកាន់មាំ ហេតុនោះ ឈ្មោះថាញាណវិមោក្ខ សេចក្ដីដឹងតាមពិត ជាគ្រឿងពិចារណាឃើញនូវធម៌ មិនមាន និមិត្ត ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹង ថាមាននិមិត្ត ហេតុនោះ ឈ្មោះ ថាញាណវិមោក្ខ សេចក្ដីដឹងតាមពិត ជាគ្រឿងពិចារណាឃើញនូវធម៌ មិនមានការ តម្កល់ទុក ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹង ក្នុងការតម្កល់ទុក ហេតុ នោះ ឈ្មោះថាញាណវិមោក្ខ សេចក្ដីដឹងតាមពិត ជាគ្រឿងពិចារណាឃើញថាសូន្យ ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹងថាគួរប្រកាន់មាំ ហេតុនោះ ឈ្មោះថា ញាណវិមោក្ខ យ៉ាងនេះឯង ញាណវិមោក្ខ ១ បែកចេញជាញាណវិមោក្ខ ១០ ញាណវិមោក្ខ ១០ រួមមកជាញាណវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។ សេចក្ដីដឹងតាមពិត ជាគ្រឿងពិចារណាឃើញថាមិនទៀង ក្នុងរូប ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹងថាទៀង ហេតុនោះ ឈ្មោះថាញាណវិមោក្ខ។បេ។ សេចក្ដីដឹងតាមពិត ជាគ្រឿងពិចារណាឃើញថាសូន្យ ក្នុងរូប ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹងថាគួរប្រកាន់ស្អិត ហេតុនោះ ឈ្មោះថាញាណវិមោក្ខ យ៉ាងនេះឯង ញាណវិមោក្ខ ១ បែកចេញជាញាណវិមោក្ខ ១០ ញាណវិមោក្ខ ១០ រួមមកជាញាណវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។ សេចក្ដីដឹងតាមពិតជាគ្រឿងពិចារណាឃើញថាមិនទៀង ក្នុងវេទនា។បេ។ ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹងថាទៀង ហេតុនោះ ឈ្មោះថាញាណវិមោក្ខ។បេ។ សេចក្ដីដឹងតាមពិតជាគ្រឿងពិចារណាឃើញថាសូន្យ ក្នុងជរាមរណៈ ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹងថាគួរប្រកាន់មាំ ហេតុនោះ ឈ្មោះថាញាណវិមោក្ខ យ៉ាងនេះឯង ញាណវិមោក្ខ ១ បែកចេញជាញាណវិមោក្ខ ១០ ញាណវិមោក្ខ ១០ រួមមកជាញាណវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន នេះញាណវិមោក្ខ។

[១៩០] សីតិសិយាវិមោក្ខ តើដូចម្ដេច។ សីតិសិយាវិមោក្ខ ១ បែកចេញជាសីតិសិយាវិមោក្ខ ១០ សីតិសិយាវិមោក្ខ ១០ រួមមកជាសីតិសិយាវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។

សំនួរត្រង់ពាក្យថា ក៏មាន តើក៏មាន ដូចម្ដេច។ សេចក្ដីដឹងដ៏ប្រសើរ មានភាពដ៏ត្រជាក់ ជាគ្រឿងពិចារណាឃើញថាមិនទៀង ផុតស្រឡះចាកសេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយថាទៀង ហេតុនោះ ឈ្មោះថាសីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏ប្រសើរ មានភាពដ៏ត្រជាក់ ជាគ្រឿងពិចារណាឃើញ ថាជាទុក្ខ ផុតស្រឡះចាកសេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយ ថាជាសុខ ហេតុនោះ ឈ្មោះថាសីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏ប្រសើរ មានភាពដ៏ត្រជាក់ ជាគ្រឿងពិចារណាឃើញថាមិនមែនខ្លួន ផុតស្រឡះចាកសេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយថាខ្លួន ហេតុនោះ ឈ្មោះថាសីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏ប្រសើរ មានភាពដ៏ត្រជាក់ ជាគ្រឿងពិចារណាឃើញថាគួរនឿយណាយ ផុតស្រឡះចាកសេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយ ក្នុងសេចក្ដីត្រេកអរ ហេតុនោះ ឈ្មោះថាសីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏ប្រសើរ មានភាពដ៏ត្រជាក់ ជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងប្រាសចាករាគៈ ផុតស្រឡះចាករាគៈ ដែលជាសេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយ ហេតុនោះ ឈ្មោះថា សីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏ប្រសើរ មានភាពដ៏ត្រជាក់ ជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងរំលត់ ផុតស្រឡះចាកហេតុជាដែនកើត ដែលជាសេចក្ដីក្ដៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយ ហេតុនោះ ឈ្មោះថាសីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏ប្រសើរ មានភាពដ៏ត្រជាក់ ជាគ្រឿងពិចារណាឃើញ នូវធម៌ជាគ្រឿងរលាស់ចេញ ផុតស្រឡះចាកសេចក្ដីប្រកាន់ ដែលជាសេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយ ហេតុនោះ ឈ្មោះថា សីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏ប្រសើរ មានភាពដ៏ត្រជាក់ ជាគ្រឿងពិចារណាឃើញនូវធម៌មិនមាននិមិត្ត ផុតស្រឡះចាកធម៌មាននិមិត្ត ដែលជាសេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយ ហេតុនោះ ឈ្មោះថា សីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏ប្រសើរ មានភាពដ៏ត្រជាក់ ជាគ្រឿងពិចារណាឃើញនូវធម៌មិនមានការតម្កល់ទុក ផុតស្រឡះចាកការតម្កល់ទុក ដែលជាសេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយ ដោយហេតុនោះ ឈ្មោះថា សីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏ប្រសើរ មានភាពដ៏ត្រជាក់ ជាគ្រឿងពិចារណាឃើញថាសូន្យ ផុតស្រឡះចាកការប្រកាន់ ដែលជាសេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយ ហេតុនោះ ឈ្មោះថាសីតិសិយាវិមោក្ខ។ យ៉ាងនេះឯង សីតិសិយាវិមោក្ខ ១ បែកចេញជាសីតិសិយាវិមោក្ខ ១០ សីតិសិយាវិមោក្ខ ១០ រួមមកជាសីតិសិយាវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។ សេចក្ដីដឹងដ៏ប្រសើរ មានភាពដ៏ត្រជាក់ ជាគ្រឿងពិចារណាឃើញថាមិនទៀង ក្នុងរូប ផុតស្រឡះចាកការទៀង ដែលជាសេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយ ហេតុនោះ ឈ្មោះថា សីតិសិយាវិមោក្ខ។បេ។ ដោយបរិយាយ ដោយអំណាចនៃវត្ថុ។ សេចក្ដីដឹងដ៏ប្រសើរ មានភាពដ៏ត្រជាក់ ជាគ្រឿងពិចារណាឃើញ ថាមិនទៀង ក្នុងវេទនា។បេ។ ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ផុតស្រឡះចាកការទៀង ដែលជាសេចក្ដីក្ដៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយ ហេតុនោះ ឈ្មោះថា សីតិសិយាវិមោក្ខ។បេ។ យ៉ាងនេះឯង សីតិសិយាវិមោក្ខ ១ បែកចេញជាសីតិសិយាវិមោក្ខ ១០ សីតិសិយាវិមោក្ខ ១០ រួមមកជាសីតិសិយាវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន នេះសីតិសិយាវិមោក្ខ។

[១៩១] ឈានវិមោក្ខ តើដូចម្ដេច។ នេក្ខម្មៈកើតឡើង ឈ្មោះថាឈាន ធម្មជាត ដុតនូវកាមច្ឆន្ទៈ ឈ្មោះថាឈាន សភាវៈ កាលកើតឡើង ផុតស្រឡះ (ចាកកិលេសទាំងឡាយ) ឈ្មោះថា ឈានវិមោក្ខ សភាវៈ កាលដុត ផុតស្រឡះ (ចាកកិលេសទាំងឡាយ) ឈ្មោះថា ឈានវិមោក្ខ ធម៌ទាំងឡាយកើតឡើង សភាវៈដុត (នូវកិលេសទាំងឡាយ) សភាវៈដឹងនូវកិលេសទាំងឡាយ ដែលកើតឡើងផង នូវកិលេសទាំងឡាយ ដែលឆេះផង ឈ្មោះថា ឈានវិមោក្ខ ការមិនមានព្យាបាទកើតឡើង ឈ្មោះថាឈាន ធម្មជាតដុតនូវព្យាបាទ ឈ្មោះថាឈាន សភាវៈ កាលកើតឡើង ផុតស្រឡះ (ចាកកិលេសទាំងឡាយ) ឈ្មោះថា ឈានវិមោក្ខ សភាវៈ កាលដុត ផុតស្រឡះ (ចាកកិលេសទាំងឡាយ) ឈ្មោះថា ឈានវិមោក្ខ ធម៌ទាំងឡាយកើតឡើង សភាវៈ កាលដុត (នូវកិលេសទាំងឡាយ) សភាវៈដឹងនូវកិលេសទាំងឡាយ ដែលកើតឡើងផង នូវកិលេសទាំងឡាយដែលឆេះផង ឈ្មោះថា ឈានវិមោក្ខ អាលោកសញ្ញាកើតឡើង ឈ្មោះថាឈាន ធម្មជាតដុតនូវថីនមិទ្ធៈ ឈ្មោះថាឈាន ការមិនរាយមាយកើតឡើង ឈ្មោះថាឈាន ធម្មជាតដុតនូវឧទ្ធច្ចៈ ឈ្មោះថាឈាន ការកំណត់នូវធម៌កើតឡើង ឈ្មោះថាឈាន ធម្មជាត ដុតនូវវិចិកិច្ឆា ឈ្មោះថាឈាន ញាណកើតឡើង ឈ្មោះថាឈាន ធម្មជាតដុតនូវអវិជ្ជា ឈ្មោះថាឈាន បាមុជ្ជៈកើតឡើង ឈ្មោះថាឈាន ធម្មជាតដុតនូវសេចក្ដីមិនត្រេកអរ ឈ្មោះថាឈាន បឋមជ្ឈានកើតឡើង ឈ្មោះថាឈាន ធម្មជាតដុតនូវនីវរណធម៌ ឈ្មោះថាឈាន។បេ។ អរហត្តមគ្គកើតឡើង ឈ្មោះថាឈាន ធម្មជាតដុតនូវកិលេសទាំងពួង ឈ្មោះថាឈាន សភាវៈកាលកើតឡើង ផុតស្រឡះ (ចាកកិលេសទាំងឡាយ) ឈ្មោះថាឈានវិមោក្ខ សភាវៈកាលដុត ផុតស្រឡះ (ចាកកិលេសទាំងឡាយ) ឈ្មោះថាឈានវិមោក្ខ ធម៌ទាំងឡាយកើតឡើង សភាវៈដុត (នូវកិលេសទាំងឡាយ) សភាវៈដឹងនូវកិលេសទាំងឡាយដែលកើតឡើងផង នូវកិលេសទាំងឡាយដែលឆេះផង ឈ្មោះថាឈានវិមោក្ខ នេះឈានវិមោក្ខ។

[១៩២] អនុបាទាចិត្តវិមោក្ខ (ការរួចនៃចិត្តមិនមានសេចក្ដីប្រកាន់) តើដូចម្ដេច។ អនុបាទាចិត្តវិមោក្ខ ១ បែកចេញជាអនុបាទាចិត្តវិមោក្ខ ១០ អនុបាទាចិត្តវិមោក្ខ ១០ រួមមកជាអនុបាទាចិត្តវិមោក្ខ ១ វិញ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។

ពាក្យថា ក៏មាន តើក៏មាន ដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញ ថាមិនទៀង ផុតស្រឡះចាកការទៀង ដែលជាសេចក្ដីប្រកាន់ ឈ្មោះថា អនុបាទាចិត្តវិមោក្ខ ញាណជាគ្រឿងពិចារណាឃើញ ថាជាទុក្ខ ផុតស្រឡះចាកសេចក្ដីសុខ ដែលជាសេចក្ដីប្រកាន់ ឈ្មោះថា អនុបាទាចិត្តវិមោក្ខ ញាណជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួន ផុតស្រឡះចាកខ្លួន ដែលជាសេចក្ដីប្រកាន់ ឈ្មោះថា អនុបាទាចិត្តវិមោក្ខ ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងនឿយណាយ ផុតស្រឡះចាកសេចក្ដីត្រេកអរ ដែលជាសេចក្ដីប្រកាន់ ឈ្មោះថា អនុបាទាចិត្តវិមោក្ខ ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងប្រាសចាករាគៈ ផុតស្រឡះចាករាគៈ ដែលជាសេចក្ដីប្រកាន់ ឈ្មោះថាអនុបាទាចិត្តវិមោក្ខ ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងរំលត់ ផុតស្រឡះចាកហេតុជាដែនកើត ដែលជាសេចក្ដីប្រកាន់ ឈ្មោះថា អនុបាទាចិត្តវិមោក្ខ ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ ផុតស្រឡះចាកការប្រកាន់ ដែលជាសេចក្ដីប្រកាន់ ឈ្មោះថា អនុបាទាចិត្តវិមោក្ខ ញាណជាគ្រឿងពិចារណាឃើញនូវធម៌មិនមាននិមិត្ត ផុតស្រឡះចាកធម៌មាននិមិត្ត ដែលជាសេចក្ដីប្រកាន់ ឈ្មោះថាអនុបាទាចិត្តវិមោក្ខ ញាណជាគ្រឿងពិចារណាឃើញនូវការមិនតម្កល់ទុក ផុតស្រឡះចាកការតម្កល់ទុក ដែលជាសេចក្ដីប្រកាន់ ឈ្មោះថា អនុបាទាចិត្តវិមោក្ខ ញាណជាគ្រឿងពិចារណាឃើញថាសូន្យ ផុតស្រឡះចាកការប្រកាន់ស្អិត ដែលជាសេចក្ដីប្រកាន់ ឈ្មោះថា អនុបាទាចិត្តវិមោក្ខ។ យ៉ាងនេះឯង អនុបាទាចិត្តវិមោក្ខ ១ បែកចេញជាអនុបាទាចិត្តវិមោក្ខ ១០ អនុបាទាចិត្តវិមោក្ខ ១០ រួមមកជាអនុបាទាចិត្តវិមោក្ខ ១ វិញ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។ ញាណជាគ្រឿងពិចារណាឃើញ ថាមិនទៀង ក្នុងរូប ផុតស្រឡះចាកការទៀង ដែលជាសេចក្ដីប្រកាន់ ឈ្មោះថាអនុបាទាចិត្តវិមោក្ខ។បេ។ ញាណជាគ្រឿងពិចារណាឃើញ ថាសូន្យ ក្នុងរូប ផុតស្រឡះចាកការប្រកាន់ស្អិត ដែលជាសេចក្ដីប្រកាន់ ឈ្មោះថាអនុបាទាចិត្តវិមោក្ខ។ យ៉ាងនេះឯង អនុបាទាចិត្តវិមោក្ខ ១ បែកចេញជាអនុបាទាចិត្តវិមោក្ខ ១០ អនុបាទាចិត្តវិមោក្ខ ១០ រួមមកជាអនុបាទាចិត្តវិមោក្ខ ១ វិញ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។ ញាណជាគ្រឿងពិចារណាឃើញ ថាមិនទៀង ក្នុងវេទនា។បេ។ ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ផុតស្រឡះចាកការទៀង ដែលជាសេចក្ដីប្រកាន់ ឈ្មោះថាអនុបាទាចិត្តវិមោក្ខ។បេ។ ញាណជាគ្រឿងពិចារណាឃើញថាសូន្យ ក្នុងជរាមរណៈ ផុតស្រឡះចាកការប្រកាន់ស្អិត ដែលជាសេចក្ដីប្រកាន់ ឈ្មោះថាអនុបាទាចិត្តវិមោក្ខ។ យ៉ាងនេះឯង អនុបាទាចិត្តវិមោក្ខ ១ បែកចេញជាអនុបាទាចិត្តវិមោក្ខ ១០ អនុបាទាចិត្តវិមោក្ខ ១០ រួមមកជាអនុបាទាចិត្តវិមោក្ខ ១ វិញ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។

[១៩៣] ញាណ ជាគ្រឿងពិចារណាឃើញ ថាមិនទៀង ផុតស្រឡះចាកឧបាទាន ប៉ុន្មាន ញាណជាគ្រឿងពិចារណាឃើញ ថាជាទុក្ខ ផុតស្រឡះចាកឧបាទានប៉ុន្មាន ញាណជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួន ផុតស្រឡះចាកឧបាទានប៉ុន្មាន ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងនឿយណាយ។បេ។ ញាណជាគ្រឿង ពិចារណាឃើញនូវធម៌ជាគ្រឿងបា្រសចាករាគៈ ញាណជាគ្រឿងពិចារណាឃើញ នូវធម៌ជាគ្រឿងរំលត់ ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ ញាណ ជាគ្រឿងពិចារណាឃើញនូវធម៌មិនមាននិមិត្ត ញាណជាគ្រឿងពិចារណាឃើញ នូវធម៌មិនមានការតម្កល់ទុក ញាណជាគ្រឿងពិចារណាឃើញ ថាសូន្យ ផុតស្រឡះចាកឧបាទានប៉ុន្មាន។ ញាណជាគ្រឿងពិចារណាឃើញ ថាមិនទៀង ផុតស្រឡះចាកឧបាទាន ៣ ញាណជាគ្រឿងពិចារណាឃើញ ថាជាទុក្ខ ផុតស្រឡះចាកឧបាទាន ១ ញាណជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួន ផុតស្រឡះចាកឧបាទាន ៣ ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងនឿយណាយ ផុតស្រឡះចាកឧបាទាន ១ ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងបា្រសចាករាគៈ ផុតស្រឡះចាកឧបាទាន ១ ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងរំលត់ ផុតស្រឡះចាកឧបាទាន ៤ ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ ផុតស្រឡះចាកឧបាទាន ៤ ញាណជាគ្រឿងពិចារណាឃើញនូវធម៌មិនមាននិមិត្ត ផុតស្រឡះចាកឧបាទាន ៣ ញាណជាគ្រឿងពិចារណាឃើញនូវធម៌មិនមានការតម្កល់ទុក ផុតស្រឡះចាកឧបាទាន ១ ញាណជាគ្រឿងពិចារណាឃើញ ថាសូន្យ ផុតស្រឡះចាកឧបាទាន ៣។

