User Tools

Site Tools


Translations of this page?:
km:tipitaka:book_088

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៨៨ - Book 88

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20022021 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20022021 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៨៨ - Tipitaka Book 088, for change log on ati.eu see here: រាយការណ៍ ភាគ ០៨៨



book_088.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_088.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ៨៨

ទ. ១

អភិធម្មបិដក

ភាគទី ៨៨

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ។

យមកៈ

ធាតុយមកៈ (ទី៤)

៤. ធាតុយមកំ

បណ្ណត្តិវារៈ (ទី១)

១. បណ្ណត្តិវារោ

ឧទ្ទេសវារៈ

(ក) ឧទ្ទេសោ

[១] ធាតុ១៨ គឺចក្ខុធាតុ ១ សោតធាតុ ១ ឃានធាតុ ១ ជិវ្ហាធាតុ ១ កាយធាតុ ១ រូបធាតុ ១ សទ្ទធាតុ ១ គន្ធធាតុ ១ រសធាតុ ១ ផោដ្ឋព្វធាតុ ១ ចក្ខុវិញ្ញាណធាតុ ១ សោតវិញ្ញាណធាតុ ១ ឃានវិញ្ញាណធាតុ ១ ជិវ្ហាវិញ្ញាណធាតុ ១ កាយវិញ្ញាណធាតុ ១ មនោធាតុ ១ មនោវិញ្ញាណធាតុ១ ធម្មធាតុ ១។

(បទសោធនវារៈ ទី១)

១. បទសោធនវារោ

(អនុលោម)

(ក) អនុលោមំ

[២] ចក្ខុ ហៅថាចក្ខុធាតុ ចក្ខុធាតុ ហៅថាចក្ខុ។ សោតៈ ហៅថាសោតធាតុ សោតធាតុ ហៅថាសោតៈ។ បេ។ ចក្ខុវិញ្ញាណ ហៅថាចក្ខុវិញ្ញាណធាតុ ចក្ខុវិញ្ញាណធាតុ ហៅថាចក្ខុវិញ្ញាណ។ បេ។ មនៈ ហៅថាមនោធាតុ មនោធាតុ ហៅថាមនៈ។ មនោវិញ្ញាណ ហៅថាមនោវិញ្ញាណធាតុ មនោវិញ្ញាណធាតុ ហៅថាមនោវិញ្ញាណ។ ធម៌ ហៅថាធម្មធាតុ ធម្មធាតុ ហៅថាធម៌។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[៣] មិនមែនចក្ខុ មិនហៅថាចក្ខុធាតុ មិនមែនចក្ខុធាតុ មិនហៅថាចក្ខុ។ មិនមែនសោតៈ មិនហៅថាសោតធាតុ មិនមែនសោតធាតុ មិនហៅថាសោតៈ។ បេ។ មិនមែនចក្ខុវិញ្ញាណ មិនហៅថាចក្ខុវិញ្ញាណធាតុ មិនមែនចក្ខុវិញ្ញាណធាតុ មិនហៅថាចក្ខុវិញ្ញាណ។ បេ។ មិនមែនមនៈ មិនហៅថាមនោធាតុ មិនមែនមនោធាតុ មិនហៅថាមនៈ។ មិនមែនមនោវិញ្ញាណ មិនហៅថា មនោវិញ្ញាណធាតុ មិនមែនមនោវិញ្ញាណធាតុ មិនហៅថា មនោវិញ្ញាណ។ មិនមែនធម៌ មិនហៅថាធម្មធាតុ មិនមែនធម្មធាតុ មិនហៅថាធម៌។

(បទសោធនមូលចក្កវារៈ ទី២)

២. បទសោធនមូលចក្កវារោ

(អនុលោម)

(ក) អនុលោមំ

[៤] ចក្ខុ ហៅថាចក្ខុធាតុ ធាតុទាំងឡាយ ហៅថាសោតធាតុ។ បេ។ ចក្ខុ ហៅថា ចក្ខុធាតុ ធាតុទាំងឡាយ ហៅថាធម្មធាតុ។ ចក្រ ដែលលោកចង ក្នុងអាយតនយមកៈ យ៉ាងណា ចក្រដែលលោកចង ក្នុងធាតុយមកៈនេះ យ៉ាងនោះដែរ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[៥] មិនមែនចក្ខុ មិនហៅថាចក្ខុធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា សោតធាតុ។ មិនមែនចក្ខុ មិនហៅថាចក្ខុធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា ឃានធាតុ។ បេ។ មិនមែនចក្ខុ មិនហៅថាចក្ខុធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា ធម្មធាតុ។ បេ។ មិនមែនធម៌ មិនហៅថាធម្មធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា ចក្ខុធាតុ។ បេ។ មិនមែនធម៌ មិនហៅថាធម្មធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាមនោវិញ្ញាណធាតុ។ ចក្រ បណ្ឌិតគប្បីចង។

(សុទ្ធធាតុវារៈ ទី៣)

៣. សុទ្ធធាតុវារោ

(អនុលោម)

(ក) អនុលោមំ

[៦] ចក្ខុ ហៅថាធាតុ ធាតុ ហៅថាចក្ខុ។ សោតៈ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាសោតៈ។ ច្រមុះ អណ្តាត កាយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ។ ចក្ខុវិញ្ញាណ ហៅថា ធាតុ ធាតុទាំងឡាយ ហៅថាចក្ខុវិញ្ញាណ។ សោតវិញ្ញាណ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាសោតវិញ្ញាណ។ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ។ មនៈ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាមនៈ។ មនោវិញ្ញាណ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាមនោវិញ្ញាណ។ ធម៌ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាធម៌។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[៧] មិនមែនចក្ខុ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាចក្ខុ។ មិនមែនសោតៈ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាសោតៈ។ មិនមែនច្រមុះ មិនមែនអណ្តាត មិនមែនកាយ មិនមែនរូប មិនមែនសំឡេង មិនមែនក្លិន មិនមែនរស មិនមែនផោដ្ឋព្វៈ។ មិនមែនចក្ខុវិញ្ញាណ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា ចក្ខុវិញ្ញាណ។ មិនមែនសោតវិញ្ញាណ មិនមែនឃានវិញ្ញាណ មិនមែនជិវ្ហាវិញ្ញាណ។ មិនមែនកាយវិញ្ញាណ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា កាយវិញ្ញាណ។ មិនមែនមនៈ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា មនៈ។ មិនមែនមនោវិញ្ញាណ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា មនោវិញ្ញាណ។ មិនមែនធម៌ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាធម៌។

(សុទ្ធធាតុមូលចក្កវារៈ ទី៤)

៤. សុទ្ធធាតុមូលចក្កវារោ

(អនុលោម)

(ក) អនុលោមំ

[៨] ចក្ខុ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាសោតៈ។ បេ។ ចក្ខុ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាធម៌។ បេ។ ធម៌ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាចក្ខុ។ បេ។ ធម៌ ហៅថាធាតុ ធាតុទាំងឡាយ ហៅថាមនោវិញ្ញាណ។ ចក្រ បណ្ឌិតគប្បីចង។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[៩] មិនមែនចក្ខុ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាសោតៈ។ មិនមែនចក្ខុ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាឃានៈ។ បេ។ មិនមែនចក្ខុ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាធម៌។ បេ។ មិនមែនធម៌ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាចក្ខុ។ បេ។ មិនមែនធម៌ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាមនោវិញ្ញាណ។ ចក្រ បណ្ឌិតគប្បីចង។

ចប់ ឧទ្ទេសវារៈ។

និទ្ទេសវារៈ

(ខ) និទ្ទេសោ

(បទសោធនវារៈ ទី១)

១. បទសោធនវារោ

(អនុលោម)

(ក) អនុលោមំ

[១០] សួរៈ ចក្ខុ ហៅថាធាតុឬ។ ឆ្លើយៈ ទិព្វចក្ខុ បញ្ញាចក្ខុ ហៅថាចក្ខុ មិនហៅថាចក្ខុធាតុទេ ឯចក្ខុធាតុ ហៅថាចក្ខុផង ហៅថាចក្ខុធាតុផង។ ចក្ខុធាតុ ហៅថាចក្ខុឬ។ អើ។ សោតៈ ហៅថាសោតធាតុឬ។ ទិព្វសោតៈ តណ្ហាសោតៈ ហៅថាសោតៈ មិនហៅថាសោតធាតុទេ ឯសោតធាតុ ហៅថាសោតៈផង ហៅថាសោតធាតុផង។ សោតធាតុ ហៅថាសោតៈឬ។ អើ។ ឃានៈ ហៅថាឃានធាតុឬ។ អើ។ ឃានធាតុ ហៅថា ឃានៈឬ។ អើ។ ជិវ្ហា ដូចគ្នានឹងឃានធាតុ។ កាយ ហៅថាកាយធាតុឬ។ កាយដ៏វិសេស វៀរលែងកាយធាតុចេញ ហៅថាកាយ មិនហៅថាកាយធាតុទេ ឯកាយធាតុ ហៅថាកាយផង ហៅថាកាយធាតុផង។ កាយធាតុ ហៅថាកាយឬ។ អើ។ រូប ហៅថារូបធាតុឬ។ រូបដ៏សេស វៀរលែងរូបធាតុចេញ ហៅថារូប មិនហៅថារូបធាតុទេ ឯរូបធាតុ ហៅថារូបផង ហៅថារូបធាតុផង។ រូបធាតុ ហៅថារូបឬ។ អើ។ សទ្ទៈ ដូចគ្នានឹងឃានៈ។ គន្ធៈ ហៅថា គន្ធៈធាតុឬ។ សីលគន្ធៈ សមាធិគន្ធៈ បញ្ញាគន្ធៈ ហៅថាគន្ធៈ មិនហៅ គន្ធធាតុទេ ឯគន្ធធាតុ ហៅថាគន្ធៈផង ហៅថាគន្ធធាតុផង។ គន្ធធាតុ ហៅថា គន្ធៈឬ។ អើ។ រស ហៅថារសធាតុឬ។ អត្ថរស ធម្មរស វិមុត្តិរស ហៅថារស មិនហៅថារសធាតុទេ ឯរសធាតុ ហៅថារសផង ហៅថារសធាតុផង។ រសធាតុ ហៅថារសឬ។ អើ។ ផោដ្ឋព្វៈ ដូចគ្នានឹងឃានៈ។ ចក្ខុវិញ្ញាណ ហៅថាចក្ខុវិញ្ញាណធាតុឬ។ អើ។ ចក្ខុវិញ្ញាណធាតុ ហៅថាចក្ខុវិញ្ញាណឬ។ អើ។ សោតវិញ្ញាណ។ បេ។ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ។ មនៈ ហៅថាមនោធាតុឬ។ មនៈដ៏សេស វៀរលែងមនោធាតុចេញ ហៅថាមនៈ មិនហៅថាមនោធាតុទេ ឯមនោធាតុ ហៅថា មនៈផង ហៅថាមនោធាតុផង។ មនោធាតុ ហៅថាមនៈឬ។ អើ។ មនោវិញ្ញាណ ហៅថាមនោវិញ្ញាណធាតុឬ។ អើ។ មនោវិញ្ញាណធាតុ ហៅថាមនោវិញ្ញាណឬ។ អើ។ ធម៌ ហៅថាធម្មធាតុឬ។ ធម៌ដ៏សេស វៀរលែងធម្មធាតុចេញ ហៅថាធម៌ មិនហៅថាធម្មធាតុទេ ឯធម្មធាតុ ហៅថាធម៌ផង ហៅថាធម្មធាតុផង។ ធម្មធាតុ ហៅថាធម៌ឬ។ អើ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[១១] មិនមែនចក្ខុ មិនហៅថាចក្ខុធាតុឬ។ អើ។ មិនមែនចក្ខុធាតុ មិនហៅថាចក្ខុឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ មិនហៅថាចក្ខុធាតុទេ ហៅថា ចក្ខុ ធម្មជាតដ៏សេស វៀរលែងចក្ខុ និងចក្ខុធាតុចេញ មិនហៅថាចក្ខុផង មិនហៅថាចក្ខុធាតុផង។ មិនមែនសោតៈ មិនហៅថាសោតធាតុឬ។ អើ។ មិនមែនសោតធាតុ មិនហៅថាសោតៈឬ។ ទិព្វសោតៈ តណ្ហាសោតៈ មិនហៅថាសោតធាតុទេ ហៅថាសោតៈ ធម្មជាតដ៏សេស វៀរលែងសោតៈ និងសោតធាតុចេញ មិនហៅថាសោតៈផង មិនហៅថាសោតធាតុផង។ មិនមែនឃានៈ មិនហៅថាឃានធាតុឬ។ អើ។ មិនមែនឃានធាតុ មិនហៅថាឃានៈឬ។ អើ។ ពាក្យណាដែលលោកបំប្រួញហើយ (ពាក្យនោះ) មានអាមន្តាពីរលើក។ មិនមែនជិវ្ហា។ បេ។ មិនមែនកាយ មិនហៅថាកាយធាតុឬ។ អើ។ មិនមែនកាយធាតុ មិនហៅថាកាយឬ។ កាយដ៏សេស វៀរលែងកាយធាតុចេញ មិនហៅថាកាយធាតុទេ ហៅថាកាយ ឯសភាវៈដ៏សេស វៀរលែងកាយ និងកាយធាតុចេញ មិនហៅថាកាយផង មិនហៅថាកាយធាតុផង។ មិនមែនរូប មិនហៅថារូបធាតុឬ។ អើ។ មិនមែនរូបធាតុ មិនហៅថារូបឬ។ រូបដ៏សេស វៀរលែងរូបធាតុចេញ មិនហៅថារូបធាតុទេ ហៅថារូប ឯធម្មជាតដ៏សេស វៀរលែងរូប និងរូបធាតុចេញ មិនហៅថារូបផង មិនហៅថារូបធាតុផង។ មិនមែនសទ្ទៈ។ បេ។ មិនមែនគន្ធៈ មិនហៅថាគន្ធធាតុឬ។ អើ។ មិនមែនគន្ធធាតុ មិនហៅថាគន្ធៈឬ។ សីលគន្ធៈ សមាធិគន្ធៈ បញ្ញាគន្ធៈ មិនហៅថាគន្ធធាតុទេ ហៅថាគន្ធៈ ឯសភាវៈដ៏សេស វៀរលែងគន្ធៈ និងគន្ធធាតុចេញ មិនហៅថាគន្ធៈផង មិនហៅថាគន្ធធាតុផង។ មិនមែនរសៈ មិនហៅថារសធាតុឬ។ អើ។ មិនមែនរសធាតុ មិនហៅថារសៈឬ។ អត្ថរស ធម្មរស វិមុត្តិរស មិនហៅថារសធាតុទេ ហៅថារសៈ ឯសភាវៈដ៏សេស វៀរលែងរសៈ និងរសធាតុចេញ មិនហៅថារសៈផង មិនហៅថារសធាតុផង។ មិនមែនផោដ្ឋព្វៈ។ បេ។ មិនមែនចក្ខុវិញ្ញាណ មិនហៅថាចក្ខុវិញ្ញាណធាតុឬ។ អើ។ មិនមែនចក្ខុវិញ្ញាណធាតុ មិនហៅថា ចក្ខុវិញ្ញាណឬ។ អើ។ មិនមែនសោតវិញ្ញាណ មិនមែនឃានវិញ្ញាណ មិនមែន ជិវ្ហាវិញ្ញាណ មិនមែនកាយវិញ្ញាណ។ មិនមែនមនៈ មិនហៅថាមនោធាតុឬ។ អើ។ មិនមែនមនោធាតុ មិនហៅថាមនៈឬ។ មនៈដ៏សេស វៀរលែងមនោធាតុចេញ មិនហៅថាមនោធាតុទេ ហៅថាមនៈ ឯសភាវៈដ៏សេស វៀរលែងមនៈ និងមនោធាតុចេញ មិនហៅថាមនៈផង មិនហៅថាមនោធាតុផង។ មិនមែនមនោវិញ្ញាណ មិនហៅថាមនោវិញ្ញាណធាតុឬ។ អើ។ មិនមែនមនោវិញ្ញាណធាតុ មិនហៅថា មនោវិញ្ញាណឬ។ អើ។ មិនមែនធម៌ មិនហៅថាធម្មធាតុឬ។ អើ។ មិនមែនធម្មធាតុ មិនហៅថាធម៌ឬ។ ធម៌ដ៏សេស វៀរលែងធម្មធាតុចេញ មិនហៅថាធម្មធាតុទេ ហៅថាធម៌ ឯសភាវៈដ៏សេស វៀរលែងធម៌ និងធម្មធាតុចេញ មិនហៅថាធម៌ផង មិនហៅថាធម្មធាតុផង។

(បទសោធនមូលចក្កវារៈ ទី២)

២. បទសោធនមូលចក្កវារោ

(អនុលោម)

(ក) អនុលោមំ

[១២] ចក្ខុ ហៅថាចក្ខុធាតុឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ហៅថាចក្ខុ មិនហៅថាចក្ខុធាតុទេ ឯចក្ខុធាតុ ហៅថាចក្ខុផង ហៅថាចក្ខុធាតុផង។ ធាតុទាំងឡាយ ហៅថាសោតធាតុឬ។ សោតធាតុ ហៅថាធាតុផង ហៅថាសោតធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិនហៅថាសោតធាតុទេ។ ចក្ខុ ហៅថា ចក្ខុធាតុឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ហៅថាចក្ខុ មិនហៅថាចក្ខុធាតុទេ ឯចក្ខុធាតុ ហៅថាចក្ខុផង ហៅថាចក្ខុធាតុផង។ ធាតុទាំងឡាយ ហៅថាឃានធាតុ។ បេ។ ធាតុទាំងឡាយ ហៅថាធម្មធាតុឬ។ ធម្មធាតុ ហៅថាធាតុផង ហៅថាធម្មធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិនហៅថាធម្មធាតុទេ។ បណ្ណត្តិ ក្នុងអាយតនយមកៈ យ៉ាងណា បណ្ណត្តិ ក្នុងធាតុយមកៈ ក៏យ៉ាងនោះ។ ចក្រ បណ្ឌិតគប្បីចង។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[១៣] មិនមែនចក្ខុ មិនហៅថាចក្ខុធាតុឬ។ អើ។ មិនមែនធាតុទាំងឡាយ មិនហៅថាសោតធាតុឬ។ អើ។ មិនមែនចក្ខុ មិនហៅថាចក្ខុធាតុឬ។ អើ។ មិនមែនធាតុទាំងឡាយ មិនហៅថាឃានធាតុ។ បេ។ មិនមែនធាតុទាំងឡាយ មិនហៅថាធម្មធាតុឬ។ អើ។ ចក្រ បណ្ឌិតគប្បីចង។ អាមន្តាទាំងអស់ មានពីរក៏មាន មានសេសក៏មាន។

(សុទ្ធធាតុវារៈ ទី៣)

៣. សុទ្ធធាតុវារោ

(អនុលោម)

(ក) អនុលោមំ

[១៤] ចក្ខុហៅថាធាតុឬ។ អើ។ ធាតុទាំងឡាយ ហៅថាចក្ខុធាតុឬ។ ចក្ខុធាតុ ហៅថាធាតុផង ហៅថាចក្ខុធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិនហៅថាចក្ខុធាតុទេ សោតៈ ហៅថាធាតុឬ។ អើ។ បេ។ ឃានៈ ជិវ្ហា កាយ រូប សទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ។ ចក្ខុវិញ្ញាណ ហៅថាធាតុឬ។ អើ។ ធាតុទាំងឡាយ ហៅថា ចក្ខុវិញ្ញាណធាតុឬ។ ចក្ខុវិញ្ញាណធាតុ ហៅថាធាតុផង ហៅថាចក្ខុវិញ្ញាណធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិនហៅថាចក្ខុវិញ្ញាណធាតុទេ។ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ។ មនៈ ហៅថាធាតុឬ។ អើ។ ធាតុទាំងឡាយ ហៅថាមនោធាតុឬ។ មនោធាតុ ហៅថាធាតុផង ហៅថាមនោធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិនហៅថាមនោធាតុទេ។ មនោវិញ្ញាណ ហៅថាធាតុឬ។ អើ។ ធាតុទាំងឡាយ ហៅថាមនោវិញ្ញាណធាតុឬ។ មនោវិញ្ញាណធាតុ ហៅថាធាតុផង ហៅថាមនោវិញ្ញាណធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិនហៅថាមនោវិញ្ញាណធាតុទេ។ ធម៌ ហៅថាធាតុឬ។ អើ។ ធាតុទាំងឡាយ ហៅថាធម្មធាតុឬ។ ធម្មធាតុ ហៅថាធាតុផង ហៅថាធម្មធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិនហៅថាធម្មធាតុទេ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[១៥] មិនមែនចក្ខុ មិនហៅថាធាតុឬ។ ពួកធាតុដ៏សេស វៀរលែងចក្ខុចេញ មិនហៅថាចក្ខុធាតុ ឯធម្មជាតិដ៏សេស វៀរលែងចក្ខុ និងធាតុចេញ មិនហៅថាចក្ខុផង មិនហៅថាធាតុផង។ មិនមែនធាតុទាំងឡាយ មិនហៅថា ចក្ខុធាតុឬ។ អើ។ មិនមែនសោតៈ មិនហៅថាធាតុឬ។ (ពួកធាតុដ៏សេស) វៀរលែងសោតៈចេញ។ បេ។ វៀរលែងឃានៈ វៀរលែងជិវ្ហាចេញ។ បេ។ មិនមែនកាយ មិនហៅថាធាតុឬ។ អើ។ មិនមែនធាតុទាំងឡាយ មិនហៅថាកាយធាតុឬ។ អើ។ មិនមែនរូប មិនហៅថាធាតុឬ។ (ពួកធាតុដ៏សេស) វៀរលែងរូបចេញ។ បេ។ វៀរលែងសទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនៈ មនោវិញ្ញាណចេញ។ បេ។ មិនមែនធម៌ មិនហៅថាធាតុឬ។ អើ។ មិនមែនធាតុទាំងឡាយ មិនហៅថាធម្មធាតុឬ។ អើ។

(សុទ្ធធាតុមូលចក្កវារៈ ទី៤)

៤. សុទ្ធធាតុមូលចក្កវារោ

(អនុលោម)

