-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៨២ - Book 82
Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 22112020 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!
សូមថ្វាយបង្គំចំពោះព្រះសង្ឃ, ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់ នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 22112020 សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: sangham.net ឬប្រាប់ឧបាសិកា Norum នៅលើ sangham.net សូមអនុមោទនា!
A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៨២ - Tipitaka Book 082, for change log on ati.eu see here: រាយការណ៍ ភាគ ០៨២
គំរូ ឯកសារ ផ្សេងទៀត ៖
book_082.pdf
លេខសម្គាល់
លេខទំព៍រ
ទ. ១
ភាគទី ៨២
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
(១. អភិធម្មភាជនីយំ)
[១] សិក្ខាបទ ៥ គឺ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ១។
[២] បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង តើដូចម្ដេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកបាណាតិបាត គឺការមិនធ្វើ ការមិនសាង ការមិនល្មើស ការមិនប្រព្រឹត្តិកន្លងវេលា ការសម្លាប់ហេតុណា របស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនាជាហេតុវៀរ។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ កើតឡើង ក្នុងសម័យនោះ ការគិត អាការគិត សេចក្តីគិតណា របស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនា។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ កើតឡើង ក្នុងសម័យនោះ ការពាល់ត្រូវ។បេ។ ការផ្គងឡើង ការមិនរាយមាយ របស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកបាណាតិបាត គឺការមិនធ្វើ ការមិនសាង ការមិនល្មើស ការមិនប្រព្រឹត្តិកន្លងវេលា ការសម្លាប់ហេតុណា របស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនា ជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនាជាហេតុវៀរ។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ កើតឡើង ក្នុងសម័យនោះ ការគិត អាការគិត សេចក្តីគិតណា របស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនា។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ប្រកបដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ កើតឡើង ក្នុងសម័យនោះ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិនរាយមាយរបស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង។
[៣] បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ តើដូចម្ដេច។បេ។ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ។បេ។ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។បេ។ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ បានដល់ការមិនធ្វើ ការមិនសាង ការមិនល្មើស ការមិនប្រព្រឹត្តិកន្លងវេលា ការសម្លាប់ហេតុណា របស់បុគ្គលដែលវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនាជាហេតុវៀរ។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ កើតឡើង ក្នុងសម័យនោះ ការគិត អាការគិត សេចក្តីគិតណា របស់បុគ្គលដែលវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនា។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ កើតឡើង ក្នុងសម័យនោះ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិនរាយមាយ របស់បុគ្គលដែលវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ កើតឡើង។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ បានដល់ការមិនធ្វើ ការមិនសាង ការមិនល្មើស ការមិនប្រព្រឹត្តិកន្លងវេលា ការសម្លាប់ហេតុណា របស់បុគ្គលដែលវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្ត ដោយចេតនាជាហេតុវៀរ។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ កើតឡើង ក្នុងសម័យនោះ ការគិត អាការគិត សេចក្តីគិតណា របស់បុគ្គលដែលវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនា។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ កើតឡើង ក្នុងសម័យនោះ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិនរាយមាយ របស់បុគ្គលដែលវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
[៤] សិក្ខាបទ ៥ គឺ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ១។
[៥] បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង តើដូចម្ដេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ជាចិត្តថោកទាប កណ្តាល ឧត្តម ជាចិត្តមានឆន្ទៈជាអធិបតី មានវីរិយៈជាអធិបតី មានចិត្តជាអធិបតី មានវីមំសាជាអធិបតី ជាចិត្តមានឆន្ទៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីរិយៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានចិត្តៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីមំសាជាអធិបតី តែថោកទាប កណ្តាល ឧត្តម កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកបាណាតិបាត គឺការមិនធ្វើ ការមិនសាង ការមិនល្មើស ការមិនប្រព្រឹត្តិកន្លងវេលា ការសម្លាប់ហេតុណា របស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនាជាហេតុវៀរ។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង តើដូចម្ដេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ជាចិត្តថោកទាប កណ្តាល ឧត្តម ជាចិត្តមានឆន្ទៈអធិបតី មានវីរិយៈជាអធិបតី មានចិត្តជាអធិបតី មានវីមំសាជាអធិបតី ជាចិត្តមានឆន្ទៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីរិយៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានចិត្តៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីមំសាជាអធិបតី តែថោកទាប កណ្តាល ឧត្តម កើតឡើងក្នុងសម័យនោះ ការគិត អាការគិត សេចក្តីគិតណា របស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនា។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង តើដូចម្ដេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ជាចិត្តថោកទាប កណ្តាល ឧត្តម ជាចិត្តមានឆន្ទៈជាអធិបតី មានវីរិយៈជាអធិបតី មានចិត្តៈជាអធិបតី មានវីមំសាជាអធិបតី ជាចិត្តមានឆន្ទៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីរិយៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានចិត្តៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីមំសាជាអធិបតី តែថោកទាប កណ្តាល ឧត្តម កើតឡើង ក្នុងសម័យនោះ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិនរាយមាយ របស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ ជាចិត្តថោកទាប កណ្តាល ឧត្តម ជាចិត្តមានឆន្ទៈអធិបតី មានវីរិយៈជាអធិបតី មានចិត្តៈជាអធិបតី ជាចិត្តមានឆន្ទៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីរិយៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានចិត្តៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកបាណាតិបាត គឺការមិនធ្វើ ការមិនសាង ការមិនល្មើស ការមិនប្រព្រឹត្តិកន្លងវេលា ការសម្លាប់ហេតុណា របស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនាជាហេតុវៀរ។បេ។ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនា។បេ។ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិនរាយមាយ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង។
[៦] បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ តើដូចម្ដេច។បេ។ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ។បេ។ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។បេ។ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ជាចិត្តថោកទាប កណ្តាល ឧត្តម ជាចិត្តមានឆន្ទៈជាអធិបតី មានវីរិយៈជាអធិបតី មានចិត្តៈជាអធិបតី មានវីមំសាជាអធិបតី ជាចិត្តមានឆន្ទៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីរិយៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានចិត្តៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីមំសាជាអធិបតី តែថោកទាប កណ្តាល ឧត្តម កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ បានដល់ការមិនធ្វើ ការមិនសាង ការមិនល្មើស ការមិនប្រព្រឹត្តិកន្លងវេលា ការសម្លាប់ហេតុណា របស់បុគ្គលដែលវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនាជាហេតុវៀរ។បេ។ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនា។បេ។ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិនរាយមាយ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ ជាចិត្តថោកទាប កណ្តាល ឧត្តម ជាចិត្តមានឆន្ទៈជាអធិបតី មានវីរិយៈជាអធិបតី មានចិត្តៈជាអធិបតី ជាចិត្តមានឆន្ទៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីរិយៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានចិត្តៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ បានដល់ការមិនធ្វើ ការមិនសាង ការមិនល្មើស ការមិនប្រព្រឹត្តិកន្លងវេលា ការសម្លាប់ហេតុណា របស់បុគ្គលដែលវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនាជាហេតុវៀរ។បេ។ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនា។បេ។ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិនរាយមាយ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
[៧] ធម៌ទាំងឡាយដូចម្តេច ឈ្មោះថា សិក្ខា។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ កើតឡើង ក្នុងសម័យនោះ ការប៉ះពាល់ក៏កើតមាន។ បេ។ ការមិនរាយមាយ ក៏កើតមាន ធម៌ទាំងឡាយនេះ ឈ្មោះថា សិក្ខា។ ធម៌ទាំងឡាយដូចម្តេច ឈ្មោះថា សិក្ខា។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។ បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ។ បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។ បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ កើតឡើង ក្នុងសម័យនោះ ការប៉ះពាល់ក៏កើតមាន។ បេ។ ការមិនរាយមាយ ក៏កើតមាន ធម៌ទាំងឡាយនេះ ឈ្មោះថា សិក្ខា។ ធម៌ទាំងឡាយដូចម្តេច ឈ្មោះថា សិក្ខា។ ក្នុងសម័យណា បុគ្គលចំរើនមគ្គ ដើម្បីកើតក្នុងរូបភព។ បេ។ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព។ បេ។ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ មិនដល់នូវការសន្សំ (កិលេសវដ្តៈ) ដើម្បីលះបង់នូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ចូលកាន់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិដ៏លំបាក មានការត្រាស់ដឹងដ៏យឺតយូរ កើតឡើង ក្នុងសម័យនោះ ការប៉ះពាល់ក៏កើតមាន។ បេ។ ការមិនរាយមាយក៏កើតមាន ធម៌ទាំងឡាយនេះ ឈ្មោះថា សិក្ខា។
ចប់ អភិធម្មភាជនីយ។
(២. បញ្ហាបុច្ឆកំ)
[៨] សិក្ខាបទ ៥ គឺ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ១។ បណ្តាសិក្ខាបទទាំង ៥ សិក្ខាបទជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។ បេ។ ជាសរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។
(១. តិកំ)
[៩] សិក្ខាបទទាំង ៥ ជាកុសលតែម្យ៉ាង ប្រកបដោយវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនា មានវិបាកធម៌ជាប្រក្រតី មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក តែជាប្រយោជន៍ដល់ឧបាទាន មិនប្រកបដោយសេចក្តីសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខា តែមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដល់នូវការសន្សំ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល មានសភាពតូចឆ្មារ មានអារម្មណ៍តូចឆ្មារ ជាកណ្តាល មានសភាពមិនទៀង ពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន កើតឡើងហើយក៏មាន មិនទាន់កើតឡើង តែមិនគួរពោលថា បំរុងនឹងកើតឡើងក៏មាន ជាអធិបតីក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្ន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅ មានអារម្មណ៍ជាខាងក្រៅ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ក៏មាន។
(២. ទុកំ)
[១០] ពួកសិក្ខាបទមិនមែនហេតុ ប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកបដោយហេតុ មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ មិនគួរពោលថាជាហេតុ ទាំងប្រកបដោយហេតុឡើយ ប្រកបដោយហេតុ តែមិនមែនហេតុ មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ។ ពួកសិក្ខាបទប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់ មិនមានរូប ជាលោកិយ គួរដឹងច្បាស់ដោយវិញ្ញាណណាមួយ មិនគួរដឹងច្បាស់ដោយវិញ្ញាណណាមួយ។ ពួកសិក្ខាបទមិនមែនអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ ប្រាសចាកអាសវៈ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈទេ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈ មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផងឡើយ គឺប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ។ ពួកសិក្ខាបទ មិនមែនសញ្ញោជនៈ។ បេ។ មិនមែនគន្ថៈ។ បេ។ មិនមែនឱឃៈ។ បេ។ មិនមែនយោគៈ។ បេ។ មិនមែននីវរណៈ។ បេ។ មិនមែនបរាមាសៈ។ បេ។ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយចិត្ត ច្រឡំដោយចិត្ត តាំងឡើងដោយចិត្ត កើតជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមចិត្ត ច្រឡំ ទាំងតាំងឡើងដោយចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ជាខាងក្រៅ មិនមែនឧបាទា មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកទេ។ ពួកសិក្ខាបទ មិនមែនឧបាទាន។ បេ។ មិនមែនកិលេស។ បេ។ មិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ មានហេតុមិនគួរលះដោយភាវនា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ប្រព្រឹត្តទៅជាមួយនឹងវិចារៈ ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន កើតព្រមដោយបីតិក៏មាន មិនកើតព្រមដោយបីតិក៏មាន ប្រកបដោយសុខៈក៏មាន មិនកើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនកើតព្រមដោយឧបេក្ខា ជាកាមាវចរៈ មិនមែនរូបាវចរៈ មិនមែនជាអរូបាវចរៈ ជាបរិយាបន្នៈ ជាអនិយ្យានិកៈ ជាអនិយតៈ ជាសឧត្តរៈ ជាអរណៈ។
ចប់ បញ្ហាបុច្ឆកៈ។
ចប់ សិក្ខាបទវិភង្គ។
(១. សុត្តន្តភាជនីយំ)
(១. សង្គហវារោ)
[១១] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ សេចក្តីដឹងក្នុងអត្ថ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងធម៌ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុងអត្ថ និងធម៌នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
(២. សច្ចវារោ)
[១២] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ សេចក្តីដឹងក្នុងទុក្ខ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងការកើតឡើងនៃទុក្ខ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការរលត់ទុក្ខ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុងអត្ថ និងធម៌នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
(៣. ហេតុវារោ)
[១៣] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ សេចក្តីដឹងហេតុ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងផលនៃហេតុ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុងធម៌ និងអត្ថនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
(៤. ធម្មវារោ)
[១៤] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ធម៌ទាំងឡាយណា កើត ចំរើន លូតលាស់ ដុះដាល ចំរុងចំរើន កើតប្រាកដហើយ សេចក្តីដឹងក្នុងធម៌ទាំងឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា ធម៌ទាំងឡាយនោះ កើត ចំរើន លូតលាស់ ដុះដាល ចំរុងចំរើន កើតប្រាកដហើយ អំពីធម៌ទាំងឡាយណា សេចក្តីដឹងក្នុងធម៌ទាំងឡាយនោះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុងអត្ថ និងធម៌នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
(៥. បដិច្ចសមុប្បាទវារោ)
[១៥] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ សេចក្តីដឹងក្នុងជរា និងមរណៈ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងការកើតឡើងនៃជរា និងមរណៈ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការរលត់នៃជរា និងមរណៈ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជរា និងមរណៈ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីក្នុងការពោលនូវធម្មនិរុត្តិក្នុងអត្ថ និងធម៌នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
[១៦] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ សេចក្តីដឹងក្នុងជាតិ។ បេ។ សេចក្តីដឹងក្នុងភព។ បេ។ សេចក្តីដឹងក្នុងឧបាទាន។ បេ។ សេចក្តីដឹងក្នុងតណ្ហា។ បេ។ សេចក្តីដឹងក្នុងវេទនា។ បេ។ សេចក្តីដឹងក្នុងផស្សៈ។ បេ។ សេចក្តីដឹងក្នុងសឡាយតនៈ។ បេ។ សេចក្តីដឹងក្នុងនាមរូប។ បេ។ សេចក្តីដឹងក្នុងវិញ្ញាណ។ បេ។ សេចក្តីដឹងក្នុងសង្ខារទាំងឡាយ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងការកើតឡើងនៃសង្ខារ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការរលត់នៃសង្ខារ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុងអត្ថ និងធម៌នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
(៦. បរិយត្តិវារោ)
[១៧] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ បណ្តាបដិសម្ភិទាទាំង ៤ នោះ ធម្មប្បដិសម្ភិទា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ដឹងនូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ នេះឈ្មោះថា ធម្មប្បដិសម្ភិទា ភិក្ខុនោះ ដឹងនូវសេចក្តីនៃភាសិតនោះៗ ថា នេះសេចក្តីនៃភាសិតនេះ នេះសេចក្តីនៃភាសិតនេះ នេះឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុងអត្ថ និងធម៌នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
ចប់ សុត្តន្តភាជនីយ។
(២. អភិធម្មភាជនីយំ)
(១. កុសលវារោ)
[១៨] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ ផស្សៈក៏កើតមាន។ បេ។ សេចក្តីមិនរាយមាយក៏កើតមាន នេះពួកធម៌ជាកុសល សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងវិបាកនៃធម៌ទាំងឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងនូវញាណទាំងឡាយថា បុគ្គលដឹងក្នុងញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។ បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ។ បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។ បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ ផស្សៈក៏កើតមាន។ បេ។ សេចក្តីមិនរាយមាយក៏កើតមាន នេះពួកធម៌ជាកុសល សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងវិបាកនៃធម៌ទាំងឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើននូវមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ចូលកាន់បឋមជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ក្នុងសម័យនោះ ផស្សៈក៏កើតមាន។ បេ។ សេចក្តីមិនរាយមាយក៏កើតមាន នេះពួកធម៌ជាកុសល សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងវិបាកនៃធម៌ទាំងឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើននូវមគ្គ ដើម្បីកើតក្នុងអរូបភព ព្រោះកិរិយាកន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង ហើយលះបង់នូវសុខផង។ បេ។ ចូលកាន់ចតុត្ថជ្ឈាន ប្រកបដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ក្នុងសម័យនោះ ផស្សៈក៏កើតមាន។ បេ។ សេចក្តីមិនរាយមាយក៏កើតមាន នេះពួកធម៌ជាកុសល សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងវិបាកនៃធម៌ទាំងឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ដល់នូវការមិនសន្សំ (នូវកិលេសវដ្ដៈ) ដើម្បីលះបង់នូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈក៏កើតមាន។ បេ។ សេចក្តីមិនរាយមាយក៏កើតមាន នេះពួកធម៌ជាកុសល សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងវិបាកនៃធម៌ទាំងឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
(២. អកុសលវារោ)
[១៩] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអកុសល តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាអកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយទិដ្ឋិ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ ផស្សៈក៏កើតមាន។ បេ។ សេចក្តីមិនរាយមាយក៏កើតមាន នេះពួកធម៌ជាអកុសល សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងវិបាកនៃធម៌ទាំងឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាត ញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអកុសល តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាអកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយទិដ្ឋិ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកទិដ្ឋិ។ បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកទិដ្ឋិ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយទិដ្ឋិ។ បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយទិដ្ឋិ ប្រកបដោយសង្ខា។ បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកទិដ្ឋិ។ បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកទិដ្ឋិ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយទោមនស្ស សម្បយុត្តដោយបដិឃៈ។ បេ។ ច្រឡំដោយទោមនស្ស សម្បយុត្តដោយបដិឃៈ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយវិចិកិច្ឆា។ បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយឧទ្ធច្ចៈ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ ផស្សក៏កើតមាន។ បេ។ សេចក្តីមិនរាយមាយក៏កើតមាន នេះពួកធម៌ជាអកុសល សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងវិបាកនៃធម៌ទាំងឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា។ សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
(៣. វិបាកវារោ)
[២០] បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។
ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា ចក្ខុវិញ្ញាណជាវិបាក ព្រោះកម្មជាកាមាវចរកុសល ដែលបុគ្គលធ្វើហើយ សន្សំហើយ ជាចក្ខុវិញ្ញាណ ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ កើតឡើងហើយ ក្នុងសម័យនោះ ផស្សៈកើតមាន វេទនាកើតមាន សញ្ញាកើតមាន ចេតនាកើតមាន ចិត្តកើតមាន ឧបេក្ខាកើតមាន ចិត្តេកគ្គតាកើតមាន មនិន្រ្ទិយកើតមាន ឧបេក្ខិន្រ្ទិយកើតមាន ជីវិតិន្រ្ទិយកើតមាន ឬក៏ក្នុងសម័យនោះ ធម៌ទាំងឡាយដទៃណា មិនមានរូបអាស្រ័យនឹងគ្នា ហើយកើតឡើង ក៏កើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។
ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា សោតវិញ្ញាណ ជាវិបាក ព្រោះកម្មជាកាមាវចរកុសល ដែលបុគ្គលធ្វើហើយ សន្សំហើយ ជាសោតវិញ្ញាណ ច្រឡំដោយឧបេក្ខា មានសំឡេងជាអារម្មណ៍ កើតឡើងហើយ។ បេ។ ឃានវិញ្ញាណ ច្រឡំដោយឧបេក្ខា មានក្លិនជាអារម្មណ៍ កើតឡើងហើយ។ បេ។ ជិវ្ហាវិញ្ញាណ ច្រឡំដោយឧបេក្ខា មានរសជាអារម្មណ៍ កើតឡើងហើយ។ បេ។ កាយវិញ្ញាណ ច្រឡំដោយសុខ មានផ្សព្វជាអារម្មណ៍ កើតឡើងហើយ ក្នុងសម័យនោះ ផស្សៈកើតមាន វេទនាកើតមាន សញ្ញាកើតមាន ចេតនាកើតមាន ចិត្តកើតមាន សុខកើតមាន ចិត្តេកត្គតាកើតមាន មនិន្រ្ទិយកើតមាន សុខិន្រ្ទិយកើតមាន ជីវិតិន្រ្ទិយកើតមាន ឬក៏ក្នុងសម័យនោះ ធម៌ទាំងឡាយដទៃណា មិនមានរូប អាស្រ័យនឹងគ្នាហើយកើតឡើង ក៏កើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។
ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោធាតុ ជាវិបាក ព្រោះកម្មជាកាមាវចរកុសល ដែលបុគ្គលធ្វើហើយ សន្សំហើយ ជាមនោធាតុ ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។ បេ។ មានផ្សព្វជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ ផស្សៈកើតមាន វេទនាកើតមាន សញ្ញាកើតមាន ចេតនាកើតមាន ចិត្តកើតមាន វិតក្កៈកើតមាន វិចារៈកើតមាន ឧបេក្ខាកើតមាន ចិត្តេកគ្គតាកើតមាន មនិន្រ្ទិយកើតមាន ឧបេក្ខិន្រ្ទិយកើតមាន ជីវិតិន្រ្ទិយកើតមាន ឬក៏ក្នុងសម័យនោះ ធម៌ទាំងឡាយដទៃណា មិនមានរូប អាស្រ័យនឹងគ្នាហើយកើតឡើង ក៏កើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
បដិសម្ភិទា ៣ គឺអត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។
ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោវិញ្ញាណធាតុ ជាវិបាក ព្រោះកម្មជាកាមាវចរកុសល ដែលបុគ្គលធ្វើហើយ សន្សំហើយ ជាមនោវិញ្ញាណធាតុ ច្រឡំដោយសោមនស្ស មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាមួយ ហើយកើតឡើង ក្នុងសម័យនោះ ផស្សៈកើតមាន វេទនាកើតមាន សញ្ញាកើតមាន ចេតនាកើតមាន ចិត្តកើតមាន វិតក្កៈកើតមាន វិចារៈកើតមាន បីតិកើតមាន សុខកើតមាន ចិត្តេកគ្គតាកើតមាន មនិន្រ្ទិយកើតមាន សោមនស្សិន្រ្ទិយកើតមាន ជីវិតិន្រ្ទិយកើតមាន ឬក៏ក្នុងសម័យនោះ ធម៌ទាំងឡាយដទៃណា មិនមានរូប អាស្រ័យនឹងគ្នាហើយកើតឡើង ក៏កើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
បដិសម្ភិទា ៣ គឺអត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។
ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោវិញ្ញាណធាតុ ជាវិបាក ព្រោះកម្មជាកាមាវចរកុសល ដែលបុគ្គលធ្វើហើយ សន្សំហើយ ជាមនោវិញ្ញាណធាតុ ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ ផស្សៈកើតមាន វេទនាកើតមាន សញ្ញាកើតមាន ចេតនាកើតមាន ចិត្តកើតមាន វិតក្កៈកើតមាន វិចារៈកើតមាន ឧបេក្ខាកើតមាន ចិត្តេកគ្គតាកើតមាន មនិន្រ្ទិយកើតមាន ឧបេក្ខិន្រ្ទិយកើតមាន ជីវិតិន្រ្ទិយកើតមាន ឬក៏ក្នុងសម័យនោះ ធម៌ទាំងឡាយដទៃណា មានរូបអាស្រ័យនឹងគ្នាហើយកើតឡើង ក៏កើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
បដិសម្ភិទា ៣ គឺអត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។
ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោវិញ្ញាណធាតុ ជាវិបាក ព្រោះកម្មជាកាមាវចរកុសល ដែលបុគ្គលធ្វើហើយ សន្សំហើយ ជាធាតុច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ។ បេ។ ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។ បេ។ ច្រឡំដោយសោមន្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តិដោយញាណ។ បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។ បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ ផស្សៈកើតមាន។ បេ។ សេចក្តីមិនរាយមាយកើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
បដិសម្ភិទា ៣ គឺអត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។
ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើននូវមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ចូលកាន់បឋមជ្ឈាន មានបឋវីកសិណជាអារម្មណ៍ ក្នុងសម័យនោះ ផស្សៈកើតមាន។ បេ។ សេចក្តីមិនរាយមាយកើតមាន នេះពួកធម៌ជាកុសល ជាវិបាក ព្រោះកម្មជារូបាវចរកុសលនោះ ដែលបុគ្គលធ្វើហើយ សន្សំហើយ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ចូលកាន់បឋមជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ក្នុងសម័យនោះ ផស្សៈកើតមាន។ បេ។ សេចក្តីមិនរាយមាយកើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
បដិសម្ភិទា ៣ គឺអត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។
ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើននូវមគ្គ ដើម្បីកើតក្នុងអរូបភព ព្រោះកិរិយាកន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង ហើយលះបង់នូវសុខផង។ បេ។ ចូលកាន់ចតុត្ថជ្ឈាន ប្រកបដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ក្នុងសម័យនោះ ផស្សៈកើតមាន។ បេ។ សេចក្តីមិនរាយមាយកើតមាន នេះពួកធម៌ជាកុសល ជាវិបាក ព្រោះកម្មជាអរូបាវចរកុសលនោះឯង ដែលបុគ្គលធ្វើហើយ សន្សំហើយ ព្រោះកិរិយាកន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង ហើយលះបង់នូវសុខផង។ បេ។ ចូលកាន់ចតុត្ថជ្ឈាន ប្រកបដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ក្នុងសម័យនោះ ផស្សៈកើតមាន។ បេ។ សេចក្តីមិនរាយមាយកើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ថាបុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
បដិសម្ភិទា ៣ គឺអត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។
ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ដល់នូវការមិនសន្សំ (នូវកិលេសវដ្ដៈ) ដើម្បីលះបង់នូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈកើតមាន។ បេ។ សេចក្តីមិនរាយមាយកើតមាន ពួកធម៌ជាកុសល ជាវិបាក ព្រោះឈានជាលោកុត្តរកុសលនោះឯង ដែលបុគ្គលធ្វើហើយ ចំរើនហើយ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ចូលកាន់បឋមជ្ឈាន ជាសុញ្ញតៈ ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈកើតមាន។ បេ។ សេចក្តីមិនរាយមាយកើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទាបញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។
ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា ចក្ខុវិញ្ញាណ ជាវិបាក ព្រោះកម្មជាអកុសល ដែលបុគ្គលធ្វើហើយ សន្សំហើយ ជាវិញ្ញាណ ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ កើតហើយ។ បេ។ សោតវិញ្ញាណ ច្រឡំដោយឧបេក្ខា មានសំឡេងជាអារម្មណ៍ កើតហើយ។ បេ។ ឃានវិញ្ញាណ ច្រឡំដោយឧបេក្ខា មានក្លិនជាអារម្មណ៍ កើតហើយ។ បេ។ ជិវ្ហាវិញ្ញាណ ច្រឡំដោយឧបេក្ខា មានរសជាអារម្មណ៍ កើតហើយ។ បេ។ កាយវិញ្ញាណ ច្រឡំដោយទុក្ខ មានផ្សព្វជាអារម្មណ៍ កើតហើយ ក្នុងសម័យនោះ ផស្សៈកើតមាន វេទនាកើតមាន សញ្ញាកើតមាន ចេតនាកើតមាន ចិត្តកើតមាន ទុក្ខកើតមាន ចិត្តេកគ្គតាកើតមាន មនិន្រ្ទិយកើតមាន ទុក្ខិន្រ្ទិយកើតមាន ជីវិតិន្ទ្រិយកើតមាន ឬក៏ក្នុងសម័យនោះ ធម៌ទាំងឡាយដទៃណា មិនមានរូប ដែលអាស្រ័យនឹងគ្នា ហើយកើតឡើង ក៏កើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។
ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោធាតុ ជាវិបាក ព្រោះកម្មជាអកុសល ដែលបុគ្គលធ្វើហើយ សន្សំហើយ ជាធាតុ ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។ បេ។ មានផ្សព្វជាអារម្មណ៍ក្តី កើតឡើងហើយ។ បេ។ មនោវិញ្ញាណធាតុ ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ ផស្សៈកើតមាន វេទនាកើតមាន សញ្ញាកើតមាន ចេតនាកើតមាន ចិត្តកើតមាន វិតក្កៈកើតមាន វិចារៈកើតមាន ឧបេក្ខាកើតមាន ចិត្តេកគ្គតាកើតមាន មនិន្រ្ទិយកើតមាន ឧបេក្ខិន្រ្ទិយកើតមាន ជីវិតិន្រ្ទិយកើតមាន ឬក៏ក្នុងសម័យនោះ ធម៌ទាំងឡាយដទៃណា មិនមានរូប ដែលអាស្រ័យនឹងគ្នា ហើយកើតឡើង ក៏កើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
(៤. កិរិយវារោ)
[២១] បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោធាតុ ជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនកម្មវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។ បេ។ មានផ្សព្វជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ ផស្សៈកើតមាន វេទនាកើតមាន សញ្ញាកើតមាន ចេតនាកើតមាន ចិត្តកើតមាន វិតក្កៈកើតមាន វិចារៈកើតមាន ឧបេក្ខាកើតមាន ចិត្តេកគ្គតាកើតមាន មនិន្រ្ទិយកើតមាន ឧបេក្ខិន្រ្ទិយកើតមាន ជីវិតិន្រ្ទិយកើតមាន ឬក៏ក្នុងសម័យនោះ ធម៌ទាំងឡាយដទៃណា មិនមានរូប ដែលអាស្រ័យនឹងគ្នាហើយកើតឡើង ក៏កើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោវិញ្ញាណធាតុ ជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនកម្មវិបាក ច្រឡំដោយសោមនស្ស មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី កើតឡើង។ បេ។ មនោវិញ្ញាណធាតុ ជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនកម្មវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ ផស្សៈកើតមាន វេទនាកើតមាន សញ្ញាកើតមាន ចេតនាកើតមាន ចិត្តកើតមាន វិតក្កៈកើតមាន វិចារៈកើតមាន ឧបេក្ខាកើតមាន ចិត្តេកគ្គតាកើតមាន វីរិយិន្រ្ទិយកើតមាន សមាធិន្រ្ទិយកើតមាន មនិន្រ្ទិយកើតមាន ឧបេក្ខិន្រ្ទិយកើតមាន ជីវិតិន្រ្ទិយកើតមាន ឬក៏ក្នុងសម័យនោះ ធម៌ទាំងឡាយដទៃណា មិនមានរូប ដែលអាស្រ័យនឹងគ្នាហើយកើតឡើង ក៏កើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនោះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោវិញ្ញាណធាតុ ជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនកម្មវិបាក ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ។ បេ។ ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។ បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ។ បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តិដោយញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។ បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ កើតឡើងហើយ។ បេ។ បុគ្គលចំរើននូវរូបាវចរជ្ឈាន។ បេ។ បុគ្គលចំរើននូវអរូបាវចរជ្ឈាន ជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនកម្មវិបាក ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ព្រោះការកន្លងអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង ហើយលះបង់នូវសុខផង។ បេ។ ចូលកាន់ចតុត្ថជ្ឈាន ប្រកបដោយនេវសញ្ញានាសញ្ញាយតនសញ្ញា។ បេ។ ក្នុងសម័យនោះ ផស្សៈកើតមាន។ បេ។ សេចក្តីមិនរាយមាយកើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
[២២] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ កើតក្នុងចិត្តុប្បាទ ៤ ជាញាណសម្បយុត្ត ខាងកាមាវចរកុសល កើតក្នុងចិត្តុប្បាទ ៤ ជាញាណសម្បយុត្តខាងកិរិយា អត្ថប្បដិសម្ភិទា កើតក្នុងចិត្តុប្បាទទាំងនុ៎ះផង កើតក្នុងមគ្គ ៤ ផល ៤ ផង។
ចប់ អភិធម្មភាជនីយ។
(៣. បញ្ហាបុច្ឆកំ)
[២៣] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ បណ្តាបដិសម្ភិទាទាំង ៤ បដិសម្ភិទាជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។ បេ។ ជាសរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។
(១. តិកំ)
[២៤] បដិសម្ភិទា ជាកុសល ក៏មាន ជាអព្យាក្រឹត ក៏មាន ប្រកបដោយវេទនាជាសុខ ក៏មាន ប្រកបដោយវេទនាមិនមែនទុក្ខ មិនមែនសុខ ក៏មាន។ បដិសម្ភិទា ៣ មានវិបាកធម៌ជាប្រក្រតី ក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ក៏មាន អត្ថប្បដិសម្ភិទាជាវិបាក ក៏មាន មានវិបាកធម៌ជាប្រក្រតី ក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ក៏មាន។ បដិសម្ភិទា ៣ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន អត្ថប្បដិសម្ភិទា មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ក៏មាន។ បដិសម្ភិទា ៣ ជាធម៌មិនសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង អត្ថប្បដិសម្ភិទា ជាធម៌មិនសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង ក៏មាន ជាធម៌មិនសៅហ្មង ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ក៏មាន។ បដិសម្ភិទា ៣ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ អត្ថប្បដិសម្ភិទា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន។ បដិសម្ភិទា កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក៏មាន។ បដិសម្ភិទា ៣ ដល់នូវការសន្សំកពូនឡើង (ដោយកម្មក្កិលេស) ក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន អត្ថប្បដិសម្ភិទា ដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន។ បដិសម្ភិទា ៣ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល អត្ថប្បដិសម្ភិទា ជារបស់សេក្ខបុគ្គលក៏មាន មិនមែនជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន។ បដិសម្ភិទា ៣ មានសភាពតូចឆ្មារ អត្ថប្បដិសម្ភិទា មានសភាពតូចឆ្មារក៏មាន ប្រមាណមិនបានក៏មាន។ និរុត្តិប្បដិសម្ភិទា មានអារម្មណ៍តូចឆ្មារ បដិសម្ភិទា ៣ មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន។ បដិសម្ភិទា ៣ ជាកណ្តាល អត្ថប្បដិសម្ភិទា ជាកណ្តាលក៏មាន ឧត្តមក៏មាន។ បដិសម្ភិទា ៣ មានសភាពមិនទៀង អត្ថប្បដិសម្ភិទា មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន។ និរុត្តិប្បដិសម្ភិទា មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងឡើយ អត្ថប្បដិសម្ភិទា មិនមានមគ្គជាអារម្មណ៍ទេ តែមានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន បដិសម្ភិទា ២ មានមគ្គជាអារម្មណ៍ តែមិនមានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាអធិបតីផងក៏មាន។ បដិសម្ភិទា ៣ កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន មិនគួរពោលថា បម្រុងនឹងកើតឡើងទេ អត្ថប្បដិសម្ភិទា កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន បម្រុងនឹងកើតឡើងក៏មាន។ បដិសម្ភិទាជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។ និរុត្តិប្បដិសម្ភិទា មានអារម្មណ៍ជាបច្ចុប្បន្ន បដិសម្ភិទា ២ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន អត្ថប្បដិសម្ភិទា មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន។ បដិសម្ភិទា ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន។ និរុត្តិប្បដិសម្ភិទា មានអារម្មណ៍ខាងក្រៅ បដិសម្ភិទា ៣ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។ បដិសម្ភិទា មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។
(២. ទុកំ)
