-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៨៥ - Book 85
Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 08012021 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!
សូមថ្វាយបង្គំចំពោះព្រះសង្ឃ, ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់ នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 08012021
សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: sangham.net ឬប្រាប់ឧបាសិកា Norum នៅលើ sangham.net សូមអនុមោទនា!
A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៨៥ - Tipitaka Book 085, for change log on ati.eu see here: រាយការណ៍ ភាគ ០៨៥
គំរូ ឯកសារ ផ្សេងទៀត ៖
book_085.pdf
លេខសម្គាល់
លេខទំព៍រ
ទ. ១
ភាគទី ៨៥
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
(កថាវត្ថុ)
ទុតិយភាគ
(ទុតិយវគ្គ ទី២) | (តតិយវគ្គ ទី៣ | ចតុត្ថវគ្គ ទី៤ | បញ្ចមវគ្គ ទី៥ | ឆដ្ឋវគ្គោ ទី៦ | សត្តមវគ្គោ ទី៧ | អដ្ឋមវគ្គ ទី៨ | នវមវគ្គ ទី៩ | ទសមវគ្គ ទី១០
((១០) ១. បរូបហារកថា)
[១] (សកវាទីសួរថា) ការបពោ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានដែរឬ។ (បរវាទី ឆ្លើយថា) អើ។ រាគៈ កាមរាគៈ បរិយុដ្ឋានៈ គឺកាមរាគៈ សញ្ញោជនៈ គឺកាមរាគ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈ របស់ព្រះអរហន្ត មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២] រាគៈ កាមរាគៈ បរិយុដ្ឋានៈ គឺកាមរាគៈ សញ្ញោជនៈ គឺកាមរាគៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈ របស់ព្រះអរហន្ត មិនមានទេឬ។ អើ។ បើរាគៈ កាមរាគៈ បរិយុដ្ឋានៈ គឺកាមរាគៈ សញ្ញោជនៈ គឺកាមរាគៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈរបស់ព្រះអរហន្ត មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានទេ។
[៣] ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់បុថុជ្ជន មាន រាគៈ កាមរាគៈ បរិយុដ្ឋាន គឺកាមរាគៈ សញ្ញោជនៈ គឺកាមរាគៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈ របស់បុថុជ្ជននោះ មានដែរឬ។ អើ។ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មាន រាគៈ កាមរាគៈ បរិយុដ្ឋានៈ គឺកាមរាគៈ។ បេ។ កាមច្ឆន្ទនីវរណៈ របស់ព្រះអរហន្ត មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤] ការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មាន រាគៈ កាមរាគៈ បរិយុដ្ឋានៈ គឺកាមរាគៈ។ បេ។ កាមច្ឆន្ទនីវរណៈរបស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ការបញ្ចេញទឹកសុក្កៈមិនស្អាត របស់បុថុជ្ជន មាន រាគៈ កាមរាគៈ បរិយុដ្ឋានៈ គឺកាមរាគៈ។ បេ។ កាមច្ឆន្ទនីវរណៈរបស់បុថុជ្ជននោះ មិនមាទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥] ការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានដែរឬ។ អើ។ (ការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត) មានដោយអត្ថដូចម្តេច។ ទំនងជាទេវតា ជាពួកនៃមារ នាំយកការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត។
[៦] ទេវតា ជាពួកនៃមារ នាំយកការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តឬ។ អើ។ ការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ទេវតា ជាពួកនៃមារ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧] ការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ទេវតាជាពួកនៃមារ មិនមានទេឬ។ អើ។ បើការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ទេវតាជាពួកនៃមារ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរនិយាយថា ទេវតាជាពួកនៃមារ នាំយកការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តទេ។
[៨] ទេវតាជាពួកនៃមារ នាំយកការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តឬ។ អើ។ ទេវតាជាពួកនៃមារ នាំយកការបញ្ចេញទឹកសុក្កៈមិនស្អាតរបស់ខ្លួន នាំយកការចេញទឹកសុក្កៈមិនស្អាតរបស់ពួកជនដទៃ នាំយកការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៩] ទេវតាជាពួកនៃមារ មិននាំយកការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ខ្លួន មិននាំយកទឹកសុក្កៈរបស់អ្នកដទៃ មិននាំយកទឹកសុក្កៈរបស់ព្រះអរហន្តនោះទេឬ។ អើ។ បើទេវតាជាពួកនៃមារ មិននាំយកការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ខ្លួន មិននាំយកទឹកសុក្កៈ របស់ពួកជនដទៃ មិននាំយកទឹកសុក្កៈរបស់ព្រះអរហន្តនោះ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទេវតាជាពួកនៃមារ នាំយកការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ព្រះអរហន្តទេ។
[១០] ទេវតាជាពួកនៃមារ នាំយកការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ព្រះអរហន្តឬ។ អើ។ ទេវតាជាពួកនៃមារ នាំយកតាមរណ្តៅនៃរោមឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១១] ទេវតាជាពួកនៃមារ នាំយកការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ព្រះអរហន្តឬ។ អើ។ ព្រោះហេតុអ្វី។ ព្រោះទេវតា (មានគំនិតថា) យើងនឹងញុំាងអ្នកដទៃឲ្យកាន់យកមតិខុស។ ព្រះអរហន្តមានមតិខុសដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១២] មតិខុសរបស់ព្រះអរហន្ត មានដែទេ។ អើ។ មតិខុសរបស់ព្រះអរហន្ត ក្នុងព្រះសាស្តា មតិខុសក្នុងព្រះធម៌ មតិខុសក្នុងព្រះសង្ឃ មតិខុសក្នុងសិក្ខា មតិខុសក្នុងចំណែកខាងដើម មតិខុសក្នុងចំណែកខាងចុង មតិខុសក្នុងចំណែកខាងដើម និងខាងចុង មតិខុសក្នុងធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៣] មតិខុសរបស់ព្រះអរហន្ត មិនមានក្នុងព្រះសាស្តា មិនមានមតិខុសក្នុងព្រះធម៌ មិនមានមតិខុសក្នុងព្រះសង្ឃ មិនមានមតិខុសក្នុងសិក្ខា មិនមានមតិខុសក្នុងចំណែកខាងដើម មិនមានមតិខុសក្នុងចំណែកខាងចុង មិនមានមតិខុសក្នុងចំណែកខាងដើម និងខាងចុង មិនមានក្នុងព្រះធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យទេឬ។ អើ។ បើមតិខុស របស់ព្រះអរហន្ត មិនមានក្នុងព្រះសាស្តា។ បេ។ មិនមានមតិខុសក្នុងព្រះធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា មតិខុសរបស់ព្រះអរហន្ត មានទេ។
[១៤] មតិខុសរបស់បុថុជ្ជន មាន មតិខុសរបស់បុថុជ្ជននោះ ក្នុងព្រះសាស្តា។ បេ។ មតិខុសក្នុងព្រះធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មានដែរឬ។ អើ។ មតិខុសរបស់ព្រះអរហន្ត មាន មតិខុសរបស់ព្រះអរហន្តនោះ ក្នុងព្រះសាស្តា។ បេ។ មតិខុសក្នុងធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៥] មតិខុសរបស់ព្រះអរហន្ត មាន មតិខុសរបស់ព្រះអរហន្តនោះ មិនមានក្នុងព្រះសាស្តា។ បេ។ មិនមានមតិខុសក្នុងធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យឬ។ អើ។ មតិខុសរបស់បុថុជ្ជន មាន មតិខុសរបស់បុថុជ្ជននោះ មិនមានក្នុងព្រះសាស្តា។ បេ។ មិនមានមតិខុសក្នុងធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៦] ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានដែរឬ។ អើ។ ការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត ជាអានិសង្សនៃរបស់អ្វី។ ការបញេ្ចញទឹកសុក្កៈ របស់ព្រះអរហន្ត ជាអានិសង្សនៃបាយដែលស៊ី ទឹកដែលផឹក វត្ថុដែលទំពាស៊ី រសដែលលិទ្ធភ្លក្ស។ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត ជាអានិសង្សនៃបាយដែលស៊ី ទឹកដែលផឹក វត្ថុដែលទំពាស៊ី នឹងរសដែលលិទ្ធភ្លក្សដែរឬ។ អើ។ ពួកជនណាមួយ ស៊ី ផឹក ទំពាស៊ី លិទ្ធភ្លក្ស ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ជនទាំងអស់នោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៧] ពួកជនណាមួយស៊ី ផឹក ទំពាស៊ី លិទ្ធភ្លក្ស ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ជនទាំងអស់នោះ មានដែរឬ។ អើ។ ពួកទារក ស៊ី ផឹក ទំពាស៊ី លិទ្ធភ្លក្ស ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ទារក មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៨] ពួកបណ្ឌកៈ (មនុស្សខ្ទើយ) ស៊ី ផឹក ទំពាស៊ី លិទ្ធភ្លក្ស ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ពួកបណ្ឌកៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៩] ពួកទេវតាស៊ី ផឹក ទំពាស៊ី លិទ្ធភ្លក្ស ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ពួកទេវតា មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២០] ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ព្រះអរហន្ត ជាអានិសង្សនៃបាយដែលស៊ី ទឹកដែលផឹក វត្ថុដែលទំពាស៊ី រសដែលលិទ្ធភ្លក្សឬ។ អើ។ ទីនៅនៃទឹកសុក្កៈ របស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរនិយាយយ៉ាងនេះទេ។ បេ។
[២១] ឧច្ចារៈ និងបស្សាវៈ របស់ព្រះអរហន្ត ជាអានិសង្សនៃបាយដែលស៊ី ទឹកដែលផឹក វត្ថុដែលទំពាស៊ី រសដែលលិទ្ធភ្លក្ស ទីនៅនៃទឹកសុក្កៈរបស់ព្រះអរហន្តនោះ មានដែរឬ។ អើ។ ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ព្រះអរហន្ត ជាអានិសង្សនៃបាយដែលស៊ី ទឹកដែលផឹក វត្ថុដែលទំពាស៊ី រសដែលលិទ្ធភ្លក្ស ទីនៅនៃទឹកសុក្កៈរបស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២២] ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ព្រះអរហន្ត ជាអានិសង្សនៃបាយដែលស៊ី ទឹកដែលផឹក វត្ថុដែលទំពាស៊ី រសដែលលិទ្ធភ្លក្ស ទីនៅនៃទឹកសុក្កៈ របស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ឧច្ចារៈ និងបស្សាវៈរបស់ព្រះអរហន្ត ជាអានិសង្សនៃបាយដែលស៊ី ទឹកដែលផឹក វត្ថុដែលទំពាស៊ី រសដែលលិទ្ធភ្លក្ស ទីនៅនៃទឹកសុក្កៈរបស់ព្រះអរហន្តនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៣] ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ព្រះអរហន្ត គប្បីសេពមេថុនធម្ម គប្បីញុំាងមេថុនធម្មឲ្យកើតឡើង គប្បីនៅគ្រប់គ្រងនូវទីដេកដ៏ចង្អៀតដោយកូន គប្បីប្រដាប់នូវខ្លឹមចន្ទន៍ក្នុងដែនកាសិកៈ គប្បីទ្រទ្រង់នូវកម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប គប្បីត្រេកអរចំពោះមាស និងបា្រក់ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៤] ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់បុថុជ្ជន មាន បុថុជ្ជនគប្បីសេពមេថុនធម្ម គប្បីញុំាងមេថុនធម្មឲ្យកើតឡើង។ បេ។ គប្បីត្រេកអរចំពោះមាស និងបា្រក់ដែរឬ។ អើ។ ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ព្រះអរហន្ត មាន ព្រះអរហន្ត គប្បីសេពមេថុនធម្ម គប្បីញុំាងមេថុនធម្មឲ្យកើតឡើង។ បេ។ គប្បីត្រេកអរចំពោះមាស និងបា្រក់ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៥] ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ព្រះអរហន្ត មាន តែព្រះអរហន្ត មិនសេពមេថុនធម្ម មិនញុំាងមេថុនធម្មឲ្យកើតឡើងទេ។ បេ។ មិនត្រេកអរចំពោះមាស និងបា្រក់ទេឬ។ អើ។ ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់បុថុជ្ជន មាន តែបុថុជ្ជន មិនសេពមេថុនធម្ម មិនញុំាងមេថុនធម្មឲ្យកើតឡើង មិនគប្បីអាស្រ័យនូវទីដេកដ៏ចង្អៀតដោយកូន មិនប្រដាប់នូវខ្លឹមចន្ទន៍ក្នុងដែនកាសិកៈ មិនទ្រទ្រង់នូវកម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប មិនត្រេកអរចំពោះមាស និងបា្រក់ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៦] ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះអរហន្តលះបង់រាគៈ ផ្តាច់ផ្តិលឫសគល់ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀតឬ។ អើ។ បើព្រះអរហន្តលះបង់រាគៈ ផ្តាច់ផ្តិលឫសគល់ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀតហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ព្រះអរហន្តមានទេ។
[២៧] ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះអរហន្តលះទោសៈ។ បេ។ លះមោហៈ លះមានះ លះទិដ្ឋិ លះវិចិកិច្ឆា លះថីនៈ លះឧទ្ធច្ចៈ លះអហិរិកៈ។ បេ។ លះអនោត្តប្បៈ ផ្តាច់ផ្តិលឫសគល់ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀតឬ។ អើ។ បើព្រះអរហន្តលះអនោត្តប្បៈ ផ្តាច់ផ្តិលឫសគល់ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀតហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានទេ។
[២៨] ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះអរហន្តចម្រើនមគ្គ ដើម្បីលះរាគៈឬ។ អើ។ បើព្រះអរហន្ត ចម្រើនមគ្គ ដើម្បីលះរាគៈ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានទេ។
[២៩] ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះអរហន្តចម្រើនសតិប្បដ្ឋាន ដើម្បីលះរាគៈ។ បេ។ ចម្រើនសម្មប្បធាន ចម្រើនឥទ្ធិបាទ ចម្រើនឥន្ទ្រិយ ចម្រើនពលៈ។ បេ។ ចម្រើនពោជ្ឈង្គៈ ដើម្បីលះរាគៈឬ។ អើ។ បើព្រះអរហន្តចម្រើនពោជ្ឈង្គៈ ដើម្បីលះរាគៈ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានទេ។
[៣០] ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះអរហន្តចម្រើនមគ្គ ដើម្បីលះទោសៈ។ បេ។ ដើម្បីលះមោហៈ។ បេ។ ចម្រើនមគ្គ ដើម្បីលះអនោត្តប្បៈ។ បេ។ ចម្រើនពោជ្ឈង្គៈឬ។ អើ។ បើព្រះអរហន្តចម្រើនពោជ្ឈង្គៈ ដើម្បីលះអនោត្តប្បៈ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានទេ។
[៣១] ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានឬ។ អើ។ ក្រែងព្រះអរហន្ត បា្រសចាករាគៈ បា្រសចាកទោសៈ បា្រសចាកមោហៈ មានករណីយកិច្ចធើ្វហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនដល់ហើយ មានសញ្ញោជនៈក្នុងភពអស់ហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ មានសន្ទះបើកឡើងហើយ មានគូទម្លាយហើយ មានសសរខឿនដកឡើងហើយ មិនមានគន្លឹះទ្វារ ជាអរិយបុគ្គល មានទង់ដាក់ចុះហើយ មានភារៈដាក់ចុះហើយ មិនប្រកបដោយកិលេស មានជំនះឈ្នះល្អហើយ ព្រះអរហន្តនោះ កំណត់ដឹងនូវទុក្ខ លះនូវសមុទ័យ ធើ្វឲ្យជាក់ច្បាស់នូវនិរោធ ចម្រើនមគ្គ ត្រាស់ដឹងនូវអភិញេ្ញយ្យកិច្ច កំណត់ដឹងនូវបរិញេ្ញយ្យកិច្ច លះនូវបហាតព្វកិច្ច ចម្រើននូវភាវេតព្វកិច្ច ធើ្វឲ្យជាក់ច្បាស់នូវសច្ឆិកាតព្វកិច្ចឬ។ អើ។ បើព្រះអរហន្តបា្រសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មានករណីយកិច្ចធើ្វហើយ។ បេ។ ធ្វើឲ្យជាក់ច្បាស់នូវសច្ឆិកាតព្វកិច្ច ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានទេ។
[៣២] ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានឬ។ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន1) មាន ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តអ្នកឈ្លាសក្នុងធម៌ដទៃ2) មិនមានទេ។ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន មានឬ។ អើ។ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៣] ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ មិនមានទេឬ។ អើ។ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៤] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះរាគៈហើយ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មានឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ លះរាគៈហើយ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៥] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះទោសៈហើយ លះមោហៈហើយ។ បេ។ លះអនោត្តប្បៈហើយ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មានឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ លះអនោត្តប្បៈហើយ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៦] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន ចម្រើនមគ្គ ដើម្បីលះរាគៈ។ បេ។ ចម្រើនពោជ្ឈង្គៈ។ បេ។ ដើម្បីលះទោសៈ។ បេ។ ដើម្បីលះមោហៈ។ បេ។ ចម្រើនមគ្គ ដើម្បីលះអនោត្តប្បៈ។ បេ។ ចម្រើនពោជ្ឈង្គៈ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មានដែរឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ ចម្រើនពោជ្ឈង្គៈ ដើម្បីលះអនោត្តប្បៈ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៧] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន បា្រសចាករាគៈ បា្រសចាកទោសៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធើ្វឲ្យជាក់ច្បាស់ហើយ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មានដែរឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ បា្រសចាករាគៈ បា្រសចាកទោសៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធើ្វឲ្យជាក់ច្បាស់ហើយ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៨] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ បានលះរាគៈហើយ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មិនមានទេឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន បានលះរាគៈហើយ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៩] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ បានលះទោសៈហើយ លះមោហៈហើយ។ បេ។ លះអនោត្តប្បៈហើយ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន បានលះអនោត្តប្បៈហើយ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤០] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ ចម្រើនមគ្គៈ ដើម្បីលះរាគៈ។ បេ។ ចម្រើនពោជ្ឈង្គៈ។ បេ។ ដើម្បីលះទោសៈ។ បេ។ ដើម្បីលះមោហៈ។ បេ។ ចម្រើនមគ្គ ដើម្បីលះអនោត្តប្បៈ។ បេ។ ចម្រើនពោជ្ឈង្គៈ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន ចម្រើនពោជ្ឈង្គៈ ដើម្បីលះអនោត្តប្បៈ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤១] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ បា្រសចាករាគៈ បា្រសចាកទោសៈ បា្រសចាកមោហៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធើ្វឲ្យជាក់ច្បាស់ហើយ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន បា្រសចាករាគៈ បា្រសចាកទោសៈ បា្រសចាកមោហៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធើ្វឲ្យជាក់ច្បាស់ហើយ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤២] ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ជាបុថុជ្ជន បរិបូណ៌ដោយសីល មានសតិ និងសម្បជញ្ញៈ ចុះស៊ប់កាន់កិរិយាដេកលក់ អសុចិរបស់ភិក្ខុទាំងនោះ មិនឃ្លាតចេញទេ ម្នាលភិក្ខុទាំងឡាយ ពួកឥសី ជាខាងក្រៅណា បា្រសចាករាគៈ ក្នុងកាមទាំងឡាយ អសុចិរបស់ឥសីទាំងនោះ មិនឃ្លាតចេញទេ អសុចិរបស់ព្រះអរហន្ត គប្បីឃ្លាតចេញ ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ រមែងមិនមាន មិនមែនជាឱកាសទេ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានទេ។
[៤៣] អ្នកមិនគប្បីពោលថា ការញុំាងបុគ្គលដទៃឲ្យនាំមក របស់ព្រះអរហន្ត មានឬ។ អើ។ ក្រែងពួកជនដទៃ គប្បីនាំមកនូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ច័យ និងភេសជ្ជបរិក្ខារ ដើម្បីព្រះអរហន្តដែរឬ។ អើ។ បើពួកជនដទៃ គប្បីនាំមកនូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ច័យ និងភេសជ្ជបរិក្ខារ ដើម្បីព្រះអរហន្ត ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគប្បីពោលថា ការញុំាងបុគ្គលដទៃឲ្យនាំមក របស់ព្រះអរហន្ត មានដែរ។
[៤៤] ពួកជនដទៃ គប្បីនាំមកនូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ច័យ និងភេសជ្ជបរិក្ខារ ដើម្បីព្រះអរហន្តដែរឬ។ ការញុំាងបុគ្គលដទៃឲ្យនាំមក របស់ព្រះអរហន្ត មានដែរឬ។ អើ។ ពួកជនដទៃគប្បីនាំមកនូវសោតាបត្តិផលក្តី សកទាគាមិផលក្តី អនាគាមិផលក្តី អរហត្តផលក្តី ដើម្បីព្រះអរហន្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ បរូបហារកថា។
((១១) ២. អញ្ញាណកថា)
[៤៥] ការមិនដឹង របស់ព្រះអរហន្ត មានដែរឬ។ អើ។ អវិជ្ជា ឱឃៈគឺអវិជ្ជា យោគៈគឺអវិជ្ជា អនុស័យគឺអវិជ្ជា បរិយុដ្ឋានៈគឺអវិជ្ជា សញ្ញោជនៈគឺអវិជ្ជា នីវរណៈគឺអវិជ្ជា របស់ព្រះអរហន្ត មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៦] អវិជ្ជា ឱឃៈគឺអវិជ្ជា យោគៈគឺអវិជ្ជា អនុស័យគឺអវិជ្ជា បរិយុដ្ឋានៈគឺអវិជ្ជា សញ្ញោជនៈគឺអវិជ្ជា នីវរណៈគឺអវិជ្ជា របស់ព្រះអរហន្ត មិនមានទេឬ។ អើ។ បើអវិជ្ជា ឱឃៈគឺអវិជ្ជា យោគៈគឺអវិជ្ជា អនុស័យគឺអវិជ្ជា បរិយុដ្ឋានៈគឺអវិជ្ជា សញ្ញោជនៈគឺអវិជ្ជា នីវរណៈគឺអវិជ្ជា របស់ព្រះអរហន្ត មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការមិនដឹង របស់ព្រះអរហន្ត មានទេ។
[៤៧] ការមិនដឹង របស់បុថុជ្ជន មាន អវិជ្ជា ឱឃៈគឺអវិជ្ជា យោគៈគឺអវិជ្ជា អនុស័យគឺអវិជ្ជា បរិយុដ្ឋានៈគឺអវិជ្ជា សញ្ញោជនៈគឺអវិជ្ជា នីវរណៈគឺអវិជ្ជា របស់បុថុជ្ជននោះ មានដែរឬ។ អើ។ ការមិនដឹងរបស់ព្រះអរហន្ត មាន អវិជ្ជា ឱឃៈគឺអវិជ្ជា យោគៈគឺអវិជ្ជា អនុស័យគឺអវិជ្ជា បរិយុដ្ឋានៈគឺអវិជ្ជា សញ្ញោជនៈគឺអវិជ្ជា នីវរណៈគឺអវិជ្ជា របស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៨] ការមិនដឹង របស់ព្រះអរហន្ត មាន អវិជ្ជា ឱឃៈគឺអវិជ្ជា យោគៈគឺអវិជ្ជា អនុស័យគឺអវិជ្ជា បរិយុដ្ឋានៈគឺអវិជ្ជា សញ្ញោជនៈគឺអវិជ្ជា នីវរណៈគឺអវិជ្ជា របស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ការមិនដឹងរបស់បុថុជ្ជន មាន អវិជ្ជា ឱឃៈគឺអវិជ្ជា យោគៈគឺអវិជ្ជា អនុស័យគឺអវិជ្ជា បុរិយុដ្ឋានៈគឺអវិជ្ជា សញ្ញោជនៈគឺអវិជ្ជា នីវរណៈគឺអវិជ្ជា របស់បុថុជ្ជនៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៩] ការមិនដឹងរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ព្រះអរហន្ត ដែលការមិនដឹងគ្របសង្កត់ គប្បីសម្លាប់សត្វ គប្បីកាន់យកទ្រព្យដែលគេមិនឲ្យ គប្បីពោលពាក្យកុហក គប្បីពោលពាក្យញុះញង់ គប្បីពោលពាក្យអាក្រក់ គប្បីពោលពាក្យឥតប្រយោជន៍ គប្បីកាត់ទី-ត គប្បីពួនចាំឆក់ គប្បីប្លន់តែផ្ទះមួយ គប្បីឈរស្កាត់ត្រង់ផ្លូវ គប្បីគប់រកប្រពន្ធបុគ្គលដទៃ គប្បីសម្លាប់អ្នកស្រុក គប្បីសម្លាប់អ្នកនិគមឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥០] ការមិនដឹងរបស់បុថុជ្ជនៈ មាន បុថុជ្ជនៈ ដែលការមិនដឹង គ្របសង្កត់ គប្បីសម្លាប់សត្វ គប្បីកាន់យកទ្រព្យដែលគេមិនឲ្យ។ បេ។ គប្បីសម្លាប់អ្នកស្រុក គប្បីសម្លាប់អ្នកនិគមឬ។ អើ។ ការមិនដឹងរបស់ព្រះអរហន្ត មាន ព្រះអរហន្ត ដែលការមិនដឹងគ្របសង្កត់ គប្បីសម្លាប់សត្វ គប្បីកាន់យកទ្រព្យដែលគេមិនឲ្យ។ បេ។ គប្បីសម្លាប់អ្នកស្រុក គប្បីសម្លាប់អ្នកនិគមឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥១] ការមិនដឹងរបស់ព្រះអរហន្ត មាន ប៉ុនែ្តព្រះអរហន្ត ដែលការមិនដឹង គ្របសង្កត់ មិនគប្បីសម្លាប់សត្វ មិនគប្បីកាន់យកទ្រព្យដែលគេមិនឲ្យ។ បេ។ មិនគប្បីសម្លាប់អ្នកស្រុក មិនគប្បីសម្លាប់អ្នកនិគមទេឬ។ អើ។ ការមិនដឹងរបស់បុថុជ្ជន មាន ប៉ុនែ្តបុថុជ្ជន ដែលការមិនដឹងគ្របសង្កត់ មិនគប្បីសម្លាប់សត្វ មិនគប្បីកាន់យកទ្រព្យដែលគេមិនឲ្យ។ បេ។ មិនគប្បីសម្លាប់អ្នកស្រុក មិនគប្បីសម្លាប់អ្នកនិគមទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥២] ការមិនដឹងរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ការមិនដឹងរបស់ព្រះអរហន្ត ក្នុងព្រះសាស្តា មិនដឹងក្នុងព្រះធម៌ មិនដឹងក្នុងព្រះសង្ឃ មិនដឹងក្នុងសិក្ខា មិនដឹងក្នុងចំណែកខាងដើម មិនដឹងក្នុងចំណែកខាងចុង មិនដឹងក្នុងចំណែកខាងដើម និងចំណែកខាងចុង មិនដឹងក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៣] ការមិនដឹង របស់ព្រះអរហន្ត ក្នុងព្រះសាស្តា ការមិនដឹងក្នុងព្រះធម៌ មិនដឹងក្នុងព្រះសង្ឃ មិនដឹងក្នុងសិក្ខា មិនដឹងក្នុងចំណែកខាងដើម មិនដឹងក្នុងចំណែកខាងចុង មិនដឹងក្នុងចំណែកខាងដើម និងចំណែកខាងចុង មិនដឹងក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មិនមានទេឬ។ អើ។ បើការមិនដឹង របស់ព្រះអរហន្ត ក្នុងព្រះសាស្តា មិនដឹងក្នុងព្រះធម៌ មិនដឹងក្នុងព្រះសង្ឃ។ បេ។ មិនដឹងក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការមិនដឹងរបស់ព្រះអរហន្ត មានទេ។
[៥៤] ការមិនដឹង របស់បុថុជ្ជន មាន ការមិនដឹងរបស់បុថុជ្ជននោះ ក្នុងព្រះសាស្តា មិនដឹងក្នុងព្រះធម៌ មិនដឹងក្នុងព្រះសង្ឃ។ បេ។ មិនដឹងក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មានដែរឬ។ អើ។ ការមិនដឹងរបស់ព្រះអរហន្ត មាន ការមិនដឹងរបស់ព្រះអរហន្តនោះ ក្នុងព្រះសាស្តា មិនដឹងក្នុងព្រះធម៌ មិនដឹងក្នុងព្រះសង្ឃ។ បេ។ មិនដឹងក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៥] ការមិនដឹងរបស់ព្រះអរហន្ត មាន ការមិនដឹងរបស់ព្រះអរហន្តនោះ ក្នុងព្រះសាស្តា មិនដឹងក្នុងព្រះធម៌ មិនដឹងក្នុងព្រះសង្ឃ។ បេ។ មិនដឹងក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មិនមានទេឬ។ អើ។ ការមិនដឹងរបស់បុថុជ្ជន មាន ការមិនដឹងរបស់បុថុជ្ជននោះ ក្នុងព្រះសាស្តា មិនដឹងក្នុងព្រះធម៌ មិនដឹងក្នុងព្រះសង្ឃ។ បេ។ មិនដឹងក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៦] ការមិនដឹងរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះអរហន្ត លះរាគៈ ផ្តាច់ផ្តិលឫសគល់ ធើ្វឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធើ្វមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀតឬ។ អើ។ បើព្រះអរហន្ត លះរាគៈ ផ្តាច់ផ្តិលឫសគល់ ធើ្វឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធើ្វមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការមិនដឹងរបស់ព្រះអរហន្ត មានទេ។ បេ។ ក្រែងព្រះអរហន្ត លះទោសៈ។ បេ។ លះមោហៈ។ បេ។ លះអនោត្តប្បៈ ផ្តាច់ផ្តិលឫសគល់ ធើ្វឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធើ្វមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀតឬ។ អើ។ បើព្រះអរហន្ត លះអនោត្តប្បៈ ផ្តាច់ផ្តិលឫសគល់ ធើ្វឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធើ្វមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការមិនដឹងរបស់ព្រះអរហន្ត មានទេ។
[៥៧] ការមិនដឹងរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះអរហន្ត ចម្រើនមគ្គៈ ដើម្បីលះរាគៈ។ បេ។ ចម្រើនពោជ្ឈង្គៈឬ។ អើ។ បើព្រះអរហន្ត ចម្រើនពោជ្ឈង្គៈ ដើម្បីលះរាគៈ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការមិនដឹងរបស់ព្រះអរហន្ត មានទេ។
[៥៨] ការមិនដឹងរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះអរហន្ត ចម្រើនមគ្គៈ ដើម្បីលះទោសៈ។ បេ។ ចម្រើនមគ្គៈ ដើម្បីលះអនោត្តប្បៈ។ បេ។ ចម្រើនពោជ្ឈង្គៈឬ។ អើ។ បើព្រះអរហន្ត ចម្រើនពោជ្ឈង្គៈ ដើម្បីលះអនោត្តប្បៈ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការមិនដឹងរបស់ព្រះអរហន្ត មានទេ។
[៥៩] ការមិនដឹងរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះអរហន្ត បា្រសចាករាគៈ បា្រសចាកទោសៈ បា្រសចាកមោហៈ។ បេ។ សច្ឆិកាតព្វកិច្ច (កិច្ចដែលគួរធើ្វឲ្យជាក់ច្បាស់) លោកធើ្វឲ្យជាក់ច្បាស់ហើយឬ។ អើ។ បើព្រះអរហន្ត បា្រសចាករាគៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធើ្វឲ្យជាក់ច្បាស់ហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការមិនដឹងរបស់ព្រះអរហន្ត មានទេ។
[៦០] ការមិនដឹងរបស់ព្រះអរហន្ត មានដែរឬ។ ការមិនដឹងរបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន មាន ការមិនដឹងរបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ មិនមានទេ។ ការមិនដឹងរបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន មានដែរឬ។ អើ។ ការមិនដឹងរបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦១] ការមិនដឹងរបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ មិនមានទេឬ។ អើ។ ការមិនដឹងរបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦២] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះរាគៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មានដែរឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ លះរាគៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៣] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះទោសៈ លះមោហៈ។ បេ។ លះអនោត្តប្បៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មានដែរឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ លះអនោត្តប្បៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៤] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន ចម្រើនមគ្គៈ ដើម្បីលះរាគៈ។ បេ។ ចម្រើនពោជ្ឈង្គៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មានដែរឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ ចម្រើនពោជ្ឈង្គៈ ដើម្បីលះរាគៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៥] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន ចម្រើនមគ្គដើម្បីលះទោសៈ។ បេ។ ចម្រើនមគ្គ ដើម្បីលះអនោត្តប្បៈ។ បេ។ ចម្រើនពោជ្ឈង្គៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មានដែរឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ ចម្រើនពោជ្ឈង្គៈ ដើម្បីលះអនោត្តប្បៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៦] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន បា្រសចាករាគៈ បា្រសចាកទោសៈ បា្រសចាកមោហៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធើ្វឲ្យជាក់ច្បាស់ហើយ ការមិនដឹងរបស់ព្រះអរហន្តនោះ មានដែរឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ បា្រសចាករាគៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធើ្វឲ្យជាក់ច្បាស់ហើយ ការមិនដឹងរបស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៧] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ លះរាគៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះរាគៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៨] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ លះរាគៈ។ បេ។ លះអនោត្តប្បៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះអនោត្តប្បៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៩] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ ចម្រើនមគ្គ ដើម្បីលះរាគៈ។ បេ។ ចម្រើនពោជ្ឈង្គៈ។ បេ។ ចម្រើនមគ្គ ដើម្បីលះអនោត្តប្បៈ។ បេ។ ចម្រើនពោជ្ឈង្គៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន ចម្រើនពោជ្ឈង្គៈ ដើម្បីលះអនោត្តប្បៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧០] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ បា្រសចាករាគៈ បា្រសចាកទោសៈ បា្រសចាកមោហៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធើ្វឲ្យជាក់ច្បាស់ហើយ ការមិនដឹងរបស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន បា្រសចាករាគៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធើ្វឲ្យជាក់ច្បាស់ហើយ ការមិនដឹងរបស់ព្រះអរហន្តនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧១] ការមិនដឹងរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ របស់បុគ្គល កាលដឹង កាលឃើញ មិនពោលនូវការអស់ទៅនៃអាសវៈ របស់បុគ្គល កាលមិនដឹង មិនពោលនូវការអស់ទៅនៃអាសវៈ របស់បុគ្គល កាលមិនឃើញទេ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈរបស់បុគ្គលកាលដឹងដូចម្តេច កាលឃើញដូចម្តេច (ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹង កាលឃើញយ៉ាងនេះថា) រូបដូច្នេះ ការកើតឡើងនៃរូបដូច្នេះ សេចក្តីវិនាសទៅនៃរូបដូច្នេះ វេទនាដូច្នេះ។ បេ។ សញ្ញាដូច្នេះ។ បេ។ សង្ខាទាំងឡាយដូច្នេះ។ បេ។ វិញ្ញាណដូច្នេះ ការកើតឡើងនៃវិញ្ញាណដូច្នេះ ការវិនាសទៅនៃវិញ្ញាណដូច្នេះ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះ ដូច្នេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា ការមិនដឹងរបស់ព្រះអរហន្ត មានទេ។
[៧២] ការមិនដឹងរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈរបស់បុគ្គលកាលដឹង កាលឃើញ មិនពោលនូវការអស់ទៅនៃអាសវៈរបស់បុគ្គល កាលមិនដឹង មិនពោលនូវការអស់ទៅនៃអាសវៈរបស់បុគ្គល កាលមិនឃើញទេ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹងដូចម្តេច កាលឃើញដូចម្តេច ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹង កាលឃើញថា នេះជាទុក្ខ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹងថា នេះជាទុក្ខសមុទ័យ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹង កាលឃើញថា នេះជាទុក្ខនិរោធ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹង កាលឃើញថា នេះជាទុក្ខនិរោធគាមិនីបដិបទា ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា ការមិនដឹងរបស់ព្រះអរហន្ត មានទេ។
[៧៣] ការមិនដឹងរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនដឹងច្បាស់ មិនកំណត់ដឹង មិនបន្ទោបង់ មិនលះបង់ នូវធម៌ទាំងពួង មិនគួរដើម្បីអស់ទៅនៃទុក្ខ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលដឹងច្បាស់ កំណត់ដឹង បន្ទោបង់ លះបង់នូវធម៌ទាំងពួង គួរដើម្បីអស់ទៅនៃទុក្ខ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា ការមិនដឹងរបស់ព្រះអរហន្ត មានទេ។
[៧៤] ការមិនដឹងរបស់ព្រះអរហន្ត មានឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
ធម៌ ៣ យ៉ាងគឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ ណាមួយ ដែលព្រះសោតាបន្នបុគ្គលនោះ បានលះបង់ហើយ ជាមួយនឹងទស្សនសម្ប័ទ គឺសោតាបត្តិមគ្គ ម្យ៉ាងទៀត សោតាបន្នបុគ្គល បានរួចស្រឡះ ចាកអបាយទាំង ៤ ហើយ មិនគួរធើ្វនូវឋានៈដ៏អាក្រក់ ៦ យ៉ាង គឺអនន្តរិយកម្ម ៥ និងកិរិយាងាកចិត្តទៅកាន់សាសនាដទៃ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា ការមិនដឹងរបស់ព្រះអរហន្ត មានទេ។
[៧៥] ការមិនដឹងរបស់ព្រះអរហន្ត មានឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា អរិយសាវ័កមានធម្មចក្ខុ បា្រសចាកធូលី បា្រសចាកមន្ទិល កើតឡើងថា ធម្មជាតណាមួយ កើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅជាធម្មតា ម្នាលភិក្ខុទាំងឡាយ (ក្នុងសម័យនោះ) អរិយសាវ័ក លះបង់នូវសញ្ញោជនៈ ៣ យ៉ាងគឺ សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ជាមួយនឹងការកើតឡើងនៃទស្សនៈ គឺសោតាបត្តិមគ្គ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា ការមិនដឹងរបស់ព្រះអរហន្ត មានទេ។
[៧៦] អ្នកមិនគប្បីពោលថា ការមិនដឹងរបស់ព្រះអរហន្ត មានឬ។ អើ។ ក្រែងព្រះអរហន្ត មិនគប្បីដឹងនូវនាម និងគោត្ត របស់ស្រ្តី និងបុរស មិនគប្បីដឹងនូវផ្លូវ និងមិនមែនផ្លូវ មិនគប្បីដឹងនូវឈ្មោះនៃស្មៅ ឈើតូច និងឈើធំឬ។ អើ។ បើព្រះអរហន្ត មិនគប្បីដឹងនូវនាម និងគោត្ត របស់ស្រ្តី និងបុរស មិនគប្បីដឹងនូវផ្លូវ និងមិនមែនផ្លូវ មិនគប្បីដឹងនូវឈ្មោះនៃស្មៅ ឈើតូច និងឈើធំ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគប្បីពោលថា ការមិនដឹងរបស់ព្រះអរហន្ត មាន។ ព្រះអរហន្ត មិនគប្បីដឹងនូវនាម និងគោត្ត នៃស្រ្តី និងបុរស មិនគប្បីដឹងនូវផ្លូវ និងមិនមែនផ្លូវ មិនគប្បីដឹងនូវឈ្មោះនៃស្មៅ ឈើតូច និងឈើធំ ព្រោះហេតុនោះ ការមិនដឹងរបស់ព្រះអរហន្ត មានឬ។ អើ។ ព្រះអរហន្ត មិនគប្បីដឹងនូវសោតាបត្តិផលក្តី នូវសកទាគាមិផលក្តី នូវអនាគាមិផលក្តី នូវអរហត្តផលក្តីទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ អញ្ញាណកថា។
((១២) ៣. កង្ខាកថា)
[៧៧] កង្ខា (ការងឿងឆ្ងល់) របស់ព្រះអរហន្ត មានឬ។ អើ។ វិចិកិច្ឆា បរិយុដ្ឋានៈគឺវិចិកិច្ឆា សញ្ញោជនៈគឺវិចិកិច្ឆា នីវរណៈគឺវិចិកិច្ឆា របស់ព្រះអរហន្ត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៨] វិចិកិច្ឆា បរិយុដ្ឋានៈគឺវិចិកិច្ឆា សញ្ញោជនៈគឺវិចិកិច្ឆា នីវរណៈគឺវិចិកិច្ឆា របស់ព្រះអរហន្ត មិនមានទេឬ។ អើ។ បើវិចិកិច្ឆា បរិយុដ្ឋានៈគឺវិចិកិច្ឆា សញ្ញោជនៈគឺវិចិកិច្ឆា នីវរណៈគឺវិចិកិច្ឆា របស់ព្រះអរហន្ត មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កង្ខា របស់ព្រះអរហន្ត មានទេ។
[៧៩] (កង្ខា របស់បុថុជ្ជន មាន វិចិកិច្ឆា បរិយុដ្ឋានៈគឺវិចិកិច្ឆា សញ្ញោជនៈគឺវិចិកិច្ឆា នីវរណៈគឺវិចិកិច្ឆា របស់បុថុជ្ជននោះ មានដែរឬ។ អើ។ កង្ខា របស់ព្រះអរហន្ត មាន វិចិកិច្ឆា បរិយុដ្ឋានៈគឺវិចិកិច្ឆា សញ្ញោជនៈគឺវិចិកិច្ឆា នីវរណៈគឺវិចិកិច្ឆា របស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨០] កង្ខា របស់ព្រះអរហន្ត មាន វិចិកិច្ឆា បរិយុដ្ឋានៈគឺវិចិកិច្ឆា សញ្ញោជនៈគឺវិចិកិច្ឆា នីវរណៈគឺវិចិកិច្ឆា របស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ កង្ខា របស់បុថុជ្ជន មាន វិចិកិច្ឆា បរិយុដ្ឋានៈគឺវិចិកិច្ឆា សញ្ញោជនៈគឺវិចិកិច្ឆា នីវរណៈគឺវិចិកិច្ឆា របស់បុថុជ្ជននោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨១] កង្ខា របស់ព្រះអរហន្ត មានឬ។ អើ។ កង្ខា របស់ព្រះអរហន្ត ក្នុងព្រះសាស្តា កង្ខាក្នុងព្រះធម៌ កង្ខាក្នុងព្រះសង្ឃ កង្ខាក្នុងសិក្ខា កង្ខាក្នុងខន្ធជាចំណែកខាងដើម កង្ខាក្នុងខន្ធជាចំណែកខាងចុង កង្ខាក្នុងខន្ធជាចំណែកខាងដើម និងចំណែកខាងចុង កង្ខាក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨២] កង្ខា របស់ព្រះអរហន្ត ក្នុងព្រះសាស្តា កង្ខាក្នុងព្រះធម៌ កង្ខាក្នុងព្រះសង្ឃ។ បេ។ កង្ខាក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មិនមានទេឬ។ អើ។ បើកង្ខា របស់ព្រះអរហន្តក្នុងព្រះសាស្តា កង្ខាក្នុងព្រះធម៌។ បេ។ កង្ខាក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កង្ខា របស់ព្រះអរហន្ត មានទេ។
[៨៣] កង្ខា របស់បុថុជ្ជន មាន កង្ខា របស់បុថុជ្ជននោះ ក្នុងព្រះសាស្តា កង្ខាក្នុងព្រះធម៌។ បេ។ កង្ខាក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មានឬ។ អើ។ កង្ខារបស់ព្រះអរហន្ត មាន កង្ខា របស់ព្រះអរហន្តនោះ ក្នុងព្រះសាស្តា កង្ខាក្នុងព្រះធម៌។ បេ។ កង្ខាក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៤] កង្ខារបស់ព្រះអរហន្ត មាន កង្ខារបស់ព្រះអរហន្តនោះ ក្នុងព្រះសាស្តា កង្ខាក្នុងព្រះធម៌។ បេ។ កង្ខាក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មិនមានទេឬ។ អើ។ កង្ខារបស់បុថុជ្ជន មាន កង្ខារបស់បុថុជ្ជននោះ ក្នុងព្រះសាស្តា កង្ខាក្នុងព្រះធម៌។ បេ។ កង្ខាក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៥] កង្ខារបស់ព្រះអរហន្ត មានឬ។ អើ។ ក្រែងព្រះអរហន្ត លះរាគៈ ផ្តាច់ផ្តិលឫសគល់ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀតឬ។ អើ។ បើព្រះអរហន្តលះរាគៈ ផ្តាច់ផ្តិលឫសគល់ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀតហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កង្ខារបស់ព្រះអរហន្ត មានទេ។
[៨៦] កង្ខារបស់ព្រះអរហន្ត មានឬ។ អើ។ ក្រែងព្រះអរហន្ត លះរាគៈ។ បេ។ លះទោសៈ។ បេ។ លះមោហៈ។ លះអនោត្តប្បៈ។ បេ។ ចម្រើនមគ្គ ដើម្បីលះរាគៈ។ បេ។ ចម្រើនពោជ្ឈង្គៈ។ បេ។ ដើម្បីលះទោសៈ។ បេ។ ចម្រើនមគ្គ ដើម្បីលះអន្តោត្តប្បៈ។ បេ។ ចម្រើនពោជ្ឈង្គៈ។ បេ។ ក្រែងព្រះអរហន្ត បា្រសចាករាគៈ បា្រសចាកទោសៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធ្វើឲ្យជាក់ច្បាស់ហើយឬ។ អើ។ បើព្រះអរហន្ត បា្រសចាករាគៈ បា្រសចាកទោសៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធ្វើឲ្យជាក់ច្បាស់ហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កង្ខារបស់ព្រះអរហន្ត មានទេ។
[៨៧] កង្ខារបស់ព្រះអរហន្ត មានឬ។ កង្ខារបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន មាន កង្ខារបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ មិនមានទេ។ កង្ខារបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន មានឬ។ អើ។ កង្ខារបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៨] កង្ខារបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ មិនមានទេឬ។ អើ។ កង្ខារបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៩] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះបង់រាគៈ កង្ខារបស់ព្រះអរហន្តនោះ មានដែរឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ លះបង់រាគៈ កង្ខារបស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៩០] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះបង់ទោសៈ។ បេ។ លះបង់មោហៈ។ បេ។ លះបង់អនោត្តប្បៈ។ បេ។ ចម្រើនមគ្គ ដើម្បីលះរាគៈ។ បេ។ ចម្រើនពោជ្ឈង្គៈ។ បេ។ ដើម្បីលះទោសៈ។ បេ។ ចម្រើនមគ្គ ដើម្បីលះអនោត្តប្បៈ។ បេ។ ចម្រើនពោជ្ឈង្គៈ។ បេ។
[៩១] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន បា្រសចាករាគៈ បា្រសចាកទោសៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធ្វើឲ្យជាក់ច្បាស់ហើយ កង្ខារបស់ព្រះអរហន្តនោះ មានដែរឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ បា្រសចាករាគៈ បា្រសចាកទោសៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធ្វើឲ្យជាក់ច្បាស់ហើយ កង្ខារបស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៩២] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ លះរាគៈ កង្ខារបស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះរាគៈ កង្ខារបស់ព្រះអរហន្តនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៩៣] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ លះទោសៈ។ បេ។ លះមោហៈ។ បេ។ លះអនោត្តប្បៈ។ បេ។ ចម្រើនមគ្គ ដើម្បីលះរាគៈ។ បេ។ ចម្រើនពោជ្ឈង្គៈ។ បេ។ ដើម្បីលះទោសៈ។ បេ។ ចម្រើនមគ្គ ដើម្បីលះអនោត្តប្បៈ។ បេ។ ចម្រើនពោជ្ឈង្គៈ។ បេ។
[៩៤] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ បា្រសចាករាគៈ បា្រសចាកទោសៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធ្វើឲ្យជាក់ច្បាស់ហើយ កង្ខារបស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន បា្រសចាករាគៈ បា្រសចាកទោសៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធ្វើឲ្យជាក់ច្បាស់ហើយ កង្ខារបស់ព្រះអរហន្តនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៩៥] កង្ខារបស់ព្រះអរហន្ត មានឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិកក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ របស់បុគ្គល កាលដឹង កាលឃើញ មិនពោលនូវការអស់ទៅនៃអាសវៈ របស់បុគ្គល កាលមិនដឹង មិនពោលនូវការអស់ទៅនៃអាសវៈរបស់បុគ្គល កាលមិនឃើញទេ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹងដូចមេ្តច កាលឃើញដូចមេ្តច (ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹង កាលឃើញថា) រូបដូច្នេះ។ បេ។ ការវិនាសទៅនៃវិញ្ញាណដូច្នេះ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា កង្ខារបស់ព្រះអរហន្ត មានទេ។
[៩៦] កង្ខារបស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹង កាលឃើញ មិនពោលនូវការអស់ទៅនៃអាសវៈរបស់បុគ្គល កាលមិនដឹង មិនពោលនូវការអស់ទៅនៃអាសវៈរបស់បុគ្គល កាលមិនឃើញទេ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹងដូចមេ្តច កាលឃើញដូចមេ្តច ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹង កាលឃើញថា នេះជាទុក្ខ។ បេ។ ថា នេះជាសេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ទីរលត់ទុក្ខ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា កង្ខារបស់ព្រះអរហន្ត មានទេ។
[៩៧] កង្ខារបស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនដឹងច្បាស់ កាលមិនកំណត់ដឹង កាលមិនបន្ទោបង់ កាលមិនលះបង់ នូវធម៌ទាំងពួង មិនគួរដើម្បីអស់ទៅនៃទុក្ខទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កាលកំណត់ដឹង កាលបន្ទោបង់ កាលលះបង់ នូវធម៌ទាំងពួង ទើបគួរដើម្បីអស់ទៅនៃទុក្ខ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា កង្ខារបស់ព្រះអរហន្ត មានទេ។
[៩៨] កង្ខារបស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា (សោតាបន្នបុគ្គលនោះ បានលះបង់ហើយ) ជាមួយនឹងទស្សនសម្ប័ទ។ បេ។ មិនគួរធ្វើនូវឋានៈដ៏អាក្រក់ ៦ យ៉ាង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា កង្ខារបស់ព្រះអរហន្ត មានទេ។
[៩៩] កង្ខារបស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា អរិយសាវ័ក មានធម្មចក្ខុ បា្រសចាកធូលី បា្រសចាកមន្ទិល កើតឡើងថា ធម្មជាតណាមួយ កើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា ម្នាលភិក្ខុទាំងឡាយ (សម័យនោះ) អរិយសាវ័ក បានលះបង់សញ្ញោជនៈ ៣ យ៉ាង គឺសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ជាមួយនឹងការកើតឡើងនៃទស្សនៈ គឺសោតាបត្តិមគ្គ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា កង្ខារបស់ព្រះអរហន្ត មានទេ។
[១០០] កង្ខារបស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
ធម៌3) ទាំងឡាយ រមែងបា្រកដ ដល់ព្រះខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាមញុំាងកិលេសឲ្យក្តៅ អ្នកដុតបង់នូវកិលេស ក្នុងកាលណា កង្ខា (ការងឿងឆ្ងល់) ទាំងពួង របស់ព្រះខីណាសវព្រាហ្មណ៍នោះ ក៏រម្ងាប់អស់ទៅក្នុងកាលនោះ ព្រោះថា ព្រះខីណាសវព្រាហ្មណ៍នោះ ដឹងច្បាស់នូវធម៌ ព្រមទាំងហេតុ ធម៌ទាំងឡាយ បា្រកដដល់ព្រះខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាមញុំាងកិលេសឲ្យក្តៅ អ្នកដុតបង់នូវកិលេស ក្នុងកាលណា កង្ខាទាំងពួង របស់ព្រះខីណាសវព្រាហ្មណ៍នោះ តែងរម្ងាប់អស់ទៅ ក្នុងកាលនោះ ព្រោះថាព្រះខីណាសវព្រាហ្មណ៍នោះ បានដឹងច្បាស់នូវព្រះនិព្វាន ជាទីអស់ទៅនៃបច្ច័យ ធម៌ទាំងឡាយ បា្រកដដល់ព្រះខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាមញុំាងកិលេសឲ្យក្តៅ អ្នកដុតបង់នូវកិលេស ក្នុងកាលណា ព្រះខីណាសវព្រាហ្មណ៍នោះ រមែងកំចាត់បង់នូវមារ ព្រមទាំងសេនានៃមារ ហើយឋិតនៅ ក្នុងកាលនោះ ដូចព្រះអាទិត្យ កាលរះឡើង ធ្វើអាកាសឲ្យរុងរឿង ដោយរស្មីរបស់ខ្លួន កំចាត់បង់នូវងងឹត ឋិតនៅដូច្នោះឯង កង្ខាណាមួយ ក្នុងលោកនេះក្តី ក្នុងលោកខាងមុខក្តី ដែលបុគ្គលដឹងដោយខ្លួនឯង ឬដែលបុគ្គលដទៃដឹងហើយ ព្រះខីណាសវព្រាហ្មណ៍ទាំងឡាយនោះ អ្នកមានព្យាយាមញុំាងកិលេសឲ្យក្តៅ អ្នកដុតបង់នូវកិលេស ប្រព្រឹត្តព្រហ្មចរិយៈ តែងលះបង់នូវកង្ខាទាំងពួងនោះ ពួកជនណា កន្លងកង្ខាបានហើយ មិនមានសេចក្តីសង្ស័យ បា្រសចាកសេចក្តីសង្ស័យ ក្នុងពួកសត្វ ដែលមានសេចក្តីសង្ស័យកើតហើយ ទានដែលបុគ្គលឲ្យហើយ ចំពោះពួកជននោះ តែងមានផលច្រើន ការប្រកាសនូវធម៌ ក្នុងសាសនានេះ បា្រកដដូច្នេះ សាវ័កណាមួយ សង្ស័យដូចម្តេច ក្នុងការប្រកាសនូវធម៌នោះ បពិត្រព្រះអង្គជាធំជាងជន យើងទាំងឡាយ សូមថ្វាយបង្គំនូវព្រះជិនស្រី ជាព្រះពុទ្ធ ព្រះអង្គឆ្លងនូវអន្លង់ កាត់បង់វិចិកិច្ឆាហើយពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា កង្ខារបស់ព្រះអរហន្ត មានទេ។
[១០១] អ្នកមិនគួរពោលថា កង្ខារបស់ព្រះអរហន្ត មានទេឬ។ អើ។ ក្រែងព្រះអរហន្ត គប្បីងឿងឆ្ងល់ក្នុងនាម និងគោត្តរបស់ស្រ្តី និងបុរស គប្បីងឿងឆ្ងល់ក្នុងផ្លូវ និងមិនមែនផ្លូវ គប្បីងឿងឆ្ងល់ក្នុងឈោ្មះនៃសៅ្ម ឈើតូច និងឈើធំឬ។ អើ។ បើព្រះអរហន្ត គប្បីងឿងឆ្ងល់ក្នុងនាម និងគោត្តរបស់ស្រី្ត និងបុរស គប្បីងឿងឆ្ងល់ក្នុងផ្លូវ និងមិនមែនផ្លូវ គប្បីងឿងឆ្ងល់ក្នុងឈោ្មះនៃសៅ្ម ឈើតូច និងឈើធំ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគប្បីពោលថា កង្ខារបស់ព្រះអរហន្ត មានដែរ។ ព្រះអរហន្ត គប្បីងឿងឆ្ងល់ក្នុងនាម និងគោត្តនៃស្រ្តី និងបុរស គប្បីងឿងឆ្ងល់ក្នុងផ្លូវ និងមិនមែនផ្លូវ គប្បីងឿងឆ្ងល់ក្នុងឈោ្មះនៃសៅ្ម ឈើតូច និងឈើធំ ព្រោះហេតុនោះ កង្ខារបស់ព្រះអរហន្ត មានដែរឬ។ អើ។ ព្រះអរហន្ត គប្បីងឿងឆ្ងល់ក្នុងសោតាបត្តិផលក្តី សកទាគាមិផលក្តី អនាគាមិផលក្តី អរហត្តក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ កង្ខាកថា។
((១៣) ៤. បរវិតារណកថា)
[១០២] បរវិតារណា (ការឆ្លងផុតដោយបុគ្គលដទៃ) របស់ព្រះអរហន្ត មានដែរឬ។ អើ។ ព្រះអរហន្ត មានបុគ្គលដទៃណែនាំ សម្រេចដោយបុគ្គលដទៃ មានបុគ្គលដទៃជាបច្ច័យ រស់នៅជាប់ដោយបុគ្គលដទៃ រមែងមិនដឹង មិនឃើញ ជាអ្នកវងេ្វង ជាអ្នកមិនដឹងខ្លួនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១០៣] ក្រែងព្រះអរហន្ត មិនមានបុគ្គលដទៃណែនាំ មិនសម្រេចដោយបុគ្គលដទៃ មិនមានបុគ្គលដទៃជាបច្ច័យ មិនរស់នៅជាប់ដោយបុគ្គលដទៃ រមែងដឹង ឃើញ ជាអ្នកមិនវង្វេង ជាអ្នកដឹងខ្លួនឬ។ អើ។ បើព្រះអរហន្ត មិនមានបុគ្គលដទៃណែនាំ មិនសម្រេចដោយបុគ្គលដទៃ មិនមានបុគ្គលដទៃជាបច្ច័យ មិនរស់នៅជាប់ដោយបុគ្គលដទៃ រមែងដឹង ឃើញ ជាអ្នកមិនវង្វេង ជាអ្នកដឹងខ្លួន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការឆ្លងផុតដោយបុគ្គលដទៃ របស់ព្រះអរហន្ត មានទេ។
[១០៤] ការឆ្លងផុតដោយបុគ្គលដទៃ របស់បុថុជ្ជន មាន បុថុជ្ជននោះ មានបុគ្គលដទៃណែនាំ សម្រេចដោយបុគ្គលដទៃ មានបុគ្គលដទៃជាបច្ច័យ រស់នៅជាប់ដោយបុគ្គលដទៃ រមែងមិនដឹង មិនឃើញ ជាអ្នកវង្វេង ជាអ្នកមិនដឹងខ្លួនឬ។ អើ។ ការឆ្លងផុតដោយបុគ្គលដទៃ របស់ព្រះអរហន្ត មាន ព្រះអរហន្តនោះ មានបុគ្គលដទៃណែនាំ សម្រេចដោយបុគ្គលដទៃ មានបុគ្គលដទៃជាបច្ច័យ រស់នៅជាប់ដោយបុគ្គលដទៃ រមែងមិនដឹង មិនឃើញ ជាអ្នកវង្វេង ជាអ្នកមិនដឹងខ្លួនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១០៥] ការឆ្លងផុតដោយបុគ្គលដទៃ របស់ព្រះអរហន្ត មាន តែព្រះអរហន្តនោះ មិនមានបុគ្គលដទៃណែនាំ មិនសម្រេចដោយបុគ្គលដទៃ មិនមានបុគ្គលដទៃជាបច្ច័យ មិនរស់នៅជាប់ដោយបុគ្គលដទៃ រមែងដឹង ឃើញ ជាអ្នកមិនវង្វេង ជាអ្នកដឹងខ្លួនឬ។ អើ។ ការឆ្លងផុតដោយបុគ្គលដទៃ របស់បុថុជ្ជន មាន តែបុថុជ្ជននោះ មិនមានបុគ្គលដទៃណែនាំ មិនសម្រេចដោយបុគ្គលដទៃ មិនមានបុគ្គលដទៃជាបច្ច័យ មិនរស់នៅជាប់ដោយបុគ្គលដទៃ រមែងដឹង ឃើញ ជាអ្នកមិនវង្វេង ជាអ្នកដឹងខ្លួនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១០៦] ការឆ្លងផុតដោយបុគ្គលដទៃ របស់ព្រះអរហន្ត មានឬ។ អើ។ បរវិតារណា (ការឆ្លងផុតដោយបុគ្គលដទៃ) របស់ព្រះអរហន្ត ក្នុងព្រះសាស្តា បរវិតារណាក្នុងព្រះធម៌ បរវិតារណាក្នុងព្រះសង្ឃ បរវិតារណាក្នុងសិក្ខា បរវិតារណាក្នុងខន្ធជាចំណែកខាងដើម បរវិតារណាក្នុងខន្ធជាចំណែកខាងចុង បរវិតារណាក្នុងខន្ធជាចំណែកខាងដើម និងខាងចុង បរវិតារណាក្នុងពួកធម៌ ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១០៧] បរវិតារណា របស់ព្រះអរហន្ត ក្នុងព្រះសាស្តា បរវិតារណាក្នុងព្រះធម៌។ បេ។ បរវិតារណា ក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មិនមានទេឬ។ អើ។ បើបរវិតារណា របស់ព្រះអរហន្ត ក្នុងព្រះសាស្តា បរវិតារណាក្នុងព្រះធម៌។ បេ។ បរវិតារណាក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច័្ចយ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បរវិតារណា របស់ព្រះអរហន្ត មានទេ។
[១០៨] បរវិតារណា របស់បុថុជ្ជន មាន បរវិតារណា របស់បុថុជ្ជននោះ ក្នុងព្រះសាស្តា បរវិតារណាក្នុងព្រះធម៌។ បេ។ បរវិតារណាក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច័្ចយ មានឬ។ អើ។ បរវិតារណា របស់ព្រះអរហន្ត មាន បរវិតារណា របស់ព្រះអរហន្តនោះ ក្នុងព្រះសាស្តា បរវិតារណាក្នុងព្រះធម៌។ បេ។ បរវិតារណាក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច័្ចយ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១០៩] បរវិតារណា របស់ព្រះអរហន្ត មាន បរវិតារណា របស់ព្រះអរហន្តនោះ ក្នុងព្រះសាស្តា បរវិតារណាក្នុងព្រះធម៌។ បេ។ បរវិតារណាក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច័្ចយ មិនមានទេឬ។ អើ។ បរវិតារណា របស់បុថុជ្ជន មាន បរវិតារណា របស់បុថុជ្ជននោះ ក្នុងព្រះសាស្តា បរវិតារណាក្នុងព្រះធម៌។ បេ។ បរវិតារណាក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច័្ចយ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១១០] បរវិតារណា របស់ព្រះអរហន្ត មានឬ។ អើ។ ក្រែងព្រះអរហន្ត លះរាគៈ ផ្តាច់ផ្តិលឫសគល់ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀតឬ។ អើ។ បើព្រះអរហន្ត លះរាគៈ ផ្តាច់ផ្តិលឫសគល់ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បរវិតារណា របស់ព្រះអរហន្ត មានទេ។ បេ។ ក្រែងព្រះអរហន្ត លះទោសៈ។ បេ។ លះមោហៈ។ បេ។ លះអនោត្តប្បៈ។ បេ។
[១១១] ក្រែងព្រះអរហន្ត ចម្រើនមគ្គ ដើម្បីលះរាគៈ។ បេ។ ចម្រើនពោជ្ឈង្គៈ។ បេ។ ដើម្បីលះទោសៈ។ បេ។ ចម្រើនមគ្គ ដើម្បីលះអនោត្តប្បៈ។ បេ។ ចម្រើនពោជ្ឈង្គៈ។ បេ។
[១១២] ក្រែងព្រះអរហន្ត បា្រសចាករាគៈ បា្រសចាកទោសៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធ្វើឲ្យជាក់ច្បាស់ហើយឬ។ អើ។ បើព្រះអរហន្ត បា្រសចាករាគៈ បា្រសចាកទោសៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធ្វើឲ្យជាក់ច្បាស់ហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បរវិតារណា របស់ព្រះអរហន្ត មានទេ។
[១១៣] បរវិតារណា របស់ព្រះអរហន្ត មានឬ។ បរវិតារណា របស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន មាន បរវិតារណា របស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ មិនមានទេ។ បរវិតារណា របស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន មានឬ។ អើ។ បរវិតារណា របស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១១៤] បរវិតារណា របស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ មិនមានទេឬ។ អើ។ បរវិតារណា របស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១១៥] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះរាគៈ បរវិតារណារបស់ព្រះអរហន្តនោះ មានឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ លះរាគៈ បរវិតារណា របស់ព្រះអរហន្តនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១១៦] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះទោសៈ។ បេ។ លះមោហៈ។ បេ។ លះអនោត្តប្បៈ។ បេ។