(ក) អនុលោមំ

[១៦] ចក្ខុ ហៅថាធាតុឬ។ អើ។ ធាតុទាំងឡាយ ហៅថាសោតធាតុឬ។ សោតធាតុ ហៅថាធាតុផង ហៅថាសោតធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិនហៅថាសោតធាតុទេ។ ចក្ខុ ហៅថាធាតុឬ។ អើ។ ធាតុទាំងឡាយ ហៅថាឃានធាតុ។ បេ។ ធាតុទាំងឡាយ ហៅថាធម្មធាតុឬ។ ធម្មធាតុ ហៅថាធាតុផង ហៅថាធម្មធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិនហៅថាធម្មធាតុទេ។ ចក្រ បណ្ឌិតគប្បីចង។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[១៧] មិនមែនចក្ខុ មិនហៅថាធាតុឬ។ ពួកធាតុដ៏សេស វៀរលែងចក្ខុចេញ មិនហៅថាចក្ខុធាតុ ឯធម្មជាតិដ៏សេស វៀរលែងចក្ខុ និងធាតុចេញ មិនហៅថាចក្ខុផង មិនហៅថាធាតុផង។ មិនមែនធាតុ មិនហៅថាសោតធាតុឬ។ អើ។ មិនមែនចក្ខុ មិនហៅថាធាតុឬ។ ពួកធាតុដ៏សេស វៀរលែងចក្ខុចេញ មិនហៅថាចក្ខុ ហៅថាធាតុ ឯធម្មជាតិដ៏សេស វៀរលែងចក្ខុ និងធាតុចេញ មិនហៅថាចក្ខុផង មិនហៅថាធាតុផង។ មិនមែនធាតុទាំងឡាយ មិនហៅថា ឃានធាតុ។ បេ។ មិនមែនពួកធាតុ មិនហៅថាធម្មធាតុឬ។ អើ។ បេ។ មិនមែនធម៌ មិនហៅថាធាតុឬ។ អើ។ មិនមែនធាតុទាំងឡាយ មិនហៅថាសោតធាតុ។ បេ។ មិនមែនធាតុទាំងឡាយ មិនហៅថាមនោវិញ្ញាណធាតុឬ។ អើ។ ចក្រ បណ្ឌិតគប្បីចង។ បណ្ណត្តិ នៃអាយតនយមកៈ យ៉ាងណា បណ្ណត្តិ នៃធាតុយមកៈ បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះដែរ។

ចប់ បណ្ណត្តិវារៈ។

(បវត្តិវារៈ ទី២)

២. បវត្តិវារោ

(ឧប្បាទវារៈ ទី១)

១. ឧប្បាទវារោ

(បច្ចុប្បន្នវារៈ ទី១)

(១) បច្ចុប្បន្នវារោ

(អនុលោមបុគ្គលោ)

(ក) អនុលោមបុគ្គលោ

[១៨] ចក្ខុធាតុ របស់សត្វណា រមែងកើតឡើង សោតធាតុ របស់សត្វនោះ រមែងកើតឡើងឬ។ ពួកសត្វ ដែលមានចក្ខុ មិនមានសោតៈ កាលកើតឡើង ចក្ខុធាតុ របស់សត្វទាំងនោះ រមែងកើតឡើង ឯសោតធាតុ របស់សត្វទាំងនោះ រមែងមិនកើតឡើងទេ ពួកសត្វមានចក្ខុ មានសោតៈ កាលកើតឡើង ចក្ខុធាតុរបស់សត្វទាំងនោះ រមែងកើតឡើងផង សោតធាតុ រមែងកើតឡើងផង។ មួយទៀត សោតធាតុរបស់សត្វណា រមែងកើតឡើង ចក្ខុធាតុរបស់សត្វនោះ រមែងកើតឡើងឬ។ ពួកសត្វមានសោតៈ មិនមានចក្ខុ កាលកើតឡើង សោតធាតុ របស់សត្វទាំងនោះ រមែងកើតឡើង ឯចក្ខុធាតុ របស់សត្វទាំងនោះ រមែងមិនកើតឡើងទេ ពួកសត្វមានសោតៈ មានចក្ខុ កាលកើតឡើង សោតធាតុរបស់សត្វទាំងនោះ រមែងកើតឡើងផង ចក្ខុធាតុ រមែងកើតឡើងផង។

[១៩] ចក្ខុធាតុ របស់សត្វណា រមែងកើតឡើង ឃានធាតុ របស់សត្វនោះ រមែងកើតឡើងឬ។ ពួកសត្វមានចក្ខុ មិនមានឃានៈ កាលកើតឡើង ចក្ខុធាតុ របស់សត្វទាំងនោះ រមែងកើតឡើង ឯឃានធាតុ របស់សត្វទាំងនោះ រមែងមិនកើតឡើងទេ ពួកសត្វមានចក្ខុ មានឃានៈ កាលកើតឡើង ចក្ខុធាតុ របស់សត្វទាំងនោះ រមែងកើតឡើងផង ឃានធាតុ រមែងកើតឡើងផង។ មួយទៀត ឃានធាតុ របស់សត្វណា រមែងកើតឡើង ចក្ខុធាតុ របស់សត្វនោះ រមែងកើតឡើងឬ។ ពួកសត្វមានឃានៈ មិនមានចក្ខុ កាលកើតឡើង ឃានធាតុ របស់សត្វទាំងនោះ រមែងកើតឡើង ឯចក្ខុធាតុ របស់សត្វទាំងនោះ រមែងមិនកើតឡើងទេ។ ពួកសត្វមានឃានៈ មានចក្ខុ កាលកើតឡើង ឃានធាតុ របស់សត្វទាំងនោះ រមែងកើតឡើងផង ចក្ខុធាតុ រមែងកើតឡើងផង។

[២០] ចក្ខុធាតុ របស់សត្វណា រមែងកើតឡើង រូបធាតុ របស់សត្វនោះ រមែងកើតឡើងឬ។ អើ។ មួយទៀត រូបធាតុ របស់សត្វណា រមែងកើតឡើង ចក្ខុធាតុ របស់សត្វនោះ រមែងកើតឡើងឬ។ ពួកសត្វមានរូប មិនមានចក្ខុ កាលកើតឡើង រូបធាតុ របស់សត្វទាំងនោះ រមែងកើតឡើង ឯចក្ខុធាតុ របស់សត្វទាំងនោះ រមែងមិនកើតឡើងទេ ពួកសត្វមានរូប មានចក្ខុ កាលកើតឡើង រូបធាតុ របស់សត្វទាំងនោះ រមែងកើតឡើងផង ចក្ខុធាតុ រមែងកើតឡើងផង។

[២១] ចក្ខុធាតុ របស់សត្វណា រមែងកើតឡើង មនោវិញ្ញាណធាតុ របស់សត្វនោះ រមែងកើតឡើងឬ។ អើ។ មួយទៀត មនោវិញ្ញាណធាតុ របស់សត្វណា រមែងកើតឡើង ចក្ខុធាតុ របស់សត្វនោះ រមែងកើតឡើងឬ។ ពួកសត្វមានចិត្ត មិនមានចក្ខុ កាលកើតឡើង មនោវិញ្ញាណធាតុ របស់សត្វទាំងនោះ រមែងកើតឡើង ឯចក្ខុធាតុ របស់សត្វទាំងនោះ រមែងមិនកើតឡើងទេ ពួកសត្វមានចិត្ត មានចក្ខុ កាលកើតឡើង មនោវិញ្ញាណធាតុ របស់សត្វទាំងនោះ រមែងកើតឡើងផង ចក្ខុធាតុ រមែងកើតឡើងផង។

[២២] ចក្ខុធាតុ របស់សត្វណា រមែងកើតឡើង ធម្មធាតុ របស់សត្វនោះ រមែងកើតឡើងឬ។ អើ។ មួយទៀត ធម្មធាតុ របស់សត្វណា រមែងកើតឡើង ចក្ខុធាតុ របស់សត្វនោះ រមែងកើតឡើងឬ។ ពួកសត្វមិនមានចក្ខុ កាលកើតឡើង ធម្មធាតុ របស់សត្វទាំងនោះ រមែងកើតឡើង ឯចក្ខុធាតុ របស់សត្វទាំងនោះ រមែងមិនកើតឡើងទេ ពួកសត្វមានចក្ខុ កាលកើតឡើង ធម្មធាតុ របស់សត្វទាំងនោះ រមែងកើតឡើងផង ចក្ខុធាតុ រមែងកើតឡើងផង។ អាយតនយមកៈ លោកចែកហើយយ៉ាងណា ឯធាតុយមកៈ បណ្ឌិតគប្បីចែក ធ្វើឲ្យដូចៗគ្នា យ៉ាងនោះដែរ។

(បរិញ្ញាវារៈ ទី៣)

៣. បរិញ្ញាវារោ

[២៣] បុគ្គលណា កំណត់ដឹងនូវចក្ខុធាតុ បុគ្គលនោះ កំណត់ដឹងនូវសោតធាតុឬ។ អើ។ បេ។

ចប់ ធាតុយមកៈ បរិបូណ៌ដោយបេយ្យាល។

ចប់ ធាតុយមកៈ។

សច្ចយមកៈ (ទី៥)

៥. សច្ចយមកំ

បណ្ណត្តិវារៈ (ទី១)

១. បណ្ណត្តិវារោ

ឧទេ្ទសវារៈ

(ក) ឧទ្ទេសោ

សច្ចៈ៤ គឺ ទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១។

(បទសោធនវារ ទី១)

១. បទសោធនវារោ

(អនុលោម)

(ក) អនុលោមំ

[២៤] ទុក្ខៈ ហៅថា ទុក្ខសច្ច ទុក្ខសច្ច ហៅថា ទុក្ខៈ។ សមុទយៈ ហៅថា សមុទយសច្ច សមុទយសច្ច ហៅថា សមុទយៈ។ និរោធៈ ហៅថានិរោធសច្ច និរោធសច្ច ហៅថានិរោធៈ។ មគ្គៈ ហៅថាមគ្គសច្ច មគ្គសច្ច ហៅថាមគ្គៈ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[២៥] មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ច មិនមែនទុក្ខសច្ច មិនហៅថាទុក្ខៈ។ មិនមែនសមុទយៈ មិនហៅថាសមុទយសច្ច មិនមែនសមុទយសច្ច មិនហៅថា សមុទយៈ។ មិនមែននិរោធៈ មិនហៅថានិរោធសច្ច មិនមែននិរោធសច្ចៈ មិនហៅថានិរោធៈ។ មិនមែនមគ្គៈ មិនហៅថា មគ្គសច្ច មិនមែនមគ្គសច្ច មិនហៅថាមគ្គៈ។

(បទសោធនមូលចក្កវារៈ ទី២)

២. បទសោធនមូលចក្កវារោ

(អនុលោម)

(ក) អនុលោមំ

[២៦] ទុក្ខៈ ហៅថា ទុក្ខសច្ច សច្ចៈទាំងឡាយ ហៅថា សមុទយសច្ច។ ទុក្ខៈ ហៅថា ទុក្ខសច្ច សច្ចៈទាំងឡាយ ហៅថានិរោធសច្ច។ ទុក្ខៈ ហៅថា ទុក្ខសច្ច សច្ចទាំងឡាយ ហៅថាមគ្គសច្ច។ សមុទយៈ ហៅថា សមុទយសច្ច សច្ចៈទាំងឡាយ ហៅថា ទុក្ខសច្ច។ សមុទយៈ ហៅថា សមុទយសច្ច សច្ចៈទាំងឡាយ ហៅថា និរោធសច្ច។ សមុទយៈ ហៅថា សមុទយសច្ច សច្ចៈទាំងឡាយ ហៅថា មគ្គសច្ច។ និរោធៈ ហៅថា និរោធសច្ច សច្ចៈទាំងឡាយហៅថា ទុក្ខសច្ច។ និរោធៈ ហៅថា និរោធសច្ច សច្ចៈទាំងឡាយហៅថា សមុទយសច្ច។ និរោធៈ ហៅថានិរោធសច្ច សច្ចៈទាំងឡាយ ហៅថាមគ្គសច្ច។ មគ្គៈ ហៅថាមគ្គសច្ចៈ សច្ចៈទាំងឡាយ ហៅថា ទុក្ខសច្ច។ មគ្គៈ ហៅថាមគ្គសច្ចៈ សច្ចៈទាំងឡាយ ហៅថាសមុទយសច្ច។ មគ្គៈ ហៅថាមគ្គសច្ចៈ សច្ចៈទាំងឡាយ ហៅថានិរោធសច្ច។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[២៧] មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយសច្ច។ មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធសច្ច។ មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថា មគ្គសច្ច។ មិនមែនសមុទយៈ មិនហៅថា សមុទយសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថា ទុក្ខសច្ច។ មិនមែនសមុទយៈ មិនហៅថាសមុទយសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធសច្ច។ មិនមែនសមុទយៈ មិនហៅថា សមុទយសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថាមគ្គសច្ច។ មិនមែននិរោធៈ មិនហៅថានិរោធសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខសច្ច។ មិនមែននិរោធៈ មិនហៅថានិរោធសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថា សមុទយសច្ច។ មិនមែននិរោធៈ មិនហៅថា និរោធសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថា មគ្គសច្ច។ មិនមែនមគ្គៈ មិនហៅថា មគ្គសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខសច្ច។ មិនមែនមគ្គៈ មិនហៅថា មគ្គសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយសច្ច។ មិនមែនមគ្គៈ មិនហៅថា មគ្គសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធសច្ច។

(សុទ្ធសច្ចវារៈ ទី៣)

៣. សុទ្ធសច្ចវារោ

(អនុលោម)

(ក) អនុលោមំ

[២៨] ទុក្ខៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថាទុក្ខៈ។ សមុទយៈហៅថា សច្ចៈ សច្ចៈទាំងឡាយ ហៅថាសមុទយៈ។ និរោធៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថា និរោធៈ។ មគ្គៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថា មគ្គៈ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[២៩] មិនមែនទុក្ខៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខៈ។ មិនមែនសមុទយៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយៈ។ មិនមែននិរោធៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធៈ។ មិនមែនមគ្គៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថាមគ្គៈ។

(សុទ្ធសច្ចមូលចក្កវារៈ ទី៤)

៤. សុទ្ធសច្ចមូលចក្កវារោ

(អនុលោម)

(ក) អនុលោមំ

[៣០] ទុក្ខៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថាសមុទយៈ។ ទុក្ខៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថានិរោធៈ។ ទុក្ខៈ ហៅថាសច្ចៈ សច្ចទាំងឡាយ ហៅថាមគ្គៈ។ សមុទយៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថា ទុក្ខៈ។ បេ។ សច្ចៈទាំងឡាយ ហៅថាមគ្គៈ។ និរោធៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថាទុក្ខៈ។ បេ។ សច្ចៈទាំងឡាយ ហៅថាមគ្គៈ។ មគ្គៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថាទុក្ខៈ។ មគ្គៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថាសមុទយៈ។ មគ្គៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថានិរោធៈ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[៣១] មិនមែនទុក្ខៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយៈ។ មិនមែនទុក្ខៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធៈ។ មិនមែនទុក្ខៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថាមគ្គៈ។ មិនមែនសមុទយៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខៈ។ បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាមគ្គៈ។ មិនមែននិរោធៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខៈ។ បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាមគ្គៈ។ មិនមែនមគ្គៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខៈ។ មិនមែនមគ្គៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយៈ។ មិនមែនមគ្គៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធៈ។

ចប់ ឧទ្ទេសវារៈ។

និទ្ទេសវារៈ

១. បណ្ណត្តិវារ (ខ) និទ្ទេសោ

(បទសោធនវារៈ ទី១)

១. បទសោធនវារោ

(អនុលោម)

(ក) អនុលោមំ

[៣២] ទុក្ខៈ ហៅថា ទុក្ខសច្ចឬ។ អើ។ ទុក្ខសច្ច ហៅថា ទុក្ខៈឬ។ ទុក្ខសច្ចដ៏សេស វៀរលែងទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ហៅថាទុក្ខសច្ច មិនហៅថាទុក្ខៈ ឯទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ហៅថាទុក្ខៈផង ហៅថាទុក្ខសច្ចផង។ សមុទយៈ ហៅថាសមុទយសច្ចឬ។ សមុទយៈដ៏សេស វៀរលែងសមុទយសច្ច ហៅថាសមុទយៈ មិនហៅថា សមុទយសច្ច ឯសមុទយសច្ច ហៅថាសមុទយៈផង ហៅថាសមុទយសច្ចផង។ សមុទយសច្ច ហៅថាសមុទយៈឬ។ អើ។ និរោធៈ ហៅថា និរោធសច្ចឬ។ និរោធៈដ៏សេស វៀរលែងនិរោធសច្ច ហៅថានិរោធៈ មិនហៅថានិរោធសច្ច ឯនិរោធសច្ច ហៅថានិរោធៈផង ហៅថានិរោធសច្ចផង។ និរោធសច្ច ហៅថានិរោធៈឬ។ អើ។ មគ្គៈ ហៅថា មគ្គសច្ចឬ។ មគ្គដ៏សេស វៀរលែងមគ្គសច្ច ហៅថាមគ្គៈ មិនហៅថាមគ្គសច្ច ឯមគ្គសច្ច ហៅថាមគ្គផង ហៅថាមគ្គសច្ចផង។ មគ្គសច្ច ហៅថាមគ្គៈឬ។ អើ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[៣៣] មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ចៈឬ។ ទុក្ខសច្ចដ៏សេស វៀរលែងទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត មិនហៅថាទុក្ខៈ ហៅថាទុក្ខសច្ច ឯធម្មជាតដ៏សេស វៀរលែងទុក្ខៈ និងទុក្ខសច្ចចេញ មិនហៅថាទុក្ខៈផង មិនហៅថាទុក្ខសច្ចផង។ មិនមែនទុក្ខសច្ច មិនហៅថាទុក្ខៈឬ។ អើ។ មិនមែនសមុទយៈ មិនហៅថាសមុទយសច្ចឬ។ អើ។ មិនមែនសមុទយសច្ច មិនហៅថាសមុទយៈឬ។ សមុទយៈដ៏សេស វៀរលែងសមុទយសច្ច មិនហៅថាសមុទយសច្ច ហៅថាសមុទយៈ ឯសភាវៈដ៏សេស វៀរលែងសមុទយៈ និងសមុទយសច្ចចេញ មិនហៅថាសមុទយៈផង មិនហៅថា សមុទយសច្ចផង។ មិនមែននិរោធៈ មិនហៅថានិរោធសច្ចឬ។ អើ។ មិនមែននិរោធសច្ច មិនហៅថានិរោធៈឬ។ និរោធៈដ៏សេស វៀរលែងនិរោធសច្ច មិនហៅថានិរោធសច្ច ហៅថានិរោធៈ ឯសភាវៈដ៏សេស វៀរលែងនិរោធៈ និងនិរោធសច្ចចេញ មិនហៅថានិរោធៈផង មិនហៅថានិរោធសច្ចផង។ មិនមែនមគ្គៈ មិនហៅថាមគ្គសច្ចឬ។ អើ។ មិនមែនមគ្គសច្ច មិនហៅថាមគ្គៈឬ។ មគ្គៈដ៏សេស វៀរលែងមគ្គសច្ច មិនហៅថា មគ្គសច្ច ហៅថា មគ្គៈ ឯសភាវៈដ៏សេស វៀរលែងមគ្គៈ និងមគ្គសច្ចចេញ មិនហៅថា មគ្គៈផង មិនហៅថាមគ្គសច្ចផង។

(បទសោធនមូលចក្កវារៈ ទី២)

២. បទសោធនមូលចក្កវារោ

(អនុលោម)

(ក) អនុលោមំ

[៣៤] ទុក្ខៈ ហៅថា ទុក្ខសច្ចឬ។ អើ។ សច្ចៈទាំងឡាយ ហៅថា សមុទយសច្ចឬ។ សមុទយសច្ច ហៅថាសច្ចៈផង ហៅថាសមុទយសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថាសមុទយសច្ចទេ។ ទុក្ខៈ ហៅថាទុក្ខសច្ចឬ។ អើ។ សច្ចៈទាំងឡាយ ហៅថានិរោធសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថាមគ្គសច្ចឬ។ មគ្គសច្ច ហៅថាសច្ចៈផង ហៅថា មគ្គសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថាមគ្គសច្ចទេ។ សមុទយៈ ហៅថា សមុទយសច្ចឬ។ សមុទយៈដ៏សេស វៀរលែងសមុទយសច្ច ហៅថាសមុទយៈ មិនហៅថាសមុទយសច្ច ឯសមុទយសច្ច ហៅថាសមុទយៈផង ហៅថាសមុទយសច្ចផង។ សច្ចៈទាំងឡាយ ហៅថាទុក្ខសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថានិរោធសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថាមគ្គសច្ចឬ។ មគ្គសច្ច ហៅថាសច្ចៈផង ហៅថាមគ្គសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថាមគ្គសច្ចទេ។ និរោធៈ ហៅថានិរោធសច្ចឬ។ និរោធៈដ៏សេស វៀរលែងនិរោធសច្ច ហៅថានិរោធៈ មិនហៅថានិរោធសច្ចទេ ឯនិរោធសច្ច ហៅថានិរោធៈផង ហៅថានិរោធសច្ចផង។ សច្ចៈទាំងឡាយ ហៅថាទុក្ខសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថាសមុទយសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថាមគ្គសច្ចឬ។ មគ្គសច្ច ហៅថាសច្ចៈផង ហៅថាមគ្គសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថាមគ្គសច្ចទេ។ មគ្គៈ ហៅថាមគ្គសច្ចឬ។ មគ្គៈដ៏សេស វៀរលែងមគ្គសច្ច ហៅថាមគ្គៈ មិនហៅថា មគ្គសច្ចទេ ឯមគ្គសច្ច ហៅថាមគ្គៈផង ហៅថាមគ្គសច្ចផង។ សច្ចៈទាំងឡាយ ហៅថា ទុក្ខសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថាសមុទយសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថា និរោធសច្ចឬ។ និរោធសច្ច ហៅថាសច្ចៈផង ហៅថា និរោធសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថានិរោធសច្ចទេ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[៣៥] មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ចៈឬ។ ទុក្ខសច្ចដ៏សេស វៀរលែងទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្តចេញ មិនហៅថាទុក្ខៈ ហៅថាទុក្ខសច្ច ធម្មជាតដ៏សេស វៀរលែងទុក្ខៈ និងទុក្ខសច្ចចេញ មិនហៅថាទុក្ខៈផង មិនហៅថាទុក្ខសច្ចផង។ មិនមែនសច្ចទាំងឡាយ មិនហៅថាសមុទយសច្ចឬ។ អើ។ មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ចៈឬ។ ទុក្ខសច្ចដ៏សេស វៀរលែងទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្តចេញ មិនហៅថាទុក្ខៈ ហៅថាទុក្ខសច្ច ធម្មជាតដ៏សេស វៀរលែងទុក្ខៈ និងទុក្ខសច្ចចេញ មិនហៅថាទុក្ខៈផង មិនហៅថាទុក្ខសច្ចផង។ មិនមែនសច្ចទាំងឡាយ មិនហៅថានិរោធសច្ចឬ។ បេ។ មិនមែនសច្ចទាំងឡាយ មិនហៅថាមគ្គសច្ចឬ។ អើ។ មិនមែនសមុទយៈ មិនហៅថាសមុទយសច្ចឬ។ អើ។ មិនមែនសច្ចទាំងឡាយ មិនហៅថាទុក្ខសច្ចឬ។ អើ។ មិនមែនសមុទយៈ មិនហៅថា សមុទយសច្ចឬ។ អើ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធសច្ច។ បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាមគ្គសច្ចឬ។ អើ។ មិនមែននិរោធ មិនហៅថានិរោធសច្ចឬ។ អើ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខសច្ចឬ។ បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយសច្ចឬ។ បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅមគ្គសច្ចឬ។ អើ។ មិនមែនមគ្គ មិនហៅថាមគ្គសច្ចឬ។ អើ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខសច្ចឬ។ អើ។ មិនមែនមគ្គ មិនហៅថាមគ្គសច្ចឬ។ អើ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយសច្ចឬ។ បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅនិរោធសច្ចឬ។ អើ។