[២៥] បដិសម្ភិទាទាំងឡាយ ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកបដោយហេតុ ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង ជាហេតុផង ប្រកបដោយហេតុផង មិនគួរពោលថា មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនជាហេតុ ទាំងមិនមានហេតុផងឡើយ។ បដិសម្ភិទា ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់ មិនមានរូប បដិសម្ភិទា ៣ ជាលោកិយ អត្ថប្បដិសម្ភិទា ជាលោកិយក៏មាន ជាលោកុត្តរក៏មាន បុគ្គលគប្បីដឹងច្បាស់ដោយវិញ្ញាណណាមួយ មិនគប្បីដឹងច្បាស់ដោយវិញ្ញាណណាមួយ។
[២៦] បដិសម្ភិទាទាំងឡាយ មិនមែនអាសវៈ។ បដិសម្ភិទា ៣ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ អត្ថប្បដិសម្ភិទា ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន។ បដិសម្ភិទាទាំងឡាយ ប្រាសចាកអាសវៈ។ បដិសម្ភិទា ៣ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈឡើយ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈទេ អត្ថប្បដិសម្ភិទា មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈទេ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈក៏មាន មិនគួរពោលថា ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈក៏មាន។ បដិសម្ភិទាទាំងឡាយ មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផងឡើយ។ បដិសម្ភិទា ៣ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ អត្ថប្បដិសម្ភិទា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន។
[២៧] បដិសម្ភិទាទាំងឡាយ មិនមែនសញ្ញោជនៈ។ បេ។ មិនមែនគន្ថៈ។ បេ។ មិនមែនឱឃៈ។ បេ។ មិនមែនយោគៈ។ បេ។ មិនមែននីវរណៈ។ បេ។ មិនមែនបរាមាសៈ។ បេ។ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយចិត្ត ច្រឡូកច្រឡំដោយចិត្ត តាំងឡើងដោយចិត្ត កើតជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមចិត្ត ច្រឡំ ទាំងតាំងឡើងដោយចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ជាខាងក្រៅ មិនមែនឧបាទា មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ។ មិនមែនឧបាទាន។ បេ។ មិនមែនកិលេស។ បេ។
[២៨] បដិសម្ភិទាទាំងឡាយ មិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ មានហេតុមិនគួរលះដោយភាវនា។ បដិសម្ភិទា ៣ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ អត្ថប្បដិសម្ភិទា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន។ បដិសម្ភិទា ៣ ប្រព្រឹត្តទៅជាមួយនឹងវិចារៈ អត្ថប្បដិសម្ភិទា ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន។ បដិសម្ភិទាទាំងឡាយ ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន ច្រឡំដោយបីតិក៏មាន មិនច្រឡំដោយបីតិក៏មាន ច្រឡំដោយសុខក៏មាន មិនច្រឡំដោយសុខក៏មាន ច្រឡំដោយឧបេក្ខាក៏មាន មិនច្រឡំដោយឧបេក្ខាក៏មាន។ បដិសម្ភិទា ៣ ជាកាមាវចរ អត្ថប្បដិសម្ភិទា ជាកាមាវចរក៏មាន មិនមែនជាកាមាវចរក៏មាន។ បដិសម្ភិទាទាំងឡាយ មិនមែនជារូបាវចរ មិនមែនអរូបាវចរ។ បដិសម្ភិទា ៣ ជាបរិយាបន្នៈ អត្ថប្បដិសម្ភិទា ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ បដិសម្ភិទា ៣ ជាអនិយ្យានិកៈ អត្ថប្បដិសម្ភិទា ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន។ បដិសម្ភិទា ៣ មានសភាពមិនទៀង អត្ថប្បដិសម្ភិទា មានសភាពទៀងក៏មាន មានសភាពមិនទៀងក៏មាន។ បដិសម្ភិទា ៣ ប្រកបដោយឧត្តរៈ (ការរើខ្លួន) អត្ថប្បដិសម្ភិទា ប្រកបដោយឧត្តរៈក៏មាន មិនមានឧត្តរៈក៏មាន។ បដិសម្ភិទាទាំងឡាយ មិនមានសត្រូវទេ។
ចប់ បញ្ហាបុច្ឆកៈ។
ចប់ បដិសម្ភិទាវិភង្គ។
(មាតិកា)
(១. ឯកកមាតិកា)
[២៩] ញាណវត្ថុ មានប្រការ ១ គឺវិញ្ញាណ ៥ មិនមែនហេតុ មិនមានហេតុ ប្រាសចាកហេតុ ប្រកបដោយបច្ច័យ ត្រូវបច្ច័យប្រជុំតាក់តែង មិនមានរូប ជាលោកិយៈ ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សញ្ញោជនៈ ដែលគន្ថៈគប្បីដោតក្រង ដែលឱឃៈគប្បីប្រព្រឹត្តកន្លង ដែលយោគៈគប្បីប្រព្រឹត្តកន្លង ជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសៈស្ទាបអង្អែល ជាប្រយោជន៍ដល់ឧបាទាន គួរដល់នូវសេចក្តីសៅហ្មង ជាអព្យាក្រឹត ប្រកបដោយអារម្មណ៍ មិនមែនចេតសិក ជាវិបាក មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន មិនសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង មិនប្រកបដោយវិតក្កៈ តែប្រកបដោយវិចារៈ មិនមែនមិនមានវិតក្កៈ មានត្រឹមតែវិចារៈ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មិនកើតព្រមដោយបីតិ មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា មិនដល់នូវការសន្សំ (កិលេសវដ្ដៈ) ទាំងមិនដល់នូវការមិនសន្សំ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល មានសភាពតូចឆ្មារ ជាកាមាវចរ មិនមែនជារូបាវចរ មិនមែនជាអរូបាវចរ ជាបរិយាបន្នៈ មិនមែនជាអបរិយាបន្នៈ មិនទៀង មិនមែនជានិយ្យានិកៈ ដែលកើតឡើងហើយ ដែលគួរដឹងដោយមនោវិញ្ញាណ មិនទៀង ដែលត្រូវជរាគ្របសង្កត់។ វិញ្ញាណ ៥ មានវត្ថុកើតហើយ មានអារម្មណ៍កើតហើយ មានវត្ថុកើតហើយក្នុងកាលមុន មានអារម្មណ៍កើតហើយក្នុងកាលមុន មានវត្ថុខាងក្នុង មានអារម្មណ៍ខាងក្រៅ មានវត្ថុមិនច្រឡំគ្នា មានអារម្មណ៍មិនច្រឡំគ្នា មានវត្ថុផ្សេងៗ មានអារម្មណ៍ផ្សេងៗ មិនរងអារម្មណ៍ជាទីគោចរនៃគ្នានឹងគ្នាទេ មិនកើតឡើងព្រោះការមិនប្រមូលមក (នូវអារម្មណ៍) មិនកើតឡើងព្រោះការមិនធ្វើទុកក្នុងចិត្ត (នូវអារម្មណ៍) មិនកើតឡើងព្រោះការមិនច្រឡូកច្រឡំ (ដោយវិញ្ញាណដទៃ) មិនកើតឡើង មិនមុន មិនក្រោយ មិនកើតឡើងក្នុងលំដាប់នៃគ្នានឹងគ្នា វិញ្ញាណ ៥ មិនមានគ្រឿងអាង បុគ្គលបើវៀរចាកការប៉ះពាល់នូវអារម្មណ៍ ក៏មិនដឹងច្បាស់នូវធម៌ណាមួយ ដោយវិញ្ញាណទាំង ៥ ទាំងមិនដឹងច្បាស់នូវធម៌ណាមួយ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ មិនសមេ្រចឥរិយាបថណាមួយដោយវិញ្ញាណទាំង ៥ ទាំងមិនសម្រេចឥរិយាបថណាមួយ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ មិនតាំងផ្តើមកាយកម្ម មិនតាំងផ្តើមវចីកម្ម ដោយវិញ្ញាណទាំង ៥ ទាំងមិនតាំងផ្តើមកាយកម្ម មិនតាំងផ្តើមវចីកម្ម ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ មិនកាន់យកនូវធម៌ជាកុសល និងអកុសល ដោយវិញ្ញាណទាំង ៥ ទាំងមិនកាន់យកនូវធម៌ជាកុសល និងអកុសល ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ មិនចូលឈាន មិនចេញចាកឈាន ដោយវិញ្ញាណទាំង ៥ ទាំងមិនចូលឈាន មិនចេញចាកឈាន ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ មិនច្យុត មិនកើត ដោយវិញ្ញាណទាំង ៥ ទាំងមិនច្យុត មិនកើត ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ មិនលក់ មិនភ្ញាក់ មិនឃើញសុបិន ដោយវិញ្ញាណទាំង ៥ ទាំងមិនលក់ មិនភ្ញាក់ មិនឃើញសុបិន ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ បញ្ញាជាគ្រឿងសំដែងនូវវត្ថុ តាមលំដាប់នៃមាតិកា។ ញាណវត្ថុ មានប្រការ ១ យ៉ាងនេះឯង។
(២. ទុកមាតិកា)
[៣០] ញាណវត្ថុ មាន ២ គឺ បញ្ញាជាលោកិយៈ និងបញ្ញាជាលោកុត្តរៈ បញ្ញាដែលបុគ្គលគប្បីដឹងដោយញាណណាមួយ និងបញ្ញាដែលបុគ្គលមិនគប្បីដឹងដោយវិញ្ញាណណាមួយ បញ្ញាប្រព្រឹត្តទៅជាមួយនឹងអាសវៈ និងបញ្ញាមិនមានអាសវៈ បញ្ញាប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ និងបញ្ញាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ បញ្ញាជាប្រយោជន៍ដល់សញ្ញោជនៈ និងបញ្ញាមិនជាប្រយោជន៍ដល់សញ្ញោជនៈ បញ្ញាប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ និងបញ្ញាប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈ បញ្ញាដែលគន្ថៈគប្បីដោតក្រង និងបញ្ញាដែលគន្ថៈមិនគប្បីដោតក្រង បញ្ញាប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង និងបញ្ញាប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រង បញ្ញាដែលឱឃៈគប្បីប្រព្រឹត្តកន្លង និងបញ្ញាដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លង បញ្ញាប្រាសចាកឱឃៈ តែឱឃៈគប្បីប្រព្រឹត្តកន្លង និងបញ្ញាប្រាសចាកឱឃៈ ទាំងឱឃៈមិនគប្បីប្រព្រឹត្តកន្លង បញ្ញាដែលយោគៈគប្បីប្រព្រឹត្តកន្លង និងបញ្ញាដែលយោគៈមិនគប្បីប្រព្រឹត្តកន្លង បញ្ញាប្រាសចាកយោគៈ តែយោគៈគប្បីប្រព្រឹត្តកន្លង និងបញ្ញាប្រាសចាកយោគៈ ទាំងយោគៈមិនគប្បីប្រព្រឹត្តកន្លង បញ្ញាជាប្រយោជន៍ដល់នីវរណៈ និងបញ្ញាមិនជាប្រយោជន៍ដល់នីវរណៈ បញ្ញាប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ និងបញ្ញាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈ បញ្ញាដែលបរាមាសៈស្ទាបអង្អែល និងបញ្ញាដែលបរាមាសៈមិនស្ទាបអង្អែល បញ្ញាប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល និងបញ្ញាប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែល បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ និងបញ្ញា ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ បញ្ញាជាប្រយោជន៍ដល់ឧបាទាន និងបញ្ញាមិនជាប្រយោជន៍ដល់ឧបាទាន បញ្ញាប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន និងបញ្ញាប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទាន បញ្ញាគួរដល់សេចក្តីសៅហ្មង និងបញ្ញាមិនគួរដល់សេចក្តីសៅហ្មង បញ្ញាប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មង និងបញ្ញាប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង បញ្ញាប្រកបដោយវិតក្កៈ និងបញ្ញាមិនមានវិតក្កៈ បញ្ញាប្រកបដោយវិចារៈ និងបញ្ញាមិនមានវិចារៈ បញ្ញាប្រកបដោយបីតិ និងបញ្ញាមិនមានបីតិ បញ្ញាកើតព្រមដោយបីតិ និងបញ្ញាមិនកើតព្រមដោយបីតិ បញ្ញាកើតព្រមដោយសុខ និងបញ្ញាមិនកើតព្រមដោយសុខ បញ្ញាកើតព្រមដោយឧបេក្ខា និងបញ្ញាមិនកើតព្រមដោយឧបេក្ខា បញ្ញាជាកាមាវចរ និងបញ្ញាមិនមែនជាកាមាវចរ បញ្ញាជារូបាវចរ និងបញ្ញាមិនមែនជារូបាវចរ បញ្ញាជាអរូបាវចរ និងបញ្ញាមិនមែនជាអរូបាវចរ បញ្ញាជាបរិយាបន្នៈ និងបញ្ញាជាអបរិយាបន្នៈ បញ្ញាជានិយ្យានិកៈ និងបញ្ញាជាអនិយ្យានិកៈ បញ្ញាទៀង និងបញ្ញាមិនទៀង បញ្ញាប្រកបដោយឧត្តរៈ និងបញ្ញាមិនមែនជាឧត្តរៈ បញ្ញាញ៉ាំងប្រយោជន៍ឲ្យកើត និងបញ្ញាមានប្រយោជន៍កើតហើយ ញាណវត្ថុមាន ប្រការ ២ យ៉ាងនេះឯង។
(៣. តិកមាតិកា)
[៣១] ញាណវត្ថុ មាន ៣ គឺ ចិន្តាមយប្បញ្ញា (បញ្ញាសម្រេចដោយការគិត) សុតាមយប្បញ្ញា (បញ្ញាសម្រេចដោយការស្តាប់) និងភាវនាមយប្បញ្ញា (បញ្ញាសម្រេចដោយការចំរើន) ទានមយប្បញ្ញា (បញ្ញាសម្រេចដោយទាន) សីលមយប្បញ្ញា (បញ្ញាសម្រេចដោយសីល) និងភាវនាមយប្បញ្ញា (បញ្ញាសម្រេចដោយភាវនា) បញ្ញាក្នុងអធិសីល បញ្ញាក្នុងអធិចិត្ត និងបញ្ញាក្នុងអធិប្បញ្ញា សេចក្តីឆ្លាសក្នុងការចំរើន សេចក្តីឆ្លាសក្នុងការមិនចំរើន និងសេចក្តីឆ្លាសក្នុងឧបាយ។ បញ្ញាជាវិបាក បញ្ញាមានវិបាកធម៌ជាប្រក្រតី និងបញ្ញាមិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន និងបញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន បញ្ញាប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ បញ្ញាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងបញ្ញាមិនមានវិតក្កៈ ទាំងមិនមានវិចារៈ បញ្ញាកើតព្រមដោយបីតិ បញ្ញាកើតព្រមដោយសុខ និងបញ្ញាកើតព្រមដោយឧបេក្ខា បញ្ញាដល់នូវការសន្សំ (កម្មក្កិលេស) បញ្ញាដល់នូវការមិនសន្សំ (កម្មក្កិលេស) និងបញ្ញាមិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ បញ្ញាជារបស់សេក្ខបុគ្គល បញ្ញាជារបស់អសេក្ខបុគ្គល និងបញ្ញាមិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល បញ្ញាតូចឆ្មារ បញ្ញាមានសភាពធំ និងបញ្ញាមានប្រមាណមិនបាន បញ្ញាមានអារម្មណ៍តូចឆ្មារ បញ្ញាមានអារម្មណ៍ដល់នូវសភាពធំ និងបញ្ញាមានអារម្មណ៍មានប្រមាណមិនបាន បញ្ញាមានមគ្គជាអារម្មណ៍ បញ្ញាមានមគ្គជាហេតុ និងបញ្ញាមានមគ្គជាអធិបតី បញ្ញាដែលកើតឡើងហើយ បញ្ញាដែលមិនទាន់កើតឡើង និងបញ្ញាដែលប្រុងនឹងកើតឡើង បញ្ញាជាអតីត បញ្ញាជាអនាគត និងបញ្ញាជាបច្ចុប្បន្ន បញ្ញាមានអារម្មណ៍ជាអតីត បញ្ញាមានអារម្មណ៍ជាអនាគត និងបញ្ញាមានអារម្មណ៍ជាបច្ចុប្បន្ន បញ្ញាជាខាងក្នុង បញ្ញាជាខាងក្រៅ និងបញ្ញាជាខាងក្នុង និងខាងក្រៅ បញ្ញាមានអារម្មណ៍ខាងក្នុង បញ្ញាមានអារម្មណ៍ខាងក្រៅ និងបញ្ញាមានអារម្មណ៍ខាងក្នុង និងខាងក្រៅ។ បញ្ញាប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខក៏មាន កើតព្រមដោយឧបេក្ខាក៏មាន ដល់នូវការសន្សំ (កម្មក្កិលេស) ក៏មាន ដល់នូវការមិនសន្សំក៏មាន មិនមែនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន មានសភាពតូចឆ្មារក៏មាន ដល់នូវសភាពធំក៏មាន មានប្រមាណមិនបានក៏មាន មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន ដែលកើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន មានអារម្មណ៍ជាខាងក្នុងក៏មាន មានអារម្មណ៍ជាខាងក្រៅក៏មាន មានអារម្មណ៍ជាខាងក្នុង និងខាងក្រៅក៏មាន។ បញ្ញាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន ដល់នូវការសន្សំ (កម្មក្កិលេស) ក៏មាន ដល់នូវការមិនសន្សំក៏មាន មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន បម្រុងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន។ បញ្ញាមិនមានវិតក្កៈ មិនមានវិចារៈ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខក៏មាន កើតព្រមដោយឧបេក្ខាក៏មាន ដល់នូវការសន្សំ (កម្មក្កិលេស) ក៏មាន ដល់នូវការមិនសន្សំក៏មាន ដល់នូវការមិនសន្សំ ទាំងមិនដល់នូវការមិនសន្សំក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល និងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន បម្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន មានអារម្មណ៍ជាខាងក្នុងក៏មាន មានអារម្មណ៍ជាខាងក្រៅក៏មាន មានអារម្មណ៍ជាខាងក្នុង និងខាងក្រៅក៏មាន។ បញ្ញាកើតព្រមដោយបីតិ បញ្ញាកើតព្រមដោយសុខ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន ដល់នូវការសន្សំក៏មាន ដល់នូវការមិនសន្សំក៏មាន មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន មានសភាពតូចឆ្មារក៏មាន ដល់នូវសភាពធំក៏មាន មានប្រមាណមិនបានក៏មាន មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន បម្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន មានអារម្មណ៍ជាខាងក្នុងក៏មាន មានអារម្មណ៍ជាខាងក្រៅក៏មាន មានអារម្មណ៍ជាខាងក្នុង និងខាងក្រៅក៏មាន។ បញ្ញាកើតព្រមដោយឧបេក្ខា ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន ដែលកម្មប្រកបដោយកិលេសមានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យក តែជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន ដល់នូវការសន្សំក៏មាន ដល់នូវការមិនសន្សំក៏មាន មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន មានសភាពតូចឆ្មារក៏មាន ដល់នូវសភាពធំក៏មាន ប្រមាណមិនបានក៏មាន មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន បម្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន មានអារម្មណ៍ជាខាងក្នុងក៏មាន មានអារម្មណ៍ជាខាងក្រៅក៏មាន មានអារម្មណ៍ជាខាងក្នុង និងខាងក្រៅក៏មាន។ ញាណវត្ថុ មានប្រការ ៣ យ៉ាងនេះឯង។
(៤. ចតុក្កមាតិកា)
[៣២] ញាណវត្ថុមាន ៤ គឺ កម្មស្សកតញ្ញាណ (សេចក្តីដឹងថា សត្វមានកម្មជារបស់ខ្លួន) សច្ចានុលោមិកញ្ញាណ (សេចក្តីដឹងប្រព្រឹត្តទៅតាមសច្ចៈ ៤) ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយមគ្គ ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយផល សេចក្តីដឹងក្នុងទុក្ខ សេចក្តីដឹងក្នុងហេតុដែលនាំឲ្យកើតទុក្ខ សេចក្តីដឹងក្នុងការរលត់នៃទុក្ខ សេចក្តីដឹងក្នុងបដិបទាជាដំណើរដល់នូវការរលត់នៃទុក្ខ បញ្ញាជាកាមាវចរ បញ្ញាជារូបាវចរ បញ្ញាជាអរូបាវចរ បញ្ញាជាអបរិយាបន្នៈ សេចក្តីដឹងក្នុងធម៌ សេចក្តីដឹងក្នុងការប្រព្រឹត្តិទៅតាម សេចក្តីដឹងក្នុងការកំណត់ សេចក្តីដឹងក្នុងការសន្មតិ បញ្ញាក្នុងការសន្សំ (កម្មក្កិលេស) មិនមែនក្នុងការមិនសន្សំក៏មាន បញ្ញាក្នុងការមិនសន្សំ មិនមែនក្នុងការសន្សំក៏មាន បញ្ញាក្នុងការសន្សំផង ក្នុងការមិនសន្សំផងក៏មាន បញ្ញាមិនមែនក្នុងការសន្សំ ទាំងមិនមែនក្នុងការមិនសន្សំក៏មាន បញ្ញាក្នុងសេចក្តីនឿយណាយ មិនមែនក្នុងការត្រាស់ដឹងក៏មាន បញ្ញាក្នុងការត្រាស់ដឹង មិនមែនក្នុងសេចក្តីនឿយណាយក៏មាន បញ្ញាក្នុងសេចក្តីនឿយណាយផង ក្នុងការត្រាស់ដឹងផងក៏មាន បញ្ញាមិនមែនក្នុងសេចក្តីនឿយណាយ មិនមែនក្នុងការត្រាស់ដឹងក៏មាន បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ បញ្ញាមានចំណែកនៃការតាំងនៅ បញ្ញាមានចំណែកនៃសេចក្តីវិសេស បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ បដិសម្ភិទា ៤ បដិបទា ៤ អារម្មណ៍ ៤ សេចក្តីដឹងក្នុងជរា និងមរណៈ សេចក្តីដឹងក្នុងការកើតឡើងនៃជរា និងមរណៈ សេចក្តីដឹងក្នុងការរលត់នៃជរា និងមរណៈ សេចក្តីដឹងក្នុងបដិបទាជាដំណើរដល់នូវការរលត់នៃជរា និងមរណៈ សេចក្តីដឹងក្នុងជាតិ។ បេ។ សេចក្តីដឹងក្នុងភព។ បេ។ សេចក្តីដឹងក្នុងឧបាទាន។ បេ។ សេចក្តីដឹងក្នុងតណ្ហា។ បេ។ សេចក្តីដឹងក្នុងវេទនា។ បេ។ សេចក្តីដឹងក្នុងផស្សៈ។ បេ។ សេចក្តីដឹងក្នុងសឡាយតនៈ។ បេ។ សេចក្តីដឹងក្នុងនាមរូប។ បេ។ សេចក្តីដឹងក្នុងវិញ្ញាណ។ បេ។ សេចក្តីដឹងក្នុងសង្ខារទាំងឡាយ សេចក្តីដឹងក្នុងការកើតឡើងនៃសង្ខារ សេចក្តីដឹងក្នុងការរលត់នៃសង្ខារ សេចក្តីដឹងក្នុងបដិបទាជាដំណើរដល់នូវការរលត់នៃសង្ខារ ញាណវត្ថុ មានប្រការ ៤ យ៉ាងនេះឯង។
(៥. បញ្ចកមាតិកា)
[៣៣] ញាណវត្ថុ មាន ៥ គឺ សម្មាសមាធិ ប្រកបដោយអង្គ ៥ សម្មាសមាធិ ប្រកបដោយញាណ ៥ ញាណវត្ថុមានប្រការ ៥ យ៉ាងនេះឯង។
(៦. ឆក្កមាតិកា)
ញាណវត្ថុមាន ៦ គឺ បញ្ញាក្នុងអភិញ្ញា ៦ ញាណវត្ថុមានប្រការ ៦ យ៉ាងនេះឯង។
(៧. សត្តកមាតិកា)
ញាណវត្ថុមាន ៧ គឺ ញាណវត្ថុ ៧៧ ញាណវត្ថុ មានប្រការ ៧ យ៉ាងនេះឯង។
(៨. អដ្ឋកមាតិកា)
ញាណវត្ថុ មាន ៨ គឺ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ញាណវត្ថុមានប្រការ ៨ យ៉ាងនេះឯង។
(៩. នវកមាតិកា)
ញាណវត្ថុ មាន ៩ គឺ បញ្ញាក្នុងអនុបុព្វវិហារសមាបត្តិ ៩ ញាណវត្ថុមានប្រការ ៩ យ៉ាងនេះឯង។
(១០. ទសកមាតិកា)
[៣៤] ញាណវត្ថុ មាន ១០ បានដល់ តថាគតពលៈ ១០ របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតបានប្រកបហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ ពលៈ ១០ ដូចម្តេចខ្លះ។ ព្រះតថាគតក្នុងលោកនេះ ជ្រាបច្បាស់តាមពិតនូវហេតុ ថាជាហេតុផង ជ្រាបច្បាស់តាមពិតនូវអំពើមិនមែនហេតុ ថាជាអំពើមិនមែនហេតុផង នេះឯងជាតថាគតពលៈ (ទី ១) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគតជ្រាបច្បាស់តាមពិត នូវវិបាកនៃកម្មសមាទាន (ការកាន់យកកម្មជាកុសល) ជាអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ ត្រង់ដែលព្រះតថាគតជ្រាបច្បាស់តាមពិត នូវវិបាកនៃកម្មសមាទាន ជាអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុនេះឯង ជាតថាគតពលៈ (ទី ២) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគតជ្រាបច្បាស់តាមពិត នូវបដិបទាជាដំណើរទៅ (កាន់សុគតិ និងទុគ្គតិ) ក្នុងទីទាំងពួង ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់តាមពិតនូវបដិបទាជាដំណើរទៅកាន់សុគតិ និងទុគ្គតិក្នុងទីទាំងពួងនេះឯង ជាតថាគតពលៈ (ទី ៣) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគត ជ្រាបច្បាស់តាមពិត នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗគ្នា ត្រង់ដែលតថាគតជ្រាបច្បាស់តាមពិត នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗគ្នានេះឯង ជាតថាគតពលៈ (ទី ៤) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគត ជ្រាបច្បាស់តាមពិតនូវអធ្យាស្រ័យផ្សេងៗគ្នា របស់សត្វទាំងឡាយ ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់តាមពិតនូវអធ្យាស្រ័យផ្សេងៗគ្នា របស់សត្វទាំងឡាយនេះឯង ជាតថាគតពលៈ (ទី ៥) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគត ជ្រាបច្បាស់តាមពិតនូវឥន្រ្ទិយចាស់ក្លា និងទន់ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃ ត្រង់ដែលព្រះតថាគតជ្រាបច្បាស់តាមពិតនូវឥន្រ្ទិយចាស់ក្លា និងទន់ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃនេះឯង ជាតថាគតពលៈ (ទី ៦) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគតជ្រាបច្បាស់តាមពិតនូវសេចក្តីសៅហ្មង នូវសេចក្តីផូរផង់ នូវការចេញនៃឈាន វិមោក្ខ សមាធិ និងសមាបត្តិ ត្រង់ដែលព្រះតថាគតជ្រាបច្បាស់តាមពិត នូវសេចក្តីសៅហ្មង នូវសេចក្តីផូរផង់ នូវការចេញនៃឈាន វិមោក្ខ សមាធិ និងសមាបត្តិ នេះឯង ជាតថាគតពលៈ (ទី ៧) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគត ជ្រាបច្បាស់តាមពិត នូវការរលឹកជាតិដែលនៅអាស្រ័យក្នុងភពមុន ត្រង់ដែលព្រះតថាគតជ្រាបច្បាស់តាមពិត នូវការរលឹកជាតិដែលបាននៅអាស្រ័យក្នុងភពមុន នេះឯង ជាតថាគតពលៈ (ទី ៨) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគតជ្រាបច្បាស់តាមពិតនូវការច្យុតិ និងការកើតរបស់សត្វទាំងឡាយ ត្រង់ដែលព្រះតថាគតជ្រាបច្បាស់តាមពិត នូវការច្យុតិ និងការកើត របស់សត្វទាំងឡាយនេះឯង ជាតថាគតពលៈ (ទី ៩) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយវិញទៀត ព្រះតថាគតជ្រាបច្បាស់តាមពិត នូវការអស់នៃអាសវៈទាំងឡាយ ត្រង់ដែលព្រះតថាគតជ្រាបច្បាស់តាមពិត នូវការអស់នៃអាសវៈទាំងឡាយនេះឯង ជាតថាគតពលៈ (ទី ១០) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ តថាគតពលៈទាំង ១០ នេះ របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតប្រកបហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ ញាណវត្ថុមានប្រការ ១០ យ៉ាងនេះឯង។
ចប់ មាតិកា។
[និទ្ទេសោ]
(១. ឯកកនិទ្ទេសោ)
[៣៥] វិញ្ញាណ ៥ មិនមែនហេតុ មិនមានហេតុ ប្រាសចាកហេតុ ប្រកបដោយបច្ច័យ ត្រូវបច្ច័យប្រជុំតាក់តែង ជាអរូប ជាលោកិយ ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សញ្ញោជនៈ ដែលគន្ថៈគប្បីដោតក្រង ដែលឱឃៈគប្បីប្រព្រឹត្តកន្លង ដែលយោគៈគប្បីប្រព្រឹត្តកន្លង ជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសៈស្ទាបអង្អែល ជាប្រយោជន៍ដល់ឧបាទាន គួរដល់នូវសេចក្តីសៅហ្មង ជាអព្យាក្រឹត ប្រកបដោយអារម្មណ៍ មិនមែនចេតសិក ជាវិបាក មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន មិនសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង មិនប្រកបដោយវិតក្កៈ តែប្រកបដោយវិចារៈ មិនមែនជាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មិនកើតព្រមដោយបីតិ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា មិនដល់នូវការសន្សំ (កម្មក្កិលេស) ទាំងមិនដល់នូវការមិនសន្សំ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល មានសភាពតូចឆ្មារ ជាកាមាវចរ មិនមែនរូបាវចរ មិនមែនអរូបាវចរ ជាបរិយាបន្នៈ មិនមែនអបរិយាបន្នៈ ជាសភាពមិនទៀង ជាអនិយ្យានិកៈ ដែលកើតឡើងហើយ ដែលគួរដឹងដោយមនោវិញ្ញាណ មិនទៀង ដែលត្រូវជរាគ្របសង្កត់។
[៣៦] ត្រង់ពាក្យថា វិញ្ញាណ ៥ មានវត្ថុកើតហើយ មានអារម្មណ៍កើតហើយ គឺកាលបើវត្ថុ និងអារម្មណ៍កើតហើយ វិញ្ញាណទាំងឡាយ ក៏កើតឡើងដែរ។ ពាក្យថា (វិញ្ញាណ ៥) មានវត្ថុកើតហើយក្នុងកាលមុន មានអារម្មណ៍កើតហើយក្នុងកាលមុន គឺកាលបើវត្ថុកើតហើយក្នុងកាលមុន និងអារម្មណ៍កើតហើយក្នុងកាលមុន វិញ្ញាណទាំងឡាយ ក៏កើតឡើងដែរ។ ពាក្យថា (វិញ្ញាណ ៥) មានវត្ថុខាងក្នុង មានអារម្មណ៍ខាងក្រៅ គឺវិញ្ញាណទាំង ៥ មានវត្ថុខាងក្នុង មានអារម្មណ៍ខាងក្រៅ។ ពាក្យថា (វិញ្ញាណ ៥) មានវត្ថុមិនច្រឡំគ្នា មានអារម្មណ៍មិនច្រឡំគ្នា គឺកាលបើវត្ថុមិនច្រឡំគ្នា កាលបើអារម្មណ៍មិនច្រឡំគ្នា វិញ្ញាណទាំងឡាយ ក៏កើតឡើងដែរ។ ពាក្យថា (វិញ្ញាណ ៥) មានវត្ថុផ្សេងៗ មានអារម្មណ៍ផ្សេងៗ គឺវត្ថុ និងអារម្មណ៍របស់ចក្ខុវិញ្ញាណ ដោយឡែក វត្ថុ និងអារម្មណ៍របស់សោតវិញ្ញាណ ដោយឡែក វត្ថុ និងអារម្មណ៍របស់ឃានវិញ្ញាណ ដោយឡែក វត្ថុ និងអារម្មណ៍របស់ជិវ្ហាវិញ្ញាណ ដោយឡែក វត្ថុ និងអារម្មណ៍របស់កាយវិញ្ញាណ ដោយឡែក។ ពាក្យថា (វិញ្ញាណ ៥) មិនរងអារម្មណ៍ជាទីគោចរនៃគ្នានឹងគ្នាទេ គឺសោតវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ចក្ខុវិញ្ញាណ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់សោតវិញ្ញាណ ឃានវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ចក្ខុវិញ្ញាណ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ចក្ខុវិញ្ញាណ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ជិវ្ហាវិញ្ញាណ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ របស់សោតវិញ្ញាណ។ បេ។ របស់ឃានវិញ្ញាណ។ បេ។ របស់ជិវ្ហាវិញ្ញាណ។ បេ។ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ កាយវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ចក្ខុវិញ្ញាណ សោតវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ កាយវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់សោតវិញ្ញាណ ឃានវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ កាយវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ កាយវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ជិវ្ហាវិញ្ញាណ។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើង ព្រោះការមិនប្រមូលមក (នូវអារម្មណ៍) គឺកាលបុគ្គលប្រមូលមក (នូវអារម្មណ៍ មានរូបារម្មណ៍ជាដើម) វិញ្ញាណទាំងឡាយ ក៏កើតឡើង។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើង ព្រោះការមិនធ្វើទុកក្នុងចិត្ត (នូវអារម្មណ៍) គឺកាលបុគ្គលធ្វើទុកក្នុងចិត្ត (នូវអារម្មណ៍) វិញ្ញាណទាំងឡាយ ក៏កើតឡើង។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើង ព្រោះការមិនច្រឡំគ្នា គឺមិនកើតឡើងតាមលំដាប់គ្នាទេ។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើង មិនមុនមិនក្រោយ គឺមិនកើតក្នុងខណៈជាមួយគ្នាទេ។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើងក្នុងលំដាប់នៃគ្នានិងគ្នា គឺសោតវិញ្ញាណ មិនកើតក្នុងលំដាប់នៃចក្ខុវិញ្ញាណដែលកើតហើយ ទាំងចក្ខុវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃសោតវិញ្ញាណដែលកើតហើយដែរ ឃានវិញ្ញាណមិនកើតក្នុងលំដាប់នៃចក្ខុវិញ្ញាណដែលកើតហើយ ទាំងចក្ខុវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃឃានវិញ្ញាណដែលកើតហើយដែរ ជិវ្ហាវិញ្ញាណ មិនកើតក្នុងលំដាប់នៃចក្ខុវិញ្ញាណដែលកើតហើយ ទាំងចក្ខុវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃជិវ្ហាវិញ្ញាណដែលកើតហើយដែរ កាយវិញ្ញាណមិនកើតក្នុងលំដាប់នៃចក្ខុវិញ្ញាណដែលកើតហើយ ទាំងចក្ខុវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃកាយវិញ្ញាណដែលកើតហើយដែរ ចក្ខុវិញ្ញាណ មិនកើតក្នុងលំដាប់នៃសោតវិញ្ញាណ។ បេ។ នៃឃានវិញ្ញាណ។ បេ។ នៃជិវ្ហាវិញ្ញាណ។ បេ។ នៃកាយវិញ្ញាណដែលកើតហើយ ទាំងកាយវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃចក្ខុវិញ្ញាណដែលកើតហើយដែរ សោតវិញ្ញាណមិនកើតក្នុងលំដាប់នៃកាយវិញ្ញាណដែលកើតហើយ ទាំងកាយវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃសោតវិញ្ញាណដែលកើតហើយដែរ ឃានវិញ្ញាណ មិនកើតក្នុងលំដាប់នៃកាយវិញ្ញាណដែលកើតហើយ ទាំងកាយវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃឃានវិញ្ញាណដែលកើតហើយដែរ ជិវ្ហាវិញ្ញាណ មិនកើតក្នុងលំដាប់នៃកាយវិញ្ញាណដែលកើតហើយ ទាំងកាយវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃជិវ្ហាវិញ្ញាណដែលកើតហើយដែរ។ ពាក្យថា វិញ្ញាណ ៥ មិនមានគ្រឿងអាង គឺវិញ្ញាណទាំង ៥ មិនមានការនឹក មិនមានគ្រឿងអាង មិនមានការប្រមូលមក មិនមានការធ្វើទុកក្នុងចិត្តទេ។ ពាក្យថា បុគ្គលមិនដឹងច្បាស់នូវធម៌ណាមួយ ដោយវិញ្ញាណទាំង ៥ គឺបុគ្គលមិនដឹងច្បាស់នូវធម៌ណាមួយ ដោយវិញ្ញាណទាំង ៥។ ពាក្យថា បើវៀរចាកការប៉ះពាល់នូវអារម្មណ៍ គឺបើវៀរចាកអារម្មណ៍ មានរូបារម្មណ៍ជាដើម ដែលមកកាន់គន្លងនៃទ្វារ មានចក្ខុទ្វារជាដើម។ ពាក្យថា បុគ្គលមិនដឹងច្បាស់នូវធម៌ណាមួយក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺបុគ្គលមិនដឹងច្បាស់នូវធម៌ណាមួយ ដោយមនោធាតុ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនសម្រេចនូវឥរិយាបថណាមួយ ដោយវិញ្ញាណទាំង ៥ ឥរិយាបថ សេចក្តីថា មិនសម្រេចឥរិយាបថណាមួយ គឺការដើរក្តី ការឈរក្តី ការអង្គុយក្តី ការដេកក្តី ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនសម្រេចឥរិយាបថណាមួយ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ សេចក្តីថា មិនសម្រេចឥរិយាបថណាមួយ គឺការដើរក្តី ការឈរក្តី ការអង្គុយក្តី ការដេកក្តី ដោយមនោធាតុ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនតាំងផ្តើមកាយកម្ម មិនតាំងផ្តើមវចីកម្ម ដោយវិញ្ញាណទាំង ៥ គឺមិនតាំងផ្តើមនូវកាយកម្ម និងវចីកម្ម ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនតាំងផ្តើមកាយកម្ម មិនតាំងផ្តើមវចីកម្មក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺមិនតាំងផ្តើមនូវកាយកម្ម និងវចីកម្ម ដោយមនោធាតុ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនកាន់យកនូវធម៌ជាកុសល និងអកុសល ដោយវិញ្ញាណទាំង ៥ គឺមិនសមាទាននូវធម៌ជាកុសល និងអកុសល ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនកាន់យកនូវធម៌ជាកុសល និងអកុសល ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺមិនសមាទាននូវធម៌ជាកុសល និងអកុសល ដោយមនោធាតុ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនចូលឈាន មិនចេញចាកឈាន ដោយវិញ្ញាណទាំង ៥ គឺមិនចូល មិនចេញ ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនចូលឈាន មិនចេញចាកឈាន ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺមិនចូល មិនចេញ ដោយមនោធាតុក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនច្យុត មិនកើត ដោយវិញ្ញាណទាំង ៥ គឺមិនឃ្លាត មិនកកើត ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនច្យុត មិនកើត ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺ មិនឃ្លាត មិនកកើត ដោយមនោធាតុក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនលក់ មិនភ្ញាក់ មិនឃើញសុបិន ដោយវិញ្ញាណទាំង ៥ គឺមិនដេកលក់ មិនដឹងស្មារតី មិនយល់សប្តិ ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនលក់ មិនភ្ញាក់ មិនឃើញសុបិន ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺមិនដេកលក់ មិនដឹងស្មារតី មិនយល់សប្តិ ដោយមនោធាតុក្នុងលំដាប់នៃវិញ្ញាណទាំង ៥។
បញ្ញាជាគ្រឿងសំដែងតាមលំដាប់នៃមាតិកា យ៉ាងនេះឯង។
ញាណវត្ថុមានប្រការ ១ យ៉ាងនេះ។
(២. ទុកនិទ្ទេសោ)
[៣៧] បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាលោកិយ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជាលោកុត្តរ។ បញ្ញាទាំងអស់ បុគ្គលត្រូវដឹងដោយវិញ្ញាណនីមួយ មិនត្រូវដឹងដោយវិញ្ញាណនីមួយ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រកបដោយអាសវៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនមានអាសវៈ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាប្រយោជន៍ដល់សញ្ញោជនៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនជាប្រយោជន៍ដល់សញ្ញោជនៈ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលគន្ថៈគប្បីដោតក្រង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលគន្ថៈមិនគប្បីដោតក្រង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលឱឃៈគប្បីប្រព្រឹត្តកន្លង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកឱឃៈ តែឱឃៈគប្បីប្រព្រឹត្តកន្លង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកឱឃៈ ទាំងឱឃៈមិនគប្បីប្រព្រឹត្តកន្លង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលយោគៈគប្បីប្រព្រឹត្តកន្លង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលយោគៈមិនគប្បីប្រព្រឹត្តកន្លង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកយោគៈ តែយោគៈគប្បីប្រព្រឹត្តកន្លង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកយោគៈ ទាំងយោគៈមិនគប្បីប្រព្រឹត្តកន្លង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាប្រយោជន៍ដល់នីវរណៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនជាប្រយោជន៍ដល់នីវរណៈ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលបរាមាសៈស្ទាបអង្អែល បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលបរាមាសៈមិនស្ទាបអង្អែល។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែល។ បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលកិលេស មានតណ្ហាជាដើមកាន់យកហើយ បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងកិរិយា និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាប្រយោជន៍ដល់ឧបាទាន បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនជាប្រយោជន៍ដល់ឧបាទាន។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទាន។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាគួរដល់នូវសេចក្តីសៅហ្មង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនគួរដល់នូវសេចក្តីសៅហ្មង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកសេចក្តីសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង។ បញ្ញាសម្បយុត្តដោយវិតក្កៈ ឈ្មោះថា បញ្ញាប្រកបដោយវិតក្កៈ បញ្ញាប្រាសចាកវិតក្កៈ ឈ្មោះថា បញ្ញាមិនមានវិតក្កៈ។ បញ្ញាសម្បយុត្តដោយវិចារៈ ឈ្មោះថា បញ្ញាប្រកបដោយវិចារៈ បញ្ញាប្រាសចាកវិចារៈ ឈ្មោះថា បញ្ញាមិនមានវិចារៈ។ បញ្ញាសម្បយុត្តដោយបីតិ ឈ្មោះថា បញ្ញាប្រកបដោយបីតិ បញ្ញាប្រាសចាកបីតិ ឈ្មោះថា បញ្ញាមិនមានបីតិ។ បញ្ញាសម្បយុត្តដោយបីតិ ឈ្មោះថា បញ្ញាកើតព្រមដោយបីតិ បញ្ញាប្រាសចាកបីតិ ឈ្មោះថា បញ្ញាមិនកើតព្រមដោយបីតិ។ បញ្ញាសម្បយុត្តដោយសុខ ឈ្មោះថា បញ្ញាកើតព្រមដោយសុខ បញ្ញាប្រាសចាកសុខ ឈ្មោះថា បញ្ញាមិនកើតព្រមដោយសុខ។ បញ្ញាសម្បយុត្តដោយឧបេក្ខា ឈ្មោះថា បញ្ញាកើតព្រមដោយឧបេក្ខា បញ្ញាប្រាសចាកឧបេក្ខា ឈ្មោះថា បញ្ញាមិនកើតព្រមដោយឧបេក្ខា។ បញ្ញាក្នុងកាមាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជាកាមាវចរ ឯបញ្ញាជារូបាវចរ បញ្ញាជាអរូបាវចរ បញ្ញាជាអបរិយាបន្នៈ មិនឈ្មោះថា បញ្ញាជាកាមាវចរទេ។ បញ្ញាក្នុងរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជារូបាវចរ ឯបញ្ញាជាកាមាវចរ បញ្ញាជាអរូបាវចរ បញ្ញាជាអបរិយាបន្នៈ មិនឈ្មោះថា បញ្ញាជារូបាវចរទេ។ បញ្ញាក្នុងអរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជាអរូបាវចរ ឯបញ្ញាជាកាមាវចរ បញ្ញាជារូបាវចរ បញ្ញាជាអបរិយាបន្នៈ មិនឈ្មោះថា បញ្ញាជាអរូបាវចរទេ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាបរិយាបន្នៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជាអបរិយាបន្នៈ។ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជានិយ្យានិកៈ បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ ក្នុងកិរិយា និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាអនិយ្យានិកៈ។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាទៀង បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងវិបាក ប្រព្រឹត្តក្នុងភូមិ ៤ ក្នុងកិរិយា អព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាមិនទៀង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រកបដោយឧត្តរៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជាអនុត្តរៈ។ បណ្តាបញ្ញាទាំងនោះ បញ្ញាញ៉ាំងប្រយោជន៍ឲ្យកើត តើដូចម្តេច។ បញ្ញាជាកិរិយាអព្យាក្រឹត ក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៤ របស់ព្រះអរហន្ត កាលញ៉ាំងអភិញ្ញាឲ្យកើតឡើង កាលញ៉ាំងសមាបត្តិឲ្យកើតឡើង ឈ្មោះថា បញ្ញាញ៉ាំងប្រយោជន៍ឲ្យកើត បញ្ញាជាកិរិយាអព្យាក្រឹត ក្នុងអភិញ្ញាដែលកើតហើយ ក្នុងសមាបត្តិដែលកើតហើយ របស់ព្រះអរហន្ត ក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ ឈ្មោះថា បញ្ញាមានប្រយោជន៍កើតហើយ។
ញាណវត្ថុ មានប្រការ ២ យ៉ាងនេះឯង។
(៣. តិកនិទ្ទេសោ)
[៣៨] បណ្តាបញ្ញាទាំងនោះ ចិន្តាមយប្បញ្ញា តើដូចម្តេច។ បុគ្គលមិនបានស្តាប់ (នូវពាក្យពន្យល់) អំពីសំណាក់បុគ្គលដទៃទេ តែបាននូវសេចក្តីគាប់ចិត្ត នូវសេចក្តីយល់ឃើញ នូវសេចក្តីពេញចិត្ត នូវការឈ្វេងយល់ នូវសេចក្តីពិនិត្យឃើញ នូវការចូលចិត្តក្នុងការសំឡឹងមើលនូវធម៌ ដ៏សមគួរណា យ៉ាងនេះ ក្នុងការងារប្រកបដោយឧបាយបញ្ញាក្តី ក្នុងសិល្បសាស្រ្ត ប្រកបដោយឧបាយបញ្ញាក្តី ក្នុងវិជ្ជាស្ថាន ប្រកបដោយឧបាយបញ្ញាក្តី ថាសត្វមានកម្មជារបស់ខ្លួនក្តី ថាសត្វប្រព្រឹត្តទៅតាមមគ្គសច្ចក្តី ថារូបមិនទៀងក្តី ថាវេទនាមិនទៀងក្តី ថាសញ្ញាមិនទៀងក្តី ថាសង្ខារទាំងឡាយមិនទៀងក្តី ថាវិញ្ញាណមិនទៀងក្តី នេះហៅថា ចិន្តាមយប្បញ្ញា។ បណ្តាបញ្ញាទាំងនោះ សុតមយប្បញ្ញា តើដូចម្តេច។ បុគ្គលបានស្តាប់ (នូវពាក្យពន្យល់) អំពីសំណាក់នៃបុគ្គលដទៃ ហើយបាននូវសេចក្តីគាប់ចិត្ត នូវសេចក្តីយល់ឃើញ នូវសេចក្តីពេញចិត្ត នូវការឈ្វេងយល់ នូវសេចក្តីពិនិត្យឃើញ នូវការចូលចិត្តក្នុងការសម្លឹងមើលនូវធម៌ ដ៏សមគួរ យ៉ាងនេះ ក្នុងការងារប្រកបដោយឧបាយប្រាជ្ញាក្តី ក្នុងសិល្បសាស្រ្តប្រកបដោយឧបាយប្រាជ្ញាក្តី ក្នុងវិជ្ជាស្ថាន ប្រកបដោយឧបាយប្រាជ្ញាក្តី ថាសត្វមានកម្មជារបស់ខ្លួនក្តី ថាសត្វប្រព្រឹត្តទៅតាមមគ្គសច្ចក្តី ថារូបមិនទៀងក្តី ថាវេទនាមិនទៀងក្តី ថាសញ្ញាមិនទៀងក្តី ថាសង្ខារទាំងឡាយមិនទៀងក្តី ថាវិញ្ញាណមិនទៀងក្តី នេះហៅថា សុតមយប្បញ្ញា។ បញ្ញាទាំងអស់ របស់បុគ្គលចូលកាន់សមាបត្តិ ឈ្មោះថា ភាវនាមយប្បញ្ញា។
[៣៩] បណ្តាបញ្ញាទាំងនោះ ទានមយប្បញ្ញា តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធទាន ព្រោះបានទាន នេះហៅថា ទានមយប្បញ្ញា។ បណ្តាបញ្ញាទាំងនោះ សីលមយប្បញ្ញា តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធសីល ព្រោះបានសីល នេះហៅថា សីលមយប្បញ្ញា។ បញ្ញាទាំងអស់របស់បុគ្គល ដែលចូលកាន់សមាបត្តិ ឈ្មោះថា ភាវនាមយប្បញ្ញា។
