User Tools

Site Tools


Translations of this page?:
km:tipitaka:book_086

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៨៦ - Book 86

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 08012021 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 08012021 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៨៦ - Tipitaka Book 086, for change log on ati.eu see here: រាយការណ៍ ភាគ ០៨៦



book_086.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_086.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ៨៦

ទ. ១

អភិធម្មបិដក

ភាគទី ៨៦

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ។

កថាវត្ថុ

(ឯកាទសមវគ្គ ទី១១)

១១. ឯកាទសមវគ្គោ

តិស្សោបិ អនុសយកថា (ទី១-៣)

(១០៦-១០៨) ១-៣. តិស្សោបិ អនុសយកថា

សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធព្រះអង្គនោះ។

[១] សកៈ អនុស័យ ជាអព្យាក្រឹតឬ។ បរៈ អើ។ វិបាក និងអព្យាក្រឹត កិរិយា និងអព្យាក្រឹត រូប និព្វាន ចក្ខាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ (ជាអព្យាក្រឹត) ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២] កាមរាគានុស័យ ជាអព្យាក្រឹតឬ។ អើ។ កាមរាគៈ កាមរាគបរិយុដ្ឋានៈ កាមរាគសញ្ញោជនៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈ ជាអព្យាក្រឹតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាមរាគៈ កាមរាគាបរិយុដ្ឋានៈ។ បេ។ កាមច្ឆន្ទនីវរណៈ ជាអកុសលឬ។ អើ។ កាមរាគានុស័យ ជាអកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣] បដិឃានុស័យ ជាអព្យាក្រឹតឬ។ អើ។ បដិឃៈ បដិឃបរិយុដ្ឋានៈ បដិឃសញ្ញោជនៈ ជាអព្យាក្រឹតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បដិឃៈ បដិឃបរិយុដ្ឋានៈ បដិឃសញ្ញោជនៈ ជាអកុសលដែរឬ។ អើ។ បដិឃានុស័យ ជាអកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤] មានានុស័យ ជាអព្យាក្រឹតឬ។ អើ។ មានះ មានបរិយុដ្ឋានៈ មានសញ្ញោជនៈ ជាអព្យាក្រឹតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ មានះ មានបរិយុដ្ឋានៈ មានសញ្ញោជនៈ ជាអកុសលឬ។ អើ។ មានានុស័យ ជាអកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៥] ទិដ្ឋានុស័យ ជាអព្យាក្រឹតឬ។ អើ។ ទិដ្ឋិ ទិដ្ឋោឃៈ ទិដ្ឋិយោគៈ ទិដ្ឋិបរិយុដ្ឋានៈ ទិដ្ឋិសញ្ញោជនៈ ជាអព្យាក្រឹតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ទិដ្ឋិ ទិដ្ឋោឃៈ ទិដ្ឋិយោគៈ ទិដ្ឋិបរិយុដ្ឋានៈ ទិដ្ឋិសញ្ញោជនៈ ជាអកុសលឬ។ អើ។ ទិដ្ឋានុស័យ ជាអកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៦] វិចិកិច្ឆានុស័យ ជាអព្យាក្រឹតឬ។ អើ។ វិចិកិច្ឆា វិចិកិច្ឆាបរិយុដ្ឋានៈ វិចិកិច្ឆាសញ្ញោជនៈ វិចិកិច្ឆានីវរណៈ ជាអព្យាក្រឹតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិចិកិច្ឆា វិចិកិច្ឆាបរិយុដ្ឋានៈ វិចិកិច្ឆាសញ្ញោជនៈ វិចិកិច្ឆានីវរណៈ ជាអកុសលឬ។ អើ។ វិចិកិច្ឆានុស័យ ជាអកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៧] ភវរាគានុស័យ ជាអព្យាក្រឹតឬ។ អើ។ ភវរាគៈ ភវរាគបរិយុដ្ឋានៈ ភវរាគសញ្ញោជនៈ ជាអព្យាក្រឹតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ភវរាគៈ ភវរាគបរិយុដ្ឋានៈ ភវរាគសញ្ញោជនៈ ជាអកុសលឬ។ អើ។ ភវរាគានុស័យ ជាអកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៨] អវិជ្ជានុស័យ ជាអព្យាក្រឹតឬ។ អើ។ អវិជ្ជា អវិជ្ជោឃៈ អវិជ្ជាយោគៈ អវិជ្ជាបរិយុដ្ឋានៈ អវិជ្ជាសញ្ញោជនៈ អវិជា្ជនីវរណៈ ជាអព្យាក្រឹតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អវិជ្ជា អវិជ្ជោឃៈ អវិជ្ជាយោគៈ អវិជ្ជាបរិយុដ្ឋានៈ អវិជ្ជាសញ្ញោជនៈ អវិជ្ជានីវរណៈ ជាអកុសលឬ។ អើ។ អវិជ្ជានុស័យ ជាអកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៩] បុគ្គលមិនគួរពោលថា អនុស័យ ជាអព្យាក្រឹតទេឬ។ អើ។ បុថុជ្ជនៈ កាលបើចិត្តជាកុសល និងអព្យាក្រឹត កំពុងប្រព្រឹត្តទៅ បុគ្គលគួរពោលថា ប្រកបដោយអនុស័យឬ។ អើ។ កុសលធម៌ និងអកុសលធម៌ មកកាន់ភាពចំពោះមុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ អនុស័យជាអព្យាក្រឹត។ បុថុជ្ជនៈ កាលបើចិត្តជាកុសល និងអព្យាក្រឹត កំពុងប្រព្រឹត្តទៅ បុគ្គលគួរពោលថា ប្រកបដោយរាគៈដែរឬ។ អើ។ កុសលធម៌ និងអកុសលធម៌ មកកាន់ភាពចំពោះមុខឬ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ រាគៈជាអព្យាក្រឹត។

[១០] អនុស័យមិនមានហេតុទេឬ អើ។ រូប និព្វាន ចក្ខាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ (មិនមានហេតុ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាមរាគានុស័យ មិនមានហេតុឬ។ អើ។ កាមរាគៈ កាមរាគបរិយុដ្ឋានៈ កាមរាគសញ្ញោជនៈ។ បេ។ កាមច្ឆន្ទនីវរណៈ មិនមានហេតុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាមរាគៈ កាមរាគបរិយុដ្ឋានៈ។ បេ។ កាមច្ឆន្ទនីវរណៈ ប្រកបដោយហេតុឬ។ អើ។ កាមរាគានុស័យ ប្រកបដោយហេតុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បដិឃានុស័យ។ បេ។ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ភវរាគានុស័យ។ បេ។ អវិជ្ជានុស័យ មិនមានហេតុឬ។ អើ។ អវិជ្ជា អវិជ្ជោឃៈ អវិជ្ជាយោគៈ អវិជ្ជាបរិយុដ្ឋានៈ អវិជ្ជាសញ្ញោជនៈ អវិជ្ជានីវរណៈ មិនមានហេតុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អវិជ្ជា អវិជ្ជោឃៈ។ បេ។ អវិជ្ជានីវរណៈ ប្រកបដោយហេតុឬ។ អើ។ អវិជ្ជានុស័យ ប្រកបដោយហេតុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១១] បុគ្គលមិនគួរពោលថា អនុស័យមិនមានហេតុទេឬ។ អើ។ បុថុជ្ជន កាលបើមានចិត្តជាកុសល និងអព្យាក្រឹត កំពុងប្រព្រឹត្តទៅ បុគ្គលគួរពោលថា ប្រកបដោយអនុស័យដែរឬ។ អើ។ អនុស័យប្រកបដោយហេតុ ដោយហេតុនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ អនុស័យ មិនមានហេតុ។ បុថុជ្ជន កាលបើចិត្តជាកុសល និងអព្យាក្រឹត កំពុងប្រព្រឹត្តទៅ បុគ្គលគួរពោលថា ប្រកបដោយរាគៈដែរឬ។ អើ។ រាគៈប្រកបដោយហេតុ ដោយហេតុនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ រាគៈ មិនមានហេតុទេ។

[១២] អនុស័យ ប្រាសចាកចិត្តឬ។អើ។ រូប និព្វាន ចក្ខាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ (ប្រាសចាកចិត្ត) ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាមរាគានុស័យ ប្រាសចាកចិត្តដែរឬ។ អើ។ កាមរាគៈ កាមរាគបរិយុដ្ឋានៈ កាមរាគសញ្ញោជនៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈ ប្រាសចាកចិត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាមរាគៈ កាមរាគបរិយុដ្ឋានៈ។ បេ។ កាមច្ឆន្ទនីវរណៈ ប្រកបដោយចិត្តឬ។ អើ។ កាមរាគានុស័យ ប្រកបដោយចិត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៣] កាមរាគានុស័យ ប្រាសចាកចិត្តឬ។ អើ។ កាមរាគានុស័យ រាប់បញ្ចូលក្នុងខន្ធណា។ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធ។ សង្ខារក្ខន្ធ ប្រាសចាកចិត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សង្ខារក្ខន្ធ ប្រាសចាកចិត្តឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធ ប្រាសចាកចិត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៤] កាមរាគានុស័យ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រាសចាកចិត្តឬ។ អើ។ កាមរាគៈ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រាសចាកចិត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាមរាគៈ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រាសចាកចិត្តដែរឬ។ អើ។ កាមរាគានុស័យ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៥] កាមរាគានុស័យ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រាសចាកចិត្ត កាមរាគៈ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយចិត្តឬ។ អើ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយចិត្ត ខ្លះប្រាសចាកចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយចិត្ត ខ្លះប្រាសចាកចិត្តឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធខ្លះប្រកបដោយចិត្ត ខ្លះប្រាសចាកចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៦] បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ ប្រាសចាកចិត្តឬ។ អើ។ អវិជ្ជា អវិជ្ជោឃៈ អវិជ្ជាយោគៈ។ បេ។ អវិជ្ជានីវរណៈ ប្រាសចាកចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អវិជ្ជា អវិជ្ជោឃៈ អវិជ្ជាយោគៈ។ បេ។ អវិជ្ជានីវរណៈ ប្រាសចាកចិត្តឬ។ អើ។ អវិជ្ជានុស័យ ប្រកបដោយចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អវិជ្ជានុស័យ ប្រាសចាកចិត្តឬ។ អើ។ អវិជ្ជានុស័យ រាប់បញ្ចូលក្នុងខន្ធណា។ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធ។ សង្ខារក្ខន្ធប្រាសចាកចិត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សង្ខារក្ខន្ធ ប្រាសចាកចិត្តឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធ ប្រាសចាកចិត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អវិជ្ជានុស័យ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រាសចាកចិត្តឬ។ អើ។ អវិជ្ជា ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រាសចាកចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អវិជ្ជា ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយចិត្តដែរឬ។ អើ។ អវិជ្ជានុស័យ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អវិជ្ជានុស័យ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រាសចាកចិត្តឬ ចុះអវិជ្ជា ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយចិត្តឬ។ អើ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយចិត្ត ខ្លះប្រាសចាកចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយចិត្ត ខ្លះប្រាសចាកចិត្តឬ។ អើ។ វេទនាក្ខន្ធ សញ្ញាខន្ធខ្លះ ប្រកបដោយចិត្ត ខ្លះប្រាសចាកចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៧] បុគ្គលមិនគួរពោលថា អនុស័យ ប្រាសចាកចិត្តឬ។ អើ។ បុថុជ្ជន កាលបើចិត្តជាកុសល និងអព្យាក្រឹត កំពុងប្រព្រឹត្តទៅ បុគ្គលគួរនិយាយថា ប្រកបដោយអនុស័យដែរឬ។ អើ។ អនុស័យ ប្រកបដោយចិត្តនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ ព្រោះហេតុនោះ អនុស័យ ប្រាសចាកចិត្ត។ បុថុជ្ជន កាលបើចិត្តជាកុសល និងអព្យាក្រឹត កំពុងប្រព្រឹត្តទៅ បុគ្គលគួរនិយាយថា ប្រកបដោយរាគៈដែរឬ។ អើ។ រាគៈ ប្រកបដោយចិត្តនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រោះហេតុនោះ រាគៈ ប្រាសចាកចិត្ត។

ចប់ តិស្សោបិ អនុសយកថា។

ញាណកថា (ទី៤)

(១០៩) ៤. ញាណកថា

[១៨] កាលបើសេចក្តីមិនដឹង ប្រាសចេញហើយ មានតែចិត្តដែលប្រាសចាកញាណ កំពុងប្រព្រឹត្តទៅ បុគ្គលមិនគួរនិយាយថា មានញាណទេឬ។ អើ។ កាលបើរាគៈ ប្រាសចេញហើយ បុគ្គលមិនគួរនិយាយថា មានរាគៈទៅប្រាសហើយទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាលបើសេចក្តីមិនដឹង ប្រាសចេញហើយ មានតែចិត្តដែលប្រាសចាកញាណ កំពុងប្រព្រឹត្តទៅ បុគ្គលមិនគួរនិយាយថា មានញាណទេឬ។ អើ។ កាលបើទោសៈ ប្រាសចេញហើយ។ បេ។ កាលបើមោហៈ ប្រាសចេញហើយ។ បេ។ កាលបើកិលេស ប្រាសចេញហើយ បុគ្គលមិនគួរនិយាយថា មិនមានកិលេសទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៩] កាលបើរាគៈ ប្រាសចេញហើយ បុគ្គលគួរនិយាយថា មានរាគៈទៅប្រាសហើយឬ។ អើ។ កាលបើសេចក្តីមិនដឹង ប្រាសចេញហើយ មានតែចិត្តដែលប្រាសចាកញាណ កំពុងប្រព្រឹត្តទៅ បុគ្គលគួរនិយាយថា មានញាណដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាលបើទោសៈប្រាសចេញហើយ។ បេ។ កាលបើមោហៈ ប្រាសចេញហើយ។ បេ។ កាលបើកិលេស ប្រាសចេញហើយ បុគ្គលគួរនិយាយថា មិនមានកិលេសទេឬ។ អើ។ កាលបើសេចក្តីមិនដឹង ប្រាសចេញហើយ មានតែចិត្តដែលប្រាសចាកញាណ កំពុងប្រព្រឹត្តទៅ បុគ្គលគួរនិយាយថា មានញាណដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាលបើសេចក្តីមិនដឹង ប្រាសចេញហើយ មានតែចិត្តដែលប្រាសចាកញាណ កំពុងប្រព្រឹត្តទៅ បុគ្គលគួរនិយាយថា មានញាណដែរឬ។ អើ។ បុគ្គលមានញាណ ដោយញាណជាអតីត មានញាណដោយញាណដែលរលត់ហើយ ប្រាសចេញហើយ ស្ងប់រម្ងាប់ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ ញាណកថា។

ញាណ ចិត្តវិប្បយុត្តន្តិកថា (ទី៥)

(១១០) ៥. ញាណំ ចិត្តវិប្បយុត្តន្តិកថា

[២០] ញាណ ប្រាសចាកចិត្តឬ។ អើ។ រូប និព្វាន ចក្ខាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ (ប្រាសចាកចិត្ត) ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ញាណ ប្រាសចាកចិត្តដែរឬ។ អើ។ បញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ប្រាសចាកចិត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ប្រកបដោយចិត្តឬ។ អើ។ ញាណ ប្រកបដោយចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២១] ញាណ ប្រាសចាកចិត្តឬ។ អើ។ ញាណរាប់បញ្ចូលក្នុងខន្ធណា។ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធ។ សង្ខារក្ខន្ធ ប្រាសចាកចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សង្ខារក្ខន្ធ ប្រាសចាកចិត្តឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធ ប្រាសចាកចិត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ញាណដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រាសចាកចិត្តដែរឬ។ អើ។ បញ្ញាដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រាសចាកចិត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បញ្ញាដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយចិត្តដែរឬ។ អើ។ ញាណដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយចិត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ញាណដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រាសចាកចិត្តហើយ ចុះបញ្ញាដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយចិត្តឬ។ អើ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយចិត្ត ខ្លះប្រាសចាកចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយចិត្ត ខ្លះប្រាសចាកចិត្តឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធខ្លះ ប្រកបដោយចិត្ត ខ្លះប្រាសចាកចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២២] បុគ្គលមិនគួរនិយាយថា ញាណ ប្រាសចាកចិត្តទេឬ។ អើ។ ព្រះអរហន្ត ប្រកបដោយចក្ខុវិញ្ញាណ បុគ្គលគួរនិយាយថា មានញាណដែរឬ។ អើ។ ញាណ ប្រកបដោយចិត្តនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ ញាណប្រាសចាកចិត្ត។ ព្រះអរហន្តប្រកបដោយចក្ខុវិញ្ញាណ បុគ្គលគួរនិយាយថា មានបញ្ញាដែរឬ។ អើ។ បញ្ញាប្រកដោយចិត្តនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ ព្រោះហេតុនោះ បញ្ញាប្រាសចាកចិត្ត។

ចប់ ញាណចិត្តវិប្បយុត្តនិ្តកថា។

ឥទំ ទុក្ខនិ្តកថា (ទី៦)

(១១១) ៦. ឥទំ ទុក្ខន្តិកថា

[២៣] បុគ្គលកាលនិយាយវាចាថា នេះជាទុក្ខ ញាណប្រព្រឹត្តទៅថា នេះជាទុក្ខ ដែរឬ។ អើ។ បុគ្គលកាលនិយាយវាចាថា នេះជាហេតុនាំឲ្យកើតទុក្ខ ញាណ ប្រព្រឹត្តទៅថា នេះជាហេតុនាំឲ្យកើតទុក្ខដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលនិយាយវាចាថា នេះជាទុក្ខ ញាណប្រព្រឹត្តទៅថា នេះជាទុក្ខ ដែរឬ។ អើ។ បុគ្គលកាលនិយាយវាចាថា នេះជាទីរំលត់ទុក្ខ ញាណប្រព្រឹត្តទៅថា នេះជាទីរំលត់ទុក្ខ ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាល​និយាយវាចាថា នេះជាទុក្ខ ញាណ ប្រព្រឹត្តទៅថា នេះជាទុក្ខដែរឬ។ អើ។ បុគ្គលកាល​និយាយវាចាថា នេះជាមគ្គ ញាណ ប្រព្រឹត្តទៅថា នេះជាមគ្គដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៤] បុគ្គលកាលនិយាយវាចាថា នេះជាហេតុនាំឲ្យកើតទុក្ខ តែញាណ មិនប្រព្រឹត្តទៅថា នេះជាហេតុនាំឲ្យកើតទុក្ខឬ។ អើ។ បុគ្គលកាលនិយាយវាចាថា នេះជាទុក្ខ តែញាណមិនប្រព្រឹត្តទៅថា នេះជាទុក្ខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលនិយាយវាចាថា នេះជាទីរលត់ទុក្ខ។ បេ។ នេះជាមគ្គ តែញាណមិនប្រព្រឹត្តទៅថា នេះជាមគ្គឬ។ អើ។ បុគ្គលកាលនិយាយវាចាថា នេះជាទុក្ខ តែញាណមិនប្រព្រឹត្តទៅថា នេះជាទុក្ខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៥] បុគ្គលកាលនិយាយវាចាថា នេះជាទុក្ខ ញាណ ប្រព្រឹត្តទៅថា នេះជាទុក្ខ ដែរឬ។ អើ។ បុគ្គលកាលនិយាយវាចាថា រូបមិនទៀង ញាណប្រព្រឹត្តទៅថា រូបមិនទៀងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលនិយាយវាចាថា នេះជាទុក្ខ ញាណប្រព្រឹត្តទៅថា នេះជាទុក្ខដែរឬ។ អើ។ បុគ្គលកាលនិយាយវាចាថា វេទនា។ បេ។ សញ្ញា សង្ខារ។ បេ។ វិញ្ញាណមិនទៀង ញាណប្រព្រឹត្តទៅថា វិញ្ញាណមិនទៀងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៦] បុគ្គលកាលនិយាយវាចាថា នេះជាទុក្ខ ញាណ ប្រព្រឹត្តទៅថា នេះជាទុក្ខ ដែរឬ។ អើ។ បុគ្គលកាលនិយាយវាចាថា រូបមិនមែនជារបស់ខ្លួន ញាណ ប្រព្រឹត្តទៅថា រូបមិនមែនជារបស់ខ្លួនដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលនិយាយវាចាថា នេះជាទុក្ខ ញាណប្រព្រឹត្តទៅថា នេះជាទុក្ខ ដែរឬ។ អើ។ បុគ្គលកាលនិយាយវាចាថា វេទនា។ បេ។ សញ្ញា។ បេ។ សង្ខារ។ បេ។ វិញ្ញាណមិនមែនជារបស់ខ្លួន ញាណប្រព្រឹត្តទៅថា វិញ្ញាណមិនមែនជារបស់ខ្លួនដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៧] បុគ្គលកាលនិយាយវាចាថា រូបមិនទៀង តែញាណមិនប្រព្រឹត្តទៅថា រូបមិនទៀងទេឬ។ អើ។ បុគ្គលកាលនិយាយវាចាថា នេះជាទុក្ខ តែញាណមិនប្រព្រឹត្តទៅថា នេះជាទុក្ខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលនិយាយវាចាថា វេទនា។ បេ។ សញ្ញា។ បេ។ សង្ខារ។ បេ។ វិញ្ញាណមិនទៀង តែញាណមិនប្រព្រឹត្តទៅថា វិញ្ញាណមិនទៀងទេឬ។ អើ។ បុគ្គលកាលនិយាយវាចាថា នេះជាទុក្ខ តែញាណមិនប្រព្រឹត្តទៅថា នេះជាទុក្ខទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលនិយាយវាចាថា រូបមិនមែនជារបស់ខ្លួន តែញាណមិនប្រព្រឹត្តទៅថា រូបមិនមែនជារបស់ខ្លួនទេឬ។ អើ។ បុគ្គលកាលនិយាយវាចាថា នេះជាទុក្ខ តែញាណមិនប្រព្រឹត្តទៅថា នេះជាទុក្ខទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលនិយាយវាចាថា វេទនា។ បេ។ សញ្ញា។ បេ។ សង្ខារ។ បេ។ វិញ្ញាណ មិនមែនជារបស់ខ្លួន តែញាណមិនប្រព្រឹត្តទៅថា វិញ្ញាណមិនមែនជារបស់ខ្លួនទេឬ។ អើ។ បុគ្គលកាលនិយាយវាចាថា នេះជាទុក្ខ តែញាណមិនប្រព្រឹត្តទៅថា នេះជាទុក្ខទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៨] បុគ្គលកាលនិយាយវាចាថា ឥទំ ទុក្ខំ (នេះជាទុក្ខ) ញាណប្រព្រឹត្តទៅថា ឥទំ ទុក្ខំ (នេះជាទុក្ខ) ដែរឬ។ អើ។ ញាណ ប្រព្រឹត្តទៅថា ឥផង ថាទំផង ថា ទុផង ថា ខំផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ ឥទំ ទុក្ខន្តិកថា។

ឥទិ្ធពលកថា (ទី៧)

(១១២) ៧. ឥទ្ធិពលកថា

[២៩] បុគ្គលប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្ប (មហាកប្ប) ឬ។ អើ។ អាយុដែលសម្រេចដោយឫទិ្ធនោះ គតិដែលសម្រេចដោយឫទិ្ធនោះ ការបាននូវអត្តភាពដែលសម្រេចដោយឫទិ្ធនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្បឬ។ អើ។ បុគ្គលគប្បីឋិតនៅអស់កប្បជាអតីត គប្បីឋិតនៅអស់កប្បជាអនាគតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្បឬ។ អើ។ បុគ្គលគប្បីឋិតនៅអស់ ២ កប្ប គប្បីឋិតនៅអស់ ៣ កប្ប គប្បីឋិតនៅអស់ ៤ កប្បដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្បឬ។ អើ។ បុគ្គលកាលបើជីវិតមាននៅ គប្បីឋិតនៅអស់ជីវិតដ៏សេសសល់ កាលបើជីវិតមិនមានទេ គប្បីឋិតនៅអស់ជីវិតដ៏សេសសល់។ បុគ្គលកាលបើជីវិតមាន គប្បីឋិតនៅអស់ជីវិតដ៏សេសសល់។ ប្រសិនបើ បុគ្គល កាលបើជីវិតមាននៅ គប្បីឋិតនៅអស់ជីវិតដ៏សេសសល់ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្បទេ។ បេ។ បុគ្គលកាលបើជីវិតមិនមានទេ គប្បីឋិតនៅអស់ជីវិតដ៏សេសសល់។ មានតែបុគ្គលស្លាប់ហើយ គប្បីឋិតនៅ បុគ្គលមានមរណកាលធើ្វហើយ គប្បីឋិតនៅដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣០] បុគ្គលប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្បដែរឬ។ អើ។ ផស្សៈ កើតឡើងហើយ បុគ្គលគប្បីបាន ដើម្បីផ្គងឡើងដោយឫទិ្ធថា កុំរលត់ទៅវិញដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនាកើតឡើងហើយ។ បេ។ សញ្ញាកើតឡើងហើយ។ បេ។ ចេតនាកើតឡើងហើយ។ បេ។ ចិត្តកើតឡើងហើយ សទ្ធាកើតឡើងហើយ វីរិយៈកើតឡើងហើយ សតិកើតឡើងហើយ សមាធិកើតឡើងហើយ។ បេ។ បញ្ញាកើតឡើងហើយ បុគ្គលគប្បីបាន ដើម្បីផ្គងឡើងដោយឫទ្ធិថា កុំរលត់ទៅវិញឡើយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣១] បុគ្គលប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្បឬ។ អើ។ រូប បុគ្គលគប្បីបាន ដើម្បីផ្គងឡើងដោយឫទិ្ធថា ចូរទៀងចុះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនា។ បេ។ សញ្ញា។ បេ។ សង្ខារ។ បេ។ វិញ្ញាណ បុគ្គលគប្បីបាន ដើម្បីផ្គងឡើងដោយឫទិ្ធថា ចូរទៀងចុះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣២] បុគ្គលប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្បឬ។ អើ។ ពួកសត្វមានកិរិយាកើតជាធម្មតា បុគ្គលគប្បីបាន ដើម្បីផ្គងឡើងដោយឫទ្ធិថា កុំកើតឡើយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វមានសេចក្តីគ្រំាគ្រាជាធម្មតាថា កុំគ្រំាគ្រាទៅឡើយ។ បេ។ ពួកសត្វមានសេចក្តីឈឺថា្កត់ជាធម្មតាថា កុំឈឺថា្កត់ឡើយ។ បេ។ ពួកសត្វមានសេចក្តីស្លាប់ជាធម្មតា បុគ្គលគប្បីបាន ដើម្បីផ្គងឡើងដោយឫទ្ធិថា កុំស្លាប់ឡើយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៣] បុគ្គលមិនគួរនិយាយថា បុគ្គលប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្បទេឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ បុគ្គលណាមួយ បានចម្រើន បានធ្វើឲ្យច្រើន បានឲ្យប្រព្រឹត្តទៅ បានធ្វើឲ្យជាទីតាំង បានផ្គងឡើង បានសន្សំ បានប្រារព្ធដោយល្អហើយ បុគ្គលនោះ កាលប្រាថ្នា គប្បីឋិតនៅអស់ ១ កប្ប ឬអស់កប្បដ៏សេសសល់បាន ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលដែលប្រកបដោយកម្លំាងឫទ្ធិ គប្បីឋិតនៅអស់កប្បបាន។

[៣៤] បុគ្គលប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្បឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមានបុគ្គលនីមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬក៏បុគ្គលឯណាមួយក្នុងលោក ជាអ្នកធានាដល់ធម៌ទាំង ៤ បានឡើយ។ ធម៌ទាំង ៤ តើដូចម្តេច។ មិនមានបុគ្គលណានីមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬក៏បុគ្គលឯណាមួយក្នុងលោក ជាអ្នកធានាថា សភាវៈមានសេចក្តីគ្រាំគ្រាជាធម្មតា កុំគ្រាំគ្រាឡើយ សភាវៈមានសេចក្តីឈឺថ្កាត់ជាធម្មតា កុំឈឺថ្កាត់ឡើយ។ បេ។ សភាវៈមានសេចក្តីស្លាប់ជាធម្មតា កុំស្លាប់ឡើយ។ បេ។ កម្មដ៏លាមកទាំងឡាយឯណា ដែលបុគ្គលធ្វើហើយក្នុងកាលមុន ជាកម្មប្រកបដោយសេចក្តីសៅហ្មង អាចធ្វើឲ្យទៅកើតភពថ្មីទៀត មានទុក្ខជាកម្រៃ មានវិបាកជាទុក្ខ មានជាតិជរា និងមរណៈតទៅ មិនមានបុគ្គលណានីមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬក៏បុគ្គលឯណាមួយក្នុងលោក ជាអ្នកធានាថា វិបាករបស់បាបកម្មទាំងនោះ កុំកើតបានឡើយ ម្នាលភិក្ខុទាំងឡាយ មិនមានបុគ្គលណានីមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬក៏បុគ្គលឯណាមួយក្នុងលោក ជាអ្នកធានាដល់ធម៌ទាំង ៤ នេះឡើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គលប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្បឡើយ។

ចប់ ឥទ្ធិពលកថា។

សមាធិកថា (ទី៨)

(១១៣) ៨. សមាធិកថា

[៣៥] តំណនៃចិត្ត ជាសមាធិឬ ។ អើ។ តំណនៃចិត្តជាអតីត ជាសមាធិឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ តំណនៃចិត្តជាសមាធិឬ។ អើ។ តំណនៃចិត្ត ជាអនាគត ជាសមាធិឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ តំណនៃចិត្តជាសមាធិឬ។ អើ។ ក្រែងអតីតរលត់ហើយ អនាគតមិនទាន់កើតទេឬ។ អើ។ ប្រសិនបើ អតីតរលត់ហើយ អនាគតមិនទាន់កើតទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា តំណនៃចិត្ត ជាសមាធិទេ។

[៣៦] សមាធិ ប្រកដោយខណៈនៃចិត្តមួយឬ។ អើ។ បុគ្គលប្រកបដោយចក្ខុវិញ្ញាណ ចូលកាន់សមាបត្តិឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលប្រកបដោយសោតវិញ្ញាណ។ បេ។ ប្រកបដោយឃានវិញ្ញាណ។ បេ។ ប្រកបដោយជីវ្ហាវិញ្ញាណ។ បេ។ ប្រកបដោយវិញ្ញាណ។ បេ។ ប្រកបដោយអកុសលចិត្ត។ បេ។ ប្រកបដោយរាគសហគតចិត្ត។ បេ។ ប្រកបដោយទោសសហគតចិត្ត។ បេ។ ប្រកបដោយមោហសហគតចិត្ត។ បេ។ ប្រកបដោយអនោត្តប្បសហគតចិត្ត ចូលកាន់សមាបត្តិឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៧] តំណនៃចិត្ត ជាសមាធិឬ។ អើ។ តំណនៃអកុសលចិត្ត ជាសមាធិឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ តំណនៃចិត្តដែលប្រកបដោយរាគៈ។ បេ។ ប្រកបដោយទោសៈ។ បេ។ ប្រកបដោយមោហៈ។ បេ។ ប្រកបដោយអនោត្តប្បៈ ជាសមាធិឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៨] បុគ្គលមិនគួរនិយាយថា តំណនៃចិត្ត ជាសមាធិទេឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ តថាគត មិនញាប់ញ័រដោយកាយ មិនពោលវាចា អាចដើម្បីនៅជាអ្នកទទួលសេចក្តីសុខតែម្យ៉ាង អស់យប់ និងថ្ងៃទាំងឡាយ ៧ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ តំណនៃចិត្ត ជាសមាធិ។

ចប់ សមាធិកថា។

ធម្មដ្ឋិតតាកថា (ទី៩)

(១១៤) ៩. ធម្មដ្ឋិតតាកថា

[៣៩] ធម្មដ្ឋិតតា (ការតាំងនៅនៃធម៌ គឺបដិច្ចសមុប្បាទ) សម្រេចឬ។ អើ។ ការតំាងនៅនៃធម្មដ្ឋិតតានោះ សម្រេចឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការតំាងនៅនៃធម្មដ្ឋិតតានោះ សម្រេចឬ។ អើ។ ការធ្វើនូវទីបំផុតនៃទុក្ខ មិនមាន ការផ្តិលផ្តាច់នូវវដ្តៈ មិនមាន អនុបាទាបរិនិព្វាន មិនមាន ដល់ធម្មដ្ឋិតតានោះៗទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤០] ការតំាងនៅនៃរូប សម្រេចឬ។ អើ។ ការតំាងនៅនៃធម្មដ្ឋិតតានោះ សម្រេចដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការតាំងនៅនៃធម្មដ្ឋិតតានោះ សម្រេចឬ។ អើ។ ការធ្វើនូវទីបំផុតនៃទុក្ខ មិនមាន ការផ្តិលផ្តាច់នូវវដ្តៈ មិនមាន អនុបាទាបរិនិព្វាន មិនមាន ដល់ការតាំងនៅនៃរូបនោះៗទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការតាំងនៅនៃវេទនា។ បេ។ ការតំាងនៅនៃសញ្ញា។ បេ។ ការតំាងនៅនៃសង្ខារ។ បេ។ ការតំាងនៅនៃវិញ្ញាណ សម្រេចឬ។ អើ។ ការតាំងនៅនៃធម្មដ្ឋិតតានោះ សម្រេចដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការតំាងនៅនៃធម្មដ្ឋិតតានោះ សម្រេចឬ ។ អើ។ ការធ្វើនូវទីបំផុតនៃទុក្ខ មិនមាន ការផ្តិលផ្តាច់នូវវដ្តៈ មិនមាន អនុបាទាបរិនិព្វាន មិនមាន ដល់ការតំាងនៅនៃវិញ្ញាណនោះៗទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ ធម្មដ្ឋិតតាកថា។

អនិច្ចតាកថា (ទី១០)

(១១៥) ១០. អនិច្ចតាកថា

[៤១] សេចក្តីមិនទៀង សម្រេចហើយឬ។ អើ។ សេចក្តីមិនទៀងនៃសេចក្តីមិនទៀងនោះ សម្រេចហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សេចក្តីមិនទៀងនៃសេចក្តីមិនទៀងនោះ សម្រេចហើយឬ។ អើ។ ការធ្វើនូវទីបំផុតនៃទុក្ខ មិនមាន ការផ្តិលផ្តាច់នូវវដ្តៈ មិនមាន អនុបាទាបរិនិព្វាន មិនមានដល់សេចក្តីមិនទៀងនោះៗទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤២] ជរា សម្រេចហើយឬ។ អើ។ ជរា នៃជរានោះ សម្រេចហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ជរា នៃជរានោះ សម្រេចហើយឬ។ អើ។ ការធ្វើនូវទីបំផុតនៃទុក្ខ មិនមាន ការផ្តិលផ្តាច់នូវវដ្តៈ មិនមាន អនុបាទាបរិនិព្វាន មិនមានដល់ជរានោះៗទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤៣] មរណៈ សម្រេចហើយឬ។ អើ។ មរណៈ នៃមរណៈនោះ សម្រេចហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ មរណៈ នៃមរណៈនោះ សម្រេចហើយឬ។ អើ។ ការធ្វើនូវទីបំផុតនៃទុក្ខ មិនមាន ការផ្តិលផ្តាច់នូវវដ្តៈ មិនមាន អនុបាទាបរិនិព្វាន មិនមានដល់មរណៈនោះៗទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤៤] រូប សម្រេចហើយ ចុះសេចក្តីមិនទៀងនៃរូប មានដែរឬ។ អើ។ សេចក្តីមិនទៀង សម្រេចហើយ ចុះសេចក្តីមិនទៀង នៃសេចក្តីមិនទៀង មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប សម្រេចហើយ ចុះជរានៃរូប មានដែរឬ។ អើ។ ជរា សម្រេចហើយ ចុះជរា នៃជរា មានដែរឬ។ អ្នកមិនគួរពោលលយ៉ាងនេះទេ។ បេ ។ រូប សម្រេចហើយ ចុះការបែកធ្លាយ និងសេចក្តីអន្តរធាននៃរូប មានដែរឬ។ អើ។ មរណៈ សម្រេចហើយ ចុះការបែកធ្លាយ និងសេចក្តីអន្តរធាន នៃមរណៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនា។ បេ។ សញ្ញា។ បេ។ ពួកសងា្ខរ។ បេ។ វិញ្ញាណ សម្រចហើយ ចុះសេចក្តីមិនទៀងនៃវិញ្ញាណ មានដែរឬ។ អើ។ សេចក្តីមិនទៀង សម្រេចហើយ ចុះសេចក្តីមិនទៀង នៃសេចក្តីមិនទៀង មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិញ្ញាណ សម្រេចហើយ ចុះជរា នៃវិញ្ញាណ មានដែរឬ។ អើ។ ជរា សម្រេចហើយ ចុះជរា នៃជរា មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិញ្ញាណ សម្រេចហើយ ចុះការបែកធ្លាយ និងសេចក្តីអន្តរធាននៃវិញ្ញាណ មានដែរឬ។ អើ។ មរណៈ សម្រេចហើយ ចុះការបែកធ្លាយ និងសេចក្តីអន្តរធាន នៃមរណៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ អនិច្ចតាកថា។

ចប់ ឯកាទសមវគ្គ។

ឧទ្ទាននៃឯកាទសមវគ្គនោះ គឺ

អនុស័យ ជាអព្យាក្រឹត ជាអហេតុកៈ ប្រាសចាកចិត្ត ១ កាលបើសេចក្តីមិនដឹង ប្រាសចេញហើយ បុគ្គលមានញាណ ១ ញាណប្រាសចាកចិត្ត ១ ញាណប្រព្រឹត្តទៅក្នុងស័ព្ទណា ១ បុគ្គលប្រកបដោយកម្លាំងនៃឫទ្ធិ គប្បីឋិតនៅអស់កប្ប ១ តំណនៃចិត្តជាសមាធិ ១ ធម្មដ្ឋិតតា ១ និងអនិច្ចតា ១។

(ទ្វាទសមវគ្គ ទី១២)

១២. ទ្វាទសមវគ្គោ

សំវរកម្មន្តិកថា (ទី១)

(១១៦) ១. សំវរោ កម្មន្តិកថា

[៤៥] ការសង្រួម ជាកម្មឬ។ អើ។ ការសង្រួមចក្ខុន្ទ្រិយ ជាចក្ខុកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការសង្រួមសោតិន្រ្ទិយ។ បេ។ ការសង្រួមឃានិន្ទ្រិយ។ បេ។ ការសង្រួមជិវ្ហិន្ទ្រិយ។ បេ។ ការសង្រួមកាយិន្រ្ទិយ ជាកាយកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ។ ការសង្រួមកាយិន្ទ្រិយ ជាកាយកម្មឬ។ អើ។ ការសង្រួមចក្ខុន្ទ្រិយ ជាចក្ខុកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការសង្រួមកាយិន្ទ្រិយ ជាកាយកម្មឬ។ អើ។ ការសង្រួមសោតិន្ទ្រិយ។ បេ។ ការសង្រួមឃានិន្ទ្រិយ។ បេ។ ការសង្រួមជិវិ្ហន្ទ្រិយ ជាជិវ្ហាកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ។ ការសង្រួមមនិន្រ្ទិយ ជាមនោកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការសង្រួមមនិន្រ្ទិយ ជាមនោកម្មឬ។ អើ។ ការសង្រួមចក្ខុន្រ្ទិយ ជាចក្ខុកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការសង្រួមមនិន្រ្ទិយ ជាមនោកម្មឬ។ អើ។ ការសង្រួមសោតិន្រ្ទិយ។ បេ។ ការសង្រួមឃានិន្រ្ទិយ។ បេ។ ការសង្រួមជិវ្ហិន្រ្ទិយ។ បេ។ ការសង្រួមកាយិន្រ្ទិយ ជាកាយកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤៦] ការមិនសង្រួម ជាកម្មដែរឬ។ អើ។ ការមិនសង្រួមចក្ខុន្រ្ទិយ ជាចក្ខុកម្មដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការមិនសង្រួមសោតិន្រ្ទិយ។ បេ។ ការមិនសង្រួមឃានិន្រ្ទិយ។ បេ។ ការមិនសង្រួមជិវ្ហិន្រ្ទិយ។ បេ។ ការមិនសង្រួមកាយិន្រ្ទិយ ជាកាយកម្មដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ។ ការមិនសង្រួមកាយិន្រ្ទិយ ជាកាយកម្មដែរឬ។ អើ។ ការមិនសង្រួមចក្ខុន្រ្ទិយ ជាចក្ខុកម្មដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការមិនសង្រួមកាយិន្រ្ទិយ ជាកាយកម្មដែរឬ។ អើ។ ការមិនសង្រួមសោតិន្រ្ទិយ។ បេ។ ការមិនសង្រួមឃានិន្រ្ទិយ។ បេ។ ការមិនសង្រួមជិវិ្ហន្រ្ទិយ ជាជិវ្ហាកម្មដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការមិនសង្រួមមនិន្ទ្រិយ ជាមនោកម្មដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការមិនសង្រួមមនិន្រ្ទិយ ជាមនោកម្មដែរឬ។ អើ។ ការមិនសង្រួមចក្ខុន្ទ្រិយ ជាចក្ខុកម្មដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការមិនសង្រួមមនិន្ទ្រិយ ជាមនោកម្មឬ។ អើ។ ការមិនសង្រួមសោតិន្ទ្រិយ។ បេ។ ការមិនសង្រួមឃានិន្ទ្រិយ។ បេ។ ការមិនសង្រួមជិវ្ហិន្ទ្រិយ។ បេ។ ការមិនសង្រួមកាយិន្ទ្រិយ ជាកាយកម្មដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤៧] បុគ្គលមិនគួរនិយាយថា ការសង្រួមក្តី ការមិនសង្រួមក្តី ជាកម្មទេឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា មា្នលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញនូវរូបដោយចក្ខុ ហើយកាន់យកនូវនិមិត្ត។ បេ។ មិនកាន់យកនូវនិមិត្ត ឮនូវសំឡេងដោយត្រចៀក។ បេ។ ដឹងច្បាស់នូវធម៌ដោយចិត្ត កាន់យកនូវនិមិត្ត។ បេ។ មិនកាន់យកនូវនិមិត្ត ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ការសង្រួមក្តី ការមិនសង្រួមកី្ត ក៏ជាកម្មដែរ។

ចប់ សំវរកម្មន្តិកថា។

កម្មកថា (ទី២)

(១១៧) ២. កម្មកថា

[៤៨] កម្មទាំងអស់ ប្រកបដោយវិបាកដែរឬ។ អើ។ ចេតនាទាំងអស់ ប្រកបដោយវិបាកដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចេតនាទាំងអស់ ប្រកបដោយវិបាកដែរឬ។ អើ។ ចេតនា ប្រកបដោយវិបាក និងអព្យាក្រឹត ប្រកបដោយវិបាកដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចេតនាទាំងអស់ ប្រកបដោយវិបាកដែរឬ។ អើ។ ចេតនាជាកិរិយា និងអព្យាក្រឹត ប្រកបដោយវិបាកដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចេតនាទាំងអស់ ប្រកបដោយវិបាកដែរឬ។ អើ។ ចេតនាជាកាមាវចរៈ ជាវិបាក និងអព្យាក្រឹត ប្រកបដោយវិបាកដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចេតនាទាំងអស់ ប្រកបដោយវិបាកដែរឬ។ អើ។ ចេតនាជារូបាវចរៈ អរូបាវចរៈ អបរិយាបន្នៈ ជាវិបាក និងអព្យាក្រឹត ប្រកបដោយវិបាកដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចេតនាទាំងអស់ ប្រកបដោយវិបាកឬ។ អើ។ ចេតនាជាកាមាវចរៈ ជាកិរិយា និងអព្យាក្រឹត ប្រកបដោយវិបាកដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចេតនាទាំងអស់ ប្រកបដោយវិបាកដែរឬ។ អើ។ ចេតនា ជារូបាវចរៈ អរូបាវចរៈ ជាកិរិយា និងអព្យាក្រឹត ប្រកបដោយវិបាកដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤៩] ចេតនា ជាវិបាក និងអព្យាក្រឹត មិនមានវិបាកទេឬ។ អើ។ ប្រសិនបើ ចេតនាជាវិបាក និងអព្យាក្រឹត មិនមានវិបាកទេ មា្នលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចេតនាទាំងអស់ ប្រកបដោយវិបាកទេ។

[៥០] ចេតនា ជាកិរិយា និងអព្យាក្រឹត មិនមានវិបាកទេឬ។ អើ។ ប្រសិនបើ ចេតនាជាកិរិយា និងអព្យាក្រឹត មិនមានវិបាកទេ មា្នលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចេតនាទាំងអស់ ប្រកបដោយវិបាកទេ។

[៥១] ចេតនា ជាកាមាវចរៈ រូបាវចរៈ អរូបាវចរៈ អបរិយាបន្នៈជាវិបាក និងអព្យាក្រឹត មិនមានវិបាកទេឬ។ អើ។ ប្រសិនបើ ចេតនា ជាអបរិយាបន្នៈ ជាវិបាក និងអព្យាក្រឹត មិនមានវិបាកទេ មា្នលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចេតនាទាំងអស់ ប្រកបដោយវិបាកទេ។

[៥២] ចេតនា ជាកាមាវចរៈ រូបាវចរៈ អរូបាវចរៈ ជាកិរិយា និងអព្យាក្រឹត មិនមានវិបាកទេឬ។ អើ។ ប្រសិនបើ ចេតនាជាអរូបាវចរៈ ជាកិរិយា និងអព្យាក្រឹត មិនមានវិបាកទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចេតនាទាំងអស់ ប្រកបដោយវិបាកទេ។

[៥៣] បុគ្គលមិនគួរនិយាយថា កម្មទាំងអស់ ប្រកបដោយវិបាកទេឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលថា កម្មទាំងឡាយ ដែលប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយ អស់ទៅ ព្រោះមិនបានទទួលឡើយ កម្មនោះឯង គប្បីកើតឡើងក្នុងបច្ចុប្បន្ន ឬក្នុងបរិយាយដទៃ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ កម្មទាំងអស់ ប្រកបដោយវិបាក។

ចប់ កម្មកថា។

សទ្ទវិបាកោតិកថា (ទី៣)

(១១៨) ៣. សទ្ទោ វិបាកោតិកថា

[៥៤] សម្លេង ជាវិបាកឬ។ អើ។ សម្លេង គួរដល់ការទទួលសុខ គួរដល់ការទទួលទុក្ខ គួរដល់ការទទួលអទុក្ខមសុខ ប្រកបដោយសុខវេទនា ប្រកបដោយទុក្ខវេទនា ប្រកបដោយអទុក្ខមសុខវេទនា ប្រកបដោយផស្សៈ ប្រកបដោយវេទនា ប្រកបដោយសញ្ញា ប្រកបដោយចេតនា ប្រកបដោយចិត្ត ប្រកបដោយអារម្មណ៍ ការរំពឹង ការអើពើ ការពិចារណា ការធ្វើទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតំាងចិត្តទុក មានដល់សម្លេងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងសម្លេង មិនគួរដល់ការទទួលសុខ មិនគួរដល់ការទទួលទុក្ខ។ បេ។ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក មិនមានដល់សម្លេងនោះទេឬ។ អើ។ ប្រសិនបើ សម្លេងមិនគួរដល់ការទទួលសុខ។ បេ។ មិនមានអារម្មណ៍ទេ ការរំពឹង។ បេ។ ការតាំងចិត្តទុក មិនមានដល់សម្លេងនោះទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សម្លេងជាវិបាកទេ។

[៥៥] ផស្សៈ ជាវិបាក ចុះផស្សៈ គួរដល់ការទទួលសុខ។ បេ។ ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក មានដល់ផស្សៈនោះដែរឬ។ អើ។ សម្លេង ជាវិបាក ចុះសម្លេង គួរដល់ការទទួលសុខ។ បេ។ ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក មានដល់សម្លេងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។

[៥៦] សម្លេងជាវិបាក ចុះសម្លេង មិនគួរដល់ការទទួលសុខ។ បេ។ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក មិនមានដល់សម្លេងនោះទេឬ។ អើ។ ផស្សៈជាវិបាក ចុះផស្សៈ មិនគួរដល់ការទទួលសុខ មិនគួរដល់ការទទួលទុក្ខ។ បេ ។ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក មិនមានដល់ផស្សៈនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៥៧] បុគ្គលមិនគួរនិយាយថា សម្លេង ជាវិបាកទេឬ។ អើ។ ក្រែងព្រះមានព្រះភាគតា្រស់ថា សមេ្លងនោះ ជាសមេ្លងដ៏ប្រសើរ ដូចជាសមេ្លងនៃសត្វករវិក ព្រោះភាវៈនៃកម្មនោះ ជាអំពើដែលបុគ្គលធើ្វហើយ សន្សំហើយ ឲ្យដុះដាលឡើងហើយ ឲ្យបរិបូណ៌ហើយ ពាក្យដូចេ្នះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ សមេ្លងជាវិបាក។

ចប់ សទ្ទវិបាកោតិកថា។

សឡាយតនកថា (ទី៤)

(១១៩) ៤. សឡាយតនកថា

[៥៨] ចកា្ខយតនៈ ជាវិបាកដែរឬ។ អើ។ ចកា្ខយតនៈ គួរដល់ការទទួលសុខ គួរដល់ការទទួលទុក្ខ។ បេ។ ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុក មានដល់ចកា្ខយតនៈនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងចកា្ខយតនៈ មិនគួរដល់ការទទួលសុខ។ បេ។ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុក មិនមានដល់ចកា្ខយតនៈនោះទេឬ។ អើ។ ប្រសិនបើ ចកា្ខយតនៈ មិនគួរដល់ការទទួលសុខ។ បេ។ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុក មិនមានដល់ចកា្ខយតនៈនោះទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចកា្ខយតនៈជាវិបាកទេ។ បេ។ ផស្សៈជាវិបាក ចុះផស្សៈ គួរដល់ការទទួលសុខ។ បេ។ ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុក មានដល់ផស្សៈនោះដែលឬ។ អើ។ ចកា្ខយតនៈជាវិបាក ចុះចកា្ខយតនៈ គួរដល់ការទទួលសុខ។ បេ។ ប្រកបដោយអរម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុក មានដល់ចកា្ខយតនៈនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចកា្ខយតនៈជាវិបាក ចុះចកា្ខយតនៈ មិនគួរដល់ការទទួលសុខ។ បេ។ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុក មិនមានដល់ចកា្ខយតនៈនោះទេឬ។ អើ។ ផស្សៈជាវិបាក ចុះផស្សៈ មិនគួរដល់ការទទួលសុខ។ បេ។ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក មិនមានដល់ផស្សៈនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សោតាយតនៈ។ បេ។ ឃានាយតនៈ។ បេ។ ជិវ្ហាយតនៈ។ បេ។

[៥៩] កាយាយតនៈ ជាវិបាកឬ។ អើ។ កាយាយតនៈ គួរដល់ការទទួលសុខ។ បេ។ ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក មានដល់កាយាយតនៈនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងកាយាយតនៈ មិនគួរដល់ការទទួលសុខ។ បេ។ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុក មិនមានដល់កាយាយតនៈនោះទេឬ។ អើ។ ប្រសិនបើ កាយាយតនៈ មិនគួរដល់ការទទួលសុខ។ បេ។ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុក មិនមានដល់កាយាយតនៈនោះទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កាយាយតនៈ ជាវិបាកទេ។ បេ។ ផស្សៈ ជាវិបាក ចុះផស្សៈ គួរដល់ការទទួលសុខ។ បេ។ ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុក មានដល់ផស្សៈនោះដែរឬ។ អើ។ កាយាយតនៈ ជាវិបាក ចុះកាយាយតនៈ គួរដល់ការទទួលសុខ។ បេ។ ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុក មានដល់កាយាយតនៈនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាយាយតនៈ ជាវិបាក ចុះកាយាយតនៈ មិនគួរដល់ការទទួលសុខ។ បេ។ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុក មិនមានដល់កាយាយតនៈនោះទេឬ។ អើ។ ផស្សៈ ជាវិបាក ចុះផស្សៈ មិនគួរដល់ការទទួលសុខ។ បេ។ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុក មិនមានដល់ផស្សៈនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៦០] បុគ្គលមិនគួរនិយាយថា សឡាយតនៈ ជាវិបាកទេឬ។ អើ។ ក្រែងសឡាយតនៈ កើតឡើង ព្រោះកម្មដែលបុគ្គលធ្វើហើយឬ។ អើ។ ប្រសិនបើ សឡាយតនៈ កើតឡើងព្រោះកម្មដែលបុគ្គលធ្វើហើយ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សឡាយតនៈជាវិបាក។

ចប់ សឡាយតនកថា។

សត្តក្ខត្តុំបរមកថា (ទី៥)