[១៩៤] ញាណជាគ្រឿងពិចារណាឃើញ ថាមិនទៀង ផុតស្រឡះចាកឧបាទាន ៣ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញ ថាមិនទៀង ផុតស្រឡះចាកឧបាទាន ៣ នេះ គឺទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។

ញាណជាគ្រឿងពិចារណាឃើញ ថាជាទុក្ខ ផុតស្រឡះចាកឧបាទាន ១ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញ ថាជាទុក្ខ ផុតស្រឡះចាកឧបាទាន ១ នេះ គឺ កាមុបាទាន។

ញាណជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួន ផុតស្រឡះចាកឧបាទាន ៣ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួន ផុតស្រឡះចាកឧបាទាន ៣ នេះ គឺទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។

ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងនឿយណាយ ផុតស្រឡះចាក ឧបាទាន ១ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងនឿយណាយ ផុតស្រឡះចាកឧបាទាន ១ នេះ គឺកាមុបាទាន។

ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងបា្រសចាករាគៈ ផុតស្រឡះចាកឧបាទាន ១ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងបា្រសចាករាគៈ ផុតស្រឡះចាកឧបាទាន ១ នេះ គឺកាមុបាទាន។

ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងរំលត់ ផុតស្រឡះចាកឧបាទាន ៤ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងរំលត់ ផុតស្រឡះចាកឧបាទាន ៤ នេះ គឺកាមុបាទាន ១ ទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។

ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ ផុតស្រឡះចាកឧបាទាន ៤ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ ផុតស្រឡះចាក ឧបាទាន ៤ នេះ គឺកាមុបាទាន ១ ទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។

ញាណជាគ្រឿងពិចារណាឃើញនូវធម៌មិនមាននិមិត្ត ផុតស្រឡះចាកឧបាទាន ៣ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញនូវធម៌មិនមាននិមិត្ត ផុតស្រឡះចាក ឧបាទាន ៣ នេះ គឺទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។

ញាណជាគ្រឿងពិចារណាឃើញនូវធម៌មិនមានការតម្កល់ទុក ផុតស្រឡះចាក ឧបាទាន ១ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញនូវធម៌មិនមានការតម្កល់ទុក ផុតស្រឡះចាកឧបាទាន ១ នេះ គឺកាមុបាទាន។

ញាណជាគ្រឿងពិចារណាឃើញថាសូន្យ ផុតស្រឡះចាកឧបាទាន ៣ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញថាសូន្យ ផុតស្រឡះចាកឧបាទាន ៣ នេះ គឺទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។

អនិច្ចានុបស្សនាញាណ ១ អនត្តានុបស្សនាញាណ ១ អនិមិត្តានុបស្សនាញាណ ១ សុញ្ញតានុបស្សញាណ ១ ញាណទាំង ៤ នេះ ផុតស្រឡះចាកឧបាទាន ៣ គឺទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។ ទុក្ខានុបស្សនាញាណ ១ និព្វិទានុបស្សនាញាណ ១ វិរាគានុបស្សនាញាណ ១ អប្បណិហិតានុបស្សនាញាណ ១ ញាណទាំង ៤ នេះ ផុតស្រឡះចាកឧបាទាន ១ គឺកាមុបាទាន។ និរោធានុបស្សនាញាណ ១ បដិនិស្សគ្គានុបស្សនាញាណ ១ ញាណទាំង ២ នេះ ផុតស្រឡះចាកឧបាទាន ៤ គឺកាមុបាទាន ១ ទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១ នេះអនុបាទាចិត្តវិមោក្ខ។

ចប់ វិមោក្ខកថា បឋមភាណវារៈ។

[១៩៥] ក៏ឯវិមោក្ខមុខនេះ មាន ៣ យ៉ាង តែងប្រព្រឹត្តទៅដើម្បីចេញចាកលោក គឺប្រព្រឹត្តទៅដើម្បីកិរិយាស្ទុះទៅនៃចិត្តក្នុងអនិមិត្តធាតុ ព្រោះកិរិយាពិចារណាឃើញ នូវសង្ខារទាំងពួង ថាជាកិរិយាកំណត់នូវដែន និងជាផ្លូវ ១ ដើម្បីកិរិយាស្ទុះទៅនៃចិត្តក្នុងអប្បណិហិតធាតុ ព្រោះកិរិយាញ៉ាំងចិត្តឲ្យអាចហ៊ានក្នុងសង្ខារទាំងពួង ១ ដើម្បីកិរិយាស្ទុះទៅនៃចិត្តក្នុងសុញ្ញតធាតុ ព្រោះកិរិយាពិចារណាឃើញនូវធម៌ទាំងពួង ថាជាចំណែកដទៃ ១ នេះ វិមោក្ខមុខ ៣ យ៉ាង តែងប្រព្រឹត្តទៅដើម្បីចេញចាកលោក។

[១៩៦] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្តថាមិនទៀង សង្ខារទាំងឡាយប្រាកដឡើងដូចម្ដេច កាលធ្វើទុកក្នុងចិត្តថាជាទុក្ខ សង្ខារទាំងឡាយប្រាកដឡើងដូចម្ដេច កាលធ្វើទុកក្នុងចិត្តថាមិនមែនខ្លួន សង្ខារទាំងឡាយប្រាកដឡើងដូចម្ដេច។ កាលព្រះយោគាវចរធ្វើទុកក្នុងចិត្តថាមិនទៀង សង្ខារទាំងឡាយប្រាកដឡើងថាអស់ទៅ កាល ធ្វើទុកក្នុងចិត្តថាជាទុក្ខ សង្ខារទាំងឡាយប្រាកដឡើងថាជាភ័យ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន សង្ខារទាំងឡាយប្រាកដឡើងថាសូន្យ។

កាលព្រះយោគាវចរធ្វើទុកក្នុងចិត្តថាមិនទៀង ចិត្តច្រើនដោយអ្វី កាលលោកធ្វើ ទុកក្នុងចិត្តថាជាទុក្ខ ចិត្តច្រើនដោយអ្វី កាលលោកធ្វើទុកក្នុងចិត្តថាមិនមែនខ្លួន ចិត្ត ច្រើនដោយអ្វី។ កាលព្រះយោគាវចរធ្វើទុកក្នុងចិត្ត ថាមិនទៀង ចិត្តច្រើនដោយ អធិមោក្ខ កាលលោកធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ចិត្តច្រើនដោយបស្សទ្ធិ កាលលោកធ្វើ ទុកក្នុងចិត្ត ថាមិនមែនខ្លួន ចិត្តច្រើនដោយវេទៈ។

ព្រះយោគាវចរ កាលធ្វើទុកក្នុងចិត្តថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ តើ បាននូវឥន្ទ្រិយដូចម្ដេច កាលធ្វើទុកក្នុងចិត្តថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ តើបាន នូវឥន្ទ្រិយដូចម្ដេច កាលធ្វើទុកក្នុងចិត្តថាមិនមែនខ្លួន ជាអ្នកច្រើនដោយវេទៈ តើបាននូវ ឥន្ទ្រិយដូចម្ដេច។ ព្រះយោគាវចរកាលធ្វើទុកក្នុងចិត្តថាមិនទៀង ជាអ្នកច្រើនដោយ អធិមោក្ខ រមែងបាននូវសទ្ធិន្ទ្រិយ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយ បស្សទ្ធិ រមែងបាននូវសមាធិន្ទ្រិយ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ជាអ្នកច្រើនដោយវេទៈ រមែងបាននូវបញ្ញិន្ទ្រិយ។

[១៩៧] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ តើឥន្ទ្រិយណា ជាអធិបតី ក្នុងភាវនា មានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាម ឥន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនាដោយអត្ថថាដូចម្ដេច បុគ្គលណាចម្រើន កាល បុគ្គលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ តើឥន្ទ្រិយណា ជាអធិបតី, ក្នុងភាវនាមានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច បុគ្គលណាចម្រើន កាលព្រះយោគាវចរធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ជាអ្នកច្រើនដោយវេទៈ តើឥន្ទ្រិយណា ជាអធិបតី, ក្នុងភាវនាមានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច បុគ្គល ណាចម្រើន។ កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ សទ្ធិន្ទ្រិយជាអធិបតី, ក្នុងភាវនាមានឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថា មានកិច្ចតែមួយ បុគ្គលណាជាអ្នកប្រតិបត្តិត្រូវ បុគ្គលនោះ ឈ្មោះថាចម្រើន ឯបុគ្គលជាអ្នកប្រតិបត្តិខុស មិនមានការចម្រើននូវឥន្ទ្រិយឡើយ កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ សមាធិន្ទ្រិយជាអធិបតី, ក្នុងភាវនាមានឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថា មានកិច្ចតែមួយ បុគ្គលណាជាអ្នកប្រតិបត្តិត្រូវ បុគ្គលនោះ ឈ្មោះថាចម្រើន ឯបុគ្គលអ្នកប្រតិបត្តិខុស មិនមានការចម្រើននូវឥន្ទ្រិយឡើយ កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ជាអ្នកច្រើនដោយវាទៈ បញ្ញិន្រ្ទិយជាអធិបតី, ក្នុងភាវនា មានឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ បុគ្គលណាជាអ្នកប្រតិបត្តិត្រូវ បុគ្គលនោះ ឈ្មោះថាចម្រើន បុគ្គលដែលប្រតិបត្តិខុស មិនមានការចម្រើននូវវឥន្ទ្រិយឡើយ។

[១៩៨] កាលព្រះយោគាវចរធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ តើឥន្ទ្រិយណា ជាអធិបតី, ក្នុងភាវនា ឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយ ជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ (មានកិច្ចតែមួយ), ក្នុងកាលជាទីត្រាស់ដឹង តើឥន្ទ្រិយណា ជាអធិបតី, ក្នុងការត្រាស់ដឹង មានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតីនោះ ទាំងជា សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច ការត្រាស់ដឹងដោយអត្ថថាដូចម្ដេច។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ តើឥន្ទ្រិយណា ជាអធិបតី, ក្នុងភាវនា មានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយជា អធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ (មានកិច្ចតែមួយ), ក្នុងកាលជាទីត្រាស់ដឹង តើឥន្ទ្រិយណាជាអធិបតី, ក្នុងការត្រាស់ដឹង មានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថា ដូចម្ដេច ការត្រាស់ដឹង ដោយអត្ថថាដូចម្ដេច។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ជាអ្នកច្រើនដោយវេទៈ តើ ឥន្ទ្រិយណា ជាអធិបតី, ក្នុងភាវនា មានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតី នោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ (មានកិច្ចតែមួយ), ក្នុងកាលជាទីត្រាស់ដឹង តើឥន្ទ្រិយណាជាអធិបតី, ក្នុងការត្រាស់ដឹង មានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថា ដូចម្ដេច ការត្រាស់ដឹង ដោយអត្ថថាដូចម្ដេច។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ សទ្ធិន្ទ្រិយ ជាអធិបតី, ក្នុងភាវនា មានឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមសទ្ធិន្ទ្រិយជាអធិបតី នោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ (មានកិច្ចតែមួយ), ក្នុងកាលជាទីត្រាស់ដឹង បញ្ញិន្ទ្រិយជាអធិបតី, ក្នុងការត្រាស់ដឹង ឥន្ទ្រិយ ៤ រមែងប្រព្រឹត្តទៅតាមបញ្ញិន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថា មានកិច្ចតែមួយ ការត្រាស់ដឹង ដោយអត្ថថាឃើញ។ យ៉ាងនេះឯង ព្រះយោគាវចរ កាលត្រាស់ដឹង ឈ្មោះថាចម្រើនក៏បាន កាលចម្រើន ឈ្មោះថាត្រាស់ដឹងក៏បាន។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ សទ្ធិន្ទ្រិយ ជាអធិបតី, ក្នុងភាវនា មានឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមសមាធិន្ទ្រិយ ដែលជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ (មានកិច្ចតែមួយ), ក្នុងកាលជាទីត្រាស់ដឹង បញ្ញិន្ទ្រិយជាអធិបតី, ក្នុងការត្រាស់ដឹង មានឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមបញ្ញិន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ ការត្រាស់ដឹងដោយអត្ថថាឃើញ។ យ៉ាងនេះឯង ព្រះយោគាវចរ កាលត្រាស់ដឹង ឈ្មោះថាចម្រើនក៏បាន កាលចម្រើន ឈ្មោះថាត្រាស់ដឹងក៏បាន។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ជាអ្នកច្រើនដោយវេទៈ បញ្ញិន្ទ្រិយជាអធិបតី, ក្នុងភាវនាមានឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមបញ្ញិន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ, ក្នុងការត្រាស់ដឹង បញ្ញិន្ទ្រិយជាអធិបតី, ក្នុងការត្រាស់ដឹង ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមបញ្ញិន្ទ្រិយ ជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ ការត្រាស់ដឹង ដោយអត្ថថាឃើញ។ យ៉ាងនេះឯង ព្រះយោគាវចរ កាលត្រាស់ដឹង ឈ្មោះថាចម្រើន ក៏បាន កាលចម្រើន ឈ្មោះថាត្រាស់ដឹង ក៏បាន។

[១៩៩] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង តើឥន្ទ្រិយណា ដ៏ក្រៃ លែង ព្រះយោគាវចរ ជាសទ្ធាធិមុត្ត តើព្រោះមានឥន្ទ្រិយណា ដ៏ក្រៃលែង កាលធ្វើទុក ក្នុងចិត្ត ថាជាទុក្ខ តើឥន្ទ្រិយណា ដ៏ក្រៃលែង ព្រះយោគាវចរជាកាយសក្ខិ តើព្រោះមាន ឥន្ទ្រិយណា ដ៏ក្រៃលែង កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន តើឥន្ទ្រិយណា ដ៏ក្រៃលែង ព្រះយោគាវចរ ជាទិដ្ឋិប្បត្តៈ តើព្រោះមានឥន្ទ្រិយណា ដ៏ក្រៃលែង។ កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង សទ្ធិន្ទ្រិយជាគុណជាតដ៏ក្រៃលែង ព្រះយោគាវចរ ជាសទ្ធាធិមុត្ត ព្រោះមានសទ្ធិន្ទ្រិយដ៏ក្រៃលែង កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ សមាធិន្ទ្រិយ ជាគុណជាតដ៏ក្រៃលែង ព្រះយោគាវចរ ជាកាយសក្ខិ ព្រោះមានសមាធិន្ទ្រិយ ដ៏ក្រៃលែង កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន បញ្ញិន្ទ្រិយជាគុណជាតដ៏ក្រៃលែង ព្រះយោគាវចរ ជាទិដ្ឋិប្បត្តៈ ព្រោះមានបញ្ញិន្ទ្រិយដ៏ក្រៃលែង។

[២០០] បុគ្គលកាលជឿ ឈ្មោះថាចុះចិត្តស៊ប់ ហេតុនោះ បុគ្គលនោះ ឈ្មោះថា សទ្ធាធិមុត្ត បុគ្គលធ្វើឲ្យជាក់ច្បាស់ ព្រោះគុណដែលខ្លួនពាល់ត្រូវហើយ ហេតុនោះ បុគ្គលនោះ ឈ្មោះថាកាយសក្ខិ បុគ្គលដល់ហើយ ព្រោះខ្លួនឃើញត្រូវ ហេតុនោះ បុគ្គល នោះ ឈ្មោះថាទិដ្ឋិប្បត្តៈ បុគ្គលកាលជឿ ចុះចិត្តស៊ប់ ហេតុនោះ បុគ្គលនោះ ឈ្មោះថា សទ្ធាធិមុត្ត បុគ្គលពាល់ត្រូវជាដំបូង នូវឈានផស្សៈ ខាងក្រោយទើបធ្វើឲ្យជាក់ច្បាស់ នូវនិរោធ គឺនិព្វាន ហេតុនោះ បុគ្គលនោះ ឈ្មោះថាកាយសក្ខិ ញាណគឺធម្មជាតដែលខ្លួនឃើញហើយ ដឹងច្បាស់ហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយបញ្ញាថា សង្ខារទាំងឡាយជាទុក្ខ និរោធជាសុខ ហេតុនោះ បុគ្គលនោះ ឈ្មោះថាទិដ្ឋិប្បត្តៈ បុគ្គលណា ជាសទ្ធាធិមុត្តក្ដី បុគ្គលណា ជាកាយសក្ខិក្ដី បុគ្គលណា ជាទិដ្ឋិប្បត្តៈក្ដី បុគ្គលទាំង ៣ ពួកនេះ ឈ្មោះថាសទ្ធាធិមុត្តក៏បាន ឈ្មោះថាកាយសក្ខិ ក៏បាន ឈ្មោះថាទិដ្ឋិប្បត្តៈក៏បាន ដោយអំណាចនៃវត្ថុ ដោយបរិយាយ ក៏មាន។