[១១៧] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន ចម្រើនមគ្គ ដើម្បីលះរាគៈ។ បេ។ ចម្រើនពោជ្ឈង្គៈ។ បេ។ ដើម្បីលះទោសៈ។ បេ។ ចម្រើនមគ្គ ដើម្បីលះអនោត្តប្បៈ។ បេ។ ចម្រើនពោជ្ឈង្គៈ។ បេ។
[១១៨] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន បា្រសចាករាគៈ បា្រសចាកទោសៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធ្វើឲ្យជាក់ច្បាស់ហើយ បរវិតារណា របស់ព្រះអរហន្តនោះ មានឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ បា្រសចាករាគៈ បា្រសចាកទោសៈ បា្រសចាកមោហៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធ្វើឲ្យជាក់ច្បាស់ហើយ បរវិតារណា របស់ព្រះអរហន្តនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១១៩] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ លះរាគៈ បរវិតារណា របស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះរាគៈ បរវិតារណា របស់ព្រះអរហន្តនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ លះទោសៈ។ បេ។ លះមោហៈ។ បេ។ លះអនោត្តប្បៈ។ បេ។
[១២០] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ ចម្រើនមគ្គ ដើម្បីលះរាគៈ។ បេ។ ចម្រើនពោជ្ឈង្គៈ។ បេ។ ដើម្បីលះទោសៈ។ បេ។ ចម្រើនមគ្គ ដើម្បីលះអនោត្តប្បៈ។ បេ។ ចម្រើនពោជ្ឈង្គៈ។ បេ។
[១២១] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ បា្រសចាករាគៈ បា្រសចាកទោសៈ បា្រសចាកមោហៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធ្វើឲ្យជាក់ច្បាស់ហើយ បរវិតារណា របស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន បា្រសចាករាគៈ បា្រសចាកទោសៈ។ បេ។ សច្ឆិកាតព្វកិច្ច លោកធ្វើឲ្យជាក់ច្បាស់ហើយ បរវិតារណា របស់ព្រះអរហន្តនោះ មិនមានទេឬ។ បេ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១២២] បរវិតារណា របស់ព្រះអរហន្ត មានឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹង កាលឃើញ មិនពោលនូវការអស់ទៅនៃអាសវៈរបស់បុគ្គល កាលមិនដឹង មិនពោលនូវការអស់ទៅនៃអាសវៈរបស់បុគ្គល កាលមិនឃើញទេ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹងដូចម្តេច កាលឃើញដូចម្តេច (ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹង កាលឃើញថា) រូបដូច្នេះ។ បេ។ ការវិនាសទៅនៃវិញ្ញាណ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា បរវិតារណា របស់ព្រះអរហន្ត មានទេ។
[១២៣] បរវិតារណា របស់ព្រះអរហន្ត មានឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ របស់បុគ្គល កាលដឹង កាលឃើញ មិនពោលនូវការអស់ទៅនៃអាសវៈ របស់បុគ្គល កាលមិនដឹង មិនពោលនូវការអស់ទៅនៃអាសវៈ របស់បុគ្គល កាលមិនឃើញទេ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹងដូចម្តេច កាលឃើញដូចម្តេច ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹង កាលឃើញថា នេះទុក្ខ ថានេះហេតុកើតឡើងនៃទុក្ខ។ បេ។ ថានេះទីរលត់ទុក្ខ។ បេ។ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹង កាលឃើញថា នេះសេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ទីរលត់ទុក្ខ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈ របស់បុគ្គល កាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា បរវិតារណា របស់ព្រះអរហន្ត មានទេ។
[១២៤] បរវិតារណា របស់ព្រះអរហន្ត មានឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ កាលមិនកំណត់ដឹង កាលមិនបន្ទោបង់ កាលមិនលះបង់ នូវអាសវៈទាំងពួង មិនគួរដើម្បីអស់ទៅនៃទុក្ខទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង កាលកំណត់ដឹង កាលបន្ទោបង់ កាលលះបង់ នូវអាសវៈទាំងពួង ទើបគួរដើម្បីអស់ទៅនៃទុក្ខ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា បរវិតារណា របស់ព្រះអរហន្តមានទេ។
[១២៥] បរវិតារណា របស់ព្រះអរហន្ត មានឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា
(សោតាបន្នបុគ្គលនោះ លះបង់ហើយ) ជាមួយនឹងទស្សនសម្ប័ទ គឺសោតាបត្តិមគ្គ។ បេ។ មិនគួរធ្វើនូវឋានៈដ៏អាក្រក់ទាំង ៦ យ៉ាង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា បរវិតារណា របស់ព្រះអរហន្តមានទេ។
[១២៦] បរវិតាណា របស់ព្រះអរហន្ត មានឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា អរិយសាវ័ក មានធម្មចក្ខុបា្រសចាកធូលី បា្រសចាកមន្ទិល កើតឡើងថា ធម្មជាតណាមួយ មានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅជាធម្មតា ម្នាលភិក្ខុទាំងឡាយ (សម័យនោះ) អរិយសាវ័ក លះបង់សញ្ញោជនៈ ៣ គឺសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ជាមួយនឹងការកើតឡើងនៃទស្សនៈ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា បរវិតារណា របស់ព្រះអរហន្ត មានទេ។
[១២៧] បរវិតារណា របស់ព្រះអរហន្ត មានឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា
ម្នាលធោតកៈ តថាគត នឹងមិនទៅ ដើម្បីដោះនូវបុគ្គលណាមួយ អ្នកមានសេចក្តីសង្ស័យក្នុងលោកទេ អ្នក កាលដឹងនូវធម៌ដ៏ប្រសើរ រមែងឆ្លងនូវអន្លង់បាន
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា បរវិតារណា របស់ព្រះអរហន្ត មានទេ។
[១២៨] អ្នកមិនគួរពោលថា បរវិតារណា របស់ព្រះអរហន្ត មានទេឬ។ អើ។ ក្រែងពួកជនដទៃ គប្បីបា្រប់នូវនាម និងគោត្តរបស់ស្ត្រី និងបុរស ពួកជនដទៃ គប្បីប្រាប់នូវផ្លូវ និងមិនមែនផ្លូវ ពួកជនដទៃ គប្បីបា្រប់នូវឈ្មោះនៃស្មៅ ឈើតូច និងឈើធំ ចំពោះព្រះអរហន្តឬ។ អើ។ បើជនដទៃ គប្បីបា្រប់នូវនាម និងគោត្ត របស់ស្ត្រី និងបុរស ពួកជនដទៃ គប្បីបា្រប់នូវផ្លូវ និងមិនមែនផ្លូវ ពួកជនដទៃ គប្បីបា្រប់នូវឈ្មោះនៃស្មៅ ឈើតូច និងឈើធំ ចំពោះព្រះអរហន្ត ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បរវិតារណា របស់ព្រះអរហន្ត មានដែរ។
[១២៩] ពួកជនដទៃ គប្បីបា្រប់នូវនាម និងគោត្ត របស់ស្ត្រី និងបុរស ពួកជនដទៃ គប្បីបា្រប់នូវផ្លូវ និងមិនមែនផ្លូវ ពួកជនដទៃ គប្បីបា្រប់នូវឈ្មោះនៃស្មៅ ឈើតូច និងឈើធំ ចំពោះព្រះអរហន្ត ព្រោះហេតុនោះ បរវិតារណា របស់ព្រះអរហន្ត មានដែរឬ។ អើ។ ពួកជនដទៃ គប្បីបា្រប់នូវសោតាបត្តិផលក្តី សកទាគាមិផលក្តី អនាគាមិផលក្តី អរហត្តក្តី ចំពោះព្រះអរហន្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ បរវិតារណាកថា។
((១៤) ៥. វចីភេទកថា)
[១៣០] វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ វចីភេទ របស់បុគ្គលទាំងឡាយ ចូលកាន់សមាបត្តិ ក្នុងទីទាំងពួង មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៣១] វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ វចីភេទ របស់បុគ្គលទាំងឡាយ ចូលកាន់សមាបត្តិសព្វកាល មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៣២] វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ វចីភេទ របស់ពួកបុគ្គលទាំងអស់ ចូលកាន់សមាបត្តិ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៣៣] វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ វចីភេទ ក្នុងសមាបត្តិទាំងពួង មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៣៤] វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ កាយភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៣៥] កាយភេទ របស់បុគ្គលចូលកាន់សមាបត្តិ មិនមានទេឬ។ អើ។ វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៣៦] វាចា របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ វចីភេទមានដែរឬ។ អើ។ កាយរបស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ កាយភេទមានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៣៧] កាយរបស់បុគ្គលចូលកាន់សមាបត្តិ មាន កាយភេទមិនមានទេឬ។ អើ។ វាចារបស់បុគ្គលចូលកាន់សមាបត្តិ មានឬ វចីភេទ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៣៨] បុគ្គលកាលដឹងថាទុក្ខ ហើយពោលវាចាថា ទុក្ខឬ។ អើ។ បុគ្គល កាលដឹងថាហេតុនាំឲ្យកើតទុក្ខ ហើយពោលវាចាថា ហេតុនាំឲ្យកើតទុក្ខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៣៩] បុគ្គលកាលដឹងថាទុក្ខ ហើយពោលវាចាថា ទុក្ខឬ។ អើ។ បុគ្គលកាលដឹងថា ធម៌ជាទីរំលត់ទុក្ខ ហើយពោលវាចាថា ធម៌ជាទីរំលត់ទុក្ខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៤០] បុគ្គលកាលដឹងថាទុក្ខ ហើយពោលវាចាថា ទុក្ខឬ។ អើ។ បុគ្គលកាលដឹងថាមគ្គ ហើយពោលវាចាថាមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៤១] បុគ្គលកាលដឹងថាហេតុនាំឲ្យកើតទុក្ខ តែមិនពោលវាចាថាហេតុនាំឲ្យកើតទុក្ខឬ។ អើ។ បុគ្គលកាលដឹងថាទុក្ខ តែមិនពោលវាចាថាទុក្ខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៤២] បុគ្គលកាលដឹងថា ធម៌ជាទីរំលត់ទុក្ខ តែមិនពោលវាចាថា ធម៌ជាទីរំលត់ទុក្ខឬ។ អើ។ បុគ្គលកាលដឹងថាទុក្ខ តែមិនពោលវាចាថាទុក្ខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៤៣] បុគ្គលកាលដឹងថាមគ្គ តែមិនពោលវាចាថាមគ្គឬ។ អើ។ បុគ្គលកាលដឹងថាទុក្ខ តែមិនពោលវាចាថាទុក្ខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៤៤] វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ ចតុស្សច្ចញ្ញាណ មានអ្វីជាអារម្មណ៍។ ចតុស្សច្ចញ្ញាណ មានសច្ចៈជាអារម្មណ៍។ សោតវិញ្ញាណ មានសច្ចៈជាអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៤៥] វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ សោតវិញ្ញាណ មានអ្វីជាអារម្មណ៍។ សោតវិញ្ញាណ មានសំឡេងជាអារម្មណ៍។ ចតុស្សច្ចញ្ញាណ មានសំឡេងជាអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៤៦] វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មាន ចតុស្សច្ចញ្ញាណ មានសច្ចៈជាអារម្មណ៍ សោតវិញ្ញាណ មានសំឡេងជាអារម្មណ៍ឬ។ អើ។ ប្រសិនណាបើ ចតុស្សច្ចញ្ញាណ មានសច្ចៈជាអារម្មណ៍ សោតវិញ្ញាណ មានសំឡេងជាអារម្មណ៍ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានទេ។
[១៤៧] វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មាន ចតុស្សច្ចញ្ញាណ មានសច្ចៈជាអារម្មណ៍ សោតវិញ្ញាណ មានសំឡេងជាអារម្មណ៍ឬ។ អើ។ ការរួបរួមផស្សៈទាំង២ វេទនាទាំង២ សញ្ញាទាំង២ ចេតនាទាំង២ ចិត្តទាំង២ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៤៨] វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ វចីភេទរបស់បុគ្គលចូលកាន់បឋវីកសិណសមាបត្តិ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៤៩] វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ វចីភេទរបស់បុគ្គលចូលកាន់អាបោកសិណសមាបត្តិ។ បេ។ តេជោកសិណសមាបត្តិ វាយោកសិណសមាបត្តិ នីលកសិណសមាបត្តិ បីតកសិណសមាបត្តិ លោហិតកសិណសមាបត្តិ ឱទាតកសិណសមាបត្តិ។ បេ។ អាកាសានញ្ចាយតនៈ វិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ។ បេ។ នេវសញ្ញានាសញ្ញាយតនៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៥០] វចីភេទរបស់បុគ្គលចូលកាន់បឋវីកសិណសមាបត្តិ មិនមានទេឬ។ អើ។ ប្រសិនណាបើ វចីភេទ របស់បុគ្គលចូលកាន់បឋវីកសិណសមាបត្តិ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានទេ។
[១៥១] វចីភេទរបស់បុគ្គលចូលកាន់អាបោកសិណសមាបត្តិ។ បេ។ ឱទាតកសិណសមាបត្តិ។ បេ។ អាកាសានញ្ចាយតនៈ វិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ។ បេ។ នេវសញ្ញានាសញ្ញាយតនៈ មិនមានទេឬ។ អើ។ ប្រសិនណាបើ វចីភេទរបស់បុគ្គលចូលកាន់នេវសញ្ញានាសញ្ញាយតនៈ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានទេ។
[១៥២] វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ វចីភេទរបស់បុគ្គលចូលកាន់លោកិយសមាបត្តិ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៥៣] វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ វចីភេទរបស់បុគ្គលចូលកាន់លោកិយបឋមជ្ឈាន មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ វចីភេទរបស់បុគ្គលចូលកាន់ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈានជាលោកិយៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៥៤] វចីភេទរបស់បុគ្គលចូលកាន់លោកិយសមាបត្តិ មិនមានទេឬ។ អើ។ ប្រសិនណាបើ វចីភេទ របស់បុគ្គលចូលកាន់លោកិយសមាបត្តិ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានទេ។
[១៥៥] វចីភេទ របស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកិយៈ មិនមានទេឬ។ អើ។ បើវចីភេទ របស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកិយៈ មិនមាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានទេ។
[១៥៦] វចីភេទរបស់បុគ្គលចូលកាន់ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈានជាលោកិយៈ មិនមានទេឬ។ អើ។ ប្រសិនបើ វចីភេទរបស់បុគ្គលចូលកាន់ចតុត្ថជ្ឈានជាលោកិយៈ មិនមាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានទេ។
[១៥៧] វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកុត្តរៈ មានដែរឬ។ អើ។ វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកិយៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៥៨] វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកុត្តរៈ មានដែរឬ។ អើ។ វចីភេទរបស់បុគ្គលចូលកាន់ទុតិយជ្ឈាន តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈានជាលោកិយៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៥៩] វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកិយៈ មិនមានទេឬ។ អើ។ វចីភេទ របស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកុត្តរៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៦០] វចីភេទរបស់បុគ្គលចូលកាន់ទុតិយជ្ឈាន តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈានជាលោកិយៈ មិនមានទេឬ។ អើ។ វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកុត្តរៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៦១] វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកុត្តរៈ មានដែរឬ។ អើ។ វចីភេទរបស់បុគ្គលចូលកាន់ទុតិយជ្ឈានជាលោកុត្តរៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៦២] វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកុត្តរៈ មានដែរឬ។ អើ។ វចីភេទរបស់បុគ្គលចូលកាន់តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈានជាលោកុត្តរៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៦៣] វចីភេទរបស់បុគ្គលចូលកាន់ទុតិយជ្ឈានជាលោកុត្តរៈ មិនមានទេឬ។ អើ។ វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកុត្តរៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៦៤] វចីភេទរបស់បុគ្គលចូលកាន់តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈានជាលោកុត្តរៈ មិនមានទេឬ។ អើ។ វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកុត្តរៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៦៥] បុគ្គលមិនគួរនិយាយថា វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានទេឬ។ អើ។ ក្រែងវិតក្កៈ វិចារៈ ព្រះមានព្រះភាគត្រាស់ហៅថា វចីសង្ខារឬ (បើដូច្នោះ) វិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់បឋមជ្ឈាន មានដែរឬ។ អើ។ បើវិតក្កៈ វិចារៈ ព្រះមានព្រះភាគត្រាស់ហៅថា វចីសង្ខារ វិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់បឋមជ្ឈាន មាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មាន។
[១៦៦] វិតក្កៈ វិចារៈ ព្រះមានព្រះភាគត្រាស់ហៅថា វចីសង្ខារ វិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់បឋមជ្ឈាន មាន ចុះវចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈាននោះ មានដែរឬ។ អើ។ វិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់បឋមជ្ឈាន ចម្រើនបឋវីកសិណ មាន ចុះវចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈាននោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៦៧] វិតក្កៈ វិចារៈ ព្រះមានព្រះភាគត្រាស់ហៅថា វចីសង្ខារ វិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់បឋមជ្ឈាន មាន ចុះវចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈាននោះ មានដែរឬ។ អើ។ វិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់បឋមជ្ឈាន ចម្រើនអាបោកសិណ។ បេ។ តេជោកសិណ វាយោកសិណ នីលកសិណ បីតកសិណ លោហិតកសិណ។ បេ។ ឱទាតកសិណ មាន ចុះវចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈាននោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៦៨] បុគ្គលមិនគួរនិយាយថា វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានទេឬ។ អើ។ ក្រែងការតាំងឡើងនៃវិតក្កៈ ព្រះមានព្រះភាគត្រាស់ហៅថា វាចា (បើដូច្នោះ) វិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់បឋមជ្ឈាន មានដែរឬ។ អើ។ បើការតាំងឡើងនៃវិតក្កៈ ព្រះមានព្រះភាគត្រាស់ហៅថា វាចា វិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់បឋមជ្ឈាន មាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មាន។
[១៦៩] ការតាំងឡើងនៃវិតក្កៈ ព្រះមានព្រះភាគត្រាស់ហៅថា វាចា វិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់បឋមជ្ឈាន មាន ព្រោះហេតុនោះ វចីភេទ របស់បុគ្គលចូលកាន់បឋមជ្ឈាននោះ មានដែរឬ។ អើ។ ការតាំងឡើងនៃសញ្ញា ព្រះមានព្រះភាគត្រាស់ហៅថា វាចា សញ្ញារបស់បុគ្គលចូលកាន់ទុតិយជ្ឈាន មាន ចុះវិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់ទុតិយជ្ឈាននោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៧០] ការតាំងឡើងនៃវិតក្កៈ ព្រះមានព្រះភាគត្រាស់ហៅថា វាចា វិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់បឋមជ្ឈាន មាន ព្រោះហេតុនោះ វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈានោះ មានដែរឬ។ អើ។ ការតាំងឡើងនៃសញ្ញា ព្រះមានព្រះភាគត្រាស់ហៅថា វាចា សញ្ញារបស់បុគ្គលចូលកាន់តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន អាកាសានញ្ចាយតនជ្ឈាន វិញ្ញាណញ្ចាយតនជ្ឈាន។ បេ។ អាកិញ្ចញ្ញាយតនជ្ឈាន មាន ចុះវិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់តតិយជ្ឈានជាដើមនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៧១] វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ ក្រែងវាចារបស់បុគ្គលចូលកាន់បឋមជ្ឈាន រលត់ហើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើវាចារបស់បុគ្គលចូលកាន់បឋមជ្ឈាន រលត់ហើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកមិនគួរពោលថា វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានទេ។
[១៧២] វាចារបស់បុគ្គលចូលកាន់បឋមជ្ឈាន រលត់ហើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ព្រោះហេតុនោះ វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈាននោះ មានដែរឬ។ អើ។ វិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់ទុតិយជ្ឈាន រលត់ហើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ព្រោះហេតុនោះ វិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់ទុតិយជ្ឈាននោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៧៣] វាចារបស់បុគ្គលចូលកាន់បឋមជ្ឈាន រលត់ហើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ព្រោះហេតុនោះ វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈាននោះ មានដែរឬ។ អើ។ បីតិរបស់បុគ្គលចូលកាន់តតិយជ្ឈាន រលត់ហើយ។ បេ។ អស្សាសប្បស្សាសៈ របស់បុគ្គលចូលកាន់ចតុត្ថជ្ឈាន រលត់ហើយ រូបសញ្ញា របស់បុគ្គលចូលកាន់អាកាសានញ្ចាយតនជ្ឈាន រលត់ហើយ អាកាសានញ្ចាយតនសញ្ញា របស់បុគ្គលចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន រលត់ហើយ វិញ្ញាណញ្ចាយតនសញ្ញា របស់បុគ្គលចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន រលត់ហើយ។ បេ។ អាកិញ្ចញ្ញាយតនសញ្ញា របស់បុគ្គលចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន រលត់ហើយ សញ្ញា និងវេទនា របស់បុគ្គលចូលកាន់សញ្ញាវេទយិតនិរោធសមាបត្តិ រលត់ហើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ព្រោះហេតុនោះ សញ្ញា និងវេទនា របស់បុគ្គលចូលកាន់តតិយជ្ឈាន ជាដើមនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៧៤] បុគ្គលមិនគួរនិយាយថា វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា សំឡេង ជាសត្រូវដល់បឋមជ្ឈានឬ។ អើ។ បើព្រះមានព្រះភាគត្រាស់ថា សំឡេង ជាសត្រូវដល់បឋមជ្ឈានហើយ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មាន។
[១៧៥] ព្រះមានព្រះភាគត្រាស់ថា សំឡេង ជាសត្រូវដល់បឋមជ្ឈាន ព្រោះហេតុនោះ វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ ព្រះមានព្រះភាគត្រាស់ថា វិតក្កៈ វិចារៈ ជាសត្រូវដល់ទុតិយជ្ឈាន។ បេ។ ព្រះមានព្រះភាគត្រាស់ថា បីតិ ជាសត្រូវដល់តតិយជ្ឈាន ព្រះមានព្រះភាគត្រាស់ថា អស្សាសប្បស្សាសៈ ជាសត្រូវដល់ចតុត្ថជ្ឈាន ព្រះមានព្រះភាគត្រាស់ថា រូបសញ្ញា ជាសត្រូវដល់បុគ្គលចូលកាន់អាកាសានញ្ចាយតនជ្ឈាន ព្រះមានព្រះភាគត្រាស់ថា អាកាសានញ្ចាយតនសញ្ញា ជាសត្រូវដល់បុគ្គលចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ព្រះមានព្រះភាគត្រាស់ថា វិញ្ញាណញ្ចាយតនសញ្ញា ជាសត្រូវដល់បុគ្គលចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ព្រះមានព្រះភាគត្រាស់ថា អាកិញ្ចញ្ញាយតនសញ្ញា ជាសត្រូវដល់បុគ្គលចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។ បេ។ ព្រះមានព្រះភាគត្រាស់ថា សញ្ញា និងវេទនា ជាសត្រូវដល់បុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ ចុះសញ្ញា និងវេទនា របស់បុគ្គលចូលកាន់ទុតិយជ្ឈានជាដើមនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៧៦] បុគ្គលមិនគួរនិយាយថា វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា
ម្នាលអានន្ទ សាវ័កឈ្មោះអភិភូ របស់ព្រះអរហន្តសម្មាសម្ពុទ្ធមានព្រះភាគ ទ្រង់ព្រះនាមសិខី ឋិតនៅក្នុងព្រហ្មលោក ហើយញុំាងពាន់នៃលោកធាតុឲ្យដឹងច្បាស់ ដោយសំឡេងថា
អ្នកទាំងឡាយ ចូរប្រុងប្រៀប ឈានទៅ ប្រកបក្នុងពុទ្ធសាសនា ចូរកំចាត់បង់នូវសេនានៃមច្ចុ ដូចជាដំរីកំចាត់បង់នូវផ្ទះជាវិការៈនៃដើមបបុស បុគ្គលណា ជាអ្នកមិនប្រមាទ នៅក្នុងធម៌វិន័យនេះ បុគ្គលនោះ នឹងលះនូវជាតិសំសារៈ ធ្វើនូវទីបំផុតនៃសេចក្តីទុក្ខបាន
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មាន។
ចប់ វចីភេទកថា។
((១៥) ៦. ទុក្ខាហារកថា)
[១៧៧] ការនាំមកនូវញាណ (ការដឹង) ក្នុងទុក្ខ ជាអង្គនៃមគ្គ ដែលរាប់បញ្ចូលក្នុងមគ្គឬ។ អើ។ ពួកជនណាមួយ ពោលវាចាថាទុក្ខ ជនទាំងអស់នោះ តែងចម្រើននូវមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៧៨] ពួកជនណាមួយ ពោលវាចាថាទុក្ខ ជនទាំងអស់នោះ តែងចម្រើននូវមគ្គឬ។ អើ។ ពួកពាលបុថុជ្ជន ពោលវាចាថាទុក្ខ ពួកពាលបុថុជ្ជន តែងចម្រើននូវមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ជនអ្នកសម្លាប់មាតា។ បេ។ ជនអ្នកសម្លាប់បិតា ជនអ្នកសម្លាប់ព្រះអរហន្ត ជនអ្នកធ្វើព្រះលោហិតឲ្យពុះពោរឡើង។ បេ។ ជនអ្នកបំបែកសង្ឃ ពោលវាចាថាទុក្ខ ជនអ្នកបំបែកសង្ឃ តែងចម្រើននូវមគ្គដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ ទុក្ខាហារកថា។
((១៦) ៧. ចិត្តដ្ឋិតិកថា)
[១៧៩] ចិត្តមួយ ឋិតនៅអស់មួយថ្ងៃឬ។ អើ។ កន្លះថ្ងៃ ជាឧប្បាទក្ខណៈ កន្លះថ្ងៃ ជាវយក្ខណៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៨០] ចិត្តមួយ ឋិតនៅអស់ពីរថ្ងៃឬ។ អើ។ មួយថ្ងៃ ជាឧប្បាទក្ខណៈ មួយថ្ងៃ ជាវយក្ខណៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៨១] ចិត្តមួយ ឋិតនៅអស់ ៤ថ្ងៃ។ បេ។ ឋិតនៅអស់ ៨ថ្ងៃ ឋិតនៅអស់ ១០ថ្ងៃ ឋិតនៅអស់ ២០ថ្ងៃ ឋិតនៅអស់ ១ខែ ឋិតនៅអស់ ២ខែ ឋិតនៅអស់ ៤ខែ ឋិតនៅអស់ ៨ខែ ឋិតនៅអស់ ១០ខែ ឋិតនៅអស់ ១ឆ្នាំ ឋិតនៅអស់ ២ឆ្នាំ ឋិតនៅអស់ ៤ឆ្នាំ ឋិតនៅអស់ ៨ឆ្នាំ ឋិតនៅអស់ ១០ឆ្នាំ ឋិតនៅអស់ ២០ឆ្នាំ ឋិតនៅអស់ ៣០ឆ្នាំ ឋិតនៅអស់ ៤០ឆ្នាំ ឋិតនៅអស់ ៥០ឆ្នាំ ឋិតនៅអស់ ១០០ឆ្នាំ ឋិតនៅអស់ ២០០ឆ្នាំ ឋិតនៅអស់ ៤០០ឆ្នាំ ឋិតនៅអស់ ៥០០ឆ្នាំ ឋិតនៅអស់ ១០០០ឆ្នាំ ឋិតនៅអស់ ២០០០ឆ្នាំ ឋិតនៅអស់ ៤០០០ឆ្នាំ ឋិតនៅអស់ ៨០០០ឆ្នាំ ឋិតនៅអស់ ១៦.០០០ឆ្នាំ ឋិតនៅអស់ ១កប្ប ឋិតនៅអស់ ២កប្ប ឋិតនៅអស់ ៤កប្ប ឋិតនៅអស់ ៨កប្ប ឋិតនៅអស់ ១៦កប្ប ឋិតនៅអស់ ៣២កប្ប ឋិតនៅអស់ ៦៤កប្ប ឋិតនៅអស់ ៥រយកប្ប ឋិតនៅអស់ ១ពាន់កប្ប ឋិតនៅអស់ ២ពាន់កប្ប ឋិតនៅអស់ ៤ពាន់កប្ប ឋិតនៅអស់ ៨ពាន់កប្ប ឋិតនៅអស់ ១៦ពាន់កប្ប ឋិតនៅអស់ ២០ពាន់កប្ប ឋិតនៅអស់ ៤០ពាន់កប្ប ឋិតនៅអស់ ៦០ពាន់កប្ប។ បេ។ ឋិតនៅអស់ ៨៤ពាន់កប្បឬ។ អើ។ ៤២ពាន់កប្ប ជាឧប្បាទក្ខណៈ ៤២ពាន់កប្ប ជាវយក្ខណៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៨២] ចិត្តមួយ ឋិតនៅអស់ ១ថ្ងៃឬ។ អើ។ ពួកធម៌ដទៃ ដែលកើតឡើងអស់ ១ថ្ងៃ ឬច្រើនថ្ងៃ ហើយរលត់ទៅវិញ មានដែរឬ។ អើ។ ធម៌ទាំងនោះ ប្រព្រឹត្តទៅរហ័ស ដោយចិត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៨៣] ធម៌ទាំងនោះ ប្រព្រឹត្តទៅរហ័ស ដោយចិត្តដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណារកមិនឃីញ នូវធម៌ដទៃ សូម្បីតែមួយ ដែលប្រព្រឹត្តទៅរហ័សយ៉ាងនេះ ដូចជាចិត្តនេះទេ ម្នាលភិក្ខុទាំងឡាយ ចិត្តនេះ ប្រព្រឹត្តទៅរហ័ស មិនងាយបុគ្គលនឹងធ្វើសេចក្តីប្រៀបបានឡើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ធម៌ទាំងនោះ ប្រព្រឹត្តទៅរហ័ស ដោយចិត្តទេ។
[១៨៤] ធម៌ទាំងនោះ ប្រព្រឹត្តទៅរហ័ស ដោយចិត្តឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ សត្វស្វា ត្រាច់ទៅក្នុងព្រៃតូ ព្រៃធំ ចាប់កាន់មែកឈើ លែងមែកឈើនោះ ហើយចាប់មែកដទៃ លែងមែកនោះហើយ ចាប់មែកដទៃ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ធម្មជាតណា ហៅថាចិត្តដូច្នេះក្តី ហៅថាមនោដូច្នេះក្តី ហៅថាវិញ្ញាណដូច្នេះក្តី ធម្មជាតនោះ ជាធម្មជាតដទៃមែនពិត កើតឡើងក្នុងវេលាយប់ផង ក្នុងវេលាថ្ងៃផង ធម្មជាតដទៃរលត់ទៅវិញផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ធម៌ទាំងនោះ ប្រព្រឹត្តទៅរហ័ស ដោយចិត្តទេ។
[១៨៥] ចិត្តមួយ ឋិតនៅអស់ ១ថ្ងៃឬ។ អើ។ ចក្ខុវិញ្ញាណ ឋិតនៅអស់ ១ថ្ងៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សោតវិញ្ញាណ។ បេ។ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ អកុសលចិត្ត ចិត្តដែលប្រកបដោយរាគៈ ប្រកបដោយទោសៈ ប្រកបដោយមោហៈ ប្រកបដោយមានះ ប្រកបដោយទិដ្ឋិ ប្រកបដោយវិចិកិច្ឆា ប្រកបដោយថីនៈ ប្រកបដោយឧទ្ធច្ចៈ ប្រកបដោយអហិរិកៈ ប្រកបដោយអនោត្តប្បៈ ឋិតនៅអស់ ១ថ្ងៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៨៦] ចិត្តមួយ ឋិតនៅអស់ ១ថ្ងៃឬ។ អើ។ បុគ្គលឃើញរូបដោយភ្នែក ដោយចិត្តណា ក៏ឮសំឡេងដោយត្រចៀក ដោយចិត្តនោះដែរ។ បេ។ ធុំក្លិនដោយច្រមុះ លិទ្ធភ្លក្សរសដោយអណ្តាត ពាល់ត្រូវផ្សព្វដោយកាយ។ បេ។ ដឹងច្បាស់ធម្មារម្មណ៍ដោយចិត្ត។ បេ។ បុគ្គលដឹងច្បាស់ធម្មារម្មណ៍ដោយចិត្ត ដោយចិត្តណា ក៏ឃើញរូបដោយភ្នែក ដោយចិត្តនោះដែរ។ បេ។ ឮសំឡេងដោយត្រចៀក ធុំក្លិនដោយច្រមុះ លិទ្ធភ្លក្សរសដោយអណ្តាត។ បេ។ ពាល់ត្រូវផ្សព្វដោយកាយ (ដោយចិត្តនោះ) ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៨៧] ចិត្តមួយ ឋិតនៅអស់ ១ថ្ងៃឬ។ អើ។ បុគ្គលឈានទៅមុខ ដោយចិត្តណា ឈានបែរមកក្រោយ ដោយចិត្តនោះដែរ ឈានបែរមកក្រោយដោយចិត្តណា ឈានទៅមុខដោយចិត្តនោះដែរ មើលទៅមុខដោយចិត្តណា មើលចំហៀងដោយចិត្តនោះដែរ មើលចំហៀងដោយចិត្តណា មើលទៅមុខដោយចិត្តនោះដែរ បត់អវយវៈចូលដោយចិត្តណា លាអវយវៈចេញដោយចិត្តនោះដែរ លាអវយវៈចេញដោយចិត្តណា បត់អវយវៈចូល ដោយចិត្តនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៨៨] ចិត្តមួយ របស់ពួកទេវតា ដែលចូលទៅកើតក្នុងជាន់អាកាសានញ្ចាយតនៈ ឋិតនៅដរាបដល់អស់អាយុដែរឬ។ អើ។ ចិត្តមួយរបស់មនុស្សទាំងឡាយ ឋិតនៅដរាបដល់អស់អាយុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៨៩] ចិត្តមួយ របស់ពួកទេវតា ដែលចូលទៅកើតក្នុងជាន់អាកាសានញ្ចាយតនៈ ឋិតនៅដរាបដល់អស់អាយុដែរឬ។ អើ។ ចិត្តមួយ របស់ពួកទេវតាដែលឋិតនៅក្នុងឋានចាតុម្មហារាជិកា។ បេ។ របស់ពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តឹង្ស … ពួកទេវតាដែលឋិតនៅក្នុងឋានយាមៈ … ពួកទេវតាដែលឋិតនៅក្នុងឋានតុសិត … ពួកទេវតាដែលឋិតនៅក្នុងឋាននិម្មានរតី … ពួកទេវតាដែលឋិតនៅក្នុងឋានបរនិម្មិតវសវត្តី … ពួកទេវតាដែលឋិតនៅក្នុងឋានព្រហ្មបារិសជ្ជា … ពួកទេវតាដែលឋិតនៅក្នុងឋានព្រហ្មបុរោហិតា … ពួកទេវតាដែលឋិតនៅក្នុងឋានមហាព្រហ្ម … ពួកទេវតាដែលឋិតនៅក្នុងឋានបរិត្តាភា … ពួកទេវតាដែលឋិតនៅក្នុងឋានអប្បមាណាភា … ពួកទេវតាដែលឋិតនៅក្នុងឋានអាភស្សរៈ … ពួកទេវតាដែលឋិតនៅក្នុងឋានបរិត្តសុភា … ពួកទេវតាដែលឋិតនៅក្នុងឋានអប្បមាណសុភា … ពួកទេវតាដែលឋិតនៅក្នុងឋានសុភកិណ្ហា … ពួកទេវតាដែលឋិតនៅក្នុងឋានវេហប្ផលា … ពួកទេវតាដែលឋិតនៅក្នុងឋានអវិហា … ពួកទេវតាដែលឋិតនៅក្នុងឋានអតប្បា … ពួកទេវតា ដែលឋិតនៅក្នុងឋានសុទស្សា … ពួកទេវតាដែលឋិតនៅក្នុងឋានសុទស្សី។ បេ។ ពួកទេវតាដែលឋិតនៅក្នុងឋានអកនិដ្ឋ … ឋិតនៅដរាបដល់អស់អាយុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៩០] ២០ពាន់កប្ប ជាប្រមាណនៃអាយុរបស់ពួកទេវតាដែលចូលទៅកើតក្នុងជាន់អាកាសានញ្ចាយតនៈ ចិត្តមួយ របស់ពួកទេវតាដែលចូលទៅកើតក្នុងជាន់អាកាសានញ្ចាយតនៈ (នោះ) ឋិតនៅអស់ ២០ពាន់កប្បដែរឬ។ អើ។ មួយរយឆ្នាំ ជាប្រមាណនៃអាយុរបស់មនុស្សទាំងឡាយ ចិត្តមួយ របស់ពួកមនុស្ស ឋិតនៅអស់មួយរយឆ្នាំដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៩១] ២០ពាន់កប្ប ជាប្រមាណនៃអាយុរបស់ពួកទេវតាដែលចូលទៅកើតក្នុងជាន់អាកាសានញ្ចាយតនៈ ចិត្តមួយ របស់ពួកទេវតាដែលចូលទៅកើតក្នុងជាន់អាកាសានញ្ចាយតនៈ ឋិតនៅអស់ ២០ពាន់កប្បដែរឬ។ អើ។ ប្រាំរយឆ្នាំ ជាប្រមាណនៃអាយុរបស់ពួកទេវតាដែលឋិតនៅក្នុងជាន់ចាតុម្មហារាជិកា ចិត្តមួយ របស់ពួកទេវតាក្នុងឋានចាតុម្មហារាជិកា (នោះ) ឋិតនៅអស់ប្រាំរយឆ្នាំដែរឬ។ បេ។ ឋិតនៅអស់ ១ពាន់ឆ្នាំ ឋិតនៅអស់ ២ពាន់ឆ្នាំ ឋិតនៅអស់ ៤ពាន់ឆ្នាំ ឋិតនៅអស់ ៨ពាន់ឆ្នាំ ឋិតនៅអស់ ១៦ពាន់ឆ្នាំ ឋិតនៅអស់ភាគជាគម្រប់បីនៃកប្ប ឋិតនៅអស់កន្លះកប្ប ឋិតនៅអស់ ១កប្ប ឋិតនៅអស់ ២កប្ប ឋិតនៅអស់ ៤កប្ប ឋិតនៅអស់ ៨កប្ប ឋិតនៅអស់ ១៦កប្ប ឋិតនៅអស់ ៣២កប្ប ឋិតនៅអស់ ៦៤កប្ប ឋិតនៅអស់ប្រាំរយកប្ប ឋិតនៅអស់ ១ពាន់កប្ប ឋិតនៅអស់ ២ពាន់កប្ប ឋិតនៅអស់ ៤ពាន់កប្ប ឋិតនៅអស់ ៨ពាន់កប្ប។ បេ។ ១៦ពាន់កប្ប ជាប្រមាណនៃអាយុរបស់ទេវតាក្នុងឋានអកនិដ្ឋ ចិត្តមួយ របស់ពួកទេវតាដែលឋិតនៅក្នុងឋានអកនិដ្ឋ ឋិតនៅអស់ ១៦ពាន់កប្បដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៩២] ចិត្តរបស់ពួកទេវតាដែលចូលទៅកើតក្នុងជាន់អាកាសានញ្ចាយតនៈ កើតឡើងមួយស្របក់ៗ រលត់ទៅមួយស្របក់ៗឬ។ អើ។ ពួកទេវតាដែលចូលទៅកើតក្នុងជាន់អាកាសានញ្ចាយតនៈ ច្យុតមួយស្របក់ៗ កើតឡើងមួយស្របក់ៗ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៩៣] ចិត្តមួយ របស់ពួកទេវតាដែលចូលទៅកើតក្នុងជាន់អាកាសានញ្ចាយតនៈ ឋិតនៅដរាបដល់អស់អាយុឬ។ អើ។ ពួកទេវតាដែលចូលទៅកើតក្នុងជាន់អាកាសានញ្ចាយតនៈ កើតឡើងដោយចិត្តណា ច្យុតទៅវិញដោយចិត្តនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ ចិត្តដ្ឋិតិកថា។
((១៧) ៨. កុក្កុឡកថា)
[១៩៤] សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែនឬ។ អើ។ វេទនា ជាសុខ គឺសុខប្រព្រឹត្តទៅក្នុងកាយ សុខប្រព្រឹត្តទៅក្នុងចិត្ត សុខជាទិព្វ សុខជារបស់មនុស្ស សុខដោយលាភ សុខដោយសក្ការៈ សុខដោយយាន សុខដោយដំណេក សុខដោយភាពនៃខ្លួនជាធំ សុខដោយភាពនៃខ្លួនជាអធិបតី សុខរបស់គ្រហស្ថ សុខរបស់សមណៈ សុខប្រកបដោយអាសវៈ សុខមិនមានអាសវៈ សុខប្រកបដោយឧបធិក្កិលេស សុខមិនមានឧបធិក្កិលេស សុខប្រកបដោយអាមិសៈ សុខមិនមានអាមិសៈ សុខប្រកបដោយបីតិ សុខមិនមានបីតិ សុខដោយឈាន សុខដោយវិមុត្តិ សុខក្នុងកាម សុខដោយការចេញចាកកាម សុខដោយការស្ងប់ស្ងាត់ សុខដោយការរម្ងាប់ សុខដោយការត្រាស់ដឹង ក្រែងមានដែរឬ។ អើ។ បើវេទនាជាសុខ។ បេ។ សុខកើតអំពីការត្រាស់ដឹង មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែនទេ។
[១៩៨] សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែនឬ។ អើ។ សង្ខារទាំងពួង មានវេទនាជាទុក្ខ គឺទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីសង្រេងសង្រៃ ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[១៩៦] បុគ្គលមិនគួរនិយាយថា សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែនទេឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងអស់ជារបស់ក្តៅ ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងអស់គឺអ្វី ជារបស់ក្តៅ ម្នាលភិក្ខុទាំងឡាយ ភ្នែកជារបស់ក្តៅ រូបជារបស់ក្តៅ ចក្ខុវិញ្ញាណជារបស់ក្តៅ ចក្ខុសម្ផ័ស្សជារបស់ក្តៅ ធម្មជាតណា ដែលទទួលអារម្មណ៍ជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខមិនមែនជាសុខក្តី កើតឡើងព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ធម្មជាតនោះជារបស់ក្តៅ ចុះក្តៅដោយអ្វី ក្តៅដោយភ្លើងគឺរាគៈ ក្តៅដោយភ្លើងគឺទោសៈ ក្តៅដោយភ្លើងគឺមោហៈ ក្តៅដោយជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថា ក្តៅ ត្រចៀកជារបស់ក្តៅ សំឡេងជារបស់ក្តៅ។ បេ។ ច្រមុះជារបស់ក្តៅ ក្លិនជារបស់ក្តៅ។ បេ។ អណ្តាតជារបស់ក្តៅ រសជារបស់ក្តៅ។ បេ។ កាយជារបស់ក្តៅ ផោដ្ឋព្វៈជារបស់ក្តៅ។ បេ។ ចិត្តជារបស់ក្តៅ ធម្មារម្មណ៍ជារបស់ក្តៅ មនោវិញ្ញាណជារបស់ក្តៅ មនោសម្ផ័ស្សជារបស់ក្តៅ ធម្មជាតណា ដែលទទួលអារម្មណ៍ជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខមិនមែនជាសុខក្តី កើតឡើងព្រោះមនោសម្ផ័ស្សជាបច្ច័យ ធម្មជាតនោះជារបស់ក្តៅ ចុះក្តៅដោយអ្វី ក្តៅដោយភ្លើងគឺរាគៈ ក្តៅដោយភ្លើងគឺទោសៈ ក្តៅដោយភ្លើងគឺមោហៈ ក្តៅដោយជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថាក្តៅ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែន។
[១៩៧] សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែនឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥យ៉ាង កាមគុណទាំង៥ តើដូចម្តេចខ្លះ គឺរូបដែលគប្បីដឹងដោយភ្នែក ជាទីបា្រថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាតម្រេក ១ សំឡេងដែលគប្បីដឹងដោយត្រចៀក ១។ បេ។ ក្លិនដែលគប្បីដឹងដោយច្រមុះ ១។ បេ។ រសដែលគប្បីដឹងដោយអណ្តាត ១។ បេ។ ផ្សព្វដែលគប្បីដឹងដោយកាយ ជាទីបា្រថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាតម្រេក ១ ម្នាលភិក្ខុទាំងឡាយ កាមគុណ មាន ៥ យ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែនទេ។
[១៩៨] បុគ្គលមិនគួរពោលថា សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែនឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ពេញហៅមានលាភ អត្តភាពនៃមនុស្ស អ្នកទាំងឡាយពេញជាបានល្អហើយ ម្នាលភិក្ខុទាំងឡាយ ខណៈ អ្នកទាំងឡាយបានចាក់ធ្លុះហើយ ដើម្បីប្រព្រឹត្តព្រហ្មចរិយៈ ម្នាលភិក្ខុទាំងឡាយ នរក ឈ្មោះឆផស្សាយតនិកៈ តថាគតបានឃើញហើយ បណ្តាធម៌ទាំងនោះ បុគ្គលឃើញរូបណាមួយដោយភ្នែក តែងឃើញរូបមិនជាទីបា្រថ្នាតែម្យ៉ាង មិនឃើញរូបជាទីបា្រថ្នា តែងឃើញរូបមិនជាទីត្រេកអរ មិនឃើញរូបជាទីត្រេកអរ តែងឃើញរូបមិនជាទីគាប់ចិត្ត មិនឃើញរូបជាទីគាប់ចិត្ត បុគ្គលឮសំឡេងណាមួយដោយត្រចៀក។ បេ។ ធុំក្លិនដោយច្រមុះ។ បេ។ លិទ្ធភ្លក្សរសដោយអណ្តាត។ បេ។ ពាល់ត្រូវផ្សព្វដោយកាយ។ បេ។ ដឹងច្បាស់ធម្មារម្មណ៍ដោយចិត្ត តែងដឹងច្បាស់នូវរូបមិនជាទីបា្រថ្នា មិនដឹងច្បាស់នូវរូបជាទីបា្រថ្នា តែងដឹងច្បាស់នូវរូបមិនជាទីត្រេកអរ មិនដឹងច្បាស់នូវរូបជាទីត្រេកអរ តែងដឹងច្បាស់នូវរូបមិនជាទីពេញចិត្ត មិនដឹងច្បាស់នូវរូបជាទីពេញចិត្ត ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែន។
[១៩៩] សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែនឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ពេញហៅមានលាភ អត្តភាពនៃមនុស្ស អ្នកទាំងឡាយពេញជាបានល្អហើយ ម្នាលភិក្ខុទាំងឡាយ ខណៈ អ្នកទាំងឡាយបានចាក់ធ្លុះហើយ ដើម្បីប្រព្រឹត្តព្រហ្មចរិយៈ ម្នាលភិក្ខុទាំងឡាយ ឋានសួគ៌ ឈ្មោះផស្សាយតនិកៈ តថាគតបានឃើញហើយ បណ្តាធម៌ទាំងនោះ បុគ្គលឃើញរូបណាមួយដោយភ្នែក តែងឃើញរូបជាទីបា្រថ្នា មិនឃើញរូបមិនជាទីបា្រថ្នា តែងឃើញរូបជាទីត្រេកអរ មិនឃើញរូបមិនជាទីត្រេកអរ តែងឃើញរូបជាទីពេញចិត្ត មិនឃើញរូបមិនជាទីពេញចិត្ត ឮសំឡេងណាមួយដោយត្រចៀក។ បេ។ ធុំក្លិនដោយច្រមុះ។ បេ។ លិទ្ធភ្លក្សរសដោយអណ្តាត។ បេ។ ពាល់ត្រូវផ្សព្វដោយកាយ។ បេ។ ដឹងច្បាស់ធម្មារម្មណ៍ដោយចិត្ត តែងដឹងច្បាស់នូវរូបជាទីបា្រថ្នា មិនដឹងច្បាស់នូវរូបមិនជាទីបា្រថ្នា តែងដឹងច្បាស់នូវរូបជាទីត្រេកអរ មិនដឹងច្បាស់នូវរូបមិនជាទីត្រេកអរ តែងដឹងច្បាស់នូវរូបជាទីពេញចិត្ត មិនដឹងច្បាស់នូវរូបមិនជាទីពេញចិត្ត ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែនទេ។
[២០០] បុគ្គលមិនគួរនិយាយថា សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែនឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា របស់ណាមិនទៀង របស់នោះជាទុក្ខ ចុះសង្ខារទាំងពួងមិនទៀងឬ។ អើ។ បើព្រះមានព្រះភាគត្រាស់ថា របស់ណាមិនទៀង របស់នោះជាទុក្ខ សង្ខារទាំងពួងមិនទៀង ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកមិនគួរពោលថា សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែនទេ។
[២០១] សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែនឬ។ អើ។ ទាន មានផលមិនជាទីបា្រថ្នា មានផលមិនជាទីត្រេកអរ មានផលមិនជាទីគាប់ចិត្ត មានផលច្រឡូកច្រឡំ មានទុក្ខជាកម្រៃ មានវិបាកជាទុក្ខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សីល។ បេ។ ឧបោសថ។ បេ។ ភាវនា។ បេ។ ព្រហ្មចរិយៈ មានផលមិនជាទីបា្រថ្នា មានផលមិនជាទីត្រេកអរ មានផលមិនជាទីគាប់ចិត្ត មានផលច្រឡូកច្រឡំ មានទុក្ខជាកម្រៃ មានវិបាកជាទុក្ខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងទាន មានផលជាទីបា្រថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ មានសុខជាកម្រៃ មានវិបាកជាសុខឬ។ អើ។ បើទាន មានផលជាទីបា្រថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ មានសុខជាកម្រៃ មានវិបាកជាសុខហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែនទេ។ ក្រែងសីល។ បេ។ ឧបោសថ។ បេ។ ភាវនា។ បេ។ ព្រហ្មចរិយៈ មានផលជាទីបា្រថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ មានសុខជាកម្រៃ មានវិបាកជាសុខឬ។ អើ។ បើព្រហ្មចរិយៈ មានផលជាទីបា្រថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ មានសុខជាកម្រៃ មានវិបាកជាសុខ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែនទេ។
[២០២] សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែនឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា
វិវេករបស់បុគ្គលអ្នកត្រេកអរ ជាអ្នកមានធម៌បានស្តាប់ហើយ ឃើញ (ធម៌) រមែងនាំមកនូវសេចក្តីសុខ ការមិនបៀតបៀន គឺការសង្រួម ក្នុងសត្វទាំងឡាយ នាំមកនូវសេចក្តីសុខក្នុងលោក ភាវៈបា្រសចាករាគៈ គឺកិរិយាកន្លងនូវកាមទាំងឡាយ នាំមកនូវសេចក្តីសុខក្នុងលោក ការបន្ទោបង់នូវអស្មិមានះណា នេះឯង ជាសេចក្តីសុខដ៏ក្រៃលែង សេចក្តីសុខនោះ បុគ្គលបានដល់ហើយដោយងាយ សេចក្តីសុខនោះឯង មានទីបំផុតដ៏ក្រៃលែង វិជ្ជា ៣ ដែលគេបានដល់ហើយ នេះជាសេចក្តីសុខដ៏ក្រៃលែង
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែនទេ។
ចប់ កុក្កុឡកថា។
((១៨) ៩. អនុបុព្ពាភិសមយកថា)
[២០៣] ការត្រាស់ដឹងជាលំដាប់ មានដែរឬ។ អើ។ បុគ្គលចម្រើនសោតាបត្តិមគ្គ តាមលំដាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលចម្រើនសោតាបត្តិមគ្គ តាមលំដាប់ឬ។ អើ។ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល តាមលំដាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២០៤] ការត្រាស់ដឹងជាលំដាប់ មានឬ។ អើ។ បុគ្គលចម្រើនសកទាគាមិមគ្គ តាមលំដាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលចម្រើនសកទាគាមិមគ្គ តាមលំដាប់ឬ។ អើ។ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល តាមលំដាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២០៥] ការត្រាស់ដឹងជាលំដាប់ មានឬ។ អើ។ បុគ្គលចម្រើនអនាគាមិមគ្គ តាមលំដាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលចម្រើនអនាគាមិមគ្គ តាមលំដាប់ឬ។ អើ។ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល តាមលំដាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២០៦] ការត្រាស់ដឹងជាលំដាប់ មានឬ។ អើ។ បុគ្គលចម្រើនអរហត្តមគ្គ តាមលំដាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលចម្រើនអរហត្តមគ្គ តាមលំដាប់ឬ។ អើ។ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល តាមលំដាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២០៧] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ដោយការឃើញទុក្ខសច្ច តើលះបង់អ្វី។ បុគ្គលលះសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ និងពួកកិលេស ដែលដូចគ្នានឹងធម៌ទាំងនោះ ជាចតុព្ភាគ (មានចំណែកជា ៤)។ សោតាបន្នបុគ្គល ជាចតុព្ភាគ មិនមែនសោតាបន្នបុគ្គល ជាចតុព្ភាគ បុគ្គលដល់សោតាបត្តិផល បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ មិនពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ សត្តក្ខត្តុំបរមបុគ្គល កោលំកោលបុគ្គល ឯកពីជិបុគ្គល ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះពុទ្ធ ក្នុងព្រះធម៌។ បេ។ ក្នុងព្រះសង្ឃ។ បេ។ ប្រកបដោយសីលជាទីត្រេកអរ របស់អរិយៈទាំងឡាយ ជាចតុព្ភាគ មិនប្រកបដោយសីលជាទីត្រេកអរ របស់អរិយៈទាំងឡាយ ជាចតុព្ភាគ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ដោយការឃើញសមុទយសច្ច។ បេ។ ដោយការឃើញនិរោធសច្ច។ បេ។ ដោយការឃើញមគ្គសច្ច តើលះបង់អ្វី។ បុគ្គលលះសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ និងពួកកិលេសដែលដូចគ្នានឹងធម៌ទាំងនោះ ជាចតុព្ភាគ។ សោតាបន្នបុគ្គល ជាចតុព្ភាគ មិនមែនសោតាបន្នបុគ្គល ជាចតុព្ភាគ បុគ្គលដល់សោតាបត្តិផល បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ មិនពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ សត្តក្ខត្តុំបរមបុគ្គល កោលំកោលបុគ្គល ឯកពីជិបុគ្គល ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធ ក្នុងព្រះធម៌។ បេ។ ក្នុងព្រះសង្ឃ។ បេ។ ប្រកបដោយសីលជាទីត្រេកអរ របស់អរិយៈទាំងឡាយ ជាចតុព្ភាគ មិនប្រកបដោយសីលជាទីត្រេកអរ របស់អរិយៈទាំងឡាយ ជាចតុព្ភាគឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២០៨] បុគ្គលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល ដោយការឃើញទុក្ខសច្ច តើលះបង់អ្វី។ បុគ្គលលះកាមរាគគ្រោតគ្រាត ព្យាបាទគ្រោតគ្រាត និងពួកកិលេសដែលដូចគ្នានឹងធម៌ទាំងនោះ ជាចតុព្ភាគ។ សកទាគាមិបុគ្គល ជាចតុព្ភាគ មិនមែនសកទាគាមិបុគ្គល ជាចតុព្ភាគ បុគ្គលដល់នូវសកទាគាមិផល បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ មិនពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ដោយការឃើញសមុទយសច្ច។ បេ។ ដោយការឃើញនិរោធសច្ច។ បេ។ ដោយការឃើញមគ្គសច្ច តើលះបង់អ្វី។ បុគ្គល លះកាមរាគគ្រោតគ្រាត ព្យាបាទគ្រោតគ្រាត និងពួកកិលេសដែលដូចគ្នានឹងធម៌ទាំងនោះ ជាចតុព្ភាគ។ សកទាគាមិបុគ្គល ជាចតុព្ភាគ មិនមែនសកទាគាមិបុគ្គល ជាចតុព្ភាគ បុគ្គលដល់នូវសកទាគាមិផល បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ មិនពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២០៩] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ដោយការឃើញទុក្ខសច្ច តើលះបង់អី្វ។ បុគ្គលលះកាមរាគស្រាលស្តើង ព្យាបាទស្រាលស្តើង និងពួកកិលេសដែលដូចគ្នានឹងធម៌ទាំងនោះ ជាចតុព្ភាគ។ អនាគាមិបុគ្គល ជាចតុព្ភាគ មិនមែនអនាគាមិបុគ្គល ជាចតុព្ភាគ បុគ្គលដល់នូវអនាគាមិផល បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ មិនពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ អន្តរាបរិនិព្វាយិបុគ្គល។ បេ។ ឧបហច្ចបរិនិព្វាយិបុគ្គល។ បេ។ អសង្ខារបរិនិព្វាយិបុគ្គល។ បេ។ សសង្ខារបរិនិព្វាយិបុគ្គល។ បេ។ ឧទ្ធំសោតៈ អកនិដ្ឋគាមិបុគ្គល ជាចតុព្ភាគ មិនមែនឧទ្ធំសោតៈ មិនមែនអកនិដ្ឋគាមិបុគ្គល ជាចតុព្ភាគឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ដោយការឃើញសមុទយសច្ច។ បេ។ ដោយការឃើញនិរោធសច្ច។ បេ។ ដោយការឃើញមគ្គសច្ច តើលះបង់អ្វី។ បុគ្គល លះកាមរាគស្រាលស្តើង ព្យាបាទស្រាលស្តើង និងពួកកិលេសដែលដូចគ្នានឹងពួកធម៌ទាំងនោះ ជាចតុព្ភាគ។ អនាគាមិបុគ្គល ជាចតុព្ភាគ មិនមែនអនាគាមិបុគ្គល ជាចតុព្ភាគ បុគ្គលដល់នូវអនាគាមិផល បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ មិនពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ អន្តរាបរិនិព្វាយិបុគ្គល។ បេ។ ឧបហច្ចបរិនិព្វាយិបុគ្គល។ បេ។ អសង្ខារបរិនិព្វាយិបុគ្គល។ បេ។ សសង្ខារបរិនិព្វាយិបុគ្គល។ បេ។ ឧទ្ធំសោតៈ អកនិដ្ឋគាមិបុគ្គល ជាចតុព្ភាគ មិនមែនឧទ្ធំសោតៈ មិនមែនអកនិដ្ឋគាមិបុគ្គល ជាចតុព្ភាគឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២១០] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ដោយការឃើញទុក្ខសច្ច តើលះបង់អី្វ។ បុគ្គលលះរូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា និងពួកកិលេសដែលដូចគ្នានឹងពួកធម៌ទាំងនោះ ជាចតុព្ភាគ។ ព្រះអរហន្ត ជាចតុព្ភាគ មិនមែនព្រះអរហន្ត ជាចតុព្ភាគ បុគ្គលដល់នូវអរហត្ត បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ មិនពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ បា្រសចាករាគៈ បា្រសចាកទោសៈ បា្រសចាកមោហៈ មានសោឡសកិច្ចធ្វើរួចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ជារបស់ខ្លួនដល់ហើយដោយលំដាប់ មានសញ្ញោជនៈក្នុងភពអស់ហើយ មានចិត្តរួចស្រឡះហើយ ព្រោះដឹងដោយប្រពៃ មានទ្វារជើងគុល គឺអវិជ្ជា លើកឡើងហើយ មានគូ (ស្នាមភ្លោះ) ទម្លាយហើយ មានសសរខឿនដកចោលហើយ មិនមានសន្ទះទ្វារ ចេញចាកសត្រូវ មានទង់ដាក់ចុះហើយ មានភារៈដាក់ចុះហើយ បា្រសចាកធម៌ជាគ្រឿងប្រកប មានជំនះឈ្នះដោយប្រពៃ ទុក្ខសច្ច បុគ្គលនោះក៏បានកំណត់ដឹងហើយ សមុទយសច្ច (ហេតុដែលនាំឲ្យកើតទុក្ខ) ក៏បានលះបង់ហើយ និរោធសច្ច (ធម៌ជាទីរំលត់ទុក្ខ) បានធ្វើឲ្យជាក់ច្បាស់ហើយ មគ្គសច្ច ក៏បានចម្រើនហើយ ធម្មជាតដែលគួរត្រាស់ដឹង ក៏បានត្រាស់ដឹងហើយ ធម្មជាតដែលគួរកំណត់ដឹង ក៏បានកំណត់ដឹងហើយ ធម្មជាតដែលគួរលះ ក៏បានលះហើយ ធម្មជាតដែលគួរចម្រើន ក៏បានចម្រើនហើយ។ បេ។ ធម្មជាតដែលគួរធ្វើឲ្យជាក់ច្បាស់ បុគ្គលនោះ ក៏បានធ្វើឲ្យជាក់ច្បាស់ហើយ ជាចតុព្ភាគ ធម្មជាតដែលគួរធ្វើឲ្យជាក់ច្បាស់ បុគ្គលនោះមិនបានធ្វើឲ្យជាក់ច្បាស់ហើយ ជាចតុព្ភាគ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ដោយការឃើញសមុទយសច្ច។ បេ។ ដោយការឃើញនិរោធសច្ច។ បេ។ ដោយការឃើញមគ្គសច្ច តើលះបង់អ្វី។ បុគ្គលលះរូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា និងពួកកិលេសដែលដូចគ្នានឹងធម៌ទាំងនោះ ជាចតុព្ភាគ។ អរហន្ត ជាចតុព្ភាគ មិនមែនអរហន្ត ជាចតុព្ភាគ បុគ្គលដល់នូវអរហត្ត បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ មិនពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ បា្រសចាករាគៈ បា្រសចាកទោសៈ បា្រសចាកមោហៈ មានសោឡសកិច្ចធ្វើហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ជារបស់ខ្លួនដល់ហើយ ដោយលំដាប់ មានសញ្ញោជនៈក្នុងភពអស់រលីងហើយ មានចិត្តរួចស្រឡះហើយ ព្រោះដឹងដោយប្រពៃ មានទ្វារជើងគុល គឺអវិជ្ជា លើកឡើងហើយ មានគូទម្លាយហើយ មានសសរខឿនដកចោលហើយ មិនមានសន្ទះទ្វារ ចេញចាកសត្រូវ មានទង់ដាក់ចុះហើយ មានភារៈដាក់ចុះហើយ បា្រសចាកធម៌ជាគ្រឿងប្រកប មានជំនះឈ្នះហើយដោយប្រពៃ ទុក្ខសច្ច បុគ្គលនោះបានកំណត់ដឹងហើយ សមុទយសច្ច ក៏បានលះបង់ហើយ និរោធសច្ច ក៏បានធ្វើឲ្យជាក់ច្បាស់ហើយ មគ្គសច្ច ក៏បានចម្រើនហើយ ធម្មជាតដែលគួរត្រាស់ដឹង ក៏បានត្រាស់ដឹងហើយ ធម្មជាតដែលគួរកំណត់ដឹង ក៏បានកំណត់ដឹងហើយ ធម្មជាតដែលគួរលះ ក៏បានលះហើយ ធម្មជាតដែលគួរចម្រើន ក៏បានចម្រើនហើយ។ បេ។ ធម្មជាតដែលគួរធ្វើឲ្យជាក់ច្បាស់ បុគ្គលនោះបានធ្វើឲ្យជាក់ច្បាស់ហើយ ជាចតុព្ភាគ ធម្មជាតដែលគួរធ្វើឲ្យជាក់ច្បាស់ បុគ្គលនោះមិនបានធ្វើឲ្យជាក់ច្បាស់ហើយ ជាចតុព្ភាគ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២១១] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឃើញទុក្ខ គួរនិយាយថា ជាអ្នកប្រតិបត្តិ បានឬ។ អើ។ កាលបើទុក្ខ ដែលបុគ្គលបានឃើញហើយ គួរនិយាយថា ជាអ្នកឋិតនៅក្នុងផល បានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលឃើញសមុទយៈ។ បេ។ ឃើញនិរោធ គួរនិយាយថា ជាអ្នកប្រតិបត្តិ បានឬ។ អើ។ កាលបើនិរោធ បុគ្គលនោះបានឃើញហើយ គួរនិយាយថា ជាអ្នកឋិតនៅក្នុងផល បានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២១២] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឃើញមគ្គ គួរនិយាយថា ជាអ្នកប្រតិបត្តិ ចុះកាលបើមគ្គ បុគ្គលនោះបានឃើញហើយ គួរនិយាយថា ជាអ្នកឋិតនៅក្នុងផលបានឬ។ អើ។ បុគ្គលឃើញទុក្ខ គួរនិយាយថា ជាអ្នកប្រតិបត្តិ ចុះកាលបើទុក្ខ បុគ្គលបានឃើញហើយ គួរនិយាយថា ជាអ្នកឋិតនៅក្នុងផលបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលឃើញមគ្គ គួរនិយាយថា ជាអ្នកប្រតិបត្តិ ចុះកាលបើមគ្គ បុគ្គលនោះបានឃើញហើយ គួរនិយាយថា ជាអ្នកឋិតនៅក្នុងផលបានឬ។ អើ។ បុគ្គលឃើញសមុទយៈ។ បេ។ ឃើញនិរោធ គួរនិយាយថា ជាអ្នកប្រតិបត្តិ ចុះកាលបើនិរោធ បុគ្គលនោះបានឃើញហើយ គួរនិយាយថា ជាអ្នកឋិតនៅក្នុងផលបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២១៣] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឃើញទុក្ខ គួរនិយាយថា ជាអ្នកប្រតិបត្តិ កាលបើទុក្ខ បុគ្គលនោះបានឃើញហើយ គេមិនគួរពោលថា គួរនិយាយថា ជាអ្នកឋិតនៅក្នុងផលទេឬ។ អើ។ បុគ្គលឃើញមគ្គ គួរនិយាយថា ជាអ្នកប្រតិបត្តិ កាលបើមគ្គ បុគ្គលនោះបានឃើញហើយ គេមិនគួរពោលថា គួរនិយាយថា ជាអ្នកឋិតនៅក្នុងផលទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលឃើញសមុទយៈ។ បេ។ ឃើញនិរោធៈ គួរនិយាយថា ជាអ្នកប្រតិបត្តិ កាលបើនិរោធ បុគ្គលនោះបានឃើញហើយ គេមិនគួរពោលថា គួរនិយាយថា ជាអ្នកឋិតនៅក្នុងផលទេឬ។ អើ។ បុគ្គលឃើញមគ្គ គួរនិយាយថា ជាអ្នកប្រតិបត្តិ កាលបើមគ្គ បុគ្គលនោះបានឃើញហើយ គេមិនគួរពោលថា គួរនិយាយថា ជាអ្នកឋិតនៅក្នុងផលបានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២១៤] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឃើញទុក្ខ គួរនិយាយថា ជាអ្នកប្រតិបត្តិ កាលបើទុក្ខ បុគ្គលនោះបានឃើញហើយ គេមិនគួរពោលថា គួរនិយាយថា ជាអ្នកឋិតនៅក្នុងផលបានទេឬ។ អើ។ ការឃើញទុក្ខ ជាការឥតប្រយោជន៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលឃើញសមុទយៈ។ បេ។ ឃើញនិរោធ គួរនិយាយថា ជាអ្នកប្រតិបត្តិ កាលបើនិរោធ បុគ្គលនោះបានឃើញហើយ គេមិនគួរពោលថា គួរនិយាយថា ជាអ្នកឋិតនៅក្នុងផលបានទេឬ។ អើ។ ការឃើញនិរោធ ជាការឥតប្រយោជន៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២១៥] កាលបើទុក្ខ បុគ្គលបានឃើញហើយ សច្ចៈ៤ ឈ្មោះថាបានឃើញហើយឬ។ អើ។ ទុក្ខសច្ច ឈ្មោះថាសច្ចៈ៤ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២១៦] កាលបើរូបក្ខន្ធ បុគ្គលបានឃើញហើយ ដោយសេចក្តីថាមិនទៀង បញ្ចក្ខន្ធ ឈ្មោះថាបានឃើញហើយ ដោយសេចក្តីថាមិនទៀងឬ។ អើ។ រូបក្ខន្ធឈ្មោះថា បញ្ចក្ខន្ធឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២១៧] កាលបើចក្ខាយតនៈ បុគ្គលឃើញហើយ ដោយសេចក្តីថាមិនទៀង អាយតនៈ ១២ ឈ្មោះថា បុគ្គលឃើញហើយ ដោយសេចក្តីថា មិនទៀងឬ។ អើ។ ចក្ខាយតនៈ ឈ្មោះថាអាយតនៈ១២ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២១៨] កាលបើចក្ខុធាតុ បុគ្គលបានឃើញហើយ ដោយសេចក្តីថា មិនទៀង ធាតុទាំង ១៨ ឈ្មោះថាបានឃើញហើយ ដោយសេចក្តីថា មិនទៀងឬ។ អើ។ ចក្ខុធាតុ ឈ្មោះថាធាតុ ១៨ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២១៩] កាលបើចក្ខុន្ទ្រិយ បុគ្គលបានឃើញហើយ ដោយសេចក្តីថា មិនទៀង ឥន្ទ្រិយទាំង ២២ ឈ្មោះថាបានឃើញហើយ ដោយសេចក្តីថា មិនទៀងឬ។ អើ។ ចក្ខុន្ទ្រិយ ឈ្មោះថាឥន្ទ្រិយ ២២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២២០] បុគ្គលធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ដោយញាណទាំង ៤ ឬ។ អើ។ សោតាបត្តិផលមាន ៤ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ដោយញាណទាំង ៨ ឬ។ អើ។ សោតាបត្តិផល មាន ៨ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ដោយញាណទាំង ១២ ឬ។ អើ។ សោតាបត្តិផល មាន ១២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ដោយញាណទាំង ៤៤ ឬ។ អើ។ សោតាបត្តិផល មាន ៤៤ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ដោយញាណទាំង ៧៧ ឬ។ អើ។ សោតាបត្តិផល មាន ៧៧ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២២១] បុគ្គលមិនគួរនិយាយថា ការត្រាស់ដឹងជាលំដាប់ មានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ទាបទៅដោយលំដាប់ ជ្រាលទៅដោយលំដាប់ ទេរទៅដោយលំដាប់ មិនមែនចោតជ្រៅស្រឡូង ដូចជាអណ្តូងទេ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានការសិក្សាជាលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្តីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងព្រះអរហត្តផលតែម្តងទេ ក៏យ៉ាងនោះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ការត្រាស់ដឹងជាលំដាប់ មាន។