(១២០) ៥. សត្តក្ខត្តុបរមកថា

[៦១] សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើនឬ។ អើ។ សត្តក្ខត្តុំបរមបុគ្គល បានផ្តាច់បង់ចាកជីវិតមាតា ផ្តាច់បង់ចាកជីវិតបិតា ផ្តាច់បង់ចាកជីវិតព្រះអរហន្ត មានចិត្តប្រទូស្ត ញុំាងព្រះលោហិតរបស់ព្រះតថាគត ឲ្យពុះពោរឡើង និងបំបែកសង្ឃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៦២] សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើន ឬ។ អើ។ សត្តក្ខត្តុំបរមបុគ្គល មិនគួរដើម្បីរម្ងាប់នូវធម៌ (គឺអនន្តរិយកម្ម) ជាចន្លោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សត្តក្ខត្តុំបរមបុគ្គល មិនគួរដើម្បីរម្ងាប់នូវធម៌ (គឺអនន្តរិយកម្ម) ជាចន្លោះទេឬ។ អើ។ សត្តក្ខត្តុំបរមបុគ្គល ផ្តាច់បង់ចាកជីវិតមាតា ផ្តាច់បង់ចាកជីវិតបិតា ផ្តាច់បង់ចាកជីវិតព្រះអរហន្ត មានចិត្តប្រទូស្ត ញុំាងព្រះលោហិតរបស់ព្រះតថាគត ឲ្យពុះពោរឡើង និងបំបែកសង្ឃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៦៣] សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើនឬ។ អើ។ សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើន ដោយនិយមៈ (ការកំណត់) ណា និយមៈនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើន ដោយពោជ្ឈង្គៈទាំងឡាយណា សតិប្បដ្ឋាន សម្មប្បធាន ឥទ្ធិបាទ ឥន្រ្ទិយ ពលៈ និងពោជ្ឈង្គៈទាំងនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៦៤] សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើន ដោយនិយមៈណា និយមៈនោះ មិនមានទេឬ។ អើ។ ប្រសិនបើ សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើន ដោយនិយមៈណា និយមៈនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើនទេ។

[៦៥] សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើន ដោយពោជ្ឈង្គៈទាំងឡាយណា សតិប្បដ្ឋាន។ បេ។ និងពោជ្ឈង្គៈទាំងនោះ មិនមានទេឬ។ អើ។ ប្រសិនបើ សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើន ដោយពោជ្ឈង្គៈទាំងឡាយណា ពោជ្ឈង្គៈទាំងនោះ មិនមានទេ។ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើនទេ។

[៦៦] សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើនឬ។ អើ។ (សត្តក្ខត្តុំបរមបុគ្គល ទៀង) ដោយសកទាគាមិនិយមៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ដោយអនាគាមិនិយមៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ដោយអរហត្តនិយមៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចុះដោយនិយមៈដូចម្តេច។ ដោយសោតាបត្តិនិយមៈ។

[៦៧] សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើនឬ។ អើ។ បុគ្គលណាមួយ ឈានចុះកាន់សោតាបត្តិនិយមៈបុគ្គល ទាំងអស់នោះ ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៦៨] បុគ្គលមិនគួរនិយាយថា សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើនទេឬ។ អើ។ ក្រែងបុគ្គលនោះ ជាសត្តក្ខត្តុំបរមៈ (កើត ៧ ដងទៀតយ៉ាងច្រើន) ឬ។ អើ។ ប្រសិនបើ បុគ្គលនោះជាសត្តក្ខត្តុំបរមៈមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើនមែន។

ចប់ សត្តក្ខត្តុំបរមកថា។

កោលំកោលឯកវីជិកថា (ទី៦)

(១២១) ៦. កោលង្កោលកថា

[៦៩] បុគ្គលមិនគួរនិយាយថា កោលំកោលបុគ្គល ទៀងដោយការកើត ៦ ជាតិទៀតឬ។ អើ។ ក្រែងបុគ្គលនោះ ជាកោលំកោលៈ (កើត ៦ ជាតិទៀត) ឬ។ អើ។ ប្រសិនបើ បុគ្គលនោះ ជាកោលំកោលៈមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កោលំកោលបុគ្គល ទៀងដោយការកើត ៦ ជាតិទៀតពិត។

ចប់ កោលំកោលឯកវីជិកថា។

(ឯកពីជីកថា ទី៧)

(១២២) ៧. ឯកពីជីកថា

[៧០] បុគ្គលមិនគួរនិយាយថា ឯកវីជិបុគ្គល ទៀងដោយពូជ (បដិសន្ធិ) ១ ទេឬ។ អើ។ ក្រែងបុគ្គលនោះ ជាឯកវីជី (មានពូជតែ ១) ឬ។ អើ។ ប្រសិនបើ បុគ្គលនោះ ជាឯកវីជីមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ឯកវីជីបុគ្គល ទៀងដោយពូជ ១ ទៀតពិត។

ចប់ ឯកពីជីកថា។

ជីវិតាវោរោបនកថា (ទី៨)

(១២៣) ៨. ជីវិតា វោរោបនកថា

[៧១] បុគ្គលបរិបូណ៌ដោយទិដ្ឋិ (សម្មាទិដ្ឋិ) គប្បីក្លែងផ្តាច់បង់ជីវិតសត្វដែរឬ។ អើ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីក្លែងផ្តាច់បង់ជីវិតមាតា។ បេ។ ផ្តាច់បង់ជីវិតបិតា។ បេ។ ផ្តាច់បង់ជីវិតព្រះអរហន្ត។ បេ។ មានចិត្តប្រទូស្ត ញុំាងព្រះលោហិតរបស់ព្រះតថាគត ឲ្យពុះពោរឡើង។ បេ។ និងបំបែកសង្ឃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៧២] បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីក្លែងផ្តាច់បង់ជីវិតសត្វដែរឬ។ អើ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគោរពក្នុងព្រះសាស្តាទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគោរព ក្នុងព្រះធម៌។ បេ។ ក្នុងព្រះសង្ឃ។ បេ។ ក្នុងសិក្ខាទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៧៣] ក្រែងបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយសេចក្តីគោរព ក្នុងព្រះសាស្តាដែរឬ។ អើ។ ប្រសិនបើ បុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយសេចក្តីគោរព ក្នុងព្រះសាស្តាដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីក្លែងផ្តាច់បង់ជីវិតសត្វទេ។ ក្រែងបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយសេចក្តីគោរព ក្នុងព្រះធម៌។ បេ។ ក្នុងព្រះសង្ឃ។ បេ។ ក្នុងសិក្ខាដែរឬ។ អើ។ ប្រសិនបើ បុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយសេចក្តីគោរព ក្នុងសិក្ខាដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីក្លែងផ្តាច់បង់ជីវិតសត្វទេ។

[៧៤] បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនមានសេចក្តីគោរព ក្នុងព្រះសាស្តាទេឬ។ អើ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីជុះដាក់ នោមដាក់ ស្តោះដាក់ ក្នុងព្រះស្តូបនៃព្រះពុទ្ធ គប្បីពេបជ្រាយ ក្នុងព្រះស្តូបនៃព្រះពុទ្ធដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៧៥] បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីក្លែងផ្តាច់បង់ជីវិតសត្វឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ មានទឹកតាំងនៅនឹងជាធម្មតា មិនដែលឡើង ឬជោរហួសច្រាំងទៅបាន យ៉ាងណាមិញ ម្នាលភិក្ខុទំាងឡាយ សិក្ខាបទណា ដែលតថាគតបានបញ្ញត្ត ដល់សាវ័កទាំងឡាយហើយ ពួកសាវ័ករបស់តថាគត សូម្បីមានហេតុដល់ជីវិត ក៏មិនហ៊ានប្រព្រឹត្តកន្លងសិក្ខានោះឡើយ ក៏យ៉ាងនោះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីក្លែងផ្តាច់បង់ជីវិតសត្វទេ។

ចប់ ជីវិតាវោរោបនកថា។

ទុគ្គតិកថា (ទី៩)

(១២៤) ៩. ទុគ្គតិកថា

[៧៦] បុគ្គលបរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិដែរឬ។ អើ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីត្រេកអរក្នុងរូបប្រកបដោយសេចក្តីវិនាសដែរឬ។ អើ។ ប្រសិនបើ បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីត្រេកអរក្នុងរូបប្រកបដោយសេចក្តីវិនាសដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលបរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិទេ។

[៧៧] បុគ្គលបរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិដែរឬ។ អើ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីត្រេកអរក្នុងសម្លេងប្រកបដោយសេចក្តីវិនាស។ បេ។ ក្នុងក្លិន។ បេ។ ក្នុងរស។ បេ។ ក្នុងផោដ្ឋព្វៈ។ បេ។ គប្បីសេពនូវមេថុនធម្ម ដោយស្រីអមនុស្ស តិរច្ឆានញី ដោយនាគកញ្ញា គប្បីទទួលពពែ និងចៀម ទទួលមាន់ និងជ្រូក ទទួលដំរី គោ សេះឈ្មោល និងសេះញី។ បេ។ ទទួលទទា ចាប ក្ងោក ចចាតដែរឬ។ អើ។ ប្រសិនបើ បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីទទួលទទា ចាប ក្ងោក ចចាតដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលបរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិទេ។

[៧៨] បុគ្គលបរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីត្រេកអរក្នុងរូបប្រកបដោយសេចក្តីវិនាសដែរឬ។ អើ។ ព្រះអរហន្ត លះបង់ទុគ្គតិ ចុះព្រះអរហន្ត គប្បីត្រេកអរក្នុងរូបប្រកបដោយសេចក្តីវិនាសដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីត្រេកអរក្នុងសម្លេងប្រកបដោយសេចក្តីវិនាស។ បេ។ ក្នុងក្លិន។ បេ។ ក្នុងរស។ បេ។ ក្នុងផោដ្ឋព្វៈ។ បេ។ គប្បីទទួលទទា ចាប ក្ងោក ចចាត ដែរឬ។ អើ។ ព្រះអរហន្ត លះបង់ទុគ្គតិ ចុះព្រះអរហន្ត គប្បីទទួលទទា ចាប ក្ងោក ចចាត ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៧៩] ព្រះអរហន្ត លះបង់ទុគ្គតិ តែព្រះអរហន្ត មិនគប្បីត្រេកអរក្នុងរូបប្រកបដោយសេចក្តីវិនាសទេឬ។ អើ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិ តែបុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគប្បីត្រេកអរក្នុងរូបប្រកបដោយសេចក្តីវិនាសទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះអរហន្ត លះបង់ទុគ្គតិ តែព្រះអរហន្ត មិនគប្បីត្រេកអរក្នុងសម្លេងប្រកបដោយសេចក្តីវិនាស។ បេ។ ក្នុងក្លិន។ បេ។ ក្នុងរស។ បេ។ ក្នុងផោដ្ឋព្វៈ។ បេ។ គប្បីសេពមេថុនធម្ម ដោយស្រីអមនុស្ស តិរច្ឆានញី នាគកញ្ញា គប្បីទទួលពពែ និងចៀម ទទួលមាន់ និងជ្រូក ទទួលដំរីគោ សេះឈ្មោល និងសេះញី។ បេ។ ទទួលទទា ចាប ក្ងោក និងចចាតដែរឬ។ អើ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិ តែបុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគប្បីទទួលទទា ចាប ក្ងោក ចចាត ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៨០] បុគ្គលមិនគួរនិយាយថា បុគ្គលបរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិទេឬ។ អើ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីកើតក្នុងនរក។ បេ។ កើតក្នុងកំណើតតិរច្ឆាន។ បេ។ កើតក្នុងបិត្តិវិស័យដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ បុគ្គលបរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិ។

ចប់ ទុគ្គតិកថា។

សត្តមភវិកកថា (ទី១០)

(១២៥) ១០. សត្តមភវិកកថា

[៨១] បុគ្គលមិនគួរនិយាយថា បុគ្គលដែលកើតក្នុងភពជាគម្រប់ ៧ លះបង់ទុគ្គតិទេឬ។ អើ។ បុគ្គលដែលកើតក្នុងភពជាគម្រប់ ៧ គប្បីកើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ បុគ្គលដែលកើតក្នុងភពជាគម្រប់ ៧ លះបង់ទុគ្គតិ។

ចប់ សត្តមភវិកកថា។

ចប់ ទ្វាទសមវគ្គ។

ឧទ្ទាននៃទ្វាទសមវគ្គនោះគឺ

និយាយអំពីសេចក្តីសង្រួម ជាកម្ម ១ សេចក្តីមិនសង្រួម ជាកម្មដូចគ្នា ១ កម្មទាំងអស់ ប្រកបដោយវិបាក ១ សម្លេងជាវិបាក ១ សឡាយតនៈ ជាវិបាក ១ សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើន ១ កោលំកោលបុគ្គល ទៀងដោយការកើត ៦ ដងទៀត ១ ឯកវីជិបុគ្គល ទៀងដោយពូជមួយទៀត ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ ក្លែងផ្តាច់បង់ជីវិតសត្វ ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិ ១ បុគ្គលដែលកើតក្នុងភពជាគម្រប់ ៧ លះបង់ទុគ្គតិដូចគ្នាដែរ ១។

(តេរសមវគ្គ ទី១៣)

១៣. តេរសមវគ្គោ

កប្បដ្ឋកថា (ទី១)

(១២៦) ១. កប្បដ្ឋកថា

[៨២] បុគ្គលតំាងនៅក្នុងកប្ប1) គប្បីឋិតនៅអស់កប្ប2) ឬ។ អើ។ កប្ប តាំងនៅផង ព្រះពុទ្ធ កើតឡើងក្នុងលោកផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលតាំងនៅក្នុងកប្ប គប្បីឋិតនៅអស់កប្បឬ។ អើ។ កប្បតាំងនៅផង សង្ឃបែកគ្នាផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលតាំងនៅក្នុងកប្ប គប្បីឋិតនៅអស់កប្បឬ។ អើ។ កប្បតាំងនៅផង បុគ្គលតំាងនៅក្នុងកប្ប ធ្វើកម្មដែលគួរដល់ការតំាងនៅក្នុងកប្បផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលតាំងនៅក្នុងកប្ប គប្បីឋិតនៅអស់កប្បឬ។ អើ។ កប្បតំាងនៅផង បុគ្គលតំាងនៅក្នុងកប្ប ធ្វើនូវមរណកាលផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលតាំងនៅក្នុងកប្ប គប្បីឋិតនៅអស់កប្បឬ។ អើ។ បុគ្គលគប្បីឋិតនៅអស់កប្បជាអតីត ឋិតនៅអស់កប្បជាអនាគតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលតំាងនៅក្នុងកប្ប គប្បីឋិតនៅអស់កប្បឬ។ អើ។ បុគ្គលតំាងនៅក្នុងកប្ប គប្បីឋិតនៅអស់កប្ប ២ គប្បីឋិតនៅអស់កប្ប ៣ គប្បីឋិតនៅអស់កប្ប ៤ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលតំាងនៅក្នុងកប្ប គប្បីឋិតនៅអស់កប្បឬ។ អើ។ បុគ្គលតំាងនៅក្នុងកប្ប កាលបើកប្បគឺភ្លើងកំពុងឆេះ តើទៅក្នុងទីណា។ ទៅកាន់លោកធាតុដទៃ។ បុគ្គលស្លាប់ហើយ ទៅកាន់អាកាសធាតុបានឬ។ បុគ្គលសា្លប់ហើយ រមែងទៅបាន។ កម្មដែលគួរដល់ការតំាងនៅក្នុងកប្ប ឲ្យផលក្នុងភពតទៅខាងមុខជាលំដាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលតំាងនៅក្នុងកប្ប ទៅកាន់អាកាសបានដែរឬ។ អើ។ បុគ្គលតំាងនៅក្នុងកប្ប មានឫទិ្ធឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលតំាងនៅអស់កប្ប មានឫទ្ធិឬ។ អើ។ បុគ្គលតំាងនៅក្នុងកប្ប ចម្រើនឆន្ទិទ្ធិបាទ ចម្រើនវីរិយិទ្ធិបាទ ចម្រើនចិត្តិទិ្ធបាទ ចម្រើនវីមំសិទ្ធិបាទឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៨៣] បុគ្គលមិនគួរនិយាយថា បុគ្គលតំាងនៅក្នុងកប្ប គប្បីឋិតនៅអស់កប្បទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា

បុគ្គលអ្នកបំបែកសង្ឃ ទៅកាន់អបាយ ទៅកាន់នរក តាំងនៅអស់កប្ប ត្រេកអរក្នុងពួក មិនតំាងនៅក្នុងធម៌ រមែងឃ្លាតចាកធម៌ជាគ្រឿងក្សេមចាកយោគៈ លុះបំបែកសង្ឃ ដែលព្រមព្រៀងគ្នាហើយ រមែងឆេះនៅក្នុងនរក អស់កប្ប (ទាំងអស់)

ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលតាំងនៅក្នុងកប្ប គប្បីឋិតនៅអស់កប្ប។

ចប់ កប្បដ្ឋកថា។

កុសលចិត្តប្បដិលាភកថា (ទី២)

(១២៧) ២. កុសលបដិលាភកថា

[៨៤] បុគ្គលតំាងនៅអស់កប្ប មិនគប្បីបានចំពោះនូវកុសលចិត្តទេឬ។ អើ។ បុគ្គលតំាងនៅអស់កប្ប គប្បីឲ្យនូវទានដែរឬ។ អើ។ ប្រសិនបើ បុគ្គលតំាងនៅអស់កប្ប គប្បីឲ្យនូវទានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលតំាងនៅអស់កប្ប មិនគប្បីបានចំពោះនូវកុសលចិត្តទេ។

[៨៥] បុគ្គលតំាងនៅអស់កប្ប មិនគប្បីបានចំពោះនូវកុសលចិត្តទេឬ។ អើ។ បុគ្គលតំាងនៅអស់កប្ប គប្បីឲ្យចីវរឬ។ បេ។ ឲ្យបិណ្ឌបាត។ បេ។ ឲ្យសេនាសនៈ។ បេ។ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ ឲ្យវត្ថុគួរទំពារស៊ី ឲ្យវត្ថុគួរបរិភោគ ឲ្យទឹកគួរផឹក ថ្វាយបង្គំចេតិយ លើកឡើងនូវផ្កាកម្រង លើកឡើងនូវគ្រឿងក្រអូប លើកឡើងនូវគ្រឿងលាបក្នុងចេតិយ។ បេ។ ធ្វើនូវចេតិយឲ្យជាអភិទក្សិណដែរឬ។ អើ។ ប្រសិនបើ បុគ្គលតំាងនៅអស់កប្ប គប្បីធ្វើនូវចេតិយ ឲ្យជាអភិទក្សិណ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលតំាងនៅអស់កប្ប មិនគប្បីបានចំពោះនូវកុសលចិត្តទេ។ បេ។

[៨៦] បុគ្គលតំាងនៅអស់កប្ប គប្បីបានចំពោះនូវកុសលចិត្តដែរឬ។ អើ។ បុគ្គល គប្បីបានចំពោះនូវកុសលចិត្ត ដែលចេញចាកកប្បនោះដែរឬ។ អើ។ បុគ្គលគប្បីបានចំពោះនូវកុសលចិត្ត ជារូបាវចរៈ។ បេ។ អរូបាវចរៈ។ បេ។ លោកុត្តរៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ កុសលចិត្តប្បដិលាភកថា។

អនន្តរាបយុត្តកថា (ទី៣)

(១២៨) ៣. អនន្តរាបយុត្តកថា

[៨៧] បុគ្គល ប្រកបក្នុងកម្មដែលឲ្យផលជាលំដាប់ (គឺអនន្តរិយកម្ម) ហើយគប្បីឈានចុះកាន់សម្មត្តនិយាមដែរឬ។ អើ។ បុគ្គលគប្បីឈានចុះកាន់សភាវៈទាំងពីរ គឺមិច្ឆត្តនិយាម3) ១ សម្មត្តនិយាម4) ១ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលប្រកបក្នុងកម្មដែលឲ្យផលជាលំដាប់ គប្បីឈានចុះកាន់សម្មត្តនិយាមដែរឬ។ អើ។ ក្រែងកម្មនោះ បុគ្គលនោះ ប្រកបហើយ សេចក្តីក្តៅក្រហាយ បុគ្គលនោះ ចូលទៅជិតតំកល់ទុកហើយ សេចក្តីស្តាយក្រោយ បុគ្គលនោះ ឲ្យកើតហើយឬ។ អើ។ ប្រសិនបើកម្មនោះ បុគ្គលនោះ ប្រកបហើយ សេចក្តីក្តៅក្រហាយ បុគ្គលនោះ តំកល់ទុកហើយ សេចក្តីស្តាយក្រោយ បុគ្គលនោះ ឲ្យកើតហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គល ប្រកបក្នុងកម្មដែលឲ្យផលជាលំដាប់ គប្បីឈានចុះកាន់សម្មត្តនិយាមទេ។

[៨៨] បុគ្គល ប្រកបក្នុងកម្មដែលឲ្យផលជាលំដាប់ មិនគួរឈានចុះកាន់សម្មត្តនិយាមទេឬ។ អើ។ បុគ្គលនោះ ផ្តាច់បង់ជីវិតមាតា ផ្តាច់បង់ជីវិតបិតា ផ្តាច់បង់ជីវិតព្រះអរហន្ត មានចិត្តប្រទូស្ត ញុំាងលោហិតព្រះតថាគត ឲ្យពុះពោរឡើង និងបំបែកសង្ឃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គល ប្រកបក្នុងកម្មដែលឲ្យផលជាលំដាប់ ហើយប្រមូលមកនូវកម្មនោះ បន្ទោបង់នូវសេចក្តីក្តៅក្រហាយ កំចាត់បង់នូវសេចក្តីស្តាយក្រោយ មិនគួរឈានចុះកាន់សម្មត្តនិយាមទេឬ។ អើ។ (បុគ្គលនោះ) ផ្តាច់បង់ជីវិតមាតា ផ្តាច់បង់ជីវិតបិតា។ បេ។ និងបំបែកសង្ឃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលប្រកបក្នុងកម្មដែលឲ្យផលជាលំដាប់ ហើយប្រមូលមកនូវកម្មនោះ បន្ទោបង់នូវសេចក្តីក្តៅក្រហាយ កំចាត់បង់នូវសេចក្តីស្តាយក្រោយ មិនគួរឈានចុះកាន់សម្មត្តនិយាមទេឬ។ អើ។ ក្រែងកម្មនោះ បុគ្គលនោះ ប្រមូលទុកហើយ សេចក្តីក្តៅក្រហាយ បុគ្គលនោះ បន្ទោបង់ហើយ សេចក្តីស្តាយក្រោយ បុគ្គលនោះ កំចាត់បង់ហើយឬ។ អើ។ ប្រសិនបើ កម្មនោះ បុគ្គលនោះ ប្រមូលទុកហើយ សេចក្តីក្តៅក្រហាយ បុគ្គលនោះ បន្ទោបង់ហើយ សេចក្តីស្តាយក្រោយ បុគ្គលនោះ កំចាត់បង់ហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលប្រកបក្នុងកម្មដែលឲ្យផលជាលំដាប់ ប្រមូលមកនូវកម្មនោះ បន្ទោបង់នូវសេចក្តីក្តៅក្រហាយ កំចាត់បង់នូវសេចក្តីស្តាយក្រោយ មិនគួរឈានចុះកាន់សម្មត្តនិយាមទេ។

[៨៩] បុគ្គល ប្រកបក្នុងកម្មដែលឲ្យផលជាលំដាប់ គប្បីឈានចុះកាន់សម្មត្តនិយាមដែរឬ។ អើ។ ក្រែងបុគ្គលប្រកបនូវកម្មនោះ មានដែរឬ។ អើ។ ប្រសិនបើ បុគ្គលប្រកបនូវកម្មនោះ មានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គល ប្រកបក្នុងកម្មដែលឲ្យផលជាលំដាប់ គប្បីឈានចុះកាន់សម្មត្តនិយាមទេ។

ចប់ អនន្តរាបយុត្តកថា។

និយតនិយាមកថា (ទី៤)

(១២៩) ៤. និយតស្ស និយាមកថា

[៩០] និយតបុគ្គល5) រមែងឈានចុះកាន់និយាមៈឬ។ អើ។ មិច្ឆត្តនិយតបុគ្គល (បុគ្គលដែលកំណត់ខុស) ឈានចុះកាន់សម្មត្តនិយាម សម្មត្តនិយតបុគ្គល (បុគ្គលដែលកំណត់ត្រូវ) ឈានចុះកាន់មិច្ឆត្តនិយាមដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ និយតបុគ្គល ឈានចុះកាន់និយាមៈឬ។ អើ។ បុគ្គលចម្រើនមគ្គមុន ទើបឈានចុះកាន់និយាមៈ ជាខាងក្រោយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលចម្រើនសោតាបត្តិមគ្គ មុន ទើបឈានចុះកាន់សោតាបត្តិនិយាមៈ ជាខាងក្រោយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលចម្រើនសកទាគាមិមគ្គ។ បេ។ អនាគាមិមគ្គ។ បេ។ អរហត្តមគ្គមុន ទើបឈានចុះកាន់អរហត្តនិយាម ជាខាងក្រោយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលចម្រើនសតិប្បដ្ឋាន។ បេ។ សម្មប្បធាន។ បេ។ ឥទ្ធិបាទ។ បេ។ ឥន្រ្ទិយ។ បេ។ ពលៈ។ បេ។ ពោជ្ឈង្គៈមុន ទើបឈានចុះកាន់និយាមៈ ជាខាងក្រោយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៩១] បុគ្គលមិនគួរនិយាយថា និយតបុគ្គល ឈានចុះកាន់និយាមៈទេឬ។ អើ។ ព្រះពោធិសត្វ មិនគួរដើម្បីត្រាស់ដឹងនូវធម៌ ដោយជាតិនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ និយតបុគ្គល ឈានចុះកាន់និយាមៈដែរ។

ចប់ និយតនិយាមកថា។

នីវុតកថា (ទី៥)

(១៣០) ៥. និវុតកថា

[៩២] នីវុតបុគ្គល (បុគ្គលដែលត្រូវនីវរណៈរួបរឹតហើយ) លះបង់នីវរណៈឬ។ អើ។ បុគ្គលរីករាយ លះបង់រាគៈ បុគ្គលប្រទូស្ត លះបង់ទោសៈ បុគ្គលវង្វេង លះបង់មោហៈ បុគ្គលសៅហ្មង លះបង់កិលេសឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលលះបង់រាគៈដោយរាគៈ លះបង់ទោសៈដោយទោសៈ លះបង់មោហៈដោយមោហៈ លះបង់កិលេសដោយកិលេសឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រាគៈប្រកបដោយចិត្តហើយ មគ្គប្រកបដោយចិត្តដែរឬ។ អើ។ ការប្រជុំនៃផស្សៈទាំងពីរ។ បេ។ នៃចិត្តទាំងពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រាគៈជាអកុសល មគ្គជាកុសលឬ។ អើ។ ពួកធម៌ជាកុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងស មកកាន់ទីចំពោះមុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកធម៌ជាកុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងស មកកាន់ទីចំពោះមុខឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយនេះ មាន ៤ យ៉ាង។ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មេឃ និងប្រឹថពី នេះជាធម្មជាតឆ្ងាយក្រៃលែងឆ្ងាយទី ១។ បេ។ ព្រោះហេតុនោះ ធម៌របស់សប្បុរសទាំងឡាយ ឆ្ងាយអំពីអសប្បុរសទាំងឡាយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ពួកកុសល និងអកុសល។ បេ។ មកកាន់ទីចំពោះមុខទេ។

[៩៣] នីវុតបុគ្គល លះបង់នីវរណៈដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលនោះ កាលបើចិត្តតំកល់នៅមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល​គឺកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម តាំងនៅនឹង ជាធម្មជាតមិនញាប់ញ័រ យ៉ាងនេះហើយ រមែងបង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោល​ថា នីវុតបុគ្គល លះបង់នីវរណៈទេ។

[៩៤] បុគ្គលមិនគួរនិយាយថា នីវុតបុគ្គល លះបង់នីវរណៈទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលនោះ កាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្ត រមែងរួចចាកកាមាសវៈផង។ បេ។ ចិត្ត រមែងរួចចាកអវិជ្ជាសវៈផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ នីវុតបុគ្គល តែងលះបង់នីវរណៈដែរ។

ចប់ នីវុតកថា។

សម្មុខីភូតកថា (ទី៦)

(១៣១) ៦. សម្មុខីភូតកថា

[៩៥] បុគ្គលដែលមានសញ្ញោជនៈក្នុងទីចំពោះមុខ លះបង់សញ្ញោជនៈដែរឬ។ អើ។ បុគ្គលរីករាយ លះបង់រាគៈ បុគ្គលប្រទូស្ត លះបង់ទោសៈ បុគ្គលវង្វេង លះបង់មោហៈ បុគ្គលសៅហ្មង លះបង់កិលេសឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គល លះបង់រាគៈ ដោយរាគៈ លះបង់ទោសៈ ដោយទោសៈ លះបង់មោហៈ ដោយមោហៈ លះបង់កិលេស ដោយកិលេសឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រាគៈប្រកបដោយចិត្តហើយ មគ្គ ប្រកបដោយចិត្តដែរឬ។ អើ។ ការប្រជុំនៃផស្សៈទាំងពីរ។ បេ។ នៃចិត្តទាំងពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រាគៈជាអកុសលហើយ ចុះមគ្គជាកុសលឬ។ អើ។ ពួកធម៌ជាកុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងស មកកាន់ភាវៈចំពោះមុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកធម៌ជាកុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងស មកកាន់ភាវៈចំពោះមុខឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយនេះ មាន ៤ យ៉ាង។ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មេឃ និងប្រឹថពី នេះជាធម្មជាតឆ្ងាយក្រៃលែងឆ្ងាយទី ១។ បេ។ ព្រោះហេតុនោះ ធម៌របស់សប្បុរសទាំងឡាយ ឆ្ងាយអំពីអសប្បុរសទាំងឡាយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ពួកធម៌ជាកុសល និងអកុសល។ បេ។ មកកាន់ភាវៈចំពោះមុខទេ។

[៩៦] បុគ្គលដែលមានសញ្ញោជនៈក្នុងទីចំពោះមុខ លះបង់សញ្ញោជនៈ ដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលនោះ កាលបើចិត្តតំកល់នៅមំា។ បេ។ យ៉ាងនេះ រមែងបង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គលមានសញ្ញោជនៈ ក្នុងទីចំពោះមុខ លះបង់សញ្ញោជនៈទេ។

[៩៧] បុគ្គលមិនគួរនិយាយថា បុគ្គលមានសញ្ញោជនៈក្នុងទីចំពោះមុខ លះបង់សញ្ញោជនៈទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា បុគ្គលនោះ កាលបើដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តរមែងរួចចាកកាមាសវៈផង។ បេ។ ចិត្តរមែងរួចចាកអវិជ្ជាសវៈផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលមានសញ្ញោជនៈក្នុងទីចំពោះមុខ លះបង់សញ្ញោជនៈដែរ។

ចប់ សម្មុខីភូតកថា។

សមាបន្នអស្សាទេតិកថា (ទី៧)

(១៣២) ៧. សមាបន្នោ អស្សាទេតិកថា

[៩៨] បុគ្គលចូលឈាន រមែងរីករាយ ការត្រេកអរក្នុងឈាន មានឈានជាអារម្មណ៍ឬ។ អើ។ ឈាននោះ ជាអារម្មណ៍របស់ឈាននោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ឈាននោះ ជាអារម្មណ៍របស់ឈាននោះឬ។ អើ។ បុគ្គល ពាល់ត្រូវផស្សៈនោះ ដោយផស្សៈនោះ ទទួលវេទនានោះ ដោយវេទនានោះ សំគាល់នូវសញ្ញានោះ ដោយសញ្ញានោះ នឹកនូវចេតនានោះ ដោយចេតនានោះ គិតនូវចិត្តនោះ ដោយចិត្តនោះ ត្រិះរិះនូវវិតក្កនោះ ដោយវិតក្កៈនោះ ពិចារណានូវវិចារៈនោះ ដោយវិចារៈនោះ ពេញចិត្តនូវបីតិនោះ ដោយបីតិនោះ រឭកនូវសតិនោះដោយសតិនោះ ដឹងច្បាស់នូវបញ្ញានោះដោយបញ្ញានោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការត្រេកអរក្នុងឈាន ប្រកបដោយចិត្តហើយ ចុះឈានប្រកបដោយចិត្តដែរឬ។ អើ។ ការប្រជុំនៃផស្សៈទាំងពីរ។ បេ។ នៃចិត្តទាំងពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការត្រេកអរក្នុងឈាន ជាអកុសល ចុះឈាន ជាកុសលឬ។ អើ ។ ពួកធម៌ជាកុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងស មកកាន់ភាវៈចំពោះមុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកធម៌ ជាកុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងស មកកាន់ភាវៈចំពោះមុខឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយនេះ មាន ៤ យ៉ាង។ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មេឃ និងប្រឹថពី នេះជាធម្មជាតឆ្ងាយក្រៃលែងឆ្ងាយទី ១។ បេ។ ព្រោះហេតុនោះ ធម៌របស់សប្បុរសទាំងឡាយ ឆ្ងាយអំពីអសប្បុរសទាំងឡាយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ពួកធម៌ជាកុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងស មកកាន់ភាវៈចំពោះមុខទេ។

[៩៩] បុគ្គលមិនគួរនិយាយថា បុគ្គលចូលឈាន រមែងរីករាយ ការត្រេកអរក្នុងឈាន មានឈានជាអារម្មណ៍ទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ចូលកាន់បឋមជ្ឈាន ភិក្ខុនោះរីករាយចំពោះឈាននោះ ប្រាថ្នានូវឈាននោះ ដល់នូវសេចក្តីត្រេកអរដោយឈាននោះ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ បានចូលកាន់ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន ភិក្ខុនោះ រីករាយចំពោះឈាននោះ ប្រាថ្នានូវឈាននោះ ដល់នូវសេចក្តីត្រេកអរដោយឈាននោះ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលចូលឈាន រមែងរីករាយ ការត្រេកអរក្នុងឈាន មានឈានជាអារម្មណ៍ពិត។

ចប់ សមាបន្នអស្សាទេតិកថា។

អសាតរាគកថា (ទី៨)

(១៣៣) ៨. អសាតរាគកថា

[១០០] ការត្រេកអរក្នុងរបស់ដែលមិនជាទីត្រេកអរ មានដែរឬ។ អើ។ ពួកសត្វ ត្រេកអរ ក្នុងសេចក្តីទុក្ខ សត្វពួកខ្លះ ប្រាថ្នាស្រឡាញ់ ស្វែង ស្វះស្វែង ស្វែងរកនូវសេចក្តីទុក្ខ ឋិតនៅ ចុះចិត្តស៊ប់ ចំពោះសេចក្តីទុក្ខ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងពួកសត្វ ត្រេកអរក្នុងសេចក្តីសុខ សត្វពួកខ្លះបា្រថ្នា ស្រឡាញ់ ស្វែង ស្វះស្វែង ស្វែងរកនូវសេចក្តីសុខ ឋិតនៅ ចុះចិត្តស៊ប់ ចំពោះសេចក្តីសុខ មានដែរឬ។ អើ។ ប្រសិនបើពួកសត្វ ត្រេកអរក្នុងសេចក្តីសុខ សត្វពួកខ្លះ បា្រថ្នា ស្រឡាញ់ ស្វែង ស្វះស្វែង ស្វែងរកនូវសេចក្តីសុខ ឋិតនៅ ចុះចិត្តស៊ប់ ចំពោះសេចក្តីសុខ មានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការត្រេកអរក្នុងរបស់ដែលមិនជាទីត្រេកអរ មានទេ។

[១០១] ការត្រេកអរក្នុងរបស់ដែលមិនជាទីត្រេកអរ មានដែរឬ។ អើ។ រាគានុស័យ ដេកសម្ងំក្នុងទុក្ខវេទនា បដិឃានុស័យ ដេកសម្ងំក្នុងសុខវេទនាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងរាគានុស័យ ដេកសម្ងំក្នុងសុខវេទនា បដិឃានុស័យ ដេកសម្ងំក្នុងទុក្ខវេទនាឬ។ អើ។ ប្រសិនបើរាគានុស័យ ដេកសម្ងំក្នុងសុខវេទនា បដិឃានុស័យ ដេកសម្ងំក្នុងទុក្ខវេទនា ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការត្រេកអរក្នុងរបស់ដែលមិនជាទីត្រេកអរ មានទេ។

[១០២] បុគ្គលមិនគួរនិយាយថា ការត្រេកអរក្នុងរបស់ដែលមិនជាទីត្រេកអរ មានទេឬ។ អើ ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា បុគ្គលនោះ បានដល់នូវសេចក្តីត្រេកអរ និងសេចក្តីខឹង យ៉ាងនេះហើយ រមែងទទួលនូវវេទនាណាមួយជាសុខក្តី ជាទុក្ខក្តី ជាអទុក្ខមសុខក្តី បុគ្គលនោះ រមែងត្រេកអរ រាប់រក ឋិតនៅ ចុះចិត្តស៊ប់ ចំពោះវេទនានោះ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ការត្រេកអរក្នុងរបស់ដែលមិនជាទីត្រេកអរ មាន។

ចប់ អសាតរាគកថា។

ធម្មតណ្ហាអព្យាកតាតិកថា (ទី៩)

(១៣៤) ៩. ធម្មតណ្ហា អព្យាកតាតិកថា

[១០៣] ធម្មតណ្ហា ជាអព្យាក្រឹតឬ។ អើ។ វិបាក និងអព្យាក្រឹត កិរិយា និងអព្យាក្រឹត រូប និព្វាន ចក្ខាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ (ជាអព្យាក្រឹត) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១០៤] ធម្មតណ្ហា ជាអព្យាក្រឹតឬ។ អើ។ រូបតណ្ហា ជាអព្យាក្រឹតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ធម្មតណ្ហា ជាអព្យាក្រឹតឬ។ អើ។ សទ្ទតណា្ហ។ បេ។ គន្ធតណ្ហា រសតណ្ហា។ បេ។ ផោដ្ឋព្វតណ្ហា ជាអព្យាក្រឹតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១០៥] រូបតណា្ហ ជាអកុសលឬ។ អើ។ ធម្មតណ្ហា ជាអកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សទ្ទតណ្ហា។ បេ។ ផោដ្ឋព្វតណ្ហា ជាអកុសលឬ។ អើ ។ ធម្មតណ្ហា ជាអកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១០៦] ធម្មតណ្ហា ជាអព្យាក្រឹតឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា តណ្ហាជាអកុសលឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា តណ្ហាជាអកុសល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ធម្មតណ្ហាជាអព្យាក្រឹតទេ។

[១០៧] ធម្មតណ្ហា ជាអព្យាក្រឹតឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា លោភៈជាអកុសល ធម្មតណ្ហាជាលោភៈឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា លោភៈជាអកុសល ធម្មតណ្ហាជាលោភៈដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ធម្មតណ្ហាជាអព្យាក្រឹតទេ។

[១០៨] ធម្មតណ្ហា ហៅថាលោភៈ ជាអព្យាក្រឹតឬ ។ អើ។ រូបតណ្ហា ហៅថាលោភៈ ជាអព្យាក្រឹតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ធម្មតណា្ហ ហៅថាលោភៈ ជាអព្យាក្រឹតដែរឬ។ អើ។ សទ្ទតណ្ហា។ បេ។ ផោដ្ឋព្វតណ្ហា ហៅថាលោភៈ ជាអព្យាក្រឹតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១០៩] រូបតណ្ហា ហៅថាលោភៈ ជាអកុសលឬ។ អើ។ ធម្មតណ្ហា ហៅថាលោភៈ ជាអកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សទ្ទតណ្ហា។ បេ។ ផោដ្ឋព្វតណ្ហា ហៅថាលោភៈ ជាអកុសលឬ។ អើ។ ធម្មតណ្ហា ហៅថាលោភៈ ជាអកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១១០] ធម្មតណ្ហា ជាអព្យាក្រឹតឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា តណ្ហាណា ជាធម្មជាតិតាក់តែងភពថ្មី ប្រកបដោយតម្រេកខ្លំាង ត្រេកត្រអាលក្នុងអារម្មណ៍នោះៗ តណ្ហានោះ គឺកាមតណ្ហា ភវតណ្ហា វិភវតណ្ហា ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ធម្មតណ្ហាជាអព្យាក្រឹតទេ។

[១១១] បុគ្គលមិនគួរនិយាយថា ធម្មតណ្ហា ជាអព្យាក្រឹតទេឬ។ អើ។ ក្រែងធម្មតណ្ហានោះហើយឬ។ អើ។ ប្រសិនបើ ធម្មតណ្ហានោះហើយ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា តណ្ហា ជាអព្យាក្រឹតដែរ។

ចប់ ធម្មតណ្ហាអព្យាកតាតិកថា។

ធម្មតណ្ហានទុក្ខសមុទយោតិកថា (ទី១០)

(១៣៥) ១០. ធម្មតណ្ហា ន ទុក្ខសមុទយោតិកថា

[១១២] ធម្មតណ្ហា មិនមែនជាហេតុនំាឲ្យកើតទុក្ខទេឬ។ អើ។ រូបតណ្ហា មិនមែនជាហេតុនំាឲ្យកើតទុក្ខទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ធម្មតណ្ហា មិនមែនជាហេតុនំាឲ្យកើតទុក្ខទេ។ អើ។ សទ្ទតណ្ហា។ បេ។ គន្ធតណ្ហា រសតណ្ហា។ បេ។ ផោដ្ឋព្វតណ្ហា មិនមែនជាហេតុនំាឲ្យកើតទុក្ខទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១១៣] រូបតណ្ហា ជាហេតុនំាឲ្យកើតទុក្ខឬ។ អើ។ ធម្មតណ្ហា ជាហេតុនំាឲ្យកើតទុក្ខដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សទ្ទតណ្ហា។ បេ។ គន្ធតណ្ហា។ បេ។ រសតណ្ហា។ បេ។ ផោដ្ឋព្វតណ្ហា ជាហេតុនំាឲ្យកើតទុក្ខឬ ។ អើ។ ធម្មតណ្ហា ជាហេតុនំាឲ្យកើតទុក្ខដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ធម្មតណ្ហា មិនមែនជាហេតុនំាឲ្យកើតទុក្ខទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា តណ្ហាជាហេតុនំាឲ្យកើតទុក្ខឬ។ អើ។ ប្រសិនបើព្រះមានព្រះភាគ ទ្រង់ត្រាស់ថា តណ្ហាជាហេតុនំាឲ្យកើតទុក្ខដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ធម្មតណ្ហា មិនមែនជាហេតុនំាឲ្យកើតទុក្ខទេ។

[១១៤] ធម្មតណ្ហា មិនមែនជាហេតុនំាឲ្យកើតទុក្ខទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា លោភៈ ជាហេតុនំាឲ្យកើតទុក្ខ ធម្មតណ្ហា ក៏ជាលោភៈដែរឬ។ អើ។ ប្រសិនបើព្រះមានព្រះភាគ ទ្រង់ត្រាស់ថា លោភៈ ជាហេតុនំាឲ្យកើតទុក្ខ ធម្មតណ្ហាក៏ជាលោភៈដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ធម្មតណ្ហា មិនមែនជាហេតុនំាឲ្យកើតទុក្ខទេ។

[១១៥] ធម្មតណ្ហា ជាលោភៈ មិនមែនជាហេតុនំាឲ្យកើតទុក្ខទេឬ។ អើ។ រូបតណ្ហា ជាលោភៈ មិនមែនជាហេតុនំាឲ្យកើតទុក្ខទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ធម្មតណ្ហា ជាលោភៈ មិនមែនជាហេតុនំាឲ្យកើតទុក្ខទេឬ។ អើ។ សទ្ទតណ្ហា។ បេ។ គន្ធតណ្ហា។ បេ។ រសតណ្ហា។ បេ។ ផោដ្ឋព្វតណ្ហា ជាលោភៈ មិនមែនជាហេតុនំាឲ្យកើតទុក្ខទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១១៦] រូបតណ្ហា ជាលោភៈ ជាហេតុនំាឲ្យកើតទុក្ខឬ។ អើ។ ធម្មតណ្ហា ជាលោភៈ ជាហេតុនំាឲ្យកើតទុក្ខដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សទ្ទតណ្ហា។ បេ។ ផោដ្ឋព្វតណ្ហា ជាលោភៈ ជាហេតុនំាឲ្យកើតទុក្ខឬ។ អើ។ ធម្មតណ្ហា ជាលោភៈ ជាហេតុនំាឲ្យកើតទុក្ខដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១១៧] ធម្មតណ្ហា មិនមែនជាហេតុនំាឲ្យកើតទុក្ខទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា តណ្ហាណា ជាធម្មជាតិតាក់តែងភពថ្មី ប្រកបដោយតម្រេកខ្លំាង ត្រេកត្រអាលក្នុងអារម្មណ៍នោះៗ គឺកាមតណ្ហា ភវតណ្ហា វិភវតណ្ហា ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ធម្មតណ្ហា ជាហេតុនំាឲ្យកើតទុក្ខទេ។

[១១៨] បុគ្គលមិនគួរនិយាយថា ធម្មតណ្ហា មិនមែនជាហេតុនំាឲ្យកើតទុក្ខទេឬ។ អើ។ ក្រែងធម្មតណ្ហានោះហើយឬ។ អើ។ ប្រសិនបើ ធម្មតណ្ហានោះហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ធម្មតណ្ហា មិនមែនជាហេតុនំាឲ្យកើតទុក្ខទេ។

ចប់ ធម្មតណ្ហានទុក្ខសមុទយោតិកថា។

ចប់ តេរសមវគ្គ។

ឧទ្ទាននៃតេរសមវគ្គនោះគឺ

និយាយអំពីបុគ្គលតំាងនៅក្នុងកប្ប គប្បីឋិតនៅអស់កប្ប ១ បុគ្គលតំាងនៅក្នុងកប្ប មិនគប្បីបានចំពោះនូវកុសលចិត្ត ១ បុគ្គលប្រកបក្នុងកម្មដែលនំាឲ្យផលជាលំដាប់ គប្បីឈានចុះកាន់សម្មត្តនិយាម ១ និយតបុគ្គល ឈានចុះកាន់និយាមៈ ១ នីវុតបុគ្គល លះបង់នីវរណៈ ១ បុគ្គលមានសញ្ញោជនៈក្នុងទីចំពោះមុខ លះបង់សញ្ញោជនៈ ១ ការត្រេកអរក្នុងឈាន ១ ការត្រេកអរក្នុងរបស់ដែលមិនជាទីត្រេកអរ ១ ធម្មតណ្ហា ជាអព្យាក្រឹត ១ ធម្មតណ្ហា មិនមែនជាហេតុនំាឲ្យកើតទុក្ខ ១។

(ចុទ្ទសមវគ្គ ទី១៤)

១៤. ចុទ្ទសមវគ្គោ

កុសលាកុសលប្បដិសន្ទហនកថា (ទី១)

(១៣៦) ១. កុសលាកុសលបដិសន្ទហនកថា

[១១៩] កុសលមូល ទន្រ្ទានអកុសលមូលដែរឬ។ អើ។ ការរំពឹង។ បេ។ ការតំាងចិត្តទុកណា ដើម្បីញុំាងអកុសលឲ្យកើតឡើង ការរំពឹង។ បេ។ ការតំាងចិត្តទុកនោះឯង ដើម្បីញុំាងកុសលឲ្យកើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កុសលមូល ទន្រ្ទានអកុសលមូលហើយ តែបុគ្គលមិនគួរនិយាយថា ការរំពឹង។ បេ។ ការតំាងចិត្តទុកណា ដើម្បីញុំាងអកុសលឲ្យកើតឡើង ការរំពឹង។ បេ។ ការតំាងចិត្តទុកនោះឯង ដើម្បីញុំាងកុសលឲ្យកើតឡើងទេឬ។ អើ។ កុសល របស់បុគ្គលកាលមិនរំពឹង រមែងកើតឡើង។ បេ។ របស់បុគ្គលកាលមិនតំាងចិត្តទុក រមែងកើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កុសលរបស់បុគ្គលកាលរំពឹង រមែងកើតឡើង។ បេ។ របស់បុគ្គលកាលតំាងចិត្តទុក រមែងកើតឡើងឬ។ អើ។ ប្រសិនបើ កុសល របស់បុគ្គលកាលរំពឹង រមែងកើតឡើង។ បេ។ របស់បុគ្គលកាលតំាងចិត្តទុក រមែងកើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កុសលមូល ទន្រ្ទានអកុសលមូលទេ។

[១២០] កុសលមូល ទន្រ្ទានអកុសលមូលដែរឬ។ អើ។ អកុសលរបស់បុគ្គលកាលធ្វើទុកក្នុងចិត្ត ដោយមិនមែនជាឧបាយនៃប្រាជ្ញា រមែងកើតឡើងឬ។ អើ។ កុសលរបស់បុគ្គលកាលធ្វើទុកក្នុងចិត្ត ដោយមិនមែនជាឧបាយនៃប្រាជ្ញា រមែងកើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងកុសលរបស់បុគ្គលកាលធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា កើតឡើងឬ។ អើ។ ប្រសិនបើ កុសលរបស់បុគ្គលកាលធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា កើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កុសលមូល ទន្រ្ទានអកុសលមូលទេ។

[១២១] កុសលមូល ទន្រ្ទានអកុសលមូលដែរឬ។ អើ។ នេក្ខម្មសញ្ញា កើតជាលំដាប់នៃកាមសញ្ញា អព្យាបាទសញ្ញា កើតជាលំដាប់នៃព្យាបាទសញ្ញា អវិហឹសាសញ្ញា កើតជាលំដាប់នៃវិហឹសាសញ្ញា មេត្តាកើតជាលំដាប់នៃព្យាបាទ ករុណា កើតជាលំដាប់នៃវិហឹសា មុទិតាកើតជាលំដាប់នៃអរតិ (ការមិនត្រេកអរ) ឧបេក្ខា កើតជាលំដាប់នៃបដិឃៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១២២] អកុសលមូល ទន្រ្ទានកុសលមូលដែរឬ។ អើ។ ការរំពឹង។ បេ។ ការតំាងចិត្តទុកណា ដើម្បីញុំាងកុសលឲ្យកើតឡើង ការរំពឹង។ បេ។ ការតំាងចិត្តទុកនោះឯង ដើម្បីញុំាងអកុសលឲ្យកើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ។ អកុសលមូល ទន្រ្ទានកុសលមូលហើយ តែបុគ្គលមិនគួរនិយាយថា ការរំពឹង។ បេ។ ការតំាងចិត្តទុកណា ដើម្បីញុំាងកុសលឲ្យកើតឡើង ការរំពឹង។ បេ។ ការតំាងចិត្តទុកនោះឯង ដើម្បីញុំាងអកុសលឲ្យកើតឡើងទេឬ។ អើ។ អកុសល របស់បុគ្គលកាលមិនរំពឹង កើតឡើង។ បេ។ របស់បុគ្គលកាលមិនតំាងចិត្តទុក កើតឡើងទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងអកុសល របស់បុគ្គលកាលរំពឹង កើតឡើង។ បេ។ របស់បុគ្គលកាលតំាងចិត្តទុក កើតឡើងឬ។ អើ។ ប្រសិនបើ អកុសល របស់បុគ្គលកាលរំពឹង កើតឡើង។ បេ។ របស់បុគ្គលកាលតំាងចិត្តទុក កើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អកុសលមូល ទន្រ្ទានកុសលមូលទេ។

[១២៣] អកុសលមូល ទន្រ្ទានកុសលមូលដែរឬ។ អើ។ កុសលរបស់បុគ្គលកាលធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា កើតឡើងឬ។ អើ។ អកុសល របស់បុគ្គលកាលធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា កើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងអកុសលរបស់បុគ្គលកាលធ្វើទុកក្នុងចិត្ត ដោយឧបាយមិនមែនជាប្រាជ្ញា កើតឡើងឬ។ អើ។ ប្រសិនបើ អកុសល របស់បុគ្គលកាលធ្វើទុកក្នុងចិត្ត ដោយឧបាយមិនមែនជាប្រាជ្ញា កើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អកុសលមូល ទន្រ្ទានកុសលមូលទេ។

