User Tools

Site Tools


Translations of this page?:
km:tipitaka:book_073

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៧៣ - Book 73

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20200728 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20200728 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៧៣ - Tipitaka Book 073, for change log on ati.eu see here: រាយការណ៍ ភាគ ០៧៣



book_073.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_073.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះ​ត្រៃបិដក ភាគ ទី៧៣

ទ. 1

សុត្តន្តបិដក

ខុទ្ទកនិកាយគ

(ខុទ្ទកនិកាយេ)

​អបទាន

(អបទានំ)

ភាគទី ៧៣

ទុតិយភាគ

ភិក្ខទាយិវគ្គ ទី១១

(១១. ភិក្ខទាយិវគ្គោ)

ភិក្ខទាយកត្ថេរាបទាន ទី១

(១. ភិក្ខទាយកត្ថេរអបទានំ)

[១] ខ្ញុំបានឃើញព្រះសម្ពុទ្ធមានវណ្ណៈដូចមាស ទ្រង់គួរទទួលគ្រឿងបូជា ទ្រង់ចេញចាកព្រៃធំ គឺតណ្ហា មកកាន់ព្រះនិព្វាន។ ខ្ញុំទៅតាមស្នាមព្រះបាទានៃព្រះពុទ្ធ ទ្រង់ញ៉ាំងជនឲ្យរលត់ទុក្ខ ហើយបានថ្វាយភិក្ខាមួយវែក ដល់ព្រះមហេសី ព្រះនាមសិទ្ធត្ថៈ ទ្រង់មានប្រាជ្ញា មានព្រះហឫទ័យស្ងប់រម្ងាប់ មានព្យាយាមច្រើន ទ្រង់មិនញាប់ញ័រដោយលោកធម៌។ សេចក្ដីត្រេកអររបស់ខ្ញុំ មានប្រមាណច្រើន ចំពោះព្រះពុទ្ធ ជាអាទិច្ចពន្ធុ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយភិក្ខា។ ក្នុងកប្បទី ៨៧ អំពីកប្បនេះ ខ្ញុំបានកើតជាសេ្ដចចក្រពត្តិ ៧ ជាតិ ព្រះនាមមហារេណុដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះភិក្ខទាយកតេ្ថមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ភិក្ខទាយកតេ្ថរាបទាន។

ញាណសញ្ញិកតេ្ថរាបទាន ទី២

(២. ញាណសញ្ញិកត្ថេរអបទានំ)

[២] (ខ្ញុំបានឃើញ) នូវព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស ទ្រង់ដូចអាជានេយ្យដ៏ប្រសើរ ឬទ្រង់ដូចដំរីឈ្មោះមាតង្គៈ ដែលចុះប្រេងបីយ៉ាង ព្រះអង្គស្វែងរកនូវគុណដ៏ធំ ទ្រង់ញ៉ាំងទិសទាំងពួងឲ្យភ្លឺច្បាស់ ទ្រង់ដូចដើមសាលរាជ មានផ្ការីកហើយ ទ្រង់ជាច្បងក្នុងត្រៃលោក ទ្រង់ឧត្តមជាងនរៈ ទ្រង់ស្តេចនិមន្តទៅតាមច្រក បានញ៉ាំងចិត្តខ្ញុំឲ្យជ្រះថ្លាក្នុងញាណ (របស់ព្រះអង្គ) ខ្ញុំបានផ្គងអញ្ជលី មានចិត្តជ្រះថ្លា មានចិត្តរីករាយ ហើយថ្វាយបង្គំព្រះសិទ្ធត្ថៈ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីសម្គាល់ក្នុងញាណ។ ក្នុងកប្បទី ៧៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ជាស្តេចឧត្តមជាងជន ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះញាណសញ្ញិកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ញាណសញ្ញិកត្ថេរាបទាន។

ឧប្បលហត្ថិយត្ថេរាបទាន ទី៣

(៣. ឧប្បលហត្ថិយត្ថេរអបទានំ)

[៣] ក្នុងកាលនោះ ខ្ញុំកើតជាអ្នកក្រងផ្កា នៅអាស្រ័យក្នុងក្រុងឈ្មោះតិវរា បានឃើញព្រះពុទ្ធព្រះនាមសិទ្ធត្ថៈ មានធូលីគឺរាគៈទៅប្រាសហើយ ដែលសត្វលោកបូជាហើយ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្កា ១ ក្ដាប់ ខ្ញុំទៅកើតក្នុងភពណាៗ តែងសោយផលជាទីប្រាថ្នា ដែលខ្លួនធ្វើល្អហើយក្នុងកាលមុន (ក្នុងភពនោះៗ) ដោយអំណាចអានិសង្សនៃកម្មនោះ ខ្ញុំមានផ្កាម្លិះព័ទ្ធព័ន្ធហើយ នេះជាផលនៃសេចក្ដីសម្គាល់។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ អាស្រ័យកប្បគម្រប់ ៩៤ វៀរលែងកប្បបច្ចុប្បន្ននេះចេញ ខ្ញុំបានកើតជាស្ដេច ៥០០ ជាតិ ព្រះនាមនជ្ជុបមៈដូចគ្នា ក្នុងកប្បនោះ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។

បានឮថា ព្រះឧប្បលហត្ថិយត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧប្បលហត្ថិយត្ថេរាបទាន។

បទបូជកត្ថេរាបទាន ទី៤

(៤. បទបូជកត្ថេរអបទានំ)

[៤] ខ្ញុំបានថ្វាយផ្កាម្លិះ ដល់ព្រះមានព្រះភាគទ្រង់ព្រះនាមសិទ្ធត្ថៈ ខ្ញុំបានរោយរាយផ្កា ៧ ត្រង់ព្រះបាទ ដោយសេចក្ដីរីករាយ។ ខ្ញុំគ្របសង្កត់ពួកជន និងទេវតាក្នុងថ្ងៃនេះ ដោយកុសលកម្មនោះ ខ្ញុំទ្រទ្រង់រាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាផ្កា។ ក្នុងកប្បគម្រប់ ៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ១៣ ជាតិ ព្រះនាមសមន្តគន្ធៈដូចគ្នា ទ្រង់ផ្សាយអាណាចក្រទល់នឹងសមុទ្រទាំង ៤ ជាទីបំផុត ទ្រង់ជាធំជាងគណៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះបទបូជកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បទបូជកត្ថេរាបទាន។

មុដ្ឋិបុប្ផិយត្ថេរាបទាន ទី៥

(៥. មុដ្ឋិបុប្ផិយត្ថេរអបទានំ)

[៥] ក្នុងកាលនោះ ខ្ញុំកើតជាអ្នកក្រងផ្កា ឈ្មោះសុទស្សនៈ បានឃើញព្រះពុទ្ធ ព្រះអង្គប្រាសចាកធូលីគឺរាគៈ ជាច្បងក្នុងលោក ទ្រង់ប្រសើរជាងពួកនរៈ។ ខ្ញុំកាន់យកផ្កាម្លិះបូជាចំពោះព្រះបទុមុត្តរៈ ខ្ញុំមានចក្ខុស្អាត មានចិត្តរីករាយ បានសម្រេចទិព្វចក្ខុ។ ខ្ញុំមិនដែលទៅកាន់ទុគ្គតិអស់ ១ សែនកប្ប ដោយពុទ្ធបូជានេះផង ដោយការតម្កល់ចិត្តផង។ ក្នុងកប្បទី ៣៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពតិ្ត ១៦ ជាតិ ព្រះនាមទេវុត្តរៈដូចគ្នា មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះមុដិ្ឋបុប្ផិយត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មុដ្ឋិបុប្ផិយត្ថេរាបទាន។

ឧទកបូជកត្ថេរាបទាន ទី៦

(៦. ឧទកបូជកត្ថេរអបទានំ)

[៦] ព្រះសម្ពុទ្ធមានវណ្ណៈដូចមាស ស្ដេចនិមន្តទៅឰដ៏អាកាស រុងរឿងដូចភ្លើងឆេះឆ្នាំងខ្លាញ់ ឬដូចភ្លើងកំពុងឆេះភ្លឺរន្ទាល។ ខ្ញុំកាន់យកទឹកដោយដៃ សាចទៅនាអាកាស ព្រះពុទ្ធមានព្យាយាមធំ ប្រកបដោយសេចក្ដីករុណាចំពោះខ្ញុំ ទ្រង់ក៏ទទួល (នូវទឹកនោះ) ព្រះសាស្តាព្រះនាមបទុមុត្តរៈឋិតនៅនាអាកាស ទ្រង់ជ្រាបនូវតម្រិះរបស់ខ្ញុំ ហើយទ្រង់សម្ដែងគាថាទាំងនេះថា ក្នុង ១ សែនកប្ប អ្នកនឹងមិនទៅកាន់ទុគ្គតិ ដោយការថ្វាយទឹកនេះផង ដោយការញុំាងបីតិឲ្យកើតឡើងផង។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ទ្រង់ប្រសើរជាងពួកនរៈ ខ្ញុំព្រះអង្គលះបង់នូវការឈ្នះ និងការចាញ់ហើយ បានដល់នូវអចលដ្ឋាន ដោយកុសលកម្មនោះ។ ក្នុងកប្បទី ១៦៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ៣ ជាតិ ទ្រង់ព្រះនាមសហស្សរាជដូចគ្នា ទ្រង់ផ្សាយអាណាចក្រទល់នឹងសមុទ្រទាំង ៤ ទ្រង់ជាធំជាងពួកជន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះឧទកបូជកត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧទកបូជាត្ថេរាបទាន។

នឡមាលិយត្ថេរាបទាន ទី៧

(៧. នឡមាលិយត្ថេរអបទានំ)

[៧] ព្រះបទុមុត្តរសម្ពុទ្ធ ជាច្បងក្នុងលោក ជាតាទិបុគ្គល ទ្រង់គង់លើកម្រាលស្មៅ មានព្រះហឫទ័យស្ងប់រម្ងាប់ ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ខ្ញុំកាន់យកផ្កាបបុស ចងធ្វើជាផ្លិត បង្អោនថ្វាយព្រះពុទ្ធ ទ្រង់ជាធំជាងសត្វជើងពីរ ព្រះអង្គមិនញាប់ញ័រដោយលោកធម៌។ ព្រះសព្វញ្ញូជាលោកនាយក ទ្រង់ទទួលផ្លិតហើយ ទ្រង់ជ្រាបនូវតម្រិះរបស់ខ្ញុំ ទើបទ្រង់សម្តែងគាថានេះថា កាយរបស់តថាគតរលត់ទុក្ខហើយ សេចក្ដីក្ដៅក្រហាយមិនមានឡើយ យ៉ាងណាមិញ ចិត្តរបស់អ្នក ចូររួចស្រឡះចាកភ្លើងទាំងបីប្រការ យ៉ាងនោះដែរ។ ទេវតាណាមួយ អាស្រ័យដើមឈើ ទេវតាទាំងអស់នោះ មកប្រជុំគ្នា (ដោយបំណងថា) ពួកយើងនឹងស្ដាប់នូវពុទ្ធវចនៈ ដែលញុំាងទាយកឲ្យរីករាយ។ ឯព្រះមានព្រះភាគ មានពួកទេវតាចោមរោម ទ្រង់គង់លើកម្រាលនោះ ទ្រង់ញុំាងទាយកឲ្យរីករាយ ហើយសម្ដែងនូវគាថាទាំងនេះថា កុលបុត្តនេះ នឹងកើតជាស្ដេចចក្រពតិ្ត មាននាមថាសុព្វតរាជ ដោយការថ្វាយនូវផ្លិតនេះផង ដោយការតម្កល់ចិត្តផង កុលបុត្តនោះ ជាបុគ្គលត្រូវកុសលមូលដាស់តឿនហើយ នឹងបានជាស្ដេចចក្រពតិ្តទៀត មាននាមថាមាលុតរាជ ដោយសេសផលនៃកម្មនោះ។ ក្នុង ១ សែនកប្ប កុលបុត្តនេះ មិនដែលទៅកាន់ទុគ្គតិ ដោយការថ្វាយផ្លិតនេះផង ដោយការរាប់អានដ៏ធំទូលាយផង។ ក្នុង ៣០.០០០កប្ប នឹងបានជាក្សត្រ ៣៨ ជាតិ ក្សត្រទាំងនោះ ព្រះនាមថាសុព្វតរាជ ក្នុង ២៩.០០០កប្ប បានជាក្សត្រ ៨ ជាតិ ទ្រង់ព្រះនាមមាលុតរាជ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះនឡមាលិយត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់នឡមាលិយត្ថេរាបទាន។

ចប់ ភាណវារៈ ទី៧។

អាសនុបដ្ឋាយកត្ថេរាបទាន ទី៨

(៨. អាសនុបដ្ឋាហកត្ថេរអបទានំ)

[៨] ខ្ញុំចូលទៅកាន់ព្រៃធំដ៏ស្ងាត់ មិនមានសំឡេង មិនវឹកវរ ខ្ញុំថ្វាយសីហាសនៈដល់ព្រះសម្ពុទ្ធ ព្រះនាមអត្ថទស្សី ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ខ្ញុំកាន់យកផ្កាមួយក្ដាប់ ធ្វើប្រទក្សិណព្រះអង្គ ហើយចូលទៅអង្គុយជិតព្រះសាស្តា រួចដើរចេញទៅ បែរមុខឆ្ពោះកាន់ឧត្តរទិស។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ទ្រង់ជាច្បងក្នុងលោក ទ្រង់ប្រសើរជាងនរៈ ខ្ញុំធ្វើខ្លួនឲ្យរលត់ ឥតមានសេសសល់ ភពទាំងអស់ ខ្ញុំគាស់រំលើងហើយ ដោយសារកម្មនោះ។ ក្នុងកប្បទី ១.៨០០ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសីហាសនៈ។ ក្នុងកប្ប ទី ៧០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ព្រះនាមសន្និព្វាបកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិរមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះអាសនុបដ្ឋាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អាសនុបដ្ឋាយកត្ថេរាបទាន។

ពិឡាលិទាយកត្ថេរាបទាន ទី៩

(៩. ពិឡាលិទាយកត្ថេរអបទានំ)

[៩] ខ្ញុំនៅជិតព្រៃហិមពាន្ត អង្គុយលើកម្រាលស្លឹកឈើ ក្នុងកាលនោះ ខ្ញុំមានសេចក្ដីជាប់ចំពាក់ក្នុងគ្រឿងទទួលទាន ដូចបុរសល្មោភដេក។ ខ្ញុំកំពុងជីកមើមដំឡូងជ្វា និងដំឡូងវល្លិផង ដំឡូងដៃខ្លា និងដំឡូងជ្រូកផង ខ្ញុំនាំមកនូវផ្លែពុទ្រា ផ្លែក្រខុប និងផ្លែព្នៅ ដែលខ្ញុំតាក់តែងហើយ។ ព្រះលោកវិទូ ទ្រង់ព្រះនាមបទុមុត្តរៈ គួរទទួលគ្រឿងបូជា ទ្រង់ជ្រាបនូវតម្រិះរបស់ខ្ញុំ ទើបនិមន្តមកកាន់សំណាក់ខ្ញុំ។ ខ្ញុំបានឃើញនូវព្រះមហានាគ ជាទេវតាប្រសើរជាងទេវតា ជានរាសភៈ ទ្រង់ចូលមកជិត ខ្ញុំក៏យកដំឡូងដៃខ្លា ដាក់ចុះក្នុងបាត្រ។ ក្នុងកាលនោះ ព្រះសម្ពុទ្ធ ជាមហាវីរៈ ទ្រង់ញុំាងខ្ញុំឲ្យត្រេកអរហើយ ទ្រង់សោយ លុះព្រះសព្វញ្ញូសោយរួចហើយ ទើបសម្តែងគាថានេះថា អ្នកចូរញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយថ្វាយដំឡូងដៃខ្លាដល់តថាគត អ្នកនឹងមិនទៅកាន់ទុគ្គតិ អស់ ១ សែនកប្ប។ ភពជាទីបំផុតរបស់ខ្ញុំកំពុងប្រព្រឹត្តទៅ ភពទាំងអស់ ខ្ញុំបានគាស់រំលើងហើយ ខ្ញុំទ្រទ្រង់រាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៥៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្តឈ្មោះសុមេខលិរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះពិឡាលិទាយកត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ពិឡាលិទាយកត្ថេរាបទាន។

រេណុបូជកត្ថេរាបទាន ទី១០

(១០. រេណុបូជកត្ថេរអបទានំ)

[១០] ព្រះសម្ពុទ្ធ មានវណ្ណៈដូចមាស ទ្រង់ដូចព្រះអាទិត្យមានរស្មីច្រើន ញុំាងទិសទាំងពួងឲ្យភ្លឺស្វាង ឬដូចព្រះចន្ទពេញវង់ ទ្រង់មានពួកសាវ័កចោមរោម ដូចផែនដីមានសមុទ្រ (ព័ទ្ធជុំវិញ) ខ្ញុំយកលំអងផ្កាខ្ទឹងទាំងឡាយ បូជាចំពោះព្រះវិបស្សី។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាលំអងផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៤៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ១ អង្គ ទ្រង់ព្រះនាមរេណុរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះរេណុបូជកត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់រេណុបូជកត្ថេរាបទាន។

ឧទ្ទាន

ភិក្ខទាយកត្ថេរាបទាន ១ ញាណសញ្ញិកត្ថេរាបទាន ១ ឧប្បលហត្ថិយត្ថេរាបទាន ១ បទបូជកត្ថេរាបទាន ១ មុដ្ឋិបុប្ផិយត្ថេរាបទាន ១ ឧទកបូជកត្ថេរាបទាន ១ នឡមាលិយត្ថេរាបទាន ១ អាសនុបដ្ឋាយកត្ថេរាបទាន ១ ពិឡាលិទាយកត្ថេរាបទាន ១ រេណុបូជកត្ថេរាបទាន ១ មានគាថា ៦៦។

ចប់ភិក្ខទាយិវគ្គ ទី១១។

មហាបរិវារវគ្គ ទី១២

(១២. មហាបរិវារវគ្គោ)

មហាបរិវារត្ថេរាបទាន ទី១

(១. មហាបរិវារកត្ថេរអបទានំ)

[១១] ក្នុងកាលនោះ ព្រះមានព្រះភាគ ព្រះនាមវិបស្សី ជាច្បងក្នុងលោក ជានរាសភៈ ស្តេចចូលទៅឯក្រុងពន្ធុមៈជាមួយនឹងពួកភិក្ខុ ៦៨,០០០ អង្គ។ ខ្ញុំចេញទៅអំពីទីក្រុង ដើរសំដៅទៅកាន់ទីបចេតិយ បានឃើញព្រះសម្ពុទ្ធ មានធូលី គឺរាគៈទៅប្រាសហើយ ទ្រង់គួរទទួលនូវគ្រឿងបូជា។ ពួកយក្ខ ៨៤,០០០ រូប តែងបម្រើខ្ញុំដោយគោរព ដូចពួកទេវតាបម្រើព្រះឥន្រ្ទ។ គ្រានោះ ខ្ញុំដើរចេញអំពីលំនៅ កាន់យកសំពត់ រួចថ្វាយបង្គំដោយសិរសា ហើយថ្វាយសំពត់នោះ ដល់ព្រះមហេសីសម្ពុទ្ធ (ដោយសេចក្តីជ្រះថ្លាថា) ឱព្រះពុទ្ធទាំងឡាយ ឱព្រះធម៌ទាំងឡាយ ឱសម្បទារបស់ព្រះសាស្តានៃយើង ផែនដីនេះញាប់ញ័រ ដោយអានុភាពរបស់ព្រះពុទ្ធ។ ខ្ញុំឃើញនូវហេតុដ៏អស្ចារ្យចំឡែក គួរព្រឺរោមនោះ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ ជាធំជាងសត្វជើងពីរ ទ្រង់មិនញាប់ញ័រដោយលោកធម៌។ លុះខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាហើយ ក៏ថ្វាយសំពត់ដល់ព្រះសាស្តា ខ្ញុំព្រមទាំងអាមាត្យ និងជនជាបរិស័ទ ក៏បានដល់នូវព្រះពុទ្ធជាទីពឹង។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ទ្រង់ព្រះនាមវាហនៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមហាបរិវារត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មហាបរិវារត្ថេរាបទាន។

សុមង្គលត្ថេរាបទាន ទី២

(២. សុមង្គលត្ថេរអបទានំ)

[១២] ព្រះជិនស្រីដ៏ប្រសើរ ព្រះនាមអត្ថទស្សី ជាច្បងក្នុងលោក ជានរាសភៈ ស្តេចចេញអំពីវិហារ ចូលសំដៅទៅកាន់ស្រះ។ លុះព្រះសម្ពុទ្ធ ទ្រង់ស្រង់ និងសោយរួចហើយ ទ្រង់មានតែចីវរមួយ ស្តេចយាងឡើងមក ព្រះមានព្រះភាគទ្រង់ឈរក្រឡេកមើលទិសធំទិសតូច ក្នុងទីនោះ។ ខ្ញុំចូលទៅក្នុងលំនៅ បានឃើញព្រះលោកនាយក កាលនោះខ្ញុំជាអ្នករីករាយ ក៏ទះដៃដោយចិត្តរីករាយ។ ទើបខ្ញុំប្រកបក្នុងការរាំច្រៀង និងប្រគំតូរ្យតន្រ្ដីប្រកបដោយអង្គ ៥ (ថ្វាយ) ចំពោះព្រះសម្ពុទ្ធ ទ្រង់រុងរឿងដូចព្រះអាទិត្យ ភ្លឺច្រាលដូចមាស ខ្ញុំទៅកើតក្នុងកំណើតណាៗ ទោះបីជាទេវតា ឬជាមនុស្ស ខ្ញុំតែងគ្របសង្កត់នូវសត្វទាំងពួងបាន ខ្ញុំរមែងមានយសដ៏ធំ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ខ្ពង់ខ្ពស់ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះមុនី ព្រះអង្គទ្រង់ធ្វើព្រះអង្គឲ្យត្រេកអរ ហើយធ្វើអ្នកដទៃឲ្យត្រេកអរផង។ ខ្ញុំអង្គុយកំណត់ធ្វើនូវសេចក្ដីរីករាយ ជាអ្នកមានវត្តល្អ បម្រើនូវព្រះសម្ពុទ្ធ ហើយបានទៅកើតក្នុងតុសិត។ ក្នុងកប្បទី ១.៦០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ១៨ ជាតិ ព្រះនាមឯកចិន្តិតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះសុមង្គលត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុមង្គលត្ថេរាបទាន។

សរណគមនិយត្ថេរាបទាន ទី៣

(៣. សរណគមនិយត្ថេរអបទានំ)

[១៣] សង្រ្គាមរបស់ពួកទេវរាជទាំងពីរព្រះអង្គ តាំងផ្ដើមឡើង មានកងទ័ពតាំងឡើងព្រម សំឡេងគឹកកងខ្លាំងប្រព្រឹត្តទៅ។ ព្រះលោកវិទូ ព្រះនាមបទុមុត្តរៈ ព្រះអង្គគួរទទួលនូវគ្រឿងបូជា ជាព្រះសាស្ដា ទ្រង់ឋិតនៅនាអាកាស ហើយញុំាងមហាជនឲ្យកើតសង្វេគ ទេវតាទាំងអស់ មានចិត្តរីករាយ ក៏ទម្លាក់អាវក្រោះ និងអាវុធចុះ ហើយថ្វាយបង្គំព្រះសម្ពុទ្ធ ជាពួកទេព មានចិត្តមូលតែមួយក្នុងវេលានោះ។ ព្រះលោកវិទូទ្រង់អនុគ្រោះ ទ្រង់ជ្រាបនូវតម្រិះរបស់ខ្ញុំ ហើយទ្រង់បន្លឺឡើងនូវវាចាដ៏អង់អាច ទ្រង់ញុំាងមហាជនឲ្យរលត់ទុក្ខ (ដោយព្រះពុទ្ធដីកាថា) មនុស្សមានចិត្តប្រទូស្ត បៀតបៀនតែសត្វមួយ នឹងទៅកើតក្នុងអបាយដោយចិត្តប្រទូស្តនោះ។ អ្នកទាំងឡាយ គួរញុំាងចិត្តរបស់ខ្លួនឲ្យរលត់ អ្នកទាំងឡាយកុំបៀតបៀនសត្វរឿយៗ ឡើយ ដូចជាដំរីដ៏ប្រសើរដែលបៀតបៀនសត្វច្រើន ក្នុងប្រធាននៃសង្រ្គាមនោះឡើយ។ ឯពួកសេនារបស់ស្ដេចនៃទេវតាទាំងសងខាងបានស្ងប់ ហើយបានដល់នូវព្រះលោកជេដ្ឋៈ ជាតាទិបុគ្គលដ៏ប្រសើរជាទីពឹង។ ព្រះចក្ខុមសម្ពុទ្ធ ទ្រង់ធ្វើប្រជុំជនឲ្យយល់ច្បាស់ ទ្រង់ស្រោចស្រង់ប្រជុំជន ហើយទ្រង់ក្រឡេកមើល បែរព្រះភក្រ្ដទៅកាន់ឧត្ដរទិស ចៀសចេញទៅចាកពួកទេវតា។ ខ្ញុំបានដល់នូវសរណគមន៍ជាដំបូង ចំពោះព្រះពុទ្ធជាធំជាងពួកសត្វជើងពីរ ជាតាទិបុគ្គល ខ្ញុំមិនដែលទៅកាន់ទុគ្គតិអស់ ១ សែនកប្ប។ ក្នុងកប្បទី ៣០.០០០ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ១៦ ជាតិ ទ្រង់ព្រះនាមមហាចុន្ទភិដូចគ្នា ទ្រង់ប្រសើរក្នុងរថ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះសរណគមនិយត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សរណគមនិយត្ថេរាបទាន។

ឯកាសនិយត្ថេរាបទាន ទី៤

(៤. ឯកាសនិយត្ថេរអបទានំ)

[១៤] គ្រានោះ ខ្ញុំកើតជាទេវរាជឈ្មោះវរុណៈ មានយានពលវាហនៈ បានចូលទៅបម្រើព្រះសម្ពុទ្ធ កាលព្រះអត្ថទស្សីឧត្តមជាងសត្វជើងពីរ ជាលោកនាថ ទ្រង់បរិនិព្វានហើយ ខ្ញុំនាំយកតូរ្យតន្រ្តីទាំងពួង ទៅកាន់ពោធិព្រឹក្សដ៏ប្រសើរ។ ខ្ញុំប្រមូលគ្រឿងដេញដំទាំងអស់ ចូលទៅបម្រើដើមពោធិព្រឹក្សដ៏ប្រសើរ ដោយការប្រគំ និងការរាំ ដូចជាបម្រើព្រះសម្ពុទ្ធ ក្នុងទីចំពោះព្រះភក្រ្ត។ ខ្ញុំបម្រើដើមពោធិព្រឹក្សក្នុងទីនោះ ជាឈើដុះលើផែនដី ខ្ញុំអង្គុយផ្គត់ភ្នែន ធ្វើកាលកិរិយាក្នុងទីនោះ។ ខ្ញុំប្រារព្ធនូវអំពើរបស់ខ្លួន មានចិត្តជ្រះថ្លាចំពោះពោធិព្រឹក្សដ៏ប្រសើរ ក៏បានទៅកើតក្នុងឋាននិម្មានរតី ដោយចិត្តជ្រះថ្លានោះ។ តូរ្យតន្រ្តី ៦ ម៉ឺន តែងហែហមខ្ញុំសព្វៗ កាល ដែលកំពុងប្រព្រឹត្តទៅ ក្នុងពួកមនុស្ស និងទេវតា ក្នុងភពតូច និងភពធំ។ ភ្លើង ៣ ប្រការរបស់ខ្ញុំរលត់ហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំទ្រទ្រង់រាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៥០០ អំពីកប្បនេះ ខ្ញុំបានកើតជាក្សត្រ ៣៤ ជាតិ មានព្រះនាម សុពាហុដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះឯកាសនិយត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯកាសនិយត្ថេរាបទាន។

សុវណ្ណបុប្ផិយត្ថេរាបទាន ទី៥

(៥. សុវណ្ណបុប្ផិយត្ថេរអបទានំ)

[១៥] ព្រះមានព្រះភាគ ព្រះនាមវិបស្សី ជាច្បងក្នុងលោក ជានរាសភៈ ទ្រង់គង់សម្ដែងអមតបទ ដល់ពួកជន។ ខ្ញុំស្ដាប់ធម៌របស់ព្រះមានព្រះភាគអង្គនោះ ទ្រង់ជាធំជាងសត្វជើងពីរ ជាតាទិបុគ្គល ហើយបានថ្វាយផ្កា ជាវិការៈនៃមាស ៤ ទង ចំពោះព្រះសម្ពុទ្ធ។ ក្នុងកាលនោះ បរិស័ទមានចំនួនត្រឹមណា ដំបូលជាវិការៈនៃមាស ក៏មានចំនួនត្រឹមនោះ ពន្លឺដ៏ធំទូលាយក៏កើតប្រាកដឡើង ព្រោះរស្មីព្រះពុទ្ធ និងរស្មីមាស។ ខ្ញុំមានចិត្តខ្ពស់ឯក មានចិត្តរីករាយ មានសេចក្ដីត្រេកអរកើតឡើង ខ្ញុំធ្វើអញ្ជលី ញុំាងបីតិឲ្យកើតឡើងចំពោះពន្លឺទាំងនោះ នាំមកនូវសេចក្ដីសុខក្នុងបច្ចុប្បន្ន ទើបថ្វាយបង្គំអារាធនាព្រះសម្ពុទ្ធទ្រង់មានវត្តមានល្អ ញុំាងប្រាមោទ្យឲ្យកើត ហើយចូលទៅកាន់លំនៅរបស់ខ្លួន។ លុះខ្ញុំចូលទៅកាន់លំនៅហើយ ក៏រឭកនូវព្រះពុទ្ធដ៏ប្រសើរ ខ្ញុំក៏បានទៅកើតក្នុងឋានតុសិត ដោយសេចក្តីជ្រះថ្លានោះឯង។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៤៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ១៦ ជាតិ ព្រះនាមនេមិសម្មតៈដូចគ្នា ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសុវណ្ណបុប្ផិយត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុវណ្ណបុប្ផិយត្ថេរាបទាន។

ចិតកបូជកត្ថេរាបទាន ទី៦

(៦. ចិតកបូជកត្ថេរអបទានំ)

[១៦] ខ្ញុំ និងអាមាត្យព្រមទាំងជនជាបរិស័ទ នៅក្បែររាជាយតនៈ (ដើមកែស) កាលព្រះមានព្រះភាគ ទ្រង់បរិនិព្វាន ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ដើរទៅកាន់ជើងថ្កររបស់ព្រះសិខី ជាលោកពន្ធុ ខ្ញុំប្រគំតូរ្យតន្រ្តី ហើយបានរោយរាយគ្រឿងក្រអូប និងផ្កាកម្រងក្នុងទីនោះ។ ខ្ញុំបូជាជើងថ្កររួចហើយ ថ្វាយបង្គំជើងថ្ករ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ទើបចូលទៅកាន់លំនៅរបស់ខ្លួន។ លុះចូលទៅក្នុងលំនៅហើយ ក៏រឭកនូវការបូជាជើងថ្ករ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ជានរាសភៈ ខ្ញុំសោយសម្បត្តិក្នុងទេវលោក និងមនុស្សលោក លះបង់នូវការឈ្នះ និងការចាញ់ ហើយបានដល់នូវអចលដ្ឋាន ដោយកុសលកម្មនោះ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាជើងថ្ករ។ ក្នុងកប្បទី ២៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ព្រះនាមឧគ្គតរាជដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះចិតកបូជត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចិតកបូជកត្ថេរាបទាន។

ពុទ្ធសញ្ញកត្ថេរាបទាន ទី៧

(៧. ពុទ្ធសញ្ញកត្ថេរអបទានំ)

