User Tools

Site Tools


Translations of this page?:
km:tipitaka:book_083

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៨៣ - Book 83

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 22112020 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 22112020 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៨៣ - Tipitaka Book 083, for change log on ati.eu see here: រាយការណ៍ ភាគ ០៨៣



book_083.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_083.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ៨៣

ទ. ១

អភិធម្មបិដក

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ។

ធាតុកថា

(ធាតុកថា)

មាតិកា (ឧទ្ទេស)

(ឧទ្ទេសោ)

មាតិកា [មាតិកាមាន ៥ គឺ ក-នយមាតិកា (មាតិការបស់ន័យ) ដែលលោកតំកល់ទុកដោយបទ ១៤ គឺ សង្គហោ អសង្គហោ។ បេ។ វិប្បយុត្តេន សង្គហិតំ អសង្គហិតំ។ ខ-អព្ភន្តរមាតិកា(មតិកាខាងក្នុង) ដែលលោកតំកល់ទុកដោយបទ ១២៥ គឺ បញ្ចក្ខន្ធា។ បេ។ មនសិការោ។ គ-នយមុខមាតិកា (មាតិកាជាប្រធានរបស់ន័យ) ដែលលោកតំកល់ទុកដោយបទ ៤ គឺ តីហិសង្គហោ តីហិអសង្គហោ ចតូហិសម្បយោគោ ចតូហិវិប្បយោគោ។ ឃ-លក្ខណមាតិកា(មាតិកាសំដែងនូវលក្ខណៈ) ដែលលោកតំកល់ទុកដោយបទ ២ គឺ សភាគោ វិសភាគោ។ ង-ពាហិរមាតិកា (មាតិកាខាងក្រៅ) ដែលលោកបំព្រួញនូវតិកបទ ៦៦ និងទុកបទ២០០។]

(នយមាតិកា ទី១)

(១. នយមាតិកា)

[១] ការសង្រ្គោះ1) ការមិនសង្រ្គោះ ការមិនសង្រ្គោះ មួយអន្លើដោយការសង្រ្គោះ ការសង្រ្គោះ មួយអន្លើដោយការមិនសង្រ្គោះ ការសង្រ្គោះ មួយអន្លើដោយការសង្រ្គោះ ការមិនសង្រ្គោះ មួយអន្លើដោយការមិនសង្រ្គោះ ការប្រកបព្រម ការប្រាសចេញ ការប្រាសចេញ មួយអន្លើដោយការប្រកបព្រម ការប្រកបព្រម មួយអន្លើដោយការប្រាសចេញ ការប្រកបព្រម មួយអន្លើដោយការប្រកបព្រម ការប្រាសចេញ មួយអន្លើដោយការប្រាសចេញ ការប្រកបព្រម និងការប្រាសចេញ មួយអន្លើដោយការសង្រ្គោះ ការសង្រ្គោះ និងការមិនសង្រ្គោះ មួយអន្លើដោយការប្រកបព្រម ការប្រកបព្រម និងការប្រាសចេញ មួយអន្លើដោយការមិនសង្រ្គោះ ការសង្រ្គោះ និងការមិនសង្រ្គោះ មួយអន្លើដោយការប្រាសចេញ។

(អព្ភន្តរមាតិកា ទី២)

(២. អព្ភន្តរមាតិកា)

ខន្ធ៥ អាយតនៈ១២ ធាតុ១៨ សច្ចៈ៤ ឥន្រ្ទិយ២២ បដិច្ចសមុប្បាទ សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឈាន៤ អប្បមញ្ញា៤ ឥន្រ្ទិយ៥ ពលៈ៥ ពោជ្ឈង្គ៧ មគ្គមានអង្គ៨ ដ៏ប្រសើរ ផស្សៈ វេទនា សញ្ញា ចេតនា ចិត្ត អធិមោក្ខ (ការជឿស៊ប់) មនសិការ (ការធ្វើទុកក្នុងចិត្ត)។

(នយមុខមាតិកា ទី៣)

(៣. នយមុខមាតិកា)

ការសង្រ្គោះដោយបទ ៣2) ការមិនសង្រ្គោះដោយបទ៣ ការសមប្រកបដោយបទ ៤3) ការប្រាសចេញចាកបទ៤។

(លក្ខណមាតិកា ទី៤)

(៤. លក្ខណមាតិកា)

ធម៌មានចំណែកស្មើ ធម៌មានចំណែកមិនស្មើ។

(ពាហិរមាតិកា ទី៥)

(៥. ពាហិរមាតិកា)

ធម្មសង្គណិទាំងអស់ ជាមាតិកានៃធាតុកថា។

ចប់ មាតិកា។

សង្គហាសង្គហបទនិទ្ទេស (ទី១ បឋមនយ)

(១. បឋមនយោ ១. សង្គហាសង្គហបទនិទ្ទេសោ)

(ខន្ធ ទី១)

(១. ខន្ធោ)

[២] រូបក្ខន្ធ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ រូបក្ខន្ធ សង្រ្គោះដោយខន្ធ១ អាយតនៈ១១ ធាតុ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ៤ អាយតនៈ១ ធាតុ៧។

[៣] វេទនាខន្ធ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ វេទនាខន្ធ សង្រ្គោះដោយខន្ធ១ អាយតនៈ១ ធាតុ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ៤ អាយតនៈ១១ ធាតុ១៧។

[៤] សញ្ញាខន្ធ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ សញ្ញាខន្ធ សង្រ្គោះដោយខន្ធ១ អាយតនៈ១ ធាតុ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ៤ អាយតនៈ១១ ធាតុ១៧។

[៥] សង្ខារក្ខន្ធ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ សង្ខារក្ខន្ធ សង្រ្គោះដោយខន្ធ១ អាយតនៈ១ ធាតុ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ៤ អាយតនៈ១១ ធាតុ១៧។

[៦] វិញ្ញាណក្ខន្ធ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ វិញ្ញាណក្ខន្ធសង្រ្គោះដោយខន្ធ១ អាយតនៈ១ ធាតុ៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ៤ អាយតនៈ១១ ធាតុ១១។

[៧] រូបក្ខន្ធ និងវេទនាខន្ធ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ រូបក្ខន្ធ និងវេទនាខន្ធ សង្រ្គោះដោយខន្ធ២ អាយតនៈ១១ ធាតុ១១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ៣ អាយតនៈ ១ ធាតុ៧។

[៨] រូបក្ខន្ធ និងសញ្ញាខន្ធ សង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧។

[៩] រូបក្ខន្ធ និងសង្ខារក្ខន្ធ សង្រ្គោះដោយខន្ធ២ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧។

[១០] រូបក្ខន្ធ និងវិញ្ញាណក្ខន្ធ សង្រ្គោះដោយខន្ធ ២ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ មិនមែនមិនសង្រ្គោះ ដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១១] រូបក្ខន្ធ វេទនាខន្ធ និងសញ្ញាខន្ធ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ រូបក្ខន្ធ វេទនាខន្ធ និងសញ្ញាខន្ធ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១ ធាតុ ៧។

[១២] រូបក្ខន្ធ វេទនាខន្ធ និងសង្ខារក្ខន្ធ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១ ធាតុ ៧។

[១៣] រូបក្ខន្ធ វេទនាខន្ធ និងវិញ្ញាណក្ខន្ធ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១៤] រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ និងសង្ខារក្ខន្ធ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ និងសង្ខារក្ខន្ធ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។

[១៥] រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ និងវិញ្ញាណក្ខន្ធ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១៦] រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ និងវិញ្ញាណក្ខន្ធ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ និងវិញ្ញាណក្ខន្ធ សង្រ្គោះដោយខន្ធ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១៧] បញ្ចក្ខន្ធ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ បញ្ចក្ខន្ធ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

(អាយតនៈ ទី២)

(២. អាយតនំ)

[១៨] ចក្ខ្វាយតនៈ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ចក្ខ្វាយតនៈ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[១៩] សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[២០] មនាយតនៈ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ១១ ធាតុ ១១។

[២១] ធម្មាយតនៈ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ១១ ធាតុ ១៧។

[២២] ចក្ខ្វាយតនៈ និងសោតាយតនៈ សង្រ្គោះដោយខន្ធ ១ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦។

[២៣] ចក្ខ្វាយតនៈ និងឃានាយតនៈ ១ ចក្ខ្វាយតនៈ និងជិវា្ហយតនៈ ១ ចក្ខ្វាយតនៈ និងកាយាយតនៈ ១ ចក្ខ្វាយតនៈ និងរូបាយតនៈ ១ ចក្ខ្វាយតនៈ និងសទ្ទាយតនៈ ១ ចក្ខ្វាយតនៈ និងគន្ធាយតនៈ ១ ចក្ខ្វាយតនៈ និងរសាយតនៈ ១ ចក្ខ្វាយតនៈ និងផោដ្ឋព្វាយតនៈ ១ សង្រ្គោះដោយខន្ធ ១ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦។

[២៤] ចក្ខ្វាយតនៈ និងមនាយតនៈ សង្រ្គោះដោយខន្ធ ២ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ អាយតនៈ ១០ ធាតុ១០។

[២៥] ចក្ខ្វាយតនៈ និងធម្មាយតនៈ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[២៦] អាយតនៈ ១២ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ អាយតនៈ ១២ រៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

(ធាតុ ទី៣)

(៣. ធាតុ)

[២៧] ចក្ខុធាតុ សង្គ្រោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ចក្ខុធាតុ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[២៨] សោតធាតុ ឃានធាតុ ជិវ្ហាធាតុ កាយធាតុ រូបធាតុ សទ្ទធាតុ គន្ធធាតុ រសធាតុ ផោដ្ឋព្វធាតុ ចក្ខុវិញ្ញាណធាតុ សោតវិញ្ញាណធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាវិញ្ញាណធាតុ កាយវិញ្ញាណធាតុ មនោធាតុ មនោវិញ្ញាណធាតុ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[២៩] ធម្មធាតុ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១៧។

[៣០] ចក្ខុធាតុ និងសោតធាតុ សង្រ្គោះដោយខន្ធ ១ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦។

[៣១] ចក្ខុធាតុ និងឃានធាតុ ១ ចក្ខុធាតុ និងជិវ្ហាធាតុ ១ ចក្ខុធាតុ និងកាយធាតុ ១ ចក្ខុធាតុ និងរូបធាតុ ១ ចក្ខុធាតុ និងសទ្ទធាតុ ១ ចក្ខុធាតុ និងគន្ធធាតុ ១ ចក្ខុធាតុ និងរសធាតុ ១ ចក្ខុធាតុ និងផោដ្ឋព្វធាតុ ១ សង្រ្គោះដោយខន្ធ ១ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦។

[៣២] ចក្ខុធាតុ និងចក្ខុវិញ្ញាណធាតុ សង្រ្គោះដោយខន្ធ ២ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ អាយតនៈ ១០ ធាតុ ១៦។

[៣៣] ចក្ខុធាតុ និងសោតវិញ្ញាណធាតុ ១ ចក្ខុធាតុ និងឃានវិញ្ញាណធាតុ ១ ចក្ខុធាតុ និងជិវ្ហាវិញ្ញាណធាតុ ១ ចក្ខុធាតុ និងកាយវិញ្ញាណធាតុ ១ ចក្ខុធាតុ និងមនោធាតុ ១ ចក្ខុធាតុ និងមនោវិញ្ញាណធាតុ ១ សង្រ្គោះដោយខន្ធ ២ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ អាយតនៈ ១០ ធាតុ ១៦។

[៣៤] ចក្ខុធាតុ និងធម្មធាតុ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៣៥] ធាតុទាំង ១៨ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ធាតុទាំង ១៨ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

(សច្ច ទី៤)

(៤. សច្ចំ)

[៣៦] ទុក្ខសច្ច សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ទុក្ខសច្ច សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៣៧] សមុទយសច្ច និងមគ្គសច្ច សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៣៨] និរោធសច្ច មិនសង្រ្គោះដោយខន្ធណានីមួយឡើយ សង្រ្គោះដោយអាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៥ អាយតនៈ ១១ ធាតុ ១៧។

[៣៩] ទុក្ខសច្ច និងសមុទយសច្ច សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤០] ទុក្ខសច្ច និងមគ្គសច្ច សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤១] ទុក្ខសច្ច និងនិរោធសច្ច វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤២] ទុក្ខសច្ច សមុទយសច្ច និងមគ្គសច្ច សង្គ្រោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្គ្រោះដោយខន្ធណាមួយ មិនមែនមិនសង្គ្រោះដោយអាយតនៈណាមួយ មិនមែនមិនសង្គ្រោះដោយធាតុណាមួយឡើយ។

[៤៣] ទុក្ខសច្ច សមុទយសច្ច និងនិរោធសច្ច វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្គ្រោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៤] ទុក្ខសច្ច សមុទយសច្ច មគ្គសច្ច និងនិរោធសច្ច វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្គ្រោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៥] សច្ច ៤ សង្គ្រោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ សច្ច ៤ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្គ្រោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

(ឥន្ទ្រិយំ ទី៥)

(៥. ឥន្ទ្រិយំ)

[៤៦] ចក្ខុន្ទ្រិយ សង្គ្រោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ចក្ខុន្ទ្រិយ សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៤៧] សោតិន្ទ្រិយ ឃានិន្ទ្រិយ ជិវិ្ហន្ទ្រិយ កាយិន្ទ្រិយ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៤៨] មនិន្ទ្រិយ សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។

[៤៩] ជីវិតិន្ទ្រិយ សង្គ្រោះដោយខន្ធ ២ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៣ អាយតនៈ ១១ ធាតុ ១៧

[៥០] សុខិន្ទ្រិយ ទុក្ខិន្ទ្រិយ សោមនស្សិន្ទ្រិយ ទោមនស្សិន្ទ្រិយ ឧបេក្ខិន្ទ្រិយ សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ អញ្ញិន្ទ្រិយ និងអញ្ញាតាវិន្ទ្រិយ សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៥១] ចក្ខុន្ទ្រិយ និងសោតិន្ទ្រិយ សង្គ្រោះដោយខន្ធ ១ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦។

[៥២] ចក្ខុន្ទ្រិយ និងឃានិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងជិវ្ហិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងកាយិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងឥត្ថិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងបុរិសិន្ទ្រិយ ១ សង្គ្រោះដោយខន្ធ ១ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦។

[៥៣] ចក្ខុន្ទ្រិយ និងមនិន្ទ្រិយ សង្គ្រោះដោយខន្ធ ២ អាយតនៈ ២ ធាតុ ៨។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៣ អាយតនៈ ១០ ធាតុ ១០។

[៥៤] ចក្ខុន្ទ្រិយ និងជីវិតិន្ទ្រិយ សង្គ្រោះដោយខន្ធ ២ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ អាយតនៈ ១០ ធាតុ ១៦។

[៥៥] ចក្ខុន្ទ្រិយ និងសុខិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងទុក្ខិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងសោមនស្សិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងទោមនស្សិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងឧបេក្ខិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងសទ្ធិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងវីរិយិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងសតិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងសមាធិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងបញ្ញិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងអនញ្ញតញ្ញស្សាមីតិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងអញ្ញិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងអញ្ញាតាវិន្ទ្រិយ ១ សង្គ្រោះដោយខន្ធ ២ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៣ អាយតនៈ ១០ ធាតុ ១៦។

[៥៦] ឥន្ទ្រិយ ២២ សង្គ្រោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ឥន្ទ្រិយ ២២ សង្គ្រោះដោយខន្ធ ៤ អាយតនៈ ៧ ធាតុ ១៣។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ៥ ធាតុ ៥។

(បដិច្ចសមុប្បាទាទិ ទី៦)

(៦. បដិច្ចសមុប្បាទាទិ)

[៥៧] អវិជ្ជា សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៥៨] សង្ខារ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៥៩] វិញ្ញាណ (កើតមាន) ព្រោះសង្ខារជាបច្ច័យ សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។

[៦០] នាមរូប (កើតមាន) ព្រោះវិញ្ញាណជាបច្ច័យ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។

[៦១] សឡាយតនៈ (កើតមាន) ព្រោះនាមរូបជាបច្ច័យ សង្គ្រោះដោយខន្ធ ២ អាយតនៈ ៦ ធាតុ ១២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ អាយតនៈ ៦ ធាតុ ៦។

[៦២] ផស្សៈ (កើតមាន) ព្រោះសឡាយតនៈជាបច្ច័យ វេទនា (កើតមាន) ព្រោះផស្សៈជាបច្ច័យ តណ្ហា (កើតមាន) ព្រោះវេទនាជាបច្ច័យ ឧបាទាន (កើតមាន) ព្រោះតណ្ហាជាបច្ច័យ កម្មភព (កើតមាន) ព្រោះឧបាទានជាបច្ច័យ សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៦៣] ឧបបត្តិភព កាមភព សញ្ញាភព បពា្ចវោការភព សង្គ្រោះដោយខន្ធ ៥ អាយតនៈ ១១ ធាតុ ១៧។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្គ្រោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ១ ធាតុ ១ ទេ។

[៦៤] រូបភព សង្រ្គោះដោយខន្ធ ៥ អាយតនៈ ៥ ធាតុ ៨។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ៧ ធាតុ ១០ ទេ។

[៦៥] អរូបភព នេវសញ្ញានាសញ្ញាភព ចតុវោការភព សង្គ្រោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៦៦] អសញ្ញាភព និងឯកវោការភព សង្រ្គោះដោយខន្ធ ១ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦។

[៦៧] ជាតិ សង្រ្គោះដោយខន្ធ ២ ជរា សង្រ្គោះដោយខន្ធ ២ មរណៈ សង្រ្គោះដោយខន្ធ ២ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៣ អាយតនៈ ១១ ធាតុ ១៧។

[៦៨] សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស ឧបាយាស សតិប្បដ្ឋាន សម្មប្បធាន សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៦៩] ឥទ្ធិបាទ សង្រ្គោះដោយខន្ធ ២ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៣ អាយតនៈ ១០ ធាតុ ១៦។

[៧០] ឈាន សង្រ្គោះដោយខន្ធ ២ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៣ អាយតនៈ ១១ ធាតុ ១៧។

[៧១] អប្បមញ្ញា ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គមានអង្គ ៨ ដ៏ប្រសើរ ផស្សៈ វេទនា សញ្ញា ចេតនា អធិមោក្ខ មនសិការ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៧២] ចិត្ត សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។

(តិក ទី៧)

(៧. តិកំ)

[៧៣] ពួកធម៌ជាកុសល និងពួកធម៌ជាអកុសល សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌ជាកុសល និងពួកធម៌ជាអកុសល សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៧៤] ពួកធម៌ជាអព្យាក្រឹត វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្គ្រោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៧៥] ពួកធម៌ប្រកបដោយសុខវេទនា ពួកធម៌ប្រកបដោយទុក្ខវេទនា សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៣។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១៥។

[៧៦] ពួកធម៌ប្រកបដោយអទុក្ខមសុខវេទនា សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៧។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១១។

[៧៧] ពួកធម៌ជាវិបាក សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៧៨] ពួកធម៌មានវិបាកធម៌ជាប្រក្រតី និងពួកធម៌ដែលសៅហ្មងហើយ ទាំងគួរដល់នូវសេចក្តីសៅហ្មង សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៧៩] ពួកធម៌មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៣។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្គ្រោះដោយអាយតនៈណាមួយ តែមិនសង្រ្គោះដោយធាតុ ៥ទេ។

[៨០] ពួកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១១ ធាតុ ១៧។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្គ្រោះដោយអាយតនៈ ១ ធាតុ ១ ទេ។

[៨១] ពួកធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន សង្រ្គោះដោយខន្ធ ៥ អាយតនៈ ៧ ធាតុ ៨។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្គ្រោះដោយអាយតនៈ ៥ ធាតុ ១០ ទេ។

[៨២] ពួកធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ពួកធម៌មិនសៅហ្មង ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៨៣] ពួកធម៌មិនសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៨៤] ពួកធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៣។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៥។

[៨៥] ពួកធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងពួកធម៌ប្រកបដោយបីតិ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៨៦] ពួកធម៌មិនមានវិតក្កៈ មិនមានវិចារៈ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៧។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ១ ទេ។

[៨៧] ពួកធម៌ប្រកបដោយសុខ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១៥។

[៨៨] ពួកធម៌ប្រកបដោយឧបេក្ខា សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៧។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១១។

[៨៩] ពួកធម៌គួរលះដោយទស្សនៈ ពួកធម៌គួរលះដោយភាវនា ពួកធម៌មានហេតុគួរលះដោយទស្សនៈ ពួកធម៌មានហេតុគួរលះដោយភាវនា ពួកធម៌ដល់នូវការសន្សំកពូនឡើង ពួកធម៌ដល់នូវការមិនសន្សំកពូនឡើង ពួកធម៌ជារបស់សេក្ខបុគ្គល ពួកធម៌ជារបស់អសេក្ខបុគ្គល ពួកធម៌ដល់នូវសភាពធំ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៩០] ពួកធម៌មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ពួកធម៌មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ពួកធម៌មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើង ពួកធម៌មិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៩១] ពួកធម៌មានសភាពតូចឆ្មារ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៩២] ពួកធម៌មិនមានប្រមាណ និងពួកធម៌ដ៏ឧត្តម វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៩៣] ពួកធម៌មានអារម្មណ៍តូចឆ្មារ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៩៤] ពួកធម៌មានអារម្មណ៍ដល់នូវសភាពធំ ពួកធម៌មានអារម្មណ៍មិនមានប្រមាណ ពួកធម៌ថោកទាប ពួកធម៌មានសភាពខុស និងទៀង ពួកធម៌មានសភាពត្រូវ និងទៀង ពួកធម៌មានមគ្គជាអារម្មណ៍ ពួកធម៌មានមគ្គជាហេតុ ពួកធម៌មានមគ្គជាអធិបតី សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៩៥] ពួកធម៌ជាកណ្តាល សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៩៦] ពួកធម៌មិនទៀង វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញសង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៩៧] ពួកធម៌ដែលកើតឡើងហើយ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៩៨] ពួកធម៌ដែលមិនទាន់កើតឡើង សង្រ្គោះដោយខន្ធ ៥ អាយតនៈ ៧ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ៥ ធាតុ ១០ ទេ។

[៩៩] ពួកធម៌ដែលប្រុងនឹងកើតឡើង សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១១ ធាតុ ១៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ១ ធាតុ ១ ទេ។

[១០០] ពួកធម៌ជាអតីត ពួកធម៌ជាអនាគត ពួកធម៌ជាបច្ចុប្បន្ន ពួកធម៌ជាខាងក្នុង ពួកធម៌ជាខាងក្រៅ ពួកធម៌ទាំងខាងក្នុងទាំងខាងក្រៅ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១០១] ពួកធម៌ខាងក្រៅ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១០២] ពួកធម៌មានអារម្មណ៍ជាអតីត និងពួកធម៌មានអារម្មណ៍ជាអនាគត សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១០៣] ពួកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន ពួកធម៌មានអារម្មណ៍ខាងក្នុង ពួកធម៌មានអារម្មណ៍ខាងក្រៅ ពួកធម៌មានអារម្មណ៍ខាងក្នុង និងខាងក្រៅ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[១០៤] ពួកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[១០៥] ពួកធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ សង្រ្គោះដោយខន្ធ ១ អាយតនៈ ៩ ធាតុ ៩។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ៣ ធាតុ ៩។

[១០៦] ពួកធម៌មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ១០ ធាតុ ១០ ទេ។

(ទុក ទី៨)

(៨. ទុកំ)

[១០៧] ពួកធម៌ជាហេតុ ពួកធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ជាហេតុ ទាំងប្រកបដោយហេតុ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[១០៨] ពួកធម៌មិនមែនហេតុ ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ប្រាសចាកហេតុ ពួកធម៌មិនមែនហេតុ ទាំងមិនប្រព្រឹត្តទៅជាមួយនឹងហេតុ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១០៩] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ប្រកបដោយហេតុ ពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ ពួកធម៌គ្រាន់តែប្រកបដោយហេតុ តែមិនមែនហេតុ ពួកធម៌មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១១០] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ពួកធម៌ជាសង្ខតៈ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១១១] ពួកធម៌មិនមានបច្ច័យ ពួកធម៌ជាអសង្ខតៈ មិនសង្រ្គោះដោយខន្ធណាមួយឡើយ តែសង្រ្គោះដោយអាយតនៈ ១១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៥ អាយតនៈ ១ ធាតុ ១៧។

[១១២] ពួកធម៌ប្រកបដោយការឃើញ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[១១៣] ពួកធម៌មិនប្រកបដោយការឃើញ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១១ ធាតុ ១៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ១ ធាតុ ១ ទេ។

[១១៤] ពួកធម៌ប្រកបដោយការប៉ះពាល់ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[១១៥] ពួកធម៌មិនប្រកបដោយការប៉ះពាល់ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ២ ធាតុ ៨។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ១០ ធាតុ ១០ ទេ។

[១១៦] ពួកធម៌មានរូប សង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ៧។

[១១៧] ពួកធម៌មិនមានរូប វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[១១៨] ពួកធម៌ជាលោកិយ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១១៩] ពួកធម៌ជាលោកុត្តរ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១២០] ពួកធម៌ដែលគប្បីដឹងដោយវិញ្ញាណណានីមួយ ពួកធម៌ដែលមិនគប្បីដឹងដោយវិញ្ញាណណានីមួយ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១២១] ពួកធម៌ជាអាសវៈ ពួកធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧ ទេ។

[១២២] ពួកធម៌មិនមែនអាសវៈ ពួកធម៌ប្រាសចាកអាសវៈ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១២៣] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈ ពួកធម៌ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១២៤] ពួកធម៌មិនមែនអាសវៈ ពួកធម៌ប្រាសចាកអាសវៈ ទាំងមិនមែនជាអាសវៈ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១២៥] ពួកធម៌ប្រកបដោយអាសវៈ ពួកធម៌គ្រាន់តែប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១២៦] ពួកធម៌ជាសញ្ញោជនៈ ពួកធម៌ជាគន្ថៈ ពួកធម៌ជាឱឃៈ ពួកធម៌ជាយោគៈ ពួកធម៌ជានីវរណៈ ពួកធម៌ជាបរាមាសៈ ពួកធម៌ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលផង សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[១២៧] ពួកធម៌មិនមែនបរាមាសៈ ពួកធម៌ប្រាសចាកបរាមាសៈ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១២៨] ពួកធម៌ដែលបរាមាសៈស្ទាបអង្អែល ពួកធម៌ដែលគ្រាន់តែបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈ ពួកធម៌ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១២៩] ពួកធម៌ដែលបរាមាសៈមិនស្ទាបអង្អែល ពួកធម៌ប្រាសចាកបរាមាសៈ ពួកធម៌ដែលបរាមាសៈមិនស្ទាបអង្អែល វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១៣០] ពួកធម៌ប្រកបដោយបរាមាសៈ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១៣១] ពួកធម៌ប្រកបដោយអារម្មណ៍ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[១៣២] ពួកធម៌មិនមានអារម្មណ៍ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ៧។

[១៣៣] ពួកធម៌ គឺចិត្ត សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។

[១៣៤] ពួកធម៌មិនមែនចិត្ត វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។

[១៣៥] ពួកធម៌ គឺចេតសិក ពួកធម៌ប្រកបដោយចិត្ត ពួកធម៌ច្រឡំដោយចិត្ត សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[១៣៦] ពួកធម៌មិនមែនចេតសិក វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ២ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ តែមិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១៣៧] ពួកធម៌ប្រាសចាកចិត្ត ពួកធម៌មិនច្រឡំដោយចិត្ត វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ៧។

[១៣៨] ពួកធម៌មានចិត្តជាសមុដ្ឋាន សង្រ្គោះដោយខន្ធ ៤ អាយតនៈ ៦ ធាតុ ៦។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ៦ ធាតុ ១២។

[១៣៩] ពួកធម៌មិនមែនតាំងឡើងដោយចិត្ត ពួកធម៌មិនកើតជាមួយនឹងចិត្ត ពួកធម៌មិនប្រព្រឹត្តទៅតាមចិត្ត វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ២ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ តែមិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១៤០] ពួកធម៌កើតជាមួយនឹងចិត្ត ពួកធម៌ប្រព្រឹត្តទៅតាមចិត្ត សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១៧។

[១៤១] ពួកធម៌ដែលច្រឡំ ទាំងតាំងឡើងដោយចិត្ត ពួកធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ពួកធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[១៤២] ពួកធម៌ដែលមិនច្រឡំ ទាំងមិនតាំងឡើងដោយចិត្ត ពួកធម៌ដែលមិនច្រឡំ ទាំងមិនតាំងឡើង ទាំងមិនកើតជាមួយនឹងចិត្ត ពួកធម៌ដែលមិនច្រឡំ ទាំងមិនតាំងឡើង ទាំងមិនប្រព្រឹត្តទៅតាមចិត្ត វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ២ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ តែមិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១៤៣] ពួកធម៌ខាងក្នុង សង្រ្គោះដោយខន្ធ ២ អាយតនៈ ៦ ធាតុ ១២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ អាយតនៈ ៦ ធាតុ ៦។

[១៤៤] ពួកធម៌ខាងក្រៅ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ៦ ធាតុ ៦។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ៦ ធាតុ ១២។

[១៤៥] ពួកធម៌ដែលប្រកាន់មាំ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[១៤៦] ពួកធម៌ដែលមិនប្រកាន់មាំ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ៣ ធាតុ ៩។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ៩ ធាតុ ៩ ទេ។

[១៤៧] ពួកធម៌ដែលកម្មក្កិលេស មានតណ្ហាជាដើម កាន់យក សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១១ ធាតុ ១៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ១ ធាតុ ១ ទេ។

[១៤៨] ពួកធម៌ ដែលកម្មក្កិលេសមានតណ្ហាជាដើមមិនកាន់យក វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ៧ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ៥ ធាតុ ១០ ទេ។

[១៤៩] ពួកធម៌ដែលប្រកាន់មាំ ពួកធម៌ជាកិលេស ពួកធម៌ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ជាកិលេស ទាំងជាសភាវៈសៅហ្មងហើយ ពួកធម៌ជាកិលេស ទាំងប្រកបដោយកិលេស សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[១៥០] ពួកធម៌មិនមែនកិលេស ពួកធម៌មិនសៅហ្មងហើយ ពួកធម៌ប្រាសចាកកិលេស វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១៥១] ពួកធម៌គួរដល់នូវសេចក្តីសៅហ្មង ពួកធម៌គ្រាន់តែគួរដល់នូវសេចក្តីសៅហ្មង តែមិនមែនកិលេស ពួកធម៌ប្រាសចាកកិលេស តែគួរដល់នូវសេចក្តីសៅហ្មង សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១៥២] ពួកធម៌មិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ប្រាសចាកកិលេស ពួកធម៌មិនគួរដល់សេចក្តីសៅហ្មង វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១៥៣] ពួកធម៌ដែលសៅហ្មងហើយ ពួកធម៌ប្រកបដោយកិលេស ពួកធម៌ដែលសៅហ្មងហើយ តែមិនមែនជាកិលេស ពួកធម៌ដែលគ្រាន់តែប្រកបដោយកិលេស តែមិនមែនជាកិលេស សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ១០ ធាតុ ១៦។

[១៥៤] ពួកធម៌គួរលះដោយទស្សនៈ (ការឃើញនូវព្រះនិព្វានជាដំបូង គឺសោតាបត្តិមគ្គ) ពួកធម៌គួរលះដោយភាវនា គឺ មគ្គ ៣ ខាងលើ ពួកធម៌មានហេតុគួរលះដោយទស្សនៈ ពួកធម៌មានហេតុគួរលះដោយភាវនា សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១៥៥] ពួកធម៌មិនគួរលះដោយទស្សនៈ ពួកធម៌មិនគួរលះដោយភាវនា ពួកធម៌មានហេតុមិនគួរលះដោយទស្សនៈ ពួកធម៌មានហេតុមិនគួរលះដោយភាវនា វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១៥៦] ពួកធម៌ប្រកបដោយវិតក្តៈ ពួកធម៌ប្រកបដោយវិចារៈ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៥។

[១៥៧] ពួកធម៌មិនមានវិតក្តៈ ពួកធម៌មិនមានវិចារៈ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ១ ទេ។

[១៥៨] ពួកធម៌ប្រកបដោយបីតិ ពួកធម៌ច្រឡំដោយបីតិ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១៥៩] ពួកធម៌មិនមានបីតិ ពួកធម៌មិនច្រឡំដោយបីតិ ពួកធម៌មិនប្រកបដោយសុខ វៀរលែងព្រះនិព្វាន ជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១៦០] ពួកធម៌ច្រឡំដោយសុខ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១៥។

[១៦១] ពួកធម៌ច្រឡំដោយឧបេក្ខា សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១១។

[១៦២] ពួកធម៌មិនច្រឡំដោយឧបេក្ខា វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ៥។

[១៦៣] ពួកធម៌ជាកាមាវចរ ពួកធម៌ជាបរិយាបន្នៈ (រាប់បញ្ចូលក្នុងវដ្តៈ) ពួកធម៌ជាសឧត្តរៈ (ប្រកបដោយការរើខ្លួនឡើង) សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១៦៤] ពួកធម៌មិនមែនកាមាវចរ ពួកធម៌ជាអបរិយាបន្នៈ (មិនរាប់បញ្ចូលក្នុងវដ្តៈ) ពួកធម៌ជាអនុត្តរៈ (មិនប្រកបដោយការរើខ្លួងឡើង) វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១៦៥] ពួកធម៌ជារូបាវចរ ពួកធម៌ជាអរូបាវចរ ពួកធម៌ជាគ្រឿងចេញចាកវដ្តៈ ពួកធម៌ទៀង ពួកធម៌ដែលប្រកបដោយសត្រូវ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១៦៦] ពួកធម៌មិនមែនជារូបាវចរ ពួកធម៌មិនមែនជាអរូបាវចរ ពួកធម៌មិនមែនជាគ្រឿងចេញចាកវដ្តៈ ពួកធម៌មិនទៀង ពួកធម៌មិនមែនជាសត្រូវ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌មិនមែនជាសត្រូវ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

ចប់ សង្គហាសង្គហបទនិទ្ទេស។

សង្គហិតេន អសង្គហិតបទនិទ្ទេស (ទី២ ទុតិយនយ)

(២. ទុតិយនយោ ២. សង្គហិតេនអសង្គហិតបទនិទ្ទេសោ)

[១៦៧] ពួកធម៌ណា សង្រ្គោះដោយចក្ខ្វាយតនៈ។ បេ។ ពួកធម៌ណា សង្រ្គោះដោយផោដ្ឋព្វាយតនៈ ពួកធម៌ណា សង្រ្គោះដោយចក្ខុធាតុ។ បេ។ ពួកធម៌ណា សង្រ្គោះដោយផោដ្ឋព្វធាតុ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[១៦៨] ពួកធម៌ណា សង្រ្គោះដោយចក្ខុវិញ្ញាណធាតុ ពួកធម៌ណា សង្រ្គោះដោយសោតវិញ្ញាណធាតុ ពួកធម៌ណា សង្រ្គោះដោយឃានវិញ្ញាណធាតុ ពួកធម៌ណា សង្រ្គោះដោយជិវ្ហាវិញ្ញាណធាតុ ពួកធម៌ណា សង្រ្គោះដោយកាយវិញ្ញាណធាតុ ពួកធម៌ណា សង្រ្គោះដោយមនោធាតុ ពួកធម៌ណា សង្រ្គោះដោយមនោវិញ្ញាណធាតុ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១២។

[១៦៩] ពួកធម៌ណា សង្រ្គោះដោយចក្ខុន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយសោតិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយឃានិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយជិវ្ហិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយកាយិន្ទ្រិយ ពួកធម៌ណា សង្រ្គោះដោយឥត្ថិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយបុរិសិន្រ្ទិយ ដោយខន្ធសង្គហៈ មិនសង្គ្រោះដោយអាយតនសង្គហៈ មិនសង្គ្រោះដោយធាតុសង្គហៈ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[១៧០] ពួកធម៌ណា សង្រ្គោះដោយអសញ្ញាភព ពួកធម៌ណា សង្រ្គោះដោយភពមានខន្ធ ១ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ៣ ធាតុ ៩។

[១៧១] ពួកធម៌ណា សង្រ្គោះដោយសេចក្តីខ្សឹកខ្សួល ពួកធម៌ណា សង្រ្គោះដោយពួកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[១៧២] ពួកធម៌ណា សង្រ្គោះដោយពួកធម៌ មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦។

[១៧៣] ពួកធម៌ណា សង្រ្គោះដោយពួកធម៌ ប្រកបដោយការឃើញ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[១៧៤] ពួកធម៌ណា សង្រ្គោះដោយពួកធម៌ប្រកបដោយការប៉ះពាល់ ពួកធម៌ណា សង្រ្គោះដោយពួកឧបាទាធម៌ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ទាំងនោះ មិនសង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌ទាំងនោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ១៧។

អាយតនៈ ១០ ធាតុ ១៧ ឥន្រ្ទិយ ៧ អសញ្ញាភព ឯកវោការភព សេចក្តីខ្សឹកខ្សួល ធម្មជាតប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ និងធម្មជាតមិនប្រកបដោយការឃើញ ឈ្មោះថា សប្បដិឃធម៌ ឈ្មោះថា ឧបាទាធម៌ទៀតផង។

ចប់ សង្គហិតេន អសង្គហិតបទនិទ្ទេស។

អសង្គហិតេន សង្គហិតបទនិទ្ទេស (ទី៣ ទុតិយនយ)

(៣. តតិយនយោ ៣. អសង្គហិតេនសង្គហិតបទនិទ្ទេសោ)

[១៧៥] ពួកធម៌ណា មិនសង្រ្គោះដោយវេទនាខន្ធ ពួកធម៌ណា មិនសង្រ្គោះដោយសញ្ញាខន្ធ ពួកធម៌ណា មិនសង្រ្គោះដោយសង្ខារក្ខន្ធ ពួកធម៌ណា មិនសង្រ្គោះដោយសមុទយសច្ច ពួកធម៌ណា មិនសង្រ្គោះដោយមគ្គសច្ច ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ធម៌ទាំងនោះ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ វៀរលែងព្រះនិព្វាន ជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។

[១៧៦] ពួកធម៌ណា មិនសង្រ្គោះដោយនិរោធសច្ច ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ១។

[១៧៧] ពួកធម៌ណា មិនសង្រ្គោះដោយជីវិតិន្រ្ទិយ ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ២ អាយតនៈ ១ ធាតុ ១។

[១៧៨] ពួកធម៌ណា មិនសង្រ្គោះដោយឥតិ្ថន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយបុរិសិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយសុខិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយទុក្ខិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយសោមនស្សិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយទោមនស្សិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយឧបេក្ខិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយសទិ្ធន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយវីរិយិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយសតិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយសមាធិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយបញ្ញិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយអនញ្ញតញ្ញស្សាមីតិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយអញ្ញិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយអញ្ញាតាវិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយអវិជ្ជា ពួកធម៌ណា មិនសង្រ្គោះដោយសង្ខារ ព្រោះអវិជ្ជាជាបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយផស្សៈ ព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយវេទនា ព្រោះផស្សៈជាបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយតណ្ហា ព្រោះវេទនាជាបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយឧបាទាន ព្រោះតណ្ហាជាបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយកម្មភព ព្រោះឧបាទានជាបច្ច័យ ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ទាំងនោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។

[១៧៩] ពួកធម៌ណា មិនសង្រ្គោះដោយជាតិ ពួកធម៌ណា មិនសង្រ្គោះដោយជរា ពួកធម៌ណា មិនសង្រ្គោះដោយមរណៈ ពួកធម៌ណា មិនសង្រ្គោះដោយឈាន ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ២ អាយតនៈ ១ ធាតុ ១។

[១៨០] ពួកធម៌ណា មិនសង្រ្គោះដោយសេចក្តីសោក ពួកធម៌ណា មិនសង្រ្គោះដោយទុក្ខ ពួកធម៌ណា មិនសង្រ្គោះដោយទោមនស្ស ពួកធម៌ណា មិនសង្រ្គោះដោយឧបាយាសៈ (សេចក្តីតានតឹងចិត្ត) ពួកធម៌ណា មិនសង្រ្គោះដោយសតិប្បដ្ឋាន ពួកធម៌ណា មិនសង្រ្គោះដោយសម្មប្បធាន ពួកធម៌ណា មិនសង្រ្គោះដោយអប្បមញ្ញា ពួកធម៌ណា មិនសង្រ្គោះដោយឥន្រ្ទិយ ៥ ពួកធម៌ណា មិនសង្រ្គោះដោយពលៈ ៥ ពួកធម៌ណា មិនសង្រ្គោះដោយពោជ្ឈង្គ ៧ ពួកធម៌ណា មិនសង្រ្គោះដោយមគ្គមានអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា មិនសង្រ្គោះដោយផស្សៈ ពួកធម៌ណា មិនសង្រ្គោះដោយវេទនា ពួកធម៌ណា មិនសង្រ្គោះដោយសញ្ញា ពួកធម៌ណា មិនសង្រ្គោះដោយចេតនា ពួកធម៌ណា មិនសង្រ្គោះដោយអធិមោក្ខ (ការជឿស៊ប់) ពួកធម៌ណា មិនសង្រ្គោះដោយមនសិការ (ការធ្វើទុកក្នុងចិត្ត) ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាហេតុ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាហេតុ ទាំងប្រកបដោយហេតុ ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។

[១៨១] ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនមានបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនមានបច្ច័យតាក់តែង ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ១។

[១៨២] ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាអាសវៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។

[១៨៣] ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាសញ្ញោជនៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាគន្ថៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាឱឃៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាយោគៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជានីវរណៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាបរាមាសៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាបរាមាសៈ ទាំងជាធម្មជាតដែលបរាមាសៈស្ទាបអង្អែលហើយ ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។

[១៨៤] ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាចេតសិក ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រកបដោយចិត្ត ពួកធម៌ណា មិនសង្រ្គោះដោយធម៌ច្រឡំដោយចិត្ត ពួកធម៌ណា មិនសង្រ្គោះដោយធម៌ច្រឡំ ទាំងតាំងឡើងអំពីចិត្ត ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។

[១៨៥] ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលកើតជាមួយនឹងចិត្ត ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលប្រព្រឹត្តទៅតាមចិត្ត ដោយខន្ធសង្គហៈ តែសង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធណានីមួយ តែសង្រ្គោះដោយអាយតនៈ ១ ធាតុ ១។

[១៨៦] ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាឧបាទាន ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាកិលេស ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាកិលេស ទាំងគួរដល់សេចក្តីសៅហ្មង ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាកិលេស ទាំងជាធម៌សៅហ្មងហើយ ពួកធម៌ណា មិនសង្គ្រោះដោយធម៌ជាកិលេស ទាំងប្រកបដោយកិលេស ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។

ចប់ អសង្គហិតេន សង្គហិតបទនិទ្ទេស។

សង្គហិតេន សង្គហិតបទនិទ្ទេស (ទី៤ ចតុត្ថនយ)

(៤. ចតុត្ថនយោ ៤. សង្គហិតេនសង្គហិតបទនិទ្ទេសោ)

[១៨៧] ពួកធម៌ណា សង្រ្គោះដោយសមុទយសច្ច ពួកធម៌ណា សង្រ្គោះដោយមគ្គសច្ច ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា សង្រ្គោះដោយធម៌ទាំងនោះ ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។

[១៨៨] ពួកធម៌ណា សង្រ្គោះដោយឥត្ថិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយបុរិសិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយសុខិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយទុក្ខិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយសោមនស្សិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយទោមនស្សិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយឧបេក្ខិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយសទ្ធិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយវីរិយិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយសតិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយសមាធិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយបញ្ញិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយអនញ្ញតញ្ញស្សាមីតិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយអញ្ញិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយអញ្ញាតាវិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយអវិជ្ជា ពួកធម៌ណា សង្រ្គោះដោយសង្ខារ ព្រោះអវិជ្ជាជាបច្ច័យ ពួកធម៌ណា សង្រ្គោះដោយផស្សៈ ព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌ណា សង្រ្គោះដោយតណ្ហា ព្រោះវេទនាជាបច្ច័យ ពួកធម៌ណា សង្រ្គោះដោយឧបាទាន ព្រោះតណ្ហាជាបច្ច័យ ពួកធម៌ណា សង្រ្គោះដោយកម្មភព ព្រោះឧបាទានជាបច្ច័យ ពួកធម៌ណា សង្រ្គោះដោយសោក ពួកធម៌ណា សង្រ្គោះដោយបរិទេវៈ ពួកធម៌ណា សង្រ្គោះដោយទុក្ខ ពួកធម៌ណា សង្រ្គោះដោយទោមនស្ស ពួកធម៌ណា សង្រ្គោះដោយឧបាយាសៈ ពួកធម៌ណា សង្រ្គោះដោយសតិប្បដ្ឋាន ពួកធម៌ណា សង្រ្គោះដោយសម្មប្បធាន ពួកធម៌ណា សង្រ្គោះដោយអប្បមញ្ញា ពួកធម៌ណា សង្រ្គោះដោយឥន្រ្ទិយ ៥ ពួកធម៌ណា សង្រ្គោះដោយពលៈ ៥ ពួកធម៌ណា សង្រ្គោះដោយពោជ្ឈង្គ ៧ ពួកធម៌ណា សង្រ្គោះដោយមគ្គមានអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា សង្រ្គោះដោយផស្សៈ ពួកធម៌ណា សង្រ្គោះដោយចេតនា ពួកធម៌ណា សង្រ្គោះដោយអធិមោក្ខ ពួកធម៌ណា សង្រ្គោះដោយមនសិការ ពួកធម៌ណា សង្រ្គោះដោយធម៌ជាហេតុ ពួកធម៌ណា សង្រ្គោះដោយធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា សង្រ្គោះដោយធម៌ជាហេតុ ទាំងប្រកបដោយហេតុ ពួកធម៌ណា សង្រ្គោះដោយធម៌ជាអាសវៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាសញ្ញោជនៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាគន្ថៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាឱឃៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាយោគៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជានីវរណៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាបរាមាសៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាឧបាទាន ពួកធម៌ណា សង្រ្គោះដោយធម៌ជាកិលេស ពួកធម៌ណា សង្រ្គោះដោយធម៌ជាកិលេស ទាំងគួរដល់សេចក្តីសៅហ្មង ពួកធម៌ណា សង្រ្គោះដោយធម៌ជាកិលេស ទាំងជាធម៌សៅហ្មងហើយ ពួកធម៌ណា សង្រ្គោះដោយធម៌ជាកិលេស ទាំងប្រកបដោយកិលេស ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា សង្រ្គោះដោយធម៌ទាំងនោះ ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។

ចប់ សង្គហិតេន សង្គហិតបទនិទ្ទេស។

អសង្គហិតេន អសង្គហិតបទនិទ្ទេស (ទី៥ បញ្ចមនយ)

(៥. បញ្ចមនយោ ៥. អសង្គហិតេនអសង្គហិតបទនិទ្ទេសោ)

[១៨៩] ពួកធម៌ណា មិនសង្រ្គោះដោយរូបក្ខន្ធ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។

[១៩០] ពួកធម៌ណា មិនសង្រ្គោះដោយវេទនាខន្ធ ពួកធម៌ណា មិនសង្រ្គោះដោយសញ្ញាខន្ធ ពួកធម៌ណា មិនសង្រ្គោះដោយសង្ខារក្ខន្ធ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្គ្រោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្គ្រោះដោយ​ខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[១៩១] ពួកធម៌ណា មិនសង្រ្គោះដោយវិញ្ញាណក្ខន្ធ ពួកធម៌ណា មិនសង្រ្គោះដោយមនាយតនៈ ពួកធម៌ណា មិនសង្រ្គោះដោយចក្ខុវិញ្ញាណធាតុ។ បេ។ ពួកធម៌ណា មិនសង្រ្គោះដោយមនោធាតុ ពួកធម៌ណា មិនសង្រ្គោះដោយមនោវិញ្ញាណធាតុ ពួកធម៌ណា មិនសង្រ្គោះដោយមនិន្រ្ទិយ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។

[១៩២] ពួកធម៌ណា មិនសង្រ្គោះដោយចក្ខ្វាយតនៈ។ បេ។ ពួកធម៌ណា មិនសង្រ្គោះដោយផោដ្ឋព្វាយតនៈ ពួកធម៌ណា មិនសង្រ្គោះដោយចក្ខុធាតុ។ បេ។ ពួកធម៌ណា មិនសង្រ្គោះដោយផោដ្ឋព្វធាតុ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[១៩៣] ពួកធម៌ណា មិនសង្រ្គោះដោយធម្មាយតនៈ ពួកធម៌ណា មិនសង្រ្គោះដោយធម្មធាតុ ពួកធម៌ណា មិនសង្រ្គោះដោយឥត្ថិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយបុរិសិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយជីវិតិន្រ្ទិយ ដោយខន្ធសង្គហៈ មិនសង្គ្រោះដោយអាយតនសង្គហៈ មិនសង្គ្រោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។

[១៩៤] ពួកធម៌ណា មិនសង្រ្គោះដោយសមុទយសច្ច ពួកធម៌ណា មិនសង្រ្គោះដោយមគ្គសច្ច ពួកធម៌ណា មិនសង្រ្គោះដោយនិរោធសច្ច ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[១៩៥] ពួកធម៌ណា មិនសង្រ្គោះដោយចក្ខុន្រ្ទិយ។ បេ។ ពួកធម៌ណា មិនសង្រ្គោះដោយកាយិន្រ្ទិយ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[១៩៦] ពួកធម៌ណា មិនសង្រ្គោះដោយសុខិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយទុក្ខិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយសោមនស្សិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយទោមនស្សិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយឧបេក្ខិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយសទ្ធិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយវីរិយិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយសតិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយសមាធិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយបញ្ញិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយអនញ្ញតញ្ញស្សាមីតិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយអញ្ញិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយអញ្ញាតាវិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយអវិជ្ជា ពួកធម៌ណា មិនសង្រ្គោះដោយសង្ខារ ព្រោះអវិជ្ជាជាបច្ច័យ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[១៩៧] ពួកធម៌ណា មិនសង្រ្គោះដោយវិញ្ញាណ ព្រោះសង្ខារជាបច្ច័យ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។

[១៩៨] ពួកធម៌ណា មិនសង្រ្គោះដោយនាមរូប ព្រោះវិញ្ញាណជាបច្ច័យ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។

[១៩៩] ពួកធម៌ណា មិនសង្រ្គោះដោយសឡាយតនៈ ព្រោះនាមរូបជាបច្ច័យ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។

[២០០] ពួកធម៌ណា មិនសង្រ្គោះដោយផស្សៈ ព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយវេទនា ព្រោះផស្សៈជាបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយតណ្ហា ព្រោះវេទនាជាបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយឧបាទាន ព្រោះតណ្ហាជាបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយកម្មភព ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[២០១] ពួកធម៌ណា មិនសង្រ្គោះដោយអរូបភព ពួកធម៌ណា មិនសង្រ្គោះដោយនេវសញ្ញានាសញ្ញាភព ពួកធម៌ណា មិនសង្រ្គោះដោយចតុវោការភព ពួកធម៌ណា មិនសង្រ្គោះដោយឥទ្ធិបាទ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[២០២] ពួកធម៌ណា មិនសង្រ្គោះដោយអសញ្ញាភព ពួកធម៌ណា មិនសង្រ្គោះដោយឯកវោការភព ពួកធម៌ណា មិនសង្រ្គោះដោយជាតិ ពួកធម៌ណា មិនសង្រ្គោះដោយជរា ពួកធម៌ណា មិនសង្រ្គោះដោយមរណៈ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។

[២០៣] ពួកធម៌ណា មិនសង្រ្គោះដោយបរិទេវៈ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[២០៤] ពួកធម៌ណា មិនសង្រ្គោះដោយសោក ពួកធម៌ណា មិនសង្រ្គោះដោយទុក្ខ ពួកធម៌ណា មិនសង្រ្គោះដោយទោមនស្ស ពួកធម៌ណា មិនសង្រ្គោះដោយឧបាទាយាសៈ ពួកធម៌ណា មិនសង្រ្គោះដោយសតិប្បដ្ឋាន ពួកធម៌ណា មិនសង្រ្គោះដោយសម្មប្បធាន ពួកធម៌ណា មិនសង្រ្គោះដោយឈាន ពួកធម៌ណា មិនសង្រ្គោះដោយអប្បមញ្ញា ពួកធម៌ណា មិនសង្រ្គោះដោយឥន្រ្ទិយ ៥ ពួកធម៌ណា មិនសង្រ្គោះដោយពលៈ ៥ ពួកធម៌ណា មិនសង្រ្គោះដោយពោជ្ឈង្គ ៧ ពួកធម៌ណា មិនសង្រ្គោះដោយមគ្គមានអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា មិនសង្រ្គោះដោយផស្សៈ ពួកធម៌ណា មិនសង្រ្គោះដោយវេទនា ពួកធម៌ណា មិនសង្រ្គោះដោយសញ្ញា ពួកធម៌ណា មិនសង្រ្គោះដោយចេតនា ពួកធម៌ណា មិនសង្រ្គោះដោយអធិមោក្ខ ពួកធម៌ណា មិនសង្រ្គោះដោយមនសិការ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[២០៥] ពួកធម៌ណា មិនសង្រ្គោះដោយចិត្ត ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។

[២០៦] ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ជាកុសល ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ជាអកុសល ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដែលប្រកបដោយសុខវេទនា ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដែលប្រកបដោយទុក្ខវេទនា ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ជាវិបាក ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានវិបាកជាប្រក្រតី ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ណា មិនសង្រ្គោះដោយធម៌សៅហ្មង ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មិនសៅហ្មង ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ប្រកបដោយបីតិ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ប្រកបដោយសុខ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ប្រកបដោយឧបេក្ខា ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដែលគួរលះដោយទស្សនៈ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដែលគួរលះដោយភាវនា ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានហេតុគួរលះដោយទស្សនៈ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានហេតុគួរលះដោយភាវនា ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដែលដល់នូវការសន្សំ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដែលដល់នូវការមិនសន្សំ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ជារបស់សេក្ខបុគ្គល ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ជារបស់អសេក្ខបុគ្គល ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដល់នូវសភាពជាធំ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ប្រមាណមិនបាន ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានអារម្មណ៍តូចឆ្មារ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានអារម្មណ៍ដល់នូវសភាពធំ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានអារម្មណ៍ប្រមាណមិនបាន ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ថោកទាប ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ថ្លៃថ្លា ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានសភាពខុស និងទៀង ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានសភាពត្រូវ និងទៀង ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានមគ្គជាអារម្មណ៍ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានមគ្គជាហេតុ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានមគ្គជាអធិបតី ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានអារម្មណ៍ជាអតីត ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានអារម្មណ៍ជាអនាគត ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានអារម្មណ៍ខាងក្នុង ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានអារម្មណ៍ខាងក្រៅ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[២០៧] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[២០៨] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាហេតុ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាហេតុ ទាំងប្រកបដោយហេតុ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[២០៩] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយហេតុ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ គ្រាន់តែប្រកបដោយហេតុ តែមិនមែនហេតុ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌គ្រាន់តែប្រកបដោយហេតុ តែមិនមែនជាហេតុ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌មិនមែនហេតុ ដោយពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[២១០] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ មិនមានបច្ច័យ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ មិនមានបច្ច័យតាក់តែង ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[២១១] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយការឃើញ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយការប៉ះពាល់ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[២១២] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌មានរូប ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។

[២១៣] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌មិនមានរូប ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាលោកុត្តរ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[២១៤] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាអាសវៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[២១៥] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌មិនមានអាសវៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយអាសវៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ គ្រាន់តែប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[២១៦] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាសញ្ញោជនៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាគន្ថៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាឱឃៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាយោគៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជានីវរណៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាបរាមាសៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈស្ទាបអង្អែលហើយ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះ​ដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[២១៧] ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដែលបរាមាសៈមិនស្ទាបអង្អែលហើយ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ប្រកបដោយបរាមាសៈ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែល ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយអារម្មណ៍ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[២១៨] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌មិនមានអារម្មណ៍ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌មិនមែនជាចិត្ត ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រាសចាកចិត្ត ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌មិនច្រឡំដោយចិត្ត ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ដែលតាំងឡើងអំពីចិត្ត ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ដែលកើតជាមួយនឹងចិត្ត ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រព្រឹត្តទៅតាមចិត្ត ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ខាងក្រៅ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាឧបាទា ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។