[១២៤] អកុសលមូល ទន្រ្ទានកុសលមូលដែរឬ។ អើ។ កាមសញ្ញា កើតឡើងជាលំដាប់នៃនេក្ខម្មសញ្ញា ព្យាបាទសញ្ញា កើតឡើងជាលំដាប់នៃអព្យាបាទសញ្ញា វិហឹសាសញ្ញា កើតឡើងជាលំដាប់នៃអវិហឹសាសញ្ញា ព្យាបាទ កើតឡើងជាលំដាប់នៃមេត្តា វិហឹសា កើតឡើងជាលំដាប់នៃករុណា អរតិ កើតឡើងជាលំដាប់នៃមុទិតា បដិឃៈ កើតឡើងជាលំដាប់នៃឧបេក្ខាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១២៥] បុគ្គលមិនគួរពោលថា កុសលមូល ទន្រ្ទានអកុសលមូល អកុសលមូល ទន្រ្ទានកុសលមូលទេឬ។ អើ។ ក្រែងបុគ្គលត្រេកអរក្នុងវត្ថុណា រមែងនឿយណាយក្នុងវត្ថុនោះវិញ នឿយណាយក្នុងវត្ថុណា រមែងត្រេកអរក្នុងវត្ថុនោះវិញឬ។ អើ។ ប្រសិនបើ បុគ្គលត្រេកអរក្នុងវត្ថុណា រមែងនឿយណាយក្នុងវត្ថុនោះវិញ នឿយណាយក្នុងវត្ថុណា រមែងត្រេកអរក្នុងវត្ថុនោះវិញមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កុសលមូល ទន្រ្ទានអកុសលមូលបាន អកុសលមូល ទន្រ្ទានកុសលមូលបាន។

ចប់ កុសលាកុសលប្បដិសន្ទហនកថា។

សឡាយតនុប្បត្តិកថា (ទី២)

(១៣៧) ២. សឡាយតនុប្បត្តិកថា

[១២៦] សឡាយតនៈ (អាយតនៈ ៦) តំាងនៅក្នុងផ្ទៃមាតា មិនមុនមិនក្រោយឬ។ អើ។ សត្វមានអវយវៈតូចធំសព្វគ្រប់ មានឥន្រ្ទិយមិនថោកទាប ចុះកាន់ផ្ទៃមាតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១២៧] ចក្ខាយតនៈ តំាងនៅដោយបដិសន្ធិចិត្ត ដែលកំពុងស្វែងរកកំណើតឬ។ អើ។ ដៃទាំងឡាយ តំាងនៅ ជើងទាំងឡាយ តំាងនៅ ក្បាល តំាងនៅ ត្រចៀក តំាងនៅ ច្រមុះ តំាងនៅ មាត់ តំាងនៅ ធ្មេញទំាងឡាយ តាំងនៅ ដោយបដិសន្ធិចិត្ត ដែលកំពុងស្វែងរកកំណើតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សោតាយតនៈ។ បេ។ ឃានាយតនៈ។ បេ។ ជិវ្ហាយតនៈ តំាងនៅ ដោយបដិសន្ធិចិត្ត ដែលកំពុងស្វែងរកកំណើតដែរឬ។ អើ។ ដៃទំាងឡាយ តំាងនៅ ជើងទាំងឡាយ តំាងនៅ ក្បាល តំាងនៅ ត្រចៀក តំាងនៅ ច្រមុះ តំាងនៅ មាត់ តំាងនៅ ធ្មេញទាំងឡាយ តំាងនៅ ដោយបដិសន្ធិចិត្ត ដែលកំពុងស្វែងរកកំណើតដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១២៨] ចក្ខាយតនៈ កើតឡើងជាខាងក្រោយ នៃសត្វនៅក្នុងផ្ទៃមាតាឬ។ អើ។ សត្វធ្វើកម្ម ដើម្បីបានចំពោះនូវចក្ខុ ក្នុងផ្ទៃមាតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សោតាយតនៈ។ បេ។ ឃានាយតនៈ។ បេ។ ជិវ្ហាយតនៈ កើតឡើងជាខាងក្រោយ នៃសត្វដែលនៅក្នុងផ្ទៃមាតាឬ។ អើ។ សត្វធ្វើកម្ម ដើម្បីបានចំពោះនូវអណ្តាត ក្នុងផ្ទៃមាតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សក់ រោម ក្រចក ធ្មេញ ឆ្អឹង កើតឡើងជាខាងក្រោយ នៃសត្វដែលនៅក្នុងផ្ទៃមាតាឬ។ អើ។ សត្វធ្វើកម្ម ដើម្បីបានចំពោះនូវឆ្អឹង ក្នុងផ្ទៃមាតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១២៩] បុគ្គលមិនគួរនិយាយថា សក់ រោម ក្រចក ធ្មេញ ឆ្អឹង កើតឡើងជាខាងក្រោយ នៃសត្វដែលនៅក្នុងផ្ទៃមាតាឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា

(សត្វដែលចូលទៅចាប់បដិសន្ធិក្នុងផ្ទៃមាតា) ដំបូង កើតជាកលលរូប ក្លាយអំពីកលលរូប កើតជាអម្ពុទៈ ក្លាយអំពីអម្ពុទៈ កើតជាបេសិ (ដុំសាច់) ក្លាយអំពីបេសិ កើតជាឃនៈ (ដុំរឹង) ក្លាយអំពីឃនៈ ក៏បែកកើតជាបញ្ចសាខា ទាំងសក់ រោម ក្រចក ក៏កើតមានព្រម មាតារបស់សត្វនោះ បរិភោគភោជន គឺបាយ និងទឹកណា សត្វដែលនៅក្នុងផ្ទៃមាតានោះ តែងញុំាងអត្តភាពឲ្យប្រព្រឹត្តទៅក្នុងផ្ទៃនៃមាតានោះ ដោយភោជន មានបាយ និងទឹកដើមនោះឯង

ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ សក់ រោម ក្រចក ធ្មេញ ឆ្អឹង កើតឡើងជាខាងក្រោយ នៃសត្វដែលតំាងនៅក្នុងផ្ទៃមាតា។

ចប់ សឡាយតនុប្បត្តិកថា

អនន្តរប្បច្ចយកថា (ទី៣)

(១៣៨) ៣. អនន្តរបច្ចយកថា

[១៣០] សោតវិញ្ញាណ កើតជាលំដាប់នៃចក្ខុវិញ្ញាណឬ។ អើ។ ការរំពឹង។ បេ។ ការតំាងចិត្តទុកណា ដើម្បីញុំាងចក្ខុវិញ្ញាណឲ្យកើតឡើង ការរំពឹង។ បេ។ ការតំាងចិត្តទុកនោះឯង ដើម្បីញុំាងសោតវិញ្ញាណឲ្យកើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សោតវិញ្ញាណ កើតឡើងជាលំដាប់នៃចក្ខុវិញ្ញាណឬ។ បុគ្គលមិនគួរនិយាយថា ការរំពឹង។ បេ។ ការតំាងចិត្តទុកណា ដើម្បីញុំាងចក្ខុវិញ្ញាណឲ្យកើតឡើង ការរំពឹង។ បេ។ ការតំាងចិត្តទុកនោះឯង ដើម្បីញុំាងសោតវិញ្ញាណឲ្យកើតឡើងដែរឬ។ អើ។ សោតវិញ្ញាណ របស់បុគ្គលកាលមិនរំពឹង កើតឡើង។ បេ។ របស់បុគ្គលកាលមិនបានតំាងចិត្តទុក កើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងសោតវិញ្ញាណ របស់បុគ្គលកាលរំពឹង កើតឡើង។ បេ។ របស់បុគ្គលកាលតំាងចិត្តទុក កើតឡើងឬ។ អើ។ ប្រសិនបើ សោតវិញ្ញាណរបស់បុគ្គលកាលរំពឹង កើតឡើង។ បេ។ របស់បុគ្គលកាលតំាងចិត្តទុក កើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សោតវិញ្ញាណ កើតជាលំដាប់នៃចក្ខុវិញ្ញាណទេ។

[១៣១] សោតវិញ្ញាណ កើតជាលំដាប់នៃចក្ខុវិញ្ញាណឬ។ អើ។ ចក្ខុវិញ្ញាណ របស់បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវរូបនិមិត្ត (និមិត្តរបស់រូប) កើតឡើងឬ។ អើ។ សោតវិញ្ញាណរបស់បុគ្គល កាលធ្វើទុកក្នុងចិត្តនូវរូបនិមិត្ត កើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៣២] ចក្ខុវិញ្ញាណ មានរូបជាអារម្មណ៍តែម្យ៉ាង មិនមានវត្ថុដទៃជាអារម្មណ៍ទេឬ។ អើ ។ សោតវិញ្ញាណ មានរូបជាអារម្មណ៍តែម្យ៉ាង មិនមានវត្ថុដទៃជាអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចក្ខុ និងរូបឬ។ អើ។ សោតវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូបដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សោតវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចក្ខុ និងរូបឬ។ អើ។ សោតវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ មិនមានទេ។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ប្រសិនបើ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សោតវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចក្ខុ និងរូបទេ។ សោតវិញ្ញាណ កើតឡើងជាលំដាប់នៃចក្ខុវិញ្ញាណឬ។ អើ។ ចក្ខុវិញ្ញាណនោះឯង គឺសោតវិញ្ញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៣៣] ឃានវិញ្ញាណ កើតឡើងជាលំដាប់នៃសោតវិញ្ញាណ។ បេ។ ជិវ្ហាវិញ្ញាណ កើតឡើងជាលំដាប់នៃឃានវិញ្ញាណឬ។ បេ។

[១៣៤] កាយវិញ្ញាណ កើតឡើងជាលំដាប់នៃជិវ្ហាវិញ្ញាណឬ។ អើ។ ការរំពឹង។ បេ។ ការតំាងចិត្តទុកណា ដើម្បីញុំាងជិវ្ហាវិញ្ញាណឲ្យកើតឡើង ការរំពឹង។ បេ។ ការតំាងចិត្តទុកនោះឯង ដើម្បីញុំាងកាយវិញ្ញាណឲ្យកើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាយវិញ្ញាណ កើតឡើងជាលំដាប់នៃជិវ្ហាវិញ្ញាណ។ បុគ្គលមិនគួរនិយាយថា ការរំពឹង។ បេ។ ការតំាងចិត្តទុកណា ដើម្បីញុំាងជិវ្ហាវិញ្ញាណឲ្យកើតឡើង ការរំពឹង។ បេ។ ការតំាងចិត្តទុកនោះឯង ដើម្បីញុំាងកាយវិញ្ញាណឲ្យកើតឡើងដែរឬ។ អើ។ កាយវិញ្ញាណរបស់បុគ្គលកាលមិនរំពឹង កើតឡើង។ បេ។ របស់បុគ្គលកាលមិនបានតំាងចិត្តទុក កើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងកាយវិញ្ញាណ របស់បុគ្គលកាលរំពឹង កើតឡើង។ បេ។ របស់បុគ្គលកាលតំាងចិត្តទុក កើតឡើងដែរឬ។ អើ។ ប្រសិនបើ កាយវិញ្ញាណ របស់បុគ្គលកាលរំពឹង កើតឡើង។ បេ។ របស់បុគ្គលកាលតំាងចិត្តទុក កើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កាយវិញ្ញាណ កើតឡើងជាលំដាប់នៃជិវ្ហាវិញ្ញាណទេ។

[១៣៥] កាយវិញ្ញាណ កើតឡើងជាលំដាប់នៃជិវ្ហាវិញ្ញាណឬ។ អើ។ ជិវ្ហាវិញ្ញាណ របស់បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវរសនិមិត្ត កើតឡើងឬ។ អើ។ កាយវិញ្ញាណ របស់បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវរសនិមិត្ត កើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ជិវ្ហាវិញ្ញាណ មានរសជាអារម្មណ៍តែម្យ៉ាង មិនមានវត្ថុដទៃជាអារម្មណ៍ទេឬ។ អើ។ កាយវិញ្ញាណ មានរសជាអារម្មណ៍តែម្យ៉ាង មិនមានវត្ថុដទៃជាអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ជិវ្ហាវិញ្ញាណ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរសឬ។ អើ។ កាយវិញ្ញាណ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរសដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាយវិញ្ញាណ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរសឬ។ អើ។ កាយវិញ្ញាណ កើតឡើងព្រោះអាស្រ័យអណ្តាត និងរស ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ មិនមានទេ។ ជិវ្ហាវិញ្ញាណ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរស ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ប្រសិនបើ ជិវ្ហាវិញ្ញាណ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរស ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កាយវិញ្ញាណ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរសទេ។ កាយវិញ្ញាណ កើតឡើងជាលំដាប់នៃជិវ្ហាវិញ្ញាណឬ។ អើ ។ ជិវ្ហាវិញ្ញាណនោះឯង គឺកាយវិញ្ញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៣៦] បុគ្គលមិនគួរនិយាយថា វិញ្ញាណប្រាំ កើតឡើងជាលំដាប់តគ្នា និងគ្នាទេឬ។ អើ។ ក្រែងបុគ្គលណានីមួយ រំា ច្រៀង ប្រគុំ មើលរូបខ្លះ ស្តាប់សម្លេងខ្លះ ហិតក្លិនខ្លះ ស្រូបរសខ្លះ ពាល់ត្រូវផោដ្ឋព្វៈខ្លះ មានដែរឬ។ អើ។ ប្រសិនបើ បុគ្គលណានីមួយ រាំ ច្រៀង ប្រគុំ មើលរូបខ្លះ ស្តាប់សម្លេងខ្លះ ហិតក្លិនខ្លះ ស្រូបរសខ្លះ ពាល់ត្រូវផោដ្ឋព្វៈខ្លះ មានដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា វិញ្ញាណប្រាំ កើតឡើងជាលំដាប់តគ្នា និងគ្នាដែរ។

ចប់ អនន្តរប្បច្ចយកថា។

អរិយរូបកថា (ទី៤)

(១៣៩) ៤. អរិយរូបកថា

[១៣៧] អរិយរូប6) អាស្រ័យមហាភូតរូបដែរឬ។ អើ។ អរិយរូប ជាកុសលឬ។ អើ។ មហាភូតរូប ជាកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ មហាភូតរូប ជាអព្យាក្រឹតឬ។ អើ។ អរិយរូប ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អរិយរូប អាស្រ័យមហាភូតរូបដែរឬ។ អើ។ អរិយរូប មិនមានអាសវៈ មិនមានប្រយោជន៍ដល់សញ្ញោជនៈ ដែលគន្ថៈមិនគប្បីដោតក្រង ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លង ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លង មិនជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសៈមិនគប្បីស្ទាបអង្អែល មិនជាប្រយោជន៍ដល់ឧបាទាន មិនគួរដល់សេចក្តីសៅហ្មងទេឬ។ អើ។ មហាភូតរូប មិនមានអាសវៈ។ បេ។ មិនគួរដល់សេចក្តីសៅហ្មងទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ មហាភូតរូប ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សញ្ញោជនៈ។ បេ។ គួរដល់សេចក្តីសៅហ្មងដែរឬ។ អើ។ អរិយរូប ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សញ្ញោជនៈ។ បេ។ គួរដល់សេចក្តីសៅហ្មងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៣៨] បុគ្គលមិនគួរនិយាយថា អរិយរូប អាស្រ័យមហាភូតទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ រូបណានីមួយ គឺជាមហាភូតរូបទាំង ៤ និងរូបដែលអាស្រ័យនូវមហាភូតរូបទាំង ៤ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អរិយរូប អាស្រ័យមហាភូតដែរ។

ចប់ អរិយរូបកថា។

អញ្ញអនុសយោតិកថា (ទី៥)

(១៤០) ៥. អញ្ញោ អនុសយោតិកថា

[១៣៩] កាមរាគានុស័យ ដទៃ កាមរាគបរិយុដ្ឋានៈ ដទៃឬ។ អើ។ កាមរាគៈ ដទៃ កាមរាគបរិយុដ្ឋានៈ ដទៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាមរាគៈនោះឯង គឺកាមរាគបរិយុដ្ឋានៈនោះឬ។ អើ។ កាមរាគានុស័យនោះឯង គឺកាមរាគបរិយុដ្ឋានៈនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៤០] បដិឃានុស័យ ដទៃ បដិឃបរិយុដ្ឋានៈ ដទៃឬ។ អើ។ បដិឃៈ ដទៃ បដិឃបរិយុដ្ឋានៈ ដទៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បដិឃៈនោះឯង គឺបដិឃបរិយុដ្ឋានៈនោះឬ។ អើ។ បដិឃានុស័យនោះឯង គឺបដិឃបរិយុដ្ឋានៈនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៤១] មានានុស័យ ដទៃ មានបរិយុដ្ឋានៈ ដទៃឬ។ អើ។ មានះ ដទៃ មានបរិយុដ្ឋានៈ ដទៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ មានះនោះឯង គឺមានបរិយុដ្ឋានៈនោះឬ។ អើ។ មានានុស័យនោះឯង គឺមានបរិយុដ្ឋានៈនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៤២] ទិដ្ឋានុស័យ ដទៃ ទិដិ្ឋបរិយុដ្ឋានៈ ដទៃឬ។ អើ។ ទិដ្ឋិ ដទៃ ទិដិ្ឋបរិយុដ្ឋានៈ ដទៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ទិដិ្ឋនោះឯង គឺទិដិ្ឋបរិយុដ្ឋានៈនោះឬ។ អើ។ ទិដ្ឋានុស័យនោះឯង គឺទិដ្ឋិបរិយុដ្ឋានៈនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៤៣] វិចិកិច្ឆានុស័យ ដទៃ វិចិកិច្ឆាបរិយុដ្ឋាន ដទៃឬ។ អើ។ វិចិកិច្ឆា ដទៃ វិចិកិច្ឆាបរិយុដ្ឋានៈ ដទៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិចិកិច្ឆានោះឯង គឺវិចិកិច្ឆាបរិយុដ្ឋានៈនោះឬ។ អើ។ វិចិកិច្ឆានុស័យនោះឯង គឺវិចិកិច្ឆាបរិយុដ្ឋានៈនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៤៤] ភវរាគានុស័យ ដទៃ ភវរាគបរិយុដ្ឋានៈ ដទៃឬ។ អើ។ ភវរាគៈ ដទៃ ភវរាគបរិយុដ្ឋានៈ ដទៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ភវរាគៈនោះឯង គឺភវរាគបរិយុដ្ឋាននោះឬ។ អើ។ ភវរាគានុស័យនោះឯង គឺភវរាគបរិយុដ្ឋានៈនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៤៥] អវិជ្ជានុស័យ ដទៃ អវិជ្ជាបរិយុដ្ឋានៈ ដទៃឬ។ អើ។ អវិជ្ជា ដទៃ អវិជា្ជបរិយុដ្ឋានៈ ដទៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អវិជ្ជានោះឯង គឺអវិជ្ជាបរិយុដ្ឋានៈនោះឬ។ អើ។ អវិជ្ជានុស័យនោះឯង គឺអវិជ្ជាបរិយុដ្ឋានៈនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៤៦] បុគ្គលមិនគួរនិយាយថា អនុស័យ ដទៃ បរិយុដ្ឋានៈ ដទៃទេឬ។ អើ។ បុថុជ្ជន កាលបើចិត្តជាកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅ គួរពោលថា ប្រកបដោយអនុស័យដែរឬ។ អើ។ គួរពោលថា បុគ្គល ត្រូវកិលេសរួបរឹតឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ អនុស័យដទៃ បរិយុដ្ឋានៈដទៃ។ បុថុជ្ជន កាលបើចិត្តជាកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅ គួរពោលថា ប្រកបដោយរាគៈដែរឬ។ អើ។ គួរពោលថា បុគ្គល ត្រូវកិលេសរួបរឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ រាគៈដទៃ បរិយុដ្ឋានៈដទៃ។

ចប់ អញ្ញអនុសយោតិកថា។

បរិយុដ្ឋានចិត្តវិប្បយុត្តន្តិកថា (ទី៦)

(១៤១) ៦. បរិយុដ្ឋានំ ចិត្តវិប្បយុត្តន្តិកថា

[១៤៧] បរិយុដ្ឋានៈ (ការរួបរឹតនៃកិលេស) ប្រាសចាកចិត្តឬ។ អើ។ រូប និព្វាន ចក្ខាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ (ប្រាសចាកចិត្ត) ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បរិយុដ្ឋានៈ ប្រាសចាកចិត្តឬ។ អើ។ ចិត្តប្រកបដោយរាគៈ ចិត្តប្រកបដោយទោសៈ ចិត្តប្រកបដោយមោហៈ។ បេ។ ចិត្តជាអកុសល ចិត្តសៅហ្មង មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងចិត្តប្រកបដោយរាគៈ ចិត្តប្រកបដោយទោសៈ ចិត្តប្រកបដោយមោហៈ។ បេ។ ចិត្តជាអកុសល ចិត្តសៅហ្មង មានដែរឬ។ អើ។ ប្រសិនបើ ចិត្តប្រកបដោយរាគៈ ចិត្តប្រកបដោយទោសៈ ចិត្តប្រកបដោយមោហៈ។ បេ។ ចិត្តជាអកុសល ចិត្តសៅហ្មង មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បរិយុដ្ឋានៈ ប្រាសចាកចិត្តទេ។

ចប់ បរិយុដ្ឋានចិត្តវិប្បយុត្តន្តិកថា។

បរិយាបន្នកថា (ទី៧)

(១៤២) ៧. បរិយាបន្នកថា

[១៤៨] រូបរាគៈ ដេកតាមរូបធាតុ រាប់បញ្ចូលក្នុងរូបធាតុឬ។ អើ។ ការស្វែងរកសមាបត្តិ ការស្វែងរកកំណើត ការនៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគ្នា រលត់ជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលស្វែងរកសមាបត្តិ ចិត្តដែលស្វែងរកកំណើត ចិត្តដែលនៅជាសុខក្នុងបច្ចុប្បន្នឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងការមិនស្វែងរកសមាបត្តិ ការមិនស្វែងរកកំណើត ការមិននៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគ្នា រលត់ជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលមិនស្វែងរកសមាបត្តិ ចិត្តដែលមិនស្វែងរកកំណើត ចិត្តដែលមិននៅជាសុខក្នុងបច្ចុប្បន្នទេឬ។ អើ។ ប្រសិនបើ ការមិនស្វែងរកសមាបត្តិ ការមិនស្វែងរកកំណើត ការមិននៅជាសុខក្នុងបច្ចុប្បន្ន។ បេ។ មានអារម្មណ៍ជាមួយគ្នា ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបរាគៈ ដេកតាមរូបធាតុ រាប់បញ្ចូលក្នុងរូបធាតុទេ។ បេ។

[១៤៩] រូបរាគៈ ដេកតាមរូបធាតុ រាប់បញ្ចូលក្នុងរូបធាតុឬ។ អើ។ សទ្ទរាគៈ ដេកតាមសទ្ទធាតុ រាប់បញ្ចូលក្នុងសទ្ទធាតុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូបរាគៈ ដេកតាមរូបធាតុ រាប់បញ្ចូលក្នុងរូបធាតុឬ។ អើ។ គន្ធរាគៈ។ បេ។ រសរាគៈ។ បេ។ ផោដ្ឋព្វរាគៈ (ដែលប៉ះពាល់ត្រូវ) ដេកតាមផោដ្ឋព្វធាតុ រាប់បញ្ចូលក្នុងផោដ្ឋព្វធាតុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៥០] សទ្ទរាគៈ ដេកតាមសទ្ទធាតុ តែបុគ្គលមិនគួរពោលថា រាប់បញ្ចូលក្នុងសទ្ទធាតុទេឬ។ អើ។ រូបរាគៈ ដេកតាមរូបធាតុ តែបុគ្គលមិនគួរពោលថា រាប់បញ្ចូលក្នុងរូបធាតុទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ គន្ធរាគៈ។ បេ។ រសរាគៈ។ បេ។ ផោដ្ឋព្វរាគៈ ដេកតាមផោដ្ឋព្វធាតុ តែបុគ្គលមិនគួរពោលថា រាប់បញ្ចូលក្នុងផោដ្ឋព្វធាតុទេឬ។ អើ។ រូបរាគៈ ដេកតាមរូបធាតុ តែបុគ្គលមិនគួរពោលថា រាប់បញ្ចូលក្នុងរូបធាតុទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៥១] អរូបរាគៈដេកតាមអរូបធាតុ រាប់បញ្ចូលក្នុងអរូបធាតុដែរឬ។ អើ។ ការស្វែងរកសមាបត្តិ ការស្វែងរកកំណើត ការនៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគ្នា រលត់ជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលស្វែងរកសមាបត្តិ ចិត្តដែលស្វែងរកកំណើត ចិត្តដែលនៅជាសុខក្នុងបច្ចុប្បន្នឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងការមិនស្វែងរកសមាបត្តិ ការមិនស្វែងរកកំណើត ការមិននៅជាសុខក្នុងបច្នុប្បន្ន មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលមិនស្វែងរកសមាបត្តិ។ បេ។ ទេឬ។ អើ។ ប្រសិនបើ ការមិនស្វែងរកសមាបត្តិ ការមិនស្វែងរកកំណើត។ បេ។ មានអារម្មណ៍ជាមួយគ្នា ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អរូបរាគៈ ដេកតាម​អរូបធាតុ រាប់បញ្ចូលក្នុងអរូបធាតុទេ។

[១៥២] អរូបរាគៈ ដេកតាមអរូបធាតុ រាប់បញ្ចូលក្នុងអរូបធាតុដែរឬ។ អើ។ សទ្ទរាគៈ ដេកតាមសទ្ទធាតុ រាប់បញ្ចូលក្នុងសទ្ទធាតុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អរូបរាគៈ ដេកតាមអរូបធាតុ រាបបញ្ចូលក្នុងអរូបធាតុដែរឬ។ អើ។ គន្ធរាគៈ។ បេ។ រសរាគៈ។ បេ។ ផោដ្ឋព្វរាគៈ ដេកតាមផោដ្ឋព្វធាតុ រាប់បញ្ចូលក្នុងផោដ្ឋព្វធាតុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៥៣] សទ្ទរាគៈ ដេកតាមសទ្ទធាតុ តែបុគ្គលមិនគួរពោលថា រាប់បញ្ចូលក្នុងសទ្ទធាតុទេឬ។ អើ។ អរូបរាគៈ ដេកតាមអរូបធាតុ តែបុគ្គលមិនគួរពោលថា រាប់បញ្ចូលក្នុងអរូបធាតុទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ គន្ធរាគៈ។ បេ។ រសរាគៈ។ បេ។ ផោដ្ឋព្វរាគៈ ដេកតាមផោដ្ឋព្វធាតុ តែបុគ្គលមិនគួរពោលថា រាប់បញ្ចូលក្នុងផោដ្ឋព្វធាតុទេឬ។ អើ។ អរូបរាគៈ ដេកតាមអរូបធាតុ តែបុគ្គលមិនគួរពោលថា រាប់បញ្ចូលក្នុងអរូបធាតុទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៥៤] បុគ្គលមិនគួរនិយាយថា រូបរាគៈ ដេកតាមរូបធាតុ រាប់បញ្ចូលក្នុងរូបធាតុ អរូបរាគៈ ដេកតាមអរូបធាតុ រាប់បញ្ចូលក្នុងអរូបធាតុទេឬ។ អើ។ ក្រែងកាមរាគៈ ដេកតាមកាមធាតុ រាប់បញ្ចូលក្នុងកាមធាតុដែរឬ។ អើ។ ប្រសិនណាបើ កាមរាគៈ ដេកតាមកាមធាតុ រាប់បញ្ចូលក្នុងកាមធាតុ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា រូបរាគៈ ដេកតាមរូបធាតុ រាប់បញ្ចូលក្នុងរូបធាតុ អរូបរាគៈ ដេកតាមអរូបធាតុ រាប់បញ្ចូលក្នុងអរូបធាតុដែរ។

ចប់ បរិយាបន្នកថា។

អព្យាកតកថា (ទី៨)

(១៤៣) ៨. អព្យាកតកថា

[១៥៥] ទិដ្ឋិ ជាអព្យាក្រឹតឬ។ អើ។ វិបាក និងអព្យាក្រឹត កិរិយា និងអព្យាក្រឹត រូប និព្វាន ចក្ខាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ (ជាអព្យាក្រឹត) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ទិដ្ឋិ ជាអព្យាក្រឹតឬ។ អើ។ ផស្សៈ ប្រកបដោយទិដ្ឋិ ជាអព្យាក្រឹតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ទិដ្ឋិ ជាអព្យាក្រឹតឬ។ អើ។ វេទនាប្រកបដោយទិដ្ឋិ។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ ចិត្ត (ប្រកបដោយទិដ្ឋិ) ជាអព្យាក្រឹតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៥៦] ផស្សៈ ប្រកបដោយទិដ្ឋិ ជាអកុសលឬ។ អើ។ ទិដ្ឋិជាអកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនាប្រកបដោយទិដ្ឋិ។ បេ។ សញ្ញា ចេតនា ចិត្ត (ប្រកបដោយទិដ្ឋិ) ជាអកុសលដែរឬ។ អើ។ ទិដ្ឋិជាអកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៥៧] ទិដ្ឋិ ជាអព្យាក្រឹតឬ។ អើ។ ទិដ្ឋិ មិនមានផល មិនមានវិបាកទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងទិដ្ឋិ ប្រកបដោយផល ប្រកបដោយវិបាកដែរឬ។ អើ។ ប្រសិនបើទិដ្ឋិ ប្រកបដោយផល ប្រកបដោយវិបាកដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទិដ្ឋិ ជាអព្យាក្រឹតទេ។

[១៥៨] ទិដ្ឋិ ជាអព្យាក្រឹតឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ទោសទាំងឡាយ មានមិច្ឆាទិដ្ឋិដ៏ក្រៃលែងឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ទោសទាំងឡាយ មានមិច្ឆាទិដ្ឋិដ៏ក្រៃលែង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទិដ្ឋិ ជាអព្យាក្រឹតទេ។

[១៥៩] ទិដ្ឋិ ជាអព្យាក្រឹតឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវច្ឆៈ មិច្ឆាទិដ្ឋិជាអកុសល សម្មាទិដ្ឋិជាកុសល ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ទិដ្ឋិជាអព្យាក្រឹតទេ។

[១៦០] ទិដ្ឋិ ជាព្យាក្រឹតឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបុណ្ណៈ បណ្តាគតិទាំងពីរ តថាគតពោលនូវគតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន របស់បុគ្គលជាមិច្ឆាទិដ្ឋិពិត ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ទិដ្ឋិជាអព្យាក្រឹតទេ។

[១៦១] បុគ្គលមិនគួរនិយាយថា ទិដ្ឋិ ជាអព្យាក្រឹតទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវច្ឆៈ ទិដ្ឋិថា លោកទៀង ដូច្នេះនុ៎ះ ជាអព្យាក្រឹត ម្នាលវច្ឆៈ ទិដ្ឋិថា លោកមិនទៀង ដូច្នេះនុ៎ះ ជាអព្យាក្រឹត ម្នាលវច្ឆៈ ទិដ្ឋិថា លោកមានទីបំផុត ដូច្នេះ។ បេ។ ម្នាលវច្ឆៈ ថា លោកមិនមានទីបំផុត ដូច្នេះ… ម្នាលវច្ឆៈ ថា ជីវិតនោះគឺសរីរៈនោះ ដូច្នេះ… ម្នាលវច្ឆៈ ថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះ… ម្នាលវច្ឆៈ ថា សត្វស្លាប់ទៅកើតទៀត ក៏មាន ដូច្នេះ… ម្នាលវច្ឆៈ ថា សត្វស្លាប់ទៅមិនកើតទៀត ក៏មាន ដូច្នេះ… ម្នាលវច្ឆៈ ថា សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ ក៏មាន ដូច្នេះ… ម្នាលវច្ឆៈ ទិដ្ឋិថា សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែន ក៏មាន ដូច្នេះនុ៎ះ ជាអព្យាក្រឹត ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ទិដ្ឋិ ជាអព្យាក្រឹតពិត។

[១៦២] ទិដ្ឋិ ជាអព្យាក្រឹតឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ សម្រេច កាន់យកហើយ តាមទិដ្ឋិ។ បេ។ វចីកម្មណាក្តី។ បេ។ មនោកម្មណាក្តី (ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ) សម្រេច កាន់យកហើយ តាមទិដ្ឋិ ចេតនាណាក្តី សេចក្តីបា្រថ្នាណាក្តី សេចក្តីតាំងចិត្តទុកណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ ប្រព្រឹត្តទៅព្រម ដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត មិនជាប្រយោជន៍ ទាំងដើម្បីសេចក្តីទុក្ខ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ទិដ្ឋិ ជាអព្យាក្រឹតទេ។

ចប់ អព្យាកតកថា។

អបរិយាបន្នកថា (ទី៩)

(១៤៤) ៩. អបរិយាបន្នកថា

[១៦៣] ទិដ្ឋិ ជាអបរិយាបន្នៈឬ។ អើ ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល សកទាគាមិមគ្គ សកទាគាមិផល អនាគាមិមគ្គ អនាគាមិផល អរហត្តមគ្គ អរហត្តផល សតិប្បដ្ឋាន សម្មប្បធាន ឥទ្ធិបាទ ឥន្រ្ទិយ ពលៈ ពោជ្ឈង្គៈ (ជាអបរិយាបន្នៈ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៦៤] បុគ្គលមិនគួរនិយាយថា ទិដ្ឋិ ជាអបរិយាបន្នៈទេឬ។ អើ។ គួរពោលថា បុថុជ្ជន ជាអ្នកប្រាសចាកតម្រេកក្នុងកាមទាំងឡាយដែរឬ។ អើ។ គួរពោលថា បុគ្គលប្រាសចាកទិដ្ឋិដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ ទិដ្ឋិ ជាអបរិយាបន្នៈ។

ចប់ អបរិយាបន្នកថា។

ចប់ ចុទ្ទសមវគ្គ។

ឧទ្ទាននៃចុទ្ទសមវគ្គនោះ គឺ

និយាយអំពីកុសលមូល ទន្រ្ទានអកុសលមូល អកុសលមូល ទន្រ្ទានកុសលមូល ១ សឡាយតនៈ ១ ឆវិញ្ញាណកាយ ១ អរិយរូប អាស្រ័យមហាភូតរូប ១ អនុស័យនោះឯង គឺបរិយុដ្ឋានៈនោះ ១ បរិយុដ្ឋានៈប្រាសចាកចិត្ត ១ រូបរាគៈជាដើម ដេកតាមធាតុ ១ ទិដ្ឋិ ជាអព្យាក្រឹត ១ ទិដ្ឋិ ជាអបរិយាបន្នៈ ១។

(បន្នរសមវគ្គ ទី១៥)

១៥. បន្នរសមវគ្គោ

បច្ចយតាកថា (ទី១)

(១៤៥) ១. បច្ចយតាកថា

[១៦៥] ភាវៈនៃធម៌ជាបច្ច័យ កំណត់ហើយឬ។ អើ។ ក្រែង វីមំសា ជាហេតុ គឺអធិបតីនោះឯងឬ។ អើ។ ប្រសិនបើ វីមំសា ជាហេតុ គឺអធិបតីនោះ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បច្ច័យ ដោយហេតុប្បច្ច័យ បច្ច័យ ដោយអធិបតិប្បច្ច័យ។

[១៦៦] ក្រែងឆន្ទាធិបតិ ជាអធិបតី នៃសហជាតធម៌ទាំងឡាយឬ។ អើ។ ប្រសិនបើ ឆន្ទាធិបតី ជាអធិបតិនៃសហជាតធម៌ទាំងឡាយ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បច្ច័យ ដោយអធិបតិប្បច្ច័យ បច្ច័យ ដោយសហជាតប្បច្ច័យ។

[១៦៧] ក្រែងវីរិយាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយឬ។ អើ។ ប្រសិនបើ វីរិយាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បច្ច័យ ដោយអធិបតិប្បច្ច័យ បច្ច័យដោយសហជាតប្បច្ច័យ។ ក្រែងវីរិយាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយ គឺឥន្រ្ទិយនោះឬ។ អើ ។ ប្រសិនបើ វីរិយាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយ គឺឥន្រ្ទិយនោះ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បច្ច័យ ដោយអធិបតិប្បច្ច័យ បច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។

[១៦៨] ក្រែងវីរិយាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយ គឺអង្គនៃមគ្គនោះឬ។ អើ។ ប្រសិនបើ វីរិយាធិបតី ជាអធិបតីនៃសហជាតធម៌ទាំងឡាយ គឺអង្គនៃមគ្គនោះ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បច្ច័យ ដោយអធិបតិប្បច្ច័យ បច្ច័យ ដោយមគ្គប្បច្ច័យ។

[១៦៩] ក្រែងចិត្តាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយឬ។ អើ។ ប្រសិនបើ ចិត្តាធិបតី ជាអធិបតីនៃសហជាតធម៌ទាំងឡាយ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បច្ច័យ ដោយអធិបតិប្បច្ច័យ បច្ច័យ ដោយសហជាតប្បច្ច័យ។

[១៧០] ក្រែងចិត្តាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយ គឺអាហារនោះឬ។ អើ។ ប្រសិនបើ ចិត្តាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយ គឺអាហារនោះ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បច្ច័យ ដោយអធិបតិប្បច្ច័យ បច្ច័យ ដោយអាហារប្បច្ច័យ។

[១៧១] ក្រែងចិត្តាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយ គឺឥន្រ្ទិយនោះឬ។ អើ។ ប្រសិនបើ ចិត្តាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយ គឺឥន្រ្ទិយនោះ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បច្ច័យ ដោយអធិបតិប្បច្ច័យ បច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។

[១៧២] ក្រែងវីមំសាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយឬ។ អើ។ ប្រសិនបើ វីមំសាធិបតិ ជាអធិបតីនៃជាតធម៌ទាំងឡាយ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បច្ច័យ ដោយអធិបតិប្បច្ច័យ បច្ច័យ ដោយសហជាតប្បច្ច័យ។

[១៧៣] ក្រែងវីមំសាធិបតិ ជាអធិបតិនៃសហជាតធម៌ទាំងឡាយ គឺឥន្រ្ទិយនោះឬ។ អើ។ ប្រសិនបើ វីមំសាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយ គឺឥន្រ្ទិយនោះ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បច្ច័យ ដោយអធិបតិប្បច្ច័យ បច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។

[១៧៤] ក្រែងវីមំសាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយ គឺអង្គនៃមគ្គនោះឬ។ អើ។ ប្រសិនបើ វីមំសាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយ គឺអង្គនៃមគ្គនោះ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បច្ច័យ ដោយអធិបតិប្បច្ច័យ បច្ច័យ ដោយមគ្គប្បច្ច័យ។

[១៧៥] ក្រែងការពិចារណា កើតឡើង ព្រោះធ្វើអរិយធម៌ឲ្យធ្ងន់ គឺអារម្មណ៍នោះឬ។ អើ។ ប្រសិនបើ ការពិចារណា កើតឡើង ព្រោះធ្វើអរិយធម៌ឲ្យធ្ងន់ គឺអារម្មណ៍នោះ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បច្ច័យ ដោយអធិបតិប្បច្ច័យ បច្ច័យ ដោយអារម្មណប្បច្ច័យ។

[១៧៦] ក្រែងពួកធម៌ ជាកុសល មុនៗ ជាបច្ច័យ ដោយអនន្តរប្បច្ច័យ នៃពួកធម៌ ជាកុសលក្រោយៗ គឺអាសេវនានោះឬ។ អើ។ ប្រសិនបើ ពួកធម៌ជាកុសល មុនៗ ជាបច្ច័យ ដោយអនន្តរប្បច្ច័យ នៃពួកធម៌ជាកុសលក្រោយៗ គឺអាសេវនានោះ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បច្ច័យ ដោយអនន្តរប្បច្ច័យ បច្ច័យ ដោយអាសេវនប្បច្ច័យ។

[១៧៧] ក្រែងពួកធម៌ជាអកុសលមុនៗ ជាបច្ច័យ ដោយអនន្តរប្បច្ច័យ នៃពួកធម៌ជាអកុសលក្រោយៗ គឺអាសេវនានោះឬ។ អើ។ ប្រសិនបើពួកធម៌ជាអកុសលមុនៗ ជាបច្ច័យ ដោយអនន្តរប្បច្ច័យ នៃពួកធម៌ជាអកុសលក្រោយៗ គឺអាសេវនានោះ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បច្ច័យ ដោយអនន្តរប្បច្ច័យ បច្ច័យ ដោយអាសេវនប្បច្ច័យ។

[១៧៨] ក្រែងពួកធម៌ជាកិរិយាព្យាក្រឹតមុនៗ ជាបច្ច័យ ដោយអនន្តរប្បច្ច័យ នៃពួកធម៌ជាកិរិយាព្យាក្រឹតក្រោយៗ គឺអាសេវនានោះឬ។ អើ ។ ប្រសិនបើ ពួកធម៌ជាកិរិយាព្យាក្រឹតមុនៗ ជាបច្ច័យ ដោយអនន្តរប្បច្ច័យ នៃពួកធម៌ជាកិរិយាព្យាក្រឹត ក្រោយៗ គឺអាសេវនានោះ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បច្ច័យ ដោយអនន្តរប្បច្ច័យ បច្ច័យ ដោយអាសេវនប្បច្ច័យ។

[១៧៩] បុគ្គលមិនគួរនិយាយថា ភាវៈនៃធម៌ជាបច្ច័យ កំណត់ហើយទេឬ។ អើ ។ បច្ច័យ ដោយហេតុប្បច្ច័យ ក៏មាន បច្ច័យ ដោយអារម្មណប្បច្ច័យ ក៏មាន បច្ច័យ ដោយអនន្តរប្បច្ច័យ ក៏មាន បច្ច័យ ដោយសមនន្តរប្បច្ច័យ ក៏មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ភាវៈនៃធម៌ជាបច្ច័យ កំណត់ហើយទេ។

ចប់ បច្ចយតាកថា។

អញ្ញមញ្ញប្បច្ចយកថា (ទី២)

(១៤៦) ២. អញ្ញមញ្ញបច្ចយកថា

[១៨០] សង្ខារទំាងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ ហើយបុគ្គលមិនគួរពោលថា អវិជ្ជាកើតមាន ព្រោះសង្ខារជាបច្ច័យផងទេឬ។ អើ។ ក្រែងអវិជ្ជា កើតដោយសារសង្ខារឬ។ អើ។ ប្រសិនបើ អវិជ្ជាកើតដោយសារសង្ខារ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យផង អវិជ្ជាកើតមាន ព្រោះសង្ខារជាបច្ច័យផងដែរ។

[១៨១] ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ តែបុគ្គលមិនគួរពោលថា តណ្ហាកើតមាន ព្រោះឧបាទានជាបច្ច័យផងទេឬ។ អើ។ ក្រែងតណ្ហាកើតដោយសារឧបាទានឬ។ អើ។ ប្រសិនបើ តណ្ហាកើតដោយសារឧបាទាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យផង តណ្ហាកើតមាន ព្រោះឧបាទានជាបច្ច័យផងដែរ។

[១៨២] ម្នាលភិក្ខុទាំងឡាយ ជាតិកើតមាន ព្រោះជរា និងមរណៈជាបច្ច័យ ភពកើតមាន ព្រោះជាតិជាបច្ច័យ ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរឬ។ មិនមានទេ។ ព្រោះហេតុនោះ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យហើយ បុគ្គលមិនគួរពោលថា អវិជ្ជាកើតមាន ព្រោះសង្ខារជាបច្ច័យទេ ឧបាទាន កើតមាន ព្រោះតណ្ហាជាបច្ច័យ តែបុគ្គលមិនគួរពោលថា តណ្ហាកើតមាន ព្រោះឧបាទានជាបច្ច័យទេ។

[១៨៣] ម្នាលភិក្ខុទាំងឡាយ នាម និងរូប កើតមាន ព្រោះវិញ្ញាណជាបច្ច័យ វិញ្ញាណកើតមាន ព្រោះនាម និងរូបជាបច្ច័យ ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរឬ។ អើ។ ព្រោះហេតុនោះ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យផង អវិជ្ជាកើតមាន ព្រោះសង្ខារជាបច្ច័យផង ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យផង តណ្ហាកើតមាន ព្រោះឧបាទានជាបច្ច័យផងដែរ។

ចប់ អញ្ញមញ្ញប្បច្ចយកថា។

អទ្ធាកថា (ទី៣)

(១៤៧) ៣. អទ្ធាកថា

[១៨៤] កាល សម្រេចហើយឬ។ អើ។ រូប (សម្រេចហើយ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនា។ បេ។ សញ្ញា។ បេ។ សង្ខារទាំងឡាយ។ បេ។ វិញ្ញាណ (សម្រេចហើយ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អតីតកាល សម្រេចហើយឬ។ អើ។ រូប (សម្រេចហើយ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនា។ បេ។ សញ្ញា។ បេ។ សង្ខារទាំងឡាយ។ បេ។ វិញ្ញាណ (សម្រេចហើយ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាលជាអនាគត សម្រេចហើយឬ។ អើ។ រូប (សម្រេចហើយ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនា។ បេ។ សញ្ញា។ បេ។ សង្ខារទាំងឡាយ។ បេ។ វិញ្ញាណសម្រេចហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាលជាបច្ចុប្បន្ន សម្រេចហើយឬ។ អើ។ រូប (សម្រេចហើយ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនា។ បេ។ សញ្ញា។ បេ។ សង្ខារទាំងឡាយ។ បេ។ វិញ្ញាណ (សម្រេចហើយ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ ដែលកន្លងទៅហើយ ជាកាលកន្លងទៅហើយឬ។ អើ។ ចុះកាលជាអតីត មាន ៥ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ ដែលមិនទាន់មានមក ជាកាលអនាគតឬ។ អើ។ ចុះកាលជាអនាគត មាន ៥ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ ដែលកើតចំពោះមុខ ជាកាលបច្ចុប្បន្នឬ។ អើ។ ចុះកាលជាបច្ចុប្បន្ន មាន ៥ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ខន្ធ ៥ ដែលកន្លងហើយ ជាកាលកន្លងទៅហើយ ខន្ធ ៥ ដែលមិនទាន់មកដល់ ជាកាលអនាគត ខន្ធ ៥ ដែលកើតចំពោះមុខ ជាកាលបច្ចុប្បន្នឬ។ អើ។ ចុះកាល មាន ១៥ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អាយតនៈ ១២ ដែលកន្លងហើយ ជាកាលកន្លងទៅហើយ អាយតនៈ ១២ ដែលមិនទាន់មកដល់ ជាកាលអនាគត អាយតនៈ ១២ ដែលកើតចំពោះមុខ ជាកាលបច្ចុប្បន្នឬ។ អើ។ ចុះកាល មាន ៣៦ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ធាតុ ១៨ ដែលកន្លងហើយ ជាកាលកន្លងទៅហើយ ធាតុ ១៨ ដែលមិនទាន់មកដល់ ជាកាលអនាគត ធាតុ ១៨ ដែលកើតចំពោះមុខ ជាកាលបច្ចុប្បន្នឬ។ អើ។ ចុះកាល មាន ៥៤ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ឥន្រ្ទិយ ២២ ដែលកន្លងហើយ ជាកាលកន្លងទៅហើយ ឥន្រ្ទិយ ២២ ដែលមិនទាន់មកដល់ ជាកាលអនាគត ឥន្រ្ទិយ ២២ ដែលកើតចំពោះមុខ ជាកាលបច្ចុប្បន្នឬ។ អើ។ ចុះកាល មាន ៦៦ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៨៥] បុគ្គលមិនគួរនិយាយថា កាល សម្រេចហើយទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទំាងឡាយ កថាវត្ថុនេះ មាន ៣ យ៉ាង។ កថាវត្ថុ ៣ យ៉ាងនេះ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រារព្ធនូវកាលដែលកន្លងទៅហើយ ហើយគប្បីសង្ស័យថា ហេតុយ៉ាងនេះ មានហើយ ក្នុងកាលកន្លងទៅហើយផង ម្នាលភិក្ខុទំាងឡាយ បុគ្គលប្រារព្ធនូវកាលដែលមិនទាន់មកដល់ ហើយគប្បីសង្ស័យថា ហេតុយ៉ាងនេះ នឹងមានក្នុងកាលជាអនាគតផង ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រារព្ធនូវកាលដែលកើតចំពោះមុខ ឥឡូវនេះ ហើយគប្បីសង្ស័យថា ហេតុយ៉ាងនេះ កំពុងមានក្នុងបច្ចុប្បន្ន ឥឡូវនេះផង ម្នាលភិក្ខុទាំងឡាយ កថាវត្ថុ មាន ៣ យ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ កាល សម្រេចហើយ។

ចប់ អទ្ធាកថា។

ខណលយមុហុត្តកថា (ទី៤)

(១៤៨) ៤. ខណលយមុហុត្តកថា

[១៨៦] កាលមួយខណៈ សម្រេចហើយ កាលមួយស្របក់ សម្រេចហើយ កាលមួយរំពេច សម្រេចហើយឬ។ អើ។ រូប (សម្រេចហើយ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនា។ បេ។ សញ្ញា។ បេ។ សង្ខារទាំងឡាយ។ បេ។ វិញ្ញាណ (សម្រេចហើយ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៨៧] បុគ្គលមិនគួរនិយាយថា កាលមួយរំពេច សម្រេចហើយទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កថាវត្ថុនេះ មាន ៣ យ៉ាង។ កថាវត្ថុ ៣ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រារព្ធនូវកាលកន្លងហើយ ហើយគប្បីសង្ស័យថា ហេតុយ៉ាងនេះ មានហើយក្នុងកាលកន្លងទៅហើយផង ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រារព្ធនូវកាលដែលមិនទាន់មកដល់ ហើយគប្បីសង្ស័យថា ហេតុយ៉ាងនេះ នឹងមានក្នុងកាលជាអនាគតផង ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រារព្ធនូវកាលដែលកំពុងកើតមានចំពោះមុខ ឥឡូវនេះ ហើយគប្បីសង្ស័យថា ហេតុយ៉ាងនេះ កំពុងមានក្នុងបច្ចុប្បន្ន ឥឡូវនេះផង ម្នាលភិក្ខុទាំងឡាយ កថាវត្ថុ មាន ៣ យ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ កាលមួយរំពេច សម្រេចហើយ។

ចប់ ខណលយមុហុត្តកថា។

អាសវកថា (ទី៥)

(១៤៩) ៥. អាសវកថា

[១៨៨] អាសវៈ ៤ យ៉ាង ជាអនាសវៈ (ធម៌មិនមានអាសវៈ) ឬ។ អើ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល។ បេ។ ពោជ្ឈង្គៈ (ជាអនាសវៈ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលមិនគួរពោលថា អាសវៈ ៤ យ៉ាង ជាអនាសវៈទេឬ។ អើ។ អាសវៈទាំងនោះ ជាធម៌ប្រកបដោយអាសវៈ ដោយអាសវៈទាំងឡាយណា (អាសវៈទាំងឡាយនោះ) ដទៃទៀត ជាអនាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ អាសវៈ ៤ ជាអនាសវៈដែរ។

ចប់ អាសវកថា។

ជរាមរណកថា (ទី៦)

(១៥០) ៦. ជរាមរណកថា

[១៨៩] ជរា និងមរណៈ របស់ពួកលោកុត្តរធម៌ ជាលោកុត្តរដែរឬ។ អើ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល។ បេ។ ពោជ្ឈង្គៈ (ជាលោកុត្តរៈ) ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ជរា និងមរណៈ របស់សោតាបត្តិមគ្គ ជាសោតាបត្តិមគ្គដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ជរា និងមរណៈ របស់សោតាបត្តិមគ្គ ជាសោតាបត្តិមគ្គដែរឬ។ អើ។ ជរា និងមរណៈ របស់សោតាបត្តិផល ជាសោតាបត្តិផលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ជរា និងមរណៈ របស់សកទាគាមិមគ្គ។ បេ។ របស់សកទាគាមិផល។ បេ។ របស់អនាគាមិមគ្គ។ បេ។ របស់អនាគាមិផល។ បេ។ របស់អរហត្តមគ្គ ជាអរហត្តមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ជរា និងមរណៈ របស់អរហត្តមគ្គ ជាអរហត្តមគ្គឬ។ អើ។ ជរា និងមរណៈ របស់អរហត្តផល ជាអរហត្តផលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ជរា និងមរណៈ របស់សតិប្បដ្ឋាន សម្មប្បធាន ឥទ្ធិបាទ ឥន្រ្ទិយ ពលៈ។ បេ។ របស់ពោជ្ឈង្គៈទំាងឡាយ ជាពោជ្ឈង្គៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៩០] បុគ្គលមិនគួរនិយាយថា ជរា និងមរណៈ របស់ពួកលោកុត្តរធម៌ ជាលោកុត្តរៈដែរឬ។ អើ។ (ជរា និងមរណៈ) ជាលោកិយៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ (ជរា និងមរណៈ) ជាលោកុត្តរៈដែរ។

ចប់ ជរាមរណកថា។

សញ្ញាវេទយិតកថា (ទី៧)