[១៧] ព្រះវិបស្សីសម្ពុទ្ធ ជាកំពូលក្នុងលោក ទ្រង់ដាក់អាយុសង្ខារក្នុងកាលណា ផែនដី និងសមុទ្រក៏កម្រើកញាប់ញ័រក្នុងកាលនោះ។ សូម្បីលំនៅរបស់ខ្ញុំដ៏វិចិត្រស្អាតទូលាយ ប្រាកដដូចធ្លាក់ចុះ ឃ្លាតចេញ កម្រើកញាប់ញ័រ ក្នុងកាលជាទីអស់ទៅនៃព្រះជន្មាយុរបស់ព្រះពុទ្ធ។ កាលដែលលំនៅនៃខ្ញុំញាប់ញ័រហើយ ខ្ញុំក៏មានសេចក្តីតក់ស្លុតកើតឡើងថា ពន្លឺដ៏ធំ បានកើតឡើងហើយ ដើម្បីអ្វីហ្ន៎ ឬក៏ព្រះបាទវេស្សវ័ណស្តេចមកក្នុងទីនេះ ញ៉ាំងមហាជនឲ្យរលត់ទុក្ខ ឱមែន ភ័យដែលកើតដល់ជីវិត មិនមានទេ ខ្លួនអ្នកឯងត្រូវតែមានសេចក្តីគោរព ត្រូវមានចិត្តនឹងតែមួយ ឱព្រះពុទ្ធ ឱព្រះធម៌ ឱសម្បទារបស់ព្រះសាស្តានៃយើង ព្រោះកាលដែលព្រះអង្គត្រាស់ឡើង (ក្នុងលោក) មហាប្រឹថពី ក៏កម្រើកញាប់ញ័រដែរ។ ខ្ញុំសរសើរនូវពុទ្ធានុភាព (យ៉ាងនេះ) ក៏បានរីករាយក្នុងស្ថានសួគ៌ អស់មួយកប្ប ថែមទាំងខ្ញុំធ្វើកុសលកម្ម ក្នុងកប្បដ៏សេសទាំងឡាយ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសេចក្តីសម្គាល់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីសម្គាល់ក្នុងព្រះពុទ្ធ។ ក្នុងកប្បទី ១៤ អំពីកប្បនេះ ខ្ញុំបានកើតជាសេ្តចចក្រពត្តិ មានព្រះនាមសមិតរាជ ទ្រង់មានព្យាយាម មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះពុទ្ធសញ្ញកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ពុទ្ធសញ្ញកត្ថេរាបទាន។

មគ្គសញ្ញកត្ថេរាបទាន ទី៨

(៨. មគ្គសញ្ញកត្ថេរអបទានំ)

[១៨] ពួកសាវ័ករបស់ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ជាអ្នកត្រាច់ទៅក្នុងព្រៃ វង្វេងគ្នាក្នុងព្រៃធំ ដូចជាមនុស្សខ្វាក់។ ពួកសាវ័កទាំងនោះ ជាបុត្តរបស់ព្រះមុនីនោះ វង្វេងគ្នាក្នុងព្រៃធំ ក៏រឭកនូវព្រះសម្ពុទ្ធបទុមុត្តរៈជានាយក។ ខ្ញុំក៏ចុះចាកលំនៅ ដើរមកក្នុងសម្នាក់របស់ភិក្ខុ ហើយប្រាប់ផ្លូវផង ប្រគេនភោជនផង ដល់សាវ័កទាំងនោះ។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ទ្រង់ជាច្បងក្នុងលោក ជានរាសភៈ ខ្ញុំមានអាយុ ៧ ឆ្នាំអំពីកំណើត ក៏បានដល់នូវអរហត្ត ដោយកុសលកម្មនោះ។ ក្នុងកប្បទី ៥០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១២ ជាតិ ព្រះនាមសចក្ខុរាជដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមគ្គសញ្ញកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មគ្គសញ្ញកត្ថេរាបទាន។

បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន ទី៩

(៩. បច្ចុបដ្ឋានសញ្ញកត្ថេរអបទានំ)

[១៩] កាលព្រះសុគត ព្រះនាមអត្ថទស្សី ទ្រង់បរិនិព្វាន ខ្ញុំបានទៅកើតក្នុងកំណើតយក្ខ ក្នុងលំដាប់ស្មើគ្នា កាលនោះ ខ្ញុំបានដល់នូវយស។ ខ្ញុំគិតថា អត្តភាពជាមនុស្ស អាត្មាអញបានមិនល្អ ភ្លឺស្វាងមិនល្អ តាំងឡើងមិនល្អ ព្រោះថា កាលដែលភោគៈរបស់អាត្មាអញនៅមាន ព្រះសម្ពុទ្ធមានចក្ខុទ្រង់បរិនិព្វាន។ សាវ័កឈ្មោះសាគរៈ ជ្រាបច្បាស់នូវតម្រិះរបស់ខ្ញុំ លោកប្រាថ្នានឹងស្រង់ខ្ញុំ ទើបនិមន្តមកក្នុងសំណាក់ខ្ញុំ (ហើយពោលថា) នែបុរសអ្នកមានប្រាជ្ញាល្អ អ្នកយំសោកពីរឿងអ្វី អ្នកកុំខ្លាចឡើយ ចូរប្រព្រឹត្តធម៌ចុះ ការបរិបូណ៌ដោយពូជ គឺកុសល របស់សត្វទាំងអស់ ព្រះពុទ្ធជាម្ចាស់បានប្រគល់ឲ្យហើយ។ បុគ្គលណាបូជាព្រះសម្ពុទ្ធជាលោកនាយក ដែលទ្រង់គង់ព្រះជន្មនៅក្តី បូជាព្រះសារីរិកធាតុ ប្រមាណប៉ុនគ្រាប់ស្ពៃ របស់ព្រះសម្ពុទ្ធដែលបរិនិព្វានហើយក្តី កាលបើចិត្តមានសេចក្តីជ្រះថ្លាស្មើ បុណ្យជាមហគ្គតកុសលស្មើគ្នា (គង់ចម្រើនដល់បុគ្គលនោះ) ហេតុនោះ អ្នកចូរធ្វើព្រះស្តូប បញ្ចុះព្រះសារីរិកធាតុរបស់ព្រះជិនស្រីចុះ។ ខ្ញុំបានស្តាប់វាចាព្រះសាគរត្ថេរហើយ ខ្ញុំកសាងនូវពុទ្ធស្តូប ថែទាំព្រះស្តូបដ៏ប្រសើរ របស់ព្រះមុនី អស់ ៥ ឆ្នាំ។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ជានរាសភៈ ខ្ញុំសោយសម្បត្តិ បានដល់នូវអរហត្ត ដោយកុសលកម្មនោះ។ ក្នុងកប្បទី ៧០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ ទ្រង់មានប្រាជ្ញាក្រាស់ដូចផែនដី បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបច្ចុបដ្ឋានសញ្ញកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន។

ជាតិបូជកត្ថេរាបទាន ទី១០

(១០. ជាតិបូជកត្ថេរអបទានំ)

[២០] កាលព្រះវិបស្សីទ្រង់ប្រសូត ពន្លឺដ៏ធំក៏កើតឡើង ទាំងផែនដី សមុទ្រ និងភ្នំ ក៏ញាប់ញ័រ។ ពួកជនអ្នកទាយនិមិត្ត (ហោរ) បានទាយថា ព្រះសម្ពុទ្ធនឹងកើតឡើងក្នុងលោក ទ្រង់ជាកំពូលសព្វសត្វ នឹងស្រង់ឡើងនូវប្រជុំជន។ ខ្ញុំបានឮទំនាយពួកហោរហើយ ក៏ធ្វើនូវជាតិបូជា (បូជាក្នុងថ្ងៃប្រសូត) ជាតិបូជានេះ ឥតមានបូជាណាប្រហែលឡើយ។ ខ្ញុំប្រមូលកុសល ធ្វើចិត្តរបស់ខ្លួនឲ្យជ្រះថ្លា លុះខ្ញុំធ្វើជាតិបូជាហើយ ក៏ធ្វើកាលកិរិយាក្នុងទីនោះ។ ខ្ញុំចូលទៅកើតក្នុងកំណើតណាៗ ទោះបីជាទេវតា ឬជាមនុស្ស តែងកន្លងលើសពួកសត្វទាំងអស់ នេះជាផលនៃជាតិបូជា។ ពួកស្រីមេនំតែងបម្រើខ្ញុំ ទាំងជនដ៏សេស ក៏លុះអំណាចចិត្តរបស់ខ្ញុំ ជនទាំងនោះមិនអាចនឹងធ្វើខ្ញុំឲ្យក្រោធឡើយ នេះជាផលនៃជាតិបូជា។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើបូជា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃជាតិបូជា។ ក្នុងកប្បទី ៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣៤ ជាតិ ព្រះនាមសុបារិចរិយៈដូចគ្នា ទ្រង់ជាធំជាងជន មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះជាតិបូជកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ជាតិបូជកត្ថេរាបទាន។

ឧទ្ទាន

មហាបរិវារត្ថេរាបទាន ១ សុមង្គលត្ថេរាបទាន ១ សរណគមនិយត្ថេរាបទាន ១ ឯកាសនិយត្ថេរាបទាន ១ សុវណ្ណបុប្ផិយត្ថេរាបទាន ១ ចិតកបូជកត្ថេរាបទាន ១ ពុទ្ធសញ្ញកត្ថេរាបទាន ១ មគ្គសញ្ញកត្ថេរាបទាន ១ បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន ១ ជាតិបូជកត្ថេរាបទាន ១ ឯគាថា ៩០ គត់ ពួកអ្នកប្រាជ្ញបានរាប់ជាក់ច្បាស់ហើយ។

ចប់ មហាបរិវារវគ្គ ទី២។

សេរេយ្យវគ្គ ទី១៣

(១៣. សេរេយ្យវគ្គោ)

សេរេយ្យកត្ថេរាបទាន ទី១

(១. សេរេយ្យកត្ថេរអបទានំ)

[២១] ខ្ញុំជាអ្នកស្វាធ្យាយមន្ត អ្នកចងចាំមន្ត អ្នកដល់នូវត្រើយនៃវេទទាំង ៣ កំពុងឈរនៅក្នុងទីវាល បានឃើញព្រះលោកនាយក ទ្រង់ស្វែងរកនូវគុណដ៏ធំ ដូចជារាជសីហ៍ ត្រាច់ទៅក្នុងព្រៃ ឬដូចស្ដេចខ្លាដែលមិនតក់ស្លុត ឬក៏ដូចដំរីឈ្មោះមាតង្គៈ ដែលកំពុងចុះប្រេង ៣ កន្លែង។ ខ្ញុំកាន់យកផ្កាសេរមាន់ បោះឡើងនាអាកាស ផ្កាទាំងនោះ ក៏ព័ទ្ធព័ន្ធជុំវិញ ដោយអនុភាពព្រះពុទ្ធ។ ព្រះសព្វញ្ញូជាលោកនាយក មានព្យាយាមធំ ទ្រង់អធិដ្ឋានថា ផ្កាទាំងឡាយចូររោយរាយ ជារបាំងផ្កាជុំវិញតថាគត ដ៏ប្រសើរជាងនរៈ។ លំដាប់នោះ សំណុំផ្កានោះ មានទងចូលក្នុង មានមុខចេញក្រៅ ធ្វើជារបាំងប្រក់អស់ ៧ ថ្ងៃ តពីនោះមកក៏បាត់អស់ទៅ។ លុះខ្ញុំបានឃើញហេតុជាអស្ចារ្យចម្លែក គួរព្រឺរោមនោះ បានញុំាងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ ជាព្រះសុគត លោកនាយក។ ខ្ញុំត្រូវកុសលមូលដាស់តឿន មិនដែលទៅកើតក្នុងទុគ្គតិ អស់មួយសែនកប្ប ដោយចិត្តជ្រះថ្លានោះ។ ក្នុងកប្បទី ១៥.០២៥ ខ្ញុំបានកើតជាស្ដេចចក្រពតិ្តច្រើនជាតិ ព្រះនាមវិលាមាលៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះសេរេយ្យកត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សេរេយ្យកត្ថេរាបទាន។

បុប្ផថូបិយត្ថេរាបទាន ទី២

(២. បុប្ផថូបិយត្ថេរអបទានំ)

[២២] មានភ្នំមួយឈ្មោះកុក្កុរៈ នៅជិតព្រៃហិមពាន្ត ព្រាហ្មណ៍អ្នកដល់នូវត្រើយនៃមន្ត (គឺខ្ញុំនេះឯង) តែងអាស្រ័យនៅចំកណ្ដាលភ្នំនោះ។ មានសិស្ស ៥.០០០ នាក់ ចោមរោមខ្ញុំសព្វៗ កាល សិស្សទាំងនោះ ក្រោកឡើងមុនផង ជាអ្នកក្លៀវក្លា ក្នុងមន្តទាំងឡាយផង (ប្រឹក្សាគ្នាថា) ព្រះសម្ពុទ្ធត្រាស់ហើយក្នុងលោក អ្នកទាំងឡាយចូរដឹងច្បាស់នូវព្រះសម្ពុទ្ធនោះ ថាជាបុគ្គលប្រសើររបស់យើងទាំងឡាយ ព្រះសម្ពុទ្ធនោះ ទ្រង់មានព្យញ្ជនៈ ៨០ មានលក្ខណៈដ៏ប្រសើរ ៣២ ព្រះជិនស្រីដ៏ប្រសើរ មានរស្មីមួយព្យាម តែងរុងរឿងដូចព្រះអាទិត្យ។ ព្រាហ្មណ៍អ្នកដល់នូវត្រើយនៃមន្ត គឺខ្ញុំនេះឯង លុះឮពាក្យរបស់សិស្សហើយ ក៏ចេញអំពីអាស្រម សួររកទិសថា ព្រះលោកនាយក មានព្យាយាមធំ ស្តេចគង់នៅក្នុងប្រទេសណា។ លុះខ្ញុំបានឃើញព្រះជិនស្រីអង្គនោះ មិនមានបុគ្គលប្រៀបផ្ទឹមហើយ ក៏បាននមស្ការ ខ្ញុំមានចិត្តអណ្ដែតឡើង មានចិត្តរីករាយ បូជាចំពោះព្រះតថាគតនោះ។ ខ្ញុំបបួលសិស្សថា នែសិស្សទាំងឡាយ អ្នកចូរមក ពួកយើងនឹងទៅគាល់ព្រះតថាគត យើងនឹងថ្វាយបង្គំព្រះបាទទាំងគូររបស់ព្រះសាស្តា ហើយស្ដាប់នូវពាក្យប្រៀនប្រដៅ របស់ព្រះជិនស្រី។ ខ្ញុំតែម្នាក់ឯងចេញទៅ ខ្ញុំមានជំងឺ ត្រូវជំងឺបៀតបៀន ក៏ដើរទៅប្រុងនឹងដេកក្រោមដើមឈើ។ ខ្ញុំប្រជុំពួកសិស្សទាំងអស់ ហើយបានសួរអំពីព្រះតថាគត និងសិស្សទាំងនោះថា គុណរបស់ព្រះលោកនាថ ទ្រង់មានប្រាជ្ញាដ៏ក្រៃលែង តើដូចម្ដេច។ ពួកសិស្សទាំងនោះ ដែលខ្ញុំសួរហើយ ក៏ព្យាករសម្ដែងអំពីព្រះពុទ្ធដ៏ប្រសើរនោះ ដោយគោរពចំពោះមុខខ្ញុំ តាមដែលគេបានឃើញ។ លុះខ្ញុំបានស្ដាប់ពាក្យរបស់ពួកសិស្សទាំងនោះហើយ ក៏ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា បានសាងព្រះស្តូបដោយផ្កាទាំងឡាយ ហើយក៏ធ្វើកាលកិរិយាក្នុងទីនោះ។ ពួកសិស្សទាំងនោះ ដុតសរីរៈរបស់ខ្ញុំរួចហើយ នាំគ្នាទៅក្នុងសំណាក់របស់ព្រះសម្ពុទ្ធ ផ្គងអញ្ជលីថ្វាយបង្គំព្រះសាស្តា។ ខ្ញុំកសាងព្រះស្តូបដោយផ្កាទាំងឡាយ ថ្វាយព្រះសុគតមហេសី ខ្ញុំមិនដែលទៅកាន់ទុគ្គតិអស់មួយសែនកប្ប ដោយកុសលនេះ។ ក្នុងកប្បទី ៤០.០០០ ខ្ញុំបានកើតជាក្សត្រ ១៦ ជាតិ ព្រះនាមអគ្គិសមៈដូចគ្នា ដោយព្រះនាម ជាស្ដេចចក្រពតិ្ត ទ្រង់មានកម្លាំងច្រើន។ ក្នុងកប្បទី ២០.០០០ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ៣៨ ជាតិ ជាម្ចាស់ផែនដី ព្រះនាមឃដាសនសមៈដូចគ្នា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះបុប្ផថូបិយត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បុប្ផថូបិយត្ថេរាបទាន។

បាយាសទាយកត្ថេរាបទាប ទី៣

(៣. បាយសទាយកត្ថេរអបទានំ)

[២៣] ព្រះសម្ពុទ្ធមានវណ្ណៈដូចមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ មានភិក្ខុសង្ឃចោមរោម ទ្រង់ចេញអំពីព្រៃធំ ខ្ញុំដួសបាយាសដាក់ក្នុងភាជន៍សម្រឹទ្ធិ៍ ដោយដៃរបស់ខ្លួន ខ្ញុំប្រាថ្នានឹងបូជានូវគ្រឿងបូជា ក៏ដើរសំដៅទៅកាន់ទីបូជា។ ក្នុងសម័យនោះ ព្រះមានព្រះភាគ ជាច្បងក្នុងលោក ជានរាសភៈ ទ្រង់ឡើងកាន់ទីចង្រ្កម ឰដ៏អាកាស ជាផ្លូវខ្យល់។ ខ្ញុំឃើញហេតុដ៏អស្ចារ្យចម្លែក គួរព្រឺរោមនោះ ក៏ដាក់ចុះនូវភាជន៍សម្រឹទ្ធិ៍ ថ្វាយបង្គំព្រះវិបស្សី (អារាធនាថា) បពិត្រព្រះមហាមុនី ព្រះអង្គជាសព្វញ្ញុពុទ្ធ ក្នុងមនុស្សលោក និងទេវតាលោក សូមព្រះអង្គអាស្រ័យសេចក្តីអនុគ្រោះ ទទួលយក។ ព្រះមានព្រះភាគ ជាសព្វញ្ញូលោកនាយក ជាសាស្តាដ៏ប្រសើរក្នុងលោក ទ្រង់ជ្រាបតម្រិះរបស់ខ្ញុំ ហើយទ្រង់ទទួលយក។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបាយាស។ ក្នុងកប្បទី ៤១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ ជាតិ ព្រះនាមពុទ្ធរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបាយាសទាយកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បាយាសទាយកត្ថេរាបទាន។

គន្ធោទកិយត្ថេរាបទាន ទី៤

(៤. គន្ធោទកិយត្ថេរអបទានំ)

[២៤] ខ្ញុំអង្គុយក្នុងប្រាសាទដ៏ប្រសើរ បានឃើញព្រះជិនស្រីព្រះនាមវិបស្សី ជាសព្វញ្ញូនាយកដ៏ឧត្តម ទ្រង់ល្វាសល្វន់ដូចដើមថ្ងាន់ត្រូវខ្យល់។ ព្រះលោកនាយក ទ្រង់ធ្វើពុទ្ធដំណើរ ទៅជិតប្រាសាទ ពន្លឺរបស់ព្រះអង្គ ផ្សាយចេញក្នុងកាលព្រះអាទិត្យអស្តង្គត។ ខ្ញុំកាន់យកទឹកអប់មកប្រស់ព្រំព្រះសម្ពុទ្ធដ៏ប្រសើរ ដោយចិត្តជ្រះថ្លានោះ ខ្ញុំក៏ធ្វើកាលកិរិយាក្នុងទីនោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំប្រស់ព្រំទឹកអប់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមគន្ធរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះគន្ធោទកិយត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ គន្ធោទកិយត្ថេរាបទាន។

សម្មុខាថវិកត្ថេរាបទាន ទី៥

(៥. សម្មុខាថវិកត្ថេរអបទានំ)

[២៥] កាលដែលព្រះវិបស្សីទ្រង់ប្រសូត ខ្ញុំបានទាយនិមិត្តថា ព្រះពុទ្ធនឹងញ៉ាំងប្រជុំជនក្នុងលោកឲ្យរលត់ទុក្ខ។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត លោកធាតុ ១០.០០០ តែងញាប់ញ័រ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត ពន្លឺដ៏ធំក៏កើតប្រាកដ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត ស្ទឹងទាំងឡាយមិនហូរ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត ភ្លើងអវិចីមិនឆេះ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត ពួកសត្វស្លាបមិនហើរ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត គំនរខ្យល់មិនបក់ផាត់ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត ពួកកែវទាំងពួងក៏រុងរឿង ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តាទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត ទ្រង់ឈានដើរបាន ៧ ជំហាន ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ ព្រះសម្ពុទ្ធគ្រាន់តែទ្រង់ប្រសូតរួចភ្លាម ទ្រង់រមិលមើលសព្វទិស ទ្រង់បន្លឺនូវវាចាដ៏អង់អាច នេះជាធម្មតារបស់ព្រះពុទ្ធទាំងឡាយ។ ខ្ញុំញ៉ាំងប្រជុំជនឲ្យកើតសង្វេគ ហើយសរសើរព្រះលោកនាយក ថ្វាយបង្គំព្រះសម្ពុទ្ធ ហើយបែរមុខទៅកាន់ទិសខាងកើត ដើរចេញទៅ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានសរសើរព្រះសម្ពុទ្ធ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរ។ ក្នុងកប្បទី ៩០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពតិ្ត ឈ្មោះសម្មុខាថវិករាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ឈ្មោះបឋវីទុន្ទភិរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៨ អំពីកប្បនេះ ខ្ញុំកើតជាក្សត្រ ឈ្មោះឱភាសរាជ ជាស្តេចចក្រពត្តិ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៧ អំពីកប្បនេះ ខ្ញុំកើតជាស្តេចចក្រពតិ្ត ឈ្មោះសិរិតច្ឆេទនរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៦ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះអគ្គិនិពា្វបនរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៥ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះវាតសមរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៤ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះគតិបច្ឆេទនរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៣ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះរតនប្បជ្ជលរាជ បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨២ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះបទវិក្កមនរាជ ទ្រង់បរិបូណ៌ដោយ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨១ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះវិលោកនរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨០ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះគិរិសាររាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសម្មុខាថវិកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សម្មុខាថវិកត្ថេរាបទាន។

កុសុមាសនិយត្ថេរាបទាន ទី៦

(៦. កុសុមាសនិយត្ថេរអបទានំ)

[២៦] គ្រានោះ ខ្ញុំបានកើតជាព្រាហ្មណ៍ នៅក្នុងក្រុងធញ្ញវតី ជាអ្នកឈ្លាសក្នុងគម្ពីរលក្ខណសាស្ត្រ ឥតិហាសសាស្រ្ត ព្រមទាំងនិឃណ្ឌុសាស្រ្ត និងកេដុភសាស្រ្ត។ ជាអ្នកឈ្លាសក្នុងបទ ក្នុងវេយ្យាករណ៍ ក្នុងនិមិត្ត ចេះចប់ត្រៃវេទ បានបង្ហាញមន្តចំពោះពួកសិស្ស។ ខ្ញុំតម្កល់ផ្កាឧប្បល ៥ កម្រងលើខ្នង ខ្ញុំមានប្រាថ្នាដើម្បីបូជានូវគ្រឿងបូជា ក្នុងការជួបជុំបិតា និងមាតា។ វេលានោះ ព្រះមានព្រះភាគ ព្រះនាមវិបស្សី ទ្រង់ជានរាសភៈ មានភិក្ខុសង្ឃចោមរោម ទ្រង់ញ៉ាំងទិសទាំងពួងឲ្យភ្លឺ ហើយស្តេចនិមន្តមក។ ខ្ញុំបានក្រាលអាសនៈ ហើយនិមន្តព្រះមហាមុនី បានក្រាលផ្កានោះ ហើយនាំព្រះអង្គឆ្ពោះទៅកាន់ផ្ទះរបស់ខ្លួន។ អាមិសៈណា ដែលខ្ញុំបានតម្កល់ទុក មានក្នុងផ្ទះរបស់ខ្ញុំ ខ្ញុំជ្រះថ្លា បានថ្វាយអាមិសៈនោះ ចំពោះព្រះសម្ពុទ្ធ ដោយដៃរបស់ខ្លួន។ ខ្ញុំដឹងនូវកាលដែលព្រះសម្ពុទ្ធ ទ្រង់សោយរួចហើយ ក៏បានថ្វាយផ្កាមួយក្ដាប់ ព្រះសព្វញ្ញុពុទ្ធ ធ្វើអនុមោទនារួចហើយ ឈមព្រះភក្រ្តទៅកាន់ទិសឧត្តរ និមន្តចេញទៅ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបុប្ផទាន។ ក្នុងកប្បជាលំដាប់ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ឈ្មោះវរទស្សនៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកុសុមាសនិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កុសុមាសនិយត្ថេរាបទាន។

ផលទាយកត្ថេរាបទាន ទី៧

(៧. ផលទាយកត្ថេរអបទានំ)

[២៧] ខ្ញុំជាអ្នកស្វាធ្យាយមន្ត ចងចាំមន្ត ចេះចប់ត្រៃវេទ នៅក្នុងអាស្រមជិតព្រៃហិមពាន្ត។ ការបូជាភ្លើងរបស់ខ្ញុំតែងមាន ខ្ញុំដាក់ផ្លែឈូកទាំងឡាយក្នុងកញ្ចប់ ហើយព្យួរលើចុងឈើ។ ព្រះលោកវិទូ ព្រះនាមបទុមុត្តរៈ ទ្រង់គួរទទួលនូវគ្រឿងបូជា ទ្រង់មានប្រាថ្នានឹងស្រង់ខ្ញុំ ស្ដេចនិមន្តទៅដើម្បីភិក្ខា ក៏ចូលមកកាន់សំណាកក់នៃខ្ញុំ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានថ្វាយផ្លែឈូកនោះ ចំពោះព្រះពុទ្ធ ព្រះសម្ពុទ្ធជាសាស្ដា ទ្រង់មានវណ្ណៈដូចមាស ទ្រង់ញ៉ាំងបីតិខ្ញុំឲ្យកើត ទ្រង់នាំមកនូវសេចក្តីសុខដល់ខ្ញុំក្នុងបច្ចុប្បន្ន គួរទទួលនូវគ្រឿងបូជា ទ្រង់ឋិតនៅនាអាកាស ហើយសម្ដែងគាថានេះថា កុលបុត្តនេះ នឹងមិនទៅកាន់ទុគ្គតិ អស់មួយសែនកប្ប ដោយផលនៃការថ្វាយផ្លែឈូកនេះផង ដោយផលនៃការតម្កល់ទុកនូវចេតនានេះផង។ ព្រោះកុសលមូលនោះឯង ខ្ញុំបានសោយសម្បត្តិទាំងឡាយ ហើយបានដល់នូវព្រះនិព្វាន ជាស្ថានមិនញាប់ញ័រ ខ្ញុំលះចោលការឈ្នះ និងការចាញ់។ ក្នុងកប្បទី ៧០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ឈ្មោះសុមង្គលៈ ទ្រង់បរិបូណ៌ដោយកែវទាំង ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ផលទាយកត្ថេរាបទាន។

ញាណសញ្ញកត្ថេរាបទាន ទី៨

(៨. ញាណសញ្ញិកត្ថេរអបទានំ)

[២៨] ខ្ញុំនៅនាភ្នំហិមពាន្ត ឃើញផ្នូកខ្សាច់ដ៏ល្អក្នុងចន្លោះភ្នំ ខ្ញុំរឭកនូវព្រះសម្ពុទ្ធដ៏ប្រសើរថា ការប្រៀបធៀបក្នុងញាណ (របស់ព្រះសាស្តា) មិនមានឡើយ សង្រ្គាមរបស់ព្រះសាស្តាក៏មិនមានដែរ ព្រះសាស្តាបានជ្រាបនូវធម៌ទាំងពួង ទ្រង់ស៊ប់សួនដោយញាណ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំសូមថ្វាយបង្គំចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមថ្វាយបង្គំព្រះអង្គ សភាពដទៃស្មើដោយញាណរបស់ព្រះអង្គមិនមានឡើយ មានតែញាណរបស់ព្រះអង្គ ទើបឧត្តមជាកំណត់។ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងញាណហើយ ក៏បានទៅរីករាយក្នុងស្ថានសួគ៌ អស់មួយកប្ប ខ្ញុំបានកសាងកុសលក្នុងកប្បដ៏សេស។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសេចក្តីសម្គាល់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីសម្គាល់ក្នុងញាណ។ ក្នុងកប្បទី ៧៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ១ ជាតិ ព្រះនាមបុឡិនបុប្ផិយៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះញាណសញ្ញកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ញាណសញ្ញកត្ថេរាបទាន។

គន្ធបុប្ផិយត្ថេរាបទាន ទី៩

(៩. គណ្ឋិបុប្ផិយត្ថេរអបទានំ)

[២៩] ព្រះមានព្រះភាគព្រះនាមវិបស្សី មានវណ្ណៈដូចមាស ទ្រង់គួរទទួលនូវទក្ខិណាទាន មានពួកសាវ័កចោមរោម ស្ដេចចេញអំពីអារាម។ ខ្ញុំឃើញព្រះពុទ្ធដ៏ប្រសើរ ជាសព្វញ្ញូមិនមានអាសវៈ ក៏មានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានបូជាផ្លូវ ដែលស្ដេចនិមន្តទៅ។ ខ្ញុំជាអ្នករីករាយ មានចិត្តរីករាយ ចំពោះព្រះសម្ពុទ្ធជាតាទិបុគ្គល ប្រសើរជាងសត្វជើងពីរ ទើបថ្វាយបង្គំព្រះតថាគតម្តងទៀត ដោយចិត្តជ្រះថ្លានោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៤១ អំពីកប្បនេះ ខ្ញុំកើតជាក្សត្រចក្រពតិ្ត ឈ្មោះវរុណៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះគន្ធបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ គន្ធបុប្ផិយត្ថេរាបទាន។

បទុមបូជកត្ថេរាបទាន ទី១០

(១០. បទុមបូជកត្ថេរអបទានំ)

[៣០] មានភ្នំ ១ ឈ្មោះគោតមៈ នៅព្រៃហិមពាន្ត ដេរដាសដោយឈើផ្សេងៗ ជាទីអាស្រ័យនៅនៃពួកភូតច្រើន។ ខ្ញុំបានសាងអាស្រម ត្រង់កណ្ដាលភ្នំនោះ មានពួកសិស្សចោមរោម តែងនៅក្នុងអាស្រម (ខ្ញុំបបួលពួកសិស្សថា) សូមពួកសិស្ស មកកាន់សំណាក់យើង សូមពួកសិស្សនាំផ្កាឈូកមកឲ្យយើងៗ នឹងធ្វើពុទ្ធបូជា ចំពោះព្រះពុទ្ធជាតាទិបុគ្គល ទ្រង់ប្រសើរជាងសត្វជើងពីរ។ ពួកសិស្សទាំងនោះ ទទួលពាក្យខ្ញុំថា យ៉ាងហ្នឹងហើយៗ បានយកផ្កាឈូកមកឲ្យខ្ញុំ ខ្ញុំធ្វើនិមិត្តតាមទំនងដូច្នោះហើយ បានបង្អោនថ្វាយដល់ព្រះពុទ្ធជាម្ចាស់។ ក្នុងកាលនោះ ខ្ញុំបានប្រជុំពួកសិស្ស ហើយប្រៀនប្រដៅដោយប្រពៃថា អ្នកទាំងឡាយ ចូរកុំប្រមាទ សេចក្តីមិនប្រមាទ ជាគុណនាំមកនូវសេចក្តីសុខ។ ខ្ញុំនោះបានប្រៀនប្រដៅពួកសិស្ស ដែលជាអ្នកគួរដល់ពាក្យនេះហើយ ខ្ញុំប្រកបក្នុងអប្បមាទគុណ ក៏បានធ្វើមរណកាលក្នុងពេលនោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៥១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមជលុត្តមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា បទុមបូជកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងឡាយនេះ ដោយប្រការដូច្នេះ។