ពាក្យថា ក៏មាន តើក៏មាន ដូចម្ដេច។ កាលព្រះយោគាវចរធ្វើទុកក្នុងចិត្ត ថាមិន ទៀង សទ្ធិន្ទ្រិយជាគុណជាតដ៏ក្រៃលែង ព្រះយោគាវចរឈ្មោះថាសទ្ធាធិមុត្ត ព្រោះមាន សទ្ធិន្ទ្រិយដ៏ក្រៃលែង កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្តថាជាទុក្ខ សទ្ធិន្ទ្រិយជា គុណជាតដ៏ក្រៃលែង ព្រះយោគាវចរជាសទ្ធាធិមុត្ត ព្រោះមានសទ្ធិន្ទ្រិយដ៏ក្រៃលែង កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្តថាមិនមែនខ្លួន សទ្ធិន្ទ្រិយជាគុណជាតដ៏ក្រៃលែង ព្រះយោគាវចរ ជាសទ្ធាធិមុត្ត ព្រោះមានសទ្ធិន្ទ្រិយដ៏ក្រៃលែង បុគ្គលទាំង ៣ ពួកនេះ ឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ យ៉ាងនេះឯង។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ សមាធិន្ទ្រិយជាគុណជាតដ៏ក្រៃលែង ព្រះយោគាវចរជាកាយសក្ខិ ព្រោះមានសមាធិន្ទ្រិយដ៏ក្រៃលែង កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន សមាធិន្ទ្រិយជាគុណជាតដ៏ក្រៃលែង ព្រះយោគាវចរជាកាយសក្ខិ ព្រោះមានសមាធិន្ទ្រិយដ៏ក្រៃលែង កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង សមាធិន្ទ្រិយជាគុណជាតដ៏ក្រៃលែង ព្រះយោគាវចរជាកាយសក្ខិ ព្រោះមានសមាធិន្ទ្រិយដ៏ក្រៃលែង បុគ្គលទាំង ៣ ពួកនេះ ឈ្មោះថាកាយសក្ខិ ដោយ អំណាចនៃសមាធិន្ទ្រិយ យ៉ាងនេះឯង។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន បញ្ញិន្ទ្រិយជាគុណជាតដ៏ ក្រៃលែង ព្រះយោគាវចរជាទិដ្ឋិប្បត្តៈ ព្រោះមានបញ្ញិន្ទ្រិយដ៏ក្រៃលែង កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង បញ្ញិន្ទ្រិយជាគុណជាតដ៏ក្រៃលែង ព្រះយោគាវចរជាទិដ្ឋិប្បត្តៈ ព្រោះមានបញ្ញិន្ទ្រិយដ៏ក្រៃលែង កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្តថា ជាទុក្ខ បញ្ញិន្ទ្រិយ ជាគុណជាតដ៏ក្រៃលែង ព្រះយោគាវចរជាទិដ្ឋិប្បត្តៈ ព្រោះបញ្ញិន្ទ្រិយដ៏ក្រៃលែង បុគ្គលទាំង ៣ ពួកនេះ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។ បុគ្គលណា ជាសទ្ធាធិមុត្តក្ដី បុគ្គលណា ជាកាយសក្ខិក្ដី បុគ្គលណា ជាទិដ្ឋិប្បត្តៈក្ដី បុគ្គលទាំង ៣ ពួកនេះ ឈ្មោះថាសទ្ធាធិមុត្តក៏បាន ឈ្មោះថាកាយសក្ខិក៏បាន ឈ្មោះថាទិដ្ឋិប្បត្តៈក៏បាន ដោយអំណាចនៃវត្ថុ ដោយបរិយាយ ក៏មាន យ៉ាងនេះឯង។

បុគ្គលណា ជាសទ្ធាធិមុត្តក្ដី បុគ្គលណា ជាកាយសក្ខិក្ដី បុគ្គលណា ជាទិដ្ឋិប្បត្តៈក្ដី (បុគ្គល ៣ ពួកនេះ តែងមាន) ឯសទ្ធាធិមុត្តបុគ្គល ដោយឡែក កាយសក្ខិបុគ្គល ដោយឡែក ទិដ្ឋិប្បត្តបុគ្គល ដោយឡែក។ កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថា មិនទៀង សទ្ធិន្ទ្រិយជាគុណជាតដ៏ក្រៃលែង ព្រះយោគាវចរ ជាសទ្ធាធិមុត្ត ព្រោះមាន សទ្ធិន្ទ្រិយដ៏ក្រៃលែង កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ សមាធិន្ទ្រិយជា គុណជាតដ៏ក្រៃលែង ព្រះយោគាវចរ ជាកាយសក្ខិ ព្រោះមានសមាធិន្ទ្រិយដ៏ក្រៃលែង កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន បញ្ញិន្ទ្រិយជាគុណជាតដ៏ក្រៃលែង ព្រះយោគាវចរជាទិដ្ឋិប្បត្តៈ ព្រោះមានបញ្ញិន្ទ្រិយដ៏ក្រៃលែង។ បុគ្គលណា ជាសទ្ធាធិមុត្ត ក្ដី បុគ្គលណា ជាកាយសក្ខិក្ដី បុគ្គលណា ជាទិដ្ឋិប្បត្តៈក្ដី បុគ្គលទាំង ៣ ពួកនេះ (តែងមាន) ឯសទ្ធាធិមុត្តបុគ្គល ដោយឡែក កាយសក្ខិបុគ្គល ដោយឡែក ទិដ្ឋិប្បត្តបុគ្គល ដោយឡែក យ៉ាងនេះឯង។

[២០១] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង សទ្ធិន្ទ្រិយជាគុណជាត ដ៏ក្រៃលែង ព្រះយោគាវចរ បាននូវសោតាបត្តិមគ្គ ព្រោះមានសទ្ធិន្ទ្រិយដ៏ក្រៃលែង ហេតុ នោះ ព្រះយោគាវចរនោះ លោកហៅថា សទ្ធានុសារីបុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាម សទ្ធិន្ទ្រិយដ៏ក្រៃលែងនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ ការអប់រំនូវឥន្ទ្រិយទាំង ៤ រមែងមាន ដោយអំណាចនៃសទ្ធិន្ទ្រិយ ព្រោះថា ព្រះយោគាវចរទាំងឡាយណា បាននូវសោតាបត្តិមគ្គ ដោយអំណាចសទ្ធិន្ទ្រិយ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធានុសារីបុគ្គល កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង សទ្ធិន្ទ្រិយជាគុណជាតដ៏ក្រៃលែង ឯសោតាបត្តិផល ជាផលគឺ ព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះមានសទ្ធិន្ទ្រិយដ៏ក្រៃលែង ហេតុនោះ លោកហៅថា សទ្ធាធិមុត្តបុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមសទ្ធិន្ទ្រិយដ៏ក្រៃលែងនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ ឥន្ទ្រិយ ៤ ជាឥន្ទ្រិយគឺព្រះយោគាវចរនោះបានអប់រំ អប់រំប្រពៃហើយ ដោយអំណាចនៃសទ្ធិន្ទ្រិយ មួយទៀត ព្រះយោគាវចរទាំងឡាយណាមួយ បានធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ដោយអំណាចនៃសទ្ធិន្ទ្រិយ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្តបុគ្គល កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង សទ្ធិន្ទ្រិយជាគុណជាតដ៏ក្រៃលែង ព្រះយោគាវចរ បានចំពោះនូវសកទាគាមិមគ្គ ព្រោះមានសទ្ធិន្ទ្រិយដ៏ក្រៃលែង។បេ។ សកទាគាមិផល ជាផលគឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រះយោគាវចរ បានចំពោះនូវអនាគាមិមគ្គ ឯអនាគាមិផល ជាផលគឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រះយោគាវចរបានចំពោះនូវអរហត្តមគ្គ ឯអរហត្តផល ជាផលគឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ហេតុនោះ ព្រះយោគាវចរនោះ លោកហៅថា សទ្ធាធិមុត្តបុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមសទ្ធិន្ទ្រិយដ៏ក្រៃលែងនោះ។បេ។ ជាសម្បយុត្តប្បច្ច័យ ឥន្ទ្រិយ ៤ ជាឥន្ទ្រិយគឺព្រះយោគាវចរនោះបានអប់រំ អប់រំប្រពៃហើយ ដោយអំណាចនៃសទ្ធិន្ទ្រិយ ព្រះយោគាវចរទាំងឡាយណា បានធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្តបុគ្គល។

[២០២] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ សមាធិន្ទ្រិយជាគុណជាត ដ៏ក្រៃលែង ព្រះយោគាវចរបាននូវសោតាបត្តិមគ្គ ព្រោះមានសមាធិន្ទ្រិយដ៏ក្រៃលែង ហេតុនោះ ព្រះយោគាវចរនោះ លោកហៅថាកាយសក្ខិបុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមសមាធិន្ទ្រិយនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ ការអប់រំនូវឥន្ទ្រិយ ៤ រមែងមានដោយអំណាចនៃសមាធិន្ទ្រិយ ព្រោះថាព្រះយោគាវចរទាំងឡាយណា បាននូវសោតាបត្តិមគ្គ ដោយអំណាចនៃសមាធិន្ទ្រិយ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាកាយសក្ខិបុគ្គល កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ សមាធិន្ទ្រិយជាគុណជាតដ៏ក្រៃលែង សោតាបត្តិផល ជាផលគឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះមានសមាធិន្ទ្រិយដ៏ក្រៃលែង។បេ។ ព្រះយោគាវចរ បាននូវសកទាគាមិមគ្គ ឯសកទាគាមិផល ជាផលគឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រះយោគាវចរ បាននូវអនាគាមិមគ្គ ឯអនាគាមិផល ជាផលគឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រះយោគាវចរបាននូវអរហត្តមគ្គ ឯអរហត្តផល ជាផលគឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ហេតុនោះ ព្រះយោគាវចរនោះ លោកហៅថា កាយសក្ខិបុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមសមាធិន្ទ្រិយដ៏ក្រៃលែងនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ ឥន្ទ្រិយទាំង ៤ ជាឥន្ទ្រិយដែលព្រះយោគាវចរនោះបានអប់រំ អប់រំប្រពៃហើយ ដោយអំណាចនៃសមាធិន្ទ្រិយ ព្រះយោគាវចរទាំងឡាយណា បានធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ដោយអំណាចនៃសមាធិន្ទ្រិយ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាកាយសក្ខិបុគ្គល។

[២០៣] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន បញ្ញិន្ទ្រិយជាគុណជាត ដ៏ក្រៃលែង ព្រះយោគាវចរ បាននូវសោតាបត្តិមគ្គ ព្រោះមានបញ្ញិន្ទ្រិយដ៏ក្រៃលែង ព្រោះហេតុនោះ ព្រះយោគាវចរនោះ លោកហៅថា ធម្មានុសារីបុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមបញ្ញិន្ទ្រិយដ៏ក្រៃលែងនោះ។បេ។ ជាសម្បយុត្តប្បច្ច័យ ការអប់រំនូវឥន្ទ្រិយ ៤ រមែងមាន ដោយអំណាចនៃបញ្ញិន្ទ្រិយ ព្រះយោគាវចរទាំងឡាយណា បាននូវសោតាបត្តិមគ្គ ដោយអំណាចនៃបញ្ញិន្ទ្រិយ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថា ធម្មានុសារីបុគ្គល កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន បញ្ញិន្ទ្រិយជាគុណជាតដ៏ក្រៃលែង សោតាបត្តិផល ជាផលគឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះមាន បញ្ញិន្ទ្រិយដ៏ក្រៃលែង ហេតុនោះ ព្រះយោគាវចរនោះ លោកហៅថាទិដ្ឋិប្បត្តបុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមបញ្ញិន្ទ្រិយ ដ៏ក្រៃលែងនោះ។បេ។ ជាសម្បយុត្តប្បច្ច័យ ឥន្ទ្រិយ ៤ ជាឥន្ទ្រិយគឺព្រះយោគាវចរនោះ បានអប់រំ អប់រំប្រពៃហើយ ដោយអំណាចនៃបញ្ញិន្ទ្រិយ ព្រះយោគាវចរទាំងឡាយណា បានធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ដោយអំណាចនៃបញ្ញិន្ទ្រិយ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាទិដ្ឋិប្បត្តបុគ្គល កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន បញ្ញិន្ទ្រិយជាគុណជាតដ៏ក្រៃលែង ព្រះយោគាវចរ បាននូវសកទាគាមិមគ្គ ព្រោះមានបញ្ញិន្ទ្រិយដ៏ក្រៃលែង។បេ។ ឯសកទាគាមិផល ជាផលគឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រះយោគាវចរ បាននូវអនាគាមិមគ្គ ឯអនាគាមិផល ជាផលគឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រះយោគាវចរ បាននូវអរហត្តមគ្គ ឯអរហត្តផល ជាផលគឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ហេតុនោះ ព្រះយោគាវចរនោះ លោកហៅថា ទិដ្ឋិប្បត្តបុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមបញ្ញិន្ទ្រិយដ៏ក្រៃលែងនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ ឥន្ទ្រិយ ៤ ជាឥន្ទ្រិយ គឺព្រះយោគាវចរនោះ បានអប់រំ អប់រំប្រពៃហើយ ដោយអំណាចនៃបញ្ញិន្ទ្រិយ ព្រះយោគាវចរទាំងឡាយណា បានធ្វើឲ្យជាក់ច្បាស់នូវព្រះអរហត្ត ដោយអំណាចនៃបញ្ញិន្ទ្រិយ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាទិដ្ឋិប្បត្តបុគ្គល។

[២០៤] ពួកព្រះយោគាវចរណាមួយ បានអប់រំហើយក្ដី កំពុងអប់រំក្ដី នឹងអប់រំក្ដី នូវនេក្ខម្ម បានត្រាស់ដឹងហើយក្ដី កំពុងត្រាស់ដឹងក្ដី នឹងត្រាស់ដឹងក្ដី (នូវនេក្ខម្មៈ) បានដល់ហើយក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវនេក្ខម្មៈ) បានហើយក្ដី កំពុងបានក្ដី នឹងបានក្ដី (នូវនេក្ខម្មៈ) ចាក់ធ្លុះហើយក្ដី កំពុងចាក់ធ្លុះក្ដី នឹងចាក់ធ្លុះក្ដី (នូវនេក្ខម្មៈ) បានធ្វើឲ្យជាក់ច្បាស់ហើយក្ដី កំពុងធ្វើឲ្យជាក់ច្បាស់ក្ដី នឹងធ្វើឲ្យជាក់ច្បាស់ក្ដី (នូវនេក្ខម្មៈ) បានពាល់ត្រូវហើយក្ដី កំពុងពាល់ត្រូវក្ដី នឹងពាល់ត្រូវក្ដី (នូវនេក្ខម្មៈ) បានដល់នូវការស្ទាត់ហើយក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវការស្ទាត់ក្នុងនេក្ខម្មៈ) ដល់នូវបារមីហើយក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវនេក្ខម្មបារមី) ដល់ហើយនូវសេចក្ដីក្លៀវក្លាក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវសេចក្ដីក្លៀវក្លាក្នុងនេក្ខម្មៈ) ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថា សទ្ធាធិមុត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។

[២០៥] ពួកព្រះយោគាវចរណាមួយ (អប់រំហើយក្ដី កំពុងអប់រំក្ដី នឹងអប់រំក្ដី) នូវអព្យាបាទ។បេ។ នូវអាលោកសញ្ញា សេចក្ដីមិនរាយមាយ ការកំណត់ធម៌ ញាណ បាមុជ្ជៈ បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន អាកាសានញ្ចាយតនសមាបត្តិ វិញ្ញាណញ្ចាយតនសមាបត្តិ អាកិញ្ចញ្ញាយតនសមាបត្តិ នេវសញ្ញានាសញ្ញាយតនសមាបត្តិ អនិច្ចានុបស្សនា ទុក្ខានុបស្សនា អនត្តានុបស្សនា និព្វិទានុបស្សនា វិរាគានុបស្សនា និរោធានុបស្សនា បដិនិស្សគ្គានុបស្សនា ខយានុបស្សនា វយានុបស្សនា វិបរិណាមានុបស្សនា អនិមិត្តានុបស្សនា អប្បណិហិតានុបស្សនា សុញ្ញតានុបស្សនា អធិប្បញ្ញាធម្មវិបស្សនា យថាភូតញ្ញាណទស្សនៈ អាទីនវានុបស្សនា បដិសង្ខានុបស្សនា វិវដ្ដនានុបស្សនា សោតាបត្តិមគ្គ សកទាគាមិមគ្គ អនាគាមិមគ្គ អរហត្តមគ្គ។

ពួកព្រះយោគាវចរណា (បានអប់រំហើយក្ដី កំពុងអប់រំក្ដី នឹងអប់រំក្ដី) នូវសតិប្បដ្ឋានទាំង ៤ សម្មប្បធានទាំង ៤ ឥទ្ធិបាទទាំង ៤ ឥន្ទ្រិយទាំង ៥ ពលៈទាំង ៥ ពោជ្ឈង្គទាំង ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ពួកព្រះយោគាវចរណាមួយ បានអប់រំហើយក្ដី កំពុងអប់រំក្ដី នឹងអប់រំក្ដី នូវវិមោក្ខទាំង ៨ បានត្រាស់ដឹងហើយក្ដី កំពុងត្រាស់ដឹងក្ដី នឹងត្រាស់ដឹងក្ដី (នូវវិមោក្ខទាំង ៨) ដល់ហើយក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវវិមោក្ខទាំង ៨) បានហើយក្ដី កំពុងបានក្ដី នឹងបានក្ដី (នូវវិមោក្ខទាំង ៨) ចាក់ធ្លុះហើយក្ដី កំពុងចាក់ធ្លុះក្ដី នឹងចាក់ធ្លុះក្ដី (នូវវិមោក្ខទាំង ៨) ធ្វើឲ្យជាក់ច្បាស់ហើយក្ដី កំពុងធ្វើឲ្យជាក់ច្បាស់ក្ដី នឹងធ្វើឲ្យជាក់ច្បាស់ក្ដី (នូវវិមោក្ខទាំង ៨) ពាល់ត្រូវហើយក្ដី កំពុងពាល់ត្រូវក្ដី នឹងពាល់ត្រូវក្ដី (នូវវិមោក្ខទាំង ៨) ដល់ហើយនូវការស្ទាត់ក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវការស្ទាត់ក្នុងវិមោក្ខទាំង ៨) ដល់ហើយនូវបារមីក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវបារមីក្នុងវិមោក្ខទាំង ៨) ដល់ហើយនូវសេចក្ដីក្លៀវក្លាក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវសេចក្ដីក្លៀវក្លាក្នុងវិមោក្ខទាំង ៨) ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។

[២០៦] ពួកព្រះយោគាវចរណាមួយ បានដល់ហើយក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី នូវបដិសម្ភិទាទាំង ៤។បេ។ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។

ពួកព្រះយោគាវចរណាមួយ ចាក់ធ្លុះហើយក្ដី កំពុងចាក់ធ្លុះក្ដី នឹងចាក់ធ្លុះក្ដី នូវវិជ្ជាទាំង ៣។បេ។ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។