(១៥១) ៧. សញ្ញាវេទយិតកថា

[១៩១] សញ្ញាវេទយិតនិរោធសមាបត្តិ ជាលោកុត្តរៈដែរឬ។ អើ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល។ បេ។ ពោជ្ឈង្គៈ (ជាលោកុត្តរៈ) ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលមិនគួរពោលថា សញ្ញាវេទយិតនិរោធសមាបត្តិ ជាលោកុត្តរៈទេឬ។ អើ។ ចុះជាលោកិយៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ ជាលោកុត្តរៈដែរ។

ចប់ សញ្ញាវេទយិតកថា។

ទុតិយសញ្ញាវេទយិតកថា (ទី៨)

(១៥២) ៨. ទុតិយសញ្ញាវេទយិតកថា

[១៩២] សញ្ញាវេទយិតនិរោធសមាបត្តិ ជាលោកិយៈឬ។ អើ។ រូប (ជាលោកិយៈ) ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនា។ បេ។ សញ្ញា។ បេ។ សង្ខារទាំងឡាយ។ បេ។ វិញ្ញាណ (ជាលោកិយៈ) ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចុះជាកាមាវចរៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចុះជារូបាវចរៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចុះជាអរូបាវចរៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[១៩៣] បុគ្គលមិនគួរនិយាយថា សញ្ញាវេទយិតនិរោធសមាបត្តិ ជាលោកិយៈទេឬ។ អើ។ ចុះជាលោកុត្តរៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ ជាលោកិយៈពិត។

ចប់ ទុតិយសញ្ញាវេទយិតកថា។

តតិយសញ្ញាវេទយិតកថា (ទី៩)

(១៥៣) ៩. តតិយសញ្ញាវេទយិតកថា

[១៩៤] បុគ្គល ចូលកាន់សញ្ញាវេទយិតនិរោធ គប្បីធ្វើមរណកាលដែរឬ។ អើ។ ផស្សៈ មានមរណៈជាទីបំផុត វេទនា មានមរណៈជាទីបំផុត សញ្ញា មានមរណៈជាទីបំផុត ចេតនា មានមរណៈជាទីបំផុត ចិត្ត មានមរណៈជាទីបំផុត របស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ផស្សៈ មានមរណៈជាទីបំផុត វេទនា មានមរណៈជាទីបំផុត សញ្ញា មានមរណៈជាទីបំផុត ចេតនា មានមរណៈជាទីបំផុត ចិត្ត មានមរណៈជាទីបំផុត របស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មិនមានទេឬ។ អើ។ ប្រសិនបើ ផស្សៈ មានមរណៈជាទីបំផុត វេទនា មានមរណៈជាទីបំផុត សញ្ញា មានមរណៈជាទីបំផុត ចេតនា មានមរណៈជាទីបំផុត ចិត្ត មានមរណៈជាទីបំផុត របស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ គប្បីធ្វើនូវមរណកាលទេ។

[១៩៥] បុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ គប្បីធ្វើមរណកាលដែរឬ។ អើ។ ផស្សៈ វេទនា សញ្ញា ចេតនា ចិត្ត របស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ផស្សៈ វេទនា សញ្ញា ចេតនា ចិត្ត របស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មិនមានទេឬ។ អើ។ ជាកាលកិរិយា របស់បុគ្គលដែលមិនមានផស្សៈ កាលកិរិយារបស់បុគ្គលដែលមិនមានវេទនា។ បេ។ កាលកិរិយារបស់បុគ្គលដែលមិនមានចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងជាកាលកិរិយារបស់បុគ្គល ដែលមានផស្សៈ។ បេ។ កាលកិរិយារបស់បុគ្គលដែលមានចិត្តឬ។ អើ។ ប្រសិនបើ ជាកាលកិរិយារបស់បុគ្គលដែលមានផស្សៈ។ បេ។ កាលកិរិយារបស់បុគ្គលដែលមានចិត្តមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ គប្បីធ្វើមរណកាលទេ។

[១៩៦] បុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ គប្បីធ្វើមរណកាលដែរឬ។ អើ។ ថ្នាំពិសគប្បីចូលទៅ កំាបិតគប្បីមុត ភ្លើងគប្បីឆេះ ចំពោះកាយរបស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ថ្នាំពិសមិនគប្បីចូលទៅ កំាបិតមិនគប្បីមុត ភ្លើងមិនគប្បីឆេះ ចំពោះកាយរបស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធទេឬ។ អើ។ ប្រសិនបើ ថ្នាំពិសមិនគប្បីចូលទៅ កំាបិតមិនគប្បីមុត ភ្លើងមិនគប្បីឆេះ ចំពោះកាយរបស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ គប្បីធ្វើមរណកាលទេ។

[១៩៧] បុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ គប្បីធ្វើមរណកាលដែរឬ។ អើ។ ថ្នាំពិសគប្បីចូលទៅ កំាបិតគប្បីមុត ភ្លើងគប្បីឆេះ ចំពោះកាយរបស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធដែរឬ។ អើ។ បុគ្គលមិនចូលកាន់និរោធទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ មិនគប្បីធ្វើមរណកាលទេឬ។ អើ។ បុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ កំណត់ដោយនិយាមៈណា មិនគប្បីធ្វើមរណកាល និយាមៈនោះ មានដែរឬ។ មិនមានទេ។ ប្រសិនបើ បុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ កំណត់ដោយនិយាមៈណា មិនគប្បីធ្វើមរណកាល និយាមៈនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ មិនគប្បីធ្វើមរណកាលទេ។

[១៩៨] បុគ្គលប្រកបដោយចក្ខុវិញ្ញាណ មិនគប្បីធ្វើមរណកាលទេឬ។ អើ។ បុគ្គលប្រកបដោយចក្ខុវិញ្ញាណ កំណត់ដោយនិយាមៈណា មិនគប្បីធ្វើមរណកាល និយាមៈនោះ មានដែរឬ។ មិនមានទេ។ ប្រសិនបើ បុគ្គលប្រកបដោយចក្ខុវិញ្ញាណ កំណត់ដោយនិយាមៈណា មិនគប្បីធ្វើមរណកាល និយាមៈនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលប្រកបដោយចក្ខុវិញ្ញាណ មិនគប្បីធ្វើមរណកាលទេ។

ចប់ តតិយសញ្ញាវេទយិតកថា។

អសញ្ញសត្តូបិកាកថា (ទី១០)

(១៥៤) ១០. អសញ្ញសត្តុបិកកថា

[១៩៩] សញ្ញាវេទយិតនិរោធសមាបត្តិ ទាក់ទងដោយអសញ្ញសត្វ7) ដែរឬ។ អើ។ អលោភៈ ជាកុសលមូល អទោសៈ ជាកុសលមូល អមោហៈ ជាកុសលមូល សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា របស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អលោភៈ ជាកុសលមូល អទោសៈ ជាកុសលមូល។ បេ។ បញ្ញារបស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មិនមានទេឬ។ អើ។ ប្រសិនបើ អលោភៈ ជាកុសលមូល អទោសៈ ជាកុសលមូល អមោហៈ ជាកុសលមូល សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា របស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សញ្ញាវេទយិតនិរោធសមាបត្តិ ទាក់ទងដោយអសញ្ញសត្វទេ។

[២០០] សញ្ញាវេទយិតនិរោធសមាបត្តិ ទាក់ទងដោយអសញ្ញសត្វដែរឬ។ អើ។ ផស្សៈ វេទនា សញ្ញា ចេតនា ចិត្ត របស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ផស្សៈ វេទនា សញ្ញា ចេតនា ចិត្ត របស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មិនមានទេឬ។ អើ។ ជាមគ្គភាវនារបស់បុគ្គលមិនមានផស្សៈ។ បេ។ មគ្គភាវនា របស់បុគ្គលមិនមានចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងជាមគ្គភាវនា របស់បុគ្គលមានផស្សៈ។ បេ។ មគ្គភាវនា របស់បុគ្គលមានចិត្តដែរឬ។ អើ។ ប្រសិនបើ ជាមគ្គភាវនា របស់បុគ្គលមានផស្សៈ។ បេ។ មគ្គភាវនា របស់បុគ្គលមានចិត្តមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សញ្ញាវេទយិតនិរោធសមាបត្តិ ទាក់ទងដោយអសញ្ញសត្វទេ។

[២០១] សញ្ញាវេទយិតនិរោធសមាបត្តិ ទាក់ទងដោយអសញ្ញសត្វដែរឬ។ អើ។ បុគ្គលណាមួយ ចូលកាន់សញ្ញាវេទយិតនិរោធ បុគ្គលទាំងអស់នោះ ទាក់ទងដោយអសញ្ញសត្វដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២០២] បុគ្គលមិនគួរនិយាយថា សញ្ញាវេទយិតនិរោធសមាបត្តិ ទាក់ទងដោយអសញ្ញសត្វទេឬ។ អើ។ ក្រែងសត្វ មិនមានសញ្ញាក្នុងលោកនេះ ក៏មាន មិនមានសញ្ញាក្នុងលោកនាយនោះ ក៏មានដែរឬ។ អើ។ ប្រសិនបើ សត្វមិនមានសញ្ញាក្នុងលោកនេះ ក៏មាន មិនមានសញ្ញាក្នុងលោកនាយនោះ ក៏មានដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សញ្ញាវេទយិតនិរោធសមាបត្តិ ទាក់ទងដោយអសញ្ញសត្វដែរ។

ចប់ អសញ្ញសត្តូបិកាកថា។

កម្មូបចយកថា (ទី១១)

(១៥៥) ១១. កម្មូបចយកថា

[២០៣] កម្មដទៃ ការសន្សំនូវកម្មដទៃឬ។ អើ។ ផស្សៈដទៃ ការសន្សំនូវផស្សៈដទៃ វេទនាដទៃ ការសន្សំនូវវេទនាដទៃ សញ្ញាដទៃ ការសន្សំនូវសញ្ញាដទៃ ចេតនាដទៃ ការសន្សំនូវចេតនាដទៃ ចិត្តដទៃ ការសន្សំនូវចិត្តដទៃ សទ្ធាដទៃ ការសន្សំនូវសទ្ធាដទៃ វីរិយៈដទៃ ការសន្សំនូវវីរិយៈដទៃ សតិដទៃ ការសន្សំនូវសតិដទៃ សមាធិដទៃ ការសន្សំនូវសមាធិដទៃ បញ្ញាដទៃ ការសន្សំនូវបញ្ញាដទៃ រាគៈដទៃ ការសន្សំនូវរាគៈដទៃ។ បេ។ អនោត្តប្បៈដទៃ ការសន្សំនូវអនោត្តប្បៈដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២០៤] កម្មដទៃ ការសន្សំនូវកម្មដទៃឬ។ អើ។ ការសន្សំនូវកម្ម កើតជាមួយនឹងកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការសន្សំនូវកម្ម កើតជាមួយនឹងកម្មឬ។ អើ។ ការសន្សំនូវកម្មជាកុសល កើតជាមួយនឹងកម្មជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការសន្សំនូវកម្មជាកុសល កើតជាមួយនឹងកម្មជាកុសលឬ។ អើ។ ការសន្សំនូវកម្ម ប្រកបដោយសុខវេទនា កើតជាមួយនឹងកម្មដែលប្រកបដោយសុខវេទនាដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ដោយទុក្ខវេទនា។ បេ។ ការសន្សំនូវកម្ម ប្រកបដោយអទុក្ខមសុខវេទនា កើតជាមួយនឹងកម្មដែលប្រកបដោយអទុក្ខមសុខវេទនាដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការសន្សំនូវកម្ម កើតជាមួយនឹងកម្មឬ។ អើ។ ការសន្សំនូវកម្មជាអកុសល កើតជាមួយនឹងកម្មជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការសន្សំនូវកម្មជាអកុសល កើតជាមួយនឹងកម្មជាអកុសលដែរឬ។ អើ។ ការសន្សំនូវកម្មប្រកបដោយសុខវេទនា កើតជាមួយនឹងកម្មដែលប្រកបដោយសុខវេទនាដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ដោយទុក្ខវេទនា។ បេ។ ការសន្សំនូវកម្ម ប្រកបដោយអទុក្ខមសុខវេទនា កើតជាមួយនឹងកម្មដែលប្រកបដោយអទុក្ខមសុខវេទនាដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២០៥] កម្មកើតជាមួយនឹងចិត្ត ជាកម្មប្រកបដោយអារម្មណ៍ឬ។ អើ។ ការសន្សំនូវកម្ម កើតជាមួយនឹងចិត្ត ជាការសន្សំនូវកម្ម ប្រកបដោយអារម្មណ៍ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការសន្សំនូវកម្ម កើតជាមួយនឹងចិត្ត ជាការសន្សំនូវកម្ម មិនមានអារម្មណ៍ទេឬ។ អើ។ កម្មកើតជាមួយនឹងចិត្ត ជាកម្មមិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២០៦] កម្មកើតជាមួយនឹងចិត្ត កាលបើចិត្តបែកធ្លាយទៅ កម្មក៏បែកធ្លាយដែរឬ។ អើ។ ការសន្សំនូវកម្ម កើតជាមួយនឹងចិត្ត កាលបើចិត្តបែកធ្លាយទៅ ការសន្សំនូវកម្ម ក៏បែកធា្លយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២០៧] ការសន្សំនូវកម្ម កើតជាមួយនឹងចិត្ត កាលបើចិត្តបែកធ្លាយទៅ ការសន្សំនូវកម្ម មិនបែកធា្លយទេឬ។ អើ ។ កម្ម កើតជាមួយនឹងចិត្ត កាលបើចិត្តបែកធ្លាយទៅ កម្ម មិនបែកធ្លាយទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការសន្សំនូវកម្ម ចំពោះកម្មឬ។ អើ។ កម្មនោះឯង គឺជាការសន្សំនូវកម្មនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការសន្សំនូវកម្ម ចំពោះកម្ម វិបាក របស់បុគ្គល កាលសន្សំនូវកម្ម កើតឡើងឬ។ អើ។ កម្មនោះឯង ការសន្សំនូវកម្មនោះឯង គឺជាវិបាករបស់កម្មនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការសន្សំនូវកម្ម ចំពោះកម្ម វិបាករបស់បុគ្គល កាលសន្សំនូវកម្ម កើតឡើង ចុះវិបាក ប្រកបដោយអារម្មណ៍ដែរឬ។ អើ។ ការសន្សំនូវកម្ម ប្រកបដោយអារម្មណ៍ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការសន្សំនូវកម្ម មិនមានអារម្មណ៍ទេឬ។ អើ។ វិបាក មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កម្មដទៃ ការសន្សំនូវកម្មដទៃឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបុណ្ណៈ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងនូវកាយសង្ខារ ដែលប្រកបដោយ ព្យាបាទខ្លះ មិនមានព្យាបាទខ្លះ នូវវចីសង្ខារ ដែលប្រកបដោយព្យាបាទខ្លះ មិនមានព្យាបាទខ្លះ តាក់តែងនូវមនោសង្ខារ។ បេ។ លុះបុគ្គលនោះ តាក់តែងនូវកាយសង្ខារ ដែលប្រកបដោយព្យាបាទខ្លះ មិនមានព្យាបាទខ្លះ នូវវចីសង្ខារ ដែលប្រកបដោយព្យាបាទខ្លះ មិនមានព្យាបាទខ្លះ តាក់តែងនូវមនោសង្ខារ។ បេ។ ហើយតែងចូលទៅកើតក្នុងលោក ដែលប្រកបដោយព្យាបាទខ្លះ មិនមានព្យាបាទខ្លះ ផស្សៈទំាងឡាយ ប្រកបដោយព្យាបាទខ្លះ មិនមានព្យាបាទខ្លះ រមែងពាល់ត្រូវបុគ្គលនោះ ដែលចូលទៅកើតក្នុងលោកដែលប្រកបដោយព្យាបាទខ្លះ មិនមានព្យាបាទខ្លះ បុគ្គលនោះ ត្រូវផស្សៈទាំងឡាយ ដែលប្រកបដោយព្យាបាទខ្លះ មិនមានព្យាបាទខ្លះ ពាល់ត្រូវហើយ រមែងរងនូវវេទនា ដែលប្រកបដោយព្យាបាទខ្លះ មិនមានព្យាបាទខ្លះ មានសេចក្តីសុខ និងទុក្ខច្រឡូកច្រឡំគ្នា ដូចមនុស្ស និងទេវតាពួកខ្លះ វិនិបាតពួកខ្លះ ម្នាលបុណ្ណៈ កំណើតនៃសត្វតូច និងធំដូច្នេះឯង សត្វធ្វើនូវកម្មណា រមែងចូលទៅកើតដោយកម្មនោះ ផស្សៈទាំងឡាយ រមែងពាល់ត្រូវបុគ្គលដែលកើតហើយនុ៎ះ ម្នាលបុណ្ណៈ តថាគតពោលថា សត្វទាំងឡាយ មានកម្មជាមត៌ក យ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា កម្មដទៃ ការសន្សំនូវកម្មដទៃទេ។

ចប់ កម្មូបចយកថា។

ចប់ បន្នរសមវគ្គ។

ឧទ្ទាននៃបន្នរសមវគ្គនោះ គឺ

និយាយអំពីភាវៈនៃធម៌ជាបច្ច័យកំណត់ហើយ ១ បដិច្ចសមុប្បាទ ១ អទ្ធា (កាល) ១ ខណៈ លយៈ មុហុត្តៈ ១ អាសវៈបួន ជាអនាសវៈ ១ ជរា និងមរណៈរបស់លោកុត្តរធម៌ ជាលោកុត្តរៈ១ សញ្ញាវេទយិតនិរោធសមាបតិ្ត ជាលោកុត្តរៈ ១ សញ្ញាវេទយិតនិរោធសមាបត្តិ ជាលោកិយៈ ១ បុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ គប្បីធ្វើមរណកាល ១ មគ្គនោះឯង ទាក់ទងដោយអសញ្ញសត្វ ១ កម្មដទៃ ការសន្សំនូវកម្មដទៃ ១។

ចប់ បណ្ណាសកៈ ទី ៣។

(ក្នុងបណ្ណាសកៈនេះ និយាយអំពី) អនុស័យ សំវរៈ កប្បៈ មូលៈ និងបច្ច័យដែលកំណត់ហើយ។

(សោឡសមវគ្គ ទី១៦)

១៦. សោឡសមវគ្គោ

និគ្គហកថា (ទី១)

(១៥៦) ១. និគ្គហកថា

[២០៨] បុគ្គលដទៃ សង្កត់សង្កិនចិត្តរបស់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ សង្កត់សង្កិនចិត្តរបស់បុគ្គលដទៃថា អ្នកកុំត្រេកអរ កុំខឹង កុំវង្វេង កុំសៅហ្មងឡើយ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលដទៃ សង្កត់សង្កិនចិត្តរបស់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ សង្កត់សង្កិនថា ផស្សៈរបស់បុគ្គលដទៃ ដែលកើតឡើងហើយ កុំរលត់ទៅវិញឡើយ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលដទៃ សង្កត់សង្កិនថា វេទនារបស់បុគ្គលដទៃដែលកើតឡើងហើយ។ បេ។ សញ្ញាដែលកើតឡើងហើយ។ បេ។ ចេតនា ដែលកើតឡើងហើយ ចិត្ត ដែលកើតឡើងហើយ សទ្ធា ដែលកើតឡើងហើយ វីរិយៈដែលកើតឡើងហើយ សតិដែលកើតឡើងហើយ សមាធិ ដែលកើតឡើងហើយ។ បេ។ បញ្ញាដែលកើតឡើងហើយ កុំរលត់ទៅវិញឡើយ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២០៩] បុគ្គលដទៃ សង្កត់សង្កិនចិត្ត របស់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ លះបង់រាគៈ លះបង់ទោសៈ។ បេ។ លះបង់អនោត្តប្បៈ ដើម្បីប្រយោជន៍ដល់បុគ្គលដទៃ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២១០] បុគ្គលដទៃ សង្កត់សង្កិនចិត្ត របស់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ ចម្រើនមគ្គ ចម្រើនសតិប្បដ្ឋាន។ បេ។ ចម្រើនពោជ្ឈង្គៈ ដើម្បីប្រយោជន៍ដល់បុគ្គលដទៃ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២១១] បុគ្គលដទៃ សង្កត់សង្កិនចិត្ត របស់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ កំណត់ដឹងនូវទុក្ខ លះនូវសមុទយៈ ធ្វើឲ្យជាក់ច្បាស់នូវនិរោធ ចម្រើននូវមគ្គ ដើម្បីប្រយោជន៍ដល់បុគ្គលដទៃបានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២១២] បុគ្គលដទៃ សង្កត់សង្កិនចិត្ត របស់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ ជាអ្នកធ្វើអំពើដល់បុគ្គលដទៃ សុខទុក្ខ គឺបុគ្គលដទៃធ្វើ បុគ្គលដទៃ ធ្វើ បុគ្គលដទៃ ទទួលរង (សុខទុក្ខ) បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២១៣] បុគ្គលដទៃ សង្កត់សង្កិនចិត្ត របស់បុគ្គលដទៃ បានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អ្នកធ្វើបាបដោយខ្លួនឯង រមែងសៅហ្មងដោយខ្លួនឯង អ្នកមិនធ្វើបាបដោយខ្លួន តែងបរិសុទ្ធស្អាតដោយខ្លួនឯង សេចក្តីបរិសុទ្ធ និងមិនបរិសុទ្ធិ ចំពោះខ្លួន អ្នកដទៃនឹងជម្រះអ្នកដទៃឲ្យស្អាតពុំបានឡើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គលដទៃ សង្កត់សង្កិនចិត្តរបស់បុគ្គលដទៃបានទេ។

[២១៤] បុគ្គលមិនគួរនិយាយថា បុគ្គលដទៃសង្កត់សង្កិនចិត្តរបស់បុគ្គលដទៃបានទេឬ។ អើ។ ក្រែងពួកជនអ្នកដល់នូវកម្លាំង មានពួកជនអ្នកស្ទាត់ជំនាញ មានដែរឬ។ អើ។ ប្រសិនបើ ពួកជនអ្នកដល់នូវកម្លំាង មានពួកជនអ្នកស្ទាត់ជំនាញ ក៏មានដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលដទៃសង្កត់សង្កិនចិត្ត របស់បុគ្គលដទៃបាន។

ចប់ និគ្គហកថា។

បគ្គហកថា (ទី២)

(១៥៧) ២. បគ្គហកថា

[២១៥] បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃបានដែរឬ។ អើ។ បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃថា អ្នកកុំត្រេកអរ កុំខឹង កុំវង្វេង កុំសៅហ្មងឡើយ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២១៦] បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ ញុំាងអលោភៈជាកុសលមូលឲ្យកើត ញុំាងអទោសៈជាកុសលមូលឲ្យកើត ញុំាងអមោហៈជាកុសលមូលឲ្យកើត ញុំាងសទ្ធាឲ្យកើត ញុំាងវីរិយៈឲ្យកើត ញុំាងសតិឲ្យកើត ញុំាងសមាធិឲ្យកើត ញុំាងបញ្ញាឲ្យកើត ដល់បុគ្គលដទៃ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២១៧] បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃបានដែរឬ។ អើ។ បុគ្គលដទៃ ផ្គងចិត្តថា ផស្សៈរបស់បុគ្គលដទៃ ដែលកើតឡើងហើយ កុំរលត់ទៅវិញឡើយ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលដទៃ ផ្គងចិត្តថា វេទនាដែលកើតឡើងហើយ។ បេ។ បញ្ញារបស់បុគ្គលដទៃ ដែលកើតឡើងហើយ កុំរលត់ទៅវិញឡើយ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២១៨] បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ លះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈ។ បេ។ លះបង់អនោត្តប្បៈ ដើម្បីប្រយោជន៍ដល់បុគ្គលដទៃបានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២១៩] បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ ចម្រើនមគ្គ ចម្រើនសតិប្បដ្ឋាន។ បេ។ ចម្រើនពោជ្ឈង្គៈ ដើម្បីប្រយោជន៍ដល់បុគ្គលដទៃ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២២០] បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃបានដែរឬ។ អើ។ បុគ្គលដទៃ កំណត់ដឹងនូវទុក្ខ។ បេ។ ចម្រើននូវមគ្គ ដើម្បីប្រយោជន៍ដល់បុគ្គលដទៃ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២២១] បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ ជាអ្នកធ្វើអំពើដល់បុគ្គលដទៃ សុខទុក្ខដែលបុគ្គលដទៃធ្វើ បុគ្គលដទៃធើ្វ បុគ្គលដទៃទទួលរង (នូវសុខទុក្ខ) បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃ បានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អ្នកធ្វើបាបដោយខ្លួនឯង។ បេ។ អ្នកដទៃ នឹងជម្រះអ្នកដទៃឲ្យស្អាត ពុំបានឡើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃបានទេ។

[២២២] បុគ្គលមិនគួរពោលថា បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃ បានទេឬ។ អើ។ ក្រែងពួកជនអ្នកដល់នូវកម្លំាងមាន ពួកជនអ្នកស្ទាត់ជំនាញ មានដែរឬ។ អើ។ ប្រសិនបើ ពួកជនអ្នកដល់នូវកម្លាំងក៏មាន ពួកជនអ្នកស្ទាត់ជំនាញក៏មាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃបាន។

ចប់ បគ្គហកថា។

សុខានុប្បទានកថា (ទី៣)

(១៥៨) ៣. សុខានុប្បទានកថា

[២២៣] បុគ្គលដទៃ ប្រគល់សេចក្តីសុខ ឲ្យដល់បុគ្គលដទៃបានដែរឬ។ អើ។ បុគ្គលដទៃ ប្រគល់សេចក្តីទុក្ខ ឲ្យដល់បុគ្គលដទៃ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលដទៃ ប្រគល់សេចក្តីទុក្ខ ឲ្យដល់បុគ្គលដទៃ មិនបានទេឬ។ អើ។ បុគ្គលដទៃ ប្រគល់សេចក្តីសុខ ឲ្យដល់បុគ្គលដទៃ មិនបានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលដទៃ ប្រគល់សេចក្តីសុខ ឲ្យដល់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ ប្រគល់សេចក្តីសុខរបស់ខ្លួន ប្រគល់សេចក្តីសុខរបស់ពួកជនដទៃ ប្រគល់សេចក្តីសុខរបស់បុគ្គលនោះ ដល់បុគ្គលដទៃ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលដទៃ ប្រគល់សេចក្តីសុខរបស់ខ្លួន មិនបាន ប្រគល់សេចក្តីសុខរបស់ពួកជនដទៃ មិនបាន ប្រគល់សេចក្តីសុខរបស់បុគ្គលនោះ ឲ្យដល់បុគ្គលដទៃ មិនបានទេឬ។ អើ។ ប្រសិនបើបុគ្គលដទៃ ប្រគល់សេចក្តីសុខរបស់ខ្លួនមិនបាន ប្រគល់សេចក្តីសុខរបស់ពួកជនដទៃមិនបាន ប្រគល់សេចក្តីសុខរបស់បុគ្គលនោះ ឲ្យដល់បុគ្គលដទៃមិនបានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលដទៃប្រគល់សេចក្តីសុខ ឲ្យដល់បុគ្គលដទៃបានទេ។

[២២៤] បុគ្គលដទៃ ប្រគល់សេចក្តីសុខឲ្យដល់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ ជាអ្នកធ្វើនូវអំពើដល់បុគ្គលដទៃ សុខទុក្ខដែលបុគ្គលដទៃធ្វើ បុគ្គលដទៃធ្វើ បុគ្គលដទៃទទួលរង (នូវសុខទុក្ខ) បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២២៥] បុគ្គលមិនគួរនិយាយថា បុគ្គលដទៃ ប្រគល់សេចក្តីសុខ ឲ្យដល់បុគ្គលដទៃ បានទេឬ។ អើ។ ក្រែងព្រះឧទាយិត្ថេរមានអាយុ បានពោលដូច្នេះហើយថា ឱហ្ន៎ ព្រះមានព្រះភាគ ទ្រង់កំចាត់បង់នូវទុក្ខធម៌ ទាំងឡាយជាច្រើន ដល់ពួកយើង ឱហ្ន៎ ព្រះមានព្រះភាគ ទ្រង់បង្អោនចូលមកនូវសុខធម៌ទាំងឡាយ​ជាច្រើន ដល់ពួកយើង ឱហ្ន៎ ព្រះមានព្រះភាគ ទ្រង់កំចាត់បង់នូវអកុសលធម៌ទាំងឡាយជាច្រើន ដល់ពួកយើង ឱហ្ន៎ ព្រះមានព្រះភាគ ទ្រង់បង្អោនចូលមកនូវកុសលធម៌ទំាងឡាយជាច្រើន ដល់ពួកយើង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលដទៃ ប្រគល់សេចក្តីសុខ ឲ្យដល់បុគ្គលដទៃបាន។

ចប់ សុខានុប្បទានកថា។

អធិគ្គយ្ហមនសិការកថា (ទី៤)

(១៥៩) ៤. អធិគយ្ហមនសិការកថា

[២២៦] បុគ្គល ត្រាស់ដឹងហើយ ទើបធ្វើទុកក្នុងចិត្តឬ។ អើ។ បុគ្គលដឹងច្បាស់នូវចិត្តនោះ ដោយចិត្តនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលដឹងច្បាស់នូវចិត្តនោះ ដោយចិត្តនោះឬ។ អើ។ បុគ្គលដឹងច្បាស់នូវចិត្តនោះ ដោយចិត្តនោះ ថាចិត្តដូច្នេះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលដឹងច្បាស់នូវចិត្តនោះ ដោយចិត្តនោះ ថាចិត្តដូច្នេះឬ។ អើ។ ចិត្តនោះ ជាអារម្មណ៍ របស់ចិត្តនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចិត្តនោះ ជាអារម្មណ៍របស់ចិត្តនោះឬ។ អើ។ បុគ្គល ពាល់ត្រូវនូវផស្សៈនោះ ដោយផស្សៈនោះ ដោយវេទនានោះ។ បេ។ ដោយសញ្ញានោះ។ បេ។ ដោយចេតនានោះ។ បេ។ ដោយចិត្តនោះ។ បេ។ ដោយវិតក្កៈនោះ។ បេ។ ដោយវិចារៈនោះ។ បេ។ ដោយបីតិនោះ។ បេ។ ដោយសតិនោះ។ បេ។ ដឹងច្បាស់នូវបញ្ញានោះ ដោយបញ្ញានោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវអតីត ថាជាអតីត តែងធ្វើទុកក្នុងចិត្តនូវអនាគត ថាជាអនាគតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្តនូវអតីត ថាជាអតីត តែងធ្វើទុកក្នុងចិត្តនូវអនាគត ថាជាអនាគតដែរឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងពីរ។ បេ។ នៃចិត្តទាំងពីរដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវអតីត ថាជាអតីត តែងធ្វើទុកក្នុងចិត្ត នូវបច្ចុប្បន្ន ថាជាបច្ចុប្បន្នដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវអតីត ថាជាអតីត តែងធ្វើទុកក្នុងចិត្តនូវបច្ចុប្បន្ន ថាជាបច្ចុប្បន្នដែរឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងពីរ។ បេ។ នៃចិត្តទាំងពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្តនូវអតីត ថាជាអតីត តែងធ្វើទុកក្នុងចិត្តនូវអនាគត ថាជាអនាគត ធ្វើទុកក្នុងចិត្ត នូវបច្ចុប្បន្ន ថាជាបច្ចុប្បន្នដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលធ្វើទុកក្នុងចិត្ត នូវអតីត ថាជាអតីត តែងធ្វើទុកក្នុងចិត្ត នូវអនាគត ថាជាអនាគត ធ្វើទុកក្នុងចិត្តនូវបច្ចុប្បន្ន ថាជាបច្ចុប្បន្នដែរឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងបី។ បេ។ នៃចិត្តទាំងបីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវអនាគត ថាជាអនាគត តែងធ្វើទុកក្នុងចិត្តនូវអតីត ថាជាអតីតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គល កាលធ្វើទុកក្នុងចិត្តនូវអនាគត ថាជាអនាគត តែងធ្វើទុកក្នុងចិត្តនូវអតីត ថាជាអតីតដែរឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងពីរ។ បេ។ នៃចិត្តទាំងពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្តនូវអនាគត ថាជាអនាគត តែងធ្វើទុកក្នុងចិត្តនូវបច្ចុប្បន្ន ថាជាបច្ចុប្បន្នដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវអនាគត ថាជាអនាគត តែងធ្វើទុកក្នុងចិត្ត នូវបច្ចុប្បន្ន ថាជាបច្ចុប្បន្នដែរឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងពីរ។ បេ។ នៃចិត្តទាំងពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវអនាគត ថាជាអនាគត តែងធ្វើទុកក្នុងចិត្តនូវអតីត ថាជាអតីត ធ្វើទុកក្នុងចិត្ត នូវបច្ចុប្បន្ន ថាជាបច្ចុប្បន្នដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គល កាលធ្វើទុកក្នុងចិត្ត នូវអនាគត ថាជាអនាគត តែងធ្វើទុកក្នុងចិត្ត នូវអតីត ថាជាអតីត ធ្វើទុកក្នុងចិត្តនូវបច្ចុប្បន្ន ថាជាបច្ចុប្បន្នដែរឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងបី។ បេ។ នៃចិត្តទាំងបីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្តនូវបច្ចុប្បន្ន ថាជាបច្ចុប្បន្ន តែងធ្វើទុកក្នុងចិត្តនូវអតីត ថាជាអតីតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវបច្ចុប្បន្ន ថាជាបច្ចុប្បន្ន តែងធើ្វទុកក្នុងចិត្ត នូវអតីត ថាជាអតីតដែរឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងពីរ។ បេ។ នៃចិត្តទាំងពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវបច្ចុប្បន្ន ថាជាបច្ចុប្បន្ន តែងធ្វើទុកក្នុងចិត្ត​នូវអនាគត ថាជាអនាគតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គល កាលធ្វើទុកក្នុងចិត្ត នូវបច្ចុប្បន្ន ថាជាបច្ចុប្បន្ន តែងធ្វើទុកក្នុងចិត្ត នូវអនាគត ថាជាអនាគតដែរឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងពីរ។ បេ។ នៃចិត្តទាំងពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវបច្ចុប្បន្ន ថាជាបច្ចុប្បន្ន តែងធ្វើទុកក្នុងចិត្តនូវអតីត ថាជាអតីត តែងធ្វើទុកក្នុងចិត្តនូវអនាគត ថាជាអនាគតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវបច្ចុប្បន្ន ថាជាបច្ចុប្បន្ន តែងធ្វើទុកក្នុងចិត្តនូវអតីត ថាជាអតីត តែងធ្វើទុកក្នុងចិត្តនូវអនាគត ថាជាអនាគតដែរឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងបី។ បេ។ នៃចិត្តទាំងបីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២២៧] បុគ្គលមិនគួរនិយាយថា បុគ្គលត្រាស់ដឹងហើយ ទើបធ្វើទុកក្នុងចិត្តឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា បុគ្គលឃើញច្បាស់ដោយបញ្ញាថា សង្ខារទាំងឡាយទាំងពួង មិនទៀងដូច្នេះ ក្នុងកាលណា រមែងនឿយណាយចំពោះទុក្ខ ក្នុងកាលនោះឯង នេះជាផ្លូវប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធិ បុគ្គលឃើញច្បាស់ដោយបញ្ញាថា សង្ខារទាំងឡាយទាំងពួង ជាទុក្ខដូច្នេះ ក្នុងកាលណា រមែងនឿយណាយចំពោះទុក្ខ ក្នុងកាលនោះឯង នេះជាផ្លូវប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធិ បុគ្គលឃើញច្បាស់ដោយបញ្ញាថា ធម៌ទាំងឡាយទាំងពួង ជាអនត្តាដូច្នេះ ក្នុងកាលណា រមែងនឿយណាយចំពោះទុក្ខ ក្នុងកាលនោះឯង នេះជាផ្លូវប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធិ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលត្រាស់ដឹងហើយ ទើបធ្វើទុកក្នុងចិត្តមែន។

ចប់ អធិគ្គយ្ហមនសិការកថា។

រូបហេតូតិកថា (ទី៥)

(១៦០) ៥. រូបំ ហេតូតិកថា

[២២៨] រូប ជាហេតុឬ។ អើ។ អលោភៈ ជាហេតុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អទោសៈ ជាហេតុឬ។ បេ។ អមោហៈ ជាហេតុ លោភៈ ជាហេតុ ទោសៈ ជាហេតុ មោហៈ ជាហេតុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប ជាហេតុឬ។ អើ។ រូប ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងរូបមិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុកចំពោះរូបនោះ មិនមានទេឬ។ អើ។ ប្រសិនបើរូប មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុកចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជាហេតុទេ។

[២២៩] អលោភៈជាហេតុ ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះអលោភៈនោះ មានដែរឬ។ អើ។ រូបជាហេតុ ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុកចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អទោសៈ ជាហេតុ អមោហៈជាហេតុ លោភៈជាហេតុ ទោសៈ ជាមោហៈ ជាហេតុ ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះមោហៈនោះ មានដែរឬ។ អើ។ រូបជាហេតុ ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៣០] រូបជាហេតុ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ អលោភៈជាហេតុ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះអលោភៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូបជាហេតុ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ អទោសៈជាហេតុ អមោហៈជាហេតុ លោភៈ ជាហេតុ ទោសៈ ជាហេតុ មោហៈ ជាហេតុ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះមោហៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៣១] បុគ្គលមិនគួរនិយាយថា រូបជាហេតុទេឬ។ អើ។ ក្រែងមហាភូត ជាហេតុ ជាទីអាស្រ័យ របស់ពួកឧបាទាយរូបឬ។ អើ។ ប្រសិនបើមហាភូត ជាហេតុ ជាទីអាស្រ័យ របស់ពួកឧបាទាយរូប ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា រូបជាហេតុមែន។

ចប់ រូបហេតូតិកថា។

រូបសហេតុកន្តិកថា (ទី៦)

(១៦១) ៦. រូបំ សហេតុកន្តិកថា

[២៣២] រូប ប្រកបដោយហេតុឬ។ អើ។ រូប (ប្រកប) ដោយហេតុ គឺអលោភៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ដោយហេតុគឺអទោសៈ។ បេ។ ដោយហេតុគឺអមោហៈ។ បេ។ ដោយហេតុគឺលោភៈ។ បេ។ ដោយហេតុគឺទោសៈ។ បេ។ ដោយហេតុគឺមោហៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៣៣] រូប ប្រកបដោយហេតុឬ។ អើ។ រូបប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ។ ក្រែងរូបមិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ប្រសិនបើរូប មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូប ប្រកបដោយហេតុទេ។

[២៣៤] អលោភៈ ប្រកបដោយហេតុ ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុកចំពោះអលោភៈនោះ មានដែរឬ។ អើ។ រូបប្រកបដោយហេតុ ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អទោសៈប្រកបដោយហេតុ។ បេ។ អមោហៈ សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា លោភៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ ប្រកបដោយហេតុ ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះអនោត្តប្បៈនោះ មានដែរឬ ។ អើ។ រូប ប្រកបដោយហេតុ ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៣៥] រូប ប្រកបដោយហេតុ តែមិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ អលោភៈ ប្រកបដោយហេតុ តែមិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះអលោភៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប ប្រកបដោយហេតុ តែមិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ អទោសៈ ប្រកបដោយហេតុ។ បេ។ អនោត្តប្បៈ ប្រកបដោយហេតុ តែមិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះអនោត្តប្បៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៣៦] បុគ្គលមិនគួរនិយាយថា រូប ប្រកបដោយហេតុទេឬ។ អើ។ ក្រែងរូប ប្រកបដោយបច្ច័យឬ។ អើ។ ប្រសិនបើរូប ប្រកបដោយបច្ច័យមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា រូប ប្រកបដោយហេតុមែន។

ចប់ រូបសហេតុកន្តិកថា។

រូបកុសលាកុសលន្តិកថា (ទី៧)

(១៦២) ៧. រូបំ កុសលាកុសលន្តិកថា

[២៣៧] រូបជាកុសលឬ។ អើ។ រូប ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែង រូបមិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ប្រសិនបើរូបមិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជាកុសលទេ។

[២៣៨] អលោភៈ ជាកុសល ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះអលោភៈនោះ មានដែរឬ។ អើ។ រូបជាកុសល ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អទោសៈ ជាកុសល។ បេ។ អមោហៈ ជាកុសល។ បេ។ សទ្ធា វីរិយៈ សតិ សមាធិ។ បេ។ បញ្ញា ជាកុសល ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះបញ្ញានោះ មានដែរឬ។ អើ។ រូបជាកុសល ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៣៩] រូប ជាកុសល មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ អលោភៈ ជាកុសល មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះអលោភៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូប ជាកុសល មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ អទោសៈ ជាកុសល។ បេ។ បញ្ញា ជាកុសល មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះបញ្ញានោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៤០] រូបជាអកុសលឬ។ អើ។ រូបប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងរូប មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ប្រសិនបើរូប មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជាអកុសលទេ។ បេ។

[២៤១] លោភៈ ជាអកុសល ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះលោភៈនោះ មានដែរឬ។ អើ។ រូបជាអកុសល ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ទោសៈ មោហៈ មានះ។ បេ។ អនោត្តប្បៈ ជាអកុសល ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះអនោត្តប្បៈនោះ មានដែរឬ។ អើ។ រូបជាអកុសល ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៤២] រូបជាអកុសល មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ លោភៈជាអកុសល មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះលោភៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូបជាអកុសល មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ទោសៈ មោហៈ មានះ។ បេ។ អនោត្តប្បៈ ជាអកុសល មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះអនោត្តប្បៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៤៣] បុគ្គលមិនគួរនិយាយថា រូបជាកុសលក៏មាន ជាអកុសលក៏មានទេឬ។ អើ។ ក្រែងកាយកម្ម និងវចីកម្ម ជាកុសលក៏មាន ជាអកុសលក៏មានឬ។ អើ។ ប្រសិនបើកាយកម្ម និងវចីកម្ម ជាកុសលក៏មាន ជាអកុសលក៏មាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា រូបជាកុសលក៏មាន ជាអកុសលក៏មាន។

ចប់ រូបកុសលាកុសលន្តិកថា។

រូបវិបាកោតិកថា (ទី៨)

(១៦៣) ៨. រូបំ វិបាកោតិកថា

[២៤៤] រូបជាវិបាកឬ។ អើ។ រូបគួរដល់ការរងសុខ គួរដល់ការរងទុក្ខ គួរដល់ការរងអទុក្ខមសុខ ប្រកបដោយសុខវេទនា ប្រកបដោយទុក្ខវេទនា ប្រកបដោយអទុក្ខមសុខវេទនា ប្រកបដោយផស្សៈ។ បេ។ ប្រកបដោយចិត្ត ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងរូបមិនគួរដល់ការរងសុខ មិនគួរដល់ការរងទុក្ខ។ បេ។ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ប្រសិនបើរូប មិនគួរដល់ការរងសុខ មិនគួរដល់ការរងទុក្ខ។ បេ។ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជាវិបាកទេ។

[២៤៥] ផស្សៈជាវិបាក ផស្សៈ គួរដល់ការរងសុខ គួរដល់ការរងទុក្ខ។ បេ។ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុក ចំពោះផស្សៈនោះ មានដែរឬ។អើ។ រូបជាវិបាក រូបគួរដល់ការរងសុខ គួរដល់ការរងទុក្ខ។ បេ។ ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៤៦] រូបជាវិបាក រូបមិនគួរដល់ការរងសុខ មិនគួរដល់ការរងទុក។ បេ។ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ផស្សៈជាវិបាក ផស្សៈមិនគួរដល់ការរងសុខ មិនគួរដល់ការរងទុក្ខ។ បេ។ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុក ចំពោះផស្សៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៤៧] បុគ្គលមិនគួរនិយាយថា រូបជាវិបាកទេឬ។ អើ។ ក្រែងធម៌ទាំងឡាយ ប្រកបដោយចិត្ត និងចេតសិក ដែលកើតឡើងព្រោះធ្វើនូវកម្ម ជាវិបាកឬ។ អើ។ ប្រសិនបើ ធម៌ទាំងឡាយ ប្រកបដោយចិត្ត និងចេតសិក ដែលកើតឡើងព្រោះធ្វើនូវកម្ម ជាវិបាកមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពាលថា រូបដែលកើតឡើង ព្រោះធ្វើនូវកម្មជាវិបាក។

ចប់ រូបវិបាកោតិកថា។

រូបរូបាវចរារូបាវចរន្តិកថា (ទី៩)

(១៦៤) ៩. រូបំ រូបាវចរារូបាវចរន្តិកថា

[២៤៨] រូបជារូបាវចរៈ មានដែរឬ។អើ។ រូបស្វែងរកសមាបត្តិ ស្វែងរកកំណើត នៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគ្នា រលត់ទៅជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលសែ្វងរកសមាបត្តិ ចិត្តដែលសែ្វងរកកំណើត ចិត្តដែលនៅជាសុខក្នុងបច្ចុប្បន្នឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងរូបមិនស្វែងរកសមាបិត្ត មិនស្វែងរកកំណើត មិននៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគ្នា រលត់ទៅជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលមិនស្វែងរកសមាបត្តិ ចិត្តដែលមិនស្វែងរកកំណើត ចិត្តដែលមិននៅជាសុខក្នុងបច្ចុប្បន្នឬ។ អើ។ ប្រសិនបើរូប មិនសែ្វងរកសមាបត្តិ មិនសែ្វងរកកំណើតមិននៅជាសុខក្នុងបច្ចុប្បន្ន មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលមិនស្វែងរកសមាបត្តិ។ បេ។ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជារូបាវចរៈ មានទេ។

[២៤៩] រូបជាអរូបាវចរៈ មានដែរឬ។ អើ។ រូបដែលស្វែងរកសមាបត្តិ ស្វែងរកកំណើត នៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគា្ន កើតជាមួយគ្នា លាយច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគា្ន រលត់ទៅជាមួយគា្ន មានវត្ថុជាមួយគា្ន មានអារម្មណ៍ជាមួយគា្ន ដោយចិត្តដែលស្វែងរកសមាបត្តិ ចិត្តដែលស្វែងរកកំណើត ចិត្តដែលនៅជាសុខក្នុងបច្ចុប្បន្នឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងរូបមិនស្វែងរកសមាបត្តិ មិនស្វែងរកកំណើត មិននៅជាសុខក្នុងបច្ចុប្បន្ន។ បេ។ មានអារម្មណ៍ជាមួយគា្ន ដោយចិត្តដែលមិនសែ្វងរកសមាបត្តិឬ។ អើ។ ប្រសិនបើរូប មិនសែ្វងរកសមាបត្តិ មិនស្វែងរកកំណើត។ បេ។ មានវត្ថុជាមួយគា្ន មានអារម្មណ៍ជាមួយគ្នា មា្នលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជាអរូបាវចរៈ មានទេ។

[២៥០] បុគ្គលមិនគួរនិយាយថា រូបជារូបាវចរៈក៏មាន រូបជាអរូបាវចរៈក៏មានទេឬ។ អើ។ ក្រែងរូបជាកាមាវចរៈ ព្រោះធ្វើកម្មជាកាមាវចរៈឬ។ អើ។ ប្រសិនបើរូប ជាកាមាវចរៈ ព្រោះធ្វើកម្មជាកាមាវចរៈមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា រូបជារូបាវចរៈ ព្រោះធ្វើកម្មជារូបាវចរៈ រូបជាអរូបាវចរៈ ព្រោះធ្វើកម្មជាអរូបាវចរៈដែរ។

ចប់ រូបរូបាវចរារូបាវចរន្តិកថា។

រូបរាគរូបធាតុបរិយាបន្នោតិអាទិកថា (ទី១០)

(១៦៥) ១០. រូបារូបធាតុបរិយាបន្នកថា

[២៥១] រូបរាគៈ រាប់បញ្ចូលក្នុងរូបធាតុឬ។អើ។ រូបរាគៈ ដែលស្វែងរកសមាបត្តិ ស្វែងរកកំណើត នៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគ្នា រលត់ទៅជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលស្វែងរកសមាបតិ្ត ចិត្តដែលស្វែងរកកំណើត ចិត្តដែលនៅជាសុខក្នុងបច្ចុប្បន្នឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងរូបរាគៈ មិនស្វែងរកសមាបត្តិ មិនស្វែងរកកំណើត មិននៅជាសុខក្នុងបច្ចុប្បន្ន មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលមិនស្វែងរកសមាបត្តិ។ បេ។ ទេឬ។ អើ។ ប្រសិនបើ រូបរាគៈមិនស្វែងរកសមាបត្តិ មិនស្វែងរកកំណើត មិននៅជាសុខក្នុងបច្ចុប្បន្ន មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលមិនស្វែងរកសមាបតិ្ត។ បេ។ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបរាគៈរាប់បញ្ចូលក្នុងរូបធាតុទេ។

[២៥២] រូបរាគៈ រាប់បញ្ចូលក្នុងរូបធាតុឬ។ អើ។ សទ្ទរាគៈ រាប់បញ្ចូលក្នុងសទ្ទធាតុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រូបរាគៈ រាប់បញ្ចូលក្នុងរូបធាតុដែរឬ។ អើ។ គន្ធរាគៈ។ បេ។ រសរាគៈ។ បេ។ ផោដ្ឋព្វរាគៈ រាប់បញ្ចូលក្នុងផោដ្ឋព្វធាតុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៥៣] បុគ្គលមិនគួរនិយាយថា សទ្ទរាគៈ រាប់បញ្ចូលក្នុងសទ្ទធាតុទេឬ។អើ។ បុគ្គលមិនគួរនិយាយថា រូបរាគៈ រាប់បញ្ចូលក្នុងរូបធាតុទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលមិនគួរនិយាយថា គន្ធរាគៈ។ បេ។ រសរាគៈ។ បេ។ ផោដ្ឋព្វរាគៈ រាប់បញ្ចូលក្នុងផោដ្ឋព្វធាតុទេឬ។ អើ។ បុគ្គលមិនគួរនិយាយថា រូបរាគៈ រាប់បញ្ចូលក្នុងរូបធាតុទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៥៤] អរូបរាគៈ រាប់បញ្ចូលក្នុងអរូបធាតុឬ។ អើ។ បុគ្គលមិនគួរនិយាយថា អរូបរាគៈ រាប់បញ្ចូលក្នុងអរូបធាតុទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អរូបរាគៈ រាប់បញ្ចូលក្នុងអរូបធាតុឬ។ អើ។ អរូបរាគៈ ដែលស្វែងរកសមាបត្តិ ស្វែងរកកំណើត នៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគ្នា រលត់ទៅជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលស្វែងរកសមាបត្តិ ចិត្តដែលស្វែងរកកំណើត ចិត្តដែលនៅជាសុខក្នុងបច្ចុប្បន្នដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងអរូបរាគៈ ដែលមិនស្វែងរកសមាបត្តិ មិនស្វែងរកកំណើត មិននៅជាសុខក្នុងបច្ចុប្បន្ន មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលមិនស្វែងរកសមាបត្តិ។ បេ។ ឬ។ អើ។ ប្រសិនបើអរូបរាគៈ ដែលមិនស្វែងរកសមាបត្តិ មិនសែ្វងរកកំណើត មិននៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគ្នា រលត់ទៅជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលមិនស្វែងរកសមាបត្តិ ចិត្តដែលមិនស្វែងរកកំណើត ចិត្តដែលមិននៅជាសុខក្នុងបច្ចុប្បន្ន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អរូបរាគៈ រាប់បញ្ចូលក្នុងអរូបធាតុទេ។

[២៥៥] អរូបរាគៈរាប់បញ្ចូលក្នុងអរូបធាតុឬ។ អើ។ សទ្ទរាគៈ រាប់បញ្ចូលក្នុងសទ្ទធាតុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អរូបរាគៈ រាប់បញ្ចូលក្នុងអរូបធាតុដែរឬ។ អើ។ គន្ធរាគៈ។ បេ។ រសរាគៈ។ បេ។ ផោដ្ឋព្វរាគៈ រាប់បញ្ចូលក្នុងផោដ្ឋព្វធាតុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៥៦] បុគ្គលមិនគួរនិយាយថា សទ្ទរាគៈ រាប់បញ្ចូលក្នុងសទ្ទធាតុទេឬ។អើ។ បុគ្គលមិនគួរនិយាយថា អរូបរាគៈ រាប់បញ្ចូលក្នុងអរូបធាតុទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលមិនគួរនិយាយថា គន្ធរាគៈ។ បេ។ រសរាគៈ។ បេ។ ផោដ្ឋព្វរាគៈ រាប់បញ្ចូលក្នុងផោដ្ឋព្វធាតុទេឬ។ អើ។ បុគ្គលមិនគួរនិយាយថា អរូបរាគៈ រាប់បញ្ចូលក្នុងអរូបធាតុទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៥៧] បុគ្គលមិនគួរនិយាយថា រូបរាគៈ រាប់បញ្ចូលក្នុងរូបធាតុ អរូបរាគៈ រាប់បញ្ចូលក្នុងអរូបធាតុទេឬ។ អើ។ ក្រែងកាមរាគៈ រាប់បញ្ចូលក្នុងកាមធាតុឬ។ អើ។ ប្រសិនបើកាមរាគៈ រាប់បញ្ចូលក្នុងកាមធាតុមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា រូបរាគៈ រាប់បញ្ចូលក្នុងរូបធាតុ អរូបរាគៈ រាប់បញ្ចូលក្នុងអរូបធាតុបាន។