[៤០] បណ្តាបញ្ញាទាំងនោះ បញ្ញាក្នុងអធិសីល តើដូចម្តេច។ កាលដែលបុគ្គលសង្រួមក្នុងបាតិមោក្ខសំវរៈ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាក្នុងអធិសីល។ បណ្តាបញ្ញាទាំងនោះ បញ្ញាក្នុងអធិចិត្ត តើដូចម្តេច។ កាលបុគ្គលចូលកាន់រូបាវចរសមាបត្តិ និងអរូបាវចរសមាបត្តិ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាក្នុងអធិចិត្ត។ បណ្តាបញ្ញាទាំងនោះ បញ្ញាក្នុងអធិប្បញ្ញា តើដូចម្តេច។ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ នេះហៅថា បញ្ញាក្នុងអធិប្បញ្ញា។
[៤១] បណ្តាបញ្ញាទាំងនោះ សេចក្តីឈ្លាសក្នុងការចំរើន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះថា កាលបុគ្គលធ្វើទុកក្នុងចិត្ត នូវធម៌ពួកនេះ ធម៌ទាំងឡាយជាអកុសលដែលមិនទាន់កើត ក៏មិនកើតឡើង ទាំងពួកធម៌ជាអកុសល ដែលកើតហើយ ក៏សាបសូន្យទៅវិញ ពុំនោះសោត កាលបុគ្គលធ្វើទុកក្នុងចិត្តនូវធម៌ពួកនេះ ៗ ធម៌ទាំងឡាយជាកុសល ដែលមិនទាន់កើត ក៏កើតឡើង ទាំងពួកធម៌ជាកុសលដែលកើតហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាពដ៏ក្រៃលែង ដើម្បីភាពដ៏ធំទូលាយ ដើម្បីសេចក្តីចំរើន ដើម្បីពេញលេញ នេះហៅថា សេចក្តីឈ្លាសក្នុងការចំរើន។ បណ្តាបញ្ញាទាំងនោះ សេចក្តីឈ្លាសក្នុងការមិនចំរើន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះថា កាលបុគ្គលធ្វើទុកក្នុងចិត្តនូវធម៌ពួកនេះ ធម៌ទាំងឡាយជាកុសល ដែលមិនទាន់កើត ក៏មិនកើតឡើង ទាំងពួកធម៌ជាកុសលដែលកើតហើយ ក៏រលត់ទៅវិញ ពុំនោះសោត កាលបុគ្គលធ្វើទុកក្នុងចិត្តនូវធម៌ពួកនេះ ៗ ធម៌ទាំងឡាយជាអកុសល ដែលមិនទាន់កើត ក៏កើតឡើង ទាំងពួកធម៌ជាអកុសល ដែលកើតហើយ ក៏ប្រព្រឹត្តទៅដើម្បីភាពដ៏ក្រៃលែង ដើម្បីភាពដ៏ធំទូលាយ នេះហៅថា សេចក្តីឈ្លាសក្នុងការមិនចំរើន។ បញ្ញាទាំងអស់ ជាឧបាយក្នុងធម៌ទាំងនោះ ឈ្មោះថា សេចក្តីឈ្លាសក្នុងឧបាយ។
[៤២] បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ ឈ្មោះថា បញ្ញាជាវិបាក បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៤ ឈ្មោះថា បញ្ញាមានវិបាកធម៌ជាប្រក្រតី បញ្ញាក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាមិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី។
[៤៣] បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន។
[៤៤] បញ្ញាសម្បយុត្តដោយវិតក្កៈ និងវិចារៈ ឈ្មោះថា បញ្ញាប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ បញ្ញាប្រាសចាកវិតក្កៈ តែសម្បយុត្តដោយវិចារៈ ឈ្មោះថា បញ្ញាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ បញ្ញាប្រាសចាកវិតក្កៈ និងវិចារៈ ឈ្មោះថា បញ្ញាមិនមានវិតក្កៈ ទាំងមិនមានវិចារៈ។
[៤៥] បញ្ញាសម្បយុត្តដោយបីតិ ឈ្មោះថា បញ្ញាកើតព្រមដោយបីតិ បញ្ញាសម្បយុត្តដោយសុខ ឈ្មោះថា បញ្ញាកើតព្រមដោយសុខ បញ្ញាសម្បយុត្តដោយឧបេក្ខា ឈ្មោះថា បញ្ញាកើតព្រមដោយឧបេក្ខា។
[៤៦] បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដល់នូវការសន្សំ (កម្មក្កិលេស) បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាដល់នូវការមិនសន្សំ បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ និងក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាមិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ។
[៤៧] បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៣ ឈ្មោះថា បញ្ញាជារបស់សេក្ខបុគ្គល បញ្ញាក្នុងអរហត្តផលជាន់លើ ឈ្មោះថា បញ្ញាជារបស់អសេក្ខបុគ្គល បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាមិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល។
[៤៨] បញ្ញាក្នុងកាមាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាតូចឆ្មារ បញ្ញាក្នុងរូបាវចរកុសល អរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាមានសភាពធំ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមានប្រមាណមិនបាន។
[៤៩] បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍តូចឆ្មារ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធធម៌ទាំងឡាយតូចឆ្មារ នេះហៅថា បញ្ញាមានអារម្មណ៍តូចឆ្មារ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ដល់នូវសភាពធំ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធធម៌ទាំងឡាយ ដល់នូវសភាពធំ នេះហៅថា បញ្ញាមានអារម្មណ៍ដល់នូវសភាពធំ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ប្រមាណមិនបាន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធធម៌មានប្រមាណមិនបាន នេះហៅថា បញ្ញាមានអារម្មណ៍ប្រមាណមិនបាន។
[៥០] បណ្តាបញ្ញាទាំងនោះ បញ្ញាមានមគ្គជាអារម្មណ៍ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ សេចក្តីមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធអរិយមគ្គ នេះហៅថា បញ្ញាមានមគ្គជាអារម្មណ៍។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាមានមគ្គជាហេតុ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានមគ្គជាអធិបតី តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះធ្វើអរិយមគ្គឲ្យជាអធិបតី នេះហៅថា បញ្ញាមានមគ្គជាអធិបតី។
[៥១] បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ កើតឡើងហើយក៏មាន បម្រុងនឹងកើតឡើង តែមិនគួរពោលថា មិនទាន់កើតឡើងក៏មាន បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៤ និងក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ កើតឡើងហើយក៏មាន មិនទាន់កើតឡើង តែមិនគួរពោលថា បម្រុងនឹងកើតឡើងក៏មាន។
[៥២] បញ្ញាទាំងអស់ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។
[៥៣] បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ជាអតីត តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធធម៌ទាំងឡាយជាអតីត នេះហៅថា បញ្ញាមានអារម្មណ៍ជាអតីត។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ជាអនាគត តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវធម៌ទាំងឡាយជាអនាគត នេះហៅថា បញ្ញាមានអារម្មណ៍ជាអនាគត។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ជាបច្ចុប្បន្ន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវធម៌ទាំងឡាយជាបច្ចុប្បន្ន នេះហៅថា បញ្ញាមានអារម្មណ៍ជាបច្ចុប្បន្ន។
[៥៤] បញ្ញាទាំងអស់ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន។
[៥៥] បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ខាងក្នុង តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវធម៌ទាំងឡាយជាខាងក្នុង នេះហៅថា បញ្ញាមានអារម្មណ៍ខាងក្នុង។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ខាងក្រៅ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវធម៌ទាំងឡាយជាខាងក្រៅ នេះហៅថា បញ្ញាមានអារម្មណ៍ខាងក្រៅ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ខាងក្នុង និងខាងក្រៅ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធនូវធម៌ទាំងឡាយជាខាងក្នុង និងខាងក្រៅ នេះហៅថា បញ្ញាមានអារម្មណ៍ខាងក្នុង និងខាងក្រៅ។
ញាណវត្ថុ មានប្រការ ៣ យ៉ាងនេះឯង។
(៤. ចតុក្កនិទ្ទេសោ)
[៥៦] បណ្តាញាណទាំងនោះ កម្មស្សកតញ្ញាណ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា មានសភាពយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយមានផល ការបូជាធំមានផល ការបូជាតូចមានផល ផលវិបាករបស់កម្មទាំងឡាយ ដែលបុគ្គលធ្វើល្អធ្វើអាក្រក់ មាន លោកនេះមាន លោកខាងមុខមាន ការប្រព្រឹត្តិខុស ឬត្រូវក្នុងមាតា មានផល (បាបបុណ្យ) ការប្រព្រឹត្តិខុស ឬត្រូវក្នុងបិតា មានផល (បាបបុណ្យ) ពួកសត្វជាឱបបាតិកៈកំណើត មានពួកសមណព្រាហ្មណ៍ក្នុងលោក ដែលប្រព្រឹត្តត្រឹមត្រូវ ប្រតិបត្តិប្រពៃ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួន ហើយប្រកាសក៏មាន នេះហៅថា កម្មស្សកតញ្ញាណ សូម្បីបញ្ញាជាកុសល ដែលប្រកបដោយអាសវៈទាំងអស់ វៀរលែងតែសច្ចានុលោមិកញ្ញាណចេញ ក៏ឈ្មោះថា កម្មស្សកតញ្ញាណដែរ។ បណ្តាញាណទាំងនោះ សច្ចានុលោមិកញ្ញាណ តើដូចម្តេច។ សេចក្តីចូលចិត្ត សេចក្តីយល់ឃើញ សេចក្តីពេញចិត្ត ការឈ្វេងយល់ ការពិនិត្យឃើញ សេចក្តីចូលចិត្តក្នុងការសំឡឹងមើលនូវធម៌ ដ៏សមគួរណា មានសភាពយ៉ាងនេះថា រូបមិនទៀងក្តី ថាវេទនាមិនទៀងក្តី ថាសញ្ញាមិនទៀងក្តី ថាសង្ខារទាំងឡាយមិនទៀងក្តី ថាវិញ្ញាណមិនទៀងក្តី នេះហៅថា សច្ចានុលោមិកញ្ញាណ។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយមគ្គ។ បញ្ញាក្នុងផល ៤ ឈ្មោះថា ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយផល។
[៥៧] ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយមគ្គ ឈ្មោះថា សេចក្តីដឹងក្នុងកងទុក្ខ ឈ្មោះថា សេចក្តីដឹងក្នុងហេតុនាំឲ្យកើតកងទុក្ខ ឈ្មោះថា សេចក្តីដឹងក្នុងធម៌ជាទីរលត់នៃកងទុក្ខ ឈ្មោះថា សេចក្តីដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់ទុក្ខ។ បណ្តាញាណទាំងនោះ សេចក្តីដឹងក្នុងកងទុក្ខ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវទុក្ខ នេះហៅថា សេចក្តីដឹងក្នុងកងទុក្ខ។ ព្រោះប្រារព្ធនូវហេតុនាំឲ្យកើតកងទុក្ខ។ បេ។ ព្រោះប្រារព្ធនូវធម៌ជាទីរលត់នៃកងទុក្ខ។ បេ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវបដិបទា ជាដំណើរទៅកាន់ទីរលត់កងទុក្ខ នេះហៅថា សេចក្តីដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់ទុក្ខ។
[៥៨] បញ្ញាក្នុងកាមាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជាកាមាវចរ បញ្ញាក្នុងរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជារូបាវចរ បញ្ញាក្នុងអរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជាអរូបាវចរ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជាអបរិយាបន្នៈ។
[៥៩] បណ្តាញាណទាំងនោះ សេចក្តីដឹងក្នុងធម៌ តើដូចម្តេច។ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា សេចក្តីដឹងក្នុងធម៌។ អ្នកផងតែងណែនាំនូវសេចក្តីពន្យល់ ក្នុងកាលជាអតីត និងកាលជាអនាគត តាមធម៌នេះ ដែលខ្លួនបានដឹង បានឃើញ បានសម្រេច បានដឹងច្បាស់ បានជឿជាក់ហើយ មែនពិត បុគ្គលណាមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី ក្នុងកាលជាអតីត បានដឹងច្បាស់នូវទុក្ខ បានដឹងច្បាស់នូវទុក្ខសមុទ័យ បានដឹងច្បាស់នូវទុក្ខនិរោធ បានដឹងច្បាស់នូវទុក្ខនិរោធគាមិនីបដិបទា បុគ្គលទាំងនោះ បានដឹងច្បាស់នូវទុក្ខនេះឯង បានដឹងច្បាស់នូវទុក្ខសមុទ័យនេះឯង បានដឹងច្បាស់នូវទុក្ខនិរោធនេះឯង បានដឹងច្បាស់នូវទុក្ខនិរោធគាមិនីបដិបទានេះឯង បុគ្គលណាមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី ក្នុងកាលជាអនាគត នឹងដឹងច្បាស់នូវទុក្ខ នឹងដឹងច្បាស់នូវទុក្ខសមុទ័យ នឹងដឹងច្បាស់នូវទុក្ខនិរោធ នឹងដឹងច្បាស់នូវទុក្ខនិរោធគាមិនីបដិបទា បុគ្គលទាំងនោះ នឹងដឹងច្បាស់នូវទុក្ខនេះឯង នឹងដឹងច្បាស់នូវទុក្ខសមុទ័យនេះឯង នឹងដឹងច្បាស់នូវទុក្ខនិរោធនេះឯង នឹងដឹងច្បាស់នូវទុក្ខនិរោធគាមិនីបដិបទានេះឯង ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះហៅថា សេចក្តីដឹងក្នុងការប្រព្រឹត្តិទៅតាម។ បណ្តាញាណទាំងនោះ សេចក្តីដឹងក្នុងការកំណត់ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ស្ទាបស្ទង់មើលនូវចិត្តរបស់សត្វដទៃ របស់បុគ្គលដទៃ ដោយចិត្តរបស់ខ្លួនឯង តែងដឹងច្បាស់ គឺចិត្តប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តប្រាសចាករាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ចិត្តប្រកបដោយទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តប្រាសចាកទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ចិត្តប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តប្រាសចាកមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ចិត្តរួញរាក្តី ក៏ដឹងច្បាស់ថា ចិត្តរួញរា ចិត្តរាយមាយក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដល់នូវភាពដ៏ប្រសើរក្តី ក៏ដឹងច្បាស់ថា ចិត្តដល់នូវភាពដ៏ប្រសើរ ចិត្តដល់នូវភាពមិនប្រសើរក្តី ក៏ដឹងច្បាស់ថា ចិត្តដល់នូវភាពមិនប្រសើរ ចិត្តប្រកបដោយឧត្តរៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយឧត្តរៈ ចិត្តមិនមានឧត្តរៈក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមានឧត្តរៈ ចិត្តតំកល់មាំក្តី ក៏ដឹងច្បាស់ថា ចិត្តតំកល់មាំ ចិត្តមិនតំកល់មាំក្តី ក៏ដឹងច្បាស់ថា ចិត្តមិនតំកល់មាំ ចិត្តផុតស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តផុតស្រឡះ ចិត្តមិនផុតស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនផុតស្រឡះ ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះហៅថា សេចក្តីដឹងក្នុងការកំណត់។ បញ្ញាដ៏សេស វៀរលែងតែសេចក្តីដឹងក្នុងធម៌ សេចក្តីដឹងក្នុងការប្រព្រឹត្តិទៅតាម និងសេចក្តីដឹងក្នុងការកំណត់ចេញ ឈ្មោះថា សេចក្តីដឹងក្នុងការសន្មតិ។
[៦០] បណ្តាញាណទាំងនោះ បញ្ញាក្នុងការសន្សំ (កម្មក្កិលេស) មិនមែនក្នុងការមិនសន្សំ តើដូចម្តេច។ បញ្ញាក្នុងកាមាវចរកុសល ឈ្មោះថា បញ្ញាក្នុងការសន្សំ (កម្មក្កិលេស) មិនមែនក្នុងការមិនសន្សំ។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាក្នុងការមិនសន្សំ មិនមែនក្នុងការសន្សំ។ បញ្ញាក្នុងរូបាវចរកុសល និងអរូបាវចរកុសល ឈ្មោះថា បញ្ញាក្នុងការសន្សំផង ក្នុងការមិនសន្សំផង។ បញ្ញាដ៏សេស ឈ្មោះថា បញ្ញាមិនមែនក្នុងការសន្សំ ទាំងមិនមែនក្នុងការមិនសន្សំ។
[៦១] បណ្តាញាណទាំងនោះ បញ្ញាក្នុងសេចក្តីនឿយណាយ មិនមែនក្នុងការត្រាស់ដឹង តើដូចម្តេច។ បុគ្គលជាអ្នកប្រាសចាកតម្រេកក្នុងកាមទាំងឡាយ ដោយបញ្ញាណា តែមិនត្រាស់ដឹងនូវអភិញ្ញាទាំងឡាយ ទាំងមិនត្រាស់ដឹងនូវសច្ចៈទាំងឡាយទេ នេះហៅថា បញ្ញាក្នុងសេចក្តីនឿយណាយ មិនមែនក្នុងការត្រាស់ដឹង។ បុគ្គលនោះ កាលបើប្រាសចាកតម្រេកក្នុងកាមទាំងឡាយហើយ រមែងត្រាស់ដឹងនូវអភិញ្ញាទាំងឡាយ តែមិនត្រាស់ដឹងនូវសច្ចៈទាំងឡាយដោយប្រាជ្ញា នេះហៅថា បញ្ញាក្នុងការត្រាស់ដឹង មិនមែនក្នុងសេចក្តីនឿយណាយ។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាក្នុងសេចក្តីនឿយណាយផង ក្នុងការត្រាស់ដឹងផង។ បញ្ញាដ៏សេស ឈ្មោះថា បញ្ញាមិនមែនក្នុងសេចក្តីនឿយណាយ មិនមែនក្នុងការត្រាស់ដឹង។
[៦២] បណ្តាញាណទាំងនោះ បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ តើដូចម្តេច។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយកាម រមែងដាស់តឿននូវបុគ្គលដែលបានបឋមជ្ឈាន ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា មិនប្រកបដោយវិតក្កៈ រមែងដាស់តឿន (នូវបុគ្គលដែលបានបឋមមជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គលដែលបានបឋមជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយវិតក្កៈ រមែងដាស់តឿននូវបុគ្គលដែលបានទុតិយជ្ឈាន ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយឧបេក្ខា រមែងដាស់តឿន (នូវបុគ្គលដែលបានទុតិយជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គដែលបានទុតិយជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយបីតិ រមែងដាស់តឿននូវបុគ្គលដែលបានតតិយជ្ឈាន ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយអទុក្ខមសុខវេទនា រមែងដាស់តឿន (នូវបុគ្គលដែលបានតតិយជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គលដែលបានតតិយជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយសុខ រមែងដាស់តឿននូវបុគ្គលដែលបានចតុត្ថជ្ឈាន ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយអាកាសានញ្ចាយតនៈ រមែងដាស់តឿន (នូវបុគ្គលដែលបានចតុត្ថជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គលដែលបានចតុត្ថជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយរូប រមែងដាស់តឿននូវបុគ្គល ដែលបានអាកាសានញ្ចាយតនៈ ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយវិញ្ញាណញ្ចាយតនៈ រមែងដាស់តឿន (នូវបុគ្គលដែលបានអាកាសានញ្ចាយតនៈនោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គលដែលបានអាកាសានញ្ចាយតនៈ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយអាកាសានញ្ចាយតនៈ រមែងដាស់តឿននូវបុគ្គលដែលបានវិញ្ញាណញ្ចាយតនៈ ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយអាកិញ្ចញ្ញាយតនៈ រមែងដាស់តឿន (នូវបុគ្គលដែលបានវិញ្ញាណញ្ចាយតនៈ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន នូវបុគ្គលដែលបានវិញ្ញាណញ្ចាយតនៈ ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយវិញ្ញាណញ្ចាយតនៈ រមែងដាស់តឿននូវបុគ្គលដែលបានអាកិញ្ចញ្ញាយតនៈ ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនេវសញ្ញានាសញ្ញាយតនៈ រមែងដាស់តឿន (នូវបុគ្គលដែលបានអាកិញ្ចញ្ញាយតនៈ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គលដែលបានអាកិញ្ចញ្ញាយតនៈ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។
[៦៣] បណ្តាញាណទាំងនោះ បដិសម្ភិទា ៤ តើដូចម្តេច។ អត្ថប្បដិសម្ភិទា ១ ធម្មប្បដិសម្ភិទា ១ និរុត្តិប្បដិសម្ភិទា ១ បដិភាណប្បដិសម្ភិទា ១។ ការដឹងក្នុងអត្ថ ឈ្មោះថា អត្ថប្បដិសម្ភិទា ការដឹងក្នុងធម៌ ឈ្មោះថា ធម្មប្បដិសម្ភិទា ការដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុងអត្ថ និងធម៌ទាំងនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា ការដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ នេះ បដិសម្ភិទា ៤។
[៦៤] បណ្តាញាណទាំងនោះ បដិបទា ៤ តើដូចម្តេច។ បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់ដឹងយូរ ១ បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់ដឹងឆាប់ ១ បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងយូរ ១ បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងឆាប់ ១។ បណ្តាបញ្ញាទាំង ៤ នោះ បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់ដឹងយូរ តើដូចម្តេច។ កាលបុគ្គលញ៉ាំងលោកុត្តរសមាធិឲ្យកើតដោយលំបាក ដោយកម្រ កាលត្រាស់ដឹងនូវហេតុ គឺលោកុត្តរសមាធិនោះ ដោយយឺតយូរ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់ដឹងយូរ។ បណ្តាបញ្ញាទាំងនោះ បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់ដឹងឆាប់ តើដូចម្តេច។ កាលបុគ្គលញ៉ាំងលោកុត្តរសមាធិឲ្យកើតដោយលំបាក ដោយកម្រ កាលត្រាស់ដឹងនូវហេតុ គឺលោកុត្តរសមាធិនោះដោយឆាប់ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់ដឹងឆាប់។ បណ្តាបញ្ញាទាំងនោះ បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងយូរ តើដូចម្តេច។ កាលបុគ្គលញ៉ាំងលោកុត្តរសមាធិឲ្យកើត ដោយមិនលំបាក ដោយមិនក្រ កាលដឹងច្បាស់នូវហេតុ គឺលោកុត្តរសមាធិនោះ ដោយយឺតយូរ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងយូរ។ បណ្តាបញ្ញាទាំងនោះ បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងឆាប់ តើដូចម្តេច។ កាលបុគ្គលញ៉ាំងលោកុត្តរសមាធិឲ្យកើតដោយមិនលំបាក ដោយមិនក្រ កាលដឹងច្បាស់នូវហេតុ គឺលោកុត្តរសមាធិនោះដោយឆាប់ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងឆាប់។ នេះ បដិបទា ៤។
[៦៥] បណ្តាញាណទាំងនោះ អារម្មណ៍ ៤ តើដូចម្តេច។ បញ្ញាមានសភាពតូចឆ្មារ ទាំងមានអារម្មណ៍តូចឆ្មារ ១ បញ្ញាមានសភាពតូចឆ្មារ តែមានអារម្មណ៍ប្រមាណមិនបាន ១ បញ្ញាប្រមាណមិនបាន តែមានអារម្មណ៍តូចឆ្មារ ១ បញ្ញាប្រមាណមិនបាន ទាំងមានអារម្មណ៍ប្រមាណមិនបាន ១។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានសភាពតូចឆ្មារ ទាំងមានអារម្មណ៍តូចឆ្មារ តើដូចម្តេច។ កាលបុគ្គលមិនបាននូវសមាធិតាមសេចក្តីប្រាថ្នា ទាំងផ្សាយទៅនូវអារម្មណ៍តិចតួច បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាមានសភាពតូចឆ្មារ ទាំងមានអារម្មណ៍តូចឆ្មារ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានសភាពតូចឆ្មារ តែមានអារម្មណ៍ប្រមាណមិនបាន តើដូចម្តេច។ កាលបុគ្គលមិនបាននូវសមាធិតាមសេចក្តីប្រាថ្នា តែផ្សាយទៅនូវអារម្មណ៍ដ៏ធំទូលាយ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាមានសភាពតូចឆ្មារ តែមានអារម្មណ៍ប្រមាណមិនបាន។ បណ្តាបញ្ញាទាំងនោះ បញ្ញាប្រមាណមិនបាន តែមានអារម្មណ៍តូចឆ្មារ តើដូចម្តេច។ កាលបុគ្គលបាននូវសមាធិដូចសេចក្តីប្រាថ្នា តែផ្សាយទៅនូវអារម្មណ៍តិចតួច បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាប្រមាណមិនបាន តែមានអារម្មណ៍តូចឆ្មារ។ បណ្តាបញ្ញាទាំងនោះ បញ្ញាប្រមាណមិនបាន ទាំងមានអារម្មណ៍ប្រមាណមិនបាន តើដូចម្តេច។ កាលបុគ្គលបាននូវសមាធិដូចសេចក្តីប្រាថ្នា ទាំងផ្សាយទៅនូវអារម្មណ៍ដ៏ធំទូលាយ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណានូវធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាប្រមាណមិនបាន ទាំងមានអារម្មណ៍ប្រមាណមិនបាន។ នេះ អារម្មណ៍ ៤។
[៦៦] សេចក្តីដឹងរបស់បុគ្គលព្រមព្រៀងដោយមគ្គ ឈ្មោះថា សេចក្តីដឹងក្នុងជរាមរណៈ ឈ្មោះថា សេចក្តីដឹងក្នុងហេតុដែលឲ្យកើតជរាមរណៈ ឈ្មោះថា សេចក្តីដឹងក្នុងការរលត់ជរាមរណៈ ឈ្មោះថា សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់ជរាមរណៈ។ បណ្តាញាណទាំងនោះ សេចក្តីដឹងក្នុងជរាមរណៈ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធជរាមរណៈ នេះហៅថា សេចក្តីដឹងក្នុងជរាមរណៈ។ ព្រោះប្រារព្ធហេតុដែលឲ្យកើតជរាមរណៈ។ បេ។ ព្រោះប្រារព្ធការរលត់ជរាមរណៈ។ បេ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធបដិបទា ជាដំណើរទៅកាន់ទីរលត់ជរាមរណៈ នេះហៅថា សេចក្តីដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់ជរាមរណៈ។ សេចក្តីដឹងរបស់បុគ្គលអ្នកព្រមព្រៀងដោយមគ្គ ឈ្មោះថា សេចក្តីដឹងក្នុងជាតិ។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងភព។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងឧបាទាន។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងតណ្ហា។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងវេទនា។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងផស្សៈ។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងសឡាយតនៈ។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងនាមរូប។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងវិញ្ញាណ។ បេ។ ឈ្មោះថាសេចក្តីដឹងក្នុងសង្ខារទាំងឡាយ ឈ្មោះថា សេចក្តីដឹងក្នុងហេតុដែលឲ្យកើតសង្ខារ ឈ្មោះថា សេចក្តីដឹងក្នុងការរលត់នៃសង្ខារ ឈ្មោះថា សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់សង្ខារ។ បណ្តាញាណទាំងនោះ សេចក្តីដឹងក្នុងសង្ខារទាំងឡាយ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធនូវសង្ខារទាំងឡាយ នេះហៅថា សេចក្តីដឹងក្នុងសង្ខារទាំងឡាយ។ ព្រោះប្រារព្ធហេតុដែលឲ្យកើតសង្ខារ។ បេ។ ព្រោះប្រារព្ធការរលត់នៃសង្ខារ។ បេ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធនូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ នេះហៅថា សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ។
ញាណវត្ថុមានប្រការ ៤ យ៉ាងនេះឯង។
(៥. បញ្ចកនិទ្ទេសោ)
[៦៧] បណ្តាញាណទាំងនោះ សម្មាសមាធិ ប្រកបដោយអង្គ ៥ តើដូចម្តេច។ បីតិផរណតា (ការផ្សាយបីតិ) ១ សុខផរណតា (ការផ្សាយសុខ) ១ ចេតោផរណតា (ការផ្សាយចិត្ត) ១ អាលោកផរណតា (ការផ្សាយពន្លឺ) ១ បច្ចវេក្ខណានិមិត្ត (ការកំណត់ការពិចារណា) ១។ បញ្ញាក្នុងឈាន ២ ឈ្មោះថា បីតិផរណតា បញ្ញាក្នុងឈាន ៣ ឈ្មោះថា សុខផរណតា បញ្ញាផ្សាយទៅក្នុងចិត្តនៃបុគ្គលដទៃ ឈ្មោះថា ចេតោផរណតា ទិព្វចក្ខុ ឈ្មោះថា អាលោកផរណតា បច្ចវេក្ខណាញាណ របស់បុគ្គលដែលចេញចាកសមាធិនោះ ៗ ឈ្មោះថា បច្ចវេក្ខណានិមិត្ត។ នេះហៅថា សម្មាសមាធិ ប្រកបដោយអង្គ ៥។
[៦៨] បណ្តាញាណទាំងនោះ សម្មាសមាធិ ប្រកបដោយញាណ ៥ តើដូចម្តេច។ ញាណកើតឡើងជាក់ច្បាស់ថា សមាធិនេះ មានសេចក្តីសុខក្នុងបច្ចុប្បន្នផង មានសេចក្តីសុខជាវិបាកក្នុងខាងមុខផង ១ ញាណកើតឡើងជាក់ច្បាស់ថា សមាធិនេះប្រសើរ មិនមានអាមិសៈ ១ ញាណកើតឡើងជាក់ច្បាស់ថា សមាធិនេះមិនមែនបុរសលាមកសេពឡើយ ១ ញាណកើតឡើងជាក់ច្បាស់ថា សមាធិនេះ ជាធម៌ស្ងប់ដ៏ឧត្តម បាននូវសេចក្តីស្ងប់រម្ងាប់ បាននូវភាពនៃចិត្តដ៏ខ្ពស់ឯក តែមិនដល់នូវការសង្កត់សង្កិន (ធម៌ជាសត្រូវ) និងការរារាំង (កិលេស) ដោយចិត្តដែលប្រកបដោយសង្ខារ គឺព្យាយាម ១ ញាណកើតឡើងជាក់ច្បាស់ថា អាត្មាអញនោះមានស្មារតី ចូលកាន់សមាធិនេះ មានស្មារតី ចេញចាកសមាធិ នេះ ១។ នេះឈ្មោះថា សម្មាសមាធិ ប្រកបដោយញាណ ៥។
ញាណវត្ថុ មានប្រការ ៥ យ៉ាងនេះឯង។
(៦. ឆក្កនិទ្ទេសោ)
[៦៩] បណ្តាញាណទាំងនោះ បញ្ញាក្នុងអភិញ្ញា ៦ តើដូចម្តេច។ សេចក្តីដឹងក្នុងចំណែកនៃឫទ្ធិ ១ សេចក្តីដឹងក្នុងសោតធាតុដ៏បរិសុទ្ធិ ១ សេចក្តីដឹងក្នុងការកំណត់ចិត្តរបស់សត្វដទៃ ១ សេចក្តីដឹងប្រកបដោយការរឭកឃើញនូវខន្ធរបស់សត្វដទៃ ដែលនៅអាស្រ័យក្នុងកាលមុន ១ សេចក្តីដឹងក្នុងការច្យុតិ និងការកើតរបស់សត្វទាំងឡាយ ១ សេចក្តីដឹងក្នុងការអស់អាសវៈទាំងឡាយ ១ នេះឈ្មោះថា បញ្ញាក្នុងអភិញ្ញា ៦។
ញាណវត្ថុមានប្រការ ៦ យ៉ាងនេះឯង។
(៧. សត្តកនិទ្ទេសោ)
[៧០] បណ្តាញាណទាំងនោះ ញាណវត្ថុ ៧៧ តើដូចម្តេច។ សេចក្តីដឹងថា ជរាមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ ១ សេចក្តីដឹងថា កាលបើជាតិមិនមាន ជរាមរណៈក៏មិនមាន ១ សេចក្តីដឹងថា ជរាមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យក្នុងកាលអតីត ១ សេចក្តីដឹងថា កាលបើជាតិមិនមាន ជរាមរណៈក៏មិនមាន ១ សេចក្តីដឹងថា ជរាមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យក្នុងកាលអនាគត ១ សេចក្តីដឹងថា កាលបើជាតិមិនមាន ជរាមរណៈក៏មិនមាន ១ សេចក្តីដឹងថា ធម្មដ្ឋិតិញ្ញាណណា របស់បុគ្គលនោះ ធម្មដ្ឋិតិញ្ញាណនោះ មានសភាពអស់ទៅ មានសភាពសូន្យទៅ មានសភាពប្រាសចាកតម្រេក មានសភាពរលត់ ១។ សេចក្តីដឹងថា ជាតិ (កើតមាន) ព្រោះភពជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា ភព (កើតមាន) ព្រោះឧបាទានជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា ឧបាទាន (កើតមាន) ព្រោះតណ្ហាជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា តណ្ហា (កើតមាន) ព្រោះវេទនាជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា វេទនា (កើតមាន) ព្រោះផស្សៈជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា ផស្សៈ (កើតមាន) ព្រោះសឡាយតនៈជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា សឡាយតនៈ (កើតមាន) ព្រោះនាមរូបជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា នាមរូប (កើតមាន) ព្រោះវិញ្ញាណជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា វិញ្ញាណ (កើតមាន) ព្រោះសង្ខារជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា សង្ខារ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ ១ សេចក្តីដឹងថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយក៏មិនមាន ១ សេចក្តីដឹងថា សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យក្នុងកាលអតីត ១ សេចក្តីដឹងថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយក៏មិនមាន ១ សេចក្តីដឹងថា សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យក្នុងកាលអនាគត ១ សេចក្តីដឹងថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយក៏មិនមាន ១ សេចក្តីដឹងថា ធម្មដ្ឋិតិញ្ញាណណា របស់បុគ្គលនោះ ធម្មដិ្ឋតិញ្ញាណនោះ មានសភាពអស់ទៅ មានសភាពសូន្យទៅ មានសភាពប្រាសចាកតម្រេក មានសភាពរលត់ ១។ នេះឈ្មោះថា ញាណវត្ថុ ៧៧។
ញាណវត្ថុមានប្រការ ៧ យ៉ាងនេះឯង។
(៨. អដ្ឋកនិទ្ទេសោ)
[៧១] បណ្តាញ្ញាណទាំងនោះ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ តើដូចម្តេច។ បញ្ញាក្នុងសោតាបត្តិមគ្គ ១ បញ្ញាក្នុងសោតាបត្តិផល ១ បញ្ញាក្នុងសកទាគាមិមគ្គ ១ បញ្ញាក្នុងសកទាគាមិផល ១ បញ្ញាក្នុងអនាគាមិមគ្គ ១ បញ្ញាក្នុងអនាគាមិផល ១ បញ្ញាក្នុងអរហត្តមគ្គ ១ បញ្ញាក្នុងអរហត្តផល ១ នេះ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤។
ញាណវត្ថុមានប្រការ ៨ យ៉ាងនេះឯង។
(៩. នវកនិទ្ទេសោ)
[៧២] បណ្តាញ្ញាណទាំងនោះ បញ្ញាក្នុងអនុបុព្វវិហារសមាបត្តិ ៩ តើដូចម្តេច។ បញ្ញាក្នុងបឋមជ្ឈានសមាបត្តិ ១ បញ្ញាក្នុងទុតិយជ្ឈានសមាបត្តិ ១ បញ្ញាក្នុងតតិយជ្ឈានសមាបត្តិ ១ បញ្ញាក្នុងចតុត្ថជ្ឈានសមាបត្តិ ១ បញ្ញាក្នុងអាកាសានញ្ចាយតនសមាបត្តិ ១ បញ្ញាក្នុងវិញ្ញាណញ្ចាយតនសមាបត្តិ ១ បញ្ញាក្នុងអាកិញ្ចញ្ញាយតនសមាបត្តិ ១ បញ្ញាក្នុងនេវសញ្ញានាសញ្ញាយតនសមាបត្តិ ១ បច្ចវេក្ខណាញាណរបស់បុគ្គលដែលចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិ ១ នេះ បញ្ញាក្នុងអនុបុព្វវិហារសមាបត្តិ ៩។
ញាណវត្ថុ មានប្រការ ៩ យ៉ាងនេះឯង។
(១០. ទសកនិទ្ទេសោ)
[៧៣] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវហេតុ ថាជាហេតុផង នូវអំពើមិនមែនហេតុ ថាជាអំពើមិនមែនហេតុផង តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ (សម្មាទិដ្ឋិ) ហើយប្រកាន់នូវសង្ខារណាមួយ ថាទៀង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងប្រកាន់នូវសង្ខារណាមួយ ថាទៀង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយប្រកាន់នូវសង្ខារណាមួយ ថាជាសុខ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងប្រកាន់នូវសង្ខារណាមួយ ថាជាសុខ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយប្រកាន់នូវធម៌ណាមួយ ថាជាខ្លួន ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងប្រកាន់នូវធម៌ណាមួយ ថាជាខ្លួន ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយផ្តាច់បង់នូវមាតាចាកជីវិត ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន រមែងផ្តាច់បង់នូវមាតាចាកជីវិត ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយផ្តាច់បង់នូវបិតាចាកជីវិត។ បេ។ ផ្តាច់បង់នូវព្រះអរហន្តចាកជីវិត។ បេ។ ញ៉ាំងព្រះលោហិតរបស់ព្រះតថាគតឲ្យកើតឡើងដោយចិត្តប្រទូស្ត។ បេ។ បំបែកសង្ឃ។ បេ។ ឧទ្ទិសនូវគ្រូដទៃ។ បេ។ ធ្វើភពទី ៨ ឲ្យកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងញ៉ាំងភពទី ៨ ឲ្យកើត ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលព្រះអរហន្តសម្មាសម្ពុទ្ធពីរព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ មិនមុនមិនក្រោយ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលព្រះអរហន្តសម្មាសម្ពុទ្ធមួយព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលស្តេចចក្រពត្តិពីរព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ មិនមុនមិនក្រោយ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលស្តេចចក្រពត្តិមួយព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលស្រ្តី បានជាព្រះអរហន្តសម្មាសម្ពុទ្ធ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុរសបានជាព្រះអរហន្តសម្មាសម្ពុទ្ធ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលស្រ្តីបានជាស្តេចចក្រពត្តិ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុរសបានជាស្តេចចក្រពត្តិ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលស្ត្រីបានអត្តភាពជាព្រះឥន្រ្ទ បានអត្តភាពជាមារ បានអត្តភាពជាព្រហ្ម ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុរសបានអត្តភាពជាព្រះឥន្រ្ទ បានអត្តភាពជាមារ បានអត្តភាពជាព្រហ្ម ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលវិបាករបស់កាយទុច្ចរិត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលវិបាករបស់កាយទុច្ចរិត មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលវិបាករបស់វចីទុច្ចរិត និងមនោទុច្ចរិត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលវិបាករបស់វចីទុច្ចរិត និងមនោទុច្ចរិត មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលវិបាករបស់កាយសុចរិត មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលវិបាករបស់កាយសុចរិត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលវិបាករបស់វចីសុចរិត និងមនោសុចរិត មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលវិបាករបស់វចីសុចរិត និងមនោសុចរិត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយកាយទុច្ចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងលោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រោះមានកាយទុច្ចរិតនោះជាហេតុ ព្រោះមានកាយទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលបុគ្គលប្រកបដោយកាយទុច្ចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានកាយទុច្ចរិតនោះជាហេតុ ព្រោះមានកាយទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត លុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងលោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រោះមានវចីទុច្ចរិត និងមនោទុច្ចរិតនោះជាហេតុ ព្រោះមានវចីទុច្ចរិត និងមនោទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលបុគ្គលប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានវចីទុច្ចរិត និងមនោទុច្ចរិតនោះជាហេតុ ព្រោះមានវចីទុច្ចរិត និងមនោទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយកាយសុចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានកាយសុចរិតនោះជាហេតុ ព្រោះមានកាយសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ មិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលបុគ្គលប្រកបដោយកាយសុចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងលោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រោះមានកាយសុចរិតនោះជាហេតុ ព្រោះមានកាយសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានវចីសុចរិត និងមនោសុចរិតនោះជាហេតុ ព្រោះមានវចីសុចរិត និងមនោសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលបុគ្គលប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត លុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងលោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រោះមានវចីសុចរិត និងមនោសុចរិតនោះជាហេតុ ព្រោះមានវចីសុចរិត និងមនោសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបមាន។ ពួកធម៌ណាៗ ជាហេតុ ជាបច្ច័យ ដើម្បីកើតឡើងនៃពួកធម៌ណាៗ ពួកធម៌នោះៗ ឈ្មោះថាជាហេតុ ពួកធម៌ណាៗ មិនមែនហេតុ មិនមែនបច្ច័យ ដើម្បីកើតឡើងនៃពួកធម៌ណាៗ ទេ ពួកធម៌នោះៗ ឈ្មោះថា មិនមែនហេតុ ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិតនូវហេតុ ថាជាហេតុផង នូវអំពើមិនមែនហេតុថា ជាអំពើមិនមែនហេតុផង។
[៧៤] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវវិបាករបស់កម្មសមាទាន (ការកាន់យកនូវកម្មជាកុសល និងអកុសល) ជាអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់ថា កម្មសមាទានដ៏លាមកពួកខ្លះ មានគតិសម្បត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏លាមកពួកខ្លះ មានឧបធិសម្បត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏លាមកពួកខ្លះ មានកាលសម្បត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏លាមកពួកខ្លះ មានបយោគសម្បត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏លាមកពួកខ្លះឲ្យផល ព្រោះអាស្រ័យនូវគតិវិបត្តិក៏មាន កម្មសមាទានដ៏លាមកពួកខ្លះឲ្យផល ព្រោះអាស្រ័យនូវឧបធិវិបត្តិក៏មាន កម្មសមាទានដ៏លាមកពួកខ្លះឲ្យផល ព្រោះអាស្រ័យនូវកាលវិបត្តិក៏មាន កម្មសមាទានដ៏លាមកពួកខ្លះ ឲ្យផល ព្រោះអាស្រ័យនូវបយោគវិបត្តិក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ មានគតិវិបត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ មានឧបធិវិបត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ មានកាលវិបត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ មានបយោគវិបត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ ឲ្យផលព្រោះអាស្រ័យនូវគតិសម្បត្តិក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ ឲ្យផល ព្រោះអាស្រ័យនូវឧបធិសម្បត្តិក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ ឲ្យផល ព្រោះអាស្រ័យនូវកាលសម្បត្តិក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ ឲ្យផលព្រោះអាស្រ័យនូវបយោគសម្បត្តិក៏មាន។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវវិបាករបស់កម្មសមាទាន ជាអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ។
[៧៥] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវបដិបទាជាដំណើរទៅក្នុងទីទាំងពួង តើដូចម្តេច។ ព្រះគថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់នរក ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់តិរច្ឆាន ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់ប្រេតវិស័យ ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់មនុស្សលោក ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទេវលោក ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់ព្រះនិព្វាន។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណានូវធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវបដិបទាជាដំណើរទៅក្នុងទីទាំងពួង។
[៧៦] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗគ្នា តើដូចម្តេច។ ព្រះគថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់នូវសេចក្តីផ្សេងគ្នានៃខន្ធ ទ្រង់ជ្រាបច្បាស់នូវសេចក្តីផ្សេងគ្នានៃអាយតនៈ ទ្រង់ជ្រាបច្បាស់នូវសេចក្តីផ្សេងគ្នានៃធាតុ ឈ្មោះថា ជ្រាបច្បាស់នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗគ្នា។