(សុទ្ធសច្ចវារៈ ទី៣)

៣. សុទ្ធសច្ចវារោ

(អនុលោម)

(ក) អនុលោមំ

[៣៦] ទុក្ខ ហៅថាសច្ចៈឬ។ អើ។ សច្ចៈទាំងឡាយ ហៅថាទុក្ខសច្ចឬ។ ទុក្ខសច្ច ហៅថាសច្ចៈផង ហៅថាទុក្ខសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថាទុក្ខសច្ចទេ។ សមុទយៈ ហៅថាសច្ចៈឬ។ អើ។ បេ។ និរោធ ហៅថាសច្ចឬ។ អើ។ បេ។ មគ្គ ហៅថាសច្ចៈឬ។ អើ។ សច្ចៈទាំងឡាយ ហៅថាមគ្គសច្ចឬ។ មគ្គសច្ច ហៅថាសច្ចៈផង ហៅថា មគ្គសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថាមគ្គសច្ចទេ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[៣៧] មិនមែនទុក្ខ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងទុក្ខ មិនហៅថាទុក្ខ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងទុក្ខ និងសច្ចៈចេញ មិនហៅថាទុក្ខផង មិនហៅថាសច្ចៈផង។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខសច្ចឬ។ អើ។ មិនមែនសមុទយៈ មិនហៅថាសច្ចៈឬ។ (សច្ចៈដ៏សេស) វៀរលែងសមុទយៈ។ បេ។ មិនមែននិរោធ មិនហៅថាសច្ចៈឬ។ (សច្ចៈដ៏សេស) វៀរលែងនិរោធ។ បេ។ មិនមែនមគ្គ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងមគ្គ មិនហៅថាមគ្គ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងមគ្គ និងសច្ចៈចេញ មិនហៅថាមគ្គផង មិនហៅថាសច្ចៈផង។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាមគ្គសច្ចឬ។ អើ។

(សុទ្ធសច្ចមូលចក្កវារៈ ទី៤)

៤. សុទ្ធសច្ចមូលចក្កវារោ

(អនុលោម)

(ក) អនុលោមំ

[៣៨] ទុក្ខ ហៅថាសច្ចៈឬ។ អើ។ សច្ចៈទាំងឡាយ ហៅថាសមុទយសច្ចឬ។ សមុទយសច្ច ហៅថាសច្ចៈផង ហៅថាសមុទយសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថាសមុទយសច្ចទេ។ ទុក្ខ ហៅថាសច្ចៈឬ។ អើ។ សច្ចៈទាំងឡាយ ហៅថានិរោធសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថាមគ្គសច្ចឬ។ មគ្គសច្ច ហៅថាសច្ចៈផង ហៅថាមគ្គសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថា សច្ចៈ មិនហៅថាមគ្គសច្ចទេ។ សមុទយៈ ហៅថាសច្ចៈឬ។ អើ។ បេ។ និរោធ ហៅថាសច្ចៈឬ។ អើ។ បេ។ មគ្គ ហៅថាសច្ចៈឬ។ អើ។ សច្ចៈទាំងឡាយ ហៅថាទុក្ខសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថាសមុទយសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថានិរោធសច្ចឬ។ និរោធសច្ច ហៅថាសច្ចៈផង ហៅថានិរោធសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថា និរោធសច្ចទេ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[៣៩] មិនមែនទុក្ខ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងទុក្ខ មិនហៅថាទុក្ខ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងទុក្ខ និងសច្ចៈចេញ មិនហៅថា ទុក្ខផង មិនហៅថាសច្ចៈផង។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយសច្ចឬ។ អើ។ មិនមែនទុក្ខ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងទុក្ខ មិនហៅថាទុក្ខ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងទុក្ខ និងសច្ចៈចេញ មិនហៅថាទុក្ខផង មិនហៅថាសច្ចៈផង។ មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធសច្ចឬ។ បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាមគ្គសច្ចឬ។ អើ។ មិនមែនសមុទយៈ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងសមុទយៈ មិនហៅថាសមុទយៈ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងសមុទយៈ និងសច្ចៈចេញ មិនហៅថា សមុទយៈផង មិនហៅថាសច្ចៈផង។ បេ។ មិនមែននិរោធ មិនហៅថាសច្ចៈឬ។ (សច្ចៈទាំងឡាយដ៏សេស) វៀរលែងនិរោធ។ បេ។ មិនមែនមគ្គ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងមគ្គ មិនហៅថាមគ្គ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងមគ្គ និងសច្ចៈចេញ មិនហៅថាមគ្គផង មិនហៅថាសច្ចៈផង។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខសច្ចឬ។ អើ។ មិនមែនមគ្គ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងមគ្គ មិនហៅថាមគ្គ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងមគ្គ និងសច្ចៈចេញ មិនហៅថាមគ្គផង មិនហៅថាសច្ចៈផង។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយសច្ចឬ។ បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធសច្ចឬ។ អើ។

ចប់ បណ្ណត្តិវារៈ។

បវត្តិវារៈ (ទី២)

២. បវត្តិវារោ

(ឧប្បាទវារៈ ទី១)

១. ឧប្បាទវារោ

(បច្ចុប្បន្នវារោៈ ទី១)

(១) បច្ចុប្បន្នវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៤០] ទុក្ខសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ រមែងកើតឡើងឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ទុក្ខសច្ច របស់សត្វទាំងនោះ រមែងកើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកតណ្ហា ក្នុងកាលជាបច្ចុប្បន្ន ឯសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ទុក្ខសច្ច របស់សត្វទាំងនោះ រមែងកើតឡើងផង សមុទយសច្ច រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា។ មួយទៀត សមុទយសច្ច របស់សត្វណា កើតឡើង ទុក្ខសច្ច របស់សត្វនោះ រមែងកើតឡើងឬ។ អើ។

[៤១] ទុក្ខសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ រមែងកើតឡើងឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ទុក្ខសច្ច របស់សត្វទាំងនោះ រមែងកើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកមគ្គ ក្នុងបច្ចុប្បន្ន ឯមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ទុក្ខសច្ច របស់សត្វទាំងនោះ រមែងកើតឡើងផង មគ្គសច្ច រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃមគ្គ ក្នុងបញ្ចវោការភព។ មួយទៀត មគ្គសច្ច របស់សត្វណា កើតឡើង ទុក្ខសច្ច របស់សត្វនោះ រមែងកើតឡើងឬ។ មគ្គសច្ច របស់សត្វទាំងនោះ រមែងកើតឡើង ក្នុងឧប្បាទក្ខណៈនៃមគ្គ ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ មគ្គសច្ច របស់សត្វទាំងនោះ រមែងកើតឡើងផង ទុក្ខសច្ច រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃមគ្គ ក្នុងបញ្ចវោការភព។

[៤២] សមុទយសច្ច របស់សត្វណា កើតឡើង មគ្គសច្ចរបស់សត្វនោះ រមែងកើតឡើងឬ។ មិនកើតឡើងទេ។ មួយទៀត មគ្គសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ រមែងកើតឡើងឬ។ មិនកើតឡើងទេ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៤៣] ទុក្ខសច្ច កើតឡើង ក្នុងទីណា សមុទយសច្ច រមែងកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច រមែងកើតឡើង ក្នុងអសញ្ញសត្វនោះ ឯសមុទយសច្ច មិនកើតឡើង ក្នុងទីនោះទេ ទុក្ខសច្ច រមែងកើតឡើងផង សមុទយសច្ច រមែងកើតឡើងផង ក្នុងចតុវោការសត្វ និងបញ្ចវោការសត្វនោះ។ មួយទៀត សមុទយសច្ច កើតឡើង ក្នុងទីណា ទុក្ខសច្ច រមែងកើតឡើង ក្នុងទីនោះឬ។ អើ។

[៤៤] ទុក្ខសច្ច កើតឡើង ក្នុងទីណា មគ្គសច្ច រមែងកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច រមែងកើតឡើង ក្នុងអបាយសត្វ និងអសញ្ញសត្វនោះ ឯមគ្គសច្ច មិនកើតឡើង ក្នុងទីនោះទេ ទុក្ខសច្ច រមែងកើតឡើងផង មគ្គសច្ច រមែងកើតឡើងផង ក្នុងចតុវោការសត្វ និងបញ្ចវោការសត្វដ៏សេសនោះ។ មួយទៀត មគ្គសច្ច កើតឡើង ក្នុងទីណា ទុក្ខសច្ច រមែងកើតឡើង ក្នុងទីនោះឬ។ អើ។

[៤៥] សមុទយសច្ច កើតឡើង ក្នុងទីណា មគ្គសច្ច រមែងកើតឡើង ក្នុងទីនោះឬ។ សមុទយសច្ច រមែងកើតឡើង ក្នុងអបាយសត្វនោះ ឯមគ្គសច្ច មិនកើតឡើង ក្នុងទីនោះទេ សមុទយសច្ច រមែងកើតឡើងផង មគ្គសច្ច រមែងកើតឡើងផង ក្នុងចតុវោការសត្វ និងបញ្ចវោការសត្វដ៏សេសនោះ។ មួយទៀត មគ្គសច្ច កើតឡើង ក្នុងទីណា សមុទយសច្ច រមែងកើតឡើង ក្នុងទីនោះឬ។ អើ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៤៦] ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ រមែងកើតឡើង ក្នុងទីនោះឬ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី បណ្ឌិតគប្បីឲ្យពិស្តារដូចគ្នាចុះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៤៧] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង សមុទយសច្ច របស់សត្វនោះ មិនកើតឡើងដែរឬ។ អើ។ មួយទៀត សមុទយសច្ច របស់សត្វណា មិនកើតឡើង ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ សមុទយសច្ច របស់សត្វទាំងនោះ រមែងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកតណ្ហា ក្នុងបច្ចុប្បន្ន ឯទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត សមុទយសច្ច របស់សត្វទាំងអស់នោះ មិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្នផង ក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភពផង។

[៤៨] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃមគ្គ ក្នុងអរូបភពទេ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្នផង ក្នុងឧប្បាទក្ខណៈនៃផល ក្នុងអរូបភពផង។ មួយទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើង ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកមគ្គ ក្នុងបច្ចុប្បន្ន ឯទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្នផង ក្នុងឧប្បាទក្ខណៈនៃផល ក្នុងអរូបភពផង។

[៤៩] សមុទយសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ មិនកើតឡើងឬ។ សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃមគ្គ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ សមុទយសច្ច របស់ពួកអសញ្ញសត្វទាំងនោះ ដែលចូលកាន់និរោធ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកតណ្ហា និងប្រាសចាកមគ្គ របស់ពួកសត្វទាំងអស់។ មួយទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើង សមុទយសច្ច របស់សត្វនោះ មិនកើតឡើងដែរឬ។ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃតណ្ហា ឯសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ មគ្គសច្ច របស់អសញ្ញសត្វទាំងនោះ ដែលចូលកាន់និរោធ មិនកើតឡើងផង សមុទយសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកមគ្គ និងប្រាសចាកតណ្ហា របស់ពួកសត្វទាំងអស់។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៥០] ទុក្ខសច្ច មិនកើតឡើង ក្នុងទីណា សមុទយសច្ច មិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។ មួយទៀត សមុទយសច្ច មិនកើតឡើង ក្នុងទីណា ទុក្ខសច្ច មិនកើតឡើង ក្នុងទីនោះឬ។ កើតឡើង។

[៥១] ទុក្ខសច្ច មិនកើតឡើង ក្នុងទីណា មគ្គសច្ច មិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។ មួយទៀត មគ្គសច្ច មិនកើតឡើង ក្នុងទីណា ទុក្ខសច្ច មិនកើតឡើង ក្នុងទីនោះឬ។ កើតឡើង។

[៥២] សមុទយសច្ច មិនកើតឡើង ក្នុងទីណា មគ្គសច្ច មិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត មគ្គសច្ច មិនកើតឡើង ក្នុងទីណា សមុទយសច្ច មិនកើតឡើង ក្នុងទីនោះឬ។ មគ្គសច្ច មិនកើតឡើង ក្នុងអបាយនោះ ឯសមុទយសច្ច មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មគ្គសច្ច មិនកើតឡើងផង សមុទយសច្ច មិនកើតឡើងផង ក្នុងអសញ្ញសត្វនោះ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៥៣] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយទៀត សមុទយសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកតណ្ហា ក្នុងបច្ចុប្បន្ន ក្នុងទីនោះ ឯទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វទាំងអស់ កាលច្យុត សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ក្នុងទីនោះ។

[៥៤] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃមគ្គ ក្នុងអរូបភពនោះ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វទាំងអស់ កាលច្យុត ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃផល ក្នុងអរូបភព ក្នុងទីនោះ។ មួយទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកមគ្គ ក្នុងបច្ចុប្បន្ន ក្នុងទីនោះ ឯទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វទាំងអស់ កាលច្យុត មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃផល ក្នុងអរូបភព ក្នុងទីនោះ។

[៥៥] សមុទយសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃមគ្គ ក្នុងទីនោះ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សមុទយសច្ច របស់ពួកអសញ្ញសត្វទាំងនោះ ដែលចូលកាន់និរោធ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកតណ្ហា និងប្រាសចាកមគ្គ របស់ពួកសត្វទាំងអស់។ មួយទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះដែរឬ។ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃតណ្ហា ក្នុងទីនោះ ឯសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មគ្គសច្ច របស់ពួកអសញ្ញសត្វទាំងនោះ ដែលចូលកាន់និរោធ មិនកើតឡើងផង សមុទយសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកមគ្គ និងប្រាសចាកតណ្ហា របស់ពួកសត្វទាំងអស់ ក្នុងទីនោះ។

(អតីតវារៈ ទី២)

(២) អតីតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៥៦] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ សមុទយសច្ច របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត សមុទយសច្ច របស់សត្វណា កើតឡើងហើយ ទុក្ខសច្ច របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[៥៧] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ មគ្គសច្ច របស់សត្វនោះ កើតឡើងហើយឬ។ ទុក្ខសច្ច របស់សត្វទាំងនោះ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយ ឯមគ្គសច្ចរបស់សត្វទាំងនោះ មិនកើតឡើងហើយទេ ទុក្ខសច្ច របស់សត្វទាំងនោះ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយផង មគ្គសច្ចកើតឡើងហើយផង។ មួយទៀត មគ្គសច្ច របស់សត្វណា (កើតឡើងហើយ)។ បេ។ ឬ។ អើ។

[៥៨] សមុទយសច្ច របស់សត្វណា កើតឡើងហើយ មគ្គសច្ច របស់សត្វនោះ កើតឡើងហើយឬ។ សមុទយសច្ច របស់សត្វទាំងនោះ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយទេ សមុទយសច្ច របស់សត្វទាំងនោះ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយផង មគ្គសច្ច កើតឡើងហើយផង។ មួយទៀត មគ្គសច្ច របស់សត្វណា (កើតឡើងហើយ)។ បេ។ ឬ។ អើ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៥៩] ទុក្ខសច្ច កើតឡើងហើយ ក្នុងទីណា។ បេ។ ពាក្យថា ក្នុងទីណា ប្រហែលៗគ្នា ក្នុងទីទាំងពួង ការធ្វើនូវរបៀបផ្សេងៗ ក៏ប្រហែលគ្នានឹងពាក្យថា ក្នុងទីណា ខាងក្រោមដែរ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៦០] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ទុក្ខសច្ច កើតឡើងហើយ ក្នុងចិត្តទី២1) របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វទាំងនោះ ក្នុងទីនោះ ឯសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ទុក្ខសច្ច របស់សត្វទាំងនោះ ក្រៅនេះ ដែលឋិតនៅក្នុងចតុវោការភព និងបញ្ចវោការភព កើតឡើងហើយផង សមុទយសច្ច កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត សមុទយសច្ច របស់សត្វណា (កើតឡើងហើយ) ក្នុងទីណា។ បេ។ ឬ។ អើ។

[៦១] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ទុក្ខសច្ច កើតឡើង ក្នុងចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វទាំងនោះ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងទីនោះ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ទុក្ខសច្ច របស់សត្វទាំងនោះ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយផង មគ្គសច្ច កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត មគ្គសច្ច របស់សត្វណា (កើតឡើងហើយ) ក្នុងទីណា។ បេ។ ឬ។ អើ។

[៦២] សមុទយសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ សមុទយសច្ច កើតឡើងហើយ ក្នុងអកុសលចិត្ត2) ទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកសត្វទាំងនោះ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងទីនោះ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សមុទយសច្ច របស់សត្វទាំងនោះ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយផង មគ្គសច្ច កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា។ បេ។ ឬ។ អើ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៦៣] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ មួយទៀត សមុទយសច្ច របស់សត្វណា (មិនកើតឡើងហើយ)។ បេ។ ឬ។ មិនមានទេ។

[៦៤] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ មគ្គសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ មួយទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[៦៥] សមុទយសច្ច របស់សត្វណា មិនកើតឡើងហើយ មគ្គសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ មួយទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៦៦] ទុក្ខសច្ច មិនកើតឡើងហើយ ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៦៧] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត សមុទយសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ សមុទយសច្ច មិនកើតឡើងហើយ ក្នុងចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វនោះ ក្នុងទីនោះ ឯទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង ទុក្ខសច្ច មិនកើតឡើងហើយផង ក្នុងទីនោះទេ។

[៦៨] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វ ដែលមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង ទុក្ខសច្ច មិនកើតឡើងហើយផង ក្នុងទីនោះ។

[៦៩] សមុទយសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អកុសលចិត្ត ទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកសត្វ ដែលមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង សមុទយសច្ច មិនកើតឡើងហើយផង ក្នុងទីនោះ។

(អនាគតវារៈ ទី៣)

(៣) អនាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៧០] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង សមុទយសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ទុក្ខសច្ច របស់សត្វទាំងនោះ នឹងកើតឡើង (ក្នុងលំដាប់នៃចិត្តនោះ) តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ទុក្ខសច្ច របស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង សមុទយសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងកើតឡើងឬ។ បេ។ អើ។

[៧១] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកសត្វណាជាបុថុជ្ជន នឹងមិនបាននូវមគ្គ ទុក្ខសច្ច របស់សត្វទាំងនោះ នឹងកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏សត្វដទៃណា នឹងបាននូវមគ្គ ទុក្ខសច្ចរបស់សត្វទាំងនោះ នឹងកើតឡើងផង មគ្គសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា (នឹងកើតឡើង) ឬ។ បេ។ អើ។

[៧២] សមុទយសច្ច របស់សត្វណា នឹងកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង មគ្គសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង សមុទយសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើង (ក្នុងលំដាប់នៃចិត្តនោះ) តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឬក៏សត្វដទៃណា នឹងបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង សមុទយសច្ច នឹងកើតឡើងផង។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៧៣] ទុក្ខសច្ច នឹងកើតឡើង ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៧៤] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា និងពួកអសញ្ញសត្វ ទុក្ខសច្ច របស់សត្វទាំងនោះ នឹងកើតឡើងក្នុងទីនោះ (ក្នុងលំដាប់នៃចិត្តនោះ) តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលឋិតនៅក្នុងចតុវោការភព និងបញ្ចវោការភព ទុក្ខសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង សមុទយសច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា (នឹងកើតឡើង) ក្នុងទីណាឬ។ បេ។ អើ។

[៧៥] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកសត្វណាជាបុថុជ្ជន នឹងមិនបាននូវមគ្គ ពួកសត្វដែលកើតក្នុងអបាយ និងពួកអសញ្ញសត្វ ទុក្ខសច្ច របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ទុក្ខសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង មគ្គសច្ច នឹងកើតឡើងផង ក្នុងទីនោះ (ក្នុងលំដាប់នៃចិត្តនោះ)។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។

[៧៦] សមុទយសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកសត្វដែលកើតក្នុងអបាយ និងពួកសត្វណាជាបុថុជ្ជន នឹងមិនបាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើងក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង មគ្គសច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ (ក្នុងលំដាប់នៃចិត្តនោះ) តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង សមុទយសច្ច នឹងកើតឡើងផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៧៧] ទុក្ខសច្ច របស់សត្វណា នឹងមិនកើតឡើង សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង ទុក្ខសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង (ក្នុងលំដាប់នៃចិត្តនោះ) តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត3) សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ទុក្ខសច្ច នឹងមិនកើតឡើងផង។

[៧៨] ទុក្ខសច្ច របស់សត្វណា នឹងមិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ទុក្ខសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ទុក្ខសច្ច នឹងមិនកើតឡើងផង។

[៧៩] សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង មគ្គសច្ច នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង សមុទយសច្ច នឹងមិនកើតឡើងផង។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៨០] ទុក្ខសច្ច នឹងមិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៨១] ទុក្ខសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា និងពួកអសញ្ញសត្វ សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ (ក្នុងលំដាប់នៃចិត្តនោះ) តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ទុក្ខសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។

[៨២] ទុក្ខសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ នឹងមិនកើតឡើងក្នុងទីនោះឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ ពួកសត្វដែលកើតក្នុងអបាយ និងពួកអសញ្ញសត្វ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ទុក្ខសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។

[៨៣] សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើងក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងក្នុងទីនោះឬ។ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ (ក្នុងលំដាប់នៃចិត្តនោះ) តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកអសញ្ញសត្វ សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង មគ្គសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វដែលកើតក្នុងអបាយ និងពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកអសញ្ញសត្វ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង សមុទយសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។

(បច្ចុប្បន្នាតីតវារៈ ទី៤)

(៤) បច្ចុប្បន្នាតីតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៨៤] ទុក្ខសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា កើតឡើងហើយ ទុក្ខសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងហើយ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង ទុក្ខសច្ច កើតឡើងផង។

[៨៥] ទុក្ខសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ កើតឡើងហើយឬ។ ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គសច្ច កើតឡើងហើយផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយ ទុក្ខសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង ទុក្ខសច្ច កើតឡើងផង។

[៨៦] សមុទយសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ កើតឡើងហើយឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា សមុទយសច្ច របស់សត្វទាំងនោះ កើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គសច្ច កើតឡើងហើយផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយ សមុទយសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា និងពួកសត្វដែលចូលកាន់និរោធ ក្នុងចិត្តដែលប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយ តែសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង សមុទយសច្ច កើតឡើងផង។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៨៧] ទុក្ខសច្ច កើតឡើងក្នុងទីណា។ បេ។ ក្នុងទីណា ប្រហែលគ្នា ទាំងអស់។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៨៨] ទុក្ចសច្ច របស់សត្វណា កើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកសុទ្ធាវាសសត្វ ក្នុងឧប្បាទក្ខណៈនៃឧប្បត្តិចិត្ត និងពួកសត្វ កាលចូលទៅកាន់អសញ្ញសត្វ ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង សមុទយសច្ច កើតឡើងហើយផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង ទុក្ខសច្ច កើតឡើងផង ក្នុងទីនោះ។