[២១៩] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌គឺចិត្ត ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។

[២២០] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាចេតសិក ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយចិត្ត ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ដែលច្រឡំដោយចិត្ត ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ដែលច្រឡំ ទាំងតាំងឡើងអំពីចិត្ត ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[២២១] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ខាងក្នុង ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។

[២២២] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាឧបាទាន ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាកិលេស ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាកិលេស ទាំងជាធម៌សៅហ្មងហើយ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាកិលេស ទាំងប្រកបដោយកិលេស ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[២២៣] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ មិនគួរដល់សេចក្តីសៅហ្មង ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ដែលសៅហ្មងហើយ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយសេចក្តីសៅហ្មង ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ដែលសៅហ្មងហើយ តែមិនមែនជាកិលេស ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយកិលេស តែមិនមែនជាកិលេស ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រាសចាកកិលេស ទាំងមិនគួរដល់សេចក្តីសៅហ្មង ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ ដែលគួរលះដោយទស្សនៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ដែលគួរលះដោយភាវនា ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ មានហេតុគួរលះដោយទស្សនៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ មានហេតុគួរលះដោយភាវនា ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយវិតក្តៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយវិចារៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រព្រឹត្តទៅជាមួយនឹងបីតិ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយបីតិ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយសុខ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយឧបេក្ខា ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌មិនមែនជាកាមាវចរ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជារូបាវចរ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាអរូបាវចរ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាអបរិយាបន្នៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាគ្រឿងចេញចាកវដ្ដៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌មានសភាពទៀង ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌មិនប្រកបដោយការរើខ្លួន ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយសត្រូវ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ មិនសង្គ្រោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ធម៌ទាំងនោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

ធម៌ ២២ គឺរូប ១ ធម្មាយតនៈ ១ ធម្មធាតុ ១ ឥត្ថិន្រ្ទិយ ១ បុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ នាមរូប ១ ភព ២ ជាតិ ១ ជរា ១ មច្ចុ ១ រូប ១ ធម្មជាតមិនមានអារម្មណ៍ ១ ធម្មជាតមិនមែនចិត្ត ១ ធម្មជាតប្រាសចាកចិត្ត ១ ធម្មជាតមិនច្រឡំដោយចិត្ត ១ ធម្មជាតតាំងឡើងអំពីចិត្ត ១ ធម្មជាតកើតជាមួយនឹងចិត្ត ១ ធម្មជាតប្រព្រឹត្តទៅតាមចិត្ត ១ ធម្មជាតិខាងក្រៅ ១ ឧបាទា ១ ន័យនុ៎ះ ព្រះសាស្តា ទ្រង់ត្រាស់ដឹងដោយប្រពៃហើយ។

ចប់ អសង្គហិតេន អសង្គហិតបទនិទ្ទេស។

សម្បយោគវិប្បយោគបទនិទ្ទេស (ទី៦ ឆដ្ឋនយ)

(៦. ឆដ្ឋនយោ ៦. សម្បយោគវិប្បយោគបទនិទ្ទេសោ)

(ខន្ធ ទី១)

(១. ខន្ធោ)

[២២៤] រូបក្ខន្ធ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ គឺមនាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ គឺមនាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ គឺ វេទនា សញ្ញា សង្ខារក៏មាន។

[២២៥] វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ គឺសញ្ញាខន្ធ សង្ខារក្ខន្ធក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ គឺរូប និងនិព្វានក៏មាន។

[២២៦] វិញ្ញាណក្ខន្ធ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មានប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

(អាយតនៈ ទី២)

(២. អាយតនំ)

[២២៧] ចក្ខាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២២៨] មនាយតនៈ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ ក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ ក៏មាន។

(ធាតុ ទី៣)

(៣. ធាតុ)

[២២៩] ចក្ខុធាតុ។ បេ។ ផោដ្ឋព្វធាតុ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ ក៏មាន។

[២៣០] ចក្ខុវិញ្ញាណធាតុ។ បេ។ មនោធាតុ មនោវិញ្ញាណធាតុ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

(សច្ចាទិ ទី៤)

(៤. សច្ចាទិ)

[២៣១] សមុទយសច្ច មគ្គសច្ច ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៣២] និរោធសច្ច ចក្ខុន្រ្ទិយ។ បេ។ កាយិន្រ្ទិយ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៣៣] មនិន្រ្ទិយ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៣៤] សុខិន្រ្ទិយ ទុក្ខិន្រ្ទិយ សោមនស្សិន្រ្ទិយ ទោមនស្សិន្រ្ទិយ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៣៥] ឧបេក្ខិន្រ្ទិយ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៦ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១១ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៣៦] សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្ទ្រិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ អនញ្ញតញ្ញស្សាមីតិន្រ្ទិយ អញ្ញិន្រ្ទិយ អញ្ញាតាវិន្រ្ទិយ សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៣៧] វិញ្ញាណ (កើតមាន) ព្រោះសង្ខារជាបច្ច័យ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៣៨] ផស្សៈ (កើតមាន) ព្រោះសឡាយតនៈជាបច្ច័យ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៣៩] វេទនា (កើតមាន) ព្រោះផស្សៈជាបច្ច័យ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៤០] តណ្ហា (កើតមាន) ព្រោះវេទនាជាបច្ច័យ ឧបាទាន (កើតមាន) ព្រោះតណ្ហាជាបច្ច័យ កម្មភព (កើតមាន) ព្រោះឧបាទានជាបច្ច័យ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៤១] រូបភព ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៣។

[២៤២] អរូបភព នេវសញ្ញានាសញ្ញាយតនភព ចតុវោការភព ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៤៣] អសញ្ញាភព ឯកវោការភព បរិទេវៈ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៤៤] សេចក្តីសោក ទុក្ខ ទោមនស្ស ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន។ ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៤៥] ឧបាយាសៈ សតិប្បដ្ឋាន សម្មប្បធាន ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៤៦] ឥទ្ធិបាទ ប្រកបដោយខន្ធ ២ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៤៧] ឈានប្រកបដោយខន្ធ ២ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៤៨] អប្បមញ្ញា ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គមានអង្គ ៨ ដ៏ប្រសើរ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៤៩] ផស្សៈ ចេតនា មនសិការ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៥០] វេទនា សញ្ញា ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៥១] ចិត្តប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៥២] អធិមោក្ខ (ការជឿស៊ប់) ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ២ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

(តិក ទី៥)

(៥. តិកំ)

[២៥៣] ពួកធម៌ជាកុសល ពួកធម៌ជាអកុសល ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៥៤] ពួកធម៌ប្រកបដោយសុខវេទនា ពួកធម៌ប្រកបដោយទុក្ខវេទនា ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៥៥] ពួកធម៌ប្រកបដោយអទុក្ខមសុខវេទនា ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១១ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៥៦] ពួកធម៌ជាវិបាក ប្រកបដែឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៥៧] ពួកធម៌មានវិបាកធម៌ជាប្រក្រតី ពួកធម៌ដែលសៅហ្មង ទាំងគួរដល់នូវសេចក្តីសៅហ្មង ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៥៨] ពួកធម៌មិនមែនវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ពួកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៥។

[២៥៩] ពួកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ដែលមិនសៅហ្មង ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[២៦០] ពួកធម៌ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៦១] ពួកធម៌មិនមានវិតក្តៈ មានត្រឹមតែវិចារៈ ពួកធម៌ច្រឡំដោយបីតិ ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៦២] ពួកធម៌មិនមានវិតក្កៈ មិនមានវិចារៈ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ១។

[២៦៣] ពួកធម៌ច្រឡំដោយសុខ ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៦៤] ពួកធម៌ច្រឡំដោយឧបេក្ខា ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១១ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៦៥] ពួកធម៌គួរលះដោយទស្សនៈ ពួកធម៌គួរលះដោយភាវនា ពួកធម៌មានហេតុគួរលះដោយទស្សនៈ ពួកធម៌មានហេតុគួរលះដោយភាវនា ពួកធម៌ដល់នូវការសន្សំ ពួកធម៌ដល់នូវការមិនសន្សំ ពួកធម៌ជារបស់សេក្ខបុគ្គល ពួកធម៌ជារបស់អសេក្ខបុគ្គល ពួកធម៌ដល់នូវសភាពធំ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៦៦] ពួកធម៌មានប្រមាណមិនបាន ពួកធម៌ដ៏ឧត្តម ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[២៦៧] ពួកធម៌មានអារម្មណ៍តូចឆ្មារ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៦៨] ពួកធម៌មានអារម្មណ៍ដល់នូវសភាពធំ ពួកធម៌មានអារម្មណ៍ប្រមាណមិនបាន ពួកធម៌ថោកទាប ពួកធម៌មានសភាពខុស និងទៀង ពួកធម៌មានសភាពត្រូវ និងទៀង ពួកធម៌មានមគ្គជាអារម្មណ៍ ពួកធម៌មានមគ្គជាហេតុ ពួកធម៌មានមគ្គជាអធិបតី ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៦៩] ពួកធម៌មិនទាន់កើតឡើង ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៥។

[២៧០] ពួកធម៌មានអារម្មណ៍ជាអតីត ពួកធម៌មានអារម្មណ៍ជាអនាគត ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៧១] ពួកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន ពួកធម៌មានអារម្មណ៍ខាងក្នុង ពួកធម៌មានអារម្មណ៍ខាងក្រៅ ពួកធម៌មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៧២] ពួកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ ពួកធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

(ទុក ទី៦)

(៦. ទុកំ)

[២៧៣] ពួកធម៌ជាហេតុ ពួកធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ជាហេតុ ទាំងប្រកបដោយហេតុ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៧៤] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ប្រកបដោយហេតុ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៧៥] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ ពួកធម៌ប្រកបដោយហេតុ តែមិនមែនហេតុ ពួកធម៌មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៧៦] ពួកធម៌មិនមានបច្ច័យ ពួកធម៌មិនមានបច្ច័យតាក់តែង ពួកធម៌ប្រកបដោយការឃើញ ពួកធម៌ប្រកបដោយការប៉ះពាល់ ពួកធម៌មានរូប ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៧៧] ពួកធម៌ជាលោកុត្តរ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[២៧៨] ពួកធម៌ជាអាសវៈ ពួកធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៧៩] ពួកធម៌មិនមានអាសវៈ ពួកធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[២៨០] ពួកធម៌ប្រកបដោយអាសវៈ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៨១] ពួកធម៌ប្រកបដោយអាសវៈ តែមិនមែនអាសវៈ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៨២] ពួកធម៌ជាសញ្ញោជនៈ ពួកធម៌ជាគន្ថៈ ពួកធម៌ជាឱឃៈ ពួកធម៌ជាយោគៈ ពួកធម៌ជានីវរណៈ ពួកធម៌ជាបរាមាសៈ ពួកធម៌ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលហើយ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៨៣] ពួកធម៌ដែលបរាមាសៈមិនស្ទាបអង្អែល ពួកធម៌ដែលប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែល ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[២៨៤] ពួកធម៌ប្រកបដោយបរាមាសៈ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៨៥] ពួកធម៌ប្រកបដោយអារម្មណ៍ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៨៦] ពួកធម៌មិនមានអារម្មណ៍ ពួកធម៌ប្រាសចាកចិត្ត ពួកធម៌ច្រឡំដោយចិត្ត ពួកធម៌ជាឧបាទា ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៨៧] ពួកធម៌គឺចិត្ត ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៨៨] ពួកធម៌គឺចេតសិក ពួកធម៌ប្រកបដោយចិត្ត ពួកធម៌ច្រឡំដោយចិត្ត ពួកធម៌ច្រឡំ ទាំងតាំងឡើងអំពីចិត្ត ពួកធម៌ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ពួកធម៌ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៨៩] ពួកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៥។

[២៩០] ពួកធម៌ជាឧបាទាន ពួកធម៌ជាកិលេស ពួកធម៌ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ជាកិលេស ទាំងសៅហ្មងហើយ ពួកធម៌ជាកិលេស ទាំងប្រកបដោយកិលេស ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៩១] ពួកធម៌មិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ប្រាសចាកកិលេស ពួកធម៌មិនគួរដល់នូវសេចក្តីសៅហ្មង ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[២៩២] ពួកធម៌ដែលសៅហ្មងហើយ ពួកធម៌ប្រកបដោយកិលេស ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៩៣] ពួកធម៌សៅហ្មងហើយ តែមិនមែនជាកិលេស ពួកធម៌ប្រកបដោយកិលេស តែមិនមែនជាកិលេស ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងពួកធម៌ខ្លះ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៩៤] ពួកធម៌ដែលគួរលះដោយទស្សនៈ ពួកធម៌ដែលគួរលះដោយភាវនា ពួកធម៌មានហេតុគួរលះដោយទស្សនៈ ពួកធម៌មានហេតុគួរលះដោយភាវនា ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៩៥] ពួកធម៌ប្រកបដោយវិតក្តៈ ពួកធម៌ប្រកបដោយវិចារៈ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៩៦] ពួកធម៌មិនមានវិតក្កៈ ពួកធម៌មិនមានវិចារៈ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ១។

[២៩៧] ពួកធម៌ប្រកបដោយបីតិ ពួកធម៌ច្រឡំដោយបីតិ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៩៨] ពួកធម៌ច្រឡំដោយសុខ ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៩៩] ពួកធម៌ច្រឡំដោយឧបេក្ខា ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១១ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣០០] ពួកធម៌មិនមែនកាមាវចរ ពួកធម៌ជាអបរិយាបន្នៈ ពួកធម៌មិនប្រកបដោយការរើខ្លួន ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[៣០១] ពួកធម៌ជារូបាវចរ ពួកធម៌ជាអរូបាវចរ ពួកធម៌ជានិយ្យានិកៈ ពួកធម៌មានសភាពទៀង ពួកធម៌ប្រកបដោយសត្រូវ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

ចប់ សម្បយោគវិប្បយោគបទនិទ្ទេស។

សម្បយុត្តេន វិប្បយុត្តបទនិទ្ទេស (ទី៧ សត្តមនយ)

(៧. សត្តមនយោ ៧. សម្បយុត្តេនវិប្បយុត្តបទនិទ្ទេសោ)

[៣០២] ពួកធម៌ណា ប្រកបដោយវេទនាខន្ធ ពួកធម៌ណា ប្រកបដោយសញ្ញាខន្ធ ពួកធម៌ណា ប្រកបដោយសង្ខារក្ខន្ធ ពួកធម៌ណា ប្រកបដោយវិញ្ញាណក្ខន្ធ ពួកធម៌ណា ប្រកបដោយមនាយតនៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ ប្រាសចាកខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ធម៌ទាំងនោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣០៣] ពួកធម៌ណា ប្រកបដោយចក្ខុវិញ្ញាណធាតុ។ បេ។ ពួកធម៌ណា ប្រកបដោយមនោធាតុ ពួកធម៌ណា ប្រកបដោយមនោវិញ្ញាណធាតុ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ១។

[៣០៤] ពួកធម៌ណា ប្រកបដោយមនិន្រ្ទិយ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣០៥] ពួកធម៌ណា ប្រកបដោយឧបេក្ខិន្រ្ទិយ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៥។

[៣០៦] ពួកធម៌ណា ប្រកបដោយវិញ្ញាណ ព្រោះសង្ខារជាបច្ច័យ ពួកធម៌ណា ប្រកបដោយផស្សៈ ព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌ណាប្រកបដោយវេទនា ព្រោះផស្សៈជាបច្ច័យ ពួកធម៌ណា ប្រកបដោយផស្សៈ ពួកធម៌ណា ប្រកបដោយវេទនា ពួកធម៌ណា ប្រកបដោយសញ្ញា ពួកធម៌ណា ប្រកបដោយចេតនា ពួកធម៌ណា ប្រកបដោយចិត្ត ពួកធម៌ណា ប្រកបដោយមនសិការ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣០៧] ពួកធម៌ណា ប្រកបដោយអធិមោក្ខ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ១។

[៣០៨] ពួកធម៌ណា ប្រកបដោយពួកធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយឧបេក្ខា ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៥។

[៣០៩] ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយវិតក្តៈ ប្រកបដោយវិចារៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ១។

[៣១០] ពួកធម៌ណា ប្រកបដោយធម៌គឺចិត្ត ពួកធម៌ណា ប្រកបដោយធម៌គឺចេតសិក ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំ ទាំងតាំងឡើងអំពីចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣១១] ពួកធម៌ណា ប្រកបដោយធម៌ ដែលប្រកបដោយវិតក្កៈ ពួកធម៌ណា ប្រកបដោយធម៌ ដែលប្រកបដោយវិចារៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ១។

[៣១២] ពួកធម៌ណា ប្រកបដោយធម៌ ដែលច្រឡំដោយឧបេក្ខា ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ ប្រាសចាកខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌ទាំងនោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៥។

ខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ឥន្រ្ទិយ ២ បដិច្ចសមុប្បាទ ៣ ធម៌ទាំងឡាយ មានផស្សៈជាគម្រប់ ៥ អធិមោក្ខ មនសិការ ពួកធម៌ ៣ ក្នុងតិកៈទាំងឡាយ ពួកធម៌ ៧ និងធម៌ ២ ក្នុងចន្លោះ ប្រកបដោយចិត្ត ប្រកបដោយវិតក្តៈ វិចារៈ និងឧបេក្ខា។

ចប់ សម្បយុត្តេន វិប្បយុត្តបទនិទ្ទេស។

វិប្បយុត្តេន សម្បយុត្តបទនិទ្ទេស (ទី៨ អដ្ឋមនយ)

(៨. អដ្ឋមនយោ ៨. វិប្បយុត្តេនសម្បយុត្តបទនិទ្ទេសោ)

[៣១៣] ពួកធម៌ណា ប្រាសចាករូបក្ខន្ធ ពួកធម៌ទាំងនោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។

[៣១៤] ពួកធម៌ណា ប្រាសចាកវេទនាខន្ធ ពួកធម៌ណា ប្រាសចាកសញ្ញាខន្ធ ពួកធម៌ណា ប្រាសចាកសង្ខារក្ខន្ធ ពួកធម៌ណា ប្រាសចាកវិញ្ញាណក្ខន្ធ។ បេ។ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយសត្រូវ ពួកធម៌ណា ប្រាសចាកធម៌មិនប្រកបដោយសត្រូវ ពួកធម៌ទាំងនោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។

ចប់ វិប្បយុត្តេន សម្បយុត្តបទនិទ្ទេស។

សម្បយុត្តេន សម្បយុត្តបទនិទ្ទេស (ទី៩ នវមនយ)

(៩. នវមនយោ ៩. សម្បយុត្តេនសម្បយុត្តបទនិទ្ទេសោ)

[៣១៥] ពួកធម៌ណា ប្រកបដោយវេទនាខន្ធ ពួកធម៌ណា ប្រកបដោយសញ្ញាខន្ធ ពួកធម៌ណា ប្រកបដោយសង្ខារក្ខន្ធ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣១៦] ពួកធម៌ណា ប្រកបដោយវិញ្ញាណក្ខន្ធ ពួកធម៌ណា ប្រកបដោយមនាយតនៈ ពួកធម៌ណា ប្រកបដោយចក្ខុវិញ្ញាណធាតុ។ បេ។ ពួកធម៌ណា ប្រកបដោយមនោធាតុ ពួកធម៌ណា ប្រកបដោយមនោវិញ្ញាណធាតុ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣១៧] ពួកធម៌ណា ប្រកបដោយសមុទយសច្ច ពួកធម៌ណា ប្រកបដោយមគ្គសច្ច ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣១៨] ពួកធម៌ណា ប្រកបដោយមនិន្ទ្រិយ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣១៩] ពួកធម៌ណា ប្រកបដោយសុខិន្រ្ទិយ ពួកធម៌ណា ប្រកបដោយទុក្ខិន្រ្ទិយ ពួកធម៌ណា ប្រកបដោយសោមនស្សិន្រ្ទិយ ពួកធម៌ណា ប្រកបដោយទោមនស្សិន្រ្ទិយ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣២០] ពួកធម៌ណា ប្រកបដោយឧបេក្ខិន្រ្ទិយ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៦ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣២១] ពួកធម៌ណា ប្រកបដោយសទ្ធិន្រ្ទិយ ពួកធម៌ណា ប្រកបដោយវីរិយិន្រ្ទិយ ពួកធម៌ណា ប្រកបដោយសតិន្រ្ទិយ ពួកធម៌ណា ប្រកបដោយសមាធិន្រ្ទិយ ពួកធម៌ណា ប្រកប​ដោយបញ្ញិន្រ្ទិយ ពួកធម៌ណា ប្រកបដោយអនញ្ញតញ្ញស្សាមីតិន្រ្ទិយ ពួកធម៌ណា ប្រកបដោយអញ្ញិន្រ្ទិយ ពួកធម៌ណា ប្រកបដោយអញ្ញាតាវិន្រ្ទិយ ពួកធម៌ណា ប្រកបដោយអវិជ្ជា ពួកធម៌ណា ប្រកបដោយសង្ខារ ព្រោះអវិជ្ជាជាបច្ច័យ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣២២] ពួកធម៌ណា ប្រកបដោយវិញ្ញាណព្រោះសង្ខារជាបច្ច័យ ពួកធម៌ណា ប្រកប​ដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣២៣] ពួកធម៌ណា ប្រកបដោយផស្សៈ ព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣២៤] ពួកធម៌ណា ប្រកបដោយវេទនា ព្រោះផស្សៈជាបច្ច័យ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣២៥] ពួកធម៌ណា ប្រកបដោយតណ្ហា ព្រោះវេទនាជាបច្ច័យ ពួកធម៌ណា ប្រកបដោយឧបាទាន ព្រោះតណ្ហាជាបច្ច័យ ពួកធម៌ណា ប្រកបដោយកម្មភព ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣២៦] ពួកធម៌ណា ប្រកបដោយសោក ពួកធម៌ណា ប្រកបដោយទុក្ខ ពួកធម៌ណា ប្រកបដោយទោមនស្ស ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣២៧] ពួកធម៌ណា ប្រកបដោយឧបាយាសៈ ពួកធម៌ណា ប្រកបដោយសតិប្បដ្ឋាន ពួកធម៌ណា ប្រកបដោយសម្មប្បធាន ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣២៨] ពួកធម៌ណា ប្រកបដោយឥទ្ធិបាទ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ២ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣២៩] ពួកធម៌ណា ប្រកបដោយឈាន ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ២ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៣០] ពួកធម៌ណា ប្រកបដោយអប្បមញ្ញា ពួកធម៌ណា ប្រកបដោយឥន្រ្ទិយ ៥ ពួកធម៌ណា ប្រកបដោយពលៈ ៥ ពួកធម៌ណា ប្រកបដោយពោជ្ឈង្គ ៧ ពួកធម៌ណា ប្រកបដោយ​មគ្គមានអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា ប្រកបដោយពួកធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៣១] ពួកធម៌ណា ប្រកបដោយផស្សៈ ពួកធម៌ណា ប្រកបដោយចេតនា ពួកធម៌ណា ប្រកបដោយមនសិការ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៣២] ពួកធម៌ណា ប្រកបដោយវេទនា ពួកធម៌ណា ប្រកបដោយសញ្ញា ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៣៣] ពួកធម៌ណា ប្រកបដោយចិត្ត ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៣៤] ពួកធម៌ណា ប្រកបដោយអធិមោក្ខ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ២ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៣៥] ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយសុខវេទនា ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយទុក្ខវេទនា ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៣៦] ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ ពួកធម៌ណា ប្រកបដោយធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយបីតិ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ។

[៣៣៧] ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយសុខ ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយឧបេក្ខា ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៣៨] ពួកធម៌ណា ប្រកបដោយធម៌ជាហេតុ ពួកធម៌ណា ប្រកបដោយធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រកបដោយធម៌ជាហេតុ ទាំងប្រកបដោយហេតុ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៣៩] ពួកធម៌ណា ប្រកបដោយធម៌ដែលប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រកបដោយធម៌មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ។

[៣៤០] ពួកធម៌ណា ប្រកបដោយធម៌ជាអាសវៈ ពួកធម៌ណា ប្រកបដោយធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ណា ប្រកបដោយធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៤១] ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយអាសវៈ តែមិនមែនអាសវៈ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ។

[៣៤២] ពួកធម៌ណា ប្រកបដោយធម៌ជាសញ្ញោជនៈ ជាគន្ថៈ ជាឱឃៈ ជាយោគៈ ជានីវរណៈ ជាបរាមាសៈ ពួកធម៌ណា ប្រកបដោយធម៌ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែល ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៤៣] ពួកធម៌ណា ប្រកបដោយធម៌ ដែលប្រកបដោយបរាមាសៈ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ។

[៣៤៤] ពួកធម៌ណា ប្រកបដោយធម៌គឺចិត្ត ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៤៥] ពួកធម៌ណា ប្រកបដោយធម៌គឺចេតសិក ពួកធម៌ណា ប្រកបដោយធម៌ ដែលប្រកបដោយចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំ ទាំងតាំងឡើងអំពីចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។

[៣៤៦] ពួកធម៌ណា ប្រកបដោយធម៌ជាឧបាទាន ពួកធម៌ណា ប្រកបដោយធម៌ជាកិលេស ពួកធម៌ណា ប្រកបដោយធម៌ជាកិលេស ទាំងជាធម៌គួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រកបដោយធម៌ជាកិលេស ទាំងជាធម៌សៅហ្មងហើយ ពួកធម៌ណា ប្រកបដោយធម៌ជាកិលេស ទាំងប្រកបដោយកិលេស ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៤៧] ពួកធម៌ណា ប្រកបដោយធម៌ដែលសៅហ្មងហើយ តែមិនមែនកិលេស ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយកិលេស តែមិនមែនកិលេស ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយវិតក្កៈ ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយវិចារៈ ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយបីតិ ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយបីតិ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ។

[៣៤៨]</span> ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយសុខ ពួកធម៌ណា ប្រកបដោយធម៌ ដែលច្រឡំដោយឧបេក្ខា ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

ចប់ សម្បយុត្តេន សម្បយុត្តបទនិទ្ទេស។

វិប្បយុត្តេន វិប្បយុត្តបទនិទ្ទេស (ទី១០ ទសមនយ)

(១០. ទសមនយោ ១០. វិប្បយុត្តេនវិប្បយុត្តបទនិទ្ទេសោ)

[៣៤៩] ពួកធម៌ណា ប្រាសចាករូបក្ខន្ធ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៥០] ពួកធម៌ណា ប្រាសចាកវេទនាខន្ធ ពួកធម៌ណា ប្រាសចាកសញ្ញាខន្ធ ពួកធម៌ណា ប្រាសចាកសង្ខារក្ខន្ធ ពួកធម៌ណា ប្រាសចាកវិញ្ញាណក្ខន្ធ ពួកធម៌ណា ប្រាសចាកមនាយតនៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៥១] ពួកធម៌ណា ប្រាសចាកចក្ខាយតនៈ។ បេ។ ពួកធម៌ណា ប្រាសចាកផោដ្ឋព្វាយតនៈ ពួកធម៌ណា ប្រាសចាកចក្ខុធាតុ។ បេ។ ពួកធម៌ណា ប្រាសចាកផោដ្ឋព្វធាតុ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៥២] ពួកធម៌ណា ប្រាសចាកចក្ខុវិញ្ញាណធាតុ។ បេ។ ពួកធម៌ណា ប្រាសចាកមនោធាតុ ពួកធម៌ណា ប្រាសចាកមនោវិញ្ញាណធាតុ ពួកធម៌ណា ប្រាសចាកសមុទយសច្ច ពួកធម៌ណា ប្រាសចាកមគ្គសច្ច ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៥៣] ពួកធម៌ណា ប្រាសចាកនិរោធសច្ច ពួកធម៌ណា ប្រាសចាកចក្ខុន្រ្ទិយ។ បេ។ ពួកធម៌ណា ប្រាសចាកកាយិន្រ្ទិយ ពួកធម៌ណា ប្រាសចាកឥត្ថិន្រ្ទិយ ពួកធម៌ណា ប្រាសចាកបុរិសិន្រ្ទិយ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៥៤] ពួកធម៌ណា ប្រាសចាកមនិន្រ្ទិយ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៥៥] ពួកធម៌ណា ប្រាសចាកសុខិន្រ្ទិយ ពួកធម៌ណា ប្រាសចាកទុក្ខិន្រ្ទិយ ពួកធម៌ណា ប្រាសចាកសោមនស្សិន្រ្ទិយ ពួកធម៌ណា ប្រាសចាកទោមនស្សិន្រ្ទិយ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៥៦] ពួកធម៌ណា ប្រាសចាកឧបេក្ខិន្រ្ទិយ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១១ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៥៧] ពួកធម៌ណា ប្រាសចាកសទ្ធិន្រ្ទិយ ពួកធម៌ណា ប្រាសចាកវីរិយិន្រ្ទិយ ពួកធម៌ណា ប្រាសចាកសតិន្រ្ទិយ ពួកធម៌ណា ប្រាសចាកសមាធិន្រ្ទិយ ពួកធម៌ណា ប្រាសចាកបញ្ញិន្រ្ទិយ ពួកធម៌ណា ប្រាសចាកអនញ្ញតញ្ញស្សាមីតិន្រ្ទិយ ពួកធម៌ណា ប្រាសចាកអញ្ញិន្រ្ទិយ ពួកធម៌ណា ប្រាសចាកអញ្ញាតាវិន្រ្ទិយ ពួកធម៌ណា ប្រាសចាកអវិជ្ជា ពួកធម៌ណា ប្រាសចាកសង្ខារទាំងឡាយ ព្រោះអវិជ្ជាជាបច្ច័យ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៥៨] ពួកធម៌ណា ប្រាសចាកវិញ្ញាណ ព្រោះសង្ខារជាបច្ច័យ ពួកធម៌ណា ប្រាសចាកផស្សៈ ព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌ណា ប្រាសចាកវេទនា ព្រោះផស្សៈជាបច្ច័យ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៥៩] ពួកធម៌ណា ប្រាសចាកតណ្ហា ព្រោះវេទនាជាបច្ច័យ ពួកធម៌ណា ប្រាសចាកឧបាទាន ព្រោះតណ្ហាជាបច្ច័យ ពួកធម៌ណា ប្រាសចាកកម្មភព ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៦០] ពួកធម៌ណា ប្រាសចាករូបភព ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៣។

[៣៦១] ពួកធម៌ណា ប្រាសចាកអសញ្ញាភព ពួកធម៌ណា ប្រាសចាកឯកវោការភព ពួកធម៌ណា ប្រាសចាកសេចក្តីខ្សឹកខ្សួល ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៦២] ពួកធម៌ណា ប្រាសចាកអរូបភព ពួកធម៌ណា ប្រាសចាកនេវសញ្ញានាសញ្ញាភព ពួកធម៌ណា ប្រាសចាកចតុវោការភព ពួកធម៌ណា ប្រាសចាកសេចក្តីសោក ពួកធម៌ណា ប្រាសចាកសេចក្តីទុក្ខ ពួកធម៌ណា ប្រាសចាកទោមនស្ស ពួកធម៌ណា ប្រាសចាកឧបាយាសៈ ពួកធម៌ណា ប្រាសចាកសតិប្បដ្ឋាន ពួកធម៌ណា ប្រាសចាកសម្មប្បធាន ពួកធម៌ណា ប្រាសចាកឥទ្ធិបាទ ពួកធម៌ណា ប្រាសចាកឈាន ពួកធម៌ណា ប្រាសចាកអប្បមញ្ញា ពួកធម៌ណា ប្រាសចាកឥន្រ្ទិយ ៥ ពួកធម៌ណា ប្រាសចាកពលៈ ៥ ពួកធម៌ណា ប្រាសចាកពោជ្ឈង្គ ៧ ពួកធម៌ណា ប្រាសចាកមគ្គមានអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៦៣] ពួកធម៌ណា ប្រាសចាកផស្សៈ ពួកធម៌ណា ប្រាសចាកវេទនា ពួកធម៌ណា ប្រាសចាកសញ្ញា ពួកធម៌ណា ប្រាសចាកចេតនា ពួកធម៌ណា ប្រាសចាកចិត្ត ពួកធម៌ណា ប្រាសចាកមនសិការ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៦៤] ពួកធម៌ណា ប្រាសចាកអធិមោក្ខ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

(តិក ទី១)

(១. តិកំ)

[៣៦៥] ពួកធម៌ណា ប្រាសចាកពួកធម៌ជាកុសល ពួកធម៌ណា ប្រាសចាកពួកធម៌ជាអកុសល ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៦៦] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយសុខវេទនា ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយទុក្ខវេទនា ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៦៧] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១១ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៦៨] ពួកធម៌ណា ប្រាសចាកធម៌ជាវិបាក ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៦៩] ពួកធម៌ណា ប្រាសចាកធម៌មានវិបាកជាប្រក្រតី ពួកធម៌ណា ប្រាសចាកធម៌ដែលសៅហ្មងហើយ ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៧០] ពួកធម៌ណា ប្រាសចាកធម៌មិនមែនជាវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតី ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៥។

[៣៧១] ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ណា ប្រាសចាកធម៌ដែលមិនសៅហ្មងហើយ ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[៣៧២] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៧៣] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយបីតិ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៧៤] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានវិតក្កៈ ទាំងមិនមានវិចារៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ១។

[៣៧៥] ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយសុខ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៧៦] ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយឧបេក្ខា ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១១ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៧៧] ពួកធម៌ណា ប្រាសចាកធម៌ដែលគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាកធម៌ដែលគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌ដែលមានហេតុគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាកធម៌ដែលមានហេតុគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌ជាគ្រឿងដល់នូវការសន្សំ ពួកធម៌ណា ប្រាសចាកធម៌ដែលដល់នូវការមិនសន្សំ ពួកធម៌ណា ប្រាសចាកធម៌ជារបស់សេក្ខបុគ្គល ពួកធម៌ណា ប្រាសចាកធម៌ជារបស់អសេក្ខបុគ្គល ពួកធម៌ណា ប្រាសចាកធម៌ដែលដល់នូវសភាពធំ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៧៨] ពួកធម៌ណា ប្រាសចាកធម៌ប្រមាណមិនបាន ពួកធម៌ណា ប្រាសចាកធម៌ដ៏ឧត្តម ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[៣៧៩] ពួកធម៌ណា ប្រាសចាកធម៌ដែលមានអារម្មណ៍តូចឆ្មារ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៨០] ពួកធម៌ណា ប្រាសចាកធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ពួកធម៌ណា ប្រាសចាកធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន ពួកធម៌ណា ប្រាសចាកធម៌ថោកទាប ពួកធម៌ណា ប្រាសចាកធម៌ដែលមានសភាពខុស និងទៀង ពួកធម៌ណា ប្រាសចាកធម៌ដែលមានសភាពត្រូវ និងទៀង ពួកធម៌ណា ប្រាសចាកធម៌ដែលមានមគ្គជាអារម្មណ៍ ពួកធម៌ណា ប្រាសចាកធម៌ដែលមានមគ្គជាហេតុ ពួកធម៌ណា ប្រាសចាកធម៌ដែលមានមគ្គជាអធិបតី ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៨១] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនទាន់កើតឡើង ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៥។

[៣៨២] ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ជាអតីត ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ជាអនាគត ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៨៣] ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន ពួកធម៌ណា ប្រាសចាកធម៌ដែលមានអារម្មណ៍ខាងក្នុង ពួកធម៌ណា ប្រាសចាកធម៌ដែលមានអារម្មណ៍ខាងក្រៅ ពួកធម៌ណា ប្រាសចាកធម៌ដែលមានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៨៤] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ ពួកធម៌ណា ប្រាសចាកធម៌ដែលមិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

(ទុក ទី២)

(២. ទុកំ)

[៣៨៥] ពួកធម៌ណា ប្រាសចាកធម៌ជាហេតុ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយហេតុ ពួកធម៌ណា ប្រាសចាកធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រាសចាកធម៌ជាហេតុ ទាំងប្រកបដោយហេតុ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយហេតុ តែមិនមែនជាហេតុ ពួកធម៌ណា ប្រាសចាកធម៌មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៨៦] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានបច្ច័យ ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានបច្ច័យតាក់តែង ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយការឃើញ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយការប៉ះពាល់ ពួកធម៌ណា ប្រាសចាកធម៌ដែលមានរូប ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៨៧] ពួកធម៌ណា ប្រាសចាកធម៌ជាលោកុត្តរ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[៣៨៨] ពួកធម៌ណា ប្រាសចាកធម៌ជាអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយអាសវៈ តែមិនមែនអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៨៩] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកអាសវៈ ទាំងមិនមែនអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[៣៩០] ពួកធម៌ណា ប្រាសចាកធម៌ជាសំយោជនៈ ពួកធម៌ណា ប្រាសចាកធម៌ជាគន្ថៈ ពួកធម៌ណា ប្រាសចាកធម៌ជាឱឃៈ ពួកធម៌ណា ប្រាសចាកធម៌ជាយោគៈ ពួកធម៌ណា ប្រាសចាកធម៌ជានីវរណៈ ពួកធម៌ណា ប្រាសចាកធម៌ជាបរាមាសៈ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយបរាមាសៈ ពួកធម៌ណា ប្រាសចាកធម៌ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលហើយ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៩១] ពួកធម៌ណា ប្រាសចាកធម៌ដែលបរាមាសៈមិនស្ទាបអង្អែលហើយ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលហើយ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[៣៩២] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ពួកធម៌ណា ប្រាសចាកធម៌គឺចិត្ត ពួកធម៌ណា ប្រាសចាកធម៌គឺចេតសិក ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយចិត្ត ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយចិត្ត ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំ ទាំងតាំងឡើងអំពីចិត្ត ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៩៣] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានអារម្មណ៍ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកចិត្ត ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយចិត្ត ពួកធម៌ណា ប្រាសចាកធម៌ដែលជាឧបាទា ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៩៤] ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៥។

[៣៩៥] ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ពួកធម៌ណា ប្រាសចាកធម៌ជាកិលេស ពួកធម៌ណា ប្រាសចាកធម៌ដែលសៅហ្មងហើយ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយកិលេស ពួកធម៌ណា ប្រាសចាកធម៌ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាកធម៌ជាកិលេស ទាំងសៅហ្មងហើយ ពួកធម៌ណា ប្រាសចាកធម៌ដែលសៅហ្មងហើយ តែមិនមែនជាកិលេស ពួកធម៌ណា ប្រាសចាកធម៌ជាកិលេស ទាំងប្រកបដោយកិលេស ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយកិលេស តែមិនមែនកិលេស ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៩៦] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកកិលេស ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[៣៩៧] ពួកធម៌ណា ប្រាសចាកធម៌ដែលគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាកធម៌ដែលគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌មានហេតុគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាកធម៌មានហេតុគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៩៨] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយវិតក្កៈ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយវិចារៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៩៩] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានវិតក្កៈ ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានវិចារៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ១។

[៤០០] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយបីតិ ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយបីតិ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងពួកធម៌ខ្លះក៏មាន។

[៤០១] ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយសុខ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤០២] ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយឧបេក្ខា ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១១ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤០៣] ពួកធម៌ណា ប្រាសចាកធម៌មិនមែនជាកាមាវចរ ពួកធម៌ណា ប្រាសចាកធម៌ដែលមិនរាប់បញ្ចូលក្នុងវដ្ដៈ ពួកធម៌ណា ប្រាសចាកធម៌ដែលមិនអាចរើខ្លួន ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[៤០៤] ពួកធម៌ណា ប្រាសចាកធម៌ជារូបាវចរ ពួកធម៌ណា ប្រាសចាកធម៌ជាអរូបាវចរ ពួកធម៌ណា ប្រាសចាកធម៌ជាគ្រឿងចេញចាកវដ្ដៈ ពួកធម៌ណា ប្រាសចាកធម៌មានសភាពទៀង ពួកធម៌ណា ប្រាសចាកធម៌ជាសត្រូវ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

ចប់ វិប្បយុត្តេន វិប្បយុត្តបទនិទ្ទេស។

សង្គហិតេ្តន សម្បយុត្តវិប្បយុត្តបទនិទ្ទេស (ទី១១ ឯកាទសមនយ)

(១១. ឯកាទសមនយោ ១១. សង្គហិតេនសម្បយុត្តវិប្បយុត្តបទនិទ្ទេសោ)

[៤០៥] ពួកធម៌ណា សង្រ្គោះដោយសមុទសច្ច ពួកធម៌ណា សង្រ្គោះដោយមគ្គសច្ច ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុនា្មន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤០៦] ពួកធម៌ណា សង្រ្គោះដោយឥត្ថិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយបុរិសិន្រ្ទិយ ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤០៧] ពួកធម៌ណា សង្រ្គោះដោយសុខិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយទុក្ខិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយសោមនស្សិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយទោមនស្សិន្រ្ទិយ ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤០៨] ពួកធម៌ណា សង្រ្គោះដោយឧបេក្ខិន្រ្ទិយ ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ២ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤០៩] ពួកធម៌ណា សង្រ្គោះដោយសទ្ធិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយវីរិយិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយសតិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយសមាធិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយបញ្ញិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយអនញ្ញតញ្ញស្សាមីតិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយអញ្ញិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយអញ្ញាតាវិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយអវិជ្ជា ពួកធម៌ណា សង្រ្គោះដោយសង្ខារ ព្រោះអវិជ្ជាជាបច្ច័យ ពួកធម៌ណា សង្រ្គោះដោយផស្សៈព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌ណា សង្រ្គោះដោយតណ្ហាព្រោះវេទនាជាបច្ច័យ ពួកធម៌ណា សង្គ្រោះដោយឧបាទានព្រោះតណ្ហាជាបច្ច័យ ពួកធម៌ណា សង្រ្គោះដោយកម្មភព ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយ ខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤១០] ពួកធម៌ណា សង្រ្គោះដោយសេចក្តីខ្សឹកខ្សួល ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤១១] ពួកធម៌ណា សង្រ្គោះដោយសេចក្តីសោកស្តាយ ពួកធម៌ណា សង្រ្គោះដោយសេចក្តីទុក្ខ ពួកធម៌ណា សង្រ្គោះដោយទោមនស្ស ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ ក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤១២] ពួកធម៌ណា សង្រ្គោះដោយឧបាយាសៈ ពួកធម៌ណា សង្រ្គោះដោយសតិប្បដ្ឋាន ពួកធម៌ណា សង្រ្គោះដោយសម្មប្បធាន ពួកធម៌ណា សង្រ្គោះដោយអប្បមញ្ញា ពួកធម៌ណា សង្រ្គោះដោយឥន្រ្ទិយ ៥ ពួកធម៌ណា សង្រ្គោះដោយពលៈ ៥ ពួកធម៌ណា សង្រ្គោះដោយពោជ្ឈង្គ ៧ ពួកធម៌ណា សង្រ្គោះដោយមគ្គមានអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា សង្រ្គោះដោយផស្សៈ ពួកធម៌ណា សង្រ្គោះដោយចេតនា ពួកធម៌ណា សង្រ្គោះដោយអធិមោក្ខ ពួកធម៌ណា សង្រ្គោះដោយមនសិការ ពួកធម៌ណា សង្រ្គោះដោយធម៌ជាហេតុ ពួកធម៌ណា សង្រ្គោះដោយធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា សង្រ្គោះដោយធម៌ជាហេតុ ទាំងប្រកបដោយហេតុ ពួកធម៌ណា សង្រ្គោះដោយធម៌ជាអាសវៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាសញ្ញោជនៈ ពួកធម៌ណា សង្រ្គោះដោយពួកធម៌ជាគន្ថៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាឱឃៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាយោគៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជានីវរណៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាបរាមាសៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាឧបាទាន ពួកធម៌ណា សង្រ្គោះដោយធម៌ជាកិលេស ពួកធម៌ណា សង្រ្គោះដោយធម៌ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា សង្រ្គោះដោយធម៌ជាកិលេស ទាំងសៅហ្មងហើយ ពួកធម៌ណា សង្រ្គោះដោយធម៌ជាកិលេស ទាំងប្រកបដោយកិលេស ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយ ខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ ក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

ចប់ សង្គហិតេន សម្បយុត្តវិប្បយុត្តបទនិទ្ទេស។

សម្បយុត្តេន សង្គហិតាសង្គហិតបទនិទ្ទេស (ទី១២ ទ្វាទសមនយ)

(១២. ទ្វាទសមនយោ ១២. សម្បយុត្តេនសង្គហិតាសង្គហិតបទនិទ្ទេសោ)

[៤១៣] ពួកធម៌ណា ប្រកបដោយវេទនាខន្ធ ពួកធម៌ណា ប្រកបដោយសញ្ញាខន្ធ ពួកធម៌ណា ប្រកបដោយសង្ខារខន្ធ ពួកធម៌នោះ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១០។

[៤១៤] ពួកធម៌ណា ប្រកបដោយវិញ្ញាណក្ខន្ធ ពួកធម៌ណា ប្រកបដោយមនាយតនៈ ពួកធម៌ណា ប្រកបដោយចក្ខុវិញ្ញាណធាតុ។ បេ។ ពួកធម៌ណា ប្រកបដោយមនោធាតុ ពួកធម៌ណា ប្រកបដោយមនោវិញ្ញាណធាតុ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[៤១៥] ពួកធម៌ណា ប្រកបដោយសមុទយសច្ច ពួកធម៌ណា ប្រកបដោយមគ្គសច្ច ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤១៦] ពួកធម៌ណា ប្រកបដោយមនិន្រ្ទិយ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[៤១៧] ពួកធម៌ណា ប្រកបដោយសុខិន្រ្ទិយ ពួកធម៌ណា ប្រកបដោយទុក្ខិន្រ្ទិយ ពួកធម៌ណា ប្រកបដោយសោមនស្សិន្រ្ទិយ ពួកធម៌ណា ប្រកបដោយទោមនស្សិន្រ្ទិយ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១៦។

[៤១៨] ពួកធម៌ណា ប្រកបដោយឧបេក្ខិន្រ្ទិយ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១១។

[៤១៩] ពួកធម៌ណា ប្រកបដោយសទ្ធិន្រ្ទិយ ពួកធម៌ណា ប្រកបដោយវីរិយិន្រ្ទិយ ពួកធម៌ណា ប្រកបដោយសតិន្រ្ទិយ ពួកធម៌ណា ប្រកបដោយសមាធិន្រ្ទិយ ពួកធម៌ណា ប្រកបដោយបញ្ញិន្រ្ទិយ ពួកធម៌ណា ប្រកបដោយអនញ្ញតញ្ញស្សាមីតិន្រ្ទិយ ពួកធម៌ណា ប្រកបដោយអញ្ញិន្រ្ទិយ ពួកធម៌ណា ប្រកបដោយអញ្ញាតាវិន្រ្ទិយ ពួកធម៌ណា ប្រកបដោយអវិជ្ជា ពួកធម៌ណា ប្រកបដោយសង្ខារព្រោះអវិជ្ជាជាបច្ច័យ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤២០] ពួកធម៌ណា ប្រកបដោយវិញ្ញាណព្រោះសង្ខារជាបច្ច័យ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[៤២១] ពួកធម៌ណា ប្រកបដោយផស្សៈព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤២២] ពួកធម៌ណា ប្រកបដោយវេទនាព្រោះផស្សៈជាបច្ច័យ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១០។

[៤២៣] ពួកធម៌ណា ប្រកបដោយតណ្ហា ព្រោះវេទនាជាបច្ច័យ ពួកធម៌ណា ប្រកបដោយឧបាទាន ព្រោះតណ្ហាជាបច្ច័យ ពួកធម៌ណា ប្រកបដោយកម្មភព ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤២៤] ពួកធម៌ណា ប្រកបដោយសេចក្តីសោក ពួកធម៌ណា ប្រកបដោយសេចក្តីទុក្ខ ពួកធម៌ណា ប្រកបដោយទោមនស្ស ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១៦។

[៤២៥] ពួកធម៌ណា ប្រកបដោយឧបាយាសៈ ពួកធម៌ណា ប្រកបដោយសតិប្បដ្ឋាន ពួកធម៌ណា ប្រកបដោយសម្មប្បធាន ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤២៦] ពួកធម៌ណា ប្រកបដោយឥទ្ធិបាទ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[៤២៧] ពួកធម៌ណា ប្រកបដោយឈាន ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១៦។

[៤២៨] ពួកធម៌ណា ប្រកបដោយអប្បមញ្ញា ពួកធម៌ណា ប្រកបដោយឥន្រ្ទិយ ៥ ពួកធម៌ណា ប្រកបដោយពលៈ ៥ ពួកធម៌ណា ប្រកបដោយពោជ្ឈង្គ ៧ ពួកធម៌ណា ប្រកបដោយមគ្គមានអង្គ ៨ ដ៏ប្រសើរ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤២៩] ពួកធម៌ណា ប្រកបដោយផស្សៈ ពួកធម៌ណា ប្រកបដោយចេតនា ពួកធម៌ណា ប្រកបដោយមនសិការៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤៣០] ពួកធម៌ណា ប្រកបដោយវេទនា ពួកធម៌ណា ប្រកបដោយសញ្ញា ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១០។

[៤៣១] ពួកធម៌ណា ប្រកបដោយចិត្ត ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[៤៣២] ពួកធម៌ណា ប្រកបដោយអធិមោក្ខ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៥។

[៤៣៣] ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយសុខវេទនា ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយទុក្ខវេទនា ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកប​ដោយអទុក្ខមសុខវេទនា ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ ពួកធម៌ណា ប្រកបដោយធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយបីតិ ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយសុខ ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយឧបេក្ខា ពួកធម៌នោះ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៤៣៤] ពួកធម៌ណា ប្រកបដោយធម៌ជាហេតុ ពួកធម៌ណា ប្រកបដោយធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រកបដោយធម៌ជាហេតុ ទាំងប្រកបដោយហេតុ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៣៥] ពួកធម៌ណា ប្រកបដោយធម៌ ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រកបដោយធម៌មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៤៣៦] ពួកធម៌ណា ប្រកបដោយធម៌ជាអាសវៈ ពួកធម៌ណា ប្រកបដោយធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ណា ប្រកបដោយធម៌ជាអាសវៈ ទាំងប្រកប​ដោយអាសវៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៣៧] ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយអាសវៈ តែមិនមែនអាសវៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៤៣៨] ពួកធម៌ណា ប្រកបដោយធម៌ជាសញ្ញោជនៈ ពួកធម៌ណា ប្រកបដោយធម៌ជាគន្ថៈ ពួកធម៌ណា ប្រកបដោយធម៌ជាឱឃៈ ពួកធម៌ណា ប្រកបដោយធម៌ជាយោគៈ ពួកធម៌ណា ប្រកបដោយធម៌ជានីវរណៈ ពួកធម៌ណា ប្រកបដោយធម៌ជាបរាមាសៈ ពួកធម៌ណា ប្រកបដោយធម៌ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលហើយ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៣៩] ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយបរាមាសៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៤៤០] ពួកធម៌ណា ប្រកបដោយធម៌គឺចិត្ត ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[៤៤១] ពួកធម៌ណា ប្រកបដោយធម៌គឺចេតសិក ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំ ទាំងតាំងឡើងអំពីចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ពួកធម៌នោះ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។

[៤៤២] ពួកធម៌ណា ប្រកបដោយធម៌ជាឧបាទាន ពួកធម៌ណា ប្រកបដោយធម៌ជាកិលេស ពួកធម៌ណា ប្រកបដោយធម៌ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រកបដោយធម៌ជាកិលេស ទាំងជាធម៌សៅហ្មងហើយ ពួកធម៌ណា ប្រកបដោយធម៌ជាកិលេស ទាំងប្រកបដោយកិលេស ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៤៣] ពួកធម៌ណា ប្រកបដោយធម៌ដែលសៅហ្មងហើយ តែមិនមែនជាកិលេស ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយកិលេស តែមិនមែនកិលេស ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយវិតក្កៈ ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយវិចារៈ ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយបីតិ ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយបីតិ ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយសុខ ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយឧបេក្ខា ពួកធម៌នោះ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

ចប់ សម្បយុត្តេន សង្គហិតាសង្គហិតបទនិទ្ទេស។

អសង្គហិតេន សម្បយុត្តវិប្បយុត្តបទនិទ្ទេស (ទី១៣ តេរសមនយ)

(១៣. តេរសមនយោ ១៣. អសង្គហិតេនសម្បយុត្តវិប្បយុត្តបទនិទ្ទេសោ)

[៤៤៤] ពួកធម៌ណា មិនសង្រ្គោះដោយរូបក្ខន្ធ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤៤៥] ពួកធម៌ណា មិនសង្រ្គោះដោយធម្មាយតនៈ ពួកធម៌ណា មិនសង្រ្គោះដោយធម្មធាតុ ពួកធម៌ណា មិនសង្រ្គោះដោយឥត្ថិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយបុរិសិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយជីវិតិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយនាមរូប ព្រោះវិញ្ញាណជាបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយអសញ្ញាភព ពួកធម៌ណា មិនសង្រ្គោះដោយឯកវោការភព ពួកធម៌ណា មិនសង្រ្គោះដោយជាតិ ពួកធម៌ណា មិនសង្រ្គោះដោយជរា ពួកធម៌ណា មិនសង្រ្គោះដោយមរណៈ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤៤៦] ពួកធម៌ណា មិនសង្រ្គោះដោយអរូបភព ពួកធម៌ណា មិនសង្រ្គោះដោយនេវសញ្ញានាសញ្ញាភព ពួកធម៌ណា មិនសង្រ្គោះដោយចតុវោការភព ពួកធម៌ណា មិនសង្រ្គោះដោយឥទ្ធិបាទ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤៤៧] ពួកធម៌ណា មិនសង្រ្គោះដោយកុសលធម៌ ពួកធម៌ណា មិនសង្រ្គោះដោយអកុសលធម៌ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលប្រកបដោយសុខវេទនា ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលប្រកបដោយទុក្ខវេទនា ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាវិបាក ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានវិបាកជាប្រក្រតី ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលសៅហ្មងហើយ ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលមិនសៅហ្មងហើយ ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដែលប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលច្រឡំដោយបីតិ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលច្រឡំដោយសុខ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលច្រឡំដោយឧបេក្ខា ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលគួរលះដោយទស្សនៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលគួរលះដោយភាវនា ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានហេតុគួរលះដោយទស្សនៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានហេតុគួរលះដោយភាវនា ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលដល់នូវការសន្សំ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលដល់នូវការមិនសង្សំ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជារបស់សេក្ខបុគ្គល ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជារបស់អសេក្ខបុគ្គល ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលដល់នូវសភាពធំ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រមាណមិនបាន ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលមានអារម្មណ៍តូចឆ្មារ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន ពួកធម៌ណា មិនសង្រ្គោះដោយធម៌ថោកទាប ពួកធម៌ណា មិនសង្រ្គោះដោយធម៌ឧត្តម ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានសភាពខុស និងទៀង ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានសភាពត្រូវ និងទៀង ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានមគ្គជាអារម្មណ៍ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានមគ្គជាហេតុ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានមគ្គជាអធិបតី ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានអារម្មណ៍ជាអតីត ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានអារម្មណ៍ជាអនាគត ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានអារម្មណ៍ជាបច្ចុប្បន្ន ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានអារម្មណ៍ខាងក្នុង ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានអារម្មណ៍ខាងក្រៅ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រកបដោយហេតុ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រកបដោយហេតុ តែមិនមែនហេតុ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤៤៨] ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានរូប ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤៤៩] ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនមានរូប ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាលោកុត្តរ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនមានអាសវៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រកបដោយអាសវៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រកបដោយអាសវៈ តែមិនមែនអាសវៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនជាប្រយោជន៍ដល់សញ្ញោជនៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលគន្ថៈមិនគប្បីដោតក្រង ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លង ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លង ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនជាប្រយោជន៍ដល់នីវរណៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលបរាមាសៈមិនស្ទាបអង្អែល ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលប្រកបដោយបរាមាសៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលហើយ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤៥០] ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនមានអារម្មណ៍ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនមែនចិត្ត ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រាសចាកចិត្ត ពួកធម៌ណា មិនសង្រ្គោះដោយធម៌ច្រឡំដោយចិត្ត ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលតាំងឡើងអំពីចិត្ត ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលកើតជាមួយនឹងចិត្ត ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលប្រព្រឹត្តទៅតាមចិត្ត ពួកធម៌ណា មិនសង្រ្គោះដោយធម៌ខាងក្រៅ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤៥១] ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលមិនជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលប្រកបដោយធម៌មិនមែនឧបាទាន ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលប្រកបដោយឧបាទាន តែមិនមានឧបាទាន ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលមិនសៅហ្មងហើយ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រកបដោយកិលេស ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលសៅហ្មងហើយ តែមិនមែនកិលេស ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រកបដោយកិលេស តែមិនមែនកិលេស ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលប្រាសចាកកិលេស ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលគួរលះដោយទស្សនៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលគួរលះដោយភាវនា ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានហេតុដែលគួរលះដោយទស្សនៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានហេតុដែលគួរលះដោយភាវនា ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលប្រកបដោយវិតក្កៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលប្រកបដោយវិចារៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលប្រកបដោយបីតិ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលច្រឡំដោយបីតិ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលច្រឡំដោយសុខ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលច្រឡំដោយឧបេក្ខា ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនមែនកាមាវចរ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជារូបាវចរ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាអរូបាវចរ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលមិនរាប់បញ្ចូលក្នុងវដ្ដៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាគ្រឿងចេញចាកវដ្ដៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានសភាពទៀង ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលមិនអាចរើខ្លួន ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រកបដោយសត្រូវ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