[៧៧] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវអធ្យាស្រ័យផ្សេងៗគ្នា នៃពួកសត្វ តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់ថា ពួកសត្វមានអធ្យាស្រ័យថោកទាបក៏មាន ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ក៏មាន ក្នុងបច្ចុប្បន្នកាល ពួកសត្វមានអធ្យាស្រ័យថោកទាប តែងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ តែងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា សូម្បីក្នុងអតីតកាល ពួកសត្វមានអធ្យាស្រ័យថោកទាប បានសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ បានសេពគប់ គប់រក ចូលទៅអង្គុយជិតហើយនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា សូម្បីក្នុងអនាគតកាល ពួកសត្វដែលមានអធ្យាស្រ័យថោកទាប នឹងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា។ ពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ នឹងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពស់ខ្ពស់ដូចគ្នា។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវអធ្យាស្រ័យផ្សេងៗគ្នា នៃពួកសត្វ។
[៧៨] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវឥន្រ្ទិយចាស់ក្លា និងទន់ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃ តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់នូវអាសយៈ (ធម៌ជាទីនៅអាស្រ័យរបស់ពួកសត្វ) ទ្រង់ជ្រាបច្បាស់នូវអនុសយៈ (កិលេសដែលដេកត្រាំនៅក្នុងសន្តានរបស់ពួកសត្វ) ទ្រង់ជ្រាបច្បាស់នូវចរិតរបស់ពួកសត្វ ទ្រង់ជ្រាបច្បាស់នូវអធ្យាស្រ័យរបស់ពួកសត្វ ទ្រង់ជ្រាបច្បាស់នូវពួកសត្វដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយចាស់ក្លា មានឥន្រ្ទិយទន់ មានអាការល្អ មានអាការអាក្រក់ ដែលឲ្យត្រាស់ដឹងងាយ ដែលឲ្យត្រាស់ដឹងក្រ មានភ័ព្វ និងឥតភ័ព្វ។ ចុះអាសយៈ (ធម៌ជាទីនៅអាស្រ័យ) របស់ពួកសត្វ តើដូចម្តេច។ សត្វទាំងឡាយ អាស្រ័យនូវភវទិដ្ឋិ (សេចក្តីយល់ថា មាន) ក្តី អាស្រ័យនូវវិភវទិដ្ឋិ (សេចក្តីយល់ថា មិនមាន) ក្តី ដូច្នេះថា លោកទៀងខ្លះ ថាលោកមិនទៀងខ្លះ ថាលោកមានទីបំផុតខ្លះ ថាលោកមិនមានទីបំផុតខ្លះ ថាជីវិតនោះក៏គឺសរីរៈនោះខ្លះ ថាជីវិតដទៃសរីរៈក៏ដទៃខ្លះ ថាសត្វស្លាប់ហើយកើតទៀតខ្លះ ថាសត្វស្លាប់ហើយមិនកើតទៀតខ្លះ ថាសត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មានខ្លះ ថាសត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ ឬក៏សេចក្តីពេញចិត្ត ដែលអនុលោមទៅក្នុងធម៌ទាំងឡាយដែលកើតឡើង ព្រោះអាស្រ័យនូវធម៌នេះជាបច្ច័យក្តី សេចក្តីដឹងតាមពិតក្តី ជាការណ៍ដែលសត្វទាំងឡាយ បានចំពោះហើយ ព្រោះមិនពឹងផ្អែកនូវអន្តធម៌ទាំងពីរគឺ ភវទិដ្ឋិ និងវិភវទិដ្ឋិនុ៎ះទេ នេះឈ្មោះថា អាសយៈរបស់ពួកសត្វ។ ចុះអនុសយៈរបស់ពួកសត្វ តើដូចម្តេច។ អនុសយៈ ៧ គឺ កាមរាគានុសយៈ ១ បដិឃានុសយៈ ១ មានានុសយៈ ១ ទិដ្ឋានុសយៈ ១ វិចិកិច្ឆានុសយៈ ១ ភវរាគានុសយៈ ១ អវិជ្ជានុសយៈ ១។ ឥដ្ឋារម្មណ៍ណា ក្នុងលោក មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ រាគានុសយៈរបស់ពួកសត្វ រមែងដេកត្រាំក្នុងឥដ្ឋារម្មណ៍នោះ អនិដ្ឋារម្មណ៍ណា ក្នុងលោក មានសភាពមិនគួរស្រឡាញ់ មានសភាពមិនគួរត្រេកអរ បដិឃានុសយៈរបស់ពួកសត្វ រមែងដេកត្រាំក្នុងអនិដ្ឋារម្មណ៍នោះ ព្រោះហេតុនោះ អវិជ្ជារមែងធ្លាក់ចុះតាម ក្នុងធម៌ទាំងពីរនេះ មានះក្តី ទិដ្ឋិក្តី វិចិកិច្ឆាក្តី បុគ្គលគប្បីឃើញថា តាំងនៅក្នុងទីជាមួយគ្នានឹងអវិជ្ជានោះ នេះឈ្មោះថា អនុសយៈរបស់ពួកសត្វ។ ចុះចរិតរបស់ពួកសត្វ តើដូចម្តេច។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និងអានេញ្ជាភិសង្ខារ មានជាន់តូចតាចក្តី មានជាន់ធំដុំក្តី នេះឈ្មោះថា ចរិតរបស់ពួកសត្វ។ ចុះអធ្យាស្រ័យរបស់ពួកសត្វ តើដូចម្តេច។ ពួកសត្វមានអធ្យាស្រ័យថោកទាបក៏មាន ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ក៏មាន ក្នុងបច្ចុប្បន្នកាល ពួកសត្វមានអធ្យាស្រ័យថោកទាប រមែងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ រមែងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា សូម្បីក្នុងអតីតកាល ពួកសត្វមានអធ្យាស្រ័យថោកទាប បានសេពគប់ គប់រក ចូលទៅអង្គុយជិតហើយនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ បានសេពគប់ គប់រក ចូលទៅអង្គុយជិតហើយនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា សូម្បីក្នុងអនាគតកាល ពួកសត្វមានអធ្យាស្រ័យថោកទាប នឹងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ នឹងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា នេះឈ្មោះថា អធ្យាស្រ័យរបស់ពួកសត្វ។ ចុះពួកសត្វ មានធូលីច្រើនក្នុងភ្នែកនោះ តើដូចម្តេច។ កិលេសវត្ថុ ១០ គឺ លោភៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោតប្បៈ កិលេសវត្ថុទាំង ១០ នេះ ពួកសត្វណា បានសេពគប់ បានអប់រំ បានធ្វើឲ្យច្រើន បានធ្វើឲ្យដុះដាលហើយ ពួកសត្វនោះ ឈ្មោះថា មានធូលីច្រើនក្នុងភ្នែក។ ពួកសត្វមានធូលីតិចក្នុងភ្នែកនោះ តើដូចម្តេច។ កិលេសវត្ថុ ១០ នេះ ពួកសត្វណា មិនបានសេពគប់ មិនបានអប់រំ មិនបានធ្វើឲ្យច្រើន មិនបានធ្វើឲ្យដុះដាលហើយ ពួកសត្វនោះឯង ឈ្មោះថា មានធូលីតិចក្នុងភ្នែក។ ពួកសត្វមានឥន្រ្ទិយទន់នោះ តើដូចម្តេច។ ឥន្រ្ទិយ ៥ គឺ សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ឥន្រ្ទិយទាំង ៥ នេះ ពួកសត្វណា មិនបានសេពគប់ មិនបានអប់រំ មិនបានធ្វើឲ្យច្រើន មិនបានធ្វើឲ្យដុះដាលហើយ ពួកសត្វនោះឯង ឈ្មោះថា មានឥន្រ្ទិយទន់។ ពួកសត្វមានឥន្រ្ទិយចាស់ក្លានោះ តើដូចម្តេច។ ឥន្រ្ទិយទាំង ៥ នេះ ពួកសត្វណា បានសេពគប់ បានអប់រំ បានធ្វើឲ្យច្រើន បានធ្វើឲ្យដុះដាលហើយ ពួកសត្វនោះឯង ឈ្មោះថា មានឥន្រ្ទិយចាស់ក្លា។ ពួកសត្វមានអាការអាក្រក់នោះ តើដូចម្តេច។ ពួកសត្វណា មានអាសយៈអាក្រក់ មានអនុសយៈអាក្រក់ មានចរិតអាក្រក់ មានអធ្យាស្រ័យអាក្រក់ មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយទន់ ពួកសត្វនោះឯងឈ្មោះថា មានអាការអាក្រក់។ ពួកសត្វមានអាការល្អនោះ តើដូចម្តេច។ ពួកសត្វណា មានអាសយៈល្អ មានចរិតល្អ មានអធ្យាស្រ័យល្អ មានធូលីតិចក្នុងភ្នែក មានឥន្រ្ទិយចាស់ក្លា ពួកសត្វនោះឯង ឈ្មោះថា មានអាការល្អ។ ពួកសត្វដែលឲ្យត្រាស់ដឹងក្រនោះ តើដូចម្តេច។ ពួកសត្វណា មានអាការអាក្រក់ ពួកសត្វនោះ ឈ្មោះថា ឲ្យត្រាស់ដឹងក្រ ពួកសត្វណា មានអាការល្អ ពួកសត្វនោះ ឈ្មោះថា ឲ្យត្រាស់ដឹងងាយ។ ពួកសត្វឥតភ័ព្វនោះ តើដូចម្តេច។ ពួកសត្វណា ប្រកបដោយការរារាំង គឺអនន្តរិយកម្ម ប្រកបដោយការរារាំង គឺនិយតមិច្ឆាទិដ្ឋិ ប្រកបដោយការរារាំង គឺអហេតុកបដិសន្ធិ ជាអ្នកមិនមានសទ្ធា មិនមានសេចក្តីប្រាថ្នា ឥតប្រាជ្ញា មិនគួរចុះកាន់សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយ ពួកសត្វនោះឯង ឈ្មោះថា ឥតភ័ព្វ។ ពួកសត្វមានភ័ព្វនោះ តើដូចម្តេច។ ពួកសត្វណា ជាអ្នកមិនប្រកបដោយការរារាំង គឺអនន្តរិយកម្ម មិនប្រកបដោយការរារាំង គឺនិយតមិច្ឆាទិដ្ឋិ មិនប្រកបដោយការរារាំង គឺអហេតុកបដិសន្ធិ ជាអ្នកមានសទ្ធា មានសេចក្តីប្រាថ្នា មានប្រាជ្ញា គួរចុះកាន់សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយ ពួកសត្វនោះឯង ឈ្មោះថា មានភ័ព្វ ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណានូវធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវឥន្រ្ទិយចាស់ក្លា និងទន់ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃ។
[៧៩] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវសេចក្តីសៅហ្មង នូវសេចក្តីផូរផង់ នូវការចេញនៃឈាន វិមោក្ខ សមាធិ និងសមាបត្តិ តើដូចម្តេច។ ពាក្យថា បុគ្គលមានឈាន បានដល់បុគ្គលមានឈាន ៤ ពួក គឺបុគ្គលមានឈានពួកមួយ សំគាល់នូវសម្បត្តិ ថាជាវិបត្តិក៏មាន បុគ្គលមានឈានពួកមួយ សំគាល់នូវវិបត្តិ ថាជាសម្បត្តិក៏មាន បុគ្គលមានឈានពួកមួយ សំគាល់នូវសម្បត្តិ ថាជាសម្បត្តិក៏មាន បុគ្គលមានឈានពួកមួយ សំគាល់នូវវិបត្តិ ថាជាវិបត្តិក៏មាន នេះឈ្មោះថា បុគ្គលមានឈាន ៤ ពួក។ បុគ្គលមានឈាន ៤ ពួក ដទៃទៀត គឺបុគ្គលមានឈានពួកមួយ ចូលឈានយឺតយូរ តែចេញរហ័សក៏មាន បុគ្គលមានឈានពួកមួយ ចូលឈានរហ័ស តែចេញយឺតយូរក៏មាន បុគ្គលមានឈានពួកមួយ ចូលឈានយឺតយូរ ចេញក៏យឺតយូរក៏មាន បុគ្គលមានឈានពួកមួយ ចូលឈានរហ័ស ចេញក៏រហ័សក៏មាន នេះឈ្មោះថា បុគ្គលមានឈាន ៤ ពួក។ បុគ្គលមានឈាន ៤ ពួក ដទៃទៀត គឺបុគ្គលមានឈានពួកមួយ ជាអ្នកឈ្លាសក្នុងការធ្វើចិត្តឲ្យនឹងធឹងក្នុងសមាធិ តែមិនឈ្លាសក្នុងការចូលក្នុងសមាធិក៏មាន បុគ្គលមានឈានពួកមួយ ជាអ្នកឈ្លាសក្នុងការចូលក្នុងសមាធិ តែមិនឈ្លាសក្នុងការធ្វើចិត្តឲ្យនឹងធឹងក្នុងសមាធិក៏មាន បុគ្គលមានឈានពួកមួយ ជាអ្នកឈ្លាសក្នុងការធ្វើចិត្តឲ្យនឹងធឹងក្នុងសមាធិផង ជាអ្នកឈ្លាសក្នុងការចូលក្នុងសមាធិផងក៏មាន បុគ្គលមានឈានពួកមួយ ជាអ្នកមិនឈ្លាសក្នុងការធ្វើចិត្តឲ្យនឹងធឹងក្នុងសមាធិ ទាំងមិនឈ្លាសក្នុងការចូលក្នុងសមាធិក៏មាន នេះឈ្មោះថា បុគ្គលមានឈាន ៤ ពួក។ ពាក្យថា ឈាន បានដល់ឈាន ៤ គឺ បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ ពាក្យថា វិមោក្ខ បានដល់វិមោក្ខ ៨ គឺបុគ្គលមានរូប ឃើញនូវរូប នេះវិមោក្ខទី ១ បុគ្គលមានសេចក្តីសំគាល់ថា មិនមានរូបខាងក្នុង ឃើញនូវរូបខាងក្រៅ នេះវិមោក្ខទី ២ បុគ្គលមានអធ្យាស្រ័យ (សំគាល់) ថារូបល្អ នេះវិមោក្ខទី ៣ បុគ្គលកន្លងបង់នូវរូបសញ្ញា ដល់នូវការរលត់បដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ក៏ចូលអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត នេះវិមោក្ខទី ៤ បុគ្គលកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត នេះវិមោក្ខទី ៥ បុគ្គលកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អ្វីតិចតួច មិនមាន នេះវិមោក្ខទី ៦ បុគ្គលកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន នេះវិមោក្ខទី ៧ បុគ្គលកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលសញ្ញាវេទយិតនិរោធ នេះវិមោក្ខទី ៨។ ពាក្យថា សមាធិ បានដល់សមាធិ ៣ គឺ សមាធិប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ សមាធិមិនមានវិតក្កៈ មានត្រឹមតែវិចារៈ សមាធិមិនមានទាំងវិតក្កៈ មិនមានទាំងវិចារៈ។ ពាក្យថា សមាបត្តិ បានដល់អនុបុព្វវិហារសមាបត្តិ ៩ គឺបឋមជ្ឈានសមាបត្តិ ទុតិយជ្ឈានសមាបត្តិ តតិយជ្ឈានសមាបត្តិ ចតុត្ថជ្ឈានសមាបត្តិ អាកាសានញ្ចាយតនសមាបត្តិ វិញ្ញាណញ្ចាយតនសមាបត្តិ អាកិញ្ចញ្ញាយតនសមាបត្តិ នេវសញ្ញានាសញ្ញាយតនសមាបត្តិ សញ្ញាវេទយិតនិរោធសមាបត្តិ។ ពាក្យថា សេចក្តីសៅហ្មង បានដល់ធម៌ជាចំណែកនៃសេចក្តីសាបសូន្យ។ ពាក្យថា សេចក្តីផូរផង់ បានដល់ធម៌ជាចំណែកនៃគុណវិសេស។ ពាក្យថា ការចេញ គឺសេចក្តីផូរផង់ ឈ្មោះថា ការចេញ ទាំងការចេញចាកសមាធិនោះៗ ក៏ឈ្មោះថាការចេញដែរ ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវសេចក្តីសៅហ្មង នូវសេចក្តីផូរផង់ នូវការចេញនៃឈានវិមោក្ខ សមាធិ និងសមាបត្តិ។
[៨០] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការរលឹកជាតិដែលនៅអាស្រ័យក្នុងភពមុន តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ រលឹកជាតិដែលបាននៅអាស្រ័យក្នុងភពមុន ជាអនេកជាតិ គឺរលឹកបាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រលឹកបានច្រើនសំវដ្ដកប្បៈ ច្រើនវិវដ្តកប្បៈ ច្រើនសំវដ្ដវិវដ្ដកប្បៈក៏បាន ដូច្នេះថា តថាគត បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគត លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ តថាគត ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរសយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគតនោះ លុះច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ ព្រះតថាគត រលឹកតាមនូវជាតិ ដែលនៅអាស្រ័យក្នុងភពមុន បានច្រើនជាតិ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេសយ៉ាងនេះ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការរលឹកជាតិដែលនៅអាស្រ័យក្នុងភពមុន។
[៨១] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការច្យុតិ និងការកើតរបស់ពួកសត្វ តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា រមែងឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានគតិល្អ មានគតិអាក្រក់ ក៏ដឹងច្បាស់នូវពួកសត្វដែលប្រព្រឹត្តទៅតាមកម្ម (របស់ខ្លួន) ថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវពួកព្រះអរិយបុគ្គល មានសេចក្តីយល់ខុស ប្រកាន់នូវអំពើតាមសេចក្តីយល់ខុស សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏បានចូលទៅកាន់កំណើតអបាយ ទុគ្គតិ វិនិបាតនរក មួយទៀត អើហ្ន៎ សត្វទាំងឡាយអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលនូវពួកព្រះអរិយៈ មានសេចក្តីយល់ត្រូវ ប្រកាន់នូវអំពើតាមសេចក្តីយល់ត្រូវ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏បានចូលទៅកាន់លោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រះតថាគត មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា រមែងឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានគតិល្អ មានគតិអាក្រក់ ក៏ដឹងច្បាស់នូវពួកសត្វដែលប្រព្រឹត្តទៅតាមកម្ម (របស់ខ្លួន) ដោយប្រការដូច្នេះ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការច្យុតិ និងការកើត របស់ពួកសត្វ។
[៨២] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការអស់ទៅនៃអាសវៈទាំងឡាយ តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ ព្រោះការអស់ទៅនៃអាសវៈ ក៏ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួន ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការអស់ទៅនៃអាសវៈទាំងឡាយ។
ចប់ ញាណវិភង្គ។
(មាតិកា)
(១. ឯកកមាតិកា)
[៨៣] សេចក្តីស្រវឹងព្រោះជាតិ សេចក្តីស្រវឹងព្រោះគោត្រ សេចក្តីស្រវឹងព្រោះការមិនមានរោគ សេចក្តីស្រវឹងព្រោះវ័យ សេចក្តីស្រវឹងព្រោះជីវិត សេចក្តីស្រវឹងព្រោះលាភ សេចក្តីស្រវឹងព្រោះសក្ការៈ សេចក្តីស្រវឹងព្រោះការគោរព សេចក្តីស្រវឹងព្រោះខ្លួនជាប្រធាន សេចក្តីស្រវឹងព្រោះបរិវារ សេចក្តីស្រវឹងព្រោះភោគៈ សេចក្តីស្រវឹងព្រោះវណ្ណៈ សេចក្តីស្រវឹងព្រោះការចេះដឹង សេចក្តីស្រវឹងព្រោះបញ្ញា សេចក្តីស្រវឹងព្រោះដឹងរាត្រី សេចក្តីស្រវឹងព្រោះប្រព្រឹត្តបិណ្ឌបាត សេចក្តីស្រវឹងព្រោះការណ៍គេមើលងាយមិនបាន សេចក្តីស្រវឹងព្រោះឥរិយាបថ សេចក្តីស្រវឹងព្រោះឫទ្ធិ សេចក្តីស្រវឹងព្រោះយស សេចក្តីស្រវឹងព្រោះសីល សេចក្តីស្រវឹងព្រោះឈាន សេចក្តីស្រវឹងព្រោះសិល្បសាស្រ្ត សេចក្តីស្រវឹងព្រោះកំពស់ សេចក្តីស្រវឹងព្រោះទំហំ សេចក្តីស្រវឹងព្រោះទ្រង់ទ្រាយ សេចក្តីស្រវឹងព្រោះសរីរៈពេញលេញ សេចក្តីស្រវឹង សេចក្តីប្រមាទ សេចក្តីចចេស សេចក្តីប្រណាំងវាស្នា សេចក្តីប្រាថ្នាក្រៃពេក សេចក្តីប្រាថ្នាធំ សេចក្តីប្រាថ្នាលាមក កិលេសជាតដូចស្នែង សេចក្តីតិះដៀល ការឃ្លេងឃ្លោង (ហឺហា) សេចក្តីប្រព្រឹត្តិមិនស្មោះស្មើ សេចក្តីមិនត្រេកអរ សេចក្តីខ្ជិលច្រអូស សេចក្តីមិតពត់ សេចក្តីស្រវឹងព្រោះភត្ត ភាពនៃចិត្តរួញរា ការកុហក ការរួសរាយ ការធ្វើនូវនិមិត្ត ការធ្វើនូវសេចក្តីគម្រាម ការទាក់លាភដោយលាភ សេចក្តីប្រកាន់ថា អញប្រសើរជាងគេ សេចក្តីប្រកាន់ថា អញស្មើនឹងគេ សេចក្តីប្រកាន់ថា អញថោកទាបជាងគេ សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញប្រសើរជាងគេ សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញស្មើនឹងគេ សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញថោកទាបជាងគេ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញប្រសើរជាងគេ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញស្មើនឹងគេ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញថោកទាបជាងគេ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញប្រសើរជាងគេ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញស្មើនឹងគេ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញថោកទាបជាងគេ សេចក្តីប្រកាន់ សេចក្តីមើលងាយគេ សេចក្តីប្រកាន់ក្រៃលែង សេចក្តីប្រកាន់ថោកថយ សេចក្តីប្រកាន់លើសលុប សេចក្តីប្រកាន់ថា អញមាន សេចក្តីប្រកាន់ខុស សេចក្តីនឹកដល់ញាតិ សេចក្តីនឹកដល់ជនបទ សេចក្តីនឹកដល់ការមិនស្លាប់ សេចក្តីនឹកប្រកបដោយសេចក្តីអាណិតអាសូរដល់អ្នកដទៃ សេចក្តីនឹក ប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរ សេចក្តីនឹកប្រកបដោយការណ៍ ដែលគេមើលងាយមិនបាន។
(២. ទុកមាតិកា)
[៨៤] សេចក្តីក្រោធ ១ ការចងសេចក្តីក្រោធទុក ១ សេចក្តីលុបគុណ ១ ការវាយឫកស្មើ ១ សេចក្តីច្រណែន ១ សេចក្តីកំណាញ់ ១ សេចក្តីបិទបាំងទោសរបស់ខ្លួន ១ សេចក្តីអួតអាង ១ អវិជ្ជា ១ ភវតណ្ហា ១ ភវទិដ្ឋិ ១ វិភវទិដ្ឋិ ១ សស្សតទិដ្ឋិ ១ ឧច្ឆេទទិដ្ឋិ ១ អន្តវាទិដ្ឋិ ១ អនន្តវាទិដ្ឋិ ១ បុព្វន្តានុទិដ្ឋិ ១ អបរន្តានុទិដ្ឋិ ១ សេចក្តីមិនខ្មាសបាប ១ សេចក្តីមិនក្តៅនឹងបាប ១ ការប្រដៅក្រ ១ ភាពអ្នកមានមិត្តអាក្រក់ ១ អាការមិនត្រង់ ១ សេចក្តីមិនទន់ភ្លន់ ១ សេចក្តីមិនអត់សង្កត់ ១ សេចក្តីមិនស្លូតបូត ១ សំដីមិនពីរោះ ១ ការមិនទទួលរាក់ទាក់ ១ ភាពអ្នកមិនគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយ ១ ភាពអ្នកមិនដឹងប្រមាណក្នុងភោជន ១ ភាពអ្នកភ្លេចស្មារតី ១ ភាពអ្នកមិនដឹងខ្លួន ១ វិបត្តិនៃសីល ១ វិបត្តិនៃទិដ្ឋិ ១ សញ្ញោជនៈខាងក្នុង ១ សញ្ញោជនៈខាងក្រៅ ១។
(៣. តិកមាតិកា)
[៨៥] អកុសលមូល ៣ អកុសលវិតក្កៈ ៣ អកុសលសញ្ញា ៣ អកុសលធាតុ ៣ ទុច្ចរិត ៣ អាសវៈ ៣ សញ្ញោជនៈ ៣ តណ្ហា ៣ តណ្ហាដទៃទៀត ៣ តណ្ហាដទៃទៀត ៣ ការស្វែងរក ៣ ការឆ្មើងឆ្មៃ ៣ ភ័យ ៣ ងងឹត ៣ លទ្ធិដូចជាកំពង់ ៣ កង្វល់ ៣ ទីទួល ៣ មន្ទិល ៣ ធម្មជាតមិនរាបស្មើ ៣ ធម្មជាតមិនរាបស្មើដទៃទៀត ៣ ភ្លើង ៣ ទឹកចត់ ៣ ទឹកចត់ដទៃទៀត ៣ សេចក្តីយល់ឃើញថាគួរត្រេកអរ សេចក្តីយល់ឃើញថាជាខ្លួន សេចក្តីយល់ឃើញខុស សេចក្តីមិនត្រេកអរ សេចក្តីបៀតបៀន ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ ការប្រដៅក្រ ភាពអ្នកមានមិត្តអាក្រក់ សញ្ញាផ្សេងៗ សេចក្តីរាយមាយ សេចក្តីខ្ជិល សេចក្តីប្រមាទ សេចក្តីមិនសន្តោស សេចក្តីមិនដឹងខ្លួន សេចក្តីប្រាថ្នាធំ សេចក្តីមិនខ្មាសបាប សេចក្តីមិនក្តៅនឹងបាប សេចក្តីប្រមាទ សេចក្តីមិនអើពើ ការប្រដៅក្រ ភាពនៃបុគ្គលមានមិត្តអាក្រក់ សេចក្តីមិនជឿ ការមិនធ្វើដឹងឮពាក្យ (ស្មូម) សេចក្តីខ្ជិល សេចក្តីរាយមាយ សេចក្តីមិនសង្រួម សេចក្តីទ្រុស្តសីល សេចក្តីមិនប្រាថ្នាដើម្បីឃើញព្រះអរិយៈ សេចក្តីមិនប្រាថ្នាដើម្បីស្តាប់ព្រះសទ្ធម្ម ភាពនៃបុគ្គលមានចិត្តប្រណាំងប្រជែង សេចក្តីភ្លេចស្មារតី សេចក្តីមិនដឹងខ្លួន សេចក្តីរាយមាយនៃចិត្ត ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ ការសេពផ្លូវខុស ភាពនៃចិត្តរួញរា។
(៤. ចតុក្កមាតិកា)
[៨៦] អាសវៈ ៤ គន្ថៈ ៤ ឱឃៈ ៤ យោគៈ ៤ ឧបាទាន ៤ តណ្ហុបាទា ៤ ការលុះក្នុងអគតិ ៤ ការស្វែងរកខុស ៤ វោហារមិនប្រសើរ ៤ វោហារមិនប្រសើរដទៃទៀត ៤ ទុច្ចរិត ៤ ទុច្ចរិតដទៃទៀត ៤ ភ័យ ៤ ភ័យដទៃទៀត ៤ ភ័យដទៃទៀត ៤ ភ័យដទៃទៀត ៤ ទិដ្ឋិ ៤។
(៥. បញ្ចកមាតិកា)
[៨៧] សញ្ញោជនៈជាចំណែកខាងក្រោម ៥ សញ្ញោជនៈជាចំណែកខាងលើ ៥ មច្ឆរិយៈ ៥ កិលេសជាគ្រឿងចំពាក់ ៥ សរ ៥ បង្គោលចិត្ត ៥ ចំណងរបស់ចិត្ត ៥ នីវរណៈ ៥ អនន្តរិយកម្ម ៥ ទិដ្ឋិ ៥ ពៀរ ៥ សេចក្តីវិនាស ៥ ទោសនៃសេចក្តីមិនអត់ធន់ ៥ ភ័យ ៥ ទិដ្ឋធម្មនិព្វានវាទ ៥។
(៦. ឆក្កមាតិកា)
[៨៨] មូលនៃវិវាទ ៦ ឆន្ទរាគ ៦ ជាធម៌អាស្រ័យនូវផ្ទះ គឺកាមគុណ វិរោធវត្ថុ (ហេតុនៃសេចក្តីក្រោធ) ៦ ពួកនៃតណ្ហា ៦ អគារវៈ (សេចក្តីមិនគោរព) ៦ បរិហានិយធម៌ (ធម៌ដែលនាំឲ្យសាបសូន្យ) ៦ បរិហានិយធម៌ដទៃទៀត ៦ ធម៌ជាទីពិចារណាដោយសោមនស្ស ៦ ធម៌ជាទីពិចារណាដោយទោមនស្ស ៦ ធម៌ជាទីពិចារណាដោយឧបេក្ខា ៦ សោមនស្ស ៦ ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ ទោមនស្ស ៦ ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ ឧបេក្ខា ៦ ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ ទិដ្ឋិ ៦។
(៧. សត្តកមាតិកា)
[៨៩] អនុសយក្កិលេស ៧ បរិយុដ្ឋានក្កិលេស ៧ សញ្ញោជនៈ ៧ អសទ្ធម្ម ៧ ទុច្ចរិត ៧ មានះ ៧ ទិដ្ឋិ ៧។
(៨. អដ្ឋកមាតិកា)
[៩០] កិលេសវត្ថុ ៨ កុសីតវត្ថុ ៨ សេចក្តីចង្អៀតចង្អល់ចិត្តព្រោះលោកធម៌ ៨ វោហារមិនប្រសើរ ៨ មិច្ឆត្តធម៌ ៨ ទោសរបស់បុរស ៨ អសញ្ញិវាទ ៨ នេវសញ្ញិនាសញ្ញិវាទ ៨។
(៩. នវកមាតិកា)
[៩១] អាឃាតវត្ថុ (ហេតុនៃគំនុំ) ៩ មន្ទិលរបស់បុរស ៩ មានះ ៩ ធម៌មានតណ្ហាជាមូល ៩ សេចក្តីញាប់ញ័រ ៩ សេចក្តីសំគាល់ ៩ សេចក្តីឃ្លេងឃ្លោង ៩ សេចក្តីយឺតយូរ ៩ សង្ខតធម៌ ៩។
(១០. ទសកមាតិកា)
[៩២] កិលេសវត្ថុ ១០ អាឃាតវត្ថុ ១០ អកុសលកម្មបថ ១០ សញ្ញោជនៈ ១០ មិច្ឆត្តធម៌ ១០ មិច្ឆាទិដ្ឋិមានវត្ថុ ១០ អន្តគ្គាហិកទិដ្ឋិមានវត្ថុ ១០។
[៩៣] តណ្ហាវិចរិត (ការប្រព្រឹត្តិនៃតណ្ហា) ១៨ អាស្រ័យខន្ធបញ្ចកៈខាងក្នុង តណ្ហាវិចរិត ១៨ អាស្រ័យខន្ធបញ្ចកៈខាងក្រៅ ត្រូវជាតណ្ហាវិចរិត ៣៦ ព្រោះប្រមូលរួបរួមតណ្ហាវិចរិតទាំងពីរពួកនោះ ក្នុងទីជាមួយគ្នា តណ្ហាវិចរិតជាអតីត ៣៦ តណ្ហាវិចរិតជាអនាគត ៣៦ តណ្ហាវិចរិតជាបច្ចុប្បន្ន ៣៦ ត្រូវជាតណ្ហាវិចរិត ១០៨ ព្រោះប្រមូលរួបរួមតណ្ហាវិចរិតទាំងអស់នោះ ក្នុងទីជាមួយគ្នា ដោយប្រការដូច្នេះ មួយវិញទៀត ទិដ្ឋិទាំង ៦២ ណា ទិដ្ឋិទាំង ៦២ នោះ ព្រះមានព្រះភាគបានសំដែងហើយ ក្នុងវេយ្យាករណ៍ ក្នុងព្រហ្មជាលសូត្រ។
ចប់ មាតិកា។
(១. ឯកកនិទ្ទេសោ)
( (១) ជាតិមទោ)
[៩៤] បណ្តាសេចក្តីស្រវឹងទាំងនោះ សេចក្តីស្រវឹងព្រោះជាតិ តើដូចម្តេច។ ការស្រវឹង អាការស្រវឹង ភាពនៃសេចក្តីស្រវឹង ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ ព្រោះអាស្រ័យជាតិ នេះហៅថា សេចក្តីស្រវឹងព្រោះជាតិ។
( (២-២៧) គោត្តមទាទី)
[៩៥] បណ្តាសេចក្តីស្រវឹងទាំងនោះ សេចក្តីស្រវឹងព្រោះគោត្រ តើដូចម្តេច។ ព្រោះអាស្រ័យគោត្រ។ បេ។ ព្រោះអាស្រ័យភាពមិនមានរោគ។ បេ។ ព្រោះអាស្រ័យវ័យ។ បេ។ ព្រោះអាស្រ័យជីវិត។ បេ។ ព្រោះអាស្រ័យលាភ។ បេ។ ព្រោះអាស្រ័យសក្ការៈ។ បេ។ ព្រោះអាស្រ័យការគោរព។ បេ។ ព្រោះអាស្រ័យការប្រកាន់ខ្លួនថាជាប្រធាន។ បេ។ ព្រោះអាស្រ័យបរិវារ។ បេ។ ព្រោះអាស្រ័យភោគៈ។ បេ។ ព្រោះអាស្រ័យវណ្ណៈ។ បេ។ ព្រោះអាស្រ័យការចេះដឹង។ បេ។ ព្រោះអាស្រ័យបញ្ញា។ បេ។ ព្រោះអាស្រ័យការដឹងរាត្រី។ បេ។ ព្រោះអាស្រ័យភាពអ្នកប្រព្រឹត្តបិណ្ឌបាត។ បេ។ ព្រោះអាស្រ័យការមិនមានគេមើលងាយ។ បេ។ ព្រោះអាស្រ័យឥរិយាបថ។ បេ។ ព្រោះអាស្រ័យឫទ្ធិ។ បេ។ ព្រោះអាស្រ័យយស។ បេ។ ព្រោះអាស្រ័យសីល។ បេ។ ព្រោះអាស្រ័យឈាន។ បេ។ ព្រោះអាស្រ័យសិល្បសាស្រ្ត។ បេ។ ព្រោះអាស្រ័យកំពស់។ បេ។ ព្រោះអាស្រ័យទំហំ។ បេ។ ព្រោះអាស្រ័យទ្រង់ទ្រាយ។ បេ។ ការស្រវឹង អាការស្រវឹង ភាពនៃសេចក្តីស្រវឹង ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ ព្រោះអាស្រ័យការពេញលេញ នេះហៅថា សេចក្តីស្រវឹងព្រោះការពេញលេញ។
( (២៨) មទោ)
[៩៦] បណ្តាធម៌ទាំងនោះ សេចក្តីស្រវឹង តើដូចម្តេច។ ការស្រវឹង អាការស្រវឹង ភាពនៃសេចក្តីស្រវឹង ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ណា នេះហៅថា សេចក្តីស្រវឹង។
( (២៩) បមាទោ)
[៩៧] បណ្តាធម៌ទាំងនោះ សេចក្តីប្រមាទ តើដូចម្តេច។ ការបណ្តោយចិត្ត ការឲ្យកម្លាំងដល់ការបណ្តោយចិត្ត ក្នុងកាយទុច្ចរិតក្តី ក្នុងវចីទុច្ចរិតក្តី ក្នុងមនោទុច្ចរិតក្តី ក្នុងកាមគុណ ៥ ក្តី ឬការធ្វើដោយមិនគោរព ការធ្វើមិនឲ្យរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចុះនូវឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រកការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការមិនតាំងមាំ ការមិនប្រកបរឿយៗ ការធ្វេសប្រហែស ក្នុងការចំរើននូវពួកធម៌ជាកុសល ការធ្វេសប្រហែស អាការធ្វេសប្រហែស ភាពនៃសេចក្តីធ្វេសប្រហែស មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រមាទ។
( (៣០) ថម្ភោ)
[៩៨] បណ្តាធម៌ទាំងនោះ សេចក្តីចចេស តើដូចម្តេច។ ការចចេស អាការចចេស ភាពនៃសេចក្តីចចេស សេចក្តីរឹងរូស សេចក្តីអាក្រក់ ភាពនៃចិត្តរឹងកំព្រឹស ភាពនៃចិត្តមិនទន់ភ្លន់ណា នេះហៅថា សេចក្តីចចេស។
( (៣១) សារម្ភោ)
[៩៩] បណ្តាធម៌ទាំងនោះ សេចក្តីប្រណាំងវាស្នា តើដូចម្តេច។ ការប្រណាំងប្រជែង ការប្រណាំងប្រជែងតប អាការប្រណាំងប្រជែង អាការប្រណាំងប្រជែងតប ភាពនៃសេចក្តីប្រណាំងប្រជែងតបណា នេះហៅថា សេចក្តីប្រណាំងវាស្នា។
( (៣២) អត្រិច្ឆតា)
[១០០] បណ្តាធម៌ទាំងនោះ សេចក្តីប្រាថ្នាដ៏ក្រៃលែង តើដូចម្តេច។ សេចក្តីប្រាថ្នាដ៏ក្រៃលែង នៃបុគ្គលមិនសន្តោស ដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ឬដោយកាមគុណទាំង ៥ សេចក្តីប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្តីប្រាថ្នា សេចក្តីប្រាថ្នាដ៏ក្រៃលែង តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រាថ្នាដ៏ក្រៃលែង។
( (៣៣) មហិច្ឆតា)
[១០១] បណ្តាធម៌ទាំងនោះ សេចក្តីប្រាថ្នាធំ តើដូចម្តេច។ សេចក្តីប្រាថ្នាដ៏ក្រៃលែង នៃបុគ្គលមិនសន្តោស ដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ឬដោយកាមគុណទាំង ៥ សេចក្តីប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្តីប្រាថ្នា សេចក្តីប្រាថ្នាធំ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រាថ្នាធំ។
( (៣៤) បាបិច្ឆតា)
[១០២] បណ្តាធម៌ទាំងនោះ សេចក្តីប្រាថ្នាដ៏លាមក តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនមានសទ្ធា ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកមានសទ្ធា ជាអ្នកទ្រុស្តសីល ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកមានសីល ជាអ្នកចេះដឹងតិច ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកចេះដឹងច្រើន ជាអ្នកត្រេកអរក្នុងការច្របូកច្របល់ដោយពួក ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកស្ងប់ស្ងាត់ ជាអ្នកខ្ជិលច្រអូស ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកមានព្យាយាម ប្រឹងប្រែង ជាអ្នកភ្លេចស្មារតី ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកមានស្មារតីតម្កល់ខ្ជាប់ ជាអ្នកមានចិត្តមិនតម្កល់មាំ ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកមានចិត្តតម្កល់មាំ ជាអ្នកឥតបញ្ញា ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកមានបញ្ញា ជាអ្នកមិនទាន់អស់អាសវៈ ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកអស់អាសវៈ សេចក្តីប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្តីប្រាថ្នា សេចក្តីប្រាថ្នាដ៏លាមក តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រាថ្នាដ៏លាមក។
( (៣៥) សិង្គំ)
[១០៣] បណ្តាធម៌ទាំងនោះ កិលេសជាតដូចស្នែង តើដូចម្តេច។ កិលេសជាតដូចស្នែង សេចក្តីស្រឡាញ់ ការឈ្លាសវៃ សេចក្តីឆ្លៀវឆ្លាស អាការប៉ិនប្រសប់ សេចក្តីប៉ិនប្រសប់ណា នេះហៅថា កិលេសជាតដូចស្នែង។
( (៣៦) តិន្តិណំ)
[១០៤] បណ្តាធម៌ទាំងនោះ សេចក្តីតិះដៀល តើដូចម្តេច។ ការតិះដៀល អាការតិះដៀល ភាពនៃសេចក្តីតិះដៀល ការលោភ អាការលោភ ភាពនៃសេចក្តីលោភ ការស្វិតស្វាញ សេចក្តីប្រាថ្នាល្អ ណា នេះហៅថា សេចក្តីតិះដៀល។
( (៣៧) ចាបល្យំ)
[១០៥] បណ្តាធម៌ទាំងនោះ ការឃ្លេងឃ្លោង (ហ៊ឺហា) តើដូចម្តេច។ ការតាក់តែងចីវរ ការតាក់តែងបាត្រ ការតាក់តែងសេនាសនៈ ការតាក់តែង ការស្អិតស្អាង នូវកាយដ៏ស្អុយនេះក្តី នូវបរិក្ខារទាំងឡាយខាងក្រៅក្តី ការលេង ការប្រឡែង ការជាប់ចំពាក់ សេចក្តីជាប់ចំពាក់ ការឃ្លេងឃ្លោង សេចក្តីឃ្លេងឃ្លោង នេះហៅថា ការឃ្លេងឃ្លោង។
( (៣៨) អសភាគវុត្តិ)
[១០៦] បណ្តាធម៌ទាំងនោះ សេចក្តីប្រព្រឹត្តិមិនស្មោះស្មើ តើដូចម្តេច។ ការកាន់យកដោយមិនអនុលោម ការញ៉ាំងសុខឲ្យប្រព្រឹត្តទៅដោយកិរិយាធ្វើឲ្យជាសត្រូវ ការមិនអើពើ សេចក្តីមិនអើពើ សេចក្តីមិនគោរព សេចក្តីមិនកោតក្រែង ក្នុងមាតាក្តី ក្នុងបិតាក្តី ក្នុងបុគ្គលច្បងក្តី ក្នុងបងប្អូនក្តី ក្នុងអាចារ្យទាំងឡាយក្តី ក្នុងឧបជ្ឈាយ៍ក្តី ក្នុងព្រះពុទ្ធក្តី ក្នុងសាវ័កទាំងឡាយក្តី ក្នុងបុគ្គលដែលគួរគោរពទាំងឡាយណាមួយក្តី នេះហៅថា សេចក្តីប្រព្រឹត្តិមិនស្មោះស្មើ។
( (៣៩) អរតិ)
[១០៧] បណ្តាធម៌ទាំងនោះ សេចក្តីមិនត្រេកអរ តើដូចម្តេច។ ការមិនត្រេកអរ អាការមិនត្រេកអរ សេចក្តីមិនត្រេកអរចំពោះ អាការមិនត្រេកអរចំពោះ ការអផ្សុក សេចក្តីរសាប់រសល់ក្នុងសេនាសនៈដ៏ស្ងាត់ក្តី ក្នុងធម៌ទាំងឡាយ ជាកុសលដ៏លើសលុបណាមួយក្តី នេះហៅថា សេចក្តីមិនត្រេកអរ។
( (៤០) តន្ទី)
[១០៨] បណ្តាធម៌ទាំងនោះ សេចក្តីខ្ជិលច្រអូស តើដូចម្តេច។ ការច្រអូស អាការច្រអូស សេចក្តីច្រអូសនៃចិត្ត ការខ្ជិល អាការខ្ជិល ភាពនៃសេចក្តីខ្ជិលណា នេះហៅថា សេចក្តីខ្ជិលច្រអូស។
( (៤១) វិជម្ភិតា)
[១០៩] បណ្តាធម៌ទាំងនោះ សេចក្តីមិតពត់ តើដូចម្តេច។ ការមិតពត់ ការមិតពត់រឿយៗ ការមិតពត់ទៅមុខ ការមិតពត់ទៅក្រោយ ការមិតពត់ជុំវិញ ការមិតពត់ឲ្យត្រង់ ការឈឺចាប់នៃកាយណា នេះហៅថា សេចក្តីមិតពត់។
( (៤២) ភត្តសម្មទោ)
[១១០] បណ្តាធម៌ទាំងនោះ សេចក្តីស្រវឹងព្រោះភត្ត តើដូចម្តេច។ បុគ្គលអ្នកបរិភោគ មានសេចក្តីជ្រប់ព្រោះភត្ត មានសេចក្តីលំបាកព្រោះភត្ត មានសេចក្តីហេលហល់ព្រោះភត្ត មានភាពនៃកាយមិនគួរដល់ការងារ (ព្រោះអាស្រ័យភត្ត) ណា នេះហៅថា សេចក្តីស្រវឹងព្រោះភត្ត។
( (៤៣) ចេតសោ ច លីនត្តំ)
[១១១] បណ្តាធម៌ទាំងនោះ ភាពនៃចិត្តរួញរា តើដូចម្តេច។ ភាពនៃចិត្តមិនគួរ ភាពនៃចិត្តមិនគួរដល់ការងារ ការរួញថយ ការរួញចូល ការលឹបល អាការលឹបល ភាពនៃសេចក្តីលឹបល ការក្រាញនៅ អាការក្រាញនៅ ភាពនៃសេចក្តីក្រាញនៅនៃចិត្តណា នេះហៅថា ភាពនៃចិត្តរួញរា។
( (៤៤) កុហនាំ)
[១១២] បណ្តាធម៌ទាំងនោះ ការកុហក តើដូចម្តេច។ ការប្រុងប្រៀបខាងដើម អាការប្រុងប្រៀប ការរៀបចំនូវឥរិយាបថ ការធ្វើមុខស្រពោន ការមានមុខស្រពោន ការធ្វើគេឲ្យស្ងើច អាការធ្វើគេឲ្យស្ងើច ភាពនៃសេចក្តីធ្វើគេឲ្យស្ងើច ដោយការសេពនូវបច្ច័យក្តី ដោយការខ្សឹបខ្សៀវក្តី របស់ភិក្ខុអ្នកអាស្រ័យលាភសក្ការៈ និងការសរសើរ មានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់ហើយ នេះហៅថា ការកុហក។
( (៤៥) លបនា)
[១១៣] បណ្តាធម៌ទាំងនោះ ការរួសរាយ តើដូចម្តេច។ ការរាក់ទាក់រក ការនិយាយរាក់ទាក់ ចំពោះជនដទៃ ការនិយាយល្បួង ការនិយាយលើក ការនិយាយបញ្ជោរ ការនិយាយចងចិត្តត្រកូល ការបញ្ចើច ការបញ្ជោរត្រកូល ការបញ្ចើចបញ្ជោរត្រកូលរឿយៗ ការនិយាយចាក់បណ្តោយ ការប្រព្រឹត្តិបន្ទោរបន្ទន់កាយ ការប្រើវាចាដូចសម្លសណ្តែកបាយ ការបីពទារករបស់ត្រកូលណា នៃភិក្ខុអ្នកអាស្រ័យលាភសក្ការៈ និងសេចក្តីសរសើរ មានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់ហើយ នេះហៅថា ការរួសរាយ។
( (៤៦) នេមិត្តិកតា)
[១១៤] បណ្តាធម៌ទាំងនោះ ការធ្វើនូវនិមិត្ត តើដូចម្តេច។ និមិត្ត ការធ្វើនូវនិមិត្ត ការនិយាយបំភ្លឺ ការធ្វើនូវសេចក្តីបញ្ឆិតបញ្ឆៀង ការនិយាយខ្សឹបខ្សៀវ ការនិយាយវាសវាង ចំពោះពួកជនដទៃណា របស់ភិក្ខុអ្នកអាស្រ័យលាភសក្ការៈ និងការសរសើរ មានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់ហើយ នេះហៅថា ការធ្វើនូវនិមិត្ត។
( (៤៧) និប្បេសិកតា)
[១១៥] បណ្តាធម៌ទាំងនោះ ការធ្វើនូវសេចក្តីគម្រាម តើដូចម្តេច។ ការជេរ (ដោយអក្កោសវត្ថុ ១០) ការបន្តុះបង្អាប់ ការតិះដៀល ការនិយាយឃាត់ ការនិយាយឃាត់រឿយៗ ការនិយាយចំអកឡកឡឺយ ការនិយាយចំអកឡកឡឺយរឿយៗ ចំពោះជនដទៃ ការញ៉ាំងទាយកឲ្យដល់នូវទោស ការញ៉ាំងទាយកឲ្យដល់នូវទោសរឿយៗ ការដឹកនាំនូវទោស ការពោលពាក្យដូចជាស៊ីសាច់ខ្នងនៃជនដទៃ ណា របស់ភិក្ខុអ្នកអាស្រ័យលាភសក្ការៈ និងសេចក្តីសរសើរ មានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់ហើយ នេះហៅថា ការធ្វើនូវសេចក្តីគម្រាម។
( (៤៨) លាភេន លាភំ និជិគីសនតា)
[១១៦] បណ្តាធម៌ទាំងនោះ ការទាក់លាភដោយលាភ តើដូចម្តេច។ ភិក្ខុអ្នកអាស្រ័យលាភសក្ការៈ និងសេចក្តីសរសើរ មានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់ហើយ នាំយកនូវអាមិសៈដែលខ្លួនបានហើយ អំពីផ្ទះនេះ ទៅឲ្យផ្ទះឯណោះ ឬនាំយកនូវអាមិសៈដែលខ្លួនបានហើយ អំពីផ្ទះឯណោះ មកឲ្យផ្ទះនេះ ការប្រាថ្នា ការស្វែងរក ការស្វែងរករឿយៗ ការគន់រក ការរិះរក ការស្វែងរកញឹកញាប់ នូវអាមិសៈដោយអាមិសៈ មានសភាពយ៉ាងនេះ ណា នេះហៅថា ការទាក់លាភដោយលាភ។
( (៤៩) សេយ្យោហមស្មីតិ មានោ)
[១១៧] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ថា អញប្រសើរជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដំឡើងមានះឲ្យប្រព្រឹត្តទៅ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី ការមើលងាយគេ អាការមើលងាយគេ ភាពនៃសេចក្តីមើលងាយគេ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់ថា អញប្រសើរជាងគេ។
( (៥០) សទិសោហមស្មីតិ មានោ)
[១១៨] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ថា អញស្មើនឹងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដំឡើងមានះឲ្យប្រព្រឹត្តទៅ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី ការមើលងាយគេ អាការមើលងាយគេ ភាពនៃសេចក្តីមើលងាយគេ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាង នេះណា នេះហៅថា សេចក្តីប្រកាន់ថា អញស្មើនឹងគេ។
( (៥១) ហីនោហមស្មីតិ មានោ)
[១១៩] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ថា អញថោកទាបជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ញ៉ាំងមានះថោកថយឲ្យប្រព្រឹត្តទៅ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី ការប្រកាន់ថោកថយ អាការប្រកាន់ថោកថយ ភាពនៃសេចក្តីប្រកាន់ថោកថយ ការអៀនអន់ អាការអៀនអន់ ភាពនៃសេចក្តីអៀនអន់ ការមើលងាយខ្លួន អាការមើលងាយខ្លួន ភាពនៃសេចក្តីមើលងាយខ្លួន មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់ថា អញថោកទាបជាងគេ។
( (៥២) សេយ្យស្ស សេយ្យោហមស្មីតិ មានោ)
[១២០] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញប្រសើរជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រសើរជាងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ប្រសើរជាងជនដទៃ បុគ្គលនោះញ៉ាំងមានះឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ប្រសើរជាងជនដទៃនោះ ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញប្រសើរជាងគេ។
( (៥៣) សេយ្យស្ស សទិសោហមស្មីតិ មានោ)
[១២១] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញស្មើនឹងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រសើរជាងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ស្មើនឹងជនដទៃ បុគ្គលនោះញ៉ាំងមានះឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ស្មើនឹងជនដទៃនោះ ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញស្មើនឹងគេ។
( (៥៤) សេយ្យស្ស ហីនោហមស្មីតិ មានោ)
[១២២] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញថោកទាបជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រសើរជាងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ថោកទាបជាងជនដទៃវិញ បុគ្គលនោះ ញ៉ាំងមានះថោកទាបឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ថោកទាបជាងជនដទៃនោះ ការមើលងាយថោកទាប អាការមើលងាយថោកទាប ភាពនៃសេចក្តីមើលងាយថោកទាប ការអៀនអន់ អាការអៀនអន់ ភាពនៃសេចក្តីអៀនអន់ ការមើលងាយខ្លួន អាការមើលងាយខ្លួន ភាពនៃសេចក្តីមើលងាយខ្លួន មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញថោកទាបជាងគេ។
( (៥៥) សទិសស្ស សេយ្យោហមស្មីតិ មានោ)
[១២៣] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញប្រសើរជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកស្មើនឹងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។ បេ។ ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ប្រសើរជាងជនដទៃ បុគ្គលនោះញ៉ាំងមានះឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ប្រសើរជាងគេនោះ ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ សេចក្តីឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញប្រសើរជាងគេ។
( (៥៦) សទិសស្ស សទិសោហមស្មីតិ មានោ)
[១២៤] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញស្មើនឹងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកស្មើនឹងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។ បេ។ ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ស្មើនឹងជនដទៃ បុគ្គលនោះញ៉ាំងមានះឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ស្មើនឹងជនដទៃនោះ ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញស្មើនឹងគេ។
( (៥៧) សទិសស្ស ហីនោហមស្មីតិ មានោ)
[១២៥] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញថោកទាបជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកស្មើនឹងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។ បេ។ ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ថោកទាបជាងជនដទៃវិញ បុគ្គលនោះញ៉ាំងមានះថោកទាបឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ថោកទាបជាងជនដទៃនោះ ការមើលងាយថោកទាប អាការមើលងាយថោកទាប ភាពនៃសេចក្តីមើលងាយថោកទាប ការអៀនអន់ អាការអៀនអន់ ភាពនៃសេចក្តីអៀនអន់ ការមើលងាយខ្លួន អាការមើលងាយខ្លួន ភាពនៃសេចក្តីមើលងាយខ្លួន មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញថោកទាបជាងគេ។
( (៥៨) ហីនស្ស សេយ្យោហមស្មីតិ មានោ)
[១២៦] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញប្រសើរជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកថោកទាបជាងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។ បេ។ ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ប្រសើរជាងជនដទៃ បុគ្គលនោះ ញ៉ាំងមានះឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ប្រសើរជាងជនដទៃនោះ ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញប្រសើរជាងគេ។
( (៥៩) ហីនស្ស សទិសោហមស្មីតិ មានោ)
[១២៧] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញស្មើនឹងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកថោកទាបជាងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។ បេ។ ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ស្មើនឹងជនដទៃ បុគ្គលនោះ ញ៉ាំងមានះឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ស្មើនឹងជនដទៃនោះ ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញស្មើនឹងគេ។