[៨៩] ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកសុទ្ធាវាសសត្វ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃឧប្បត្តិចិត្ត និងពួកសត្វ កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ចសច្ច របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គសច្ច កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើងក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុតក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង ទុក្ខសច្ច កើតឡើងផង ក្នុងទីនោះ។

[៩០] សមុទយសច្ច របស់សត្វណា កើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា សមុទយសច្ច របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គសច្ច កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា ក្នុងចិត្តដែលប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង សមុទយសច្ច កើតឡើងផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៩១] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា មិនកើតឡើងហើយ ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។

[៩២] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយទេ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងហើយផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង ទុក្ខសច្ច មិនកើតឡើងផង។

[៩៣] សមុទយសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា និងពួកសត្វដែលចូលកាន់និរោធ ក្នុងចិត្តដែលប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយទេ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា និងពួកអសញ្ញសត្វ ក្នុងចិត្តដែលប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងហើយផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ សមុទយសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹង នូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា និងពួកអសញ្ញសត្វ ក្នុងចិត្តដែលប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង សមុទយសច្ច មិនកើតឡើងផង។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៩៤] ទុក្ខសច្ច មិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៩៥] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសុទ្ធាវាសសត្វ និងពួកអសញ្ញសត្វ កាលច្យុត ក្នុងភង្គក្ខណៈនៃឧប្បត្តិចិត្ត ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង សមុទយសច្ច មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសុទ្ធាវាសសត្វ និងពួកសត្វ កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃឧប្បត្តិចិត្ត សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសុទ្ធាវាសសត្វ និងពួកអសញ្ញសត្វ កាលច្យុត ក្នុងភង្គក្ខណៈនៃឧប្បត្តិចិត្ត សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងទីនោះ។

[៩៦] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសុទ្ធាវាសសត្វ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈ នៃឧប្បត្តិចិត្ត និងពួកអសញ្ញសត្វ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសុទ្ធាវាសសត្វ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹង នូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃឧប្បត្តិចិត្ត និងពួកសត្វ កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសុទ្ធាវាសសត្វ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈ នៃឧប្បតិ្តចិត្ត និងពួកអសញ្ញសត្វ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងទីនោះ។

[៩៧] សមុទយសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វ សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង សមុទយសច្ច មិនកើតឡើងផង ក្នុងទីនោះ។

(បច្ចុប្បន្នានាគតវារៈ ទី៥)

(៥) បច្ចុប្បន្នានាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៩៨] ទុក្ខសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ កើតឡើង តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង សមុទយសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងកើតឡើង ទុក្ខសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើង តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង ទុក្ខសច្ច កើតឡើងផង។

[៩៩] ទុក្ខសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វនោះ‌ៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន កើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ទុក្ខសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើង តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង ទុក្ខសច្ច កើតឡើងផង។

[១០០] សមុទយសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ សមុទយសច្ច របស់សត្វនោះ‌ៗ កើតឡើង ក្នុងឧប្បាទក្ខណៈនៃតណ្ហា តែមគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វនោះ‌ៗ កើតឡើងផង មគ្គសច្ច នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង សមុទយសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ មគ្គសច្ច របស់សត្វនោះៗ ក្នុងភង្គក្ខណៈនៃតណ្ហា និងរបស់ពួកសត្វដែលចូលកាន់និរោធ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងរបស់ពួកអសញ្ញសត្វ នឹងកើតឡើង តែសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គ មគ្គសច្ច របស់សត្វនោះៗ នឹងកើតឡើងផង សមុទយសច្ច កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[១០១] ទុក្ខសច្ច កើតឡើង ក្នុងទីណា។ បេ។ ពាក្យថា ក្នុងទីណា បណ្ឌិត គប្បីធ្វើឲ្យប្រហែលនឹងពាក្យថា របស់សត្វណា ក្នុងទីណាដែរ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[១០២] ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ កើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង សមុទយសច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង ទុក្ខសច្ច កើតឡើងផង ក្នុងទីនោះ។

[១០៣] ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ និងរបស់ពួកសត្វនោះ កាលចូលទៅកាន់អបាយ និងអសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន កើតឡើងក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គសច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើងក្នុងទីនោះឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង ទុក្ខសច្ច កើតឡើងផង ក្នុងទីនោះ។

[១០៤] សមុទយសច្ច របស់សត្វណា កើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ្។ សមុទយសច្ច របស់ពួកសត្វដែលកើតក្នុងអបាយ និងរបស់សត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ កើតឡើងក្នុងឧប្បាទក្ខណៈនៃតណ្ហា ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វនោះៗ កើតឡើងផង មគ្គសច្ច នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ កើតឡើងក្នុងទីនោះឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គក្នុងឧប្បាទក្ខណៈនៃចិត្តនោះ មគ្គសច្ច របស់សត្វនោះៗ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គ មគ្គសច្ចរបស់សត្វនោះៗ នឹងកើតឡើងផង សមុទយសច្ច កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[១០៥] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងភង្គក្ខណៈនៃចិត្តនោះ និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មិនកើតឡើងផង សមុទយសច្ច នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ នឹងមិនកើតឡើង តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងភង្គក្ខណៈនៃចិត្តនោះ និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង។

[១០៦] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព និងមិនកើតឡើងផង មគ្គសច្ច មិនកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន នឹងមិនកើតឡើង តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព នឹងមិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង។

[១០៧] សមុទយសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ សមុទយសច្ច របស់ពួកសត្វនោះ ក្នុងភង្គក្ខណៈនៃតណ្ហា និងរបស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មិនកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃតណ្ហា និងរបស់ពួកសត្វដែលចូលកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មិនកើតឡើងផង មគ្គសច្ច នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង សមុទយសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គសច្ច របស់ពួកសត្វនោះៗ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃតណ្ហា តែសមុទយសច្ច របស់ពួកសត្វនោះ មិនមែនជាមិនកើតឡើងទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃតណ្ហា និងរបស់ពួកសត្វដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ នឹងមិនកើតឡើងផង សមុទយសច្ច មិនកើតឡើងផង។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[១០៨] ទុក្ខសច្ច មិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[១០៩] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់អសញ្ញសត្វទាំងនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្តនោះ និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព មិនកើតឡើងផង សមុទយសច្ច នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្តនោះ និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព នឹងមិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងទីនោះ។

[១១០] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងរបស់ពួកអសញ្ញសត្វនោះ កាលច្យុត ក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មិនកើតឡើងផង មគ្គសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងរបស់សត្វទាំងនោះ កាលចូលទៅកាន់អសញ្ញសត្វ នឹងមិនកើតឡើង ក្នុងទីនោះ។ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងរបស់ពួកអសញ្ញសត្វនោះ កាលច្យុត ក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព នឹងមិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងទីនោះ។

[១១១] សមុទយសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គក្នុងឧប្បាទក្ខណៈនៃចិត្តនោះ សមុទយសច្ច របស់ពួកសត្វនោះៗ មិនកើតឡើង ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ តែមគ្គសច្ច របស់ពួកសត្វនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃតណ្ហា និងរបស់ពួកអសញ្ញសត្វនោះ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មិនកើតឡើងផង មគ្គសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មគ្គសច្ច របស់ពួកសត្វដែលកើតក្នុងអបាយ និងរបស់ពួកសត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃតណ្ហា នឹងមិនកើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃតណ្ហា និងរបស់អសញ្ញសត្វទាំងនោះ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ នឹងមិនកើតឡើងផង សមុទយសច្ច មិនកើតឡើងផង ក្នុងទីនោះ។

(អតីតានាគតវារៈ ទី៦)

(៦) អតីតានាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[១១២] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ សមុទយសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា កើតឡើងហើយ តែសមុទយសច្ច របស់ពួកសត្វនោះ នឹងមិនកើតឡើងទេ ទុក្ខសច្ច របស់ពួកសត្វនោះក្រៅនេះ កើតឡើងហើយផង សមុទយសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងកើតឡើង ទុក្ខសច្ច របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[១១៣] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ មគ្គសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ កើតឡើងហើយ តែមគ្គសច្ច របស់សត្វទាំងនោះ របស់ពួកសត្វនោះ នឹងមិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ទុក្ខសច្ច របស់ពួកសត្វនោះ កើតឡើងហើយផង មគ្គសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយ។ បេ។ អើ។

[១១៤] សមុទយសច្ច របស់សត្វណា កើតឡើងហើយ មគ្គសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ កើតឡើងហើយ តែមគ្គសច្ច របស់ពួកសត្វនោះ នឹងមិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង មគ្គសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយ។ បេ។ អើ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[១១៥] ទុក្ខសច្ច កើតឡើងហើយ ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[១១៦] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា និងរបស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ទុក្ខសច្ច របស់ពួកសត្វនោះ ក្រៅនេះ ដែលនៅក្នុងចតុវោការភព និងបញ្ចវោការភព កើតឡើងហើយផង សមុទយសច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ សមុទយសច្ច របស់សត្វទាំងនោះ ដែលចូលទៅកាន់សុទ្ធាវាស នឹងកើតឡើង ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សមុទយសច្ច របស់ពួកសត្វនោះ ក្រៅនេះ ដែលនៅក្នុងចតុវោការភព និងបញ្ចវោការភព នឹងកើតឡើងផង ទុក្ខសច្ច កើតឡើងហើយផង ក្នុងទីនោះ។

[១១៧] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វដែលកើតក្នុងអបាយផង និងរបស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង មគ្គសច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ មគ្គសច្ច របស់សត្វទាំងនោះ ដែលចូលទៅកាន់សុទ្ធាវាស នឹងកើតឡើង ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង ទុក្ខសច្ច កើតឡើងហើយផង ក្នុងទីនោះ។

[១១៨] សមុទយសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វនោះ ដែលកើតក្នុងអបាយ កើតឡើងហើយ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង មគ្គសច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ មគ្គសច្ច របស់ពួកសុទ្ធាវាសសត្វនោះ នឹងកើតឡើង ក្នុងកាលចិត្តទី២ កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង សមុទយសច្ច កើតឡើងហើយផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[១១៩] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[១២០] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[១២១] សមុទយសច្ច របស់សត្វណា មិនកើតឡើងហើយ មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង សមុទយសច្ច របស់សត្វនោះ កើតឡើងហើយឬ។ កើតឡើងហើយ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[១២២] ទុក្ខសច្ច មិនកើតឡើងហើយ ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[១២៣] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ នឹងកើតឡើង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។

[១២៤] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ នឹងកើតឡើង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។

[១២៥] សមុទយសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ សមុទយសច្ច របស់ពួកសុទ្ធាវាសសត្វនោះ មិនកើតឡើងហើយ ក្នុងកាលចិត្តទី២ កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ សមុទយសច្ច របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង មគ្គសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើងក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វនោះ ដែលកើតក្នុងអបាយ នឹងមិនកើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មគ្គសច្ច របស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង សមុទយសច្ច មិនកើតឡើងហើយផង ក្នុងទីនោះ។

ចប់ ឧប្បាទវារៈ។

(បវត្តិ ទី២ និរោធវារៈ ទី២)

២. បវត្តិ ២. និរោធវារោ

(បច្ចុប្បន្នវារៈ ទី១)

(១) បច្ចុប្បន្នវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[១២៦] ទុក្ខសច្ច របស់សត្វណា រលត់ទៅ សមុទយសច្ច របស់សត្វនោះ រលត់ទៅឬ។ ទុក្ខសច្ច របស់សត្វទាំងអស់នោះ កាលច្យុត រលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកតណ្ហា ក្នុងបច្ចុប្បន្ន តែសមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង សមុទយសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈនៃតណ្ហា។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា រលត់ទៅ ទុក្ខសច្ច របស់សត្វនោះ រលត់ទៅឬ។ អើ។

[១២៧] ទុក្ខសច្ច របស់សត្វណា រលត់ទៅ មគ្គសច្ច របស់សត្វនោះ រលត់ទៅឬ។ ទុក្ខសច្ច របស់សត្វទាំងអស់នោះ កាលច្យុត រលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកមគ្គ ក្នុងបច្ចុប្បន្ន តែមគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង មគ្គសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈនៃមគ្គ ក្នុងបញ្ចវោការភព។ មួយយ៉ាងទៀត មគ្គសច្ចរបស់សត្វណា រលត់ទៅ ទុក្ខសច្ច របស់សត្វនោះ រលត់ទៅឬ។ មគ្គសច្ច របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈនៃមគ្គ ក្នុងអរូបភព តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ មគ្គសច្ច របស់សត្វទាំងនោះ រលត់ទៅផង ទុក្ខសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈនៃមគ្គ ក្នុងបញ្ចវោការភព។

[១២៨] សមុទយសច្ច របស់សត្វណា រលត់ទៅ មគ្គសច្ច របស់សត្វនោះ រលត់ទៅឬ។ ទេ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា រលត់ទៅ សមុទយសច្ច របស់សត្វនោះ រលត់ទៅឬ។ ទេ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[១២៩] ទុក្ខសច្ច រលត់ទៅ ក្នុងទីណា សមុទយសច្ច រលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច រលត់ទៅ ក្នុងអសញ្ញសត្វនោះ។ បេ។ ពាក្យថា ក្នុងទីណា ប្រហែលគ្នា ក្នុងកាលជាទីកើតផង ក្នុងកាលជាទីរលត់ទៅផង ក្នុងកាលជាទីកើត និងកាលជាទីរលត់ទៅផង។ ការធ្វើឲ្យផ្សេងៗគ្នា មិនមានឡើយ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[១៣០] ទុក្ខសច្ច របស់សត្វណា រលត់ទៅ ក្នុងទីណា។ បេ។ ពាក្យថា របស់សត្វណា ក្នុងទីណា បណ្ឌិតគប្បីឲ្យពិស្តារដូចគ្នា។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[១៣១] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា មិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ សមុទយសច្ច របស់សត្វទាំងអស់នោះ កាលច្យុត មិនរលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកតណ្ហា ក្នុងបច្ចុប្បន្ន តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ សមុទយសច្ច របស់សត្វទាំងអស់នោះ កាលចាប់បដិសន្ធិ មិនរលត់ទៅផង ទុក្ខសច្ច មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព។

[១៣២] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅក្នុងភង្គក្ខណៈនៃមគ្គ ក្នុងអរូបភព តែមគ្គសច្ច របស់សត្វទាំងនោះ មិនមានជាមិនរលត់ទៅទេ ទុក្ខសច្ច របស់សត្វទាំងអស់នោះ កាលចាប់បដិសន្ធិ មិនរលត់ទៅផង មគ្គសច្ច មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃផល ក្នុងអរូបភព។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា រលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ មគ្គសច្ច របស់សត្វទាំងអស់នោះ កាលច្យុត មិនរលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកមគ្គ ក្នុងបច្ចុប្បន្ន តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ មគ្គសច្ច របស់សត្វទាំងអស់នោះ កាលចាប់បដិសន្ធិ មិនរលត់ទៅផង ទុក្ខសច្ច មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃផល ក្នុងអរូបភព។

[១៣៣] សមុទយសច្ច របស់សត្វណា មិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងភង្គក្ខណៈនៃមគ្គ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ សមុទយសច្ច របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង មគ្គសច្ច មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកតណ្ហា និងប្រាសចាកមគ្គ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងភង្គក្ខណៈនៃតណ្ហា តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ មគ្គសច្ច របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង សមុទយសច្ច មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកមគ្គ និងប្រាសចាកតណ្ហា។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[១៣៤] ទុក្ខសច្ច មិនរលត់ទៅ ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[១៣៥] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ ក្នុងទីណា។ បេ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា ក្នុងទីណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ដូចៗគ្នា។ មួយយ៉ាងទៀត ពាក្យថា ពួកសត្វដែលចូលកាន់និរោធ ដូច្នេះនុ៎ះ បណ្ឌិតមិនគប្បីធ្វើក្នុងពាក្យថា របស់សត្វណា ក្នុងទីណាទេ។

(អតីតវារៈ ទី២)

(២) អតីតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[១៣៦] ទុក្ខសច្ច របស់សត្វណា រលត់ហើយ សមុទយសច្ច របស់សត្វនោះ រលត់ហើយឬ។ អើ។ បុច្ឆាជាអតីត និងពាក្យបណ្តោយក្តី ពាក្យច្រាសក្តី ដែលលោកចែកហើយ ក្នុងឧប្បាទវារៈយ៉ាងណា បណ្ឌិតគប្បីចែកក្នុងនិរោធវារៈ យ៉ាងនោះដែរ។ ការធ្វើឲ្យផ្សេងៗគ្នា មិនមានទេ។

(អនាគតវារៈ ទី៣)

(៣) អនាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[១៣៧] ទុក្ខសច្ច របស់សត្វណា នឹងរលត់ទៅ សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងមិនបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ នឹងរលត់ទៅ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ទុក្ខសច្ច របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង សមុទយសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា។ បេ។ អើ។

[១៣៨] ទុក្ខសច្ច របស់សត្វណា នឹងរលត់ទៅ មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ នឹងរលត់ទៅ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ សត្វទាំងឡាយ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ទុក្ខសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង មគ្គសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា។ បេ។ អើ។

[១៣៩] សមុទយសច្ច របស់សត្វណា នឹងរលត់ទៅ មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង មគ្គសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វណា នឹងបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង សមុទយសច្ច នឹងរលត់ទៅផង។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[១៤០] ទុក្ខសច្ច នឹងរលត់ទៅ ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[១៤១] ទុក្ខសច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់អសញ្ញសត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងរលត់ទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ទុក្ខសច្ច របស់សត្វទាំងនោះ ក្រៅនេះ ដែលនៅក្នុងចតុវោការភព និងបញ្ចវោការភព នឹងរលត់ទៅផង សមុទយសច្ច នឹងរលត់ទៅផង ក្នុងទីនោះ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា ក្នុងទីណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ដូចគ្នា។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[១៤២] ទុក្ខសច្ច របស់សត្វណា នឹងមិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ទុក្ខសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត។

[១៤៣] ទុក្ខសច្ច របស់សត្វណា នឹងមិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ នឹងមិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ទុក្ខសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត។

[១៤៤] សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយនោះ នឹងមិនរលត់ទៅផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយនោះ នឹងមិនរលត់ទៅផង សមុទយសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[១៤៥] ទុក្ខសច្ច នឹងមិនរលត់ទៅ ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[១៤៦] ទុក្ខសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់អសញ្ញសត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ទុក្ខសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ក្នុងទីនោះ។

[១៤៧] ទុក្ខសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វដែលកើតក្នុងអបាយ និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ទុក្ខសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ក្នុងទីនោះ។

[១៤៨] សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ មគ្គសច្ច របស់ពួកសត្វដែលកើតក្នុងអបាយ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងមិនរលត់ទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង សមុទយសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ ក្នុងទីនោះ។

(បច្ចុប្បន្នាតីតវារៈ ទី៤)

(៤) បច្ចុប្បន្នាតីតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[១៤៩] ទុក្ខសច្ច របស់សត្វណា រលត់ទៅ សមុទយសច្ច របស់សត្វនោះ រលត់ហើយឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា រលត់ហើយ ទុក្ខសច្ច របស់សត្វនោះ រលត់ទៅឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ សមុទយសច្ច របស់សត្វទាំងនោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលច្យុត សមុទយសច្ច របស់សត្វទាំងនោះ រលត់ហើយផង ទុក្ខសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន។

[១៥០] ទុក្ខសច្ច របស់សត្វណា រលត់ទៅ មគ្គសច្ច របស់សត្វនោះ រលត់ហើយឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន តែមគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង មគ្គសច្ច រលត់ហើយផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា រលត់ហើយ ទុក្ខសច្ច របស់សត្វនោះ រលត់ទៅឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ មគ្គសច្ច របស់សត្វទាំងនោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត មគ្គសច្ច របស់សត្វទាំងនោះ រលត់ហើយផង ទុក្ខសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន។

[១៥១] សមុទយសច្ច របស់សត្វណា រលត់ទៅ មគ្គសច្ច របស់សត្វនោះ រលត់ហើយឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ សមុទយសច្ច របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈនៃតណ្ហា តែមគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ សមុទយសច្ច របស់សត្វទាំងនោះ រលត់ទៅផង មគ្គសច្ច រលត់ហើយផង ក្នុងភង្គក្ខណៈនៃតណ្ហា។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា រលត់ហើយ សមុទយសច្ច របស់សត្វនោះ រលត់ទៅឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ និងពួកសត្វដែលចូលកាន់និរោធ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មគ្គសច្ច របស់សត្វទាំងនោះ រលត់ហើយ តែសមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ មគ្គសច្ច របស់សត្វទាំងនោះ រលត់ហើយផង សមុទយសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈនៃតណ្ហា។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[១៥២] ទុក្ខសច្ច រលត់ទៅ ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[១៥៣] ទុក្ខសច្ច របស់សត្វណា រលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ពួកសុទ្ធាវាសសត្វ និងរបស់សត្វទាំងនោះ កាលច្យុតចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈនៃឧប្បត្តិចិត្ត រលត់ទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង សមុទយសច្ច រលត់ហើយផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា រលត់ហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព សមុទយសច្ច របស់សត្វទាំងនោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលច្យុតចាកចតុវោការភព និងបញ្ចវោការភព សមុទយសច្ច របស់សត្វទាំងនោះ រលត់ហើយផង ទុក្ខសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ក្នុងទីនោះ។

[១៥៤] ទុក្ខសច្ច របស់សត្វណា រលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ពួកសុទ្ធាវាសសត្វ និងរបស់ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈនៃឧប្បត្តិចិត្ត និងរបស់ពួកសត្វទាំងនោះ កាលច្យុតចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន រលត់ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង មគ្គសច្ច រលត់ហើយផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា រលត់ហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ មគ្គសច្ច របស់សត្វទាំងនោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត មគ្គសច្ច របស់សត្វទាំងនោះ រលត់ហើយផង ទុក្ខសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ក្នុងទីនោះ។

[១៥៥] សមុទយសច្ច របស់សត្វណា រលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា សមុទយសច្ច របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា សមុទយសច្ច របស់សត្វទាំងនោះ រលត់ទៅផង មគ្គសច្ច រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា រលត់ហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មគ្គសច្ច របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ រលត់ហើយផង សមុទយសច្ច រលត់ទៅផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[១៥៦] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ មិនរលត់ហើយឬ។ រលត់ហើយ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា មិនរលត់ហើយ ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ មិនមានទេ។

[១៥៧] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ មិនរលត់ហើយឬ។ ពួកសត្វ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយទេ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅផង មគ្គសច្ច មិនរលត់ហើយផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនរលត់ហើយ ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយផង ទុក្ខសច្ច មិនរលត់ទៅផង។