ចប់ បទុមបូជកត្ថេរាបទាន។

ឧទ្ទាន

សេរេយ្យកត្ថេរាបទាន ១ បុប្ផថូបិយត្ថេរាបទាន ១ បាយាសទាយកត្ថេរាបទាន ១ គន្ធោទកិយត្ថេរាបទាន ១ ថោមកត្ថេរាបទាន ឬសម្មុខាថវិកត្ថេរាបទាន ១ កុសុមាសនិយត្ថេរាបទាន ១ ផលទាយកត្ថេរាបទាន ១ ញាណសញ្ញកត្ថេរាបទាន ១ គន្ធបុប្ផិយត្ថេរាបទាន ១ បទុមបុប្ផិយត្ថេរាបទាន ១ មានគាថា ១០៥ ពួកអ្នកប្រាជ្ញបានរាប់ហើយ។

ចប់ សេរេយ្យកវគ្គ ទី១៣។

សោភិតវគ្គ ទី១៤

(១៤. សោភិតវគ្គោ)

សោភិតត្ថេរាបទាន ទី១

(១. សោភិតត្ថេរអបទានំ)

[៣១] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ទ្រង់ជានរាសភៈ ទ្រង់សម្ដែងធម៌ ជាចំណែកព្រះនិព្វាន ដល់ពួកជនច្រើន។ កាលនោះ ខ្ញុំបានស្ដាប់នូវព្រះពុទ្ធដីការបស់ព្រះអង្គនោះ ដែលទ្រង់ពោលដោយវាចាដ៏អង់អាច ខ្ញុំផ្គងអញ្ជលី មានចិត្តនឹងក្នុងអារម្មណ៍តែមួយ។ សមុទ្រប្រសើរជាងស្ទឹងទាំងឡាយ ភ្នំព្រះសុមេរុ ប្រសើរជាងភ្នំទាំងឡាយ យ៉ាងណាមិញ ជនណាប្រព្រឹត្តដោយអំណាចចិត្ត ជននោះមិនដល់មួយចំណិត នៃពុទ្ធញ្ញាណឡើយ ក៏យ៉ាងនោះដែរ។ លុះព្រះសម្ពុទ្ធជាឥសី ប្រកបដោយសេចក្ដីករុណា ទ្រង់បញ្ឈប់នូវធម្មវិធី គង់ក្នុងកណ្ដាលជំនុំភិក្ខុសង្ឃ ហើយសម្ដែងនូវគាថាទាំងឡាយនេះថា ជនណាបានសរសើរនូវញាណនៃព្រះពុទ្ធ ជាលោកនាយក ជននោះឯង រមែងមិនទៅកាន់ទុគ្គតិ អស់មួយសែនកប្ប និងដុតបំផ្លាញកិលេសទាំងឡាយ មានចិត្តនឹងក្នុងអារម្មណ៍តែមួយ មានចិត្តតម្កល់មាំ នឹងបាននាមថាសោភិតៈ ជាសាវ័កនៃព្រះសាស្តា។ ខ្ញុំបានដុតបំផ្លាញកងកិលេសហើយ ភពទាំងពួង ខ្ញុំបានដកចេញហើយ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។ ក្នុងកប្បទី ៥០.០០០ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ៧ ជាតិ ព្រះនាមសមុគ្គតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវទាំង ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះសោភិតត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សោភិតត្ថេរាបទាន។

សុទស្សនត្ថេរាបទាន ទី២

(២. សុទស្សនត្ថេរអបទានំ)

[៣២] ពួកឈើមិលក្ខុមានផ្លែ នៅក្បែរឆ្នេរស្ទឹងដ៏ធំ ខ្ញុំកំពុងស្វែងរកឈើនោះ បានឃើញព្រះលោកនាយក។ ក្នុងកាលនោះ ខ្ញុំឃើញដើមកែសមានផ្ការីក ទើបកាច់ផ្កាទាំងទង នាំចូលទៅថ្វាយចំពោះព្រះសម្ពុទ្ធ ព្រះនាមសិខី ជាលោកពន្ធុ ក្រាបទូលថា បពិត្រព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាមហាមុនី ព្រះអង្គដល់ហើយនូវអមតបទ ជាទីមិនឃ្លាតដោយញាណណា ខ្ញុំបូជាចំពោះញាណនោះ។ លុះខ្ញុំធ្វើការបូជាចំពោះញាណហើយ ទើបបានឃើញនូវឈើមិលក្ខុ ខ្ញុំជាបុគ្គលបាននូវការសម្គាល់នោះ នេះជាផលនៃញាណបូជា។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃញាណបូជា។ ក្នុងកប្បទី ១៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១២ ជាតិ ព្រះនាមពលុគ្គតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសុទស្សនត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់សុទស្សនត្ថេរាបទាន។

ចន្ទនបូជកត្ថេរាបទាន ទី៣

(៣. ចន្ទនបូជនកត្ថេរអបទានំ)

[៣៣] គ្រានោះ ខ្ញុំកើតជាកិន្នរ នៅទៀបឆ្នេរស្ទឹងចន្ទភាគា ជាអ្នកទទួលទាននូវផ្កាឈើ ជាអ្នកស្លៀកនូវផ្កាឈើ។ កាលនោះ ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាច្បងក្នុងលោក ជានរាសភៈ ស្តេចហោះទៅតាមទីបំផុតនៃព្រៃធំ ដូចស្តេចហង្ស (ហើរទៅ) នាអាកាស (ខ្ញុំសរសើរពុទ្ធគុណថា) បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមថ្វាយបង្គំចំពោះព្រះអង្គ ព្រះហឫទ័យរបស់ព្រះអង្គ ស្អាតល្អហើយ ព្រះអង្គមានសម្បុរព្រះភក្រ្តជ្រះថ្លា មានឥន្រ្ទិយ គឺព្រះភក្រ្តស្រស់បស់។ លុះព្រះអត្ថទស្សី មានបញ្ញាដូចផែនដី មានបញ្ញាជាគ្រឿងពុះពារ ស្តេចចុះអំពីអាកាស ហើយក្រាលសង្ឃាដី ទ្រង់ចូលមកទាំងភ្នែន។ ខ្ញុំបានយកខ្លឹមចន្ទន៍ដ៏ល្អិតផង់ ហើយដើរចូលមកក្នុងសំណាក់ព្រះជិនស្រី ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានបូជាចំពោះព្រះពុទ្ធ។ ខ្ញុំថ្វាយបង្គំព្រះសម្ពុទ្ធ ជាច្បងក្នុងលោក ជានរាសភៈ ហើយក៏កើតប្រាមោទ្យ ឈមមុខទៅកាន់ឧត្តរទិស ដើរចេញទៅ។ ក្នុងកប្បទី ១១៨ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាខ្លឹមចន្ទន៍ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១១៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣ ជាតិ ព្រោះនាមរោហិណីដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញ ៦ នេះ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះចន្ទនបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចន្ទនបូជកត្ថេរាបទាន។

ចប់ ភាណវារៈ ទី៨។

បុប្ផឆទនិយត្ថេរាបទាន ទី៤

(៤. បុប្ផច្ឆទនិយត្ថេរអបទានំ)

[៣៤] មានព្រាហ្មណ៍ម្នាក់ មាននាមសុនន្ទៈ ជាអ្នកចេះចប់មន្ត ស្វាធ្យាយមន្ត គួរគេសូមបាន បានបួងសួងនូវយញ្ញ ឈ្មោះវាជបេយ្យៈ។ កាលនោះ ព្រះលោកវិទូជាអគ្គបុរស ព្រះនាមបទុមុត្តរៈ ទ្រង់ប្រកបដោយសេចក្ដីករុណា ទ្រង់ស្វែងរកនូវគុណ អនុគ្រោះដល់ពួកជន ស្ដេចចង្រ្កមនាអាកាស។ លុះព្រះសម្ពុទ្ធ ជាសព្វញ្ញូ ជាលោកនាយក ទ្រង់ចង្រ្កមរួចហើយ ក៏ផ្សាយមេត្តាចំពោះពួកសត្វ (សព្វទិស) មិនមានប្រមាណ មិនមានឧបធិ។ ព្រាហ្មណ៍ជាអ្នកចេះចប់មន្ត បានបេះយកផ្កាទាំងទង ប្រជុំពួកសិស្សទាំងអស់ ហើយបោះទៅលើអាកាស។ ក្នុងកាលនោះ នគរក៏មានគ្រឿងប្រក់ដោយផ្កាជាកំណត់ ហេតុតែអានុភាពនៃព្រះពុទ្ធ ផ្កាមិនបានវិនាស អស់ ៧ ថ្ងៃ។ ដោយកុសលមូលនោះឯង ខ្ញុំបានសោយសម្បត្តិ កំណត់ដឹងនូវអាសវៈទាំងពួង ឆ្លងនូវតណ្ហាជាគ្រឿងចាក់ស្រែះក្នុងលោក។ ក្នុងកប្បទី ១១១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣៥ ជាតិ មានព្រះនាមអម្ពរំសៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា បុប្ផឆទនិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បុប្ផឆទនិយត្ថេរាបទាន។

រហោសញ្ញិកត្ថេរាបទាន ទី៥

(៥. រហោសញ្ញកត្ថេរអបទានំ)

[៣៥] មានភ្នំមួយឈ្មោះវសភៈ នៅជិតព្រៃហិមពាន្ត ខ្ញុំសាងអាស្រម នៅនាជើងភ្នំនោះ។ កាលនោះខ្ញុំជាព្រាហ្មណ៍ បានបង្រៀនសិស្សបីពាន់នាក់ លុះបង្រៀនសិស្សទាំងនោះរួចហើយ ក៏ចូលទៅកាន់ទីសមគួរ។ លុះព្រាហ្មណ៍ គឺខ្ញុំនេះឯង ជាអ្នកចេះចប់មន្ត អង្គុយក្នុងទីសមគួរហើយ ស្វែងរកមើលភេទរបស់ព្រះពុទ្ធ ក៏បានញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងញាណ។ លុះខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងញាណនោះរួចហើយ ក៏អង្គុយលើកម្រាលស្លឹកឈើ ពែនភ្នែនធ្វើមរណកាលក្នុងទីនោះ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានដល់នូវសេចក្តីសម្គាល់ (ក្នុងញាណ) ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃញាណសញ្ញា។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ ព្រះនាមសិរីធរៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះរហោសញ្ញិកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ។

ចប់ រហោសញ្ញិកត្ថេរាបទាន។

ចម្បកបុប្ផិយត្ថេរាបទាន ទី៦

(៦. ចម្បកបុប្ផិយត្ថេរអបទានំ)

[៣៦] (ព្រះសម្ពុទ្ធ) ទ្រង់រុងរឿងដូចផ្កាកណិការ ទ្រង់គង់នៅនាចន្លោះភ្នំ ញ៉ាំងទិសទាំងពួង ឲ្យភ្លឺដូចផ្កាយព្រឹក មាណពបីនាក់ ជាអ្នកសិក្សាជំនាញក្នុងសិល្បសាស្រ្តរបស់ខ្លួន នាំគ្នារែកអម្រែកដើរមកអំពីក្រោយខ្ញុំ ខ្ញុំបានយកផ្កាទាំង ៧ ដែលតាបសដាក់ក្នុងកញ្ចប់នោះ ហើយថ្វាយផ្កាទាំងនោះ ចំពោះញាណ របស់ព្រះវេស្សភូសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃញាណបូជា។ ក្នុងកប្បទី ២៩ អំពីកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ ព្រះនាមវិហតាភាសៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះចម្បកបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ។

ចប់ ចម្បកបុប្ផិយត្ថេរាបទាន។

អត្ថសន្ទស្សកត្ថេរាបទាន ទី៧

(៧. អត្ថសន្ទស្សកត្ថេរអបទានំ)

[៣៧] ខ្ញុំអង្គុយនៅក្នុងរោងធំ បានឃើញ (ព្រះបទុមុត្តរៈ) ជាលោកនាយក ទ្រង់អស់អាសវៈ ទ្រង់ដល់នូវពលធម៌ មានភិក្ខុសង្ឃចោមរោម។ (ខ្ញុំសរសើរថា) ភិក្ខុសង្ឃទាំងមួយសែនអង្គ សុទ្ធតែជាអ្នកបានវិជ្ជា ៣ អភិញ្ញា ៦ មានឫទ្ធិច្រើន តែងចោមរោមព្រះសម្ពុទ្ធ អ្នកណាឃើញហើយ នឹងមិនជ្រះថ្លាបាន។ (ក្នុងលោក) ព្រមទាំងទេវលោក ឥតមានញាណណា នឹងប្រៀបផ្ទឹមក្នុងញាណព្រះសម្ពុទ្ធបានឡើយ អ្នកណាឃើញព្រះសម្ពុទ្ធមានញាណរកទីបំផុតគ្មានហើយ នឹងមិនជ្រះថ្លាបាន។ ម្យ៉ាងទៀត សាវ័កទាំងឡាយ សម្ដែងនូវធម្មកាយ ជាទីកើតនៃរតនៈតែប៉ុណ្ណោះ តែមិនអាចឲ្យព្រះសម្ពុទ្ធកម្រើកបានទេ អ្នកណាឃើញហើយ នឹងមិនជ្រះថ្លាបាន។ នារទបុរស គឺខ្ញុំនោះ ដើរទៅពីខាងមុខ ហើយពោលសរសើរ នូវព្រះបទុមុត្តរៈសម្មាសម្ពុទ្ធ ទ្រង់ឥតមានបុគ្គលផ្ចាលផ្ចាញ់បាន ដោយគាថាទាំង ៣ នេះ។ ដោយចិត្តជ្រះថ្លានោះផង ដោយការស្និទ្ធស្នាលនឹងព្រះពុទ្ធជាម្ចាស់ផង ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិ អស់មួយសែនកប្ប។ ក្នុងកប្បទី ១៣០ អំពីកប្បនេះ ខ្ញុំបានកើតជាក្សត្រចក្រពត្តិ ព្រះនាមសុមិត្តៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអត្ថសន្ទស្សកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អត្ថសន្ទស្សកត្ថេរាបទាន។

ឯករំសនិយត្ថេរាបទាន ទី៨

(៨. ឯកបសាទនិយត្ថេរអបទានំ)

[៣៨] ខ្ញុំឈ្មោះនារទៈ តែគេស្គាល់ខ្ញុំថា កេសវៈវិញ ខ្ញុំកំពុងស្វែងរកកុសល អកុសល ក៏បានទៅកាន់សំណាក់ព្រះពុទ្ធជាម្ចាស់។ ព្រះអត្ថទស្សីមហាមុនី មានព្រះហឫទ័យប្រកបដោយមេត្តាករុណា ព្រះចក្ខុមសម្ពុទ្ធអង្គនោះ ទ្រង់ញ៉ាំងសត្វឲ្យស្រុះស្រួល ហើយទ្រង់តែងសម្តែងធម៌ (ចំពោះសត្វ)។ ខ្ញុំបានញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយធ្វើអញ្ជលីលើសិរ្សៈ ថ្វាយបង្គំព្រះសាស្តា រួចឈមមុខទៅកាន់បាចីនទិស ចៀសចេញទៅ។ ក្នុងកប្បទី ១១៧ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ជាម្ចាស់ផែនដី ព្រះនាមអមិត្តតបនៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឯករំសនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯករំសនិយត្ថេរាបទាន។

សាលទាយកត្ថេរាបទាន ទី៩

(៩. សាលបុប្ផទាយកត្ថេរអបទានំ)

[៣៩] គ្រានោះ ខ្ញុំកើតជាកេសរមិគរាជ ជាអភិជាត កំពុងស្វែងរកភ្នំ ដែលគេទៅបានដោយកម្រ ក៏បានឃើញព្រះលោកនាយក (ទើបគិតថា) ឱហ្ន៎ ព្រះមហាវីរៈនេះហើយ ទ្រង់ញ៉ាំងមហាជន ឲ្យរលត់ទុក្ខ បើដូច្នោះ គួរអាត្មាអញចូលទៅអង្គុយជិតព្រះពុទ្ធនេះ ព្រះអង្គជាទេវតារបស់ទេវតា ជានរាសភៈ។ ទើបខ្ញុំកាច់យកមែករាំង ព្រមទាំងចង្កោមផ្កា ចូលទៅគាល់ព្រះសម្ពុទ្ធ ហើយថ្វាយផ្កាដ៏ប្រសើរ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបុប្ផទាន។ ក្នុងកប្បទី ៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣ ជាតិ ព្រះនាមវិរោចនៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសាលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សាលទាយកត្ថេរាបទាន។

ផលទាយកត្ថេរាបទាន ទី១០

(១០. បិយាលផលទាយកត្ថេរអបទានំ)

[៤០] គ្រានោះ ខ្ញុំកើតជាសត្វបរោធកៈ ជាសត្វបរោធកៈ1) យ៉ាងតូចបំផុត ទទួលទានដំណេកនៅក្បែរញកភ្នំ ក្នុងទីជិតសំណាក់ព្រះសាស្តា ព្រះនាមសិខី។ ខ្ញុំតែងឃើញព្រះពុទ្ធជាលោកគ្គនាយក ទាំងល្ងាចព្រឹក តែខ្ញុំនឹងរកទេយ្យធម៌ថ្វាយព្រះសម្ពុទ្ធ មានព្រះទ័យនឹងប្រសើរជាងសត្វជើងពីរពុំបាន។ ខ្ញុំបានយកផ្លែទ្រយឹង ទៅកាន់សំណាក់ព្រះពុទ្ធ ព្រះមានព្រះភាគ ជាច្បងក្នុងលោក ជានរាសភៈ ទ្រង់ក៏បានទទួលយក។ លំដាប់តពីនោះ ខ្ញុំធ្វើមរណកាលក្នុងទីនោះ ដោយចិត្តជ្រះថ្លា អាស្រ័យព្រះវិនាយកដែលខ្ញុំប្រាថ្នាហើយនោះ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ ក្នុងកប្បទី ១៥ អំពីកប្បនេះ បានកើតជាស្ដេចចក្រពត្តិ ៣ ជាតិ ព្រះនាមមាលភិ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ផលទាយកត្ថេរាបទាន។

ឧទ្ទាន

សោភិតត្ថេរាបទាន ១ សុទស្សនត្ថេរាបទាន ១ ចន្ទនបូជកត្ថេរាបទាន ១ បុប្ផឆទនិយត្ថេរាបទាន ១ រហោសញ្ញិកត្ថេរាបទាន ១ ចម្បកបុប្ផិយត្ថេរាបទាន ១ អត្ថសន្ទស្សកត្ថេរាបទាន ១ ឯករំសនិយត្ថេរាបទាន ១ សាលទាយកត្ថេរាបទាន ១ ផលទាយកត្ថេរាបទាន ជាគម្រប់ ១០ គាថា ៧២ ពួកអ្នកប្រាជ្ញ បានគណនាហើយ។

ចប់ សោភិតវគ្គ ទី១៤។

ឆត្តវគ្គ ទី១៥

(១៥. ឆត្តវគ្គោ)

អធិឆត្តិយត្ថេរាបទាន ទី១

(១. អតិឆត្តិយត្ថេរអបទានំ)

[៤១] កាលព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ទ្រង់ប្រសើរជាងពួកនរៈ ទ្រង់បរិនិព្វានហើយ ខ្ញុំបានឲ្យគេធ្វើឆត្ររួត ហើយឲ្យលើកឡើងត្រង់ព្រះស្តូប។ ខ្ញុំបានមកនមស្ការព្រះលោកនាយកសព្វៗ កាល ហើយធ្វើគ្រឿងប្រក់ដោយផ្កា លើកឡើងតម្កល់ពីខាងលើឆត្រ។ ក្នុងកប្បទី ១១៧ អំពីកប្បនេះ ខ្ញុំបានសោយជាទេវរាជ ខ្ញុំមិនដែលទៅកើតជាមនុស្សម្ដងឡើយ នេះជាផលនៃថូបបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអធិឆត្តិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អធិឆត្តិយត្ថេរាបទាន។

ថម្ភារោបកត្ថេរាបទាន ទី២

(២. ថម្ភារោបកត្ថេរអបទានំ)

[៤២] កាលព្រះលោកនាថ ព្រះនាមធម្មទស្សី ជានរាសភៈ ទ្រង់បរិនិព្វាន ខ្ញុំបានលើកដងទង់ ត្រង់ចេតិយរបស់ព្រះសម្ពុទ្ធដ៏ប្រសើរ។ ខ្ញុំបានធ្វើជណ្ដើរសម្រាប់ឡើងទៅកាន់ព្រះស្តូបដ៏ប្រសើរ បានទាំងយកផ្កាជាតព្រឹក្ស ទៅដោតលើព្រះស្តូប ដោយតាំងចិត្តថា ព្រះពុទ្ធជាបុគ្គលអស្ចារ្យ ព្រះធម៌ជាសភាពអស្ចារ្យ សម្បទារបស់ព្រះសាស្តានៃយើង ជារបស់អស្ចារ្យ។ ដោយសារកុសលកម្មនេះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃថូបបូជា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ១៦ ជាតិ ព្រះនាមថូបសិខៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះថម្ភារោបកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ថម្ភារោបកត្ថេរាបទាន។

វេទិការកត្ថេរាបទាន ទី៣

(៣. វេទិការកត្ថេរអបទានំ)

[៤៣] កាលព្រះលោកនាថ ព្រះនាមបិយទស្សី ជានរៈដ៏ឧត្តម ទ្រង់បរិនិព្វានហើយ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានសាងខឿនចេតិយសម្រាប់ជាពុទ្ធបូជា។ ខ្ញុំព័ទ្ធខឿននោះ ដោយកែវមណី ហើយរៀបចំធ្វើបុណ្យឆ្លងខឿនដ៏ប្រសើរ ហើយក៏ធ្វើមរណកាលក្នុងវេលានោះ។ ខ្ញុំទៅកើតក្នុងកំណើតណាៗ ទោះបីជាទេវតា ឬជាមនុស្ស ទេវតាទាំងឡាយ តែងបាំងកែវមណីឰដ៏អាកាស (ចំពោះខ្ញុំ) នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ១១៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៣២ ជាតិ ព្រះនាមមណិប្បភាសដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះវេទិការកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ វេទិការកត្ថេរាបទាន។

សបរិវារិយត្ថេរាបទាន ទី៤

(៤. សបរិវារិយត្ថេរអបទានំ)

[៤៤] ព្រះជិនស្រីសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ជានរាសភៈ រុងរឿងដូចគំនរភ្លើង ទ្រង់បរិនិព្វានហើយ។ លុះព្រះមហាវីរៈ ទ្រង់បរិនិព្វានហើយ ព្រះស្ដូបជារបស់ធំសម្បើម ក៏កើតមានឡើង (ក្នុងកាលនោះ) ពួកជនតែងនាំគ្នាចូលទៅបម្រើព្រះស្តូប ត្រង់ល្វែងតម្កល់ព្រះធាតុដ៏ប្រសើរឧត្តម។ កាលនោះខ្ញុំមានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានសាងខឿនខ្លឹមចន្ទន៍ បានថ្វាយធូប និងគ្រឿងក្រអូបដ៏សមគួរដល់ព្រះស្តូប។ កាលខ្ញុំកើតក្នុងភព (ណាៗ) ទោះបីជាទេវតា ឬជាមនុស្ស ខ្ញុំមិនបានជួបនូវភាពថោកទាបឡើយ នេះជាផលនៃបុព្វកម្ម។ ក្នុងកប្បទី ១១៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៨ ជាតិ ព្រះនាមសមត្តៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសបរិវារិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សបរិវារិយត្ថេរាបទាន។

ឧម្មាបុប្ផិយត្ថេរាបទាន ទី៥

(៥. ឧមាបុប្ផិយត្ថេរអបទានំ)

[៤៥] កាលព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ដែលពួកសត្វលោកបូជាហើយ គួរទទួលនូវគ្រឿងបូជា ទ្រង់បរិនិព្វានហើយ ក៏មានការឆ្លងព្រះស្ដូបដ៏ធំ។ កាលដែលកំពុងរៀបចំឆ្លងព្រះស្ដូប ខ្ញុំក៏បានយកផ្កាទៅដោតលើព្រះស្តូបនៃព្រះសិទ្ធត្ថៈមហេសី។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបុប្ផបូជា។ ក្នុងកប្បទី ៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ៨៥ ជាតិ ព្រះនាមសោមទេវៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធើ្វឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះឧម្មាបុប្ផិយតេ្ថរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ឧម្មាបុប្ផិយត្ថេរាបទាន។

អនុលោមទាយកត្ថេរាបទាន ទី៦

(៦. អនុលេបទាយកត្ថេរអបទានំ)

[៤៦] ខ្ញុំបានធ្វើខឿនពោធិព្រឹក្សនៃព្រះមុនី ព្រះនាមអនោមទស្សី បានដាក់ដុំបាយអ ហើយធ្វើនូវបាណិកម្ម (បូក)។ ព្រះសាស្ដា ព្រះនាមអនោមទស្សី ប្រសើរជាងនរៈ គង់ក្នុងកណ្ដាលភិក្ខុសង្ឃ ឃើញអំពើដែលខ្ញុំធ្វើល្អនោះហើយ ទើបសម្ដែងគាថានេះថា កុលបុត្តនេះ បានសោយសម្បត្តិដោយការបូកបាយអនេះផង ដោយការតម្កល់ទុកនូវចេតនាផង ហើយនឹងធ្វើនូវព្រះនិព្វានជាទីបំផុតទុក្ខ។ ខ្ញុំមានសម្បុរមុខថ្លាស្រស់ មានចិត្តនឹងនៅក្នុងអារម្មណ៍តែមួយ មានចិត្តតម្កល់មាំល្អ ខ្ញុំទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ១០០ អំពីកប្បនេះ ខ្ញុំបានកើតជាសេ្តចចក្រពត្តិ ព្រះនាមសម្បស្សនៈ ទ្រង់បរិបូណ៌ មិនខ្វះខាត (ដោយសម្បត្តិ) មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអនុលោមទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អនុលោមទាយកត្ថេរាបទាន។

មគ្គទាយកត្ថេរាបទាន ទី៧

(៧. មគ្គទាយកត្ថេរអបទានំ)

[៤៧] ព្រះសម្ពុទ្ធមានបញ្ញាចក្ខុ ព្រះនាមសិទ្ធត្ថៈ ទ្រង់ឆ្លងស្ទឹង សេ្ដចពុទ្ធដំណើរទៅកាន់ព្រៃ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថៈនោះ ទ្រង់មានលក្ខណៈដ៏ប្រសើរ ទើបខ្ញុំកាន់យកចប និងកញ្ជើ ធ្វើផ្លូវនោះឲ្យរាបស្មើ ហើយថ្វាយបង្គំព្រះសាស្ដា ហើយញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លូវ។ ក្នុងកប្បទី ៥៧ អំពីកប្បនេះ ខ្ញុំនោះបានកើតជាស្តេច ១ អង្គ ព្រះនាមសុប្បពុទ្ធ ជាធំជាងជន ជានាយក ជាឥស្សរៈលើពួកនរជន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមគ្គទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មគ្គទាយកត្ថេរាបទាន។

ផលទាយកត្ថេរាបទាន ទី៨

(៨. ផលកទាយកត្ថេរអបទានំ)

[៤៨] កាលពីដើមខ្ញុំជាអ្នកធ្វើយាន បានសិក្សាស្ទាត់ក្នុងការឈើ បានធ្វើផែនក្ដារដោយខ្លឹមចន្ទន៍ ថ្វាយចំពោះព្រះលោកពន្ធុ។ (ដោយកុសលកម្មនោះ) ទើបវិមាននេះ ដែលបុញ្ញកម្មតាក់តែងដោយមាស តែងភ្លឺស្វាងរុងរឿង មានទាំងយានដំរី យានសេះ យានទិព្វ កើតប្រាកដឡើង (ដល់ខ្ញុំ)។ ទាំងប្រាសាទ និងគ្រែស្នែង ក៏កើតឡើង (ដល់ខ្ញុំដែរ) កែវជារបស់មិនរំភើប គួរតាមប្រាថ្នា (ក៏កើតឡើង) ដល់ខ្ញុំ នេះជាផលនៃផែនក្តារ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផែនក្តារ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផែនក្តារ។ ក្នុងកប្ប ទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ ព្រះនាមភវនិម្មិតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ផលទាយកត្ថេរាបទាន។

វដំសកិយត្ថេរាបទាន ទី៩

(៩. វដំសកិយត្ថេរអបទានំ)

[៤៩] ព្រះសយម្ភូ ព្រះនាមសុមេធៈ ឥតមានបុគ្គលផ្ចាញ់បាន ទ្រង់ចម្រីនវិវេក ស្ដេចចូលទៅកាន់ព្រៃធំ។ ខ្ញុំបានឃើញដើមស្រល់មានផ្ការីក (ទើបកាច់យកមក) ដោតក្រងធ្វើជាគ្រឿងប្រដាប់ក្បាល បង្អោនថ្វាយព្រះពុទ្ធ ជាលោកនាយក ចំពោះព្រះភក្រ្ត។ ក្នុងកប្ប ទី ៣០,០០០ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១១៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ១៦ ជាតិ ព្រះនាមនិម្មិតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះវដំសកិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ វដំសកិយត្ថេរាបទាន។

បល្លង្កទាយកត្ថេរាបទាន ទី១០

(១០. បល្លង្កទាយកត្ថេរអបទានំ)

[៥០] ខ្ញុំបានថ្វាយបល្ល័ង្ក (គ្រែ) ព្រមទាំងពិតាន ចំពោះព្រះមានព្រះភាគ ព្រះនាមសុមេធៈ ជាច្បងក្នុងលោក ទ្រង់ប្រកបដោយតាទិគុណ។ ពេលនោះ បល្ល័ង្កដ៏បរិបូណ៌ដោយកែវ ៧ ប្រការនោះ (ហាក់ដូចជា) ដឹងតម្រិះរបស់ខ្ញុំ តែងកើតសម្រាប់ខ្ញុំ សព្វៗកាល។ ក្នុងកប្បទី ៣០,០០០ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយបល្ល័ង្ក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបល្ល័ង្ក។ ក្នុងកប្បទី ២០,០០០ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៣ ជាតិ ព្រះនាមសុវណ្ណាភា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបល្លង្កទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បល្លង្កទាយកត្ថេរាបទាន។

ឧទ្ទាន

អធិឆត្តិយត្ថេរាបទាន ១ ថម្ភារោបកត្ថេរាបទាន ១ វេទិការកត្ថេរាបទាន ១ សបរិវារិយត្ថេរាបទាន ១ ឧម្មាបុប្ផិយត្ថេរាបទាន ១ អនុលោមទាយកត្ថេរាបទាន ១ មគ្គទាយកត្ថេរាបទាន ១ ផលទាយកត្ថេរាបទាន ១ វដំសកិយត្ថេរាបទាន ១ បល្លង្កទាយកត្ថេរាបទាន ១ មានគាថា ៥៦ អ្នកប្រាជ្ញបានពោលទុកហើយ។

ចប់ ឆត្តវគ្គ ទី១៥។

ពន្ធុជីវកវគ្គ ទី១៦

(១៦. ពន្ធុជីវកវគ្គោ)

ពន្ធុជីវកត្ថេរាបទាន ទី១

(១. ពន្ធុជីវកត្ថេរអបទានំ)

[៥១] (ខ្ញុំបានឃើញព្រះពុទ្ធ ព្រះនាមសិខី) ទ្រង់បរិសុទ្ធប្រាសចាកមន្ទិល ដូចព្រះចន្ទ មានព្រះហឫទ័យថ្លាស្អាត មិនល្អក់ មាននន្ទិរាគៈ និងភពអស់ហើយ ព្រះអង្គឆ្លងហើយនូវវិសត្តិកាតណ្ហាក្នុងលោក ព្រះអង្គញ៉ាំងប្រជុំជនឲ្យរលត់ទុក្ខ ទ្រង់ឆ្លងហើយ ជាព្រះមុនីរបស់ពួកជនអ្នកឆ្លង កំពុងចម្រើនឈាន មានព្រះហឫទ័យនឹងក្នុងអារម្មណ៍តែមួយ តាំងមាំល្អក្នុងព្រៃ។ ខ្ញុំពាក់នូវផ្កាច្បារលើខ្សែអំបោះ ហើយថ្វាយចំពោះព្រះពុទ្ធ ព្រះនាមសិខី ជាផៅពង្សនៃលោក។ ក្នុងកប្ប ទី ៣១ អំពីកប្បនេះ គ្រានោះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមសមន្តចក្ខុ ទ្រង់មានយសច្រើន ជាធំក្នុងមនុស្ស មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះពន្ធុជីវកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ពន្ធុជីវកត្ថេរាបទាន។