ពួកព្រះយោគាវចរណាមួយ សិក្សាហើយក្ដី កំពុងសិក្សាក្ដី នឹងសិក្សាក្ដី នូវសិក្ខាទាំង ៣ ធ្វើឲ្យជាក់ច្បាស់ហើយក្ដី កំពុងធ្វើឲ្យជាក់ច្បាស់ក្ដី នឹងធ្វើឲ្យជាក់ច្បាស់ក្ដី (នូវសិក្ខាទាំង ៣) ពាល់ត្រូវហើយក្ដី កំពុងពាល់ត្រូវក្ដី នឹងពាល់ត្រូវក្ដី (នូវសិក្ខាទាំង ៣) ដល់ហើយនូវការស្ទាត់ក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវការស្ទាត់ក្នុងសិក្ខាទាំង ៣) ដល់ហើយនូវបារមីក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវបារមីក្នុងសិក្ខាទាំង ៣) ដល់ហើយនូវសេចក្ដីក្លៀវក្លាក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវសេចក្ដីក្លៀវក្លាក្នុងសិក្ខាទាំង ៣) ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។

ពួកព្រះយោគាវចរណាមួយ កំណត់ដឹងនូវទុក្ខ លះបង់នូវសមុទ័យ ធ្វើឲ្យជាក់ច្បាស់នូវនិរោធ អប់រំនូវមគ្គ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។

[២០៧] ការត្រាស់ដឹងនូវសច្ចៈ ដោយអាការប៉ុន្មានយ៉ាង បុគ្គលត្រាស់ដឹងនូវសច្ចៈ ដោយអាការប៉ុន្មានយ៉ាង។ ការត្រាស់ដឹងនូវសច្ចៈ ដោយអាការ ៤ យ៉ាង បុគ្គលត្រាស់ដឹងនូវសច្ចៈ ដោយអាការ ៤ យ៉ាង គឺត្រាស់ដឹងនូវទុក្ខសច្ច ដែលជាបរិញ្ញាបដិវេធ ១ ត្រាស់ដឹងនូវសមុទយសច្ច ដែលជាបហានប្បដិវេទ ១ ត្រាស់ដឹងនូវនិរោធសច្ច ដែលជាសច្ឆិកិរិយាបដិវេធ ១ ត្រាស់ដឹងនូវមគ្គសច្ច ដែលជាភាវនាបដិវេធ ១ នេះឯង ការត្រាស់ដឹងនូវសច្ចៈដោយអាការ ៤ យ៉ាង នេះឯង បុគ្គលកាលត្រាស់ដឹងនូវសច្ចៈ ដោយអាការ ៤ យ៉ាង ដែលឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។

ការត្រាស់ដឹងនូវសច្ចៈ ដោយអាការប៉ុន្មានយ៉ាង បុគ្គលត្រាស់ដឹងនូវសច្ចៈទាំងឡាយ ដោយអាការប៉ុន្មានយ៉ាង។ ការត្រាស់ដឹងនូវសច្ចៈ ដោយអាការ ៩ យ៉ាង បុគ្គលត្រាស់ដឹងនូវសច្ចៈទាំងឡាយ ដោយអាការ ៩ យ៉ាង គឺត្រាស់ដឹងនូវទុក្ខសច្ច ដែលជាបរិញ្ញាបដិវេធ ១ ត្រាស់ដឹងនូវសមុទយសច្ច ដែលជាបហានប្បដិវេទ ១ ត្រាស់ដឹង នូវនិរោធសច្ច ដែលជាសច្ឆិកិរិយាបដិវេធ ១ ត្រាស់ដឹងនូវមគ្គសច្ច ដែលជាភាវនាបដិវេធ ១ ការត្រាស់ដឹងដោយកិរិយាអប់រំនូវធម៌ទាំងពួង (ភាវនាបដិវេធ) ១ ការត្រាស់ដឹង ដោយកិរិយាកំណត់នូវសង្ខារទាំងពួង (បរិញ្ញាបដិវេធ) ១ ការត្រាស់ដឹងដោយការលះបង់នូវកុសលទាំងពួង (បហានប្បដិវេធ) ១ ការត្រាស់ដឹងដោយកិរិយាអប់រំនូវមគ្គទាំងបួន (ភាវនាបដិវេធ) ១ ការត្រាស់ដឹងដោយកិរិយាធ្វើឲ្យជាក់ច្បាស់នូវនិរោធ (សច្ឆិកិរិយាបដិវេធ) ១ នេះឯង ការត្រាស់ដឹងនូវសច្ចៈ ដោយអាការ ៩ យ៉ាង នេះឯង បុគ្គលកាលត្រាស់ដឹងនូវសច្ចៈទាំងឡាយ ដោយអាការ ៩ យ៉ាង ដែលឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។

ចប់ ទុតិយភាណវារៈ។

[២០៨] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង សង្ខារទាំងឡាយ ប្រាកដឡើងដូចម្ដេច កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ សង្ខារទាំងឡាយប្រាកដឡើងដូចម្ដេច កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន សង្ខារទាំងឡាយ ប្រាកដឡើងដូចម្ដេច។ កាលព្រះយោគាវចរធ្វើទុកក្នុងចិត្ត ថាមិនទៀង សង្ខារទាំងឡាយ ប្រាកដឡើងថាអស់ទៅ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ សង្ខារទាំងឡាយប្រាកដឡើង ថាជាភ័យ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន សង្ខារទាំងឡាយ ប្រាកដឡើងថាសូន្យ។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ចិត្តច្រើនដោយអ្វី កាលលោក ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ចិត្តច្រើនដោយអ្វី កាលលោកធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ចិត្តច្រើនដោយអ្វី។ កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ចិត្តច្រើនដោយ អធិមោក្ខ (សេចក្ដីជឿស៊ប់) កាលលោកធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ចិត្តច្រើនដោយបស្សទ្ធិ (សេចក្ដីស្ងប់) កាលលោកធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ចិត្តច្រើនដោយវេទៈ។8)

ព្រះយោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ តើនឹងបាននូវវិមោក្ខដូចម្ដេច កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ តើនឹងបាននូវវិមោក្ខដូចម្ដេច កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ជាអ្នកច្រើនដោយវេទ តើនឹងបាននូវវិមោក្ខដូចម្ដេច។ ព្រះយោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ រមែងបាននូវអនិមិត្តវិមោក្ខ9) កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ រមែងបាននូវអប្បណិហិតវិមោក្ខ10) កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ជាអ្នកច្រើនដោយវេទៈ រមែងបាននូវសុញ្ញតវិមោក្ខ។11)

[២០៩] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ តើមានវិមោក្ខដូចម្ដេច ជាអធិបតី។ ក្នុងភាវនា វិមោក្ខប៉ុន្មាន ប្រព្រឹត្តទៅតាមវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច បុគ្គលណាចម្រើន។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ តើវិមោក្ខអ្វី ជាអធិបតី ក្នុងភាវនា មានវិមោក្ខប៉ុន្មាន ប្រព្រឹត្តទៅតាមនូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច បុគ្គលណាចម្រើន។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ជាអ្នកច្រើនដោយវេទៈ តើវិមោក្ខអ្វី ជាអធិបតី ក្នុងភាវនា មានវិមោក្ខប៉ុន្មាន ប្រព្រឹត្តទៅតាមនូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច បុគ្គលណាចម្រើន។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ អនិមិត្តវិមោក្ខជាអធិបតី ក្នុងភាវនា មានវិមោក្ខ ២ ប្រព្រឹត្តទៅតាមនូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ បុគ្គលណាប្រតិបត្តិត្រូវ បុគ្គលនោះឈ្មោះថាចម្រើន ឯបុគ្គលដែលប្រតិបត្តិខុស មិនមានការចម្រើននូវវិមោក្ខទេ។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ អប្បណិហិតវិមោក្ខជាអធិបតី, ក្នុងភាវនា មានវិមោក្ខ ២ ប្រព្រឹត្តទៅតាមនូវវិមោក្ខ ជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ បុគ្គលណាប្រតិបត្តិត្រូវ បុគ្គលនោះ ឈ្មោះថាចម្រើន ឯបុគ្គលដែលប្រតិបត្តិខុស មិនមានការចម្រើននូវវិមោក្ខទេ។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ជាអ្នកច្រើនដោយវេទៈ សុញ្ញតវិមោក្ខជាអធិបតី, ក្នុងភាវនា មានវិមោក្ខ ២ ប្រព្រឹត្តទៅតាមនូវវិមោក្ខ ជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ បុគ្គលណាប្រតិបត្តិត្រូវ បុគ្គលនោះ ឈ្មោះថាចម្រើន ឯបុគ្គលដែលប្រតិបត្តិខុស មិនមានការចម្រើននូវវិមោក្ខទេ។

[២១០] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយ អធិមោក្ខ តើវិមោក្ខអ្វី ជាអធិបតី, ក្នុងភាវនា មានវិមោក្ខប៉ុន្មាន ប្រព្រឹត្តទៅតាមនូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ, ក្នុងកាលជាទី ត្រាស់ដឹង តើវិមោក្ខអ្វី ជាអធិបតី, ក្នុងការត្រាស់ដឹង មានវិមោក្ខប៉ុន្មាន ប្រព្រឹត្តទៅតាមនូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច ការត្រាស់ដឹងដោយអត្ថថាដូចម្ដេច។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ តើវិមោក្ខអ្វី ជាអធិបតី, ក្នុងភាវនា មានវិមោក្ខប៉ុន្មាន ប្រព្រឹត្តទៅតាមនូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ, ក្នុងកាលជាទីត្រាស់ដឹង តើវិមោក្ខអ្វី ជាអធិបតី, ក្នុងការត្រាស់ដឹង តើវិមោក្ខប៉ុន្មាន ប្រព្រឹត្តទៅតាម នូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច ការត្រាស់ដឹង ដោយអត្ថថាដូចម្ដេច។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ជាអ្នកច្រើនដោយវេទៈ តើវិមោក្ខអ្វី ជាអធិបតី, ក្នុងភាវនា មានវិមោក្ខប៉ុន្មាន ប្រព្រឹត្តទៅតាមនូវវិមោក្ខ ជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ, ក្នុងកាលជាទីត្រាស់ដឹង តើវិមោក្ខអ្វី ជាអធិបតី, ក្នុងការត្រាស់ដឹង វិមោក្ខប៉ុន្មាន ប្រព្រឹត្តទៅតាមនូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច ការត្រាស់ដឹង ដោយអត្ថថាដូចម្ដេច។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ អនិមិត្តវិមោក្ខជាអធិបតី, ក្នុងភាវនា មានវិមោក្ខ ២ ប្រព្រឹត្តទៅតាមនូវវិមោក្ខជាអធិបតី នោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ, សូម្បីក្នុងកាលជាទីត្រាស់ដឹង ក៏មានអនិមិត្តវិមោក្ខ ជាអធិបតីដែរ, ក្នុងការត្រាស់ដឹង មានវិមោក្ខ ២ ប្រព្រឹត្តទៅតាមនូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ ការត្រាស់ដឹង ដោយអត្ថថាឃើញ យ៉ាងនេះឯង ព្រះយោគាវចរ កាលត្រាស់ដឹង ឈ្មោះថាចម្រើនក៏បាន កាលចម្រើន ឈ្មោះថា ត្រាស់ដឹងក៏បាន។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ អប្បណិហិតវិមោក្ខ ជាអធិបតី, ក្នុងភាវនា មានវិមោក្ខ ២ ប្រព្រឹត្តទៅតាមនូវវិមោក្ខ ជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ, សូម្បីក្នុងកាលជាទីត្រាស់ដឹង ក៏មានអប្បណិហិតវិមោក្ខ ជាអធិបតីដែរ, ក្នុងការត្រាស់ដឹង មានវិមោក្ខ ២ ប្រព្រឹត្តទៅតាមនូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ ការត្រាស់ដឹង ដោយអត្ថថាឃើញ យ៉ាងនេះឯង ព្រះយោគាវចរ កាលត្រាស់ដឹង ឈ្មោះថាចម្រើនក៏បាន កាលចម្រើន ឈ្មោះថាត្រាស់ដឹងក៏បាន។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ជាអ្នកច្រើនដោយវេទៈ សុញ្ញតវិមោក្ខជាអធិបតី, ក្នុងភាវនា មានវិមោក្ខ ២ ប្រព្រឹត្តទៅតាម នូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ, សូម្បីក្នុងកាលជាទីត្រាស់ដឹង ក៏មានសុញ្ញតវិមោក្ខ ជាអធិបតីដែរ, ក្នុងការត្រាស់ដឹង មានវិមោក្ខ ២ ប្រព្រឹត្តទៅតាមនូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ ការត្រាស់ដឹងដោយអត្ថថាឃើញ យ៉ាងនេះឯង ព្រះយោគាវចរ កាលត្រាស់ដឹង ឈ្មោះថាចម្រើនក៏បាន កាលចម្រើន ឈ្មោះថាត្រាស់ដឹងក៏បាន។

[២១១] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង តើវិមោក្ខអ្វីដ៏ក្រៃលែង ព្រះយោគាវចរ ឈ្មោះថាសទ្ធាធិមុត្ត តើព្រោះមានវិមោក្ខអ្វីដ៏ក្រៃលែង កាលធ្វើទុកក្នុង ចិត្ត ថាជាទុក្ខ តើវិមោក្ខអ្វីដ៏ក្រៃលែង ព្រះយោគាវចរ ឈ្មោះថាកាយសក្ខិ តើព្រោះមាន វិមោក្ខអ្វីដ៏ក្រៃលែង កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន តើវិមោក្ខអ្វីដ៏ក្រៃលែង ព្រះយោគាវចរ ឈ្មោះថាទិដ្ឋិប្បត្តៈ តើព្រោះមានវិមោក្ខអ្វីដ៏ក្រៃលែង។ កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង អនិមិត្តវិមោក្ខ ជាគុណជាតដ៏ក្រៃលែង ព្រះយោគាវចរ ឈ្មោះថាសទ្ធាធិមុត្ត ព្រោះមានអនិមិត្តវិមោក្ខដ៏ក្រៃលែង កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ អប្បណិហិតវិមោក្ខ ជាគុណជាតដ៏ក្រៃលែង ព្រះយោគាវចរ ឈ្មោះថា កាយសក្ខិ ព្រោះមានអប្បណិហិតវិមោក្ខដ៏ក្រៃលែង កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន សុញ្ញតវិមោក្ខ ជាគុណជាតដ៏ក្រៃលែង ព្រះយោគាវចរ ឈ្មោះថាទិដ្ឋិប្បត្តៈ ព្រោះមានសុញ្ញតវិមោក្ខដ៏ក្រៃលែង។

[២១២] ព្រះយោគាវចរ កាលជឿ ចុះចិត្តស៊ប់ ហេតុនោះ ឈ្មោះថាសទ្ធាធិមុត្ត បុគ្គល ព្រះយោគាវចរ ធ្វើឲ្យជាក់ច្បាស់ ព្រោះពាល់ត្រូវ (នូវឈាន) ហេតុនោះ ឈ្មោះ ថាកាយសក្ខិបុគ្គល ព្រះយោគាវចរ សម្រេចហើយ ព្រោះយល់ត្រូវ ហេតុនោះ ឈ្មោះថា ទិដ្ឋិប្បត្តបុគ្គល ព្រះយោគាវចរ កាលជឿ ចុះចិត្តស៊ប់ ហេតុនោះ ឈ្មោះថាសទ្ធាធិមុត្ត បុគ្គល ព្រះយោគាវចរ ពាល់ត្រូវជាដំបូងនូវឈានផស្សៈ ក្នុងកាលខាងក្រោយទើប ធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វានជាទីរលត់ (កិលេស) ហេតុនោះ ឈ្មោះថាកាយសក្ខិ បុគ្គល ញាណ គឺជាធម្មជាតដែលខ្លួនឃើញហើយ ដឹងហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា ថាសង្ខារជាទុក្ខ និរោធជាសុខ ហេតុនោះ ឈ្មោះថាទិដ្ឋិប្បត្ត បុគ្គល។

យោគាវចរណាមួយ អប់រំហើយក្ដី កំពុងអប់រំក្ដី នឹងអប់រំក្ដី នូវនេក្ខម្មៈ។បេ។ យោគាវចរ ទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃអនិមិត្តវិមោក្ខ ឈ្មោះ ថាកាយសក្ខិ ដោយអំណាចនៃអប្បណិហិតវិមោក្ខ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃ សុញ្ញតវិមោក្ខ។ យោគាវចរណាមួយ (អប់រំហើយក្ដី កំពុងអប់រំក្ដី នឹងអប់រំក្ដី) នូវអព្យាបាទ។បេ។ នូវអាលោកសញ្ញា នូវអវិក្ខេបៈ។បេ។

យោគាវចរណាមួយ កំណត់ដឹងនូវទុក្ខ លះបង់នូវសមុទ័យ ធ្វើឲ្យជាក់ច្បាស់ នូវនិរោធ អប់រំនូវមគ្គ យោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃអនិមិត្តវិមោក្ខ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃអប្បណិហិតវិមោក្ខ ឈ្មោះថា ទិដ្ឋិប្បត្តៈ ដោយអំណាចនៃសុញ្ញតវិមោក្ខ។

[២១៣] ការត្រាស់ដឹងនូវសច្ចៈ ដោយអាការប៉ុន្មានយ៉ាង បុគ្គលត្រាស់ដឹងនូវសច្ចៈ ដោយអាការប៉ុន្មានយ៉ាង។ ការត្រាស់ដឹងនូវសច្ចៈ ដោយអាការ ៤ យ៉ាង បុគ្គលត្រាស់ដឹងនូវសច្ចៈ ក៏ដោយអាការ ៤ យ៉ាងដែរ គឺបុគ្គលត្រាស់ដឹងនូវទុក្ខសច្ច ដែលជាបរិញ្ញាបដិវេធ ១ ត្រាស់ដឹងនូវសមុទយសច្ច ដែលជាបហានប្បដិវេទ ១ ត្រាស់ដឹងនូវនិរោធសច្ច ដែលជាសច្ឆិកិរិយាបដិវេធ ១ ត្រាស់ដឹងនូវមគ្គសច្ច ដែលជាភាវនាបដិវេធ ១ នេះឯង ការត្រាស់ដឹងនូវសច្ចៈ ដោយអាការ ៤ យ៉ាង នេះឯង ព្រះយោគាវចរ កាលត្រាស់ដឹងនូវសច្ចៈ ដោយអាការទាំង ៤ យ៉ាង ដែលឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃអនិមិត្តវិមោក្ខ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃអប្បណិហិតវិមោក្ខ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃសុញ្ញតវិមោក្ខ។