ចប់ អសង្គហិតេន សម្បយុត្តវិប្បយុត្តបទនិទ្ទេស។

វិប្បយុត្តេន សង្គហិតាសង្គហិតបទនិទ្ទេស (ទី១៤ ចុទ្ទសមនយ)

(១៤. ចុទ្ទសមនយោ ១៤. វិប្បយុត្តេនសង្គហិតាសង្គហិតបទនិទ្ទេសោ)

(ខន្ធាទិ ទី១)

(១. ខន្ធាទិ)

[៤៥២] ពួកធម៌ណា ប្រាសចាករូបក្ខន្ធ ពួកធម៌នោះ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុនា្មន ធាតុប៉ុន្មាន។ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤៥៣] ពួកធម៌ណា ប្រាសចាកវេទនាខន្ធ ពួកធម៌ណា ប្រាសចាកសញ្ញាខន្ធ ពួកធម៌ណា ប្រាសចាកសង្ខារក្ខន្ធ ពួកធម៌ណា ប្រាសចាកវិញ្ញាណក្ខន្ធ ពួកធម៌ណា ប្រាសចាកមនាយតនៈ ពួកធម៌ណា ប្រាសចាកមនិន្រ្ទិយ ពួកធម៌នោះ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុនា្មន ធាតុប៉ុន្មាន។ ពួកធម៌នោះ វៀរលែងព្រះនិព្វាន ជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ៧។

[៤៥៤] ពួកធម៌ណា ប្រាសចាកចក្ខាយតនៈ។ បេ។ ពួកធម៌ណា ប្រាសចាកផោដ្ឋព្វាយតនៈ ពួកធម៌ណា ប្រាសចាកចក្ខុធាតុ។ បេ។ ពួកធម៌ណា ប្រាសចាកផោដ្ឋព្វធាតុ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤៥៥] ពួកធម៌ណា ប្រាសចាកចក្ខុវិញ្ញាណធាតុ ពួកធម៌ណា ប្រាសចាកសោតវិញ្ញាណធាតុ ពួកធម៌ណា ប្រាសចាកឃានវិញ្ញាណធាតុ ពួកធម៌ណា ប្រាសចាកជិវា្ហវិញ្ញាណធាតុ ពួកធម៌ណា ប្រាសចាកកាយវិញ្ញាណធាតុ ពួកធម៌ណា ប្រាសចាកមនោធាតុ ពួកធម៌ណា ប្រាសចាកមនោវិញ្ញាណធាតុ ពួកធម៌នោះ វៀរលែងព្រះនិព្វាន ជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ១ ទេ។

(សច្ចាទិ ទី២)

(២. សច្ចាទិ)

[៤៥៦] ពួកធម៌ណា ប្រាសចាកទុក្ខសច្ច ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៥៧] ពួកធម៌ណា ប្រាសចាកសមុទយសច្ច ពួកធម៌ណា ប្រាសចាកមគ្គសច្ច ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៥៨] ពួកធម៌ណា ប្រាសចាកនិរោធសច្ច ពួកធម៌ណា ប្រាសចាកចក្ខុន្រ្ទិយ ពួកធម៌ណា ប្រាសចាកសោតិន្រ្ទិយ ពួកធម៌ណា ប្រាសចាកឃានិន្រ្ទិយ ពួកធម៌ណា ប្រាសចាកជិវិ្ហន្រ្ទិយ ពួកធម៌ណា ប្រាសចាកកាយិន្រ្ទិយ ពួកធម៌ណា ប្រាសចាកឥតិ្ថន្រ្ទិយ ពួកធម៌ណា ប្រាសចាកបុរិសិន្រ្ទិយ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤៥៩] ពួកធម៌ណា ប្រាសចាកមនិន្រ្ទិយ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ៧។

[៤៦០] ពួកធម៌ណា ប្រាសចាកសុខិន្រ្ទិយ ពួកធម៌ណា ប្រាសចាកទុក្ខិន្រ្ទិយ ពួកធម៌ណា ប្រាសចាកសោមនស្សិន្រ្ទិយ ពួកធម៌ណា ប្រាសចាកទោមនស្សិន្រ្ទិយ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៦១] ពួកធម៌ណា ប្រាសចាកឧបេក្ខិន្រ្ទិយ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ៥ ទេ។

[៤៦២] ពួកធម៌ណា ប្រាសចាកសទ្ធិន្រ្ទិយ ពួកធម៌ណា ប្រាសចាកវីរិយិន្រ្ទិយ ពួកធម៌ណា ប្រាសចាកសតិន្រ្ទិយ ពួកធម៌ណា ប្រាសចាកសមាធិន្រ្ទិយ ពួកធម៌ណា ប្រាសចាកបញ្ញិន្រ្ទិយ ពួកធម៌ណា ប្រាសចាកអនញ្ញតញ្ញស្សាមីតិន្រ្ទិយ ពួកធម៌ណា ប្រាសចាកអញ្ញិន្រ្ទិយ ពួកធម៌ណា ប្រាសចាកអញ្ញាតាវិន្រ្ទិយ ពួកធម៌ណា ប្រាសចាកអវិជ្ជា ពួកធម៌ណា ប្រាសចាកសង្ខារ ព្រោះអវិជ្ជាជាបច្ច័យ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៦៣] ពួកធម៌ណា ប្រាសចាកវិញ្ញាណ ព្រោះសង្ខារជាបច្ច័យ ពួកធម៌ណា ប្រាសចាកផស្សៈ ព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌ណា ប្រាសចាកវេទនា ព្រោះផស្សៈជាបច្ច័យ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ៧។

[៤៦៤] ពួកធម៌ណា ប្រាសចាកតណ្ហា ព្រោះវេទនាជាបច្ច័យ ពួកធម៌ណា ប្រាសចាកឧបាទាន ព្រោះតណ្ហាជាបច្ច័យ ពួកធម៌ណា ប្រាសចាកកម្មភព ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៦៥] ពួកធម៌ណា ប្រាសចាកឧប្បត្តិភព ពួកធម៌ណា ប្រាសចាកសញ្ញាភព ពួកធម៌ណា ប្រាសចាកបញ្ចវោការភព ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៥។

[៤៦៦] ពួកធម៌ណា ប្រាសចាកកាមភព ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៥។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៣។

[៤៦៧] ពួកធម៌ណា ប្រាសចាករូបភព ពួកធម៌ណា ប្រាសចាកអសញ្ញាភព ពួកធម៌ណា ប្រាសចាកឯកវោការភព ពួកធម៌ណា ប្រាសចាកការខ្សឹកខ្សួល ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤៦៨] ពួកធម៌ណា ប្រាសចាកអរូបភព ពួកធម៌ណា ប្រាសចាកនេវសញ្ញានាសញ្ញាភព ពួកធម៌ណា ប្រាសចាកចតុវោការភព ពួកធម៌ណា ប្រាសចាកសេចក្តីសោក ពួកធម៌ណា ប្រាសចាកទុក្ខ ពួកធម៌ណា ប្រាសចាកទោមនស្ស ពួកធម៌ណា ប្រាសចាកឧបាយាសៈ ពួកធម៌ណា ប្រាសចាកសតិប្បដ្ឋាន ពួកធម៌ណា ប្រាសចាកសម្មប្បធាន ពួកធម៌ណា ប្រាសចាកឥទ្ធិបាទ ពួកធម៌ណា ប្រាសចាកឈាន ពួកធម៌ណា ប្រាសចាកអប្បមញ្ញា ពួកធម៌ណា ប្រាសចាកឥន្រ្ទិយ ៥ ពួកធម៌ណា ប្រាសចាកពលៈ ៥ ពួកធម៌ណា ប្រាសចាកពោជ្ឈង្គ ៧ ពួកធម៌ណា ប្រាសចាកមគ្គមានអង្គ ៨ ដ៏ប្រសើរ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

(ផស្សាទិសត្តកៈ ទី៣)

(៣. ផស្សាទិសត្តកំ)

[៤៦៩] ពួកធម៌ណា ប្រាសចាកផស្សៈ ពួកធម៌ណា ប្រាសចាកវេទនា ពួកធម៌ណា ប្រាសចាកសញ្ញា ពួកធម៌ណា ប្រាសចាកចេតនា ពួកធម៌ណា ប្រាសចាកចិត្ត ពួកធម៌ណា ប្រាសចាកការធ្វើទុកក្នុងចិត្ត ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ៧។

[៤៧០] ពួកធម៌ណា ប្រាសចាកអធិមោក្ខ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ១ ទេ។

(តិក ទី៤)

(៤. តិកំ)

[៤៧១] ពួកធម៌ណា ប្រាសចាកពួកធម៌ជាកុសល ពួកធម៌ណា ប្រាសចាកពួកធម៌ជាអកុសល ពួកធម៌ណា ប្រាសចាកពួកធម៌ដែលប្រកបដោយសុខវេទនា ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយទុក្ខវេទនា ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៧២] ពួកធម៌ណា ប្រាសចាកពួកធម៌ជាអព្យាក្រឹត ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៧៣] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា ពួកធម៌ណា ប្រាសចាកធម៌ជាវិបាក ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ៥ ទេ។

[៤៧៤] ពួកធម៌ណា ប្រាសចាកធម៌មានវិបាកជាប្រក្រតី ពួកធម៌ណា ប្រាសចាកធម៌សៅហ្មងហើយ ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៧៥] ពួកធម៌ណា ប្រាសចាកធម៌មិនមែនវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតី ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ណា ប្រាសចាកធម៌ដែលមិនសៅហ្មងហើយ ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤៧៦] ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៥។

[៤៧៧] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនសៅហ្មងហើយ តែគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៧៨] ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ១ ទេ។

[៤៧៩] ពួកធម៌ណា ប្រាសចាកធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពួកធម៌ណា ប្រាសចាកធម៌ច្រឡំដោយបីតិ ពួកធម៌ណា ប្រាសចាកធម៌ច្រឡំដោយសុខ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៨០] ពួកធម៌ណា ប្រាសចាកធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៥។

[៤៨១] ពួកធម៌ណា ប្រាសចាកធម៌ច្រឡំដោយឧបេក្ខា ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ៥ ទេ។

[៤៨២] ពួកធម៌ណា ប្រាសចាកធម៌ដែលគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាកធម៌ដែលគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌មានហេតុដែលគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាកធម៌មានហេតុដែលគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌ដែលដល់នូវការសន្សំ ពួកធម៌ណា ប្រាសចាកធម៌ដែលដល់នូវការមិនសន្សំ ពួកធម៌ណា ប្រាសចាកធម៌ជារបស់សេក្ខបុគ្គល ពួកធម៌ណា ប្រាសចាកធម៌ជារបស់អសេក្ខបុគ្គល ពួកធម៌ណា ប្រាសចាកធម៌ដែលដល់នូវសភាពធំ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៨៣] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌មានហេតុដែលមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌ដែលមិនដល់នូវការសន្សំ ទាំងមិនមែនមិនដល់នូវការមិនសន្សំ ពួកធម៌ណា ប្រាសចាកធម៌មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល ពួកធម៌ណា ប្រាសចាកធម៌មានសភាពតូចឆ្មារ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៨៤] ពួកធម៌ណា ប្រាសចាកធម៌មានប្រមាណមិនបាន ពួកធម៌ណា ប្រាសចាកពួកធម៌ឧត្តម ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤៨៥] ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍តូចឆ្មារ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ៦ ទេ។

[៤៨៦] ពួកធម៌ណា ប្រាសចាកធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍មានប្រមាណមិនបាន ពួកធម៌ណា ប្រាសចាកធម៌ថោកទាប ពួកធម៌ណា ប្រាសចាកធម៌មានសភាពខុស និងទៀង ពួកធម៌ណា ប្រាសចាកធម៌មានសភាពត្រូវ និងទៀង ពួកធម៌ណា ប្រាសចាកធម៌មានមគ្គជាអារម្មណ៍ ពួកធម៌ណា ប្រាសចាកធម៌មានមគ្គជាហេតុ ពួកធម៌ណា ប្រាសចាកធម៌មានមគ្គជាអធិបតី ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្គ្រោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្គ្រោះដោយខន្ធណាមួយ មិនមែនមិនសង្គ្រោះដោយអាយតនៈណាមួយ មិនមែនមិនសង្គ្រោះដោយធាតុណាមួយឡើយ។

[៤៨៧] ពួកធម៌ណា ប្រាសចាកធម៌ជាកណ្តាល ពួកធម៌ណា ប្រាសចាកធម៌មានសភាពមិនទៀង ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៨៨] ពួកធម៌ណា ប្រាសចាកធម៌ដែលកើតឡើងហើយ ពួកធម៌ណា ប្រាសចាកធម៌ដែលមិនទាន់កើតឡើង ពួកធម៌ណា ប្រាសចាកធម៌ដែលបម្រុងនឹងកើតឡើង ពួកធម៌ណា ប្រាសចាកធម៌ជាអតីត ពួកធម៌ណា ប្រាសចាកធម៌ជាអនាគត ពួកធម៌ណា ប្រាសចាកធម៌ជាបច្ចុប្បន្ន ពួកធម៌ណា ប្រាសចាកធម៌ជាខាងក្នុង ពួកធម៌ណា ប្រាសចាកធម៌ជាខាងក្រៅ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ ពួកធម៌ណា ប្រាសចាកធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤៨៩] ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ជាអតីត ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ជាអនាគត ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ខាងក្នុង ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ខាងក្រៅ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៩០] ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ខាងក្នុង និងខាងក្រៅ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ៦ ទេ។

(ទុក ទី៥)

(៥. ទុកំ)

[៤៩១] ពួកធម៌ណា ប្រាសចាកធម៌ជាហេតុ ពួកធម៌ណា ប្រាសចាកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយហេតុ ពួកធម៌ណា ប្រាសចាកធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រាសចាកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រាសចាកធម៌ជាហេតុ ទាំងប្រកបដោយហេតុ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រាសចាកធម៌មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៩២] ពួកធម៌ណា ប្រាសចាកធម៌មិនមានហេតុ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកហេតុ ពួកធម៌ណា ប្រាសចាកធម៌មិនមែនហេតុ ទាំងឥតហេតុ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៩៣] ពួកធម៌ណា ប្រាសចាកធម៌មិនមានបច្ច័យ ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានបច្ច័យតាក់តែង ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយការឃើញ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយការប៉ះពាល់ ពួកធម៌ណា ប្រាសចាកធម៌មានរូប ពួកធម៌ណា ប្រាសចាកធម៌ជាលោកុត្តរ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤៩៤] ពួកធម៌ណា ប្រាសចាកធម៌ជាលោកិយ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៩៥] ពួកធម៌ណា ប្រាសចាកធម៌ជាអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកអាសវៈ ទាំងមិនមែនអាសវៈ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៩៦] ពួកធម៌ណា ប្រាសចាកធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៩៧] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤៩៨] ពួកធម៌ណា ប្រាសចាកធម៌ជាសញ្ញោជនៈ ពួកធម៌ណា ប្រាសចាកធម៌ជាគន្ថៈ ពួកធម៌ណា ប្រាសចាកធម៌ជាឱឃៈ ពួកធម៌ណា ប្រាសចាកធម៌ជាយោគៈ ពួកធម៌ណា ប្រាសចាកធម៌ជានីវរណៈ ពួកធម៌ណា ប្រាសចាកធម៌ជាបរាមាសៈ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយបរាមាសៈ ពួកធម៌ណា ប្រាសចាកធម៌ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលហើយ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៩៩] ពួកធម៌ណា ប្រាសចាកធម៌ដែលបរាមាសៈស្ទាបអង្អែលហើយ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកបរាមាសៈ ពួកធម៌ណា ប្រាសចាកធម៌ដែលបរាមាសៈស្ទាបអង្អែលហើយ តែមិនមែនបរាមាសៈ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលហើយ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៥០០] ពួកធម៌ណា ប្រាសចាកធម៌ដែលបរាមាសៈមិនស្ទាបអង្អែលហើយ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលហើយ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៥០១] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ពួកធម៌ណា ប្រាសចាកធម៌គឺចិត្ត ពួកធម៌ណា ប្រាសចាកធម៌គឺចេតសិក ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយចិត្ត ពួកធម៌ណា ប្រាសចាកធម៌ច្រឡំដោយចិត្ត ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំ ទាំងតាំងឡើងអំពីចិត្ត ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំ ទាំងតាំងឡើងទាំងកើតជាមួយនឹងចិត្ត ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តតាមចិត្ត ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ៧។

[៥០២] ពួកធម៌ណា ប្រាសចាកធម៌មិនមានអារម្មណ៍ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកចិត្ត ពួកធម៌ណា ប្រាសចាកធម៌ដែលមិនច្រឡំដោយចិត្ត ពួកធម៌ណា ប្រាសចាកធម៌ជាឧបាទា ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៥០៣] ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៥។

[៥០៤] ពួកធម៌ណា ប្រាសចាកធម៌ជាឧបាទាន ពួកធម៌ណា ប្រាសចាកធម៌ជាកិលេស ពួកធម៌ណា ប្រាសចាកធម៌ដែលសៅហ្មងហើយ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយកិលេស ពួកធម៌ណា ប្រាសចាកធម៌ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាកធម៌ជាកិលេស ទាំងជាធម៌សៅហ្មងហើយ ពួកធម៌ណា ប្រាសចាកធម៌ដែលសៅហ្មងហើយ តែមិនមែនជាកិលេស ពួកធម៌ណា ប្រាសចាកធម៌ជាកិលេស ទាំងប្រកបដោយកិលេស ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយកិលេស តែមិនមែនជាកិលេស ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៥០៥] ពួកធម៌ណា ប្រាសចាកធម៌គួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាកធម៌ដែលមិនសៅហ្មងហើយ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកកិលេស ពួកធម៌ណា ប្រាសចាកធម៌គួរដល់នូវសេចក្តីសៅហ្មង តែមិនមែនកិលេស ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកកិលេស តែគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៥០៦] ពួកធម៌ណា ប្រាសចាកធម៌មិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកកិលេស ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៥០៧] ពួកធម៌ណា ប្រាសចាកធម៌ដែលគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាកធម៌ដែលគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌មានហេតុដែលគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាកធម៌មានហេតុដែលគួរលះដោយភាវនា ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៥០៨] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាកធម៌ដែលមិនគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌មានហេតុដែលមិនគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាកធម៌មានហេតុដែលមិនគួរលះដោយភាវនា ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៥០៩] ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយវិតក្កៈ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយវិចារៈ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ១ ទេ។

[៥១០] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយបីតិ ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយបីតិ ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយសុខ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៥១១] ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយឧបេក្ខា ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ៥ ទេ។

[៥១២] ពួកធម៌ណា ប្រាសចាកធម៌ជាកាមាវចរ ពួកធម៌ណា ប្រាសចាកធម៌ដែលរាប់បញ្ចូលក្នុងវដ្ដៈ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយការរើខ្លួន ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៥១៣] ពួកធម៌ណា ប្រាសចាកធម៌មិនមែនកាមាវចរ ពួកធម៌ណា ប្រាសចាកធម៌ដែលមិនរាប់បញ្ចូលក្នុងវដ្ដៈ ពួកធម៌ណា ប្រាសចាកធម៌ដែលមិនអាចរើខ្លួន ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៥១៤] ពួកធម៌ណា ប្រាសចាកធម៌ជារូបាវចរ ពួកធម៌ណា ប្រាសចាកធម៌ជាអរូបាវចរ ពួកធម៌ណា ប្រាសចាកធម៌ជាគ្រឿងចេញចាកវដ្ដៈ ពួកធម៌ណា ប្រាសចាកធម៌ទៀង ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយសត្រូវ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៥១៥] ពួកធម៌ណា ប្រាសចាកធម៌មិនមែនជារូបាវចរ ពួកធម៌ណា ប្រាសចាកធម៌មិនមែនជាអរូបាវចរ ពួកធម៌ណា ប្រាសចាកធម៌មិនមែនជាគ្រឿងចេញចាកវដ្ដៈ ពួកធម៌ណា ប្រាសចាកធម៌មិនទៀង ពួកធម៌ណា ប្រាសចាកធម៌មិនប្រកបដោយសត្រូវ ពួកធម៌នោះ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

ធម្មាយតនៈ ១ ធម្មធាតុ ១ ជីវិត ១ នាមរូប ១ សឡាយតនៈ ១ ជាតិ ១ ជរា ១ មរណៈ ១ និងធម៌ ២ តែមិនមានក្នុងតិកៈឡើយ ធម៌ ៧ មានក្នុងចន្លោះជាដំបូង ធម៌ ១០ មានក្នុងគោច្ឆកៈ ធម៌ ១៤ មានក្នុងចន្លោះខាងចុង ធម៌ ៦ មានក្នុងទីបំផុត ធម៌ ៤៧ នេះ រមែងមានដោយសមុច្ឆេទផង ដោយមោឃបុច្ឆកៈផង។

ចប់ វិប្បយុត្តេន សង្គហិតាសង្គហិតបទនិទ្ទេស។

ចប់ ធាតុកថាបករណៈ។

បុគ្គលប្បញ្ញត្តិ

(បុគ្គលប្បញ្ញត្តិ)

មាតិកា ឧទ្ទេសវារៈ

(មាតិកា)

ឯកកមាតិកា (ឯកកឧទ្ទេស ទី១)

(១. ឯកកឧទ្ទេសោ)

[១] បញ្ញត្តិ ៦4) គឺ ខន្ធប្បញ្ញត្តិ ១ អាយតនប្បញ្ញត្តិ ១ ធាតុប្បញ្ញត្តិ ១ សច្ចប្បញ្ញត្តិ ១ ឥន្រ្ទិយប្បញ្ញត្តិ ១ បុគ្គលប្បញ្ញត្តិ ១។

ខន្ធប្បញ្ញត្តិ

[២] ខន្ធប្បញ្ញត្តិ របស់ខន្ធទាំងឡាយ មានប៉ុន្មាន។ ខន្ធ ៥ គឺ រូបក្ខន្ធ ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ មានប្រមាណប៉ុណ្ណា ខន្ធប្បញ្ញត្តិ របស់ខន្ធទាំងឡាយមានប្រមាណប៉ុណ្ណេះ។

អាយតនប្បញ្ញត្តិ

[៣] អាយតនប្បញ្ញត្តិ របស់អាយតនៈទាំងឡាយ មានប៉ុន្មាន។ អាយតនៈ ១២ គឺ ចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ សទ្ទាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ មានប្រមាណប៉ុណ្ណា អាយតនប្បញ្ញត្តិ របស់អាយតនៈទាំងឡាយ មានប្រមាណប៉ុណ្ណេះ។

ធាតុប្បញ្ញត្តិ

[៤] ធាតុប្បញ្ញត្តិ របស់ធាតុទាំងឡាយ មានប៉ុន្មាន។ ធាតុ ១៨ គឺ ចក្ខុធាតុ ១ រូបធាតុ ១ ចក្ខុវិញ្ញាណធាតុ ១ សោតធាតុ ១ សទ្ទធាតុ ១ សោតវិញ្ញាណធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ឃានវិញ្ញាណធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ ជិវ្ហាវិញ្ញាណធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ កាយវិញ្ញាណធាតុ ១ មនោធាតុ ១ ធម្មធាតុ ១ មនោវិញ្ញាណធាតុ ១ មានប្រមាណប៉ុណ្ណា ធាតុប្បញ្ញត្តិ របស់ធាតុទាំងឡាយ មានប្រមាណប៉ុណ្ណេះ។

សច្ចប្បញ្ញត្តិ

[៥] សច្ចប្បញ្ញតិ្ត របស់សច្ចៈទាំងឡាយ មានប៉ុន្មាន។ សច្ចៈ ៤ គឺ ទុក្ខសច្ច ១ សមុទយសច្ច ១ និរោធសច្ច ១ មគ្គសច្ច ១ មានប្រមាណប៉ុណ្ណា សច្ចប្បញ្ញត្តិ របស់សច្ចៈទាំងឡាយ មានប្រមាណប៉ុណ្ណេះ។

ឥន្រ្ទិយប្បញ្ញត្តិ

[៦] ឥន្រ្ទិយប្បញ្ញត្តិ របស់ឥន្រ្ទិយទាំងឡាយ មានប៉ុន្មាន។ ឥន្រ្ទិយ ២២ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវិ្ហន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ១ បុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សុខិន្រ្ទិយ ១ ទុក្ខិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ទោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អនញ្ញតញ្ញស្សាមីតិន្រ្ទិយ ១ អញ្ញិន្រ្ទិយ ១ អញ្ញាតាវិន្រ្ទិយ ១5) មានប្រមាណប៉ុណ្ណា ឥន្រ្ទិយប្បញ្ញត្តិ របស់ឥន្រ្ទិយទាំងឡាយ មានប្រមាណប៉ុណ្ណេះ។

បុគ្គលប្បញ្ញត្តិ

បុគ្គលប្បញ្ញត្តិ របស់បុគ្គលទាំងឡាយ មានប៉ុន្មាន។

ឯកកមាតិកា

[៧] បុគ្គលជាសមយវិមុត្ត (អ្នករួចស្រឡះតាមកាលគួរ) បុគ្គលជាអសមយវិមុត្ត (អ្នករួចស្រឡះចាកអាសវៈតាមកាលមិនគួរ) បុគ្គលជាកុប្បធម្មៈ (មានធម៌កម្រើក) បុគ្គលជាអកុប្បធម្មៈ (មានធម៌មិនកម្រើក) បុគ្គលជាបរិហានធម្មៈ (មានធម៌សាបសូន្យ) បុគ្គលជាអបរិហានធម្មៈ (មានធម៌មិនសាបសូន្យ) បុគ្គលជាចេតនាភព្វៈ (គួរដោយចេតនា) បុគ្គលជាអនុរក្ខនាភព្វៈ (គួរដោយការរក្សា) បុគ្គលជាបុថុជ្ជន បុគ្គលជាគោត្រភូ បុគ្គលជាភយូបរតៈ (វៀរចាកបាបដោយភ័យ) បុគ្គលជាអភយូបរតៈ (វៀរចាកបាបដោយមិនមានភ័យ) បុគ្គលជាភព្វាគមនៈ (គួរដល់កិរិយាមកកាន់សម្មត្តនិយាម គឺមគ្គ) បុគ្គលជាអភព្វាគមនៈ (មិនគួរដល់កិរិយាមកកាន់សម្មត្តនិយាម) បុគ្គលជានិយតៈ (បុគ្គលទៀង) បុគ្គលជាអនិយតៈ (បុគ្គលមិនទៀង) បុគ្គលជាបដិបន្នកៈ (បុគ្គលប្រតិបត្តិព្រមព្រៀងដោយមគ្គ) បុគ្គលជាផលេដ្ឋិតៈ (បុគ្គលឋិតនៅក្នុងផល) បុគ្គលជាសមសីសី (មានធម៌ជាប្រធានស្មើគ្នា) បុគ្គលជាឋិតកប្បី (ញុំាងកប្បឲ្យឋិតនៅ) បុគ្គលជាអរិយៈ បុគ្គលមិនមែនជាអរិយៈ បុគ្គលជាសេក្ខៈ បុគ្គលជាអសេក្ខៈ បុគ្គលមិនមែនសេក្ខៈ ទាំងមិនមែនអសេក្ខៈ បុគ្គលមានវិជ្ជា ៣ បុគ្គលមានអភិញ្ញា ៦ បុគ្គលជាព្រះសម្មាសម្ពុទ្ធ បុគ្គលជាព្រះបច្ចេកពុទ្ធ បុគ្គលជាឧភតោភាគវិមុត្ត (រួចស្រឡះដោយចំណែកទាំងពីរ) បុគ្គលជាបញ្ញាវិមុត្ត (រួចស្រឡះដោយបញ្ញា) បុគ្គលជាកាយសក្ខី (មានកាយជាបន្ទាល់) បុគ្គលជាទិដ្ឋិប្បត្តៈ (សម្រេចដោយទិដ្ឋិ) បុគ្គលជាសទ្ធាវិមុត្ត (រួចស្រឡះដោយសទ្ធា) បុគ្គលជាធម្មានុសារី (រលឹកតាមធម៌) បុគ្គលជាសទ្ធានុសារី (រលឹកតាមសទ្ធា) បុគ្គលជាសត្តក្ខត្តុំបរមៈ (កើតអស់វារៈ ៧ ដង) បុគ្គលជាកោលំកោលៈ (ចេញពីត្រកូលទៅកាន់ត្រកូល) បុគ្គលជាឯកពីជី (មានពូជគឺខន្ធតែម្តង) បុគ្គលជាសកទាគាមី (មកកាន់លោកនេះម្តងទៀត) បុគ្គលជាអនាគាមី (មិនមកកាន់លោកនេះទៀត) បុគ្គលជាអន្តរាបរិនិព្វាយី (បរិនិព្វានពាក់កណ្តាលអាយុ) បុគ្គលជាឧបហច្ចបរិនិព្វាយី (កន្លងហួសពាក់កណ្តាលអាយុទើបបរិនិព្វាន) បុគ្គលជាអសង្ខារបរិនិព្វាយី (បរិនិព្វានដោយមិនបាច់ព្យាយាមខ្លាំង) បុគ្គលជាសសង្ខារបរិនិព្វាយី (បរិនិព្វានដោយព្យាយាមខ្លាំង) បុគ្គលជាឧទ្ធំសោតអកនិដ្ឋគាមី (មានខ្សែនៃមគ្គទៅខាងលើដរាបដល់អកនិដ្ឋព្រហ្មហើយបរិនិព្វាន) បុគ្គលជាសោតាបន្នៈ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល បុគ្គលជាសកទាគាមី ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល បុគ្គលជាអនាគាមី ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល បុគ្គលជាអរហន្ត ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល។

ចប់ ឯកកមាតិកា។

ទុកមាតិកា (ទុកឧទ្ទេស ទី២)

(២. ទុកឧទ្ទេសោ)

[៨] បុគ្គលពីរពួក។ គឺ បុគ្គលមានសេចក្តីក្រោធ ១ បុគ្គលចងសេចក្តីក្រោធទុក ១។ បុគ្គលអ្នកលុបគុណគេ ១ បុគ្គលអ្នកប្រណាំងវាសនា ១។ បុគ្គលមានសេចក្តីច្រណែន ១ បុគ្គលមានសេចក្តីកំណាញ់ ១។ បុគ្គលមានសេចក្តីអួតអាង ១ បុគ្គលមានមាយា ១។ បុគ្គលមិនខ្មាសបាប ១ បុគ្គលមិនខ្លាចបាប ១។ បុគ្គលប្រដៅក្រ ១ បុគ្គលមានមិត្តអាក្រក់ ១។ បុគ្គលមានទ្វារមិនរក្សាក្នុងឥន្រ្ទិយទាំងឡាយ ១ បុគ្គលមិនដឹងប្រមាណក្នុងភោជន ១។ បុគ្គលភ្លេចស្មារតី ១ បុគ្គលមិនដឹងខ្លួន ១។ បុគ្គលវិបតិ្តសីល ១ បុគ្គលវិបត្តិទិដ្ឋិ ១។ បុគ្គលមានសញ្ញោជនៈខាងក្នុង ១ បុគ្គលមានសញ្ញោជនៈខាងក្រៅ ១។ បុគ្គលមិនមានសេចក្តីក្រោធ ១ បុគ្គលមិនចងសេចក្តីក្រោធទុក ១។ បុគ្គលមិនលុបគុណគេ ១ បុគ្គលមិនប្រណាំងវាសនា ១។ បុគ្គលមិនមានសេចក្តីច្រណែន ១ បុគ្គលមិនមានសេចក្តីកំណាញ់ ១។ បុគ្គលមិនមានអំនួត ១ បុគ្គលមិនមានមាយា ១។ បុគ្គលមានសេចក្តីខ្មាសបាប ១ បុគ្គលមានសេចក្តីខ្លាចបាប ១។ បុគ្គលប្រដៅងាយ ១ បុគ្គលមានមិត្តល្អ ១។ បុគ្គលមានទ្វាររក្សាហើយ ក្នុងឥន្រ្ទិយទាំងឡាយ ១ បុគ្គលអ្នកដឹងប្រមាណក្នុងភោជន ១។ បុគ្គលមានស្មារតីតំកល់មាំ ១ បុគ្គលអ្នកដឹងខ្លួន ១។ បុគ្គលបរិបូណ៌ដោយសីល ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ ១។ បុគ្គលពីរពួក រកបានដោយក្រក្នុងលោក។ បុគ្គលពីរពួក គេចំអែតបានដោយក្រ។ បុគ្គលពីរពួក គេចំអែតបានដោយងាយ។ អាសវៈរបស់បុគ្គលពីរពួក រមែងចម្រើន។ អាសវៈរបស់បុគ្គលពីរពួក រមែងមិនចម្រើន បុគ្គលមានអធ្យាស្រ័យថោកទាប ១ បុគ្គលមានអធ្យាស្រ័យខ្ពង់ខ្ពស់ ១។ បុគ្គលឆ្អែតដោយខ្លួនឯង ១ បុគ្គលញុំាងគេឲ្យឆ្អែត ១។

ចប់ ទុកមាតិកា។

តិកមាតិកា (តិកឧទ្ទេស ទី៣)

(៣. តិកឧទ្ទេសោ)

[៩] បុគ្គល ៣ ពួក។ គឺបុគ្គលមិនមានបំណង ១ បុគ្គលមានបំណង ១ បុគ្គលប្រាសចាកបំណង ១។ បុគ្គល ៣ ពួក ប្រៀបដោយបុគ្គលមានជម្ងឺ។ បុគ្គលជាកាយសក្ខី (មានកាយជាបន្ទាល់) ១ បុគ្គលជាទិដ្ឋិប្បត្តៈ (សម្រេចដោយទិដ្ឋិ) ១ បុគ្គលជាសទ្ធាវិមុត្ត (រួចស្រឡះចាកអាសវៈដោយសទ្ធា) ១។ បុគ្គលមានសំដីដូចលាមក ១ បុគ្គលមានសំដីដូចផ្កា ១ បុគ្គលមានសំដីដូចទឹកឃ្មុំ ១។ បុគ្គលមានចិត្តប្រៀបដោយដំបៅ ១ បុគ្គលមានចិត្តប្រៀបដោយផ្លេកបន្ទោរ ១ បុគ្គលមានចិត្តប្រៀបដោយពេជ្រ ១។ បុគ្គលខ្វាក់ ១ បុគ្គលមានភ្នែកម្ខាង ១ បុគ្គលមានភ្នែកទាំងពីរ ១។ បុគ្គលមានបញ្ញាដូចក្អមផ្កាប់ ១ បុគ្គលមានបញ្ញាដូចជាថ្នក់លេច ១ បុគ្គលមានបញ្ញាក្រាស់ ១។ បុគ្គលខ្លះមិនប្រាសចាកតម្រេកក្នុងកាម និងភពក៏មាន ១ បុគ្គលខ្លះប្រាសចាកតម្រេកក្នុងកាម តែមិនទាន់ប្រាសចាកតម្រេកក្នុងភព ក៏មាន ១ បុគ្គលខ្លះប្រាសចាកតម្រេកក្នុងកាមផង ក្នុងភពផង ក៏មាន ១។ បុគ្គលប្រៀបដោយគំនូសថ្ម ១ បុគ្គលប្រៀបដោយគំនូសដី ១ បុគ្គលប្រៀបដោយគំនូសទឹក ១។ បុគ្គល ៣ ពួក ប្រៀបដោយសំពត់សំបកឈើ។ បុគ្គល ៣ ពួក ប្រៀបដោយសំពត់កាសិកៈ។ បុគ្គលដែលគេប្រមាណបានដោយងាយ ១ បុគ្គលដែលគេប្រមាណបានដោយក្រ ១ បុគ្គលដែលគេប្រមាណមិនបាន ១។ បុគ្គលខ្លះ មិនគួរគេសេព មិនគួរគប់ មិនគួរចូលទៅអង្គុយជិត ក៏មាន ១ បុគ្គលខ្លះ គួរគេសេព គួរគប់ គួរចូលទៅអង្គុលជិត ក៏មាន ១ បុគ្គលខ្លះគួរគេធ្វើសក្ការៈ គោរព ហើយសេពគប់ ចូលទៅអង្គុយជិត ក៏មាន ១។ បុគ្គលខ្លះ គួរគេខ្ពើម មិនគួរសេព មិនគួរគប់ មិនគួរចូលទៅអង្គុយជិត ក៏មាន ១ បុគ្គលខ្លះ គួរគេរមិលមើល តែមិនគួរសេព មិនគួរគប់ មិនគួរចូលទៅអង្គុយជិត ក៏មាន ១ បុគ្គលខ្លះ គួរគេសេព គួរគប់ គួរចូលទៅអង្គុយជិត ក៏មាន ១។ បុគ្គលខ្លះធ្វើពេញលេញក្នុងសីល តែធ្វើបន្តិចបន្តួចក្នុងសមាធិ ធ្វើបន្តិចបន្តួចក្នុងបញ្ញា ក៏មាន ១ បុគ្គលខ្លះធ្វើពេញលេញ ក្នុងសីលផង ធ្វើពេញលេញក្នុងសមាធិផង តែធ្វើបន្តិចបន្តួចក្នុងបញ្ញា ក៏មាន ១ បុគ្គលខ្លះធ្វើពេញលេញ ក្នុងសីលផង ធ្វើពេញលេញក្នុងសមាធិផង ធ្វើពេញលេញក្នុងបញ្ញាផង ក៏មាន ១។ បុគ្គលជាគ្រូមាន ៣ ពួក បុគ្គលជាគ្រូ ៣ ពួក ដទៃទៀត។

ចប់ តិកមាតិកា។

ចតុក្កមាតិកា (ចតុក្កឧទ្ទេស ទី៤)

(៤. ចតុក្កឧទ្ទេសោ)

[១០] បុគ្គល ៤ ពួក។ គឺ បុគ្គលជាអសប្បុរស ១ បុគ្គលជាអសប្បុរសក្រៃលែងជាងអសប្បុរស ១ បុគ្គលជាសប្បុរស ១ បុគ្គលជាសប្បុរសក្រៃលែងជាងសប្បុរស ១។ បុគ្គលអាក្រក់ ១ បុគ្គលអាក្រក់ក្រៃលែងជាងបុគ្គលអាក្រក់ ១ បុគ្គលល្អ ១ បុគ្គលល្អក្រៃលែងជាងបុគ្គលល្អ ១។ បុគ្គលមានធម៌អាក្រក់ ១ បុគ្គលមានធម៌អាក្រក់ក្រៃលែងជាងបុគ្គលមានធម៌អាក្រក់ ១ បុគ្គលមានធម៌ល្អ ១ បុគ្គលមានធម៌ល្អក្រៃលែងជាងបុគ្គលមានធម៌ល្អ ១។ បុគ្គលប្រកបដោយទោស ១ បុគ្គលច្រើនដោយទោស ១ បុគ្គលប្រកបដោយទោសតិច ១ បុគ្គលមិនមានទោស ១។ បុគ្គលជាឧគ្ឃដិតញ្ញូ ១ បុគ្គលជាវិបចិតញ្ញូ ១ បុគ្គលជានេយ្យៈ ១ បុគ្គលជាបទបរមៈ ១។ បុគ្គលមានប្រាជ្ញាគួរ តែមានប្រាជ្ញាមិនរួសរាន់ ១ បុគ្គលមានប្រាជ្ញារួសរាន់ តែមានប្រាជ្ញាមិនគួរ ១ បុគ្គលមានប្រាជ្ញាគួរ ទាំងមានប្រាជ្ញារួសរាន់ ១ បុគ្គលមានប្រាជ្ញាមិនគួរ ទាំងមានប្រាជ្ញាមិនរួសរាន់ ១។ បុគ្គលជាធម្មកថិក ៤ ពួក។ បុគ្គល ៤ ពួក ប្រៀបដោយមេឃ។ បុគ្គល ៤ ពួក ប្រៀបដោយកណ្តុរ។ បុគ្គល ៤ ពួក ប្រៀបដោយផ្លែស្វាយ។ បុគ្គល ៤ ពួក ប្រៀបដោយក្អម។ បុគ្គល ៤ ពួក ប្រៀបដោយអន្លង់ទឹក។ បុគ្គល ៤ ពួក ប្រៀបដោយគោបម្រើ។ បុគ្គល ៤ ពួក ប្រៀបដោយសត្វអាសីរពិស។ បុគ្គលខ្លះ មិនពិចារណា មិនស្ទង់មើល ហើយពោលសរសើរបុគ្គលដែលគួរតិះដៀល ក៏មាន ១ បុគ្គលខ្លះ មិនពិចារណា មិនស្ទង់មើល ហើយពោលតិះដៀលបុគ្គលដែលគួរសរសើរ ក៏មាន ១ បុគ្គលខ្លះ មិនពិចារណា មិនស្ទង់មើល ហើយសំដែងសេចក្តីជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា ក៏មាន ១ បុគ្គលខ្លះ មិនពិចារណា មិនស្ទង់មើល ហើយសំដែងសេចក្តីមិនជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ក៏មាន ១។ បុគ្គលខ្លះ ពិចារណា ស្ទង់មើល ហើយពោលតិះដៀលបុគ្គលដែលគួរតិះដៀល ក៏មាន ១ បុគ្គលខ្លះ ពិចារណា ស្ទង់មើល ហើយពោលសរសើរបុគ្គលដែលគួរសរសើរ ក៏មាន ១ បុគ្គលខ្លះ ពិចារណា ស្ទង់មើល ហើយសំដែងសេចក្តីមិនជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា ក៏មាន ១ បុគ្គលខ្លះពិចារណា ស្ទង់មើល ហើយសំដែងសេចក្តីជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ក៏មាន ១។ បុគ្គលខ្លះ ពោលតិះដៀលបុគ្គលដែលមិនគួរតិះដៀលពិតប្រាកដ តាមកាលគួរ តែមិនពោលសរសើរបុគ្គលដែលគួរសរសើរពិតប្រាកដ តាមកាលគួរ ក៏មាន ១ បុគ្គលខ្លះ ពោលសរសើរបុគ្គលដែលគួរសរសើរពិតប្រាកដ តាមកាលគួរ តែមិនពោលតិះដៀលបុគ្គលដែលគួរតិះដៀលពិតប្រាកដ តាមកាលគួរ ក៏មាន ១ បុគ្គលខ្លះ ពោលតិះដៀលបុគ្គលដែលគួរតិះដៀលពិតប្រាកដ តាមកាលគួរផង ពោលសរសើរបុគ្គលដែលគួរសរសើរពិតប្រាកដ តាមកាលគួរផង ក៏មាន បុគ្គលខ្លះ មិនពោលតិះដៀលបុគ្គលដែលគួរតិះដៀលពិតប្រាកដ តាមកាលគួរផង មិនពោលសរសើរបុគ្គលដែលគួរសរសើរពិតប្រាកដ តាមកាលគួរផង ក៏មាន ១។ បុគ្គលចិញ្ចឹមជីវិតដោយផលនៃការព្យាយាម មិនចិញ្ចឹមជីវិតដោយផលនៃបុណ្យ ១ បុគ្គលចិញ្ចឹមជីវិតដោយផលនៃបុណ្យ មិនចិញ្ចឹមជីវិត​ដោយផលនៃការព្យាយាម ១ បុគ្គលចិញ្ចឹមជីវិតដោយផលនៃការព្យាយាម ទាំងចិញ្ចឹមជីវិតដោយផលនៃបុណ្យ ១ បុគ្គលមិនចិញ្ចឹមជីវិតដោយផលនៃការព្យាយាម ទាំងមិនចិញ្ចឹមជីវិតដោយផលនៃបុណ្យ ១។ បុគ្គលងងឹត មានងងឹតប្រព្រឹត្តទៅខាងមុខ ១ បុគ្គលងងឹត មានពន្លឺប្រព្រឹត្តទៅខាងមុខ ១ បុគ្គលភ្លឺ មានងងឹតប្រព្រឹត្តទៅខាងមុខ ១ បុគ្គលភ្លឺ មានពន្លឺប្រព្រឹត្តទៅខាងមុខ ១។ បុគ្គលឱនចុះហើយ ឱនចុះទៀត ១ បុគ្គលឱនចុះហើយ ងើបឡើង ១ បុគ្គលងើបឡើងហើយ ឱនចុះទៅវិញ ១ បុគ្គលងើបឡើងហើយ ងើបឡើងទៀត ១។ បុគ្គល ៤ ពួក ប្រៀបដោយដើមឈើ។ បុគ្គលមានរូបជាប្រមាណ ជ្រះថ្លាព្រោះរូប ១ បុគ្គលមានសំឡេងជាប្រមាណ ជ្រះថ្លាព្រោះសំឡេង ១ បុគ្គលមានវត្ថុសៅហ្មងជាប្រមាណ ជ្រះថ្លាព្រោះវត្ថុសៅហ្មង ១ បុគ្គលមានធម៌ជាប្រមាណ ជ្រះថ្លាព្រោះធម៌ ១។ បុគ្គលខ្លះ ប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃ ក៏មាន ១ បុគ្គលខ្លះ ប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃ តែមិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ក៏មាន ១ បុគ្គលខ្លះ ប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនឯងផង ដើម្បីប្រយោជន៍បុគ្គលដទៃផង ក៏មាន ១ បុគ្គលខ្លះ មិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនឯង ទាំងមិនប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃ ក៏មាន ១។ បុគ្គលខ្លះ ដុតកំដៅខ្លួនឯង ប្រកបការព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ក៏មាន ១ បុគ្គលខ្លះ ដុតកំដៅបុគ្គលដទៃ ប្រកបការព្យាយាម ដើម្បីដុតកំដៅបុគ្គលដទៃ ក៏មាន ១ បុគ្គលខ្លះ ដុតកំដៅខ្លួនឯង ប្រកបការព្យាយាមដើម្បីដុតកំដៅខ្លួនឯងផង ដុតកំដៅបុគ្គលដទៃ ប្រកបការព្យាយាមដើម្បីដុតកំដៅបុគ្គលដទៃផង ក៏មាន ១ បុគ្គលខ្លះ មិនដុតកំដៅខ្លួនឯង មិនប្រកបព្យាយាមដើម្បីដុតកំដៅខ្លួនឯង ទាំងមិនដុតកំដៅបុគ្គលដទៃ មិនប្រកបព្យាយាមដើម្បីដុតកំដៅបុគ្គលដទៃ បុគ្គលនោះ មិនដុតកំដៅខ្លួនឯង មិនដុតកំដៅបុគ្គលដទៃ ជាអ្នកមិនស្រេកឃ្លាន ជាអ្នករលត់ទុក្ខ ត្រជាក់ត្រជំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ សម្រេចសម្រាន្តនៅ ក្នុងបច្ចុប្បន្ន ក៏មាន ១។ បុគ្គលប្រកបដោយរាគៈ ១ បុគ្គលប្រកបដោយទោសៈ ១ បុគ្គលប្រកបដោយមោហៈ ១ បុគ្គលប្រកបដោយមានះ ១។ បុគ្គលខ្លះ ជាអ្នកបានចេតោសមថៈក្នុងសន្តាន តែមិនបានអធិប្បញ្ញាធម្មវិបស្សនា ក៏មាន ១ បុគ្គលខ្លះ ជាអ្នកបានអធិប្បញ្ញាធម្មវិបស្សនា មិនបានចេតោសមថៈក្នុងសន្តាន ក៏មាន ១ បុគ្គលខ្លះ ជាអ្នកបានចេតោសមថៈក្នុងសន្តាន ទាំងបានអធិប្បញ្ញាធម្មវិបស្សនា ក៏មាន ១ បុគ្គលខ្លះ ជាអ្នកមិនបានចេតោសមថៈក្នុងសន្តាន ទាំងមិនបានអធិប្បញ្ញាធម្មវិបស្សនា ក៏មាន ១។ បុគ្គលទៅបណ្តោយតាមខ្សែទឹក គឺវដ្ដៈ ១ បុគ្គលទៅច្រាសខ្សែទឹក គឺវដ្ដៈ ១ បុគ្គលមានខ្លួនតាំងនៅនឹង ១ បុគ្គលឆ្លងទៅដល់ត្រើយ ជាព្រាហ្មណ៍ឋិតនៅលើគោក ១។ បុគ្គលជាអ្នកចេះដឹងតិច មិនប្រតិបត្តិតាមដោយសេចក្តីចេះដឹង ១ បុគ្គលជាអ្នកចេះដឹងតិច តែប្រតិបត្តិតាមសេចក្តីចេះដឹង ១ បុគ្គលជាអ្នកចេះដឹងច្រើន មិនប្រតិបត្តិតាមសេចក្តីចេះដឹង ១ បុគ្គលចេះដឹងច្រើន ប្រតិបត្តិតាមសេចក្តីចេះដឹង ១។ បុគ្គលជាសមណៈមិនកម្រើក ១ បុគ្គលជាសមណៈផ្កាឈូកក្រហម ១ បុគ្គលជាសមណៈផ្កាឈូកស ១ បុគ្គលជាសមណៈចម្រើនដោយសុខ ក្នុងពួកសមណៈ ១។

ចប់ ចតុក្កមាតិកា។

បញ្ចកមាតិកា (បញ្ចកឧទ្ទេស ទី៥)

(៥. បញ្ចកឧទ្ទេសោ)

[១១] បុគ្គល ៥ ពួក។ គឺបុគ្គលខ្លះ ប្រព្រឹត្តល្មើស (ត្រូវអាបត្តិ) ផង មានសេចក្តីក្តៅក្រហាយផង មិនដឹងច្បាស់តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុធ្វើឲ្យពួកអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ ឲ្យរលត់ទៅវិញ មិនមានសេសសល់ផង ក៏មាន ១ បុគ្គលខ្លះ ប្រព្រឹត្តល្មើស មិនមានសេចក្តីក្តៅក្រហាយ ទាំងមិនដឹងច្បាស់តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុធ្វើឲ្យពួកអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ ឲ្យរលត់ទៅវិញ មិនមានសេសសល់ ក៏មាន ១ បុគ្គលខ្លះ មិនប្រព្រឹត្តល្មើសទេ មានសេចក្តីក្តៅក្រហាយ ទាំងមិនដឹងច្បាស់តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុធ្វើឲ្យអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ ឲ្យរលត់ទៅវិញ មិនមានសេសសល់ ក៏មាន ១ បុគ្គលខ្លះ មិនប្រព្រឹត្តល្មើស មិនមានសេចក្តីក្តៅក្រហាយទេ មិនដឹងច្បាស់តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុធ្វើឲ្យអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ ឲ្យរលត់ទៅវិញ មិនមានសេសសល់ ក៏មាន ១ បុគ្គលខ្លះ មិនប្រព្រឹត្តល្មើស មិនមានសេចក្តីក្តៅក្រហាយផង ដឹងច្បាស់តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុធ្វើអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ ឲ្យរលត់ទៅវិញ មិនមានសេសសល់ផង ក៏មាន ១។ បុគ្គលឲ្យហើយ ត្រឡប់មើលងាយវិញ ១ បុគ្គលមើលងាយ ព្រោះការនៅរួម ១ បុគ្គលមានមាត់តាំងទុកភ្លាម ១ បុគ្គលលេះលោះ ១ បុគ្គលទន់អន់ល្ងង់ខ្លៅ ១។ បុគ្គល ៥ ពួក ប្រៀបដោយទាហាន។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តខលុបច្ឆាភត្តិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តឯកាសនិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តបំសុកូលិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តរុក្ខមូលិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តអព្ភោកាសិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តនេសជិ្ជកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តយថាសន្ថតិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តសោសានិកធុតង្គ។

ចប់ បញ្ចកមាតិកា។

ឆក្កមាតិកា (ឆក្កឧទ្ទេសោ ទី៦)

(៦. ឆក្កឧទ្ទេសោ)

[១២] បុគ្គល ៦ ពួក។ គឺបុគ្គលខ្លះ ត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ដែលខ្លួនមិនធ្លាប់ស្តាប់ក្នុងកាលមុន ក៏ដល់នូវសព្វញ្ញុតញ្ញាណក្នុងធម៌ទាំងនោះផង ដល់នូវភាពស្ទាត់ក្នុងទសពលញ្ញាណផង ក៏មាន ១ បុគ្គលខ្លះ ត្រាស់ដឹងដោយខ្លួងឯង នូវសច្ចៈ ក្នុងធម៌ដែលខ្លួនមិនធ្លាប់ស្តាប់ក្នុងកាលមុន មិនដល់នូវសព្វញ្ញុតញ្ញាណក្នុងធម៌ទាំងនោះផង មិនដល់នូវភាពស្ទាត់ក្នុងទសពលញ្ញាណផង ក៏មាន ១ បុគ្គលខ្លះ មិនត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ដែលខ្លួនមិនធ្លាប់ស្តាប់ក្នុងកាលមុន ក៏ធ្វើនូវទីបំផុតទុក្ខក្នុងបច្ចុប្បន្នផង ដល់នូវសាវកបារមីញាណផង ក៏មាន ១ បុគ្គលខ្លះ មិនត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ដែលខ្លួនមិនធ្លាប់ស្តាប់ក្នុងកាលមុន ក៏ធ្វើនូវទីបំផុតទុក្ខក្នុងបច្ចុប្បន្ន មិនដល់នូវសាវកបារមីញាណ ក៏មាន ១ បុគ្គលខ្លះ មិនត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ដែលខ្លួនមិនធ្លាប់ស្តាប់ក្នុងកាលមុន មិនធ្វើនូវទីបំផុតទុក្ខក្នុងបច្ចុប្បន្នទេ ជាអនាគាមិបុគ្គល មិនមកកាន់មនុស្សលោកនេះ ក៏មាន ១ បុគ្គលខ្លះ មិនត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ដែលខ្លួនមិនធ្លាប់ស្តាប់ក្នុងកាលមុន មិនធ្វើនូវទីបំផុតទុក្ខក្នុងបច្ចុប្បន្នទេ ជាសោតាបន្នបុគ្គល និងសកទាគាមិបុគ្គល មកកាន់មនុស្សលោកនេះទៀត ក៏មាន ១។

ចប់ ឆក្កមាតិកា។

សត្តកមាតិកា (សត្តកឧទ្ទេស ទី៧)

(៧. សត្តកឧទ្ទេសោ)

[១៣] បុគ្គល ៧ ពួក។ គឺបុគ្គល ៧ ពួក ប្រៀបដោយទឹក គឺ បុគ្គលមុជចុះតែម្តង ហើយចេះតែមុជចុះទៅទៀត ១ បុគ្គលងើបឡើងហើយ មុជចុះទៅវិញ ១ បុគ្គលងើបឡើងហើយ ឋិតនៅ ១ បុគ្គលងើបឡើងហើយ រមិលមើល ក្រឡេកមើល ១ បុគ្គលងើបឡើងហើយ ហែលទៅ ១ បុគ្គលងើបឡើង ដល់កំពង់ ហើយឋិតនៅ ១ បុគ្គលងើបឡើង ឆ្លងដល់ត្រើយ ជាព្រាហ្មណ៍ឋិតនៅលើគោក ១។ បុគ្គលជាឧភតោភាគវិមុត្ត ១ បុគ្គលជាបញ្ញាវិមុត្ត ១ បុគ្គលជាកាយសក្ខី ១ បុគ្គលជាទិដ្ឋិប្បត្តៈ ១ បុគ្គលជាសទ្ធាវិមុត្ត ១ បុគ្គលជាធម្មានុសារី ១ បុគ្គលជាសទ្ធានុសារី ១។