ចប់ រូបរាគរូបធាតុបរិបន្នោតិអាទិកថា។

ចប់ សោឡសមវគ្គ។

ឧទា្ទននៃសោឡសមវគ្គនោះ គឺ

និយាយអំពីការសង្កត់សង្កិនចិត្ត ១ ការទំនុកបម្រុងចិត្ត ១ ការប្រគល់ឲ្យនូវសេចក្តីសុខ ១ ការត្រាស់ដឹងហើយទើបធ្វើទុកក្នុងចិត្ត ១ រូបជាហេតុ ១ រូបប្រកបដោយហេតុ ១ រូបជាកុសលក៏មាន ជាអកុសលក៏មាន ១ រូបជាវិបាក ១ រូប ជារូបាវចរៈក៏មាន រូបជាអរូបាវចរៈក៏មាន ១ កិលេសទំាងអស់ រាប់បញ្ចូលក្នុងកាមធាតុ ១។

(សត្តរសមវគ្គោ ទី១៧)

១៧. សត្តរសមវគ្គោ

អត្ថិអរហតោបុញ្ញូបចយោតិកថា (ទី១)

(១៦៦) ១. អរហតោ បុញ្ញូបចយកថា

[២៥៨] ការសន្សំបុណ្យរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ការសន្សំបាបរបស់ព្រះអរហន្ត មានដែរឬ។ អ្នកមិនគួរពោលយ៉ាយនេះទេ។ បេ។ ការសន្សំបាបរបស់ព្រះអរហន្ត មិនមានទេឬ។ អើ។ ការសន្សំបុណ្យរបស់ព្រះអរហន្ត មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៥៩] ការសន្សំបុណ្យរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ព្រះអរហន្ត តាក់តែងបុញ្ញាភិសង្ខារ តាក់តែងអានេញ្ជាភិសង្ខារ ធ្វើកម្មដែលប្រព្រឹត្តទៅដើម្បីគតិ ធ្វើកម្មដែលប្រព្រឹត្តទៅដើម្បីភព ធ្វើកម្មដែលប្រព្រឹត្តទៅដើម្បីបច្ច័យដ៏ក្រែលែង ធ្វើកម្មដែលប្រព្រឹត្តទៅដើម្បីភោគៈច្រើន ធ្វើកម្មដែលប្រព្រឹត្តទៅដើម្បីមានបរិវារច្រើន ធ្វើកម្មដែលប្រព្រឹត្តទៅដើម្បីភាពដ៏ល្អលើសលែងក្នុងទេវលោក ធ្វើកម្មដែលប្រព្រឹត្តទៅដើម្បីភាពដ៏ល្អលើសលែងក្នុងមនុស្សលោកដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៦០] ការសន្សំបុណ្យរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ព្រះអរហន្ត សន្សំទុកដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះអរហន្ត មិនមានការសន្សំទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះអរហន្ត លះបង់។ បេ។ ព្រះអរហន្ត ប្រកាន់ខ្ជាប់។ បេ។ ព្រះអរហន្ត កកាយចេញ។ បេ។ ព្រះអរហន្ត ប្រមូលយក។ បេ។ ព្រះអរហន្ត កំចាត់ចេញ។ បេ។ ព្រះអរហន្ត ក្រសាវយកដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងព្រះអរហន្ត មិនសន្សំ មិនមែនជាមិនសន្សំ គឺលែងសន្សំហើយ ឋិតនៅឬ។ អើ។ ប្រសិនបើព្រះអរហន្ត មិនសន្សំ មិនមែនជាមិនសន្សំ គឺលែងសន្សំហើយ ឋិតនៅ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការសន្សំបុណ្យ​របស់ព្រះអរហន្តមានទេ។

[២៦១] ក្រែងព្រះអរហន្ត មិនលះបង់ មិនប្រកាន់ខ្ជាប់ លុះលះបង់ហើយ ឋិតនៅ មិនកកាយចេញ មិនប្រមូលយក លុះកកាយចេញហើយ ឋិតនៅ មិនកំចាត់ចេញ មិនក្រសាវយក លុះកំចាត់ចេញហើយ ឋិតនៅឬ។ អើ។ ប្រសិនបើព្រះអរហន្ត មិនកំចាត់ចេញ មិនក្រសាវយក លុះកំចាត់ចេញហើយ ឋិតនៅមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការសន្សំបុណ្យរបស់ព្រះអរហន្ត មានទេ។

[២៦២] ការសន្សំបុណ្យរបស់ព្រះអរហន្ត មិនមានទេឬ។ អើ។ ព្រះអរហន្ត គប្បីឲ្យទានដែរឬ។ អើ។ ប្រសិនបើព្រះអរហន្ត គប្បីឲ្យទានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការសន្សំបុណ្យរបស់ព្រះអរហន្ត មិនមានទេ។

[២៦៣] ព្រះអរហន្ត គប្បីឲ្យចីវរ។ បេ។ គប្បីឲ្យបិណ្ឌបាត ឲ្យសេនាសនៈ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ ឲ្យវត្ថុគួរទំពាស៊ី ឲ្យវត្ថុគួរបរិភោគ ឲ្យទឹកគួរផឹក ថ្វាយបង្គំចេតិយ លើកឡើងនូវផ្កាកម្រង លើកឡើងនូវគ្រឿងក្រអូប លើកឡើងនូវគ្រឿងលាប ឰដ៏ចេតិយ។ បេ។ គប្បីធ្វើអភិទក្សិណចេតិយដែរឬ។ អើ។ ប្រសិនបើព្រះអរហន្ត គប្បីធ្វើអភិទក្សិណចេតិយដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការសន្សំបុណ្យរបស់ព្រះអរហន្ត មិនមានទេ។

ចប់ អត្ថិ អរហតោ បុញ្ញូបចយោតិកថា។

នត្ថិ អរហតោ អកាលមច្ចូតិកថា (ទី២)

(១៦៧) ២. នត្ថិ អរហតោ អកាលមច្ចូតិកថា

[២៦៤] សេចក្តីស្លាប់ក្នុងកាលមិនគួរ របស់ព្រះអរហន្ត មិនមានទេឬ។ អើ។ បុគ្គលអ្នកសម្លាប់ព្រះអរហន្ត មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះ។ បេ។ បុគ្គលអ្នកសម្លាប់ព្រះអរហន្ត មានដែរឬ។ អើ។ សេចក្តីស្លាប់ក្នុងកាលមិនគួរ របស់ព្រះអរហន្ត មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សេចក្តីស្លាប់ក្នុងកាលមិនគួរ របស់ព្រះអរហន្ត មិនមានទេឬ។ អើ។ បុគ្គលណា ផ្ដាច់បង់ព្រះអរហន្តចាកជីវិត បុគ្គលនោះ កាលបើជីវិតនៅមាន តែងផ្តាច់បង់ជីវិតដ៏សេសសល់ចាកជីវិត កាលបើជីវិតមិនមាន តែងផ្តាច់បង់ជីវិតដ៏សេសសល់ចាកជីវិតដែរឬ។ (បុគ្គលនោះ) កាលបើជីវិតនៅមាន តែងផ្តាច់បង់ជីវិតដ៏សេសសល់ចាកជីវិត។ ប្រសិនបើ (បុគ្គលនោះ) កាលបើជីវិតនៅមាន តែងផា្តច់បង់ជីវិតដ៏សេសសល់ចាកជីវិតដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សេចក្តីស្លាប់ក្នុងកាលមិនគួរ របស់ព្រះអរហន្ត មិនមានទេ។ (បុគ្គលនោះ) កាលបើជីវិតមិនមាន តែងផ្តាច់បង់ជីវិតដ៏សេសសល់ចាកជីវិតដែរ។ បុគ្គលអ្នកសម្លាប់ព្រះអរហន្ត មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៦៥] សេចក្តីស្លាប់ក្នុងកាលមិនគួរ របស់ព្រះអរហន្ត មិនមានទេឬ។ អើ។ ថ្នាំពិសមិនគប្បីចូលទៅ គ្រឿងសស្រ្តាមិនគប្បីមុត ភ្លើងមិនគប្បីឆេះ ចំពោះកាយ របស់ព្រះអរហន្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែង ថ្នាំពិសគប្បីចូលទៅ គ្រឿងសស្រ្តាគប្បីមុត ភើ្លងគប្បីឆេះ ចំពោះកាយ​របស់ព្រះអរហន្តដែរឬ។ អើ។ ប្រសិនបើ ថ្នាំពិសគប្បីចូលទៅ គ្រឿងសស្រ្តាគប្បីមុត ភ្លើងគប្បីឆេះ ចំពោះកាយ របស់ព្រះអរហន្តដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សេចក្តីស្លាប់ក្នុងកាលមិនគួរ របស់ព្រះអរហន្ត មិនមានទេ។

[២៦៦] ថ្នាំពិសមិនគប្បីចូលទៅ គ្រឿងសស្រ្តាមិនគប្បីមុត ភ្លើងមិនគប្បីឆេះ ចំពោះកាយ​របស់អរហន្តទេឬ។ អើ។ បុគ្គលអ្នកសម្លាប់ព្រះអរហន្ត មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៦៧] សេចក្តីស្លាប់ក្នុងកាលមិនគួរ របស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតមិនបានពោលថា កម្មទាំងឡាយ ប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយ អស់ទៅ ព្រោះតែមិនបានទទួលផលដូច្នេះឡើយ កម្មនោះឯង គប្បីឲ្យផល​ក្នុងបច្ចុប្បន្ន ឬ ក្នុងអត្តភាពជាលំដាប់ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ សេចក្តីស្លាប់ក្នុងកាលមិនគួរ របស់ព្រះអរហន្ត មិនមានទេ។

ចប់ នត្ថិ អរហតោ អកាលមច្ចូតិកថា។

សព្វមិទំ កម្មតោតិកថា (ទី៣)

(១៦៨) ៣. សព្ពមិទំ កម្មតោតិកថា

[២៦៨] ធម្មជាត8) ទំាងអស់នេះមាន ព្រោះកម្មឬ។ អើ។ ចុះកម្ម មាន ព្រោះកម្មដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ធម្មជាតទំាងអស់នេះ មាន ព្រោះកម្មឬ។ អើ។ ធម្មជាតទំាងអស់នេះ ជាហេតុដែលធ្វើក្នុងកាលមុនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ធម្មជាតទំាងអស់នេះ មាន ព្រោះកម្មឬ។ អើ។ ធម្មជាតទំាងអស់នេះ មាន ព្រោះវិបាករបស់កម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ធម្មជាតទំាងអស់នេះ មាន ព្រោះវិបាករបស់កម្មឬ។ អើ។ បុគ្គលសម្លាប់សត្វ ដោយវិបាករបស់កម្មឬ។ អើ។ បាណាតិបាត មានផលដែរឬ។ អើ។ វិបាករបស់កម្ម មានផលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិបាករបស់កម្ម មិនមានផលទេឬ។ អើ។ បាណាតិបាត មិនមានផលទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលកាន់យកទ្រព្យដែលគេមិនបានឲ្យ។ បេ។ និយាយកុហក និយាយពាក្យញុះញង់ និយាយពាក្យទ្រគោះ និយាយពាក្យឥតប្រយោជន៍ កាត់នូវទីតនៃផ្ទះ ប្លន់ពួកអ្នកស្រុក ប្លន់យកទ្រព្យតែផ្ទះមួយ ឈរចាំក្បែរផ្លូវ (ដើម្បីដណ្តើមយកទ្រព្យ) លួចប្រពន្ធបុគ្គលដទៃ សម្លាប់អ្នកស្រុក សម្លាប់អ្នកនិគម ដោយវិបាករបស់កម្ម បុគ្គល​គប្បីឲ្យទាន គឺឲ្យចីវរ ឲ្យបិណ្ឌបាត ឲ្យសេនាសនៈ ឲ្យគិលានប្បច្ចយភេសជ្ជបរិកា្ខរ ដោយវិបាករបស់កម្មឬ។ អើ។ គិលានប្បច្ចយភេសជ្ជបរិកា្ខរ មានផលដែរឬ។អើ។ វិបាករបស់កម្ម មានផលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិបាករបស់កម្ម មិនមានផលទេឬ។ អើ។ គិលានប្បច្ចយភេសជ្ជបរិកា្ខរ មិនមានផលទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៦៩] បុគ្គលមិនគួរនិយាយថា ធម្មជាតទាំងអស់នេះ មាន ព្រោះកម្មទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា

លោក ប្រព្រឹត្តទៅដោយកម្ម ពពួកសត្វប្រព្រឹត្តទៅដោយកម្ម សត្វទំាងឡាយ មានកម្មជាចំណង (ហេតុ) ដូចជាប្រែកទប់​របស់រថ កាលប្រព្រឹត្តទៅ បុគ្គល រមែងបាននូវកិតិ្តសព្ទដោយកម្ម បាននូវសេចក្តីសរសើរដោយកម្ម បាននូវសេចក្តីវិនាសផង បាននូវសេចក្តីបៀតបៀនផង បាននូវការជាប់ចំណងផង ក៏ដោយកម្ម បុគ្គលបានដឹងនូវកម្មនោះថា មានអំពើផ្សេងៗគ្នាហើយ ហេតុអ្វីក៏និយាយថា កម្មមិនមានក្នុងលោក ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ធម្មជាតទាំងអស់នេះ មាន ព្រោះកម្ម។

ចប់ សព្វមិទំ កម្មតោតិកថា។

ឥន្ទ្រិយពទ្ធកថា (ទី៤)

(១៦៩) ៤. ឥន្ទ្រិយពទ្ធកថា

[២៧០] ធម្មជាតដែលជាប់ទាក់ទងដោយឥន្រ្ទិយ ទើបជាទុក្ខឬ។ អើ។ ធម្មជាតដែលជាប់ទាក់ទងដោយឥន្រ្ទិយ ជារបស់មិនទៀង មានបច្ច័យតាក់តែង កើតឡើងព្រោះអាស្រ័យហេតុ មានការអស់ទៅជាធម្មតា មានការសូន្យទៅជាធម្មតា មានការសាបរលាបទៅជាធម្មតា មានការរលត់ទៅជាធម្មតា មានការប្រែប្រួលទៅជាធម្មតាដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងធម្មជាតដែលមិនជាប់ទាក់ទងដោយឥន្រ្ទិយ9) ជារបស់មិនទៀង មានបច្ច័យតាក់តែង កើតឡើងដោយអាស្រ័យហេតុ មានការអស់ទៅជាធម្មតា មានការសូន្យទៅជាធម្មតា មានការសាបរលាបទៅជាធម្មតា មានការរលត់ទៅជាធម្មតា មានការប្រែប្រួលទៅជាធម្មតាដែរឬ។ អើ។ ប្រសិនបើ ធម្មជាតដែលមិនជាប់ទាក់ទងដោយឥន្ទ្រិយ ជារបស់មិនទៀង មានបច្ច័យតាក់តែង កើតឡើងដោយអាស្រ័យហេតុ មានការអស់ទៅជាធម្មតា មានការសូន្យទៅជាធម្មតា មានការសាបរលាបទៅជាធម្មតា មានការរលត់ទៅជាធម្មតា មានការប្រែប្រួលទៅជាធម្មតាមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ធម្មជាតដែលជាប់ទាក់ទងដោយឥន្ទ្រិយ ទើបជាទុក្ខទេ។

[២៧១] ធម្មជាតដែលមិនជាប់ទាក់ទងដោយឥន្ទ្រិយ ជារបស់មិនទៀង មានបច្ច័យតាក់តែង កើតឡើងដោយអាស្រ័យហេតុ។ បេ។ មានការប្រែប្រួលទៅជាធម្មតានោះឯង មិនមែនជាទុក្ខទេឬ។ អើ។ ធម្មជាតដែលជាប់ទាក់ទងដោយឥន្ទ្រិយ ជារបស់មិនទៀង មានបច្ច័យតាក់តែង។ បេ។ មានការប្រែប្រួលទៅជាធម្មតានោះឯង មិនមែនជាទុក្ខទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ធម្មជាតដែលជាប់ទាក់ទងដោយឥន្ទ្រិយ ជារបស់មិនទៀង មានបច្ច័យតាក់តែង។ បេ។ មានការប្រែប្រួលទៅជាធម្មតានោះឯង ជាទុក្ខឬ។ អើ។ ធម្មជាតដែលមិនជាប់ទាក់ទងដោយឥន្ទ្រិយ ជារបស់មិនទៀង មានបច្ច័យតាក់តែង។ បេ។ មានការប្រែប្រួលទៅជាធម្មតានោះឯង ជាទុក្ខដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៧២] ធម្មជាតដែលជាប់ទាក់ទងដោយឥន្ទ្រិយ ទើបជាទុក្ខឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា របស់ណាមិនទៀង របស់នោះ​ជាទុក្ខ ធម្មជាតដែលមិនជាប់ទាក់ទងដោយឥន្ទ្រិយ ជារបស់មិនទៀងឬ។ អើ។ ប្រសិនបើព្រះមានព្រះភាគ ទ្រង់ត្រាស់ថា របស់ណាមិនទៀង របស់នោះជាទុក្ខ ធម្មជាតដែលមិនជាប់ទាក់ទងដោយឥន្ទ្រិយ ជារបស់មិនទៀងមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ធម្មជាតដែលជាប់ទាក់ទងដោយឥន្ទ្រិយ ទើបជាទុក្ខទេ។

[២៧៣] បុគ្គលមិនគួរនិយាយថា ធម្មជាតដែលជាប់ទាក់ទងដោយឥន្ទ្រិយ ទើបជាទុក្ខទេឬ។ អើ។ បុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដោយការកំណត់ដឹងនូវទុក្ខ ដែលជាប់ទាក់ទងដោយឥន្ទ្រិយ យ៉ាងណា បុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដោយការកំណត់ដឹងនូវទុក្ខ ដែលមិនជាប់ទាក់ទងដោយឥន្ទ្រិយ ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ទុក្ខជាប់ទាក់ទងដោយឥន្ទ្រិយ ដែលបុគ្គលកំណត់ដឹងហើយ មិនកើតឡើងទៀត យ៉ាងណា ទុក្ខមិនជាប់ទាក់ទងដោយឥន្ទ្រិយ ដែលបុគ្គលកំណត់ដឹងហើយ មិនកើតឡើងទៀត ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ ធម្មជាតដែលជាប់ទាក់ទងដោយឥន្ទ្រិយ ទើបជាទុក្ខមែន។

ចប់ ឥន្ទ្រិយពទ្ធកថា។

ឋបេត្វា អរិយមគ្គន្តិកថា (ទី៥)

(១៧០) ៥. ឋបេត្វា អរិយមគ្គន្តិកថា

[២៧៤] សង្ខារទាំងឡាយដ៏សេសសល់ លើកលែងតែអរិយមគ្គចេញ ជាទុក្ខឬ។ អើ។ ចុះទុក្ខសមុទយៈ ក៏ជាទុក្ខដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះ។ បេ។ ចុះទុក្ខសមុទយៈ ក៏ជាទុក្ខដែរឬ។ អើ។ អរិយសច្ច មានតែ ៣ យ៉ាងទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អរិយសច្ច មានតែ ៣ យ៉ាងទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អរិយសច្ច មាន ៤ យ៉ាងគឺ ទុក្ខ ១ ទុក្ខសមុទយៈ ១ ទុក្ខនិរោធ ១ ទុក្ខនិរោធគាមិនីបដិបទា ១ ឬ។ អើ។ ប្រសិនបើព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អរិយសច្ច មាន ៤ យ៉ាងគឺ ទុក្ខ ១ ទុក្ខសមុទយៈ ១ ទុក្ខនិរោធ ១ ទុក្ខនិរោធគាមិនីបដិបទា ១ មែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អរិយសច្ច មានតែ ៣ យ៉ាងនេះទេ។

[២៧៥] ចុះទុក្ខសមុទយៈ ជាទុក្ខដែរឬ។ អើ។ ដោយអត្ថដូចម្តេច។ ដោយអត្ថថាមិនទៀង។ ចុះអរិយមគ្គ មិនទៀងដែរឬ។ អើ។ អរិយមគ្គ ជាទុក្ខដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អរិយមគ្គ មិនទៀង ចុះអរិយមគ្គនោះ មិនមែនជាទុក្ខទេឬ។ អើ។ ទុក្ខសមុទយៈមិនទៀង ចុះទុក្ខសមុទយៈនោះ មិនមែនជាទុក្ខទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ទុក្ខសមុទយៈ មិនទៀង ចុះទុក្ខសមុទយៈនោះ ជាទុក្ខឬ។ អើ។ អរិយមគ្គមិនទៀង ចុះអរិយមគ្គនោះ ជាទុក្ខដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[២៧៦] បុគ្គលមិនគួរនិយាយថា សង្ខារទំាងឡាយដ៏សេសសល់ លើកលែងតែអរិយមគ្គចេញ ជាទុក្ខឬ។ អើ។ ក្រែងទុក្ខនិរោធគាមិនីបដិបទានោះ មានឬ។ អើ។ ប្រសិនបើ ទុក្ខនិរោធគាមិនីបដិបទា មានមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ខារទំាងឡាយដ៏សេសសល់ លើកលែងតែអរិយមគ្គចេញ ជាទុក្ខ។

ចប់ ឋបេត្វា អរិយមគ្គន្តិកថា។

ន វត្តព្វំ សង្ឃោ ទក្ខិណំ បដិគ្គណា្ហតីតិកថា (ទី៦)

(១៧១) ៦. ន វត្តព្ពំ សង្ឃោ ទក្ខិណំ បដិគ្គណ្ហាតិកថា

[២៧៧] បុគ្គលមិនគួរនិយាយថា សង្ឃ ទទួលទក្ខិណាទានបានទេឬ។ អើ។ ក្រែងសង្ឃ​ជាអាហុនេយ្យបុគ្គល បាហុនេយ្យបុគ្គល ទក្ខិណេយ្យបុគ្គល អញ្ជលិករណីយបុគ្គល ជាបុញ្ញក្ខេតដ៏ប្រសើរ របស់សត្វលោកឬ។ អើ។ ប្រសិនបើសង្ឃ ជាអាហុនេយ្យបុគ្គល បាហុនេយ្យបុគ្គល ទក្ខិណេយ្យបុគ្គល អញ្ជលិករណីយបុគ្គល ជាបុញ្ញក្ខេតដ៏ប្រសើរ របស់សត្វលោកមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃ ទទួលទក្ខិណាទានបាន។

[២៧៨] បុគ្គលមិនគួរនិយាយថា សង្ឃ ទទួលទក្ខិណាទានបានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុរសបួនគូ ឬបុរសបុគ្គលប្រាំបីរូប ជាទក្ខិណេយ្យបុគ្គលឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុរសបួនគូ ឬបុរសបុគ្គលប្រាំបីរូប ជាទក្ខិណេយ្យបុគ្គលមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃ ទទួលទក្ខិណាទានបាន។

[២៧៩] បុគ្គលមិនគួរនិយាយថា សង្ឃ ទទួលទក្ខិណាទានបានទេឬ។ អើ។ ក្រែងជនពួកខ្លះ ឲ្យទានដល់សង្ឃ មានដែរឬ។ អើ។ ប្រសិនបើ ជនពួកខ្លះ ឲ្យទានដល់សង្ឃ មានដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃ ទទួលទក្ខិណាទានបាន។ ក្រែងជនពួកខ្លះ ឲ្យចីវរ។ បេ។ ឲ្យបិណ្ឌបាត ឲ្យសេនាសនៈ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ ឲ្យខាទនីយៈ ឲ្យភោជនីយៈ។ បេ។ ឲ្យទឹកគួរផឹក ដល់សង្ឃ មានដែរឬ។ អើ។ ប្រសិនបើ ជនពួកខ្លះ ឲ្យទឹកគួរផឹក ដល់សង្ឃ មានមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃ ទទួលទក្ខិណាទានបាន។

[២៨០] បុគ្គលមិនគួរនិយាយថា សង្ឃ ទទួលទក្ខិណាទានបានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា សង្ឃ បរិបូណ៌ដោយសមាធិ ទទួលទក្ខិណាទាន បីដូចជាភ្លើងទទួលគ្រឿងបូជា ឬដូចជាផែនដីទទួលភ្លៀងធំ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ សង្ឃទទួលទក្ខិណាទានបាន។

[២៨១] សង្ឃ ទទួលទក្ខិណាទានបានឬ។ អើ។ មគ្គ ទទួលទក្ខិណាទាន ផល ទទួលទក្ខិណាទានបានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ ន វត្តព្វំ សង្ឃោ ទក្ខិណំ បដិគ្គណា្ហតីតិកថា។

ន វត្តព្វំ សង្ឃោ ទក្ខិណំ វិសោធេតីតិកថា (ទី៧)

(១៧២) ៧. ន វត្តព្ពំ សង្ឃោ ទក្ខិណំ វិសោធេតីតិកថា

[២៨២] បុគ្គលមិនគួរនិយាយថា សង្ឃញុំាងទកិ្ខណាទានឲ្យស្អាតទេឬ។អើ។ ក្រែងសង្ឃ ជាអាហុនេយ្យបុគ្គល បាហុនេយ្យបុគ្គល ទក្ខិណេយ្យបុគ្គល អញ្ជលិករណីយបុគ្គល ជាបុញ្ញក្ខេតដ៏ប្រសើរ របស់សត្វលោកឬ។ អើ។ ប្រសិនបើ សង្ឃជាអាហុនេយ្យបុគ្គល។ បេ។ ជាបុញ្ញក្ខេតដ៏ប្រសើរ របស់សត្វលោកមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃ ញុំាងទក្ខិណាទានឲ្យស្អាត។

[២៨៣] បុគ្គលមិនគួរនិយាយថា សង្ឃញុំាងទក្ខិណាទានឲ្យស្អាតទេឬ។អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុរសបួនគូ ឬបុរសបុគ្គលប្រាំបីរូប ជាទក្ខិណេយ្យបុគ្គលឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុរសបួនគូ ឬបុរសបុគ្គលប្រាំបីរូប ជាទក្ខិណេយ្យបុគ្គលមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃ ញុំាងទក្ខិណាទានឲ្យស្អាត។

[២៨៤] បុគ្គលមិនគួរនិយាយថា សង្ឃ ញុំាងទក្ខិណាទានឲ្យស្អាតទេឬ។អើ។ ក្រែងជនពួកខ្លះ បានឲ្យទានដល់សង្ឃ ហើយញុំាងសង្ឃឲ្យត្រេកអរនឹងទក្ខិណាទាន មានដែរឬ។ អើ។ ប្រសិនបើ ជនពួកខ្លះ បានឲ្យទានដល់សង្ឃ ហើយញុំាងសង្ឃឲ្យត្រេកអរនឹងទក្ខិណាទាន មានមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃ ញុំាងទក្ខិណាទានឲ្យស្អាត។

[២៨៥] ក្រែងជនពួកខ្លះ បានឲ្យចីវរ។ បេ។ ឲ្យបិណ្ឌបាត។ បេ។ ឲ្យសេនាសនៈ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ ឲ្យខាទនីយៈ ឲ្យភោជនីយៈ។ បេ។ ឲ្យទឹកគួរផឹក ដល់សង្ឃ ហើយញុំាងសង្ឃឲ្យត្រេកអរនឹងទក្ខិណាទាន មានដែរឬ។ អើ។ ប្រសិនបើ ជនពួកខ្លះ បានឲ្យទឹកគួរផឹក ដល់សង្ឃ ហើយញុំាងសង្ឃឲ្យត្រេកអរនឹងទក្ខិណាទាន មានមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃ ញុំាងទក្ខិណាទានឲ្យស្អាត។

[២៨៦] សង្ឃ ញុំាងទក្ខិណាទានឲ្យស្អាតឬ។ អើ។ មគ្គ ញុំាងទក្ខិណាទានឲ្យស្អាត ផល ញុំាងទក្ខិណាទានឲ្យស្អាតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ ន វត្តព្វំ សង្ឃោ ទក្ខិណំ វិសោធេតីតិកថា។

ន វត្តព្វំ សង្ឃោ ភុញ្ជតីតិកថា (ទី៨)

(១៧៣) ៨. ន វត្តព្ពំ សង្ឃោ ភុញ្ជតីតិកថា

[២៨៧] បុគ្គលមិនគួរនិយាយថា សង្ឃ បរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្សទេឬ។ អើ។ ក្រែងជនពួកខ្លះ ធ្វើសង្ឃភត្ត ធ្វើឧទ្ទេសភត្ត ធ្វើបបរ និងទឹក មានដែរឬ។ អើ។ ប្រសិនបើ ជនពួកខ្លះ ធ្វើសង្ឃភត្ត ធ្វើឧទ្ទេសភត្ត ធ្វើបបរ និងទឹក មានដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃបរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្សដែរ។

[២៨៨] បុគ្គលមិនគួរនិយាយថា សង្ឃបរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្សទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា គណភោជន បរម្បរភោជន អតិរិត្តភោជន អនតិរិត្តភោជន មែនឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា គណភោជន បរម្បរភោជន អតិរិត្តភោជន អនតិរិត្តភោជនមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃបរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្សដែរ។

[២៨៩] បុគ្គលមិនគួរនិយាយថា សង្ឃ បរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្ស ទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ទឹកបាន ប្រាំបីយ៉ាងគឺ ទឹកផ្លែស្វាយ ទឹកផ្លែព្រីង ទឹកផ្លែចេកមានគ្រាប់ ទឹកផ្លែចេកឥតគ្រាប់ ទឹកផ្លែស្រគំ ទឹកផ្លែច័ន ទឹកក្រឪឈូក ទឹកផ្លែមាក់ប្រាង មែនឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ទឹកបាន ប្រាំបីយ៉ាងគឺ ទឹកផ្លែស្វាយ ទឹកផ្លែព្រីង ទឹកផ្លែចេកមានគ្រាប់ ទឹកផ្លែចេកឥតគ្រាប់ ទឹកផ្លែស្រគំ ទឹកផ្លែច័ន ទឹកក្រឪឈូក ទឹកផ្លែមាក់ប្រាងមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃ បរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្សដែរ។

[២៩០] សង្ឃ បរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្ស ដែរឬ។ អើ។ មគ្គ បរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្ស ផល បរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្ស ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ ន វត្តព្វំ សង្ឃោ ភុញ្ជតីតិកថា។

ន វត្តព្វំ សង្ឃស្ស ទិន្នំ មហប្ផលន្តិកថា (ទី៩)

(១៧៤) ៩. ន វត្តព្ពំ សង្ឃស្សទិន្នំ មហប្ផលន្តិកថា

[២៩១] បុគ្គលមិនគួរនិយាយថា ទាន ដែលបុគ្គលឲ្យដល់សង្ឃ ជាទានមានផលច្រើនទេឬ។ អើ។ ក្រែង​ព្រះសង្ឃ ជាអាហុនេយ្យបុគ្គល បាហុនេយ្យបុគ្គល ទក្ខិណេយ្យបុគ្គល អញ្ជលិករណីយបុគ្គល ជាបុញ្ញក្ខេតដ៏ប្រសើរ របស់សត្វលោកដែរឬ។ អើ។ ប្រសិនបើ ព្រះសង្ឃ ជាអាហុនេយ្យបុគ្គល បាហុនេយ្យបុគ្គល។ បេ។ ជាបុញ្ញក្ខេតដ៏ប្រសើរ របស់សត្វលោកមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ទាន ដែលបុគ្គលឲ្យដល់សង្ឃ ជាទានមានផលច្រើនមែន។

[២៩២] បុគ្គលមិនគួរនិយាយថា ទាន ដែលបុគ្គលឲ្យដល់សង្ឃ ជាទានមានផលច្រើនទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុរសបួនគូ ឬបុរសបុគ្គលប្រាំបីរូប ជាទក្ខិណេយ្យបុគ្គលឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុរសបួនគូ ឬបុរសបុគ្គលប្រាំបីរូប ជាទក្ខិណេយ្យបុគ្គលមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ទាន ដែលបុគ្គលឲ្យដល់សង្ឃ ជាទានមានផលច្រើនមែន។

[២៩៣] បុគ្គលមិនគួរនិយាយថា ទាន ដែលបុគ្គលឲ្យដល់សង្ឃ ជាទានមានផលច្រើនទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនាងគោតមី នាងចូរឲ្យទាន ចំពោះ​សង្ឃចុះ កាលបើនាងឲ្យទាន ចំពោះសង្ឃហើយ តថាគតឯងក្តី សង្ឃក្តី ក៏ឈ្មោះថា នាងបានបូជាហើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ទាន ដែលបុគ្គលឲ្យដល់សង្ឃ ជាទានមានផលច្រើនមែន។

[២៩៤] បុគ្គលមិនគួរនិយាយថា ទាន ដែលបុគ្គលឲ្យដល់សង្ឃ ជាទានមានផលច្រើនទេឬ។ អើ។ ក្រែងព្រះឥន្ទ ជាធំជាងទេវតា បានក្រាបបង្គំទូលព្រះមានព្រះភាគថា បុណ្យឲ្យផលក្នុងបច្ចុប្បន្ន ដែលពួកសត្វ គឺមនុស្ស អ្នកប្រាថ្នានូវបុណ្យ កាលបូជាធ្វើ គេឲ្យទាន​ចំពោះបុគ្គលពួកណា ទើបមានផលច្រើន បុគ្គលអ្នកប្រតិបតិ្តដើម្បីផល ៤ ពួក បុគ្គលអ្នកឋិតនៅក្នុងផល៤ ពួក បុគ្គលទាំងនុ៎ះជាសង្ឃ មានចិត្តត្រង់ មានចិត្តតំកល់មាំក្នុងបញ្ញា និងសីល បុណ្យឲ្យផលក្នុងបច្ចុប្បន្នដែលពួកសត្វ គឺមនុស្សអ្នកប្រាថា្ននូវបុណ្យ កាលបូជាធ្វើ គេឲ្យទានចំពោះសង្ឃ ទើបមានផលច្រើន ព្រោះបុគ្គលនុ៎ះ ជាសង្ឃមានគុណ​ដ៏ធំទូលាយ ដល់នូវភាពដ៏ប្រសើរ សង្ឃនុ៎ះ មានគុណរាប់មិនបាន ដូចជាសាគរទ្រទ្រង់នូវទឹក សង្ឃទាំងនុ៎ះឯងជាសាវ័ករបស់ព្រះពុទ្ធ មានព្យាយាមជាងនរៈ អ្នកប្រសើរបំផុត ជាអ្នកធ្វើនូវពន្លឺ រមែងសំដែងនូវធម៌ ទាន ដែលគេឲ្យដោយល្អ ដែលគេបូជាតូចដោយល្អ ដែលគេបូជាធំដោយល្អ ចំពោះសង្ឃទាំងនោះ (រមែងមានផលច្រើន) ពួកជនណា ឲ្យទាន ឧទ្ទិសចំពោះសង្ឃ ទក្ខិណាទាននោះ (របស់ពួកជននោះ) ឈ្មោះថា តាំងនៅក្នុងសង្ឃ ជាទានមានផលច្រើន ដែលព្រះពុទ្ធអ្នកជ្រាបច្បាស់នូវលោក ទ្រង់សរសើរហើយ ពួកជនណា កាលរឭកឃើញនូវការបូជា ដូច្នោះហើយ ជាអ្នកមានចិត្តរីករាយ គប្បីកំចាត់បង់នូវមន្ទិល គឺសេចក្តីកំណាញ់ ព្រមទាំងឫសក្នុងលោក ជននោះ មិនមានគេនិន្ទា រមែងចូលទៅកាន់ឋានសួគ៌ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យចំពោះសង្ឃ ជាទានមានផលច្រើន។

ចប់ ន វត្តព្វំ សង្ឃស្ស ទិន្នំ មហប្ផលន្តិកថា។

ន វត្តព្វំ ពុទ្ធស្ស ទិន្នំ មហប្ផលន្តិកថា (ទី១០)

(១៧៥) ១០. ន វត្តព្ពំ ពុទ្ធស្សទិន្នំ មហប្ផលន្តិកថា

[២៩៥] បុគ្គលមិនគួរនិយាយថា ទាន ដែលបុគ្គលថា្វយចំពោះព្រះពុទ្ធ ជាទានមានផលច្រើនទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ព្រះអង្គប្រសើរជាងពួកសត្វមានជើងពីរ វិសេសជាងពួកសត្វមានជើងពីរ ជាប្រធានរបស់ពួកសត្វមានជើងពីរ ខ្ពង់ខ្ពស់ជាងពួកសត្វមានជើងពីរ ថ្លៃថ្លាជាងពួកសត្វមានជើងពីរ មិនមានបុគ្គលស្មើ ស្មើដោយព្រះពុទ្ធដែលមិនមានបុគ្គលស្មើ មិនមានបុគ្គលប្រៀបស្មើ មិនមានចំណែកប្រៀប មិនមានបុគ្គលប្រៀបបានឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ព្រះអង្គប្រសើរជាងពួកសត្វមានជើងពីរ វិសេសជាងពួកសត្វមានជើងពីរ ជាប្រធានរបស់ពួកសត្វមានជើងពីរ ខ្ពង់ខ្ពស់ជាងពួកសត្វមានជើងពីរ ថ្លៃថ្លាជាងពួកសត្វមានជើងពីរ មិនមានបុគ្គលស្មើ ស្មើដោយព្រះពុទ្ធដែលមិនមានបុគ្គលស្មើ មិនមានបុគ្គលប្រៀបស្មើ មិនមានចំណែកប្រៀប មិនមានបុគ្គលប្រៀបបានមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ទាន ដែលបុគ្គលថា្វយចំពោះព្រះពុទ្ធ ជាទានមានផលច្រើន។

[២៩៦] បុគ្គលមិនគួរនិយាយថា ទាន ដែលបុគ្គលថា្វយចំពោះព្រះពុទ្ធ ជាទានមានផលច្រើនទេឬ។ អើ។ បុគ្គលណាមួយ សមស្មើនឹងព្រះពុទ្ធ ដោយសីល សមាធិ និងបញ្ញា មានដែរឬ។ មិនមានទេ។ ប្រសិនបើ បុគ្គលណាមួយ សមស្មើនឹងព្រះពុទ្ធ ដោយសីល សមាធិ និងបញ្ញា មិនមានទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ទាន ដែលបុគ្គលថា្វយចំពោះព្រះពុទ្ធ ជាទានមានផលច្រើន។

[២៩៧] បុគ្គលមិនគួរនិយាយថា ទាន ដែលបុគ្គលថា្វយចំពោះព្រះពុទ្ធ ជាទានមានផលច្រើនទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា

បុគ្គល ប្រសើរជាងព្រះពុទ្ធក្តី ស្មើនឹងព្រះពុទ្ធក្តី មិនមានក្នុងលោកនេះ និងក្នុងលោកខាងមុខឡើយ ព្រោះថា ព្រះពុទ្ធទ្រង់ដល់នូវភាវៈប្រសើរ ជាងពួកអាហុនេយ្យបុគ្គល របស់ពួកជនអ្នកត្រូវការដោយបុណ្យ អ្នកស្វែងរកផលដ៏ធំទូលាយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ទាន ដែលបុគ្គលថា្វយចំពោះព្រះពុទ្ធ ជាទានមានផលច្រើន។

ចប់ នវត្តព្វំ ពុទ្ធស្ស ទិន្នំ មហប្ផលន្តិកថា។

ទក្ខិណាវិសុទ្ធិកថា (ទី១១)

(១៧៦) ១១. ទក្ខិណាវិសុទ្ធិកថា

[២៩៨] ទាន បរិសុទ្ធតែអំពីទាយក មិនបរិសុទ្ធអំពីបដិគា្គហកៈទេឬ។ អើ។ ក្រែងបដិគា្គហកៈពួកខ្លះ គួរទទួលចតុប្បច្ច័យដែលគេនាំមកបូជា គួរទទួលអាគន្តុកទាន គួរដល់ទក្ខិណាទាន គួរដល់អញ្ជលិកម្មដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត ដ៏ប្រសើរ របស់សត្វលោកមានដែរឬ។ អើ។ ប្រសិនបើ បដិគ្គាហកៈពួកខ្លះ គួរទទួលចតុប្បច្ច័យដែលគេនាំមកបូជា គួរទទួលអាគន្តុកទាន គួរដល់ទក្ខិណាទាន គួរដល់អញ្ជលិកម្មដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត ដ៏ប្រសើរ របស់សត្វលោក មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទាន បរិសុទ្ធតែអំពើទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈទេ។

[២៩៩] ទាន បរិសុទ្ធតែអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈឬ។ អើ។ ក្រែង ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុរស ៤ គូ ឬបុរសបុគ្គល ៨ រូប ជាទក្ខិណេយ្យបុគ្គលឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុរស ៤ គូ ឬបុរសបុគ្គល ៨ រូប ជាទក្ខិណេយ្យបុគ្គល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទានបរិសុទ្ធតែអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈទេ។

[៣០០] ទាន បរិសុទ្ធតែអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈទេឬ។ អើ។ ក្រែងបុគ្គលពួកខ្លះ ឲ្យទានចំពោះសោតាបន្នបុគ្គល ហើយញុំាងសោតាបន្នបុគ្គល ឲ្យត្រេកអរចំពោះទក្ខិណាទាន មានដែរឬ។ អើ។ ប្រសិនបើ បុគ្គលពួកខ្លះ ឲ្យទានចំពោះសោតាបន្នបុគ្គល ហើយញុំាងសោតាបន្នបុគ្គល ឲ្យត្រេកអរចំពោះទក្ខិណាទាន មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទាន បរិសុទ្ធតែអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈទេ។ ក្រែងបុគ្គលពួកខ្លះ ឲ្យទាន ចំពោះសកទាគាមិបុគ្គល។ បេ។ ចំពោះអនាគាមិបុគ្គល។ បេ។ ចំពោះព្រះអរហន្ត ហើយញុំាងព្រះអរហន្ត​ឲ្យត្រេកអរ ចំពោះទក្ខិណាទាន មានដែរឬ។ អើ។ ប្រសិនបើ បុគ្គលពួកខ្លះ ឲ្យទាន​ចំពោះព្រះអរហន្ត ហើយញុំាងព្រះអរហន្ត​ឲ្យត្រេកអរ ចំពោះទក្ខិណាទាន មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទាន បរិសុទ្ធតែអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈទេ។

[៣០១] ទាន បរិសុទ្ធតែអំពីបដិគ្គាហកៈ មិនបរិសុទ្ធអំពីទាយកទេឬ។ អើ។ បុគ្គលដទៃ ជាអ្នកធ្វើ​ដល់បុគ្គលដទៃ សុខទុក្ខដែលបុគ្គលដទៃធ្វើ បុគ្គលដទៃ​ធ្វើ បុគ្គលដទៃទទួលផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ទានបរិសុទ្ធតែអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ត្រាស់ថា ម្នាលអានន្ទ ទក្ខិណាវិសុទ្ធិនេះ មាន ៤ យ៉ាង។ ទក្ខិណាវិសុទ្ធិ ៤ យ៉ាង តើដូចម្តេច។ ម្នាលអានន្ទ ទក្ខិណាទាន បរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈ ក៏មាន ម្នាលអានន្ទ ទក្ខិណាទាន បរិសុទ្ធអំពីបដិគ្គាហកៈ មិនបរិសុទ្ធអំពីទាយក ក៏មាន ម្នាលអានន្ទ ទក្ខិណាទាន មិនបរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈ ក៏មាន ម្នាលអានន្ទ ទក្ខិណាទាន បរិសុទ្ធ​អំពីទាយកផង អំពីបដិគ្គាហកៈផង ក៏មាន ម្នាលអានន្ទ ទក្ខិណាទាន បរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈ តើដូចម្តេច ម្នាលអានន្ទ ទាយកក្នុងលោកនេះ មានសីល មានធម៌ល្អ ពួកបដិគ្គាហកៈ ទ្រុស្តសីល មានធម៌អាក្រក់ ម្នាលអានន្ទ ទក្ខិណាទាន បរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈ យ៉ាងនេះឯង ម្នាលអានន្ទ ទក្ខិណាទាន បរិសុទ្ធអំពីបដិគ្គាហកៈ មិនបរិសុទ្ធអំពីទាយក តើដូចម្តេច ម្នាលអានន្ទ ទាយកក្នុងលោកនេះ ទ្រុស្តសីល មានធម៌អាក្រក់ ពួកបដិគ្គាហកៈ មានសីល មានធម៌ល្អ ម្នាលអានន្ទ ទក្ខិណាទាន បរិសុទ្ធអំពីបដិគ្គាហកៈ មិនបរិសុទ្ធអំពីទាយក យ៉ាងនេះឯង ម្នាលអានន្ទ ទក្ខិណាទាន មិនបរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈ តើដូចម្តេច ម្នាលអានន្ទ ទាយកក្នុងលោកនេះ ទ្រុស្តសីល មានធម៌អាក្រក់ ពួកបដិគ្គាហកៈ ក៏ទ្រុស្តសីល មានធម៌អាក្រក់ដូចគ្នា ម្នាលអានន្ទ ទក្ខិណាទាន មិនបរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈ យ៉ាងនេះឯង ម្នាលអានន្ទ ទក្ខិណាទានបរិសុទ្ធ អំពីទាយកផង អំពីបដិគ្គាហកៈផង តើដូចម្តេច មា្នលអានន្ទ ទាយកក្នុងលោកនេះ មានសីល មានធម៌ល្អ ពួកបដិគ្គាហកៈ ក៏មានសីល មានធម៌ល្អដូចគ្នា ម្នាលអានន្ទ ទក្ខិណាទាន បរិសុទ្ធអំពីទាយកផង អំពីបដិគ្គាហកៈផង យ៉ាងនេះឯង មា្នលអានន្ទ ទក្ខិណាវិសុទ្ធិ មាន ៤ យ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ទានបរិសុទ្ធអំពីតែទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈទេ។

ចប់ ទក្ខិណាវិសុទ្ធកថា។

ចប់ សត្តរសមវគ្គ។

ឧទា្ទននៃសត្តរសមវគ្គនោះ គឺ

និយាយ អំពីការសន្សំបុណ្យ របស់ព្រះអរហន្ត មាន ១ អកាលមច្ចុ របស់ព្រះអរហន្ត មិនមាន ១ ធម្មជាតទាំងអស់នេះមាន ព្រោះកាម ១ ធម្មជាតជាប់ដោយឥន្ទ្រិយ​ជាទុក្ខ ១ សង្ខារដ៏សេស វៀរលែងតែអរិយមគ្គ ជាទុក្ខ ១ ព្រះសង្ឃ តែងទទួលទក្ខិណាទាន ១ ព្រះសង្ឃ តែងជម្រះទក្ខិណាទាន ១ ព្រះសង្ឃតែងឆាន់ ផឹក ទំពាស៊ី ភ្លក្ស ១ ទាន ដែលបុគ្គលឲ្យទានដល់សង្ឃ មានផលច្រើន ១ ទានបរិសុទ្ធ ក៏មាន ១។

(អដ្ឋារសមវគ្គ ទី១៨)

១៨. អដ្ឋារសមវគ្គោ

មនុស្សលោកកថា (ទី១)

(១៧៧) ១. មនុស្សលោកកថា

[៣០២] បុគ្គលមិនគួរនិយាយថា ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងមនុស្សលោកទេឬ។ អើ។ ក្រែងចេតិយ អារាម វិហារ ស្រុក និគម នគរ ដែន ជនបទ ដែលព្រះពុទ្ធគង់នៅហើយ មានដែរឬ។ អើ។ ប្រសិនបើ ចេតិយ អារាម វិហារ ស្រុក និគម នគរ ដែន ជនបទ ដែលព្រះពុទ្ធគង់នៅហើយ មាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងមនុស្សលោកដែរ។

[៣០៣] បុគ្គលមិនគួរនិយាយថា ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងលោកទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ប្រសូតក្នុងលុម្ពិនីវ័ន ត្រាស់ដឹងទៀបគល់ពោធិព្រឹក្ស ព្រះមានព្រះភាគ ទ្រង់ញុំាងធម្មចក្រឲ្យប្រព្រឹត្តទៅជិតក្រុងពារាណសី ព្រះមានព្រះភាគ ទ្រង់ដាក់អាយុសង្ខារជិតបាវាលចេតិយ ព្រះមានព្រះភាគ ទ្រង់បរិនិពា្វនជិតក្រុងកុសិនារាឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ប្រសូតក្នុងលុម្ពិនីវ័ន។ បេ។ ព្រះមានព្រះភាគ ទ្រង់បរិនិពា្វនជិតក្រុងកុសិនារា ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងមនុស្សលោកដែរ។

[៣០៤] បុគ្គលមិនគួរនិយាយថា ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងមនុស្សលោកទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សម័យមួយ តថាគត គង់នៅទៀបគល់សាលរាជព្រឹក្ស ក្នុងព្រៃសុភគៈ ជិតក្រុងឈ្មោះឧក្កដា្ឋ ម្នាលភិក្ខុទាំងឡាយ សម័យមួយ តថាគត បានត្រាស់ដឹងជាដំបូង ទៀបអជបាលនិគ្រោធ ក្នុងឧរុវេលប្រទេស មា្នលភិក្ខុទាំងឡាយ សម័យមួយ តថាគត​គង់នៅក្នុងវេឡុវន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគហៈ មា្នលភិក្ខុទាំងឡាយ សម័យមួយ តថាគត​គង់នៅក្នុងវត្តជេតពន ជាអារាម​របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី មា្នលភិក្ខុទាំងឡាយ សម័យមួយ តថាគត​គង់នៅក្នុងកុដាគារសាលា នាមហាវន ជិតក្រុងវេសាលី ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ព្រះពុទ្ធមានព្រះភាគ គង់នៅក្នុងមនុស្សលោកដែរ។

[៣០៥] ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅ​ក្នុងលោកដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ កើតក្នុងលោក ចម្រើនក្នុងលោក គ្របសង្កត់លោក មិនជាប់ដោយលោកឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ កើតក្នុងលោក ចម្រើនក្នុងលោក គ្របសង្កត់លោក មិនជាប់ដោយលោក មា្នលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅ​ក្នុងមនុស្សលោកទេ។

ចប់ មនុស្សលោកកថា។

ធម្មទេសនាកថា (ទី២)

(១៧៨) ២. ធម្មទេសនាកថា

[៣០៦] បុគ្គលមិនគួរនិយាយថា ព្រះពុទ្ធមានព្រះភាគ ទ្រង់សំដែងនូវធម៌ទេឬ។ អើ។ ចុះអ្នកណាសំដែងធម៌។ ព្រះពុទ្ធនិម្មិតសំដែង។ ចុះព្រះពុទ្ធនិម្មិត ជាព្រះជិនស្រី ជាសាស្តា ជាសម្មាសម្ពុទ្ធ ជាសព្វញ្ញុពុទ្ធ ឃើញនូវធម៌ទាំងពួង ជាធម្មស្សាមី មានធម៌ជាទីរលឹកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលមិនគួរនិយាយថា ព្រះពុទ្ធមានព្រះភាគ ទ្រង់សំដែងនូវធម៌ទេឬ។ អើ។ ចុះអ្នកណាសំដែង។ ព្រះអានន្ទមានអាយុ សំដែង។ ព្រះអានន្ទមានអាយុ ជាព្រះជិនស្រី ជាសាស្តា ជាសម្មាសម្ពុទ្ធ ជាសព្វញ្ញុពុទ្ធ ឃើញនូវធម៌ទាំងពួង ជាធម្មស្សាមី មានធម៌ជាទីរលឹកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣០៧] បុគ្គលមិនគួរនិយាយថា ព្រះពុទ្ធមានព្រះភាគ ទ្រង់សំដែងនូវធម៌ទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត តថាគតគប្បីសំដែងធម៌ដោយសង្ខេបខ្លះ ម្នាលសារីបុត្ត តថាគតគប្បីសំដែងធម៌ដោយពិស្តារខ្លះ ម្នាលសារីបុត្ត តថាគតគប្បីសំដែងធម៌ដោយសង្ខេប និងពិស្តារខ្លះ ព្រោះបុគ្គលអ្នកត្រាស់ដឹង រកបានដោយកម្រ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់សំដែងនូវធម៌។