( (៦០) ហីនស្ស ហីនោហមស្មីតិ មានោ)
[១២៨] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញថោកទាបជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកថោកទាបជាងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។ បេ។ ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ថោកទាបជាងជនដទៃ បុគ្គលនោះ ញ៉ាំងមានះដ៏ថោកទាបឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ថោកទាបជាងជនដទៃនោះ ការមើលងាយថោកទាប អាការមើលងាយថោកទាប ភាពនៃសេចក្តីមើលងាយថោកទាប ការអៀនអន់ អាការអៀនអន់ ភាពនៃសេចក្តីអៀនអន់ ការមើលងាយខ្លួន អាការមើលងាយខ្លួន ភាពនៃសេចក្តីមើលងាយខ្លួន មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញថោកទាបជាងគេ។
( (៦១) មានោ)
[១២៩] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ តើដូចម្តេច។ ការប្រកាន់ អាការប្រកាន់ ភាពនៃសេចក្តីប្រកាន់ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ណា នេះហៅថា សេចក្តីប្រកាន់។
( (៦២) អតិមានោ)
[១៣០] បណ្តាធម៌ទាំងនោះ សេចក្តីមើលងាយគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងមើលងាយបុគ្គលទាំងឡាយដទៃ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។ បេ។ ដោយវត្ថុណាមួយក្តី ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីមើលងាយគេ។
( (៦៣) មានាតិមានោ)
[១៣១] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ក្រៃលែង តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ កាលមុន តម្កល់ខ្លួនទុកថា ស្មើនឹងជនដទៃ កាលជាខាងក្រោយមក តម្កល់ខ្លួនទុកថា ប្រសើរជាងជនដទៃវិញ មិនតម្កល់ខ្លួនទុកថា ថោកទាបជាងជនដទៃ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។ បេ។ ដោយវត្ថុណាមួយក្តី ការប្រកាន់ អាការប្រកាន់ ភាពនៃសេចក្តីប្រកាន់ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់ក្រៃលែង។
( (៦៤) ឱមានោ)
[១៣២] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ថោកថយ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ញ៉ាំងមានះឲ្យប្រព្រឹត្តទៅ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី ការប្រកាន់ដ៏ថោកថយ អាការប្រកាន់ដ៏ថោកថយ ភាពនៃសេចក្តីប្រកាន់ដ៏ថោកថយ ការអៀនអន់ អាការអៀនអន់ ភាពនៃសេចក្តីអៀនអន់ ការមើលងាយខ្លួន អាការមើលងាយខ្លួន ភាពនៃសេចក្តីមើលងាយខ្លួន មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់ថោកថយ។
( (៦៥) អធិមានោ)
[១៣៣] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់លើសលុប តើដូចម្តេច។ សេចក្តីសំគាល់ក្នុងសច្ចៈទាំង ៤ ដែលខ្លួនមិនទាន់ដល់ថា បានដល់ហើយ សេចក្តីសំគាល់ក្នុងកិច្ច ដែលខ្លួនមិនទាន់ធ្វើថា បានធ្វើហើយ សេចក្តីសំគាល់ក្នុងសច្ចៈ ទាំង ៤ ដែលខ្លួនមិនទាន់ត្រាស់ដឹងថា បានត្រាស់ដឹងហើយ សេចក្តីសំគាល់ក្នុងសច្ចៈទាំង ៤ ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ហើយថា បានធ្វើឲ្យជាក់ច្បាស់ហើយ ការប្រកាន់ អាការប្រកាន់ ភាពនៃសេចក្តីប្រកាន់ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់លើសលុប។
( (៦៦) អស្មិមានោ)
[១៣៤] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ថា អញមាន តើដូចម្តេច។ សេចក្តីប្រកាន់ក្នុងរូបថា អញមាន សេចក្តីពេញចិត្តក្នុងរូបថា អញមាន អនុស័យក្នុងរូបថា អញមាន សេចក្តីប្រកាន់ក្នុងវេទនា។ បេ។ ក្នុងសញ្ញា។ បេ។ ក្នុងសង្ខារទាំងឡាយ។ បេ។ ក្នុងវិញ្ញាណថា អញមាន សេចក្តីពេញចិត្តក្នុងវិញ្ញាណថា អញមាន អនុស័យក្នុងវិញ្ញាណថា អញមាន ការប្រកាន់ អាការប្រកាន់ ភាពនៃសេចក្តីប្រកាន់ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់ថា អញមាន។
( (៦៧) មិច្ឆាមានោ)
[១៣៥] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ខុស តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ញ៉ាំងមានះឲ្យប្រព្រឹត្តទៅដោយការងារដ៏លាមកក្តី ដោយសិល្បសាស្រ្តដ៏លាមកក្តី ដោយទីតាំងនៃវិជ្ជាដ៏លាមកក្តី ដោយការចេះដឹងដ៏លាមកក្តី ដោយបញ្ញាដ៏លាមកក្តី ដោយសីលដ៏លាមកក្តី ដោយវត្តដ៏លាមកក្តី ដោយសីល និងវត្តដ៏លាមកក្តី ដោយទិដ្ឋិដ៏លាមកក្តី ដោយវត្ថុណាមួយក្តី ការប្រកាន់ អាការប្រកាន់ ភាពនៃសេចក្តីប្រកាន់ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់ខុស។
( (៦៨) ញាតិវិតក្កោ)
[១៣៦] បណ្តាធម៌ទាំងនោះ សេចក្តីនឹកដល់ញាតិ តើដូចម្តេច។ សេចក្តីនឹក សេចក្តីជញ្ជឹង។ បេ។ សេចក្តីត្រិះរិះខុសអាស្រ័យនូវផ្ទះ គឺកាមគុណ ៥ ប្រារព្ធពួកញាតិ នេះហៅថា សេចក្តីនឹកដល់ញាតិ។
( (៦៩) ជនបទវិតក្កោ)
[១៣៧] បណ្តាធម៌ទាំងនោះ សេចក្តីនឹកដល់ជនបទ តើដូចម្តេច។ សេចក្តីនឹក សេចក្តីជញ្ជឹង។ បេ។ សេចក្តីត្រិះរិះខុសអាស្រ័យនូវផ្ទះ គឺកាមគុណ ៥ ប្រារព្ធជនបទ នេះហៅថា សេចក្តីនឹកដល់ជនបទ។
( (៧០) អមរវិតក្កោ)
[១៣៨] បណ្តាធម៌ទាំងនោះ សេចក្តីនឹកដល់ការមិនស្លាប់ តើដូចម្តេច។ សេចក្តីនឹក សេចក្តីជញ្ជឹង។ បេ។ សេចក្តីត្រិះរិះខុសអាស្រ័យនូវផ្ទះ គឺកាមគុណ ៥ មិនប្រកបដោយអំពើដែលបុគ្គលធ្វើបានដោយកម្រក្តី ប្រកបដោយទិដ្ឋិក្តី នេះហៅថា សេចក្តីនឹកដល់ការមិនស្លាប់។
( (៧១) បរានុទ្ទយតាបដិសំយុត្តោ វិតក្កោ)
[១៣៩] បណ្តាធម៌ទាំងនោះ សេចក្តីនឹកប្រកបដោយសេចក្តីអាណិតអាសូរដល់អ្នកដទៃ តើដូចម្តេច។ ភិក្ខុពួកខ្លះ ក្នុងលោកនេះ នៅច្រឡូកច្រឡំដោយគ្រហស្ថ មានសេចក្តីត្រេកអរជាមួយគ្នា មានសេចក្តីសោកជាមួយគ្នា កាលបើគ្រហស្ថដល់នូវសេចក្តីសុខ ខ្លួនក៏ដល់នូវសេចក្តីសុខដែរ កាលបើគ្រហស្ថដល់នូវសេចក្តីទុក្ខ ខ្លួនក៏ដល់នូវសេចក្តីទុក្ខដែរ កាលបើគ្រហស្ថមានកិច្ចដែលគួរធ្វើកើតឡើងហើយ ក៏ដល់នូវការជួយប្រកបដោយខ្លួនឯងដែរ សេចក្តីនឹក សេចក្តីជញ្ជឹង។ បេ។ សេចក្តីត្រិះរិះខុសអាស្រ័យនូវផ្ទះ គឺកាមគុណ ៥ ក្នុងកិច្ចអម្បាលនោះ ណា នេះហៅថា សេចក្តីនឹក ប្រកបដោយសេចក្តីអាណិតអាសូរដល់អ្នកដទៃ។
( (៧២) លាភាទិបដិសំយុត្តោ វិតក្កោ)
[១៤០] បណ្តាធម៌ទាំងនោះ សេចក្តីនឹក ប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរ តើដូចម្តេច។ សេចក្តីនឹក សេចក្តីជញ្ជឹង។ បេ។ សេចក្តីត្រិះរិះខុសអាស្រ័យនូវផ្ទះ គឺកាមគុណ ៥ ប្រារព្ធលាភសក្ការៈ និងសេចក្តីសរសើរ នេះហៅថា សេចក្តីនឹក ប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរ។
( (៧៣) អនវញ្ញត្តិបដិសំយុត្តោ វិតក្កោ)
[១៤១] បណ្តាធម៌ទាំងនោះ សេចក្តីនឹក ប្រកបដោយការណ៍ ដែលគេមើលងាយមិនបាន តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ គិតថា ជនដទៃកុំមើលងាយអញ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី សេចក្តីនឹក សេចក្តីជញ្ជឹង។ បេ។ សេចក្តីត្រិះរិះខុសអាស្រ័យនូវផ្ទះ គឺកាមគុណ ៥ ក្នុងគំនិតថា ជនដទៃកុំមើលងាយអញនោះ ណា នេះហៅថា សេចក្តីនឹកប្រកបដោយការណ៍ដែលគេមើលងាយមិនបាន។
ចប់ ធម៌ពួក១។
(២. ទុកនិទ្ទេសោ)
( (១) កោធោ ច ឧបនាហោ ច)
[១៤២] បណ្តាធម៌ទាំងនោះ សេចក្តីក្រោធ តើដូចម្តេច។ ការក្រោធ អាការក្រោធ ភាពនៃសេចក្តីក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃសេចក្តីប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃសេចក្តីព្យាបាទ សេចក្តីខឹង សេចក្តីខឹងខ្លាំង សេចក្តីកាច ការខឹង សេចក្តីអាក់អន់ចិត្ត ណា នេះហៅថា សេចក្តីក្រោធ។ បណ្តាធម៌ទាំងនោះ ការចងសេចក្តីក្រោធទុក តើដូចម្តេច។ សេចក្តីក្រោធក្នុងកាលជាខាងដើម ការចងសេចក្តីក្រោធទុក ក្នុងកាលជាខាងក្រោយ ការចងសេចក្តីក្រោធទុក អាការចងសេចក្តីក្រោធទុក ភាពនៃការចងសេចក្តីក្រោធទុក ការតម្កល់សេចក្តីក្រោធទុកជាលំដាប់ ការតម្កល់សេចក្តីក្រោធទុកជាប្រក្រតី ការតម្កល់សេចក្តីក្រោធទុករឿយៗ ការប្រៀមផ្ទឹម1) រឿយៗ ការចងទុក2) រឿយៗ ការធ្វើសេចក្តីក្រោធឲ្យមាំ ណា នេះហៅថា ការចងសេចក្តីក្រោធទុក។
( (២) មក្ខោ ច បឡាសោ ច)
[១៤៣] បណ្តាធម៌ទាំងនោះ សេចក្តីលុបគុណ តើដូចម្តេច។ ការលុបគុណ អាការលុបគុណ ភាពនៃសេចក្តីលុបគុណ សេចក្តីវេឃ្នើគុណ ការធ្វើនូវសេចក្តីវេឃ្នើគុណណា នេះហៅថា សេចក្តីលុបគុណ។ បណ្តាធម៌ទាំងនោះ ការវាយឫកស្មើ តើដូចម្តេច។ ការលើកខ្លួនផ្ទឹម អាការលើកខ្លួនផ្ទឹម ភាពនៃសេចក្តីលើកខ្លួនផ្ទឹម ការប្រណាំងវាសនា ហេតុនៃសេចក្តីវិវាទ ការប្រកាន់ជាគូ ការមិនលះបង់ណា នេះហៅថា ការវាយឫកស្មើ។
( (៣) ឥស្សា ច មច្ឆរិយញ្ច)
[១៤៤] បណ្តាធម៌ទាំងនោះ សេចក្តីច្រណែន តើដូចម្តេច។ ការច្រណែន អាការច្រណែន ភាពនៃសេចក្តីច្រណែន ការឈ្នានីស អាការឈ្នានីស ភាពនៃសេចក្តីឈ្នានីសណា ក្នុងលាភសក្ការៈ សេចក្តីគោរព ការរាប់អាន ការថ្វាយបង្គំ និងការបូជារបស់ជនដទៃ នេះហៅថា សេចក្តីច្រណែន។ បណ្តាធម៌ទាំងនោះ សេចក្តីកំណាញ់ តើដូចម្តេច។ សេចក្តីកំណាញ់ ៥ យ៉ាង គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់សេចក្តីសរសើរ ១ កំណាញ់ធម៌ ១ ការកំណាញ់ អាការកំណាញ់ ភាពនៃសេចក្តីកំណាញ់ សេចក្តីប្រាថ្នាផ្សេងៗ សេចក្តីកំណាញ់រឹង សេចក្តីកំណាញ់ស្វិត ភាពនៃចិត្តមិនយកចិត្តគេ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីកំណាញ់។
( (៤) មាយា ច សាឋេយ្យញ្ច)
[១៤៥] បណ្តាធម៌ទាំងនោះ សេចក្តីបិទបាំងទោសរបស់ខ្លួន តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តម្កល់ទុកនូវសេចក្តីប្រាថ្នាដ៏លាមក ព្រោះបិទបាំងនូវអំពើទុច្ចរិតនោះ ជាហេតុ ប្រាថ្នាថា ពួកជននីមួយ កុំដឹងនូវអាត្មាអញឡើយ ត្រិះរិះថា ពួកជននីមួយ កុំដឹងនូវអាត្មាអញឡើយ ពោលវាចាថា ពួកជននីមួយ កុំដឹងនូវអាត្មាអញឡើយ ខ្នះខ្នែងដោយកាយថា ពួកជននីមួយ កុំដឹងនូវអាត្មាអញឡើយ ការបិទបាំងទោសរបស់ខ្លួន ភាពនៃបុគ្គលបិទបាំងទោសរបស់ខ្លួន ការធ្វើនូវអំពើអាក្រក់ ហើយបិទបាំងទុកឲ្យកន្លងហួសទៅ ការបញ្ឆោត ការបោកប្រាស ការគេចកែ ការពង្វេះពង្វាង ការបិទបាំង ការលាក់បំពួន ការគ្របទុក ការគ្របលុប ការមិនធ្វើឲ្យច្បាស់ ការមិនធ្វើឲ្យប្រាកដ ការបិទបាំងខ្លាំង ការធ្វើនូវអំពើអាក្រក់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីបិទបាំងទោសរបស់ខ្លួន។ បណ្តាធម៌ទាំងនោះ សេចក្តីអួតអាង តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកអួតអាង ជាអ្នកអួតអាងខ្លាំង ការអួតអាង អាការអួតអាង សេចក្តីអួតអាង សេចក្តីរឹងរូស អាការរឹងរូស អាការប៉ិនប្រសប់ សេចក្តីប៉ិនប្រសប់ មានក្នុងបុគ្គលនោះ ណា នេះហៅថា សេចក្តីអួតអាង។
( (៥) អវិជ្ជា ច ភវតណ្ហា ច)
[១៤៦] បណ្តាធម៌ទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនយល់។ បេ។ គន្លឹះគឺអវិជ្ជា សេចក្តីវង្វេង ឫសគល់នៃអកុសលណា នេះហៅថា អវិជ្ជា។ បណ្តាធម៌ទាំងនោះ ភវតណ្ហា តើដូចម្តេច។ សេចក្តីប្រាថ្នាភព ក្នុងភពទាំងឡាយ តម្រេកក្នុងភព សេចក្តីស្រើបស្រាលក្នុងភព សេចក្តីប្រាថ្នាក្នុងភព សេចក្តីស្នេហាក្នុងភព សេចក្តីអន្ទះអន្ទែងក្នុងភព សេចក្តីជ្រប់ក្នុងភព ការចុះចិត្តស៊ប់ក្នុងភពទាំងឡាយណា នេះហៅថា ភវតណ្ហា។
( (៦) ភវទិដ្ឋិ ច វិភវទិដ្ឋិ ច)
[១៤៧] បណ្តាធម៌ទាំងនោះ ភវទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី នឹងមាន នេះហៅថា ភវទិដ្ឋិ។ បណ្តាធម៌ទាំងនោះ វិភវទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះ ណា ថា ខ្លួនក្តី លោកក្តី នឹងមិនមាន នេះហៅថា វិភវទិដ្ឋិ។
( (៧) សស្សតទិដ្ឋិ ច ឧច្ឆេទទិដ្ឋិ ច)
[១៤៨] បណ្តាធម៌ទាំងនោះ សស្សតទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី ទៀង នេះហៅថា សស្សតទិដ្ឋិ។ បណ្តាធម៌ទាំងនោះ ឧច្ឆេទទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី នឹងសូន្យ នេះហៅថា ឧច្ឆេទទិដ្ឋិ។
( (៨) អន្តវាទិដ្ឋិ ច អនន្តវាទិដ្ឋិ ច)
[១៤៩] បណ្តាធម៌ទាំងនោះ អន្តវាទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី មានទីបំផុត នេះហៅថា អន្តវាទិដ្ឋិ។ បណ្តាធម៌ទាំងនោះ អនន្តវាទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី មិនមានទីបំផុត នេះហៅថា អនន្តវាទិដ្ឋិ។
( (៩) បុព្ពន្តានុទិដ្ឋិ ច អបរន្តានុទិដ្ឋិ ច)
[១៥០] បណ្តាធម៌ទាំងនោះ បុព្វន្តានុទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា កើតឡើង ប្រារព្ធនូវទីបំផុតខាងដើម នេះហៅថា បុព្វន្តានុទិដ្ឋិ។ បណ្តាធម៌ទាំងនោះ អបរន្តានុទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា កើតឡើង ប្រារព្ធនូវទីបំផុតខាងចុង នេះហៅថា អបរន្តានុទិដ្ឋិ។
( (១០) អហិរិកញ្ច អនោត្តប្បញ្ច)
[១៥១] បណ្តាធម៌ទាំងនោះ សេចក្តីមិនខ្មាសបាប តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនខ្មាស ដោយហេតុដែលគួរខ្មាស មិនខ្មាសដោយការជួបប្រទះនឹងពួកអកុសលធម៌ដ៏លាមក នេះហៅថា សេចក្តីមិនខ្មាសបាប។ បណ្តាធម៌ទាំងនោះ សេចក្តីមិនក្តៅនឹងបាប តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនតក់ស្លុត ដោយហេតុដែលគួរតក់ស្លុត មិនតក់ស្លុតដោយការជួបប្រទះនឹងពួកអកុសលធម៌ដ៏លាមក នេះហៅថា សេចក្តីមិនក្តៅនឹងបាប។
( (១១) ទោវចស្សតា ច បាបមិត្តតា ច)
[១៥២] បណ្តាធម៌ទាំងនោះ ការប្រដៅក្រ តើដូចម្តេច។ ការប្រដៅក្រ អាការប្រដៅក្រ ភាពនៃសេចក្តីប្រដៅក្រ ការកាន់យកនូវអំពើដែលគួរខ្ពើម (អំពើផ្តេសផ្តាស) ការពេញចិត្តក្នុងធម៌ជាសត្រូវ ការមិនអើពើ សេចក្តីមិនអើពើ សេចក្តីមិនគោរព សេចក្តីមិនស្តាប់បង្គាប់ ចំពោះពាក្យប្រកបដោយធម៌ដែលគេពោល នេះហៅថា ការប្រដៅក្រ។ បណ្តាធម៌ទាំងនោះ ភាពអ្នកមានមិត្រអាក្រក់ តើដូចម្តេច។ បុគ្គលទាំងឡាយណា ជាអ្នកមិនមានសទ្ធា ទ្រុស្តសីល ចេះដឹងតិច មានសេចក្តីកំណាញ់ ឥតបញ្ញា កាសេព ការសេពមិនដាច់ ការសេពរឿយៗ ការគប់រក ការគប់រករឿយៗ ការភប់ប្រសព្វ ការភប់ប្រសព្វរឿយៗ ការបែររេទៅរកបុគ្គលទាំងឡាយនោះណា នេះហៅថា ភាពនៃអ្នកមានមិត្រអាក្រក់។
( (១២) អនជ្ជវោ ច អមទ្ទវោ ច)
[១៥៣] បណ្តាធម៌ទាំងនោះ អាការមិនត្រង់ តើដូចម្តេច។ អាការមិនត្រង់ ភាពនៃអាការមិនត្រង់ ភាពនៃសេចក្តីវៀចវេរ ភាពនៃសេចក្តីកោង ភាពនៃសេចក្តីក្ងិកក្ងក់ណា នេះហៅថា អាការមិនត្រង់។ បណ្តាធម៌ទាំងនោះ សេចក្តីមិនទន់ភ្លន់ តើដូចម្ដេច។ សេចក្តីមិនទន់ភ្លន់ អាការនៃសេចក្តីមិនទន់ភ្លន់ សេចក្តីរឹងរូស សេចក្តីអាក្រក់ ភាពនៃសេចក្តីរឹងរូស ភាពនៃបុគ្គលមានចិត្តគគ្រីសគគ្រូស ភាពនៃបុគ្គលមានចិត្តរឹងកំព្រឹស ភាពនៃបុគ្គលមានចិត្តមិនទោរទន់ណា នេះហៅថា សេចក្តីមិនទន់ភ្លន់។
( (១៣) អក្ខន្តិ ច អសោរច្ចញ្ច)
[១៥៤] បណ្តាធម៌ទាំងនោះ សេចក្តីមិនអត់សង្កត់ តើដូចម្តេច។ សេចក្តីមិនអត់សង្កត់ ភាពនៃសេចក្តីមិនអត់ធន់ ភាពនៃសេចក្តីមិនអត់ធ្មត់ សេចក្តីកាច ការពោលពាក្យមិនល្អ សេចក្តីមិនត្រេកអរនៃចិត្តណា នេះហៅថា សេចក្តីមិនអត់សង្កត់។ បណ្តាធម៌ទាំងនោះ សេចក្តីមិនស្លូតបូត តើដូចម្តេច។ ការប្រព្រឹត្តិកន្លងប្រកបដោយកាយ ការប្រព្រឹត្តិកន្លងប្រកបដោយវាចា ការប្រព្រឹត្តិកន្លងប្រកបដោយកាយ និងវាចា នេះហៅថា សេចក្តីមិនស្លូតបូត សូម្បីការទ្រុស្តសីលទាំងអស់ ក៏ឈ្មោះថា សេចក្តីមិនស្លូតបូតដែរ។
( (១៤) អសាខល្យញ្ច អប្បដិសន្ថារោ ច)
[១៥៥] បណ្តាធម៌ទាំងនោះ សំដីមិនពីរោះ តើដូចម្តេច។ វាចាណា ជាវាចារដិបរដុប គ្រោតគ្រាត ហឺរ ក្តៅដល់ជនដទៃ ខ្ទាំងខ្ទប់ដល់ជនដទៃ ជិតសេចក្តីក្រោធ មិនប្រព្រឹត្តទៅដើម្បីសមាធិ បុគ្គលពោលនូវវាចាមានសភាពដូច្នោះ ភាពនៃបុគ្គលមានវាចាមិនល្អិត ភាពនៃបុគ្គលមានវាចាមិនពីរោះ ភាពនៃបុគ្គលមានវាចាអាក្រក់ណា ក្នុងវាចានោះ នេះហៅថា សំដីមិនពីរោះ។ បណ្តាធម៌ទាំងនោះ ការមិនទទួលរាក់ទាក់ តើដូចម្តេច។ ការទទួលរាក់ទាក់មាន ២ យ៉ាង គឺការទទួលរាក់ទាក់ដោយអាមិសៈ ១ ការទទួលរាក់ទាក់ដោយធម៌ ១ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនទទួលរាក់ទាក់ដោយអាមិសប្បដិសន្ថារៈក្តី ដោយធម្មប្បដិសន្ថារៈក្តី នេះហៅថា ការមិនទទួលរាក់ទាក់។
( (១៥) ឥន្ទ្រិយេសុ អគុត្តទ្វារតា ច ភោជនេ អមត្តញ្ញុតា ច)
[១៥៦] បណ្តាធម៌ទាំងនោះ ភាពនៃអ្នកមិនគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយទាំងឡាយ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានឃើញនូវរូបដោយចក្ខុហើយ កាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងគ្របសង្កត់នូវបុគ្គលដែលមិនបានសង្រួមនូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមនូវចក្ខុន្រ្ទិយណា ក៏មិនប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ មិនរក្សានូវចក្ខុន្រ្ទិយ មិនដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្រ្ទិយ បានឮនូវសំឡេងដោយត្រចៀកហើយ។ បេ។ បានហិតក្លិនដោយច្រមុះហើយ។ បេ។ បានជញ្ជក់ជញ្ជាប់នូវរសដោយអណ្តាតហើយ។ បេ។ បានពាល់ត្រូវផ្សព្វដោយកាយហើយ។ បេ។ បានដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ កាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងគ្របសង្កត់នូវបុគ្គលដែលមិនបានសង្រួមនូវមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវមនិន្រ្ទិយណា ក៏មិនប្រព្រឹត្ត ដើម្បីសង្រួមនូវមនិន្រ្ទិយនោះ មិនរក្សានូវមនិន្រ្ទិយ មិនដល់នូវសេចក្តីសង្រួមក្នុងមនិន្រ្ទិយ ការមិនបិទ ការមិនគ្រប់គ្រង ការមិនរក្សា ការមិនសង្រួមនូវឥន្រ្ទិយទាំង ៦ នេះណា នេះហៅថា ភាពនៃអ្នកមិនគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយទាំងឡាយ។ បណ្តាធម៌ទាំងនោះ ភាពនៃអ្នកមិនដឹងប្រមាណក្នុងភោជន តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនពិចារណាដោយឧបាយនៃបញ្ញា តែងលេបនូវអាហារ ដើម្បីលេង ដើម្បីស្រវឹង ដើម្បីតាក់តែង ដើម្បីស្អិតស្អាង ភាពនៃអ្នកមិនសន្តោស ភាពនៃអ្នកមិនដឹងប្រមាណ ការមិនពិចារណាភោជន ក្នុងសេចក្តីមិនដឹងប្រមាណ ក្នុងភោជននោះណា នេះហៅថា ភាពនៃអ្នកមិនដឹងប្រមាណក្នុងភោជន។
( (១៦) មុដ្ឋស្សច្ចញ្ច អសម្បជញ្ញញ្ច)
[១៥៧] បណ្តាធម៌ទាំងនោះ ភាពនៃអ្នកភ្លេចស្មារតី តើដូចម្តេច។ ការមិនមានស្មារតី ការមិនរឭកឃើញ ការមិននឹកឃើញ ការមិនរឭក សេចក្តីមិនរឭក សេចក្តីមិនចងចាំ សេចក្តីភ្លេចភ្លាំង សេចក្តីវង្វេងណា នេះហៅថា ភាពនៃអ្នកភ្លេចស្មារតី។ បណ្តាធម៌ទាំងនោះ ភាពនៃអ្នកមិនដឹងខ្លួន តើដូចម្តេច។ សេចក្តីមិនដឹង សេចក្តីមិនយល់។ បេ។ គន្លឹះគឺអវិជ្ជា សេចក្តីវង្វេង ឫសគល់នៃអកុសលណា នេះហៅថា ភាពនៃអ្នកមិនដឹងខ្លួន។
( (១៧) សីលវិបត្តិ ច ទិដ្ឋិវិបត្តិ ច)
[១៥៨] បណ្តាធម៌ទាំងនោះ វិបត្តិនៃសីល តើដូចម្តេច។ ការប្រព្រឹត្តិកន្លងប្រកបដោយកាយ ការប្រព្រឹត្តកន្លងប្រកបដោយវាចា ការប្រព្រឹត្តិកន្លងប្រកបដោយកាយ និងវាចា នេះហៅថា វិបត្តិនៃសីល សូម្បីភាពនៃការទ្រុស្តសីលទាំងអស់ ក៏ឈ្មោះថា វិបត្តិនៃសីលដែរ។ បណ្តាធម៌ទាំងនោះ វិបត្តិនៃទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាមិនមានផល។ បេ។ ពួកសមណព្រាហ្មណ៍ ដែលធ្វើឲ្យជាក់ច្បាស់នូវលោកនេះផង នូវលោកដទៃផង ដោយបញ្ញារបស់ខ្លួន ហើយប្រកាស មិនមានទេ នេះហៅថា វិបត្តិនៃទិដ្ឋិ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ឈ្មោះថា វិបត្តិនៃទិដ្ឋិដែរ។
( (១៨) អជ្ឈត្តសំយោជនញ្ច ពហិទ្ធាសំយោជនញ្ច)
[១៥៩] បណ្តាធម៌ទាំងនោះ សញ្ញោជនៈខាងក្នុង តើដូចម្តេច។ សញ្ញោជនៈ ៥ ជាចំណែកខាងក្រោម ហៅថា សញ្ញោជនៈខាងក្នុង សញ្ញោជនៈ ៥ ជាចំណែកខាងលើ ហៅថា សញ្ញោជនៈខាងក្រៅ។
ចប់ ពួកធម៌ ២។
(៣. តិកនិទ្ទេសោ)
( (១) តីណិ អកុសលមូលានិ)
[១៦០] បណ្តាធម៌ទាំងនោះ អកុសលមូល ៣ តើដូចម្តេច។ លោភៈ ទោសៈ មោហៈ។
បណ្តាអកុសលមូល ៣ នោះ លោភៈ តើដូចម្តេច។ តម្រេក តម្រេកខ្លាំង សេចក្តីត្រេកអរ សេចក្តីត្រេកត្រអាល សេចក្តីរីករាយ សេចក្តីស្រើបស្រាល តម្រេកខ្លាំងនៃចិត្ត សេចក្តីប្រាថ្នា សេចក្តីងល់ងប់ សេចក្តីជ្រប់ សេចក្តីចង់បាន សេចក្តីចង់បានខ្លាំង សេចក្តីជាប់ចំពាក់គឺតណ្ហា ភក់គឺតណ្ហា សេចក្តីស្វែងរក សេចក្តីបិទបាំង តណ្ហាជាគ្រឿងញ៉ាំងសត្វឲ្យកើត តណ្ហាជាគ្រឿងញ៉ាំងសត្វឲ្យកើតព្រម តណ្ហាជាគ្រឿងចាក់ស្រែះ ធម្មជាតិមានបណ្តាញ ធម្មជាតិផ្សាយទៅ ធម្មជាតិដែលផ្សាយទៅផ្សេងៗ ធម្មជាតិជាគ្រឿងលក់ ធម្មជាតិដ៏ទូលាយ ធម្មជាតិជាគ្រឿងប្រមូល ធម្មជាតិជាគម្រប់ពីរ សេចក្តីតាំងទុក ធម្មជាតិជាគ្រឿងនាំសត្វទៅកាន់ភព ព្រៃធំគឺតណ្ហា ព្រៃតូចគឺតណ្ហា សេចក្តីស្និទ្ធស្នាល សេចក្តីស្នេហា សេចក្តីអាឡោះអាល័យ ផៅពង្សគឺតណ្ហា ការសង្ឃឹម អាការសង្ឃឹម ភាពនៃសេចក្តីសង្ឃឹម សេចក្តីប្រាថ្នារូប សេចក្តីប្រាថ្នាសំឡេង សេចក្តីប្រាថ្នាក្លិន សេចក្តីប្រាថ្នារស សេចក្តីប្រាថ្នាផ្សព្វ សេចក្តីប្រាថ្នាលាភ សេចក្តីប្រាថ្នាទ្រព្យ សេចក្តីប្រាថ្នាកូន សេចក្តីប្រាថ្នាជីវិត ការប៉ុនប៉ង អាការប៉ុនប៉ង សេចក្តីប៉ង បំណង អាការបំណង ភាពនៃសេចក្តីប៉ង ការចង់បាន អាការចង់បាន ភាពនៃសេចក្តីចង់បាន សេចក្តីស្វិតស្វាញ សេចក្តីប្រាថ្នាល្អ តម្រេកក្នុងអធម៌ សេចក្តីលោភហួសហេតុ សេចក្តីអាល័យ ការផ្តេកផ្តិត សេចក្តីប្រាថ្នា សេចក្តីស្រឡាញ់ សេចក្តីប្រាថ្នាខ្លាំង សេចក្តីប្រាថ្នាកាម សេចក្តីប្រាថ្នាភព សេចក្តីប្រាថ្នាប្រាសចាកភព សេចក្តីប្រាថ្នារូបភព សេចក្តីប្រាថ្នាអរូបភព សេចក្តីប្រាថ្នាការរំលត់ សេចក្តីប្រាថ្នារូប សេចក្តីប្រាថ្នាសំឡេង សេចក្តីប្រាថ្នាក្លិន សេចក្តីប្រាថ្នារស សេចក្តីប្រាថ្នាផ្សព្វ សេចក្តីប្រាថ្នាធម៌ ឱឃៈ (ធម៌ញ៉ាំងសត្វឲ្យលង់នៅក្នុងវដ្តៈ) យោគៈ (ធម៌ញ៉ាំងសត្វឲ្យជាប់នៅក្នុងវដ្តៈ) គន្ថៈ (ធម៌ដោតក្រងសត្វទុកក្នុងវដ្ដៈដោយអំណាចចុតិ និងបដិសន្ធិ) សេចក្តីប្រកាន់មាំ ធម្មជាតិជាគ្រឿងរាំង ធម្មជាតិជាគ្រឿងឃាត់ ធម្មជាតិជាគ្រឿងបិទ ធម្មជាតិជាគ្រឿងចង សភាពជាគ្រឿងចូលទៅធ្វើឲ្យសៅហ្មង កិលេសជាគ្រឿងដេកនៅរឿយៗ កិលេសជាតជាគ្រឿងគ្របសង្កត់នូវចិត្ត តណ្ហាដូចជាវល្លិ សេចក្តីស្វិតស្វាញ ឫសគល់នៃសេចក្តីទុក្ខ ធម្មជាតជាហេតុនៃទុក្ខ សភាពមានទុក្ខជាដែនកើតមុន អន្ទាក់គឺមារ សន្ទូចគឺមារ វិស័យគឺមារ ស្ទឹងគឺតណ្ហា សំណាញ់គឺតណ្ហា ខ្នោះគឺតណ្ហា សមុទ្រគឺតណ្ហា សេចក្តីសំឡឹងរំពៃ សេចក្តីចង់បាន ឫសគល់នៃអកុសលណា នេះហៅថា សេចក្តីលោភ។ បណ្តាអកុសលមូលទាំងនោះ ទោសៈ តើដូចម្តេច។ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ បានប្រព្រឹត្តហើយនូវអំពើមិនជាប្រយោជន៍ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តរបស់អាត្មាអញ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ បានប្រព្រឹត្តហើយនូវអំពើជាប្រយោជន៍ កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍ នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់អាត្មាអញ មួយវិញទៀត សេចក្តីគុំគួនតែងកើតឡើង ក្នុងទីមិនមែនជាហេតុ សេចក្តីគុំគួននៃចិត្ត សេចក្តីចង្អៀតចង្អល់ សេចក្តីតានតឹង សេចក្តីថ្នាំងថ្នាក់ សេចក្តីខឹង សេចក្តីខឹងខ្លាំង សេចក្តីខឹងក្រៃលែង សេចក្តីប្រទូស្ត សេចក្តីប្រទូស្តខ្លាំង សេចក្តីប្រទូស្តក្រៃលែង ការព្យាបាទនៃចិត្ត សេចក្តីប្រទូស្តក្នុងចិត្ត ការក្រោធ អាការក្រោធ ភាពនៃសេចក្តីក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃសេចក្តីប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃសេចក្តីព្យាបាទ ការពិរោធ ការពិរោធផ្សេងៗ សេចក្តីកាច ការខឹង សេចក្តីអាក់អន់ចិត្ត មានសភាពយ៉ាងនេះណា នេះហៅថា ទោសៈ។ បណ្តាអកុសលមូលទាំង ៣ នោះ មោហៈ តើដូចម្តេច។ សេចក្តីមិនដឹងក្នុងទុក្ខ សេចក្តីមិនដឹងក្នុងហេតុដែលនាំឲ្យកើតទុក្ខ សេចក្តីមិនដឹងក្នុងការរំលត់ទុក្ខ សេចក្តីមិនដឹងក្នុងបដិបទាជាដំណើរដល់នូវការរំលត់ទុក្ខ សេចក្តីមិនដឹងក្នុងទីបំផុតខាងដើម សេចក្តីមិនដឹងក្នុងទីបំផុតខាងចុង សេចក្តីមិនដឹងក្នុងទីបំផុតខាងដើម និងទីបំផុតខាងចុង សេចក្តីមិនដឹងក្នុងធម៌ទាំងឡាយ ដែលកើតឡើងព្រោះអាស្រ័យធម៌ នេះជាបច្ច័យ សេចក្តីមិនដឹង សេចក្តីមិនយល់។ បេ។ គន្លឹះគឺអវិជ្ជា សេចក្តីវង្វេង ឫសគល់នៃអកុសល មានសភាពយ៉ាងនេះណា នេះហៅថា មោហៈ។ នេះ អកុសលមូល ៣។
( (២) តយោ អកុសលវិតក្កា)
[១៦១] បណ្តាធម៌ទាំងនោះ អកុសលវិតក្កៈ ៣ តើដូចម្តេច។ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១។ បណ្តាអកុសលវិតក្កៈទាំង ៣ នោះ កាមវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកបដោយកាម។ បេ។ សេចក្តីត្រិះរិះខុស នេះហៅថា កាមវិតក្កៈ។ បណ្តាអកុសលវិតក្កៈទាំង ៣ នោះ ព្យាបាទវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកបដោយព្យាបាទ។ បេ។ សេចក្តីត្រិះរិះខុស នេះហៅថា ព្យាបាទវិតក្កៈ។ បណ្តាអកុសលវិតក្កៈទាំង ៣ នោះ វិហឹសាវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកបដោយការបៀតបៀន។ បេ។ សេចក្តីត្រិះរិះខុស នេះហៅថា វិហឹសាវិតក្កៈ។ នេះ អកុសលវិតក្កៈ ៣។
( (៣) តិស្សោ អកុសលសញ្ញា)
[១៦២] បណ្តាធម៌ទាំងនោះ អកុសលសញ្ញា ៣ តើដូចម្តេច។ កាមសញ្ញា ១ ព្យាបាទសញ្ញា ១ វិហឹសាសញ្ញា ១។ បណ្តាអកុសលសញ្ញាទាំង ៣ នោះ កាមសញ្ញា តើដូចម្តេច។ ការសំគាល់ អាការសំគាល់ ភាពនៃសេចក្តីសំគាល់ ប្រកបដោយកាម នេះហៅថា កាមសញ្ញា។ បណ្តាអកុសលសញ្ញាទាំង ៣ នោះ ព្យាបាទសញ្ញា តើដូចម្តេច។ ការសំគាល់ អាការសំគាល់ ភាពនៃសេចក្តីសំគាល់ប្រកបដោយព្យាបាទ នេះហៅថា ព្យាបាទសញ្ញា។ បណ្តាអកុសលសញ្ញាទាំង ៣ នោះ វិហឹសាសញ្ញា តើដូចម្តេច។ ការសំគាល់ អាការសំគាល់ ភាពនៃសេចក្តីសំគាល់ ប្រកបដោយការបៀតបៀន នេះហៅថា វិហឹសាសញ្ញា។ នេះ អកុសលសញ្ញា ៣។
( (៤) តិស្សោ អកុសលធាតុយោ)
[១៦៣] បណ្តាធម៌ទាំងនោះ អកុសលធាតុ ៣ តើដូចម្តេច។ កាមធាតុ ១ ព្យាបាទធាតុ ១ វិហឹសាធាតុ ១។ បណ្តាអកុសលធាតុទាំង ៣ នោះ កាមធាតុ តើដូចម្តេច។ ការជញ្ជឹងក្នុងកាម ឈ្មោះថា កាមធាតុ។ ការជញ្ជឹងក្នុងព្យាបាទ ឈ្មោះថា ព្យាបាទធាតុ។ ការជញ្ជឹងក្នុងសេចក្តីបៀតបៀន ឈ្មោះថា វិហឹសាធាតុ។ បណ្តាវិតក្កៈទាំង ៣ នោះ កាមវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកបដោយកាម។ បេ។ សេចក្តីត្រិះរិះខុស នេះហៅថា កាមវិតក្កៈ។ បណ្តាវិតក្កៈទាំង ៣ នោះ ព្យាបាទវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកបដោយព្យាបាទ។ បេ។ សេចក្តីត្រិះរិះខុស នេះហៅថា ព្យាបាទវិតក្កៈ។ បណ្តាវិតក្កៈទាំង ៣ នោះ វិហឹសាវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកបដោយការបៀតបៀន។ បេ។ សេចក្តីត្រិះរិះខុស នេះហៅថា វិហឹសាវិតក្កៈ។ នេះ អកុសលធាតុ ៣។
( (៥) តីណិ ទុច្ចរិតានិ)
[១៦៤] បណ្តាធម៌ទាំងនោះ ទុច្ចរិត ៣ តើដូចម្តេច។ កាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១។ បណ្តាទុច្ចរិតទាំង ៣ នោះ កាយទុច្ចរិត តើដូចម្តេច។ ការសម្លាប់សត្វ ការកាន់យកទ្រព្យដែលគេមិនបានឲ្យ ការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ នេះហៅថា កាយទុច្ចរិត។ បណ្តាទុច្ចរិតទាំង ៣ នោះ វចីទុច្ចរិត តើដូចម្តេច។ ការពោលពាក្យកុហក វាចាញុះញង់ វាចាអាក្រក់ ការពោលពាក្យរោយរាយ នេះហៅថា វចីទុច្ចរិត។ បណ្តាទុច្ចរិតទាំង ៣ នោះ មនោទុច្ចរិត តើដូចម្តេច។ ការសំឡឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ការគុំគួនគេ សេចក្តីយល់ខុស នេះហៅថា មនោទុច្ចរិត។ បណ្តាទុច្ចរិតទាំង ៣ នោះ កាយទុច្ចរិត តើដូចម្តេច។ កាយកម្មជាអកុសល ឈ្មោះថា កាយទុច្ចរិត។ វចីកម្មជាអកុសល ឈ្មោះថា វចីទុច្ចរិត។ មនោកម្មជាអកុសល ឈ្មោះថា មនោទុច្ចរិត។ បណ្តាទុច្ចរិតទាំង ៣ នោះ កាយកម្មជាអកុសល តើដូចម្តេច។ អាការក្លែងដោយកាយ ជាអកុសល ឈ្មោះថា កាយកម្មជាអកុសល។ អាការក្លែងដោយវាចា ជាអកុសល ឈ្មោះថា វចីកម្មជាអកុសល។ អាការក្លែងដោយចិត្ត ជាអកុសល ឈ្មោះថា មនោកម្មជាអកុសល។ នេះ ទុច្ចរិត ៣។
( (៦) តយោ អាសវា)
[១៦៥] បណ្តាធម៌ទាំងនោះ អាសវៈ ៣ តើដូចម្តេច។ កាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១។ បណ្តាអាសវៈទាំង ៣ នោះ កាមាសវៈ តើដូចម្តេច។ សេចក្តីពេញចិត្តនឹងកាម ក្នុងកាមទាំងឡាយ។ បេ។ សេចក្តីជ្រប់ក្នុងកាមណា នេះហៅថា កាមាសវៈ។ បណ្តាអាសវៈទាំង ៣ នោះ ភវាសវៈ តើដូចម្តេច។ សេចក្តីពេញចិត្តនឹងភព ក្នុងភពទាំងឡាយ។ បេ។ សេចក្តីជ្រប់ក្នុងភពណា នេះហៅថា ភវាសវៈ។ បណ្តាអាសវៈទាំង ៣ នោះ អវិជ្ជាសវៈ តើដូចម្តេច។ សេចក្តីមិនដឹងក្នុងទុក្ខ។ បេ។ គន្លឹះគឺអវិជ្ជា សេចក្តីវង្វេង ឫសគល់នៃអកុសល នេះហៅថា អវិជ្ជាសវៈ។ នេះ អាសវៈ ៣។
( (៧) តីណិ សំយោជនានិ)
[១៦៦] បណ្តាធម៌ទាំងនោះ សញ្ញោជនៈ ៣ តើដូចម្តេច។ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១។ បណ្តាសញ្ញោជនៈទាំង ៣ នោះ សក្កាយទិដ្ឋិ តើដូចម្តេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនបានស្តាប់ មិនបានជួបប្រទះនឹងពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានជួបប្រទះនឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញនូវរូបថា ជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានរូបខ្លះ ពិចារណាឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ រមែងពិចារណាឃើញនូវវេទនា។ បេ។ នូវសញ្ញា។ បេ។ នូវសង្ខារទាំងឡាយ។ បេ។ នូវវិញ្ញាណ ថាជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា នេះហៅថា សក្កាយទិដ្ឋិ។ បណ្តាសញ្ញោជនៈទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ បុគ្គលងឿងឆ្ងល់ សង្ស័យក្នុងព្រះសាស្តា ងឿងឆ្ងល់ សង្ស័យក្នុងព្រះធម៌ ងឿងឆ្ងល់ សង្ស័យក្នុងព្រះសង្ឃ ងឿងឆ្ងល់ សង្ស័យក្នុងសិក្ខា ងឿងឆ្ងល់ សង្ស័យក្នុងទីបំផុតខាងដើម ងឿងឆ្ងល់ សង្ស័យក្នុងទីបំផុតខាងចុង ងឿងឆ្ងល់ សង្ស័យក្នុងទីបំផុតខាងដើម និងខាងចុង ងឿងឆ្ងល់ សង្ស័យក្នុងធម៌ទាំងឡាយ ដែលកើតឡើងអាស្រ័យនូវគ្នានឹងគ្នា ព្រោះធម៌នេះជាបច្ច័យ ការងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពនៃសេចក្តីងឿងឆ្ងល់។ បេ។ ភាពនៃចិត្តរឹងត្អឹង គំនូសនៃចិត្ត មានសភាពយ៉ាងនេះណា នេះហៅថា វិចិកិច្ឆា។ បណ្តាសញ្ញោជនៈទាំង ៣ នោះ សីលព្វតបរាមាសៈ តើដូចម្តេច។ ពួកសមណព្រាហ្មណ៍ខាងក្រៅសាសនានេះ មានទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា សេចក្តីបរិសុទ្ធិព្រោះសីល សេចក្តីបរិសុទ្ធិព្រោះវត្ត សេចក្តីបរិសុទ្ធិព្រោះសីល និងវត្ត នេះហៅថា សីលព្វតបរាមាសៈ។ នេះ សញ្ញោជនៈ ៣។
( (៨) តិស្សោ តណ្ហា)
[១៦៧] បណ្តាធម៌ទាំងនោះ តណ្ហា ៣ តើដូចម្តេច។ កាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ បណ្តាតណ្ហាទាំង ៣ នោះ ភវតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រព្រឹត្តទៅមួយអន្លើដោយភវទិដ្ឋិ នេះហៅថា ភវតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ វិភវតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រព្រឹត្តទៅមួយអន្លើដោយឧច្ឆេទទិដ្ឋិ នេះហៅថា វិភវតណ្ហា។ តណ្ហាដ៏សេស ឈ្មោះថា កាមតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ កាមតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយកាមធាតុ នេះហៅថា កាមតណ្ហា។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយរូបធាតុ និងអរូបធាតុ នេះហៅថា ភវតណ្ហា។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រព្រឹត្តទៅមួយអន្លើដោយឧច្ឆេទទិដ្ឋិ នេះហៅថា វិភវតណ្ហា។ នេះ តណ្ហា ៣។
( (៩) អបរាបិ តិស្សោ តណ្ហា)
[១៦៨] បណ្តាធម៌ទាំងនោះ តណ្ហា ៣ ដទៃទៀត តើដូចម្តេច។ កាមតណ្ហា ១ រូបតណ្ហា ១ អរូបតណ្ហា ១។ បណ្តាតណ្ហាទាំង ៣ នោះ កាមតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយកាមធាតុ នេះហៅថា កាមតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ រូបតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយរូបធាតុ នេះហៅថា រូបតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ អរូបតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយអរូបធាតុ នេះហៅថា អរូបតណ្ហា។ នេះ តណ្ហា ៣។
( (១០) អបរាបិ តិស្សោ តណ្ហា)
[១៦៩] បណ្តាធម៌ទាំងនោះ តណ្ហា ៣ ដទៃទៀត តើដូចម្តេច។ រូបតណ្ហា ១ អរូបតណ្ហា ១ និរោធតណ្ហា ១។ បណ្តាតណ្ហាទាំង ៣ នោះ រូបតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយរូបធាតុ នេះហៅថា រូបតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ អរូបតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយអរូបធាតុ នេះហៅថា អរូបតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ និរោធតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រព្រឹត្តទៅមួយអន្លើដោយឧច្ឆេទទិដ្ឋិ នេះហៅថា និរោធតណ្ហា។ នេះតណ្ហា ៣។
( (១១) តិស្សោ ឯសនា)
[១៧០] បណ្តាធម៌ទាំងនោះ ការស្វែងរក ៣ តើដូចម្តេច។ ការស្វែងរកកាម ១ ការស្វែងរកភព ១ ការស្វែងរកព្រហ្មចរិយៈ ១។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកកាម តើដូចម្តេច។ សេចក្តីពេញចិត្តនឹងកាម ក្នុងកាមទាំងឡាយ។ បេ។ សេចក្តីជ្រប់ក្នុងកាមណា នេះហៅថា ការស្វែងរកកាម។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកភព តើដូចម្តេច។ សេចក្តីពេញចិត្តនឹងភព ក្នុងភពទាំងឡាយ។ បេ។ សេចក្តីជ្រប់ក្នុងភពណា នេះហៅថា ការស្វែងរកភព។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកព្រហ្មចរិយៈ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះថា លោកទៀងខ្លះ ថា លោកមិនទៀងខ្លះ។ បេ។ ថាសត្វខាងមុខអំពីសេចក្តីស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ នេះហៅថា ការស្វែងរកព្រហ្មចរិយៈ។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកកាម តើដូចម្តេច។ សេចក្តីត្រេកអរក្នុងកាម កាយកម្ម វចីកម្ម មនោកម្ម ជាអកុសលដែលតាំងនៅក្នុងទីជាមួយគ្នានឹងសេចក្តីត្រេកអរក្នុងកាមនោះ នេះហៅថា ការស្វែងរកកាម។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកភព តើដូចម្តេច។ សេចក្តីត្រេកអរក្នុងភព កាយកម្ម វចីកម្ម មនោកម្មជាអកុសល ដែលតាំងនៅក្នុងទីជាមួយគ្នានឹងសេចក្តីត្រេកអរក្នុងភពនោះ នេះហៅថា ការស្វែងរកភព។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកព្រហ្មចរិយៈ តើដូចម្តេច។ អន្តគ្គាហិកទិដ្ឋិ (ទិដ្ឋិដែលកាន់យកនូវទីបំផុត) កាយកម្ម វចីកម្ម មនោកម្មជាអកុសល ដែលតាំងនៅក្នុងទីជាមួយគ្នានឹងអន្តគ្គាហិកទិដ្ឋិនោះ នេះហៅថា ការស្វែងរកព្រហ្មចរិយៈ។ នេះ ការស្វែងរក ៣។
( (១២) តិស្សោ វិធា)
[១៧១] បណ្តាធម៌ទាំងនោះ ការឆ្មើងឆ្មៃ ៣ តើដូចម្តេច។ ការឆ្មើងឆ្មៃ ព្រោះតាំងខ្លួនថា អញប្រសើរជាងគេ ១ ការឆ្មើងឆ្មៃព្រោះតាំងខ្លួនថា អញស្មើនឹងគេ ១ ការឆ្មើងឆ្មៃព្រោះតាំងខ្លួនថា អញថោកទាបជាងគេ ១។ នេះ ការឆ្មើងឆ្មៃ ៣។
( (១៣) តីណិ ភយានិ)
[១៧២] បណ្តាធម៌ទាំងនោះ ភ័យ ៣ តើដូចម្តេច។ ភ័យព្រោះជាតិ ១ ភ័យព្រោះជរា ១ ភ័យព្រោះមរណៈ ១។ បណ្តាភ័យទាំង ៣ នោះ ភ័យព្រោះជាតិ តើដូចម្តេច។ ភ័យ ហេតុដែលគួរភ័យ សេចក្តីខ្លាច សេចក្តីព្រឺរោម សេចក្តីតក់ស្លុតនៃចិត្ត ព្រោះអាស្រ័យជាតិ នេះហៅថា ភ័យព្រោះជាតិ។ បណ្តាភ័យទាំង ៣ នោះ ភ័យព្រោះជរា តើដូចម្តេច។ ភ័យ ហេតុដែលគួរភ័យ សេចក្តីខ្លាច សេចក្តីព្រឺរោម សេចក្តីតក់ស្លុតនៃចិត្ត ព្រោះអាស្រ័យជរា នេះហៅថា ភ័យព្រោះជរា។ បណ្តាភ័យទាំង ៣ នោះ ភ័យព្រោះមរណៈ តើដូចម្តេច។ ភ័យ ហេតុដែលគួរភ័យ សេចក្តីខ្លាច សេចក្តីព្រឺរោម សេចក្តីតក់ស្លុតនៃចិត្ត ព្រោះអាស្រ័យមរណៈ នេះហៅថា ភ័យព្រោះមរណៈ។ នេះ ភ័យ ៣។
( (១៤) តីណិ តមានិ)
[១៧៣] បណ្តាធម៌ទាំងនោះ ងងឹត ៣ តើដូចម្តេច។ បុគ្គលងឿងឆ្ងល់ សង្ស័យ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ព្រោះប្រារព្ធនូវកាលជាអតីត ១ បុគ្គលងឿងឆ្ងល់ សង្ស័យ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ព្រោះប្រារព្ធនូវកាលជាអនាគត ១ បុគ្គលងឿងឆ្ងល់ សង្ស័យ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ព្រោះប្រារព្ធនូវកាលជាបច្ចុប្បន្ន ១ នេះ ងងឹត ៣។
( (១៥) តីណិ តិត្ថាយតនានិ)
[១៧៤] បណ្តាធម៌ទាំងនោះ លទ្ធិដូចជាកំពង់ ៣ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាសមណៈក្តី ជាព្រាហ្មណ៍ក្តី រមែងពោលយ៉ាងនេះ យល់ឃើញយ៉ាងនេះថា បុរសបុគ្គលនេះរមែងទទួលនូវអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះ មានអំពើដែលខ្លួនធ្វើទុកក្នុងកាលមុនជាហេតុ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាសមណៈក្តី ជាព្រាហ្មណ៍ក្តី រមែងពោលយ៉ាងនេះ ឃើញយ៉ាងនេះថា បុរសបុគ្គលនេះ រមែងទទួលនូវអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះ មានការតាក់តែងរបស់ព្រះឥសូរជាហេតុ មួយវិញទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាសមណៈក្តី ជាព្រាហ្មណ៍ក្តី រមែងពោលយ៉ាងនេះ យល់ឃើញយ៉ាងនេះថា បុរសបុគ្គលនេះ រមែងទទួលនូវអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះ មិនមានហេតុ មិនមានបច្ច័យ នេះ លទ្ធិដូចជាកំពង់ ៣។
( (១៦) តយោ កិញ្ចនា)
[១៧៥] បណ្តាធម៌ទាំងនោះ កង្វល់ ៣ តើដូចម្តេច។ រាគៈជាកង្វល់ ១ ទោសៈជាកង្វល់ ១ មោហៈជាកង្វល់ ១ នេះ កង្វល់ ៣។
( (១៧) តីណិ អង្គណានិ)
[១៧៦] បណ្តាធម៌ទាំងនោះ ទីទួល ៣ តើដូចម្តេច។ រាគៈជាទីទួល ១ ទោសៈជាទីទួល ១ មោហៈជាទីទួល ១ នេះ ទីទួល ៣។
( (១៨) តីណិ មលានិ)
[១៧៧] បណ្តាធម៌ទាំងនោះ មន្ទិល ៣ តើដូចម្តេច។ រាគៈជាមន្ទិល ១ ទោសៈជាមន្ទិល ១ មោហៈជាមន្ទិល ១ នេះ មន្ទិល ៣។
( (១៩) តីណិ វិសមានិ)
[១៧៨] បណ្តាធម៌ទាំងនោះ ធម្មជាតមិនរាបស្មើ ៣ តើដូចម្តេច។ រាគៈជាធម្មជាតមិនរាបស្មើ ១ ទោសៈជាធម្មជាតមិនរាបស្មើ ១ មោហៈជាធម្មជាតមិនរាបស្មើ ១ នេះ ធម្មជាតមិនរាបស្មើ ៣។
( (២០) អបរានិបិ តីណិ វិសមានិ)
[១៧៩] បណ្តាធម៌ទាំងនោះ ធម្មជាតមិនរាបស្មើ ៣ ដទៃទៀត តើដូចម្តេច។ ធម្មជាតមិនរាបស្មើគឺកាយ ១ ធម្មជាតមិនរាបស្មើគឺវាចា ១ ធម្មជាតមិនរាបស្មើគឺចិត្ត ១ នេះ ធម្មជាតមិនរាបស្មើ ៣។
( (២១) តយោ អគ្គី)
[១៨០] បណ្តាធម៌ទាំងនោះ ភ្លើង ៣ តើដូចម្តេច។ ភ្លើងគឺរាគៈ ១ ភ្លើងគឺទោសៈ ១ ភ្លើងគឺមោហៈ ១ នេះ ភ្លើង ៣។
( (២២) តយោ កសាវា)
[១៨១] បណ្តាធម៌ទាំងនោះ ទឹកចត់ ៣ តើដូចម្តេច។ ទឹកចត់គឺរាគៈ ១ ទឹកចត់គឺទោសៈ ១ ទឹកចត់គឺមោហៈ ១ នេះ ទឹកចត់ ៣។
( (២៣) អបរេបិ តយោ កសាវា)
[១៨២] បណ្តាធម៌ទាំងនោះ ទឹកចត់ ៣ ដទៃទៀត តើដូចម្តេច។ ទឹកចត់គឺកាយ ១ ទឹកចត់គឺវាចា ១ ទឹកចត់គឺចិត្ត ១ នេះ ទឹកចត់ ៣។
( (២៤. ក) អស្សាទទិដ្ឋិ)
[១៨៣] បណ្តាធម៌ទាំងនោះ សេចក្តីយល់ឃើញថា គួរត្រេកអរ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាសមណៈក្តី ជាព្រាហ្មណ៍ក្តី រមែងពោលយ៉ាងនេះ យល់ឃើញយ៉ាងនេះថា ទោសក្នុងកាមទាំងឡាយមិនមាន បុគ្គលនោះ តែងដល់នូវភាពជាអ្នកធ្លាក់ចុះក្នុងកាមទាំងឡាយ នេះហៅថា សេចក្តីយល់ឃើញថា គួរត្រេកអរ។
( (ខ) អត្តានុទិដ្ឋិ)