ការត្រាស់ដឹងនូវសច្ចៈ ដោយអាការប៉ុន្មានយ៉ាង បុគ្គលត្រាស់ដឹងនូវសច្ចៈ ដោយអាការប៉ុន្មានយ៉ាង។ ការត្រាស់ដឹងនូវសច្ចៈ ដោយអាការ ៩ យ៉ាង បុគ្គលត្រាស់ដឹងនូវសច្ចៈ ដោយអាការ ៩ យ៉ាងដែរ គឺបុគ្គលត្រាស់ដឹងនូវទុក្ខសច្ច ដែលជាបរិញ្ញាបដិវេធ ១។បេ។ ការត្រាស់ដឹងដោយការធ្វើឲ្យជាក់ច្បាស់នូវនិរោធ ១ នេះឯង ការត្រាស់ដឹងនូវសច្ចៈ ដោយអាការ ៩ យ៉ាង នេះឯង យោគាវចរ កាលត្រាស់ដឹងនូវសច្ចៈ ដោយអាការ ៩ យ៉ាង ដែលឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃអនិមិត្តវិមោក្ខ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃអប្បណិហិតវិមោក្ខ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃសុញ្ញតវិមោក្ខ។

[២១៤] យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង រមែងដឹង ឃើញ តាមពិត នូវធម៌ទាំងឡាយ តើដូចម្ដេច ការឃើញប្រពៃ តើដូចម្ដេច សង្ខារទាំងពួង ដែលយោគាវចរ ឃើញប្រពៃហើយ ថាមិនទៀង ព្រោះអាស្រ័យនូវការឃើញប្រពៃនោះ តើដូចម្ដេច សេចក្ដីងឿងឆ្ងល់ក្នុងធម៌ ដូចម្ដេច ដែលយោគាវចរ លះបង់បាន។

យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ រមែងដឹង ឃើញ តាមពិត នូវធម៌ទាំងឡាយ តើដូចម្ដេច ការឃើញប្រពៃ តើដូចម្ដេច សង្ខារទាំងពួង ដែលយោគាវចរឃើញប្រពៃហើយ ថាជាទុក្ខ ព្រោះអាស្រ័យនូវការឃើញប្រពៃនោះ តើដូចម្ដេច សេចក្ដីងឿងឆ្ងល់ក្នុងធម៌ ដូចម្ដេច ដែលយោគាវចរ លះបង់បាន។

យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន រមែងដឹង ឃើញ តាមពិត នូវធម៌ទាំងឡាយ តើដូចម្ដេច ការឃើញប្រពៃ តើដូចម្ដេច ធម៌ទាំងពួង ដែលយោគាវចរឃើញប្រពៃហើយ ថាមិនមែនខ្លួន ព្រោះអាស្រ័យនូវការឃើញប្រពៃនោះ តើដូចម្ដេច សេចក្ដីងឿងឆ្ងល់ក្នុងធម៌ ដូចម្ដេច ដែលយោគាវចរ លះបង់បាន។

យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង រមែងដឹង ឃើញ តាមពិតនូវនិមិត្ត ព្រោះតែហេតុនោះ លោកទើបហៅថា ការឃើញប្រពៃ កាលបើយ៉ាងនេះ សង្ខារទាំងពួង ឈ្មោះថាយោគាវចរឃើញប្រពៃហើយ ថាមិនទៀង ព្រោះអាស្រ័យនូវការឃើញប្រពៃនោះ ទាំងសេចក្ដីងឿងឆ្ងល់ក្នុងសង្ខារទាំងនុ៎ះ ក៏លោកលះបង់បាន។

យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ រមែងដឹង ឃើញ តាមពិតនូវបវត្តៈ (ការប្រព្រឹត្តទៅ) ព្រោះតែហេតុនោះ លោកទើបហៅថា ការឃើញប្រពៃ កាលបើយ៉ាងនេះ សង្ខារទាំងពួង ឈ្មោះថាយោគាវចរឃើញប្រពៃហើយ ថាជាទុក្ខ ព្រោះអាស្រ័យនូវការឃើញប្រពៃនោះ ទាំងសេចក្ដីងឿងឆ្ងល់ក្នុងសង្ខារទាំងនុ៎ះ ក៏លោកលះបង់បាន។

យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន រមែងដឹង ឃើញ តាមពិតនូវនិមិត្តផង នូវបវត្តៈផង ព្រោះតែហេតុនោះ លោកទើបហៅថា ការឃើញប្រពៃ កាលបើយ៉ាងនេះ ធម៌ទាំងពួង ឈ្មោះថាយោគាវចរ ឃើញប្រពៃហើយ ថាមិនមែនខ្លួន ព្រោះអាស្រ័យនូវការឃើញប្រពៃនោះ ទាំងសេចក្ដីងឿងឆ្ងល់ ក្នុងធម៌ទាំងនុ៎ះ ក៏លោកលះបង់បាន។

ការដឹងតាមពិតណាក្ដី ការឃើញប្រពៃណាក្ដី ការឆ្លងចាកសេចក្ដីងឿងឆ្ងល់ណាក្ដី តើធម៌ទាំងនេះ មានសេចក្ដីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផងឬ ឬក៏ មានសេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។ ការដឹងតាមពិតណាក្ដី ការឃើញប្រពៃណាក្ដី ការឆ្លងចាកសេចក្ដីងឿងឆ្ងល់ណាក្ដី ធម៌ទាំងនេះ មានសេចក្ដីដូចគ្នា តែព្យញ្ជនៈផ្សេងគ្នា។

[២១៥] កាលយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង តើមានអ្វីប្រាកដឡើងថាជាភ័យ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ តើមានអ្វីប្រាកដឡើង ថាជាភ័យ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន តើមានអ្វីប្រាកដឡើង ថាជាភ័យ។ កាលយោគាវចរ ធ្វើទុកក្នុងចិត្តថាមិនទៀង មាននិមិត្តប្រាកដឡើង ថាជាភ័យ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ មានបវត្តៈប្រាកដឡើង ថាជាភ័យ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន មាននិមិត្តផង មានបវត្តៈផង ប្រាកដឡើង ថាជាភ័យ។

បញ្ញាក្នុងការប្រាកដឡើងថាជាភ័យឯណាក្ដី12) ការដឹងក្នុងទោសឯណាក្ដី13) ការនឿយណាយឯណាក្ដី14) តើធម៌ទាំងនេះ មានសេចក្ដីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផងឬ ឬក៏មានសេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។ បញ្ញាក្នុងការប្រាកដឡើង ថាជាភ័យឯណាក្ដី ការដឹងក្នុងទោសឯណាក្ដី ការនឿយណាយឯណាក្ដី ធម៌ទាំងនេះ មានសេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។

ការយល់ឃើញ ថាមិនមែនខ្លួនឯណាក្ដី ការយល់ឃើញ ថាសូន្យឯណាក្ដី តើធម៌ទាំងនេះ មានសេចក្ដីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផងឬ ឬក៏មានសេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។ ការយល់ឃើញ ថាមិនមែនខ្លួនឯណាក្ដី ការយល់ឃើញ ថាសូន្យឯណាក្ដី ធម៌ទាំងនេះ មានសេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។

[២១៦] កាលយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ញាណកើតឡើង ព្រោះពិចារណានូវអ្វី កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ញាណកើតឡើង ព្រោះពិចារណានូវអ្វី កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ញាណកើតឡើង ព្រោះពិចារណានូវអ្វី។ កាលយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ញាណកើតឡើង ព្រោះពិចារណានូវនិមិត្ត កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ញាណកើតឡើងព្រោះពិចារណានូវបវត្តៈ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ញាណកើតឡើង ព្រោះពិចារណានូវនិមិត្ត និងបវត្តៈ។

មុញ្ចិតុកម្យតាញាណណាក្ដី បដិសង្ខានុបស្សនាញាណណាក្ដី សង្ខារុបេក្ខាញាណណាក្ដី តើធម៌ទាំងនេះ មានសេចក្ដីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផងឬ ឬក៏មានសេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។ មុញ្ចិតុកម្យតាញាណណាក្ដី បដិសង្ខានុបស្សនាញាណណាក្ដី សង្ខារុបេក្ខាញាណណាក្ដី ធម៌ទាំងនេះ មានសេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។

កាលយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង តើចិត្តចេញចាកអ្វី ចិត្តស្ទុះទៅក្នុងអ្វី កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ តើចិត្តចេញចាកអ្វី ចិត្តស្ទុះទៅក្នុងអ្វី កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន តើចិត្តចេញចាកអ្វី ចិត្តស្ទុះទៅក្នុងអ្វី។ កាលយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ចិត្តចេញចាកនិមិត្ត ចិត្តស្ទុះទៅក្នុងអនិមិត្ត កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ចិត្តចេញចាកបវត្តៈ ចិត្តស្ទុះទៅក្នុងអប្បវត្តៈ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ចិត្ត ចេញចាកនិមិត្តផង ចេញចាកបវត្តៈផង ចិត្តស្ទុះទៅក្នុងអនិមិត្តផង ក្នុងអប្បវត្តៈ គឺនិរោធនិព្វានធាតុផង។

បញ្ញាក្នុងការងាកចេញ បែរចេញ ចាកសង្ខារនិមិត្តខាងក្រៅឯណាក្ដី គោត្រភូធម៌ ទាំងឡាយឯណាក្ដី តើធម៌ទាំងនេះ មានសេចក្ដីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផងឬ ឬក៏មានសេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។ បញ្ញា ក្នុងការងាកចេញ បែរចេញ ចាកសង្ខារនិមិត្តខាងក្រៅឯណាក្ដី គោត្រភូធម៌ទាំងឡាយឯណាក្ដី ធម៌ទាំងនេះ មាន សេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។

យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង រមែងរួច (ចាកកិលេស) ដោយ វិមោក្ខអ្វី កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ រមែងរួច (ចាកកិលេស) ដោយវិមោក្ខអ្វី កាល ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន រមែងរួច (ចាកកិលេស) ដោយវិមោក្ខអ្វី។ យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង រមែងរួច (ចាកកិលេស) ដោយអនិមិត្តវិមោក្ខ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ រមែងរួច (ចាកកិលេស) ដោយអប្បណិហិតវិមោក្ខ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន រមែងរួច (ចាកកិលេស) ដោយសុញ្ញតវិមោក្ខ។

បញ្ញាក្នុងការងាកចេញ បែរចេញ ចាកហេតុទាំងពីរណាក្ដី15) ការដឹងក្នុងមគ្គណាក្ដី តើធម៌ទាំងនេះ មានសេចក្ដីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផងឬ ឬក៏មានសេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។ បញ្ញាក្នុងការងាកចេញ បែរចេញ ចាកហេតុទាំងពីរណាក្ដី ការដឹងក្នុងមគ្គណាក្ដី ធម៌ទាំងនេះ មានសេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។

[២១៧] វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា តើដោយអាការប៉ុន្មានយ៉ាង វិមោក្ខទាំង ៣ មានក្នុងខណៈជាមួយគ្នា តើដោយអាការប៉ុន្មានយ៉ាង។ វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអាការ ៤ យ៉ាង វិមោក្ខទាំង ៣ មានក្នុងខណៈជាមួយគ្នា ដោយអាការ ៧ យ៉ាង។

វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអាការ ៤ យ៉ាង តើអ្វីខ្លះ គឺដោយអត្ថថាជាអធិបតី ១ ដោយអត្ថថាអធិដ្ឋាន ១ ដោយអត្ថថាបង្អោន ១ ដោយអត្ថថាចេញទៅ ១។

វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអត្ថថាជាអធិបតី តើដូចម្ដេច។ កាលយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង មានអនិមិត្តវិមោក្ខ ជាអធិបតី កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ មានអប្បណិហិតវិមោក្ខ ជាអធិបតី កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន មានសុញ្ញតវិមោក្ខ ជាអធិបតី វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអត្ថថាជាអធិបតី យ៉ាងនេះឯង។

វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអត្ថថាអធិដ្ឋាន តើដូចម្ដេច។ យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង តែងអធិដ្ឋាននូវចិត្ត ដោយអំណាចនៃអនិមិត្តវិមោក្ខ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ តែងអធិដ្ឋាននូវចិត្ត ដោយអំណាចនៃអប្បណិហិតវិមោក្ខ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន តែងអធិដ្ឋាននូវចិត្ត ដោយអំណាចនៃសុញ្ញតវិមោក្ខ វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអត្ថថាអធិដ្ឋាន យ៉ាងនេះឯង។

វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអត្ថថាបង្អោន តើដូចម្ដេច។ ព្រះយោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង តែងបង្អោនចិត្តដោយអំណាចនៃអនិមិត្តវិមោក្ខ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ តែងបង្អោនចិត្តដោយអំណាចនៃអប្បណិហិតវិមោក្ខ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន តែងបង្អោនចិត្តដោយអំណាចនៃសុញ្ញតវិមោក្ខ វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអត្ថថាបង្អោន យ៉ាងនេះឯង។

វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអត្ថថាចេញទៅ តើដូចម្ដេច។ យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង តែងចេញទៅកាន់ព្រះនិព្វាន ជាទីរលត់ កិលេស ដោយអំណាចនៃអនិមិត្តវិមោក្ខ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ តែងចេញទៅ កាន់ព្រះនិព្វាន ជាទីរលត់កិលេស ដោយអំណាចនៃអប្បណិហិតវិមោក្ខ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន តែងចេញទៅកាន់ព្រះនិព្វាន ជាទីរលត់កិលេស ដោយអំណាចនៃសុញ្ញតវិមោក្ខ វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអត្ថថាចេញទៅ យ៉ាងនេះឯង វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអាការ ៤ យ៉ាងនេះឯង។

[២១៨] វិមោក្ខទាំង ៣ មានក្នុងខណៈជាមួយគ្នា ដោយអាការ ៧ យ៉ាង តើអ្វីខ្លះ គឺដោយអត្ថថាប្រជុំចុះ ១ ដោយអត្ថថាបានលុះ ១ ដោយអត្ថថាបានចំពោះ ១ ដោយអត្ថថាចាក់ធ្លុះ ១ ដោយអត្ថថាធ្វើឲ្យជាក់ច្បាស់ ១ ដោយអត្ថថាប៉ះពាល់ ១ ដោយអត្ថថាត្រាស់ដឹង ១។

វិមោក្ខទាំង ៣ មានក្នុងខណៈជាមួយគ្នា ដោយអត្ថថាប្រជុំចុះ ដោយអត្ថថាបានលុះ ដោយអត្ថថាបានចំពោះ ដោយអត្ថថាចាក់ធ្លុះ ដោយអត្ថថាធ្វើឲ្យជាក់ច្បាស់ ដោយអត្ថថាប៉ះពាល់ ដោយអត្ថថាត្រាស់ដឹង តើដូចម្ដេច។ យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង រមែងរួចចាកនិមិត្ត (ដោយសភាវៈណា) ហេតុនោះ សភាវៈនោះ ឈ្មោះថា អនិមិត្តវិមោក្ខ យោគាវចរ រួចចាកនិមិត្តណា មិនតាំងនៅក្នុងនិមិត្តនោះទៀត ហេតុនោះ ឈ្មោះថា អប្បណិហិតវិមោក្ខ យោគាវចរ មិនតម្កល់នៅក្នុងនិមិត្តណា សូន្យចាកនិមិត្តនោះ ហេតុនោះ ឈ្មោះថា សុញ្ញតវិមោក្ខ យោគាវចរ មិនមាននិមិត្ត ដោយសុញ្ញតនិមិត្តណា ហេតុនោះ និមិត្តនោះ ឈ្មោះថា អនិមិត្តវិមោក្ខ វិមោក្ខទាំង ៣ មានក្នុងខណៈជាមួយគ្នា ដោយអត្ថថាប្រជុំចុះ ដោយអត្ថថាបានលុះ ដោយអត្ថថាបានចំពោះ ដោយអត្ថថាចាក់ធ្លុះ ដោយអត្ថថាធ្វើឲ្យជាក់ច្បាស់ ដោយអត្ថថាប៉ះពាល់ ដោយអត្ថថាត្រាស់ដឹង យ៉ាងនេះឯង។ យោគាវចរកាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ រមែងរួចចាកទីតម្កល់ (ដោយសភាវៈណា) ហេតុនោះ សភាវៈនោះ ឈ្មោះថា អប្បណិហិតវិមោក្ខ យោគាវចរ មិនតាំងនៅក្នុងនិមិត្តណា សូន្យចាកនិមិត្តនោះ ហេតុនោះ ឈ្មោះថា សុញ្ញតវិមោក្ខ យោគាវចរ មិនមាននិមិត្ត ដោយសុញ្ញតនិមិត្តណា ហេតុនោះ និមិត្តនោះ ឈ្មោះថា អនិមិត្តវិមោក្ខ យោគាវចរ មិនមាននិមិត្ត ដោយនិមិត្តណា មិនតាំងនៅ ក្នុងនិមិត្តនោះទៀត ហេតុនោះ និមិត្តនោះ ឈ្មោះថា អប្បណិហិតវិមោក្ខ វិមោក្ខទាំង ៣ មានក្នុងខណៈជាមួយគ្នា ដោយអត្ថថាប្រជុំចុះ ដោយអត្ថថាបានលុះ ដោយអត្ថថាបាន ចំពោះ ដោយអត្ថថាចាក់ធ្លុះ ដោយអត្ថថាធ្វើឲ្យជាក់ច្បាស់ ដោយអត្ថថាប៉ះពាល់ ដោយ អត្ថថាត្រាស់ដឹង យ៉ាងនេះឯង។ យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន រមែងរួចចាកសេចក្ដីប្រកាន់ស្អិត (ដោយសភាវៈណា) ហេតុនោះ សភាវៈនោះ ឈ្មោះថា សុញ្ញតវិមោក្ខ យោគាវចរ មិនមាននិមិត្ត ដោយសុញ្ញតនិមិត្តណា ហេតុនោះ និមិត្តនោះ ឈ្មោះថា អនិមិត្តវិមោក្ខ យោគាវចរ មិនមាននិមិត្ត ដោយនិមិត្តណា មិនតាំង នៅក្នុងនិមិត្តនោះទៀត ហេតុនោះឈ្មោះថា អប្បណិហិតវិមោក្ខ យោគាវចរ មិនតាំងនៅ ក្នុងនិមិត្តណា សូន្យចាកនិមិត្តនោះ ហេតុនោះ ឈ្មោះថា សុញ្ញតវិមោក្ខ វិមោក្ខទាំង ៣ មានក្នុងខណៈជាមួយគ្នា ដោយអត្ថថាប្រជុំចុះ ដោយអត្ថថាបានលុះ ដោយអត្ថថាបាន ចំពោះ ដោយអត្ថថាចាក់ធ្លុះ ដោយអត្ថថាធ្វើឲ្យជាក់ច្បាស់ ដោយអត្ថថាប៉ះពាល់ ដោយ អត្ថថាត្រាស់ដឹង យ៉ាងនេះឯង វិមោក្ខទាំង ៣ មានក្នុងខណៈជាមួយគ្នា ដោយអាការ ៧ យ៉ាងនេះឯង។