[១៥៨] សមុទយសច្ច របស់សត្វណា មិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ មិនរលត់ហើយឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងពួកសត្វដែលចូលកាន់និរោធ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយទេ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងពួកអសញ្ញសត្វ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅផង មគ្គសច្ច មិនរលត់ហើយផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនរលត់ហើយ សមុទយសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងពួកអសញ្ញសត្វ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយផង សមុទយសច្ច មិនរលត់ទៅផង។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[១៥៩] ទុក្ខសច្ច មិនរលត់ទៅ ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[១៦០] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ។ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសុទ្ធាវាសសត្វ និងពួកសត្វ កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃឧប្បត្តិចិត្ត ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅផង សមុទយសច្ច មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសុទ្ធាវាសសត្វ និងពួកសត្វ កាលច្យុតចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈនៃឧប្បត្តិចិត្ត សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសុទ្ធាវាសសត្វ និងពួកសត្វ កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃឧប្បត្តិចិត្ត សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ហើយផង ទុក្ខសច្ច មិនរលត់ទៅផង ក្នុងទីនោះ។

[១៦១] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹង នូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ទុក្ខសច្ច របស់ពួកសុទ្ធាវាសសត្វ ក្នុងឧប្បាទក្ខណៈនៃឧប្បតិ្តចិត្ត និងរបស់ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងរបស់សត្វទាំងនោះ កាលចូលទៅកាន់អសញ្ញសត្វ មិនរលត់ទៅផង មគ្គសច្ច មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ មគ្គសច្ច របស់ពួកសុទ្ធាវាសសត្វ ក្នុងភង្គក្ខណៈនៃឧប្បតិ្តចិត្ត និងរបស់ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត និងរបស់សត្វទាំងនោះ កាលច្យុតចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មិនរលត់ហើយ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ មគ្គសច្ច របស់ពួកសុទ្ធាវាសសត្វ ក្នុងឧប្បាទក្ខណៈនៃឧប្បតិ្តចិត្ត និងរបស់ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងរបស់សត្វទាំងនោះ កាលចូលទៅកាន់អសញ្ញសត្វ មិនរលត់ហើយផង ទុក្ខសច្ច មិនរលត់ទៅផង ក្នុងទីនោះ។

[១៦២] សមុទយសច្ច របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹង នូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វ សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅផង មគ្គសច្ច មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនរលត់ហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វ មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយផង សមុទយសច្ច មិនរលត់ទៅផង ក្នុងទីនោះ។

(បច្ចុប្បន្នានាគតវារៈ ទី៥)

(៥) បច្ចុប្បន្នានាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[១៦៣] ទុក្ខសច្ច របស់សត្វណា រលត់ទៅ សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងភង្គក្ខណៈនៃចិត្តនោះ រលត់ទៅ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង សមុទយសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ រលត់ទៅឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច រលត់ទៅផង។

[១៦៤] ទុក្ខសច្ច របស់សត្វណា រលត់ទៅ មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះៗ ដែលជាបុថុជ្ជន នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន រលត់ទៅ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង មគ្គសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ រលត់ទៅឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ និងរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច រលត់ទៅផង។

[១៦៥] សមុទយសច្ច របស់សត្វណា រលត់ទៅ មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ សមុទយសច្ច របស់សត្វនោះៗ រលត់ទៅ ក្នុងភង្គក្ខណៈនៃតណ្ហា តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វនោះៗ រលត់ទៅផង មគ្គសច្ច នឹងរលត់ទៅផង ក្នុងភង្គក្ខណៈនៃតណ្ហា។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ សមុទយសច្ច របស់សត្វនោះ រលត់ទៅឬ។ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ មគ្គសច្ច របស់សត្វទាំងនោះ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងរបស់ពួកសត្វ ដែលចូលកាន់និរោធ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងរបស់ពួកអសញ្ញសត្វនោះ នឹងរលត់ទៅ តែសមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វណា នឹងបាននូវមគ្គ មគ្គសច្ច របស់សត្វនោះៗ នឹងរលត់ផង សមុទយសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈនៃតណ្ហា។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[១៦៦] ទុក្ខសច្ច រលត់ទៅ ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[១៦៧] ទុក្ខសច្ច របស់សត្វណា រលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុតចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈនៃចិត្តនោះ រលត់ទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង សមុទយសច្ច នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលច្យុតចាកចតុវោការភព និងបញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច រលត់ទៅផង ក្នុងទីនោះ។

[១៦៨] ទុក្ខសច្ច របស់សត្វណា រលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត និងរបស់ពួកសត្វទាំងនោះ កាលច្យុតចាកអបាយ និងចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន រលត់ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គ ក្នុងបញ្ចវោការភព ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង មគ្គសច្ច នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គ ក្នុងបញ្ចវោការភព ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច រលត់ទៅផង ក្នុងទីនោះ។

[១៦៩] សមុទយសច្ច របស់សត្វណា រលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ សមុទយសច្ច របស់ពួកសត្វដែលកើតក្នុងអបាយ និងរបស់សត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃតណ្ហា រលត់ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វនោះៗ រលត់ទៅផង មគ្គសច្ច នឹងរលត់ទៅផង ក្នុងភង្គក្ខណៈនៃតណ្ហា ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ មគ្គសច្ច របស់សត្វនោះៗ នឹងរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គ មគ្គសច្ច របស់សត្វនោះៗ នឹងរលត់ទៅផង សមុទយសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈនៃតណ្ហា ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[១៧០] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មិនរលត់ទៅផង សមុទយសច្ច នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងភង្គក្ខណៈនៃចិត្តនោះ នឹងមិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព នឹងមិនរលត់ទៅផង ទុក្ខសច្ច មិនរលត់ទៅផង។

[១៧១] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់សត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មិនរលត់ទៅផង មគ្គសច្ច នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន នឹងមិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់សត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព នឹងមិនរលត់ទៅផង ទុក្ខសច្ច មិនរលត់ទៅផង។

[១៧២] សមុទយសច្ច របស់សត្វណា មិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ សមុទយសច្ច របស់សត្វទាំងនោះ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងរបស់ពួកសត្វដែលចូលកាន់និរោធ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងរបស់ពួកអសញ្ញសត្វទាំងនោះ មិនរលត់ទៅ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងរបស់ពួកសត្វដែលចូលកាន់និរោធ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង មគ្គសច្ច នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គសច្ច របស់សត្វនោះៗ នឹងមិនរលត់ទៅ ក្នុងភង្គក្ខណៈនៃតណ្ហា តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងរបស់ពួកសត្វដែលចូលកាន់និរោធ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង សមុទយសច្ច មិនរលត់ទៅផង។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[១៧៣] ទុក្ខសច្ច មិនរលត់ទៅ ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[១៧៤] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វកាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មិនរលត់ទៅផង សមុទយសច្ច នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុតចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈនៃចិត្តនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព នឹងរលត់ទៅផង ទុក្ខសច្ច មិនរលត់ទៅផង ក្នុងទីនោះ។

[១៧៥] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ក្នុងបញ្ចវោការភព ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ និងរបស់ពួកសត្វទាំងនោះ កាលចូលទៅកាន់អបាយ និងអសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មិនរលត់ទៅផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត និងរបស់ពួកសត្វ កាលច្យុតចាកអបាយ និងអសញ្ញសត្វ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន នឹងមិនរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ និងរបស់ពួកសត្វទាំងនោះ កាលចូលទៅកាន់អបាយ និងអសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព នឹងមិនរលត់ទៅផង ទុក្ខសច្ច មិនរលត់ទៅផង ក្នុងទីនោះ។

[១៧៦] សមុទយសច្ច របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ សមុទយសច្ច របស់សត្វនោះៗ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មិនរលត់ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងរបស់ពួកអសញ្ញសត្វទាំងនោះ មិនរលត់ទៅផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ មគ្គសច្ច របស់ពួកសត្វ ដែលកើតក្នុងអបាយ និងរបស់សត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃតណ្ហា នឹងមិនរលត់ទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ទៅផង សមុទយសច្ច មិនរលត់ទៅផង ក្នុងទីនោះ។

(អតីតានាគតវារៈ ទី៦)

(៦) អតីតានាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[១៧៧] ទុក្ខសច្ច របស់សត្វណា រលត់ហើយ សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា រលត់ហើយ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ទុក្ខសច្ច របស់ពួកសត្វទាំងនោះ ក្រៅនេះ រលត់ហើយផង សមុទយសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា។ បេ។ អើ។

[១៧៨] ទុក្ខសច្ច របស់សត្វណា រលត់ហើយ មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ រលត់ហើយ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ហើយផង មគ្គសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា។ បេ។ អើ។

[១៧៩] សមុទយសច្ច របស់សត្វណា រលត់ហើយ មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅដែរឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ រលត់ហើយ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ រលត់ហើយផង មគ្គសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា។ បេ។ អើ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[១៨០] ទុក្ខសច្ច រលត់ហើយ ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[១៨១] ទុក្ខសច្ច របស់សត្វណា រលត់ហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា រលត់ហើយ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលនៅក្នុងចតុវោការភព និងបញ្ចវោការភព ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ហើយផង សមុទយសច្ច នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលនៅក្នុងចតុវោការភព និងបញ្ចវោការភព សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច រលត់ហើយផង ក្នុងទីនោះ។

[១៨២] ទុក្ខសច្ច របស់សត្វណា រលត់ហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វដែលកើតក្នុងអបាយ និងរបស់ពួកអសញ្ញសត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ហើយផង មគ្គសច្ច នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច រលត់ហើយផង ក្នុងទីនោះ។

[១៨៣] សមុទយសច្ច របស់សត្វណា រលត់ហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វ ដែលកើតក្នុងអបាយទាំងនោះ រលត់ហើយ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ រលត់ហើយផង មគ្គសច្ច នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ មគ្គសច្ច របស់ពួកសុទ្ធាវាសសត្វទាំងនោះ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ នឹងរលត់ទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង សមុទយសច្ច រលត់ហើយផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[១៨៤] ទុក្ខសច្ច របស់សត្វណា មិនរលត់ហើយ សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនរលត់ហើយឬ។ រលត់ហើយ។

[១៨៥] ទុក្ខសច្ច របស់សត្វណា មិនរលត់ហើយ មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ មិនមានទេ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនរលត់ហើយឬ។ មិនរលត់ហើយ។

[១៨៦] សមុទយសច្ច របស់សត្វណា មិនរលត់ហើយ មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ មិនមានទេ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ មិនរលត់ហើយឬ។ រលត់ហើយ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[១៨៧] ទុក្ខសច្ច មិនរលត់ហើយ ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[១៨៨] ទុក្ខសច្ច របស់សត្វណា មិនរលត់ហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ នឹងរលត់ទៅ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។

[១៨៩] ទុក្ខសច្ច របស់សត្វណា មិនរលត់ហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ នឹងរលត់ទៅ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។

[១៩០] សមុទយសច្ច របស់សត្វណា មិនរលត់ហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ សមុទយសច្ច របស់សុទ្ធាវាសសត្វទាំងនោះ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ មិនរលត់ហើយ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ សមុទយសច្ច របស់អសញ្ញសត្វទាំងនោះ មិនរលត់ហើយផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វ ដែលកើតក្នុងអបាយទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ មគ្គសច្ច របស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង សមុទយសច្ច មិនរលត់ហើយផង ក្នុងទីនោះ។

ចប់ និរោធវារៈ។

(បវត្តិ ទី២ ឧប្បាទនិរោធវារៈ ទី៣)

២. បវត្តិ ៣. ឧប្បាទនិរោធវារោ

(បច្ចុប្បន្នវារៈ ទី១)

(១) បច្ចុប្បន្នវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[១៩១] ទុក្ខសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ រលត់ទៅឬ។ មិនរលត់ទេ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា រលត់ទៅ ទុក្ខសច្ច របស់សត្វនោះ កើតឡើងឬ។ មិនកើតឡើងទេ។

ទុក្ខសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ រលត់ទៅឬ។ មិនរលត់ទេ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា រលត់ទៅ ទុក្ខសច្ច របស់សត្វនោះ កើតឡើងឬ។ មិនកើតឡើងទេ។

សមុទយសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ មិនរលត់ទេ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា រលត់ទៅ សមុទយសច្ច របស់សត្វនោះ កើតឡើងឬ។ មិនកើតឡើងទេ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

ទុក្ខសច្ច កើតឡើងក្នុងទីណា សមុទយសច្ច រលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច កើតឡើង ក្នុងអសញ្ញសត្វនោះ តែសមុទយសច្ច មិនរលត់ទៅ ក្នុងទីនោះទេ។ (ពាក្យថា ក្នុងទីណា គឺក្នុងឧប្បាទវារៈក្តី និរោធវារៈក្តី ឧប្បាទនិរោធវារៈក្តី ប្រហែលៗគ្នា។ ការធ្វើឲ្យផ្សេងៗគ្នា មិនមានឡើយ។)

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ មិនរលត់ទេ។ (ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ប្រហែលៗគ្នា។)

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[១៩២] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង សមុទយសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃតណ្ហា តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកតណ្ហា ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង សមុទយសច្ច មិនរលត់ទៅផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា មិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកតណ្ហា ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅផង ទុក្ខសច្ច មិនកើតឡើងផង។

[១៩៣] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃមគ្គ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកមគ្គ ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកមគ្គ ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ទៅផង ទុក្ខសច្ច មិនកើតឡើងផង។

[១៩៤] សមុទយសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃមគ្គ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ សមុទយសច្ច របស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកតណ្ហា និងក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកមគ្គ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ កើតឡើងឬ។ មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃតណ្ហា តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ មគ្គសច្ច របស់ពួកសត្វដែលចូលកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ មិនរលត់ទៅផង សមុទយសច្ច មិនកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកតណ្ហា និងក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកមគ្គ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[១៩៥] ទុក្ខសច្ច មិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[១៩៦] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា។ បេ។ (ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ប្រហែលៗគ្នា។ ឯពាក្យថា របស់ពួកសត្វដែលចូលកាន់និរោធ បណ្ឌិត មិនគប្បីធ្វើ ត្រង់ពាក្យថា របស់សត្វណា ក្នុងទីណាទេ។)

(អតីតវារៈ ទី២)

(២) អតីតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[១៩៧] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ សមុទយសច្ច របស់សត្វនោះ រលត់ហើយឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា។ បេ។ អើ។ បុច្ឆាជាអតីត ដែលលោកចែកហើយ ក្នុងឧប្បាទវារៈយ៉ាងណា អនុលោមក្តី បច្ចនិយៈក្តី លោកគប្បីចែកក្នុងឧប្បាទនិរោធ ក៏យ៉ាងនោះដែរ។

(អនាគតវារៈ ទី៣)

(៣) អនាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[១៩៨] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ទុក្ខសច្ច របស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង សមុទយសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា។ បេ។ អើ។

[១៩៩] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ នឹងកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ទុក្ខសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង មគ្គសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា។ បេ។ អើ។

[២០០] សមុទយសច្ច របស់សត្វណា នឹងកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង មគ្គសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ សមុទយសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង សមុទយសច្ច នឹងកើតឡើងផង។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[២០១] ទុក្ខសច្ច នឹងកើតឡើង ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[២០២] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់អសញ្ញសត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលនៅក្នុងចតុវោការភព និងបញ្ចវោការភព ទុក្ខសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង សមុទយសច្ច នឹងរលត់ទៅផង ក្នុងទីនោះ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ប្រហែលៗគ្នា។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[២០៣] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ទុក្ខសច្ច នឹងមិនកើតឡើងផង។

[២០៤] ទុក្ខសច្ច របស់សត្វណា នឹងមិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ នឹងមិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ទុក្ខសច្ច នឹងមិនកើតឡើងផង។

[២០៥] សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ នឹងមិនកើតឡើងផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ មគ្គសច្ច របស់ព្រះអរហន្តទាំងនោះ នឹងមិនរលត់ទៅផង សមុទយសច្ច នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[២០៦] ទុក្ខសច្ច នឹងមិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[២០៧] ទុក្ខសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា។ ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ប្រហែលៗគ្នា។ បេ។ សមុទយសច្ច មគ្គសច្ច មានការធ្វើផ្សេងៗគ្នា។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង សមុទយសច្ច នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ។

(បច្ចុប្បន្នាតីតវារៈ ទី៤)

(៤) បច្ចុប្បន្នាតីតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[២០៨] ទុក្ខសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ រលត់ហើយឬ។ អើ។ មួយយ៉ាងទៀត របស់សត្វណា។ បេ។ បុច្ឆាជាអតីត (លោកចែកហើយ) ដោយបច្ចុប្បន្ន ពាក្យថា របស់សត្វណាក្តី ពាក្យថា ក្នុងទីណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី អនុលោមក្តី បច្ចនិយៈក្តី ទាំងអស់នេះ ក្នុងឧប្បាទវារៈ និងឧប្បាទនិរោធវារៈ ប្រហែលៗគ្នា។ បណ្ឌិត ដែលមិនវង្វេង គប្បីចែកផងចុះ។

(បច្ចុប្បន្នានាគតវារៈ ទី៥)

(៥) បច្ចុប្បន្នានាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[២០៩] ទុក្ខសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត កើតឡើងក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង សមុទយសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច កើតឡើងផង។

[២១០] ទុក្ខសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ និងពួកសត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន កើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច កើតឡើងផង។

[២១១] សមុទយសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ សមុទយសច្ច របស់ពួកសត្វនោះៗ កើតឡើង ក្នុងឧប្បាទក្ខណៈនៃតណ្ហា តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វនោះៗ កើតឡើងផង មគ្គសច្ច នឹងរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ សមុទយសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ មគ្គសច្ច របស់សត្វទាំងនោះ ដែលចូលទៅកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ នឹងរលត់ទៅ ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ តែសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង សមុទយសច្ច កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[២១២] ទុក្ខសច្ច កើតឡើង ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[២១៣] ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ កើតឡើងក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង សមុទយសច្ច នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វកាលច្យុតចាកចតុវោការភព និងចាកបញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច កើតឡើងផង ក្នុងទីនោះ។

[២១៤] ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ និងរបស់ពួកសត្វនោះ កាលចូលទៅកាន់អបាយ និងអសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន កើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គសច្ច នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច នឹងកើតឡើងផង ក្នុងទីនោះ។

[២១៥] សមុទយសច្ច របស់សត្វណា កើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ សមុទយសច្ច របស់ពួកសត្វដែលកើតក្នុងអបាយ និងរបស់ពួកសត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃតណ្ហា កើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វនោះៗ កើតឡើងផង មគ្គសច្ច នឹងរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ មគ្គសច្ច របស់ពួកសត្វនោះៗ នឹងរលត់ទៅ ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គ មគ្គសច្ច របស់ពួកសត្វនោះៗ នឹងរលត់ទៅផង សមុទយសច្ច កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃតណ្ហា។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[២១៦] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត មិនកើតឡើងផង សមុទយសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្តនោះ និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត នឹងមិនរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត នឹងមិនរលត់ទៅផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្តនោះ និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព។

[២១៧] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត មិនកើតឡើងផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់ពួកសត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន នឹងមិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព នឹងមិនរលត់ទៅផង ទុក្ខសច្ច មិនកើតឡើងផង។

[២១៨] សមុទយសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ សមុទយសច្ច របស់សត្វទាំងនោះ និងរបស់ពួកសត្វ ដែលចូលទៅកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វដែលចូលទៅកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គសច្ច របស់សត្វនោះៗ នឹងមិនរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃតណ្ហា តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វដែលចូលកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង សមុទយសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[២១៩] ទុក្ខសច្ច មិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាសា)

(ច) បច្ចនីកបុគ្គលោកាសា

[២២០] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុតចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈនៃចិត្តនោះ និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មិនកើតឡើងផង សមុទយសច្ច នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុតចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈនៃចិត្តនោះ និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព នឹងមិនរលត់ទៅផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងទីនោះ។

[២២១] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត និងរបស់ពួកសត្វនោះ កាលច្យុតចាកអបាយ និងចាកអសញ្ញសត្វ មិនកើតឡើងផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ និងរបស់ពួកសត្វនោះ កាលចូលទៅកាន់អបាយ និងកាន់អសញ្ញសត្វ នឹងមិនរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ កាលច្យុត និងរបស់ពួកសត្វនោះ កាលច្យុតចាកអបាយ និងចាកអសញ្ញសត្វ នឹងមិនរលត់ទៅផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ក្នុងទីនោះ។

[២២២] សមុទយសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ សមុទយសច្ច របស់សត្វនោះៗ មិនកើតឡើង ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មគ្គសច្ច របស់ពួកសត្វដែលកើតក្នុងអបាយ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ នឹងមិនរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃតណ្ហា ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង សមុទយសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ។

(អតីតានាគតវារៈ ទី៦)

(៦) អតីតានាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[២២៣] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ បុច្ឆាជាអតីត និងអនាគត ជាអនុលោមក្តី ជាបច្ចនិយៈក្តី ដែលលោកចែកហើយ ក្នុងនិរោធវារៈយ៉ាងណា បណ្ឌិត ដែលមិនវង្វេង គប្បីចែកក្នុងឧប្បាទនិរោធវារៈ យ៉ាងនោះដែរ។

ចប់ ឧប្បាទនិរោធវារៈ។

ចប់ បវត្តិវារៈ។

បរិញ្ញាវារៈ (ទី៣)

៣. បរិញ្ញាវារោ

(បច្ចុប្បន្នវារៈ ទី១)

១. បច្ចុប្បន្នវារោ

[២២៤] សត្វណា កំណត់ដឹងនូវទុក្ខសច្ច សត្វនោះ លះបង់នូវសមុទយសច្ចឬ។ អើ។ មួយយ៉ាងទៀត សត្វណា លះបង់នូវសមុទយសច្ច សត្វនោះ កំណត់ដឹងនូវទុក្ខសច្ចឬ។ អើ។ សត្វណា មិនកំណត់ដឹងនូវទុក្ខសច្ច សត្វនោះ មិនលះបង់នូវសមុទយសច្ចឬ។ អើ។ មួយយ៉ាងទៀត សត្វណា មិនលះបង់នូវសមុទយសច្ច សត្វនោះ មិនកំណត់ដឹងនូវទុក្ខសច្ចឬ។ អើ។

(អតីតវារៈ ទី២)

២. អតីតវារោ

[២២៥] សត្វណា កំណត់ដឹងហើយនូវទុក្ខសច្ច សត្វនោះលះបង់ហើយ នូវសមុទយសច្ចឬ។ អើ។ មួយយ៉ាងទៀត សត្វណា លះបង់ហើយ នូវសមុទយសច្ច សត្វនោះ កំណត់ដឹងហើយនូវទុក្ខសច្ចឬ។ អើ។ សត្វណា មិនកំណត់ដឹងហើយនូវទុក្ខសច្ច សត្វនោះ មិនលះបង់ហើយ នូវសមុទយសច្ចឬ។ អើ។ មួយយ៉ាងទៀត សត្វណា មិនលះបង់ហើយ នូវសមុទយសច្ច សត្វនោះ មិនកំណត់ដឹងហើយនូវទុក្ខសច្ចឬ។ អើ។