បណ្តាធម៌ទាំងនោះ សេចក្តីយល់ឃើញថាជាខ្លួន តើដូចម្តេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនជួបប្រទះនឹងពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានជួបប្រទះនឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញនូវរូប ថាជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានរូបខ្លះ ពិចារណាឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ រមែងពិចារណាឃើញនូវវេទនា។ បេ។ នូវសញ្ញា។ បេ។ នូវសង្ខារទាំងឡាយ។ បេ។ នូវវិញ្ញាណ ថាជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ រមែងពិចារណាឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីយល់ឃើញ ថាជាខ្លួន។
( (គ) មិច្ឆាទិដ្ឋិ)
បណ្តាធម៌ទាំងនោះ សេចក្តីយល់ឃើញខុស តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជា មិនមានផល។ បេ។ ពួកសមណព្រាហ្មណ៍ ដែលបានធ្វើឲ្យជាក់ច្បាស់នូវលោកនេះផង នូវលោកដទៃផង ដោយបញ្ញារបស់ខ្លួនហើយសំដែង មិនមានទេ នេះហៅថា សេចក្តីយល់ឃើញខុស។ សស្សតទិដ្ឋិ ឈ្មោះថា អស្សាទទិដ្ឋិ។ សក្កាយទិដ្ឋិ ឈ្មោះថា អត្តានុទិដ្ឋិ។ ឧច្ឆេទទិដ្ឋិ ឈ្មោះថា មិច្ឆាទិដ្ឋិ។
( (២៥. ក) អរតិ)
[១៨៤] បណ្តាធម៌ទាំងនោះ សេចក្តីមិនត្រេកអរ តើដូចម្តេច។ ការមិនត្រេកអរ សេចក្តីមិនត្រេកអរ ការមិនរីករាយ សេចក្តីមិនរីករាយ សេចក្តីអផ្សុក សេចក្តីរសាប់រសល់ក្នុងសេនាសនៈដ៏ស្ងាត់ក្តី ក្នុងធម៌ជាកុសលដ៏លើសលុបដទៃទៀតក្តី នេះហៅថា សេចក្តីមិនត្រេកអរ។
( (ខ) វិហេសា)
បណ្តាធម៌ទាំងនោះ សេចក្តីបៀតបៀន តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ តែងបៀតបៀននូវសត្វទាំងឡាយដោយវត្ថុណាមួយ គឺដៃក្តី ដុំដីក្តី ដំបងក្តី គ្រឿងសស្រ្តាក្តី ខ្សែក្តី ការធ្វើឲ្យលំបាក ការធ្វើឲ្យលំបាកខ្លាំង ការបៀតបៀន ការបៀតបៀនខ្លាំង ការប្រទូស្ត ការប្រទូស្តខ្លាំង ការបៀតបៀននូវសត្វដទៃ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីបៀតបៀន។
( (គ) អធម្មចរិយា)
បណ្តាធម៌ទាំងនោះ ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ តើដូចម្តេច។ ការប្រព្រឹត្តមិនស្មើដោយកាយ ឈ្មោះថា ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ ការប្រព្រឹត្តិមិនស្មើដោយវាចា ឈ្មោះថា ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ ការប្រព្រឹត្តិមិនស្មើដោយចិត្ត ឈ្មោះថា ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ នេះហៅថា ការប្រព្រឹត្តិនូវអំពើមិនមែនធម៌។
( (២៦. ក) ទោវចស្សតា)
[១៨៥] បណ្តាធម៌ទាំងនោះ ការប្រដៅក្រ តើដូចម្តេច។ ការប្រដៅក្រ អាការប្រដៅក្រ ភាពនៃសេចក្តីប្រដៅក្រ ការកាន់យកនូវអំពើដែលគួរខ្ពើម (អំពើផ្តេសផ្តាស) ការពេញចិត្តក្នុងធម៌ជាសត្រូវ ការមិនអើពើ សេចក្តីមិនអើពើ សេចក្តីមិនគោរព សេចក្តីមិនស្តាប់បង្គាប់ ចំពោះពាក្យប្រកបដោយធម៌ដែលគេពោល នេះហៅថា ការប្រដៅក្រ។
( (ខ) បាបមិត្តតា)
បណ្តាធម៌ទាំងនោះ ភាពជាអ្នកមានមិត្តអាក្រក់ តើដូចម្តេច។ បុគ្គលទាំងឡាយណា ជាអ្នកមិនមានសទ្ធា ទ្រុស្តសីល ចេះដឹងតិច មានសេចក្តីកំណាញ់ ឥតបា្រជ្ញា ការសេព ការសេពមិនដាច់ ការសេពរឿយៗ ការគប់រក ការគប់រករឿយៗ ការភប់ប្រសព្វ ការភប់ប្រសព្វរឿយៗ នូវបុគ្គលទាំងឡាយនោះ ការបែររេទៅរកបុគ្គលនោះណា នេះហៅថា ភាពជាអ្នកមានមិត្តអាក្រក់។
( (គ) នានត្តសញ្ញា)
បណ្តាធម៌ទាំងនោះ សញ្ញាផ្សេងៗ តើដូចម្តេច។ សេចក្តីសំគាល់ក្នុងកាម សេចក្តីសំគាល់ក្នុងព្យាបាទ សេចក្តីសំគាល់ក្នុងការបៀតបៀន នេះហៅថា សញ្ញាផ្សេងៗ សូម្បីសេចក្តីសំគាល់ក្នុងអកុសលទាំងអស់ ក៏ឈ្មោះថា សញ្ញាផ្សេងៗដែរ។
( (២៧. ក) ឧទ្ធច្ចំ)
[១៨៦] បណ្តាធម៌ទាំងនោះ សេចក្តីរាយមាយ តើដូចម្តេច។ សេចក្តីរាយមាយនៃចិត្ត ការមិនស្ងប់នៃចិត្ត ការរវើរវាយនៃចិត្ត សេចក្តីប្រែប្រួលនៃចិត្តណា នេះហៅថា សេចក្តីរាយមាយ។
( (ខ) កោសជ្ជំ)
បណ្តាធម៌ទាំងនោះ សេចក្តីខ្ជិល តើដូចម្តេច។ ការបណ្តោយចិត្ត ការឲ្យកម្លាំងដល់ការបណ្តោយចិត្តទៅក្នុងកាយទុច្ចរិតក្តី ក្នុងវចីទុច្ចរិតក្តី ក្នុងមនោទុច្ចរិតក្តី ក្នុងកាមគុណទាំង ៥ ក្ដី ឬការធ្វើដោយមិនគោរព ការធ្វើមិនរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចុះនូវឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រក ការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការមិនតាំងមាំ ការមិនប្រកបរឿយៗ ការធ្វេសប្រហែសក្នុងការចំរើននូវធម៌ជាកុសល នេះហៅថា សេចក្តីខ្ជិល។
( (គ) បមាទោ)
បណ្តាធម៌ទាំងនោះ សេចក្តីប្រមាទ តើដូចម្តេច។ ការបណ្ដោយចិត្ត ការឲ្យកម្លាំងដល់ការបណ្ដោយចិត្តទៅក្នុងកាយទុច្ចរិតក្តី ក្នុងវចីទុច្ចរិតក្ដី ក្នុងមនោទុច្ចរិតក្ដី ក្នុងកាមគុណទាំង ៥ ក្ដី ឬការធ្វើដោយមិនគោរព ការធ្វើមិនរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចុះនូវឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រក ការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការមិនតាំងមាំ ការមិនប្រកបរឿយៗ ការធ្វេសប្រហែសក្នុងការចំរើននូវធម៌ជាកុសល ការធ្វេសប្រហែស អាការធ្វេសប្រហែស ភាពនៃសេចក្តីធ្វេសប្រហែស មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រមាទ។
( (២៨. ក) អសន្តុដ្ឋិតា)
[១៨៧] បណ្តាធម៌ទាំងនោះ សេចក្ដីមិនសន្ដោស តើដូចម្ដេច។ សេចក្ដីប្រាថ្នាដ៏ក្រៃលែង នៃបុគ្គលមិនសន្ដោស ដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ឬដោយកាមគុណទាំង ៥ សេចក្តីប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្ដីប្រាថ្នា សេចក្ដីមិនសន្ដោស តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត មានសភាពយ៉ាងនេះណា នេះហៅថា សេចក្ដីមិនសន្ដោស។
( (ខ) អសម្បជញ្ញតា)
បណ្ដាធម៌ទាំងនោះ សេចក្ដីមិនដឹងខ្លួន តើដូចម្ដេច។ សេចក្តីមិនដឹង សេចក្តីមិនយល់។ បេ។ គន្លឹះគឺអវិជ្ជា សេចក្ដីវង្វេង ឫសគល់នៃអកុសលណា នេះហៅថា សេចក្ដីមិនដឹងខ្លួន។
( (គ) មហិច្ឆតា)
បណ្ដាធម៌ទាំងនោះ សេចក្ដីប្រាថ្នាធំ តើដូចម្ដេច។ សេចក្ដីប្រាថ្នាដ៏ក្រៃលែង នៃបុគ្គលមិនសន្ដោស ដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ឬដោយកាមគុណទាំង ៥ សេចក្ដីប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្ដីប្រាថ្នា សេចក្ដីប្រាថ្នាធំ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត មានសភាពយ៉ាងនេះណា នេះហៅថា សេចក្ដីប្រាថ្នាធំ។
( (២៩. ក) អហិរិកំ)
[១៨៨] បណ្ដាធម៌ទាំងនោះ សេចក្ដីមិនខ្មាសបាប តើដូចម្ដេច។ ត្រង់ដែលបុគ្គលមិនខ្មាសដោយវត្ថុដែលគួរខ្មាស មិនខ្មាសដោយការជួបប្រទះនឹងពួកអកុសលធម៌ដ៏លាមក នេះហៅថា សេចក្ដីមិនខ្មាសបាប។
( (ខ) អនោត្តប្បំ)
បណ្ដាធម៌ទាំងនោះ សេចក្តីមិនក្តៅនឹងបាប តើដូចម្ដេច។ ត្រង់ដែលបុគ្គលមិនតក់ស្លុតដោយវត្ថុដែលគួរតក់ស្លុត មិនតក់ស្លុតដោយការជួបប្រទះនឹងពួកអកុសលធម៌ដ៏លាមក នេះហៅថា សេចក្តីមិនក្តៅនឹងបាប។
( (គ) បមាទោ)
បណ្ដាធម៌ទាំងនោះ សេចក្ដីប្រមាទ តើដូចម្ដេច។ ការបណ្ដោយចិត្ត ការឲ្យកម្លាំងដល់ការបណ្ដោយចិត្ដទៅក្នុងកាយទុច្ចរិតក្ដី ក្នុងវចីទុច្ចរិតក្ដី ក្នុងមនោទុច្ចក្ដី ក្នុងកាមគុណទាំង ៥ ក្ដី ឬការធ្វើដោយមិនគោរព ការធ្វើមិនរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចុះនូវឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រក ការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការមិនតាំងមាំ ការមិនប្រកបរឿយៗ ការធ្វេសប្រហែសក្នុងការចំរើននូវធម៌ជាកុសល ការធ្វេសប្រហែស អាការធ្វេសប្រហែស ភាពនៃសេចក្ដីធ្វេសប្រហែស មានសភាពយ៉ាងនេះណា នេះហៅថា សេចក្ដីប្រមាទ។
( (៣០. ក) អនាទរិយំ)
[១៨៩] បណ្ដាធម៌ទាំងនោះ សេចក្ដីមិនអើពើ តើដូចម្ដេច។ ការមិនអើពើ សេចក្ដីមិនអើពើ សេចក្ដីមិនគោរព ការមិនស្ដាប់បង្គាប់ ការមិនកាន់យក អាការមិនកាន់យក ភាពនៃសេចក្ដីមិនកាន់យក ការមិនមានប្រក្រតី ការមិនធ្វើនូវសេចក្ដីឱនលំទោនណា នេះហៅថា សេចក្ដីមិនអើពើ។
( (ខ) ទោវចស្សតា)
បណ្ដាធម៌ទាំងនោះ ការប្រដៅក្រ តើដូចម្ដេច។ ការប្រដៅក្រ អាការប្រដៅក្រ ភាពនៃសេចក្ដីប្រដៅក្រ ការកាន់យកនូវអំពើដែលគួរខ្ពើម (អំពើផ្ដេសផ្ដាស) ការពេញចិត្តក្នុងធម៌ជាសត្រូវ ការមិនអើពើ សេចក្ដីមិនអើពើ សេចក្ដីមិនគោរព សេចក្ដីមិនស្ដាប់បង្គាប់ ចំពោះពាក្យប្រកបដោយធម៌ ដែលគេពោល នេះហៅថា ការប្រដៅក្រ។
( (គ) បាបមិត្តតា)
បណ្ដាធម៌ទាំងនោះ ភាពជាអ្នកមានមិត្រអាក្រក់ តើដូចម្ដេច។ បុគ្គលទាំងឡាយណា ជាអ្នកមិនមានសទ្ធា ទ្រុស្តសីល ចេះដឹងតិច មានសេចក្ដីកំណាញ់ ឥតបញ្ញា ការសេព ការសេពមិនដាច់ ការគប់រក ការគប់រករឿយៗ ការភប់ប្រសព្វ ការភប់ប្រសព្វរឿយៗ នូវបុគ្គលទាំងឡាយនោះ ការបែររេទៅរកបុគ្គលនោះណា នេះហៅថា ភាពជាអ្នកមានមិត្តអាក្រក់។
( (៣១. ក) អស្សទ្ធិយំ)
[១៩០] បណ្តាធម៌ទាំងនោះ សេចក្ដីមិនជឿ តើដូចម្ដេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនមានសទ្ធា មិនជឿព្រះពុទ្ធក្ដី ព្រះធម៌ក្ដី ព្រះសង្ឃក្ដី សេចក្ដីមិនជឿ ការមិនជឿ ការមិនចុះចិត្តស៊ប់ ការមិនជ្រះថ្លាខ្លាំង មានសភាពយ៉ាងនេះណា នេះហៅថា សេចក្ដីមិនជឿ។
( (ខ) អវទញ្ញុតា)
បណ្ដាធម៌ទាំងនោះ ការមិនធ្វើដឹងឮពាក្យ (ស្មូម) តើដូចម្ដេច។ សេចក្ដីកំណាញ់ ៥ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់សេចក្ដីសរសើរ ១ កំណាញ់ធម៌ ១ ការកំណាញ់ អាការកំណាញ់ សេចក្ដីកំណាញ់ សេចក្ដីប្រាថ្នាផ្សេងៗ សេចក្ដីកំណាញ់រឹង សេចក្ដីស្វិតស្វាញ ភាពនៃចិត្តមិនយកចិត្តគេ មានសភាពយ៉ាងនេះណា នេះហៅថា ការមិនធ្វើដឹងឮពាក្យ (ស្មូម)។
( (គ) កោសជ្ជំ)
បណ្ដាធម៌ទាំងនោះ សេចក្ដីខ្ជិល តើដូចម្ដេច។ ការបណ្តោយចិត្ត ការឲ្យកម្លាំងដល់ការបណ្ដោយចិត្តទៅក្នុងកាយទុច្ចរិតក្ដី វចីទុច្ចរិតក្ដី មនោទុច្ចរិតក្ដី ក្នុងកាមគុណទាំង ៥ ក្ដី ឬ ការធ្វើដោយមិនគោរព ការធ្វើមិនរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចុះនូវឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រក ការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការមិនតាំងមាំ ការមិនប្រកបរឿយៗ ការធ្វេសប្រហែសក្នុងការចំរើននូវធម៌ជាកុសល នេះហៅថា សេចក្ដីខ្ជិល។
( (៣២. ក) ឧទ្ធច្ចំ)
[១៩១] បណ្តាធម៌ទាំងនោះ សេចក្តីរាយមាយ តើដូចម្តេច។ សេចក្តីរាយមាយនៃចិត្ត ការមិនស្ងប់រម្ងាប់នៃចិត្ត ការរវើរវាយនៃចិត្ត សេចក្ដីប្រែប្រួលនៃចិត្តណា នេះហៅថា សេចក្ដីរាយមាយ។
( (ខ) អសំវរោ)
បណ្តាធម៌ទាំងនោះ សេចក្ដីមិនសង្រួម តើដូចម្ដេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ឃើញនូវរូបដោយចក្ខុ ហើយកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គលដែលមិនបានសង្រួមនូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវចក្ខុន្រ្ទិយណា ក៏មិនប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ មិនរក្សានូវចក្ខុន្រ្ទិយ មិនដល់នូវសេចក្ដីសង្រួមក្នុងចក្ខុន្រ្ទិយ ឮសម្លេងដោយត្រចៀក។ បេ។ ធុំក្លិនដោយច្រមុះ។ បេ។ ជញ្ជក់រសដោយអណ្ដាត។ បេ។ ពាល់ត្រូវផ្សព្វដោយកាយ។ បេ។ ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ហើយកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គលដែលមិនបានសង្រួមនូវមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវមនិន្រ្ទិយណា ក៏មិនប្រតិបត្តិ ដើម្បីសង្រួមនូវមនិន្រ្ទិយនោះ មិនរក្សានូវមនិន្រ្ទិយ មិនដល់នូវសេចក្ដីសង្រួមក្នុងមនិន្រ្ទិយ នេះហៅថា សេចក្ដីមិនសង្រួម។
( (គ) ទុស្សីល្យំ)
បណ្តាធម៌ទាំងនោះ សេចក្តីទ្រុស្តសីល តើដូចម្តេច។ ការប្រព្រឹត្តកន្លងប្រកបដោយកាយ ការប្រព្រឹត្តិកន្លងប្រកបដោយវាចា ការប្រព្រឹត្តកន្លងប្រកបដោយកាយ និងប្រកបដោយវាចា នេះហៅថា សេចក្ដីទ្រុស្តសីល។
( (៣៣. ក) អរិយានំ អទស្សនកម្យតា)
[១៩២] បណ្ដាធម៌ទាំងនោះ សេចក្ដីមិនប្រាថ្នាដើម្បីឃើញព្រះអរិយៈ តើដូចម្តេច។ បណ្ដាបុគ្គលទាំងនោះ ព្រះអរិយៈ តើដូចម្ដេច។ ព្រះពុទ្ធទាំងឡាយក្ដី សាវ័ករបស់ព្រះពុទ្ធក្ដី ហៅថា ព្រះអរិយៈ ការមិនប្រាថ្នាដើម្បីឃើញ ការមិនប្រាថ្នាដើម្បីជួប ការមិនប្រាថ្នាដើម្បីទៅកាន់ទីជិត ការមិនប្រាថ្នាដើម្បីទៅជាមួយនឹងព្រះអរិយៈទាំងឡាយនេះណា នេះហៅថា សេចក្ដីមិនប្រាថ្នាដើម្បីឃើញព្រះអរិយៈ។
( (ខ) សទ្ធម្មំ អសោតុកម្យតា)
បណ្តាធម៌ទាំងនោះ សេចក្ដីមិនប្រាថ្នាដើម្បីស្ដាប់នូវព្រះសទ្ធម្ម តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ព្រះសទ្ធម្ម តើដូចម្ដេច។ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ នេះហៅថា ព្រះសទ្ធម្ម សេចក្ដីមិនប្រាថ្នាដើម្បីស្ដាប់ សេចក្ដីមិនប្រាថ្នាដើម្បីឮ សេចក្ដីមិនប្រាថ្នាដើម្បីរៀន សេចក្តីមិនប្រាថ្នាដើម្បីទ្រទ្រង់ នូវព្រះសទ្ធម្មនេះណា នេះហៅថា សេចក្តីមិនប្រាថ្នាដើម្បីស្ដាប់នូវព្រះសទ្ធម្ម។
( (គ) ឧបារម្ភចិត្តតា)
បណ្ដាធម៌ទាំងនោះ ភាពនៃបុគ្គលមានចិត្តប្រណាំងប្រជែង តើដូចម្ដេច។ បណ្តាធម៌ទាំងនោះ សេចក្ដីប្រណាំងប្រជែង តើដូចម្ដេច។ ការប្រណាំងប្រជែង ការប្រណាំងប្រជែងរឿយៗ អាការប្រណាំងប្រជែង អាការប្រណាំងប្រជែងរឿយៗ ភាពនៃសេចក្ដីប្រណាំងប្រជែងរឿយៗ ការឆ្មើងឆ្មៃ ការមើលងាយ ការពេបជ្រាយ ការស្វែងរកទោសណា នេះហៅថា ភាពនៃបុគ្គលមានចិត្តប្រណាំងប្រជែង។
( (៣៤. ក) មុដ្ឋស្សច្ចំ)
[១៩៣] បណ្ដាធម៌ទាំងនោះ ការភ្លេចស្មារតី តើដូចម្ដេច។ ការមិនមានស្មារតី ការមិនរលឹកឃើញ ការមិននឹកឃើញ ការមិនរលឹក សេចក្តីមិនរលឹក សេចក្តីមិនចងចាំ សេចក្តីភ្លេចភ្លាំង សេចក្តីវង្វេងណា នេះហៅថា ការភ្លេចស្មារតី។
( (ខ) អសម្បជញ្ញំ)
បណ្ដាធម៌ទាំងនោះ សេចក្ដីមិនដឹងខ្លួន តើដូចម្តេច។ សេចក្ដីមិនដឹង សេចក្ដីមិនយល់។ បេ។ គន្លឹះគឺអវិជ្ជា សេចក្ដីវង្វេង ឫសគល់នៃអកុសលណា នេះហៅថា សេចក្តីមិនដឹងខ្លួន។
( (គ) ចេតសោ វិក្ខេបោ)
បណ្ដាធម៌ទាំងនោះ សេចក្ដីរាយមាយនៃចិត្ត តើដូចម្ដេច។ សេចក្ដីអណ្ដែតអណ្ដូងនៃចិត្ត ការមិនស្ងប់រម្ងាប់នៃចិត្ត សេចក្ដីរាយមាយនៃចិត្ត ការប្រែប្រួលនៃចិត្តណា នេះហៅថា សេចក្ដីរាយមាយនៃចិត្ត។
( (៣៥. ក) អយោនិសោ មនសិការោ)
[១៩៤] បណ្ដាធម៌ទាំងនោះ ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ តើដូចម្ដេច។ ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ ក្នុងរបស់ដែលមិនទៀង ថាទៀង ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ ក្នុងរបស់ដែលជាទុក្ខ ថាសុខ ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ ក្នុងរបស់ដែលមិនមែនខ្លួន ថាខ្លួន ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ ក្នុងរបស់មិនស្អាត ថាស្អាត មួយទៀត ការរំពឹង ការរំពឹងរឿយៗ ការផ្គងចិត្តទុក ការតម្រង់ចិត្តទុក ការធ្វើទុកក្នុងចិត្តដោយខុសចាកសច្ចៈ នេះហៅថា ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ។
( (ខ) កុម្មគ្គសេវនា)
បណ្តាធម៌ទាំងនោះ ការសេពផ្លូវខុស តើដូចម្ដេច។ បណ្ដាធម៌ទាំងនោះ ផ្លូវខុស តើដូចម្ដេច។ សេចក្ដីយល់ខុស តម្រិះខុស វាចាខុស ការងារខុស ការចិញ្ចឹមជីវិតខុស ការព្យាយាមខុស សេចក្ដីរលឹកខុស ការតម្កល់ចិត្តខុស នេះហៅថា ផ្លូវខុស ការសេព ការសេពមិនដាច់ ការសេពព្រម ការគប់រក ការគប់រករឿយៗ សេចក្ដីគប់រក សេចក្ដីគប់រករឿយៗ នូវផ្លូវខុសនេះ ការបែររេទៅរកនូវផ្លូវខុសនេះណា នេះហៅថា ការសេពផ្លូវខុស។
( (គ) ចេតសោ ច លីនត្តំ)
បណ្ដាធម៌ទាំងនោះ ភាពនៃចិត្តរួញរា តើដូចម្ដេច។ ភាពមិនគួរ ភាពមិនគួរដល់ការងារ ការរួញថយ ការរួញចូល ការលឹបល អាការលឹបល ភាពនៃសេចក្ដីលឹបល ការក្រាញនៅ អាការក្រាញនៅ ភាពនៃសេចក្ដីក្រាញនៅនៃចិត្តណា នេះហៅថា ភាពនៃចិត្តរួញរា។
ចប់ ពួកធម៌ ៣។
(៤. ចតុក្កនិទ្ទេសោ)
( (១) ចត្តារោ អាសវា)
[១៩៥] បណ្ដាធម៌ទាំងនោះ អាសវៈ ៤ តើដូចម្តេច។ កាមាសវៈ ១ ភវាសវៈ ១ ទិដ្ឋាសវៈ ១ អវិជ្ជាសវៈ ១។
( (ក) កាមាសវោ)
បណ្ដាអាសវៈទាំង ៤ នោះ កាមាសវៈ តើដូចម្តេច។ សេចក្តីប្រាថ្នាកាម ក្នុងកាមទាំងឡាយ។ បេ។ ការងុលងប់ក្នុងកាមណា នេះហៅថា កាមាសវៈ។
( (ខ) ភវាសវោ)
បណ្ដាអាសវៈទាំង ៤ នោះ ភវាសវៈ តើដូចម្តេច។ សេចក្តីប្រាថ្នាភព ក្នុងភពទាំងឡាយ។ បេ។ ការងុលងប់ក្នុងភពណា នេះហៅថា ភវាសវៈ។
( (គ) ទិដ្ឋាសវោ)
បណ្ដាអាសវៈទាំង ៤ នោះ ទិដ្ឋាសវៈ តើដូចម្ដេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ ការប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះថា លោកទៀងក្តី។ បេ។ ថាសត្វខាងមុខអំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី នេះហៅថា ទិដ្ឋាសវៈ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ឈ្មោះថា ទិដ្ឋាសវៈ។
( (ឃ) អវិជ្ជាសវោ)
បណ្ដាអាសវៈទាំង ៤ នោះ អវិជ្ជាសវៈ តើដូចម្ដេច។ ការមិនដឹងក្នុងទុក្ខ។ បេ។ គន្លឹះគឺអវិជ្ជា សេចក្ដីវង្វេង ឫសគល់នៃអកុសល នេះហៅថា អវិជ្ជាសវៈ។ នេះ អាសវៈ ៤។
( (២-៥) ចត្តារោ គន្ថាទី)
[១៩៦] បណ្ដាធម៌ទាំងនោះ គន្ថៈ (ធម៌ជាគ្រឿងចាក់ស្រែះ) ៤ តើដូចម្ដេច។ អភិជ្ឈាកាយគន្ថៈ ១ ព្យាបាទកាយគន្ថៈ ១ សីលព្វតបរាមាសកាយគន្ថៈ ១ ឥទំសច្ចាភិនិវេសកាយគន្ថៈ ១។
បណ្តាគន្ថៈទាំង ៤ នោះ អភិជ្ឈាកាយគន្ថៈ តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ សេចក្ដីសំឡឹងរំពៃ សេចក្តីលោភ ឫសគល់នៃអកុសលណា នេះហៅថា អភិជ្ឈាកាយគន្ថៈ។
បណ្ដាគន្ថៈទាំង ៤ នោះ ព្យាបាទកាយគន្ថៈ តើដូចម្ដេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ។ បេ។ សេចក្ដីកាច ការខឹង សេចក្ដីមិនត្រេកអរនៃចិត្ត នេះហៅថា ព្យាបាទកាយគន្ថៈ។
បណ្តាគន្ថៈទាំង ៤ នោះ សីលព្វតបរាមាសកាយគន្ថៈ តើដូចម្តេច។ ពួកសមណព្រាហ្មណ៍ខាងក្រៅសាសនានេះ មានទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះ ថាសេចក្ដីបរិសុទ្ធិព្រោះសីល សេចក្ដីបរិសុទ្ធិព្រោះវត្ត សេចក្ដីបរិសុទ្ធិព្រោះសីល និងវត្ត នេះហៅថា សីលព្វតបរាមាសកាយគន្ថៈ។
បណ្ដាគន្ថៈទាំង ៤ នោះ ឥទំសច្ចាភិនិវេសកាយគន្ថៈ តើដូចម្ដេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្ដីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះ ថាលោកទៀង សេចក្ដីយល់នេះពិត សេចក្ដីយល់ដទៃជាមោឃៈក្តី ថាលោកមិនទៀង សេចក្ដីយល់នេះពិត សេចក្ដីយល់ដទៃជាមោឃៈក្ដី។ បេ។ ថាសត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន សេចក្ដីយល់នេះពិត សេចក្ដីយល់ដទៃជាមោឃៈក្ដី នេះហៅថា ឥទំសច្ចាភិនិវេសកាយគន្ថៈ។ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ លើកលែងតែសីលព្វតបរាមាសកាយគន្ថៈចេញ ក៏ឈ្មោះថា ឥទំសច្ចាភិនិវេសកាយគន្ថៈដែរ។ នេះគន្ថៈ ៤។
[១៩៧] បណ្ដាធម៌ទាំងនោះ ឱឃៈ ៤ តើដូចម្ដេច។ បេ។ យោគៈ។ បេ។
ឧបាទាន ៤ គឺ កាមុបាទាន ១ ទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។
( (ក) កាមុបាទានំ)
បណ្ដាឧបាទានទាំង ៤ នោះ កាមុបាទាន តើដូចម្ដេច។ សេចក្ដីប្រាថ្នានូវកាម ក្នុងកាមទាំងឡាយ។ បេ។ ការងុលងប់ក្នុងកាមណា នេះហៅថា កាមុបាទាន។
( (ខ) ទិដ្ឋុបាទានំ)
បណ្ដាឧបាទានទាំង ៤ នោះ ទិដ្ឋុបាទាន តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្ដីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជា មិនមានផល។ បេ។ សមណព្រាហ្មណ៍ទាំងឡាយ ដែលធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ហើយសំដែង មិនមានទេ នេះហៅថា ទិដ្ឋុបាទាន។ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ លើកតែសីលព្វតុបាទាន និងអត្តវាទុបាទានចេញ ក៏ឈ្មោះថា ទិដ្ឋុបាទានដែរ។
( (គ) សីលព្ពតុបាទានំ)
បណ្តាឧបាទានទាំង ៤ នោះ សីលព្វតុបាទាន តើដូចម្ដេច។ សមណព្រាហ្មណ៍ទាំងឡាយខាងក្រៅសាសនានេះ មានទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្ដីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះថា សេចក្ដីបរិសុទ្ធិព្រោះសីល សេចក្ដីបរិសុទ្ធព្រោះវ័ត សេចក្ដីបរិសុទ្ធិព្រោះសីល និងវ័ត នេះហៅថា សីលព្វតុបាទាន។
( (ឃ) អត្តវាទុបាទានំ)
បណ្ដាឧបាទានទាំង ៤ នោះ អត្តវាទុបាទាន តើដូចម្ដេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានឃើញពួកសប្បុរស មិនឈ្លាសក្នុងធម៌របស់ពួកសប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់ពួកសប្បុរស រមែងពិចារណាឃើញនូវរូប ថាជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានរូបខ្លះ ពិចារណាឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ ពិចារណាឃើញនូវវេទនា។ បេ។ នូវសញ្ញា។ បេ។ នូវសង្ខារទាំងឡាយ។ បេ។ នូវវិញ្ញាណ ថាជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា នេះហៅថា អត្តវាទុបាទាន។ នេះ ឧបាទាន ៤។
( (៦) ចត្តារោ តណ្ហុប្បាទា)
[១៩៨] បណ្ដាធម៌ទាំងនោះ តណ្ហុបាទា ៤ តើដូចម្ដេច។ តណ្ហានៃភិក្ខុ កាលនឹងកើត រមែងកើតឡើងព្រោះហេតុនៃចីវរខ្លះ តណ្ហានៃភិក្ខុ កាលនឹងកើត រមែងកើតឡើងព្រោះហេតុនៃបិណ្ឌបាតខ្លះ តណ្ហានៃភិក្ខុ កាលនឹងកើត រមែងកើតឡើងព្រោះហេតុនៃសេនាសនៈខ្លះ តណ្ហានៃភិក្ខុ កាលនឹងកើត រមែងកើតឡើងព្រោះហេតុនៃសេចក្ដីចំរើន និងសេចក្ដីវិនាសដូច្នេះៗខ្លះ នេះ តុណ្ហុបាទា ៤។
( (៧) ចត្តារិ អគតិគមនានិ)
[១៩៩] បណ្ដាធម៌ទាំងនោះ ការលុះក្នុងអគតិ ៤ តើដូចម្ដេច។ បុគ្គលដល់នូវការលំអៀងព្រោះស្រឡាញ់ ១ ដល់នូវការលំអៀងព្រោះស្អប់ ១ ដល់នូវការលំអៀងព្រោះវង្វេង ១ ដល់នូវការលំអៀងព្រោះខ្លាច ១ សេចក្ដីលំអៀង ការលុះក្នុងសេចក្តីលំអៀង ការលុះដោយឆន្ទៈ ការលុះដោយពួក ការលុះដូចជាទឹក មានសភាពយ៉ាងនេះណា នេះ ការលុះក្នុងអគតិ ៤។
( (៨) ចត្តារោ វិបរិយាសា)
[២០០] បណ្ដាធម៌ទាំងនោះ ការស្វែងរកខុស ៤ តើដូចម្ដេច។ ការស្វែងរកខុសដោយសញ្ញា ការស្វែងរកខុសដោយចិត្ត ការស្វែងរកខុសដោយទិដ្ឋិ ក្នុងវត្ថុមិនទៀងថា ទៀង ១ ការស្វែងរកខុសដោយសញ្ញា ការស្វែងរកខុសដោយចិត្ត ការស្វែងរកខុសដោយទិដ្ឋិ ក្នុងវត្ថុជាទុក្ខថា សុខ ១ ការស្វែងរកខុសដោយសញ្ញា ការស្វែងរកខុសដោយចិត្ត ការស្វែងរកខុសដោយទិដ្ឋិ ក្នុងសភាវៈមិនមែនខ្លួនថា ជាខ្លួន ១ ការស្វែងរកខុសដោយសញ្ញា ការស្វែងរកខុសដោយចិត្ត ការស្វែងរកខុសដោយទិដ្ឋិ ក្នុងវត្ថុមិនស្អាតថា ស្អាត ១ នេះ ការស្វែងរកខុស ៤។
( (៩) ចត្តារោ អនរិយវោហារា)
[២០១] បណ្ដាធម៌ទាំងនោះ វោហារមិនប្រសើរ ៤ តើដូចម្ដេច។ ការពោលថា ឃើញ ក្នុងហេតុដែលមិនបានឃើញ ១ ការពោលថា ឮ ក្នុងហេតុដែលមិនបានឮ ១ ការពោលថា លិទ្ធភ្លក្ស ក្នុងហេតុដែលមិនបានលិទ្ធភ្លក្ស ១ ការពោលថា ដឹង ក្នុងហេតុដែលមិនបានដឹង ១ នេះ វោហារមិនប្រសើរ ៤។
( (១០) អបរេបិ ចត្តារោ អនរិយវោហារា)
[២០២] បណ្ដាធម៌ទាំងនោះ វោហារមិនប្រសើរ ៤ ដទៃទៀត តើដូចម្ដេច។ ការពោលថា មិនឃើញ ក្នុងហេតុដែលបានឃើញ ១ ការពោលថា មិនឮ ក្នុងហេតុដែលបានឮ ១ ការពោលថា មិនបានលិទ្ធភ្លក្ស ក្នុងហេតុដែលបានលិទ្ធភ្លក្ស ១ ការពោលថា មិនបានដឹង ក្នុងហេតុដែលបានដឹង ១ នេះ វោហារមិនប្រសើរ ៤។
( (១១) ចត្តារិ ទុច្ចរិតានិ)
[២០៣] បណ្ដាធម៌ទាំងនោះ ទុច្ចរិត ៤ តើដូចម្ដេច។ បាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ នេះ ទុច្ចរិត ៤។
( (១២) អបរានិបិ ចត្តារិ ទុច្ចរិតានិ)
[២០៤] បណ្ដាធម៌ទាំងនោះ ទុច្ចរិត ៤ ដទៃទៀត តើដូចម្ដេច។ មុសាវាទ ១ បិសុណាវាចា ១ ផរុសាវាចា ១ សម្ផប្បលាបៈ ១ នេះ ទុច្ចរិត ៤។
( (១៣) ចត្តារិ ភយានិ)
[២០៥] បណ្ដាធម៌ទាំងនោះ ភ័យ ៤ តើដូចម្ដេច។ ជាតិភ័យ ១ ជរាភ័យ ១ ព្យាធិភ័យ ១ មរណភ័យ ១ នេះ ភ័យ ៤។
( (១៤) អបរានិបិ ចត្តារិ ភយានិ)
[២០៦] បណ្ដាធម៌ទាំងនោះ ភ័យ ៤ ដទៃទៀត តើដូចម្ដេច។ រាជភ័យ ១ ចោរភ័យ ១ អគ្គិភ័យ ១ ឧទកភ័យ ១ នេះ ភ័យ ៤។
[២០៧] បណ្ដាធម៌ទាំងនោះ ភ័យ ៤ ដទៃទៀត តើដូចម្ដេច។ ភ័យអំពីរលក ១ ភ័យអំពីក្រពើ ១ ភ័យអំពីអន្លង់ទឹក ១ ភ័យអំពីត្រីសាហាវ ១ នេះ ភ័យ ៤។
[២០៨] បណ្ដាធម៌ទាំងនោះ ភ័យ ៤ ដទៃទៀត តើដូចម្ដេច។ ភ័យអំពីសេចក្ដីតិះដៀលខ្លួនឯង ១ ភ័យអំពីសេចក្ដីតិះដៀលរបស់បុគ្គលដទៃ ១ ភ័យអំពីអាជ្ញា ១ ភ័យអំពីទុគ្គតិ ១ នេះ ភ័យ ៤។
( (១៥) ចតស្សោ ទិដ្ឋិយោ)
[២០៩] បណ្ដាធម៌ទាំងនោះ ទិដ្ឋិ ៤ តើដូចម្ដេច។ ទិដ្ឋិតែងកើតឡើងដោយទៀងទាត់មាំមួនថា សុខ និងទុក្ខ គឺខ្លួនឯងធ្វើ ១ ទិដ្ឋិតែងកើតឡើងដោយទៀងទាត់មាំមួនថា សុខ និងទុក្ខ គឺអ្នកដទៃធ្វើ ១ ទិដ្ឋិតែងកើតឡើងដោយទៀងទាត់មាំមួនថា សុខ និងទុក្ខ គឺខ្លួនឯងធ្វើផង អ្នកដទៃធ្វើផង ១ ទិដ្ឋិតែងកើតឡើងដោយទៀងទាត់មាំមួនថា សុខ និងទុក្ខ មិនមែនខ្លួនឯងធ្វើ មិនមែនអ្នកដទៃធ្វើ គឺកើតឡើងដោយអាស្រ័យហេតុ ១ នេះ ទិដ្ឋិ ៤។
ចប់ ពួកធម៌ ៤។
(៥. បញ្ចកនិទ្ទេសោ)
( (១) បញ្ចោរម្ភាគិយានិ សំយោជនានិ)
[២១០] បណ្ដាធម៌ទាំងនោះ សំយោជនៈជាចំណែកខាងក្រោម ៥ តើដូចម្ដេច។ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ នេះ សំយោជនៈជាចំណែកខាងក្រោម ៥។
( (២) បញ្ចុទ្ធម្ភាគិយានិ សំយោជនានិ)
[២១១] បណ្ដាធម៌ទាំងនោះ សំយោជនៈជាចំណែកខាងលើ ៥ តើដូចម្ដេច។ រូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១ នេះ សំយោជនៈជាចំណែកខាងលើ ៥។
( (៣) បញ្ច មច្ឆរិយានិ)
[២១២] បណ្ដាធម៌ទាំងនោះ មច្ឆរិយៈ ៥ តើដូចម្ដេច។ អាវាសមច្ឆរិយៈ ១ កុលមច្ឆរិយៈ ១ លាភមច្ឆរិយៈ ១ វណ្ណមច្ឆរិយៈ ១ ធម្មច្ឆរិយៈ ១ នេះ មច្ឆរិយៈ ៥។
( (៤) បញ្ច សង្គា)
[២១៣] បណ្ដាធម៌ទាំងនោះ កិលេសជាគ្រឿងចំពាក់ ៥ តើដូចម្ដេច។ កិលេសជាគ្រឿងចំពាក់គឺរាគៈ ១ កិលេសជាគ្រឿងចំពាក់គឺទោសៈ ១ កិលេសជាគ្រឿងចំពាក់គឺមោហៈ ១ កិលេសជាគ្រឿងចំពាក់គឺមានះ ១ កិលេសជាគ្រឿងចំពាក់គឺទិដ្ឋិ ១ នេះ កិលេសជាគ្រឿងចំពាក់ ៥។
( (៥) បញ្ច សល្លា)
[២១៤] បណ្ដាធម៌ទាំងនោះ សរ ៥ តើដូចម្ដេច។ សរគឺរាគៈ ១ សរគឺទោសៈ ១ សរគឺមោហៈ ១ សរគឺមានះ ១ សរគឺទិដ្ឋិ ១ នេះ សរ ៥។
( (៦) បញ្ច ចេតោខិលា)
[២១៥] បណ្ដាធម៌ទាំងនោះ បង្គោលចិត្ត ៥ តើដូចម្ដេច។ បុគ្គល សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងព្រះសាស្ដា ១ បុគ្គល សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងព្រះធម៌ ១ បុគ្គល សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្ដស៊ប់ មិនជ្រះថ្លា ក្នុងព្រះសង្ឃ ១ បុគ្គល សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងសិក្ខា ១ បុគ្គល ក្រោធ អាក់អន់ចិត្ដ មានចិត្ដចងគំនុំ មានចិត្តរឹងត្អឹង ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ១ នេះ បង្គោលចិត្ត ៥។
( (៧) បញ្ច ចេតសោ វិនិពន្ធា)
[២១៦] បណ្ដាធម៌ទាំងនោះ ចំណងរបស់ចិត្ត ៥ តើដូចម្ដេច។ បុគ្គលមិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្ដីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្រវល់ក្រវាយ មិនទាន់ប្រាសចាកសេចក្តីប្រាថ្នាក្នុងកាម ១ មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្រវល់ក្រវាយ មិនទាន់ប្រាសចាកសេចក្ដីប្រាថ្នាក្នុងកាយ ១ មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្រវល់ក្រវាយ មិនទាន់ប្រាសចាកសេចក្តីប្រាថ្នាក្នុងរូប ១ បរិភោគត្រាតែឆ្អែតពេញពោះ ហើយប្រកបរឿយៗ នូវសេចក្ដីសុខក្នុងទីដេក នូវសេចក្ដីសុខ (ក្នុងការដេកប្រែប្រួល) ទៅខាងស្ដាំខាងឆ្វេង នូវសេចក្ដីសុខក្នុងការដេកលក់ស៊ប់ ១ ប្រព្រឹត្តព្រហ្មចរិយៈ ព្រោះប្រាថ្នានូវពួកទេវតាណាមួយ ថាអាត្មាអញនឹងបានជាទេវតា (មានស័ក្តិធំ) ឬទេវតា (មានស័ក្តិតូច) ណាមួយ ដោយសីលនេះក្ដី ដោយវ័តនេះក្ដី ដោយតបៈនេះក្ដី ដោយព្រហ្មចរិយៈនេះក្ដី នេះ ចំណងរបស់ចិត្ត ៥។
( (៨) បញ្ច នីវរណានិ)
[២១៧] បណ្ដាធម៌ទាំងនោះ នីវរណៈ ៥ តើដូចម្ដេច។ កាមច្ឆន្ទនីវរណៈ ១ ព្យាបាទនីវរណៈ ១ ថីនមិទ្ធិនីវរណៈ ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ វិចិកិច្ឆានីវរណៈ ១ នេះ នីវរណៈ ៥។
( (៩) បញ្ច កម្មានិ អានន្តរិកានិ)
[២១៨] បណ្ដាធម៌ទាំងនោះ អនន្តរិយកម្ម ៥ តើដូចម្ដេច។ បុគ្គល ផ្ដាច់បង់មាតាចាកជីវិត ១ ផ្ដាច់បង់បិតាចាកជីវិត ១ ផ្ដាច់បង់ព្រះអរហន្តចាកជីវិត ១ បុគ្គលមានចិត្តប្រទូស្ត ញ៉ាំងព្រះលោហិតរបស់ព្រះតថាគត ឲ្យកើតឡើង ១ បំបែកសង្ឃ ១ នេះ អនន្តរិយកម្ម ៥។
( (១០) បញ្ច ទិដ្ឋិយោ)
[២១៩] បណ្ដាធម៌ទាំងនោះ ទិដ្ឋិ ៥ តើដូចម្ដេច។ បុគ្គលមួយពួក ប្រកាសយ៉ាងនេះថា ខ្លួនមានសញ្ញា មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ១ បុគ្គលមួយពួក ប្រកាសយ៉ាងនេះថា ខ្លួនមិនមានសញ្ញា មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ១ បុគ្គលមួយពួកប្រកាសយ៉ាងនេះថា ខ្លួនមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន មិនមានរោគ ខាងមុខអំពីសេចក្តីស្លាប់ ១ បុគ្គលមួយពួក បញ្ញត្តនូវសេចក្ដីដាច់សូន្យ សេចក្ដីវិនាស សេចក្ដីមិនចំរើនរបស់សត្វដែលកើតមាន ១ បុគ្គលមួយពួក ប្រកាសនូវព្រះនិព្វានក្នុងបច្ចុប្បន្ន ១ នេះ ទិដ្ឋិ ៥។
( (១១) បញ្ច វេរា)
[២២០] បណ្ដាធម៌ទាំងនោះ ពៀរ ៥ តើដូចម្ដេច។ បាណាតិបាត ១ អទិន្នាទាន ១ កាមេសុ មិច្ឆាចារ ១ មុសាវាទ ១ សុរាមេរយមជ្ជប្បមាទដ្ឋាន ១ នេះ ពៀរ ៥។
( (១២) បញ្ច ព្យសនា)
[២២១] បណ្ដាធម៌ទាំងនោះ សេចក្ដីវិនាស ៥ តើដូចម្ដេច។ សេចក្ដីវិនាសញាតិ ១ សេចក្ដីវិនាសភោគៈ ១ សេចក្ដីវិនាសគឺរោគ ១ សេចក្ដីវិនាសសីល ១ សេចក្ដីវិនាសគឺទិដ្ឋិ ១ នេះ សេចក្ដីវិនាស ៥។
( (១៣) បញ្ច អក្ខន្តិយា អាទីនវា)
[២២២] បណ្ដាធម៌ទាំងនោះ ទោសនៃសេចក្ដីមិនអត់ធន់ ៥ តើដូចម្ដេច។ បុគ្គលអ្នកមិនអត់ធន់ រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃជនច្រើនគ្នា ១ ច្រើនដោយពៀរ ១ ច្រើនដោយទោស ១ វង្វេងធ្វើមរណកាល ១ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្ដីស្លាប់ រមែងចូលទៅកាន់អបាយ ទុគ្គតិ វិនិបាត នរក ១ នេះ ទោសនៃការមិនអត់ធន់ ៥។
( (១៤) បញ្ច ភយានិ)
[២២៣] បណ្ដាធម៌ទាំងនោះ ភ័យ ៥ តើដូចម្ដេច។ ភ័យអំពីការចិញ្ចឹមជីវិត ១ ភ័យអំពីគេមិនសរសើរ ១ ភ័យអំពីសេចក្ដីកោតញញើតក្នុងបរិស័ទ ១ ភ័យអំពីសេចក្ដីស្លាប់ ១ ភ័យអំពីទុគ្គតិ ១ នេះ ភ័យ ៥។
( (១៥) បញ្ច ទិដ្ឋធម្មនិព្ពានវាទា)
[២២៤] បណ្ដាធម៌ទាំងនោះ ការពោលនូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ៥ តើដូចម្ដេច។ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះ ឆ្អែតស្កប់ស្កល់ ឲ្យគេបម្រើដោយកាមគុណ ៥ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង ទើបខ្លួននេះឈ្មោះថា ជាអត្តភាពដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា នែអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ នែអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំថាដូច្នោះ តើព្រោះហេតុអ្វី ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុថា កាមទាំងឡាយមិនទៀងជាទុក្ខ មានសេចក្ដីប្រែប្រួលជាធម្មតា មានសេចក្ដីសោកខ្សឹកខ្សួល ទុក្ខទោមនស្ស និងសេចក្ដីចង្អៀតចង្អល់ចិត្ត រមែងកើតឡើងព្រោះកាមទាំងឡាយនោះ ប្រែប្រួលទៅ ប្រព្រឹត្តទៅដោយប្រការដទៃ ម្នាលអ្នកដ៏ចម្រើន ខ្លួននេះឯង កាលណាបានស្ងប់ស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ជាគុណយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វាន ជាគុណយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំថាដូច្នោះ តើព្រោះហេតុអ្វី ព្រោះហេតុថា ចិត្តដែលប្រកបដោយវិតក្កៈ និងវិចារៈមាននៅក្នុងបឋមជ្ឈាននោះ បឋមជ្ឈាននុ៎ះនៅប្រាកដ ជាឈានគ្រោតគ្រាត ព្រោះមានវិតក្កៈ និងវិចារៈនុ៎ះនៅឡើយ ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះ បានរម្ងាប់វិតក្កៈ និងវិចារៈអស់ហើយ។ បេ។ បានដល់ទុតិយជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្នថា ជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនបានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំថាយ៉ាងនោះ តើព្រោះហេតុអ្វី ព្រោះហេតុថា បីតិជាទីកើតឡើងនៃចិត្ត មានក្នុងទុតិយជ្ឈាននុ៎ះ នៅប្រាកដ ជាឈានគ្រោតគ្រាត ព្រោះមានបីតិនុ៎ះនៅឡើយ ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះ ព្រោះអស់ទៅនៃបីតិ។ បេ។ ក៏បានដល់នូវតតិយជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនបានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំនិយាយនោះ តើព្រោះហេតុអ្វី ព្រោះហេតុថា សេចក្ដីអើពើ ឬសេចក្ដីកួចកាន់នៃចិត្តថា សុខ រមែងមានក្នុងតតិយជ្ឈាននោះ ឯតតិយជ្ឈាននុ៎ះ នៅប្រាកដជាឈានគ្រោតគ្រាត ព្រោះមានសុខនៅឡើយ ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះ បានលះបង់នូវសុខផង។ បេ។ ហើយបានដល់នូវចតុត្ថជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង ទើបខ្លួនឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ នេះ ទិដ្ឋធម្មនិព្វានវាទ ៥។
ចប់ ពួកធម៌ ៥។
(៦. ឆក្កនិទ្ទេសោ)
( (១) ឆ វិវាទមូលានិ)
[២២៥] បណ្ដាធម៌ទាំងនោះ មូលនៃវិវាទ ៦ តើដូចម្ដេច។ សេចក្ដីក្រោធ ១ សេចក្ដីលុបគុណ ១ សេចក្ដីច្រណែន ១ សេចក្ដីអួតអាង ១ សេចក្ដីប្រាថ្នាដ៏លាមក ១ ការស្ទាបអង្អែលទិដ្ឋិរបស់ខ្លួន ១ នេះ មូលនៃវិវាទ ៦។
( (២) ឆ ឆន្ទរាគា)
[២២៦] បណ្ដាធម៌ទាំងនោះ ឆន្ទរាគ ៦ ជាធម៌អាស្រ័យនូវផ្ទះ គឺកាមគុណ តើដូចម្ដេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ ក្នុងរូបទាំងឡាយ ជាទីគាប់ចិត្ត ១។ បេ។ ក្នុងសំឡេងទាំងឡាយ ជាទីគាប់ចិត្ត ១។ បេ។ ក្នុងក្លិនទាំងឡាយ ជាទីគាប់ចិត្ត ១។ បេ។ ក្នុងរសទាំងឡាយ ជាទីគាប់ចិត្ត ១។ បេ។ ក្នុងផោដ្ឋព្វៈទាំងឡាយ ជាទីគាប់ចិត្ត ១។ បេ។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ ក្នុងធម៌ទាំងឡាយ ជាទីគាប់ចិត្ត ១ នេះ ឆន្ទរាគ ៦ ជាធម៌អាស្រ័យនូវផ្ទះ គឺកាមគុណ។
( (៣) ឆ វិរោធវត្ថូនិ)
[២២៧] បណ្ដាធម៌ទាំងនោះ វិរោធវត្ថុ (ហេតុនៃសេចក្ដីក្រោធ) ៦ តើដូចម្ដេច។ គំនុំ ការចងគំនុំតបនៃចិត្ដ។ បេ។ សេចក្ដីកាច ការខឹង ការអាក់អន់ចិត្ត ក្នុងរូបទាំងឡាយមិនជាទីគាប់ចិត្ត ១ ក្នុងសំឡេងទាំងឡាយ មិនជាទីគាប់ចិត្ដ ១។ បេ។ ក្នុងក្លិនទាំងឡាយមិនជាទីគាប់ចិត្ត ១។ បេ។ ក្នុងរសទាំងឡាយមិនជាទីគាប់ចិត្ត ១។ បេ។ ក្នុងផ្សព្វទាំងឡាយមិនជាទីគាប់ចិត្ត ១។ បេ។ គំនុំ ការចងគំនុំនៃចិត្ត។ បេ។ សេចក្ដីកាច ការពោលពាក្យអសុរោះ ការអាក់អន់ចិត្ត ក្នុងធម៌ទាំងឡាយ មិនជាទីគាប់ចិត្ត ១ នេះ វិរោធវត្ថុ ៦។
( (៤) ឆ តណ្ហាកាយា)
[២២៨] បណ្ដាធម៌ទាំងនោះ ពួកនៃតណ្ហា ៦ តើដូចម្ដេច។ រូបតណ្ហា ១ សទ្ទតណ្ហា ១ គន្ធតណ្ហា ១ រសតណ្ហា ១ ផោដ្ឋព្វតណ្ហា ១ ធម្មតណ្ហា ១ នេះ ពួកនៃតណ្ហា ៦។
( (៥) ឆ អគារវា)
[២២៩] បណ្តាធម៌ទាំងនោះ អគារវៈ (សេចក្ដីមិនគោរព) ៦ តើដូចម្ដេច។ បុគ្គល មិនមានសេចក្ដីគោរព កោតក្រែង ក្នុងព្រះសាស្តា ១។ បេ។ ក្នុងព្រះធម៌ ១។ បេ។ ក្នុងព្រះសង្ឃ ១។ បេ។ ក្នុងសិក្ខា ១។ បេ។ ក្នុងអប្បមាទ ១ មិនមានសេចក្ដីគោរពកោតក្រែងក្នុងបដិសណ្ឋារៈ ១ នេះ អគារវៈ ៦។
( (៦) ឆ បរិហានិយា ធម្មា)
[២៣០] បណ្ដាធម៌ទាំងនោះ បរិហានិយធម៌ (ធម៌ដែលនាំឲ្យសាបសូន្យ) ៦ តើដូចម្ដេច។ សេចក្ដីត្រេកអរក្នុងកាម ១ សេចក្ដីត្រេកអរក្នុងការនិយាយពាក្យរោយរាយ ១ សេចក្ដីត្រេកអរក្នុងការដេកលក់ ១ សេចក្ដីត្រេកអរក្នុងការច្រឡូកច្រឡំដោយពួក ១ សេចក្ដីត្រេកអរក្នុងការជាប់ចំពាក់ ១ សេចក្ដីត្រេកអរក្នុងបបញ្ចធម៌ ១ នេះ បរិហានិយធម៌ ៦។
( (៧) អបរេបិ ឆ បរិហានិយា ធម្មា)
[២៣១] បណ្ដាធម៌ទាំងនោះ បរិហានិយធម៌ ៦ ដទៃទៀត តើដូចម្ដេច។ សេចក្ដីត្រេកអរក្នុងការងារ ១ សេចក្ដីត្រេកអរក្នុងការនិយាយពាក្យរោយរាយ ១ សេចក្ដីត្រេកអរក្នុងការដេកលក់ ១ សេចក្ដីត្រេកអរក្នុងការច្រឡូកច្រឡំ (ដោយពួក) ១ សេចក្ដីប្រដៅក្រ ១ ភាពអ្នកមានមិត្តអាក្រក់ ១ នេះ បរិហានិយធម៌ ៦។
( (៨) ឆ សោមនស្សុបវិចារា)
[២៣២] បណ្ដាធម៌ទាំងនោះ ធម៌ជាទីពិចារណាដោយសោមនស្ស ៦ តើដូចម្ដេច។ បុគ្គលឃើញរូបដោយចក្ខុ ហើយពិចារណានូវរូប ជាទីតាំងនៃសោមនស្ស ១ ឮសំឡេងដោយត្រចៀក ១។ បេ។ ធុំក្លិនដោយច្រមុះ ១។ បេ។ លិទ្ធភ្លក្សរសដោយអណ្តាត ១។ បេ។ ប៉ះពាល់ផ្សព្វដោយកាយ ១។ បេ។ ដឹងនូវធម៌ដោយចិត្ត ហើយពិចារណានូវធម៌ ជាទីតាំងនៃសោមនស្ស ១ នេះធម៌ជាទីពិចារណាដោយសោមនស្ស ៦។
( (៩) ឆ ទោមនស្សុបវិចារា)
[២៣៣] បណ្ដាធម៌ទាំងនោះ ធម៌ជាទីពិចារណាដោយទោមនស្ស ៦ តើដូចម្ដេច។ បុគ្គលឃើញរូបដោយចក្ខុ ហើយពិចារណានូវរូប ជាទីតាំងនៃទោមនស្ស ១ ឮសំឡេងដោយត្រចៀក ១។ បេ។ ធុំក្លិនដោយច្រមុះ ១។ បេ។ លិទ្ធភ្លក្សរសដោយអណ្តាត ១។ បេ។ ប៉ះពាល់ផ្សព្វដោយកាយ ១។ បេ។ ដឹងច្បាស់នូវធម៌ដោយចិត្ត ហើយពិចារណានូវធម៌ ជាទីតាំងនៃទោមនស្ស ១ នេះធម៌ជាទីពិចារណាដោយទោមនស្ស ៦។
( (១០) ឆ ឧបេក្ខុបវិចារា)
[២៣៤] បណ្ដាធម៌ទាំងនោះ ធម៌ជាទីពិចារណាដោយឧបេក្ខា ៦ តើដូចម្ដេច។ បុគ្គលឃើញរូបដោយចក្ខុ ហើយពិចារណានូវរូប ជាទីតាំងនៃឧបេក្ខា ១ ឮសំឡេងដោយត្រចៀក ១។ បេ។ ធុំក្លិនដោយច្រមុះ ១។ បេ។ លិទ្ធភ្លក្សរសដោយអណ្តាត ១។ បេ។ ប៉ះពាល់ផ្សព្វដោយកាយ ១។ បេ។ ដឹងច្បាស់នូវធម៌ដោយចិត្ត ហើយពិចារណានូវធម៌ ជាទីតាំងនៃឧបេក្ខា ១ នេះធម៌ជាទីពិចារណាដោយឧបេក្ខា ៦។
( (១១) ឆ គេហសិតានិ សោមនស្សានិ)
[២៣៥] បណ្ដាធម៌ទាំងនោះ សោមនស្ស ៦ ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ តើដូចម្ដេច។ សេចក្ដីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្ដីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសា ជាសុខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសា ជាសុខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងរូបទាំងឡាយជាទីគាប់ចិត្ត ១ ក្នុងសំឡេងទាំងឡាយជាទីគាប់ចិត្ត ១។ បេ។ ក្នុងក្លិនទាំងឡាយជាទីគាប់ចិត្ត ១។ បេ។ ក្នុងរសទាំងឡាយជាទីគាប់ចិត្ត ១។ បេ។ ក្នុងផ្សព្វទាំងឡាយជាទីគាប់ចិត្ត ១។ បេ។ សេចក្ដីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្ដីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងធម៌ទាំងឡាយជាទីគាប់ចិត្ត ១ នេះ សោមនស្ស ៦ ដែលអាស្រ័យនូវផ្ទះគឺកាមគុណ។
( (១២) ឆ គេហសិតានិ ទោមនស្សានិ)
[២៣៦] បណ្ដាធម៌ទាំងនោះ ទោមនស្ស ៦ ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ តើដូចម្ដេច។ សេចក្ដីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្ដីទុក្ខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនឆ្ងាញ់ពិសាជាទុក្ខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងរូបទាំងឡាយមិនជាទីគាប់ចិត្ត ១ ក្នុងសំឡេងទាំងឡាយមិនជាទីគាប់ចិត្ត ១។ បេ។ ក្នុងក្លិនទាំងឡាយមិនជាទីគាប់ចិត្ត ១។ បេ។ ក្នុងរសទាំងឡាយមិនជាទីគាប់ចិត្ត ១។ បេ។ ក្នុងផ្សព្វទាំងឡាយមិនជាទីគាប់ចិត្ត ១។ បេ។ សេចក្ដីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្ដីទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនឆ្ងាញ់ពិសាជាទុក្ខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងធម៌ទាំងឡាយ មិនជាទីគាប់ចិត្ត ១ នេះ ទោមនស្ស ៦ អាស្រ័យនូវផ្ទះគឺកាមគុណ។
( (១៣) ឆ គេហសិតា ឧបេក្ខា)