តម្ពបុប្ផិយត្ថេរាបទាន ទី២

(២. តម្ពបុប្ផិយត្ថេរអបទានំ)

[៥២] ខ្ញុំប្រកបក្នុងការងាររបស់ជនដទៃ បានធ្វើនូវកំហុស ជាអ្នកពេញប្រៀបដោយភ័យ និងពៀរ ហើយក៏ស្ទុះរត់ទៅពួនក្នុងទីព្រៃ។ ខ្ញុំឃើញដើមឈើ ដែលមានផ្ការីកស្គុះស្គាយ ចងជាចង្កោម ដែលធម្មតានិម្មិតល្អហើយ កាន់យកនូវផ្កាក្រហមរោយរាយចុះទៀបពោធិព្រឹក្ស។ ខ្ញុំបោសដើមច្រនៀង ជាឈើដ៏ឧត្តម ជាពោធិព្រឹក្សនោះ ហើយចូលទៅជិតគល់ពោធិព្រឹក្ស អង្គុយផ្គត់ភ្នែន។ កាលពួកជនស្វែងរកផ្លូវដែលខ្ញុំទៅ ក៏មកកាន់សំណាក់ខ្ញុំ លុះខ្ញុំឃើញនូវពួកជនទាំងនោះ ក៏នឹកដល់ពោធិព្រឹក្សដ៏ឧត្តម ក្នុងទីនោះ។ ខ្ញុំមានចិត្តជ្រះថ្លា ថ្វាយបង្គំដើមពោធិព្រឹក្ស រួចហើយក៏ធ្លាក់ទៅក្នុងជ្រោះភ្នំដែលគួរខ្លាច មានជម្រៅច្រើនជួរដើមត្នោត។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាពោធិព្រឹក្ស។ ក្នុងកប្បទី ៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមសម្មសិតៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតម្ពបុប្ផិយត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តម្ពបុប្ផិយត្ថេរាបទាប។

វីថិសម្មជ្ជកត្ថេរាបទាន ទី៣

(៣. វីថិសម្មជ្ជកត្ថេរអបទានំ)

[៥៣] ខ្ញុំបានឃើញព្រះពុទ្ធ ជានាយកនៃលោក កំពុងស្ដេចទៅ ដូចព្រះអាទិត្យមានរស្មីដ៏ច្រើន កាលរះឡើងមានរស្មីពណ៌លឿង ឬដូចព្រះចន្ទក្នុងថ្ងៃទី ១៥ កើត។ ពួកព្រះខីណាស្រពទាំងពួង មានប្រមាណ ៦៨,០០០ ចោមរោមព្រះសម្ពុទ្ធ ព្រះអង្គជាធំជាងសត្វជើងពីរ ជានរាសភៈ។ កាលព្រះលោកនាយកកំពុងយាងទៅ ខ្ញុំមានចិត្តជ្រះថ្លា បានបោសថ្នល់នោះ ហើយលើកនូវទង់ជ័យក្នុងទីនោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទង់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយទង់។ ក្នុងកប្បទី ៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចព្រះនាមសុធជៈ ទ្រង់មានកម្លាំងច្រើន ទ្រង់បរិបូណ៌ដោយអាការៈទាំងពួង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះវីថិសម្មជ្ជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ វីថិសម្មជ្ជកត្ថេរាទាន។

កក្ការុបូជកត្ថេរាបទាន ទី៤

(៤. កក្ការុបុប្ផបូជកត្ថេរអបទានំ)

[៥៤] ខ្ញុំជាទេវបុត្ត បានបូជាចំពោះព្រះពុទ្ធជានាយក ព្រះនាមសិខី ខ្ញុំកាន់យកផ្កាល្ពៅ បង្អោនថ្វាយព្រះពុទ្ធ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៩ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៧ ជាតិ ទ្រង់មានកម្លាំងច្រើន ទ្រង់ឧត្តម បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកក្ការុបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កក្ការុបូជកត្ថេរាបទាន។

មន្ទារវបុប្ផបូជកត្ថេរាបទាន ទី៥

(៥. មន្ទារវបុប្ផបូជកត្ថេរអបទានំ)

[៥៥] ខ្ញុំជាទេវបុត្ត បានបូជាចំពោះព្រះពុទ្ធជានាយក ព្រះនាមសិខី ខ្ញុំបានបូជាចំពោះព្រះពុទ្ធដោយផ្កាមន្ទារវៈ។ ផ្កាកម្រងទិព្វ ជាគ្រឿងប្រក់លើព្រះតថាគត អស់ ៧ ថ្ងៃ ពួកជនទាំងអស់មកចួបជុំគ្នាហើយ នមស្ការព្រះតថាគត។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថា្វយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមជុតិន្ធរៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមន្ទារវបុប្ផបូជកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មន្ទារវបុប្ផបូជកត្ថេរាបទាន។

កទម្ពបុប្ផិយត្ថេរាបទាន ទី៦

(៦. កទម្ពបុប្ផិយត្ថេរអបទានំ)

[៥៦] ភ្នំឈ្មោះកុក្កុដៈ មានក្នុងទីជិតភ្នំហិមពាន្ត ព្រះពុទ្ធ ៧ ព្រះអង្គនោះ តែងគង់នៅទៀបជើងភ្នំនោះ ខ្ញុំបានឃើញដើមកទម្ព ដែលមានផ្ការីកស្គុះស្គាយ ដូចព្រះអាទិត្យរះឡើង ទើបកាន់យកដោយដៃទាំងពីរ ហើយរោយរាយថ្វាយព្រះពុទ្ធទាំង ៧ អង្គ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៧ ជាតិ ព្រះនាម បុប្ផៈដូចគ្នា ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកទម្ពបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កទម្ពបុប្ផិយត្ថេរាបទាន។

តិណសូលកត្ថេរាបទាន ទី៧

(៧. តិណសូលកត្ថេរអបទានំ)

[៥៧] ភ្នំឈ្មោះភូតគណៈ មានក្នុងទីជិតភ្នំហិមពាន្ត ព្រះជិនស្រីសយម្ភូ ទ្រង់រលាស់ចេញចាកលោក ទ្រង់គង់មួយអង្គឯង ក្នុងទីនោះ។ ខ្ញុំយកផ្កាម្លិះរួតទាំងឡាយ បូជាព្រះពុទ្ធ ខ្ញុំមិនដែលទៅកើតជាវិនិបាត អស់ ៩៩ ពាន់កប្ប ព្រោះកុសលនេះ។ ក្នុងកប្បទី ១១ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមធរណីរុហៈ ទ្រង់មានកម្លាំងច្រើន ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតិណសូលកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តិណសូលកត្ថេរាបទាន។

នាគបុប្ផិយត្ថេរាបទាន ទី៨

(៨. នាគបុប្ផិយត្ថេរអបទានំ)

[៥៨] ព្រាហ្មណ៍ឈ្មោះសុវច្ឆៈ ជាអ្នកដល់នូវត្រើយនៃមន្ត មានពួកសិស្សចោមរោម តែងនៅក្នុងចន្លោះភ្នំ។ ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់គួរទទួលនូវគ្រឿងបូជា ព្រះអង្គមានប្រាថ្នាដើម្បីស្រោចស្រង់នូវខ្ញុំ ទើបស្តេចមកកាន់សំណាក់ខ្ញុំ។ ទ្រង់ចង្រ្កមលើអាកាស ដូចប្រទីបរុងរឿង ទ្រង់ជ្រាបច្បាស់នូវសេចក្តីត្រេកអររបស់ខ្ញុំ ហើយមានព្រះភក្រ្តបែរទៅទិសខាងកើត ស្តេចចៀសចេញទៅ។ ចំណែកខាងខ្ញុំ ឃើញហេតុអស្ចារ្យចម្លែក គួរជាទីព្រឺរោមនោះហើយ ក៏កាន់យកនូវផ្កាខ្ទឹង រោយរាយលើផ្លូវដែលព្រះអង្គស្តេចទៅ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានរោយរាយផ្កា ដោយចិត្តជ្រះថ្លានោះ ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមមហារថៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះនាគបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ នាគបុប្ផិយត្ថេរាបទាន។

បុន្នាគបុប្ផិយត្ថេរាបទាន ទី៩

(៩. បុន្នាគបុប្ផិយត្ថេរអបទានំ)

[៥៩] ខ្ញុំជានាយព្រាន បានចូលទៅនៅអាស្រ័យក្នុងព្រៃធំ បានឃើញដើមបុន្នាគព្រឹក្ស ដែលមានផ្ការីកស្គុះស្គាយ ហើយនឹករលឹកចំពោះព្រះពុទ្ធ ជាបុគ្គលដ៏ប្រសើរ។ ខ្ញុំបេះផ្កានោះ ដែលមានក្លិនក្រអូបយ៉ាងក្រៃលែង ហើយធ្វើជាព្រះស្តូបលើផ្នូរខ្សាច់ បូជាចំពោះព្រះពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាមតមោនុទៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបុន្នាគបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បុន្នាគបុប្ផិយត្ថេរាបទាន។

កុមុទទាយកត្ថេរាបទាន ទី១០

(១០. កុមុទទាយកត្ថេរអបទានំ)

[៦០] មានស្រះកើតឯងដ៏ធំ ក្នុងទីជិតភ្នំហិមពាន្ត ជាស្រះដេរដាសដោយឈូក និងឧប្បល ព្រោងព្រាតដោយផ្កាឈូកស។ ក្នុងកាលនោះ ខ្ញុំកើតជាមាន់ ជាសកុណជាតិ នៅជិតស្រះនោះ ជាសត្វមានសីល បរិបូណ៌ដោយវត្ត ឈ្លាសវៃក្នុងអំពើបុណ្យ និងបាប។ ព្រះពុទ្ធជាមហាមុនី ព្រះនាមបទុមុត្តរៈ ជ្រាបច្បាស់នូវលោក ទ្រង់គួរទទួលនូវគ្រឿងបូជា ត្រាច់ទៅក្នុងទីមិនឆ្ងាយអំពីជាតស្រះនោះ។ ខ្ញុំបានកាច់ផ្កាកុមុទ ដែលកើតក្នុងទឹក បង្អោនចូលមកថ្វាយព្រះមហេសី។ ព្រះពុទ្ធជាមហាមុនី ទ្រង់ជ្រាបនូវសេចក្តីត្រិះរិះរបស់ខ្ញុំ ទ្រង់ក៏ទទួលយក។ ខ្ញុំត្រូវកុសលមូលដាស់តឿន ព្រោះបានឲ្យទាននោះ ខ្ញុំក៏មិនទៅកើតក្នុងទុគ្គតិ អស់មួយសែនកប្ប។ ក្នុងកប្បទី ១១៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨ ជាតិ ព្រះនាមវរុណៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកុមុទទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កុមុទទាយកត្ថេរាបទាន។

ឧទ្ទាន

ពន្ធុជីវកត្ថេរាបទាន ១ តម្ពបុប្ផិយត្ថេរាបទាន ១ វីថិសម្មជ្ជកត្ថេរាបទាន ១ កក្ការុបូជកត្ថេរាបទាន ១ មន្ទារវបុប្ផបូជកត្ថេរាបទាន ១ កទម្ពបុប្ផិយត្ថេរាបទាន ១ តិណសូលកត្ថេរាបទាន ១ នាគបុប្ផិយត្ថេរាបទាន ១ បុន្នាគបុប្ផិយត្ថេរាបទាន ១ កុមុទទាយកត្ថេរាបទាន ១ គាថា (ទាំងនេះ) មាន ៥៦ ដែលលោកសម្តែងទុកហើយ។

ចប់ ពន្ធុជីវកវគ្គ ទី១៦។

សុបារិចរិយវគ្គ ទី១៧

(១៧. សុបារិចរិយវគ្គោ)

សុបារិចរិយត្ថេរាបទាន ទី១

(១. សុបារិចរិយត្ថេរអបទានំ)

[៦១] ព្រះពុទ្ធព្រះនាមបទុមៈ ព្រះអង្គជាធំជាងសត្វជើងពីរ ជានរាសភៈ ទ្រង់មានបញ្ញាចក្ខុ ទ្រង់ចេញចាកព្រៃ គឺតណ្ហា តែងសម្តែងនូវធម៌។ ពួកយក្ខបានប្រជុំគ្នា ក្នុងទីជិតព្រះពុទ្ធមហេសី ដោយកិច្ចដែលពួកយក្ខទាំងនោះមកជួបជុំគ្នាហើយ ប្រាថ្នាមើល (នូវព្រះសម្ពុទ្ធ) ក្នុងខណៈនោះ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តត្រេកអរ ដឹងច្បាស់នូវវាចារបស់ព្រះពុទ្ធ ជាគ្រឿងសម្តែងនូវព្រះនិព្វាន ឈ្មោះអមតៈ ទះដៃហើយចូលទៅបម្រើ។ ខ្ញុំជួបនូវផលនៃការបម្រើ ដែលខ្ញុំសន្សំល្អហើយ ចំពោះព្រះសាស្តា ក្នុងកប្បទីបីម៉ឺន ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិឡើយ។ ក្នុងកប្បទី ១២៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសមលង្គតៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសុបារិចរិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុបារិចរិយត្ថេរាបទាន។

កណវេរបុប្ផិយត្ថេរាបទាន ទី២

(២. កណវេរបុប្ផិយត្ថេរអបទានំ)

[៦២] ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ជាចម្បងក្នុងលោក ជានរាសភៈ មានពួកសាវ័កចោមរោមហើយ ទ្រង់ស្តេចមកកាន់ក្រុង។ ខ្ញុំជាអ្នកគ្រប់គ្រងក្នុងខាងក្នុងបូរីរបស់ស្តេច ដែលស្តេចតែងតាំង ខ្ញុំចូលទៅក្នុងប្រាសាទ បានឃើញព្រះពុទ្ធជាលោកនាយក។ ខ្ញុំយកផ្កាច្បារោយរាយចំពោះភិក្ខុសង្ឃ រោយរាយចំពោះព្រះពុទ្ធ ធ្វើឲ្យផ្សេង ច្រើនក្រៃលែងជាងនោះ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៨៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ឈ្មោះមហិទ្ធិកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកណវេរបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កណវេរបុប្ផិយត្ថេរាបទាន។

ខជ្ជទាយកត្ថេរាបទាន ទី៣

(៣. ខជ្ជកទាយកត្ថេរអបទានំ)

[៦៣] ក្នុងកាលពីដើម ខ្ញុំបានថ្វាយផ្លែឈើ បានថ្វាយផ្លែដូង ដែលគេសន្មតថាជាបង្អែម ចំពោះព្រះមានព្រះភាគ ព្រះនាមតិស្សៈ។ លុះខ្ញុំថ្វាយផ្លែឈើនោះ ចំពោះព្រះពុទ្ធព្រះនាមតិស្សៈ ជាមហេសីហើយ ក៏រីករាយ ខ្ញុំមានសេចក្តីប្រាថ្នាក្នុងកាម ក៏បានទៅកើតតាមសេចក្តីប្រាថ្នា។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងគ្រានោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យនូវផ្លែឈើ។ ក្នុងកប្បទី ១៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមឥន្ទសមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះខជ្ជទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ខជ្ជទាយកត្ថេរាបទាន។

ទេសបូជកត្ថេរាបទាន ទី៤

(៤. ទេសបូជកត្ថេរអបទានំ)

[៦៤] ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាចម្បងក្នុងលោក ជានរាសភៈ ហោះទៅកាន់អាកាស ស្តេចទៅក្នុងផ្លូវអាកាស។ ព្រះសាស្តាជាមហាមុនី ឋិតនៅក្នុងប្រទេសណា ហើយទ្រង់ហោះទៅ ខ្ញុំជ្រះថ្លា បានបូជាចំពោះប្រទេសនោះ ដោយដៃរបស់ខ្លួន។ ក្នុងកប្បទី ១១៨ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឃើញព្រះមហាមុនី ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាចំពោះប្រទេស។ ក្នុងកប្បទី ១១១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមគោសុជាត ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះទេសបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ទេសបូជកត្ថេរាបទាន។

កណិការច្ឆទនិយត្ថេរាបទាន ទី៥

(៥. កណិការឆត្តិយត្ថេរអបទានំ)

[៦៥] ព្រះសម្ពុទ្ធ ព្រះនាមវេស្សភូ ជាចម្បងក្នុងលោក ជានរាសភៈ ជាអ្នកប្រាជ្ញ ទ្រង់ស្តេចចូលទៅកាន់មហាវ័ន ដើម្បីសម្រាកក្នុងវេលាថ្ងៃ។ ក្នុងកាលនោះ ខ្ញុំកាច់ផ្កាកណិការ ធ្វើជាឆត្រ លុះខ្ញុំធ្វើឲ្យជាដំបូលដោយផ្ការួចហើយ ទើបបូជាចំពោះព្រះពុទ្ធ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨ ជាតិ ព្រះនាមសោណ្ណាភៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកណិការច្ឆទនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កណិការច្ឆទនិយត្ថេរាបទាន។

សប្បិទាយកត្ថេរាបទាន ទី៦

(៦. សប្បិទាយកត្ថេរអបទានំ)

[៦៦] ព្រះមានព្រះភាគ ព្រះនាមផុស្សៈ ទ្រង់គួរទទួលនូវគ្រឿងបូជា ព្រះអង្គជាវីរបុរស ស្តេចទៅតាមផ្លូវ ញ៉ាំងមហាជនឲ្យរលត់ទុក្ខ។ ព្រះមានព្រះភាគ ក៏ស្តេចមកកាន់សំណាក់របស់ខ្ញុំតាមលំដាប់ ក្នុងកាលនោះ ខ្ញុំទទួលយកបាត្រ ហើយបានថ្វាយទឹកដោះថ្លា និងប្រេង។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទឹកដោះថ្លា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយទឹកដោះថ្លា។ ក្នុងកប្បទី ៥៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមសមោទកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសប្បិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សប្បិទាយកត្ថេរាបទាន។

យុធិកបុប្ផិយត្ថេរាបទាន ទី៧

(៧. យូថិកបុប្ផិយត្ថេរអបទានំ)

[៦៧] ខ្ញុំទៅតាមទីបណ្តោយខ្សែទឹក ទៀបឆ្នេរស្ទឹងឈ្មោះចន្ទភាគា ខ្ញុំបានឃើញព្រះពុទ្ធសយម្ភូ ដូចសាលរាជព្រឹក្ស ដែលមានផ្ការីកស្គុះស្គាយ ជិតស្ទឹងនោះ។ ខ្ញុំកាន់យកផ្កាដកខិម ហើយចូលទៅគាល់ព្រះមហាមុនី ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយចំពោះព្រះពុទ្ធ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៦៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពតិ្តមួយអង្គ ព្រះនាមសាមុទ្ធរៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះយុធិកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ យុធិកបុប្ផិយត្ថេរាបទាន។

ទុស្សទាយកត្ថេរាបទាន ទី៨

(៨. ទុស្សទាយកត្ថេរអបទានំ)

[៦៨] ក្នុងកាលនោះ ខ្ញុំជារាជបុត្ត ក្នុងបូរីឈ្មោះតិវរា ជាទីក្រុងគួររីករាយ ខ្ញុំបាននូវបណ្ណាការ ហើយថ្វាយព្រះពុទ្ធ ព្រះអង្គជាបុគ្គលស្ងប់រម្ងាប់។ ព្រះមានព្រះភាគ ទ្រង់ទទួលហើយ ទ្រង់ពាល់សំពត់ដោយព្រះហស្ត លុះព្រះពុទ្ធព្រះនាមសិទ្ធត្ថៈទទួលហើយ ក៏ហោះទៅកាន់អាកាសវេហាស៍។ កាលព្រះពុទ្ធស្តេចទៅ សំពត់ទាំងឡាយក៏អណ្តែតទៅតាមក្រោយ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះព្រះពុទ្ធនោះថា ព្រះពុទ្ធជាអគ្គបុគ្គលរបស់យើង។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយសំពត់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយសំពត់។ ក្នុងកប្បទី ៦៧ អំពីកប្បនេះ ក្នុងកាលនោះខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមបរិសុទ្ធៈ ជាធំជាងមនុស្ស ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះទុស្សទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ទុស្សទាយកត្ថេរាបទាន។

សមាទបកត្ថេរាបទាន ទី៩

(៩. សមាទបកត្ថេរអបទានំ)

[៦៩] ខ្ញុំជាអ្នកមានពួកគណៈច្រើន ក្នុងក្រុងពន្ធុមតី ជាបុគ្គលប្រសើរជាងពួកជនទាំងនោះ ពួកជនទាំងនោះ សុទ្ធតែប្រព្រឹត្តតាមសេចក្តីប្រាថ្នារបស់ខ្ញុំ។ ខ្ញុំប្រជុំពួកជនទាំងអស់នោះ ហើយបបួលក្នុងបុញ្ញកម្មថា យើងនឹងធ្វើនូវរោង សម្រាប់ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់ព្រះសង្ឃ។ ពួកជនទាំងនោះ ក៏ទទួលស្គាល់ថា ប្រពៃ ហើយប្រព្រឹត្តតាមអំណាចសេចក្តីប្រាថ្នារបស់ខ្ញុំ លុះធ្វើរោងនោះឲ្យសម្រេចហើយ ក៏ថ្វាយចំពោះព្រះពុទ្ធ ព្រះនាមវិបស្សី។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយរោង ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយរោង។ ក្នុងកប្បទី ៥៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមអាវេលៈ ទ្រង់ជាធំជាងជន មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសមាទបកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សមាទបកត្ថេរាបទាន។

បញ្ចង្គុលិយត្ថេរាបទាន ទី១០

(១០. បញ្ចង្គុលិយត្ថេរអបទានំ)

[៧០] ព្រះមានព្រះភាគ ព្រះនាមតិស្សៈ ជាទីពឹងនៃសត្វលោក ជានរាសភៈ ខ្ញុំបានឃើញព្រះពុទ្ធមហាមុនី ព្រះអង្គជាអ្នកឈ្លាសវៃក្នុងវិហារធម៌ កំពុងចូលគន្ធកុដិ ទើបកាន់យកនូវផ្កាកម្រងមានក្លិនក្រអូប ហើយដើរទៅកាន់សំណាក់ព្រះជិនស្រី។ ខ្ញុំមានសទ្ធាតិចតួចសោះ បានថ្វាយនូវគ្រឿងក្រអូប ប្រស់ព្រំដោយម្រាមដៃប្រាំ ចំពោះព្រះសម្ពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយគ្រឿងក្រអូប ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃគ្រឿងក្រអូប ដែលប្រស់ព្រំដោយម្រាមដៃប្រាំ។ ក្នុងកប្បទី ៧២ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសយម្បកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបញ្ចង្គុលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បញ្ចង្គុលិយត្ថេរាបទាន។

ឧទ្ទាន

សុបារិចរិយត្ថេរាបទាន ១ កណវេរបុប្ផិយត្ថេរាបទាន ១ ខជ្ជទាយកត្ថេរាបទាន ១ ទេសបូជកត្ថេរាបទាន ១ កណិការច្ឆទនិយត្ថេរាបទាន ១ សប្បិទាយកត្ថេរាបទាន ១ យុធិកបុប្ផិយត្ថេរាបទាន ១ ទុស្សទាយកត្ថេរាបទាន ១ សមាទបកត្ថេរាបទាន ១ បញ្ចង្គុលិយត្ថេរាបទាន ១ មានគាថា ៥៤។

ចប់ សុបារិចរិយវគ្គ ទី១៧។

កុមុទវគ្គ ទី១៨

(១៨. កុមុទវគ្គោ)

កុមុទមាលិយត្ថេរាបទាន ទី១

(១. កុមុទមាលិយត្ថេរអបទានំ)

[៧១] មានស្រះកើតឯងដ៏ធំ នៅទៀបភ្នំហិមពាន្ដ ខ្ញុំជាអារក្សទឹក កើតក្នុងស្រះនោះ មានរូបដ៏សម្បើម មានកម្លាំងច្រើន។ កុមុទមានផ្ការីកស្គុះស្គាយក្នុងស្រះនោះ ពួកផ្កាកុមុទប្រមាណប៉ុនកង់រទេះ កើតឡើងក្នុងស្រះនោះ ខ្ញុំតែងបេះផ្កាផង ផ្លែផង ជារឿយៗ។ គាប់ជួនព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាធំជាងសត្វជើងពីរ ជានរាសភៈ ទ្រង់ឃើញផ្កា ដែលខ្ញុំបេះគរទុក ក៏ស្ដេចមកក្នុងសំណាក់របស់ខ្ញុំ។ លុះ (ខ្ញុំឃើញ) នូវព្រះសម្ពុទ្ធ ជាទេវតារបស់ទេវតា ជានរាសភៈហើយ ខ្ញុំក៏យកផ្កាទាំងអស់ មកថ្វាយព្រះពុទ្ធ។ ក្នុងកាលនោះ ផ្កាកម្រងទាំងប៉ុន្មាន ក៏ទៅជាគ្រឿងប្រក់ថ្វាយព្រះតថាគត ដែលស្ដេចនៅទៀបភ្នំហិមពាន្ដ។ ក្នុងកប្បទី ១១៨ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្ដិ ៧ ជាតិ ជាធំជាងជន ព្រះនាមសហស្សរថ ទ្រង់មានកម្លាំងច្រើន។ បដិសម្កិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្ដិហើយ។

បានឮថា ព្រះកុមុទមាលិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កុមុទមាលិយត្ថេរាបទាន។

និស្សេណីទាយកត្ថេរាបទាន ទី២

(២. និស្សេណិទាយកត្ថេរអបទានំ)

[៧២] ខ្ញុំបានឲ្យគេធ្វើជណ្ដើរ សម្រាប់ឡើងកាន់ប្រាសាទ ថ្វាយព្រះមានព្រះភាគ ព្រះនាមកោណ្ឌញ្ញៈ ជាទីពឹងនៃសត្វលោក ទ្រង់ប្រកបដោយតាទិគុណ។ ខ្ញុំបានបំពេញសម្បទា (នៃបុណ្យ) ដោយសេចក្ដីជ្រះថ្លានៃចិត្ដនោះ ទើបខ្ញុំទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ១.០៣១ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៣ ជាតិ ព្រះនាមសម្ពហុលៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះនិស្សេណីទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ និស្សេណីទាយកត្ថេរាបទាន។

រត្តិយបុប្ផិយត្ថេរាបទាន ទី៣

(៣. រត្តិបុប្ផិយត្ថេរអបទានំ)

[៧៣] ក្នុងជាតិមុន ខ្ញុំជាព្រានម្រឹគ នៅក្នុងព្រៃធំ ខ្ញុំបានឃើញព្រះពុទ្ធ ព្រះនាមវិបស្សី ជាទេវតារបស់ទេវតា ជានរាសភៈ។ ខ្ញុំបានឃើញដើមឈើខ្លែងគង់ ដែលមានផ្ការីកស្គុះស្គាយ ប្រកបដោយសេចក្តីត្រេកអរ ហើយកាន់យកទាំងឫស មកថ្វាយព្រះពុទ្ធមហេសី។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្កា។ ក្នុងកប្បទី ៨ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមសុប្បសន្នៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះរត្តិយបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ រត្តិយបុប្ផិយត្ថេរាបទាន។

ឧទបានទាយកត្ថេរាបទាន ទី៤

(៤. ឧទបានទាយកត្ថេរអបទានំ)

[៧៤] ខ្ញុំបានធ្វើអណ្តូង ថ្វាយចំពោះព្រះមានព្រះភាគ ព្រះនាមវិបស្សី ក្នុងកាលនោះ ខ្ញុំយកចង្ហាន់បិណ្ឌបាតថ្វាយ (ថែមទៀត)។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយអណ្តូង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឧទបានទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧទបានទាយកត្ថេរាបទាន។

សីហាសនទាយកត្ថេរាបទាន ទី៥

(៥. សីហាសនទាយកត្ថេរអបទានំ)

[៧៥] កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ ជានាយក ជាទីពឹងនៃលោក បរិនិព្វានហើយ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយសីហាសនៈ។ សេចក្តីពិត ជនមានប្រមាណច្រើននាក់ បាននូវសេចក្តីសុខក្នុងបរលោក ហើយរំលត់ទុក្ខបាន ព្រោះធ្វើនូវការបូជាដោយគ្រឿងក្រអូប និងផ្កាកម្រងជាច្រើន ក្នុងទីបរិនិព្វាននោះ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ថ្វាយបង្គំនូវពោធិព្រឹក្សដ៏ឧត្តម ខ្ញុំមិនទៅកើតក្នុងទុគ្គតិអស់មួយសែនកប្ប ព្រោះកុសលនេះ។ ក្នុងកប្បទី ១៥.០០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨ ជាតិ ព្រះនាមសីលុច្ចយៈដូចគ្នា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសីហាសនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សីហាសនទាយកត្ថេរាបទាន។

មគ្គទត្តិកត្ថេរាបទាន ទី៦

(៦. មគ្គទត្តិកត្ថេរអបទានំ)

[៧៦] ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាធំជាងសត្វជើងពីរ ជានរាសភៈ ទ្រង់ចង្រ្កមក្នុងទីវាលស្រឡះ ដើម្បីប្រយោជន៍ដល់សេចក្តីសុខក្នុងបច្ចុប្បន្ន។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយបង្គំព្រះបាទា ដែលទ្រង់លើកឡើងហើយ ខ្ញុំបេះផ្កាទាំងឡាយដែលល្អ ឋិតលើកំពូលភ្នំ មករោយរាយថ្វាយ។ ក្នុងកប្បទី ២០.០០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៥ ជាតិ ព្រះនាមបុប្ផច្ឆទនិយៈដូចគ្នា មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមគ្គទត្តិកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មគ្គទត្តិកត្ថេរាបទាន។

ឯកទីបិយត្ថេរាបទាន ទី៧

(៧. ឯកទីបិយត្ថេរអបទានំ)

[៧៧] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយប្រទីបមួយដល់ព្រះមុនី ព្រះនាមបទុមុត្តរៈ ទៀបដើមស្រល់ ជាពោធិព្រឹក្សដ៏ប្រសើរ។ កាលខ្ញុំកើតក្នុងភព កាលការសន្សំបុណ្យកើតហើយ ខ្ញុំក៏មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយប្រទីប។ ក្នុងកប្បទី ១៦ ពាន់ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៤ ជាតិ ព្រះនាមចន្ទាភៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឯកទីបិយត្ថេរមានអាយុ បានសម្ដែងនូវគាថានេះ ដោយប្រការដូច្នេះ។

ចប់ ឯកទីបិយត្ថេរាបទាន។

ចប់ ភាណវារៈ ទី៩។

មណិបូជកត្ថេរាបទាន ទី៨

(៨. មណិបូជកត្ថេរអបទានំ)

[៧៨] ស្ទឹងតែងហូរចេញអំពីខាងអាយភ្នំហិមពាន្ត គាប់ចួនគ្រានោះ ព្រះពុទ្ធសយម្ភូ ទ្រង់គង់នៅក្នុងខេត្តជាបន្ទាប់នៃស្ទឹងនោះ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ យកបល្ល័ង្កកែវមណី ដែលគេរចនាដោយប្រពៃ ជាទីត្រេកអរនៃចិត្ត ថ្វាយចំពោះព្រះពុទ្ធ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបល្ល័ង្កកែវមណី ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១២ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៨ ជាតិ ព្រះនាមសតរង្សីដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមណិបូជកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មណិបូជកត្ថេរាបទាន។

តិកិច្ឆកត្ថេរាបទាន ទី៩

(៩. តិកិច្ឆកត្ថេរអបទានំ)