(អនាគតវារៈ ទី៣)

៣. អនាគតវារោ

[២២៦] សត្វណា នឹងកំណត់ដឹងនូវទុក្ខសច្ច សត្វនោះ នឹងលះបង់នូវសមុទយសច្ចឬ។ អើ។ មួយយ៉ាងទៀត សត្វណា នឹងលះបង់នូវសមុទយសច្ច សត្វនោះ នឹងកំណត់ដឹងនូវទុក្ខសច្ចឬ។ អើ។ សត្វណា នឹងមិនកំណត់ដឹងនូវទុក្ខសច្ច សត្វនោះ នឹងមិនលះបង់នូវសមុទយសច្ចឬ។ អើ។ មួយយ៉ាងទៀត សត្វណា នឹងមិនលះបង់នូវសមុទយសច្ច សត្វនោះ នឹងមិនកំណត់ដឹងនូវទុក្ខសច្ចឬ។ អើ។

(បច្ចុប្បន្នាតីតវារៈ ទី៤)

៤. បច្ចុប្បន្នាតីតវារោ

[២២៧] សត្វណា កំណត់ដឹងនូវទុក្ខសច្ច សត្វនោះ លះបង់ហើយនូវសមុទយសច្ចឬ។ មិនមែនទេ។ មួយយ៉ាងទៀត សត្វណា លះបង់ហើយនូវសមុទយសច្ច សត្វនោះ កំណត់ដឹងនូវទុក្ខសច្ចឬ។ មិនមែនទេ។ សត្វណា មិនកំណត់ដឹងនូវទុក្ខសច្ច សត្វនោះ មិនលះបង់ហើយនូវសមុទយសច្ចឬ។ ព្រះអរហន្ត មិនកំណត់ដឹង នូវទុក្ខសច្ច តែមិនមែនជាមិនលះបង់ហើយនូវសមុទយសច្ចទេ ពួកបុគ្គលដ៏សេស លើកលែងតែបុគ្គលដែលប្រកបដោយមគ្គដ៏ប្រសើរ និងព្រះអរហន្តចេញ មិនកំណត់ដឹងនូវទុក្ខសច្ចផង មិនលះបង់ហើយ នូវសមុទយសច្ចផង។ មួយយ៉ាងទៀត សត្វណា មិនលះបង់ហើយនូវសមុទយសច្ច សត្វនោះ មិនកំណត់ដឹងនូវទុក្ខសច្ចឬ។ បុគ្គលដែលប្រកបដោយមគ្គដ៏ប្រសើរ មិនលះបង់ហើយនូវសមុទយសច្ច តែមិនមែនជាមិនកំណត់ដឹងនូវទុក្ខសច្ចទេ ពួកបុគ្គលដ៏សេស លើកលែងតែបុគ្គលដែលប្រកបដោយមគ្គដ៏ប្រសើរ និងព្រះអរហន្តចេញ មិនលះបង់ហើយនូវសមុទយសច្ចផង មិនកំណត់ដឹងនូវទុក្ខសច្ចផង។

(បច្ចុប្បន្នានាគតវារៈ ទី៥)

៥. បច្ចុប្បន្នានាគតវារោ

[២២៨] សត្វណា កំណត់ដឹងនូវទុក្ខសច្ច សត្វនោះ នឹងលះបង់នូវសមុទយសច្ចឬ។ មិនមែនទេ។ មួយយ៉ាងទៀត សត្វណា នឹងលះបង់នូវសមុទយសច្ច សត្វនោះ កំណត់ដឹងនូវទុក្ខសច្ចឬ។ មិនមែនទេ។ សត្វណា មិនកំណត់ដឹងនូវទុក្ខសច្ច សត្វនោះ នឹងមិនលះបង់នូវសមុទយសច្ចឬ។ ពួកសត្វណា នឹងបាននូវមគ្គ ពួកសត្វនោះ មិនកំណត់ដឹងនូវទុក្ខសច្ច តែមិនមែនជានឹងមិនលះបង់នូវសមុទយសច្ចទេ ព្រះអរហន្ត និងពួកបុថុជ្ជនណា នឹងមិនបាននូវមគ្គ ព្រះអរហន្ត និងពួកបុថុជ្ជននោះ មិនកំណត់ដឹងនូវទុក្ខសច្ចផង នឹងមិនលះបង់នូវសមុទយសច្ចផង។ មួយយ៉ាងទៀត សត្វណា នឹងមិនលះបង់នូវសមុទយសច្ច សត្វនោះ មិនកំណត់ដឹងនូវទុក្ខសច្ចឬ។ បុគ្គលប្រកបដោយមគ្គដ៏ប្រសើរ នឹងមិនលះបង់នូវសមុទយសច្ច តែមិនមែនជាមិនកំណត់ដឹងនូវសមុទយសច្ចទេ ព្រះអរហន្ត និងពួកបុថុជ្ជនណា នឹងមិនបាននូវមគ្គ ព្រះអរហន្ត និងពួកបុថុជ្ជននោះ នឹងមិនលះបង់នូវសមុទយសច្ចផង មិនកំណត់ដឹងនូវទុក្ខសច្ចផង។

(អតីតានាគតវារៈ ទី៦)

៦. អតីតានាគតវារោ

[២២៩] សត្វណា កំណត់ដឹងហើយនូវទុក្ខសច្ច សត្វនោះ នឹងលះបង់នូវសមុទយសច្ចឬ។ មិនមែនទេ។ មួយយ៉ាងទៀត សត្វណា នឹងលះបង់នូវសមុទយសច្ច សត្វនោះ កំណត់ដឹងហើយនូវទុក្ខសច្ចឬ។ មិនមែនទេ។ សត្វណា មិនកំណត់ដឹងហើយនូវទុក្ខសច្ច សត្វនោះ នឹងមិនលះបង់នូវសមុទយសច្ចឬ។ ពួកសត្វណា នឹងបាននូវមគ្គ ពួកសត្វនោះ មិនកំណត់ដឹងហើយនូវទុក្ខសច្ច តែមិនមែនជានឹងមិនលះបង់នូវសមុទយសច្ចទេ បុគ្គលដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកបុថុជ្ជនណា នឹងមិនបាននូវមគ្គ បុគ្គលប្រកបដោយមគ្គដ៏ប្រសើរ និងពួកបុថុជ្ជននោះ មិនកំណត់ដឹងហើយនូវទុក្ខសច្ចផង នឹងមិនលះបង់នូវសមុទយសច្ច។ មួយយ៉ាងទៀត សត្វណា នឹងមិនលះបង់នូវសមុទយសច្ច សត្វនោះ ឈ្មោះថា មិនកំណត់ដឹងហើយនូវទុក្ខសច្ចឬ។ ព្រះអរហន្ត នឹងមិនលះបង់នូវសមុទយសច្ច តែមិនមែនជាមិនកំណត់ដឹងហើយនូវទុក្ខសច្ចទេ ពួកបុគ្គលប្រកបដោយមគ្គដ៏ប្រសើរ និងពួកបុថុជ្ជនណា នឹងមិនបាននូវមគ្គ ពួកបុគ្គលប្រកបដោយមគ្គដ៏ប្រសើរ និងពួកបុថុជ្ជននោះ នឹងមិនលះបង់នូវសមុទយសច្ចផង មិនកំណត់ដឹងហើយនូវទុក្ខសច្ចផង។

ចប់ បរិញ្ញាវារៈ។

ចប់ សច្ចយមកៈ។

សង្ខារយមកៈ (ទី៦)

៦. សង្ខារយមកំ

បណ្ណត្តិវារៈ (ទី១)

១. បណ្ណត្តិវារោ

ឧទ្ទេសវារៈ

(ក) ឧទ្ទេសោ

[២៣០] សង្ខារ ៣ យ៉ាង គឺកាយសង្ខារ ១ វចីសង្ខារ ១ ចិត្តសង្ខារ ១។ ពួកអស្សាសបស្សាសៈ ឈ្មោះថា កាយសង្ខារ ពួកវិតក្កវិចារៈ ឈ្មោះថា វចីសង្ខារ សញ្ញា និងវេទនា ឈ្មោះថា ចិត្តសង្ខារ ពួកធម៌ទាំងអស់ ដែលសម្បយុត្តដោយចិត្ត វៀរលែងតែពួកវិតក្កៈ និងវិចារៈចេញ ឈ្មោះថា ចិត្តសង្ខារដែរ។

(បទសោធនវារៈ ទី១)

១. បទសោធនវារោ

(អនុលោម)

(ក) អនុលោមំ

[២៣១] កាយ ហៅថា កាយសង្ខារ កាយសង្ខារ ហៅថាកាយ។ វចី ហៅថា វចីសង្ខារ វចីសង្ខារ ហៅថា វចី។ ចិត្ត ហៅថា ចិត្តសង្ខារ ចិត្តសង្ខារ ហៅថា ចិត្ត។

[២៣២] មិនមែនកាយ មិនហៅថា កាយសង្ខារ មិនមែនកាយសង្ខារ មិនហៅថា កាយ។ មិនមែនវចី មិនហៅថា វចីសង្ខារ មិនមែនវចីសង្ខារ មិនហៅថា វចី។ មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារ មិនមែនចិត្តសង្ខារ មិនហៅថា ចិត្ត។

(បទសោធនមូលចក្កវារៈ ទី២)

២. បទសោធនមូលចក្កវារោ

(អនុលោម)

(ក) អនុលោមំ

[២៣៣] កាយ ហៅថា កាយសង្ខារ សង្ខារទាំងឡាយ ហៅថា វចីសង្ខារ។ កាយ ហៅថាកាយសង្ខារ សង្ខារទាំងឡាយ ហៅថា ចិត្តសង្ខារ។ វចី ហៅថា វចីសង្ខារ សង្ខារទាំងឡាយ ហៅថា កាយសង្ខារ។ វចី ហៅថា វចីសង្ខារ សង្ខារទាំងឡាយ ហៅថា ចិត្តសង្ខារ។ ចិត្ត ហៅថា ចិត្តសង្ខារ សង្ខារទាំងឡាយ ហៅថា កាយសង្ខារ។ ចិត្ត ហៅថា ចិត្តសង្ខារ សង្ខារទាំងឡាយ ហៅថា វចីសង្ខារ

[២៣៤] មិនមែនកាយ មិនហៅថា កាយសង្ខារ មិនមែនសង្ខារទាំងឡាយ មិនហៅថា វចីសង្ខារ។ មិនមែនកាយ មិនហៅថា កាយសង្ខារ មិនមែនសង្ខារទាំងឡាយ មិនហៅថា ចិត្តសង្ខារ។ មិនមែនវចី មិនហៅថា វចីសង្ខារ មិនមែនសង្ខារទាំងឡាយ មិនហៅថា កាយសង្ខារ។ មិនមែនវចី មិនហៅថា វចីសង្ខារ មិនមែនសង្ខារទាំងឡាយ មិនហៅថា ចិត្តសង្ខារ។ មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារ មិនមែនសង្ខារទាំងឡាយ មិនហៅថា កាយសង្ខារ។ មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារ មិនមែនសង្ខារទាំងឡាយ មិនហៅថា វចីសង្ខារ។

(សុទ្ធសង្ខារវារៈ ទី៣)

៣. សុទ្ធសង្ខារវារោ

(អនុលោម)

(ក) អនុលោមំ

[២៣៥] កាយសង្ខារ ហៅថា វចីសង្ខារ វចីសង្ខារ ហៅថា កាយសង្ខារ។ កាយសង្ខារ ហៅថា ចិត្តសង្ខារ ចិត្តសង្ខារ ហៅថា កាយសង្ខារ។ វចីសង្ខារ ហៅថា ចិត្តសង្ខារ ចិត្តសង្ខារ ហៅថា វចីសង្ខារ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[២៣៦] មិនមែនកាយសង្ខារ មិនហៅថា វចីសង្ខារ មិនមែនវចីសង្ខារ មិនហៅថា កាយសង្ខារ។ មិនមែនកាយសង្ខារ មិនហៅថា ចិត្តសង្ខារ មិនមែនចិត្តសង្ខារ មិនហៅថា កាយសង្ខារ។ មិនមែនវចីសង្ខារ មិនហៅថា ចិត្តសង្ខារ មិនមែនចិត្តសង្ខារ មិនហៅថា វចីសង្ខារ។

ចប់ ឧទ្ទេសវារៈ។

និទ្ទេសវារៈ

(ខ) និទ្ទេសោ

(បទសោធនវារៈ ទី១)

១. បទសោធនវារោ

(អនុលោម)

(ក) អនុលោមំ

[២៣៧] កាយ ហៅថា កាយសង្ខារឬ។ មិនមែនទេ។ កាយសង្ខារ ហៅថា កាយឬ។ មិនមែនទេ។ វចី ហៅថា វចីសង្ខារឬ។ មិនមែនទេ។ វចីសង្ខារ ហៅថា វចីឬ។ មិនមែនទេ។ ចិត្ត ហៅថា ចិត្តសង្ខារឬ។ មិនមែនទេ។ ចិត្តសង្ខារ ហៅថា ចិត្តឬ។ មិនមែនទេ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[២៣៨] មិនមែនកាយ មិនហៅថា កាយសង្ខារឬ។ កាយសង្ខារ មិនហៅថា កាយទេ ហៅថា កាយសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែកាយ និងកាយសង្ខារចេញ មិនហៅថា កាយផង មិនហៅថា កាយសង្ខារផង។ មិនមែនកាយសង្ខារ មិនហៅថា កាយឬ។ កាយ មិនហៅថា កាយសង្ខារទេ ហៅថា កាយ ឯពួកធម៌ដ៏សេស វៀរលែងតែកាយ និងកាយសង្ខារចេញ មិនហៅថា កាយផង មិនហៅថា កាយសង្ខារផង។ មិនមែនកាយសង្ខារ មិនហៅថា កាយឬ។ កាយ មិនហៅថា កាយសង្ខារទេ ហៅថា កាយ ឯពួកធម៌ដ៏សេស វៀរលែងតែកាយ និងកាយសង្ខារចេញ មិនហៅថា កាយផង មិនហៅថា កាយសង្ខារផង។ មិនមែនវចី មិនហៅថា វចីសង្ខារឬ។ វចីសង្ខារ មិនហៅថា វចីទេ ហៅថា វចីសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែវចី និងវចីសង្ខារចេញ មិនហៅថា វចីផង មិនហៅថា វចីសង្ខារផង។ មិនមែនវចីសង្ខារ មិនហៅថា វចីឬ។ វចី មិនហៅថា វចីសង្ខារទេ ហៅថា វចី ឯពួកធម៌ដ៏សេស វៀរលែងតែវចី និងវចីសង្ខារចេញ មិនហៅថា វចីផង មិនហៅថា វចីសង្ខារផង។ មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ មិនហៅថា ចិត្តទេ ហៅថា ចិត្តសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែចិត្ត និងចិត្តសង្ខារចេញ មិនហៅថា ចិត្តផង មិនហៅថា ចិត្តសង្ខារផង។ មិនមែនចិត្តសង្ខារ មិនហៅថា ចិត្តឬ។ ចិត្ត មិនហៅថា ចិត្តសង្ខារទេ ហៅថា ចិត្ត ឯពួកធម៌ដ៏សេស វៀរលែងតែចិត្ត និងចិត្តសង្ខារចេញ មិនហៅថា ចិត្តផង មិនហៅថា ចិត្តសង្ខារផង។

(បទសោធនមូលចក្កវារៈ ទី២)

២. បទសោធនមូលចក្កវារោ

(អនុលោម)

(ក) អនុលោមំ

[២៣៩] កាយ ហៅថា កាយសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា វចីសង្ខារឬ។ វចីសង្ខារ ហៅថា សង្ខារផង ហៅថា វចីសង្ខារផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារទាំងឡាយ មិនហៅថា វចីសង្ខារទេ។ កាយ ហៅថា កាយសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ ហៅថា សង្ខារផង ហៅថា ចិត្តសង្ខារផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារទាំងឡាយ មិនហៅថា ចិត្តសង្ខារទេ។ វចី ហៅថា វចីសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា កាយសង្ខារឬ។ កាយសង្ខារ ហៅថា សង្ខារផង ហៅថា កាយសង្ខារផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារទាំងឡាយ មិនហៅថា កាយសង្ខារទេ។ វចី ហៅថា វចីសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ ហៅថា សង្ខារផង ហៅថា ចិត្តសង្ខារផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារទាំងឡាយ មិនហៅថា ចិត្តសង្ខារទេ។ ចិត្ត ហៅថា ចិត្តសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា កាយសង្ខារឬ។ កាយសង្ខារ ហៅថា សង្ខារផង ហៅថា កាយសង្ខារផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារទាំងឡាយ មិនហៅថា កាយសង្ខារទេ។ ចិត្ត ហៅថា ចិត្តសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា វចីសង្ខារឬ។ វចីសង្ខារ ហៅថា សង្ខារផង ហៅថា វចីសង្ខារផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារទាំងឡាយ មិនមែនហៅថា វចីសង្ខារទេ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[២៤០] មិនមែនកាយ មិនហៅថា កាយសង្ខារឬ។ កាយសង្ខារ មិនហៅថា កាយទេ ហៅថា កាយសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែកាយ និងកាយសង្ខារចេញ មិនហៅថា កាយផង មិនហៅថា កាយសង្ខារផង។ មិនមែនសង្ខារទាំងឡាយ មិនហៅថា វចីសង្ខារឬ។ អើ។ មិនមែនកាយ មិនហៅថា កាយសង្ខារឬ។ កាយសង្ខារ មិនហៅថា កាយទេ ហៅថា កាយសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែកាយ និងកាយសង្ខារចេញ មិនហៅថា កាយផង មិនហៅថា កាយសង្ខារផង។ មិនមែនសង្ខារទាំងឡាយ មិនហៅថា ចិត្តសង្ខារឬ។ អើ។ មិនមែនវចី មិនហៅថា វចីសង្ខារឬ។ វចីសង្ខារ មិនហៅថា វចីទេ ហៅថា វចីសង្ខារ ឯពួកធម៌ដ៏សេស លើកលែងតែវចី និងវចីសង្ខារចេញ មិនហៅថា វចីផង មិនហៅថា វចីសង្ខារផង។ មិនមែនសង្ខារទាំងឡាយ មិនហៅថា កាយសង្ខារឬ។ អើ។ មិនមែនវចី មិនហៅថា វចីសង្ខារឬ។ វចីសង្ខារ មិនហៅថា វចីទេ ហៅថា វចីសង្ខារ ឯពួកធម៌ដ៏សេស លើកលែងតែវចី និងវចីសង្ខារចេញ មិនហៅថា វចីផង មិនហៅថា វចីសង្ខារផង។ មិនមែនសង្ខារទាំងឡាយ មិនហៅថា ចិត្តសង្ខារឬ។ អើ។ មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ មិនហៅថា ចិត្តទេ ហៅថា ចិត្តសង្ខារ ឯពួកធម៌ដ៏សេស លើកលែងតែចិត្ត និងចិត្តសង្ខារចេញ មិនហៅថា ចិត្តផង មិនហៅថា ចិត្តសង្ខារផង។ មិនមែនសង្ខារទាំងឡាយ មិនហៅថា កាយសង្ខារឬ។ អើ។ មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ មិនហៅថា ចិត្តទេ ហៅថា ចិត្តសង្ខារ ឯពួកធម៌ដ៏សេស លើកលែងតែចិត្ត និងចិត្តសង្ខារចេញ មិនហៅថា ចិត្តផង មិនហៅថា ចិត្តសង្ខារផង។ មិនមែនសង្ខារទាំងឡាយ មិនហៅថា វចីសង្ខារឬ។ អើ។

(សុទ្ធសង្ខារវារៈ ទី៣)

៣. សុទ្ធសង្ខារវារោ

(អនុលោម)

(ក) អនុលោមំ

[២៤១] កាយសង្ខារ ហៅថា វចីសង្ខារឬ។ មិនមែនទេ។ វចីសង្ខារ ហៅថា កាយសង្ខារឬ។ មិនមែនទេ។ កាយសង្ខារ ហៅថា ចិត្តសង្ខារឬ។ មិនមែនទេ។ ចិត្តសង្ខារ ហៅថា កាយសង្ខារឬ។ មិនមែនទេ។ វចីសង្ខារ ហៅថា ចិត្តសង្ខារឬ។ មិនមែនទេ។ ចិត្តសង្ខារ ហៅថា វចីសង្ខារឬ។ មិនមែនទេ។

(បច្ចនីកៈ)

(ខ) បច្ចនីកំ

[២៤២] មិនមែនកាយសង្ខារ មិនហៅថា វចីសង្ខារឬ។ វចីសង្ខារ មិនហៅថា កាយសង្ខារទេ ហៅថា វចីសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែកាយសង្ខារ និងវចីសង្ខារចេញ មិនហៅថា កាយសង្ខារផង មិនហៅថា វចីសង្ខារផង។ មិនមែនវចីសង្ខារ មិនហៅថា កាយសង្ខារឬ។ កាយសង្ខារ មិនហៅថា វចីសង្ខារទេ ហៅថា កាយសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែវចីសង្ខារ និងកាយសង្ខារចេញ មិនហៅថា វចីសង្ខារផង មិនហៅថា កាយសង្ខារផង។ មិនមែនកាយសង្ខារ មិនហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ មិនហៅថា កាយសង្ខារទេ ហៅថា ចិត្តសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែកាយសង្ខារ និងចិត្តសង្ខារចេញ មិនហៅថា កាយសង្ខារផង មិនហៅថា ចិត្តសង្ខារផង។ មិនមែនចិត្តសង្ខារ មិនហៅថា កាយសង្ខារឬ។ កាយសង្ខារ មិនហៅថា ចិត្តសង្ខារទេ ហៅថា កាយសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែចិត្តសង្ខារ និងកាយសង្ខារចេញ មិនហៅថា ចិត្តសង្ខារផង មិនហៅថា កាយសង្ខារផង។ មិនមែនវចីសង្ខារ មិនហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ មិនហៅថា វចីសង្ខារទេ ហៅថា ចិត្តសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែវចីសង្ខារ និងចិត្តសង្ខារចេញ មិនហៅថា វចីសង្ខារផង មិនហៅថា ចិត្តសង្ខារផង។ មិនមែនចិត្តសង្ខារ មិនហៅថា វចីសង្ខារឬ។ វចីសង្ខារ មិនហៅថា ចិត្តសង្ខារទេ ហៅថា វចីសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែចិត្តសង្ខារ និងវចីសង្ខារចេញ មិនហៅថា ចិត្តសង្ខារផង មិនហៅថា វចីសង្ខារផង។

ចប់ បណ្ណតិ្តវារៈ។

បវត្តិវារៈ (ទី២)

២. បវត្តិវារោ

ឧប្បាទវារៈ (ទី១)

១. ឧប្បាទវារោ

(បច្ចុប្បន្នវារៈ ទី១)