[២១៩] វិមោក្ខ ក៏មាន មុខ ក៏មាន វិមោក្ខមុខ ក៏មាន វិមោក្ខបច្ចនីកៈ ក៏មាន វិមោក្ខានុលោម16) ក៏មាន វិមោក្ខវិវដ្ដៈ ក៏មាន វិមោក្ខភាវនា ក៏មាន វិមោក្ខប្បដិបស្សទ្ធិ ក៏មាន។

វិមោក្ខ មានប៉ុន្មាន។ មាន ៣ គឺ សុញ្ញតវិមោក្ខ ១ អនិមិត្តវិមោក្ខ ១ អប្បណិហិតវិមោក្ខ ១។

សុញ្ញតវិមោក្ខ តើដូចម្ដេច។ អនិច្ចានុបស្សនាញាណ រួចចាកសេចក្ដីប្រកាន់ ថា ទៀង ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ ទុក្ខានុបស្សនាញាណ រួចចាកសេចក្ដីប្រកាន់ ថាសុខ ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ អនត្តានុបស្សនាញាណ រួចចាកសេចក្ដី ប្រកាន់ថាខ្លួន ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ និព្វិទានុបស្សនាញាណ រួចចាកសេចក្ដី ប្រកាន់ ថាគួររីករាយ ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ វិរាគានុបស្សនាញាណ រួចចាកសេចក្ដីប្រកាន់ ថារាគៈ ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ និរោធានុបស្សនាញាណ រួចចាកសេចក្ដីប្រកាន់ ថាកើតឡើងព្រម ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ បដិនិស្សគ្គានុបស្សនាញាណ រួចចាកសេចក្ដីប្រកាន់ ថាគួរប្រកាន់17) ហេតុនោះ ឈ្មោះថា សុញ្ញតវិមោក្ខ អនិមិត្តានុបស្សនាញាណ រួចចាកសេចក្ដីប្រកាន់ស្អិត ថាជានិមិត្ត ហេតុ នោះ ឈ្មោះថាសុញ្ញតវិមោក្ខ អប្បណិហិតានុបស្សនាញាណ រួចចាកសេចក្ដីប្រកាន់ ថាទីតម្កល់ ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ សុញ្ញតានុបស្សនាញាណ រួចចាកសេចក្ដី ប្រកាន់ទាំងពួង ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ អនិច្ចានុបស្សនាញាណ រួចចាក សេចក្ដីប្រកាន់ ថាទៀង ក្នុងរូប ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ។បេ។ សុញ្ញតានុបស្សនាញាណ រួចចាកសេចក្ដីប្រកាន់ទាំងពួងក្នុងរូប ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ អនិច្ចានុបស្សនាញាណ រួចចាកសេចក្ដីប្រកាន់ ថាទៀង ក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ។បេ។ សុញ្ញតានុបស្សនាញាណ រួចចាកសេចក្ដីប្រកាន់ទាំងពួង ក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ នេះឯង សុញ្ញតវិមោក្ខ។

[២២០] អនិមិត្តវិមោក្ខ តើដូចម្ដេច។ អនិច្ចានុបស្សនាញាណ រួចចាកនិមិត្ត ថាទៀង ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ ទុក្ខានុបស្សនាញាណ រួចចាកនិមិត្ត ថាជាសុខ ហេតុ នោះ ឈ្មោះថាអនិមិត្តវិមោក្ខ អនត្តានុបស្សនាញាណ រួចចាកនិមិត្ត ថាជាខ្លួន ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ និព្វិទានុបស្សនាញាណ រួចចាកនិមិត្ត ថាគួររីករាយ ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ វិរាគានុបស្សនាញាណ រួចចាកនិមិត្ត ថាតម្រេក ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ និរោធានុបស្សនាញាណ រួចចាកនិមិត្ត ថាកើតឡើងព្រម ហេតុ នោះ ឈ្មោះថាអនិមិត្តវិមោក្ខ បដិនិស្សគ្គានុបស្សនាញាណ រួចចាកនិមិត្ត ថាគួរប្រកាន់ ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ អនិមិត្តានុបស្សនាញាណ រួចចាកនិមិត្តទាំងពួង ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ អប្បណិហិតានុបស្សនាញាណ រួចចាកនិមិត្ត ថាមានទីតម្កល់ ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ សុញ្ញតានុបស្សនាញាណ រួចចាកនិមិត្ត ថាគួរប្រកាន់ស្អិត ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ អនិច្ចានុបស្សនាញាណ រួចចាកនិមិត្តថាទៀងក្នុងរូប ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ។បេ។ អនិមិត្តានុបស្សនាញាណ រួចចាកនិមិត្តទាំងពួងក្នុងរូប ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ អប្បណិហិតានុបស្សនាញាណ រួចចាកនិមិត្ត ថាមានទីតម្កល់ក្នុងរូប ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ សុញ្ញតានុបស្សនាញាណ រួចចាកនិមិត្ត ថាគួរប្រកាន់ស្អិតក្នុងរូប ហេតុនោះ ឈ្មោះថា អនិមិត្តវិមោក្ខ អនិច្ចានុបស្សនាញាណ រួចចាកនិមិត្ត ថាទៀង ក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ។បេ។ អនិមិត្តានុបស្សនាញាណ រួចចាកនិមិត្តទាំងពួងក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ អប្បណិហិតានុបស្សនាញាណ រួចចាកនិមិត្ត ថាមានទីតម្កល់ក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ សុញ្ញតានុបស្សនាញាណ រួចចាកនិមិត្ត ថាគួរប្រកាន់ស្អិត ក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ នេះឯង អនិមិត្តវិមោក្ខ។

[២២១] អប្បណិហិតវិមោក្ខ តើដូចម្ដេច។ អនិច្ចានុបស្សនាញាណ រួចចាកការ តម្កល់ថាទៀង ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ ទុក្ខានុបស្សនាញាណ រួចចាក ការតម្កល់ ថាជាសុខ ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ អនត្តានុបស្សនាញាណ រួចចាកការតម្កល់ ថាជាខ្លួន ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ និព្វិទានុបស្សនាញាណ រួចចាកការតម្កល់ ថាគួររីករាយ ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ វិរាគានុបស្សនាញាណ រួចចាកការតម្កល់ ថាជាតម្រេក ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ និរោធានុបស្សនាញាណ រួចចាកការតម្កល់ ថាកើតឡើងព្រម ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ បដិនិស្សគ្គានុបស្សនាញាណ រួចចាកការតម្កល់ ថាគួរប្រកាន់ ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ អនិមិត្តានុបស្សនាញាណ រួចចាកការតម្កល់ ថាជានិមិត្ត ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ អប្បណិហិតានុបស្សនាញាណ រួចចាកការតម្កល់ទាំងពួង ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ សុញ្ញតានុបស្សនាញាណ រួចចាកការតម្កល់ ថាគួរប្រកាន់ស្អិត ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ អនិច្ចានុបស្សនាញាណ រួចចាកការតម្កល់ ក្នុងរូប ហេតុនោះ ឈ្មោះថា អប្បណិហិតវិមោក្ខ។បេ។ អប្បណិហិតានុបស្សនាញាណ រួចចាកការតម្កល់ទាំងពួង ក្នុងរូប ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ សុញ្ញតានុបស្សនាញាណ រួចចាកការតម្កល់ ថាគួរប្រកាន់ស្អិត ក្នុងរូប ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ អនិច្ចានុបស្សនាញាណ រួចចាកការតម្កល់ ថាទៀង ក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ។បេ។ អប្បណិហិតានុបស្សនាញាណ រួចចាកការតម្កល់ទាំងពួង ក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ សុញ្ញតានុបស្សនាញាណ រួចចាកការតម្កល់ ថាគួរប្រកាន់ស្អិត ក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ នេះឯង អប្បណិហិតវិមោក្ខ។

[២២២] មុខ តើដូចម្ដេច។ ពោធិបក្ខិយធម៌ទាំងឡាយណា ជាធម្មជាតមិនមាន ទោស ជាកុសលកើតហើយ ក្នុងវិមោក្ខទាំងនោះ នេះឯង ឈ្មោះថាមុខ។

វិមោក្ខមុខ តើដូចម្ដេច។ អារម្មណ៍ណារបស់ធម៌ទាំងឡាយនោះ ៗ គឺនិរោធ និព្វាន នេះឯង ឈ្មោះថាវិមោក្ខមុខ។

វិមោក្ខបច្ចនិកៈ (ធម៌ជាសត្រូវរបស់វិមោក្ខ) តើដូចម្ដេច។ អកុសលមូលទាំង ៣ ជាសឹកសត្រូវរបស់វិមោក្ខ ទុច្ចរិតទាំង ៣ ជាសឹកសត្រូវរបស់វិមោក្ខ អកុសលធម៌ ទាំងពួង ជាសឹកសត្រូវរបស់វិមោក្ខ នេះឯង ឈ្មោះថាវិមោក្ខបច្ចនិកៈ (ធម៌ជាសត្រូវ របស់វិមោក្ខ)។

វិមោក្ខនុលោម តើដូចម្ដេច។ កុសលមូលទាំង ៣ ចាត់ជាវិមោក្ខានុលោម សុចរិតទាំង ៣ ចាត់ជាវិមោក្ខានុលោម កុសលធម៌ទាំងអស់ ចាត់ជាវិមោក្ខានុលោម នេះឯង ឈ្មោះថាវិមោក្ខានុលោម។

[២២៣] វិមោក្ខវិវដ្ដៈ តើដូចម្ដេច។ (វិវដ្ដៈ មាន ៦) គឺ សញ្ញាវិវដ្ដៈ ១ ចេតោវិវដ្ដៈ ១ ចិត្តវិវដ្ដៈ ១ ញាណវិវដ្ដៈ ១ វិមោក្ខវិវដ្ដៈ ១ សច្ចវិវដ្ដៈ ១។ យោគាវចរ កាលដឹងច្បាស់ រមែងងាកចេញ (ចាកសង្ខារនិមិត្ត) ហេតុនោះ ឈ្មោះថាសញ្ញាវិវដ្ដៈ យោគាវចរ កាល ត្រិះរិះ រមែងងាកចេញ ហេតុនោះ ឈ្មោះថាចេតោវិវដ្ដៈ យោគាវចរ កាលដឹងច្បាស់ រមែងងាកចេញ ហេតុនោះ ឈ្មោះថាចិត្តវិវដ្ដៈ យោគាវចរ កាលធ្វើនូវញាណ រមែងងាក ចេញ ហេតុនោះ ឈ្មោះថាញាណវិវដ្ដៈ កាលលះបង់ រមែងងាកចេញ ហេតុនោះ ឈ្មោះថាវិមោក្ខវិវដ្ដៈ យោគាវចរ ងាកចិត្តទៅក្នុងអត្ថដ៏ពិត ហេតុនោះ ឈ្មោះថាសច្ចវិវដ្ដៈ សញ្ញាវិវដ្ដៈ មានក្នុងទីណា ចេតោវិវដ្ដៈ ក៏មានក្នុងទីនោះ ចេតោវិវដ្ដៈ មានក្នុងទីណា សញ្ញាវិវដ្ដៈ ក៏មានក្នុងទីនោះ សញ្ញាវិវដ្ដៈ និងចេតោវិវដ្ដៈ មានក្នុងទីណា ចិត្តវិវដ្ដៈក៏មានក្នុងទីនោះ ចិត្តវិវដ្ដៈ មានក្នុងទីណា សញ្ញាវិវដ្ដៈ និងចេតោវិវដ្ដៈ ក៏មានក្នុងទីនោះ សញ្ញាវិវដ្ដៈ ចេតោវិវដ្ដៈ និងចិត្តវិវដ្ដៈ មានក្នុងទីណា ញាណវិវដ្ដៈ ក៏មានក្នុងទីនោះ ញាណវិវដ្ដៈ មានក្នុងទីណា សញ្ញាវិវដ្ដៈ ចេតោវិវដ្ដៈ និងចិត្តវិវដ្ដៈ ក៏មានក្នុងទីនោះ សញ្ញាវិវដ្ដៈ ចេតោវិវដ្ដៈ ចិត្តវិវដ្ដៈ និងញាណវិវដ្ដៈ មានក្នុងទីណា វិមោក្ខវិវដ្ដៈ ក៏មានក្នុងទីនោះ វិមោក្ខវិវដ្ដៈ មានក្នុងទីណា សញ្ញាវិវដ្ដៈ ចេតោវិវដ្ដៈ ចិត្តវិវដ្ដៈ និងញាណវិវដ្ដៈ ក៏មានក្នុងទីនោះ សញ្ញាវិវដ្ដៈ ចេតោវិវដ្ដៈ ចិត្តវិវដ្ដៈ ញាណវិវដ្ដៈ និងវិមោក្ខវិវដ្ដៈ មានក្នុងទីណា សច្ចវិវដ្ដៈ ក៏មានក្នុងទីនោះ សច្ចវិវដ្ដៈ មានក្នុងទីណា សញ្ញាវិវដ្ដៈ ចេតោវិវដ្ដៈ ចិត្តវិវដ្ដៈ ញាណវិវដ្ដៈ និងវិមោក្ខវិវដ្ដៈ ក៏មានក្នុងទីនោះដែរ នេះឯង ឈ្មោះថាវិមោក្ខវិវដ្ដៈ។

[២២៤] វិមោក្ខភាវនា តើដូចម្ដេច។ ការសេព ការអប់រំ ការធ្វើឲ្យច្រើន នូវបឋមជ្ឈាន ការសេព ការអប់រំ ការធ្វើឲ្យច្រើន នូវទុតិយជ្ឈាន ការសេព ការអប់រំ ការធ្វើឲ្យច្រើន នូវតតិយជ្ឈាន ការសេព ការអប់រំ ការធ្វើឲ្យច្រើន នូវចតុត្ថជ្ឈាន ការសេព ការអប់រំ ការធ្វើឲ្យច្រើន នូវអាកាសានញ្ចាយតនសមាបត្តិ ការសេព ការអប់រំ ការធ្វើឲ្យច្រើន នូវវិញ្ញាណញ្ចាយតនសមាបត្តិ នូវអាកិញ្ចញ្ញាយតនសមាបត្តិ នូវនេវសញ្ញានាសញ្ញាយតនសមាបត្តិ ការសេព ការអប់រំ ការធ្វើឲ្យច្រើន នូវសោតាបត្តិមគ្គ ការសេព ការអប់រំ ការធ្វើឲ្យច្រើន នូវសកទាគាមិមគ្គ ការសេព ការអប់រំ ការធ្វើឲ្យច្រើន នូវអនាគាមិមគ្គ។បេ។ នូវអរហត្តមគ្គ នេះឈ្មោះថា វិមោក្ខភាវនា។

វិមោក្ខប្បដិប្បស្សទ្ធិ តើដូចម្ដេច។ ការបានចំពោះនូវបឋមជ្ឈាន ឬផល (របស់បឋមជ្ឈាន) ការបានចំពោះនូវទុតិយជ្ឈាន ឬផល (របស់ទុតិយជ្ឈាន) ការបានចំពោះនូវតតិយជ្ឈាន ឬផលរបស់តតិយជ្ឈាន។បេ។ របស់ចតុត្ថជ្ឈាន របស់អាកាសានញ្ចាយតនសមាបត្តិ របស់វិញ្ញាណញ្ចាយតនសមាបត្តិ របស់អាកិញ្ចញ្ញាយតនសមាបត្តិ របស់នេវសញ្ញានាសញ្ញាយតនសមាបត្តិ សោតាបត្តិផល របស់សោតាបត្តិមគ្គ សកទាគាមិផល របស់សកទាគាមិមគ្គ អនាគាមិផល របស់អនាគាមិមគ្គ អរហត្តផល របស់អរហត្តមគ្គ នេះឈ្មោះថា វិមោក្ខប្បដិប្បស្សទ្ធិ។

ចប់ ភាណវារៈ ទី ៣។

ចប់ វិមោក្ខកថា។

គតិកថា (ទី៦)

(៦. គតិកថា)

[២២៥] ការកើតឡើងនៃគតិសម្បត្តិ ក្នុងញាណសម្បយុត្ត តើព្រោះបច្ច័យនៃហេតុ ប៉ុន្មាន ការកើតឡើងនៃពួកខត្តិយមហាសាល ព្រាហ្មណមហាសាល គហបតិមហាសាល កាមាវចរទេវតា ក្នុងញាណសម្បយុត្ត តើព្រោះបច្ច័យនៃហេតុប៉ុន្មាន ការកើតឡើងនៃពួករូបាវចរទេវតា តើព្រោះបច្ច័យនៃហេតុប៉ុន្មាន ការកើតឡើងនៃពួកអរូបាវចរទេវតា តើព្រោះបច្ច័យនៃហេតុប៉ុន្មាន។ ការកើតឡើងនៃគតិសម្បត្តិ ក្នុងញាណសម្បយុត្ត ព្រោះបច្ច័យនៃហេតុ ៨ ការកើតឡើងនៃពួកខត្តិយមហាសាល ព្រាហ្មណមហាសាល គហបតិមហាសាល កាមាវចរទេវតា ក្នុងញាណសម្បយុត្ត ព្រោះបច្ច័យនៃហេតុ ៨ ការកើតឡើងនៃពួករូបាវចរទេវតា ព្រោះបច្ច័យនៃហេតុ ៨ ការកើតឡើងនៃពួកអរូបាវចរទេវតា ព្រោះបច្ច័យនៃហេតុ ៨។