[៧៩] ខ្ញុំជាពេទ្យ មានវេជ្ជសាស្រ្តសិក្សាល្អហើយ នៅក្នុងនគរពន្ធុមតី ជាអ្នកនាំមកនូវសេចក្តីសុខដល់មហាជន ពិសេសចំពោះពួកជនអ្នកមានជំងឺ មានទុក្ខខ្លាំង។ ខ្ញុំឃើញសមណៈអ្នកមានសីល មានសេចក្តីរុងរឿងច្រើន ដែលកំពុងឈឺថ្កាត់ ក្នុងកាលនោះ ក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានប្រគេនភេសជ្ជៈ។ សមណៈនោះ ឈ្មោះអសោកៈ មានឥន្រ្ទិយសង្រួមល្អ ជាឧបដ្ឋាករបស់ព្រះវិបស្សីសម្ពុទ្ធ ក៏សះជារោគ ដោយភេសជ្ជៈនោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានប្រគេនឱសថ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃភេសជ្ជៈ។ ក្នុងកប្បទី ៨ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមសព្វោសថៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតិកិច្ឆកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តិកិច្ឆកត្ថេរាបទាន។

សង្ឃុបដ្ឋាកត្ថេរាបទាន ទី១០

(១០. សង្ឃុបដ្ឋាកត្ថេរអបទានំ)

[៨០] ខ្ញុំជាអារាមិកជន (អ្នកទំនុកបម្រុងអារាម ឬញោមវត្ត) ក្នុងសំណាក់ព្រះមានព្រះភាគ ព្រះនាមវេស្សកូ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបម្រើព្រះសង្ឃដ៏ឧត្តម។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងគ្រានោះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបម្រើ។ ក្នុងកប្បទី ៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ៧ ជាតិ ព្រះនាមសមោត្ថកៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះសង្ឃុបដ្ឋាកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សង្ឃុបដ្ឋាកត្ថេរាបទាន។

ឧទ្ទាន

កុមុទមាលិយត្ថេរាបទាន ១ និស្សេណីទាយកត្ថេរាបទាន ១ រត្តិយបុប្ផិយត្ថេរាបទាន ១ ឧទបានទាយកត្ថេរាបទាន ១ សីហាសនទាយកត្ថេរាបទាន ១ មគ្គទតិ្តកត្ថេរាបទាន ១ ឯកទីបិយត្ថេរាបទាន ១ មណិបូជកត្ថេរាបទាន ១ តិកិច្ឆកត្ថេរាបទាន ១ សង្ឃុបដ្ឋាកត្ថេរាបទាន ១ មានគាថា ៤៩។

ចប់ កុមុទវគ្គ ទី១៨

កុដជបុប្ផិយវគ្គ ទី១៩

(១៩. កុដជបុប្ផិយវគ្គោ)

កុដជបុប្ផិយត្ថេរាបទាន ទី១

(១. កុដជបុប្ផិយត្ថេរអបទានំ)

[៨១] (ខ្ញុំឃើញ) នូវព្រះផុស្សសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស ទ្រង់ឧត្តមដូចព្រះអាទិត្យ ទ្រង់ក្រឡេកមើលទិស ទ្រង់ធើ្វពុទ្ធដំណើរទៅឰដ៏អាកាស។ ខ្ញុំបានឃើញដើមខ្លែងគង់ មានផ្ការីក ហើយបេះផ្ការីក និងផ្កាក្រពុំអំពីដើម បូជាដល់ព្រះផុស្សសម្ពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣ ជាតិ ព្រះនាមបុប្ផិតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកុដជបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កុដជបុប្ផិយត្ថេរាបទាន។

ពន្ធុជីវកត្ថេរាបទាន ទី២

(២. ពន្ធុជីវកត្ថេរអបទានំ)

[៨២] ព្រះសម្ពុទ្ធ ព្រះនាមសោភិតៈ ជាព្រះសយម្ភូ ដែលសប្បុរសសរសើរហើយ ព្រះអង្គស្តេចចូលសមាធិ គង់នៅត្រង់ចន្លោះភ្នំ។ ខ្ញុំកំពុងស្វែងរកផ្កាដ៏ប្រសើរ ដែលកើតក្នុងទឹកនៃជាតស្រះ ក៏បានឃើញផ្កាច្បារ ក្នុងលំដាប់ស្មើ។ ខ្ញុំកាន់យកដោយដៃទាំងពីរ ចូលទៅគាល់ព្រះមហាមុនី ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាដល់ព្រះសោភិតសម្ពុទ្ធ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមសមុទ្ទកប្បៈ ជាធំជាងជន មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះពន្ធុជីវកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ពន្ធុជីវកត្ថេរាបទាន។

កោតុម្ពរិយត្ថេរាបទាន ទី៣

(៣. កោដុម្ពរិយត្ថេរអបទានំ)

[៨៣] ខ្ញុំមានចិត្តរីករាយ ចូលទៅរកព្រះសិខីសម្ពុទ្ធ ទ្រង់រុងរឿងដូចផ្កាកណិការ ដែលគង់នៅត្រង់ចន្លោះភ្នំ ដូចជាសមុទ្រប្រមាណមិនបាន ឬដូចផែនដីដ៏ក្រាស់ ព្រះអង្គមានពួកទេវតាហែហមហើយ ទ្រង់ដូចជាអាជានេយ្យដ៏ប្រសើរ ទ្រង់ជានរៈដ៏ឧត្តម។ ខ្ញុំយកផ្កា ៧ ទង និងសំពត់រោមសត្វដែលលាយល្អ បូជាដល់ព្រះសម្ពុទ្ធ ព្រះនាមសិខី ជាលោកពន្ធុ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមមហានេលៈ ទ្រង់មានតេជះច្រើន មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកោតុម្ពរិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កោតុម្ពរិយត្ថេរាបទាន។

បញ្ចហត្ថិយត្ថេរាបទាន ទី៤

(៤. បញ្ចហត្ថិយត្ថេរអបទានំ)

[៨៤] ព្រះមានព្រះភាគ ព្រះនាមតិស្សៈ ជាច្បងក្នុងលោក ជានរាសភៈ ដែលពួកសាវ័កចោមរោម ស្ដេចទ្រង់ពុទ្ធដំណើរទៅក្នុងថ្នល់។ ខ្ញុំតាំងទុកនូវផ្កាឧប្បល ៥ ក្តាប់ ឬ ៤ ក្តាប់ ខ្ញុំជាកូននៃមាតា ឈ្មោះហិតសិទ្ធិ ប្រាថ្នានឹងថ្វាយគ្រឿងបូជា។ ខ្ញុំដែលរស្មីព្រះពុទ្ធពាល់ត្រូវហើយ បានបូជាព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចជាមាស ទ្រង់ពុទ្ធដំណើរទៅក្នុងចន្លោះរានផ្សារ ព្រះអង្គឧត្តមជាងសត្វជើងពីរ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៥ ជាតិ ព្រះនាមសុលភសម្មតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបញ្ចហត្ថិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បញ្ចហត្ថិយត្ថេរាបទាន។

ឥសិមុគ្គទាយកត្ថេរាបទាន ទី៥

(៥. ឥសិមុគ្គទាយកត្ថេរអបទានំ)

[៨៥] ខ្ញុំបាននិមន្តព្រះបទុមុត្តរៈជានាយក ទ្រង់មានរស្មីដូចព្រះអាទិត្យ ដែលទើបនឹងរះឡើង ឬដូចព្រះអាទិត្យមានរស្មីលឿង ទ្រង់ល្វាសល្វន់ដូចដើមថ្ងាន់ត្រូវខ្យល់។ ខ្ញុំឋិតនៅលើប្រាសាទ បាននិមន្តព្រះអង្គជាឥសីដ៏ខ្ពង់ខ្ពស់ ហើយថ្វាយផ្លិតឃ្មុំតូចដែលមិនមានមេ ដល់ព្រះពុទ្ធជាលោកពន្ធុ។ ពុទ្ធសាវ័កមានចំនួន ៨ សែន ខ្ញុំបំពេញបាត្ររបស់ពុទ្ធសាវ័កទាំងអស់ឲ្យពេញ ម្យ៉ាងទៀត ខ្ញុំប្រគេននូវវត្ថុច្រើនលើសជាងនោះទៀត។ ខ្ញុំត្រូវកុសលមូលដាស់តឿន ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិអស់មួយសែនកប្ប ដោយចិត្តជ្រះថ្លានោះ។ ក្នុងកប្បទី ៤០,០៣៨ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមមហិសមន្តៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឥសិមុគ្គទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឥសិមុគ្គទាយកត្ថេរាបទាប។

ពោធិឧបដ្ឋាយកត្ថេរាបទាន ទី៦

(៦. ពោធិឧបដ្ឋាកត្ថេរអបទានំ)

[៨៦] ខ្ញុំជាអ្នកវាយសម្ភោរ ក្នុងនគររម្មវតី បានទៅប្រកបការបម្រើជានិច្ច នូវដើមពោធិព្រឹក្សដ៏ប្រសើរ។ ខ្ញុំបម្រើល្ងាចព្រឹក ត្រូវកុសលមូលដាស់តឿនហើយ ក្នុងកប្បទី ១,៨០០ ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិ។ ក្នុងកប្បទី ១,៥០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ជាធំជាងជន មានព្រះនាមទមថៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះពោធិឧបដ្ឋាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ពោធិឧបដ្ឋាយកត្ថេរាបទាន។

ឯកចិន្តិកត្ថេរាបទាន ទី៧

(៧. ឯកចិន្តិកត្ថេរអបទានំ)

[៨៧] កាលណាទេវតាច្យុតចាកពួកទេវតា ព្រោះអស់អាយុ សំឡេង ៣ យ៉ាង របស់ពួកទេវតា កាលអនុមោទនា តែងលាន់ឮឡើងថា ម្នាលអ្នកដ៏ចម្រើន អ្នកច្យុតអំពីទេវលោកនេះ ហើយទៅកាន់សុគតិ នៅជាមួយនឹងពួកមនុស្ស លុះកើតជាមនុស្សហើយ ចូរបាននូវសទ្ធាដ៏ប្រសើរ ក្នុងព្រះសទ្ធម្មចុះ សទ្ធារបស់អ្នកដែលតាំងខ្ជាប់ខ្ជួនហើយនោះ នឹងកើតជាមូល តាំងនៅចំពោះ ជាសទ្ធាមិនកម្រើកក្នុងព្រះសទ្ធម្ម ដែលព្រះសុគតសម្ដែងល្អហើយ ដរាបដល់អស់ជីវិត។ អ្នកត្រូវធ្វើកុសលដោយកាយ ធ្វើកុសលឲ្យច្រើនដោយវាចា ធ្វើកុសល គឺមិនព្យាបាទ មិនមានឧបធិដោយចិត្ត។ តពីនោះ អ្នកត្រូវធ្វើបុណ្យនោះ ដែលខ្លួនសន្សំហើយឲ្យច្រើន ដោយការឲ្យទាន មួយវិញទៀត ត្រូវញ៉ាំងពួកសត្វដទៃ ឲ្យតាំងនៅក្នុងព្រះសទ្ធម្ម និងព្រហ្មចរិយធម៌។ ទេវតាជាអ្នកប្រាជ្ញទាំងឡាយ តែងរីករាយនឹងអ្នកដ៏ចម្រើន ដែលជាទេវតាវិសេស ដោយសេចក្តីអនុគ្រោះនេះថា ម្នាលទេវតា អ្នកចូរមករឿយៗ។ កាលពួកទេវតាកំពុងប្រជុំគ្នា គ្រានោះ ខ្ញុំមានសេចក្តីសង្វេគថា អាត្មាអញច្យុតចាកអត្តភាពនេះហើយ នឹងទៅកាន់កំណើតអ្វីហ្ន៎។ មានសមណៈមួយរូប មានឥន្រ្ទិយស្រគត់ស្រគំ ជ្រាបសេចក្តីសងេ្វគរបស់ខ្ញុំ លោកមានប្រាថ្នានឹងស្រង់ខ្ញុំ និមន្តមកក្នុងសំណាក់របស់ខ្ញុំ។ ក្នុងកាលនោះ សមណៈនោះ មាននាមថា សុមនៈ ជាសាវ័ករបស់ព្រះបទុមុត្តរសម្ពុទ្ធ លោកបានប្រដៅអត្ថ និងធម៌ ធ្វើឲ្យខ្ញុំកើតសងេ្វគ។ ខ្ញុំបានស្ដាប់ពាក្យរបស់សមណៈនោះហើយ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ បានថ្វាយបង្គំព្រះសម្ពុទ្ធហើយ ធ្វើកាលកិរិយាក្នុងទីនោះ។ ខ្ញុំនោះ ត្រូវកុសលមូលដាស់តឿន ក៏ចូលទៅកើតក្នុងទេវលោកនោះដដែល ខ្ញុំមិនដែលទៅកាន់ទុគ្គតិ អស់មួយសែនកប្ប។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឯកចិន្តិកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯកចិន្តិកត្ថេរាបទាន។

តិកណ្ណិបុប្ផិយត្ថេរាបទាន ទី៨

(៨. តិកណ្ណិបុប្ផិយត្ថេរអបទានំ)

[៨៨] ខ្ញុំកើតជាទេវតា មានពួកស្រីអប្សរចោមរោម រឭកនូវបុព្វកម្ម (របស់ខ្លួន) ហើយរឭកនូវព្រះពុទ្ធដ៏ប្រសើរ។ ខ្ញុំកាន់យកផ្កាតិកណ្ណិព្រឹក្ស ធ្វើចិត្តរបស់ខ្លួនឲ្យជ្រះថ្លា បានបូជាដល់ព្រះពុទ្ធ ព្រះនាមវិបស្សី ជានរាសភៈ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៧៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៤ ជាតិ ព្រះនាមរមុត្តមៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតិកណ្ណិបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តិកណ្ណិបុប្ផិយត្ថេរាបទាន។

ឯកចារិយត្ថេរាបទាន ទី៩

(៩. ឯកចារិយត្ថេរអបទានំ)

[៨៩] ក្នុងកាលនោះ មានសំឡេងខ្លាំងក្នុងពួកទេវតាឋានតាវត្តិង្សថា ព្រះពុទ្ធបរិនិព្វានក្នុងលោកផង ពួកយើងនៅមានរាគៈផង។ កាលទេវតាទាំងនោះ កើតសេចក្តីសង្វេគ ប្រកបដោយសរ គឺសេចក្តីសោក ខ្ញុំជាអ្នករឹងប៉ឹងដោយកម្លាំងរបស់ខ្លួន ក៏បានទៅក្នុងសំណាក់នៃព្រះពុទ្ធ។ ខ្ញុំយកផ្កាមន្ទារវៈ ដែលពួកទេវតានិមិ្មតជាកម្រង បានបូជាដល់ព្រះពុទ្ធ ក្នុងកាលដែលទ្រង់បរិនិព្វាន។ កាលនោះ ពួកទេវតាទាំងអស់ និងពួកទេពអប្សរ ក៏ត្រេកអរចំពោះខ្ញុំ ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិ អស់មួយសែនកប្ប។ ក្នុងកប្បទី ៦០,០០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ព្រះនាមមហាមល្លជនៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តហើយ។

បានឮថា ព្រះឯកចរិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯកចារិយត្ថេរាបទាន។

តិវណ្តិបុប្ផិយត្ថេរាបទាន ទី១០

(១០. តិវណ្ដិបុប្ផិយត្ថេរអបទានំ)

[៩០] យើងទាំងអស់នោះ ដើរទៅសម្លឹងមើលនូវព្រះថេរៈឈ្មោះអភិភូ កាលយើងទាំងអស់នោះ កំពុងសម្លឹងមើល សេចក្តីក្តៅក្រហាយក៏កើតឡើង។ កាលនោះ ព្រះថេរៈឈ្មោះសុនន្ទៈ ជាសាវ័ករបស់ព្រះសម្ពុទ្ធ ព្រះនាមធម្មទស្សី ជាមហាមុនី និមន្តមកក្នុងសំណាក់របស់ខ្ញុំ។ ក្នុងកាលនោះ ពួកជនណាស្និទ្ធស្នាលនឹងខ្ញុំ ពួកជននោះ បានឲ្យផ្កាមកខ្ញុំ ៗ ក៏យកផ្កានោះ ទៅបូជាដល់សាវ័ក។ ខ្ញុំនោះ ធ្វើកាលកិរិយាហើយ ទៅកើតក្នុងទីដដែលនោះទៀត ខ្ញុំមិនដែលទៅកើតក្នុងវិនិបាត អស់ ១,៨០០ កប្ប។ ក្នុងកប្បទី ១.៣០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨ ជាតិ ព្រះនាមធូមកេតុដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតិវណ្តិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តិវណ្តិបុប្ផិយត្ថេរាបទាន។

ឧទ្ទាន

កុដជបុប្ផិយត្ថេរាបទាន ១ ពន្ធុជីវកត្ថេរាបទាន ១ កោតុម្ពរិយត្ថេរាបទាន ១ បញ្ចហត្ថិយត្ថេរាបទាន ១ ឥសិមុគ្គទាយកត្ថេរាបទាន ១ ពោធិឧបដ្ឋាយកត្ថេរាបទាន ១ ឯកចិន្តិកត្ថេរាបទាន ១ តិកណ្ណិបុប្ផិយត្ថេរាបទាន ១ ឯកចារិយត្ថេរាបទាន ១ តិវណ្តិបុប្ផិយត្ថេរាបទាន ១ មានគាថា ៦០ ដែលលោកសម្ដែងទុកហើយ។

ចប់ កុដជបុប្ផិយវគ្គ ទី១៩។

តមាលបុប្ផិយវគ្គ ទី២០

(២០. តមាលបុប្ផិយវគ្គោ)

តមាលបុប្ផិយត្ថេរាបទាន ទី១

(១. តមាលបុប្ផិយត្ថេរអបទានំ)

[៩១] វិមានរបស់ខ្ញុំ មានសសរ ៨៤.០០០ ជាវិការៈនៃមាស ដែលបុញ្ញកម្មនិមិ្មតឲ្យហើយ មានចំណែកប្រៀបដូចលដ្ឋិវ័ន ឧទ្យានរបស់ទេវតា។ ខ្ញុំមានចិត្តជ្រះថ្លា យកផ្កាស្លាតឿ បូជាដល់ព្រះពុទ្ធ ព្រះនាមសិខី ជាលោកពន្ធុ។ ក្នុងកប្បទី ១៣ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយព្រះអង្គ ព្រះនាមចន្ទតិត្តៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតមាលបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តមាលបុប្ផិយត្ថេរាបទាន។

តិណសន្ថារទាយកត្ថេរាបទាន ទី២

(២. តិណសន្ថារកត្ថេរអបទានំ)

[៩២] ក្នុងកាលដែលខ្ញុំកើតជាឥសី នៅអាស្រ័យក្នុងព្រៃ តែងច្រូតស្មៅថ្វាយព្រះសាស្តា ស្មៅទាំងអស់នោះ ធ្លាក់ចុះលើផែនដី វិលទៅខាងស្តាំ។ ក្នុងកាលនោះ ខ្ញុំយកស្មៅនោះ ក្រាលលើធរណីដ៏ឧត្តម ហើយខ្ញុំយកស្លឹកត្នោត ៣ ធាង ធ្វើជាដំបូល លើកំណាត់ឈើ ៣ ដើម ថ្វាយដល់ព្រះសិទ្ធត្ថសម្ពុទ្ធ ទេវតា និងមនុស្សទាំងឡាយ ទ្រថ្វាយព្រះសាស្តាអស់ ៧ ថ្ងៃ ក្នុងទីនោះ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយស្មៅ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយស្មៅ។ ក្នុងកប្បទី ៦៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៤ ជាតិ ព្រះនាមមហទ្ធនៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតិណសន្ថារទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តិណសន្ថារទាយកត្ថេរាបទាន។

ខណ្ឌផុល្លិយត្ថេរាបទាន ទី៣

(៣. ខណ្ឌបុល្លិយត្ថេរអបទានំ)

[៩៣] ព្រះស្ដូបរបស់ព្រះមានព្រះភាគ ព្រះនាមផុស្សៈ នៅក្នុងព្រៃធំ ក្នុងកាលនោះ (ព្រះស្ដូបនោះ) ត្រូវពួកដំរីកម្ទេចហើយ ដើមឈើដុះទ្រុបទ្រុល ក្នុងទីនោះ។ ខ្ញុំធ្វើកន្លែងរដិបរដុប (ប្រេះឆា) ឲ្យស្មើ ហើយលាបបាយអ ខ្ញុំត្រេកអរដោយគុណទាំងឡាយ របស់សត្វក្នុងត្រៃលោក។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃដុំបាយអ។ ក្នុងកប្បទី ៧៧ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ១៦ ជាតិ ព្រះនាមជិតសេនៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះខណ្ឌផុល្លិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ខណ្ឌផុល្លិយត្ថេរាបទាន។

អសោកបូជកត្ថេរាបទាន ទី៤

(៤. អសោកបូជកត្ថេរអបទានំ)

[៩៤] កាលនោះ មានរាជឧទ្យាន ១ ក្នុងតិបុរាបុរី ជាទីរីករាយ ខ្ញុំជាឧយ្យានបាល ជាអ្នកស្និទ្ធស្នាលនឹងស្តេចក្នុងក្រុងនោះ។ ព្រះសយម្ភូ ព្រះនាមបទុមៈ ស្តេចមក (ក្នុងឧទ្យាននោះ) ម្លប់មិនលះបង់ព្រះមុនី ទ្រង់គង់នៅក្បែរដើមស្វាយស។ ខ្ញុំឃើញដើមអសោក មានផ្ការីក មានចង្កោមគួររមិលមើល ទើបខ្ញុំបូជាដល់ព្រះពុទ្ធ ព្រះនាមបទុមៈ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៧០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ព្រះនាមអរណញ្ជហៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអសោកបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អសោកបូជកត្ថេរាបទាប។

អងោ្កលកត្ថេរាបទាន ទី៥

(៥. អង្កោលកត្ថេរអបទានំ)

[៩៥] ខ្ញុំឃើញដើមអង្កោលមានផ្ការីក សំយុងចុះជារបៀបដ៏ល្អ ហើយបេះផ្កានោះយកទៅក្នុងសំណាក់ព្រះសម្ពុទ្ធ។ ក្នុងសម័យនោះ ព្រះសិទ្ធត្ថមហាមុនី ទ្រង់ពួនសម្ងំ ខ្ញុំរាប់អានមួយរំពេច ហើយរោយរាយផ្កាក្នុងគុហា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៣៦ អំពីកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ ព្រះនាមអាសេកទេវគជ្ជិតៈ ទ្រង់បរិបូណ៌ដោយកៃវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធើ្វឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអងោ្កលកត្ថេរមានអាយុ បានសមែ្តងនូវគាថាទាំងនេះ ដោយប្រការដូចេ្នះ។

ចប់ អងោ្កលកត្ថេរាបទាន។

កិសលយបូជកត្ថេរាបទាន ទី៦

(៦. កិសលយបូជកត្ថេរអបទានំ)

[៩៦] គុម្ពផ្ការបស់ខ្ញុំនៅក្នុងក្រុងទ្វារវតី ទាំងអណ្តូងទឹក និងដើមឈើ ក៏ដុះក្នុងក្រុងនោះដែរ ព្រះសិទ្ធត្ថសម្ពុទ្ធ ទ្រង់ឈ្នះមារ ទ្រង់រឹងប៉ឹងដោយកម្លាំងព្រះអង្គ ព្រះសិទ្ធត្ថសម្ពុទ្ធនោះ ទ្រង់អនុគ្រោះចំពោះខ្ញុំ និមន្តទៅឰដ៏អាកាស។ ខ្ញុំគន់រករបស់អ្វីមួយដទៃ ដែលគួរបូជាដល់ព្រះមហេសី ស្រាប់តែឃើញត្រួយអសោក (ខ្ញុំកាច់) បោះឡើងទៅឰដ៏អាកាស។ ត្រួយអសោកទាំងនោះ អណ្តែតទៅតាមក្រោយព្រះសម្ពុទ្ធ ដែលកំពុងនិមន្តទៅ ខ្ញុំឃើញហេតុអស្ចារ្យនោះហើយ សង្វេគថា ឱហ្ន៎ ភាពនៃព្រះពុទ្ធជាឧឡារិកណាស់។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយត្រួយអសោក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមឯកិស្សរៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកិសលយបូជកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កិសលយបូជកត្ថេរាបទាន។

តិន្ទុកទាយកត្ថេរាបទាន ទី៧

(៧. តិន្ទុកទាយកត្ថេរអបទានំ)

[៩៧] ខ្ញុំកើតជាស្វា ជាសត្វមានកម្លាំង និងសន្ទុះ ត្រាច់ទៅលើភ្នំ ដែលគេទៅបានដោយកម្រ ឃើញដើមទន្លាប់មានផ្លែ ក៏នឹកព្រះសម្ពុទ្ធដ៏ប្រសើរ។ ខ្ញុំចេញទៅបាន ២.៣ ថ្ងៃ ពិនិត្យមើលព្រះលោកនាយក ក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយចំពោះព្រះសិទ្ធត្ថសម្ពុទ្ធ ទ្រង់ដល់ទីបំផុតនៃត្រៃភព។ ព្រះសាស្តា ព្រះអង្គប្រសើរក្នុងលោក ទ្រង់ជ្រាបតម្រិះរបស់ខ្ញុំ ទើបស្ដេចមកក្នុងសំណាក់របស់ខ្ញុំ ជាមួយនឹងព្រះខីណាស្រពមួយពាន់អង្គ។ ខ្ញុំកើតប្រាមោទ្យ កាន់យកនូវផ្លែឈើ ចូលទៅគាល់ព្រះមានព្រះភាគ ជាសព្វញ្ញូ ទ្រង់ប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់ទទួល (នូវផ្លែឈើនោះ)។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ។ ក្នុងកប្បទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមឧបនន្ទ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតិន្ទុកទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តិន្ទុកទាយកត្ថេរាបទាន។

គិរិនេលមុដ្ឋិបូជកត្ថេរាបទាន ទី៨

(៨. មុដ្ឋិបូជកត្ថេរអបទានំ)

[៩៨] ព្រះជិនស្រីមានព្រះភាគ ព្រះនាមសុមេធៈ ជាច្បងក្នុងលោក ជានរាសភៈ ទ្រង់តាំងព្យាយាម ដើម្បីអនុគ្រោះពួកសត្វជាន់ក្រោយ។ ព្រះសុមេធៈអង្គនោះ ជាធំជាងសត្វជើងពីរ ទ្រង់មិនញាប់ញ័រដោយលោកធម៌ ស្ដេចកំពុងចង្រ្កម ខ្ញុំបូជាផ្កាគិរិនេលព្រឹក្សមួយក្ដាប់ ដល់ព្រះសម្ពុទ្ធ។ ខ្ញុំត្រូវកុសលមូលដាស់តឿន ខ្ញុំមិនដែលទៅកាន់ទុគ្គតិ អស់ ៣០,០០០ កប្ប ដោយចិត្តជ្រះថ្លានោះ ក្នុងកប្បទី ២.៣០០ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមសុនេលៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះគិរិនេលមុដ្ឋិបូជកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនោះ ដោយប្រការដូច្នេះ។

ចប់ គិរិនេលមុដ្ឋិបូជកត្ថេរាបទាន។

តិកណ្ឌិបុប្ផិយត្ថេរាបទាន ទី៩

(៩. កិំកណិកបុប្ផិយត្ថេរអបទានំ)

[៩៩] ព្រះជិនស្រីសយម្ភូ ទ្រង់ឈ្នះមារ ព្រះនាមសុមង្គលៈ ស្ដេចចេញអំពីព្រៃ ហើយចូលទៅកាន់ទីក្រុង។ ព្រះមុនី ស្ដេចទៅបិណ្ឌបាត ហើយចេញអំពីទីក្រុង លុះព្រះសម្ពុទ្ធអង្គនោះ ទ្រង់ធ្វើភត្តកិច្ចរួចហើយ ក៏គង់ក្នុងចន្លោះព្រៃ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានយកផ្កាតិកណ្ឌិព្រឹក្ស បូជាដល់ព្រះពុទ្ធសយម្ភូ ទ្រង់ស្វែងនូវគុណដ៏ធំ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៨៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមអបសេលៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតិកណ្ឌិបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តិកណ្ឌិបុប្ផិយត្ថេរាបទាន។

យូថិកបុប្ផិយត្ថេរាបទាន ទី១០

(១០. យូថិកបុប្ផិយត្ថេរអបទានំ)

[១០០] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុ ព្រះអង្គគួរទទួលគ្រឿងបូជា ទ្រង់ចេញអំពីព្រៃហើយ ស្ដេចទៅកាន់វិហារ។ ខ្ញុំកាន់ផ្កាយុថកាដ៏ប្រសើរ ដោយដៃទាំងពីរ យកទៅបូជាដល់ព្រះសម្ពុទ្ធ ទ្រង់មានព្រះហឫទ័យប្រកបដោយមេត្តា មិនញាប់ញ័រដោយលោកធម៌។ ខ្ញុំបានសម្ប័ទរឿយៗ មិនដែលទៅកាន់ទុគ្គតិ អស់មួយសែនកប្ប ដោយចិត្តជ្រះថ្លានោះ។ ក្នុងកប្បទី ៥០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ជាធំជាងជន ព្រះនាមសមិតនន្ទនៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះយូថិកបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ យូថិកបុប្ផិយត្ថេរាបទាន។

ឧទ្ទាន

តមាលបុប្ផិយត្ថេរាបទាន ១ តិណសន្ថារទាយកត្ថេរាបទាន ១ ខណ្ឌផុល្លិយត្ថេរាបទាន ១ អសោកបូជកត្ថេរាបទាន ១ អង្កោលកត្ថេរាបទាន ១ កិសលយបូជកត្ថេរាបទាន ១ តិន្ទុកទាយកត្ថេរាបទាន ១ គិរិនេលមុដ្ឋិបូជកត្ថេរាបទាន ១ តិកណ្ឌិបុប្ផិយត្ថេរាបទាន ១ យូថិកបុប្ផិយត្ថេរាបទាន ១ មានគាថា ៥៨។

ចប់ តមាលបុប្ផិយវគ្គ ទី២០

មួយទៀត ឧទ្ទាននៃវគ្គ

ភិក្ខទាយិវគ្គ ១ មហាបរិវារវគ្គ ១ សេរេយ្យវគ្គ ១ សោភិតវគ្គ ១ ឆត្តវគ្គ ១ ពន្ធុជីវកវគ្គ ១ សុបារិចរិយវគ្គ ១ កុមុទវគ្គ ១ កុដជវគ្គ ១ តមាលបុប្ផិយវគ្គ ១ ត្រូវជា ១០ វគ្គ មានគាថា៦៦៦។

ចប់ ភិក្ខវគ្គទសកៈ និងទុតិយសតកៈ។

កណិការបុប្ផិយវគ្គ ទី២១

(២១. កណិការបុប្ផិយវគ្គោ)

កណិការបុប្ផិយត្ថេរាបទាន ទី១

(១. កណិការបុប្ផិយត្ថេរអបទានំ)

[១០១] ក្នុងកាលនោះ ខ្ញុំឃើញដើមកណិការ មានផ្ការីក ទើបបេះយកទៅបូជាព្រះតិស្សសម្ពុទ្ធ ទ្រង់ឆ្លងអន្លង់ហើយ មិនញាប់ញ័រដោយលោកធម៌។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៣៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៣ ជាតិ ព្រះនាមអរុណបាលដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកណិការបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កណិការបុប្ផិយត្ថេរាបទាន។

មិនេលបុប្ផិយត្ថេរាបទាន ទី២

(២. មិនេលបុប្ផិយត្ថេរអបទានំ)

[១០២] ព្រះមានព្រះភាគ ព្រះនាមសិខី ទ្រង់មានវណ្ណៈដូចមាស មានរស្មីច្រើន មានពន្លឺដ៏ប្រសើរ មានមេត្តាចិត្ត មានព្រះស្មារតី ស្ដេចទៅកាន់ទីចង្រ្កម។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ សរសើរនូវញាណក៏ឧត្តម ហើយយកនូវផ្កាមិនេលព្រឹក្ស ទៅបូជាដល់ព្រះសម្ពុទ្ធ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២៩ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមសុមេឃឃនៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមិនេលបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មិនេលបុប្ផិយត្ថេរាបទាន។

កឹកណិកបុប្ផិយត្ថេរាបទាន ទី៣

(៣. កិង្កណិបុប្ផិយត្ថេរអបទានំ)