[៣០៨] បុគ្គលមិនគួរនិយាយថា ព្រះពុទ្ធមានព្រះភាគ សំដែងនូវធម៌ទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតសំដែងធម៌ដើម្បីត្រាស់ដឹង មិនសំដែងធម៌ដើម្បីមិនត្រាស់ដឹងទេ មា្នលភិក្ខុទាំងឡាយ តថាគតសំដែងធម៌ប្រកបដោយហេតុ មិនសំដែងធម៌មិនប្រកបដោយហេតុទេ ម្នាលភិក្ខុទាំងឡាយ តថាគតសំដែងធម៌ប្រកបដោយបាដិហារ្យ មិនសំដែងធម៌មិនប្រកបដោយបាដិហារ្យទេ ម្នាលភិក្ខុទាំងឡាយ តថាគតកាលសំដែងធម៌ណា ដើម្បីត្រាស់ដឹង មិនសំដែងធម៌ដើម្បីមិនត្រាស់ដឹងទេ កាលសំដែងធម៌ប្រកបដោយហេតុ មិនសំដែងធម៌មិនប្រកបដោយហេតុទេ កាលសំដែងធម៌ប្រកបដោយបាដិហារ្យ មិនសំដែងធម៌មិនប្រកបដោយបាដិហារ្យទេ ឱវាទ អ្នកគួរធ្វើ អនុសាសនី អ្នកគួរធ្វើ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរត្រេកអរ គួរពេញចិត្ត គួររីករាយថា ព្រះសម្មាសម្ពុទ្ធមានព្រះភាគ ព្រះធម៌ គឺព្រះពុទ្ធសំដែងល្អហើយ ព្រះសង្ឃ ប្រតិបត្តិហើយដោយប្រពៃ កាលដែលព្រះមានព្រះភាគ ទ្រង់សំដែងវេយ្យាករណៈនេះ លោកធាតុដប់ពាន់ ក៏កម្រើក ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់សំដែងនូវធម៌។

ចប់ ធម្មទេសនាកថា។

ករុណាកថា (ទី៣)

(១៧៩) ៣. ករុណាកថា

[៣០៩] ករុណារបស់ព្រះពុទ្ធមានព្រះភាគ មិនមានទេឬ។ អើ។ មេត្តារបស់ព្រះពុទ្ធមានព្រះភាគ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ករុណារបស់ព្រះពុទ្ធមានព្រះភាគ មិនមានទេឬ។ អើ។ មុទិតារបស់ព្រះពុទ្ធមានព្រះភាគ មិនមានទេឬ។ បេ។ ឧបេក្ខា (មិនមានទេឬ)។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣១០] មេត្តារបស់ព្រះពុទ្ធមានព្រះភាគ មានដែរឬ។ អើ។ ករុណារបស់ព្រះពុទ្ធមានព្រះភាគ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ មុទិតារបស់ព្រះពុទ្ធមានព្រះភាគ មានដែរឬ។ បេ។ ឧបេក្ខា (មានដែរឬ)។ អើ។ ករុណារបស់ព្រះពុទ្ធមានព្រះភាគ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣១១] ករុណារបស់ព្រះពុទ្ធមានព្រះភាគ មិនមានទេឬ។ អើ។ ព្រះមានព្រះភាគ មិនប្រកបដោយសេចក្តីករុណាទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងព្រះមានព្រះភាគ ប្រកបដោយសេចក្តីករុណា ជាប្រយោជន៍ដល់សត្វលោក ជាអ្នកអនុគ្រោះដល់សត្វលោក ប្រព្រឹត្តប្រយោជន៍ដល់សត្វលោកដែរឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ប្រកបដោយសេចក្តីករុណា ជាប្រយោជន៍ដល់សត្វលោក ជាអ្នកអនុគ្រោះដល់សត្វលោក ប្រព្រឹត្តប្រយោជន៍ដល់សត្វលោក ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ករុណារបស់ព្រះពុទ្ធមានព្រះភាគ មិនមានទេ។

[៣១២] ករុណារបស់ព្រះពុទ្ធមានព្រះភាគ មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ចូលមហាករុណាសមាបត្តិដែរឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ចូលមហាករុណាសមាបត្តិដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ករុណារបស់ព្រះពុទ្ធមានព្រះភាគ មិនមានទេ។

[៣១៣] ករុណារបស់ព្រះពុទ្ធមានព្រះភាគ មានដែរឬ។ អើ។ ព្រះមានព្រះភាគ ប្រកបដោយរាគៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ ករុណា10) របស់ព្រះពុទ្ធមានព្រះភាគ មិនមានទេ។

ចប់ ករុណាកថា។

គន្ធជាតកថា (ទី៤)

(១៨០) ៤. គន្ធជាតិកថា

[៣១៤] ឧច្ចារៈ និងបស្សាវៈ របស់ព្រះពុទ្ធមានព្រះភាគ គ្របសង្កត់នូវពួកគន្ធជាតដទៃក្រៃពេកឬ។ អើ។ ព្រះមានព្រះភាគ សោយគ្រឿងក្រអូបឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងព្រះមានព្រះភាគ សោយបាយ និងនំដែរឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ សោយបាយ និងនំដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ឧច្ចារៈ និងបស្សាវៈ របស់ព្រះពុទ្ធមានព្រះភាគ គ្របសង្កត់នូវពួកគន្ធជាតដទៃក្រៃពេកទេ។

[៣១៥] ឧច្ចារៈ និងបស្សាវៈ របស់ព្រះពុទ្ធមានព្រះភាគ គ្របសង្កត់នូវពួកគន្ធជាតដទៃក្រៃពេកឬ។ អើ។ ជនពួកខ្លះ ងូត លាប ដុសខាត់ នូវឧច្ចារៈ និងបស្សាវៈ របស់ព្រះពុទ្ធមានព្រះភាគ ទុកក្នុងហិប ដាក់ក្នុងទូ តាំងផ្សាយលើរានផ្សារ ធ្វើនូវកិច្ចដែលខ្លួនត្រូវធ្វើ ដោយគ្រឿងក្រអូប ដោយគ្រឿងក្រអូបនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ គន្ធជាតកថា។

ឯកមគ្គកថា (ទី៥)

(១៨១) ៥. ឯកមគ្គកថា

[៣១៦] បុគ្គលធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផល ៤ ដោយអរិយមគ្គ ១ ឬ។ អើ។ ការប្រជុំនៃផស្សៈទាំង ៤។ បេ។ នៃបញ្ញាទាំង ៤ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផល ៤ ដោយអរិយមគ្គ ១ ឬ។ អើ។ ដោយសោតាបត្តិមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ដោយសកទាគាមិមគ្គ។ បេ។ ដោយអនាគាមិមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ដោយមគ្គដូចម្តេច។ ដោយអរហត្តមគ្គ។ បុគ្គលលះបង់សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមសៈ ដោយអរហត្តមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលលះបង់សក្កាយទិដ្ធិ វិចិកិច្ឆា សីលព្វតបរាមាសៈ ដោយអរហត្តមគ្គឬ។ អើ។ ក្រែងការលះបង់សញ្ញោជនៈ ៣ ព្រះមានព្រះភាគត្រាស់ថា សោតាបត្តិផលឬ។ អើ។ ប្រសិនបើ ការលះបង់សញ្ញោជនៈ ៣ ព្រះមានព្រះភាគត្រាស់ថា សោតាបត្តិផល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលលះបង់សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ដោយអរហត្តមគ្គទេ។ បេ។ បុគ្គលលះបង់កាមរាគៈដ៏គ្រោតគ្រាត ព្យាបាទដ៏គ្រោតគ្រាត ដោយអរហត្តមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលលះបង់កាមរាគៈដ៏គ្រោតគ្រាត ព្យាបាទដ៏គ្រោតគ្រាត ដោយអរហត្តមគ្គឬ។ អើ។ ក្រែងភាវៈស្រាលស្តើងនៃកាមរាគៈ និងព្យាបាទ ព្រះមានព្រះភាគត្រាស់ថា សកទាគាមិផលឬ។ អើ។ ប្រសិនបើ ភាវៈស្រាលស្តើងនៃកាមរាគៈ និងព្យាបាទ ព្រះមានព្រះភាគត្រាស់ថា សកទាគាមិផល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលលះបង់កាមរាគៈដ៏គ្រោតគ្រាត ព្យាបាទដ៏គ្រោតគ្រាត ដោយអរហត្តមគ្គទេ។ បុគ្គលលះបង់កាមរាគៈប្រកបដោយប្រមាណតិច ព្យាបាទប្រកបដោយប្រមាណតិច ដោយអរហត្តមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលលះបង់កាមរាគៈប្រកបដោយប្រមាណតិច ព្យាបាទប្រកបដោយប្រមាណតិច ដោយអរហត្តមគ្គឬ។ អើ។ ក្រែងការលះបង់ មិនសេសសល់ នូវកាមរាគៈ និងព្យាបាទ ព្រះមានព្រះភាគត្រាស់ថា អនាគាមិផលឬ។ អើ។ ប្រសិនបើ ការលះបង់មិនសេសសល់ នូវកាមរាគៈ និងព្យាបាទ ព្រះមានព្រះភាគត្រាស់ថា អនាគាមិផល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលលះបង់កាមរាគៈប្រកបដោយប្រមាណតិច ព្យាបាទប្រកបដោយប្រមាណតិច ដោយអរហត្តមគ្គទេ។

[៣១៧] បុគ្គលមិនគួរនិយាយថា បុគ្គលធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផល ៤ ដោយអរិយមគ្គ ១ ទេឬ។ អើ។ ព្រះមានព្រះភាគ ចម្រើនសោតាបត្តិមគ្គឬ។ អើ។ ព្រះមានព្រះភាគ ជាសោតាបន្នបុគ្គលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះមានព្រះភាគ ចម្រើនសកទាគាមិមគ្គ។ បេ។ ចម្រើនអនាគាមិមគ្គឬ។ អើ។ ព្រះមានព្រះភាគ ជាអនាគាមិមគ្គបុគ្គលឬ។ អ្នកមិនគួរពោលយ៉ាងនេះ។ បេ។

[៣១៨] ព្រះមានព្រះភាគ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផល ៤ ដោយអរិយមគ្គ ១ ពួកសាវ័កធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផល ៤ ដោយអរិយមគ្គ ៤ ឬ។ អើ។ ពួកសាវ័កឃើញធម៌ដែលព្រះមានព្រះភាគមិនឃើញហើយ ត្រាស់ដឹងធម៌ដែលព្រះមានព្រះភាគមិនត្រាស់ដឹងហើយ ធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលព្រះមានព្រះភាគមិនធ្វើឲ្យជាក់ច្បាស់ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ ឯកមគ្គកថា។

ឈានសង្កន្តិកថា (ទី៦)

(១៨២) ៦. ឈានសង្កន្តិកថា

[៣១៩] បុគ្គលចេញអំពីឈានមួយ រំកិលទៅកាន់ឈានមួយបានដែរឬ។ អើ។ បុគ្គលចេញអំពីបឋមជ្ឈាន រំកិលទៅកាន់តតិយជ្ឈាន បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលចេញអំពីឈានមួយ រំកិលទៅកាន់ឈានមួយ បានដែរឬ។ អើ។ បុគ្គលចេញអំពីទុតិយជ្ឈាន រំកិលទៅកាន់ចតុត្ថជ្ឈាន បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣២០] បុគ្គលចេញអំពីបឋមជ្ឈាន រំកិលទៅកាន់ទុតិយជ្ឈាន បានដែរឬ។ អើ។ ការរំពឹង។ បេ។ ការតាំងចិត្តទុកណា ដើម្បីញុំាងបឋមជ្ឈានឲ្យកើតឡើង ការរំពឹង។ បេ។ ការតាំងចិត្តទុកនោះឯង ដើម្បីញុំាងទុតិយជ្ឈានឲ្យកើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលចេញអំពីបឋមជ្ឈាន រំកិលទៅកាន់ទុតិយជ្ឈានឬ។ បុគ្គលមិនគួរនិយាយថា ការរំពឹង។ បេ។ ការតាំងចិត្តទុកណា ដើម្បីញុំាងបឋមជ្ឈានឲ្យកើតឡើង ការរំពឹង។ បេ។ ការតាំងចិត្តទុកនោះឯង ដើម្បីញុំាងទុតិយជ្ឈានឲ្យកើតឡើងឬ។ អើ។ ទុតិយជ្ឈាន​របស់បុគ្គលកាលមិនរំពឹង កើតឡើង។ បេ។ របស់បុគ្គលកាលមិនតាំងចិត្តទុក កើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងទុតិយជ្ឈាន របស់បុគ្គលកាលរំពឹង កើតឡើង។ បេ។ របស់បុគ្គលកាលតាំងចិត្តទុក កើតឡើងឬ។ អើ។ ប្រសិនបើ ទុតិយជ្ឈាន របស់បុគ្គលកាលរំពឹង កើតឡើង។ បេ។ របស់បុគ្គលកាលតាំងចិត្តទុក កើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលចេញអំពីបឋមជ្ឈាន រំកិលទៅកាន់ទុតិយជ្ឈាន​បានទេ។ បុគ្គលចេញអំពីបឋមជ្ឈាន រំកិលទៅកាន់ទុតិយជ្ឈាន បានដែរឬ។ អើ។ បឋមជ្ឈាន​របស់បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវកាមទាំងឡាយ ថាជាទោស កើតឡើងដែរឬ។ អើ។ ទុតិយជ្ឈាន​របស់បុគ្គលកាលធ្វើទុកក្នុងចិត្ត​នូវកាមទាំងឡាយ ថាជាទោស កើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បឋមជ្ឈានប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈដែរឬ។ អើ។ ទុតិយជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលចេញអំពីបឋមជ្ឈាន រំកិលទៅកាន់ទុតិយជ្ឈាន បានដែរឬ។ អើ។ បឋមជ្ឈាននោះឯង គឺទុតិយជ្ឈាននោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣២១] បុគ្គលចេញអំពីទុតិយជ្ឈាន រំកិលទៅកាន់តតិយជ្ឈានបានដែរឬ។ អើ។ ការរំពឹង។ បេ។ ការតាំងចិត្តទុកណា ដើម្បីញុំាងទុតិយជ្ឈានឲ្យកើតឡើង ការរំពឹង។ បេ។ ការតាំងចិត្តទុកនោះឯង ដើម្បីញុំាងតតិយជ្ឈានឲ្យកើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលចេញអំពីទុតិយជ្ឈាន រំកិលទៅកាន់តតិយជ្ឈាន។ បុគ្គលមិនគួរនិយាយថា ការរំពឹង។ បេ។ ការតាំងចិត្តទុកណា ដើម្បីញុំាងទុតិយជ្ឈានឲ្យកើតឡើង ការរំពឹង។ បេ។ ការតាំងចិត្តទុកនោះឯង ដើម្បីញុំាងតតិយជ្ឈានឲ្យកើតឡើងដែរឬ។ អើ។ តតិយជ្ឈានរបស់បុគ្គលកាលមិនរំពឹង កើតឡើង។ បេ។ របស់បុគ្គលកាលមិនតំាងចិត្តទុក កើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងតតិយជ្ឈានរបស់បុគ្គលកាលរំពឹង កើតឡើង។ បេ។ របស់បុគ្គលកាលតាំងចិត្តទុក កើតឡើងឬ។ អើ។ ប្រសិនបើ តតិយជ្ឈាន របស់បុគ្គលកាលរំពឹង កើតឡើង។ បេ។ របស់បុគ្គលកាលតាំងចិត្តទុក កើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលចេញអំពីទុតិយជ្ឈាន រំកិលទៅកាន់តតិយជ្ឈានបានទេ។ បុគ្គលចេញអំពីទុតិយជ្ឈាន រំកិលទៅកាន់តតិយជ្ឈាន បានដែរឬ។ អើ។ ទុតិយជ្ឈានរបស់បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវវិតក្កៈ និងវិចារៈ ថាជាទោស កើតឡើងឬ។ អើ។ តតិយជ្ឈានរបស់បុគ្គលកាលធ្វើទុកក្នុងចិត្តនូវវិតក្កៈ និងវិចារៈ ថាជាទោស កើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ទុតិយជ្ឈាន ប្រកបដោយបីតីដែរឬ។ អើ។ តតិយជ្ឈាន ប្រកបដោយបីតិដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលចេញអំពីទុតិយជ្ឈាន រំកិលទៅកាន់តតិយជ្ឈានបានដែរឬ។ អើ។ ទុតិយជ្ឈាននោះឯង គឺតតិយជ្ឈាននោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣២២] បុគ្គលចេញអំពីតតិយជ្ឈាន រំកិលទៅកាន់ចតុត្ថជ្ឈានបានដែរឬ។ អើ។ ការរំពឹង។ បេ។ ការតាំងចិត្តទុកណា ដើម្បីញុំាងតតិយជ្ឈានឲ្យកើតឡើង ការរំពឹង។ បេ។ ការតាំងចិត្តទុកនោះឯង ដើម្បីញុំាងចតុត្ថជ្ឈានឲ្យកើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលចេញអំពីតតិយជ្ឈាន រំកិលទៅកាន់ចតុត្ថជ្ឈានបានដែរឬ។ បុគ្គលមិនគួរនិយាយថា ការរំពឹង។ បេ។ ការតាំងចិត្តទុកណា ដើម្បីញុំាងតតិយជ្ឈានឲ្យកើតឡើង ការរំពឹង។ បេ។ ការតាំងចិត្តទុកនោះឯង ដើម្បីញុំាងចតុត្ថជ្ឈានឲ្យកើតឡើងដែរឬ។ អើ។ ចតុត្ថជ្ឈានរបស់បុគ្គលកាលមិនរំពឹង កើតឡើង។ បេ។ របស់បុគ្គលកាលមិនតាំងចិត្តទុក កើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងចតុត្ថជ្ឈាន របស់បុគ្គលកាលរំពឹង កើតឡើង។ បេ។ របស់បុគ្គលកាលតាំងចិត្តទុក កើតឡើងឬ។ អើ។ ប្រសិនបើ ចតុត្ថជ្ឈានរបស់បុគ្គលកាលរំពឹង កើតឡើង។ បេ។ របស់បុគ្គលកាលតាំងចិត្តទុក កើតឡើង មា្នលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលចេញអំពីតតិយជ្ឈាន រំកិលទៅកាន់ចតុត្ថជ្ឈានបានទេ។ បុគ្គលចេញអំពីតតិយជ្ឈាន រំកិលទៅកាន់ចតុត្ថជ្ឈាន បានដែរឬ។ អើ។ តតិយជ្ឈានរបស់បុគ្គលកាលធ្វើទុកក្នុងចិត្តនូវបីតិ ថាជាទោស កើតឡើងដែរឬ។ អើ។ ចតុត្ថជ្ឈានរបស់បុគ្គលកាលធ្វើទុកក្នុងចិត្តនូវបីតិ ថាជាទោស កើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ តតិយជ្ឈាន ប្រកបដោយសុខឬ។ អើ។ ចតុត្ថជ្ឈាន ប្រកបដោយសុខដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលចេញអំពីតតិយជ្ឈាន រំកិលទៅកាន់ចតុត្ថជ្ឈាន បានដែរឬ។ អើ។ តតិយជ្ឈាននោះឯង គឺចតុត្ថជ្ឈាននោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣២៣] បុគ្គលមិនគួរនិយាយថា បុគ្គលចេញអំពីឈានមួយ រំកិលទៅកាន់ឈានមួយ បានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មា្នលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ចូលកាន់ចតុត្ថជ្ឈាន ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលចេញអំពីឈានមួយ រំកិលទៅកាន់ឈានមួយបាន។

ចប់ ឈានសង្កន្តិកថា។

ឈានន្តរិកកថា (ទី៧)

(១៨៣) ៧. ឈានន្តរិកកថា

[៣២៤] ធម៌ជាចន្លោះនៃឈាន មានដែរឬ។ អើ។ ធម៌ជាចន្លោះនៃផស្សៈ មានដែរឬ។ បេ។ ធម៌ជាចន្លោះនៃបញ្ញា មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ធម៌ជាចន្លោះនៃឈានមានដែរឬ។ អើ។ ធម៌ជាចន្លោះនៃឈាន មានក្នុងចន្លោះនៃទុតិយជ្ឈាន និងតតិយជ្ឈានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ធម៌ជាចន្លោះនៃឈាន មានដែរឬ។ អើ។ ធម៌ជាចន្លោះនៃឈាន មានក្នុងចន្លោះនៃតតិយជ្ឈាន និងចតុត្ថជ្ឈានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣២៥] ធម៌ជាចន្លោះនៃឈាន មិនមានក្នុងចន្លោះ នៃទុតិយជ្ឈាន និងតតិយជ្ឈានទេឬ។ អើ។ ប្រសិនបើ ធម៌ជាចន្លោះនៃឈាន មិនមានក្នុងចន្លោះនៃទុតិយជ្ឈាន និងតតិយជ្ឈានទេ មា្នលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ធម៌ជាចន្លោះនៃឈាន មានទេ។ ធម៌ជាចន្លោះនៃឈាន មិនមានក្នុងចន្លោះនៃតតិយជ្ឈាន និងចតុត្ថជ្ឈានទេឬ។ អើ។ ប្រសិនបើ ធម៌ជាចន្លោះនៃឈាន មិនមានក្នុងចន្លោះនៃតតិយជ្ឈាន និងចតុត្ថជ្ឈានទេ មា្នលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ធម៌ជាចន្លោះនៃឈាន មានទេ។

[៣២៦] ធម៌ជាចន្លោះនៃឈាន មានក្នុងចន្លោះនៃបឋមជ្ឈាន និងទុតិយជ្ឈានឬ។ អើ។ ធម៌ជាចន្លោះនៃឈាន មានក្នុងចន្លោះនៃទុតិយជ្ឈាន និងតតិយជ្ឈានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ធម៌ជាចន្លោះនៃឈាន មានក្នុងចន្លោះនៃបឋមជ្ឈាន និងទុតិយជ្ឈានឬ។ អើ។ ធម៌ជាចន្លោះនៃឈាន មានក្នុងចន្លោះនៃតតិយជ្ឈាន និងចតុត្ថជ្ឈានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣២៧] ធម៌ជាចន្លោះនៃឈាន មិនមានក្នុងចន្លោះនៃទុតិយជ្ឈាន និងតតិយជ្ឈានទេឬ។ អើ។ ធម៌ជាចន្លោះនៃឈាន មិនមានក្នុងចន្លោះនៃបឋមជ្ឈាន និងទុតិយជ្ឈានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ធម៌ជាចន្លោះនៃឈាន មិនមានក្នុងចន្លោះនៃតតិយជ្ឈាន និងចតុត្ថជ្ឈានទេឬ។ អើ។ ធម៌ជាចន្លោះនៃឈាន មិនមានក្នុងចន្លោះនៃបឋមជ្ឈាន និងទុតិយជ្ឈានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣២៨] សមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាធម៌ជាចន្លោះនៃឈានឬ។ អើ។ សមាធិ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាធម៌ជាចន្លោះនៃឈានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាធម៌ជាចន្លោះនៃឈានឬ។ អើ។ សមាធិ មិនមានវិតក្កៈ មិនមានវិចារៈ ជាធម៌ជាចន្លោះនៃឈានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣២៩] សមាធិ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មិនមែនជាធម៌ជាចន្លោះនៃឈានទេឬ។ អើ។ សមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ មិនមែនជាធម៌ជាចន្លោះនៃឈានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សមាធិ មិនមានវិតក្កៈ មិនមានវិចារៈ មិនមែនជាធម៌ជាចន្លោះនៃឈានទេឬ។ អើ។ សមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ មិនមែនជាធម៌ជាចន្លោះនៃឈានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៣០] សមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ មានក្នុងចន្លោះនៃឈានទាំងពីរ ដែលកើតចំពោះហើយឬ។ អើ។ ក្រែងកាលសមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ កំពុងប្រព្រឹត្តទៅ បឋមជ្ឈានរលត់ ទុតិយជ្ឈាន មិនទាន់កើតឡើងទេឬ។ អើ។ ប្រសិនបើ កាលសមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ កំពុងប្រព្រឹត្តទៅ បឋមជ្ឈានរលត់ ទុតិយជ្ឈានមិនទាន់កើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ មានក្នុងចន្លោះនៃឈានទាំងពីរ ដែលកើតចំពោះហើយ ថាជាធម៌ជាចន្លោះនៃឈានទេ។

[៣៣១] សមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ មិនមែនជាធម៌ជាចន្លោះនៃឈានទេឬ។ អើ។ សមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបឋមជ្ឈាន។ បេ។ ជាទុតិយជ្ឈាន។ បេ។ ជាតតិយជ្ឈាន។ បេ។ ជាចតុត្ថជ្ឈានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ សមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាធម៌ជាចន្លោះនៃឈាន។

[៣៣២] សមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាធម៌ជាចន្លោះនៃឈានឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ពួកសមាធិ ៣ យ៉ាងគឺ សមាធិ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ១ សមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ១ សមាធិ មិនមានវិតក្កៈ មិនមានវិចារៈ ១ ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ពួកសមាធិ ៣ យ៉ាងគឺ សមាធិ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ១ សមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ១ សមាធិ មិនមានវិតក្កៈ មិនមានវិចារៈ ១ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាធម៌ជាចន្លោះនៃឈានទេ។

ចប់ ឈានន្តរិកកថា។

សមាបន្នោ សទ្ទំ សុណាតីតិកថា (ទី៨)

(១៨៤) ៨. សទ្ទំ សុណាតីតិកថា

[៣៣៣] បុគ្គលចូលកាន់សមាបត្តិ ឮសម្លេងដែរឬ។ អើ។ បុគ្គលចូលកាន់សមាបត្តិ ឃើញរូបដោយចក្ខុ។ បេ។ ដោយត្រចៀក។ បេ។ ដោយច្រមុះ។ បេ។ ដោយអណ្តាត។ បេ។ ពាល់ត្រូវនូវផោដ្ឋព្វៈដោយកាយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលចូលកាន់សមាបត្តិ ឮសម្លេងដែរឬ។ អើ។ បុគ្គលចូលកាន់សមាបត្តិ ព្រមព្រៀងដោយសោតវិញ្ញាណដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងសមាធិរបស់បុគ្គលដែលព្រមព្រៀងដោយមនោវិញ្ញាណឬ។ អើ។ ប្រសិនបើ សមាធិរបស់បុគ្គលដែលព្រមព្រៀងដោយមនោវិញ្ញាណ មា្នលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលចូលកាន់សមាបត្តិ ឮសម្លេងទេ។

[៣៣៤] សមាធិរបស់បុគ្គលដែលព្រមព្រៀងដោយមនោវិញ្ញាណ ចុះបុគ្គលដែលព្រមព្រៀងដោយសោតវិញ្ញាណ ឮសម្លេងដែរឬ។ អើ។ ប្រសិនបើ សមាធិរបស់បុគ្គលដែលព្រមព្រៀងដោយមនោវិញ្ញាណ បុគ្គលដែលព្រមព្រៀងដោយសោតវិញ្ញាណ ឮសម្លេងដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលចូលកាន់សមាបត្តិ ឮសម្លេងទេ។ សមាធិរបស់បុគ្គលដែលព្រមព្រៀងដោយមនោវិញ្ញាណ ចុះបុគ្គលដែលព្រមព្រៀងដោយសោតវិញ្ញាណ ឮសម្លេងដែរឬ។ អើ។ ការប្រជុំនៃផស្សៈទាំងពីរ។ បេ។ នៃចិត្តទាំងពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៣៥] បុគ្គលមិនគួរនិយាយថា បុគ្គលចូលកាន់សមាបត្តិ ឮសម្លេងទេឬ។ អើ។ ក្រែងសម្លេង ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ជាសត្រូវនៃបឋមជ្ឈានឬ។ អើ។ ប្រសិនបើ សម្លេង ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ជាសត្រូវនៃបឋមជ្ឈាន មា្នលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលចូលកាន់សមាបត្តិ ឮសម្លេងដែរ។ សម្លេង ព្រះមានព្រះភាគទ្រង់ត្រាស់ថា ជាសត្រូវនៃបឋមជ្ឈាន។ ចុះបុគ្គលចូលកាន់សមាបត្តិ ឮសម្លេងដែរឬ។ អើ។ វិតក្កៈ និងវិចារៈ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ជាសត្រូវនៃទុតិយជ្ឈាន ចុះវិតក្កៈ និងវិចារៈ របស់ទុតិយជ្ឈាននោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សម្លេង ព្រះមានព្រះភាគទ្រង់ត្រាស់ថា ជាសត្រូវនៃបឋមជ្ឈាន។ ចុះបុគ្គលចូលកាន់សមាបត្តិ ឮសម្លេងដែរឬ។ អើ។ បីតិ ជាសត្រូវនៃតតិយជ្ឈាន ខ្យល់ដកដង្ហើមចេញចូល ជាសត្រូវនៃចតុត្ថជ្ឈាន រូបសញ្ញា ជាសត្រូវនៃបុគ្គលចូលកាន់អាកាសានញ្ចាយតនៈ អាកាសានញ្ចាយតនៈសញ្ញា ជាសត្រូវនៃបុគ្គលចូលកាន់វិញ្ញាណញ្ចាយតនៈ វិញ្ញាណញ្ចាយតនសញ្ញា ជាសត្រូវនៃបុគ្គលចូលកាន់អាកិញ្ចញ្ញាយតនៈ អាកិញ្ចញ្ញាយតនសញ្ញា ជាសត្រូវនៃបុគ្គលចូលកាន់នេវសញ្ញានាសញ្ញាយតនៈ សញ្ញា និងវេទនា ព្រះមានព្រះភាគទ្រង់ត្រាស់ថា ជាសត្រូវនៃបុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ ចុះសញ្ញា និងវេទនា របស់បុគ្គលនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ សមាបន្នោ សទ្ទំ សុណាតីតិកថា។

ចក្ខុនា រូបំ បស្សតីតិកថា (ទី៩)

(១៨៥) ៩. ចក្ខុនា រូបំ បស្សតីតិកថា

[៣៣៦] បុគ្គលឃើញរូបដោយចក្ខុឬ។ អើ។ បុគ្គលឃើញរូបដោយរូបដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលឃើញរូបដោយរូបឬ។ អើ។ បុគ្គលដឹងច្បាស់នូវរូប ដោយរូបដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលដឹងច្បាស់នូវរូបដោយរូបឬ។ អើ។ រូប គឺមនោវិញ្ញាណឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលឃើញរូបដោយចក្ខុឬ។ អើ។ ការរពឹង។ បេ។ ការតាំងចិត្តទុកនៃចក្ខុ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងការរពឹង។ បេ។ ការតាំងចិត្តទុកនៃចក្ខុ មិនមានទេឬ។ អើ។ ប្រសិនបើ ការរំពឹង។ បេ។ ការតាំងចិត្តទុកនៃចក្ខុ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលឃើញរូបដោយចក្ខុទេ។

[៣៣៧] បុគ្គលឮសម្លេង ដោយត្រចៀកឬ។ បេ។ ធុំក្លិនដោយច្រមុះឬ។ បេ។ លិទ្ធភ្លក្សរស ដោយអណ្តាតឬ។ បេ។

[៣៣៨] បុគ្គលពាល់ត្រូវផោដ្ឋព្វៈ ដោយកាយឬ។ អើ។ បុគ្គលពាល់ត្រូវរូប ដោយរូបដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលពាល់ត្រូវរូប ដោយរូបឬ។ អើ។ បុគ្គលដឹងច្បាស់នូវរូប ដោយរូបដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ដឹងច្បាស់នូវរូប ដោយរូបឬ។ អើ។ រូប គឺមនោវិញ្ញាណឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលពាល់ត្រូវផោដ្ឋព្វៈ ដោយកាយឬ។ អើ។ ការរំពឹង។ បេ។ ការតំាងចិត្តទុកនៃកាយ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងការរំពឹង។ បេ។ ការតំាងចិត្តទុកនៃកាយ មិនមានទេឬ។ អើ។ ប្រសិនបើ ការរំពឹង។ បេ។ ការតំាងចិត្តទុកនៃកាយ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលពាល់ត្រូវផោដ្ឋព្វៈដោយកាយទេ។ បេ។

[៣៣៩] បុគ្គលមិនគួរនិយាយថា បុគ្គលឃើញរូបដោយចក្ខុ។ បេ។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ។ បេ។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលឃើញរូបដោយចក្ខុ។ បេ។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយ។

ចប់ ចក្ខុនា រូបំ បស្សតីតិកថា។

ចប់ អដ្ឋារសមវគ្គ។

ឧទា្ទននៃអដ្ឋារសមវគ្គនោះ គឺ

និយាយអំពីព្រះពុទ្ធមានព្រះភាគគង់នៅក្នុងមនុស្សលោក ១ ព្រះពុទ្ធមានព្រះភាគ ទ្រង់សំដែងធម៌ ១ ករុណារបស់ព្រះពុទ្ធមានព្រះភាគ មិនមាន ១ ឧច្ចារៈ និងបស្សាវៈរបស់ព្រះពុទ្ធមានព្រះភាគ គ្របសង្កត់នូវពួកគន្ធជាតដទៃក្រៃពេក ១ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផលទាំង ៤ ដោយអរិយមគ្គតែមួយ ១ បុគ្គលចេញអំពីឈាន រំកិលទៅកាន់ឈាន ១ ធម៌ជាចន្លោះនៃឈាន មាន ១ បុគ្គលចូលកាន់សមាបត្តិ ឮសម្លេង ១ បុគ្គលឃើញរូបដោយចក្ខុ បុគ្គលពាល់ត្រូវផោដ្ឋព្វៈដោយកាយ ១។

ឯកូនវីសតិមវគ្គ (ទី១៩)

១៩. ឯកូនវីសតិមវគ្គោ

កិលេសជហនកថា (ទី១)

(១៨៦) ១. កិលេសជហនកថា

[៣៤០] បុគ្គលលះបង់ពួកកិលេសជាអតីត (កន្លងហើយ) ឬ។ អើ។ បុគ្គលញុំាងរបស់ដែលរលត់ហើយ ឲ្យរលត់ទៅ ញុំាងរបស់ដែលទៅប្រាសហើយ ឲ្យទៅប្រាស ញុំាងរបស់ដែលអស់ហើយ ឲ្យអស់ទៅ ញុំាងរបស់ដែលវិនាសទៅហើយ ឲ្យវិនាសទៅ ញុំាងរបស់ដែលបាត់ទៅហើយ ឲ្យបាត់ទៅឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលលះបង់ពួកកិលេសជាអតីតឬ។ អើ។ ក្រែងរបស់ជាអតីត រលត់ទៅហើយឬ។ អើ។ ប្រសិនបើ របស់ជាអតីតរលត់ទៅហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលលះបង់ពួកកិលេសជាអតីតទេ។ បុគ្គលលះបង់ពួកកិលេស ជាអតីតឬ។ អើ។ ក្រែងរបស់ជាអតីត មិនមានទេឬ។ អើ។ ប្រសិនបើ របស់ជាអតីតមិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលលះបង់ពួកកិលេសជាអតីតទេ។

[៣៤១] បុគ្គលលះបង់ពួកកិលេសជាអនាគតឬ។ អើ។ បុគ្គលញុំាងរបស់មិនទាន់កើត មិនឲ្យកើត ញុំាងរបស់មិនទាន់ដុះដាល មិនឲ្យដុះដាល ញុំាងរបស់មិនទាន់លូតលាស់ មិនឲ្យលូតលាស់ ញុំាងរបស់មិនទាន់កើតប្រាកដ មិនឲ្យកើតប្រាកដឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលលះបង់ពួកកិលេសជាអនាគតឬ។ អើ។ ក្រែងរបស់ជាអនាគត មិនទាន់កើតទេឬ។ អើ។ ប្រសិនបើ របស់ជាអនាគត មិនទាន់កើតទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលលះបង់ពួកកិលេសជាអនាគតទេ។ បុគ្គលលះបង់ពួកកិលេសជាអនាគតឬ។ អើ។ ក្រែងរបស់ជាអនាគត មិនមានទេឬ។ អើ។ ប្រសិនបើ របស់ជាអនាគត មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គល លះបង់ពួកកិលេសជាអនាគតទេ។

[៣៤២] បុគ្គលលះបង់ពួកកិលេសជាបច្ចុប្បន្នឬ។ អើ។ បុគ្គលត្រេកអរ លះបង់រាគៈ បុគ្គលប្រទូស្ត លះបង់ទោសៈ បុគ្គលវង្វេង លះបង់មោហៈ បុគ្គលសៅហ្មង លះបង់ពួកកិលេសឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលលះបង់រាគៈដោយរាគៈ លះបង់ទោសៈដោយទោសៈ លះបង់មោហៈដោយមោហៈ លះបង់ពួកកិលេសដោយពួកកិលេសឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រាគៈប្រកបដោយចិត្ត មគ្គប្រកបដោយចិត្តដែរឬ។ អើ។ ការប្រជុំនៃផស្សៈទាំងពីរ។ បេ។ នៃចិត្តទាំងពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ រាគៈជាអកុសល មគ្គជាកុសលឬ។ អើ។ ពួកធម៌ជាកុសល និងអកុសល ប្រកបដោយទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងស មកកាន់ភាវៈចំពោះមុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកធម៌ជាកុសល និងអកុសល។ បេ។ មានចំណែក (ខ្មៅ និងស) មកកាន់ភាវៈចំពោះមុខឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយ មាន ៤។ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយ ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មេឃ និងផែនដី នេះឈ្មោះថាឆ្ងាយក្រៃលែងឆ្ងាយទី ១។ បេ។ ព្រោះហេតុនោះ ធម៌របស់សប្បុរសទាំងឡាយ ឆ្ងាយអំពីអសប្បុរសទាំងឡាយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ធម៌ជាកុសល និងអកុសល។ បេ។ មកកាន់ភាវៈចំពោះមុខទេ។

[៣៤៣] បុគ្គលមិនគួរនិយាយថា បុគ្គលលះបង់ពួកកិលេសជាអតីត លះបង់ពួកកិលេសជាអនាគត លះបង់ពួកកិលេសជាបច្ចុប្បន្នទេឬ។ អើ។ បុគ្គលលះបង់ពួកកិលេស មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ បុគ្គលលះបង់ពួកកិលេសជាអតីត លះបង់ពួកកិលេសជាអនាគត លះបង់ពួកកិលេសជាបច្ចុប្បន្ន។

ចប់ កិលេសជហនកថា។

សុញ្ញតាកថា (ទី២)

(១៨៧) ២. សុញ្ញតាកថា

[៣៤៤] សេចក្តីសូន្យ11) រាប់បញ្ចូលក្នុងសង្ខារក្ខន្ធដែរឬ។ អើ។ អនិមិត្តៈ (និព្វាន) រាប់បញ្ចូលក្នុងសង្ខារក្ខន្ធដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សេចក្តីសូន្យ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធឬ។ អើ។ អប្បណិហិតៈ (និព្វាន) រាប់បញ្ចូលក្នុងសង្ខារក្ខន្ធដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលមិនគួរនិយាយថា អនិមិត្តៈ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធដែរឬ។ អើ។ បុគ្គលមិនគួរនិយាយថា សេចក្តីសូន្យ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលមិនគួរនិយាយថា អប្បណិហិតៈ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធទេឬ។ អើ។ បុគ្គលមិនគួរនិយាយថា សេចក្តីសូន្យ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សេចក្តីសូន្យ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធឬ។ អើ។ សង្ខារក្ខន្ធ មិនមែនជាមិនទៀង មិនមែនជាបច្ច័យប្រជុំតាក់តែង មិនមែនកើតឡើងអាស្រ័យហេតុ មិនមែនមានសភាពអស់ទៅ មិនមែនមានសភាពសូន្យទៅ មិនមែនមានសភាពប្រាសចាកតម្រេក មិនមែនមានសភាពរលត់ មិនមែនមានសភាពប្រែប្រួលទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងសង្ខារក្ខន្ធ មិនទៀង បច្ច័យប្រជុំតាក់តែង កើតឡើងអាស្រ័យហេតុ មានសភាពអស់ទៅ មានសភាពសូន្យទៅ មានសភាពប្រាសចាកតម្រេក មានសភាពរលត់ទៅ មានសភាពប្រែប្រួលឬ។ អើ។ ប្រសិនបើ សង្ខារក្ខន្ធមិនទៀង។ បេ។ មានសភាពប្រែប្រួលទៅ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សេចក្តីសូន្យ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធទេ។

[៣៤៥] សេចក្តីសូន្យនៃរូបក្ខន្ធ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធឬ។ អើ។ សេចក្តីសូន្យនៃសង្ខារក្ខន្ធ រាប់បញ្ចូលក្នុងរូបក្ខន្ធឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សេចក្តីសូន្យនៃវេទនាខន្ធ។ បេ។ នៃសញ្ញាខន្ធ។ បេ។ នៃវិញ្ញាណក្ខន្ធ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធឬ។ អើ។ សេចក្តីសូន្យនៃសង្ខារក្ខន្ធ រាប់បញ្ចូលក្នុងវិញ្ញាណក្ខន្ធឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៤៦] បុគ្គលមិនគួរនិយាយថា សេចក្តីសូន្យនៃសង្ខារក្ខន្ធ រាប់បញ្ចូលក្នុងរូបក្ខន្ធទេឬ។ អើ។ បុគ្គលមិនគួរនិយាយថា សេចក្តីសូន្យនៃរូបក្ខន្ធ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលមិនគួរនិយាយថា សេចក្តីសូន្យនៃសង្ខារក្ខន្ធ រាប់បញ្ចូលក្នុងវេទនាខន្ធ។ បេ។ រាប់បញ្ចូលក្នុងសញ្ញាខន្ធ។ បេ។ រាប់បញ្ចូលក្នុងវិញ្ញាណក្ខន្ធទេឬ។ អើ។ បុគ្គលមិនគួរនិយាយថា សេចក្តីសូន្យនៃវិញ្ញាណក្ខន្ធ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៤៧] បុគ្គលមិនគួរនិយាយថា សេចក្តីសូន្យ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយនេះ សូន្យចាកខ្លួនផង ចាកវត្ថុជារបស់ខ្លួនផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ សេចក្តីសូន្យ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធ។

ចប់ សុញ្ញតាកថា។

សាមញ្ញផលកថា (ទី៣)

(១៨៨) ៣ សាមញ្ញផលកថា

[៣៤៨] សាមញ្ញផល ជាអសង្ខតៈឬ។ អើ។ និព្វានជាទីពឹង ជាទីជ្រក ជាទីរលឹក ជាទីប្រព្រឹត្តទៅខាងមុខ មិនច្យុត មិនស្លាប់ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សាមញ្ញផល​ជាអសង្ខតៈ ចុះនិព្វាន​ជាសង្ខតៈឬ។ អើ។ អសង្ខតៈ មានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អសង្ខតៈ មានពីរឬ។ អើ។ ទីពឹង​មានពីរ។ បេ។ ការវិនាសក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៤៩] សាមញ្ញផលជាអសង្ខតៈឬ។ អើ។ សាមញ្ញ ជាអសង្ខតៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សាមញ្ញ ជាសង្ខតៈឬ។ អើ។ សាមញ្ញផល ជាសង្ខតៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សោតាបត្តិផល ជាអសង្ខតៈឬ។ អើ។ សោតាបត្តិមគ្គ ជាអសង្ខតៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សោតាបត្តិមគ្គ ជាសង្ខតៈឬ។ អើ។ សោតាបត្តិផល ជាសង្ខតៈដែរឬ។ អ្នកមិនគួរយ៉ាងនេះទេ។ បេ។ សកទាគាមិផល។ បេ។ អនាគាមិផល។ បេ។ អរហត្តផល ជាអសង្ខតៈឬ។ អើ។ អរហត្តមគ្គ ជាអសង្ខតៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អរហត្តមគ្គ ជាសង្ខតៈឬ។ អើ។ អរហត្តផល ជាសង្ខតៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សោតាបត្តិផល ជាអសង្ខតៈ សកទាគាមិផល។ បេ។ អនាគាមិផល។ បេ។ អរហត្តផល ជាអសង្ខតៈ និព្វាន​ជាអសង្ខតៈឬ។ អើ។ អសង្ខតៈ មាន ៥ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អសង្ខតៈ មាន ៥ ឬ។ អើ។ ទីពឹង មាន ៥។ បេ។ ការវិនាសក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ សាមញ្ញផលកថា។

បត្តិកថា (ទី៤)

(១៨៩) ៤. បត្តិកថា

[៣៥០] ការបាន ជាអសង្ខតៈឬ។ អើ។ និព្វាន ជាទីពឹង ជាទីជ្រក ជាទីរលឹក ជាទីប្រព្រឹត្តទៅខាងមុខ មិនច្យុត មិនស្លាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការបាន ជាអសង្ខតៈ ចុះនិព្វានជាអសង្ខតៈដែរឬ។ អើ។ អសង្ខតៈ មានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អសង្ខតៈ មានពីរឬ។ អើ។ ទីពឹងមានពីរ។ បេ។ ការវិនាសក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៥១] ការបាននូវចីវរ ជាអសង្ខតៈឬ។ អើ។ និព្វាន។ បេ។ មិនស្លាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការបាននូវចីវរ ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ។ អើ។ អសង្ខតៈ មានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អសង្ខតៈ មានពីរឬ។ អើ។ ទីពឹង មានពីរ។ បេ។ ការវិនាសក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការបាននូវបិណ្ឌបាត។ បេ។ នូវសេនាសនៈ។ បេ។ នូវគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាអសង្ខតៈឬ។ អើ។ និព្វាន។ បេ។ មិនស្លាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការបាននូវគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ។ អើ។ អសង្ខតៈ មានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អសង្ខតៈ មានពីរឬ។ អើ។ ទីពឹង មានពីរ។ បេ។ ការវិនាសក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការបាននូវចីវរ ជាអសង្ខតៈ ការបាននូវបិណ្ឌបាត។ បេ។ នូវសេនាសនៈ។ បេ។ នូវគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតដែរឬ។ អើ។ អសង្ខតៈ មាន ៥ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អសង្ខតៈ មាន ៥ ឬ។ អើ។ ទីពឹង មាន ៥។ បេ។ ការវិនាសក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៥២] ការបាននូវបឋមជ្ឈាន ជាអសង្ខតៈ សេចក្តីទាំងអស់ អ្នកប្រាជ្ញគប្បីឲ្យពិស្តារផងចុះ ការបាននូវទុតិយជ្ឈាន នូវតតិយជ្ឈាន នូវចតុត្ថជ្ឈាន នូវអាកាសានញ្ចាយតនៈ នូវវិញ្ញាណញ្ចាយតនៈ នូវអាកិញ្ចញ្ញាយតនៈ នូវនេវសញ្ញានាសញ្ញាយតនៈ។ បេ។ នូវសោតាបត្តិមគ្គ នូវសោតាបត្តិផល នូវសកទាគាមិមគ្គ នូវសកទាគាមិផល នូវអនាគាមិមគ្គ នូវអនាគាមិផល នូវអរហត្តមគ្គ នូវអរហត្តផល ជាអសង្ខតៈឬ។ អើ។ និព្វាន។ បេ។ មិនច្យុត មិនស្លាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការបាននូវអរហត្តផល ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ។ អើ។ អសង្ខតៈ មានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អសង្ខតៈ មានពីរឬ។ អើ។ ទីពឹង មានពីរ។ បេ។ ការវិនាសក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការបាននូវសោតាបត្តិមគ្គ ជាអសង្ខតៈ ការបាននូវសោតាបត្តិផល ជាអសង្ខតៈ។ បេ។ ការបាននូវអរហត្តមគ្គ ជាអសង្ខតៈ ការបាននូវអរហត្តផល ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ។ អើ។ អសង្ខតៈ មាន ៩ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អសង្ខតៈ មាន ៩ ឬ។ អើ។ ទីពឹង មាន ៩។ បេ។ ការវិនាសក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៥៣] បុគ្គលមិនគួរនិយាយថា ការបាន ជាអសង្ខតៈទេឬ។ អើ។ ការបាន គឺជារូប វេទនា សញ្ញា សងា្ខរទំាងឡាយ វិញ្ញាណឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ ការបាន ជាអសង្ខតៈ។

ចប់ បតិ្តកថា។

តថតាកថា (ទី៥)

(១៩០) ៥. តថតាកថា

[៣៥៤] សេចក្តីទៀងទាត់នៃធម៌ទាំងពួង (មានរូបជាដើម) ជាអសង្ខតៈឬ។ អើ។ និព្វាន។ បេ។ មិនស្លាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សេចក្តីទៀងទាត់នៃធម៌ទាំងពួង ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ។ អើ។ អសង្ខតៈ មានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អសង្ខតៈ មានពីរឬ។ អើ។ ទីពឹង មានពីរ។ បេ។ ការវិនាសក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៥៥] ភាពជារូបនៃរូប ក្រែងភាពជារូប ជាអសង្ខតៈឬ។ អើ។ និព្វាន។ បេ។ មិនស្លាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ភាពជារូបនៃរូប ក្រែងភាពជារូប ជាអសង្ខតៈ និព្វានជាអសង្ខតៈឬ។ អើ។ អសង្ខតៈ មានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អសង្ខតៈ មានពីរឬ។ អើ។ ទីពឹង មានពីរ។ បេ។ ការវិនាសក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ភាពជាវេទនានៃវេទនា ក្រែងភាពជាវេទនា។ បេ។ ភាពជាសញ្ញានៃសញ្ញា ក្រែងភាពជាសញ្ញា។ បេ។ ភាពជាសង្ខារនៃសង្ខារទាំងឡាយ ក្រែងភាពជាសង្ខារ។ បេ។ ភាពជាវិញ្ញាណនៃវិញ្ញាណ ក្រែងភាពជាវិញ្ញាណ ជាអសង្ខតៈឬ។ អើ។ និព្វាន។ បេ។ មិនស្លាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ភាពជារូបនៃរូប ក្រែងភាពជារូប ជាអសង្ខតៈ។ បេ។ ភាពជាវិញ្ញាណនៃវិញ្ញាណ ក្រែងភាពជាវិញ្ញាណ ជាអសង្ខតៈ និព្វានជាអសង្ខតៈដែរឬ។ អើ។ អសង្ខតៈ មាន ៦ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អសង្ខតៈ មាន ៦ ឬ។ អើ។ ទីពឹង មាន ៦។ បេ។ ការវិនាសក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៥៦] បុគ្គលមិនគួរនិយាយថា សេចក្តីទៀងទាត់នៃធម៌ទាំងពួង ជាអសង្ខតៈទេឬ។ អើ។ សេចក្តីទៀងទាត់នៃធម៌ទាំងពួង គឺជារូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ សេចក្តីទៀងទាត់នៃធម៌ទាំងពួង ជាអសង្ខតៈ។

ចប់ តថតាកថា។

កុសលកថា (ទី៦)

(១៩១) ៦. កុសលកថា

[៣៥៧] និព្វានធាតុ ជាកុសលឬ។ អើ។ និព្វានធាតុ ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក នៃនិព្វានធាតុនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងនិព្វានធាតុ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក នៃនិព្វានធាតុនោះ មិនមានទេឬ។ អើ។ ប្រសិនបើ និព្វានធាតុ មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុក នៃនិព្វានធាតុនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា និព្វានធាតុ ជាកុសលទេ។

[៣៥៨] អលោភៈ ជាកុសល ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក នៃអលោភៈនោះ មានដែរឬ។ អើ។ និព្វានធាតុ ជាកុសល ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក នៃនិព្វានធាតុនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អទោសៈ ជាកុសល។ បេ។ អមោហៈ ជាកុសល។ បេ។ សទ្ធា វីរិយៈ សតិ សមាធិ។ បេ។ បញ្ញា ជាកុសល ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក នៃបញ្ញានោះ មានដែរឬ។ អើ។ និព្វានធាតុ ជាកុសល ប្រកបដោយអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុក នៃនិព្វានធាតុនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៥៩] និព្វានធាតុ ជាកុសល មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុក នៃនិព្វានធាតុនោះ មិនមានទេឬ។ អើ។ អលោភៈជាកុសល មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុកនៃអលោភៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ និព្វានធាតុជាកុសល មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតាំងចិត្តទុកនៃនិព្វានធាតុនោះ មិនមានទេឬ។ អើ។ អទោសៈជាកុសល។ បេ។ អមោហៈជាកុសល។ បេ។ សទ្ធា វីរិយៈ សតិ សមាធិ។ បេ។ បញ្ញាជាកុសល មិនមានអារម្មណ៍ ការរំពឹង។ បេ។ ការតំាងចិត្តទុកនៃបញ្ញានោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៦០] បុគ្គលមិនគួរនិយាយថា និព្វានធាតុជាកុសលទេឬ។ អើ។ ក្រែងនិព្វានធាតុ មិនមានទោសទេឬ។ អើ។ ប្រសិនបើនិព្វានធាតុ មិនមានទោសទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា និព្វានធាតុជាកុសលដែរ។