[២២២] បុគ្គលមិនគួរនិយាយថា ការត្រាស់ដឹងជាលំដាប់ មានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា អ្នកមានប្រាជ្ញា គប្បីកំចាត់បង់នូវមន្ទិលរបស់ខ្លួនបន្តិចម្តងៗ ក្នុងមួយខណៈៗ ដោយលំដាប់ ដូចជាជាងមាសដែលកំចាត់បង់នូវមន្ទិលនៃរជតវត្ថុ ដូច្នោះដែរ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ការត្រាស់ដឹងជាលំដាប់ មាន។
[២២៣] បុគ្គលមិនគួរនិយាយថា ការត្រាស់ដឹងជាលំដាប់ មានទេឬ។ អើ។ ក្រែងព្រះគវម្បតិត្ថេរមានអាយុ បានពោលដូច្នេះ នឹងភិក្ខុទាំងឡាយហើយថា ម្នាលលោកមានអាយុទាំងឡាយ ពាក្យនេះ ខ្ញុំបានស្តាប់ក្នុងទីចំពោះព្រះភក្ត្រ បានទទួលក្នុងទីចំពោះភក្ត្រនៃព្រះមានព្រះភាគថា ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ឃើញទុក្ខ បុគ្គលនោះឈ្មោះថាឃើញទុក្ខសមុទយៈផង ឃើញទុក្ខនិរោធផង ឃើញទុក្ខនិរោធគាមិនីបដិបទាផង បុគ្គលណា ឃើញទុក្ខសមុទយៈ បុគ្គលនោះ ឈ្មោះថាឃើញទុក្ខផង ឃើញទុក្ខនិរោធផង ឃើញទុក្ខនិរោធគាមិនីបដិបទាផង បុគ្គលណា ឃើញទុក្ខនិរោធ បុគ្គលនោះ ឈ្មោះថាឃើញទុក្ខផង ឃើញទុក្ខសមុទយៈផង ឃើញទុក្ខនិរោធគាមិនីបដិបទាផង បុគ្គលណា ឃើញទុក្ខនិរោធគាមិនីបដិបទា បុគ្គលនោះ ឈ្មោះថាឃើញទុក្ខផង ឃើញទុក្ខសមុទយៈផង ឃើញទុក្ខនិរោធផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលមិនគួរនិយាយថា ការត្រាស់ដឹងជាលំដាប់ មានទេ។
[២២៤] ការត្រាស់ដឹងជាលំដាប់ មានឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ជាមួយនឹងទស្សនសម្បទា (គឺសោតាបត្តិមគ្គ)។ បេ។ សោតាបន្នបុគ្គល មិនគួរធ្វើនូវហេតុជាទីតាំងនៃសេចក្តីអាក្រក់ទាំង ៦ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលមិនគួរនិយាយថា ការត្រាស់ដឹងជាលំដាប់ មានទេ។
[២២៥] ការត្រាស់ដឹងជាលំដាប់ មានឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សម័យណា ធម្មចក្ខុ ដែលមានធូលីទៅប្រាសហើយ មានមន្ទិលទៅប្រាសហើយ របស់អរិយសាវ័ក កើតឡើងថា ធម្មជាតណាមួយ មានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានការរលត់ទៅវិញជាធម្មតា ម្នាលភិក្ខុទាំងឡាយ សម័យនោះ សញ្ញោជនៈ ៣ យ៉ាង គឺសក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ ឈ្មោះថា អរិយសាវ័កបានលះបង់ ជាមួយនឹងការកើតឡើងនៃទស្សនសម្បទា ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលមិនគួរនិយាយថា ការត្រាស់ដឹងជាលំដាប់ មានទេ។
ចប់ អនុបុព្វាភិសមយកថា។
((១៩) ១០. វោហារកថា)
[២២៦] វោហារ របស់ព្រះពុទ្ធមានព្រះភាគ ជាលោកុត្តរៈឬ។ អើ។ វោហារ របស់ព្រះពុទ្ធមានព្រះភាគ ប៉ះទង្គិចត្រចៀកជាលោកុត្តរៈ មិនប៉ះទង្គិចត្រចៀកជាលោកិយៈ ជនទាំងឡាយ ដឹងច្បាស់ដោយវិញ្ញាណជាលោកុត្តរៈ មិនដឹងច្បាស់ដោយវិញ្ញាណជាលោកិយៈ សាវ័កទាំងឡាយដឹងច្បាស់ បុថុជ្ជនទាំងឡាយមិនដឹងច្បាស់ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២២៧] ក្រែងវោហារ របស់ព្រះពុទ្ធមានព្រះភាគ ប៉ះទង្គិចត្រចៀកជាលោកិយៈឬ។ អើ។ បើវោហារ របស់ព្រះពុទ្ធមានព្រះភាគ ប៉ះទង្គិចត្រចៀកជាលោកិយៈដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វោហារ របស់ព្រះពុទ្ធមានព្រះភាគ ជាលោកុត្តរៈទេ។
[២២៨] ក្រែងពួកសាវ័ក ដឹងច្បាស់នូវវោហារ របស់ព្រះពុទ្ធមានព្រះភាគ ដោយវិញ្ញាណជាលោកិយៈឬ។ អើ។ បើពួកសាវ័កដឹងច្បាស់នូវវោហារ របស់ព្រះពុទ្ធមានព្រះភាគ ដោយវិញ្ញាណជាលោកិយៈដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វោហារ របស់ព្រះពុទ្ធមានព្រះភាគ ជាលោកុត្តរៈទេ។
[២២៩] ក្រែងពួកបុថុជ្ជនដឹងច្បាស់នូវវោហារ របស់ព្រះពុទ្ធមានព្រះភាគឬ។ អើ។ បើពួកបុថុជ្ជនដឹងច្បាស់នូវវោហារ របស់ព្រះពុទ្ធមានព្រះភាគដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វោហារ របស់ព្រះពុទ្ធមានព្រះភាគ ជាលោកុត្តរៈទេ។
[២៣០] វោហារ របស់ព្រះពុទ្ធមានព្រះភាគ ជាលោកុត្តរៈឬ។ អើ។ ចុះមគ្គ ផល និពា្វន សោតាបត្តិមគ្គ សោតាបត្តិផល សកទាគាមិមគ្គ សកទាគាមិផល អនាគាមិមគ្គ អនាគាមិផល អរហត្តមគ្គ អរហត្តផល សតិប្បដ្ឋាន សម្មប្បធាន ឥទ្ធិបាទ ឥទ្ទ្រិយ ពលៈ ពោជ្ឈង្គៈ (ជាលោកុត្តរៈ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៣១] វោហារ របស់ព្រះពុទ្ធមានព្រះភាគ ជាលោកុត្តរៈឬ។ អើ។ សាវ័កពួកខ្លះ ស្តាប់វោហាររបស់ព្រះពុទ្ធមានព្រះភាគ មានឬ។ អើ។ លោកុត្តរធម៌ បុគ្គលគប្បីដឹងដោយត្រចៀក ប៉ះទង្គិចត្រចៀក មកកាន់រង្វង់នៃត្រចៀកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៣២] ក្រែងលោកុត្តរធម៌ បុគ្គលមិនគប្បីដឹងដោយត្រចៀក មិនប៉ះទង្គិចត្រចៀក មិនមកកាន់រង្វង់នៃត្រចៀកទេឬ។ អើ។ បើលោកុត្តរធម៌ បុគ្គលមិនគប្បីដឹងដោយត្រចៀក មិនប៉ះទង្គិចត្រចៀក មិនមកកាន់រង្វង់នៃត្រចៀកទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វោហារ របស់ព្រះពុទ្ធមានព្រះភាគ ជាលោកុត្តរៈទេ។
[២៣៣] វោហារ របស់ព្រះពុទ្ធមានព្រះភាគ ជាលោកុត្តរៈឬ។ អើ។ សាវ័កពួកខ្លះ ត្រេកអរនឹងវោហាររបស់ព្រះពុទ្ធមានព្រះភាគ មានឬ។ អើ។ លោកុត្តរធម៌ ជាទីតាំងនៃរាគៈ ជាទីត្រេកអរ ជាទីប្រាថ្នា ជាទីស្រវឹង ជាទីចង ជាទីជ្រប់ចុះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៣៤] ក្រែងលោកុត្តរធម៌ មិនមែនជាទីតាំងនៃរាគៈ មិនជាទីត្រេកអរ មិនជាទីប្រាថ្នា មិនជាទីស្រវឹង មិនជាទីចង មិនជាទីជ្រប់ចុះទេឬ។ អើ។ បើលោកុត្តរធម៌ មិនមែនជាទីតាំងនៃរាគៈ មិនជាទីត្រេកអរ មិនជាទីប្រាថ្នា មិនជាទីស្រវឹង មិនជាទីចង មិនជាទីជ្រប់ចុះទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វោហារ របស់ព្រះពុទ្ធមានព្រះភាគ ជាលោកុត្តរៈទេ។
[២៣៥] វោហារ របស់ព្រះពុទ្ធមានព្រះភាគ ជាលោកុត្តរៈឬ។ អើ។ សាវ័កពួកខ្លះ ប្រទូស្តនឹងវោហាររបស់ព្រះពុទ្ធមានព្រះភាគ មានឬ។ អើ។ លោកុត្តរធម៌ ជាទីតាំងនៃសេចក្តីប្រទូស្ត ជាទីតាំងនៃសេចក្តីក្រោធ ជាទីតាំងនៃសេចក្តីថ្នាំងថ្នាក់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៣៦] ក្រែងលោកុត្តរធម៌ មិនមែនជាទីតាំងនៃសេចក្តីប្រទូស្ត មិនមែនជាទីតាំងនៃសេចក្តីក្រោធ មិនមែនជាទីតាំងនៃសេចក្តីថ្នាំងថ្នាក់ទេឬ។ អើ។ បើលោកុត្តរធម៌ មិនមែនជាទីតាំងនៃសេចក្តីប្រទូស្ត មិនមែនជាទីតាំងនៃសេចក្តីក្រោធ មិនមែនជាទីតាំងនៃសេចក្តីថ្នាំងថ្នាក់ទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វោហាររបស់ព្រះពុទ្ធមានព្រះភាគ ជាលោកុត្តរៈទេ។
[២៣៧] វោហារ របស់ព្រះពុទ្ធមានព្រះភាគ ជាលោកុត្តរៈឬ។ អើ។ សាវ័កពួកខ្លះ វង្វេងក្នុងវោហាររបស់ព្រះពុទ្ធមានព្រះភាគឬ។ អើ។ លោកុត្តរធម៌ ជាទីតាំងនៃសេចក្តីវង្វេង ធ្វើមិនឲ្យមានញាណ ធ្វើមិនឲ្យមានចក្ខុ ប្រកបដោយការរលត់ទៅនៃបញ្ញា ជាពួកនៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅដើម្បីព្រះនិព្វានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៣៨] ក្រែងលោកុត្តរធម៌ មិនមែនជាទីតាំងនៃសេចក្តីវង្វេង មិនមែនធ្វើមិនឲ្យមានញាណ មិនមែនធ្វើមិនឲ្យមានចក្ខុ ប្រកបដោយការចម្រើននៃបញ្ញា មិនមែនជាពួកនៃសេចក្តីចង្អៀតចង្អល់ ប្រព្រឹត្តទៅដើម្បីព្រះនិព្វានឬ។ អើ។ បើលោកុត្តរធម៌ មិនមែនជាទីតាំងនៃសេចក្តីវង្វេង មិនមែនធ្វើមិនឲ្យមានញាណ មិនមែនធ្វើមិនឲ្យមានចក្ខុ ប្រកបដោយការចម្រើននៃបញ្ញា មិនមែនជាពួកនៃសេចក្តីចង្អៀតចង្អល់ ប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វោហាររបស់ព្រះពុទ្ធមានព្រះភាគ ជាលោកុត្តរៈទេ។
[២៣៩] វោហារ របស់ព្រះពុទ្ធមានព្រះភាគ ជាលោកុត្តរៈឬ។ អើ។ ពួកសាវ័កណាមួយ ស្តាប់វោហាររបស់ព្រះពុទ្ធមានព្រះភាគ សាវ័កទាំងអស់នោះ ចម្រើនមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៤០] ពួកសាវ័កណាមួយ ស្តាប់វោហាររបស់ព្រះពុទ្ធមានព្រះភាគ សាវ័កទាំងអស់នោះ ចម្រើនមគ្គឬ។ អើ។ ពួកពាលបុថុជ្ជន ស្តាប់វោហាររបស់ព្រះពុទ្ធមានព្រះភាគ ពួកពាលបុថុជ្ជន ចម្រើនមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលអ្នកសម្លាប់មាតា។ បេ។ បុគ្គលអ្នកសម្លាប់បិតា … បុគ្គលអ្នកសម្លាប់ព្រះអរហន្ត … បុគ្គលអ្នកធ្វើព្រះលោហិតឲ្យពុះពោរ។ បេ។ បុគ្គលអ្នកបំបែកសង្ឃ ស្តាប់វោហាររបស់ព្រះពុទ្ធមានព្រះភាគ បុគ្គលអ្នកបំបែកសង្ឃ ចម្រើនមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៤១] គំនរស្រូវក្តី គំនរមាសក្តី បុគ្គលអាចដើម្បីបា្រប់ថា ជាកូនត្នោតជាវិការៈនៃមាសឬ។ អើ។ ព្រះមានព្រះភាគទ្រង់ពោលនូវធម៌ជាលោកិយៈក្តី ជាលោកុត្តរៈក្តី ដោយវោហារជាលោកុត្តរៈ យ៉ាងនេះឯង។
[២៤២] គំនរស្រូវក្តី គំនរមាសក្តី បុគ្គលអាចដើម្បីបា្រប់ថា ជាកូនត្នោតមានសណ្ឋានដូចដើមល្ហុងខ្ញែឬ។ អើ។ ព្រះមានព្រះភាគ ទ្រង់ពោលនូវធម៌ជាលោកិយៈក្តី ជាលោកុត្តរៈក្តី ដោយវោហារជាលោកិយៈ យ៉ាងនេះឯង។
[២៤៣] វោហារ ដែលព្រះពុទ្ធមានព្រះភាគ កាលពោលថា ជាលោកិយៈ ក៏ជាលោកិយៈមែន កាលពោលថា ជាលោកុត្តរៈ ក៏ជាលោកុត្តរៈមែនឬ។ អើ។ កាលព្រះពុទ្ធមានព្រះភាគ ពោលជាលោកិយៈ វោហារនោះ ប៉ះទង្គិចត្រចៀកជាលោកិយៈ កាលពោលជាលោកុត្តរៈ ប៉ះទង្គិចត្រចៀកជាលោកុត្តរៈ កាលពោលជាលោកិយៈ ពួកសាវ័ករមែងដឹងច្បាស់ដោយវិញ្ញាណជាលោកិយៈ កាលពោលជាលោកុត្តរៈ ពួកសាវ័ករមែងដឹងច្បាស់ដោយវិញ្ញាណជាលោកុត្តរៈ កាលពោលជាលោកិយៈ ពួកបុថុជ្ជនរមែងដឹងច្បាស់ កាលពោលជាលោកុត្តរៈ ពួកសាវ័ករមែងដឹងច្បាស់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៤៤] បុគ្គលមិនគួរនិយាយថា វោហារដែលព្រះពុទ្ធមានព្រះភាគ កាលពោលជាលោកិយៈ ក៏ជាលោកិយៈមែន កាលពោលជាលោកុត្តរៈ ក៏ជាលោកុត្តរៈមែនឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ពោលនូវធម៌ជាលោកិយៈផង ជាលោកុត្តរៈផងឬ។ អើ។ បើព្រះមានព្រះភាគ ទ្រង់ពោលនូវធម៌ជាលោកិយៈផង ជាលោកុត្តរៈផង ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា វោហារ កាលព្រះពុទ្ធមានព្រះភាគ ពោលជាលោកិយៈ ក៏ជាលោកិយៈមែន កាលពោលជាលោកុត្តរៈ ក៏ជាលោកុត្តរៈមែន។
[២៤៥] វោហារ កាលព្រះពុទ្ធមានព្រះភាគ ពោលជាលោកិយៈ ក៏ជាលោកិយៈមែន កាលពោលជាលោកុត្តរៈ ក៏ជាលោកុត្តរៈមែនឬ។ អើ។ ព្រះមានព្រះភាគ កាលពោលថាមគ្គ ក៏ជាមគ្គមែន កាលពោលថាមិនមែនមគ្គ ក៏មិនមែនមគ្គមែន កាលពោលថាផល ក៏ជាផលមែន កាលពោលថាមិនមែនផល ក៏មិនមែនផលមែន កាលពោលថានិព្វាន ក៏ជានិព្វានមែន កាលពោលថាមិនមែននិព្វាន ក៏មិនមែននិព្វានមែន កាលពោលថាសង្ខតធម៌ ក៏ជាសង្ខតធម៌មែន កាលពោលថាអសង្ខតធម៌ ក៏ជាអសង្ខតធម៌មែន កាលពោលថារូប ក៏ជារូបមែន កាលពោលថាមិនមែនរូប ក៏មិនមែនរូបមែន កាលពោលថាវេទនា ក៏ជាវេទនាមែន កាលពោលថាមិនមែនវេទនា ក៏មិនមែនវេទនាមែន កាលពោលថាសញ្ញា ក៏ជាសញ្ញាមែន កាលពោលថាមិនមែនសញ្ញា ក៏មិនមែនសញ្ញាមែន កាលពោលថាពួកសង្ខារ ក៏ជាពួកសង្ខារមែន កាលពោលថាមិនមែនពួកសង្ខារ ក៏មិនមែនពួកសង្ខារមែន កាលពោលថាវិញ្ញាណ ក៏ជាវិញ្ញាណមែន កាលពោលថាមិនមែនវិញ្ញាណ ក៏មិនមែនវិញ្ញាណមែនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ វោហារកថា។
((២០) ១១. និរោធកថា)
[២៤៦] និរោធ មានពីរឬ។ អើ។ ទុក្ខនិរោធ មានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ទុក្ខនិរោធមានពីរឬ។ អើ។ និរោធសច្ចមានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ និរោធសច្ចមានពីរឬ។ អើ។ ទុក្ខសច្ច មានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ និរោធសច្ច មានពីរឬ។ អើ។ សមុទយសច្ច មានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ និរោធសច្ច មានពីរឬ។ អើ។ មគ្គសច្ច មានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ និរោធសច្ច មានពីរឬ។ អើ។ ការទីពឹង មានពីរ។ បេ។ ការជ្រកកោន មានពីរ ការរលឹក មានពីរ ការប្រព្រឹត្តិទៅក្នុងខាងមុខ មានពីរ ការមិនច្យុត មានពីរ ការមិនស្លាប់ មានពីរ។ បេ។ និព្វាន មានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ និព្វាន មានពីរឬ។ អើ។ ភាពខ្ពស់ និងទាប ភាពថោកទាប និងឧត្តម ឧក្រឹដ្ឋ និងឱនថយ ដែន ឬការបែកធ្លាយ ការប្រេះឆា ឬចន្លោះ របស់និព្វានទាំងពីរ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៤៧] និរោធ មានពីរឬ។ អើ។ ក្រែងថាកាលបើសង្ខាររលត់ ព្រោះមិនបានពិចារណា បញ្ញាជាគ្រឿងពិចារណាទាំងឡាយ រលត់ដែរឬ។ អើ។ បើសង្ខាររលត់ ព្រោះមិនបានពិចារណា បញ្ញាជាគ្រឿងពិចារណាទាំងឡាយ ក៏រលត់ទៅ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា និរោធមានពីរទេ។
[២៤៨] បុគ្គលមិនគួរនិយាយថា និរោធមានពីរទេឬ។ អើ។ ក្រែងសង្ខារទាំងឡាយរលត់ទៅ ព្រោះមិនបានពិចារណា មានការបាក់បែកក្នុងទីបំផុត ចុះសង្ខារទាំងឡាយ រលត់ទៅ ព្រោះបានពិចារណា មានការបាក់បែកក្នុងទីបំផុតដែរឬ។ អើ។ បើសង្ខារទំាងឡាយ រលត់ទៅ ព្រោះមិនបានពិចារណាក្តី មានការបាក់បែកក្នុងទីបំផុត សង្ខារទំាងឡាយ រលត់ទៅ ព្រោះបានពិចារណាក្តី មានការបាក់បែកក្នុងទីបំផុត (ដូចគ្នា) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា និរោធមានពីរ។
[២៤៩] និរោធ មានពីរឬ។ អើ។ សង្ខារទំាងឡាយ រលត់ទៅ ព្រោះបានពិចារណា រលត់ទៅ ព្រោះអាស្រ័យអរិយមគ្គឬ។ អើ។ សង្ខារទំាងឡាយ រលត់ទៅ ព្រោះមិនបានពិចារណា រលត់ទៅ ព្រោះអាស្រ័យអរិយមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៥០] និរោធ មានពីរឬ។ អើ។ សង្ខារទំាងឡាយ រលត់ទៅ ព្រោះបានពិចារណា រមែងមិនកើតទៀតទេឬ។ អើ។ សង្ខារទំាងឡាយ រលត់ទៅ ព្រោះមិនបានពិចារណា រមែងមិនកើ់តទៀតទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ បុគ្គលមិនគួរនិយាយថា និរោធមានពីរទេ។
ចប់ និរោធកថា។
ចប់ ទុតិយវគ្គ។
ឧទ្ទាននៃទុតិយវគ្គនោះ គឺ
បរូបហារកថា ១ អញ្ញាណកថា ១ កង្ខាកថា ១ បរវិតារណាកថា ១ វចីភេទកថា ១ ទុក្ខាហារកថា ១ ចិត្តដិ្ឋតិកថា ១ កុក្កុឡកថា ១ សង្ខារកថា ១ អនុបុព្វាភិសមយកថា ១ វោហារកថា ១ និរោធកថា ១។
((២១) ១. ពលកថា)
[២៥១] កម្លំាងរបស់ព្រះតថាគត ជាសាធារណៈដល់សាវ័កឬ។ អើ។ កម្លំាងរបស់ព្រះតថាគត ជាកម្លំាងរបស់សាវ័ក កម្លំាងរបស់សាវ័ក ជាកម្លំាងរបស់ព្រះតថាគតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៥២] កម្លំាងរបស់ព្រះតថាគត ជាសាធារណៈដល់សាវ័កឬ។ អើ។ កម្លំាងរបស់ព្រះតថាគតនោះឯង ជាកម្លំាងរបស់សាវ័កនោះ កម្លំាងរបស់សាវ័កនោះឯង ជាកម្លំាងរបស់ព្រះតថាគតនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៥៣] កម្លំាងរបស់ព្រះតថាគត ជាសាធារណៈដល់សាវ័កឬ។ អើ។ កម្លំាងរបស់ព្រះតថាគត ដូចម្តេច កម្លំាងរបស់សាវ័ក ក៏ដូច្នោះ កម្លំាងរបស់សាវ័ក ដូចម្តេច កម្លំាងរបស់ព្រះតថាគត ក៏ដូច្នោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៥៤] កម្លំាងរបស់ព្រះតថាគត ជាសាធារណៈដល់សាវ័កដែរឬ។ អើ។ សេចក្តីព្យាយាមខាងដើម ការប្រព្រឹត្តិខាងដើម ការពោលធម៌ ការសំដែងធម៌ របស់ព្រះតថាគត ដូចម្តេច សេចក្តីព្យាយាមខាងដើម ការប្រព្រឹត្តិខាងដើម ការពោលធម៌ ការសំដែងធម៌របស់សាវ័ក ក៏ដូច្នោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៥៥] កម្លំាងរបស់ព្រះតថាគត ជាសាធារណៈដល់សាវ័កដែរឬ។ អើ។ ព្រះតថាគត ជាអ្នកឈ្នះ ជាគ្រូ ជាអ្នកត្រាស់ដឹងឯង ដឹងសព្វ ឃើញសព្វ ជាម្ចាស់ធម៌ មានធម៌ជាទីពឹងដែរឬ។ អើ។ សាវ័ក ជាអ្នកឈ្នះ ជាគ្រូ ជាអ្នកត្រាស់ដឹងឯង ដឹងសព្វ ឃើញសព្វ ជាម្ចាស់ធម៌ មានធម៌ជាទីពឹងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៥៦] កម្លំាងរបស់ព្រះតថាគត ជាសាធារណៈដល់សាវ័កដែរឬ។ អើ។ ព្រះតថាគត ជាអ្នកញុំាងមគ្គដែលមិនទាន់កើត ឲ្យកើតឡើង ជាអ្នកញុំាងមគ្គដែលមិនទាន់កើតព្រម ឲ្យកើតព្រម ជាអ្នកពោលនូវមគ្គដែលមិនទាន់ពោល ជាអ្នកជ្រាបនូវមគ្គ ដឹងច្បាស់នូវមគ្គ ឈ្លាសវៃក្នុងមគ្គ ដែរឬ។ អើ។ សាវ័ក ជាអ្នកញុំាងមគ្គដែលមិនទាន់កើត ឲ្យកើតឡើង ជាអ្នកញុំាងមគ្គដែលមិនទាន់កើតព្រម ឲ្យកើតព្រម ជាអ្នកពោលនូវមគ្គដែលមិនទាន់ពោល ជាអ្នកជ្រាបនូវមគ្គ ដឹងច្បាស់នូវមគ្គ ឈ្លាសវៃក្នុងមគ្គដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។
[២៥៧] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត នូវឥន្ទ្រិយទន់ និងចាស់ក្លា (នៃសត្វ) ជាសាធារណៈដល់សាវ័កដែរឬ។ អើ។ សាវ័ក ជាអ្នកដឹងសព្វ ឃើញសព្វដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៥៨] សាវ័ក ជ្រាបហេតុ និងមិនមែនហេតុដែរឬ។ អើ។ ប្រសិនបើសាវ័ក ជ្រាបហេតុ និងមិនមែនហេតុដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កម្លាំងរបស់តថាគត គឺការជ្រាបតាមពិតនូវហេតុ និងមិនមែនហេតុ ជាសាធារណៈដល់សាវ័កដែរ។
[២៥៩] សាវ័កជ្រាបនូវផលរបស់កម្មសមាទានទាំងឡាយ ជាអតីត អនាគត និងបច្ចុប្បន្ន ដោយឋានៈ ដោយហេតុដែរឬ។ អើ។ ប្រសិនបើសាវ័ក ជ្រាបនូវផលរបស់កម្មសមាទានទាំងឡាយ ជាអតីត អនាគត និងបច្ចុប្បន្ន ដោយឋានៈ ដោយហេតុដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត នូវផលរបស់កម្មសមាទានទាំងឡាយ ជាអតីត អនាគត និងបច្ចុប្បន្នដោយឋានៈ ដោយហេតុ ជាសាធារណៈដល់សាវ័កដែរ។
[២៦០] សាវ័ក ជ្រាបនូវបដិបទា ជាដំណើរទៅរកប្រយោជន៍ទាំងអស់ដែរឬ។ អើ។ ប្រសិនបើសាវ័ក ជ្រាបនូវបដិបទា ជាដំណើរទៅរកប្រយោជន៍ទាំងអស់ដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កម្លំាងរបស់ព្រះតថាគត គឺការជា្របតាមពិត នូវបដិបទា ជាដំណើរទៅរកប្រយោជន៍ទាំងអស់ ជាសាធារណៈដល់សាវ័កដែរ។
[២៦១] សាវ័ក ជា្របនូវលោក ដែលមានធាតុច្រើន មានធាតុផ្សេងៗដែរឬ។ អើ។ ប្រសិនបើសាវ័ក ជ្រាបនូវលោក ដែលមានធាតុច្រើន មានធាតុផ្សេងៗដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កម្លំាងរបស់ព្រះតថាគត គឺការជា្របតាមពិត នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗ ជាសាធារណៈដល់សាវ័កដែរ។
[២៦២] សាវ័ក ជា្របនូវអធ្យាស្រ័យផ្សេងៗគ្នា របស់ពួកសត្វដែរឬ។ អើ។ ប្រសិនបើសាវ័ក ជា្របនូវអធ្យាស្រ័យផ្សេងៗគ្នា របស់ពួកសត្វដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត នូវអធ្យាស្រ័យផ្សេងៗគ្នា របស់ពួកសត្វ ជាសាធារណៈដល់សាវ័កដែរ។
[២៦៣] សាវ័ក ជ្រាបនូវការសៅហ្មង ការផូរផង់ និងការចេញនៃឈានវិមោក្ខ សមាធិ និងសមាបត្តិដែរឬ។ អើ។ ប្រសិនបើសាវ័កជ្រាបនូវការសៅហ្មង ការផូរផង់ និងការចេញនៃឈានវិមោក្ខ សមាធិ និងសមាបត្តិដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត នូវការសៅហ្មង ការផូរផង់ និងការចេញនៃឈានវិមោក្ខ សមាធិ និងសមាបត្តិ ជាសាធារណៈដល់សាវ័កដែរ។
[២៦៤] សាវ័ក ជ្រាបនូវការរឭកឃើញជាតិដែលធ្លាប់អាស្រ័យ ក្នុងកាលមុនដែរឬ។ អើ។ ប្រសិនបើសាវ័ក ជ្រាបនូវការរឭកឃើញជាតិដែលធ្លាប់អាស្រ័យក្នុងកាលមុនដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កម្លំាងរបស់ព្រះតថាគត គឺការជា្របតាមពិត ជ្រាបនូវការរឭកឃើញជាតិដែលធ្លាប់អាស្រ័យក្នុងកាលមុន ជាសាធារណៈដល់សាវ័កដែរ។
[២៦៥] សាវ័ក ជា្របនូវចុតិ និងបដិសន្ធិរបស់ពួកសត្វដែរឬ។ អើ។ ប្រសិនបើសាវ័ក ជា្របនូវចុតិ និងបដិសន្ធិរបស់ពួកសត្វដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កម្លំាងរបស់ព្រះតថាគត គឺការជា្របតាមពិត នូវចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាសាធារណៈដល់សាវ័កដែរ។
[២៦៦] ក្រែងអាសវៈទាំងឡាយ របស់ព្រះតថាគតអស់ហើយ អាសវៈទាំងឡាយ របស់សាវ័ក អស់ហើយដែរឬ។ អើ។ ការអស់អាសវៈ ដោយការអស់អាសវៈក្តី ការផុតស្រឡះ ដោយការផុតស្រឡះក្តី របស់ព្រះតថាគតក្តី របស់សាវ័កក្តី ធើ្វឲ្យផ្សេងៗគ្នាបន្តិចបន្តួច មានដែរឬ។ មិនមានទេ។ ប្រសិនបើការអស់អាសវៈ ដោយការអស់អាសវៈក្តី ការផុតស្រឡះ ដោយការផុតស្រឡះក្តី របស់ព្រះតថាគតក្តី របស់សាវ័កក្តី ធើ្វឲ្យផ្សេងៗគ្នាបន្តិចបន្តួច មិនមានទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃសាវ័កទំាងឡាយ ជាសាធារណៈដល់សាវ័កដែរ។
[២៦៧] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទាំងឡាយ ជាសាធារណៈដល់សាវ័កដែរឬ។ អើ។ កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាសាធារណៈដល់សាវ័កដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៦៨] កម្លំាងរបស់ព្រះតថាគត គឺការជា្របតាមពិត ក្នុងការអស់ទៅនៃអាសវៈទាំងឡាយ ជាសាធារណៈដល់សាវ័កដែរឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាសាធារណៈដល់សាវ័កដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៦៩] កម្លំាងរបស់ព្រះតថាគត គឺការជា្របតាមពិត ក្នុងហេតុ និងមិនមែនហេតុ មិនសាធារណៈដល់សាវ័កទេឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជា្របតាមពិត ក្នុងការអស់ទៅនៃអាសវៈទាំងឡាយ មិនសាធារណៈដល់សាវ័កទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៧០] កម្លំាងរបស់ព្រះតថាគត គឺការជា្របតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ មិនសាធារណៈដល់សាវ័កទេឬ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទាំងឡាយ មិនសាធារណៈដល់សាវ័កទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៧១] កម្លាំងរបស់ព្រះតថាគត គឺការជា្របតាមពិត នូវឥន្រ្ទិយទន់ និងចាស់ក្លា មិនសាធារណៈដល់សាវ័កទេឬ។ អើ។ កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ មិនសាធារណៈដល់សាវ័កទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៧២] កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត នូវឥន្រ្ទិយទន់ និងចាស់ក្លា មិនសាធារណៈដល់សាវ័កទេឬ។ អើ។ កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទាំងឡាយ មិនសាធារណៈដល់សាវ័កទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៧៣] កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាសាធារណៈដល់សាវ័កដែរឬ។ អើ។ កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត នូវឥន្ទ្រិយទន់ និងចាស់ក្លា ជាសាធារណៈដល់សាវ័កដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៧៤] កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទាំងឡាយ ជាសាធារណៈដល់សាវ័កដែរឬ។ អើ។ កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត នូវឥន្ទ្រិយទន់ និងចាស់ក្លា ជាសាធារណៈដល់សាវ័កដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ ពលកថា។
((២២) ២. អរិយន្តិកថា)
[២៧៥] កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈដែរឬ។ អើ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល សកទាគាមិមគ្គ សកទាគាមិផល អនាគាមិមគ្គ អនាគាមិផល អរហត្តមគ្គ អរហត្តផល សតិប្បដ្ឋាន សម្មប្បធាន ឥទ្ធិបាទ ឥន្ទ្រិយ ពលៈ ពោជ្ឈង្គៈ (ជាអរិយៈ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៧៦] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈឬ។ អើ។ ជាសុញ្ញតារម្មណ៍ (មានសុញ្ញតនិព្វានជាអារម្មណ៍) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ជាសុញ្ញតារម្មណ៍ឬ។ អើ។ បុគ្គលធើ្វទុកក្នុងចិត្តនូវហេតុ និងមិនមែនហេតុផង ធើ្វទុកក្នុងចិត្តនូវសុញ្ញតៈ (និព្វាន) ផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលធើ្វទុកក្នុងចិត្តនូវហេតុ និងមិនមែនហេតុផង ធើ្វទុកក្នុងចិត្តនូវសុញ្ញតៈ (និព្វាន) ផងឬ។ អើ។ (បើដូច្នោះ) ការប្រជុំចុះនៃផស្សៈទាំង២ នៃចិត្តទាំង២ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈឬ។ អើ។ ជាអនិមិត្តារម្មណ៍ (មានអនិមិត្តនិព្វានជាអារម្មណ៍)។ បេ។ ជាអប្បណិហិតារម្មណ៍ (មានអប្បណិហិតនិព្វានជាអារម្មណ៍) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ជាអប្បណិហិតារម្មណ៍ឬ។ អើ។ (បើដូច្នោះ) បុគ្គលធើ្វទុកក្នុងចិត្ត នូវហេតុ និងមិនមែនហេតុផង ធើ្វទុកក្នុងចិត្ត នូវអប្បណិហិតៈ (និព្វាន) ផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលធើ្វទុកក្នុងចិត្ត នូវហេតុ និងមិនមែនហេតុផង ធើ្វទុកក្នុងចិត្ត នូវអប្បណិហិតៈ (និព្វាន) ផងឬ។ អើ។ (បើដូច្នោះ) ការប្រជុំចុះនៃផស្សៈទាំង២ នៃចិត្តទាំង២ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៧៧] សតិប្បដ្ឋាន ជាអរិយៈ ជាសុញ្ញតារម្មណ៍ឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ ជាសុញ្ញតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សតិប្បដ្ឋាន ជាអរិយៈ ជាអនិមិត្តារម្មណ៍។ បេ។ ជាអប្បណិហិតារម្មណ៍ឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ ជាអប្បណិហិតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៧៨] សម្មប្បធាន ឥទ្ធិបាទ ឥន្ទ្រិយ ពលៈ ពោជ្ឈង្គៈ ជាអរិយៈ ជាសុញ្ញតារម្មណ៍ឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ ជាសុញ្ញតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពោជ្ឈង្គៈ ជាអរិយៈ ជាអនិមិត្តារម្មណ៍។ បេ។ ជាអប្បណិហិតារម្មណ៍ឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ ជាអប្បណិហិតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៧៩] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ មិនគួរនិយាយថា ជាសុញ្ញតារម្មណ៍ទេឬ។ អើ។ សតិប្បដ្ឋាន ជាអរិយៈ មិនគួរនិយាយថា ជាសុញ្ញតារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ មិនគួរនិយាយថា ជាអនិមិត្តារម្មណ៍។ បេ។ ជាអប្បណិហិតារម្មណ៍ទេឬ។ អើ។ សតិប្បដា្ឋន ជាអរិយៈ មិនគួរនិយាយថា ជាអប្បណិហិតារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ មិនគួរនិយាយថា ជាសុញ្ញតារម្មណ៍។ បេ។ ជាអនិមិត្តារម្មណ៍។ បេ។ ជាអប្បណិហិតារម្មណ៍ទេឬ។ អើ។ សម្មប្បធាន។ បេ។ ពោជ្ឈង្គៈ ជាអរិយៈ មិនគួរនិយាយថា ជាអប្បណិហិតារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៨០] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាអរិយៈឬ។ អើ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល។ បេ។ ពោជ្ឈង្គៈ (ជាអរិយៈ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៨១] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាអរិយៈឬ។ អើ។ ជាសុញ្ញតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ជាសុញ្ញតារម្មណ៍ឬ។ អើ។ បុគ្គលធើ្វទុកក្នុងចិត្ត នូវចុតិ និងបដិសន្ធិរបស់ពួកសត្វផង ធើ្វទុកក្នុងចិត្តនូវសុញ្ញតៈផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលធើ្វទុកក្នុងចិត្ត នូវចុតិ និងបដិសន្ធិរបស់ពួកសត្វផង ធើ្វទុកក្នុងចិត្តនូវសុញ្ញតៈផងឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំង២ នៃចិត្តទាំង២ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាអរិយៈឬ។ អើ។ ជាអនិមិត្តារម្មណ៍។ បេ។ ជាអប្បណិហិតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ជាអប្បណិហិតារម្មណ៍ឬ។ អើ។ បុគ្គលធើ្វទុកក្នុងចិត្ត នូវចុតិ និងបដិសន្ធិរបស់ពួកសត្វផង ធើ្វទុកក្នុងចិត្ត នូវអប្បណិហិតៈផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលធើ្វទុកក្នុងចិត្ត នូវចុតិ និងបដិសន្ធិរបស់ពួកសត្វផង ធើ្វទុកក្នុងចិត្ត នូវអប្បណិហិតៈផងឬ។ អើ។ ការប្រជុំចុះនៃផស្សៈទំាង២ នៃចិត្តទាំង២ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៨២] សតិប្បដ្ឋាន ជាអរិយៈ ជាសុញ្ញតារម្មណ៍។បេ។ ជាអនិមិតា្តរម្មណ៍។ បេ។ ជាអប្បណិហិតារម្មណ៍ឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាអរិយៈ ជាអប្បណិហិតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សម្មប្បធាន។ បេ។ ពោជ្ឈង្គៈ ជាអរិយៈ ជាសុញ្ញតារម្មណ៍។ បេ។ ជាអនិមិត្តារម្មណ៍។ បេ។ ជាអប្បណិហិតារម្មណ៍ឬ។ អើ។ កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាអរិយៈ ជាអប្បណិហិតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៨៣] កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាអរិយៈ មិនគួរនិយាយថា ជាសុញ្ញតារម្មណ៍។ បេ។ ជាអនិមិត្តារម្មណ៍។ បេ។ ជាអប្បណិហិតារម្មណ៍ទេឬ។ អើ។ សតិប្បដ្ឋាន ជាអរិយៈ មិនគួរពោលថា ជាអប្បណិហិតារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៨៤] កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាអរិយៈ មិនគួរពោលថា ជាសុញ្ញតារម្មណ៍។ បេ។ ជាអនិមិត្តារម្មណ៍។ បេ។ ជាអប្បណិហិតារម្មណ៍ទេឬ។ អើ។ សម្មប្បធាន។ បេ។ ពោជ្ឈង្គៈ ជាអរិយៈ មិនគួរពោលថា ជាអប្បណិហិតារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៨៥] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទំាងឡាយ ជាអរិយៈឬ។ អើ។ កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៨៦] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទំាងឡាយ ជាអរិយៈឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាអរិយៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៨៧] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ មិនគួរពោលថា ជាអរិយៈទេឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទំាងឡាយ មិនគួរពោលថា ជាអរិយៈទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៨៨] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ មិនគួរពោលថា ជាអរិយៈទេឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទំាងឡាយ មិនគួរពោលថា ជាអរិយៈទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៨៩] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទំាងឡាយ ជាអរិយៈ ជាសុញ្ញតារម្មណ៍ឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ ជាសុញ្ញតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទំាងឡាយ ជាអរិយៈ ជាអនិមិត្តារម្មណ៍។ បេ។ ជាអប្បណិហិតារម្មណ៍ឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ ជាអប្បណិហិតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៩០] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទំាងឡាយ ជាអរិយៈ ជាសុញ្ញតារម្មណ៍។ បេ។ ជាអនិមិត្តារម្មណ៍។ បេ។ ជាអប្បណិហិតារម្មណ៍ឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាអរិយៈ ជាអប្បណិហិតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៩១] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ មិនគួរពោលថា ជាសុញ្ញតារម្មណ៍ទេឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទំាងឡាយ ជាអរិយៈ មិនគួរពោលថា ជាសុញ្ញតារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ មិនគួរពោលថា ជាអនិមិត្តារម្មណ៍។ បេ។ ជាអប្បណិហិតារម្មណ៍ទេឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទំាងឡាយ ជាអរិយៈ មិនគួរពោលថា ជាអប្បណិហិតារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៩២] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាអរិយៈ មិនគួរពោលថា ជាសុញ្ញតារម្មណ៍។ បេ។ ជាអនិមិត្តារម្មណ៍។ បេ។ ជាអប្បណិហិតារម្មណ៍ទេឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទំាងឡាយ ជាអរិយៈ មិនគួរពោលថា ជាអប្បណិហិតារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ អរិយន្តិកថា។
((២៣) ៣. វិមុត្តិកថា)
[២៩៣] ចិត្តដែលប្រកបដោយរាគៈ រួចស្រឡះ (ចាកអាសវៈ) ឬ។ អើ។ ចិត្តដែលប្រព្រឹត្តទៅជាមួយនឹងរាគៈ មានកំណើតជាមួយនឹងរាគៈ ច្រឡូកច្រឡំដោយរាគៈ ប្រកបដោយរាគៈ កើតជាមួយនឹងរាគៈ ប្រព្រឹត្តទៅតាមរាគៈ ជាអកុសល ជាលោកិយៈ ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សញ្ញោជនៈ ដែលគន្ថៈគប្បីដោតក្រង ដែលឱឃៈគប្បីប្រព្រឹត្តកន្លង ដែលយោគៈគប្បីប្រព្រឹត្តកន្លង ជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសៈស្ទាបអង្អែលហើយ ជាប្រយោជន៍ដល់ឧបាទាន ប្រកបដោយសេចក្តីសៅហ្មង រួចស្រឡះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៩៤] ចិត្តប្រកបដោយផស្សៈ រួចស្រឡះ ចុះផស្សៈ និងចិត្តទាំងពីរ រួចស្រឡះឬ។ អើ។ ចិត្ត ដែលប្រកបដោយរាគៈ រួចស្រឡះ ចុះរាគៈ និងចិត្តទំាងពីរ រួចស្រឡះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៩៥] ចិត្តដែលប្រកបដោយៈវេទនា។ បេ។ ប្រកបដោយសញ្ញា។ បេ។ ប្រកបដោយចេតនា។ បេ។ ប្រកបដោយបញ្ញា រួចស្រឡះ ចុះបញ្ញា និងចិត្តទាំងពីរ រួចស្រឡះដែរឬ។ អើ។ ចិត្តដែលប្រកបដោយរាគៈ រួចស្រឡះ ចុះរាគៈ និងចិត្តទាំងពីរ រួចស្រឡះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៩៦] ចិត្តដែលប្រកបដោយផស្សៈ ប្រកបដោយរាគៈ រួចស្រឡះ ចុះផស្សៈ និងចិត្តទំាងពីរ រួចស្រឡះដែរឬ។ អើ។ រាគៈ និងចិត្ត ទំាងពីរ រួចស្រឡះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៩៧] ចិត្តដែលប្រកបដោយវេទនា ប្រកបដោយរាគៈ។ បេ។ ប្រកបដោយសញ្ញា ប្រកបដោយរាគៈ។ បេ។ ប្រកបដោយចេតនា ប្រកបដោយរាគៈ។ បេ។ ប្រកបដោយបញ្ញា ប្រកបដោយរាគៈ រួចស្រឡះ ចុះបញ្ញា និងចិត្ត ទាំងពីរ រួចស្រឡះដែរឬ។ អើ។ រាគៈ និងចិត្ត ទាំងពីរ រួចស្រឡះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៩៨] ចិត្តដែលប្រកបដោយទោសៈ រួចស្រឡះឬ។ អើ។ ចិត្តដែលប្រព្រឹត្តទៅជាមួយនឹងទោសៈ មានកំណើតជាមួយនឹងទោសៈ ច្រឡូកច្រឡំដោយទោសៈ ប្រកបដោយទោសៈ កើតជាមួយនឹងទោសៈ ប្រព្រឹត្តទៅតាមទោសៈ ជាអកុសល ជាលោកិយៈ ប្រកបដោយអាសវៈ។ បេ។ ប្រកបដោយសេចក្តីសៅហ្មង រួចស្រឡះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[២៩៩] ចិត្តដែលប្រកបដោយផស្សៈ រួចស្រឡះ ចុះផស្សៈ និងចិត្ត ទាំងពីរ រួចស្រឡះដែរឬ។ អើ។ ចិត្តដែលប្រកបដោយទោសៈ រួចស្រឡះ ចុះទោសៈ និងចិត្ត ទាំងពីរ រួចស្រឡះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣០០] ចិត្តដែលប្រកបដោយវេទនា។ បេ។ ប្រកបដោយសញ្ញា។ បេ។ ប្រកបដោយចេតនា។ បេ។ ប្រកបដោយបញ្ញា រួចស្រឡះ ចុះបញ្ញា និងចិត្ត ទាំងពីរ រួចស្រឡះដែរឬ។ អើ។ ចិត្តដែលប្រកបដោយទោសៈ រួចស្រឡះ ចុះទោសៈ និងចិត្ត ទាំងពីរ រួចស្រឡះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣០១] ចិត្តដែលប្រកបដោយផស្សៈ ប្រកបដោយទោសៈ រួចស្រឡះ ចុះផស្សៈ និងចិត្ត ទាំងពីរ រួចស្រឡះដែរឬ។ អើ។ ចិត្តដែលប្រកបដោយទោសៈ រួចស្រឡះ ចុះទោសៈ និងចិត្ត ទំាងពីរ រួចស្រឡះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣០២] ចិត្តដែលប្រកបដោយវេទនា ប្រកបដោយទោសៈ។ បេ។ ប្រកបដោយសញ្ញា ប្រកបដោយទោសៈ។ បេ។ ប្រកបដោយចេតនា ប្រកបដោយទោសៈ។ បេ។ ប្រកបដោយបញ្ញា ប្រកបដោយទោសៈ រួចស្រឡះ ចុះបញ្ញា និងចិត្ត ទាំងពីរ រួចស្រឡះដែរឬ។ អើ។ ទោសៈ និងចិត្ត ទំាងពីរ រួចស្រឡះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣០៣] ចិត្តដែលប្រកបដោយមោហៈ រួចស្រឡះឬ។ អើ។ ចិត្តដែលប្រព្រឹត្តទៅជាមួយនឹងមោហៈ មានកំណើតជាមួយនឹងមោហៈ ច្រឡូកច្រឡំដោយមោហៈ ប្រកបដោយមោហៈ កើតជាមួយនឹងមោហៈ ប្រព្រឹត្តទៅតាមមោហៈ ជាអកុសល ជាលោកិយៈ ប្រកបដោយអាសវៈ។ បេ។ ប្រកបដោយសេចក្តីសៅហ្មង រួចស្រឡះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣០៤] ចិត្តដែលប្រកបដោយផស្សៈ រួចស្រឡះ ចុះផស្ស និងចិត្ត ទំាងពីរ រួចស្រឡះដែរឬ។ អើ។ ចិត្តដែលប្រកបដោយមោហៈ រួចស្រឡះ ចុះមោហៈ និងចិត្ត ទាំងពីរ រួចស្រឡះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣០៥] ចិត្តដែលប្រកបដោយវេទនា។ បេ។ ប្រកបដោយសញ្ញា។ បេ។ ប្រកបដោយចេតនា។ បេ។ ប្រកបដោយបញ្ញា រួចស្រឡះ ចុះបញ្ញា និងចិត្ត ទាំងពីរ រួចស្រឡះដែរឬ។ អើ។ ចិត្តដែលប្រកបដោយមោហៈ រួចស្រឡះ ចុះមោហៈ និងចិត្ត ទាំងពីរ រួចស្រឡះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣០៦] ចិត្តដែលប្រកបដោយផស្សៈ ប្រកបដោយមោហៈ រួចស្រឡះ ចុះផស្សៈ និងចិត្ត ទាំងពីរ រួចស្រឡះដែរឬ។ អើ។ មោហៈ និងចិត្ត ទំាងពីរ រួចស្រឡះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣០៧] ចិត្តដែលប្រកបដោយវេទនា ប្រកបដោយមោហៈ។ បេ។ ប្រកបដោយសញ្ញា ប្រកបដោយមោហៈ។ បេ។ ប្រកបដោយចេតនា ប្រកបដោយមោហៈ។ បេ។ ប្រកបដោយបញ្ញា ប្រកបដោយមោហៈ រួចស្រឡះ ចុះបញ្ញា និងចិត្ត ទំាងពីរ រួចស្រឡះដែរឬ។ អើ។ មោហៈ និងចិត្ត ទំាងពីរ រួចស្រឡះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣០៨] បុគ្គលមិនគួរនិយាយថា ចិត្តដែលប្រកបដោយរាគៈ ប្រកបដោយទោសៈ ប្រកបដោយមោហៈ រួចស្រឡះទេឬ។ អើ។ ចិត្តដែលប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មិនមានកិលេស រួចស្រឡះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ ចិត្តដែលប្រកបដោយរាគៈ ប្រកបដោយទោសៈ ប្រកបដោយមោហៈ រមែងរួចស្រឡះ (ចាកអាសវៈ)។
ចប់ វិមុច្ចតិកថា។
((២៤) ៤. វិមុច្ចមានកថា)
[៣០៩] ចិត្ត រួចស្រឡះហើយ ចិត្តកំពុងរួចស្រឡះ មែនឬ។ អើ។ ចិត្ត រួចស្រឡះហើយ មួយផ្នែក ចិត្តមិនទាន់រួចស្រឡះហើយ មួយផ្នែក មែនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣១០] ចិត្តរួចស្រឡះហើយមួយផ្នែក ចិត្តមិនទាន់រួចស្រឡះហើយមួយផ្នែក មែនឬ។ អើ។ បុគ្គលជាសោតាបន្នៈមួយផ្នែក មិនមែនជាសោតាបន្នៈមួយផ្នែក បុគ្គលដល់នូវសោតាបត្តិផល ដែលបានចំពោះ ត្រាស់ដឹង ធើ្វឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយមួយផ្នែក មិនពាល់ត្រូវដោយនាមកាយមួយផ្នែក សត្តក្ខត្តុំបរមបុគ្គល កោលំកោលបុគ្គល ឯកពីជិបុគ្គល ប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធ ក្នុងព្រះធម៌។ បេ។ ក្នុងព្រះសង្ឃ។ បេ។ ប្រកបដោយសីលជាទីត្រេកអរនៃព្រះអរិយៈទាំងឡាយមួយផ្នែក មិនប្រកបដោយសីលជាទីត្រេកអរនៃព្រះអរិយៈទាំងឡាយមួយផ្នែក មែនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣១១] ចិត្តរួចស្រឡះហើយមួយផ្នែក ចិត្តមិនទាន់រួចស្រឡះហើយមួយផ្នែក មែនឬ។ អើ។ បុគ្គលជាសកទាគាមីមួយផ្នែក មិនមែនជាសកទាគាមីមួយផ្នែក បុគ្គលដល់នូវសកទាគាមិផល ដែលបានចំពោះ ត្រាស់ដឹង ធើ្វឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយមួយផ្នែក មិនពាល់ត្រូវដោយនាមកាយមួយផ្នែក មែនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣១២] ចិត្តរួចស្រឡះហើយមួយផ្នែក ចិត្តមិនទាន់រួចស្រឡះហើយមួយផ្នែក មែនឬ។ អើ។ បុគ្គលជាអនាគាមីមួយផ្នែក មិនមែនជាអនាគាមីមួយផ្នែក បុគ្គលដល់នូវអនាគាមិផល ដែលបានចំពោះ ត្រាស់ដឹង ធើ្វឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយមួយផ្នែក មិនពាល់ត្រូវដោយនាមកាយមួយផ្នែក ជាអន្តរាបរិនិព្វាយី ជាឧបហច្ចបរិនិព្វាយី ជាអសង្ខារបរិនិព្វាយី ជាសសង្ខារបរិនិព្វាយី ជាឧទ្ធំសោតៈ អកនិដ្ឋគាមី មួយផ្នែក មិនមែនជាឧទ្ធំសោតៈ មិនមែនជាអកនិដ្ឋគាមី មួយផ្នែក មែនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣១៣] ចិត្តរួចស្រឡះហើយមួយផ្នែក ចិត្តមិនទាន់រួចស្រឡះហើយមួយផ្នែក មែនឬ។ អើ។ បុគ្គលជាអរហន្តមួយផ្នែក មិនមែនជាអរហន្តមួយផ្នែក បុគ្គលដល់នូវអរហត្ត ដែលបានចំពោះ ត្រាស់ដឹង ធើ្វឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយមួយផ្នែក មិនពាល់ត្រូវដោយនាមកាយមួយផ្នែក បុគ្គលប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មួយផ្នែក។ បេ។ សច្ឆិកាតព្វកិច្ច លោកបានធើ្វឲ្យជាក់ច្បាស់ហើយមួយផ្នែក សច្ឆិកាតព្វកិច្ច លោកមិនបានធើ្វឲ្យជាក់ច្បាស់ហើយមួយផ្នែក មែនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣១៤] ចិត្តរួចស្រឡះហើយ ចិត្តកំពុងរួចស្រឡះ មែនឬ។ អើ។ ចិត្តដែលរួចស្រឡះហើយ ក្នុងខណៈដែលកើតឡើង ចិត្តកំពុងរួចស្រឡះ ក្នុងខណៈសាបសូន្យ មែនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣១៥] បុគ្គលមិនគួរពោលថា ចិត្តរួចស្រឡះហើយ ចិត្តកំពុងរួចស្រឡះ មែនឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កាលបុគ្គលនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តរមែងរួចស្រឡះចាកកាមាសវៈផង ចិត្តរួចស្រឡះចាកភវាសវៈផង ចិត្តរួចស្រឡះចាកអវិជ្ជាសវៈផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ចិត្ត ឈ្មោះថារួចស្រឡះហើយ ឈ្មោះថាកំពុងរួចស្រឡះ។
[៣១៦] ចិត្តរួចស្រឡះហើយ ចិត្តកំពុងរួចស្រឡះ (ឈ្មោះថារួច) មែនឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួលគឺកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ បុគ្គលនោះ រមែងបង្អោនចិត្តដើម្បីញាណ ជាហេតុឲ្យអស់ទៅនៃអាសវៈទាំងឡាយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលមិនគួរពោលថា ចិត្តរួចស្រឡះហើយ ចិត្តកំពុងរួចស្រឡះទេ។
[៣១៧] ចិត្តកំពុងរួចស្រឡះ មានឬ។ អើ។ ចិត្តកំពុងត្រេកអរ កំពុងខឹង កំពុងវង្វេង កំពុងសៅហ្មង មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងចិត្តដែលត្រេកអរផង មិនត្រេកអរផង ខឹងផង មិនខឹងផង វង្វេងផង មិនវង្វេងផង ដាច់ផង មិនដាច់ផង បែកផង មិនបែកផង ធើ្វផង មិនធើ្វផង មានឬ។ អើ។ ប្រសិនបើចិត្ត ត្រេកអរផង មិនត្រេកអរផង ខឹងផង មិនខឹងផង វង្វេងផង មិនវង្វេងផង ដាច់ផង មិនដាច់ផង បែកផង មិនបែកផង ធើ្វផង មិនធ្វើផង មានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តកំពុងរួចស្រឡះ មានទេ។
ចប់ វិមុច្ចមានកថា។
((២៥) ៥. អដ្ឋមកកថា)
[៣១៨] ទិដ្ឋិបរិយុដ្ឋានៈ (ការស្ទាក់ដំណើរគឺទិដ្ឋ) គឺបុគ្គល ទី៨4) លះបង់ហើយឬ។ អើ។ បុគ្គលទី៨ ជាសោតាបន្នៈ ដល់សោតាបត្តិផល បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣១៩] វិចិកិច្ឆាបរិយុដ្ឋានៈ បុគ្គលទី ៨ លះបង់ហើយឬ។ អើ។ បុគ្គលទី ៨ ជាសោតាបន្នៈ ដល់នូវសោតាបត្តិផល។ បេ។ ពាល់ត្រូវដោយនាមកាយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣២០] ទិដិ្ឋបរិយុដ្ឋានៈ បុគ្គលទី ៨ លះបង់ហើយឬ។ អើ។ ទិដ្ឋានុស័យ បុគ្គលទី៨ លះបង់ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ទិដ្ឋិបរិយុដ្ឋានៈ បុគ្គលទី ៨ លះបង់ហើយឬ។ អើ។ វិចិកិច្ឆានុស័យ បុគ្គលទី៨ លះបង់ហើយ។ បេ។ សីលព្វតបរាមាសៈ លោកលះបង់ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣២១] វិចិកិច្ឆាបរិយុដ្ឋានៈ បុគ្គលទី៨ លះបង់ហើយឬ។ អើ។ វិចិកិច្ឆានុស័យ បុគ្គលទី ៨ លះបង់ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិចិកិច្ឆាបរិយុដ្ឋានៈ បុគ្គលទី៨ លះបង់ហើយឬ។ អើ។ ទិដ្ឋានុស័យ បុគ្គលទី៨ លះបង់ហើយ។ បេ។ សីលព្វតបរាមាសៈ លោកលះបង់ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣២២] ទិដ្ឋានុស័យ បុគ្គលទី៨ មិនបានលះបង់ទេឬ។ អើ។ ទិដ្ឋិបរិយុដ្ឋានៈ បុគ្គលទី៨ មិនបានលះបង់ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ទិដ្ឋានុស័យ បុគ្គលទី៨ មិនបានលះបង់ទេឬ។ អើ។ វិចិកិច្ឆាបរិយុដ្ឋានៈ បុគ្គលទី៨ មិនបានលះបង់ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិចិកិច្ឆានុស័យ បុគ្គលទី៨ មិនបានលះបង់ទេ។ បេ។ សីលព្វតបរាមាសៈ បុគ្គលទី៨ មិនបានលះបង់ទេឬ។ អើ។ ទិដ្ឋិបរិយុដ្ឋានៈ បុគ្គលទី៨ មិនបានលះបង់ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សីលព្វតបរាមាសៈ បុគ្គលទី៨ មិនបានលះបង់ទេឬ។ អើ។ វិចិកិច្ឆាបរិយុដ្ឋានៈ បុគ្គលទី៨ មិនបានលះបង់ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣២៣] ទិដ្ឋិបរិយុដ្ឋានៈ បុគ្គលទី ៨ បានលះបង់ហើយឬ។ អើ។ បុគ្គលទី៨ បានចម្រើនមគ្គ ដើម្បីលះបង់ទិដ្ឋិបរិយុដ្ឋានៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលទី ៨ បានលះបង់ទិដ្ឋិបរិយុដ្ឋានៈឬ។ អើ។ បុគ្គលទី ៨ បានចម្រើនសតិប្បដ្ឋាន។ បេ។ សម្មប្បធាន។ បេ។ បានចម្រើនពោជ្ឈង្គៈ ដើម្បីលះបង់ទិដ្ឋិបរិយុដ្ឋានៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣២៤] វិចិកិច្ឆាបរិយុដ្ឋានៈ បុគ្គលទី ៨ បានលះបង់ហើយឬ។ អើ។ បុគ្គលទី ៨ បានចម្រើនមគ្គ។ បេ។ បានចម្រើនពោជ្ឈង្គៈ ដើម្បីលះបង់វិចិកិច្ឆាបរិយុដ្ឋានៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣២៥] បុគ្គលទី ៨ មិនបានចម្រើនមគ្គ ដើម្បីលះបង់ទិដ្ឋិបរិយុដ្ឋានៈទេឬ។ អើ។ បរិយុដ្ឋានក្កិលេស គឺលោកលះបង់ហើយ ដោយធម៌មិនមែនជាមគ្គ ជាលោកិយៈ ប្រកបដោយអាសវៈ។ បេ។ ប្រកបដោយសេចក្តីសៅហ្មង មែនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលទី ៨ មិនបានចម្រើនសតិប្បដ្ឋាន។ បេ។ មិនបានចម្រើនពោជ្ឈង្គៈ ដើម្បីលះបង់ទិដ្ឋិបរិយុដ្ឋានៈទេឬ។ អើ។ (បរិយុដ្ឋានក្កិលេស) គឺលោកលះបង់ហើយ ដោយធម៌មិនមែនជាមគ្គ ជាលោកិយៈ ប្រកបដោយអាសវៈ។ បេ។ ប្រកបដោយសេចក្តីសៅហ្មង មែនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣២៦] បុគ្គលទី ៨ មិនបានចម្រើនមគ្គ។ បេ។ សតិប្បដ្ឋាន។ បេ។ មិនបានចម្រើនពោជ្ឈង្គៈ ដើម្បីលះបង់វិចិកិច្ឆាបរិយុដ្ឋានៈទេឬ។ អើ។ (បរិយុដ្ឋានក្កិលេស) គឺលោកលះបង់ហើយ ដោយធម៌មិនមែនជាមគ្គ ជាលោកិយៈ ប្រកបដោយអាសវៈ។ បេ។ ប្រកបដោយសេចក្តីសៅហ្មង មែនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣២៧] បុគ្គលមិនគួរពោលថា ទិដ្ឋិបរិយុដ្ឋានៈ បុគ្គលទី ៨ បានលះបង់ហើយឬ។ អើ។ ទិដ្ឋិបរិយុដ្ឋានៈ នឹងកើតឡើងឬ។ ទិដ្ឋិបរិយុដ្ឋានៈ នឹងមិនកើតឡើងទេ។ ប្រសិនបើទិដ្ឋិបរិយុដ្ឋានៈ នឹងមិនកើតឡើងទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ទិដ្ឋិបរិយុដ្ឋានៈ បុគ្គលទី ៨ បានលះបង់ហើយ។
[៣២៨] បុគ្គលមិនគួរពោលថា វិចិកិច្ឆាបរិយុដ្ឋានៈ បុគ្គលទី ៨ បានលះបង់ហើយឬ។ អើ។ វិចិកិច្ឆាបរិយុដ្ឋានៈ នឹងកើតឡើងឬ។ វិចិកិច្ឆាបរិយុដ្ឋានៈ នឹងមិនកើតឡើងទេ។ ប្រសិនបើវិចិកិច្ឆាបរិយុដ្ឋានៈ នឹងមិនកើតឡើងទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា វិចិកិច្ឆាបរិយុដ្ឋានៈ បុគ្គលទី ៨ បានលះបង់ហើយ។
[៣២៩] បុគ្គលទី ៨ ធើ្វសេចក្តីចូលចិត្តថា ទិដ្ឋិបរិយុដ្ឋានៈ នឹងមិនកើតឡើង ឈ្មោះថា លះបង់ហើយឬ។ អើ។ បុគ្គលទី ៨ ធើ្វសេចក្តីចូលចិត្តថា ទិដ្ឋានុស័យ នឹងមិនកើតឡើង ឈ្មោះថា លះបង់ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៣០] បុគ្គលទី ៨ ធើ្វសេចក្តីចូលចិត្តថា ទិដ្ឋិបរិយុដ្ឋានៈ នឹងមិនកើតឡើង ឈ្មោះថា លះបង់ហើយឬ។ អើ។ បុគ្គលទី ៨ ធើ្វសេចក្តីចូលចិត្តថា វិចិកិច្ឆានុស័យ។ បេ។ សីលព្វតបរាមាសៈ នឹងមិនកើតឡើង ឈ្មោះថា លះបង់ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៣១] បុគ្គលទី ៨ ធើ្វសេចក្តីចូលចិត្តថា វិចិកិច្ឆាបរិយុដ្ឋានៈ នឹងមិនកើតឡើង ឈ្មោះថា លះបង់ហើយឬ។ អើ។ បុគ្គលទី ៨ ធើ្វសេចក្តីចូលចិត្តថា វិចិកិច្ឆានុស័យ។ បេ។ សីលព្វតបរាមាសៈ នឹងមិនកើតឡើង ឈ្មោះថា លះបង់ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៣២] បុគ្គលទី៨ ធើ្វសេចក្តីចូលចិត្តថា ទិដ្ឋិបរិយុដ្ឋានៈ នឹងមិនកើតឡើង ឈ្មោះថា លះបង់ហើយឬ។ អើ។ បុគ្គលជាគោត្រភូ ធើ្វសេចក្តីចូលចិត្តថា ទិដ្ឋិបរិយុដ្ឋានៈ នឹងមិនកើតឡើង ឈ្មោះថា លះបង់ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៣៣] បុគ្គលទី ៨ ធើ្វសេចក្តីចូលចិត្តថា វិចិកិច្ឆាបរិយុដ្ឋានៈ នឹងមិនកើតឡើង ឈ្មោះថា លះបង់ហើយឬ។ អើ។ បុគ្គលជាគោត្រភូ ធើ្វសេចក្តីចូលចិត្តថា វិចិកិច្ឆាបរិយុដ្ឋានៈ នឹងមិនកើតឡើង ឈ្មោះថា លះបង់ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ អដ្ឋមកកថា។
((២៦) ៦. អដ្ឋមកស្សឥន្ទ្រិយកថា)
[៣៣៤] បុគ្គលទី ៨ មិនមានសទ្ធិន្រ្ទិយទេឬ។ អើ។ បុគ្គលទី ៨ មិនមានសទ្ធាទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៣៥] បុគ្គលទី ៨ មិនមានវីរិយិន្រ្ទិយ។ បេ។ មិនមានសតិន្រ្ទិយ។ បេ។ មិនមានសមាធិន្រ្ទិយ។ បេ។ មិនមានបញ្ញិន្ទ្រិយទេឬ។ អើ។ បុគ្គលទី ៨ មិនមានបញ្ញាទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៣៦] បុគ្គលទី ៨ មានសទ្ធាដែរឬ។ អើ។ បុគ្គលទី ៨ មានសទ្ធិន្រ្ទិយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលទី ៨ មានវីរិយៈ។ បេ។ មានសតិ មានសមាធិ។ បេ។ មានបញ្ញាដែរឬ។ អើ។ បុគ្គលទី ៨ មានបញ្ញិន្រ្ទិយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៣៧] បុគ្គលទី ៨ មានមនោ មានមនិន្រ្ទិយដែរឬ។ អើ។ បុគ្គលទី ៨ មានសទ្ធា មានសទ្ធិន្រ្ទិយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលទី ៨ មានមនោ មានមនិន្រ្ទិយដែរឬ។ អើ។ បុគ្គលទី ៨ មានបញ្ញា មានបញ្ញិន្រ្ទិយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៣៨] បុគ្គលទី ៨ មានសោមនស្ស មានសោមនស្សិន្រ្ទិយ។ បេ។ មានជីវិត មានជីវិតិន្រ្ទិយដែរឬ។ អើ។ បុគ្គលទី ៨ មានសទ្ធា មានសទ្ធិន្រ្ទិយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលទី ៨ មានជីវិត មានជីវិតន្រ្ទិយដែរឬ។ អើ។ បុគ្គលទី ៨ មានវីរិយៈ។ បេ។ មានបញ្ញា មានបញ្ញិន្រ្ទិយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៣៩] បុគ្គលទី ៨ មានតែសទ្ធា មិនមានសទ្ធិន្រ្ទិយទេឬ។ អើ។ បុគ្គលទី ៨ មានតែមនោ មិនមានមនិន្រ្ទិយទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៤០] បុគ្គលទី ៨ មានតែសទ្ធា មិនមានសទ្ធិន្រ្ទិយទេឬ។ អើ។ បុគ្គលទី ៨ មានតែសោមនស្ស មិនមានសោមនស្សិន្រ្ទិយ។ បេ។ មានតែជីវិត មិនមានជីវិតិន្រ្ទិយទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៤១] បុគ្គលទី ៨ មានតែបញ្ញា មិនមានបញ្ញិន្រ្ទិយទេឬ។ អើ។ បុគ្គលទី ៨ មានតែមនោ មិនមានមនិន្រ្ទិយ។ បេ។ មានតែសោមនស្ស មិនមានសោមនស្សិន្រ្ទិយ។ បេ។ មានតែជីវិត មិនមានជីវិតិន្រ្ទិយទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៤២] បុគ្គលទី ៨ មិនមានសទ្ធិន្រ្ទិយទេឬ។ អើ។ បុគ្គលទី ៨ ជាអ្នកមិនមានសទ្ធាទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលទី ៨ មិនមានវីរិយិន្រ្ទិយទេឬ។ អើ។ បុគ្គលទី ៨ ជាអ្នកខ្ជិលច្រអូស មិនមានព្យាយាមទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលទី ៨ មិនមានសតិន្រ្ទិយទេឬ។ អើ។ បុគ្គលទី ៨ ជាអ្នកភ្លេចស្មារតី មិនដឹងខ្លួនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលទី ៨ មិនមានសមាធិន្រ្ទិយទេឬ។ អើ។ បុគ្គលទី ៨ ជាអ្នកមានចិត្តមិនខ្ជាប់ខ្ជួន មានចិត្តរាយមាយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៤៣] បុគ្គលទី ៨ មិនមានបញ្ញិន្រ្ទិយទេឬ។ អើ។ បុគ្គលទី ៨ ជាអ្នកឥតប្រាជ្ញា ជាមនុស្សល្ងង់ខ្លៅឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៤៤] បើបុគ្គលទី ៨ មានសទ្ធា ចុះសទ្ធានោះ ជាធម្មជាតិនំាសត្វចេញចាកទុក្ខដែរឬ។ អើ។ ប្រសិនបើបុគ្គលទី ៨ មានសទ្ធា សទ្ធានោះឯង ជាធម្មជាតិនំាសត្វចេញចាកទុក្ខមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលទី ៨ មិនមានសទ្ធិន្រ្ទិយទេ។ បុគ្គលទី ៨ មានវីរិយៈ ចុះវីរិយៈនោះ ជាធម្មជាតិនាំសត្វចេញចាកទុក្ខ។ បេ។ មានសតិ ចុះសតិនោះ ជាធម្មជាតិនាំសត្វចេញចាកទុក្ខ។ បេ។ មានសមាធិ ចុះសមាធិនោះ ជាធម៌នំាសត្វចេញចាកទុក្ខ។ បេ។ មានបញ្ញា ចុះបញ្ញានោះ ជាធម្មជាតិនាំសត្វចេញចាកទុក្ខដែរឬ។ អើ។ ប្រសិនបើបុគ្គលទី ៨ មានបញ្ញា បញ្ញានោះឯង ជាធម្មជាតិនាំសត្វចេញចាកទុក្ខមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលទី ៨ មិនមានបញ្ញិន្រ្ទិយទេ។
[៣៤៥] បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល មានសទ្ធា មានសទ្ធិន្រ្ទិយដែរឬ។ អើ។ បុគ្គលទី ៨ មានសទ្ធា មានសទ្ធិន្រ្ទិយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល មានបញ្ញា មានបញ្ញិន្រ្ទិយដែរឬ។ អើ។ បុគ្គលទី ៨ មានបញ្ញា មានបញ្ញិន្រ្ទិយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៤៦] បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល។ បេ។ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត មានសទ្ធា មានសទ្ធិន្រ្ទិយ។ បេ។ មានបញ្ញា មានបញ្ញិន្រ្ទិយដែរឬ។ អើ។ បុគ្គលទី ៨ មានបញ្ញា មានបញ្ញិន្រ្ទិយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៤៧] បុគ្គលទី ៨ មានតែសទ្ធា មិនមានសទ្ធិន្រ្ទិយទេឬ។ អើ។ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល មានតែសទ្ធា មិនមានសទ្ធិន្រ្ទិយទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលទី ៨ មានតែបញ្ញា មិនមានបញ្ញិន្ទ្រិយទេឬ។ អើ។ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល មានតែបញ្ញា មិនមានបញ្ញិន្ទ្រិយទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៤៨] បុគ្គលទី ៨ មានតែសទ្ធា មិនមានសទ្ធិន្រ្ទិយទេ។ បេ។ មានតែបញ្ញា មិនមានបញ្ញិន្ទ្រិយទេឬ។ អើ។ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល។ បេ។ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត មានតែបញ្ញា មិនមានបញ្ញិន្ទ្រិយទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៤៩] បុគ្គលទី ៨ មិនមានឥន្ទ្រិយ ៥ ទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង។ ឥន្ទ្រិយ ៥ យ៉ាង តើដូចម្តេច។ គឺសទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ មាន ៥ យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបានឈ្មោះថា អរហន្ត ព្រោះមានឥន្ទ្រិយទាំង ៥ នេះឯងសម្រេចបរិបូណ៌ បុគ្គលដែលបានឈ្មោះថា អ្នកប្រតិបត្តិ ដើម្បីធើ្វឲ្យជាក់ច្បាស់នូវអរហត្ត ព្រោះមានឥន្រ្ទិយទាំងឡាយទន់ជាងឥន្រ្ទិយរបស់បុគ្គលជាអរហន្តនោះ បុគ្គលដែលបានឈ្មោះថា អនាគាមី ព្រោះមានឥន្រ្ទិយទាំងឡាយទន់ជាងឥន្រ្ទិយរបស់បុគ្គលអ្នកប្រតិបត្តិ ដើម្បីធើ្វឲ្យជាក់ច្បាស់នូវអរហត្តនោះ បុគ្គលដែលបានឈ្មោះថា អ្នកប្រតិបត្តិ ដើម្បីធើ្វឲ្យជាក់ច្បាស់នូវអនាគាមិផល ព្រោះមានឥន្រ្ទិយទាំងឡាយទន់ជាងឥន្រ្ទិយរបស់បុគ្គលជាអនាគាមីនោះ បុគ្គលដែលបានឈ្មោះថា សកទាគាមី ព្រោះមានឥន្រ្ទិយទាំងឡាយទន់ជាងឥន្រ្ទិយរបស់បុគ្គលអ្នកប្រតិបត្តិ ដើម្បីធើ្វឲ្យជាក់ច្បាស់នូវអនាគាមិផលនោះ បុគ្គលដែលបានឈ្មោះថា អ្នកប្រតិបត្តិ ដើម្បីធើ្វឲ្យជាក់ច្បាស់នូវសកទាគាមិផល ព្រោះមានឥន្រ្ទិយទាំងឡាយទន់ជាងឥន្រ្ទិយរបស់បុគ្គលជាសកទាគាមីនោះ បុគ្គលដែលបានឈ្មោះថា សោតាបន្នៈ ព្រោះមានឥន្រ្ទិយទាំងឡាយទន់ជាងឥន្រ្ទិយរបស់អ្នកប្រតិបត្តិ ដើម្បីធើ្វឲ្យជាក់ច្បាស់នូវសកទាគាមិផលនោះ បុគ្គលដែលបានឈ្មោះថា អ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ព្រោះមានឥន្រ្ទិយទាំងឡាយទន់ជាងឥន្រ្ទិយរបស់បុគ្គលជាសោតាបន្នៈនោះ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា មិនមានឥន្រ្ទិយទាំង ៥ នេះ សព្វគ្រប់ឥតខ្វះ ដោយប្រការទាំងពួងទេ តថាគត ហៅបុគ្គលនោះថា ជាអ្នកតាំងនៅក្នុងពួកបុថុជ្ជន ជាខាងក្រៅ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បុគ្គលទី ៨ ឈ្មោះថា តាំងនៅក្នុងពួកបុថុជ្ជន ជាខាងក្រៅឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ បុគ្គលទី ៨ ក៏មានឥន្ទ្រិយ ៥ ដែរ។