ចប់ សត្តកមាតិកា។

អដ្ឋកមាតិកា (អដ្ឋកឧទ្ទេស ទី៨)

(៨. អដ្ឋកឧទ្ទេសោ)

[១៤] បុគ្គល ៨ ពួក។ គឺបុគ្គល ៤ ពួក ព្រមព្រៀងដោយមគ្គ បុគ្គល ៤ ពួក ព្រមព្រៀងដោយផង។

ចប់ អដ្ឋកមាតិកា។

នវកមាតិកា (នវកឧទ្ទេស ទី៩)

(៩. នវកឧទ្ទេសោ)

[១៥] បុគ្គល ៩ ពួក។ គឺបុគ្គលជាព្រះសម្មាសម្ពុទ្ធ ១ បុគ្គលជាព្រះបច្ចេកសម្ពុទ្ធ ១ បុគ្គលជាឧភតោភាគវិមុត្ត ១ បុគ្គលជាបញ្ញាវិមុត្ត ១ បុគ្គលជាកាយសក្ខី ១ បុគ្គលជាទិដ្ឋិប្បត្តៈ ១ បុគ្គលជាសទ្ធាវិមុត្ត ១ បុគ្គលជាធម្មានុសារី ១ បុគ្គលជាសទ្ធានុសារី ១។

ចប់ នវកមាតិកា។

ទសកមាតិកា (ទសកឧទ្ទេស ទី១០)

(១០. ទសកឧទ្ទេសោ)

[១៦] បុគ្គល ១០ ពួក។ គឺបុគ្គល ៥ ពួក មានការសម្រេចក្នុងកាមាវចរភូមិនេះ បុគ្គល ៥ ពួក មានការសម្រេច ព្រោះលះបង់អត្តភាពក្នុងកាមាវចរភូមិនេះ។

ចប់ ទសកមាតិកា។

ចប់ បុគ្គលប្បញ្ញត្តិមាតិកា។

និទ្ទេស

(និទ្ទេសោ)

ឯកកនិទ្ទេស (ឯកកបុគ្គលបញ្ញត្តិ ទី១)

(១. ឯកកបុគ្គលបញ្ញត្តិ)

[១៧] បុគ្គលជាសមយវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានវិមោក្ខ ៨6) ដោយនាមកាយ តាមកាលគួរ7) តាមសម័យគួរ អាសវៈពួកខ្លះ របស់បុគ្គលនោះ ក៏បានអស់ទៅ ព្រោះឃើញដោយបញ្ញា8) នេះហៅថា បុគ្គលជាសមយវិមុត្ត [ជាឈ្មោះបុគ្គល ៣ ពួក គឺ សោតាបន្នបុគ្គល សកទាគាមិបុគ្គល អនាគាមិបុគ្គល។ អដ្ឋកថា។]។

[១៨] បុគ្គលជាអសមយវិមុត្ត តើដូចមេ្តច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនបានវិមោក្ខ ៨ ដោយនាមកាយ តាមកាលគួរ តាមសម័យគួរទេ9) អាសវៈរបស់បុគ្គលនោះ បានអស់ទៅ ព្រោះឃើញដោយបញ្ញា នេះហៅថា បុគ្គលជាអសមយវិមុត្ត។ សូម្បីពួកអរិយបុគ្គលទាំងអស់ ក៏ឈ្មោះថា អសមយវិមុត្ត ក្នុងអរិយវិមោក្ខ (លោកុត្តរវិមោក្ខដែរ)។

[១៩] បុគ្គលជាកុប្បធម្មៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានសមាបត្តិប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលនោះឯង មិនបានតាមប្រាថ្នា មិនបានដោយមិនលំបាក មិនបានដោយងាយ ចូលមិនបានផង ចេញមិនបានផង តាមឱកាស​ដែលប្រាថ្នា តាមសមាបត្តិ​ដែលប្រាថ្នា តាមកាលកំណត់​ដែលប្រាថ្នាទេ ដំណើរនុ៎ះឯង រមែងមាន ត្រង់ដែលសមាបត្តិទាំងនោះ កម្រើកព្រោះអាស្រ័យសេចក្តីប្រមាទ​របស់បុគ្គលនោះ នេះហៅថា បុគ្គលជាកុប្បធម្មៈ។

[២០] បុគ្គលជាអកុប្បធម្មៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានសមាបត្តិទាំងឡាយ​ប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលនោះឯង បានតាមប្រាថ្នា បានមិនលំបាក បានដោយងាយ ចូលផង ចេញផង តាមឱកាសដែលប្រាថ្នា តាមសមាបត្តិ​ដែលប្រាថ្នា តាមកាលកំណត់ដែលប្រាថ្នា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាឱកាសទេ ត្រង់ដែលសមាបត្តិទាំងនោះ កម្រើកព្រោះអាស្រ័យសេចក្តីប្រមាទរបស់បុគ្គលនោះ នេះហៅថា បុគ្គលជាអកុប្បធម្មៈ។ សូម្បីពួកអរិយបុគ្គលទាំងអស់ ក៏ឈ្មោះថា អកុប្បធម្មៈ ក្នុងអរិយវិមោក្ខដែរ។

[២១] បុគ្គលជាបរិហានធម្មៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានសមាបត្តិទាំងឡាយ ប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលនោះឯង មិនបានតាមប្រាថ្នា មិនបានដោយមិនលំបាក មិនបានដោយងាយ ចូលមិនបានផង ចេញមិនបានផង តាមឱកាសដែលប្រាថ្នា តាមសមាបត្តិដែលប្រាថ្នា តាមកាលកំណត់ដែលប្រាថ្នាទេ ដំណើរនុ៎ះឯងរមែងមាន ត្រង់ដែលបុគ្គលនោះ សាបសូន្យចាកសមាបត្តិទាំងនោះ ព្រោះអាស្រ័យសេចក្តីប្រមាទ នេះហៅថា បុគ្គលជាបរិហានធម្មៈ។

[២២] បុគ្គលជាអបរិហានធម្មៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានសមាបត្តិទាំងឡាយ ប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលនោះឯង បានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ ចូលផង ចេញផង តាមឱកាស​ដែលប្រាថ្នា តាមសមាបត្តិដែលប្រាថ្នា តាមកាលកំណត់ដែលប្រាថ្នា ដំណើរនុ៎ះឯង មិនមែនជាហេតុ មិនមែនជាឱកាសទេ ត្រង់ដែលបុគ្គលនោះ សាបសូន្យចាកសមាបត្តិទាំងនោះ ព្រោះអាស្រ័យសេចក្តីប្រមាទ នេះហៅថា បុគ្គលជាអបរិហានធម្មៈ។ សូម្បីពួកព្រះអរិយបុគ្គលទាំងអស់ ក៏ឈ្មោះថា អបរិហានធម្មៈ ក្នុងអរិយវិមោក្ខដែរ។

[២៣] បុគ្គលជាចេតនាភព្វៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានសមាបត្តិទាំងឡាយ ប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលនោះឯង មិនបានតាមប្រាថ្នា មិនបានដោយមិនលំបាក មិនបានដោយងាយ ចូលមិនបានផង ចេញមិនបានផង តាមឱកាសដែលប្រាថ្នា តាមសមាបត្តិដែលប្រាថ្នា តាមកាលកំណត់ដែលប្រាថ្នា បើចូល (សមាធិ) ក៏មិនសាបសូន្យចាកសមាបត្តិទាំងនោះ បើមិនចូលទេ ក៏សាបសូន្យចាកសមាបត្តិទាំងនោះ នេះហៅថា បុគ្គលជាចេតនាភព្វៈ។

[២៤] បុគ្គលជាអនុរក្ខនាភព្វៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានសមាបត្តិទាំងឡាយ ប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលនោះឯង មិនបានតាមប្រាថ្នា មិនបានដោយមិនលំបាក មិនបានដោយងាយ ចូលមិនបានផង ចេញមិនបានផង តាមឱកាសដែលប្រាថ្នា តាមសមាបត្តិដែលប្រាថ្នា តាមកាលកំណត់ដែលប្រាថ្នា បើរក្សា គឺសេពនូវឧបការធម៌ ហើយចូលសមាបត្តិ រមែងមិនសាបសូន្យចាកសមាបត្តិទាំងនោះ បើមិនរក្សាទេ រមែងសាបសូន្យចាកសមាបតិ្តទាំងនោះ នេះហៅថា បុគ្គលជាអនុរក្ខនាភព្វៈ។

[២៥] បុគ្គលជាបុថុជ្ជន តើដូចម្តេច។ បុគ្គលណា មិនទាន់លះបង់សញ្ញោជនៈ ៣10) ទាំងមិនប្រតិបតិ្តដើម្បីលះបង់ធម៌ទាំងនោះ នេះហៅថា បុគ្គលជាបុថុជ្ជន។

[២៦] បុគ្គលជាគោត្រភូ តើដូចម្តេច។ ការយាងចុះ គឺការកើតប្រាកដនៃអរិយធម៌ (លោកុត្តរមគ្គ) ក្នុងលំដាប់ស្មើ នៃពួកធម៌ណា បុគ្គលប្រកបព្រមដោយធម៌ទាំងនោះ នេះហៅថា បុគ្គលជាគោត្រភូ [បុគ្គលដែលកន្លងនូវបុថុជ្ជនសង្ខៈ បុថុជ្ជនគោត្រ បុថុជ្ជនមណ្ឌល បុថុជ្ជនប្បញ្ញត្តិទាំងអស់ ដោយញាណ មាននិព្វានជាអារម្មណ៍ ហើយយាងចុះ​កាន់អរិយសង្ខៈ អរិយគោត្រ អរិយមណ្ឌល និងអរិយប្បញ្ញត្តិ បានឈ្មោះថា គោត្រភូបុគ្គល។]។

[២៧] បុគ្គលជាភយូបរតៈ តើដូចម្តេច។ សេក្ខបុគ្គល ៧ ពួក និងបុគ្គលជាបុថុជ្ជន ដែលមានសីល ឈ្មោះថា ភយូបរតបុគ្គល។ ព្រះអរហន្ត ឈ្មោះថា អភយូបរតបុគ្គល។

[២៨] បុគ្គលជាអភព្វាគមនៈ តើដូចម្តេច។ បុគ្គលណា ប្រកបដោយគ្រឿងរារាំងគឺកម្ម ប្រកបដោយគ្រឿងរារាំងគឺកិលេស ប្រកបដោយគ្រឿងរារាំងគឺវិបាក ជាអ្នកមិនមានសទ្ធា មិនមានឆន្ទៈ មានបញ្ញាអាប់អន់ ល្ងង់ខ្លៅ មិនគួរឈានចុះកាន់សម្មត្តនិយាម ក្នុងធម៌ជាកុសលទាំងឡាយ នេះឈ្មោះថា បុគ្គលជាអភព្វាគមនៈ។

[២៩] បុគ្គលជាភព្វាគមនៈ តើដូចម្តេច។ បុគ្គលណា មិនប្រកបដោយគ្រឿងរារាំងគឺកម្ម មិនប្រកបដោយគ្រឿងរារាំងគឺកិលេស មិនប្រកបដោយគ្រឿងរារាំងគឺវិបាក ជាអ្នកមានសទ្ធា មានឆន្ទៈ មានបញ្ញា មិនល្ងង់ខ្លៅ គួរឈានចុះកាន់សម្មត្តនិយាម ក្នុងធម៌ជាកុសលទាំងឡាយ នេះហៅថា បុគ្គលជាភព្វាគមនៈ។

[៣០] បុគ្គលជានិយតៈ តើដូចម្តេច។ បុគ្គលប្រកបដោយអនន្តរិយកម្ម ៥ ពួក បុគ្គលប្រកបដោយនិយតមិច្ឆាទិដ្ឋិ និងអរិយបុគ្គល ៨ ពួក ឈ្មោះថា និយតបុគ្គល។ បុគ្គលក្រៅពីនេះ ឈ្មោះថា អនិយតបុគ្គល។

[៣១] បុគ្គលជាបដិបន្នកៈ តើដូចម្តេច។ បុគ្គល ៤ ពួក ដែលព្រមព្រៀងដោយមគ្គ ឈ្មោះថា បដិបន្នកបុគ្គល។ បុគ្គល ៤ ពួក ដែលព្រមព្រៀងដោយផល ឈ្មោះថា ផលេដ្ឋិតបុគ្គល។

[៣២] បុគ្គលជាសមសីសី តើដូចម្តេច។ បុគ្គលណា មានការអស់ទៅនៃអាសវៈ និងការអស់ទៅនៃជីវិត មិនមុនមិនក្រោយ នេះហៅថា បុគ្គលជាសមសីសី។

[៣៣] បុគ្គលជាឋិតកប្បី តើដូចម្តេច។ បុគ្គលនេះ ជាអ្នកប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ទុកជាវេលាភ្លើងឆេះកប្បនឹងមាន បើបុគ្គលនេះ មិនទាន់ធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ដរាបណា ភ្លើងក៏មិនគប្បីឆេះកប្ប ដរាបនោះដែរ នេះហៅថា បុគ្គលជាឋិតកប្បី។ បុគ្គលដែលព្រមព្រៀងដោយមគ្គទាំងអស់ ក៏ឈ្មោះថា ឋិតកប្បីដែរ។

[៣៤] បុគ្គលជាអរិយៈ តើដូចម្តេច។ អរិយបុគ្គលទាំង ៨ ពួក ឈ្មោះថា អរិយៈ [បុគ្គលដែល​ឆ្ងាយចាកកិលេស ឬបុគ្គលដែលមនុស្ស និងទេវតា គប្បីចូលទៅរក ឈ្មោះថា អរិយៈ។ មួយទៀត បុគ្គលដែលឈ្មោះថា អរិយៈ ព្រោះជាអ្នកស្អាតបរិសុទ្ធ។]។ បុគ្គលក្រៅពីនេះ ឈ្មោះថា អនរិយៈ។

[៣៥] បុគ្គលជាសេក្ខៈ តើដូចម្តេច។ បុគ្គល ៤ ពួក ព្រមព្រៀងដោយមគ្គ បុគ្គល ៣ ពួក ព្រមព្រៀងដោយផល ឈ្មោះថា សេក្ខៈ។ ព្រះអរហន្ត ឈ្មោះថា អសេក្ខៈ។ បុគ្គលក្រៅពីនេះ ឈ្មោះថា មិនមែនសេក្ខៈ ទាំងមិនមែនអសេក្ខៈ។

[៣៦] បុគ្គលបានវិជ្ជា ៣ តើដូចម្តេច។ បុគ្គលប្រកបដោយវិជ្ជា ៣ យ៉ាង ឈ្មោះថា បុគ្គលបានវិជ្ជា ៣ [បុគ្គលដែលបានបុព្វេនិវាសញ្ញាណ និងទិព្វចក្ខុញ្ញាណជាមុន ទើបបានសម្រេច​អរហត្តជាក្រោយ ឬបានសម្រេចអរហត្តជាមុន ទើបបានបុព្វេនិវាសញ្ញាណ និងទិព្វចក្ខុញ្ញាណជាខាងក្រោយ ឈ្មោះថា បានវិជ្ជា ៣ (រាប់ដោយត្រង់គឺ បុព្វេនិវាសានុស្សតិវិជ្ជា ១ ទិព្វចក្ខុវិជ្ជា ១ អាសវក្ខយវិជ្ជា គឺសម្រេចអរហត្ត ១។ អដ្ឋកថា។]។

[៣៧] បុគ្គលបានអភិញ្ញា ៦ តើដូចម្តេច។ បុគ្គលប្រកបដោយអភិញ្ញា ៦ ឈ្មោះថា បានអភិញ្ញា ៦ [អភិញ្ញា ៦ គឺ ឥទ្ធិវិធៈ (សំដែងឫទ្ធិបានផ្សេងៗ) ១ ទិព្វសោត (ត្រចៀកទិព្វ គឺស្តាប់សំឡេងជិតឆ្ងាយឮបាន) ១ ចេតោបរិយញ្ញាណ ឬបរចិត្តវិជ្ជា (ដឹងចិត្តបុគ្គលដទៃបាន) ១ បុព្វេនិវាសានុស្សតិ (រលឹកជាតិពីកាលមុនបាន) ១ ទិព្វចក្ខុ ឬចុតូបបាតវិជ្ជា (ដឹងចុតិ បដិសន្ធិរបស់សត្វដទៃ) ១ អាសវក្ខយវិជ្ជា (ដឹងធម៌ជាគ្រឿងអស់ទៅនៃអាសវៈ) ១]។

[៣៨] បុគ្គលជាព្រះសម្មាសម្ពុទ្ធ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ត្រាស់ដឹងចំពោះខ្លួននូវសច្ចៈ ក្នុងធម៌ដែលខ្លួនមិនធ្លាប់ស្តាប់ក្នុងកាលមុន ដល់នូវសព្វញ្ញុតញ្ញាណ ក្នុងធម៌នោះផង ដល់នូវភាពស្ទាត់ក្នុងទសពលញ្ញាណផង នេះហៅថា បុគ្គលជាព្រះសម្មាសម្ពុទ្ធ។

[៣៩] បុគ្គលជាព្រះបច្ចេកសម្ពុទ្ធ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ត្រាស់ដឹងចំពោះខ្លួន នូវសច្ចៈ ក្នុងធម៌ដែលខ្លួនមិនធ្លាប់ស្តាប់ក្នុងកាលមុន មិនដល់នូវសព្វញ្ញុតញ្ញាណ ក្នុងធម៌នោះផង មិនដល់នូវភាពស្ទាត់ក្នុងទសពលញ្ញាណផង នេះហៅថា បុគ្គលជាព្រះបច្ចេកសម្ពុទ្ធ។

[៤០] បុគ្គលជាឧភតោភាគវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានវិមោក្ខ ៨ ដោយនាមកាយ ទាំងអាសវៈរបស់​បុគ្គលនោះ ក៏អស់ទៅ ព្រោះឃើញដោយបញ្ញា នេះហៅថា បុគ្គលជាឧភតោភាគវិមុត្ត [ជាឈ្មោះនៃព្រះអរហន្ត ដែលបានរួចស្រឡះ​ចាក​ចំណែក​ទាំង ២ គឺ រួចស្រឡះចាករូបកាយ ដោយអរូបសមាបត្តិ ១ រួចស្រឡះចាក​នាមកាយ ដោយមគ្គ ១។ ក្នុងអដ្ឋកថា មានអធិប្បាយជាច្រើនន័យទៅទៀត តាមលទ្ធិព្រះថេរៈនោះៗ។]។

[៤១] បុគ្គលជាបញ្ញាវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនបានវិមោក្ខ ៨ ដោយនាមកាយទេ អាសវៈរបស់​បុគ្គលនោះ ក៏អស់ទៅ ព្រោះឃើញដោយបញ្ញា នេះហៅថា បុគ្គលជាបញ្ញាវិមុត្ត។

[៤២] បុគ្គលជាកាយសក្ខី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានវិមោក្ខ ៨ ដោយនាមកាយ ទាំងអាសវៈពួកខ្លះ​របស់បុគ្គលនោះ ក៏អស់ទៅ ព្រោះឃើញដោយបញ្ញា នេះហៅថា បុគ្គលជាកាយសក្ខី [បុគ្គលដែលបានបឋមជ្ឈានផលជាមុន ទើបបានធ្វើឲ្យជាក់​ច្បាស់នូវនិរោធនិព្វានជាខាងក្រោយ ឈ្មោះថា កាយសក្ខី មាន ៦ ពួក គឺរាប់អំពីសោតាបត្តិផល ទៅដល់អរហត្តមគ្គ។ អដ្ឋកថា។]។

[៤៣] បុគ្គលជាទិដ្ឋិប្បត្តៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌រលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិទា ជាដំណើរទៅកាន់ធម៌រលត់ទុក្ខ ធម៌ទាំងឡាយ ដែលព្រះតថាគតសំដែងហើយ បុគ្គលនោះ បានឃើញដោយល្អ បានប្រព្រឹត្តដោយល្អ ដោយបញ្ញាផង អាសវៈពួកខ្លះរបស់បុគ្គលនោះ ក៏អស់ទៅ ព្រោះឃើញដោយបញ្ញាផង នេះហៅថា បុគ្គលជាទិដ្ឋិប្បត្តៈ [បុគ្គលដែលបានដឹង បានឃើញ បានយល់ បានធ្វើឲ្យជាក់ច្បាស់ បានប៉ះពាល់ដោយប្រាជ្ញាថា សង្ខារជាទុក្ខ និរោធជាសុខ ឈ្មោះថា ទិដ្ឋិប្បត្តៈ មាន ៦ ពួក ដូចកាយសក្ខី។]។

[៤៤] បុគ្គលជាសទ្ធាវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌រលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាបដិទា ជាដំណើរទៅកាន់ធម៌រលត់ទុក្ខ ធម៌ទាំងឡាយ ដែលព្រះតថាគតសំដែងហើយ បុគ្គលនោះ បានឃើញដោយល្អ បានប្រព្រឹត្តដោយល្អ ដោយបញ្ញាផង អាសវៈពួកខ្លះរបស់បុគ្គលនោះ ក៏អស់ទៅ ព្រោះឃើញដោយបញ្ញាផង តែមិនដូចជាទិដ្ឋិប្បត្តបុគ្គលទេ នេះហៅថា បុគ្គលជាសទ្ធាវិមុត្ត [ប្រែថា រួចស្រឡះដោយសទ្ធា មាន ៦ ពួក ដូចកាយសក្ខី។]។

[៤៥] បុគ្គលជាធម្មានុសារី តើដូចម្តេច។ បុគ្គលណា កំពុងប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល មានឥន្រ្ទិយគឺបញ្ញាដ៏ក្រៃលែង ចម្រើនអរិយមគ្គ មានបញ្ញាជាគ្រឿងនាំ មានបញ្ញាជាប្រធាន នេះហៅថា បុគ្គលជាធម្មានុសារី [ប្រែថា រលឹកតាមធម៌គឺបញ្ញា ជាឈ្មោះនៃបុគ្គលដែលឋិតនៅក្នុងសោតាបត្តិមគ្គ។]។ បុគ្គលកំពុងប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឈ្មោះថា ធម្មានុសារី។ ឯបុគ្គលឋិតនៅក្នុងផល ឈ្មោះថា ទិដ្ឋិប្បត្តៈ។

[៤៦] បុគ្គលជាសទ្ធានុសារី តើដូចម្តេច។ បុគ្គលណា ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល មានឥន្រ្ទិយ គឺសទ្ធាដ៏ក្រៃលែង ចម្រើនអរិយមគ្គ មានសទ្ធាជាគ្រឿងនាំ មានសទ្ធាជាប្រធាន នេះហៅថា បុគ្គលជាសទ្ធានុសារី [ជាឈ្មោះនៃបុគ្គលដែលឋិតនៅក្នុង​សោតាបត្តិមគ្គដែរ។ អដ្ឋកថា។]។ បុគ្គលកំពុងប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឈ្មោះថា សទ្ធានុសារី។ ឯបុគ្គលឋិតនៅក្នុងផល ឈ្មោះថា សទ្ធាវិមុត្ត។

[៤៧] បុគ្គលជាសត្តក្ខត្តុំបរមៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដល់នូវសោតៈ ព្រោះអស់ទៅនៃសញ្ញោជនៈ ៣11) មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ បុគ្គលនោះ ស្ទុះទៅ អន្ទោលទៅ ក្នុងទេវតា និងមនុស្ស អស់វារៈ ៧ ដង ហើយធ្វើនូវទីបំផុតនៃវដ្ដទុក្ខ នេះហៅថា បុគ្គលជាសត្តក្ខត្តុំបរមៈ [ជាឈ្មោះនៃសោតាបន្នបុគ្គលទី ១។]។

[៤៨] បុគ្គលជាកោលំកោលៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដល់នូវសោតៈ ព្រោះអស់ទៅនៃសញ្ញោជនៈ ៣ មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ បុគ្គលនោះ ស្ទុះទៅ អន្ទោលទៅ កាន់ត្រកូល ២ ឬ ៣ ហើយធ្វើនូវទីបំផុតនៃវដ្ដទុក្ខ នេះហៅថា បុគ្គលជាកោលំកោលៈ [ជាឈ្មោះនៃសោតាបន្នបុគ្គល​ទី ២ បុគ្គលនេះ តាំងពីបានសោតាបត្តិផលទៅ មិនកើតក្នុងត្រកូលទាបទេ កើតតែក្នុង​ត្រកូលខ្ពស់ អន្ទោលទៅដរាបដល់អស់ ៦ ជាតិ ទើបធ្វើនូវទីបំផុតនៃវដ្តទុក្ខ។ អដ្ឋកថា។]។

[៤៩] បុគ្គលជាឯកពីជី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដល់នូវសោតៈ ព្រោះអស់ទៅនៃសញ្ញោជនៈ ៣ មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ បុគ្គលនោះ កើតក្នុងភពជារបស់មនុស្សតែម្តងទៀត ហើយធ្វើនូវទីបំផុតនៃវដ្ដទុក្ខ នេះហៅថា បុគ្គលជាឯកពីជី [ជាឈ្មោះនៃសោតាបន្នបុគ្គលទី ៣។]។

[៥០] បុគ្គលជាសកទាគាមី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាសកទាគាមិបុគ្គល ព្រោះអស់ទៅនៃសញ្ញោជនៈ ៣ ព្រោះស្រាលស្តើងនៃរាគៈ ទោសៈ មោហៈ មកកាន់លោកនេះ អស់វារៈម្តងទៀត ហើយធ្វើនូវទីបំផុតនៃវដ្ដទុក្ខ នេះហៅថា បុគ្គលជាសកទាគាមី [បុគ្គលដែលមកកាន់មនុស្សលោកនេះ អស់វារៈម្តងទៀត ដោយអំណាចបដិសន្ធិ ឈ្មោះថា សកទាគាមិបុគ្គល ៗនេះ មាន ៥ ពួក គឺបុគ្គលខ្លះ ដល់សកទាគាមិផល ក្នុងមនុស្សលោកនេះ ហើយបរិនិព្វានក្នុងមនុស្សលោកនេះតែម្តង ១ បុគ្គលខ្លះ ដល់សកទាគាមិផល ក្នុងមនុស្សលោកនេះ ហើយទៅបរិនិព្វានក្នុងទេវលោក ១ បុគ្គលខ្លះ ដល់សកទាគាមិផលក្នុងទេវលោក ហើយបរិនិព្វានក្នុងទេវលោកនោះតែម្តង ១ បុគ្គលខ្លះ ដល់សកទាគាមិផល ក្នុងទេវលោក មកកើតក្នុងមនុស្សលោកនេះ ហើយទើបបរិនិព្វាន ១ បុគ្គលខ្លះ ដល់សកទាគាមិផល ក្នុងមនុស្សលោកនេះ ទៅកើតនៅអស់កំណត់អាយុ​ក្នុងទេវលោក ហើយត្រឡប់មកកើត​ក្នុងមនុស្សលោកនេះម្តងទៀត ទើបបរិនិព្វាន ១។ ឯពាក្យថា សកទាគាមិបុគ្គលនេះ សំដៅយកតែបុគ្គលទី ៥ ខាងចុងប៉ុណ្ណោះ ឯបុគ្គល ៤ ពួក​ខាងដើម មិនរាប់យកក្នុងទីនេះទេ ប្លែកអំពីឯកពីជីសោតៈ មានបដិសន្ធិតែម្តង ហើយ​បរិនិព្វានទៅ ឯសកទាគាមិបុគ្គល មានបដិសន្ធិ ២ ដង ទើបបរិនិព្វាន។]។

[៥១] បុគ្គលជាអនាគាមី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈកំណើតព្រោះអស់ទៅនៃសញ្ញាជនៈជា​ចំណែកខាងក្រោម ៥12) ហើយបរិនិព្វានក្នុងសុទ្ធាវាសទេវលោកនោះ មានសភាពមិនត្រឡប់​ចាកលោកនោះវិញ នេះហៅថា បុគ្គលជាអនាគាមី។

[៥២] បុគ្គលជាអន្តរាបរិនិព្វាយី តើដូចមេ្តច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈកំណើត ព្រោះអស់ទៅនៃសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ ជាអ្នកបរិនិព្វាន​ក្នុងសុទ្ធាវាសទេវលោកនោះ មានសភាពមិនត្រឡប់ចាកលោកនោះវិញ បុគ្គលនោះ ញុំាងអរិយមគ្គឲ្យកើតឡើង ក្នុងប្រមាណនៃអាយុ ដែលកើតក្នុងលំដាប់ ឬដែលមិនទាន់ដល់ពាក់កណ្តាល ដើម្បីលះបង់​នូវសញ្ញោជនៈខាងលើ13) នេះហៅថា បុគ្គលជាអន្តរាបរិនិព្វាយី។

[៥៣] បុគ្គលជាឧបហច្ចបរិនិព្វាយី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈកំណើត ព្រោះអស់ទៅនៃសញ្ញោជនៈជាចំណែកខាងក្រោម ៥ ហើយជាអ្នកបរិនិព្វាន ក្នុងសុទ្ធាវាសទេវលោកនោះ មានសភាពមិនត្រឡប់ចាកលោកនោះវិញ បុគ្គលនោះ កន្លងពាក់កណ្តាលអាយុជាប្រមាណ ឬទល់នឹងកាលកិរិយា ហើយទើបញុំាងអរិយមគ្គឲ្យកើតឡើង ដើម្បីលះបង់សញ្ញោជនៈខាងលើ នេះហៅថា បុគ្គលជាឧបហច្ចបរិនិព្វាយី។

[៥៤] បុគ្គលជាអសង្ខារបរិនិព្វាយី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈកំណើត ព្រោះអស់ទៅនៃសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ ហើយជាអ្នកបរិនិព្វានក្នុងសុទ្ធាវាសទេវលោកនោះ មានសភាពមិនត្រឡប់ចាកលោកនោះវិញ បុគ្គលនោះញុំាងអរិយមគ្គឲ្យកើតឡើង ដោយអសង្ខារ គឺដោយព្យាយាមបន្តិចបន្តួច ដើម្បីលះបង់សញ្ញោជនៈខាងលើ នេះហៅថា បុគ្គលជាអសង្ខារបរិនិព្វាយី។

[៥៥] បុគ្គលជាសសង្ខារបរិនិព្វាយី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈកំណើត ព្រោះអស់ទៅនៃសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ ហើយជាអ្នកបរិនិព្វានក្នុងសុទ្ធាវាសទេវលោកនោះ មានសភាពមិនត្រឡប់ចាកលោកនោះវិញ បុគ្គលនោះញុំាងអរិយមគ្គឲ្យកើតឡើងដោយសសង្ខារ គឺដោយព្យាយាមតឹង ដើម្បីលះបង់សញ្ញោជនៈខាងលើ នេះហៅថា បុគ្គលជាសសង្ខារបរិនិព្វាយី។

[៥៦] បុគ្គលជាឧទ្ធំសោតអកនិដ្ឋគាមី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈកំណើត ព្រោះអស់ទៅនៃសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ ហើយជាអ្នកបរិនិព្វានក្នុងសុទ្ធាវាសទេវលោកនោះ មានសភាពមិនត្រឡប់ចាកលោកនោះវិញ បុគ្គលនោះ ច្យុតចាកអវិហា ទៅកាន់អតប្បា ច្យុតចាកអតប្បា ទៅកាន់សុទស្សា ច្យុតចាកសុទស្សា ទៅកាន់សុទស្សី ច្យុតចាកសុទស្សី ទៅកាន់អកនិដ្ឋ ហើយញុំាងអរិយមគ្គឲ្យកើតឡើង ក្នុងជាន់អកនិដ្ឋ ដើម្បីលះបង់សញ្ញោជនៈខាងលើ នេះហៅថា បុគ្គលជាឧទ្ធំសោតអកនិដ្ឋគាមី។

[៥៧] បុគ្គលជាសោតាបន្នៈ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបតិ្តផល តើដូចម្តេច។ បុគ្គលប្រតិបត្តិដើម្បីលះបង់សញ្ញោជនៈ ៣ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល បានដល់បុគ្គលដែលលះបង់សញ្ញោជនៈ ៣ នេះហៅថា បុគ្គលជាសោតាបន្នៈ។ បុគ្គលប្រតិបត្តិដើម្បីឲ្យស្រាលស្តើងកាមរាគ និងព្យាបាទ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល បានដល់បុគ្គលដែលមានកាមរាគ និងព្យាបាទស្រាលស្តើង នេះហៅថា បុគ្គលជាសកទាគាមី។ បុគ្គលប្រតិបត្តិដើម្បីលះបង់កាមរាគ និងព្យាបាទ មិនឲ្យសេសសល់ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល បានដល់បុគ្គលដែលលះបង់កាមរាគ និងព្យាបាទ មិនឲ្យសេសសល់ នេះហៅថា បុគ្គលជាអនាគាមី។ បុគ្គលប្រតិបត្តិដើម្បីលះបង់រូបរាគ អរូបរាគ មានះ ឧទ្ធច្ចៈ និងអវិជ្ជា មិនឲ្យសេសសល់ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល បានដល់បុគ្គលដែលលះបង់រូបរាគ អរូបរាគ មានះ ឧទ្ធច្ចៈ និងអវិជ្ជា មិនឲ្យសេសសល់ នេះហៅថា បុគ្គលជាអរហន្ត។

ចប់ ឯកកនិទ្ទេស។

ទុកនិទ្ទេស (ទុកបុគ្គលបញ្ញត្តិ ទី២)

(២. ទុកបុគ្គលបញ្ញត្តិ)

[៥៨] បុគ្គលមានសេចក្តីក្រោធ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ក្រោធ តើដូចម្តេច។ ការក្រោធ អាការក្រោធ ភាពនៃសេចក្តីក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃសេចក្តីប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃសេចក្តីព្យាបាទ ការខឹង ការខឹងខ្លាំង ភាពនៃចិត្តកាច ការព្រហើន ភាពនៃសេចក្តីតូចចិត្តណា នេះហៅថា ក្រោធ។ បុគ្គលដែលមិនលះបង់ក្រោធនេះ នេះហៅថា បុគ្គលមានសេចក្តីក្រោធ។ បុគ្គលចងសេចក្តីក្រោធទុក តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការចងសេចក្តីក្រោធទុក តើដូចម្តេច។ សេចក្តីក្រោធក្នុងកាលខាងដើម ការចងសេចក្តីក្រោធទុកក្នុងកាលខាងក្រោយទៀត ការចងសេចក្តីក្រោធទុក អាការចងសេចក្តីក្រោធទុក ភាពនៃការចងសេចក្តីក្រោធទុក ការតាំងទុក អាការតំកល់ទុក សេចក្តីតំកល់ព្រម ការតំកល់ទុករឿយ ៗ ការចងទុករឿយ ៗ អំពើដ៏មាំនៃសេចក្តីក្រោធណា ដែលមានសភាពដូច្នេះ នេះហៅថា ការចងសេចក្តីក្រោធទុក។ បុគ្គលដែលមិនលះបង់ការចងសេចក្តីក្រោធទុកនេះ នេះហៅថា បុគ្គលចងសេចក្តីក្រោធទុក។

[៥៩] បុគ្គលអ្នកលុបគុណគេ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការលុបគុណគេ តើដូចម្តេច។ ការលុបគុណ អាការលុបគុណ ភាពនៃសេចក្តីលុបគុណ ការវេរឃ្នើ អំពើវេរឃ្នើណា នេះហៅថា ការលុបគុណ។ បុគ្គលដែលមិនលះបង់ការលុបគុណនេះ នេះហៅថា បុគ្គលអ្នកលុបគុណគេ។ បុគ្គលអ្នកប្រណាំងវាសនា តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការប្រណាំងវាសនា តើដូចម្តេច។ ការប្រណាំងវាសនា អាការប្រណាំងវាសនា ភាពនៃសេចក្តីប្រណាំងវាសនា ការនាំមកនៃការប្រណាំងវាសនា ហេតុជាទីតាំងនៃវិវាទ ការកាន់យកជាគូ ការមិនលះបង់ ណា នេះហៅថា ការប្រណាំងវាសនា។ បុគ្គលដែលមិនលះបង់ការប្រណាំងវាសនានេះ នេះហៅថា បុគ្គលអ្នកប្រណាំងវាសនា។

[៦០] បុគ្គលមានសេចក្តីច្រណែន តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីច្រណែន តើដូចម្តេច។ ការច្រណែន អាការច្រណែន ភាពនៃសេចក្តីច្រណែន ការឈ្នានីស អាការឈ្នានីស ភាពនៃសេចក្តីឈ្នានីស ក្នុងលាភសក្ការៈ សេចក្តីគោរព ការរាប់អាន ការថ្វាយបង្គំ និងការបូជា របស់បុគ្គលដទៃណា នេះហៅថា សេចក្តីច្រណែន។ បុគ្គលដែលមិនលះបង់សេចក្តីច្រណែននេះ នេះហៅថា បុគ្គលមានសេចក្តីច្រណែន។ បុគ្គលមានសេចក្តីកំណាញ់ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីកំណាញ់ តើដូចម្តេច។ សេចក្តីកំណាញ់ ៥ យ៉ាង គឺ កំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់សេចក្តីសរសើរ ១ កំណាញ់ធម៌ ១ ការកំណាញ់ អាការកំណាញ់ ភាពនៃសេចក្តីកំណាញ់ សេចក្តីប្រាថ្នាខ្លាំង សេចក្តីកំណាញ់រឹង សេចក្តីស្វិតស្វាញ ចិត្តហួងហែងមិនរើសមុខណា ដែលមានសភាពដូច្នេះ នេះហៅថា សេចក្តីកំណាញ់។ បុគ្គលដែលមិនលះបង់សេចក្តីកំណាញ់នេះ នេះហៅថា បុគ្គលមានសេចក្តីកំណាញ់។

[៦១] បុគ្គលមានសេចក្តីអួតអាង តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីអួតអាង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកអួតអាង ជាអ្នកឡែបឡប មានការអួតអាង អាការអួតអាង ភាពនៃសេចក្តីអួតអាង សេចក្តីរឹងរូស សេចក្តីរឹងត្អឹង ការបោកប្រាស សេចក្តីបោកប្រាសណា នេះហៅថា សេចក្តីអួតអាង។ បុគ្គលដែលមិនលះបង់សេចក្តីអួតអាងនេះ នេះហៅថា បុគ្គលមានសេចក្តីអួតអាង។ បុគ្គលមានមាយា តើដូចម្តេច។ បណ្តាធម៌ទាំងនោះ មាយា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តំកល់ទុកនូវសេចក្តីប្រាថ្នាដ៏លាមក ព្រោះហេតុបិទបាំងទុច្ចរិតនោះ ប្រាថ្នាថា កុំឲ្យគេស្គាល់អញ ត្រិះរិះថា កុំឲ្យគេស្គាល់អញ ពោលវាចាថា កុំឲ្យគេស្គាល់អញ ព្យយាមបដោយកាយថា កុំឲ្យគេស្គាល់អញ មាយា ភាពមាយា ការបិទបាំងទោស ការបញ្ឆោត ការបំភាន់ ការបោះចោលនូវបាប ការរក្សាទុកនូវទោស ការលាក់ ការលាក់ភ្ជិត ការបិទបាំងនូវបាប ការបិទបាំងភ្ជិត អំពើមិនរាក់ អំពើមិនធ្វើឲ្យប្រាកដ ការបិទបាំងជិត កិរិយាដ៏លាមកណា ដែលមានសភាពដូច្នេះ នេះហៅថា មាយា។ បុគ្គលដែលមិនលះបង់មាយានេះ នេះហៅថា បុគ្គលមានមាយា។

[៦២] បុគ្គលមិនខ្មាសបាប តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការមិនខ្មាសបាប តើដូចម្តេច។ ធម្មជាតណា ដែលបុគ្គលមិនខ្មាសដោយអំពើដែលគេត្រូវខ្មាស មិនខ្មាសដោយការភប់ប្រសប់នឹងធម៌ជាអកុសលដ៏លាមក នេះហៅថា ការមិនខ្មាសបាប។ បុគ្គលប្រកបដោយសេចក្តីមិនខ្មាសនេះ ឈ្មោះថា បុគ្គលមិនខ្មាសបាប។ បុគ្គលមិនខ្លាចបាប តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការមិនខ្លាចបាប តើដូចម្តេច។ ធម្មជាតណា ដែលបុគ្គលមិនខ្លាចដោយអំពើដែលគេត្រូវខ្លាច មិនខ្លាចដោយការភប់ប្រសប់នឹងធម៌ជាអកុសលដ៏លាមក នេះហៅថា ការមិនខ្លាចបាប។ បុគ្គលប្រកបដោយការមិនខ្លាចបាបនេះ ឈ្មោះថា បុគ្គលមិនខ្លាចបាប។

[៦៣] បុគ្គលប្រដៅក្រ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលប្រដៅក្រ តើដូចម្តេច។ ការប្រដៅក្រ សេចក្តីប្រដៅក្រ ភាពដែលគេប្រដៅបានដោយក្រ ភាពនៃបុគ្គលដែលប្រកាន់យកតែខាងខុស ភាពនៃបុគ្គលដែលត្រេកអរក្នុងធម៌ជាសត្រូវ ការមិនអើពើ ភាពនៃបុគ្គលមិនអើពើ ភាពនៃបុគ្គលមិនគោរព ភាពនៃបុគ្គលមិនទទួលស្តាប់បង្គាប់ ចំពោះសហធម្មិកដែលស្តីប្រដៅ នេះហៅថា ភាពនៃបុគ្គលប្រដៅក្រ។ បុគ្គលប្រកបដោយសេចក្តីប្រដៅក្រនេះ ឈ្មោះថា បុគ្គលប្រដៅក្រ។ បុគ្គលមានមិត្តអាក្រក់ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលមានមិត្តអាក្រក់ តើដូចម្តេច។ បុគ្គលណា មិនមានសទ្ធា ទ្រុស្តសីល ជាអ្នកចេះដឹងតិច មានសេចក្តីកំណាញ់ មិនមានបញ្ញា ការសេព ការសេពដោយស្និទ្ធស្នាល ការសេពដោយត្រូវគំនិតគ្នា ការគប់រកគ្នា ការគប់រកត្រូវគំនិតគ្នា សេចក្តីស្រឡាញ់ ការស្រឡាញ់ជិតដិតនឹងគ្នា ភាពនៃបុគ្គលមូលមិត្តជាមួយគ្នា ចំពោះបុគ្គលទាំងនោះណា នេះហៅថា ភាពនៃបុគ្គលមានមិត្តអាក្រក់។ បុគ្គលប្រកបដោយភាពជាអ្នកមានមិត្តអាក្រក់នេះ ឈ្មោះថា បុគ្គលមានមិត្តអាក្រក់។

[៦៤] បុគ្គលមានទ្វារមិនរក្សាក្នុងឥន្រ្ទិយ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលមានទ្វារមិនរក្សាក្នុងឥន្រ្ទិយ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញរូបដោយចក្ខុ ជាអ្នកកាន់យកនិមិត្ត កាន់យកអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់បុគ្គលដែលមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា មិនប្រតិបត្តិដើម្បីសង្រួមចក្ខុន្រ្ទិយនោះ មិនរក្សាចក្ខុន្រ្ទិយ មិនដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ។ ឮសំឡេងដោយត្រចៀក។ បេ។ ធុំក្លិនដោយច្រមុះ។ បេ។ លិទ្ធរសដោយអណ្តាត។ បេ។ ពាល់សម្ផ័ស្សដោយកាយ។ បេ។ ដឹងច្បាស់ធម្មារម្មណ៍ដោយចិត្តហើយ ជាអ្នកកាន់យកនិមិត្ត កាន់យកអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់បុគ្គលដែលមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមមនិន្រ្ទិយណា មិនប្រតិបត្តិដើម្បីសង្រួមមនិន្រ្ទិយនោះ មិនរក្សាមនិន្រ្ទិយ មិនដល់នូវការសង្រួមក្នុងមនិន្រ្ទិយនោះ មិនរក្សាមនិន្ទ្រិយ មិនដល់នូវការសង្រួមក្នុងមនិន្ទ្រិយ ការមិនគ្រប់គ្រង អាការមិនគ្រប់គ្រង ការមិនរក្សា សេចក្តីមិនសង្រួមនូវឥន្រ្ទិយទាំង ៦ នេះ ណា នេះហៅថា ភាពនៃបុគ្គលមានទ្វារមិនរក្សាក្នុងឥន្រ្ទិយ។ បុគ្គលប្រកបដោយភាពជាអ្នកមានទ្វារមិនរក្សាក្នុងឥន្រ្ទិយនេះ ឈ្មោះថា ជាអ្នកមានទ្វារមិនគ្រប់គ្រងក្នុងឥន្រ្ទិយ។ បុគ្គលមិនដឹងប្រមាណក្នុងភោជន តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលមិនដឹងប្រមាណក្នុងភោជន តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនពិចារណា មិនធ្វើដោយឧបាយប្រាជ្ញា ក៏បរិភោគអាហារ ដើម្បីលេង ដើម្បីស្រវឹង ដើម្បីប្រដាប់ ដើម្បីស្អិតស្អាង ការមិនសន្តោស ការមិនដឹងប្រមាណ សេចក្តីមិនពិចារណាក្នុងភោជននោះ ណា នេះហៅថា ភាពនៃបុគ្គលមិនដឹងប្រមាណក្នុងភោជន។ បុគ្គលប្រកបដោយភាពជាអ្នកមិនដឹងប្រមាណក្នុងភោជននេះ ឈ្មោះថា ជាអ្នកមិនដឹងប្រមាណក្នុងភោជន។

[៦៥] បុគ្គលភ្លេចស្មារតី តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការភ្លេចស្មារតី តើដូចម្តេច។ ការមិននឹក ការមិននឹករឿយ ៗ សេចក្តីមិនប្រុងស្មារតី ការនឹកមិនឃើញ ការមិនរលឹក សេចក្តីមិនចងចាំ ការរវើរវាយក្នុងអារម្មណ៍ ការវង្វេងភ្លេចណា នេះហៅថា ការភ្លេចស្មារតី។ បុគ្គលប្រកបដោយការភ្លេចស្មារតីនេះ ឈ្មោះថា បុគ្គលភ្លេចស្មារតី។ បុគ្គលមិនដឹងខ្លួន តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការមិងដឹងខ្លួន តើដូចម្តេច។ ការមិនដឹង ការមិនឃើញ ការមិនត្រាស់ដឹង ការមិនត្រាស់ដឹងរឿយ ៗ ការមិនត្រាស់ដឹងព្រម ការមិនចាក់ធ្លុះ ការមិនបានដោតក្រងទុក ការមិនចុះចិត្តស៊ប់ អាការមិនរំពឹងមើល សេចក្តីមិនពិចារណា អំពើមិនជាក់ច្បាស់ ការយល់បានដោយក្រ ភាពនៃចិត្តល្ងង់ ការមិនដឹងខ្លួន ការវង្វេង ការវង្វេងជ្រប់ ការភ្លេចភ្លាំង អវិជ្ជា អន្លង់គឺអវិជ្ជា ការប្រកបគឺអវិជ្ជា អនុស័យគឺអវិជ្ជា ការស្កាត់ដំណើរគឺអវិជ្ជា គន្លឹះគឺអវិជ្ជា ការវង្វេង អកុសលមូលណា នេះហៅថា សេចក្តីមិនដឹងខ្លួន។ បុគ្គលប្រកបដោយសេចក្តីមិនដឹងខ្លួននេះ ឈ្មោះថា បុគ្គលមិនដឹងខ្លួន។

[៦៦] បុគ្គលវិបត្តិសីល តើដូចម្តេច។ បណ្តាធម៌ទាំងនោះ វិបត្តិសីល តើដូចម្តេច។ ការប្រព្រឹត្តិល្មើសប្រកបដោយកាយ ការប្រព្រឹត្តិល្មើសប្រកបដោយវាចា ការប្រព្រឹត្តិល្មើសប្រកបដោយកាយ និងវាចា នេះហៅថា វិបត្តិសីល ភាពនៃបុគ្គលទ្រុស្តសីលទាំងអស់ ក៏ឈ្មោះថា វិបត្តិសីលដែរ។ បុគ្គលប្រកបដោយវិបត្តិសីលនេះ ឈ្មោះថា បុគ្គលវិបត្តិសីល។ បុគ្គលវិបត្តិទិដ្ឋិ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ វិបត្តិទិដ្ឋិ តើដូចម្តេច។ (សេចក្តីយល់) ថា ទានដែលបុគ្គលឲ្យហើយមិនមានផល ការបូជាធំមិនមានផល ការបូជាតូចមិនមានផល ផលវិបាករបស់កម្ម ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមានគុណ បិតាមិនមានគុណ ពួកសត្វជាឱបបាតិកៈកំណើតមិនមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ប្រព្រឹត្តល្អ ប្រតិបត្តិត្រូវ ដែលធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយសំដែងបានមិនមាន ទិដ្ឋិ ដំណើរនៃទិដ្ឋិ ព្រៃញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការទាក់ទិនគឺទិដ្ឋិ ការកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ធម្មជាតដែលខុស លទ្ធិដូចជាកំពង់ ការប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពដូច្នេះ នេះហៅថា វិបត្តិទិដ្ឋិ មិច្ឆាទិដ្ឋិទាំងអស់ ក៏ឈ្មោះថា វិបត្តិទិដ្ឋិដែរ។ បុគ្គលប្រកបដោយវិបត្តិទិដ្ឋិនេះ ឈ្មោះថា បុគ្គលវិបត្តិទិដ្ឋិ។

[៦៧] បុគ្គលមានសញ្ញោជនៈខាងក្នុង តើដូចម្តេច។ បុគ្គលដែលមិនបានលះបង់សញ្ញោជនៈ ជាចំណែកខាងក្រោម ៥ នេះហៅថា បុគ្គលមានសញ្ញោជនៈខាងក្នុង។ បុគ្គលមានសញ្ញោជនៈខាងក្រៅ តើដូចម្តេច។ បុគ្គលដែលមិនបានលះបង់សញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះហៅថា បុគ្គលមានសញ្ញោជនៈខាងក្រៅ។

[៦៨] បុគ្គលមិនមានសេចក្តីក្រោធ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីក្រោធ តើដូចម្តេច។ ការក្រោធ អាការក្រោធ ភាពនៃសេចក្តីក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃសេចក្តីប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃសេចក្តីព្យាបាទ ការខឹង ការខឹងខ្លាំង ភាពនៃចិត្តកាច ការព្រហើន សេចក្តីតូចចិត្តណា នេះហៅថា សេចក្តីក្រោធ។ បុគ្គលដែលលះបង់សេចក្តីក្រោធនេះ នេះហៅថា បុគ្គលមិនមានសេចក្តីក្រោធ។ បុគ្គលមិនចងសេចក្តីក្រោធទុក តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការចងសេចក្តីក្រោធទុក តើដូចម្តេច។ សេចក្តីក្រោធក្នុងកាលមុន សេចក្តីចងក្រោធទុកក្នុងកាលខាងក្រោយ ការចងក្រោធទុក អាការចងក្រោធទុក ភាពនៃសេចក្តីចងក្រោធទុក សេចក្តីតាំងទុក អាការតំកល់ទុក សេចក្តីតំកល់ព្រម ការតំកល់ទុករឿយ ៗ អាការចងទុករឿយ ៗ អំពើដ៏មាំនៃសេចក្តីក្រោធណា ដែលមានសភាពដូច្នេះ នេះហៅថា ការចងសេចក្តីក្រោធទុក។ បុគ្គលដែលលះបង់ការចងសេចក្តីក្រោធទុកនេះ នេះហៅថា បុគ្គលមិនចងសេចក្តីក្រោធទុក។

[៦៩] បុគ្គលមិនលុបគុណគេ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការលុបគុណគេ តើដូចម្តេច។ ការលុបគុណ អាការលុបគុណ ភាពនៃសេចក្តីលុបគុណ ការវេរឃ្នើ អំពើវេរឃ្នើណា នេះហៅថា ការលុបគុណគេ។ បុគ្គលដែលលះបង់ការលុបគុណនេះ នេះហៅថា បុគ្គលមិនលុបគុណគេ។ បុគ្គលអ្នកមិនប្រណាំងវាសនា តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការប្រណាំងវាសនា តើដូចម្តេច។ ការប្រណាំងវាសនា អាការប្រណាំងវាសនា ភាពនៃសេចក្តីប្រណាំងវាសនា អាហារនៃការប្រណាំងវាសនា ហេតុជាទីតាំងនៃវិវាទ សេចក្តីកាន់យកជាគូ ការមិនលះបង់ណា នេះហៅថា កាប្រណាំងវាសនា។ បុគ្គលដែលលះបង់ការប្រណាំងវាសនានេះ នេះហៅថា បុគ្គលមិនប្រណាំងវាសនា។

[៧០] បុគ្គលមិនមានសេចក្តីច្រណែន តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីច្រណែន តើដូចម្តេច។ ការច្រណែន អាការច្រណែន ភាពនៃសេចក្តីច្រណែន ការឈ្នានីស អាការឈ្នានីស ភាពនៃសេចក្តីឈ្នានីសក្នុងលាភសក្ការៈ ការគោរព ការរាប់អាន ការថ្វាយបង្គំ និងការបូជា របស់បុគ្គលដទៃណា នេះហៅថា សេចក្តីច្រណែន។ បុគ្គលដែលលះបង់សេចក្តីច្រណែននេះ នេះហៅថា បុគ្គលមិនមានសេចក្តីច្រណែន។ បុគ្គលមិនមានសេចក្តីកំណាញ់ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីកំណាញ់ តើដូចម្តេច។ សេចក្តីកំណាញ់ ៥ យ៉ាង គឺ កំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់សេចក្តីសរសើរ ១ កំណាញ់ធម៌ ១ ការកំណាញ់ អាការកំណាញ់ ភាពនៃសេចក្តីកំណាញ់ សេចក្តីប្រាថ្នាខ្លាំង សេចក្តីកំណាញ់រឹង សេចក្តីស្វិតស្វាញ ចិត្តហួងហែងមិនរើសមុខ ណា ដែលមានសភាពដូច្នេះ នេះហៅថា សេចក្តីកំណាញ់។ បុគ្គលដែលលះបង់សេចក្តីកំណាញ់នេះ នេះហៅថា បុគ្គលមិនមានសេចក្តីកំណាញ់។

[៧១] បុគ្គលជាអ្នកមិនអួតអាង តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីអួតអាង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកអួតអាង អែបអប មានការអួតអាង អាការអួតអាង ភាពនៃការអួតអាង សេចក្តីរឹងរូស សេចក្តីរឹងត្អឹង ការបោកប្រាស សេចក្តីបោកប្រាស ណា នេះហៅថា សេចក្តីអួតអាង។ បុគ្គលដែលលះបង់សេចក្តីអួតអាងនេះ នេះហៅថា បុគ្គលជាអ្នកមិនអួតអាង។ បុគ្គលមិនមានមាយា តើដូចម្តេច។ បណ្តាធម៌ទាំងនោះ មាយា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តាំងទុកនូវសេចក្តីប្រាថ្នាដ៏លាមក ព្រោះហេតុបិទបាំងទុច្ចរិតនោះ ប្រាថ្នាថា កុំឲ្យគេស្គាល់អញ ត្រិះរិះថា កុំឲ្យគេស្គាល់អញ ពោលពាក្យថា កុំឲ្យគេស្គាល់អញ ព្យាយាមដោយកាយថា កុំឲ្យគេស្គាល់អញ មាយា ភាពនៃបុគ្គលមានមាយា ការបិទបាំងទោស ការបញ្ឆោត ការបំភាន់ ការបោះចោលនូវបាប ការរក្សាទុកនូវទោស ការលាក់ ការលាក់ភ្ជិត ការបិទបាំងនូវបាប ការបិតបាំងភ្ជិត អំពើមិនរាក់ អំពើមិនធ្វើឲ្យប្រាកដ ការបិទបាំងជិត កិរិយាដ៏លាមកណា ដែលមានសភាពដូច្នេះ នេះហៅថា មាយា។ បុគ្គលដែលលះបង់មាយានេះ នេះហៅថា បុគ្គលមិនមានមាយា។