[១០៣] ព្រះសព្វញ្ញូលោកនាយក ប្រាដកស្មើដោយគ្រឿងបូជា ជាវិការៈនៃមាស ព្រះលោកនាយក ស្ដេចចុះកាន់ទឹកស្រះ ហើយទ្រង់ស្រង់។ ខ្ញុំមានចិត្តត្រេកអរ មានចិត្តរីករាយ កាន់យកនូវផ្កាកណ្ដឹង ទៅបូជាដល់ព្រះវិបស្សី ជាធំជាងសត្វជើងពីរ ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមភិមរថ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកឹកណិកបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កឹកណិកបុប្ផិយត្ថេរាបទាន។

តរណិយត្ថេរាបទាន ទី៤

(៤. តរណិយត្ថេរអបទានំ)

[១០៤] ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាធំជាងសត្វជើងពីរ ជានរាសភៈ មានពួកសាវ័កហែហម ស្ដេចចូលទៅកាន់ឆ្នេរទន្លេគង្គា។ ឯទន្លេគង្គាមានទឹកពេញប្រៀប ល្មមក្អែកឱនផឹកបាន ជាស្ទឹងដែលគេឆ្លងបានដោយកម្រ ខ្ញុំបានចម្លងភិក្ខុសង្ឃផង ព្រះពុទ្ធដ៏ឧត្តមជាងសត្វជើងពីរផង។ ក្នុងកប្បទី ១,៨០០ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការចម្លង។ ក្នុងកប្បទី ១,៣០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៥ ជាតិ ព្រះនាមសព្វោភវៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតរណិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តរណិយត្ថេរាបទាន។

និគ្គុណ្ឌិបុប្ផិយត្ថេរាបទាន ទី៥

(៥. និគ្គុណ្ឌិបុប្ផិយត្ថេរអបទានំ)

[១០៥] ខ្ញុំជាអារាមិកជនរបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី បានយកផ្កាឈើភ្លើង ទៅបូជាដល់ព្រះពុទ្ធ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៣៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ជាធំជាងជន ព្រះនាមមហាបតាបៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះនិគ្គុណ្ឌិបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ និគ្គុណ្ឌិបុប្ផិយត្ថេរាបទាន។

ឧទកទាយកត្ថេរាបទាន ទី៦

(៦. ឧទកទាយកត្ថេរអបទានំ)

[១០៦] ខ្ញុំឃើញ (នូវព្រះសិទ្ធត្ថសម្ពុទ្ធ) ជាសមណៈកំពុងឆាន់ បានដងទឹកថ្លាមិនល្អក់មួយក្អម ថ្វាយដល់ព្រះសិទ្ធត្ថៈ។ ក្នុងថ្ងៃនេះ ខ្ញុំមិនមានមន្ទិល ប្រាសចាកមន្ទិល អស់សេចក្តីសង្ស័យក្នុងភពដែលខ្ញុំកើតហើយ ផលរមែងកើតដល់ខ្ញុំ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទឹក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយទឹក។ ក្នុងកប្បទី ៦១ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមវិមលៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឧទកទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧទកទាយកត្ថេរាបទាន។

សលឡមាលិយត្ថេរាបទាន ទី៧

(៧. សលលមាលិយត្ថេរអបទានំ)

[១០៧] (ខ្ញុំបានឃើញ) ព្រះសិទ្ធត្ថសម្ពុទ្ធ ព្រះអង្គជាសារថី ទូន្មាននូវនរៈ ទ្រង់រុងរឿងដូចផ្កាកណិការ គង់នៅត្រង់ចន្លោះភ្នំ ទ្រង់ញ៉ាំងទិសទាំងពួងឲ្យភ្លឺស្វាង កាលនោះខ្ញុំសៀតព្រួញ ធ្វើធ្នូមិនឲ្យបែកជាពីរ បានកាច់ផ្កាទាំងទង បូជាព្រះពុទ្ធ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៥១ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមជុតិន្ធរៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសលឡមាលិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សលឡមាលិយត្ថេរាបទាន។

កោរណ្ឌបុប្ផិយត្ថេរាបទាន ទី៨

(៨. កោរណ្ឌបុប្ផិយត្ថេរអបទានំ)

[១០៨] ខ្ញុំឃើញស្នាមព្រះបាទ ដែលទ្រង់ជាន់ទុក ប្រដាប់ដោយគ្រឿងអលង្ការគឺចក្ក ហើយដើរទៅតាមលំដាប់នៃស្នាមព្រះបាទរបស់ព្រះមហេសី ព្រះនាមវិបស្សី។ ខ្ញុំបានឃើញផ្កាស្មៅកន្ទុយដំរីរីកល្អ ហើយបូជាទាំងឫស ខ្ញុំជាអ្នកមានចិត្តរីករាយ បានថ្វាយបង្គំនូវស្នាមព្រះបាទដ៏ប្រសើរ ដោយចិត្តរីករាយ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៥៧ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមវីតមលៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកោរណ្ឌបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កោរណ្ឌបុប្ផិយត្ថេរាបទាន។

អាធារទាយកត្ថេរាបទាន ទី៩

(៩. អាធារទាយកត្ថេរអបទានំ)

[១០៩] ខ្ញុំបានថ្វាយជើងអាធារ ដល់ព្រះសិខីជាលោកពន្ធុ (ដោយកុសលកម្មនេះ) ខ្ញុំទ្រទ្រង់ផែនដីទាំងមូលនេះ។ ខ្ញុំដុតបំផ្លាញកិលេសទាំងឡាយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំទ្រទ្រង់រាងកាយជាទីបំផុតក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៤ ជាតិ ព្រះនាមសមន្តវរុណដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអាធារទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អាធារទាយកត្ថេរាបទាន។

បាបនិវារិយត្ថេរាបទាន ទី១០

(១០. បាបនិវារិយត្ថេរអបទានំ)

[១១០] ខ្ញុំមានចិត្តជ្រះថ្លាបានថ្វាយឆត្រមួយ ដល់ព្រះមានព្រះភាគព្រះនាមតិស្យៈ ជាទេវតារបស់ទេវតា ជាតាទិបុគ្គល។ ខ្ញុំបានឃាត់អំពើបាប ហើយបំពេញតែអំពើកុសល ទេវតាតែងបាំងឆត្រ (ឲ្យខ្ញុំ) ឰដ៏អាកាស នេះជាផលនៃបុព្វកម្ម។ ភពជាទីបំផុតរបស់ខ្ញុំ កំពុងប្រព្រឹត្តទៅ ភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំទ្រទ្រង់រាងកាយជាទីបំផុតក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយឆត្រ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឆត្រ។ ក្នុងកប្បទី ៧២ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៨ ជាតិ ជាធំជាងជន ព្រះនាមមហានិទាន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបាបនិវារិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បាបនិវារិយត្ថេរាបទាន។

ឧទ្ទាន

កណិការបុប្ផិយត្ថេរាបទាន ១ មិនេលបុប្ផិយត្ថេរាបទាន ១ កឹកណិកបុប្ផិយត្ថេរាបទាន ១ តរណិយត្ថេរាបទាន ១ និគ្គុណ្ឌិបុប្ផិយត្ថេរាបទាន ១ ឧទកទាយកត្ថេរាបទាន ១ សលឡមាលិយត្ថេរាបទាន ១ កោរណ្ឌបុប្ផិយត្ថេរាបទាន ១ អាធារទាយកត្ថេរាបទាន ១ បាបនិវារិយត្ថេរាបទាន ១ មានគាថា ៤៨។

ចប់ កណិការបុប្ផិយវគ្គ ទី២១។

ហត្ថិវគ្គ ទី២២

(២២. ហត្ថិវគ្គោ)

ហត្ថិទាយកត្ថេរាបទាន ទី១

(១. ហត្ថិទាយកត្ថេរអបទានំ)

[១១១] ខ្ញុំបានថ្វាយដំរីដ៏ប្រសើរ មានភ្លុក ង មានកម្លាំងព្យាយាមក្លាហាន ដល់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ជាធំជាងសត្វជើងពីរ ជាតាទិបុគ្គល។ ខ្ញុំបាននូវប្រយោជន៍ដ៏ឧត្តម គឺសន្តិបទដ៏ប្រសើរនេះឯង ព្រោះខ្ញុំបានថ្វាយដំរីដល់ព្រះសម្ពុទ្ធ ទ្រង់ស្វែងរកនូវប្រយោជន៍ដល់សត្វលោកទាំងពួង។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយដំរី ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយដំរី។ ក្នុងកប្បទី ៧៨ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ១៦ ជាតិ ព្រះនាមសមន្តបាសាទិកៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះហត្ថិទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ហត្ថិទាយកត្ថេរាបទាន។

បានធិទាយកត្ថេរាបទាន ទី២

(២. បានធិទាយកត្ថេរអបទានំ)

[១១២] ខ្ញុំបានថ្វាយស្បែកជើង ដល់ឥសីអ្នកមានមេត្តាចិត្ត មានតបធម៌នៅក្នុងព្រៃ ចម្រើនឈាន ចម្រើនធម៌។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ជានរាសភៈ ខ្ញុំតែងបានទទួលនូវយានជាទិព្វដោយកម្មនោះ នេះជាផលនៃបុព្វកម្ម។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃស្បែកជើង។ ក្នុងកប្បទី ៧៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៨ ជាតិ ព្រះនាមសុយានៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបានធិទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បានធិទាយកត្ថេរាបទាន។

សច្ចសញ្ញកត្ថេរាបទាន ទី៣

(៣. សច្ចសញ្ញកត្ថេរអបទានំ)

[១១៣] ព្រះមានព្រះភាគ ព្រះនាមវេស្សភូ មានភិក្ខុសង្ឃចោមរោម ទ្រង់សម្ដែងអរិយសច្ច ញ៉ាំងមហាជនឲ្យរលត់ទុក្ខ។ ខ្ញុំដល់នូវសេចក្តីករុណា បានទៅកាន់ទីប្រជុំ ខ្ញុំនោះអង្គុយស្ដាប់ធម៌របស់ព្រះសាស្តា។ លុះខ្ញុំស្ដាប់ធម៌របស់ព្រះសាស្ដានោះហើយ ក៏បានទៅកាន់ទេវលោក ខ្ញុំនៅក្នុងបូរីក្នុងទេវលោកនោះ អស់ ៣០ កប្ប។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសច្ចសញ្ញា។ ក្នុងកប្បទី ២៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ជាធំជាងជន ព្រះនាមឯកផុស្សិតៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសច្ចសញ្ញកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សច្ចសញ្ញកត្ថេរាបទាន។

ឯកសញ្ញកត្ថេរាបទាន ទី៤

(៤. ឯកសញ្ញកត្ថេរអបទានំ)

[១១៤] ខ្ញុំឃើញសំពត់បង្សុកូល ដែលទើរលើចុងឈើ ក៏ផ្គងអញ្ជលីថ្វាយសំពត់បង្សុកូលដល់ព្រះសាស្តា។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ជាធំជាងជន ព្រះនាមអមិតាភៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឯកសញ្ញកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯកសញ្ញកត្ថេរាបទាន។

រំសិសញ្ញកត្ថេរាបទាន ទី៥

(៥. រំសិសញ្ញកត្ថេរអបទានំ)

[១១៥] (ខ្ញុំបានឃើញ) ព្រះសុជាតសម្ពុទ្ធ ទ្រង់មានរស្មីច្រើន ដូចព្រះអាទិត្យដែលទើបនឹងរះ ឬដូចព្រះចន្ទមានរស្មីលឿង ព្រះអង្គប្រសើរដូចខ្លាធំ និងគោឧសភៈ ត្រង់ចន្លោះនៃភ្នំ។ អានុភាពរបស់ព្រះពុទ្ធនោះ រុងរឿងក្នុងចន្លោះភ្នំ ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លាក្នុងរស្មីហើយ ក៏បានទៅរីករាយក្នុងឋានសួគ៌អស់មួយកប្ប។ ក្នុងកប្បទាំងឡាយដ៏សេស ខ្ញុំបានធ្វើកុសល ដោយចិត្តជ្រះថ្លានោះផង ដោយការរលឹកពុទ្ធគុណផង។ ក្នុងកប្បទី ៣០,០០០ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្ដីសំគាល់ក្នុងព្រះពុទ្ធ។ ក្នុងកប្បទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ជាធំជាងជន ព្រះនាមសុជាត ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះរំសិសញ្ញកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ រំសិសញ្ញកត្ថេរាបទាន។

សន្ធិតត្ថេរាបទាន ទី៦

(៦. សន្ធិតត្ថេរអបទានំ)

[១១៦] ខ្ញុំមានស្មារតី បាននូវសញ្ញាមួយដែលតាំងនៅក្នុងព្រះពុទ្ធ ត្រង់ដើមអស្សត្ថព្រឹក្ស ដែលមានរស្មីខៀវ ដុះឡើងទ្រុបទ្រុល។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ខ្ញុំដល់នូវការអស់ទៅនៃអាសវៈ ដោយអំណាចនៃសញ្ញានោះ។ ក្នុងកប្បទី ១៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមវនិទ្ធៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសន្ធិតត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សន្ធិតត្ថេរាបទាន។

តាលវណ្ដទាយកត្ថេរាបទាន ទី៧

(៧. តាលវណ្ដទាយកត្ថេរអបទានំ)

[១១៧] ខ្ញុំបានថ្វាយផ្លិតស្លឹកត្នោតដល់ព្រះសម្ពុទ្ធព្រះនាមតិស្សៈទ្រង់មានទិព្វចក្ខុ ដើម្បីរំលត់កម្ដៅ និងរម្ងាប់សេចក្ដីក្រហល់ក្រហាយ។ ខ្ញុំបានរំលត់ភ្លើងរាគៈផង ភ្លើងទោសៈផង រំលត់ភ្លើងមោហៈផង ដែលជាភ្លើងក្ដៅក្រៃលែងជាងនោះ នេះជាផលនៃផ្លិតស្លឹកត្នោត។ ខ្ញុំដុតបំផ្លាញកិលេសទាំងឡាយ គាស់រំលើងភពទាំងអស់ ខ្ញុំទ្រទ្រង់រាងកាយជាទីបំផុតក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផ្លិតស្លឹកត្នោត។ ក្នុងកប្បទី ៦៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមមហារាមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតាលវណ្តទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តាលវណ្ដទាយកត្ថេរាបទាន។

អក្កន្តសញ្ញកត្ថេរាបទាន ទី៨

(៨. អក្កន្តសញ្ញកត្ថេរអបទានំ)

[១១៨] ខ្ញុំយកសាដកអាក្រក់ (សាដកសាច់ក្រាស់) ហើយសិក្សាមន្ត ក្នុងខាងមុខនៃព្រះឧបជ្ឈាយ៍ ដើម្បីដល់នូវការទម្លាយនូវពក។ ខ្ញុំបានឃើញព្រះពុទ្ធ ព្រះនាមតិស្សៈ ទ្រង់ប្រាសចាកធូលី គឺកិលេស គួរទទួលនូវគ្រឿងបូជា ព្រះអង្គខ្ពង់ខ្ពស់ប្រសើរលើសលុប ទ្រង់ត្រាស់ដឹងនូវសច្ចៈ ឧត្តមជាងគណៈ។ លុះខ្ញុំបានឃើញព្រះមហាវីរៈ ជានរៈដ៏ឧត្តម ខ្ពង់ខ្ពស់បំផុត ជាច្បងក្នុងលោក ជានរាសភៈ ទ្រង់ជាន់សំពត់សាដកដ៏អាក្រក់ដែលខ្ញុំក្រាលហើយ ព្រះអង្គបំភ្លឺលោកដូចព្រះចន្ទ ទ្រង់ប្រាសចាកមន្ទិល បានថ្វាយបង្គំព្រះបាទារបស់ព្រះសាស្ដា ដោយចិត្តជ្រះថ្លា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយសាដកអាក្រក់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយសាដកអាក្រក់។ ក្នុងកប្បទី ៣៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ជាធំជាងជន ព្រះនាមសុនន្ទៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអក្កន្តសញ្ញកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អក្កន្តសញ្ញកត្ថេរាបទាន។

សប្បិទាយកត្ថេរាបទាន ទី៩

(៩. សប្បិទាយកត្ថេរអបទានំ)

[១១៩] ខ្ញុំអង្គុយក្នុងប្រាសាទដ៏ប្រសើរ មានពួកនារីចោមរោម បានឃើញព្រះសមណៈ ជាមហាវីរៈ ជាទេវតាដ៏ក្រៃលែង ជានរាសភៈ ទ្រង់មានអាពាធ ស្ដេចចូលមកជិត ខ្ញុំក៏នាំមកកាន់ផ្ទះ ខ្ញុំបានថ្វាយសប្បិ និងប្រេងដល់ព្រះសិទ្ធត្ថមហេសី។ ខ្ញុំឃើញ (ព្រះអង្គ) មានក្រវល់ក្រវាយរម្ងាប់ហើយ មានមុខិន្រ្ទិយស្រស់បស់ ក៏ថ្វាយបង្គំព្រះបាទារបស់ព្រះសាស្ដា ហើយដើរទៅខាងមុខ។ ព្រះវីរសមណៈ ទ្រង់ដល់នូវត្រើយនៃឫទ្ធិ ទ្រង់ឃើញខ្ញុំនោះមានសេចក្ដីជ្រះថ្លាស្មោះ ក៏ហោះឡើងកាន់អាកាស ដូចស្ដេចហង្សហើរទៅឰដ៏អាកាស។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយសប្បិ និងប្រេង។ ក្នុងកប្បទី ១៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមទុតិទេវៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសប្បិទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សប្បិទាយកត្ថេរាបទាន។

បាបនិវារិយត្ថេរាបទាន ទី១០

(១០. បាបនិវារិយត្ថេរអបទានំ)

[១២០] ខ្ញុំជម្រះទីចង្រ្កម បិទបាំងដោយដើមបបុស ជាគ្រឿងការពារខ្យល់ និងកម្ដៅថ្ងៃ ដើម្បីព្រះមានព្រះភាគ ព្រះនាមបិយទស្សី។ ខ្ញុំតម្កល់ទុកនូវការបំពេញកុសល ដើម្បីប្រយោជន៍ដល់ការវៀរបង់នូវបាប ដើម្បីលះបង់នូវកិលេសទាំងឡាយក្នុងសាសនានៃព្រះសាស្ដា។ ក្នុងកប្បទី ១១ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមអគ្គិតេជះទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបាបនិវារិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បាបនិវារិយត្ថេរាបទាន។

ឧទ្ទាន

ហត្ថិទាយកត្ថេរាបទាន ១ បានធិទាយកត្ថេរាបទាន ១ សច្ចសញ្ញកត្ថេរាបទាន ១ ឯកសញ្ញកត្ថេរាបទាន ១ រំសិសញ្ញកត្ថេរាបទាន ១ សន្ធិតត្ថេរាបទាន ១ តាលវណ្ដទាយកត្ថេរាបទាន ១ អក្កន្តសញ្ញកត្ថេរាបទាន ១ សប្បិទាយកត្ថេរាបទាន ១ បាបនិវារិយត្ថេរាបទាន ១ មានគាថា ៥៤។

ចប់ ហត្ថិវគ្គ ទី២២។

អាលម្ពនទាយកវគ្គ ទី២៣

(២៣. អាលម្ពណទាយកវគ្គោ)

អាលម្ពនទាយកតេ្ថរាបទាន ទី១

(១. អាលម្ពណទាយកត្ថេរអបទានំ)

[១២១] ខ្ញុំបានថ្វាយបង្កាន់ដៃ ដល់ព្រះមានព្រះភាគព្រះនាមអត្ថទស្សី ជាច្បងក្នុងលោក ទ្រង់នឹងធឹង ជាធំជាងពួកសត្វជើងពីរ ជាតាទិបុគ្គល។ ខ្ញុំគ្រប់គ្រងផែនដីធំទល់នឹងសាគរ ញ៉ាំងឥស្សរិយយសឲ្យប្រព្រឹត្តទៅក្នុងពួកសត្វផង លើផែនពសុធាផង។ ខ្ញុំដុតបំផ្លាញកិលេសទាំងឡាយហើយ គាស់រំលើងភពទាំងពួងចោលហើយ បានដល់វិជ្ជា ៣ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ព្រោះកុសលកម្មនេះ។ ក្នុងកប្បទី ៦២ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៣ ជាតិ ព្រះនាមឯកាទស្សិតៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអាលម្ពនទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អាលម្ពនទាយកត្ថេរាបទាន។

អជិនទាយកត្ថេរាបទាន ទី២

(២. អជិនទាយកត្ថេរអបទានំ)

[១២២] ក្នុងកប្បទី ៣១ អំពីកប្បនេះ ខ្ញុំបានកើតជាបុរសអ្នកក្រាលកម្រាលសម្រាប់គណៈ បានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលីគឺរាគៈ គួរទទួលនូវគ្រឿងបូជា។ ខ្ញុំបានថ្វាយកំណាត់ស្បែកខ្លា ដល់ព្រះសិខីជាលោកពន្ធុ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ជានរាសភៈ ខ្ញុំបានទទួលនូវសម្បត្តិ ហើយដុតបំផ្លាញនូវពួកកិលេសដោយកម្មនោះ ខ្ញុំទ្រទ្រង់រាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយស្បែកខ្លា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយស្បែកខ្លា។ ក្នុងកប្បទី ៥០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមសុទាយកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអជិនទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អជិនទាយកត្ថេរាបទាន។

ទ្វេរតនិយត្ថេរាបទាន ទី៣

(៣. ទ្វេរតនិយត្ថេរអបទានំ)

[១២៣] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគនៅក្នុងព្រៃធំ បានឃើញព្រះសម្ពុទ្ធ ទ្រង់ប្រាសចាកធូលីគឺរាគៈ គួរទទួលនូវគ្រឿងបូជា។ ខ្ញុំបានថ្វាយដុំសាច់ដល់ព្រះវិបស្សីមហេសី ខ្ញុំបាននូវឥស្សរភាពក្នុងលោក ព្រមទាំងទេវលោក។ រតនៈតែងកើតឡើងសម្រាប់ខ្ញុំ ដោយការថ្វាយនូវសាច់នេះ រតនៈពីរយ៉ាងក្នុងលោក កើតឡើងដល់ខ្ញុំដោយចំណែកនៃផលបច្ចុប្បន្ន។ ខ្ញុំគ្របសង្កត់នូវសត្វលោកទាំងអស់នោះ ដោយចំណែកនៃការថ្វាយសាច់ ខ្លួនរបស់ខ្ញុំទន់ភ្លន់ផង ទាំងបញ្ញា (របស់ខ្ញុំ) ក៏ដឹងនូវហេតុដ៏ល្អិតផង។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយសាច់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃមំសទាន។ ក្នុងកប្បទី ៤ អំពីកប្បនេះ ខ្ញុំនោះបានកើតជាស្ដេចចក្រពត្តិមួយអង្គ ជាធំជាងជន ព្រះនាមមហារោហិត ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះទ្វេរតនិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ទ្វេរតនិយត្ថេរាបទាន។

ចប់ ភាណវារៈ ទី១០។

អារក្ខទាយកត្ថេរាបទាន ទី៤

(៤. អារក្ខទាយកត្ថេរអបទានំ)

[១២៤] ខ្ញុំឲ្យគេធ្វើបង្កាន់ដៃថ្វាយព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ មួយទៀត ខ្ញុំថ្វាយការរក្សាចំពោះព្រះសុគតមហេសី។ ហេតុតែកម្មដ៏វិសេសនោះ ខ្ញុំមិនដែលជួបភ័យដែលគួរខ្លាចទេ ខ្ញុំដែលកើតក្នុងទីណាៗ មិនចេះមានសេចក្ដីតក់ស្លុតឡើយ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យគេធ្វើបង្កាន់ដៃថ្វាយព្រះពុទ្ធក្នុងភពមុន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបង្កាន់ដៃ។ ក្នុងកប្បទី ៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមអបស្សេនៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអារក្ខទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អារក្ខទាយកត្ថេរាបទាន។

អព្យាធិកត្ថេរាបទាន ទី៥

(៥. អព្យាធិកត្ថេរអបទានំ)

[១២៥] ខ្ញុំបានថ្វាយរោងភ្លើងដល់ព្រះមានព្រះភាគ ព្រះនាមវិបស្សីផង បានប្រគេនអាវាសសម្រាប់ទទួលទឹកក្ដៅដល់ភិក្ខុដែលមានជំងឺផង។ អត្តភាពរបស់ខ្ញុំដែលបុញ្ញកម្មនិម្មិតល្អហើយ ដោយកម្មណា ខ្ញុំមិនដែលស្គាល់ជំងឺដោយកម្មនោះ នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្ប ទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយរោងភ្លើង ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃរោងភ្លើង។ ក្នុងកប្បទី ៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ជាធំជាងពួកនរៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអព្យាធិកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អព្យាធិកត្ថេរាបទាន។

វកុលបុប្ផិយត្ថេរាបទាន ទី៦

(៦. អង្កោលបុប្ផិយត្ថេរអបទានំ)

[១២៦] ខ្ញុំឈ្មោះនារទៈ តែគេស្គាល់ខ្ញុំថាកស្សបៈ ខ្ញុំបានឃើញព្រះវិបស្សីសម្ពុទ្ធ ជាកំពូលនៃពួកសមណៈ ដែលទេវតាតែងធ្វើសក្ការៈហើយ ជាព្រះពុទ្ធទ្រទ្រង់នូវអនុព្យញ្ជនៈ គួរទទួលនូវគ្រឿងបូជា ខ្ញុំយកផ្កាថ្កុលបូជាដល់ព្រះសម្ពុទ្ធ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៧៤ អំពីកប្បនេះ ខ្ញុំបានកើតជាក្សត្រព្រះនាមរោមសៈ ពាក់កម្រងផ្កា និងគ្រឿងអម្ពរ ប្រកបដោយយាន និងពលពាហនៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះវកុលបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ វកុលបុប្ផិយត្ថេរាបទាន។

សោវណ្ណវដំសកិយត្ថេរាបទាន ទី៧

(៧. សោវណ្ណវដំសកិយត្ថេរអបទានំ)

[១២៧] ខ្ញុំដើរទៅកាន់ទីឧទ្យាន បានឃើញព្រះលោកនាយក ក៏កាន់ផ្កាប្រដាប់ក្បាលធ្វើដោយមាស ដែលជាងនិម្មិតល្អហើយ។ ខ្ញុំដើរទៅដោយរួសរាន់ ឡើងជិះលើ ក ដំរី ហើយបូជាដល់ព្រះពុទ្ធ ព្រះនាមសិខីជាលោកពន្ធុ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ជាធំជាងជន ព្រះនាមមហាបតាបៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសោវណ្ណវដំសកិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សោវណ្ណវដំសកិយត្ថេរាបទាន។

មិញ្ជវដំសកិយត្ថេរាបទាន ទី៨

(៨. មិញ្ជវដំសកិយត្ថេរអបទានំ)

[១២៨] កាលព្រះលោកនាថ ព្រះនាមសិខី ប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់បរិនិព្វានហើយ ខ្ញុំបានធ្វើការបូជាដើមពោធិព្រឹក្ស ដេរដាសដោយផ្កាប្រដាប់ក្បាល។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើបូជាដោយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពោធិបូជា។ ក្នុងកប្បទី ២៦ អំពីកប្បនេះ ខ្ញុំបានកើតជាសេ្តចចក្រពតិ្តមួយអង្គ ព្រះនាមេឃព្ភៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញ ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមិញ្ជវដំសកិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មិញ្ជវដំសកិយត្ថេរាបទាន។

សុកតាវេឡិយត្ថេរាបទាន ទី៩

(៩. សុកតាវេឡិយត្ថេរអបទានំ)

[១២៩] ក្នុងកាលនោះ ខ្ញុំកើតជាអ្នកក្រងផ្កា ឈ្មោះអសិតៈ កាន់កម្រងផ្កាប្រដាប់ក្បាល ដើរទៅ ដើម្បីនឹងថ្វាយស្ដេច។ ខ្ញុំមិនទាន់ដល់ស្ដេច ក៏បានឃើញព្រះសិខីនាយក ខ្ញុំមានចិត្តរីករាយ ក៏បូជាដល់ព្រះពុទ្ធ ដោយចិត្តរីករាយ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលទៅកាន់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមវេភារៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសុកតាវេឡិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុកតាវេឡិយត្ថេរាបទាន។

ឯកវន្ទនិយត្ថេរាបទាន ទី១០

(១០. ឯកវន្ទនិយត្ថេរអបទានំ)

[១៣០] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយបង្គំព្រះពុទ្ធដ៏ប្រសើរ ព្រះនាមវេស្សភូ ជាឧសភៈដ៏ប្រសើរ ទ្រង់មានព្យាយាម ទ្រង់ឈ្នះមារ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបង្គំ។ ក្នុងកប្បទី ២៤ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមវិគតានន្ទៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឯកវន្ទនិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯកវន្ទនិយត្ថេរាបទាន។

ឧទ្ទាន

អាលម្ពនទាយកត្ថេរាបទាន ១ អជិនទាយកត្ថេរាបទាន ១ ទ្វេរតនិយត្ថេរាបទាន ១ អារក្ខទាយកត្ថេរាបទាន ១ អព្យាធិកត្ថេរាបទាន ១ វកុលបុប្ផិយត្ថេរាបទាន ១ សោវណ្ណវដំសកិយត្ថេរាបទាន ១ មិញ្ជវដំសកិយត្ថេរាបទាន ១ សុកតាវេឡិយត្ថេរាបទាន ១ ឯកវន្ទនិយត្ថេរាបទាន ១ មានគាថា ៥៥ ដែលពួកអ្នកប្រាជ្ញឃើញនូវប្រយោជន៍បានរាប់ហើយ។

ចប់ អាលម្ពនទាយកវគ្គ ទី២៣។

ឧទកាសនទាយិវគ្គ ទី២៤

(២៤. ឧទកាសនវគ្គោ)

ឧទកាសនទាយកត្ថេរាបទាន ទី១

(១. ឧទកាសនទាយកត្ថេរអបទានំ)

[១៣១] ខ្ញុំចេញទៅអំពីទ្វារអារាម បានក្រាលបន្ទះក្តារផង តម្កល់ទឹកទុកផង ដើម្បីសម្រេចប្រយោជន៍ដ៏ខ្ពង់ខ្ពស់។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃអាសនៈ និងទឹក។ ក្នុងកប្បទី ១៥ អំពីកប្បនេះ ខ្ញុំបានកើតជាសេ្តចចក្រពត្តិ ព្រះនាមអភិសាមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឧទកាសនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧទកាសនទាយកត្ថេរាបទាន។

ភាជនទាយកត្ថេរាបទាន ទី២

(២. ភាជនបាលកត្ថេរអបទានំ)

[១៣២] កាលនោះ ខ្ញុំកើតជានាយស្មូនឆ្នាំង នៅក្នុងក្រុងពន្ធុមតី បានរក្សាភាជន៍របស់ភិក្ខុសង្ឃ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានរក្សាភាជន៍ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃភាជន៍។ ក្នុងកប្បទី ៥៣ អំពីកប្បនេះ ខ្ញុំបានកើតជាសេ្តចចក្រពត្តិមួយអង្គ ព្រះនាមអនន្តជលិ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះភាជនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ភាជនទាយកត្ថេរាបទាន។

សាលបុប្ផិយត្ថេរាបទាន ទី៣

(៣. សាលបុប្ផិយត្ថេរអបទានំ)

[១៣៣] កាលនោះ ខ្ញុំកើតជាអ្នកធ្វើនំ នៅក្នុងក្រុងអរុណវតី បានឃើញព្រះជិនស្រី ព្រះនាមសិខី ស្តេចនិមន្តតាមទ្វាររបស់ខ្ញុំ។ ខ្ញុំមានចិត្តជ្រះថ្លា បានទទួលបាត្ររបស់ព្រះពុទ្ធ ហើយថ្វាយផ្កាសាលព្រឹក្សដល់ព្រះសម្ពុទ្ធ ដែលកំពុងស្តេចទៅតាមផ្លូវតែមួយព្រះអង្គ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផ្កាសាលព្រឹក្ស។ ក្នុងកប្បទី ១៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមអមិតញ្ជលៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសាលបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សាលបុប្ផិយត្ថេរាបទាន។

កិលញ្ជទាយកត្ថេរាបទាន ទី៤

(៤. កិលញ្ជទាយកត្ថេរអបទានំ)