ចប់ កុសលកថា។

អច្ចន្តនិយាមតាកថា (ទី៧)

(១៩២) ៧. អច្ចន្តនិយាមកថា

[៣៦១] សេចកី្តទៀងទាត់តែម៉្យាង របស់បុថុជ្ជន មានដែរឬ។ អើ។ បុគ្គលសមា្លប់មាតា ជាបុគ្គលទៀងទាត់តែម៉្យាង បុគ្គលសមា្លប់បិតា។ បេ។ បុគ្គលសមា្លប់ព្រះអរហន្ត។ បេ។ បុគ្គលញុំាងព្រះលោហិតឲ្យពុះពោរឡើង។ បេ។ បុគ្គលបំបែកសង្ឃ ជាបុគ្គលទៀងទាត់តែម៉្យាងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សេចក្តីទៀងទាត់តែម៉្យាង របស់បុថុជ្ជន មានដែរឬ។ អើ។ វិចិកិច្ឆា នៃបុគ្គលទៀងទាត់តែម៉្យាង គប្បីកើតឡើងដែរឬ។ អើ។ ប្រសិនបើ វិចិកិច្ឆា នៃបុគ្គលទៀងទាត់តែម៉្យាង គប្បីកើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សេចក្តីទៀងទាត់តែម៉្យាង របស់បុថុជ្ជន មានទេ។

[៣៦២] វិចិកិច្ឆា របស់បុគ្គលទៀងទាត់តែម៉្យាង មិនគប្បីកើតឡើងទេឬ។ អើ។ (បុគ្គលទៀងទាត់តែម៉្យាង) លះបង់ (វិចិកិច្ឆា) ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ (បុគ្គលទៀងទាត់តែម៉្យាង) លះបង់ (វិចិកិច្ឆា) ហើយឬ។ អើ។ (លះបង់) ដោយសោតាបត្តិមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ (លះបង់) ដោយសកទាគាមិមគ្គ។ បេ។ ដោយអនាគាមិមគ្គ។ បេ។ ដោយអរហត្តមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ (លះបង់) ដោយមគ្គ ដូចម្តេច។ ដោយមគ្គជាអកុសល។ មគ្គជាអកុសល ជាទីស្រោចស្រង់ ដល់នូវការអស់ទៅ ដល់នូវការត្រាស់ដឹង មិនដល់នូវការសន្សំកពូនឡើង មិនមានអាសវៈ។ បេ។ មិនគួរដល់សេចក្តីសៅហ្មងទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងមគ្គជាអកុសល មិនជាទីស្រោចស្រង់។ បេ។ គួរដល់សេចក្តីសៅហ្មងឬ។ អើ។ ប្រសិនបើ មគ្គជាអកុសល មិនជាទីស្រោចស្រង់។ បេ។ គួរដល់សេចក្តីសៅហ្មង មា្នលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលទៀងទាត់តែម៉្យាង លះបង់វិចិកិចា្ឆ ដោយមគ្គជាអកុសលទេ។

[៣៦៣] ឧចេ្ឆទទិដិ្ឋរបស់បុគ្គលទៀង ដោយសស្សតទិដិ្ឋ គប្បីកើតឡើងដែរឬ។ អើ។ ប្រសិនបើ ឧចេ្ឆទទិដិ្ឋរបស់បុគ្គលទៀង ដោយសស្សតទិដិ្ឋ គប្បីកើតឡើង មា្នលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សេចក្តីទៀងទាត់តែម៉្យាង របស់បុថុជ្ជន មានទេ។

[៣៦៤] ឧចេ្ឆទទិដិ្ឋរបស់បុគ្គលទៀង ដោយសស្សតទិដិ្ឋ មិនគប្បីកើតឡើងទេឬ។ អើ។ (បុគ្គលនោះ) លះបង់ (ឧចេ្ឆទទិដិ្ឋ) ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ (បុគ្គលនោះ) លះបង់ (ឧចេ្ឆទទិដិ្ឋ) ហើយឬ។ អើ។ (លះបង់) ដោយសោតាបត្តិមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ (លះបង់) ដោយសកទាគាមិមគ្គ។ បេ។ ដោយអនាគាមិមគ្គ។ បេ។ ដោយអរហត្តមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ (លះបង់) ដោយមគ្គ ដូចមេ្តច។ ដោយមគ្គជាអកុសល។ មគ្គជាអកុសល។ បេ។ មា្នលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលទៀង ដោយសស្សតទិដិ្ឋ លះបង់ឧចេ្ឆទទិដិ្ឋ ដោយមគ្គជាអកុសលទេ។

[៣៦៥] សស្សតទិដិ្ឋរបស់បុគ្គលទៀង ដោយឧចេ្ឆទទិដិ្ឋ គប្បីកើតឡើងឬ។ អើ។ ប្រសិនបើ សស្សតទិដិ្ឋរបស់បុគ្គលទៀង ដោយឧចេ្ឆទទិដិ្ឋ គប្បីកើតឡើង មា្នលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សេចក្តីទៀងទាត់តែម៉្យាង របស់បុថុជ្ជន មានទេ។

[៣៦៦] សស្សតទិដិ្ឋរបស់បុគ្គលទៀង ដោយឧចេ្ឆទទិដិ្ឋ មិនគប្បីកើតឡើងទេឬ។ អើ។ (បុគ្គលនោះ) លះបង់ (សស្សតទិដិ្ឋ) ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ (បុគ្គលនោះ) លះបង់ (សស្សតទិដិ្ឋ) ហើយឬ។ អើ។ (លះបង់) ដោយសោតាបត្តិមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ (លះបង់) ដោយសកទាគាមិមគ្គ។ បេ។ ដោយអរហត្តមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ (លះបង់) ដោយមគ្គ ដូចមេ្តច។ ដោយមគ្គជាអកុសល។ មគ្គជាអកុសល។ បេ។ មា្នលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលទៀងដោយឧចេ្ឆទទិដិ្ឋ លះបង់សស្សតទិដិ្ឋ ដោយមគ្គជាអកុសលទេ។

[៣៦៧] បុគ្គលមិនគួរនិយាយថា សេចក្តីទៀងទាត់តែម៉្យាង របស់បុថុជ្ជន មានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយពួកធម៌ជាអកុសល ខ្មៅតែម្យ៉ាង បុគ្គលនោះ មុជចុះហើយ ចេះតែមុជចុះទៅតែម្តង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ សេចក្តីទៀងទាត់តែម្យ៉ាង របស់បុថុជ្ជន មាន។

[៣៦៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយពួកធម៌ជាអកុសល ខ្មៅតែម្យ៉ាង បុគ្គលនោះ ឈ្មោះថាមុជចុះហើយ ចេះតែមុជចុះទៅតែម្តង ព្រោះហេតុនោះ សេចក្តីទៀងទាត់តែម្យ៉ាង របស់បុថុជ្ជន មាន ព្រោះធ្វើនូវសេចក្តីចូលចិត្ត ដូច្នេះឬ។ អើ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ងើបឡើងហើយ មុជចុះទៅវិញ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បុគ្គលងើបឡើងសព្វកាល ហើយមុជចុះទៅវិញឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៦៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រកបដោយពួកធម៌ជាអកុសល ខ្មៅតែម្យ៉ាង បុគ្គលនោះ ឈ្មោះថាមុជចុះហើយ ចេះតែមុជចុះទៅតែម្តង ព្រោះបុគ្គលនោះ សេចក្តីទៀងទាត់តែម្យ៉ាង របស់បុថុជ្ជន មាន ព្រោះធ្វើនូវសេចក្តីចូលចិត្ត ដូច្នេះឬ។ អើ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ងើបឡើងហើយ ឈរនៅ ងើបឡើងរកមើលសម្លឹងមើល ងើបឡើងហើយហែលទៅ ងើបឡើងហើយដល់ត្រើយខាងនាយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បុគ្គលងើបឡើងសព្វកាល ហើយឆ្លងទៅត្រើយខាងនាយបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ អច្ចន្តនិយាមតាកថា។

ឥន្ទ្រិយកថា (ទី៨)

(១៩៣) ៨. ឥន្ទ្រិយកថា

[៣៧០] សទ្ធិន្ទ្រិយជាលោកិយៈ មិនមានទេឬ។ អើ។ សទ្ធាជាលោកិយៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វីរិយិន្ទ្រិយ។ បេ។ សតិន្ទ្រិយ។ បេ។ សមាធិន្ទ្រិយ។ បេ។ បញ្ញិន្ទ្រិយជាលោកិយៈ មិនមានទេឬ។ អើ។ បញ្ញាជាលោកិយៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៧១] សទ្ធាជាលោកិយៈ មានដែរឬ។ អើ។ សទ្ធិន្ទ្រិយជាលោកិយៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វីរិយៈ។ បេ។ សតិ។ បេ។ សមាធិ។ បេ។ បញ្ញាជាលោកិយៈ មានដែរឬ។ អើ។ បញ្ញិន្ទ្រិយជាលោកិយៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៧២] មនៈជាលោកិយៈ មាន ចុះមនិន្ទ្រិយជាលោកិយៈ មានដែរឬ។ អើ។ សទ្ធាជាលោកិយៈ មាន ចុះសទ្ធិន្ទ្រិយជាលោកិយៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ មនៈជាលោកិយៈ មាន ចុះមនិន្ទ្រិយជាលោកិយៈ មានដែរឬ។ អើ។ បញ្ញាជាលោកិយៈ មាន ចុះបញ្ញិន្ទ្រិយជាលោកិយៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៧៣] សោមនស្សជាលោកិយៈ មាន ចុះសោមនស្សិន្ទ្រិយជាលោកិយៈ មាន។ បេ។ ជីវិតជាលោកិយៈ មាន ចុះជីវិតិន្ទ្រិយជាលោកិយៈ មានដែរឬ។ អើ។ សទ្ធាជាលោកិយៈ មាន ចុះសទ្ធិន្ទ្រិយជាលោកិយៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ជីវិតជាលោកិយៈ មាន ចុះជីវិតន្រ្ទិយជាលោកិយៈ មានដែរឬ។ អើ។ បញ្ញាជាលោកិយៈ មាន ចុះបញ្ញិន្រ្ទិយជាលោកិយៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៧៤] សទ្ធាជាលោកិយៈ មាន ចុះសទ្ធិន្ទ្រិយជាលោកិយៈ មិនមានទេឬ។ អើ។ មនៈជាលោកិយៈ មាន ចុះមនិន្ទ្រិយជាលោកិយៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បញ្ញាជាលោកិយៈ មាន ចុះបញ្ញិន្ទ្រិយជាលោកិយៈ មិនមានទេឬ។ អើ។ មនៈជាលោកិយៈ មាន ចុះមនិន្ទ្រិយជាលោកិយៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សទ្ធាជាលោកិយៈ មាន ចុះសទ្ធិន្ទ្រិយជាលោកិយៈ មិនមានទេឬ។ អើ។ សោមនស្សជាលោកិយៈ មាន ចុះសោមនស្សិន្ទ្រិយជាលោកិយៈ មិនមាន។ បេ។ ជីវិតជាលោកិយៈ មាន ចុះជីវិតិន្ទ្រិយជាលោកិយៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បញ្ញាជាលោកិយៈ មាន ចុះបញ្ញិន្ទ្រិយជាលោកិយៈ មិនមានទេឬ។ អើ។ ជីវិតជាលោកិយៈ មាន ចុះជីវិតិន្ទ្រិយជាលោកិយៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៧៥] សទ្ធាជាលោកុត្តរៈ មាន ចុះសទ្ធិន្រ្ទិយជាលោកុត្តរៈ មានដែរឬ។ អើ។ សទ្ធាជាលោកិយៈ មាន ចុះសទ្ធិន្ទ្រិយជាលោកិយៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វីរិយៈជាលោកុត្តរៈ មាន។ បេ។ បញ្ញាជាលោកុត្តរៈ មាន ចុះបញ្ញិន្រ្ទិយជាលោកុត្តរៈ មានដែរឬ។ អើ។ បញ្ញាជាលោកិយៈ មាន ចុះបញ្ញិន្ទ្រិយជាលោកិយៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៧៦] សទ្ធាជាលោកិយៈ មាន ចុះសទ្ធិន្ទ្រិយជាលោកិយៈ មិនមានទេឬ។ អើ។ សទ្ធាជាលោកុត្តរៈ មាន ចុះសទ្ធិន្រ្ទិយជាលោកុត្តរៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វីរិយៈជាលោកិយៈ មាន។ បេ។ បញ្ញាជាលោកិយៈ មាន ចុះបញ្ញិន្រ្ទិយជាលោកិយៈ មិនមានទេឬ។ អើ។ បញ្ញាជាលោកុត្តរៈ មាន ចុះបញ្ញិន្រ្ទិយជាលោកុត្តរៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៧៧] បញ្ចិន្រ្ទិយជាលោកិយៈ មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត កាលប្រមើលមើលនូវសត្វលោក ដោយពុទ្ធចក្ខុ បានឃើញពួកសត្វមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយដ៏ក្លៀវក្លា មានឥន្ទ្រិយទន់ មានអាការល្អ មានអាការអាក្រក់ ដែលឲ្យដឹងបានដោយងាយ ដែលឲ្យដឹងបានដោយកម្រ ពួកខ្លះ ឃើញទោស និងភ័យក្នុងបរលោក ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បញ្ចិន្រ្ទិយជាលោកិយៈ មានដែរ។

ចប់ ឥន្រ្ទិយកថា។

ចប់ ឯកូនវីសតិមវគ្គ។

ឧទ្ទាននៃឯកូនវីសតិមវគ្គនោះ គឺ

និយាយអំពីបុគ្គល លះបង់ពួកកិលេសជាអតីត លះបង់ពួកកិលេសជាអនាគត លះបង់ពួកកិលេសជាបច្ចុប្បន្ន ១ សេចក្តីសូន្យ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ១ សាមញ្ញផល ជាអសង្ខតៈ ១ ការបាន ជាអសង្ខតៈ ១ សេចក្តីទៀងទាត់នៃធម៌ទាំងពួងជាអសង្ខតៈ ១ និព្វានធាតុ ជាកុសល ១ សេចក្តីទៀងទាត់តែម្យ៉ាង របស់បុថុជ្ជន មាន ១ បញ្ចិន្រ្ទិយជាលោកិយៈ មិនមាន ១។

(វីសតិមវគ្គ ទី២០)

២០. វីសតិមវគ្គោ

អសញ្ចិច្ចកថា (ទី១)

(១៩៤) ១. អសញ្ចិច្ចកថា

[៣៧៨] បុគ្គលមិនក្លែងផ្តាច់បង់ជីវិតមាតា ឈ្មោះថាដល់អនន្តរិយកម្មឬ។ អើ។ បុគ្គលមិនក្លែងសម្លាប់សត្វមានជីវិត ឈ្មោះថាជាអ្នកញុំាងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលមិនក្លែងផ្តាច់បង់ជីវិតមាតា ឈ្មោះថាដល់អនន្តរិយកម្មឬ។ អើ។ បុគ្គលមិនក្លែងកាន់យកវត្ថុដែលគេមិនបានឲ្យ។ បេ។ ពោលពាក្យកុហក ឈ្មោះថាជាអ្នកពោលពាក្យកុហកដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៧៩] បុគ្គលមិនក្លែងសម្លាប់សត្វមានជីវិត មិនបានឈ្មោះថាជាអ្នកញុំាងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងទេឬ។ អើ។ បុគ្គលមិនក្លែងផ្តាច់បង់ជីវិតមាតា មិនបានឈ្មោះថាដល់អនន្តរិយកម្មទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលមិនក្លែងកាន់យកវត្ថុដែលគេមិនបានឲ្យ។ បេ។ ពោលពាក្យកុហក មិនបានឈ្មោះថាជាអ្នកពោលពាក្យកុហកទេឬ។ អើ។ បុគ្គលមិនក្លែងផ្តាច់បង់ជីវិតមាតា មិនបានឈ្មោះថាដល់អនន្តរិយកម្មទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៨០] បុគ្គលមិនក្លែងផ្តាច់បង់ជីវិតមាតា ឈ្មោះថាដល់អនន្តរិយកម្មឬ។ អើ។ បុគ្គលមិនក្លែងផ្តាច់បង់ជីវិតមាតា ឈ្មោះថាដល់អនន្តរិយកម្ម ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរឬ។ មិនមានទេ។ បុគ្គលក្លែងផ្តាច់បង់ជីវិតមាតា ឈ្មោះថាដល់អនន្តរិយកម្ម ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរឬ។ អើ។ ប្រសិនបើ បុគ្គលក្លែងផ្តាច់បង់ជីវិតមាតា ឈ្មោះថាដល់អនន្តរិយកម្ម ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលមិនក្លែងផ្តាច់បង់ជីវិតមាតា ឈ្មោះថាដល់អនន្តរិយកម្មទេ។

[៣៨១] បុគ្គលមិនគួរនិយាយថា បុគ្គលសម្លាប់មាតា ដល់អនន្តរិយកម្មទេឬ។ អើ។ ក្រែងមាតា បុគ្គលនោះផ្តាច់បង់ជីវិតហើយឬ។ អើ។ ប្រសិនបើ មាតា បុគ្គលនោះផ្តាច់បង់ជីវិតហើយ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលសម្លាប់មាតា ដល់អនន្តរិយកម្ម។ បុគ្គលមិនគួរនិយាយថា បុគ្គលសម្លាប់បិតា ដល់អនន្តរិយកម្មទេឬ។ អើ។ ក្រែងបិតា បុគ្គលនោះផ្តាច់បង់ជីវិតហើយឬ។ អើ។ ប្រសិនបើ បិតា បុគ្គលនោះផ្តាច់បង់ជីវិតហើយ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលសម្លាប់បិតា ដល់អនន្តរិយកម្ម។ បុគ្គលមិនគួរនិយាយថា បុគ្គលសម្លាប់ព្រះអរហន្ត ដល់អនន្តរិយកម្មទេឬ។ អើ។ ក្រែងព្រះអរហន្ត បុគ្គលនោះផ្តាច់បង់ជីវិតហើយឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត បុគ្គលនោះផ្តាច់បង់ជីវិតហើយ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលសម្លាប់ព្រះអរហន្ត ដល់អនន្តរិយកម្ម។ បុគ្គលមិនគួរនិយាយថា បុគ្គលញុំាងព្រះលោហិតឲ្យពុះពោរឡើង ដល់អនន្តរិយកម្មទេឬ។ អើ។ ក្រែងព្រះលោហិតរបស់ព្រះតថាគត បុគ្គលនោះឲ្យពុះពោរឡើងហើយឬ។ អើ។ ប្រសិនបើ ព្រះលោហិតរបស់ព្រះតថាគត បុគ្គលនោះឲ្យពុះពោរឡើងហើយ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលញុំាងព្រះលោហិតឲ្យពុះពោរឡើង ដល់អនន្តរិយកម្ម។ បុគ្គលបំបែកសង្ឃ ដល់អនន្តរិយកម្មឬ។ អើ។ បុគ្គលទាំងអស់បំបែកសង្ឃ ដល់អនន្តរិយកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលទាំងអស់បំបែកសង្ឃ ដល់អនន្តរិយកម្មឬ។ អើ។ បុគ្គលមានសេចក្តីសំគាល់ក្នុងធម៌ បំបែកសង្ឃ ដល់អនន្តរិយកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលមានសេចក្តីសំគាល់ក្នុងធម៌ បំបែកសង្ឃ ទើបដល់អនន្តរិយកម្មឬ។ អើ។ ក្រែងព្រះមានព្រះភាគ ត្រាស់ថា ម្នាលឧបាលិ បុគ្គលជាអ្នកបំបែកសង្ឃ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរក តាំងនៅអស់កប្ប កែមិនបាន ក៏មាន ម្នាលឧបាលិ បុគ្គលជាអ្នកបំបែកសង្ឃ មិនទៅកើតក្នុងអបាយ មិនទៅកើតក្នុងនរក មិនតំាងនៅអស់កប្ប មិនមែនជាកែមិនបាន ក៏មាន ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គលមានសេចក្តីសំគាល់ក្នុងធម៌ បំបែកសង្ឃ ដល់អនន្តរិយកម្មទេ។

[៣៨២] បុគ្គលមិនគួរនិយាយថា បុគ្គលមានសេចក្តីសំគាល់ក្នុងធម៌ បំបែកសង្ឃ ដល់អនន្តរិយកម្មទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា

បុគ្គលអ្នកបំបែកសង្ឃ ត្រេកអរក្នុងពួក មិនតំាងនៅក្នុងធម៌ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរក តំាងនៅអស់កប្ប ឃា្លតចាកធម៌ ក្សេមចាកយោគៈ (បុគ្គលនោះ) លុះបំបែកសង្ឃដែលព្រមព្រៀងគ្នា រមែងទៅឆេះក្នុងនរកអស់កប្ប

ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលបំបែកសង្ឃ ដល់អនន្តរិយកម្ម។

ចប់ អសញ្ចិច្ចកថា។

ញាណកថា (ទី២)

(១៩៥) ២. ញាណកថា

[៣៨៣] ញាណរបស់បុថុជ្ជន មិនមានទេឬ។ អើ។ ការដឹង ការដឹងច្បាស់ ការពិចារណា ការពិចារណាសព្វ ការពិចារណាធម៌ ការកំណត់ព្រម ការចូលទៅជិតកំណត់ ការចូលទៅជិតកំណត់ចំពោះ របស់បុថុជ្ជន មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងការដឹង ការដឹងច្បាស់ ការពិចារណា។ បេ។ ការចូលទៅជិតកំណត់ចំពោះ របស់បុថុជ្ជន មានដែរឬ។ អើ។ ប្រសិនបើ ការដឹង ការដឹងច្បាស់ ការពិចារណា។ បេ។ ការចូលទៅជិតកំណត់ចំពោះ របស់បុថុជ្ជន មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ញាណរបស់បុថុជ្ជន មិនមានទេ។

[៣៨៤] ញាណរបស់បុថុជ្ជន មិនមានទេឬ។ អើ។ បុថុជ្ជន គប្បីចូលកាន់បឋមជ្ឈាន បានដែរឬ។ អើ។ ប្រសិនបើ បុថុជ្ជនគប្បីចូលកាន់បឋមជ្ឈានបាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ញាណរបស់បុថុជ្ជន មិនមានទេ។

[៣៨៥] បុថុជ្ជន គប្បីចូលកាន់ទុតិយជ្ឈាន។ បេ។ កាន់តតិយជ្ឈាន… កាន់ចតុត្ថជ្ឈាន។ បេ។ កាន់អាកាសានញ្ចាយតនៈ គប្បីចូលកាន់វិញ្ញាណញ្ចាយតនៈ… កាន់អាកិញ្ចញ្ញាយតនៈ… កាន់នេវសញ្ញានាសញ្ញាយតនៈ បុថុជ្ជន គប្បីឲ្យទាន។ បេ។ ឲ្យចីវរ។ បេ។ ឲ្យបិណ្ឌបាត ឲ្យសេនាសនៈ។ បេ។ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារដែរឬ។ អើ។ ប្រសិនបើ បុថុជ្ជន គប្បីឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ញាណរបស់បុថុជ្ជន មិនមានទេ។

[៣៨៦] ញាណរបស់បុថុជ្ជន មានដែរឬ។ អើ។ បុថុជ្ជន កំណត់ដឹងទុក្ខ លះបង់សមុទយៈ ធ្វើឲ្យជាក់ច្បាស់និរោធ ចម្រើនមគ្គដោយញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ ញាណកថា។

និរយបាលកថា (ទី៣)

(១៩៦) ៣. និរយបាលកថា

[៣៨៧] ពួកនិរយបាល ក្នុងឋាននរក12) មិនមានទេឬ។ អើ។ ហេតុនៃកម្ម ក្នុងឋាននរក មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ហេតុនៃកម្ម ក្នុងឋាននរក មានដែរឬ។ អើ។ ពួកនិរយបាល ក្នុងឋាននរក មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៨៨] ហេតុនៃកម្ម ក្នុងឋានមនុស្ស មាន ចុះពួកអ្នកធ្វើកម្ម (ធ្វើទោស) មានដែរឬ។ អើ។ ហេតុនៃកម្ម ក្នុងឋាននរក មាន ចុះពួកនិរយបាល មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ហេតុនៃកម្មក្នុងឋាននរក មាន ចុះពួកនិរយបាល មិនមានទេឬ។ អើ។ ហេតុនៃកម្មក្នុងឋានមនុស្ស មាន ចុះពួកនិរយបាល មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៨៩] ពួកនិរយបាល ក្នុងឋាននរក មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា

ស្តេចវេស្សភូ មិនបៀតបៀន ស្តេចប្រេត ស្តេចសោមៈ ស្តេចយមៈ ស្តេចវេស្សវ័ណ ក៏មិនបៀតបៀនដែរ មានតែកម្មរបស់ខ្លួន រមែងបៀតបៀនសត្វដែលច្យុតចាកលោកនេះ ទៅកាន់បរលោក ក្នុងឋាននរកនោះ

ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ពួកនិរយបាល ក្នុងឋាននរក មិនមានទេ។

[៣៩០] ពួកនិរយបាល ក្នុងឋាននរក មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ឲ្យធ្វើនូវហេតុ ឈ្មោះថាចំណង ៥ យ៉ាង ចំពោះបុគ្គលនោះ គឺយកដែកគោលក្តៅ មកបោះត្រងដៃ។ យកដែកគោលក្តៅ មកបោះត្រង់ដៃទីពីរ។ យកដែកគោលក្តៅ មកបោះត្រង់ជើង។ យកដែកគោលក្តៅ មកបោះត្រង់ជើងទីពីរ។ យកដែកគោលក្តៅ មកបោះត្រង់កណ្តាលដើមទ្រូង។ បុគ្គលនោះ រងវេទនា ជាទុក្ខ ក្លៀវក្លា រឹងរូស ក្នុងនរកនោះ បាបកម្មនោះ មិនទាន់អស់ទៅដរាបណា ក៏មិនធ្វើមរណកាលដរាបនោះ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ពួកនិរយបាលក្នុងឋាននរក មាន។

[៣៩១] ពួកនិរយបាល ក្នុងឋាននរក មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាលផ្តេកបុគ្គលនោះ ហើយចំាងដោយដឹងទំាងឡាយ។ បេ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ដាក់បុគ្គលនោះ ឲ្យមានជើងឡើងលើ មានក្បាលចុះក្រោម ហើយច្រាសដោយកំាបិតទាំងឡាយ។ បេ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ទឹមបុគ្គលក្នុងរថ បរទៅផង បរត្រឡប់មកវិញផង លើផែនដីដែលភ្លើងឆេះរន្ទាលច្រាលឆ្អៅ។ បេ។ ម្នាលភិក្ខុទំាងឡាយ ពួកនិរយបាល ញុំាងបុគ្គលនោះ ឲ្យឡើងផង ឲ្យចុះផង កាន់ភ្នំរងើកភ្លើងធំ ដែលភ្លើងឆេះរន្ទាលច្រាលឆ្អៅ។ បេ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុគ្គលនោះ ឲ្យមានជើងឡើងលើ ក្បាលចុះក្រោម ហើយបោះទៅក្នុងខ្ទះ ដ៏ពេញដោយទឹកទង់ដែងក្តៅ ដែលភ្លើងឆេះរន្ទាលច្រាលឆ្អៅ បុគ្គលនោះ រមែងឆេះ នៅមានពពុះព្រួចៗ ក្នុងនរកនោះ បុគ្គលនោះ កាលឆេះ នៅមានពពុះព្រួចៗ ក្នុងនរកនោះ ទៅខាងលើម្តង ទៅខាងក្រោមម្តង ទៅទទឹងម្តង បុគ្គលនោះ ដល់នូវសេចក្តីទុក្ខក្នុងនរកនោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល បោះបុគ្គលនោះ ទៅក្នុងមហានរក ម្នាលភិក្ខុទាំងឡាយ មហានរកនោះឯង

មានជ្រុង ៤ មានទ្វារ ៤ ដែលធម្មតាចែក រាប់ដោយចំណែក មានកំពែងដែកព័ទ្ធជុំវិញ គ្របដោយគម្របដែក ភូមិរបស់មហានរកនោះ ជាវិការនៃដែក ដែលរុងរឿង ប្រកបដោយកំដៅ ផ្សាយទៅអស់ទីមួយរយយោជន៍ដោយជុំវិញ ហើយឋិតនៅសព្វកាល

ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ពួកនិរយបាល ក្នុងឋាននរក មាន។

ចប់ និរយបាលកថា។

តិរច្ឆានកថា (ទី៤)

(១៩៧) ៤. តិរច្ឆានកថា

[៣៩២] ពួកសត្វតិរច្ឆាន13) ក្នុងទេវលោក មានដែរឬ។ អើ។ ពួកទេវតាក្នុងឋានសត្វតិរច្ឆាន មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វតិរច្ឆានក្នុងទេវលោក មានដែរឬ។ អើ។ ទេវលោក មានកំណើតជាតិរច្ឆានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ពួកសត្វតិរច្ឆាន​ក្នុងទេវលោក មានដែរឬ។ អើ។ ពួកក្រឡាត កន្ទុំរុយ របោម រុយ ពស់ ខ្ទួយ ក្អែប ជន្លេន ក្នុងទេវលោកនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៩៣] ពួកសត្វតិរច្ឆានក្នុងទេវលោក មិនមានទេឬ។ អើ។ ក្រែងដំរីដ៏ប្រសើរ ឈ្មោះឯរាវ័ណ យានជាទិព្វ ដែលទឹមដោយសេះមួយពាន់ ក្នុងទេវលោកនោះ មានឬ។ អើ។ ប្រសិនបើ ដំរីដ៏ប្រសើរ ឈ្មោះឯរាវ័ណ យានជាទិព្វ ដែលទឹមដោយសេះមួយពាន់ ក្នុងទេវលោកនោះ មាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ពួកសត្វតិរច្ឆានក្នុងទេវលោក មាន។

[៣៩៤] ពួកសត្វតិរច្ឆានក្នុងទេវលោក មានដែរឬ។ អើ។ ហ្មដំរី ហ្មសេះ ជនអ្នកឲ្យស្រូវដំណើប ជនអ្នកធ្វើកម្ម ជនអ្នកធ្វើភត្ត ក្នុងទេវលោកនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ ពួកសត្វតិរច្ឆាន ក្នុងទេវលោក មិនមានទេ។

ចប់ តិរច្ឆានកថា។

មគ្គកថា (ទី៥)

(១៩៨) ៥. មគ្គកថា

[៣៩៥] មគ្គប្រកបដោយអង្គ ៥ ឬ។ អើ។ ក្រែងមគ្គប្រកបដោយអង្គ ៨ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ មគ្គប្រកបដោយអង្គ ៨ គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ ១។ បេ។ សម្មាសមាធិ ១ ឬ។ អើ។ ប្រសិនបើ មគ្គប្រកបដោយអង្គ ៨ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ មគ្គប្រកបដោយអង្គ ៨ គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ ១។ បេ។ សម្មាសមាធិ ១ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា មគ្គប្រកបដោយអង្គ ៥ ទេ។ មគ្គប្រកបដោយអង្គ ៥ ឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា

អដ្ឋង្គិកមគ្គ ប្រសើរជាងមគ្គទាំងឡាយ បទគឺអរិយសច្ច ៤ ប្រសើរជាងសច្ចៈទាំងឡាយ ធម៌មានរាគៈទៅប្រាសហើយ ប្រសើរជាងធម៌ទាំងឡាយ ព្រះមានព្រះភាគព្រះអង្គមានចក្ខុ ប្រសើរជាងសត្វជើងពីរទាំងឡាយ

ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ មគ្គ ឈ្មោះថា ប្រកបដោយអង្គ ៨។

[៣៩៦] សម្មាវាចា ជាអង្គនៃមគ្គ សម្មាវាចានោះឯង មិនមែនជាតួមគ្គទេឬ។ អើ។ សម្មាទិដ្ឋិ ជាអង្គនៃមគ្គ សម្មាទិដ្ឋិនោះឯង មិនមែនជាតួមគ្គទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សម្មាវាចាជាអង្គនៃមគ្គ សម្មាវាចានោះឯង មិនមែនជាតួមគ្គទេឬ។ អើ។ សម្មាសង្កប្បៈ។ បេ។ សម្មាវាយាមៈ។ បេ។ សម្មាសតិ។ បេ។ សម្មាសមាធិ ជាអង្គនៃមគ្គ សម្មាសមាធិនោះឯង មិនមែនជាតួនៃមគ្គទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សម្មាកម្មន្តៈ។ បេ។ សម្មាអាជីវៈ ជាអង្គនៃមគ្គ សម្មាអាជីវៈនោះឯង មិនមែនជាតួមគ្គទេឬ។ អើ។ សម្មាទិដ្ឋិ។ បេ។ សម្មាសមាធិ ជាអង្គនៃមគ្គ សម្មាសមាធិនោះឯង មិនមែនជាតួមគ្គទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៩៧] សម្មាទិដ្ឋិជាអង្គនៃមគ្គ សម្មាទិដ្ឋិនោះឯង ជាតួមគ្គឬ។ អើ។ សម្មាវាចាជាអង្គនៃមគ្គ សម្មាវាចានោះឯង ជាតួមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សម្មាទិដ្ឋិជាអង្គនៃមគ្គ សម្មាទិដ្ឋិនោះឯង ជាតួមគ្គឬ។ អើ។ សម្មាកម្មន្តៈ។ បេ។ សម្មាអាជីវៈជាអង្គនៃមគ្គ សម្មាអាជីវៈនោះឯង ជាតួមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សម្មាសង្កប្បៈ។ បេ។ សម្មាវាយាមៈ។ បេ។ សម្មាសតិ។ បេ។ សម្មាសមាធិជាអង្គនៃមគ្គ សម្មាសមាធិនោះឯង ជាតួមគ្គឬ។ អើ។ សម្មាវាចា។ បេ។ សម្មាកម្មន្តៈ។ បេ។ សម្មាអាជីវៈជាអង្គនៃមគ្គ សម្មាអាជីវៈនោះឯង ជាតួមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៣៩៨] អរិយមគ្គ ប្រកបដោយអង្គ ៨ ឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ឯកាយកម្ម វចីកម្ម អាជីវៈ របស់បុគ្គលនោះ ជាធម៌ដ៏បរិសុទ្ធស្អាត មានក្នុងកាលមុនពិត អរិយមគ្គ ប្រកបដោយអង្គ ៨ នេះ របស់បុគ្គលនោះ ដល់នូវកិរិយាពេញដោយភាវនា យ៉ាងនេះ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ មគ្គឈ្មោះថា ប្រកបដោយអង្គ ៥។

[៣៩៩] មគ្គ ប្រកបដោយអង្គ ៥ ឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសុភទ្ទ អរិយមគ្គប្រកបដោយអង្គ ៨ មិនមានក្នុងធម្មវិន័យណា សមណៈទី១ មិនមានក្នុងធម្មវិន័យនោះ សមណៈទី២ មិនមានក្នុងធម្មវិន័យនោះ សមណៈទី៣ មិនមានក្នុងធម្មវិន័យនោះ សមណៈទី៤ ក៏មិនមានក្នុងធម្មវិន័យនោះដែរ ម្នាលសុភទ្ទ លុះតែអរិយមគ្គ ប្រកបដោយអង្គ ៨ មានក្នុងធម្មវិន័យណា សមណៈទី១ មានក្នុងធម្មវិន័យនោះ សមណៈទី២។ បេ។ សមណៈទី ៣។ បេ។ សមណៈទី៤ ក៏មានក្នុងធម្មវិន័យនោះដែរ ម្នាលសុភទ្ទ អរិយមគ្គ ប្រកបដោយអង្គ ៨ មានតែក្នុងធម្មវិន័យនេះឯង ម្នាលសុភទ្ទ សមណៈទី១ ក៏មានតែក្នុងសាសនានេះ សមណៈទី២ ក៏មានតែក្នុងសាសនានេះ សមណៈទី៣ ក៏មានតែក្នុងសាសនានេះ សមណៈទី៤ ក៏មានតែក្នុងសាសនានេះ បរប្បវាទ (ពាក្យតិះដៀល) អំពីពួកសមណៈដទៃ ក៏សូន្យទៅ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ មគ្គ ឈ្មោះថាប្រកបដោយអង្គ ៨។

ចប់ មគ្គកថា។

ញាណកថា (ទី៦)

(១៩៩) ៦. ញាណកថា

[៤០០] ញាណ មានវត្ថុ ១២14) ជាលោកុត្តរៈឬ។ អើ។ លោកុត្តរញាណ មាន ១២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ លោកុត្តរញាណមាន ១២ ឬ។ អើ។ សោតាបត្តិមគ្គ មាន ១២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សោតាបត្តិមគ្គ មាន ១២ ឬ។ អើ។ សោតាបត្តិផល មាន ១២ ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សកទាគាមិមគ្គ។ បេ។ អនាគាមិមគ្គ។ បេ។ អរហត្តមគ្គ មាន ១២ ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អរហត្តមគ្គ មាន ១២ ឬ។ អើ។ អរហត្តផល មាន ១២ ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤០១] បុគ្គលមិនគួរនិយាយថា ញាណ មានវត្ថុ ១២ ជាលោកុត្តរៈទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជា្ជកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮក្នុងកាលមុនថា នេះទុក្ខឈ្មោះថាអរិយសច្ចដូច្នេះ ម្នាលភិក្ខុទាំងឡាយ។ បេ។ ដល់តថាគត​ថា ទុក្ខឈ្មោះថាអរិយសច្ចនោះឯង បុគ្គលគួរកំណត់ដឹង ម្នាលភិក្ខុទាំងឡាយ។ បេ។ ដល់តថាគត​ថា ទុក្ខ ឈ្មោះថាអរិយសច្ចនោះ តថាគត បានកំណត់ដឹងហើយ ម្នាលភិក្ខុទាំងឡាយ។ បេ។ ដល់តថាគត ថាតណ្ហា នំាឲ្យកើតទុក្ខនេះ ឈ្មោះថាអរិយសច្ច ម្នាលភិក្ខុទាំងឡាយ។ បេ។ ដល់តថាគត​ថា តណ្ហា នំាឲ្យកើតទុក្ខ ឈ្មោះថាអរិយសច្ចនោះឯង បុគ្គលគួរលះចោល ម្នាលភិក្ខុទាំងឡាយ។ បេ។ ដល់តថាគត​ថា តណ្ហា នំាឲ្យកើតទុក្ខ ឈ្មោះថាអរិយសច្ចនោះ តថាគតបានលះចោលហើយ ម្នាលភិក្ខុទាំងឡាយ។ បេ។ ដល់តថាគត​ថា ទីរលត់ទុក្ខនេះ ឈ្មោះថាអរិយសច្ច ម្នាលភិក្ខុទាំងឡាយ។ បេ។ ដល់តថាគត​ថា ទីរលត់ទុក្ខ ឈ្មោះថាអរិយសច្ចនោះឯង បុគ្គលគួរធ្វើឲ្យជាក់ច្បាស់ ម្នាលភិក្ខុទាំងឡាយ។ បេ។ ដល់តថាគត​ថា ទីរលត់ទុក្ខ ឈ្មោះថាអរិយសច្ចនោះ តថាគតបានធ្វើឲ្យជាក់ច្បាស់ហើយ ម្នាលភិក្ខុទាំងឡាយ។ បេ។ ដល់តថាគត​ថា សេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទីរលត់ទុក្ខនេះ ឈ្មោះថាអរិយសច្ច ម្នាលភិក្ខុទាំងឡាយ។ បេ។ ដល់តថាគត​ថា សេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទីរលត់ទុក្ខ ឈ្មោះថាអរិយសច្ចនោះឯង បុគ្គលគួរចម្រើន ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ។ បេ។ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត​មិនដែលបានឮក្នុងកាលមុនថា សេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទីរលត់ទុក្ខ ឈ្មោះថាអរិយសច្ចនោះ តថាគតបានចម្រើនហើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ញាណ មានវត្ថុ ១២ ជាលោកុត្តរៈ។

ចប់ ញាណកថា។

ចប់ វីសតិមវគ្គ។

ឧទ្ទាននៃវីសតិមវគ្គនោះ គឺ

និយាយអំពីមាតុឃាតក៍ ដល់អនន្តរិយកម្ម បិតុឃាតក៍ ដល់អនន្តរិយកម្ម អរហន្តឃាតក៍ ដល់អនន្តរិយកម្ម រុហិរុប្បាទក៍ ដល់អនន្តរិយកម្ម សង្ឃភេទក៍ ដល់អនន្តរិយកម្ម ១ ញាណរបស់បុថុជ្ជន មិនមាន ១ ពួកនិរយបាល ក្នុងឋាននរក មិនមាន ១ ពួកសត្វតិរច្ឆាន ក្នុងទេវលោកមាន ១ មគ្គប្រកបដោយអង្គប្រាំ ១ ញាណមានវត្ថុ ១២ ជាលោកុត្តរៈ ១។

ចប់ ចតុត្ថបណ្ណាសកៈ។

(ក្នុងបណ្ណាសកៈនេះ) និយាយអំពីការសង្កត់សង្កិនជាដើម ១ ការសន្សំបុណ្យជាដើម ១ ព្រះមានព្រះភាគឋិតនៅក្នុងមនុស្សលោកជាដើម ១ ការលះកិលេសជាអតីតជាដើម ១ មាតុឃាតក៍ ដល់អនន្តរិយកម្មជាដើម ១។

(ឯកវីសតិមវគ្គ ទី២១)

២១. ឯកវីសតិមវគ្គោ

សាសនាកថា (ទី១)

(២០០) ១. សាសនកថា

[៤០២] សាសនា គេធ្វើជាថ្មី15) បានដែរឬ។ អើ។ សតិប្បដ្ឋាន គេធ្វើជាថ្មីបានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សាសនា គេធ្វើជាថ្មីបានដែរឬ។ អើ។ សម្មប្បធាន។ បេ។ ឥទិ្ធបាទ។ បេ។ ឥន្រ្ទិយ។ បេ។ ពលៈ។ បេ។ ពោជ្ឈង្គៈ គេធ្វើជាថ្មីបានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អកុសល គេធ្វើក្នុងកាលមុន កុសល គេធ្វើក្នុងកាលជាខាងក្រោយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ អំពើប្រកបដោយអាសវៈ។ បេ។ គួរដល់សញ្ញោជនៈ គួរដល់គន្ថៈ គួរដល់ឱឃៈ គួរដល់យោគៈ គួរដល់នីវរណៈ ដែលបរាមាសៈគប្បីសា្ទបអង្អែល ជាប្រយោជន៍ដល់ឧបាទាន។ បេ។ ប្រកបដោយកិលេស គេធ្វើក្នុងកាលមុន អំពើមិនប្រកបដោយកិលេស គេធ្វើក្នុងកាលជាខាងក្រោយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤០៣] បុគ្គលណាមួយ ធ្វើសាសនារបស់ព្រះតថាគត ជាថ្មីមានដែរឬ។ អើ។ បុគ្គលណាមួយ ធ្វើសតិប្បដ្ឋានជាថ្មី មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលណាមួយ ធ្វើសម្មប្បធាន។ បេ។ ឥទ្ធិបាទ។ បេ។ ឥន្ទ្រិយ។ បេ។ ពលៈ។ បេ។ ពោជ្ឈង្គៈជាថ្មី មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលណាមួយ ធ្វើអកុសល ក្នុងកាលមុន ធ្វើកុសល ក្នុងកាលជាខាងក្រោយ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលណាមួយ ធ្វើអំពើប្រកបដោយអាសវៈ។ បេ។ ប្រកបដោយកិលេស ក្នុងកាលមុន ធ្វើអំពើមិនប្រកបដោយកិលេស ក្នុងកាលជាខាងក្រោយ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤០៤] បុគ្គលបានធ្វើសាសនា របស់តថាគត ជាថ្មីវិញដែរឬ។ អើ។ បុគ្គល បានធ្វើសតិប្បដ្ឋានជាថ្មីវិញដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គល បានធ្វើសម្មប្បធាន ឥទ្ធិបាទ ឥន្ទ្រិយ ពលៈ។ បេ។ ពោជ្ឈង្គៈជាថ្មីវិញដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលបានធ្វើអកុសល ក្នុងកាលមុន ធ្វើកុសល ក្នុងកាលជាខាងក្រោយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលបានធ្វើអំពើប្រកបដោយអាសវៈ។ បេ។ ប្រកបដោយកិលេស ក្នុងកាលមុន ធ្វើអំពើមិនប្រកបដោយកិលេស ក្នុងកាលជាខាងក្រោយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ សាសនាកថា។

អវិវិត្តកថា (ទី២)

(២០១) ២. អវិវិត្តកថា

[៤០៥] បុថុជ្ជន មិនស្ងប់ស្ងាត់ចាកពួកធម៌ ប្រកបដោយធាតុ ៣ ទេឬ។ អើ។ បុថុជ្ជន មិនស្ងប់ស្ងាត់ចាកផស្សៈ ប្រកបដោយធាតុ ៣។ បេ។ ចាកវេទនា សញ្ញា ចេតនា ចិត្ត សទា្ធ វីរិយៈ សតិ សមាធិ ប្រកបដោយធាតុ ៣ ចាកបញ្ញា ប្រកបដោយធាតុ ៣ ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុថុជ្ជន មិនស្ងប់ស្ងាត់ចាកពួកធម៌ ប្រកបដោយធាតុ ៣ ទេឬ។ អើ។ ក្នុងខណៈណា បុថុជ្ជន ឲ្យចីវរ ក្នុងខណៈនោះ ក៏បានដល់នូវបឋមជ្ឈាន។ បេ។ បានដល់នូវអាកាសានញ្ចាយតនៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្នុងខណៈណា បុថុជ្ជន ឲ្យបិណ្ឌបាត។ បេ។ ឲ្យទីសេនាសនៈ។ បេ។ ឲ្យគិលានប្បច្ចយភេសជ្ជបរិកា្ខរ ក្នុងខណៈនោះ ក៏បានដល់នូវចតុត្ថជ្ឈាន បានដល់នូវនេវសញ្ញានាសញ្ញាយតនៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤០៦] បុគ្គលមិនគួរនិយាយថា បុថុជ្ជន មិនស្ងប់សា្ងត់ចាកពួកធម៌ ប្រកបដោយធាតុ ៣ ទេឬ។ អើ។ កម្ម គួរដល់នូវរូបធាតុ និងអរូបធាតុ បុថុជ្ជន កំណត់ដឹងហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ បុថុជ្ជន មិនស្ងប់ស្ងាត់ចាកពួកធម៌ ប្រកបដោយធាតុ ៣ ទេ។

ចប់អវិវិត្តកថា។

សញ្ញោជនកថា (ទី៣)

(២០២) ៣. សំយោជនកថា

[៤០៧] ការដល់ព្រះអរហត្ត ព្រោះមិនលះបង់សញ្ញោជនៈតិចតួចមានដែរឬ។ អើ។ ការដល់ព្រះអរហត្ត ព្រោះមិនលះសក្កាយទិដ្ឋិ។ បេ។ ព្រោះមិនលះវិចិកិច្ឆា។ បេ។ ព្រោះមិនលះសីលព្វតបរាមាសៈ ព្រោះមិនលះរាគៈ ព្រោះមិនលះទោសៈ ព្រោះមិនលះមោហៈ។ បេ។ ព្រោះមិនលះអនោត្តប្បៈតិចតួច មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤០៨] ការដល់ព្រះអរហត្ត ព្រោះមិនលះសញ្ញោជនៈតិចតួច មានដែរឬ។ អើ។ ព្រះអរហន្ត ប្រកបដោយរាគៈ ប្រកបដោយទោសៈ ប្រកបដោយមោហៈ ប្រកបដោយមានះ ប្រកបដោយមក្ខៈ ប្រកបដោយបឡាសៈ ប្រកបដោយឧបាយាសៈ ប្រកបដោយកិលេសដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងព្រះអរហន្ត មិនមានរាគៈ មិនមានទោសៈ មិនមានមោហៈ មិនមានមានះ មិនមានមក្ខៈ មិនមានបឡាសៈ មិនមានឧបាយាសៈ មិនមានកិលេសទេឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត មិនមានរាគៈ។ បេ។ មិនមានកិលេសទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការដល់នូវព្រះអរហត្ត ព្រោះមិនលះសញ្ញោជនៈតិចតួច មានទេ។

[៤០៩] បុគ្គលមិនគួរនិយាយថា ការដល់នូវព្រះអរហត្ត ព្រោះមិនលះសញ្ញោជនៈតិចតួច មានទេឬ។ អើ។ ព្រះអរហន្ត ដឹងនូវពុទ្ធវិស័យទាំងអស់ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ ការដល់នូវព្រះអរហត្ត ព្រោះមិនលះសញ្ញោជនៈតិចតួចមាន។

ចប់ សញ្ញោជនកថា។

ឥទ្ធិកថា (ទី៤)

(២០៣) ៤. ឥទ្ធិកថា

[៤១០] សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តី មានដែរឬ។ អើ។ សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តីថា ឈើទាំងឡាយ ចូរមានស្លឹកជានិច្ចដូច្នេះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តីថា ឈើទាំងឡាយ ចូរមានផ្កាជានិច្ច។ បេ។ ឈើទាំងឡាយ ចូរមានផ្លែជានិច្ច ចូរត្រជាក់ត្រជំជានិច្ច ចូរមានសេចក្តីក្សេមជានិច្ច ចូរមានបាយងាយជានិច្ច ចូរមានភ្លៀងស្រួលជានិច្ចដូច្នេះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តី មានដែរឬ។ អើ។ សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តីថា ផស្សៈកើតឡើងហើយ កុំរលត់ទៅវិញឡើយដូច្នេះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តីថា វេទនា។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ ចិត្ត សទ្ធា វីរិយៈ សតិ សមាធិ។ បេ។ បញ្ញា កើតឡើយហើយ កុំរលត់ទៅវិញឡើយដូច្នេះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤១១] សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយ​ក្តី មានដែរឬ។ អើ។ សេចក្តីសម្រេចតាមប្រាថ្នាថា រូប ចូរទៀងដូច្នេះ មានដែរឬ។ សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តី ថា វេទនា សញ្ញា សង្ខារទាំងឡាយ។ បេ។ វិញ្ញាណ ចូរទៀងដូច្នេះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤១២] សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តី មានដែរឬ។ អើ។ សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តីថា ពួកសត្វមានជាតិជាធម្មតា កុំកើតឡើយដូច្នេះ មានដែរឬ។ បេ។ ថា ពួកសត្វមានជរាជាធម្មតា កុំចាស់គ្រំាគ្រាឡើយដូច្នេះ។ បេ។ ថា ពួកសត្វមានព្យាធិជាធម្មតា កុំឈឺចាប់ឡើយដូច្នេះ។ បេ។ ថា ពួកសត្វមានមរណៈជាធម្មតា កុំស្លាប់ឡើយដូច្នេះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤១៣] បុគ្គលមិនគួរនិយាយថា សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តី មានទេឬ។ អើ។ ក្រែងព្រះបិលិន្ទវច្ឆៈមានអាយុ មុជជ្រែកប្រាសាទមាសរបស់ស្តេច ទ្រង់ព្រះនាម មាគធសេនិយពិម្ពិសារ ចុះមាស មាននៅជាធម្មតាឬ។ អើ។ ប្រសិនបើ បិលិន្ទវច្ឆៈមានអាយុ មុជជ្រែកប្រាសាទមាសរបស់ស្តេចទ្រង់ព្រះនាម មាគធសេនិយពិម្ពិសារ មាស មាននៅជាធម្មតា ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តី មាន។

ចប់ ឥទ្ធិកថា។

ពុទ្ធកថា (ទី៥)

(២០៤) ៥. ពុទ្ធកថា

[៤១៤] ភាវៈនៃព្រះពុទ្ធទាំងឡាយ ថោកទាប និងថ្លៃថ្លា ជាងព្រះពុទ្ធទាំងឡាយ មានដែរឬ។ អើ។ (ភាវៈនៃព្រះពុទ្ធទាំងឡាយ ថោកទាប និងថ្លៃថ្លា ជាងព្រះពុទ្ធទាំងឡាយ) ដោយសតិប្បដ្ឋានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ដោយសម្មប្បធាន។ បេ។ ដោយឥទ្ធិបាទ ដោយឥន្រ្ទិយ ដោយពលៈ ដោយពោជ្ឈង្គៈ ដោយវសីភាព។ បេ។ ដោយសព្វញ្ញុតញ្ញាណទស្សនៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ ពុទ្ធកថា។

សព្វទិសាកថា (ទី៦)