ចប់ អដ្ឋមកឥន្ទ្រិយកថា។
((២៧) ៧. ទិព្ពចក្ខុកថា)
[៣៥០] មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ។ អើ។ មំសចក្ខុ គឺទិព្វចក្ខុ ឯទិព្វចក្ខុ គឺមំសចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៥១] មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ។ អើ។ មំសចក្ខុ ដូចម្តេច ទិព្វចក្ខុ ក៏ដូច្នោះ ទិព្វចក្ខុ ដូចម្តេច មំសចក្ខុ ក៏ដូច្នោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៥២] មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ។ អើ។ មំសចក្ខុ នោះឯង គឺទិព្វចក្ខុនោះ ទិព្វចក្ខុនោះ គឺមំសចក្ខុនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៥៣] មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ។ អើ។ មំសចក្ខុ មានវិស័យ មានអានុភាព មានគោចរ ដូចម្តេច ទិព្វចក្ខុ ក៏មានវិស័យ មានអានុភាព មានគោចរ ដូច្នោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៥៤] មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ។ អើ។ (មំសចក្ខុ) ជាឧបាទិន្នៈ ទៅជា (ទិព្វចក្ខុ) អនុបាទិន្នៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៥៥] ឧបាទិន្នៈ ទៅជាអនុបាទិន្នៈឬ។ អើ។ កាមាវចរៈ ទៅជារូបាវចរៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៥៦] កាមាវចរៈ ទៅជារូបាវចរៈឬ។ អើ។ រូបាវចរៈ ទៅជាអរូបាវចរៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៥៧] រូបាវចរៈ ទៅជាអរូបាវចរៈឬ។ អើ។ បរិយាបន្នៈ ទៅជាអបរិយាបន្នៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៥៨] មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ។ អើ។ ទិព្វចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាមំសចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៥៩] មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ។ អើ។ ទិព្វចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាបញ្ញាចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៦០] មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ។ អើ។ ទិព្វចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាមំសចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៦១] មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ។ អើ។ ចក្ខុទាំងឡាយ មានតែពីរប៉ុណ្ណោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៦២] ចក្ខុទាំងឡាយ មានតែពីរប៉ុណ្ណោះឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ចក្ខុទាំងឡាយ មាន ៣ គឺមំសចក្ខុ ១ ទិព្វចក្ខុ ១ បញ្ញាចក្ខុ ១ ដូច្នេះមែនឬ។ អើ។ ប្រសិនបើព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ចក្ខុទាំងឡាយ មាន ៣ គឺមំសចក្ខុ ១ ទិព្វចក្ខុ ១ បញ្ញាចក្ខុ១ ដូច្នេះមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចក្ខុទាំងឡាយ មានតែពីរប៉ុណ្ណោះទេ។
[៣៦៣] ចក្ខុទាំងឡាយ មានតែពីរប៉ុណ្ណោះឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចក្ខុទាំងឡាយ មាន ៣។ ចក្ខុទាំង ៣ តើដូចម្តេច។ គឺមំសចក្ខុ ១ ទិព្វចក្ខុ ១ បញ្ញាចក្ខុ ១ ម្នាលភិក្ខុទាំងឡាយ ចក្ខុទាំងឡាយ មាន ៣ យ៉ាងនេះឯង
បុរសឧត្តម បានពោលថា ចក្ខុទាំងឡាយ មាន ៣ ប៉ុណ្ណោះ គឺមំសចក្ខុ ១ ទិព្វចក្ខុ ១ បញ្ញាចក្ខុជាធម្មជាតដ៏ប្រសើរ ១ ការកើតឡើងនៃមំសចក្ខុ ជាផ្លូវនាំឲ្យកើតឡើងនៃទិព្វចក្ខុ កាលណាបើញាណកើតឡើងហើយ បញ្ញាចក្ខុដ៏ប្រសើរ (ក៏កើតឡើង កាលណោះដែរ) បុគ្គលរួចស្រឡះចាកទុក្ខទាំងអស់ ព្រោះតែបានបញ្ញាចក្ខុនោះ
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ចក្ខុទាំងឡាយ មានតែ ២ ប៉ុណ្ណោះទេ។
ចប់ ទិព្វចក្ខុកថា។
((២៨) ៨. ទិព្ពសោតកថា)
[៣៦៤] មំសសោត ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វសោតឬ។ អើ។ មំសសោត គឺទិព្វសោត ទិព្វសោត គឺមំសសោតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៦៥] មំសសោត ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វសោតឬ។ អើ។ មំសសោត ដូចម្តេច ទិព្វសោត ក៏ដូច្នោះដែរ ទិព្វសោត ដូចម្តេច មំសសោត ក៏ដូច្នោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៦៦] មំសសោត ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វសោតឬ។ អើ។ មំសសោតនោះឯង គឺទិព្វសោតនោះ ទិព្វសោតនោះ គឺមំសសោតនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៦៧] មំសសោត ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វសោតឬ។ អើ។ មំសសោត មានវិស័យ អានុភាព គោចរ ដូចម្តេច ទិព្វសោត ក៏មានវិស័យ អានុភាព គោចរ ដូច្នោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៦៨] មំសសោត ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វសោតឬ។ អើ។ មំសសោត ជាឧបាទិន្នៈ ទៅជា (ទិព្វសោត) អនុបាទិន្នៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៦៩] (មំសសោត) ជាឧបាទិន្នៈ ទៅជា (ទិព្វសោត) អនុបាទិន្នៈឬ។ អើ។ កាមាវចរៈ ទៅជារូបាវចរៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៧០] កាមាវចរៈ ទៅជារូបាវចរៈឬ។ អើ។ រូបាវចរៈ ទៅជាអរូបាវចរៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៧១] រូបាវចរៈ ទៅជាអរូបាវចរៈឬ។ អើ។ បរិយាបន្នៈ ទៅជាអបរិយាបន្នៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៧២] មំសសោត ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វសោតឬ។ អើ។ ទិព្វសោត ដែលធម៌ទំនុកបម្រុងហើយ ជាមំសសោតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៧៣] មំសសោត ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វសោតឬ។ អើ។ សោតៈ មានតែមួយប៉ុណ្ណោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៧៤] សោតៈ មានតែមួយប៉ុណ្ណោះឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា សោតៈទាំងឡាយ មាន ២ គឺមំសសោត ១ ទិព្វសោត ១ មែនឬ។ អើ។ ប្រសិនបើព្រះមានព្រះភាគ ទ្រង់ត្រាស់ថា សោតៈទាំងឡាយ មាន ២ គឺមំសសោត ១ ទិព្វសោត ១ មែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សោតៈ មានតែមួយប៉ុណ្ណោះទេ។
ចប់ ទិព្វសោតកថា។
((២៩) ៩. យថាកម្មូបគតញាណកថា)
[៣៧៥] យថាកម្មូបគតញ្ញាណ (ការដឹងពួកសត្វ ដែលអន្ទោលទៅតាមកម្ម) គឺទិព្វចក្ខុឬ។ អើ។ បុគ្គលធើ្វទុកក្នុងចិត្ត ចំពោះយថាកម្មូបគតៈ (សត្វដែលអន្ទោលទៅតាមកម្ម) ឈ្មោះថាឃើញរូបដោយទិព្វចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៧៦] បុគ្គលធើ្វទុកក្នុងចិត្ត ចំពោះយថាកម្មូបគតៈ ឈ្មោះថាឃើញរូបដោយទិព្វចក្ខុឬ។ អើ។ ការប្រជុំនៃផស្សៈទាំង ២ នៃចិត្តទាំង ២ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៧៧] យថាកម្មូបគតញ្ញាណ គឺទិព្វចក្ខុឬ។ អើ។ បុគ្គលធើ្វទុកក្នុងចិត្តថា អើហ្ន៎ ពួកសត្វដ៏ចម្រើនទាំងអម្បាលនេះ ដូច្នេះខ្លះ ធើ្វទុកក្នុងចិត្តថា ពួកសត្វប្រកបដោយកាយទុច្ចរិត ដូច្នេះខ្លះ ធើ្វទុកក្នុងចិត្តថា ពួកសត្វប្រកបដោយវចីទុច្ចរិត ដូច្នេះខ្លះ ធើ្វទុកក្នុងចិត្តថា ពួកសត្វប្រកបដោយមនោទុច្ចរិត ដូច្នេះខ្លះ ធ្វើទុកក្នុងចិត្តថា ពួកសត្វអ្នកតិះដៀលព្រះអរិយៈទាំងឡាយ ដូច្នេះខ្លះ ធើ្វទុកក្នុងចិត្តថា ពួកសត្វជាមិច្ឆាទិដ្ឋិ ដូច្នេះខ្លះ ធើ្វទុកក្នុងចិត្តថា ពួកសត្វប្រកាន់នូវអំពើជាមិច្ឆាទិដ្ឋិ ដូច្នេះខ្លះ ធើ្វទុកក្នុងចិត្តថា ពួកសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ហើយ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត និងនរក ដូច្នេះខ្លះ មួយទៀត បុគ្គលធើ្វទុកក្នុងចិត្តថា អើហ្ន៎ ពួកសត្វដ៏ចម្រើនទាំងអម្បាលនេះ ដូច្នេះខ្លះ ធើ្វទុកក្នុងចិត្តថា ពួកសត្វប្រកបដោយកាយសុចរិត ដូច្នេះខ្លះ ធើ្វទុកក្នុងចិត្តថា ពួកសត្វប្រកបដោយវចីសុចរិត ដូច្នេះខ្លះ ធើ្វទុកក្នុងចិត្តថា ពួកសត្វប្រកបដោយមនោសុចរិត ដូច្នេះខ្លះ ធើ្វទុកក្នុងចិត្តថា ពួកសត្វជាអ្នកមិនតិះដៀលព្រះអរិយៈទាំងឡាយ ដូច្នេះខ្លះ ធើ្វទុកក្នុងចិត្តថា ពួកសត្វជាសម្មាទិដ្ឋិ ដូច្នេះខ្លះ ធ្វើទុកក្នុងចិត្តថា ពួកសត្វជាអ្នកប្រកាន់នូវអំពើជាសម្មាទិដ្ឋិ ដូច្នេះខ្លះ ធើ្វទុកក្នុងចិត្តថា ពួកសត្វទាំងនោះ លុះបែកធ្លាយរាងកាយ ស្លាប់ហើយ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ដូច្នេះខ្លះ ឈ្មោះថាឃើញរូបដោយទិព្វចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៧៨] យថាកម្មូបគតញ្ញាណ គឺទិព្វចក្ខុឬ។ អើ។ បុគ្គលធើ្វទុកក្នុងចិត្តថា អើហ្ន៎ ពួកសត្វដ៏ចម្រើនទាំងអម្បាលនេះ ដូច្នេះខ្លះ។ បេ។ ធើ្វទុកក្នុងចិត្តថា ពួកសត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ហើយ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ដូច្នេះខ្លះ ឈ្មោះថា ឃើញរូបដោយទិព្វចក្ខុឬ។ អើ។ ការប្រជុំនៃផស្សៈទាំង ២ នៃចិត្តទាំង ២ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៧៩] យថាកម្មូបគតញ្ញាណ គឺទិព្វចក្ខុឬ។ អើ។ បុគ្គលណាមួយ មិនមានទិព្វចក្ខុ មិនបានចំពោះ មិនបានត្រាស់ដឹង មិនធើ្វឲ្យជាក់ច្បាស់ នូវទិព្វចក្ខុ តែងដឹងនូវយថាកម្មូបគតៈ មានដែរឬ។ អើ។ ប្រសិនបើបុគ្គលណាមួយ មិនមានទិព្វចក្ខុ មិនបានចំពោះ មិនបានត្រាស់ដឹង មិនបានធើ្វឲ្យជាក់ច្បាស់ នូវទិព្វចក្ខុទេ តែងដឹងនូវយថាកម្មូបគតៈដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា យថាកម្មូបគតញ្ញាណ គឺទិព្វចក្ខុទេ។
[៣៨០] យថាកម្មូបគតញ្ញាណ គឺទិព្វចក្ខុឬ។ អើ។ ព្រះសារីបុត្រមានអាយុ បានជ្រាបនូវយថាកម្មូបគតៈឬ។ អើ។ ប្រសិនបើព្រះសារីបុត្រមានអាយុ បានជ្រាបនូវយថាកម្មូបគតៈដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា យថាកម្មូបគតញ្ញាណ គឺទិព្វចក្ខុទេ។
[៣៨១] ព្រះសារីបុត្រមានអាយុ បានជ្រាបនូវយថាកម្មូបគតៈឬ។ អើ។ ព្រះសារីបុត្រមានអាយុ មានទិព្វចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៨២] ព្រះសារីបុត្រមានអាយុ មានទិព្វចក្ខុឬ។ អើ។ ក្រែងព្រះសារីបុត្រមានអាយុ បានពោលគាថានេះថា
ការតាំងចិត្តរបស់ខ្ញុំ មិនមាន ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ មិនមានដើម្បីទិព្វចក្ខុ មិនមានដើម្បីចេតោបរិយញ្ញាណ មិនមានដើម្បីឥទ្ធិវិធញ្ញាណ មិនមាន ដើម្បីសោតធាតុដ៏បរិសុទ្ធ មិនមានដើម្បីចុតូបបាតញ្ញាណទេ
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា យថាកម្មូបគតញ្ញាណ គឺទិព្វចក្ខុទេ។
ចប់ យថាកម្មូបគតញ្ញាណកថា។
((៣០) ១០. សំវរកថា)
[៣៨៣] ការសង្រួម មានក្នុងពួកទេវតាឬ។ អើ។ ការមិនសង្រួម មានក្នុងពួកទេវតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៨៤] ការមិនសង្រួម មិនមានក្នុងពួកទេវតាទេឬ។ អើ។ ការសង្រួម មិនមានក្នុងពួកទេវតាទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៨៥] ក្រែងការសង្រួម ជាសីល ព្រោះការមិនសង្រួម ចុះការសង្រួម មានក្នុងពួកទេវតាឬ។ អើ។ ការសង្រួមជាសីល ព្រោះការមិនសង្រួមណា ការមិនសង្រួមនោះ មានក្នុងពួកទេវតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរជ្រាបនូវកំហុស (របស់អ្នក) ចុះ ប្រសិនបើការសង្រួមជាសីល ព្រោះការមិនសង្រួម ការសង្រួម មានក្នុងពួកទេវតាមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ការសង្រួមជាសីល ព្រោះការមិនសង្រួមណា ការមិនសង្រួមនោះ មានក្នុងពួកទេវតា ដូច្នេះ បណ្តាពាក្យទាំង ២ ប្រការនោះ អ្នកពោលពាក្យណាថា គេគួរពោលថា ការសង្រួមជាសីល ព្រោះការមិនសង្រួម ការសង្រួម មានក្នុងពួកទេវតា មិនគួរពោលថា ការសង្រួមជាសីល ព្រោះការមិនសង្រួមណា ការមិនសង្រួមនោះ មានក្នុងពួកទេវតា ដូច្នេះ ពាក្យនោះ ជាពាក្យខុសទេ ប្រសិនបើគេមិនគួរពោលថា ការសង្រួមជាសីល ព្រោះការមិនសង្រួមណា ការមិនសង្រួមនោះ មានក្នុងពួកទេវតា ដូច្នេះ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការសង្រួមជាសីល ព្រោះការមិនសង្រួម ការសង្រួម មានក្នុងពួកទេវតា ដូច្នេះ បណ្តាពាក្យទាំង ២ ប្រការនោះ អ្នកពោលពាក្យណាថា គេគួរពោលថា ការសង្រួមជាសីល ព្រោះការមិនសង្រួម ការសង្រួម មានក្នុងពួកទេវតា មិនគួរពោលថា ការសង្រួមជាសីល ព្រោះការមិនសង្រួមណា ការមិនសង្រួមនោះ មានក្នុងពួកទេវតា ដូច្នេះពាក្យនោះ ជាពាក្យខុសទេ។
[៣៨៦] ការសង្រួម មានក្នុងពួកមនុស្ស ចុះការមិនសង្រួម មានក្នុងពួកមនុស្សនោះដែរឬ។ អើ។ ការសង្រួម មានក្នុងពួកទេវតា ចុះការមិនសង្រួម មានក្នុងពួកទេវតានោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៨៧] ការសង្រួម មានក្នុងពួកទេវតា ចុះការមិនសង្រួម មិនមានក្នុងពួកទេវតានោះទេឬ។ អើ។ ការសង្រួម មានក្នុងពួកមនុស្ស ចុះការមិនសង្រួម មិនមានក្នុងពួកមនុស្សនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៨៨] ការវៀរចាកបាណាតិបាត មានក្នុងពួកទេវតាឬ។ អើ។ ចុះបាណាតិបាតិ (ការសម្លាប់សត្វ) មានក្នុងពួកទេវតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈ (ហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ) មានក្នុងពួកទេវតាឬ។ អើ។ សុរាមេរយមជ្ជប្បមាទដ្ឋានៈ (ហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ) មានក្នុងពួកទេវតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៨៩] បាណាតិបាត មិនមានក្នុងពួកទេវតាទេឬ។ អើ។ ការវៀរចាកបាណាតិបាត មិនមានក្នុងពួកទេវតាទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សុរាមេរយមជ្ជប្បមាទដ្ឋានៈ មិនមានក្នុងពួកទេវតាទេឬ។ អើ។ ការវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈ មិនមានក្នុងពួកទេវតាទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៩០] ការវៀរចាកបាណាតិបាត មានក្នុងពួកមនុស្ស ចុះបាណាតិបាត មានក្នុងពួកមនុស្សនោះឬ។ អើ។ ការវៀរចាកបាណាតិបាត មានក្នុងពួកទេវតា ចុះបាណាតិបាត មានក្នុងពួកទេវតានោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈ មានក្នុងពួកមនុស្ស ចុះសុរាមេរយមជ្ជប្បមាទដ្ឋានៈ មានក្នុងពួកមនុស្សនោះឬ។ អើ។ ការវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈ មានក្នុងពួកទេវតា ចុះសុរាមេរយមជ្ជប្បមាទដ្ឋានៈ មានក្នុងពួកទេវតានោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៩១] ការវៀរបាណាតិបាត មានក្នុងពួកទេវតា ចុះបាណាតិបាត មិនមានក្នុងពួកទេវតានោះទេឬ។ អើ។ ការវៀរចាកបាណាតិបាត មានក្នុងពួកមនុស្ស ចុះបាណាតិបាត មិនមានក្នុងពួកមនុស្សនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈ មានក្នុងពួកទេវតា ចុះសុរាមេរយមជ្ជប្បមាទដ្ឋានៈ មិនមានក្នុងពួកទេវតានោះទេឬ។ អើ។ ការវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈ មានក្នុងពួកមនុស្ស ចុះសុរាមេរយមជ្ជប្បមាទដ្ឋានៈ មិនមានក្នុងពួកមនុស្សនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៩២] ការសង្រួម មិនមានក្នុងពួកទេវតាទេឬ។ អើ។ ពួកទេវតាទាំងអស់ ជាអ្នកសម្លាប់សត្វ ជាអ្នកកាន់យកទ្រព្យដែលម្ចាស់គេមិនឲ្យ ជាអ្នកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ជាអ្នកពោលពាក្យកុហក ជាអ្នកប្រព្រឹត្តនូវហេតុ ជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ ការសង្រួម មានក្នុងពួកទេវតាដែរ។
ចប់ សំវរកថា។
((៣១) ១១. អសញ្ញកថា)
[៣៩៣] សញ្ញា ក្នុងពួកអសញ្ញសត្វ (សត្វមិនមានសញ្ញា) មានដែរឬ។ អើ។ ភពរបស់សញ្ញសត្វ (សត្វមានសញ្ញា) គតិរបស់សញ្ញសត្វ លំនៅរបស់សញ្ញសត្វ សំសាររបស់សញ្ញសត្វ កំណើតរបស់សញ្ញសត្វ ការបានចំពោះនូវអត្តភាពរបស់សញ្ញសត្វ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៩៤] ក្រែងភពរបស់អសញ្ញសត្វ គតិរបស់អសញ្ញសត្វ លំនៅរបស់អសញ្ញសត្វ សំសាររបស់អសញ្ញសត្វ កំណើតរបស់អសញ្ញសត្វ ការបានចំពោះនូវអត្តភាព របស់អសញ្ញសត្វ មានដែរឬ។ អើ។ ប្រសិនបើ ភពរបស់អសញ្ញសត្វ គតិរបស់អសញ្ញសត្វ លំនៅរបស់អសញ្ញសត្វ សំសាររបស់អសញ្ញសត្វ កំណើតរបស់អសញ្ញសត្វ ការបានចំពោះនូវអត្តភាពរបស់អសញ្ញសត្វ មានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សញ្ញា ក្នុងពួកអសញ្ញសត្វ មានទេ។
[៣៩៥] សញ្ញា ក្នុងពួកអសញ្ញសត្វ មានដែរឬ។។អើ។ បញ្ចវោការភព គតិ សត្តាវាសៈ សំសារ កំណើត ការបានអត្តភាព មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៩៦] ក្រែងឯកវោការភព គតិ សត្តាវាសៈ សំសារ កំណើត ការបានអត្តភាព មានដែរឬ។ អើ។ ប្រសិនបើ ឯកវោការភព គតិ សត្តាវាសៈ សំសារ កំណើត ការបានអត្តភាព មានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សញ្ញា ក្នុងពួកអសញ្ញសត្វ មានទេ។
[៣៩៧] សញ្ញា ក្នុងពួកអសញ្ញសត្វ មានដែរឬ។ អើ។ បុគ្គលធើ្វកិច្ចគួរធើ្វ ដោយសញ្ញា ដោយសញ្ញានោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៩៨] សញ្ញា ក្នុងពួកមនុស្ស មាន ទាំងសញ្ញភពនោះ សញ្ញគតិ (គតិរបស់សត្វមានសញ្ញា) សញ្ញសត្តាវាសៈ សញ្ញសំសារ សញ្ញយោនិ សញ្ញត្តភាវប្បដិលាភ មានដែរឬ។ អើ។ សញ្ញា ក្នុងពួកអសញ្ញសត្វ មាន ទាំងសញ្ញភព នោះ សញ្ញគតិ សញ្ញសត្តាវាសៈ សញ្ញសំសារ សញ្ញយោនិ សញ្ញត្តភាវប្បដិលាភ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៣៩៩] សញ្ញា ក្នុងពួកមនុស្ស មាន ទាំងបញ្ចវោការភពនោះ គតិ សត្តាវាសៈ សំសារ យោនិ អត្តភាវប្បដិលាភ មានដែរឬ។ អើ។ សញ្ញា ក្នុងពួកអសញ្ញសត្វ មាន ទាំងបញ្ចវោការភពនោះ គតិ លំនៅរបស់សត្វ សំសារ កំណើត ការបានអត្តភាព មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤០០] សញ្ញា ក្នុងពួកមនុស្ស មាន ទាំងបុគ្គលធើ្វកិច្ចដែលគួរធើ្វដោយសញ្ញា ដោយសញ្ញានោះដែរឬ។ អើ។ សញ្ញា ក្នុងពួកអសញ្ញសត្វ មាន ទាំងបុគ្គលធើ្វកិច្ចដែលគួរធើ្វដោយសញ្ញា ដោយសញ្ញានោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤០១] សញ្ញា ក្នុងពួកអសញ្ញសត្វ មាន ទាំងអសញ្ញភពនោះ អសញ្ញគតិ អសញ្ញសត្តាវាសៈ អសញ្ញសំសារ អសញ្ញយោនិ អសញ្ញត្តភាវប្បដិលាភ មានដែរឬ។ អើ។ សញ្ញា ក្នុងពួកមនុស្ស មាន ទាំងអសញ្ញភពនោះ។ បេ។ អសញ្ញត្តភាវប្បដិលាភ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤០២] សញ្ញា ក្នុងពួកអសញ្ញសត្វ មាន ទាំងឯកវោការភពនោះ គតិ លំនៅរបស់សត្វ សំសារ កំណើត ការបានអត្តភាព មានដែរឬ។ អើ។ សញ្ញា ក្នុងពួកមនុស្ស មាន ទាំងឯកវោការភពនោះ។ បេ។ ការបានអត្តភាព មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤០៣] សញ្ញា ក្នុងពួកអសញ្ញសត្វ មាន ប៉ុន្តែអសញ្ញសត្វនោះ មិនធើ្វកិច្ចដែលគួរធើ្វដោយសញ្ញា ដោយសញ្ញានោះទេឬ។ អើ។ សញ្ញា ក្នុងពួកមនុស្ស មាន ប៉ុន្តែមនុស្សនោះ មិនធើ្វកិច្ចដែលគួរធើ្វដោយសញ្ញា ដោយសញ្ញានោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤០៤] បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងពួកអសញ្ញសត្វ មានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកទេវតា ឈ្មោះថា អសញ្ញសត្វ ជាអ្នកញុំាងសញ្ញាឲ្យកើតឡើង មាន ប៉ុន្តែ ទេវតាទាំងនោះ រមែងច្យុតចាកកាយនោះ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ សញ្ញា ក្នុងពួកអសញ្ញសត្វ មានមែន។
[៤០៥] សញ្ញា ក្នុងពួកអសញ្ញសត្វ មានដែរឬ។ សញ្ញា ក្នុងកាលខ្លះ មាន ក្នុងកាលខ្លះ មិនមាន។ ចុះពួកសញ្ញសត្វ ក្នុងកាលខ្លះ មាន ពួកអសញ្ញសត្វ ក្នុងកាលខ្លះ មាន សញ្ញភព ក្នុងកាលខ្លះ មាន អសញ្ញភព ក្នុងកាលខ្លះ មាន បញ្ចវោការភព ក្នុងកាលខ្លះ មាន ឯកវោការភព ក្នុងកាលខ្លះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤០៦] សញ្ញា ក្នុងពួកអសញ្ញសត្វ ក្នុងកាលខ្លះ មាន ក្នុងកាលខ្លះ មិនមានឬ។ អើ។ កាលដូចម្តេច សញ្ញា មាន កាលដូចម្តេច សញ្ញាមិនមាន។ សញ្ញាក្នុងចុតិកាល (កាលច្យុត) និងឧបបត្តិកាល (កាលដែលកើត) មាន តែក្នុងឋិតិកាល (កាលដែលតាំងនៅ) មិនមានទេ។ ពួកសញ្ញសត្វ ក្នុងចុតិកាល និងឧបបត្តិកាល មាន ពួកអសញ្ញសត្វ ក្នុងឋិតិកាល មាន សញ្ញភពក្នុងចុតិកាល និងឧបបត្តិកាល មាន អសញ្ញភព ក្នុងឋិតិកាល មាន បញ្ចវោការភព ក្នុងចុតិកាល និងឧបបត្តិកាល មាន ឯកវោការភព ក្នុងឋិតិកាល មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ អសញ្ញកថា។
((៣២) ១២. នេវសញ្ញានាសញ្ញាយតនកថា)
[៤០៧] បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានទេឬ។ អើ។ អសញ្ញភព អសញ្ញគតិ អសញ្ញសត្តាវាសៈ អសញ្ញសំសារ អសញ្ញយោនិ អសញ្ញត្តភាវប្បដិលាភ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤០៨] ក្រែងសញ្ញភព សញ្ញគតិ សញ្ញសត្តាវាសៈ សញ្ញសំសារ សញ្ញយោនិ សញ្ញត្តភាវប្បដិលាភ មានដែរឬ។ អើ។ ប្រសិនបើ សញ្ញភព សញ្ញគតិ។ បេ។ សញ្ញត្តភាវប្បដិលាភ មានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលមិនគួរនិយាយថា សញ្ញាក្នុងនេវសញ្ញានាសញ្ញាយតនភព មានទេ។
[៤០៩] បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានទេឬ។ អើ។ ឯកវោការភព គតិ។ បេ។ ការបានអត្តភាព មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងចតុវោការភព គតិ។ បេ។ ការបានអត្តភាព មានដែរឬ។ អើ។ ប្រសិនបើចតុវោការភព គតិ។ បេ។ ការបានអត្តភាព មានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានទេ។
[៤១០] បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងពួកអសញ្ញសត្វ មានទេ ចុះចំណែកខាងអសញ្ញភពនោះ អសញ្ញគតិ អសញ្ញសត្តាវាសៈ អសញ្ញសំសារ អសញ្ញយោនិ អសញ្ញត្តភាវប្បដិលាភ មានដែរឬ។ អើ។ បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានទេ ចុះចំណែកខាងអសញ្ញភពនោះ អសញ្ញគតិ អសញ្ញសត្តាវាសៈ អសញ្ញសំសារ អសញ្ញយោនិ អសញ្ញត្តភាវប្បដិលាភ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ មិនគួរនិយាយថា សញ្ញា ក្នុងពួកអសញ្ញសត្វ មានទេ ចុះចំណែកខាងឯកវោការភពនោះ គតិ។ បេ។ ការបានអត្តភាព មានដែរឬ។ អើ។ មិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានទេ ចុះចំណែកខាងឯកវោការភពនោះ គតិ លំនៅរបស់សត្វ សំសារ កំណើត ការបានអត្តភាព មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤១១] បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានទេ ចុះចំណែកខាងសញ្ញភពនោះ សញ្ញគតិ។ បេ។ សញ្ញត្តភាវប្បដិលាភ មានដែរឬ។ អើ។ មិនគួរនិយាយថា សញ្ញា ក្នុងពួកអសញ្ញសត្វ មានទេ ចុះចំណែកខាងសញ្ញភពនោះ សញ្ញគតិ។ បេ។ សញ្ញត្តភាវប្បដិលាភ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤១២] បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានទេ ចុះចំណែកខាងចតុវោការភពនោះ គតិ។ បេ។ ការបានអត្តភាព មានដែរឬ។ អើ។ បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងពួកអសញ្ញសត្វ មានទេ ចុះចំណែកខាងចតុវោការភពនោះ។ បេ។ ការបានអត្តភាព មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤១៣] បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានទេឬ។ អើ។ ក្រែងនេវសញ្ញានាសញ្ញាយតនភព ជាចតុវោការភពឬ។ អើ។ ប្រសិនបើនេវសញ្ញានាសញ្ញាយតនភព ជាចតុវោការភពមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានទេ។
[៤១៤] នេវសញ្ញានាសញ្ញាយតនភព ជាចតុវោការភព បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានទេឬ។ អើ។ អាកាសានញ្ចាយតនភព ជាចតុវោការភព បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងអាកាសានញ្ចាយតនភព មានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤១៥] នេវសញ្ញានាសញ្ញាយតនភព ជាចតុវោការភព បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានទេឬ។ អើ។ វិញ្ញាណញ្ចាយតនភព។ បេ។ អាកិញ្ចញ្ចាយតនភព ជាចតុវោការភព បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងអាកិញ្ចញ្ចាយតនភព មានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤១៦] អាកាសានញ្ចាយតនភព ជាចតុវោការភព សញ្ញា ក្នុងអាកាសានញ្ចាយតនភពនោះ មានដែរឬ។ អើ។ នេវសញ្ញានាសញ្ញាយតនភព ជាចតុវោការភព សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភពនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិញ្ញាណញ្ចាយតនភព។ បេ។ អាកិញ្ចញ្ចាយតនភព ជាចតុវោការភព សញ្ញា ក្នុងអាកិញ្ចញ្ចាយតនភពនោះ មានដែរឬ។ អើ។ នេវសញ្ញានាសញ្ញាយតនភព ជាចតុវោការភព សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភពនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤១៧] បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានឬមិនមានទេឬ។ អើ។ ក្រែងនេវសញ្ញានាសញ្ញាយតនភព ជាចតុវោការភពឬ។ អើ។ ប្រសិនបើនេវសញ្ញានាសញ្ញាយតនភព ជាចតុវោការភពមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានឬមិនមានទេ។
[៤១៨] នេវសញ្ញានាសញ្ញាយតនភព ជាចតុវោការភព បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានឬមិនមានទេឬ។ អើ។ អាកាសានញ្ចាយតនភព។ បេ។ វិញ្ញាណញ្ចាយតនភព។ បេ។ អាកិញ្ចញ្ចាយតនភព ជាចតុវោការភព បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងអាកិញ្ចញ្ចាយតនភព មានឬមិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤១៩] អាកាសានញ្ចាយតនភព ជាចតុវោការភព សញ្ញា ក្នុងអាកាសានញ្ចាយតនភពនោះ មានដែរឬ។ អើ។ នេវសញ្ញានាសញ្ញាយតនភព ជាចតុវោការភព សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភពនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិញ្ញាណញ្ចាយតនភព។ បេ។ អាកិញ្ចញ្ចាយតនភព ជាចតុវោការភព សញ្ញា ក្នុងអាកិញ្ចញ្ចាយតនភពនោះ មានដែរឬ។ អើ។ នេវសញ្ញានាសញ្ញាយតនភព ជាចតុវោការភព សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភពនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤២០] បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានឬមិនមានទេឬ។ អើ។ ក្រែងនេវសញ្ញានាសញ្ញាយតនភព មានឬ។ អើ។ ប្រសិនបើនេវសញ្ញានាសញ្ញាយតនភពមានមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានឬមិនមានទេ។
[៤២១] បុគ្គលធើ្វសេចក្តីចូលចិត្តថា នេវសញ្ញានាសញ្ញាយតនភព ដូច្នេះហើយ មិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានឬមិនមានទេឬ។ អើ។ បុគ្គលធើ្វសេចក្តីចូលចិត្តថា អទុក្ខមសុខវេទនា ដូច្នេះហើយ មិនគួរនិយាយថា វេទនា ឬមិនមែនវេទនា ក្នុងអទុក្ខមសុខវេទនាទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ នេវសញ្ញានាសញ្ញាយតនកថា។
ចប់ តតិយវគ្គ។
ឧទា្ទននៃតតិយវគ្គនោះ គឺ
និយាយអំពីកម្លំាងព្រះតថាគត សាធារណៈដល់សាវ័ក ១ កម្លាំងព្រះតថាគត ជាអរិយៈ ១ ចិត្តប្រកបដោយរាគៈ រួចស្រឡះ ១ ចិត្តរួចស្រឡះហើយ កំពុងរួចស្រឡះ និងចិត្តកំពុងរួចស្រឡះ ១ បុគ្គលទី ៨ លះបង់ទិដ្ឋិបរិយុដ្ឋានៈ ១ បុគ្គលទី ៨ មិនមានឥន្រ្ទិយ ៥ យ៉ាង ១ មំសចក្ខុ ដែលធម៌ទំនុកបម្រុង ១ មំសសោតដែលធម៌ទំនុកបម្រុង ១ យថាកម្មូបគតញ្ញាណ ១ ការសង្រួមក្នុងពួកទេវតា ១ សញ្ញា ក្នុងពួកអសញ្ញសត្វ ១ ក្នុងនេវសញ្ញានាសញ្ញាយតនភព ១។
((៣៣) ១. គិហិស្ស អរហាតិកថា)
[៤២២] គ្រហស្ថ បានជាព្រះអរហន្តដែរឬ។ អើ។ សញ្ញោជនៈនៃគ្រហស្ថ របស់ព្រះអរហន្ត មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សញ្ញោជនៈនៃគ្រហស្ថ របស់ព្រះអរហន្ត មិនមានទេឬ។ អើ។ បើសញ្ញោជនៈនៃគ្រហស្ថ របស់ព្រះអរហន្ត មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា គ្រហស្ថ បានជាព្រះអរហន្តទេ។
[៤២៣] គ្រហស្ថ បានជាព្រះអរហន្តដែរឬ។ អើ។ ក្រែងសញ្ញោជនៈនៃគ្រហស្ថ ព្រះអរហន្ត បានលះបង់ហើយ មានឫសគល់ផ្តាច់ហើយ ធើ្វឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមតត្នោត ធើ្វមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀតឬ។ អើ។ បើសញ្ញោជនៈនៃគ្រហស្ថ ព្រះអរហន្ត បានលះបង់ហើយ មានឫសគល់ផ្តាច់ហើយ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធើ្វមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា គ្រហស្ថ បានជាព្រះអរហន្តទេ។
[៤២៤] គ្រហស្ថ បានជាព្រះអរហន្តដែរឬ។ អើ។ គ្រហស្ថណាមួយ មិនទាន់លះសញ្ញោជនៈនៃគ្រហស្ថ ហើយធើ្វនូវទីបំផុតនៃទុក្ខក្នុងបច្ចុប្បន្ន មានដែរឬ។ មិនមានទេ។ បើគ្រហស្ថណាមួយ មិនទាន់លះសញ្ញោជនៈនៃគ្រហស្ថ ហើយធើ្វនូវទីបំផុតនៃទុក្ខក្នុងបច្ចុប្បន្ន មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា គ្រហស្ថ បានជាព្រះអរហន្តទេ។
[៤២៥] គ្រហស្ថ បានជាព្រះអរហន្តដែរឬ។ អើ។ ក្រែងវច្ឆគោត្តបរិព្វាជក បានក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន គ្រហស្ថណាមួយ មិនទាន់លះសញ្ញោជនៈរបស់គ្រហស្ថ លុះបែកធ្លាយរាងកាយ ហើយធ្វើនូវទីបំផុតនៃទុក្ខ មានដែរឬ (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ម្នាលវច្ឆៈ គ្រហស្ថណាមួយ មិនទាន់លះសញ្ញោជនៈរបស់គ្រហស្ថ លុះបែកធ្លាយរាងកាយ ហើយធ្វើនូវទីបំផុតនៃទុក្ខ មិនមានទេ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា គ្រហស្ថ បានជាព្រះអរហន្តទេ។
[៤២៦] គ្រហស្ថ បានជាព្រះអរហន្តដែរឬ។ អើ។ ព្រះអរហន្ត សេពមេថុនធម្ម ញុំាងមេថុនធម្មឲ្យកើតឡើង នៅគ្រប់គ្រងដំណេកដែលចង្អៀតដោយកូន លាបប្រោះព្រំខ្លឹមចន្ទន៍ដ៏ឧត្តម ទ្រទ្រង់ផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាប ត្រេកអរចំពោះមាស និងប្រាក់ ទទួលពពែ និងចៀម ទទួលមាន់ និងជ្រូក ទទួលដំរី គោ សេះឈ្មោល សេះញើ ទទួលទទា គ្រួច ក្ងោក ចចាត ទ្រទ្រង់ភ្នួងសក់ដែលមានទងមានពណ៌លឿង ទ្រទ្រង់សំពត់ស មានជាយវែង នៅជាគ្រហស្ថ ដរាបអស់មួយជីវិតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤២៧] បុគ្គលមិនគួរនិយាយថា គ្រហស្ថ បានជាព្រះអរហន្តទេឬ។ អើ។ ក្រែងយសកុលបុត្រ ឧត្តិយគហបតី និងសេតុមាណព ដល់នូវព្រះអរហត្ត ដោយភេទនៃគ្រហស្ថឬ។ អើ។ បើយសកុលបុត្រ ឧត្តិយគហបតី និងសេតុមាណព ដល់នូវព្រះអរហត្ត ដោយភេទនៃគ្រហស្ថមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា គ្រហស្ថ បានជាព្រះអរហន្តដែរ។
ចប់ គិហិអរហាតិកថា។
((៣៤) ២. ឧបបត្តិកថា)
[៤២៨] បុគ្គល បានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើង5) ឬ។ អើ។ បុគ្គល បានជាសោតាបន្នៈ ជាមួយគ្នានឹងការកើតឡើង6)) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។
[៤២៩] បុគ្គល បានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ។ អើ។ បុគ្គលបានជាសកទាគាមី ជាមួយគ្នានឹងការកើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៣០] បុគ្គល បានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ។ អើ។ បុគ្គលបានជាអនាគាមី ជាមួយគ្នានឹងការកើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៣១] បុគ្គលបានជាសោតាបន្នៈ មិនមានជាមួយគ្នានឹងការកើតឡើងទេឬ។ អើ។ បើបុគ្គលបានជាសោតាបន្នៈ មិនមានជាមួយគ្នានឹងការកើតឡើងទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេ។
[៤៣២] បុគ្គលបានជាសកទាគាមី មិនមានជាមួយគ្នានឹងការកើតឡើងទេឬ។ អើ។ បើបុគ្គលបានជាសកទាគាមី មិនមានជាមួយគ្នានឹងការកើតឡើងទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេ។
[៤៣៣] បុគ្គលបានជាអនាគាមី មិនមានជាមួយគ្នានឹងការកើតឡើងទេឬ។ អើ។ បើបុគ្គលបានជាអនាគាមី មិនមានជាមួយគ្នានឹងការកើតឡើងទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេ។
[៤៣៤] បុគ្គលបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ។ អើ។ ព្រះសារីបុត្តតេ្ថរ បានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះមោគ្គល្លានតេ្ថរ។ បេ។ ព្រះមហាកស្សបតេ្ថរ។ បេ។ ព្រះមហាកច្ចាយនតេ្ថរ។ បេ។ ព្រះមហាកោដ្ឋិកតេ្ថរ។ បេ។ ព្រះមហាបណ្ឋកតេ្ថរ បានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៣៥] ព្រះសារីបុត្តតេ្ថរ មិនមែនបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេឬ។ អើ។ បើព្រះសារីបុត្តតេ្ថរ មិនមែនបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេ។
[៤៣៦] ព្រះមហាមោគ្គល្លានតេ្ថរ។ បេ។ ព្រះមហាកស្សបតេ្ថរ ព្រះមហាកច្ចាយនតេ្ថរ ព្រះមហាកោដ្ឋិកតេ្ថរ។ បេ។
[៤៣៧] ព្រះមហាបណ្ឋកតេ្ថរ មិនមែនបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេឬ។ អើ។ បើព្រះមហាបណ្ឋកតេ្ថរ មិនមែនបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេ។
[៤៣៨] បុគ្គលបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ។ អើ។ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវព្រះអរហត្ត ដោយចិត្ត ដែលកំពុងសែ្វងរកនូវការកើតឡើង (បដិសន្ធិចិត្ត) ជាលោកិយៈ ប្រកបដោយអាសវៈ។ បេ។ ប្រកបដោយសេចក្តីសៅហ្មងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៣៩] បុគ្គលបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ។ អើ។ ចិត្តដែលកំពុងសែងរកនូវការកើតឡើង ជានិយ្យានិកៈ ដល់នូវការអស់ទៅ ដល់នូវការត្រាស់ដឹង ដល់នូវការមិនសន្សំ មិនមានអាសវៈ។ បេ។ មិនប្រកបដោយសេចក្តីសៅហ្មងទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៤០] ក្រែងចិត្តដែលកំពុងសែ្វងរកនូវការកើតឡើង មិនមែនជានិយ្យានិកៈ មិនដល់នូវការអស់ទៅ មិនដល់នូវការត្រាស់ដឹង មិនដល់នូវការមិនសន្សំ ប្រកបដោយអាសវៈ។ បេ។ ប្រកបដោយសេចក្តីសៅហ្មងឬ។ អើ។ បើចិត្តដែលកំពុងសែ្វងរកនូវការកើតឡើង មិនមែនជានិយ្យានិកៈ មិនដល់នូវការអស់ទៅ មិនដល់នូវការត្រាស់ដឹង មិនដល់នូវការមិនសន្សំ ប្រកបដោយអាសវៈ។ បេ។ ប្រកបដោយសេចក្តីសៅហ្មង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេ។
[៤៤១] បុគ្គលបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ។ អើ។ បុគ្គលលះរាគៈ លះទោសៈ លះមោហៈ។ បេ។ លះអនោត្តប្បៈ ដោយចិត្តដែលកំពុងសែ្វងរកនូវការកើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៤២] បុគ្គលបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ។ អើ។ ចិត្តដែលកំពុងសែ្វងរកនូវការកើតឡើង ជាមគ្គ។ បេ។ ជាសតិប្បដ្ឋាន ជាសម្មប្បធាន ជាឥទ្ធិបាទ ជាឥន្រ្ទិយ ជាពលៈ។ បេ។ ជាពោជ្ឈង្គៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៤៣] បុគ្គលបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ។ អើ។ បុគ្គលកំណត់ដឹងនូវទុក្ខសច្ច លះនូវសមុទយសច្ច ធើ្វឲ្យជាក់ច្បាស់នូវនិរោធសច្ច ចម្រើននូវមគ្គសច្ច ដោយចិត្តដែលកំពុងសែ្វងរកនូវការកើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៤៤] បុគ្គលបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ។ អើ។ ចុតិចិត្ត មគ្គចិត្ត ចិត្តដែលកំពុងស្វែងរកនូវការកើតឡើង ជាផលចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ ឧបបត្តិកថា។
((៣៥) ៣. អនាសវកថា)
[៤៤៥] ពួកធម៌ទាំងអស់របស់ព្រះអរហន្ត មិនមានអាសវៈទេឬ។ អើ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល សកទាគាមិមគ្គ សកទាគាមិផល អនាគាមិមគ្គ អនាគាមិផល អរហត្តមគ្គ អរហត្តផល សតិប្បដ្ឋាន សម្មប្បធាន ឥទ្ធិបាទ ឥន្រ្ទិយ ពលៈ ពោជ្ឈង្គៈ (របស់ព្រះអរហន្ត ជាធម៌មិនមានអាសវៈ) ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៤៦] ពួកធម៌ទាំងអស់ របស់ព្រះអរហន្ត មិនមានអាសវៈទេឬ។ អើ។ ចក្ខុរបស់ព្រះអរហន្ត មិនមានអាសវៈទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចក្ខុរបស់ព្រះអរហន្ត មិនមានអាសវៈទេឬ។ អើ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល។ បេ។ ពោជ្ឈង្គៈ (របស់ព្រះអរហន្ត ជាធម៌មិនមានអាសវៈ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ត្រចៀករបស់ព្រះអរហន្ត។ បេ។ ច្រមុះរបស់ព្រះអរហន្ត។ បេ។ អណ្តាតរបស់ព្រះអរហន្ត។ បេ។ កាយរបស់ព្រះអរហន្ត មិនមានអាសវៈទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៤៧] កាយរបស់ព្រះអរហន្ត មិនមានអាសវៈទេឬ។ អើ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល។ បេ។ ពោជ្ឈង្គៈ (របស់ព្រះអរហន្ត ជាធម៌មិនមានអាសវៈ) ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៤៨] កាយរបស់ព្រះអរហន្ត មិនមានអាសវៈទេឬ។ អើ។ កាយរបស់ព្រះអរហន្ត គួរដល់នូវការផ្គងឡើង និងការសង្កត់សង្កិន គួរដល់នូវការដាច់ និងការបែកធា្លយ ជាសាធារណៈ ដល់ពួកកែ្អក ត្មាត ខែ្លងដែរឬ។ អើ។ ធម៌មិនមានអាសវៈ គួរដល់នូវការផ្គងឡើង និងការសង្កត់សង្កិន គួរដល់នូវការដាច់ និងការបែកធ្លាយ ជាសាធារណៈដល់ពួកកែ្អក ត្មាត ខែ្លងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៤៩] ថ្នាំពិសគួរចូលទៅ គ្រឿងសស្រ្តាគួរមុត ភ្លើងគួរចេះ ចំពោះកាយរបស់ព្រះអរហន្តដែរឬ។ អើ។ ថ្នាំពិសគួរចូលទៅ គ្រឿងសស្រ្តាគួរមុត ភ្លើងគួរចេះ ចំពោះធម៌ ដែលមិនមានអាសវៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៥០] កាយរបស់ព្រះអរហន្ត គួរដើម្បីជាប់ដោយចំណងគឺខ្នោះ ដើម្បីជាប់ដោយចំណងគឺខែ្ស ដើម្បីជាប់ដោយចំណងគឺច្រវាក់ ដើម្បីជាប់ដោយចំណងគឺស្រុក ដើម្បីជាប់ដោយចំណងគឺនិគម ដើម្បីជាប់ដោយចំណងគឺនគរ ដើម្បីជាប់ដោយចំណងគឺជនបទ ដើម្បីជាប់ដោយចំណង មាន ក ជាគម្រប់ ៥ ដែរឬ។ អើ។ ធម៌មិនមានអាសវៈ គួរដើម្បីជាប់ដោយចំណងគឺខ្នោះ ដើម្បីជាប់ដោយចំណងគឺខែ្ស ដើម្បីជាប់ដោយចំណងគឺច្រវាក់ ដោយចំណងគឺស្រុក ដោយចំណងគឺនិគម ដោយចំណងគឺនគរ ដោយចំណងគឺជនបទ ដើម្បីជាប់ដោយចំណង មាន ក ជាគម្រប់ ៥ ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៥១] បើព្រះអរហន្ត ឲ្យចីវរដល់បុថុជ្ជន (ចីវរនោះ) ជាវត្ថុមិនមានអាសវៈ តែប្រកបដោយអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ (ចីវរ) ជាវត្ថុមិនមានអាសវៈ តែប្រកបដោយអាសវៈ មានដែរឬ។ អើ។ ចីវរនោះឯង មិនមានអាសវៈទេ តែចីវរនោះ ប្រកបដោយអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចីវរនោះ មិនមានអាសវៈទេ តែចីវរនោះ ប្រកបដោយអាសវៈ មានដែរឬ។ អើ។ មគ្គជាធម៌មិនមានអាសវៈ តែប្រកបដោយអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ផល សតិប្បដ្ឋាន សម្មប្បធាន ឥទ្ធិបាទ ឥន្រ្ទិយ ពលៈ ពោជ្ឈង្គៈ ជាធម៌មិនមានអាសវៈ តែប្រកបដោយអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៥២] បើព្រះអរហន្ត ឲ្យបិណ្ឌបាត ឲ្យទីសេនាសនៈ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ ដល់បុថុជ្ជន (បច្ច័យ មានបិណ្ឌបាតជាដើមនោះ) ជាសភាពមិនមានអាសវៈ តែប្រកបដោយអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ (បច្ច័យ មានបិណ្ឌបាតជាដើមនោះ) ជាសភាពមិនមានអាសវៈ តែប្រកបដោយអាសវៈ មានដែរឬ។ អើ។ បច្ច័យ មានបិណ្ឌបាតជាដើមនោះឯង មិនមានអាសវៈទេ តែបច្ច័យ មានបិណ្ឌបាតជាដើមនោះ ប្រកបដោយអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បច្ច័យ មានបិណ្ឌបាតជាដើមនោះឯង មិនមានអាសវៈទេ តែបច្ច័យ មានបិណ្ឌបាតជាដើមនោះ ប្រកបដោយអាសវៈ មានដែរឬ។ អើ។ មគ្គជាធម៌មិនមានអាសវៈ តែប្រកបដោយអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ផល សតិប្បដ្ឋាន សម្មប្បធាន ឥទ្ធិបាទ ឥន្រ្ទិយ ពលៈ ពោជ្ឈង្គៈ ជាធម៌មិនមានអាសវៈ តែប្រកបដោយអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៥៣] បើបុថុជ្ជន ឲ្យចីវរដល់ព្រះអរហន្ត (ចីវរនោះ) ជាវត្ថុប្រកបដោយអាសវៈ តែមិនមានអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៥៤] (ចីវរ) ជាវត្ថុប្រកបដោយអាសវៈ តែមិនមានអាសវៈ មានដែរឬ។ អើ។ ចីវរនោះឯង ប្រកបដោយអាសវៈ តែចីវរនោះ មិនមានអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចីវរនោះឯង ប្រកបដោយអាសវៈ តែចីវរនោះ មិនមានអាសវៈ មានដែរឬ។ អើ។ រាគៈ ជាធម៌ប្រកបដោយអាសវៈ តែមិនមានអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ទោសៈ មោហៈ។ បេ។ អនោត្តប្បៈ ជាធម៌ប្រកបដោយអាសវៈ តែមិនមានអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៥៥] បើបុថុជ្ជន ឲ្យបិណ្ឌបាត ឲ្យសេនាសេនៈ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ ដល់ព្រះអរហន្ត (បច្ច័យ មានបិណ្ឌបាតជាដើមនោះ) ជាសភាពប្រកបដោយអាសវៈ តែមិនមានអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៥៦] (បច្ច័យ មានបិណ្ឌបាតជាដើមនោះ) ជាសភាពប្រកបដោយអាសវៈ តែមិនមានអាសវៈ មានដែរឬ។ អើ។ បច្ច័យ មានបិណ្ឌបាតជាដើមនោះ ប្រកបដោយអាសវៈ តែបច្ច័យ មានបិណ្ឌបាតជាដើមនោះ មិនមានអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បច្ច័យ មានបិណ្ឌបាតជាដើមនោះឯង ប្រកបដោយអាសវៈ តែបច្ច័យ មានបិណ្ឌបាតជាដើមនោះ មិនមានអាសវៈ មានដែរឬ។ អើ។ រាគៈ ប្រកបដោយអាសវៈ តែមិនមានអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ទោសៈ។ បេ។ មោហៈ។ បេ។ អនោត្តប្បៈ ប្រកបដោយអាសវៈ តែមិនមានអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៥៧] បុគ្គលមិនគួរនិយាយថា ពួកធម៌ទាំងអស់ របស់ព្រះអរហន្ត មិនមានអាសវៈទេឬ។ អើ។ ក្រែងព្រះអរហន្ត មិនមានអាសវៈទេឬ។ អើ។ បើព្រះអរហន្ត មិនមានអាសវៈទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ពួកធម៌ទាំងអស់ របស់ព្រះអរហន្ត មិនមានអាសវៈទេ។
ចប់ អនាសវកថា។
((៣៦) ៤. សមន្នាគតកថា)
[៤៥៨] ព្រះអរហន្ត ប្រកបដោយផល ៤ ឬ។ អើ។ ព្រះអរហន្ត ប្រកបដោយផស្សៈ ៤ ដោយវេទនា ៤ ដោយសញ្ញា ៤ ដោយចេតនា ៤ ដោយចិត្ត ៤ ដោយសទ្ធា ៤ ដោយវីរិយៈ ៤ ដោយសតិ ៤ ដោយសមាធិ ៤ ដោយបញ្ញា ៤ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៥៩] អនាគាមិបុគ្គល ប្រកបដោយផល ៣ ឬ។ អើ។ អនាគាមិបុគ្គល ប្រកបដោយផស្សៈ ៣។ បេ។ ដោយបញ្ញា ៣ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៦០] សកទាគាមិបុគ្គល ប្រកបដោយផល ២ ឬ។ អើ។ សកទាគាមិបុគ្គល ប្រកបដោយផស្សៈ ២។ បេ។ ដោយបញ្ញា ២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៦១] ព្រះអរហន្ត ប្រកបដោយសោតាបត្តិផលឬ។ អើ។ ព្រះអរហន្ត ជាសោតាបន្នបុគ្គល គឺសត្តក្ខត្តុំបរមៈ កោលំកោលៈ ឯកពីជីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះអរហន្ត ប្រកបដោយសកទាគាមិផលឬ។ អើ។ ព្រះអរហន្ត ជាសកទាគាមិបុគ្គលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះអរហន្ត ប្រកបដោយអនាគាមិផលឬ។ អើ។ ព្រះអរហន្ត ជាអនាគាមិបុគ្គល គឺអន្តរាបរិនិព្វាយី ឧបហច្ចបរិនិព្វាយី អសង្ខារបរិនិព្វាយី សសង្ខារបរិនិព្វាយី ឧទ្ធំសោតៈ អកនិដ្ឋគាមីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៦២] អនាគាមិបុគ្គល ប្រកបដោយសោតាបត្តិផលឬ។ អើ។ អនាគាមិបុគ្គល ជាសោតាបន្នបុគ្គល គឺសត្តក្ខត្តុំបរមៈ កោលំកោលៈ ឯកពីជីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អនាគាមិបុគ្គល ប្រកបដោយសកទាគាមិផលឬ។ អើ។ អនាគាមិបុគ្គល ជាសកទាគាមិបុគ្គលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៦៣] សកទាគាមិបុគ្គល ប្រកបដោយសោតាបត្តិផលឬ។ អើ។ សកទាគាមិបុគ្គល ជាសោតាបន្នបុគ្គល គឺសត្តក្ខត្តុំបរមៈ កោលំកោលៈ ឯកពីជីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៦៤] បុគ្គលប្រកបដោយសោតាបត្តិផល គួរនិយាយថា សោតាបន្នបុគ្គលឬ។ អើ។ ព្រះអរហន្ត ប្រកបដោយសោតាបត្តិផលឬ។ អើ។ ព្រះអរហន្តនោះឯង គឺសោតាបន្នបុគ្គលនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៦៥] បុគ្គលប្រកបដោយសកទាគាមិផល គួរនិយាយថា សកទាគាមិបុគ្គលឬ។ អើ។ ព្រះអរហន្ត ប្រកបដោយសកទាគាមិផលឬ។ អើ។ ព្រះអរហន្តនោះឯង គឺសកទាគាមិបុគ្គលនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៦៦] បុគ្គលប្រកបដោយអនាគាមិផល គួរនិយាយថា អនាគាមិបុគ្គលឬ។ អើ។ ព្រះអរហន្ត ប្រកបដោយអនាគាមិផលឬ។ អើ។ ព្រះអរហន្តនោះឯង គឺអនាគាមិបុគ្គលនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៦៧] បុគ្គលប្រកបដោយសោតាបត្តិផល គួរនិយាយថា សោតាបន្នបុគ្គលឬ។ អើ។ អនាគាមិបុគ្គល ប្រកបដោយសោតាបត្តិផលឬ។ អើ។ អនាគាមិបុគ្គលនោះឯង គឺសោតាបន្នបុគ្គលនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៦៨] បុគ្គលប្រកបដោយសកទាគាមិផល គួរនិយាយថា សកទាគាមិបុគ្គលឬ។ អើ។ អនាគាមិបុគ្គល ប្រកបដោយសកទាគាមិផលឬ។ អើ។ អនាគាមិបុគ្គលនោះឯង គឺសកទាគាមិបុគ្គលនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៦៩] បុគ្គលប្រកបដោយសោតាបត្តិផល គួរនិយាយថា សោតាបន្នបុគ្គលឬ។ អើ។ សកទាគាមិបុគ្គល ប្រកបដោយសោតាបត្តិផលឬ។ អើ។ សកទាគាមិបុគ្គលនោះឯង គឺសោតាបន្នបុគ្គលនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៧០] ព្រះអរហន្ត ប្រកបដោយសោតាបត្តិផលឬ។ អើ។ ក្រែងព្រះអរហន្ត ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយឬ។ អើ។ បើព្រះអរហន្ត ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត ប្រកបដោយសោតាបត្តិផលទេ។
[៤៧១] ព្រះអរហន្ត ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយ ប្រកបដោយសោតាបត្តិផលនោះឬ។ អើ។ ព្រះអរហន្ត ប្រព្រឹត្តកន្លងនូវសោតាបត្តិមគ្គ ប្រព្រឹត្តកន្លងនូវសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ រាគៈ ដែលជាដំណើរទៅកាន់អបាយ ទោសៈ ដែលជាដំណើរទៅកាន់អបាយ និងមោហៈ ដែលជាដំណើរទៅកាន់អបាយ ហើយប្រកបដោយសោតាបត្តិមគ្គនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៧២] ព្រះអរហន្ត ប្រកបដោយសកទាគាមិផលឬ។ អើ។ ក្រែងព្រះអរហន្ត ប្រព្រឹត្តកន្លងនូវសកទាគាមិផលហើយឬ។ អើ។ បើព្រះអរហន្ត ប្រព្រឹត្តកន្លងនូវសកទាគាមិផលហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត ប្រកបដោយសកទាគាមិផលទេ។
[៤៧៣] ព្រះអរហន្ត ប្រព្រឹត្តកន្លងនូវសកទាគាមិផល ហើយប្រកបដោយសកទាគាមិផលនោះឬ។ អើ។ ព្រះអរហន្ត ប្រព្រឹត្តកន្លងនូវសកទាគាមិមគ្គ ប្រព្រឹត្តកន្លងនូវកាមរាគៈដ៏គ្រោតគ្រាត ព្យាបាទដ៏គ្រោតគ្រាត ហើយប្រកបដោយសកទាគាមិមគ្គនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៧៤] ព្រះអរហន្ត ប្រកបដោយអនាគាមិផលឬ។ អើ។ ក្រែងព្រះអរហន្ត ប្រព្រឹត្តកន្លងនូវអនាគាមិផលហើយឬ។ អើ។ បើព្រះអរហន្ត ប្រព្រឹត្តកន្លងនូវអនាគាមិផលហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត ប្រកបដោយអនាគាមិផលទេ។
[៤៧៥] ព្រះអរហន្ត ប្រព្រឹត្តកន្លងនូវអនាគាមិផល ហើយប្រកបដោយអនាគាមិផលនោះឬ។ អើ។ ព្រះអរហន្ត ប្រព្រឹត្តកន្លងនូវអនាគាមិមគ្គ ប្រព្រឹត្តកន្លងនូវកាមរាគៈដ៏ស្រាលស្តើង ព្យាបាទដ៏ស្រាលស្តើង ហើយប្រកបដោយអនាគាមិមគ្គនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៧៦] អនាគាមិបុគ្គល ប្រកបដោយសោតាបត្តិផលឬ។ អើ។ ក្រែងអនាគាមិបុគ្គល ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយឬ។ អើ។ បើអនាគាមិបុគ្គល ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អនាគាមិបុគ្គល ប្រកបដោយសោតាបត្តិផលទេ។
[៤៧៧] អនាគាមិបុគ្គល ប្រព្រឹត្តកន្លងនូវសោតាបត្តិផល ហើយប្រកបដោយសោតាបត្តិផលនោះឬ។ អើ។ អនាគាមិបុគ្គលប្រព្រឹត្តកន្លងនូវសោតាបត្តិមគ្គ ប្រព្រឹត្តកន្លងនូវសក្កាយទិដ្ឋិ។ បេ។ មោហៈ ដែលជាដំណើរទៅកាន់អបាយ ហើយប្រកបដោយសោតាបត្តិមគ្គនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៧៨] អនាគាមិបុគ្គល ប្រកបដោយសកទាគាមិផលឬ។ អើ។ ក្រែងអនាគាមិបុគ្គល ប្រព្រឹត្តកន្លងនូវសកទាគាមិផលហើយឬ។ អើ។ បើអនាគាមិបុគ្គល ប្រព្រឹត្តកន្លងនូវសកទាគាមិផលហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អនាគាមិបុគ្គល ប្រកបដោយសកទាគាមិផលទេ។
[៤៧៩] អនាគាមិបុគ្គល ប្រព្រឹត្តកន្លងនូវសកទាគាមិផល ហើយប្រកបដោយសកទាគាមិផលនោះឬ។ អើ។ អនាគាមិបុគ្គល ប្រព្រឹត្តកន្លងនូវសកទាគាមិមគ្គ ប្រព្រឹត្តកន្លងនូវកាមរាគៈដ៏គ្រោតគ្រាត ព្យាបាទដ៏គ្រោតគ្រាត ហើយប្រកបដោយសកទាគាមិមគ្គនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៨០] សកទាគាមិបុគ្គល ប្រកបដោយសោតាបត្តិផលឬ។ អើ។ ក្រែងសកទាគាមិបុគ្គល ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយឬ។ អើ។ បើសកទាគាមិបុគ្គល ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សកទាគាមិបុគ្គល ប្រកបដោយសោតាបត្តិផលទេ។
[៤៨១] សកទាគាមិបុគ្គល ប្រព្រឹត្តកន្លងនូវសោតាបត្តិផល ហើយប្រកបដោយសោតាបត្តិផលនោះឬ។ អើ។ សកទាគាមិបុគ្គល ប្រព្រឹត្តកន្លងនូវសោតាបត្តិមគ្គ ប្រព្រឹត្តកន្លងនូវសក្កាយទិដ្ឋិ។ បេ។ និងមោហៈ ដែលជាដំណើរទៅកាន់អបាយ ហើយប្រកបដោយសោតាបត្តិមគ្គនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៨២] បុគ្គលមិនគួរនិយាយថា ព្រះអរហន្ត ប្រកបដោយផល ៤ ទេឬ។ អើ។ ក្រែងព្រះអរហន្ត បានចំពោះនូវផល ៤ ហើយ មិនសាបសូន្យចាកផល ៤ នោះទេឬ។ អើ។ បើព្រះអរហន្ត បានចំពោះនូវផល ៤ មិនសាបសូន្យចាកផល ៤ នោះទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ព្រះអរហន្ត ប្រកបដោយផល ៤ ដែរ។
[៤៨៣] បុគ្គលមិនគួរនិយាយថា អនាគាមិបុគ្គល ប្រកបដោយផល ៣ ទេឬ។ អើ។ ក្រែងអនាគាមិបុគ្គល បានចំពោះនូវផល ៣ ហើយមិនសាបសូន្យចាកផលនោះទេឬ។ អើ។ បើអនាគាមិបុគ្គល បានចំពោះនូវផល ៣ ហើយមិនសាបសូន្យចាកផល ៣ នោះទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អនាគាមិបុគ្គល ប្រកបដោយផល ៣ ដែរ។
[៤៨៤] បុគ្គលមិនគួរនិយាយថា សកទាគាមិបុគ្គល ប្រកបដោយផល ២ ទេឬ។ អើ។ ក្រែងសកទាគាមិបុគ្គល បានចំពោះនូវផល ២ ហើយមិនសាបសូន្យចាកផល ២ នោះទេឬ។ អើ។ បើសកទាគាមិបុគ្គល បានចំពោះនូវផល ២ ហើយមិនសាបសូន្យចាកផល ២ នោះទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សកទាគាមិបុគ្គល ប្រកបដោយផល ២ ដែរ។
[៤៨៥] ព្រះអរហន្ត បានចំពោះនូវផល ៤ ហើយមិនសាបសូន្យចាកផល ៤ នោះទេឬ។ ព្រះអរហន្ត ប្រកបដោយផល ៤ ឬ។ អើ។ ព្រះអរហន្ត បានចំពោះនូវមគ្គ ៤ ហើយមិនសាបសូន្យចាកមគ្គ ៤ នោះទេឬ។ ព្រះអរហន្ត ប្រកបដោយមគ្គ ៤ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៨៦] អនាគាមិបុគ្គល បានចំពោះនូវផល ៣ ហើយមិនសាបសូន្យចាកផល ៣ នោះទេឬ។ អនាគាមិបុគ្គល ប្រកបដោយផល ៣ ឬ។ អើ។ អនាគាមិបុគ្គល បានចំពោះនូវមគ្គ ៣ ហើយមិនសាបសូន្យចាកមគ្គ ៣ នោះទេឬ។ អនាគាមិបុគ្គល ប្រកបដោយមគ្គ ៣ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៨៧] សកទាគាមិបុគ្គល បានចំពោះនូវផល ២ ហើយមិនសាបសូន្យចាកផល ២ នោះទេឬ។ សកទាគាមិបុគ្គល ប្រកបដោយផល ២ ឬ។ អើ។ សកទាគាមិបុគ្គល បានចំពោះនូវមគ្គ ២ ហើយមិនសាបសូន្យចាកមគ្គ ២ នោះទេឬ។ សកទាគាមិបុគ្គល ប្រកបដោយមគ្គ ២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ សមន្នាគតកថា។
((៣៧) ៥. ឧបេក្ខាសមន្នាគតកថា)
[៤៨៨] ព្រះអរហន្ត ប្រកបដោយឧបេក្ខា ៦ ឬ។ អើ។ ព្រះអរហន្ត ប្រកបដោយផស្សៈ ៦ ដោយវេទនា ៦ ដោយសញ្ញា ៦។ បេ។ ដោយបញ្ញា ៦ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៨៩] ព្រះអរហន្ត ប្រកបដោយឧបេក្ខា ៦ ឬ។ អើ។ ព្រះអរហន្ត កាលឃើញរូបដោយចក្ខុ រមែងឮសំឡេងដោយត្រចៀក ធុំក្លិនដោយចម្រុះ លិទ្ធភ្លក្សរសដោយអណ្តាត ពាល់ត្រូវផ្សព្វដោយកាយ ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត។ បេ។ កាលដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត រមែងឃើញរូបដោយចក្ខុ ឮសំឡេងដោយត្រចៀក ធុំក្លិនដោយច្រមុះ លិទ្ធភ្លក្សរសដោយអណ្តាត ពាល់ត្រូវផ្សព្វដោយកាយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៩០] ព្រះអរហន្ត ប្រកបដោយឧបេក្ខា ៦ ឬ។ អើ។ (ព្រះអរហន្ត) ប្រកបដោយឧបេក្ខា ៦ មានចិត្តខ្ជាប់ខ្ជួន ទៀងទាត់ មិនរាយមាយ ចុះឧបេក្ខាទាំង ៦ តាំងឡើងប្រាកដឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៩១] បុគ្គលមិនគួរនិយាយថា ព្រះអរហន្ត ប្រកបដោយឧបេក្ខា ៦ ទេឬ។ អើ។ ក្រែងព្រះអរហន្ត មានឧបេក្ខា ៦ ឬ។ អើ។ បើព្រះអរហន្ត មានឧបេក្ខា ៦ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ព្រះអរហន្ត ប្រកបដោយឧបេក្ខា ៦។
ចប់ ឧបេក្ខាសមន្នាគតកថា។
((៣៨) ៦. ពោធិយា ពុទ្ធោតិកថា)