(១) បច្ចុប្បន្នវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[២៤៣] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ កើតឡើងឬ។ កាយសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកកាមាវចរសត្វ ដែលចូលកាន់បឋមជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា កើតឡើង កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ កើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[២៤៤] កាយសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ កើតឡើងឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើង កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[២៤៥] វចីសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ កើតឡើងឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ កើតឡើងឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[២៤៦] កាយសង្ខារ កើតឡើង ក្នុងទីណា វចីសង្ខារ កើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ កើតឡើង ក្នុងទុតិយជ្ឈាន និងក្នុងតតិយជ្ឈាននោះ តែវចីសង្ខារ មិនកើតឡើង ក្នុងឈាននោះទេ កាយសង្ខារ កើតឡើងផង វចីសង្ខារ កើតឡើងផង ក្នុងបឋមជ្ឈាន និងក្នុងកាមាវចរៈនោះ។ មួយយ៉ាងទៀត វចីសង្ខារ កើតឡើង ក្នុងទីណា កាយសង្ខារ កើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ កើតឡើង ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈនោះ តែកាយសង្ខារ មិនកើតឡើង ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈនោះទេ វចីសង្ខារ កើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងបឋមជ្ឈាន និងក្នុងកាមាវចរៈនោះ។

[២៤៧] កាយសង្ខារ កើតឡើង ក្នុងទីណា ចិត្តសង្ខារ កើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ កើតឡើង ក្នុងទីណា កាយសង្ខារ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ កើតឡើង ក្នុងចតុត្ថជ្ឈាន ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈនោះ តែកាយសង្ខារ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ កើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងបឋមជ្ឈាន ក្នុងទុតិយជ្ឈាន ក្នុងតតិយជ្ឈាន និងក្នុងកាមាវចរៈនោះ។

[២៤៨] វចីសង្ខារ កើតឡើង ក្នុងទីណា ចិត្តសង្ខារ កើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ កើតឡើង ក្នុងទីណា វចីសង្ខារ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ កើតឡើង ក្នុងទុតិយជ្ឈាន ក្នុងតតិយជ្ឈាន និងក្នុងចតុត្ថជ្ឈាននោះ តែវចីសង្ខារ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ កើតឡើងផង វចីសង្ខារ កើតឡើងផង ក្នុងបឋមជ្ឈាន ក្នុងកាមាវចរៈ ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈនោះ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[២៤៩] កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា។ បេ។ (ពាក្យថា របស់សត្វណាក្តី ថា របស់សត្វណា ក្នុងទីណាក្តី ដូចៗគ្នា។)

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[២៥០] កាយសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ កាយសង្ខារ របស់សត្វទាំងអស់ ក្នុងភង្គក្ខណៈនៃចិត្ត និងរបស់ពួកសត្វ ដែលចូលកាន់និរោធ ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលមិនមានវិតក្កៈ មិនមានវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង វចីសង្ខារ មិនកើតឡើងផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនកើតឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងអស់ ក្នុងភង្គក្ខណៈនៃចិត្ត និងរបស់ពួកសត្វ ដែលចូលកាន់និរោធ ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលមិនមានវិតក្កៈ មិនមានវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង កាយសង្ខារ មិនកើតឡើងផង។

[២៥១] កាយសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ កាយសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ ក្នុងភង្គក្ខណៈនៃចិត្ត និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ មិនកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ អើ។

[២៥២] វចីសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ ក្នុងភង្គក្ខណៈនៃចិត្ត និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ មិនកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ អើ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[២៥៣] កាយសង្ខារ មិនកើតឡើង ក្នុងទីណា វចីសង្ខារ មិនកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ មិនកើតឡើង ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈនោះ តែវចីសង្ខារ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ កាយសង្ខារ មិនកើតឡើងផង វចីសង្ខារ មិនកើតឡើងផង ក្នុងចតុត្ថជ្ឈាន និងក្នុងអសញ្ញសត្វនោះ។ មួយយ៉ាងទៀត វចីសង្ខារ មិនកើតឡើង ក្នុងទីណា កាយសង្ខារ មិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ មិនកើតឡើង ក្នុងទុតិយជ្ឈាន និងក្នុងតតិយជ្ឈាននោះ តែកាយសង្ខារ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ មិនកើតឡើងផង កាយសង្ខារ មិនកើតឡើងផង ក្នុងចតុត្ថជ្ឈាន និងក្នុងអសញ្ញសត្វនោះ។

[២៥៤] កាយសង្ខារ មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ មិនកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ មិនកើតឡើង ក្នុងចតុត្ថជ្ឈាន ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈនោះ តែចិត្តសង្ខារ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ កាយសង្ខារ មិនកើតឡើងផង ចិត្តសង្ខារ មិនកើតឡើងផង ក្នុងអសញ្ញសត្វនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ មិនកើតឡើង ក្នុងទីណា កាយសង្ខារ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

[២៥៥] វចីសង្ខារ មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ មិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ មិនកើតឡើង ក្នុងទុតិយជ្ឈាន ក្នុងតតិយជ្ឈាន និងក្នុងចតុត្ថជ្ឈាននោះ តែចិត្តសង្ខារ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ មិនកើតឡើងផង ចិត្តសង្ខារ មិនកើតឡើងផង ក្នុងអសញ្ញសត្វនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ មិនកើតឡើង ក្នុងទីណា វចីសង្ខារ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[២៥៦] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ កាយសង្ខារ របស់អសញ្ញសត្វទាំងអស់នោះ មិនកើតឡើងផង វចីសង្ខារ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា។ បេ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី បណ្ឌិត គប្បីឲ្យពិស្តារ ដូចៗគ្នាចុះ។ ពាក្យថា របស់ពួកសត្វ ដែលចូលកាន់និរោធ បណ្ឌិត មិនបាន (មិនគួរពោល) ក្នុងបទថា របស់សត្វណា ក្នុងទីណាឡើយ។

(អតីតវារៈ ទី២)

(២) អតីតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[២៥៧] កាយសង្ខារ របស់សត្វណា កើតឡើងហើយ វចីសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា (កើតឡើងហើយ)។ បេ។ អើ។ កាយសង្ខារ របស់សត្វណា កើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា (កើតឡើងហើយ)។ បេ។ អើ។ វចីសង្ខារ របស់សត្វណា កើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា (កើតឡើងហើយ)។ បេ។ អើ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[២៥៨] កាយសង្ខារ កើតឡើងហើយ ក្នុងទីណា។ បេ។ ពាក្យថា ក្នុងទីណា ដូចគ្នាតែបែបមួយ ក្នុងទីទាំងពួង។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[២៥៩] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ ជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង វចីសង្ខារ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង កាយសង្ខារ កើតឡើងហើយផង ក្នុងទីនោះ។

[២៦០] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វជារូបាវចរៈ ដែលចូលកាន់ចតុត្ថជ្ឈាន និងពួកសត្វជាអរូបាវចរៈ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង កាយសង្ខារ កើតឡើងហើយផង ក្នុងទីនោះ។

[២៦១] វចីសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន និងរបស់សុទ្ធាវាសសត្វទាំងនោះ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ កើតឡើងហើយ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន និងរបស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្រៅនេះ កើតឡើងហើយផង វចីសង្ខារ កើតឡើងហើយផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[២៦២] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយដែរឬ។ មិនមានទេ។ កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[២៦៣] កាយសង្ខារ មិនកើតឡើងហើយ ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[២៦៤] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់ពួកសុទ្ធាវាសសត្វ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ និងរបស់ពួកអសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង វចីសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន មិនកើតឡើងហើយ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់ពួកសុទ្ធាវាសសត្វ ក្នុងចិត្តទី២ កំពុងប្រព្រឹត្ត និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង កាយសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។

[២៦៥] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វជារូបាវចរៈ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់ពួកសត្វជាអរូបាវចរៈទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយផង ចិត្តសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។

[២៦៦] វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន និងរបស់ពួកសុទ្ធាវាសសត្វទាំងនោះ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ មិនកើតឡើងហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ វចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយផង ចិត្តសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។

(អនាគតវារៈ ទី៣)

(៣) អនាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[២៦៧] កាយសង្ខារ របស់សត្វណា នឹងកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងកើតឡើង កាយសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលកើតក្នុងភពជាទីបំផុត ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងពួកសត្វទាំងនោះ ដែលជាសត្វចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត វចីសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើង តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ វចីសង្ខារ របស់ពួកសត្វក្រៅនេះ នឹងកើតឡើងផង កាយសង្ខារ នឹងកើតឡើងផង។

[២៦៨] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង កាយសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលកើតក្នុងភពជាទីបំផុត ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងពួកសត្វទាំងនោះ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើង តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វក្រៅនេះ នឹងកើតឡើងផង កាយសង្ខារ នឹងកើតឡើងផង។

[២៦៩] វចីសង្ខារ របស់សត្វណា នឹងកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត4) ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើង តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វក្រៅនេះ នឹងកើតឡើងផង វចីសង្ខារ កើតឡើងផង។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[២៧០] កាយសង្ខារ នឹងកើតឡើង ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[២៧១] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន កាយសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង វចីសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើងក្នុងលំដាប់នៃចិត្តណា វចីសង្ខារ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយសង្ខារ នឹងកើតឡើង ក្នុងទីនោះ។

[២៧២] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើងក្នុងលំដាប់នៃចិត្តណា ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ ដែលចូលកាន់ចតុត្ថជ្ឈាន ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។

[២៧៣] វចីសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន និងពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈក្រៅនេះ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង វចីសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[២៧៤] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ នឹងពួកសត្វនោះ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង វចីសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង កាយសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។

[២៧៥] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងពួកសត្វនោះ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ កាយសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង កាយសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។

[២៧៦] វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[២៧៧] កាយសង្ខារ នឹងមិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[២៧៨] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា កាយសង្ខារ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលចូលកាន់ចតុត្ថជ្ឈាន និងពួកអសញ្ញសត្វ កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង វចីសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលចូលកាន់ចតុត្ថជ្ឈាន និងពួកអសញ្ញសត្វ វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង កាយសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។

[២៧៩] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ ដែលចូលកាន់ចតុត្ថជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត និងពួកអសញ្ញសត្វ កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងក្នុងទីនោះឬ។ អើ។

[២៨០] វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។

(បច្ចុប្បន្នាតីតវារៈ ទី៤)

(៤) បច្ចុប្បន្នាតីតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[២៨១] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា កើតឡើងហើយ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ វចីសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ។

[២៨២] កាយសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើងហើយ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ ចិត្តសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ។

[២៨៣] វចីសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើងហើយ វចីសង្ខារ របស់សត្វនោះ កើតឡើងឬ។ ចិត្តសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[២៨៤] កាយសង្ខារ កើតឡើង ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[២៨៥] កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងផង វចីសង្ខារ កើតឡើងហើយផង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះឯង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ វចីសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[២៨៦] កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[២៨៧] វចីសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[២៨៨] កាយសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។

[២៨៩] កាយសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។

[២៩០] វចីសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ វចីសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[២៩១] កាយសង្ខារ មិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[២៩២] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វជាកាមាវចរៈនោះឯង ដែលចូលកាន់បឋមជ្ឈាន ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ មិនកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វដែលចូលកាន់ចតុត្ថជ្ឈាន ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសុទ្ធាវាសសត្វ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង វចីសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ វចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់សត្វទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសុទ្ធាវាសសត្វ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង កាយសង្ខារ មិនកើតឡើងផង ក្នុងទីនោះ។

[២៩៣] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងអស់នោះ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ កើតឡើងក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

[២៩៤] វចីសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ វចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

(បច្ចុប្បន្នានាគតវារៈ ទី៥)

(៥) បច្ចុប្បន្នានាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[២៩៥] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ កើតឡើងឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងកើតឡើង កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ វចីសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[២៩៦] កាយសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ ចិត្តសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ។

[២៩៧] វចីសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងផង ចិត្តសង្ខារ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង វចីសង្ខារ របស់សត្វនោះ កើតឡើងឬ។ ចិត្តសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[២៩៨] កាយសង្ខារ កើតឡើង ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[២៩៩] កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ កើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងផង វចីសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វជាកាមាវចរៈនោះឯង ដែលចូលកាន់បឋមជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ នឹងកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ វចីសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងទីនោះ។

[៣០០] កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់ពួកសត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[៣០១] វចីសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងផង ចិត្តសង្ខារ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៣០២] កាយសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ កាយសង្ខារ របស់សត្វទាំងអស់ ក្នុងភង្គក្ខណៈនៃចិត្ត និងរបស់ពួកសត្វដែលចូលកាន់និរោធ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើង តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងផង វចីសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ អើ។

[៣០៣] កាយសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ កាយសង្ខារ របស់សត្វទាំងអស់ ក្នុងភង្គក្ខណៈនៃចិត្ត និងរបស់ពួកសត្វ ដែលចូលកាន់និរោធ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើង តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ កាយសង្ខារ របស់ពួកសត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ អើ។

[៣០៤] វចីសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងអស់ ក្នុងភង្គក្ខណៈនៃចិត្ត និងរបស់ពួកសត្វ ដែលចូលកាន់និរោធ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើង តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ វចីសង្ខារ របស់ពួកសត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ នឹងមិនកើតឡើងផង វចីសង្ខារ មិនកើតឡើងផង។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៣០៥] កាយសង្ខារ មិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៣០៦] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះឯង ដែលចូលកាន់បឋមជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ មិនកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្ត ជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា កាយសង្ខារ របស់សត្វទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ មិនកើតឡើងផង វចីសង្ខារ មិនកើតឡើងផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ នឹងមិនកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ នឹងមិនកើតឡើងផង កាយសង្ខារ មិនកើតឡើងផង។

[៣០៧] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

[៣០៨] វចីសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ និងរបស់អសញ្ញសត្វទាំងនោះ ក្នុងភង្គក្ខណៈនៃចិត្ត ជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ និងរបស់អសញ្ញសត្វទាំងនោះ ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ នឹងមិនកើតឡើងផង វចីសង្ខារ មិនកើតឡើងផង ក្នុងទីនោះ។

(អតីតានាគតវារៈ ទី៦)

(៦) អតីតានាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៣០៩] កាយសង្ខារ របស់សត្វណា កើតឡើងហើយ វចីសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ កាយសង្ខារ របស់ពួកសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង វចីសង្ខារ នឹងកើតឡើងផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងកើតឡើង កាយសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[៣១០] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត កើតឡើងហើយ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ កាយសង្ខារ របស់ពួកសត្វ ក្រៅនេះ កើតឡើងហើយផង ចិត្តសង្ខារ នឹងកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា (កើតឡើងហើយ)។ បេ។ អើ។

[៣១១] វចីសង្ខារ របស់សត្វណា កើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត កើតឡើងហើយ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ វចីសង្ខារ របស់ពួកសត្វ ក្រៅនេះ កើតឡើងហើយផង ចិត្តសង្ខារ នឹងកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា (កើតឡើងហើយ)។ បេ។ អើ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៣១២] កាយសង្ខារ កើតឡើងហើយ ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៣១៣] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត ក្នុងកាមាវចរភព និងរបស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន កើតឡើងហើយ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វដែលចូលកាន់បឋមជ្ឈាន និងរបស់ពួកសត្វ ជាកាមាវចរៈទាំងនោះ ក្រៅនេះ កើតឡើងហើយផង វចីសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វដែលចូលកាន់បឋមជ្ឈាន និងរបស់សត្វជាកាមាវចរៈទាំងនោះ នឹងកើតឡើងផង កាយសង្ខារ កើតឡើងហើយផង ក្នុងទីនោះ។

[៣១៤] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត ក្នុងកាមាវចរៈ កើតឡើងហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វជាកាមាវចរៈទាំងនោះ ក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន កើតឡើងហើយផង ចិត្តសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់ចតុត្ថជ្ឈាន នឹងកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងកើតឡើងផង កាយសង្ខារ កើតឡើងហើយផង ក្នុងទីនោះ។

[៣១៥] វចីសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត ក្នុងសវិតក្កសវិចារភូមិ កើតឡើងហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វទាំងនោះ ក្រៅនេះ ក្នុងសវិតក្កសវិចារភូមិ កើតឡើងហើយផង ចិត្តសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ ក្នុងអវិតក្កអវិចារភូមិ នឹងកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ ក្នុងសវិតក្កសវិចារភូមិ នឹងកើតឡើងផង វចីសង្ខារ កើតឡើងហើយផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៣១៦] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[៣១៧] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[៣១៨] វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៣១៩] កាយសង្ខារ មិនកើតឡើងហើយ ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៣២០] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ កាយសង្ខារ របស់ពួកសត្វនោះ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង វចីសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ក្នុងកាមាវចរៈ និងរបស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងមិនកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វដែលប្រកបដោយចិត្ត ជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ វចីសង្ខារ របស់ពួកសត្វដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង កាយសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣២១] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់ចតុត្ថជ្ឈាន មិនកើតឡើងហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត ក្នុងកាមាវចរៈ នឹងមិនកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង កាយសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣២២] វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ក្នុងអវិតក្កអវិចារភូមិ មិនកើតឡើងហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ក្នុងអវិតក្កអវិចារភូមិ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត ក្នុងសវិតក្កសវិចារភូមិ នឹងមិនកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត ក្នុងអវិតក្កអវិចារភូមិ និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង វចីសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។

ចប់ ឧប្បាទវារៈ។

(និរោធវារៈ ទី២)

២. និរោធវារោ

(បច្ចុប្បន្នវារៈ ទី១)

(១) បច្ចុប្បន្នវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៣២៣] កាយសង្ខារ របស់សត្វណា រលត់ទៅ វចីសង្ខារ របស់សត្វនោះ រលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន រលត់ទៅផង វចីសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា រលត់ទៅ កាយសង្ខារ របស់សត្វនោះ រលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅទេ វចីសង្ខារ របស់សត្វជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន រលត់ទៅផង កាយសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ។

[៣២៤] កាយសង្ខារ របស់សត្វណា រលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ រលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា រលត់ទៅ កាយសង្ខារ របស់សត្វនោះ រលត់ទៅឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅទេ ចិត្តសង្ខារ របស់សត្វទាំងនោះ រលត់ទៅផង កាយសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ។

[៣២៥] វចីសង្ខារ របស់សត្វណា រលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ រលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា រលត់ទៅ វចីសង្ខារ របស់សត្វនោះ រលត់ទៅឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅទេ ចិត្តសង្ខារ របស់សត្វទាំងនោះ រលត់ទៅផង វចីសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈនៃពួកវិតក្កៈ និងវិចារៈ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៣២៦] កាយសង្ខារ រលត់ទៅ ក្នុងទីណា វចីសង្ខារ រលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ រលត់ទៅ ក្នុងទុតិយជ្ឈាន និងក្នុងតតិយជ្ឈាន ក្នុងទីនោះ តែវចីសង្ខារ មិនរលត់ទៅ ក្នុងទីនោះទេ។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៣២៧] កាយសង្ខារ របស់សត្វណា រលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ បេ។ (ពាក្យថា របស់សត្វណាក្តី ថា របស់សត្វណា ក្នុងទីណាក្តី ដូចៗគ្នា។)

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៣២៨] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងភង្គក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង វចីសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង កាយសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ។

[៣២៩] កាយសង្ខា របស់សត្វណា មិនរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ កាយសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង ចិត្តសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ អើ។

[៣៣០] វចីសង្ខារ របស់សត្វណា មិនរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង ចិត្តសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ អើ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសា

[៣៣១] កាយសង្ខារ មិនរលត់ទៅ ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៣៣២] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងភង្គក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់សត្វទាំងអស់ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង វចីសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា។ បេ។ (ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ដូចៗគ្នា បណ្ឌិត គប្បីឲ្យពិស្តារផងចុះ។ ពាក្យថា របស់ពួកសត្វដែលចូលកាន់និរោធ បណ្ឌិតមិនគប្បីធ្វើក្នុងពាក្យថា របស់សត្វណា ក្នុងទីណាទេ។)

(អតីតវារៈ ទី២)

(២) អតីតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៣៣៣] កាយសង្ខារ របស់សត្វណា រលត់ហើយ វចីសង្ខារ របស់សត្វនោះ រលត់ហើយឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា។ បេ។ បុច្ឆាជាអតីត ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី អនុលោមក្តី បច្ចនិយៈក្តី ដែលលោកចែកហើយ ក្នុងឧប្បាទវារៈយ៉ាងណា បណ្ឌិតគប្បីចែកក្នុងនិរោធវារៈ ក៏យ៉ាងនោះដែរ។ ការធ្វើឲ្យផ្សេងៗគ្នា មិនមានឡើយ។

(អនាគតវារៈ ទី៣)

(៣) អនាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៣៣៤] កាយសង្ខារ របស់សត្វណា នឹងរលត់ទៅ វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត វចីសង្ខារ របស់ពួកសត្វជាកាមាវចរៈ និងរបស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់សត្វនោះៗ ដែលចូលកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត នឹងរលត់ទៅ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង កាយសង្ខារ នឹងរលត់ទៅផង។

[៣៣៥] កាយសង្ខារ របស់សត្វណា នឹងរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត ចិត្តសង្ខារ របស់ពួកសត្វជាកាមាវចរៈ និងរបស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់ពួកសត្វនោះៗ ដែលចូលកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត នឹងរលត់ទៅ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ចិត្តសង្ខារ របស់ពួកសត្វក្រៅនេះ នឹងរលត់ទៅផង កាយសង្ខារ នឹងរលត់ទៅផង។

[៣៣៦] វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ចិត្តសង្ខារ របស់ពួកសត្វក្រៅនេះ នឹងរលត់ទៅផង វចីសង្ខារ នឹងរលត់ទៅផង។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៣៣៧] កាយសង្ខារ នឹងរលត់ទៅ ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៣៣៨] កាយសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងរលត់ទៅ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វដែលចូលកាន់បឋមជ្ឈាន និងរបស់ពួកសត្វជាកាមាវចរៈទាំងនោះ នឹងរលត់ទៅផង វចីសង្ខារ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត វចីសង្ខារ របស់ពួកសត្វជាកាមាវចរៈ និងរបស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់សត្វជាកាមាវចរៈទាំងនោះ ក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន នឹងរលត់ទៅផង កាយសង្ខារ នឹងរលត់ទៅផង ក្នុងទីនោះ។

[៣៣៩] កាយសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត ចិត្តសង្ខារ របស់ពួកសត្វជាកាមាវចរៈ និងរបស់សត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់ចតុត្ថជ្ឈាន នឹងរលត់ទៅ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វជាកាមាវចរៈទាំងនោះ ក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងរលត់ទៅផង កាយសង្ខារ នឹងរលត់ទៅផង ក្នុងទីនោះ។

[៣៤០] វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ចិត្តសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន នឹងរលត់ទៅ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន និងរបស់សត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង វចីសង្ខារ នឹងរលត់ទៅផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៣៤១] កាយសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត កាយសង្ខារ របស់ពួកសត្វជាកាមាវចរៈ និងរបស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់ពួកសត្វនោះៗ ដែលចូលកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត នឹងមិនរលត់ទៅ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង វចីសង្ខារ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ អើ។