[១៣៤] ក្នុងកាលនោះ ខ្ញុំកើតជាអ្នកត្បាញផែង នៅក្នុងតិវរបូរី ជាទីរមណីយដ្ឋាន ឯប្រជុំជនបានជ្រះថ្លាចំពោះព្រះសិទ្ធត្ថសម្ពុទ្ធ ព្រះអង្គទ្រង់បំភ្លឺលោកក្នុងទីនោះ។ ប្រជុំជនស្វែងរកកន្ទេល ដើម្បីបូជាព្រះលោកនាថ ខ្ញុំបានឲ្យកន្ទេលដល់ពួកជនអ្នកធ្វើពុទ្ធបូជា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកន្ទេល។ ក្នុងកប្បទី ៧៧ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមជលន្ធរៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកិលញ្ជទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កិលញ្ជទាយកត្ថេរាបទាន។

វេទិទាយកត្ថេរាបទាន ទី៥

(៥. វេទិការកត្ថេរអបទានំ)

[១៣៥] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានឲ្យគេធ្វើខឿន ត្រង់ដើមពោធិព្រឹក្សដ៏ប្រសើរ របស់ព្រះមានព្រះភាគព្រះនាមវិបស្សី។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានឲ្យគេកសាងខឿន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃខឿន។ ក្នុងកប្បទី ១១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសុរិយស្សមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះវេទិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ វេទិទាយកត្ថេរាបទាន។

វណ្ណការកត្ថេរាបទាន ទី៦

(៦. វណ្ណការត្ថេរអបទានំ)

[១៣៦] ក្នុងកាលនោះ ខ្ញុំកើតជាជាងជ្រលក់ ក្នុងក្រុងអរុណវតី បានជ្រលក់គ្រឿងប្រដាប់ដាក់សំពត់ក្នុងចេតិយ ឲ្យមានពណ៌ផ្សេងៗ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានជ្រលក់ពណ៌ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃវណ្ណទាន។ ក្នុងកប្បទី ២៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមចន្ទសមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះវណ្ណការកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ វណ្ណការកត្ថេរាបទាន។

បិយាលបុប្ផិយត្ថេរាបទាន ទី៧

(៧. បិយាលបុប្ផិយត្ថេរអបទានំ)

[១៣៧] ក្នុងភពមុន ខ្ញុំបានកើតជាព្រានម្រឹគនៅក្នុងព្រៃធំ បានឃើញដើមទ្រយឹងដែលមានផ្ការីក ក៏បាចសាចទៅត្រង់ផ្លូវដើរ។ ខ្ញុំមានចិត្តជ្រះថ្លា បានកាន់យកបាត្ររបស់ព្រះពុទ្ធ ហើយថ្វាយផ្កាទ្រយឹងដល់ព្រះពុទ្ធ ដែលទ្រង់ពុទ្ធដំណើរក្នុងផ្លូវ (នោះ)។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបិយាលបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បិយាលបុប្ផិយត្ថេរាបទាន។

អម្ពយាគទាយកត្ថេរាបទាន ទី៨

(៨. អម្ពយាគទាយកត្ថេរអបទានំ)

[១៣៨] ខ្ញុំគ្មានសេចក្តីរឹងត្អឹងក្នុងសិប្បៈរបស់ខ្លួន បានដើរទៅក្នុងព្រៃធំ ខ្ញុំឃើញព្រះសម្ពុទ្ធ កំពុងធ្វើពុទ្ធដំណើរទៅ ក៏ថ្វាយនូវការបូជាដោយផ្លែស្វាយ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាដោយផ្លែស្វាយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអម្ពយាគទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អម្ពយាគទាយកត្ថេរាបទាន។

ជគតិការកត្ថេរាបទាន ទី៩

(៩. ជគតិការកត្ថេរអបទានំ)

[១៣៩] កាលព្រះអត្ថទស្សី ជាលោកនាថ ទ្រង់ប្រសើរជាងពួកនរៈ ព្រះអង្គបរិនិព្វានហើយ ខ្ញុំបានឲ្យគេជម្រះផែនដីត្រង់កន្លែងព្រះស្តូបដ៏ប្រសើររបស់ព្រះពុទ្ធ។ ក្នុងកប្បទី ១ ៨០០ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផែនដី។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះជគតិការកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ជគតិការកត្ថេរាបទាន។

វាសិទាយកត្ថេរាបទាន ទី១០

(១០. វាសិទាយកត្ថេរអបទានំ)

[១៤០] ក្នុងភពមុន ខ្ញុំកើតជាជាងដែក ក្នុងក្រុងតិវរា ជាបុរីដ៏ប្រសើរ ខ្ញុំបានថ្វាយកាំបិតព្រាមួយដល់ព្រះសយម្ភូ ទ្រង់ឈ្នះកិលេស។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយកាំបិតព្រា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយកាំបិតព្រា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះវាសិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ វាសិទាយកត្ថេរាបទាន។

ឧទ្ទាន

ឧទកាសនទាយកត្ថេរាបទាន ១ ភាជនទាយកត្ថេរាបទាន ១ សាលបុប្ផិយត្ថេរាបទាន ១ កិលញ្ជទាយកត្ថេរាបទាន ១ វេទិទាយកត្ថេរាបទាន ១ វណ្ណការកត្ថេរាបទាន ១ បិយាលបុប្ផិយត្ថេរាបទាន ១ អម្ពយាគទាយកត្ថេរាបទាន ១ ជគតិការកត្ថេរាបទាន ១ វាសិទាយកត្ថេរាបទាន ១ មានគាថា ៣៨។

ចប់ ឧទកាសនទាយិវគ្គ ទី២៤។

តុវរទាយិវគ្គ ទី២៥

(២៥. តុវរទាយកវគ្គោ)

តុវរដ្ឋិទាយកត្ថេរាបទាន ទី១

(១. តុវរទាយកត្ថេរអបទានំ)

[១៤១] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគនៅក្នុងព្រៃធំ ខ្ញុំបានឃើញផ្លែកំញាននោះ មានសម្បុរក្រហម ហើយនាំយកទៅប្រគេនដល់ព្រះសង្ឃ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃគ្រាប់កំញាន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតុវរដ្ឋិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តុវរដ្ឋិទាយកត្ថេរាបទាន។

នាគកេសរិយត្ថេរាបទាន ទី២

(២. នាគកេសរិយត្ថេរអបទានំ)

[១៤២] ខ្ញុំធ្វើធ្នូមិនឲ្យមុត ហើយដើរចូលទៅក្នុងព្រៃ បានឃើញដើមខ្ទឹង មានផ្ការីកកញ្ចុំ ដែលតាំងឡើងខាងចុងថ្នាំង ខ្ញុំកាន់យកដោយដៃទាំងពីរ ធ្វើអញ្ជលីលើត្បូង បានបូជាដល់ព្រះពុទ្ធ ព្រះនាមតិស្សៈ ជាលោកពន្ធុ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៧៧ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសមោក្ខរណៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះនាគកេសរិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ នាគកេសរិយត្ថេរាបទាន។

នឡិនកេសរិយត្ថេរាបទាន ទី៣

(៣. នឡិនកេសរិយត្ថេរអបទានំ)

[១៤៣] ក្នុងភពមុន ខ្ញុំកើតជាសត្វមាន់ទឹក នៅក្នុងកណ្តាលជាតស្រះ កាលនោះ ខ្ញុំបានឃើញ (ព្រះសម្ពុទ្ធ) ជាទេវតាដ៏ប្រសើរ កំពុងស្តេចធ្វើពុទ្ធដំណើរទៅឰដ៏អាកាស។ ខ្ញុំមានចិត្តជ្រះថ្លា បានពាំយកកេសរ (ផ្កាឈូក) ដោយចំពុះ ហើយបូជាដល់ព្រះពុទ្ធ ព្រះនាមតិស្សៈជាលោកពន្ធុ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៧៣ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសត្តបត្តៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះនឡិនកេសរិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ នឡិនកេសរិយត្ថេរាបទាន។

វិរវិបុប្ផិយត្ថេរាបទាន ទី៤

(៤. វិរវបុប្ផិយត្ថេរអបទានំ)

[១៤៤] ព្រះលោកនាយក ទ្រង់ធ្វើពុទ្ធដំណើរជាមួយនឹងព្រះខីណាស្រពមួយពាន់អង្គ ខ្ញុំកាន់យកផ្កាវិរវិព្រឹក្សទៅបូជាដល់ព្រះពុទ្ធ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះវិរវិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ វិរវិបុប្ផិយត្ថេរាបទាន។

កុដិធូបកត្ថេរាបទាន ទី៥

(៥. កុដិធូបកត្ថេរអបទានំ)

[១៤៥] ខ្ញុំជាអ្នករក្សាកុដិរបស់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ខ្ញុំជ្រះថ្លាបានបង្ហុយផ្សែងអប់ ដោយដៃរបស់ខ្លួន អស់កាលទាំងពួង។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃធូបទាន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកុដិធូបកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កុដិធូបកត្ថេរាបទាន។

បត្តទាយកត្ថេរាបទាន ទី៦

(៦. បត្តទាយកត្ថេរអបទានំ)

[១៤៦] ខ្ញុំមានចិត្តទូន្មានដ៏ក្រៃលែង បានប្រគេនបាត្រដល់ព្រះមហេសី ព្រះនាមសិទ្ធត្ថៈ មានព្រះទ័យត្រង់ មិនញាប់ញ័រដោយលោកធម៌។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបាត្រ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបត្តទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បត្តទាយកត្ថេរាបទាន។

ធាតុបូជកត្ថេរាបទាន ទី៧

(៧. ធាតុបូជកត្ថេរអបទានំ)

[១៤៧] កាលព្រះលោកនាថ ព្រះនាមសិទ្ធត្ថៈ ឧត្តមជាងពួកនរៈ ទ្រង់បរិនិព្វានហើយ ខ្ញុំបានព្រះធាតុមួយអង្គរបស់ព្រះសិទ្ធត្ថៈ ព្រះអង្គប្រសើរជាងសត្វជើងពីរ ជាតាទិបុគ្គល។ ខ្ញុំកាន់យកព្រះធាតុនោះរបស់ព្រះពុទ្ធជាផៅពង្សនៃព្រះអាទិត្យ ហើយបម្រើអស់ ៥ ឆ្នាំ ដូចកាលបម្រើព្រះអង្គជាបុគ្គលឧត្តមជាងពួកនរៈ កាលទ្រង់គង់ព្រះជន្មនៅឡើយដែរ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះធាតុ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបម្រើព្រះធាតុ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះធាតុបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ធាតុបូជកត្ថេរាបទាន។

សត្តសត្តលិបុប្ផបូជកត្ថេរាបទាន ទី៨

(៨. សត្តលិបុប្ផបូជកត្ថេរអបទានំ)

[១៤៨] ក្នុងកាលនោះ ខ្ញុំបានក្រងផ្កាម្លិះរួតទាំងឡាយ ៧ កម្រង ដាក់លើក្បាល ហើយបូជាដល់ព្រះពុទ្ធព្រះនាមវេស្សភូ ព្រះអង្គប្រសើរជាងពួកនរៈ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាផ្កា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសត្តសត្តលិបុប្ផបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សត្តសត្តលិបុប្ផបូជកត្ថេរាបទាន។

ពិម្ពិជាលបុប្ផិយត្ថេរាបទាន ទី៩

(៩. ពិម្ពិជាលិយត្ថេរអបទានំ)

[១៤៩] ព្រះជិនស្រីសយម្ភូ ព្រះនាមបទុមុត្តរៈ ជាអគ្គបុគ្គល ទ្រង់ប្រកាសនូវសច្ចៈ ៤ សម្តែងនូវអមតបទគឺព្រះនិព្វាន។ ក្នុងកាលនោះ ខ្ញុំធ្វើផ្កាពិម្ពិជាលព្រឹក្ស មានប្រមាណច្រើន បូជាដល់ព្រះពុទ្ធ ទ្រង់ជាធំជាងសត្វជើងពីរ ជាតាទិបុគ្គល។ ក្នុងកប្បទី ៦៨ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ ព្រះនាមកិញ្ជកេសរៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះពិម្ពិជាលបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ពិម្ពិជាលបុប្ផិយត្ថេរាបទាន។

ឧទ្ទាលទាយកត្ថេរាបទាន ទី១០

(១០. ឧទ្ទាលកទាយកត្ថេរអបទានំ)

[១៥០] ព្រះសយម្ភូ ទ្រង់ឈ្នះកិលេស មាននាមថាកុក្កុធៈ ស្តេចចេញអំពីព្រៃធំ បានដល់នូវស្ទឹងធំ។ ក្នុងកាលនោះ ខ្ញុំមានចិត្តជ្រះថ្លា កាន់យកផ្ការាជព្រឹក្ស ថ្វាយដល់ព្រះសយម្ភូ ទ្រង់ជាអ្នកសង្រួម មានព្រះទ័យត្រង់។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបុប្ផទាន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឧទ្ទាលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧទ្ទាលទាយកត្ថេរាបទាន។

ឧទ្ទាន

តុវរដ្ឋិទាយកត្ថេរាបទាន ១ នាគកេសរិយត្ថេរាបទាន ១ នឡិនទាយកត្ថេរាបទាន ១ វិរវិបុប្ផិយត្ថេរាបទាន ១ កុដិធូបកត្ថេរាបទាន ១ បត្តទាយកត្ថេរាបទាន ១ ធាតុបូជកត្ថេរាបទាន ១ សត្តសត្តលិបុប្ផិយត្ថេរាបទាន ១ ពិម្ពិជាលបុប្ផិយត្ថេរាបទាន ១ ឧទ្ទាលទាយកត្ថេរាបទាន ១ មានគាថា ៣៧ ដែលអ្នកប្រាជ្ញទាំងឡាយ បានគណនាហើយ។

ចប់ តុវរទាយិវគ្គ ទី២៥។

ថោមកវគ្គ ទី២៦

(២៦. ថោមកវគ្គោ)

ថោមកត្ថេរាបទាន ទី១

(១. ថោមកត្ថេរអបទានំ)

[១៥១] ខ្ញុំជាទេវតាឋិតនៅក្នុងទេវលោក បានស្តាប់ធម៌របស់ព្រះពុទ្ធជាមហេសី ព្រះនាមវិបស្សី មានចិត្តរីករាយ ហើយបានពោលនូវវាចានេះថា បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសខ្ពង់ខ្ពស់ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ ព្រះអង្គសម្តែងនូវអមតបទ គឺព្រះនិព្វាន តែងចម្លងជនច្រើន (ឲ្យដល់នូវត្រើយ គឺព្រះនិព្វាន)។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានពោលវាចា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះថោមកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ថោមកត្ថេរាបទាន។

ឯកាសនទាយកត្ថេរាបទាន ទី២

(២. ឯកាសនទាយកត្ថេរអបទានំ)

[១៥២] ខ្ញុំព្រមទាំងភរិយា បានលះបង់នូវភេទនៃទេវតា ហើយមកក្នុងមនុស្សលោកនេះ ប្រាថ្នានឹងធ្វើនូវការកសាងក្នុងសាសនារបស់ព្រះពុទ្ធដ៏ប្រសើរ។ មានសាវ័ករបស់ព្រះបទុមុត្តរៈ ឈ្មោះទេវលៈ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយភិក្ខាដល់ព្រះទេវលៈនោះ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបិណ្ឌបាត។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឯកាសនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯកាសនទាយកត្ថេរាបទាន។

ចិតកបូជកត្ថេរាបទាន ទី៣

(៣. ចិតកបូជកត្ថេរអបទានំ)

[១៥៣] ព្រះសយម្ភូសម្ពុទ្ធ ទ្រង់ឈ្នះកិលេស ព្រះនាមអានន្ទ ទ្រង់បរិនិព្វានក្នុងព្រៃធំ ដែលមិនមានមនុស្ស។ ក្នុងកាលនោះ ខ្ញុំចុះអំពីទេវលោកមកក្នុងទីនេះ ធ្វើជើងថ្ករបូជាសរីរៈផង ធ្វើសក្ការៈផង ក្នុងព្រៃនោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះចិតកបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចិតកបូជកត្ថេរាបទាន។

ចម្បកបុប្ផិយត្ថេរាបទាន ទី៤

(៤. តិចម្បកបុប្ផិយត្ថេរអបទានំ)

[១៥៤] មានភ្នំមួយឈ្មោះវិកនៈ នៅជិតព្រៃហិមពាន្ត មានសមណៈមួយអង្គ មានឥន្រ្ទិយស្រគត់ស្រគំ គង់នៅកណ្តាលភ្នំនោះ។ ខ្ញុំមានចិត្តជ្រះថ្លា បានឃើញសេចក្តីស្ងប់រម្ងាប់របស់សមណៈនោះ ទើបកាន់យកផ្កាចម្បា ៣ ទង ចូលទៅរោយរាយ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះចម្បកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចម្បកបុប្ផិយត្ថេរាបទាន។

សត្តបាដលិយត្ថេរាបទាន ទី៥

(៥. សត្តបាដលិយត្ថេរអបទានំ)

[១៥៥] ខ្ញុំបានឃើញព្រះសម្ពុទ្ធ មានរស្មីរុងរឿងដូចផ្កាកណិការ ទ្រង់គង់ត្រង់ចន្លោះភ្នំ ខ្ញុំបានថ្វាយផ្កាច្រនៀង ៧ ទងដល់ព្រះពុទ្ធ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសត្តបាដលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សត្តបាដលិយត្ថេរាបទាន។

ឧបាហនទាយកត្ថេរាបទាន ទី៦

(៦. ឧបាហនទាយកត្ថេរអបទានំ)

[១៥៦] ក្នុងកាលនោះ ខ្ញុំឈ្មោះចន្ទនៈ ជាបុត្ររបស់ព្រះសម្ពុទ្ធ ខ្ញុំថ្វាយស្បែកជើងមួយសម្រាប់ (ដោយបំណងថា) សូមព្រះអង្គញ៉ាំងពោធិញ្ញាណឲ្យសម្រេចដល់ខ្ញុំ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយស្បែកជើង ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃស្បែកជើង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឧបាហនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧបាហនទាយកត្ថេរាបទាន។

មញ្ជរិបូជកត្ថេរាបទាន ទី៧

(៧. មញ្ជរិបូជកត្ថេរអបទានំ)

[១៥៧] ខ្ញុំធ្វើនូវផ្កាមញ្ជរិព្រឹក្ស (លើក្បាល) ហើយដើរទៅកាន់ច្រក បានឃើញព្រះសម្ពុទ្ធដ៏ប្រសើរលើសជាងពួកសមណៈ មានពួកភិក្ខុសង្ឃចោមរោមហើយ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ដោយបីតិយ៉ាងក្រៃលែង ហើយកាន់យកដោយដៃទាំងពីរ បូជាចំពោះព្រះពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាផ្កា។ ក្នុងកប្បទី ៧៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ជាធំលើផែនដី ព្រះនាមជោតិយៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមញ្ជរិបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មញ្ជរិបូជកត្ថេរាបទាន។

បណ្ណទាយកត្ថេរាបទាន ទី៨

(៨. បណ្ណទាយកត្ថេរអបទានំ)

[១៥៨] ខ្ញុំស្លៀកសំពត់សំបកឈើ នៅជិតភ្នំហិមពាន្ត ជាអ្នកបរិភោគស្លឹកឈើ មិនមានរសប្រៃផង សង្រួមក្នុងការប្រព្រឹត្តិទាំងឡាយផង។ ក្នុងពេលបាយព្រឹក ព្រះសិទ្ធត្ថសម្ពុទ្ធ ស្តេចចូលមករកខ្ញុំ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយចង្ហាន់ស្លឹកឈើនោះដល់ព្រះសម្ពុទ្ធ ដោយដៃរបស់ខ្លួន។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយស្លឹកឈើ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយស្លឹកឈើ ក្នុងកប្បទី ២៧ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមយទត្ថិយៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបណ្ណទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បណ្ណទាយកត្ថេរាបទាន។

កុដិទាយកត្ថេរាបទាន ទី៩

(៩. កុដិទាយកត្ថេរអបទានំ)

[១៥៩] កាលនោះ ព្រះសម្ពុទ្ធស្តេចទៅក្នុងព្រៃ គង់នៅទៀបគល់ឈើ ខ្ញុំក៏បានធ្វើបណ្ណសាលាថ្វាយដល់ព្រះសម្ពុទ្ធ ទ្រង់ឈ្នះកិលេស។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយបណ្ណកុដិ (តូបស្លឹក) ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយកុដិ។ ក្នុងកប្បទី ៣៨ អំពីកប្បនេះ ខ្ញុំបានកើតជាសេ្តចចក្រពត្តិ ១៦ ជាតិ ព្រះនាមអភិវស្សិដូចគ្នា ក្នុងលោកទាំងមូល។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកុដិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កុដិទាយកត្ថេរាបទាន។

អគ្គបុប្ផិយត្ថេរាបទាន ទី១០

(១០. អគ្គបុប្ផិយត្ថេរអបទានំ)

[១៦០] ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស គង់នៅចន្លោះភ្នំ ទ្រង់ភ្លឺស្វាងដោយរស្មីដូចអណ្តាតភ្លើង។ ខ្ញុំកាន់យកផ្ការុក្ខជាតិដែលរីកមុនគេ ហើយចូលទៅរកព្រះសម្ពុទ្ធដ៏ប្រសើរជាងពួកនរៈ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាដល់ព្រះពុទ្ធ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមមិត្តឃាតកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអគ្គបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អគ្គបុប្ផិយត្ថេរាបទាន។

ឧទ្ទាន

ថោមកត្ថេរាបទាន ១ ភិក្ខាទាយកត្ថេរាបទាន ១ ចិតកបូជកត្ថេរាបទាន ១ ចម្បកបុប្ផិយត្ថេរាបទាន ១ សត្តបាដលិយត្ថេរាបទាន ១ ឧបាហនទាយកត្ថេរាបទាន ១ មញ្ជរិបូជកត្ថេរាបទាន ១ បណ្ណទាយកត្ថេរាបទាន ១ កុដិទាយកត្ថេរាបទាន ១ អគ្គបុប្ផិយត្ថេរាបទាន ១ មានគាថា ៤១ ដែលអ្នកប្រាជ្ញរាប់ហើយក្នុងវគ្គនេះ។

ចប់ ថោមកវគ្គ ទី២៦។

បទុមុក្ខេបវគ្គ ទី២៧

(២៧. បទុមុក្ខិបវគ្គោ)

អាកាសុក្ខិបិយត្ថេរាបទាន ទី១

(១. អាកាសុក្ខិបិយត្ថេរអបទានំ)

[១៦១] ខ្ញុំ (បានឃើញ) ព្រះសិទ្ធត្ថសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស កំពុងនិមន្តទៅត្រង់ចន្លោះរានផ្សារ ក៏កាន់យកផ្កាឈូក ២ ទង ចូលទៅរកព្រះពុទ្ធ ជានរាសភៈ។ ខ្ញុំដាក់ចុះនូវផ្កាមួយទង ទៀបព្រះបាទានៃព្រះពុទ្ធដ៏ប្រសើរ ហើយកាន់យកនូវផ្កាមួយទងបោះឡើងទៅនាអាកាស។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាផ្កា។ ក្នុងកប្បទី ៣២ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ជាម្ចាស់ផែនដី ព្រះនាមអន្តលិក្ខករៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអាកាសុក្ខិបិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អាកាសុក្ខិបិយត្ថេរាបទាន។

តេលមក្ខិយត្ថេរាបទាន ទី២

(២. តេលមក្ខិយត្ថេរអបទានំ)

[១៦២] កាលព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ជានរាសភៈ បរិនិព្វានហើយ ក្នុងកាលនោះ ខ្ញុំបានលាបប្រេងត្រង់ខឿនពោធិព្រឹក្ស។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានលាបប្រេង ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការលាបប្រេង។ ក្នុងកប្បទី ២៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសុច្ឆវិ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតេលមក្ខិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តេលមក្ខិយត្ថេរាបទាន។

អឌ្ឍចន្ទិយត្ថេរាបទាន ទី៣

(៣. អឌ្ឍចន្ទិយត្ថេរអបទានំ)

[១៦៣] ខ្ញុំបានថ្វាយក្បាច់អឌ្ឍចន្ទ ចំពោះពោធិព្រឹក្សដ៏ឧត្តម របស់ព្រះមានព្រះភាគព្រះនាមតិស្សៈ ដែលជាឈើដុះលើធរណី។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយអឌ្ឍចន្ទ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាពោធិព្រឹក្ស។ ក្នុងកប្បទី ២៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមទេវលៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអឌ្ឍចន្ទិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អឌ្ឍចន្ទិយត្ថេរាបទាន។

ទីបទាយកត្ថេរាបទាន ទី៤

(៤. បទីបទាយកត្ថេរអបទានំ)

[១៦៤] ក្នុងកាលនោះ ខ្ញុំកើតជាទេវតា ចុះមកកាន់ផែនដី មានចិត្តជ្រះថ្លា បានថ្វាយប្រទីប ៥ ដោយដៃរបស់ខ្លួន។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយប្រទីប ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយប្រទីប។ ក្នុងកប្បទី ៥៥ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ជាម្ចាស់ផែនដី ព្រះនាមសមន្តចក្ខុ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះទីបទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ទីបទាយកត្ថេរាបទាន។

វិឡាលិទាយកត្ថេរាបទាន ទី៥

(៥. ពិឡាលិទាយកត្ថេរអបទានំ)

[១៦៥] មានភ្នំមួយឈ្មោះរោមសៈ នៅជិតព្រៃហិមពាន្ត ព្រះពុទ្ធជាសមណៈមួយអង្គ មានឥន្រ្ទិយស្រគត់ស្រគំ (គង់នៅ) ក្បែរជើងភ្នំនោះ។ ខ្ញុំយកដំឡូងដៃខ្លាទៅប្រគេនព្រះសមណៈ ឯព្រះសយម្ភូជាមហាវីរៈ ទ្រង់ឈ្នះកិលេស បានអនុមោទនាថា អ្នកមានចិត្តជ្រះថ្លា បានថ្វាយដំឡូងដៃខ្លាដល់តថាគត ផលតែងកើតឡើងដល់អ្នក ក្នុងភពដែលអ្នកកើត។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយដំឡូង ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃដំឡូងដៃខ្លា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះវិឡាលិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ វិឡាលិទាយកត្ថេរាបទាន។

មច្ឆទាយកត្ថេរាបទាន ទី៦

(៦. មច្ឆទាយកត្ថេរអបទានំ)

[១៦៦] ក្នុងកាលនោះ ខ្ញុំកើតជាសត្វអក នៅលើឆ្នេរស្ទឹងចន្ទភាគា ខ្ញុំបានយកត្រីដ៏ធំ ថ្វាយដល់ព្រះមុនី ព្រះនាមសិទ្ធត្ថ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយត្រី ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយត្រី។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមច្ឆទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មច្ឆទាយកត្ថេរាបទាន។

ជវហង្សកត្ថេរាបទាន ទី៧

(៧. ជវហំសកត្ថេរអបទានំ)

[១៦៧] កាលនោះ ខ្ញុំត្រាច់ទៅក្នុងព្រៃ ក្បែរឆ្នេរស្ទឹងចន្ទភាគា បានឃើញព្រះពុទ្ធព្រះនាមសិទ្ធត្ថ និមន្តទៅឰដ៏អាកាស។ ខ្ញុំផ្គងអញ្ជលី ហើយក្រឡេកមើលព្រះមហាមុនី ហើយញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា បានថ្វាយបង្គំព្រះលោកនាយក។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបង្គំនូវព្រះនរាសភៈ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបង្គំ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះជវហង្សកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ជវហង្សកត្ថេរាបទាន។

សលឡបុប្ផិយត្ថេរាបទាន ទី៨

(៨. សឡលបុប្ផិយត្ថេរអបទានំ)

[១៦៨] ក្នុងកាលនោះ ខ្ញុំកើតជាកិន្នរ នៅក្បែរឆ្នេរស្ទឹងចន្ទភាគា បានឃើញព្រះពុទ្ធ ព្រះនាមវិបស្សី ទ្រង់បរិបូណ៌ដោយបណ្តាញ គឺរស្មី។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ដោយបីតិយ៉ាងក្រៃលែង បានកាន់យកផ្កាស្រល់ រោយរាយថ្វាយចំពោះព្រះវិបស្សី។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសលឡបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សលឡបុប្ផិយត្ថេរាបទាន។

ឧបាគតហាសនិយត្ថេរាបទាន ទី៩

(៩. ឧបាគតាសយត្ថេរអបទានំ)

[១៦៩] មានស្រះដែលធម្មតានិមិ្មតល្អហើយ នៅកណ្តាលព្រៃហិមពាន្ត ឯខ្ញុំកើតជាអារក្សទឹកក្នុងស្រះនោះ ជាអ្នកមានក្បាលសំយុងចុះគួរខ្លាច។ ព្រះលោកនាយក ព្រះនាមវិបស្សី ទ្រង់មានសេចក្តីអនុគ្រោះ មានសេចក្តីករុណា ប្រាថ្នានឹងស្រង់ខ្ញុំ ព្រះអង្គស្តេចនិមន្តមកក្នុងសំណាក់របស់ខ្ញុំ។ ខ្ញុំ (ឃើញ) ព្រះមហាវីរៈ ជាទេវតាដ៏ក្រៃលែង ទ្រង់ជានរាសភៈ ស្តេចចូលមកហើយ ទើបខ្ញុំចេញអំពីលំនៅ បានថ្វាយបង្គំចំពោះព្រះសាស្តា។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបង្គំព្រះសម្ពុទ្ធជាបុរសប្រសើរ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបង្គំ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឧបាគតហាសនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧបាគតហាសនិយត្ថេរាបទាន។

តរណិយត្ថេរាបទាន ទី១០

(១០. តរណិយត្ថេរអបទានំ)

[១៧០] ព្រះសម្ពុទ្ធលោកនាយកជាសាស្តា ព្រះនាមវិបស្សី មានវណ្ណៈដូចមាស មានភិក្ខុសង្ឃចោមរោម ទ្រង់ឋិតនៅនាឆ្នេរស្ទឹង។ ឯនាវាសម្រាប់ចម្លងក្នុងស្ទឹង ដែលមានអន្លង់ធំនោះ ក៏មិនមាន ទើបខ្ញុំចេញអំពីស្ទឹង មកចម្លងព្រះលោកនាយក។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានចម្លងព្រះនរុត្តមសម្មាសម្ពុទ្ធ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការចម្លង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតរណិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តរណិយត្ថេរាបទាន។

ឧទ្ទាន

អាកាសុក្ខិបិយត្ថេរាបទាន ១ តេលមក្ខិយត្ថេរាបទាន ១ អឌ្ឍចន្ទិយត្ថេរាបទាន ១ ទីបទាយកត្ថេរាបទាន ១ វិឡាលិទាយកត្ថេរាបទាន ១ មច្ឆទាយកត្ថេរាបទាន ១ ជវហង្សកត្ថេរាបទាន ១ សលឡបុប្ផិយត្ថេរាបទាន ១ ឧបាគតហាសនិយត្ថេរាបទាន ១ តរណិយត្ថេរាបទាន ១ ត្រូវជា ១០ ឯគាថាមាន ៤១ លោកអ្នកប្រាជ្ញបានរាប់ហើយក្នុងវគ្គនេះ។

ចប់ បទុមុក្ខេបវគ្គ ទី២៧។

សុវណ្ណពិព្វោហនវគ្គ ទី២៨

(២៨. សុវណ្ណពិព្ពោហនវគ្គោ)

សុវណ្ណពិព្វោហនិយត្ថេរាបទាន ទី១

(១. សុវណ្ណពិព្ពោហនិយត្ថេរអបទានំ)

[១៧១] ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយអាសនៈមួយដោយដៃរបស់ខ្លួន គឺថ្វាយខ្នើយ ដើម្បីសម្រេចប្រយោជន៍ដ៏ខ្ពង់ខ្ពស់។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយខ្នើយ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃខ្នើយ។ ក្នុងកប្បទី ៦៣ អំពីកប្បនេះ ខ្ញុំបានកើតជាក្សត្រចក្រពត្តិ ព្រះនាមអសមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសុវណ្ណពិព្វោហនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុវណ្ណពិព្វោហនិយត្ថេរាបទាន។