[៤៩២] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណ (ចតុម្មគ្គញ្ញាណ និងសព្វញ្ញុតញ្ញាណឬ) អើ។ បុគ្គល កាលបើពោធិញ្ញាណរលត់ហើយ ទៅប្រាសហើយ ស្ងប់រម្ងាប់ហើយ មិនឈ្មោះថាព្រះពុទ្ធទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៩៣] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណឬ។ អើ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអតីតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៩៤] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអតីតឬ។ អើ។ ព្រះពុទ្ធធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៩៥] ព្រះពុទ្ធធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះឬ។ អើ។ ព្រះពុទ្ធកំណត់ដឹងនូវទុក្ខសច្ច លះបង់នូវសមុទយសច្ច ធ្វើឲ្យជាក់ច្បាស់នូវនិរោធសច្ច ចម្រើននូវមគ្គសច្ច ដោយពោធិញ្ញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៩៦] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណឬ។ អើ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអនាគតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៩៧] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអនាគតឬ។ អើ។ ព្រះពុទ្ធធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៩៨] ព្រះពុទ្ធធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះឬ។ អើ។ ព្រះពុទ្ធកំណត់ដឹងនូវទុក្ខសច្ច។ បេ។ ចម្រើននូវមគ្គសច្ច ដោយពោធិញ្ញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៤៩៩] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាបច្ចុប្បន្ន ធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះឬ។ អើ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអតីត ធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥០០] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាបច្ចុប្បន្ន កំណត់ដឹងនូវទុក្ខសច្ច លះបង់នូវសមុទយសច្ច ធ្វើឲ្យជាក់ច្បាស់នូវនិរោធសច្ច ចម្រើននូវមគ្គសច្ច ដោយពោធិញ្ញាណនោះឬ។ អើ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអតីត កំណត់ដឹងនូវទុក្ខសច្ច។ បេ។ ចម្រើននូវមគ្គសច្ច ដោយពោធិញ្ញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥០១] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាបច្ចុប្បន្ន ធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះឬ។ អើ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអនាគត ធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥០២] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាបច្ចុប្បន្ន កំណត់ដឹងនូវទុក្ខសច្ច។ បេ។ ចម្រើននូវមគ្គសច្ច ដោយពោធិញ្ញាណនោះឬ។ អើ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអនាគត កំណត់ដឹងនូវទុក្ខសច្ច។ បេ។ ចម្រើននូវមគ្គសច្ច ដោយពោធិញ្ញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥០៣] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអតីត តែមិនធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះទេឬ។ អើ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាបច្ចុប្បន្ន តែមិនធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥០៤] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអតីត តែមិនកំណត់ដឹងនូវទុក្ខសច្ច។ បេ។ មិនចម្រើននូវមគ្គសច្ច ដោយពោធិញ្ញាណនោះទេឬ។ អើ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាបច្ចុប្បន្ន តែមិនកំណត់ដឹងនូវទុក្ខសច្ច។ បេ។ មិនចម្រើននូវមគ្គសច្ច ដោយពោធិញ្ញាណនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥០៥] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអនាគត តែមិនធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះទេឬ។ អើ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាបច្ចុប្បន្ន តែមិនធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥០៦] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអនាគត តែមិនកំណត់ដឹងនូវទុក្ខសច្ច។ បេ។ មិនចម្រើននូវមគ្គសច្ច ដោយពោធិញ្ញាណនោះទេឬ។ អើ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាបច្ចុប្បន្ន តែមិនកំណត់ដឹងនូវទុក្ខសច្ច។ បេ។ មិនចម្រើននូវមគ្គសច្ច ដោយពោធិញ្ញាណនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥០៧] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអតីត ជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអនាគត ជាព្រះពុទ្ធ ដោយពោធិញ្ញាណជាបច្ចុប្បន្នឬ។ អើ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណ ៣ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥០៨] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណ ៣ ឬ។ អើ។ បុគ្គលជាព្រះពុទ្ធ ប្រកបដោយពោធិញ្ញាណទាំង ៣ មានចិត្តខ្ជាប់ខ្ជួន ទៀងទាត់ មិនរាយមាយ ចុះពោធិញ្ញាណទាំង ៣ តាំងនៅប្រាកដ។ អ្នកមិនគួរពោលយ៉ាងនេះទេឬ។ បេ។
[៥០៩] បុគ្គលមិនគួរនិយាយថា បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណទេឬ។ អើ។ ក្រែងបុគ្គលជាព្រះពុទ្ធ ព្រោះបានចំពោះនូវពោធិញ្ញាណឬ។ អើ។ បើបុគ្គលជាព្រះពុទ្ធ ព្រោះបានចំពោះនូវពោធិញ្ញាណមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណទេ។
[៥១០] បុគ្គលជាព្រះពុទ្ធ ព្រោះបានចំពោះនូវពោធិញ្ញាណឬ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណឬ។ អើ។ ការត្រាស់ដឹង ព្រោះការបានចំពោះនូវពោធិញ្ញាណឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ ពោធិយា ពុទ្ធោតិកថា។
((៣៩) ៧. លក្ខណកថា)
[៥១១] ពោធិសត្វ ប្រកបដោយលក្ខណៈឬ។ អើ។ បទេសពោធិសត្វ ប្រកបដោយបទេសលក្ខណៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥១២] ពោធិសត្វ ប្រកបដោយលក្ខណៈឬ។ អើ។ តិភាគពោធិសត្វ ប្រកបដោយតិភាគលក្ខណៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥១៣] ពោធិសត្វ ប្រកបដោយលក្ខណៈឬ។ អើ។ ឧបឌ្ឍពោធិសត្វប្រកបដោយឧបឌ្ឍលក្ខណៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥១៤] ពោធិសត្វ ប្រកបដោយលក្ខណៈឬ។ អើ។ ចក្កវត្តិសត្វ ប្រកបដោយលក្ខណៈ ចុះចក្កវត្តិសត្វ ហៅថាពោធិសត្វឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥១៥] ចក្កវត្តិសត្វ ប្រកបដោយលក្ខណៈ ចុះចក្កវត្តិសត្វ ហៅថាពោធិសត្វឬ។ អើ។ បុព្វយោគៈ បុព្វចរិយា ការពោលធម៌ ការសំដែងធម៌ របស់ពោធិសត្វ យ៉ាងណា បុព្វយោគៈ បុព្វចរិយា ការពោលធម៌ ការសំដែងធម៌ របស់ចក្កវត្តិសត្វ ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥១៦] កាលពោធិសត្វប្រសូត ពួកទេវតាទទួលមុន ពួកមនុស្សទទួលក្រោយ យ៉ាងណា កាលចក្កវត្តិសត្វប្រសូត ពួកទេវតាទទួលមុន ពួកមនុស្សទទួលក្រោយ ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥១៧] កាលពោធិសត្វប្រសូត ទេវបុត្រទាំង ៤ ទទួល ហើយតម្កល់ទុកក្នុងទីចំពោះមុខនៃព្រះមាតាថា បពិត្រនាងទេវី ព្រះនាងចូរត្រេកអរថា បុត្ររបស់នាងមានស័ក្តិធំ កើតហើយ យ៉ាងណា កាលចក្កវត្តិសត្វប្រសូត ទេវបុត្រទាំង ៤ ទទួល ហើយតម្កល់ទុក ក្នុងទីចំពោះមុខនៃព្រះមាតាថា បពិត្រនាងទេវី ព្រះនាងចូរត្រេកអរថា បុត្ររបស់នាង មានស័ក្តិធំ កើតហើយ ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥១៨] ពោធិសត្វប្រសូត ទនៃទឹក ២ គឺទនៃទឹកត្រជាក់ ១ ទនៃទឹកក្តៅ ១ ធ្លាក់មកប្រាកដអំពីអាកាស ធ្វើកិច្ចជម្រះដោយទឹក ចំពោះព្រះពោធិសត្វផង ចំពោះព្រះមាតាផង យ៉ាងណា កាលចក្កវត្តិសត្វប្រសូត ទនៃទឹក ២ គឺទនៃទឹកត្រជាក់ ១ ទនៃទឹកក្តៅ ១ ធ្លាក់មកប្រាកដអំពីអាកាស ធ្វើកិច្ចជម្រះដោយទឹក ចំពោះចក្កវត្តិសត្វផង ចំពោះព្រះមាតាផង ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥១៩] ព្រះពោធិសត្វប្រសូតមកភ្លាម ជាន់ដោយព្រះបាទដ៏ស្មើ មានមុខបែរទៅរកទិសខាងជើង ឈានទៅ ៧ ជំហាន កាលពួកទេវតាបាំងស្វេតច្ឆត្រ ក៏រមិលមើលសព្វទិស បន្លឺឡើងនូវអាសភិវាចាថា អញជាបុគ្គលឆ្នើមរបស់លោក អញជាបុគ្គលច្បងរបស់លោក អញជាបុគ្គលប្រសើររបស់លោក នេះជាជាតិទីបំផុត (របស់អញ) ឥឡូវនេះ ភពថ្មីទៀត មិនមានឡើយ យ៉ាងណា ចក្កវត្តិសត្វប្រសូតមកភ្លាម ជាន់ដោយព្រះបាទដ៏ស្មើ មានមុខបែរទៅរកទិសខាងជើង ឈានទៅ ៧ ជំហាន កាលពួកទេវតាបាំងស្វេតច្ឆត្រ ក៏រមិលមើលសព្វទិស បន្លឺឡើងនូវអាសភិវាចាថា អញជាបុគ្គលឆ្នើមរបស់លោក អញជាបុគ្គលច្បងរបស់លោក អញជាបុគ្គលប្រសើររបស់លោក នេះជាជាតិទីបំផុត(របស់អញ) ឥឡូវនេះ ភពថ្មីទៀត មិនមានឡើយ ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥២០] កាលព្រះពោធិសត្វប្រសូត ការកើតឡើងប្រាកដ នៃពន្លឺដ៏ធំ នៃរស្មីដ៏ធំ នៃការកម្រើកញាប់ញ័រផែនដីដ៏ខ្លាំង យ៉ាងណា កាលចក្កវត្តិសត្វប្រសូត ការកើតឡើងប្រាកដ នៃពន្លឺដ៏ធំ នៃរស្មីដ៏ធំ នៃការកម្រើកញាប់ញ័រផែនដីដ៏ខ្លាំង ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥២១] កាយប្រក្រតី របស់ពោធិសត្វ រមែងភ្លឺទៅមួយព្យាមដោយជុំវិញ យ៉ាងណា កាយប្រក្រតី របស់ចក្កវត្តិសត្វ រមែងភ្លឺទៅមួយព្យាមដោយជុំវិញ ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥២២] ព្រះពោធិសត្វ ឃើញមហាសុបិន យ៉ាងណា ចក្កវត្តិសត្វ ឃើញមហាសុបិន ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥២៣] បុគ្គលមិនគួរនិយាយថា ព្រះពោធិសត្វ ប្រកបដោយលក្ខណៈទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មហាបុរស ប្រកបដោយមហាបុរិសលក្ខណៈទាំង ៣២ នេះ រមែងមានតែគតិ ២ យ៉ាងប៉ុណ្ណោះ មិនមែនខុសអំពីគតិ ២ យ៉ាងនោះទេ គឺថា បើនៅគ្រប់គ្រងផ្ទះ នឹងបានជាស្តេចក្រពត្តិ ជាធម្មរាជប្រកបដោយធម៌ ជាឥស្សរៈលើផែនដីដែលមានសមុទ្រទាំង ៤ ជាទីបំផុត ឈ្នះអស់សត្រូវទាំងខាងក្នុងខាងក្រៅ ដល់នូវភាពមាំមួនក្នុងជនបទ ប្រកបដោយកែវទាំង ៧ ប្រការ ឯកែវទាំង ៧ ប្រការនេះ របស់ស្តេចចក្រពត្តិនោះ គឺចក្រកែវ ១ ដំរីកែវ ១ សេះកែវ ១ មណីកែវ ១ ស្ត្រីកែវ ១ គហបតីកែវ ១ បរិនាយកកែវ ១ ទៀត ជាគម្រប់៧ ព្រះរាជានោះ មានព្រះរាជបុត្រច្រើនជាងពាន់ ដែលជាអ្នកក្លៀវក្លា មានសភាពអង់អាច អាចញាំញីនូវសេនានៃស្តេចដទៃបាន ព្រះរាជានោះ មានជ័យជំនះ នៅគ្រប់គ្រងផែនដីនេះ ដែលមានសាគរជាទីបំផុត ដោយធម៌ ដោយមិនមានរឿងវាយដំ ដោយមិនមានគ្រឿងកាប់ចាក់ បើចេញចាកផ្ទះ ចូលទៅកាន់ផ្នួសវិញ នឹងបានជាអរហន្តសម្មាសម្ពុទ្ធ មានដំបូលគឺកិលេសបើកហើយ ក្នុងលោក ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ព្រះពោធិសត្វ ប្រកបដោយលក្ខណៈ (ដោយពិត)។
ចប់ លក្ខណកថា។
((៤០) ៨. និយាមោក្កន្តិកថា)
[៥២៤] ព្រះពោធិសត្វ7) មាននិយាមៈ8) យាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សបឬ។ អើ។ ព្រះពោធិសត្វ ជាសាវ័កនៃព្រះមានព្រះភាគទ្រង់ព្រះនាមកស្សបឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥២៥] ព្រះពោធិសត្វ ជាសាវ័កនៃព្រះមានព្រះភាគទ្រង់ព្រះនាមកស្សបឬ។ អើ។ (ព្រះពោធិសត្វ) បានជាសាវ័កហើយ ទើបបានត្រាស់ជាព្រះពុទ្ធឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥២៦] (ព្រះពោធិសត្វ) បានជាសាវ័កហើយ ទើបបានត្រាស់ជាព្រះពុទ្ធឬ។ អើ។ (បុគ្គលជាព្រះពុទ្ធ) ប្រកបដោយការស្តាប់តាមគេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥២៧] (បុគ្គលជាព្រះពុទ្ធ) ប្រកបដោយការស្តាប់តាមគេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ជាអ្នកត្រាស់ដឹងដោយព្រះអង្គឯងឬ។ អើ។ បើព្រះមានព្រះភាគ ជាអ្នកត្រាស់ដឹងដោយព្រះអង្គឯង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា (បុគ្គលជាព្រះពុទ្ធ) ប្រកបដោយការស្តាប់តាមគេទេ។
[៥២៨] ព្រះពោធិសត្វ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សបដែរឬ។ អើ។ សាមញ្ញផល ៣ គឺព្រះមានព្រះភាគបានត្រាស់ដឹង ទៀបគល់នៃពោធិព្រឹក្សឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥២៩] ក្រែងសាមញ្ញផល ៤ គឺព្រះមានព្រះភាគបានត្រាស់ដឹង ទៀបគល់នៃពោធិព្រឹក្សឬ។ អើ។ បើសាមញ្ញផល ៤ គឺព្រះមានព្រះភាគបានត្រាស់ដឹង ទៀបគល់នៃពោធិព្រឹក្សមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះពោធិសត្វ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សបទេ។
[៥៣០] ព្រះពោធិសត្វ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សបឬ។ អើ។ ព្រះពោធិសត្វ បានធ្វើទុក្ករកិរិយាដែរឬ។ អើ។ បុគ្គល បរិបូណ៌ដោយទស្សនៈ គប្បីធ្វើទុក្ករកិរិយាដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៣១] ព្រះពោធិសត្វ បានធ្វើអំពើដែលមិនញុំាងបុគ្គលដទៃឲ្យក្តៅក្រហាយ ហើយឧទ្ទិសចំពោះសាស្តាដទៃដែរឬ។ អើ។ បុគ្គល បរិបូណ៌ដោយទស្សនៈ គប្បីឧទ្ទិសចំពោះសាស្តាដទៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៣២] ព្រះអានន្ទមានអាយុ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគ ព្រះអានន្ទមានអាយុ ជាសាវ័កនៃព្រះមានព្រះភាគដែរឬ។ អើ។ ព្រះពោធិសត្វ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សប ព្រះពោធិសត្វ ជាសាវ័កនៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សបដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៣៣] ឧបាសកឈ្មោះចិត្តគហបតី និងហត្ថកាឡវកៈ មាននិយាមៈចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគ ឧបាសកឈ្មោះចិត្តគហបតី និងហត្ថកាឡវកៈ ជាសាវ័កនៃព្រះមានព្រះភាគដែរឬ។ អើ។ ព្រះពោធិសត្វ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សប ព្រះពោធិសត្វ ជាសាវ័កនៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សបដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៣៤] ព្រះពោធិសត្វ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សប តែមិនមែនជាសាវ័កនៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សបទេឬ។ អើ។ ព្រះអានន្ទមានអាយុ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគ តែមិនមែនជាសាវ័កនៃព្រះមានព្រះភាគទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៣៥] ព្រះពោធិសត្វ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សប តែមិនមែនជាសាវ័កនៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សបទេឬ។ អើ។ ឧបាសកឈ្មោះចិត្តគហបតី និងហត្ថកាឡវកៈ មាននិយាមៈចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគ តែមិនមែនជាសាវ័កនៃព្រះមានព្រះភាគទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៣៦] ព្រះពោធិសត្វ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគទ្រង់ព្រះនាមកស្សប តែមិនមែនជាសាវ័កនៃព្រះមានព្រះភាគទ្រង់ព្រះនាមកស្សបទេឬ។ អើ។ សាវ័កដែលប្រព្រឹត្តកន្លងនូវជាតិហើយ មិនមែនជាសាវ័កទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៣៧] បុគ្គលមិនគួរនិយាយថា ព្រះពោធិសត្វ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគទ្រង់ព្រះនាមកស្សបទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ តថាគត បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សប ដើម្បីត្រាស់ដឹងតទៅ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ព្រះពោធិសត្វ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគទ្រង់ព្រះនាមកស្សបដែរ។
[៥៣៨] ព្រះពោធិសត្វ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគទ្រង់ព្រះនាមកស្សបឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
តថាគត ជាអ្នកគ្របសង្កត់នូវតេភូមិកធម៌ទាំងអស់ ត្រាស់ដឹងនូវចតុព្ភូមិកធម៌ទាំងអស់ មិនប្រឡាក់ដោយកិលេសក្នុងតេភូមិកធម៌ទាំងអស់ទេ លះចោលនូវតេភូមិកធម៌ទាំងអស់ហើយ មានចិត្តរួចស្រឡះហើយ ព្រោះការអស់ទៅនៃតណ្ហា ដឹងច្បាស់នូវចតុព្ភូមិកធម៌ដោយខ្លួនឯង (ចាំបាច់) ឧទ្ទិសបុគ្គលណា តថាគត មិនមានអាចារ្យទេ បុគ្គលដទៃស្មើនឹងតថាគត មិនមានឡើយ ក្នុងលោក ព្រមទាំងទេវលោក មិនមានបុគ្គលប្រៀបផ្ទឹមនឹងតថាគតបានឡើយ ព្រោះថា តថាគត ជាអរហន្តក្នុងលោក តថាគត ជាសាស្តាខ្ពស់បំផុត តថាគត ជាសម្មាសម្ពុទ្ធឯក មានសេចក្តីត្រជាក់ មានភ្លើងកិលេសរលត់ហើយ ឥឡូវនេះ តថាគត ទៅកាន់បុរីនៃពួកជនអ្នកកាសី ដើម្បីសំដែងធម្មចក្រ (ដោយបំណងថា) តថាគត នឹងទូងស្គរ គឺអមតនិព្វាន ចំពោះសត្វលោក ដែលងងឹតគឺអវិជ្ជាកំពុងគ្របសង្កត់
(ឧបកាជីវកតបថា) ម្នាលអាវុសោ អ្នកប្តេជ្ញាខ្លួនអ្នកថាយ៉ាងណា អ្នក (គួរដើម្បីបាននូវឈ្មោះ) ថា អនន្តជិនៈ យ៉ាងនោះឯង (ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ទៀតថា)
ជនទាំងឡាយណា បានដល់នូវការអស់ទៅនៃអាសវៈ ជនទាំងឡាយនោះ ឈ្មោះថា ជិនៈ (អ្នកឈ្នះកិលេស) ប្រាកដដូចជាតថាគតដែរ តថាគត បានឈ្នះបាបធម៌ទាំងឡាយហើយ ម្នាលឧបកៈ ព្រោះហេតុនោះ ទើបតថាគត បាននូវឈ្មោះថា ជិនៈ (អ្នកឈ្នះបាបធម៌)
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ព្រះពោធិសត្វ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះគាគ ទ្រង់ព្រះនាមកស្សបទេ។
[៥៣៩] ព្រះពោធិសត្វ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះគាគ ទ្រង់ព្រះនាមកស្សបឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់បានឮក្នុងកាលពីមុនមកថា នេះជាទុក្ខអរិយសច្ច ដូច្នេះឡើយ ម្នាលភិក្ខុទាំងឡាយ។ បេ។ ដល់តថាគតថា នោះឯងជាទុក្ខអរិយសច្ច ដែលបុគ្គលគួរកំណត់ដឹង ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ។ បេ។ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់បានឮក្នុងកាលពីមុនមកថា ទុក្ខនោះឯង ដែលតថាគតបានកំណត់ដឹងហើយ ម្នាលភិក្ខុទាំងឡាយ។ បេ។ ដល់តថាគតថា នេះជាទុក្ខសមុទយអរិយសច្ច ដូច្នេះឡើយ ម្នាលភិក្ខុទាំងឡាយ។ បេ។ ដល់តថាគតថា នោះឯងជាទុក្ខសមុទយអរិយសច្ច ដែលបុគ្គលគួរលះចោល ម្នាលភិក្ខុទាំងឡាយ។ បេ។ ដល់តថាគតថា នោះឯងជាទុក្ខសមុទយអរិយសច្ច ដែលតថាគតបានលះចោលហើយ ម្នាលភិក្ខុទាំងឡាយ។ បេ។ ដល់តថាគតថា នេះជាទុក្ខនិរោធអរិយសច្ច ដូច្នេះឡើយ ម្នាលភិក្ខុទាំងឡាយ។ បេ។ ដល់តថាគតថា នោះឯងជាទុក្ខនិរោធអរិយសច្ច ដែលបុគ្គលគួរធ្វើឲ្យជាក់ច្បាស់ ម្នាលភិក្ខុទាំងឡាយ។ បេ។ ដល់តថាគតថា នោះឯងជាទុក្ខនិរោធអរិយសច្ច ដែលតថាគតបានធ្វើឲ្យជាក់ច្បាស់ហើយ ម្នាលភិក្ខុទាំងឡាយ។ បេ។ ដល់តថាគតថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដូច្នេះឡើយ ម្នាលភិក្ខុទាំងឡាយ។ បេ។ ដល់តថាគតថា នោះឯងជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដែលបុគ្គលគួរចម្រើន ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់បានឮក្នុងកាលពីមុនមកថា នោះឯងជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដែលតថាគតបានចម្រើនហើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ព្រះពោធិសត្វ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សបទេ។
ចប់ និយាមោក្កន្តិកថា។
((៤១) ៩. អបរាបិ សមន្នាគតកថា)
[៥៤០] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយផល ៣ ឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយផស្សៈ ៤ ដោយវេទនា ៤ ដោយសញ្ញា ៤ ដោយចេតនា ៤ ដោយចិត្ត ៤ ដោយសទ្ធា ៤ ដោយវីរិយៈ ៤ ដោយសតិ ៤ ដោយសមាធិ ៤ ដោយបញ្ញា ៤ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៤១] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រកបដោយផល ២ ឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រកបដោយផស្សៈ ៣ ដោយវេទនា ៣។ បេ។ ដោយបញ្ញា ៣ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៤២] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ប្រកបដោយសោតាបត្តិផលឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ប្រកបដោយផស្សៈ ២ ដោយវេទនា ២។ បេ។ ដោយបញ្ញា ២ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៤៣] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយសោតាបត្តិផលឬ។ អើ។ បុគ្គលជាសោតាបន្នៈ គឺ សត្តក្ខត្តុំបរមៈ កោលំកោលៈ ឯកពីជី ប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៤៤] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយសកទាគាមិផលឬ។ អើ។ សកទាគាមិបុគ្គល ប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៤៥] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយអនាគាមិផលឬ។ អើ។ បុគ្គលជាអនាគាមី គឺអន្តរាបរិនិព្វាយី ឧបហច្ចបរិនិព្វាយី អសង្ខារបរិនិព្វាយី សសង្ខារបរិនិព្វាយី ឧទ្ធំសោតៈ អកនិដ្ឋគាមី ប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៤៦] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រកបដោយសោតាបត្តិផលឬ។ អើ។ បុគ្គលជាសោតាបន្នៈ គឺសត្តក្ខត្តុំបរមៈ កោលំកោលៈ ឯកពីជី ប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៤៧] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រកបដោយសកទាគាមិផលឬ។ អើ។ សកទាគាមិបុគ្គល ប្រតបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៤៨] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ប្រកបដោយសោតាបត្តិផលឬ។ អើ។ បុគ្គលជាសោតាបន្នៈ គឺសត្តក្ខត្តុំបរមៈ កោលំកោលៈ ឯកពីជី ប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៤៩] គួរនិយាយថា សោតាបន្នបុគ្គល ប្រកបដោយសោតាបត្តិផលឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយសោតាបត្តិផលឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តនោះឯង គឺសោតាបន្នបុគ្គលនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៥០] គួរនិយាយថា សកទាគាមិបុគ្គល ប្រកបដោយសកទាគាមិផលឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយសកទាគាមិផលឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តនោះឯង គឺសកទាគាមិបុគ្គលនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៥១] គួរនិយាយថា អនាគាមិបុគ្គល ប្រកបដោយអនាគាមិផលឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយអនាគាមិផលឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តនោះឯង គឺអនាគាមិបុគ្គលនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៥២] គួរនិយាយថា សោតាបន្នបុគ្គល ប្រកបដោយសោតាបត្តិផលឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រកបដោយសោតាបត្តិផលឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផលនោះឯង គឺសោតាបន្នបុគ្គលនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៥៣] គួរនិយាយថា សកទាគាមិបុគ្គល ប្រកបដោយសកទាគាមិផលឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រកបដោយសកទាគាមិផលឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផលនោះឯង គឺសកទាគាមិបុគ្គលនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៥៤] គួរនិយាយថា សោតាបន្នបុគ្គល ប្រកបដោយសោតាបត្តិផលឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ប្រកបដោយសោតាបត្តិផលឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផលនោះឯង គឺសោតាបន្នបុគ្គលនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៥៥] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយសោតាបត្តិផលឬ។ អើ។ ក្រែងបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយឬ។ អើ។ បើបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយសោតាបត្តិផលទេ។
[៥៥៦] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយ ប្រកបដោយសោតាបត្តិផលនោះឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រព្រឹត្តកន្លងនូវសោតាបត្តិមគ្គ ប្រព្រឹត្តកន្លងនូវសក្កាយទិដ្ឋិ នូវវិចិកិច្ឆា នូវសីលព្វតបរាមាសៈ នូវរាគៈ ជាដំណើរទៅកាន់បាយ នូវទោសៈជាដំណើរទៅកាន់អបាយ នូវមោហៈជាដំណើរទៅកាន់អបាយ ហើយប្រកបដោយសោតាបត្តិមគ្គនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៥៧] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយសកទាគាមិផលឬ។ អើ។ ក្រែងបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រព្រឹត្តកន្លងនូវសកទាគាមិផលហើយឬ។ អើ។ បើបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រព្រឹត្តកន្លងនូវសកទាគាមិផលហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយសកទាគាមិផលទេ។
[៥៥៨] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រព្រឹត្តកន្លងនូវសកទាគាមិផលហើយ ប្រកបដោយសកទាគាមិផលនោះឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រព្រឹត្តកន្លងនូវសកទាគាមិមគ្គ ប្រព្រឹត្តកន្លងនូវកាមរាគៈដ៏គ្រោគគ្រាត នូវព្យាបាទដ៏គ្រោគគ្រាត ហើយប្រកបដោយសកទាគាមិមគ្គនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៥៩] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយអនាគាមិផលឬ។ អើ។ ក្រែងបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រព្រឹត្តកន្លងនូវអនាគាមិផលហើយឬ។ អើ។ បើបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រព្រឹត្តកន្លងនូវអនាគាមិផលហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយអនាគាមិផលទេ។
[៥៦០] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រព្រឹត្តកន្លងនូវអនាគាមិផល ហើយប្រកបដោយអនាគាមិផលនោះឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រព្រឹត្តកន្លងនូវអនាគាមិមគ្គ ប្រព្រឹត្តកន្លងនូវកាមរាគៈដ៏ស្រាលស្តើង នូវព្យាបាទដ៏ស្រាលស្តើង ហើយប្រកបដោយអនាគាមិមគ្គនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៦១] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រកបដោយសោតាបត្តិផលឬ។ អើ។ ក្រែងបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយឬ។ អើ។ បើបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រកបដោយសោតាបត្តិផលទេ។
[៥៦២] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រព្រឹត្តកន្លងនូវសោតាបត្តិផល ហើយប្រកបដោយសោតាបត្តិផលនោះឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រព្រឹត្តកន្លងនូវសោតាបត្តិមគ្គ ប្រព្រឹត្តកន្លងនូវសក្កាយទិដ្ឋិ។ បេ។ នូវមោហៈជាដំណើរទៅកាន់អបាយ ហើយប្រកបដោយសោតាបត្តិមគ្គនោះឬ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៦៣] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រកបដោយសកទាគាមិផលឬ។ អើ។ ក្រែងបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រព្រឹត្តកន្លងនូវសកទាគាមិផលហើយឬ។ អើ។ បើបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រព្រឹត្តកន្លងនូវសកទាគាមិផលហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រកបដោយសកទាគាមិផលទេ។
[៥៦៤] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រព្រឹត្តកន្លងនូវសកទាគាមិផល ហើយប្រកបដោយសកទាគាមិផលនោះឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រព្រឹត្តកន្លងនូវសកទាគាមិមគ្គ ប្រព្រឹត្តកន្លងនូវកាមរាគៈដ៏គ្រោតគ្រាត នូវព្យាបាទដ៏គ្រោតគ្រាត ហើយប្រកបដោយសកទាគាមិមគ្គនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៦៥] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ប្រកបដោយសោតាបត្តិផលឬ។ អើ។ ក្រែងបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយឬ។ អើ។ បើបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ប្រកបដោយសោតាបត្តិផលទេ។
[៥៦៦] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ប្រព្រឹត្តកន្លងនូវសោតាបត្តិផល ហើយប្រកបដោយសោតាបត្តិផលនោះឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ប្រព្រឹត្តកន្លងនូវសោតាបត្តិមគ្គ ប្រព្រឹត្តកន្លងនូវសក្កាយទិដ្ឋិ។ បេ។ នូវមោហៈជាដំណើរទៅកាន់អបាយ ហើយប្រកបដោយសោតាបត្តិមគ្គនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៦៧] បុគ្គលមិនគួរនិយាយថា បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយផល ៣ ទេឬ។ អើ។ ក្រែងបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត បានចំពោះនូវផលទាំង ៣ ហើយ មិនសាបសូន្យចាកផលទាំង ៣ នោះទេឬ។ អើ។ បើបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត បានចំពោះនូវផលទាំង ៣ ហើយ មិនសាបសូន្យចាកផលទាំង ៣ នោះទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយផល ៣ មែន។
[៥៦៨] បុគ្គលមិនគួរនិយាយថា បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រកបដោយផល ២ ទេឬ។ អើ។ ក្រែងបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល បានចំពោះនូវផលទាំង ២ ហើយ មិនសាបសូន្យចាកផលទាំង ២ នោះទេឬ។ អើ។ បើបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល បានចំពោះនូវផលទាំង ២ ហើយ មិនសាបសូន្យចាកផលទាំង ២ នោះទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រកបដោយផល ២ មែន។
[៥៦៩] បុគ្គលមិនគួរនិយាយថា បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ប្រកបដោយសោតាបត្តិផលទេឬ។ អើ។ ក្រែងបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល បានចំពោះនូវសោតាបត្តិផលហើយ មិនសាបសូន្យចាកសោតាបត្តិផលនោះទេឬ។ អើ។ បើបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល បានចំពោះនូវសោតាបត្តិផលហើយ មិនសាបសូន្យចាកសោតាបត្តិផលនោះទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ប្រកបដោយសោតាបត្តិផលដែរ។
[៥៧០] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត បានចំពោះនូវផល ៣ ហើយ មិនសាបសូន្យចាកផលទាំង ៣ នោះទេឬ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយផលទាំង ៣ ឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត បានចំពោះនូវមគ្គ ៤ ហើយ មិនសាបសូន្យចាកមគ្គទាំង ៤ នោះទេឬ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយមគ្គទាំង ៤ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៧១] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល បានចំពោះនូវផល ២ ហើយ មិនសាបសូន្យចាកផលទាំង ២ នោះទេឬ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រកបដោយផលទាំង ២ ឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល បានចំពោះនូវមគ្គ ៣ ហើយ មិនសាបសូន្យចាកមគ្គទាំង ៣ នោះទេឬ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រកបដោយមគ្គទាំង ៣ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៧២] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល បានចំពោះនូវសោតាបត្តិផលហើយ មិនសាបសូន្យចាកសោតាបត្តិផលនោះទេឬ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ប្រកបដោយសោតាបត្តិផលឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល បានចំពោះនូវមគ្គ ២ ហើយ មិនសាបសូន្យចាកមគ្គទាំង ២ នោះទេឬ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ប្រកបដោយមគ្គទាំង ២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ អបរាបិ សមន្នាគតកថា។
((៤២) ១០. សព្ពសំយោជនប្បហានកថា)
[៥៧៣] ការលះបង់នូវសញ្ញោជនៈទាំងអស់ ឈ្មោះថាអរហត្តឬ។ អើ។ សញ្ញោជនៈទាំងអស់ ព្រះអរហន្តលះបង់ដោយអរហត្តមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៧៤] សញ្ញោជនៈទាំងអស់ ព្រះអរហន្តលះបង់ដោយអរហត្តមគ្គឬ។ អើ។ (ព្រះអរហន្ត) លះបង់នូវសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ដោយអរហត្តមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៧៥] ព្រះអរហន្តលះបង់សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ដោយអរហត្តមគ្គឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ការលះបង់នូវសញ្ញោជនៈទាំង ៣ ឈ្មោះថា សោតាបត្តិផលឬ។ អើ។ បើព្រះមានព្រះភាគទ្រង់ត្រាស់ថា ការលះបង់នូវសញ្ញោជនៈទាំង ៣ ឈ្មោះថាសោតាបត្តិផល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សញ្ញោជនៈទាំងអស់ ព្រះអរហន្តលះបង់ ដោយអរហត្តមគ្គទេ។ សញ្ញោជនៈទាំងអស់ ព្រះអរហន្ត លះបង់ដោយអរហត្តមគ្គឬ។ អើ។ ព្រះអរហន្តលះបង់នូវកាមរាគៈដ៏គ្រោតគ្រាត ព្យាបាទដ៏គ្រោតគ្រាត ដោយអរហត្តមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៧៦] ព្រះអរហន្ត លះបង់នូវកាមរាគៈដ៏គ្រោតគ្រាត ព្យាបាទដ៏គ្រោតគ្រាត ដោយអរហត្តមគ្គឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ភាវៈស្រាលស្តើងនៃកាមរាគៈ និងព្យាបាទ ឈ្មោះថាសកទាគាមិផលឬ។ អើ។ បើព្រះមានព្រះភាគទ្រង់ត្រាស់ថា ភាវៈស្រាលស្តើងនៃកាមរាគៈ និងព្យាបាទ ឈ្មោះថាសកទាគាមិផល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សញ្ញោជនៈទាំងអស់ ព្រះអរហន្តលះបង់ដោយអរហត្តមគ្គទេ។
[៥៧៧] សញ្ញោជនៈទាំងអស់ ព្រះអរហន្ត លះបង់ដោយអរហត្តមគ្គឬ។ អើ។ (ព្រះអរហន្ត) លះបង់នូវកាមរាគៈដ៏ស្រាលស្តើង ព្យាបាទដ៏ស្រាលស្តើង ដោយអរហត្តមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៧៨] (ព្រះអរហន្ត) លះបង់នូវកាមរាគៈដ៏ស្រាលស្តើង ព្យាបាទដ៏ស្រាលស្តើង ដោយអរហត្តមគ្គឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ការលះបង់នូវកាមរាគៈ និងព្យាបាទ មិនឲ្យមានសេសសល់ ឈ្មោះថាអនាគាមិផលឬ។ អើ។ បើព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ការលះបង់នូវកាមរាគៈ និងព្យាបាទ មិនឲ្យមានសេសសល់ ឈ្មោះថាអនាគាមិផល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សញ្ញោជនៈទាំងអស់ ព្រះអរហន្តលះបង់ដោយអរហត្តមគ្គទេ។
[៥៧៩] សញ្ញោជនៈទាំងអស់ ព្រះអរហន្តលះបង់ដោយអរហត្តមគ្គឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ការលះបង់រូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ និងអវិជ្ជា មិនឲ្យមានសេសសល់ ឈ្មោះថាអរហត្តឬ។ អើ។ បើព្រះមានព្រះភាគទ្រង់ត្រាស់ថា ការលះបង់រូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ និងអវិជ្ជា មិនឲ្យមានសេសសល់ ឈ្មោះថាអរហត្ត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សញ្ញោជនៈទាំងអស់ ព្រះអរហន្តលះបង់ដោយអរហត្តមគ្គទេ។
[៥៨០] បុគ្គលមិនគួរនិយាយថា ការលះបង់នូវសញ្ញោជនៈទាំងអស់ ឈ្មោះថាអរហត្តទេឬ។ អើ។ ក្រែងសញ្ញោជនៈទាំងអស់ ព្រះអរហន្តលះបង់ហើយឬ។ អើ។ បើសញ្ញោជនៈទាំងអស់ ព្រះអរហន្តលះបង់ហើយ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ការលះបង់នូវសញ្ញោជនៈទាំងអស់ ឈ្មោះថាអរហត្ត។
ចប់ សព្វសញ្ញោជនប្បហានកថា។
ចប់ ចតុត្ថវត្ត។
ឧទ្ទាននៃចតុត្ថវគ្គនោះគឺ
និយាយអំពីគ្រហស្ថ បានជាព្រះអរហន្ត ១ បានជាព្រះអរហន្តជាមួយគ្នានឹងការកើតឡើង ១ ពួកធម៌ទាំងអស់ មិនមានអាសវៈ របស់ព្រះអរហន្ត ១ ព្រះអរហន្ត ប្រកបដោយផលទាំងបួន ១ ព្រះអរហន្ត ប្រកបដោយឧបេក្ខា ៦ យ៉ាង ១ បានជាព្រះពុទ្ធ ដោយពោធិញ្ញាណ ១ ពោធិសត្វ ប្រកបព្រមដោយលក្ខណៈ ១ ព្រះពោធិសត្វ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ១ បុគ្គលអ្នកប្រតិបត្តិ ប្រកបដោយផល ១ ការលះបង់សញ្ញោជនៈទាំងអស់ ឈ្មោះថាអរហត្ត ១។
((៤២) ១០. សព្ពសំយោជនប្បហានកថា)
[៥៨១] វិមុត្តិញ្ញាណ ឈ្មោះថាវិមុត្តឬ។ អើ។ វិមុត្តិញ្ញាណណាមួយ វិមុត្តិញ្ញាណទាំងអស់នោះ ឈ្មោះថាវិមុត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិមុត្តិញ្ញាណ ឈ្មោះថាវិមុត្តឬ។ អើ។ បច្ចវេក្ខណញ្ញាណ ឈ្មោះថាវិមុត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិមុត្តិញ្ញាណ ឈ្មោះថាវិមុត្តឬ។ អើ។ វិមុត្តិញ្ញាណរបស់បុគ្គលជាគោត្រភូ ឈ្មោះថាវិមុត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៨២] វិមុត្តិញ្ញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឈ្មោះថាវិមុត្តឬ។ អើ។ ញាណរបស់សោតាបន្នបុគ្គល ជាញាណរបស់បុគ្គល ដែលបានដល់ បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិមុត្តិញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ឈ្មោះថាវិមុត្តឬ។ អើ។ ញាណ របស់សកទាគាមិបុគ្គល ជាញាណរបស់បុគ្គលដែលបានដល់ បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិមុត្តិញ្ញាណរបស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ឈ្មោះថាវិមុត្តឬ។ អើ។ ញាណរបស់អនាគាមិបុគ្គល ជាញាណរបស់បុគ្គលដែលបានដល់ បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះអរហត្ត ឈ្មោះថាវិមុត្តឬ។ អើ។ ញាណរបស់ព្រះអរហន្ត ជាញាណរបស់បុគ្គលដែលបានដល់ បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ នូវព្រះអរហត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៨៣] វិមុត្តិញ្ញាណ របស់បុគ្គលដែលព្រមព្រៀងដោយសោតាបត្តិផល ឈ្មោះថាវិមុត្តឬ។ អើ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឈ្មោះថាវិមុត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលព្រមព្រៀងដោយសកទាគាមិផល ឈ្មោះថាវិមុត្តឬ។ អើ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ឈ្មោះថាវិមុត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលព្រមព្រៀងដោយអនាគាមិផល ឈ្មោះថាវិមុត្តឬ។ អើ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ឈ្មោះថាវិមុត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលព្រមព្រៀងដោយអរហត្តផល ឈ្មោះថាវិមុត្តឬ។ អើ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ឈ្មោះថាវិមុត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៨៤] វិមុត្តិញ្ញាណ របស់បុគ្គលដែលព្រមព្រៀងដោយសោតាបត្តិផល ឈ្មោះថាវិមុត្តឬ វិមុត្តិនោះឯង ជាញាណ របស់បុគ្គលដែលដល់នូវផលឬ។ អើ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឈ្មោះថាវិមុត្ត វិមុត្តនោះឯង ជាញាណរបស់បុគ្គលដែលដល់នូវផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលព្រមព្រៀងដោយសកទាគាមិផល ឈ្មោះថាវិមុត្ត វិមុត្តនោះឯង ជាញាណ របស់បុគ្គលដែលដល់នូវផលឬ។ អើ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ឈ្មោះថាវិមុត្ត វិមុត្តនោះឯង ជាញាណ របស់បុគ្គលដែលដល់នូវផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលព្រមព្រៀងដោយអនាគាមិផល ឈ្មោះថាវិមុត្ត វិមុត្តនោះឯង ជាញាណ របស់បុគ្គលដែលដល់នូវផលឬ។ អើ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ឈ្មោះថាវិមុត្ត វិមុត្តនោះឯង ជាញាណ របស់បុគ្គលដែលដល់នូវផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលព្រមព្រៀងដោយអរហត្តផល ឈ្មោះថាវិមុត្ត វិមុត្តនោះឯង ជាញាណ របស់បុគ្គលដែលដល់នូវផលឬ។ អើ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះអរហត្ត ឈ្មោះថាវិមុត្ត វិមុត្តនោះឯង ជាញាណ របស់បុគ្គលដែលដល់នូវផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ វិមុត្តកថា។
((៤៤) ២. អសេខញាណកថា)
[៥៨៥] អសេក្ខញ្ញាណ របស់អសេក្ខបុគ្គល មានដែរឬ។ អើ។ សេក្ខបុគ្គល ដឹង ឃើញ នូវអសេក្ខធម៌ (បានដល់នូវអសេក្ខធម៌) ដែលខ្លួនឃើញ ដឹង ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវ ដោយនាមកាយហើយ សម្រេចសម្រាន្តនៅឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងសេក្ខបុគ្គល មិនដឹង មិនឃើញ នូវអសេក្ខធម៌ (មិនបានដល់នូវអសេក្ខធម៌) ដែលខ្លួនមិនឃើញ មិនដឹង មិនធ្វើឲ្យជាក់ច្បាស់ មិនបានពាល់ត្រូវ ដោយនាមកាយហើយ សម្រេចសម្រាន្តទេឬ។ អើ។ បើសេក្ខបុគ្គល មិនដឹង មិនឃើញ នូវអសេក្ខធម៌ (មិនបានដល់នូវអសេក្ខធម៌) ដែលខ្លួនមិនឃើញ មិនដឹង មិនធ្វើឲ្យជាក់ច្បាស់ មិនពាល់ត្រូវ ដោយនាមកាយហើយ សម្រេចសម្រាន្តទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អសេក្ខញ្ញាណ របស់សេក្ខបុគ្គលមានទេ។
[៥៨៦] អសេក្ខញ្ញាណ របស់អសេក្ខបុគ្គល មាន អសេក្ខបុគ្គល ដឹង ឃើញ នូវអសេក្ខធម៌ (បានដល់នូវអសេក្ខធម៌) ដែលខ្លួនឃើញ ដឹង ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវដោយនាមកាយហើយ សម្រេចសម្រាន្តនៅឬ។ អើ។ អសេក្ខញ្ញាណ របស់សេក្ខបុគ្គល មាន សេក្ខបុគ្គល ដឹង ឃើញ នូវអសេក្ខធម៌ (បានដល់នូវអសេក្ខធម៌) ដែលខ្លួនឃើញ ដឹង ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវ ដោយនាមកាយហើយ សម្រេចសម្រាន្តនៅដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៨៧] អសេក្ខញ្ញាណ របស់សេក្ខបុគ្គល មាន សេក្ខបុគ្គល មិនដឹង មិនឃើញ នូវអសេក្ខធម៌ (មិនបានដល់នូវអសេក្ខធម៌) ដែលខ្លួនមិនឃើញ មិនដឹង មិនធ្វើឲ្យជាក់ច្បាស់ មិនពាល់ត្រូវ ដោយនាមកាយហើយ សម្រេចសម្រាន្តនៅទេឬ។ អើ។ អសេក្ខញ្ញាណ របស់អសេក្ខបុគ្គល មាន អសេក្ខបុគ្គល មិនដឹង មិនឃើញ នូវអសេក្ខធម៌ (មិនបានដល់នូវអសេក្ខធម៌) ដែលខ្លួនមិនឃើញ មិនដឹង មិនធ្វើឲ្យជាក់ច្បាស់ មិនពាល់ត្រូវ ដោយនាមកាយហើយ សម្រេចសម្រាន្តនៅទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៨៨] អសេក្ខញ្ញាណ របស់សេក្ខបុគ្គល មានដែរឬ។ អើ។ ញាណ ក្នុងសោតាបត្តិមគ្គ របស់បុគ្គល ជាគោត្រភូ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ញាណ ក្នុងសោតាបត្តិផល របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល។ បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល។ បេ។ ញាណ ក្នុងព្រះអរហត្ត របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះអរហត្ត មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៨៩] បុគ្គលមិនគួរនិយាយថា អសេក្ខញ្ញាណ របស់សេក្ខបុគ្គល មានទេឬ។ អើ។ ក្រែងព្រះអានន្ទមានអាយុ ជាសេក្ខបុគ្គល រមែងដឹងថា ព្រះមានព្រះភាគ ព្រះអង្គលើសលុប រមែងដឹងថា ព្រះថេរៈឈ្មោះសារីបុត្ត និងព្រះថេរៈឈ្មោះមហាមោគ្គល្លាន លោកលើសលុបដូច្នេះដែរឬ។ អើ។ បើព្រះអានន្ទមានអាយុ ជាសេក្ខបុគ្គល រមែងដឹងថា ព្រះមានព្រះភាគ ព្រះអង្គលើសលុប រមែងដឹងថា ព្រះថេរៈឈ្មោះសារីបុត្ត និងព្រះថេរៈ ឈ្មោះមហាមោគ្គល្លាន លោកលើសលុបដូច្នេះហើយ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អសេក្ខញ្ញាណ របស់សេក្ខបុគ្គល មាន។
ចប់ អសេក្ខញ្ញាណកថា។
((៤៥) ៣. វិបរីតកថា)
[៥៩០] វិបរីតញ្ញាណ [និយាយថា វិបរិញ្ញា ដូច្នេះ ត្រូវជាង ដែលត្រឡប់ដូច្នេះ តាមសម្រួលមាត់ ប្រែថា ការយល់ផ្ទុយ ឬការយល់ខុស។] (ការយល់ផ្ទុយ) របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មានឬ។ អើ។ សេចក្តីប្រកាន់ផ្ទុយ ថាទៀងក្នុងរបស់មិនទៀង មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សេចក្តីប្រកាន់ផ្ទុយ ថាសុខក្នុងរបស់ជាទុក្ខ។ បេ។ ថាខ្លួន ក្នុងរបស់មិនមែនជាខ្លួន។ បេ។ ថាស្អាតក្នុងរបស់មិនស្អាត មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៩១] វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មានដែរឬ។ អើ។ (ញាណនោះ) ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែង (ញាណនោះ) ជាកុសលឬ។ អើ។ បើ (ញាណនោះ) ជាកុសល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មានទេ។
[៥៩២] សេចក្តីប្រកាន់ផ្ទុយ ថាទៀង ក្នុងរបស់មិនទៀង (មាន) ចុះសេចក្តីប្រកាន់ផ្ទុយនោះ ជាអកុសលឬ។ អើ។ វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ (មាន) ចុះញាណនោះ ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សេចក្តីប្រកាន់ផ្ទុយ ថាសុខក្នុងរបស់ជាទុក្ខ។ បេ។ ថាខ្លួន ក្នុងរបស់មិនមែនខ្លួន។ បេ។ ថាស្អាត ក្នុងរបស់មិនស្អាត ចុះសេចក្តីប្រកាន់ផ្ទុយនោះ ជាអកុសលឬ។ អើ។ វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ (មាន) ចុះញាណនោះ ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៩៣] វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ (មាន) ចុះញ្ញាណនោះ ជាកុសលឬ។ អើ។ សេចក្តីប្រកាន់ផ្ទុយ ថាទៀងក្នុងរបស់មិនទៀង ចុះសេចក្តីប្រកាន់ផ្ទុយនោះ ជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិបរីតញ្ញាណរបស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ (មាន) ចុះញ្ញាណនោះ ជាកុសលឬ។ អើ។ សេចក្តីប្រកាន់ផ្ទុយ ថាសុខក្នុងរបស់ជាទុក្ខ។ បេ។ ថាខ្លួន ក្នុងរបស់មិនមែនខ្លួន។ បេ។ ថាស្អាត ក្នុងរបស់មិនស្អាត ចុះសេចក្តីប្រកាន់ផ្ទុយនោះ ជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៩៤] វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ (មាន)ឬ។ អើ។ ព្រះអរហន្ត ចូលកាន់បឋវីកសិណសមាបត្តិឬ។ អើ។ បើព្រះអរហន្ត ចូលកាន់បឋវីកសិណសមាបត្តិ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មានទេ។
[៥៩៥] វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ (មាន) ព្រះអរហន្ត ចូលកាន់បឋវីកសិណសមាបត្តិឬ។ អើ។ សេចក្តីប្រកាន់ផ្ទុយ របស់ព្រះអរហន្ត មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៩៦] សេចក្តីប្រកាន់ផ្ទុយ របស់ព្រះអរហន្ត មានឬ។ អើ។ សេចក្តីប្រកាន់ផ្ទុយដោយសញ្ញា សេចក្តីប្រកាន់ផ្ទុយដោយចិត្ត សេចក្តីប្រកាន់ផ្ទុយដោយទិដ្ឋិ របស់ព្រះអរហន្ត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៥៩៧] សេចក្តីប្រកាន់ផ្ទុយដោយសញ្ញា សេចក្តីប្រកាន់ផ្ទុយដោយចិត្ត សេចក្តីប្រកាន់ផ្ទុយដោយទិដ្ឋិ របស់ព្រះអរហន្ត មិនមានទេឬ។ អើ។ បើសេចក្តីប្រកាន់ផ្ទុយដោយសញ្ញា សេចក្តីប្រកាន់ផ្ទុយដោយចិត្ត សេចក្តីប្រកាន់ផ្ទុយដោយទិដ្ឋិ របស់ព្រះអរហន្ត មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សេចក្តីប្រកាន់ផ្ទុយ របស់ព្រះអរហន្ត មានទេ។
[៥៩៨] បុគ្គលមិនគួរនិយាយថា វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ (មាន) ទេឬ។ អើ។ បុគ្គលកាលចូលកាន់បឋវីកសិណសមាបត្តិ។ ធម្មជាតិទាំងអស់ ទៅជាផែនដីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មាន។
[៥៩៩] វិបរីតញ្ញាណ របស់បុគ្គលចូលកាន់បឋវីកសិណសមាបត្តិ មានឬ។ អើ។ ក្រែងផែនដី មាន បុគ្គលនីមួយ ចូលកាន់ផែនដីដោយផែនដី មានដែរឬ។ អើ។ បើផែនដី មាន បុគ្គលនីមួយ ចូលកាន់ផែនដីដោយផែនដី មានមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មានទេ។
[៦០០] ផែនដី មាន វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់ផែនដី ដោយផែនដី មានដែរឬ។ អើ។ និព្វាន មាន វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់និព្វាន ដោយនិព្វាន មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មានទេ។
ចប់ វិបរីតកថា។
((៤៦) ៤. និយាមកថា)
[៦០១] ញាណ ក្នុងដំណើរទៅកាន់និយាមៈគឺមគ្គ របស់បុគ្គលជាអនិយតៈ (បុថុជ្ជន) មានដែរឬ។ អើ។ ញាណ ក្នុងដំណើរទៅកាន់អនិយាមៈ របស់បុគ្គលជានិយតៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦០២] ញាណ ក្នុងដំណើរទៅកាន់អនិយាមៈ របស់បុគ្គលជានិយតៈ មិនមានទេឬ។ អើ។ ញាណ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦០៣] ញាណ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មានដែរឬ។ អើ។ ញាណ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជានិយតៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦០៤] ញាណ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជានិយតៈ មិនមានទេឬ។ អើ។ ញាណ ក្នុងការទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦០៥] ញាណ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មានដែរឬ។ អើ។ ញាណ ក្នុងដំណើរទៅកាន់អនិយាមៈ របស់បុគ្គលជាអនិយតៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦០៦] ញាណ ក្នុងដំណើរទៅកាន់អនិយាមៈ របស់បុគ្គលជាអនិយតៈ មិនមានទេឬ។ អើ។ ញាណ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦០៧] ញាណ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មានដែរឬ។ អើ។ និយាមៈ (មគ្គ) ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦០៨] ញាណ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មានឬ។ អើ។ សតិប្បដ្ឋាន។ បេ។ សម្មប្បធាន ឥទ្ធិបាទ ឥន្ទ្រិយ ពលៈ ពោជ្ឈង្គៈ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦០៩] និយាមៈ (មគ្គ) ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មិនមានទេឬ។ អើ។ បើនិយាមៈ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ញាណ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មានទេ។
[៦១០] សតិប្បដ្ឋាន។ បេ។ ពោជ្ឈង្គៈ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មិនមានទេឬ។ អើ។ បើពោជ្ឈង្គៈ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ញាណ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មានទេ។
[៦១១] ញាណ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មានឬ។ អើ។ ញាណ ក្នុងសោតាបត្តិមគ្គ របស់បុគ្គលជាគោត្រភូ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦១២] ញាណ ក្នុងសោតាបត្តិផល របស់បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល។ បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល។ បេ។ ញាណក្នុងព្រះអរហត្ត របស់បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្ត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦១៣] បុគ្គលមិនគួរនិយាយថា ញាណ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ជ្រាបថា បុគ្គលនេះ នឹងឈានចុះកាន់សម្មត្តនិយាម បុគ្គលនេះ គួរដើម្បីត្រាស់ដឹងនូវធម៌បានឬ។ អើ។ បើព្រះមានព្រះភាគ ទ្រង់ជ្រាបថា បុគ្គលនេះ នឹងឈានចុះកាន់សម្មត្តនិយាម បុគ្គលនេះ គួរដើម្បីត្រាស់ដឹងនូវធម៌បាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ញាណ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មាន។
ចប់ និយាមកថា។
((៤៧) ៥. បដិសម្ភិទាកថា)
[៦១៤] ញាណទាំងអស់ ឈ្មោះថាបដិសម្ភិទាឬ។ អើ។ សម្មតិញ្ញាណ (ការដឹងនូវសម្មតិ) ឈ្មោះថាបដិសម្ភិទាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សម្មតិញ្ញាណ ឈ្មោះថាបដិសម្ភិទាឬ។ អើ។ ពួកជនណាមួយ ដឹងនូវសម្មតិ ពួកជនទាំងអស់នោះ ឈ្មោះថាដល់នូវបដិសម្ភិទាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ញាណទាំងអស់ ឈ្មោះថាបដិសម្ភិទាឬ។ អើ។ ញាណ ក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) ឈ្មោះថាបដិសម្ភិទាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ញាណក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) ឈ្មោះថាបដិសម្ភិទាឬ។ អើ។ ពួកជនណាមួយ ដឹងនូវចិត្តនៃបុគ្គលដទៃ ពួកជនទាំងអស់នោះ ឈ្មោះថាដល់នូវបដិសម្ភិទាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦១៥] ញាណទាំងអស់ ឈ្មោះថាបដិសម្ភិទាឬ។ អើ។ បញ្ញាទាំងអស់ ឈ្មោះថាបដិសម្ភិទាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បញ្ញាទាំងអស់ ឈ្មោះថា បដិសម្ភិទាឬ។ អើ។ បញ្ញារបស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មាន ចុះបញ្ញានោះ ឈ្មោះថាបដិសម្ភិទាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បញ្ញារបស់បុគ្គលដែលចូលកាន់អាបោកសិណ។ បេ។ តេជោកសិណ។ បេ។ វាយោកសិណ។ បេ។ នីលកសិណ។ បេ។ បីតកសិណ។ បេ។ លោហិតកសិណ។ បេ។ ឱទាតកសិណ។ បេ។ អាកាសានញ្ចាយតនៈ។ បេ។ វិញ្ញាណញ្ចាយតនៈ។ បេ។ អាកិញ្ចញ្ញាយតនៈ។ បេ។ នេវសញ្ញានាសញ្ញាយតនៈ។ បេ។ កាលឲ្យទាន។ បេ។ កាលឲ្យចីវរ។ បេ។ កាលឲ្យបិណ្ឌបាត។ បេ។ កាលឲ្យសេនាសនៈ។ បេ។ កាលឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ មាន ចុះបញ្ញានោះ ឈ្មោះថាបដិសម្ភិទាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦១៦] បុគ្គលមិនគួរនិយាយថា ញាណទាំងអស់ ឈ្មោះថាបដិសម្ភិទាទេឬ។ អើ។ បញ្ញាជាលោកុត្តរៈ មាន ចុះបញ្ញានោះ មិនឈ្មោះថាបដិសម្ភិទាទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ ញាណទាំងអស់ ឈ្មោះថាបដិសម្ភិទាដែរ។
ចប់ បដិសម្ភិទាកថា។
((៤៨) ៦. សម្មុតិញាណកថា)
[៦១៧] បុគ្គលមិនគួរនិយាយថា សម្មតិញ្ញាណ មានសច្ចៈជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេឬ។ អើ។ ក្រែងញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មាន ទាំងបឋវីកសិណ ក្នុងសម្មតិសច្ចៈ ក៏មានឬ។ អើ។ បើញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មាន ទាំងបឋវីកសិណ ក្នុងសម្មតិសច្ចៈ ក៏មាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សម្មតិញ្ញាណ មានសច្ចៈជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេ។
[៦១៨] បុគ្គលមិនគួរនិយាយថា សម្មតិញ្ញាណ មានសច្ចៈជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេឬ។ អើ។ ក្រែងញាណ របស់បុគ្គលដែលចូលកាន់អាបោកសិណ។ បេ។ តេជោកសិណ។ បេ។ កាលឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ មាន ឯគិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងសម្មតិសច្ចៈ ក៏មានឬ។ អើ។ បើញាណ របស់បុគ្គលកាលឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ មាន ឯគិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងសម្មតិសច្ចៈ ក៏មាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សម្មតិញ្ញាណ មានសច្ចៈជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេ។
[៦១៩] សម្មតិញ្ញាណ មានសច្ចៈជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេឬ។ អើ។ បុគ្គលកំណត់ដឹងនូវទុក្ខ លះនូវសមុទយៈ ធ្វើឲ្យជាក់ច្បាស់នូវនិរោធ ចម្រើននូវមគ្គ ដោយញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ សម្មតិញ្ញាណកថា។
((៤៩) ៧. ចិត្តារម្មណកថា)
[៦២០] ញាណក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) មានចិត្តជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេឬ។ អើ។ ក្រែងបុគ្គលណាមួយ ដឹងច្បាស់នូវចិត្តដែលប្រកបដោយរាគៈ ថាចិត្តប្រកបដោយរាគៈដូច្នេះឬ។ អើ។ បើបុគ្គលណាមួយ ដឹងច្បាស់នូវចិត្តដែលប្រកបដោយរាគៈ ថាចិត្តប្រកបដោយរាគៈដូច្នេះ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ញាណ ក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) មានចិត្តជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេ។ ក្រែងបុគ្គលណាមួយ ដឹងច្បាស់នូវចិត្តដែលប្រាសចាករាគៈ ថាចិត្តប្រាសចាករាគៈ។ បេ។ នូវចិត្តដែលប្រកបដោយទោសៈ។ បេ។ នូវចិត្តដែលប្រាសចាកទោសៈ នូវចិត្តដែលប្រកបដោយមោហៈ នូវចិត្តដែលប្រាសចាកមោហៈ នូវចិត្តដែលរួញរា នូវចិត្តដែលរាយមាយ នូវចិត្តដែលដល់នូវភាវៈជាធំ (គឺរូបាវចរៈ និងអរូបាវចរៈ) នូវចិត្តដែលមិនដល់នូវភាវៈជាធំ (គឺកាមាវចរៈ) នូវចិត្តដែលមានចិត្តដទៃប្រសើរជាង (គឺកាមាវចរៈ) នូវចិត្តដែលមិនមានចិត្តដទៃប្រសើរជាង (គឺរូបាវចរៈ និងអរូបាវចរៈ) នូវចិត្តដែលតាំងមាំ នូវចិត្តដែលមិនតាំងមាំ (គឺប្រាសចាកសមាធិទាំង ២) នូវចិត្តដែលរួចស្រឡះ។ បេ។ នូវចិត្តដែលមិនទាន់រួចស្រឡះ ថាចិត្តមិនទាន់រួចស្រឡះដូច្នេះ មានដែរឬ។ អើ។ បើបុគ្គលណាមួយ ដឹងច្បាស់នូវចិត្តដែលមិនទាន់រួចស្រឡះ ថាចិត្តមិនទាន់រួចស្រឡះដូច្នេះ មានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ញាណ ក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) មានចិត្តជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេ។