[៧២] បុគ្គលមានសេចក្តីខ្មាសបាប តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីខ្មាសបាប តើដូចម្តេច។ ធម្មជាតណា ដែលបុគ្គលខ្មាសដោយអំពើដែលគេត្រូវខ្មាស ខ្មាសដោយការភប់ប្រសប់នឹងធម៌ជាអកុសលដ៏លាមក នេះហៅថា សេចក្តីខ្មាសបាប។ បុគ្គលប្រកបដោយសេចក្តីខ្មាសបាបនេះ ឈ្មោះថា បុគ្គលមានសេចក្តីខ្មាសបាប។ បុគ្គលមានសេចក្តីខ្លាចបាប តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីខ្លាចបាប តើដូចម្តេច។ ធម្មជាតណា ដែលបុគ្គលខ្លាចដោយអំពើដែលគេត្រូវខ្លាច ខ្លាចដោយការភប់ប្រសប់នឹងធម៌ជាអកុសលដ៏លាមក នេះហៅថា សេចក្តីខ្លាចបាប។ បុគ្គលប្រកបដោយសេចក្តីខ្លាចបាបនេះ ឈ្មោះថា បុគ្គលមានសេចក្តីខ្លាចបាប។

[៧៣] បុគ្គលប្រដៅងាយ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលដែលគេប្រដៅងាយ តើដូចម្តេច។ ការប្រដៅងាយ សេចក្តីប្រដៅងាយ ភាពដែលគេប្រដៅបានដោយងាយ ភាពនៃបុគ្គលមិនប្រកាន់យកខាងខុស ភាពនៃបុគ្គលត្រេកអរក្នុងធម៌មិនជាសត្រូវ សេចក្តីប្រកបដោយការអើពើ ភាពនៃបុគ្គលប្រកបដោយការអើពើ ភាពនៃបុគ្គលប្រកបដោយការគោរព ភាពនៃបុគ្គលប្រកបដោយការទទួលស្តាប់បង្គាប់ ចំពោះសហធម្មិកដែលស្តីប្រដៅ នេះហៅថា ភាពនៃបុគ្គលដែលគេប្រដៅបានដោយងាយ។ បុគ្គលប្រកបដោយភាពដែលគេប្រដៅបានដោយងាយនេះ ឈ្មោះថា បុគ្គលប្រដៅងាយ។ បុគ្គលមានមិត្តល្អ តើដូចម្តេច។ បណ្តាបុគ្គលទាំងនោះ ភាពនៃបុគ្គលមានមិត្តល្អ តើដូចម្តេច។ បុគ្គលណា មានសទ្ធា មានសីល ជាពហុស្សូត មានចាគៈ មានបញ្ញា ការសេពគប់ ការសេពដោយស្និទ្ធស្នាល ការសេពដោយត្រូវគំនិតគ្នា ការគប់រកគ្នា ការគប់រកត្រូវគំនិតគ្នា សេចក្តីស្រឡាញ់ សេចក្តីស្រឡាញ់ជិតដិតនឹងគ្នា ភាពនៃបុគ្គលមូលមិត្តជាមួយគ្នា ចំពោះបុគ្គលទាំងនោះណា នេះហៅថា ភាពនៃបុគ្គលមានមិត្តល្អ។ បុគ្គលប្រកបដោយភាពជាអ្នកមានមិត្តល្អនេះ ឈ្មោះថា បុគ្គលមានមិត្តល្អ។

[៧៤] បុគ្គលមានទ្វាររក្សាក្នុងឥន្រ្ទិយ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលមានទ្វាររក្សាក្នុងឥន្រ្ទិយ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញរូបដោយចក្ខុ ហើយជាអ្នកកាន់មិនយកនិមិត្ត មិនកាន់យកអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់បុគ្គលដែលមិនសង្រួមចក្ចុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយ ដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្រ្ទិយ ឮសម្លេងដោយត្រចៀក។ បេ។ ធុំក្លិនដោយច្រមុះ។ បេ។ ភ្លក្សរសដោយអណ្តាត។ បេ។ ពាល់ត្រូវសម្ផ័ស្សដោយកាយ។ បេ។ ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ហើយជាអ្នកមិនកាន់យកនិមិត្ត មិនកាន់យកអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់បុគ្គលដែលមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមមនិន្រ្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រ្ទិយ ការគ្រប់គ្រង អាការគ្រប់គ្រង ការរក្សា ការសង្រួម នូវឥន្រ្ទិយទាំង ៦ នេះ ណា នេះហៅថា ភាពនៃបុគ្គលមានទ្វាររក្សាក្នុងឥន្រ្ទិយ។ បុគ្គលប្រកបដោយភាពជាអ្នកមានទ្វាររក្សាក្នុងឥន្រ្ទិយនេះ ឈ្មោះថា អ្នកមានទ្វាររក្សាក្នុងឥន្រ្ទិយ។ បុគ្គលដឹងប្រមាណក្នុងភោជន តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលដឹងប្រមាណក្នុងភោជន តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាដោយឧបាយប្រាជ្ញា ហើយបរិភោគអាហារ ដើម្បីលេងក៏ទេ ដើម្បីស្រវឹងក៏ទេ ដើម្បីប្រដាប់ក៏ទេ ដើម្បីស្អិតស្អាងរាងកាយក៏ទេ (បរិភោគ) កំណត់ទុក ដើម្បីតាំងនៅនៃកាយនេះ ដើម្បីប្រព្រឹត្តទៅនៃកាយនេះ ដើម្បីនឹងបំបាត់នូវសេចក្តីលំបាក ដើម្បីនឹងអនុគ្រោះដល់ព្រហ្មចរិយៈ ថាអញនឹងកំចាត់បង់នូវវេទនាចាស់ផង នឹងញុំាងវេទនាថ្មីមិនឲ្យកើតឡើងបានផង ការប្រព្រឹត្តិទៅក្តី សេចក្តីមិនមានទោសក្តី ការនៅសប្បាយក្តី នឹងមានដល់អញ ការសន្តោស ការដឹងប្រមាណ ការពិចារណាក្នុងភោជននោះ ណា នេះហៅថា ភាពនៃបុគ្គលដឹងប្រមាណក្នុងភោជន។ បុគ្គលប្រកបដោយភាពជាអ្នកដឹងប្រមាណក្នុងភោជននេះ ឈ្មោះថា បុគ្គលដឹងប្រមាណក្នុងភោជន។

[៧៥] បុគ្គលមានស្មារតីតំកល់មាំ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ស្មារតី តើដូចម្តេច។ ការនឹកឃើញ ការនឹករឿយ ៗ ស្មារតី ការរលឹកឃើញ ការចាំទុក ការមិនរវើរវាយក្នុងអារម្មណ៍ ការមិនវង្វេងភ្លេច ឥន្រ្ទិយគឺការនឹក កម្លាំងគឺការនឹក ការនឹកត្រូវ ណា នេះហៅថា ស្មារតី។ បុគ្គលប្រកបដោយស្មារតីនេះ ឈ្មោះថា បុគ្គលមានស្មារតីតំកល់មាំ។ បុគ្គលជាអ្នកដឹងខ្លួន តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីដឹងខ្លួន តើដូចម្តេច។ ការដឹង ការដឹងច្បាស់ ការពិចារណា ការពិចារណាសព្វ ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ ការកំណត់ទុក ភាពជាបណ្ឌិត ភាពជាអ្នកឈ្លាស ការពេញព្រៀប ការវាងវៃ ការគិត ការត្រិះរិះ ធម្មជាតដូចជាផែនដី ប្រាជ្ញា ធម្មជាតជាគ្រឿងទំលុះទំលាយ ការដឹងច្បាស់ សេចក្តីដឹងព្រម សភាពជាជន្លួញ បញ្ញា ឥន្រ្ទិយគឺបញ្ញា កម្លាំងគឺបញ្ញា កាំបិតគឺបញ្ញា ប្រាសាទគឺបញ្ញា រស្មីគឺបញ្ញា ពន្លឺគឺបញ្ញា ការរុងរឿងគឺបញ្ញា កែវគឺបញ្ញា ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវ ណា នេះហៅថា សេចក្តីដឹងខ្លួន។ បុគ្គលប្រកបដោយសេចក្តីដឹងខ្លួននេះ ឈ្មោះថា បុគ្គលជាអ្នកដឹងខ្លួន។

[៧៦] បុគ្គលបរិបូណ៌ដោយសីល តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការបរិបូណ៌ដោយសីល តើដូចម្តេច។ ការមិនប្រព្រឹត្តិល្មើសប្រកបដោយកាយ ការមិនប្រព្រឹត្តិល្មើសប្រកបដោយវាចា ការមិនប្រព្រឹត្តិល្មើសប្រកបដោយកាយ និងវាចា នេះហៅថា ការបរិបូណ៌ដោយសីល។ ការសង្រួមក្នុងសីលទាំងអស់ ក៏ឈ្មោះថា ការបរិបូណ៌ដោយសីលដែរ។ បុគ្គលប្រកបដោយការបរិបូណ៌ដោយសីល នេះឈ្មោះថា អ្នកបរិបូណ៌ដោយសីល។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការបរិបូណ៌ដោយទិដ្ឋិ តើដូចម្តេច។ (ការយល់) ថា ទានដែលបុគ្គលឲ្យហើយមានផល ការបូជាធំមានផល ការបូជាតូចមានផល ផលវិបាកនៃកម្មដែលបុគ្គលធ្វើល្អ និងអាក្រក់ មាន លោកនេះមាន លោកខាងមុខមាន មាតាមានគុណ បិតាមានគុណ ពួកសត្វជាឱបបាតិកៈកំណើតមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិត្រូវ ដែលធ្វើឲ្យជាក់ច្បាស់នូវលោកនេះនិងលោកខាងមុខ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយសំដែងបាន មាន ការដឹង ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវ ណា លែងមានសភាពដូច្នេះ នេះហៅថា ការបរិបូណ៌ដោយទិដ្ឋិ។ ការឃើញត្រូវទាំងអស់ ក៏ឈ្មោះថា ការបរិបូណ៌ដោយទិដ្ឋិដែរ។ បុគ្គលប្រកបដោយការបរិបូណ៌ដោយទិដ្ឋិនេះ ឈ្មោះថា អ្នកបរិបូណ៌ដោយទិដ្ឋិ។

[៧៧] បុគ្គល ២ ពួក រកបានដោយក្រក្នុងលោក តើដូចម្តេច។ បុគ្គលជាបុព្វការី ១ បុគ្គលជាកតញ្ញូកតវេទី ១ បុគ្គល ២ ពួកនេះ រកបានដោយក្រក្នុងលោក។

[៧៨] បុគ្គល ២ ពួក គេចំអែតបានដោយក្រ តើដូចម្តេច។ បុគ្គលដែលទុកនូវរបស់ដែលខ្លួនរកបានហើយបានហើយ ១ បុគ្គលដែលលះបង់នូវរបស់ដែលខ្លួនរកបានហើយបានហើយ ១ បុគ្គល ២ ពួកនេះ គេចំអែតបានដោយក្រ។

[៧៩] បុគ្គល ២ ពួក គេចំអែតបានដោយងាយ តើដូចម្តេច។ បុគ្គលដែលមិនទុកនូវរបស់ដែលខ្លួនរកបានហើយបានហើយ ១ បុគ្គលដែលមិនលះបង់នូវរបស់ដែលខ្លួនរកបានហើយបានហើយ ១ បុគ្គល ២ ពួកនេះ គេចំអែតបានដោយងាយ។

[៨០] អាសវៈនៃបុគ្គល ២ ពួក រមែងចំរើន តើដូចម្តេច។ បុគ្គលដែលរង្កៀសសង្ស័យនូវវត្ថុដែលមិនត្រូវរង្កៀសសង្ស័យ ១ បុគ្គលដែលមិនរង្កៀសសង្ស័យនូវវត្ថុដែលត្រូវរង្កៀសសង្ស័យ ១ អាសវៈនៃបុគ្គល ២ ពួកនេះ រមែងចំរើន។

[៨១] អាសវៈនៃបុគ្គល ២ ពួក រមែងមិនចំរើន តើដូចម្តេច។ បុគ្គលដែលមិនរង្កៀសសង្ស័យនូវវត្ថុដែលមិនត្រូវរង្កៀសសង្ស័យ ១ បុគ្គលដែលរង្កៀសសង្ស័យនូវវត្ថុដែលត្រូវរង្កៀសសង្ស័យ ១ អាសវៈនៃបុគ្គល ២ ពួកនេះ រមែងមិនចំរើន។

[៨២] បុគ្គលមានអធ្យាស្រ័យថោកទាប តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌លាមក បុគ្គលនោះ តែងសេពគប់ ចូលទៅអង្គុយជិតបុគ្គលដទៃដែលទ្រុស្តសីល មានធម៌លាមកដែរ នេះហៅថា បុគ្គលមានអធ្យាស្រ័យថោកទាប។ បុគ្គលមានអធ្យាស្រ័យខ្ពង់ខ្ពស់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ បុគ្គលនោះ តែងសេពគប់ ចូលទៅអង្គុយជិតបុគ្គលដទៃដែលមានសីល មានធម៌ល្អ នេះហៅថា បុគ្គលមានអធ្យាស្រ័យខ្ពង់ខ្ពស់។

[៨៣] បុគ្គលឆ្អែតដោយខ្លួនឯង តើដូចម្តេច។ ព្រះបច្ចេកសម្ពុទ្ធ និងព្រះអរហន្ត ជាសាវ័ករបស់ព្រះតថាគត ឈ្មោះថា ឆ្អែតដោយខ្លួនឯង ឯព្រះសម្មាសម្ពុទ្ធ ឈ្មោះថា ឆ្អែតដោយព្រះអង្គឯងផង ញុំាងគេឲ្យឆ្អែតផង។

ចប់ ទុកនិទ្ទេស។

តិកនិទ្ទេស (តិកបុគ្គលបញ្ញត្តិ ទី៣)

(៣. តិកបុគ្គលបញ្ញត្តិ)

[៨៤] បុគ្គលមិនមានបំណង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌លាមក មានមារយាទ គឺបុគ្គលគប្បីរលឹកដោយសេចក្តីរង្កៀស ដោយអំពើមិនស្អាត បិទបាំងអំពើ មិនមែនសមណៈ ប្តេជ្ញាខ្លួនថាជាសមណៈ មិនមែនព្រហ្មចារី ប្តេជ្ញាខ្លួនថាជាព្រហ្មចារី ជាអ្នកស្អុយក្នុង មានចិត្តទទឹកដោយរាគៈ ជ្រោកជ្រាកដោយកិលេស បុគ្គលនោះ បានឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលណាហ្ន៎ អាត្មាអញនឹងបានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ នេះហៅថា បុគ្គលមិនមានបំណង។ បុគ្គលអ្នកមានបំណង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ បុគ្គលនោះ បានឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ បុគ្គលនោះ តែងមានសេចក្តីត្រិះរិះយ៉ាងនេះថា កាលណាហ្ន៎ អាត្មាអញនឹងបានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ នេះហៅថា បុគ្គលអ្នកមានបំណង។ បុគ្គលអ្នកប្រាសចាកបំណង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានធ្វើឲ្យជាក់ច្បាស់សម្រេចដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ បុគ្គលនោះ ឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះយ៉ាងនេះថា កាលណាហ្ន៎ អាត្មាអញនឹងបានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ ដំណើរនោះ តើព្រោះហេតុអ្វី។ ព្រោះថា បំណងក្នុងវិមុត្តិរបស់បុគ្គលនោះ ដែលមានចិត្តមិនទាន់រួចស្រឡៈចាកក្នុងអាសវៈក្នុងកាលមុន បំណងនោះ ក៏ស្ងប់រម្ងាប់ទៅ នេះហៅថា បុគ្គលប្រាសចាកបំណង។

[៨៥] បណ្តាបុគ្គលទាំងនោះ បុគ្គល ៣ ពួក ប្រៀបដោយបុគ្គលឈឺ តើដូចម្តេច។ បុគ្គលឈឺមាន ៣ ពួក គឺបុគ្គលឈឺខ្លះ ក្នុងលោកនេះ ទោះបាននូវភោជនជាទីសប្បាយក្តី មិនបាននូវភោជនជាទីសប្បាយក្តី ទោះបាននូវភេសជ្ជៈជាទីសប្បាយក្តី មិនបាននូវភេសជ្ជៈជាទីសប្បាយក្តី ទោះបាននូវឧបដ្ឋាកដ៏សមគួរក្តី មិនបាននូវឧបដ្ឋាកដ៏សមគួរក្តី ក៏នៅតែមិនសះស្បើយចាកអាពាធនោះ ១។ មួយទៀត បុគ្គលឈឺខ្លះ ក្នុងលោកនេះ ទោះបាននូវភោជនជាទីសប្បាយក្តី មិនបាននូវភោជនជាទីសប្បាយក្តី ទោះបាននូវភេជ្ជៈជាទីសប្បាយក្តី មិនបាននូវភេជ្ជៈជាទីសប្បាយក្តី ទោះបាននូវឧបដ្ឋាកដ៏សមគួរក្តី មិនបាននូវឧបដ្ឋាកដ៏សមគួរក្តី ក៏សះស្បើយចាកអាពាធនោះបាន ១។ មួយទៀត បុគ្គលឈឺខ្លះ ក្នុងលោកនេះ លុះតែបាននូវភោជនជាទីសប្បាយ មិនមែនជាមិនបានទេ បាននូវភេសជ្ជៈជាទីសប្បាយ មិនមែនជាមិនបានទេ បាននូវឧបដ្ឋាកដ៏សមគួរ មិនមែនជាមិនបានទេ ទើបសះស្បើយចាកអាពាធនោះបាន ១។ បណ្តាបុគ្គលឈឺទាំងបីពួកនោះ បុគ្គលឈឺណា លុះតែបាននូវភោជនជាទីសប្បាយ មិនមែនជាមិនបានទេ បាននូវភេសជ្ជៈជាទីសប្បាយ មិនមែនជាមិនបានទេ បាននូវឧបដ្ឋាកដ៏សមគួរ មិនមែនជាមិនបានទេ ទើបសះស្បើយចាកអាពាធនោះបាន ព្រោះអាស្រ័យបុគ្គលឈឺនេះហើយ បានជាព្រះមានព្រះភាគ ទ្រង់អនុញ្ញាតគិលានភត្ត ទ្រង់អនុញ្ញាតគិលានភេសជ្ជៈ ទ្រង់អនុញ្ញាតគិលានុបដ្ឋាកមួយទៀត ព្រោះអាស្រ័យបុគ្គលឈឺនេះឯង សូម្បីបុគ្គលឈឺ14) ឯទៀត ក៏បុគ្គលគួរបំរើដែរ។

[៨៦] បុគ្គល ៣ ពួក ប្រៀបដោយបុគ្គលឈឺ រមែងមានក្នុងលោក ក៏យ៉ាងនោះដែរ។ បុគ្គល ៣ ពួក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ទោះបានឃើញព្រះតថាគតក្តី មិនបានឃើញព្រះតថាគតក្តី ទោះបានស្តាប់ធម្មវិន័យ ដែលព្រះតថាគតសំដែងហើយក្តី មិនបានស្តាប់ធម្មវិន័យ ដែលព្រះតថាគតសំដែងហើយក្តី ក៏នៅតែមិនបានត្រាច់ចុះកាន់សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយឡើយ។ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ទោះបានឃើញព្រះតថាគតក្តី មិនបានឃើញព្រះតថាគតក្តី ទោះបានស្តាប់ធម្មវិន័យ ដែលព្រះតថាគតសំដែងហើយក្តី មិនបានស្តាប់ធម្មវិន័យ ដែលព្រះតថាគតសំដែងហើយក្តី ក៏គង់ត្រាច់ចុះកាន់សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយបាន។ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ លុះតែបានឃើញព្រះតថាគត មិនមែនជាមិនបានឃើញទេ បានស្តាប់ធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ មិនមែនជាមិនបានស្តាប់ទេ ទើបត្រាច់ចុះកាន់សម្មត្តនិយាមក្នុងកុសលធម៌ទាំងឡាយបាន។ បណ្តាបុគ្គលទាំងបីពួកនោះ បុគ្គលណាដែលលុះតែបានឃើញព្រះតថាគត មិនមែនជាមិនបានឃើញទេ បានស្តាប់ធម្មវិន័យដែលព្រះតថាគតសំដែងហើយ មិនមែនជាមិនបានស្តាប់ទេ ទើបត្រាច់ចុះកាន់សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយបាន ព្រោះតែអាស្រ័យនូវបុគ្គលនេះ បានជាព្រះមានព្រះភាគ ទ្រង់អនុញ្ញាតធម្មទេសនា15) មិនតែប៉ុណ្ណោះសោត ព្រោះតែអាស្រ័យបុគ្គលនោះឯង សូម្បីបុគ្គលឯទៀត ក៏ព្រះមានព្រះភាគគួរសំដែងធម៌ដែរ។ នេះ បុគ្គល ៣ ពួក ប្រៀបដោយបុគ្គលឈឺ រមែងមានក្នុងលោក។

[៨៧] ចុះបុគ្គលជាកាយសក្ខី (មានកាយជាបន្ទាល់) តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បាននូវវិមោក្ខទាំង ៨ ដោយនាមកាយ ទាំងអាសវៈពួកខ្លះ របស់បុគ្គលនោះ ក៏អស់រលីង ព្រោះឃើញដោយប្រាជ្ញា នេះហៅថា បុគ្គលជាកាយសក្ខី។ បុគ្គលជាទិដ្ឋិប្បត្តៈ (សម្រេចដោយទិដ្ឋិ) តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ ឯពួកធម៌ដែលព្រះតថាគតសំដែងហើយ បុគ្គលនោះ បានឃើញច្បាស់ដោយប្រពៃ បានប្រព្រឹត្តដោយប្រពៃ ដោយប្រាជ្ញា ទាំងអាសវៈពួកខ្លះ របស់បុគ្គលនោះ ក៏អស់រលីង ព្រោះឃើញដោយប្រាជ្ញា នេះហៅថា បុគ្គលជាទិដ្ឋិប្បត្តៈ។ បុគ្គលជាសទ្ធាវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។ បេ។ ឯពួកធម៌ដែលព្រះតថាគតសំដែងហើយ បុគ្គលនោះ ក៏បានឃើញច្បាស់ដោយប្រពៃ បានប្រព្រឹត្តដោយប្រពៃ ដោយប្រាជ្ញា ទាំងអាសវៈពួកខ្លះ របស់បុគ្គលនោះ ក៏អស់រលីង ព្រោះឃើញដោយប្រាជ្ញា ប៉ុន្តែមិនដូចគ្នានឹងបុគ្គលជាទិដ្ឋិប្បត្តៈទេ នេះហៅថា បុគ្គលជាសទ្ធាវិមុត្ត [បុគ្គលដែលរួចចាកអាសវៈដោយសទ្ធា។]។

[៨៨] បុគ្គលមានសំដីដូចលាមក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកពោលពាក្យកុហក ទោះទៅក្នុងទីប្រជុំក្តី ទៅក្នុងបរិស័ទក្តី ទៅក្នុងកណ្តាលនៃញាតិក្តី ទៅក្នុងកណ្តាលនៃពួកសេនាក្តី ទៅក្នុងកណ្តាលនៃរាជត្រកូលក្តី បើមានគេនាំទៅសួរជាសាក្សីថា នែបុរសអើយ ចូរមកអាយ អ្នកដឹងនូវហេតុណា ចូរនិយាយនូវហេតុនោះចុះ បុគ្គលនោះ កាលមិនដឹងសោះ និយាយថាដឹង ឬកាលដឹង និយាយថាមិនដឹងវិញ កាលមិនឃើញ និយាយថាឃើញ ឬកាលឃើញ និយាយថាមិនឃើញវិញ បុគ្គលជាអ្នកពោលពាក្យកុហកដោយដឹងខ្លួន ព្រោះហេតុនៃខ្លួនក្តី ព្រោះហេតុនៃបុគ្គលដទៃក្តី ព្រោះហេតុនៃអាមិសៈបន្តិចបន្តួចក្តី ដោយប្រការដូច្នេះ នេះហៅថា បុគ្គលមានសំដីដូចលាមក។ បុគ្គលមានសំដីដូចផ្កា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានលះបង់មុសាវាទ វៀរចាកមុសាវាទ ទោះទៅក្នុងទីប្រជុំក្តី ទៅក្នុងបរិស័ទក្តី ទៅក្នុងកណ្តាលនៃពួកញាតិក្តី ទៅក្នុងកណ្តាលនៃពួកសេនាក្តី ទៅក្នុងកណ្តាលនៃរាជត្រកូលក្តី បើមានគេនាំទៅសួរជាសាក្សីថា នែបុរសអើយ ចូរមកអាយ អ្នកដឹងនូវហេតុណា ចូរនិយាយនូវហេតុនោះចុះ បុគ្គលនោះ កាលមិនដឹង និយាយថាមិនដឹង ឬកាលដឹង និយាយថាដឹង កាលមិនឃើញ និយាយថាមិនឃើញ ឬកាលឃើញ និយាយថាឃើញ បុគ្គលមិនពោលមុសាវាទដោយដឹងខ្លួន ព្រោះហេតុនៃខ្លួនក្តី ព្រោះហេតុនៃបុគ្គលដទៃក្តី ព្រោះហេតុនៃអាមិសៈបន្តិចបន្តួចក្តី ដោយប្រការដូច្នេះ នេះហៅថា បុគ្គលមានសំដីដូចផ្កា។ បុគ្គលមានសំដីដូចទឹកឃ្មុំ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកពោលវាចាមិនមានទោស ដែលនាំមកនូវសេចក្តីសុខ ដល់ត្រចៀក គួរជាទីស្រឡាញ់ ពេញហឫទ័យ ជាវាចាអ្នកក្រុង ជាទីត្រេកអរនៃជនច្រើន ជាទីពេញចិត្តនៃជនច្រើន នេះហៅថា បុគ្គលមានសំដីដូចទឹកឃ្មុំ។

[៨៩] បុគ្គលមានចិត្តប្រៀបដោយដំបៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្តីក្រោធ ច្រើនដោយការចង្អៀតចង្អល់ សូម្បីគេស្តីថាតែបន្តិចបន្តួច ក៏ខ្នក់ចិត្ត ខឹងព្យាបាទ តតប ធ្វើសេចក្តីក្រោធ ការប្រទូស្ត និងសេចក្តីមិនត្រេកអរឲ្យប្រាកដ ដំបៅចាស់ ដែលបុគ្គលឲ្យជល់នឹងឈើ ឬអំបែង តែងហូរទឹករងៃ ដោយក្រៃលែងជាងប្រមាណ យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្តីក្រោធ ច្រើនដោយសេចក្តីចង្អៀតចង្អល់ សូម្បីគេស្តីថាតែបន្តិចបន្តួច ក៏ខ្នក់ចិត្ត ខឹងព្យាបាទ តតប ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីមិនត្រេកអរឲ្យប្រាកដ ក៏យ៉ាងនោះឯង នេះហៅថា បុគ្គលមានចិត្តប្រៀបដោយដំបៅ។ បុគ្គលមានចិត្តប្រៀបដោយផ្លេកបន្ទោរ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិទាជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុរសមានចក្ខុ គប្បីឃើញនូវរូបទាំងឡាយ នាចន្លោះនៃផ្លេកបន្ទោរ ក្នុងរាត្រីងងឹត យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទាជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ ក៏យ៉ាងនោះឯង នេះហៅថា បុគ្គលមានចិត្តប្រៀបដោយផ្លេកបន្ទោរ។ បុគ្គលមានចិត្តប្រៀបដោយពេជ្រ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ដូចជាកែវមណីក្តី ថ្មក្តី ឈ្មោះថា មិនដាច់បន្តិចបន្តួចដោយពេជ្រ មិនមានឡើយ យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ បានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ក៏យ៉ាងនោះដែរ នេះហៅថា បុគ្គលមានចិត្តប្រៀបដោយពេជ្រ។

[៩០] បុគ្គលខ្វាក់ តើដូចម្តេច។ បុគ្គលគប្បីបាននូវភោគៈ ដែលខ្លួនមិនទាន់បាន ឬគប្បីធ្វើនូវភោគៈដែលបានហើយ ឲ្យកាន់តែចំរើនឡើង ដោយចក្ខុគឺបញ្ញា មានសភាពបែបណា បុគ្គលខ្លះ ក្នុងលោកនេះ មិនមានចក្ខុ មានសភាពបែបនោះផង បុគ្គលគប្បីដឹងនូវធម៌ជាកុសល និងអកុសល គប្បីដឹងនូវធម៌ដែលប្រកបដោយទោស និងមិនមានទោស គប្បីដឹងនូវធម៌ដ៏ថោកទាប និងខ្ពង់ខ្ពស់ គប្បីដឹងនូវធម៌មានចំណែកប្រៀបដោយធម៌ខ្មៅ និងធម៌ស ដោយចក្ខុ មានសភាពបែបណា បុគ្គលនោះ មិនមានចក្ខុ មានសភាពបែបនោះផងឡើយ នេះហៅថា បុគ្គលខ្វាក់។ បុគ្គលមានភ្នែកម្ខាង តើដូចម្តេច។ បុគ្គលគប្បីបាននូវភោគៈ ដែលខ្លួនមិនទាន់បាន ឬគប្បីធ្វើនូវភោគៈដែលបានហើយ ឲ្យកាន់តែចំរើនឡើង ដោយចក្ខុ មានសភាពបែបណា បុគ្គលខ្លះ ក្នុងលោកនេះ មានតែចក្ខុមានសភាពបែបនោះ បុគ្គលគប្បីដឹងនូវធម៌ជាកុសល និងអកុសល គប្បីដឹងនូវធម៌ប្រកបដោយទោស និងមិនមានទោស គប្បីដឹងនូវធម៌ដ៏ថោកទាប និងខ្ពង់ខ្ពស់ គប្បីដឹងនូវធម៌មានចំណែកប្រៀបដោយធម៌ខ្មៅ និងធម៌ស ដោយចក្ខុមានសភាពបែបណា បុគ្គលនោះ មិនមានចក្ខុមានសភាពបែបនោះឡើយ នេះហៅថា បុគ្គលមានភ្នែកម្ខាង។ បុគ្គលមានភ្នែកពីរ តើដូចម្តេច។ បុគ្គលគប្បីបាននូវភោគៈ ដែលខ្លួនមិនទាន់បាន ឬថាគប្បីធ្វើនូវភោគៈ ដែលបានហើយ ឲ្យកាន់តែចំរើនឡើង ដោយចក្ខុមានសភាពបែបណា បុគ្គលខ្លះ ក្នុងលោកនេះ មានចក្ខុមានសភាពបែបនោះផង បុគ្គលគប្បីដឹងនូវធម៌ជាកុសល និងអកុសល គប្បីដឹងនូវធម៌ប្រកបដោយទោស និងមិនមានទោស គប្បីដឹងនូវធម៌ដ៏ថោកទាប និងខ្ពង់ខ្ពស់ គប្បីដឹងនូវធម៌មានចំណែកប្រៀបដោយធម៌ខ្មៅ និងធម៌ស ដោយចក្ខុមានសភាពបែបណា បុគ្គលនោះ មានចក្ខុ មានសភាពបែបនោះផង នោះហៅថា បុគ្គលមានភ្នែកពីរ។

[៩១] បុគ្គលមានបញ្ញាដូចភាជន៍ផ្កាប់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ទៅកាន់អារាមដើម្បីស្តាប់ធម៌ ក្នុងសំណាក់នៃភិក្ខុរឿយ ៗ ពួកភិក្ខុសំដែងធម៌ មានពីរោះក្នុងបទខាងដើម មានពីរោះក្នុងបទកណ្តាល មានពីរោះក្នុងបទខាងចុង ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយៈដ៏បរិបូណ៌បរិសុទ្ធសព្វគ្រប់ ចំពោះបុគ្គលនោះ បុគ្គលនោះ អង្គុយលើអាសនៈនោះ មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម មិនធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះទេ បើទុកជាក្រោកចាកអាសនៈនោះហើយ ក៏មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម មិនធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះ ដូចជាក្អមផ្កាប់ បុគ្គលយកទឹកទៅចាក់ដាក់ក្នុងក្អមនោះ តែងកំពប់ហូរខ្ចាយចេញ ដក់នៅមិនបាន យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ ទៅកាន់អារាមដើម្បីស្តាប់ធម៌ ក្នុងសំណាក់នៃពួកភិក្ខុរឿយ ៗ ពួកភិក្ខុសំដែងធម៌ មានពីរោះក្នុងបទខាងដើម មានពីរោះក្នុងបទកណ្តាល មានពីរោះក្នុងបទខាងចុង ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយៈដ៏បរិបូណ៌បរិសុទ្ធសព្វគ្រប់ ចំពោះបុគ្គលនោះ បុគ្គលនោះ អង្គុយលើអាសនៈនោះ មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម មិនធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះទេ បើទុកជាក្រោកចាកអាសនៈនោះហើយ ក៏មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម មិនធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះ ក៏យ៉ាងនោះដែរ នេះហៅថា បុគ្គលមានបញ្ញាដូចភាជន៍ផ្កាប់។ បុគ្គលមានបញ្ញាដូចជាថ្នក់លេច តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ទៅកាន់អារាមដើម្បីស្តាប់ធម៌ ក្នុងសំណាក់នៃពួកភិក្ខុរឿយ ៗ ពួកភិក្ខុសំដែងធម៌ មានពីរោះក្នុងបទខាងដើម មានពីរោះក្នុងបទកណ្តាល មានពីរោះក្នុងបទខាងចុង ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយៈ ដ៏បរិបូណ៌បរិសុទ្ធសព្វគ្រប់ ចំពោះបុគ្គលនោះ បុគ្គលនោះ អង្គុយលើអាសនៈនោះ បានធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម ធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល ធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះ តែលុះក្រោកចាកអាសនៈនោះហើយ មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម មិនធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះឡើយ បុរសយកវត្ថុដែលគួរទំពាស៊ីផ្សេង ៗ គឺ ល្ង អង្ករ នំអន្សម ផ្លែពុទ្រា ទៅដាក់ចុះក្នុងថ្នក់ កាលបុរសនោះ ក្រោកចាកទីអង្គុយនោះ រមែងជ្រុះខ្ចាត់ខ្ចាយ ព្រោះតែភ្លេចស្មារតី យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ តែងទៅកាន់អារាមដើម្បីស្តាប់ធម៌ ក្នុងសំណាក់នៃពួកភិក្ខុរឿយ ៗ ដែរ ពួកភិក្ខុសំដែងធម៌ មានពីរោះក្នុងបទខាងដើម មានពីរោះក្នុងបទកណ្តាល មានពីរោះក្នុងបទខាងចុង ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយៈដ៏បរិបូណ៌បរិសុទ្ធសព្វគ្រប់ ចំពោះបុគ្គលនោះ បុគ្គលនោះ អង្គុយលើអាសនៈនោះ បានធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម ធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល ធ្វើទុកក្នុងចិត្តនូវចំណែកខាងចុងនៃកថានោះ តែលុះក្រោកចាកអាសនៈហើយ មិនធ្វើទុកក្នុងចិត្តនូវចំណែកខាងដើម មិនធ្វើទុកក្នុងចិត្តនូវចំណែកកណ្តាល មិនធ្វើទុកក្នុងចិត្តនូវចំណែកខាងចុងនៃកថានោះឡើយ ក៏យ៉ាងនោះដែរ នេះហៅថា បុគ្គលមានបញ្ញាដូចជាថ្នក់លេច។ បុគ្គលមានបញ្ញាក្រាស់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ទៅកាន់អារាមដើម្បីស្តាប់ធម៌ ក្នុងសំណាក់នៃពួកភិក្ខុរឿយ ៗ ពួកភិក្ខុសំដែងធម៌ មានពីរោះក្នុងបទខាងដើម មានពីរោះក្នុងបទកណ្តាល មានពីរោះក្នុងបទខាងចុង ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយៈដ៏បរិបូណ៌បរិសុទ្ធសព្វគ្រប់ចំពោះបុគ្គលនោះ បុគ្គលនោះ អង្គុយលើអាសនៈនោះ ក៏តែងធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម ធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល ធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះផង លុះក្រោកចាកអាសនៈនោះហើយ ក៏តែងធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម ធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល ធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះផង ក្អមផ្ងារ បុគ្គលយកទឹកទៅចាក់ដាក់ក្នុងក្អមនោះ (ទឹក) ក៏ដក់នៅ មិនកំពប់ខ្ចាយចេញឡើយ យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ ទៅកាន់អារាមដើម្បីស្តាប់ធម៌ ក្នុងសំណាក់នៃពួកភិក្ខុរឿយ ៗ ពួកភិក្ខុសំដែងធម៌ មានពីរោះក្នុងបទខាងដើម មានពីរោះក្នុងបទកណ្តាល មានពីរោះក្នុងបទខាងចុង ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយៈដ៏បរិបូណ៌បរិសុទ្ធសព្វគ្រប់ចំពោះបុគ្គលនោះ បុគ្គលនោះ អង្គុយលើអាសនៈនោះ តែងធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម ធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល ធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះផង លុះក្រោកចាកអាសនៈហើយ តែងធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម ធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល ធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះផង ក៏យ៉ាងនោះដែរ នេះហៅថា បុគ្គលមានបញ្ញាក្រាស់។

[៩២] បុគ្គលមិនទាន់ប្រាសចាកតម្រេកក្នុងកាម និងភព តើដូចម្តេច។ បុគ្គលជាសោតាបន្នៈ និងសកទាគាមី នេះហៅថា បុគ្គលមិនទាន់ប្រាសចាកតម្រេកក្នុងកាម និងភព។ បុគ្គលដែលប្រាសចាកតម្រេកក្នុងកាម តែមិនទាន់ប្រាសចាកតម្រេកក្នុងភព តើដូចម្តេច។ បុគ្គលជាអនាគាមី នេះហៅថា បុគ្គលប្រាសចាកតម្រេកក្នុងកាម តែមិនទាន់ប្រាសចាកតម្រេកក្នុងភព។ បុគ្គលប្រាសចាកតម្រេកក្នុងកាមផង ក្នុងភពផង តើដូចម្តេច។ បុគ្គលជាព្រះអរហន្ត នេះហៅថា បុគ្គលប្រាសចាកតម្រេកក្នុងកាមផង ក្នុងភពផង។

[៩៣] បុគ្គលប្រៀបដោយគំនូសថ្ម តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ក្រោធរឿយ ៗ ឯសេចក្តីក្រោធនោះ របស់បុគ្គលនោះសោត តែងដេកត្រាំនៅ អស់កាលយូរអង្វែង គំនូសថ្ម មិនងាយរលប់ឆាប់ ដោយខ្យល់ ឬទឹកឡើយ ជាគំនូសតែងឋិតនៅអស់កាលជាយូរអង្វែង យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ ក្រោធរឿយ ៗ ឯសេចក្តីក្រោធនោះ របស់បុគ្គលនោះសោត តែងដេកត្រាំនៅ អស់កាលយូរអង្វែង ក៏យ៉ាងនោះដែរ នេះហៅថា បុគ្គលប្រៀបដោយគំនូសថ្ម។ បុគ្គលប្រៀបដោយគំនូសដី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ក្រោធរឿយ ៗ តែសេចក្តីក្រោធនោះ របស់បុគ្គលនោះ មិនបានដេកត្រាំនៅអស់កាលយូរអង្វែងឡើយ គំនូសដី តែងឆាប់រលប់ទៅ ដោយខ្យល់ ឬទឹក ជាគំនូសមិនឋិតនៅអស់កាលជាយូរអង្វែង យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ ក្រោធរឿយ ៗ តែសេចក្តីក្រោធនោះ របស់បុគ្គលនោះ មិនដេកត្រាំនៅអស់កាលយូរអង្វែងឡើយ ក៏យ៉ាងនោះដែរ នេះហៅថា បុគ្គលប្រៀបដោយគំនូសដី។ បុគ្គលប្រៀបដោយគំនូសទឹក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ទុកជាគេនិយាយដោយពាក្យដ៏រឹងរូសក្តី ទុកជាគេនិយាយពាក្យអាក្រក់ក្តី ទុកជាគេនិយាយដោយពាក្យមិនជាទីគាប់ចិត្តក្តី ក៏នៅតែស្រស់ស្រាយផង រីករាយផង រួសរាយផង គំនូសទឹក តែងឆាប់រលប់ទៅ ជាគំនូសមិនឋិតនៅអស់កាលជាយូរអង្វែង យ៉ាងណាមិញ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទុកជាគេនិយាយដោយពាក្យរឹងរូសក្តី ទុកជាគេនិយាយដោយពាក្យអាក្រក់ក្តី ទុកជាគេនិយាយដោយពាក្យមិនជាទីពេញចិត្តក្តី ក៏នៅតែស្រស់ស្រាយផង រីករាយផង រួសរាយផង ក៏យ៉ាងនោះដែរ នេះហៅថា បុគ្គលប្រៀបដោយគំនូសទឹក។

[៩៤] បណ្តាបុគ្គលទាំងនោះ បុគ្គល ៣ ពួក ប្រៀបដោយសំពត់សម្បកឈើ តើដូចម្តេច។ សំពត់សម្បកឈើមាន ៣ យ៉ាង គឺ សំពត់សម្បកឈើនៅថ្មី ជាសំពត់មានពណ៌អាក្រក់ផង មានសម្ផ័ស្សរឹងផង មានតម្លៃតិចផង ១ សំពត់សម្បកឈើជាកណ្តាល ជាសំពត់មានពណ៌អាក្រក់ផង មានសម្ផ័ស្សរឹងផង មានតម្លៃតិចផង ១ សំពត់សម្បកឈើចាស់ ជាសំពត់មានពណ៌អាក្រក់ផង មានសម្ផ័ស្សរឹងផង មានតម្លៃតិចផង ១។ ពួកជន តែងយកសំពត់សម្បកឈើដែលចាស់ ទៅជូតឆ្នាំង ឬយកសំពត់សម្បកឈើចាស់នោះ ទៅចោលលើគំនរសម្រាម។

[៩៥] បុគ្គល ៣ ពួក ប្រៀបដោយសំពត់សម្បកឈើនេះ រមែងមានក្នុងពួកភិក្ខុ ក៏យ៉ាងនោះឯង។ បុគ្គល ៣ ពួក តើដូចម្តេច។ ប្រសិនបើភិក្ខុថ្មី16) ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក អំពើនេះ ព្រោះភិក្ខុនោះ មានពណ៌ គឺសីលអាក្រក់ សំពត់សម្បកឈើនោះ មានពណ៌អាក្រក់ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បើពួកជនណាមួយ ទៅសេពគប់ ចូលទៅអង្គុយជិត តែងដល់នូវការប្រព្រឹត្តិតាម នូវទិដ្ឋិរបស់បុគ្គលនោះ ការសេពនោះ ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង ដល់ជនទាំងនោះ អំពើនេះ ព្រោះបុគ្គលនោះ មានសម្ផ័ស្សជាទុក្ខ សំពត់សម្បកឈើនោះ មានសម្ផ័ស្សរឹង មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បុគ្គលនេះ បើទទួលចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ជនពួកណា ការទទួលនោះ ជាអំពើមិនមានផលច្រើន មិនមានអានិសង្សច្រើន ដល់ជនពួកនោះឡើយ អំពើនេះ ព្រោះបុគ្គលនោះមានតម្លៃតិច សំពត់សម្បកឈើមានតម្លៃតិច មានឧបមាយ៉ាងណាមិញ បុគ្គលនេះ មានឧបមេយ្យយ៉ាងនោះដែរ បើភិក្ខុជាកណ្តាល [រាប់ពី ៥ វស្សា ទៅដល់ ៩ វស្សា ឈ្មោះថា ភិក្ខុជាកណ្តាល។ ពី ១០ វស្សាឡើងទៅ ឈ្មោះថា ភិក្ខុជាថេរៈ។ អដ្ឋកថា។]។ បេ។ បើភិក្ខុជាថេរៈ តែជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក អំពើនេះ ព្រោះភិក្ខុនោះមានពណ៌ គឺសីលអាក្រក់ សំពត់សម្បកឈើមានពណ៌អាក្រក់ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បើពួកជនណាមួយ សេពគប់ ចូលទៅអង្គុយជិត តែងដល់នូវការប្រព្រឹត្តិតាមនូវទិដ្ឋិរបស់បុគ្គលនោះ ការសេពនោះ ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង ដល់ជនពួកនោះ អំពើនេះ ព្រោះបុគ្គលនោះមានសម្ផ័ស្សជាទុក្ខ សំពត់សម្បកឈើ មានសម្ផ័ស្សរឹងនោះ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បុគ្គលនេះ បើទទួលចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ជនពួកណា ការទទួលនោះ តែងមិនមានផលច្រើន មិនមានអានិសង្សច្រើន ដល់ជនពួកនោះ អំពើនេះ ព្រោះបុគ្គលនោះមានតម្លៃតិច សំពត់សម្បកឈើមានតម្លៃតិចនោះ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ ប្រសិនបើភិក្ខុជាថេរៈ មានសភាពយ៉ាងនេះ និយាយក្នុងកណ្តាលជំនុំសង្ឃ ពួកភិក្ខុនាំគ្នានិយាយយ៉ាងនេះ នឹងភិក្ខុជាថេរៈនោះថា ប្រយោជន៍អ្វីដោយពាក្យដែលលោកជាមនុស្សល្ងង់ មិនឈ្លាស ពោលហើយ លោកសំគាល់នូវពាក្យដែលគេគប្បីពោលចុះ ភិក្ខុនោះ ក៏ខឹងអន់ចិត្ត (បើ) សង្ឃលើកទោស ដោយវាចា មានសភាពយ៉ាងណា ក៏បញ្ចេញនូវវាចាមានសភាពយ៉ាងនោះ ដូចជាសំពត់សំបកឈើ ដែលគេចោលលើគំនរសម្រាម។ នេះបុគ្គល ៣ ពួក ប្រៀបដោយសំពត់សំបកឈើ រមែងមានក្នុងពួកភិក្ខុ។

[៩៦] បណ្តាបុគ្គលទាំងនោះ បុគ្គល ៣ ពួក ប្រៀបដោយសំពត់កាសិកៈ តើដូចម្តេច។ សំពត់កាសិកៈ មាន ៣ យ៉ាង គឺសំពត់កាសិកៈថ្មី ជាសំពត់មានពណ៌ល្អផង មានសម្ផ័ស្សទន់ផង មានតម្លៃច្រើនផង ១ សំពត់កាសិកៈជាកណ្តាល ជាសំពត់មានពណ៌ល្អផង មានសម្ផ័ស្សទន់ផង មានតម្លៃច្រើនផង ១ សំពត់កាសិកៈចាស់ ជាសំពត់មានពណ៌ល្អផង មានសម្ផ័ស្សទន់ផង មានតម្លៃច្រើនផង ១ ពួកជន តែងយកសំពត់កាសិកៈដែលចាស់ហើយ ធ្វើជាសំពត់សម្រាប់វេចកែវបាន ឬតម្កល់ទុកនូវសំពត់នោះ ក្នុងទូសម្រាប់ដាក់នូវគ្រឿងក្រអូប។

[៩៧] បុគ្គល ៣ ពួក ប្រៀបដោយសំពត់កាសិកៈនេះ រមែងមានក្នុងពួកភិក្ខុ ក៏យ៉ាងនេះឯង។ បុគ្គល ៣ ពួក តើដូចម្តេច។ ប្រសិនបើភិក្ខុបួសថ្មី ជាអ្នកមានសីល មានកល្យាណធម៌ អំពើនេះ ព្រោះភិក្ខុនោះ មានពណ៌ គឺសីលល្អ សំពត់កាសិកៈនោះ មានពណ៌ល្អ មានឧបមាយ៉ាងណា បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បើពួកជនណាមួយ សេពគប់ ចូលទៅអង្គុយជិត តែងដល់នូវការប្រព្រឹត្តិតាមនូវទិដ្ឋិរបស់បុគ្គលនោះ ការសេពគប់ជាដើមនោះ តែងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនពួកនោះ អស់កាលជាយូរអង្វែង អំពើនេះ ព្រោះបុគ្គលនោះមានសម្ផ័ស្សជាសុខ សំពត់កាសិកៈនោះ មានសម្ផ័ស្សទន់ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បុគ្គលនេះ បើទទួលចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ជនពួកណា ការទទួលនោះ រមែនមានផលច្រើន មានអានិសង្សច្រើន ដល់ជនពួកនោះ អំពើនេះ ព្រោះបុគ្គលនោះ មានតម្លៃច្រើន សំពត់កាសិកៈនោះ មានតម្លៃច្រើន មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បើភិក្ខុជាកណ្តាល។ បេ។ បើភិក្ខុជាថេរៈ មានសីល មានកល្យាណធម៌ អំពើនេះ ព្រោះភិក្ខុនោះមានពណ៌ គឺសីលល្អ សំពត់កាសិកៈនោះ មានពណ៌ល្អ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បើពួកជនណាមួយ សេពគប់ ចូលទៅអង្គុយជិត តែងដល់នូវការប្រព្រឹត្តិតាមនូវទិដ្ឋិរបស់បុគ្គលនោះ ការសេពគប់ជាដើមនោះ តែងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនពួកនោះ អស់កាលជាអង្វែង អំពើនេះ ព្រោះបុគ្គលនោះ មានសម្ផ័ស្សជាសុខ សំពត់កាសិកៈនោះ មានសម្ផ័ស្សទន់ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បុគ្គលនេះ បើទទួលចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ជនពួកណា ការទទួលនោះ រមែនមានផលច្រើន មានអានិសង្សច្រើន ដល់ជនពួកនោះ អំពើនេះ ព្រោះបុគ្គលនោះ មានតម្លៃច្រើន សំពត់កាសិកៈនោះ មានតម្លៃច្រើន មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បើភិក្ខុជាថេរៈ មានសភាពបែបនេះ និយាយក្នុងកណ្តាលជំនុំសង្ឃ ពួកភិក្ខុនាំគ្នានិយាយយ៉ាងនេះ នឹងភិក្ខុជាថេរៈនោះថា បពិត្រលោកមានអាយុ លោកជាអ្នកមានសទ្ធាតិច ភិក្ខុជាថេរៈពោលនូវធម៌ផង នូវវិន័យផង ពាក្យនោះ របស់ភិក្ខុជាថេរៈនោះ គួរយកទុកដាក់ក្នុងចិត្តបាន ដូចជាសំពត់កាសិកៈ គួរយកទុកដាក់ក្នុងទូសម្រាប់ដាក់នូវវត្ថុមានក្លិនក្រអូប។ នេះបុគ្គល ៣ ពួក ប្រៀបដោយសំពត់កាសិកៈ រមែងមានក្នុងពួកភិក្ខុ។

[៩៨] បុគ្គលដែលគេប្រមាណបានដោយងាយ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នករាយមាយ លើកកម្ពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចារាត់រាយ ភ្លេចស្មារតី មិនដឹងខ្លួន មានចិត្តមិនតម្កល់មាំ មានចិត្តភ័ន្តច្រឡំ មានឥន្រ្ទិយប្រាកដ នេះហៅថា បុគ្គលដែលគេប្រមាណបានដោយងាយ។ បុគ្គលដែលគេប្រមាណបានដោយក្រ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនរាយមាយ មិនលើកកម្ពស់ មានចិត្តមិនឃ្លេងឃ្លោង មានមាត់មិនរឹង មានវាចាមិនរាត់រាយ មានស្មារតីតម្កល់ស៊ប់ មានសេចក្តីដឹងខ្លួន មានចិត្តតម្កល់មាំ មានចិត្តមូលក្នុងអារម្មណ៍តែមួយ មានឥន្រ្ទិយសង្រួមហើយ នេះហៅថា បុគ្គលដែលគេប្រមាណបានដោយក្រ។ បុគ្គលដែលគេប្រមាណមិនបាន តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ នេះហៅថា បុគ្គលដែលគេប្រមាណមិនបាន។

[៩៩] បុគ្គលដែលគេមិនគួរសេព មិនគួរគប់ មិនគួរចូលទៅអង្គុយជិត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកថោកទាបជាង ដោយសីល សមាធិ និងបញ្ញា បុគ្គលបែបនេះ គេមិនគួរសេព មិនគួរគប់ មិនគួរចូលទៅអង្គុយជិត វៀរលែងតែមានសេចក្តីអាណិត វៀរលែងតែមានសេចក្តីអនុគ្រោះ។ បុគ្គលដែលគេគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកស្មើគ្នា ដោយសីល សមាធិ និងបញ្ញា បុគ្គលមានសភាពយ៉ាងនេះ គេគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត។ ដំណើរនោះ តើព្រោះហេតុអ្វី។ ព្រោះថា សីលកថា របស់ពួកសប្បុរស ដែលដល់នូវភាពស្មើគ្នាដោយសីល នឹងជាកថាកើតមានដល់ពួកយើងផង សីលកថានោះ នឹងជាទីសប្បាយនៃពួកយើងផង សីលកថានោះ នឹងប្រព្រឹត្តទៅដល់ពួកយើងផង សមាធិកថា របស់ពួកសប្បុរស ដែលដល់នូវភាពស្មើគ្នាដោយសមាធិ នឹងជាកថាកើតមានដល់ពួកយើងផង សមាធិកថានោះ នឹងជាទីសប្បាយនៃពួកយើងផង សមាធិកថានោះ នឹងប្រព្រឹត្តទៅដល់ពួកយើងផង បញ្ញាកថា របស់ពួកសប្បុរស ដែលដល់នូវភាពស្មើគ្នាដោយបញ្ញា នឹងជាកថាកើតមានដល់ពួកយើងផង បញ្ញាកថានោះ នឹងជាទីសប្បាយនៃពួកយើងផង បញ្ញាកថានោះ នឹងប្រព្រឹត្តទៅដល់ពួកយើងផង ព្រោះហេតុនោះ បុគ្គលបែបនេះ គេគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត។ បុគ្គលដែលគួរធ្វើសក្ការៈគោរព ហើយសេព គប់រក ចូលទៅអង្គុយជិត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកច្រើនដោយសីល សមាធ និងបញ្ញា បុគ្គលបែបនេះ គេគួរធ្វើសក្ការៈ គោរព ហើយសេព គប់រក ចូលទៅអង្គុយជិត។ ដំណើរនោះ តើព្រោះហេតុអ្វី។ ព្រោះថា បុគ្គលដែលគិតថា អញនឹងបំពេញនូវសីលក្ខន្ធ ដែលមិនទាន់បរិបូណ៌ ឬនឹងអនុគ្រោះនូវសីលក្ខន្ធ ដែលបរិបូណ៌ហើយ ដោយបញ្ញា ក្នុងទីនោះ ៗ អញនឹងបំពេញនូវសមាធិក្ខន្ធ ដែលមិនទាន់បរិបូណ៌ ឬនឹងអនុគ្រោះនូវសមាធិក្ខន្ធ ដែលបរិបូណ៌ហើយ ដោយបញ្ញា ក្នុងទីនោះ ៗ អញនឹងបំពេញនូវបញ្ញាខន្ធ ដែលមិនទាន់បរិបូណ៌ ឬនឹងអនុគ្រោះនូវបញ្ញាខន្ធ ដែលបរិបូណ៌ហើយ ដោយបញ្ញា ក្នុងទីនោះ ៗ ព្រោះហេតុនោះ បុគ្គលមានសភាពបែបនេះ គេគួរធ្វើសក្ការៈ គោរព ហើយសេព គប់រក ចូលទៅអង្គុយជិត។