[២២៦] ការកើតឡើងនៃគតិសម្បត្តិ ក្នុងញាណសម្បយុត្ត ព្រោះបច្ច័យនៃហេតុ ៨ តើដូចម្ដេចខ្លះ។ ក្នុងខណៈជវ័ននៃកុសលកម្ម មានហេតុជាកុសល ៣18) ជាសហជាតប្បច្ច័យនៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ (កើតមាន) ព្រោះមានកុសលមូល ជាបច្ច័យខ្លះ ក្នុងខណៈនៃសេចក្ដីត្រេកអរ មានហេតុជាអកុសល ២19) ជាសហជាតប្បច្ច័យនៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ (កើតមាន) ព្រោះមានអកុសលមូល ជាបច្ច័យខ្លះ ក្នុងខណៈបដិសន្ធិ មានហេតុជាអព្យាក្រឹត ៣20) ជាសហជាតប្បច្ច័យនៃចេតនា ដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា វិញ្ញាណ (កើតមាន) ព្រោះមាននាមរូប ជាបច្ច័យខ្លះ នាមរូប (កើតមាន) ព្រោះមានវិញ្ញាណ ជាបច្ច័យខ្លះ ក្នុងខណៈនៃបដិសន្ធិ មានខន្ធ ៥ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានមហាភូតរូប ៤ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានជីវិតសង្ខារ ៣ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មាននាម និងរូប ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌ ១៤ នេះ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានខន្ធដែលមិនមានរូប ៤ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានឥន្ទ្រិយ ៥ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានហេតុ ៣ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មាននាម និងវិញ្ញាណ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌ ១៤ នេះ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌ទាំង ២៨ នេះ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ នេះឯង ការកើតឡើងនៃគតិសម្បត្តិ ក្នុងញាណសម្បយុត្ត ព្រោះបច្ច័យនៃហេតុទាំង ៨ យ៉ាង។

[២២៧] ការកើតឡើងនៃពួកខត្តិយមហាសាល ព្រាហ្មណមហាសាល គហបតិមហាសាល កាមាវចរទេវតា ក្នុងញាណសម្បយុត្ត ព្រោះបច្ច័យនៃហេតុ ៨ តើដូចម្ដេច។ ក្នុងខណៈជវ័ននៃកុសលកម្ម មានហេតុជាកុសល ៣ ជាសហជាតប្បច្ច័យនៃចេតនា ដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ កើតមាន ព្រោះមានកុសលមូល ជាបច្ច័យខ្លះ ក្នុងខណៈនៃសេចក្ដីត្រេកអរ មានហេតុជាអកុសល ២ ជាសហជាតប្បច្ច័យនៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយកើតមាន ព្រោះមានអកុសលមូល ជាបច្ច័យខ្លះ ក្នុងខណៈនៃបដិសន្ធិ មានហេតុជាអព្យាក្រឹត ៣ ជាសហជាតប្បច្ច័យនៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា វិញ្ញាណ (កើតមាន) ព្រោះមាននាមរូប ជាបច្ច័យខ្លះ នាមរូប (កើតមាន) ព្រោះមានវិញ្ញាណ ជាបច្ច័យខ្លះ ក្នុងខណៈនៃបដិសន្ធិ មានខន្ធទាំង ៥ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានមហាភូតរូប ៤ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានជីវិតសង្ខារ ៣ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មាននាម និងរូប ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌ទាំង ១៤ នេះ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានខន្ធមិនមានរូប ៤ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានឥន្ទ្រិយ ៥ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានហេតុ ៣ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មាននាម និងវិញ្ញាណ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌ទាំង ១៤ នេះ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌ទាំង ២៨ នេះ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ នេះឯង ការកើតឡើងនៃពួកខត្តិយមហាសាល ព្រាហ្មណមហាសាល គហបតិមហាសាល កាមាវចរទេវតា ក្នុងញាណសម្បយុត្ត ព្រោះបច្ច័យនៃហេតុទាំង ៨ យ៉ាង។

[២២៨] ការកើតឡើងនៃពួករូបាវចរទេវតា ព្រោះបច្ច័យនៃហេតុ ៨ តើដូចម្ដេចខ្លះ។ ក្នុងខណៈជវ័ននៃកុសលកម្ម មានហេតុជាកុសល ៣។បេ។ នេះឯង ការកើតឡើងនៃពួករូបាវចរទេវតា ព្រោះបច្ច័យនៃហេតុទាំង ៨ យ៉ាង។

ការកើតឡើងនៃពួកអរូបាវចរទេវតា ព្រោះបច្ច័យនៃហេតុ ៨ តើដូចម្ដេចខ្លះ។ ក្នុង ខណៈជវ័ននៃកុសលកម្ម មានហេតុជាកុសល ៣ ជាសហជាតប្បច្ច័យនៃចេតនាដែល កើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ (កើតមាន) ព្រោះមានកុសលមូលជាបច្ច័យខ្លះ ក្នុងខណៈនៃសេចក្ដីត្រេកអរ មានហេតុជាអកុសល ២ ជាសហជាតប្បច្ច័យនៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ (កើតមាន) ព្រោះមានអកុសលមូល ជាបច្ច័យខ្លះ ក្នុងខណៈនៃបដិសន្ធិ មានហេតុជាអព្យាក្រឹត ៣ ជាសហជាតប្បច្ច័យនៃចេតនាដែលកើតហើយ ក្នុងខណៈនោះ ហេតុនោះ លោកពោលថា វិញ្ញាណ (កើតមាន) ព្រោះមាននាមរូបជាបច្ច័យខ្លះ នាមរូប (កើតមាន) ព្រោះមានវិញ្ញាណជាបច្ច័យខ្លះ ក្នុងខណៈនៃបដិសន្ធិ មានខន្ធមិនមានរូប ៤ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានឥន្ទ្រិយ ៥ ជាសហជាតប្បច្ច័យ ជាញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានហេតុ ៣ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុង ខណៈនៃបដិសន្ធិ មាននាម និងវិញ្ញាណ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌ទាំង ១៤ នេះ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ នេះឯង ការកើតឡើងនៃពួកអរូបាវចរទេវតា ព្រោះបច្ច័យនៃហេតុ ៨។

[២២៩] ការកើតឡើងនៃគតិសម្បត្តិ ក្នុងញាណវិប្បយុត្ត តើព្រោះបច្ច័យនៃហេតុប៉ុន្មាន ការកើតឡើងនៃពួកខត្តិយមហាសាល ព្រាហ្មណមហាសាល គហបតិមហាសាល កាមាវចរទេវតា ក្នុងញាណវិប្បយុត្ត ព្រោះបច្ច័យនៃហេតុប៉ុន្មាន។ ការកើតឡើងនៃគតិសម្បត្តិ ក្នុងញាណវិប្បយុត្ត ព្រោះបច្ច័យនៃហេតុ ៦ ការកើតឡើងនៃពួកខត្តិយមហាសាល ព្រាហ្មណមហាសាល គហបតិមហាសាល កាមាវចរទេវតា ក្នុងញាណវិប្បយុត្ត ព្រោះបច្ច័យនៃហេតុ ៦។

[២៣០] ការកើតឡើងនៃគតិសម្បត្តិ ក្នុងញាណវិប្បយុត្ត ព្រោះបច្ច័យនៃហេតុ ៦ តើដូចម្ដេច។ ក្នុងខណៈជវ័ននៃកុសលកម្ម មានហេតុជាកុសល ២21) ជាសហជាតប្បច្ច័យនៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ (កើតមាន) ព្រោះមានកុសលមូល ជាបច្ច័យខ្លះ ក្នុងខណៈនៃសេចក្ដីត្រេកអរ មានហេតុជាអកុសល ២22) ជាសហជាតប្បច្ច័យនៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ (កើតមាន) ព្រោះមានអកុសលមូល ជាបច្ច័យខ្លះ ក្នុងខណៈនៃបដិសន្ធិ មានហេតុជាអព្យាក្រឹត ២23) ជាសហជាតប្បច្ច័យនៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា វិញ្ញាណ (កើតមាន) ព្រោះមាននាមរូប ជាបច្ច័យខ្លះ នាមរូប (កើតមាន) ព្រោះមានវិញ្ញាណ ជាបច្ច័យខ្លះ ក្នុងខណៈនៃបដិសន្ធិ មានខន្ធ ៥ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយបច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានមហាភូតរូប ៤ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានជីវិតសង្ខារ ៣ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មាននាម និងរូប ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌ ១៤ នេះ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានខន្ធមិនមានរូប ៤ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានឥន្ទ្រិយ ៤ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានហេតុ ២ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មាននាម និងវិញ្ញាណ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌ទាំង ១២ នេះ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយបច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌ ២៦ នេះ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ នេះឯង ការកើតឡើងនៃគតិសម្បត្តិ ក្នុងញាណវិប្បយុត្ត ព្រោះបច្ច័យនៃហេតុ ៦។

ការកើតឡើងនៃពួកខត្តិយមហាសាល ព្រាហ្មណមហាសាល គហបតិមហាសាល កាមាវចរទេវតា ក្នុងញាណវិប្បយុត្ត ព្រោះបច្ច័យនៃហេតុ ៦ តើដូចម្ដេច។ ក្នុងខណៈជវ័ននៃកុសលកម្ម មានហេតុជាកុសល ២ ជាសហជាតប្បច្ច័យនៃចេតនាដែលកើតហើយ ក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ កើតមាន ព្រោះមានកុសលមូល ជាបច្ច័យខ្លះ។បេ។ នេះឯង ការកើតឡើងនៃពួកខត្តិយមហាសាល ព្រាហ្មណមហាសាល គហបតិមហាសាល កាមាវចរទេវតា ក្នុងញាណវិប្បយុត្ត ព្រោះបច្ច័យនៃហេតុ ៦។

ចប់ គតិកថា។

កម្មកថា (ទី៧)

(៧. កម្មកថា)

[២៣១] កម្មមានរួចហើយ វិបាក (ផល) របស់កម្មមានរួចហើយ កម្មមានរួចហើយ (តែ) វិបាករបស់កម្មមិនទាន់មានហើយ កម្មមានរួចហើយ វិបាករបស់កម្មកំពុងមាន កម្មមានរួចហើយ វិបាករបស់កម្មមិនមាន កម្មមានរួចហើយ វិបាករបស់កម្មនឹងមាន កម្មមានរួចហើយ វិបាករបស់កម្មនឹងមិនមាន កម្មកំពុងមាន វិបាករបស់កម្មក៏កំពុងមាន កម្មកំពុងមាន វិបាករបស់កម្មមិនមាន កម្មកំពុងមាន វិបាករបស់កម្មនឹងមាន កម្មកំពុងមាន វិបាករបស់កម្មនឹងមិនមាន កម្មនឹងមាន វិបាករបស់កម្មនឹងមាន កម្មនឹងមាន វិបាករបស់កម្មនឹងមិនមាន កម្មជាកុសលមានរួចហើយ វិបាករបស់កម្មជាកុសលមានរួចហើយ កម្មជាកុសលមានរួចហើយ វិបាករបស់កម្មជាកុសលមិនទាន់មាន កម្មជាកុសលមានរួចហើយ វិបាករបស់កម្មជាកុសលកំពុងមាន កម្មជាកុសលមានរួចហើយ វិបាករបស់កម្មជាកុសលមិនមាន កម្មជាកុសលមានរួចហើយ វិបាករបស់កម្មជាកុសលនឹងមាន កម្មជាកុសលមានរួចហើយ វិបាករបស់កម្មជាកុសលនឹងមិនមាន កម្មជាកុសលកំពុងមាន វិបាករបស់កម្មជាកុសលកំពុងមាន កម្មជាកុសលកំពុងមាន វិបាករបស់កម្មជាកុសលមិនមាន កម្មជាកុសលកំពុងមាន វិបាករបស់កម្មជាកុសលនឹងមាន កម្មជាកុសលកំពុងមាន វិបាករបស់កម្មជាកុសលនឹងមិនមាន កម្មជាកុសលនឹងមាន វិបាករបស់កម្មជាកុសលនឹងមាន កម្មជាកុសលនឹងមាន វិបាករបស់កម្មជាកុសលនឹងមិនមាន កម្មជាអកុសលមានរួចហើយ វិបាករបស់កម្ម ជាអកុសលមិនទាន់មានហើយ កម្មជាអកុសលមានរួចហើយ វិបាករបស់កម្មជាអកុសលកំពុងមាន កម្មជាអកុសលមានរួចហើយ វិបាករបស់កម្មជាអកុសលកំពុងមាន កម្មជាអកុសលមានរួចហើយ វិបាករបស់កម្មជាអកុសលនឹងមាន កម្មជាអកុសលមានរួចហើយ វិបាករបស់កម្មជាអកុសលនឹងមិនមាន កម្មជាអកុសលកំពុងមាន វិបាករបស់កម្មជាអកុសលកំពុងមាន កម្មជាអកុសលកំពុងមាន វិបាករបស់កម្មជាអកុសលមិនមាន កម្មជាអកុសលកំពុងមាន វិបាករបស់កម្មជាអកុសលនឹងមាន កម្មជាអកុសលនឹងមាន វិបាករបស់កម្មជាអកុសលនឹងមាន កម្មជាអកុសលនឹងមាន វិបាករបស់កម្មជាអកុសលនឹងមិនមាន។

[២៣២] កម្មប្រកបដោយទោស មានរួចហើយ។បេ។ កម្មមិនមានទោស មានរួចហើយ។បេ។ កម្មខ្មៅ មានរួចហើយ។បេ។ កម្មស មានរួចហើយ។បេ។ កម្មចម្រើនដោយសុខ មានរួចហើយ។បេ។ កម្មចម្រើនដោយទុក្ខ មានរួចហើយ។បេ។ កម្មមានសុខជាវិបាក មានរួចហើយ។បេ។ កម្មមានទុក្ខជាវិបាក មានរួចហើយ វិបាករបស់កម្មមានទុក្ខជាវិបាក មានរួចហើយ កម្មមានទុក្ខជាវិបាក មានរួចហើយ វិបាករបស់កម្មមានទុក្ខជាវិបាក មិនទាន់មានហើយ កម្មមានទុក្ខជាវិបាក មានរួចហើយ វិបាករបស់កម្មមានទុក្ខជាវិបាក កំពុងមាន កម្មមានទុក្ខជាវិបាក មានរួចហើយ វិបាករបស់កម្មមានទុក្ខជាវិបាកមិនមាន កម្មមានទុក្ខជាវិបាក មានរួចហើយ វិបាករបស់កម្មមានទុក្ខជាវិបាកនឹងមាន កម្មមានទុក្ខជាវិបាក មានរួចហើយ វិបាករបស់កម្មមានទុក្ខជាវិបាកនឹងមិនមាន កម្មមានទុក្ខជាវិបាកកំពុងមាន វិបាករបស់កម្មមានទុក្ខជាវិបាក កំពុងមាន កម្មមានទុក្ខជាវិបាក កំពុងមាន វិបាករបស់កម្មមានទុក្ខជាវិបាកមិនមាន កម្មមានទុក្ខជាវិបាកកំពុងមាន វិបាករបស់កម្មមានទុក្ខជាវិបាកនឹងមាន កម្មមានទុក្ខជាវិបាកកំពុងមាន វិបាករបស់កម្មមានទុក្ខជាវិបាកនឹងមិនមាន កម្មមានទុក្ខជាវិបាកនឹងមាន វិបាករបស់កម្មមានទុក្ខជាវិបាកនឹងមាន កម្មមានទុក្ខជាវិបាកនឹងមាន វិបាករបស់កម្មមានទុក្ខជាវិបាកនឹងមិនមាន។

ចប់ កម្មកថា។

វិបល្លាសកថា (ទី៨)

(៨. វិបល្លាសកថា)

បរិបុណ្ណនិទាន។

[២៣៣] ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស (សេចក្ដីសម្គាល់ខុស) ចិត្តវិបល្លាស (គំនិតខុស) ទិដ្ឋិវិបល្លាស (ការយល់ខុស) នេះមាន ៤ យ៉ាង ចុះវិបល្លាស ៤ យ៉ាង តើដូចម្ដេចខ្លះ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស ទិដ្ឋិវិបល្លាសថាទៀងក្នុងវត្ថុមិនទៀង ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស ទិដ្ឋិវិបល្លាស ថាជាសុខក្នុងវត្ថុជាទុក្ខ ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស ទិដ្ឋិវិបល្លាស ថាខ្លួនក្នុងវត្ថុមិនមែនខ្លួន ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស ទិដ្ឋិវិបល្លាស ថាល្អក្នុងវត្ថុមិនល្អ ១ ម្នាលភិក្ខុទាំងឡាយ នេះឯង សញ្ញាវិបល្លាស ចិត្តវិបល្លាស ទិដ្ឋិវិបល្លាស ៤ យ៉ាង។

[២៣៤] ម្នាលភិក្ខុទាំងឡាយ មិនមែនសញ្ញាវិបល្លាស មិនមែនចិត្តវិបល្លាស មិនមែនទិដ្ឋិវិបល្លាសនេះ មាន ៤ យ៉ាង ចុះ ៤ យ៉ាង តើដូចម្ដេចខ្លះ ម្នាលភិក្ខុទាំងឡាយ មិនមែនសញ្ញាវិបល្លាស មិនមែនចិត្តវិបល្លាស មិនមែនទិដ្ឋិវិបល្លាស ថាមិនទៀងក្នុងវត្ថុ មិនទៀង ១ ម្នាលភិក្ខុទាំងឡាយ មិនមែនសញ្ញាវិបល្លាស មិនមែនចិត្តវិបល្លាស មិនមែន ទិដ្ឋិវិបល្លាស ថាជាទុក្ខក្នុងវត្ថុជាទុក្ខ ១ ម្នាលភិក្ខុទាំងឡាយ មិនមែនសញ្ញាវិបល្លាស មិនមែនចិត្តវិបល្លាស មិនមែនទិដ្ឋិវិបល្លាស ថាមិនមែនខ្លួនក្នុងវត្ថុមិនមែនខ្លួន ១ ម្នាលភិក្ខុទាំងឡាយ មិនមែនសញ្ញាវិបល្លាស មិនមែនចិត្តវិបល្លាស មិនមែនទិដ្ឋិវិបល្លាស ថាមិនស្អាតក្នុងវត្ថុមិនស្អាត ១ ម្នាលភិក្ខុទាំងឡាយ នេះឯង មិនមែនសញ្ញាវិបល្លាស មិនមែនចិត្តវិបល្លាស មិនមែនទិដ្ឋិវិបល្លាស ៤ យ៉ាង។