[៣៤២] កាយសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត កាយសង្ខារ របស់ពួកសត្វជាកាមាវចរៈ និងរបស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់ពួកសត្វនោះៗ ដែលចូលកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត នឹងមិនរលត់ទៅ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ អើ។

[៣៤៣] វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ អើ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៣៤៤] កាយសង្ខារ នឹងមិនរលត់ទៅ ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៣៤៥] កាយសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត កាយសង្ខារ របស់ពួកសត្វជាកាមាវចរៈ និងរបស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង វចីសង្ខារ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងមិនរលត់ទៅ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វចីសង្ខារ របស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង កាយសង្ខារ នឹងមិនរលត់ទៅផង ក្នុងទីនោះ។

[៣៤៦] កាយសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត កាយសង្ខារ របស់ពួកសត្វជាកាមាវចរៈ និងរបស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់ចតុត្ថជ្ឈាន នឹងមិនរលត់ទៅ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ អើ។

[៣៤៧] វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន នឹងមិនរលត់ទៅ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ អើ។

(បច្ចុប្បន្នាតីតវារៈ ទី៤)

(៤) បច្ចុប្បន្នាតីតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៣៤៨] កាយសង្ខារ របស់សត្វណា រលត់ទៅ វចីសង្ខារ របស់សត្វនោះ រលត់ហើយឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា រលត់ហើយ កាយសង្ខារ របស់សត្វនោះ រលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងនោះ រលត់ហើយផង កាយសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[៣៤៩] កាយសង្ខារ របស់សត្វណា រលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ រលត់ហើយឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា រលត់ហើយ កាយសង្ខារ របស់សត្វនោះ រលត់ទៅឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅទេ ចិត្តសង្ខារ របស់សត្វទាំងនោះ រលត់ហើយផង កាយសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[៣៥០] វចីសង្ខារ របស់សត្វណា រលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ រលត់ហើយឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា រលត់ហើយ វចីសង្ខារ របស់សត្វនោះ រលត់ទៅឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅទេ ចិត្តសង្ខារ របស់សត្វទាំងនោះ រលត់ហើយផង វចីសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៣៥១] កាយសង្ខារ រលត់ទៅ ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៣៥២] កាយសង្ខារ របស់សត្វណា រលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន រលត់ទៅ ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន រលត់ទៅផង វចីសង្ខារ រលត់ហើយផង ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា រលត់ហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះឯង ដែលចូលកាន់បឋមជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ រលត់ហើយ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន រលត់ហើយផង កាយសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[៣៥៣] កាយសង្ខារ របស់សត្វណា រលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា រលត់ហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ រលត់ហើយផង កាយសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[៣៥៤] វចីសង្ខារ របស់សត្វណា រលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា រលត់ហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ រលត់ហើយផង វចីសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៣៥៥] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ មិនរលត់ហើយឬ។ រលត់ហើយ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនរលត់ហើយ កាយសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ មិនមានទេ។

[៣៥៦] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ មិនរលត់ហើយឬ។ រលត់ហើយ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនរលត់ហើយ កាយសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ មិនមានទេ។

[៣៥៧] វចីសង្ខារ របស់សត្វណា មិនរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ មិនរលត់ហើយឬ។ រលត់ហើយ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនរលត់ហើយ វចីសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ មិនមានទេ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៣៥៨] កាយសង្ខារ មិនរលត់ទៅ ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៣៥៩] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះឯង ដែលចូលកាន់បឋមជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ មិនរលត់ទៅ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ កាយសង្ខារ របស់សត្វទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន ក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសុទ្ធាវាសសត្វ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង វចីសង្ខារ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន មិនរលត់ហើយ ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់សត្វទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន ក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសុទ្ធាវាសសត្វ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ហើយផង កាយសង្ខារ មិនរលត់ទៅផង ក្នុងទីនោះ។

[៣៦០] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងអស់នោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វ ដែលចូលកាន់សុទ្ធាវាស និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង ចិត្តសង្ខារ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ អើ។

[៣៦១] វចីសង្ខារ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងអស់នោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង ចិត្តសង្ខារ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ អើ។

(បច្ចុប្បន្នានាគតវារៈ ទី៥)

(៥) បច្ចុប្បន្នានាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៣៦២] កាយសង្ខារ របស់សត្វណា រលត់ទៅ វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ រលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ នឹងរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង កាយសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ។

[៣៦៣] កាយសង្ខារ របស់សត្វណា រលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ រលត់ទៅឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ នឹងរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង កាយសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ។

[៣៦៤] វចីសង្ខារ របស់សត្វណា រលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងនោះ ក្រៅនេះ រលត់ទៅផង ចិត្តសង្ខារ នឹងរលត់ទៅផង ក្នុងភង្គក្ខណៈនៃពួកវិតក្កៈ និងវិចារៈ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ វចីសង្ខារ របស់សត្វនោះ រលត់ទៅឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ នឹងរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង វចីសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈនៃពួកវិតក្កៈ និងវិចារៈ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៣៦៥] កាយសង្ខារ រលត់ទៅ ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៣៦៦] កាយសង្ខារ របស់សត្វណា រលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន រលត់ទៅ ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វដែលចូលកាន់បឋមជ្ឈាន និងរបស់ពួកសត្វជាកាមាវចរៈទាំងនោះ រលត់ទៅផង វចីសង្ខារ នឹងរលត់ទៅផង ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះឯង ដែលចូលកាន់បឋមជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ នឹងរលត់ទៅ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់សត្វជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន នឹងរលត់ទៅផង កាយសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[៣៦៧] កាយសង្ខារ របស់សត្វណា រលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ នឹងរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង កាយសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[៣៦៨] វចីសង្ខារ របស់សត្វណា រលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់សត្វទាំងនោះ ក្រៅនេះ រលត់ទៅផង ចិត្តសង្ខារ នឹងរលត់ទៅផង ក្នុងភង្គក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ នឹងរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង វចីសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៣៦៩] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅផង វចីសង្ខារ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ អើ។

[៣៧០] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ កាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្ត ជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា។ បេ។ អើ។

[៣៧១] វចីសង្ខារ របស់សត្វណា មិនរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទំាំងនោះ មិនរលត់ទៅផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង វចីសង្ខារ មិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៣៧២] កាយសង្ខារ មិនរលត់ទៅ ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៣៧៣] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះឯង ដែលចូលកាន់បឋមជ្ឈាន និងរបស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់សត្វទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង វចីសង្ខារ នឹងមិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងមិនរលត់ទៅ ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វចីសង្ខារ របស់សត្វទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង កាយសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[៣៧៤] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងអស់នោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនរលត់ទៅក្នុងទីនោះឬ។ អើ។

[៣៧៥] វចីសង្ខារ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងអស់នោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តសង្ខារ របស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង វចីសង្ខារ មិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ក្នុងទីនោះ។

(អតីតានាគតវារៈ ទី៦)

(៦) អតីតានាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៣៧៦] កាយសង្ខារ របស់សត្វណា រលត់ហើយ វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់សត្វទាំងនោះ រលត់ហើយ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វ ក្រៅនេះ រលត់ហើយផង វចីសង្ខារ នឹងរលត់ទៅផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា។ បេ។ អើ។

[៣៧៧] កាយសង្ខារ របស់សត្វណា រលត់ហើយ ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងនោះ រលត់ហើយ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វ ក្រៅនេះ រលត់ហើយផង ចិត្តសង្ខារ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា។ បេ។ អើ។ (Missing part?)

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៣៧៨] កាយសង្ខារ រលត់ហើយ ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៣៧៩] កាយសង្ខារ របស់សត្វណា រលត់ហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន រលត់ហើយ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងកាមាវចរៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះ ក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន រលត់ហើយផង វចីសង្ខារ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ វចីសង្ខារ របស់សត្វ ជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន នឹងរលត់ទៅផង កាយសង្ខារ រលត់ហើយផង ក្នុងទីនោះ។

[៣៨០] កាយសង្ខារ របស់សត្វណា រលត់ហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ រលត់ហើយ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងកាមាវចរៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈនោះ ក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន រលត់ហើយផង ចិត្តសង្ខារ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅក្នុងទីណា កាយសង្ខារ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់ចតុត្ថជ្ឈាន នឹងរលត់ទៅក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងរលត់ទៅផង កាយសង្ខារ រលត់ហើយផង ក្នុងទីនោះ។

[៣៨១] វចីសង្ខារ របស់សត្វណា រលត់ហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងសវិតក្កសវិចារភូមិ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់សត្វទាំងនោះ ក្រៅនេះ រលត់ហើយផង ចិត្តសង្ខារ នឹងរលត់ទៅផង ក្នុងសវិតក្កសវិចារភូមិ ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងអវិតក្កអវិចារភូមិ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង វចីសង្ខារ រលត់ហើយផង ក្នុងសវិតក្កសវិចារភូមិ ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៣៨២] កាយសង្ខារ របស់សត្វណា មិនរលត់ហើយ វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ មិនមានទេ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនរលត់ហើយឬ។ រលត់ហើយ។

[៣៨៣] កាយសង្ខារ របស់សត្វណា មិនរលត់ហើយ ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ មិនមានទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនរលត់ហើយឬ។ រលត់ហើយ។

[៣៨៤] វចីសង្ខារ របស់សត្វណា មិនរលត់ហើយ ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ មិនមានទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ មិនរលត់ទៅហើយឬ។ រលត់ហើយ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៣៨៥] កាយសង្ខារ មិនរលត់ហើយ ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៣៨៦] កាយសង្ខារ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងរូបាវចរៈ និងអរូបាវចរៈ កាយសង្ខារ របស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ហើយផង វចីសង្ខារ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងមិនរលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ក្នុងកាមាវចរៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ វចីសង្ខារ របស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង កាយសង្ខារ មិនរលត់ហើយផង ក្នុងទីនោះ។

[៣៨៧] កាយសង្ខារ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់ចតុត្ថជ្ឈាន មិនរលត់ហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់អសញ្ញសត្វទាំងនោះ មិនរលត់ហើយផង ចិត្តសង្ខារ មិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្ត ជាទីបំផុត ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងកាមាវចរៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង កាយសង្ខារ មិនរលត់ហើយផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ ក្នុងទីនោះ។

[៣៨៨] វចីសង្ខារ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ក្នុងអវិតក្កអវិចារភូមិ មិនរលត់ហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់អសញ្ញសត្វទាំងនោះ មិនរលត់ហើយផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ក្នុងអវិតក្កអវិចារភូមិ ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងសវិតក្កសវិចារភូមិ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង វចីសង្ខារ មិនរលត់ហើយផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងអវិតក្កអវិចារភូមិ ក្នុងទីនោះ។

ចប់ និរោធវារៈ។

(បវត្តិ ទី២ ឧប្បាទនិរោធវារៈ ទី៣)

២. បវត្តិ ៣. ឧប្បាទនិរោធវារោ

(បច្ចុប្បន្នវារៈ ទី១)

(១) បច្ចុប្បន្នវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៣៨៩] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ រលត់ទៅឬ។ មិនមែនទេ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា រលត់ទៅ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ មិនមែនទេ។ កាយសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ រលត់ទៅឬ។ មិនមែនទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា រលត់ទៅ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ មិនមែនទេ។ វចីសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ រលត់ទៅឬ។ មិនមែនទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា រលត់ទៅ វចីសង្ខារ របស់សត្វនោះ កើតឡើងឬ។ មិនមែនទេ។ កាយសង្ខារ កើតឡើង ក្នុងទីណា វចីសង្ខារ រលត់ទៅ ក្នុងទីនោះឬ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

កាយសង្ខារ កើតឡើង ក្នុងទុតិយជ្ឈាន និងក្នុងតតិយជ្ឈាននោះ តែវចីសង្ខារ មិនរលត់ទៅ ក្នុងទីនោះទេ។ បេ។ (ពាក្យថា របស់សត្វក្រៅនេះ ដូចគ្នានឹងពាក្យថា ក្នុងទីណា។)

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា។ បេ។ (ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ដូចៗគ្នា។)

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៣៩០] កាយសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិនរលត់ទៅទេឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងភង្គក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង វចីសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សសៈ និងបស្សាសៈ និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ វចីសង្ខារ របស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ រលត់ទៅផង កាយសង្ខារ មិនកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ។

[៣៩១] កាយសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង កាយសង្ខារ មិនកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ។

[៣៩២] វចីសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ វចីសង្ខារ របស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង វចីសង្ខារ មិនកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៣៩៣] កាយសង្ខារ មិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៣៩៤] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា។ បេ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ដូចៗគ្នា។ ពាក្យថា របស់ពួកសត្វ ដែលចូលកាន់និរោធ បណ្ឌិតមិនបាន (មិនគួរពោល) ក្នុងពាក្យថា របស់សត្វណា ក្នុងទីណាឡើយ។

(អតីតវារៈ ទី២)

(២) អតីតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៣៩៥] កាយសង្ខារ របស់សត្វណា កើតឡើងហើយ វចីសង្ខារ របស់សត្វនោះ រលត់ហើយឬ។ អើ។ បុច្ឆាជាអតីតៈ បណ្ឌិត គប្បីឲ្យពិស្តារ ដូចៗគ្នា ក្នុងឧប្បាទវារៈផង ក្នុងនិរោធវារៈផង ក្នុងឧប្បាទនិរោធវារៈផង។

(អនាគតវារៈ ទី៣)

(៣) អនាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៣៩៦] កាយសង្ខារ របស់សត្វណា នឹងកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត វចីសង្ខារ របស់ពួកសត្វជាកាមាវចរៈ និងរបស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់ពួកសត្វនោះៗ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត នឹងរលត់ទៅ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ វចីសង្ខារ របស់ពួកសត្វក្រៅនេះ នឹងរលត់ទៅផង កាយសង្ខារ នឹងកើតឡើងផង។

[៣៩៧] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ ចិត្តសង្ខារ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់ពួកសត្វនោះៗ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន នឹងរលត់ទៅ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វក្រៅនេះ នឹងរលត់ទៅផង កាយសង្ខារ នឹងកើតឡើងផង។

[៣៩៨] វចីសង្ខារ របស់សត្វណា នឹងកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ វចីសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វក្រៅនេះ នឹងរលត់ទៅផង វចីសង្ខារ នឹងកើតឡើងផង។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៣៩៩] កាយសង្ខារ នឹងកើតឡើង ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៤០០] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន នឹងកើតឡើងផង វចីសង្ខារ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ វចីសង្ខារ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងរលត់ទៅក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វ ដែលចូលកាន់បឋមជ្ឈាន និងពួកសត្វជាកាមាវចរៈទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង កាយសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។

[៤០១] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ ចិត្តសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់ចតុត្ថជ្ឈាន នឹងរលត់ទៅ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន និងរបស់ពួកសត្វ ជាកាមាវចរៈទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង កាយសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។

[៤០២] វចីសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ចិត្តសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន នឹងរលត់ទៅ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វ ជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន និងរបស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង វចីសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៤០៣] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់ពួកសត្វនោះៗ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត នឹងមិនកើតឡើង តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង វចីសង្ខារ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា។ បេ។ អើ។

[៤០៤] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ កាយសង្ខារ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់ពួកសត្វនោះៗ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត នឹងមិនកើតឡើង តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា។ បេ។ អើ។

[៤០៥] វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា។ បេ។ អើ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៤០៦] កាយសង្ខារ នឹងមិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៤០៧] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ កាយសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង វចីសង្ខារ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងមិនរលត់ទៅ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វចីសង្ខារ របស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង កាយសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។

[៤០៨] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ កាយសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់ចតុត្ថជ្ឈាន នឹងមិនកើតឡើង ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា ក្នុងទីណា។ បេ។ អើ។

[៤០៩] វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន នឹងមិនកើតឡើង ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា ក្នុងទីណា។ បេ។ អើ។

(បច្ចុប្បន្នាតីតវារៈ ទី៤)

(៤) បច្ចុប្បន្នាតីតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៤១០] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ រលត់ហើយឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា រលត់ហើយ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ រលត់ហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងនោះ រលត់ហើយផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។ បេ។ អនុលោមក្តី បច្ចនិយៈក្តី ជាបច្ចុប្បន្នបុច្ឆា និងជាអតីតបុច្ឆា ដែលចែកហើយ ក្នុងឧប្បាទវារៈយ៉ាងណា ក៏អនុលោមក្តី បច្ចនិយៈក្តី ជាបច្ចុប្បន្នបុច្ឆា និងជាអតីតបុច្ឆា ក្នុងឧប្បាទនិរោធវារៈ បណ្ឌិត គប្បីចែកយ៉ាងនោះដែរ។

(បច្ចុប្បន្នានាគតវារៈ ទី៥)

(៥) បច្ចុប្បន្នានាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៤១១] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ វចីសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[៤១២] កាយសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[៤១៣] វចីសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ វចីសង្ខារ របស់សត្វនោះ កើតឡើងឬ។ ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ។

(អនុលោមឱកាស)

(ខ) អនុលោមឱកាសោ

[៤១៤] កាយសង្ខារ កើតឡើង ក្នុងទីណា។ បេ។

(អនុលោមបុគ្គលោកាស)

(គ) អនុលោមបុគ្គលោកាសា

[៤១៥] កាយសង្ខារ របស់សត្វណា កើតឡើងក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន កើតឡើងក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងផង វចីសង្ខារ នឹងរលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះឯង ជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន នឹងរលត់ទៅផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[៤១៦] កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ នឹងរលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[៤១៧] វចីសង្ខារ របស់សត្វណា កើតឡើងក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ នឹងរលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ។

(បច្ចនីកបុគ្គល)

(ឃ) បច្ចនីកបុគ្គលោ

[៤១៨] កាយសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងផង វចីសង្ខារ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងទេឬ។ អើ។

[៤១៩] កាយសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងទេឬ។ អើ។

[៤២០] វចីសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ មិនកើតឡើងទេឬ។ អើ។

(បច្ចនីកឱកាស)

(ង) បច្ចនីកឱកាសោ

[៤២១] កាយសង្ខារ មិនកើតឡើង ក្នុងទីណា។ បេ។

(បច្ចនីកបុគ្គលោកាស)

(ច) បច្ចនីកបុគ្គលោកាសា

[៤២២] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះឯង ដែលចូលកាន់បឋមជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្ត ជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ កាយសង្ខារ របស់សត្វទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ មិនកើតឡើងផង វចីសង្ខារ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងមិនរលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្របកដោយចិត្ត ជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វចីសង្ខារ របស់សត្វទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង កាយសង្ខារ មិនកើតឡើងផង ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[៤២៣] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ អើ។

[៤២៤] វចីសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ អើ។

(អតីតានាគតវារៈ ទី៦)

(៦) អតីតានាគតវារោ

(អនុលោមបុគ្គល)

(ក) អនុលោមបុគ្គលោ

[៤២៥] កាយសង្ខារ របស់សត្វណា កើតឡើងហើយ វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វក្រៅនេះ មិនកើតឡើងហើយផង វចីសង្ខារ នឹងរលត់ទៅផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។អើ។

[៤២៦] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ចិត្តសង្ខារ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ បេ។ អនុលោមក្តី បច្ចនិយៈក្តី ជាអតីតបុច្ឆា និងជាអនាគតបុច្ឆា ដែលលោកចែកហើយ ក្នុងនិរោធវារៈយ៉ាងណា អនុលោមក្តី បច្ចនិយៈក្តី ជាអតីតបុច្ឆា និងជាអនាគតបុច្ឆា បណ្ឌិត ដែលមិនវង្វេង គប្បីចែកក្នុងឧប្បាទនិរោធវារៈ យ៉ាងនោះដែរ។ ពាក្យក្នុងនិរោធវារៈ ដូចៗគ្នា ការធ្វើឲ្យផ្សេងៗគ្នា មិនមានឡើយ។

ចប់ ឧប្បាទនិរោធវារៈ។

ចប់ បវត្តិវារៈ។

បរិញ្ញាវារៈ (ទី៣)

៣. បរិញ្ញាវារោ

(បច្ចុប្បន្នវារាទិ ទី១-៦)

១-៦. បច្ចុប្បន្នវារាទិ

[៤២៧] សត្វណា កំណត់ដឹងនូវកាយសង្ខារ សត្វនោះ ឈ្មោះថា កំណត់ដឹងនូវវចីសង្ខារឬ។ អើ។ មួយយ៉ាងទៀត សត្វណា កំណត់ដឹងនូវវចីសង្ខារ សត្វនោះ ឈ្មោះថា កំណត់ដឹងនូវកាយសង្ខារឬ។ អើ។ បរិញ្ញាវារៈ ក្នុងខន្ធយមកៈ ដែលលោកចែកហើយ យ៉ាងណា បរិញ្ញាវារៈ ក្នុងសង្ខារយមកៈ បណ្ឌិតគប្បីចែកយ៉ាងនោះដែរ។

ចប់ បរិញ្ញាវារៈ។

ចប់ សង្ខារយមកៈ។

ចប់ ភាគ៨៨។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
អភិធម្មបិដក abh
យមកៈ abh.ya
ធាតុយមកៈ (ទី៤) ? abh.ya.04
បណ្ណត្តិវារៈ (ទី១) ? abh.ya.04.01
(បវត្តិវារៈ ទី២) ? abh.ya.04.02
(បរិញ្ញាវារៈ ទី៣) ? abh.ya.04.03
សច្ចយមកៈ (ទី៥) ? abh.ya.05
បណ្ណត្តិវារៈ (ទី១) ? abh.ya.05.01
(បវត្តិវារៈ ទី២) ? abh.ya.05.02
(បរិញ្ញាវារៈ ទី៣) ? abh.ya.05.03
សង្ខារយមកៈ (ទី៤) ? abh.ya.06
បណ្ណត្តិវារៈ (ទី១) ? abh.ya.06.01
(បវត្តិវារៈ ទី២) ? abh.ya.06.02
(បរិញ្ញាវារៈ ទី៣) ? abh.ya.06.03

Transcription missing.


1)
គឺភវង្គចិត្ត ជាចិត្តទី២ ជាលំដាប់អំពីបដិសន្ធិចិត្តមក។ អដ្ឋកថា។
2)
អកុសលក្នុងទីនេះ បានដល់ជវនចិត្តទី២ ដែលនៅត្រេកអរនឹងភព។ អដ្ឋកថា។
3)
បានដល់ចិត្ត ដែលប្រកបដោយបដិសន្ធិ ជាខាងក្រោយជាងចិត្តទាំងអស់។ អដ្ឋកថា។
4)
បានដល់ចុតិចិត្ត របស់រូបាវចរសត្វ ដែលប្រកបដោយទុតិយជ្ឈាន និងចុតិចិត្ត របស់អរូបាវចរសត្វ ដែលប្រកបដោយចតុត្ថជ្ឈាន។ អដ្ឋកថា។
km/tipitaka/book_088.txt · ពេលកែចុងក្រោយ: 2024/09/04 13:10 និពន្ឋដោយ Johann