[១០០] បុគ្គលដែលគេគួរខ្ពើម មិនគួរសេពគប់ មិនគួររាប់រក មិនគួរចូលទៅអង្គុយជិត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានមារយាទគឺបុគ្គលគប្បីរលឹកដោយសេចក្តីរង្កៀសដោយអំពើមិនស្អាត បិទបាំងអំពើទុក មិនមែនជាសមណៈ ប្តេជ្ញាខ្លួនថាជាសមណៈ មិនមែនជាព្រហ្មចារី ប្តេជ្ញាខ្លួនថាជាព្រហ្មចារី ជាអ្នកស្អុយក្នុង មានចិត្តទទឹកដោយរាគៈ ជ្រោកជ្រាកដោយកិលេស បុគ្គលបែបនេះ គេគប្បីខ្ពើម មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត។ ដំណើរនោះ តើព្រោះហេតុអ្វី។ ព្រោះថា បុគ្គលមិនដល់នូវការប្រព្រឹត្តិតាម នូវទិដ្ឋិរបស់បុគ្គលបែបនេះ ក៏ពិតមែនហើយ តែកិត្តិស័ព្ទដ៏អាក្រក់នៃបុគ្គលនោះ រមែងខ្ចរខ្ចាយថា បុរសបុគ្គលនោះ មានមិត្រអាក្រក់ មានសំឡាញ់អាក្រក់ ងាកទៅរកបុគ្គលអាក្រក់ ពស់នៅក្នុងរណ្តៅលាមក មិនចឹកស៊ី ក៏ពិតមែនហើយ តែលាមក​គង់ប្រឡាក់នូវពស់នោះ យ៉ាងណាមិញ បុគ្គលមិនដល់នូវការប្រព្រឹត្តិតាមនូវទិដ្ឋិរបស់បុគ្គលបែបនេះ ក៏ពិតមែនហើយ តែកិត្តិសព្ទដ៏អាក្រក់នៃបុគ្គលនោះ រមែងខ្ចរខ្ចាយថា បុរសបុគ្គលនេះ មានមិត្រអាក្រក់ មានសំឡាញ់អាក្រក់ ងាកទៅរកបុគ្គលអាក្រក់ ក៏យ៉ាងនោះដែរ ព្រោះហេតុនោះ បុគ្គលបែបនេះ គេគួរខ្ពើម មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត។ បុគ្គលគេគួរសំឡឹងមើល តែមិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយការចង្អៀតចង្អល់ សូម្បីតែគេស្តីថាបន្តិចបន្តួច ក៏ខ្នក់ចិត្ត ខឹង ព្យាបាទ តតប ធ្វើសេចក្តីក្រោធ ប្រទូស្ត និងសេចក្តីមិនត្រេកអរឲ្យប្រាកដ ដំបៅរីក ដែលបុគ្គលឲ្យជល់ដោយឈើ ឬអម្បែង តែងហូរទឹករងៃដោយក្រៃលែងជាងប្រមាណ យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយសេចក្តីចង្អៀតចង្អល់ សូម្បីគេស្តីថាបន្តិចបន្តួច ក៏ខ្នក់ចិត្ត ខឹង ព្យាបាទ តតប ធ្វើសេចក្តីក្រោធ ប្រទូស្ត និងសេចក្តីមិនត្រេកអរឲ្យប្រាកដ ក៏យ៉ាងនោះដែរ អង្កត់ភ្លើងអុសដង្កោ ដែលគេទង្គិច​ដោយឈើ ឬអម្បែង រមែងបែកព្រាយឮប្រែះៗ ដោយក្រៃលែងជាងប្រមាណ យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយសេចក្តីចង្អៀតចង្អល់ សូម្បីគេស្តីថាបន្តិចបន្តួច ក៏ខ្នក់ចិត្ត ខឹង ព្យាបាទ តតប ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ ក៏យ៉ាងនោះដែរ រណ្តៅលាមកដែលបុគ្គលកូរវឹកដោយឈើ ឬអម្បែង រមែងមានក្លិនអាក្រក់ ដោយក្រៃលែងជាងប្រមាណ យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយសេចក្តីចង្អៀតចង្អល់ សូម្បីគេស្តីថាបន្តិចបន្តួច ក៏ខ្នក់ចិត្ត ខឹង ព្យាបាទ តតប ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ ក៏យ៉ាងនោះដែរ បុគ្គលបែបនេះ គេគួរសំឡឹងមើល តែមិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត។ ដំណើរនោះ តើព្រោះហេតុអ្វី។ ព្រោះថា អ្នកផងតែងគិតថា អ្នកនេះ មុខជានឹងជេរអញ នឹងផ្តាសាអញ ឬនឹងធ្វើនូវអំពើមិនជាប្រយោជន៍ដល់អញពុំខាន ព្រោះហេតុនោះ បុគ្គលបែបនេះ គេគួរសំឡឹងមើល តែមិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត។ បុគ្គលគួរគេសេព គួរគប់រក គួរចូលទៅអង្គុយជិត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ បុគ្គលបែបនេះ ដែលគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត។ ដំណើរនោះ តើព្រោះហេតុអ្វី។ បុគ្គលមិនដល់នូវការប្រព្រឹត្តិតាម នូវទិដ្ឋិរបស់បុគ្គលបែបនេះ ក៏ពិតមែនហើយ តែកិត្តិស័ព្ទដ៏ល្អនៃបុគ្គលនោះ តែងខ្ចរខ្ចាយល្បីទៅថា បុរសបុគ្គលនេះ មានមិត្រល្អ មានសំឡាញ់ល្អ ងាកទៅរកបុគ្គលល្អ ព្រោះហេតុនោះ បុគ្គលបែបនេះ គួរគេសេព គួរគប់រក គួរចូលទៅអង្គុយជិត។

[១០១] បុគ្គលធ្វើឲ្យពេញលេញក្នុងសីល តែធ្វើបន្តិចបន្តួច​ក្នុងសមាធិ ធ្វើបន្តិចបន្តួចក្នុងបញ្ញា តើដូចម្តេច។ បុគ្គលជាសោតាបន្នៈ និងសកទាគាមី នេះហៅថា បុគ្គលធ្វើឲ្យពេញក្នុងសីល តែធ្វើបន្តិចបន្តួចក្នុងសមាធិ ធ្វើបន្តិចបន្តួចក្នុងបញ្ញា។ បុគ្គលធ្វើពេញលេញក្នុងសីលផង ធ្វើពេញលេញក្នុងសមាធិផង តែធ្វើបន្តិចបន្តួចក្នុងបញ្ញា តើដូចម្តេច។ បុគ្គលជាអនាគាមី នេះហៅថា បុគ្គលធ្វើពេញលេញក្នុងសីលផង ធ្វើពេញលេញក្នុងសមាធិផង តែធ្វើបន្តិចបន្តួចក្នុងបញ្ញា។ បុគ្គលធ្វើពេញលេញក្នុងសីលផង ធ្វើពេញលេញក្នុងសមាធិផង ធ្វើពេញលេញក្នុងបញ្ញាផង តើដូចម្តេច។ បុគ្គលជាព្រះអរហន្ត នេះហៅថា បុគ្គលធ្វើពេញលេញក្នុងសីលផង ធ្វើពេញលេញក្នុងសមាធិផង ធ្វើពេញលេញក្នុងបញ្ញាផង។

[១០២] បណ្តាបុគ្គលទាំងនោះ បុគ្គលជាគ្រូ ៣ ពួក តើដូចម្តេច។ គ្រូខ្លះ ក្នុងលោកនេះ បញ្ញត្តនូវការកំណត់កាម មិនបញ្ញត្តនូវការកំណត់រូប មិនបញ្ញត្តនូវការកំណត់វេទនា គ្រូខ្លះ ក្នុងលោកនេះ បញ្ញត្តនូវការកំណត់កាមផង បញ្ញត្តនូវការកំណត់រូបផង តែមិនបញ្ញត្តនូវការកំណត់វេទនា គ្រូខ្លះ ក្នុងលោកនេះ បញ្ញត្តនូវការកំណត់កាមផង បញ្ញត្តនូវការកំណត់រូបផង បញ្ញត្តនូវការកំណត់វេទនាផង។ បណ្តាគ្រូទាំងនោះ គ្រូណា បញ្ញត្តនូវការកំណត់កាម តែមិនបញ្ញត្តនូវការកំណត់រូប មិនបញ្ញត្តនូវការកំណត់វេទនា បណ្ឌិតគប្បីយល់ថា គ្រូ (នោះ) បាននូវរូបាវចរសមាបត្តិ ដោយការបញ្ញត្តិនោះ។ បណ្តាគ្រូទាំងនោះ គ្រូណា ដែលបញ្ញត្តនូវការកំណត់កាមផង បញ្ញត្តនូវការកំណត់រូបផង តែមិនបញ្ញត្តនូវការកំណត់វេទនា បណ្ឌិតគប្បីយល់ថា គ្រូ (នោះ) បាននូវអរូបាវចរសមាបត្តិ ដោយការបញ្ញត្តិនោះ។ បណ្តាគ្រូទាំងនោះ គ្រូណា បញ្ញត្តនូវការកំណត់កាមផង បញ្ញត្តនូវការកំណត់រូបផង បញ្ញត្តនូវការកំណត់វេទនាផង បណ្ឌិតគប្បីយល់ថា គ្រូ (នោះ) ជាព្រះសម្មាសម្ពុទ្ធ ដោយការបញ្ញត្តិនោះ។ នេះបុគ្គលជាគ្រូ មានបីពួក។

[១០៣] បណ្តាបុគ្គលទាំងនោះ បុគ្គលជាគ្រូ ៣ ពួក ដោយឡែកទៀត តើដូចម្តេច។ គ្រូខ្លះ ក្នុងលោកនេះ បញ្ញត្តនូវខ្លួនក្នុងបច្ចុប្បន្ន ថាទៀង ថាមាំមួនផង បញ្ញត្តនូវខ្លួនក្នុងបរលោក ថាទៀង ថាមាំមួនផង គ្រូខ្លះ ក្នុងលោកនេះ បញ្ញត្តនូវខ្លួនក្នុងបច្ចុប្បន្ន ថាទៀង ថាមាំមួន តែមិនបញ្ញត្តនូវខ្លួនក្នុងបរលោក ថាទៀង ថាមាំមួនឡើយ គ្រូខ្លះ ក្នុងលោកនេះ មិនបញ្ញត្តនូវខ្លួនក្នុងបច្ចុប្បន្ន ថាទៀង ថាមាំមួនផង មិនបញ្ញត្តនូវខ្លួនក្នុងបរលោក ថាទៀងថា មាំមួនផង។ បណ្តាគ្រូទាំងនោះ គ្រូណា បញ្ញត្តនូវខ្លួនក្នុងបច្ចុប្បន្ន ថាទៀង ថាមាំមួនផង បញ្ញត្តនូវខ្លួនក្នុងបរលោក ថាទៀង ថាមាំមួនផង បណ្ឌិតគប្បីយល់ថា គ្រូ (នោះ) ជាសស្សតវាទ (អ្នកពោលថាទៀង) ដោយការបញ្ញត្តិនោះ។ បណ្តាគ្រូទាំងនោះ គ្រូណា បញ្ញត្តនូវខ្លួនក្នុងបច្ចុប្បន្ន ថាទៀង ថាមាំមួន តែមិនបញ្ញត្តនូវខ្លួនក្នុងបរលោក ថាទៀង ថាមាំមួនឡើយ បណ្ឌិតគប្បីយល់ថា គ្រូ (នោះ) ជាឧច្ឆេទវាទ (អ្នកពោលថាសូន្យ) ដោយការបញ្ញត្តិនោះ។ បណ្តាគ្រូទាំងនោះ គ្រូណា មិនបញ្ញត្តនូវខ្លួនក្នុងបច្ចុប្បន្ន ថាទៀង ថាមាំមួនផង មិនបញ្ញត្តនូវខ្លួនក្នុងបរលោក ថាទៀង ថាមាំមួនផង បណ្ឌិតគប្បីយល់ថា គ្រូ (នោះ) ជាព្រះសម្មាសម្ពុទ្ធ ដោយការបញ្ញត្តិនោះ។ នេះគ្រូ ៣ ពួក ដោយឡែកទៀត។

ចប់ តិកនិទ្ទេស។

ចតុក្កនិទ្ទេស (ចតុក្កបុគ្គលបញ្ញត្តិ ទី៤)

(៤. ចតុក្កបុគ្គលបញ្ញត្តិ)

[១០៤] បុគ្គលជាអសប្បុរស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម និយាយកុហក តាំងនៅក្នុងសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះហៅថា បុគ្គលជាអសប្បុរស។ បុគ្គលជាអសប្បុរសក្រៃលែងជាងអសប្បុរស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ សម្លាប់សត្វដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យសម្លាប់សត្វផង លួចទ្រព្យគេដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យលួចទ្រព្យគេផង ប្រព្រឹត្តខុសក្នុងកាមដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យប្រព្រឹត្តខុសក្នុងកាមផង និយាយកុហកដោយខ្លួងឯងផង បបួលអ្នកដទៃឲ្យនិយាយពាក្យកុហកផង តាំងនៅក្នុងសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ​ដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យតាំងនៅក្នុងសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យផង នេះហៅថា បុគ្គលជាអសប្បុរសក្រៃលែងជាអសប្បុរស។ បុគ្គលជាសប្បុរស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន នេះហៅថា បុគ្គលជាសប្បុរស។ បុគ្គលជាសប្បុរសក្រៃលែងជាងសប្បុរស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាតដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាកបាណាតិបាតផង វៀរចាកអទិន្នាទានដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាកអទិន្នាទានផង វៀរចាកកាមេសុមិច្ឆាចារដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាកកាមេសុមិច្ឆាចារផង វៀរចាកមុសាវាទដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាកមុសាវាទផង វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានផង នេះហៅថា បុគ្គលជាសប្បុរសក្រៃលែងជាងសប្បុរស។

[១០៥] បុគ្គលអាក្រក់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម និយាយកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យរោយរាយ មានចិត្តសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃ មានចិត្តព្យាបាទ មានទិដ្ឋិខុស នេះហៅថា បុគ្គលអាក្រក់។ បុគ្គលអាក្រក់ក្រៃលែងជាងបុគ្គលអាក្រក់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យសម្លាប់សត្វផង លួចទ្រព្យគេដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យលួចទ្រព្យគេផង ប្រព្រឹត្តខុសក្នុងកាមដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យប្រព្រឹត្តខុសក្នុងកាមផង ពោលពាក្យកុហកដោយខ្លួងឯងផង បបួលអ្នកដទៃឲ្យពោលពាក្យកុហកផង ពោលពាក្យញុះញង់ដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យពោលពាក្យញុះញង់ផង ពោលពាក្យអាក្រក់ដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យពោលពាក្យអាក្រក់ផង ពោលពាក្យរោយរាយដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យពោលពាក្យរោយរាយផង មានចិត្តសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យមានចិត្តសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃផង មានចិត្តព្យាបាទដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យព្យាបាទផង មានទិដ្ឋិខុសដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យមានទិដ្ឋិខុសផង នេះហៅថា បុគ្គលអាក្រក់ក្រៃលែងជាងបុគ្គលអាក្រក់។ បុគ្គលល្អ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ ជាអ្នកមិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ នេះហៅថា បុគ្គលល្អ។ បុគ្គលល្អក្រៃលែងជាងបុគ្គលល្អ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាតដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាកបាណាតិបាតផង វៀរចាកអទិន្នាទានដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាកអទិន្នាទានផង វៀរចាកកាមេសុមិច្ឆាចារដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាកកាមេសុមិច្ឆាចារផង វៀរចាកមុសាវាទដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាកមុសាវាទផង វៀរចាកបិសុណវាចាដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាកបិសុណវាចាផង វៀរចាកផរុសវាចាដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាកផរុសវាចាផង វៀរចាកសម្ផប្បលាបៈដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាកសម្ផប្បលាបៈផង មិនមានអភិជ្ឈាដោយខ្លួនឯងផង បបួលអ្នកដទៃមិនឲ្យមានអភិជ្ឈាផង មិនមានចិត្តព្យាបាទដោយខ្លួនឯងផង បបួលអ្នកដទៃមិនឲ្យមានព្យាបាទផង ជាសម្មាទិដ្ឋិដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យជាសម្មាទិដ្ឋិផង នេះហៅថា បុគ្គលល្អក្រៃលែងជាងបុគ្គលល្អ។

[១០៦] បុគ្គលមានធម៌អាក្រក់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ។ បេ។ មានទិដ្ឋិខុស នេះហៅថា បុគ្គលមានធម៌អាក្រក់។ បុគ្គលមានធម៌អាក្រក់ក្រៃលែងជាងបុគ្គលមានធម៌អាក្រក់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យសម្លាប់សត្វផង លួចទ្រព្យគេដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យលួចទ្រព្យគេផង។ បេ។ មានទិដ្ឋិខុសដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យមានទិដ្ឋិខុសផង នេះហៅថា បុគ្គលមានធម៌អាក្រក់ក្រៃលែងជាងបុគ្គលមានធម៌អាក្រក់។ បុគ្គលមានធម៌ល្អ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន។ បេ។ ជាសម្មាទិដ្ឋិ នេះហៅថា បុគ្គលមានធម៌ល្អ។ បុគ្គលមានធម៌ល្អក្រៃលែងជាងបុគ្គលមានធម៌ល្អ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាតដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាកបាណាតិបាតផង។ បេ។ ជាសម្មាទិដ្ឋិដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យជាសម្មាទិដ្ឋិផង នេះហៅថា បុគ្គលមានធម៌ល្អក្រៃលែងជាងបុគ្គលមានធម៌ល្អ។

[១០៧] បុគ្គលប្រកបដោយទោស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយកាយកម្មមានទោស ប្រកបដោយវចីកម្មមានទោស ប្រកបដោយមនោកម្មមានទោស នេះហៅថា បុគ្គលប្រកបដោយទោស។ បុគ្គលច្រើនដោយទោស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបច្រើនដោយកាយកម្មមានទោស ប្រកបតិចដោយកាយកម្មមិនមានទោស ជាអ្នកប្រកបច្រើនដោយវចីកម្មមានទោស ប្រកបតិចដោយវចីកម្មមិនមានទោស ជាអ្នកប្រកបច្រើន​ដោយមនោកម្មមានទោស ប្រកបតិចដោយមនោកម្មមិនមានទោស នេះហៅថា បុគ្គលច្រើនដោយទោស។ បុគ្គលប្រកបដោយទោសតិច តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបច្រើនដោយកាយកម្មមិនមានទោស ប្រកបតិចដោយកាយកម្មមានទោស ជាអ្នកប្រកបច្រើនដោយវចីកម្មមិនមានទោស ប្រកបតិចដោយវចីកម្មមានទោស ជាអ្នកប្រកបច្រើនដោយមនោកម្មមិនមានទោស ប្រកបតិចដោយមនោកម្មមានទោស នេះហៅថា បុគ្គលប្រកបដោយទោសតិច។ បុគ្គលមិនមានទោស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយកាយកម្មមិនមានទោស ប្រកបដោយវចីកម្មមិនមានទោស ប្រកបដោយមនោកម្មមិនមានទោស នេះហៅថា បុគ្គលមិនមានទោស។

[១០៨] បុគ្គលជាឧគ្ឃដិតញ្ញូ តើដូចម្តេច។ បុគ្គលណា មានការត្រាស់ដឹងនូវមគ្គ និងផលតំណាលគ្នានឹងវេលានៃធម៌ដែលធម្មកថិកបង្ហើបសំដែងហើយ នេះហៅថា បុគ្គលជាឧគ្ឃដិតញ្ញូ។ បុគ្គលជាវិបញ្ចិតញ្ញូ តើដូចម្តេច។ បុគ្គលណា កាលធម្មកថិកសំដែងចែកអត្ថនៃភាសិតដែលសង្ខេបឲ្យពិស្តារ ទើបមានការត្រាស់ដឹង​នូវមគ្គ និងផង នេះហៅថា បុគ្គលជាវិបញ្ចិតញ្ញូ។ បុគ្គលជានេយ្យៈ តើដូចម្តេច។ បុគ្គលណា លុះតែរៀនបាលី រៀនអដ្ឋកថា ធ្វើទុកក្នុងចិត្ត​ដោយឧបាយនៃប្រាជ្ញា សេព​គប់រក ចូលទៅអង្គុយជិត​នឹងពួកកល្យាណមិត្ត តាមលំដាប់យ៉ាងនេះ ទើបមានការត្រាស់ដឹងនូវមគ្គ និងផលបាន នេះហៅថា បុគ្គលជានេយ្យៈ។ បុគ្គលជាបទបរមៈ តើដូចម្តេច។ បុគ្គលណា ទុកជាស្តាប់ច្រើនក៏ដោយ ពោលច្រើនក៏ដោយ ចងចាំច្រើនក៏ដោយ បង្រៀនច្រើនក៏ដោយ ក៏មិនមានការត្រាស់ដឹងនូវមគ្គ និងផលក្នុងជាតិនោះ នេះហៅថា បុគ្គលជាបទបរមៈ។

[១០៩] បុគ្គលមានប្រាជ្ញាគួរ តែមានប្រាជ្ញាមិនរួសរាន់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កាលបើគេសួរប្រស្នា ក៏ពោលពាក្យដោះស្រាយដ៏គួរ គឺសមហេតុផល តែមិនរួសរាន់ នេះហៅថា បុគ្គលមានប្រាជ្ញាគួរ តែមានប្រាជ្ញាមិនរួសរាន់។ បុគ្គលមានប្រាជ្ញារួសរាន់ តែមានប្រាជ្ញាមិនគួរ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កាលបើគេសួរប្រស្នា ក៏ពោលពាក្យដោះស្រាយដោយរួសរាន់ តែមិនគួរ គឺមិនសមហេតុផល នេះហៅថា បុគ្គលមានប្រាជ្ញារួសរាន់ តែមានប្រាជ្ញាមិនគួរ។ បុគ្គលមានប្រាជ្ញាគួរ ទាំងមានប្រាជ្ញារួសរាន់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កាលបើគេសួរប្រស្នា ក៏ពោលដោះស្រាយគួរផង រួសរាន់ផង នេះហៅថា បុគ្គលមានប្រាជ្ញាគួរផង មានប្រាជ្ញារួសរាន់ផង។ បុគ្គលមានប្រាជ្ញាមិនគួរ ទាំងមានប្រាជ្ញាមិនរួសរាន់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កាលបើគេសួរប្រស្នា ក៏ពោលពាក្យដោះស្រាយមិនគួរផង មិនរួសរាន់ផង នេះហៅថា បុគ្គលមានប្រាជ្ញាមិនគួរ ទាំងមានប្រាជ្ញាមិនរួសរាន់។

[១១០] បណ្តាបុគ្គលទាំងនោះ បុគ្គលជាធម្មកថិក ៤ ពួក តើដូចម្តេច។ ធម្មកថិកខ្លះ ក្នុងលោកនេះ សំដែងធម៌តិចទេ តែប្រកបដោយប្រយោជន៍ ឯបរិស័ទរបស់ធម្មកថិកនោះ ជាអ្នកមិនឈ្លាសចំពោះធម៌ប្រកបដោយប្រយោជន៍ ទាំងមិនប្រកបដោយប្រយោជន៍ ធម្មកថិក​បែបនេះ របស់បរិស័ទបែបនេះ ក៏ដល់នូវការរាប់ថាជាធម្មកថិកដែរ។ ធម្មកថិកខ្លះ ក្នុងលោកនេះ សំដែងធម៌តិចទេ តែប្រកបដោយប្រយោជន៍ ឯបរិស័ទរបស់ធម្មកថិកនោះ ជាអ្នកឈ្លាសចំពោះធម៌ប្រកបដោយប្រយោជន៍ ទាំងមិនប្រកបដោយប្រយោជន៍ ធម្មកថិកបែបនេះ របស់បរិស័ទបែបនេះ ក៏ដល់នូវការរាប់ថាជាធម្មកថិកដែរ។ ធម្មកថិកខ្លះ ក្នុងលោកនេះ សំដែងធម៌ច្រើន តែមិនប្រកបដោយប្រយោជន៍ ឯបរិស័ទរបស់ធម្មកថិកនោះ ជាអ្នកមិនឈ្លាសចំពោះធម៌ប្រកបដោយប្រយោជន៍ ទាំងមិនប្រកបដោយប្រយោជន៍ ធម្មកថិកបែបនេះ របស់បរិស័ទបែបនេះ ក៏ដល់នូវការរាប់ថាជាធម្មកថិកដែរ។ ធម្មកថិកខ្លះ ក្នុងលោកនេះ សំដែងធម៌ច្រើន ទាំងជាធម៌ប្រកបដោយប្រយោជន៍ ឯបរិស័ទរបស់ធម្មកថិកនោះ ជាអ្នកឈ្លាសចំពោះធម៌ប្រកបដោយប្រយោជន៍ ទាំងមិនប្រកបដោយប្រយោជន៍ ធម្មកថិកបែបនេះ របស់បរិស័ទបែបនេះ ក៏ដល់នូវការរាប់ថាជាធម្មកថិកដែរ។ នេះ បុគ្គលជាធម្មកថិក ៤ ពួក។

[១១១] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយមេឃ តើដូចម្តេច។ មេឃមាន ៤ យ៉ាងគឺ (មេឃ) គ្រាន់តែផ្គរតែឥតភ្លៀង ១ មានភ្លៀងតែឥតផ្គរ ១ មានទាំងផ្គរមានទាំងភ្លៀង ១ មិនមានទាំងផ្គរមិនមានទាំងភ្លៀង ១។

[១១២] បុគ្គលទាំង ៤ ពួក ប្រៀបដោយមេឃនេះ តែងមានក្នុងលោក យ៉ាងនេះឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ បុគ្គលដូចមេឃគ្រាន់តែផ្គរ តែឥតភ្លៀង ១ បុគ្គលដូចមេឃមានភ្លៀង តែឥតផ្គរ ១ បុគ្គលដូចមេឃមានទាំងផ្គរ មានទាំងភ្លៀង ១ បុគ្គលដូចមេឃមិនមានទាំងផ្គរ មិនមានទាំងភ្លៀង ១។ បុគ្គលដូចមេឃគ្រាន់តែផ្គរ តែឥតភ្លៀង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបានតែខាងពោល តែមិនធ្វើ បុគ្គលដូចមេឃគ្រាន់តែផ្គរ តែឥតភ្លៀង យ៉ាងនេះឯង មេឃនោះគ្រាន់តែផ្គរ តែឥតភ្លៀង មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចមេឃ​មានភ្លៀង តែឥតផ្គរ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើ តែជាអ្នកមិនពោលឡើយ បុគ្គលដូចមេឃមានភ្លៀង តែឥតផ្គរ យ៉ាងនេះឯង មេឃនោះ មានភ្លៀង តែឥតផ្គរ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចមេឃមានទាំងផ្គរ មានទាំងភ្លៀង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកពោលផង ធ្វើផង បុគ្គលដូចមេឃមានទាំងផ្គរ មានទាំងភ្លៀង យ៉ាងនេះឯង មេឃនោះ មានទាំងផ្គរ មានទាំងភ្លៀង មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចមេឃមិនមានទាំងផ្គរ មិនមានទាំងភ្លៀង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនពោលផង មិនធ្វើផង បុគ្គលដូចមេឃមិនមានទាំងផ្គរ មិនមានទាំងភ្លៀង យ៉ាងនេះឯង មេឃនោះ ដែលមិនមានទាំងផ្គរ មិនមានទាំងភ្លៀង មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧមេយ្យយ៉ាងនោះដែរ។ នេះបុគ្គល ៤ ពួក ប្រៀបដោយមេឃ តែងមានក្នុងលោក។

[១១៣] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយសត្វកណ្តុរ តើដូចម្តេច។ កណ្តុរមាន ៤ ពួក គឺកណ្តុរគ្រាន់តែធ្វើរន្ធតែមិននៅ ១ គ្រាន់តែនៅតែមិនធ្វើរន្ធ ១ ធ្វើរន្ធផងនៅផង ១ រន្ធក៏មិនធ្វើ នៅក៏មិននៅ ១។

[១១៤] បុគ្គល ៤ ពួក ប្រៀបដោយកណ្តុរនេះ តែងមានក្នុងលោក យ៉ាងនោះឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ បុគ្គលដូចកណ្តុរគ្រាន់តែធ្វើរន្ធ តែមិននៅ ១ បុគ្គលដូចកណ្តុរគ្រាន់តែនៅ តែមិនធ្វើរន្ធ ១ បុគ្គលដូចកណ្តុរធ្វើរន្ធផង នៅផង ១ បុគ្គលដូចកណ្តុរ រន្ធក៏មិនធ្វើ នៅក៏មិននៅ ១។ បុគ្គលដូចកណ្តុរគ្រាន់តែធ្វើរន្ធ តែមិននៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានរៀនធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ តែបុគ្គលនោះ មិនដឹងច្បាស់តាមពិតថា នេះទុក្ខ មិនដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ មិនដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ មិនដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចកណ្តុរគ្រាន់តែធ្វើរន្ធ តែមិននៅ យ៉ាងនេះឯង កណ្តុរនោះ ធ្វើរន្ធហើយ តែមិននៅ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចកណ្តុរគ្រាន់តែនៅ តែមិនធ្វើរន្ធ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនរៀនធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈទេ តែបុគ្គលនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចកណ្តុរគ្រាន់តែនៅ តែមិនធ្វើរន្ធ យ៉ាងនេះឯង កណ្តុរនោះ គ្រាន់តែនៅ តែមិនធ្វើរន្ធ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចកណ្តុរធ្វើរន្ធផង នៅផង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ រៀនធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ ថែមទាំងបុគ្គលនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទាជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចកណ្តុរធ្វើរន្ធផង នៅផង យ៉ាងនេះឯង កណ្តុរនោះ ធ្វើរន្ធផង នៅផង មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចកណ្តុរ រន្ធក៏មិនធ្វើ នៅក៏មិននៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនរៀនធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ ទាំងមិនដឹងច្បាស់តាមពិតថា នេះទុក្ខ មិនដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ មិនដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ មិនដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចកណ្តុរ រន្ធក៏មិនធ្វើ នៅក៏មិននៅ យ៉ាងនេះឯង កណ្តុរនោះ រន្ធក៏មិនធ្វើ នៅក៏មិននៅ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ នេះបុគ្គល ៤ ពួក ប្រៀបដោយសត្វកណ្តុរ តែងមានក្នុងលោក។

[១១៥] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយផ្លែស្វាយ តើដូចម្តេច។ ផ្លែស្វាយមាន ៤ យ៉ាង គឺ ស្វាយខ្ចីតែមានសម្បុរទុំ ១ ស្វាយទុំតែមានសម្បុរខ្ចី ១ ស្វាយខ្ចីមានសម្បុរខ្ចី ១ ស្វាយទុំមានសម្បុរទុំ ១។

[១១៦] បុគ្គល ៤ ពួក ប្រៀបដោយផ្លែស្វាយនេះ តែងមានក្នុងលោក ក៏យ៉ាងនោះឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ បុគ្គលដូចស្វាយខ្ចី តែមានសម្បុរទុំ ១ បុគ្គលដូចស្វាយទុំ តែមានសម្បុរខ្ចី ១ បុគ្គលដូចស្វាយខ្ចី មានសម្បុរខ្ចី ១ បុគ្គលដូចស្វាយទុំ មានសម្បុរទុំ ១។ បុគ្គលដូចស្វាយខ្ចី តែមានសម្បុរទុំ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ប្រកបដោយសេចក្តីជ្រះថ្លា តែបុគ្គលនោះ មិនដឹងច្បាស់តាមពិតថា នេះទុក្ខ មិនដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ មិនដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ មិនដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចស្វាយខ្ចី តែមានសម្បុរទុំ យ៉ាងនេះឯង ផ្លែស្វាយនោះខ្ចី តែមានសម្បុរទុំ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចស្វាយទុំ តែមានសម្បុរខ្ចី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានដើរទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ មិនប្រកបដោយសេចក្តីជ្រះថ្លាទេ តែបុគ្គលនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចស្វាយទុំ តែមានសម្បុរខ្ចី យ៉ាងនេះឯង ផ្លែស្វាយនោះទុំ តែមានសម្បុរដូចខ្ចី មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចស្វាយខ្ចី មានសម្បុរខ្ចី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ មិនជាទីជ្រះថ្លា ថែមទាំងបុគ្គលនោះ មិនដឹងច្បាស់តាមពិតថា នេះទុក្ខ។ បេ។ មិនដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចស្វាយខ្ចី មានសម្បុរខ្ចី យ៉ាងនេះឯង ផ្លែស្វាយនោះខ្ចី មានសម្បុរខ្ចី មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចស្វាយទុំមានសម្បុរទុំ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ប្រកបដោយសេចក្តីជ្រះថ្លា ថែមទាំងបុគ្គលនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។ បេ។ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចស្វាយទុំ មានសម្បុរទុំ យ៉ាងនេះឯង ផ្លែស្វាយនោះទុំ មានសម្បុរទុំ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ នេះ បុគ្គល ៤ ពួក ប្រៀបដោយផ្លែស្វាយ តែងមានក្នុងលោក។

[១១៧] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយក្អម តើដូចម្តេច។ ក្អមមាន ៤ យ៉ាង គឺ ក្អមទទេ តែគ្របជិត ១ ក្អមមានទឹកពេញ តែបើកចំហ ១ ក្អមទទេ ហើយបើកចំហ ១ ក្អមមានទឹកពេញ ហើយគ្របជិត ១។

[១១៨] បុគ្គល ៤ ពួក ប្រៀបដោយក្អមនេះ តែងមានក្នុងលោក ក៏យ៉ាងនោះឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ បុគ្គលដូចក្អមទទេ តែគ្របជិត ១ បុគ្គលដូចក្អមមានទឹកពេញ តែបើកចំហ ១ បុគ្គលដូចក្អមទទេ ហើយបើកចំហ ១ បុគ្គលដូចក្អមមានទឹកពេញ ហើយគ្របជិត ១។ បុគ្គលដូចក្អមទទេ តែគ្របជិត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានដើរទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ប្រកបដោយសេចក្តីជ្រះថ្លា តែបុគ្គលនោះ មិនដឹងច្បាស់តាមពិតថា នេះទុក្ខ។ បេ។ មិនដឹងច្បាស់តាមពិតថា នេះបដិបទាជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចក្អមទទេ តែគ្របជិត យ៉ាងនេះឯង ក្អមនោះ ទទេតែគ្របជិត មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចក្អមមានទឹកពេញ តែបើកចំហ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានដើរទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ មិនប្រកបដោយសេចក្តីជ្រះថ្លាឡើយ តែបុគ្គលនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។ បេ។ ដឹងច្បាស់តាមពិតថា នេះបដិបទាជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចក្អមមានទឹកពេញ តែបើកចំហ យ៉ាងនេះឯង ក្អមនោះ មានទឹកពេញ តែបើកចំហ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចក្អមទទេ ហើយបើកចំហ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានដើរទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ មិនប្រកបដោយសេចក្តីជ្រះថ្លាទេ ថែមទាំងបុគ្គលនោះ មិនដឹងច្បាស់តាមពិតថា នេះទុក្ខ។ បេ។ មិនដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចក្អមទទេ ហើយបើកចំហ យ៉ាងនេះឯង ក្អមនោះទទេ ហើយបើកចំហ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចក្អមមានទឹកពេញ ហើយគ្របជិត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានដើរទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ប្រកបដោយសេចក្តីជ្រះថ្លា ថែមទាំងបុគ្គលនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។ បេ។ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចក្អមមានទឹកពេញ ហើយគ្របជិត យ៉ាងនេះឯង ក្អមនោះ មានទឹកពេញ ហើយគ្របជិត មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ នេះ បុគ្គល ៤ ពួក ប្រៀបដោយក្អម តែងមានក្នុងលោក។

[១១៩] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយអន្លង់ទឹក តើដូចម្តេច។ អន្លង់ទឹកមាន ៤ យ៉ាង គឺ អន្លង់ទឹករាក់ តែមានរស្មីជ្រៅ ១ អន្លង់ទឹកជ្រៅ តែមានរស្មីរាក់ ១ អន្លង់ទឹករាក់ មានរស្មីរាក់ ១ អន្លង់ទឹកជ្រៅ មានរស្មីជ្រៅ ១។

[១២០] បុគ្គល ៤ ពួក ប្រៀបដោយអន្លង់ទឹកនេះ តែងមានក្នុងលោក ក៏យ៉ាងនោះឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ បុគ្គលដូចអន្លង់ទឹករាក់ តែមានរស្មីជ្រៅ ១ បុគ្គលដូចអន្លង់ទឹកជ្រៅ តែមានរស្មីរាក់ ១ បុគ្គលដូចអន្លង់ទឹករាក់ មានរស្មីរាក់ ១ បុគ្គលដូចអន្លង់ទឹកជ្រៅ មានរស្មីជ្រៅ ១។ បុគ្គលដូចអន្លង់ទឹករាក់ តែមានរស្មីជ្រៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានដើរទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ប្រកបដោយសេចក្តីជ្រះថ្លា តែបុគ្គលនោះ មិនដឹងច្បាស់តាមពិតថា នេះទុក្ខ។ បេ។ មិនដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចអន្លង់ទឹករាក់ តែមានរស្មីជ្រៅ យ៉ាងនេះឯង អន្លង់ទឹកនោះ​រាក់ តែមានរស្មីជ្រៅ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចអន្លង់ទឹកជ្រៅ តែមានរស្មីរាក់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានដើរទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ មិនប្រកបដោយសេចក្តីជ្រះថ្លាឡើយ តែបុគ្គលនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។ បេ។ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចអន្លង់ទឹកជ្រៅ តែមានរស្មីរាក់ យ៉ាងនេះឯង អន្លង់ទឹកនោះ​ជ្រៅ តែមានរស្មីរាក់ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចអន្លង់ទឹករាក់ មានរស្មីរាក់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានដើរទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ មិនប្រកបដោយសេចក្តីជ្រះថ្លា ថែមទាំងបុគ្គលនោះ មិនដឹងច្បាស់តាមពិតថា នេះទុក្ខ។ បេ។ មិនដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចអន្លង់ទឹករាក់ មានរស្មីរាក់ យ៉ាងនេះឯង អន្លង់ទឹកនោះ រាក់ មានរស្មីរាក់ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចអន្លង់ទឹកជ្រៅ មានរស្មីជ្រៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានដើរទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ប្រកបដោយសេចក្តីជ្រះថ្លា ថែមទាំងបុគ្គលនោះ បានដឹងច្បាស់តាមពិតថា នេះទុក្ខ។ បេ។ បានដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចអន្លង់ទឹកជ្រៅ មានរស្មីក៏ជ្រៅ យ៉ាងនេះឯង អន្លង់ទឹកនោះ​ជ្រៅ មានរស្មីក៏ជ្រៅ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ នេះ បុគ្គល ៤ ពួក ប្រៀបដោយអន្លង់ទឹក តែងមានក្នុងលោក។

[១២១] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយគោបម្រើ តើដូចម្តេច។ គោបម្រើមាន ៤ ពួក គឺ គោបម្រើកាចក្នុងហ្វូងគោរបស់ខ្លួន មិនកាចក្នុងហ្វូងគោដទៃ ១ កាចក្នុងហ្វូងគោដទៃ មិនកាចក្នុងហ្វូងគោរបស់ខ្លួន ១ កាចក្នុងហ្វូងគោរបស់ខ្លួន ទាំងកាចក្នុងហ្វូងគោដទៃ ១ មិនកាចក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ ១។

[១២២] បុគ្គល ៤ ពួក ប្រៀបដោយគោបម្រើនេះ តែងមានក្នុងលោក ក៏យ៉ាងនោះឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ បុគ្គលដូចគោកាចក្នុងហ្វូងគោរបស់ខ្លួន មិនកាចក្នុងហ្វូងគោដទៃ ១ បុគ្គលដូចគោកាចក្នុងហ្វូងគោដទៃ មិនកាចក្នុងហ្វូងគោរបស់ខ្លួន ១ បុគ្គលដូចគោកាចក្នុងហ្វូងគោរបស់ខ្លួន ទាំងកាចក្នុងហ្វូងគោដទៃ ១ បុគ្គលដូចគោមិនកាចក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ ១។ បុគ្គលដូចគោកាចក្នុងហ្វូងគោរបស់ខ្លួន មិនកាចក្នុងហ្វូងគោដទៃ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកញុំាងបរិស័ទរបស់ខ្លួនឲ្យតក់ស្លុត មិនញុំាងបរិស័ទអ្នកដទៃ​ឲ្យតក់ស្លុត បុគ្គលដូចគោកាចក្នុងហ្វូងគោរបស់ខ្លួន មិនកាចក្នុងហ្វូងគោដទៃ យ៉ាងនេះឯង គោបម្រើនោះ កាចក្នុងហ្វូងគោរបស់ខ្លួន មិនកាចក្នុងហ្វូងគោដទៃ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចគោកាចក្នុងហ្វូងគោដទៃ មិនកាចក្នុងហ្វូងគោរបស់ខ្លួន តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកញុំាងបរិស័ទអ្នកដទៃឲ្យតក់ស្លុត មិនញុំាងបរិស័ទរបស់ខ្លួន ឲ្យតក់ស្លុត បុគ្គលដូចគោកាចក្នុងហ្វូងគោដទៃ មិនកាចក្នុងហ្វូងគោរបស់ខ្លួន យ៉ាងនេះឯង គោបម្រើនោះ កាចក្នុងហ្វូងគោដទៃ មិនកាចក្នុងហ្វូងគោរបស់ខ្លួន មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចគោកាចក្នុងហ្វូងគោរបស់ខ្លួន ទាំងកាចក្នុងហ្វូងគោដទៃ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកញុំាងបរិស័ទរបស់ខ្លួន ឲ្យតក់ស្លុតផង ញុំាងបរិស័ទអ្នកដទៃ​ឲ្យតក់ស្លុតផង បុគ្គលដូចគោកាច ក្នុងហ្វូងគោរបស់ខ្លួនផង កាចក្នុងហ្វូងគោដទៃផង យ៉ាងនេះឯង គោបម្រើនោះ កាចក្នុងហ្វូងគោរបស់ខ្លួន ទាំងកាចក្នុងហ្វូងគោដទៃ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចគោមិនកាចក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនញុំាងបរិស័ទរបស់ខ្លួន​ឲ្យតក់ស្លុត ទាំងមិនញុំាងបរិស័ទអ្នកដទៃ​ឲ្យតក់ស្លុត បុគ្គលដូចគោមិនកាចក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ យ៉ាងនេះឯង គោបម្រើនោះ មិនកាចក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ នេះ បុគ្គល ៤ ពួក ប្រៀបដោយគោបម្រើ តែងមានក្នុងលោក។

[១២៣] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយសត្វអាសីរពិស តើដូចម្តេច។ សត្វអាសីរពិសមាន ៤ ពួក គឺ អាសីរពិស មានពិសរួសរាន់ មានពិសមិនពន្លឹក ១ មានពិសដ៏ពន្លឹក មានពិសមិនរួសរាន់ ១ មានពិសរួសរាន់ ទាំងមានពិសដ៏ពន្លឹក ១ មិនមានពិសរួសរាន់ ទាំងមិនមានពិសដ៏ពន្លឹក ១។

[១២៤] បុគ្គល ៤ ពួក ប្រៀបដោយសត្វអាសីរពិសនេះ តែងមានក្នុងលោក ក៏យ៉ាងនោះឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ បុគ្គលដូចអាសីរពិស មានពិសរួសរាន់ មិនមានពិសដ៏ពន្លឹក ១ មានពិសដ៏ពន្លឹក មិនមានពិសរួសរាន់ ១ មានពិសរួសរាន់ ទាំងមានពិសដ៏ពន្លឹក ១ មិនមានពិសរួសរាន់ ទាំងមិនមានពិសដ៏ពន្លឹក ១។ បុគ្គលដូចអាសីរពិស មានពិសរួសរាន់ មិនមានពិសដ៏ពន្លឹក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ក្រោធរឿយ ៗ តែសេចក្តីក្រោធនោះ របស់បុគ្គលនោះ មិនបានដេកត្រាំនៅ​អស់កាលយូរអង្វែងទេ បុគ្គលដូចអាសីរពិស មានពិសរួសរាន់ មិនមានពិសដ៏ពន្លឹក យ៉ាងនេះឯង សត្វអាសីរពិសនោះ មានពិសរួសរាន់ មិនមានពិសដ៏ពន្លឹក មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចអាសីរពិស មានពិសដ៏ពន្លឹក មិនមានពិសរួសរាន់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនសូវក្រេវក្រោធរឿយ ៗ ទេ តែសេចក្តីក្រោធនោះ របស់បុគ្គលនោះ (កើតឡើងម្តង ៗ) តែងដេកត្រាំនៅអស់កាលយូរអង្វែង បុគ្គលដូចអាសីរពិស មានពិសដ៏ពន្លឹក មិនមានពិសរួសរាន់ យ៉ាងនេះឯង សត្វអាសីរពិសនោះ មានពិសដ៏ពន្លឹក មិនមានពិសរួសរាន់ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចអាសីរពិស មានពិសរួសរាន់ ទាំងមានពិសដ៏ពន្លឹក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ តែងក្រោធរឿយ ៗ ថែមទាំងសេចក្តីក្រោធនោះ របស់បុគ្គលនោះ តែងដេកត្រាំនៅអស់កាលយូរអង្វែង បុគ្គលដូចអាសីរពិស មានពិសរួសរាន់ ទាំងមានពិសដ៏ពន្លឹក យ៉ាងនេះឯង សត្វអាសីរពិសនោះ មានពិសរួសរាន់ ទាំងមានពិសដ៏ពន្លឹក មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចអាសីរពិស មិនមានពិសរួសរាន់ ទាំងមិនមានពិសដ៏ពន្លឹក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនក្រោធរឿយ ៗ ថែមទាំងសេចក្តីក្រោធនោះ របស់បុគ្គលនោះ ក៏មិនដេកត្រាំនៅអស់កាលយូរអង្វែង បុគ្គលដូចអាសីរពិស មិនមានពិសរួសរាន់ ទាំងមិនមានពិសដ៏ពន្លឹក យ៉ាងនេះឯង សត្វអាសីរពិសនោះ មិនមានពិសរួសរាន់ ទាំងមិនមានពិសដ៏ពន្លឹក មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ នេះ បុគ្គល ៤ ពួក ប្រៀបដោយសត្វអាសីរពិស ៤ តែងមានក្នុងលោក។

[១២៥] បុគ្គលមិនពិចារណា មិនស្ទង់មើល ហើយពោលសរសើរបុគ្គលដែលគួរតិះដៀល តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពោលសរសើរពួកតិរ្ថិយ និងពួកសាវ័ករបស់តិរិ្ថយ ដែលប្រតិបត្តិអាក្រក់ ប្រតិបត្តិខុស ថាជាអ្នកប្រតិបត្តិល្អដូច្នេះក្តី ថាជាអ្នកប្រតិបត្តិត្រូវដូច្នេះក្តី បុគ្គលមិនពិចារណា មិនស្ទង់មើល ហើយពោលសរសើរបុគ្គលដែលគួរតិះដៀល យ៉ាងនេះឯង។ បុគ្គលមិនពិចារណា មិនស្ទង់មើល ហើយពោលតិះដៀលបុគ្គលដែលគួរសរសើរ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពោលតិះដៀលព្រះពុទ្ធ និងសាវ័ករបស់ព្រះពុទ្ធ ដែលប្រតិបត្តិល្អ ប្រតិបត្តិត្រូវ ថាជាអ្នកប្រតិបត្តិអាក្រក់ដូច្នេះក្តី ថាជាអ្នកប្រតិបត្តិខុសដូច្នេះក្តី បុគ្គលមិនពិចារណា មិនស្ទង់មើល ហើយពោលតិះដៀលបុគ្គលដែលគួរសរសើរ យ៉ាងនេះឯង។ បុគ្គលមិនពិចារណា មិនស្ទង់មើល ហើយសំដែងសេចក្តីជ្រះថា្ល ក្នុងទីដែលមិនគួរជ្រះថ្លា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ញុំាងសេចក្តីជ្រះថ្លាឲ្យកើត ក្នុងផ្លូវប្រតិបត្តិអាក្រក់ ក្នុងផ្លូវប្រតិបត្តិខុស ថាជាផ្លូវប្រតិបត្តិល្អដូច្នេះក្តី ថាជាផ្លូវប្រតិបត្តិត្រូវដូច្នេះក្តី បុគ្គលមិនពិចារណា មិនស្ទង់មើល ហើយសំដែងសេចក្តីជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា យ៉ាងនេះឯង។ បុគ្គលមិនពិចារណា មិនស្ទង់មើល ហើយសំដែងសេចក្តីមិនជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ញុំាងសេចក្តីមិនជ្រះថ្លាឲ្យកើត ក្នុងផ្លូវប្រតិបត្តិល្អ ក្នុងផ្លូវប្រតិបត្តិត្រូវ ថាជាផ្លូវប្រតិបត្តិអាក្រក់ដូច្នេះក្តី ថាជាផ្លូវប្រតិបត្តិខុសដូច្នេះក្តី បុគ្គលមិនពិចារណា មិនស្ទង់មើល ហើយសំដែងសេចក្តីមិនជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា យ៉ាងនេះឯង។

[១២៦] បុគ្គលពិចារណា ស្ទង់មើល ហើយពោលតិះដៀលបុគ្គលដែលគួរតិះដៀល តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពោលតិះដៀលពួកតិរ្ថិយ និងពួកសាវ័ករបស់តិរិ្ថយ ដែលប្រតិបត្តិអាក្រក់ ប្រតិបត្តិខុស ថាជាអ្នកប្រតិបត្តិអាក្រក់ដូច្នេះក្តី ថាជាអ្នកប្រតិបត្តិខុសដូច្នេះក្តី បុគ្គលពិចារណា ស្ទង់មើល ហើយពោលតិះដៀល​បុគ្គលដែលគួរតិះដៀល យ៉ាងនេះឯង។ បុគ្គលពិចារណា ស្ទង់មើល ហើយពោលសរសើរបុគ្គលដែលគួរសរសើរ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពោលសរសើរព្រះពុទ្ធ និងពួកសាវ័ករបស់ព្រះពុទ្ធ ដែលប្រតិបត្តិល្អ ប្រតិបត្តិត្រូវ ថាជាអ្នកប្រតិបត្តិល្អដូច្នេះក្តី ថាជាអ្នកប្រតិបត្តិ្តត្រូវដូច្នេះក្តី បុគ្គលពិចារណា ស្ទង់មើល ហើយពោលសរសើរបុគ្គលដែលគួរសរសើរ យ៉ាងនេះឯង។ បុគ្គលពិចារណា ស្ទង់មើល ហើយសំដែងសេចក្តីមិនជ្រះថា្ល ក្នុងទីដែលមិនគួរជ្រះថ្លា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ញុំាងសេចក្តីមិនជ្រះថ្លាឲ្យកើត ក្នុងផ្លូវប្រតិបត្តិអាក្រក់ ក្នុងផ្លូវប្រតិបត្តិខុស ថាជាផ្លូវប្រតិបត្តិអាក្រក់ដូច្នេះក្តី ថាជាផ្លូវប្រតិបត្តិខុសដូច្នេះក្តី បុគ្គលពិចារណា ស្ទង់មើល ហើយសំដែងសេចក្តីមិនជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា យ៉ាងនេះឯង។ បុគ្គលពិចារណា ស្ទង់មើល ហើយសំដែងនូវសេចក្តីជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ញុំាងសេចក្តីជ្រះថ្លាឲ្យកើត ក្នុងផ្លូវប្រតិបត្តិល្អ ក្នុងផ្លូវប្រតិបត្តិត្រូវ ថាជាផ្លូវប្រតិបត្តិល្អដូច្នេះក្តី ថាជាផ្លូវប្រតិបត្តិត្រូវដូច្នេះក្តី បុគ្គលពិចារណា ស្ទង់មើល ហើយសំដែងសេចក្តីជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា យ៉ាងនេះឯង។

[១២៧] បុគ្គលពោលតិះដៀល​នូវបុគ្គលដែលគួរតិះដៀលពិតប្រាកដ តាមកាលគួរ មិនពោសសរសើរ​នូវបុគ្គលដែលគួរសរសើរ​ពិតប្រាកដ តាមកាលគួរ តើដូចម្តេច។ គុណគួរសរសើរក៏មាន ទោសគួរតិះដៀលក៏មាន បុគ្គលខ្លះ ក្នុងលោកនេះ ទោសគួរតិះដៀលណា មានក្នុងបុគ្គលនោះ ក៏ពោលនូវទោសនោះ ពិតប្រាកដតាមកាលគួរ គុណគួរសរសើរណា មានក្នុងបុគ្គលនោះ ក៏មិនពោលនូវគុណនោះ ពិតប្រាកដ​តាមកាលគួរទេ បុគ្គលពោលតិះដៀល​នូវបុគ្គលដែលគួរតិះដៀលពិតប្រាកដ តាមកាលគួរ មិនពោលសរសើរ​នូវបុគ្គលដែលគួរសរសើរ​ពិតប្រាកដ តាមកាលគួរ យ៉ាងនេះឯង។ បុគ្គលពោលសរសើរ​នូវបុគ្គលដែលគួរសរសើរ​ពិតប្រាកដ តាមកាលគួរ មិនពោលតិះដៀល​នូវបុគ្គលដែលគួរតិះដៀល​ពិតប្រាកដ តាមកាលគួរ តើដូចម្តេច។ គុណគួរសរសើរក៏មាន ទោសគួរតិះដៀលក៏មាន បុគ្គលខ្លះ ក្នុងលោកនេះ គុណគួរសរសើរណា មានក្នុងបុគ្គលនោះ ក៏ពោលនូវគុណនោះ​ពិតប្រាកដ តាមកាលគួរ ទោសគួរតិះដៀលណា មានក្នុងបុគ្គលនោះ មិនពោលនូវទោសនោះ​ពិតប្រាកដ តាមកាលគួរទេ បុគ្គលពោលសរសើរ​នូវបុគ្គលដែលគួរសរសើរពិតប្រាកដតាមកាលគួរ តែមិនពោលតិះដៀល​នូវបុគ្គលដែលគួរតិះដៀល​ពិតប្រាកដ តាមកាលគួរ យ៉ាងនេះឯង។ បុគ្គល​ពោលតិះដៀលនូវបុគ្គលដែលគួរតិះដៀល​ពិតប្រាកដ តាមកាលគួរផង ពោលសរសើរនូវបុគ្គលដែលគួរសរសើរ​ពិតប្រាកដ តាមកាលគួរផង តើដូចម្តេច។ គុណគួរសរសើរក៏មាន ទោសគួរតិះដៀលក៏មាន បុគ្គលខ្លះ ក្នុងលោកនេះ ទោសគួរតិះដៀលណា មានក្នុងបុគ្គលនោះ ក៏ពោលនូវទោសនោះ​ពិតប្រាកដ តាមកាលគួរ គុណគួរសរសើរណា មានក្នុងបុគ្គលនោះ ក៏ពោលនូវគុណនោះ ពិតប្រាកដតាមកាលគួរ ជាអ្នកដឹង​នូវកាលគួរ ដើម្បីព្យាករណ៍នូវបញ្ហានោះ ក្នុងដំណើរនោះ បុគ្គលពោលតិះដៀល​នូវបុគ្គលដែលគួរតិះដៀល​ពិតប្រាកដ តាមកាលគួរផង ពោលសរសើរ​នូវបុគ្គលដែលគួរសរសើរ​ពិតប្រាកដ តាមកាលគួរផង យ៉ាងនេះឯង។ បុគ្គលមិនពោលតិះដៀល​នូវបុគ្គលដែលគួរតិះដៀល​ពិតប្រាកដ តាមកាលគួរផង មិនពោលសរសើរនូវបុគ្គលដែលគួរសរសើរ​ពិតប្រាកដ តាមកាលគួរផង តើដូចម្តេច។ គុណគួរសរសើរក៏មាន ទោសគួរតិះដៀលក៏មាន បុគ្គលខ្លះ ក្នុងលោកនេះ ទោសគួរតិះដៀលណា មានក្នុងបុគ្គលនោះ មិនពោលនូវទោសនោះ​ពិតប្រាកដ តាមកាលគួរផង គុណគួរសរសើរណា មានក្នុងបុគ្គលនោះ មិនពោលនូវគុណនោះ​ពិតប្រាកដ តាមកាលគួរផង ជាបុគ្គលមានឧបេក្ខា មានស្មារតីដឹងខ្លួន បុគ្គលមិនពោលតិះដៀល​នូវបុគ្គលដែលគួរតិះដៀល​ពិតប្រាកដ តាមកាលគួរផង មិនពោលសរសើរនូវបុគ្គលដែលគួរសរសើរ​ពិតប្រាកដ តាមកាលគួរផង យ៉ាងនេះឯង។