សត្វទាំងឡាយ មានសេចក្ដីសំគាល់ថាទៀង ក្នុងវត្ថុដែលមិនទៀងផង មានសេចក្ដី សំគាល់ថាសុខ ក្នុងវត្ថុដែលជាទុក្ខផង មានសេចក្ដីសំគាល់ថាខ្លួន ក្នុងវត្ថុដែល មិនមែនខ្លួនផង មានសេចក្ដីសំគាល់ថាល្អ ក្នុងវត្ថុដែលមិនល្អផង ត្រូវមិច្ឆាទិដ្ឋិ កំចាត់បង់ហើយ មានចិត្តក្រឡក មានសេចក្ដីសំគាល់ខុស សត្វទាំងនោះ ឈ្មោះថា ប្រកបខ្លួនក្នុងកិលេសជាគ្រឿងប្រកបរបស់មារ មិនក្សេមក្សាន្តចាកយោគធម៌ ឡើយ តែងដល់នូវជាតិ និងមរណៈ រមែងអន្ទោលទៅកាន់សង្សារ លុះកាលណាព្រះពុទ្ធទាំងឡាយ ព្រះអង្គធ្វើនូវរស្មី ទ្រង់ត្រាស់ឡើងក្នុងលោក ព្រះអង្គទ្រង់ប្រកាសធម៌នេះ ជាធម៌ញ៉ាំងសត្វឲ្យដល់នូវឋានស្ងប់ទុក្ខ សត្វទាំងនោះ ប្រកបដោយប្រាជ្ញា បានស្ដាប់ធម៌របស់ព្រះពុទ្ធទាំងឡាយនោះ ទើបបានចំពោះនូវចិត្តរបស់ខ្លួន គឺបានឃើញនូវវត្ថុមិនទៀង ថាមិនទៀង បានឃើញនូវវត្ថុជាទុក្ខ ថាជាទុក្ខ បានឃើញនូវវត្ថុមិនមែនខ្លួន ថាមិនមែនខ្លួន បានឃើញនូវវត្ថុមិនល្អ ថាមិនល្អ ជាអ្នកប្រកាន់ត្រូវដោយសម្មាទិដ្ឋិ បានកន្លងនូវទុក្ខទាំងពួង។

វិបល្លាសទាំង ៤ នេះ បុគ្គលអ្នកបរិបូណ៌ដោយទិដ្ឋិ លះបង់បានខ្លះ លះបង់មិនបានខ្លះ គឺវិបល្លាសខ្លះ លោកលះបង់បាន វិបល្លាសខ្លះ លោកលះបង់មិនបាន សញ្ញាវិបល្លាស ចិត្តវិបល្លាស ទិដ្ឋិវិបល្លាស ថាទៀងក្នុងវត្ថុដែលមិនទៀង លោកលះបង់ហើយ តែសញ្ញានៅកើត ចិត្តនៅកើត ថាជាសុខក្នុងវត្ថុជាទុក្ខ លោកលះបង់បានត្រឹមតែទិដ្ឋិវិបល្លាសទេ សញ្ញាវិបល្លាស ចិត្តវិបល្លាស ទិដ្ឋិវិបល្លាស ថាជាខ្លួនក្នុងវត្ថុដែលមិនមែនខ្លួន លោកលះបង់ហើយ តែសញ្ញានៅកើត ចិត្តនៅកើត ថាល្អក្នុងវត្ថុដែលមិនល្អ លះបង់បានតែទិដ្ឋិវិបល្លាសទេ (គឺថា) វិបល្លាស ៦ ក្នុងវត្ថុ ២ លោកលះបង់ហើយ វិបល្លាស ២ ក្នុងវត្ថុ ២ លោកលះបង់ហើយ ត្រង់វិបល្លាស ៤ លះមិនបានទេ គឺ វិបល្លាស ៨ ក្នុងវត្ថុ ៤ លោកលះបាន វិបល្លាស ៤ លះមិនបានទេ។

ចប់ វិបល្លាសកថា។

មគ្គកថា (ទី៩)

(៩. មគ្គកថា)

[២៣៥] ពាក្យថា មគ្គ តើមគ្គ ដោយអត្ថដូចម្ដេច។ ក្នុងខណៈនៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាយល់ឃើញ ជាមគ្គផង ជាហេតុផង ដើម្បីលះមិច្ឆាទិដ្ឋិ ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភនូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់ នូវពួកកិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះនូវគុណវិសេស មានបដិវេធជាដើម ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាននូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះតទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់ដឹងនូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិតនៅស៊ប់ក្នុងនិរោធ។ សម្មាសង្កប្បៈ ដោយអត្ថថា លើកចិត្តឡើងកាន់អារម្មណ៍ ជាមគ្គផង ជាហេតុផង ដើម្បីលះមិច្ឆាសង្កប្បៈ ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភនូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់នូវពួកកិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះនូវគុណវិសេស មានបដិវេធជាដើម ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាននូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះតទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់ដឹងនូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិតនៅចំពោះក្នុងនិរោធ។ សម្មាវាចា ដោយអត្ថថាកំណត់ ជាមគ្គផង ជាហេតុផង ដើម្បីលះបង់មិច្ឆាវាចា ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភនូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់នូវពួកកិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះនូវគុណវិសេស មានបដិវេធជាដើម ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាននូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះតទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់ដឹងនូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិតនៅចំពោះក្នុងនិរោធ។ សម្មាកម្មន្តៈ ដោយអត្ថថា ខ្នះខ្នែង ជាមគ្គផង ជាហេតុផង ដើម្បីលះបង់មិច្ឆាកម្មន្តៈ ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភនូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់នូវពួកកិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះនូវគុណវិសេស មានបដិវេធជាដើម ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាននូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះតទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់ដឹងនូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិតនៅចំពោះក្នុងនិរោធ។ សម្មាអាជីវៈ ដោយអត្ថថា ផូរផង់ ជាមគ្គផង ជាហេតុផង ដើម្បីលះបង់មិច្ឆាអាជីវៈ។បេ។ សម្មាវាយាមៈ ដោយអត្ថថា ផ្គងឡើង ជាមគ្គផង ជាហេតុផង ដើម្បីលះបង់នូវមិច្ឆាវាយាមៈ។បេ។ សម្មាសតិ ដោយអត្ថថា ប្រុងប្រយ័ត្ន ជាមគ្គផង ជាហេតុផង ដើម្បី លះបង់មិច្ឆាសតិ។បេ។ សម្មាសមាធិ ដោយអត្ថថា មិនរាយមាយ ជាមគ្គផង ជាហេតុផង ដើម្បីលះបង់មិច្ឆាសមាធិ ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភនូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់នូវពួកកិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះនូវគុណវិសេស មានបដិវេធជាដើម ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាននូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះតទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់ដឹងនូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិតនៅចំពោះក្នុងនិរោធ។

[២៣៦] ក្នុងខណៈនៃសកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា យល់ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា មិនរាយមាយ ជាមគ្គផង ជាហេតុផង ដើម្បីលះបង់នូវកាមរាគសំយោជនៈ និងបដិឃសំយោជនៈដ៏គ្រោតគ្រាត នូវកាមរាគានុស័យ និងបដិឃានុស័យដ៏គ្រោតគ្រាត ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភនូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់នូវពួកកិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះនូវគុណវិសេស មានបដិវេធជាដើម ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាននូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះតទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់ដឹងនូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិតនៅចំពោះក្នុងនិរោធ។

ក្នុងខណៈនៃអនាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា យល់ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា មិនរាយមាយ ជាមគ្គផង ជាហេតុផង ដើម្បីលះបង់នូវកាមរាគសំយោជនៈ និងបដិឃសំយោជនៈដ៏ស្ដួចស្ដើង នូវកាមរាគានុស័យ និងបដិឃានុស័យដ៏ស្ដួចស្ដើង ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភនូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់នូវពួកកិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះនូវគុណវិសេស មានបដិវេធជាដើម ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាននូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះតទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់ដឹងនូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិតនៅចំពោះក្នុងនិរោធ។

ក្នុងខណៈនៃអរហត្តមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា យល់ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា មិនរាយមាយ ជាមគ្គផង ជាហេតុផង ដើម្បីលះបង់នូវរូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ រាគានុស័យ អវិជ្ជានុស័យ ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភនូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់នូវពួកកិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះនូវគុណវិសេស មានបដិវេធជាដើម ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាននូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះតទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់ដឹងនូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិតនៅចំពោះក្នុងនិរោធ។

[២៣៧] សម្មាទិដ្ឋិ មានការយល់ឃើញជាមគ្គ សម្មាសង្កប្បៈ មានការលើកចិត្ត កាន់អារម្មណ៍ជាមគ្គ សម្មាវាចា មានការកំណត់ជាមគ្គ សម្មាកម្មន្តៈ មានការខ្នះខ្នែងជាមគ្គ សម្មាអាជីវៈ មានការផូរផង់ជាមគ្គ សម្មាវាយាមៈ មានការផ្គងជាមគ្គ សម្មាសតិ មានការប្រុងប្រយ័ត្នជាមគ្គ សម្មាសមាធិ មានការមិនរាយមាយជាមគ្គ សតិសម្ពោជ្ឈង្គ មានការប្រុងប្រយ័ត្នជាមគ្គ ធម្មវិចយសម្ពោជ្ឈង្គ មានការពិចារណាជាមគ្គ វីរិយសម្ពោជ្ឈង្គ មានការផ្គងឡើងជាមគ្គ បីតិសម្ពោជ្ឈង្គ មានការផ្សាយទៅជាមគ្គ បស្សទ្ធិសម្ពោជ្ឈង្គ មានការស្ងប់រម្ងាប់ជាមគ្គ សមាធិសម្ពោជ្ឈង្គ មានការមិនរាយមាយជាមគ្គ ឧបេក្ខាសម្ពោជ្ឈង្គ មានការពិចារណាជាមគ្គ សទ្ធាពលៈ មានការមិនកម្រើក ព្រោះការមិនជឿជាមគ្គ វីរិយពលៈ មានការមិនកម្រើក ព្រោះការខ្ជិលច្រអូសជាមគ្គ សតិពលៈ មានការមិនកម្រើក ព្រោះសេចក្ដីប្រហែសជាមគ្គ សមាធិពលៈ មានការមិនកម្រើកព្រោះឧទ្ធច្ចៈជាមគ្គ បញ្ញាពលៈ មានការមិនកម្រើកព្រោះអវិជ្ជាជាមគ្គ សទ្ធិន្ទ្រិយ មានការជឿស៊ប់ជាមគ្គ វីរិយិន្ទ្រិយ មានការផ្គងឡើងជាមគ្គ សតិន្ទ្រិយ មានការប្រុងប្រយ័ត្នជាមគ្គ សមាធិន្ទ្រិយ មានការមិនរាយមាយជាមគ្គ បញ្ញិន្ទ្រិយ មានការយល់ឃើញជាមគ្គ ឥន្ទ្រិយ ឈ្មោះថាមគ្គ ដោយអត្ថថា ជាអធិបតី ពលៈឈ្មោះថាមគ្គ ដោយអត្ថថា មិនកម្រើក ពោជ្ឈង្គ ឈ្មោះថាមគ្គ ដោយអត្ថថា ចេញចាក (វដ្ដៈ) ឈ្មោះថាមគ្គ ដោយអត្ថថាជាហេតុ សតិប្បដ្ឋាន ឈ្មោះថាមគ្គ ដោយអត្ថថា ប្រុងប្រយ័ត្ន សម្មប្បធាន ឈ្មោះថាមគ្គ ដោយអត្ថថា តាំងមាំ ឥទ្ធិបាទ ឈ្មោះថាមគ្គ ដោយអត្ថថាសម្រេច សច្ចៈ ឈ្មោះថាមគ្គ ដោយអត្ថថាទៀងទាត់ សមថៈ ឈ្មោះថាមគ្គ ដោយអត្ថថា មិនរាយមាយ វិបស្សនា ឈ្មោះថាមគ្គ ដោយអត្ថថាយល់ច្បាស់ សមថវិបស្សនា ឈ្មោះថាមគ្គ ដោយអត្ថថាមានរសតែមួយ យុគនទ្ធធម៌ (ធម៌អាស្រ័យនឹងគ្នា ដូចជានឹម និងព្រាត់ជ្រាម) ឈ្មោះថាមគ្គ ដោយអត្ថថាមិនប្រព្រឹត្តកន្លងគ្នា សីលវិសុទ្ធិ ឈ្មោះថាមគ្គ ដោយអត្ថថាសង្រួម ចិត្តវិសុទ្ធិ ឈ្មោះថាមគ្គ ដោយអត្ថថាមិនរាយមាយ ទិដ្ឋិវិសុទ្ធិឈ្មោះថាមគ្គ ដោយអត្ថថាយល់ឃើញ វិមោក្ខ ឈ្មោះថាមគ្គ ដោយអត្ថថារួច (ចាកកិលេស) វិជ្ជា ឈ្មោះថាមគ្គ ដោយអត្ថថាចាក់ធ្លុះ វិមុត្តិ ឈ្មោះថាមគ្គ ដោយអត្ថថា លះបង់ ខយញ្ញាណ ឈ្មោះថាមគ្គ ដោយអត្ថថាផ្ដាច់បង់ ឆន្ទៈ ឈ្មោះថាមគ្គ ដោយអត្ថថា ជាឫស មនសិការៈ ឈ្មោះថាមគ្គ ដោយអត្ថថា តាំងឡើងព្រម ផស្សៈ ឈ្មោះថាមគ្គ ដោយអត្ថថារួបរួម វេទនា ឈ្មោះថាមគ្គ ដោយអត្ថថាប្រជុំចុះ សមាធិ ឈ្មោះថាមគ្គ ដោយអត្ថថាជាប្រមុខ សតិ ឈ្មោះថាមគ្គ ដោយអត្ថថាជាអធិបតី បញ្ញា ឈ្មោះថាមគ្គ ដោយអត្ថថា ក្រៃលែងជាងពួកធម៌ទាំងនោះ វិមុត្តិ ឈ្មោះថាមគ្គ ដោយអត្ថថាជាខ្លឹម អមតនិព្វាន ឈ្មោះថាមគ្គ ដោយអត្ថថាចប់ស្រេច (នៃកិច្ចក្នុងសាសនា)។

ចប់ មគ្គកថា។

ចប់ ភាគ ៧០។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
ខុទ្ទកនិកាយ sut.kn
បដិសម្ភិទាមគ្គ ទុតិយភាគ sut.kn.pat
មហាវគ្គ sut.kn.pat.v01
ទិដ្ឋិកថា sut.kn.pat.01.02
អានាបានកថា ៨៣ sut.kn.pat.01.03
ឥន្រ្ទិយកថា ១៩០ sut.kn.pat.01.04
វិមោក្ខកថា ២៨០ sut.kn.pat.01.05
គតិកថា ៣៧៩ sut.kn.pat.01.06
កម្មកថា ៣៩៣ sut.kn.pat.01.07
វិបល្លាសកថា ៣៩៨ sut.kn.pat.01.08
មគ្គកថា ៤០២

1)
ហេតុនាំឲ្យកើតទិដ្ឋិ។
2) , 3) , 4)
ញែកចេញជា ៤ ដូចរូបខាងដើមនោះដែរ។
5)
នាមដែលកើតមានក្នុងទីបំផុតនៃការរួចចាកកិលេស។
6)
ក្នុងធម៌នេះ គ្មានប្រាប់ចំនួនថាប៉ុន្មានៗទេ តែដែលដាក់លេខ ១ គ្រប់សង្កាត់មកនេះ ដើម្បីឲ្យងាយយល់ប៉ុណ្ណោះ។
7)
តាមចំនួនសំខ្យាថា ៦៨ តែរាប់ទៅឃើញលើសកំណត់ចំនួន ៧ មិនដឹងថាហេតុអ្វី។
8)
វេទៈ សំដៅយកញាណក្នុងមគ្គ ៤។ អដ្ឋកថា។
9) , 10) , 11)
ជាឈ្មោះនៃអរិយមគ្គ ដោយអត្ថថា រួចចាកកិលេស។ វិសុទ្ធិមគ្គ។
12) , 13) , 14)
គឺជាឈ្មោះភយតូបដ្ឋានញ្ញាណ អាទីនវញ្ញាណ និព្វិទាញាណ នោះឯង។
15)
បញ្ញាជ្រាបច្បាស់ក្នុងការងាកចេញ បែរចេញ ចាកកិលេស និងខន្ធ ដែលប្រព្រឹត្តទៅតាមកិលេសនោះ ព្រោះផ្តាច់បង់នូវកិលេស ១ ចាកសង្ខារនិមិត្តជាខាងក្រៅ ព្រោះធ្វើព្រះនិព្វានជាអារម្មណ៍ ១ ឈ្មោះថា ឧភតោវុដ្ឋានវិវដ្តនប្បញ្ញា បានដល់មគ្គញាណ។ អដ្ឋកថា។
16)
ធម៌ដែលស្របតាមនូវវិមោក្ខ។
17)
បានដល់ ឧបាទានទាំង ៤ គឺ កាមូបាទាន ១ ទិដ្ឋុប្បាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។ អដ្ឋកថា។
18)
អលោភៈ ១ អទោសៈ ១ អមោហៈ ១។
19) , 22)
លោភៈ ១ មោហៈ ១។
20)
អលោភៈ ១ អទោសៈ ១ អមោហៈ ១។ កុសលហេតុ ៣ អកុសលហេតុ ២ អព្យាកតហេតុ ៣ រួមជា ៨ ហេតុ។
21) , 23)
អលោភៈ ១ អទោសៈ ១។
km/tipitaka/book_070.txt · ពេលកែចុងក្រោយ: 2023/03/16 11:06 និពន្ឋដោយ Johann