[២៣៧] បណ្ដាធម៌ទាំងនោះ ឧបេក្ខា ៦ ដែលអាស្រ័យនូវផ្ទះគឺកាមគុណ តើដូចម្ដេច។ សេចក្ដីឆ្ងាញ់ពិសា ក៏មិនមែន សេចក្ដីមិនឆ្ងាញ់ពិសា ក៏មិនមែន ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនមែនទុក្ខ មិនមែនសុខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនមែនទុក្ខ មិនមែនសុខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងរូបទាំងឡាយដែលជាទីតាំងនៃឧបេក្ខា ១ ក្នុងសំឡេងទាំងឡាយដែលជាទីតាំងនៃឧបេក្ខា ១។ បេ។ ក្នុងក្លិនទាំងឡាយដែលជាទីតាំងនៃឧបេក្ខា ១។ បេ។ ក្នុងរសទាំងឡាយដែលជាទីតាំងនៃឧបេក្ខា ១។ បេ។ ក្នុងផ្សព្វទាំងឡាយដែលជាទីតាំងនៃឧបេក្ខា ១។ បេ។ សេចក្ដីឆ្ងាញ់ពិសាក៏មិនមែន សេចក្ដីមិនឆ្ងាញ់ពិសាក៏មិនមែន ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនមែនទុក្ខមិនមែនសុខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនមែនទុក្ខ មិនមែនសុខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងធម៌ទាំងឡាយដែលជាទីតាំងនៃឧបេក្ខា ១ នេះ ឧបេក្ខា ៦ ដែលអាស្រ័យនូវផ្ទះគឺកាមគុណ។
( (១៤) ឆ ទិដ្ឋិយោ)
[២៣៨] បណ្ដាធម៌ទាំងនោះ ទិដ្ឋិ ៦ តើដូចម្ដេច។ ទិដ្ឋិរបស់បុគ្គលនោះ តែងកើតឡើង ដោយទៀងទាត់មាំមួនថា អញមានខ្លួន ១ ទិដ្ឋិរបស់បុគ្គលនោះ តែងកើតឡើងដោយទៀងទាត់មាំមួនថា អញមិនមានខ្លួន ១ ទិដ្ឋិរបស់បុគ្គលនោះ តែងកើតឡើងដោយទៀងទាត់មាំមួនថា អញស្គាល់ច្បាស់នូវខ្លួនដោយខ្លួន ១ ទិដ្ឋិរបស់បុគ្គលនោះ តែងកើតឡើងដោយទៀងទាត់មាំមួនថា អញស្គាល់ច្បាស់នូវសភាពមិនមែនខ្លួនដោយខ្លួន ១ ទិដ្ឋិរបស់បុគ្គលនោះ តែងកើតឡើងដោយទៀងទាត់មាំមួនថា អញស្គាល់ច្បាស់នូវខ្លួន ដោយសភាពមិនមែនខ្លួន ១ ទិដ្ឋិរបស់បុគ្គលនោះ តែងកើតឡើងដោយទៀងទាត់មាំមួនថា ខ្លួនរបស់អញនេះ ជាអ្នកពោល អ្នកទទួលផល រមែងទទួលនូវវិបាកនៃធម៌ល្អ និងអាក្រក់ អស់កាលដ៏វែង ក្នុងអារម្មណ៍នោះៗ ខ្លួននោះមិនកើតឡើងហើយ ក៏មិនមែន ខ្លួននោះនឹងមិនកើតឡើង ក៏មិនមែន ជាសភាវៈទៀង ឋិតថេរ មាំមួន មិនប្រែប្រួលជាធម្មតា ១ នេះ ទិដ្ឋិ ៦។
ចប់ ពួកធម៌ ៦។
(៧. សត្តកនិទ្ទេសោ)
( (១) សត្តានុសយា)
[២៣៩] បណ្ដាធម៌ទាំងនោះ អនុសយក្កិលេស ៧ តើដូចម្ដេច។ កាមរាគានុស័យ ១ បដិឃានុស័យ ១ មានានុស័យ ១ ទិដ្ឋានុស័យ ១ វិចិកិច្ឆានុស័យ ១ ភវរាគានុស័យ ១ អវិជ្ជានុស័យ ១ នេះ អនុស័យ ៧។
( (៣) សត្ត បរិយុដ្ឋានានិ)
[២៤០] បណ្ដាធម៌ទាំងនោះ បរិយុដ្ឋានក្កិលេស ៧ តើដូចម្ដេច។ កាមរាគបរិយុដ្ឋាន ១ បដិឃបរិយុដ្ឋាន ១ មានបរិយុដ្ឋាន ១ ទិដ្ឋិបរិយុដ្ឋាន ១ វិចិកិច្ឆាបរិយុដ្ឋាន ១ ភវរាគបរិយុដ្ឋាន ១ អវិជ្ជាបរិយុដ្ឋាន ១ នេះ បរិយុដ្ឋានកិ្កលេស ៧។
( (២) សត្ត សំយោជនានិ)
[២៤១] បណ្ដាធម៌ទាំងនោះ សញ្ញោជនៈ ៧ តើដូចម្ដេច។ កាមរាគសញ្ញោជនៈ ១ បដិឃសញ្ញោជនៈ ១ មានសញ្ញោជនៈ ១ ទិដ្ឋិសញ្ញោជនៈ ១ វិចិកិច្ឆាសញ្ញោជនៈ ១ ភវរាគសញ្ញោជនៈ ១ អវិជ្ជាសញ្ញោជនៈ ១ នេះ សញ្ញោជនៈ ៧។
( (៤) សត្ត អសទ្ធម្មា)
[២៤២] បណ្ដាធម៌ទាំងនោះ អសទ្ធម្ម (ធម៌របស់អសប្បុរស) ៧ តើដូចម្ដេច។ បុគ្គលមិនមានសទ្ធា ១ មិនមានហិរិ ១ មិនមានឱត្តប្បៈ ១ ចេះដឹងតិច ១ មានសេចក្ដីខ្ជិល ១ ភ្លេចស្មារតី ១ មិនមានបញ្ញា ១ នេះ អសទ្ធម្ម ៧។
( (៥) សត្ត ទុច្ចរិតានិ)
[២៤៣] បណ្ដាធម៌ទាំងនោះ ទុច្ចរិត ៧ តើដូចម្ដេច។ បាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ បិសុណាវាចា ១ ផរុសវាចា ១ សម្ផប្បលាបៈ ១ នេះ ទុច្ចរិត ៧។
( (៦) សត្ត មានា)
[២៤៤] បណ្ដាធម៌ទាំងនោះ មានះ ៧ តើដូចម្ដេច។ មានះ ១ អតិមានះ ១ មានាតិមានះ ១ ឱមានះ ១ អធិមានះ ១ អស្មិមានះ ១ មិច្ឆាមានះ ១ នេះ មានះ ៧។
( (៧) សត្ត ទិដ្ឋិយោ)
[២៤៥] បណ្ដាធម៌ទាំងនោះ ទិដ្ឋិ ៧ តើដូចម្ដេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន ខ្លួននេះ មានរូបកើតអំពីមហាភូតរូប កកើតអំពីមាតាបិតា លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ រមែងមិនមាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឯង ឈ្មោះថា ដាច់សូន្យប្រាកដ។ សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដីដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអ្នកដ៏ចម្រើន មានខ្លួនដទៃទៀត មានរូបជាទិព្វ ជាកាមាវចរទេវតា (ត្រេចទៅក្នុងភព) មានកវឡិង្ការាហារជាចំណី អ្នកមិនដឹង មិនឃើញ នូវខ្លួននោះឡើយ ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ ម្នាលអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ មិនកើតទៀតទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថា ជាសភាវៈដាច់សូន្យដោយពិត សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដីដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ នែអ្នកដ៏ចម្រើន មានខ្លួនដទៃទៀត មានរូបជាទិព្វ សម្រេចដោយឈានចិត្ត មានអវយវៈធំតូចគ្រប់សព្វ មានឥន្រ្ទិយមិនថោកទាប គឺមានឥន្រ្ទិយពេញលេញ អ្នកមិនដឹង មិនឃើញ នូវខ្លួននោះឡើយ ឯខ្ញុំទើបដឹង ទើបឃើញ នូវខ្លួននោះ ម្នាលអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ មិនកើតទៀតទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថា ជាសភាវៈដាច់សូន្យដោយពិត សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដីដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអ្នកដ៏ចម្រើន មានខ្លួនដទៃ ដែលចូលទៅកាន់អាកាសានញ្ចាយតនភព មានអារម្មណ៍ថា អាកាសមិនមានទីបំផុត ដូច្នេះ ព្រោះកន្លងនូវរូបសញ្ញា គឺសេចក្ដីសំគាល់ក្នុងរូប ព្រោះអស់ទៅនៃបដិឃសញ្ញា គឺសេចក្ដីសំគាល់ក្នុងអារម្មណ៍ដែលជាទីខ្ទាំងខ្ទប់ចិត្ត ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា គឺសេចក្ដីសំគាល់ ក្នុងអារម្មណ៍ផ្សេងៗ ដោយសព្វគ្រប់ អ្នកមិនដឹង មិនឃើញ នូវខ្លួននោះឡើយ ខ្ញុំទើបដឹង ទើបឃើញ នូវខ្លួននោះ ម្នាលអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ មិនកើតទៀតទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថា ជាសភាវៈដាច់សូន្យដោយពិត សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដីដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះមិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអ្នកដ៏ចម្រើន មានខ្លួនដទៃ ដែលកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលទៅកាន់វិញ្ញាណញ្ចាយតនភព មានអារម្មណ៍ថា វិញ្ញាណមិនមានទីបំផុតដូច្នេះ អ្នកមិនដឹង មិនឃើញនូវខ្លួននោះឡើយ ខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ ម្នាលអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ មិនកើតទៀតឡើយ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា ជាសភាវៈដាច់សូន្យដោយពិត សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដីដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនជាសភាវៈដាច់សូន្យ ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអ្នកដ៏ចម្រើន មានខ្លួនដទៃដែលកន្លងបង់នូវវិញ្ញាណញ្ចាយតនៈដោយសព្វគ្រប់ ហើយចូលទៅកាន់អាកិញ្ចញ្ញាយតនភព មានអារម្មណ៍ថា អ្វីតិចតួច ក៏មិនមានដូច្នេះ អ្នកមិនដឹង មិនឃើញ នូវខ្លួននោះឡើយ ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ ម្នាលអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ មិនកើតទៀតឡើយ ម្នាលអ្នកដ៏ចម្រើន ខ្លួននេះ ឈ្មោះថា ជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដីសូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអ្នកដ៏ចម្រើន មានខ្លួនដទៃ ដែលកន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលទៅកាន់នេវសញ្ញានាសញ្ញាយតនភព អ្នកមិនដឹង មិនឃើញ នូវខ្លួននោះឡើយ ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ ម្នាលអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ មិនកើតទៀតឡើយ ម្នាលអ្នកដ៏ចម្រើន ខ្លួននេះ ឈ្មោះថា ជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដីដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ នេះ ទិដ្ឋិ ៧។
ចប់ ពួកធម៌ ៧។
(៨. អដ្ឋកនិទ្ទេសោ)
( (១) អដ្ឋ កិលេសវត្ថូនិ)
[២៤៦] បណ្ដាធម៌ទាំងនោះ កិលេសវត្ថុ ៨ តើដូចម្ដេច។ លោភៈ ១ ទោសៈ ១ មោហៈ ១ មានះ ១ ទិដ្ឋិ ១ វិចិកិច្ឆា ១ ថីនៈ ១ ឧទ្ធច្ចៈ ១ នេះ កិលេសវត្ថុ ៨។
( (២) អដ្ឋ កុសីតវត្ថូនិ)
[២៤៧] បណ្ដាធម៌ទាំងនោះ កុសីតវត្ថុ (ហេតុនៃបុគ្គលខ្ជិល) ៨ តើដូចម្ដេច។ ការងារ (មានវាស់កាត់ចីវរជាដើម) ភិក្ខុក្នុងសាសនានេះត្រូវធ្វើ ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា ការងារដែលអញត្រូវធ្វើ មុខជានឹងមាន តែកាលបើអញធ្វើការងារ (នោះ) កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ១។ មួយទៀត ការងារ ភិក្ខុធ្វើរួចហើយ ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អញបានធ្វើការងាររួចហើយ តែកាលដែលអញកំពុងធ្វើការងារ កាយលំបាកទៅហើយ បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ២។ មួយទៀត ភិក្ខុត្រូវដើរផ្លូវ ភិក្ខុនោះមានសេចក្ដីត្រិះរិះ យ៉ាងនេះថា អាត្មាអញនឹងត្រូវដើរផ្លូវ តែបើអាត្មាអញដើរផ្លូវ កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៣។ មួយទៀត ភិក្ខុដើរផ្លូវរួចហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញបានដើរផ្លូវរួចហើយ តែកាលដែលអាត្មាអញដើរផ្លូវ កាយលំបាកទៅហើយ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៤។ មួយទៀត ភិក្ខុត្រាច់ទៅកាន់ស្រុកក្តី និគមក្ដី ដើម្បីបិណ្ឌបាត តែមិនបានភោជនដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតទេ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែលដើរទៅកាន់ស្រុក ឬនិគមក្ដី ដើម្បីបិណ្ឌបាត មិនបានភោជនដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ដរាបដល់ឆ្អែតសោះ កាយរបស់អាត្មាអញនោះ លំបាកទៅហើយ ធ្វើការងារមិនកើតទេ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៥។ មួយទៀត ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាបដល់ឆ្អែត ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែលដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លាបរិបូណ៌ ដរាបដល់ឆ្អែតដែរហើយ តែកាយរបស់អាត្មាអញនោះធ្ងន់ ធ្វើការងារមិនកើត ទំនងដូចជាសណ្តែកដែលត្រូវទឹក បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៦។ មួយទៀត ភិក្ខុកើតអាពាធបន្តិចបន្តួច ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញកើតអាពាធបន្តិចបន្តួចនេះហើយ អាត្មាអញគួរតែដេក បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៧។ មួយទៀត ភិក្ខុជាសះស្បើយអំពីជម្ងឺហើយ តែទើបនឹងសះស្បើយមិនយូរប៉ុន្មាន ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញសះស្បើយអំពីជម្ងឺហើយ តែសះស្បើយមិនទាន់យូរប៉ុន្មាន កាយរបស់អាត្មាអញនោះ នៅមិនទាន់មានកម្លាំង ធ្វើការងារមិនទាន់កើត បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៨។ នេះ កុសីតវត្ថុ ៨។
( (៣) អដ្ឋសុ លោកធម្មេសុ ចិត្តស្ស បដិឃាតោ)
[២៤៨] បណ្ដាធម៌ទាំងនោះ សេចក្ដីចង្អៀតចង្អល់ចិត្ត ព្រោះលោកធម៌ ៨ តើដូចម្ដេច។ សេចក្ដីត្រេកត្រអាលក្នុងលោក (ការបាន) ១ សេចក្ដីថ្នាំងថ្នាក់ក្នុងអលាភ (ការមិនបាន) ១ សេចក្ដីត្រេកត្រអាលក្នុងយស ១ សេចក្ដីថ្នាំងថ្នាក់ក្នុងអយស (ការមិនមានយស) ១ សេចក្ដីត្រេកត្រអាលក្នុងពាក្យសរសើរ ១ សេចក្ដីថ្នាំងថ្នាក់ក្នុងពាក្យតិះដៀល ១ សេចក្ដីត្រេកត្រអាលក្នុងសុខ ១ សេចក្ដីថ្នាំងថ្នាក់ក្នុងទុក្ខ ១ នេះសេចក្ដីចង្អៀតចង្អល់ចិត្ត ព្រោះលោកធម៌ ៨។
( (៤) អដ្ឋអនរិយវោហារា)
[២៤៩] បណ្ដាធម៌ទាំងនោះ វោហារមិនប្រសើរ ៨ តើដូចម្ដេច។ ការពោលថា ឃើញក្នុងហេតុដែលមិនបានឃើញ ១ ការពោលថា បានឮក្នុងហេតុដែលមិនបានឮ ១ ការពោលថា បានលិទ្ធភ្លក្សក្នុងហេតុដែលមិនបានលិទ្ធភ្លក្ស ១ ការពោលថា បានដឹងក្នុងហេតុដែលមិនបានដឹង ១ ការពោលថា មិនបានឃើញក្នុងហេតុដែលបានឃើញ ១ ការពោលថា មិនបានឮក្នុងហេតុដែលបានឮ ១ ការពោលថា មិនបានលិទ្ធិភ្លក្សក្នុងហេតុដែលបានលិទ្ធិភ្លក្ស ១ ការពោលថា មិនបានដឹងក្នុងហេតុដែលបានដឹង ១ នេះ វោហារមិនប្រសើរ ៨។
( (៥) អដ្ឋ មិច្ឆត្តា)
[២៥០] បណ្ដាធម៌ទាំងនោះ មិច្ឆត្តធម៌ (សេចក្ដីខុស) ៨ តើដូចម្ដេច។ ការយល់ខុស ១ ត្រិះរិះខុស ១ វាចាខុស ១ ការងារខុស ១ ការចិញ្ចឹមជីវិតខុស ១ ព្យាយាមខុស ១ ការរលឹកខុស ១ ការតម្កល់ចិត្តខុស ១ នេះ មិច្ឆត្តធម៌ ៨។
( (៦) អដ្ឋ បុរិសទោសា)
[២៥១] បណ្ដាធម៌ទាំងនោះ ទោសរបស់បុរស ៨ តើដូចម្ដេច។ ពួកភិក្ខុក្នុងសាសនានេះ ចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏ដោះស្រាយដោយអស្សតិ (ការគ្មានស្មារតី) ថា ខ្ញុំនឹកមិនឃើញ ខ្ញុំនឹកមិនឃើញ នេះ ទោសរបស់បុរសទី ១។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏និយាយគេចកែនឹងភិក្ខុអ្នកចោទវិញថា ប្រយោជន៍អ្វី អ្នកជាមនុស្សល្ងង់ មិនឈ្លាស មកស្តីថាឲ្យយើង អម្បាលយ៉ាងអ្នក ហ៊ានសម្គាល់យើងថា គួរនឹងស្ដីថាបាន នេះ ទោសរបស់បុរសទី ២។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏ត្រឡប់លើកពាក្យរបស់អ្នកចោទវិញថា លោកឯងត្រូវអាបត្តិឈ្មោះនេះ ចូរលោកសំដែងមុនសិនទៅ នេះ ទោសរបស់បុរសទី ៣។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុ ចោទដោយអាបត្តិ ក៏បិទបាំងនូវហេតុដទៃ ដោយហេតុដទៃ យកពាក្យខាងក្រៅ មកបញ្ចេញ ធ្វើនូវសេចក្ដីក្រោធខឹង មិនត្រេកអរឲ្យប្រាកដឡើង នេះ ទោសរបស់បុរសទី ៤។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏និយាយឆ្កាដៃក្នុងកណ្តាលសង្ឃ នេះ ទោសរបស់បុរសទី ៥។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏នៅស្ងៀម ធ្វើសង្ឃឲ្យលំបាក នេះ ទោសរបស់បុរសទី ៦។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏មិនអើពើនឹងសង្ឃ មិនអើពើនឹងភិក្ខុអ្នកចោទ ជាបុគ្គលមានអាបត្តិ ដើរចៀសចេញទៅតាមប្រាថ្នា នេះ ទោសរបស់បុរសទី ៧។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏និយាយយ៉ាងនេះថា បពិត្រលោកមានអាយុទាំងឡាយ លោកខ្វល់ខ្វាយនឹងខ្ញុំហួសប្រមាណធ្វើអ្វី ឥឡូវនេះ ខ្ញុំនឹងលាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ភិក្ខុនោះលុះលាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបហើយ ក៏និយាយយ៉ាងនេះថា បពិត្រលោកមានអាយុទាំងឡាយ ឥឡូវនេះ លោកទាំងឡាយ ចូរជាអ្នកមានចិត្តត្រេកអរចុះ នេះ ទោសរបស់បុរសទី ៨ នេះ ទោសរបស់បុរស ៨។
( (៧) អដ្ឋ អសញ្ញីវាទា)
[២៥២] បណ្ដាធម៌ទាំងនោះ អសញ្ញីវាទ ៨ តើដូចម្ដេច។ ខ្លួនមានរូប3) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមិនមានរូប4) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមានរូបខ្លះ មិនមានរូបខ្លះ5) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមានរូបក៏មិនមែន មិនមានរូបក៏មិនមែន6) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមានទីបំផុត7) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមិនមានទីបំផុត8) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ9) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន10) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ នេះ អសញ្ញីវាទ ៨។
( (៨) អដ្ឋ នេវសញ្ញីនាសញ្ញីវាទា)
[២៥៣] បណ្ដាធម៌ទាំងនោះ នេវសញ្ញីនាសញ្ញីវាទ ៨ តើដូចម្ដេច។ ខ្លួនមានរូប មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមិនមានរូប មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមានរូបខ្លះ មិនមានរូបខ្លះ មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមានរូបក៏មិនមែន មិនមានរូបក៏មិនមែន មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមានទីបំផុត មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមិនមានទីបំផុត មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ នេះ នេវសញ្ញីនាសញ្ញីវាទ ៨។
ចប់ ពួកធម៌ ៨។
(៩. នវកនិទ្ទេសោ)
( (១) នវ អាឃាតវត្ថូនិ)
[២៥៤] បណ្ដាធម៌ទាំងនោះ អាឃាតវត្ថុ (ហេតុនៃគំនុំ) ៩ តើដូចម្ដេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនមានប្រយោជន៍ដល់អញ ១ គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់អញ ១ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់អញ ១ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនមានប្រយោជន៍ ដល់ជនជាទីស្រឡាញ់ពេញចិត្តរបស់អញ ១ ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ ដល់ជនជាទីស្រឡាញ់ពេញចិត្តរបស់អញ ១ ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ ដល់ជនជាទីស្រឡាញ់ពេញចិត្តរបស់អញ ១ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមានប្រយោជន៍ ដល់ជនមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អញ ១ ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមានប្រយោជន៍ ដល់ជនមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អញ ១ ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមានប្រយោជន៍ ដល់ជនមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អញ ១ នេះ អាឃាតវត្ថុ ៩។
( (២) នវ បុរិសមលានិ)
[២៥៥] បណ្ដាធម៌ទាំងនោះ មន្ទិលរបស់បុរស ៩ តើដូចម្ដេច។ សេចក្ដីក្រោធ ១ សេចក្ដីលុបគុណ ១ សេចក្ដីច្រណែន ១ សេចក្ដីកំណាញ់ ១ ការលាក់ពុតត្បុត ១ សេចក្ដីអួតអាង ១ ការពោលពាក្យមិនពិត ១ សេចក្ដីប្រាថ្នាដ៏លាមក ១ សេចក្ដីយល់ឃើញខុស ១ នេះ មន្ទិលរបស់បុរស ៩។
( (៣) នវវិធា មានា)
[២៥៦] បណ្ដាធម៌ទាំងនោះ មានះ ៩ យ៉ាង តើដូចម្ដេច។ សេចក្ដីប្រកាន់របស់បុគ្គលប្រសើរជាងគេថា អញប្រសើរជាងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលប្រសើរជាងគេថា អញស្មើនឹងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលប្រសើរជាងគេថា អញថោកទាបជាងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលស្មើនឹងគេថា អញប្រសើរជាងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលស្មើនឹងគេថា អញស្មើនឹងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលស្មើនឹងគេថា អញថោកទាបជាងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលថោកទាបជាងគេថា អញប្រសើរជាងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលថោកទាបជាងគេថា អញស្មើនឹងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលថោកទាបជាងគេថា អញថោកទាបជាងគេ ១ នេះ មានះ ៩។
( (៤) នវ តណ្ហាមូលកា ធម្មា)
[២៥៧] បណ្ដាធម៌ទាំងនោះ ធម៌មានតណ្ហាជាមូល ៩ តើដូចម្ដេច។ ការស្វែងរក (កើតមាន) ព្រោះអាស្រ័យតណ្ហា ១ លាភ (កើតមាន) ព្រោះអាស្រ័យការស្វែងរក ១ សេចក្ដីត្រិះរិះ (កើតមាន) ព្រោះអាស្រ័យលាភ ១ ឆន្ទរាគ (កើតមាន) ព្រោះអាស្រ័យសេចក្ដីត្រិះរិះ ១ សេចក្ដីចូលចិត្តខ្លាំង (កើតមាន) ព្រោះអាស្រ័យឆន្ទរាគ ១ សេចក្ដីប្រកាន់ (កើតមាន) ព្រោះអាស្រ័យសេចក្ដីចូលចិត្តខ្លាំង ១ សេចក្ដីកំណាញ់ (កើតមាន) ព្រោះអាស្រ័យសេចក្ដីប្រកាន់ ១ ការរក្សា (កើតមាន) ព្រោះអាស្រ័យសេចក្ដីកំណាញ់ ១ ការកាន់ដម្បង កាន់សស្រ្តាវុធ ឈ្លោះទាស់ទែង ជជែកគ្នាថា ឯងៗ ការពោលពាក្យញុះញង់ ការពោលពាក្យកុហក អកុសលធម៌ដ៏លាមកដ៏ច្រើន (កើតមាន) ព្រោះការរក្សាជាហេតុ ១ នេះធម៌មានតណ្ហាជាមូល ៩។
( (៥) នវ ឥញ្ជិតានិ)
[២៥៨] បណ្ដាធម៌ទាំងនោះ សេចក្ដីញាប់ញ័រ11) ៩ តើដូចម្ដេច។ ពាក្យថា មាន នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញមាន នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនេះមាន នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមាន នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមានរូប នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមិនមានរូប នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមានសញ្ញា នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមិនមានសញ្ញា នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន នេះជាសេចក្ដីញាប់ញ័រ ១ នេះ សេចក្ដីញាប់ញ័រ ៩។
( (៦-៩) នវ មញ្ញិតាទីនិ)
[២៥៩] បណ្ដាធម៌ទាំងនោះ សេចក្ដីសំគាល់ ៩ សេចក្ដីឃ្លេងឃ្លោង ៩ ដំណើរយឺតយូរ ៩ សង្ខតធម៌ (ធម៌ដែលបច្ច័យប្រជុំតាក់តែង) ៩ តើដូចម្ដេច។ ពាក្យថា មាន នេះជាសង្ខតធម៌ ១ ពាក្យថា អញមាន នេះជាសង្ខតធម៌ ១ ពាក្យថា អញនេះមាន នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមាន នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមានរូប នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមិនមានរូប នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមានសញ្ញា នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមិនមានសញ្ញា នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន នេះជាសង្ខតធម៌ ១ នេះ សង្ខតធម៌ ៩។
ចប់ ពួកធម៌ ៩។
(១០. ទសកនិទ្ទេសោ)
( (១) ទស កិលេសវត្ថូនិ)
[២៦០] បណ្ដាធម៌ទាំងនោះ កិលេសវត្ថុ ១០ តើដូចម្ដេច។ លោភៈ ១ ទោសៈ ១ មោហៈ ១ មានះ ១ ទិដ្ឋិ ១ វិចិកិច្ឆា ១ ថីនៈ ១ ឧទ្ធច្ចៈ ១ អហិរិកៈ ១ អនោត្តប្បៈ ១ នេះ កិលេសវត្ថុ ១០។
( (២) ទស អាឃាតវត្ថូនិ)
[២៦១] បណ្ដាធម៌ទាំងនោះ អាឃាតវត្ថុ ១០ យ៉ាង តើដូចម្ដេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនមានប្រយោជន៍ដល់អញ ១ គនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្ត នូវអំពើមិនមានប្រយោជន៍ដល់អញ ១ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់អញ ១ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនមានប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ពេញចិត្តរបស់អញ ១ ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ពេញចិត្តរបស់អញ ១ ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ពេញចិត្តរបស់អញ ១ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមានប្រយោជន៍ដល់បុគ្គលមិនជាទីស្រឡាញ់មិនជាទីពេញចិត្តរបស់អញ ១ ជនឯណោះ កំពុងប្រព្រឹត្ត នូវអំពើមានប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់មិនជាទីពេញចិត្តរបស់អញ ១ ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមានប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អញ ១ ឬថា គំនុំកើតឡើង ក្នុងទីមិនគួរ ១ នេះ អាឃាតវត្ថុ ១០។
( (៣) ទស អកុសលកម្មបថា)
[២៦២] បណ្ដាធម៌ទាំងនោះ អកុសលកម្មបថ ១០ តើដូចម្ដេច។ បាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ បិសុណាវាចា ១ ផរុសវាចា ១ សម្ផប្បលាបៈ ១ អភិជ្ឈា ១ ព្យាបាទ ១ មិច្ឆាទិដ្ឋិ ១ នេះ អកុសលកម្មបថ ១០។
( (៤) ទស សំយោជនានិ)
[២៦៣] បណ្ដាធម៌ទាំងនោះ សញ្ញោជនៈ ១០ តើដូចម្ដេច។ កាមរាគសញ្ញោជនៈ ១ បដិឃសញ្ញោជនៈ ១ មានសញ្ញោជនៈ ១ ទិដ្ឋិសញ្ញោជនៈ ១ វិចិកិច្ឆាសញ្ញោជនៈ ១ សីលព្វតបរាមាសសញ្ញោជនៈ ១ ភវរាគសញ្ញោជនៈ ១ ឥស្សាសញ្ញោជនៈ ១ មច្ឆរិយសញ្ញោជនៈ ១ អវិជ្ជាសញ្ញោជនៈ ១ នេះ សញ្ញោជនៈ ១០។
( (៥) ទស មិច្ឆត្តា)
[២៦៤] បណ្ដាធម៌ទាំងនោះ មិច្ឆត្តធម៌ (សេចក្ដីខុស) ១០ តើដូចម្ដេច។ មិច្ឆាទិដ្ឋិ ១ មិច្ឆាសង្កប្បៈ ១ មិច្ឆាវាចា ១ មិច្ឆាកម្មន្តៈ ១ មិច្ឆាអាជីវៈ ១ មិច្ឆាវាយាមៈ ១ មិច្ឆាសតិ ១ មិច្ឆាសមាធិ ១ មិច្ឆាញាណ ១ មិច្ឆាវិមុត្តិ ១ នេះ មិច្ឆត្តធម៌ ១០។
( (៦) ទសវត្ថុកា មិច្ឆាទិដ្ឋិ)
[២៦៥] បណ្ដាធម៌ទាំងនោះ មិច្ឆាទិដ្ឋិ មានវត្ថុ ១០ តើដូចម្ដេច។ ទានដែលបុគ្គលឲ្យហើយ មិនមានផល ១ ការបូជាធំ មិនមានផល ១ ការបូជាតូច មិនមានផល ១ ផលវិបាកនៃកម្មដែលសត្វធ្វើល្អ និងធ្វើអាក្រក់ មិនមាន ១ លោកនេះ មិនមាន ១ លោកដទៃ មិនមាន ១ មាតា មិនមានគុណ ១ បិតា មិនមានគុណ ១ សត្វជាឱបបាតិកៈកំណើត មិនមាន ១ សមណព្រាហ្មណ៍ទាំងឡាយក្នុងលោក អ្នកប្រព្រឹត្តល្អ ប្រតិបត្តិល្អ ដែលបានធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង នូវលោកនេះ និងលោកខាងមុខ ហើយប្រកាស មិនមាន ១ នេះ មិច្ឆាទិដ្ឋិ មានវត្ថុ ១០។
( (៧) ទសវត្ថុកា អន្តគ្គាហិកា ទិដ្ឋិ)
[២៦៦] បណ្ដាធម៌ទាំងនោះ អន្ដគ្គាហិកទិដ្ឋិ (ទិដ្ឋិដែលប្រកាន់ថា លោកមានទីបំផុត) មានវត្ថុ ១០ តើដូចម្ដេច។ លោកទៀង ១ លោកមិនទៀង ១ លោកមានទីបំផុត ១ លោកមិនមានទីបំផុត ១ ជីវិតក៏គឺសរីរៈ ១ ជីវិតដទៃ សរីរៈដទៃ ១ សត្វខាងមុខអំពីសេចក្ដីស្លាប់កើតទៀត ១ សត្វខាងមុខអំពីសេចក្ដីស្លាប់មិនកើតទៀត ១ សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មាន មិនកើតទៀតក៏មាន ១ សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែន ១ នេះ អន្តគ្គាហិកទិដ្ឋិ មានវត្ថុ ១០។
ចប់ ពួកធម៌ ១០។
(១១. តណ្ហាវិចរិតនិទ្ទេសោ)
( (១) អជ្ឈត្តិកស្ស ឧបាទាយ)
[២៦៧] បណ្ដាធម៌ទាំងនោះ តណ្ហាវិចរិត (ការប្រព្រឹត្តិនៃតណ្ហា) ១៨ អាស្រ័យខន្ធបញ្ចកៈខាងក្នុង តើដូចម្ដេច។ តណ្ហាវិចរិតថា អញមាន ១ តណ្ហាវិចរិតថា អញមានដោយប្រការនេះ ១ តណ្ហាវិចរិតថា អញមានយ៉ាងនេះ ១ តណ្ហាវិចរិតថា អញមានដោយប្រការដទៃ ១ តណ្ហាវិចរិតថា អញនឹងមាន ១ តណ្ហាវិចរិតថា អញនឹងមានដោយប្រការនេះ ១ តណ្ហាវិចរិតថា អញនឹងមានយ៉ាងនេះ ១ តណ្ហាវិចរិតថា អញនឹងមានដោយប្រការដទៃ ១ តណ្ហាវិចរិតថា អញទៀង ១ តណ្ហាវិចរិតថា អញសុខស្រួល ១ តណ្ហាវិចរិតថា អញគួរមាន ១ តណ្ហាវិចរិតថា អញគួរមានដោយប្រការនេះ ១ តណ្ហាវិចរិតថា អញគួរមានយ៉ាងនេះ ១ តណ្ហាវិចរិតថា អញគួរមានដោយប្រការដទៃ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយប្រការនេះ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានយ៉ាងនេះ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយប្រការដទៃ ១។
[២៦៨] ចុះតណ្ហាវិចរិតថា អញមាន តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញពីគ្នាហើយ បាននូវឆន្ទៈថា អញមាន បាននូវមានះថា អញមាន បាននូវទិដ្ឋិថា អញមាន កាលបើធម៌មានឆន្ទៈជាដើមនោះ មាន ដំណើរយឺតយូរនេះ ក៏មាន ថា អញមានដោយប្រការនេះខ្លះ ថាអញមានយ៉ាងនេះខ្លះ ថាអញមានដោយប្រការដទៃខ្លះ។
[២៦៩] ចុះតណ្ហាវិចរិតថា អញមានដោយប្រការនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហាថា អញជាក្ស័ត្រ ឬថា អញជាព្រាហ្មណ៍ ថាអញជាអ្នកជំនួញ ឬថា អញជាអ្នកគ្រួ ថាអញជាគ្រហស្ថ ឬថាអញជាបព្វជិត ថាអញជាទេវតា ឬថាអញជាមនុស្ស ថាអញមានរូប ឬថាអញមិនមានរូប ថាអញមានសញ្ញា ឬថា អញមិនមានសញ្ញា ថាអញមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមានដោយប្រការនេះ។
[២៧០] ចុះតណ្ហាវិចរិតថា អញមានយ៉ាងនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា អញក៏ជាក្ស័ត្រយ៉ាងនោះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញក៏ជាព្រាហ្មណ៍យ៉ាងនោះដែរ ថាបុគ្គលនោះ ជាអ្នកជំនួញយ៉ាងណា អញក៏ជាអ្នកជំនួញយ៉ាងនោះដែរ ឬថា បុគ្គលនោះជាអ្នកគ្រួយ៉ាងណា អញក៏ជាអ្នកគ្រួយ៉ាងនោះដែរ ថា បុគ្គលនោះ ជាគ្រហស្ថយ៉ាងណា អញក៏ជាគ្រហស្ថយ៉ាងនោះដែរ ឬថា បុគ្គលនោះ ជាបព្វជិតយ៉ាងណា អញក៏ជាបព្វជិតយ៉ាងនោះដែរ ថា បុគ្គលនោះជាទេវតាយ៉ាងណា អញក៏ជាទេវតាយ៉ាងនោះដែរ ឬថា បុគ្គលនោះ ជាមនុស្សយ៉ាងណា អញក៏ជាមនុស្សយ៉ាងនោះដែរ ថា បុគ្គលនោះ មានរូបយ៉ាងណា អញក៏មានរូបយ៉ាងនោះដែរ ឬថា បុគ្គលនោះមិនមានរូបយ៉ាងណា អញក៏មិនមានរូបយ៉ាងនោះដែរ ថា បុគ្គលនោះមានសញ្ញាយ៉ាងណា អញក៏មានសញ្ញាយ៉ាងនោះដែរ ឬថា បុគ្គលនោះមិនមានសញ្ញាយ៉ាងណា អញក៏មិនមានសញ្ញាយ៉ាងនោះដែរ ថា បុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងនោះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមានយ៉ាងនេះ។
[២៧១] ចុះតណ្ហាវិចរិតថា អញមានដោយប្រការដទៃ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះ ជាក្ស័ត្រយ៉ាងណា អញមិនមែនជាក្ស័ត្រយ៉ាងនោះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញមិនមែនជាព្រាហ្មណ៍យ៉ាងនោះទេ ថាបុគ្គលនោះជាអ្នកជំនួញយ៉ាងណា អញមិនមែនជាអ្នកជំនួញយ៉ាងនោះទេ ឬថា បុគ្គលនោះជាអ្នកគ្រួយ៉ាងណា អញមិនមែនជាអ្នកគ្រួយ៉ាងនោះទេ ថាបុគ្គលនោះជាគ្រហស្ថយ៉ាងណា អញមិនមែនជាគ្រហស្ថយ៉ាងនោះទេ ឬថា បុគ្គលនោះជាបព្វជិតយ៉ាងណា អញមិនមែនជាបព្វជិតយ៉ាងនោះទេ ថាបុគ្គលនោះជាទេវតាយ៉ាងណា អញមិនមែនជាទេវតាយ៉ាងនោះទេ ឬថា បុគ្គលនោះជាមនុស្សយ៉ាងណា អញមិនមែនជាមនុស្សយ៉ាងនោះទេ ថាបុគ្គលនោះមានរូបយ៉ាងណា អញមិនមានរូបយ៉ាងនោះទេ ឬថា បុគ្គលនោះមិនមានរូបយ៉ាងណា អញមិនមែនមិនមានរូបយ៉ាងនោះទេ ថាបុគ្គលនោះមានសញ្ញាយ៉ាងណា អញមិនមានសញ្ញាយ៉ាងនោះទេ ឬថា បុគ្គលនោះមិនមានសញ្ញាយ៉ាងណា អញមិនមែនមិនមានសញ្ញាយ៉ាងនោះទេ ថាបុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញមិនមែនមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងនោះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមានដោយប្រការដទៃ។
[២៧២] ចុះតណ្ហាវិចរិតថា អញនឹងមាន តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញពីគ្នា ហើយបាននូវឆន្ទៈថា អញនឹងមាន បាននូវមានះថា អញនឹងមាន បាននូវទិដ្ឋិថា អញនឹងមាន កាលបើធម៌មានឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរនេះក៏មាន ថា អញនឹងមាន ដោយប្រការនេះខ្លះ ថាអញនឹងមានយ៉ាងនេះខ្លះ ថាអញនឹងមាន ដោយប្រការដទៃខ្លះ។
[២៧៣] ចុះតណ្ហាវិចរិតថា អញនឹងមានដោយប្រការនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហាថា អញនឹងជាក្ស័ត្រ ឬថា អញនឹងជាព្រាហ្មណ៍ ថា អញនឹងជាអ្នកជំនួញ ឬថា អញនឹងជាអ្នកគ្រួ ថា អញនឹងជាគ្រហស្ថ ឬថា អញនឹងជាបព្វជិត ថា អញនឹងជាទេវតា ឬថា អញនឹងជាមនុស្ស ថា អញនឹងជាបុគ្គលមិនមានរូប ឬថា អញនឹងជាបុគ្គលមានរូប ថា អញនឹងជាបុគ្គលមានសញ្ញា ឬថា អញនឹងជាបុគ្គលមិនមានសញ្ញា ថា អញនឹងជាបុគ្គលមានសញ្ញា ក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមានដោយប្រការនេះ។
[២៧៤] ចុះតណ្ហាវិចរិតថា អញនឹងមានយ៉ាងនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃ ថាបុគ្គលនោះជាក្ស័ត្រ យ៉ាងណា អញនឹងបានជាក្ស័ត្រយ៉ាងនោះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញនឹងបានជាព្រាហ្មណ៍យ៉ាងនោះដែរ។ បេ។ ថា បុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អញនឹងមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនេះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមានយ៉ាងនេះ។
[២៧៥] ចុះតណ្ហាវិចរិតថា អញនឹងមានដោយប្រការដទៃ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃ ថាបុគ្គលនោះជាក្ស័ត្រយ៉ាងណា អញនឹងមិនមែនជាក្ស័ត្រយ៉ាងនោះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍ យ៉ាងណា អញនឹងមិនមែនជាព្រាហ្មណ៍ យ៉ាងនោះទេ។ បេ។ ថា បុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញនឹងមិនមែនមានសញ្ញា ក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមានដោយប្រការដទៃ។
[២៧៦] ចុះតណ្ហាវិចរិតថា អញទៀង តើដូចម្ដេច។ ដំណើរនៃតណ្ហាព្រោះធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញពីគ្នា ថា អញជាបុគ្គលទៀង មាំមួន ប្រាកដ មិនប្រែប្រួលជាធម្មតា យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញទៀង។
[២៧៧] ចុះតណ្ហាវិចរិតថា អញសុខស្រួល តើដូចម្ដេច។ ដំណើរនៃតណ្ហាព្រោះធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញពីគ្នា ថា អញនឹងដាច់សូន្យ នឹងវិនាស នឹងមិនកើតទៀត យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញសុខស្រួល។
[២៧៨] ចុះតណ្ហាវិចរិតថា អញគួរមាន តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញពីគ្នា ហើយបាននូវឆន្ទៈថា អញគួរមាន បាននូវមានះថា អញគួរមាន បាននូវទិដ្ឋិថា អញគួរមាន កាលបើធម៌មានឆន្ទៈជាដើមនោះ មានដំណើរយឺតយូរនេះក៏មាន ថា អញគួរមាន ដោយប្រការនេះខ្លះ ថា អញគួរមាន យ៉ាងនេះខ្លះ ថា អញគួរមាន ដោយប្រការដទៃខ្លះ។
[២៧៩] ចុះតណ្ហាវិចរិតថា អញគួរមានដោយប្រការនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ថាអញគួរតែជាក្ស័ត្រ ឬថា អញគួរតែជាព្រាហ្មណ៍ ថាអញគួរតែជាអ្នកជំនួញ ឬថា អញគួរតែជាអ្នកគ្រួ ថាអញគួរតែជាគ្រហស្ថ ឬថា អញគួរតែជាបព្វជិត ថាអញគួរតែជាទេវតា ឬថា អញគួរតែជាមនុស្ស ថាអញគួរតែជាបុគ្គលមានរូប ឬថា អញគួរតែជាបុគ្គលមិនមានរូប ថាអញគួរតែជាបុគ្គលមានសញ្ញា ឬថា អញគួរតែជាបុគ្គលមិនមានសញ្ញា ថាអញគួរតែជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមាន ដោយប្រការនេះ។
[២៨០] ចុះតណ្ហាវិចរិតថា អញគួរមានយ៉ាងនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃ ថាបុគ្គលនោះជាក្ស័ត្រយ៉ាងណា អញគួរតែជាក្ស័ត្រយ៉ាងនោះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញគួរតែជាព្រាហ្មណ៍យ៉ាងនោះដែរ។ បេ។ ថា បុគ្គលនោះ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញគួរតែជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងនោះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមាន យ៉ាងនេះ។
[២៨១] ចុះតណ្ហាវិចរិតថា អញគួរមានដោយប្រការដទៃ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រ យ៉ាងណា អញគួរតែមិនមែនជាក្ស័ត្រ យ៉ាងនោះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍ យ៉ាងណា អញគួរតែមិនមែនជាព្រាហ្មណ៍យ៉ាងនោះទេ។ បេ។ ថា បុគ្គលនោះ មានសញ្ញា ក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អញគួរតែមិនមែនជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមានដោយប្រការដទៃ។
[២៨២] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញពីគ្នា ហើយបាននូវឆន្ទៈថា អម្បាលយ៉ាងអញ គួរមាន បាននូវមានះថា អម្បាលយ៉ាងអញ គួរមាន បាននូវទិដ្ឋិថា អម្បាលយ៉ាងអញ គួរមាន កាលបើធម៌មានឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរនេះក៏មាន ថាអម្បាលយ៉ាងអញ គួរមាន ដោយប្រការនេះខ្លះ ថា អម្បាលយ៉ាងអញគួរមាន យ៉ាងនេះខ្លះ ថាអម្បាលយ៉ាងអញ គួរមាន ដោយប្រការដទៃខ្លះ។
[២៨៣] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហាថា អម្បាលយ៉ាងអញ គួរតែជាក្ស័ត្រ ឬថា អម្បាលយ៉ាងអញ គួរតែជាព្រាហ្មណ៍ ថាអម្បាលយ៉ាងអញ គួរតែជាអ្នកជំនួញ ឬថា អម្បាលយ៉ាងអញ គួរតែជាអ្នកគ្រួ ថាអម្បាលយ៉ាងអញ គួរតែជាគ្រហស្ថ ឬថា អម្បាលយ៉ាងអញ គួរតែជាបព្វជិត ថាអម្បាលយ៉ាងអញ គួរតែជាទេវតា ឬថា អម្បាលយ៉ាងអញ គួរតែជាមនុស្ស ថាអម្បាលយ៉ាងអញ គួរតែជាបុគ្គលមានរូប ឬថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមិនមានរូប ថាអម្បាលយ៉ាងអញ គួរតែជាបុគ្គលមានសញ្ញា ឬថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមិនមានសញ្ញា ថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមាន ដោយប្រការនេះ។
[២៨៤] ចុះតណ្ហាវិចរិតថា អញគួរមាន យ៉ាងនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃ ថា បុគ្គលនោះ ជាក្ស័ត្រយ៉ាងណា អម្បាលយ៉ាងអញ ក៏គួរជាក្ស័ត្រយ៉ាងនោះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អម្បាលយ៉ាងអញក៏គួរជាព្រាហ្មណ៍យ៉ាងនោះដែរ។ បេ។ ថាបុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អម្បាលយ៉ាងអញ ក៏គួរជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានយ៉ាងនេះ។
[២៨៥] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយប្រការដទៃ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា អម្បាលយ៉ាងអញ គួរតែមិនមែនជាក្ស័ត្រយ៉ាងនោះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អម្បាលយ៉ាងអញ គួរតែមិនមែនជាព្រាហ្មណ៍ យ៉ាងនោះទេ។ បេ។ ថាបុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អម្បាលយ៉ាងអញ គួរតែមិនមែនមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយប្រការដទៃ។
នេះតណ្ហាវិចរិត ១៨ អាស្រ័យខន្ធបពា្ចកៈខាងក្នុង។
( (២) ពាហិរស្ស ឧបាទាយ)
[២៨៦] បណ្ដាធម៌ទាំងនោះ តណ្ហាវិចរិត ១៨ អាស្រ័យខន្ធបញ្ចកៈខាងក្រៅ តើដូចម្ដេច។ តណ្ហាវិចរិតថា អញមានដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញនឹងមាន ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញនឹងមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញនឹងមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញនឹងមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញទៀង ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញសុខស្រួល ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញគួរមាន ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញគួរមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញគួរមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញគួរមាន ដោយប្រការដទៃដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ ១។
[២៨៧] ចុះតណ្ហាវិចរិតថា អញមាន ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញពីគ្នាហើយបាននូវឆន្ទៈថា អញមាន ដោយខន្ធបញ្ចកៈនេះ បាននូវមានះថា អញមាន ដោយខន្ធបញ្ចកៈនេះ បាននូវទិដ្ឋិថា អញមាន ដោយខន្ធបញ្ចកៈនេះ កាលបើធម៌មានឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរនេះក៏មាន ថាអញមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះខ្លះ។
[២៨៨] ចុះតណ្ហាវិចរិតថា អញមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហាថា អញជាក្ស័ត្រ ដោយហេតុនេះ ឬថា អញជាព្រាហ្មណ៍ ដោយហេតុនេះ ថាអញជាអ្នកជំនួញ ដោយហេតុនេះ ឬថាអញជាអ្នកគ្រួ ដោយហេតុនេះ ថាអញជាគ្រហស្ថ ដោយហេតុនេះ ឬថាអញជាបព្វជិតដោយហេតុនេះ ថាអញជាទេវតាដោយហេតុនេះ ឬថាអញជាមនុស្សដោយហេតុនេះ ថាអញមានរូបដោយហេតុនេះ ឬថាអញមិនមានរូបដោយហេតុនេះ ថាអញមានសញ្ញា ដោយហេតុនេះ ឬថាអញមិនមានសញ្ញាដោយហេតុនេះ ថាអញមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ។
[២៨៩] ចុះតណ្ហាវិចរិតថា អញមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា អញក៏ជាក្ស័ត្រយ៉ាងនោះ ដោយហេតុនេះដែរ ឬថា បុគ្គលនោះថាព្រាហ្មណ៍យ៉ាងណា អញក៏ជាព្រាហ្មណ៍យ៉ាងនោះ ដោយហេតុនេះដែរ។ បេ។ ថា បុគ្គលនោះ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញក៏ជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងនោះ ដោយហេតុនេះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ។