[៦២១] ញាណ ក្នុងអារម្មណ៍គឺផស្សៈ បុគ្គលគួរនិយាយថា ញាណ ក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) ឬ។ អើ។ បើញាណ ក្នុងអារម្មណ៍គឺផស្សៈ បុគ្គលគួរនិយាយថា ញាណ ក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ញាណ ក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) មានចិត្តជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេ។ ញាណ ក្នុងអារម្មណ៍គឺវេទនា។ បេ។ ញាណ ក្នុងអារម្មណ៍គឺសញ្ញា ញាណក្នុងអារម្មណ៍គឺចេតនា ញាណក្នុងអារម្មណ៍គឺចិត្ត ញាណក្នុងអារម្មណ៍គឺសទ្ទ ញាណក្នុងអារម្មណ៍គឺវីរិយៈ ញាណក្នុងអារម្មណ៍គឺសតិ ញាណក្នុងអារម្មណ៍គឺសមាធិ ញាណក្នុងអារម្មណ៍គឺបញ្ញា។ បេ។ ញាណក្នុងអារម្មណ៍គឺរាគៈ។ បេ។ ញាណក្នុងអារម្មណ៍គឺទោសៈ។ បេ។ ញាណក្នុងអារម្មណ៍គឺអនោត្តប្បៈ បុគ្គលគួរនិយាយថា ញាណក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) ឬ។ អើ។ បើញាណ ក្នុងអារម្មណ៍គឺអនោត្តប្បៈ បុគ្គលគួរនិយាយថា ញាណ ក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ញាណ ក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) មានចិត្តជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេ។
[៦២២] ញាណ ក្នុងអារម្មណ៍គឺផស្សៈ បុគ្គលមិនគួរនិយាយថា ញាណ ក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) ទេឬ។ អើ។ ញាណក្នុងការកំណត់ដឹងនូវផស្សៈ (មាន) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ញាណក្នុងអារម្មណ៍គឺវេទនា។ បេ។ ញាណក្នុងអារម្មណ៍គឺសញ្ញា។ បេ។ ញាណក្នុងអារម្មណ៍គឺអនោត្តប្បៈ បុគ្គលមិនគួរនិយាយថា ញាណក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) ទេឬ។ អើ។ ញាណក្នុងការកំណត់ដឹងនូវអនោត្តប្បៈ (មាន) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦២៣] បុគ្គលមិនគួរនិយាយថា ញាណ ក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) មានចិត្តជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេឬ។ អើ។ ក្រែងញាណក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃមាន) ឬ។ អើ។ បើញាណក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃមាន) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ញាណក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) មានចិត្តជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេ។
ចប់ ចិត្តារម្មណកថា។
((៥០) ៨. អនាគតញាណកថា)
[៦២៤] ញាណក្នុងអនាគត មានឬ។ អើ។ បុគ្គលដឹងអនាគតដោយមូល ដឹងដោយហេតុ ដឹងដោយនិទាន ដឹងដោយសម្ភវៈ (ហេតុជាដែនកើតព្រម) ដឹងដោយបភវៈ (ហេតុជាដែនកើតទួទៅ) ដឹងដោយសមុដ្ឋាន ដឹងដោយអាហារ ដឹងដោយអារម្មណ៍ ដឹងដោយបច្ច័យ ដឹង (អនាគត) ដោយសមុទយៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦២៥] ញាណក្នុងអនាគត មានឬ។ អើ។ បុគ្គលដឹងនូវភាពនៃហេតុប្បច្ច័យ ដឹងនូវភាពនៃអារម្មណប្បច្ច័យ ដឹងនូវភាពនៃអធិបតិប្បច្ច័យ ដឹងនូវភាពនៃអនន្តរប្បច្ច័យ ដឹងនូវភាពនៃសមនន្តរប្បច្ច័យជាអនាគតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦២៦] ញាណក្នុងអនាគត មានឬ។ អើ។ ញាណក្នុងសោតាបត្តិមគ្គ របស់បុគ្គលជាគោត្រភូ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ញាណក្នុងសោតាបត្តិផល របស់បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល។ បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល។ បេ។ ញាណក្នុងអរហត្ត របស់បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦២៧] បុគ្គលមិនគួរនិយាយថា ញាណក្នុងអនាគត មានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ អន្តរាយទាំងឡាយ ៣ យ៉ាងគឺ អន្តរាយអំពីភ្លើង ១ អន្តរាយអំពីទឹក ១ អន្តរាយអំពីការបែកបាក់គ្នានៃជនពីរនាក់ ១ នៃក្រុងបាដលិបុត្ត នឹងមាន ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ញាណក្នុងអនាគត មាន។
ចប់ អនាគតញ្ញាណកថា។
((៥១) ៩. បដុប្បន្នកថា)
[៦២៨] ញាណក្នុងបច្ចុប្បន្ន មានឬ។ អើ។ បុគ្គលលដឹងនូវញាណនោះ ដោយញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលដឹងនូវញាណនោះ ដោយញាណនោះឬ។ អើ។ បុគ្គលដឹងនូវញាណនោះ ដោយញាណនោះ ថាជាញាណឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលដឹងនូវញាណនោះ ដោយញាណនោះ ថាជាញាណឬ។ អើ។ ញាណនោះ ជាអារម្មណ៍របស់ញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ញាណនោះ ជាអារម្មណ៍របស់ញាណនោះឬ។ អើ។ បុគ្គលពាល់ត្រូវនូវផស្សៈនោះ ដោយផស្សៈនោះ ទទួលនូវវេទនានោះ ដោយវេទនានោះ សំគាល់នូវសញ្ញានោះ ដោយសញ្ញានោះ ត្រិះរិះនូវចេតនានោះ ដោយចេតនានោះ គិតនូវចិត្តនោះ ដោយចិត្តនោះ ត្រិះរិះនូវវិតក្កៈនោះ ដោយវិតក្កៈនោះ ពិចារណានូវវិចារៈនោះ ដោយវិចារៈនោះ រីករាយនូវបីតិនោះ ដោយបីតិនោះ រលឹកនូវសតិនោះ ដោយសតិនោះ ដឹងច្បាស់នូវបញ្ញានោះ ដោយបញ្ញានោះ កាត់នូវព្រះខ័ននោះ ដោយព្រះខ័ននោះ ច្រាសនូវប៉ូវថៅនោះ ដោយប៉ូវថៅនោះ ចាំងនូវដឹងនោះ ដោយដឹងនោះ កាប់នូវកាំបិតនោះ ដោយកាំបិតនោះ ដេរនូវម្ជុលនោះ ដោយម្ជុលនោះ ស្ទាបអង្អែលនូវចុងម្រាមនោះ ដោយចុងម្រាមនោះ ស្ទាបអង្អែលនូវចុងច្រមុះនោះ ដោយចុងច្រមុះនោះ ស្ទាបអង្អែលនូវក្បាលនោះ ដោយក្បាលនោះ លាងនូវលាមកនោះ ដោយលាមកនោះ លាងនូវមូត្រនោះ ដោយមូត្រនោះ លាងនូវទឹកមាត់នោះ ដោយទឹកមាត់នោះ លាងនូវខ្ទុះនោះ ដោយខ្ទុះនោះ លាងនូវឈាមនោះ ដោយឈាមនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦២៩] បុគ្គលមិនគួរនិយាយថា ញាណក្នុងបច្ចុប្បន្ន មានទេឬ។ អើ។ កាលបុគ្គលឃើញនូវសង្ខារទាំងពួង ដោយសភាពជារបស់មិនទៀង ក្រែងឃើញនូវញាណនោះ ដោយសភាពជារបស់មិនទៀងដែរឬ។ អើ។ បើកាលបុគ្គលឃើញនូវសង្ខារទាំងពួង ដោយសភាពជារបស់មិនទៀង ឃើញនូវញាណនោះ ដោយសភាពជារបស់មិនទៀង ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ញាណក្នុងបច្ចុប្បន្ន មាន។
ចប់ បច្ចុប្បន្នញ្ញាណកថា។
((៥២) ១០. ផលញាណកថា)
[៦៣០] ញាណក្នុងផល របស់សាវ័ក មានឬ។ អើ។ សាវ័កបញ្ញត្តនូវផលជារបស់ខ្លួនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ញាណក្នុងផល របស់សាវ័ក មានឬ។ អើ។ ការកំណត់ដឹងនូវផលដ៏ក្លា និងទន់ ការកំណត់ដឹងនូវឥន្ទ្រិយដ៏ក្លា និងទន់ ការកំណត់ដឹងនូវបុគ្គលដ៏ក្លា និងទន់ របស់សាវ័ក មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ញាណក្នុងផល របស់សាវ័ក មានឬ។ អើ។ ការបញ្ញត្តិនូវខន្ធ ការបញ្ញត្តិនូវអាយតនៈ ការបញ្ញត្តិនូវធាតុ ការបញ្ញត្តិនូវសច្ចៈ ការបញ្ញត្តិនូវឥន្រ្ទិយ ការបញ្ញត្តិនូវបុគ្គល របស់សាវ័ក មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ញាណក្នុងផល របស់សាវ័ក មានឬ។ អើ។ សាវ័កជាអ្នកឈ្នះមារ ជាគ្រូ ជាអ្នកត្រាស់ដឹងឯង ដឹងសព្វ ឃើញសព្វ ជាម្ចាស់នៃធម៌ ជាអ្នកមានធម៌ជាទីពឹងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ញាណក្នុងផល របស់សាវ័ក មានឬ។ អើ។ សាវ័កញុំាងមគ្គដែលមិនទាន់កើតឡើង ឲ្យកើតឡើង ញុំាងមគ្គដែលមិនទាន់កើតព្រម ឲ្យកើតព្រម និយាយចំពោះមគ្គដែលគេមិនទាន់និយាយ ដឹងនូវមគ្គ ជ្រាបច្បាស់នូវមគ្គ ឈ្លាសវៃក្នុងមគ្គ ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៣១] បុគ្គលមិនគួរនិយាយថា ញាណក្នុងផល របស់សាវ័ក មានឬ។ អើ។ សាវ័កមិនមានញាណទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ ញាណក្នុងផល របស់សាវ័ក មាន។
ចប់ ផលញ្ញាណកថា។
ចប់ បញ្ចមវគ្គ។
ឧទ្ទាននៃបញ្ចមវគ្គនោះគឺ
និយាយអំពីវិមុត្តិញ្ញាណ ឈ្មោះថាវិមុត្ត ១ អសេក្ខញ្ញាណ របស់សេក្ខបុគ្គល ១ វិបរីតញ្ញាណ ១ ញាណក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មាន ១ ញាណទាំងពួង ឈ្មោះថាបដិសម្ភិទា ១ សម្មតិញ្ញាណ ១ ញាណក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) ១ ញាណក្នុងអនាគត ១ ញាណក្នុងបច្ចុប្បន្ន ១ ញាណក្នុងផល របស់សាវ័ក ១។
ចប់ មហាបណ្ណាសកៈ។
វគ្គនិយាយពីបុគ្គល បានឈ្មោះថាសត្វជាដើម ១ វគ្គនិយាយពីទេវតាជាពួកនៃមារ នាំយករបស់ដែលមិនស្អាតឲ្យដល់ព្រះអរហន្ត ១ វគ្គនិយាយពីកម្លាំងនៃព្រះតថាគតជាដើម ១ វគ្គនិយាយពីគ្រហស្ថបានសម្រេចជាព្រះអរហន្ត ១ និងវគ្គនិយាយពីវិមុត្តិ ១ ទៀត ជាគម្រប់ ៥។
((៥៣) ១. និយាមកថា)
[៦៣២] និយាមៈ (អរិយមគ្គ) ជាអសង្ខតៈឬ។ អើ។ ព្រះនិព្វាន ជាទីពឹង ជាទីជ្រកកោន ជាទីការពារ ជាទីប្រព្រឹត្តទៅខាងមុខ ជាទីមិនច្យុត ជាទីមិនស្លាប់។ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៣៣] និយាមៈជាអសង្ខតៈ និព្វានជាអសង្ខតៈឬ។ អើ។ អសង្ខតៈមានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អសង្ខតៈមានពីរឬ។ អើ។ ទីពឹងមានពីរ ទីជ្រកកោនមានពីរ ទីការពារមានពីរ ទីប្រព្រឹត្តទៅក្នុងខាងមុខមានពីរ ទីមិនច្យុតមានពីរ ទីមិនស្លាប់មានពីរ និព្វានមានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ និព្វានមានពីរឬ។ អើ។ ភាពខ្ពស់ និងទាប ភាពថោកទាប និងឧត្តម ឧក្រិដ្ឋ និងទន់ទាប ដែនក្តី ការបែកធ្លាយក្តី ការប្រែះឆាក្តី ការវិនាសទៅក្តី នៃនិព្វានទាំងពីរ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៣៤] និយាមៈជាអសង្ខតៈឬ។ អើ។ បុគ្គលពួកខ្លះ ឈានចុះកាន់និយាមៈ បានចំពោះនូវនិយាមៈ ញុំាងនិយាមៈឲ្យកើតឡើង ឲ្យកើតឡើងព្រម ឲ្យតាំងឡើង ឲ្យតាំងឡើងព្រម ឲ្យលូតឡើង ឲ្យលាស់ឡើង ឲ្យដុះឡើង ឲ្យដុះដាលឡើង មានដែរឬ។ អើ។ បុគ្គលពួកខ្លះ ឈានចុះកាន់អសង្ខតៈ បានចំពោះនូវអសង្ខតៈ ញុំាងអសង្ខតៈឲ្យកើតឡើង ឲ្យកើតឡើងព្រម ឲ្យតាំងឡើង ឲ្យតាំងឡើងព្រម ឲ្យលូតឡើង ឲ្យលាស់ឡើង ឲ្យដុះឡើង ឲ្យដុះដាលឡើង មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៣៥] និយាមៈ ជាអសង្ខតៈឬ។ អើ។ មគ្គ ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ មគ្គ ជាអសង្ខតៈឬ។ អើ។ និយាមៈជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សោតាបត្តិនិយាមៈជាអសង្ខតៈឬ។ អើ។ សោតាបត្តិមគ្គជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សោតាបត្តិមគ្គ ជាសង្ខតៈឬ។ អើ។ សោតាបត្តិនិយាមៈ ជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សកទាគាមិនិយាមៈ។ បេ។ អនាគាមិនិយាមៈ។ បេ។ អរហត្តនិយាមៈ ជាអសង្ខតៈឬ។ អើ។ អរហត្តមគ្គ ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អរហត្តមគ្គ ជាសង្ខតៈឬ។ អើ។ អរហត្តនិយាមៈជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៣៦] សោតាបត្តិនិយាមៈ ជាអសង្ខតៈ។ បេ។ អរហត្តនិយាមៈ ជាអសង្ខតៈ និព្វានជាអសង្ខតៈឬ។ អើ។ អសង្ខតៈ មាន ៥ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អសង្ខតៈ មាន ៥ ឬ។ អើ។ ទីពឹងមាន ៥។ បេ។ ការវិនាសទៅក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៣៧] និយាមៈ ជាអសង្ខតៈឬ។ អើ។ មិច្ឆត្តនិយាមៈ ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ មិច្ឆត្តនិយាមៈ ជាសង្ខតៈឬ។ អើ។ សម្មត្តនិយាម ជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៣៨] បុគ្គលមិនគួរនិយាយថា និយាមៈ ជាអសង្ខតៈទេឬ។ អើ។ កាលនិយាមៈ កើតឡើងហើយរលត់ទៅវិញ ឈ្មោះថាមិនទៀងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ និយាមៈ ជាអសង្ខតៈ។ កាលមិច្ឆត្តនិយាម កើតឡើងហើយរលត់ទៅវិញ ឈ្មោះថាមិនទៀងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ មិច្ឆត្តនិយាម ជាអសង្ខតៈដែរ។
ចប់ និយាមកថា។
((៥៤) ២. បដិច្ចសមុប្បាទកថា)
[៦៣៩] បដិច្ចសមុប្បាទ ជាអសង្ខតៈឬ។ អើ។ និព្វានជាទីពឹង ជាទីជ្រកកោន ជាទីការពារ ជាទីប្រព្រឹត្តទៅខាងមុខ ជាទីមិនច្យុត ជាទីមិនស្លាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បដិច្ចសមុប្បាទ ជាអសង្ខតៈ និព្វានជាអសង្ខតៈដែរឬ។ អើ។ អសង្ខតៈ មានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អសង្ខតៈ មានពីរឬ។ អើ។ ទីពឹងមានពីរ ទីជ្រកកោនមានពីរ ទីការពារមានពីរ ទីប្រព្រឹត្តទៅខាងមុខមានពីរ ទីមិនច្យុតមានពីរ ទីមិនស្លាប់មានពីរ និព្វានមានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ និព្វានមានពីរឬ។ អើ។ ភាពខ្ពស់ និងទាប ភាពថោកទាប និងឧត្តម ឧក្រិដ្ឋ និងទន់ទាប ដែនក្តី ការបែកធ្លាយក្តី ការប្រែះឆាក្តី ការវិនាសទៅក្តី នៃនិព្វានទាំងពីរ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៤០] បដិច្ចសមុប្បាទ ជាអសង្ខតៈឬ។ អើ។ អវិជ្ជា ជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អវិជ្ជា ជាសង្ខតៈឬ។ អើ។ បដិច្ចសមុប្បាទ ជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បដិច្ចសមុប្បាទ ជាអសង្ខតៈឬ។ អើ។ សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ ជាសង្ខតៈឬ។ អើ។ បដិច្ចសមុប្បាទ ជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បដិច្ចសមុប្បាទ ជាអសង្ខតៈឬ។ អើ។ វិញ្ញាណ (កើតមាន) ព្រោះសង្ខារជាបច្ច័យ ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិញ្ញាណ (កើតមាន) ព្រោះសង្ខារជាបច្ច័យ ជាសង្ខតៈឬ។ អើ។ បដិច្ចសមុប្បាទ ជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បដិច្ចសមុប្បាទ ជាអសង្ខតៈឬ។ អើ។ នាមរូប (កើតមាន) ព្រោះវិញ្ញាណជាបច្ច័យ ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ នាមរូប (កើតមាន) ព្រោះវិញ្ញាណជាបច្ច័យ ជាសង្ខតៈឬ។ អើ។ បដិច្ចសមុប្បាទ ជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បដិច្ចសមុប្បាទ ជាអសង្ខតៈឬ។ អើ។ ជរា និងមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ជរា និងមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ ជាសង្ខតៈឬ។ អើ។ បដិច្ចសមុប្បាទ ជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៤១] បុគ្គលមិនគួរនិយាយថា បដិច្ចសមុប្បាទ ជាអសង្ខតៈទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ជរា និងមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ ការកើតឡើងនៃតថាគតទាំងឡាយក្តី ការមិនកើតឡើងនៃតថាគតទាំងឡាយក្តី ក៏ធាតុនោះ ភាពនៃការឋិតនៅនៃធម៌ ភាពនៃការកំណត់នូវធម៌ ភាពនៃឥទប្បច្ច័យនោះ រមែងតាំងនៅជាធម្មតា តថាគត ត្រាស់ដឹងច្បាស់ យល់ច្បាស់ នូវហេតុ មានធាតុជាដើមនោះ លុះត្រាស់ដឹងច្បាស់ យល់ច្បាស់ហើយ ទើបប្រាប់ សំដែង បញ្ញត្ត តែងតាំង បើក វែកញែក ធ្វើឲ្យរាក់ ប្រកាសថា អ្នកទាំងឡាយ ចូរមើលចុះ ម្នាលភិក្ខុទាំងឡាយ ជរា និងមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ ម្នាលភិក្ខុទាំងឡាយ ជាតិ (កើតមាន) ព្រោះភពជាបច្ច័យ។ បេ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ ការកើតឡើងនៃតថាគតទាំងឡាយក្តី ការមិនកើតឡើងនៃតថាគតទាំងឡាយក្តី ក៏ធាតុនោះ រមែងតាំងនៅជាធម្មតា។ បេ។ ប្រកាសថា អ្នកទាំងឡាយ ចូរមើលចុះ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិត សេចក្តីមិនឃ្លៀងឃ្លាត សេចក្តីមិនប្រែប្រួល ភាពនៃឥទប្បច្ច័យណា ក្នុងធម៌ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិច្ចសមុប្បាទ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បដិច្ចសមុប្បាទ ជាអសង្ខតៈ។
[៦៤២] បណ្តាធម៌ទាំងនោះ ភាពនៃការតាំងនៅនៃធម៌ ភាពនៃការកំណត់នូវធម៌ណាថា សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ ជាអសង្ខតៈ និព្វាន ជាអសង្ខតៈឬ។ អើ។ អសង្ខតៈមានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អសង្ខតៈ មានពីរឬ។ អើ។ ទីពឹងមានពីរ។ បេ។ ការវិនាសទៅក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៤៣] បណ្តាធម៌ទាំងនោះ ភាពនៃការតាំងនៅនៃធម៌ ភាពនៃការកំណត់នូវធម៌ណាថា សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ ជាអសង្ខតៈ បណ្តាធម៌ទាំងនោះ ភាពនៃការតាំងនៅនៃធម៌ ភាពនៃការកំណត់នូវធម៌ណាថា វិញ្ញាណ (កើតមាន) ព្រោះសង្ខារជាបច្ច័យ ជាអសង្ខតៈ និព្វាន ជាអសង្ខតៈឬ។ អើ។ អសង្ខតៈមាន ៣ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អសង្ខតៈ មាន ៣ ឬ។ អើ។ ទីពឹង មាន ៣។ បេ។ ការវិនាសទៅក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៤៤] បណ្តាធម៌ទាំងនោះ ភាពនៃការតាំងនៅនៃធម៌ ភាពនៃការកំណត់នូវធម៌ណាថា សង្ខាទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ ជាអសង្ខតៈ បណ្តាធម៌ទាំងនោះ ភាពនៃការតាំងនៅនៃធម៌ ភាពនៃការកំណត់នូវធម៌ណាថា វិញ្ញាណ (កើតមាន) ព្រោះសង្ខារជាបច្ច័យ ជាអសង្ខតៈ។ បេ។ បណ្តាធម៌ទាំងនោះ ភាពនៃការតាំងនៅនៃធម៌ ភាពនៃការកំណត់នូវធម៌ណាថា ជរា និងមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ ជាអសង្ខតៈ និព្វាន ជាអសង្ខតៈឬ។ អើ។ អសង្ខតៈ មាន ១២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អសង្ខតៈ មាន ១២ ឬ។ អើ។ ទីពឹង មាន ១២ ទីជ្រកកោន មាន ១២។ បេ។ ការវិនាសទៅក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ បដិច្ចសមុប្បាទកថា។
((៥៥) ៣. សច្ចកថា)
[៦៤៥] សច្ចៈ ៤ ជាអសង្ខតៈឬ។ អើ។ ទីពឹង ៤ ទីជ្រកកោន ៤ ទីការពារ ៤ ទីប្រព្រឹត្តទៅខាងមុខ ៤ ទីមិនច្យុត ៤ ទីមិនស្លាប់ ៤ និព្វាន ៤ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ និព្វាន មាន ៤ ឬ។ អើ។ ភាពខ្ពស់ និងទាប ភាពថោកទាប និងឧត្តម ឧក្រិដ្ឋ និងទន់ទាប ដែនក្តី ការបែកធ្លាយក្តី ការប្រែះឆាក្តី ការវិនាសទៅក្តី នៃនិព្វានទាំង ៤ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៤៦] ទុក្ខសច្ច ជាអសង្ខតៈឬ។ អើ។ ទុក្ខ ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ទុក្ខសច្ច ជាអសង្ខតៈឬ។ អើ។ ទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សមុទយសច្ច ជាអសង្ខតៈឬ។ អើ។ សមុទយៈ ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សមុទយសច្ច ជាអសង្ខតៈឬ។ អើ។ កាមតណ្ហា ភវតណ្ហា វិភវតណ្ហា ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ មគ្គសច្ច ជាអសង្ខតៈឬ។ អើ។ មគ្គ ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ មគ្គសច្ច ជាអសង្ខតៈឬ។ អើ។ សម្មាទិដ្ឋិ។ បេ។ សម្មាសមាធិ ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៤៧] ទុក្ខ ជាសង្ខតៈឬ។ អើ។ ទុក្ខសច្ច ជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ជាសង្ខតៈឬ។ អើ។ ទុក្ខសច្ច ជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សមុទយៈ ជាសង្ខតៈឬ។ អើ។ សមុទយសច្ច ជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាមតណ្ហា ភវតណ្ហា វិភវតណ្ហា ជាសង្ខតៈឬ។ អើ។ សមុទយសច្ច ជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ មគ្គ ជាសង្ខតៈឬ។ អើ។ មគ្គសច្ច ជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សម្មាទិដ្ឋិ។ បេ។ សម្មាសមាធិ ជាសង្ខតៈឬ។ អើ។ មគ្គសច្ច ជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៤៨] និរោសច្ច ជាអសង្ខតៈ និរោធ ជាអសង្ខតៈដែរឬ។ អើ។ ទុក្ខសច្ច ជាអសង្ខតៈ ទុក្ខ ជាអសង្ខតៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ និរោធសច្ច ជាអសង្ខតៈ និរោធ ជាអសង្ខតៈដែរឬ។ អើ។ សមុទយសច្ច ជាអសង្ខតៈ សមុទយ ជាអសង្ខតៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ និរោធសច្ច ជាអសង្ខតៈ និរោធជាអសង្ខតៈដែរឬ។ អើ។ មគ្គសច្ច ជាអសង្ខតៈ មគ្គ ជាអសង្ខតៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៤៩] ទុក្ខសច្ច ជាអសង្ខតៈ ទុក្ខ ជាសង្ខតៈដែរឬ។ អើ។ និរោធសច្ច ជាអសង្ខតៈ និរោធ ជាសង្ខតៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សមុទយសច្ច ជាអសង្ខតៈ សមុទយៈ ជាសង្ខតៈដែរឬ។ អើ។ និរោធសច្ច ជាអសង្ខតៈ និរោធ ជាសង្ខតៈ ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ មគ្គសច្ច ជាអសង្ខតៈ មគ្គ ជាសង្ខតៈដែរឬ។ អើ។ និរោធសច្ច ជាអសង្ខតៈ និរោធ ជាសង្ខតៈ ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៥០] បុគ្គលមិនគួរនិយាយថា សច្ចៈទាំង ៤ ជាអសង្ខតៈទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សេចក្តីពិត សេចក្តីមិនឃ្លៀងឃ្លាត សេចក្តីមិនប្រែប្រួលនោះ មាន ៤ យ៉ាង។ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិត សេចក្តីមិនឃ្លៀងឃ្លាត សេចក្តីមិនប្រែប្រួលថា នេះ ជាទុក្ខ ១។ បេ។ ថា នេះ ជាទុក្ខសមុទយៈ ១។ បេ។ ថានេះ ជាទុក្ខនិរោធ ១។ បេ។ សេចក្តីពិត សេចក្តីមិនឃ្លៀងឃ្លាត សេចក្តីមិនប្រែប្រួលថា នេះ ជាទុក្ខនិរោធគាមិនីបដិបទា ១ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិត សេចក្តីមិនឃ្លៀងឃ្លាត សេចក្តីមិនប្រែប្រួល មាន ៤ យ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ សច្ចៈទាំង ៤ ជាអសង្ខតៈ។
ចប់ សច្ចកថា។
((៥៦) ៤. អារុប្បកថា)
[៦៥១] អាកាសានញ្ចាយតនៈ ជាអសង្ខតៈឬ។ អើ។ និព្វាន ជាទីពឹង ជាទីជ្រកកោន ជាទីការពារ ជាទីប្រព្រឹត្តទៅខាងមុខ ជាទីមិនច្យុត ជាទីមិនស្លាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អាកាសានញ្ចាយតនៈ ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ។ អើ។ អសង្ខតៈ មាន ២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អសង្ខតៈ មាន២ ឬ។ អើ។ ទីពឹង មាន២។ បេ។ ការវិនាសទៅក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អាកាសានញ្ចាយតនៈ ជាអសង្ខតៈឬ។ អើ។ អាកាសានញ្ចាយតនៈ គឺជាភព ជាគតិ ជាសត្តាវាសៈ ជាសំសារ ជាកំណើត ជាវិញ្ញាណដ្ឋិតិ ជាការបានចំពោះនូវអត្តភាពឬ។ អើ។ អសង្ខតៈ គឺជាភព ជាគតិ ជាសត្តាវាសៈ ជាសំសារ ជាកំណើត ជាវិញ្ញាណដ្ឋិតិ ជាការបានចំពោះនូវអត្តភាពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កម្មដែលចូលទៅកាន់អាកាសានញ្ចាយតនៈ មានឬ។ អើ។ កម្មដែលចូលទៅកាន់អសង្ខតៈ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វដែលចូលទៅកាន់អាកាសានញ្ចាយតនៈ មានឬ។ អើ។ ពួកសត្វដែលចូលទៅកាន់អសង្ខតៈ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៥២] ពួកសត្វ រមែងកើត ចាស់ ស្លាប់ ច្យុត កើតឡើង ក្នុងអាកាសានញ្ចាយតនៈឬ។ អើ។ ពួកសត្វ រមែងកើត ចាស់ ស្លាប់ ច្យុត កើតឡើង ក្នុងអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៥៣] វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងអាកាសានញ្ចាយតនៈឬ។ អើ។ វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អាកាសានញ្ចាតយនៈ គឺចតុវោការភពឬ។ អើ។ អសង្ខតៈ គឺ ចតុវោការភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៥៤] បុគ្គលមិនគួរនិយាយថា អារុប្បៈ ៤ ជាអសង្ខតៈឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា អារុប្បៈ ៤ ជាធម៌មិនញាប់ញ័រឬ។ អើ។ បើព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អារុប្បៈ ៤ ជាធម៌មិនញាប់ញ័រ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អារុប្បៈ ៤ ជាអសង្ខតៈ។
ចប់ អារុប្បៈកថា។
((៥៧) ៥. និរោធសមាបត្តិកថា)
[៦៥៥] និរោធសមាបត្តិ ជាអសង្ខតៈឬ។ អើ។ និព្វានជាទីពឹង ជាទីជ្រកកោន ជាទីការពារ ជាទីប្រព្រឹត្តទៅខាងមុខ ជាទីមិនច្យុត ជាទីមិនស្លាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ និរោធសមាបត្តិ ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ។ អើ។ អសង្ខតៈ មាន ២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អសង្ខតៈ មាន ២ ឬ។ អើ។ ទីពឹង មាន ២។ បេ។ ការវិនាសទៅក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ និរោធសមាបត្តិ ជាអសង្ខតៈឬ។ អើ។ មានបុគ្គលពួកខ្លះ ចូលកាន់និរោធ បានចំពោះនូវនិរោធ ញុំាងនិរោធ ឲ្យកើតឡើង ឲ្យកើតឡើងព្រម ឲ្យតាំងឡើង ឲ្យតាំងឡើងព្រម ឲ្យលូតឡើង ឲ្យលាស់ឡើង ឲ្យដុះឡើង ឲ្យដុះដាលឡើងឬ។ អើ។ មានបុគ្គលពួកខ្លះ ចូលកាន់អសង្ខតៈ បានចំពោះនូវអសង្ខតធម៌ ញុំាងអសង្ខតធម៌ ឲ្យកើតឡើង ឲ្យកើតឡើងព្រម ឲ្យតាំងឡើង ឲ្យតាំងឡើងព្រម ឲ្យលូតឡើង ឲ្យលាស់ឡើង ឲ្យដុះឡើង ឲ្យដុះដាលឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការផូរផង់ ការចេញ ព្រោះនិរោធ រមែងប្រាកដឬ។ អើ។ ការផូរផង់ ការចេញ ព្រោះអសង្ខតៈ រមែងប្រាកដឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាលបុគ្គលចូលកាន់និរោធ វចីសង្ខាររលត់មុន តទៅ ទើបកាយសង្ខាររលត់ តទៅ ទើបចិត្តសង្ខាររលត់ឬ។ អើ។ កាលបុគ្គលចូលកាន់អសង្ខតៈ វចីសង្ខាររលត់មុន តទៅ ទើបកាយសង្ខាររលត់ តទៅ ទើបចិត្តសង្ខាររលត់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាលបុគ្គលចេញចាកនិរោធ ចិត្តសង្ខារកើតឡើងមុន តទៅ ទើបកាយសង្ខារកើត តទៅ ទើបវចីសង្ខារកើតឬ។ អើ។ កាលបុគ្គលចេញចាកអសង្ខតៈ ចិត្តសង្ខារកើតឡើងមុន តទៅ ទើបកាយសង្ខារកើត តទៅ ទើបវចីសង្ខារកើតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៥៦] ផស្សៈ ៣ គឺ សុញ្ញតផស្សៈ ១ អនិមិត្តផស្សៈ ១ អប្បណិហិតផស្សៈ ១ រមែងពាល់ត្រូវនូវបុគ្គលដែលចេញអំពីនិរោធឬ។ អើ។ ផស្សៈ ៣ គឺ សុញ្ញតផស្សៈ ១ អនិមិត្តផស្សៈ ១ អប្បណិហិតផស្សៈ ១ រមែងពាល់ត្រូវនូវបុគ្គលដែលចេញអំពីអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៥៧] ចិត្តរបស់បុគ្គលដែលចេញអំពីនិរោធ ឱនទៅកាន់វិវេក ឈមទៅកាន់វិវេក ងាកទៅកាន់វិវេកដែរឬ។ អើ។ ចិត្តរបស់បុគ្គលដែលចេញអំពីអសង្ខតៈ ឱនទៅកាន់វិវេក ឈមទៅកាន់វិវេក ងាកទៅកាន់វិវេកដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៥៨] បុគ្គលមិនគួរនិយាយថា និរោធសមាបត្តិ ជាអសង្ខតៈទេឬ។ អើ។ និរោធសមាបត្តិ ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ និរោធសមាបត្តិ ជាអសង្ខតៈ។
ចប់ និរោធសមាបត្តិកថា។
((៥៨) ៦. អាកាសកថា)
[៦៥៩] អាកាស ជាអសង្ខតៈឬ។ អើ។ និព្វាន ជាទីពឹង ជាទីជ្រកកោន ជាទីការពារ ជាទីប្រព្រឹត្តទៅខាងមុខ ជាទីមិនច្យុត ជាទីមិនស្លាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៦០] អាកាស ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ។ អើ។ អសង្ខតៈ មាន ២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អសង្ខតៈ មាន ២ ឬ។ អើ។ ទីពឹង មាន ២។ បេ។ ការវិនាសទៅក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៦១] អាកាស ជាអសង្ខតៈឬ។ អើ។ មានបុគ្គលពួកខ្លះ ធ្វើនូវទីមិនមែនជាអាកាស ឲ្យជាអាកាសឬ។ អើ។ មានបុគ្គលពួកខ្លះ ធ្វើនូវសង្ខតៈ ឲ្យជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៦២] មានបុគ្គលពួកខ្លះ ធ្វើនូវអាកាស ឲ្យទៅជាមិនមែនអាកាសឬ។ អើ។ មានបុគ្គលពួកខ្លះ ធ្វើនូវអសង្ខតៈ ឲ្យជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៤៣] ពួកសត្វស្លាប តែងហើរទៅ ព្រះចន្រ្ទ និងព្រះអាទិត្យតែងចរទៅ ពួកផ្កាយ តែងចរទៅ ពួកជន តែងសម្តែងឫទ្ធិ តែងញុំាងដើមដៃឲ្យកម្រើក ញុំាងបាតដៃឲ្យកម្រើក បោះដុំដី បោះដំបង បោះរឹទ្ធិ បោះកូនសរ នៅក្នុងអាកាសបានឬ។ អើ។ ពួកសត្វស្លាប តែងហើរទៅ ព្រះចន្រ្ទ និងព្រះអាទិត្យ តែងចរទៅ ពួកផ្កាយ តែងចរទៅ ពួកជន តែងសម្តែងឫទ្ធិ តែងញុំាងដើមដៃឲ្យកម្រើក ញុំាងបាតដៃឲ្យកម្រើក បោះដុំដី បោះដំបង បោះរឹទ្ធិ បោះកូនសរ ទៅក្នុងអសង្ខតៈបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៦៤] ពួកជនបិទបាំងនូវអាកាស ហើយធ្វើផ្ទះទាំងឡាយ ធ្វើជង្រុកទាំងឡាយបានឬ។ អើ។ ពួកជនបិទបាំងនូវអសង្ខតៈ ហើយធ្វើផ្ទះទាំងឡាយ ធ្វើជង្រុកទាំងឡាយបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៦៥] កាលអណ្តូង ដែលគេជីក អាកាស ទៅជាមិនមែន អាកាសឬ។ អើ។ សង្ខតៈ ទៅជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៦៦] កាលអណ្តូងទទេ ដែលគេដាក់ទឹកពេញ កាលជង្រុកទទេ ដែលគេដាក់ឲ្យពេញ កាលក្អមទទេ ដែលគេដាក់ទឹកពេញ អាកាស រមែងបាត់ឬ។ អើ។ អសង្ខតៈ រមែងបាត់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៦៧] បុគ្គលមិនគួរនិយាយថា អាកាស ជាអសង្ខតៈឬ។ អើ។ អាកាស ជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ អាកាស ជាអសង្ខតៈ។
ចប់ អាកាសកថា។
((៥៩) ៧. អាកាសោ សនិទស្សនោតិកថា)
[៦៦៨] អាកាស ជាសនិទស្សនៈ (ប្រកបដោយការមើលឃើញ) ឬ។ អើ។ រូប រូបាយតនៈ រូបធាតុ ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ដែលបុគ្គលគប្បីដឹងបានដោយចក្ខុ រមែងប៉ះពាល់ក្នុងចក្ខុ មកកាន់គន្លងនៃចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៦៩] អាកាស ជាសនិទស្សៈឬ។ អើ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវអាកាសផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៧០] ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវអាកាសផងឬ។ អើ។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវអាកាសផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ មិនមានទេ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវរូបទាំងឡាយផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវរូបទាំងឡាយផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវអាកាសផងទេ។
[៦៧១] បុគ្គលមិនគួរនិយាយថា អាកាស ជាសនិទស្សនៈទេឬ។ អើ។ ក្រែងអ្នកឃើញនូវចន្លោះនៃដើមឈើពីរ នូវចន្លោះនៃសសរពីរ នូវប្រហោងនៃកូនសោ នូវប្រហោងនៃបង្អួចដែរឬ។ អើ។ បើអ្នកឃើញនូវចន្លោះនៃដើមឈើពីរ នូវចន្លោះនៃសសរពីរ នូវប្រហោងនៃកូនសោ នូវប្រហោងនៃបង្អួចដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អាកាស ជាសនិទស្សនៈដែរ។
ចប់ អាកាសសនិទស្សនោតិកថា។
((៦០) ៨. បថវីធាតុ សនិទស្សនាតិអាទិកថា)
[៦៧២] បឋវីធាតុ ជាសនិទស្សនៈឬ។ អើ។ រូប រូបាយតនៈ រូបធាតុ ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ដែលបុគ្គលគប្បីដឹងបានដោយចក្ខុ រមែងប៉ះពាល់ក្នុងចក្ខុ មកកាន់គន្លងនៃចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៧៣] បឋវីធាតុ ជាសនិទស្សនៈឬ។ អើ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវបឋវីធាតុផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៧៤] ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវបឋវីធាតុផងឬ។ អើ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវបឋវីធាតុផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ មិនមានទេ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវរូបទាំងឡាយផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវរូបទាំងឡាយផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវបឋវីធាតុផងទេ។
[៦៧៥] បុគ្គលមិនគួរនិយាយថា បឋវីធាតុ ជាសនិទស្សៈទេឬ។ អើ។ ក្រែងអ្នកឃើញផែនដី ថ្ម ភ្នំ ដែរឬ។ អើ។ បើអ្នកឃើញផែនដី ថ្ម ភ្នំដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បឋវីធាតុ ជាសនិទស្សនៈដែរ។ បេ។ បុគ្គលមិនគួរនិយាយថា អាបោធាតុ ជាសនិទស្សនៈទេឬ។ អើ។ ក្រែងអ្នកឃើញទឹកដែរឬ។ អើ។ បើអ្នកឃើញទឹកដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អាបោធាតុ ជាសនិទស្សនៈដែរ។ បេ។ បុគ្គលមិនគួរនិយាយថា តេជោធាតុ ជាសនិទស្សនៈទេឬ។ អើ។ ក្រែងអ្នកឃើញភ្លើងកំពុងឆេះដែរឬ។ អើ។ បើអ្នកឃើញភ្លើងកំពុងឆេះដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា តេជោធាតុ ជាសនិទស្សនៈដែរ។ បេ។ បុគ្គលមិនគួរនិយាយថា វាយោធាតុ ជាសនិទស្សនៈទេឬ។ អើ។ ក្រែងអ្នកឃើញដើមឈើ ដែលរញ្ជួយដោយខ្យល់ដែរឬ។ អើ។ បើអ្នកឃើញដើមឈើ ដែលរញ្ជួយដោយខ្យល់ដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា វាយោធាតុ ជាសនិទស្សនៈដែរ។ បេ។
ចប់ បឋវីធាតុសនិទស្សនាត្យាទិកថា។
((៦១) ៩. ចក្ខុន្ទ្រិយំ សនិទស្សនន្តិអាទិកថា)
[៦៧៦] ចក្ខុន្រ្ទិយ ជាសនិទស្សនៈឬ។ អើ។ រូប រូបាយតនៈ រូបធាតុ។ បេ។ មកកាន់គន្លងនៃចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៧៧] ចក្ខុន្រ្ទិយ ជាសនិទស្សនៈឬ។ អើ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវចក្ខុន្រ្ទិយផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៧៨] ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវចក្ខុន្រ្ទិយផងឬ។ អើ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវចក្ខុន្រ្ទិយផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ មិនមានទេ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវរូបទាំងឡាយផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវរូបទាំងឡាយផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវចក្ខុន្រ្ទិយផងទេ។
[៦៧៩] បុគ្គលមិនគួរនិយាយថា បញ្ញិន្រ្ទិយ (ឥន្រ្ទិយ ៥) ជាសនិទស្សនៈទេឬ។ អើ។ ក្រែងអ្នកឃើញភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយដែរឬ។ អើ។ បើអ្នកឃើញភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បញ្ញិន្រ្ទិយ ជាសនិទស្សនៈដែរ។ បេ។
ចប់ ចក្ខុន្រ្ទិយំ សនិទស្សនន្តិអាទិកថា។
((៦២) ១០. កាយកម្មំ សនិទស្សនន្តិកថា)
[៦៨០] កាយកម្ម ជាសនិទស្សនៈឬ។ អើ។ រូប រូបាយតនៈ រូបធាតុ ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ដែលបុគ្គលគួរដឹងបានដោយចក្ខុ រមែងប៉ះពាល់ក្នុងចក្ខុ មកកាន់គន្លងនៃចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាយកម្ម ជាសនិទស្សនៈឬ។ អើ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យ នូវចក្ខុផង នូវកាយកម្មផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវកាយកម្មផងឬ។ អើ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវកាយកម្មផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ មិនមានទេ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវរូបទាំងឡាយផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវរូបទាំងឡាយផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវកាយកម្មផងទេ។
[៦៨១] បុគ្គលមិនគួរនិយាយថា កាយកម្ម ជាសនិទស្សនៈទេឬ។ អើ។ ក្រែងអ្នកឃើញបុគ្គលដែលកំពុងដើរទៅមុខ ថយក្រោយ ក្រឡេកមើលទៅមុខ ក្រឡេកមើលទៅទិសផ្សេងៗ បត់អវយវៈ លាអវយវៈដែរឬ។ អើ។ បើអ្នកឃើញបុគ្គលដែលកំពុងដើរទៅមុខ ថយក្រោយ ក្រឡេកមើលទៅមុខ ក្រឡេកមើលទៅទិសផ្សេងៗ បត់អវយវៈ លាអវយវៈដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កាយកម្ម ជាសនិទស្សនៈដែរ។
ចប់ កាយកម្មំ សនិទស្សនន្តិកថា។
និយាយពីបឋវីធាតុសនិទស្សនៈជាដើម និងកាយកម្មសនិទស្សនៈជាទីបំផុត។
ចប់ ឆដ្ឋវគ្គ។
ឧទ្ទាននៃឆដ្ឋវគ្គនោះ គឺ
និយាយអំពីនិយាមៈ ជាអសង្ខតៈ ១ បដិច្ចសមុប្បាទ ជាអសង្ខតៈ ១ សច្ចៈទាំង ៤ ជាអសង្ខតៈ ១ អារុប្បៈ ៤ ជាអសង្ខតៈ ១ និរោធសមាបត្តិ ជាអសង្ខតៈ ១ អាកាស ជាអសង្ខតៈ ១ អាកាស ជាសនិទស្សនៈ ១ មហាភូតរូប ៤ ជាសនិទស្សនៈ ១ បញ្ញិន្រ្ទិយ ជាសនិទស្សនៈ ១ កាយកម្ម ជាសនិទស្សនៈ ១។
((៦៣) ១. សង្គហិតកថា)
[៦៨២] ពួកធម៌នីមួយ សង្គ្រោះដោយពួកធម៌នីមួយ មិនមានទេឬ។ អើ។ ក្រែងពួកធម៌នីមួយ ដល់នូវការរាប់ ដល់នូវឧទ្ទេស រាប់បញ្ចូលដោយពួកធម៌នីមួយ មានឬ។ អើ។ បើពួកធម៌នីមួយ ដល់នូវការរាប់ ដល់នូវឧទ្ទេស រាប់បញ្ចូលដោយពួកធម៌នីមួយ មានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ពួកធម៌នីមួយ សង្គ្រោះដោយពួកធម៌នីមួយ មិនមានទេ។
[៦៨៣] អាយតនៈ គឺភ្នែក ដល់នូវការរាប់ដោយខន្ធណា។ ដល់នូវការរាប់ដោយរូបក្ខន្ធ។ បើអាយតនៈ គឺភ្នែក ដល់នូវការរាប់ដោយរូបក្ខន្ធយ៉ាងនេះ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អាយតនៈ គឺភ្នែក សង្គ្រោះដោយរូបក្ខន្ធ។ អាយតនៈ គឺត្រចៀក។ បេ។ អាយតនៈ គឺច្រមុះ។ បេ។ អាយតនៈ គឺអណ្តាត។ បេ។ អាតយនៈ គឺកាយ ដល់នូវការរាប់ដោយខន្ធណា។ ដល់នូវការរាប់ដោយរូបក្ខន្ធ។ បើអាយតនៈ គឺកាយ ដល់នូវការរាប់ដោយរូបក្ខន្ធ (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អាយតនៈ គឺកាយ សង្គ្រោះដោយរូបក្ខន្ធ។
[៦៨៤] អាយតនៈ គឺរូប។ បេ។ អាយតនៈ គឺសំឡេង។ បេ។ អាយតនៈ គឺក្លិន។ បេ។ អាយតនៈ គឺរស។ បេ។ អាតយនៈ គឺសម្ផ័ស្ស ដល់នូវការរាប់ដោយខន្ធណា។ ដល់នូវការរាប់ដោយរូបក្ខន្ធ។ បើអាយតនៈ គឺសម្ផ័ស្ស ដល់នូវការរាប់ដោយរូបក្ខន្ធ (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អាយតនៈ គឺសម្ផ័ស្ស សង្គ្រោះដោយរូបក្ខន្ធ។
[៦៨៥] សុខវេទនា ដល់នូវការរាប់ដោយខន្ធណា។ ដល់នូវការរាប់ដោយវេទនាខន្ធ។ បើសុខវេទនា ដល់នូវការរាប់ដោយវេទនាខន្ធ (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សុខវេទនា សង្រ្គោះ ដោយវេទនាក្ខន្ធ។ ទុក្ខវេទនា។ បេ។ អទុក្ខមសុខវេទនា ដល់នូវការរាប់ដោយខន្ធណា។ ដល់នូវការរាប់ដោយវេទនាខន្ធ។ បើអទុក្ខមសុខវេទនា ដល់នូវការរាប់ដោយវេទនាខន្ធ (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អទុក្ខមសុខវេទនា សង្រ្គោះដោយវេទនាខន្ធ។
[៦៨៦] សញ្ញា កើតអំពីចក្ខុសម្ផ័ស្ស ដល់នូវការរាប់ដោយខន្ធណា។ ដល់នូវការរាប់ដោយសញ្ញាខន្ធ។ បើសញ្ញា កើតអំពីចក្ខុសម្ផ័ស្ស ដល់នូវការរាប់ដោយសញ្ញាខន្ធ (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សញ្ញា កើតអំពីចក្ខុសម្ផ័ស្ស សង្រ្គោះដោយសញ្ញាខន្ធ។ សញ្ញា កើតអំពីសោតសម្ផ័ស្ស។ បេ។ សញ្ញា កើតអំពីមនោសម្ផ័ស្ស ដល់នូវការរាប់ដោយខន្ធណា។ ដល់នូវការរាប់ដោយសញ្ញាខន្ធ។ បើសញ្ញា កើតអំពីមនោសម្ផ័ស្ស ដល់នូវការរាប់ដោយសញ្ញាខន្ធ (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សញ្ញា កើតអំពីមនោសម្ផ័ស្ស សង្រ្គោះដោយសញ្ញាខន្ធ។
[៦៨៧] ចេតនា កើតអំពីចក្ខុសម្ផ័ស្ស។ បេ។ ចេតនា កើតអំពីមនោសម្ផ័ស្ស ដល់នូវការរាប់ដោយខន្ធណា។ ដល់នូវការរាប់ដោយសង្ខារក្ខន្ធ។ បើចេតនា កើតអំពីមនោសម្ផ័ស្ស ដល់នូវការរាប់ដោយសង្ខារក្ខន្ធ (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន អ្នកគួរពោលថា ចេតនា កើតអំពីមនោសម្ផ័ស្ស សង្រ្គោះដោយសង្ខារក្ខន្ធ។
[៦៨៨] ចក្ខុវិញ្ញាណ។ បេ។ មនោវិញ្ញាណ ដល់នូវការរាប់ដោយខន្ធណា។ ដល់នូវការរាប់ដោយវិញ្ញាណក្ខន្ធ។ បើមនោវិញ្ញាណ ដល់នូវការរាប់ដោយវិញ្ញាណក្ខន្ធ (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា មនោវិញ្ញាណ សង្រ្គោះដោយវិញ្ញាណក្ខន្ធ។ គោបម្រើពីរ សង្រ្គោះដោយខ្សែទាម ឬដោយពួរ បិណ្ឌបាត សង្រ្គោះ (ដាក់បញ្ចូល) ក្នុងសង្រែក ឯសង្រែកនោះ សង្រ្គោះដោយឈើពុន យ៉ាងណា ធម៌ទាំងនោះ សង្រ្គោះដោយធម៌ទាំងនោះ ក៏យ៉ាងនោះដែរ។ បើគោបម្រើពីរ សង្រ្គោះដោយខ្សែទាម ឬដោយពួរ បិណ្ឌបាត សង្រ្គោះ (ដាក់បញ្ចូល) ក្នុងសង្រែក ឯសង្រែកនោះ សង្រ្គោះដោយឈើពុន (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ពួកធម៌នីមួយ សង្រ្គោះដោយពួកធម៌នីមួយ មានដែរ។
ចប់ សង្គហិតកថា។
((៦៤) ២. សម្បយុត្តកថា)
[៦៨៩] ពួកធម៌នីមួយ ប្រកបដោយពួកធម៌នីមួយ មានឬ។ អើ។ ក្រែងពួកធម៌នីមួយ ប្រព្រឹត្តទៅមួយអន្លើ កើតមួយអន្លើ ច្រឡំព្រម កើតជាមួយគ្នា រលត់ទៅជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយពួកធម៌នីមួយឬ។ អើ។ បើពួកធម៌នីមួយ ប្រព្រឹត្តទៅជាមួយ កើតជាមួយ ច្រឡំព្រម កើតជាមួយគ្នា រលត់ជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយពួកធម៌នីមួយ មាន (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ពួកធម៌នីមួយ ប្រកបដោយពួកធម៌នីមួយ មិនមានទេ។
[៦៩០] វេទនាខន្ធ កើតជាមួយនឹងសញ្ញាខន្ធឬ។ អើ។ បើវេទនាខន្ធ កើតជាមួយនឹងសញ្ញាខន្ធ (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា វេទនាខន្ធ ប្រកបដោយសញ្ញាខន្ធ (មាន)។ វេទនាខន្ធ កើតជាមួយនឹងសង្ខារក្ខន្ធ នឹងវិញ្ញាណក្ខន្ធឬ។ អើ។ បើវេទនាខន្ធ កើតជាមួយនឹងវិញ្ញាណក្ខន្ធ (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា វេទនាខន្ធ ប្រកបដោយវិញ្ញាណក្ខន្ធ (មាន)។ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ កើតជាមួយនឹងវេទនាខន្ធ នឹងសញ្ញាខន្ធ នឹងសង្ខារក្ខន្ធឬ។ អើ។ បើវិញ្ញាណក្ខន្ធ កើតជាមួយនឹងសង្ខារក្ខន្ធ (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា វិញ្ញាណក្ខន្ធ ប្រកបដោយសង្ខារក្ខន្ធ (មាន) ប្រេងល្ង ឋិតនៅស៊ប់ ចូលទៅស៊ប់ ក្នុងគ្រាប់ល្ង រសអំពៅឋិតនៅស៊ប់ ចូលទៅស៊ប់ ក្នុងដើមអំពៅ យ៉ាងណា ធម៌ទាំងនោះ ឋិតនៅស៊ប់ ចូលទៅស៊ប់ ដោយធម៌ទាំងនោះ ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់សម្បយុត្តកថា។
((៦៥) ៣. ចេតសិកកថា)
[៦៩១] ធម៌ ប្រព្រឹត្តទៅក្នុងចិត្ត មិនមានឬ។ អើ។ ក្រែងពួកធម៌នីមួយ ប្រព្រឹត្តទៅជាមួយ កើតជាមួយ ច្រឡំព្រម ប្រកបព្រម កើតជាមួយគ្នា រលត់ជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្ត មានដែរឬ។ អើ។ បើពួកធម៌នីមួយ ប្រព្រឹត្តទៅជាមួយ កើតជាមួយ ច្រឡំព្រម ប្រកបព្រម កើតជាមួយគ្នា រលត់ជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្ត មាន (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ធម៌ប្រព្រឹត្តទៅក្នុងចិត្ត មិនមានទេ។
[៦៩២] ផស្សៈ កើតជាមួយនឹងចិត្តឬ។ អើ។ បើផស្សៈកើតជាមួយនឹងចិត្ត (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ផស្សៈ ជាចេតសិក។ វេទនា។ បេ។ សញ្ញា ចេតនា។ បេ។ សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា រាគៈ ទោសៈ មោហៈ។ បេ។ អនោត្តប្បៈ កើតជាមួយនឹងចិត្តឬ។ អើ។ បើអនោត្តប្បៈ កើតជាមួយនឹងចិត្ត (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អនោត្តប្បៈ ជាចេតសិក។ ពួកធម៌ជាចេតសិក ព្រោះធ្វើសេចក្តីចូលចិត្តថា កើតជាមួយនឹងចិត្តឬ។ អើ។ ពួកធម៌ ប្រព្រឹត្តទៅក្នុងផស្សៈ ព្រោះធ្វើសេចក្តីចូលចិត្តថា កើតជាមួយនឹងផស្សៈឬ។ អើ។ ពួកធម៌ ជាចេតសិក ព្រោះធ្វើសេចក្តីចូលចិត្តថា កើតជាមួយនឹងចិត្តឬ។ អើ។ ពួកធម៌ នឹងវេទនា។ បេ។ នឹងសញ្ញា នឹងចេតនា នឹងសទ្ធា នឹងវីរិយៈ នឹងសតិ នឹងសមាធិ នឹងបញ្ញា នឹងរាគៈ នឹងទោសៈ នឹងមោហៈ។ បេ។ ពួកធម៌ ប្រព្រឹត្តទៅក្នុងអនោត្តប្បៈ ព្រោះធ្វើសេចក្តីចូលចិត្តថា កើតជាមួយនឹងអនោត្តប្បៈឬ។ អើ។ ធម៌ ប្រព្រឹត្តទៅក្នុងចិត្ត មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
ចិត្តនេះក្តី ចេតសិកធម៌ទាំងឡាយក្តី របស់បុគ្គលដែលដឹងច្បាស់ ដោយអនត្តលក្ខណៈ កើតប្រាកដ បុគ្គលឃើញដោយប្រពៃ នូវធម៌ដ៏ថោកទាប និងប្រសើរ ក៏ព្រោះដឹងច្បាស់នូវធម៌ទាំងពីនោះ ទើបទទួលបលោកធម៌ (ធម៌ដែលបាក់បែកទ្រុឌទ្រោមទៅ) ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ធម៌ប្រព្រឹត្តទៅក្នុងចិត្ត មាន។
[៦៩៣] ធម៌ ប្រព្រឹត្តទៅក្នុងចិត្ត មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលកេវដ្តៈ ភិក្ខុក្នុងធម៌វិន័យនេះ តែងចង្អុលបង្ហាញចិត្តផង ចង្អុលបង្ហាញធម៌ដែលប្រព្រឹត្តទៅក្នុងចិត្តផង ចង្អុលបង្ហាញធម៌ដែលខ្លួនត្រិះរិះហើយផង ចង្អុលបង្ហាញធម៌ដែលខ្លួនពិចារណាហើយផង ដល់ពួកសត្វដទៃ ដល់ពួកបុគ្គលដទៃថា ចិត្តរបស់អ្នកយ៉ាងនេះខ្លះ ចិត្តរបស់អ្នក មានប្រការយ៉ាងនេះខ្លះ ចិត្តរបស់អ្នក ដូច្នេះខ្លះ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ធម៌ប្រព្រឹត្តទៅក្នុងចិត្ត មាន។
ចប់ ចេតសិកកថា។
((៦៦) ៤. ទានកថា)
[៦៩៤] ធម៌ ប្រព្រឹត្តទៅក្នុងចិត្ត ជាទានឬ។ អើ។ ធម៌ប្រព្រឹត្តទៅក្នុងចិត្ត ដែលបុគ្គលបាន ដើម្បីឲ្យដល់បុគ្គលដទៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ធម៌ ប្រព្រឹត្តទៅក្នុងចិត្ត ដែលបុគ្គលបាន ដើម្បីឲ្យដល់បុគ្គលដទៃដែរឬ។ អើ។ ផស្សៈ ដែលបុគ្គលបាន ដើម្បីឲ្យដល់បុគ្គលដទៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនា។ បេ។ សញ្ញា ចេតនា សទ្ធា វីរិយៈ សតិ សមាធិ។ បេ។ បញ្ញា ដែលបុគ្គលបាន ដើម្បីឲ្យដល់បុគ្គលដទៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៩៥] បុគ្គលមិនគួរនិយាយថា ធម៌ ប្រព្រឹត្តទៅក្នុងចិត្ត ជាទានទេឬ។ អើ។ ទាន មានផលមិនជាទីប្រាថ្នា មានផលមិនជាទីត្រេកអរ មានផលមិនជាទីគាប់ចិត្ត មានផលច្រឡូកច្រឡំ ចម្រើនដោយទុក្ខ មានវិបាកជាទុក្ខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងទានមានផលជាទីប្រាថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ ចម្រើនដោយសុខ មានវិបាកជាសុខឬ។ អើ។ បើទានមានផលជាទីប្រាថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ ចម្រើនដោយសុខ មានវិបាកជាសុខ (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ធម៌ប្រព្រឹត្តទៅក្នុងចិត្ត ចាត់ជាទាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ទានមានផលជាទីប្រាថ្នា ចុះចីវរ ជាទានឬ។ អើ។ ចីវរ មានផលជាទីប្រាថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ ចម្រើនដោយសុខ មានវិបាកជាសុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ទានមានផលជាទីប្រាថ្នា ចុះបិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ចាត់ជាទានឬ។ អើ។ គិលានប្បច្ចយភេសជ្ជបរិក្ខារ មានផលជាទីប្រាថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ ចម្រើនដោយសុខ មានវិបាកជាសុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៦៩៦] បុគ្គលមិនគួរនិយាយថា ធម៌ ប្រព្រឹត្តទៅក្នុងចិត្ត ជាទានឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថាសទ្ធា ហិរិ និងកុសល ហៅថាទាន ធម៌ទាំងនុ៎ះ ជាទីប្រព្រឹត្តទៅរឿយៗនៃសប្បុរស ព្រោះថា អ្នកប្រាជ្ញទាំងឡាយ រមែងពោលនូវធម៌នុ៎ះ ថាជាផ្លូវគួរប្រាថ្នា ព្រោះបុគ្គលទៅកាន់ទេវលោកដោយផ្លូវនុ៎ះ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ធម៌ប្រព្រឹត្តទៅក្នុងចិត្ត ចាត់ជាទាន។
[៦៩៧] បុគ្គលមិនគួរនិយាយថា ធម៌ ប្រព្រឹត្តទៅក្នុងចិត្ត ចាត់ជាទានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទាន ៥ យ៉ាងនេះ ជាមហាទាន ដែលបណ្ឌិតដឹងថាជាទានប្រសើរ ដឹងថាមានមកអស់កាលយូរហើយ ដឹងថាជាវង្សរបស់សប្បុរស ជារបស់នៃបុរសក្នុងកាលមុន ដែលបណ្ឌិតមិនដែលលះបង់ មិនធ្លាប់លះបង់ រមែងមិនលះចោល នឹងមិនលះចោល ដែលពួកសមណព្រាហ្មណ៍ជាអ្នកប្រាជ្ញ មិនបោះបង់ចោលឡើយ។ ទានទាំង ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ ជាអ្នកលះបង់បាណាតិបាត វៀរស្រឡះចាកបាណាតិបាត ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក វៀរស្រឡះចាកបាណាតិបាតហើយ ឈ្មោះថាឲ្យអភ័យ ឲ្យនូវការមិនមានពៀរ ឲ្យនូវសេចក្តីមិនព្យាបាទ ដល់សត្វទាំងឡាយមានប្រមាណមិនបាន លុះឲ្យអភ័យ ឲ្យនូវការមិនមានពៀរ ឲ្យនូវសេចក្តីមិនព្យាបាទ ដល់សត្វទាំងឡាយ មានប្រមាណមិនបានហើយ រមែងជាអ្នកមានចំណែក ដោយសេចក្តីមិនមានភ័យ មិនមានពៀរ មិនមានព្យាបាទ មានប្រមាណមិនបាន ម្នាលភិក្ខុទាំងឡាយ នេះជាទានទី ១ ជាមហាទាន ដែលបណ្ឌិតដឹងថាជាទានប្រសើរ ដឹងថាមានមកអស់កាលយូរហើយ ដឹងថាជាវង្សរបស់សប្បុរស ជារបស់នៃបុរសក្នុងកាលមុន ដែលបណ្ឌិតមិនដែលលះបង់ មិនធ្លាប់លះបង់ រមែងមិនលះចោល នឹងមិនលះចោល ដែលសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិនបោះបង់ចោលឡើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក លះបង់នូវអទិន្នាទាន។ បេ។ លះបង់នូវការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ។ បេ។ លះបង់នូវមុសាវាទ។ បេ។ លះបង់នូវហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ជាអ្នកវៀរស្រឡះ ចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក វៀរស្រឡះចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យហើយ ឈ្មោះថា ឲ្យនូវអភ័យ ឲ្យនូវការមិនមានពៀរ ឲ្យនូវសេចក្តីមិនព្យាបាទ ដល់សត្វទាំងឡាយ មានប្រមាណមិនបាន លុះឲ្យនូវអភ័យ ឲ្យនូវការមិនមានពៀរ ឲ្យនូវសេចក្តីមិនព្យាបាទ ដល់សត្វទាំងឡាយ មានប្រមាណមិនបានហើយ រមែងជាអ្នកមានចំណែក ដោយការមិនមានភ័យ មិនមានពៀរ មិនមានព្យាទ មានប្រមាណមិនបាន ម្នាលភិក្ខុទាំងឡាយ នេះជាទានទី ៥ ជាមហាទាន ដែលបណ្ឌិតដឹងថាជាទានប្រសើរ ដឹងថាមានមកអស់កាលយូរហើយ ដឹងថាជាវង្សរបស់សប្បុរស ជារបស់នៃបុរសក្នុងកាលមុន ដែលបណ្ឌិតមិនដែលលះបង់ មិនធ្លាប់លះបង់ រមែងមិនលះចោល នឹងមិនលះចោល ដែលពួកសមណព្រាហ្មណ៍ជាអ្នកប្រាជ្ញ មិនបោះបង់ចោលឡើយ ម្នាលភិក្ខុទាំងឡាយ ទាន ៥យ៉ាងនេះឯង ជាមហាទាន ដែលបណ្ឌិតដឹងថាជាទានប្រសើរ ដឹងថាមានមកអស់កាលយូរហើយ ដឹងថាជាវង្សរបស់សប្បុរស ជារបស់នៃបុរសក្នុងកាលមុន ដែលបណ្ឌិតមិនដែលលះបង់ មិនធ្លាប់លះបង់ រមែងមិនលះចោល នឹងមិនលះចោល ដែលពួកសមណព្រាហ្មណ៍ជាអ្នកប្រាជ្ញ មិនបោះបង់ចោលឡើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ធម៌ប្រព្រឹត្តទៅក្នុងចិត្ត ចាត់ជាទាន។
[៦៩៨] បុគ្គលមិនត្រូវនិយាយថា ទេយ្យធម៌ ជាទានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលពួកខ្លះ ក្នុងលោកនេះ ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយាន ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ទេយ្យធម៌ ចាត់ជាទាន។
[៦៩៩] ទេយ្យធម៌ ឈ្មោះថាជាទានឬ។ អើ។ ទេយ្យធម៌ មានផលជាទីប្រាថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ ចម្រើនដោយសុខ មានវិបាកជាសុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ទានមានផលជាទីប្រាថ្នា (យ៉ាងនេះ) ចុះចីវរ ជាទានឬ។ អើ។ ចីវរមានផលជាទីប្រាថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ ចម្រើនដោយសុខ មានវិបាកជាសុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ទានមានផលជាទីប្រាថ្នា (យ៉ាងនេះ) ចុះបិណ្ឌបាត ជាទាន សេនាសនៈ ជាទាន គិលានប្បច្ចយភេសជ្ជបរិក្ខារ ជាទានដែរឬ។ អើ។ គិលានប្បច្ចយភេសជ្ជបរិក្ខារ មានផលជាទីប្រាថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ ចម្រើនដោយសុខ មានវិបាកជាសុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ទេយ្យធម៌ ជាទានទេ។
ចប់ ទានកថា។
((៦៧) ៥. បរិភោគមយបុញ្ញកថា)
[៧០០] បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើនឬ។ អើ។ ផស្សៈ សម្រេចដោយការបរិភោគ តែងចម្រើន វេទនាតែងចម្រើន សញ្ញាតែងចម្រើន ចេតនាតែងចម្រើន ចិត្តតែងចម្រើន សទ្ធាតែងចម្រើន វីរិយៈតែងចម្រើន សតិតែងចម្រើន សមាធិតែងចម្រើន បញ្ញាតែងចម្រើនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧០១] បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើនឬ។ អើ។ បុណ្យ តែងចម្រើន ដូចជាវល្លិ (ឡើងដើមឈើ) ចម្រើនដូចជាពួរជ្រៃ ចម្រើនដូចជាដើមឈើ ចម្រើនដូចជាស្មៅ ចម្រើនដូចជាបាច់នៃស្មៅយាប្លងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧០២] បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើនឬ។ អើ។ ទាយកឲ្យទាន មិនពិចារណាទេ បុណ្យ មានដែរឬ។ អើ។ បុណ្យរបស់បុគ្គល កាលមិននឹកនា មិនអើពី មិនពិចារណា មិនធ្វើទុកក្នុងចិត្ត មិនគិត មិនប្រាថ្នា មិនតំកល់ចិត្តមាំ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងបុណ្យរបស់បុគ្គល កាលនឹកនា អើពើ ពិចារណា ធ្វើទុកក្នុងចិត្ត គិត ប្រាថ្នា តំកល់ចិត្តមាំ មានឬ។ អើ។ បើបុណ្យរបស់បុគ្គល កាលនឹកនា អើពើ ពិចារណា ធ្វើទុកក្នុងចិត្ត គិត ប្រាថ្នា តំកល់ចិត្តមាំ មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើនទេ។
[៧០៣] បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើនឬ។ អើ។ ទាយកឲ្យទាន ហើយត្រិះរិះនូវកាមវិតក្កៈ ត្រិះរិះនូវព្យាបាទវិតក្កៈ ត្រិះរិះនូវវិហឹសាវិតក្កៈ បុណ្យ មានដែរឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងពីរ។ បេ។ នៃចិត្តទាំងពីរ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការប្រជុំចុះនៃផស្សៈទាំងពីរ។ បេ។ នៃចិត្តទាំងពីរ មានឬ។ អើ។ ពួកធម៌ជាកុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងចំណែកស មកកាន់ភាវៈចំពោះមុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកធម៌ជាកុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងចំណែកស មកកាន់ភាវៈចំពោះមុខឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មជាតឆ្ងាយក្រៃលែងណាស់នេះ មាន ៤យ៉ាង។ ធម្មជាតឆ្ងាយក្រៃលែងណាស់ទាំង ៤ នោះ តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ មេឃ និងប្រឹថពី នេះជាធម្មជាតឆ្ងាយក្រៃលែងណាស់ទី១ ម្នាលភិក្ខុទាំងឡាយ ត្រើយខាងអាយ និងត្រើយខាងនាយនៃសមុទ្រនេះ ជាធម្មជាតឆ្ងាយក្រៃលែងណាស់ទី២ ម្នាលភិក្ខុទាំងឡាយ ព្រះអាទិត្យ រះឡើងអំពីទីណា និងអស្តង្គតទៅក្នុងទីណា នេះជាធម្មជាតឆ្ងាយក្រៃលែងណាស់ទី ៣ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយរបស់ពួកសប្បុរស និងធម៌ទាំងឡាយរបស់ពួកអសប្បុរស នេះជាធម្មជាតឆ្ងាយក្រៃលែងណាស់ទី ៤ ម្នាលភិក្ខុទាំងឡាយ ធម្មជាតឆ្ងាយក្រៃលែងណាស់ មាន ៤ យ៉ាងនេះឯង
ពពក (ឋិតនៅក្នុងទីឆ្ងាយ) ប្រឹថពី (ក៏ឋិតនៅ) ក្នុងទីឆ្ងាយពីគ្នា (អ្នកប្រាជ្ញពោល) នូវត្រើយសមុទ្រនោះថាឆ្ងាយ ព្រះអាទិត្យ រះឡើងអំពីទីណា ព្រះអាទិត្យ អស្តង្គតទៅក្នុងទីណា អ្នកប្រាជ្ញពោលនូវទីនោះ ថាជាទីឆ្ងាយក្រៃលែងអំពីទីនោះពិត បុគ្គលអ្នកសំដែងនូវធម៌របស់ពួកសប្បុរស និងធម៌របស់ពួកអសប្បុរស រមែងមាន សមាគមរបស់សប្បុរសទាំងឡាយ ឋិតនៅដរាបណា (បុគ្គលអ្នកសំដែង) ក៏រមែងមានដរាបនោះ សមាគមរបស់អសប្បុរសទាំងឡាយ រមែងសាបសូន្យទៅឆាប់រហ័ស ព្រោះហេតុនោះ ធម៌របស់សប្បុរសទាំងឡាយ ឆ្ងាយអំពីអសប្បុរសទាំងឡាយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលមិនគួរនិយាយថា ពួកធម៌ជាកុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងចំណែកស មកកាន់ភាវៈចំពោះមុខទេ។
[៧០៤] បុគ្គលមិនគួរនិយាយថា បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើនឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ជនទាំងឡាយណា ជាអ្នកដាំសួនច្បារ អ្នកដាំដើមឈើ អ្នកធ្វើស្ពាន ជនទាំងឡាយណា ឲ្យទាន ដាក់ទានទឹកផង អណ្តូងទឹកផង ទីសំណាក់អាស្រ័យផង បុណ្យ តែងចម្រើនដល់ជនទាំងនោះ ទាំងថ្ងៃទាំងយប់សព្វកាល ជនទាំងនោះ ជាអ្នកតាំងនៅក្នុងធម៌ បរិបូណ៌ដោយសីល តែងទៅកាន់ឋានសួគ៌ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើន។