[១២៨] បុគ្គលចិញ្ចឹមជីវិតដោយផលនៃការព្យាយាម មិនចិញ្ចឹមជីវិតដោយផលបុណ្យ តើដូចម្តេច។ កាលបុគ្គលណា ខំសង្វាតប្រឹងប្រែង ព្យាយាម ការចិញ្ចឹមជីវិត ទើបកើតចំរើនឡើង មិនមែនកើតចំរើនឡើងដោយផលបុណ្យទេ នេះហៅថា បុគ្គល​ចិញ្ចឹមជីវិតដោយផលនៃការព្យាយាម មិនចិញ្ចឹមជីវិតដោយផលបុណ្យ។ បុគ្គលចិញ្ចឹមជីវិតដោយផលបុណ្យ មិនចិញ្ចឹមជីវិតដោយផលនៃការព្យាយាម តើដូចម្តេច។ សំដៅយកពួកបរនិម្មិតវសវត្តីទេវតា និងពួកទេវតាជាន់លើនៃពួកបរនិម្មិតវសវត្តីទេវតានោះ ឈ្មោះថា បុគ្គលចិញ្ចឹមជីវិតដោយផលបុណ្យ មិនចិញ្ចឹមជីវិតដោយផលនៃការព្យាយាម។ បុគ្គលចិញ្ចឹមជីវិតដោយផលនៃការព្យាយាម ទាំងចិញ្ចឹមជីវិតដោយផលបុណ្យ តើដូចម្តេច។ កាលបុគ្គលណា ខំសង្វាត ប្រឹងប្រែង ព្យាយាម ការចិញ្ចឹមជីវិត​ទើបកើតចំរើនឡើង ទាំងកើតចំរើនឡើង​ដោយផលបុណ្យ នេះហៅថា បុគ្គល​ចិញ្ចឹមជីវិតដោយផលនៃការព្យាយាម ទាំងចិញ្ចឹមជីវិតដោយផលបុណ្យ។ បុគ្គល​មិនចិញ្ចឹមជីវិតដោយផលនៃការព្យាយាម ទាំងមិនចិញ្ចឹមជីវិតដោយផលបុណ្យ តើដូចម្តេច។ ពួកសត្វនរក ឈ្មោះថា បុគ្គលមិនចិញ្ចឹមជីវិតដោយផលនៃការព្យាយាម ទាំងមិនចិញ្ចឹមជីវិតដោយផលបុណ្យ។

[១២៩] បុគ្គលងងឹត មានងងឹតប្រព្រឹត្តទៅខាងមុខ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលទាប គឺត្រកូលចណ្ឌាលក្តី ត្រកូលអ្នកនេសាទក្តី ត្រកូលអ្នកត្បាញផែងក្តី ត្រកូលជាងរថក្តី ត្រកូលអ្នកចាក់សម្រាមក្តី ជាត្រកូលខ្សត់ មានបាយ ទឹក និងភោជនតិច ប្រព្រឹត្តចិញ្ចឹមជីវិតបានដោយលំបាក ដែលជាត្រកូលរកបាយ និងសំពត់ស្លៀកដណ្តប់បានដោយក្រ បុគ្គលនោះឯង ជាមនុស្សមានសម្បុរអាក្រក់ លំបាកមើល ជាបុគ្គលទាបតឿ មានអាពាធច្រើន គឺខ្វាក់ ឬក្ងែង ខ្ចក ឬខ្វិន ជាអ្នកមិនបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ និងគ្រឿងប្រទីប បុគ្គលនោះ ថែមទាំងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត បុគ្គលនោះ លុះប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត និងនរក បុគ្គលងងឹត មានងងឹតប្រព្រឹត្តទៅខាងមុខ យ៉ាងនេះឯង។ បុគ្គលងងឹត មានពន្លឺប្រព្រឹត្តទៅខាងមុខ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលទាប គឺត្រកូលចណ្ឌាលក្តី ត្រកូលអ្នកនេសាទក្តី ត្រកូលអ្នកត្បាញផែងក្តី ត្រកូលជាងរថក្តី ត្រកូលអ្នកចាក់សម្រាមក្តី ជាត្រកូលខ្សត់ មានបាយ ទឹក និងភោជនតិច ប្រព្រឹត្តចិញ្ចឹមជីវិតបានដោយលំបាក ដែលជាត្រកូលរកបាយ និងសំពត់ស្លៀកដណ្តប់បានដោយក្រ បុគ្គលនោះឯង ជាមនុស្សមានសម្បុរអាក្រក់ លំបាកមើល ជាបុគ្គលទាបតឿ មានអាពាធច្រើន គឺខ្វាក់ ឬក្ងែង ខ្ចក ឬខ្វិន ជាអ្នកមិនបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ គ្រឿងប្រទីប តែបុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ លុះប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ទេវលោក បុគ្គលងងឹត មានពន្លឺប្រព្រឹត្តទៅខាងមុខ យ៉ាងនេះឯង។ បុគ្គលភ្លឺ មានងងឹតប្រព្រឹត្តទៅខាងមុខ តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ កើតក្នុងត្រកូលខ្ពង់ខ្ពស់ គឺ ត្រកូលខត្តិយមហាសាលក្តី ត្រកូលព្រាហ្មណមហាសាលក្តី ត្រកូលគហបតិមហាសាលក្តី ជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានទ្រព្យ និងគ្រឿងប្រើប្រាស់ច្រើន មានទ្រព្យ និងស្រូវច្រើន បុគ្គលនោះ មានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរនៃសរីរៈល្អក្រៃលែង ជាអ្នកបានបាយទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ និងគ្រឿងប្រទីប តែបុគ្គលនោះ ប្រព្រឹត្តទុច្ចរិចដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត បុគ្គលនោះ លុះប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក បុគ្គលភ្លឺ មានងងឹតប្រព្រឹត្តទៅខាងមុខ យ៉ាងនេះឯង។ បុគ្គលភ្លឺ មានពន្លឺប្រព្រឹត្តទៅខាងមុខ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពង់ខ្ពស់ គឺត្រកូលខត្តិយមហាសាលក្តី ត្រកូលព្រាហ្មណមហាសាលក្តី ត្រកូលគហបតិមហាសាលក្តី ជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានទ្រព្យ និងគ្រឿងប្រើប្រាស់ច្រើន មានទ្រព្យ និងស្រូវច្រើន បុគ្គលនោះ មានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរនៃសរីរៈល្អក្រៃលែង ជាអ្នកបានបាយទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ និងគ្រឿងប្រទីប បុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ លុះប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ទេវលោក បុគ្គលភ្លឺ មានពន្លឺប្រព្រឹត្តទៅខាងមុខ យ៉ាងនេះឯង។

[១៣០] បុគ្គលឱនចុះហើយ ឱនចុះទៀត តើដូចម្តេច។ បេ។ បុគ្គលឱនចុះហើយ ឱនចុះទៀត យ៉ាងនេះឯង។ បុគ្គលឱនចុះហើយ ងើបឡើង តើដូចម្តេច។ បេ។ បុគ្គលឱនចុះហើយ ងើបឡើង យ៉ាងនេះឯង។ បុគ្គលងើបឡើងហើយ ឱនចុះទៅវិញ តើដូចម្តេច។ បេ។ បុគ្គលងើបឡើងហើយ ឱនចុះទៅវិញ យ៉ាងនេះឯង។ បុគ្គលងើបឡើងហើយ ងើបឡើងទៀត តើដូចម្តេច។ បេ។ បុគ្គលងើបឡើងហើយ ងើបឡើងទៀត យ៉ាងនេះឯង។

[១៣១] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយដើមឈើ តើដូចម្តេច។ ឈើមាន ៤ ពួក គឺ ឈើស្រាយ មានឈើខ្លឹមជាបរិវារ ១ ឈើខ្លឹម មានឈើស្រាយជាបរិវារ ១ ឈើស្រាយ មានឈើស្រាយជាបរិវារ ១ ឈើខ្លឹម មានឈើខ្លឹមជាបរិវារ ១។

[១៣២] បុគ្គល ៤ ពួក ប្រៀបដោយដើមឈើនេះ រមែងមានក្នុងលោក យ៉ាងនេះឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺ បុគ្គលដូចឈើស្រាយ មានឈើខ្លឹមជាបរិវារ ១ បុគ្គលដូចឈើខ្លឹម មានឈើស្រាយជាបរិវារ ១ បុគ្គលដូចឈើស្រាយ មានឈើស្រាយជាបរិវារ ១ បុគ្គលដូចឈើខ្លឹម មានឈើខ្លឹមជាបរិវារ ១។ បុគ្គលដូចឈើស្រាយ មានឈើខ្លឹមជាបរិវារ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ តែបរិស័ទរបស់បុគ្គលនោះ មានសីល មានធម៌ល្អ បុគ្គលដូចឈើស្រាយ មានឈើខ្លឹមជាបរិវារ យ៉ាងនេះឯង ឈើនោះស្រាយ មានឈើខ្លឹមជាបរិវារ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចឈើខ្លឹម មានឈើស្រាយជាបរិវារ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ តែបរិស័ទរបស់បុគ្គលនោះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ បុគ្គលដូចឈើខ្លឹម មានឈើស្រាយជាបរិវារ យ៉ាងនេះឯង ឈើនោះខ្លឹម មានឈើស្រាយជាបរិវារ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចឈើស្រាយ មានឈើស្រាយជាបរិវារ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ ទាំងបរិស័ទរបស់បុគ្គលនោះ ក៏ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ដែរ បុគ្គលដូចឈើស្រាយ មានឈើស្រាយជាបរិវារ យ៉ាងនេះឯង ឈើនោះស្រាយ មានឈើស្រាយជាបរិវារ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចឈើខ្លឹម មានឈើខ្លឹមជាបរិវារ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ ទាំងបរិស័ទរបស់បុគ្គលនោះ ក៏ជាអ្នកមានសីល មានធម៌ល្អដែរ បុគ្គលដូចឈើខ្លឹម មានឈើខ្លឹមជាបរិវារ យ៉ាងនេះឯង ឈើនោះខ្លឹម មានឈើខ្លឹមជាបរិវារ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ នេះ បុគ្គល ៤ ពួក ប្រៀបដោយឈើ តែងមានក្នុងលោក។

[១៣៣] បុគ្គលរាប់អានក្នុងរូប ជ្រះថ្លាព្រោះរូប តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញកំពស់ក្តី ឃើញទំហំក្តី ឃើញទ្រង់ទ្រាយក្តី ឃើញរូបដ៏ពេញលេញក្តី ក៏កាន់យកនូវសេចក្តីរាប់អាន​ក្នុងចំណែក មានកំពស់ជាដើមនោះ ហើយញុំាងសេចក្តីជ្រះថ្លា​ឲ្យកើត នេះហៅថា បុគ្គលរាប់អានក្នុងរូប ជ្រះថ្លាព្រោះរូប។ បុគ្គលរាប់អានក្នុងសំឡេង ជ្រះថ្លាព្រោះសំឡេង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កាលបើមានការពណ៌នារបស់បុគ្គលដទៃ ការលើកតំកើងរបស់បុគ្គលដទៃ ការសរសើររបស់បុគ្គលដទៃ ការនាំទៅនូវគុណរបស់បុគ្គលដទៃ ក៏កាន់យកនូវសេចក្តីរាប់អាន ក្នុងចំណែកមានការពណ៌នា​របស់បុគ្គលដទៃជាដើមនោះ ហើយញុំាងសេចក្តីជ្រះថ្លា​ឲ្យកើត នេះហៅថា បុគ្គលរាប់អានក្នុងសំឡេង ជ្រះថ្លាព្រោះសំឡេង។ បុគ្គលរាប់អានក្នុងវត្ថុសៅហ្មង ជ្រះថ្លាព្រោះវត្ថុសៅហ្មង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញចីវរសៅហ្មងក្តី ឃើញបាត្រសៅហ្មងក្តី ឃើញសេនាសនៈសៅហ្មងក្តី ឃើញអំពើដែលគេធ្វើបានដោយកម្រ មានប្រការផ្សេង ៗ ក្តី ក៏កាន់យកសេចក្តីរាប់អាន​ក្នុងចំណែក មានចីវរសៅហ្មងជាដើមនោះ ហើយញុំាងសេចក្តីជ្រះថ្លា​ឲ្យកើត នេះហៅថា បុគ្គលរាប់អានក្នុងវត្ថុសៅហ្មង ជ្រះថ្លាព្រោះវត្ថុសៅហ្មង។ បុគ្គលរាប់អានក្នុងធម៌ ជ្រះថ្លាព្រោះធម៌ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញសីលក្តី ឃើញសមាធិក្តី ឃើញបញ្ញាក្តី ក៏កាន់យកសេចក្តីរាប់អាន​ក្នុងគុណ មានសីលគុណជាដើមនោះ ហើយញុំាងសេចក្តីជ្រះថ្លា​ឲ្យកើត នេះហៅថា បុគ្គលរាប់អានក្នុងធម៌ ជ្រះថ្លាព្រោះធម៌។

[១៣៤] បុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌សីលដោយខ្លួនឯង មិនបបួលអ្នកដទៃឲ្យបរិបូណ៌សីលផង បរិបូណ៌សមាធិដោយខ្លួនឯង មិនបបួលអ្នកដទៃឲ្យបរិបូណ៌សមាធិផង បរិបូណ៌បញ្ញាដោយខ្លួនឯង មិនបបួលអ្នកដទៃឲ្យបរិបូណ៌បញ្ញាផង បរិបូណ៌វិមុត្តិដោយខ្លួនឯង មិនបបួលអ្នកដទៃឲ្យបរិបូណ៌វិមុត្តិផង បរិបូណ៌វិមុត្តិញ្ញាណទស្សនៈដោយខ្លួនឯង មិនបបួលអ្នកដទៃឲ្យបរិបូណ៌វិមុត្តិញ្ញាណទស្សនៈផង បុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនឯង មិនប្រតិបតិ្ត​ដើម្បីប្រយោជន៍បុគ្គលដទៃ យ៉ាងនេះឯង។ បុគ្គលប្រតិបត្តិ​ដើម្បីប្រយោជន៍បុគ្គលដទៃ មិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនឯង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនបរិបូណ៌សីលដោយខ្លួនឯង បបួលអ្នកដទៃឲ្យបរិបូណ៌សីល មិនបរិបូណ៌សមាធិដោយខ្លួនឯង បបួលអ្នកដទៃ​ឲ្យបរិបូណ៌សមាធិ មិនបរិបូណ៌បញ្ញាដោយខ្លួនឯង បបួលអ្នកដទៃឲ្យបរិបូណ៌បញ្ញា មិនបរិបូណ៌វិមុត្តិដោយខ្លួនឯង បបួលអ្នកដទៃ​ឲ្យបរិបូណ៌វិមុត្តិ មិនបរិបូណ៌វិមុត្តិញ្ញាណទស្សនៈដោយខ្លួនឯង បបួលអ្នកដទៃ​ឲ្យបរិបូណ៌វិមុត្តិញ្ញាណទស្សនៈ បុគ្គលប្រតិបត្តិ​ដើម្បីប្រយោជន៍បុគ្គលដទៃ មិនប្រតិបតិ្ត​ដើម្បីប្រយោជន៍ខ្លួនឯង យ៉ាងនេះឯង។ បុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍បុគ្គលដទៃផង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌សីលដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យបរិបូណ៌សីលផង បរិបូណ៌សមាធិដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យបរិបូណ៌សមាធិផង បរិបូណ៌បញ្ញាដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យបរិបូណ៌បញ្ញាផង បរិបូណ៌វិមុត្តិដោយខ្លួនឯងផង បបួលអ្នកដទៃ​ឲ្យបរិបូណ៌វិមុត្តិផង បរិបូណ៌វិមុត្តិញ្ញាណទស្សនៈដោយខ្លួនឯងផង បបួលអ្នកដទៃ​ឲ្យបរិបូណ៌វិមុត្តិញ្ញាណទស្សនៈផង បុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនឯងផង ប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃផងយ៉ាងនេះឯង។ បុគ្គលមិនប្រតិបត្តិ​ដើម្បីប្រយោជន៍ខ្លួនឯង ទាំងមិនប្រតិបត្តិ​ដើម្បីប្រយោជន៍បុគ្គលដទៃ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនបរិបូណ៌សីលដោយខ្លួនឯង ទាំងមិនបបួលអ្នកដទៃឲ្យបរិបូណ៌សីល មិនបរិបូណ៌សមាធិដោយខ្លួនឯង ទាំងមិនបបួលអ្នកដទៃ ឲ្យបរិបូណ៌សមាធិ មិនបរិបូណ៌បញ្ញាដោយខ្លួនឯង ទាំងមិនបបួលអ្នកដទៃឲ្យបរិបូណ៌បញ្ញា មិនបរិបូណ៌វិមុត្តិដោយខ្លួនឯង ទាំងមិនបបួលអ្នកដទៃ​ឲ្យបរិបូណ៌វិមុត្តិ មិនបរិបូណ៌វិមុត្តិញ្ញាណទស្សនៈដោយខ្លួនឯង ទាំងមិនបបួលអ្នកដទៃ​ឲ្យបរិបូណ៌វិមុត្តិញ្ញាណទស្សនៈ បុគ្គលមិនប្រតិបត្តិ​ដើម្បីប្រយោជន៍ខ្លួនឯង ទាំងមិនប្រតិបត្តិ​ដើម្បីប្រយោជន៍បុគ្គលដទៃ យ៉ាងនេះឯង។

[១៣៥] បុគ្គលដុតកំដៅខ្លួនឯង ប្រកបនូវការព្យាយាមដុតកំដៅខ្លួនឯង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ គ្មានសំពត់ (អាក្រាត) លះបង់មារយាទល្អ ស៊ីលិទ្ធដៃ (ទាំងជម្រះឧច្ចារៈដោយម្រាមដៃ) បើមានគេហៅថា ចូរចូលមក ក៏មិនមក បើគេឃាត់ថា ចូរឈប់ ក៏មិនឈប់ មិនត្រេកអរនឹងភត្តដែលគេនាំមកមុន មិនត្រេកអរនឹងភត្តដែលគេធ្វើចំពោះខ្លួន មិនត្រេកអរនឹងកិច្ចនិមន្តន៍ បុគ្គលនោះ មិនទទួលភត្តអំពីមាត់ឆ្នាំង មិនទទួលភត្តអំពីមាត់កញ្ជើ មិនទទួលភត្តដែលគេនាំមក​កន្លងធរណីទ្វារ មិនទទួលភត្តដែលគេនាំមកកន្លងកំណាត់ឈើ មិនទទួលភត្តដែលគេនាំមកកន្លងអង្រែ មិនទទួលភត្តរបស់មនុស្សពីរនាក់កំពុងបរិភោគ មិនទទួលភត្តរបស់ស្រ្តីមានគភ៌ មិនទទួលភត្តរបស់ស្រ្តីដែលកំពុងបំបៅកូន មិនទទួលភត្តរបស់ស្រ្តីដែលកំពុងនៅរួមនឹងបុរស មិនទទួលភត្តដែលអចេលកសាវ័កអង្គាសមក មិនទទួលភត្តក្នុងទីដែលមានឆ្កែចាំ មិនទទួលភត្តក្នុងទីដែលមានរុយរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកថ្នាំដែលត្រាំដោយស្រូវទាំងពួង បុគ្គលនោះ ទទួលភត្តចំពោះតែក្នុងផ្ទះមួយ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយដុំបាយមួយពុំនូតខ្លះ ទទួលភត្តចំពោះតែក្នុងផ្ទះពីរ ញុំាងអត្តភាព​ឲ្យប្រព្រឹត្តទៅដោយដុំបាយពីរពុំនូតខ្លះ។ បេ។ ទទួលភត្តចំពោះតែក្នុងផ្ទះ ៧ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយដុំបាយ ៧ ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយភត្ត ១ ភាជន៍តូចខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយភត្ត ២ ភាជន៍តូចខ្លះ។ បេ។ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយភត្ត ៧ ភាជន៍តូចខ្លះ ស៊ីអាហាររំលង ១ ថ្ងៃខ្លះ ស៊ីអាហាររំលង ២ ថ្ងៃខ្លះ។ បេ។ ស៊ីអាហាររំលង ៧ ថ្ងៃខ្លះ បុគ្គលប្រកបនូវសេចក្តីព្យាយាម ក្នុងការផ្លាស់ប្តូរនូវការបរិភោគភត្តរំលងកន្លះខែខ្លះ មានសភាពយ៉ាងនេះ ដូច្នេះឯង បុគ្គលនោះ មានបន្លែស្រស់ជាអាហារខ្លះ មានអង្ករស្រងែជាអាហារខ្លះ មានស្កួយជាអាហារខ្លះ មានកំទេចស្បែក (ចំនៀរស្បែក) ជាអាហារខ្លះ មានស្លែ ឬសារាយជាអាហារខ្លះ មានកន្ទក់ជាអាហារខ្លះ មានបាយក្តាំងជាអាហារខ្លះ មានម្សៅជាអាហារខ្លះ មានស្មៅជាអាហារខ្លះ មានអាចម៍គោស្រស់ជាអាហារខ្លះ មានមើម និងផ្លែឈើក្នុងព្រៃជាអាហារខ្លះ បរិភោគតែផ្លែឈើដែលជ្រុះឯងខ្លះ បុគ្គលនោះ ទ្រទ្រង់សំពត់សំបកធ្មៃខ្លះ ទ្រទ្រង់សំពត់ដែលគេត្បាញលាយគ្នាខ្លះ ទ្រទ្រង់សំពត់ដែលបកចេញអំពីសាកសពខ្លះ ទ្រទ្រង់សំពត់បង្សុកូលខ្លះ ទ្រទ្រង់សំពត់សំបកឈើខ្លះ ទ្រទ្រង់ស្បែកខ្លាខ្លះ ទ្រទ្រង់ស្បែកខ្លាទាំងក្រចកខ្លះ ទ្រទ្រង់ស្បូវក្រងខ្លះ ទ្រទ្រង់សំពត់ត្បាញដោយសំបកក្រចៅខ្លះ ទ្រទ្រង់ចម្រៀកក្តារជាសំពត់ខ្លះ ទ្រទ្រង់សំពត់កម្ពលដែលត្បាញដោយសក់មនុស្សខ្លះ ទ្រទ្រង់សំពត់កម្ពលដែលត្បាញ​ដោយកន្ទុយសេះខ្លះ ទ្រទ្រង់សំពត់ដែលត្បាញ​ដោយស្លាបមៀមខ្លះ ទុកសក់ និងពុកមាត់ ប្រព្រឹត្តកាន់វត្តក្នុងការព្យាយាមទុកសក់ និងពុកមាត់ខ្លះ ឈរសម្រឹង ហាមឃាត់នូវអាសនៈខ្លះ អង្គុយច្រហោង ប្រព្រឹត្តកាន់វត្តក្នុងការព្យាយាម​អង្គុយច្រហោងខ្លះ ដេកលើបន្លា សម្រេចការដេកលើបន្លាខ្លះ ប្រព្រឹត្តកាន់វត្តចុះត្រាំទឹក ១ ថ្ងៃ ៣ ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ បុគ្គលប្រកបនូវការព្យាយាមដុតកំដៅកាយច្រើនប្រការ មានសភាពយ៉ាងនេះ ដូច្នេះឯង បុគ្គល​ដុតកំដៅខ្លួនឯង ប្រកបនូវការព្យាយាម​ដើម្បីដុតកំដៅខ្លួនឯង យ៉ាងនេះឯង។ បុគ្គលដុតកំដៅអ្នកដទៃ ប្រកបនូវការព្យាយាមដើម្បីដុតកំដៅអ្នកដទៃ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់ចៀម សម្លាប់ជ្រូក សម្លាប់ម្រឹគ សម្លាប់សត្វស្លាប ជាព្រាន សម្លាប់ត្រី ជាចោរ ជាអ្នកសម្លាប់ចោរ សម្លាប់គោ ជានាយគុក ពុំនោះសោត បុគ្គលដទៃណាមួយ ជាអ្នកធ្វើការងារអាក្រក់ បុគ្គលដុតកំដៅអ្នកដទៃ ប្រកបនូវការព្យាយាម​ដើម្បីដុតកំដៅអ្នកដទៃ យ៉ាងនេះឯង។ បុគ្គលដុតកំដៅខ្លួនឯង ប្រកបនូវការព្យាយាម​ដើម្បីដុតកំដៅខ្លួនឯង ដុតកំដៅអ្នកដទៃ ប្រកបនូវការព្យាយាមដើម្បីដុត​កំដៅអ្នកដទៃផង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាក្សត្រទ្រង់រាជ្យ ដែលបានមុទ្ធាភិសេករួចហើយក្តី ជាព្រាហ្មណមហាសាលក្តី ព្រះរាជា ឬព្រាហ្មណ៍នោះ ឲ្យគេសាងរោងសម្រាប់ទទួលភ្ញៀវថ្មី ក្នុងទិសខាងកើតនៃនគរ ហើយកោរសក់ ពុកមាត់ និងពុកចង្កា ស្លៀកដណ្តប់ស្បែកខ្លាទាំងក្រចក លាបប្រឡាក់កាយដោយទឹកដោះថ្លា និងប្រេង អេះខ្នងដោយស្នែងនៃម្រឹគ ហើយចូលទៅកាន់រោងសម្រាប់ទទួលភ្ញៀវ ព្រមទាំងមហេសី និងព្រាហ្មណ៍ជាបុរោហិត ព្រះរាជា ឬព្រាហ្មណ៍នោះ ក៏សម្រេចនូវការដេកលើផែនដី​ប្រាសចាកកម្រាល ដែលគេលាបពណ៌ខៀវក្នុងទីនោះ ទឹកដោះណា មានក្នុងដោះទី ១ នៃមេគោនុ៎ះដែលមានកូនខ្ចី ព្រះរាជាក៏ចិញ្ចឹមជីវិត​ដោយទឹកដោះនោះ ទឹកដោះណា មានក្នុងដោះទី ២ មហេសីក៏ចិញ្ចឹមជីវិត​ដោយទឹកដោះនោះ ទឹកដោះណា មានក្នុងដោះទី ៣ ព្រាហ្មណ៍ជាបុរោហិតក៏ចិញ្ចឹមជីវិតដោយទឹកដោះនោះ ទឹកដោះណា មានក្នុងដោះទី ៤ ក៏បូជាភ្លើងដោយទឹកដោះនោះ ឯកូនគោចិញ្ចឹមជីវិត​ដោយទឹកដោះដ៏សេសសល់ ព្រះរាជា ឬព្រាហ្មណ៍នោះ មានវាចាយ៉ាងនេះថា គោឈ្មោលទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ កូនគោឈ្មោលទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ កូនគោញីទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ ពពែទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ ចៀមទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ សេះទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ ឈើទាំងប៉ុណ្ណេះ ចូរគេកាប់ដើម្បីយ័ញ្ញចុះ ទ្រព្យទាំងប៉ុណ្ណេះ ចូរពុកផុយទៅដើម្បីលំបាក (នៃម្ចាស់ទ្រព្យ) មួយទៀត ពួកជនទាំងឡាយណា ដែលជាខ្ញុំក្តី ជាអ្នកបម្រើក្តី ជាកម្មករក្តី របស់ព្រះរាជា ឬព្រាហ្មណ៍នោះ ជនទាំងនោះ ត្រូវអាជ្ញាគម្រាម ត្រូវភ័យគម្រាម មានមុខទទឹកដោយទឹកភ្នែក ទួញយំ ធ្វើបរិកម្ម បុគ្គលដុតកំដៅខ្លួងឯង ប្រកបនូវការព្យាយាមដើម្បីដុតកំដៅខ្លួនឯងផង ដុតកំដៅអ្នកដទៃ ប្រកបនូវការព្យាយាមដើម្បី​ដុតកំដៅអ្នកដទៃផង យ៉ាងនេះឯង។ បុគ្គលមិនដុតកំដៅខ្លួនឯង មិនប្រកបនូវការព្យាយាម​ដើម្បីដុតកំដៅខ្លួនឯង ទាំងមិនដុតកំដៅអ្នកដទៃ មិនប្រកបនូវការព្យាយាម​ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលនោះ មិនដុតកំដៅខ្លួនឯង មិនដុតកំដៅអ្នកដទៃ ជាអ្នកមិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ សម្រេចសម្រាន្តនៅក្នុងបច្ចុប្បន្ន តើដូចម្តេច។ ព្រះតថាគត កើតឡើងក្នុងលោកនេះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង​ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អទៅកាន់ព្រះនិព្វាន ព្រះអង្គទ្រង់ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ដូចនាយសារថី ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះតថាគតនោះ ទ្រង់បានធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាដ៏ឧត្តមនៃព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាសបាន ព្រះអង្គសំដែងធម៌ពីរោះបទដើម ពីរោះបទកណ្តាល និងពីរោះបទចុង ទ្រង់ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ពេញបរិបូណ៌បរិសុទ្ធទាំងអស់។ គហបតីក្តី កូនគហបតីក្តី បុគ្គលកើតក្នុងត្រកូលណាមួយក្តី តែងស្តាប់ធម៌នោះ។ លុះបុគ្គលនោះ ស្តាប់ធម៌នោះហើយ តែងបានចំពោះនូវសទ្ធាក្នុងព្រះតថាគត។ បុគ្គលនោះ ប្រកបដោយការបានចំពោះ​នូវសទ្ធានោះហើយ ក៏ពិចារណាដូច្នេះថា ការនៅគ្រប់គ្រងផ្ទះ ចង្អៀតចង្អល់ណាស់ ជាផ្លូវហូរមកនៃធូលី គឺកិលេស មានតែបព្វជ្ជាទើបមានឱកាសទូលាយ បុគ្គលខ្លះនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌តែម៉្យាង ឲ្យបរិសុទ្ធតែម៉្យាង ឲ្យដូចជាស័ង្ខដែលគេខាត់បានឡើយ បើដូច្នោះ គួរតែអាត្មាអញ កោរសក់ ពុកមាត់ និងពុកចង្កា ហើយស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះចូលទៅកាន់ផ្នួស។ លុះសម័យខាងក្រោយមក បុគ្គលនោះ ក៏លះបង់គំនរភោគៈតិចក្តី លះបង់គំនរភោគៈច្រើនក្តី លះបង់ញាតិវង្សតិចក្តី លះបង់ញាតិវង្សច្រើនក្តី ហើយកោរសក់ ពុកមាត់ និងពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ កាលបើបុគ្គលនោះ បួសយ៉ាងនេះហើយ ក៏សមាទាននូវសិក្ខា និងសាជីវៈ​របស់ភិក្ខុទាំងឡាយ លះបង់នូវបាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្ត្រាដាក់ចុះហើយ មានសេចក្តីខ្មាសអៀន ដល់នូវសេចក្តីអាណិត ជាអ្នកអនុគ្រោះ ផ្តល់ប្រយោជន៍ដល់សត្វទាំងអស់ លះបង់នូវអទិន្នាទាន វៀរចាកអទិន្នាទាន កាន់យកតែរបស់ដែលគេឲ្យ ប្រាថ្នានូវរបស់ដែលគេឲ្យ មិនមានចិត្តល្មួច មានខ្លួនស្អាត លះបង់នូវអព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ប្រព្រឹត្តល្អ ចៀសវៀង វៀរចាកមេថុន ដែលជាធម៌របស់អ្នកស្រុក លះបង់នូវមុសាវាទ វៀរចាកមុសាវាទ ជាអ្នកពោលនូវពាក្យពិត តនូវពាក្យពិត មានសំដីខ្ជាប់ខ្ជួន ពោលនូវពាក្យគួរអ្នកផងជឿបាន មិនពោលបំភ្លាត់សត្វលោកឡើយ លះបង់បិសុណវាចា វៀរចាកបិសុណវាចា គឺឮពាក្យពីខាងនេះ មិនទៅប្រាប់ខាងនោះ ដើម្បីបំបែកជនទាំងនេះឡើយ ឬឮអំពីខាងនោះ មិនប្រាប់ដល់ជនទាំងឡាយខាងនេះ ដើម្បីបំបែកជនខាងនោះឡើយ ជាអ្នកផ្សះផ្សានូវពួកជនដែលបែកគ្នាហើយផង ជាអ្នកជួយផ្ចុងផ្តើម ចំពោះពួកជនដែលបានប្រកប​ដោយប្រយោជន៍ហើយផង ជាអ្នករីករាយនឹងសេចក្តីព្រមព្រៀង ត្រេកអរនឹងសេចក្តីព្រមព្រៀង ពេញចិត្តនឹងសេចក្តីព្រមព្រៀង ជាអ្នកពោលតែសំដីដែលធ្វើសេចក្តីព្រមព្រៀង ជាអ្នកលះបង់ផរុសវាចា វៀរចាកផរុសវាចា សំដីណាជាសំដីឥតទោស ជាសុខដល់ត្រចៀក គួរជាទីស្រឡាញ់ តាំងនៅក្នុងហឫទ័យ ជាសំដីអ្នកក្រុង ជាទីរីករាយនៃជនច្រើន ជាទីគាប់ចិត្តនៃជនច្រើន តែងពោលតែសំដីមានសភាពដូច្នោះ លះបង់សម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ពោលតាមកាលគួរ ពោលពាក្យពិត ពោលតែអត្ថ ពោលតែធម៌ ពោលតែវិន័យ ពោលតែសំដីដែលគួរកប់ទុកក្នុងហឫទ័យ ជាសំដីប្រកបដោយហេតុ ប្រកបដោយគ្រឿងប្រៀបធៀបដោយកាលគួរ មានដើមមានចុង ប្រកបដោយប្រយោជន៍។ បុគ្គលនោះ វៀរចាកការផ្តាច់ផ្តិលនូវពីជគាម និងភូតគាម ជាអ្នកបរិភោគតែមួយពេល វៀរចាកការបរិភោគក្នុងរាត្រី វៀរចាកការបរិភោគក្នុងកាលខុស វៀរចាកការរាំ ច្រៀង ប្រគំ និងការមើលល្បែងផ្សេង ៗ ដែលជាសត្រូវដល់សាសនា ជាអ្នកវៀរចាកការប្រដាប់​តាក់តែងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ វៀរចាកការដេកលើទីសេនាសនៈខ្ពស់ និងទីសេនាសនៈដ៏ប្រសើរ វៀរចាកការទទួលមាស និងប្រាក់ វៀរចាកការទទួលធញ្ញជាតិស្រស់ វៀរចាកការទទួលសាច់ស្រស់ វៀរចាកការទទួលស្រ្តី និងនាងកុមារី វៀរចាកការទទួលខ្ញុំស្រី និងខ្ញុំប្រុស វៀរចាកការទទួលពពែ និងចៀម វៀរចាកការទទួលមាន់ និងជ្រូក វៀរចាកការទទួលដំរី គោ សេះឈ្មោល និងសេះញី វៀរចាកការទទួលស្រែ និងចម្ការ វៀរចាកកិរិយាប្រកបរឿយ ៗ នូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ វៀរចាកកិរិយាលក់ដូរ វៀរចាកការឆបោកដោយជញ្ជីង ឆបោកដោយភាជន៍មាស ឆបោកដោយរង្វាស់រង្វាល់ វៀរចាកកិរិយាសើរើបញ្ឆោតបន្លំ និងការកោងកាច វៀរចាកកិរិយាកាត់ សម្លាប់ ចាប់ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់កំហែងយកទ្រព្យ។ បុគ្គលនោះ ជាអ្នកសន្តោសដោយចីវរ ជាគ្រឿងការពារកាយ សន្តោសដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ បុគ្គលនោះ បើទៅក្នុងទីណា ៗ កាន់យកត្រឹមតែចីវរ និងបិណ្ឌបាតប៉ុណ្ណោះ បក្សីសកុណជាតិ បើហើរទៅក្នុងទីណា ៗ មានតែទម្ងន់ស្លាបទៅក្នុងទីនោះ ៗ យ៉ាងណាមិញ ភិក្ខុជាអ្នកសន្តោសដោយចីវរ ជាគ្រឿងរក្សាកាយ សន្តោសដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ ភិក្ខុនោះ ទៅក្នុងទីណា ៗ កាន់យកត្រឹមតែចីវរ និងបិណ្ឌបាតប៉ុណ្ណោះទៅ យ៉ាងនោះដែរ។ ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះ ហើយទទួលតែសេចក្តីសុខ ដែលមិនមានទោសក្នុងសន្តាន។ ភិក្ខុនោះ ឃើញរូបដោយភ្នែក មិនកាន់យកនិមិត្ត មិនកាន់យកអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់បុគ្គលនុ៎ះ ដែលមិនសង្រួមចក្ខុន្រ្ទិយ ព្រោះហេតុនៃការមិនសង្រួមនូវចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ​ដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយ ដល់នូវការសង្រួម​ក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក។ បេ។ ធុំក្លិនដោយច្រមុះ។ បេ។ ភ្លក្សរសដោយអណ្តាត។ បេ។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយ។ បេ។ ដឹងធម្មារម្មណ៍ដោយចិត្ត មិនកាន់យកនិមិត្ត មិនកាន់យកអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់ភិក្ខុនុ៎ះ ដែលមិនសង្រួមមនិន្រ្ទិយ ព្រោះហេតុនៃការមិនសង្រួម​នូវមនិន្រ្ទិយ​ណា ក៏ប្រតិបត្តិ​ដើម្បីសង្រួមនូវមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រ្ទិយ។ ភិក្ខុនោះ ប្រកបដោយការសង្រួម​នូវឥន្រ្ទិយដ៏ប្រសើរនេះហើយ រមែងទទួលនូវសេចក្តីសុខដែលមិនលាយឡំ​ដោយកិលេសក្នុងសន្តាន។ ភិក្ខុនោះ ជាអ្នកដឹងខ្លួន​ក្នុងការឈានទៅមុខ និងការឈានថយក្រោយ ជាអ្នកដឹងខ្លួន ក្នុងការមើលទៅមុខ និងការមើលទៅទិសផ្សេងៗ ជាអ្នកដឹងខ្លួន ក្នុងការបត់ដៃជើង ឬលាដៃជើង ជាអ្នកដឹងខ្លួន ក្នុងការទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ជាអ្នកដឹងខ្លួន ក្នុងការស៊ី ផឹក ទំពាស៊ី ភ្លក្សរស ជាអ្នកដឹងខ្លួន ក្នុងការបន្ទោបង់ឧច្ចារៈ និងបស្សាវៈ ជាអ្នកដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ឬនៅស្លៀម។ ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធ​ដ៏ប្រសើរនេះផង ប្រកបដោយការសង្រួម​នូវឥន្រ្ទិយដ៏ប្រសើរនេះផង ប្រកបដោយសតិ និងសម្បជញ្ញៈ​ដ៏ប្រសើរនេះផង ប្រកបដោយសេចក្តីសន្តោស​ដ៏ប្រសើរនេះផង តែងគប់រកតែទីសេនាសនៈស្ងាត់ គឺ ព្រៃ គល់ឈើ ញកភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង។ ភិក្ខុនោះ លុះឆាន់បិណ្ឌបាតហើយ ក្នុងវេលាក្រោយភត្ត ក៏អង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ ផ្ចង់សតិឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន។ ភិក្ខុនោះ លះបង់អភិជ្ឈា​ក្នុងលោក មានចិត្តប្រាសចេញចាកអភិជ្ឈា ជម្រះចិត្តឲ្យស្អាតចាកអភិជ្ឈា លះបង់ព្យាបាទជាគ្រឿងប្រទូស្ត មានចិត្តមិនប្រកបដោយព្យាបាទ មានសេចក្តីអនុគ្រោះដោយប្រយោជន៍​ដល់សព្វសត្វ ជម្រះចិត្តឲ្យស្អាតចាកព្យាបាទ​ជាគ្រឿងប្រទូស្ត លះបង់នូវថីនមិទ្ធៈ ប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់ក្នុងពន្លឺ មានសតិ និងសម្បជញ្ញៈ ជម្រះចិត្តឲ្យស្អាតចាកថីនមិទ្ធៈ លះបង់ឧទ្ធច្ចកុក្កុច្ចៈ មិនមានសេចក្តីរវើរវាយ មានចិត្តស្ងប់ស្ងាត់ក្នុងសន្តាន ជម្រះចិត្តឲ្យស្អាតចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា មានវិចិកិច្ឆាកន្លងហើយ មិនមានសេចក្តីងឿងឆ្ងល់​ក្នុងកុសលធម៌ទាំងឡាយ ជម្រះចិត្តឲ្យស្អាតចាកវិចិកិច្ឆា។ ភិក្ខុនោះ លះបង់នីវរណៈទាំង ៥ នេះ ដែលជាឧបក្កិលេសរបស់ចិត្ត ជាធម្មជាតធ្វើបញ្ញាឲ្យមានកម្លាំងថយបានហើយ ក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានតែបីតិ និងសុខដែលកើតអំពីសេចក្តីស្ងាត់ ហើយសម្រេចសម្រាន្តនៅ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈអស់ហើយ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិប៉ុណ្ណោះ ហើយសម្រេចសម្រាន្តនៅ ព្រោះនឿយណាយចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង ទាំងមានសតិ និងសម្បជញ្ញៈផង ទទួលសុខ​ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គល​ដែលបានតតិយជ្ឈាននោះថា ធម្មតាបុគ្គលដែលបានតតិយជ្ឈានហើយ រមែងប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះហេតុនៃតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅ ព្រោះលះបង់សុខផង លះបង់ទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង ទើបបានដល់​នូវចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនទុក្ខ មិនមែនសុខ គឺជាឧបេក្ខា មានស្មារតីបរិសុទ្ធដោយឧបេក្ខា ហើយសម្រេចសម្រាន្តនៅ។ ភិក្ខុនោះ កាលបើចិត្តតាំងនៅមាំបរិសុទ្ធផូរផង់ មិនមានទីទួលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ គឺប្រាជ្ញារលឹកឃើញ​នូវខន្ធដែលអាស្រ័យនៅ​ក្នុងកាលមុន។ ភិក្ខុនោះ រលឹកឃើញ​នូវបុព្វេនិវាសជាច្រើនប្រការ។ រលឹកឃើញដូចម្តេចខ្លះ។ គឺរលឹកឃើញបាន ១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ អស់អនេកសំវដ្ដកប្បខ្លះ អនេកវិវដ្ដកប្បខ្លះ និងអនេកសំវដ្ដវិវដ្តកប្បខ្លះ ថា អាត្មាអញបានកើតក្នុងទីឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ រងសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណោះ លុះអាត្មាអញច្យុតចាកទីនោះហើយ បានទៅកើតក្នុងទីឯណោះទៀត អាត្មាអញទៅកើតក្នុងទីនោះ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រ​យ៉ាងនេះ មានសម្បុរ​យ៉ាងនេះ មានអាហារ​យ៉ាងនេះ រងសុខ និងទុក្ខ​យ៉ាងនេះ មានកំណត់អាយុប៉ុណ្ណោះ អាត្មាអញច្យុតអំពីទីនោះ ក៏បានមកកើតក្នុងទីនេះ។ ភិក្ខុនោះ រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការៈ គឺរូប និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រ ដោយប្រការដូច្នេះ។ ភិក្ខុនោះ កាលបើចិត្តតាំងនៅមាំ បរិសុទ្ធផូរផង់ ឥតមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅដើម្បីចុតូបបាតញ្ញាណ គឺប្រាជ្ញាដឹង​នូវចុតិ និងបដិសន្ធិ​របស់សត្វទាំងឡាយ។ ភិក្ខុនោះ មានចក្ខុទិព្វ​ដ៏បរិសុទ្ធវិសេស កន្លងចក្ខុរបស់មនុស្សធម្មតា តែងឃើញពួកសត្វ កំពុងច្យុត កំពុងកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ​ដែលអន្ទោលទៅតាមយថាកម្មថា អើហ្ន៎ សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត តិះដៀលព្រះអរិយបុគ្គល មានសេចក្តីយល់ខុស ប្រកាន់អំពើដែលខុស លុះសត្វទាំងអម្បាលនោះ បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងកំណើតនៃតិរច្ឆាន ប្រេត អសុរកាយ និងនរក អើហ្ន៎ ចំណែកឯសត្វពួកនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាសត្វមិនតិះដៀល​នូវព្រះអរិយបុគ្គល មានសេចក្តីយល់ត្រូវ ប្រកាន់នូវអំពើដែលយល់ត្រូវ លុះសត្វទាំងអម្បាលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏បានទៅកើត​ក្នុងសុគតិសួគ៌ទេវលោក។ ភិក្ខុនោះ ដែលមានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សធម្មតា តែងឃើញនូវពួកសត្វ កំពុងច្យុត កំពុងកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់​នូវពួកសត្វដែលអន្ទោលទៅតាមយថាកម្ម ដោយប្រការដូច្នេះឯង។ ភិក្ខុនោះ កាលបើចិត្តតាំងមាំ បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅដើម្បីអាសវក្ខយញ្ញាណ គឺប្រាជ្ញាជាគ្រឿងដឹងនូវធម៌ដែលធ្វើអាសវៈឲ្យអស់ទៅ។ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះផ្លូវប្រតិបតិ្តទៅកាន់ធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះអាសវៈ ដឹងច្បាស់តាមពិតថា នេះហេតុឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះធម៌រំលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះផ្លូវប្រតិបត្តិទៅកាន់ធម៌រំលត់អាសវៈ។ កាលបើភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏រួចចាកកាមាសវៈផង ចិត្តក៏រួចចាកភវាសវៈផង ចិត្តក៏រួចចាកអវិជ្ជាសវៈផង។ កាលបើចិត្តរួចផុតស្រឡះហើយ ប្រាជ្ញាញាណ ក៏កើតមានឡើងថា ចិត្តអាត្មាអញផុតស្រឡះហើយ។ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញបានប្រព្រឹត្តហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ​ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បុគ្គលមិនដុតកំដៅខ្លួងឯង មិនប្រកបនូវការព្យាយាម​ដើម្បីដុតកំដៅខ្លួនឯង ទាំងមិនដុតកំដៅអ្នកដទៃ មិនប្រកបនូវការព្យាយាម​ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលនោះ មិនដុតកំដៅខ្លួនឯង មិនដុតកំដៅអ្នកដទៃ ជាអ្នកមិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរលត់ទុក្ខ ត្រជាក់ត្រជំ ទទួលសេចក្តីសុខ មានខ្លួនប្រសើរ សម្រេចសម្រាន្តនៅក្នុងបច្ចុប្បន្ន យ៉ាងនេះឯង។

[១៣៦] បុគ្គលប្រកបដោយរាគៈ តើដូចម្តេច។ បុគ្គលដែលមិនទាន់លះបង់រាគៈចេញបាន នេះហៅថា បុគ្គលប្រកបដោយរាគៈ។ បុគ្គលប្រកបដោយទោសៈ តើដូចម្តេច។ បុគ្គលដែលមិនទាន់លះបង់ទោសៈចេញបាន នេះហៅថា បុគ្គលប្រកបដោយទោសៈ។ បុគ្គលប្រកបដោយមោហៈ តើដូចម្តេច។ បុគ្គលដែលមិនទាន់លះបង់មោហៈចេញបាន នេះហៅថា បុគ្គលប្រកបដោយមោហៈ។ បុគ្គលប្រកបដោយមានះ តើដូចម្តេច។ បុគ្គលដែលមិនទាន់លះបង់មានះចេញបាន នេះហៅថា បុគ្គលប្រកបដោយមានះ។

[១៣៧] បុគ្គលជាអ្នកបានចេតោសមថៈ​ក្នុងសន្តាន តែមិនបានអធិប្បញ្ញាធម្មវិបស្សនា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបានសមាបត្តិ ប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី តែមិនបានលោកុត្តរមគ្គ ឬលោកុត្តរផល បុគ្គលជាអ្នកបានចេតោសមថៈ ក្នុងសន្តាន តែមិនបានអធិប្បញ្ញាធម្មវិបស្សនា យ៉ាងនេះឯង។ បុគ្គលជាអ្នកបានអធិប្បញ្ញាធម្មវិបស្សនា តែមិនបានចេតោសមថៈ ក្នុងសន្តាន តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបានលោកុត្តរមគ្គ ឬលោកុត្តរផល តែមិនបានសមាបត្តិ​ប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលជាអ្នកបានអធិប្បញ្ញាធម្មវិបស្សនា តែមិនបានចេតោសមថៈ​ក្នុងសន្តាន យ៉ាងនេះឯង។ បុគ្គលជាអ្នកបានចេតោសមថៈក្នុងសន្តាន ទាំងបានអធិប្បញ្ញាធម្មវិបស្សនា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបានសមាបត្តិ​ប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បានលោកុត្តរមគ្គ ឬលោកុត្តរផល បុគ្គលជាអ្នកបានចេតោសមថៈ ក្នុងសន្តានផង បានអធិប្បញ្ញាធម្មវិបស្សនាផង យ៉ាងនេះឯង។ បុគ្គលជាអ្នកមិនបានចេតោសមថៈក្នុងសន្តាន ទាំងមិនបានអធិប្បញ្ញាធម្មវិបស្សនា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនបានសមាបត្តិ​ប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី ទាំងមិនបានលោកុត្តរមគ្គ ឬលោកុត្តរផល បុគ្គលជាអ្នកមិនបានចេតោសមថៈ​ក្នុងសន្តាន ទាំងមិនបានអធិប្បញ្ញាធម្មវិបស្សនា យ៉ាងនេះឯង។

[១៣៨] បុគ្គលទៅបណ្តោយតាមខ្សែទឹក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ សេពកាមទាំងឡាយផង ធ្វើបាបកម្មផង នេះហៅថា បុគ្គលទៅបណ្តោយតាមខ្សែទឹក។ បុគ្គលទៅប្រាសខ្សែទឹក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនសេពកាមទាំងឡាយផង មិនធ្វើបាបកម្មផង បុគ្គលនោះ ខំប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិសុទ្ធពេញលេញ ទាំងប្រកបដោយទុក្ខខ្លះ ទាំងប្រកបដោយទោមនស្សខ្លះ ទាំងមានមុខទទឹកដោយទឹកភ្នែក ទួញយំខ្លះ នេះហៅថា បុគ្គលទៅច្រាសខ្សែទឹក។ បុគ្គលមានខ្លួនតាំងនៅនឹង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈកំណើត ព្រោះការអស់ទៅនៃសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ ជាអ្នកបរិនិព្វានក្នុងសុទ្ធាវាសព្រហ្មលោកនោះ មានសភាពមិនត្រឡប់​ចាកលោកនោះវិញ នេះហៅថា បុគ្គលមានខ្លួនតាំងនៅនឹង។ បុគ្គលឆ្លងទៅដល់ត្រើយ ជាព្រាហ្មណ៍ឋិតនៅលើគោក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើឲ្យជាក់ច្បាស់ សម្រេច​ដោយបញ្ញាដ៏ឧត្តមខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ នេះហៅថា បុគ្គលឆ្លងទៅដល់ត្រើយ ជាព្រាហ្មណ៍ឋិតនៅលើគោក។

[១៣៩] បុគ្គលជាអ្នកចេះដឹងតិច មិនប្រតិបត្តិតាមដោយការចេះដឹង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ មានប្រមាណតិច បុគ្គលនោះ មិនដឹងនូវអត្ថនៃពុទ្ធវចនៈដែលមានប្រមាណតិចនោះ មិនដឹងនូវធម៌ មិនប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ បុគ្គលជាអ្នកចេះដឹងតិច មិនប្រតិបតិ្តតាមដោយការចេះដឹង យ៉ាងនេះឯង។ បុគ្គល​ជាអ្នកចេះដឹងតិច តែប្រតិបត្តិតាមដោយការចេះដឹង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ មានប្រមាណតិច តែបុគ្គលនោះ ដឹងនូវអត្ថនៃពុទ្ធវចនៈមានប្រមាណតិចនោះ ដឹងនូវធម៌ ហើយប្រតិបត្តិធម៌តាមសមគួរដល់ធម៌ បុគ្គល​ជាអ្នកចេះដឹងតិច តែប្រតិបត្តិតាមដោយការចេះដឹង យ៉ាងនេះឯង។ បុគ្គល​ជាអ្នកចេះដឹងច្រើន តែមិនប្រតិបត្តិតាមដោយការចេះដឹង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានពុទ្ធវចនៈ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ មានប្រមាណច្រើន តែបុគ្គលនោះ មិនដឹងនូវអត្ថនៃពុទ្ធវចនៈមានប្រមាណច្រើននោះ មិនដឹងនូវធម៌ មិនប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ បុគ្គល​ជាអ្នកចេះដឹងច្រើន តែមិនប្រតិបតិ្តតាមដោយការចេះដឹង យ៉ាងនេះឯង។ បុគ្គលជាអ្នកចេះដឹងច្រើន ទាំងប្រតិបត្តិតាមដោយការចេះដឹង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ មានប្រមាណច្រើន ទាំងបុគ្គលនោះ ដឹងនូវអត្ថនៃពុទ្ធវចនៈមានប្រមាណច្រើន ដឹងនូវធម៌ ហើយប្រតិបត្តិធម៌តាមសមគួរដល់ធម៌ បុគ្គលជាអ្នកចេះដឹងច្រើន ទាំងប្រតិបត្តិតាមដោយការចេះដឹង យ៉ាងនេះឯង។

[១៤០] បុគ្គលជាសមណៈមិនកម្រើក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកដល់នូវសោតៈ មានកិរិយាមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀងទាត់ មានការត្រាស់ដឹង​ប្រព្រឹត្តទៅខាងមុខ ព្រោះការអស់ទៅនៃសញ្ញោជនៈ ៣ នេះហៅថា បុគ្គលជាសមណៈមិនកម្រើក។ បុគ្គលជាសមណៈដូចផ្កាឈូកក្រហម តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាសកទាគាមី មកកាន់លោកនេះអស់វារៈម្តងទៀត ទើបធ្វើនូវទីបំផុតនៃទុក្ខបាន ព្រោះការអស់ទៅនៃសញ្ញោជនៈ ៣ ព្រោះភាពស្រាលស្តើងនៃរាគៈ ទោសៈ និងមោហៈ នេះហៅថាបុគ្គលជាសមណៈ ដូចផ្កាឈូកក្រហម។ បុគ្គលជាសមណៈ ដូចផ្កាឈូកស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈកំណើត ព្រោះការអស់ទៅនៃសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ ជាអ្នកបរិនិព្វាន​ក្នុងសុទ្ធាវាសព្រហ្មលោកនោះ មានសភាពមិនត្រឡប់ចាកលោកនោះវិញ នេះហៅថា បុគ្គលជាសមណៈ​ដូចផ្កាឈូកស។ បុគ្គលជាសមណៈចម្រើនដោយសុខ ក្នុងពួកសមណៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើឲ្យជាក់ច្បាស់សម្រេច ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះការអស់ទៅនៃអាសវៈទាំងឡាយ នេះហៅថា បុគ្គលជាសមណៈចម្រើនដោយសុខ ក្នុងពួកសមណៈ។

ចប់ ចតុក្កនិទ្ទេស។

បញ្ចកនិទ្ទេស (បញ្ចកបុគ្គលបញ្ញត្តិ ទី៥)

(៥. បញ្ចកបុគ្គលបញ្ញត្តិ)