[២៩០] ចុះតណ្ហាវិចរិតថា អញមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា អញមិនមែនជាក្ស័ត្រយ៉ាងនោះ ដោយហេតុនេះទេ ឬថាបុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញមិនមែនជាព្រាហ្មណ៍យ៉ាងនោះ ដោយហេតុនេះទេ។ បេ។ ថា បុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញមិនមែនមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះ ដោយហេតុនេះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ។
[២៩១] ចុះតណ្ហាវិចរិតថា អញនឹងមាន ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញពីគ្នាហើយ បាននូវឆន្ទៈថា អញនឹងមានដោយហេតុនេះ បាននូវមានះថា អញនឹងមាន ដោយហេតុនេះ បាននូវទិដ្ឋិថា អញនឹងមានដោយហេតុនេះ កាលបើធម៌មានឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរនេះក៏មាន ថាអញនឹងមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញនឹងមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញនឹងមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះខ្លះ។
[២៩២] ចុះតណ្ហាវិចរិតថា អញនឹងមានដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហាថា អញនឹងបានជាក្ស័ត្រ ដោយហេតុនេះ ឬថា អញនឹងបានជាព្រាហ្មណ៍ដោយហេតុនេះ ថាអញនឹងបានជាអ្នកជំនួញ ដោយហេតុនេះ ឬថាអញនឹងបានជាអ្នកគ្រួ ដោយហេតុនេះ ថាអញនឹងបានជាគ្រហស្ថ ដោយហេតុនេះ ឬថាអញនឹងបានជាបព្វជិត ដោយហេតុនេះ ថាអញនឹងបានជាទេវតា ដោយហេតុនេះ ឬថាអញនឹងបានជាមនុស្ស ដោយហេតុនេះ ថាអញនឹងជាបុគ្គលមានរូប ដោយហេតុនេះ ឬថាអញ្ញនឹងជាបុគ្គលមិនមានរូប ដោយហេតុនេះ ថាអញនឹងជាបុគ្គលមានសញ្ញា ដោយហេតុនេះ ឬថាអញនឹងជាបុគ្គលមិនមានសញ្ញា ដោយហេតុនេះ ថាអញនឹងជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ។
[២៩៣] ចុះតណ្ហាវិចរិតថា អញនឹងមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា អញនឹងបានជាក្ស័ត្រយ៉ាងនោះ ដោយហេតុនេះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញនឹងបានជាព្រាហ្មណ៍យ៉ាងនោះ ដោយហេតុនេះដែរ។ បេ។ ថាបុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អញនឹងបានជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះ ដោយហេតុនេះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ។
[២៩៤] ចុះតណ្ហាវិចរិតថា អញនឹងមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា អញនឹងមិនមែនជាក្ស័ត្រយ៉ាងនោះ ដោយហេតុនេះទេ ឬថាបុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញនឹងមិនមែនជាព្រាហ្មណ៍យ៉ាងនោះ ដោយហេតុនេះទេ។ បេ។ ថាបុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញនឹងមិនមែនមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងនោះ ដោយហេតុនេះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ។
[២៩៥] ចុះតណ្ហាវិចរិតថា អញទៀង ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញពីគ្នាថា អញជាបុគ្គលទៀងទាត់ មាំមួន ប្រាកដ មិនប្រែប្រួលជាធម្មតា ដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញជាបុគ្គលទៀង ដោយខន្ធបញ្ចកៈនេះ។
[២៩៦] ចុះតណ្ហាវិចរិតថា អញសុខស្រួល ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញពីគ្នាថា អញនឹងដាច់សូន្យ នឹងវិនាស នឹងមិនកើតទៀត ដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញសុខស្រួល ដោយខន្ធបញ្ចកៈនេះ។
[២៩៧] ចុះតណ្ហាវិចរិតថា អញគួរមាន ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញពីគ្នាហើយ បាននូវឆន្ទៈថា អញគួរមាន ដោយខន្ធបញ្ចកៈនេះ បាននូវមានះថា អញគួរមាន ដោយខន្ធបញ្ចកៈនេះ បាននូវទិដ្ឋិថា អញគួរមាន ដោយខន្ធបញ្ចកៈនេះ កាលបើធម៌មានឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរនេះ ក៏កើតមាន ថាអញគួរមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញគួរមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញគួរមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះខ្លះ។
[២៩៨] ចុះតណ្ហាវិចរិតថា អញគួរមានដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ថាអញគួរជាក្ស័ត្រ ដោយហេតុនេះ ឬថាអញគួរជាព្រាហ្មណ៍ដោយហេតុនេះ ថាអញគួរជាអ្នកជំនួញ ដោយហេតុនេះ ឬថា អញគួរជាអ្នកគ្រួដោយហេតុនេះ ថាអញគួរជាគ្រហស្ថៈដោយហេតុនេះ ឬថា អញគួរជាបព្វជិត ដោយហេតុនេះ ថាអញគួរជាទេវតា ដោយហេតុនេះ ឬថា អញគួរជាមនុស្ស ដោយហេតុនេះ ថាអញគួរជាបុគ្គលមានរូប ដោយហេតុនេះ ឬថា អញគួរជាបុគ្គលមិនមានរូប ដោយហេតុនេះ ថាអញគួរជាបុគ្គលមានសញ្ញា ដោយហេតុនេះ ឬថា អញគួរជាបុគ្គលមិនមានសញ្ញា ដោយហេតុនេះ ថាអញគួរជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមានដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ។
[២៩៩] ចុះតណ្ហាវិចរិតថា អញគួរមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា អញគួរតែជាក្ស័ត្រយ៉ាងនោះ ដោយហេតុនេះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញគួរតែជាព្រាហ្មណ៍យ៉ាងនោះ ដោយហេតុនេះដែរ។ បេ។ ថា បុគ្គលនោះ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អញគួរតែជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះ ដោយហេតុនេះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ។
[៣០០] ចុះតណ្ហាវិចរិតថា អញគួរមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រ យ៉ាងណា អញគួរតែមិនមែនជាក្ស័ត្រ យ៉ាងនោះ ដោយហេតុនេះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍ យ៉ាងណា អញគួរតែមិនមែនជាព្រាហ្មណ៍ យ៉ាងនោះ ដោយហេតុនេះទេ។ បេ។ ថា បុគ្គលនោះមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន យ៉ាងណា អញគួរតែមិនមែនមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន យ៉ាងនោះ ដោយហេតុនេះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ។
[៣០១] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញពីគ្នាហើយ បាននូវឆន្ទៈថា អម្បាលយ៉ាងអញ គួរមាន ដោយហេតុនេះ បាននូវមានះ ថា អម្បាលយ៉ាងអញ គួរមាន ដោយហេតុនេះ បាននូវទិដ្ឋិថា អម្បាលយ៉ាងអញ គួរមាន ដោយហេតុនេះ កាលបើធម៌មានឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរនេះក៏មាន ថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថា អម្បាលយ៉ាងអញ គួរមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះខ្លះ។
[៣០២] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហាថា អម្បាលយ៉ាងអញ គួរតែជាក្ស័ត្រ ដោយហេតុនេះ ឬថា អម្បាលយ៉ាងអញ គួរតែជាព្រាហ្មណ៍ ដោយហេតុនេះ ថា អម្បាលយ៉ាងអញ គួរតែជាអ្នកជំនួញ ដោយហេតុនេះ ឬថា អម្បាលយ៉ាងអញ គួរតែជាអ្នកគ្រួ ដោយហេតុនេះ ថា អម្បាលយ៉ាងអញ គួរតែជាគ្រហស្ថ ដោយហេតុនេះ ឬថា អម្បាលយ៉ាងអញ គួរតែជាបព្វជិត ដោយហេតុនេះ ថា អម្បាលយ៉ាងអញ គួរតែជាទេវតា ដោយហេតុនេះ ឬថា អម្បាលយ៉ាងអញ គួរតែជាមនុស្ស ដោយហេតុនេះ ថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមានរូប ដោយហេតុនេះ ឬថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមិនមានរូប ដោយហេតុនេះ ថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមានសញ្ញា ដោយហេតុនេះ ឬថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមិនមានសញ្ញា ដោយហេតុនេះ ថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ។
[៣០៣] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រ យ៉ាងណា អម្បាលយ៉ាងអញ គួរតែជាក្ស័ត្រ យ៉ាងនោះ ដោយហេតុនេះដែរ ឬថា បុគ្គលនោះ ជាព្រាហ្មណ៍ យ៉ាងណា អម្បាលយ៉ាងអញ គួរតែជាព្រាហ្មណ៍ យ៉ាងនោះ ដោយហេតុនេះដែរ។ បេ។ ថា បុគ្គលនោះ មានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន យ៉ាងណា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន យ៉ាងនោះ ដោយហេតុនេះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ។
[៣០៤] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រ យ៉ាងណា អម្បាលយ៉ាងអញ គួរតែមិនមែនជាក្ស័ត្រ យ៉ាងនោះ ដោយហេតុនេះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍ យ៉ាងណា អម្បាលយ៉ាងអញ គួរតែមិនមែនជាព្រាហ្មណ៍ យ៉ាងនោះ ដោយហេតុនេះទេ។ បេ។ ថា បុគ្គលនោះមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន យ៉ាងណា អម្បាលយ៉ាងអញ គួរតែមិនមែនមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន យ៉ាងនោះ ដោយហេតុនេះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ។ នេះ តណ្ហាវិចរិត ១៨ អាស្រ័យខន្ធបញ្ចកៈខាងក្រៅ។
[៣០៥] តណ្ហាវិចរិត ១៨ នេះ អាស្រ័យនូវខន្ធបញ្ចកៈខាងក្នុង តណ្ហាវិចរិត ១៨ នេះ អាស្រ័យនូវខន្ធបញ្ចកៈខាងក្រៅ ត្រូវជាតណ្ហាវិចរិត ៣៦ ព្រោះប្រមូលរួបរួមតណ្ហាវិចរិតទាំងពីរពួកនោះ ក្នុងទីជាមួយគ្នា។ តណ្ហាវិចរិត ៣៦ ខាងអតីត តណ្ហាវិចរិត ៣៦ ខាងអនាគត តណ្ហាវិចរិត ៣៦ ខាងបច្ចុប្បន្ន មានសភាពយ៉ាងនេះ ត្រូវជាតណ្ហាវិចរិត ១០៨ ព្រោះប្រមូលរួបរួមតណ្ហាវិចរិតទាំងអស់នោះ ក្នុងទីជាមួយគ្នា ដូចបានរៀបរាប់មកនេះ។
[៣០៦] បណ្ដាធម៌ទាំងនោះ ទិដ្ឋិ ៦២ តើដូចម្ដេច។ (ទិដ្ឋិ ៦២) ដែលព្រះមានព្រះភាគសំដែងហើយ ក្នុងវេយ្យាករណ៍ ឈ្មោះព្រហ្មជាលសូត្រ គឺសស្សតវាទ ៤ ឯកច្ចសស្សតិកវាទ ៤ អន្តានន្តិកវាទ ៤ អមរាវិក្ខេបិកវាទ ៤ អធិច្ចសមុប្បន្និកវាទ ២ សញ្ញិវាទ ១៦ អសញ្ញិវាទ ៨ នេវសញ្ញិនាសញ្ញិវាទ ៨ ឧច្ឆេទវាទ ៧ ទិដ្ឋធម្មនិព្វានវាទ ៥ នេះ ទិដ្ឋិ ៦២ ដែលព្រះមានព្រះភាគសំដែងហើយ ក្នុងវេយ្យាករណ៍ ឈ្មោះព្រហ្មជាលសូត្រ។
ចប់ ខុទ្ទកវត្ថុវិភង្គ។
(១. សព្ពសង្គាហិកវារោ)
[៣០៧] ខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន សច្ចៈប៉ុន្មាន ឥន្រ្ទិយប៉ុន្មាន ហេតុប៉ុន្មាន អាហារប៉ុន្មាន ផស្សៈប៉ុន្មាន វេទនាប៉ុន្មាន សញ្ញាប៉ុន្មាន ចេតនាប៉ុន្មាន ចិត្តប៉ុន្មាន។
[៣០៨] ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ សច្ចៈ ៤ ឥន្រ្ទិយ ២២ ហេតុ ៩ អាហារ ៤ ផស្សៈ ៧ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧។
[៣០៩] បណ្ដាធម៌ទាំងនោះ ខន្ធ ៥ តើដូចម្ដេច។ រូបក្ខន្ធ ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះហៅថា ខន្ធ ៥។
[៣១០] បណ្ដាធម៌ទាំងនោះ អាយតនៈ ១២ តើដូចម្ដេច។ ចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ សទ្ទាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នេះហៅថា អាយតនៈ ១២។
[៣១១] បណ្ដាធម៌ទាំងនោះ ធាតុ ១៨ តើដូចម្ដេច។ ចក្ខុធាតុ ១ រូបធាតុ ១ ចក្ខុវិញ្ញាណធាតុ ១ សោតធាតុ ១ សទ្ទធាតុ ១ សោតវិញ្ញាណធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ឃានវិញ្ញាណធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ ជិវ្ហាវិញ្ញាណធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ កាយវិញ្ញាណធាតុ ១ មនោធាតុ ១ ធម្មធាតុ ១ មនោវិញ្ញាណធាតុ ១ នេះហៅថា ធាតុ ១៨។
[៣១២] បណ្ដាធម៌ទាំងនោះ សច្ចៈ ៤ តើដូចម្ដេច។ ទុក្ខសច្ច ១ សមុទយសច្ច ១ មគ្គសច្ច ១ និរោធសច្ច ១ នេះហៅថា សច្ចៈ ៤។
[៣១៣] បណ្ដាធម៌ទាំងនោះ ឥន្រ្ទិយ ២២ តើដូចម្ដេច។ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ១ បុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សុខិន្រ្ទិយ ១ ទុក្ខិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ទោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អនញ្ញតញ្ញស្សាមីតិន្រ្ទិយ ១ អញ្ញិន្រ្ទិយ ១ អញ្ញាតាវិន្រ្ទិយ ១ នេះហៅថា ឥន្រ្ទិយ ២២។
[៣១៤] បណ្ដាធម៌ទាំងនោះ ហេតុ ៩ តើដូចម្ដេច។ កុសលហេតុ ៣ អកុសលហេតុ ៣ អព្យាកតហេតុ ៣។ បណ្ដាហេតុទាំងនោះ កុសលហេតុ ៣ តើដូចម្ដេច។ អលោភៈ ជាកុសលហេតុ ១ អទោសៈ ជាកុសលហេតុ ១ អមោហៈ ជាកុសលហេតុ ១ នេះ កុសលហេតុ ៣។ បណ្ដាហេតុទាំងនោះ អកុសលហេតុ ៣ តើដូចម្ដេច។ លោភៈ ជាអកុសលហេតុ ១ ទោសៈ ជាអកុសលហេតុ ១ មោហៈ ជាអកុសលហេតុ ១ នេះ អកុសលហេតុ ៣។ បណ្ដាហេតុទាំងនោះ អព្យាកតហេតុ ៣ តើដូចម្ដេច។ អលោភៈ ១ អទោសៈ ១ អមោហៈ ១ ក្នុងវិបាកនៃកុសលធម៌ទាំងឡាយ ឬក្នុងកិរិយាព្យាកតធម៌ទាំងឡាយ នេះ អព្យាកតហេតុ ៣។ នេះហៅថា ហេតុ ៩។
[៣១៥] បណ្ដាធម៌ទាំងនោះ អាហារ ៤ តើដូចម្ដេច។ កពឡិង្ការាហារ ១ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះហៅថា អាហារ ៤។
[៣១៦] បណ្ដាធម៌ទាំងនោះ ផស្សៈ ៧ តើដូចម្ដេច។ ចក្ខុសម្ផ័ស្ស ១ សោតសម្ផ័ស្ស ១ ឃានសម្ផ័ស្ស ១ ជិវ្ហាសម្ផ័ស្ស ១ កាយសម្ផ័ស្ស ១ មនោធាតុសម្ផ័ស្ស ១ មនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា ផស្សៈ ៧។
[៣១៧] បណ្ដាធម៌ទាំងនោះ វេទនា ៧ តើដូចម្ដេច។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស ១ វេទនាកើតអំពីសោតសម្ផ័ស្ស ១ វេទនាកើតអំពីឃានសម្ផ័ស្ស ១ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស ១ វេទនាកើតអំពីកាយសម្ផ័ស្ស ១ វេទនាកើតអំពីមនោធាតុសម្ផ័ស្ស ១ វេទនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា វេទនា ៧។
[៣១៨] បណ្ដាធម៌ទាំងនោះ សញ្ញា ៧ តើដូចម្ដេច។ សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស ១ សញ្ញាកើតអំពីសោតសម្ផ័ស្ស ១ សញ្ញាកើតអំពីឃានសម្ផ័ស្ស ១ សញ្ញាកើតអំពីជិវ្ហាសម្ផ័ស្ស ១ សញ្ញាកើតអំពីកាយសម្ផ័ស្ស ១ សញ្ញាកើតអំពីមនោធាតុសម្ផ័ស្ស ១ សញ្ញាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា សញ្ញា ៧។
[៣១៩] បណ្ដាធម៌ទាំងនោះ ចេតនា ៧ តើដូចម្ដេច។ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស ១ ចេតនាកើតអំពីសោតសម្ផ័ស្ស ១ ចេតនាកើតអំពីឃានសម្ផ័ស្ស ១ ចេតនាកើតអំពីជិវ្ហាសម្ផ័ស្ស ១ ចេតនាកើតអំពីកាយសម្ផ័ស្ស ១ ចេតនាកើតអំពីមនោសម្ផ័ស្ស ១ ចេតនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា ចេតនា ៧។
[៣២០] បណ្ដាធម៌ទាំងនោះ ចិត្ត ៧ តើដូចម្ដេច។ ចក្ខុវិញ្ញាណ ១ សោតវិញ្ញាណ ១ ឃានវិញ្ញាណ ១ ជិវ្ហាវិញ្ញាណ ១ កាយវិញ្ញាណ ១ មនោធាតុ ១ មនោវិញ្ញាណធាតុ ១ នេះហៅថា ចិត្ត ៧។
(២. ឧប្បត្តានុប្បត្តិវារោ)
(១. កាមធាតុ)
[៣២១] ក្នុងកាមធាតុ មានខន្ធប៉ុន្មាន។ បេ។ មានចិត្តប៉ុន្មាន។ ក្នុងកាមធាតុ មានខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ សច្ចៈ ៣ ឥន្រ្ទិយ ២២ ហេតុ ៩ អាហារ ៤ ផស្សៈ ៧ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧។ បណ្ដាធម៌ទាំងនោះ ក្នុងកាមធាតុ មានខន្ធ ៥ តើដូចម្ដេច។ រូបក្ខន្ធ ១។ បេ។ វិញ្ញាណក្ខន្ធ ១ នេះហៅថា ក្នុងកាមធាតុ មានខន្ធ ៥។ បណ្ដាធម៌ទាំងនោះ ក្នុងកាមធាតុ មានអាយតនៈ ១២ តើដូចម្ដេច។ ចក្ខាយតនៈ ១ រូបាយតនៈ ១។ បេ។ មនាយតនៈ ១ ធម្មាយតនៈ ១ នេះហៅថា ក្នុងកាមធាតុ មានអាយតនៈ ១២។ បណ្ដាធម៌ទាំងនោះ ក្នុងកាមធាតុ មានធាតុ ១៨ តើដូចម្ដេច។ ចក្ខុធាតុ ១ រូបធាតុ ១ ចក្ខុវិញ្ញាណធាតុ ១។ បេ។ មនោធាតុ ១ ធម្មធាតុ ១ មនោវិញ្ញាណធាតុ ១ នេះហៅថា ក្នុងកាមធាតុ មានធាតុ ១៨។ បណ្ដាធម៌ទាំងនោះ ក្នុងកាមធាតុ មានសច្ចៈ ៣ តើដូចម្ដេច។ ទុក្ខសច្ច ១ សមុទយសច្ច ១ មគ្គសច្ច ១ នេះហៅថា ក្នុងកាមធាតុ មានសច្ចៈ ៣។ បណ្ដាធម៌ទាំងនោះ ក្នុងកាមធាតុ មានឥន្រ្ទិយ ២២ តើដូចម្តេច។ ចក្ខុន្រ្ទិយ ១។ បេ។ អញ្ញាតាវិន្រ្ទិយ ១ នេះហៅថា ក្នុងកាមធាតុ មានឥន្រ្ទិយ ២២។ បណ្តាធម៌ទាំងនោះ ក្នុងកាមធាតុមានហេតុ ៩ តើដូចម្ដេច។ កុសលហេតុ ៣ អកុសលហេតុ ៣ អព្យាកតហេតុ ៣ នេះហៅថា ក្នុងកាមធាតុ មានហេតុ ៩។ បណ្តាធម៌ទាំងនោះ ក្នុងកាមធាតុ មានអាហារ ៤ តើដូចម្ដេច។ កពឡិង្ការាហារ ១ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះហៅថា ក្នុងកាមធាតុ មានអាហារ ៤។ បណ្តាធម៌ទាំងនោះ ក្នុងកាមធាតុ មានផស្សៈ ៧ តើដូចម្ដេច។ ចក្ខុសម្ផ័ស្ស ១។ បេ។ មនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា ក្នុងកាមធាតុមានផស្សៈ ៧។ បណ្តាធម៌ទាំងនោះ ក្នុងកាមធាតុ មានវេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧ តើដូចម្ដេច។ ចក្ខុវិញ្ញាណ ១។ បេ។ មនោធាតុ ១ មនោវិញ្ញាណធាតុ ១ នេះហៅថា ក្នុងកាមធាតុ មានចិត្ត ៧។
(២. រូបធាតុ)
[៣២២] ក្នុងរូបធាតុ មានខន្ធប៉ុន្មាន។ បេ។ មានចិត្តប៉ុន្មាន។ ក្នុងរូបធាតុ មានខន្ធ ៥ អាយតនៈ ៦ ធាតុ ៩ សច្ចៈ ៣ ឥន្រ្ទិយ ១៤ ហេតុ ៨ អាហារ ៣ ផស្សៈ ៤ វេទនា ៤ សញ្ញា ៤ ចេតនា ៤ ចិត្ត ៤។ បណ្ដាធម៌ទាំងនោះ ក្នុងរូបធាតុ មានខន្ធ ៥ តើដូចម្ដេច។ រូបក្ខន្ធ ១។ បេ។ វិញ្ញាណក្ខន្ធ ១ នេះហៅថា ក្នុងរូបធាតុ មានខន្ធ ៥។ បណ្ដាធម៌ទាំងនោះ ក្នុងរូបធាតុ មានអាយតនៈ ៦ តើដូចម្ដេច។ ចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ សទ្ទាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នេះហៅថា ក្នុងរូបធាតុ មានអាយតនៈ ៦។ បណ្តាធម៌ទាំងនោះ ក្នុងរូបធាតុ មានធាតុ ៩ តើដូចម្ដេច។ ចក្ខុធាតុ ១ រូបធាតុ ១ ចក្ខុវិញ្ញាណធាតុ ១ សោតធាតុ ១ សទ្ទធាតុ ១ សោតវិញ្ញាណធាតុ ១ មនោធាតុ ១ ធម្មធាតុ ១ មនោវិញ្ញាណធាតុ ១ នេះហៅថា ក្នុងរូបធាតុ មានធាតុ ៩។ បណ្តាធម៌ទាំងនោះ ក្នុងរូបធាតុ មានសច្ចៈ ៣ តើដូចម្ដេច។ ទុក្ខសច្ច ១ សមុទយសច្ច ១ មគ្គសច្ច ១ នេះហៅថា ក្នុងរូបធាតុ មានសច្ចៈ ៣។ បណ្តាធម៌ទាំងនោះ ក្នុងរូបធាតុ មានឥន្រ្ទិយ ១៤ តើដូចម្ដេច។ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អនញ្ញតញ្ញស្សាមីតិន្រ្ទិយ ១ អញ្ញិន្រ្ទិយ ១ អញ្ញាតាវិន្រ្ទិយ ១ នេះហៅថា ក្នុងរូបធាតុ មានឥន្រ្ទិយ ១៤។ បណ្តាធម៌ទាំងនោះ ក្នុងរូបធាតុ មានហេតុ ៨ តើដូចម្ដេច។ កុសលហេតុ ៣ អកុសលហេតុ ២ អព្យាកតហេតុ ៣។ បណ្តាហេតុទាំងនោះ កុសលហេតុ ៣ តើដូចម្ដេច។ អលោភៈ ជាកុសលហេតុ ១ អទោសៈ ជាកុសលហេតុ ១ អមោហៈ ជាកុសលហេតុ ១ នេះហៅថា កុសលហេតុ ៣។ បណ្តាធម៌ទាំងនោះ អកុសលហេតុ ២ តើដូចម្ដេច។ លោភៈ ជាអកុសលហេតុ ១ មោហៈ ជាអកុសលហេតុ ១ នេះហៅថា អកុសលហេតុ ២។ បណ្តាហេតុទាំងនោះ អព្យាកតហេតុ ៣ តើដូចម្ដេច។ អលោភៈ ១ អទោសៈ ១ អមោហៈ ១ ក្នុងវិបាកនៃកុសលធម៌ទាំងឡាយ ឬក្នុងកិរិយាព្យាកតធម៌ទាំងឡាយ នេះហៅថា អព្យាកតហេតុ ៣។ នេះហៅថា ក្នុងរូបធាតុ មានហេតុ ៨។ បណ្ដាធម៌ទាំងនោះ ក្នុងរូបធាតុ មានអាហារ ៣ តើដូចម្ដេច។ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះហៅថា ក្នុងរូបធាតុ មានអាហារ ៣។ បណ្ដាធម៌ទាំងនោះ ក្នុងរូបធាតុ មានផស្សៈ ៤ តើដូចម្ដេច។ ចក្ខុសម្ផ័ស្ស ១ សោតសម្ផ័ស្ស ១ មនោធាតុសម្ផ័ស្ស ១ មនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា ក្នុងរូបធាតុ មានផស្សៈ ៤។ បណ្ដាធម៌ទាំងនោះ ក្នុងរូបធាតុ មានវេទនា ៤ តើដូចម្ដេច។ សញ្ញាបួន ១ ចេតនាបួន ១ ចិត្តបួន ១ ចក្ខុវិញ្ញាណ សោតវិញ្ញាណ មនោធាតុ មនោវិញ្ញាណធាតុ ១ នេះហៅថា ក្នុងរូបធាតុ មានចិត្ត ៤។
(៣. អរូបធាតុ)
[៣២៣] ក្នុងអរូបធាតុ មានខន្ធប៉ុន្មាន។ បេ។ មានចិត្តប៉ុន្មាន។ ក្នុងអរូបធាតុ មានខន្ធ ៤ អាយតនៈ ២ ធាតុ ២ សច្ចៈ ៣ ឥន្រ្ទិយ ១១ ហេតុ ៨ អាហារ ៣ ផស្សៈ ១ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១។ បណ្ដាធម៌ទាំងនោះ ក្នុងអរូបធាតុ មានខន្ធ ៤ តើដូចម្ដេច។ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះហៅថា ក្នុងអរូបធាតុ មានខន្ធ ៤។ បណ្ដាធម៌ទាំងនោះ ក្នុងអរូបធាតុ មានអាយតនៈ ២ តើដូចម្ដេច។ មនាយតនៈ ១ ធម្មាយតនៈ ១ នេះហៅថា ក្នុងអរូបធាតុ មានអាយតនៈ ២។ បណ្ដាធម៌ទាំងនោះ ក្នុងអរូបធាតុ មានធាតុ ២ តើដូចម្ដេច។ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នេះហៅថា ក្នុងអរូបធាតុ មានធាតុ ២។ បណ្ដាធម៌ទាំងនោះ ក្នុងអរូបធាតុ មានសច្ចៈ ៣ តើដូចម្ដេច។ ទុក្ខសច្ចៈ ១ សមុទយសច្ចៈ ១ មគ្គសច្ច ១ នេះហៅថា ក្នុងអរូបធាតុ មានសច្ចៈ ៣។ បណ្ដាធម៌ទំាងនោះ ក្នុងអរូបធាតុ មានឥន្រ្ទិយ ១១ តើដូចម្ដេច។ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អញ្ញិន្រ្ទិយ ១ អញ្ញាតាវិន្រ្ទិយ ១ នេះហៅថា ក្នុងអរូបធាតុ មានឥន្រ្ទិយ ១១។ បណ្ដាធម៌ទាំងនោះ ក្នុងអរូបធាតុ មានហេតុ ៨ តើដូចម្ដេច។ កុសលហេតុ ៣ អកុសលហេតុ ២ អព្យាកតហេតុ ៣ នេះហៅថា ក្នុងអរូបធាតុ មានហេតុ ៨។ បណ្ដាធម៌ទាំងនោះ ក្នុងអរូបធាតុ មានអាហារ ៣ តើដូចម្ដេច។ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះហៅថា ក្នុងអរូបធាតុ មានអាហារ ៣។ បណ្ដាធម៌ទាំងនោះ ក្នុងអរូបធាតុ មានផស្សៈ ១ តើដូចម្ដេច។ មនោវិញ្ញាណធាតុសម្ផ័ស្ស នេះហៅថា ក្នុងអរូបធាតុ មានផស្សៈ ១។ បណ្តាធម៌ទាំងនោះ ក្នុងអរូបធាតុ មានវេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ តើដូចម្ដេច។ មនោវិញ្ញាណធាតុ នេះហៅថា ក្នុងអរូបធាតុ មានចិត្ត ១។
(៤. អបរិយាបន្នំ)
[៣២៤] ក្នុងអបរិយាបន្នធម៌ (លោកុត្តរភូមិ) មានខន្ធប៉ុន្មាន។ បេ។ មានចិត្តប៉ុន្មាន។ ក្នុងអបរិយាបន្នធម៌ មានខន្ធ ៤ អាយតនៈ ២ ធាតុ ២ សច្ចៈ ២ ឥន្រ្ទិយ ១២ ហេតុ ៦ អាហារ ៣ ផស្សៈ ១ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១។ បណ្ដាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានខន្ធ ៤ តើដូចម្ដេច។ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មានខន្ធ ៤។ បណ្ដាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានអាយតនៈ ២ តើដូចម្ដេច។ មនាយតនៈ ១ ធម្មាយតនៈ ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មានអាយតនៈ ២។ បណ្ដាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានធាតុ ២ តើដូចម្ដេច។ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មានធាតុ ២។ បណ្ដាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានសច្ចៈ ២ តើដូចម្ដេច។ មគ្គសច្ច ១ និរោធសច្ច ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មានសច្ចៈ ២។ បណ្ដាធម៌ទំាងនោះ ក្នុងអបរិយាបន្នធម៌ មានឥន្រ្ទិយ ១២ តើដូចម្ដេច។ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អនញ្ញតញ្ញស្សាមីតិន្រ្ទិយ ១ អញ្ញិន្រ្ទិយ ១ អញ្ញាតាវិន្រ្ទិយ ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មានឥន្រ្ទិយ ១២។ បណ្ដាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានហេតុ ៦ តើដូចម្ដេច។ កុសលហេតុ ៣ អព្យាកតហេតុ ៣។ បណ្ដាហេតុទាំងនោះ កុសលហេតុ តើដូចម្ដេច។ អលោភៈ ជាកុសលហេតុ ១ អទោសៈ ជាកុសលហេតុ ១ អមោហៈ ជាកុសលហេតុ ១ នេះហៅថា កុសលហេតុ ៣។ បណ្ដាហេតុទាំងនោះ អព្យាកតហេតុ ៣ តើដូចម្ដេច។ អលោភៈ ១ អទោសៈ ១ អមោហៈ ១ ក្នុងវិបាកនៃកុសលធម៌ទាំងឡាយ នេះហៅថា អព្យាកតហេតុ ៣។ នេះហៅថា ក្នុងអបរិយាបន្នធម៌ មានហេតុ ៦។ បណ្ដាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានអាហារ ៣ តើដូចម្ដេច។ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មានអាហារ ៣។ បណ្ដាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានផស្សៈ ១ តើដូចម្តេច។ មនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មានផស្សៈ ១។ បណ្តាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានវេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ តើដូចម្ដេច។ មនោវិញ្ញាណធាតុ នេះហៅថា ក្នុងអបរិយាបន្នធម៌ មានចិត្ត ១។
(៣. បរិយាបន្នាបរិយាបន្នវារោ)
(១. កាមធាតុ)
[៣២៥] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន រាប់បញ្ចូលក្នុងកាមធាតុ ខន្ធប៉ុន្មាន មិនរាប់បញ្ចូលក្នុងកាមធាតុ។ បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន រាប់បញ្ចូលក្នុងកាមធាតុ ចិត្តប៉ុន្មាន មិនរាប់បញ្ចូលក្នុងកាមធាតុ។ រូបក្ខន្ធ រាប់បញ្ចូលក្នុងកាមធាតុ ខន្ធ ៤ រាប់បញ្ចូលក្នុងកាមធាតុ ក៏មាន មិនរាប់បញ្ចូលក្នុងកាមធាតុក៏មាន។ អាយតនៈ ១០ រាប់បញ្ចូលក្នុងកាមធាតុ អាយតនៈ ២ រាប់បញ្ចូលក្នុងកាមធាតុក៏មាន មិនរាប់បញ្ចូលក្នុងកាមធាតុក៏មាន។ ធាតុ ១៦ រាប់បញ្ចូលក្នុងកាមធាតុ ធាតុ ២ រាប់បញ្ចូលក្នុងកាមធាតុក៏មាន មិនរាប់បញ្ចូលក្នុងកាមធាតុក៏មាន។ សមុទយសច្ច រាប់បញ្ចូលក្នុងកាមធាតុ សច្ច ២ មិនរាប់បញ្ចូលក្នុងកាមធាតុ ទុក្ខសច្ច រាប់បញ្ចូលក្នុងកាមធាតុ ក៏មាន មិនរាប់បញ្ចូលក្នុងកាមធាតុ ក៏មាន។ ឥន្រ្ទិយ ១០ រាប់បញ្ចូលក្នុងកាមធាតុ ឥន្រ្ទិយ ៣ មិនរាប់បញ្ចូលក្នុងកាមធាតុ ឥន្រ្ទិយ ៩ រាប់បញ្ចូលក្នុងកាមធាតុ ក៏មាន មិនរាប់បញ្ចូលក្នុងកាមធាតុ ក៏មាន។ អកុសលហេតុ ៣ រាប់បញ្ចូលក្នុងកាមធាតុ ហេតុ ៦ រាប់បញ្ចូលក្នុងកាមធាតុក៏មាន មិនរាប់បញ្ចូលក្នុងកាមធាតុក៏មាន។ កពឡិង្ការាហារ រាប់បញ្ចូលក្នុងកាមធាតុ អាហារ ៣ រាប់បញ្ចូលក្នុងកាមធាតុក៏មាន មិនរាប់បញ្ចូលក្នុងកាមធាតុក៏មាន។ ផស្សៈ ៦ រាប់បញ្ចូលក្នុងកាមធាតុ មនោវិញ្ញាណធាតុសម្ផ័ស្ស រាប់បញ្ចូលក្នុងកាមធាតុក៏មាន មិនរាប់បញ្ចូលក្នុងកាមធាតុក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ រាប់បញ្ចូលក្នុងកាមធាតុ មនោវិញ្ញាណធាតុ រាប់បញ្ចូលក្នុងកាមធាតុក៏មាន មិនរាប់បញ្ចូលក្នុងកាមធាតុក៏មាន។
(២. រូបធាតុ)
[៣២៦] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន រាប់បញ្ចូលក្នុងរូបធាតុ ខន្ធប៉ុន្មាន មិនរាប់បញ្ចូលក្នុងរូបធាតុ។ បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន រាប់បញ្ចូលក្នុងរូបធាតុ ចិត្តប៉ុន្មាន មិនរាប់បញ្ចូលក្នុងរូបធាតុ។ រូបខន្ធ មិនរាប់បញ្ចូលក្នុងរូបធាតុ ខន្ធ ៤ រាប់បញ្ចូលក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងរូបធាតុក៏មាន។ អាយតនៈ ១០ មិនរាប់បញ្ចូលក្នុងរូបធាតុ អាយតនៈ ២ រាប់បញ្ចូលក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងរូបធាតុក៏មាន។ ធាតុ ១៦ មិនរាប់បញ្ចូលក្នុងរូបធាតុ ធាតុ ២ រាប់បញ្ចូលក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងរូបធាតុក៏មាន។ សច្ចៈ ៣ មិនរាប់បញ្ចូលក្នុងរូបធាតុ ទុក្ខសច្ច រាប់បញ្ចូលក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងរូបធាតុក៏មាន។ ឥន្រ្ទិយ ១៣ មិនរាប់បញ្ចូលក្នុងរូបធាតុ ឥន្រ្ទិយ ៩ រាប់បញ្ចូលក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងរូបធាតុក៏មាន។ អកុសលហេតុ ៣ មិនរាប់បញ្ចូលក្នុងរូបធាតុ ហេតុ ៦ រាប់បញ្ចូលក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងរូបធាតុ ក៏មាន។ កពឡិង្ការាហារ មិនរាប់បញ្ចូលក្នុងរូបធាតុ អាហារ ៣ រាប់បញ្ចូលក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងរូបធាតុក៏មាន។ ផស្សៈ ៦ មិនរាប់បញ្ចូលក្នុងរូបធាតុ មនោវិញ្ញាណធាតុសម្ផ័ស្ស រាប់បញ្ចូលក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងរូបធាតុក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ មិនរាប់បញ្ចូលក្នុងរូបធាតុ មនោវិញ្ញាណធាតុ រាប់បញ្ចូលក្នុងរូបធាតុ ក៏មាន មិនរាប់បញ្ចូលក្នុងរូបធាតុ ក៏មាន។
(៣. អរូបធាតុ)
[៣២៧] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន រាប់បញ្ចូលក្នុងអរូបធាតុ ខន្ធប៉ុន្មាន មិនរាប់បញ្ចូលក្នុងអរូបធាតុ។ បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន រាប់បញ្ចូលក្នុងអរូបធាតុ ចិត្តប៉ុន្មាន មិនរាប់បញ្ចូលក្នុងអរូបធាតុ។ រូបខន្ធ មិនរាប់បញ្ចូលក្នុងអរូបធាតុ ខន្ធ ៤ រាប់បញ្ចូលក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងអរូបធាតុក៏មាន។ អាយតនៈ ១០ មិនរាប់បញ្ចូលក្នុងអរូបធាតុ អាយតនៈ ២ រាប់បញ្ចូលក្នុងអរូបធាតុ ក៏មាន មិនរាប់បញ្ចូលក្នុងអរូបធាតុ ក៏មាន។ ធាតុ ១៦ មិនរាប់បញ្ចូលក្នុងអរូបធាតុ ធាតុ ២ រាប់បញ្ចូលក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងអរូបធាតុក៏មាន។ សច្ចៈ ៣ មិនរាប់បញ្ចូលក្នុងអរូបធាតុ ទុក្ខសច្ច រាប់បញ្ចូលក្នុងអរូបធាតុ ក៏មាន មិនរាប់បញ្ចូលក្នុងអរូបធាតុ ក៏មាន។ ឥន្រ្ទិយ ១៤ មិនរាប់បញ្ចូលក្នុងអរូបធាតុ ឥន្រ្ទិយ ៨ រាប់បញ្ចូលក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងអរូបធាតុក៏មាន។ អកុសលហេតុ ៣ មិនរាប់បញ្ចូលក្នុងអរូបធាតុ ហេតុ ៦ រាប់បញ្ចូលក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងអរូបធាតុក៏មាន។ កពឡិង្ការាហារ មិនរាប់បញ្ចូលក្នុងអរូបធាតុ អាហារ ៣ រាប់បញ្ចូលក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងអរូបធាតុក៏មាន។ ផស្សៈ ៦ មិនរាប់បញ្ចូលក្នុងអរូបធាតុ មនោវិញ្ញាណធាតុសម្ផ័ស្ស រាប់បញ្ចូលក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងអរូបធាតុក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ មិនរាប់បញ្ចូលក្នុងអរូបធាតុ មនោវិញ្ញាណធាតុ រាប់បញ្ចូលក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងអរូបធាតុក៏មាន។
(៤. បរិយាបន្នាបរិយាបន្នំ)
[៣២៨] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន ជាបរិយាបន្នៈ ខន្ធប៉ុន្មាន ជាអបរិយាបន្នៈ។ បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន ជាបរិយាបន្នៈ ចិត្តប៉ុន្មាន ជាអបរិយាបន្នៈ។ រូបក្ខន្ធ ជាបរិយាបន្នៈ ខន្ធ ៤ ជាបរិយាបន្នៈ ក៏មាន ជាអបរិយាបន្នៈ ក៏មាន។ អាយតនៈ ១០ ជាបរិយាបន្នៈ អាយតនៈ ២ ជាបរិយាបន្នៈ ក៏មាន ជាអបរិយាបន្នៈ ក៏មាន។ ធាតុ ១៦ ជាបរិយាបន្នៈ ធាតុ ២ ជាបរិយាបន្នៈ ក៏មាន ជាអបរិយាបន្នៈ ក៏មាន។ សច្ចៈ ២ ជាបរិយាបន្នៈ សច្ចៈ ២ ជាអបរិយាបន្នៈ។ ឥន្រ្ទិយ ១០ ជាបរិយាបន្នៈ ឥន្រ្ទិយ ៣ ជាអបរិយាបន្នៈ ឥន្រ្ទិយ ៩ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ អកុសលហេតុ ៣ ជាបរិយាបន្នៈ ហេតុ ៦ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ កពឡិង្ការាហារ ជាបរិយាបន្នៈ អាហារ ៣ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ ផស្សៈ ៦ ជាបរិយាបន្នៈ មនោវិញ្ញាណធាតុសម្ផ័ស្ស ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ ជាបរិយាបន្នៈ មនោវិញ្ញាណធាតុ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។
(៤. ធម្មទស្សនវារោ)
(១. កាមធាតុ)
[៣២៩] ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ ខន្ធប៉ុន្មាន កើតប្រាកដ។ បេ។ ចិត្តប៉ុន្មាន កើតប្រាកដ។ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ ខន្ធ ៥ នៃសត្វទាំងពួង កើតប្រាកដ។ អាយតនៈ ១១ នៃសត្វពួកខ្លះ កើតប្រាកដ អាយតនៈ ១០ នៃសត្វពួកខ្លះ កើតប្រាកដ អាយតនៈ ១០ នៃសត្វពួកខ្លះដទៃទៀត កើតប្រាកដ អាយតនៈ ៩ នៃសត្វពួកខ្លះ កើតប្រាកដ អាយតនៈ ៧ នៃសត្វពួកខ្លះ កើតប្រាកដ។ ធាតុ ១១ នៃសត្វពួកខ្លះ កើតប្រាកដ ធាតុ ១០ នៃសត្វពួកខ្លះ កើតប្រាកដ ធាតុ ១០ នៃសត្វពួកខ្លះ ដទៃទៀត កើតប្រាកដ ធាតុ ៩ នៃសត្វពួកខ្លះ កើតប្រាកដ ធាតុ ៧ នៃសត្វពួកខ្លះ កើតប្រាកដ។ សច្ចៈ ១ នៃសត្វទាំងពួង កើតប្រាកដ។ ឥន្រ្ទិយ ១៤ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ១៣ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ១៣ នៃសត្វពួកខ្លះ ដទៃទៀត កើតប្រាកដ ឥន្រ្ទិយ ១២ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ១០ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៩ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៩ ដទៃទៀត នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៨ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៨ ដទៃទៀត នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៧ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៥ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៤ នៃសត្វពួកខ្លះ កើតប្រាកដ។ ហេតុ ៣ នៃសត្វពួកខ្លះ កើតប្រាកដ ហេតុ ២ នៃសត្វពួកខ្លះ កើតប្រាកដ សត្វពួកខ្លះ ជាអហេតុកៈ កើតប្រាកដ។ អាហារ ៤ នៃសត្វទាំងពួង កើតប្រាកដ។ ផស្សៈ ១ នៃសត្វទាំងពួង កើតប្រាកដ។ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ នៃសត្វទាំងពួង កើតប្រាកដ។
[៣៣០] ខន្ធ ៥ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ តើដូចម្ដេច។ រូបក្ខន្ធ ១។ បេ។ វិញ្ញាណក្ខន្ធ ១ ខន្ធទាំង ៥ នេះ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះអាយតនៈ ១១ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ អាយតនៈ ១១ គឺ ចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃពួកទេវតាជាកាមាវចរ នៃមនុស្សដែលកើតក្នុងបឋមកប្ប នៃប្រេតជាឱបបាតិកៈ នៃអសុរ ជាឱបបាតិកៈ នៃតិរច្ឆាន ជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលមានអាយតនៈគ្រប់គ្រាន់ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះអាយតនៈ ១១ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះអាយតនៈ ១០ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ អាយតនៈ ១០ គឺរូបាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃប្រេត ជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរកជាសត្វដែលខ្វាក់អំពីកំណើត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះអាយតនៈ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះអាយតនៈ ១០ ដទៃទៀត នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ អាយតនៈ ១០ គឺ ចក្ខាយតនៈ ១ រូបាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលថ្លង់អំពីកំណើត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះអាយតនៈ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះអាយតនៈ ៩ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ អាយតនៈ ៩ គឺរូបាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលខ្វាក់ និងថ្លង់អំពីកំណើត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះអាយតនៈ ៩ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះអាយតនៈ ៧ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ អាយតនៈ ៧ គឺ រូបាយតនៈ ១ គន្ធាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃសត្វដេកក្នុងគភ៌ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះ អាយតនៈ ៧ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះធាតុ ១១ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ធាតុ ១១ គឺ ចក្ខុធាតុ ១ រូបធាតុ ១ សោតធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃទេវតាជាកាមាវចរ នៃមនុស្សដែលកើតក្នុងបឋមកប្ប នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលមានអាយតនៈគ្រប់គ្រាន់ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះធាតុ ១១ នៃសត្វទាំងនុ៎ះ កើតប្រាកដក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះធាតុ ១០ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ធាតុ ១០ គឺ រូបធាតុ ១ សោតធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលខ្វាក់អំពីកំណើត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះធាតុ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះធាតុ ១០ ដទៃទៀត នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ធាតុ ១០ គឺចក្ខុធាតុ ១ រូបធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃប្រេត ជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆាន ជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលថ្លង់អំពីកំណើត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះធាតុ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះធាតុ ៩ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ធាតុ ៩ គឺ រូបធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលខ្វាក់ និងថ្លង់អំពីកំណើត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះធាតុ ៩ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះធាតុ ៧ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ធាតុ ៧ គឺ រូបធាតុ ១ គន្ធធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃសត្វដេកក្នុងគក៌ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះធាតុ ៧ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះសច្ចៈ ១ នៃសត្វទាំងពួង កើតប្រាកដក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ តើដូចម្ដេច។ ទុក្ខសច្ច នេះសច្ចៈ ១ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១៤ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ១៤ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ នៃកាមាវចរទេវតា ជាសហេតុកៈ [ប្រកបដោយហេតុ មានអលោភៈជាដើម។] ជាញាណសម្បយុត្ត12) តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ១៤ នៃទេវតាទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១៣ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ឥន្រ្ទិយ ១៣ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ នៃកាមាវចរទេវតា ជាសហេតុកៈ ជាញាណវិប្បយុត្ត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ១៣ នៃទេវតាទាំងនុ៎ះកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១៣ ដទៃទៀត នៃសត្វណា កើតប្រាកដក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ១៣ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ នៃមនុស្សដែលកើតក្នុងបឋមកប្ប ជាសហេតុកៈ ជាញាណសម្បយុត្ត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ១៣ នៃមនុស្សទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១២ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ១២ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ នៃមនុស្សដែលកើតក្នុងបឋមកប្ប ជាសហេតុកៈ ជាញាណវិប្បយុត្ត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ១២ នៃមនុស្សទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១០ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ១០ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្ទ្រិយ ១ នៃសត្វដែលដេកក្នុងគភ៌ ជាសហេតុកៈ ជាញាណសម្បយុត្ត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ៩ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ៩ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ នៃសត្វដែលដេកក្នុងគភ៌ ជាសហេតុកៈ ជាញាណវិប្បយុត្ត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ៩ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ៩ ដទៃទៀត នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ឥន្រ្ទិយ ៩ គឺ ចក្ខុន