[៧០៥] បុគ្គលមិនគួរនិយាយថា បុណ្យ សម្រេចដោយការបិរភោគ តែងចម្រើនឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃបុណ្យ អានិសង្សនៃកុសល ៤ យ៉ាងនេះ នាំមកនូវសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីឲ្យនូវអវយវៈដ៏ប្រសើរក្រៃលែង មានវិបាកជាសុខ ប្រព្រឹត្តទៅ ដើម្បីឋានសួគ៌ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីគាប់ចិត្ត ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ អានិសង្សនៃបុណ្យ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិភោគ (ប្រើប្រាស់) ចីវរ របស់ទាយកណា ហើយចូលកាន់ចេតោសមាធិ មានប្រមាណមិនបាន អានិសង្សនៃបុណ្យ អានិសង្សនៃកុសល នាំមកនូវសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីឲ្យនូវអវយវៈដ៏ប្រសើរក្រៃលែង មានវិបាកជាសុខ ប្រព្រឹត្តទៅ ដើម្បីឋានសួគ៌ មានប្រមាណមិនបាន រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីគាប់ចិត្ត ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទាយកនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិភោគបិណ្ឌបាត។ បេ។ បរិភោគសេនាសនៈ។ បេ។ បរិភោគគិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ទាយកណា ហើយចូលកាន់ចេតោសមាធិ មានប្រមាណមិនបាន អានិសង្សនៃបុណ្យ អានិសង្សនៃកុសល នាំមកនូវសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីឲ្យនូវអវយវៈដ៏ប្រសើរក្រៃលែង មានវិបាកជាសុខ ប្រព្រឹត្តទៅ ដើម្បីឋានសួគ៌ មានប្រមាណមិនបាន រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីគាប់ចិត្ត ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទាយកនោះ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃបុណ្យ អានិសង្សនៃកុសល ៤ យ៉ាងនេះឯង នាំមកនូវសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីឲ្យនូវអវយវៈដ៏ប្រសើរក្រៃលែង មានវិបាកជាសុខ ប្រព្រឹត្តទៅ ដើម្បីឋានសួគ៌ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីគាប់ចិត្ត ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើន។
[៧០៦] បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើនឬ។ អើ។ ទាយកឲ្យទាន បដិគ្គាហកៈទទួលហើយ មិនបរិភោគ លះបង់ចោល បុណ្យ រមែងមានឬ។ អើ។ បើទាយកឲ្យទាន បដិគ្គាហកៈ ទទួលហើយ មិនបរិភោគ លះបង់ចោល បុណ្យ រមែងមាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើនទេ។
[៧០៧] បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើនឬ។ អើ។ ទាយកឲ្យទាន កាលបើបដិគ្គាហកៈ ទទួលហើយ ពួកស្តេចយកទៅក្តី ពួកចោរលួចយកទៅក្តី ភ្លើងឆេះក្តី ទឹកបន្សាត់ទៅក្តី ពួកទាយាទមិនជាទីស្រឡាញ់យកទៅក្តី បុណ្យ រមែងមានឬ។ អើ។ បើទាយកឲ្យទាន កាលបើបដិគ្គាហកៈ ទទួលហើយ ពួកសេ្តចយកទៅក្តី ពួកចោរលួចទៅក្តី ភ្លើងឆេះក្តី ទឹកបន្សាត់ទៅក្តី ពួកទាយាទមិនជាទីស្រឡាញ់យកទៅក្តី បុណ្យ រមែងមាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរនិយាយថា បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើនទេ។
ចប់ បរិភោគមយបុញ្ញកថា។
((៦៨) ៦. ឥតោទិន្នកថា)
[៧០៨] ពួកប្រេត ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងបេតវិស័យនោះ ដោយទានដែលញាតិឲ្យហើយ អំពីមនុស្សលោកនេះ បានដែរឬ។ អើ។ ញាតិទាំងឡាយ ឲ្យចីវរ អំពីមនុស្សលោកនេះ ពួកប្រេតបរិភោគចីវរនោះ ក្នុងបេតវិស័យនោះបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកញាតិឲ្យបិណ្ឌបាត អំពីមនុស្សលោកនេះ ឲ្យសេនាសនៈ អំពីមនុស្សលោកនេះ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ អំពីមនុស្សលោកនេះ ឲ្យវត្ថុគួរទំពាស៊ី អំពីមនុស្សលោកនេះ ឲ្យវត្ថុគួរបរិភោគ អំពីមនុស្សលោកនេះ ឲ្យទឹកគួរផឹក អំពីមនុស្សលោកនេះ ពួកប្រេត បរិភោគទឹកគួរផឹកនោះ ក្នុងបេតវិស័យនោះបានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧០៩] ពួកប្រេត ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងបេតវិស័យនោះ ដោយទានដែលញាតិឲ្យហើយ អំពីមនុស្សលោកនេះបានឬ។ អើ។ បុគ្គលដទៃ ជាអ្នកធ្វើនូវបុគ្គលដទៃ សុខទុក្ខដែលបុគ្គលដទៃធ្វើ បុគ្គលដទៃធ្វើ បុគ្គលដទៃទទួលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧១០] បុគ្គលមិនគួរនិយាយថា ពួកប្រេត ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងបេតវិស័យនោះ ដោយទានដែលញាតិឲ្យហើយ អំពីមនុស្សលោកនេះទេឬ។ អើ។ ក្រែងពួកប្រេត អនុមោទនា នូវទានដែលញាតិកាលឲ្យ ដើម្បីប្រយោជន៍ខ្លួន ហើយញុំាងចិត្តឲ្យជ្រះថ្លា ញុំាងបីតិឲ្យកើតឡើង បានចំពោះនូវសោមនស្សឬ។ អើ។ បើពួកប្រេត អនុមោទនា នូវទានដែលញាតិកាលឲ្យ ដើម្បីប្រយោជន៍ខ្លួន ហើយញុំាងចិត្តឲ្យជ្រះថ្លា ញុំាងបីតិឲ្យកើតឡើង បានចំពោះនូវសោមនស្ស ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ពួកប្រេត ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងបេតវិស័យនោះ ដោយទានដែលញាតិឲ្យហើយ អំពីមនុស្សលោកនេះបាន។
[៧១១] បុគ្គលមិនគួរនិយាយថា ពួកប្រេត ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងបេតវិស័យនោះ ដោយទានដែលញាតិឲ្យហើយ អំពីមនុស្សលោកនេះបានឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា
ទឹកភ្លៀង ដែលមហាមេឃបង្អុរចុះហើយ ក្នុងទីទួល រមែងហូរទៅកាន់ទំនាប ដូចម្តេចមិញ ទានដែលបុគ្គលឲ្យហើយអំពីលោកនេះ ក៏រមែងសម្រេចផល ដល់ប្រេតទាំងឡាយ ដូច្នោះឯង ផ្លូវទឹកដ៏ពេញ រមែងញុំាងសាគរ គឺសមុទ្រ ឲ្យពេញព្រៀប ដូចម្តេចមិញ ទានដែលបុគ្គលឲ្យហើយអំពីមនុស្សលោកនេះ ក៏រមែងសម្រេចផល ដល់ប្រេតទាំងឡាយ ដូច្នោះឯង ការភ្ជួរស្រែ ក៏មិនមាន ក្នុងបេតវិស័យនោះ ការរក្សាគោ ក៏មិនមាន ក្នុងបេតវិស័យនោះ ការជួញប្រែជាហេតុបាននូវសម្បត្តិ ប្រាកដដូច្នោះ ក៏មិនមាន ការលក់ទិញ ផ្លាស់ប្តូរដោយប្រាក់ ក៏មិនមាន ពួកប្រេតកាលធ្វើកាលកិរិយាទៅកើតក្នុងបេតវិស័យនោះ រមែងញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយទានដែលញាតិឲ្យហើយ អំពីមនុស្សលោកនេះបានពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ពួកប្រេតញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងបេតវិស័យនោះ ដោយទានដែលញាតិឲ្យហើយ អំពីមនុស្សលោកនេះបាន។
[៧១២] បុគ្គល មិនគួរនិយាយថា ពួកប្រេត ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងបេតវិស័យ ដោយទានដែលញាតិឲ្យហើយ អំពីមនុស្សលោកនេះទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មាតា និងបិតា កាលឃើញច្បាស់ នូវស្ថាន ៥ យ៉ាងនេះ ទើបប្រាថ្នាបុត្រ ដែលកើតក្នុងត្រកូល។ ស្ថានទាំង ៥ យ៉ាង តើដូចម្តេច។ គឺបុត្រដែលយើងចិញ្ចឹមហើយ នឹងចិញ្ចឹមយើងវិញ ១ នឹងធ្វើកិច្ចរបស់យើង ១ វង្សត្រកូលនឹងឋិតនៅអស់កាលយូរ ១ បុត្រនឹងទទួលគ្រប់គ្រងមត៌ក ១ មួយទៀត បុត្រនឹងឧទ្ទិសបញ្ជូនទក្ខិណាទានដល់យើង ដែលធ្វើកាលកិរិយាទៅកើតក្នុងបរលោកនាយ ១ ម្នាលភិក្ខុទាំងឡាយ មាតា និងបិតា កាលឃើញច្បាស់ នូវស្ថានទាំង ៥ យ៉ាងនេះឯង ទើបប្រាថ្នាបុត្រ ដែលកើតក្នុងត្រកូល
បណ្ឌិតទាំងឡាយ កាលបើឃើញច្បាស់ នូវស្ថានទាំង ៥ យ៉ាងហើយ ទើបប្រាថ្នាបុត្រ (ដោយគិតថា) បុត្រដែលយើងចិញ្ចឹមហើយ នឹងចិញ្ចឹមយើងវិញ ១ នឹងធ្វើកិច្ចរបស់យើង ១ វង្សត្រកូលគប្បីឋិតនៅអស់កាលយូរ ១ បុត្រនឹងទទួលគ្រប់គ្រងមត៌ក ១ មួយទៀត បុត្រនឹងឧទ្ទិសបញ្ជូនទក្ខិណាទានដល់យើង ដែលធ្វើកាលកិរិយាទៅកើតក្នុងបរលោក ១ បណ្ឌិតទាំងឡាយ កាលបើឃើញច្បាស់ នូវស្ថានទាំង ៥ យ៉ាងនេះឯង ទើបប្រាថ្នាបុត្រ ព្រោះហេតុនោះ សប្បុរសទាំងឡាយ មានចិត្តរម្ងាប់ហើយ អ្នកដឹងនូវឧបការគុណ ដែលគេធ្វើហើយប្រាកដ កាលរឭកឃើញនូវឧបការគុណ ដែលមាតាបិតាធ្វើហើយ ក្នុងកាលមុន រមែងចិញ្ចឹមមាតាបិតា ធ្វើកិច្ចទាំងឡាយ ដល់មាតា និងបិតាទាំងនោះ ដែលជាបុព្វការី ដោយពិត បុត្រជាអ្នកធ្វើតាមឱវាទ អ្នកចិញ្ចឹមមាតាបិតា ដែលចិញ្ចឹមខ្លួន ញុំាងវង្សត្រកូល មិនឲ្យវិនាស ជាអ្នកមានសទ្ធា បរិបូណ៌ដោយសីល អ្នកប្រាជ្ញរមែងសរសើរ។ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ពួកប្រេត ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងបេតវិស័យនោះ ដោយទានដែលញាតិឲ្យហើយ អំពីមនុស្សលោកនេះ។
ចប់ ឥតោទិន្នកថា។
((៦៩) ៧. បថវី កម្មវិបាកោតិកថា)
[៧១៣] ប្រឹថពី ជាវិបាក (ផល) នៃកម្មឬ។ អើ។ ប្រឹថពី គួរដល់ការរងសុខ គួរដល់ការរងទុក្ខ គួរដល់ការរងអារម្មណ៍មិនជាទុក្ខ មិនជាសុខ ប្រកបដោយសុខវេទនា ប្រកបដោយទុក្ខវេទនា ប្រកបដោយអទុក្ខមសុខវេទនា ប្រកបដោយផស្សៈ ប្រកបដោយវេទនា ប្រកបដោយសញ្ញា ប្រកបដោយចេតនា ប្រកបដោយចិត្ត ជាធម្មជាតប្រកបដោយអារម្មណ៍ ការនឹកនា ការអើពើ ការពិចារណា ការធ្វើទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃប្រឹថពីនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងប្រឹថពី មិនគួរដល់ការរងសុខ មិនគួរដល់ការរងទុក្ខ មិនគួរដល់ការរងអារម្មណ៍ មិនជាទុក្ខ មិនជាសុខ មិនប្រកបដោយសុខវេទនា មិនប្រកបដោយទុក្ខវេទនា មិនប្រកបដោយអទុក្ខមសុខវេទនា មិនប្រកបដោយផស្សៈ មិនប្រកបដោយវេទនា មិនប្រកបដោយសញ្ញា មិនប្រកបដោយចេតនា មិនប្រកបដោយចិត្ត ជាធម្មជាតមិនមានអារម្មណ៍ ការនឹកនា ការអើពើ ការពិចារណា ការធ្វើទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃប្រឹថពីនោះ មិនមានទេឬ។ អើ។ បើប្រឹថពី មិនគួរដល់ការរងសុខ មិនគួរដល់ការរងទុក្ខ។ បេ។ ជាធម្មជាតមិនមានអារម្មណ៍ ការនឹក។ បេ។ ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃប្រឹថពីនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ប្រឹថពី ជាវិបាកនៃកម្មទេ។
[៧១៤] ផស្សៈ ជាវិបាកនៃកម្ម ផស្សៈ គួរដល់ការរងសុខ គួរដល់ការរងទុក្ខ គួរដល់ការរងអារម្មណ៍ មិនជាទុក្ខមិនជាសុខ ប្រកបដោយសុខវេទនា ដោយទុក្ខវេទនា។ បេ។ ប្រកបដោយអទុក្ខមសុខវេទនា ប្រកបដោយផស្សៈ ប្រកបដោយវេទនា ប្រកបដោយសញ្ញា ប្រកបដោយចេតនា ប្រកបដោយចិត្ត ជាសភាវៈប្រកបដោយអារម្មណ៍ ការនឹកនា។ បេ។ ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃផស្សៈនោះ មានដែរឬ។ អើ។ ប្រឹថពី ជាវិបាកនៃកម្ម ប្រឹថពីគួរដល់ការរងសុខ គួរដល់ការរងទុក្ខ គួរដល់ការរងអារម្មណ៍មិនជាទុក្ខមិនជាសុខ ប្រកបដោយសុខវេទនា ប្រកបដោយទុក្ខវេទនា ប្រកបដោយអទុក្ខមសុខវេទនា ប្រកបដោយផស្សៈ ប្រកបដោយវេទនា ប្រកបដោយសញ្ញា ប្រកបដោយចេតនា ប្រកបដោយចិត្ត ជាធម្មជាតប្រកបដោយអារម្មណ៍ ការនឹកនា ការអើពើ ការពិចារណា ការធ្វើទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃប្រឹថពីនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧១៥] ប្រឹថពី ជាវិបាកនៃកម្ម ប្រឹថពី មិនគួរដល់ការរងសុខ មិនគួរដល់ការរងទុក្ខ។ បេ។ ជាធម្មជាតមិនមានអារម្មណ៍ ការនឹកនា។ បេ។ ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃប្រឹថពីនោះ មិនមានទេឬ។ អើ។ ផស្សៈ ជាវិបាកនៃកម្ម ផស្សៈ មិនគួរដល់ការរងសុខ មិនគួរដល់ការរងទុក្ខ។ បេ។ ជាសភាវៈមិនមានអារម្មណ៍ ការនឹកនា។ បេ។ ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃផស្សៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧១៦] ប្រឹថពី ជាវិបាកនៃកម្មឬ។ អើ។ ប្រឹថពី គួរដល់ការលើកឡើង និងការដាក់ចុះ គួរដល់ការដាច់បង់ និងការបែកធ្លាយដែរឬ។ អើ។ វិបាកនៃកម្ម គួរដល់ការលើកឡើង និងការដាក់ចុះ គួរដល់ការដាច់បង់ និងការបែកធ្លាយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧១៧] ប្រឹថពី បុគ្គលគប្បីបាន ដើម្បីទិញ ដើម្បីលក់ ដើម្បីតំកល់ទុក ដើម្បីសន្សំទុក ដើម្បីជ្រើសរើសដែរឬ។ អើ។ វិបាកនៃកម្ម បុគ្គលគប្បីបាន ដើម្បីទិញ ដើម្បីលក់ ដើម្បីតំកល់ទុក ដើម្បីសន្សំទុក ដើម្បីជ្រើសរើសដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧១៨] ប្រឹថពី ជាសាធារណៈ ដល់ពួកសត្វដទៃដែរឬ។ អើ។ វិបាកនៃកម្ម ជាសាធារណៈ ដល់ពួកសត្វដទៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧១៩] វិបាកនៃកម្ម ជាសាធារណៈ ដល់ពួកសត្វដទៃដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កំណប់ទ្រព្យ គឺបុណ្យ មិនជាសាធារណៈ ដល់ពួកសត្វដទៃទេ ចោរលួចយកមិនបានទេ សត្វនោះ គប្បីធ្វើបុណ្យទាំងឡាយ គប្បីប្រព្រឹត្តធម៌នោះ ឲ្យសុចរិត ដោយពិតពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា វិបាកនៃកម្ម ជាសាធារណៈ ដល់ពួកសត្វដទៃទេ។
[៧២០] ប្រឹថពី ជាវិបាកនៃកម្មឬ។ អើ។ ប្រឹថពីតាំងនៅមុន ហើយទើបសត្វទាំងឡាយ កើតឡើងជាខាងក្រោយឬ។ អើ។ វិបាកកើតឡើងមុន ទើបសត្វទាំងឡាយ ធ្វើកម្ម ដើម្បីបាននូវវិបាក ក្នុងកាលជាខាងក្រោយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧២១] ប្រឹថពី ជាវិបាកនៃកម្ម របស់សត្វទាំងអស់ឬ។ អើ។ សត្វទាំងអស់ បរិភោគប្រឹថពីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សត្វទាំងអស់ បរិភោគប្រឹថពីឬ។ អើ។ សត្វពួកខ្លះ បរិភោគប្រឹថពី ហើយរលត់ទៅ មានដែរឬ។ អើ។ សត្វពួកខ្លះ ញុំាងវិបាកនៃកម្មមិនឲ្យអស់ទៅ ហើយរលត់ទៅ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧២២] ប្រឹថពី ជាវិបាកនៃកម្ម របស់សត្វជាចក្រពត្តិឬ។ អើ។ ពួកសត្វដទៃ បរិភោគប្រឹថពីឬ។ អើ។ ពួកសត្វដទៃបរិភោគវិបាកនៃកម្ម របស់សត្វជាចក្រពត្តិឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វដទៃ បរិភោគវិបាកនៃកម្ម របស់សត្វជាចក្រពត្តិឬ។ អើ។ ពួកសត្វដទៃ បរិភោគផស្សៈ វេទនា សញ្ញា ចេតនា ចិត្ត សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា របស់សត្វជាចក្រពត្តិឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧២៣] បុគ្គលមិនគួរនិយាយថា ប្រឹថពី ជាវិបាកនៃកម្មទេឬ។ អើ។ ក្រែងកម្មដែលគួរដល់ការប្រព្រឹត្តិទៅ ដើម្បីភាវៈនៃខ្លួនជាឥស្សរៈ កម្មដែលគួរដល់ការប្រព្រឹត្តិទៅ ដើម្បីភាវៈនៃខ្លួនជាអធិបតី មានដែរឬ។ អើ។ បើកម្មដែលគួរដល់ការប្រព្រឹត្តិទៅ ដើម្បីភាវៈនៃខ្លួនជាឥស្សរៈ កម្មដែលគួរដល់ការប្រព្រឹត្តិទៅ ដើម្បីភាវៈនៃខ្លួនជាអធិបតី រមែងមាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ប្រឹថពី ជាវិបាកនៃកម្ម។
ចប់ បឋវីកម្មវិបាកោតិកថា។
((៧០) ៨. ជរាមរណំ វិបាកោតិកថា)
[៧២៤] ជរា និងមរណៈ ជាវិបាកឬ។ អើ។ ជរា និងមរណៈ គួរដល់ការរងសុខ គួរដល់ការរងទុក្ខ គួរដល់ការរងអារម្មណ៍មិនជាទុក្ខមិនជាសុខ ប្រកបដោយសុខវេទនា ប្រកបដោយទុក្ខវេទនា ប្រកបដោយអទុក្ខមសុខវេទនា ប្រកបដោយផស្សៈ ប្រកបដោយវេទនា ប្រកបដោយសញ្ញា ប្រកបដោយចេតនា ប្រកបដោយចិត្ត ជាធម្មជាតប្រកបដោយអារម្មណ៍ ការនឹកនា ការអើពើ ការពិចារណា ការធ្វើទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃជរា និងមរណៈនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងជរា និងមរណៈ មិនគួរដល់ការរងសុខ មិនគួរដល់ការរងទុក្ខ។ បេ។ ជាធម្មជាតមិនមានអារម្មណ៍ ការនឹកនា។ បេ។ ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃជរា និងមរណៈនោះ មិនមានទេឬ។ អើ។ បើជរា និងមរណៈ មិនគួរដល់ការរងសុខ មិនគួរដល់ការរងទុក្ខ។ បេ។ ជាធម្មជាតមិនមានអារម្មណ៍ ការនឹកនា។ បេ។ ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃជរា និងមរណៈនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ជរា និងមរណៈ ជាវិបាកទេ។
[៧២៥] ផស្សៈ ជាវិបាក ផស្សៈគួរដល់ការរងសុខ គួរដល់ការរងទុក្ខ។ បេ។ ជាសភាវៈប្រកបដោយអារម្មណ៍ ការនឹកនា។ បេ។ ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃផស្សៈនោះ មានដែរឬ។ អើ។ ជរា និងមរណៈ ជាវិបាក ជរា និងមរណៈគួរដល់ការរងសុខ គួរដល់ការរងទុក្ខ។ បេ។ ជាធម្មជាតិប្រកបដោយអារម្មណ៍ ការនឹកនា។ បេ។ ការតាំងទុក (នូវសេចក្តីប្រាថ្នា) ជរា និងមរណៈនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧២៦] ជរា និងមរណៈ ជាវិបាក ជរា និងមរណៈ មិនគួរដល់ការរងសុខ មិនគួរដល់ការរងទុក្ខ។ បេ។ ជាធម្មជាតមិនមានអារម្មណ៍ ការនឹកនា។ បេ។ ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃជរា និងមរណៈនោះ មិនមានទេឬ។ អើ។ ផស្សៈ ជាវិបាក ផស្សៈមិនគួរដល់ការរងសុខ មិនគួរដល់ការរងទុក្ខ។ បេ។ ជាសភាវៈមិនមានអារម្មណ៍ ការនឹក។ បេ។ ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃផស្សៈ នោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧២៧] ជរា និងមរណៈ នៃពួកកុសលធម៌ ជាវិបាកនៃអកុសលធម៌ឬ។ អើ។ ជរា និងមរណៈ នៃពួកកុសលធម៌ ជាវិបាកនៃពួកកុសលធម៌ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧២៨] ជរា និងមរណៈនៃពួកកុសលធម៌ មិនគួរនិយាយថា ជាវិបាក នៃពួកកុសលធម៌ទេឬ។ អើ។ ជរា និងមរណៈ នៃពួកអកុសលធម៌ មិនគួរនិយាយថា ជាវិបាក នៃពួកអកុសលធម៌ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧២៩] ជរា និងមរណៈ នៃពួកកុសលធម៌ ជាវិបាក នៃពួកអកុសលធម៌ឬ។ អើ។ ជរា និងមរណៈ នៃពួកអកុសលធម៌ ជាវិបាក នៃពួកកុសលធម៌ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៣០] ជរា និងមរណៈ នៃពួកអកុសលធម៌ មិនគួរនិយាយថា ជាវិបាក នៃពួកកុសលធម៌ទេឬ។ អើ។ ជរា និងមរណៈ នៃពួកកុសលធម៌ មិនគួរនិយាយថា ជាវិបាកនៃពួកអកុសលធម៌ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៣១] ជរា និងមរណៈ នៃពួកកុសលធម៌ និងពួកអកុសលធម៌ ជាវិបាក នៃពួកអកុសលធម៌ឬ។ អើ។ ជរា និងមរណៈ នៃពួកកុសលធម៌ និងពួកអកុសលធម៌ ជាវិបាក នៃពួកកុសលធម៌ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៣២] ជរា និងមរណៈ នៃពួកកុសលធម៌ និងពួកអកុសលធម៌ មិនគួរនិយាយថា ជាវិបាក នៃពួកកុសលធម៌ទេឬ។ អើ។ ជរា និងមរណៈនៃពួកកុសលធម៌ និងពួកអកុសលធម៌ មិនគួរនិយាយថា ជាវិបាកនៃពួកអកុសលធម៌ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៣៣] បុគ្គលមិនគួរនិយាយថា ជរា និងមរណៈ ជាវិបាកទេឬ។ អើ។ ក្រែងកម្មគួរដល់ការប្រព្រឹត្តិទៅ ដើម្បីពណ៌អាក្រក់ កម្មគួរដល់ការប្រព្រឹត្តិទៅ ដើម្បីអាយុខ្លី មានដែរឬ។ អើ។ បើកម្មគួរដល់ការប្រព្រឹត្តិទៅ ដើម្បីពណ៌អាក្រក់ កម្មគួរដល់ការប្រព្រឹត្តិទៅ ដើម្បីអាយុខ្លី មាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ជរា និងមរណៈ ជាវិបាក។
ចប់ ជរាមរណៈវិបាកោតិកថា។
((៧១) ៩. អរិយធម្មវិបាកកថា)
[៧៣៤] វិបាកនៃអរិយធម៌ (មគ្គ) មិនមានទេឬ។ អើ។ ក្រែង សាមញ្ញៈ (មគ្គ) ជាផលដ៏ប្រសើរ ព្រហ្មញ្ញៈ ជាផលដ៏ប្រសើរឬ។ អើ។ បើសាមញ្ញៈ ជាផលដ៏ប្រសើរ ព្រហ្មញ្ញៈ ជាផលដ៏ប្រសើរ (រមែងមាន) ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វិបាកនៃអរិយធម៌ មិនមានទេ។
[៧៣៥] វិបាកនៃអរិយធម៌ មិនមានទេឬ។ អើ។ ក្រែងសោតាបត្តិផលមានឬ។ អើ។ បើសោតាបត្តិផល មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វិបាកនៃអរិយធម៌ មិនមានទេ។ ក្រែងសកទាគាមិផល។ បេ។ អនាគាមិផល។ បេ។ អរហត្តផល មានឬ។ អើ។ បើអរហត្តផល មាន (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វិបាកនៃអរិយធម៌ មិនមានទេ។
[៧៣៦] សោតាបត្តិផល មិនមែនជាវិបាកទេឬ។ អើ។ ផលនៃទាន មិនមែនជាវិបាកទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សោតាបត្តិផល មិនមែនជាវិបាកទេឬ។ អើ។ ផលនៃសីល។ បេ។ ផលនៃភាវនា មិនមែនជាវិបាកទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សកទាគាមិផល។ បេ។ អនាគាមិផល។ បេ។ អរហត្តផល មិនមែនជាវិបាកទេឬ។ អើ។ ផលនៃទាន មិនមែនជាវិបាកទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អរហត្តផល មិនមែនជាវិបាកទេឬ។ អើ។ ផលនៃសីល។ បេ។ ផលនៃភាវនា មិនមែនជាវិបាកទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៣៧] ផលនៃទាន ជាវិបាកឬ។ អើ។ សោតាបត្តិផល ជាវិបាកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ផលនៃទាន ជាវិបាកឬ។ អើ។ សកទាគាមិផល។ បេ។ អនាគាមិផល។ បេ។ អរហត្តផល ជាវិបាកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ផលនៃសីល។ បេ។ ផលនៃភាវនា ជាវិបាកឬ។ អើ។ សោតាបត្តិផល ជាវិបាកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ផលនៃភាវនា ជាវិបាកឬ។ អើ។ សកទាគាមិផល។ បេ។ អនាគាមិផល។ បេ។ អរហត្តផល ជាវិបាកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៣៨] កាមាវចរកុសល ប្រកបដោយវិបាកឬ។ អើ។ លោកុត្តរកុសល ប្រកបដោយវិបាកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូបាវចរកុសល។ បេ។ អរូបាវចរកុសល ប្រកបដោយវិបាកឬ។ អើ។ លោកុត្តរកុសល ប្រកបដោយវិបាកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៣៩] លោកុត្តរកុសល មិនមានវិបាកទេឬ។ អើ។ កាមាវចរកុសល មិនមានវិបាកទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ លោកុត្តរកុសល មិនមានវិបាកទេឬ។ អើ។ រូបាវចរៈ។ បេ។ អរូបាវចរកុសល មិនមានវិបាកទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៤០] កាមាវចរកុសល ប្រកបដោយវិបាក ដល់នូវការសន្សំកពូនឡើងដែរឬ។ អើ។ លោកុត្តរកុសល ប្រកបដោយវិបាក ដល់នូវការសន្សំកពូនឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូបាវចរៈ។ បេ។ អរូបាវចរកុសល ប្រកបដោយវិបាក ដល់នូវការសន្សំកពូនឡើងដែរឬ។ អើ។ លោកុត្តរកុសល ប្រកបដោយវិបាក ដល់នូវការសន្សំកពូនឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៤១] លោកុត្តរកុសល ប្រកបដោយវិបាក មិនដល់នូវការសន្សំកពូនឡើងទេឬ។ អើ។ កាមាវចរកុសល ប្រកបដោយវិបាក មិនដល់នូវការសន្សំកពូនឡើងទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ លោកុត្តរកុសល ប្រកបដោយវិបាក មិនដល់នូវការសន្សំកពូនឡើងទេឬ។ អើ។ រូបាវចរៈ។ បេ។ អរូបាវចរកុសល ប្រកបដោយវិបាក មិនដល់នូវការសន្សំកពូនឡើងទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ អរិយធម្មវិបាកកថា។
((៧២) ១០. វិបាកោ វិបាកធម្មធម្មោតិកថា)
[៧៤២] វិបាក ជាធម៌ដែលមានវិបាកជាប្រក្រតីឬ។ អើ។ វិបាកនៃធម៌ដែលមានវិបាកជាប្រក្រតីនោះ ជាធម៌មានវិបាកជាប្រក្រតីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិបាកនៃធម៌ដែលមានវិបាកជាប្រក្រតីនោះ ជាធម៌មានវិបាកជាប្រក្រតីឬ។ អើ។ ការធ្វើនូវទីបំផុតនៃទុក្ខនោះៗ មិនមាន ការផ្តាច់បង់នូវវដ្តៈ មិនមាន ការរំលត់នូវអនុបាទា មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៤៣] វិបាក ជាធម៌ដែលមានវិបាកជាប្រក្រតីឬ។ អើ។ ធម៌គឺវិបាកក្តី ធម៌មានវិបាកជាប្រក្រតីក្តី ធម៌មានវិបាកជាប្រក្រតីក្តី វិបាកក្តី នុ៎ះជាធម៌តាំងនៅជាមួយគ្នា ស្មើគ្នា មានចំណែកស្មើ កើតជាមួយនឹងធម៌នោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៤៤] វិបាក ជាធម៌មានវិបាកជាប្រក្រតីឬ។ អើ។ វិបាកក្តី ធម៌មានវិបាកជាប្រក្រតីក្តី ធម៌មានវិបាកជាប្រក្រតីក្តី វិបាកក្តី ជាធម៌ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំព្រម ប្រកបព្រម កើតជាមួយគ្នា រលត់ជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៤៥] វិបាក ជាធម៌មានវិបាកជាប្រក្រតីឬ។ អើ។ អកុសលនោះឯង ជាវិបាកនៃអកុសលនោះ កុសលនោះឯង ជាវិបាកនៃកុសលនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៤៦] វិបាក ជាធម៌ដែលមានវិបាកជាប្រក្រតីឬ។ អើ។ បុគ្គលសម្លាប់សត្វដោយចិត្តណា រមែងឆេះនៅក្នុងនរកដោយចិត្តនោះឯង ឲ្យទានដោយចិត្តណា រមែងរីករាយក្នុងឋានសួគ៌ ដោយចិត្តនោះឯងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៤៧] បុគ្គលមិនគួរនិយាយថា វិបាក ជាធម៌ដែលមានវិបាកជាប្រក្រតីទេឬ។ អើ។ ក្រែងវិបាកទាំងឡាយ ជាខន្ធ ៤ ដែលមិនមានរូប ជាបច្ច័យដល់គ្នា និងគ្នាឬ។ អើ។ បើវិបាកទាំងឡាយ ជាខន្ធ ៤ ដែលមិនមានរូប ជាបច្ច័យដល់គ្នា និងគ្នា ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា វិបាកជាធម៌មានវិបាកជាប្រក្រតី។
ចប់ វិបាកវិបាកធម្មធម្មោតិកថា។
ចប់ សត្តមវគ្គ។
ឧទ្ទាននៃសត្តមវគ្គនោះ គឺ
និយាយអំពីការសង្គ្រោះ ១ ការប្រកបព្រម ១ ធម៌ប្រព្រឹត្តទៅក្នុងចិត្ត ១ ទានប្រព្រឹត្តទៅក្នុងចិត្ត ១ បុណ្យសម្រេចដោយការបរិភោគ តែងចម្រើន ១ ពួកប្រេត ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងបិត្តិវិស័យនោះ ដោយទានដែលញាតិឲ្យហើយ អំពីលោកនេះ ១ ប្រឹថពី ជាវិបាកនៃកម្ម ១ ជរា និងមរណៈ ជាវិបាក ១ វិបាកនៃអរិយធម៌ មិនមាន ១ វិបាកជាធម៌មានវិបាកជាប្រក្រតី ១។
((៧៣) ១. ឆគតិកថា)
[៧៤៨] គតិ មាន ៦ ឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា គតិ មាន ៥ គឺ នរក ១ កំណើតសត្វតិរច្ឆាន ១ បិត្តិវិស័យ ១ មនុស្ស ១ ទេវតា ១ ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគទ្រង់ត្រាស់ថា គតិ មាន ៥ គឺ នរក ១ កំណើតសត្វតិរច្ឆាន ១ បិត្តិវិស័យ ១ មនុស្ស ១ ទេវតា ១ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា គតិ មាន ៦ ទេ។
[៧៤៩] គតិ មាន ៦ ឬ។ អើ។ ក្រែងពួកកាលកញ្ជិកាសុរមានវណ្ណៈស្មើគ្នា មានភោគៈ គឺមេថុនស្មើគ្នា មានអាហារស្មើគ្នា មានអាយុស្មើគ្នានឹងពួកប្រេត ទៅកាន់អាវាហៈ និងវិវាហៈជាមួយនឹងពួកប្រេតដែរឬ។ អើ។ ប្រសិនបើ ពួកកាលកញ្ជិកាសុរ មានវណ្ណៈស្មើគ្នា មានភោគៈ គឺមេថុនស្មើគ្នា មានអាហារស្មើគ្នា មានអាយុស្មើគ្នានឹងពួកប្រេត ទៅកាន់អាវាហៈ និងវិវាហៈជាមួយនឹងពួកប្រេត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា គតិ មាន ៦ ទេ។
[៧៥០] គតិ មាន ៦ ឬ។ អើ។ ក្រែងពួកបរិស័ទរបស់ព្រះបាទវេបចិត្តិ មានវណ្ណៈស្មើគ្នា មានភោគៈ គឺបញ្ចកាមគុណស្មើគ្នា មានអាហារស្មើគ្នា មានអាយុស្មើគ្នានឹងពួកទេវតា ទៅកាន់អាវាហៈ និងវិវាហៈជាមួយនឹងពួកទេវតាដែរឬ។ អើ។ ប្រសិនបើពួកបរិស័ទរបស់ព្រះបាទវេបចិត្តិ មានវណ្ណៈស្មើគ្នា មានភោគៈគឺបញ្ចកាមគុណស្មើគ្នា មានអាហារស្មើគ្នា មានអាយុស្មើគ្នានឹងពួកទេវតា ទៅកាន់អាវាហៈ និងវិវាហៈជាមួយនឹងពួកទេវតា ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា គតិ មាន ៦ ទេ។
[៧៥១] គតិ មាន ៦ ឬ។ អើ។ ក្រែងពួកបរិស័ទរបស់ព្រះបាទវេបចិត្តិ ជាទេវតាដើមឬ។ អើ។ ប្រសិនបើពួកបរិស័ទរបស់ព្រះបាទវេបចិត្តិ ជាទេវតាដើម ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា គតិ មាន ៦ ទេ។
[៧៥២] បុគ្គលមិនគួរនិយាយថា គតិ មាន ៦ ទេឬ។ អើ។ ក្រែងអសុរកាយ មានដែរឬ។ អើ។ ប្រសិនបើអសុរកាយមាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា គតិ មាន ៦ យ៉ាង។
ចប់ ឆគតិកថា។
((៧៤) ២. អន្តរាភវកថា)
[៧៥៣] អន្តរាភព (ភពដែលមានក្នុងចន្លោះ ឬក្នុងរវាង) មានឬ។ អើ។ គឺកាមភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អន្តរាភព មានឬ។ អើ។ គឺរូបភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អន្តរាភព មានឬ។ អើ។ គឺអរូបភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៥៤] អន្តរាភព មានឬ។ អើ។ អន្តរាភព មានក្នុងចន្លោះនៃកាមភព និងរូបភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អន្តរាភព មានឬ។ អើ។ អន្តរាភព មានក្នុងចន្លោះនៃរូបភព និងអរូបភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៥៥] អន្តរាភព មិនមានក្នុងចន្លោះនៃកាមភព និងរូបភពទេឬ។ អើ។ ប្រសិនបើអន្តរាភព មិនមានក្នុងចន្លោះនៃកាមភព និងរូបភពទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អន្តរាភព មានទេ។ អន្តរាភព មិនមានក្នុងចន្លោះនៃរូបភព និងអរូបភពទេឬ។ អើ។ ប្រសិនបើអន្តរាភព មិនមានក្នុងចន្លោះនៃរូបភព និងអរូបភពទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អន្តរាភព មានទេ។
[៧៥៦] អន្តរាភព មានឬ។ អើ។ គឺកំណើតជាគម្រប់ ៥ នោះ គតិជាគម្រប់ ៦ នោះ វិញ្ញាណដ្ឋិតិជាគម្រប់ ៨ នោះ សត្តាវាសៈជាគម្រប់ ១០ នោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អន្តរាភព មានឬ។ អើ។ អន្តរាភព គឺភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កម្ម នាំចូលទៅកើតក្នុងអន្តរាភព មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វចូលទៅកើតក្នុងអន្តរាភព មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វតែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងអន្តរាភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងអន្តរាភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អន្តរាភព គឺបញ្ចវោការភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៥៧] កាមភព រមែងមាន ចុះកាមភព ភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដិ្ឋតិ និងការបានចំពោះនូវអត្តភាព (មាន) ដែរឬ។ អើ។ អន្តរាភព រមែងមាន ចុះអន្តរាភព ភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាព (មាន) ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កម្ម នាំចូលទៅកើតក្នុងកាមភព មានដែរឬ។ អើ។ កម្ម នាំចូលទៅកើតក្នុងអន្តរាភព មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វចូលទៅកើតក្នុងកាមភព មានដែរឬ។ អើ។ ពួកសត្វចូលទៅកើតក្នុងអន្តរាភព មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វតែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងកាមភពដែរឬ។ អើ។ ពួកសត្វតែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងអន្តរាភពដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងកាមភពដែរឬ។ អើ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងអន្តរាភពដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាមភព គឺបញ្ចវោការភពឬ។ អើ។ អន្តរាភព គឺបញ្ចវោការភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៥៨] រូបភព រមែងមាន ចុះរូបភព ភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាព (មាន) ដែរឬ។ អើ។ អន្តរាភព រមែងមាន ចុះអន្តរាភព ភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដិ្ឋតិ និងការបានចំពោះនូវអត្តភាព (មាន) ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កម្ម នាំចូលទៅកើតក្នុងរូបភព មានដែរឬ។ អើ។ កម្ម នាំចូលទៅកើតក្នុងអន្តរាភព មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វចូលទៅកើតក្នុងរូបភព មានដែរឬ។ អើ។ ពួកសត្វចូលទៅកើតក្នុងអន្តរាភព មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វតែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងរូបភពដែរឬ។ អើ។ ពួកសត្វតែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងអន្តរាភពដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងរូបភពដែរឬ។ អើ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងអន្តរាភពដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូបភព គឺបញ្ចវោការភពឬ។ អើ។ អន្តរាភព គឺបញ្ចវោការភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៥៩] អរូបភព រមែងមាន ចុះអរូបភព ភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាព (មាន) ដែរឬ។ អើ។ អន្តរាភព រមែងមាន ចុះអន្តរាភព ភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាព (មាន) ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កម្ម នាំចូលទៅកើតក្នុងអរូបភព មានដែរឬ។ អើ។ កម្ម នាំចូលទៅកើតក្នុងអន្តរាភព មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វចូលទៅកើតក្នុងអរូបភព មានដែរឬ។ អើ។ ពួកសត្វចូលទៅកើតក្នុងអន្តរាភព មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វតែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងអរូបភពដែរឬ។ អើ។ ពួកសត្វតែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងអន្តរាភពដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងអរូបភពដែរឬ។ អើ។ វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងអន្តរាភពដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អរូបភព គឺចតុវោការភពឬ។ អើ។ អន្តរាភព គឺចតុវោការភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៦០] អន្តរាភព មានដែរឬ។ អើ។ អន្តរាភព របស់ពួកសត្វទាំងអស់ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អន្តរាភព របស់ពួកសត្វទាំងអស់ មិនមានទេឬ។ អើ។ ប្រសិនបើ អន្តរាភព របស់ពួកសត្វទាំងអស់ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អន្តរាភព មានទេ។
[៧៦១] អន្តរាភព មានដែរឬ។ អើ។ អន្តរាភព របស់បុគ្គលអ្នកធ្វើអនន្តរិយកម្ម មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អន្តរាភព របស់បុគ្គលអ្នកធ្វើអនន្តរិយកម្ម មិនមានទេឬ។ អើ។ ប្រសិនបើ អន្តរាភព របស់បុគ្គលអ្នកធ្វើអនន្តរិយកម្ម មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អន្តរាភព មានទេ។
[៧៦២] អន្តរាភព របស់បុគ្គលអ្នកធ្វើអនន្តរិយកម្ម មិនមានទេឬ។ អើ។ អន្តរាភព របស់បុគ្គលអ្នកធ្វើអនន្តរិយកម្ម មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អន្តរាភព របស់បុគ្គលអ្នកធ្វើអនន្តរិយកម្ម មិនមានទេឬ។ អើ។ អន្តរាភព របស់បុគ្គលអ្នកធ្វើអនន្តរិយកម្ម មិនមែនជាមិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អន្តរាភព របស់បុគ្គលអ្នកចូលទៅកើតក្នុងនរក (មាន)។ បេ។ របស់បុគ្គលអ្នកចូលទៅកើតក្នុងអសញ្ញសត្វ (មាន)។ បេ។ របស់បុគ្គលអ្នកចូលទៅកើតក្នុងអរូបភព មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អន្តរាភព របស់បុគ្គលអ្នកចូលទៅកើតក្នុងអរូបភព មិនមានទេឬ។ អើ។ ប្រសិនបើ អន្តរាភព របស់បុគ្គលអ្នកចូលទៅកើតក្នុងអរូបភព មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អន្តរាភព មានទេ។
[៧៦៣] អន្តរាភព របស់បុគ្គលអ្នកចូលទៅកើតក្នុងអរូបភព មិនមានទេឬ។ អើ។ អន្តរាភព របស់បុគ្គលអ្នកចូលទៅកើតក្នុងអរូបភព មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អន្តរាភពរបស់បុគ្គលអ្នកចូលទៅកើតក្នុងអរូបភព មិនមានទេឬ។ អើ។ អន្តរាភព របស់បុគ្គលអ្នកចូលទៅកើតក្នុងអរូបភព មិនមែនជាមិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៦៤] បុគ្គលមិនគួរនិយាយថា អន្តរាភព មានទេឬ។ អើ។ ក្រែងបុគ្គលជាអន្តរាបរិនិព្វាយី មានដែរឬ។ អើ។ ប្រសិនបើ បុគ្គលជាអន្តរាបរិនិព្វាយី មានមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អន្តរាភព មានទេ។ អន្តរាភព មាន ព្រោះធ្វើនូវសេចក្តីចូលចិត្តថា បុគ្គលជាអន្តរាបរិនិព្វាយី មានឬ។ អើ។ ឧបហច្ចភព មាន ព្រោះធ្វើនូវសេចក្តីចូលចិត្តថា បុគ្គលជាឧបហច្ចបរិនិព្វាយី មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អន្តរាភព មាន ព្រោះធ្វើនូវសេចក្តីចូលចិត្តថា បុគ្គលជាអន្តរាបរិនិព្វាយី មានឬ។ អើ។ បុគ្គលជាអសង្ខារបរិនិព្វាយី។ បេ។ សសង្ខារភព មាន ព្រោះធ្វើនូវសេចក្តីចូលចិត្តថា បុគ្គលជាសសង្ខារបរិនិព្វាយី មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ អន្តរាភវកថា។
((៧៥) ៣. កាមគុណកថា)
[៧៦៥] កាមគុណ ៥ ជាកាមធាតុឬ។ អើ។ ក្រែងឆន្ទៈ ប្រកបដោយកាមគុណនោះ មានដែរឬ។ អើ។ ប្រសិនបើ ឆន្ទៈ ប្រកបដោយកាមគុណនោះ មានមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កាមគុណ ៥ ជាកាមធាតុទេ ក្រែងរាគៈ ប្រកបដោយកាមគុណនោះ ឆន្ទរាគៈ ប្រកបដោយកាមគុណនោះ សង្កប្បៈ ប្រកបដោយកាមគុណនោះ រាគៈ ប្រកបដោយកាមគុណនោះ សង្កប្បរាគៈ ប្រកបដោយកាមគុណនោះ បីតិ ប្រកបដោយកាមគុណនោះ សោមនស្ស ប្រកបដោយកាមគុណនោះ បីតិសោមនស្ស ប្រកបដោយកាមគុណនោះ មានដែរឬ។ អើ។ ប្រសិនបើ បីតិសោមនស្ស ប្រកបដោយកាមគុណនោះ មានមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កាមគុណ ៥ ជាកាមធាតុទេ។
[៧៦៦] កាមគុណ ៥ ជាកាមធាតុឬ។ អើ។ ចក្ខុរបស់ពួកមនុស្ស មិនមែនជាកាមធាតុទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ត្រចៀករបស់ពួកមនុស្ស។ បេ។ ច្រមុះរបស់ពួកមនុស្ស។ បេ។ អណ្តាតរបស់ពួកមនុស្ស។ បេ។ កាយរបស់ពួកមនុស្ស។ បេ។ ចិត្តរបស់ពួកមនុស្ស មិនមែនជាកាមធាតុទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចិត្តរបស់ពួកមនុស្ស មិនមែនជាកាមធាតុទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា កាមគុណ ៥ មានចិត្តជាគម្រប់ ៦ តថាគតសំដែងទុកក្នុងលោក បុគ្គលកំចាត់បង់ឆន្ទៈ ក្នុងកាមគុណនុ៎ះ រមែងរួចចាកទុក្ខ ដោយហេតុយ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ចិត្តរបស់ពួកមនុស្ស មិនមែនជាកាមធាតុទេ។
[៧៦៧] កាមគុណ ៥ ជាកាមធាតុឬ។ អើ កាមគុណ គឺភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កម្មនាំចូលទៅកើតក្នុងកាមគុណ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វចូលទៅកើតក្នុងកាមគុណ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វតែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងកាមគុណដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងកាមគុណដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាមគុណ គឺបញ្ចវោការភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះសម្មាសម្ពុទ្ធទាំងឡាយ ទ្រង់កើតឡើង ព្រះបច្ចេកសម្ពុទ្ធទាំងឡាយកើតឡើង គូនៃសាវ័ក កើតឡើងក្នុងកាមគុណដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាមធាតុ គឺភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាពឬ។ អើ។ កាមគុណ គឺភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កម្មនាំចូលទៅកើតក្នុងកាមធាតុ មានដែរឬ។ អើ។ កម្មនាំចូលទៅកើតក្នុងកាមគុណ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វចូលទៅកើតក្នុងកាមធាតុ មានដែរឬ។ អើ។ ពួកសត្វចូលទៅកើតក្នុងកាមគុណ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វតែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងកាមធាតុដែរឬ។ អើ។ ពួកសត្វតែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងកាមគុណដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងកាមធាតុឬ។ អើ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងកាមគុណដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាមធាតុ ជាបញ្ចវោការភពឬ។ អើ។ កាមគុណ គឺបញ្ចវោការភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះសម្មាសម្ពុទ្ធទាំងឡាយ ទ្រង់កើតឡើង ព្រះបច្ចេកសម្ពុទ្ធទាំងឡាយ កើតឡើង គូនៃសាវ័កកើតឡើង ក្នុងកាមធាតុដែរឬ។ អើ។ ព្រះសម្មាសម្ពុទ្ធទាំងឡាយ ទ្រង់កើតឡើង ព្រះបច្ចេកសម្ពុទ្ធទាំងឡាយ កើតឡើង គូនៃសាវ័ក កើតឡើង ក្នុងកាមគុណដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៦៨] បុគ្គលមិនគួរពោលថា កាមគុណ ៥ ជាកាមធាតុទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥ យ៉ាង។ កាមគុណ ៥ យ៉ាង តើដូចម្តេច។ គឺរូបទាំងឡាយ ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម គួររីករាយ ១ សំឡេងទាំងឡាយ ដែលគប្បីដឹងដោយត្រចៀក។ បេ។ ក្លិនទាំងឡាយ ដែលគប្បីដឹងដោយច្រមុះ។ បេ។ រសទាំងឡាយដែលគប្បីដឹងដោយអណ្តាត។ បេ។ ផោដ្ឋព្វៈទាំងឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម គួររីករាយ ១ ម្នាលភិក្ខុទាំងឡាយ កាមគុណ មាន ៥ យ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ កាមគុណ ៥ យ៉ាង ជាកាមធាតុ (ដោយពិត)។
ចប់ កាមគុណកថា។
((៧៦) ៤. កាមកថា)
[៧៦៩] អាយតនៈ ៥ ជាកាមឬ។ អើ។ ក្រែងឆន្ទៈ ដែលប្រកបដោយអាយតនៈនោះ មានដែរឬ។ អើ។ ប្រសិនបើ ឆន្ទៈ ដែលប្រកបដោយអាយតនៈនោះ មានមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អាយតនៈ ៥ ជាកាមទេ។ ក្រែងរាគៈ ដែលប្រកបដោយអាយតនៈនោះ ឆន្ទរាគៈ ដែលប្រកបដោយអាយតនៈនោះ សង្កប្បៈ ដែលប្រកបដោយអាយតនៈនោះ រាគៈ ដែលប្រកបដោយអាយតនៈនោះ សង្កប្បរាគៈ ដែលប្រកបដោយអាយតនៈនោះ បីតិ ដែលប្រកបដោយអាតយនៈនោះ សោមនស្ស ដែលប្រកបដោយអាយតនៈនោះបីតិសោមនស្ស ដែលប្រកបដោយអាយតនៈនោះ មានដែរឬ។ អើ។ ប្រសិនបើ បីតិសោមនស្ស ដែលប្រកបដោយអាយតនៈនោះ មានមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អាយតនៈ ៥ ជាកាមទេ។
[៧៧០] បុគ្គលមិនគួរនិយាយថា អាយតនៈ ៥ ជាកាមទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥។ កាមគុណ ៥ តើដូចម្តេច។ គឺរូបទាំងឡាយ ដែលគប្បីដឹងដោយភ្នែក។ បេ។ ផោដ្ឋព្វៈទាំងឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីរីករាយ ម្នាលភិក្ខុទាំងឡាយ កាមគុណមាន ៥ យ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អាយតនៈ ៥ ជាកាម។
[៧៧១] អាយតនៈ ៥ ជាកាមឬ។ អើ។ ក្រែងព្រះមានព្រះភាព ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥។ កាមគុណ ៥ តើដូចម្តេច។ គឺរូបទាំងឡាយ ដែលគប្បីដឹងដោយភ្នែក។ បេ។ ផោដ្ឋព្វៈទាំងឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីរីករាយ ម្នាលភិក្ខុទាំងឡាយ កាមគុណ មាន ៥ យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ មួយទៀត កាមទាំងនុ៎ះ មិនឈ្មោះថាជាកាមគុណប៉ុណ្ណោះទេ កាមទាំងនុ៎ះ លោកហៅក្នុងវិន័យ របស់ព្រះអរិយថា សង្កប្បរាគៈ ជាកាមរបស់បុរស ចិត្តទាំងឡាយណា ក្នុងលោក ចិត្តទាំងនោះ មិនមែនជាកាមទេ សង្កប្បរាគៈ ជាកាមរបស់បុរស ចិត្តទាំងឡាយ តែងឋិតនៅក្នុងលោកដោយប្រការដូច្នោះឯង កាលបើយ៉ាងនេះ អ្នកប្រាជ្ញទាំងឡាយ តែងកំចាត់បង់នូវឆន្ទៈក្នុងកាមនុ៎ះ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា អាយតនៈ ៥ ជាកាមទេ។
ចប់ កាមកថា។
((៧៧) ៥. រូបធាតុកថា)
[៧៧២] ពួកធម៌ មានរូប ជារូបធាតុឬ។ អើ។ រូបគឺភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កម្មនាំចូលទៅកើតក្នុងរូប មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វចូលទៅកើតក្នុងរូប មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វតែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងរូបដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងរូបដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប ជាបញ្ចវោការភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៧៣] រូបធាតុ គឺភព គតិ។ បេ។ និងការបានចំពោះនូវអត្តភាពឬ។ អើ។ រូប គឺភព គតិ។ បេ។ និងការបានចំពោះនូវអត្តភាពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កម្ម នាំចូលទៅកើតក្នុងរូបធាតុ មានដែរឬ។ អើ។ កម្ម នាំចូលទៅកើតក្នុងរូប មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វ ចូលទៅកើតក្នុងរូបធាតុ មានដែរឬ។ អើ។ ពួកសត្វ ចូលទៅកើតក្នុងរូប មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វតែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងរូបធាតុឬ។ អើ។ ពួកសត្វតែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងរូបដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងរូបធាតុដែរឬ។ អើ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងរូបដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូបធាតុ ជាបញ្ចវោការភពឬ។ អើ។ រូប ជាបញ្ចវោការភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកធម៌ មានរូបជារូបធាតុ ចុះរូប មានក្នុងកាមធាតុដែរឬ។ អើ។ កាមធាតុនោះឯង គឺរូបធាតុនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាមធាតុនោះឯង គឺរូបធាតុនោះឬ។ អើ។ បុគ្គលប្រកបដោយកាមភព ឈ្មោះថាប្រកបដោយភព ២ គឺ កាមភព និងរូបភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ រូបធាតុកថា។
((៧៨) ៦. អរូបធាតុកថា)
[៧៧៤] ពួកធម៌មិនមានរូប ជាអរូបធាតុឬ។ អើ។ វេទនា គឺភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដិ្ឋតិ និងការបានចំពោះនូវអត្តភាពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កម្ម នាំចូលទៅកើតក្នុងវេទនា មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វ ចូលទៅកើតក្នុងវេទនា មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វ តែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងវេទនាដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណក្នុងវេទនា មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនា ជាចតុវោការភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៧៥] អរូបធាតុ គឺភព គតិ។ បេ។ និងការបានចំពោះនូវអត្តភាពឬ។ អើ។ វេទនា គឺភព គតិ។ បេ។ និងការបានចំពោះនូវអត្តភាពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កម្ម នាំចូលទៅកើតក្នុងអរូបធាតុ មានដែរឬ។ អើ។ កម្ម នាំចូលទៅកើតក្នុងវេទនា មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វ ចូលទៅកើតក្នុងអរូបធាតុ មានដែរឬ។ អើ។ ពួកសត្វ ចូលទៅកើតក្នុងវេទនា មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វ តែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងអរូបធាតុដែរឬ។ អើ។ ពួកសត្វ តែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងវេទនាដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងអរូបធាតុដែរឬ។ អើ។ វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងវេទនាដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អរូបធាតុ ជាចតុវោការភពឬ។ អើ។ វេទនា ជាចតុវោការភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកធម៌មិនមានរូប ជាអរូបធាតុ ចុះវេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងកាមធាតុដែរឬ។ អើ។ កាមធាតុនោះឯង គឺអរូបធាតុនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាមធាតុនោះឯង គឺអរូបធាតុនោះឬ។ អើ។ បុគ្គលប្រកបដោយកាមភព ឈ្មោះថាប្រកបដោយភព ២ គឺ កាមភព និងអរូបភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកធម៌មានរូប ជារូបធាតុ ពួកធម៌មិនមានរូប ជាអរូបធាតុ ចុះរូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងកាមធាតុដែរឬ។ អើ។ កាមធាតុនោះឯង គឺរូបធាតុនោះ គឺអរូបធាតុនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាមធាតុនោះឯង គឺរូបធាតុនោះ គឺអរូបធាតុនោះឬ។ អើ។ បុគ្គលប្រកបដោយកាមភព ឈ្មោះថាប្រកបដោយភព ៣ គឺកាមភព ១ រូបភព ១ អរូបភព ១ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ អរូបធាតុកថា។
((៧៩) ៧. រូបធាតុយាអាយតនកថា)
[៧៧៦] អត្តភាព ប្រកបដោយអាយតនៈ ៦ ក្នុងរូបធាតុ មានដែរឬ។ អើ។ ឃានាយតនៈ ក្នុងរូបធាតុនោះ មានដែរឬ។ អើ។ គន្ធាយតនៈ ក្នុងរូបធាតុនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ជិវ្ហាយតនៈ ក្នុងរូបធាតុនោះ មានដែរឬ។ អើ។ រសាយតនៈ ក្នុងរូបធាតុនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ កាយាយតនៈ ក្នុងរូបធាតុនោះ មានដែរឬ។ អើ។ ផោដ្ឋព្វាយតនៈ ក្នុងរូបធាតុនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៧៧] គន្ធាយតនៈ ក្នុងរូបធាតុនោះ មិនមានទេឬ។ អើ។ ឃានាយតនៈ ក្នុងរូបធាតុនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រសាយតនៈ ក្នុងរូបធាតុនោះ មិនមានទេឬ។ អើ។ ជិវ្ហាយតនៈ ក្នុងរូបធាតុនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ផោដ្ឋព្វាយតនៈ ក្នុងរូបធាតុនោះ មិនមានទេឬ។ អើ។ កាយាយតនៈ ក្នុងរូបធាតុនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៧៨] ចក្ខាយតនៈ ក្នុងរូបធាតុនោះ មាន ចុះរូបាយតនៈ មានដែរឬ។ អើ។ ឃានាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគន្ធាយតនៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចក្ខាយតនៈ ក្នុងរូបធាតុនោះ មាន ចុះរូបាយតនៈ មានដែរឬ។ អើ។ ជិវ្ហាយតនៈ ក្នុងរូបធាតុនោះ មាន ចុះរសាយតនៈ មានដែរឬ។ បេ។ កាយាយតនៈ ក្នុងរូបធាតុនោះ មាន ចុះផោដ្ឋព្វាយតនៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៧៩] សោតាយតនៈ ក្នុងរូបធាតុនោះ មាន ចុះសទ្ទាយតនៈ មានដែរឬ។ បេ។ មនាយតនៈ ក្នុងរូបធាតុនោះ មាន ចុះធម្មាយតនៈ មានដែរឬ។ អើ។ ឃានាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគន្ធាយតនៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ មនាយតនៈ ក្នុងរូបធាតុនោះ មាន ចុះធម្មាយតនៈ មានដែរឬ។ អើ។ ជិវ្ហាយតនៈ ក្នុងរូបធាតុនោះ មាន ចុះរសាយតនៈ មានដែរឬ។ បេ។ កាយាយតនៈ ក្នុងរូបធាតុនោះ មាន ចុះផោដ្ឋព្វាយតនៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៨០] ឃានាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគន្ធាយតនៈ មិនមានទេឬ។ អើ។ ចក្ខាយតនៈ ក្នុងរូបធាតុនោះ មាន ចុះរូបាយតនៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ឃានាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគន្ធាយតនៈ មិនមានទេឬ។ អើ។ សោតាយតនៈ ក្នុងរូបធាតុនោះ មាន ចុះសទ្ទាយតនៈ មិនមានទេឬ។ បេ។ មនាយតនៈ ក្នុងរូបធាតុនោះ មាន ចុះធម្មាយតនៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៨១] ជិវ្ហាយតនៈ ក្នុងរូបធាតុនោះ មាន ចុះរសាយតនៈ មិនមានទេឬ។ បេ។ កាយាយតនៈ ក្នុងរូបធាតុនោះ មាន ចុះផោដ្ឋព្វាយតនៈ មិនមានទេឬ។ អើ។ ចក្ខាយតនៈ ក្នុងរូបធាតុនោះ មាន ចុះរូបាយតនៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាយាយតនៈ ក្នុងរូបធាតុនោះ មាន ចុះផោដ្ឋព្វាយតនៈ មិនមានទេឬ។ អើ។ សោតាយតនៈ ក្នុងរូបធាតុនោះ មាន ចុះសទ្ទាយតនៈ មិនមានទេឬ។ បេ។ មនាយតនៈ ក្នុងរូបធាតុនោះ មាន ចុះធម្មាយតនៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៨២] ចក្ខាយតនៈ និងរូបាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគេឃើញរូបនោះ ដោយភ្នែកនោះដែរឬ។ អើ។ ឃានាយតនៈ និងគន្ធាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគេធុំក្លិននោះ ដោយច្រមុះនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចក្ខាយតនៈ និងរូបាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគេឃើញរូបនោះ ដោយភ្នែកនោះដែរឬ។ អើ។ ជិវ្ហាយតនៈ និងរសាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគេលិទ្ធភ្លក្សរសនោះ ដោយអណ្តាតនោះដែរឬ។ បេ។ កាយាយតនៈ និងផោដ្ឋព្វាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគេពាល់ត្រូវផោដ្ឋព្វៈនោះ ដោយកាយនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៨៣] សោតាយតនៈ និងសទ្ទាយតនៈ ក្នុងរូបធាតុនោះ មាន។ បេ។ មនាយតនៈ និងធម្មាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគេដឹងច្បាស់នូវធម៌នោះ ដោយចិត្តនោះដែរឬ។ អើ។ ឃានាយតនៈ និងគន្ធាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគេធុំក្លិននោះ ដោយច្រមុះនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ មនាយតនៈ និងធម្មាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគេដឹងច្បាស់នូវធម៌នោះ ដោយចិត្តនោះដែរឬ។ អើ។ ជិវ្ហាយតនៈ និងរសាយតនៈ ក្នុងរូបធាតុនោះ មាន។ បេ។ កាយាយតនៈ និងផោដ្ឋព្វាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគេពាល់ត្រូវនូវផោដ្ឋព្វៈនោះ ដោយកាយនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៨៤] ឃានាយតនៈ និងគន្ធាយតនៈ ក្នុងរូបធាតុនោះ មានមែន តែគេមិនធុំក្លិននោះ ដោយច្រមុះនោះទេឬ។ អើ។ ចក្ខាយតនៈ និងរូបាយតនៈ ក្នុងរូបធាតុនោះ មានមែន តែគេមិនឃើញនូវរូបនោះ ដោយភ្នែកនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ឃានាយតនៈ និងគន្ធាយតនៈ ក្នុងរូបធាតុនោះ មានមែន តែគេមិនធុំក្លិននោះ ដោយច្រមុះនោះទេឬ។ អើ។ សោតាយតនៈ និងសទ្ទាយតនៈ ក្នុងរូបធាតុនោះ មានមែន។ បេ។ មនាយតនៈ និងធម្មាយតនៈ ក្នុងរូបធាតុនោះ មានមែន តែគេមិនដឹងច្បាស់នូវធម៌នោះ ដោយចិត្តនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៨៥] ជិវ្ហាយតនៈ និងរសាយតនៈ ក្នុងរូបធាតុនោះ មានមែន។ បេ។ កាយាយតនៈ និងផោដ្ឋព្វាយតនៈ ក្នុងរូបធាតុនោះ មានមែន តែគេមិនពាល់ត្រូវនូវផោដ្ឋព្វៈនោះ ដោយកាយនោះទេឬ។ អើ។ ចក្ខាយតនៈ និងរូបាយតនៈ ក្នុងរូបធាតុនោះ មានមែន តែគេមិនឃើញនូវរូបនោះ ដោយភ្នែកនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាយាយតនៈ និងផោដ្ឋព្វាយតនៈ ក្នុងរូបធាតុនោះ មានមែន តែគេមិនពាល់ត្រូវនូវផោដ្ឋព្វៈនោះ ដោយកាយនោះទេឬ។ អើ។ សោតាយតនៈ និងសទ្ទាយតនៈ ក្នុងរូបធាតុនោះ មានមែន។ បេ។ មនាយតនៈ និងធម្មាយតនៈ ក្នុងរូបធាតុនោះ មានមែន តែគេមិនដឹងច្បាស់នូវធម៌នោះ ដោយចិត្តនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៨៦] ឃានាយតនៈ និងគន្ធាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគេធុំក្លិននោះ ដោយច្រមុះនោះដែរឬ។ អើ។ ក្លិនឫស ក្លិនខ្លឹម ក្លិនសំបក ក្លិនស្លឹក ក្លិនផ្កា ក្លិនផ្លែ ក្លិនស្រស់ ក្លិនជាពិស ក្លិនក្រអូប ក្លិនស្អុយ ក្នុងរូបធាតុនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៨៧] ជិវ្ហាយតនៈ និងរសាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគេលិទ្ធភ្លក្សរសនោះ ដោយអណ្តាតនោះដែរឬ។ អើ។ រសឫស រសដើម រសសំបក រសស្លឹក រសផ្កា រសផ្លែ ជូរ ផ្អែម ល្វីង ហឹរ ប្រៃ ខារ ជូរអែម ចត់ ឆ្ងាញ់ មិនឆ្ងាញ់ ក្នុងរូបធាតុនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៨៨] កាយាយតនៈ និងផោដ្ឋព្វាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគេពាល់ត្រូវនូវផោដ្ឋព្វៈនោះ ដោយកាយនោះដែរឬ។ អើ។ រឹង ទន់ ល្អិត គ្រោតគ្រាត សម្ផ័ស្សជាសុខ សម្ផ័ស្សជាទុក្ខ ធ្ងន់ ស្រាល ក្នុងរូបធាតុនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៨៩] បុគ្គលមិនគួរនិយាយថា អត្តភាព ប្រកបដោយអាយតនៈ ៦ ក្នុងរូបធាតុ មានទេឬ។ អើ។ ក្រែងឃាននិមិត្ត ជិវ្ហានិមិត្តិ កាយនិមិត្ត ក្នុងរូបធាតុនោះ មានដែរឬ។ អើ។ ប្រសិនបើ ឃាននិមិត្ត ជិវ្ហានិមិត្ត កាយនិមិត្តក្នុងរូបធាតុនោះ មានមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អត្តភាព ប្រកបដោយអាយតនៈ ៦ ក្នុងរូបធាតុ មាន។
ចប់ រូបធាតុអាយតនកថា។
((៨០) ៨. អរូបេ រូបកថា)
[៧៩០] រូប ក្នុងពួកអរូប មានដែរឬ។ អើ។ ភពនៃរូប គតិនៃរូប សត្តាវាសៈនៃរូប សំសារនៃរូប កំណើតនៃរូប និងការបានចំពោះនូវអត្តភាពនៃរូប (មាន) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងភពនៃអរូប គតិនៃអរូប សត្តាវាសៈនៃអរូប សំសារនៃអរូប កំណើតនៃអរូប និងការបានចំពោះនូវអត្តភាពនៃអរូប (មាន) ឬ។ អើ។ ប្រសិនបើ ភពនៃអរូប។ បេ។ និងការបានចំពោះនូវអត្តភាពនៃអរូប (មាន) ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូប ក្នុងពួកអរូប មានទេ។
[៧៩១] រូប ក្នុងពួកអរូប មានឬ។ អើ។ បញ្ចវោការភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាព (មាន) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងចតុវោការភព។ បេ។ និងការបានចំពោះនូវអត្តភាព (មាន) ឬ។ អើ។ ប្រសិនបើ ចតុវោការភព គតិ។ បេ។ និងការបានចំពោះនូវអត្តភាព (មាន) ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូប ក្នុងអរូប មានទេ។