តិលមុដ្ឋិយត្ថេរាបទាន ទី២

(២. តិលមុដ្ឋិទាយកត្ថេរអបទានំ)

[១៧២] ព្រះសាស្តា ជាអគ្គនាយកក្នុងលោក ទ្រង់ជ្រាបនូវតម្រិះរបស់ខ្ញុំ បានស្តេចមកដោយកាយឫទ្ធិ សម្រេចដោយចិត្ត។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ក៏ថ្វាយបង្គំព្រះសាស្តា ជាបុរសប្រសើរបំផុត ដែលកំពុងស្តេចចូលមក ហើយថ្វាយល្ងមួយក្តាប់។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយល្ង ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃល្ងមួយក្តាប់។ ក្នុងកប្បទី ១៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមគន្ធិយៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតិលមុដ្ឋិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តិលមុដ្ឋិយត្ថេរាបទាន។

ចង្កោដកិយត្ថេរាបទាន ទី៣

(៣. ចង្កោដកិយត្ថេរអបទានំ)

[១៧៣] ព្រះសម្ពុទ្ធទ្រង់គង់នៅត្រង់ចន្លោះភ្នំ អាស្រ័យមហាសមុទ្ទ ខ្ញុំប្រាថ្នានូវបុណ្យ ក្រោកទៅទទួល ហើយបានប្រគេនប្រអប់ផ្កា លុះខ្ញុំបានប្រគេនប្រអប់ផ្កាដល់ព្រះសយម្ភូ ព្រះនាមសិទ្ធត្ថៈ ព្រះអង្គស្វែងរកនូវគុណធំ ទ្រង់មានសេចក្តីអនុគ្រោះហើយ បានរីករាយក្នុងឋានសួគ៌ អស់មួយកប្ប។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយប្រអប់ផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃប្រអប់ផ្កា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះចង្កោដកិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចង្កោដកិយត្ថេរាបទាន។

អព្ភញ្ជនទាយកត្ថេរាបទាន ទី៤

(៤. អព្ភញ្ជនទាយកត្ថេរអបទានំ)

[១៧៤] ខ្ញុំបានថ្វាយថ្នាំបន្តក់ភ្នែក ដល់ព្រះមានព្រះភាគ ព្រះនាមកោណ្ឌញ្ញៈ ព្រះអង្គមានរាគៈទៅប្រាសហើយ ជាតាទិបុគ្គល មានព្រះទ័យមិនអាក្រក់ មិនមានដំណើរយឺតយូរ គឺកិលេស ព្រះអង្គមានឈាន ប្រព្រឹត្តកន្លងនូវមោហៈទាំងពួង ទ្រង់ស្វែងរកប្រយោជន៍ ដល់សត្វលោកទាំងពួង ព្រះអង្គជាធំជាងសត្វជើងពីរ ទ្រង់មិនញាប់ញ័រ។ ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយថ្នាំបន្តក់ភ្នែក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃថ្នាំបន្តក់ភ្នែក។ ក្នុងកប្បទី ១៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមវិរប្បៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអព្ភញ្ជនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អព្ភញ្ជនទាយកត្ថេរាបទាន។

ឯកញ្ជលិយត្ថេរាបទាន ទី៥

(៥. ឯកញ្ជលិកត្ថេរអបទានំ)

[១៧៥] ខ្ញុំបានប្រគេនឱកាស ជាទីនៅលើកម្រាលស្លឹកឈើដែលខ្ញុំតាំងទុក ដល់ព្រះសមណៈ (ព្រះនាមតិស្សៈ) ទ្រង់ស្វែងរកនូវគុណធំ កាលគង់នៅជិតដើមល្វា។ ខ្ញុំផ្គងអញ្ជលី ហើយក្រាលកម្រាលផ្កាថ្វាយព្រះតិស្សសម្ពុទ្ធ ជាធំជាងសត្វជើងពីរ ជាទីពឹងនៃសត្វលោក ជាតាទិបុគ្គល។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកម្រាលផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រាល។ ក្នុងកប្បទី ១៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ជាធំជាងពួកមនុស្ស ព្រះនាមឯកអញ្ជលិកៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឯកញ្ជលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯកញ្ជលិយត្ថេរាបទាន។

បោត្ថទាយកត្ថេរាបទាន ទី៦

(៦. បោត្ថកទាយកត្ថេរអបទានំ)

[១៧៦] ខ្ញុំប្រារព្ធនូវព្រះសាស្តាផង ព្រះធម៌ផង ព្រះសង្ឃផង បានប្រគេនបោត្ថទាន (សម្ពត់ស្លឹកឈើ) ដល់ព្រះសម្ពុទ្ធមហេសី ជាទក្ខិណេយ្យបុគ្គលដ៏ប្រសើរ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបោត្ថទាន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបោត្ថទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បោត្ថទាយកត្ថេរាបទាន។

ចិតកបូជកត្ថេរាបទាន ទី៧

(៧. ចិតកបូជកត្ថេរអបទានំ)

[១៧៧] ខ្ញុំដើរទៅកាន់ទីបណ្តោយខ្សែទឹក លើឆ្នេរស្ទឹងចន្ទភាគា ខ្ញុំបានយកផ្កាជ្រៃ ៧ ដាក់បូជាជើងថ្ករ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាជើងថ្ករ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាជើងថ្ករ។ ក្នុងកប្បទី ៦៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមបដិជគ្គៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះចិតកបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចិតកបូជកត្ថេរាបទាន។

អាលុវទាយកត្ថេរាបទាន ទី៨

(៨. អាលុវទាយកត្ថេរអបទានំ)

[១៧៨] មានស្ទឹងធំមួយ ឈ្មោះសុទស្សនៈ នៅក្បែរភ្នំហិមពាន្ត ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះនាមសុទស្សនៈ មានរស្មីល្អ ទ្រង់ប្រាសចាករាគៈ គង់នៅក្បែរស្ទឹងនោះ។ លុះខ្ញុំឃើញព្រះអង្គ ប្រកបក្នុងសេចក្តីស្ងប់រម្ងាប់យ៉ាងក្រៃលែង ខ្ញុំមានចិត្តសង្វេគជ្រះថ្លា បានថ្វាយវល្លិភ្នំ ជាខ្សែស្បៀង ដល់ព្រះសុទស្សនៈអង្គនោះ ដោយដៃរបស់ខ្លួន។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយវល្លិភ្នំ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃវល្លិភ្នំ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអាលុវទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អាលុវទាយកត្ថេរាបទាន។

បុណ្ឌរីកត្ថេរាបទាន ទី៩

(៩. ឯកបុណ្ឌរីកត្ថេរអបទានំ)

[១៧៩] ក្នុងកាលនោះ ព្រះសយម្ភូ ព្រះនាមរោមសៈ មានរស្មីល្អ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយផ្កាឈូកស។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កាឈូកស ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឈូកស។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបុណ្ឌរីកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បុណ្ឌរីកត្ថេរាបទាន។

តរណិយត្ថេរាបទាន ទី១០

(១០. តរណីយត្ថេរអបទានំ)

[១៨០] ខ្ញុំមានចិត្តជ្រះថ្លា បានស្ថាបនាស្ពានត្រង់ផ្លូវធំ ដែលមានជង្ហុក ដើម្បីប្រយោជន៍ដល់ការឆ្លងនៃសត្វលោក ដោយដៃរបស់ខ្លួន។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានស្ថាបនាស្ពាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យស្ពាន។ ក្នុងកប្បទី ៥៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមសមោគតៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតរណិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តរណិយត្ថេរាបទាន។

ឧទ្ទាន

សុវណ្ណពិព្វោហនិយត្ថេរាបទាន ១ តិលមុដ្ឋិយត្ថេរាបទាន ១ ចង្កោដកិយត្ថេរាបទាន ១ អព្ភញ្ជនទាយកត្ថេរាបទាន ១ ឯកញ្ជលិយត្ថេរាបទាន ១ បោត្ថទាយកត្ថេរាបទាន ១ ចិតកបូជកត្ថេរាបទាន ១ អាលុវទាយកត្ថេរាបទាន ១ បុណ្ឌរីកត្ថេរាបទាន ១ តរណិយត្ថេរាបទាន ១ មានគាថា ៤២ ដែលអ្នកប្រាជ្ញរាប់ហើយ។

ចប់ សុវណ្ណពិព្វោហនវគ្គ ទី២៨។

ចប់ ភាណវារៈ ទី១១។

បណ្ណទាយកវគ្គ ទី២៩

(២៩. បណ្ណទាយកវគ្គោ)

បណ្ណទាយកត្ថេរាបទាន ទី១

(១. បណ្ណទាយកត្ថេរអបទានំ)

[១៨១] ខ្ញុំអង្គុយនៅក្នុងបណ្ណសាលា កំពុងបរិភោគស្លឹកឈើជាភោជន ព្រះសម្ពុទ្ធជាមហាឥសី ស្តេចចូលមករកខ្ញុំដែលកំពុងអង្គុយ។ ព្រះសម្ពុទ្ធព្រះនាមសិទ្ធត្ថ ជាប្រទីបក្នុងលោក ព្រះអង្គជាអ្នករក្សានូវសត្វលោកទាំងអស់ ខ្ញុំបានថ្វាយស្លឹកឈើចំពោះព្រះអង្គ ដែលទ្រង់គង់នៅលើកម្រាលស្លឹកឈើ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយស្លឹកឈើ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយស្លឹកឈើ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបណ្ណទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បណ្ណទាយកត្ថេរាបទាន។

ផលទាយកត្ថេរាបទាន ទី២

(២. ផលទាយកត្ថេរអបទានំ)

[១៨២] ព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថ មានព្រះទ័យសន្តោស ស្មើដោយភ្នំសិនេរុ ឬក៏ប្រហែលដោយធរណី ស្តេចចេញចាកសមាធិ ហើយទ្រង់ស្តេចចូលទៅរកខ្ញុំដើម្បីភិក្ខា។ ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនផ្លែឈើទាំងអស់នោះ គឺផ្លែសម៉ កន្ទួតព្រៃ ស្វាយ ព្រីង ផ្លែសម៉ពិភេទក៍ ពុទ្រា រាក់ខ្មៅ ស្រគំ ព្នៅ និងផ្លែមាក់ប្រាង ដល់ព្រះមហេសីព្រះនាមសិទ្ធត្ថ ព្រះអង្គមានសេចក្តីអនុគ្រោះដល់សត្វលោកទាំងពួង។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ។ ក្នុងកប្បទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមឯកជ្ឈៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ផលទាយកត្ថេរាបទាន។

បច្ចុគ្គមនិយត្ថេរាបទាន ទី៣

(៣. បច្ចុគ្គមនិយត្ថេរអបទានំ)

[១៨៣] ខ្ញុំមានចិត្តជ្រះថ្លា បានធ្វើនូវការក្រោកទទួលព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថ ព្រះអង្គជាប្រទីបក្នុងលោក ជាអ្នករក្សាសត្វលោកទាំងពួង ទ្រង់ជានរាសភៈ ទ្រង់ស្តេចមកដូចសត្វសីហៈ ត្រាច់ទៅក្នុងព្រៃ ឬដូចនិសភអាជានេយ្យ ឬក៏ដូចលំពង់ថ្ងាន់ដ៏ល្វាសល្វន់។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានក្រោកទទួលព្រះនរាសភៈ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការក្រោកទទួល។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមបរិវារៈ ជាធំជាងជន ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបច្ចុគ្គមនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បច្ចុគ្គមនិយត្ថេរាបទាន។

ឯកបុប្ផិយត្ថេរាបទាន ទី៤

(៤. ឯកបុប្ផិយត្ថេរអបទានំ)

[១៨៤] កាលនោះ ខ្ញុំកើតជាបិសាច នៅត្រង់ទ្វារខាងត្បូង បានឃើញព្រះសម្ពុទ្ធ ព្រះអង្គមិនមានធូលី គឺរាគៈ ដូចជាព្រះអាទិត្យមានរស្មីលឿង។ ខ្ញុំបានថ្វាយផ្កាមួយ ចំពោះព្រះវិបស្សី ព្រះអង្គប្រសើរជាងនរៈ ទ្រង់ស្វែងរកនូវប្រយោជន៍ ដល់សត្វលោកទាំងពួង ព្រះអង្គជាធំជាងសត្វជើងពីរ ប្រកបដោយតាទិគុណ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឯកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯកបុប្ផិយត្ថេរាបទាន។

មឃវបុប្ផិយត្ថេរាបទាន ទី៥

(៥. មឃវបុប្ផិយត្ថេរអបទានំ)

[១៨៥] ព្រះសយម្ភូ ដែលពួកមារផ្ចាញ់មិនបាន មានឥន្រ្ទិយដ៏ថ្លាស្អាត មិនមានកករល្អក់ ព្រះអង្គទ្រង់ចូលកាន់សមាធិ ក្បែរឆ្នេរស្ទឹងនម្មទា។ កាលនោះ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានឃើញព្រះសម្ពុទ្ធ ដែលពួកមារផ្ចាញ់មិនបាន ហើយបូជាព្រះសយម្ភូអង្គនោះ ដោយផ្កាមឃវព្រឹក្ស។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមឃវបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មឃវបុប្ផិយត្ថេរាបទាន។

ឧបដ្ឋាយិកត្ថេរាបទាន ទី៦

(៦. ឧបដ្ឋាកទាយកត្ថេរអបទានំ)

[១៨៦] ខ្ញុំបានឃើញព្រះមហានាគ ព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ទ្រង់ជានរាសភៈ គួរទទួលនូវគ្រឿងបូជា ស្តេចទៅតាមច្រក។ ខ្ញុំបានថ្វាយឧបដ្ឋាកម្នាក់ ដល់ព្រះមហេសី ព្រះនាមសិទ្ធត្ថ ដែលខ្ញុំបានឲ្យគេនិមន្ត ព្រះអង្គស្វែងរកនូវប្រយោជន៍ ដល់សត្វលោកទាំងពួង។ ព្រះសម្ពុទ្ធ ជាអ្នកប្រាជ្ញប្រសើរ ទ្រង់ទទួលហើយប្រគល់ឲ្យខ្ញុំវិញ ទ្រង់ក្រោកចាកអាសនៈនោះ មានព្រះភក្ត្របែរចេញទៅកាន់បាចីនទិស ហើយទ្រង់ចៀសចេញទៅ។ ក្នុងកប្ប ទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយឧបដ្ឋាក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឧបដ្ឋាក។ ក្នុងកប្បទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមពលសេនៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឧបដ្ឋាយិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧបដ្ឋាយិកត្ថេរាបទាន។

អបទានិយត្ថេរាបទាន ទី៧

(៧. អបទានិយត្ថេរអបទានំ)

[១៨៧] ខ្ញុំមានចិត្តជ្រះថ្លា សម្តែងនូវអបទាន (រឿង) របស់ព្រះសុគតទាំងឡាយ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ហើយក៏ថ្វាយបង្គំព្រះបាទាទាំងគូដោយត្បូង និងដៃរបស់ខ្លួន។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានសម្តែងនូវអបទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសម្តែង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអបទានិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អបទានិយត្ថេរាបទាន។

សត្តាហបព្វជិតត្ថេរាបទាន ទី៨

(៨. សត្តាហបព្ពជិតត្ថេរអបទានំ)

[១៨៨] ក្នុងភពមុន មានព្រះសង្ឃរបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី ដែលទេវតា និងមនុស្សធ្វើសក្ការៈរាប់អានហើយ ខ្ញុំឯងក៏ដល់នូវសេចក្តីវិនាស បានបែកចាកពួកញាតិ ខ្ញុំចូលទៅកាន់ផ្នួស ដើម្បីរម្ងាប់ទុក្ខព្រួយ ព្រោះសេចក្តីវិនាសនោះ ខ្ញុំត្រេកអរក្នុងផ្នួសនោះ អស់ ៧ ថ្ងៃ ព្រោះប្រាថ្នាបំពេញកិច្ចក្នុងសាសនារបស់ព្រះសាស្តា។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបួស ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបព្វជ្ជា។ ក្នុងកប្បទី ៦៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ជាម្ចាស់ផែនដី គេតែងស្គាល់ថា ព្រះបាទសុនេក្ខម្មៈដូចគា្ន ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសត្តាហបព្វជិតត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សត្តាហបព្វជិតត្ថេរាបទាន។

ពុទ្ធុបដ្ឋាយិកត្ថេរាបទាន ទី៩

(៩. ពុទ្ធុបដ្ឋាយិកត្ថេរអបទានំ)

[១៨៩] កាលនោះ ខ្ញុំឈ្មោះវេធម្ភិនី បិតារបស់ខ្ញុំ ក៏ឈ្មោះវេធម្ភិនីដែរ បិតាខ្ញុំ ដឹកដៃខ្ញុំចូលទៅរកព្រះមហាមុនី ឯព្រះមហាមុនី សម្តែងប្រាប់ខ្ញុំថា ព្រះពុទ្ធទាំងឡាយនេះ ជាអគ្គនាយកក្នុងលោក ខ្ញុំជ្រះថ្លា បានបម្រើព្រះពុទ្ធទាំងនោះដោយគោរព ដោយដៃរបស់ខ្លួន។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបម្រើព្រះពុទ្ធទាំងឡាយ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបម្រើ។ ក្នុងកប្បទី ២៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ មានព្រះនាមសមណុបដ្ឋាកៈដូចគា្ន ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះពុទ្ធុបដ្ឋាយិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ពុទ្ធុបដ្ឋាយិកត្ថេរាបទាន។

បុព្វង្គមនិយត្ថេរាបទាន ទី១០

(១០. បុព្ពង្គមិយត្ថេរអបទានំ)

[១៩០] ពួកយើង ៨៤.០០០ នាក់ មិនមានសេចក្តីកង្វល់ បានបួសហើយ ដើម្បីសម្រេចនូវប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ខ្ញុំឯងជាប្រធានរបស់កុលបុត្រទាំងនោះ។ ឯកុលបុត្រទាំងនុ៎ះ នៅមានរាគៈ និងមោហៈ តែមានចិត្តជ្រះថ្លា បានបម្រើព្រះសម្ពុទ្ធ ដែលមានឥន្រ្ទិយថ្លាស្អាត មិនមានកករល្អក់ ដោយគោរព ដោយដៃរបស់ខ្លួន។ ព្រះសយម្ភូទាំងឡាយ ដែលពួកមារផ្ចាញ់មិនបាន ព្រះអង្គជាព្រះខីណាស្រព មានទោសៈខ្ជាក់ចោលហើយ មានសោឡសកិច្ច ធ្វើរួចហើយ មិនមានអាសវៈ តែងផ្សាយមេត្តាចិត្ត។ ពួកយើងបានបម្រើព្រះសម្ពុទ្ធទាំងនោះ ដោយសេចក្តីកោតក្រែង លុះដល់មរណៈ ក៏បានទៅកាន់អត្តភាពជាទេវតា ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានរក្សាសីល ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសង្រួមក្នុងសីល។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបុព្វង្គមនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បុព្វង្គមនិយត្ថេរាបទាន។

ឧទ្ទាន

បណ្ណទាយកត្ថេរាបទាន ១ ផលទាយកត្ថេរាបទាន ១ បច្ចុគ្គមនិយត្ថេរាបទាន ១ ឯកបុប្ផិយត្ថេរាបទាន ១ មឃវបុប្ផិយត្ថេរាបទាន ១ ឧបដ្ឋាយិកត្ថេរាបទាន ១ អបទានិយត្ថេរាបទាន ១ សត្តាហបព្វជិតត្ថេរាបទាន ១ ពុទ្ធុបដ្ឋាយិកត្ថេរាបទាន ១ បុព្វង្គមនិយត្ថេរាបទាន ១ មានគាថា ៤៨ ដែលអ្នកប្រាជ្ញសម្តែងទុកហើយ។

ចប់ បណ្ណទាយកវគ្គ ទី២៩។

ចិតកបូជកវគ្គ ទី៣០

(៣០. ចិតកបូជកវគ្គោ)

ចិតកបូជកត្ថេរាបទាន ទី១

(១. ចិតកបូជកត្ថេរអបទានំ)

[១៩១] កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ឈ្មោះអជិតៈ ខ្ញុំប្រាថ្នានឹងបូជានូវគ្រឿងបូជា បានប្រមូលផ្កាផ្សេងៗ។ ខ្ញុំឃើញជើងថ្ករ ដែលកំពុងរុងរឿង របស់ព្រះពុទ្ធព្រះនាមសិខី ព្រះអង្គជាផៅពង្សនៃសត្វលោក ហើយយកផ្កានោះមករោយរាយចុះត្រង់ជើងថ្ករ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ជាធំជាងពួកមនុស្ស ព្រះនាមសុបជ្ជលិតៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះចិតកបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចិតកបូជកត្ថេរាបទាន។

បុប្ផធារកត្ថេរាបទាន ទី២

(២. បុប្ផធារកត្ថេរអបទានំ)

[១៩២] ខ្ញុំស្លៀកសម្ពត់សម្បកឈើ ដណ្តប់សំពត់ស្បែកខ្លា ញ៉ាំងអភិញ្ញា ៥ ឲ្យកើត ជាអ្នកស្ទាបអង្អែលព្រះចន្ទ្របាន។ ខ្ញុំបានឃើញព្រះវិបស្សី ព្រះអង្គបំភ្លឺលោក ដែលកំពុងស្តេចមកកាន់សំណាក់របស់ខ្ញុំ ទើបខ្ញុំបាំងផ្កាបារិច្ឆត្តកព្រឹក្សថ្វាយព្រះសាស្តា។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបាំងផ្កាថ្វាយ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបាំងផ្កា។ ក្នុងកប្បទី ៨៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ជាម្ចាស់ផែនដី ព្រះនាមសមន្តធរណៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបុប្ផធារកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បុប្ផធារកត្ថេរាបទាន។

ឆត្តទាយកត្ថេរាបទាន ទី៣

(៣. ឆត្តទាយកត្ថេរអបទានំ)

[១៩៣] ក្នុងកាលនោះ កូនរបស់ខ្ញុំបួស ស្លៀកសម្ពត់កាសាយៈ កូនខ្ញុំនោះ បានដល់ភាពជាព្រះពុទ្ធ ដែលសត្វលោកបូជា បានបរិនិព្វានហើយ។ ខ្ញុំស្វែងរកកូនរបស់ខ្លួន ក៏ទៅកាន់ជើងថ្ករ របស់ព្រះពុទ្ធដ៏ប្រសើរ ជាកូនរបស់ខ្ញុំ ដែលបរិនិព្វានហើយ នៅខាងក្រោយអារាម។ កាលនោះ ខ្ញុំផ្គងអញ្ជលី ថ្វាយបង្គំជើងថ្ករ ត្រង់កន្លែងនោះ ហើយខ្ញុំកាន់ស្វេតច្ឆត្រថ្វាយ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាឆត្រ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឆត្រ។ ក្នុងកប្បទី ២៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ជាធំជាងជន ព្រះនាមមហារហៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឆត្តទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឆត្តទាយកត្ថេរាបទាន។

សទ្ទសញ្ញកត្ថេរាបទាន ទី៤

(៤. សទ្ទសញ្ញកត្ថេរអបទានំ)

[១៩៤] កាលព្រះអាទិត្យមិនទាន់រះឡើង សេចក្តីជ្រះថ្លាយ៉ាងខ្លាំង ចំពោះព្រះពុទ្ធដ៏ប្រសើរ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ក៏កើតមានប្រាកដក្នុងលោក។ ខ្ញុំបានឮសំឡេងប្រកាសថា ព្រះពុទ្ធត្រាស់ហើយក្នុងទីនោះ តែខ្ញុំឥតបានឃើញព្រះជិនស្រីនោះឡើយ លុះដល់ខ្ញុំជិតនឹងមរណកាល ខ្ញុំបានចាប់ភ្លឹកនឹកដល់ព្រះពុទ្ធ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវពុទ្ធសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសទ្ទសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សទ្ទសញ្ញកត្ថេរាបទាន។

គោសីសនិក្ខេបកត្ថេរាបទាន ទី៥

(៥. គោសីសនិក្ខេបកត្ថេរអបទានំ)

[១៩៥] ខ្ញុំបានក្រាលកម្រាលទ្រនាប់ជើង ចេញអំពីទ្វារអារាម (ថ្វាយចំពោះសង្ឃ) ខ្ញុំបានទទួលកុសលកម្មរបស់ខ្លួននេះ នេះជាផលនៃបុព្វកម្ម។ ខ្ញុំបាននូវពាហនៈទាំងអស់នុ៎ះ គឺសេះអាជានេយ្យ មានសន្ទុះដូចខ្យល់ និងសេះសិន្ធព ជាពាហនៈដ៏លឿន នេះជាផលនៃកម្រាលទ្រនាប់ជើង។ ឱ ! គ្រឿងសក្ការៈ ជាសក្ការៈដ៏ថ្លៃថ្លា ដែលខ្ញុំបានធ្វើហើយដោយប្រពៃ ចំពោះបុញ្ញក្ខេត្តដ៏ល្អ គ្រឿងសក្ការៈដទៃ មិនដល់មួយចំណិតនៃសក្ការៈ ដែលខ្ញុំធ្វើចំពោះសង្ឃឡើយ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានក្រាលកម្រាលទ្រនាប់ជើង ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រាល។ ក្នុងកប្បទី ៧៥ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមសុបតិដ្ឋិតៈ ទ្រង់មានតេជះច្រើន មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះគោសីសនិក្ខេបកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ គោសីសនិក្ខេបកត្ថេរាបទាន។

បទបូជកត្ថេរាបទាន ទី៦

(៦. បាទបូជកត្ថេរអបទានំ)

[១៩៦] កាលនោះ ខ្ញុំកើតជាកិន្នរ នៅនាភ្នំហិមពាន្ត បានឃើញព្រះសម្ពុទ្ធ ព្រះអង្គប្រាសចាកធូលី គឺរាគៈ ដូចជាព្រះអាទិត្យមានរស្មីលឿង។ កាលនោះ ខ្ញុំចូលទៅរកព្រះពុទ្ធ ព្រះនាមវិបស្សី ព្រះអង្គជានាយកនៃសត្វលោក ហើយស្រោចនូវខ្លឹមចន្ទន៍ និងក្រស្នាលើព្រះបាទា ក្នុងកាលនោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះបាទា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាព្រះបាទា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបទបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បទបូជកត្ថេរាបទាន។

ទេសកិត្តិកត្ថេរាបទាន ទី៧

(៧. ទេសកិត្តកត្ថេរអបទានំ)

[១៩៧] ក្នុងកាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ឈ្មោះឧបសាល្ហកៈ ខ្ញុំដើរចូលទៅក្នុងព្រៃធំ បានឃើញព្រះលោកនាថ ជានរាសភៈ គួរទទួលនូវគ្រឿងបូជារបស់សត្វលោក ហើយខ្ញុំថ្វាយបង្គំទៀបព្រះបាទា ព្រះពុទ្ធទ្រង់ជ្រាបថា ខ្ញុំមានចិត្តជ្រះថ្លាហើយ ក៏ស្តេចបាត់ទៅ។ ខ្ញុំចេញចាកព្រៃធំនោះ ក៏បានរលឹកនឹកដល់ព្រះពុទ្ធដ៏ប្រសើរ ខ្ញុំបានសរសើរនូវប្រទេសនោះ ហើយរីករាយក្នុងឋានសួគ៌ អស់មួយកប្ប។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានពោលសរសើរនូវប្រទេស ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះទេសកិត្តិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ទេសកិត្តិកត្ថេរាបទាន។

សរណគមនិយត្ថេរាបទាន ទី៨

(៨. សរណគមនិយត្ថេរអបទានំ)

[១៩៨] កាលនោះ ខ្ញុំកើតជាព្រានព្រៃ នៅនាភ្នំហិមពាន្ត បានឃើញព្រះពុទ្ធ ព្រះនាមវិបស្សី ព្រះអង្គជាច្បងក្នុងលោក ជានរាសភៈ។ ខ្ញុំចូលទៅជិតព្រះសម្ពុទ្ធ ធ្វើនូវការបម្រើ ទាំងបានថ្វាយខ្លួនជាឧបាសក ដល់សរណៈ (ក្នុងសំណាក់) នៃព្រះសម្ពុទ្ធ ព្រះអង្គជាធំជាងសត្វជើងពីរ ប្រកបដោយតាទិគុណ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានដល់សរណៈ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសរណៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសរណគមនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សរណគមនិយត្ថេរាបទាន។

អម្ពបិណ្ឌិយត្ថេរាបទាន ទី៩

(៩. អម្ពបិណ្ឌិយត្ថេរអបទានំ)

[១៩៩] ខ្ញុំឈ្មោះរោមសៈ តែគេស្គាល់រាល់គ្នាថាទានវៈ ខ្ញុំបានថ្វាយផ្លែស្វាយមួយដុំដល់ព្រះពុទ្ធ ព្រះនាមវិបស្សី ព្រះអង្គស្វែងរកនូវគុណដ៏ធំ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែស្វាយ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែស្វាយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអម្ពបិណ្ឌិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អម្ពបិណ្ឌិយត្ថេរាបទាន។

អនុសំសាវកត្ថេរាបទាន ទី១០

(១០. អនុសំសាវកត្ថេរអបទានំ)

[២០០] ខ្ញុំបានឃើញព្រះជិនស្រី ព្រះនាមវិបស្សី កំពុងត្រាច់ទៅបិណ្ឌបាត បានថ្វាយចង្ហាន់មួយវែក ដល់ព្រះសម្ពុទ្ធ ព្រះអង្គជាធំជាងសត្វជើងពីរ ទ្រង់ប្រកបដោយតាទិគុណ។ កាលនោះ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយបង្គំ ពោលសរសើរព្រះសម្ពុទ្ធ ដើម្បីសម្រេចនូវប្រយោជន៍ដ៏ខ្ពង់ខ្ពស់។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានសរសើរព្រះពុទ្ធ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអនុសំសាវកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អនុសំសាវកត្ថេរាបទាន។

ឧទ្ទាន

ចិតកបូជកត្ថេរាបទាន ១ បុប្ផធារកត្ថេរាបទាន ១ ឆត្តទាយកត្ថេរាបទាន ១ សទ្ទសញ្ញកត្ថេរាបទាន ១ គោសីសនិក្ខេបកត្ថេរាបទាន ១ បទបូជកត្ថេរាបទាន ១ ទេសកិត្តិកត្ថេរាបទាន ១ សរណគមនិយត្ថេរាបទាន ១ អម្ពបិណ្ឌិយត្ថេរាបទាន ១ អនុសំសាវកត្ថេរាបទាន ១ មានគាថា ៤៧ ដែលពួកអ្នកប្រាជ្ញរាប់ហើយ។

ចប់ ចិតកបូជកវគ្គ ទី៣០។

មួយទៀត ឧទ្ទាននៃវគ្គ

កណិការបុប្ផិយវគ្គ ១ ហត្ថិវគ្គ ១ អាលម្ពនទាយកវគ្គ ១ ឧទកាសនទាយិវគ្គ ១ តុវរទាយិវគ្គ ១ ថោមកវគ្គ ១ ឧក្ខេបវគ្គ ១ សីសុបធានវគ្គ ១ បណ្ណទាយវគ្គ ១ ចិតកបូជកវគ្គ ១ ក្នុងវគ្គនេះ មានគាថា ៤៥១ ដោយសព្វគ្រប់។ គាថាទាំងអស់ ១២៥ ផង លើសពីនោះ ៧២ ទៀតផង នៃបទ ១៣០ ដែលអ្នប្រាជ្ញជាអ្នកឃើញនូវប្រយោជន៍ បានរាប់ឃើញហើយ។

ចប់ សតកៈ ទី៣។

ចប់ ភាគ៧៣។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
ខុទ្ទកនិកាយ sut.kn
អបទាន ទុតិយភាគ sut.kn.apd
? sut.kn.apd.11

Transcription missing.


1)
ក្នុងបាលីព្រះត្រៃបិដកភូមា បារវកោ ប្រែថា ព្រាប។
km/tipitaka/book_073.txt · ពេលកែចុងក្រោយ: 2023/03/27 11:23 និពន្ឋដោយ Johann