[១៤១] បណ្តាបុគ្គលទាំងនោះ បុគ្គលណា ប្រព្រឹត្តល្មើសផង ជាអ្នកមានសេចក្តីក្តៅក្រហាយផង មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុធ្វើឲ្យពួកអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ រលត់ទៅវិញ មិនមានសេសសល់ផង បុគ្គលនោះ គួរឲ្យគេស្តីបានយ៉ាងនេះថា លោកមានអាយុ មានអាសវៈទាំងឡាយ ដែលកើតអំពីការប្រព្រឹត្តិល្មើស កើតមាន ទាំងមានអាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយចម្រើនដុះដាល (ព្រោះហេតុនោះ) សូមលោកមានអាយុ លះបង់នូវពួកអាសវៈ ដែលកើតអំពីការប្រព្រឹត្តិល្មើស បន្ទោបង់នូវពួកអាសវៈដែលកើតអំពីសេចក្តីក្តៅក្រហាយចោលចេញ ហើយចម្រើន​នូវចិត្ត និងបញ្ញាតទៅ កាលបើយ៉ាងនេះ លោកមានអាយុ នឹងជាអ្នកស្មើដោយបុគ្គលទី ៥ ឯណោះ។ បណ្តាបុគ្គលទាំងនោះ បុគ្គលណា ប្រព្រឹត្តល្មើស តែជាអ្នកមិនមានសេចក្តីក្តៅក្រហាយ ទាំងមិនដឹងតាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុធ្វើឲ្យពួកអកុសលធម៌​ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ រលត់ទៅវិញ មិនមានសេសសល់ បុគ្គលនោះ គួរឲ្យគេស្តីបានយ៉ាងនេះថា លោកមានអាយុ មានអាសវៈទាំងឡាយ ដែលកើតអំពីការប្រព្រឹត្តិល្មើសកើតមាន តែមានអាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ មិនចម្រើនដុះដាលទេ (ព្រោះហេតុនោះ) សូមលោកមានអាយុ លះបង់ពួកអាសវៈ ដែលកើតអំពីការប្រព្រឹត្តិល្មើសចេញ ហើយចម្រើននូវចិត្ត និងបញ្ញាតទៅ កាលបើយ៉ាងនេះ លោកមានអាយុ នឹងជាអ្នកស្មើដោយបុគ្គលទី ៥ ឯណោះ។ បណ្តាបុគ្គលទាំងនោះ បុគ្គលណាមិនប្រព្រឹត្តិល្មើសទេ តែមានសេចក្តីក្តៅក្រហាយ ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុធ្វើឲ្យពួកអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ រលត់ទៅវិញ មិនមានសេសសល់ បុគ្គលនោះ គួរឲ្យគេស្តីបាន យ៉ាងនេះថា លោកមានអាយុ មានអាសវៈទាំងឡាយ ដែលកើតអំពីការប្រព្រឹត្តិល្មើស មិនកើតឡើងទេ តែមានអាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ ចម្រើនដុះដាល (ព្រោះហេតុនោះ) សូមលោកមានអាយុ បន្ទោបង់ពួកអាសវៈ ដែលកើតអំពីសេចក្តីក្តៅក្រហាយចោលចេញ ហើយចម្រើននូវចិត្ត និងបញ្ញាតទៅ កាលបើយ៉ាងនេះ លោកមានអាយុ នឹងជាអ្នកស្មើដោយបុគ្គលទី ៥ ឯណោះ។ បណ្តាបុគ្គលទាំងនោះ បុគ្គលណា មិនប្រព្រឹត្តិល្មើស មិនមានសេចក្តីក្តៅក្រហាយទេ តែមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុធ្វើឲ្យពួកអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ រលត់ទៅវិញ មិនមានសេសសល់ បុគ្គលនោះ គួរឲ្យគេស្តីបានយ៉ាងនេះថា លោកមានអាយុ មានអាសវៈទាំងឡាយ ដែលកើតអំពីការប្រព្រឹត្តិល្មើស មិនកើតមាន ទាំងមានអាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ ក៏មិនចម្រើនដុះដាលឡើយ (ព្រោះហេតុនោះ) សូមលោកមានអាយុ ចម្រើននូវចិត្ត និងបញ្ញាតទៅ កាលបើយ៉ាងនេះ លោកមានអាយុ នឹងជាអ្នកស្មើដោយបុគ្គលទី ៥ ឯណោះ។ នេះ បុគ្គល ៤ ពួក ដែលបុគ្គលជាទី ៥ ឯណោះ កាលទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះហើយ រមែងដល់នូវការអស់ទៅនៃអាសវៈទាំងឡាយ តាមលំដាប់។

[១៤២] បុគ្គលឲ្យហើយ ត្រឡប់មើលងាយវិញ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យនូវចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ដល់បុគ្គលណា បុគ្គលអ្នកឲ្យនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញឲ្យ ឯបុគ្គលនេះទទួលយក លុះឲ្យហើយ ត្រឡប់មើលងាយបុគ្គលនោះវិញ បុគ្គលឲ្យហើយ ត្រឡប់មើលងាយវិញ យ៉ាងនេះឯង។ បុគ្គលមើលងាយ ព្រោះការនៅរួម តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ នៅរួមជាមួយនឹងបុគ្គលណាអស់ ២ ឆ្នាំក្តី អស់ ៣ ឆ្នាំក្តី ក៏មើលងាយបុគ្គលនោះ ព្រោះការនៅរួម បុគ្គលមើលងាយ ព្រោះការនៅរួមយ៉ាងនេះឯង។ បុគ្គលមានមុខជឿងាយ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កាលបើមានគេពោលគុណក្តី ទោសក្តី របស់បុគ្គលដទៃ ក៏ចុះចិត្តជឿភ្លាមមួយរំពេច បុគ្គលមានមុខជឿងាយ យ៉ាងនេះឯង។ បុគ្គលស៊ែះពភ្លែះ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានជំនឿផ្តេសផ្តាស មានការសេពគប់ផ្តេសផ្តាស មានសេចក្តីស្រឡាញ់ផ្តេសផ្តាស មានសេចក្តីជ្រះថ្លាផ្តេសផ្តាស បុគ្គលស៊ែះពភ្លែះ យ៉ាងនេះឯង។ បុគ្គលល្ងង់ខ្លៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនដឹងនូវធម៌ជាកុសល និងអកុសល មិនដឹងនូវធម៌មានទោស និងធម៌មិនមានទោស មិនដឹងនូវធម៌ថោកទាប និងធម៌ខ្ពង់ខ្ពស់ មិនដឹងនូវធម៌មានចំណែកប្រៀបដោយវត្ថុមានពណ៌ខ្មៅ និងពណ៌ស បុគ្គលល្ងង់ខ្លៅ យ៉ាងនេះឯង។

[១៤៣] បណ្តាបុគ្គលទាំងនោះ បុគ្គល ៥ ពួក ប្រៀបដោយទាហាន តើដូចម្តេច។ ទាហានមាន ៥ ពួកគឺ ទាហានខ្លះ ក្នុងលោកនេះ គ្រាន់តែឃើញនូវចុងនៃធូលី (ដែលហុយឡើង) ក៏រួញរាថយក្រោយ មិនហ៊ានតទល់ មិនអាចចូលកាន់សង្រ្គាម ទាហានខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង នេះ ទាហានទី ១ រមែងមានក្នុងលោកនេះ។ មួយទៀត ទាហានខ្លះ ក្នុងលោកនេះ អត់ទ្រាំនូវចុងនៃធូលីបាន តែដល់ឃើញចុងទង់ជ័យ (នៃបច្ចាមិត្ត) ក៏រួញរាថយក្រោយ មិនហ៊ានតទល់ មិនអាចចូលកាន់សង្រ្គាម ទាហានខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង នេះទាហានទី ២ រមែនមានក្នុងលោក។ មួយទៀត ទាហានខ្លះ ក្នុងលោកនេះ អត់ទ្រាំនូវចុងនៃធូលី អត់ទ្រាំនូវចុងនៃទង់ជ័យ (នៃបច្ចាមិត្ត) បានដែរ តែលុះឮសំឡេងហ៊ោ ក៏រួញរាថយក្រោយ មិនហ៊ានតទល់ មិនអាចចូលកាន់សង្រ្គាម ទាហានខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង នេះទាហានទី ៣ រមែងមានក្នុងលោក។ មួយទៀត ទាហានខ្លះ ក្នុងលោកនេះ អត់ទ្រាំនូវចុងនៃធូលី អត់ទ្រាំនូវចុងនៃទង់ជ័យ អត់ទ្រាំនូវសំឡេងហ៊ោបានដែរ តែត្រូវគេបៀតបៀន ក៏វិនាសស្លាប់ខ្លួន ព្រោះការប្រហារបន្តិចបន្តួច ទាហានខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង នេះទាហានទី ៤ រមែងមានក្នុងលោក។ មួយទៀត ទាហានខ្លះ ក្នុងលោកនេះ អត់ទ្រាំនូវចុងនៃធូលី អត់ទ្រាំនូវចុងនៃទង់ជ័យ អត់ទ្រាំនូវសំឡេងហ៊ោ អត់ទ្រាំនូវការប្រហារបាន ទាហាននោះ ឈ្នះសង្រ្គាមនោះ មានសង្រ្គាមឈ្នះស្រឡះហើយ ក៏នៅគ្រប់គ្រងក្បាលសង្រ្គាម17) នោះឯង ទាហានខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង នេះទាហានទី ៥ រមែងមានក្នុងលោក។ នេះ ទាហាន ៥ ពួក រមែងមានក្នុងលោក។

[១៤៤] បុគ្គល ៥ ពួក ប្រៀបដោយទាហាននេះ រមែងមានក្នុងពួកភិក្ខុ ក៏យ៉ាងនោះឯង។ ភិក្ខុ ៥ ពួក តើដូចម្តេច។ ភិក្ខុខ្លះ ក្នុងសាសនានេះ គ្រាន់តែឃើញចុងនៃធូលី ក៏រួញរា ថយក្រោយ មិនតទល់ មិនអាចបន្តនូវព្រហ្មចរិយធម៌ ធ្វើឲ្យប្រាកដនូវភាពថយកម្លាំងក្នុងសិក្ខា លះបង់នូវសិក្ខា វិលត្រឡប់មកកាន់ភេទថោកទាបវិញ។ ចុះអ្វីជាចុងនៃធូលីរបស់ភិក្ខុនោះ។ ភិក្ខុក្នុងសាសនានេះ បានឮថា ក្នុងស្រុកក្តី ក្នុងនិគមក្តី ឯណោះ មានស្រី ឬកុមារីមានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយពណ៌នៃសរីរៈ​ដ៏ល្អក្រៃលែង ភិក្ខុនោះ លុះបានឮដំណឹងនោះហើយ ក៏រួញរា ថយក្រោយ មិនតទល់ មិនអាចបន្តនូវព្រហ្មចរិយធម៌ ធ្វើឲ្យប្រាកដនូវភាពថយកម្លាំង​ក្នុងសិក្ខា លះបង់នូវសិក្ខា វិលត្រឡប់មកកាន់ភេទថោកទាបវិញ នេះ​ឈ្មោះថា ចុងនៃធូលី របស់ភិក្ខុនោះ។ ទាហាននោះ ឃើញនូវចុងនៃធូលីហើយ ក៏រួញរា ថយក្រោយ មិនហ៊ានតទល់ មិនអាចចូលកាន់សង្រ្គាម មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង។ នេះបុគ្គលទី ១ ប្រៀបដោយទាហាន រមែងមានក្នុងពួកភិក្ខុ។ មួយទៀត ភិក្ខុខ្លះក្នុងសាសនានេះ អត់ទ្រាំនូវចុងនៃធូលីបាន តែលុះឃើញនូវចុងនៃទង់ជ័យហើយ ក៏រួញរា ថយក្រោយ មិនហ៊ានតទល់ មិនអាចបន្តនូវព្រហ្មចរិយធម៌ ធ្វើឲ្យប្រាកដនូវភាពថយកម្លាំង​ក្នុងសិក្ខា លះបង់នូវសិក្ខា វិលត្រឡប់មកកាន់ភេទថោកទាបវិញ។ ចុះអ្វីជាចុងនៃទង់ជ័យរបស់ភិក្ខុនោះ។ ភិក្ខុក្នុងសាសនានេះ មិនបានឮថា ក្នុងស្រុកក្តី ក្នុងនិគមក្តី ឯណោះ មានស្រី ឬកុមារីមានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយពណ៌នៃសរីរៈដ៏ល្អក្រៃលែង ដូច្នេះទេ តែបានឃើញដោយខ្លួនឯង នូវស្រី ឬកុមារី ដែលមានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយពណ៌នៃសរីរៈដ៏ល្អក្រៃលែង ភិក្ខុនោះ លុះបានឃើញនូវស្រី ឬកុមារីនោះហើយ ក៏រួញរា ថយក្រោយ មិនហ៊ានតទល់ មិនអាចបន្តនូវព្រហ្មចរិយធម៌ ធ្វើឲ្យប្រាកដ​នូវភាពជាអ្នកថយកម្លាំងក្នុងសិក្ខា លះបង់នូវសិក្ខា វិលត្រឡប់មកកាន់ភេទថោកទាបវិញ នេះឈ្មោះថា ចុងនៃទង់ជ័យ របស់ភិក្ខុនោះ។ ទាហាននោះ អត់ទ្រាំនូវចុងនៃធូលីបានដែរ តែលុះបានឃើញនូវចុងនៃទង់ជ័យ ក៏រួញរាថយក្រោយ មិនហ៊ានតទល់ មិនអាចចូលកាន់សង្រ្គាម មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលខ្លះ ក្នុងសាសនានេះ មានសភាពយ៉ាងនេះឯង។ នេះបុគ្គលទី ២ ប្រៀបដោយទាហាន រមែងមានក្នុងពួកភិក្ខុ។ មួយទៀត ភិក្ខុខ្លះ ក្នុងសាសនានេះ អត់ទ្រាំនូវចុងនៃធូលី អត់ទ្រាំនូវចុងនៃទង់ជ័យបានដែរ តែលុះបានឮសំឡេងហ៊ោ (នៃបច្ចាមិត្ត) ក៏រួញរា ថយក្រោយ មិនហ៊ានតទល់ មិនអាចបន្តនូវព្រហ្មចរិយធម៌ ធ្វើឲ្យប្រាកដ​នូវភាពជាអ្នកថយកម្លាំងក្នុងសិក្ខា លះបង់នូវសិក្ខា វិលត្រឡប់មកកាន់ភេទថោកទាបវិញ។ ចុះអ្វីជាសំឡេងហ៊ោ របស់ភិក្ខុនោះ។ មាតុគ្រាមចូលទៅរកភិក្ខុក្នុងសាសនានេះ ដែលនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ហើយសើចល្បួង និយាយចែចង់ សើចខ្លាំង ចំអកចំអន់ ភិក្ខុនោះ កាលបើត្រូវមាតុគ្រាម​សើចល្បួង និយាយចែចង់ សើចខ្លាំង ចំអកចំអន់ ក៏រួយរា ថយក្រោយ មិនទប់ទល់ មិនអាចបន្តនូវព្រហ្មចរិយធម៌ ធ្វើឲ្យប្រាកដនូវភាពជាអ្នកថយកម្លាំង​ក្នុងសិក្ខា លះបង់នូវសិក្ខា វិលត្រឡប់មកកាន់ភេទថោកទាបវិញ នេះឈ្មោះថា សំឡេងហ៊ោរបស់ភិក្ខុនោះ។ ទាហាននោះ អត់ទ្រាំនូវចុងនៃធូលី អត់ទ្រាំនូវចុងនៃទង់ជ័យបានដែរ តែលុះបានឮសំឡេងហ៊ោ ក៏រួញរា ថយក្រោយ មិនហ៊ានតទល់ មិនអាចចូលកាន់សង្រ្គាម មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលខ្លះ ក្នុងសាសនានេះ មានសភាពយ៉ាងនេះឯង។ នេះបុគ្គលទី ៣ ប្រៀបដោយទាហាន រមែងមានក្នុងពួកភិក្ខុ។ មួយទៀត ភិក្ខុខ្លះ ក្នុងសាសនានេះ អត់ទ្រាំនូវចុងនៃធូលី អត់ទ្រាំនូវចុងនៃទង់ជ័យ អត់ទ្រាំនូវសំឡេងហ៊ោបានដែរ តែត្រូវគេបៀតបៀន ក៏វិនាសស្លាប់ខ្លួន ព្រោះការប្រហារ (របស់បច្ចាមិត្ត)។ ចុះអ្វីជាការប្រហារ របស់ភិក្ខុនោះ។ មាតុគ្រាមចូលទៅរកភិក្ខុក្នុងសាសនានេះ ដែលនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ហើយអង្គុយកៀកកើយ ដេកជិត ឱបរឹត ភិក្ខុនោះ កាលបើត្រូវមាតុគ្រាម​អង្គុយកៀកកើយ ដេកជិត ឱបរឹតហើយ ក៏មិនបានលះបង់នូវសិក្ខា មិនបានធ្វើឲ្យប្រាកដនូវភាពជាអ្នកថយកម្លាំងទេ ហើយសេពនូវមេថុនធម្ម (នឹងមាតុគ្រាមនោះ) នេះជាការប្រហាររបស់ភិក្ខុនោះ។ ទាហាននោះ អត់ទ្រាំនូវចុងនៃធូលី អត់ទ្រាំនូវចុងនៃទង់ជ័យ អត់ទ្រាំនូវសំឡេងហ៊ោ (នៃបច្ចាមិត្ត) បានដែរ តែត្រូវគេបៀតបៀន ក៏វិនាសស្លាប់ខ្លួនក្នុងសង្រ្គាម មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលខ្លះ ក្នុងសាសនានេះ មានសភាពយ៉ាងនេះឯង។ នេះបុគ្គលទី ៤ ប្រៀបដោយទាហាន រមែងមានក្នុងពួកភិក្ខុ។ មួយទៀត ភិក្ខុខ្លះ ក្នុងសាសនានេះ អត់ទ្រាំនូវចុងនៃធូលី អត់ទ្រាំនូវចុងនៃទង់ជ័យ អត់ទ្រាំនូវសំឡេងហ៊ោ អត់ទ្រាំនូវការប្រហារបាន ភិក្ខុនោះ ឈ្នះនូវសង្រ្គាមនោះ មានសង្រ្គាមឈ្នះស្រឡះហើយ ក៏នៅគ្រប់គ្រងក្បាលសង្រ្គាមជ័យនោះឯង។ ចុះអ្វីជាការឈ្នះសង្រ្គាម របស់ភិក្ខុនោះ។ មាតុគ្រាមចូលទៅរកភិក្ខុក្នុងសាសនានេះ ដែលនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ហើយអង្គុយកៀកកៀយ ដេកជិត ឱបរឹត។ ភិក្ខុនោះ កាលបើត្រូវមាតុគ្រាម​អង្គុយកៀកកៀយ ដេកជិត ឱបរឹតហើយ ក៏ច្រានចេញដោះខ្លួន ចៀសចេញទៅតាមប្រាថ្នា។ ភិក្ខុនោះគប់រក​នូវទីសេនាសេនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ញកភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង។ ភិក្ខុនោះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងអង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន។ ភិក្នុនោះ លះបង់នូវអភិជ្ឈា​ក្នុងលោក មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តឲ្យស្អាតចាកអភិជ្ឈា លះបង់ព្យាបាទ ជាគ្រឿងប្រទូស្ត មានចិត្តមិនប្រកបដោយព្យាបាទ មានសេចក្តីអនុគ្រោះដោយប្រយោជន៍​ដល់សព្វសត្វ ជម្រះចិត្តឲ្យស្អាតចាកព្យាបាទ ជាគ្រឿងប្រទូស្ត លះបង់ថីនមិទ្ធៈ ប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់នូវពន្លឺ មានសតិ និងសម្បជញ្ញៈ ជម្រះចិត្តឲ្យស្អាតចាកថីនមិទ្ធៈ លះបង់ឧទ្ធច្ចកុក្កុច្ចៈ មានចិត្តមិនរវើរវាយ មានចិត្តស្ងប់ស្ងាត់ក្នុងសន្តាន ជម្រះចិត្តឲ្យស្អាត ចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា មានវិចិកិច្ឆាកន្លងបង់ហើយ មិនមានសេចក្តីងឿងឆ្ងល់ក្នុងកុសលធម៌ទាំងឡាយ ជម្រះចិត្តឲ្យស្អាតចាកវិចិកិច្ឆា។ ភិក្ខុនោះ លះបង់នីវរណៈទាំង ៥ នេះ ដែលជាឧបក្កិលេសរបស់ចិត្ត ជាធម្មជាតធ្វើបញ្ញាឲ្យមានកម្លាំងថយបានហើយ ក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងាត់ ហើយសម្រេចសម្រាន្តនៅ លុះរម្ងាប់នូវវិតក្កៈ និងវិចារៈអស់ហើយ ក៏បានដល់នូវទុតិយជ្ឈាន នូវតតិយជ្ឈាន នូវចតុត្ថជ្ឈាន ហើយសម្រេចសម្រាន្តនៅ។ ភិក្ខុនោះ កាលបើចិត្តតាំងនៅមាំ បរិសុទ្ធផូរផង់ មិនមានទីទួលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ ដោយប្រការដូច្នេះហើយ ក៏បង្អោនចិត្តទៅដើម្បីញាណ ជាទីអស់ទៅ​នៃអាសវៈទាំងឡាយ។ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះផ្លូវប្រតិបត្តិទៅកាន់ធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះអាសវៈ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះធម៌រំលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះផ្លូវប្រតិបត្តិទៅកាន់ធម៌រំលត់អាសវៈ។ កាលបើភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏រួចចាកកាមាសវៈផង ចិត្តក៏រួចចាកភវាសវៈផង ចិត្តក៏រួចចាកអវិជ្ជាសវៈផង។ កាលបើចិត្តរួចផុតស្រឡះហើយ សេចក្តីដឹងថា ចិត្តរួចផុតស្រឡះហើយ ក៏កើតមានប្រាកដ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញប្រព្រឹត្តហើយ សោឡសកិច្ច អាត្មាអញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ នេះឈ្មោះថា ការឈ្នះសង្រ្គាមរបស់ភិក្ខុនោះ។ ទាហាននោះ អត់ទ្រាំនូវចុងនៃធូលី អត់ទ្រាំនូវចុងនៃទង់ជ័យ អត់ទ្រាំនូវសំឡេងហ៊ោ អត់ទ្រាំនូវការប្រហារ (របស់បច្ចាមិត្ត) បាន ទាហាននោះ បានឈ្នះនូវសង្រ្គាមនោះ មានសង្រ្គាមឈ្នះស្រឡះហើយ ក៏នៅគ្រប់គ្រងក្បាលសង្រ្គាមនោះឯង មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលក្នុងសាសនានេះ មានសភាពយ៉ាងនេះឯង។ នេះបុគ្គលទី ៥ ប្រៀបដោយទាហាន រមែងមានក្នុងពួកភិក្ខុ។ នេះបុគ្គល ៥ ពួក ប្រៀបដោយទាហាន រមែងមានក្នុងពួកភិក្ខុ។

[១៤៥] បណ្តាបុគ្គលទាំងនោះ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ តើដូចម្តេច។ ភិក្ខុជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ព្រោះភាពនៃខ្លួនជាបុគ្គលល្ងង់ ជាបុគ្គលវង្វេង ១ ភិក្ខុមានសេចក្តីប្រាថ្នាលាមក ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ហើយ ជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ១ ភិក្ខុប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ព្រោះការឆ្កួត និងការរវើរវាយចិត្ត ១ ភិក្ខុប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ដោយគិតថា បិណ្ឌបាតិកវត្ត ជាកិច្ចដែលព្រះពុទ្ធ និងពុទ្ធសាវ័កទាំងឡាយ សរសើរហើយ ១ មួយវិញទៀត ភិក្ខុអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យការដុសខាត់ចិត្ត អាស្រ័យសេចក្តីប្រតិបត្តិជាប្រយោជន៍ ហើយជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ១។ បណ្តាភិក្ខុទាំងនោះ បិណ្ឌបាតិកភិក្ខុណា អាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យការដុសខាត់ចិត្ត អាស្រ័យសេចក្តីប្រតិបត្តិជាប្រយោជន៍ ហើយជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ បណ្តាបិណ្ឌបាតិកភិក្ខុទាំង ៥ ពួកនេះ ភិក្ខុនេះ លើសលុបផង វិសេសវិសាលផង ជាប្រធានផង ឧដុង្គឧត្តមផង ប្រសើរជាងគេផង។ ទឹកដោះស្រស់ កើតអំពីមេគោ ទឹកដោះជូរ កើតអំពីទឹកដោះស្រស់ ទឹកដោះខាប់ កើតអំពីទឹកដោះជូរ ទឹកដោះរាវ កើតអំពីទឹកដោះខាប់ ទឹកដោះថ្លា កើតអំពីទឹកដោះរាវ បណ្តាទឹកដោះទាំងនោះ ទឹកដោះថ្លា ប្រាកដជាប្រសើរជាង យ៉ាងណាមិញ បិណ្ឌបាតិកភិក្ខុណា ដែលអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យការដុសខាត់ចិត្ត អាស្រ័យការប្រតិបត្តិជាប្រយោជន៍ ហើយជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ បណ្តាបិណ្ឌបាតិកភិក្ខុទាំង ៥ ពួកនេះ ភិក្ខុនេះ លើសលុបផង វិសេសវិសាលផង ជាប្រធានផង ឧដុង្គឧត្តមផង ប្រសើរជាងគេផង ក៏យ៉ាងនោះដែរ។ នេះបុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ។

[១៤៦] បណ្តាបុគ្គលទាំងនោះ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តខលុបច្ឆាភត្តិកធុតង្គ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តឯកាសនិកធុតង្គ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តបំសុកូលិកធុតង្គ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គ បុគ្គល ៥ពួក ជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តរុក្ខមូលិកធុតង្គ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តអព្ភោកាសិកធុតង្គ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តនេសជ្ជិកធុតង្គ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តយថាសន្ថតិកធុតង្គ តើដូចម្តេច។ បណ្តាបុគ្គលទាំងនោះ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តសោសានិកធុតង្គ តើដូចម្តេច។ ភិក្ខុប្រព្រឹត្តសោសានិកធុតង្គ ព្រោះភាពនៃខ្លួនជាបុគ្គលល្ងង់ ជាបុគ្គលវង្វេង ១ ភិក្ខុមានសេចក្តីប្រាថ្នាលាមក ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ហើយ ជាអ្នកប្រព្រឹត្តសោសានិកធុតង្គ ១ ភិក្ខុប្រព្រឹត្តសោសានិកធុតង្គ ព្រោះការឆ្កួតចិត្ត និងការរវើរវាយចិត្ត ១ ភិក្ខុប្រព្រឹត្តសោសានិកធុតង្គដោយគិតថា សោសានិកធុតង្គនេះ ជាកិច្ចដែលព្រះពុទ្ធ និងពុទ្ធសាវ័កទាំងឡាយសរសើរហើយ ១ មួយវិញទៀត ភិក្ខុអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យការដុសខាត់ចិត្ត អាស្រ័យសេចក្តីប្រតិបត្តិជាប្រយោជន៍ ហើយជាអ្នកប្រព្រឹត្តសោសានិកធុតង្គ ១។ បណ្តាភិក្ខុទាំងនោះ សោសានិកភិក្ខុណា អាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យការដុសខាត់ចិត្ត អាស្រ័យសេចក្តីប្រតិបតិ្តជាប្រយោជន៍ ហើយជាអ្នកប្រព្រឹត្តសោសានិកធុតង្គ បណ្តាសោសានិកភិក្ខុទាំង ៥ ពួកនេះ ភិក្ខុនេះ លើលលុបផង វិសេសវិសាលផង ជាប្រធានផង ឧដុង្គឧត្តមផង ប្រសើរជាងគេផង។ ទឹកដោះស្រស់ កើតអំពីមេគោ ទឹកដោះជូរ កើតអំពីទឹកដោះស្រស់ ទឹកដោះខាប់ កើតអំពីទឹកដោះជូរ ទឹកដោះរាវកើតអំពីទឹកដោះខាប់ ទឹកដោះថ្លា កើតអំពីទឹកដោះរាវ បណ្តាទឹកដោះទាំងនោះ ទឹកដោះថ្លា ប្រាកដជាប្រសើរជាង យ៉ាងណាមិញ សោសានិកភិក្ខុណា អាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យការដុសខាត់ចិត្ត អាស្រ័យសេចក្តីប្រតិបត្តិជាប្រយោជន៍ ហើយជាអ្នកប្រព្រឹត្តសោសានិកធុតង្គ បណ្តាសោសានិកភិក្ខុទាំង ៥ ពួកនេះ ភិក្ខុនេះ លើសលុបផង វិសេសវិសាលផង ជាប្រធានផង ឧដុង្គឧត្តមផង ប្រសើរជាងគេផង ក៏យ៉ាងនោះដែរ។ នេះ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តសោសានិកធុតង្គ។

ចប់ បញ្ចកនិទ្ទេស។

ឆក្កនិទ្ទេស (ឆក្កបុគ្គលបញ្ញត្តិ ទី៦)

(៦. ឆក្កបុគ្គលបញ្ញត្តិ)

[១៤៧] បណ្តាបុគ្គលទាំងនោះ បុគ្គលណា ត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ទាំងឡាយ ដែលខ្លួនមិនធ្លាប់ឮ ក្នុងកាលមុន ក៏ដល់នូវសព្វញ្ញុតញ្ញាណ ក្នុងធម៌ទាំងនោះផង ដល់នូវភាពស្ទាត់ក្នុងទសពលញ្ញាណផង បណ្ឌិតគប្បីជ្រាបថា បុគ្គលនោះ គឺព្រះសម្មាសម្ពុទ្ធ ដោយហេតុនោះ។ បណ្តាបុគ្គលទាំងនោះ បុគ្គលណា ត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ទាំងឡាយ ដែលខ្លួនមិនធ្លាប់ឮ ក្នុងកាលមុន តែមិនដល់នូវសព្វញ្ញុតញ្ញាណ ក្នុងធម៌ទាំងនោះផង មិនដល់នូវភាពស្ទាត់ ក្នុងទសពលញ្ញាណផង បណ្ឌិតគប្បីជ្រាបថា បុគ្គលនោះ គឺព្រះបច្ចេកសម្ពុទ្ធ ដោយហេតុនោះ។ បណ្តាបុគ្គលទាំងនោះ បុគ្គលណា មិនត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ទាំងឡាយ​ដែលខ្លួនមិនធ្លាប់ឮក្នុងកាលមុន តែជាអ្នកធ្វើនូវទីបំផុតនៃកងទុក្ខ ក្នុងបច្ចុប្បន្នផង ដល់នូវសាវកបារមីញាណផង បណ្ឌិតគប្បីជ្រាបថា បុគ្គលនោះ គឺព្រះសារីបុត្ត និងព្រះមោគ្គល្លាន ដោយហេតុនោះ។ បណ្តាបុគ្គលទាំងនោះ បុគ្គលណា មិនត្រាស់ដឹង​ដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ទាំងឡាយ ដែលខ្លួនមិនធ្លាប់ឮក្នុងកាលមុន ជាអ្នកធ្វើនូវទីបំផុតនៃកងទុក្ខ ក្នុងបច្ចុប្បន្នបាន តែមិនដល់នូវសាវកបារមីញាណឡើយ បណ្ឌិតគប្បីជ្រាបថា បុគ្គលនោះ គឺពួកព្រះអរហន្តដ៏សេស ដោយហេតុនោះ។ បណ្តាបុគ្គលទាំងនោះ បុគ្គលណា មិនត្រាស់ដឹង​ដោយខ្លួនឯងនូវសច្ចៈ ក្នុងធម៌ទាំងឡាយ ដែលខ្លួនមិនធ្លាប់ឮក្នុងកាលមុនផង ជាអ្នកមិនទាន់ធ្វើនូវទីបំផុតនៃកងទុក្ខ ក្នុងបច្ចុប្បន្នផង ជាអនាគាមិបុគ្គល ព្រោះមិនមកកាន់មនុស្សលោកនេះទៀតផង បណ្ឌិតគប្បីជ្រាបថា បុគ្គលនោះ គឺអនាគាមិបុគ្គល ដោយហេតុនោះ។ បណ្តាបុគ្គលទាំងនោះ បុគ្គលណា មិនត្រាស់ដឹង​ដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ទាំងឡាយ ដែលខ្លួនមិនធ្លាប់ឮក្នុងកាលមុនផង ជាអ្នកមិនទាន់ធ្វើនូវទីបំផុតនៃកងទុក្ខ ក្នុងបច្ចុប្បន្ន នៅវិលមកកាន់មនុស្សលោកនេះទៀតផង បណ្ឌិតគប្បីជ្រាបថា បុគ្គលនោះ គឺព្រះសោតាបន្នបុគ្គល និងព្រះសកទាគាមិបុគ្គល ដោយហេតុនោះ។

ចប់ ឆក្កនិទ្ទេស។

សត្តកនិទ្ទេស (សត្តកបុគ្គលបញ្ញត្តិ ទី៧)

(៧. សត្តកបុគ្គលបញ្ញត្តិ)

[១៤៨] បុគ្គលមុជចុះតែម្តង ហើយចេះតែមុជចុះទៅទៀត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយអកុសលធម៌ខ្មៅតែម្យ៉ាង បុគ្គលមុជចុះតែម្តង ហើយចេះតែមុជចុះទៅទៀត យ៉ាងនេះឯង។ បុគ្គលងើបឡើង ហើយមុជចុះទៅវិញ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយសទ្ធាដ៏ប្រពៃ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយហិរិដ៏ប្រពៃ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយឱត្តប្បៈដ៏ប្រពៃ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយវីរិយៈដ៏ប្រពៃ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយបញ្ញាដ៏ប្រពៃ តែសទ្ធានោះ របស់បុគ្គលនោះ មិននៅនឹង មិនចម្រើនឡើង តែងសាបសូន្យទៅវិញ ហិរិនោះ របស់បុគ្គលនោះ មិននៅនឹង មិនចម្រើនឡើង តែងសាបសូន្យទៅវិញ ឱត្តប្បៈនោះ របស់បុគ្គលនោះ មិននៅនឹង មិនចម្រើនឡើង តែងសាបសូន្យទៅវិញ វីរិយៈនោះ របស់បុគ្គលនោះ មិននៅនឹង មិនចម្រើនឡើង តែងសាបសូន្យទៅវិញ បញ្ញានោះ របស់បុគ្គលនោះ មិននៅនឹង មិនចម្រើនឡើង តែងសាបសូន្យទៅវិញ បុគ្គលងើបឡើង ហើយមុជចុះទៅវិញ យ៉ាងនេះឯង។ បុគ្គលងើបឡើង ហើយឋិតនៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយសទ្ធាដ៏ប្រពៃ… ក្នុងធម៌ជាកុសល ប្រកបដោយហិរិដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយឱត្តប្បៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយវីរិយៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយបញ្ញាដ៏ប្រពៃ សទ្ធានោះ របស់បុគ្គលនោះ មិនសាបសូន្យទៅ មិនចម្រើនឡើង ឋិតនៅនឹងដដែល ហិរិនោះ របស់បុគ្គលនោះ មិនសាបសូន្យ មិនចម្រើនឡើង ឋិតនៅនឹងដដែល ឱត្តប្បៈនោះ របស់បុគ្គលនោះ មិនសាបសូន្យ មិនចម្រើនឡើង ឋិតនៅនឹងដដែល វីរិយៈនោះ របស់បុគ្គលនោះ មិនសាបសូន្យ មិនចម្រើនឡើង ឋិតនៅនឹងដដែល បញ្ញានោះ របស់បុគ្គលនោះ មិនសាបសូន្យ មិនចម្រើនឡើង ឋិតនៅនឹងដដែល បុគ្គលងើបឡើងហើយ ឋិតនៅ យ៉ាងនេះឯង។ បុគ្គលងើបឡើងហើយ រមិលមើល ក្រឡេកមើល តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ក្នុងធម៌ជាកុសល ប្រកបដោយសទ្ធាដ៏ប្រពៃ… ក្នុងធម៌ជាកុសល ប្រកបដោយហិរិដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយឱត្តប្បៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយវីរិយៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយបញ្ញាដ៏ប្រពៃ បុគ្គលនោះ ជាសោតាបន្នៈ ព្រោះអស់ទៅនៃសញ្ញោជនៈ ទាំង ៣ មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ បុគ្គលងើបឡើងហើយ រមិលមើល ក្រឡេកមើល យ៉ាងនេះឯង។ បុគ្គលងើបឡើងហើយ ហែលទៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ក្នុងធម៌ជាកុសល ប្រកបដោយសទ្ធាដ៏ប្រពៃ… ក្នុងធម៌ជាកុសល ប្រកបដោយហិរិដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយឱត្តប្បៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយវីរិយៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយបញ្ញាដ៏ប្រពៃ បុគ្គលនោះ ជាសកទាគាមី ព្រោះអស់ទៅនៃសញ្ញោជនៈទាំង ៣ ព្រោះស្រាលស្តើងនៃរាគៈ ទោសៈ និងមោហៈ នៅវិលមកកាន់លោកនេះ អស់វារៈម្តងទៀត ទើបធ្វើនូវទីបំផុតនៃកងទុក្ខ បុគ្គលងើបឡើងហើយ ហែលទៅ យ៉ាងនេះឯង។ បុគ្គលងើបឡើង ដល់កំពង់ ហើយឋិតនៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ក្នុងធម៌ជាកុសល ប្រកបដោយសទ្ធាដ៏ប្រពៃ… ក្នុងធម៌ជាកុសល ប្រកបដោយហិរិដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយឱត្តប្បៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយវីរិយៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយបញ្ញាដ៏ប្រពៃ បុគ្គលនោះ ជាឱបបាតិកៈកំណើត ព្រោះអស់ទៅនៃសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ បរិនិព្វានក្នុងសុទ្ធាវាសព្រហ្មលោកនោះ មានសភាពមិនវិលត្រឡប់ចាកព្រហ្មលោកនោះវិញ បុគ្គលងើបឡើង ដល់កំពង់ ហើយឋិតនៅ យ៉ាងនេះឯង។ បុគ្គលងើបឡើង ឆ្លងដល់ត្រើយ ជាព្រាហ្មណ៍ឋិតនៅលើគោក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយសទ្ធាដ៏ប្រពៃ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយហិរិដ៏ប្រពៃ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយឱត្តប្បៈដ៏ប្រពៃ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយវីរិយៈដ៏ប្រពៃ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយបញ្ញាដ៏ប្រពៃ បុគ្គលនោះ ធ្វើឲ្យជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ បុគ្គលងើបឡើង ឆ្លងដល់ត្រើយ ជាព្រាហ្មណ៍ឋិតនៅលើគោក យ៉ាងនេះឯង។

[១៤៩] បុគ្គលជាឧភតោភាគវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បាននូវវិមោក្ខ ៨ ដោយនាមកាយ ទាំងអាសវៈ របស់បុគ្គលនោះ ក៏អស់រលីង ព្រោះបានឃើញដោយបញ្ញា នេះហៅថា បុគ្គលជាឧភតោភាគវិមុត្ត។ បុគ្គលជាបញ្ញាវិមុត្ត ជាកាយសក្ខី ជាទិដ្ឋិប្បត្តៈ ជាសទ្ធាវិមុត្ត ជាធម្មានុសារី តើដូចម្តេច។ បុគ្គលជាសទ្ធានុសារី តើដូចម្តេច។ បុគ្គលណា ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់​នូវសោតាបត្តិផល មានសទ្ធិន្រ្ទិយដ៏លើសលុប បុគ្គលនោះ ចម្រើននូវអរិយមគ្គ មានសទ្ធាជាគ្រឿងនាំទៅ មានសទ្ធាជាប្រធាន នេះហៅថា បុគ្គលជាសទ្ធានុសារី។ បុគ្គលដែលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់​នូវសោតាបត្តិផល ហៅថា សទ្ធានុសារី។ បុគ្គលដែលតាំងនៅក្នុងផល ហៅថា សទ្ធាវិមុត្ត។

ចប់ សត្តកនិទ្ទេស។

អដ្ឋកនិទ្ទេស (អដ្ឋកបុគ្គលបញ្ញត្តិ ទី៨)

(៨. អដ្ឋកបុគ្គលបញ្ញត្តិ)

[១៥០] បុគ្គល ៤ ពួក ព្រមព្រៀងដោយមគ្គ បុគ្គល ៤ ពួក ព្រមព្រៀងដោយផល តើដូចម្តេច។ សោតាបន្នបុគ្គល ១ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ១ សកទាគាមិបុគ្គល ១ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល ១ អនាគាមិបុគ្គល ១ បុគ្គលប្រតិបត្តិ​ដើម្បីធ្វើឲ្យជាក់ច្បាស់​នូវអនាគាមិផល ១ ព្រះអរហន្ត ១ បុគ្គលប្រតិបត្តិ​ដើម្បីភាពជាព្រះអរហន្ត ១។ នេះ បុគ្គល ៤ ពួក ព្រមព្រៀងដោយមគ្គ នេះ បុគ្គល ៤ ពួក ព្រមព្រៀងដោយផល។

ចប់ អដ្ឋកនិទ្ទេស។

នវកនិទ្ទេស (នវកបុគ្គលបញ្ញត្តិ ទី៩)

(៩. នវកបុគ្គលបញ្ញត្តិ)

[១៥១] បុគ្គលជាព្រះសម្មាសម្ពុទ្ធ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ទាំងឡាយ ដែលខ្លួនមិនធ្លាប់ឮក្នុងកាលមុន ទាំងដល់នូវសព្វញ្ញុតញ្ញាណក្នុងធម៌ទាំងនោះផង ដល់នូវភាពស្ទាត់ក្នុងទសពលញ្ញាណផង នេះហៅថា បុគ្គលជាព្រះសម្មាសម្ពុទ្ធ។ បុគ្គលជាព្រះបច្ចេកសម្ពុទ្ធ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ទាំងឡាយ ដែលខ្លួនមិនធ្លាប់ឮក្នុងកាលមុន តែមិនដល់នូវសព្វញ្ញុតញ្ញាណក្នុងធម៌ទាំងនោះផង មិនដល់នូវភាពស្ទាត់ក្នុងទសពលញ្ញាណផង នេះហៅថា បុគ្គលជាព្រះបច្ចេកសម្ពុទ្ធ។ បុគ្គលជាឧភតោភាគវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បាននូវវិមោក្ខ ៨ ដោយនាមកាយ ទាំងអាសវៈទាំងឡាយ របស់បុគ្គលនោះ ក៏អស់រលីង … ព្រោះបានឃើញដោយបញ្ញា នេះហៅថា បុគ្គលជា​ឧភតោភាគវិមុត្ត។ បុគ្គលជាបញ្ញាវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនបាននូវវិមោក្ខ ៨ ដោយនាមកាយឡើយ តែអាសវៈរបស់បុគ្គលនោះ អស់រលីង ព្រោះបានឃើញដោយបញ្ញា នេះហៅថា បុគ្គលជាបញ្ញាវិមុត្ត។ បុគ្គលជាកាយសក្ខី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បាននូវវិមោក្ខ ៨ ដោយនាមកាយ ទាំងអាសវៈពួកខ្លះ របស់បុគ្គលនោះ ក៏អស់រលីង ព្រោះឃើញដោយបញ្ញា នេះហៅថា បុគ្គលជាកាយសក្ខី។ បុគ្គលជាទិដ្ឋិប្បត្តៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។ បេ។ ដឹងច្បាស់តាមពិតថា នេះផ្លូវប្រតិបត្តិ ទៅកាន់ធម៌រំលត់ទុក្ខ ទាំងពួកធម៌​ដែលព្រះតថាគតទ្រង់សំដែងហើយ បុគ្គលនោះ ក៏បានឃើញល្អ ប្រព្រឹត្តល្អដោយបញ្ញា ទាំងអាសវៈពួកខ្លះ របស់បុគ្គលនោះ ក៏អស់រលីង ព្រោះបានឃើញដោយបញ្ញា នេះហៅថា បុគ្គលជាទិដ្ឋិប្បត្តៈ។ បុគ្គលជាសទ្ធាវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។ បេ។ ដឹងច្បាស់តាមពិតថា នេះផ្លូវប្រតិបតិ្តទៅកាន់ធម៌រំលត់ទុក្ខ ទាំងពួកធម៌ដែលព្រះតថាគតទ្រង់សំដែងហើយ បុគ្គលនោះ ក៏បានឃើញល្អ ប្រព្រឹត្តល្អដោយបញ្ញា ទាំងអាសវៈពួកខ្លះ របស់បុគ្គលនោះ ក៏អស់ទៅ ព្រោះបានឃើញដោយបញ្ញា តែមិនដូចជាទិដ្ឋិប្បត្តៈបុគ្គលទេ នេះហៅថា បុគ្គលជាសទ្ធាវិមុត្ត។ បុគ្គលជាធម្មានុសារី តើដូចម្តេច។ បុគ្គលណា ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល មានបញ្ញិន្រ្ទិយដ៏លើសលុប បុគ្គលនោះ ចម្រើននូវអរិយមគ្គ មានបញ្ញាជាគ្រឿងនាំទៅ មានបញ្ញាជាប្រធាន នេះហៅថា បុគ្គលជាធម្មានុសារី។ បុគ្គលដែលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឈ្មោះថា ធម្មានុសារី។ បុគ្គលដែលតាំងនៅក្នុងផល ឈ្មោះថា ទិដ្ឋិប្បត្តៈ។ បុគ្គលជាសទ្ធានុសារី តើដូចម្តេច។ បុគ្គលណា ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល មានសទ្ធិន្រ្ទិយដ៏លើសលុប បុគ្គលនោះ ចម្រើននូវអរិយមគ្គ មានសទ្ធាជាគ្រឿងនាំទៅ មានសទ្ធាជាប្រធាន នេះហៅថា បុគ្គលជាសទ្ធានុសារី។ បុគ្គលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឈ្មោះថា សទ្ធានុសារី។ បុគ្គលដែលតាំងនៅក្នុងផល ឈ្មោះថា សទ្ធាវិមុត្ត។

ចប់ នវកនិទ្ទេស។

ទសកនិទ្ទេស (ទសកបុគ្គលបញ្ញត្តិ ទី១០)

(១០. ទសកបុគ្គលបញ្ញត្តិ)

[១៥២] បុគ្គល ៥ ពួក មានការសម្រេចក្នុងកាមាវចរភូមិនេះ តើដូចម្តេច។ សត្តក្ខត្តុំបរមបុគ្គល ១ កោលំកោលបុគ្គល ១ ឯកពីជិបុគ្គល ១ សកទាគាមិបុគ្គល ១ និងបុគ្គលដែលជាព្រះអរហន្តក្នុងបច្ចុប្បន្ន ១ នេះ បុគ្គល ៥ ពួក មានការសម្រេចក្នុងកាមាវចរភូមិនេះ។ បុគ្គល ៥ ពួក មានការសម្រេច ព្រោះលះបង់នូវអត្តភាពក្នុងកាមាវចរភូមិនេះ តើដូចម្តេច។ អន្តរាបរិនិព្វាយិបុគ្គល ១ ឧបហច្ចបរិនិព្វាយិបុគ្គល ១ អសង្ខារបរិនិព្វាយិបុគ្គល ១ សសង្ខារបរិនិព្វាយិបុគ្គល ១ ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ១ នេះ បុគ្គល ៥ ពួក មានការសម្រេច ព្រោះលះបង់នូវអត្តភាពក្នុងកាមាវចរភូមិនេះ។

ចប់ ទសកនិទ្ទេស។

បុគ្គលប្បញ្ញត្តិ នៃបុគ្គលទាំងឡាយ មានប្រមាណប៉ុណ្ណេះ។

ចប់ បុគ្គលប្បញ្ញត្តិបករណៈ ឆភាណវារៈ។

ចប់ ភាគ៨៣។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
អភិធម្មបិដក abh
ធាតុកថា abh.dt
មាតិកា (ឧទ្ទេស) ? abh.dt.00
សង្គហាសង្គហបទនិទ្ទេស (ទី១ បឋមនយ) ? abh.dt.01
សង្គហិតេន អសង្គហិតបទនិទ្ទេស (ទី២ ទុតិយនយ) ? abh.dt.02
អសង្គហិតេន សង្គហិតបទនិទ្ទេស (ទី៣ ទុតិយនយ) ? abh.dt.03
សង្គហិតេន សង្គហិតបទនិទ្ទេស (ទី៤ ចតុត្ថនយ) ? abh.dt.04
អសង្គហិតេន អសង្គហិតបទនិទ្ទេស (ទី៥ បញ្ចមនយ) ? abh.dt.05
សម្បយោគវិប្បយោគបទនិទ្ទេស (ទី៦ ឆដ្ឋនយ) ? abh.dt.06
សម្បយុត្តេន វិប្បយុត្តបទនិទ្ទេស (ទី៧ សត្តមនយ) ? abh.dt.07
វិប្បយុត្តេន សម្បយុត្តបទនិទ្ទេស (ទី៨ អដ្ឋមនយ) ? abh.dt.08
សម្បយុត្តេន សម្បយុត្តបទនិទ្ទេស (ទី៩ នវមនយ) ? abh.dt.09
វិប្បយុត្តេន វិប្បយុត្តបទនិទ្ទេស (ទី១០ ទសមនយោ) ? abh.dt.10
សង្គហិតេ្តន សម្បយុត្តវិប្បយុត្តបទនិទ្ទេស (ទី១១ ឯកាទសមនយ) ? abh.dt.11
សម្បយុត្តេន សង្គហិតាសង្គហិតបទនិទ្ទេស (ទី១២ ទ្វាទសមនយ) ? abh.dt.12
អសង្គហិតេន សម្បយុត្តវិប្បយុត្តបទនិទ្ទេស (ទី១៣ តេរសមនយ) ? abh.dt.13
1)
សង្គ្រោះ មាន ៤ គឺ ក- ជាតិសង្គហៈ (សង្គ្រោះដោយជាតិ) តួយ៉ាងជាតិក្សត្រ ជាតិព្រាហ្មណ៍ ជាតិអ្នកជួញប្រែ ជាតិអ្នកគ្រួ ឬក៏ ធម៌ទាំង ៣ នេះ គឺ សម្មាវាចា សម្មាកម្មន្តោ សម្មាអាជីវោ សង្គ្រោះចូលក្នុងសីលក្ខន្ធ។ ខ- សញ្ជាតិសង្គហៈ (សង្គ្រោះរួមជាតិ) តួយ៉ាងជាតិអ្នកដែនកោសល ជាតិអ្នកដែនមគធៈ ឬក៏ ធម៌ទាំង ៣នេះ គឺ សម្មាវាយាមោ សម្មាសតិ សម្មាសមាធិ សង្គ្រោះចូលក្នុងសមាធិក្ខន្ធ។ គ- កិរិយាសង្គហៈ (សង្គ្រោះតាមអំពើដែលគេធ្វើរួចមកហើយ) តួយ៉ាងអ្នកជិះដំរី អ្នកជិះសេះ អ្នកជិះរថ ឬក៏ ធម៌ទាំង ២នេះគឺ សម្មាទិដ្ឋិ និងសម្មាសង្កប្បោ សង្គ្រោះចូលក្នុងបញ្ញាខន្ធ។ ឃ- គណនសង្គហៈ (សង្គ្រោះដោយការរាប់) តួយ៉ាងចក្ខាយតនៈ រាប់ជារូបក្ខន្ធជាដើម។ អដ្ឋកថា។
2)
បទ៣ គឺ ខន្ធ ធាតុ អាយតនៈ។
3)
បទ ៤ គឺអរូបក្ខន្ធទាំង ៤។ អដ្ឋកថា។
4)
ប្រែថា “ ការតែងតាំង, ការប្រកាស, ការតាំងទុក, ការដាក់ចុះ ”។
5)
ពីចក្ខុន្រ្ទិយ ទៅដល់សុខិន្រ្ទិយ ១០ នេះ ជាកាមាវចរ (ប្រព្រឹត្តទៅក្នុងកាម) ពីទុក្ខិន្រ្ទិយ ទៅដល់បញ្ញិន្រ្ទិយ ៩ នេះ ជាមិស្សកៈ (ច្រឡូកច្រឡំគ្នា) ឯឥន្រ្ទិយ ៣ ខាងចុង ជាលោកុត្តរៈ។
6)
សមាបត្តិ ៨ ជារូបាវចរ និងអរូបាវចរ គឺរូបជ្ឈាន ៤ អរូបជ្ឈាន ៤ ឈ្មោះថា វិមោក្ខ ព្រោះរួច​ស្រឡះចាកធម៌​ជាសត្រូវដល់សមាបត្តិទាំងនោះ។
7)
បុគ្គល​ប្រាថ្នានឹងចូលសមាបត្តិ មានកាល ២ គឺកាលគួរ ១ កាលមិនគួរ ១។ កាលដែល​កំពុង​ជម្រះសរីរៈ​ពីព្រលឹម និងកាលកំពុងធ្វើវត្ត ឈ្មោះថា កាលមិនគួរ កាលដែលជម្រះ​សរីរៈហើយ ធ្វើវត្តហើយ ចូលទៅអង្គុយក្នុងលំនៅហើយ មិនទាន់ដល់កាលទៅបិណ្ឌបាត​នៅឡើយ ក្នុងចន្លោះនេះ ឈ្មោះថា កាលគួរ។ មួយទៀត ភិក្ខុកំណត់កាលនឹង​ចេញទៅ​បិណ្ឌបាត ហើយកំពុងថ្វាយបង្គំចេតិយ កាលដែលភិក្ខុ មានភិក្ខុសង្ឃចោមរោម កំពុងឈរ​ក្នុងរោងសម្រាប់ធ្វើវិតក្កៈ កាលកំពុងទៅបិណ្ឌបាត កាលកំពុងត្រាច់ទៅក្នុងស្រុក កាលកំពុងឆាន់បបរ​ក្នុងអាសនសាលា និងកាលកំពុងធ្វើវត្ត ទាំងអស់នេះ ឈ្មោះថា កាលមិនគួរ កាលដែលមានឱកាសស្ងាត់​ក្នុងអាសនសាលា មិនទាន់ដល់ពេលភត្តកាល (ពេលឆាន់) នៅឡើយ ក្នុងចន្លោះនេះឯង ឈ្មោះថា កាលគួរ មួយទៀត កាលកំពុងឆាន់ភត្ត កាលកំពុង​ទៅកាន់វិហារ កាលកំពុងទុកដាក់បាត្រចីវរ វេលាថ្ងៃ កាលកំពុងធ្វើវត្ត និងកាល​កំពុងឲ្យបរិបុច្ឆា ទាំងអស់នេះ ឈ្មោះថា កាលមិនគួរ ដល់ការចូលសមាបត្តិទេ។ ឯពាក្យថា សម័យ ក៏មានន័យដូចគ្នានឹងកាលនេះដែរ។
8)
ឃើញច្បាស់នូវសង្ខារ ដោយ​វិបស្សនាបញ្ញា ឃើញចតុស្សច្ចធម៌ ដោយមគ្គប្បញ្ញា។
9)
បុគ្គលណា មានសទ្ធា មានវិបស្សនាក្លៀវក្លា កាលបើបុគ្គលនោះប្រារព្ធហើយ ទុកជាកំពុងដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី ទំពាស៊ីក្តី ឆាន់ ឬប្រើប្រាស់អ្វីក្តី គង់តែបានសម្រេចមគ្គផលដែរ ព្រោះបុគ្គលដែលរួចស្រឡះ​ដោយមគ្គវិមោក្ខ មិនចាំបាច់សម័យគួរ សម័យមិនគួរឡើយ។ អដ្ឋកថា។
10)
ទិដ្ឋិសញ្ញោជនៈ ១ សីលព្វតបរាមាសសញ្ញោជនៈ ១ វិចិកិច្ឆាសញ្ញោជនៈ ១។
11)
សញ្ញោជនៈ ៣ គឺ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១។
12)
គឺ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ កាមច្ឆន្ទៈ ១ ព្យាបាទៈ ១។
13)
គឺរូបរាគ ១ អរូបរាគ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ អដ្ឋកថា។
14)
សំដៅយកបុគ្គលមានជំងឺ ២ ពួកខាងដើម។
15)
សំដៅយកធម្មទេសនាដែលអនុញ្ញាតឲ្យសំដែងក្នុង ១ ខែ ៨ ដង។
16)
សំដៅយកភិក្ខុដែលឧបសម្ប័ទមិនទាន់ ៥ វស្សា ទុកជាមានអាយុ ៦០ ឆ្នាំ ក៏ដោយ ក៏ឈ្មោះថា ភិក្ខុថ្មី។ អដ្ឋកថា។
17)
ហៅថា រណសិរ្ស ក៏បាន។
km/tipitaka/book_083.txt · ពេលកែចុងក្រោយ: 2024/08/19 05:26 និពន្ឋដោយ Johann