[៧៩២] រូប ក្នុងរូបធាតុ មាន ចុះរូបភពនោះ គតិនៃរូប សត្តាវាសៈនៃរូប សំសារនៃរូប កំណើតនៃរូប និងការបានចំពោះនូវអត្តភាពនៃរូប (មាន) ឬ។ អើ។ រូប ក្នុងពួកអរូប មាន ចុះរូបភពនោះ គតិនៃរូប។ បេ។ និងការបានចំពោះនូវអត្តភាពនៃរូប (មាន) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប ក្នុងរូបធាតុ មាន ចុះបញ្ចវោការភពនោះ គតិ។ បេ។ និងការបានចំពោះនូវអត្តភាព (មាន) ឬ។ អើ។ រូប ក្នុងពួកអរូប មាន ចុះបញ្ចវោការភពនោះ គតិ។ បេ។ និងការបានចំពោះនូវអត្តភាព (មាន) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៩៣] រូប ក្នុងពួកអរូប មាន ចុះអរូបភពនោះ គតិនៃអរូប សត្តាវាសៈនៃអរូប សំសារនៃអរូប កំណើតនៃអរូប និងការបានចំពោះនូវអត្តភាពនៃអរូប (មាន)ឬ។ អើ។ រូប ក្នុងអរូបធាតុ មាន ចុះអរូបភពនោះ គតិនៃអរូប។ បេ។ និងការបានចំបោះនូវអត្តភាពនៃអរូប (មាន) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៩៤] រូប ក្នុងពួកអរូប មាន ចុះចតុវោការភពនោះ គតិ។ បេ។ និងការបានចំពោះនូវអត្តភាព (មាន) ឬ។ អើ។ រូប ក្នុងអរូបធាតុ មាន ចុះចតុវោការភពនោះ គតិ។ បេ។ និងការបានចំពោះនូវអត្តភាព (មាន) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៩៥] រូប ក្នុងពួកអរូប មានឬ។ អើ។ ក្រែងការរលាស់ចេញនូវពួករូប ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អរូបឬ។ អើ។ ប្រសិនបើ ការរលាស់ចេញនូវពួករូប ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ជាអរូប ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូប ក្នុងពួកអរូប មានទេ។
[៧៩៦] ការរលាស់ចេញនូវពួករូប ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ជាអរូប ចុះរូប ក្នុងពួកអរូប មានឬ។ អើ។ ការរលាស់ចេញនូវពួកកាម ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ជានេក្ខម្មៈ ចុះពួកកាម ក្នុងពួកនេក្ខម្មៈ មាន ពួកអាសវៈ ក្នុងពួកអនាសវៈ មាន ពួកបរិយាបន្នៈ ក្នុងពួកអបរិយាបន្នៈ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ អរូបរូបកថា។
((៨១) ៩. រូបំ កម្មន្តិកថា)
[៧៩៧] រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្តជាកុសលឬ។ អើ។ រូប ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម ការប្រមូលមក ការធ្វើទុកក្នុងចិត្ត ការគិត ការបា្រថ្នា ការតាំងទុក ចំពោះរូបនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងរូបមិនមានអារម្មណ៍ ការពិចារណា ការសង្ឃឹម ការប្រមូលមក ការធ្វើទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតាំងទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ប្រសិនបើ រូបមិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសលទេ។
[៧៩៨] ផស្សៈ តាំងឡើងដោយកុសលចិត្ត ជាកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះផស្សៈនោះ មានឬ។ អើ។ រូបជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនា។ បេ។ សញ្ញា ចេតនា សទ្ធា វីរិយៈ សតិ សមាធិ។ បេ។ បញ្ញា តាំងឡើងដោយកុសលចិត្ត ជាកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះបញ្ញានោះ មានឬ។ អើ។ រូបជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៧៩៩] រូបជាកាយកម្ម តាំងឡើងដោយកុសលចិត្តជាកុសល មិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ផស្សៈ តាំងឡើងដោយកុសលចិត្តជាកុសល មិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះផស្សៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូបជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសល មិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ វេទនា។បេ។ សញ្ញា ចេតនា សទ្ធា វីរិយៈ សតិ សមាធិ។ បេ។ បញ្ញា តាំងឡើងដោយកុសលចិត្ត ជាកុសល មិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះបញ្ញានោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨០០] រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសលឬ។ អើ។ រូបណាមួយ តាំងឡើងដោយកុសលចិត្ត រូបទាំងអស់នោះ ជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨០១] រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសលឬ។ អើ។ រូបាយតនៈ តាំងឡើងដោយកុសលចិត្ត ជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសលឬ។ អើ។ សទ្ទាយតនៈ។ បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ។ បេ។ បឋវីធាតុ អាបោធាតុ តេជោធាតុ។ បេ។ វាយោធាតុ តាំងឡើងដោយកុសលចិត្ត ជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨០២] រូបាយតនៈ តាំងឡើងដោយកុសលចិត្ត ជាអព្យាក្រឹតឬ។ អើ។ រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សទ្ទាយតនៈ។ បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ។ បេ។ បឋវីធាតុ អាបោធាតុ តេជោធាតុ។ បេ។ វាយោធាតុ ការតាំងឡើងដោយកុសលចិត្ត ជាអព្យាក្រឹតឬ។ អើ។ រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨០៣] រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ជាកុសលឬ។ អើ។ រូបាយតនៈ តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ជាកុសលឬ។ អើ។ សទ្ទាយតនៈ។ បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ។ បេ។ បឋវីធាតុ អាបោធាតុ តេជោធាតុ។ បេ។ វាយោធាតុ តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨០៤] រូបាយតនៈ តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ជាអព្យាក្រឹតឬ។ អើ។ រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សទ្ទាយតនៈ។ បេ។ គន្ធាយតនៈ រសាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ។ បេ។ បឋវីធាតុ អាបោធាតុ តេជោធាតុ។ បេ។ វាយោធាតុ តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ជាអព្យាក្រឹតឬ។ អើ។ រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨០៥] រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ប្រាសចាកផស្សៈ ជាកុសលឬ។ អើ។ រូបាយតនៈ តាំងឡើងដោយកុសលចិត្ត ប្រាសចាកផស្សៈ ជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ប្រាសចាកផស្សៈ ជាកុសលឬ។ អើ។ សទ្ទាយតនៈ។ បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ។ បេ។ បឋវីធាតុ អាបោធាតុ តេជោធាតុ។ បេ។ វាយោធាតុ តាំងឡើងដោយកុសលចិត្ត ប្រាសចាកផស្សៈ ជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨០៦] រូបាយតនៈ តាំងឡើងដោយកុសលចិត្ត ប្រាសចាកផស្សៈ ជាអព្យាក្រឹតឬ។ អើ។ រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ប្រាសចាកផស្សៈ ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សទ្ទាយតនៈ។ បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ។ បេ។ បឋវីធាតុ អាបោធាតុ តេជោធាតុ។ បេ។ វាយោធាតុ តាំងឡើងដោយកុសលចិត្ត ប្រាសចាកផស្សៈ ជាអព្យាក្រឹតឬ។ អើ។ រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ប្រាសចាកផស្សៈ ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨០៧] រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាកុសលឬ។ អើ។ រូបាយតនៈ តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូបជាកាយកម្ម តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាកុសលឬ។ អើ។ សទ្ទាយតនៈ។ បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ។ បេ។ បឋវីធាតុ អាបោធាតុ តេជោធាតុ។ បេ។ វាយោធាតុ តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨០៨] រូបាយតនៈ តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាអព្យាក្រឹតឬ។ អើ។ រូបជាកាយកម្ម តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សទ្ទាយតនៈ។ បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ។ បេ។ បឋវីធាតុ អាបោធាតុ តេជោធាតុ។ បេ។ វាយោធាតុ តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាអព្យាក្រឹតឬ។ អើ។ រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨០៩] រូប ជាវចីកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសលឬ។ អើ។ រូបប្រកបដោយអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងរូបមិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ប្រសិនបើ រូបមិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជាវចីកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសលទេ។
[៨១០] ផស្សៈ តាំងឡើងដោយកុសលចិត្ត ជាកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះផស្សៈនោះ មានឬ។ អើ។ រូបជាវចីកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនា។ បេ។ សញ្ញា ចេតនា សទ្ធា វីរិយៈ សតិ សមាធិ។ បេ។ បញ្ញា តាំងឡើងដោយកុសលចិត្ត ជាកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះបញ្ញានោះ មានឬ។ អើ។ រូបជាវចីកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨១១] រូប ជាវចីកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសល មិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ផស្សៈ តាំងឡើង ដោយកុសលចិត្ត ជាកុសល មិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះផស្សៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូបជាវចីកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសល មិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ វេទនា។ បេ។ សញ្ញា ចេតនា សទ្ធា វីរិយៈ សតិ សមាធិ។ បេ។ បញ្ញា តាំងឡើងដោយកុសលចិត្ត ជាកុសល មិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះបញ្ញានោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨១២] រូបជាវចីកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសលឬ។ អើ។ រូបណាមួយ តាំងឡើងដោយកុសលចិត្ត រូបទាំងអស់នោះ ជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាយកម្មយ៉ាងណា វចីកម្មក៏យ៉ាងនោះ។
[៨១៣] រូបជាកាយកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសលឬ។ អើ។ រូបប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម ការប្រមូលមក ការធ្វើទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតាំងទុក ចំពោះរូបនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងរូបមិនមានអារម្មណ៍ ការពិចារណា ការសង្ឃឹម ការប្រមូលមក ការធ្វើទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតាំងទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ប្រសិនបើ រូបមិនមានអារម្មណ៍ ការពិចារណា ការសង្ឃឹម ការប្រមូលមក ការធ្វើទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតាំងទុក ចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជាកាយកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសលទេ។
[៨១៤] ផស្សៈ តាំងឡើងដោយអកុសលចិត្ត ជាអកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះផស្សៈនោះ មានឬ។ អើ។ រូប ជាកាយកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនា។ បេ។ សញ្ញា ចេតនា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ។ បេ។ អនោត្តប្បៈ តាំងឡើងដោយអកុសលចិត្ត ជាអកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះអនោត្តប្បៈនោះ មានឬ។ អើ។ រូបជាកាយកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨១៥] រូបជាកាយកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសល មិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ផស្សៈ តាំងឡើងដោយអកុសលចិត្ត ជាអកុសល មិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះផស្សៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប ជាកាយកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសល មិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ វេទនា។ បេ។ សញ្ញា ចេតនា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ។ បេ។ អនោត្តប្បៈ តាំងឡើងដោយអកុសលចិត្ត ជាអកុសល មិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះអនោត្តប្បៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨១៦] រូប ជាកាយកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសលឬ។ អើ។ រូបណាមួយ តាំងឡើងដោយអកុសលចិត្ត រូបទាំងអស់នោះ ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨១៧] រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសលឬ។ អើ។ រូប ប្រកបដោយអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងរូប មិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ប្រសិនបើ រូបមិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសលទេ។
[៨១៨] ផស្សៈ តាំងឡើងដោយអកុសលចិត្ត ជាអកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះផស្សៈនោះ មានឬ។ អើ។ រូបជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនា។ បេ។ សញ្ញា ចេតនា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ។ បេ។ អនោត្តប្បៈ តាំងឡើងដោយអកុសលចិត្ត ជាអកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះអនោត្តប្បៈនោះ មានឬ។ អើ។ រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨១៩] រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសល មិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ផស្សៈ តាំងឡើងដោយអកុសលចិត្ត ជាអកុសល មិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះផស្សៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសល មិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ វេទនា។ បេ។ សញ្ញា ចេតនា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ។ បេ។ អនោត្តប្បៈ តាំងឡើងដោយអកុសលចិត្ត ជាអកុសល មិនមានអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះអនោត្តប្បៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨២០] រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសលឬ។ អើ។ រូបណាមួយ តាំងឡើងដោយអកុសលចិត្ត រូបទាំងអស់នោះ ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨២១] រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសលឬ។ អើ។ រូបាយតនៈ តាំងឡើងដោយអកុសលចិត្ត ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសលឬ។ អើ។ សទ្ទាយតនៈ។ បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ របស់មិនស្អាត (សុក្កៈ) ទឹកភ្នែក ឈាម។ បេ។ ញើស តាំងឡើងដោយអកុសលចិត្ត ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨២២] រូបាយតនៈ តាំងឡើងដោយអកុសលចិត្ត ជាអព្យាក្រឹតឬ។ អើ។ រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សទ្ទាយតនៈ។ បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ។ បេ។ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ របស់មិនស្អាត ទឹកភ្នែក ឈាម។ បេ។ ញើស តាំងឡើងដោយអកុសលចិត្ត ជាអព្យាក្រឹតឬ។ អើ។ រូបជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨២៣] រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ជាអកុសលឬ។ អើ។ រូបាយតនៈ តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូបជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ជាអកុសលឬ។ អើ។ សទ្ទាយតនៈ។ បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ។ បេ។ បឋវីធាតុ អាបោធាតុ តេជោធាតុ។ បេ។ វាយោធាតុ របស់មិនស្អាត ទឹកភ្នែក ឈាម។ បេ។ ញើស តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨២៤] រូបាយតនៈ តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ជាអព្យាក្រឹតឬ។ អើ។ រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សទ្ទាយតនៈ។ បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ របស់មិនស្អាត ទឹកភ្នែក ឈាម។ បេ។ ញើស តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ជាអព្យាក្រឹតឬ។ អើ។ រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨២៥] រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ប្រាសចាកផស្សៈ ជាអកុសលឬ។ អើ។ រូបាយតនៈ តាំងឡើងដោយអកុសលចិត្ត ប្រាសចាកផស្សៈ ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ប្រាសចាកផស្សៈ ជាអកុសលឬ។ អើ។ សទ្ទាយតនៈ។ បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ បឋវីធាតុ អាបោធាតុ តេជោធាតុ។ បេ។ វាយោធាតុ របស់មិនស្អាត ទឹកភ្នែក ឈាម។ បេ។ ញើស តាំងឡើងដោយអកុសលចិត្ត ប្រាសចាកផស្សៈ ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨២៦] រូបាយតនៈ តាំងឡើងដោយអកុសលចិត្ត ប្រាសចាកផស្សៈ ជាអព្យាក្រឹតឬ។ អើ។ រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សទ្ទាយតនៈ។ បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ របស់មិនស្អាត ទឹកភ្នែក ឈាម។ បេ។ ញើស តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាអព្យាក្រឹតឬ។ អើ។ រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨២៧] រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាអកុសលឬ។ អើ។ រូបាយតនៈ តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូបជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាអកុសលឬ។ អើ។ សទ្ទាយតនៈ។ បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ។ បេ។ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ របស់មិនស្អាត ទឹកភ្នែក ឈាម។ បេ។ ញើស តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨២៨] រូបាយតនៈ តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាអព្យាក្រឹតឬ។ អើ។ រូបជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សទ្ធាយតនៈ។ បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ របស់មិនស្អាត ទឹកភ្នែក ឈាម។ បេ។ ញើស តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាអព្យាក្រឹតឬ។ អើ។ រូបជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨២៩] បុគ្គលមិនគួរនិយាយថា រូប ជាកុសលក៏មាន ជាអកុសលក៏មានទេឬ។ អើ។ ក្រែងកាយកម្ម វចីកម្ម ជាកុសលក៏មាន ជាអកុសលក៏មានឬ។ អើ។ ប្រសិនបើ កាយកម្ម វចីកម្ម ជាកុសលក៏មាន ជាអកុសលក៏មានមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា រូប ជាកុសលក៏មាន ជាអកុសលក៏មាន។
[៨៣០] រូប ជាកុសលក៏មាន ជាអកុសលក៏មានឬ។ អើ។ ចក្ខាយតនៈ ជាកុសលក៏មាន ជាអកុសលក៏មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប ជាកុសលក៏មាន ជាអកុសលក៏មានឬ។ អើ។ សោតាយតនៈ។ បេ។ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ របស់មិនស្អាត ទឹកភ្នែក ឈាម។ បេ។ ញើស ជាកុសលក៏មាន ជាអកុសលក៏មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៣១] កាយ ជារូប កាយកម្ម ជារូបឬ។ អើ។ ចិត្ត ជារូប មនោកម្ម ជារូឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៣២] ចិត្ត ជាអរូប មនោកម្ម ជាអរូបឬ។ អើ។ កាយ ជាអរូប កាយកម្ម ជាអរូបឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៣៣] កាយ ជារូប កាយកម្ម ជាអរូបឬ។ អើ។ ចិត្ត ជារូប មនោកម្ម ជាអរូបឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៣៤] ចិត្ត ជាអរូប មនោកម្ម ជាអរូបឬ។ អើ។ កាយ ជាអរូប កាយកម្ម ជាអរូបឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៣៥] កាយ ជារូបឬ។ កាយកម្ម ជារូបឬ។ អើ។ ចក្ខាយតនៈ ជារូបឬ។ ចក្ខុវិញ្ញាណ ជារូបឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាយ ជារូបឬ។ កាយកម្ម ជារូបឬ។ អើ។ សោតាយតនៈ ជារូបឬ។ សោតវិញ្ញាណ ជារូបឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាយ ជារូបឬ។ កាយកម្ម ជារូបឬ។ អើ។ ឃានាយតនៈ ជារូបឬ។ ឃានវិញ្ញាណ ជារូបឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាយ ជារូបឬ។ កាយកម្ម ជារូបឬ។ អើ។ ជិវ្ហាយតនៈ ជារូបឬ។ ជិវ្ហាវិញ្ញាណ ជារូបឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាយ ជារូបឬ។ កាយកម្ម ជារូបឬ។ អើ។ កាយាយតនៈ ជារូបឬ។ កាយវិញ្ញាណ ជារូបឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៣៦] រូប ជាកម្មឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ចេតនា ជាកម្ម បុគ្គលគិតហើយ ទើបធ្វើនូវកម្ម ដោយកាយ ដោយវាចា ដោយចិត្ត ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា រូប ជាកម្មទេ។
[៨៣៧] រូប ជាកម្មឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ កាលបើកាយ មាន សុខ និងទុក្ខខាងក្នុងក៏កើតឡើង ដោយហេតុកាយសញ្ចេតនា ម្នាលអានន្ទ កាលបើវាចាមាន សុខ និងទុក្ខខាងក្នុង ក៏កើតឡើង ដោយហេតុវចីសញ្ចេតនា ម្នាលអានន្ទ កាលបើចិត្តមាន សុខ និងទុក្ខខាងក្នុងក៏កើតឡើង ដោយហេតុមនោសញ្ចេតនា ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា រូប ជាកម្មទេ។
[៨៣៨] រូប ជាកម្មឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាយសញ្ចេតនា ៣ ប្រការ ជាអកុសលកាយកម្ម មានទុក្ខជាកម្រៃ មានទុក្ខជាវិបាក ម្នាលភិក្ខុទាំងឡាយ វចីសញ្ចេតនា ៤ ប្រការ ជាអកុសលវចីកម្ម មានទុក្ខជាកម្រៃ មានទុក្ខជាវិបាក ម្នាលភិក្ខុទាំងឡាយ មនោសញ្ចេតនា ៣ ប្រការ ជាអកុសលមនោកម្ម មានទុក្ខជាកម្រៃ មានទុក្ខជាវិបាក ម្នាលភិក្ខុទាំងឡាយ កាយសញ្ចេតនា ៣ ប្រការ ជាកុសលកាយកម្ម មានសុខជាកម្រៃ មានសុខជាវិបាក ម្នាលភិក្ខុទាំងឡាយ វចីសញ្ចេតនា ៤ ប្រការ ជាកុសលវចីកម្ម មានសុខជាកម្រៃ មានសុខជាវិបាក ម្នាលភិក្ខុទាំងឡាយ មនោសញ្ចេតនា ៣ ប្រការ ជាកុសលមនោកម្ម មានសុខជាកម្រៃ មានសុខជាវិបាក ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា រូប ជាកម្មទេ។
[៨៣៩] រូប ជាកម្មឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ បើសមិទ្ធិមោឃបុរស (មោឃបុរសឈ្មោះ សមិទ្ធិ) នេះ ត្រូវបាតលិបុត្តបរិព្វាជក សួរយ៉ាងនេះហើយ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោបាតលិបុត្ត បុគ្គលណា ធ្វើកម្មប្រកបដោយចេតនា ដោយកាយ វាចា ចិត្ត ជាកម្មគួរដល់ការទទួលសេចក្តីសុខ បុគ្គលនោះ រមែងទទួលសេចក្តីសុខ ម្នាលអាវុសោបាតលិបុត្ត បុគ្គលណា ធ្វើកម្មប្រកបដោយចេតនា ដោយកាយ វាចា ចិត្ត ជាកម្មគួរដល់ការទទួលសេចក្តីទុក្ខ បុគ្គលនោះ រមែងទទួលសេចក្តីទុក្ខ ម្នាលអាវុសោបាតលិបុត្ត បុគ្គលណា ធ្វើកម្មប្រកបដោយចេតនា ដោយកាយ វាចា ចិត្ត ជាកម្មគួរដល់ការទទួលអទុក្ខមសុខ បុគ្គលនោះ រមែងទទួលអទុក្ខមសុខ ម្នាលអានន្ទ សមិទ្ធិមោឃបុរស កាលដោះស្រាយយ៉ាងនេះហើយ ឈ្មោះថាដោះស្រាយដោយប្រពៃ គប្បីដោះស្រាយ ចំពោះបាតលិបុត្តបរិព្វាជក ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា រូប ជាកម្មទេ។
ចប់ រូបកម្មន្តិកថា។
((៨២) ១០. ជីវិតិន្ទ្រិយកថា)
[៨៤០] រូបជីវិតិន្រ្ទិយ មិនមានទេឬ។ អើ។ អាយុ ការតាំងនៅ ការរស់នៅ ការញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សាទុក នូវពួកធម៌មានរូប មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អាយុ ការតាំងនៅ ការរស់នៅ ការញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សាទុក នូវពួកធម៌មានរូប មានឬ។ អើ។ ប្រសិនបើ អាយុ ការតាំងនៅ ការរស់នៅ ការញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ការរំកិលទៅ ការប្រព្តឹត្តិទៅ ការរក្សាទុក នូវពួកធម៌មានរូប មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជីវិតិន្រ្ទិយ មិនមានទេ។
[៨៤១] អាយុ ការតាំងនៅ ការរស់នៅ ការញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សាទុក នូវពួកធម៌មិនមានរូប មាន ចុះអរូបជីវិតិន្រ្ទិយ មានឬ។ អើ។ អាយុ ការតាំងនៅ ការរស់នៅ ការញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សាទុក នូវពួកធម៌មានរូប មាន ចុះរូបជីវិតិន្រ្ទិយ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៤២] អាយុ ការតាំងនៅ ការរស់នៅ ការញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សាទុក នូវពួកធម៌មានរូប មាន ចុះរូបជីវិតិន្រ្ទិយ មិនមានទេឬ។ អើ។ អាយុ ការតាំងនៅ ការរស់នៅ ការញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សាទុក នូវពួកធម៌មិនមានរូប មាន ចុះអរូបជីវិតិន្រ្ទិយ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៤៣] អាយុនៃពួកធម៌មិនមានរូប ជាអរូបជីវិតិន្រ្ទិយឬ។ អើ។ អាយុនៃពួកធម៌មានរូប ជារូបជីវិតិន្រ្ទិយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៤៤] អាយុនៃពួកធម៌មានរូប មិនគួរនិយាយថា ជារូបជីវិតិន្រ្ទិយទេឬ។ អើ។ អាយុនៃពួកធម៌មិនមានរូប មិនគួរនិយាយថា ជាអរូបជីវិតិន្រ្ទិយទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៤៥] អាយុនៃពួកធម៌មានរូប ជាអរូបជីវិតិន្រ្ទិយឬ។ អើ។ អាយុនៃពួកធម៌មិនមានរូប ជារូបជីវិតិន្រ្ទិយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៤៦] អាយុនៃពួកធម៌មិនមានរូប មិនគួរនិយាយថា ជារូបជីវិតិន្រ្ទិយទេឬ។ អើ។ អាយុនៃពួកធម៌មានរូប មិនគួរនិយាយថា ជាអរូបជីវិតិន្រ្ទិយទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៤៧] អាយុនៃពួកធម៌មានរូប និងពួកធម៌មិនមានរូប ជាអរូបជីវិតិន្រ្ទិយឬ។ អើ។ អាយុនៃពួកធម៌មានរូប និងពួកធម៌មិនមានរូប ជារូបជីវិតិន្ទ្រិយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៤៨] អាយុនៃពួកធម៌មានរូប និងពួកធម៌មិនមានរូប មិនគួរនិយាយថា ជារូបជីវិតិន្រ្ទិយទេឬ។ អើ។ អាយុនៃពួកធម៌មានរូប និងពួកធម៌មិនមានរូប មិនគួរនិយាយថា ជាអរូបជីវិតិន្រ្ទិយទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៤៩] រូបជីវិតិន្រ្ទិយ មិនមានទេឬ។ អើ។ ជីវិតិន្រ្ទិយ របស់បុគ្គលចូលកាន់និរោធ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៥០] ជីវិតិន្រ្ទិយ របស់បុគ្គលចូលកាន់និរោធ មានឬ។ អើ។ ប្រសិនបើ ជីវិតិន្រ្ទិយ របស់បុគ្គលចូលកាន់និរោធ មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជីវិតិន្រ្ទិយ មិនមានទេ។
[៨៥១] ជីវិតិន្រ្ទិយ របស់បុគ្គលចូលកាន់និរោធ មានឬ។ អើ។ ជីវិតិន្រ្ទិយ រាប់បញ្ចូលក្នុងខន្ធដូចម្តេច។ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធ។ សង្ខារក្ខន្ធ របស់បុគ្គលចូលកាន់និរោធ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សង្ខារក្ខន្ធ របស់បុគ្គលចូលកាន់និរោធ មានឬ។ អើ។ វេទនាខន្ធ។ បេ។ សញ្ញាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ របស់បុគ្គលចូលកាន់និរោធ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៥២] វេទនាខន្ធ។ បេ។ សញ្ញាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ របស់បុគ្គលចូលកាន់និរោធ មានឬ។ អើ។ បុគ្គលចូលកាន់និរោធ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៥៣] រូបជីវិតិន្រ្ទិយ មិនមាទេឬ។ អើ។ ជីវិតិន្រ្ទិយ របស់ពួកអសញ្ញសត្វ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ជីវិតិន្រ្ទិយ របស់ពួកអសញ្ញសត្វ មានឬ។ អើ។ ប្រសិនបើ ជីវិតិន្រ្ទិយ របស់ពួកអសញ្ញសត្វ មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជីវិតិន្រ្ទិយ មិនមានទេ។
[៨៥៤] ជីវិតិន្រ្ទិយ របស់ពួកអសញ្ញសត្វ មានឬ។ អើ។ ជីវិតិន្រ្ទិយ រាប់បញ្ចូលក្នុងខន្ធដូចម្តេច។ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធ។ សង្ខារក្ខន្ធ របស់ពួកអសញ្ញសត្វ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សង្ខារក្ខន្ធ របស់ពួកអសញ្ញសត្វ មានឬ។ អើ។ វេទនាខន្ធ។ បេ។ សញ្ញាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ របស់ពួកអសញ្ញសត្វ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនាខន្ធ។ បេ។ សញ្ញាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ របស់ពួកអសញ្ញសត្វ មានឬ។ អើ។ គឺបញ្ចវោការភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៥៥] ជីវិតិន្រ្ទិយ តាំងឡើងដោយចិត្តដែលកំពុងស្វែងរកកំណើត កាលចិត្តដែលកំពុងស្វែរកកំណើត បែកធ្លាយទៅ ជីវិតិន្រ្ទិយ ជាចំណែក បែកធ្លាយទៅឬ។ អើ។ ផស្សៈ តាំងឡើងដោយចិត្តដែលកំពុងស្វែងរកកំណើត កាលចិត្តដែលកំពុងស្វែងរកកំណើត បែកធ្លាយទៅ ផស្សៈជាចំណែក បែកធ្លាយទៅឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៥៦] ផស្សៈ តាំងឡើងដោយចិត្តដែលកំពុងស្វែងរកកំណើត កាលចិត្តដែលកំពុងស្វែងរកកំណើត បែកធ្លាយទៅ ផស្សៈ ឥតសេសសល់ បែកធ្លាយទៅឬ។ អើ។ ជីវិតិន្រ្ទិយ តាំងឡើងដោយចិត្តដែលកំពុងស្វែងរកកំណើត កាលចិត្តដែលកំពុងស្វែងរកកំណើត បែកធ្លាយទៅ ជីវិតិន្ទ្រិយ ឥតសេសសល់ បែកធ្លាយទៅឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៥៧] ជីវិតិន្រ្ទិយ មាន ២ ឬ។ អើ។ សត្វ រស់នៅដោយជីវិត ២ ស្លាប់ទៅ ដោយមរណៈ ២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ ជីវិតិន្រ្ទិយកថា។
((៨៣) ១១. កម្មហេតុកថា)
[៨៥៨] ព្រះអរហន្ត សាបសូន្យចាកព្រះអរហត្ត ព្រោះហេតុនៃកម្មឬ។ អើ។ សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផល ព្រោះហេតុនៃកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះអរហន្ត សាបសូន្យចាកព្រះអរហត្ត ព្រោះហេតុនៃកម្មឬ។ អើ។ សកទាគាមិបុគ្គល។ បេ។ អនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផល ព្រោះហេតុនៃកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៥៩] សោតាបន្នបុគ្គល មិនសាបសូន្យចាកសោតាបត្តិផល ព្រោះហេតុនៃកម្មទេឬ។ អើ។ ព្រះអរហន្ត មិនសាបសូន្យចាកព្រះអរហត្ត ព្រោះហេតុនៃកម្មទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សកទាគាមិបុគ្គល។ បេ។ អនាគាមិបុគ្គល មិនសាបសូន្យចាកអនាគាមិផល ព្រោះហេតុនៃកម្មទេឬ។ អើ។ ព្រះអរហន្ត មិនសាបសូន្យចាកព្រះអរហត្ត ព្រោះហេតុនៃកម្មទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៦០] ព្រះអរហន្ត សាបសូន្យចាកព្រះអរហត្ត ព្រោះហេតុនៃកម្មឬ។ អើ។ (សាបសូន្យ) ព្រោះហេតុនៃបាណាតិបាតកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ (សាបសូន្យ) ព្រោះហេតុនៃអទិន្នាទានកម្ម។ បេ។ ព្រោះហេតុនៃកាមេសុមិច្ឆាចារកម្ម ព្រោះហេតុនៃមុសាវាទកម្ម ព្រោះហេតុនៃបិសុណាវាចាកម្ម ព្រោះហេតុនៃផរុសវាចាកម្ម ព្រោះហេតុនៃសម្ផប្បលាបកម្ម ព្រោះហេតុនៃមាតុឃាតកកម្ម ព្រោះហេតុនៃបិតុឃាតកកម្ម ព្រោះហេតុនៃអរហន្តឃាតកកម្ម ព្រោះហេតុនៃរុហិរុប្បាទកម្ម ព្រោះហេតុនៃសង្ឃភេទកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ (សាបសូន្យ) ព្រោះហេតុនៃកម្ម ដូចម្តេច។ បើដូច្នោះមានតែបុគ្គលពោលបង្កាច់ព្រះអរហន្ត។ ព្រះអរហន្ត សាបសូន្យចាកព្រះអរហត្ត ព្រោះហេតុនៃកម្មគឺការពោលបង្កាច់ នូវព្រះអរហន្តឬ។ អើ។ បុគ្គលណាមួយ ពោលបង្កាច់ព្រះអរហន្ត បុគ្គលទាំងអស់នោះ ធ្វើឲ្យជាក់ច្បាស់ នូវព្រះអរហត្តបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ចប់ កម្មហេតុកថា។
ចប់ អដ្ឋមវគ្គ។
ឧទ្ទាននៃអដ្ឋមវគ្គនោះគឺ
និយាយអំពីគតិ ៦ យ៉ាង ១ អន្តរាភព ១ កាមគុណ ៥ ជាកាមធាតុ ១ អាយតនៈ ៥ ជាកាម ១ ពួកធម៌មានរូប ជារូបធាតុ ១ ពួកធម៌មិនមានរូប ជាអរូបធាតុ ១ អត្តភាព ប្រកបដោយអាយតនៈ ៦ ក្នុងពួករូបធាតុ ១ រូប ក្នុងអរូប ១ រូប ជាកម្ម ១ រូបជីវិតិន្រ្ទិយ ១ (ព្រះអរហន្ត) សាបសូន្យ (ចាកព្រះអរហត្ត) ព្រោះហេតុនៃកម្ម ១។
((៨៤) ១. អានិសំសទស្សាវីកថា)
[៨៦១] ការលះបង់ពួកសញ្ញោជនៈ របស់បុគ្គលអ្នកឃើញនូវអានិសង្សឬ។ អើ។ ក្រែងបុគ្គល កាលធ្វើទុកក្នុងចិត្ត នូវសង្ខារទាំងឡាយ ថាជារបស់មិនទៀង ទើបលះបង់ពួកសញ្ញោជនៈឬ។ អើ។ ប្រសិនបើ បុគ្គលធ្វើទុកក្នុងចិត្ត នូវសង្ខារទាំងឡាយ ថាជារបស់មិនទៀង ទើបលះបង់ពួកសញ្ញោជនៈ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការលះបង់ពួកសញ្ញោជនៈ របស់បុគ្គលអ្នកឃើញនូវអានិសង្សទេ។ បេ។ ក្រែងបុគ្គល កាលធ្វើទុកក្នុងចិត្ត នូវសង្ខារទាំងឡាយ ថាជាទុក្ខ។ បេ។ ថាជារោគ ថាជាពក ថាជាកូនសរ ថាជាអន្តរាយ ថាជាអាពាធ ថាជារបស់ដទៃ ថាជារបស់ទ្រុឌទ្រោម ថាជារបស់ចង្រៃ ថាជារបស់ឧបទ្រព ថាជាភ័យ ថាជាឧបស័គ្គ ថាជារបស់ញាប់ញ័រ ថាជារបស់ពុកផុយ ថាជារបស់មិនទៀង ថាជារបស់មិនមានទីពឹង ថាជារបស់មិនមានទីជ្រកកោន ថាជារបស់មិនមានទីរលឹក ថាជាសភាពមិនមានទីរលឹក ថាជារបស់តិចតួច ថាជារបស់ទទេ ថាជារបស់សូន្យ ថាមិនមែនជារបស់ខ្លួន ថាជាទោស។ បេ។ ថាជារបស់ប្រែប្រួលជាធម្មតា ទើបលះបង់ពួកសញ្ញោជនៈឬ។ អើ។ ប្រសិនបើ បុគ្គល កាលធ្វើទុកក្នុងចិត្ត នូវសង្ខារទាំងឡាយ ថាជារបស់ប្រែប្រួលជាធម្មតា ទើបលះបង់ពួកសញ្ញោជនៈ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការលះបង់ពួកសញ្ញោជនៈ របស់បុគ្គលអ្នកឃើញនូវអានិសង្សទេ។ បុគ្គល ធ្វើទុកក្នុងចិត្ត នូវសង្ខារទាំងឡាយ ថាជារបស់មិនទៀង ឃើញអានិសង្ស ក្នុងព្រះនិព្វានផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គល ធ្វើទុកក្នុងចិត្ត នូវសង្ខារទាំងឡាយ ថាជារបស់មិនទៀង ឃើញអានិសង្ស ក្នុងព្រះនិព្វានផងឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងពីរ។ បេ។ នៃចិត្តទាំងពីរ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលធ្វើទុកក្នុងចិត្ត នូវសង្ខារទាំងឡាយ ថាជាទុក្ខ។ បេ។ ថាជារោគ។ បេ។ ថាជារបស់ប្រែប្រួលជាធម្មតាផង ឃើញអានិសង្សក្នុងព្រះនិព្វានផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលធ្វើទុកក្នុងចិត្ត នូវសង្ខារទាំងឡាយ ថាជារបស់ប្រែប្រួលជាធម្មតាផង ឃើញអានិសង្សក្នុងព្រះនិព្វានផងឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងពីរ។ បេ។ នៃចិត្តទាំងពីរ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។
[៨៦២] បុគ្គលមិនគួរនិយាយថា ការលះបង់ពួកសញ្ញោជនៈ របស់បុគ្គលអ្នកឃើញនូវអានិសង្សទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរឿយៗ នូវសេចក្តីសុខ ក្នុងព្រះនិព្វាន មានសេចក្តីសំគាល់ថាជាសុខ ទទួលសេចក្តីសុខ ជឿស៊ប់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយៗ ញឹកញាប់ មិនដាច់ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ការលះបង់ពួកសញ្ញោជនៈ របស់បុគ្គលអ្នកឃើញនូវអានិសង្ស។
ចប់ អានិសំសកថា។
((៨៥) ២. អមតារម្មណកថា)
[៨៦៣] សញ្ញោជនៈ មានអមតៈជាអារម្មណ៍ឬ។ អើ។ (បើដូច្នោះ) អមតៈ (និព្វាន) ជាទីតាំងនៃសញ្ញោជនៈ ជាទីតាំងនៃគន្ថៈ ជាទីតាំងនៃឱឃៈ ជាទីតាំងនៃយោគៈ ជាទីតាំងនៃនីវរណៈ ដែលតណ្ហាស្ទាបអង្អែល ជាទីតាំងនៃឧបាទាន គួរដល់សេចក្តីសៅហ្មងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងអមតៈ មិនជាទីតាំងនៃសញ្ញោជនៈ មិនជាទីតាំងនៃគន្ថៈ។ បេ។ មិនគួរដល់សេចក្តីសៅហ្មងទេឬ។ អើ។ ប្រសិនបើ អមតៈ មិនជាទីតាំងនៃសញ្ញោជនៈ។ បេ។ មិនគួរដល់សេចក្តីសៅហ្មងទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សញ្ញោជនៈ មានអមតៈជាអារម្មណ៍ទេ។
[៨៦៤] រាគៈ ប្រារព្ធនូវអមតៈ ទើបកើតឡើងឬ។ អើ។ (បើដូច្នោះ) អមតៈ ជាទីតាំងនៃរាគៈ ជាទីតាំងនៃតម្រេក ជាទីតាំងនៃសេចក្តីប្រាថ្នា ជាទីតាំងនៃសេចក្តីស្រវឹង ជាទីតាំងនៃចំណង ជាទីតាំងនៃសេចក្តីវង្វេងជ្រប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងអមតៈ មិនជាទីតាំងនៃរាគៈ មិនជាទីតាំងនៃតម្រេក មិនជាទីតាំងនៃសេចក្តីប្រាថ្នា មិនជាទីតាំងនៃសេចក្តីស្រវឹង មិនជាទីតាំងនៃចំណង មិនជាទីតាំងនៃសេចក្តីវង្វេងជ្រប់ទេឬ។ អើ។ ប្រសិនបើអមតៈ មិនជាទីតាំងនៃរាគៈ មិនជាទីតាំងនៃតម្រេក មិនជាទីតាំងនៃសេចក្តីប្រាថ្នា មិនជាទីតាំងនៃសេចក្តីស្រវឹង មិនជាទីតាំងនៃចំណង មិនជាទីតាំងនៃសេចក្តីវង្វេងជ្រប់ទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រាគៈ ប្រារព្ធនូវអមតៈ ទើបកើតឡើងទេ។
[៨៦៥] ទោសៈ ប្រារព្ធនូវអមតៈ ទើបកើតឡើងឬ។ អើ។ (បើដូច្នោះ) អមតៈ ជាទីតាំងនៃទោសៈ ជាទីតាំងនៃសេចក្តីក្រោធ មិនជាទីតាំងនៃសេចក្តីថ្នាំងថ្នាក់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងអមតៈ មិនជាទីតាំងនៃទោសៈ មិនជាទីតាំងនៃសេចក្តីក្រោធ មិនជាទីតាំងនៃសេចក្តីថ្នាំងថ្នាក់ទេឬ។ អើ។ ប្រសិនបើ អមតៈ មិនជាទីតាំងនៃទោសៈ មិនជាទីតាំងនៃសេចក្តីក្រោធ មិនជាទីតាំងនៃសេចក្តីថ្នាំងថ្នាក់ទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទោសៈប្រារព្ធនូវអមតៈ ទើបកើតឡើងទេ។
[៨៦៦] មោហៈ ប្រារព្ធនូវអមតៈ ទើបកើតឡើងឬ។ អើ។ (បើដូច្នោះ) អមតៈ ជាទីតាំងនៃមោហៈ ជាទីធ្វើមិនឲ្យមានញាណ ជាទីធ្វើមិនឲ្យមានចក្ខុ ជាទីតាំងនៃការរលត់បញ្ញា ជាចំណែកនៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅដើម្បីនិព្វានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងអមតៈ មិនជាទីតាំងនៃមោហៈ មិនជាទីធ្វើមិនឲ្យមានញាណ មិនជាទីធ្វើមិនឲ្យមានចក្ខុ ជាទីតាំងនៃសេចក្តីចម្រើនបញ្ញា មិនជាចំណែកនៃសេចក្តីចង្អៀតចង្អល់ ប្រព្រឹត្តទៅដើម្បីនិព្វានឬ។ អើ។ ប្រសិនបើ អមតៈ មិនជាទីតាំងនៃមោហៈ មិនជាទីធ្វើមិនឲ្យមានញាណ។ បេ។ ប្រព្រឹត្តទៅដើម្បីនិព្វានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា មោហៈ ប្រារព្ធនូវអមតៈ ទើបកើតឡើងទេ។
[៨៦៧] សញ្ញោជនៈ ប្រារព្ធនូវរូប ទើបកើតឡើង រូប ជាទីតាំងនៃសញ្ញោជនៈ ជាទីតាំងនៃគន្ថៈ។ បេ។ គួរដល់សេចក្តីសៅហ្មងឬ។ អើ។ សញ្ញោជនៈ ប្រារព្ធនូវអមតៈ ទើបកើតឡើង អមតៈ ជាទីតាំងនៃសញ្ញោជនៈ ជាទីតាំងនៃគន្ថៈ។ បេ។ គួរដល់សេចក្តីសៅហ្មងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៦៨] រាគៈ ប្រារព្ធនូវរូប ទើបកើតឡើង រូបជាទីតាំងនៃរាគៈ ជាទីតាំងនៃតម្រេក ជាទីតាំងនៃសេចក្តីប្រាថ្នា ជាទីតាំងនៃសេចក្តីស្រវឹង ជាទីតាំងនៃចំណង ជាទីតាំងនៃសេចក្តីវង្វេងជ្រប់ឬ។ អើ។ រាគៈ ប្រារព្ធនូវអមតៈ ទើបកើតឡើង អមតៈ ជាទីតាំងនៃរាគៈ។ បេ។ ជាទីតាំងនៃសេចក្តីវង្វេងជ្រប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៦៩] ទោសៈ ប្រារព្ធនូវរូប ទើបកើតឡើង រូបជាទីតាំងនៃទោសៈ ជាទីតាំងនៃសេចក្តីក្រោធ ជាទីតាំងនៃសេចក្តីថ្នាំងថ្នាក់ឬ។ អើ។ ទោសៈ ប្រារព្ធនូវអមតៈ ទើបកើតឡើង អមតៈ ជាទីតាំងនៃទោសៈ ជាទីតាំងនៃសេចក្តីក្រោធ ជាទីតាំងនៃសេចក្តីថ្នាំងថ្នាក់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៧០] មោហៈ ប្រារព្ធនូវរូប ទើបកើតឡើង រូបជាទីតាំងនៃមោហៈ ជាទីធ្វើមិនឲ្យមានញាណ។ បេ។ មិនប្រព្រឹត្តទៅដើម្បីនិព្វានទេឬ។ អើ។ មោហៈ ប្រារព្ធនូវអមតៈ ទើបកើតឡើង អមតៈ ជាទីតាំងនៃមោហៈ ជាទីធ្វើមិនឲ្យមានញាណ។ បេ។ មិនប្រព្រឹត្តទៅដើម្បីនិព្វានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៧១] ពួកសញ្ញោជនៈ ប្រារព្ធនូវអមតៈ ទើបកើតឡើង អមតៈ មិនជាទីតាំងនៃសញ្ញោជនៈ មិនជាទីតាំងនៃគន្ថៈ មិនជាទីតាំងនៃឱឃៈ មិនជាទីតាំងនៃយោគៈ មិនជាទីតាំងនៃនីវរណៈ ដែលតណ្ហាមិនស្ទាបអង្អែល មិនជាទីតាំងនៃឧបាទាន មិនគួរដល់សេចក្តីសៅហ្មងទេឬ។ អើ។ ពួកសញ្ញោជនៈ ប្រារព្ធនូវរូប ទើបកើតឡើង រូប មិនជាទីតាំងនៃសញ្ញោជនៈ មិនជាទីតាំងនៃគន្ថៈ។ បេ។ មិនគួរដល់សេចក្តីសៅហ្មងទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៧២] រាគៈ ប្រារព្ធនូវអមតៈ ទើបកើតឡើង អមតៈ មិនជាទីតាំងនៃរាគៈ មិនជាទីតាំងនៃតម្រេក មិនជាទីតាំងនៃសេចក្តីប្រាថ្នា មិនជាទីតាំងនៃសេចក្តីស្រវឹង មិនជាទីតាំងនៃចំណង មិនជាទីតាំងនៃសេចក្តីវង្វេងជ្រប់ទេឬ។ បេ។ អើ។ រាគៈ ប្រារព្ធនូវរូប ទើបកើតឡើង រូប មិនជាទីតាំងនៃរាគៈ។ បេ។ មិនជាទីតាំងនៃសេចក្តីវង្វេងជ្រប់ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៧៣] ទោសៈ ប្រារព្ធនូវអមតៈ ទើបកើតឡើង អមតៈ មិនជាទីតាំងនៃទោសៈ មិនជាទីតាំងនៃសេចក្តីក្រោធ មិនជាទីតាំងនៃសេចក្តីថ្នាំងថ្នាក់ទេឬ។ អើ។ ទោសៈ ប្រារព្ធនូវរូប ទើបកើតឡើង រូប មិនជាទីតាំងនៃទោសៈ មិនជាទីតាំងនៃសេចក្តីក្រោធ មិនជាទីតាំងនៃសេចក្តីថ្នាំងថ្នាក់ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៧៤] មោហៈ ប្រារព្ធនូវអមតៈ ទើបកើតឡើង អមតៈ មិនជាទីតាំងនៃមោហៈ មិនជាទីធ្វើមិនឲ្យមានញាណ។ បេ។ ជាធម្មជាតប្រព្រឹត្តទៅដើម្បីព្រះនិព្វានឬ។ អើ។ មោហៈ ប្រារព្ធនូវរូប ទើបកើតឡើង រូប មិនជាទីតាំងនៃមោហៈ មិនជាទីធ្វើមិនឲ្យមានញាណ។ បេ។ ជាធម្មជាតប្រព្រឹត្តទៅដើម្បីព្រះនិព្វានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៧៥] បុគ្គលមិនគួរនិយាយថា សញ្ញោជនៈ មានអមតៈជាអារម្មណ៍ទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា បុគ្គលដឹងច្បាស់នូវនិព្វាន ថាជានិព្វាន លុះដឹងច្បាស់នូវនិព្វាន ថាជានិព្វានហើយ តែងសំគាល់នូវនិព្វាន សំគាល់ក្នុងនិព្វាន សំគាល់ថាជានិព្វាន សំគាល់ថានិព្វានជារបស់អញ ត្រេកអរនឹងព្រះនិព្វាន ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ សញ្ញោជនៈ មានអមតៈជាអារម្មណ៍។
ចប់ អមតារម្មណកថា។
((៨៦) ៣. រូបំ សារម្មណន្តិកថា)
[៨៧៦] រូប ប្រកបដោយអារម្មណ៍ឬ។ អើ។ ការពិចារណា ការសង្ឃឹម ការប្រមូលមក ការធ្វើទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតាំងចិត្តទុក មានចំពោះរូបនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងការពិចារណា ការសង្ឃឹម។ បេ។ ការតាំងចិត្តទុក មិនមានចំពោះរូបនោះទេឬ។ អើ។ ប្រសិនបើ ការពិចារណា ការសង្ឃឹម។ បេ។ ការតាំងចិត្តទុក មិនមានចំពោះរូបនោះទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូប ប្រកបដោយអារម្មណ៍ទេ។
[៨៧៧] ផស្សៈ ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម។ បេ។ ការតាំងចិត្តទុក មានចំពោះផស្សៈនោះឬ។ អើ។ រូប ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម។ បេ។ ការតាំងចិត្តទុក មានចំពោះរូបនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៧៨] វេទនា។ បេ។ សញ្ញា ចេតនា ចិត្ត សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ។ បេ។ អនោត្តប្បៈ ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម។ បេ។ ការតាំងចិត្តទុក មានចំពោះអនោត្តប្បៈនោះឬ។ អើ។ រូប ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម។ បេ។ ការតាំងចិត្តទុក មានចំពោះរូបនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៧៩] រូប ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម។ បេ។ ការតាំងចិត្តទុក មិនមានចំពោះរូបនោះទេឬ។ អើ។ ផស្សៈ ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម។ បេ។ ការតាំងចិត្តទុក មិនមានចំពោះផស្សៈនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៨០] រូប ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម។ បេ។ ការតាំងចិត្តទុក មិនមានចំពោះរូបនោះទេឬ។ អើ។ វេទនា សញ្ញា។ បេ។ អនោត្តប្បៈ ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម។ បេ។ ការតាំងចិត្តទុក មិនមានចំពោះអនោត្តប្បៈនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៨១] បុគ្គលមិនគួរនិយាយថា រូប ប្រកបដោយអារម្មណ៍ឬ។ អើ។ ក្រែងរូបប្រកបដោយបច្ច័យឬ។ អើ។ ប្រសិនបើ រូប ប្រកបដោយបច្ច័យមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា រូប ប្រកបដោយអារម្មណ៍ដែរ។
ចប់ រូបសារម្មណន្តិកថា។
((៨៧) ៤. អនុសយា អនារម្មណកថា)
[៨៨២] អនុស័យ មិនមានអារម្មណ៍ទេឬ។ អើ។ ចុះរូប និព្វាន ចក្ខាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ (មិនមានអារម្មណ៍ទេ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៨៣] កាមរាគានុស័យ មិនមានអារម្មណ៍ទេឬ។ អើ។ ចុះកាមរាគៈ កាមរាគបរិយុដ្ឋានៈ កាមរាគសញ្ញោជនៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចុះកាមរាគៈ កាមរាគបរិយុដ្ឋានៈ កាមរាគសញ្ញោជនៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈ ប្រកបដោយអារម្មណ៍ឬ។ អើ។ កាមរាគានុស័យ ប្រកបដោយអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៨៤] កាមរាគានុស័យ មិនមានអារម្មណ៍ទេឬ។ អើ។ (កាមរាគានុស័យ) រាប់បញ្ចូលក្នុងខន្ធណា។ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធ។ សង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៨៥] ចុះកាមរាគានុស័យ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អើ។ កាមរាគៈ ដែលរាប់ញ្ចូលក្នុងសង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាមរាគៈ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយអារម្មណ៍ឬ។ អើ។ កាមរាគានុស័យ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៨៦] កាមរាគានុស័យ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ មិនមានអារម្មណ៍ទេ ចុះកាមរាគៈ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយអារម្មណ៍ឬ។ អើ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយអារម្មណ៍ ខ្លះមិនមានអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយអារម្មណ៍ ខ្លះមិនមានអារម្មណ៍ឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធ និងវិញ្ញាណក្ខន្ធខ្លះ ប្រកបដោយអារម្មណ៍ ខ្លះមិនមានអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៨៧] បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ មិនមានអារម្មណ៍ទេឬ។ អើ។ អវិជ្ជា ឱឃៈគឺអវិជ្ជា យោគៈគឺអវិជ្ជា អនុស័យគឺអវិជ្ជា បរិយុដ្ឋានៈគឺអវិជ្ជា សញ្ញោជនៈគឺអវិជ្ជា នីវរណៈគឺអវិជ្ជា មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អវិជ្ជា ឱឃៈគឺអវិជ្ជា យោគៈគឺអវិជ្ជា។ បេ។ នីវរណៈគឺអវិជ្ជា ប្រកបដោយអារម្មណ៍ឬ។ អើ។ អវិជ្ជានុស័យ ប្រកបដោយអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៨៨] អវិជ្ជានុស័យ មិនមានអារម្មណ៍ទេឬ។ អើ។ (អវិជ្ជានុស័យ) រាប់បញ្ចូលក្នុងខន្ធណា។ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធ។ សង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធ និងវិញ្ញាណក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៨៩] អវិជ្ជានុស័យ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អើ។ អវិជ្ជា ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អវិជ្ជា ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយអារម្មណ៍ឬ។ អើ។ អវិជ្ជានុស័យ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៩០] អវិជ្ជានុស័យ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ មិនមានអារម្មណ៍ទេ ចុះអវិជ្ជា ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយអារម្មណ៍ឬ។ អើ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយអារម្មណ៍ ខ្លះមិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយអារម្មណ៍ ខ្លះមិនមានអារម្មណ៍ទេឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធ និងវិញ្ញាណក្ខន្ធខ្លះ ប្រកបដោយអារម្មណ៍ ខ្លះមិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៩១] បុគ្គលមិនគួរនិយាយថា អនុស័យ មិនមានអារម្មណ៍ទេឬ។ អើ។ បុគ្គលជាបុថុជ្ជន កាលបើចិត្តជាកុសល និងអព្យាក្រឹត កំពុងប្រព្រឹត្តទៅ គួរនិយាយថា ប្រកបដោយអនុស័យឬ។ អើ។ អារម្មណ៍របស់អនុស័យទាំងនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ អនុស័យ មិនមានអារម្មណ៍ទេ។
[៨៩២] បុគ្គលជាបុថុជ្ជន កាលបើចិត្តជាកុសល និងអព្យាក្រឹតកំពុងប្រព្រឹត្តទៅ គួរនិយាយថា ប្រកបដោយរាគៈឬ។ អើ។ អារម្មណ៍នៃរាគៈនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ រាគៈ មិនមានអារម្មណ៍ទេ។
ចប់ អនុសយអនារម្មណាតិកថា។
((៨៨) ៥. ញាណំ អនារម្មណន្តិកថា)
[៨៩៣] ញាណ មិនមានអារម្មណ៍ទេឬ។ អើ។ ចុះរូប និព្វាន ចក្ខាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ (មិនមានអារម្មណ៍) ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ញាណ មិនមានអារម្មណ៍ទេឬ។ អើ។ បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ប្រកបដោយអារម្មណ៍ឬ។ អើ។ ញាណ ប្រកបដោយអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៩៤] ញាណ មិនមានអារម្មណ៍ទេឬ។ អើ។ (ញាណ) រាប់បញ្ចូលក្នុងខន្ធណា។ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធ។ សង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៩៥] ញាណ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អើ។ បញ្ញា ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បញ្ញា ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយអារម្មណ៍ឬ។ អើ។ ញាណ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៩៦] ញាណ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ មិនមានអារម្មណ៍ទេ ចុះបញ្ញា ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយអារម្មណ៍ឬ។ អើ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយអារម្មណ៍ ខ្លះមិនមានអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយអារម្មណ៍ ខ្លះមិនមានអារម្មណ៍ឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធ និងវិញ្ញាណក្ខន្ធខ្លះ ប្រកបដោយអារម្មណ៍ ខ្លះមិនមានអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៨៩៧] បុគ្គលមិនគួរនិយាយថា ញាណ មិនមានអារម្មណ៍ទេឬ។ អើ។ ព្រះអរហន្ត ព្រមព្រៀងដោយចក្ខុវិញ្ញាណ គួរនិយាយថា មានញាណឬ។ អើ។ អារម្មណ៍របស់ញាណនោះមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បើដូច្នោះ ញាណ មិនមានអារម្មណ៍ទេ។ ព្រះអរហន្ត ព្រមព្រៀងដោយចក្ខុវិញ្ញាណ គួរនិយាយថា មានបញ្ញាឬ។ អើ។ អារម្មណ៍របស់បញ្ញានោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បើដូច្នោះ បញ្ញា មិនមានអារម្មណ៍ទេ។
ចប់ ញាណអនារម្មណន្តិកថា។
((៨៩) ៦. អតីតានាគតារម្មណកថា)
[៨៩៨] ចិត្ត ជាអតីតារម្មណ៍ (មានអារម្មណ៍ ជាអតីត) មិនមានអារម្មណ៍ទេឬ។ អើ។ ក្រែងមានអារម្មណ៍ជាអតីតឬ។ អើ។ ប្រសិនបើ ចិត្តមានអារម្មណ៍ជាអតីត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តជាអតីតារម្មណ៍ មិនមានអារម្មណ៍ទេ (ព្រោះពាក្យថា) ចិត្ត មានអតីតារម្មណ៍ មិនមានអារម្មណ៍ដូច្នេះ ជាពាក្យខុសទេ មួយទៀត ប្រសិនបើ ចិត្តមិនមានអារម្មណ៍ទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តមានអារម្មណ៍ជាអតីតទេ (ព្រោះពាក្យថា) ចិត្តមិនមានអារម្មណ៍ និងមានអារម្មណ៍ជាអតីតដូច្នេះ ជាពាក្យខុស។
[៨៩៩] ចិត្ត ជាអតីតារម្មណ៍ មិនមានអារម្មណ៍ទេឬ។ អើ។ ក្រែងការពិចារណា។ បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអតីតឬ។ អើ។ ប្រសិនបើ ការពិចារណា។ បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអតីត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តជាអតីតារម្មណ៍ មិនមានអារម្មណ៍ទេ។
ចប់ អតីតារម្មណកថា។
((-))
[៩០០] ចិត្ត ជាអនាគតារម្មណ៍ (មានអារម្មណ៍ជាអនាគត) មិនមានអារម្មណ៍ទេឬ។ អើ។ ក្រែងមានអារម្មណ៍ជាអនាគតឬ។ អើ។ ប្រសិនបើ (ចិត្ត) មានអារម្មណ៍ជាអនាគត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តជាអនាគតារម្មណ៍ មិនមានអារម្មណ៍ទេ (ព្រោះពាក្យថា) ចិត្តជាអនាគតារម្មណ៍ មិនមានអារម្មណ៍ ដូច្នេះ ជាពាក្យខុស មួយទៀត ប្រសិនបើ ចិត្តមិនមានអារម្មណ៍ទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តមានអារម្មណ៍ជាអនាគតទេ (ព្រោះពាក្យថា) មិនមានអារម្មណ៍ និងមានអារម្មណ៍ជាអនាគត ដូច្នេះ ជាពាក្យខុស។
[៩០១] ចិត្ត ជាអនាគតារម្មណ៍ មិនមានអារម្មណ៍ទេឬ។ អើ។ ការពិចារណា។ បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអនាគតឬ។ អើ។ ប្រសិនបើ ការពិចារណា។ បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអនាគត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តជាអនាគតារម្មណ៍ មិនមានអារម្មណ៍ទេ។
[៩០២] ការពិចារណា។ បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវបច្ចុប្បន្ន ចុះចិត្តជាបច្ចុប្បន្នារម្មណ៍ (មានអារម្មណ៍ជាបច្ចុប្បន្ន) ប្រកបដោយអារម្មណ៍ឬ។ អើ។ ការពិចារណា។ បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអតីត ចុះចិត្តជាអតីតារម្មណ៍ ប្រកបដោយអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៩០៣] ការពិចារណា។ បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវបច្ចុប្បន្ន ចុះចិត្តជាបច្ចុប្បន្នារម្មណ៍ ប្រកបដោយអារម្មណ៍ឬ។ អើ។ ការពិចារណា។ បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអនាគត ចុះចិត្តជាអនាគតារម្មណ៍ ប្រកបដោយអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៩០៤] ការពិចារណា។ បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអតីត ចុះចិត្តជាអតីតារម្មណ៍ មិនមានអារម្មណ៍ទេឬ។ អើ។ ការពិចារណា។ បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវបច្ចុប្បន្ន ចុះចិត្តជាបច្ចុប្បន្នារម្មណ៍ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៩០៥] ការពិចារណា។ បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអនាគត ចុះចិត្តជាអនាគតារម្មណ៍ មិនមានអារម្មណ៍ទេឬ។ អើ។ ការពិចារណា។ បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវបច្ចុប្បន្ន ចុះចិត្តជាបច្ចុប្បន្នារម្មណ៍ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
[៩០៦] បុគ្គលមិនគួរនិយាយថា ចិត្តជាអតីតារម្មណ៍ និងជាអនាគតារម្មណ៍ មិនមានអារម្មណ៍ទេឬ។ អើ។ ក្រែងអតីត និងអនាគត មិនមានទេឬ។ អើ។ ប្រសិនបើ អតីត និងអនាគត មិនមានទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ចិត្តជាអតីតារម្មណ៍ និងជាអនាគតារម្មណ៍ មិនមានអារម្មណ៍ទេ។ បេ។
ចប់ អនាគតារម្មណកថា។
((៩០) ៧. វិតក្កានុបតិតកថា)
[៩០៧] ចិត្តទាំងអស់ ដែលវិតក្កៈជាប់តាមឬ។ អើ។ ចិត្តទាំង