(២០៥) ៦. សព្ពទិសាកថា

[៤១៥] ព្រះពុទ្ធទាំងឡាយ ឋិតនៅសព្វទិសឬ។ អើ។ ព្រះពុទ្ធឋិតនៅក្នុងទិសខាងកើតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះពុទ្ធឋិតនៅក្នុងទិសខាងកើតឬ។ អើ។ ព្រះមានព្រះភាគអង្គនោះ មានព្រះនាមដូចម្តេច មានជាតិដូចម្តេច មានគោត្រដូចម្តេច មាតាបិតារបស់ព្រះមានព្រះភាគអង្គនោះ មាននាមដូចម្តេច គូនៃសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ មាននាមដូចម្តេច ឧបដ្ឋាករបស់ព្រះមានព្រះភាគអង្គនោះ មាននាមដូចម្តេច ទ្រទ្រង់ចីវរយ៉ាងណា ទ្រទ្រង់បាត្រយ៉ាងណា (គង់នៅ) ក្នុងស្រុក‌ ឬនិគម ក្នុងនគរ ឬដែន ឬក៏ជនបទណា។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះពុទ្ធឋិតនៅ​ក្នុងទិសខាងត្បូង។ បេ។ ក្នុងទិសខាងលិច។ បេ។ ក្នុងទិសខាងជើង។ បេ។ ក្នុងទិសខាងក្រោមឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះពុទ្ធឋិតនៅ​ក្នុងទិសខាងក្រោមឬ។ អើ។ ព្រះមានព្រះភាគអង្គនោះ មានព្រះនាមដូចម្តេច។ បេ។ (គង់នៅ) ក្នុងជនបទណា។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះពុទ្ធឋិតនៅ​ក្នុងទិសខាងលើឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះពុទ្ធ​ឋិតនៅក្នុងទិសខាងលើឬ។ អើ។ ព្រះពុទ្ធឋិតនៅ​ក្នុងចាតុម្មហារាជិកា។ បេ។ ឋិតនៅក្នុងតាវត្តឹង្ស ឋិតនៅ​ក្នុងយាមៈ ឋិតនៅក្នុងតុសិត ឋិតនៅក្នុងនិម្មានរតី ឋិតនៅក្នុងបរនិមិ្មតវសវត្តី។ បេ។ ឋិតនៅក្នុងព្រហ្មលោកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ សព្វទិសាកថា។

ធម្មកថា (ទី៧)

(២០៦) ៧. ធម្មកថា

[៤១៦] ពួកធម៌ទាំងអស់ ជានិយតៈឬ។ អើ។ (ពួកធម៌ទាំងអស់) ជាមិច្ឆត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ (ពួកធម៌ទាំងអស់) ជាសម្មត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ គំនរ ជាអនិយតៈ មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងគំនរជាអនិយតៈ មានដែរឬ។ អើ។ ប្រសិនបើ គំនរជាអនិយតៈ មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ពួកធម៌ទាំងអស់ ជានិយតៈទេ។

[៤១៧] ពួកធម៌ទាំងអស់ជានិយតៈឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា គំនរ ៣ យ៉ាង គឺគំនរជាមិច្ឆត្តនិយតៈ ១ គំនរជាសម្មត្តនិយតៈ ១ គំនរជាអនិយតៈ ១ ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា គំនរ ៣ យ៉ាង គឺគំនរជាមិច្ឆត្តនិយតៈ ១ គំនរជាសម្មត្តនិយតៈ ១ គំនរជាអនិយតៈ ១ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ពួកធម៌ទាំងអស់ ជាអនិយតៈទេ។

[៤១៨] រូបជានិយតៈ ដោយអត្ថថាវិនាសឬ។ អើ។ (រូប) ជាមិច្ឆត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ (រូប) ជាសម្មត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វេទនា។ បេ។ សញ្ញា។ បេ។ សង្ខារទាំងឡាយ។ បេ។ វិញ្ញាណជានិយតៈ ដោយអត្ថថាដឹងច្បាស់ឬ។ អើ។ (វិញ្ញាណ) ជាមិច្ឆត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ (វិញ្ញាណ) ជាសម្មត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤១៩] បុគ្គលមិនគួរពោលថា រូប​ជានិយតៈ ដោយអត្ថថាវិនាស។ បេ។ វេទនា។ បេ។ សញ្ញា។ បេ។ សង្ខារទាំងឡាយ។ បេ។ វិញ្ញាណ​ជានិយតៈ ដោយអត្ថថាដឹងច្បាស់ទេឬ។ អើ។ រូបក៏មាន វេទនា​ក៏មាន សញ្ញា​ក៏មាន សង្ខារទាំងឡាយ ក៏មាន វិញ្ញាណ​ក៏មាន វេទនា សញ្ញា សង្ខារទាំងឡាយ។ បេ។ វិញ្ញាណ រូប​ក៏មាន វេទនា​ក៏មាន សញ្ញា​ក៏មាន សង្ខារទាំងឡាយ​ក៏មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ ព្រោះហេតុនោះ រូប​ជានិយតៈ ដោយអត្ថថាវិនាស វេទនា។ បេ។ សញ្ញា សង្ខារទាំងទ្បាយ។ បេ។ វិញ្ញាណ​ជានិយតៈ ដោយអត្ថថាដឹងច្បាស់។

ចប់ ធម្មកថា។

កម្មកថា (ទី៨)

(២០៧) ៨. កម្មកថា

[៤២០] ពួកកម្មទាំងអស់ជានិយតៈឬ។ អើ។ (ពួកកម្មទាំងអស់) ជាមិច្ឆត្តនិយតៈឬ។ អើ។ (ពួកកម្មទាំងអស់) ជាមិច្ឆត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ (ពួកកម្មទាំងអស់) ជាសម្មត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ គំនរជាអនិយតៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងគំនរជាអនិយតៈ មានដែរឬ។ អើ។ ប្រសិនបើ គំនរជាអនិយតៈ មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ពួកកម្មទាំងអស់ជានិយតៈទេ។

[៤២១] ពួកកម្មទាំងអស់ជានិយតៈឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា គំនរ មាន ៣ យ៉ាងគឺ គំនរជាមិច្ឆត្តនិយតៈ ១ គំនរជាសម្មត្តនិយតៈ ១ គំនរជាអនិយតៈ ១ ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា គំនរមាន ៣ យ៉ាងគឺ គំនរជាមិច្ឆត្តនិយតៈ ១ គំនរជាសម្មត្តនិយតៈ ១ គំនរជាអនិយតៈ ១ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ពួកកម្មទាំងអស់ជានិយតៈទេ។

[៤២២] ទិដ្ឋធម្មវេទនិយកម្ម ជានិយតៈ ដោយអត្ថថា បុគ្គលគប្បីទទួលក្នុងបច្ចុប្បន្នឬ។ អើ។ (ទិដ្ឋធម្មវេទនិយកម្ម) ជាមិច្ឆត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ (ទិដ្ឋធម្មវេទនិយកម្ម) ជាសម្មត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ឧបបជ្ជវេទនិយកម្ម។ បេ។ អបរាបរិយវេទនិយកម្ម ជានិយតៈ ដោយអត្ថថា បុគ្គលគប្បីទទួលក្នុងជាតិជាលំដាប់តទៅឬ។ អើ។ (អបរាបរិយវេទនិយកម្ម) ជាមិច្ឆត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ (អបរាបរិយវេទនិយកម្ម) ជាសម្មត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤២៣] បុគ្គលមិនគួរនិយាយថា ទិដ្ឋធម្មវេទនិយកម្ម ជានិយតៈ ដោយអត្ថថា បុគ្គលគប្បីទទួលក្នុងបច្ចុប្បន្ន ឧបបជ្ជវេទនិយកម្ម។ បេ។ អបរាបរិយវេទនិយកម្ម ជានិយតៈ ដោយអត្ថថា បុគ្គលគប្បីទទួលក្នុងជាតិជាលំដាប់តទៅឬ។ អើ។ ទិដ្ឋធម្មវេទនិយកម្ម ជាឧបបជ្ជវេទនិយៈក៏មាន ជាអបរាបរិយវេទនិយៈក៏មាន។ បេ។ ឧបបជ្ជវេទនិយកម្ម ជាទិដ្ឋធម្មវេទនិយៈក៏មាន ជាអបរាបរិយវេទនិយៈក៏មាន។ បេ។ អបរាបរិយវេទនិយកម្ម ជាទិដ្ឋធម្មវេទនិយៈក៏មាន ជាឧបបជ្ជវេទនិយៈក៏មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ ទិដ្ឋធម្មវេទនិយកម្មជានិយតៈ ដោយអត្ថថា បុគ្គលគប្បីទទួលក្នុងបច្ចុប្បន្ន ឧបបជ្ជវេទនិយកម្ម។ បេ។ អបរាបរិយវេទនិយកម្មជានិយតៈ ដោយអត្ថថា បុគ្គលគប្បីទទួលក្នុងជាតិជាលំដាប់តទៅ។

ចប់ កម្មកថា។

ចប់ ឯកវីសតិមវគ្គ។

ឧទ្ទាននៃវគ្គនោះ គឺ

និយាយអំពីសាសនា ដែលបុគ្គលធ្វើជាថ្មី បុគ្គលណាមួយ ធ្វើសាសនានៃតថាគតជាថ្មី មាន បុគ្គលបាន ដើម្បីធ្វើសាសនានៃតថាគតជាថ្មីវិញ ១ បុថុជ្ជន មិនស្ងប់ស្ងាត់ចាកពួកធម៌ ប្រកបដោយធាតុបី ១ ការដល់នូវព្រះអរហត្ត ព្រោះមិនលះបង់សញ្ញោជនៈតិចតួច មាន ១ សេចក្តីសម្រេចតាមប្រាថ្នានៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តី មាន ១ ភាវៈនៃព្រះពុទ្ធទាំងឡាយ ថោកទាប និងថ្លៃថ្លាជាងព្រះពុទ្ធទាំងឡាយ មាន ១ ព្រះពុទ្ធទាំងឡាយ ឋិតនៅសព្វទិស ១ ពួកធម៌ទាំងអស់ ជានិយតៈ ១ ពួកកម្មទាំងអស់ ជានិយតៈ ១។

(ពាវីសតិមវគ្គ ទី២២)

២២. ពាវីសតិមវគ្គោ

បរិនិព្វានកថា (ទី១)

(២០៨) ១. បរិនិព្ពានកថា

[៤២៤] បរិនិព្វាន ព្រោះមិនលះបង់សញ្ញោជនៈតិចតួច មានដែរឬ។ អើ។ បរិនិព្វាន ព្រោះមិនលះបង់សក្កាយទិដ្ឋិ។ បេ។ ព្រោះមិនលះបង់អនោត្តប្បៈតិចតួច មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤២៥] បរិនិព្វាន ព្រោះមិនលះបង់សញ្ញោជនៈតិចតួច មានដែរឬ។ អើ។ ព្រះអរហន្តប្រកបដោយរាគៈ។ បេ។ ប្រកបដោយកិលេសដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងព្រះអរហន្ត មិនមានរាគៈ។ បេ។ មិនមានកិលេសទេឬ។ អើ។ ប្រសិនបើ ព្រះអរហន្តមិនមានរាគៈ។ បេ។ មិនមានកិលេសទេ។ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បរិនិព្វាន ព្រោះមិនលះបង់សញ្ញោជនៈតិចតួច មានទេ។

[៤២៦] បុគ្គលមិនគួរនិយាយថា បរិនិព្វាន ព្រោះមិនលះបង់សញ្ញោជនៈតិចតួច មានទេឬ។ អើ។ ព្រះអរហន្ត ដឹងពុទ្ធវិស័យទាំងអស់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ បរិនិព្វាន ព្រោះមិនលះបង់សញ្ញោជនៈតិចតួច មាន។

ចប់ បរិនិព្វានកថា។

កុសលចិត្តកថា (ទី២)

(២០៩) ២. កុសលចិត្តកថា

[៤២៧] ព្រះអរហន្ត មានកុសលចិត្ត ហើយបរិនិព្វានឬ។ អើ។ ព្រះអរហន្ត តាក់តែងបុញ្ញាភិសង្ខារ តាក់តែងអានេញ្ជាភិសង្ខារ ធ្វើកម្មប្រព្រឹត្តទៅដើម្បីគតិ ធ្វើកម្មប្រព្រឹត្តទៅដើម្បីភព ធ្វើកម្មប្រព្រឹត្តទៅដើម្បីភាពជាធំ ធ្វើកម្មប្រព្រឹត្តទៅដើម្បីភាពជាអធិបតី ធ្វើកម្មប្រព្រឹត្តទៅដើម្បីមានភោគៈច្រើន ធ្វើកម្មប្រព្រឹត្តទៅដើម្បីមានបរិវារច្រើន ធ្វើកម្មប្រព្រឹត្តទៅដើម្បីលំអដ៏លើសក្នុងទេវលោក ធ្វើកម្មប្រព្រឹត្តទៅដើម្បីលំអដ៏លើសក្នុងមនុស្សលោក ទើបបរិនិព្វានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤២៨] ព្រះអរហន្ត មានកុសលចិត្ត ហើយបរិនិព្វានឬ។ អើ។ ព្រះអរហន្ត កាលសន្សំ កាលមិនសន្សំ កាលលះបង់ កាលប្រកាន់ កាលកកាយចេញ កាលកៀរគរ កាលកំចាត់ចេញ។ បេ។ កាលប្រមូលមក ទើបបរិនិព្វានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងព្រះអរហន្ត មិនសន្សំ មិនមែនជាមិនសន្សំ លុះមិនសន្សំហើយ ឋិតនៅឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត មិនសន្សំ មិនមែនជាមិនសន្សំ លុះមិនសន្សំហើយ ឋិតនៅ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត មានកុសលចិត្ត ហើយបរិនិព្វានទេ។ ក្រែងព្រះអរហន្ត មិនលះបង់ មិនប្រកាន់ លុះលះបង់ហើយ ឋិតនៅ មិនកកាយចេញ មិនកៀរគរ លុះមិនកកាយចេញហើយ ឋិតនៅ ក្រែងព្រះអរហន្ត មិនកំចាត់ចេញ មិនប្រមូលមក លុះកំចាត់ចេញហើយ ឋិតនៅឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត មិនកំចាត់ចេញ មិនប្រមូលមក លុះកំចាត់ចេញហើយ ឋិតនៅ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត មានកុសលចិត្ត ហើយបរិនិព្វានទេ។

[៤២៩] បុគ្គលមិនគួរនិយាយថា ព្រះអរហន្ត មានកុសលចិត្ត ហើយបរិនិព្វានទេឬ។ អើ។ ក្រែងព្រះអរហន្ត មានសតិតំកល់នៅស៊ប់ មានស្មារតីដឹងខ្លួន ហើយបរិនិព្វានឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត មានសតិតំកល់នៅស៊ប់ មានស្មារតីដឹងខ្លួន ហើយបរិនិព្វាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ព្រះអរហន្តមានកុសលចិត្ត ហើយបរិនិព្វាន។

ចប់ កុសលចិត្តកថា។

អានេញ្ជកថា (ទី៣)

(២១០) ៣. អានេញ្ជកថា

[៤៣០] ព្រះអរហន្ត ឋិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិព្វានឬ។ អើ។ ក្រែងព្រះអរហន្ត ឋិតនៅក្នុងបកតិចិត្ត [បានដល់ ភវង្គចិត្ត។] (ចិត្តជាប្រក្រតី) ហើយបរិនិព្វានឬ។ អើ។ ប្រសិនបើ ព្រះអរហន្តឋិតនៅក្នុងបកតិចិត្ត ហើយបរិនិព្វាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្តឋិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិព្វានទេ។

[៤៣១] ព្រះអរហន្ត ឋិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិព្វានឬ។ អើ។ ព្រះអរហន្ត ឋិតនៅក្នុងចិត្តដែលសម្រេចដោយកិរិយា ហើយបរិនិព្វានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងព្រះអរហន្ត ឋិតនៅក្នុងវិបាកចិត្ត ហើយបរិនិព្វានឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត ឋិតនៅក្នុងវិបាកចិត្ត ហើយបរិនិព្វាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត ឋិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិព្វានទេ។

[៤៣២] ព្រះអរហន្ត ឋិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិព្វានឬ។ អើ។ ព្រះអរហន្ត ឋិតនៅក្នុងចិត្តជាកិរិយា និងអព្យាក្រឹត ហើយបរិនិព្វានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងព្រះអរហន្ត ឋិតនៅក្នុងចិត្តជាវិបាក និងអព្យាក្រឹត ហើយបរិនិព្វានឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត ឋិតនៅក្នុងចិត្តជាវិបាក និងអព្យាក្រឹត ហើយបរិនិព្វាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត ឋិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិព្វានទេ។

[៤៣៣] ព្រះអរហន្ត ឋិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិពា្វនឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ចេញចាកចតុត្ថជ្ឈាន ហើយបរិនិពា្វនក្នុងលំដាប់ (អំពីចតុត្ថជ្ឈាននោះ) ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ចេញចាកចតុត្ថជ្ឈាន ហើយបរិនិពា្វនក្នុងលំដាប់ (អំពីចតុត្ថជ្ឈាននោះ) មា្នលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត ឋិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិពា្វនទេ។

ចប់ អានេញ្ជកថា។

ធមា្មភិសមយកថា (ទី៤)

(២១១) ៤. ធម្មាភិសមយកថា

[៤៣៤] ការត្រាស់ដឹងធម៌ នៃសត្វដែលដេកនៅក្នុងគភ៌ មានដែរឬ។ អើ។ ការសំដែងធម៌ ការសា្តប់ធម៌ ការសាកសួរធម៌ ការដេញដោលសួរ ការសមាទានសីល ភាវៈនៃការគ្រប់គ្រងទា្វរ ក្នុងឥន្រ្ទិយទាំងឡាយ ភាវៈនៃការដឹងប្រមាណ ក្នុងភោជន ការប្រកបរឿយៗ ក្នុងកិរិយាភា្ញក់រលឹក អស់រាត្រីខាងដើម និងរាត្រីខាងចុង នៃសត្វដែលដេកនៅក្នុងគភ៌ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការសំដែងធម៌។ បេ។ ការប្រកបរឿយៗ ក្នុងកិរិយាភា្ញក់រលឹក អស់រាត្រីខាងដើម និងរាត្រីខាងចុង នៃសត្វដែលដេកនៅក្នុងគភ៌ មិនមានទេឬ។ អើ។ ប្រសិនបើ ការសំដែងធម៌ ការស្តាប់ធម៌។ បេ។ ការប្រកបរឿយៗ ក្នុងកិរិយាភា្ញក់រលឹក អស់រាត្រីខាងដើម និងរាត្រីខាងចុង នៃសត្វដែលដេកនៅក្នុងគភ៌ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការត្រាស់ដឹងធម៌ នៃសត្វដែលដេកនៅក្នុងគភ៌ មានទេ។

[៤៣៥] ការត្រាស់ដឹងធម៌ នៃសត្វដែលដេកនៅក្នុងគភ៌ មានដែរឬ។ អើ។ ក្រែងបច្ច័យទាំងឡាយ ២ គឺ សំឡេងគឹកកង អំពីសំណាក់នៃបុគ្គលដទៃ ១ ការធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា ១ ព្រោះអាស្រ័យសម្មាទិដ្ឋិ មានឬ។ អើ។ ប្រសិនបើ បច្ច័យទាំងឡាយ ២ គឺសំឡេងគឹកកង អំពីសំណាក់នៃបុគ្គលដទៃ ១ ការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ១ ព្រោះអាស្រ័យសម្មាទិដ្ឋិ មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការត្រាស់ដឹងធម៌ នៃសត្វដែលដេកនៅក្នុងគភ៌ មានទេ។

[៤៣៦] ការត្រាស់ដឹងធម៌ នៃសត្វដែលដេកនៅក្នុងគភ៌ មានដែរឬ។ អើ។ ការត្រាស់ដឹងធម៌ នៃសត្វដែលដេកលក់ មានសេចក្តីប្រមាទ មានសតិភ្លេច មិនដឹងខ្លួន មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ ធម្មាភិសមយកថា។

តិស្សោបិកថា (ទី៥-៧)

(២១២-៤) ៥-៧. តិស្សោបិកថា

[៤៣៧] ការដល់នូវព្រះអរហត្ត នៃសត្វដែលដេកនៅក្នុងគភ៌ មានដែរឬ។ អើ។ ការដល់នូវព្រះអរហត្ត នៃសត្វដែលដេកលក់ មានសេចក្តីប្រមាទ មានសតិភ្លេច មិនដឹងខ្លួន មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការត្រាស់ដឹងធម៌ នៃសត្វដែលកំពុងយល់សប្តិ មានដែរឬ។ អើ។ ការត្រាស់ដឹងធម៌ នៃសត្វដែលដេកលក់ មានសេចក្តីប្រមាទ មានសតិភ្លេច មិនដឹងខ្លួន មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ការដល់នូវព្រះអរហត្ត នៃសត្វដែលកំពុងយល់សប្តិ មានដែរឬ។ អើ។ ការដល់នូវព្រះអរហត្ត នៃសត្វដែលដេកលក់ មានសេចក្តីប្រមាទ មានសតិភ្លេច មិនដឹងខ្លួន មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ ។

ចប់ តិស្សោបិកថា។

អព្យាកតកថា (ទី៨)

(២១៥) ៨. អព្យាកតកថា

[៤៣៨] ចិត្តទាំងអស់ របស់បុគ្គលដែលកំពុងយល់សប្តិ ជាអព្យាក្រឹតឬ។ អើ ។ បុគ្គលគប្បីសម្លាប់សត្វ ដោយការយល់សប្តិដែរឬ។ អើ។ ប្រសិនបើ បុគ្គលគប្បីសម្លាប់សត្វ ដោយការយល់សប្តិដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តទាំងអស់ របស់បុគ្គលដែលកំពុងយល់សប្តិ ជាអព្យាក្រឹតទេ។

[៤៣៩] បុគ្គលគប្បីកាន់យកទ្រព្យដែលគេមិនឲ្យ ដោយការយល់សប្តិ។ បេ។ គប្បីពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យទ្រគោះ ពោលពាក្យរោយរាយ គប្បីកាត់នូវទី-ត ប្លន់អ្នកស្រុក ប្លន់យកទ្រព្យផ្ទះមួយ ឈរចំាដណ្តើមទ្រព្យគេក្បែរផ្លូវ លួចប្រពន្ធបុគ្គលដទៃ ធ្វើអំពើសម្លាប់អ្នកស្រុក ធ្វើអំពើសម្លាប់អ្នកនិគម សេពមេថុនធម្ម ដោយការយល់សប្តិ អសុចិរបស់បុគ្គលដែលកំពុងយល់សប្តិ គប្បីហូរចេញ និងបុគ្គលគប្បីឲ្យទាន គប្បីឲ្យចីវរ ឲ្យបិណ្ឌបាត ឲ្យសេនាសនៈ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ ឲ្យគ្រឿងស៊ី ឲ្យគ្រឿងបរិភោគ ឲ្យទឹកផឹក ថ្វាយបង្គំចេតិយ បំពាក់ផ្កាកម្រង បំពាក់គ្រឿងក្រអូប លាបនូវគ្រឿងលាប លើចេតិយ។ បេ។ ធ្វើអភិទក្សិណចេតិយ ដោយការយល់សប្តិ មានដែរឬ។ អើ។ ប្រសិនបើ បុគ្គលគប្បីធ្វើអភិទក្សិណចេតិយ ដោយការយល់សប្តិបាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តទាំងអស់របស់បុគ្គលដែលកំពុងយល់សប្តិ ជាអព្យាក្រឹតទេ។

[៤៤០] បុគ្គលមិនគួរនិយាយថា ចិត្តទាំងអស់របស់បុគ្គលដែលកំពុងយល់សប្តិ ជាអព្យាក្រឹតទេឬ។ អើ។ ក្រែងចិត្តរបស់បុគ្គល ដែលកំពុងយល់សប្តិ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ជាអព្វោហារិយៈឬ។ អើ។ ប្រសិនបើ ចិត្តរបស់បុគ្គលដែលកំពុងយល់សប្តិ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ជាអព្វោហារិយៈ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ចិត្តទាំងអស់របស់បុគ្គលដែលកំពុងយល់សប្តិ ជាអព្យាក្រឹត។

ចប់ អព្យាកតកថា។

អាសេវនប្បច្ចយតាកថា (ទី៩)

(២១៦) ៩. អាសេវនបច្ចយកថា

[៤៤១] ភាពនៃអាសេវនប្បច្ច័យនីមួយ មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បាណាតិបាត បុគ្គលសេពហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅព្រម ដើម្បីនរក ប្រព្រឹត្តទៅព្រម ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅព្រម ដើម្បីប្រេតវិស័យ ផលនៃបាណាតិបាត ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វដែលកើតជាមនុស្ស រមែងប្រព្រឹត្តទៅព្រម ដើម្បីអាយុខ្លី ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ភាពនៃអាសេវនប្បច្ច័យនីមួយ មាន។

[៤៤២] ភាពនៃអាសេវនប្បច្ច័យនីមួយ មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អទិន្នាទាន បុគ្គលសេពហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅព្រមដើម្បីនរក ប្រព្រឹត្តទៅព្រម ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅព្រម ដើម្បីប្រេតវិស័យ ផលនៃអទិន្នាទាន ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វដែលកើតជាមនុស្ស រមែងប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីវិនាសនៃភោគៈ។ បេ។ ផលនៃកាមេសុមិច្ឆាចារ ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វដែលកើតជាមនុស្ស រមែងប្រព្រឹត្តទៅព្រម ដើម្បីសត្រូវ និងពៀរ។ បេ។ ផលនៃមុសាវាទ ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វដែលកើតជាមនុស្ស រមែងប្រព្រឹត្តទៅព្រម ដើម្បីការពោលបង្កាច់ដោយពាក្យមិនពិត។ បេ។ ផលនៃបិសុណាវាចា ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វដែលកើតជាមនុស្ស រមែងប្រព្រឹត្តទៅព្រម ដើម្បីបែកចាកមិត្រ។ បេ។ ផលនៃផរុសវាចា ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វដែលកើតជាមនុស្ស រមែងប្រព្រឹត្តទៅព្រម ដើម្បីសំឡេងមិនជាទីគាប់ចិត្ត។ បេ។ ផលនៃសម្ផប្បលាបៈ ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វដែលកើតជាមនុស្ស រមែងប្រព្រឹត្តទៅព្រម ដើម្បីវាចាដែលគេមិនគប្បីកាន់យក។ បេ។ ម្នាលភិក្ខុទាំងឡាយ ការផឹកនូវសុរា និងមេរ័យ បុគ្គលសេពហើយ។ បេ។ ផលនៃការផឹកនូវសុរា និងមេរ័យ ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វដែលកើតជាមនុស្ស រមែងប្រព្រឹត្តទៅព្រម ដើម្បីឆ្កួត ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ភាពនៃអាសេវនប្បច្ច័យនីមួយ មាន។

[៤៤៣] ភាពនៃអាសេវនប្បច្ច័យនីមួយ មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ បុគ្គលសេពហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅព្រម ដើម្បីនរក ប្រព្រឹត្តទៅព្រម ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅព្រម ដើម្បីប្រេតវិស័យ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ភាពនៃអាសេវនប្បច្ច័យនីមួយ មាន។

[៤៤៤] ភាពនៃអាសេវនប្បច្ច័យនីមួយ មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិច្ឆាសង្កប្បៈ។ បេ។ មិច្ឆាសមាធិ បុគ្គលសេពហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ។ បេ។ ប្រព្រឹត្តទៅព្រម ដើម្បីប្រេតវិស័យ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ភាពនៃអាសេវនប្បច្ច័យនីមួយ មាន។

[៤៤៥] ភាពនៃអាសេវនប្បច្ច័យនីមួយ មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ បុគ្គលសេពហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ជាធម្មជាតិចុះស៊ប់កាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ភាពនៃអាសេវនប្បច្ច័យនីមួយ មាន។

[៤៤៦] ភាពនៃអាសេវនប្បច្ច័យនីមួយ មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ បុគ្គលសេពហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ។ បេ។ ម្នាលភិក្ខុទាំងឡាយ សម្មាសមាធិ បុគ្គលសេពហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌ចុះស៊ប់កាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ភាពនៃអាសេវនប្បច្ច័យនីមួយ មាន។

ចប់ អាសេវនប្បច្ចយតាកថា។

ខណិកកថា (ទី១០)

(២១៧) ១០. ខណិកកថា

[៤៤៧] ពួកធម៌ទាំងអស់ ប្រកបដោយខណៈនៃចិត្តមួយឬ។ អើ។ មហាប្រឹថពីឋិតនៅ មហាសមុទ្រឋិតនៅ ស្តេចនៃភ្នំឈ្មោះសិនេរុឋិតនៅ ទឹកឋិតនៅ ភ្លើងឋិតនៅ ខ្យល់ឋិតនៅ ពួកស្មៅ និងឈើតូចឈើធំឋិតនៅ ក្នុងចិត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤៤៨] ពួកធម៌ទាំងអស់ ប្រកបដោយខណៈនៃចិត្តមួយឬ។ អើ។ ចក្ខាយតនៈ កើតជាមួយនឹងចក្ខុវិញ្ញាណដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ចក្ខាយតនៈ កើតជាមួយនឹងចក្ខុវិញ្ញាណឬ។ អើ។ ក្រែងព្រះសារីបុត្តមានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោ ចក្ខុកើតខាងក្នុង មិនបែកធ្លាយមែន តែរូបខាងក្រៅ ក៏មិនមកកាន់រង្វង់នៃចក្ខុ ការពិចារណាដ៏សមគួរដល់ចក្ខុ និងរូបនោះ ក៏មិនមាន ការកើតប្រាកដនៃវិញ្ញាណភាព ដ៏សមគួរដល់ចក្ខុ និងរូបនោះ មិនទាន់មាននៅឡើយទេ ម្នាលអាវុសោ ចក្ខុខាងក្នុង មិនបែកធា្លយផង រូបខាងក្រៅ មកកាន់រង្វង់នៃចក្ខុផងមែន តែការពិចារណាដ៏សមគួរដល់ចក្ខុ និងរូបនោះ ក៏មិនមាន ការកើតប្រាកដនៃវិញ្ញាណភាព ដ៏សមគួរដល់ចក្ខុ និងរូបនោះ មិនទាន់មាននៅឡើយទេ ម្នាលអាវុសោ លុះតែចក្ខុខាងក្នុងក៏មិនបែកធ្លាយ រូបខាងក្រៅក៏មកកាន់រង្វង់នៃចក្ខុ ទាំងការពិចារណាដ៏សមគួរដល់ចក្ខុ និងរូបនោះ ក៏មាន ការកើតប្រាកដនៃវិញ្ញាណភាព ដ៏សមគួរដល់ចក្ខុ និងរូបនោះ ទើបមាន យ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ចក្ខាយតនៈ កើតជាមួយនឹងចក្ខុវិញ្ញាណទេ។

[៤៤៩] សោតាយតនៈ។ បេ។ ឃានាយតនៈ។ បេ។ ជិវ្ហាយតនៈ។ បេ។ កាយាយតនៈ កើតជាមួយនឹងកាយវិញ្ញាណដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ កាយាយតនៈ កើតជាមួយនឹងកាយវិញ្ញាណឬ។ អើ។ ក្រែងព្រះសារីបុត្តមានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោ កាយខាងក្នុងមិនបែកធ្លាយមែន តែផោដ្ឋព្វៈខាងក្រៅក៏មិនមកកាន់រង្វង់ (ការពិចារណាដ៏សមគួរដល់កាយ និងផោដ្ឋព្វៈនោះ) ក៏មិនមាន។ បេ។ ម្នាលអាវុសោ កាយខាងក្នុងមិនបែកធ្លាយផង ផោដ្ឋព្វៈខាងក្រៅ មកកាន់រង្វង់នៃចក្ខុផងមែន (តែការពិចារណា ដ៏សមគួរដល់កាយ និងផោដ្ឋព្វៈនោះ) ក៏មិនមាន។ បេ។ ម្នាលអាវុសោ លុះតែកាយខាងក្នុងក៏មិនបែកធា្លយ ផោដ្ឋព្វៈខាងក្រៅមកកាន់រង្វង់នៃចក្ខុ ការពិចារណាដ៏សមគួរដល់កាយ និងផោដ្ឋព្វៈនោះក៏មាន ការកើតប្រាកដនៃវិញ្ញាណភាព ដ៏សមគួរដល់កាយ និងផោដ្ឋព្វៈនោះ ទើបមាន យ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា កាយាយតនៈ កើតជាមួយនឹងកាយវិញ្ញាណទេ។

[៤៥០] បុគ្គលមិនគួរនិយាយថា ពួកធម៌ទាំងអស់ ប្រកបដោយខណៈនៃចិត្តមួយទេឬ។ អើ។ ពួកធម៌ទាំងអស់ទៀង ទៀងទាត់ ឋិតថេរ មានសភាពមិនប្រែប្រួលទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រោះហេតុនោះ ពួកធម៌ទាំងអស់ ប្រកបដោយខណៈនៃចិត្តមួយ។

ចប់ ខណិកកថា។

ចប់ ពាវីសតិមវគ្គ។

ឧទ្ទាននៃពាវីសតិមវគ្គនោះ គឺ

និយាយអំពីបរិនិព្វាន ព្រោះកិរិយាមិនលះបង់នូវសញ្ញោជនៈតិចតួច មាន ១ ព្រះអរហន្ត មានកុសលចិត្ត បរិនិព្វាន ១ ព្រះអរហន្តឋិតនៅក្នុងសេចក្តីមិនញាប់ញ័រ បរិនិព្វាន ១ ការត្រាស់ដឹងធម៌នៃសត្វដេកនៅក្នុងគភ៌ មាន ១ ការដល់ព្រះអរហត្ត នៃសត្វដេកនៅក្នុងគភ៌ មាន ការត្រាស់ដឹងធម៌នៃសត្វកំពុងយល់សប្តិ មាន ការដល់ព្រះអរហត្ត នៃសត្វកំពុងយល់សប្តិ មាន ១ ចិត្តទាំងអស់​របស់បុគ្គលកំពុងយល់សប្តិ ជាអព្យាក្រឹត ១ ភាពនៃអាសេវនប្បច្ច័យ មិនមាន ១ ពួកធម៌ទាំងអស់ ប្រកបដោយខណៈនៃចិត្តមួយ ១។

(តេវីសតិមវគ្គ ទី២៣)

២៣. តេវីសតិមវគ្គោ

ឯកាធិប្បាយកថា (ទី១)

(២១៨) ១. ឯកាធិប្បាយកថា

[៤៥១] បុគ្គលគប្បីសេពមេថុនធម្ម ដោយសេចក្តីប្រាថ្នាតែមួយឬ។ អើ។ បុគ្គលមិនមែនជាសមណៈ មិនមែនជាភិក្ខុ មានឫសដាច់ហើយ ត្រូវបារាជិក ដោយសេចក្តីប្រាថ្នាតែមួយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤៥២] បុគ្គលគប្បីសេពមេថុនធម្ម ដោយសេចក្តីប្រាថ្នាតែមួយឬ។ អើ។ បុគ្គលគប្បីសម្លាប់សត្វ កាន់យកទ្រព្យដែលគេមិនបានឲ្យ ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យទ្រគោះ និយាយរោយរាយ កាត់ទី-ត នៃផ្ទះ ប្លន់ពួកអ្នកស្រុក ប្លន់យកទ្រព្យផ្ទះមួយ ឈរចាំដណ្តើមទ្រព្យគេក្បែរផ្លូវ លួចប្រពន្ធអ្នកដទៃ ធ្វើជាអ្នកសម្លាប់អ្នកស្រុក សម្លាប់អ្នកនិគម ដោយសេចក្តីប្រាថ្នាតែមួយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ ឯកាធិប្បាយកថា។

អរហន្តវណ្ណកថា (ទី២)

(២១៩) ២. អរហន្តវណ្ណកថា

[៤៥៣] ពួកអមនុស្សសេពមេថុនធម្ម ដោយក្លែងភេទជាព្រះអរហន្តដែរឬ។ អើ។ ពួកអមនុស្សសម្លាប់សត្វ ដោយក្លែងភេទជាព្រះអរហន្តដែរឬ។ បេ។ កាន់យកទ្រព្យដែលគេមិនបានឲ្យ ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យទ្រគោះ និយាយពាក្យរោយរាយ កាត់ទី-តនៃផ្ទះ ប្លន់ពួកអ្នកស្រុក ប្លន់យកទ្រព្យផ្ទះមួយ ឈរចាំដណ្តើមទ្រព្យគេក្បែរផ្លូវ លួចប្រពន្ធបុគ្គលដទៃ ធ្វើអំពើសម្លាប់អ្នកស្រុក។ បេ។ ធ្វើអំពើសម្លាប់អ្នកនិគម ដោយក្លែងភេទជាព្រះអរហន្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ អរហន្តវណ្ណកថា។

ឥស្សរិយកាមការិកាកថា (ទី៣-៧)

(២២០-៤) ៣-៧. ឥស្សរិយកាមការិកាទិកថា

[៤៥៤] ព្រះពោធិសត្វ ទៅកាន់អសុរកាយ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ។ អើ។ ព្រះពោធិសត្វ ទៅកាន់នរក ទៅកាន់សញ្ជីវនរក ទៅកាន់កាលសុត្តនរក ទៅកាន់តាបននរក ទៅកាន់បតាបននរក ទៅកាន់សង្ឃាដកនរក ទៅកាន់រោរុវនរក។ បេ។ ទៅកាន់អវីចិនរក ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤៥៥] ព្រះពោធិសត្វ ទៅកាន់អសុរកាយ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ។ អើ។ ព្រះពោធិសត្វ​ទៅកាន់អសុរកាយ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរឬ។ មិនមានទេ។ ប្រសិនបើ ព្រះពោធិសត្វ ទៅកាន់អសុរកាយ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មិនមាន​ក្នុងព្រះសូត្រទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះពោធិសត្វ ទៅកាន់អសុរកាយ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសទេ។

[៤៥៦] ព្រះពោធិសត្វ យាងចុះកាន់គព្ភសេយ្យា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ។ អើ។ ព្រះពោធិសត្វ គប្បីចូលទៅកើតក្នុងនរក គប្បីចូលទៅកើតក្នុងកំណើតតិរច្ឆាន ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤៥៧] ព្រះពោធិសត្វ យាងចុះកាន់គព្ភសេយ្យា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ។ អើ។ ព្រះពោធិសត្វ មានឫទ្ធិឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះពោធិសត្វ មានឫទ្ធិឬ។ អើ។ ព្រះពោធិសត្វ មានឆន្ទិទ្ធិបាទ ចម្រើនហើយ។ បេ។ មានវីរិយិទ្ធិបាទ។ បេ។ មានចិត្តិទ្ធិបាទ។ បេ។ មានវីមំសិទ្ធិបាទ ចម្រើនហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះពោធិសត្វ យាងចុះកាន់គព្ភសេយ្យា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ។ អើ។ ព្រះពោធិសត្វ យាងចុះកាន់គព្ភសេយ្យា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរឬ។ មិនមានទេ។ ប្រសិនបើ ព្រះពោធិសត្វ យាងចុះកាន់គព្ភសេយ្យា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មិនមានក្នុងព្រះសូត្រទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះពោធិសត្វ យាងចុះកាន់គព្ភសេយ្យា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសទេ។

[៤៥៨] ព្រះពោធិសត្វ បានធ្វើទុក្ករកិរិយា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ។ អើ។ ព្រះពោធិសត្វ យល់ថាលោកទៀង ដូច្នេះ យល់ថា លោកមិនទៀង ដូច្នេះ យល់ថា លោកមានទីបំផុត ដូច្នេះ។ បេ។ ថា លោកមិនមានទីបំផុត ដូច្នេះ ថា ជីវិតនោះក៏គឺសរីរៈនោះដូច្នេះ ថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះ ថា សត្វស្លាប់ហើយកើតទៀត ដូច្នេះ ថា សត្វស្លាប់ហើយមិនកើតទៀត ដូច្នេះ ថា សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន ដូច្នេះ។ បេ។ ថា សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដូច្នេះ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

[៤៥៩] ព្រះពោធិសត្វ បានធ្វើទុក្ករកិរិយា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ។ អើ។ ព្រះពោធិសត្វ បានធ្វើទុក្ករកិរិយា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរឬ។ មិនមានទេ។ ប្រសិនបើ ព្រះពោធិសត្វបានធ្វើទុក្ករកិរិយា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មិនមានក្នុងព្រះសូត្រទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះពោធិសត្វបានធ្វើទុក្ករកិរិយា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសទេ។

[៤៦០] ព្រះពោធិសត្វ បានធ្វើអំពើមិនញុំាងសត្វឲ្យក្តៅ ឧទ្ទិសចំពោះគ្រូដទៃ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ។ អើ។ ព្រះពោធិសត្វ យល់ថា លោកទៀង ដូច្នេះ។ បេ។ យល់ថា សត្វកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ព្រះពោធិសត្វ ឧទ្ទិសចំពោះគ្រូដទៃ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ។ អើ។ ព្រះពោធិសត្វ ឧទ្ទិសចំពោះគ្រូដទៃ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរឬ។ មិនមានទេ។ ប្រសិនបើ ព្រះពោធិសត្វ ឧទ្ទិសចំពោះគ្រូដទៃ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មិនមានក្នុងព្រះសូត្រទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះពោធិសត្វ ឧទ្ទិសចំពោះគ្រូដទៃ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសទេ។

ចប់ ឥស្សរិយកាមការិកាកថា។

រាគប្បដិរូបកាទិកថា (ទី៨)

(២២៥) ៨. បតិរូបកថា

[៤៦១] មិនមែនរាគៈ ប្រៀបដោយរាគៈ មានដែរឬ។ អើ។ មិនមែនផស្សៈ ប្រៀបដោយផស្សៈ មាន មិនមែនវេទនា ប្រៀបដោយវេទនា មាន មិនមែនសញ្ញា ប្រៀបដោយសញ្ញា មាន មិនមែនចេតនា ប្រៀបដោយចេតនា មាន មិនមែនចិត្ត ប្រៀបដោយចិត្ត មាន មិនមែនសទ្ធា ប្រៀបដោយសទ្ធា មាន មិនមែនវីរិយៈ ប្រៀបដោយវីរិយៈ មាន មិនមែនសតិ ប្រៀបដោយសតិ មាន មិនមែនសមាធិ ប្រៀបដោយសមាធិ មាន មិនមែនបញ្ញា ប្រៀបដោយបញ្ញា មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ មិនមែនទោសៈ ប្រៀបដោយទោសៈ មាន មិនមែនមោហៈ ប្រៀបដោយមោហៈ មិនមែនកិលេស ប្រៀបដោយកិលេស មានដែរឬ។ អើ។ មិនមែនផស្សៈ ប្រៀបដោយផស្សៈ មាន។ បេ។ មិនមែនបញ្ញា ប្រៀបដោយបញ្ញា មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។

ចប់ រាគប្បដិរូបកាទិកថា។

អបរិនិប្ផន្នកថា (ទី៩)

(២២៦) ៩. អបរិនិប្ផន្នកថា

[៤៦២] រូប មិនសម្រេចទេឬ។ អើ។ រូប មិនមែនជាអនិច្ចធម៌ មិនមែនជាសង្ខតធម៌ មិនមែនជាបដិច្ចសមុប្បន្នធម៌ មិនមែនជាខយធម៌ មិនមែនជាវយធម៌ មិនមែនជាវិរាគធម៌ មិនមែនជានិរោធធម៌ មិនមែនជាវិបរិណាមធម៌ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងរូប​ជាអនិច្ចធម៌ ជាសង្ខតធម៌ ជាបដិច្ចសមុប្បន្នធម៌ ជាខយធម៌ ជាវយធម៌ ជាវិរាគធម៌ ជានិរោធធម៌ ជាវិបរិណាមធម៌ឬ។ អើ។ ប្រសិនបើ រូប​ជាអនិច្ចធម៌ ជាសង្ខតធម៌។ បេ។ ជាវិបរិណាមធម៌ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូប​មិនសម្រេចទេ។

[៤៦៣] ទុក្ខ សម្រេចហើយឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា របស់ណាមិនទៀង របស់នោះជាទុក្ខ រូបមិនទៀងឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា របស់ណាមិនទៀង របស់នោះជាទុក្ខ រូបមិនទៀង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទុក្ខ សម្រេចហើយទេ។

[៤៦៤] វេទនា។ បេ។ សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ។ បេ។ ចក្ខាយតនៈ។ បេ។ ធម្មាយតនៈ។ បេ។ ចក្ខុធាតុ។ បេ។ ធម្មធាតុ។ បេ។ ចក្ខុន្រ្ទិយ។ បេ។

[៤៦៥] អញ្ញាតាវិន្រ្ទិយ មិនសម្រេចទេឬ។ អើ។ អញ្ញាតាវិន្រ្ទិយ មិនមែនជាអនិច្ចធម៌។ បេ។ មិនមែនជាវិបរិណាមធម៌ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែងអញ្ញាតាវិន្រ្ទិយជាអនិច្ចធម៌ ជាសង្ខតធម៌។ បេ។ ជាវិបរិណាមធម៌ឬ។ អើ។ ប្រសិនបើ អញ្ញាតាវិន្រ្ទិយ ជាអនិច្ចធម៌ ជាសង្ខតធម៌ ជាបដិច្ចសមុប្បន្នធម៌ ជាខយធម៌ ជាវយធម៌ ជាវិរាគធម៌ ជានិរោធធម៌ ជាវិបរិណាមធម៌ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អញ្ញាតាវិន្រ្ទិយ មិនសម្រេចទេ។

[៤៦៦] ទុក្ខ សម្រេចហើយឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា របស់ណាមិនទៀង របស់នោះជាទុក្ខ អញ្ញាតាវិន្រ្ទិយមិនទៀងទេឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា របស់ណាមិនទៀង របស់នោះជាទុក្ខ អញ្ញាតាវិន្រ្ទិយមិនទៀង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទុក្ខ សម្រេចហើយទេ។

ចប់ អបរិនិប្ផន្នកថា។

ចប់ តេវីសតិមវគ្គ។

ឧទ្ទាននៃតេវីសតិមវគ្គនោះ គឺ

និយាយអំពីបុគ្គល គប្បីសេពមេថុនធម្ម ដោយសេចក្តីប្រាថ្នាតែមួយ ១ ពួកអមនុស្ស សេពមេថុនធម្ម ដោយក្លែងភេទជាព្រះអរហន្ត ១ ព្រះពោធិសត្វ ទៅកាន់អសុរកាយ យាងចុះកាន់គព្ភសេយ្យា បានធ្វើទុក្ករកិរិយា បានធ្វើអំពើមិនញុំាងបុគ្គលឲ្យក្តៅ ឧទ្ទិសចំពោះ​គ្រូដទៃ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាដើម្បីឥស្សរិយយស ១ មិនមែនរាគៈ ប្រៀបដោយរាគៈ មាន មិនមែនទោសៈ ប្រៀបដោយទោសៈ មាន មិនមែនមោហៈ ប្រៀបដោយមោហៈ មាន មិនមែនកិលេស ប្រៀបដោយកិលេស មាន ១ រូប មិនសម្រេច អញ្ញាតាវិន្រ្ទិយ មិនសម្រេច ១។ សាសនា បុគ្គលធ្វើជាថ្មី ការរលត់ទុក្ខ សេចក្តីអធិប្បាយតែមួយ រូប មិនសម្រេច អញ្ញាតាវិន្រ្ទិយ មិនសម្រេចហើយ។ មហានិយាមៈ អនុស័យទាំងឡាយ ការសង្កត់សង្កិន ការញំាញី នូវបរប្បវាទ មានខុទ្ទកៈជាគំរប់ ៥ ការភ្លឺដែលតំាងនៅមាំក្នុងមូលនៃសូត្រ ក្នុងគម្ពីរកថាវត្ថុ ជាលទ្ធិនៃព្រះសាស្តា។

ចប់ កថាវត្ថុប្បករណៈ មានភាណវារៈ ៣៥។

ចប់ ភាគ៨៦។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
អភិធម្មបិដក abh
កថាវត្ថុ abh.kv
(ឯកាទសមវគ្គ ទី១១) ? abh.kv.11
(ទ្វាទសមវគ្គ ទី១២) ? abh.kv.12
(តេរសមវគ្គ ទី១៣) ? abh.kv.13
(ចុទ្ទសមវគ្គ ទី១៤) ? abh.kv.14
(បន្នរសមវគ្គ ទី១៥) ? abh.kv.15
សោឡសមវគ្គ (ទី១៦) ? abh.kv.16
(សត្តរសមវគ្គោ ទី១៧) ? abh.kv.17
អដ្ឋារសមវគ្គ (ទី១៨) ? abh.kv.18
ឯកូនវីសតិមវគ្គ (ទី១៩) ? abh.kv.19
វីសតិមវគ្គ (ទី២០) ? abh.kv.20
(ឯកវីសតិមវគ្គ ទី២១) ? abh.kv.21
(ពាវីសតិមវគ្គ ទី២២) ? abh.kv.22
(តេវីសតិមវគ្គ ទី២៣) ? abh.kv.23

Transcription missing.

1)
បានដល់បុគ្គលអ្នកបំបែកសង្ឃ ធ្លាក់ទៅនរក ឋិតនៅអស់ ១កប្ប។
2)
សំដៅសេចក្តីថា អស់កប្បទាំងអស់ឬ។
3)
ការកំណត់ខុស បានដល់អនន្តរិយកម្ម។
4)
ការកំណត់ត្រូវ បានដល់ព្រះអរិយមគ្គ។ អដ្ឋកថា។
5)
បុគ្គលដែលកំណត់ ឬទៀង បានដល់ព្រះពោធិសត្វ ដែលកើតក្នុងមិច្ឆត្តភព ព្រោះលោកខ្វល់ខ្វាយដោយបុណ្យ។
6)
ប្រែថា រូបនៃព្រះអរិយៈទាំងឡាយ ឬថា រូបដ៏ប្រសើរ។ អដ្ឋកថា។
7)
ដែលមានភាវនាប្រព្រឹត្តទៅ ដោយអំណាចប្រាសចាកសញ្ញា អសញ្ញាសមាបត្តិក្តី និរោធសមាបត្តិក្តី ឈ្មោះថា សញ្ញាវេទយិតនិរោធសមាបត្តិ ៗ មាន ២ យ៉ាងគឺ ជាលោកិយៈ ១ ជាលោកុត្តរៈ ១។ ជាលោកិយៈរបស់បុថុជ្ជន តែងទាក់ទងដោយអសញ្ញសត្វ ជាលោកុត្តរៈរបស់ព្រះអរិយៈ មិនទាក់ទងដោយអសញ្ញសត្វទេ។
8)
សំដៅចំពោះកម្មកិ្កលេស និងវិបាកវដ្តៈ។
9)
ផែនដី ភ្នំ ថ្ម ជាដើម ជារបស់មិនជាប់ដោយឥន្ទ្រិយ គឺមិនមានឥន្ទ្រិយ។
10)
សំដៅយក ករុណាដោយរាគៈ។
11)
បានដល់ ខន្ធជាអនត្តលក្ខណៈ។
12)
លទ្ធិរបស់មនុស្សខ្មៅយល់ថា កម្មរបស់ខ្លួនឯងបៀតបៀនសត្វ ដែលកើតក្នុងនរក ដោយសភាពជានាយនិរយបាល ឯពួកសត្វដែលឈ្មោះថា នាយនិរយបាលនោះ មិនមានឡើយ សកវាទីសួរដូច្នេះ អាស្រ័យកាត់សេចក្តីឲ្យដឹងថា និរយបាល ប្រាកដជាមានក្នុងឋាននរក (អដ្ឋកថា)។
13)
តាមពិត ក្នុងឋានទេវលោក មានតែពួកទេវបុត្រឈ្មោះ ឯរាវណៈ ជាដើម សំដែងឫទ្ធិជាភេទដំរី សេះ ពួកសត្វតិរច្ឆានមែនៗនោះ មិនមានឡើយ ប៉ុន្តែលទ្ធិរបស់អ្នកល្ងង់ខ្លៅ អាស្រ័យដោយបានឃើញពួកទេវបុត្តមានភេទជាសត្វតិរច្ឆាន ទើបចូលចិត្តថា តិរច្ឆានក្នុងឋានទេវលោក ក៏មាន (អដ្ឋកថា)។
14)
សំដៅយកញាណ មានអាការៈ ១២ ក្នុងកាលសំដែងធម្មចក្រ ត្រង់សច្ចៈទាំង ៤ ក្នុងសច្ចៈមួយ មានញាណបីៗ គឺសច្ចញ្ញាណ ១ កិច្ចញ្ញាណ ១ កតញ្ញាណ ១ រួមជាញាណ ១២។
15)
សំដៅយកការសង្គាយនាទាំង ៣ លើកខាងដើម គឺសង្គាយនាទី១ ទី២ ទី៣។
km/tipitaka/book_086.txt · ពេលកែចុងក្រោយ: 2024/08/21 09:23 និពន្ឋដោយ Johann